ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
គ្រឿងចក្រនេះ គឺជាម៉ាស៊ីនជិះកាត់ស្មៅបៃតងដោយផ្លែកាំបិតរមូរដែលមានបំណងប្រើដោយអ្នកជំនាញ ឬអ្នកបញ្ជាដែលបានជួលនៅក្នុងការអនុវត្តផ្នែកពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការកាត់ស្មៅនៅលើធ្លាស្មៅដែលថែរក្សាបានល្អ។ ការប្រើប្រាស់ផលិតផលនេះសម្រាប់គោលបំណងផ្សេង ក្រៅពីគោលបំណងប្រើប្រាស់របស់វា អាចនាំបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នក និងអ្នកនៅក្បែរ។
អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។
សូមចូលទៅមើល www.Toro.com សម្រាប់ព័ត៌មានបន្ថែមរួមមានការណែនាំអំពី សុវត្ថិភាព និងសម្ភារបណ្ដុះបណ្ដាល ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។
នៅពេលណាដែលអ្នកត្រូវការជួសជុល, គ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងតំណាងចែកចាយ ពេញសិទ្ធិនៃក្រុមហ៊ុន Toro ហើយត្រូវមានម៉ូដែល និង ដាក់ ឬបំពាក់របស់អ្នកឲ្យរួចរាល់។ រូបភាព កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។
Important: ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើបន្ទះលេខស៊េរី (បើមាន) ដើម្បីចូលមើលព័ត៌មានអំពីការធានា គ្រឿងបន្លាស់ និងផលិតផលផ្សេងទៀត។
សៀវភៅណែនាំនេះកំណត់ប្រភេទគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារសុវត្ថិភាពដែលត្រូវបានកំណត់អត្តសញ្ញាណដោយនិមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព ) ដែលផ្ដល់សញ្ញាអំពីគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ឬការស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុងប្រយ័ត្នជាមុនដែលបានណែនាំ។
សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មានមេកានិក និង ចំណាំ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។
ផលិតផលនេះអនុលោមតាមសេចក្ដីណែនាំអឺរ៉ុបពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិត សូមអានក្រដាសព័ត៌មានស្ដីពីការប្រកាសអំពីការអនុលោមរបស់ផលិតផលជាក់លាក់ដាច់ដោយឡែក (DOC) ។
វាជាការរំលោភបំពានទៅលើក្រមធនធានសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ផ្នែកទី 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬបញ្ជាម៉ាស៊ីននៅលើដីដែលគ្របដណ្តប់ដោយព្រៃឈើ ព្រៃគុម្ពោត ឬស្មៅណាមួយ លើកលែងតែម៉ាស៊ីនត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់ផ្កាភ្លើង ដូចមានចែងនៅក្នុងផ្នែក 4442ដែលបានថែទាំនៅក្នុងបទបញ្ជាការងារប្រកបដោយប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គីភ័យ។
សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីនដែលបានភ្ជាប់មកជាមួយ ត្រូវបានផ្គត់ផ្គង់សម្រាប់ព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) និងបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការបំភាយឧស្ម័នរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការជួសជុលថែទាំ និងការធានា។ គ្រឿងបន្លាស់អាចត្រូវបានបញ្ជាទិញតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។
កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
បំពង់ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត និងធាតុផ្សំមួយចំនួនរបស់វាត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្ត ពូជ។
បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
គ្រឿងចក្រនេះត្រូវបានបង្កើតឡើងស្របតាម EN ISO 5395 និង ANSI B71.4-2017 និងបំពេញតាមស្ដង់ដាទាំងនេះ នៅពេលអ្នកបញ្ចប់វិធីការបំពាក់ ឬការដាក់។
ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើងវត្ថុផ្សេងៗ។
សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេលបញ្ឆេះម៉ាស៊ីន។
ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតមានឡើង។
ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។
ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំងដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។
ឲ្យកុមារ អ្នកនៅក្បែរ និងសត្វនៅក្រៅតំបន់ប្រតិបត្តិការ។ ហាមអនុញ្ញាតឲ្យកុមារដំណើរការគ្រឿងចក្រ។
ជានិច្ចកាល ពន្លត់ម៉ាស៊ីន ដកកូនសោចេញ (បើបានបំពាក់) រង់ចាំរហូតលែងមានចលនាទាំងអស់ និងទុកឲ្យគ្រឿងចក្រចុះត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល សម្អាត ឬរក្សាទុកគ្រឿងចក្រ។
ការប្រើប្រាស់ ឬការជួសជុលថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាមសេចក្ដីណែនាំសុវត្ថិភាពទាំងនេះ និងយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ចដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—សេចក្ដីណែនាំអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។
រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។ |
Note: ការភ្ជាប់ខ្ចៅរឹតសម្រាប់ផ្នែកកាត់របស់ម៉ាស៊ីនកាត់ស្មៅ Greensmaster 3250-D មានការរួមបញ្ចូលជាមួយផ្នែកកាត់។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
កៅអីអង្គុយ | 1 |
ខ្ចៅ (5/16 អ៊ីញ) | 4 |
Note: បំពាក់បង្កាន់ដៃរុញកៅអីអង្គុយចូលក្នុងរន្ធចាប់ផ្នែកខាងមុខដើម្បីទទួលបានបប្រវែងបន្ថែម 7.6 សម (3 អ៊ីញ) ចំពោះការលៃតម្រូវទៅមុខ ឬចូលក្នុងរន្ធចាប់ផ្នែកខាងក្រោយឲ្យបានបានបប្រវែងបន្ថែម 7.6 សម (3 អ៊ីញ) ចំពោះការការលៃតម្រូវមកក្រោយ។
ប្រើតែអេឡិចត្រូលីត (1.265 ទំនាញជាក់លាក់) ដើម្បីបំពេញអាគុយចាប់ផ្ដើមដំបូង។
ក្បាល ឬប៉ូលអាគុយ ឬឧបករណ៍លោហធាតុ នឹងកកិតនឹងសមាសភាគលោហធាតុរបស់គ្រឿងចក្រដែលបណ្ដាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។
នៅពេលដក ឬដាក់ ឬបំពាក់អាគុយ មិនត្រូវឲ្យក្បាល ឬប៉ូលអាគុយប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។
បង្ការឧបករណ៍លោហធាតុប៉ះគ្នារវាងក្បាល ឬប៉ូលអាគុយ និងផ្នែកលោហធាតុរបស់គ្រឿងចក្រ។
ដោះខ្ចៅរឹត និងកងរឹតអាគុយ ហើយលើកអាគុយចេញ។
Important: កុំបន្ថែមអេឡិចត្រូលីតពេលអាគុយនៅក្នុងគ្រឿងចក្រ។ អ្នកអាចនឹងកំពប់វាដែលបណ្តាលឲ្យមានការច្រេះ។
សម្អាតផ្នែកខាងលើនៃអាគុយ ហើយដោះគម្របរន្ធអាគុយចេញ(រូបភាព )។
ត្រូវចាក់អេឡិចត្រូលីតចូលក្នុងរន្ធនីមួយៗដោយប្រុងប្រយ័ត្នរហូតដល់ចូលពេញផ្លាកប្រហែល 6 មម (¼ អ៊ីញ) (រូបភាព )។
ទុកពេលប្រហែល 20 ទៅ 30 នាទីដើម្បីឲ្យអេឡិចត្រូលីតជ្រាបចូលក្នុងផ្លាក។ ចាក់បំពេញ អេឡិចត្រូលីតតាមការចាំបាច់ក្នុងរង្វង់ប្រហែល 6 មម (¼ អ៊ីញ) នៃបាតអាគុយ (រូបភាព )។
ភ្ជាប់ឆ្នាំងសាកអាគុយដែលមានកម្លាំង 2 ទៅ 4 A ទៅក្បាល ឬប៉ូលអាគុយ។ សាកអាគុយយ៉ាងតិច 2 ម៉ោងក្នុងកម្រិតភ្លើង 4 A ឬយ៉ាងតិច 4 ម៉ោងក្នុងកម្រិតភ្លើង 2 A រហូតដល់ទំនាញជាក់លាក់មានកម្រិត 1.250 ឬខ្ពស់ជាងនេះ និងសីតុណ្ហភាពយ៉ាងហោចណាស់ 16° C (60° F) ជាមួយនឹងកោសិកាទាំងអស់បញ្ចេញឧស្ម័នដោយសេរី។
ការសាកអាគុយ បញ្ចេញនូវឧស្ម័នដែលអាចផ្ទុះបាន។
ហាមជក់បារីនៅក្បែរអាគុយ ហើយមិនត្រូវឲ្យមានផ្កាភ្លើង និងអណ្ដាតភ្លើងឲ្យនៅជិតអាគុយឡើយ។
Important: បើអ្នកមិនសាកអាគុយយ៉ាងហោចណាស់ឲ្យបានរយៈពេលដែលបានបញ្ជាក់ខាងលើនោះទេ អ្នកអាចនឹងបន្ថយអាយុកាលនៃអាគុយ។
នៅពេលការសាកភ្លើងអាគុយ ត្រូវផ្ដាច់ឆ្នាំងសាកចេញពីព្រីភ្លើង និងក្បាល ឬប៉ូលអាគុយ។
Note: បន្ទាប់ពីអាគុយត្រូវបានធ្វើឲ្យសកម្ម សូមបន្ថែមតែទឹកចម្រោះដើម្បីជំនួសការបាត់បង់ធម្មតា ទោះបីជាអាគុយដែលគ្មានការជួសជុលថែទាំមិនគួរត្រូវការទឹកក្រោមលក្ខខណ្ឌប្រតិបត្តិការធម្មតាក៏ដោយ។
Important: ការខកខានក្នុងការធ្វើឲ្យអាគុយដំណើរការបានត្រឹមត្រូវអាចបណ្តាលឲ្យអាគុយឆេះ និង/ឬអាគុយខូចមុនអាយុ។
ដាក់ ឬបំពាក់គម្របរន្ធអាគុយ។
ដាក់អាគុយនៅលើថាសអាគុយ ហើយរឹតវាជាមួយកងរឹតអាគុយ និងខ្ចៅរឹតដែលបានដោះចេញពីមុន។
ដាក់ ឬបំពាក់ខ្សែវិជ្ជមាន (ពណ៌ក្រហម) ទៅក្បាល ឬប៉ូលអាគុយវិជ្ជមាន/បូក (+) ហើយបន្ទាប់មកខ្សែអវិជ្ជមាន (ពណ៌ខ្មៅ) ទៅក្បាល ឬប៉ូលអាគុយអវិជ្ជមាន/ដក (–) នៃអាគុយ ហើយរឹតវាជាមួយប៊ូឡុង និងខ្ចៅ (រូបភាព )។ រុញប៊ូតកៅស៊ូពីលើក្បាល ឬប៉ូលអាគុយវិជ្ជមាន/បូក ដើម្បីការពារការឆ្លងភ្លើងដែលអាចកើតមានឡើង។
ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឲ្យខូចត្រាក់ទ័រ និងខ្សែភ្លើងដែលបណ្ដាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។
ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។
ជានិច្ចកាលត្រូវភ្ជាប់ខ្សែអាគុយវិជ្ជមាន ឬបូក (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន ឬដក (ខ្មៅ)។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
របារវិល | 1 |
ប៊ូឡុង (⅝ x 4-½ អ៊ីញ) | 4 |
ខ្ចៅខ្ទាស់(5/8 អ៊ីញ) | 4 |
ដាក់របារវិល ដើម្បីឲ្យផ្នែកខាងលើនៃទុយោមានការកោងឆ្ពោះទៅផ្នែកខាងមុខនៃគ្រឿងចក្រ(រូបភាព )។
បន្ទាបរបារវិលលើដែកឆ្អឹងគ្រោង ដោយតម្រឹមវាជាមួយរន្ធចាប់ (រូបភាព )។
រឹតភ្ជាប់ផ្នែកនីមួយៗនៃរបារវិលទៅនឹងដែកឆ្អឹងគ្រោងដោយប៊ូឡុង 2 គ្រាប់ (⅝ x 4-½ អ៊ីញ) និងខ្ចៅមួលសម្លាប់ដូចបានបង្ហាញនៅក្នុង រូបភាព ។
មួលគ្រឿងរឹតភ្ជាប់ក្នុងកម្រិតពី 183 ទៅ 223 N∙m (135 ដល់ 165 ft-lb)។
សំបកកង់មានការសប់បញ្ចូលខ្យល់នៅរោងចក្រសម្រាប់គោលបំណងដឹកជញ្ជូន។ កាត់បន្ថយសម្ពាធទៅកម្រិតធម្មតាមុនពេលចាប់ផ្ដើំមញ្ឆេះគ្រឿងចក្រ។ សូមអាន
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ស្លាបឆ្អឹងគ្រោង | 2 |
ឧបករណ៍រក្សាគម្លាត | 2 |
ប៊ូឡុង (½ អ៊ីញ x 3-¼ អ៊ីញ) | 2 |
ខ្ចៅមួលសម្លាប់ (½ អ៊ីញ) | 2 |
ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ ហើយបន្ទាបស្លាបឆ្អឹងគ្រោងរបស់ផ្នែកកាត់ចុះទៅបាតក្រោម។
ត្រូវផ្ទៀងផ្ទាត់ថាមានប្រឡោះប្រវែង 13 មម (½ អ៊ីញ) នៅចន្លោះរូឡូដែកឆ្អឹងគ្រោង និងបាតក្រោម។
ត្រូវប្រាកដថារូឡូស្លាបឆ្អឹងគ្រោងស្មើដី។ បើមិនស្មើទេ សូមស៊កឧបករណ៍វែងចូលក្នុងចុងនៃស្លាបឆ្អឹងគ្រោងនិងសង្កត់វារហូតដល់រូឡុរាបស្មើ។
បើអ្នកលៃតម្រូវប្រឡោះ បន្ធូរខ្ចៅទប់នៅលើវីសទប់ស្លាបឆ្អឹងគ្រោង (រូបភាព ) ហើយបង្វិលវីសឡើងលើ ឬចុះក្រោមដើម្បីលើក ឬបន្ទាបស្លាបឆ្អឹងគ្រោង។ រឹតបន្តឹងខ្ចៅទប់ដើម្បីរឹតភ្ជាប់តាមការលៃតម្រូវ។
បើអ្នកកំពុងដំណើរការគ្រឿងចក្រនៅក្នុងតំបន់ដែលមានសីតុណ្ហភាពព័ទ្ធជុំវិញមានចន្លោះពី 20 ទៅ 49°C (70 ទៅ 120°F), ឬបើអ្នកប្រើគ្រឿងចក្រសម្រាប់ការប្រើប្រាស់ការងារធ្ងន់ៗ (ការកាត់ស្មៅនៅតំបន់ផ្សេងទៀតក្រៅពីវាលស្មៅ ដូចជាការកាត់វាលស្មៅ ការកាត់ស្មៅបញ្ឈរ), ដាក់ ឬបំពាក់ឧបករណ៍ស្អំប្រព័ន្ធប្រេងហាយដ្រូលិក (គ្រឿងបន្លាស់លេខ 104-7701) ទៅនឹងគ្រឿងចក្រ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ទំពក់លើកមួយកំណាត់ (សូមមើល សៀវភៅណែនាំអ្នកបញ្ជាអំពីផ្នែកកាត់ សម្រាប់ការណែនាំអំពីការដាក់ ឬបំពាក់) | 3 |
វីស (មានមកជាមួយផ្នែកកាត់) | 6 |
ប៊ូឡុង (#10 x ⅝ អ៊ីញ) | 1 |
ខ្ចៅទប់ (#10) | 1 |
ផ្នែកកាត់ (លក់ដាច់ដោយឡែក) | 3 |
ប៊ូឡុងក្បាលមូល (មានមកជាមួយផ្នែកកាត់) | 6 |
កញ្ច្រែងស្មៅ | 3 |
Note: នៅពេលសំលៀង ពេលកំណត់កម្ពស់នៃការកាត់ ឬពេលប្រើវិធីការជួសជុលថែទាំផ្សេងទៀតលើផ្នែកកាត់ សូមរក្សាទុកម៉ូទ័រដុំរមូរផ្នែកកាត់នៅក្នុងបំពង់ទម្រដើម្បីបង្ការកុំឲ្យទុយោខូច។
Important: កុំលើកដៃទប់ទៅចំណុចធ្វើដំណើរនៅពេលម៉ូទ័រដុំរមូរស្ថិតនៅក្នុងថតស្ដុកនៃគ្រោងគ្រឿងចក្រ។ អាចបណ្តាលឲ្យខូចខាតដល់ម៉ូទ័រឬទុយោ។
ដកផ្នែកកាត់ចេញពីប្រអប់កាតុង។ ដាក់ ឬបំពាក់និងលៃតម្រូវដូចបានណែនាំក្នុង សៀវភៅណែនាំអ្នកបញ្ជាអំពីផ្នែកកាត់។
រុញផ្នែកកត់នៅក្រោមគ្រោងទាញពេលកំពុងថ្ពក់កងលើកនៅលើដៃលើក។
រុញគ្រឿងស្រោបត្រឡប់មកវិញលើគ្រឿងទទួលតំណនីមួយៗ និងថ្ពក់គ្រឿងទទួលនៅលើប៊ូឡុងក្បាលមូលរបស់ផ្នែកកាត់ (រូបភាព )។
ដាក់ ឬបំពាក់កញ្ច្រែងនៅលើស្លាបឆ្អឹងគ្រោង
លៃតម្រូវតំណទាញរហូតដល់វាមានប្រឡោះពី 2 ទៅ 3 មម (1/16 ទៅ ⅛ អ៊ីញ) នៅចន្លោះមាត់កញ្ច្រែង និងផ្លែកាំបិតដុំរមូរ។ ត្រូវប្រាកដថាមាត់កញ្ច្រែងមានចម្ងាយស្មើគ្នាពីផ្លែកាំបិតដុំរមូរនីមួយៗទាំងអស់។
តម្រឹមរន្ធនៅក្នុងតំណក្បាលមូលដើម្បីឲ្យផ្នែកចំហរនៃរន្ធត្រូវបានទាញមកកណ្តាលឆ្ពោះទៅរកប៊ូឡុងក្បាលមូល។ រឹតបន្តឹងខ្ចៅទប់ដើម្បីរឹតភ្ជាប់រន្ធនៅចំណុច។
ត្រូវប្រាកដថាមានខ្សែប្រវែងប្រមាណ 13 មម (½ អ៊ីញ) ដាក់នៅលើប៊ូឡុងរឹតគ្រឿងបំពាក់នៅផ្ទៃចំហៀងម៉ូទ័រស្ទូចដុំរមូរ (រូបភាព )។
លាបដងស្ពឺនៃម៉ូទ័រដោយប្រេងរំអិលស្អាត ហើយដាក់ ឬបំពាក់ម៉ូទ័រដោយបង្វិលម៉ូទ័រតាមទ្រនិចនាឡិកាដើម្បីឲ្យបន្ទះចាប់ម៉ូទ័រសម្អាតប៊ូឡុងចេញ។ បង្វិលម៉ូទ័របញ្ច្រាសទ្រនិចនាឡិកា រហូតទាល់តែបន្ទះចាប់ព័ទ្ធជុំវិញប៊ូឡុង (រូបភាព )។
ពិនិត្យមើលកម្ពស់ដឹកជញ្ជូន (រូបភាព និង រូបភាព ) រួចលៃតម្រូវវាបើចាំបាច់។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
នៅលើផ្នែកកាត់ដែលបំពាក់មកជាមួយទំពក់លើកមួយកំណាត់ (រូបភាព គន្លាក់), ផ្ទៀងផ្ទាត់មើលថាចម្ងាយពីផ្នែកខាងលើនៃវីសលៃតម្រូវស្លាបឆ្អឹងគ្រោងទៅផ្នែកខាងក្រោយនៃស្លាបឆ្អឹងគ្រោងមានប្រវែង 25 មម (1 អ៊ីញ)។ បើចម្ងាយមិនមែន 25 មម (1 អ៊ីញ), បន្តទៅជំហាន ។
នៅលើផ្នែកកាត់ដែលបំពាក់មកជាមួយតំណច្រវ៉ាក់ ឬទំពក់លើកត្រង់ (រូបភាព និង រូបភាព គន្លាក់), ផ្ទៀងផ្ទាត់មើលថាចម្ងាយពីផ្នែកខាងលើនៃវីសលៃតម្រូវស្លាបឆ្អឹងគ្រោងទៅផ្នែកខាងក្រោយនៃស្លាបឆ្អឹងគ្រោងមានប្រវែង 22 មម (⅞ អ៊ីញ)។ បើចម្ងាយមិនមែន 22 មម (⅞ អ៊ីញ), បន្តទៅជំហាន ។ បើផ្នែកកាត់ត្រូវបានបំពាក់មកជាមួយតំណលើកមួយកំណាត់ (រូបភាព ), សូមបន្តទៅជំហានបន្ទាប់។
បន្ធូរវីសចាប់បន្ទះដឹកជញ្ជូន (រូបភាព , រូបភាព , និង រូបភាព )។
លើកផ្នែកកាត់ទៅចំណុចធ្វើដំណើរ។
Important: កុំលើកដៃទប់ទៅចំណុចធ្វើដំណើរនៅពេលម៉ូទ័រដុំរមូរស្ថិតនៅក្នុងថតស្ដុកនៃគ្រោងគ្រឿងចក្រ។ អាចបណ្តាលឲ្យខូចខាតដល់ម៉ូទ័រឬទុយោ។
ត្រូវប្រាកដថាស្លាបឆ្អឹងគ្រោងនីមួយៗស្ថិតនៅកម្ពស់ដូចគ្នាពីដី។ បើមានកម្ពស់ដូចគ្នាមែន សូមបន្តទៅជំហាន ។
បើស្លាបឆ្អឹងគ្រោងមិនស្ថិតនៅកម្ពស់ដូចគ្នាទេ សូមបន្ធូរខ្ចៅទប់នៅលើវីសលៃតម្រូវស្លាបឆ្អឹងគ្រោង (រូបភាព , រូបភាព , និង រូបភាព )។ បង្វិលវីសទៅខាងក្រៅដើម្បីលើក និងបង្វិលទៅខាងក្នុងដើម្បីបន្ទាបចុះ។ រឹតបន្តឹងខ្ចៅទប់បន្ទាប់ពីអ្នកទទួលបានកម្ពស់ត្រឹមត្រូវហើយ។
បង្វិលបន្ទះដឹកជញ្ជូនរហូតដល់វាចាក់សោគ្រោងទាញ។ រឹតបន្តឹងវីស។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ឧបករណ៍សណ្ដោងខាងក្រោយ (គ្រឿងបន្លាស់លេខ 100-6442 ឬគ្រឿងបន្លាស់លេខ 99-1645; ទិញដាច់ដោយឡែក) | 1 |
កាល់ស្យូមក្លរូ (ទិញដាច់ដោយឡែក) | 18 kg (40 lb) |
គ្រឿងចក្រនេះអនុលោមតាម EN ISO 5395 និង ANSI B71.4-2017 នៅពេលដែលវាត្រូវបានបំពាក់ដោយឧបករណ៍មួយដូចខាងក្រោម៖
ឧបករណ៍សណ្ដោងខាងក្រោយ (គ្រឿងបន្លាស់លេខ 100-6442) និង 18 kg (40 lb) នៃម្សៅកាល់ស្យូមក្លរូដែលបន្ថែមលើកង់ខាងក្រោយ
ឧបករណ៍សណ្ដោងខាងក្រោយ (គ្រឿងបន្លាស់លេខ 99-1645) និង 18 kg (40 lb) នៃកាល់ស្យូមក្លរូ (បើប្រព័ន្ធបរកង់ 3 ត្រូវបានដាក់ ឬបំពាក់លើគ្រឿងចក្រ)
Important: បើរន្ធធ្លាយកើតឡើងនៅលើកង់ជាមួយកាល់ស្យូមក្លរូ សូមយកគ្រឿងចក្រចេញពីទីធ្លាស្មៅឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ដើម្បីបង្ការការខូចខាតដែលអាចកើតមានលើទីធ្លាស្មៅ ប្រញាប់ត្រាំទីតាំងដែលខូចនោះជាមួយទឹក។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ឧបករណ៍ការពារ CE―លេខគ្រឿងបន្លាស់ 04441 (ទិញដាច់ដោយឡែក) | 1 |
ដាក់ ឬបំពាក់ ឧបករណ៍ការពារ CE (លេខគ្រឿងបន្លាស់ 04441); សូមមើល ការណែនាំអំពីការដាក់ ឬបំពាក់។
គ្រឿងចក្រនេះគោរពតាម EN ISO 5395:2013 នៅពេលគេបំពាក់វាជាមួយឧបករណ៍ការពារនោះ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
រូបបិទស្ទីកគ័រការព្រមាន (លេខគ្រឿងបន្លាស់ 136-8505) | 1 |
រូបបិទស្ទីកគ័រសម្គាល់ CE | 1 |
បើអ្នកប្រើគ្រឿងចក្រនេះក្នុងប្រទេសដែលគោរពតាមស្ដង់ដារ CE, សូមអនុវត្តតាមជំហានដូចខាងក្រោម បន្ទាប់ពីអ្នកដាក់ ឬបំពាក់ឧបករណ៍សណ្ដោង និងឧបករណ៍ការពារទៅនឹងគ្រឿងចក្រ៖
ត្រូវដុសខាត់ហ្វ្រាំង សូមមើល ។
ឈ្នាន់សណ្ដោង (រូបភាព ) មាន 3 មុខងារ៖ ធ្វើឲ្យគ្រឿងចក្រមានចលនាទៅមុខ មានចលនាថយក្រោយ និងបញ្ឈប់គ្រឿងចក្រ។ ជាន់លើផ្នែកខាងលើឈ្នាន់ដើម្បីមានចលនាទៅមុខ និងផ្នែកខាងក្រោមឈ្នាន់ដើម្បីមានចលនាថយក្រោយ ឬដើម្បីជួយក្នុងការបញ្ឈប់ នៅពេលមានចលនាទៅមុខ។ ដូចគ្នានេះផងដែរអនុញ្ញាតឲ្យឈ្នាន់មានចលនាទៅចំណុច ដាច់លេខ ដើម្បីបញ្ឈប់គ្រឿងចក្រ។ កុំដាក់កែងជើងរបស់អ្នកនៅលើទីតាំងលេខទៅក្រោយនៅពេលបញ្ជាទៅមុខ (រូបភាព )។
ម៉ាស៊ីនគ្រប់គ្រងសន្ទះខ្យល់រ (រូបភាព ) អនុញ្ញាតឲ្យអ្នកបញ្ជាល្បឿនម៉ាស៊ីន។ ការរុញម៉ាស៊ីនគ្រប់គ្រងសន្ទះខ្យល់ឆ្ពោះទៅចំណុច លឿន បង្កើនល្បឿនម៉ាស៊ីន ហើយការរុញម៉ាស៊ីនគ្រប់គ្រងសន្ទះខ្យល់ឆ្ពោះទៅចំណុច យឺត បន្ថយល្បឿនម៉ាស៊ីន។ ល្បឿនលើផ្ទៃដីមានដូចខាងក្រោម៖
ល្បឿនកាត់ស្មៅ ទៅមុខពី 3.2 ទៅ 8 គម/ម៉ (2 ទៅ 5 mph)
ល្បឿនដឹកជញ្ជូនអតិបរមា 14.1 គម/ម៉ (8.8 mph)
ល្បឿនរឺយ៉ែថយក្រោយ 4.0 គម/ម៉ (2.5 mph)
Note: អ្នកមិនអាចពន្លត់ម៉ាស៊ីនដោយប្រើម៉ាស៊ីនគ្រប់គ្រងសន្ទះខ្យល់បានទេ។
ដៃបញ្ជាមុខងារ (រូបភាព ) ផ្ដល់នូវជម្រើសសណ្ដោង 2 បូកបន្ថែមទីតាំង ដាច់លេខ ។ អ្នកអាចផ្លាស់ប្តូរពីទីតាំងកាត់ស្មៅទៅដឹកជញ្ជូន ឬពីដឹកជញ្ជូនទៅកាត់ស្មៅ (មិនមែនទៅចំណុចដាច់លេខទេ) ខណៈពេលដែលគ្រឿងចក្រកំពុងចលនា មិននាំឲ្យមានការខូចខាតទេ។
ទីតាំងខាងក្រោយ —ទីតាំងដាច់លេខ ត្រូវប្រើនៅពេលសំលៀងដុំរមូរ
ទីតាំងកណ្ដាល —ត្រូវប្រើនៅពេលកាត់ស្មៅ
ទីតាំងខាងមុខ —ត្រូវប្រើនៅពេលបើកបរគ្រឿងចក្ររវាងកន្លែងការងារ
Note: លម្អិតផ្នែកបច្ចេកទេស និងការរចនាឡើងគឺស្ថិតក្រោមការផ្លាស់ប្ដូរដោយមិនបាច់ជូនដំណឹង។
ទទឹងកាត់ | 150 សម (59 អ៊ីញ) |
ក្រឡាកង់ | 128 សម (50.5 អ៊ីញ) |
គម្លាតអ័ក្សកង់មុខក្រោយ | 123 សម (48.6 អ៊ីញ) |
ប្រវែងសរុប (w/កញ្ច្រែង) | 238 សម (93.9 អ៊ីញ) |
ទទឹងសរុប | 173 សម (68 អ៊ីញ) |
កម្ពស់សរុប | 197 សម (77.5 អ៊ីញ) |
ការកំណត់ល្បឿនម៉ស៊ីន | ល្បឿនរង្វិលម៉ាស៊ីនកម្រិតខ្ពស់នៅនឹងកន្លែង៖ 2,710 ± 50 rpm ល្បឿនទំនេរទាប៖ 1,500 ± 50 rpm |
ទម្ងន់សុទ្ធ w/ដុំរមូរដែមានផ្លែកាំបិត 11 | 680 kg (1,500 lb) |
គ្រឿងភ្ជាប់និងគ្រឿងបន្សំដែលត្រូវបានអនុម័តរបស់ក្រុមហ៊ុន Toro ជាច្រើនយ៉ាងគឺអាចរកបានសម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីធ្វើឲ្យប្រសើរ និងពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំទាំងអស់ដែលត្រូវបានអនុម័ត។
ដើម្បីធានាបាននូវដំណើរការល្អបំផុត និងការបញ្ជាក់ដោយលិខិតអំពីសុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំសុទ្ធរបស់ Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់និងគ្រឿងបន្សំដែលត្រូវបានបង្កើតដោយរោងចក្រផលិតផ្សេងទៀតអាចនឹងមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។
ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាងជួសជុលទាំងអស់។
ត្រូវយល់ដឹងអំពីប្រតិបត្តិការដែលមានសុវត្ថិភាពលើឧបករណ៍ គ្រឿងបញ្ជារបស់អ្នកបញ្ជា និងសញ្ញាសុវត្ថិភាព។
ពន្លត់ម៉ាស៊ីន ដកកូនសោចេញ រង់ចាំរហូតលែងមានចលនាទាំងអស់ និងទុកឲ្យគ្រឿងចក្រត្រជាក់ជានិច្ច មុនពេលលៃតម្រូវ ជួសជុល សម្អាត ឬរក្សាទុកគ្រឿងចក្រ។
ត្រូវចេះរបៀបបញ្ឈប់ និងពន្លត់ម៉ាស៊ីនយ៉ាងឆាប់រហ័ស។
សូមពិនិត្យមើលថាខ្នោះបញ្ជាហ្គា កុងតាក់សុវត្ថិភាព និងឧបករណ៍ការពារសុវត្ថិភាព ត្រូវបានភ្ជាប់និងដំណើរការបានត្រឹមត្រូវ។ ហាមបញ្ជាគ្រឿងចក្រលុះត្រាវាកំពុងដំណើរការត្រឹមត្រូវ។
មុនពេលកាត់ស្មៅ សូមត្រួតពិនិត្យគ្រឿងចក្រជានិច្ច ដើម្បីធានាថាផ្នែកកាត់ស្ថិតក្នុងស្ថានភាពដំណើរការល្អ។
ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែលគ្រឿងចក្រអាចបោះចេញ។
ប្រុងប្រយ័ត្នជាទីបំផុតនៅពេលចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយចំហាយរបស់វាក៏អាចផ្ទុះបានដែរ។
ពន្លត់បារី ស៊ីហ្កា ខ្សៀ និងប្រភពទាំងអស់ដែលអាចបង្កការឆេះ។
ប្រើតែធុងប្រេងដែលមានការអនុញ្ញាតប៉ុណ្ណោះ។
ហាមដកគម្របធុងប្រេង ឬចាក់ប្រេងទៅក្នុងធុងនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬក្ដៅ។
ហាមចាក់ ឬបង្ហូរប្រេងនៅកន្លែងបិទជិត។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
បើអ្នកកំពប់ប្រេង ហាមបញ្ឆេះមាស៊ីន។ ជៀសវាងការបង្កើតប្រភពឆេះរហូតដល់អស់ចំហាយប្រេងសិន។
ចំណុះធុងប្រេង៖ 22.7 ល (6 US ហ្គាឡុង)
ប្រេងឥន្ធនៈដែលបានណែនាំ៖
សម្រាប់លទ្ធផលល្អបំផុតប្រើតែប្រេងម៉ាស៊ូតស្រស់ឬប្រេងឥន្ធនៈចំហេះដែលមានចំណុះស៊ុលផួរ (<500 ppm) ទាប ឬ (<15 ppm) ទាបខ្លាំង។ កម្រិតសេតានប្បបរមាគួរតែ 40 ។ ទិញប្រេងនៅក្នុងបរិមាណដែលអាចប្រើប្រាស់បានក្នុងរយៈពេល 180 ថ្ងៃ ដើម្បីធានាបាននូវភាពស្រស់នៃប្រេង។
ប្រើប្រេងម៉ាស៊ូតសម្រាប់រដូវក្ដៅ (លេខ 2-D) នៅសីតុណ្ហភាពលើ -7° C (20° F) និងកម្រិតរដូវរងារ (លេខ 1-D ឬលេខ 1-D/2-D លាយគ្នា) ក្រោមសីតុណ្ហភាពនោះ។ ការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់រដូវរងារដែលមានសីតុណ្ហភាពទាបផ្តល់នូវចំណុចពន្លឺទាប និងលក្ខណៈលំហូរត្រជាក់ដែលនឹងជួយសម្រួលដល់ការចាប់ផ្តើមបញ្ឆេះម៉ាស៊ីន និងកាត់បន្ថយការជាប់ស្អិតតម្រងប្រេងឥន្ធនៈ។
Note: ការប្រើប្រេងឥន្ធនៈសម្រាប់រដូវក្ដៅដែលខ្ពស់ជាង -7° C (20° F) នឹងរួមចំណែកដល់អាយុកាលម៉ាស៊ីនបូមប្រេងបានយូរ និងបង្កើនថាមពល ឬកម្លាំងម៉ាស៊ីនបាន បើប្រៀបធៀបទៅនឹងប្រេងឥន្ធនៈសម្រាប់រដូវរងា។
គ្រឿងចក្រនេះក៏អាចប្រើប្រេងលាយប្រេងជីវម៉ាស៊ូតរហូតដល់ B20 (ប្រេងជីវម៉ាស៊ូត 20% ប្រេងម៉ាស៊ូត 80%) បានផងដែរ។ ភាគនៃប្រេងម៉ាស៊ូតឆៅគួរតែមានស៊ុលផួរទាប ឬទាបខ្លាំង។ អនុវត្តការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖
ផ្នែកនៃប្រេងជីវម៉ាស៊ូតត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស ASTM D6751 ឬ EN14214 ។
សមាសភាពប្រេងលាយគួរតែគោរពតាម ASTM D975 ឬ EN590 ។
ផ្ទៃដែលបានលាបថ្នាំ អាចនឹងត្រូវបានខូចដោយការលាយនៃជីវម៉ាស៊ូត។
ប្រើ B5 (ដែលមានជីវម៉ាស៊ូត 5%) ឬការលាយតិចជាងនេះ នៅក្នុងអាកាសធាតុត្រជាក់។
ត្រួតពិនិត្យសៀល ទុយោ បន្ទះរ៉ងដែលប៉ះពាល់ជាមួយប្រេង ព្រោះវាអាចនឹងថយគុណភាពតាមពេលវេលា។
ការជាប់ស្អិតតម្រងប្រេងអាចត្រូវបានរំពឹងទុកមួយរយៈបន្ទាប់ពីអ្នកបំលែងទៅល្បាយប្រេងឥន្ធនៈចំហេះ។
ទាក់ទងទៅអ្នកចែកចាយរបស់អ្នកបើសិនអ្នកចង់សម្រាប់ព័ត៌មានបន្ថែមស្ដីពីជីវម៉ាស៊ូត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
មុនពេលចាប់ផ្ដើមដំណើរការគ្រឿងចក្រជារៀងរាល់ថ្ងៃ សូមអនុវត្តវិធីការដូចខាងក្រោម៖
ពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន—សូមមើល ។
បង្ហូរទឹកចេញពីតម្រងប្រេង—សូមមើល ។
ពិនិត្យមើលប្រព័ន្ធស្អំបន្ថយកម្ដៅម៉ាស៊ីន—សូមមើល ។
ពិនិត្យមើលសម្ពាធកង់—សូមមើល ។
ពិនិត្យមើលកម្រិតធាតុរាវហាយដ្រូលិក—សូមមើល ។
ពិនិត្យមើលការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត—សូមមើល ។
ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។
ស្លៀកពាក់សំលៀកបំពាក់សមរម្យ រួមមានឧបករណ៍ការពារភ្នែក ខោជើងវែង ស្បែកជើងទប់រអិល និងឧបករណ៍ការពារត្រចៀក។ ចងសក់ដែលវែង ហើយមិនត្រូវពាក់សំលៀកបំពាក់រលុង ឬគ្រឿងអលង្ការរលុងឡើយ។
ហាមបញ្ជាគ្រឿងចក្រនៅពេលឈឺ អស់កម្លាំង ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំ។
ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតមានឡើង។
មុនពេលបញ្ឆេះម៉ាស៊ីន ធានាថារាល់គ្រឿងបញ្ជូនទាំងអស់ស្ថិតនៅចំណុចផ្ដាច់លេខ ហ្វ្រាំងដៃត្រូវបានដាក់ ហើយអ្នកស្ថិតនៅចំណុចបញ្ជា។
ហាមដឹកអ្នកដំណើរលើគ្រឿងចក្រ ហើយឲ្យអ្នកនៅក្បែរនិងសត្វចិញ្ចឹមនៅឲ្យឆ្ងាយពីគ្រឿងចក្រអំឡុងពេលប្រតិបត្តិការ។
បញ្ជាគ្រឿងចក្រតែនៅពេលមើលឃើញច្បាស់តែប៉ុណ្ណោះ ដើម្បីជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។
ជៀសវាងការកាត់ស្មៅលើស្មៅដែលសើម។ ការកកិតដែលត្រូវបានបន្ថយអាចបណ្ដាលឲ្យគ្រឿងចក្ររំកិលបាន។
ដាក់ដៃនិងជើងរបស់អ្នកឲ្យឆ្ងាយពីផ្នែកកាត់។
មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវស្រឡះ។
ប្រុងប្រយ័ត្ននៅពេលជិតដល់ផ្លូវកែងដែលបាំង កូនឈើ ដើមឈើ ឬវត្ថុផ្សេងទៀតដែលបាំងការមើលរបស់អ្នក។
ពន្លត់ផ្នែកកាត់នៅពេលណាដែលអ្នកមិនកាត់ស្មៅ។
បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលបត់ និងឆ្លងកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។
បញ្ជាម៉ាស៊ីននៅកន្លែងដែលមានខ្យល់ចេញចូលបានល្អតែប៉ុណ្ណោះ។ ឧស្ម័នបញ្ចេញមានផ្ទុកកាបូនម៉ូណូអុកស៊ីតដែលអាចបណ្តាលឲ្យស្លាប់បាន បើស្រូបចូល។
ហាមទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។
មុនពេលចាកចេញពីទីតាំងបញ្ជា (រួមទាំងដកឧបករណ៍ចេញ ឬដកផ្នែកកាត់ចេញ) សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រលើដីរាបស្មើ។
ដោះផ្នែកកាត់ និងបន្ទាបគ្រឿងភ្ជាប់។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន ហើយដកកូនសោបញ្ឆេះចេញ។
រង់ចាំរហូតដល់គ្រឿងបន្លាស់ដែលមានចលនាទាំងអស់លែងមានចលនា។
បញ្ជាគ្រឿងចក្រតែនៅពេលមើលឃើញច្បាស់ និងស្ថានភាពអាកាសធាតុសមស្របតែប៉ុណ្ណោះ។ ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។
ហាមដកសមាសភាគណាមួយរបស់ ROPS ចេញពីគ្រឿងចក្រ។
ធានាថាខ្សែក្រវាត់កៅអីត្រូវបានភ្ជាប់ ហើយអ្នកអាចដោះវាយ៉ាងលឿនក្នុងពេលមានគ្រោះអាសន្ន។
ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។
ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយហាមប៉ះពាល់ពួកវា។
រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាពដំណើរការប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាប្រចាំក្រែងមានការខូច និងចាប់ខ្ចៅប៊ូឡុងឲ្យតឹង។
ផ្លាស់ប្ដូរសមាសភាគ ROPSដែលខូច។ ហាមជួសជុល ឬកែគ្រឿងទាំងនោះ។
ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
វាយតម្លៃស្ថានភាពទីកន្លែងដើម្បីកំណត់ថាតើទីជម្រាលមានសុវត្ថិភាពសម្រាប់បញ្ជាគ្រឿងចក្រដែរឬទេ រួមទាំងការស្ទង់មើលទីកន្លែង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ចនៅពេលអនុវត្តការស្ទង់នេះ។
ពិនិត្យមើលសេចក្ដីណែនាំអំពីទីជម្រាលដែលបានកត់ត្រាខាងក្រោម សម្រាប់ការបញ្ជាគ្រឿងចក្រលើទីជម្រាល។ មុនពេលដែលអ្នកបញ្ជាគ្រឿងចក្រ សូមពិនិត្យមើលស្ថានភាពទីកន្លែង ដើម្បីកំណត់ថាតើអ្នកអាចបញ្ជាគ្រឿងចក្រក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅទីកន្លែងនោះបានដែរឬទេ។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះបញ្ជាគ្រឿងចក្រលើទីជម្រាលបាន។
ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។
ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជាបញ្ហា។
ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។
ត្រូវដឹងថា ការបញ្ជាគ្រឿងចក្រនៅលើស្មៅសើម ផ្លូវកាត់ជម្រាល ឬផ្លូវចុះចំណោត អាចនឹងបណ្ដាលឲ្យគ្រឿងចក្របាត់បង់ទំនាញ។ ការបាត់បង់ទំនាញរបស់ប្រព័ន្ធកង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។
ត្រូវប្រុងប្រយ័ត្នបំផុតនៅពេលបញ្ជាគ្រឿងចក្រនៅក្បែរកន្លែងដាក់ចុះ ស្នាមភ្លោះ ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភពគ្រោះថ្នាក់ផ្សេងៗ។ គ្រឿងចក្រអាចក្រឡាប់ភ្លាមៗ បើកង់មួយទៅលើគែម ឬផតរបស់គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ និងគ្រោះថ្នាក់ណាមួយ។
កំណត់អត្តសញ្ញាណគ្រោះថ្នាក់នៅមូលដ្ឋាននៃជម្រាល។ បើមានគ្រោះថ្នាក់ ចូរកាត់ស្មៅនៅទីជម្រាលដោយប្រើគ្រឿងចក្រដែលគ្រប់គ្រងដោយថ្មើរជើង។
បើអាចធ្វើបាន ចូររក្សាផ្នែកកាត់ឲ្យទាបទៅនឹងដី ខណៈពេលបញ្ជានៅលើទីជម្រាល។ ការលើកផ្នែកកាត់ឡើងខណៈពេលកំពុងបញ្ជានៅលើទីជម្រាល អាចបណ្ដាលឲ្យគ្រឿងចក្រក្លាយជាគ្មានលំនឹងបាន។
ប្រើការប្រុងប្រយ័ត្នខ្ពស់ជាមួយប្រព័ន្ធប្រមូលស្មៅឬឧបករណ៍ភ្ជាប់ផ្សេងទៀត។ ទាំងនេះអាចផ្លាស់ប្ដូរលំនឹងនៃគ្រឿងចក្រ និងបណ្ដាលឲ្យបាត់បង់ការគ្រប់គ្រង។
សូមមើលសៀវភៅណែនាំអំពីការប្រើប្រាស់ម៉ាស៊ីនដែលមានការផ្ដល់ជាប់មកជាមួយគ្រឿងចក្រ ដើម្បីដឹងអំពីបញ្ហានៃការប្តូរប្រេង និងវិធីការជួសជុលថែទាំដែលត្រូវបានណែនាំក្នុងអំឡុងពេលសម្រាក។
មានតែ 8 ម៉ោងនៃបញ្ជាប៉ុណ្ណោះដែលត្រូវបានទាមទារសម្រាប់អំឡុងពេលមានការរំខាន។
ដោយសារម៉ោងដំបូងនៃបញ្ជាមានសារៈសំខាន់ចំពោះភាពទុកចិត្តនៃគ្រឿងចក្រនាពេលអនាគត តាមដានមុខងារ និងដំណើរការរបស់វាយ៉ាងជិតស្និទ្ធ ដើម្បីឲ្យការលំបាកតិចតួចដែលអាចនាំឲ្យមានបញ្ហាធំៗត្រូវបានកត់សម្គាល់ និងអាចកែតម្រូវបាន។ ត្រួតពិនិត្យគ្រឿងចក្រឲ្យបានញឹកញាប់ក្នុងអំឡុងពេលមានការរំខានក្រែងមានសញ្ញានៃការលេចធ្លាយប្រេង គ្រឿងរឹតភ្ជាប់រលុង ឬមានការខូចគឿងម៉ាស៊ីនផ្សេងទៀត។
Important: កុំប្រើអេតែរ ឬប្រភេទផ្សេងទៀតនៃសារធាតុរាវចាប់ផ្តើម។
Note: អ្នកប្រហែលជាត្រូវបង្ហូរប្រព័ន្ធប្រេងឥន្ធនៈមុនពេលបញ្ឆេះម៉ាស៊ីន បើមានស្ថានភាពដូចខាងក្រោមណាមួយបានកើតឡើង៖
បញ្ឆេះលើកដំបូងលើម៉ាស៊ីនថ្មី.
ម៉ាស៊ីនបានរលត់ដោយសារខ្វះប្រេងឥន្ធនៈ។
ការជួសជុលថែទាំមានការធ្វើលើសមាសភាគនៃប្រព័ន្ធប្រេងឥន្ធនៈហើយ។
សូមអាន សៀវភៅណែនាំម្ចាស់ម៉ាស៊ីនរបស់អ្នក។
អង្គុយលើកៅអី ចាក់សោហ្វ្រាំងចត ផ្ដាច់ឧបករណ៍បញ្ជាផ្នែកកាត់ស្មៅលើកឡើង/បន្ទាបចុះ និងរំកិលដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ។
ដកជើងរបស់អ្នកចេញពីឈ្នាន់សណ្ដោង ហើយត្រូវធ្វើឲ្យប្រាកដថា ឈ្នាន់នោះស្ថិតនៅត្រង់ទីតាំង ដាច់លេខ ។
រុញដៃសន្ទះខ្យល់ទៅចំណុច SLOW (យឺត) ។
បញ្ចូលកូនសោទៅក្នុងកុងតាក់ ហើយបង្វិលវាទៅចំណុច បើក ។ ទុកវានៅទីតាំង បើក រហូតដល់រលត់ភ្លើងប៊ុយស៊ីបបញ្ចេញពន្ឮ (ប្រមាណជា 6 វិនាទី)។
កាច់សោបញ្ឆេះទៅចំណុច ចាប់ផ្ដើម ។
Important: ដើម្បបង្ការម៉ូទ័រដេរបញ្ឆេះឡើងកម្ដៅខ្លាំង ហាមដាក់លេខកន្លែងបញ្ឆេះយូរជាង 10 វិនាទី។ បន្ទាប់ពីរវៃជាប់ 10 វិនាទី សូមរង់ចាំ 60 វិនាទីមុនពេលដាក់លេខម៉ូទ័រដេរបញ្ឆេះម្ដងទៀត។
លែងសោនៅពេលម៉ាស៊ីនចាប់ផ្ដើមដំណើរការ ហើយអនុញ្ញាតឲ្យវាត្រឡប់ទៅចំណុច បើក ។
ទុកឲ្យម៉ាស៊ីនឡើងក្តៅពីរបីនាទីមុនពេលដំណើរការ។
Important: នៅពេលបញ្ឆេះម៉ាស៊ីនជាលើកដំបូង ឬបន្ទាប់ពីការរើជួសជុលម៉ាស៊ីន សូមដំណើរការគ្រឿងចក្រទៅមុខ និងថយក្រោយរយៈពេល 1 ទៅ 2 នាទី។ កាច់ចង្កូតទៅឆ្វេង និងទៅស្ដាំដើម្បីពនិត្យមើលការភ្ញោចរបស់ចង្កូត។ បន្ទាប់មកពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ សូមមើល ។ ពនិត្យមើលក្រែងមានការលេចធ្លាយ រលុងគ្រឿងបន្លាស់ និងការខូចគឿងម៉ាស៊ីនដែលអាចសម្គាល់បានផ្សេងៗទៀត។
រុញដៃសន្ទះខ្យល់ទៅចំណុច រហ័ស ។
រុញឧបករណ៍បញ្ជាផ្នែកកាត់ស្មៅលើកឡើង/បន្ទាបចុះទៅមុខមួយភ្លែត
ផ្នែកកាត់គួរតែបន្ទាប ហើយរាល់ដុំរមូរទាំងអស់គួរតែបង្វិល។
Note: ដៃបញ្ជាមុខងារគួរតែនៅត្រង់ទីតាំងកណ្ដាល (កាត់ស្មៅ) សម្រាប់ដុំរមូរដំណើរការនៅពេលបន្ទាបផ្នែកកាត់
រុញឧបករណ៍បញ្ជាផ្នែកកាត់ស្មៅលើកឡើង/បន្ទាបចុះពោះទៅក្រោយ។
ដុំរមូរសម្រាប់កាត់គួរតែបង្វិល ហើយផ្នែកកាត់គួរតែលើកឡើទៅចំណុចដឹកជញ្ជូនពេញ។
ដាក់ហ្វ្រាំងដើម្បីកុំឲ្យគ្រឿងចក្រមានចលនា ឬមានចលនា និងបញ្ជាឈ្នាន់សណ្ដោងតាមទីតាំងទៅមុខ និងថយក្រោយ។
បន្តវិធីការខាងលើរយៈពេល 1 ឬ 2 នាទី។ រុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ចាក់សោហ្វ្រាំងដៃ ហើយពន្លត់ម៉ាស៊ីន។
ពិនិត្យរកមើលក្រែងមានការលេចធ្លាយប្រេង ហើយរឹតគ្រឿងបង្គុំហាយដ្រូលិក បើមានការរកឃើញណាមួយ។
Note: នៅពេលដែលគ្រឿងចក្រថ្មី ហើយបាដាង និងដុំរមូរមានភាពតឹង ការប្រើទីតាំងដៃសន្ទះខ្យល់ រហ័ស សម្រាប់ការពិនិត្យមើលនេះមានសារៈសំខាន់ចាំបាច់ណាស់។ សំណុំកំណត់សន្ទះខ្យល់រហ័សអាចនឹងមិនទាមទារបន្ទាប់ពីអំឡុងពេលសម្រាក។
Note: បើការលេចធ្លាយប្រេងបន្តកើតមាន សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិរបស់អ្នកដើម្បីសុំជំនួយ ហើយបើចាំបាច់សូមប្ដូរគ្រឿងបន្លាស់ថ្មី។
Important: ស្នាមដាននៃសារធាតុរាវនៅលើម៉ូទ័រ ឬរ៉ងកង់គឺជារឿងធម្មតា។ ត្រូវលាបប្រេងលើរ៉ងបន្តិចដើម្បីឲ្យដំណើរការបានល្អ។
រុញដៃសន្ទះខ្យល់ទៅចំណុច យឺត ទាញមកវិញនូវឧបករណ៍បញ្ជាផ្នែកកាត់ស្មៅលើកឡើង/បន្ទាបចុះ និងរុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ។
កាច់សោបញ្ឆេះទៅចំណុច បិទ ដើម្បីពន្លត់ម៉ាស៊ីន។ ដោះសោចេញពីកុងតាក់ដើម្បីបង្ការកុំឲ្យមានការឆេះចៃដន្យ។
បិទវ៉ាល់បិទចំហាយសាំងមុនពេលការរក្សាទុកគ្រឿងចក្រ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
បើកុងតាក់ចាក់ស្រេះគ្នានោះត្រូវបានផ្ដាច់ ឬខូច នោះគ្រឿងចក្រអាចដំណើរការដោយមិនរំពឹងទុកដែលបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។
ហាមរុះរើកុងតាក់ចាក់ស្រេះគ្នា។
ពិនិត្យមើលបញ្ជារបស់កុងតាក់ចាក់សោជារៀងរាល់ថ្ងៃ និងប្ដូរកុងតាក់ដែលខូចណាមួយ មុនពេលបញ្ជាគ្រឿងចក្រ។
គោលបំណងនៃប្រព័ន្ធសោសុវត្ថិភាពគឺដើម្បីការពារបញ្ជានៃគ្រឿងចក្រដែលអាចរងរបួសស្នាមដល់អ្នក ឬខូចខាតដល់គ្រឿងចក្រ។
ប្រព័ន្ធសោសុវត្ថិភាពបង្ការម៉ាស៊ីនកុំឲ្យឆេះដំណើរការ លុះត្រាតែ៖
ឈ្នាន់សណ្ដោងស្ថិតនៅត្រង់ទីតាំង ដាច់លេខ ។
ដៃបញ្ជាមុខងារស្ថិតនៅត្រង់ទីតាំង ដាច់លេខ ។
ប្រព័ន្ធសោសុវត្ថិភាពបង្ការគ្រឿងចក្រកុំឲ្យមានចលនា លុះត្រាតែ៖
ហ្វ្រាំងដៃត្រូវបានដោះចេញ។
អ្នកត្រូវអង្គុយនៅលើកៅអីអ្នកបញ្ជាគ្រឿងចក្រ។
ដៃបញ្ជាមុខងារស្ថិតនៅត្រង់ទីតាំង កាត់ស្មៅ ឬទីតាំង ធ្វើដំណើរ ។
ប្រព័ន្ធសោសុវត្ថិភាពបង្ការដុំរមូរកុំឲ្យដំណើរការលុះត្រាតែដៃបញ្ជាមុខងារស្ថិតនៅត្រង់ទីតាំង កាត់ស្មៅ ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
អនុវត្តការឆែកមើលប្រព័ន្ធជាប្រចាំថ្ងៃដើម្បីធានាបាននូវប្រព័ន្ធសោសុវត្ថិភាពដំណើរការត្រឹមត្រូវ៖
អង្គុយលើកៅអីបញ្ជា រំកិលឈ្នាន់អូសទៅចំណុច ដាច់លេខ រុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ហើយដាក់ហ្វ្រាំងដៃ។
ព្យាយាមរំកិលឈ្នាន់អូសទៅមុខ ឬមកក្រោយ។
ឈ្នាន់អូសនោះមិនគួរមានចលនាទេដែលបង្ហាញថាប្រព័ន្ធសោសុវត្ថិភាពកំពុងដំណើរការត្រឹមត្រូវ។ កែតម្រូវបញ្ហាបើវាមិនដំណើរការប្រក្រតី។
អង្គុយលើកៅអីបញ្ជា រំកិលឈ្នាន់អូសទៅចំណុច ដាច់លេខ រុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ហើយដាក់ហ្វ្រាំងដៃ។
រុញដៃបញ្ជាមុខងារទៅចំណុច កាត់ស្មៅ ឬទីតាំង ធ្វើដំណើរ ហើយព្យាយាមបញ្ឆេះម៉ាស៊ីន។
មិនគួរបង្វិល ឬបញ្ឆេះម៉ាស៊ីនដែលបង្ហាញថាប្រព័ន្ធសោសុវត្ថិភាពកំពុងដំណើរការត្រឹមត្រូវ។ កែតម្រូវបញ្ហាបើវាមិនដំណើរការប្រក្រតី។
អង្គុយលើកៅអីបញ្ជា រំកិលឈ្នាន់អូសទៅចំណុច ដាច់លេខ រុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ហើយដាក់ហ្វ្រាំងដៃ។
បញ្ឆេះម៉ាស៊ីន ហើយរុញដៃបញ្ជាមុខងារទៅចំណុច កាត់ស្មៅ ឬទីតាំង ធ្វើដំណើរ ។
មិនត្រូវបិទម៉ាស៊ីនដែលបង្ហាញថាប្រព័ន្ធសោសុវត្ថិភាពកំពុងដំណើរការត្រឹមត្រូវ។
កែតម្រូវបញ្ហាបើវាមិនដំណើរការប្រក្រតី។
អង្គុយលើកៅអីបញ្ជា រំកិលឈ្នាន់អូសទៅចំណុច ដាច់លេខ រុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ហើយដាក់ហ្វ្រាំងដៃ។
បញ្ឆេះម៉ាស៊ីន។
ដោះហ្វ្រាំងដៃ រុញដៃបញ្ជាមុខងារទៅចំណុច កាត់ស្មៅ ហើយងើបចេញពីកៅអីបញ្ជា។
មិនត្រូវបិទម៉ាស៊ីនដែលបង្ហាញថាប្រព័ន្ធសោសុវត្ថិភាពកំពុងដំណើរការត្រឹមត្រូវ។ កែតម្រូវបញ្ហាបើវាមិនដំណើរការប្រក្រតី។
អង្គុយលើកៅអីបញ្ជា រំកិលឈ្នាន់អូសទៅចំណុច ដាច់លេខ រុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ ហើយដាក់ហ្វ្រាំងដៃ។
បញ្ឆេះម៉ាស៊ីន។
មានចលនាឧបករណ៍បញ្ជាផ្នែកកាត់ស្មៅលើកឡើង/បន្ទាបចុះទៅមុខដើម្បីបន្ទាបផ្នែកកាត់ចុះក្រោម។ ផ្នែកកាត់គួរតែបន្ទាបចុះ តែមិនចាប់ផ្តើមដោយបង្វិលទេ។
បើវាចាប់ផ្ដើមដោយបង្វិល នោះប្រព័ន្ធសោសុវត្ថិភាពនឹងមិនដំណើរការត្រឹមត្រូវទេ កែតម្រូវបញ្ហាមុនពេលដំណើរការគ្រឿងចក្រ។
ត្រូវធ្វើឲ្យប្រាកដថា ផ្នែកកាត់ត្រូវបានលើកឡើងទាំងស្រុង។
រុញដៃបញ្ជាមុខងារទៅចំណុច ធ្វើដំណើរ ។
ប្រើហ្វ្រាំងដើម្បីបន្ថយល្បឿនគ្រឿងចក្រពេលកំពុងចុះជម្រាលភ្នំដើម្បីជៀសវាងបាត់បង់ការគ្រប់គ្រង។
ពេលបើកចូលតំបន់រដិបរដុបត្រូវបន្ថយល្បឿនជានិច្ច ហើយត្រូវឆ្លងកាត់ដោយប្រុងប្រយ័ត្នបំផុត។
ត្រូវស្គាល់ឲ្យបានច្បាស់ពីទទឹងគ្រឿងចក្រ។ កុំព្យាយាមឆ្លងកាត់រវាងវត្ថុដែលនៅជិតគ្នា ដើម្បីការពារការខូចខាតច្រើន និងពេលម៉ាស៊ីនមិនដំណើរការ។
Important: បើប្រព័ន្ធសញ្ញាអាសន្នចាប់ការលេចធ្លាយ (បើបំពាក់លើម៉ូដែលរបស់អ្នក) បន្ឮសំឡេងឡើង ឬអ្នកសម្គាល់ឃើញការលេចធ្លាយប្រេងពេលកំពុងកាត់លើវាលស្មៅ សូមលើកឧបករណ៍ផ្នែកកាត់ភ្លាមៗ បើកគ្រឿងចក្រចេញពីវាលស្មៅដោយផ្ទាល់ ហើយបញ្ឈប់ម៉ាស៊ីននៅកន្លែងដែលឆ្ងាយពីវាលស្មៅនោះ។ កំណត់មូលហេតុនៃការលេចធ្លាយ ហើយកែតម្រូវបញ្ហា។
មុនពេលកាត់ស្មៅ សូមរកកន្លែងស្រលះល្អ ហើយអនុវត្តមុខងារម៉ាស៊ីនជាមូលដ្ឋាន (ឧ. ចាប់ផ្តើម និងបញ្ឈប់ម៉ាស៊ីន លើក និងបន្ទាបផ្នែកកាត់ និងបង្វិល)។
ត្រួតពិនិត្យវាលស្មៅក្រែងមានកំទេចកំទី ដោះទង់ចេញពីពែង រួចកំណត់ទិសដៅល្អបំផុតដើម្បីកាត់ស្មៅ។ បង្កើតទិសដៅដើម្បីកាត់ស្មៅលើទិសដៅកាត់មុន។ ជានិច្ចកាល កាត់ស្មៅតាមលំនាំឆ្លាស់គ្នាពីការកាត់ស្មៅពីមុន ដើម្បីកុំឲ្យស្លឹកស្មៅមិនសូវស្រួលដាក់ចុះ ដូច្នេះហើយពិបាកនឹងដាក់ភ្ជាប់រវាងផ្លែកាំបិតដុំរមូរ និងឃ្លុបកាំបិត។
ចូលទៅវាលស្មៅជាំមួយដៃបញ្ជាមុខងារនៅត្រង់ទីតាំង កាត់ស្មៅ និងសន្ទះខ្យល់នៅល្បឿនដ៏លឿន។
ចាប់ផ្ដើមនៅលើគែម 1 នៃវាលស្មៅដើម្បីឲ្យអ្នកអាចប្រើវិធីការនៃការកាត់បាន។
Note: នេះរក្សាការបង្រួមឲ្យទៅកម្រិតអប្បបរមា និងបន្សល់ទុកនូវគំរូដ៏ស្រស់ស្អាត និងទាក់ទាញនៅលើវាលស្មៅបៃតង។
រុញដៃកាត់ស្មៅលើកឡើង/បន្ទាបចុះនៅពេលគែមពីមុខនៃកញ្ច្រែងស្មៅឆ្លងកាត់គែមខាងក្រៅនៃវាលស្មៅ។
Note: វិធីនេះទម្លាក់ផ្នែកកាត់ទៅទីធ្លាស្មៅ និងចាប់ផ្ដើមដំណើរការដុំរមូរ។
Important: ផ្នែកកាត់កណ្ដាលទម្លាក់ និងលើកឡើងបន្តិចបន្ទាប់ពីផ្នែកកាត់ខាងមុខបានធ្វើរួច ដូច្នោះអ្នកគួរតែអនុវត្តការទទួលបានពេលវេលាចាំបាច់ ដើម្បីកាត់បន្ថយបញ្ជាបោសសម្អាតការកាត់ស្មៅ។
Note: ការពន្យារពេលក្នុងការលើក និងបន្ទាបផ្នែកកាត់កណ្ដាលអាស្រ័យលើសីតុណ្ហភាពសារធាតុរាវហាយដ្រូលិក។ សារធាតុរាវហាយដ្រូលិកត្រជាក់នាំឲ្យមានការពន្យារពេលកាន់តែយូរ។ នៅពេលសីតុណ្ហភាពសារធាតុរាវកើនឡើង នោះពេលពន្យារកាន់តែខើចខ្លី។
ត្រួតលើចំនួនតិចតួចជាមួយនឹងការកាត់ពីមុននៅលើការបញ្ជូនត្រឡប់មកវិញ។
Note: ដើម្បីជួយក្នុងការថែរក្សាបន្ទាត់ត្រង់ឆ្លងកាត់វាលស្មៅ និងធ្វើឲ្យគ្រឿងចក្ររក្សាបាននូវចម្ងាយស្មើគ្នាពីគែមនៃការកាត់ពីមុន សូមស្រមៃមើលបន្ទាត់ដែលមើលឃើញប្រហែល 1.8 ទៅ 3 ម (6 ទៅ 10 ហ្វីត) នៅពីមុខគ្រឿងចក្រទៅគែមនៃផ្នែកដែលមិនកាត់។ ផ្នែកនៃវាលស្មៅ(រូបភាព ).។ រួមបញ្ចូលគែមខាងក្រៅនៃចង្កូតជាផ្នែកនៃបន្ទាត់មើលឃើញដែល រក្សាគែមចង្កូតឲ្យស្របជាមួយនឹងចំណុចដែលជានិច្ចកាល រក្សាចម្ងាយដូចគ្នាឆ្ងាយពីផ្នែកខាងមុខរបស់គ្រឿងចក្រ។
នៅពេលដែលគែមខាងមុខនៃកញ្ច្រែងឆ្លងកាត់គែមវាលស្មៅ សូមទាញដៃកាត់ស្មៅលើកឡើង/បន្ទាបចុះទៅខាងក្រោយ ហើយរង់ចាំរហូតទាល់តែផ្នែកកាត់ទាំងអស់បានងើបឡើង។ នេះបញ្ឈប់ដុំរមូរ និងលើកផ្នែកកាត់ឡើង។
Important: កំណត់ពេលជំហាននេះឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យអ្នកកាត់ចូលទៅក្នុងតំបន់ជាយ ប៉ុន្តែត្រូវកាត់វាលស្មៅឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយបរិមាណស្មៅដែលនៅសេសសល់សម្រាប់កាត់ជុំវិញគែមខាងក្រៅ។
ដើម្បីកាត់បន្ថយលើពេលវេលាបញ្ជា និងបន្ថយជួរសម្រាប់ការឆ្លងកាត់បន្ទាប់ បង្វែរគ្រឿងចក្រមួយភ្លែតក្នុងទិសដៅផ្ទុយ បន្ទាប់មកបង្វែរវាទៅតាមទិសនៃផ្នែកដែលមិនកាត់។ ចលនានេះគឺការបត់មួយជុំជារាងដំណក់ទឹក (រូបភាព ),ដែលតំរៀបគ្រឿងចក្រជាជួរយ៉ាងលឿនសម្រាប់ការឆ្លងកាត់បន្ទាប់របស់អ្នក។
Note: ព្យាយាមធ្វើការបត់ខ្លីៗតាមដែលអាចធ្វើទៅបាន លើកលែងតែក្នុងកំឡុងអាកាសធាតុក្ដៅ—ធ្នូកាន់តែធំកាត់បន្ថយការជាំទីធ្លាស្មៅ។
Note: ចង្កូតមិនបត់ទៅចំណុចដើមរបស់វាទេបន្ទាប់ពីអ្នកបានបត់រួច។
Important: កុំបញ្ឈប់គ្រឿងចក្រនៅលើវាលស្មៅ ពេលដែលផ្នែកកាត់ត្រូវបានភ្ជាប់ ព្រោះវាអាចបណ្តាលឲ្យខូចខាតដល់ទីធ្លាស្មៅ។ ការបញ្ឈប់គ្រឿងចក្រនៅលើវាលស្មៅសើមអាចបន្សល់ទុកដានកង់។
បញ្ចប់ការកាត់វាលស្មៅដោយកាត់បរិវេណខាងក្រៅ។ ផ្លាស់ប្ដូរទិសកាត់ពីការកាត់ស្មៅលើកមុន។
Note: ប្រើដៃសន្ទះខ្យល់ដើម្បីលៃតម្រូវល្បឿនគ្រឿងចក្រនៅពេលអ្នកកាត់បរិវេណស្មៅ។ នេះនឹងផ្គូរផ្គងល្បឿនទៅនឹងវាលស្មៅ និងអាចកាត់បន្ថយចំនួនត្រីគុណនៃបរិវេណស្មៅ។
Note: ចងចាំលក្ខខណ្ឌអាកាសធាតុ និងទីធ្លាស្មៅជានិច្ច ហើយត្រូវធ្វើឲ្យប្រាកដថា ផ្លាស់ប្តូរទិសដៅនៃការកាត់ស្មៅពីការកាត់លើកមុន។
នៅពេលបញ្ចប់ការកាត់បរិវេណស្មៅខាងក្រៅ សូមប៉ះដៃកាត់ស្មៅលើកឡើង/បន្ទាបចុះទៅក្រោយដើម្បីបញ្ឈប់ដុំរមូរ បន្ទាប់មកបើកចេញពីវាលស្មៅ។ នៅពេលផ្នែកកាត់ទាំងអស់នៅឆ្ងាយពីវាលស្មៅ សូមលើកផ្នែកកាត់ឡើង។
Note: ជំហាននេះកាត់បន្ថយគំនរស្មៅដែលនៅសល់លើវាលស្មៅ។
ប្ដូរទង់។
យកកំទេចកំទីស្មៅចេញពីកញ្ច្រែងឲ្យអស់មុនពេលអ្នកដឹកគ្រឿងចក្រទៅកាន់វាលស្មៅបន្ទាប់។
Note: កំទេចកំទីស្មៅសើមខ្លាំងដាក់បន្ទុកជ្រុលលើកញ្ច្រែង និងបន្ថែមទម្ងន់ដែលមិនចាំបាច់ទៅគ្រឿងចក្រដែលបង្កើនបន្ទុកលើប្រព័ន្ធគ្រឿងចក្រ(ដូចជា ម៉ាស៊ីន ប្រព័ន្ធហាយដ្រូលិក និងហ្វ្រាំង)។
ពន្លត់ម៉ាស៊ីន ដកកូនសោចេញ (បើបានបំពាក់) រង់ចាំរហូតលែងមានចលនាទាំងអស់ និងទុកឲ្យគ្រឿងចក្រត្រជាក់ជានិច្ច មុនពេលលៃតម្រូវ ជួសជុល សម្អាត ឬរក្សាទុកគ្រឿងចក្រ។
សម្អាតស្មៅ និងកម្ទេចកម្ទីចេញពីផ្នែកកាត់ យុទ្ធការ សំបុកបំពង់ស៊ីម៉ាំង អេក្រង់ប្រព័ន្ធត្រជាក់ និងម៉ាស៊ីនដើម្បីជួយបង្ការអគ្គីភ័យ។ សម្អាតការកំពប់ប្រេង ឬឥន្ទនៈ។
បិទប្រេងឥន្ធនៈពេលរក្សាទុក ឬបើកបរគ្រឿងចក្រ។
ផ្តាច់ប្រព័ន្ធបញ្ជាគ្រឿងភ្ជាប់នៅពេលណាដែលអ្នកកំពុងបើកបរ ឬមិនប្រើគ្រឿងចក្រ។
ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។
ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
អូសតែជាមួយគ្រៀងចក្រដែលមានទំពក់សណ្ដោងដែលរចនាឡើងសម្រាប់អូសទាញប៉ុណ្ណោះ។ កុំភ្ជាប់ឧបករណ៍អូសទាញលើកលែងតែនៅចំណុចទំពក់សណ្ដោង។
អនុវត្តតាមការណែនាំរបស់ក្រុមហ៊ុនផលិតចំពោះទម្ងន់កំណត់សម្រាប់ឧបករណ៍អូសទាញ និងការអូសទាញ ឬសណ្ដោងនៅលើទីជម្រាល។ នៅលើទីជម្រាល ទម្ងន់នៃឧបករណ៍អូសទាញអាចបណ្ដាលឲ្យបាត់បង់ការទាញ និងបាត់បង់ការគ្រប់គ្រង។
កុំឲ្យក្មេង ឬអ្នកដទៃទៀតនៅលើឧបករណ៍អូសទាញ។
ធ្វើដំណើរយឺតៗ និងទុកចន្លោះបន្ថែមដើម្បីឈប់នៅពេលអូសទាញ។
ក្នុងករណីសង្គ្រោះបន្ទាន់ អ្នកអាចសណ្ដោងគ្រឿងចក្ររហូតដល់ 0.4 គម (¼ ម៉ាយល៍)។
Important: កុំសណ្ដោងគ្រឿងចក្រលឿនជាងពី 3 ទៅ 5 គម/ម៉ (2 ទៅ 3 mph) ដើម្បីជៀសវាងការខូចខាតប្រព័ន្ធបរ។ បើអ្នកត្រូវមានចលនាគ្រឿងចក្រលើសពី 0.4 គម (¼ ម៉ាយល៍), សូមដឹកវានៅលើត្រាក់ទ័រ ឬរថសណ្ដោង។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
បន្ទាប់ពីកាត់ស្មៅរួច ត្រូវលាងសម្អាតគ្រឿងចក្រឲ្យបានហ្មត់ចត់ដោយប្រើទុយោសួនដោយគ្មានក្បាលបាញ់ដូច្នោះសម្ពាធទឹកខ្លាំងពេកមិនធ្វើឲ្យខូច និងខូចខាតដល់រ៉ង និងបាដាង។ កុំលាងសម្អាតម៉ាស៊ីនក្តៅ ឬឧបករណ៍តភ្ជាប់អគ្គិសនីជាមួយទឹក។
បន្ទាប់ពីសម្អាតគ្រឿងចក្ររួច ត្រូវធ្វើរឿងដូចខាងក្រោម៖
ត្រួតពិនិត្យគ្រឿងចក្រក្រែងមានការលេចធ្លាយសារធាតុរាវហាយដ្រូលិក ការខូចខាតប្រព័ន្ធហាយដ្រូលិក និងសមាសភាគមេកានិក។
ត្រួតពិនិត្យផ្នែកកាត់សម្រាប់ភាពមុត។
លាបប្រេងរំអិល SAE 30 លើដុំហ្វ្រាំង ឬប្រេងរំអិលបាញ់ដើម្បីទប់ស្កាត់ការច្រេះ និងជួយរក្សាគ្រឿងចក្រដំណើរការបានល្អក្នុងអំឡុងពេលបញ្ជាកាត់ស្មៅបន្ទាប់។
ប្រើដោយប្រយ័ត្នប្រយែងនៅពេលលើកដាក់អីវ៉ាន់លើគ្រឿងចក្រនៅក្នុងរ៉ឺម៉ក ឬត្រាក់ទ័រ។
ប្រើបន្ទះចោតនៅពេលលើកដាក់អីវ៉ាន់លើគ្រឿងចក្រនៅក្នុងរឺម៉ក ឬត្រាក់ទ័រ។
ចងភ្ជាប់គ្រឿងចក្រទៅក្រោមឲ្យជាប់ដោយប្រើខ្សែពាន ច្រវ៉ាក់ ខ្សែកាប ឬខ្សែពួរ។ ទាំងខ្សែពានខាងមុខ និងខាងក្រោយគួរតែដាក់ក្នុងទិសដៅចុះក្រោម និងខាងក្រៅគ្រឿងចក្រ (រូបភាព )។
ការខកខានក្នុងការជួសជុលថែទាំគ្រឿងចក្រឲ្យបានត្រឹមត្រូវអាចបណ្តាលឲ្យប្រព័ន្ធម៉ាស៊ីនខូចមុនអាយុដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នក ឬអ្នកនៅក្បែរ។
ត្រូវថែទាំគ្រឿងចក្រឲ្យបានល្អជានិច្ច និងមានសណ្តាប់ធ្នាប់ដំណើរការល្អ ដូចមានបង្ហាញក្នុងការណែនាំទាំងនេះ។
Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។
Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើល www.Toro.comនិងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។
Important: សូមអានសៀវភៅណែនាំម្ចាស់ម៉ាស៊ីនសម្រាប់ទម្រង់ការថែទាំបន្ថែម។
បើទុកសោនៅក្នុងកុងតាក់បញ្ឆេះ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឲ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ដោះសោចេញពីកុងតាក់បញ្ឆេះ មុនពេលអ្នកធ្វើការជួសជុលថែទាំណាមួយ។
មុនពេលលៃតម្រូវ សម្អាត ជួសជុល ឬចាកចេញពីគ្រឿងចក្រ សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រលើផ្ទៃរាបស្មើ។
មានចលនាកុងតាក់រ៉ូប៊ីណេបិទបើកខ្យល់ទៅចំណុចការ៉ងទី (បញ្ឆេះចោល) ទាប។
ដោះផ្នែកកាត់ចេញ។
បន្ទាបផ្នែកកាត់។
ធានាថាការកកិតស្ថិតក្នុងការផ្ដាច់លេខ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកកូនសោបញ្ឆេះចេញ។
រង់ចាំរហូតដល់គ្រឿងបន្លាស់ដែលមានចលនាទាំងអស់លែងមានចលនា។
ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។
បើអាចធ្វើទៅរួច ហាមអនុវត្តការជួសជុលថែទាំនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ។ នៅឲ្យឆ្ងាយពីផ្នែកដែលមានចលនា។
ប្រើជើងកល់ដើម្បីទ្រគ្រឿងចក្រ ឬសមាសភាគផ្សេងៗ នៅពេលដែលចាំបាច់។
បន្ធូរសម្ពាធចេញពីសមាសភាគដោយយកចិត្តទុកដាក់ដោយប្រើថាមពលដែលបានរក្សាទុក។
រក្សាឲ្យផ្នែករបស់គ្រឿងចក្រទាំងអស់ស្ថិតក្នុងស្ថានភាពដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។
ប្ដូរស្លាកដែលដាច់រហែក ឬខូចខាតចេញទាំងអស់។
ដើម្បីធានាបាននូវដំណើរការដែលល្អបំផុតដែលមានសុវត្ថិភាពរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន Toro ប៉ុណ្ណោះ។ គ្រឿងបន្លាស់ដែលត្រូវបានបង្កើតដោយក្រុមហ៊ុនផ្សេងអាចមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីមួយម៉ោងដំបូង |
|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
រៀងរាល់ 50 ម៉ោងម្តង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
រៀងរាល់ 500 ម៉ោងម្តង |
|
រៀងរាល់ 800 ម៉ោងម្តង |
|
រៀងរាល់ 1000 ម៉ោងម្តង |
|
រៀងរាល់ 2000 ម៉ោងម្តង |
|
ប្រចាំឆ្នាំ |
|
រៀងរាល់ 2 ឆ្នាំម្តង |
|
ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។
ចំណុចត្រួតពិនិត្យការជួសជុលថែទាំ | សម្រាប់សប្ដាហ៍៖ | ||||||
---|---|---|---|---|---|---|---|
ថ្ងៃច័ន្ទ | ថ្ងៃអង្គារ | ថ្ងៃពុធ | ថ្ងៃព្រហស្បតិ៍ | ថ្ងៃសុក្រ | ថ្ងៃសៅរ៍ | ថ្ងៃអាទិត្យ | |
ពិនិត្យមើលបញ្ជាចាក់ស្រេះគ្នាប្រកបដោយសុវត្ថិភាព | |||||||
ពិនិត្យមើលដំណើរការរបស់គ្រឿងបរិក្ខារ។ | |||||||
ត្រួតពិនិត្យបញ្ជាហ្វ្រាំង។ | |||||||
ពិនិត្យតម្រងប្រេង/បង្គុំឧបករណ៍ញែកទឹក។ | |||||||
ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។ | |||||||
ពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន។ | |||||||
ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។ | |||||||
សម្អាតអេក្រង់ និងរ៉ាដ្យាទ័រ។ | |||||||
ត្រួតពិនិត្យតម្រងខ្យល់។ | |||||||
ពិនិត្យរកមើលសំឡេងម៉ាស៊ីនដែលខុសប្រក្រតីណាមួយ។ | |||||||
ពិនិត្យមើលការលៃតម្រូវដុំរមូរទៅឃ្លុបកាំបិត។ | |||||||
ពិនិត្យមើលទុយោហាយដ្រូលិកសម្រាប់ការខូចខាត។ | |||||||
ពិនិត្យរកមើលការលេចធ្លាយប្រេង។ | |||||||
ពិនិត្យសម្ពាធសំបកកង់។ | |||||||
ពិនិត្យមើលការលៃតម្រូវកម្ពស់កាត់។ | |||||||
លាបខ្លាញ់លើគ្រឿងបង្គុំដែលលាបខ្លាញ់ទាំងអស់។1 | |||||||
លាបប្រេងរំអិលលើតំណភ្ជាប់សណ្ដោង និងហ្វ្រាំង។ | |||||||
បាញ់ថ្នាំកន្លែងដែលខូច។ | |||||||
1. ភ្លាមៗក្រោយពីការលាងសម្អាតម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលមានក្នុងតារាងកំណត់។ |
ការត្រួតពិនិត្យត្រូវបានអនុវត្តដោយ៖ | ||
សម្ភារ | កាលបរិច្ឆេទ | ព័ត៌មាន |
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
គ្រឿងចក្រគ្រឿងបង្គុំដែលលាបខ្លាញ់ត្រូវតែមានការលាបប្រេងរំអិលឲ្យបានទៀងទាត់ ដោយការប្រើប្រេងរំអិល ប្រភេទលីចូមលេខ 2។ បើមានការដំណើរការគ្រឿងចក្រនៅក្រោមលក្ខខណ្ឌធម្មតា សូមលាបប្រេងរំអិលលើបាដាង និងទ្រនាប់ទាំងអស់ បន្ទាប់ពី នៅរៀងរាល់ 50 ម៉ោងនៃដំណើរការម៉ាស៊ីន។ លាបប្រេងរំអិលគ្រឿងបង្គុំភ្លាមៗក្រោយពីការលាងសម្អាតម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលមានកំណត់ក្នុងតារាង។
បាដាង និងទ្រនាប់របស់គ្រឿងចក្រខាងក្រោមត្រូវតែលាបប្រេងរំអិល៖
ជូតគ្រឿងបង្គុំលាបខ្លាញ់ឲ្យស្អាត ដើម្បីកុំឲ្យរូបធាតុផ្សេងៗអាចចូលបាដាង ឬទ្រនាប់បាន។
បាញ់ប្រេងរំអិលចូលក្នុងបាដាង ឬទ្រនាប់។
ជូតខ្លាញ់រំអិលដែលលើសឲ្យស្ងួត។
លាបប្រេងរំអិលលើដងស្ពឺនៃម៉ូទ័រដុំរមូរ និងនៅលើដៃលើកនៅពេលមានដោះចេញផ្នែកកាត់យកទៅជួសជុល។
បន្តក់ប្រេងម៉ាស៊ីន SAE 30 ពីរបីដំណក់ ឬបាញ់ប្រេងខ្លាញ់ (WD 40) ប្រចាំថ្ងៃលើចំណុចដងបង្វិលក្រោយពេលសម្អាតរួច។
Note: សូមមើល សៀវភៅណែនាំអ្នកបញ្ជា អំពីផ្នែកកាត់ ដើម្បីដឹងអំពីបញ្ហាតម្រូវការប្រេងខ្លាញ់របស់ផ្នែកកាត់។
ពន្លត់ម៉ាស៊ីន មុនពេលធ្វើការពិនិត្យមើលប្រេង ឬបន្ថែមប្រេងទៅប្រអប់រវៃ។
ហាមប្ដូរល្បឿនរបស់ប្រព័ន្ធគ្រប់គ្រង ឬបង្កើនល្បឿនម៉ាស៊ីន។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូចដែលបណ្ដាលឲ្យធ្លាយខ្យល់ ប្ដូរវាថ្មីបើវាខូច។ ពិនិត្យមើលប្រព័ន្ធវបឺតខ្យល់ចូលទាំងមូលសម្រាប់ការលេចធ្លាយ ការខូចខាត ឬកងរឹតទុយោដែលធូរ។
ការផ្លាស់ប្តូរតម្រងខ្យល់មុនពេលចាំបាច់ដែលបង្កើនឱកាសឲ្យធូលីដីចូលទៅក្នុងម៉ាស៊ីននៅពេលតម្រងត្រូវបានដកចេញ។
ត្រូវធ្វើឲ្យប្រាកដថា គម្របត្រូវបានដាក់ត្រឹមត្រូវ និងដាក់ទ្រនាប់ការពារដោយតួតម្រងខ្យល់។
ដោះគន្លឹះដែលរឹតភ្ជាប់គម្របតម្រងខ្យល់ទៅនឹងតួតម្រងខ្យល់ (រូបភាព ។
ដកគម្របចេញពីតួតម្រងខ្យល់។
មុនពេលដកតម្រងចេញ សូមប្រើខ្យល់សម្ពាធទាប (275 kPa (40 psi), សម្អាតឲ្យស្ងួត) ដើម្បីជួយយកគំនរកំទេចកំទីដែលរៀបដាក់នៅចន្លោះខាងក្រៅនៃតម្រងបឋម និងឡត។ ដំណើរការសម្អាតនេះបង្ការកុំឲ្យកំទេចកំទីចូលទៅផ្នែកខាងក្នុងនៅពេលអ្នកដោះតម្រងចម្បងចេញ។
Important: ជៀសវាងការប្រើខ្យល់សម្ពាធខ្ពស់ដែលអាចជំរុញឲ្យមានធូលីចូលតាមរយៈតម្រងទៅក្នុងបំពង់បឺតខ្យល់ចូល។
ដោះ ហើយប្ដូរតម្រងច្បងថ្មី ដូចខាងក្រោម៖
Important: កុំសម្អាតធាតុដែលបានប្រើ។
ត្រួតពិនិត្យតម្រងថ្មីក្រែងមានការដឹកជញ្ជូនខូចខាត; កុំប្រើធាតុដែលបានខូចហើយ។
ទាញតម្រងចាស់ចេញពីកតម្រង់ដោយប្រុងប្រយ័ត្ន ហើយបោះវាចោល។
ស៊កតម្រងថ្មីដោយការរុញគែមខាងក្រៅនៃធាតុដើម្បីដាក់វានៅក្នុងឡត ហើយពិនិត្យមើលចុងរ៉ងនៃតម្រង និងតួទាំងមូល។
Important: ហាមដាក់សម្ពាធទៅចំណុចកណ្ដាលនៃតម្រងដែលអាចភាពបត់បែនបាន។
សម្អាតរន្ធបាញ់ធូលីដែលមាននៅក្នុងគម្របដែលអាចដោះបាន។ ដោះវ៉ាល់បិទបើកកៅស៊ូចេញពីគម្រប សម្អាតប្រហោង ហើយជំនួសវ៉ាល់បិទបើក។
ដាក់ ឬបំពាក់គម្របដែលតម្រង់ទិសសន្ទះជ័រច្រកចេញនៅនៅចំណុចចុះក្រោម—ចន្លោះប្រហែលពីម៉ោង 5 ដល់ម៉ោង 7 នៅពេលមើលពីខាងចុង។
ត្រូវធ្វើឲ្យប្រាកដថាគន្លឹះពិតជាមានការរឹតភ្ជាប់គម្របទៅនឹងតួ (រូបភាព )។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ម៉ាស៊ីនត្រូវការប្រេង 3.7 ល (3.9 US qt) (ជាមួយតម្រង) ចាក់បំពេញក្នុងគម្របដងរវៃ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវតែពិនិត្យកម្រិតប្រេងមុន និងក្រោយពេលបញ្ឆេះម៉ាស៊ីនជាលើកដំបូង។
ប្រើប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់ដែលបំពេញតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
កម្រិតចាត់ថ្នាក់ APIដែលត្រូវការ៖ CH–4, CI–4 ឬខ្ពស់ជាងនេះ។
ប្រេងដែលបានណែនាំ៖ SAE 10W-30
ប្រេងជំនួស៖ SAE 15W-40
ប្រេងម៉ាស៊ីន Toro Premium Engine អាចរកជាវបានពីតំណាងចែកចាយរបស់អ្នកក្នុងកម្រិតកំហាប់ប្រេង 10W–30។ សូមមើល កាតាឡុកគ្រឿងបន្លាស់ ដើម្បីដឹងអំពីលេខសម្គាល់គ្រឿងបន្លាស់។
Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវបានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើវាត្រូវបានដំណើរការរួចហើយ ត្រូវទុកឲ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ បើកម្រិតប្រេងរំអិលគឺនៅក្រោមសញ្ញាបន្ថែមប្រេងនៅលើម៉ាកេ សូមបន្ថែមប្រេងរំអិលដើម្បីឲ្យកម្រិតប្រេងឡើងដល់គំនូស ពេញ ។ កុំចាក់រហូតដល់ហៀរ។
Important: រក្សាកម្រិតប្រេងម៉ាស៊ីនរវាងដែនកំណត់ខាងលើនិងខាងក្រោមនៅលើឧបករណ៍វាស់ប្រេង នោះម៉ាស៊ីនអាចនឹងខូច បើអ្នកដំណើរការវាដោយប្រើប្រេងច្រើនឬតិចពេក។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
ដកប្រដាប់វាស់ប្រេងចេញ ហើយជូតវាជាមួយក្រណាត់ស្អាតមួយ (រូបភាព )។
Important: ដកប្រដាប់វាស់ប្រេងចេញពេលចាក់ប្រេងចូលម៉ាស៊ីន។ នៅពេលបន្ថែមប្រេងម៉ាស៊ីន ឬចាក់បំពេញប្រេង ត្រូវតែមាន ចន្លោះ នៅរវាងឧបករណ៍ចាក់ប្រេង និងរន្ធចាក់ប្រេងនៅត្រង់គម្របវ៉ាល់ដូចបានបង្ហាញនៅក្នុង រូបភាព ។ ចន្លោះនេះចាំបាច់ដើម្បីអនុញ្ញាតឲ្យមានខ្យល់ចេញចូលនៅពេលបំពេញដែលការពារមិនឲ្យប្រេងហៀរចូលទៅក្នុងបំពង់ខ្យល់។
រុញប្រដាប់វាស់ចូលក្នុងទុយោ ហើយប្រាកដថាវាត្រូវបានដាក់ចូលទាំងស្រុង។
ដោះប្រដាប់វាស់ប្រេងចេញពីទុយោ ហើយពិនិត្យមើលកម្រិតប្រេង។
Note: បើកម្រិតប្រេងទាប សូមដោះគម្របមួលធុងប្រេងចេញពីគម្របវ៉ាល់ និងបន្ថែមប្រេង យឺតៗ ឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យប្រដាប់វាស់ឡើងដល់គំនូស ពេញ ។ ចាក់បន្ថែមប្រេងយឺតៗ និងឧស្សាហ៍ពិនិត្យមើលកម្រិតប្រេងកំឡុងពេលដំណើរការនេះ។ ហាមចាក់លើសកម្រិត។
ប្ដូរប្រដាប់វាស់ប្រេងថ្មី។
បញ្ឆេះ និងដំណើរការម៉ាស៊ីនទុកចោល 30 វិនាទី បន្ទាប់មកពន្លត់ម៉ាស៊ីន។ រង់ចាំ 30 វិនាទី បន្ទាប់មកធ្វើតាមជំហានទាំងនោះម្ដងទៀត រហូតដល់ចប់ ។
មួលគម្របមួលធុងប្រេង និងប្រដាប់វាស់ឲ្យជាប់តឹងល្អ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
ដកឆ្នុកបង្ហូរចេញ (រូបភាព ) ហើយទុកឲ្យប្រេងហូរទៅក្នុងខ្ទះបង្ហូរ។ នៅពេលប្រេងឈប់ហូរ សូមមួលដាក់ឆ្នុកបង្ហូរប្រេង។
ដោះតម្រងប្រេងម៉ាស៊ីនចេញ។ លាបប្រេងដែលស្អាតស្រាលៗលើរ៉ងតម្រងថ្មី។
មួលវីសភ្ជាប់ពីលើតម្រងដោយដៃរហូតដល់រ៉ងប៉ះនឹងប៊ូឡុងសោតាន់បង្កប់ រួចរឹត ½ ទៅ ¾ ជុំបន្ថែម។ កុំរឹតតឹងពេក។
បន្ថែមប្រេងទៅប្រអប់រវៃ សូមមើល
បោះចោលប្រេងម៉ាស៊ីនដែលប្រើរួច និងតម្រងឲ្យបានត្រឹមត្រូវ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ហើយពន្លត់ម៉ាស៊ីន។
ដាក់ទម្របង្ហូរប្រេងនៅក្រោមតម្រងប្រេង។
បើកឆ្នុកបង្ហូរប្រេងនៅលើតម្រងប្រេងប្រមាណមួយជុំ ហើយបង្ហូរកករទឹកចេញ(រូបភាព )។
រឹតឆ្នុកវិញបន្ទាប់ពីបង្ហូររួច។
Note: ដោយសារកករទឹកនឹងនៅលាយឡំជាមួយប្រេងម៉ាស៊ូត ដូច្នោះសូមបង្ហូរតម្រងប្រេងចូលក្នុងធុងសមរម្យមួយ ហើយបោះវាចោលឲ្យបានត្រឹមត្រូវ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 500 ម៉ោងម្តង |
|
បិទវ៉ាល់សម្រាប់បិទប្រេង (រូបភាព ) នៅក្រោមធុងប្រេង។
សម្អាតកន្លែងដែលឡតតម្រងចាប់។
ដាក់ទម្របង្ហូរប្រេងនៅក្រោមតម្រងប្រេង។
បើកឆ្នុកបង្ហូរតម្រង និងសន្ទះបិទបើកខ្យល់ (រូបភាព )។
ដកឡតតម្រងចេញ ហើយសម្អាតផ្ទៃចាប់។
ដាក់ប្រេងរំអិលទៅបន្ទះរ៉ងនៅលើឡតតម្រងដោយប្រើប្រេងស្អាត។
ដាក់ ឬបំពាក់ឡតតម្រងដោយដៃរហូតទាល់តែបន្ទះរ៉ងប៉ះនឹងផ្ទៃចាប់ បន្ទាប់មកបង្វិលវាបន្ថែមកន្លះជុំ។
រឹតបន្តឹងឆ្នុកបង្ហូរប្រេងនៅបាតឡតតម្រង ហើយបើកវ៉ាល់បិទប្រេង។
បោះចោលប្រេង និងតម្រងដោយផ្អែកលើបទប្បញ្ញត្តិច្បាប់ក្នុងស្រុក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 2 ឆ្នាំម្តង |
|
ត្រួតពិនិត្យខ្សែប្រេងសម្រាប់ការធ្វើឲ្យខូចគុណភាព ការខូចខាត ឬតំណដែលរលុង។
ផ្ដាច់អាគុយ មុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ដំបូងផ្តាច់ចុងបង្គោលចែកភ្លើងអវិជ្ជមាន និងចុងក្រោយបង្គោលវិជ្ជមាន។ ដំបូងភ្ជាប់ចុងបង្គោលចែកភ្លើងវិជ្ជមាន និងចុងក្រោយបង្គោលអវិជ្ជមាន។
សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ ហើយនៅឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកឌុយប្រដាប់សាក មុនពេលធ្វើការភ្ជាប់ ឬផ្ដាច់អាគុយ។ ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍ដែលមានសំបកការពារ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
រក្សាអេឡិចត្រូលីតរបស់អាគុយឲ្យបានត្រឹមត្រូវ និងរក្សាផ្នែកខាងលើនៃអាគុយឲ្យស្អាតជានិច្ច។ ទុកគ្រឿងចក្រនៅកន្លែងត្រជាក់ល្មមដើម្បីបង្ការអាគុយពីការអស់ថាមពល។
ខ្សែអាគុយត្រូវតែរឹតឲ្យតឹងនៅលើក្បាល ឬប៉ូលអាគុយដើម្បីឲ្យមានការចម្លងចរន្តអគ្គិសនីបានល្អ។
អេឡិចត្រលីតអាគុយមានផ្ទុកអាស៊ីដស៊ុលហ្វួរីកដែលអាចបណ្ដាលឲ្យស្លាប់បាន បើបានលេប និងបណ្ដាលឲ្យរលាកធ្ងន់ធ្ងរ។
ហាមផឹកអេឡិចត្រូលីត និងជៀសវាងប៉ះពាល់ជាមួយនឹងស្បែក ភ្នែក ឬសំលៀកបំពាក់។ ពាក់វ៉ែនតាសុវត្ថិភាពដើម្បីបាំងភ្នែករបស់អ្នក ហើយពាក់ស្រោមដៃជ័រដើម្បីការពារដៃរបស់អ្នក។
ចាក់បំពេញអាគុយនៅកន្លែងដែលទឹកស្អាតអាចប្រើបានជានិច្ចសម្រាប់ការលាងសម្អាតស្បែក។
ពិនិត្យមើលកម្រិតអេឡិចត្រូលីតនៅក្នុងរន្ធអាគុយ។
បើចាំបាច់ បន្ថែមទឹកចម្រោះ ឬទឹកដែលគ្មានសារធាតុរ៉ែទៅក្នុងថតអាគុយ។
Note: គ្រាន់តែលើកកម្រិតអេឡិចត្រូលីតទៅបាតនៃកងបំបែកនៅខាងក្នុងថតនីមួយៗ។
សម្អាតផ្នែកខាងលើនៃអាគុយដោយលាងសម្អាតវាជាទៀងទាត់ដោយប្រើជក់ ឬច្រាសដែលជ្រលក់អាម៉ូនីញាក់ ឬប៊ីកាបូណាតនៃសូលុយស្យុងសូដា។
លាងផ្ទៃខាងលើនៃអាគុយដោយទឹកបន្ទាប់ពីសម្អាតវារួច។
Important: កុំដោះគម្របចាក់បំពេញចេញពេលកំពុងសម្អាតអាគុយ។
ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឲ្យខូចត្រាក់ទ័រ និងខ្សែភ្លើងដែលបណ្ដាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។
ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។
ជានិច្ចកាលត្រូវភ្ជាប់ខ្សែអាគុយវិជ្ជមាន ឬបូក (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន ឬដក (ខ្មៅ)។
បើច្រែះកើតឡើងនៅក្បាល ឬប៉ូលអាគុយ សូមផ្តាច់ខ្សែអវិជ្ជមាន (-) ជាមុនសិន ហើយកោសច្រែះចេញពីកងរឹត និងក្បាល ឬប៉ូលអាគុយដោយឡែកពីគ្នា។ ភ្ជាប់ខ្សែវិជ្ជមាន (+) ជាមុនសិន ហើយលាបប្រេងចាហួយលើក្បាល ឬប៉ូលអាគុយ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ផ្លាស់ប្តូរកម្រិតសម្ពាធខ្យល់នៃមុខ អាស្រ័យលើលក្ខខណ្ឌវាលស្មៅរបស់អ្នក ពីអប្បបរមា 55 kPa (8 psi) ដល់អតិបរមា 83 kPa (12 psi)។
ផ្លាស់ប្តូរកម្រិតសម្ពាធកង់ក្រោយ ពីអប្បបរមា 55 kPa (8 psi) ដល់អតិបរមា 103 kPa (15 psi)។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីមួយម៉ោងដំបូង |
|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
ការមិនរក្សាកម្លាំងរមួលនៃខ្ចៅកង់បានត្រឹមត្រូវអាចបង្ករបួសរាងកាយ។
មួលខ្ចៅកង់ទៅកម្រិតមួលដែលបានកំណត់ក្នុងចន្លោះពេលជាក់លាក់។
លម្អិតផ្នែកបច្ចេកទេសសម្រាប់ការមួលខ្ចៅកង់ 95 ទៅ 122 N∙m (70 ទៅ 90 ft-lb)
Note: ដើម្បីធានាបាននូវការចែកចាយរលូន សូមមួលខ្ចៅកង់តាមគំរូ X។
បើគ្រឿងចក្ររាងយឺតនៅពេលឈ្នាន់បញ្ជាការសណ្ដោងស្ថិតត្រង់ទីតាំង ដាច់លេខ លៃតម្រូវគ្រឿងយន្តត្រឡប់ទៅដាច់លេខវិញ។
បិទភ្ជិតនៅខាងក្រោមគ្រោងដើម្បីឲ្យកង់ខាងមុខណាមួយដែលចេញពីបាតក្រោម។
Note: បើគ្រឿងចក្រមានការបំពាក់ដោយប្រព័ន្ធបរកង់ 3 ត្រូវលើក និងទប់កង់ក្រោយឲ្យជាប់។
បញ្ឆេះម៉ាស៊ីន រុញសន្ទះខ្យល់ទៅចំណុច យឺត និងត្រូវធ្វើឲ្យប្រាកដថា កង់មុខដែលចេញពីដីមិនវិល។
បើកង់វិល សូមពន្លត់ម៉ាស៊ីន ហើយបន្តធ្វើការដូចខាងក្រោម៖
បន្ធូរខ្ចៅទប់ទាំងពីរដែលរឹតភ្ជាប់ខ្សែគ្រប់គ្រងការអូសទៅនឹងក្បាលរឹតប៊ូឡុងនៅលើឧបករណ៍ពិនិត្យកម្រិតទឹក (អ៊ីដ្រូស្តាត)(រូបភាព )។ ត្រូវធ្វើឲ្យប្រាកដថា ខ្ចៅទប់ពិតជាមានការបន្ធូរស្មើៗគ្នា និងគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យមានការកែតម្រូវហើយ។
Note: បន្ធូរខ្ចៅដែលរឹតទ្រនាប់ឡតទៅនឹងឧបករណ៍ពិនិត្យកម្រិតទឹក (អ៊ីដ្រូស្តាត) (រូបភាព
រុញដៃបញ្ជាមុខងារទៅចំណុច ដាច់លេខ និងដៃសន្ទះខ្យល់ទៅចំណុច យឺត ។
បញ្ឆេះម៉ាស៊ីន។
បង្វិលទ្រនាប់ឡតរហូតដល់ដំណើរយឺតមិនកើតឡើងក្នុងទិសដៅណាមួយ។
នៅពេលកង់ឈប់វិល សូមរឹតខ្ចៅចាក់សោទ្រនាប់ឡត និងគ្រឿងលៃតម្រូវ (រូបភាព )។
ផ្ទៀងផ្ទាត់ការលៃតម្រូវជាមួយដៃសន្ទះខ្យល់នៅចំណុច យឺត និង លឿន ។
ពីផ្នែកនីមួយៗនៃក្បាលរឹតប៊ូឡុង សូមរឹតបន្តឹងខ្ចៅមួលសម្លាប់ឲ្យស្មើៗគ្នា ដោយរឹតភ្ជាប់ខ្សែអូសទៅនឹងក្បាលរឹតប៊ូឡុង (រូបភាព )។ កុំមួលខ្សែភ្លើង។
Note: បើភាពតឹងនៃខ្សែនៅមាននៅពេលដៃបញ្ជាមុខងារនៅត្រង់ចំណុច ដាច់លេខ នោះគ្រឿងចក្រអាចរាងយឺតនៅពេលរុញចង្កឹះលេខទៅចំណុច កាត់ស្មៅ ឬ ដឹកជញ្ជូន ។
ឈ្នាន់អូសពេលមកលៃតម្រូវរួចជាស្រេចសម្រាប់ល្បឿនធ្វើដំណើរអតិបរមា តែអ្នកអាចនឹងត្រូវលៃតម្រូវវាបើឈ្នាន់នោះឡើងដល់កម្រិតពេញមុនពេលវាប៉ះនឹងឈ្នាន់បញ្ឈប់ ឬបើអ្នកចង់បន្ថយល្បឿនធ្វើដំណើរ។
ដើម្បីទទួលបានល្បឿនធ្វើដំណើរអតិបរមា សូមដាក់ដៃបញ្ជាមុខងារត្រង់ទីតាំង ធ្វើដំណើរ និងសង្កត់លើឈ្នាន់អូស។ បើឈ្នាន់ប៉ះនឹងទីតាំងឈប់ (រូបភាព ) មុនពេលអ្នកគិតថាវាតឹងនៅលើខ្សែ សូមអនុវត្តវិធីលៃតម្រូវដូចខាងក្រោម៖
ដាក់ដៃបញ្ជាមុខងារនៅត្រង់ទីតាំង ធ្វើដំណើរ ហើយបន្ធូរខ្ចៅមួលសម្លាប់ដែលរឹតភ្ជាប់ឈ្នាន់បញ្ឈប់ទៅនឹងបន្ទះក្រាលបាត (រូបភាព )។
រឹតបន្តឹងឈ្នាន់បញ្ឈប់រហូតដល់វាលែងប៉ះនឹងឈ្នាន់អូស។
បន្តជាន់ស្រាលៗនៅលើឈ្នាន់ធ្វើដំណើរ ហើយលៃតម្រូវឈ្នាន់បញ្ឈប់ដើម្បីឲ្យវាប៉ះនឹងរបារឈ្នាន់ ហើយរឹតខ្ចៅ។
Important: ត្រូវធ្វើឲ្យប្រាកដថា ភាពតឹងនៅលើខ្សែមិនត្រូវតឹងខ្លាំងពេកទេ ឬក៏អ្នកបន្ថយអាយុកាលខ្សែ។
សង្កត់លើឈ្នាន់អូស និងបន្ធូរខ្ចៅមួលសម្លាប់ដែលរឹតភ្ជាប់ឈ្នាន់បញ្ឈប់ទៅនឹងបន្ទះក្រាលនៅបាតក្រោម។
បន្ធូរឈ្នាន់បញ្ឈប់រហូតដល់អ្នកទទួលបានល្បឿនធ្វើដំណើរដែលចង់បាន។
រឹតខ្ចៅមួលសម្លាប់ដែលរឹតភ្ជាប់នឹងឈ្នាន់បញ្ឈប់។
គ្រឿងចក្រត្រូវបានលៃតម្រូវនៅរោងចក្ររួចហើយ តែល្បឿនអាចមានការផ្លាស់ប្ដូរបាន បើចង់។
បន្ធូរខ្ចៅដែលរឹតភ្ជាប់ជើងចាប់មួលសម្លាប់ និងជើងចាប់កាត់ស្មៅនៅលើដងបង្វិលឈ្នាន់។
បង្វិលប៊ូឡុងមួលទប់ស្របទិសនាឡិកាដើម្បីបន្ថយល្បឿនកាត់ស្មៅ និងបង្វិលបញ្ចាសទិសនាឡិកាដើម្បីបង្កើនល្បឿនកាត់ស្មៅ។
រឹតបន្តឹងខ្ចៅទប់នៅលើប៊ូឡុងមួលទប់ និងខ្ចៅនៅលើដងបង្វិលឈ្នាន់ដើម្បីចាក់សោបិទការលៃតម្រូវ (រូបភាព )។ ពិនិត្យមើលការលៃតម្រូវ និងលៃតម្រូវតាមតម្រូវការ។
ការលេបទឹកស្អំម៉ាស៊ីនអាចធ្វើឲ្យពុល។ ត្រូវទុកឲ្យនៅឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
បោះចោលទឹកស្អីដែលក្ដៅ មានសម្ពាធ ឬការប៉ះធុងទឹកដែលនៅក្ដៅនិងគ្រឿងបន្លាស់ជុំវិញអាចធ្វើឲ្យរលាកធ្ងន់ធ្ងរ។
ត្រូវទុកឲ្យម៉ាស៊ីនត្រជាក់យ៉ាងតិច 15 នាទី មុនពេលមួលបើកគម្របធុងទឹក។
ប្រើក្រណាត់នៅពេលបើកគម្របធុងទឹក ហើយបើកយឺតៗដើម្បីចំហាយភាយចេញសិន។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ដើម្បីបង្ការប្រព័ន្ធម៉ាស៊ីនកុំឲ្យឡើងកម្ដៅជ្រុល ត្រូវរក្សាអេក្រង់រ៉ាដ្យាទ័រ និងរ៉ាដ្យាទ័រស្អាតជានិច្ច។ ពិនិត្យមើល និងសម្អាតអេក្រង់ឲ្យកាន់តែញឹកញាប់ក្នុងករណីមានធូលីដីកខ្វក់។ សម្អាតសមាសភាគឲ្យកាន់តែញឹកញាប់ក្នុងករណីមានធូលីដីកខ្វក់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចំណុះប្រព័ន្ធស្អំម៉ាស៊ីនប្រមាណជា 3.2 ល (3.3 US qt)។
ចាក់សូលុយស្យុងចំនួន 50/50 រវាងទឹក និងទឹកស្អំបន្ថយកម្ដៅ ethylene glycol antifreeze ចូលក្នុងប្រព័ន្ធស្អំបន្ថយកម្ដៅ។ ពិនិត្យមើលកម្រិតធាតុត្រជាក់នៅរៀងរាល់ពេលព្រឹក មុននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន។
បើម៉ាស៊ីនមានដំណើរការ ទឹកក្ដៅនិងមានចំហាយអាចភាយចេញ និងធ្វើឲ្យរលាក។
ហាមបើកគម្របធុងទឹកនៅពេលម៉ាស៊ីនកំពុងដំណើរការ។
ប្រើក្រណាត់នៅពេលបើកគម្របធុងទឹក ហើយបើកយឺតៗដើម្បីចំហាយភាយចេញសិន។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ពិនិត្យមើលកម្រិតទឺកស្អំបន្ថយកម្ដៅ (រូបភាព )។
វាគួរតែនៅចន្លោះទុយោនៅលើធុងបម្រុងនៅពេលម៉ាស៊ីនត្រជាក់។
បើទឹកស្អំបន្ថយកម្ដៅនៅសល់ទាប សូមដោះគម្របធុងបម្រុង ហើយចាក់បន្ថែមល្បាយចំនួន 50/50 50/50 រវាងទឹក និងទឹកស្អំបន្ថយកម្ដៅការពារកំណកគ្លីកូលអេទីឡែន (ethylene glycol antifreeze)។ ហាមចាក់លើសកម្រិត។
មួលគម្របធុងបម្រុងវិញ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
ជាន់ហ្វ្រាំងឲ្យជាប់ ហើយបរគ្រឿងចក្រក្នុងល្បឿនកាត់ស្មៅរហូតដល់ហ្វ្រាំងឡើងក្ដៅដែលសម្គាល់ដឹងដោយក្លិនរបស់វា។ អ្នកអាចត្រូវលៃតម្រូវហ្វ្រាំងបន្ទាប់ពីសម្រាកមួយរយៈមក សូមមើល ។
ដងលៃតម្រូវហ្វ្រាំងមានការដាក់នៅលើផ្នែកទាំងសងខាងនៃគ្រឿងចក្រដើម្បីឲ្យអ្នកអាចលៃតម្រូវហ្វ្រាំងបានស្មើៗគ្នា។
ខណៈពេលកំពុងមានចលនាទៅមុខក្នុងល្បឿនដឹកជញ្ជូន សូមជាន់ឈ្នាន់ហ្វ្រាំង នោះកង់ទាំងពីរអាចទប់ជាប់បានស្មើគ្នា។
ការធ្វើតេស្តហ្រ្វាំងនៅកន្លែងរឹតត្បិតចូល ដែលមានវត្តមានមនុស្សម្នាអាចបណ្តាលឲ្យមានរបួស។
ត្រូវពិនិត្យមើលហ្វ្រាំងនៅកន្លែងលំហធំទូលាយ និងផ្ទៃរាបស្មើដែលគ្មានមនុស្ស និងឧបសគ្គមុនពេល និងក្រោយពេលលៃតម្រូវ។
បើហ្វ្រាំងមិនចាក់សោឲ្យបានស្មើគ្នាទេ ត្រូវលៃតម្រូវហ្វ្រាំងដូចខាងក្រោម៖
ផ្ដាច់ដងហ្វ្រាំងដោយដោះកន្លាស់ខ្ទាស់ និងកន្លាស់ក្រចាប់អ៊ុយចេញ (រូបភាព )។
ពិនិត្យមើលគម្លាតមុនពេលជាន់ឈ្នាន់ហ្វ្រាំង។ ត្រូវមានគម្លាតពី 13 ទៅ 26 មម (½ ទៅ 1 អ៊ីញ) មុនពេលស្បែកហ្វ្រាំងប៉ះជាមួយដុំហ្វ្រាំង។ លៃតម្រូវ (បើចាំបាច់) ដើម្បីសម្រេចបានការកំណត់នេះ។
ខណៈពេលកំពុងមានចលនាទៅមុខក្នុងល្បឿនដឹកជញ្ជូន សូមជាន់ឈ្នាន់ហ្វ្រាំង នោះហ្វ្រាំង ទាំងពីរអាចទប់ជាប់បានស្មើគ្នា។ លៃតម្រូវវា (បើចាំបាច់)។
Important: ត្រូវដុសខាត់ហ្វ្រាំងរៀងរាល់ឆ្នាំ សូមមើលផ្នែក ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
ត្រូវធ្វើឲ្យប្រាកដថា ខ្សែពានមានភាពតឹងត្រឹមត្រូវ ដើម្បីធានាបាននូវបញ្ជាត្រឹមត្រូវរបស់គ្រឿងចក្រ និងបង្ការការសឹកដែលមិនចាំបាច់។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ ដោះកូនសោចេញ ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់។
យកមេដៃសង្កត់ល្មមលើខ្សែពាននៅចន្លោះប៉ូលី (10 kg ឬ 22 lb)។ ខ្សែពានគួរតែរលាប្រវែងពី 7 ទៅ 9 មម (0.28 ទៅ 0.3 អ៊ីញ)។ បើមិនរលាទេ សូមបំពេញវិធីការខាងក្រោមដើម្បីលៃតម្រូវភាពតឹងរបស់ខ្សែពាន៖
បន្ធូរប៊ូឡុងដែលរឹតភ្ជាប់ឌីណាម៉ូទៅនឹងម៉ាស៊ីន ហើយលៃតម្រូវខ្សែពាន។
ត្រួតពិនិត្យមើលខ្សែពានក្រែងមានការសឹក ឬខូចខាត ហើយប្ដូរវាថ្មីបើវាមានការសឹករិចរឹល។
ការប្រើដងដែលបានដាក់នៅចន្លោះឌីណាម៉ូ និងតួម៉ាស៊ីន ទាញឌីណាម៉ូចេញដើម្បីទទួលបានភាពតឹងរបស់ខ្សែពានត្រឹមត្រូវ និងរឹតប៊ូឡុង។
សៀគ្វីការលើក/ទម្លាក់ចុះរបស់ផ្នែកកាត់មានមកជាមួយវ៉ាល់គ្រប់គ្រងលំហូរ (រូបភាព )។ វ៉ាល់នេះត្រូវបានកំណត់ជាមុននៅរោងចក្រប្រហែលបើក 3 ជុំ ប៉ុន្តែអ្នកប្រហែលជាត្រូវកែតម្រូវវាដើម្បីជួយធ្វើឲ្យមានតុល្យភាពចំពោះភាពខុសគ្នានៃសីតុណ្ហភាពសារធាតុរាវហាយដ្រូលិក ល្បឿនកាត់ស្មៅ។ល។
Note: ទុកឲ្យសារធាតុរាវហាយដ្រូលិកឈានដល់សីតុណ្ហភាពប្រតិបត្តិការពេញលេញ មុនពេលលៃតម្រូវវ៉ាល់គ្រប់គ្រងលំហូរ។
លើកកៅអីឡើង ហើយរកមើល ឬដាក់វ៉ាល់គ្រប់គ្រងលំហូរសម្រាប់គ្រោងទាញកណ្តាល (រូបភាព ), ដែលមានទីតាំងនៅផ្នែកម្ខាងនៃបំពង់បង្ហូរហាយដ្រូលិក។
បន្ធូរខ្ចៅទប់នៅលើក្បាលមួលលៃតម្រូវនៅលើវ៉ាល់គ្រប់គ្រងលំហូរ។
មួលក្បាលមួលបញ្ច្រាសទិសទ្រនិចនាឡិកា បើផ្នែកកាត់កណ្ដាលកំពុងទម្លាក់ចុះយឺតពេក ឬមួលតាមបណ្ដោយទិសទ្រនិចនាឡិកកាបើផ្នែកកាត់កណ្ដាលកំពុងទម្លាក់ចុះលឺតពេក។ អ្នកមិនត្រូវមួលវាលើសពី 1/32 ទៅ 1/16 ជុំទេ។
ធ្វើតេស្ដការលៃតម្រូវ ហើយធ្វើជំហានឡើងវិញ តាមតម្រូវការ នៅពេលបញ្ចប់ ត្រូវរឹតខ្ចៅទប់។
ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែកត្រូវតែបានវះកាត់យកចេញនៅក្នុងរយៈពេលពីរបីម៉ោងក្រោយដោយវេជ្ជបណ្ឌិត។
ត្រូវធ្វើឲ្យប្រាកដថា ទុយយោ និងខ្សែប្រេងហាយដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយតំណភ្ជាប់ហាយដ្រូលិកនិងគ្រឿងបង្គុំគឺតឹងល្អ មុនពេលធ្វើការដាក់សម្ពាធទៅប្រព័ន្ធហាយដ្រូលិក។
រក្សារាងកាយ និងដៃរបស់អ្នកឲ្យនៅឆ្ងាយពីការលេចធ្លាយនៃប្រហោងកន្លាស់ ឬក្បាលប៊ិចបាញ់ប្រេងដែលបាញ់ប្រេងហាយដ្រូលិកដែលមានសម្ពាធខ្ពស់។
ប្រើក្រដាស់កាតុង ឬក្រដាសដើម្បីស្វែងរកការលេចធ្លាយហាយដ្រូលិក។
បន្ថយសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធហាយដ្រូលិកប្រកបដោយសុវត្ថិភាព មុនពេលបំពេញការងារណាមួយនៅលើប្រព័ន្ធធាហាយដ្រូលិក។
Important: ដោយមិនគិតពីប្រភេទសារធាតុរាវហាយដ្រូលិកដែលបានប្រើ នោះត្រាក់ទ័រសណ្ដោងដែលប្រើសម្រាប់ធ្វើការងារលើវាលស្មៅ ការកាត់ស្មៅបញ្ឈរ ឬមានការប្រើនៅកំឡុងពេលសីតុណ្ហភាពជុំវិញឡើងលើសពី 29°C (85°F) ត្រូវ គួរតែមានការដាក់ ឬបំពាក់ឧបករណ៍ស្អំប្រព័ន្ធប្រេង សូមមើល ។
ធុងប្រេងត្រូវបានចាក់បំពេញនៅរោងចក្រដោយប្រើប្រេងហាយដ្រូលិកដែលមានគុណភាពខ្ពស់។ ពិនិត្យមើលកម្រិតប្រេងហាយដ្រូលិក មុនពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង និងបន្ទាប់មកជារៀងរាល់ថ្ងៃ សូមអាន ។
ប្រេងហាយដ្រូលិកដែលបានណែនាំ៖ ប្រេងហាយដ្រូលិកមានអាយុកាលវែង Toro PX ដែលមានចំណុះ 19 ក្នុងមួយធុង ឬ 208 ល ក្នុងមួយធុង។
Note: គ្រឿងចក្រដែលប្រើប្រេងបន្លាស់ដែលបានណែនាំមិនសូវតម្រូវឲ្យមានការផ្លាស់ប្តូរប្រេង និងតម្រងញឹកញាប់នោះទេ។
ប្រេងហាយដ្រូលិកជំនួស៖ បើប្រេងហាយដ្រូលិកមានអាយុកាលវែង Toro PX មិនអាចរកបានទេ អ្នកអាចប្រើប្រេងហាយដ្រូលិកមានលក្ខណៈសាមញ្ញមួយផ្សេងទៀតដែលមានលម្អិតផ្នែកបច្ចេកទេសស្ថិតនៅក្នុងកម្រិតដែលបានរាយសម្រាប់លក្ខណៈគ្រឿងសម្ភារដូចខាងក្រោម ហើយដែលវាបំពេញតាមស្តង់ដារឧស្សាហកម្ម។ ហាមប្រើប្រេងសំយោគ។ ពិគ្រោះយោបល់ជាមួយអ្នកចែកចាយប្រេងរំអិលរបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលពេញចិត្ត។
Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការដាក់ជំនួសមិនត្រឹមត្រូវ ដូច្នេះចូរប្រើផលិតផលតែមកពីក្រុមហ៊ុនផលិតដែលមានកេរ្តិ៍ឈ្មោះដែលនឹងឈរនៅពីក្រោយអនុសាសន៍របស់ពួកគេ។
លក្ខណៈគ្រឿងសម្ភារ | ||
កំហាប់ប្រេង ASTM D445 | cSt @ 40°C (104°F) 44 ទៅ 48 | |
សន្ទស្សន៍កំហាប់ប្រេង ASTM D2270 | ចាប់ពី 140 ឡើងទៅ | |
ចំណុចលំហូរ ASTM D97 | ចាប់ពី -37°C ទៅ -45°C (-34°F ទៅ -49°F) | |
លម្អិតផ្នែកបច្ចេកទេសនៃឧស្សាហកម្ម៖ | Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S) |
Note: ប្រេងហាយដ្រូលិកជាច្រើនគឺស្ទើរតែគ្មានពណ៌ដែលធ្វើឲ្យពិបាកកំណត់ចំណុចលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងហាយដ្រូលិកគឺមានចំណុះ 20 មល ក្នុងមួយដប។ មួយដបគឺគ្រប់គ្រាន់សម្រាប់ប្រេងហាយដ្រូលិកចាប់ពី 15 ទៅ 22 ល ។ បញ្ជាទិញគ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។
Important: ប្រេងហាយដ្រូលិកដែលអាចបំបែកធាតុជីវៈសំយោគកំពូល Toro គឺជាប្រេងហាយដ្រូលិកដែលអាចបំបែកធាតុជីវៈសំយោគតែមួយគត់ដែលបានអនុម័តដោយ Toro ។ ប្រេងនេះត្រូវគ្នាជាមួយឧបករណ៍ដែលអាចផ្លាស់ប្ដូរបានដែលប្រើនៅក្នុងប្រព័ន្ធហាយដ្រូលិក ហើយវាសមស្របសម្រាប់ស្ថានភាពសីតុណ្ហភាពធំទូលាយ។ ប្រេងហាយដ្រូលិកនេះគឺត្រូវគ្នាជាមួយនឹងប្រេងរ៉ែធម្មតា ប៉ុន្តែសម្រាប់សមត្ថភាពបំបែកធាតុជីវៈ និងបញ្ជាអតិបរមាដែលប្រព័ន្ធហាយដ្រូលិកគួរតែត្រូវបានបង្ហូរយ៉ាងហ្មត់ចត់នូវប្រេងធម្មតា។ ប្រេងអាចរកបានក្នុងចំណុះ 19 ល (5 US ហ្គាឡុង) ធុង ឬ 208 ល (55 US ហ្គាឡុង) ពីតំណាងចែកចាយពេញសិទ្ធិនៃក្រុមហ៊ុន Toro របស់អ្នក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។ ត្រូវធ្វើឲ្យប្រាកដថា គ្រឿងចក្រពិតជាបានចុះត្រជាក់ទើបសារធាតុរាវត្រជាក់ដែរ។
ដោះគម្របពីធុងផ្ទុក ហើយពិនិត្យមើលកម្រិតសារធាតុរាវ។ សារធាតុរាវត្រូវឡើងដល់បាតនៃអេក្រង់នៅក្នុងកតម្រង (រូបភាព )។
បើកម្រិតសារធាតុរាវទាប សូមចាក់សារធាតុរាវហាយដ្រូលិកសមស្របចូលក្នុងធុងរហូតដល់កម្រិតឈានដល់បាតនៃអេក្រង់។ ហាមចាក់លើសកម្រិត។
Important: ដើម្បីបង្ការកុំឲ្យមានភាពកខ្វក់ដល់ប្រព័ន្ធ សូមសម្អាតផ្នែកខាងលើនៃប្រអប់សារធាតុរាវហាយដ្រូលិកមុនពេលចោះរន្ធ។ ត្រូវប្រាកដថាបំពង់បង្ហូរ និងឡាវស្អាតល្អ។
ដាក់ ឬបំពាក់គម្របធុង។ ជូតរាល់សារធាតុរាវដែលអាចកំពប់ចេញឲ្យអស់។
Important: ពិនិត្យមើលកម្រិតសារធាតុរាវហាយដ្រូលិកមុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះលើកដំបូង និងរៀងរាល់ថ្ងៃបន្ទាប់ពីនោះមក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 800 ម៉ោងម្តង |
|
រៀងរាល់ 1000 ម៉ោងម្តង |
|
រៀងរាល់ 2000 ម៉ោងម្តង |
|
ចំណុះសារធាតុរាវហាយដ្រូលិក៖ 20.8 ល (5.5 US ហ្គាឡុង)
បើសារធាតុរាងក្លាយជាកករកខ្វក់ សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិនៃក្រុមហ៊ុន Toro របស់អ្នកបង្ហូរចេញពីប្រព័ន្ធ។ សារធាតុរាវដែលមានកករមើលទៅដូចទឹកដោះ ឬពណ៌ខ្មៅបើប្រៀបធៀបនឹងសារធាតុរាវស្អាត។
សម្អាតបរិវេណជុំវិញកន្លែងដាក់តម្រង (រូបភាព )។ ដាក់ទម្របង្ហូរប្រេងនៅក្រោមតម្រង ហើយដោះតម្រងចេញ។
Note: បើអ្នកនឹងមិនបង្ហូរសារធាតុរាវចេញទេ សូមផ្ដាច់ ហើយដោតទុយោហាយដ្រូលិកទៅនឹងតម្រង។
ចាក់សារធាតុរាវហាយដ្រូលិកចូលក្នុងតម្រងប្ដូរថ្មី លាបប្រេងរំអិលលើទ្រនាប់រ៉ង និងមួលវានឹងដៃរហូតដល់រ៉ងប៉ះនឹងក្បាលតម្រង។ បន្ទាប់មករឹតវា ¾ ជុំបន្ថែម។
ចាក់សារធាតុរាវហាយដ្រូលិកចូលក្នុងធុងបម្រុង សូមមើល និង ។
បញ្ឆេះគ្រឿងចក្រ រួចទុកវាឲ្យដំណើរចោលរយៈពេលពី 3 ទៅ 5 នាទី ដើម្បីឲ្យសារធាតុរត់ឲ្យសព្វ ហើយយករាល់ខ្យល់ដែលនៅជាប់ក្នុងប្រព័ន្ធចេញ។ ពន្លត់ម៉ាស៊ីន ហើយពិនិត្យមើលកម្រិតសារធាតុរាវ។
បោះចោលសារធាតុរាវ និងតម្រងឲ្យបានត្រឹមត្រូវ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ពិនិត្យមើលបំពង់ហាយដ្រូលិក និងទុយោប្រចាំថ្ងៃក្រែងមានលេចធ្លាយ បំពង់គួចចូលគ្នា ទម្រចាប់រលុង ការសេក គ្រឿងខ្ចៅរលុង ការពុកផុយដោយសារអាកាសធាតុ និងពុកផុយដោយសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់មុនពេលបញ្ជា។
យោង និងបំពេញវិធីការនៅក្នុង . . . . ផ្លែកាំបិតដែលសឹក ឬកាំបិតខូចអាចបាក់បែក ហើយបំណែកនៃកាំបិតអាចប៉ើងទៅរកអ្នក ឬអ្នកនៅក្បែរដែលបណ្តាលឲ្យរងរបួសដល់រាងកាយធ្ងន់ធ្ងរ ឬស្លាប់បាន។
ត្រួតពិនិត្យមើលស្លាបចក្រ និងឃ្លុបកាំបិតតាមពេលកំណត់ទៀងទាត់ក្រែងមានការសឹក ឬខូច។
ត្រូវយកចិត្តទុកដាក់នៅពេលពិនិត្យមើលផ្លែកាំបិត។ ត្រូវពាក់ស្រោមដៃ ហើយប្រើការព្រមាននៅពេលជួសជុលវា។ គ្រាន់តែប្ដូរ ឬសំលៀងផ្លែកាំបិត និងឃ្លុបកាំបិតប៉ុណ្ណោះ។ ហាមតម្រង់ ឬផ្សារផ្លែកាំបិត។
នៅលើគ្រឿងចក្រដែលមានផ្នែកកាត់ច្រើន សូមប្រុងប្រយ័ត្ននៅពេលបង្វិលដុំរមូរ ដោយសារតែវាអាចបណ្ដាលឲ្យដុំរមូរនៅក្នុងផ្នែកកាត់ផ្សេងទៀតវិល។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
រៀងរាល់ថ្ងៃមុនពេលបញ្ជាគ្រឿងចក្រ សូមពិនិត្យមើលការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត ដោយមិនគិតពីគុណភាពនៃការកាត់ដែលអាចទទួលយកបានពីមុន។ ត្រូវតែមានពន្លឺតិចនៅគ្រប់ប្រវែងទាំងមូលនៃដុំរមូរ និងឃ្លុបកាំបិត សូមមើល សៀវភៅណែនាំអ្នកបញ្ជាអំពីផ្នែកកាត់។
ដើម្បីសម្រេចបាននូវការកាត់ដែលមានគុណភាពខ្ពស់ និងដូចគ្នាបេះបិទ អ្នកត្រូវតែដាក់កំណត់ឧបករណ៍បញ្ជាល្បឿនរបស់ដុំរមូរឲ្យត្រឹមត្រូវ (មានទីតាំងនៅលើតួបំពង់បង្ហូរ នៅក្រោមគម្របទៅខាងឆ្វេងនៃកៅអី)។ លៃតម្រូវការគ្រប់គ្រងល្បឿនដុំរមូរដូចខាងក្រោម៖
សម្រេចជ្រើសរើសកម្ពស់កាត់នៅផ្នែកកាត់ណាមួយដែលមានការដាក់កំណត់។
កំណត់ល្បឿនលើផ្ទៃដីដែលចង់បានសមបំផុតសម្រាប់លក្ខខណ្ឌជាច្រើន។
ប្រើតារាងខាងក្រោមដើម្បីកំណត់ការកំណត់ល្បឿនដុំរមូរសម្រាប់ផ្នែកកាត់ដែលមានផ្លែកាំបិត 5-, 8-, 11-, ឬ 14 (រូបភាព )។
ផ្អៀងកៅអីរបស់អ្នកបញ្ជាទៅមុខ ហើយទប់វាដោយចន្ទល់ (រូបភាព )។
ដើម្បីលៃតម្រូវល្បឿនដុំរមូរដោយមួលក្បាលមួលនៃឧបករណ៍បញ្ជាល្បឿនរបស់ដុំរមូរ (រូបភាព ) រហូតដល់ទ្រនិចសញ្ញាព្រួញស្របនឹងលេខដែលអ្នកបានកំណត់ក្នុងជំហាន ។
Note: អ្នកអាចបង្កើន ឬបន្ថយល្បឿនដុំរមូរដើម្បីធ្វើឲ្យលក្ខខណ្ឌវាលស្មៅមានតុល្យភាពគ្នា។
ការប៉ះនឹងដុំរមូរ ឬផ្នែកមានចលនាផ្សេងទៀតអាចបណ្តាលឲ្យមានបញ្ហារបួសស្នាមផ្ទាល់ខ្លួន។
រក្សាដៃ និងសំលៀកបំពាក់របស់អ្នកនៅឲ្យឆ្ងាយពីដុំរមូរ ឬផ្នែកដែលមានចលនាផ្សេងទៀត។
កុំព្យាយាមបង្វិលដុំរមូរដោយដៃ ឬជើងពេលម៉ាស៊ីនកំពុងដំណើរការ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ បន្ទាបផ្នែកកាត់ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។
ផ្អៀងកៅអីរបស់អ្នកបញ្ជាទៅមុខ ហើយទប់វាដោយចន្ទល់ (រូបភាព )។
ធ្វើការលៃតម្រូវដុំរមូរទៅកាន់ឃ្លុបកាំបិតដំបូងដែលល្អសម្រាប់សំលៀងលើផ្នែកកាត់ទាំងអស់ដែលអ្នកកំពុងសំលៀង សូមមើល សៀវភៅណែនាំអ្នកបញ្ជាអំពីផ្នែកកាត់។
បង្វិលដងសំលៀងទៅចំណុច R (រូបភាព )។
បញ្ឆេះម៉ាស៊ីន ហើយដំណើរការនៅក្នុងល្បឿនការ៉ង់ទីទាប។
Important: កុំផ្លាស់ប្ដូរល្បឿនម៉ាស៊ីនពេលកំពុងសំលៀង មិនអញ្ចឹងទេដុំរមូរអាចនឹងគាំង។ គ្រាន់តែសំលៀងនៅក្នុងល្បឿនម៉ាស៊ីនការ៉ង់ទីប៉ុណ្ណោះ។
ដោយចង្កឹះកាត់ស្មៅ/ដឹកជញ្ជូននៅត្រង់ទីតាំង គ្មានលេខ មានចលនាការគ្រប់គ្រងផ្នែកកាត់ស្មៅលើកឡើង/បន្ទាបចុះ ទៅមុខដើម្បីចាប់ផ្ដើមប្រតិបត្តិការការសំលៀងនៅលើដុំរមូរ។
លាបបរិវេណដែលប៉ះលើគ្នាដោយប្រើមានដៃកាន់វែង។ ហាមប្រើច្រាស់ដែលមានដៃកាន់ខ្លី។
បើដុំរមូរគាំង ឬក្លាយជាមិនស្មើជ្រុង ខណៈពេលធ្វើការសំលៀងផ្លែកាំបិតដោយម្សៅថ្មសំលៀង សូមជ្រើសរើសការកំណត់ល្បឿនដុំរមូរខ្ពស់ជាងរហូតទាល់តែល្បឿនមានស្ថិរភាព បន្ទាប់មកត្រឡប់មកវិញនូវល្បឿនដុំរមូរទៅការកំណត់លេខ 1 ឬ ល្បឿនដែលអ្នកចង់បាន។
ដើម្បីធ្វើការលៃតម្រូវលើផ្នែកកាត់ពេលកំពុងសំលៀង ត្រូវបិទដុំរមូរដោយរំកិលប្រព័ន្ធបញ្ជាការកាត់ស្មៅលើកឡើង/បន្ទាបចុះ (Raise/Lower Mow) ទៅក្រោយ រួចហើយពន្លត់ម៉ាស៊ីន។ ក្រោយពីបញ្ចប់ការលៃតម្រូវ សូមអនុវត្តឡើងវិញនូវជំហានទាំងនេះ ទាំងស្រុង
អនុវត្តតាមជំហានទាំងនេះសារជាថ្មី រហូតដល់ចប់ សម្រាប់ផ្នែកកាត់ទាំងអស់ដែលអ្នកចង់សំលៀង។
នៅពេលបញ្ចប់ បញ្ជូនដងសំលៀងទៅចំណុច F វិញ មួលក្បាលមួលល្បឿនទៅតាមការកំណត់ល្បឿនដុំរមូរដែលចង់បាន ហើយលាងជម្រះសមាសភាគកំទេចកំទីទាំងអស់ចេញពីផ្នែកកាត់។ លៃតម្រូវដុំរមូរផ្នែកកាត់ទៅនឹងកាំបិតឃ្លុបតាមតម្រូវការ។
Important: បើអ្នកមិនបញ្ជូនដងសំលៀងទៅចំណុច F ក្រោយពីធ្វើការសំលៀងផ្លែកាំបិតទេនោះ ផ្នែកកាត់នឹងមិនលើកឡើង ឬដំណើរការបានត្រឹមត្រូវឡើយ។
បើអ្នកចង់រក្សាទុកគ្រឿងចក្រក្នុងរយៈពេលយូរ សូមអនុវត្តតាមជំហាននានាខាងក្រោមមុននឹងរក្សាទុក៖
ជានិច្ចកាល ចតគ្រឿងចក្រ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដោះកូនសោចេ ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់ មុនពេលសម្អាត ឬរក្សាទុកគ្រឿងចក្រ។
យកគំនរដី និងកំទេចកំទីស្មៅចាស់ៗចេញ។ សំលៀងដុំរមូរ និងឃ្លុបកាំបិត បើចាំបាច់ សូមមើល សៀវភៅណែនាំអ្នកបញ្ជាទាក់ទងនឹងផ្នែកកាត់។ ប្រើថ្នាំការពារច្រែះលើឃ្លុបកាំបិត និងផ្លែកាំបិតដុំរមូរ។ លាបខ្លាញ់ និងប្រេងរំអិលលើចំណុចរំអិលទាំងអស់ សូមមើល ។
កល់កង់ដើម្បីដកទម្ងន់ណាមួយនៅលើសំបកកង់។
បង្ហូរ និងប្ដូរប្រេងហាយដ្រូលិក និងតម្រង ហើយត្រួតពិនិត្យទុយោហាយដ្រូលិក និងគ្រឿងបង្គុំ។ បើចាំបាច់ សូមប្ដូរថ្មី សូមមើល និង ។
យកប្រេងទាំងអស់ចេញពីធុងប្រេង។ ដំណើរការម៉ាស៊ីនរហូតទាល់តែវារលត់ដោយសារការខ្វះប្រេង។ ត្រូវប្ដូរតម្រងប្រេង សូមមើល ។
ខណៈពេលដែលម៉ាស៊ីននៅក្ដៅនៅឡើយ សូមបង្ហូរប្រេងម៉ាស៊ីនចេញពីគម្របដងរវៃ ចាក់បំពេញវាដោយប្រេងម៉ាស៊ីនថ្មី សូមមើល ។
សម្អាតធូលីដី និងកំទេចកំទីចេញពីស៊ីឡាំង ព្រុយក្បាលស៊ីឡាំង និងម៉ូទ័របឺតខ្យល់។
ដោះអាគុយចេញ រួចសាកភ្លើងវាឲ្យពេញ។ រក្សាទុកវានៅលើធ្នើក៏បាន ឬនៅលើម៉ាស៊ីនក៏បាន។ ផ្ដាច់ខ្សែភ្លើងចេញ បើអាគុយត្រូវបានរក្សាទុកនៅលើគ្រឿងចក្រ។ ទុកអាគុយនៅកន្លែងត្រជាក់ល្មមដើម្បីបង្ការអាគុយពីការអស់ថាមពលយ៉ាងរហ័ស។
រក្សាទុកគ្រឿងចក្រនៅទីតាំងមានសីតុណ្ហភាពក្ដៅល្មម ហើយស្ងួត។