សេចក្តីផ្តើម

គ្រឿងចក្រនេះ គឺជាម៉ាស៊ីនជិះ​កាត់ស្មៅ​ដោយផ្លែកាំបិតរមូរ ដែលមានបំណង​ប្រើដោយអ្នក​ជំនាញ ឬប្រតិបត្តិករ​ដែលបានជួលនៅក្នុងការអនុវត្តខាងពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការកាត់ស្មៅនៅលើធ្លាស្មៅដែលថែរក្សាបានយ៉ាងល្អ។ បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការ​ប្រើប្រាស់អោយចំមុខងារ​របស់វា អាចនាំបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អ្នក និងអ្នកនៅក្បែរ។

អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។

សូមចូលទៅមើលគេហទំព័រ www.Toro.com សម្រាប់​ព័ត៌មាន​បន្ថែម​រួមមាន​​ការណែនាំ​អំពី សុវត្ថិភាព និងសម្ភារឯកសារ​បណ្ដុះបណ្ដាល ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។

នៅពេលណាដែលអ្នកត្រូវការថែទាំ គ្រឿងបន្លាស់ពិតប្រាកដរបស់ Toro ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់របស់ផលិតផលរបស់អ្នកឲ្យរួចរាល់។ រូបភាព កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។

Important: ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើផ្លាកលេខស៊េរី (បើមាន) ដើម្បីទទួលបានការធានា គ្រឿងបន្លាស់ និងព័ត៌មានអំពីផលិតផលផ្សេងទៀត។

artpending

សៀវភៅណែនាំនេះកំណត់ប្រភេទគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារ​សុវត្ថិភាពដែល​ត្រូវបាន​កំណត់​​អត្តសញ្ញាណ​​ដោយ​និមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព ) ដែល​ផ្ដល់សញ្ញា​អំពី​គ្រោះថ្នាក់​ដែលអាច​បណ្ដាលឲ្យ​រង​របួស​ធ្ងន់ធ្ងរ ឬការស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុង​ប្រយ័ត្នជាមុនដែល​បាន​ណែនាំ។

artpending

សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មាន​មេកានិក និង ចំណាំ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមអានក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការរំលោភបំពានទៅលើក្រមធនធានសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ផ្នែកទី 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬបញ្ជាម៉ាស៊ីននៅលើដីដែលគ្របដណ្តប់ដោយព្រៃឈើ ព្រៃគុម្ពោត ឬស្មៅណាមួយ លើកលែងតែម៉ាស៊ីនត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់ផ្កាភ្លើង ដូចមានចែងនៅក្នុងផ្នែក 4442​ដែលបានថែទាំនៅក្នុងបទបញ្ជាការងារប្រកបដោយប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គីភ័យ។

សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីនដែលបានភ្ជាប់មកជាមួយ ត្រូវបានផ្គត់ផ្គង់សម្រាប់ព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) និងបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការបំភាយឧស្ម័នរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការជួសជុលថែទាំ និងការធានា។ គ្រឿងបន្លាស់អាចត្រូវបានបញ្ជាទិញតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត និងធាតុផ្សំមួយចំនួនរបស់វាត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្ត ពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

គ្រឿងចក្រនេះត្រូវបានរចនាឡើងស្របតាម EN ISO 5395 (នៅពេលដែលអ្នកបំពេញញ្ចប់ទម្រង់ការនៃការដំឡើង) និង ANSI B71.4-2017 ។

សុវត្ថិភាពទូទៅ

ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើង​វត្ថុផ្សេងៗ។

  • សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេលបញ្ឆេះម៉ាស៊ីន។

  • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

  • ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។

  • ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំង ដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។

  • ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។

  • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពី​ចំណុចអ្នកបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

ការប្រើប្រាស់ ឬការជួសជុលថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពGraphicទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច​ដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។

artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending

ម៉ាស៊ីន CE

artpending
artpending

ការផ្គុំដំឡើង

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

ការរៀបចំ​គ្រឿងចក្រ

  1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ហើយដាក់ហ្វ្រាំងដៃ។

  2. ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

  3. ពិនិត្យមើល​សម្ពាធខ្យល់កង់មុនពេលប្រើ (សូមមើល )។

    Note: កង់មានការសប់ខ្យល់ជ្រុលសម្រាប់ការដឹកជញ្ជូន។ លៃតម្រូវសម្ពាធខ្យល់កង់សិន មុននឹងបញ្ជាគ្រឿងចក្រ។

  4. ពិនិត្យមើលកម្រិតធាតុរាវហាយដ្រូលិក-ហាយដ្រូលិក (សូមមើល )។

  5. ដាក់ខ្លាញ់គោម៉ាស៊ីន (សូមមើល )។

    Important: ការខកខានមិនបានលាបប្រេងម៉ាស៊ីនឱ្យបានត្រឹមត្រូវនឹងបណ្តាលឱ្យខូចផ្នែកសំខាន់ៗមុនកាលកំណត់។

  6. បើកគម្របក្បាលម៉ាស៊ីន ហើយពិនិត្យមើលកម្រិតទឹកស្អំបន្ថយកម្ដៅ (សូមមើល )។

  7. ពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន ហើយបិទ និងដាក់គន្លឹះគម្របម៉ាស៊ីន (សូមមើល )។

    Note: ម៉ាស៊ីនបញ្ជូនប្រេងទៅក្នុងប្រអប់រវៃ លើសពីនេះ ពិនិត្យមើលកម្រិត​ប្រេងនៅមុន និងក្រោយពេលមានការបញ្ឆេះម៉ាស៊ីនលើកដំបូង។

ការលៃតម្រូវទីតាំងដៃបញ្ជា

អ្នកអាចលៃតម្រូវទីតាំងដៃបញ្ជាដើម្បីឲ្យអ្នកងាយស្រួល។

  1. បន្ធូរប៊ូឡុងចំនួន 2 ដែលភ្ជាប់ដៃបញ្ជាទៅក្រចាប់ទប់ (រូបភាព )។

    artpending
  2. បង្វិលដៃបញ្ជាទៅទីតាំងដែលចង់បាន ហើយរឹតបន្តឹងប៊ូឡុងចំនួន 2 ។

ការដំឡើងផ្នែកកាត់

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្បាលទុយោមុខផ្នែកខាងស្ដាំ1
ក្បាលទុយោមុខផ្នែកខាងឆ្វេង1

ការរៀបចំ​គ្រឿងចក្រ

  1. ដក​ម៉ូទ័រ​ដុំរមូរ​ចេញពី​កែងដាក់ឥវ៉ាន់។

  2. ដក និង​ដោះចេញកែងដាក់ឥវ៉ាន់។

  3. នៅលើដៃស្ទូចនៃផ្នែកកាត់នីមួយៗ ដោះចេញនូវកន្លាស់ខ្ទាស់ដែលការពារ ឬភ្ជាប់នឹមដៃស្ទូច ហើយដោះគម្របចេញ (សូមមើល រូបភាព )។

    artpending

ការរៀបចំផ្នែកកាត់

  1. ដកដោះផ្នែកកាត់ចេញពីប្រអប់កាតុង។

  2. ដំឡើងនិងលៃតម្រូវដូចបានពណ៌នាក្នុង សៀវភៅណែនាំប្រតិបត្តិករអំពីផ្នែកកាត់។

  3. ធ្វើឲ្យប្រាកដថាដុំទម្ងន់ទប់ (រូបភាព ) ត្រូវបានដំឡើង ឬបំពាក់នៅចុងត្រឹមត្រូវ​របស់​ផ្នែកកាត់​ដូច​មាន​ដែលបរិយាយ​នៅក្នុង សៀវភៅណែនាំអ្នកបញ្ជា​អំពី​ផ្នែកកាត់។

    artpending

ការដាក់រឺស័រទប់ទល់នឹងស្មៅ និងការដំឡើង ឬបំពាក់ក្បាលទុយោ

ផ្នែកកាត់ទី 4
artpending
  1. បើមានការបំពាក់កង្កៀបអង្កាញ់នៅក្រោយរន្ធដងរឺស័រទប់ទល់ស្មៅ—ដោះដង្កៀបអង្កាញ់ចេញ ហើយស៊កវាចូលរន្ធដែលនៅជាប់នឹងក្រចាប់ទប់ (រូបភាព )។

    artpending
  2. ដោះចេញនូវក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែមចំនួន 2 គ្រាប់ (⅜ អ៊ីញ) និងប៊ូឡុងរឹតចំនួន 2 គ្រាប់ (⅜ x 1-¼ គ្រាប់) ដែលការពារ ឬភ្ជាប់កែងចាប់រឺស័រទប់ទល់ស្មៅភ្ជាប់ទៅនឹងស៊ុមផ្នែកកាត់ (រូបភាព )។

    artpending
  3. រឺស័រទប់ទល់នឹងស្មៅដោះ ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែម (⅜ អ៊ិញ) ដែលការពារ ឬភ្ជាប់ខ្ចៅ ឬប៊ូឡុងរឹតនៃរឺស័រទប់ទល់នឹងស្មៅទៅនឹងថេបខាងស្ដាំនៃស្លាបឆ្អឹងគ្រោង ហើយដោះរឺស័រទប់ទល់នឹងស្មៅចេញពីផ្នែកកាត់ (រូបភាព )។

    Note: មិនត្រូវដោះក្បាលឡោស៊ីដែលដាក់នៅគន្លាក់គែមចេញពីខ្ចៅ ឬប៊ូឡុងរឹតឡើយ។

    artpending
  4. ផ្គុំខ្ចៅ ឬប៊ូឡុងរឹតនៃរឺស័រទប់ទល់នឹងស្មៅទៅនឹងថេបខាងស្ដាំនៃស្លាបឆ្អឹងគ្រោង (រូបភាព ) ដោយប្រើ ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែម (⅜ អ៊ិញ)។

    artpending
  5. តម្រង់ប៊ូឡុងក្បាលទុយោខាងឆ្វេងឲ្យនឹងត្រូវនឹងរន្ធនៅលើស៊ុមផ្នែកកាត់ និងកែងចាប់រឺស័រទប់ទល់ស្មៅ (រូបភាព )។

    Note: រមូរទ្រក្បាលទុយោយតម្រង់ទៅចំជួរកណ្ដាលគ្រឿងចក្រ។

    artpending
  6. ផ្គុំក្បាលទុយោ និងកែងចាប់រឺស័រទប់ទល់ស្មៅភ្ជាប់ទៅនឹងស៊ុមផ្នែកកាត់​ដោយប្រើក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែម 2 គ្រាប់ (⅜ អ៊ិញ)។

  7. មួលរឹតក្បាលឡោស៊ីរឹតពីរជាន់ និងប៊ូឡុងក្នុងកម្រិតចាប់ពី 37 ដល់ 45 N∙m (27 ដល់ 33 ft-lb)។

ការបំពាក់ ឬដំឡើងក្បាលទុយោ

ផ្នែកកាត់ទី 5
artpending
  1. បើមានការបំពាក់កង្កៀបអង្កាញ់នៅក្រោយរន្ធដងរឺស័រទប់ទល់ស្មៅ—ដោះដង្កៀបអង្កាញ់ចេញ ហើយស៊កវាចូលរន្ធដែលនៅជាប់នឹងក្រចាប់ទប់ (រូបភាព )។

    artpending
  2. ដោះចេញនូវក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែមចំនួន 2 គ្រាប់ (⅜ អ៊ីញ) និងប៊ូឡុងរឹតចំនួន 2 គ្រាប់ (⅜ x 1-¼ គ្រាប់) ដែលការពារ ឬភ្ជាប់កែងចាប់រឺស័រទប់ទល់ស្មៅភ្ជាប់ទៅនឹងស៊ុមផ្នែកកាត់ (រូបភាព )។

    artpending
  3. តម្រង់ប៊ូឡុងក្បាលទុយោខាងស្ដាំឲ្យនឹងត្រូវនឹងរន្ធនៅលើស៊ុមផ្នែកកាត់ និងកែងចាប់រឺស័រទប់ទល់ស្មៅ (រូបភាព )។

    Note: ត្រូវធានាឲ្យបានថា រមូរទ្រក្បាលទុយោយពិតបានតម្រង់ទៅចំជួរកណ្ដាលគ្រឿងចក្រ។

    artpending
  4. ផ្គុំក្បាលទុយោ និងកែងចាប់រឺស័រទប់ទល់ស្មៅភ្ជាប់ទៅនឹងស៊ុមផ្នែកកាត់​ដោយប្រើក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែម 2 គ្រាប់ (⅜ អ៊ិញ)។

  5. មួលរឹតក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ភ្ជាប់ក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ដល់ 33 ft-lb)។

ការឲ្យត្រូវចំណុចនូវរឺស័រទប់ទល់នឹងស្មៅ

ផ្នែកកាត់ទី 2
artpending
  1. បើមានការបំពាក់កង្កៀបអង្កាញ់នៅក្រោយរន្ធដងរឺស័រទប់ទល់ស្មៅ—ដោះដង្កៀបអង្កាញ់ចេញ ហើយស៊កវាចូលរន្ធដែលនៅជាប់នឹងក្រចាប់ទប់ (រូបភាព )។

    artpending
  2. ដោះចេញនូវក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែមចំនួន 2 គ្រាប់ (⅜ អ៊ីញ) និងប៊ូឡុងរឹតចំនួន 2 គ្រាប់ (⅜ x 1-¼ គ្រាប់) ដែលការពារ ឬភ្ជាប់កែងចាប់រឺស័រទប់ទល់ស្មៅភ្ជាប់ទៅនឹងស៊ុមផ្នែកកាត់ (រូបភាព )។

    artpending
  3. រឺស័រទប់ទល់នឹងស្មៅដោះ ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែម (⅜ អ៊ិញ) ដែលការពារ ឬភ្ជាប់ខ្ចៅ ឬប៊ូឡុងរឹតនៃរឺស័រទប់ទល់នឹងស្មៅទៅនឹងថេបខាងស្ដាំនៃស្លាបឆ្អឹងគ្រោង ហើយដោះរឺស័រទប់ទល់នឹងស្មៅចេញពីផ្នែកកាត់ (រូបភាព )។

    Note: មិនត្រូវដោះក្បាលឡោស៊ីដែលដាក់នៅគន្លាក់គែមចេញពីខ្ចៅ ឬប៊ូឡុងរឹតឡើយ។

    artpending
  4. ផ្គុំខ្ចៅ ឬប៊ូឡុងរឹតនៃរឺស័រទប់ទល់នឹងស្មៅទៅនឹងថេបខាងស្ដាំនៃស្លាបឆ្អឹងគ្រោង (រូបភាព ) ដោយប្រើ ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែម (⅜ អ៊ិញ)។

    artpending
  5. តម្រង់រន្ធនានានៅលើកែងចាប់រឺស័រទប់ទល់ស្មៅឲ្យត្រូវទៅនឹងរន្ធនានានៅលើស៊ុមផ្នែកកាត់ (រូបភាព )។

    Note: រមូរទ្រក្បាលទុយោយតម្រង់ទៅចំជួរកណ្ដាលគ្រឿងចក្រ។

    artpending
  6. ផ្គុំដំឡើងកែងចាប់រឺស័រទប់ទល់ស្មៅភ្ជាប់ទៅនឹងស៊ុមផ្នែកកាត់ដោយប្រើប៊ូតុងរឹតចំនួន 2 គ្រាប់ (⅜ x 1-¼ អ៊ិញ) ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើគែម (⅜ អ៊ិញ)។

  7. មួលរឹតក្បាលឡោស៊ីរឹតពីរជាន់ និងប៊ូឡុងក្នុងកម្រិតចាប់ពី 37 ដល់ 45 N∙m (27 ដល់ 33 ft-lb)។

ការដំឡើង ឬបំពាក់ជើងទម្រ

ចំពោះផ្នែកកាត់នីមួយៗ ភ្ជាប់ជើងទម្រទៅក្រចាប់ច្រវាក់ដោយប្រើកន្លាស់បង្ខាំ (រូបភាព )។

artpending

ការដំឡើង ឬបំពាក់ផ្នែកកាត់ខាងមុខភ្ជាប់ទៅនឹងដៃ​លើក

  1. រំកិលផ្នែកកាត់ឲ្យមកនៅក្រោមដៃ​លើក (រូបភាព )។

    artpending
  2. ផ្គុំប្រដាប់តេស្ត៍កំហុសដៃលើកដាក់បញ្ចូលនឹមដៃស្ទូចទៅលើឡាបតួទម្រ។

  3. ដាក់គម្របលើឡាបស៊កដៃស្ទូច ហើយតម្រង់ឲ្យចំរន្ធនានាលើឡាបតួទម្រង ឬស្លាបឆ្អឹងគ្រោង ឡាបស៊កដៃស្ទូច និងគម្រប ឬក្បាល។

  4. ភ្ជាប់ក្បាលនិងឡាបតួទម្រទៅនឹមដៃស្ទូចដោយប្រើកន្លាស់បង្ខាំ។

    ការចាក់សោស្នូលផ្នែកកាត់សម្រាប់កាត់ស្មៅនៅលើដីជម្រាល—ចាក់សោស្នូលផ្នែកកាត់នានាដែលនឹងការពារផ្នែកកាត់ពីរង្វិលនៅតាមផ្លូវចុះ ឬទីចំណោត នៅពេលកំពុងកាត់លើផ្ទៃដីជម្រាល។ ប្រើរន្ធដែលមាននៅលើឡាបស៊កដៃស្ទូចទៅដៃស្ទូច (រូបភាព ) ដើម្បីចាក់សោផ្នែកកាត់បាន។ ប្រើប្រហោងសម្រាប់កាច់ចង្កូតផ្នែកកាត់។

    artpending

ការដំឡើង ឬបំពាក់ផ្នែកកាត់ខាងក្រោយភ្ជាប់ទៅនឹងដៃ​លើក

ផ្នែកកាត់ដែលបានលៃតម្រូវប្រវែងកម្ពស់កាតស្មើនឹង 1.2 សម (¾ អ៊ិញ) ឬកម្ពស់កាត់ខ្ពស់ជាងនេះ។
  1. រំកិលផ្នែកកាត់ឲ្យមកនៅក្រោមដៃ​លើក (រូបភាព )។

    artpending
  2. ផ្គុំប្រដាប់តេស្ត៍កំហុសដៃលើកដាក់បញ្ចូលនឹមដៃស្ទូចទៅលើឡាបតួទម្រ។

  3. ដាក់គម្របលើឡាបស៊កដៃស្ទូច ហើយតម្រង់ឲ្យចំរន្ធនានាលើឡាបតួទម្រង ឬស្លាបឆ្អឹងគ្រោង ឡាបស៊កដៃស្ទូច និងគម្រប ឬក្បាល។

  4. ភ្ជាប់ឡាបស៊កដៃស្ទូច និងគម្រប ឬក្បាលទៅនឹងឡាប ឬដង​រង្វិលស្លាបឆ្អឹងគ្រោង​ដោយប្រើកន្លាស់បង្ខាំ។

    ការចាក់សោស្នូលផ្នែកកាត់សម្រាប់កាត់ស្មៅនៅលើដីជម្រាល—ចាក់សោស្នូលផ្នែកកាត់នានាដែលនឹងការពារផ្នែកកាត់ពីរង្វិលនៅតាមផ្លូវចុះ ឬទីចំណោត នៅពេលកំពុងកាត់លើផ្ទៃដីជម្រាល។ ប្រើរន្ធដែលមាននៅលើឡាបស៊កដៃស្ទូចទៅដៃស្ទូច (រូបភាព ) ដើម្បីចាក់សោផ្នែកកាត់បាន។ ប្រើប្រហោងសម្រាប់កាច់ចង្កូតផ្នែកកាត់។

    artpending
  5. អនុវត្តតាមបណ្ដាជំហានទាំងនេះសារចុះសារឡើង និង សម្រាប់ផ្នែកកាត់ខាងក្រោយផ្សេងទៀត។

ការដំឡើង ឬបំពាក់ផ្នែកកាត់ខាងក្រោយភ្ជាប់ទៅនឹងដៃ​លើក

ផ្នែកកាត់ដែលបានលៃតម្រូវប្រវែងកម្ពស់កាតស្មើនឹង 1.2 សម (¾ អ៊ិញ) ឬកម្ពស់កាត់ទាបជាងនេះ។
  1. ដកកន្លាស់ខ្ទាស់និងរ៉ងដែលភ្ជាប់ឡាបស៊កដៃស្ទូចទៅដៃស្ទូច ហើយរំកិលឡាប​ស៊កចេញពីដៃស្ទូច (រូបភាព )។

    artpending
  2. ផ្គុំប្រដាប់តេស្ត៍កំហុសដៃលើកដាក់បញ្ចូលនឹមដៃស្ទូចទៅលើឡាបតួទម្រ (រូបភាព )។

    artpending
  3. ដាក់គម្របលើឡាបស៊កដៃស្ទូច ហើយតម្រង់ឲ្យចំរន្ធនានាលើឡាបតួទម្រង ឬស្លាបឆ្អឹងគ្រោង ឡាបស៊កដៃស្ទូច និងគម្រប ឬក្បាល។

  4. ភ្ជាប់ឡាបស៊កដៃស្ទូច និងគម្រប ឬក្បាលទៅនឹងឡាប ឬដង​រង្វិលស្លាបឆ្អឹងគ្រោង​ដោយប្រើកន្លាស់បង្ខាំ។

    ការចាក់សោស្នូលផ្នែកកាត់សម្រាប់កាត់ស្មៅនៅលើដីជម្រាល—ចាក់សោស្នូលផ្នែកកាត់នានាដែលនឹងការពារផ្នែកកាត់ពីរង្វិលនៅតាមផ្លូវចុះ ឬទីចំណោត នៅពេលកំពុងកាត់លើផ្ទៃដីជម្រាល។ ប្រើរន្ធដែលមាននៅលើឡាបស៊កដៃស្ទូចទៅដៃស្ទូច (រូបភាព ) ដើម្បីចាក់សោផ្នែកកាត់បាន។ ប្រើប្រហោងសម្រាប់កាច់ចង្កូតផ្នែកកាត់។

    artpending
  5. រំកិលផ្នែកកាត់ឲ្យមកនៅក្រោមដៃ​លើក (រូបភាព )។

    artpending
  6. ស៊កបញ្ចូលកម្លាំងកម្លាំងទាញបញ្ច្រាស ឬឡាបស៊កដៃស្ទូច ឬដៃលើកទៅក្នុងដៃស្ទូច ហើយភ្ជាប់ដងរង្វិលទៅនឹងឡាបស៊កនេះដោយប្រើកន្លាស់ខ្ទាស់ និងកាសទ្រនាប់។

  7. អនុវត្តតាមបណ្ដាជំហានទាំងនេះសារចុះសារឡើង ឲ្យអស់ សម្រាប់ផ្នែកកាត់ខាងក្រោយផ្សេងទៀត។

ការដាក់ ឬ​បំពាក់ច្រវ៉ាក់ដៃស្ទូចផ្នែកកាត់

ភ្ជាប់ច្រវ៉ាក់ដៃស្ទូចទៅក្រចាប់ច្រវ៉ាក់ដោយប្រើកន្លាស់បង្ខាំ (រូបភាព )។

Note: ប្រើប្រាស់ចំនួនតំណច្រវ៉ាក់ដែលបានពណ៌នាក្នុង ​ សៀវភៅណែនាំប្រតិបត្តិករអំពី​ផ្នែកកាត់។

artpending

ការដំឡើងម៉ូទ័រដុំរមូរ

  1. លាបដងកន្លាស់សាបរបស់ម៉ូទ័រដុំរមូរដោយប្រើខ្លាញ់ស្អាត។

  2. ដាក់ប្រេងកងមូលរបស់ម៉ូទ័រដុំរមូរ ហើយដំឡើងវាទៅលើក្បាលម៉ូទ័រ។

  3. ដំឡើងម៉ូទ័រដោយការបង្វិលវាស្របទ្រនិចនាឡិកា ដើម្បីឲ្យក្បាលម៉ូទ័ររំដោះ​ប៊ូឡុង​ចេញ (រូបភាព )។

    artpending
  4. បង្វិលម៉ូទ័របញ្ច្រាសទ្រនិចនាឡិការហូតទាល់តែក្បាលគ្របជុំវិញប៊ូឡុង ហើយបន្ទាប់​មករឹតបន្តឹងប៊ូឡុង។

    Important: ធ្វើឲ្យប្រាកដថា បំពង់ម៉ូទ័រដុំរមូរពិតជាមិនរមួល កួច ឬប្រែជាមានបញ្ហាជាប់ប្រទាក់។

  5. មួលប៊ូឡុងចាប់ឲ្យដល់កម្រិត (27 ដល់ 33 ft-lb)។

ការប្រើប្រាស់ជើងទម្រផ្នែកកាត់

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ជើងទម្រផ្នែកកាត់1

នៅគ្រប់ពេល​ដែលអ្នកត្រូវតែផ្អៀងផ្នែកកាត់ឲ្យប៉ះនឹងកាំបិតផ្នែកខាងក្រោម/ដុំរមូរ ទ្រផ្នែកខាងក្រោយរបស់ផ្នែកកាត់ដោយប្រើជើងទម្រដើម្បីធ្វើឲ្យប្រាកដថាខ្ចៅនៅ​លើចុងខាងក្រោយរបស់វីសលៃតម្រូវរបារគ្រែមិនផ្ដេកលើផ្ទៃការងារ (រូបភាព )។

artpending

ភ្ជាប់ជើងទម្រទៅក្រចាប់ច្រវាក់ដោយប្រើកន្លាស់បង្ខាំ (រូបភាព )។

artpending

ការដំឡើង ឬដាក់សោគម្រប CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

សោគម្រប ទ្រនាប់​បិទ និង​ខ្ចៅទប់1
រ៉ង1
  1. ដោះគន្លឹះ ហើយលើកគម្រប។

  2. ដកទ្រនាប់កៅស៊ូចេញពីរន្ធនៅក្នុងផ្នែកខាងឆ្វេងរបស់គម្រប (រូបភាព )។

    artpending
  3. ត្រូវធានាឲ្យបានថា ពិតជាមានការផ្គុំទ្រនាប់បិទភ្ជាប់ទៅនឹងសោគម្របហើយ (រូបភាព )។

    artpending
  4. ដោះក្បាលឡោស៊ីចេញពីសោ។

  5. នៅខាងក្រៅគម្រប បញ្ចូលចុងទម្ពក់របស់គន្លឹះតាមរន្ធក្នុងគម្រប។

    Note: កាសទ្រនាប់មានការតម្រែតម្រង់ទៅនឹងផ្នែកខាងក្រៅនៃគម្រប។

  6. នៅផ្នែកខាងក្នុងគម្រប ត្រូវភ្ជាប់សោទៅនឹងគម្របដោយប្រើកាសទ្រនាប់ និងក្បាលឡោស៊ី។

  7. បិទគម្រប ហើយប្រើសោគន្លឺះគម្របដែលភ្ជាប់ដើម្បីពិនិត្យមើលឲ្យដឹងថា គម្របសោជាប់ទៅនឹងផ្ទៃចាប់ស៊ុម​នៅពេលបានចាក់សោហើយ។

ការបិតស្លាក CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ស្លាក CE1
ស្លាកឆ្នាំផលិតកម្ម1
ស្លាកព្រមាន1

ការបិតស្លាក CE

  1. ប្រើអាល់កុលដុសសម្អាត និងកម្ទចក្រណាត់ជូតសម្អាតផ្ទៃសគម្របនៅជាប់នឹងសោគម្រប ហើយទុកឲ្យគម្របស្ងួត (រូបភាព )។

    artpending
  2. ដោះបន្ទះបិតចេញពីស្លាក CE។

  3. បិតស្លាកលើគម្រប។

បិតស្លាកសំគាល់ឆ្នាំផលិត

  1. ប្រើអាល់កុលដុសសម្អាត និងកម្ទចក្រណាត់ជូតសម្អាតផ្ទៃកែងទម្រលើផ្ទៃរាបនៅជាប់នឹងស្លាកសំគាល់ស៊េរី ហើយទុកឲ្យកែងទម្រងស្ងួត (រូបភាព )។

    artpending
  2. ដោះបន្ទះបិតចេញពីស្លាកសំគាល់ឆ្នាំផលិត។

  3. បិតស្លាកលើកែទម្រលើផ្ទៃរាប។

ការបិតស្លាកព្រមាន CE

  1. ប្រើអាល់កុលជូតសម្អាត និងកម្ទេចក្រណាត់ជូតសម្អាតផ្ទៃស្លាកព្រមាន 133-2930, ហើយទុកឲ្យស្លាកនេះស្ងួត (រូបភាព )។

    artpending
  2. ដោះបន្ទះបិតចេញពីស្លាកព្រមាន CE។

  3. Aការបិតស្លាកព្រមាន CEលើស្លាកព្រមហាន 133-293។

ទិដ្ឋភាពទូទៅអំពីផលិតផល

artpending

ឈ្នាន់ទាញ

ឈ្នាន់ទាញ (រូបភាព ) បញ្ជាការដំណើរការទៅមុខនិងថយក្រោយ។ ចុចផ្នែកខាងលើឈ្នាន់​ដើម្បី​ផ្លាស់ទី​ ឬ​ចល័ត​គ្រឿងចក្រ​ទៅមុខ និង​ផ្នែកខាងក្រោម​ដើម្បីផ្លាស់ទីគ្រឿងចក្រថយក្រោយ។ ល្បឿនលើដី​អាស្រ័យលើ​កម្រិត​ដែល​អ្នក​បានជាន់​លើឈ្នាន់។ ចំពោះល្បឿនលើដីអតិបរមាពេលគ្មានបន្ទុក សូមជាន់ឈ្នាន់ឲ្យពេញនៅពេល​ដែលសន្ទះស្ថិតក្នុងទីតាំង លឿន ។

ដើម្បីបញ្ឈប់គ្រឿងចក្រ បន្ថយសម្ពាធជើងលើឈ្នាន់ទាញ ហើយអនុញ្ញាត​ឲ្យវាត្រឡប់ទៅទីតាំងកណ្ដាលវិញ។

artpending

ដងគន្លឹះប្ដូរមុខងារ​ទៅកាត់/ដឹកជញ្ជូន

ប្រើដងគន្លឹះប្ដូរមុខងារ​ទៅកាត់/ដឹកជញ្ជូន (រូបភាព ) ដើម្បីដាក់គ្រឿងច្រក ឬ​ម៉ាស៊ីនឲ្យស្ថិតក្នុងមុខងារ កាត់ ឬ​មុខងារ ដឹកជញ្ជូន ។ រុញដងគន្លឹះប្ដូរម៉ូដទៅមុខ​ដើម្បីជ្រើសរើសយកមុខងារ កាត់ និង​ទាញថយក្រោយ​ដើម្បីជ្រើសរើសយកមុខងារ​ ដឹកជញ្ជូន ។

Note: មិនអាចមានការបន្ទាបផ្នែកកាត់បានទេ នៅពេលដងគន្លឹះប្ដូរមុខងារ​ទៅកាត់/ដឹកជញ្ជូនស្ថិតក្នុងទីតាំង ​ដឹកជញ្ជូន ។

ឧបករណ៍កំណត់ល្បឿនកាត់ស្មៅ

នៅពេលដែលឧបករណ៍កំណត់ល្បឿនកាត់ស្មៅ (រូបភាព ) ត្រូវបានត្រឡប់ឡើង/ទៅមុខ វា​កម្រិត​ល្បឿនកាត់ស្មៅ និង​អនុញ្ញាតឲ្យ​ផ្នែកកាត់ដាក់ជាប់។ ឧបករណ៍រក្សាគម្លាតនីមួយៗលៃតម្រូវល្បឿនកាត់ស្មៅត្រឹម 0.8 km/h ។ កាលណា​មានឧបករណ៍រក្សាគម្លាតកាន់តែច្រើននៅលើផ្នែកខាងលើរបស់ប៊ូឡុង នោះល្បឿនគ្រឿងចក្រ​កាន់តែយឺត។ ត្រឡប់​ឧបករណ៍កំណត់ល្បឿនកាត់ស្មៅ​ត្រឡប់មកក្រោយវិញ ដើម្បីឲ្យល្បឿនដឹកជញ្ជូនកើនឡើងជាអតិបរមា។

ឈ្នាន់ហ្រ្វាំង

ជាន់ឈ្នាន់ហ្វ្រាំង (រូបភាព ) ដើម្បីបញ្ឈប់គ្រឿងចក្រ។

ហ្វ្រាំងដៃ

ដើម្បីដាក់ហ្វ្រាំងដៃ (រូបភាព ) រុញហ្វ្រាំងចុះក្រោម ហើយជាន់ផ្នែកខាងលើ​ត្រង់ទៅមុខ​ដើម្បីដោះគន្លឹះ​វា។ ដើម្បីដោះហ្វ្រាំងដៃ ជាន់ឈ្នាន់ហ្វ្រាំងរហូតទាល់តែគន្លឹះហ្វ្រាំងដៃដកចេញ។

ឈ្នាន់កាច់ត្រឡប់

ដើម្បីត្រឡប់ចង្កូតទៅរកអ្នក សូមជាន់ឈ្នាន់ជើង(រូបភាព )ចុះក្រោម ទាញចង្កូត​ទៅរកអ្នកទៅទីតាំងដែលស្រួលបំផុត ហើយ​បន្ធូរ​ឈ្នាន់មកវិញ។

ម៉ាស៊ីនគ្រប់គ្រងសន្ទះខ្យល់

រុញប្រព័ន្ធបញ្ជា ឬ​ដៃសន្ទះខ្យល់ (រូបភាព ) ទៅមុខ​ដើម្បីបង្កើន​ល្បឿនម៉ាស៊ីន និង​ទាញថយក្រោយ​ដើម្បី​បន្ថយល្បឿនមកវិញ។

artpending

ដងបញ្ជាបន្ទាបការកាត់ស្មៅ/លើកឡើង

ដៃនេះ (រូបភាព ) លើកឡើង និង​ដាក់ចុះផ្នែកកាត់ ហើយអ្នកប្រើត្រូវប្រើដៃនេះដើម្បីចាប់ផ្ដើម ឬ​បញ្ឈប់ផ្នែកកាត់​នៅពេលដងគន្លឹះប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូនកំពុងស្ថិតក្នុងម៉ូដ កាត់ និងការប្ដូរទៅបើក/បិទលទ្ធភាព​កំពុងស្ថិតក្នុងស្ថានភាព បើក លទ្ធភាព។ អ្នកមិនអាចបន្ទាបផ្នែកកាត់បានទេ នោពេលដងកាត់ស្មៅ/ដឹកជញ្ជូនស្ថិតក្នុង​ទីតាំង ដឹកជញ្ជូន

កុងតាក់សោ

កុងតាក់សោ (រូបភាព ) មាន 3 ចំណុច៖ បិទបើក/កម្ដៅម៉ាស៊ីននិង បញ្ឆេះ។

មជ្ឈមណ្ឌលព័ត៌មាន (InfoCenter)

អេក្រង់ភ្លើង LCD របស់ផ្នែកពត៌មាន (InfoCenter) បង្ហាញពត៌មានអំពីគ្រឿងចក្ររបស់អ្នក ដូចជាស្ថានភាពបញ្ជា ការវិភាគផ្សេងៗ និងពត៌មានផ្សេងទៀតអំពីគ្រឿងចក្រ (រូបភាព )។

កុងតាក់បិទ/បើក

ប្រើកុងតាក់បិទ/បើក (រូបភាព ) រួមគ្នាជាមួយដងបញ្ជាបន្ទាបការកាត់ស្មៅ/លើកឡើង ដើម្បី​ដំណើរការផ្នែកកាត់។

កុងតាក់ភ្លើងហ្វារ

មួលកុងតាក់ចុះក្រោមដើម្បីបើកភ្លើងហ្វារ (រូបភាព )។

ដងសំលៀង

ប្រើប្រាស់ដងសំលៀងដោយភ្ជាប់ជាមួយនឹងដងបញ្ជាបន្ទាបការកាត់ស្មៅ/លើក​សម្រាប់សំលៀងផ្លែកាំបិត​លើ​ដុំរមូរ (រូបភាព )។

artpending

ចំណុចថាមពល

ចំណុចថាមពលគឺជាការផ្គត់ផ្គង់​ថាមពល 12 V សម្រាប់​ឧបករណ៍អេឡិចត្រូនិក (រូបភាព )។

artpending

ប្រព័ន្ធបញ្ជាកៅអីអង្គុយ

artpending

ដៃ ឬចង្កឹះស្ថានភាពកៅអីអង្គុយ

ទាញដៃ ឬចង្កឹះស្ថានភាពកៅអីអង្គុយ (រូបភាព ) ដើម្បីផ្លាស់ទី ឬចល័តកៅអីអង្គុយទៅមុខទៅក្រោយ។ បន្ធូរ ឬលែងដៃ ឬចង្កឹះចាក់សោស្ថានភាពកៅអីអង្គុយ។

ក្បាលមួលលៃតម្រូវទម្ងន់

បង្វិលក្បាលមួលលៃតម្រូវទម្ងន់រហូតដល់ទម្ងន់របស់អ្នកមានការបង្ហាញឲ្យឃើញនៅក្នុងវីនដូកុងទ័រទម្ងន់។

ក្បាលមួលលៃតម្រូវកម្ពស់

បង្វិលក្បាលមួលលៃតម្រូវកម្ពស់​ដើម្បីប្ដូរកម្ពស់កៅអីអង្គុយ។

ការប្រើប្រាស់អេក្រង់បង្ហាញ InfoCenter លCD

ផ្ទាំងរូបភាព InfoCenter LCD បង្ហាញប្រាប់នូវព័ត៌មានអំពី​គ្រឿងចក្ររបស់អ្នក​ដែលមានប្រភេទដូចជា ស្ថានភាព​ប្រតិបត្តិការ, ព័ត៌មានរង្វាយតម្លៃ និង​ព័ត៌មាន​ផ្សេងៗទៀត​អំពី​គ្រឿងចក្រ (រូបភាព ) មាន​អេក្រង់បង្ហាញ និង​អេក្រង់ព័ត៌មានសំខាន់ៗ​លើ​ផ្ទាំងរូបភាព InfoCenter។ អ្នកអាចប្ដូររវាងអេក្រង់បង្ហាញ និងអេក្រង់ពត៌មានសំខាន់​គ្រប់ពេល​ដោយចុចប៊ូតុងផ្នែកពត៌មាន (InfoCenter) រួចជ្រើសរើស​សញ្ញាព្រួញតាមទិសដៅសមរម្យ។

artpending
  • ប៊ូតុងខាងឆ្វេង ប៊ូតុងចូលប្រើម៉ឺនុយ/ប៊ូតុងថយក្រោយ—ចុ​ច​ប៊ូតុង​នេះដើម្បី​ចូល​ប្រើ​ម៉ឺនុយ InfoCenter ។ អ្នកអាចប្រើវាដើម្បីត្រឡប់ក្រោយចេញពីម៉ឺនុយណាមួយដែលអ្នកកំពុងប្រើ។

  • ប៊ូតុង​កណ្ដាល— ចុច​ប៊ូតុង​នេះ​ដើម្បី​អូសម៉ឺនុយចុះឡើង។

  • ប៊ូតុង​ខាងស្ដាំ— ចុច​ប៊ូតុង​នេះ​ដើម្បី​បើកម៉ឺនុយដែលព្រួញ​ខាង​ស្ដាំចង្អុល​​បង្ហាញនូវ​ខ្លឹម​សារ​​បន្ថែម​។

Note: គោលបំណងរបស់​ប៊ូតុង​នីមួយ​ៗ អាច​នឹង​ផ្លាស់​ប្ដូរ​ដោយ​អាស្រ័យលើ​អ្វី​ដែល​បាន​ទាមទារ​នៅពេលនោះ។ ប៊ូតុង​នីមួយ​ៗ ត្រូវ​បាន​ដាក់​ស្លាក​ដោយប្រើ​រូបតំណាងដែល​បង្ហាញពី​មុខងារ​បច្ចុប្បន្ន​របស់​វា។

ការពណ៌នាអំពីរូបតំណាងរបស់ InfoCenter

សេវាកម្មតាមកាលកំណត់ចង្អុលបង្ហាញនៅពេលសេវាកម្មដែលបានកំណត់ពេលទុកគួរតែត្រូវបានអនុវត្ត
Graphicកុងទ័រម៉ោង
Graphicរូបតំណាងព័ត៌មាន
Graphicលឿន
Graphicយឺត
Graphicកម្រិត​ប្រេង
Graphicឌុយ​បំភ្លឺ​​គឺដំណើរការ។
Graphicលើកផ្នែកកាត់។
Graphicបន្ទាប​ផ្នែកកាត់។
Graphicអង្គុយនៅកៅអី។
Graphicហ្វ្រាំងដៃគឺបើក។
Graphicកម្រិតលេខគឺខ្ពស់ (ការដឹកជញ្ជូន) ។
Graphicដាច់លេខ
Graphicកម្រិតលេខគឺទាប (កាត់ស្មៅ) ។
Graphicសីតុណ្ហភាពទឹកស្អំរបស់​ម៉ាស៊ីន (°C ឬ °F)
Graphicសីតុណ្ហភាព (ក្ដៅ)
GraphicPTO ត្រូវបានប្រើ។
Graphicមិន​ត្រូវបានអនុញ្ញាត
Graphicបញ្ឆេះម៉ាស៊ីន។
Graphicពន្លត់ម៉ាស៊ីន។
Graphicម៉ាស៊ីន
Graphicកុងតាក់សោ
Graphicផ្នែកកាត់​កំពុង​បន្ទាប។
Graphicផ្នែកកាត់​កំពុង​លើក។
Graphicកូដសម្ងាត់ PIN
GraphicCAN bus
Graphicមជ្ឈមណ្ឌលព័ត៌មាន (InfoCenter)
Graphicអាក្រក់ ឬអត់ដំណើរការ
Graphicអំពូល
Graphicធាតុចេញនៃឧបករណ៍បញ្ជា TEC ឬខ្សែភ្លើងត្រួតពិនិត្យនៅក្នុង​ក្បាល​តំណខ្សែភ្លើង
Graphicកុងតាក់
Graphicលែងកុងតាក់។
Graphicផ្លាស់ប្ដូរទៅសភាពដែលបានបង្ហាញ។
ជារឿយៗ និមិត្តសញ្ញាត្រូវបានបញ្ចូលគ្នាដើម្បីបង្កើតជាប្រយោគ។ ឧទាហរណ៍មួយចំនួនត្រូវបានបង្ហាញនៅខាងក្រោម 
Graphicដាក់គ្រឿងចក្រទៅទីតាំងផ្ដាច់លេខ។
Graphicការបញ្ឆេះម៉ាស៊ីនត្រូវបានផ្ដាច់។
Graphicការបិទម៉ាស៊ីន
Graphicទឹកស្អំម៉ាស៊ីនក្ដៅជ្រុល
Graphicអង្គុយចុះ ឬ​ដាក់ហ្វ្រាំងដៃ

ការប្រើប្រាស់ម៉ឺនុយ

ដើម្បីចូលប្រើប្រព័ន្ធម៉ឺនុយរបស់ InfoCenter សូមចុចប៊ូតុងចូលប្រើម៉ឺនុយពេលនៅលើ​អេក្រង់ចម្បង។ បែបនេះនាំអ្នកទៅម៉ឺនុយចម្បង។ សូមអានតារាងខាងក្រោមសម្រាប់សេចក្ដីសង្ខេបនៃជម្រើសដែលមានពីម៉ឺនុយ៖

Note: មានតែអក្សរ "ដែលនៅទល់មុខអ្នកបញ្ជា" ប៉ុណ្ណោះ​ដែលមានការបកប្រែ។ អេក្រង់បង្ហាញកំហុស សេវាកម្ម និងវិនិច្ឆ័យរោគគឺជា «សេវាកម្មដែលប្រឈម»។ ចំណងជើងមានជាភាសាដែលបានជ្រើសរើស ប៉ុន្តែធាតុរបស់ម៉ឺនុយគឺជាភាសា​អង់គ្លេស។

ម៉ឺនុយមេ

ធាតុរបស់ម៉ឺនុយការពណ៌នា
Faults (កំហុស)ម៉ឺនុយកំហុសផ្ទុកបញ្ជីនៃកំហុសថ្មីៗរបស់គ្រឿងចក្រ។ សូមអាន សៀវភៅណែនាំអំពីសេវាកម្ម ឬ​ទាក់ទង​អ្នក​ចែកចាយ​ផលិតផល Toro របស់អ្នកសម្រាប់ព័ត៌មានបន្ថែមអំពីម៉ឺនុយកំហុស និង​ព័ត៌មាន​ដែលផ្ទុកក្នុងនោះ។
Service (សេវាកម្ម)ម៉ឺនុយសេវាកម្មផ្ទុកព័ត៌មានអំពីគ្រឿងចក្រដូចជា ម៉ោងប្រើប្រាស់ កុងទ័រ និងលេខ​ដែលស្រដៀងផ្សេងទៀត។
Diagnostics (ការវិនិច្ឆ័យ)ម៉ឺនុយវិនិច្ឆ័យបង្ហាញសភាពរបស់កុងតាក់គ្រឿងចក្រ សេនស័រ និងធាតុចេញ​របស់​គ្រឿងបញ្ជានីមួយៗ។ អ្នកអាចប្រើម៉ឺនុយនេះក្នុងការដោះស្រាយបញ្ហាជាក់ស្ដែងដោយវាប្រាប់អ្នកយ៉ាង​លឿនថាគ្រឿងបញ្ជាមួយណាដែលបើក និងមួយណាដែលបិទ។
Settings (ការកំណត់)ម៉ឺនុយកំណត់អនុញ្ញាតឲ្យអ្នកប្ដូរតាមបំណង និងកែប្រែអថេររបស់រចនាសម្ព័ន្ធនៅ​លើឧបករណ៍បង្ហាញ InfoCenter ។
About (អំពី)ម៉ឺនុយអំពី កត់ត្រាលេខម៉ូដែល លេខសម្គាល់ និងកំណែសុហ្វវែររបស់គ្រៀងចក្រ​អ្នក។

Service (សេវាកម្ម)

ធាតុរបស់ម៉ឺនុយការពណ៌នា
Hours (ម៉ោង)កត់ត្រាចំនួនម៉ោងសរុបដែលគ្រឿងចក្រ ម៉ាស៊ីន និង PTO បានបើក ព្រមទាំង​ចំនួនម៉ោងដែលគ្រឿងចក្រត្រូវបានដឹកជញ្ជូន និងកាលកំណត់សេវាកម្ម។
Counts (ចំនួន)កត់ត្រាចំនួនជាច្រើនដែលគ្រឿងចក្របានជួបប្រទះ។

Diagnostics (ការវិនិច្ឆ័យ)

ធាតុរបស់ម៉ឺនុយការពណ៌នា
Cutting Units (ផ្នែកកាត់)បង្ហាញធាតុចូល ធាតុឆ្លងកាត់ ធាតុចេញសម្រាប់ការលើកនិងការបន្ទាបផ្នែកកាត់។
Hi/Low Range (កម្រិតខ្ពស់/ទាប)បង្ហាញធាតុចូល ធាតុឆ្លងកាត់ ធាតុចេញសម្រាប់ការបើកបរក្នុងម៉ូដដឹកជញ្ជូន។
PTOបង្ហាញធាតុចូល ធាតុឆ្លងកាត់ ធាតុចេញសម្រាប់ការបើកសៀគ្វី PTO ។
Engine Run (ការដំណើរការម៉ាស៊ីន)បង្ហាញធាតុចូល ធាតុឆ្លងកាត់ ធាតុចេញសម្រាប់ការបញ្ឆេះម៉ាស៊ីន។
Backlap (ភ្លៅ)បង្ហាញធាតុចូល ធាតុឆ្លងកាត់ ធាតុចេញសម្រាប់ការដំណើរការមុខងាររបស់ភ្លៅ។

Settings (កំណត់)

ធាតុរបស់ម៉ឺនុយការពណ៌នា
Units (ផ្នែក)បញ្ជាផ្នែកដែលប្រើលើ InfoCenter ។ ជម្រើសរបស់ម៉ឺនុយគឺជាអង់គ្លេស ឬជាម៉ែត្រ។
Language (ភាសា)គ្រប់គ្រងភាសាដែលប្រើលើ InfoCenter* ។
LCD Backlight (ភ្លើងក្រោយ LCD)គ្រប់គ្រងពន្លឺរបស់ឧបករណ៍បង្ហាញ LCD ។
LCD Contrast (កម្រិតពណ៌ LCD)គ្រប់គ្រងកម្រិតពណ៌របស់ឧបករណ៍បង្ហាញ LCD ។
Front Backlap Reel Speed (ល្បឿនដុំរមូរភ្លៅក្រោយផ្នែកខាងមុខ)គ្រប់គ្រងល្បឿនរបស់ដុំរមូរខាងមុខក្នុងម៉ូដបត់ត្រឡប់។
Rear Backlap Reel Speed (ល្បឿនដុំរមូរភ្លៅខាងក្រោយ)គ្រប់គ្រងល្បឿនរបស់ដុំរមូរខាងក្រោយក្នុងម៉ូដបត់ត្រឡប់។
Protected Menus (ម៉ឺនុយដែលត្រូវបានការពារ)អនុញ្ញាតឲ្យអ្នកមើលថែទាំ/ជាងជួសជុលចូលប្រើម៉ឺនុយដែលត្រូវបានការពារដោយ​ការបញ្ចូលកូដសម្ងាត់។
Blade Count (ចំនួនផ្លែកាំបិត)គ្រប់គ្រងចំនួនផ្លែកាំបិតនៅលើដុំរមូរសម្រាប់ល្បឿនដុំរមូរ។
Mow Speed (ល្បឿនកាត់ស្មៅ)គ្រប់គ្រងល្បឿនលើដីសម្រាប់ការកំណត់ល្បឿនដុំរមូរ។
Height of cut (HOC) (កម្ពស់កាត់ (HOC))គ្រប់គ្រងកម្ពស់កាត់ (HOC) សម្រាប់ការកំណត់ល្បឿនដុំរមូរ។
F Reel RPM (ដុំរមូរ RPM មុខ)បង្ហាញទីតាំងល្បឿនដុំរមូរដែលបានគណនាសម្រាប់ដុំរមូរខាងមុខ។ ដុំរមូរក៏អាចត្រូវបានលៃតម្រូវដោយដៃបានផងដែរ។
R Reel RPM (ដុំរមូរ RPM ក្រោយ)បង្ហាញទីតាំងល្បឿនដុំរមូរដែលបានគណនាសម្រាប់ដុំរមូរខាងក្រោយ។ ដុំរមូរក៏អាចត្រូវបានលៃតម្រូវដោយដៃបានផងដែរ។

About (អំពី)

ធាតុរបស់ម៉ឺនុយការពណ៌នា
Model (ម៉ូដែល)កត់ត្រាលេខម៉ូដែលរបស់គ្រឿងចក្រ។
SNកត់ត្រាលេខសម្គាល់របស់គ្រឿងចក្រ។
Machine Controller Revision (ការកែសម្រួលឧបករណ៍បញ្ជាគ្រឿងចក្រ)កត់ត្រាការកែសម្រួលសុហ្វវែររបស់ឧបករណ៍បញ្ជាគ្រឿងចក្រ
InfoCenter Revision (ការកែសម្រួល InfoCenter)កត់ត្រាការកែសម្រួលសុហ្វវែររបស់ InfoCenter ។
CAN Bus (ប្រព័ន្ធ CAN)កត់ត្រាស្ថានភាពរថយន្តនៃការប្រាស្រ័យទាក់ទងរបស់គ្រឿងចក្រ។

ម៉ឺនុយ​ចាក់សោ​ការពារ

មាន​សំណុំកំណត់រចនាសម្ព័ន្ធដំណើរការចំនួន 5 ដែល​អាចលៃតម្រូវបាននៅក្នុងម៉ឺនុយ​សំណុំកំណត់របស់ InfoCenter: ចំនួនផ្លែកាំបិត ល្បឿនកាត់ស្មៅ កម្ពស់កាត់ (HOC), ដុំរមូរ RPM មុខ, និង​ដុំរមូរ RPM ក្រោយ។ ការកំណត់ទាំងនេះអាចត្រូវបានបិទដោយការប្រើប្រាស់ម៉ឺនុយដែលត្រូវបាន​ការពារ។

Note: នៅពេលដឹកជញ្ជូន កូដពាក្យសម្ងាត់ដំបូងត្រូវបានរៀបចំកម្មវិធីដោយអ្នក​ចែកចាយ​របស់អ្នក។

ការចូលប្រើម៉ឺនុយដែលបានការពារ

Note: លេខកូដសម្ងាត់ដើមដែលកំណត់ដោយរោងចក្រសម្រាប់គ្រឿងចក្រគឺ 0000 ក៏បានឬ 1234 ក៏បាន។បើ​អ្នកបានប្ដូរលេខកូដសម្ងាត់ ហើយបានភ្លេចលេខកូដ សូមទាក់ទង​អ្នក​ចែកចាយ​ផលិតផលនៃក្រុមហ៊ុន Toro ដែល​មាន​ការ​អនុញ្ញាត​សម្រាប់​ជំនួយ។

  1. ពី ម៉ឺនុយចម្បង, សូមប្រើប៊ូតុងកណ្ដាលដើម្បីទាញចុះក្រោមទៅកាន់ ម៉ឺនុយកំណត់ ហើយចុចប៊ូតុងខាងស្ដាំ (រូបភាព )។

    artpending
  2. នៅក្នុង ម៉ឺនុយកំណត់, សូមប្រើប៊ូតុងកណ្ដាលដើម្បីទាញចុះក្រោមទៅកាន់ ម៉ឺនុយដែលបានការពារ ហើយចុចប៊ូតុងខាងស្ដាំ (រូបភាព A)។

    artpending
  3. ដើម្បីបញ្ចូលលេខកូដសម្ងាត់ សូមចុចប៊ូតុងកណ្ដាលរហូតដល់លេចចេញលេខគត់ទីមួយត្រឹមត្រូវ បន្ទាប់មកចុចប៊ូតុងខាងស្ដាំដើម្បីផ្លាស់ទីទៅលេខគត់បន្ទាប់ (រូបភាព B និង រូបភាព C).។ ធ្វើតាមជំហាននេះដដែលម្ដងទៀតរហូតដល់លេខគត់ចុងក្រោយត្រូវបានបញ្ចូល ហើយចុចប៊ូតុងខាងស្ដាំម្ដងទៀត។

  4. ចុចប៊ូតុងប៊ូតុងកណ្ដាលដើម្បីបញ្ចូលលេខកូដសម្ងាត់ (រូបភាព D)។

    រង់ចាំរហូតដល់អំពូលកុងតាក់ក្រហមនៃផ្នែកពត៌មាន (InfoCenter) ចេញភ្លើង។

    Note: បើ​ផ្នែកពត៌មាន (InfoCenter) ទទួលលេខកូដសម្ងាត់ និងម៉ឺនុយដែលបានការពារត្រូវបានដោះសោ នោះពាក្យ "PIN” បង្ហាញនៅត្រង់ជ្រុងខាងស្ដាំខាងលើនៃអេក្រង់។

Note: កាច់កុងតាក់សោទៅចំណុច បិទ បន្ទាប់មកទៅចំណុច បើក ចាក់សោម៉ឺនុយដែលបានការពារ។

អ្នកអាចមើលនិងផ្លាស់ប្ដូរកំណត់នៅក្នុងម៉ឺនុយដែលបានការពារ។ នៅពេលអ្នកចូលប្រើម៉ឺនុយដែលបានការពារ សូមទាញចុះក្រោមទៅកាន់ជម្រើសកំណត់ការពារ។ ប្រើប៊ូតុងខាងស្ដាំដើម្បីផ្លាស់ប្ដូរកំណត់។ ការរៀបចំកំណត់ការពារទៅជា បិទ អនុញ្ញាតឲ្យអ្នកមើលការផ្លាស់ប្ដូរកំណត់នៅក្នុងម៉ឺនុយដែលបានការពារដោយមិនបាច់បញ្ចូលលេខកូដសម្ងាត់។ ការរៀបចំកំណត់ការពារទៅជា បើក លាក់ជម្រើសដែលបានការពារ និងតម្រូវឲ្យអ្នកបញ្ចូលលេខកូដសម្ងាត់ដើម្បីផ្លាស់ប្ដូរកំណត់នៅក្នុងម៉ឺនុយដែលបានការពារ។ បន្ទាប់ពីអ្នកកំណត់លេខកូដសម្ងាត់ កាច់កុងតាក់សោទៅចំណុច បិទ ហើយត្រឡប់ទៅចំណុច បើក ដើម្បីបើកដំណើរការ និងរក្សាទុកលក្ខណៈ​ពិសេសនេះ។

កំណត់អង្គកំណត់ម៉ោងសេវាកម្មតាមកាលកំណត់

នេះកំណត់ឡើងវិញនូវចំនួនម៉ោងសេវាកម្មតាមកាលកំណត់បន្ទាប់ពីវិធីការថែទាំតាមកំណត់កាលវិភាគមានការអនុវត្តហើយ។

  1. នៅក្នុងម៉ឺនុយសំណុំកំណត់ សូមប្រើប៊ូតុងកណ្ដាលដើម្បីទាញចុះក្រោមទៅកាន់ ម៉ឺនុយដែលបានការពារ ហើយចុចប៊ូតុងខាងស្ដាំ។

  2. វាយបញ្ចូល PIN (សូមមើលការចូលប្រើម៉ឺនុយដែលបានការពារដែលនៅលើ សៀវភៅណែនាំអ្នកបញ្ជា សម្រាប់គ្រឿងចក្ររបស់អ្នក។

  3. នៅក្នុងម៉ឺនុយសេវាកម្ម រកមើលនៅលើ ម៉ឹនុយម៉ោង។

  4. ទាញចុះក្រោមទៅកាន់និមិត្តសញ្ញាសេវាកម្ម Graphic

    Note: បើសេវាកម្មដល់ពេលកំណត់ អាយខុន ឬរូបតំណាងទីមួយបង្ហាញថា ឥឡូវនេះ។

  5. នៅខាងក្រោមអាយខុន ឬរូបតំណាងទីមួយគឺជាចំណុច ឬធាត​នៅចន្លោះពេលនៃសេវាកម្ម Graphic (ចន្លោះពេលនេះ ឧ. 250, 500, ជាដើម)។

    Note: ចន្លោះពេលនៃសេវាកម្មគឺជាចំណុច ឬធាតុម៉ឺនុយដែលបានការពារមួយ។

  6. រំលេចឲ្យឃើញចន្លោះពេលនៃសេវាកម្ម និង​ចុចប៊ូតុងខាងស្ដាំ។

  7. នៅពេលដែលអេក្រង់ថ្មីលេចឡើង បញ្ជាក់ ម៉ោងសេវាកម្មដែលបានដាក់កំណត់ឡើងវិញ—តើអ្នកពិតជាចង់ធ្វើដូច្នេះឬ?

  8. ជ្រើសរើសចុច បាទ/ចាស(ប៊ូតុងកណ្ដាល) ឬ ទេ (ប៊ូតុងខាងឆ្វេង)។

  9. ក្រោយពេលដែលអ្នកបានជ្រើសរើសចុច បាទ/ចាស ហើយ អេក្រង់បង្ហាញចន្លោះពេលនឹងមានការសម្អាត ហើយនឹងត្រឡប់ទៅកាន់អេក្រង់ជ្រើសរើសម៉ោងសេវាកម្ម​វិញ។

ការកំណត់ចំនួនផ្លែកាំបិត

  1. ក្នុងម៉ឺនុយកំណត់ សូមអូសចុះក្រោមទៅចំនួនផ្លែកាំបិត

  2. ចុចប៊ូតុងខាងស្ដាំដើម្បីផ្លាស់ប្ដូរចំនួនផ្លែកាំបិតចន្លោះរវាងដុំរមូរផ្លែកាំបិតចំនួន 5, 8, ឬ 11។

ការកំណត់ល្បឿនកាត់ស្មៅ

  1. ក្នុងម៉ឺនុយកំណត់ សូមអូសចុះក្រោមទៅល្បឿនកាត់ស្មៅ។

  2. ចុចប៊ូតុងខាងស្ដាំ​ដើម្បីជ្រើសរើសល្បឿនកាត់ស្មៅ។

  3. ប្រើប្រាស់ប៊ូតុងកណ្ដាលនិងស្ដាំដើម្បីកំណត់ល្បឿនកាត់ស្មៅដែលសមស្របនៅលើ​ឧបករណ៍កំណត់ល្បឿនកាត់ស្មៅមេកានិចនៅលើឈ្នាន់ទាញ។

  4. ចុចប៊ូតុងខាងឆ្វេងដើម្បីចាកចេញពីល្បឿនកាត់ស្មៅ និងរក្សាទុកការកំណត់។

ការកំណត់កម្ពស់កាត់ (HOC)

  1. ក្នុងម៉ឺនុយកំណត់ អូសចុះក្រោមទៅ HOC ។

  2. ចុចប៊ូតុងស្ដាំដើម្បីជ្រើសរើស HOC ។

  3. ប្រើប្រាស់ប៊ូតុងកណ្ដាលនិងស្ដាំដើម្បីជ្រើសរើសការកំណត់ HOC ដែលសម​ស្រប។ (ប្រសិនបើការកំណត់ជាក់លាក់មិនត្រូវបានបង្ហាញទេ សូមជ្រើសរើសការកំណត់ HOC ដែលជិតបំផុតពីបញ្ជីដែលបានបង្ហាញ)។

  4. ចុចប៊ូតុងខាងឆ្វេងដើម្បីចាកចេញពី HOC និងរក្សាទុកការកំណត់។

ការកំណត់ល្បឿនដុំរមូរខាងមុខ និងខាងក្រោយ

ទោះបីជាល្បឿនដុំរមូរខាងមុខ និងខាងក្រោយត្រូវបានគណនាដោយការបញ្ចូល​ចំនួនផ្លែកាំបិត ល្បឿនកាត់ស្មៅ និង HOC ទៅក្នុង InfoCenter ក៏ដោយ ក៏ការ​កំណត់អាចត្រូវបានផ្លាស់ប្ដូរដោយដៃដើម្បីសម្របសម្រួលចំពោះស្ថានភាពកាត់ស្មៅ​ផ្សេងៗ។

  1. ដើម្បីផ្លាស់ប្ដូរការកំណត់ល្បឿនដុំរមូរ សូមអូសចុះក្រោមទៅ ដុំរមូរ RPM មុខ, ដុំរមូរ RPM ក្រោយ ឬទាំងពីរ។

  2. ចុចប៊ូតុងខាងស្ដាំដើម្បីផ្លាស់ប្ដូរតម្លៃល្បឿនដុំរមូរ។ នៅពេលដែលអ្នកប្ដូរសំណុំកំណត់ល្បឿនត្រូវបានផ្លាស់ប្ដូរ នោះការបង្ហាញបន្តបង្ហាញល្បឿន​ដុំរមូរ​ដែល​បានគណនា​ដោយផ្អែកលើចំនួនផ្លែកាំបិត ល្បឿនកាត់ស្មៅ និង HOC ដែលត្រូវបានបញ្ចូលពីមុន ប៉ុន្តែតម្លៃថ្មីក៏​មាន​ការបង្ហាញឲ្យឃើញផងដែរ។

Note: លម្អិតផ្នែកបច្ចេកទេស និងការរចនាឡើងគឺស្ថិតក្រោមការផ្លាស់ប្ដូរដោយមិនបាច់ជូន​ដំណឹង។

ប្រវែងទទឹងមធ្យោបាយ​ដឹក​ជញ្ជូន233 សម (92 អ៊ិញ)
ទទឹងកាត់254 cm
បណ្ដោយ282 cm
កម្ពស់160 cm
ទម្ងន់1222 គ.ក្រ (2,693 ផោនដ៍)
ម៉ាស៊ីនKubota 35.5 hp
ចំណុះធុងប្រេង53 L
ល្បឿនដឹកជញ្ជូន0 ទៅ 16 km/h
ល្បឿនកាត់ស្មៅ0 ទៅ 13 km/h

គ្រឿងភ្ជាប់/គ្រឿងបន្សំ

គ្រឿងភ្ជាប់និងគ្រឿងបន្សំដែលត្រូវបានអនុម័តរបស់​ក្រុមហ៊ុន Toro ជាច្រើនយ៉ាងគឺ​អាចរកបានសម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីធ្វើឲ្យប្រសើរ និង​ពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកលក់ចែកចាយ​ផលិតផលក្រុមហ៊ុន Toro ដែលមានការអនុញ្ញាតត្រឹមត្រូវរបស់អ្នក ឬចូលមើលវិបសាយ www.Toro.com ដើម្បីមើល​បញ្ជីគ្រឿងភ្ជាប់ និងគ្រឿងបន្សំ​ទាំងអស់ដែលទទួលបានការអនុម័តឲ្យប្រើ។

ដើម្បីធានាបាននូវការប្រតិបត្តិល្អបំផុត និងការបញ្ជាក់អំពីសុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំរបស់ក្រុមហ៊ុន Toro សុទ្ធប៉ុណ្ណោះ។ គ្រឿងបន្លាស់និងគ្រឿងបន្សំដែលត្រូវបានបង្កើតដោយរោងចក្រផលិតផ្សេង​ទៀតអាចនឹងមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹង​លែងមាន​ការធានា​លើផលិតផល។

ប្រតិបត្តិការ

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាពមុនបញ្ជា

សុវត្ថិភាពទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាង​ជួសជុលទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​ប្រតិបត្តិការ​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

    • ដាក់ហ្វ្រាំងដៃ។

    • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    • រង់ចាំចលនាទាំងអស់ឈប់។

    • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំងដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។

  • មុនពេលកាត់ស្មៅ សូមត្រួតពិនិត្យគ្រឿងចក្រជានិច្ច ដើម្បីធានាថាផ្នែកកាត់​ស្ថិតក្នុងស្ថានភាពដំណើរការល្អ។

  • ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែល​គ្រឿងចក្រអាចបោះចេញ។

សុវត្ថិភាពប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

លម្អិតផ្នែកបច្ចេកទេសរបស់ប្រេង

ប្រើតែប្រេងម៉ាស៊ូតដែលស្អាត ស្រស់ ឬ​ប្រេង​ជីវម៉ាស៊ូត​ដែល​មាន​ស៊ុលផួរ​ទាប (<500 ppm) ឬទាបខ្លាំង (<15 ppm)។ កម្រិតសេតានប្បបរមាគួរតែ 40 ។ ទិញប្រេងនៅក្នុងបរិមាណដែលអាចប្រើប្រាស់បានក្នុងរយៈពេល 180 ថ្ងៃ ដើម្បីធានាបាននូវភាពស្រស់នៃប្រេង។

ប្រើប្រេងម៉ាស៊ូតកម្រិតរដូវក្តៅ (លេខ 2-D) នៅសីតុណ្ហភាពលើសពី -7°C និងកម្រិតរដូវរងារ (លេខ 1-D ឬលេខ 1-D/2-D លាយបញ្ចូលគ្នា) ក្រោមសីតុណ្ហភាពនោះ។ ការប្រើប្រាស់ប្រេងកម្រិតរដូវរងារនៅសីតុណ្ហភាពទាបផ្តល់នូវចំណុចក្ដៅទាប ហើយលក្ខណៈលំហូរត្រជាក់ ដែលជួយសម្រួលដល់ការបញ្ឆេះ និងកាត់បន្ថយស្ទះតម្រងប្រេង។

ការប្រើប្រាស់ប្រេងកម្រិតរដូវក្តៅលើសពី -7°C ជួយ​ពន្យារ​អាយុកាលបូមប្រេង និងបង្កើនថាមពល បើ​ប្រៀបធៀប​ទៅនឹង​ប្រេង​កម្រិត​រដូវរងារ។

Important: ហាមប្រើប្រេងកាត ឬសាំងជំនួសប្រេងម៉ាស៊ូត។ ការមិនគោរពតាមការប្រុងប្រយ័ត្ននេះនឹងធ្វើឲ្យម៉ាស៊ីនខូច។

ប្រេងជីវម៉ាស៊ូតរួចរាល់

គ្រឿងចក្រនេះក៏អាចប្រើប្រេងលាយប្រេងជីវម៉ាស៊ូតរហូតដល់ B20 (ប្រេងជីវម៉ាស៊ូត 20% ប្រេងម៉ាស៊ូត 80%) បានផងដែរ។ ផ្នែកប្រេងម៉ាសូតឥន្ធនៈ គួរតែជាស៊ុលផួរទាប ឬទាបខ្លាំង។ អនុវត្តការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖

  • ផ្នែកនៃប្រេងជីវម៉ាស៊ូតត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស ASTM D6751 ឬ EN14214 ។

  • សមាសភាពប្រេងលាយគួរតែគោរពតាម ASTM D975 ឬ EN590 ។

  • ផ្ទៃដែលបានលាបថ្នាំ អាចនឹងត្រូវបានខូច​ដោយការលាយនៃជីវម៉ាស៊ូត។

  • ប្រើ B5 (ដែលមានជីវម៉ាស៊ូត 5%) ឬការលាយតិច​ជាងនេះ នៅក្នុង​អាកាសធាតុត្រជាក់។

  • ត្រួតពិនិត្យសៀល ទុយោ បន្ទះរ៉ង ដែលប៉ះពាល់ជាមួយប្រេង ព្រោះ​វា​អាច​នឹងថយគុណភាពតាមពេលវេលា។

  • ការស្ទះតម្រងប្រេងអាចកើតមាននៅពេលណាមួយ ក្រោយពេល​បម្លែង​ទៅជាការលាយបញ្ចូលគ្នានៃជីវម៉ាស៊ូត។

  • ទាក់ទងទៅអ្នកចែកចាយរបស់អ្នកបើសិនអ្នកចង់សម្រាប់ព័ត៌មានបន្ថែមស្ដីពីជីវម៉ាស៊ូត។

ចំណុះធុងប្រេង

53 L

ការ​បន្ថែម​ប្រេង

  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ បន្ទាបផ្នែកកាត់ ពន្លត់ម៉ាស៊ីន និងដកកូន​សោចេញ។

  2. សម្អាត​​បរិវេណ​ជុំវិញ​គម្រប​ធុង​ប្រេង​ដោយប្រើក្រណាត់កន្ទបស្អាត។

  3. ដកគម្របពីធុងប្រេង (រូបភាព )។

    artpending
  4. ចាក់ប្រេង​រហូតដល់កម្រិត 6 ទៅ ​13 មម (¼ ដល់ ½ អ៊ិញ) ក្រោមផ្នែកខាងក្រោមរបស់មាត់ធុងប្រេង។

  5. ត្រូវមួលគម្របធុងប្រេងឲ្យតឹងបន្ទាប់ពីចាក់ប្រេងរួច។

    Note: ប្រសិនបើអាចធ្វើទៅបាន សូមចាក់ប្រេងទៅក្នុងធុងប្រេងបន្ទាប់ពីការ​ប្រើប្រាស់​ម្ដងៗ។ បែបនេះកាត់បន្ថយកំណដែលអាចកើតមាននៅក្នុងធុងប្រេង។

ការអនុវត្ត​ការជួសជុលថែទាំ​ប្រចាំថ្ងៃ

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • មុនពេលចាប់ផ្ដើម​ប្រើគ្រឿងចក្រ​រាល់ថ្ងៃ ត្រូវ​អនុវត្ត​ទម្រង់ការ​ប្រើប្រាស់/​ប្រចាំថ្ងៃ​នីមួយៗ​ ដូចមាន​រៀបរាប់​នៅក្នុង ។

    ការពិនិត្យមើល​កុងតាក់​ចាក់ស្រេះគ្នា

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលកុងតាក់​ចាក់ស្រេះគ្នា។
  • ការប្រុងប្រយ័ត្ន

    ប្រសបិនបើកុងតាក់​ចាក់ស្រេះគ្នាត្រូវបានផ្ដាច់ ឬខូច នោះគ្រឿងចក្រអាចដំណើរការដោយមិនរំពឹងទុក ដែលបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។

    • ហាមរុះ​រើកុងតាក់ចាក់ស្រេះគ្នា។

    • ពិនិត្យមើលបញ្ជារបស់កុងតាក់ចាក់សោជារៀងរាល់ថ្ងៃ និងប្ដូរកុង​​តាក់ដែល​ខូចណាមួយ មុនពេលបញ្ជាគ្រឿងចក្រ។

    Important: បើគ្រឿងចក្ររបស់អ្នកមានដំណើរគាំងប្រព័ន្ធពិនិត្យកុងតាក់ចាក់សោ ទាក់ទងអ្នកលក់ចែកចាយផលិតផលក្រុមហ៊ុន Toro ដែលមានការអនុញ្ញាតត្រឹមត្រូវរបស់អ្នក។

    ការរៀបចំ​គ្រឿងចក្រ

    1. បើកគ្រឿងចក្រកយឺតៗទៅកាន់កន្លែងស្រឡះមួយ។

    2. បន្ទាប​ផ្នែកកាត់ ពន្លត់ម៉ាស៊ីន ហើយ​ផ្ដាច់ ឬដោះហ្វ្រាំងដៃ។

    ការពិនិត្យមើលប្រព័ន្ធសោចាប់ផ្ដើមដំណើរការឈ្នាន់ទាញ ឬអូស

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ដាក់ហ្វ្រាំងដៃ។

    3. ចុចកុងតាក់ PTO ទៅកាន់ចំណុច ផ្ដាច់ ។

    4. ជាន់ឈ្នាន់ទាញ។

    5. កាច់សោទៅកាន់ចំណុច ចាប់ផ្ដើម ឬបញ្ឆេះ។

      Note: អង្គ​បញ្ឆេះនឹងមិនរវៃ​បញ្ឆេះម៉ាស៊ីនដោយមានឈ្នាន់ទាញ ឬអូស​ដែលបានជាន់ទេ។

    ការពិនិត្យមើលប្រព័ន្ធសោចាប់ផ្ដើមដំណើរការ PTO

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ចុចកុងតាក់ PTO ទៅកាន់ចំណុច ភ្ជាប់ ។

    3. បញ្ឆេះម៉ាស៊ីន។

      Note: ម៉ាស៊ីននឹងមិនចាប់ផ្ដើមដំណើរការ ឬឆេះដោយកុងតាក់ PTO ស្ថិតនៅចំណុច ភ្ជាប់ ទេ។

    ការពិនិត្យមើលប្រព័ន្ធដំណើរការសោ PTO

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ចុចកុងតាក់ PTO ទៅកាន់ចំណុច ផ្ដាច់ ។

    3. បញ្ឆេះម៉ាស៊ីន។

    4. ងើបចេញពីកៅអីអង្គុយ។

    5. ចុចកុងតាក់ PTO ទៅកាន់ចំណុច ភ្ជាប់ ។

      Note: PTO នឹងមិនដំណើរការទេ នៅពេលដែលមិនកំពុងស្ថិតក្នុងកៅអីអ្នកបញ្ជា។

    ការពិនិត្យមើលហ្វ្រាំងដៃ និងប្រព័ន្ធសោដំណើរការឈ្នាន់ទាញ ឬអូស

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ដាក់ហ្វ្រាំងដៃ។

    3. ចុចកុងតាក់ PTO ទៅកាន់ចំណុច ផ្ដាច់ ។

    4. បន្តការដកជើងអ្នកចេញពីឈ្នាន់ទាញ ឬអូស។

    5. បញ្ឆេះម៉ាស៊ីន។

    6. ជាន់ឈ្នាន់ទាញ។

      Note: ម៉ាស៊ីននឹងរលត់​នៅពេលដែលមានការដាក់ហ្វ្រាំងដៃ និងការជាន់ឈ្នាន់ទាញ ឬអូស។

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពអំឡុងបញ្ជា

    សុវត្ថិភាពទូទៅ

    • ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាច​បណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។

    • ស្លៀកពាក់​សំលៀក​បំពាក់​សមរម្យ​ រួមមាន​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សំលៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ របួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

    • មុនពេលបញ្ឆេះម៉ាស៊ីន ធានាថារាល់គ្រឿងបញ្ជូនទាំងអស់ស្ថិតក្នុងចំណុច​ផ្ដាច់លេខ ហ្វ្រាំងដៃត្រូវបានដាក់ ហើយអ្នកស្ថិតក្នុងចំណុចបញ្ជា។

    • កុំដឹកអ្នកដំណើរនៅលើគ្រឿងចក្រ និងរក្សាឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅតំបន់បញ្ជា។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។

    • ជៀសវាងការកាត់ស្មៅលើស្មៅដែលសើម។ ការកកិតដែលត្រូវបានបន្ថយអាចបណ្ដាលឲ្យគ្រឿងចក្ររំកិលបាន។

    • ដាក់ដៃនិងជើងរបស់អ្នកឲ្យឆ្ងាយពីផ្នែកកាត់។

    • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។

    • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • ពន្លត់ផ្នែកកាត់នៅពេលណាដែលអ្នកមិនកាត់ស្មៅ។

    • បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលបត់ និងឆ្លងកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។

    • បញ្ជា​ម៉ាស៊ីន​នៅកន្លែង​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អតែប៉ុណ្ណោះ។ ឧស្ម័នបញ្ចេញ​មានផ្ទុក​កាបូនម៉ូណូអុកស៊ីត​ដែលអាចបណ្តាលឲ្យស្លាប់បាន ​បើ​ស្រូប​ចូល​។

    • ហាមទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​ និងស្ថានភាពអាកាសធាតុ​សមស្របតែប៉ុណ្ណោះ។ ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    សុវត្ថិភាពនៃប្រព័ន្ធការពារការក្រឡាប់ (ROPS)

    • ហាមដកសមាសភាគណាមួយរបស់ ROPS ចេញពីគ្រឿងចក្រ។

    • ធានាថាខ្សែក្រវាត់កៅអីត្រូវបានភ្ជាប់ ហើយអ្នកអាចដោះវាយ៉ាងលឿនក្នុង​ពេលមានគ្រោះអាសន្ន។

    • ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។

    • ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយ​ហាម​ប៉ះពាល់ពួកវា។

    • រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាព​ដំណើរការ​ប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបាន​ហ្មត់ចត់ជា​ប្រចាំក្រែងមានការខូច និងចាប់ខ្ចៅ​ប៊ូឡុងឲ្យតឹង។

    • ផ្លាស់ប្ដូរសមាសភាគ ROPS​ដែលខូច។ ហាមជួសជុល ឬកែគ្រឿងទាំងនោះ។

    សុវត្ថិភាពនៅទីជម្រាល

    • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់​ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

    • វាយតម្លៃស្ថានភាពទីកន្លែងដើម្បីកំណត់ថាតើទីជម្រាលមានសុវត្ថិភាពសម្រាប់​បញ្ជាគ្រឿងចក្រដែរឬទេ រួមទាំងការស្ទង់មើលទីកន្លែង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • ពិនិត្យមើលសេចក្ដីណែនាំអំពីទីជម្រាល​ដែលបានកត់ត្រាខាងក្រោម សម្រាប់ការបញ្ជាគ្រឿងចក្រលើទីជម្រាល។ មុនពេលដែលអ្នកបញ្ជាគ្រឿងចក្រ សូមពិនិត្យមើលស្ថានភាពទីកន្លែង ដើម្បី​កំណត់ថាតើអ្នកអាចបញ្ជាគ្រឿងចក្រក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅ​ទីកន្លែងនោះបានដែរឬទេ។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះបញ្ជា​គ្រឿងចក្រ​លើទីជម្រាលបាន។

      • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។

      • ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជា​បញ្ហា។

      • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

      • ត្រូវដឹងថា ការប្រតិបត្ដិការគ្រឿងចក្រ​នៅលើស្មៅសើម ឆ្លងកាត់ទីជម្រាល ឬចុះទួល អាចបណ្តាលឲ្យគ្រឿងចក្រ​បាត់បង់ទំនាញ។

      • ត្រូវប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ បើ​កង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

      • កំណត់​អត្តសញ្ញាណគ្រោះថ្នាក់​នៅមូលដ្ឋាន​នៃ​ជម្រាល។ បើ​មានគ្រោះថ្នាក់ ចូរកាត់ស្មៅនៅទីជម្រាលដោយប្រើគ្រឿង​ចក្រ​ដែលគ្រប់គ្រងដោយថ្មើរជើង។

      • បើ​អាច​ធ្វើបាន ចូររក្សាផ្នែកកាត់ឲ្យទាបទៅ​នឹងដី​ ខណៈពេល​បញ្ជា​នៅលើ​ទីជម្រាល។ ការលើក​ផ្នែកកាត់​ឡើង​ខណៈពេល​កំពុង​ប្រតិបត្តិការ​នៅលើ​ទីជម្រាល អាច​បណ្ដាលឲ្យគ្រឿងចក្រក្លាយជា​គ្មានលំនឹងបាន។

    ការបញ្ឆេះ​ម៉ាស៊ីន

    Important: អ្នកត្រូវតែបង្ហូរ​ប្រព័ន្ធ​ប្រេង មុនពេលបញ្ឆេះ​ម៉ាស៊ីន ប្រសិនបើ​អ្នកបញ្ឆេះ​ម៉ាស៊ីនលើកដំបូង ហើយនៅពេល​ម៉ាស៊ីនត្រូវ​បានរលត់​ហើយ​ដោយសារតែអស់​ប្រេង ឬអ្នក​បាន​អនុវត្ត​​ការថែទាំលើប្រព័ន្ធ​ប្រេង។ សូមមើល ។

    1. អង្គុយនៅលើកៅអី ព្រលែងជើង​របស់​អ្នក​ចេញពី​ឈ្នាន់​ទំនាញ ដើម្បីឲ្យ​វាស្ថិតក្នុងស្ថានភាពដាច់លេខ NEUTRALដាក់ហ្វ្រាំងដៃ ដាក់កំណត់​វ៉ាល់​បូម​ម៉ាស៊ីនទៅចំណុចលឿន FAST ហើយ​ធានាថាកុងតាក់​បើក/បិទ គឺស្ថិតនៅចំណុចបិទ DISABLE ។

    2. កាច់សោទៅទីតាំង បើក/កម្ដៅ ។

      នាឡិកាកំណត់​ពេលស្វ័យប្រវត្តិគ្រប់គ្រងការ​កំដៅទុកជាមុនរបស់​ឌុយបំភ្លឺ​ក្នុង​រយៈពេល 6 វិនាទី។​​

    3. ក្រោយពីការ​កំដៅទុកជាមុននូវឌុយ​បំភ្លឺ កាច់សោទៅទីតាំង បញ្ឆេះ ។

      រវៃម៉ាស៊ីន​មិនឲ្យលើស​ពី​ 15 វិនាទី។ ព្រលែងសោនៅពេល​ម៉ាស៊ីនឆេះ។ ប្រសិនបើ​តម្រូវឲ្យ​កំដៅទុកជាមុនបន្ថែម ចូរកាច់​សោទៅទីតាំង បិទ ហើយបន្ទាប់មកទៅទីតាំង បើក/​កម្ដៅ ។ អនុវត្ត​ដំណើរការនេះឡើង​វិញ​តាមតម្រូវការ។

    4. ដំណើរការ​ម៉ាស៊ីន​នៅ​ក្នុងល្បឿនការ៉ង់​ទី​ទាបរហូត​ទាល់​តែ​ក្ដៅ។

    ភ្លើង​សញ្ញាបង្ហាញការកម្រិត​តម្រងហាយដ្រូលិក

    ប្រព័ន្ធហាយដ្រូលិក​មានការបំពាក់ដោយភ្លើង​សញ្ញាបង្ហាញការកម្រិត​តម្រងហាយដ្រូលិក (រូបភាព )។ នៅពេលម៉ាស៊ីនកំពុងដំណើរការនៅកម្រិតសីតុណ្ហភាពមានប្រតិបត្តិការបាន ត្រូវមើលភ្លើងសញ្ញា​ដែល​វាត្រូវនៅក្នុងដែនពណ៌បៃតង។ នៅពេលដែលភ្លើងសញ្ញាស្ថិតនៅក្នុងដែនពណ៌ក្រហម ត្រូវប្ដូរតម្រងហាយដ្រូលិក។

    artpending

    ការ​ពន្លត់​ម៉ាស៊ីន

    1. ផ្លាស់​ទី​​ប្រព័ន្ធ​បញ្ជា​ទាំងអស់​ទៅក្នុងស្ថានភាពដាច់លេខ NEUTRALដាក់​ហ្វ្រាំងដៃ ផ្លាស់​ទីសន្ទះបិទបើក​ទៅចំណុច ឬ​ក្នុងស្ថានភាព​ការ៉ង់ទីទាប ហើយ​ទុកឲ្យ​ម៉ាស៊ីន​ឈានដល់ល្បឿនការ៉ង់ទីទាប។

      Important: ទុកឲ្យម៉ាស៊ីន​ការ៉ង់ទី​ក្នុង​រយៈពេល 5 នាទី​ មុន​ពេល​ពន្លត់​វា​ក្រោយពី​ប្រតិបត្តិការ​ផ្ទុក​ពេញលេញ។ ការ​ខកខានក្នុងការ​ធ្វើ​ដូច្នេះ អាច​នាំឲ្យ​មាន​បញ្ហា​ដល់​ម៉ាស៊ីនដើរដោយ​ទួរប៊ីន​បាន​។

    2. កាច់សោទៅទីតាំង បិទហើយ​ដកវាចេញពីកុងតាក់។

    ការលៃតម្រូវរឺស័រទប់ទល់នឹងស្មៅ

    រឺស័រទប់ទល់នឹងស្មៅ (រូបភាព ) ផ្ទេរទម្ងន់ពីរ៉ូឡូមុខទៅរ៉ូឡូក្រោយ។ នេះជួយកាត់បន្ថយគំរូផ្នត់នៅក្នុងវាលស្មៅ ដែលគេស្គាល់ថាជាការមួរឬការច្រឹប។

    Important: ធ្វើការលៃតម្រូវរឺស័រដោយប្រើផ្នែកកាត់ដែលបានចាប់នឹងផ្នែកទាញ ឬអូស បែរត្រង់ទៅមុខ​ និងត្រូវបានបន្ទាបទៅលើផ្ទៃរាបនៃរោងជាង។

    1. ធ្វើឲ្យប្រាកដថា មានការដាក់ដង្កៀបអង្កាញ់ចូលក្នុងរន្ធក្រោយលើដងរឺស័រ (រូបភាព ) ហើយ។

      Note: នៅពេល​ដែលកំពុងធ្វើការជួសជុលថែទាំផ្នែកកាត់ ចល័តដង្កៀបអង្កាញ់នេះទៅកាន់រន្ធលើដងរឺស័រដែលនៅជាប់នឹងរឺស័រទប់ទល់នឹងស្មៅ។

      artpending
    2. រឹតបន្តឹងខ្ចៅ​ប្រាំមួយជ្រុងនៅចុងខាងមុខនៃដងរឺស័ររហូតទាល់តែប្រវែងបំណែនរបស់​រឺស័រគឺ 15.9 សម (6.25 អ៊ិញ) (មើល រូបភាព )។

      Note: នៅពេលដំណើរការលើដី​រដិបរដុប កាត់បន្ថយប្រវែងរឺស័រត្រឹម 13 មម (½ អ៊ិញ)។ ដីដែលជាប់តាមនឹងត្រូវបានបន្ថយបន្តិចម្ដងៗ។

      Note: កំណត់ទប់ទល់នឹងស្មៅនឹងត្រូវមានការដាក់ឡើងវិញ បើកំណត់ HOC ឬកំណត់កាត់ស្មៅច្រងេងច្រងាងខ្លាំង។

    ការលៃតម្រូវ​ការធ្វើឲ្យ​មានតុល្យភាពទៅនឹងដៃលើក

    ផ្នែកកាត់ខាងក្រោយ

    ការប្រុងប្រយ័ត្ន

    រ៉ឺស្ស័ររ៉េស្ស័រមានសភាពតឹង ហើយអាចបណ្តាលឲ្យរង​របួស​ដល់រាង​កាយ​បាន​។

    ត្រូវប្រុងប្រយ័ត្ននៅពេលលៃតម្រូវរ៉ឺស្ស័រ។

    អ្នកអាចលៃតម្រូវបរិមាណកម្លាំងសម្ពាធច្រាសដែលបានប្រើចំពោះផ្នែកកាត់​នៅផ្នែកខាងក្រោយ​ដើម្បីជួយទប់ទល់នឹងស្ថានភាព​ស្មៅ​ផ្សេងៗគ្នា ​និងដើម្បីរក្សា​កម្ពស់​ដូចគ្នានៃការកាត់នៅក្នុងស្ថានភាពរដិបរដុប ឬនៅ​ក្នុងតំបន់​ដែលដុះស្បូវច្រើន។

    អ្នកលៃត្រូវកម្រិតកម្លាំងសម្ពាធនៃរឺស័រ​រមួលនីមួយៗទៅកាន់កំណត់ 1 ក្នុងចំណោមសំណុំកំណត់ 4 ជាសរុប។ ចំនួនបន្ថែមនីមួយៗកើនឡើង ឬថយចុះនូវការធ្វើឲ្យមានកម្រិតកម្លាំងកម្លាំងទាញបញ្ច្រាស​លើផ្នែក​កាត់​នៅត្រឹម 2.3 គក្រ (5 lb)។ អ្នកអាចកំណត់ទីតាំងរ៉ឺស្ស័ររ៉េស្ស័រនៅផ្នែកខាងក្រោយនៃគ្រឿង​ស្វ័យ​សកម្ម​ជំរុញ​រ៉ឺស្ស័រ​ដំបូង ដើម្បីដកចេញនូវរាល់ការធ្វើឲ្យមានកម្លាំងកម្លាំងទាញបញ្ច្រាសទាំងអស់ (ទីតាំងទីបួន)។

    Note: ដើម្បីដកចេញនូវកម្លាំងសម្ពាធទាំងអស់ ដាក់ជើងវែងនៃរឺស័រ​រ៉េស្ស័ររមួលខាងលើប៊ូឡុងប៊ូសុង។

    1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញ។

    2. ស៊កបញ្ចូលចុងវែងនៃរឺស័រកម្លាំងទាញបញ្ច្រាសទៅក្នុងបំពង់ទុយោ ឬវត្ថុស្រដៀងៗ និងដាក់ស្នូលរឺស័រនៅព័ទ្ធជុំវិញប៊ូឡុងប៊ូសុងឲ្យទៅដល់ចំណុចដែលចង់បាន (រូបភាព )។

      artpending
    3. ធ្វើតាមបណ្ដាជំហាននានា និង លើរឺស័រកម្លាំងទាញបញ្ច្រាសផ្សេងទៀត។

    ការលៃតម្រូវទីតាំងបត់របស់ដៃលើក

    1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញ។

    2. កុងតាក់ដៃលើកមាន​ទីតាំងស្ថិតនៅក្រោម​ធុងហាយដ្រូលិក និងម៉ាស៊ីនមានស៊ីឡាំងបួននៃដៃ​​លើក #5 ផ្នែកកាត់​ (រូបភាព )។

      artpending
    3. បន្ធូរខ្ចៅទប់ដែលភ្ជាប់កុងតាក់ដៃស្ទូច ឬដៃលើកទៅនឹងផ្ទាំងកុងតាក់ (រូបភាព )។

      artpending
    4. លៃតម្រូវកុងតាក់ដៃលើក ឬដៃស្ទូចដូចខាងក្រោម:

      • ដើម្បីបង្កើនកម្ពស់ដៃលើកបត់បាន ត្រូវចល័ត ឬទាញកុងតាក់ចុះក្រោម។

      • ដើម្បីបន្ថយកម្ពស់ដៃលើកបត់បាន ត្រូវចល័ត ឬទាញកុងតាក់ឡើងលើ។

    5. រឹតបន្តឹងខ្ចៅទប់។

    ការ​កំណត់​ល្បឿន​ដុំរមូរ​

    ដើម្បីសម្រេចបាននូវគុណភាពខ្ពស់នៃការកាត់ និងមានរូបរាងដូចគ្នា​ក្រោយ​​​ពី​រូប​រាងកាត់ វាជាការសំខាន់​ដែលអ្នកត្រូវកំណត់ល្បឿនដុំរមូរទៅ​ការ​កំណត់​ដែល​ត្រឹមត្រូវ។ លៃតម្រូវ​ល្បឿន​ដុំរមូរ​ដូចខាងក្រោម៖

    1. ក្នុងផ្ទាំង InfoCenter នៅក្រោម​ម៉ឺនុយ​ការកំណត់ ចូរបញ្ចូលចំនួនផ្លែកាំបិត ល្បឿនកាត់ស្មៅ និង HOC ដើម្បីគណនា​ល្បឿនដុំរមូរដែល​ត្រឹមត្រូវ។

    2. ប្រសិនបើតម្រូវឲ្យមានការលៃតម្រូវ​បន្ថែម នៅក្នុង​ម៉ឺនុយ​ការកំណត់​ ចូរអូសទៅក្រោមទៅ ដុំរមូរ RPM មុខ, ដុំរមូរ RPM ក្រោយ, ឬ ទាំងពីរ។

    3. ចុចប៊ូតុងខាងស្ដាំដើម្បីផ្លាស់ប្ដូរតម្លៃល្បឿនដុំរមូរ។ នៅពេល​ដែល​ការកំណត់​ត្រូវ​បាន​ផ្លាស់​ប្ដូរ នោះ​អេក្រង់​បង្ហាញ​​នឹងបន្ត​បង្ហាញ​ពី​ល្បឿន​ដុំរមូរដែល​បាន​គណនាដោយផ្អែកលើ​ចំនួន​ផ្លែកាំបិត ល្បឿនកាត់​ស្មៅ និង​ HOC ប៉ុន្តែ​តម្លៃ​ថ្មី​ក៏​នឹង​មាន​ការ​បង្ហាញ​ផងដែរ។

      Note: ល្បឿន​ដុំរមូរប្រហែជាត្រូវការ​បន្ថែម ឬ​បន្ថយ​ក្នុងការកាត់​សម្រាប់​ស្ថានភាព​ស្មៅ​ផ្សេងៗគ្នា។

    artpending
    artpending

    ការយល់ដឹងអំពីអំពូលវិភាគកំហូច

    គ្រឿងចក្រត្រូវបានបំពាក់ដោយអំពូលវិភាគកំហូច​ដែល​បញ្ជាក់ប្រាប់​ ក្នុងករណី​ដែលម៉ូឌុល​បញ្ជាអេឡិចត្រូនិក​រក​ឃើញ​មុខងារ​មិនប្រក្រតី។ អំពូលវិភាគកំហូចមានទីតាំងនៅលើ InfoCenter ខាងលើអេក្រង់បង្ហាញ (រូបភាព នៅពេលដែលគ្រឿងចក្រដំណើរការមុខងារបានត្រឹមត្រូវ ហើយ​កុងតាក់សោត្រូវ​បាន​ផ្លាស់ទីទៅ​ចំណុច​បើក/ដំណើរការ​ ON/RUN អំពូលវិភាគកំហូច​ភ្លឺឡើង​យ៉ាង​ខ្លីដើម្បី​បង្ហាញ​ថាអំពូល​កំពុង​ដំណើរការ​បានត្រឹមត្រូវ។ នៅពេលដែលសារណែនាំរបស់គ្រឿងចក្រ​មាន​ការបង្ហាញឲ្យឃើញ អំពូលនឹងភ្លឺឡើងនៅពេល​មាន​វត្តមាន​សារ។ នៅពេលសារកំហុស​មាន​ការបង្ហាញឲ្យឃើញ អំពូល​នឹងភ្លឺ​ភ្លឹបភ្លែតៗ​រហូត​ដល់​កំហុស​ត្រូវ​បាន​ដោះ​ស្រាយ​។

    artpending

    ព័ត៌មានជំនួយប្រតិបត្តិការ

    ការក្លាយជាស៊ាំជាមួយគ្រឿងចក្រ

    មុនពេលកាត់ស្មៅ សូមហាត់បញ្ជាគ្រឿងចក្រនៅកន្លែងបើកចំហ។ បញ្ឆេះ និងពន្លត់ម៉ាស៊ីន។ បញ្ចាទៅមុខ និង​ទៅក្រោយ។ បន្ទាប និងលើកផ្នែកកាត់ ហើយប្រើ និងមិនប្រើ​ដុំរមូរ។ នៅពេលអ្នកមានអារម្មណ៍ស៊ាំនឹងគ្រឿងចក្រ សូមហាត់បញ្ជាឡើង និងចុះជម្រាលក្នុងល្បឿនខុសគ្នា។

    ការយល់ដឹងអំពីប្រព័ន្ធព្រមាន

    ប្រសិនបើអំពូលព្រមានភ្លឺឡើងក្នុងអំឡុងពេលប្រតិបត្តិការ សូមបញ្ឈប់គ្រឿងចក្រ​ភ្លាម​ៗ និងកែតម្រូវ​បញ្ហាមុនពេលបន្តប្រតិបត្តិការ។ ការខូចខាតធ្ងន់ធ្ងរអាចកើតមានឡើង ប្រសិនបើប្រតិបត្តិករគ្រឿងចក្រ​ដោយ​ដំណើរការខុសប្រក្រតី។

    ការកាត់ស្មៅ

    បញ្ឆេះម៉ាស៊ីន ហើយផ្លាស់ទីកុងតាក់ល្បឿនម៉ាស៊ីនទៅចំណុច​លឿន FAST ។ ផ្លាស់ទីកុងតាក់បើក/​បិទ ទៅទីតាំង បើក ហើយប្រើដង​កាត់​ស្មៅទាប/​លើក ដើម្បីបញ្ជាផ្នែកកាត់ (ផ្នែកកាត់​ផ្នែក​ខាងមុខត្រូវ​បានកំណត់​ពេលទៅទាប​ជាង មុន​កាត់ផ្នែកខាងក្រោយ) ។ ដើម្បីផ្លាស់ទីទៅមុខ និងកាត់ស្មៅ សូមសង្កត់ឈ្នាន់ទំនាញទៅមុខ។

    Note: ទុកឲ្យម៉ាស៊ីន​ការ៉ង់ទី​ក្នុង​រយៈពេល 5 នាទី​ មុន​ពេល​ពន្លត់​វា​ក្រោយពី​ប្រតិបត្តិការ​ផ្ទុក​ពេញលេញ។ ការ​ខកខានក្នុងការ​ធ្វើ​ដូច្នេះ អាចនឹង​នាំឲ្យ​មាន​បញ្ហា​ម៉ាស៊ីនសាក​ទួរប៊ីន​បាន​។

    ការដឹកជញ្ជូនគ្រឿងចក្រ

    ផ្លាស់ទីកុងតាក់បើក/​បិទ ទៅទីតាំង បិទ ហើយ​លើកផ្នែកកាត់ទៅទីតាំង ដឹកជញ្ជូន ។ ផ្លាស់ទីដង កាត់ស្មៅ/​ដឹកជញ្ជូន ទៅទីតាំង ដឹកជញ្ជូន ។ ប្រុងប្រយ័ត្ននៅពេលបើកបររវាងវត្ថុ ដើម្បីឲ្យអ្នកមិនធ្វើឲ្យខូចគ្រឿងចក្រ ឬផ្នែកកាត់​ដោយ​​ចៃដន្យ​បានទេ។ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលប្រតិបត្តិការគ្រឿងចក្រនៅលើទីជម្រាល។ បើកបរយឺតៗ ហើយចៀសវាងការបត់ខ្លាំងពេកនៅលើទីជម្រាលដើម្បីបង្ការ​ការក្រឡាប់​។ បន្ទាបផ្នែកកាត់នៅពេលចុះទួល​សម្រាប់ការគ្រប់គ្រងចង្កូត។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

    សុវត្ថិភាពទូទៅ

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

    • ដាក់ហ្វ្រាំងដៃ។

    • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    • រង់ចាំចលនាទាំងអស់ឈប់។

    • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • សម្អាតស្មៅ និងកម្ទេចកម្ទីចេញពីផ្នែកកាត់ យុទ្ធការ សំបុកបំពង់ស៊ីម៉ាំង អេក្រង់ប្រព័ន្ធត្រជាក់ និងផ្នែកម៉ាស៊ីនដើម្បីជួយបង្ការអគ្គីភ័យ។ សម្អាតការកំពប់ប្រេង ឬឥន្ទនៈ។

    • ផ្តាច់យុទ្ធការទៅនឹងគ្រឿងភ្ជាប់នៅពេលណាដែលអ្នកកំពុងទាញ ឬមិនប្រើគ្រឿងចក្រ។

    • ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ទីតាំងក្រវិលទំពក់ខ្សែរឹត

    artpending
    • ខាងមុខ—ប្រហោងលើក្រចាប់កែងទ្រនៃអ័ក្សប៉ុងមុខ (រូបភាព )។

    • ខាងក្រោយ—ដៃលើកគ្រោងនៅជ្រុងចំហៀងម៉ាស៊ីន។

    ការអូសទាញគ្រឿងចក្រ

    • ប្រើប្រាស់ជម្រាលពេញទទឹងសម្រាប់ការផ្ទុកគ្រឿងចក្រទៅលើរឺម៉ក​សណ្ដោង ឬឡានដឹកទំនិញ។

    • ចងគ្រឿងចក្រឲ្យជាប់។

    ការរុញ ឬការទាញគ្រឿងចក្រ

    ក្នុងគ្រាអាសន្ន អ្នកអាចផ្លាស់ទីគ្រឿងចក្រ​ដោយការជំរុញ​សកម្មភាព​សន្ទះ​បិទ​បើក​នៅ​ក្នុង​ម៉ាស៊ីនបូមហាយដ្រូលិកដែលផ្លាស់ប្តូរទី និងការរុញ ឬការទាញគ្រឿងចក្រ។

    Important: ហាមរុញ ឬទាញគ្រឿងចក្រឲ្យលឿនជាង 3 ទៅ 4.8 km/h ព្រោះការ​ខូចខាតប្រអប់លេខខាងក្នុងអាចនឹងមានកើតឡើង។ សន្ទះបិទបើកត្រូវតែបើកនៅពេលណាដែលអ្នករុញ ឬទាញគ្រឿងចក្រ។

    1. ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. នៅលើម៉ាស៊ីន​បូម មួលដោះប៊ូឡុងវ៉ាល់ឆ្លងកាត់ ឬសន្ទះបិទបើក 1-1/2 ជុំ និងអនុញ្ញាតឲ្យប្រេងឆ្លងកាត់នៅខាង​ក្នុង (រូបភាព )។

      Note: វ៉ាល់​ឆ្លង​កាត់ ឬសន្ទះបិទបើកមានទីតាំងនៅផ្នែកខាងឆ្វេងនៃម៉ាស៊ីនបូម។ ដោយឆ្លងកាត់អង្គធាតុរាវអ្នកអាចផ្លាស់ទីគ្រឿងចក្រយឺតៗ ដោយមិនធ្វើឲ្យខូច​ដល់​ប្រអប់លេខ។

      artpending
    4. បិទ និង​ដាក់គន្លឹះគម្រប។

    5. រុញ ឬសណ្ដោងគ្រឿងចក្រ។

    6. មុននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន បិទវ៉ាល់ឆ្លងកាត់ ឬសន្ទះបិទបើក (ក្លាប៉េ) សិន។ មិនត្រូវមួលរឹតឲ្យលើសកម្រិតពី 7 ទៅ 11 N∙m ​ដើម្បីបិទវ៉ាល់នេះទេ។

      Important: ការដំណើរការម៉ាស៊ីនដោយបើកវ៉ាល់ឆ្លងកាត់បណ្ដាលឲ្យការបញ្ជូនឡើង​កម្ដៅខ្លាំង។

    តំហែទាំ

    Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

    Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើល www.Toro.comនិងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។

    សុវត្ថិភាពអំពីការថែទាំ

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    • បើ​អាចធ្វើទៅរួច ហាមអនុវត្តការជួសជុលថែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីផ្នែកដែលមានចលនា។

    • គាំទ្រគ្រឿងចក្រជាមួយដែកដូយនៅពេលដែលអ្នកធ្វើការក្រោមគ្រឿងចក្រ។

    • បន្ធូរសម្ពាធចេញពីសមាសភាគដោយយកចិត្តទុកដាក់ដោយប្រើថាមពល​ដែលបានរក្សាទុក។

    • រក្សាឲ្យផ្នែករបស់គ្រឿងចក្រទាំងអស់ស្ថិតក្នុងស្ថានភាពដំណើរការល្អ និង​រឹតបន្តឹងគ្រឿងដែកទាំងអស់។

    • ប្ដូរស្លាកដែលដាច់រហែក ឬខូចខាតចេញទាំងអស់។

    • ដើម្បីធានាបាននូវដំណើរការដែលល្អបំផុតដែលមានសុវត្ថិភាពរបស់​គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់សុទ្ធរបស់​ក្រុមហ៊ុន Toro ប៉ុណ្ណោះ។ គ្រឿងបន្លាស់ដែលត្រូវបានបង្កើតដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើ​ផលិតផល។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • មួលខ្ចៅ​កង់​​ពី 94 ទៅ 122 N∙m ។
  • បន្ទាប់ពី 8 ម៉ោងដំបូង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ឌីណាម៉ូ។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • មួលខ្ចៅ​កង់​​ពី 94 ទៅ 122 N∙m ។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ពិនិត្យមើល​ល្បឿនម៉ាស៊ីន (ការ៉ង់ទី ឬវ៉ាល់បូមពេញ)។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • ពិនិត្យមើលកុងតាក់​ចាក់ស្រេះគ្នា។
  • ពិនិត្យ​មើល​កម្រិត​ប្រេង​ម៉ាស៊ីន។
  • បង្ហូរទឹក​ និង​​សារធាតុកខ្វក់​នានា​ចេញពី​ប្រដាប់​បំបែក ឬញែកទឹក-ប្រេង។
  • ពិនិត្យសម្ពាធខ្យល់សំបកកង់។
  • ពិនិត្យមើលកម្រិតទឺកស្អំបន្ថយកម្ដៅ ឬកម្រិត​ធាតុ​ត្រជាក់។
  • សម្អាត​កំទេចកំទី​ពីកញ្ច្រែង ឧបករណ៍ស្អំ​ប្រេងរំអិល និងធុងទឹក។(កាន់តែញឹកញាប់​ប្រសិនបើប្រើ​នៅ​កន្លែង​កខ្វក់)។
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។
  • ពិនិត្យមើល​ខ្សែ និង​បំពង់ហាយដ្រូលិក។
  • ពិនិត្យមើលការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត។
  • ពិនិត្យមើលខ្សែក្រវ៉ាត់កៅអីអង្គុយ
  • រៀងរាល់ 50 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ (និងភ្លាមៗក្រោយពីការលាងសម្អាតនីមួយៗ)។
  • ធ្វើតំហែទាំអាគុយ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យ​ទុយោ​ប្រព័ន្ធ​ស្អំ។
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ឌីណាម៉ូ។
  • រៀងរាល់ 200 ម៉ោងម្តង
  • បង្ហូរសំណើមចេញពី​ប្រេង និង​ធុង​ប្រេងហាយដ្រូលិក។
  • រៀងរាល់ 250 ម៉ោងម្តង
  • ប្ដូរ​ប្រេង​ម៉ាស៊ីន​ និង​តម្រង។
  • មួលខ្ចៅ​កង់​​ពី 94 ទៅ 122 N∙m ។
  • រៀងរាល់ 400 ម៉ោងម្តង
  • ជួសជុលតម្រងខ្យល់ (ជាញឹកញាប់ស្ថិតក្នុងស្ថានភាពដែលកខ្វក់ ឬ​មានធូលីច្រើន។) ជួសជុលតម្រងខ្យល់ឲ្យបានឆាប់រហ័ស បើភ្លើង​សញ្ញាប្រដាប់​បន្សុទ្ធ​ខ្យល់​ចេញពណ៌ក្រហម។
  • ប្ដូរតម្រងប្រេង។
  • ពិនិត្យមើល​ខ្សែ និង​តំណប្រេងសម្រាប់​ការធ្វើឲ្យខូចគុណភាព ការខូចខាត ឬ​តំណដែល​រលុង។(ឬជារៀងរាល់ឆ្នាំ មួយណាដែលកើតឡើងមុន) ។
  • ពិនិត្យមើល​ល្បឿនម៉ាស៊ីន (ការ៉ង់ទី ឬវ៉ាល់បូមពេញ)។
  • រៀងរាល់ 800 ម៉ោងម្តង
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។បង្ហូរ និង​សម្អាត​ធុង​ប្រេងឥន្ធនៈ បើប្រព័ន្ធប្រេងឥន្ធនៈឡើងកខ្វក់។
  • ​លៃតម្រូវ​កង់ខាងក្រោយ។
  • បើ​អ្នក​មិន​កំពុង​ប្រើប្រេងហាយដ្រូលិកដែល​បាន​ណែនាំ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​តម្រងសម្អាតហាយដ្រូលិក និងតម្រងច្រោះហាយដ្រូលិក។
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • ខ្ចប់បាដាង​កង់ខាងក្រោយ (សម្រាប់​តែ​គ្រឿងចក្រ​ដែល​បើក​បរ​ដោយ​កង់ 2 ប៉ុណ្ណោះ)។
  • លៃតម្រូវ​វ៉ាល់​ម៉ាស៊ីន (សូមអានសៀវភៅណែនាំ​ជួសជុលថែទាំម៉ាស៊ីន)។
  • រៀងរាល់ 1000 ម៉ោងម្តង
  • បើ​អ្នក​កំពុង​តែ​ប្រើ​ប្រេងហាយដ្រូលិកតាមការ​ណែនាំប្រាប់ សូមប្ដូរតម្រងសម្អាតហាយ​ហាយដ្រូលិក និងតម្រងច្រោះហាយដ្រូលិក។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • មុនពេលទុកដាក់
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។បង្ហូរ និង​សម្អាត​ធុង​ប្រេង បើអ្នកទុកដាក់គ្រឿងចោលរយៈពេលយូរ។
  • រៀងរាល់ 2 ឆ្នាំម្តង
  • បង្ហូរទឹក​ចេញ និង​ចាក់បំពេញ​សារធាតុរាវ​ទៅក្នុង​ប្រព័ន្ធ​ស្អំ។
  • ប្ដូរទុយោហាយដ្រូលិកថ្មី។
  • ប្ដូរទុយោសារធាតុ​ត្រជាក់ថ្មី។
  • បាញ់ទឹកលាងសម្អាត និងប្ដូរធាតុត្រជាក់។
  • ប្ដូរ​ទុយយោដែលមាន​ចលនាទាំងអស់។
  • បញ្ជីត្រួតពិនិត្យការជួសជុលថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    ឧបករណ៍ដែលពិនិត្យថែទាំសម្រាប់សប្ដាហ៍នៃ៖
    ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ត្រួតពិនិត្យប្រតិបត្តិការសោសុវត្ថិភាព។       
    ត្រួតពិនិត្យប្រតិបត្តិការហ្វ្រាំង។       
    ពិនិត្យមើល​ប្រេងម៉ាស៊ីន និង​កម្រិតប្រេង។       
    បង្ហូរអង្គបំបែកទឹក/ប្រេង។       
    ពិនិត្យមើល​ភ្លើងសញ្ញា​កំណត់បញ្ហា​តម្រងខ្យល់។       
    ពិនិត្យរកមើលក្រែងមានកំទេចកំទី​នៅក្នុង​រ៉ាឌីដ្យាទ័រនិងអេក្រង់។       
    ពិនិត្យ​រកមើល​សំឡេងម៉ាស៊ីនដែល​ខុសប្រក្រតី។1       
    ពិនិត្យ​រកមើល​សំឡេងដំណើរការ​ដែល​ខុសប្រក្រតី។       
    ពិនិត្យមើល​កម្រិតប្រេងនៃ​ប្រព័ន្ធហាយដ្រូលិក       
    ពិនិត្យមើល​ភ្លើងសញ្ញា​ប្រាប់អំពីបញ្ហា​តម្រងហាយដ្រូលិក។ 2       
    ពិនិត្យមើលកំហូចទុយោហាយដ្រូលិក។       
    ពិនិត្យរកមើលការ​លេចធ្លាយប្រេង។       
    ពិនិត្យសម្ពាធសំបកកង់។       
    ពិនិត្យមើលប្រតិបត្តិការរបស់គ្រឿងបរិក្ខារ។       
    ពិនិត្យ​មើល​ការ​លៃ​តម្រូវ​ដុំរមូរ​ទៅឃ្លុបកាំបិត។       
    ពិនិត្យ​មើល​ការ​លៃ​តម្រូវ​កម្ពស់​កាត់។       
    ពិនិត្យមើល​គ្រឿង​ខ្ចៅ​ដាក់​ប្រេង​រំអិល​ដើម្បីដាក់ប្រេងរំអិលបន្ថែម។3       
    បាញ់ថ្នាំកន្លែងដែលខូច។       

    1. ពិនិត្យមើលប្រដាប់វាស់កម្ដៅប្រេង និង​ក្បាលបាញ់ បើ​ពិបាកបញ្ឆេះ មានផ្សែងច្រើន ឬ​មានការកត់សម្គាល់ឃើញមាន​បញ្ហារដិបរដុប។

    2. ពិនិត្យមើលសីតុណ្ហភាព​ដំណើរការម៉ាស៊ីន និងបញ្ហាប្រេង។

    3. ភ្លាមៗក្រោយពីការលាងសម្អាតម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលមានក្នុងតារាងកំណត់។

    Important: សូមអានសៀវភៅណែនាំអ្នកបញ្ជា​ម៉ាស៊ីនសម្រាប់វិធីការ​ថែទាំ​​បន្ថែម។

    ការកត់សម្គាល់សម្រាប់តំបន់ដែលមានការព្រួយបារម្ភ

    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
    1  
    2  
    3  
    4  
    5  
    6  
    7  
    8  

    នីតិវិធីតំហែទាំជាប្រចាំ

    ការរៀបចំសម្រាប់ការថែទាំ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ចុចកុងតាក់បិទបើកទៅកាន់ចំណុច ផ្ដាច់ ហើយបន្ទាបផ្នែកកាត់ និងដាក់ហ្វ្រាំងដៃ។

    2. ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

    3. រង់ចាំឲ្យម៉ាស៊ីនចុះត្រជាក់។

    ការបើកគម្របម៉ាស៊ីន

    1. ដោះគន្លឹះទាំង 2 នៃគម្រប (រូបភាព )។

      artpending
    2. មួលបើកគម្រប។

    ការបិទគម្រប

    1. មួលគម្របដែលថ្នមៗ (រូបភាព )។

      artpending
    2. ភ្ជាប់គម្របដោយប្រើគន្លឹះគម្របទាំង 2។

    ការបើកអេក្រង់

    1. ដកម្ជុលកន្លាស់ចេញពីគន្លឹះអេក្រង់ (រូបភាព )។

      artpending
    2. ដោះគន្លឹះបើកអេក្រង់។

    ការបិទអេក្រង់

    1. បិទដោយដាក់គន្លឹះអេក្រង់ (រូបភាព )។

      artpending
    2. ស៊កបញ្ចូលម្ជុលកន្លាស់កាត់តាមគន្លឹះអេក្រង់។

    ការផ្អៀងកៅអីអង្គុយ

    1. រុញដៃគន្លឹះកៅអីចេញក្រៅ (រូបភាព )។

      artpending
    2. បង្វិលកៅអីអង្គុយឡើងលើថ្នមៗ។

    3. ធ្វើឲ្យប្រាកដថា ដែកជើងកៅអីពិតជានៅជាប់នឹងរន្ធភ្ជាប់នៃបន្ទះចាប់ដែកជើងកៅអី (រូបភាព )។

      artpending

    ការបន្ទាបកៅអីអង្គុយ

    1. បង្វិលកៅអីបន្តិច ហើយលើកដែកជើងកៅអីចេញពីសម្បុករន្ធដាក់ជើងកៅអង្គុយ (រូបភាព )។

      artpending
    2. បន្ទាបកៅអីអង្គុយថ្នមៗរហូតដល់វាជាប់គន្លឹះគត់មត់។

    កន្លែងចាប់កែងជន្ទល់ដូយ

    Note: ទ្រគ្រឿងចក្រជាមួយដែកដូយនៅពេលដែលអ្នកធ្វើការក្រោមគ្រឿងចក្រ (សូមមើល )។

    ប្រើផ្នែក ឬគ្រឿងដូចខាងក្រោមជាចំណុច ឬកន្លែងលើកម៉ាស៊ីន:

    artpending
    • ខាងមុខ—ក្រចាប់កែងទ្រនៃអ័ក្សប៉ុងមុខ (រូបភាព )។

    • ខាងក្រោយ—អ័ក្សប៉ុងក្រោយ។

    ប្រេងរំអិល

    ការលាបខ្លាញ់បាដាង និងទ្រនាប់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ (និងភ្លាមៗក្រោយពីការលាងសម្អាតនីមួយៗ)។
  • លម្អិតផ្នែកបច្ចេកទេសរបស់ខ្លាញ់រំអិល: ខ្លាញ់រំអិលលីចូមលេខ 2

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ខ្លាញ់រំអិលសម្រាប់គ្រឿងខ្ចៅម៉ាស៊ីនស្ថិតនៅកន្លែងដូចខាងក្រោម:

      • តំណរាងអក្សរ U នៃ​កាលេម៉ាស៊ីនបូម (3) (រូបភាព

        Note: កាលេម៉ាស៊ីនបូមមានទីតាំងស្ថិតនៅខាងក្រោមគម្របម៉ាស៊ីន។

        artpending
      • ស៊ីឡាំង​ដៃលើក​ផ្នែកកាត់ (2 ក្នុងមួយៗ) (រូបភាព )

        artpending
      • ស្នូលដៃលើក (1 ក្នុងមួយៗ) (រូបភាព )

      • គ្រោងគ្រឿងក្រោម និង​ស្នូល​របស់​ផ្នែកកាត់ (2 ក្នុងមួយៗ) (រូបភាព )

        artpending
      • ឡាបស៊កដៃស្ទូចទៅដៃស្ទូច (1 ក្នុងមួយៗ) (រូបភាព )

        artpending
      • រ៉ូទីលភ្លៅក្រោយ (2) រូបភាព

        artpending
      • ស្នូលចង្កូតប៉ុង (1) (រូបភាព )

        artpending
      • រ៉ូទីលអ័ក្សស៊ីឡាំងចង្កូត (2) (រូបភាព )

        artpending
      • ឈ្នាន់ហ្វ្រាំង (1) (រូបភាព )

        artpending
    4. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់​ម៉ាស៊ីន មុនពេល​ធ្វើការ​ពិនិត្យមើល​ប្រេង ឬ​បន្ថែម​ប្រេង​ទៅ​ប្រអប់​រវៃ។

    • ហាមប្ដូរ​ល្បឿនរបស់​ប្រព័ន្ធ​គ្រប់គ្រង ឬ​បង្កើនល្បឿនម៉ាស៊ីន។

    ការពិនិត្យមើលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ពិនិត្យមើលភ្លើង​សញ្ញាឲ្យជួសជុលដែលនៅចុងបន្ទប់ ឬប្រអប់តម្រងខ្យល់ (រូបភាព )។

      artpending
    4. បើមានការបង្ហាញឲ្យភ្លើងសញ្ញាពណ៌ក្រហមដែលជាភ្លើងសញ្ញាឲ្យជួសជុល ត្រូវប្ដូរតម្រងខ្យល់ចេញ (សូមមើល )។

    5. ច្របាច់វ៉ាល់ទុយោបញ្ចេញធូលី (រូបភាព )។

      artpending
    6. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ជួសជុលតម្រងខ្យល់ (ជាញឹកញាប់ស្ថិតក្នុងស្ថានភាពដែលកខ្វក់ ឬ​មានធូលីច្រើន។) ជួសជុលតម្រងខ្យល់ឲ្យបានឆាប់រហ័ស បើភ្លើង​សញ្ញាប្រដាប់​បន្សុទ្ធ​ខ្យល់​ចេញពណ៌ក្រហម។
  • ពិនិត្យមើល​តួ​តម្រង​ខ្យល់​សម្រាប់ការខូចខាត​ដែល​អាច​បណ្ដាលឲ្យមានការ​លេចធ្លាយ​ខ្យល់។ ប្ដូរវាថ្មីបើ​វាខូចខាត។ ពិនិត្យ​មើល​ប្រព័ន្ធ​វបឺតខ្យល់​ចូល​ទាំងមូល​សម្រាប់​ការ​លេចធ្លាយ ការ​ខូច​ខាត ឬ​កង​រឹត​ទុយោ​ដែល​ធូរ។

    ជួសជុលតម្រងខ្យល់តែនៅពេលនាឡិកាស្ទង់សេវាកម្មត្រូវការវាប៉ុណ្ណោះ។ ការផ្លាស់ប្តូរតម្រងខ្យល់មុនពេលវាចាំបាច់ គ្រាន់តែបង្កើនឱកាសនៃភាពកខ្វក់ចូលក្នុង​ម៉ាស៊ីននៅពេលដែលអ្នកដកតម្រងចេញ។

    Important: ត្រូវប្រាកដថាគម្របត្រូវបានគ្របឲ្យបានត្រឹមត្រូវ និងបិទជិតជាមួយនឹងតួតម្រងខ្យល់។

    artpendingartpending

    ការប្ដូរកំណត់ភ្លើង​សញ្ញាឲ្យជួសជុលតម្រងខ្យល់

    1. បើមានការបង្ហាញឲ្យភ្លើងសញ្ញាពណ៌ក្រហមដែលជាភ្លើង​សញ្ញាឲ្យជួសជុល ត្រូវចុចប៊ូតុងប្ដូរកំំណត់ដែលនៅខាងចុងភ្លើងសញ្ញានោះ (រូបភាព )។

      artpending
    2. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    លម្អិតផ្នែកបច្ចេកទេសរបស់ប្រេង

    ប្រើ​ប្រេង​ម៉ាស៊ីន​ដែល​មានគុណភាព​ខ្ពស់​ដែល​បំពេញ​តាម ឬលើស​លក្ខណៈបច្ចេកទេស​ដូច​ខាងក្រោម:

    API ប្រភេទសេវាកម្ម: CH-4 ឬខ្ពស់ជាងនេះ។

    ប្រើកម្រិតកំរិតរំអិលប្រេងម៉ាស៊ីនខាងក្រោម៖

    • ប្រេងអាទិភាព: SAE 15W-40: លើសពី -18°C (0°F)

    • ប្រេងជំនួស៖ SAE 10W-30 ឬ 5W-30 (សីតុណ្ហភាពទាំងអស់)

    ប្រេងម៉ាស៊ីន Toro Premium Engine Oil ដែលអាចរកជាវបានពី តំណាងចែកចាយពេញសិទ្ធិរបស់​ក្រុមហ៊ុន Toro របស់អ្នកក្នុងកម្រិតរំអិលប្រេង 15W-40 ក៏បានឬ 10W-30 ក៏បាន។

    ការពិនិត្យ​មើល​កម្រិត​ប្រេង​ម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យ​មើល​កម្រិត​ប្រេង​ម៉ាស៊ីន។
  • Important: ពិនិត្យមើល​ប្រេង​ម៉ាស៊ីនប្រចាំថ្ងៃ។ បើ​កម្រិតប្រេងម៉ាស៊ីននៅលើគំនូសពេញនៅលើទំពក់យោង នោះប្រេងម៉ាស៊ីនប្រហែលជាត្រូវបានលាយជាមួយប្រេងឥន្ធនៈបើ​កម្រិតប្រេងម៉ាស៊ីននៅលើគំនូសពេញ​ សូមប្ដូរប្រេងម៉ាស៊ីន។

    ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើ​វាត្រូវបានដំណើរការ​រួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ បើ​កម្រិតប្រេងរំអិលគឺនៅក្រោម​សញ្ញា​បន្ថែមប្រេង​រំអិល​នៅលើ​ឧបករណ៍វាស់ប្រេងរំអិល ​ សូមបន្ថែមប្រេងរំអិល​ដើម្បីឱ្យកម្រិតប្រេងឡើងដល់គំនូស Full ។ កុំចាក់ប្រេងរំអិលចូលក្នុងម៉ាស៊ីនហូរហៀរពេក

    Important: រក្សាកម្រិតប្រេងម៉ាស៊ីនរវាងដែនកំណត់ខាងលើនិងខាងក្រោមនៅលើឧបករណ៍វាស់ប្រេង នោះម៉ាស៊ីនអាចនឹងខូច បើ​អ្នកដំណើរការវាដោយប្រើប្រេងច្រើនឬតិចពេក។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ពិនិត្យ​មើល​កម្រិត​ប្រេង​ម៉ាស៊ីន (រូបភាព )។

      artpendingartpending

      Important: ត្រូវឲ្យប្រាកដថាបានរក្សាកម្រិតប្រេងម៉ាស៊ីនឲ្យនៅចន្លោះកំណត់កម្រិតខ្ពស់ជាង និងទាបជាងនៅលើប្រដាប់វាស់ប្រេងម៉ាស៊ីន។ ដំណើរគាំងរបស់ម៉ាស៊ីនអាចកើតមានឡើងដោយសារការចាក់បំពេញលើស​កម្រិត ឬការចាក់​បំពេញ​ប្រេងម៉ាស៊ីនទាប​ពេក។

    4. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    ចំណុះប្រេងគម្របដងរវៃ

    ប្រមាណជា 5.2 L (5.5 US qt) ជាមួយតម្រង។

    ការប្តូរប្រេងម៉ាស៊ីន និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 250 ម៉ោងម្តង
  • ប្ដូរ​ប្រេង​ម៉ាស៊ីន​ និង​តម្រង។
    1. ត្រៀមរៀបចំម៉ាស៊ីន (សូមមើល )។

    2. បង្ហូរប្រេងម៉ាស៊ីន ហើយប្ដូរតម្រងវាចេញ។

      artpendingartpending

      Important: ហាមរឹតបន្តឹងតម្រងនេះឲ្យតឹងជ្រុល។

    3. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    4. បញ្ចូលប្រេងក្នុងប្រអប់ប្រេងម៉ាស៊ីន (សូមមើល , និង )។

    5. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    តំហែទាំប្រព័ន្ធប្រេង

    គ្រោះថ្នាក់

    នៅក្រោមស្ថានភាពមួយចំនួន ប្រេងនិងចំហាយប្រេង គឺអាចងាយឆេះនិងផ្ទុះខ្លាំងណាស់។ អគ្គីភ័យ ឬការផ្ទុះមក​ពីប្រេង​អាចដុតអ្នក និងអ្នកដទៃទៀត​ ហើយ​អាច​បណ្តាលឲ្យខូច​ខាត​ទ្រព្យសម្បត្តិ​។

    • ចាក់​បំពេញ​ធុង​ប្រេង​នៅខាងក្រៅ​អគារនៅកន្លែងបើកចំហ​ នៅពេលដែល​ម៉ាស៊ីន​ត្រូវ​បាន​ពន្លត់និងត្រជាក់។ ជូតសម្អាតប្រេងណាមួយ​ដែល​កំពប់។

    • ហាម​ចាក់​បំពេញ​ធុង​ប្រេង​ឲ្យពេញជ្រុល។ បន្ថែម​ប្រេង​ទៅ​ធុងប្រេងរហូតដល់​កម្រិត 25 mm នៅក្រោម​ផ្នែក​ខាងលើ​នៃ​ធុង មិនមែន​ករបស់​ឧបករណ៍​ចាក់​បំពេញ​ទេ។ ចន្លោះទទេរនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។

    • ហាមជក់បារីនៅពេល​ប្រើប្រាស់​ប្រេង និង​នៅឲ្យ​ឆ្ងាយ​ពី​អណ្ដាតភ្លើង ឬ​​នៅកន្លែង​ដែល​ចំហាយប្រេង​អាចនឹង​ត្រូវ​បានបញ្ឆេះ​ដោយផ្កាភ្លើង។​

    • រក្សាទុក​ប្រេង​នៅក្នុង​ធុងស្អាត​ដែលបាន​អនុម័ត​ថា​មាន​សុវត្ថិភាព និងទុក​គម្រប​នៅនឹង​កន្លែង។​

    ការបង្ហូរទឹកចេញពីឧបករណ៍ញែកប្រេង-ទឹក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • បង្ហូរទឹក​ និង​​សារធាតុកខ្វក់​នានា​ចេញពី​ប្រដាប់​បំបែក ឬញែកទឹក-ប្រេង។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន ()។

    3. តម្រង់ខ្ទះ ឬថាសបង្ហូរប្រេងនៅខាងក្រោមវ៉ាល់បង្ហូរប្រេងនៃអង្គ​បំបែក​ទឹក-ប្រេង (រូបភាព )។

      artpending
    4. បើកវ៉ាល់ ហើយបង្ហូរទឹក និងសារធាតុកខ្វក់នានាចេញពីអង្គ​បំបែក។

    5. បិទវ៉ាល់អង្គបំបែកប្រេង-ទឹក។

    6. បញ្ឆេះម៉ាស៊ីន ហើយពិនិត្យរកមើលការជ្រាប។

      Note: ជួសជុលបិទកន្លែងមានការជ្រាបទាំងអស់។

    7. ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    8. បិទ និង​ដាក់គន្លឹះគម្របម៉ាស៊ីន ()។

    ការប្ដូរតម្រងនៃអង្គ​បំបែកទឹក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
    1. បង្ហូរទឹកប្រេងចេញពីអង្គបំបែក ឬញែកប្រេង-ទឹកឲ្យអស់ (សូមមើល )។

    2. សម្អាតក្បាលតម្រង និងឡតតម្រង (រូបភាព )។

      artpending
    3. ដកឡតតម្រង​ចេញ ហើយ​សម្អាត​ផ្ទៃចាប់នៃក្បាលតម្រង។

    4. ដាក់​ប្រេង​រំអិលទៅ​បន្ទះរ៉ង​នៅលើ​ឡត​តម្រង​ដោយប្រើ​ប្រេង ឬឥន្ធនៈស្អាត។

    5. ដំឡើង​ឡត​តម្រង​ដោយ​ដៃ​រហូត​ទាល់តែ​បន្ទះរ៉ង​ប៉ះ​នឹង​ផ្ទៃ​ចាប់​ បន្ទាប់​មក​បង្វិល​វា​បន្ថែមកន្លះជុំ។

    6. រឹតបន្តឹង​វ៉ាល់បង្ហូរដែល​នៅផ្នែកបាត​នៃ​ឡត​តម្រង។

    7. បញ្ឆេះម៉ាស៊ីន ហើយពិនិត្យរកមើលការជ្រាប។

      Note: ជួសជុលបិទកន្លែងមានការជ្រាបទាំងអស់។

    8. ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    9. បិទ និង​ដាក់គន្លឹះគម្របម៉ាស៊ីន ()។

    ការធ្វើឲ្យហូរប្រព័ន្ធប្រេង។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. ត្រូវធ្វើឲ្យប្រាកដថា ធុងប្រេងពិតជាមានប្រេងយ៉ាងតិចកន្លះធុង។

    3. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    4. មួលវីសបើកឧបករណ៍​បូម​ខ្យល់​ចេញដែលនៅលើម៉ាស៊ីន​ ឬប្រព័ន្ធបូមប្រេងចាក់​បញ្ចូល (រូបភាព )។

      artpending
    5. កាច់កុងតាក់សោបញ្ឆេះទៅចំណុច បើក ដើម្បីបញ្ឆេះ។

      ប្រព័ន្ធបូមប្រេងឥន្ធនៈដើរដោយអគ្គិសនីដំណើរការ ដោយជំរុញកម្លាំងខ្យល់ចេញជុំវិញប្រព័ន្ធបូមខ្យល់។

      Note: ទុកសោនៅទីតាំង បើករហូតដល់លំហូរប្រេង​ហូរ​ចេញ​ជុំវិញវីស។

    6. រឹតបន្តឹងវីស ហើយកាច់ទៅចំណុច បិទ ដើម្បីពន្លត់។

    7. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    ការពិនិត្យមើល​ខ្សែ និង​តំណប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ពិនិត្យមើល​ខ្សែ និង​តំណប្រេងសម្រាប់​ការធ្វើឲ្យខូចគុណភាព ការខូចខាត ឬ​តំណដែល​រលុង។(ឬជារៀងរាល់ឆ្នាំ មួយណាដែលកើតឡើងមុន) ។
  • ពិនិត្យមើល​ខ្សែ និង​តំណប្រេងសម្រាប់​ការធ្វើឲ្យខូចគុណភាព ការខូចខាត ឬ​តំណដែល​រលុង។

    ការ​បង្ហូរ​ធុង​ប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។បង្ហូរ និង​សម្អាត​ធុង​ប្រេងឥន្ធនៈ បើប្រព័ន្ធប្រេងឥន្ធនៈឡើងកខ្វក់។
  • មុនពេលទុកដាក់
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។បង្ហូរ និង​សម្អាត​ធុង​ប្រេង បើអ្នកទុកដាក់គ្រឿងចោលរយៈពេលយូរ។
  • ចំណុះធុងប្រេង (ឥន្ធនៈ): 53 ល (14 US gallons)

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. តម្រង់ខ្ទះ ឬថាសបង្ហូរប្រេងឲ្យនៅក្រោមវ៉ាល់បង្ហូរនៃធុងប្រេងឥន្ធនៈ (រូបភាព )។

      artpending
    3. បើកវ៉ាល់បង្ហូរប្រេងឥន្ធនៈ ហើយ​ទុកឲ្យប្រេងហូរចេញពីធុង។

    4. ប្រើ ​សម្អាតប្រេង​ដើម្បី​បង្ហូរប្រេងចេញពីធុង។

    5. បិទវ៉ាល់បង្ហូរនៃធុងប្រេងឥន្ធនៈ។

    ការសម្អាតអេក្រង់បំពង់ស្រូបយកប្រេង

    ការដោះ​បំពង់​ស្រូប​យក​ប្រេង

    បំពង់ស្រូបយកប្រេងដែលមានទីតាំងនៅខាងក្នុងធុងប្រេងភ្ជាប់មកជាមួយអេក្រង់ ដើម្បី​ជួយ​បង្ការ​កុំឲ្យកម្ទេចកម្ទីចូលទៅក្នុងប្រព័ន្ធប្រេង។ ដកបំពង់​ស្រូបយកប្រេងចេញ ហើយ​សម្អាត​អេក្រង់​តាម​តម្រូវការ។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. មួលដោះវីសមានសញ្ញាខ្វែងលើក្បាលចំនួន 5 គ្រាប់ដែលចាប់ជាប់គម្របប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈ​ដែលភ្ជាប់ទៅនឹងធុងប្រេង ហើយដោះគម្របចេញ (រូបភាព )។

      artpending
    3. មួលដោះអង្គភ្ជាប់ឡត 2 គ្រាប់​នៃ​ចង្វាយខ្សែភ្លើងនៅប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈចេញពីអង្គភ្ជាប់កន្លាស់ 2 គ្រាប់នៃចង្វាយខ្សែភ្លើងប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈចេញពីអង្គភ្ជាប់មានកន្លាស់ 2 គ្រាប់នៃចង្វាយ​ខ្សែ​ភ្លើង​ម៉ាស៊ីន (រូបភាព )។

      artpending
    4. មួលកងរឹតទុយោដែលភ្ជាប់គ្រឿងខ្ចៅនៃម៉ាស៊ីនមានស៊ីឡាំងបួនដែលប្រើប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈ ហើយដោះទុយោចេញពីគ្រឿងខ្ចៅនានា (រូបភាព )។

      artpending
    5. មួលបន្ធូរដោះគម្របប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈ (រូបភាព )។

      artpending
    6. លើកប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈថ្នមៗចេញពីធុងប្រេង។

      Note: ហាមពត់ ឬបត់បំពង់ទុយោដែកបង្ហូរប្រេង ឬដៃប៉ោល។

    ការសម្អាតដំណើរការដំឡើង ឬបំពាក់បំពង់​ស្រូបប្រេង

    1. សម្អាតអេក្រង់នៅខាងចុងបំពង់ទុយោដែកបង្ហូរប្រេង (រូបភាព )។

      artpending
    2. ចាប់ផ្គុំបំពង់ទុយោដែកបង្ហូរប្រេង និងប៉ោលទៅនឹងធុងប្រេងឥន្ធនៈថ្នមៗ (រូបភាព )។

      artpending
    3. តម្រែតម្រង់គ្រឿងខ្ចៅនានាសម្រាប់បំពង់ទុយោដែកបង្ហូរប្រេង និងបត់បំពង់ទុយោដែកនៃម៉ាស៊ីនមានស៊ីឡាំងបួន។

    4. មួលរឹងបន្តឹងគម្របប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈទៅនឹងធុងប្រេងឥន្ធនៈ។

    5. ចាប់ផ្គុំទុយោជាមួយគ្រឿងខ្ចៅនៃប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈ ហើយភ្ជាប់ទុយោនានាទៅនឹងគ្រឿងខ្ចៅដោយប្រើកងរឹត (រូបភាព )។

      artpending
    6. ដោតអង្គភ្ជាប់ទៅនឹង​ចង្វាយខ្សែភ្លើងនៅប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈទៅក្នុងអង្គភ្ជាប់នៃចង្វាយខ្សែភ្លើងប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈ (រូបភាព )។

      artpending
    7. តម្រែតម្រង់ប្រហោងនៅលើគម្របប្រព័ន្ធបញ្ជូនប្រេងឥន្ធនៈឲ្យត្រូវនឹងប្រហោងធុងប្រេងឥន្ធនៈ ហើយភ្ជាប់គម្របធុងប្រេង​ដោយប្រើវីសមុខបួនរូបភាព

      artpending

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់​អាគុយ​ មុនពេល​ធ្វើការ​ជួសជុល​គ្រឿងចក្រ។ ដំបូងផ្តាច់ចុងបង្គោលចែកភ្លើង​អវិជ្ជមាន និងចុងក្រោយបង្គោលវិជ្ជមាន។ ដំបូងភ្ជាប់ចុងបង្គោលចែកភ្លើង​វិជ្ជមាន និងចុងក្រោយបង្គោលអវិជ្ជមាន។

    • សាកអាគុយ​នៅ​កន្លែង​បើក​ចំហ​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ហើយ​នៅឆ្ងាយពី​ផ្កាភ្លើងនិង​អណ្ដាត​ភ្លើង។ ដកឌុយប្រដាប់សាក មុនពេល​ធ្វើការភ្ជាប់​ ឬ​ផ្ដាច់​អាគុយ។ ពាក់សំលៀកបំពាក់​ការពារ និង​ប្រើ​ឧបករណ៍ដែល​មាន​សំបកការពារ។​

    ការផ្ដាច់អាគុយចេញ

    គ្រោះថ្នាក់

    អេឡិចត្រលីតអាគុយ​មាន​ផ្ទុក​អាស៊ីដស៊ុលហ្វួរីកដែល​បណ្ដាលឲ្យស្លាប់បាន​ បើ​​បានលេប និង​បណ្ដាលឲ្យរលាកធ្ងន់ធ្ងរ។

    • ហាមផឹក​អេឡិចត្រូលីត និង​ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​ស្បែក ភ្នែក ឬ​សំលៀកបំពាក់។ ពាក់​វ៉ែនតា​សុវត្ថិភាពដើម្បី​បាំង​ភ្នែក​របស់​អ្នក​ ហើយ​ពាក់​ស្រោមដៃ​ជ័រ​ដើម្បី​ការពារ​ដៃ​របស់​អ្នក។

    • ចាក់បំពេញអាគុយនៅកន្លែងដែលទឹកស្អាតអាចប្រើបានជានិច្ចសម្រាប់ការលាងសម្អាត​ស្បែក។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ផ្ដាច់ខ្សែអាគុយប៉ូលអវិជ្ជមាន ឬដក (រូបភាព )។

      artpending
    4. រំកិលទ្រនាប់ជើងកៅស៊ូកងរឹត ឬក្រចាប់ខ្សែអាគុយប៉ូលវិជ្ជមាន ឬ​បូក ហើយផ្ដាច់ខ្សែប៉ូលបូកនេះចេញ។

    ការភ្ជាប់អាគុយ

    1. បំពាក់ខ្សែអាគុយវិជ្ជមាន ឬ​បូក (ពណ៌ក្រហម) ទៅលើថ្ម​ប៉ូល + នៃអាគុយ (រូបភាព )។

      artpending
    2. បំពាក់ខ្សែអាគុយអវិជ្ជមាន ឬ​ដក (ពណ៌ខ្មៅ) ទៅលើថ្ម​ប៉ូល - នៃអាគុយ។

    3. ប្រើខ្លាញ់លាបស្បែក Grafo 112X (លាបស្បែកលើស្បែក) ដែលជាគ្រឿងបន្លាស់ក្រុមហ៊ុន Toro លេខ 505-47 ដើម្បីលាបលើប៉ូលអាគុយ និងកងរឹតខ្យែអាគុយ។

    4. រំកិលទ្រនាប់ជើងកៅស៊ូទៅលើកងរឹតខ្សែអាគុយវិជ្ជមាន ឬ​បូកខ្សែអាគុយវិជ្ជមាន ឬ​បូក។

    5. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    ការសាកអាគុយ

    1. ផ្ដាច់អាគុយចេញ សូមមើល

    2. ភ្ជាប់ឆ្នាំងសាកអាគុយដែលមានកម្លាំង 3 ទៅ 4 A ទៅក្បាល ឬ​ប៉ូលអាគុយ។

    3. សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង។

    4. នៅពេលការសាកភ្លើងអាគុយ ត្រូវផ្ដាច់ឆ្នាំងសាកចេញពីព្រីភ្លើង និងក្បាល ឬ​ប៉ូលអាគុយ។

    5. ភ្ជាប់អាគុយ សូមមើល

    ការជួសជុលថែទាំ​អាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ធ្វើតំហែទាំអាគុយ។
  • Note: រក្សាប៉ូល និង​ធុងអាគុយទាំងមូលឲ្យស្អាតជានិច្ច ព្រោះអាគុយកខ្វក់​នឹង​បញ្ចេញថាមពលយឺតៗ។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ពិនិត្យស្ថានភាពអាគុយ។

      Note: ប្ដូរអាគុយដែលដាច់រហែក ឬខូចខាតចេញទាំងអស់។

    4. ផ្ដាច់ខ្សែអាគុយ និងដកអាគុយចេញពីម៉ាស៊ីន (សូមមើល ()។

    5. សម្អាតធុងអាគុយទាំងមូលដោយប្រើទឹកសូដ្យ៉ុមប៊ីកាប្រូណាត (ទឹកម្សៅសូដា) និង​ទឹក។

    6. ដុសសម្អាតសម្បកធុងអាគុយដោយប្រើទឹកស្អាត។

    7. ចាប់ផ្គុំអាគុយដាក់ចូលទៅក្នុងម៉ាស៊ីន ហើយភ្ជាប់ខ្សែអាគុយ (សូមមើល )។

    8. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    ការប្ដូរហ្វ៊ុយហ្សីពក្នុងប្លុកហ្វុយហ្ស៊ីព

    ប្លុកហ្វុយស៊ីបស្ថិតនៅក្នុងដៃបញ្ជា។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគន្លឹះទាំង 2 ដែលភ្ជាប់ផ្ទាំងដៃបញ្ជទៅនឹងដៃបញ្ជា ហើយដោះគម្របចេញ (រូបភាព )។

      artpending
    3. ប្ដូរហ្វ៊ុយហ្សីពដែលដាច់ (រូបភាព ) ដោយប្រើប្រភេទហ្វ៊ុយហ្សីព និងកម្រិតរង្វាស់ចរន្តអគ្គិសនីដូចគ្នា។

      artpending
    4. ចាប់ផ្គុំគម្របដៃបញ្ជាទៅនឹងដៃបញ្ជា ហើយភ្ជាប់គម្របដោយប្រើគន្លឹះ 2។

    ការប្ដូរហ្វ៊ុយហ្ស៊ីពតេឡេម៉ាទីក

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. ដោះគន្លឹះ ហើយផ្អៀងកៅអីអង្គុយ (សូមមើល )។

    3. ដោះគម្របចេញពីប្រអប់ហ្វ៊ុយហ្ស៊ីពដាក់ជាជួរដែលមានដាក់ស្លាកដែលមានពាក្យថា៖ (រូបភាព )។

      artpending
    4. ដោះហ្វ៊ុយហ្ស៊ីពចេញពីប្រអប់ហ្វ៊ុយហ្ស៊ីព។

    5. ស៊ក ឬដោតហ្វ៊ុយហ្ស៊ីពដែលមានប្រភេទ និងរង្វាស់​ចរន្ត​អគ្គិសនីដូចគ្នា។

    6. ដាក់គម្របលើប្រអប់ហ្ស៊ុយហ្ស៊ីពដែលដាក់ជាជួរ។

    7. បិទ និង​ដាក់គន្លឹះកៅអីអង្គុយ (សូមមើល )។

    ការប្ដូរហ្ស៊ុយហ្ស៊ីពនៃប្រព័ន្ធបញ្ជា TEC

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ដាក់ប្រអប់ហ៊ុយហ្ស៊ីពដែលជាក់ជាជួរដែលជាគ្រឿងបន្លាស់នៃម៉ាស៊ីនមានស៊ីឡាំងបួនប្រើអាគុយនេះ (រូបភាព )។

      artpending
    4. ដោះគម្របចេញពីប្រអប់ហ្វ៊ុយហ្ស៊ីព។

    5. ប្ដូរហ្វ៊ុយហ្សីពដែលដាច់ ដោយប្រើប្រភេទហ្វ៊ុយហ្សីព និងកម្រិតរង្វាស់ចរន្តអគ្គិសនីដូចគ្នា។

    6. បំពាក់គម្របលើប្រអប់ហ្ស៊ុយហ្ស៊ីពដែលដាក់ជាជួរនេះ។

    7. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការ​ពិនិត្យសម្ពាធខ្យល់សំបកកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យសម្ពាធខ្យល់សំបកកង់។
  • Important: រក្សាសម្ពាធខ្យល់ដែលបានផ្ដល់អនុសាសន៍នៅក្នុងកង់ទាំងអស់ដើម្បីធានាបាននូវគុណភាពកាត់ល្អនិងដំណើរការម៉ាស៊ីនបានត្រឹមត្រូវ។ កុំឲ្យសំបកកង់ធូរពេក។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. វាស់សម្ពាធខ្យល់សំបកកង់។

      Note: សម្ពាធខ្យល់ត្រឹមត្រូវនៅក្នុងកង់គឺចាប់ពី 83 ដល់ 103 kPa (12 ដល់ 15 psi)។

    3. បើមានការចាំបាច់ត្រូវការ បញ្ចូល ឬបញ្ចេញខ្យល់ពីកង់។

    4. ធ្វើតាមបណ្ដាជំហាននានា និង លើកង់ផ្សេងទៀត។

    ការ​ពិនិត្យ​ភាព​រមួល​នៃ​ខ្ចៅ​កង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • មួលខ្ចៅ​កង់​​ពី 94 ទៅ 122 N∙m ។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • មួលខ្ចៅ​កង់​​ពី 94 ទៅ 122 N∙m ។
  • រៀងរាល់ 250 ម៉ោងម្តង
  • មួលខ្ចៅ​កង់​​ពី 94 ទៅ 122 N∙m ។
  • ការព្រមាន

    ការ​មិន​រក្សា​កម្លាំងរមួល​នៃ​ខ្ចៅកង់បាន​ត្រឹមត្រូវ​អាច​បង្ក​របួស​រាងកាយ។

    រក្សា​កម្លាំងរមួល​នៅលើ​ខ្ចៅកង់​ឲ្យបាន​ត្រឹមត្រូវ។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. មួលខ្ចៅ​ទប់កង់​​ពី 94 ទៅ 122 N∙m ។

    ការលៃតម្រូវ​កម្លាំង​កកិត​សម្រាប់ការ​ដាច់លេខ

    Important: ម៉ាស៊ីនមិនត្រូវមានដំណើរការជាដាច់ខាត នៅពេលមានការព្រលែងឈ្នាន់ទាញ (នៅចំណុច នឹង នៃគ្រឿងចក្រ)។ បើម៉ាស៊ីនកំពុងមានដំណើរការ ត្រូវលៃតម្រូវប្រព័ន្ធបូមទាញដូចខាងក្រោម:

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. ដូយឡើងផ្នែកខាងមុខរបស់គ្រឿងចក្ររហូតកង់ទាំងពីរផុតពីដី ហើយទ្រម៉ាស៊ីន ឬគ្រឿងចក្រដោយជើងកល់ (សូមមើល និង )។

    3. ចាប់ពីផ្នែកបាតនៃគ្រឿងចក្រ និងនៅជ្រុងខាងស្ដាំនៃប្រព័ន្ធបូមទាញ បន្ធូរក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់​ដែលភ្ជាប់ខ្ចៅ​មួល​តម្រូវឲ្យនៅនឹង (រូបភាព )។

      artpending

      ការព្រមាន

      ម៉ាស៊ីនត្រូវតែមានដំណើរការ​ដើម្បីឲ្យ​ការលៃតម្រូវចុងក្រោយ​នៃដង​លៃតម្រូវ​ការកកិត​អាចមានដំណើរការទៅបាន។ នេះអាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ។

      រក្សា​ដៃ ជើង មុខ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ឲ្យនៅឆ្ងាយ​ពីបំពង់សឺម៉ាំង​ ផ្នែកក្ដៅ​នៃ​ម៉ាស៊ីន និង​ផ្នែកណាមួយដែលកំពុងមាន​ចលនា។

    4. បញ្ឆេះម៉ាស៊ីន ហើយដោះ ឬ​ដកហ្វ្រាំងដៃ។

    5. មួលខ្ចៅ​មួល​តម្រូវឲ្យនៅនឹងរហូតកង់លែងងាកឆ្វេងងាកស្ដាំ។

    6. មួល រឹតបន្តឹងក្បាលឡោស៊ី​ក្នុងកម្រិត 22 N∙m (16 ft-lb)។

    7. ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    8. ដក​ជន្ទល់​ដូយ និង​បន្ទាប​គ្រឿងចក្រ​ទៅដី។

    9. ធ្វើតេស្ត៍ការបញ្ជាម៉ាស៊ីន ឬគ្រឿងចក្រ​ដើម្បីធានាឲ្យបានថា វាពិតជានៅលឹង នៅពេលឈ្នាន់ទាញស្ថិតនៅចំណុច នឹង ឬដាច់លេង។

    ការពិនិត្យមើលដែក​សូក​មួល​តម្រឹមផ្នែកខាងក្រោយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ​លៃតម្រូវ​កង់ខាងក្រោយ។
    1. បង្វិលចង្កូត​ទៅ​ទីតាំង​កងក្រោយ​ឲ្យត្រង់​ទៅមុខ។

    2. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    3. ពេលកំពុងមានការកល់ប៉ុងហើយ ត្រូវវាស់គម្លាតចំណុចពំនុះកង់មុខទាំងពីរ។

      Note: ការតម្រូវកង់ក្រោយឲ្យត្រូវនឹងកង់មុខនឹងពិតជាត្រឹមត្រូវ បើគម្លាតរវាងរង្វាស់កង់មុខ និងកង់ក្រោយស្មើនឹង 6 មម (¼ អ៊ីញ) ឬក្រោមនេះ (រូបភាព )។

      artpending
    4. បើរង្វាស់ឃើញវែងជាង 6 មម (¼ អ៊ីញ) ត្រូវមានការ​លៃតម្រូវ​កង់ខាងក្រោយ (សូមមើល )។

    ការ​លៃតម្រូវ​កង់ខាងក្រោយ

    1. បន្ធូរ​ខ្ចៅទប់​នៅលើ​ចុង​ដង​ចង​នីមួយៗ (រូបភាព )។

      Note: ចុង​ដងចង​ដែលមាន​ចង្អូរខាងក្រៅ​គឺជា​ក្បាល​ផ្នែកខាងឆ្វេង។

      artpending
    2. ការ​ប្រើសោមាត់​ដើម្បីមួល ឬបង្វិល​ដងចង​។

    3. ពេលកំពុងមានការកល់ប៉ុងហើយ ត្រូវវាស់គម្លាតចំណុចពំនុះកង់មុខទាំងពីរ។

      Note: ការតម្រូវកង់ក្រោយឲ្យត្រូវនឹងកង់មុខនឹងពិតជាត្រឹមត្រូវ បើគម្លាតរវាងរង្វាស់កង់មុខ និងកង់ក្រោយស្មើនឹង 6 មម (¼ អ៊ីញ) ឬក្រោមនេះ។

    4. អនុវត្តជំហានទាំនេះសារចុះសារឡើង និង តាមដែលចាំបាច់។

    5. រឹតបន្តឹងខ្ចៅទប់នានា។

    តំហែទាំប្រព័ន្ធត្រជាក់

    សុវត្ថិភាពប្រព័ន្ធស្អំ

    • ការលេបទឹកស្អំ​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ​ពុល។ ត្រូវ​ទុក​ឲ្យនៅឆ្ងាយ​ពីដៃក្មេង និង​សត្វ​ចិញ្ចឹម។

    • បោះចោលទឹកស្អី​ដែល​ក្ដៅ មានសម្ពាធ ឬ​ការប៉ះ​ធុង​ទឹក​ដែល​នៅក្ដៅ​និង​គ្រឿង​បន្លាស់​ជុំវិញ​អាច​ធ្វើ​ឲ្យ​រលាក​ធ្ងន់ធ្ងរ។

      • ត្រូវទុក​ឲ្យ​ម៉ាស៊ីនត្រជាក់​យ៉ាង​តិច 15 នាទី​ មុនពេលមួលបើក​គម្រប​ធុងទឹក។

      • ប្រើក្រណាត់​នៅពេលបើក​គម្រប​ធុងទឹក ហើយ​បើកយឺតៗ​ដើម្បីចំហាយភាយចេញសិន។

    លម្អិតផ្នែកបច្ចេកទេសនៃធាតុ​ត្រជាក់

    ជាទូទៅ មានការចាក់បំពេញធាតុត្រជាក់ដែលមានសូលុយស្យុងទឹក និងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលគ្លីកូលអេទីឡែន 50/50 ពីនាយមកហើយ។

    Important: ប្រើតែធាតុត្រជាក់ដែលមានលក់ឲ្យប្រើបានដែលឆ្លើយតបតាមលម្អិតផ្នែកបច្ចេកទេស​ដែលមានចុះក្នុងតារាងបទដ្ឋានធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលប៉ុណ្ណោះ។មិនត្រូវប្រើធាតុ​ត្រជាក់ពីបច្ចេកវិទ្យាអាស៊ីដរ៉ែ (IAT) ធម្មតា (បៃតង) ក្នុងម៉ាស៊ីន ឬគ្រឿងចក្ររបស់អ្នកឡើយ។ មិនត្រូវលាយធាតុត្រជាក់ធម្មតាជាមួយនឹងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលឡើយ។

    តារាងប្រភេទធាតុត្រជាក់

    ប្រភេទធាតុត្រជាក់គ្លីកូលអេទីឡែន

    ប្រភេទប្រដាប់​ទប់​ការកាត់​ស៊ី

    ធាតុការពារ​កំណកមុនអាយុកាល

    បច្ចេកវិទ្យាអាស៊ីដសេរីរាង្គ (OAT)

    Important: មិនត្រូវពឹងលើពណ៌នៃធាតុត្រជាក់ដើម្បីកំណត់ប្រភេទខុសគ្នារវាងធាតុត្រជាក់ពីបច្ចេកវិទ្យាអាស៊ីដរ៉ែ (IAT) ធម្មតា (បៃតង) និងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាល។ក្រុមហ៊ុនធាតុត្រជាក់អាចនឹងពណ៌ក្នុងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលដោយប្រើពណ៌ណាមួយក្នុងដូចតទៅនេះ​ដែលមានជាអាទិ៍: ក្រហម ផ្កាឈូក ទឹកក្រូច លឿង ខៀវ កាប់ស្តាំង ស្វាយ និងបៃតង។ ប្រើធាតុត្រជាក់ដែលឆ្លើយតបតាមលម្អិតផ្នែកបច្ចេកទេស​ដែលមានចុះក្នុងតារាងបទដ្ឋានធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលប៉ុណ្ណោះ។

    បទដ្ឋាននៃធាតុប្រព័ន្ធ​ត្រជាក់​ជួយ​ពន្យារ​អាយុកាល

    ATSM International

    SAE International

    D3306 និង D4985

    J1034, J814, និង 1941

    Important: កំហាប់ធាតុ​ត្រជាក់គួរជាល្បាយធាតុត្រជាក់លាយ 50/50។

    • អាទិភាព: ពេលកំពុងលាយធាតុត្រជាក់ដែលខាប់ ត្រូវលាយវាដោយប្រើទឹកសុទ្ធ ឬទឹកចម្រោះ។

    • ជម្រើសជាអាទិភាព: បើមិនមានទឹកសុទ្ធ ឬទឹកចម្រោះទេនោះ ត្រូវប្រើធាតុត្រជាក់ដែលលាយហើយជាមុន ឬពីនាយ។

    • កម្រិតលក្ខខណ្ឌជាមធ្យម: បើមិនមានទឹកសុទ្ធ ឬទឹកចម្រោះ និងធាតុត្រជាក់ដែលលាយហើយជាមុន ឬពីនាយមកទេនោះ ត្រូវលាយធាតុត្រជាក់ដែលខាប់ជាមួយនឹងទឹកស្អាតដែលអាចបរិភោគបាន។

    ការ​ត្រួតពិនិត្យមើលកម្រិតទឹកស្អំម៉ាស៊ីន ឬកម្រិត​ធាតុ​ត្រជាក់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលកម្រិតទឺកស្អំបន្ថយកម្ដៅ ឬកម្រិត​ធាតុ​ត្រជាក់។
  • ការប្រុងប្រយ័ត្ន

    បើ​​ម៉ាស៊ីន​មានដំណើរការ ទឹកក្ដៅនិងមានចំហាយ​អាច​ភាយចេញ និង​ធ្វើ​ឲ្យ​រលាក។

    • ហាមបើក​គម្របធុងទឹក​នៅពេលម៉ាស៊ីន​កំពុង​ដំណើរការ។

    • ប្រើក្រណាត់​នៅពេលបើក​គម្រប​ធុងទឹក ហើយ​បើកយឺតៗ​ដើម្បីចំហាយភាយចេញសិន។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ពិនិត្យមើលកម្រិត​ទឹកស្អំ​នៅក្នុងធុងរីកមាឌ (រូបភាព

      Note: កម្រិត​ធាតុ​ត្រជាក់នឹងត្រឹមត្រូវ បើវានៅចន្លោះគំនូសកម្រិតបន្ថែម និងពេញដែលមានសញ្ញានៅលើប្រអប់វា។

      artpending
    4. បើកម្រិតធាតុត្រជាក់ធ្លាក់ចុះទាប ត្រូវដោះគម្របធុងកម្ដៅ ហើយបន្ថែមធាតុត្រជាក់ដែលបានបញ្ជាក់វាឡើងដល់កម្រិតដែលមានគំនូសពេញ។

      Note: មិនត្រូវបំពេញធាតុត្រជាក់ចូលធុងទឹកស្អឲ្យពេញជ្រុលឡើយ។

    5. បិទគម្របធុងរីកមាឌ។

    6. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    សម្អាត​កំទេចកំទី​ពីប្រព័ន្ធស្អំ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • សម្អាត​កំទេចកំទី​ពីកញ្ច្រែង ឧបករណ៍ស្អំ​ប្រេងរំអិល និងធុងទឹក។(កាន់តែញឹកញាប់​ប្រសិនបើប្រើ​នៅ​កន្លែង​កខ្វក់)។
  • រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យ​ទុយោ​ប្រព័ន្ធ​ស្អំ។
  • រៀងរាល់ 2 ឆ្នាំម្តង
  • បង្ហូរទឹក​ចេញ និង​ចាក់បំពេញ​សារធាតុរាវ​ទៅក្នុង​ប្រព័ន្ធ​ស្អំ។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. សម្អាត​ឲ្យស្អាត​នូវ​កំទេចកំទី​ក្នុង​តំបន់​ម៉ាស៊ីន។

    4. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    5. ដោះគន្លឹះអេក្រង់ ឬកញ្ច្រែងខាងក្រោយ និងដាក់ឲ្យដុំស្នូលវាបើកចំហ (រូបភាព )។

      artpending
    6. បាញ់ខ្យល់សម្អាតអេក្រង់ ឬកញ្ច្រែងឲ្យបានសព្វ។

    7. មួលគន្លឹះឧបករណ៍ស្អំ​ប្រេងរំអិលទាំង 2 ចូលក្នុង ហើយផ្អៀងឧបករណ៍ស្អំ​ប្រេងរំអិល (រូបភាព )។

      artpending
    8. សម្អាតឲ្យ​បាន​ហ្មត់ចត់​នូវ​ផ្នែកទាំង​សងខាង​នៃឧបករណ៍ស្អំប្រេង​រំអិល និង​ធុងទឹក (រូបភាព ) ដោយប្រើ​ខ្យល់បណ្ណែន។

      artpending
    9. លើក ឬបំបាស់ឧបករណ៍ស្អំ​ប្រេងរំអិល ហើយភ្ជាប់វាទៅនឹងគន្លឹះទាំង 2។

    10. បិទដោយដាក់គន្លឹះអេក្រង់ ឬកញ្ច្រែងនេះ។

    តំហែទាំហ្វ្រាំង

    ការលៃតម្រូវ​ហ្វ្រាំងដៃ

    លៃតម្រូវហ្វ្រាំងសេវាកម្មនៅពេលមានចម្ងាយគ្មានចលនានៃឈ្នាន់ហ្វ្រាំងលើសពី 13 មម (½ អ៊ីញ) ឬបើពេលហ្វ្រាំងមិនដំណើរការ ឬបើហ្វ្រាំងមានការចាប់មិនជាប់។ ចម្ងាយគ្មានចលនាគឺជាចម្ងាយដែលឈ្នាន់ហ្វ្រាំងមានចលនាមុនពេលអ្នកជាន់ហ្វ្រាំងទៅគាំងៗ។

    1. ត្រៀមរៀបចំម៉ាស៊ីន (សូមមើល )។

    2. ដោះ ឬ​ដកហ្វ្រាំងដៃ។

    3. ប្រើស្ពឺម៉ូទ័រកង់រំកិលតាំបួរទៅវិញទៅមកដើម្បីធានាឲ្យបានថា វាគាំងមុនពេល និង​ក្រោយពេល​​លៃតម្រូវ​ហើយ។

    4. សង្កត់ ឬជាន់ឈ្នាន់ហ្វ្រាំងថ្នមៗ ហើយវាស់ចម្ងាយ ឬប្រវែងចលនាឈ្នាន់ដោយមិនគាំង (រូបភាព )។

      Note: លៃតម្រូវ​ហ្វ្រាំង បើឈ្នាន់ហ្វ្រាំងដើរដោយសេរីលើសពី 2.5 សម (1 អ៊ីញ) (រូបភាព ) ឬចាំបាច់ត្រូវការកម្លាំងបង្ខំប្រើហ្វ្រាំងដៃកាន់តែខ្លាំង​។

      artpending
    5. ដើម្បីបន្ថយការដើរដោយសេរីនៃឈ្នាន់ហ្វ្រាំង ត្រូវបន្ធូរខ្ចៅទប់នៅចុងធ្មេញនៃខ្សែហ្វ្រាំងនីមួយៗ (រូបភាព )។

      artpending
    6. រឹតខ្ចៅខាងក្រោយដើម្បីផ្លាស់ទីខ្សែនេះទៅក្រោយ រហូតទាល់តែឈ្នាន់ហ្វ្រាំងមានគម្លាតដើរដោយសេរីបានប្រវែងពី 6 ទៅ 13 មម (¼ ទៅ ½ អ៊ីញ) (រូបភាព ) មុននឹងមានការដាក់ហ្វ្រាំងដៃ។

    7. រឹតបន្តឹង​ខ្ចៅ​ទប់ខាងមុខ ដោយធានាថា​ខ្សែទាំងពីរដំណើរការហ្វ្រាំង​​ក្នុងពេលដំណាលគ្នា។

      Note: ធានាថាបំពង់ស្រោបខ្សែមិនវិល នៅពេលដែលកំពុងរឹត​បន្តឹងខ្ចៅទប់។

    ការលៃតម្រូវ​គន្លឹះ​ហ្វ្រាំងដៃ

    ប្រសិនបើហ្វ្រាំងដៃមិន​ដំណើរការ និងដាក់​គន្លឹះ នោះ​តម្រូវឲ្យ​មាន​ការ​លៃតម្រូវស្បែកហ្វ្រាំង។

    1. ត្រៀមរៀបចំម៉ាស៊ីន (សូមមើល )។

    2. បន្ធូរ​វីសទាំង 2 ដែល​រឹត​ភ្ជាប់​ស្បែកហ្វ្រាំងដៃទៅនឹង​តួ (រូបភាព )។ ​

      artpending
    3. ជាន់ឈ្នាន់​ហ្វ្រាំងដៃ​ទៅមុខ​រហូតទាល់តែ​ប្រដាប់​ចាប់ហ្វ្រាំង​ដំណើរការទាំងស្រុងនៅលើ​ស្បែកហ្វ្រាំង (រូបភាព )។

    4. រឹតបន្តឹងវីសទាំង 2 ដែលត្រូវ​ចាក់សោការលៃតម្រូវ។

    5. ជាន់ឈ្នាន់ហ្វ្រាំងដើម្បីដោះហ្វ្រាំងដៃ។

    6. ពិនិត្យមើល​ការ​លៃ​តម្រូវ​ និង​​លៃ​តម្រូវ​វាតាមតម្រូវ​ការ។

    តំហែទាំខ្សែពាន

    ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ឌីណាម៉ូ បន្ទាប់ពី​ដំណើរការម៉ាស៊ីននៅថ្ងៃទីមួយ និង​រៀងរាល់ 100 ម្ដង​បន្តបន្ទាប់មកទៀត។

    ការបន្តឹងខ្សែពានឌីណាម៉ូ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ឌីណាម៉ូ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ឌីណាម៉ូ។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. បើកគម្របក្បាលម៉ាស៊ីន (សូមមើល )។

    3. ពិនិត្យ​មើលភាព​តឹង​របស់​ខ្សែ​ពាន​ឌីណាម៉ូ​ដោយការសង្កត់​វា (រូបភាព ពាក់កណ្តាលរវាងឌីណាម៉ូ និងរ៉កដងរវៃដែលមានកម្លាំង 10 គក្រ (22 ផោនដ៍)។​

      Note: ខ្សែ​ពាន​គួរតែ​ងាកចេញ​ប្រវែង 11 mm ។ ប្រសិនបើ​លំងាក​មិនត្រឹមត្រូវទេ សូមបន្តដំណើរការទៅជំហាន ។ បើខ្សែក្រវ៉ាត់មានតំណឹងត្រឹមត្រូវ ចូររំលងជំហាននេះ ។

      artpending
    4. បន្ធូរប៊ូឡុងដែលមួយភ្ជាប់ឌីណាម៉ូទៅនឹងក្រចាប់ និងប៊ូឡុងស្នូលនៃឌីណាម៉ូ។ (រូបភាព )

    5. ស៊កបញ្ចូល​របារគាស់​នៅចន្លោះ​ឌីណាម៉ូ និងម៉ាស៊ីន ហើយមួលដកឌីណាម៉ូ។

    6. នៅពេលដែលខ្សែពានមានតំណឹងដូចដែលបានបរិយាយនៅជំហាន ត្រូវរឹតបន្តឹងប៊ូឡុងដែលភ្ជាប់ឌីណាម៉ូទៅនឹងក្រចាប់ និងស្នូលប៊ូឡុងឌីណាម៉ូ។

    7. បិទ និង​ដាក់គន្លឹះគម្រប (សូមមើល )។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធហាយដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើ​វត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែល​បានចាក់​ចូល​ទៅក្នុងស្បែក​ត្រូវតែ​បានវះកាត់​យកចេញ​នៅក្នុង​រយៈពេលពីរបីម៉ោងក្រោយដោយ​វេជ្ជបណ្ឌិត។

    • ត្រូវធ្វើឲ្យប្រាកដថា ​ទុយយោ និងខ្សែប្រេង​ហាយដ្រូលិកទាំងអស់មាន​ស្ថានភាព​ល្អ ហើយ​តំណភ្ជាប់ហាយដ្រូលិក​និង​គ្រឿងបង្គំ​គឺតឹងល្អ មុន​ពេល​ធ្វើការ​ដាក់​សម្ពាធ​ទៅ​ប្រព័ន្ធហាយដ្រូលិក។

    • រក្សារាងកាយ​ និង​ដៃ​របស់​អ្នកឲ្យ​នៅឆ្ងាយពី​ការលេចធ្លាយនៃប្រហោងកន្លាស់ ឬ​ក្បាលប៊ិចបាញ់ប្រេងដែល​បាញ់​ប្រេងហាយដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាស់កាតុង​ ឬ​ក្រដាសដើម្បី​ស្វែងរក​ការលេចធ្លាយ​ហាយដ្រូលិក។

    • បន្ថយសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធហាយដ្រូលិកប្រកបដោយសុវត្ថិភាព មុនពេលបំពេញការងារណា​មួយ​នៅលើ​ប្រព័ន្ធធាហាយដ្រូលិក។

    លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក

    ធុងប្រេង​ត្រូវ​បាន​ចាក់​បំពេញ​នៅរោងចក្រ​ដោយប្រើ​ប្រេងហាយដ្រូលិក​ដែល​មាន​គុណភាព​ខ្ពស់។ ពិនិត្យ​មើល​កម្រិត​ប្រេងហាយដ្រូលិក​ មុន​ពេល​អ្នក​​បញ្ឆេះ​ម៉ាស៊ីន​លើក​ដំបូង និង​បន្ទាប់​មក​ជា​រៀងរាល់ថ្ងៃ សូមអាន​ ។

    ប្រេងហាយដ្រូលិកដែល​បានណែនាំ៖ ប្រេង​ហាយដ្រូលិកមាន​អាយុកាលវែង Toro PX ដែល​មានចំណុះ 19 ក្នុងមួយធុង ឬ 208 ល ក្នុងមួយ​ធុង។

    Note: គ្រឿងចក្រ​ដែលប្រើ​ប្រេង​បន្លាស់​ដែលបាន​ណែនាំ​មិនសូវតម្រូវ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ប្រេង និង​តម្រង​ញឹកញាប់​នោះទេ។

    ប្រេងហាយដ្រូលិកជំនួស៖ បើ​ប្រេងហាយដ្រូលិក​​មាន​អាយុកាលវែង Toro PX មិនអាច​រក​បាន​ទេ អ្នក​អាចប្រើប្រេងហាយដ្រូលិកមានលក្ខណៈសាមញ្ញមួយផ្សេងទៀតដែល​មានលម្អិតផ្នែកបច្ចេកទេស​​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​បាន​រាយ​សម្រាប់លក្ខណៈគ្រឿងសម្ភារដូចខាងក្រោម ហើយ​ដែល​វា​បំពេញ​តាម​ស្តង់​ដារ​ឧស្សាហកម្ម​។ ហាមប្រើប្រេង​សំយោគ។ ពិគ្រោះយោបល់​ជាមួយ​អ្នកចែកចាយ​ប្រេង​រំអិលរបស់​អ្នក ដើម្បី​កំណត់​អត្ត​សញ្ញាណ​ផលិតផល​ដែល​ពេញ​ចិត្ត។

    Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការដាក់​ជំនួសមិនត្រឹមត្រូវ ដូច្នេះចូរ​ប្រើ​ផលិតផលតែមកពីក្រុមហ៊ុន​ផលិត​ដែល​មានកេរ្តិ៍ឈ្មោះ​ដែលនឹងឈរនៅពីក្រោយ​អនុសាសន៍​របស់​ពួក​គេ។

    សន្ទស្សន៍​កំហាប់ប្រេងខ្ពស់/ប្រេងហាយដ្រូលិក​ប្រឆាំងនឹងការសឹក​ដែល​មានចំណុចលំហូរ​ទាប​ ISO VG 46

    លក្ខណៈគ្រឿងសម្ភារ 
     កំហាប់ប្រេង ASTM D445cSt @ 40°C (104°F) 44 ទៅ 48
     សន្ទស្សន៍កំហាប់ប្រេង ASTM D2270ចាប់ពី 140 ឡើងទៅ
     ចំណុចលំហូរ ASTM D97ចាប់ពី -37°C ទៅ -45°C (-34°F ទៅ -49°F)
     លម្អិតផ្នែកបច្ចេកទេសនៃឧស្សាហកម្ម៖Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S)

    Note: ប្រេងហាយដ្រូលិក​ជាច្រើនគឺស្ទើរតែគ្មានពណ៌ដែលធ្វើឲ្យពិបាកកំណត់ចំណុចលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងហាយដ្រូលិកគឺមានចំណុះ 20 មល ក្នុងមួយ​ដប​។ មួយ​ដបគឺគ្រប់គ្រាន់សម្រាប់​ប្រេងហាយដ្រូលិកចាប់​ពី 15 ទៅ 22 ល ។ បញ្ជាទិញគ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។

    Important: ប្រេងហាយដ្រូលិក​ដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគកំពូល Toro គឺជាប្រេងហាយដ្រូលិកដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគ​តែមួយ​គត់​ដែល​បាន​អនុម័ត​ដោយ​ Toro ។ ប្រេង​នេះ​ត្រូវគ្នាជាមួយឧបករណ៍ដែល​អាច​ផ្លាស់​ប្ដូរ​បាន​ដែល​ប្រើ​នៅ​​ក្នុង​ប្រព័ន្ធហាយដ្រូលិក ហើយវាសមស្របសម្រាប់ស្ថានភាព​សីតុណ្ហភាពធំទូលាយ។ ប្រេងហាយដ្រូលិកនេះគឺត្រូវគ្នាជាមួយនឹងប្រេងរ៉ែធម្មតា ប៉ុន្តែសម្រាប់សមត្ថភាព​​បំបែកធាតុ​ជីវៈ និងបញ្ជាអតិបរមា​ដែល​ប្រព័ន្ធហាយដ្រូលិក​គួរតែត្រូវបានបង្ហូរយ៉ាងហ្មត់ចត់នូវប្រេង​ធម្មតា។ ប្រេងអាចរកបានក្នុងចំណុះ 19 ល (5 US ហ្គាឡុង) ធុង ឬ 208 ល (55 US ហ្គាឡុង) ពីតំណាងចែកចាយពេញសិទ្ធិនៃក្រុមហ៊ុន Toro របស់អ្នក។

    ការត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។
  • ធុងប្រេង​ត្រូវ​បាន​ចាក់​បំពេញ​នៅរោងចក្រ​ដោយប្រើ​ប្រេងហាយដ្រូលិក​ដែល​មាន​គុណភាព​ខ្ពស់។ ពេលល្អបំផុត​ដែលត្រូវពិនិត្យមើលប្រេងហាយដ្រូលិក គឺពេលដែលសារធាតុរាវនេះ​ចុះត្រជាក់។ គ្រឿងចក្រស្ថិតក្នុងដំណើរកំណត់រចនាសម្ព័ន្ធដឹកជញ្ជូន។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. សម្អាត​បរិវេណ​ជុំវិញ​កនៃ​ប្រដាប់​ចាក់​បំពេញ និង​​គម្រប​របស់​ធុងហាយដ្រូលិក (រូបភាព

      artpending
    3. ដកគម្រប/ឧបករណ៍​វាស់​ប្រេង​ចេញពី​ក​នៃ​ប្រដាប់​ចាក់​បំពេញ និង​ជូត​សម្អាត​វា​ដោយប្រើ​ក្រណាត់​ស្អាត។

    4. បញ្ចូល​ឧបករណ៍​វាស់​ប្រេង​ទៅក្នុង​ក​នៃ​ប្រដាប់​ចាក់​បំពេញ បន្ទាប់​មក​ដកវាចេញ ហើយ​ពិនិត្យ​មើល​កម្រិត​ប្រេង។

      Note: កម្រិត​ប្រេង​ត្រូវ​នៅ​​កម្រិត​ប្រតិបត្តិការ​នៅ​លើ​ឧបករណ៍​វាស់​ប្រេង។

      Important: ហាមចាក់ប្រេង​ចូលធុងពេញជ្រុល។

    5. បើ​កម្រិតនៅ​ទាប សូម​បន្ថែម​ប្រេង​សមស្រប​ដើម្បី​ឲ្យឡើងដល់សញ្ញា​ពេញ។

    6. ដំឡើង​គម្រប/ឧបករណ៍​វាស់​ប្រេង​ទៅលើ​ក​នៃ​ប្រដាប់​ចាក់​បំពេញ។

    ការពិនិត្យមើល​ខ្សែ និង​បំពង់ហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែ និង​បំពង់ហាយដ្រូលិក។
  • ពិនិត្យរកមើលការលេចធ្លាយនូវ​ខ្សែនិងទុយយោហាយដ្រូលិក ខ្សែដែល​បត់ ទម្រចាប់ដែលរលុង សំណឹក គ្រឿងបង្គុំ​រលុង ការធ្លាក់ចុះ​គុណភាព​ដោយសារ​អាកាសធាតុ និង​ការធ្លាក់ចុះ​គុណភាព​ដោយសារសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់មុនពេលប្រតិបត្តិការ។

    ការប្ដូរតម្រងហាយដ្រូលិកថ្មី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បើ​អ្នក​មិន​កំពុង​ប្រើប្រេងហាយដ្រូលិកដែល​បាន​ណែនាំ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​តម្រងសម្អាតហាយដ្រូលិក និងតម្រងច្រោះហាយដ្រូលិក។
  • រៀងរាល់ 1000 ម៉ោងម្តង
  • បើ​អ្នក​កំពុង​តែ​ប្រើ​ប្រេងហាយដ្រូលិកតាមការ​ណែនាំប្រាប់ សូមប្ដូរតម្រងសម្អាតហាយ​ហាយដ្រូលិក និងតម្រងច្រោះហាយដ្រូលិក។
  • Important: ការ​ប្រើប្រាស់​តម្រង​ផ្សេងទៀតណាមួយ អាច​ទុកជាមោឃៈនូវការ​ធានា​លើ​សមាសធាតុមួយ​ចំនួន។

    ការប្ដូរតម្រងសម្អាត

    ប្រព័ន្ធហាយដ្រូលិក​មានការបំពាក់ដោយភ្លើង​សញ្ញាបង្ហាញប្រាប់ឲ្យធ្វើតំហែទាំតម្រងសម្អាត (រូបភាព )។ អ្នកត្រូវមើលភ្លើងសញ្ញាបង្ហាញប្រាប់ឲ្យធ្វើតំហែទាំកាត់តាមប្រហោងនៅបន្ទះបាតក្រោម។ ដោយការទុកឲ្យម៉ាស៊ីននៅកម្រិតសីតុណ្ហភាពដំណើរការ ត្រូវពិនិត្យមើលពណ៌ភ្លើងសញ្ញាបង្ហាញប្រាប់ដូចខាងក្រោម:

    • ភ្លើង​សញ្ញាពណ៌បៃតងបញ្ជាក់ប្រាប់អំពីលំហូប្រេងហាយដ្រូលិកកាត់តាមតម្រងមានសភាពធម្មតា។

    • ភ្លើង​សញ្ញាពណ៌ក្រហមបញ្ជាក់ប្រាប់អំពីតម្រងដែលមានកំហិត។ ប្ដូរតម្រងសម្អាតចេញ។

    artpending
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. នៅផ្នែកខាងមុខនៃម៉ាស៊ីន តម្រែតម្រង់ខ្ទះ ឬថាសបង្ហូរប្រេងឲ្យនៅក្រោមតម្រងសម្អាត (រូបភាព )។

      artpending
    3. ដកតម្រង​ចេញ។

    4. ជូតសម្អាតតម្រងដែលបំពាក់នៅលើផ្ទៃនៃក្បាលតម្រង។

    5. លាយប្រេងហាយដ្រូលិកដែលបានបញ្ជាក់លើទ្រនាប់នៃតម្រងសម្អាតថ្មី។

    6. មួល​តម្រង​ដោយ​ដៃបញ្ចូលក្បាលតម្រង​រហូត​ទាល់តែ​បន្ទះរ៉ង ឬទ្រនាប់​ប៉ះ​នឹង​ផ្ទៃ​ចាប់​ បន្ទាប់​មក​បង្វិល​វា​បន្ថែម 1/2 ជុំទៀត។

    ការប្ដូរតម្រងច្រោះ

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. ផ្អៀងកៅអីអង្គុយ (សូមមើល )។

    3. នៅផ្នែកខាងឆ្វេងនៃម៉ាស៊ីន តម្រែតម្រង់ខ្ទះ ឬថាសបង្ហូរប្រេងឲ្យនៅក្រោមតម្រងច្រោះ (រូបភាព )។

      artpending
    4. ដកតម្រង​ចេញ។

    5. ជូតសម្អាតតម្រងដែលបំពាក់នៅលើផ្ទៃនៃក្បាលតម្រង។

    6. លាយប្រេងហាយដ្រូលិកដែលបានបញ្ជាក់លើទ្រនាប់នៃតម្រងច្រោះថ្មី។

    7. មួល​តម្រង​ដោយ​ដៃបញ្ចូលក្បាលតម្រង​រហូត​ទាល់តែ​បន្ទះរ៉ង ឬទ្រនាប់​ប៉ះ​នឹង​ផ្ទៃ​ចាប់​ បន្ទាប់​មក​បង្វិល​វា​បន្ថែម 1/2 ជុំទៀត។

    8. បិទ និង​ដាក់គន្លឹះកៅអីអង្គុយ (សូមមើល )។

    ការពិនិត្យរកមើលការលេចធ្លាយនានា

    1. បញ្ឆេះម៉ាស៊ីន រួចទុកវាឆេះចោលរយៈ 2 នាទីដើម្បីបន្សុទ្ធខ្យល់ពីប្រព័ន្ធហាយដ្រូលិក។

    2. ពន្លត់ម៉ាស៊ីន ដកសោចេញ ហើយពិនិត្យមើលការលេចធ្លាយនានានៃតម្រងសម្អាត និងតម្រងច្រោះ។

      Note: ត្រូវជួលជុល​កន្លែងលេចធ្លាយ​ប្រេងហាយដ្រូលិក​ទាំងអស់​ដែល​មាន។

    ចំណុះ​ប្រេងហាយដ្រូលិក

    56.7 ល (15 US gallons) សូមអាន

    ការផ្លាស់ប្ដូរ​ប្រេងហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • បើ​សារធាតុរាងក្លាយជាកករកខ្វក់ សូមទាក់ទងតំណាងចែកចាយ​របស់​ក្រុមហ៊ុន Toro របស់អ្នក ព្រោះប្រព័ន្ធត្រូវតែបង្ហូរ។ សារធាតុរាវដែលមានកករមើលទៅដូចទឹកដោះ ឬពណ៌ខ្មៅបើប្រៀបធៀបនឹងសារធាតុរាវស្អាត។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. ដាក់ខ្ទះ ឬថាសបង្ហូរប្រេងឲ្យនៅក្រោមខ្ចៅបិទរន្ធបង្ហូរ (រូបភាព ) នៃធុងហាយដ្រូលិក (សូមមើល )។

      artpending
    3. ផ្ដាច់ទុយោភ្ជាប់ខ្សៀស៊កទុយោ) ចេញពីខ្ចៅបិទរន្ធបង្ហូរ ហើយទុកឲ្យវាហូរចេញពីធុង។

    4. នៅពេលសារធាតុហាយដ្រូលិកឈប់ហូរចេញពីធុង បំពាក់ទុយោបង្ហូរ។

    5. ចាក់បំពេញ​ធុង​នូវ​ប្រេងហាយដ្រូលិក​ដែល​បាន​បញ្ជាក់ប្រាប់ (សូមមើល និង )។

      Important: ប្រើតែសារធាតុរាវហាយដ្រូលិកដែលបានបញ្ជាក់ត្រឹមត្រូវប៉ុណ្ណោះ។ សារធាតុរាវផ្សេងទៀតអាចបង្ករឲ្យខូចប្រព័ន្ធបាន។

    6. ដាក់គម្របធុង។

    7. បញ្ឆេះ​ម៉ាស៊ីន ហើយ​ប្រើ​ប្រព័ន្ធ​បញ្ជា​ប្រេង​ទាំង​អស់​ដើម្បី​ចែកចាយ​ប្រេងហាយដ្រូលិក​នៅក្នុងប្រព័ន្ធទាំងមូល។

    8. ពិនិត្យរកមើលការលេចធ្លាយប្រេងហាយដ្រូលិក (សូមមើល )។

    9. ពិនិត្យមើលកម្រិត (សូមមើល )

    ការថែទាំ​ប្រព័ន្ធ​ផ្នែកកាត់

    សុវត្ថិភាពផ្លែកាំបិត

    ផ្លែកាំបិតដែលសឹក ឬកាំបិត​ខូចអាចបាក់បែក ហើយបំណែកនៃ​កាំបិតអាចប៉ើងទៅរកអ្នក ឬអ្នកនៅក្បែរដែលបណ្តាលឲ្យរងរបួសដល់រាងកាយធ្ងន់ធ្ងរ ឬស្លាប់បាន។

    • ត្រួតពិនិត្យមើលស្លាបចក្រ និង​ឃ្លុបកាំបិត​តាម​ពេលកំណត់​ទៀងទាត់​ក្រែងមានការសឹក ឬខូច។

    • ត្រូវយកចិត្តទុកដាក់នៅពេលពិនិត្យមើលផ្លែកាំបិត។ ត្រូវពាក់ស្រោមដៃ ហើយប្រើការព្រមាននៅពេលជួសជុលវា។ គ្រាន់តែប្ដូរ ឬសំលៀងផ្លែកាំបិត និងឃ្លុបកាំបិតប៉ុណ្ណោះ។ ហាមតម្រង់ ឬផ្សារផ្លែកាំបិត។

    • នៅលើគ្រឿងចក្រដែលមានផ្នែកកាត់ច្រើន ត្រូវយកចិត្តទុកដាក់នៅពេលបង្វិលផ្នែកកាត់ វាអាចបណ្ដាលឲ្យដុំរមូរនៅក្នុងផ្នែកកាត់ផ្សេងទៀតវិលបាន។

    ការ​ពិនិត្យ​មើល​ទំនាក់ទំនងរវាង​ដុំរមូរ និងឃ្លុបកាំបិត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត។
  • ពិនិត្យ​មើល​ទំនាក់ទំនងរវាង​ដុំរមូរ និងឃ្លុបកាំបិត ដោយមិនគិតអំពីគុណភាព​កាត់ដែលអាចទទួលយកបានពីមុនមក។ ត្រូវតែមានការប៉ះស្រាលៗឆ្លងកាត់ប្រវែងពេញលេញនៃដុំរមូរ និងឃ្លុបកាំបិត (សូមអាន ការលៃ​តម្រូវ​ដុំរមូរ​ទៅឃ្លុបកាំបិតនៅក្នុងផ្នែកកាត់ សៀវភៅណែនាំប្រតិបត្តិករ) ។

    ការ​សំលៀងផ្លែកាំបិតដោយម្សៅថ្មសំលៀងនៃផ្នែកកាត់

    ការព្រមាន

    ការដាក់ឲ្យប៉ះនឹងផ្នែកកាត់ ឬផ្នែកមានចលនាផ្សេងទៀតអាចបណ្តាលឲ្យមានបញ្ហារបួសស្នាមរាងកាយបាន។

    • រក្សាម្រាមដៃ ដៃ និងសំលៀកបំពាក់របស់អ្នកឲ្យឆ្ងាយពីផ្នែកកាត់ និងផ្នែកដែលមានចលនាផ្សេងទៀត។

    • កុំព្យាយាមបង្វិលផ្នែកកាត់ដោយដៃ ឬជើងពេលម៉ាស៊ីនកំពុងដំណើរការ។

    Note: សេចក្ដីណែនាំ និងវិធីការបន្ថែមអំពីការសំលៀងកាំបិតអាចរកមើលបាននៅផ្នែកចំណេះដឹងជាមូលដ្ឋានលើម៉ាស៊ីនជិះកាត់ស្មៅដែលប្រើផ្លែកាំបិតរមូររបស់ក្រុមហ៊ុន Toro (ដែលមានភ្ជាប់គោលការណ៍ណែនាំអំពីការសំលៀង)​ ទម្រង់បែបបទលេខ 09168SL។

    ការរៀបចំ​គ្រឿងចក្រ

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល

    2. ចុចកុងតាក់បិទ/បើកដាក់នៅចំណុច បិទលទ្ធភាព។

    3. ធ្វើការ​លៃ​តម្រូវ​ដុំរមូរ​ទៅ​កាំបិតឃ្លុប​ដំបូងដែល​សមស្រប​សម្រាប់ការសំលៀងផ្លែកាំបិត​ដោយ​ម្សៅ​ថ្ម​សំលៀង​នៅលើផ្នែកកាត់​ទាំង​អស់ដែលនឹង​ត្រូវ​ធ្វើការសំលៀង​។ សូមអានផ្នែកកាត់ សៀវភៅណែនាំប្រតិបត្តិករ

    4. ដោះសោ និង​លើក​កៅអីអង្គុយទៅ​ឈមនឹងដុំបំបែកទុយោនៃម៉ាស៊ីនកាត់ស្មៅ (រូបភាព )។

      artpending
    5. ផ្លាស់ទីដងសំលៀងទៅចំណុច R ចំណុច (សំលៀង) (រូបភាព )។

      Note: ជ្រើសរើស​ដងសំលៀង​មុខ ក្រោយ ទាំងពីរ​ដើម្បីបញ្ជាផ្នែកកាត់ណាមួយ​ដែលត្រូវ​​សំលៀង។ នៅពេលកំពុងធ្វើការសំលៀងផ្លែកាំបិត​ដោយម្សៅថ្មសំលៀងនោះ ផ្នែកកាត់ខាងមុខទាំង​អស់ប្រតិបត្តិការ​ជា​មួយគ្នា ហើយ​ផ្នែក​ខាងកាត់ក្រោយ​ប្រតិបត្តិការ​ជាមួយ​គ្នា។

    ការលៀងសម្អាតដុំរមូរ និងឃ្លុបកាំបិត

    គ្រោះថ្នាក់

    ការផ្លាស់​ប្ដូរ​ល្បឿន​ម៉ាស៊ីន ខណៈពេលធ្វើ​ការសំលៀងផ្លែកាំបិត​ដោយ​ម្សៅ​ថ្ម​សំលៀង អាច​នឹង​បណ្ដាលឲ្យ​ដុំរមូរគាំង។

    • ហាមប្ដូរ​ល្បឿនម៉ាស៊ីន​ខណៈពេល​ធ្វើ​ការសំលៀងផ្លែកាំបិត​ដោយ​ម្សៅ​ថ្ម​សំលៀង។

    • គ្រាន់តែសំលៀងនៅក្នុងល្បឿនម៉ាស៊ីនការ៉ង់ទីប៉ុណ្ណោះ។

    1. បញ្ឆេះម៉ាស៊ីន ហើយ​ដំណើរការ​នៅក្នុង​ល្បឿន​ការ៉ង់ទី​ទាប។

    2. ជាមួយដង កាត់ស្មៅ/ដឹកជញ្ជូន នៅក្នុងទីតាំង កាត់ស្មៅ សូម​ផ្លាស់ទី​កុងតាក់ បើក/បិទ ទៅទីតាំង បើក ។ ផ្លាស់ទី​ការ​បញ្ជា​ កាត់ស្មៅទាប/លើក ទៅមុខ​ដើម្បី​ចាប់​ផ្ដើម​ប្រតិបត្តិការ​សំលៀងផ្លែកាំបិត​ដោយ​ម្សៅ​ថ្ម​សំលៀងនៅលើ​ដុំរមូរដែល​បាន​រៀបចំ។

    3. ដាក់ម្សៅថ្មសំលៀង​ដោយប្រើ​ច្រាស់ដែល​មាន​ដៃកាន់វែង។

      គ្រោះថ្នាក់

      ការដាក់ភ្ជាប់ផ្នែកកាត់នានានៅពេលកំពុងមានចលនា​អាចនឹងបណ្ដាលឲ្យមានរបួសស្នាមរាងកាយបាន។

      ដើម្បីជៀសវាងបញ្ហា​របួសស្នាមរាងកាយបាន ត្រូវឲ្យប្រាកដ​ថា អ្នកពិតជាបានធ្វើឲ្យស្រឡះ​ផ្នែកកាត់ហើយ នៅមុនពេលដំណើរការ។

      Important: ហាមប្រើ​ច្រាស់ដែល​មាន​ដៃកាន់ខ្លី។

    4. បើ​ដុំរមូរ​គាំង ឬ​ក្លាយជា​មិនស្មើជ្រុង ខណៈពេល​ធ្វើការសំលៀងផ្លែកាំបិត​ដោយ​ម្សៅ​ថ្ម​សំលៀង សូមជ្រើសរើស​ការកំណត់​ល្បឿន​ដុំ​រមូរ​​ខ្ពស់ជាងរហូតទាល់តែ​ល្បឿនមានស្ថិរភាព បន្ទាប់មក​បង្វិលទៅកាន់កម្រិត​ល្បឿន​ដុំរមូរ​​ដែល​អ្នក​ចង់​បាន។

    5. បើអ្នកចាំបាច់ត្រូវធ្វើការលៃតម្រូវចំពោះផ្នែកកាត់នានា​នៅពេលកំពុងធ្វើការសំលៀង ចូរអនុវត្តបណ្ដាជំហានដូចខាងក្រោម:

      1. ផ្លាស់ទីដងកាត់/លើកស្មៅ ហើយចុចកុងតាក់បិទ/បើកដាក់នៅចំណុច បិទ លទ្ធភាព។

      2. ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      3. លៃតម្រូវផ្នែកកាត់នានា

      4. អនុវត្តតាមជំហាននានា រហូតដល់ ។

    6. អនុវត្តតាមជំហាន សម្រាប់ផ្នែកកាត់ផ្សេងៗទៀត​ដែលអ្នកចង់សំលៀង។

    ការបញ្ចប់ដំណើរការសំលៀង

    1. ផ្លាស់ទីដងកាត់/លើកស្មៅ ហើយចុចកុងតាក់បិទ/បើកដាក់នៅចំណុច បិទ លទ្ធភាព។

    2. ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    3. ផ្លាស់ទីដងសំលៀងទៅចំណុច F ចំណុច (កាត់ស្មៅ) (រូបភាព )។

      Important: បើអ្នកមិនប្ដូរទៅចំណុច F (កាត់ស្មៅ) ក្រោយពីធ្វើ​ការ​សំលៀងផ្លែកាំបិត​ទេនោះ ផ្នែកកាត់ទាំងនេះនឹង​មិនមានដំណើរការបំពេញមុខងារ​បាន​ត្រឹម​ត្រូវឡើយ។

      artpending
    4. បន្ទាប និង​ដាក់គន្លឹះកៅអីអង្គុយរបស់អ្នកបញ្ជា (សូមមើល )។

    5. លាងជម្រះសមាសភាគកកគរលើគ្នាទាំងអស់ចេញពីផ្នែកកាត់នានា។

    6. ដើម្បីកាត់គែមកាន់តែប្រសើរជាងមុន សូម​ប្រើដែកឆាប​រូសនៅតាម​ផ្ទៃ​ខាងមុខ​នៃ​ឃ្លុបកាំបិត។

      Note: ការធ្វើដូច្នេះ​នេះនឹង​បំបាត់ស្នាមប្រេះ ឬ​គែមមិនស្មើ​ដែល​អាច​បង្កើតឡើង​នៅលើគែមកាត់។

    ការជួសជុលថែរក្សា​គ្រោងនៃគ្រឿងចក្រ

    ការពិនិត្យមើលខ្សែក្រវ៉ាត់កៅអីអង្គុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលខ្សែក្រវ៉ាត់កៅអីអង្គុយ
    1. ពិនិត្យមើល​ខ្សែក្រវាត់​កៅអីអង្គុយក្រែងមាន​ការរហែក ដាច់ ឬ​កំហូច​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី បើ​​សមាសភាគ​មិន​បញ្ជា​ត្រឹមត្រូវ។

    2. សម្អាតខ្សែក្រវាត់កៅអីអង្គុយ​តាមការចាំបាច់។

    ការពន្យាពេលនៃការជួសជុលថែរក្សា​គ្រោងនៃគ្រឿងចក្រ

    គ្រោង និងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 2 ឆ្នាំម្តង
  • ប្ដូរទុយោហាយដ្រូលិកថ្មី។
  • ប្ដូរទុយោសារធាតុ​ត្រជាក់ថ្មី។
  • បាញ់ទឹកលាងសម្អាត និងប្ដូរធាតុត្រជាក់។
  • ការសម្អាត

    ការលាងសម្អាតគ្រឿងចក្រ

    លាងសម្អាតគ្រឿងចក្រតាមដែលចាំបាច់ត្រូវការ​ដោយប្រើតែទឹក ឬទឹកលាយសាប៊ូតិចៗ។ អ្នកអាចប្រើកំទេចក្រណាត់បាន នៅពេលកំពុងលាងសម្អាតគ្រឿងចក្រ។

    Important: កុំប្រើទឹកដែលប្រៃតិចៗ ឬទឹកដែលប្រើហើយ​ទៅសម្អាតគ្រឿងចក្រ។

    Important: កុំប្រើឧបករណ៍លាងសម្អាតដែលប្រើភ្លើង ទៅលាងសម្អាតគ្រឿងចក្រ។ ឧបករណ៍លាងសម្អាតដែលប្រើភ្លើងអាចធ្វើឲ្យខូចប្រព័ន្ធអគ្គិសនី ធ្វើឲ្យរបករូបបិទស្ទីកគ័រសំខាន់ៗ ឬនាំយកទៅនូវខ្លាញ់រំអិលចាំបាច់នៅចំណុចកកិត។ ជៀសវាងប្រើទឹកខ្លាំងនៅជិតផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។

    Important: កុំលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការធ្វើដូច្នោះអាចនឹងបណ្ដាលឲ្យមានកំហូចផ្នែកខាងក្នុងនៃម៉ាស៊ីនបាន។

    ការទុកដាក់

    សុវត្ថិភាព​ការ​រក្សាទុក

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ការរៀបចំ​ផ្នែក​កកិត

    1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញ។

    2. សម្អាតឲ្យ​បានហ្មត់ចត់នូវ​​ផ្នែកកកិត ផ្នែកកាត់ និង​ម៉ាស៊ីន។​

    3. ពិនិត្យសម្ពាធសំបកកង់។ សូមអាន ។

    4. ពិនិត្យខ្ចៅខ្ចៅប៊ូឡុងទាំងអស់សម្រាប់ភាពធូររលុង សូមរឹតបន្តឹងពួកវាតាមការចាំបាច់។

    5. លាបខ្លាញ់ ឬដាក់​ប្រេង​គ្រឿងបង្គុំ​ និង​ចំណុច​ស្នូលទាំង​អស់។​ ជូតសម្អាតប្រេងរំអិលដែលលើស។

    6. ខាត់ដោយក្រដាសខាត់ស្រាលៗ ហើយលាបថ្នាំលើកន្លែងដែលរបក ឆ្កូត ឆែប ឬច្រែះចាប់។ ជួសជុលស្នាមពៀចណាមួយ​នៅក្នុង​គ្រោងដែក។

    7. ថែទាំអាគុយ និង​ខ្សែ​ដូចខាងក្រោម សូមអាន ៖

      1. ដកចុងបង្គោលចែកភ្លើងរបស់​អាគុយ​ចេញពី​ក្បាលអាគុយ។

      2. សម្អាត​អាគុយ ចុងបង្គោលចែកភ្លើង និង​ក្បាលអាគុយ​ដោយប្រើ​ច្រាស​ដែក និង​សូលុយស្យុងម្សៅសូដា។

      3. គ្របចុងបង្គោលចែកភ្លើងរបស់ខ្សែ និងក្បាលអាគុយដោយប្រើខាញ់លាបស្បែកលើស្បែក Grafo 112X (គ្រឿងបន្លាស់របស់ Toro លេខ 505-47) ឬចាហួយប្រេងដើម្បីបង្ការ​ការកាត់ស៊ី។

      4. សាកអាគុយយឺតៗរៀងរាល់ 6O ថ្ងៃក្នុងរយៈពេល 24 ម៉ោង ដើម្បីបង្ការការសាយភាយសំណរបស់អាគុយ។

    ការ​រៀបចំម៉ាស៊ីន

    1. បង្ហូរ​ប្រេង​ម៉ាស៊ីន​ចេញពី​ខ្ទះប្រេង ហើយ​ដំឡើង​ឆ្នុកបង្ហូរ។

    2. ដកចេញ និង​បោះចោល​នូវ​តម្រង​ប្រេង។ ដំឡើង​តម្រង​ប្រេង​ថ្មី។

    3. ចាក់បំពេញ​ម៉ាស៊ីន​ដោយប្រើ​ប្រេង​ម៉ាស៊ីនដែល​បាន​បញ្ជាក់។

    4. បញ្ឆេះម៉ាស៊ីន ហើយ​ដំណើរការ​វា​នៅ​ល្បឿនការ៉ង់ទី​ក្នុងរយៈពេលប្រហែល 2 នាទី។

    5. ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។

    6. ចុចបង្ហូរ​ធុង​ប្រេង​ដោយប្រើ​ប្រេងស្រស់ហើយ​ស្អាត។

    7. រឹតភ្ជាប់​គ្រឿងគ្រឿង​ខ្ចៅបង្គុំទាំងអស់របស់​ប្រព័ន្ធ​ប្រេង។

    8. សម្អាត និង​ថែទាំឲ្យ​បានហ្មត់ចត់​នូវ​បង្គុំតម្រងខ្យល់។

    9. បិទច្រកចូលរបស់​តម្រងខ្យល់ និងរន្ធបញ្ចេញផ្សែងដោយប្រើស្កុតធន់នឹងអាកាសធាតុ។

    10. ពិនិត្យមើលការការពារប្រឆាំងនឹងកំណក ហើយបន្ថែមសូលុយស្យុង 50/50 នៃទឹក និង​ការ​ប្រឆាំងនឹងកំណកដោយគ្លីកុលអេទីឡែនតាមតម្រូវការសម្រាប់សីតុណ្ហភាពអប្បបរមាដែលរំពឹងទុកនៅក្នុងតំបន់របស់អ្នក។

    ការរក្សាទុកដាក់អាគុយ

    បើអ្នកកំពុងរក្សាទុកដាក់គ្រឿងចក្រដោយមិនប្រើរយៈពេលលើសពី 30 ថ្ងៃ ចូរដក ឬដោះអាគុយ ហើយសាកវាទុកឲ្យពេញ។ រក្សាទុកវានៅលើធ្នើក៏បាន ឬនៅលើម៉ាស៊ីនក៏បាន។ ផ្ដាច់ខ្សែភ្លើងចេញ បើ​មានការរក្សាទុកអាគុយនៅ​លើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។ ដើម្បីទប់ស្កាត់កុំឲ្យអាគុយឡើងកកបាន ត្រូវធានាឲ្យបានថា វាពិតជាមានការសាកពេញហើយ។ កម្រិតទំនាញជាក់លាក់នៃអាគុយដែលបានសាកពេញ​គឺមានចាប់ពី 1.265 ដល់ 1.299។