តំហែទាំ
ប្រើជើងទម្រនៅពេលផ្អៀងផ្នែកកាត់
ដាក់ប្រេងរំអិលម៉ាស៊ីនកាត់ស្មៅ
ម៉ាស៊ីនកាត់ស្មៅនីមួយៗមានគ្រឿងខ្ចៅដាក់ប្រេងរំអិលចំនួន 5 (រូបភាព ) ដែលត្រូវតែបានដាក់ប្រេងរំអិលរៀងរាល់សប្ដាហ៍ដោយប្រើខ្លាញ់លីចូមលេខ 2។
ទីតាំងដាក់ប្រេងរំអិលគឺនៅត្រង់រ៉ូឡូខាងមុខ (2),រ៉ូឡូខាងក្រោយ (2) និងស្ពឺកងធ្មេញរបស់ម៉ូទ័រដុំរមូរ (1)។
Important: ការដាក់ប្រេងរំអិលគ្រឿងកាត់ភ្លាមៗ ក្រោយពីការលាងសម្អាតជួយបន្សុទ្ធទឹកចេញពីបាដាង ហើយបង្កើនអាយុកាលរបស់បាដាង។
ដោះស្លាបចក្ររបស់ម៉ាស៊ីនកាត់ស្មៅចេញពីដង
-
រឹតភ្ជាប់ចុងដងរបស់ម៉ាស៊ីនកាត់ស្មៅ ដែលមានតែរ៉ង និងខ្ចៅមួយប៉ុណ្ណោះ នៅក្នុងវីស។
-
នៅលើចុងដងម្ខាងទៀត បង្វិលខ្ចៅបញ្ច្រាសទិសនាឡិកា ហើយដោះខ្ចៅចេញ។
ការប្រុងប្រយ័ត្ន
ស្លាបចក្រស្រួចខ្លាំងពេក ហើយអាចមានស្នាមប្រេះដែលនឹងមុតដៃរបស់អ្នក។
សូមពាក់ស្រោមដៃ និងប្រើការប្រុងប្រយ័ត្ននៅពេលដោះស្លាបចក្រចេញពីដង។
-
ដោះកំណល់តូច រ៉ង ស្លាបចក្រ និងកំណល់ធំៗចេញ។ សម្អាត និងដាក់ប្រេងរំអិលដងរាងការ៉េដោយប្រើជាតិខ្លាញ់ស្រាលៗ ដើម្បីងាយស្រួលក្នុងការរៀបផ្គុំ(រូបភាព )។

Important: សណ្ដាប់ធ្នាប់នៃការរុះរើមានសារៈសំខាន់ណាស់។ កុំដាក់បញ្ច្រាសស្លាបចក្ររបស់ដុំរមូរម៉ាស៊ីនកាត់ស្មៅនៅពេលរុះរើ ឬត្រឡប់លំដាប់នៅពេលរៀបដំឡើងវា។ កត់សំគាល់រន្ធតូចនៅក្នុងស្លាបចក្ររបស់ម៉ាស៊ីនកាត់ស្មៅនីមួយៗ។ រន្ធតូចនោះត្រូវបានផ្ដល់ឲ្យសម្រាប់ការដំឡើងដើម្បីទទួលវីសសមស្របសម្រាប់ដុំរមូររបស់ឧបករណ៍កាត់ស្មាត់។
ការដំឡើងស្លាបចក្ររបស់ម៉ាស៊ីនកាត់ស្មៅ
-
ដំឡើងជ័រទប់ធំ។
-
កុំដាក់បញ្ច្រាសស្លាបចក្ររបស់ម៉ាស៊ីនកាត់ស្មៅនៅពេលដំឡើងវានៅលើដងដុំរមូរ។
Note: បើអ្នកដាក់ស្លាបចក្របញ្ច្រាស នោះស្លាបចក្រដែលកំពុងប្រើ (វិល) នឹងចូលគ្នាជាមួយចុងស្រួចនៃស្លាបចក្រដែលមិនបានប្រើពីមុន ដែលបណ្ដាលឲ្យមានការកាត់ដែលមិនពេញចិត្ត។
-
ដំឡើងស្លាបចក្របន្ទាប់តាមទិសនាឡិកាដើម្បីឲ្យរន្ធវីស (រូបភាព ) មិនត្រូវបានតម្រឹមជាមួយរន្ធស្លាបចក្រទីមួយដោយគែមសំប៉ែតនៃដងមួយ។

-
បន្តដំឡើងជ័រទប់ និងស្លាបចក្រតាមវិធីនេះរហូតដល់ស្លាបចក្រត្រូវបានដំឡើងគ្រប់ពេញលេញល្អ។
Note: នៅពេលបានដំឡើងត្រឹមត្រូវហើយ គេផ្គុំសុទ្ធតែស្លាបចក្រតាមវិធីនេះមើលទៅដូចជារាងខ្សែកោង ឬគូទខ្យង។
-
ដំឡើងជ័រទប់តូចទៅនឹងកង។
-
លាបប្រេង Blue Loctite 242 លើខ្ចៅ។ ដំឡើងខ្ចៅនៅលើដង (ផ្នែកម្ខាងនៃខ្ចៅទល់នឹងជ័រទប់ដែលដើរដោយម៉ាស៊ីន) ហើយរឹតវាដល់កម្រិតលេខ 109 ទៅ 135 N-m (80 ទៅ 100 ft-lb)។
គម្លាតស្លាបចក្រដែលអាចបន្ថែម
គម្លាតស្លាបចក្រ 0.50-អ៊ិញសម្រាប់ម៉ូដែល 03618
គម្លាតស្លាបចក្រ 1.00-អ៊ិញសម្រាប់ម៉ូដែល 03619
ការជួសជុលរ៉ូឡូ
កញ្ចប់ប្រដាប់ប្រដារបង្កើតរ៉ូឡូឡើងវិញ (គ្រឿងបន្លាស់លេខ 114-5430) និងកញ្ចប់ឧបករណ៍បង្កើតរ៉ូឡូឡើងវិញ (គ្រឿងបន្លាស់លេខ 115-0803) (រូបភាព ) អាចរកបានសម្រាប់ការបម្រើសេវាកម្មរ៉ូឡូ។ កញ្ចប់ប្រដាប់ប្រដារបង្កើតរ៉ូឡូឡើងវិញដាក់បញ្ចូលនូវរាល់បាដាង ខ្ចៅបាដាង សៀលខាងក្នុង និងសៀលខាងក្រៅដើម្បីបង្កើតរ៉ូឡូឡើងវិញ។ កញ្ចប់ឧបករណ៍បង្កើតរ៉ូឡូឡើងវិញដាក់បញ្ចូលនូវរាល់ឧបករណ៍ និងសេចក្ដីណែនាំអំពីការដំឡើងតម្រូវឱ្យមានការបង្កើតរ៉ូឡូឡើងវិញដោយប្រើកញ្ចប់ប្រដាប់ប្រដារបង្កើតរ៉ូឡូឡើងវិញ។ សូមអានសៀវភៅរាយឈ្មោះគ្រឿងបន្លាស់របស់អ្នក ឬទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតសម្រាប់ជំនួយ។
