ការដំឡើង

ការរៀបចំ​គ្រឿងចក្រ

  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

  2. ដាក់ហ្វ្រាំងដៃ។

  3. ពន្លត់ម៉ាស៊ីន និងដកសោរចេញ។

  4. ដោះក្បាលអាគុយ។ អាន សៀវភៅ​ណែនាំ​ប្រតិបត្តិករ​របស់​អ្នក។

  5. លើក​ឃ្លុបដាក់​អីវ៉ាន់​ឲ្យ​ទៅដល់​កម្រិត​បែន និង​រក្សាលំនឹង​វា​ដោយ​ប្រើ​ដងជន្ទល់។

ការស្វានប្រហោងសម្រាប់ចងបំពង់

  1. ដោយប្រើទំហំដែលបានបង្ហាញនៅ​ក្នុង រូបភាព ស្វាន​រន្ធ 1 (5/16 អ៊ីញ) លើ​ផ្ទាំង​កម្រាល​ផ្នែក​ខាងក្រៅ នៅទាំងសងខាង​នៃ​គ្រឿងចក្រ។

    artpending
  2. ដោយប្រើទំហំដែលបានបង្ហាញនៅ​ក្នុង រូបភាព ស្វាន​រន្ធ 1 (5/16 អ៊ីញ) លើ​ផ្ទាំង​ជាន់​ផ្នែក​ខាងក្រៅ ទាំងខាងឆ្វេង និងខាងស្ដាំ​នៃ​គ្រឿងចក្រ។

    artpending

ការ​ដំឡើង​បំពង់ចាប់​ផ្នែក​ខាងមុខ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បំពង់ចាប់​ផ្នែក​ខាងមុខ2
ប៊ូឡុង​ក្បាលសំប៉ែត (5/16 x 3 អ៊ីញ)2
ជ័រទប់ (⅝ x 1 អ៊ីញ )2
ខ្ចៅ​ក្បាលសំប៉ែត (5/16 អ៊ីញ)4
ប៊ូឡុង​គ្រឿងទម្រ (5/16 x 2 អ៊ីញ)2

ដំឡើង​មិន​តឹង​នូវ​បំពង់​ចាប់​ផ្នែកខាងមុខ​ចំនួន 2 ដោយ​ប្រើប្រាស់​ប៊ូឡុង​ក្បាល​សំប៉ែត 2 គ្រាប់ (5/16 x 3 អ៊ីញ), ជ័រទប់ 2 គ្រាប់ (⅝ x 1 អ៊ីញ), ខ្ចៅ​ក្បាល​​សំប៉ែត 4 គ្រាប់ (5/16 អ៊ីញ), និង​ប៊ូឡុង​គ្រឿង​ទម្រ 2 ដើម (5/16 x 2 អ៊ីញ) ដូចមាន​បង្ហាញ​នៅក្នុង រូបភាព

artpending

ការដកបន្ទះចំហៀងចេញ

សម្រាប់ម៉ាស៊ីនសាំង

Important: មុនពេលអនុវត្តទម្រង់ការនេះ សូមពិនិត្យមើលម៉ាស៊ីនរបស់អ្នកថាតើ មាន​ប្រហោង​សម្រាប់ការដំឡើងហើយឬនៅ។ បើមិនមានទេ សូមអនុវត្ត​ទម្រង់ការនេះ។

Note: រក្សាទុក​ផ្នែករឹងទាំងអស់​ដែលអ្នក​ដកចេញ នៅពេលអនុវត្ត​​ទម្រង់ការនេះ។

  1. ដកចេញនូវប៊ូឡុងក្បាលសំប៉ែត​ដែលរឹតធុងប្រេង​ទៅនឹង​ទម្រ​ធុង (រូបភាព ) ។

    artpending
  2. ដោះចេញវីសដែលភ្ជាប់​ទៅសន្ទះ​ខាងក្រោម (រូបភាព ) ។

  3. ផ្តាច់ទុយយោខ្យល់ និងទុយយោប្រេង​ចេញពីធុង (រូបភាព ) ។

    Note: ត្រៀមចាប់យក និងសម្អាតប្រេងណាដែលកំពប់ចេញ នៅពេលដែលអ្នកផ្ដាច់ទុយយោប្រេងចេញពីធុង។

    គ្រោះថ្នាក់

    នៅក្នុងលក្ខខណ្ឌជាក់លាក់ ប្រេងឥន្ធនៈងាយឆាបឆេះបំផុត និងផ្ទុះយ៉ាងខ្លាំង។ អគ្គីភ័យ ឬការផ្ទុះចេញពីប្រេងឥន្ធនៈអាចធ្វើឲ្យឆេះអ្នក និងអ្នកដទៃ ហើយអាចធ្វើឲ្យ​ខូចខាតទ្រព្យសម្បត្តិ។

    • បង្ហូរប្រេងចេញពីធុងប្រេងនៅពេលម៉ាស៊ីនត្រជាក់។ ធ្វើបែបនេះនៅខាងក្រៅ និងនៅកន្លែងបើកចំហរ។ ជូតប្រេងឥន្ធនៈណាដែលកំពប់ចេញ។

    • ហាមជក់បារីពេលចាត់ចែងប្រេង ហើយនៅឲ្យឆ្ងាយ​ពីអណ្តាតភ្លើងនៅកណ្តាលវាល ឬ​កន្លែងដែលផ្កាភ្លើងអាចនឹងឆេះអណ្ដាតភ្លើងរបស់​​ប្រេងឥន្ទនៈ។

  4. ដកធុងប្រេងចេញពីទម្រធុង។

  5. ដោះចេញប៊ូឡុងក្បាលសំប៉ែត 2 គ្រាប់ ​ដែលភ្ជាប់​​ទម្រ​ធុង​ប្រេង​ទៅនឹង​គ្រោងធុងប្រេង (រូបភាព ) ។

    artpending
  6. ដោះចេញវីសទាំង 4 គ្រាប់​ដែលភ្ជាប់​បន្ទះ​ចំហៀង​ខាងឆ្វេង​ទៅនឹង​គ្រឿង​បង្គុំកន្លែងអង្គុយទាប (រូបភាព ) ។

    artpending
  7. ដោះខ្សែដក (-) ចេញពីអាគុយ ហើយបន្ទាប់មក ខ្សែបូក (+) (រូបភាព )។

    artpending
  8. ដោះចេញប៊ូឡុងក្បាលសំប៉ែត 2 គ្រាប់ ​ដែលភ្ជាប់​​ទម្រ​អាគុយ​ទៅនឹង​គ្រោង (រូបភាព ) ។

    artpending
  9. ដោះចេញវីសទាំង 4 គ្រាប់​ដែលភ្ជាប់​បន្ទះ​ចំហៀង​ខាងស្ដាំ​​ទៅនឹង​គ្រឿង​បង្គុំកន្លែងអង្គុយទាប (រូបភាព ) ។

សម្រាប់​ម៉ាស៊ីន​អេឡិចទ្រិច

Important: មុនពេលអនុវត្តទម្រង់ការនេះ សូមពិនិត្យមើលម៉ាស៊ីនរបស់អ្នកថាតើ មាន​ប្រហោង​សម្រាប់ការដំឡើងហើយឬនៅ។ បើមិនមានទេ សូមអនុវត្ត​ទម្រង់ការនេះ។

Note: រក្សាទុក​ផ្នែករឹងទាំងអស់​ដែលអ្នក​ដកចេញ នៅពេលអនុវត្ត​​ទម្រង់ការនេះ។

  1. ដោះចេញវីសជាប់ដោយខ្លួនឯង​ទាំង 4 គ្រាប់​ដែលភ្ជាប់​បន្ទះ​ចំហៀង​ខាងស្ដាំ​​ទៅនឹង​ម៉ាស៊ីន (រូបភាព ) ។

    artpending
  2. ដកចេញប៊ូឡុងទាំង 2 គ្រាប់ ដែលភ្ជាប់​ទៅ​នឹងក្រចាប់​ឧបករណ៍​បញ្ចូល​អាគុយ​ទៅនឹង​ទម្រ​អាគុយ (រូបភាព ) ។

    artpending
  3. ដោះចេញវីសជាប់ដោយខ្លួនឯង​ទាំង 4 គ្រាប់​ដែលភ្ជាប់​បន្ទះ​ចំហៀង​ខាងឆ្វេង​ទៅនឹង​ម៉ាស៊ីន (រូបភាព ) ។

ការស្វានក្រចាប់ទ្រ

ស្វានក្រចាប់ទ្រដោយប្រើប្រាស់រង្វាស់ដែលបានបង្ហាញនៅក្នុង រូបភាព

នៅពេលអ្នកស្វានរន្ធខាងលើគេបង្អស់ ត្រូវធានាថា​ អ្នកស្វាន​រហូតផុត​ក្រចាប់​​ខាងក្រៅ បំពង់គ្រោង និងជញ្ជាំងភ្លើង។

ការប្រុងប្រយ័ត្ន

ប្រុងប្រយ័ត្ននៅពេលស្វានចូលទៅផ្នែកខាងស្តាំនៃគ្រោង​នៅលើម៉ាស៊ីនអេឡិចទ្រិច។

ប្រសិនបើអ្នកស្វានជ្រៅពេក អ្នកអាចធ្វើឲ្យខូចអាគុយ ឬសមាសធាតុផ្សេងទៀត។

artpending

ការដំឡើងបន្ទះចំហៀង

សម្រាប់ម៉ាស៊ីនសាំង

  1. ភ្ជាប់​បន្ទះចំហៀងខាងស្ដាំដោយប្រើវីសទាំង 4 ដែលបានដោះចេញពីមុន (រូបភាព )។

  2. ភ្ជាប់​ទម្រអាគុយទៅនឹងគ្រោង​ដោយប្រើប៊ូឡុងក្បាលសំប៉ែតទាំង 2 ដែលបានដោះចេញពីមុន (រូបភាព ) ។

  3. ភ្ជាប់​ខ្សែអាគុយដោយប្រើប៊ូឡុងទាំង 2 និងខ្ចៅទាំង 2 ដែលបានដោះចេញពីមុន ហើយភ្ជាប់ក្បាលអាគុយ (រូបភាព )។

  4. ភ្ជាប់​បន្ទះចំហៀងខាងឆ្វេង​ដោយប្រើវីសទាំង 4 ដែលបានដោះចេញពីមុន (រូបភាព )។

  5. ​ភ្ជាប់ទម្រ​ធុងប្រេង​ទៅនឹងគ្រោង​ដោយប្រើប៊ូឡុងក្បាលសំប៉ែតទាំង 2 ដែលបានដោះចេញពីមុន (រូបភាព ) ។

  6. ដាក់ធុងប្រេងនៅ​ក្នុង​ទម្រធុង។

  7. ភ្ជាប់ទុយយោប្រេង និងទុយយោខ្យល់ទៅនឹងធុងប្រេង (រូបភាព )។

  8. ភ្ជាប់​ទម្រខាងក្រោម​ដោយប្រើវីសដែលបានដោះចេញពីមុន (រូបភាព )។

  9. ភ្ជាប់​​ធុងប្រេង​ទៅនឹងទម្រធុង​​ដោយប្រើប៊ូឡុងក្បាលសំប៉ែត​ដែលបាន​ដកចេញពីមុន (រូបភាព ) ។

  10. ចាក់ប្រេង​ចូល​ធុង​ប្រេង អាន សៀវភៅ​ណែនាំ​ប្រតិបត្តិករ​។

សម្រាប់​ម៉ាស៊ីន​អេឡិចទ្រិច

  1. ​ភ្ជាប់បន្ទះចំហៀងខាងឆ្វេង​ដោយប្រើវីសភ្ជាប់​ខ្លួនឯង​ទាំង 4 ដែលបានដោះចេញពីមុន (រូបភាព )។

  2. ភ្ជាប់​ក្រចាប់ឧបករណ៍​សាក​អាគុយ​ទៅ​នឹង​ទម្រ​អាគុយ​​ដោយប្រើប៊ូឡុងទាំង 2 ​ដែលបាន​ដោះចេញពីមុន (រូបភាព ) ។

  3. ភ្ជាប់​បន្ទះចំហៀងខាងស្ដាំដោយប្រើវីសភ្ជាប់ខ្លួនឯង​ទាំង 4 ដែលបានដោះចេញពីមុន (រូបភាព )។

ការដំឡើងបំពង់ចាប់ផ្នែកខាង​ក្រោយ និងក្រចាប់​ចាប់បំពង់

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បំពង់ចាប់​ផ្នែក​ខាងក្រោយ2
ក្រចាប់​ចាប់បំពង់1
ប៊ូឡុង​ក្បាលសំប៉ែត (5/16 x 3 អ៊ីញ)2
ខ្ចៅ​ក្បាលសំប៉ែត (5/16 អ៊ីញ)2
ប៊ូឡុង​ក្បាលសំប៉ែត (⅜ x 1-¾ អ៊ីញ)2
ប៊ូឡុង​ក្បាលសំប៉ែត (¾ x 3-½ អ៊ីញ)2
ខ្ចៅខ្ទាស់ (⅜ អ៊ីញ)4
សៀលតម្រឹម1
  1. ភ្ជាប់​មិនតឹងបំពង់ចាប់ផ្នែកខាង​ក្រោយទាំង 2 ដោយប្រើ​ប៊ូឡុង​ក្បាលសំប៉ែត 2 គ្រាប់ (⅜ x 3-½ អ៊ីញ), ប៊ូឡុងក្បាលសំប៉ែត 2 គ្រាប់ (⅜ x 1-¾ អ៊ីញ) និងខ្ចៅខ្ទាស់ 4 គ្រាប់ (⅜ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព

    artpending
  2. ភ្ជាប់​ក្រចាប់ចាប់​បំពង់ទៅ​នឹង​បំពង់ភ្ជាប់​ផ្នែក​ខាងក្រោយ ដោយប្រើប៊ូឡុង​ក្បាលសំប៉ែត 2 គ្រាប់ (5/16 x 3 អ៊ីញ) និង​ខ្ចៅ​ក្បាល​សំប៉ែត 2 គ្រាប់ (5/16 អ៊ីញ) ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព

  3. ដំឡើង​សៀលតម្រឹម​នៅលើ​ក្រចាប់​ចាប់​បំពង់ (រូបភាព )។

    artpending
  4. រឹតបន្តឹង​ខ្ចៅប៊ូឡុង​ទាំងអស់​ដែល​បាន​ដំឡើង​នៅក្នុង​ជំហាន ។

    បង្វិលខ្ចៅប៊ូឡុង 5/16 អ៊ីញ ក្នុងកម្រិតពី 20 ទៅ 25 N∙m (175 ទៅ 225 ft-lb)។

    បង្វិលខ្ចៅប៊ូឡុង 3/8 អ៊ីញ ក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ទៅ 33 ft-lb)។

ការដំឡើងក្រចាប់ទ្រដំបូលវែង

សម្រាប់តែដំបូលសម្រាប់មនុស្ស 4 នាក់តែប៉ុណ្ណោះ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្រចាប់ទ្រដំបូលវែង2
ប៊ូឡុង​ក្បាលរ៉ង​ប្រាំមួយជ្រុង (5/16 x ¾ អ៊ីញ)8
សៀលតម្រឹម2
  1. ភ្ជាប់​ក្រចាប់ទ្រដំបូលវែងទាំង 2 ទៅនឹងបំពង់ចាប់ផ្នែកខាងមុខ និងក្រោយដោយប្រើប៊ូឡុងក្បាលប្រាំមួយ​ជ្រុង 8 គ្រាប់ (5/16 x ¾ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព

  2. ដំឡើងសៀលតម្រឹមទាំង 2 ទៅលើក្រចាប់ទ្រដំបូលវែងទាំង 2រូបភាព

    artpending

ការដំឡើងដំបូល

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ដំបូល1
ប៊ូឡុង​ក្បាលសំប៉ែត (¼ x 1-¾ អ៊ីញ)4
រ៉ងសៀល4
ខ្ចៅខ្ទាស់ (¼ អ៊ីញ)4

Important: ប្រសិនបើអ្នកកំពុងដំឡើងគ្រឿងបង្គុំកញ្ចក់ សូម​ដំឡើងវា​មុនពេល​​ដំឡើង​ដំបូល។

ភ្ជាប់​ដំបូលទៅបំពង់ចាប់ផ្នែកខាងមុខ និងក្រោយ​ដោយប្រើប៊ូឡុងក្បាលសំប៉ែតទាំង 4 (¼ x 1-¾ អ៊ីញ), រ៉ងសៀលទាំង 4 និងខ្ចៅខ្ទាស់ទាំង 4 (¼ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព

artpending

ការដំឡើងក្រចាប់ទ្រដំបូល

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្រចាប់ទ្រដំបូល1
ប៊ូឡុង​ក្បាលសំប៉ែត (¼ x 2-¼ អ៊ីញ)2
ខ្ចៅខ្ទាស់ (¼ អ៊ីញ)2
រ៉ងសៀល2
សៀលតម្រឹម1
ជ័រទប់ (¼ អ៊ីញ)2
  1. ដំឡើង​សៀលតម្រឹម​នៅលើ​ក្រចាប់​ចាប់​បំពង់ (រូបភាព )។

    artpending
  2. ភ្ជាប់​ក្រចាប់​ទ្រ​ដំបូល​ទៅបំពង់ចាប់ផ្នែកខាងមុខ និងដំបូល​ដោយ​ប្រើប៊ូឡុង​ក្បាល​សំប៉ែតទាំង 2 (¼ x 2-¼ អ៊ីញ), ជ័រទប់ 2 (¼ អ៊ីញ), និងរ៉ងសៀល 2, និង​ខ្ចៅខ្ទាស់ 2 (¼ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព

    artpending

ការដំឡើងបំពង់​ទ្រដំបូល

សម្រាប់តែដំបូលសម្រាប់មនុស្ស 4 នាក់តែប៉ុណ្ណោះ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បំពង់ទ្រដំបូល1
ខ្ចៅខ្ទាស់ (¼ អ៊ីញ)6
រ៉ងសៀល2
ប៊ូឡុង​ក្បាលសំប៉ែត (¼ x 1-½ អ៊ីញ)2
បន្ទះស្នោ1
ប៊ូឡុង​ក្បាលសំប៉ែត (¼ x 1-¼ អ៊ីញ)4
  1. ដាក់​ទ្រនាប់​ស្នោ​ទៅនឹង​បំពង់​ទ្រ​ដំបូល (រូបភាព )។

    artpending
  2. ភ្ជាប់​​បំពង់​ទ្រដំបូលទៅ​នឹង​ក្រចាប់​ទ្រ​ដំបូល​វែង ​ដោយ​ប្រើប្រាស់ប៊ូឡុង​ក្បាល​សំប៉ែត​ 4 (¼ x 1-¼ អ៊ីញ) និងខ្ចៅខ្ទាស់ 4 (¼ អ៊ីញ) ដូចដែលបាន​បង្ហាញនៅក្នុង រូបភាព

    artpending
  3. ដោយប្រើបំពង់​ទ្រដំបូល​ជាគំរូ សូម​ស្វានប្រហោង 2 (6 ម.ម ឬ ¼ អ៊ីញ) ទៅ​លើ​ដំបូល។

  4. ភ្ជាប់​បំពង់ទ្រ​ដំបូល​ទៅដំបូល​ដោយប្រើប៊ូឡុងក្បាលសំប៉ែត 2 (¼ x 1-½ អ៊ីញ), រ៉ងសៀល 2 និងខ្ចៅខ្ទាស់ 2 (¼ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព

    artpending