សេចក្តីផ្តើម

អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

អ្នក​អាច​ទាក់ទង​មកក្រុមហ៊ុន Toro ដោយ​ផ្ទាល់​តាម​ www.Toro.com សម្រាប់​​ផលិតផល និង​ ព័ត៌មាន​អំពី​គ្រឿង​បន្ទាប់​បន្សំ ជំនួយការ​ស្វែងរក​អ្នក​ចែកចាយ​ ឬ​ចុះឈ្មោះ​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរ​បស់ក្រុមហ៊ុន Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។ រូបភាព កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

artpending

សៀវភៅនេះ​កំណត់​អត្តសញ្ញាណ​មុខសញ្ញាគ្រោះថ្នាក់​ដែលអាចកើតមាន និង​បង្ហាញ​សារ​សុវត្ថិភាពតាម​រយៈ​សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព ) ដែល​បង្ហាញ​អំពី​មុខ​សញ្ញា​គ្រោះថ្នាក់​ដែលអាច​នឹង​បង្ក​ឲ្យ​មានរបួស​ធ្ងន់ធ្ងរ ឬ​ការស្លាប់ បើ​មិន​អនុវត្ត​តាម​ការ​ប្រុងប្រយ័ត្ន្ន​ដែលបាន​ផ្ដល់​ជូន​ទេ។

artpending

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

សុវត្ថិភាព

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​អ្នកបញ្ជា ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

artpending

ការផ្គុំដំឡើង

ការដំឡើងរនាស់

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ធ្មេញរនាស់ដំឡើងហើយ 1
របារទាញ1
ប៊ូឡុង (½ x 1-¾ អ៊ីញ) 1
ខ្ចៅមានគែមប្រាំមួយជ្រុង (½ អ៊ីញ) 1
ខ្ចៅមានក្បាលប្រាំមួយជ្រុង (½ អ៊ីញ) 1
ប៊ូឡុង​ក្បាលសំប៉ែត (⅜ x 1 អ៊ីញ) 1
ខ្ចៅ​គែមសំប៉ែត (⅜ អ៊ីញ) 1
អាដាប់ទ័រភ្ជាប់ដំឡើងហើយ 1
កន្លាស់ខ្ទាស់ 2
ដៃស្ទូចដំឡើងហើយ 1
របារបង្វិល 1
ប៊ូឡុង (⅜ x 1-¼ អ៊ីញ) 1
ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (⅜ អ៊ិញ) 1
  1. ដំឡើងរបារទាញរាងធូរៗទៅនឹងរន្ធខាងមុខនៅក្នុងឧបករណ៍ព្យួរ (រូបភាព ) ដោយប៊ូឡុង (½ x 1-¾ អ៊ិញ), ខ្ចៅមានគែមប្រាំមួយជ្រុង (½ អ៊ិញ) និងខ្ចៅមានក្បាលប្រាំមួយជ្រុង (½ អ៊ិញ)។

    artpending
  2. ដំឡើងទូកបំពង់ទៅនឹងរន្ធខាងក្រោយនៅក្នុងឧបករណ៍ព្យួរដែលមានប៊ូឡុង​ក្បាលសំប៉ែត (⅜ x 1 អ៊ីញ) និង ខ្ចៅ​គែមសំប៉ែត (⅜ អ៊ីញ)។

    មួយខ្ចៅដូចខាងក្រោម៖

    • ខ្ចៅមានក្បាលប្រាំមួយជ្រុង (½ អ៊ីញ)—104 ទៅ 126 N∙m (77 ទៅ 93 ft-lb)

    • ខ្ចៅមានក្បាលប្រាំមួយជ្រុង (½ អ៊ីញ)—91 ទៅ 113 N∙m (67 ទៅ 83 ft-lb)

    • ខ្ចៅ​គែមសំប៉ែត (⅜ អ៊ីញ)—22 ទៅ 27 N∙m (16 ទៅ 20 ft-lb)

  3. តម្រឹមដៃស្ទូចជាមួយជើងចាប់នៅលើអាដាប់ទ័រភ្ជាប់ (រូបភាព ) ហើយភ្ជាប់វាដោយប្រើរបារបង្វិលដូចបានបង្ហាញនៅក្នុង រូបភាព

    Note: នៅពេលរំកិលអាដាប់ទ័រភ្ជាប់ សូមប្រើដងដែលបានផ្ដល់អោយនៅលើផ្នែកខាងក្រោយនៃអាដាប់ទ័រ (រូបភាព )។

    artpending
    artpending
  4. រឹតរបារបង្វិល (រូបភាព ) ដោយកន្លាស់ខ្ទាស់ 3 ដើម និងប៊ូឡុង (⅜ x 1-¼ អ៊ីញ) និងក្បាលឡោស៊ីរឹតពីរជាន់ (⅜ x អ៊ីញ)។

ការភ្ជាប់ធ្មេញរនាស់ទៅនឹងម៉ាស៊ីនអូសទាញ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ប៊ូឡុង (⅜ x 2-½ អ៊ីញ) 2
រ៉ង ឬ​កាសទ្រនាប់ (⅜ x ⅞ អ៊ិញ) 4
ជ័រទប់ 2
ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (⅜ អ៊ិញ) 2
  1. ដោះរាល់ឧបករណ៍ភ្ជាប់ពីផ្នែកខាងក្រោយនៃគ្រឿងចក្រ។

  2. បន្ទាបអាដាប់ទ័ររបស់ម៉ាស៊ីនអូសទាញ ហើយត្រឡប់ម៉ាស៊ីនអូសទាញចូលក្នុងទីតាំងខាងមុខនៃអាដាប់ទ័រភ្ជាប់។

    Note: ត្រូវប្រាកដថាដងចាក់សោត្រូវបានបង្វិលទៅខាងឆ្វេង (ទីតាំងមិនជាប់សោ) ដូចដែលបានមើលពីខាងក្រោយគ្រឿងចក្រ។

  3. រុញអាដាប់ទ័រភ្ជាប់ទៅលើអាដាប់ទ័រសណ្ដោង។

    Important: ដងវែងនៃដៃស្ទូចដំឡើងហើយត្រូវតែស្ថិតនៅក្រោមគ្រោងខាងក្រោមរបស់ម៉ាស៊ីនអូសទាញដែលដំឡើងរួច (រូបភាព )។

    ការប្រុងប្រយ័ត្ន

    អ្នកអាចខ្ទាស់ម្រាមដៃរបស់អ្នកនៅចន្លោះឧបករណ៍ភ្ជាប់ និងអាដាប់ទ័រម៉ាស៊ីនអូសទាញ។

    ត្រូវលើក និងរំកិលឧបករណ៍ភ្ជាប់ដោយប្រើដងនៅលើផ្នែកខាងក្រោយនៃអាដាប់ទ័រភ្ជាប់ (រូបភាព )។

  4. បង្វិលដងចាក់សោទៅខាងស្ដាំដើម្បីចាក់សោអាដាប់ទ័ររួមគ្នា។

  5. រឹតតំណភ្ជាប់ខាងលើបំផុតនៃច្រវ៉ាក់នីមួយៗទៅនឹងផ្នែកខាងក្រៅនៃដៃលើក (រូបភាព ) ដោយប្រើប៊ូឡុង (⅜ x 2-½ អ៊ីញ), រ៉ង ឬ​កាសទ្រនាប់ 2 (⅜ x ⅞ អ៊ីញ), ទ្រនាប់, និងក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (⅜ អ៊ិញ)។

    artpending

    Note: សម្រាប់ប្រតិបត្តិការត្រឹមត្រូវនៃរនាស់ នោះច្រវ៉ាក់ត្រូវតែធូរនៅពេលរនាស់ស្ថិតនៅត្រង់ទីតាំង (ប្រតិបត្តិការ) ដាក់ទាប។

    Note: ត្រូវប្រាកដថា រនាស់ទាំងអស់ត្រួតលើគ្នាឱ្យបានត្រឹមត្រូវ ដោយដាក់ឱ្យរាបស្មើ ដោយមិនមានច្រវ៉ាក់ទាក់ជាប់ ឬរមួលជាប់គ្នាឡើយ។

ការលៃតម្រូវក្បាលតំណ

  1. ពេលចាប់ និងរឹតរនាស់លើម៉ាស៊ីនអូសទាញហើយ នោះត្រូវលើកឧបករណ៍ភ្ជាប់ឡើង។

  2. វាស់គម្លាតរវាងរ៉ងធន់ធ្ងន់ និងនឹមលើកនៅលើអាដាប់ទ័រភ្ជាប់ដូចបានបង្ហាញក្នុង រូបភាព

    Note: តំណត្រូវបានលៃតម្រូវបានត្រឹមត្រូវប្រសិនបើវាស់គម្លាតពី 1.5 ទៅ 2 ម.ម (0.060 ទៅ 0.080 អ៊ីញ) រវាងរ៉ងធន់ធ្ងន់ និងនឹមលើក (រូបភាព )។

    artpending
  3. ប្រសិនបើគម្លាតមិនត្រឹមត្រូវទេ សូមបន្ធូរខ្ចៅទប់ ហើយរឹត ឬបន្ធូរខ្ចៅលៃតម្រូវនៅលើក្បាលតំណតាមតម្រូវការដើម្បីផ្លាស់ប្ដូរគម្លាត (រូបភាព )។

ទិដ្ឋភាពទូទៅអំពីផលិតផល

artpending

ប្រតិបត្តិការ

សូមអានផ្នែកនេះស្ដីពីការរាស់មុនពេលរាស់លេនដ្ឋាន។ មានលក្ខខណ្ឌជាច្រើនដែលកំណត់ការលៃតម្រូវចំពោះឧបករណ៍ភ្ជាប់ធ្មេញរនាស់។ ប្រភេទ និងជម្រៅនៃខ្សាច់ សំណើមដី ស្មៅ និងបរិមាណរួមបញ្ចូលគ្នាទាំងអស់អាចប្រែប្រួលពីគន្លងផ្លូវមួយទៅគន្លងផ្លូវមួយទៀត ឬសូម្បីពីលេនដ្ឋានមួយទៅលេនដ្ឋានមួយទៀតនៅគន្លងផ្លូវតែមួយក៏ដោយ។ ធ្វើការលៃតម្រូវនៅលើរនាស់ដើម្បីទទួលបានលទ្ធផលល្អបំផុតនៅក្នុងតំបន់របស់អ្នក។

រយៈពេលបណ្ដុះបណ្ដាល

អនុវត្តការរាស់ក្នុងលេនដ្ឋានធំ រាបស្មើនៅលើគន្លងផ្លូវមួយ។ អនុវត្តការចាប់ផ្ដើម បញ្ឈប់ បង្វិល លើកឡើង និងបន្ទាបរនាស់ ការចូល និងចាកចេញពីលេនដ្ឋាន ជាដើម។ អនុវត្តក្នុងល្បឿនម៉ាស៊ីនមធ្យម និងល្បឿនលើដីយឺត។ រយៈពេលបណ្ដុះបណ្ដាលនេះនឹងជួយអ្នកអោយទទួលទំនុកចិត្តក្នុងការបញ្ជាគ្រឿងចក្រ។

Note: កុំរក្សាទុកម៉ាស៊ីនអូសទាញដោយការបន្ទាបឧបករណ៍ភ្ជាប់។ ការខូចឧបករណ៍ភ្ជាប់នឹងកើតឡើង។

គន្លឹះណែនាំអំពីការរាស់

ប្រសិនបើខ្សាច់មានជម្រៅគ្រប់គ្រាន់ អ្នកអាចរាស់ឆ្ពោះទៅគែមនៃលេនដ្ឋានក្នុងទីតាំងរាបស្មើ។

ប្រសិនបើដីខ្សាច់បាញ់ចូលទីធ្លាស្មៅ ចូរនៅរាងឆ្ងាយបន្តិចពីគែម ដើម្បីកុំឱ្យរំខានដល់ស្រទាប់ដីខាងក្រោម។

កុំរាស់នៅជិតច្រាំងចោតខ្លី។ ខ្សាច់ងាយនឹងហូរធ្លាក់ចូលបាតក្រោមនៃលេនដ្ឋាន។

ការកែប្រែខ្លះដោយប្រើដៃរនាស់អាចចាំបាច់នៅលើច្រាំងចោត តំបន់តូចៗ ជាដើម។

គំរូរាស់

រាស់លេនដ្ឋានយោងទៅលើគំរូដែលបានបង្ហាញនៅក្នុង រូបភាព ។ គំរូនេះបង្ការកុំអោយមានការត្រួតគ្នាដែលមិនចាំបាច់ រក្សាការបង្រួមអប្បបរមា និងបន្សល់ទុកលំនាំស្អាត និងទាក់ទាញនៅក្នុងខ្សាច់។

ចូលក្នងលេនដ្ឋានឆ្ពោះត្រង់ក្នុងវិមាត្រវែងដែលច្រាំងមិនសូវពិបាកខ្លាំង។ បើកបរកាត់កណ្តាលលេនដ្ឋានស្ទើរតែដល់ទីបញ្ចប់ បត់ទៅទិសណាមួយភ្លាមៗតាមដែលអ្នកអាចធ្វើបាន ហើយត្រលប់មកវិញភ្លាម នៅជាប់នឹងច្រកទីមួយ។ តំរង់ទៅខាងក្រៅដូចដែលបានបង្ហាញក្នុងគំនូរ ហើយទុកលេនដ្ឋាននៅមុំខាងស្តាំក្នុងតំបន់រាប់ស្មើ។

បន្សល់ទុកនូវច្រាំងចោតខ្លី និងតំបន់តូចៗសម្រាប់ការកែប្រែជាមួយដៃរនាស់។

artpending

ការចូល និងចាកចេញពីលេនដ្ឋាន

នៅពេលចូលលេនដ្ឋាន កុំបន្ទាបរនាស់រហូតដល់រនាស់នៅពីលើខ្សាច់។ នេះបង្ការកុំអោយការកាត់ទីធ្លាស្មៅ ឬអូសស្មៅ ឬកំទេចកំទីផ្សេងៗចូលទៅក្នុងលេនដ្ឋាន។ បន្ទាបរនាស់ពេលគ្រឿងចក្រកំពុងមានចលនា។

នៅពេលចាកចេញពីលេនដ្ឋាន ចាប់ផ្ដើមលើករនាស់ឡើងនៅពេលកង់មុខចេញពីលេនដ្ឋាន។ នៅពេលគ្រឿងចក្រចាកចេញពីលេនដ្ឋាន នោះរនាស់នឹងបះឡើង ហើយវាមិនអូសខ្សាច់ធ្លាក់លើស្មៅទេ។

អ្នកនឹងទទួលបានចំណេះដឹងក្នុងពេលឆាប់ៗនេះ តាមរយៈបទពិសោធន៍ និងការអនុវត្ត ពេលវេលាដែលត្រូវការសម្រាប់ការចូល និងចាកចេញពីលេនដ្ឋានឱ្យបានត្រឹមត្រូវ។

ការលៃតម្រូវមុំរនាស់

អ្នកអាចផ្លាស់ប្ដូរទីតាំងនៃរនាស់ដើម្បីបង្កើន ឬបន្ថយភាពសកម្មខ្លាំងរបស់វានៅក្នុងខ្សាច់។ ដំឡើងរបារទាញ និងរនាស់ដូចបង្ហាញនៅក្នងរូបខាងក្រោមដើម្បីទទួលបានប្រសិទ្ធភាពដែលចង់បាន។

ការកំណត់ចំនួនអប្បបរមានៃការភ្ជាប់ធ្មេញផ្លែរនាស់

artpending
  1. ដំឡើងបង្គុំទំពក់ដើម្បីអោយផ្នែកសំប៉ែតនៅខាងលើ (រូបភាព )។

  2. ដំឡើងរបារទាញទៅផ្នែកខាងក្រោមនៃឧបករណ៍ព្យួរ (រូបភាព )។

ការកំណត់ចំនួនអតិបរមានៃការភ្ជាប់ធ្មេញផ្លែរនាស់

artpending
  1. ដំឡើងបង្គុំទំពក់ដើម្បីអោយមុំកែងនៅខាងលើ (រូបភាព )។

  2. ដំឡើងរបារទាញទៅផ្នែកខាងលើនៃឧបករណ៍ព្យួរ (រូបភាព )។

ការលៃតម្រូវស្លាបរនាស់

អ្នកអាចលៃតម្រូវប្រវែងស្លាបរនាស់ ដើម្បីបង្កើនឬបន្ថយបរិមាណនៃការជ្រៀតចូលនៃផ្លែរនាស់។

បន្ធូរវីសចាប់នឹងស្លាបរនាស់ រំកិលស្លាបរនាស់ឡើងលើ ឬចុះក្រោមទៅទីតាំងដែលចង់បាន ហើយរឹតបន្តឹងវីស (រូបភាព )។

artpending

ការលៃតម្រូវប៊ូឡុងបញ្ឈប់រនាស់

បន្ធូរខ្ចៅទប់ និងមួលប៊ូឡុងបញ្ឈប់រនាស់ (រូបភាព ) ចេញក្រៅដើម្បីកំណត់ការបង្វិលរនាស់ពីម្ខាងទៅម្ខាង។ រឹតបន្តឹងខ្ចៅទប់ដើម្បីចាក់សោការលៃតម្រូវ។

artpending

ការប្រើទម្ងន់ទាញ

អ្នកអាចភ្ជាប់ទម្ងន់បន្ទាប់បន្សំលើរនាស់ដំឡើងរួចប្រសិនបើខ្សាច់សើម ឬគ្រើម ឬប្រសិនបើមានដានជើងជ្រៅៗនៅក្នុងលេនដ្ឋាន។ បញ្ជាទិញគ្រឿងបន្លាស់លេខ 18-7570 ពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។

ការកំណត់ទីតាំងដឹកជញ្ជូន

ចូរបំពេញនិតិវិធីខាងក្រោមដើម្បីតម្លើងកំពស់រនាស់នៅពេលដឹកជញ្ជូន៖

  1. បន្ទាបរនាស់ និងដៃលើកអោយទាបតាមដែលអាចធ្វើបាន។

  2. ផ្ដាច់ច្រវ៉ាក់ពីដៃស្ទូច ហើយភ្ជាប់ពួកវាឡើងវិញអោយខ្ពស់ជាងមុន។

Note: ដើម្បីធានាបាននូវប្រតិបត្តិការរនាស់បានត្រឹមត្រូវ ត្រឡប់ខ្សែសង្វាក់ទៅទីតាំងយឺតដើម មុនពេលដំណើរការរនាស់។

ការត្រួតពិនិត្យ និងការសម្អាតរនាស់ និងម៉ាស៊ីនអូសទាញ

បន្ទាប់ពីរាស់រួច ត្រូវសម្អាតគ្រឿងចក្រអោយបានស្អាត។ ដោយ​សារ​តែ​អ្នក​ប្រើ​គ្រឿងចក្រនេះ​ជា​ចម្បង​ក្នុង​ខ្សាច់ ហើយ​ខ្សាច់​មាន​សំណឹក​ខ្លាំង សូម​លាង​សម្អាត​ខ្សាច់​ចេញ​បន្ទាប់​ពី​ប្រើ​ម្តងៗ។ ប្រសិនបើអ្នកសម្អាតគ្រឿងចក្រញឹកញាប់ (មុនពេលខ្សាច់មានឱកាសឡើងក្ដាំង) សម្អាតវាដោយទឹកបាញ់ចេញពីទុយោ ដោយដោះក្បាលបាញ់ចេញ។ ខ្សែទឹកសម្ពាធខ្ពស់អាចរុញច្រានខ្សាច់ចូលក្នងតំបន់សឹករេចរិល ដែលវាអាចដើរតួជាសមាសធាតុកិន។

Note: ប្រសិនបើអាដាប់ទ័រភ្ជាប់ដាក់ជាប់នឹងអាដាប់ទ័រម៉ាស៊ីនអូសទាញ ត្រូវស៊ករបារគាស់ ឬតួណឺវីសចូលក្នុងរន្ធដោតដើម្បីផ្តាច់ផ្នែកទាំងនោះ(រូបភាព )។

artpending

តំហែទាំ

លាបខ្លាញ់លើអាដាប់ទ័រភ្ជាប់

ប្រសិនបើចង្កឹះចាក់សោនៅលើអាដាប់ទ័រភ្ជាប់មិនបង្វិលដោយសេរី និងងាយស្រួលទេ នោះ សូមលាបខ្លាញ់ស្រាលទៅកន្លែងដែលបង្ហាញក្នុង រូបភាព

artpending