សេចក្តីផ្តើម

ម៉ាស៊ីនផ្លុំកម្ទេចកំទីត្រូវបានសណ្ដោងពីក្រោយកន្លែងអង្គុយជិះរបស់គ្រឿងចក្រ ហើយមានបំណងឲ្យអ្នកបញ្ជាដែលជួលប្រកបដោយវិជ្ជាជីវៈប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងជាចម្បងដើម្បីប្រើប្រាស់ថាមពលខ្យល់ដើម្បីសម្អាតកម្ទេចកំទីដែលមិនត្រូវការនៅតំបន់ធំៗ បានយ៉ាងឆាប់រហ័សនៅលើវាលស្មៅដែលគេថែទាំយ៉ាងល្អនៅក្នុងឧទ្យាន ទីលានវាយកូនហ្គោល ទីលានកីឡា និងនៅលើដីពាណិជ្ជកម្ម។ ​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

Important: ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងការប្រើប្រាស់គ្រឿងចក្របានត្រឹមត្រូវ សូមមើល និងស្វែងយល់ឲ្យបានច្បាស់លាស់អំពីខ្លឹមសារនៃ សៀវភៅ​ណែនាំ​អ្នកបញ្ជា។ ការខកខានក្នុងការអនុវត្តតាមការណែនាំអំពីបញ្ជាទាំងនេះ ឬមិនបានទទួលការណ្ដុះបណ្ដាលត្រឹមត្រូវអាចបង្កឲ្យមានរបួសស្នាមទៅបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ជាជាក់ស្ដែងប្រកបដោយសុវត្ថិភាព ដែលរួមមានគន្លឹះណែនាំអំពីសុវត្ថិភាព និងសម្ភារបណ្ដុះបណ្ដាល សូមចូលមើល www.Toro.com។

ចូលមើល www.Toro.com ដើម្បីយល់ដឹងតាមរយៈ​ឯកសារ​បណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព​និង​ការបញ្ជា​លើ​ផលិតផល, ព័ត៌មាន​អំពី​គ្រឿង​បន្សំ, និង​ជំនួយស្វែងរក​អ្នក​ចែកចាយ ឬ​ដើម្បីចុះបញ្ជី​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរ​បស់ក្រុមហ៊ុន Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។ រូបភាព កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

Important: ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​ស្លាក​លេខ​ស៊េរី (បើមានបិទ) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

artpending

សៀវភៅនេះ​កំណត់​អត្តសញ្ញាណ​មុខសញ្ញាគ្រោះថ្នាក់​ដែលអាចកើតមាន និង​បង្ហាញ​សារ​សុវត្ថិភាពតាម​រយៈ​សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព ) ដែល​បង្ហាញ​អំពី​មុខ​សញ្ញា​គ្រោះថ្នាក់​ដែលអាច​នឹង​បង្ក​ឲ្យ​មានរបួស​ធ្ងន់ធ្ងរ ឬ​ការស្លាប់ បើ​មិន​អនុវត្ត​តាម​ការ​ប្រុងប្រយ័ត្ន្ន​ដែលបាន​ផ្ដល់​ជូន​ទេ។

artpending

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការ​រំលោភ​បំពាន​លើ​ផ្នែកក្រម​ធនធាន​សាធារណៈ​នៃ​រដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការ​ប្រើប្រាស់ ឬ​បញ្ជា​ម៉ាស៊ីន​នៅលើ​ដី​ព្រៃឈើ ដី​មានកូនឈើ ឬ​ដីមានស្មៅ លើកលែងតែ​ម៉ាស៊ីន​មាន​បំពាក់​ឧបករណ៍​ចាប់​ផ្កាភ្លើង ដូចមាន​កំណត់​នៅ​ក្នុង​ផ្នែកទី 4442, ថែទាំ​នៅ​ក្នុង​លំដាប់លំដោយ​ការងារ​ដែលមាន​ប្រសិទ្ធភាព ឬ​ម៉ាស៊ីន​ត្រូវ​បាន​សាងសង់​ បំពាក់ និង​ថែទាំ​សម្រាប់​ការ​បង្ការ​អគ្គិភ័យ។

សៀវភៅ​ណែនាំ​អ្នក​ប្រើប្រាស់​អំពី​ម៉ាស៊ីន​ដែលភ្ជាប់មក​នេះ មានផ្ទុក​ព័ត៌មាន​ពាក់ព័ន្ធនឹង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក (EPA) និង​បទបញ្ញត្តិ​​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រង​ការបំភាយ​របស់​ប្រព័ន្ធ​បំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់​អាច​បញ្ជាទិញបាន​តាមរយៈ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន។

ព័ត៌មានអំពីសំបកកង់ដែលមានសញ្ញាចុចៗ ស្ថិតនៅចំហៀងនៃសំបកកង់នីមួយៗ។ ពត៌មាននេះផ្ដល់នូវកម្រិតគុណភាពនៃបន្ទុក និងល្បឿន។ សំបកកង់ដែលប្ដូរជំនួសគប្បីគួរមានកម្រិតគុណភាពដូចគ្នា ឬប្រសើរជាង ត្រូវប្រាកដថាសំបកកង់ត្រូវនឹង ឬបំពេញលើសលក្ខខណ្ឌទម្ងន់នៃគ្រឿងចក្រ។

ភាពឆបគ្នានៃអេឡិចត្រូម៉ាញ៉េទិច
ក្នុងស្រុក៖ ឧបករណ៍នេះអនុលោមតាមច្បាប់ FCC ផ្នែកទី 15។ ការបញ្ជាត្រូវស្ថិតនៅក្រោមលក្ខខណ្ឌពីរយ៉ាង៖ (1) ឧបករណ៍នេះអាចមិនបង្កឱ្យមានការរំខានដែលបង្កគ្រោះថ្នាក់ហើយ (2) ឧបករណ៍នេះត្រូវតែទទួលយកការរំខានណាមួយដែលអាចទទួលបានរួមទាំងការរំខានដែលអាចបង្កឱ្យមានការបញ្ជាដែលមិនចង់បាន។
ឧបករណ៍នេះបង្កើតនិងប្រើប្រាស់ថាមពលហ្វ្រេកង់វិទ្យុហើយបើមិនបានដំឡើងនិងប្រើប្រាស់ឱ្យបានត្រឹមត្រូវដោយអនុលោមតាមការណែនាំរបស់អ្នកផលិតឲ្យបានហ្មត់ចត់ទេ អាចបណ្តាលឱ្យ​ការទទួលសំឡេងវិទ្យុ និងទូរទស្សន៍មិនបានល្អ។ វាបានក្លាយជាប្រភេទដែលត្រូវបានធ្វើតេស្ដ និងរកឃើញថាបានអនុវត្តតាមដែនកំណត់នៃឧបករណ៍គណនា FCC ថ្នាក់ B ដែលបានអនុលោមតាមលម្អិតផ្នែកបច្ចេកទេសនៅក្នុងផ្នែករងនៃ ផ្នែក 15 នៃវិធាន FCC ដូចមានចែងខាងលើ។ ទោះយ៉ាងណាក៏ដោយ ក៏មិនមានការធានាថាការរំខាននឹងមិនកើតឡើងនៅក្នុងការដំឡើងជាក់លាក់នោះដែរ។ បើឧបករណ៍នេះពិតជាបណ្តាលឱ្យ​ការទទួលសំឡេងវិទ្យុ ឬទូរទស្សន៍មិនបានល្អ ដែលអាចត្រូវបានកំណត់ដោយការបិទនិងបើកឧបករណ៍ យើងសូមលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ព្យាយាមកែតម្រូវបញ្ហារំខានដោយវិធានការមួយឬច្រើនដូចតទៅ៖តម្រង់អង់តែនទទួលឡើងវិញ ផ្លាស់ប្តូរទីតាំង ឧបករណ៍ទទួលបញ្ជាពីចម្ងាយដែលទាក់ទងនឹងអង់តែនវិទ្យុ/ទូរទស្សន៍ ឬដោតប្រព័ន្ធបញ្ជាទៅក្នុងព្រីភ្លើងផ្សេងដើម្បីឱ្យប្រព័ន្ធបញ្ជានិងវិទ្យុ/ទូរទស្សន៍ស្ថិតនៅលើផ្នែកសៀគ្វីផ្សេងៗគ្នា។បើចាំបាច់ អ្នកប្រើប្រាស់ត្រូវពិគ្រោះជាមួយអ្នកលក់បន្ត ឬជាងជួសជុលវិទ្យុ/ទូរទស្សន៍ដែលមានបទពិសោធន៍ ដើម្បីទទួលបានការផ្តល់យោបល់បន្ថែម។អ្នកប្រើប្រាស់អាចរកឃើញកូនសៀវភៅណែនាំខាងក្រោមដែលរៀបចំឡើងដោយគណៈកម្មការទំនាក់ទំនងសហព័ន្ធដែលមានប្រយោជន៍៖ “វិធីកំណត់និងដោះស្រាយបញ្ហារំខានដល់វិទ្យុ-ទូរទស្សន៍”។ កូនសៀវភៅនេះមាននៅការិយាល័យបោះពុម្ពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី 20402។ ស្ដុកលេខ 004-000-00345-4។
FCC ID: W7OMRF24J40MDME-Base, OA3MRF24J40MA-Hand Held
IC: 7693A-24J40MDME-Base, 7693A-24J40MA-Hand Held
ការបញ្ជាស្ថិតនៅក្រោមលក្ខខណ្ឌពីរយ៉ាង៖ (1) ឧបករណ៍នេះអាចមិនបង្កឱ្យមានការរំខានហើយ (2) ឧបករណ៍នេះត្រូវតែទទួលយកការរំខានណាមួយ រួមមានការរំខានដែលអាចបង្កឲ្យមានការបញ្ជាមិនចង់បាននៃឧបករណ៍។
វិញ្ញាបនបត្របទដ្ឋានអេឡិចត្រូម៉ាញ៉េទិចជប៉ុន
ឧបករណ៍កាន់ប្រើដោយដៃ៖Graphic
RF2CAN:Graphic
វិញ្ញាបនបត្របទដ្ឋានអេឡិចត្រូម៉ាញ៉េទិចម៉ិកស៊ីកូ
ឧបករណ៍កាន់ប្រើដោយដៃ (Handheld)៖Graphic
RF2CAN:Graphic
វិញ្ញាបនបត្របទដ្ឋានអេឡិចត្រូម៉ាញ៉េទិចកូរ៉េ(រូបបិទស្ទីកគ័រ ផ្តល់ជូនជាឈុតដាច់ដោយឡែក)
ឧបករណ៍កាន់ប្រើដោយដៃ៖Graphic
RF2CAN:Graphic
វិញ្ញាបនបត្របទដ្ឋានអេឡិចត្រូម៉ាញ៉េទិចសិង្ហបុរី
ឧបករណ៍កាន់ប្រើដោយដៃ (Handheld)៖TWM240007_IDA_N4021–15
RF2CAN:TWM-240005_IDA_N4024–15
វិញ្ញាបនបត្របទដ្ឋានអេឡិចត្រូម៉ាញ៉េទិចម៉ារ៉ុក
AGREE PAR L’ANRT MAROC
  
Numero d’agrement: MR 14092 ANRT 2017
Delivre d’agrement:29/05/2017

Important: ការផ្លាស់ប្តូរ ឬកែប្រែគ្រឿងចក្រដោយគ្មានការយល់ព្រមភ្លាមៗពីភាគីដែលទទួលខុសត្រូវចំពោះអនុលោមភាពអាចចាត់ទុកជាមោឃៈនូវសិទ្ធិអំណាចរបស់អ្នកក្នុងប្រតិបត្តិការឧបករណ៍។កុំប្ដូរ ឬកែប្រែគ្រឿងចក្រដោយគ្មានការយល់ព្រមភ្លាមៗពីភាគីដែលទទួលខុសត្រូវចំពោះអនុលោមភាព។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

គ្រឿងចក្រនេះត្រូវបានរចនាឡើងស្របតាម ANSI ស្ដង់ដារ B71.4-2017។

សុវត្ថិភាព​ទូទៅ

ផលិតផលនេះមានសមត្ថភាពគ្រវែងចោលវត្ថុបាន។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

  • សូមមើល និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅ​ណែនាំ​អ្នកបញ្ជា និងសៀវភៅ​ណែនាំ​អ្នកបញ្ជា​ម៉ាស៊ីនអូសទាញមុនពេលប្រើគ្រឿងចក្រនេះ។ ធានាថា មនុស្ស​គ្រប់គ្នា​ដែល​ប្រើប្រាស់​ផលិតផលនេះ​ចេះ​របៀប​ប្រើប្រាស់គ្រឿងចក្រនេះ និងម៉ាស៊ីនអូសទាញ និង​យល់​អំពី​ការព្រមាន។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • ឲ្យ​កុមារ​ អ្នក​នៅក្បែរ និងសត្វចិញ្ចឹមនៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។ ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • ត្រូវពន្លត់ម៉ាស៊ីន ដកសោចេញ (បើមានបំពាក់) ត្រូវរង់ចាំគ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ ហើយទុក​ឲ្យ​ម៉ាស៊ីន​ចុះត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុកគ្រឿងចក្រ។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច (រូបភាព ដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​ប្រតិបត្តិករ ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

artpending
artpending
artpending
artpending
artpending
artpending
artpending

ការផ្គុំដំឡើង

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ការបញ្ជា​ធម្មតា។

ការតអាគុយ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ខ្លាញ់រំអិល Grafo 112X (Toro គ្រឿងបន្លាស់លេខ 505-47)
  1. ដោះកន្លាស់ស៊កដែលភ្ជាប់គម្របអាគុយទៅនឹងប្រអប់អាគុយចេញ (រូបភាព )។

    artpending

    គ្រោះថ្នាក់

    អេឡិចត្រូលីតរបស់អាគុយមានផ្ទុកអាស៊ីតស៊ុលផួរិច ដែលបណ្ដាលឱ្យស្លាប់បានប្រសិនបើលេបចូល ហើយបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។

    • ហាមផឹក​អេឡិចត្រូលីត និង​ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​ស្បែក ភ្នែក ឬ​សំលៀកបំពាក់។ ពាក់វ៉ែនតាសុវត្ថិភាពដើម្បីការពារភ្នែករបស់អ្នក ហើយពាក់ស្រោមដៃជ័រដើម្បីការពារដៃរបស់អ្នក។

    • ចាក់បំពេញអាស៊ីតអាគុយនៅកន្លែងដែលមានទឹកស្អាតជានិច្ចសម្រាប់ជូតសម្អាតស្បែក។

  2. ភ្ជាប់ខ្សែវិជ្ជមាន (ខ្សែក្រហម) ទៅប៉ូលវិជ្ជមាន (+)។

  3. ភ្ជាប់ខ្សែអវិជ្ជមាន (ខ្សែខ្មៅ) ទៅប៉ូលអវិជ្ជមាន (-) នៃអាគុយ។

  4. លាបប៉ូលអាគុយ និងគ្រឿងខ្ចងខ្ចៅដោយប្រើខ្លាញ់ (លាបស្បែកលើស្បែក) Grafo 112X (គ្រឿងបន្លាស់របស់ Toro លេខ 505-47)ដើម្បីបង្ការ​ច្រែះស៊ី។

  5. ដំឡើងគម្របអាគុយ ហើយភ្ជាប់ដោយកន្លាស់ស៊ក។

ភ្ជាប់ទំពក់សណ្ដោងទៅម៉ាស៊ីនបូមកម្ទេចកំទី

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បង្គុំម៉ាស៊ីនបូមកម្ទេចកំទី 1
ទំពក់សណ្ដោង 1
ប៊ូឡុង (⅜ x 3 អ៊ិញ) 2
ខ្ចៅ​គែមសំប៉ែត (⅜ អ៊ីញ) 2
ក្បាលតំណសណ្ដោង 1
ប៊ូឡុង (⅝ x 4-½ អ៊ីញ) 2
ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (⅝ អ៊ិញ) 2
  1. ដាក់ម៉ាស៊ីនបូមកម្ទេចកំទីនៅលើផ្ទៃរាបស្មើ។

  2. ស៊កបំពង់ទំពក់សណ្ដោងចូលក្នុងស៊ុមកែងទម្រង (រូបភាព )។ ភ្ជាប់បំពង់ទៅនឹងស៊ុមដោយប៊ូឡុង 2 គ្រាប់ (⅜ x 3 អ៊ីញ) និងអេគ្រូ (⅜ អ៊ីញ) ហើយមួលវាទៅ 40 N⋅m (30 ft-lb)។

    artpending

    Note: គេអាចបំពង់ទំពក់សណ្ដោងបាន 180 ដឺក្រេ ដើម្បីសម្របតាមកម្ពស់ទំពក់សណ្ដោងផ្សេងៗ។

ការភ្ជាប់ម៉ាស៊ីនបូមកម្ទេចកំទីទៅនឹងរថសណ្ដោង

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កន្លាស់ទំពក់សណ្ដោង 1
ដែកតំណអ៊ុយ 1
  1. ដាក់រថសណ្ដោងជាជំនួយដល់ម៉ាស៊ីនបូម។

  2. លៃតម្រូវក្បាលតំណសណ្ដោងរបស់ម៉ាស៊ីនបូមអោយបានកម្រិតដូចគ្នានឹងទំពក់រថសណ្ដោងដូចខាងក្រោម៖

    • ដាក់បំពង់ទំពក់សណ្ដោងលើដែកដូយដោយអោយវាស្របទៅនឹងដី។

    • ដោះប៊ូឡុង និងប៊ូឡុងការពាររំញ័រ ឬ​ក្បាលឡោស៊ីដែលរឹតភ្ជាប់ក្បាលតំណសណ្ដោង (រូបភាព ) ទៅបំពង់ទំពក់សណ្ដោង។

    • លើក ឬបន្ទាបក្បាលតំណសណ្ដោងទៅទីតាំងប្រហែលកម្រិតជាមួយនឹងទំពក់រថសណ្តោង។

    • ភ្ជាប់ក្បាលតំណទៅនឹងទំពក់ដោយប៊ូឡុង និងក្បាលឡោស៊ីដែលបានដោះចេញពីមុន ហើយមួលទៅ 203 N⋅m (150 ft-lb)។ ត្រូវប្រាកដថាគ្រោងម៉ាស៊ីនបឹតកម្ទេចកំទីស្របគ្នាជាមួយដី។

  3. លៃតម្រូវប្រវែងបំពង់ទំពក់សណ្ដោងដើម្បីធានាថាម៉ស៊ីនបឺតមិនប៉ះនឹងរថសណ្ដោងពេលបង្វិលដូចខាងក្រោម៖

    • ដោះប៊ូតុង និងខ្ចៅដែលរឹតភ្ជាប់កទំពក់សណ្ដោងទៅស៊ុមកែងទម្រង(រូបភាព )។

    • រឹតបំពង់ទៅនឹងគ្រោងដោយប៊ូឡុង និងក្បាលឡោស៊ីសំប៉ែត។

  4. ភ្ជាប់ក្បាលតំណសណ្ដោង ទៅនឹងទំពក់រថសណ្ដោងជាមួយនឹងកន្លាស់ទំពក់សណ្ដោង និងក្បាលតំណ (រូបភាព )។

    artpending

ទិដ្ឋភាពទូទៅអំពីផលិតផល

ប៊ូតុងក្បាលបាញ់តាមទិសដៅ

ចុចប៊ូតុងដើម្បីបង្វិលក្បាលបាញ់ទៅទិសដៅដែលចង់បាន (រូបភាព )។

artpending

សន្ទះខ្យល់/ល្បឿនម៉ាស៊ីន

បង្វិលក្បាលមួលទៅ លឿន (ទន្សាយ) ឬ យឺត (អណ្ដើក) ដើម្បីបង្កើន ឬបន្ថយល្បឿនម៉ាស៊ីន (រូបភាព )។

កុងតាក់បញ្ឆេះបញ្ជាពីចម្ងាយ

កុងតាក់បញ្ឆេះ ដែលត្រូវបានប្រើដើម្បីបញ្ឆេះ និងពន្លត់ម៉ាស៊ីនមានទីតាំងបី៖ OFF (បិទ), RUN (ដំណើរការ), និង START (បញ្ឆេះ)។ បង្វិលសោ​តាម​ទិស​ទ្រនិច​នាឡិកា​ទៅ​ទីតាំង START (បញ្ឆេះ)ដើម្បី​ដំណើរការ​ម៉ូទ័រដេរបញ្ឆេះ។ លែងសោនៅពេលដែលម៉ាស៊ីនឆេះ។ សោផ្លាស់ទីដោយស្វ័យប្រវត្តិទៅរកស្ថានភាព RUN (ដំណើរការ) ។ ដើម្បីពន្លត់ម៉ាស៊ីន កាច់សោបញ្ច្រាស​ទិសទ្រនិចនាឡិកាទៅទីតាំង OFF (បិទ) (រូបភាព )។

ឧបករណ៍​គ្រប់គ្រងអ៊ែរ

ដើម្បីបញ្ឆេះម៉ាស៊ីន សូមរំកិលឧបករណ៍​គ្រប់គ្រងអ៊ែរ (រូបភាព ) ទៅទីតាំង ON (បើក) ។

artpending

កុងទ័រម៉ោង

កុងទ័រម៉ោង រូបភាព បង្ហាញចំនួនម៉ោងសរុបនៃប្រតិបត្តិការរបស់គ្រឿងចក្រ។

ប្រតិបត្តិការ

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាព​មុនប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​អ្នកបញ្ជា។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • ត្រូវពន្លត់ម៉ាស៊ីន ដកសោចេញ ត្រូវរង់ចាំគ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ ហើយទុក​ឲ្យ​ម៉ាស៊ីន​ចុះត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុកគ្រឿងចក្រ។ ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • រក្សាឧបករណ៍ការពារ និងឧបករណ៍សុវត្ថិភាព និងស្លាក ឲ្យបានត្រឹមត្រូវ។ ជួសជុល និង​ប្ដូរចេញ​ឧបករណ៍​សុវត្ថិភាពទាំងអស់ និង​ប្ដូរ​ចេញ​រាល់ស្លាកសញ្ញា​ដែល​រលុប ឬ​ដែលបាត់។ ហាម​បញ្ជា​គ្រឿងចក្រ​បើ​វា​មិន​មាន​វត្តមាន និង​មិនដំណើរការ​ត្រឹមត្រូវ។

  • ត្រូវធានាឲ្យបានថាម៉ាស៊ីនអូសទាញសមស្របសម្រាប់ប្រើជាមួយនឹងការដាក់ទម្ងន់នេះដោយពិនិត្យមើលជាមួយអ្នកផ្គត់ផ្គង់ ឬក្រុមហ៊ុនផលិតម៉ាស៊ីនអូសទាញ។

  • កុំកែប្រែឧបករណ៍នេះក្នុងលក្ខណៈណាក៏ដោយ។

សុវត្ថិភាព​ប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

  • កុំបំពេញធុងនៅខាងក្នុងយានជំនិះ ឬនៅលើរថយន្តដឹកទំនិញ ឬឃ្លុបសណ្តោងជាមួយស្រទាប់ជ័រ។ ត្រូវដាក់ធុងនៅលើដីជានិច្ចអោយឆ្ងាយពីយានជំនិះរបស់អ្នកមុនពេលបំពេញ។

  • ដោះឧបករណ៍ចេញពីរថយន្តដឹកទំនិញ ឬយានសណ្ដោង។ ប្រសិនបើវាមិនអាចធ្វើទៅបានទេ ចូរចាក់ប្រេងពីធុងចល័តជាជាងក្បាលចាក់ប្រេង។

  • កុំដំណើរការគ្រឿងចក្រដោយគ្មានប្រព័ន្ធបំពង់ផ្សែងទាំងមូលនៅនឹងកន្លែង និងក្នុងស្ថានភាពការងារត្រឹមត្រូវ។

  • ចូររក្សាអោយក្បាលចាក់ប្រេងប៉ះនឹងយ៉ាន់កងនៃធុងប្រេង ឬធុងបើកគ្រប់ពេលរហូតដល់ការចាក់ប្រេងបានបញ្ចប់។ កុំប្រើឧបករណ៍បិទបើកក្បាលចាក់ប្រេង។

  • ប្រសិនបើអ្នកធ្វើអោយកំពប់ប្រេងលើសម្លៀកបំពាក់របស់អ្នក សូមផ្លាស់ប្ដូរសម្លៀកបំពាក់របស់អ្នកចេញភ្លាមៗ។ ជូតប្រេងឥន្ធនៈណាដែលកំពប់ចេញ។

  • កុំ​ចាក់​ហៀធុងប្រេង។ ប្ដូរគម្រប​ធុង​ប្រេង ហើយរឹតវាអោយណែន។

  • រក្សាទុកប្រេងនៅក្នុងធុងដែលគេអនម័ត ហើយទុកដាក់វាអោយឆ្ងាយពីដៃក្មេង។ កុំទិញការផ្គត់ផ្គង់ប្រេងឥន្ធនៈលើសពី 30 ថ្ងៃ។

  • ហាម​ចាក់​បំពេញ​ធុង​ប្រេង​ឲ្យពេញជ្រុល។ បន្ថែមប្រេងទៅក្នុងធុងប្រេង ហូតដល់កម្រិត 6 ទៅ ​13 មម (¼ to ½ អ៊ីញ) ក្រោមផ្នែកខាងក្រោមរបស់មាត់ធុងប្រេង។ ចន្លោះទទេរនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។

    • ជៀសវាងទុកអោយចំហាយប្រេងហើរយូរពេក។

    • រក្សាមុខរបស់អ្នកឆ្ងាយពីក្បាលចាក់ប្រេង និងធុងហ្គាសបើកចំហ។

    • ជៀសវាងកុំអោយប៉ះនឹងស្បែក លាងសម្អាតចេញនូវប្រេងដែលកំពប់ជាមួយសាប៊ូ និងទឹក។

ការ​បន្ថែម​ប្រេង

  • ចំណុះធុងប្រេង៖ 18.9 លីត្រ (5 US gallons)

  • ប្រេងឥន្ធនៈដែលបានណែនាំ

    • លទ្ធផលដ៏ល្អបំផុត សូមប្រើតែប្រេងសាំងថ្មីៗ (មានអាយុតិចជាង 30 ថ្ងៃ) គ្មានជាតិសំណ ដែលមានលេខវាស់កម្រិតប្រេងចាប់ពី 87 ឡើងទៅ (R+M)/2 វិធីវាយតម្លៃ)។

    • អេតាណុល: ប្រេង​ឥន្ធនៈដែលមានជាតិអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។ ប្រេង​ឥន្ធនៈដែលមានជាតិអេតាណុល 15% (E15) តាមកម្រិតមិនត្រូវបានអនុញ្ញាតឱ្យប្រើទេ។ កុំប្រើប្រេង​ឥន្ធនៈដែលផ្ទុកអេតាណុលលើសពីកម្រិត 10%, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេង​ឥន្ធនៈដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។

    • កុំ ប្រើប្រេង​ឥន្ធនៈផ្ទុកជាតិមេតាណុល។

    • កុំ រក្សាទុកប្រេងឥន្ធនៈមិនថានៅក្នុងស៊ីទែនប្រេង ឬក្នុងធុងប្រេងនៅរដូវរងារនោះទេ លុះត្រាតែអ្នកប្រើទឹកជំនួយប្រេងឥន្ធនៈ។

    • កុំ បន្ថែមប្រេងទៅក្នុងប្រេង​ឥន្ធនៈ។

Important: កុំប្រើសារធាតុបន្ថែមប្រេងឥន្ធនៈក្រៅពីសូលុយស្យុង/សារធាតុគីមីការពារការរំហួតប្រេង។ កុំប្រើសូលុយស្យុងការពារការរំហួតប្រេងដែលមានជាតិអាល់កុលដូចជាអេតាណុល មេតាណុល ឬអ៊ីសូប្រូប៉ាណុល។

ការប្រើសូលុយស្យុង/សារធាតុគីមីការពារការរំហួតប្រេង

ប្រើសូលុយស្យុង/សារធាតុគីមីការពារការរំហួតប្រេងនៅគ្រឿងចក្រដើម្បីផ្ដល់អត្ថប្រយោជន៍ដូចខាងក្រោម៖

  • រក្សាឥន្ធនៈស្រស់ក្នុងអំឡុងពេលផ្ទុក 90 ថ្ងៃ ឬតិចជាងនេះ។ សម្រាប់ការរក្សាទុករាងយូរ គេណែនាំអោយបង្ហូរធុងប្រេង។

  • សម្អាតម៉ាស៊ីនពេលវាដំណើរការ

  • លុបបំបាត់កករវ៉ានីសនៅក្នុងប្រព័ន្ធប្រេងឥន្ធនៈ ដែលបណ្តាលឱ្យពិបាកបញ្ឆេះ

Important: កុំ ប្រើសារធាតុជំនួយប្រេង​ឥន្ធនៈផ្ទុកជាតិមេតាណុល ឬអេតាណុល។

បន្ថែមបរិមាណសូលុយស្យុង/សារធាតុគីមីការពារការរំហួតប្រេងដែលត្រឹមត្រូវទៅក្នុងប្រេងឥន្ធនៈ។

Note: សារធាតុសូលុយស្យុង/សារធាតុគីមីការពារការរំហួតប្រេងដែលមានជាតិប្រេងមានប្រសិទ្ធភាពបំផុតនៅពេលលាយជាមួយប្រេងឥន្ធនៈស្រស់។ ដើម្បីកាត់បន្ថយឱកាសនៃការកកើតវ៉ានីសនៅក្នុងប្រព័ន្ធឥន្ធនៈ សូមប្រើសារធាតុសូលុយស្យុងការពារការរំហួតប្រេងឥន្ធនៈគ្រប់ពេលវេលា។

ការ​ចាក់​ប្រេង​ទៅ​ក្នុងស៊ីទែនប្រេង

  1. ពន្លត់​ម៉ាស៊ីន។

  2. សម្អាតផ្នែកជុំវិញគម្របធុងប្រេង ហើយដកគម្របចេញ (រូបភាព )។

    Note: គម្រប​ធុង​ប្រេងមាននាឡិកាស្ទង់ដែលបង្ហាញកម្រិតប្រេង។

    artpending
  3. បន្ថែមប្រេងទៅក្នុងធុងប្រេង ហូតដល់កម្រិត 6 មម ទៅ ​13 មម (¼ ទៅ ½ អ៊ីញ) ក្រោមផ្នែកខាងក្រោមរបស់មាត់ធុងប្រេង។

    Note: ចន្លោះនេះ​នៅ​ក្នុង​ធុង​អនុញ្ញាត​ឲ្យប្រេង​អាច​រីកមាឌបាន។ ហាម​ចាក់​បំពេញ​ធុង​ប្រេង​ឲ្យពេញជ្រុល។

  4. បិទគម្រប​ធុង​ប្រេង​ឲ្យ​ជិត។

  5. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើប្រាស់គ្រឿងចក្រ សូមពិនិត្យមើលកម្រិតប្រេងនៅក្នុងប្រអប់រវៃម៉ាស៊ីន យោងទៅ ។

ការពិនិត្យមើល​សម្ពាធកង់

ពិនិត្យមើល​សម្ពាធសំបកកង់ (រូបភាព )។

សម្ពាធកង់ត្រឹមត្រូវគឺ 96.5 kPa (14 psi)។

artpending

ការ​ពិនិត្យ​កម្លាំងបង្វិលនៃ​ខ្ចៅ​កង់

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
បន្ទាប់ពី 10 ម៉ោងដំបូង
  • ​ពិនិត្យ​កម្លាំងបង្វិល​នៃ​ខ្ចៅ​កង់។
  • ដំបូង​ពិនិត្យ​កម្លាំងបង្វិល​នៃ​ខ្ចៅ​កង់ និង​បន្ទាប់​ពី​ប្រតិបត្តិការ​រយៈពេល 10 ម៉ោង​ដំបូង។

    ការព្រមាន

    ការខកខានក្នុងការថែរក្សាកម្លាំងបង្វិលឱ្យបានត្រឹមត្រូវអាចបណ្តាលឱ្យបរាជ័យ ឬបាត់បង់កង់ ហើយអាចបណ្តាលឱ្យមានរបួសផ្ទាល់ខ្លួន។

    មួលខ្ចៅកង់កម្រិត​ចាប់ពី 95 ដល់ 122 N∙m (70 ទៅ 90 ft-lb)។

    ការអនុវត្ត​ការថែទាំ​ប្រចាំថ្ងៃ

    មុនពេលចាប់ផ្ដើម​ប្រើគ្រឿងចក្រ​រាល់ថ្ងៃ ត្រូវ​អនុវត្ត​ទម្រង់ការ​ប្រើប្រាស់/​ប្រចាំថ្ងៃ​នីមួយៗ​ ដូចមាន​រៀបរាប់​នៅក្នុង

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពក្នុងពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • ម្ចាស់​ឬ​អ្នកបញ្ជា​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

    • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងៗឡើយ។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

    • ខ្យល់ដែលបញ្ចេញចោលមានកម្លាំងខ្លាំង ហើយអាចបណ្តាលឱ្យរបួស ឬភ្លាត់ជើងដួល។ នៅអោយឆ្ងាយពីក្បាលបាញ់ម៉ាស៊ីនផ្លុំពេលគ្រឿងចក្រកំពុងប្រតិបត្តិការ។

    • អោយអ្នកនៅក្បែរនៅអោយឆ្ងាយ ពន្លត់ម៉ាស៊ីននៅពេលអ្នកនៅក្បែរចូលតំបន់ការងារ កុំបាញ់ខ្យល់សំដៅដាក់ពួកគាត់។

    • កុំបញ្ជាគ្រឿងចក្រនៅពេលមិនទាន់បានភ្ជាប់រថសណ្ដោង។

    • កុំដំណើរការម៉ាស៊ីនចូល ឬដាក់ក្បាលម៉ាស៊ីនផ្លុំចូលទៅក្នុងកន្លែងបិទជិតដោយមិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ ផ្សែងម៉ាស៊ីនមានផ្ទុកកាបូនម៉ូណូអុកស៊ីត ដែលជាឧស្ម័នគ្មានក្លិន ដែលបណ្តាលឱ្យស្លាប់បានប្រសិនបើស្រូបចូល។

    • កុំដឹកអ្នកដំណើរនៅលើគ្រឿងចក្រ ហើយត្រូវឲ្យអ្នកដំណើរ និងសត្វចិញ្ចឹមនៅឲ្យឆ្ងាយពីគ្រឿងចក្រអំឡុងពេលកំពុងបញ្ជាម៉ាស៊ីន។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។

    • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។

    • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • កុំដំណើរការម៉ាស៊ីននៅតំបន់ដែលមានផ្សែងឧស្ម័នហ៊ុំព័ទ្ធ។

    • ហាមទុកគ្រឿងចក្រដែលកំពុងដំណើរការចោលដោយមិនយកចិត្តទុកដាក់។

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ដាក់ហ្វ្រាំងដៃរថសណ្ដោង។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

    • នៅពេលគ្រឿងចក្រធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ត្រូវអនុវត្តតាមរាល់បទបញ្ញត្តិចរាចរណ៍ និង​ប្រើគ្រឿងបន្ទាប់បន្សុំបន្ថែមផ្សេងទៀតដែលបានតម្រូវដោយច្បាប់ដូចជា ភ្លើងសញ្ញា ភ្លើងស៊ីញ៉ូ ការផ្លាស់ទីយឺត និង​​ការ​តម្រូវ​ផ្សេងៗទៀត។

    • បើគ្រឿងចក្រញ័រខុសប្រក្រតី ត្រូវបញ្ឈប់គ្រឿងចក្រភ្លាមៗ ពន្លត់ម៉ាស៊ីន ដោះសោចេញ រង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ ហើយពិនិត្យរកមើលការខូចខាត។ ជួសជុលរាល់ការខូចខាតរបស់គ្រឿងចក្រមុនបញ្ជាឡើងវិញ។

    • ​កាត់​បន្ថយ​ល្បឿន​នៅពេល​បញ្ជា​នៅលើ​ផ្ទៃ​រលាក់ មិន​រាបស្មើ និង​នៅជិត​ចិញ្ចើមផ្លូវ គ្រលុក និង​កន្លែង​ដែលផ្លាស់ប្ដូរ​ស្ថានភាព​រហ័ស​ផ្សេង​ទៀត។

    • ដើម្បីជៀសវាងបង្កឲ្យគ្រឿងចក្រផ្អៀងក្រឡាប់ សូមប្រយ័ត្នពេលបត់ហើយជៀសវាងសកម្មភាពដែលមិនមានសុវត្ថិភាព។

    សុវត្ថិភាពនៅទីជម្រាល

    • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់ប្រតិបត្តិការនៅទីជម្រាលដោយមានសុវត្ថិភាព។ ការប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

    • ពិនិត្យមើលលក្ខណៈបច្ចេសទេសរបស់ម៉ាស៊ីនអូសទាញដើម្បីធានាថាអ្នកមិនលើសពីសមត្ថភាពនៅទីជម្រាលរបស់វា។

    • វាយតម្លៃពិតលក្ខខណ្ឌនៅទីតាំងផ្ទាល់ដើម្បីកំណត់ថាតើ ទីជម្រាល​មានសុវត្ថិភាព​សម្រាប់ការការបញ្ជាគ្រឿងចក្រដែរឬអត់ រួមទាំង​ការអង្កេតទីតាំង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • ពិនិត្យមើលសេចក្ដីណែនាំអំពីទីជម្រាល​ដែលបានកត់ត្រាខាងក្រោម សម្រាប់ការបញ្ជាគ្រឿងចក្រលើទីជម្រាល។ មុនពេលដែលអ្នកបញ្ជាគ្រឿងចក្រ សូមពិនិត្យមើលស្ថានភាពទីកន្លែង ដើម្បី​កំណត់ថាតើអ្នកអាចបញ្ជាគ្រឿងចក្រក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅ​ទីកន្លែងនោះបានដែរឬទេ។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះការបញ្ជា​គ្រឿងចក្រ​លើទីជម្រាលបាន។

      • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។

      • ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជា​បញ្ហា។

      • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់អាចលាក់ការរាំងស្ទះ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

      • ត្រូវដឹងថា ការបញ្ជា​គ្រឿងចក្រ​នៅលើ​ស្មៅសើម ផ្លូវកាត់​ជម្រាល ឬ​ផ្លូវចុះចំណោត ​អាចនឹង​បណ្ដាល​ឲ្យគ្រឿងចក្រ​បាត់បង់​ទំនាញ។

      • ប្រើការប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ ប្រសិនបើកង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

    ការបញ្ឆេះម៉ាស៊ីន

    ការព្រមាន

    ផ្នែកដែលកំពុងមានចលនាអាចបណ្ដាលអោយរងរបួសផ្ទាល់ខ្លួនធ្ងន់ធ្ងរ។

    • សូមរក្សាដៃ និងជើងអោយឆ្ងាយពីគ្រឿងចក្រនៅពេលវាកំពុងដំណើរការ។

    • សូមរក្សាដៃ ជើង សក់ និងសម្លៀកបំពាក់អោយឆ្ងាយពីគ្រឿងមានចលនាទាំងអស់ដើម្បីបង្ការកុំអោយរងរបួស។

    • កុំបញ្ជាគ្រឿងចក្រដោយគ្មានគម្រប គម្របសំពត់ ឬឧបករណ៍ការពារអោយសោះ។

    1. ត្រូវប្រាកដថាម៉ាស៊ីនផ្លុំត្រូវបានភ្ជាប់ទៅរថសណ្ដោងមុនពេលអ្នកចាប់ផ្ដើមរថសណ្ដោង។

    2. រំកិលឧបករណ៍​គ្រប់គ្រងអ៊ែរទៅទីតាំង ON (បើក) មុនពេលបញ្ឆេះម៉ាស៊ីនដែលនៅត្រជាក់។

      Note: ម៉ាស៊ីនដែលក្ដៅល្មម ឬក្ដៅអាច មិន ត្រូវការធ្វើឱ្យឈ្លក់។ បន្ទាប់ពីម៉ាស៊ីនឆេះហើយ សូមរំកិលឧបករណ៍​គ្រប់គ្រងអ៊ែរទៅទីតាំង OFF (បិទ) ។

    3. កាច់កូនសោបញ្ឆេះម៉ាស៊ីនស្របតាមទិសនាឡិកាទៅទីតាំង START (បញ្ឆេះ) ដើម្បីបញ្ឆេះម៉ាស៊ីន រួចលែងកូនសោនៅពេលម៉ាស៊ីនឆេះហើយ (រូបភាព )។

      Note: ប្រសិនបើកូនសោបន្តនៅក្នុងទីតាំង RUN (ដំណើរការ) សម្រាប់រយៈពេលបន្ថែម សូមកាច់កូនសោទៅទីតាំង OFF (បិទ) មុនពេលបន្តទៅនីតិវិធីចាប់ផ្តើម។

      Important: កុំកាច់ឧបករណ៍បញ្ឆេះម៉ាស៊ីនលើសពី 10 វិនាទីក្នុងពេលតែមួយ។ ប្រសិនបើម៉ាស៊ីណមិនអាចបញ្ឆេះបាន សូមទុកអោយវាចុះត្រជាក់រយៈពេល 10 វិនាទីនៅចន្លោះពេលការព្យាយាម។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចឆេះម៉ូទ័របញ្ឆេះម៉ាស៊ីន។

      artpending
    4. បន្ទាប់ពីម៉ាស៊ីនឆេះហើយ សូមរំកិលឧបករណ៍​គ្រប់គ្រងអ៊ែរទៅទីតាំង OFF (បិទ)។ ប្រសិនបើម៉ាស៊ីនគាំង ឬដើរមិនស្រួល សូមរុញសន្ទះអ៊ែរទៅទីតាំង RUN (ដំណើរការ) រយៈពេលពីរបីវិនាទី បន្ទាប់មកកំណត់ល្បឿនម៉ាស៊ីនទៅទីតាំងដែលចង់បាន។ អនុវត្ត​ដំណើរការនេះឡើង​វិញ​តាមតម្រូវការ។

    ការពន្លត់ម៉ាស៊ីន

    1. បន្ថយល្បឿនម៉ាស៊ីនទៅ ¾ សន្ទះខ្យល់។

    2. មួលកូនសោបញ្ជាបញ្ឆេះពីចម្ងាយមកទីតាំង OFF (បិទ)។

    3. ប្រសិនសិនចាកចេញពីគ្រឿងចក្រ ត្រូវកាច់កូនសោម៉ាស៊ីនមកទីតាំង OFF (បិទ) ហើយដកវាចេញប្រអប់កុងតាក់ (រូបភាព )។

    ការលៃតម្រូវទិសដៅក្បាលបាញ់

    ចុចប៊ូតុងក្បាលបាញ់តាមទិសដៅដើម្បីបង្វិលក្បាលបាញ់ទៅទិសដៅដែលចង់បាន (រូបភាព )។

    artpending

    បើកគ្រឿងចក្រចេញពីការដ្ឋាន

    Important: លើកក្បាលបាញ់ម៉ាស៊ីនផ្លុំមុនពេលបើកគ្រឿងចក្រចេញពីការដ្ឋាន។ ប្រសិនបើអ្នកទុកអោយក្បាលបាញ់ម៉ាស៊ីនផ្លុំនៅទីតាំងចុះក្រោមកំឡុងពេលដឹកជញ្ជូន នោះក្បាលបាញ់អាចនឹងប៉ះដីរហូតដល់ខូចខាតបាន។

    នាឡិកាស្ទង់នៅទីតាំងក្បាលបាញ់

    នាឡិកាស្ទង់នៅទីតាំងក្បាលបាញ់ (រូបភាព ) មានទីតាំងស្ថិតនៅខាងក្រោយសំបុកទុរប៊ីន ខាងលើធុងសាំង។

    Note: រូបបិទស្ទីកគ័រនៅលើនាឡិកាស្ទង់នៅទីតាំងក្បាលបាញ់បង្ហាញទីតាំងនៃក្បាលបាញ់ទាក់ទងទៅនឹងដី។

    artpending

    មានទ្រនិចក្រម និងទ្រនិចបៃតង (រូបភាព ) ដែលបានភ្ជាប់ទៅនឹងក្បាលបាញ់ម៉ាស៊ីនផ្លុំ។

    ការតម្រឹមក្បាលបាញ់

    • នៅពេលទ្រនិចក្រហមអាចមើលឃើញនៅក្នុងនាឡិកាស្ទង់នៅទីតាំងក្បាលបាញ់ នោះក្បាលបាញ់ម៉ាស៊ីនផ្លុំត្រូវបានតម្រឹមដើម្បីផ្លុំទៅខាងស្ដាំនៃគ្រឿងចក្រ។

    • នៅពេលទ្រនិចបៃតងអាចមើលឃើញនៅក្នុងនាឡិកាស្ទង់នៅទីតាំងក្បាលបាញ់ នោះក្បាលបាញ់ម៉ាស៊ីនផ្លុំត្រូវបានតម្រឹមដើម្បីផ្លុំទៅខាងឆ្វេងនៃគ្រឿងចក្រ។

    មុំក្បាលបាញ់

    ទ្រនិច និងនាឡិកាស្ទង់បង្ហាញមុំក្បាលបាញ់ម៉ាស៊ីនផ្លុំដូចខាងក្រោម៖

    • នៅពេលដែលទ្រនិចស្ថិតនៅក្នុងតំបន់ដែលមានពណ៌ដូចគ្នានៅលើសញ្ញាសម្គាល់ នោះបង្ហាញថាចង្អូរបើកត្រូវបានដាក់កាន់តែស្របទៅនឹងដី។

    • នៅពេលដែលក្បាលទ្រនិចស្ថិតនៅក្នុងតំបន់ដែលមានពណ៌ខុសគ្នានៅលើសញ្ញាសម្គាល់ នោះបង្ហាញថាចង្អូរបើកត្រូវបានដាក់កាន់តែតម្រង់ទៅជិតដី។

    គន្លឹះណែនាំក្នុងពេលបញ្ជា

    • អនុវត្តការប្រើម៉ាស៊ីនផ្លុំ។ ខាងក្រោមទិសដៅតែមួយដែលខ្យល់បក់ដើម្បីបង្ការសម្ភារកុំអោយផ្លុំបញ្ច្រាសមកវិញចូលក្នុងតំបន់ដែលបានសម្អាតហើយ។

    • នៅពេលផ្លុំកម្ទេចកំទីពីការដ្ឋាន នោះដំណើរការម៉ាស៊ីនក្នុងកម្រិតសន្ទះខ្យល់ពេញ។

    • លៃតម្រូវទីតាំងក្បាលបាញ់ម៉ាស៊ីនផ្លុំដើម្បីអោយខ្សែខ្យល់បក់ក្រោមកម្ទេចកំទី។

    • ប្រុងប្រយ័ត្ននៅពេលផ្លុំជុំវិញគ្រាប់ពូជដែលទើបនឹងដាំ; នោះខ្សែខ្យល់អាចរំខានស្មៅ។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • ត្រូវចតគ្រឿងចក្រនៅលើផ្ទៃមាំរាបស្មើ ត្រូវពន្លត់ម៉ាស៊ីន ដកសោចេញ ត្រូវរង់ចាំគ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ ហើយទុក​ឲ្យ​ម៉ាស៊ីន​ចុះត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុកគ្រឿងចក្រ។

    • ផ្ដាច់គ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញបានតែនៅពេលស្ថិតលើផ្ទៃរាបស្មើប៉ុណ្ណោះ។

    • នៅពេលផ្ដាច់គ្រឿងចក្រ ត្រូវដាក់កំណល់កង់ដើម្បីបង្ការកុំឲ្យរំកិល។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។

    • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

    សុវត្ថិភាពក្នុងការអូសទាញ

    • មុនពេលសណ្ដោងគ្រឿងចក្រ សូមពិនិត្យជាមួយបទប្បញ្ញត្តិនៃការសណ្តោងប្រកបដោយសុវត្ថិភាពតាមខោនធី ឬរដ្ឋក្នុងតំបន់របស់អ្នក បន្ថែមពីលើការអនុលោមតាមបទប្បញ្ញត្តិនៃការសណ្តោងប្រកបដោយសុវត្ថិភាពរបស់នាយកដ្ឋានដឹកជញ្ជូន (DOT)។

    • ត្រូវពន្លត់​ម៉ាស៊ីន និងដាក់ក្បាលបាញ់ម៉ាស៊ីនផ្លុំឡើងលើជានិច្ចមុនពេលដឹកជញ្ជូន។

    • អូស​តែ​ជាមួយ​គ្រៀងចក្រដែល​មាន​ទំពក់សណ្ដោង​ដែល​រចនា​ឡើង​សម្រាប់​អូសទាញប៉ុណ្ណោះ។ កុំភ្ជាប់ឧបករណ៍អូសទាញលើកលែងតែនៅចំណុចទំពក់សណ្ដោង។

    • ឧស្សាហ៍ត្រូវត្រួតពិនិត្យទំពក់សណ្ដោង និងឧបករណ៍ភ្ជាប់ក្រែងមានការសឹករេចរិល។ កុំសណ្ដោងគ្រឿងចក្រជាមួយទំពក់សណ្ដោងដែលខូច ឬបាត់ផ្នែកណាមួយ ការភ្ជាប់ ឬឧបករណ៍ភ្ជាប់ ឬច្រវ៉ាក់។

    • ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់នៅលើគ្រឿងចក្រ។ សំបកកង់គួរសប់អោយប៉ោងទៅកម្រិត 241 kpa (35 psi) ត្រជាក់។ ជាមួយគ្នានេះដែរ ពិនិត្យមើលការសេករេចរិលនៃក្រឡាសំបកកង់នៅលើគ្រឿងចក្រ។

    • ត្រូវភ្ជាប់ច្រង៉ាក់សុវត្ថិភាពរបស់គ្រឿងចក្រទៅនឹងរថសណ្ដោងជានិច្ច។

    • កុំសណ្ដោងគ្រឿងចក្រក្នុងល្បឿនលឿនជាង 88 km/h (55 mph)។ នៅពេលសណ្ដោងលើផ្លូវមិនទាន់ក្រាលកៅស៊ូកុំអោយលើសល្បឿន 24 km/h (15 mph)។

    • ជៀសវាងពន្លត់ និងបញ្ឆេះម៉ាស៊ីនភ្លាមៗ។ វាអាចបង្កអោយរអិល ឬក្រឡច់ដួល។ រលោង, ចាប់ផ្តើម និងបញ្ឈប់បន្តិចម្តងៗ ធ្វើអោយការអូសទាញកាន់តែប្រសើរឡើង។

    • ជៀសវាងបត់យកភ្លាមៗដើម្បីបង្ការកុំអោយរមៀល។

    • ត្រូវដាក់កំណល់កង់នៅពេលដែលអ្នកចតម៉ាស៊ីនផ្លុំកម្ទេចកំទី។

    ការអូសទាញ

    • ត្រូវប្រុងប្រយ័ត្ននៅពេលលើក ឬ​ដាក់គ្រឿងចក្រជាមួយយានសណ្ដោង ឬរថយន្តដឹកទំនិញ។

    • ប្រើប្រាស់ជម្រាលទំហំធំសម្រាប់លើកគ្រឿងចក្រទៅយានសណ្ដោង ឬរថយន្តដឹកទំនិញ។

    • ចងភ្ជាប់គ្រឿងចក្រទៅក្រោមឲ្យជាប់ដោយប្រើខ្សែពាន ច្រវ៉ាក់ ខ្សែកាប ឬខ្សែពួរ។ ទាំងខ្សែពានខាងមុខ និងខាងក្រោយគួរតែដាក់ក្នុងទិសដៅចុះក្រោម និងខាងក្រៅគ្រឿងចក្រ។

    ការភ្ជាប់គ្រឿងចក្រទៅនឹងរថសណ្ដោង

    • ពិនិត្យមើលគ្រាប់ទំពក់រថសណ្ដោង និងឧបករណ៍ភ្ជាប់គ្រឿងចក្រក្រែងមានសញ្ញានៃការសឹករេចរិល ឬខូចខាតត្រង់ណា។ ប្ដូរគ្រឿងបន្លាស់ណាមួយដែលសឹករេចរិល ឬខូចខាតមុនពេលអូសសណ្ដោងគ្រឿងចក្រ។

    • ឧបករណ៍ភ្ជាប់គ្រឿងចក្រមានប្រវែង 5.1 ស.ម (2 អ៊ីញ)។ អង្កត់ផ្ចិតគ្រាប់ទំពក់សណ្ដោងរបស់រថសណ្ដោងត្រូវតែមានប្រវែង 5.1 ស.ម (2 អ៊ីញ)។ ការប្រើគ្រាប់អង្កត់ផ្ចិតផ្សេងគ្នានឹងបង្កើតអោយមានស្ថានភាពគ្រោះថ្នាក់ខ្លាំងដែលអាចបណ្ដាលអោយមានការញែកចេញពីគ្នារវាងឧបករណ៍ភ្ជាប់ និងគ្រាប់ទំពក់សណ្ដោង ឬធ្វើអោយគ្រាប់នោះភ្លាត់ខូច។

    • បន្ទាប់ពីរបារសណ្ដោងត្រូវបានភ្ជាប់ទៅគ្រឿងចក្រ សូមភ្ជាប់ឧបករណ៍ភ្ជាប់គ្រឿងចក្រទៅនឹងទំពក់រថសណ្ដោងអោយជាប់ ហើយត្រូវធានាថាដងចាក់សោស្ថិតនៅក្នុងទីតាំងដែលបានចាក់សោ។

    ការប្រុងប្រយ័ត្ន

    ច្រវ៉ាក់សុវត្ថិភាពប្រើសម្រាប់បង្ការកុំអោយគ្រឿងចក្ររបូតចេញពីរថសណ្ដោងក្នុងករណីរបារសណ្ដោងខូច ឬភ្លាត់ចេញ។

    ប្រសិនប្រើច្រវ៉ាក់សុវត្ថិភាពត្រូវបានដោះចេញពីគ្រឿចក្រ ចូរកុំសណ្ដោងគ្រឿងចក្រអី។

    តំហែទាំ

    Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ការបញ្ជា​ធម្មតា។

    Note: ទាញយកសេចក្ដីចម្លង​នៃគំនូសបំព្រួញអគ្គិសនី ឬអ៊ីដ្រូលិកដោយ​ឥត​គិត​ថ្លៃ​ ដោយ​ចូល​ទៅ www.Toro.comហើយ​ស្វែង​រក​គ្រឿងចក្រ​របស់​អ្នកពីតំណភ្ជាប់របស់​សៀវភៅណែនាំនៅ​លើ​ទំព័រ​ដើម។

    Important: សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    សុវត្ថិភាពពេលថែទាំ

    • មុនពេលសម្អាត ជួសជុល ឬលៃតម្រូវគ្រឿងចក្រ ចូរអនុវត្តដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ពន្លត់ម៉ាស៊ីន​ ដកសោចេញ ផ្ដាច់ឬដោះខ្សែប៊ូយស៊ីចេញ ហើយ​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

      • ដាក់កំណល់កង់។

      • ដោះគ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញ។

      • ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    • អនុវត្តតែការណែនាំថែទាំដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះ។ បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬអ្នកត្រូវការជំនួយ សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិ។

    • គាំទ្រគ្រឿងចក្រដោយកំណល់ ឬដែកដូយនៅពេលធ្វើការខាងក្រោមវា។

    • ត្រូវធានាឲ្យបានថារនាំងការពារត្រូវបានដំឡើងជាប់ល្អ បន្ទាប់ពីថែទាំ ឬលៃតម្រូវគ្រឿងចក្រ។

    • ហាមអនុញ្ញាតឱ្យបុគ្គលិកដែលមិនបានបណ្ដុះបណ្ដាលទៅថែទាំជួសជុលគ្រឿងចក្រ។

    • ប្រើជើងកល់ដើម្បីទ្រគ្រឿងចក្រ ឬសមាសភាគនៅពេលដែលចាំបាច់។

    • បន្ធូរសម្ពាធដោយប្រុងប្រយ័ត្នពីសមាសភាគដែលមានថាមពលដែលបានរក្សាទុក។

    • ហាមសាកអាគុយនៅពេលកំពុងជួសជុលគ្រឿងចក្រ។

    • ដើម្បីកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យដែលអាចកើតមាន ត្រូវរក្សាបរិវេណម៉ាស៊ីនមិនឲ្យមានខ្លាញ់រំអិលហូរហៀរ ស្មៅ ស្លឹកឈើ និងគំនរដីនោះទេ។

    • បើអាចធ្វើទៅរួច ហាមអនុវត្តការថែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។

    • បើអ្នកត្រូវតែដំណើរការម៉ាស៊ីនដើម្បី​អនុវត្ត​ការលៃតម្រូវថែទាំ សូមដាក់ដៃ ជើង សំលៀកបំពាក់របស់​អ្នក និង​ផ្នែក​ផ្សេងទៀតទាំងអស់នៃ​រាងកាយរបស់​អ្នកនៅឲ្យឆ្ងាយពី​ម៉ាស៊ីន និង​គ្រឿងខ្ចៅដែល​មានចលនាណាមួយ។ ឲ្យអ្នកនៅក្បែរនៅឱ្យឆ្ងាយពីគ្រឿង​ចក្រ។

    • សម្អាតប្រេងរំអិល (ខ្លាញ់គោ) និងប្រេងឥន្ធនៈដែលកំពប់។

    • រក្សាគ្រប់គ្រឿងបន្លាស់ទាំងអស់ឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងខ្ចៅខ្ចងទាំងអស់។ ប្ដូរចេញរាល់ស្លាកសញ្ញាដែលខូច ឬដែលបាត់។

    • ហាមរារាំងដំណើរការដែលបានគ្រោងទុកនៃឧបករណ៍សុវត្ថិភាព ឬកាត់បន្ថយ​ការការពារ​ដែលបានផ្ដល់ឱ្យដោយឧបករណ៍សុវត្ថិភាព។ ពិនិត្យមើលបញ្ជាត្រឹមត្រូវរបស់វាជាប្រចាំ។

    • ហាមបញ្ជាម៉ាស៊ីនលើសល្បឿនដោយការផ្លាស់ប្ដូរការកំណត់ការគ្រប់គ្រង។ ដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវ សូមឱ្យតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន​ Toroពិនិត្យល្បឿនម៉ាស៊ីនអតិបរមាដោយប្រើថាកូម៉ែត្រ។

    • បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬត្រូវការជំនួយ សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិ។

    • ការកែគ្រឿងចក្រនេះតាមរបៀបណាមួយ អាចនឹងប៉ះពាល់ដល់បញ្ជា ដំណើរការ ភាពធន់របស់គ្រឿងចក្រ ឬការប្រើប្រាស់វា អាចនឹងបណ្ដាលឱ្យមានរបួស ឬស្លាប់បាន។ ការប្រើប្រាស់បែបនេះអាចធ្វើឱ្យការធានាផលិតផលរបស់ក្រុមហ៊ុន Toro ក្លាយជាមោឃៈ។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ពិនិត្យមើលស្ថានភាព និងភាពតឹងនៃខ្សែពាន។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • ​ពិនិត្យ​កម្លាំងបង្វិល​នៃ​ខ្ចៅ​កង់។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • សម្អាតអេក្រង់ម៉ាស៊ីន និងឧបករណ៍បន្ថយកម្ដៅប្រេង។
  • ពិនិត្យមើលចង្កំក្បាលបាញ់ និងទុយោក្បាលបាញ់។
  • រៀងរាល់ 25 ម៉ោងម្តង
  • សម្អាតធាតុតម្រងខ្យល់ និងពិនិត្យមើលធាតុក្រដាសក្រែងមានការខូចខាត (កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)។
  • រៀងរាល់ 50 ម៉ោងម្តង
  • ពិនិត្យមើលស្ថានភាព និងភាពតឹងនៃខ្សែពាន។
  • រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរចេញធាតុតម្រងខ្យល់ក្រដាស (កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)។
  • ប្ដូរប្រេងម៉ាស៊ីន។
  • ពិនិត្យមើលស្ថានភាពរបស់សម្បកកង់។
  • រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរចេញតម្រងខ្យល់កំប៉ុងធ្យូង (ត្រូវជួលជុលអោយបានញឹកញាប់ប្រសិនបើមានធូលី ឬដីជាប់ច្រើនខ្លាំង)។
  • ប្ដូរចេញទុយោតម្រងកំប៉ុងធ្យូង។
  • ប្ដូរតម្រងប្រេងថ្មី។
  • ត្រួតពិនិត្យប៊ុយស៊ី។
  • រៀងរាល់ 500 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
  • បញ្ជីត្រួតពិនិត្យការថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    ចំណុចត្រួតពិនិត្យថែទាំសម្រាប់សប្ដាហ៍៖
    ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ពិនិត្យមើលដំណើរការរបស់គ្រឿងបរិក្ខារ។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។       
    ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។       
    សម្អាតកង្ហារធុងទឹក។       
    ត្រួតពិនិត្យឧបករណ៍សម្អាតតម្រងខ្យល់។       
    ពិនិត្យរកមើលសំឡេងម៉ាស៊ីនដែល​ខុសពីប្រក្រតីណាមួយ។       
    ត្រួតពិនិត្យក្រែងមានការលេចធ្លាយធុងទឹក។       
    ពិនិត្យមើល​សម្ពាធសំបកកង់។       
    ពិនិត្យមើលក្បាលបាញ់ម៉ាស៊ីនផ្លុំដែលភ្ជាប់នឹងច្រចាប់មួល       
    បាញ់ថ្នាំកន្លែងដែលខូច។       
    ការកត់សម្គាល់សម្រាប់តំបន់ដែលមានការព្រួយបារម្ភ
    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
       
       
       
       
       

    នីតិវិធីតំហែទាំជាប្រចាំ

    ការប្រុងប្រយ័ត្ន

    ការមិនថែទាំគ្រឿងចក្រឱ្យបានត្រឹមត្រូវអាចបណ្ដាលឱ្យប្រព័ន្ធគ្រឿងចក្រខូចមុនកាលកំណត់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចំពោះអ្នក ឬអ្នកនៅក្បែរ។

    ថែទាំគ្រឿងចក្រឱ្យបានល្អ និង​រក្សាឲ្យស្ថិត​ក្នុងស្ថានភាព​​ដំណើរការ​ល្អដូចបាន​បង្ហាញនៅ​ក្នុងសេចក្ដីណែនាំទាំងនេះ។

    ការព្រមាន

    ប្រសិនបើអ្នកទុកកូនសោចោលនៅក្នុង​កុងតាក់បញ្ឆេះ នោះនរណាម្នាក់អាចបញ្ឆេះ​ម៉ាស៊ីនដោយចៃដន្យ ហើយធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរដល់អ្នក ឬអ្នកនៅក្បែរបាន។

    ដោះសោចេញពីកុងតាក់បញ្ឆេះ ហើយផ្ដាច់ខ្សែភ្លើងចេញពីប៊ូយស៊ីមុនពេលអ្នកធ្វើការជួសជុលថែទាំណាមួយ។ ដាក់ខ្សែភ្លើងនៅម្ខាងដើម្បីកុំឲ្យវាប៉ះនឹងប៊ូយស៊ីដោយចៃដន្យ។

    ការរៀបចំសម្រាប់ការថែទាំ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

    3. ដាក់កំណល់កង់។

    4. ដោះគ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញ។

    5. ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    6. ផ្ដាច់ខ្សែប៊ូស្ស៊ី។

    ការរៀបចំ​គ្រឿងចក្រសម្រាប់ការាជួលជុលភ្ជាប់គ្នា

    Important: ការដែលមិនអាចផ្ដាច់អាគុយបានអាចនឹងខូចខាតដល់ប្រព័ន្ធអគ្គិសនីជាអចិន្ត្រៃយ៍។

    • ផ្ដាច់ខ្សែអាគុយប៉ូលអវិជ្ជមានពីអាគុយមុនពេលភ្ជាប់លើគ្រឿងចក្រ។

    • ភ្ជាប់ខ្សែអាគុយប៉ូលអវិជ្ជមានទៅអាគុយបន្ទាប់ពីអ្នកបញ្ចប់ការភ្ជាប់លើគ្រឿងចក្រ។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់​ម៉ាស៊ីន មុនពេល​ធ្វើការ​ពិនិត្យមើល​ប្រេង ឬ​បន្ថែម​ប្រេង​ទៅ​ប្រអប់​រវៃ។

    • ហាមប្ដូរ​ល្បឿនរបស់​ប្រព័ន្ធ​គ្រប់គ្រង ឬ​បង្កើនល្បឿនម៉ាស៊ីន។

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 25 ម៉ោងម្តង
  • សម្អាតធាតុតម្រងខ្យល់ និងពិនិត្យមើលធាតុក្រដាសក្រែងមានការខូចខាត (កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)។
  • រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរចេញធាតុតម្រងខ្យល់ក្រដាស (កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)។
  • ការពិនិត្យមើលតម្រងខ្យល់

    1. ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូច ដែលអាចបណ្ដាលឲ្យធ្លាយខ្យល់។ ត្រូវប្រាកដថាគម្របបិទជុំវិញតួតម្រងខ្យល់ (រូបភាព )។

      Note: ប្ដូរចេញគ្រប ឬសំបុកតម្រងខ្យល់ដែលខូច។

      artpending
    2. ដោះគន្លឹះដែល​រឹត​ភ្ជាប់​គម្រប​តម្រង​ខ្យល់​ទៅនឹងសំបុកតម្រង​ខ្យល់ (រូបភាព )។

    3. ដោះគម្របតម្រងខ្យល់ចេញពីសំបុកតម្រងខ្យល់ ហើយសម្អាតផ្នែកខាងក្នុងនៃគម្របនោះ (រូបភាព )។

    4. រុញធាតុតម្រងខ្យល់ថ្នមៗចេញពីសំបុកតម្រង។

      Note: ដើម្បីកាត់បន្ថយបរិមាណធូលីខ្ទាតចេញ ជៀសវាងយកតម្រងគោះលើសំបុកតម្រងខ្យល់។

    5. ត្រួតពិនិត្យមើលធាតុតម្រងខ្យល់។

      • ប្រសិនបើធាតុតម្រងខ្យល់ស្អាតល្អ សូមដំឡើងធាតុតម្រងនោះ សូមមើល ។

      • ប្រសិនបើធាតុតម្រងខ្យល់ខូចខាត សូមប្ដូរចេញធាតុតម្រងនោះ សូមមើល ។

    ការប្ដូរចេញតម្រងខ្យល់

    1. ដោះធាតុតម្រងខ្យល់ សូមមើល ។

    2. ត្រួតពិនិត្យមើលតម្រងថ្មីក្រែងមានការខូចខាតពេលដឹកជញ្ជូន។

      Note: ពិនិត្យមើលការបិទផ្នែងខាងចុងតម្រង។

      Important: កុំដំឡើងតម្រងខូច។

    3. ដំឡើងតម្រងខ្យល់ថ្មី​ សូមមើល ។

    ការដំឡើងតម្រងខ្យល់

    Important: ដើម្បីជៀសវាងការខូចម៉ាស៊ីន សូមប្រតិបត្តិការម៉ាស៊ីនដោយមានដំឡើងបង្គុំសម្អាតតម្រងខ្យល់ជានិច្ច។

    Important: កុំប្រើធាតុតម្រងខូច។

    Note: ការសម្អាតធាតុតម្រងខ្យល់ដែលប្រើហើយមិនត្រូវបានណែនាំអោយធ្វើទេ ដោយសារវាអាចធ្វើអោយទ្រនាប់តម្រងខូចបាន។

    1. សម្អាតរន្ធបាញ់ធូលីដែលស្ថិតនៅលើគម្របតម្រងខ្យល់។

    2. ដោះវ៉ាល់បិទបើកកៅស៊ូចេញពីគម្រប សម្អាតប្រហោង ហើយជំនួសវ៉ាល់បិទបើក។

    3. ស៊កធាតុតម្រងខ្យល់ចូលក្នុងសំបុកតម្រងខ្យល់ (រូបភាព )។

      Note: ត្រូវប្រាកដថាតម្រងត្រូវបានបិទយ៉ាងត្រឹមត្រូវដោយសង្កត់ភ្ជាប់ទៅនឹងគែមតម្រងខាងក្រៅនៅពេលដំឡើងវា។ ហាមចុចលើផ្នែកទន់កណ្ដាលនៃតម្រង។

    4. តម្រឹមគម្របតម្រងសម្អាតខ្យល់ជាមួយនឹងសំបុកតម្រងសម្អាតខ្យល់ (រូបភាព )។

    5. ភ្ជាប់គម្របទៅនឹងសំបុកតម្រងខ្យល់ដោយគន្លឹះ (រូបភាព )។

    ការ​ថែទាំកំប៉ុងធ្យូង

    ប្ដូរចេញតម្រងខ្យល់កំប៉ុងធ្យូង។

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរចេញតម្រងខ្យល់កំប៉ុងធ្យូង (ត្រូវជួលជុលអោយបានញឹកញាប់ប្រសិនបើមានធូលី ឬដីជាប់ច្រើនខ្លាំង)។
    1. ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជា។

    2. ដោះតម្រងខ្យល់កំប៉ុងធ្យូងបោះចោល (រូបភាព )។

      artpending
    3. ដំឡើង​តម្រងខ្យល់ថ្មី។

    ការប្ដូរចេញទុយោតម្រងកំប៉ុងធ្យូង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរចេញទុយោតម្រងកំប៉ុងធ្យូង។
  • Note: យូរៗម្ដងពិនិត្យមើលទុយោតម្រងក្រែងមានធូលី។ ប្រសិនបើតម្រងមើលទៅសុទ្ធតែធូលី សូមប្ដូរវាចេញ។

    1. ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជា។

    2. រំកិលចង្កំទុយោប្រភេទរ៉េស្ស័រលើទុយោតម្រងកំប៉ុងធ្យូងទាំងសងខាងចេញអោយឆ្ងាយពីតម្រង (រូបភាព )។

      artpending
    3. ដោះតម្រងធ្យូងបោះចោល (រូបភាព )។

    4. ដំឡើងតម្រងថ្មីចូលក្នុងទុយោដែលមានព្រួញនៅលើតម្រងចង្អុលទៅវ៉ាល់ត្រួតពិនិត្យ​ម៉ូទ័របូម ហើយភ្ជាប់វាដោយចង្កំទុយោ (រូបភាព )។

    ការថែទាំប្រេងម៉ាស៊ីន

    Note: ផ្លាស់ប្ដូរប្រេងម៉ាស៊ីនឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពប្រតិបត្តិការមានធូលី ឬខ្សាច់ច្រើន។

    ប្រភេទប្រេង៖ ប្រេងលាងសម្អាត (API សេវាកម្ម SG, SH, SJ, ឬខ្ពស់ជាងនេះ)

    ចំណុះប្រអប់រវៃ (ជាមួយតម្រង)៖ 2 L (67 oz)

    កម្រិតរំអិល៖ មើលតារាងខាងក្រោម។

    artpending

    ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើវាត្រូវបានដំណើរការ​រួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ បើ​កម្រិតប្រេងរំអិលគឺនៅក្រោម​សញ្ញា​ បន្ថែម ប្រេង​នៅលើ​ម៉ាកេ ​ សូមបន្ថែមប្រេងរំអិល​ដើម្បីឲ្យកម្រិតប្រេងឡើងដល់គំនូស ពេញ ។ ហាមចាក់លើសកម្រិត។ ប្រសិនបើកម្រិតប្រេងស្ថិតនៅចន្លោះគំនូស ពេញ និងគំនូស បន្ថែម នោះកុំចាក់បន្ថែមប្រេងទៀតអី។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជា។

    3. សម្អាតជុំវិញទំពក់យោង (រូបភាព ) ដើម្បីកុំឲ្យកម្ទេចធ្លាក់ចូលរន្ធធុងប្រេង និងខូចខាតដល់ម៉ាស៊ីន។

      artpending
    4. ដោះខ្ចៅទំពក់យោងចេញ ហើយជូតសម្អាតផ្នែកខាងចុង (រូបភាព )។

    5. រុញទំពក់យោងអោយផុតចូលក្នុងបំពង់តម្រង តែកុំស៊កវាលើបំពង់ (រូបភាព )។

    6. ទាញទំពក់យោងចេញ ហើយពិនិត្យមើលចុងដែក។ ប្រសិនបើកម្រិតប្រេងទាប សូមចាក់យឺតៗនូវប្រេងតែល្មមចូលក្នុងបំពង់តម្រងដើម្បីកម្រិតឡើងដល់គំនូស ពេញ ។

      Important: កុំចាក់ប្រេងចូលប្រអប់ប្រេងច្រើនពេក រួចក៏ដំណើរការម៉ាស៊ីន។ ម៉ាស៊ីនខូចអាចកើតមាន។

    ការប្ដូរប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរប្រេងម៉ាស៊ីន។
    1. បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការ 5 នាទី។ វាធ្វើឱ្យប្រេងឡើងកំដៅដើម្បីអោយវាហូរបានល្អជាងមុន។

    2. ចតគ្រឿងចក្រដើម្បីឲ្យផ្នែកដែលហូរទាបជាងផ្នែកម្ខាងទៀតបន្តិចដើម្បីធានាថាប្រេងហូរទាំងស្រុង។

    3. ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជា។

    4. ដាក់ធុងត្រងនៅក្រោមរន្ធបង្ហូរប្រេង។ មួលវ៉ាល់បង្ហូរប្រេងម៉ាស៊ីនចេញដើម្បីឲ្យប្រេងហូរចេញ(រូបភាព )។

      Note: ការដែលស៊កទុយោអាចប្រហែលជាត្រូវបានស៊កលើវ៉ាល់បង្ហូរប្រេងដើម្បីដឹកនាំលំហូរប្រេង។ ទុយោមិនត្រូវបានបញ្ចូលជាមួយគ្រឿងចក្រទេ។

    5. នៅពេលប្រេងម៉ាស៊ីនត្រូវបានបង្ហូររួចអស់ហើយ ត្រូវបិទវ៉ាល់បង្ហូរថ្មី។

      Note: ចោល​​ប្រេង​ម៉ាស៊ីន​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ។

      artpending
    6. ចាក់យឺតៗនូវប្រេងម៉ាស៊ីនដែលបានបញ្ជាក់ប្រមាណជា 80% ចូលក្នុងបំពង់តម្រង (រូបភាព )។

    7. ពិនិត្យមើលក​ម្រិត​ប្រេង​ សូមមើល ។

    8. ចាក់ប្រេងបន្ថែមយឺតៗដើម្បីអោយវាឡើងដល់គំនូស ពេញ

    ការផ្លាស់ប្ដូរ​តម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរតម្រងប្រេងថ្មី។
  • Note: ផ្លាស់ប្ដូរតម្រងប្រេងឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពប្រតិបត្តិការមានធូលី ឬខ្សាច់ច្រើន។

    1. បងហូរប្រេងចេញពីម៉ាស៊ីន សូមមើល ។

    2. ដោះតម្រងចាស់ចេញ ហើយជូតសម្អាតផ្ទៃរ៉ងអាដាប់ទ័រ (រូបភាព )។

      artpending
    3. លាបប្រេងថ្មីស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងដូរថ្មី (រូបភាព )។

    4. ដំឡើងតម្រងប្រេងថ្មីលើអាដាប់ទ័រតម្រង បង្វិលតម្រងប្រេងតាមទិសនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ទ័រតម្រង បន្ទាប់មករឹតតម្រងពី ⅔ ទៅ 1 ជុំ បន្ថែម(រូបភាព )។

    5. ចាក់បំពេញប្រេងប្រភេទត្រឹមត្រូវថ្មីទៅក្នុងប្រអប់រវៃ ។

    6. ដំណើរការម៉ាស៊ីនប្រហែលជា 3 នាទី ពន្លត់​ម៉ាស៊ីន ហើយពិនិត្យមើលក្រែងមានលេចធ្លាយជុំវិញតម្រងប្រេង។

    7. ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន ហើយបន្ថែមប្រេងបើចាំបាច់។

    ការថែទាំប៊ុយស៊ី

    ត្រូវធានាឲ្យបានថាគម្លាតអ៊ែររវាងអេឡិចត្រូតកណ្តាលនិងចំហៀងគឺត្រឹមត្រូវមុនពេលដំឡើងប៊ុយស៊ី។ ប្រើម៉ាឡេតប៊ុយស៊ីសម្រាប់ដោះ និងដំឡើងប៊ុយស៊ី ហើយឧបករណ៍វាស់គម្លាតដើម្បីពិនិត្យមើល និងលៃតម្រូវគម្លាតអ៊ែរ។ ដំឡើងប៊ុយស៊ីថ្មីបើចាំបាច់។

    ប្រភេទ៖ Champion® RC12YC, Champion® Platinum 3071 ឬប្រភេទដូចគ្នា

    គម្លាតអ៊ែរ៖ 0.76 មម (0.030 អ៊ីញ)

    ការពិនិត្យមើលប៊ុយស៊ី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យប៊ុយស៊ី។
    1. ក្រឡេកមើលផ្នែកកណ្ដាលនៃប៊ុយស៊ី (រូបភាព )។ បើឃើញពណ៌ត្នោតភ្លឺ ឬពណ៌ប្រផេះនៅលើអ៊ីសូឡង់ នោះមានន័យថាម៉ាស៊ីនដំណើរការធម្មតា។ ថ្នាំកូតពណ៌ខ្មៅនៅលើអ៊ីសូឡង់ជាធម្មតាមានន័យថាតម្រង់ខ្យល់កខ្វក់។

      artpending

      Important: ត្រូវប្ដូរប៊ុយស៊ីថ្មីជានិច្ចនៅពេលវាមានថ្នាំកូតពណ៌ខ្មៅ អេឡិចត្រូតសឹក មានសុទ្ធតែប្រេងឡើងក្រាំងនៅខាងលើ ឬស្នាមប្រេះ។

    2. ពិនិត្យមើលគម្លាតរវាងអេឡិចត្រូវកណ្ដាល និងចំហៀង (រូបភាព )។ ពត់អេឡិចត្រូតចំហៀង (រូបភាព បើគម្លាតមិនត្រឹមត្រូវ។

    ការដោះប៊ុយស៊ីចេញ

    1. ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជា។

    2. ផ្ចាច់ខ្សែចេញពីប៊ុយស៊ី (រូបភាព )។

      artpending
    3. សម្អាតជុំវិញប៊ូស៊ីដើម្បីកុំអោយមានធូលីកខ្វក់កើតមានលើម៉ាស៊ីន និងអាចបណ្ដាលអោយខូចបាន។

    4. ដោះប៊ុយស៊ី និងទ្រនាប់ប៊ុយស៊ីដែកចេញ។

    កាដំឡើងប៊ុយស៊ី

    1. ដំឡើងប៊ុយស៊ី និងទ្រនាប់ប៊ុយស៊ីដែកចេញ។ ត្រូវប្រាកដថាគម្លាតអ៊ែរត្រូវបានកំណត់ត្រឹមត្រូវ។

    2. រឹតប៊ូហ្ស៊ីក្នុងកម្រិតពី 24.4 ទៅ 29.8 N∙m (18 ដល់ 22 ft-lb)។

    3. ភ្ជាប់ខ្សែទៅប៊ុយស៊ី (រូបភាព )។

    ការសម្អាតអេក្រង់ម៉ាស៊ីន និងឧបករណ៍បន្ថយកម្ដៅប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • សម្អាតអេក្រង់ម៉ាស៊ីន និងឧបករណ៍បន្ថយកម្ដៅប្រេង។
  • មុនពេលប្រើម្ដងៗ សូមពិនិត្យមើល និងសម្អាតអេក្រង់ម៉ាស៊ីន និងឧបករណ៍បន្ថយកម្ដៅប្រេង។ សម្អាតការកកើតឡើងនៃស្មៅ ធូលីកខ្វក់ ឬកម្ទេចកំទីផ្សេងទៀតចេញពីឧបករណ៍បន្ថយកម្ដៅប្រេង និងអេក្រង់ម៉ាស៊ីន (រូបភាព )។

    artpending

    តំហែទាំប្រព័ន្ធប្រេង

    ការប្ដូរតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 500 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
  • កុំដំឡើងតម្រងកខ្វក់បើសិនវាត្រូវបានដោះចេញពីទុយយោប្រេង។

    1. ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជា។

    2. ទុកឲ្យគ្រឿងចក្រចុះត្រជាក់។

    3. ច្របាច់ចុងចង្កំទុយោជាមួយគ្នា ហើយរុញវាចេញពីតម្រង (រូបភាព )។

      artpending
    4. ដោះតម្រងចេញពីទុយយោប្រេង។

    5. ដំឡើងតម្រងថ្មី ហើយដោះចង្កំទុយោដែលនៅជិតតម្រងចេញ (រូបភាព )។

    ការជួសជុលធុងសាំង

    គ្រោះថ្នាក់

    នៅក្នុងលក្ខខណ្ឌជាក់លាក់ ប្រេងឥន្ធនៈងាយឆាបឆេះបំផុត និងផ្ទុះយ៉ាងខ្លាំង។ អគ្គីភ័យ ឬការផ្ទុះចេញពីប្រេងឥន្ធនៈអាចធ្វើឲ្យឆេះអ្នក និងអ្នកដទៃ ហើយអាចធ្វើឲ្យ​ខូចខាតទ្រព្យសម្បត្តិ។

    • បង្ហូរសាំងចេញពីធុងសាំងនៅពេលម៉ាស៊ីនចុះត្រជាក់។ ធ្វើបែបនេះនៅខាងក្រៅ នៅកន្លែងបើកចំហរ។ ជូតប្រេងឥន្ធនៈណាដែលកំពប់ចេញ។

    • ហាមជក់បារីពេលបង្ហូរសាំង ហើយនៅឲ្យឆ្ងាយ​ពីអណ្តាតភ្លើងនៅកណ្តាលវាល ឬ​កន្លែងដែលផ្កាភ្លើងអាចនឹងឆេះអណ្ដាតភ្លើងរបស់​​ប្រេងឥន្ទនៈ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើដើម្បីធានាថាធុងសាំងបង្ហូរចប់ទាំងស្រុង។

    2. ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជា។

    3. បន្ធូរចង្កំទុយោនៅលើតម្រងប្រេងឥន្ធនៈ ហើយរុញវាឡើងលើទុយោសាំងអោយផុតពីតម្រងប្រេងឥន្ធនៈ (រូបភាព )។

    4. ផ្ដាច់ទុយោសាំងចេញពីតម្រងប្រេងឥន្ធនៈ (រូបភាព )។

      Note: ទុកអោយប្រេងឥន្ធនៈបង្ហូរចូលធុងសាំង ឬទម្របង្ហូរ (រូបភាព )។

      Note: នេះជាពេលវេលាដ៏ល្អបំផុតដើម្បីដំឡើងតម្រងប្រេងឥន្ធនៈថ្មីពីព្រោះធុងប្រេងឥន្ធនៈនៅទទេ។

    5. ដំឡើងទុយោសាំងនៅលើតម្រងប្រេងឥន្ធនៈ។ រុញចង្កំទុយោដែលនៅជិតតម្រងប្រេងឥន្ធនៈដើម្បីភ្ជាប់ទុយោសាំង (រូបភាព )។

    តំហែទាំប្រព័ន្ធអគ្គិសនី

    Important: មុនពេលភ្ជាប់លើគ្រឿងចក្រ សូមផ្ដាច់ឧបករណ៍បញ្ជា និងខ្សែអវិជ្ជមានពីអាគុយដើម្បីបង្ការកុំអោយខូចខាតដល់ប្រពន្ធអគ្គិសនី។

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។

    • សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកក្បាលសាកអាគុយ ចេញមុនភ្ជាប់ ឬផ្ដាច់អាគុយ។ ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។

    ការប្ដូរហ្វុយហ្សីប

    ម៉ាស៊ីន

    ហ្វ៊ុយហ្ស៊ីពដែលដាក់ជាជួរ 15 A ត្រូវបានដាក់បញ្ចូលក្នុងចង្វាយខ្សែម៉ាស៊ីន (រូបភាព )។

    artpending

    គ្រឿងទទួល

    ប្លុកហ្វុយស៊ីបត្រូវបានដាក់បញ្ចូលក្នុងចង្វាយខ្សែភ្លើងគ្រឿងទទួល។ វាស្ថិតនៅខាងក្រោយគ្រឿងទទួលនៅលើផ្នែកខាងស្ដាំនៃឧបករណ៍គ្រប់គ្រងការសណ្ដោង (រូបភាព )។

    artpending

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការត្រួតពិនិត្យកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើលស្ថានភាពរបស់សម្បកកង់។
  • ឧស្សាហ៍ពិនិត្យមើល​សម្ពាធសំបកកង់ដើម្បីធានាបាននូវការសប់ខ្យល់ត្រឹមត្រូវ (97 kPa (14 psi)។ ប្រសិនបើសំបកកង់មិនត្រូវបានសប់ខ្យល់ក្នុងសម្ពាធត្រឹមត្រូវទេ នោះសំបកកង់សឹកមុនអាយុ។

    គ្រោះថ្នាក់ក្នុងប្រតិបត្តិការអាចធ្វើឱ្យខូចសំបកកង់ ឬគែមសំបកកង់ ដូច្នេះត្រូវពិនិត្យមើលស្ថានភាពសំបកកង់ក្រោយគ្រោះថ្នាក់។

    ព័ត៌មានអំពីសំបកកង់ដែលមានសញ្ញាចុចៗ ស្ថិតនៅចំហៀងនៃសំបកកង់នីមួយៗ។ ពត៌មាននេះផ្ដល់នូវកម្រិតគុណភាពនៃបន្ទុក និងល្បឿន។ សំបកកង់ដែលប្ដូរជំនួសគប្បីគួរមានកម្រិតគុណភាពដូចគ្នា ឬប្រសើរជាង

    ជាឧទាហរណ៍នៃសម្បក​កង់សិកដែលបណ្ដាល​មកពីការសប់ខ្យល់មិនគ្រប់។

    artpending

    គឺជាឧទាហរណ៍នៃសម្បក​កង់សិកដែលបណ្ដាល​មកពីការសប់ខ្យល់តឹងពេក។

    artpending

    តំហែទាំខ្សែពាន

    ការលៃតម្រូវខ្សែពាន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ពិនិត្យមើលស្ថានភាព និងភាពតឹងនៃខ្សែពាន។
  • រៀងរាល់ 50 ម៉ោងម្តង
  • ពិនិត្យមើលស្ថានភាព និងភាពតឹងនៃខ្សែពាន។
  • ប្រសិនបើខ្សែពានរអិលនៅពេលប្ដូរទិសដៅនៃក្បាលបាញ់ នោះតម្រូវអោយមានការលៃតម្រូវខ្សែខ្សែពាន។

    1. បន្ធូរប៊ូឡុងដែលរឹតភ្ជាប់នឹងប៉ូលីម៉ោនជាប់នឹងកែងទម្រនឹងគ្រោងម៉ាស៊ីនផ្លុំ (រូបភាព )។

    2. ស៊កម៉ាឡេតមួលចូលក្នុងប៉ូលីដែលម៉ោនជាប់នឹងកែតម្រដូចបង្ហាញនៅក្នុង រូបភាព

    3. ជាមួយនឹងដងម៉ាឡេត មួលប៉ូលីដែលម៉ោនជាប់នឹងកែងទម្រអោយឆ្ងាយពីក្បាលបាញ់ដើម្បីអោយខ្សែពានតឹង ហើយមួលម៉ាឡេតដែលឃើញលេខ 22.6 ដល់ 26.0 N⋅m (200 ដល់ 230 in-lb)។

    4. ពេលកំពុងរក្សាភាពតឹងនៃខ្សែពានត្រឹមត្រូវ សូមរឹតប៊ូឡុងភ្ជាប់កែងទ្រ។

      artpending

    ការថែទាំផ្សេងៗ

    ការពិនិត្យមើលក្បាលបាញ់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលចង្កំក្បាលបាញ់ និងទុយោក្បាលបាញ់។
  • ការពិនិត្យមើលចង្កំក្បាលបាញ់

    ពិនិត្យមើលចង្កំក្បាលបាញ់ (រូបភាព ) ប្រចាំថ្ងៃដើម្បីធានាថាវាតឹងល្អ។ ប្រសិនបើក្បាលបាញ់ត្រូវបានអូសលើឧបសគ្គ ឬអូសកាត់តំបន់ទាបៗនៃភូមិសាស្រ្តដី វាអាចនឹងទង្គិចរបូតចេញចង្កំ។ មួលគ្រឿងខ្ចៅខ្ចងរឹតចង្កំក្នុងកម្រិតពី 5.1-5.7 N⋅m (45-50 in-lb)។

    artpending

    ការសម្អាតទុយោក្បាលបាញ់

    ពិនិត្យមើលរួចយកពពួកស្មៅ ធូលីកខ្វក់ ឬកម្ទេចកំទីដែលផ្ដុំនៅជុំវិញ និងក្នុងចន្លោះទុយោក្បាលបាញ់ (រូបភាព )។ ប្រសិនបើទុយោក្បាលបាញ់សម្រាប់ខ្សែពាន ឬរ៉ូឡូទុកអោយមានកម្ទេចកំទី នោះក្បាលបាញ់អាចនឹងមិនបង្វិលដោយសេរីដែលអាចបណ្ដាលអោយម៉ូទ័រគាំងបាន។

    artpending

    ការសម្អាត

    លាងសម្អាតគ្រឿងចក្រ

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    Important: កុំលាងសម្អាតគ្រឿងចក្រខ្លាំងៗ។

    • សូមលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។

    • ជៀសវាងប្រើទឹកហូរហៀរ ជាពិសេសក្បែរកុងស៊ុលបញ្ជា។

    ការចោលកាកសំណល់

    ប្រេងម៉ាស៊ីន ម៉ាស៊ីន និងថ្មតេឡេបញ្ជាពីចម្ងាយគឺអាចបំពុលបរិស្ថាន។ ការបោះចោលរបស់ទាំងនេះស្របតាមបទបញ្ញត្តិរដ្ឋ និងតំបន់របស់អ្នក។

    ការទុកដាក់

    សុវត្ថិភាពនៃការរក្សាទុក

    ពន្លត់ម៉ាស៊ីន​ ដកសោចេញ (ប្រសិនបើមាន) និង​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ មុនពេល​អ្នក​ចាកចេញ​ពី​ទីតាំង​របស់​ប្រតិបត្តិករ។ ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    ការរក្សាទុកគ្រឿងចក្រ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដកសោចេញពីកុងតាក់បញ្ឆេះ ត្រូវរង់ចាំគ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ ហើយដកខ្សែប៊ូស៊ីចេញ។

    2. យកកម្ទេចកំទីស្មៅ ធូលីកខ្វក់ និងក្អែលចេញពីគ្រឿងម៉ាស៊ីនខាងក្រៅនៃគ្រឿងចក្រទាំងមូល ជាពិសេសម៉ាស៊ីន។ សម្អាតធូលីដី និងកំទេចកំទីចេញពីផ្នែកខាងក្រៅនៃព្រុយក្បាលស៊ីឡាំងម៉ាស៊ីន និងម៉ូទ័រផ្លុំខ្យល់។

      Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ កុំលាងសម្អាតគ្រឿងចក្រខ្លាំងៗ។ ជៀសវាងការប្រើទឹកច្រើនជ្រុល។

    3. ការជួសជុលតម្រងខ្យល់។ សូមមើល

    4. ផ្លាស់ប្ដូរប្រេងប្រអប់រវៃ សូមមើល ។

    5. ពិនិត្យមើល​សម្ពាធកង់។ សូមមើល

    6. រៀបចំទុកដាក់គ្រឿងចក្រនៅពេលមិនបានប្រើលើសពី 30 ថ្ងៃ។ រៀបចំទុកដាក់គ្រឿងចក្រដូចខាងក្រោម៖

      1. បន្ថែមសារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងទៅលើប្រេងនៅក្នុងធុង។ អនុវត្តតាមការណែនាំចម្រុះពីរោងចក្រផលិតសារធាតុរក្សាលំនឹង។ ហាមប្រើសារធាតុរក្សាលំនឹងដែលមានជាតិអាល់កុល (អេតាណុល ឬមេតាណុល)។

        Note: សារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងមានប្រសិទ្ធភាពបំផុតនៅពេលលាយជាមួយប្រេងឥន្ធនៈស្រស់ហើយប្រើគ្រប់ពេលវេលា។

      2. ដំណើរការម៉ាស៊ីនដើម្បីចែកចាយប្រេងជំនួយឲ្យសព្វទៅក្នុងប្រព័ន្ធប្រេង រយៈពេល (5 នាទី)។

      3. ពន្លត់ម៉ាស៊ីន ទុកឱ្យវាត្រជាក់ និងបង្ហូរធុងប្រេង សូមមើល។

      4. បញ្ឆេះម៉ាស៊ីនម្ដងទៀត ហើយដំណើរការវារហូតទាល់តែវារលត់។

      5. បិទខ្យល់ម៉ាស៊ីន។ បញ្ឆេះហើយដំណើរការម៉ាស៊ីន រហូតទាល់តែបញ្ឆេះលែងឆេះ។

      6. បោះចោលប្រេងឱ្យបានត្រឹមត្រូវ។ កែច្នៃប្រេងឡើងវិញយោងទៅតាមបញ្ញត្តិក្នុងមូលដ្ឋាន។

      Important: ហាមរក្សាទុកសារធាតុរក្សាលំនឹង ឬជំនួយប្រេងយូរជាងរយៈពេលដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុរក្សាលំនឹងប្រេង។

    7. ដកប៊ូស្ស៊ីចេញ ហើយពិនិត្យមើលស្ថានភាពរបស់វា សូមមើល ។ ក្រោយពីបានដកប៊ូស្ស៊ីចេញពីម៉ាស៊ីនហើយ ចាក់ប្រេងម៉ាស៊ីន 2 ស្លាបព្រាបាយ ចូលទៅ​ក្នុងប្រហោងប៊ូស្ស៊ី។ ឥឡូវប្រើដុំដេរដើម្បីរវៃម៉ាស៊ីន និងចែកចាយប្រេងនៅក្នុងស៊ីឡាំង។ ដំឡើងប៊ូស៊ី។ ហាមតខ្សែភ្លើងនៅលើប៊ូស្ស៊ី។

    8. ត្រួតពិនិត្យ និងរឹតបន្តឹងខ្ចៅទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច ឬបាត់។

    9. លាបថ្នាំផ្ទៃដែលរបក ឬផ្ទៃមើលឃើញដែក។ ថ្នាំលាបអាចរកបានពីតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន​ Toro របស់អ្នក។

    10. រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។ ដកកូនសោចេញពីកុងតាក់បញ្ឆេះ ហើយទុកអោយឆ្ងាយពីដៃក្មេង ឬអ្នកប្រើប្រាស់ដែលគ្មានការអនុញ្ញាតផ្សេងទៀត។ គ្របគ្រឿងចក្រដើម្បីការពារវា និង​រក្សាទុកវា​ឲ្យបានស្អាត។