តំហែទាំ
ការចូលទៅផ្នែកកាត់
សូមប្រើប្រាស់វិធីការជួសជុលឃ្លុបកាំបិត និងដុំរមូរដូចខាងក្រោម:
ការពិនិត្យមើលកន្លែងបូមខ្លាញ់នៃកាលេម៉ាស៊ីនបូមដុំរមូរ
| ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
|---|---|
| ប្រចាំឆ្នាំ |
|
-
ដកគ្រឿងដែកការពារសុវត្ថិភាព ឬដែលភ្ជាប់បង្គំដុំរមូរខ្សែពានទៅនឹងបន្ទះដែកចំហៀង (រូបភាព )។

-
ពិនិត្យមើលខាងក្នុងកាលេម៉ាស៊ីនបូមដុំរមូរ (រូបភាព ) ដើម្បីឲ្យដឹងកម្រិតខ្លាញ់នៅសល់។
បើអ្នកពិនិត្យឃើញថាមានបរិមាណខ្លាញ់មិនគ្រប់គ្រាន់ទេនោះ ត្រូវបន្ថែមខ្លាញ់លើដងស្ពឺញីឈ្មោលថែមទៀត។

-
ត្រូវប្រើវីសប្រហោងក្បាល និងខ្ចៅដែលបានដោះចេញពីមុនដើម្បីភ្ជាប់ការពារសុវត្ថិភាពបង្គំដុំរមូរខ្សែពានទៅនឹងបន្ទះដែកចំហៀង។
-
បំពាក់ផ្នែកកាត់ទៅនឹងផ្នែកសណ្ដោង សូមមើល សៀវភៅណែនាំអ្នកបញ្ជានៃម៉ាស៊ីនកាត់ស្មៅសណ្ដោងបានរបស់អ្នក។
ការលៃតម្រូវការប៉ះគ្នារវាងឃ្លុបកាំបិតទៅនឹងដុំរមូរ
ការលៃតម្រូវឃ្លុបកាំបិទប្រចាំថ្ងៃ
មុនពេលកាត់ស្មៅរាល់ថ្ងៃ ឬតាមតម្រូវការ ដើម្បីផ្ទៀងផ្ទាត់ការប៉ះគ្នារវាងឃ្លុបកាំបិតទៅនឹងដុំរមូរ។ អនុវត្តរបៀបនេះ ទោះបីជាគុណភាពនៃការកាត់ អាចទទួលយកបានក៏ដោយ។
Note: វិធីការនេះអាចមានការអនុវត្តចំពោះផ្នែកកាត់ដែលបានបំពាក់ភ្ជាប់ទៅនឹងម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។
-
ពន្លត់ម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។
-
ចូលប្រើផ្នែកកាត់ សូមមើល ។
-
បង្វិលដុំរមូរយឺតៗក្នុងទិសដៅបញ្ច្រាស ដោយស្តាប់ការប៉ះពាល់ទៅនឹងដុំរមូរទៅនឹងឃ្លុបកាំបិត។
-
បើគ្មានការប៉ះជាក់ស្ដែង សូមលៃតម្រូវឃ្លុបកាំបិទដូចខាងក្រោម
-
មួលវីសលៃតម្រូវរបារឃ្លុបតាមទិសនាឡិកា (រូបភាព ), 1 ចុចម្ដងហើយម្ដងទៀត រហូតដល់អ្នកមានអារម្មណ៍និងលឺសូរសម្លេងប៉ះស្រាលៗ។
Note: វីសលៃតម្រូវរបារឃ្លុបមានការកោងនឹង 0.018 ម.ម (0.0007 អ៊ិញ) ចលនាឃ្លុបកាំបិតសម្រាប់ទីតាំងរៀងគ្នា។

-
ស៊កចម្រៀកក្រដាសវែងមួយ (គ្រឿងបន្លាស់លេខ 125-5610 នៃក្រុមហ៊ុន Toro) នៅចន្លោះដុំរមូរ និងឃ្លុបកាំបិទដែលកែងនឹងឃ្លុបកាំបិទ (រូបភាព ), បន្ទាប់មកបង្វិលដុំរមូរ និងឃ្លុបកាំបិត យឺតៗ ទៅមុខដែលវាត្រូវកាត់ក្រដាស បើមិនកាត់ទេ ធ្វើតាមជំហានទាំងនោះម្ដងទៀត និង រហូតដល់វាកើតឡើង។
-
-
បើការប៉ះ ឬការអូសដុំរមូរគឺមើលឃើញច្បាស់ ភ្លៅខាងក្រោយ បង្វិលផ្នែកខាងមុខរបស់ឃ្លុបកាំបិត ឬសំលៀងផ្នែកកាត់ដើម្បីទទួលបានគែមមុតស្រួចដែលត្រូវការសម្រាប់ការកាត់ជាក់លាក់។ (សូមអាន សៀវភៅណែនាំរបស់ Toro សម្រាប់ការសំលៀងដុំរមូរ និងម៉ាស៊ីនកាត់ស្មៅវិលទម្រង់លេខ 09168SL)។
Important: ការប៉ះពាល់តិចតួចត្រូវបានចូលចិត្តគ្រប់ពេលវេលា។ បើអ្នកមិនរក្សាបានការប៉ះតិចៗទេ ឃ្លុបកាំបិត/គែមដុំរមូរពិតជានឹងមិនមានស្វ័យសំលៀងបានគ្រប់គ្រាន់ទេ ហើយនឹងកើតមានរង្វិលគែមកាត់ក្រោយការបញ្ជាភ្លាមៗ។ បើអ្នករក្សាការប៉ះហួសហេតុ ឃ្លុបកាំបិត/ដុំរមូរនឹងមានការឆាប់រេចរិល ការសឹកមិនស្មើគ្នាអាចកើតមាន ហើយគុណភាពនៃការកាត់ក៏៏អាចធ្លាក់ចុះផងដែរ។
Note: ចំពោះផ្នែកកាត់នៃម៉ាស៊ីនកាត់ស្មៅ eFlex ការប៉ះគ្នារវាងដុំរមូរ និងឃ្លុបកាំបិតមានឥទ្ធិពលខ្លាំងលើការប្រើប្រាស់ថាមពល។ ការប៉ះគ្នាតិចបំផុតធ្វើឲ្យល្អបំផុតចំពោះការបំពេញមុខងារកាត់ និងការប្រើប្រាស់អាគុយ។
Note: នៅពេលស្លាបចក្ររបស់ដុំរមូរបន្តរត់ប្រឆាំងនឹងឃ្លុបកាំបិត នោះស្នាមប្រេះបន្តិចបន្តួចនឹងលេចឡើងនៅលើផ្ទៃគែមកាត់ផ្នែកខាងមុខនៅតាមបណ្តោយប្រវែងទាំងមូលនៃឃ្លុបកាំបិត។ យូរៗម្ដងដំណើរការឆាបនៅតាមគែមខាងមុខដើម្បីយកស្នាមប្រេះនេះចេញដើម្បីធ្វើឲ្យការកាត់ប្រសើរឡើង។ក្រោយប្រើប្រាស់រយៈពេលយូរ គែមនឹងបង្កើតនៅផ្នែកខាងចុងនីមួយៗនៃឃ្លុបកាំបិត។ ខាត់ ឬឆាបចំគន្លាក់ទាំងនេះឲ្យស្មើនឹងគែមកាត់របស់ឃ្លុបកាំបិត ដើម្បីធានាបាននូវប្រតិបត្តិការរលូន។
-
ការលៃតម្រូវឃ្លុបកាំបិតក្រោយការស្រកួត ការសំលៀង និងការរុះរើ
សូមប្រើនិតិវិធីនេះពេលកំពុងដំឡើងផ្នែកកាត់ដំបូង និងក្រោយពេលសង្កៀត សំលៀង ឬរុះរើដុំរមូរ។ នេះ មិនមែនជា ការលៃតម្រូវប្រចាំថ្ងៃទេ។
Note: វិធីការនេះអាចមានការអនុវត្តចំពោះផ្នែកកាត់ដែលបានបំពាក់ភ្ជាប់ទៅនឹងម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។
Note: ចំពោះផ្នែកកាត់នៃម៉ាស៊ីនកាត់ស្មៅ eFlex ការប៉ះគ្នារវាងដុំរមូរ និងឃ្លុបកាំបិតមានឥទ្ធិពលខ្លាំងលើការប្រើប្រាស់ថាមពល។ ការប៉ះគ្នាតិចបំផុតធ្វើឲ្យល្អបំផុតចំពោះការបំពេញមុខងារកាត់ និងការប្រើប្រាស់អាគុយ។
-
ពន្លត់ម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។
-
ចូលប្រើផ្នែកកាត់ សូមមើល ។
-
បង្វិលដុំរមូរដើម្បីឲ្យស្លាបចក្រ 1 ក្នុងចំណោមនោះឆ្លងកាត់គែមឃ្លុបកាំបិតរវាងវីសឃ្លុបកាំបិតទីមួយ និងទីពីរដែលមានទីតាំងនៅលើផ្នែកខាងស្ដាំនៃផ្នែកកាត់។
-
ធ្វើសញ្ញាសម្គាល់នៅលើស្លាបចក្រដែលវាឆ្លងកាត់គែមឃ្លុបកាំបិត។
Note: នេះនឹងធ្វើឱ្យការកែតម្រូវនៅពេលក្រោយកាន់តែងាយស្រួល។
-
ស៊ករ៉ងកម្រាស់ 0.05 ម.ម (0.002 អ៊ិញ) នៅចន្លោះស្លាបចក្រ និងគែមឃ្លុបកាំបិតនៅត្រង់ចំណុចដែលបានធ្វើសញ្ញាសម្គាល់តាមជំហាន ។
-
មួលវីសលៃតម្រូវរបារឃ្លុបស្ដាំ (រូបភាព ) រហូតដល់អ្នកមានអារម្មណ៍ថារាងតឹងបន្តិច នៅលើរ៉ង ពេលរុញវាពីម្ខាងទៅម្ខាង។ ដោះរ៉ងចេញ។
-
សម្រាប់ផ្នែកខាងឆ្វេងនៃផ្នែកកាត់ បង្វិលដុំរមូរយឺតៗដើម្បីឲ្យស្លាបចក្រដែលនៅជិតបំផុតឆ្លងកាត់គែមឃ្លុបកាំបិតរវាងវីសទីមួយ និងទីពីរ។
-
ធ្វើតាមជំហាននានាម្ដងទៀត រហូតដល់ចប់ សម្រាប់ផ្នែកខាងឆ្វេងនៃផ្នែកកាត់ និងវីសលៃតម្រូវរបារឃ្លុបឆ្វេង។
-
ធ្វើតាមជំហាននានាម្ដងទៀត និង រហូតដល់មានសម្ពាធស្រាលៗនៅត្រង់ចំណុចប៉ះនៅលើផ្នេកទាំងឆ្វេង ទាំងស្ដាំនៃផ្នែកកាត់។
-
ដើម្បីទទួលបានការប៉ះស្រាលៗរវាងដុំរមូរ និងឃ្លុបកាំបិត សូមមួលវីសលៃតម្រូវរបារឃ្លុបតាមទិសនាឡិកា 3 ក្រិក។
Note: សូរក្រិកនីមួយៗនៅលើវីសលៃតម្រូវរបារឃ្លុបរុញឃ្លុបកាំបិតទៅទីតាំង 0.018 ម.ម (0.0007 អ៊ិញ)។ មិនត្រូវរឹតបន្តឹងវីសលៃតម្រូវខ្លាំងពេកទេ។ការមួលវីសលៃតម្រូវស្របតាមទ្រនិចនាឡិកានឹងរុញគែមឃ្លុបកាំបិតកាន់តែជិតទៅនឹងដុំរមូរ។ ការមួលវីសលៃតម្រូវបញ្ច្រាសទ្រនិចនាឡិកានឹងរុញគែមឃ្លុបកាំបិតឆ្វាយពីដុំរមូរ។
-
ស៊កចម្រៀកក្រដាសវែងមួយនៅ (លេខសម្គាល់គ្រឿង Toro 125-5610) ចន្លោះដុំរមូរ និងឃ្លុបកាំបិទដែលកែងនឹងឃ្លុបកាំបិទ (រូបភាព ) បន្ទាប់មកបង្វិលដុំរមូរ យឺតៗ ទៅមុខ វាគួរតែកាត់ក្រដាស បើមិនកាត់ទេ មួលវីសលៃតម្រូវរបារឃ្លុបនីមួយៗស្របតាមទ្រនិចនាឡិកា 1 ក្រិក ហើយធ្វើតាមជំហាននេះម្ដងទៀតរហូតដល់វាកាត់ក្រដាស។

Note: បើការប៉ះ ឬការអូសដុំរមូរគឺមើលឃើញច្បាស់ អ្នកអាចនឹងសំលៀងភ្លៅខាងក្រោយ បង្វិលផ្នែកខាងមុខរបស់ឃ្លុបកាំបិត ឬសំលៀងផ្នែកកាត់ដើម្បីទទួលបានគែមមុតស្រួចដែលត្រូវការសម្រាប់ការកាត់ជាក់លាក់។ (សូមអាន សៀវភៅណែនាំរបស់ Toro សម្រាប់ការសំលៀងដុំរមូរ និងម៉ាស៊ីនកាត់ស្មៅវិលទម្រង់លេខ 09168SL)។
ការដាក់កំណត់ផ្នែកកាត់ឲ្យត្រូវស្ថានភាពទីធ្លាស្មៅ
ប្រើតារាងខាងក្រោមដើម្បីកំណត់ឃ្លុបកាំបិតត្រឹមត្រូវដែលចាំបាច់ត្រូវទៅនឹងស្ថានភាពវាលស្មៅរបស់អ្នក។ ទាក់ទងអ្នកលក់ចែកចាយរបស់អ្នកដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យត្រឹមត្រូវតំណាងចែកចាយផលិតផល Toro ស្របច្បាប់របស់អ្នកដើម្បីទទួលបានឃ្លុបកាំបិត និងរ៉ូឡូបន្ថែម។
សូមមើល ដើម្បីដឹងអំពីការណែនាំប្រាប់ឲ្យដាក់កំណត់កម្រិតល្បឿនត្រឹមត្រូវសម្រាប់ស្ថានភាពទីធ្លាស្មៅរបស់អ្នក។
| តារាងកំណត់ឃ្លុបកាំបិត/កម្ពស់កាត់ដែលមានការណែនាំឲ្យប្រើប្រាស់ | |
| ឃ្លុបកាំបិត | កម្ពស់កាត់ |
| មុខកាត់គែមធំ (ស្ដង់ដារ) | 1.5 ដល់ 4.7 ម.ម (0.062–0.188 អ៊ិញ) |
| បន្ទះផ្លែកាត់គែមធំ (ដែលអាចបន្ថែម) | 3.1 ដល់ 12.7 ម.ម (0.125–0.500 អ៊ិញ) |
| មុខកាត់តូច (ដែលអាចបន្ថែម) | 1.5 ដល់ 4.7 ម.ម (0.062–0.188 អ៊ិញ) |
| បន្ទះផ្លែកាត់ (ដែលអាចបន្ថែម) | 3.1 ដល់ 12.7 ម.ម (0.125–0.500 អ៊ិញ) |
| មុខកាត់តូចបន្ថែម (ដែលអាចបន្ថែម) | 1.5 ដល់ 4.7 ម.ម (0.062–0.188 អ៊ិញ) |
| បន្ទះផ្លែកាត់បន្ថែម (ដែលអាចបន្ថែម) | 3.1 ដល់ 12.7 ម.ម (0.125–0.500 អ៊ិញ) |
| មុខកាត់ទាប (ដែលអាចបន្ថែម) | 4.7 ដល់ 25.4 ម.ម (0.188–1.00 អ៊ិញ) |
ការអនុវត្តលើការលៃតម្រូវកម្ពស់កាត់
ដាក់កំណត់កម្រិតខ្ពស់កាត់តតាមដែលចង់បានដោយប្រើប្រដាប់វាស់កម្ពស់កាត់ត និងត្រូវធានាឲ្យបានថា ផ្នែកកាត់របស់អ្នកមានការបំពាក់ដោយឃ្លុបកាំបិតដែលមានលក្ខណៈត្រឹមត្រូវបំផុតទៅនឹងឹកម្ពស់កាតត់ដែលអ្នកចង់បាន សូមមើល ។
ការលៃតម្រូវកម្ពស់រ៉ូឡូខាងក្រោយ
អាស្រ័យលើជួរកម្ពស់មុខកាត់ ត្រូវលៃតម្រូវក្រចាប់រ៉ូឡូខាងក្រោយ (រូបភាព ឬ រូបភាព ) ទៅទីតាំងទាប ឬខ្ពស់:
-
ដាក់ជ័រទប់ខាងលើក្បាលតំណខ្ចៅចំហៀង (ការកំណត់ពីរោងចក្រ) នៅពេលការកំណត់កម្ពស់មុខកាត់មានចន្លោះពី 1.5 ម.ម ដល់ 6 មម (1/16 អ៊ិញ ដល់ ¼ អ៊ិញ) ដូចបង្ហាញក្នុង រូបភាព ។

-
ដាក់ជ័រទប់ខាងក្រោមក្បាលតំណខ្ចៅចំហៀងនៅពេលការកំណត់កម្ពស់មុខកាត់មានចន្លោះពី 3 មម ដល់ 25 ម.ម (⅛ អ៊ិញ ដល់ 1 អ៊ិញ) ដូចបង្ហាញក្នុងរូបភាព ។

-
លើកផ្នែកខាងក្រោយនៃផ្នែកកាត់ ហើយដាក់សន្ទះក្រោមឃ្លុបកាំបិត។
-
ដកខ្ចៅ 2 ដែលភ្ជាប់ក្រចាប់រ៉ូឡូនីមួយៗនិងជ័រទប់ទៅក្បាលតំណខ្ចៅ ចំហៀងនីមួយៗ
-
បន្ទាបរ៉ូឡូ និងវីសពីក្បាលតំណខ្ចៅចំហៀង និងជ័រទប់។
-
ដាក់ជ័រទប់នៅលើវីសខាងលើនៃក្រចាប់រ៉ូឡូខាងក្រោម តាមតម្រូវការ (រូបភាព ឬ រូបភាព )។
-
ភ្ជាប់ក្រចាប់រ៉ូឡូ និងជ័រទប់ ឬឧបករណ៍រក្សាគម្លាតទៅផ្នែកខាងក្រោមនៃក្បាលតំណខ្ចៅបានដកចេញពីមុន។
-
ពិនិត្យផ្ទៀងផ្ទាត់មើលឲ្យដឹងថា ការប៉ះគ្នារវាងឃ្លុបកាំបិតទៅនឹងដុំរមូរគឺពិតជាត្រឹមត្រូវ។ ផ្អៀងម៉ាស៊ីនកាត់ស្មៅឲ្យឈមនឹងរ៉ូឡូមុខ និងក្រោយ ហើយនិងឃ្លុបកាំបិត។
Note: ទីតាំងនៃរ៉ូឡូក្រោយទៅដុំរមូរគឺត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនដែលអាចផ្អៀងបាននៃសមាសភាពដែលបានដំឡើង និងមិនតម្រូវឲ្យមានសំណុំស្រប។ ការលៃតម្រូវមានកម្រិតអាចធ្វើទៅបានដោយការដាក់កំណត់ផ្នែកកាត់ដែលនៅលើផ្ទៃបន្ទះដែក និងការបន្ធូរប៊ូឡុងរឹតគ្រឿងបំពាក់នៅផ្ទៃចំហៀង (រូបភាព )។ លៃតម្រូវ និងរឹតបន្តឹងប៊ូឡុងនានា នៅពេលបានបញ្ចប់ហើយ។

Important: នៅពេលណាដែលអ្នកត្រូវតែផ្អៀងផ្នែកកាត់ឲ្យប៉ះនឹងឃ្លុបកាំបិត/ដុំរមូរ ទ្រផ្នែកខាងក្រោយរបស់ផ្នែកកាត់ដើម្បីធ្វើឲ្យប្រាកដថាខ្ចៅនៅលើចុងខាងក្រោយរបស់វីសលៃតម្រូវរបារឃ្លុបមិនផ្ដេកលើផ្ទៃការងារ (រូបភាព )។
ការលៃតម្រូវប្រដាប់ស្ទង់កម្ពស់មុខកាត់
ការកែតម្រូវកម្ពស់នៃការកាត់
ផ្នែកកាត់មានឃ្លុបកាំបិតតាមស្តង់ដារមុខកាត់គែមធំ និងរបារឃ្លុបមានស្តង់ដារត្រឹមត្រូវ។ កម្ពស់កាត់មានប្រសិទ្ធភាពអាស្រ័យលើកំណត់រចនាសម្ព័ន្ធម៉ាស៊ីនកាត់ពីមុនមក និងស្ថានភាពទីធ្លាស្មៅ (មានន័យថា ឃ្លុបកាំបិតនៅខាងក្រោយចំណុចកណ្ដាល ស្មៅទន់ ឬរឹង លក្ខខណ្ឌ ឬស្ថានភាពរដូវកាល)។ ដាក់កំណត់កម្ពស់កាត់ដំបូងចាប់ពី 0.25 ម.ម ទៅ 0.38 ម.ម (0.010 ទៅ 0.015 អ៊ិញ) ដែលខ្ពស់ជាងម៉ាស៊ីនកាត់ស្មៅពីមុន ហើយលៃតម្រូវវាឲ្យត្រូវនឹងស្ថានភាព។
Note: សម្រាប់កម្ពស់មុខកាត់ធំជាង 13 ម.ម (0.500 អ៊ិញ) ដំឡើងផ្លែមុខកាត់កម្ពស់ខ្ពស់។
សូមមើល ដើម្បីកំណត់ថាតើ ឃ្លុបកាំបិតមួយណាដែលសាកសមបំផុតសម្រាប់កម្ពស់កាត់ដែលចង់បាន។
-
បន្ធូរខ្ចៅខ្ទាស់ដែលភ្ជាប់ដងកម្ពស់នៃការកាត់ទៅបន្ទះចំហៀងរបស់ផ្នែកកាត់ (រូបភាព

-
រុញក្បាលវីសនៃប្រដាប់ស្ទង់កម្ពស់មុខកាត់នៅលើផ្នែកខាងស្ដាំនៃគែមកាត់ឃ្លុបកាំបិត និងដាក់ចុងខាងក្រោយនៃរបារលើផ្នែកខាងក្រោយនៃរ៉ូឡូ (រូបភាព )។

-
មួលវីសលៃតម្រូវរហូតដល់រ៉ូឡូប៉ះនឹងផ្នែកខាងមុខនៃរបារប្រដាប់ស្ទង់។
-
ធ្វើតាមជំហានទាំងនោះម្ដងទៀត និង សម្រាប់ផ្នែកខាងឆ្វេង។
-
លៃតម្រូវចុងទាំងពីរនៃរ៉ូឡូរហូតទាល់តែរ៉ូឡូទាំងមូលស្រប់គ្នានៃឃ្លុបកាំបិត។
Important: នៅពេលដែលបានកំណត់ត្រឹមត្រូវ រ៉ូឡូមុខក្រោយប៉ះរបារប្រដាប់ស្ទង់ ហើយវីសព្យួរទល់នឹងឃ្លុបកាំបិត។ នេះធានាថាកម្ពស់នៃមុខកាត់ដូចគ្នាបេះបិតនៅចុងទាំងពីររបស់ឃ្លុបកាំបិត។
-
រឹតបន្តឹងក្បាលឡោស៊ីរឹតពីរជាន់លើដងកម្ពស់មុខកាត់ដើម្បីការពារសុវត្ថិភាព ឬភ្ជាប់ការលៃតម្រូវសមល្មមដើម្បីដោះចេញពីរ៉ង។
-
ផ្ទៀងផ្ទាត់ថាការកំណត់កម្ពស់មុខកាត់គឺត្រឹមត្រូវ ធ្វើតាមវិធីនេះម្តងទៀតបើចាំបាច់
ការលៃតម្រូវកម្រិតល្បឿន
កម្រិតល្បឿនមានការកំណត់បានតាមសំណុំកំណត់ម៉ាស៊ីនដូចខាងក្រោម:
-
ល្បឿនដុំរមូរ: គេអាចលៃតម្រូវកម្រិតល្បឿនបានរហូតដល់កំណត់កម្រិតខ្ពស់ ឬទាប សូមមើល សៀវភៅណែនាំអ្នកបញ្ជានៃម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។
-
ចំណុចនៃកង់ប៉ូលីវិលអូសខ្សែពាន: កង់ប៉ូលីវិលអូសខ្សែពាន (22 ធ្មេញ និង 24 ធ្មេញ) អាចមានការដាក់កំណត់នៅ 2 ចំណុចបាន:
Note: ចំណុចប៉ូលីមានការដាក់កំណត់ឲ្យនៅ ចំណុចទាប ពីនាយមក។

ដើម្បីលៃតម្រូវចំណុចប៉ូលីបាន សូមមើលបណ្ដាជំហានដូចខាងក្រោម:
-
ដោះគម្របខ្សែពានចេញ ដើម្បីលាតវា (រូបភាព )។

-
បន្ធូរប៊ូឡុងដៃកង់ខ្សែពាន ហើយបង្វិលដៃកង់ខ្សែពាន (រូបភាព ) ដើម្បីបន្ថយតំណឹងខ្សែពាន។
-
បន្ធូរខ្ចៅនៅប៉ូលីនីមួយៗ ដោះប៉ូលីចេញ ហើយប្រើខ្ចៅដើម្បីដំឡើង ឬដាក់ប៉ូលីក្នុងកំណត់រចនាសម្ព័ន្ធដែលអ្នកចង់បាន។

-
មួលខ្ចៅប៉ូលីកម្រិតចាប់ពី 37 ទៅ 45 N∙m (27 ទៅ 33 ft-lb)
-
ដាក់ និងបន្តឹងខ្សែពានដោយប្រើកម្រិតចាប់ពី 4 ទៅ 5 N∙m (35 ទៅ 40 in-lb) ទៅនឹងដៃកង់រាងឆកោណលើកដាក់ល្បឿនខ្សែពានក្នុងប្រអប់ដែលបង្ហាញនៅក្នុង រូបភាព ។
-
រឹតបន្តឹងប៊ូឡុងដៃកង់ខ្សែពាន និងដាក់គម្របខ្សែពាន។
ការលៃតម្រូវរបាររកាត់ផ្ដាច់។
លៃតម្រូវរបាររកាត់ផ្ដាច់ដើម្បីធានាថាកំទេចកំទីកាត់ត្រូវបានបញ្ចេញចោលពីផ្ទៃដុំរមូរ ដូចខាងក្រោម៖
Note: របាររអាចលៃតម្រូវបានដើម្បីជួយឲ្យមានតុល្យភាពគ្នាចំពោះការផ្លាស់ប្តូរលក្ខខណ្ឌទីធ្លាស្មៅ។ លៃតម្រូវរបារទៅកៀកនឹងដុំរមូរនៅពេលទីធ្លាស្មៅត្រូវបានស្ងួតខ្លាំង។ ផ្ទុយទៅវិញ លៃតម្រូវរបារឲ្យឃ្លាតឆ្ងាយពីដុំរមូរនៅពេលទីធ្លាស្មៅមានសភាពសើម។ របារគួរតែស្របនឹងដុំរមូរដើម្បីធានាបាននូវការអនុវត្តល្អបំផុត។។ លៃតម្រូវវាក្រោយសំលៀងរមូរនៅលើប្រដាប់សំលៀងដុំរមូរ។
ការជួសជុលរបារឃ្លុប
មានតែជាងម៉ាស៊ីនដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវប៉ុណ្ណោះដែលគួរជួសជុលរបារឃ្លុប និងឃ្លុបកាំបិតដើម្បីការពារការខូចខាតដល់ដុំរមូរ របារឃ្លុប និងឃ្លុបកាំបិត។ ប្រសើរបំផុត ត្រូវយកផ្នែកកាត់ទៅកាន់តំណាងអ្នកចែកចាយផលិតផល Toro ស្របច្បាប់របស់អ្នកដែលមានការអនុញ្ញាតសម្រាប់ការជួសជុល។ សូមអាន សៀវភៅណែនាំអំពីសេវាជូសជុល សម្រាប់ម៉ាស៊ីនកាត់ស្មៅសណ្ដោងបានរបស់អ្នកសម្រាប់សេចក្ដីណែនាំពេញលេញ ឧបករណ៍ពិសេស និងដ្យាក្រាមសម្រាប់ការជួសជុលឃ្លុបកាំបិត។ បើអ្នកត្រូវការរុះរើឬដំឡើងឃ្លុបរបារដោយខ្លួនឯង ការណែនាំត្រូវបានផ្តល់ជូនខាងក្រោមដូចនឹងលម្អិតផ្នែកបច្ចេកទេសសម្រាប់ជួសជុលឃ្លុបកាំបិត។
Important: ត្រូវអនុវត្តតាមនិតិវិធីរបស់ឃ្លុបកាំបិតដែលរៀបរាប់ពិស្ដានៅក្នុង សៀវភៅណែនាំអំពីសេវាជូសជុល របស់អ្នកនៅពេលជួសជុលឃ្លុបកាំបិត។ ការខកខានដំឡើង និងសំលៀងឃ្លុបកាំបិតឲ្យបានត្រឹមត្រូវអាចបណ្ដាលឲ្យខូចដុំរមូរ របារឃ្លុប ឬឃ្លុបកាំបិតទៅបាន។
ការដករបារឃ្លុបចេញ
-
មួលវីសលៃតម្រូវរបារឃ្លុបច្រាសទ្រនិចនាឡិកាដើម្បីដកឃ្លុបកាំបិតចេញពីដុំរមូរ (រូបភាព )។

-
មួលខ្ចៅសម្ពាធរឺស័រចេញរហូតទាល់តែរ៉ងលែងសង្កត់នឹងរបារឃ្លុប (រូបភាព )។
-
នៅផ្នែកនីមួយៗរបស់គ្រឿងចក្រ ត្រូវបន្ធូរក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ដែលបានបង្ហាញនៅក្នុង រូបភាព ។

-
ដកប៊ូឡុងរបារឃ្លុបនីមួយៗ ដើម្បីឲ្យមានការទាញរបារឃ្លុបចុះក្រោមបាន និងដកចេញពីផ្នែកកាត់ (រូបភាព )។
មានរ៉ង/កាសទ្រនាប់ប្លាស្ទីកចំនួន 2 និងរ៉ងដែកចំនួន 1 នៅលើចុងនីមួយៗនៃរបារឃ្លុប (រូបភាព )។
កំពុងដំឡើង ឬបំពាក់របារឃ្លុប
-
ដំឡើងរបារឃ្លុប ដែលកំណត់ទីតាំងត្រចៀកចាប់រវាងរ៉ង និងវីសលៃតម្រូវរបារឃ្លុប។ (រូបភាព )។
-
រឹតរបារឃ្លុបទៅនឹងបន្ទះចំហៀងនីមួយៗជាមួយប៊ូឡុងរបារឃ្លុប (ខ្ចៅនៅលើប៊ូឡុង) និងរ៉ងចំនួន 3 (សរុប 6)។
-
កំណត់ទីតាំងរ៉ងនីឡុងនៅផ្នែកនីមួយៗរបស់ទ្រនាប់បន្ទះចំហៀង។ ដាក់រ៉ងដែកខាងក្រៅរ៉ងនីឡុងនីមួយៗ (រូបភាព )។
-
មួលប៊ូឡុងរបារឃ្លុបពី 27 ទៅ 36 N∙m (240 ទៅ 320 inch-lb)។
-
រឹតបន្តឹងអេគ្រូមួលសម្លាប់រហូតអ្នកដោះចុងទ្រនាប់ចេញពីរ៉ងដែក តែអ្នកអាចមួលវាដោយដៃបាន។ រ៉ងនៅផ្នែកខាងក្នុងប្រហែលជាមានគម្លាត។
Important: កុំរឹតអេគ្រូមួលសម្លាប់ខ្លាំងពេក បើមិនដូច្នោះទេវានឹងធ្វើឲ្យបន្ទះចំហៀងងាកចេញ។
-
រឹតបន្តឹងខ្ចៅសម្ពាធរឺស័ររហូតទាល់តែរឺស័រធ្លាក់ស្រុត បន្ទាប់មកមួលវាចេញកន្លះ (1/2) ជុំ (រូបភាព )។

-
លៃតម្រូវឃ្លុបកាំបិតទៅនឹងដុំរមូរ សូមអាន ។
ការជួសជុលថែទាំឃ្លុបកាំបិត
ការដំឡើងឃ្លុបកាំបិត
-
កោសបំបាត់ស្នាមច្រេះ ស្នាមដាច់ និងស្នាមច្រេះចេញពីផ្ទៃរបារឃ្លុប ហើយលាបប្រេងមួយស្រទាប់ស្ដើងទៅផ្ទៃរបារឃ្លុប។
-
សម្អាតក្រឡាវីស។
-
លាបប្រេងរំអិលការពារសំណឹកវីស ហើយដំឡើង ឬបំពាក់ឃ្លុបកាំបិតទៅរបារឃ្លុប។

-
មួលវីសខាងក្រៅចំនួន 2 ទៅ 1 N∙m (10 in-lb)។
-
ដោយធ្វើការចាប់ពីចំណុចកណ្ដាលនៃឃ្លុបកាំបិត មួលវីសក្នុងកម្រិតចាប់ពី 23 ទៅ 28 N∙m (200 to 250 in-lb)។

-
សំលៀងឃ្លុបកាំបិត។
ការរៀបចំដុំរមូរសម្រាប់សំលៀង
-
ត្រូវប្រាកដថាសមាសធាតុផ្នែកកាត់ទាំងអស់មានលក្ខណៈល្អ ហើយកែតម្រូវបញ្ហាណាមួយមុនពេលសំលៀង។
-
ធ្វើតាមការណែនាំប្រាប់របស់ក្រុមហ៊ុនផលិតប្រដាប់សំលៀងដុំរមូរ ដើម្បីសំលៀងដុំរមូរកាត់ឲ្យត្រូវទៅនឹងលម្អិតផ្នែកបច្ចេកទេសដូចខាងក្រោម។
លម្អិតផ្នែកបច្ចេកទេសឧបករណ៍សំលៀងដុំរមូរ អង្កត់ផ្ចិតដុំរមូរថ្មី 128.5 មម (5.06 អ៊ិញ) ដែនកំណត់សេវាកម្មអង្កត់ផ្ចិតដុំរមូរ 114.3 ម.ម (4.5 អ៊ិញ) មុំសុវត្ថិភាពស្លាបចក្រ 30° ± 5° ទទឹងដីផ្លែកាំបិតស្លាបចក្រ 1.0 មម (0.04 អ៊ិញ) លំដាប់ទទឹងដីផ្លែកាំបិតស្លាបចក្រ 0.76 ដល់ 1.27 ម.ម (0.03 ដល់ 0.05 អ៊ិញ) ដែនកំណត់សេវាកម្មកង់រង្វិលអង្កត់ផ្ចិតដុំរមូរ 0.25 ម.ម (0.01 អ៊ិញ)
ការសង្កត់សង្គ្រោះដុំរមូរ
ដុំរមូរថ្មីមានប្រវែងទទឹងដីពី 0.76 ទៅ 1.27 ម.ម (0.030 ដល់ 0.050 អ៊ិញ) និងការសង្កត់ដោះដុំរមូរមុំ 30°។
នៅពេលដែលទទឹងដីមានទំហំធំជាង 3 mmម.ម អនុវត្តដូចខាងក្រោម៖
-
អនុវត្តការសង្កត់ដោះមុំ 30° នៅលើផ្លែកាំបិតនៃដុំរមូរទាំងអស់រហូតដល់ទទឹងដីប្រវែង 1.3 ម.ម (0.050 អ៊ិញ) (រូបភាព ។

-
សង្កត់បង្វិលដុំរមូរដើម្បីសម្រេចបាន <0.025 mmម.ម អស់ដុំរមូរ។
Note: នេះបណ្តាលឲ្យទទឹងដីកើនឡើងបន្តិចបន្តួច។
-
លៃតម្រូវផ្នែកកាត់ សូមអាន សៀវភៅណែនាំប្រតិបត្តិករផ្នែកកាត់របស់អ្នក។
Note: ដើម្បីពង្រីកភាពជាប់បានយូរនៃគែមនៃដុំរមូរ និងឃ្លុប កាំបិត—បន្ទាប់ពីបានសំលៀងដុំរមូរ និងឃ្លុបកាំបិត—ពិនិត្យមើលទំនាក់ទំនងរវាងដុំរមូរ និងឃ្លុបកំបិតម្តងទៀត បន្ទាប់ពីបានកាត់វាលស្មៅ 2 ហើយ ដោយសារតែនឹងមានការបំបាត់ចេញនូវស្នាមប្រេះណាមួយ។ ស្នាមប្រេះអាចនឹងបង្កើតឲ្យមានការសម្អាតមិនត្រឹមត្រូវពីដុំរមូរ ទៅឃ្លុបកាំបិតដែលអាចធ្វើឲ្យកាន់តែឆាប់សឹក។
លម្អិតផ្នែកបច្ចេកទេសសំលៀងឃ្លុបកាំបិត

| មុំសុវត្ថិភាពឃ្លុបកាំបិតស្ដង់ដារ | 3° អប្បបរមា |
| មុំសុវត្ថិភាពឃ្លុបកាំបិតដែលបានបន្ថែម | 7° អប្បបរមា |
| ជួរមុំខាងមុខ | 13° ដល់ 17° |
ការពិនិត្យមុំសំលៀងផ្នែកខាងលើ
មុំដែលអ្នកប្រើក្នុងការសំលៀងឃ្លុបកាំបិតរបស់អ្នកគឺពិតជាសំខាន់ណាស់។
ប្រើឧបករណ៍បង្ហាញមុំ (គ្រឿងបន្លាស់ Toro លេខ 131-6828) និងទម្រឧបករណ៍បង្ហាញមុំ (គ្រឿងបន្លាស់ Toro លេខ 131-6829) ដើម្បីពិនិត្យមុំដែលប្រដាប់សំលៀងរបស់អ្នកបង្កើត ហើយបន្ទាប់មកលៃតម្រូវចំពោះភាពមិនត្រឹមត្រូវណាមួយរបស់ប្រដាប់សំលៀង។
-
ដាក់ឧបករណ៍បង្ហាញមុំនៅលើផ្នែកខាងក្រោមនៃឃ្លុបកាំបិតដូចបានបង្ហាញក្នុង រូបភាព ។

-
ប៉ះប៊ូតុង Alt Zero នៅលើឧបករណ៍បង្ហាញមុំ។
-
ដាក់ទម្រឧបករណ៍បង្ហាញមុំនៅលើជាយរបស់ឃ្លុបកាំបិត ដើម្បីឲ្យជាយមេដែកពាក់ជាប់ជាយរបស់ឃ្លុបកាំបិត(រូបភាព )។
Note: បន្ទះបង្ហាញឌីជីថលគួរតែអាចមើលឃើញពីផ្នែកដូចគ្នាអំឡុងជំហាននេះ ដូចដែលវានៅក្នុងជំហាន ។

-
ដាក់ឧបករណ៍បង្ហាញមុំនៅលើទម្រដូចបានបង្ហាញនៅក្នុង រូបភាព ។
Note: នេះជាមុំដែលប្រដាប់សំលៀងរបស់អ្នកបង្កើតឡើង ហើយគួរតែស្ថិតក្នុងមុំ 2 ដឺក្រេ នៃមុំសំលៀងផ្នែកខាងលើដែលបានណែនាំ។
ការសំលៀងផ្លែកាំបិតដោយម្សៅថ្មសំលៀងនៃផ្នែកកាត់
ដើម្បីសំលៀងផ្នែកាត់បាន ត្រូវប្រើឈុតប្រដាប់សំលៀងបាន (ម៉ូដែលលេខ 139-4342) សូមមើលការណែនាំប្រាប់អំពីដំណើរការបញ្ជានៅក្នុង ការណែនាំប្រាប់អំពីការដំឡើង ឬការបំពាក់ឈុតប្រដាប់សំលៀង។ ទាក់ទងអ្នកលក់ចែកចាយរបស់អ្នកដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យត្រឹមត្រូវដើម្បីទទួលបានឈុតសំលៀងនេះ។