សេចក្តីផ្តើម

យានយន្ត​ប្រើប្រាស់​នេះ​គឺ​សម្រាប់​ប្រើប្រាស់​នៅ​ក្រៅផ្លូវ​លឿន ក្នុង​ការ​ដឹកជញ្ជូន​មនុស្ស​និង​សម្ភារ។ ​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

ចូលមើល www.Toro.com សម្រាប់​ឯកសារ​បណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព​និង​ការបញ្ជា​លើ​ផលិតផល, ព័ត៌មាន​អំពី​គ្រឿង​បន្សំ, និង​ស្វែងរក​អ្នក​ចែកចាយ ឬ​ដើម្បីចុះបញ្ជី​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿង​បន្លាស់​សុទ្ធិរបស់ Toro ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្ម​ពេញសិទ្ធិ ឬ​ផ្នែកសេវាកម្ម​អតិថិជន​របស់ Toro និង​ត្រៀមប្រាប់​ម៉ូដែល និង​លេខស៊េរី​របស់​ផលិតផល​របស់​អ្នក។ រូបភាព 1 កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

Important: ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើមាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

g282597

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព 2) បង្ហាញទាំងនៅក្នុងសៀវភៅណែនាំនេះ និងនៅលើម៉ាស៊ីន ដើម្បីកំណត់សារសុវត្ថិភាពសំខាន់ៗ ដែលអ្នកត្រូវតែអនុវត្តតាម ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយ។ និមិត្តសញ្ញានេះនឹងបង្ហាញដោយពាក្យ គ្រោះថ្នាក់, ការព្រមាន, ឬ ការប្រុងប្រយ័ត្ន

  • គ្រោះថ្នាក់ បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់ដែលជិតកើតឡើង​ដែល​មិន​អាច​ជៀស​បាន​នោះ, នឹង ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

  • ការព្រមាន បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់ខ្លាំងដែល​មិន​អាច​ជៀស​បាន​នោះ, អាច ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

  • ការប្រុងប្រយ័ត្ន បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំងដែល​មិន​អាច​ជៀស​បាន​នោះ, នឹង ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

g000502

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការ​រំលោភ​បំពាន​លើ​ផ្នែកក្រម​ធនធាន​សាធារណៈ​នៃ​រដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការ​ប្រើប្រាស់ ឬ​បញ្ជា​ម៉ាស៊ីន​នៅលើ​ដី​ព្រៃឈើ ដី​មានកូនឈើ ឬ​ដីមានស្មៅ លើកលែងតែ​ម៉ាស៊ីន​មាន​បំពាក់​ឧបករណ៍​ចាប់​ផ្កាភ្លើង ដូចមាន​កំណត់​នៅ​ក្នុង​ផ្នែកទី 4442, ថែទាំ​នៅ​ក្នុង​លំដាប់លំដោយ​ការងារ​ដែលមាន​ប្រសិទ្ធភាព ឬ​ម៉ាស៊ីន​ត្រូវ​បាន​សាងសង់​ បំពាក់ និង​ថែទាំ​សម្រាប់​ការ​បង្ការ​អគ្គិភ័យ។

សៀវភៅ​ណែនាំ​អ្នក​ប្រើប្រាស់​អំពី​ម៉ាស៊ីន​ដែលភ្ជាប់មក​នេះ មានផ្ទុក​ព័ត៌មាន​ពាក់ព័ន្ធនឹង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក (EPA) និង​បទបញ្ញត្តិ​​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រង​ការបំភាយ​របស់​ប្រព័ន្ធ​បំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់​អាច​បញ្ជាទិញបាន​តាមរយៈ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

សុវត្ថិភាព

គ្រឿងចក្រនេះ​ត្រូវ​បាន​រចនាឡើង​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​របស់ SAE J2258 (ខែវិច្ឆិកា ឆ្នាំ 2016)។

សុវត្ថិភាព​ទូទៅ

ផលិតផល​នេះ​អាច​បង្ក​របួស​រាងកាយ។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

  • អាន និង​ស្វែង​យល់​អំពីខ្លឹមសា​រនៃ សៀវភៅ​ណែនាំ​ប្រតិបត្តិករ នេះ មុនពេល​អ្នក​ចាប់ផ្ដើម​ប្រើ​គ្រឿងចក្រ។ ធានាថា មនុស្ស​គ្រប់គ្នា​ដែល​ប្រើប្រាស់​ផលិតផលនេះ​ចេះ​របៀប​ប្រើប្រាស់វា និង​យល់​អំពី​ការព្រមាន។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • ឲ្យ​អ្នក​នៅក្បែរ និងកុមារ​នៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។ ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • បញ្ឈប់ និង​ពន្លត់ម៉ាស៊ីន និង​ដកសោចេញ​មុនពេល​ជួសជុល ឬ​ចាក់ប្រេង។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បី​កាត់បន្ថយ​លទ្ធភាព​នៃការកើតមាន​របួស ត្រូវ​អនុវត្តតាម​ការណែនាំ​សុវត្ថិភាព​ទាំងនេះ និង​ជានិច្ចកាល​ត្រូវ​យកចិត្តទុកដាក់​លើ​សញ្ញា​ព្រមាន​សុវត្ថិភាព Graphicដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬ​គ្រោះថ្នាក់—​ការណែនាំអំពីសុវត្ថិភាប​ផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​ប្រតិបត្តិករ ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

decal99-7345
decal115-2047
decal115-7739
decal120-9570
decal131-8410
decal131-8413
decal131-8414
decal131-8463
decal137-9984
decal138-3397
decal138-3518
decal138-3524

decal138-3528
decal139-3339
decal139-3340

ការផ្គុំដំឡើង

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

ការ​ដំឡើង​ចង្កូត (ម៉ូដែល​អន្តរជាតិ​តែ​ប៉ុណ្ណោះ)

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ចង្កូត1
គម្រប​ចង្កូត1
រ៉ង (½ អ៊ីញ)1
គម្របធូលី1
  1. ប្រសិនបើ​បាន​ដំឡើង​គម្រប ចូរ​ដក​វាចេញ​ពី​ផ្នែកខាងលើ​ចង្កូតសិន (រូបភាព 3)។

  2. ដកខ្ចៅខ្ទាស់​ចេញ (½ អ៊ីញ) ពី​ដងចង្កូត (រូបភាព 3)។

  3. រំកិល​ចង្កូត គម្របធូលី និង​រ៉ង (½ អ៊ីញ) ទៅលើ​ដង​ចង្កូត (រូបភាព 3)។

    Note: នៅពេល​កង់មុខត្រង់ហើយ តម្រង់ទិស​ចង្កូត​ដើម្បី​ឲ្យ​កាំតូច​នៅលើ​ចង្កូត​មាន​លក្ខណៈ​​បញ្ឈរ។

  4. ភ្ជាប់ចង្កូត​​ជាប់​ទៅនឹង​ដង​ចង្កូតដោយ​ប្រើ​ខ្ចៅខ្ទាស់ (½ អ៊ីញ) និង​រឹត​វា​ក្នុង​កម្រិត 18 ទៅ 30 N∙m។

  5. ដំឡើង​គម្រប​នៅ​លើ​ចង្កូត (រូបភាព 3)។

    g198932

ការ​ពិនិត្យ​កម្រិត​ប្រេង និង​សម្ពាធកង់

  1. ពិនិត្យ​កម្រិត​ប្រេងម៉ាស៊ីន មុន​និង​ក្រោយ​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។ សូមអាន ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

  2. ពិនិត្យ​កម្រិត​ប្រេងហ្វ្រាំង មុន​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។ សូមអាន ការ​ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង

  3. ពិនិត្យ​កម្រិត​ប្រេងប្រអប់លេខ មុន​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។ សូមអាន ការ​ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ

  4. ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់។ សូមអាន ការពិនិត្យមើល​សម្ពាធកង់

សាក​ហ្វ្រាំង

ដើម្បីធានា​ដំណើរការ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ប្រព័ន្ធ​ហ្វ្រាំង ត្រូវ​សាកហ្វ្រាំង (អបហ្វ្រាំង) មុនពេលប្រើប្រាស់។

  1. បញ្ជា​គ្រឿងចក្រ​ឲ្យ​រត់ពេញល្បឿន ហើយ​ជាន់ហ្វ្រាំង​ឲ្យ​ខ្លាំង​តែ​មិន​ឲ្យ​ជាប់​កង់លែងវិលទេ។

  2. អនុវត្ត​ទម្រង់ការនេះ 10 ដង ហើយ​សម្រាក 1 នាទី ម្ដង ដើម្បី​មិន​ឲ្យ​ហ្វ្រាំង​ក្ដៅខ្លាំងពេក។

    Important: ទម្រង់ការនេះ​គឺ​មាន​ប្រសិទ្ធភាព​បំផុត ប្រសិនបើ​គ្រឿងចក្រ​មាន​ផ្ទុកទម្ងន់ 227 kg។

ការអាន​​សៀវភៅ​ណែនាំ និង​ការមើល​សម្ភារ​ដំឡើង

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

សៀវភៅ​ណែនាំ​ប្រតិបត្តិករ1
សៀវភៅ​ណែនាំ​ម្ចាស់ម៉ាស៊ីន1
បណ្ណ​ចុះបញ្ជីយានយន្ត1
ទម្រង់​ត្រួត​ពិនិត្យ​មុនពេល​ប្រគល់1
វិញ្ញាបនបត្របញ្ជាក់​គុណភាព1
កូនសោ2
  • អាន សៀវភៅ​ណែនាំ​ប្រតិបត្តិករ និង​សៀវភៅ​ណែនាំ​ម្ចាស់ម៉ាស៊ីន។

  • បំពេញ​បណ្ណ​ចុះបញ្ជីយានយន្ត។

  • បំពេញ​ ទម្រង់​ត្រួត​ពិនិត្យ​មុនពេល​ប្រគល់

  • ពិនិត្យមើល វិញ្ញាបនបត្រ​បញ្ជាក់គុណភាព

ទិដ្ឋភាពទូទៅអំពីផលិតផល

g033925
g034517

ត្រូវ​ស្គាល់​ឧបករណ៍​បញ្ជា​ទាំងអស់​ មុនពេល​អ្នក​បញ្ឆេះ​ម៉ាស៊ីន និង​បញ្ជា​គ្រឿង​ចក្រ។

ផ្ទាំង​បញ្ជា

g033921

ឈ្នាន់​ហ្គែរ

ប្រើឈ្នាន់​ហ្គែរ (រូបភាព 6) ដើម្បី​ផ្ទៀងផ្ទាត់​ល្បឿន​លើដី​របស់​គ្រឿងចក្រ។ ជាន់ឈ្នាន់​ហ្គែរដើម្បី​បញ្ឆេះ​ម៉ាស៊ីន។ ជាន់ហ្គែរ​បន្ថែម​ដើម្បី​បង្កើន​ល្បឿន​លើដី។ បន្ធូរហ្គែរ​ដើម្បី​បន្ថយ​ល្បឿន​គ្រឿងចក្រ និង​ពន្លត់ម៉ាស៊ីន។

Note: ល្បឿន​ទៅមុខ​អតិបរិមា​គឺ 26 km/h។

ឈ្នាន់ហ្វ្រាំង

ប្រើ​ឈ្នាន់ហ្វ្រាំង​ដើម្បី​បញ្ឈប់ ឬ​បន្ថយ​ល្បឿន​គ្រឿងចក្រ (រូបភាព 6)។

ការប្រុងប្រយ័ត្ន

ការ​បញ្ជា​គ្រឿងចក្រ​ដោយ​ប្រើ​ហ្វ្រាំង​ចាស់ ឬ​កែ​មិនត្រឹមត្រូវ​អាច​បង្ក​ឲ្យមាន​របួសរាងកាយ។

ប្រសិនបើ​ឈ្នាន់ហ្វ្រាំង​ធ្វើ​ដំណើរ​ក្នុង​កម្រិត 25 mm នៃ​ផ្ទាំង​កម្រាល​គ្រឿងចក្រ សូម​លៃ​តម្រូវ ឬ​ជួសជុល​ហ្វ្រាំង។

កុងតាក់សោ

កុងតាក់សោស្ថិតនៅ​ជ្រុង​ខាងក្រោម​ផ្នែក​ខាងស្ដាំ​នៃ​ផ្ទាំងបញ្ជា (រូបភាព 6)។

កុងតាក់សោមាន​ទីតាំង 3 ៖ OFF (បិទ), ON (បើក), និង START។

មាន​ 2 ​របៀបសម្រាប់​ការ​បញ្ឆេះ​ម៉ាស៊ីន។ សូមអាន ការបញ្ឆេះម៉ាស៊ីន

ដងហ្វ្រាំងដៃ

ដងហ្វ្រាំងដៃគឺស្ថិតនៅ​ក្នុង​ផ្ទាំង​បញ្ជា (រូបភាព 6)។

ពេល​ណា​អ្នក​ពន្លត់ម៉ាស៊ីន ចូរ​ដាក់​ដាក់ហ្វ្រាំងដៃ​ដើម្បី​បង្ការគ្រឿងចក្រ​ពីការ​ផ្លាស់ទី​ដោយ​ចៃដន្យ។ ប្រសិនបើ​គ្រឿងចក្រ​ត្រូវ​បាន​ចត​នៅលើ​ទីចំណោត ត្រូវ​ប្រាកដថា​អ្នក​ដាក់​ដាក់ហ្វ្រាំងដៃ។

ដើម្បី​​ដាក់ហ្វ្រាំងដៃ ទាញ​ដងហ្វ្រាំងដៃឆ្ពោះមក​អ្នក (រូបភាព 7)។

g033923

ដើម្បី​ដោះ​ហ្វ្រាំងដៃ ចុច​ប៊ូតុង​នៅ​ខាងលើ​ដងហ្វ្រាំងដៃ, ទាញ​ដងហ្វ្រាំងដៃ​ឆ្ពោះ​មក​អ្នក​ដើម្បី​បន្ធូរ​សម្ពាធ, ហើយ​បន្ទាប់​មក​រុញ​ដងហ្វ្រាំងដៃទៅ​មុខ (រូបភាព 8)។

g033924

ឧបករណ៍​គ្រប់គ្រងអ៊ែរ

ឧបករណ៍​គ្រប់គ្រងអ៊ែរគឺស្ថិតនៅ​ក្នុង​ផ្ទាំង​បញ្ជា។ ប្រើឧបករណ៍​គ្រប់គ្រងអ៊ែរដើម្បី​ជួយ​បញ្ឆេះ​ម៉ាស៊ីន​ដែល​ត្រជាក់​​ដោយ​ការ​ទាញ​ឧបករណ៍​គ្រប់គ្រងអ៊ែរចេញ​មក​ក្រៅ (រូបភាព 6)។ បន្ទាប់​ពី​ម៉ាស៊ីនឆេះហើយ ចូរ​លៃ​តម្រូវ​ឧបករណ៍​គ្រប់គ្រងអ៊ែរ​ដើម្បី​រក្សា​ម៉ាស៊ីន​ឲ្យ​ដើរ​ស្មើល្អ។ នៅពេល​ដែល​ម៉ាស៊ីន​មាន​កម្ដៅ ត្រូវ​រុញឧបករណ៍​គ្រប់គ្រងអ៊ែរទៅ​ទីតាំង OFF (បិទ) ។

ដងលេខ និង​អេក្រង់លេខ

ដងលេខអាច​កំណត់ទៅក្នុង​ទីតាំង​ចំនួន 3 នៅលើ​អេក្រង់លេខ៖ FORWARD (ទៅមុខ), REVERSE (ថយក្រោយ), និង NEUTRAL (ដាច់លេខ) (រូបភាព 9)។

Note: ម៉ាស៊ីន​ឆេះ និង​ដំណើរការ​ក្នុង​ទីតាំងណាមួយ​ក្នុង​ចំណោមទីតាំង​ទាំង 3 ។

ពីទីតាំង NEUTRAL (ដាច់លេខ) អ្នក​អាច​រុញ​ដងលេខ​ទៅ​ខាងឆ្វេងទៅ​ទីតាំង FORWARD (ទៅមុខ) ឬ​ទៅខាងស្ដាំ​ដើម្បីទៅទីតាំង REVERSE (ថយក្រោយ) (រូបភាព 9)។

Important: ជានិច្ចកាល ត្រូវ​បញ្ឈប់គ្រឿងចក្រ​មុនពេលផ្លូវ​លេខ។

g033922

ប៊ូតុង​ស៊ីផ្លេ

ម៉ូដែល​អន្តរជាតិ​តែប៉ុណ្ណោះ

ប៊ូតុង​ស៊ីផ្លេគឺស្ថិតនៅ​លើផ្ទាំង​បញ្ជា (រូបភាព 6)។ ចុច​ប៊ូតុង​ស៊ីផ្លេ​ដើម្បី​បន្លឺ​ស៊ីផ្លេ។

កុងតាក់ភ្លើង

កុងតាក់ភ្លើង​គឺ​ស្ថិតនៅ​ខាងឆ្វេង​ដង​ចង្កូត (រូបភាព 10)។ ប្រើ​កុងតាក់ភ្លើងដើម្បី​បំភ្លឺ​អំពូល​ខាងមុខ។ រុញ​កុងតាក់ភ្លើងឡើងលើ​​ដើម្បី​បើកភ្លើង​ខាងមុខ។ រុញ​កុងតាក់ភ្លើងចុះក្រោម​​​ដើម្បី​បិទភ្លើង​។

g033954

កុងទ័រម៉ោង

កុងទ័រម៉ោង​គឺ​ស្ថិតនៅ​ខាងស្ដាំ​កុងតាក់​ភ្លើង (រូបភាព 10)។ ប្រើ​កុងទ័រម៉ោងដើម្បី​ដឹងចំនួនម៉ោង​សរុប​របស់​ម៉ាស៊ីន។ កុងទ័រម៉ោង​ចាប់ផ្ដើម​ដំណើរការ​រាល់ពេល​អ្នក​កាច់​កុងតាក់​សោ​ទៅ​ទីតាំង ON (បើក), ទីតាំង START ឬ​ប្រសិនបើ​ម៉ាស៊ីន​កំពុង​ដំណើរការ។

Note: នៅពេលម៉ាស៊ីន​កំពុង​ដំណើរការ កុងទ័រម៉ោង​លោត​ភ្លឹបភ្លែតៗ​ជា​បន្ត​បន្ទាប់ ដោយ​កត់ត្រា​ការ​ប្រើប្រាស់។

ចំណុច​ថាមពល​ USB

ចំណុច​ថាមពល​ USB គឺ​ស្ថិត​នៅ​ខាងឆ្វេង​នៃដងហ្វ្រាំងដៃ (រូបភាព 6)។ ប្រើប្រាស់​ចំណុច​ថាមពល​ដើម្បី​សាកថ្ម​​ឧបករណ៍​ចល័ត​។

Important: នៅពេល​អ្នក​មិន​ប្រើប្រាស់​ចំណុច​ថាមពល​ USB សូម​ស៊ក​ឆ្នុកជ័រ​ដើម្បី​បង្ការ​ការ​ខូច​ចំណុច​ថាមពល។

កុងទ័រ​ប្រេង

កុងទ័រ​ប្រេង (រូបភាព 11) គឺ​ស្ថិត​នៅ​លើ​ធុង​ប្រេង​នៅក្នុង​គម្រប​អង្គចាក់បំពេញ នៅ​ផ្នែក​​ខាងឆ្វេង​នៃ​គ្រឿងចក្រ។ កុងទ័រ​បង្ហាញ​បរិមាណ​ប្រេង​ដែលមាននៅក្នុង​ធុង។

g033956

បង្កាន់ដៃ​អ្នក​អមដំណើរ

បង្កាន់ដៃ​អ្នក​អមដំណើរ​គឺ​ស្ថិត​នៅ​ខាងក្រៅ​កៅអីនីមួយៗ (រូបភាព 12)។

g033955

Note: លក្ខណៈ​បច្ចេកទេស និង​ការ​រចនា​អាច​មានការ​ផ្លាស់ប្ដូរ​ដោយ​មិន​មានការ​ជូនដំណឹង។

ទម្ងន់​មូលដ្ឋាន397 kg
សមត្ថភាព​ដែលបាន​កំណត់ (នៅលើ​ដីរាបស្មើ)544 kg សរុប រួមទាំង​ទម្ងន់ 90.7 kg របស់​ប្រតិបត្តិករ និងទម្ងន់ 91 kg របស់​អ្នក​អម​ដំណើរ ទម្ងន់ផ្ទុក គ្រឿងបន្សំ និង​ឧបករណ៍​ភ្ជាប់
ទម្ងន់​យានយន្ត​សរុប​ (GVW)—នៅលើ​ដីរាបស្មើ941 kg សរុប រួមទាំង​ទម្ងន់ទាំងអស់​ដែលបាន​រៀបរាប់​នៅ​ខាងលើ
សមត្ថភាពដឹកអីវ៉ាន់​អតិបរិមា (នៅលើ​ដីរាបស្មើ)363 kg សរុប រួមទាំង​គ្រឿងបន្សំ​ភ្ជាប់​នៅ​ផ្នែក​ខាងក្រោយ
សមត្ថភាព​​​ដងទប់គ្រឿង​បន្សំនៃឃ្លុបដាក់អីវ៉ាន់ខាងក្រោយ​អតិបរិមា45 kg សរុប
សមត្ថភាព​សណ្ដោងទម្ងន់​អណ្ដាត៖ 91 kg
ទម្ងន់រថសណ្ដោងសរុប (GTW): 680 kg (1,500 lb)
ទទឹងសរុប119 cm (47 អ៊ីញ)
បណ្តោយ​សរុប302 cm (119 អ៊ីញ)
កម្ពស់​សរុប127.5 cm (50-3/16 អ៊ីញ)
កម្ពស់​ពីដី21.6 cm នៅ​ផ្នែក​ខាងមុខពេល​មិន​ទាន់ដឹក ឬ​មិនមាន​ប្រតិបត្តិករ
14 cm (5-½ អ៊ីញ) នៅ​ផ្នែក​ខាងក្រោយ​​ពេល​មិន​ទាន់ដឹក ឬ​មិនមាន​ប្រតិបត្តិករ
មូលដ្ឋាន​កង់220 cm (86-5/8 អ៊ីញ)
ក្រឡាកង់ (បន្ទាត់​កណ្ដាល​ទៅ​បន្ទាត់​កណ្ដាល)ខាងមុខ៖ 119 cm (47 អ៊ីញ)
ខាងក្រោយ៖ 119 cm (47 អ៊ីញ)
​ប្រវែងឃ្លុបដាក់​អីវ៉ាន់ខាងក្នុង៖ 102 cm (40 អ៊ីញ)
ខាងក្រៅ៖ 114.3 cm (45 អ៊ីញ)
ទទឹងឃ្លុបដាក់​អីវ៉ាន់ខាងក្នុង៖ 98 cm (38-½ អ៊ីញ)
នៅខាងក្រៅនៃរបងចាក់ពុម្ព៖ 107.3 cm (42-¼ អ៊ីញ)
កម្ពស់ឃ្លុបដាក់​អីវ៉ាន់28 សម ខាងក្នុង
ល្បឿនម៉ាស៊ីនការ៉ង់ទីទាប៖ 1,250 ទៅ 1,350 rpm
រោទិ៍ខ្លាំង៖ 3,650 ទៅ 3,750 rpm

ឧបករណ៍​ភ្ជាប់/​គ្រឿង​បន្សំ

ការជ្រើសរើស​នៃ​ឧបករណ៍​ភ្ជាប់​និង​គ្រឿងបន្សំ​ដែលបាន​អនុម័ត​ដោយ Toro គឺអាច​រកបាន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​គ្រឿងចក្រ​ដើម្បី​បង្កើន​ ឬ​ពង្រីក​សមត្ថភាព​របស់វា។ ទាក់ទងទៅ​អ្នក​ចែកចាយ​សេវាកម្ម​ពេញ​សិទ្ធិ ឬ​អ្នកចែកចាយ​ដែលមានការ​អនុញ្ញាត​របស់ Toro ឬ​ចូលទៅ www.Toro.com សម្រាប់​បញ្ជី​នៃឧបករណ៍​ភ្ជាប់​និង​គ្រឿង​បន្សំ​ទាំងអស់។

ដើម្បីធានា​ការប្រតិបត្តិ​ខ្ពស់ និង​ការទទួល​ស្គាល់​សុវត្ថិភាព​ជា​បន្ត​របស់​គ្រឿង​ចក្រ សូម​ប្រើតែ​គ្រឿង​បន្លាស់ ឬ​គ្រឿង​បន្សំ​សុទ្ធ​របស់ Toro តែ​ប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬ​គ្រឿង​បន្សំ​ដែលបាន​ជំនួស​ដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

ប្រតិបត្តិការ

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាព​មុនប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ហាម​អនុញ្ញាត​ឲ្យ​កុមារ ឬ​មនុស្ស​ដែល​មិន​មានការ​បណ្ដុះបណ្ដាល​ ឬ​មិនមាន​សមត្ថភាព​ទៅ​បញ្ជា ឬ​ជួសជុល​គ្រឿង​ចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​ប្រតិបត្តិករ។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ មុនពេល​អ្នក​ចាកចេញ​ពី​ទីតាំង​របស់​ប្រតិបត្តិករ។ ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • ធានាថា មិនមាន​អ្នក​ជឹះ​ (អ្នក​ និង​អ្នកអមដំណើរ​ជាមួយ​អ្នក) ច្រើនជាង​ចំនួន​បង្កាន់ដៃ​ដែលមាននៅលើ​គ្រឿង​ចក្រ។

  • ពិនិត្យមើលថា ឧបករណ៍​សុវត្ថិភាព​និង​ស្លាកសញ្ញា​ទាំងអស់​គឺ​មាន​នៅ​នឹង​កន្លែង។ ជួសជុល និង​ប្ដូរចេញ​ឧបករណ៍​សុវត្ថិភាពទាំងអស់ និង​ប្ដូរ​ចេញ​រាល់ស្លាកសញ្ញា​ដែល​រលុប ឬ​ដែលបាត់។ ហាម​បញ្ជា​គ្រឿងចក្រ​ប្រសិនបើ​វា​មិន​មាន​វត្តមាន និង​មិនដំណើរការ​ត្រឹមត្រូវ។

សុវត្ថិភាព​ប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • ប្រសិនបើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

ការអនុវត្ត​ការថែទាំ​ប្រចាំថ្ងៃ

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • មុនពេលចាប់ផ្ដើម​ប្រើគ្រឿងចក្រ​រាល់ថ្ងៃ ត្រូវ​អនុវត្ត​ទម្រង់ការ​ប្រើប្រាស់/​ប្រចាំថ្ងៃ​នីមួយៗ​ ដូចមាន​រៀបរាប់​នៅក្នុង ។

    ការពិនិត្យមើល​សម្ពាធកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​សម្ពាធកង់។
  • លក្ខណៈ​បច្ចេកទេស​ស្ដីពី​សម្ពាធ​ខ្យល់​កង់​មុខ និងក្រោយ៖ 1.65 ទៅ 2.07 bar

    Important: ហាម​សប់កង​ហួស​ពី​សម្ពាធ​ខ្យល់​ដែលបាន​កំណត់​នៅ​លើ​ជញ្ជាំង​កង់។

    Note: សម្ពាធ​ខ្យល់​ដែល​ត្រូវការ​សម្រាប់​កង់​ត្រូវ​បាន​កំណត់​ដោយ​ទម្ងន់​ដែល​អ្នក​មាន​បំណង​ចង់​ដឹក។

    1. ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់។

      • ប្រើសម្ពាធ​ខ្យល់ទាប​នៅ​ក្នុង​កង់​សម្រាប់​ការដឹកស្រាល និង​កាត់​បន្ថយ​ស្នាម​កង់​នៅ​លើ​ដី។

      • ប្រើប្រាស់​សម្ពាធ​ខ្យល់ខ្ពស់ជាង​នៅ​ក្នុង​កង់​សម្រាប់​ការ​ដឹក​ជញ្ជូន​ធ្ងន់ជាង​នៅ​ល្បឿន​លឿន​ជាង។

    2. ប្រសិនបើ​ចាំបាច់ ត្រូវ​លៃ​តម្រូវ​សម្ពាធ​ខ្យល់​នៅ​ក្នុង​កង់​ដោយ​ការ​បន្ថែម​ឬ​ការ​បន្ថយ​ខ្យល់​នៅ​ក្នុង​កង់។

    g001055

    ការ​បន្ថែម​ប្រេង

    ប្រេង​ដែលបាន​ណែនាំ

    ប្រភេទប្រេងសាំង
    ការ​កំណត់​អត្រា​អុកតាន​អប្បបរមា87 (សហរដ្ឋអាមេរិក) ឬ 91 (អុកតាន​ស្រាវជ្រាវ; នៅ​ក្រៅ​សហរដ្ឋ​អាមេរិក)
    អេតាណុលមិន​ច្រើន​ជាង 10% តាម​ចំណុះ
    មេតាណុលគ្មាន
    MTBE (methyl tertiary butyl ether)មិនតិច​ជាង 15% តាម​ចំណុះ
    ប្រេងរំអិលហាម​បន្ថែម​ទៅ​លើ​ប្រេងឥន្ធនៈ

    ប្រើប្រាស់​ប្រេងស្អាត ​ថ្មី (មិន​មាន​អាយុច្រើនជាង 30 ថ្ងៃ) ពី​ប្រភពទុកចិត្ត។

    Important: ដើម្បី​កាត់​បន្ថយ​បញ្ហា​ពេល​បញ្ឆេះ ត្រូវ​បន្ថែម​សារធាតុ​ជំនួយ​ប្រេង​ដើម្បី​ធ្វើ​ឲ្យ​ប្រេង​ស្រស់​តាម​ការណែនាំ​របស់​ក្រុមហ៊ុន​ផលិត​សារធាតុ​ជំនួយនោះ។

    សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់​ព័ត៌មាន​បន្ថែម។

    ការ​ចាក់​ប្រេង​ទៅ​ក្នុង​ធុង​ប្រេង

    សមត្ថភាព​របស់​ធុង​ប្រេង​គឺ​ប្រហែល 18.9 L (5 ហ្កាឡុង​អាមេរិក)។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

    3. ដាក់ហ្វ្រាំងដៃ។

    4. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    5. សម្អាត​តំបន់​ជុំវិញ​គម្រប​ធុង​ប្រេង (រូបភាព 14)។

      g033956
    6. ដកគម្រប​ធុង​ប្រេង។

    7. ចាក់​ប្រេង​ត្រឹម​​ប្រហែល 25 mm នៅ​ក្រោម​ផ្នែក​ខាងលើ​នៃ​ធុង (ក្រោម​មាត់​ធុង)។

      Note: ចន្លោះនេះ​នៅ​ក្នុង​ធុង​អនុញ្ញាត​ឲ្យប្រេង​អាច​រីកមាឌបាន។ ហាម​ចាក់​ហៀធុងប្រេង។

    8. បិទគម្រប​ធុង​ប្រេង​ឲ្យ​ជិត។

    9. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

    ការសាក​គ្រឿងចក្រថ្មី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 100 ម៉ោងដំបូង
  • អនុវត្តតាម​ការណែនាំ​សម្រាប់​ការ​សាក​គ្រឿងចក្រ​ថ្មី។
  • អនុវត្តតាមការណែនាំ​ខាងក្រោម​ដើម្បីឲ្យគ្រឿងចក្រ​មាន​ដំណើរការ​សមរម្យ។

    • ធានាថា​ហ្រ្វាំង​ត្រូវ​បាន​សាករួច។ សូមអាន សាក​ហ្វ្រាំង

    • ពិនិត្យ​កម្រិតទឹក និង​ប្រេងម៉ាស៊ីន​ជា​ប្រចាំ។ ត្រូវ​ពិនិត្យមើល​សញ្ញា​សម្រាប់​សមាសធាតុ​ផ្សេងៗ និង​ថាវា​មិន​ឡើង​កម្ដៅ។

    • ក្រោយពេល​បញ្ឆេះម៉ាស៊ីន​ដែល​ត្រជាក់ ត្រូវ​ទុក​ឲ្យវាឡើងក្ដៅ​ប្រហែល 15 វិនាទី​មុនពេល​ប្រើប្រាស់​គ្រឿងចក្រ។

      Note: ទុកពេល​ឲ្យម៉ាស៊ីន​ឡើង​ក្ដៅ​នៅពេល​ប្រតិបត្តិការ​នៅ​កន្លែង​ត្រជាក់។

    • បញ្ជា​គ្រឿងចក្រ​ដោយ​ប្រើ​ល្បឿន​ផ្សេងៗគ្នា។ ជៀសវាង​ការ​ចាប់ផ្ដើមលឿន និង​បញ្ឈប់ភ្លាមៗ។

    • ការសាកប្រេងរំអិល​សម្រាប់​ម៉ាស៊ីន​គឺ​មិន​ចាំបាច់ទេ។ ប្រេងរំអិល​ដើម​គឺ​ដូចគ្នា​នឹង​ប្រភេទប្រេង​ដែលបាន​ណែនាំ​ឲ្យ​ផ្លាស់ប្ដូរ​ដែរ។

    • សូមអាន សម្រាប់ការពិនិត្យ​ពិសេស និងម៉ោងទាប។

    • ពិនិត្យមើល​ទីតាំងបូមមុខ និង​លៃតម្រូវ​វា ប្រសិនបើ​ចាំបាច់។ អាន ការតម្រង់កង់មុខ

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពក្នុងពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • ម្ចាស់​ឬ​ប្រតិបត្តិករ​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

    • អ្នក​អម​ដំណើរ​គួរ​អង្គុយ​នៅ​កន្លែង​ដែលបាន​កំណត់ទុក​សម្រាប់​អង្គុយ​តែប៉ុណ្ណោះ។ ហាម​ដឹក​អ្នក​អម​ដំណើរ​ដោយ​ឲ្យ​ជឹះ​នៅ​ក្នុង​ឃ្លុប​ដាក់អីវ៉ាន់។ ឲ្យ​អ្នក​នៅក្បែរ និងកុមារ​នៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។

    • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • ប្រតិបត្តិការ​គ្រឿងចក្រ​នៅខាងក្រៅ​អគារ ឬ​នៅ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​ល្អ​តែប៉ុណ្ណោះ។

    • ហាម​ដឹកលើស​ទម្ងន់ផ្ទុក​សរុប​អតិបរិមា ​(GVW) របស់​យានយន្ត។

    • បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ជាន់ហ្វ្រាំង ឬ​បត់​គ្រឿងចក្រ​ក្នុងពេល​ដឹកធ្ងន់​នៅ​ឃ្លុបដាក់​អីវ៉ាន់។

    • ការផ្ទុកទម្ងន់លើស​នៅ​ឃ្លុបដាក់​អីវ៉ាន់​កាត់បន្ថយ​ស្ថិរភាព​របស់​គ្រឿង​ចក្រ។ ហាមផ្ទុក​លើស​សមត្ថភាព​ដឹក​របស់​ឃ្លុប។

    • ការ​ដឹក​សម្ភារ​ដែល​មិន​ចងភ្ជាប់​ទៅនឹង​គ្រឿង​ចក្រ​មាន​ឥទ្ធិពល​អាក្រក់​ទៅលើ​ចង្កូត ហ្វ្រាំង និង​ស្ថិរភាព​របស់​គ្រឿង​ចក្រ។ នៅពេលដឹកសម្ភារ​ដែល​មិនអាច​ចងភ្ជាប់​ទៅនឹង​គ្រឿង​ចក្របាន ត្រូវ​ប្រើការប្រុងប្រយ័ត្ន​នៅពេល​កាច់​ចង្កូត ឬ​ជាន់ហ្វ្រាំង។

    • ដឹកទម្ងន់ស្រាល ឬ​កាត់​បន្ថយ​ល្បឿន​លើដី​របស់​គ្រឿង​ចក្រ​នៅពេល​ប្រតិបត្តិការ​នៅលើ​ផ្ទៃ​រលាក់ មិន​រាបស្មើ និង​នៅជិត​ចិញ្ចើម គ្រលុក និង​កន្លែង​ដែលផ្លាស់ប្ដូរ​ស្ថានភាព​រហ័ស​ផ្សេង​ទៀត។ ទម្ងន់​អាច​នឹង​ប្រែប្រួល​ដែល​បង្ក​ឲ្យ​គ្រឿងចក្រ​បាត់បង់​ស្ថិរភាព។

    • មុនពេល​អ្នក​ចាប់ផ្ដើម​គ្រឿង​ចក្រ ត្រូវ​ប្រាកដថា ប្រអប់លេខ​ត្រូវ​បានផ្ដាច់ ហ្វ្រាំង​ត្រូវ​បាន​ដាក់ ហើយ​អ្នក​កំពុង​ស្ថិតនៅក្នុង​ទីតាំង​ប្រតិបត្តិការ។

    • អ្នក និង​អ្នកអមដំណើរ​ត្រូវ​នៅ​ក្នុង​កន្លែង​អង្គុយ​រាល់ពេល​ដែល​គ្រឿង​ចក្រ​កំពុង​ផ្លាស់ទី។ រក្សា​ការ​កាន់​ដៃចង្កូត​ជាប់​ជានិច្ច។ អ្នក​អម​ដំណើរ​របស់​អ្នក​គួរ​ប្រើប្រាស់​បង្កាន់ដៃ​​ដែលមាន​ផ្ដល់ជូន។ រក្សា​ដៃ និងជើង​ឲ្យ​នៅផ្នែក​ខាងក្នុង​គ្រឿងចក្រ​គ្រប់ពេល។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ។ ពិនិត្យ​ក្រែងមាន​គ្រលុក ចង្អូរ​កង់ ទួល ថ្ម ឬ​វត្ថុ​បាំង​ផ្សេង​ទៀត។ ដីមិនស្មើ​អាច​ធ្វើ​ឲ្យ​ក្រឡាប់​គ្រឿង​ចក្រ។ ស្មៅខ្ពស់ៗ​អាច​បាំង​ឧបសគ្គ។ ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • ហាម​បើកបរ​គ្រឿង​ចក្រ​ទៅជិត​​ចង្អូរ ប្រឡាយ ឬ​ទីជម្រាល។​ គ្រឿង​ចក្រ​អាច​នឹង​ក្រឡាប់​ភ្លាម ប្រសិនបើ​ធ្លាក់​កង់​ម្ខាង​ ឬ​ហើបកង់ម្ខាង​។

    • ប្រុងប្រយ័ត្ន និង​ជៀសវាង​វត្ថុសំយ៉ុងទាប​ដូចជា មែកឈើ ស៊ុមទ្វារ ស្កាក​នៅតាម​ផ្លូវ​ដើរ ។ល។

    • មើលខាងក្រោយ និងខាងក្រោម មុនពេលបើករគ្រឿងចក្រថយក្រោយ ដើម្បីឱ្យប្រាកដថាផ្លូវស្រលះល្អ។

    • នៅពេលប្រើគ្រឿងចក្រនៅលើដងផ្លូវសាធារណៈ ត្រូវអនុវត្តតាមរាល់បទបញ្ញត្តិចរាចរណ៍ និង​ប្រើគ្រឿងបន្ទាប់បន្សុំបន្ថែមផ្សេងទៀតដែលបានតម្រូវដោយច្បាប់ដូចជា ភ្លើងសញ្ញា ភ្លើងស៊ីញ៉ូ ការផ្លាស់ទីយឺត និង​​ការ​តម្រូវ​ផ្សេងៗទៀត។

    • ប្រសិនបើគ្រឿងចក្រញ័រខុសប្រក្រតី ត្រូវបញ្ឈប់និងពន្លត់គ្រឿងចក្រភ្លាម រង់ចាំរហូតចលនាទាំងអស់ឈប់ ហើយពិនិត្យរកមើលការខូចខាត។ ជួសជុលរាល់ការខូចខាតរបស់គ្រឿងចក្រមុនប្រតិបត្តិការឡើងវិញ។

    • ការបញ្ឈប់គ្រឿងចក្រនៅលើផ្ទៃសើមអាចចំណាយពេលយូរជាងនៅលើផ្ទៃស្ងួត។ ដើម្បីសម្ងួតហ្វ្រាំងសើម សូមបើកបរយឺតៗនៅលើផ្ទៃរាបស្មើ និងអបហ្វ្រាំងតិចៗ។

    • ការដំណើរការគ្រឿងចក្រនៅក្នុងល្បឿនលឿន ហើយ​បញ្ឈប់ភ្លាមៗអាចបណ្ដាលឱ្យកង់ខាងក្រោយគាំង ដែល​ធ្វើឱ្យចុះខ្សោយការគ្រប់គ្រងលើគ្រឿងចក្ររបស់អ្នក។

    • ហាមប៉ះម៉ាស៊ីន ប្រអប់លេខ បំពង់ស៊ីម៉ាំង ឬសំបុក​បំពង់ស៊ីម៉ាំងនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬទើបពន្លត់ ដោយសារតែកន្លែង​ទាំងនេះអាច​នឹងក្ដៅរហូតធ្វើឱ្យអ្នករលាក។

    • ហាមទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។

    • មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោចេញ។

      • រង់ចាំរហូតលែងមានចលនាទាំងអស់.

    • ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    • ប្រើគ្រឿងបន្ទាប់បន្សំ និងគ្រឿងភ្ជាប់ដែលបានអនុម័តដោយ The Toro® Company តែប៉ុណ្ណោះ។

    សុវត្ថិភាពអ្នកអមដំណើរច្រើន

    • ហាម​ដឹកលើស​ទម្ងន់ផ្ទុក​សរុប​ ​(GVW) របស់​យានយន្ត។ អ្នកត្រូវគណនាខ្លួនអ្នក អ្នកអមដំណើររបស់អ្នក និងបន្ទុកនៅក្នុងឃ្លុបអីវ៉ាន់ ដែលរួមចំណែកដល់ទម្ងន់សរុបរបស់គ្រឿងចក្រ។

    • អ្នក​អម​ដំណើរ​គួរ​អង្គុយ​នៅ​កន្លែង​ដែលបាន​កំណត់ទុក​សម្រាប់​អង្គុយ​តែប៉ុណ្ណោះ។ ហាម​​អនុញ្ញាតឲ្យ​​អ្នក​អម​ដំណើរជិះ​នៅ​ក្នុង​ឃ្លុប​ដាក់អីវ៉ាន់។

    • អ្នក និង​អ្នកអមដំណើរ​ត្រូវ​នៅ​ក្នុង​កន្លែង​អង្គុយ​រាល់ពេល​ដែល​គ្រឿង​ចក្រ​កំពុង​ផ្លាស់ទី។

    • ប្រវែងគ្រឿងចក្របន្ថែមបណ្តាលឱ្យមានកាំរង្វង់បត់កាន់តែធំ ដូច្នេះត្រូវមានកន្លែងធំដើម្បីបត់គ្រឿងចក្រ។

    សុវត្ថិភាពនៅទីជម្រាល

    Note: ប្រព័ន្ធការពារការក្រឡាប់ដោយប្រើបង្គោល 2 (ROPS) គឺអាចប្រើប្រាស់បានសម្រាប់គ្រឿងចក្រនេះ ជាគ្រឿងបន្ទាប់បន្សំ។ ប្រើប្រព័ន្ធការពារការក្រឡាប់ ប្រសិនបើអ្នកនឹង​ធ្វើការនៅក្បែរកន្លែងដែលអាចមានវត្ថុធ្លាក់ចុះ ក្បែរទឹក នៅក្នុងស្ថានភាពដីរដិបរដុប ឬនៅលើ​ទីជម្រាលដែលអាចបណ្តាលឱ្យមានការក្រឡាប់។ ទាក់ទង​អ្នកចែកចាយ Toro ដែលមានមានការអនុញ្ញាតសម្រាប់​ព័ត៌មាន​បន្ថែម។

    ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។

    • ស្ទង់មើលទីតាំងដើម្បីកំណត់ថាតើ ទីជម្រាលណាមួយ​មានសុវត្ថិភាពសម្រាប់ការដំណើរការគ្រឿងចក្រ និងបង្កើតទម្រង់ការនិងវិធានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការដំណើរការនៅលើទីជម្រាលទាំងនោះ។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • បើអ្នកមានអារម្មណ៍មិនស្រួលក្នុងការបញ្ជាគ្រឿងចក្រនៅលើទីជម្រាល សូមកុំធ្វើវា។

    • ផ្លាស់ទីនៅទីលើជម្រាលយឺតៗ និងសន្សឹមៗ។ ហាមផ្លាស់ប្តូរល្បឿន ឬទិសដៅរបស់គ្រឿងចក្រភ្លាមៗ។

    • ជៀសវាងការបញ្ជាគ្រឿងចក្រនៅលើដីសើម។ សំបកកង់អាចនឹងបាត់បង់ការកកិត។ ការក្រឡាប់អាចកើតឡើងមុនពេលកង់បាត់បង់ការកកិត។

    • ធ្វើដំណើរត្រង់ពេលឡើង និងចុះជម្រាល។

    • ប្រសិនបើអ្នកចាប់ផ្តើមបាត់បង់កម្លាំងឡើងទួលខណៈពេលកំពុងឡើងទីជម្រាល សូមអបហ្វ្រាំងតិចៗ និងបើកគ្រឿងចក្រថយក្រោយយឺតៗចុះជម្រាល។

    • ការបត់ខណៈពេលឡើង ឬចុះទីជម្រាលអាចមានគ្រោះថ្នាក់។ បើអ្នកត្រូវតែបត់នៅលើទីជម្រាល សូមបត់ដោយយឺតៗ និងដោយប្រុងប្រយ័ត្ន។

    • ការដឹកធ្ងន់អាចប៉ះពាល់ដល់ស្ថិរភាពនៅលើទីជម្រាល។ ដឹកស្រាល និងបើកបរយឺតៗនៅពេលប្រតិបត្តិការនៅលើដីជម្រាល ឬប្រសិនបើការផ្ទុកទម្ងន់មានទំនាញផែនដីខ្លាំង។ ចងសម្ភារឲ្យជាប់នឹងឃ្លុបអីវ៉ាន់របស់គ្រឿងចក្រដើម្បីបង្ការការរអិលអីវ៉ាន់។ យកចិត្តទុកដាក់បន្ថែមនៅពេលដឹកជញ្ជូនសម្ភារដែលងាយរំអិល (ឧទាហរណ៍ សារធាតុរាវ គ្រួស ខ្សាច់។ល។

    • ជៀសវាងការចាប់ផ្ដើម ការបញ្ឈប់ ឬការបត់គ្រឿងចក្រនៅលើទីជម្រាល ជាពិសេសនៅពេលដឹក។ ការបញ្ឈប់នៅពេលចុះទីជម្រាល ត្រូវចំណាយពេលយូរជាងការបញ្ឈប់នៅលើដីរាបស្មើ។ ប្រសិនបើអ្នកត្រូវតែបញ្ឈប់គ្រឿងចក្រ សូមជៀសវាងការបន្ថយល្បឿនភ្លាមៗ ដែលអាចបណ្តាលឱ្យគ្រឿងចក្រផ្អៀង ឬក្រឡាប់។ ហាមចាប់ហ្វ្រាំងភ្លាមៗនៅពេលរអិលថយក្រោយ ព្រោះការចាប់ហ្វ្រាំងដូច្នេះអាចបណ្តាលឱ្យគ្រឿងចក្រក្រឡាប់បាន។

    សុវត្ថិភាពនៃការលើក និងការដាក់

    • ហាមផ្ទុកលើសទម្ងន់យានយន្តសរុប (GVW) របស់គ្រឿងចក្រនៅពេលដំណើរការគ្រឿងចក្រដែលមានដឹកសម្ភារនៅក្នុងឃ្លុប និង/ឬការសណ្ដោង។ សូមអាន លក្ខណៈបច្ចេកទេស

    • ដាក់ពង្រាយសម្ភារដឹកនៅក្នុងឃ្លុបឱ្យស្មើ ដើម្បីកែលម្អស្ថិរភាព និងការគ្រប់គ្រងគ្រឿងចក្រ។

    • មុនពេលដាក់សម្ភារចុះ ត្រូវធានាថាមិនមាននរណា​ម្នាក់នៅខាងក្រោយគ្រឿងចក្រ។

    • ហាមបែនសម្ភារចុះខណៈពេលដែលគ្រឿងចក្រចតនៅទីជម្រាល។ ការផ្លាស់ប្តូររបាយទម្ងន់អាចបណ្តាលឱ្យគ្រឿងចក្រក្រឡាប់។

    ការបញ្ជាឃ្លុបដាក់អីវ៉ាន់

    ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងចាក់បែន

    ការព្រមាន

    ឃ្លុបដាក់អីវ៉ាន់ដែលបានលើកឡើង អាចធ្លាក់ចុះមកវិញ និងធ្វើឱ្យរបួសដល់មនុស្សដែលកំពុងធ្វើការនៅខាងក្រោម។

    • ត្រូវប្រើចន្ទល់ដើម្បីទប់ទ្រឃ្លុប មុនពេលធ្វើការនៅខាងក្រោមឃ្លុប។

    • ដកសម្ភារផ្ទុកចេញពីឃ្លុបមុនពេលលើកវាឡើង។

    ការព្រមាន

    ការបើកបរគ្រឿងចក្រពេលលើកឃ្លុប អាចបណ្តាលឱ្យគ្រឿងចក្រងាយឃ្លោង ឬក្រឡាប់។ អ្នកអាចធ្វើឱ្យខូចរចនាសម្ព័ន្ធរបស់ឃ្លុប ប្រសិនបើអ្នកដំណើរការគ្រឿងចក្រនៅពេលលើកឃ្លុបឡើង។

    • ដំណើរការគ្រឿងចក្រនៅពេលដាក់ឃ្លុបចុះ។

    • ក្រោយពីបែនសម្ភារចេញពីឃ្លុបហើយ ត្រូវដាក់ឃ្លុបចុះ។

    ការប្រុងប្រយ័ត្ន

    ប្រសិនបើទម្ងន់ប្រមូលផ្តុំធ្ងន់នៅផ្នែកខាងក្រោយនៃឃ្លុប នៅពេលអ្នកដោះគន្លឹះ ឃ្លុបអាចនឹងរបើក ហើយធ្វើឱ្យរងរបួសដល់អ្នក ឬអ្នកនៅក្បែរ។

    • រក្សាទម្ងន់ឲ្យនៅកណ្ដាលឃ្លុប ប្រសិនបើអាចធ្វើបាន។

    • សង្កត់ឃ្លុបចុះក្រោម ហើយធានាថា មិនមាននរណាកំពុងផ្អែក ឬកំពុងឈរនៅពីក្រោយឃ្លុបនៅពេលដោះគន្លឹះ។

    • យកឥវ៉ាន់ចេញពីឃ្លុបឲ្យអស់ មុនពេលលើកឃ្លុប ដើម្បីជួសជុលថែទាំគ្រឿងចក្រ។

    1. ទាញដងនៅផ្នែកខាងឆ្វេងនៃឃ្លុបឆ្ពោះមករកអ្នក ហើយលើកឃ្លុបឡើង (រូបភាព 15)។

      g034019
    2. ទាញចន្ទល់ទៅកល់នៅក្នុងប្រហោងទប់ ដើម្បីទប់ឃ្លុបសម្រាប់ការដាក់អីវ៉ាន់ (រូបភាព 16)។

      g034021

    ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងសម្រាប់​ជួសជុល

    1. ទាញដងនៅផ្នែកខាងឆ្វេងនៃឃ្លុបឆ្ពោះមករកអ្នក ហើយលើកឃ្លុបឡើង (រូបភាព 15)។

    2. ទាញចន្ទល់ទៅកល់នៅក្នុងប្រហោងទប់ ដើម្បីទប់ឃ្លុបសម្រាប់ការជួសជុល ដើម្បី​សុវត្ថិភាព​ឃ្លុប​ក្នុងការជួសជុល (រូបភាព 16)។

    ការបន្ទាប​ឃ្លុបដាក់អីវ៉ាន់

    ការព្រមាន

    ទម្ងន់របស់ឃ្លុបអាចនឹងធ្ងន់។ ដៃ ឬផ្នែកផ្សេងទៀតនៃរាងកាយអាចត្រូវបានកៀប។

    រក្សាដៃ និងផ្នែកផ្សេងទៀត​នៃរាងកាយរបស់អ្នកឱ្យនៅឆ្ងាយ នៅពេលបន្ទាបឃ្លុប។

    1. លើកឃ្លុបឡើងតិចៗដោយការលើកឡើងដងគន្លឹះ (រូបភាព 15)។

    2. ទាញចន្ទល់ចេញពីប្រហោងទប់ (រូបភាព 16)។

    3. បន្ទាបឃ្លុបរហូតទាល់តែវាជាប់គន្លឹះដោយសុវត្ថិភាព។

    ការបើកទ្វារឃ្លុប

    1. ត្រូវធានាថាឃ្លុបត្រូវបានដាក់ចុះ និងជាប់គន្លឹះ។

    2. ប្រើដៃទាំងពីរលើកទ្វារឃ្លុប ដោយប្រើទ្រនុងនៅក្បែរផ្នែកខាងលើនៃទ្វារឃ្លុប (រូបភាព 17)។

    3. បន្ទាបទ្វារឃ្លុបរហូតទាល់តែវាស្មើនឹងបាតក្រោមនៃឃ្លុប (រូបភាព 17)។

      g034022

    ការបិទទ្វារឃ្លុប

    ប្រសិនបើអ្នកបានដាក់សម្ភាររាយៗដូចជា ខ្សាច់ គ្រួស ឬកម្ទេចឈើចុះពីឃ្លុបរបស់គ្រឿងចក្រហើយ សម្ភារមួយចំនួនដែលអ្នកបានដាក់ចុះនោះអាចនឹងជាប់នៅតាមត្រចៀកទ្វារឃ្លុប។ អនុវត្តជំហានខាងក្រោមមុនពេលបិទទ្វារឃ្លុប។

    1. ប្រើដៃរបស់អ្នកដើម្បីយកសម្ភារចេញពីត្រចៀកទ្វារឲ្យអស់ពីលទ្ធភាព។

    2. បង្វិលទ្វារឃ្លុបទៅទីតាំងប្រហែល 45° (រូបភាព 18)។

      g034023
    3. ប្រើចលនាកន្រ្តាក់ខ្លីៗ ដើម្បីបង្វិលទ្វារឃ្លុបទៅមុខ​ទៅក្រោយជាច្រើនដង (រូបភាព 18).

      Note: សកម្មភាពនេះជួយឱ្យសម្ភារធ្លាក់ចេញពីតំបន់ត្រចៀកទ្វារ។

    4. ដាក់ទ្វារឃ្លុបចុះ ហើយពិនិត្យមើលក្រែងនៅ​សល់​សម្ភារ​នៅតំបន់ត្រចៀកទ្វារ។

    5. អនុវត្តជំហាន 1 ទាំងអស់ 4 ឡើងវិញ រហូតទាល់​តែសម្ភារ​ត្រូវបានយកចេញអស់ពីតំបន់ត្រចៀកទ្វារ។

    6. បង្វិលនិងលើកទ្វារឃ្លុបឡើងទៅទាក់ក្នុងគន្លាក់ឃ្លុបដាក់អីវ៉ាន់។

    ការប្រើប្រាស់ក្រចាប់គ្រឿងបន្សំរបស់ឃ្លុបដាក់អីវ៉ាន់

    ប្រើក្រចាប់គ្រឿងបន្សំរបស់ឃ្លុបដាក់អីវ៉ាន់ផ្នែកខាងក្រោយដើម្បីភ្ជាប់គ្រឿងបន្សំទៅនឹងផ្នែកខាងក្រោយរបស់គ្រឿងចក្រ។

    សមត្ថភាព៖ 45 kg

    1. មួលបន្ធូរបង្កាន់ដៃរាងអក្សរ “T” ដោយបង្វិលវាតាមទិសទ្រនិចនាឡិកា (រូបភាព 19)។

      g034525
    2. បញ្ចូលគ្រឿងបន្សំរបស់អ្នកចូលទៅក្នុងគ្រឿងទទួលរហូតទាល់តែប្រហោងស៊ីគ្នា (រូបភាព 19)។

    3. រឹតគ្រឿងបន្សំដែលបានផ្គុំចូលគ្នាទៅនឹងបំពង់ទទួលដោយប្រើប្រាស់កន្លាស់ទាក់ និងដង្កៀបអង្កាញ់ដែលបានផ្ដល់មកជាមួយនឹងគ្រឿងបន្សំ។

    4. រឹត​បន្តឹងបង្កាន់ដៃរាងអក្សរ “T” ដោយបង្វិលវា បញ្ច្រាស​​​ទិស​ទ្រនិចនាឡិកា (រូបភាព 20)។

      g034526

    ការដាក់អីវ៉ាន់​ទៅក្នុង​​ឃ្លុប

    ប្រើការណែនាំខាងក្រោមនៅពេលដាក់អីវ៉ាន់ទៅក្នុងឃ្លុប និងការដំណើរការលើគ្រឿងចក្រ។

    • សង្កេតមើលសមត្ថភាពទម្ងន់របស់គ្រឿងចក្រ ហើយកំណត់ទម្ងន់ដែលអ្នកដាក់នៅក្នុងឃ្លុបដូចមានរៀបរាប់នៅក្នុង លក្ខណៈបច្ចេកទេស និងនៅលើស្លាកសញ្ញា​ប្រាប់​ទម្ងន់យានយន្តសរុបរបស់គ្រឿងចក្រ។

      Note: កម្រិតទម្ងន់ត្រូវបានកំណត់ជាក់លាក់សម្រាប់ប្រតិបត្តិការគ្រឿងចក្រនៅលើផ្ទៃរាបស្មើតែប៉ុណ្ណោះ។

    • កាត់បន្ថយទម្ងន់ដែលអ្នកដឹកជញ្ជូននៅក្នុងឃ្លុបនៅពេលដំណើរការគ្រឿងចក្រនៅលើទីទួល និងស្ថានភាពដីរដិបរដុប។

    • កាត់បន្ថយទម្ងន់ដែលអ្នកដឹកជញ្ជូននៅពេលសម្ភារខ្ពស់ (និងមានទីប្រជុំទម្ងន់ខ្ពស់) ដូចជាគំនរឥដ្ឋ ឈើលម្អ ឬថង់ជី។ ដាក់ពង្រាយទម្ងន់ឱ្យទាបតាមដែលអាចធ្វើទៅបាន ដើម្បីធានាថា ទម្ងន់មិនកាត់បន្ថយសមត្ថភាព​របស់អ្នកក្នុងការមើលឃើញខាងក្រោយគ្រឿងចក្រនៅពេលដំណើរការគ្រឿងចក្រ។

    • រក្សាទម្ងន់ឲ្យនៅកណ្ដាលដោយការដាក់អីវ៉ាន់នៅឃ្លុបដូចខាងក្រោម៖

      • ដាក់អីវ៉ាន់នៅក្នុងទីតាំងឱ្យស្មើគ្នាពីជ្រុងម្ខាងទៅជ្រុងម្ខាង។

        Important: ការក្រឡាប់ទំនងជាអាចនឹងកើតមានឡើងច្រើន ប្រសិនបើដាក់អីវ៉ាន់នៅផ្នែកតែ 1 នៃឃ្លុប។

      • ដាក់អីវ៉ាន់នៅក្នុងទីតាំងឱ្យស្មើគ្នាពីផ្នែក​ខាងមុខ​ទៅ​ផ្នែក​ខាងក្រោយ។

        Important: ការបាត់បង់ការគ្រប់គ្រងចង្កូតរបស់គ្រឿងចក្រអាចនឹងធ្វើឱ្យក្រឡាប់ ប្រសិនបើអ្នកផ្ទុកទម្ងន់នៅផ្នែក​ខាងក្រោយនៃភ្លៅក្រោយ និងការកកិតនៅ​លើសំបកកង់​មុខត្រូវបានកាត់បន្ថយ។

    • ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលដឹកជញ្ជូនអីវ៉ាន់ដែលមានទំហំធំនៅក្នុងឃ្លុប ជាពិសេសនៅពេលដែលអ្នក​មិនធ្វើឲ្យទម្ងន់របស់អីវ៉ាន់ធំនោះស្ថិតនៅលើឃ្លុប។

    • ប្រសិនបើអាចធ្វើបាន សូមចងសម្ភារដឹកឲ្យជាប់នឹងឃ្លុប ដើម្បីមិនផ្លាស់ទីទម្ងន់។

    • នៅពេលដឹកជញ្ជូនវត្ថុរាវ សូមប្រើការប្រុងប្រយ័ត្ននៅពេលបើកបរគ្រឿងចក្រឡើងចំណោត ឬចុះចំណោត នៅពេលផ្លាស់ប្តូរល្បឿន ឬឈប់ភ្លាមៗ ឬនៅពេលបើកបរលើផ្ទៃផ្លូវរដឹបរដុប។

    ចំណុះរបស់ឃ្លុបគឺ 0.28 m3។ ចំនួន (បរិមាណ) នៃសម្ភារដែលអ្នកអាចដាក់នៅក្នុងឃ្លុបដោយមិនធ្វើឱ្យលើសពីកម្រិតបន្ទុករបស់គ្រឿងចក្រ អាចមានភាពខុសគ្នាយ៉ាងខ្លាំង អាស្រ័យលើដង់ស៊ីតេរបស់សម្ភារទាំងនោះ។

    សូមមើលតារាងខាងក្រោមសម្រាប់ដែនកំណត់ផ្ទុកទម្ងន់សម្ភារផ្សេងៗ។

    សម្ភារដង់ស៊ីតេសមត្ថភាពអតិបរមារបស់ឃ្លុប(នៅលើដីរាបស្មើ)
    គ្រួស ស្ងួត1522 kg/m3ពេញ
    គ្រួស សើម1922 kg/m3¾ ពេញ
    ខ្សាច់ ស្ងួត 1442 kg/m3ពេញ
    ខ្សាច់ សើម1922 kg/m3)¾ ពេញ
    ឈើ721 kg/m3ពេញ
    សម្បកឈើ<721 kg/m3ពេញ
    ដី ហាប់1602 kg/m33¾ ពេញ (ប្រហែល)

    ការបញ្ឆេះម៉ាស៊ីន

    1. អង្គុយនៅក្នុងកៅអីប្រតិបត្តិករ ស៊កកូនសោចូលទៅក្នុងកុងតាក់សោ ហើយបង្វិលកូនសោតាមទិសទ្រនិចនាឡិកាទៅទីតាំង ON (បើក) ឬ START ។

      មាន​ 2 ​របៀបសម្រាប់​ការ​បញ្ឆេះ​ម៉ាស៊ីន៖

      • ចាប់ផ្តើមឈ្នាន់—មួលប្រអប់សោត្រង់ទីតាំង បើក រួចជាន់ឈ្នាន់ហ្គា។

        Note: នៅពេលអ្នកដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ នោះម៉ាស៊ីននឹងរលត់។

      • ការបញ្ឆេះដោយកូនសោ—កាច់កុងតាក់សោទៅទីតាំង START (បញ្ឆេះ) ហើយម៉ាស៊ីននៅតែបើក រហូតទាល់តែបានបង្វិលទៅទីតាំង OFF (បិទ) ។

      Note: នៅពេលប្រើទម្រង់បញ្ឆេះដោយប្រើកូនសោ អ្នកអាចចាប់ហ្រ្វាំងដៃ និងធ្វើការឆ្ងាយពីគ្រឿងចក្រ ខណៈពេលដែលម៉ាស៊ីនកំពុងដំណើរការ ហើយអាគុយកំពុងបញ្ចូលភ្លើង។

      Note: ប្រសិនបើអ្នកកាច់កូនសោទៅទីតាំង START (បញ្ឆេះ) ម៉ាស៊ីននឹងរវៃរហូតទាល់តែវាឆេះ។ ប្រសិនបើម៉ាស៊ីនរវៃលើសពី 10 វិនាទី សូមកាច់សោទៅទីតាំង OFF (បិទ) វិញ ហើយកំណត់រកបញ្ហា (ឧទាហរណ៍ ការគ្រប់គ្រងការឈ្លក់ដែលចាំបាច់ត្រូវទាញ ពិនិត្យមើលតម្រងសម្អាតខ្យល់ក្រែងជាប់ខ្ទប់ ធានាថាធុងប្រេងគឺមានប្រេងពេញ ឬផ្កាភ្លើងឱ្យមិនបានល្អ។ល។ ដែរឬទេ) មុនពេលបញ្ឆេះគ្រឿងចក្រម្ដងទៀត។

      Note: ប្រសិនបើមានបំពាក់ដោយប្រើឧបករណ៍ព្រមានជាសំឡេងបន្ថែម ប្រសិនបើអ្នកប្តូរលេខទៅទីតាំង REVERSE (ថយក្រោយ) នៅពេលកុងតាក់សោស្ថិតនៅក្នុងទីតាំង ON (បើក) ឬ START (បញ្ឆេះ) សំឡេងរោទិ៍នឹងបន្លឺឡើង​ដើម្បីប្រាប់ប្រតិបត្តិករថា គ្រឿងចក្រ​គឺជាប់លេខ​ថយក្រោយ។

    2. រុញលេខទៅទិសដៅដែលចង់ប្រើ សម្រាប់ការធ្វើដំណើររបស់គ្រឿងចក្រ។

    3. ដោះហ្វ្រាំងដៃ។

    4. ជាន់ឈ្នាន់ហ្គែរយឺតៗ។

      Note: ប្រសិនបើម៉ាស៊ីនត្រជាក់ សូមជាន់សង្កត់ឈ្នាន់ហ្គែរប្រហែលពាក់កណ្ដាល និងទាញអ៊ែរទៅទីតាំង ON (បើក) ។ រុញអ៊ែរទៅទីតាំង OFF (វិញ) ពេលម៉ាស៊ីនក្ដៅ។

    ការបញ្ឈប់គ្រឿងចក្រ

    Important: នៅពេលបញ្ឈប់គ្រឿងចក្រនៅលើទីចុះទួល សូមប្រើហ្វ្រាំងថែទាំ ដើម្បីបញ្ឈប់គ្រឿងចក្រ ហើយដាក់ហ្វ្រាំងដៃដើម្បីទប់គ្រឿងចក្រឲ្យនៅនឹងកន្លែង។ ការប្រើហ្គែរដើម្បីទប់គ្រឿងចក្រនៅលើទីទួលអាចធ្វើឱ្យខូចគ្រឿងចក្រ។

    1. ដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ។

    2. ជាន់ហ្វ្រាំងយឺតៗរហូតទាល់តែគ្រឿងចក្រឈប់ទាំងស្រុង។

      Note: ចម្ងាយនៃការឈប់អាចនឹងប្រែប្រួលអាស្រ័យលើទម្ងន់ផ្ទុកនៃគ្រឿងចក្រ និងល្បឿន។

    ការចតគ្រឿងចក្រ

    1. បញ្ឈប់គ្រឿងចក្រដោយប្រើហ្វ្រាំងជើងដោយការជាន់ឈ្នាន់ហ្វ្រាំងឱ្យជាប់។

    2. ​​ដាក់ហ្វ្រាំងដៃ ដោយការទាញ​ដងហ្វ្រាំងដៃឆ្ពោះមក​អ្នក។

    3. មួលសោបញ្ច្រាសទ្រនិចនាឡិការមកទីតាំង OFF (បិទ) ។

    4. ដកសោចេញ។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោចេញ។

      • រង់ចាំរហូតលែងមានចលនាទាំងអស់.

    • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ នៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹតគ្រឿងដែកទាំងអស់។

    • ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។

    • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

    ការអូសទាញគ្រឿងចក្រ

    • ត្រូវប្រុងប្រយ័ត្ននៅពេលលើក ឬ​ដាក់គ្រឿងចក្រជាមួយយានសណ្ដោង ឬរថយន្តដឹកទំនិញ។

    • ប្រើប្រាស់ជម្រាលទំហំធំសម្រាប់លើកគ្រឿងចក្រទៅយានសណ្ដោង ឬរថយន្តដឹកទំនិញ។

    • ចងគ្រឿងចក្រឱ្យជាប់។

    សូមអាន រូបភាព 21 និង រូបភាព 22 សម្រាប់ទីតាំងចងនៅលើគ្រឿងចក្រ។

    Note: ដាក់គ្រឿងចក្រនៅលើរថយន្តសណ្ដោងដោយដាក់ផ្នែកខាងមុខគ្រឿងចក្របែរទៅមុខ។ ប្រសិនបើធ្វើបែបនោះមិនបានទេ ភ្ជាប់ដំបូលគ្រឿងចក្រទៅគ្រោងដោយប្រើខ្សែ ឬដកគម្របចេញហើយដឹកជញ្ជូន និងភ្ជាប់វាដាច់ដោយឡែក បើពុំនោះទេ គម្របអាចនឹងប៉ើងអំឡុងពេលដឹកជញ្ជូន។

    ការប្រុងប្រយ័ត្ន

    កៅអីអង្គុយដែររលុងអាចនឹងជ្រុះពីគ្រឿងចក្រ និងយានសណ្ដោងនៅពេលដឹកជញ្ជូនគ្រឿងចក្រ ហើយកៅអីអាចនឹងធ្លាក់ទៅលើគ្រឿងចក្រមួយផ្សេងទៀត ឬធ្វើឱ្យស្ទះផ្លូវ។

    ដកកៅអីចេញ ឬធានាថាកៅអីត្រូវបានភ្ជាប់ដោយដែកស៊ក។

    g236535
    g034273

    ការសណ្ដោងគ្រឿងចក្រ

    ក្នុងករណីអាសន្ន អ្នកអាចសណ្ដោងគ្រឿងចក្រនៅចម្ងាយជិត ទោះយ៉ាងណា នេះមិនគួរជាទម្រង់ការប្រតិបត្តិការស្តង់ដារឡើយ។

    ការព្រមាន

    ការសណ្ដោងលើសល្បឿនអាចបណ្ដាលឱ្យបាត់បង់ការបញ្ជាចង្កូត ដែលបណ្ដាលឱ្យរងរបួសផ្ទាល់ខ្លួន។

    ហាមសណ្ដោងគ្រឿងចក្រលើសពីល្បឿន 8 km/h។

    ការសណ្ដោងគ្រឿងចក្រជាការងារដែលត្រូវការមនុស្ស 2 នាក់។ ប្រសិនបើអ្នកត្រូវផ្លាស់ទីគ្រឿងចក្រចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង សូមអាន ការសណ្ដោងរ៉ឺម៉ក

    1. ដកខ្សែពានចេញពីគ្រឿងចក្រ។ សូមអាន ការប្ដូរខ្សែពាន

    2. ភ្ជាប់ខ្សែសណ្ដោងទៅអណ្ដាតនៅខាងមុខតួម៉ាស៊ីន (រូបភាព 21)។

    3. រុញចង្កឹះលេខទៅទីតាំង NEUTRAL (ដាច់លេខ) ហើយដោះហ្វ្រាំងដៃ។

    ការសណ្ដោងរ៉ឺម៉ក

    គ្រឿងចក្រមានសមត្ថភាពអូសរ៉ឺម៉កបាន។ កន្ទុយសណ្ដោងគឺអាចប្រើប្រាស់បានសម្រាប់គ្រឿងចក្រ។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ព័ត៌មានលម្អិត។

    នៅពេលអូសទាញទំនិញ ឬសណ្ដោងរ៉ឺម៉ក ហាមផ្ទុកលើសចំណុះនៅលើគ្រឿងចក្រ ឬរ៉ឺម៉ក។ ការផ្ទុកលើសចំណុះ លើគ្រឿងចក្រ ឬរ៉ឺម៉ក អាចបណ្ដាលឱ្យមានដំណើរការមិនល្អ ឬធ្វើឱ្យខូចហ្វ្រាំង ភ្លៅ ម៉ាស៊ីន ប្រអប់លេខ ចង្កូត បូម តួយានយន្ត ឬកង់។

    ផ្ទុកទម្ងន់លើរ៉ឺម៉កត្រឹមតែ 60% នៃសមត្ថភាពផ្ទុកអីវ៉ាន់ប៉ុណ្ណោះ នៅផ្នែកខាងមុខរ៉ឺម៉ក។ បែបនេះផ្ទុកទម្ងន់ប្រមាណ 10% នៃទម្ងន់សរុបរបស់រ៉ឺម៉ក (GTW) នៅលើកន្ទុយសណ្ដោងរបស់គ្រឿងចក្រ។

    ដើម្បីផ្ដល់ការចាប់ហ្វ្រាំង និងការកកិតគ្រប់គ្រាន់ សូមផ្ទុកទម្ងន់នៅឃ្លុបដាក់អីវ៉ាន់នៅពេលដែលប្រើប្រាស់រ៉ឺម៉ក។ ហាមផ្ទុកលើសទម្ងន់សរុបសម្រាប់រ៉ឺម៉ក ឬយានយន្ត។

    ជៀសវាងការចតគ្រឿងចក្រដែលមានរ៉ឺម៉កនៅលើទីទួល។ ប្រសិនបើអ្នកត្រូវតែចតនៅលើទួល សូមដាក់ហ្វ្រាំងដៃ និងកំណល់កង់របស់រ៉ឺម៉ក។

    តំហែទាំ

    សុវត្ថិភាពពេលថែទាំ

    • ហាមអនុញ្ញាតឱ្យបុគ្គលិកដែលមិនបានបណ្ដុះបណ្ដាលទៅថែទាំជួសជុលគ្រឿងចក្រ។

    • មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

      • ដាក់ហ្វ្រាំងដៃ។

      • ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

      • ពន្លត់ម៉ាស៊ីន និងដកសោចេញ។

      • រង់ចាំរហូតលែងមានចលនាទាំងអស់.

    • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ‭ទ្រគ្រឿងចក្រដោយប្រើដូយនៅពេលអ្នកធ្វើការក្រោមគ្រឿងចក្រ។

    • ហាមធ្វើការក្រោមឃ្លុបដែលបានលើកឡើងដោយមិនមានទម្រសុវត្ថិភាពត្រឹមត្រូវនៅនឹងកន្លែង។

    • ហាមសាកអាគុយនៅពេលកំពុងជួសជុលគ្រឿងចក្រ។

    • ដើម្បីធានាថាគ្រឿងចក្រទាំងមូលស្ថិតក្នុងស្ថានភាពល្អ ត្រូវរឹតគ្រឿងដែកទាំងអស់ឱ្យបានត្រឹមត្រូវ។

    • ដើម្បីកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យដែលអាចមាន មិនត្រូវរក្សានៅក្បែរគ្រឿងចក្រនូវខ្លាញ់ ស្មៅ ស្លឹកឈើ និងគំនរដី។

    • ប្រសិនបើអាចធ្វើបាន សូមកុំធ្វើការថែទាំនៅពេលដែល​គ្រឿងចក្រកំពុងដំណើរការ។ នៅឱ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។

    • ប្រសិនបើអ្នកត្រូវដំណើរការគ្រឿងចក្រដើម្បីធ្វើការកែតម្រូវការថែទាំ សូមដាក់ដៃ ជើង សម្លៀកបំពាក់ និងផ្នែកណាមួយនៃរាងកាយរបស់អ្នកឱ្យឆ្ងាយពីផ្នែកដែលកំពុងមានចលនា។ ឲ្យអ្នកនៅក្បែរនៅឱ្យឆ្ងាយពីគ្រឿង​ចក្រ។

    • សម្អាតប្រេងរំអិល និងប្រេងឥន្ធនៈដែលកំពប់។

    • ពិនិត្យប្រតិបត្តិការហ្វ្រាំងដៃដូចបានណែនាំនៅក្នុងកាលវិភាគការថែទាំ ហើយកែតម្រូវនិងជួសជុលវាតាមការចាំបាច់។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹតគ្រឿងដែកទាំងអស់​ឲ្យបាន​ត្រឹមត្រូវ។ ប្ដូរចេញរាល់ស្លាកដែលរហែក ឬ ខូច។

    • ហាមរារាំងដំណើរការដែលបានគ្រោងទុកនៃឧបករណ៍សុវត្ថិភាព ឬកាត់បន្ថយ​ការការពារ​ដែលបានផ្ដល់ឱ្យដោយឧបករណ៍សុវត្ថិភាព។

    • ហាមបញ្ជាម៉ាស៊ីនលើសល្បឿនដោយការផ្លាស់ប្ដូរការកំណត់ការគ្រប់គ្រង។ ដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវ សូមឱ្យអ្នកលក់សេវាកម្មដែលមានការអនុញ្ញាតពិនិត្យល្បឿនម៉ាស៊ីនអតិបរមាដោយប្រើថាកូម៉ែត្រ។

    • បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬត្រូវការជំនួយ សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិ។

    • ការកែគ្រឿងចក្រនេះតាមរបៀបណាមួយ អាចនឹងប៉ះពាល់ដល់បញ្ជា ដំណើរការ ភាពធន់របស់គ្រឿងចក្រ ឬការប្រើប្រាស់វា អាចនឹងបណ្ដាលឱ្យមានរបួស ឬស្លាប់បាន។ ការប្រើប្រាស់បែបនេះអាចធ្វើឱ្យការធានាផលិតផលរបស់ The Toro® Company ក្លាយជាមោឃៈ។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 5 ម៉ោងដំបូង
  • ប្ដូរប្រេងម៉ាស៊ីន។
  • បន្ទាប់ពី 8 ម៉ោងដំបូង
  • ត្រួតពិនិត្យស្ថានភាពរបស់ខ្សែពាន។
  • ត្រួតពិនិត្យ​ភាពតឹងរបស់ខ្សែពានដុំដេរ។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • បន្ទាប់ពី 100 ម៉ោងដំបូង
  • អនុវត្តតាម​ការណែនាំ​សម្រាប់​ការ​សាក​គ្រឿងចក្រ​ថ្មី។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • ពិនិត្យមើល​សម្ពាធកង់។
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។
  • ត្រួតពិនិត្យប្រតិបត្តិការប្ដូរលេខ។
  • ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំងមុនពេលគ្រឿងចក្រត្រូវបានប្រើជាលើកដំបូង។
  • លាងសម្អាតគ្រឿងចក្រ។
  • រៀងរាល់ 50 ម៉ោងម្តង
  • ដកគម្របតម្រងខ្យល់ចេញ ហើយសម្អាតកម្ទេចកម្ទីចេញ។ ហាមដោះសមាសធាតុសម្អាតតម្រងខ្យល់។
  • សម្អាតកម្ទេចកម្ទីនៅក្នុងគម្របការពារធូលីចេញឱ្យអស់។
  • ក្រោមស្ថានភាពប្រតិបត្តិការពិសេស (សូមអានការថែទាំគ្រឿងចក្រក្រោមស្ថានភាពប្រតិបត្តិការពិសេស)—ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់។ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់ឱ្យបានឆាប់ជាងនេះ ប្រសិនបើវាកខ្វក់ ឬខូច។
  • ក្រោមស្ថានភាពប្រតិបត្តិការពិសេស (សូមអានការថែទាំគ្រឿងចក្រក្រោមស្ថានភាពប្រតិបត្តិការពិសេស)—ប្ដូរ​ប្រេងម៉ាស៊ីន។
  • រៀងរាល់ 100 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ជ័រលាបខ្លាញ់គ្រឿងចក្រឱ្យកាន់តែញឹកញាប់ នៅពេលប្រើប្រាស់វាសម្រាប់ដំណើរការការងារធ្ងន់ធ្ងរ។
  • ក្រោមស្ថានភាពប្រតិបត្តិការធម្មតា—ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់។ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់ឱ្យបានឆាប់ជាងនេះ ប្រសិនបើវាកខ្វក់ ឬខូច។
  • ក្រោមស្ថានភាពប្រតិបត្តិការធម្មតា—ផ្លាស់ប្ដូរប្រេងម៉ាស៊ីន។
  • ត្រួតពិនិត្យប៊ូស្ស៊ី។ ប្ដូរប៊ូស្ស៊ីចេញ ប្រសិនបើចាំបាច់។
  • ត្រួតពិនិត្យស្ថានភាពរបស់សម្បកកង់ និងយ៉ាន់កង់។
  • រឹតខ្ចៅកង់។
  • ត្រួតពិនិត្យចង្កូត និងបូមក្រែងមានសមាសធាតុណាមួយដែលរលុង ឬខូច។
  • ពិនិត្យមើលកង់មុខ​ក្រែងផ្អៀង ឬ​ទាញចូល។
  • ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ។
  • ត្រួតពិនិត្យប្រតិបត្តិការរបស់ទីតាំងប្ដូរលេខដាច់។
  • សម្អាតផ្នែកបញ្ចុះកម្ដៅម៉ាស៊ីន។សម្អាតប្រព័ន្ធបញ្ចុះកម្ដៅឱ្យបានញឹកញាប់ទ្វេដង ក្នុងស្ថានភាពប្រតិបត្តិការពិសេស។ សូមអានការថែទាំម៉ាស៊ីន នៅក្រោមស្ថានភាព​ប្រតិបត្តិការពិសេស។
  • ត្រួតពិនិត្យហ្វ្រាំង។
  • រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពាន។
  • ត្រួតពិនិត្យ​ភាពតឹងរបស់ខ្សែពានដុំដេរ។
  • រៀងរាល់ 300 ម៉ោងម្តង
  • លាបខ្លាញ់បាដាងកង់មុខ។
  • រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យទុយយោប្រេង និងការ​តភ្ជាប់។
  • ប្ដូរតម្រងប្រេង។
  • សម្អាតអំប៉្រាយ៉ាបើកបរទីមួយ
  • ផ្លាស់ប្ដូរស្បែកហ្វ្រាំងធម្មតា និងស្បែកហ្វ្រាំងដៃ។
  • រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរប្រេងប្រអប់លេខ។
  • រៀងរាល់ 1000 ម៉ោងម្តង
  • ប្ដូរប្រេងហ្វ្រាំង។
  • ប្រចាំឆ្នាំ
  • អនុវត្តទម្រង់ការទាំងអស់សម្រាប់ការថែទាំប្រចាំឆ្នាំ ដូចមានបញ្ជាក់នៅក្នុងសៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីន។
  • Note: ទាញយកច្បាប់ចម្លងដោយឥតថ្លៃសម្រាប់តារាងចរន្តអគ្គិសនី ដោយការចូលទៅ www.Toro.com ហើយស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណសៀវភៅណែនាំនៅទំព័រដើម។

    Important: សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    ការព្រមាន

    ការមិនថែទាំគ្រឿងចក្រឱ្យបានត្រឹមត្រូវអាចបណ្ដាលឱ្យប្រព័ន្ធគ្រឿងចក្រខូចមុនកាលកំណត់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចំពោះអ្នក ឬអ្នកនៅក្បែរ។

    ថែទាំគ្រឿងចក្រឱ្យបានល្អ និង​រក្សាឲ្យស្ថិត​ក្នុងស្ថានភាព​​ដំណើរការ​ល្អដូចបាន​បង្ហាញនៅ​ក្នុងសេចក្ដីណែនាំទាំងនេះ។

    ការប្រុងប្រយ័ត្ន

    មានតែបុគ្គលិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានការអនុញ្ញាតប៉ុណ្ណោះដែលគួរថែទាំ ជួសជុល កែតម្រូវ ឬត្រួតពិនិត្យគ្រឿងចក្រ។

    • ជៀសវាងគ្រោះថ្នាក់អគ្គិភ័យ និង​ត្រូវមាន​ឧបករណ៍​ពន្លត់អគ្គិភ័យនៅកន្លែងធ្វើការ។ ហាមប្រើប្រាស់អណ្ដាតភ្លើងបើកចំហរដើម្បីពិនិត្យកម្រិតប្រេង ឬរកមើលការលេចធ្លាយឥន្ធនៈ ទឹកអាគុយ ឬទឹកស្អំ។

    • ហាមប្រើប្រាស់ខ្ទះឥន្ធនៈ ឬសារធាតុងាយឆាបឆេះ​បើកចំហ​សម្រាប់ការសម្អាតគ្រឿងបន្លាស់។

    ការប្រុងប្រយ័ត្ន

    ប្រសិនបើអ្នកទុកសោចោលនៅក្នុងកុងតាក់ នរណាម្នាក់អាចច្រឡំដៃបញ្ឆេះម៉ាស៊ីន ហើយធ្វើឱ្យអ្នក ឬអ្នកនៅក្បែរផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

    ពន្លត់ម៉ាស៊ីន ហើយដកសោចេញពីកុងតាក់ មុនពេលអ្នកធ្វើការថែទាំណាមួយ។

    បញ្ជីត្រួតពិនិត្យការថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    ចំណុចត្រួតពិនិត្យថែទាំសម្រាប់សប្ដាហ៍៖
    ថ្ងៃចន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ត្រួតពិនិត្យដំណើរការហ្វ្រាំង និងហ្វ្រាំងដៃ។       
    ត្រួតពិនិត្យដំណើរការដាក់លេខ/ដាច់លេខ។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។       
    ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន ឬប្រេងរំអិល។       
    ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។       
    ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ។       
    ត្រួតពិនិត្យតម្រងខ្យល់។       
    ត្រួតពិនិត្យកង្ហារធុងទឹក។       
    ត្រួតពិនិត្យក្រែងមានសំឡេងម៉ាស៊ីនមិនប្រក្រតី។       
    ត្រួតពិនិត្យក្រែងមានសំឡេងប្រតិបត្តិការ​មិនប្រក្រតី។       
    ពិនិត្យមើល​សម្ពាធកង់។       
    ត្រួតពិនិត្យក្រែងមានការលេចធ្លាយធុងទឹក។       
    ត្រួតពិនិត្យដំណើរការរបស់ឧបករណ៍។       
    ត្រួតពិនិត្យដំណើរការរបស់ហ្គែរ។       
    លាងសម្អាតគ្រឿងចក្រ។       
    ជួសជុលថ្នាំដែលខូច។       

    ការថែទាំគ្រឿងចក្រនៅក្រោមលក្ខខណ្ឌដំណើរការពិសេស

    Important: ប្រសិនបើគ្រឿងចក្រស្ថិតនៅក្រោមលក្ខខណ្ឌណាមួយដូចខាងក្រោមសូមអនុវត្តការថែទាំញឹកញាប់ទ្វេរដង៖

    • ដំណើរការនៅវាលខ្សាច់

    • ដំណើរការនៅក្នុងអាកាសធាតុត្រជាក់—ក្រោម 10°C

    • ការសណ្ដោងរ៉ឺម៉ក

    • ប្រតិបត្តិការញឹកញាប់នៅក្នុងលក្ខខណ្ឌដែលមានធូលីច្រើន

    • ការងារសំណង់

    • ក្រោយពីបានប្រតិបត្តិការយូរនៅក្នុងភក់ ខ្សាច់ ទឹក ឬលក្ខខណ្ឌកខ្វក់ស្រដៀងគ្នានេះ សូមធ្វើដូចខាងក្រោម៖

      • ត្រួតពិនិត្យហ្វ្រាំងរបស់អ្នក និងសម្អាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការត្រួតពិនិត្យនេះបង្ការការសិកសម្ភារហួសប្រមាណ។

      • លាងសម្អាតគ្រឿងចក្រដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។

        Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    នីតិវិធីតំហែទាំជាប្រចាំ

    ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

    3. ដាក់ហ្វ្រាំងដៃ។

    4. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    5. ដកទំនិញចេញពីឃ្លុប និងលើកឃ្លុបឡើង។

    ការលើកគ្រឿងចក្រ

    គ្រោះថ្នាក់

    គ្រឿងចក្រអាចនឹងមិនមានស្ថិរភាពនៅពេលប្រើដែកដូយ។ គ្រឿងចក្រអាចរអិលចេញពីដែកដូយ ដែលបណ្ដាលឱ្យរងរបួសដល់អ្នកនៅខាងក្រោម។

    • ហាមបញ្ឆេះគ្រឿងចក្រខណៈពេលគ្រឿងចក្រនៅលើដែកដូយ។

    • ត្រូវដកកូនសោចេញពីកុងតាក់មុនពេលចុះពីគ្រឿងចក្រ។

    • ខ្ទាស់កង់នៅពេលគ្រឿងចក្រត្រូវបានទ្រដោយឧបករណ៍លើក។

    • ប្រើជើងដែកដូយដើម្បីកល់គ្រឿងចក្រ នៅពេលអ្នកបានលើកគ្រឿងចក្ររួច។

    Important: នៅពេលណាដែលអ្នកដំណើរការគ្រឿងចក្រសម្រាប់ការថែទាំជាធម្មតា និង/ឬការធ្វើរោគវិនិច្ឆ័យ ត្រូវធានាថាកង់ក្រោយរបស់គ្រឿងចក្រមានចម្ងាយ 25 mm (1 អ៊ីញ) ពីដី ហើយត្រូវកល់ប្រើភ្លៅក្រោយដោយទម្រដែកដូយ។

    • ចំណុចដូយខាងមុខនៃគ្រឿងចក្រ មានទីតាំងនៅផ្នែកខាងមុខនៃតួយានយន្ត ផ្នែកខាងក្រោយដែកអណ្តាតសណ្ដោង (រូបភាព 23)។

      g034043
    • ចំណុចដូយខាងក្រោយនៃគ្រឿងចក្រមានទីតាំងស្ថិតនៅក្រោមបំពង់ភ្លៅ (រូបភាព 24)។

    g034044

    ការចូលបើកគម្របម៉ាស៊ីន

    ការលើកគម្របម៉ាស៊ីន

    1. លើកដៃគន្លឹះជ័រនៅលើផ្នែកសងខាងនៃគម្របម៉ាស៊ីន (រូបភាព 25)។

      g034045
    2. លើកគម្របម៉ាស៊ីន។

    ការបិទគម្របម៉ាស៊ីន

    1. ដាក់ចុះគម្របម៉ាស៊ីនថ្មមៗ

    2. បិទគម្របម៉ាស៊ីនឲ្យជិតដោយតម្រឹមគន្លឹះជ័រទៅនឹងយុថ្ការបស់គន្លឹះនៅសងខាងនៃគម្របម៉ាស៊ីន (រូបភាព 25)។

    ការលើក និងការដាក់ចុះគ្រឿងបង្គុំកន្លែងអង្គុយ

    ដើម្បីលើកគ្រឿងបង្គុំកន្លែងអង្គុយ រុញគ្រឿង​បង្គុំកន្លែងអង្គុយ​ទៅមុខ​រហូតទាល់តែវា​ឈប់ស្ងៀមនៅលើដៃចង្កូត (រូបភាព 26)។

    ដើម្បីដាក់ចុះគ្រឿងបង្គុំកន្លែងអង្គុយ រុញគ្រឿងបង្គុំកន្លែងអង្គុយទៅក្រោយរហូតទាល់តែវាត្រឡប់ទៅទីតាំងដើមវិញ (រូបភាព 26)។

    g190066

    ការដកគ្រឿងបង្គុំកន្លែងអង្គុយចេញ

    1. រុញគ្រឿងបង្គុំកន្លែងអង្គុយទៅមុខទៅទីតាំងលើកឡើង (រូបភាព 26)។

    2. រំកិលគ្រឿងបង្គុំកន្លែងអង្គុយទៅផ្នែកដែលចេញពីកន្លាស់ ហើយលើកគ្រឿងបង្គុំកន្លែងអង្គុយទៅលើ (រូបភាព 27)។

      g190187

    ការដំឡើងគ្រឿងបង្គុំកន្លែងអង្គុយ

    រំកិលគ្រឿងបង្គុំកន្លែងអង្គុយទៅលើកន្លាស់ និងបន្ទាបគ្រឿងបង្គុំកន្លែងអង្គុយ (រូបភាព 28)។

    g190186

    ប្រេងរំអិល

    ការលាបខ្លាញ់គ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ជ័រលាបខ្លាញ់គ្រឿងចក្រឱ្យកាន់តែញឹកញាប់ នៅពេលប្រើប្រាស់វាសម្រាប់ដំណើរការការងារធ្ងន់ធ្ងរ។
  • ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2

    1. ប្រើក្រណាត់ដើម្បីជូតខ្លាញ់គ្រឿងបង្គុំឱ្យស្អាត ដើម្បីមិនឲ្យសារធាតុខាងក្រៅចូលទៅក្នុងបាដាង និងទ្រនាប់ជ័រ។

    2. ដោយប្រើប្រដាប់បាញ់ខ្លាញ់ សូមបាញ់ខ្លាញ់ 1 ឬ 2 ដងចូលទៅក្នុងគ្រឿងបង្គុំនៅលើគ្រឿងចក្រ។

    3. ជូតខ្លាញ់ដែលហៀរនៅលើគ្រឿងចក្រ។

    គ្រឿងបង្គុំដែលត្រូវលាបខ្លាញ់មានទីតាំងនៅចុងផ្នែកខាងក្នុងដៃបញ្ជា តំណកាឡេ និងចុង​ខាងក្រៅ​នៃដៃបញ្ជា (រូបភាព 29 និង រូបភាព 30)។

    g034057
    g034058

    ការលាបខ្លាញ់បាដាងកង់មុខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 300 ម៉ោងម្តង
  • លាបខ្លាញ់បាដាងកង់មុខ។
  • លក្ខណៈបច្ចេកទេសរបស់ខ្លាញ់៖ Mobilgrease XHP™-222

    ការដកដុំ និងរ៉ូទ័រចេញ

    1. លើកផ្នែកខាងមុខនៃគ្រឿងចក្រ និងកល់វាដោយប្រើជើងទម្រដែកដូយ។

    2. ដកចេញខ្ចៅក្បាលឡោស៊ីទាំង 4 ដែលរឹតកង់ទៅនឹងដុំ (រូបភាព 31)។

      g033046
    3. ដកប៊ូឡុងក្បាលសំប៉ែត (⅜ x ¾ អ៊ីញ) ដែលរឹតក្រចាប់សម្រាប់គ្រឿងបង្គុំរបស់ហ្វ្រាំងទៅនឹងដុំបង្វិល និងបំបែកហ្វ្រាំងពីដុំបង្វិល (រូបភាព 32)។

      Note: កល់ទ្រគ្រឿងបង្គុំរបស់ហ្វ្រាំងមុនពេលបន្តដំណើរការទៅជំហានបន្ទាប់។

      g033047
    4. ដកគម្របការពារធូលីចេញពីដុំ (រូបភាព 33)។

      g192346
    5. ដកកន្លាស់ខ្ទាស់ និងប្រដាប់ទប់ខ្ចៅចេញពីដុំបង្វិល និងខ្ចៅដុំបង្វិល (រូបភាព 33)។

    6. ដកខ្ចៅដុំបង្វិលចេញពីដុំបង្វិល និងបំបែកគ្រឿង​បង្គុំរបស់ដុំ និងរ៉ូទ័រចេញពីដុំបង្វិល (រូបភាព 33 និង រូបភាព 34)។

      g192347
    7. ជូតសម្អាតស្នូល​ភ្លៅ​ដោយប្រើក្រណាត់។

    8. អនុវត្តជំហាន 1 រហូតដល់ 7 ឡើងវិញចំពោះដុំ និងរ៉ូទ័រនៅផ្នែកម្ខាងទៀតរបស់គ្រឿងចក្រ។

    ការលាបខ្លាញ់បាដាងកង់

    1. ដកបាដាងផ្ទាំងខាងក្រៅ និងសម្បកបាដាងចេញពីដុំ (រូបភាព 35)។

      g033050
    2. ដកសៀល បាដាងផ្ទាំងខាងក្នុង​ពីដុំ (រូបភាព 35)។

    3. ជូតសម្អាតសៀល ហើយពិនិត្យរកមើលស្នាមដាច់ និងការខូចខាត។

      Note: ហាមប្រើប្រាស់ទឹករំលាយដើម្បីលាងសម្អាតសៀល។ ប្ដូរចេញនូវសៀលប្រសិនបើវាដាច់ ឬខូច។

    4. សម្អាតបាដាងនិងសម្បក ហើយពិនិត្យរកមើលស្នាមដាច់ ឬខូចលើគ្រឿងបន្លាស់ទាំងនេះ។

      Note: ប្ដូរចេញរាល់​គ្រឿងបន្លាស់ដែលដាច់ ឬ ខូច។ ធានាថាបាដាង និងសម្បកគឺស្អាតនិងស្ងួត។

    5. សម្អាតប្រហោងខាងក្នុងនៃដុំដែលមានខ្លាញ់ ធូលី និងកម្ទេច (រូបភាព 35)។

    6. លាបបាដាងដោយខ្លាញ់ដែលបានណែនាំ។

    7. បំពេញប្រហោងដុំដោយលាបខ្លាញ់ដែលបានណែនាំពី 50 ទៅ 80% (រូបភាព 35)។

    8. ដាក់បាដាងខាងក្នុងទៅលើសម្បកនៅលើផ្នែកខាងក្នុងរបស់ដុំ និងដាក់សៀល (រូបភាព 35)។

    9. អនុវត្តជំហាន 1 រហូត​ដល់ 8 ឡើងវិញ​ចំពោះ​បាដាងរបស់ដុំផ្សេងទៀត។

    ការដំឡើង​ដុំ និងរ៉ូទ័រ

    1. លាបខ្លាញ់ដែលបានណែនាំបន្តិចបន្តួចទៅដុំបង្វិល (រូបភាព 36)។

      g192344
    2. ដំឡើងដុំ និងរ៉ូទ័រទៅលើដុំបង្វិលដោយប្រើរ៉ូទ័រខាងក្នុង (រូបភាព 36)។

    3. ដំឡើងបាដាងខាងក្រៅទៅលើដុំបង្វិល ហើយបញ្ចូលបាដាងទៅក្នុងសម្បកខាងក្រៅ (រូបភាព 36)។

    4. ដំឡើងរ៉ងបន្ទះទៅលើដុំបង្វិល (រូបភាព 36)។

    5. ស៊កគ្រាប់ដុំបង្វិលទៅលើដុំបង្វិល ហើយរឹតបន្តឹងគ្រាប់ទៅ 15 N∙m នៅពេលបង្វិលដុំដើម្បីបញ្ចូលបាដាង (រូបភាព 36)។

    6. បន្ធូរគ្រាប់ដុំបង្វិលរហូតទាល់តែដុំអាចវិលបានដោយសេរី។

    7. បង្វិលខ្ចៅដុំបង្វិល ក្នុងកម្រិតពី 170 ទៅ 225 N∙cm។

    8. ដំឡើងទ្រនាប់ទប់ពីលើខ្ចៅ ហើយពិនិត្យមើលការ​រត់ត្រង់គ្នានៃចន្លោះនៅក្នុងទ្រនាប់ និងរន្ធនៅក្នុងដុំបង្វិលសម្រាប់គន្លឹះខ្ទាស់ (រូបភាព 37)។

      Note: ប្រសិនបើចន្លោះនៅក្នុងទ្រនាប់ទប់ និងរន្ធនៅ​ក្នុងដុំ​បង្វិល​មិនរត់ត្រង់គ្នាទេ សូមរឹត​បន្តឹង​ខ្ចៅដុំបង្វិល​ដើម្បីរត់ត្រង់នឹងចន្លោះ និងរន្ធ រហូត​ដល់កម្លាំង​អតិបរមា 226 N∙cm នៅលើដុំ។

      g192345
    9. ដំឡើងគន្លឹះខ្ទាស់ ហើយពត់ជើង​នីមួយៗជុំវិញទ្រនាប់ទប់ (រូបភាព 37)។

    10. ដំឡើងគម្របការពារធូលីទៅលើដុំ (រូបភាព 37)។

    11. អនុវត្តជំហាន 1 រហូតដល់ 10 ឡើងវិញចំពោះដុំ និងរ៉ូទ័រនៅផ្នែកម្ខាងទៀតរបស់គ្រឿងចក្រ។

    ការដំឡើងហ្វ្រាំង និងកង់

    1. សម្អាតប៊ូឡុងក្បាលសំប៉ែតចំនួន 2 (⅜ x ¾ អ៊ីញ)) ហើយលាបទ្រនាប់ជាមួយសមាសភាពចាក់សោខ្សែដែលមានកម្លាំងមធ្យមជាប់ទៅខ្សែប៊ូឡុង។

    2. តម្រង់ឈ្នាន់ហ្វ្រាំងទៅផ្នែកណាមួយរបស់រ៉ូទ័រ (រូបភាព 32និងរន្ធនៅក្នុងកញ្ចប់ហ្វ្រាំងដោយប្រើរន្ធនៅក្នុងកញ្ចាប់ហ្វ្រាំងរបស់គ្រោងដុំបង្វិល (រូបភាព 36

    3. រឹតក្រចាប់គៀបទៅនឹងគ្រោងដុំបង្វិល (រូបភាព 32) ដោយប្រើ ប៊ូឡុង​ក្បាលសំប៉ែត 2 (⅜ x ¾ អ៊ីញ)។

      មួលប៊ូឡុងក្បាលសំប៉ែតចំនួន 2 ​កម្រិត​ចាប់ពី 47 ដល់ 54 N∙m (35 ទៅ 40 ft-lb)។

    4. តម្រង់រន្ធនៅក្នុងកង់ទៅដែកគ្រីបរបស់ដុំ ហើយ​ដំឡើងកង់ទៅដុំដោយប្រើដើមវ៉ាល់ខាងក្រៅ (រូបភាព 31)។

      Note: ធានាថាផ្ទៃចាប់របស់កង់គឺស្មើជានឹងដុំ។

    5. រឹតកង់ទៅនឹងដុំដោយប្រើប្រាស់ឡោស៊ី (រូបភាព 31)។

      មួលក្បាលឡោស៊ី​កម្រិត​ចាប់ពី 108 ដល់ 122 N∙m (80 ទៅ 90 ft-lb)។

    6. អនុវត្តជំហាន 1 រហូតដល់ 5 ឡើងវិញចំពោះហ្វ្រាំង​ និងកង់​​នៅលើផ្នែកម្ខាងទៀតរបស់គ្រឿងចក្រ។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់ម៉ាស៊ីន ដកសោរចេញ ហើយរង់ចាំឱ្យផ្នែកទាំងអស់លែងមានចលនាសិន មុនពិនិត្យ ឬបន្ថែមប្រេងទៅប្រអប់រវៃ។

    • ដាក់ដៃ ជើង មុខ សម្លៀកបំពាក់ និងផ្នែកផ្សេងទៀតនៃរាងកាយឱ្យឆ្ងាយពីបំពង់ស៊ីម៉ាំង និងផ្ទៃក្ដៅផ្សេងទៀត។

    ការជួសជុលតម្រងខ្យល់

    ការជួសជុលគម្របតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ដកគម្របតម្រងខ្យល់ចេញ ហើយសម្អាតកម្ទេចកម្ទីចេញ។ ហាមដោះសមាសធាតុសម្អាតតម្រងខ្យល់។
  • សម្អាតកម្ទេចកម្ទីនៅក្នុងគម្របការពារធូលីចេញឱ្យអស់។
  • ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូច ដែលបណ្ដាលឲ្យធ្លាយខ្យល់។ ប្ដូរចេញតួតម្រងខ្យល់ដែលខូច។

    សម្អាតគម្របតម្រងខ្យល់ ហើយដកកម្ទេចកម្ទីចេញពីគម្របការពារធូលីដូចបានបង្ហាញក្នុង រូបភាព 38

    g236567

    ការប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ក្រោមស្ថានភាពប្រតិបត្តិការពិសេស (សូមអានការថែទាំគ្រឿងចក្រក្រោមស្ថានភាពប្រតិបត្តិការពិសេស)—ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់។ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់ឱ្យបានឆាប់ជាងនេះ ប្រសិនបើវាកខ្វក់ ឬខូច។
  • រៀងរាល់ 100 ម៉ោងម្តង
  • ក្រោមស្ថានភាពប្រតិបត្តិការធម្មតា—ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់។ប្ដូរសមាសធាតុឧបករណ៍សម្អាតតម្រងខ្យល់ឱ្យបានឆាប់ជាងនេះ ប្រសិនបើវាកខ្វក់ ឬខូច។
  • Note: ជួសជុល​សមាសធាតុឧបករណ៍​សម្អាតតម្រងខ្យល់ឱ្យកាន់​តែ​ញឹកញាប់ (រៀងរាល់ពីរបីម៉ោងម្តង) ប្រសិនបើ​លក្ខខណ្ឌ​ប្រតិបត្តិការ​មាន​ធូលីច្រើន ឬ​ខ្សាច់ច្រើន។

    1. រំកិលសមាសធាតុឧបករណ៍​សម្អាតតម្រងខ្យល់​ថ្នមៗ​ចេញ​ពីតួតម្រងខ្យល់ (រូបភាព 39)។

      Note: ជៀសវាងការគោះទម្រងខ្យល់ទៅនឹងតួ។

      Important: ហាមសម្អាត​​សមាសធាតុសម្អាតតម្រងខ្យល់។

    2. ពិនិត្យមើលសមាសធាតុថ្មីក្រែងមានការខូច ដោយការមើលទៅសមាសធាតុនោះនៅពេលបញ្ចាំងភ្លើងពីខាងក្រៅទៅលើវា។

      Note: រន្ធនៅក្នុងសមាសធាតុបង្ហាញជាចំណុចភ្លឺ។ ពិនិត្យក្រែងមានស្នាមដាច់លើសមាសធាតុ ឬការខូចសៀលកៅស៊ូ។ ប្រសិនបើសមាសធាតុមានការខូច កុំប្រើប្រាស់វា។

    3. រំកិលសមាសធាតុចូលទៅតួតម្រងខ្យល់ដោយប្រុងប្រយ័ត្ន។

      Important: ហាមចុចលើផ្នែកទន់ខាងក្នុងសមាសធាតុ។

    4. ដំឡើងគម្របតម្រងខ្យល់ដែលមានពាក្យ UP បែរឡើងលើ ហើយភ្ជាប់គន្លឹះ (រូបភាព 39)។

    g034313

    ការថែទាំប្រេងម៉ាស៊ីន

    លក្ខណៈបច្ចេកទេសរបស់ប្រេងម៉ាស៊ីន

    ចំណុះប្រអប់រវៃ៖ 1.0 L

    ប្រភេទប្រេង៖ ប្រេង API ថ្នាក់ SJ ឬប្រេងសម្អាត​កម្រិតខ្ពស់

    កម្រិតរំអិល៖ មើលតារាងខាងក្រោម។

    g034082

    ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។
  • Note: គ្រឿងចក្រត្រូវបានភ្ជាប់មកជាមួយនូវប្រេងរំអិលនៅក្នុងប្រអប់រវៃ។ ទោះយ៉ាងណា សូមពិនិត្យប្រេងរំអិល​មុននិងក្រោយពេលដែលអ្នកបញ្ឆេះម៉ាស៊ីន។

    Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ ប្រសិនបើអ្នកបានដំណើរការម៉ាស៊ីនរួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ ប្រសិនបើកម្រិតប្រេងរំអិលគឺទាប សូមបន្ថែមប្រេងរំអិលដើម្បីឱ្យកម្រិតប្រេងឡើងដល់គំនូស Full ។ ហាមចាក់រហូតហៀរ។

    ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព 41

    g192771

    ការប្ដូរប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 5 ម៉ោងដំបូង
  • ប្ដូរប្រេងម៉ាស៊ីន។
  • រៀងរាល់ 50 ម៉ោងម្តង
  • ក្រោមស្ថានភាពប្រតិបត្តិការពិសេស (សូមអានការថែទាំគ្រឿងចក្រក្រោមស្ថានភាពប្រតិបត្តិការពិសេស)—ប្ដូរ​ប្រេងម៉ាស៊ីន។
  • រៀងរាល់ 100 ម៉ោងម្តង
  • ក្រោមស្ថានភាពប្រតិបត្តិការធម្មតា—ផ្លាស់ប្ដូរប្រេងម៉ាស៊ីន។
  • Note: ផ្លាស់ប្ដូរប្រេងម៉ាស៊ីនឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពប្រតិបត្តិការមានធូលី ឬខ្សាច់ច្រើន។

    Note: ចោល​​ប្រេង​ម៉ាស៊ីន និងតម្រង​ប្រេង​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    1. បញ្ឆេះម៉ាស៊ីន ហើយទុកឱ្យម៉ាស៊ីន​ដំណើរការពីរឬបីនាទី។

    2. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    3. ដាក់ហ្វ្រាំងដៃ។

    4. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    5. លើកឃ្លុប ហើយរឹតវាដោយប្រើចន្ទល់ សូមមើល ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងសម្រាប់​ជួសជុល

    6. ផ្លាស់ប្ដូរប្រេងម៉ាស៊ីន ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព 42

      g192770

    ការថែទាំប៊ូស្ស៊ី

    ការត្រួតពិនិត្យ និងការប្ដូរប៊ូស្ស៊ី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យប៊ូស្ស៊ី។ ប្ដូរប៊ូស្ស៊ីចេញ ប្រសិនបើចាំបាច់។
  • ប្រភេទប៊ូស្ស៊ីម៉ូដែលប្រើបេន៖ Champion XC12YC

    ប្រភេទប៊ូស្ស៊ីម៉ូដែលប្រើប៊ិច ៖ Champion RC12LC4

    ប្រហោងខ្យល់៖ 0.76 mm

    Important: អ្នកត្រូវតែប្ដូរប៊ូស្ស៊ីដែលប្រេះ មិនល្អ កខ្វក់ ឬដែលមិនដំណើរការ។ ហាមខាត់ កោស ឬសម្អាតអេឡិចត្រូតដោយប្រើច្រាសដែក ពីព្រោះថ្មកិនអាចនឹងជ្រុះចេញពីឆ្នុកហើយធ្លាក់ចូលទៅក្នុងស៊ីឡាំង។ លទ្ធផលគឺការធ្វើឱ្យខូចម៉ាស៊ីន។

    Note: តាមធម្មតា ប៊ូស្ស៊ីអាចប្រើបានយូរ ប៉ុន្តែឆ្នុកគួរតែត្រូវ​បានដកចេញ និងត្រួតពិនិត្យនៅពេលណា​ដែលម៉ាស៊ីនមិនដំណើរការល្អ។

    1. សម្អាតតំបន់ជុំវិញប៊ូស្ស៊ីដើម្បីឱ្យសារធាតុខាងក្រៅ មិនធ្លាក់ចូលទៅក្នុងស៊ីឡាំង​នៅពេលអ្នកដកប៊ូស្ស៊ីចេញ។

    2. ទាញខ្សែភ្លើងចេញក្បាលប៊ូស្ស៊ី។

    3. ដកឆ្នុកចេញពីក្បាលគុយឡាស់។

    4. ពិនិត្យមើលស្ថានភាពអេឡិចត្រូតចំហៀង អេឡិចត្រូតកណ្តាល និងអ៊ីសូឡង់អេឡិចត្រូត​កណ្តាលដើម្បីធានាថាមិនមានការខូច (រូបភាព 43)។

      Note: ហាមប្រើប៊ូស្ស៊ីដែលខូច ឬសិក។ ប្ដូរបូស្ស៊ីដោយប្រើប្រភេទដែលបានណែនាំ។

      g238425
    5. កំណត់ប្រហោងខ្យល់រវាងចំណុចកណ្តាល និងចំហៀងនៃ​អេឡិចត្រូតត្រឹមទំហំ 0.76 mm ដូចបាន​បង្ហាញនៅក្នុង រូបភាព 43

    6. ដំឡើងប៊ូស្ស៊ីទៅក្នុងក្បាលគុយឡាស់ ហើយបង្វិលឆ្នុកទៅ 27 N∙m។

    7. ដំឡើងខ្សែប៊ូស្ស៊ី។

    8. អនុវត្តជំហាន 1 រហូត​ដល់ 7 ឡើងវិញសម្រាប់ប៊ូស្ស៊ីផ្សេងទៀត។

    ការកែតម្រូវការ៉ង់ទីទាប/ខ្ពស់

    1. លើកឃ្លុប ហើយរក្សាសុវត្ថិភាពដោយប្រើចន្ទល់។

    2. នៅស្រោម​​ខ្សែការ៉ង់ទី សូមមួលបន្ធូរខ្ចៅទប់ខាងមុខ និងរឹតបន្តឹងខ្ចៅទប់ខាងក្រោយដើម្បីដំឡើងការ៉ង់ទីទាប (រូបភាព 44)។

      g229954
    3. តេស្ដការ៉ង់ទីខ្ពស់ដោយប្រើថាកូម៉ែត្រ៖

      1. ត្រូវធានាថាដងចង្កឹះលេខស្ថិតនៅក្នុងទីតាំង NEUTRAL (ដាច់លេខ)។

      2. បញ្ឆេះម៉ាស៊ីន។

      3. ជាន់ឈ្នាន់ហ្គែរអោយកប់ និងវាស់ល្បឿនម៉ាស៊ីនដោយប្រើថាកូម៉ែត្រ។ ល្បឿនម៉ាស៊ីនគួរតែស្ថិតនៅចន្លោះពី 3,650 ទៅ 3,750 rpm ។ ប្រសិនបើមិនស្ថិតនៅក្នុងចន្លោះនេះទេ សូមពន្លត់ម៉ាស៊ីន និងកែតម្រូវខ្ចៅទប់ខ្សែការ៉ង់ទី។

        Important: ហាមបន្ទាបការ៉ង់ទីខ្ពស់។ តេស្ដដោយប្រើថាកូម៉ែត្រ ដើម្បីធានាថាការ៉ង់ទី​ខ្ពស់ស្ថិត​នៅក្នុងចន្លោះពី 3650 ទៅ 3750 rpm ។

    4. ការបន្ទាប និងរក្សាសុវត្ថិភាពឃ្លុប។

    តំហែទាំប្រព័ន្ធប្រេង

    ការត្រួតពិនិត្យទុយយោប្រេង និងការ​តភ្ជាប់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យទុយយោប្រេង និងការ​តភ្ជាប់។
  • ត្រួតពិនិត្យទុយយោប្រេង គ្រឿងបង្គុំ និងកួរីយេ ក្រែងមានសញ្ញានៃការលេចធ្លាយ ការបាត់បង់គុណភាព ការខូចខាត ឬការរលុងការភ្ជាប់។

    Note: ជួសជុលសមាសធាតុប្រព័ន្ធប្រេងដែលខូច ឬលេចធ្លាយណាមួយមុនពេលប្រើប្រាស់គ្រឿងចក្រ។

    ការប្ដូរតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. លើកឃ្លុប ហើយទ្រវា​ដោយប្រើចន្ទល់។

    5. ផ្ដាច់អាគុយ សូមមើល ការផ្ដាច់អាគុយ

    6. ដាក់ធុងស្អាតនៅក្រោមតម្រងប្រេង និងប្ដូរតម្រងប្រេងដូចបានបង្ហាញនៅក្នុង រូបភាព 45

      g029685
    7. ភ្ជាប់​អាគុយ និងបន្ទាបឃ្លុប។ សូមមើល ការតអាគុយ

    ការ​ថែទាំកំប៉ុងធ្យូង

    ការត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • ត្រួតពិនិត្យមាត់នៅផ្នែកខាងក្រោមតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង ដើម្បីធានាថាវាស្អាត និងមិនមានកម្ទេចកំទី និងការស្ទះ (រូបភាព 46)។

    សម្អាតតម្រងខ្យល់សម្រាប់កំប៉ុងធ្យូងដោយប្រើខ្យល់ស្អាតបាញ់។

    g034099

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។

    • សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកក្បាលសាកអាគុយ ចេញមុនភ្ជាប់ ឬផ្ដាច់អាគុយ។ ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។

    ការថែទាំអាគុយ

    កម្លាំងវ៉ូលត៍អាគុយ៖ 12 V ដែលមាន 300 A (កម្រិតត្រជាក់) នៅ -18°C។

    • ត្រូវរក្សាអាគុយឱ្យបានស្អាត និងបញ្ចូលភ្លើងឱ្យបានពេញល្អ។

    • ប្រសិនបើក្បាលអាគុយមានច្រេះ ត្រូវសម្អាតវាដោយប្រើសូលុយស្យុងទឹក 4 ភាគ និងម្សៅសូដា 1 ភាគ។

    • លាបខ្លាញ់បន្តិចបន្តួចទៅលើក្បាលអាគុយដើម្បីបង្ការការកាន់ច្រេះ។

    ការផ្ដាច់អាគុយ

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងចក្រ និងខ្សែភ្លើង ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។

    • ត្រូវភ្ជាប់ខ្សែវិជ្ជមាន (ក្រហម) ឡើងវិញ មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ឡើងវិញ។

    • ត្រូវរក្សាខ្សែចងអាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។

    ការព្រមាន

    ក្បាលអាគុយ ឬឧបករណ៍លោហធាតុ នឹងកកិតនឹងសមាសធាតុលោហធាតុរបស់គ្រឿងចក្រ ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឱឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • នៅពេលដក ឬដំឡើងអាគុយ មិនត្រូវឱ្យក្បាលអាគុយ​ប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។

    • បង្ការឧបករណ៍លោហធាតុប៉ះគ្នារវាងក្បាលអាគុយ និងផ្នែកលោហធាតុរបស់គ្រឿងចក្រ។

    ផ្ដាច់អាគុយ ដូចបានបង្ហាញនៅក្នុង រូបភាព 47

    g034311

    ការដកអាគុយចេញ

    1. ផ្ដាច់ខ្សែ​អាគុយ។ សូមមើល ការផ្ដាច់អាគុយ

    2. ដកអាគុយចេញ ដូចបានបង្ហាញនៅក្នុង រូបភាព 48

      g034326

    ការដំឡើងអាគុយ

    1. ដំឡើងអាគុយចេញ ដូចបានបង្ហាញនៅក្នុង រូបភាព 49

      g034327
    2. ភ្ជាប់ខ្សែ​អាគុយ។ សូមមើល ការតអាគុយ

    ការតអាគុយ

    តអាគុយ ដូចបានបង្ហាញនៅក្នុង រូបភាព 50

    g034315

    ការសាកអាគុយ

    ការព្រមាន

    ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។

    ហាមជក់បារីនៅក្បែរអាគុយ ហើយត្រូវរក្សាផ្កាភ្លើងនិងអណ្ដាតភ្លើងឱ្យនៅឆ្ងាយពីអាគុយ។

    Important: ត្រូវរក្សាអាគុយឱ្យបញ្ចូលភ្លើងឱ្យបានពេញល្អ។ នេះពិតជាសំខាន់ខ្លាំងណាស់ក្នុងការបង្ការការខូចអាគុយនៅពេលសីតុណ្ហភាពស្ថិតនៅក្រោម 0°C។

    1. ដកអាគុយចេញពីគ្រឿងចក្រ។ សូមអាន ការដកអាគុយចេញ

    2. ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 អំពែ ទៅក្បាលអាគុយ។ សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង (12 V)។

      Note: ហាមសាកអាគុយលើសកម្រិត។

    3. ដំឡើងថ្ម សូមមើល ការដំឡើងអាគុយ

    ការរក្សាទុកអាគុយ

    ប្រសិនបើអ្នករក្សាទុកគ្រឿងចក្ររយៈពេលលើសពី 30 ថ្ងៃ សូមដកអាគុយចេញ ហើយសាកភ្លើងវាឱ្យពេញ។ រក្សាទុកវានៅលើធ្នើ ឬនៅលើគ្រឿងចក្រ។ ផ្ដាច់ខ្សែភ្លើងចេញ ប្រសិនបើអាគុយត្រូវ​បានរក្សាទុកនៅ​លើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។ ដើម្បីបង្ការអាគុយពីការខូច ត្រូវធានាថាអាគុយត្រូវបានសាកភ្លើងពេញ។

    ការប្ដូរហ្វុយហ្សីប

    សម្រាប់ម៉ូដែលប្រើបេន

    មានហ្វុយហ្ស៊ីបចំនួន 4 នៅក្នុងប្រព័ន្ធអគ្គិសនី។ រន្ធផ្សេងទៀតត្រូវបានបើកសម្រាប់ជម្រើសផ្សេង។ ហ្វុយហ្ស៊ីបទាំងនេះស្ថិតនៅក្រោមគ្រឿងបង្គុំកន្លែងអង្គុយ (រូបភាព 51)។

    ស៊ីផ្លេ30 A
    ថាមពលមេ15 A
    អំពូលមុខ10 A
    ចំណុច​ថាមពល​ USB/ជម្រើស10 A
    ឧបករណ៍លើកឃ្លុបបន្ថែម—ចំហរ15 A
    g277715

    សម្រាប់​ម៉ូដែល​ប្រើប៊ិច

    មានហ្វុយហ្ស៊ីបចំនួន 5 នៅក្នុងប្រព័ន្ធអគ្គិសនី។ រន្ធផ្សេងទៀតត្រូវបានបើកសម្រាប់ជម្រើសផ្សេង។ ហ្វុយហ្ស៊ីបទាំងនេះស្ថិតនៅក្រោមគ្រឿងបង្គុំកន្លែងអង្គុយ (រូបភាព 52)។

    ស៊ីផ្លេ30 A
    ថាមពលមេ15 A
    អំពូលមុខ10 A
    ចំណុច​ថាមពល​ USB/ជម្រើស10 A
    ប្រេងឥន្ធនៈ10 A
    ឧបករណ៍លើកឃ្លុបបន្ថែម—ចំហរ15 A
    g277716

    ការថែទាំអំពូលមុខ

    ប្ដូរ​អំពូលមុខ

    លក្ខណៈបច្ចេកទេស៖ សូមមើល កាតាឡុកគ្រឿងបន្លាស់​របស់​អ្នក។

    1. ផ្ដាច់អាគុយ។ សូមមើល ការផ្ដាច់អាគុយ

    2. បើកគម្របម៉ាស៊ីន។

    3. ផ្តាច់ក្បាលតំណអគ្គិសនីសម្រាប់គល់​អំពូល​មកពីក្បាលតំណគ្រឿងបង្គុំចង្កៀង (រូបភាព 53)។

      g277621
    4. ដក​វីសកឹប​ដែល​ភ្ជាប់​អំពូលមុខ​ទៅនឹង​ក្រចាប់​អំពូល (រូបភាព 53)។

      Note: រក្សាទុកគ្រឿងបន្លាស់ទាំងអស់សម្រាប់ការដំឡើងអំពូលមុខថ្មី។

    5. ដកគ្រឿងបង្គុំអំពូលមុខចេញដោយរុញវាទៅមុខតាមមាត់នៅកាងខាងមុខ (រូបភាព 53)។

    6. ដំឡើងអំពូលមុខថ្មីតាមមាត់នៅក្នុងកាង (រូបភាព 53)។

      Note: ត្រូវធានាថាបង្គោលលៃតម្រូវ រត់ត្រង់ជាមួយប្រហោង​នៅក្នុងក្រចាប់ចាប់នៅផ្នែកខាងក្រោយកាង

    7. ភ្ជាប់គ្រឿងបង្គុំអំពូលមុខដោយប្រើវីសកឹបដែលអ្នកបានដកចេញនៅក្នុងជំហាន 4។

    8. ភ្ជាប់ក្បាលតំណអគ្គិសនីសម្រាប់គល់​អំពូល​មកពីក្បាលតំណគ្រឿងបង្គុំចង្កៀង (រូបភាព 53)។

    9. លៃតម្រូវអំពូលមុខទៅនឹងកាំពន្លឺ​ផ្ទាល់ ដើម្បីបាញ់ទៅទីតាំងដែលចង់បាន។ សូមមើល ការលៃតម្រូវអំពូលមុខ

    ការលៃតម្រូវអំពូលមុខ

    ប្រើទម្រង់ការខាងក្រោមដើម្បីលៃតម្រូវទីតាំងកាំ​ពន្លឺ​របស់អំពូលមុខ នៅពេលណាដែលគ្រឿង​បង្គុំអំពូល​មុខត្រូវបានផ្លាស់ប្ដូរ ឬដកចេញ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើដោយប្រើអំពូលមុខប្រហែល 7.6 m ពីជញ្ជាំង (រូបភាព 54)។

    2. វាស់ចម្ងាយពីកម្រាលទៅចំណុចកណ្ដាលនៃអំពូលភ្លើង និងបង្កើតគំនូសសម្គាល់នៅលើជញ្ជាំងនៅក្នុងកំពស់តែមួយ។

    3. កាច់កុងតាក់សោទៅទីតាំង ON (បើក) និង​បង្វិល​អំពូល​មុខ។

    4. កត់សម្គាល់កន្លែងដែលអំពូលមុខបាញ់ចំនៅលើជញ្ជាំង។

      ផ្នែកដែលភ្លឺបំផុតរបស់ពន្លឺចាំងរបស់អំពូលមុខ 20 cm នៅក្រោមគំនូសសម្គាល់​ដែលបានដាក់នៅលើជញ្ជាំង (រូបភាព 54)។

      g298100
    5. នៅផ្នែកខាងក្រោយនៃគ្រឿងបង្គុំអំពូលមុខ សូមបង្វិលវីសលៃតម្រូវ (រូបភាព 53)​ ដើម្បីលៃតម្រូវគ្រឿង​បង្គុំអំពូលមុខ និងលៃតម្រូវទីតាំងនៃកាំ​ពន្លឺដែល​បាញ់ទៅខាងមុខ។

    6. ភ្ជាប់​អាគុយ និងបិទដំបូល។ សូមមើល ការតអាគុយ

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការថែទាំសម្បកកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យស្ថានភាពរបស់សម្បកកង់ និងយ៉ាន់កង់។
  • រឹតខ្ចៅកង់។
    1. ត្រួតពិនិត្យសម្បកកង់ និងយ៉ាន់កងក្រែងមានការសិក និងការខូច។

      Note: គ្រោះថ្នាក់ដោយសារប្រតិបត្តិការ ដូចជាការបុកខឿនផ្លូវ អាចធ្វើឱ្យខូចសម្បកកង់ ឬយ៉ាន់កង ហើយក៏រំខានការរត់ស្មើនៃកង់ ដូច្នេះសូមត្រួតពិនិត្យស្ថានភាពសម្បកកង់ បន្ទាប់ពីមានគ្រោះថ្នាក់។

    2. រឹតខ្ចៅកង់ ក្នុងកម្រិតពី 108 ទៅ 122 N∙m។

    ការត្រួតពិនិត្យសមាសធាតុចង្កូត និងបូម

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យចង្កូត និងបូមក្រែងមានសមាសធាតុណាមួយដែលរលុង ឬខូច។
  • នៅពេលបានដាក់ដៃចង្កូតចំទីតាំងកណ្ដាលហើយ (រូបភាព 55) កាច់ចង្កូតទៅខាងឆ្វេង ឬខាងស្ដាំ។ ប្រសិនបើអ្នកកាច់ចង្កូតលើសពី 13 mm ទៅខាងឆ្វេង ឬខាងស្ដាំ ហើយសម្បកកង់មិនបត់តាមទេ សូមពិនិត្យមើលសមាសធាតុចង្កូត និងបូម ដើម្បីធានាថាវាមិនរលុង ឬខូច។

    • តំណដងចង្កូតទៅរ៉ូទីលចង្កូត

      Important: ត្រួតពិនិត្យស្ថានភាព និងសុវត្ថិភាពរបស់​សៀលដងនិងពីញ៉ុងចង្កូត (រូបភាព 56)។

    • បង្គុំរ៉ូទីល​ចង្កូត

    g313578
    g313576

    ការតម្រង់កង់មុខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើលកង់មុខ​ក្រែងផ្អៀង ឬ​ទាញចូល។
  • ការរៀបចំ​ដើម្បី​តម្រង់​​កង់ផ្អៀង ឬ​ទាញចូល

    1. ពិនិត្យមើលសម្ពាធសម្បកកង់ ដើម្បីធានាថា សម្បកកង់មុខ មានសម្ពាធខ្យល់ 82 kPa (0.82 bar)។

    2. បន្ថែមទម្ងន់ទៅនឹងកន្លែងអង្គុយរបស់អ្នកបើកបរឲ្យស្មើទៅនឹងប្រតិបត្តិករមធ្យមដែលនឹងដំណើរការគ្រឿងចក្រ ឬឲ្យប្រតិបត្តិករអង្គុយនៅលើកន្លែងអង្គុយ។ ទម្ងន់ ឬប្រតិបត្តិករ ត្រូវតែស្ថិតនៅលើកន្លែងអង្គុយនៅពេលលៃតម្រូវ។

    3. នៅលើផ្ទៃរាបស្មើ សូមផ្លាស់ទីម៉ាស៊ីនទៅក្រោយត្រង់ ចម្ងាយ 2 ទៅ 3 m ហើយបន្ទាប់មកទៅមុខត្រង់ ទៅទីតាំងដើមវិញ។ បែបនេះធ្វើឱ្យបូមស្ថិតនៅក្នុងទីតាំងប្រតិបត្តិការ។

    ការលៃតម្រូវ​ការផ្អៀង​កង់

    ឧបករណ៍ផ្ដល់ដោយម្ចាស់៖ ម៉ាឡេត គ្រឿងបន្លាស់របស់ Toro លេខ 132-5069។ សូមទាក់ទង​ទៅ​អ្នកចែកចាយ Toro ដែលមានមានការអនុញ្ញាតរបស់អ្នក។

    Important: ធ្វើការលៃតម្រូវការផ្អៀងរបស់កង់ តែក្នុងករណី​ដែលអ្នក​កំពុងប្រើគ្រឿងភ្ជាប់ខាងមុខ ឬប្រសិនបើ​មានសម្បកកង់ដែលសិកមិនស្មើគ្នាប៉ុណ្ណោះ។

    1. ពិនិត្យមើលការបញ្ឈរស្របគ្នានៃកង់នីមួយៗ។ មុំនៃការផ្អៀងកង់គួរតែស្ទើរតែគ្មាន (ស្មើសូន្យ) តាមដែលអាចធ្វើទៅបាន។

      Note: សម្បកកង់គួរតែត្រង់ស្មើគ្នានៅលើដី ដើម្បីកាត់បន្ថយការសិកសម្បកកង់មិនស្មើគ្នា។

    2. ប្រសិនបើកង់ផ្អៀងមិនឈរត្រង់ សូមប្រើម៉ាឡេត ដើម្បីបង្វិលខ្ចៅ​នៅលើបូម ដើម្បីតម្រង់កង់ (រូបភាព 57)។

      g033218

    ការតម្រង់ការទាញ​ចូលក្នុង​របស់​កង់មុខ

    Important: មុនពេលតម្រង់ការទាញចូលក្នុង ត្រូវធានាថាការកែតម្រង់ការផ្អៀងត្រូវបានធ្វើរួចឲ្យដល់កម្រិតក្បែរធម្មតា តាមដែលអាចធ្វើទៅបាន។ សូមអាន ការលៃតម្រូវ​ការផ្អៀង​កង់

    1. ធានាថាកង់បែរត្រង់ទៅមុខ។

    2. វាស់ចម្ងាយរវាងកង់មុខទាំងពីរនៅកម្ពស់ភ្លៅទាំងផ្នែកខាងមុខ និងក្រោយរបស់កង់មុខ (រូបភាព 58)។

      g009235
    3. ប្រសិនបើរង្វាស់មិននៅចន្លោះ 0 ទៅ 6 mm ទេ សូមខ្ចៅទប់ផ្នែកខាងក្រៅនៃចុងរ៉ូទីល (រូបភាព 59)។

      g033219
    4. បង្វិលរ៉ូទីលទាំងពីរ ដើម្បីផ្លាស់ទីផ្នែកខាង​មុខនៃកង់ចូលទៅក្នុង ឬចេញមកក្រៅ។

    5. រឹតខ្ចៅទប់រ៉ូទីលនៅពេលដែលកង់រត់ត្រង់។

    6. ធានាថាចង្កូតអាចកាច់បានពេញលេញនៅទិសទាំងពីរ។

    ការ​ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ។
  • ប្រភេទប្រេង៖ SAE 80W-90 (API MT-1) ឬ SAE 80W-90 (API GL-5)

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. ដកឆ្នុកនៅលើប្រអប់លេខ (រូបភាព 60)។

      Note: កម្រិតប្រេងគួរតែស្មើនឹងបាតឆ្នុក។

      g035761
    5. ប្រសិនបើកម្រិតប្រេងទាប សូមដកឆ្នុកចេញហើយ​បន្ថែមប្រេងជាក់លាក់រហូតទាល់តែវាហៀរចេញពីរន្ធ (រូបភាព 60)។

    6. ប្ដូរឆ្នុក ហើយមួលវា 20 ទៅ 27 N∙m (15 ទៅ 20 ft-lb)។

    ការប្ដូរប្រេងប្រអប់លេខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរប្រេងប្រអប់លេខ។
  • ប្រភេទប្រេង៖ SAE 80W-90 (API MT-1) ឬ SAE 80W-90 (API GL-5)

    ចំណុះសារធាតុ​រាវ៖ 1.6 L

    1. តម្រង់ខ្ទះដាក់ប្រេងនៅក្រោមឆ្នុកបង្ហូរ (រូបភាព 60)។

    2. ដកឆ្នុក និង​សៀល (រូបភាព 60)។

      Note: រក្សាទុកឆ្នុក និងសៀលសម្រាប់ការដំឡើងនៅជំហាន 6។

    3. ដកឆ្នុកបង្ហូរនិងសៀលចេញ ហើយទុក​ឱ្យប្រេងហូរឱ្យអស់ (រូបភាព 60)។

      Note: រក្សាទុកឆ្នុកបង្ហូរ និងសៀលសម្រាប់​ការ​ដំឡើង​នៅជំហាន 4។

    4. ដំឡើងឆ្នុកបង្ហូរ និងសៀល ហើយមួលវា 20 ទៅ 27 N∙m។

    5. ចាក់បំពេញប្រអប់លេខដោយប្រើប្រេងជាក់លាក់រហូតទាល់តែវាហៀរចេញពីរន្ធបំពេញ។

    6. ដំឡើងឆ្នុកចាក់បំពេញ និងសៀល ហើយមួលវា 20 ទៅ 27 N∙m។

    ការត្រួតពិនិត្យទីតាំងប្ដូរលេខដាច់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យប្រតិបត្តិការប្ដូរលេខ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យប្រតិបត្តិការរបស់ទីតាំងប្ដូរលេខដាច់។
  • នៅពេលធ្វើការថែទាំជាប្រចាំ និង/ឬការវិនិច្ឆ័យម៉ាស៊ីន ត្រូវដាក់លេខទៅជា NEUTRAL (ដាច់លេខ)។ គ្រឿងចក្រមានទីតាំង NEUTRAL (ដាច់លេខ) នៅលើកន្លែងប្ដូរលេខ ដែលបញ្ជាទីតាំង​ដាច់លេខនៅក្នុងចង្កឹះលេខ។ អនុវត្តជំហានខាងក្រោម ដើម្បីធានាថា ដងចង្កឹះលេខ​ប្រតិបត្តិការចង្កឹះលេខដាច់លេខបានត្រឹមត្រូវ។

    1. កំណត់ឧបករណ៍ប្ដូរលេខទៅទីតាំង NEUTRAL (ដាច់លេខ)។

    2. បង្វិលអំប៉្រាយ៉ាទីពីរ (រូបភាព 67) ដើម្បីឱ្យឃើញថាតើវាវិលដោយសេរីនៅក្នុងទីតាំង NEUTRAL (ដាច់លេខ) ដែរឬទេ។

    3. កំណត់ឧបករណ៍ប្ដូរលេខទៅទីតាំង FORWARD (ទៅមុខ)។

    4. បង្វិលអំប៉្រាយ៉ាទីពីរ (រូបភាព 67) ដើម្បីឱ្យឃើញថាតើវាបង្វិលកង់ក្រោយដែរឬទេ។

    5. កំណត់ឧបករណ៍ប្ដូរលេខទៅទីតាំង REVERSE (ថយក្រោយ)។

    6. បង្វិលអំប៉្រាយ៉ាទីពីរ (រូបភាព 67) ដើម្បីឱ្យឃើញថាតើវាបង្វិលកង់ក្រោយដែរឬទេ។

    7. ប្រសិនបើការធ្វើតេស្តទាំងនេះណាមួយបរាជ័យ សូមបន្តទៅ ការលៃតម្រូវទីតាំងប្ដូរលេខដាច់

    ការលៃតម្រូវទីតាំងប្ដូរលេខដាច់

    1. បន្ធូរខ្ចៅទប់នៅលើខ្សែចង្កឹះលេខ ហើយលៃតម្រូវខ្ចៅទាំងនោះតាមការចាំបាច់ (រូបភាព 61)។

      g034455
    2. ធ្វើតេស្តទីតាំងចង្កឹះលេខដោយការបង្វិលឧបករណ៍ប្ដូរលេខទៅទីតាំងចំនួន 3 ផ្សេងគ្នា ហើយ​ពិនិត្យ​មើល​ថាតើដងចង្កឹះលេខ (រូបភាព 61) ប្ដូរបានត្រឹមត្រូវ​នៅ​ពេល​ប្ដូរលេខដែរឬទេ។ សូមមើល ដងលេខ និង​អេក្រង់លេខ

    3. ផ្ទៀងផ្ទាត់ថារាល់ទីតាំងដំណើរការយ៉ាងត្រឹមត្រូវដោយការធ្វើជំហាននៅក្នុង ការត្រួតពិនិត្យទីតាំងប្ដូរលេខដាច់ឡើងវិញ។

    ការថែទាំអំប៉្រាយ៉ាបើកបរទីមួយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • សម្អាតអំប៉្រាយ៉ាបើកបរទីមួយ
  • ការប្រុងប្រយ័ត្ន

    ធូលីនៅក្នុងអំប្រ៉ាយ៉ានឹងប៉ើងតាមខ្យល់ ហើយអាចធ្វើឱ្យភ្នែករបស់ខូច ឬអ្នកអាចស្រូបធូលីនោះតាមដំណកដង្ហើម ដែលបណ្ដាលឱ្យមានផលលំបាកក្នុងការដកដង្ហើម។

    ពាក់វ៉ែនតាការពារភ្នែក និងម៉ាស់ការពារធូលី ឬឧបករណ៍ការពារភ្នែកនិងផ្លូវដង្ហើមផ្សេងទៀតនៅពេលធ្វើទម្រង់ការនេះ។

    1. លើកនិង​ដាក់គន្លឹះឃ្លុប។

    2. ដកប៊ូឡុងចំនួន 3 ដែលភ្ជាប់គម្របទៅនឹងអំប៉្រាយ៉ា ហើយដកគម្របចេញ (រូបភាព 62)។

      Note: រក្សាទុកគម្រប និងប៊ូឡុងសម្រាប់ការដំឡើង។

      g011947
    3. សម្អាតផ្នែកខាងក្នុងរបស់គម្រប និងសមាសធាតុខាងក្នុងរបស់អំប៉្រាយ៉ាឱ្យបានសព្វដោយប្រើប្រាស់ការបាញ់ខ្យល់។

    4. ដំឡើងគម្របអំប៉្រាយ៉ា និងភ្ជាប់វាដោយប្រើប៊ូឡុងចំនួន 3 (រូបភាព 62) ដែលអ្នកបានដកចេញនៅក្នុង 2។

    5. ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

    ការកាត់បន្ថយល្បឿនខាងលើ

    ការប្រុងប្រយ័ត្ន

    ធូលីនៅក្នុងអំប្រ៉ាយ៉ានឹងប៉ើងតាមខ្យល់ ហើយអាចធ្វើឱ្យភ្នែករបស់ខូច ឬអ្នកអាចស្រូបធូលីនោះតាមដំណកដង្ហើម ដែលបណ្ដាលឱ្យមានផលលំបាកក្នុងការដកដង្ហើម។

    ពាក់វ៉ែនតាការពារភ្នែក និងម៉ាស់ការពារធូលី ឬឧបករណ៍ការពារភ្នែកនិងផ្លូវដង្ហើមផ្សេងទៀតនៅពេលធ្វើទម្រង់ការនេះ។

    1. ឃ្លុបដាក់អីវ៉ាន់។ អាន ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងសម្រាប់​ជួសជុល

    2. ដកប៊ូឡុងដែលភ្ជាប់គម្របអំប៉្រាយ៉ាទីមួយដូចដែលបានបង្ហាញនៅក្នុង រូបភាព 63

      Important: សូមប្រុងប្រយ័ត្ននៅពេលដកគម្របអំប៉្រាយ៉ាចេញ។ រឺស័រអាចនឹងផ្ទាត់ចេញមក។

      Important: កត់ចំណាំទិសដៅ X នៅលើគម្របអំប៉្រាយ៉ា និងបង្គំអំប៉្រាយ៉ាសម្រាប់ការដំឡើងនៅពេលក្រោយ។

      g026341
    3. ដករឺស័រចេញ។

    4. ដាក់ ឬដកជ័ររក្សាគម្លាតចេញ ដើម្បីកែតម្រូវល្បឿនខាងលើ។ ប្រើប្រាស់តារាងខាងក្រោមដើម្បីកំណត់ចំនួនជ័ររក្សាគម្លាតដែលត្រូវការ។

      ជ័ររក្សាគម្លាតល្បឿន​ខាងលើ
      2 (ស្តង់ដារ)26 km/h (ស្តង់ដារ)
      319 km/h
      414 km/h
      510 km/h
      66 km/h

      Important: ហាមប្រតិបត្តិការគ្រឿងចក្រដោយមិនមានយ៉ាងហោចណាស់ជ័ររក្សាគម្លាតអំប៉្រាយ៉ាចំនួន 2 នៅនឹងកន្លែង។

    5. ដំឡើងរឺស័រ និងគម្របអំប៉្រាយ៉ា។

      Important: ធានាថា X ត្រូវបានដាក់ត្រឡប់ទៅទីតាំងដើមវិញ។

    6. មួល​ប៊ូឡុង ក្នុងកម្រិតពី 179 ទៅ 228 N∙cm។

    តំហែទាំប្រព័ន្ធត្រជាក់

    សុវត្ថិភាពប្រព័ន្ធបញ្ចុះកម្ដៅ

    • ការលេបទឹកស្អំអាចបណ្ដាលឱ្យពុល។ ទុកឱ្យផុតពីក្មេងនិងសត្វចិញ្ចឹម។

    • ការហៀរចេញទឹកស្អំក្ដៅ និងមានសម្ពាធខ្ពស់ ឬការប៉ះធុងទឹកក្ដៅ និងផ្នែកជុំវិញធុងអាចបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។

      • ត្រូវទុកឱ្យម៉ាស៊ីនចុះត្រជាក់យ៉ាងហោចណាស់រយៈពេល 15 នាទី មុនពេលដកគម្របធុងទឹកចេញ។

      • ប្រើប្រាស់ក្រណាត់ក្រាសទ្រាប់ដៃនៅពេលបើកគម្របធុងទឹក ហើយបើកគម្របយឺតៗ​ដើម្បីឱ្យចំហាយភាយចេញ។

    • ហាមប្រតិបត្តិការគ្រឿងចក្រដោយមិនមានគម្រប​ នៅនឹងកន្លែង។

    • ដាក់ម្រាមដៃ ដៃ និងសម្លៀកបំពាក់​របស់អ្នកឱ្យឆ្ងាយ​ពីកង្ហារ និងខ្សែពានដែលកំពុងវិល។

    • ពន្លត់ម៉ាស៊ីន ហើយដកសោចេញ មុនពេលធ្វើការថែទាំ។

    ការសម្អាតផ្នែកបញ្ចុះកម្ដៅម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • សម្អាតផ្នែកបញ្ចុះកម្ដៅម៉ាស៊ីន។សម្អាតប្រព័ន្ធបញ្ចុះកម្ដៅឱ្យបានញឹកញាប់ទ្វេដង ក្នុងស្ថានភាពប្រតិបត្តិការពិសេស។ សូមអានការថែទាំម៉ាស៊ីន នៅក្រោមស្ថានភាព​ប្រតិបត្តិការពិសេស។
  • Important: ការប្រតិបត្តិការម៉ាស៊ីនដោយមានសំណាញ់វិលស្ទះ កង្ហារកខ្វក់ឬស្អិត ឬគម្របបញ្ចុះកម្ដៅដែលត្រូវបានដកចេញ បណ្ដាលឱ្យម៉ាស៊ីនខូចដោយសារតែការឡើងកម្ដៅ។

    Important: ហាមសម្អាតម៉ាស៊ីនដោយប្រើទឹកសម្ពាធខ្ពស់ ដោយសារតែទឹកអាចធ្វើឱ្យប្រព័ន្ធឥន្ធនៈកខ្វក់។

    សម្អាតមាត់ធុង កង្ហារត្រជាក់ និងផ្ទៃខាងក្រៅម៉ាស៊ីន។

    Note: សម្អាតសមាសធាតុបញ្ចុះកម្ដៅម៉ាស៊ីនឱ្យបានញឹកញាប់ ប្រសិនបើស្ថិតនៅក្រោមស្ថានភាពមានធូលីឬកខ្វក់ខ្លាំង។

    តំហែទាំហ្វ្រាំង

    ការត្រួតពិនិត្យហ្វ្រាំងដៃ

    1. ​​ដាក់ហ្វ្រាំងដៃ ដោយការទាញ​ដងហ្វ្រាំងដៃឆ្ពោះមក​អ្នក រហូត​ទាល់តែអ្នក​មានអារម្មណ៍​ថាតឹង។

    2. ប្រសិនបើអ្នកមិនទទួលអារម្មណ៍ថាតឹងនៅពេលទាញហ្វ្រាំងដៃទៅរកអ្នកនៅក្នុងប្រវែង 11.4 ទៅ 16.5 cm ពីសញ្ញា “P” នៅលើតាប្លូទេ អ្នកត្រូវតែកែតម្រូវហ្វ្រាំងដៃ។ សូមអាន ការកែតម្រូវហ្វ្រាំងដៃ

    ការកែតម្រូវហ្វ្រាំងដៃ

    1. ធានាថាហ្វ្រាំងដៃត្រូវបានដោះ។

    2. ដោយប្រើជើងដូយ ចូរលើកផ្នែកខាងក្រោយ​នៃគ្រឿងចក្រ។ សូមអាន ការលើកគ្រឿងចក្រ

    3. ត្រូវប្រើសោ 2 ដោយសោ 1 គឺសម្រាប់ទប់បង្គោល​កែតម្រូវ​នៅលើក្រចាប់ហ្វ្រាំង ហើយសោ 1 ទៅគឺ​សម្រាប់បន្ធូរខ្ចៅទប់ដោយបង្វិល ¼ ជុំ (រូបភាព 64)។

      g034434
    4. នៅពេលទប់បង្គោលកែតម្រូវ និងខ្ចៅទប់ សូមមួលបង្គោលកែតម្រូវដើម្បីរឹតបន្តឹង (រូបភាព 64)។

      Note: អនុវត្តជំហាននេះ រហូតទាល់តែអ្នកទទួលអារម្មណ៍ថា​មានការទាញទៅលើកង់។

    5. នៅពេលទប់បង្គោលកែតម្រូវ និងខ្ចៅទប់ សូមមួលថយក្រោម ¼ ជុំ (រូបភាព 64)។

    6. នៅពេលទប់បង្គោលកែតម្រូវ និងខ្ចៅទប់ សូមរឹតខ្ចៅទប់ (រូបភាព 64)។

    7. អនុវត្តជំហាន 1 រហូតដល់ 6 នៅផ្នែកម្ខាងទៀត។

    8. ផ្ទៀតផ្ទាត់ថាហ្វ្រាំងដៃត្រូវបានកែតម្រូវទៅភាពតឹងត្រឹមត្រូវ។ សូមអាន ការត្រួតពិនិត្យហ្វ្រាំងដៃ

      Note: ប្រសិនបើអ្នកមិនអាចកែតម្រូវហ្វ្រាំងដៃឲ្យមានភាពតឹងតាមតម្រូវការទេ មានន័យថាស្បែកហ្វ្រាំងប្រហែលជាអស់ ហើយត្រូវប្ដូរវាចេញ។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ជំនួយការ។

    ការ​ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំងមុនពេលគ្រឿងចក្រត្រូវបានប្រើជាលើកដំបូង។
  • ប្រភេទប្រេងហ្វ្រាំង៖ DOT 3

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. លើកគម្របម៉ាស៊ីន ដើម្បីចូលប្រើស៊ីឡាំងហ្វ្រាំងមេ និងកំប៉ុងប្រេង (រូបភាព 65)។

      g034314
    5. មើលគំនូសក្រិតកម្រិតប្រេងនៅចំហៀងកំប៉ុងប្រេង (រូបភាព 66)។

      Note: កម្រិតគួរតែនៅខាងលើបន្ទាត់កម្រិតអប្បបរមា។

      g002136
    6. ប្រសិនបើកម្រិតប្រេងគឺនៅទាប ត្រូវអនុវត្តជំហានខាងក្រោម៖

      1. សម្អាតផ្នែកជុំវិញគម្របកំប៉ុងប្រេង ហើយដកគម្របចេញ (រូបភាព 65)។

      2. បន្ថែមប្រេងហ្វ្រាំង DOT 3 ទៅក្នុងកំប៉ុងប្រេង រហូតទាល់តែកម្រិតប្រេងឡើងហួសបន្ទាត់កម្រិតអប្បបរមា (រូបភាព 66)។

        Note: ហាមចាក់ប្រេងហ្វ្រាំងរហូតហៀរពីកំប៉ុងប្រេង។

      3. បិទគម្របកំប៉ុងប្រេង (រូបភាព 65)។

    7. បិទគម្របគ្រឿងចក្រ។

    ការត្រួតពិនិត្យហ្វ្រាំង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យហ្វ្រាំង។
  • Important: ហ្វ្រាំងគឺជាសមាសធាតុសុវត្ថិភាពដ៏សំខាន់របស់គ្រឿងចក្រ។ ត្រួតពិនិត្យហ្វ្រាំងឱ្យបានដិតដល់ តាមកាលកំណត់ ដើម្បីធានាបាននូវដំណើរការល្អបំផុត និងសុវត្ថិភាព។

    • ត្រួតពិនិត្យស្បែកហ្វ្រាំងក្រែងវាសិក ឬខូច។ ប្រសិនបើកម្រាស់ស្បែកហ្វ្រាំង (ទ្រនាប់ហ្វ្រាំង) ស្ដើងជាង 1.6 mm ត្រូវប្ដូរស្បែកហ្វ្រាំង។

    • ត្រួតពិនិត្យដុំហ្វ្រាំង និងសមាសធាតុផ្សេង​ទៀតក្រែង​មាន​សញ្ញានៃការសិកខ្លាំង ឬខូចទ្រង់ទ្រាយ។ ផ្លាស់ប្ដូរសមាសធាតុណាដែលខូចទ្រង់ទ្រាយ។

    • ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។ សូម​អាន ការ​ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង

    ការផ្លាស់ប្ដូរស្បែកហ្វ្រាំងធម្មតា និងស្បែកហ្វ្រាំងដៃ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ផ្លាស់ប្ដូរស្បែកហ្វ្រាំងធម្មតា និងស្បែកហ្វ្រាំងដៃ។
  • ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នកដើម្បីត្រួតពិនិត្យ និងប្ដូរស្បែកហ្វ្រាំងធម្មតា និងស្បែកហ្វ្រាំងដៃ។

    ការប្ដូរប្រេងហ្វ្រាំង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 1000 ម៉ោងម្តង
  • ប្ដូរប្រេងហ្វ្រាំង។
  • ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។

    តំហែទាំខ្សែពាន

    ការថែទាំខ្សែពាន

    ការពិនិត្យខ្សែពាន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ត្រួតពិនិត្យស្ថានភាពរបស់ខ្សែពាន។
  • រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពាន។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. លើកឃ្លុប ហើយរឹតវាដោយប្រើចន្ទល់ សូមមើល ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងចាក់បែន

    5. រុញចង្កឹះលេខទៅ NEUTRAL (ដាច់លេខ)។

    6. បង្វិល និងត្រួតពិនិត្យរកមើល (រូបភាព 67)ការសិក និងការខូចខ្លាំងលើខ្សែពាន។

      Note: ប្ដូរខ្សែពានចេញ ប្រសិនបើវាសិក ឬខូចខ្លាំង។ សូមអាន ការប្ដូរខ្សែពាន

      g034106
    7. ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

    ការប្ដូរខ្សែពាន

    1. លើកឃ្លុបដាក់អីវ៉ាន់។ អាន ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងចាក់បែន

    2. រុញចង្កឹះលេខទៅទីតាំង NEUTRAL (ដាច់លេខ) ដាក់ហ្វ្រាំងដៃ កាច់សោទៅទីតាំង OFF (បិទ) ហើយដកសោចេញ។

    3. មួល និងតម្រង់ខ្សែពានពីលើអំប៉្រាយ៉ាទីពីរ (រូបភាព 67)។

    4. ដកខ្សែពានចេញពីអំប៉្រាយ៉ាទីមួយចេញ (រូបភាព 67)។

      Note: បោះចោលខ្សែចាស់។

    5. តម្រង់ខ្សែពានថ្មីពីលើអំប៉្រាយ៉ាទីមួយ (រូបភាព 67)។

    6. មួល និងតម្រង់ខ្សែពានពីលើអំប៉្រាយ៉ាទីពីរ (រូបភាព 67)។

    7. ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

    ការលៃតម្រូវខ្សែពានដុំដេរ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ត្រួតពិនិត្យ​ភាពតឹងរបស់ខ្សែពានដុំដេរ។
  • រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យ​ភាពតឹងរបស់ខ្សែពានដុំដេរ។
    1. លើកឃ្លុបដាក់អីវ៉ាន់។ អាន ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងចាក់បែន

    2. បន្ធូរខ្ចៅសម្រាប់ដុំដេរ (រូបភាព 67)។

    3. តម្រឹមរបាគាស់រវាងក្រចាប់ម៉ាស៊ីន និងដុំដេរ។

    4. សង្កត់ចុះក្រោមទៅរបាគាស់ ដើម្បី​បង្វិលដុំដេរ​ចុះក្រោម នៅក្នុងប្រហោង រហូត​ទាល់តែ​ភាពតឹងរបស់ខ្សែពាន នៅសល់ត្រឹមតែ 6 mm ការរលាស់​​របស់ខ្សែពាន​មាន​កម្លាំងត្រឹម 44 N∙m (រូបភាព 67)។

    5. រឹតខ្ចៅដុំដេរដោយដៃឲ្យតឹង ហើយដករបាគាស់ចេញ (រូបភាព 67)។

    6. រឹតខ្ចៅដុំដេរ ក្នុងកម្រិតពី 88 ទៅ 115 N∙m។

    7. ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

    ការថែទាំសាក់ស៊ី

    ការលៃតម្រូវគន្លឹះឃ្លុប

    ប្រសិនបើគន្លឹះឃ្លុបដាក់មិនស៊ុបទេ ឃ្លុបនឹងញ័រឡើងចុះ​នៅពេល​អ្នកបើកបរគ្រឿងចក្រ។ អ្នកអាចលៃតម្រូវបង្គោលគន្លឹះ ដើម្បីធ្វើឱ្យគន្លឹះទប់ឃ្លុបបានជាប់ល្អទៅនឹងសាក់ស៊ី។

    1. ផ្ទៀងផ្ទាត់ថាឃ្លុបកំពុងជាប់គន្លឹះ។

      Note: ប្រសិនបើឃ្លុបមិនជាប់គន្លឹះ ក្បាលញញួរគន្លឹះរបស់ឃ្លុប ប្រហែលជាទាបពេក។ ប្រសិនបើឃ្លុបជាប់គន្លឹះ ប៉ុន្តែនៅតែញ័ររលាស់ចុះឡើង នៅពេលអ្នកបើកបរ ក្បាលញញួរគន្លឹះរបស់ឃ្លុប ប្រហែលជាខ្ពស់​ពេក។

    2. លើកឃ្លុបដាក់អីវ៉ាន់។ ការលើកឃ្លុបដាក់អីវ៉ាន់ទៅក្នុងទីតាំងចាក់បែន

    3. បន្ធូរប៊ូឡុងទាំង 2 នៅលើក្បាលញញួរគន្លឹះរបស់ឃ្លុប និងរំកិលក្បាលញញួរឡើងចុះ ដោយអាស្រ័យ​លើកម្រិត​ក្បាលញញួរទាបពេក ឬខ្ពស់ពេក (រូបភាព 68)។

      g034451
    4. រឹតបន្តឹងប៊ូឡុងទាំង 2 នៅលើ ក្បាលញញួរគន្លឹះរបស់ឃ្លុប (រូបភាព 68)។

    5. ផ្ទៀងផ្ទាត់ថាការកែតម្រូវ គឺត្រឹមត្រូវដោយការដាក់​គន្លឹះឃ្លុបឲ្យបានច្រើនដង។

    ការសម្អាត

    ការលាងសម្អាតគ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • លាងសម្អាតគ្រឿងចក្រ។
  • លាងសម្អាតគ្រឿងចក្រ តាម​តម្រូវការ ដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។ អ្នកអាចប្រើក្រណាត់ជូតនៅពេលលាងសម្អាតគ្រឿងចក្រ។

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    Important: ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាតដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង របើកស្លាកសញ្ញាសំខាន់ៗ ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។

    Important: ហាមលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ អាចនឹងបណ្ដាលឱ្យខូចម៉ាស៊ីនផ្នែក​ខាងក្នុង។

    ការទុកដាក់

    សុវត្ថិភាពនៃការរក្សាទុក

    • ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ មុនពេល​អ្នក​ចាកចេញ​ពី​ទីតាំង​របស់​ប្រតិបត្តិករ។ ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ការរក្សាទុកគ្រឿងចក្រ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. សម្អាតដី និងក្អែលចេញពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅនៃកង្ហារក្បាលគុយឡាស់របស់ម៉ាស៊ីន និងគម្របប្រដាប់ផ្លុំ។

      Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាត​គ្រឿងចក្រ​​ដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា អំពូល ម៉ាស៊ីន និងអាគុយ។

    5. ត្រួតពិនិត្យហ្វ្រាំង។ សូមមើល ការត្រួតពិនិត្យហ្វ្រាំង

    6. ការជួសជុលតម្រងខ្យល់។ សូមមើល ការជួសជុលតម្រងខ្យល់

    7. ផ្លាស់ប្ដូរប្រេងម៉ាស៊ីន។ សូមមើល ការថែទាំប្រេងម៉ាស៊ីន

    8. ពិនិត្យមើល​សម្ពាធកង់។ សូមមើល ការពិនិត្យមើល​សម្ពាធកង់

    9. សម្រាប់ការរក្សាទុកលើសពី 30 ថ្ងៃ សូមរៀបចំប្រព័ន្ធប្រេងដូចខាងក្រោម៖

      1. បន្ថែមសារធាតុរក្សាលំនឹង ឬជំនួយប្រេង ទៅលើប្រេងស្រស់នៅក្នុងធុង។ ហាមប្រើសារធាតុរក្សាលំនឹងប្រេងដែលមានជាតិអាល់កុល (អេតាណុល ឬមេតាណុល)។

        Important: ហាមរក្សាទុកសារធាតុរក្សាលំនឹង ឬជំនួយប្រេងយូរជាងរយៈពេលដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុរក្សាលំនឹងប្រេង។

      2. ដំណើរការម៉ាស៊ីនដើម្បីចែកចាយប្រេងជំនួយឲ្យសព្វទៅក្នុងប្រព័ន្ធប្រេង រយៈពេល 5 នាទី។

      3. ពន្លត់ម៉ាស៊ីន ទុកឱ្យម៉ាស៊ីនត្រជាក់ និងបង្ហូរធុងប្រេង។

        Note: បោះចោលប្រេងឱ្យបានត្រឹមត្រូវ។ កែច្នៃប្រេងឡើងវិញយោងទៅតាមបញ្ញត្តិក្នុងមូលដ្ឋាន

      4. បញ្ឆេះម៉ាស៊ីនម្ដងទៀត ហើយបញ្ឆេះ​ចោលរហូតទាល់តែវារលត់។

      5. បិទខ្យល់ម៉ាស៊ីន។

      6. បញ្ឆេះម៉ាស៊ីនទុកចោល រហូតទាល់តែបញ្ឆេះលែងឆេះ។

    10. ដកប៊ូស្ស៊ីចេញ ហើយពិនិត្យមើលស្ថានភាពរបស់វា។ សូមមើល ការថែទាំប៊ូស្ស៊ី

    11. ក្រោយពីបានដកប៊ូស្ស៊ីចេញពីម៉ាស៊ីនហើយ ចាក់ប្រេង​រំអិល 15 ml (2 ស្លាបព្រាបាយ) ចូលទៅ​ក្នុងប្រហោងប៊ូស្ស៊ី។

    12. ប្រើដុំដេរដើម្បីរវៃម៉ាស៊ីន និងចែកចាយប្រេងនៅក្នុងស៊ីឡាំង។

    13. ដំឡើងប៊ូស្ស៊ី ហើយរឹតបន្តឹងវាទៅតាម​កម្លាំង​បង្វិល​ដែលបានណែនាំ។ សូមមើល ការថែទាំប៊ូស្ស៊ី

      Note: ហាមតខ្សែភ្លើងនៅលើប៊ូស្ស៊ី។

    14. ដកអាគុយចេញពីសាក់ស៊ី និងសាកភ្លើងវាឱ្យពេញ។ សូមមើល ការដកអាគុយចេញ

      Note: ហាមតខ្សែអាគុយទៅក្បាលអាគុយ អំឡុងពេលរក្សាទុក។

      Important: អាគុយត្រូវតែសាកភ្លើងឱ្យពេញដើម្បីបង្ការវាពីការអស់ភ្លើង និងខូចនៅសីតុណ្ហភាពក្រោម 0°C (32°F)។ អាគុយដែលសាកភ្លើងពេញ រក្សាភ្លើងរបស់វាបានរយៈពេលប្រហែល 50 ថ្ងៃ នៅសីតុណ្ហភាពទាបជាង 4°C ។

    15. ត្រួតពិនិត្យ និងរឹតបន្តឹងខ្ចៅទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច។

    16. លាបថ្នាំផ្ទៃដែលរបក ឬមើលឃើញដែក ដោយប្រើថ្នាំ​លាបដែលអាចរកបានពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។

    17. រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។

    18. ដកកូនសោចេញពីកុងតាក់សោ ហើយទុកវានៅកន្លែង​មានសុវត្ថិភាព​នៅឆ្ងាយពីដៃក្មេង។

    19. គ្របគ្រឿងចក្រដើម្បីការពារវា និង​រក្សាទុកវា​ឱ្យបានស្អាត។