ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ម៉ាស៊ីននេះត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ដោយអ្នកបញ្ជា ដែលត្រូវបានជួលប្រកបដោយវិជ្ជាជីវៈនៅក្នុងការងារពាណិជ្ជកម្មនានា។ វាត្រូវបានរចនាឡើងសម្រាប់កាត់ស្មៅនៅលើកម្រាលស្មៅដែលមានការថែទាំល្អនៅក្នុងសួនច្បារ/ឧទ្យាន ទីលានវាយកូនហ្គោល ទីលានកីឡា និងនៅលើបរិវេណពាណិជ្ជកម្ម។
Important: អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។
សូមចូលទៅ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងសម្ភារបណ្ដុះបណ្ដាលអំពីការដំណើរការ ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។
នៅពេលណាដែលអ្នកត្រូវការជួសជុល, គ្រឿងបន្លាស់សុទ្ធរបស់ Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់ផលិតផលរបស់អ្នកឲ្យរួចរាល់។ រូបភាព កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។
Important: ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើបន្ទះលេខស៊េរី (បើមាន) ដើម្បីចូលមើលព័ត៌មានអំពីការធានា គ្រឿងបន្លាស់ និងផលិតផលផ្សេងទៀត។
សៀវភៅណែនាំនេះកំណត់ប្រភេទគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារសុវត្ថិភាពដែលត្រូវបានកំណត់អត្តសញ្ញាណដោយនិមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព ) ដែលផ្ដល់សញ្ញាអំពីគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ឬការដល់ស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុងប្រយ័ត្នជាមុនដែលបានណែនាំ។
សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មានមេកានិក និង ចំណាំ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។
ផលិតផលនេះអនុលោមតាមសេចក្ដីណែនាំអឺរ៉ុបពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិត សូមអានក្រដាសព័ត៌មានស្ដីពីការប្រកាសអំពីការអនុលោមរបស់ផលិតផលជាក់លាក់ដាច់ដោយឡែក (DOC) ។
គ្រឿងចក្រនេះត្រូវបានរចនាឡើងដោយស្របតាមស្តង់ដារ ANSI B71.4–2017។
កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើងវត្ថុផ្សេងៗ។ សូមអនុវត្តតាមរាល់ការណែនាំអំពីសុវត្ថិភាព ដើម្បីជៀសវាងរបួសរាងកាយធ្ងន់ធ្ងរ
សូមអាន និងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេលបញ្ឆេះគ្រឿងចក្រ។
ត្រូវយកចិត្តទុកដាក់ឲ្យបានមែនទែននៅពេលបញ្ជាគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតមានឡើង។
ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។
ហាមបញ្ជាគ្រឿងចក្រដោយមិនមានរាល់ការការពារ និងឧបករណ៍ការពារសុវត្ថិភាពដែលមាននៅនឹងកន្លែង ហើយត្រូវដំណើរការឲ្យបានត្រឹមត្រូវនៅលើគ្រឿងចក្រ។
នៅឲ្យឆ្ងាយពីប្រហោងដែលអាចបាញ់សារធាតុរាវណាមួយ។
ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
បន្ទាបផ្នែកកាត់។
ដោះលេខ។
ដាក់ហ្វ្រាំដៃ (បើមាន)។
ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
រង់ចាំចលនាទាំងអស់ឈប់។
ការប្រើប្រាស់ ឬការជួសជុលថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាមសេចក្ដីណែនាំសុវត្ថិភាពទាំងនេះ និងយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ចដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—សេចក្ដីណែនាំអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។
រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។ |
ស្លាកសញ្ញាការទាក់ខ្សែពាន CE លេខ 138-9038
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ស្លាកសញ្ញាការទាក់ខ្សែពាន CE | 4 |
Important: នីតិវិធីនេះត្រូវបានទាមទារសម្រាប់ប្រទេស CE ទាំងអស់ និងគ្រប់ទីកន្លែងដែលគេមិននិយាយភាសាអង់គ្លេសជាទូទៅ។
បង្វិលឧបករណ៍ការពារដងដើម្បីចូលប្រើស្លាកសញ្ញាការទាក់ខ្សែពានចាស់ (រូបភាព )។
សម្អាតស្លាកសញ្ញាការទាក់ខ្សែពានចាស់ និងបរិវេណឧបករណ៍ការពារជុំវិញស្លាកសញ្ញា។
ដោះបន្ទះបិតចេញពីស្លាកសញ្ញាការទាក់ខ្សែពាន CE។
ដាក់ស្លាកសញ្ញាការទាក់ខ្សែពាន CE ពីលើស្លាកសញ្ញាការទាក់ខ្សែពានចាស់ (រូបភាព )។
ធ្វើជំហានឡើងវិញ រហូតដល់ចប់ សម្រាប់ឧបករណ៍ការពារដង 3 ផ្សេងទៀត។
ពិចារណាលើលក្ខខណ្ឌទីតាំងការងារខាងក្រោមដើម្បីកំណត់ទីតាំងរបារអូសរបស់ម៉ាស៊ីនកាត់ស្មៅ៖
វាលស្មៅដែលមានដីទួល និងទីខូង—កំណត់របារអូសអោយខ្លីជាងមុន។
ស្មៅដែលរាបស្មើជាចម្បង—កំណត់របារអូសឱ្យវែងជាងមុន។
Note: អ្នកប្រហែលជាត្រូវសាកល្បងប្រវែងរបារអូសនៅទីតាំងកម្រិតមធ្យម នៅពេលដែលកន្លែងការងារមានតំបន់រាបស្មើ និងដីទួលនៅលាយឡំគ្នា។
Note: របារអូសរបស់ម៉ាស៊ីនកាត់ស្មៅមានទីតាំងរបារអូស 5 ដែលអនុញ្ញាតឱ្យអ្នកលៃតម្រូវប្រវែង 20 សង់ទីម៉ែត្រ (8 អ៊ីញ)។
ដោះក្បាលឡោស៊ីសំប៉ែត 2 គ្រាប់, ខ្ចៅរឹត 2 គ្រាប់, រង៉ 2 គ្រាប់ ដែលរឹតបំពង់ទំពក់សណ្ដោងទៅនឹងបំពង់ទទួល (រូបភាព )។
លៃតម្រូវទីតាំងនៃបំពង់ទំពក់សណ្ដោងនៅក្នុងបំពង់ទទួលទៅតាមទីតាំងដែលអ្នកបានកំណត់នៅក្នុង ។
ដំឡើងបំពង់ទំពក់សណ្ដោងទៅបំពង់ទទួលជាមួយនឹងក្បាលឡោស៊ីសំប៉ែត ខ្ចៅរឹត និងរ៉ងដែលអ្នកបានដោះចេញតាមជំហាន ។
មួលខ្ចៅ និងខ្ចៅរឹត ក្នុងកម្រិតចាប់ពី 91 ដល់ 113 N∙m (67 ដល់ 83 ft-lb)។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
កន្លាស់ទំពក់សណ្ដោង | 2 |
ដង្កៀបអង្កាញ់ | 2 |
Note: ទាក់ទងអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នកដើម្បីទទួលបានក្បាលទំពក់សាគួរ។
វាស់កម្ពស់ពីដីដល់កំពូលនៃទំពក់សណ្ដោងនៅលើរថសណ្តោង។
លៃតម្រូវទំពក់សណ្ដោងដឹកជញ្ជូនឡើងលើ ឬចុះក្រោមទៅតាមរង្វាស់នៃទំពក់សណ្ដោងគ្រឿងចក្រ។ ប្រើរន្ធម៉ោនដែលសមស្របដូចបង្ហាញក្នុងតារាងខាងក្រោម និងក្នុង រូបភាព ។
កំពស់ទំពក់សណ្ដោងរបស់រថសណ្ដោង | រន្ធម៉ោនគ្រោង |
ក្រោម 36 ស.ម (14 អ៊ីញ) | ប្រើរន្ធ 2 និង 4 |
លើ 36 ស.ម (14 អ៊ីញ) | ប្រើរន្ធ 1 និង 3 |
រឹតកំពក់សណ្ដោងគ្រោងទៅនឹងទំពក់សណ្ដោង គ្រឿងចក្រជាមួយនឹងកន្លាស់ទំពក់សណ្ដោង និងដង្កៀបអង្កាញ់ សូមមើល។
ដោះកន្លាស់គ្រាប់ឃ្លីចេញពីដូយ ហើយបង្វិលដូយដើម្បីអោយវាស្ថិតនៅក្នុងទីតាំងផ្ទុក។ ដំឡើងកន្លាស់គ្រាប់ឃ្លីដើម្បីរឹតវាក្នុងទីតាំងផ្ទុក។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ដងបរ PTO ពាក់កណ្ដាល(ទៅមុខ) | 1 |
តម្រឹមបំពង់ខាងក្នុងនៃដងបរ PTO ពាក់កណ្ដាលខាងក្រោយដែលមានបំពង់ខាងក្រៅនៃដងបរ PTO ពាក់កណ្ដាលខាងមុខ ហើយរុញបំពង់ចូលគ្នា (រូបភាព )។
Important: ចុងបំពង់ដងបរ PTO ខាងក្នុងនិង ខាងក្រៅដំឡើងតែមួយវិធី—កុំរុញវាចូលគ្នាទាំងបង្ខំ។
រំកិលដងបង្វិល PTO លើដងបង្វិលទំនេរនៃក្បាលទុយោ (រូបភាព )។
ពន្លាតដងបង្វិល PTO មួយផ្នែកដើម្បីអាចចូលប្រើគ្រឿងបង្គុំលាបខ្លាញ់នៅជិតផ្នែកកណ្ដាលនៃប្រដាប់ការពារដងបង្វិលខាងក្នុង (រូបភាព )។
លាបខ្លាញ់លើគ្រឿងបង្គុំលាបខ្លាញ់សម្រាប់តំណដងបង្វិលស្រុញចូលគ្នា រូបភាព ។
Note: លម្អិតផ្នែកបច្ចេកទេស និងការរចនាឡើងគឺស្ថិតក្រោមការផ្លាស់ប្ដូរដោយមិនបាច់ជូនដំណឹង។
ការវាយតម្លៃថាមពលបញ្ចេញ PTO អប្បបរមា | 26 Kw (35 hp) |
ល្បឿន PTO ដែលបានណែនាំ | 540 rpm |
ការបង្វិល PTO | តាមទិសដៅទ្រនិចនាឡិកា (បានមើលពីខាងក្រោយរថសណ្ដោង) |
ស្នូលកង់ PTO | 34.8 ម.ម(1-⅜ អ៊ីញ) អង្កត់ផ្ចិត, ខ្ចៅមុខ 6 |
បូមអ៊ីដ្រូលិកអប្បបរមា | 13 790 Kpa (2000 psi) |
ប្រព័ន្ធអូស | របារអូស និងកន្លាស់—អង្កត់ផ្ដិត 25 ម.ម (1 អ៊ីញ) |
ក្បាលតំណសណ្ដោង (ជួបអ្នកចែកចាយ Toro ពេញសិទ្ធិសម្រាប់ក្បាលទំពក់សាគួរ) |
ទម្ងន់ | 1354 kg (2984 lb) | |
ទម្ងន់ទូក | 313 kg (691 lb) | |
ទទឹង | ទីតាំងកាត់ស្មៅ | 381 ស.ម (150 អ៊ីញ) |
ទីតាំងដឹកជញ្ជូន—13 ម.ម (½ អ៊ីញ) HOC | 218 ស.ម (86 អ៊ីញ) | |
កម្ពស់ | ទីតាំងកាត់ស្មៅ | 78 ស.ម (31 អ៊ីញ) |
ទីតាំងដឹកជញ្ជូន | 193 ស.ម (76 អ៊ីញ) | |
បណ្ដោយ | ទំពក់សណ្ដោងពន្លាតទាំងស្រុង | 371 ស.ម (146 អ៊ីញ) |
ទទឹងកាត់ | 365 ស.ម (144 អ៊ីញ) | |
កំពស់កាត់ | 13 ដល់ 102 ម.ម (½ ទៅ 4.0 អ៊ីញ) | |
កាប៉ាស៊ីតេកាត់ | 9.7 km/h (6 mph) | 3.5 ហិចតា / ម៉ (8.7 អា / ម៉) |
ល្បឿនដឹកជញ្ជូនអតិបរមា | 30 kph (19 mph) |
គ្រឿងភ្ជាប់និងគ្រឿងបន្សំដែលត្រូវបានអនុម័តរបស់ក្រុមហ៊ុន Toro ជាច្រើនយ៉ាងគឺអាចរកបានសម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីធ្វើឲ្យប្រសើរ និងពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយដែលមានការអនុញ្ញាតរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំទាំងអស់ដែលត្រូវបានអនុម័ត។
ដើម្បីធានាបាននូវការប្រតិបត្តិល្អបំផុត និងការបញ្ជាក់អំពីសុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំរបស់ក្រុមហ៊ុន Toro សុទ្ធប៉ុណ្ណោះ។ គ្រឿងបន្លាស់ និងគ្រឿងបន្សំដែលបានផលិតឡើងដោយក្រុមហ៊ុនផលិតផ្សេងទៀត អាចមានគ្រោះថ្នាក់ ហើយការប្រើប្រាស់គ្រឿងទាំងនោះអាចទុកជាមោឃៈនូវការធានាលើផលិតផល។
ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាងជួសជុលទាំងអស់។
រក្សាដៃរបស់អ្នកឱ្យផុតពីកន្លែងស្នូលរួមគ្នា នៅពេលកំពុងកាន់ដងបង្វិល PTO។
កុំជាន់លើ ពីលើ ឬពីក្រោម PTO ឬដងបង្វិល។
ត្រូវយល់ដឹងអំពីប្រតិបត្តិការដែលមានសុវត្ថិភាពលើឧបករណ៍ គ្រឿងបញ្ជារបស់អ្នកបញ្ជា និងសញ្ញាសុវត្ថិភាព។
ត្រូវចេះរបៀបបញ្ឈប់ និងពន្លត់ម៉ាស៊ីនយ៉ាងឆាប់រហ័ស។
កុំប្រើអាដាប់ទ័ររឹត PTO ឬផ្នែកបន្ថែម។
ប្រើតែរថសណ្ដោងមួយប៉ណ្ណោះជាមួយម៉ាស៊ីនកាត់ស្មៅដែលមានល្បឿន PTO កម្រិត 540 rpm (9 បង្វិលក្នុងមួយវិនាទី)។
ត្រូវប្រាកដថារបាំងការងារ និងខែលត្រូវបានតំឡើង និងថែទាំយ៉ាងត្រឹមត្រូវ។ ប្ដូររបាំងការពារ និងខែលដែលបាត់ ខូច ឬសឹកមុនពេលប្រើគ្រឿងចក្រ។
ត្រូវប្រាកដថាដងបង្វិល PTO មិនប៉ះនឹងរបារអូស
មុនពេលកាត់ស្មៅ ត្រូវត្រួតពិនិត្យម៉ាស៊ីនជានិច្ចដើម្បីធានាថា ផ្លែកាំបិត ប៊ូឡុងផ្លែកាំបិត និងបង្គុំផ្នែកកាត់នៅដំណើរការល្អធម្មតា។ ប្ដូរថ្មីនូវផ្លែកាំបិត និងប៊ូឡុងដែលសឹក ឬខូចជាឈុតដើម្បីរក្សាតុល្យភាព។
ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែលគ្រឿងចក្រអាចបោះចេញ។
ត្រូវប្រាកដថារថសណ្តោងរបស់អ្នកសមស្របសម្រាប់ប្រើជាមួយម៉ាស៊ីនកាត់ស្មៅដែលមានទម្ងន់ប៉ុននេះ ដោយពិនិត្យមើលជាមួយអ្នកផ្គត់ផ្គង់ ឬក្រុមហ៊ុនផលិតរថសណ្តោងរបស់អ្នក។
ស្វែងយល់ពីប្រតិបត្តិការត្រួតពិនិត្យត្រាក់ទ័រខាងក្រោម មុនពេលអ្នកដំណើរការម៉ាស៊ីនកាត់ស្មៅ៖
ការភ្ជាប់ PTO
ល្បឿនម៉ាស៊ីន /PTO
ការគ្រប់គ្រងឧបករណ៍ភ្ជាប់ខាងក្រោយ (លើកឡើង/បន្ទាប)
ប្រតិបត្តិការវ៉ាល់ជំនួយ
អំប្រ៉ាយ៉ា
ឈ្នាន់
ការជ្រើសរើសស្ពឺដាក់លេខ
ហ្វ្រាំងដៃ
Important: សូមអាន សៀវភៅណែនាំអ្នកបញ្ជា របស់ត្រាក់ទ័រសម្រាប់សេចក្តីណែនាំក្នុងការប្រតិបត្តិការ។
សូមចូលមើល សៀវភៅណែនាំអ្នកបញ្ជា របស់ឧបករណ៍អូសទាញសម្រាប់ពត៌មានស្ដីពីការគ្រប់គ្រង និងប្រតិបត្តិការ ព្រមទាំងពត៌មានបន្ថែមអំពីការដំឡើងយានសម្រាប់ឧបករណ៍ភ្ជាប់នេះ។
ម៉ាស៊ីនកាត់ស្មៅត្រូវបានរចនាឡើងដើម្បីប្រតិបត្តិការជាមួយល្បឿន PTO រហូតដល់ 540 rpm។ រថសណ្ដោងភាគច្រើនបង្ហាញទីតាំងល្បឿន 540 PTO rpm នៅលើម៉ែត្រវាស់ល្បឿន។
រយៈពេលបណ្ដុះបណ្ដាល ដំណើរការសណ្តោងតាមការកំណត់ប្រអប់លេខដែលបានណែនាំ និងល្បឿនបើកបរ PTO ហើយស្គាល់ច្បាស់អំពីលក្ខណៈនៃការបើកបររបស់រថសណ្តោង និងម៉ាស៊ីនកាត់ស្មៅ។ អនុវត្តការលើក និងបន្ទាបក្បាលម៉ាស៊ីនកាត់ស្មៅ បញ្ឈប់ និងចាប់ផ្តើមដ្រាយ PTO និងតម្រឹមគ្រឿងចក្រជាមួយនឹងការឆ្លងកាត់ពីមុន។ វគ្គអនុវត្តន៍បង្កើនទំនុកចិត្តក្នុងប្រតិបត្តិការម៉ាស៊ីនកាត់ស្មៅ និងជួយធានាដល់ការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវក្នុងការកាត់ស្មៅ។
ឧបករណ៍ភ្ជាប់ដែលកំពុងដំណើរការអាចបណ្តាលឱ្យមានរបួសផ្ទាល់ខ្លួន។
ដើម្បីជៀសវាងរងរបួសផ្ទាល់ខ្លួន កុំចាកចេញពីកៅអីអ្នកបញ្ជាដោយមិនបានផ្ដាច់ដ្រាយ PTO ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។ ត្រូវប្រាកដថាឧបករណ៍សុវត្ថិភាពទាំងអស់ត្រូវបានធានាសុវត្ថិភាពនៅកន្លែងត្រឹមត្រូវរបស់វាមុនពេលបន្តប្រតិបត្តិការ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
សម្ពាធកងទាបកាត់បន្ថយស្ថេរភាពនៃម៉ាស៊ីនកាត់ស្មៅនៅពេលដឹកជញ្ជូនវា។ នេះអាចបណ្ដាលឲ្យក្រឡាប់ របួសរាងកាយ ឬស្លាប់។
កុំប្រតិបត្តិការម៉ាស៊ីនកាត់ស្មៅដោយសំបកកង់ធូរ។
ពិនិត្យសម្ពាធខ្យល់សំបកកង់ប្រចាំថ្ងៃ។
អ្នកត្រូវវាស់ឲ្យឃើញដល់កម្រិត 207 kPa (30 psi)។
ប្រសិនបើសម្ពាធខ្យល់សំបកកង់មិនបាន 30 psi, សូមសប់ខ្យល់ចូលថែម ឬបន្ធូរខ្យល់ចេញពីកង់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ប្រសិនបើបានដំឡើងលើរថសណ្ដោង សូមដោះដងបង្វិលចេញ។
បង្វិលឧបករណ៍ការពារដង PTO ទៅមុខពាក់កណ្ដាល បង្វិលអោយអស់ (រូបភាព )។
Note: សម្អាត ឬប្ដូរឧបករណ៍ការពារដង ប្រសិនបើវាមិនវិលដោយសេរី។
រំកិលបករណ៍ការពារដង PTO ទៅមុខពាក់កណ្ដាលជាមួយគ្នា និងដាច់ពីគ្នាដើម្បីធានាថាវាស្រុញចូលគ្នាដោយសេរី (រូបភាព )។
Note: សម្អាត ឬប្ដូរឧបករណ៍ការពារដង ប្រសិនបើវាមិនស្រុញចូលគ្នាដោយសេរី។
ប្រសិនបើបានដោះចេញពីរថសណ្ដោងហើយ សូមដំឡើងដងបង្វិល សូមមើល ។
ឆែកមើលថាច្រវ៉ាក់ទប់ត្រូវបានដំឡើងនៅចន្លោះឧបករណ៍ការពារដង PTO និងផ្នែកមិនមានចលនានៅលើរថសណ្ដោង (រូបភាព )។
ឆែកមើលច្រវ៉ាក់ទប់ក្រែងឧបករណ៍ការពារដងបង្វិលត្រូវបានភ្ជាប់ទៅប្រអប់លេខកណ្ដាល និងប្រអប់លេខនៅលើក្បាលម៉ាស៊ីនកាត់ស្មៅនីមួយ (រូបភាព , រូបភាព , រូបភាព , និង រូបភាព )។
ឆែកមើលថាតើចង្កំទុយោទាំង 7 រឹតភ្ជាប់នឹងឧបករណ៍ការពារដងបង្វិលយ៉ាងណែនទៅប្រអប់លេខក្បាលកណ្ដាល (រូបភាព )។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ រំកិលចង្កឹះលេខទៅទីតាំង ដាច់លេខ ។
ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ និងរង់ចាំរហូតផ្នែកទាំងអស់លែងមានចលនាសិន។
ដោះកន្លាស់ ហើយបង្វិលដូយរបារសណ្ដោងតាមទិសបញ្ឈរ (រូបភាព )។
បង្វិលដងដូយរហូតដល់ដូយអាចទ្រទម្ងន់ម៉ាស៊ីនកាត់ស្មៅបានទាំងស្រុង។
កល់កំណល់កង់ទាំងពីររបស់ម៉ាស៊ីនកាត់ស្មៅ (រូបភាព )។
ផ្ដាច់ទុយោអ៊ីដ្រូលិក និងដងបង្វិល PTO ពីរថសណ្ដោង។
ផ្ដាច់ទំពក់សណ្ដោងពីរបារសណ្ដោង។
បររថសណ្ដោងក្នុងទិសដៅខ្សែត្រង់ឆ្ងាយពីម៉ាស៊ីនកាត់ស្មៅ។
ត្រូវប្រាកដថាម៉ាស៊ីនកាត់ស្មៅត្រូវបានទ្រដោយដូយរបារសណ្ដោង សូមមើល ។
បន្ទាបទំពក់សណ្ដោង 3 ចំណុចឡើង សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
បើបានដំឡើងហើយ ត្រូវដោះកន្លាស់ខ្ទាស់ កន្លាស់ទាក់ និងតំណ 3 ចំណុចខាងលើ ចេញពីក្រចាប់តំណខាងលើ (រូបភាព )។
លៃតម្រូវដៃទប់លំនឹង (រូបភាព ) ឆ្ពោះទៅខាងក្រៅអោយអស់ សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់ម៉ាស៊ីនសណ្ដោង។
ប្រសិនបើម៉ាស៊ីនកាត់ស្មៅរបស់អ្នកមានកន្លាស់របារសណ្ដោង ត្រូវដោះដង្កៀបអង្កាញ់ និងកន្លាស់ទំពក់សណ្ដោងចេញពីរបារសណ្ដោង។
ប្រសិនបើរថសណ្ដោងរបស់អ្នកមានក្បាលទំពក់សណ្ដោង សូមបើកទំពក់សណ្ដោង។
ប្រើដងដូយដើម្បីលើក ឬបន្ទាបដូយរបារសណ្ដោង និងតម្រឹមរបារសណ្ដោងទៅនឹងរបារអូស ឬក្បាលទំពក់សណ្ដោង (រូបភាព )។
លើកទំពក់សណ្ដោង 3 ចំណុចឡើង សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
Note: នៅពេលបំពាក់រួច សូមចាក់សោទំពក់សណ្ដោង 3 ចំណុច។
តម្រឹមរបារអូស ឬក្បាលទំពក់នៃរថសណ្ដោងជាមួយរបារសណ្ដោងនៃម៉ាស៊ីនកាត់ស្មៅ (រូបភាព )។
រំកិលចង្កឹះលេខទៅទីតាំង ដាច់លេខ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ ហើយរង់ចាំរហតដល់គ្រឿងមានចលនាទាំងអស់ឈប់។
រឹតរបារសណ្ដោងដូចខាងក្រោម៖
ដោះកន្លាស់ដែលរឹតដូយទៅនឹងរបារសណ្ដោង បង្វិលដូយតាមទិសដេក ហើយរឹតដូយទៅនឹងរបារសណ្ដោងដោយកន្លាស់ (រូបភាព )។
តម្រឹមគ្រឿងតរហ័សនៃដងបង្វិល PTO ជាមួយដងបញ្ចេញនៃ PTO (រូបភាព )។
ទាញកងរឹតនៃគ្រឿងតរហ័សមកក្រោយ (រូបភាព )។
ខណៈពេលកំពុងទាញកងរឹតមកក្រោយ សូមទាញនឹមដងបង្វិល PTO ទៅមុខ ហើយរុញរន្ធនៃគ្រឿងតពីលើស្ពឺនៃដងបញ្ចេញ PTO (រូបភាព )។
ត្រូវប្រាកដថាសោនៅលើគ្រឿងតរហ័សចូលក្នុងចង្អូរនៃដងបង្វិលបញ្ចេញ PTO ដោយសុវត្ថិភាព។
ភ្ជាប់ច្រវ៉ាក់ទប់ទៅនឹងផ្នែកនៅនឹងនៃរថសណ្ដោង (រូបភាព )។
Important: ត្រូវប្រាកដថាច្រវ៉ាក់ទប់មានភាពធូរគ្រប់គ្រាន់ដើម្បីអោយអ្នកអាចបត់គ្រឿងចក្រតាមទិសដៅទាំងពីរ។
កំណត់គ្រឿងភ្ជាប់រហ័សសម្រាប់ឧបករណ៍ភ្ជាប់ខាងក្រោយ-លើក និងសៀគ្វីទាបសម្រាប់រថសណ្តោង។
ដោះគម្របការពារធូលីចេញពីគ្រឿងផ្ដាច់រហ័សនៃរថសណ្ដោង។
ដោះគម្របធូលីខ្មៅចេញពីគ្រឿងផ្ដាច់រហ័សនៃទុយោស៊ីឡាំងពង្រីកនៃម៉ាស៊ីនកាត់ស្មៅ
ភ្ជាប់ទុយោស៊ីឡាំងពង្រីកគ្រឿងតរហ័សទៅនឹងគ្រឿងផ្ដាច់រហ័ស (រូបភាព )។
ដោះគម្របធូលីក្រហមចេញពីគ្រឿងផ្ដាច់រហ័សនៃទុយោស៊ីឡាំងទាញទៅក្រោយ នៃម៉ាស៊ីនកាត់ស្មៅ
ភ្ជាប់គ្រឿងផ្ដាច់រហ័សនៃទុយោស៊ីឡាំងទាញទៅក្រោយទៅសៀគ្វីខ្ពស់នៃឧបករណ៍ភ្ជាប់ខាងក្រោយ។
តម្រៀបខ្សែការពារជាន់ពីក្បាលទុយោទៅកាន់កៅអីរបស់អ្នកបញ្ជា (រូបភាព )។
Important: ត្រូវប្រាកដថាអ្នកអនុញ្ញាតឱ្យមានខ្សែពួរយឺត ដើម្បីឱ្យម៉ាស៊ីនកាត់ស្មៅអាចបត់ស្តាំ និងឆ្វេងពីក្រោយរថសណ្តោង ដោយមិនបន្ថែមភាពតឹងដល់ខ្សែពួរ ប៉ុន្តែវាមិនប៉ះដងបង្វិល PTO ទេ។
ចងខ្សែទៅនឹងសមាសភាគតួថេរនៃរថសណ្ដោងដូចជាបំពង់ខ្សែ(រូបភាព )។
Important: កុំចងខ្សែការពារជាន់ទៅនឹងកៅអី ចង្កូត ឬដងបញ្ជា។
ដោះកំណល់ចេញពីកង់ម៉ាស៊ីនកាត់ស្មៅ។
Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។
ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។
ស្លៀកពាក់សំលៀកបំពាក់សមរម្យ រួមមានឧបករណ៍ការពារភ្នែក ខោជើងវែង ស្បែកជើងទប់រអិល និងឧបករណ៍ការពារត្រចៀក។ ចងសក់ដែលវែង ហើយមិនត្រូវពាក់សំលៀកបំពាក់រលុង ឬគ្រឿងអលង្ការរលុងឡើយ។
ហាមបញ្ជាគ្រឿងចក្រនៅពេលឈឺ អស់កម្លាំង ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំ។
ហាមដឹកអ្នកដំណើរលើម៉ាស៊ីនកាត់ស្មៅ ហើយឲ្យអ្នកនៅក្បែរនិងសត្វចិញ្ចឹមនៅឲ្យឆ្ងាយពីគ្រឿងចក្រអំឡុងពេលប្រតិបត្តិការ។
បញ្ជាគ្រឿងចក្រតែនៅពេលមើលឃើញច្បាស់តែប៉ុណ្ណោះ ដើម្បីជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។
មុនពេលបញ្ឆេះម៉ាស៊ីន ធានាថារាល់គ្រឿងបញ្ជូនទាំងអស់ស្ថិតនៅចំណុចផ្ដាច់លេខ PTO ត្រូវបានផ្ដាច់ចេញ ហ្វ្រាំងដៃត្រូវបានដាក់ ហើយអ្នកស្ថិតនៅចំណុចបញ្ជា។
រក្សាដៃ និងជើងរបស់អ្នកនៅឲ្យឆ្ងាយពីផ្នែកដែលវិល។ ធ្វើយ៉ាងណារក្សារន្ធបង្ហូរអោយស្រលះគ្រប់ពេល។
មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវស្រឡះ។
ប្រុងប្រយ័ត្ននៅពេលជិតដល់ផ្លូវកែងដែលបាំង កូនឈើ ដើមឈើ ឬវត្ថុផ្សេងទៀតដែលបាំងការមើលរបស់អ្នក។
កុំដំណើរការ PTO ជាមួយជាន់ដែលបានលើកពីលើទីតាំងបញ្ឈប់ដោយផ្នែក។
បញ្ឈប់ម៉ាស៊ីនកាត់ស្មៅនៅពេលណាដែលអ្នកមិនកំពុងកាត់ស្មៅ។
បញ្ឈប់គ្រឿងចក្រ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរហូតលែងដល់គ្រឿងមានចលនាទាំងអស់ឈប់ មុនពេលត្រួតពិនិត្យគ្រឿងភ្ជាប់បន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុណាមួយ ឬបើមានរំញ័រមិនប្រក្រតីនៅក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តការបញ្ជា។
បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលបត់ និងឆ្លងកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។
បន្ថយល្បឿននៅលើផ្លូវរដិបរដុប និងផ្ទៃរាបស្មើ
ម៉ាស៊ីនកាត់ស្មៅមានទម្ងន់ធ្ងន់។ នៅពេលបានភ្ជាប់ទៅនឹងរថសណ្ដោង និងក្នុងទីតាំងលើកឡើង នោះទម្ងន់នៃម៉ាស៊ីនកាត់ស្មៅប៉ះពាល់ដល់លំនឹង ហ្វ្រាំង និងចង្កូត។ អនុវត្តការប្រុងប្រយ័ត្ននៅពេលដឹកជញ្ជូនរវាងតំបន់ធ្វើការ។
ហាមទុកគ្រឿងចក្រដែលកំពុងដំណើរការចោលដោយមិនយកចិត្តទុកដាក់។
មុនពេលចាកចេញពីទីតាំងបញ្ជា (រួមទាំងការលៃតម្រូវកម្ពស់កាត់) ចូរអនុវត្តដូចខាងក្រោម៖
ត្រូវធ្វើឲ្យប្រាកដថា PTO ត្រូវបានផ្ដាច់។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
បន្ទាបគម្របម៉ាស៊ីនកាត់ស្មៅ។
ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
រង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់មុនពេលចាកចេញពីគ្រឿងចក្រ។
ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។
ប្រើគ្រឿងបន្ធាប់បន្សំ គ្រឿងភ្ជាប់ និងគ្រឿងបន្លាស់ដែលបានអនុម័តដោយក្រុមហ៊ុន Toro តែប៉ុណ្ណោះ។
សម្រាប់ការរុះរើ ឬជួសជុលគ្រឿងក្រូវដងបង្វិល PTO ទាំងអស់ដូចជា (បំពង់, បាដាង, តំណ ។ល។) សូមទាក់ទងអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នក។ ការដោះគ្រឿងបន្លាស់ចេញសម្រាប់ជួសជុល និងដំឡើងឡើងវិញអាចបំផ្លាញផ្នែកខ្លះ ប្រសិនបើមិនបានអនុវត្តដោយប្រើឧបករណ៍ពិសេសដោយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល។
កុំដំណើរការម៉ាស៊ីនកាត់ស្មៅប្រសិនបើគ្មាន PTO ឬឧបករណ៍ការពារដងបង្វិល
សូមប្រយ័ត្នពេលបង្វែរម៉ាស៊ីន ដើម្បីកុំឱ្យសំបកកង់រថសណ្ដោង ប៉ះនឹងដងបង្វិល PTO។
ធានាសុវត្ថិភាពទុយោអ៊ីដ្រូលិក ខ្សែភ្លើង ខ្សែពួរ និងរបស់របរផ្សេងទៀត ដើម្បីកុំឱ្យវាប៉ះជាមួយឧបករណ៍ការពារដងបង្វិល PTO។
ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ពិនិត្យ និងស្វែងយល់ពីការណែនាំអំពីជម្រាលនៅក្នុងសៀវភៅណែនាំ និងនៅលើរថសណ្តោង។
វាយតម្លៃស្ថានភាពទីកន្លែងដើម្បីកំណត់ថាតើទីជម្រាលមានសុវត្ថិភាពសម្រាប់បញ្ជាគ្រឿងចក្រដែរឬទេ រួមទាំងការស្ទង់មើលទីកន្លែង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ចនៅពេលអនុវត្តការស្ទង់នេះ។
ពិនិត្យមើលឡើងវិញនូវសេចក្ដីណែនាំអំពីជម្រាលដែលមានរាយនៅខាងក្រោមសម្រាប់ការបញ្ជាគ្រឿងចក្រនៅលើទីជម្រាល និងដើម្បីកំណត់ថាតើ អ្នកអាចបញ្ជាគ្រឿងចក្រនៅក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅចំណុចនោះបានដែរឬអត់។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះការបញ្ជាគ្រឿងចក្រលើទីជម្រាលបាន។
ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។
ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពណាដែលការកកិត ចង្កូត ឬលំនឹងចោទជាបញ្ហា។
ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។
ត្រូវដឹងថា ការបញ្ជាគ្រឿងចក្រនៅលើស្មៅសើម ផ្លូវកាត់ជម្រាល ឬផ្លូវចុះចំណោត អាចនឹងបណ្ដាលឲ្យគ្រឿងចក្របាត់បង់ទំនាញ។ ការបាត់បង់ទំនាញរបស់ប្រព័ន្ធកង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។
ត្រូវប្រុងប្រយ័ត្នបំផុតនៅពេលបញ្ជាគ្រឿងចក្រនៅក្បែរកន្លែងដាក់ចុះ ស្នាមភ្លោះ ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភពគ្រោះថ្នាក់ផ្សេងៗ។ គ្រឿងចក្រអាចក្រឡាប់ភ្លាមៗ បើកង់មួយទៅលើគែម ឬផតរបស់គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ និងគ្រោះថ្នាក់ណាមួយ។
កំណត់អត្តសញ្ញាណគ្រោះថ្នាក់នៅមូលដ្ឋាននៃជម្រាល។ បើមានគ្រោះថ្នាក់ ចូរកាត់ស្មៅនៅទីជម្រាលដោយប្រើម៉ាស៊ីនកាត់ស្មៅដែលគ្រប់គ្រងដោយថ្មើរជើង។
បើអាច រក្សាផ្នែកកាត់ឲ្យនៅទាបទៅនឹងដីពេលបញ្ជានៅលើទីជម្រាល។ ការលើកផ្នែកកាត់ពេលកំពុងបញ្ជានៅលើទីជម្រាលអាចបណ្ដាលឲ្យគ្រឿងចក្រមិននៅនឹង។
ប្រើការប្រុងប្រយ័ត្នខ្លាំងជាមួយឧបករណ៍ភ្ជាប់ផ្សេងទៀត។ ទាំងនេះអាចផ្លាស់ប្ដូរលំនឹងនៃគ្រឿងចក្រ និងបណ្ដាលឲ្យបាត់បង់ការគ្រប់គ្រង។ គ្រឿងចក្រត្រូវដាក់លេខជានិច្ចពេលចុះជម្រាល។ កុំចុះចំណោត (អាចអនុវត្តបានចំពោះតែគ្រឿងម៉ាស៊ីនដែលប្រើប្រអប់លេខប៉ុណ្ណោះ)។
ត្រូវប្រាកដថា PTO ស្ថិតនៅទីតាំង បិទ សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
ផ្លាស់ទីម៉ាស៊ីនកាត់ស្មៅទៅទីតាំងរាបស្មើដែលធំល្មមដើម្បីទ្រក្បាលម៉ាស៊ីនកាត់ស្មៅ។
ត្រូវប្រាកដថាមិនមានអ្នកឈរក្បែរនៅជិតៗនោះ។
ផ្លាស់ទីឧបករណ៍បញ្ជាសម្រាប់សៀគ្វីឧបករណ៍ភ្ជាប់ខាងក្រោយទៅកាន់ទីតាំង លើក សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
ក្បាលម៉ាស៊ីនកាត់ស្មៅអាចលើកឡើងបន្តិច ហើយសង្កត់លើសោការពារជាន់។
ទាញហើយសង្កត់ខ្សែការពារជាន់ (រូបភាព )។
លែងសោការពារជាន់។
ផ្លាស់ទីឧបករណ៍បញ្ជាសម្រាប់សៀគ្វីឧបករណ៍ភ្ជាប់ខាងក្រោយទៅកាន់ទីតាំង បន្ទាប សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
ក្បាលម៉ាស៊ីនកាត់ស្មៅបន្ទាបទៅដី (រូបភាព )។
នៅពេលក្បាលម៉ាស៊ីនបន្ទាបទៅដីទាំងស្រុង សូមលែងខ្សែពួរ និងឧបករណ៍គ្រប់គ្រងការភ្ជាប់។
ផ្លាស់ទីឧបករណ៍បញ្ជាសម្រាប់សៀគ្វីឧបករណ៍ភ្ជាប់ខាងក្រោយទៅកាន់ទីតាំង បណ្ដែត សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
ប្រើនិតិវិធីនេះដើម្បីលើកក្បាលម៉ាស៊ីនកាត់ស្មៅឡើងបន្តិចនៅពេលបត់គ្រឿងចក្រជុំវិញនៅចុងបញ្ចប់នៃការកាត់។
សម្រាប់ការណែនាំស្ដីពីការប្រើប្រាស់ឧបករណ៍គ្រប់គ្រងការភ្ជាប់ សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
ផ្លាស់ទីឧបករណ៍គ្រប់គ្រងសម្រាប់សៀគ្វីការភ្ជាប់ខាងក្រោយទៅទីតាំង លើក ។
ក្បាលម៉ាស៊ីនលើកឡើង ហើយកន្លាស់លើកប៉ះនឹងទីតាំងបញ្ឈប់ដោយផ្នែកនៃសោការពារជាន់។
Note: កុំទាញខ្សែការពារជាន់
បង្វែររថសណ្ដោង ហើយតម្រឹមវាសម្រាប់ផ្លូវកាត់បន្ទាប់។
ផ្លាស់ទីឧបករណ៍គ្រប់គ្រងសម្រាប់សៀគ្វីការភ្ជាប់ខាងក្រោយទៅទីតាំង បន្ទាប ។
សម្រាប់ការណែនាំស្ដីពីការប្រើប្រាស់ PTO និងឧបករណ៍គ្រប់គ្រងការភ្ជាប់ សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថសណ្ដោងរបស់អ្នក។
Note: ប្រសិនបើសោការពារជាន់ម៉ាស៊ីនកាត់ស្មៅខាងក្រោយមិនភ្ជាប់កន្លាស់ក្បាលម៉ាស៊ីនទេ សូមលៃតម្រូវកំពស់នៃសោការពារជាន់។ សូមអាន
ផ្លាស់ទីម៉ាស៊ីនកាត់ស្មៅទៅកន្លែងរាបស្មើ។
ពន្លត់ PTO។
ទាញហើយសង្កត់ខ្សែការពារជាន់ (រូបភាព )។
ផ្លាស់ទីឧបករណ៍គ្រប់គ្រងសម្រាប់សៀគ្វីការភ្ជាប់ខាងក្រោយទៅទីតាំង លើកឡើង ។
ក្បាលម៉ាស៊ីនកាត់ស្មៅលើកឡើងទៅទីតាំង ដឹកជញ្ជូន (រូបភាព )។
នៅពេលក្បាលម៉ាស៊ីនលើកឡើងទាំងស្រុង សូមលែងខ្សែពួរ និងឧបករណ៍គ្រប់គ្រងការភ្ជាប់។
សោការពារជាន់ភ្ជាប់កន្លាស់ក្បាលម៉ាស៊ីន (រូបភាព )។
ផ្លាស់ទីឧបករណ៍គ្រប់គ្រងសម្រាប់សៀគ្វីការភ្ជាប់ខាងក្រោយទៅទីតាំង បន្ទាប រហូតដល់សោការពារជាន់ទ្រទម្ងន់នៃក្បាលម៉ាស៊ីន។
ប្រសិនបើម៉ាស៊ីនកាត់ស្មៅត្រូវបានដំឡើងលើរថសណ្តោង សូមអនុវត្តដូចខាងក្រោម៖
ត្រូវធ្វើឲ្យប្រាកដថា PTO ត្រូវបានផ្ដាច់។
ប្រសិនបើក្បាលម៉ាស៊ីនកាត់ស្មៅស្ថិតនៅទីតាំងដឹកជញ្ជូន សូមបន្ទាបក្បាលម៉ាស៊ីន សូមមើល ។
ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ និងរង់ចាំរហូតផ្នែកទាំងអស់លែងមានចលនាសិន។
កំណត់កម្ពស់ដែលអ្នកចង់កាត់ស្មៅ។
បន្ធូរខ្ចៅខ្ទាស់ទាំង 4 គ្រាប់ដែលរឹតភ្ជាប់ឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ទាំង 4 គ្រាប់ (រូបភាព ) នៃក្បាលម៉ាស៊ីនកាត់ស្មៅ។
ការធ្វើការជាមួយរ៉ូឡូក្បាលម៉ាស៊ីន 1 មួលខ្ចៅរឹតលៃតម្រូវដើម្បីលើក ឬបន្ទាបម៉ាស៊ីនកាត់ស្មៅរហូតដល់ទ្រនិចត្រង់ជួរជាមួយកម្ពស់កាត់ស្មៅដែលអ្នកបានកំណត់តាមជំហាន ។
រឹតខ្ចៅខ្ទាស់សម្រាប់ឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ 2។
ធ្វើតាមជំហានឡើងវិញ និង សម្រាប់ឧបករណ៍លៃតម្រូវកម្ពស់មុខកាត់នៅរ៉ូឡូផ្សេងទៀត។
ធ្វើជំហានឡើងវិញ រហូតដល់ចប់ សម្រាប់ក្បាលម៉ាស៊ីនផ្សេងទៀត។
ប្ដូរលេខរថសណ្ដោងទៅ លេខទាប ឬ កម្រិតទាប។
ការបរគ្រឿងចក្រយឺតៗ កាច់ចង្កូតដើម្បីបត់យកភ្លាមៗ។
Important: កុំអោយលើសមុំអតិបរមា 75° ពីរថសណ្ដោងទៅមុំម៉ាស៊ីនកាត់ស្មៅ។
នៅពេលអ្នកបត់ សូមពិនិត្យមើលដើម្បីធានាបាននូវប្រឡោះរវាងសំបកកង់របស់រថសណ្តោង និងផ្នែកនៃម៉ាស៊ីនកាត់ស្មៅ (រូបភាព )។
Note: ប្រសិនបើសំបកកង់នៅជិតម៉ាស៊ីនកាត់ស្មៅពេក សូមបង្វែរបន្តិចម្តងៗ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់មុនពេលចាកចេញពីគ្រឿងចក្រ។
កុំជាន់លើ ពីលើ ឬពីក្រោមដងបង្វិល។
កុំប្រើច្រវ៉ាក់ទប់នៃឧបករណ៍ការពារដង PTO ដើម្បីទ្រដងនៅពេលដឹកជញ្ជូន ឬរក្សាទុកម៉ាស៊ីនកាត់ស្មៅ។
កុំដាក់ដង PTO នៅលើដី។
កុំអោយឧបករណ៍ការពារដង PTO ញែកចេញពីគ្នា។
រក្សាឲ្យផ្នែករបស់គ្រឿងចក្រទាំងអស់ស្ថិតក្នុងស្ថានភាពដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។
ប្ដូរនិងដាក់ស្លាកថ្មីទាំងឡាយណាដែលសឹក រហែក ឬជ្រុះបាត់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
លើកក្បាលម៉ាស៊ីនកាត់ស្មៅ ហើយលាងសម្អាតវាអោយសព្វ។
Important: លើក ហើយដាក់គន្លឹះក្បាលម៉ាស៊ីនមុនពេលផ្ទុកម៉ាស៊ីនកាត់ស្មៅនៅលើ ឬចេញពីរ៉ឺម៉ក។
ប្រើដោយប្រយ័ត្នប្រយែងនៅពេលលើកដាក់អីវ៉ាន់លើគ្រឿងចក្រនៅក្នុងរ៉ឺម៉ក ឬត្រាក់ទ័រ។
ប្រើបន្ទះដែកកំណល់រុញលើកដាក់មានទទឹងស៊ីគ្នាពេញលេញនៅពេលលើកដាក់អីវ៉ាន់លើគ្រឿងចក្រនៅក្នុងរ៉ឺម៉ក ឬត្រាក់ទ័រ។
សូមចូលមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់តួសណ្ដោងរបស់អ្នក និងរថសណ្ដោងរបស់អ្នក ទីតាំងចងភ្ជាប់មិនអោយមានចលនានៃគ្រឿងចក្រ។
បររថសណ្ដោងឡើងលើបន្ទះកំណល់។
ពន្លត់ម៉ាស៊ីន ដោះសោចេញ និងដាក់ហ្វ្រាំងដៃ។
បន្ទាបដូយចុះ។
ចងភ្ជាប់គ្រឿងចក្រទៅក្រោមជិតកង់ដែលមានខ្សែពាន ច្រវ៉ាក់ ឬខ្សែ។
Note: សូមមើលបទបញ្ញត្តិក្នុងតំបន់សម្រាប់តម្រូវការក្នុងការចងភ្ជាប់មិនអោយមានចលនា។
ដាក់ដុំឈើនៅកង់របស់គ្រឿងចក្រទៅនឹងឃ្លុបរ៉ឺម៉ក ឬរទេះបន្ទុក។
ត្រូវធានាថាដងបង្វិល PTO ត្រូវបានតភ្ជាប់ទៅនឹងរថសណ្ដោង ឬត្រូវបានរឹតភ្ជាប់ទៅនឹងរបារសណ្ដោងនៃម៉ាស៊ីនកាត់ស្មៅ។
បើទុកសោនៅក្នុងកុងតាក់ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ដោះសោចេញពីកុងតាក់មុនពេលអ្នកធ្វើតំហែទាំណាមួយ។
ប្រសិនបើក្បាលម៉ាស៊ីនកាត់ស្មៅត្រូវបានលើកឡើងតែមិនបានដាក់គន្លឹះ នោះក្បាលម៉ាស៊ីនអាចបន្ទាបចុះដោយមិននឹកស្មានដល់ និងធ្វើអោយអ្នក ឬអ្នកឈរក្បែររងរបួសធ្ងន់ធ្ងរ។
លើកក្បាលម៉ាស៊ីនទាំងអស់ឡើងអោយអស់ ហើយត្រូវប្រាកដថាកន្លាស់នៅលើដៃលើកទាំងអស់បានដាក់គន្លឹះ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
រៀងរាល់ 50 ម៉ោងម្តង |
|
រៀងរាល់ 500 ម៉ោងម្តង |
|
មុនពេលទុកដាក់ |
|
ប្រចាំឆ្នាំ |
|
តម្រឹមគន្លឹះនៃគម្របក្បាលម៉ាស៊ីនកាត់ស្មៅជាមួយរន្ធនៅក្នុងក្បាលម៉ាស៊ីនកាត់ស្មៅ (រូបភាព )។
រឹតគម្រប (រូបភាព ) ដូចខាងក្រោម៖
ម៉ាស៊ីនកាត់មិនមែន CE៖ ស៊កគម្របមួលតាមគម្រប និងចូលតាមក្បាលម៉ាស៊ីនកាត់ស្មៅ និងរឹតបន្តឹងគម្របមួល។
ម៉ាស៊ីនកាត់ CE៖ ស៊កប៊ូឡុងចូលក្នុងក្បាលម៉ាស៊ីនកាត់ស្មៅ ហើយរឹតប៊ូឡុង។
ធ្វើតាមជំហានឡើងវិញ រហូតដល់ចប់ សម្រាប់គម្របផ្សេងទៀតដែលអ្នកបានដោះចេញ (រូបភាព )។
ប្រេងរំអិលលីចូមលេខ 2
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
លាបខ្លាញ់ដែលមានការបញ្ជាក់លើគ្រឿងបង្គុំលាបខ្លាញ់ត្រង់ភាពតឹងរបស់ខ្សែពានទាំង 2 នៃក្បាលម៉ាស៊ីនកាត់ស្មៅនីមួយៗ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
សម្ភារដែលផ្ដល់ដល់អតិថិជន៖ កៅរុំទុយោ PTFE និងស្នប់ដៃតូចមួយ។
ប្រេងត្រាក់ទ័រព្រីមៀម Toro
ប្រេងអ៊ីដ្រូលិកត្រាក់ទ័រ Mobilfluid™ 424
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
ដកឧបករណ៍វាស់ប្រេងចេញពីរន្ធឧបករណ៍វាស់ប្រេងនៅឯផ្នែកខាងលើនៃប្រអប់លេខកណ្ដាល (រូបភាព ឬ រូបភាព )។
ពិនិត្យមើលកម្រិតរាវដែលបង្ហាញនៅលើឧបករណ៍វាស់ប្រេង (រូបភាព ឬ រូបភាព )។
កម្រិតប្រេងគួរតែបង្ហាញចន្លោះគំនូសក្រិតពេញ និងបន្ថែមនៃឧបករណ៍វាស់ប្រេង។
Note: បន្ថែមប្រេងម៉ាស៊ីនតាមតម្រូវការដើម្បីដំឡើងកម្រិតចន្លោះគំនូសក្រិតពេញ និងបន្ថែម សូមមើល ឬ ។
សម្អាតវ័ណ្ឌនៃឧបករណ៍វាស់ប្រេង និងឆ្នុកចាក់ប្រេង រួចរុំកៅ PTFE លើវ័ណ្ឌ។
ស៊កឧបករណ៍វាស់ប្រេងចូលក្នុងរន្ធចាក់ប្រេង រួចរឹតឧបករណ៍វាស់ប្រេង (រូបភាព ឬ រូបភាព )។
ធ្វើជំហានឡើងវិញ រហូតដល់ចប់ សម្រាប់ប្រអប់លេខក្បាលម៉ាស៊ីន។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
ប្រចាំឆ្នាំ |
|
ការធ្វើការកាត់តាមរន្ធដែលប្រើបាននៅឯបន្ទះគ្រោងបាតក្រោមនៃម៉ាស៊ីនកាត់ស្មៅ តម្រង់ទម្របង្ហូរប្រេងនៅខាងក្រោមរន្ធ (រូបភាព )។
ដោះឆ្នុកបង្ហូររន្ធប្រេងចេញពីរន្ធបង្ហូរប្រេងនៃប្រអប់លេខកណ្ដាល និងអនុញ្ញាតអោយប្រេងម៉ាស៊ីនហូរចេញអោយអស់ទាំងស្រុង (រូបភាព )។
សម្អាតវ័ណ្ឌនៃឆ្នុកបង្ហូរប្រេង រួចរុំកៅ PTFE លើវ័ណ្ឌនោះ។
ដាក់ឆ្នុកបង្ហូរប្រេងចូលក្នុងរន្ធបង្ហូរប្រេង រួចរឹតឆ្នុកនោះ។
ចំណុះប្រេងប្រេអប់លេខកណ្ដាល៖ 2.48 L (84 fl oz)
ដកឧបករណ៍វាស់ប្រេងចេញពីរន្ធឧបករណ៍វាស់ប្រេងនៅឯផ្នែកខាងលើនៃប្រអប់លេខកណ្ដាល រួចជូតសម្អាតឧបករណ៍វាស់ប្រេង (រូបភាព )។
ដកឆ្នុកចាក់ប្រេងចេញពីរន្ធចាក់ប្រេងនៅឯផ្នែកខាងលើនៃប្រអប់លេខ (រូបភាព )។
បន្ថែមប្រេងម៉ាស៊ីនប្រអប់លេខដែលមានការបញ្ជាក់ចំណុះ 2.48 L (84 fl oz) ទៅក្នុងប្រអប់លេខកាត់តាមរន្ធចាក់ប្រេង (រូបភាព )។
ស៊កឧបករណ៍វាស់ប្រេងចូលក្នុងរន្ធ ដកឧបករណ៍វាស់ប្រេងចេញ ហើយពិនិត្យមើលកម្រិតប្រេងរំអិល (រូបភាព )។
កម្រិតប្រេងគួរតែបង្ហាញចន្លោះគំនូសក្រិតពេញ និងបន្ថែមនៃឧបករណ៍វាស់ប្រេង។
Note: បន្ថែមប្រេងម៉ាស៊ីនតាមតម្រូវការដើម្បីដំឡើងកម្រិតចន្លោះគំនូសក្រិតពេញ និងបន្ថែម។
សម្អាតវ័ណ្ឌនៃឧបករណ៍វាស់ប្រេង និងឆ្នុកចាក់ប្រេង រួចរុំកៅ PTFE លើវ័ណ្ឌ។
ស៊កឧបករណ៍វាស់ប្រេងចូលក្នុងរន្ធចាក់ប្រេង រួចរឹតឧបករណ៍វាស់ប្រេង (រូបភាព )។
ដាក់ឆ្នុកចាក់ប្រេងចូលក្នុងរន្ធចាក់ប្រេង រួចរឹតឆ្នុកនោះ (រូបភាព )។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
ប្រចាំឆ្នាំ |
|
ចំណុះប្រេងប្រេអប់លេខក្បាលម៉ាស៊ីន៖ 1.06 L (36 fl oz)
បន្ថែមប្រេងម៉ាស៊ីនប្រអប់លេខដែលមានការបញ្ជាក់ចំណុះ 1.06 L (36 fl oz) ទៅក្នុងប្រអប់លេខកាត់តាមរន្ធឧបករណ៍វាស់ប្រេង (រូបភាព )។
ស៊កឧបករណ៍វាស់ប្រេងចូលក្នុងរន្ធ ដកឧបករណ៍វាស់ប្រេងចេញ ហើយពិនិត្យមើលកម្រិតប្រេងរំអិល (រូបភាព )។
កម្រិតប្រេងគួរតែបង្ហាញចន្លោះគំនូសក្រិតពេញ និងបន្ថែមនៃឧបករណ៍វាស់ប្រេង។
Note: បន្ថែមប្រេងម៉ាស៊ីនតាមតម្រូវការដើម្បីដំឡើងកម្រិតចន្លោះគំនូសក្រិតពេញ និងបន្ថែម។
សម្អាតវ័ណ្ឌនៃឧបករណ៍វាស់ប្រេង រួចរុំកៅ PTFE លើវ័ណ្ឌនោះ។
ស៊កឧបករណ៍វាស់ប្រេងចូលក្នុងរន្ធចាក់ប្រេង រួចរឹតឧបករណ៍វាស់ប្រេង (រូបភាព )។
ធ្វើជំហានឡើងវិញនិង រហូតដល់ចប់ សម្រាប់ប្រអប់លេខក្បាលម៉ាស៊ីនផ្សេងទៀត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
ខ្សែពានដំណើរការផ្លែកាំបិត ដែលទាញតឹងដោយរ៉ឺស័រដែលផ្ទុកប៉ូលីទំនេរ គឺប្រើប្រាស់បានយូរ។ តែក្រោយពេលប្រើជាច្រើនម៉ោងមក ខ្សែពាននឹងបង្ហាញសញ្ញានៃការសឹក។ សញ្ញាបង្ហាញថាខ្សែពានសឹករួមមាន៖ បន្លឺសម្លេងញ៉េកៗ នៅពេលខ្សែពានកំពុងវិល ផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅរអិលនៅពេលកាត់ស្មៅ ខ្សែពានមានគែមសឹក ខ្សែពានមានស្នាមខ្លោច និងស្នាមប្រេះ ហើយគុណភាពកាត់មិនល្អ។ ប្ដូរខ្សែពានថ្មីប្រសិនបើអ្នកសម្គាល់ឃើញមានលក្ខខណ្ឌណាមួយទាំងនេះ។
ដោះគម្របម៉ាស៊ីនចេញ សូមមើល ។
ពិនិត្យមើលខ្សែពានខ្លី និងវែងក្រែងមានការខូចខាត ឬការសឹកខ្លាំង។
ប្ដូរខ្សែពានដែលខូច ឬសឹកចេញ សូមមើល ។
ដំឡើងគម្របក្បាលម៉ាស៊ីន សូមមើល ។
Note: អ្នកត្រូវតែដោះខ្សែពានវែងចេញសិនដើម្បីប្ដូរខ្សែពានខ្លីបាន។
ដោះគម្របខ្សែពានចេញ សូមមើល ។
ប្រើរបារបំបែក ឬឧបករណ៍ស្រដៀងគ្នាដើម្បីបង្វិលខ្សែពានសម្រាប់ខ្សែពានត់វែងច្រាសទ្រនិចនាឡិកា ហើយរុញខ្សែពានចេញពីប៉ូលីតឹង។ (រូបភាព )។
រុញខ្សែពានវែងចេញពីប៉ូលីបរ ប៉ូលីស្នូលកង់កណ្ដាល និងប៉ូលីស្នូលកង់ខាងស្ដាំ(រូបភាព )។
ដោះខ្សែពានចេញពីម៉ាស៊ីនកាត់ស្មៅ។
Note: អ្នកអាចត្រូវបង្វិលខ្សែពានខណៈពេលកំពុងដោះវាចេញពីប៉ូលីស្នូលកង់កណ្ដាល។
ដោះគម្របខ្សែពានចេញ សូមមើល ។
ប្រសិនបើបានដំឡើងហើយ សូមដោះខ្សែពានវែងចេញ សូមមើល ។
ប្រើរបារបំបែក ឬឧបករណ៍ស្រដៀងគ្នាដើម្បីបង្វិលខ្សែពានសម្រាប់ខ្សែពានត់ខ្លីច្រាសទ្រនិចនាឡិកា ហើយរុញខ្សែពានចេញពីប៉ូលីតឹង។ (រូបភាព )។
រុញខ្សែពានខ្លីចេញពីប៉ូលីបរ ប៉ូលីស្នូលកង់កណ្ដាល និងប៉ូលីស្នូលកង់ខាងស្ដាំ
ដោះខ្សែពានចេញពីម៉ាស៊ីនកាត់ស្មៅ។
Note: អ្នកអាចត្រូវបង្វិលខ្សែពានខណៈពេលកំពុងដោះវាចេញពីប៉ូលីស្នូលកង់កណ្ដាល។
រក្សាទុកផ្លែកាំបិតមុតស្រួចពេញមួយរដូវកាត់ ព្រោះថាផ្លែកាំបិតមុតស្រួចកាត់យ៉ាងស្អាតដោយមិនរហែក ឬច្រៀកស្មៅទៅជាភាគតូចៗ។ ការរហែក និងការច្រៀកស្មៅធ្វើអោយស្មៅប្រែជាពណ៌ត្នោតនៅត្រង់គែម ដែលធ្វើអោយការលូតលាស់យឺត និងបង្កើនឱកាសនៃជំងឺ។
ពិនិត្យមើលផ្លែកាំបិតប្រចាំថ្ងៃសម្រាប់ភាពមុតស្រួច និងក្រែងមានការសឹក ឬខូចខាតណាមួយ។ សំលៀងផ្លែកាំបិតតាមការចាំបាច់។ ប្រសិនបើផ្លែកាំបិតខូច ឬសឹក សូមប្ដូរវាចេញភ្លាមៗជាមួយនឹងផ្លែកាំបិតប្ដូរថ្មី Toro ដើម។
ផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅមុតស្រួល និងអាចធ្វើអោយអ្នករងរបួស។
ពាក់ស្រោមដៃស្បែកធ្ងន់ ឬស្រោមដៃធន់នឹងការមុតនៅពេលជួសជុលជាមួយផ្លែកាំបិត។
ផ្លែកាំបិតដែលសឹក ឬខូចអាចបាក់បែក ហើយបំណែកនៃកាំបិតអាចប៉ើងទៅរកអ្នក ឬអ្នកនៅក្បែរដែលបណ្តាលឲ្យរងរបួសដល់រាងកាយធ្ងន់ធ្ងរ ឬស្លាប់បាន។
ត្រួតពិនិត្យផ្លែកាំបិតតាមពេលកំណត់ទៀងទាត់ក្រែងមានការសឹក ឬខូច។
ប្ដូរផ្លែកាំបិតដែលសឹក ឬខូចខាតចេញទាំងអស់។
តម្រង់ផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅដូចបានបង្ហាញនៅក្នុង រូបភាព ។
សម្អាតបាតខាងក្រោមនៃក្បាលម៉ាស៊ីនកាត់ស្មៅនៅកន្លែងដែលនៅជាប់នឹងគែមកាត់នៅផ្នែកខាងក្រោយនៃផ្លែកាំបិត (រូបភាព )។
ប្រើការ៉េរួមបញ្ចូលគ្នាដើម្បីវាស់ចម្ងាយរវាងផ្ទៃស្អាតនៃក្បាលម៉ាស៊ីន និងចុងគែមកាត់ (រូបភាព )។
កត់ត្រារង្វាស់របស់អ្នក ។
វាស់ចម្ងាយរវាងផ្ទៃស្អាតនៃក្បាលម៉ាស៊ីន និងចុងគែមកាត់ (រូបភាព )។
កត់ត្រារង្វាស់របស់អ្នក
ភាពខុសគ្នារវាងរង្វាស់ដែលអ្នកបានអង្កេតនៅក្នុងជំហាន 4 និង 6 លើស 3 ម.ម (⅛ អ៊ីញ) ផ្លែកាំបិតកោង ហើយអ្នកត្រូវតែប្ដូរវាចេញ សូមមើល និង
ធ្វើតាមជំហានឡើងវិញ រហូតដល់ចប់ សម្រាប់ផ្លែកាំបិតផ្សេងទៀតនៃក្បាលម៉ាស៊ីនកាត់ស្មៅ ឬជំហាននានា រហូតដល់ចប់ សម្រាប់ក្បាលម៉ាស៊ីនផ្សេងទៀត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ត្រួតពិនិត្យគែមកាត់ (រូបភាព )។ ប្រសិនបើគែមមិនមុតស្រួច ឬមានឆែប ត្រូវដោះ ហើយសំលៀងផ្លែកាំបិតទាំងនោះ។ សូមអាន
ត្រួតពិនិត្យផ្លែកាំបិត ជាពិសេសកន្លែងខូច (រូបភាព )។ ប្រសិនបើអ្នកសម្គាល់ឃើញថាមានការខូចណាមួយ សឹក ឬរន្ធដែលបង្កើតនៅក្នុងតំបន់នេះ (រូបភាព ), ត្រូវដំឡើងផ្លែកាំបិតថ្មីភ្លាមៗ។
ប្រសិនបើអ្នកទុកអោយផ្លែកាំបិតសឹក នោះវានឹងបង្កើតបានជារន្ធនៅចន្លោះផ្នែកខូច និងរាបស្មើនៃផ្លែកាំបិត។ នៅទីបំផុតបំណែកនៃផ្លែកាំបិតអាចបែក ហើយត្រូវបោះចេញពីក្រោមតួ ដែលអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់ដល់អ្នក ឬអ្នកឈរមើល។
ត្រួតពិនិត្យផ្លែកាំបិតតាមពេលកំណត់ទៀងទាត់ក្រែងមានការសឹក ឬខូច។
កុំព្យាយាមតម្រង់កាំបិតដែលវាកោង ឬផ្សារផ្លែកាំបិតដែលខូច ឬប្រេះ។
ប្ដូរផ្លែកាំបិតដែលសឹក ឬខូចខាតចេញទាំងអស់។
ត្រូវដោះប្ដូរផ្លែកាំបិតចេញប្រសិនបើវាប៉ះនឹងវត្ថុរឹង ប្រសិនបើផ្លែកាំបិតលែងមានលំនឹង ឬកោង។ ដើម្បីធានាបាននូវការប្រតិបត្តិល្អបំផុត និងការអនុលោមតាមសុវត្ថិភាពម៉ាស៊ីនបន្ត សូមប្រើផ្លែកាំបិតជំនួស Toro សុទ្ធល្អ។ ការប្ដូរផ្លែកាំបិតថ្មីដែលធ្វើឡើងដោយរោងចក្រផ្សេងទៀតអាចបណ្ដាលអោយមានការមិនអនុលោមតាមស្តង់ដារសុវត្ថិភាព។
ការប៉ះជាមួយនឹងផ្លែកាំបិតមុតស្រួចអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ត្រូវពាក់ស្រោមដៃ ឬរុំគែមមុតស្រួចនៃផ្លែកាំបិតជាមួយក្រណាត់។
នៅពេលសំលៀងផ្លែកាំបិត កំទេចនៃផ្លែកាំបិតអាចគ្រវែង និងបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ។
ត្រូវពាក់ប្រដាប់ការពារភ្នែកអោយបានសមរម្យនៅពេលសំលៀងផ្លែកាំបិត។
សំលៀងគែមកាត់នៅឯចុងសងខាងនៃផ្លែកាំបិត (រូបភាព )។
Note: រក្សាមុំដើម។ ផ្លែកាំបិតរក្សាតុល្យភាពរបស់វាប្រសិនបើបរមានសម្ភារដូចគ្នាត្រូវបានដោះចេញពីគែមកាត់ទាំងពីរ។
ពិនិត្យមើលតុល្យភាពនៃផ្លែកាំបិតដោយដាក់វានៅលើឧបករណ៍រក្សាលំនឹងផ្លែកាំបិត (រូបភាព )។
Note: ប្រសិនបើផ្លែកាំបិតស្ថិតនៅទីតាំងផ្ដេក នោះផ្លែកាំបិតមានលំនឹង និងអាចប្រើបាន។ ប្រសិនបើផ្លែកាំបិតមិនមានតុល្យភាពទេ នោះដាក់លោហៈខ្លះចេញពីចុងនៃផ្ទៃក្ដោងតែប៉ុណ្ណោះ (រូបភាព )។ ធ្វើតាមនិតិវិធីនេះឡើងវិញរហូតដល់ផ្លែកាំបិតមានលំនឹង។
ដំឡើងផ្លែកាំបិតលើដងស្នូលកង់ (រូបភាព )។
Important: ផ្នែកកោងនៃផ្លែកាំបិតត្រូវតែចង្អុលទៅផ្នែកខាងក្នុងនៃម៉ាស៊ីនកាត់ស្មៅដើម្បីធានាបាននូវការកាត់ត្រឹមត្រូវ។
ដំឡើងចានទ្រផ្លែកាំបិត និងប៊ូឡុងផ្លែកាត់ (រូបភាព )។
Important: ប៊ូឡុងផ្លែកាត់មានវ័ណ្ឌខាងឆ្វេងដៃ។
មួលរឹតប៊ូឡុងផ្លែកាំបិតក្នុងកម្រិតចាប់ពី 115 ដល់ 150 N∙m (85 ដល់ 110 ft-lb)។
រោងចក្រកំណត់ទីលានរបស់ម៉ាស៊ីនកាត់ស្មៅជាមុន ដើម្បីឱ្យផ្នែកខាងក្រោយនៃក្បាលម៉ាស៊ីនខ្ពស់ជាងផ្នែកខាងមុខ។
ការរៀបចំទីលានម៉ាស៊ីនកាត់ស្មៅលៃតម្រូវ
សម្ភារដែលផ្ដល់ដល់អតិថិជន៖ ដុំឈើ 51 ម.ម (2 អ៊ីញ)
សម្រាប់ក្បាលម៉ាស៊ីនកាត់ស្មៅនីមួយដែលអ្នកកំពុងលៃតម្រូវទីលានម៉ាស៊ីនកាត់ស្មៅ តម្រង់ផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅកណ្ដាលដែលបង្ហាញនៅក្នុង រូបភាព ។
បន្ទាបក្បាលម៉ាស៊ីនកាត់ស្មៅទៅដី
សម្ភារដែលផ្ដល់ដល់អតិថិជន៖ ដុំកំណល់ឈើ 51 ម.ម (2 អ៊ីញ)
ការធ្វើការនៅផ្នែកខាងក្រោយនៃក្បាលម៉ាស៊ីនកាត់ស្មៅ ត្រូវលើកសន្ទះគ្របខាងក្រោយ ហើយតម្រង់ដុំឈើ 51 ម.ម (2 អ៊ីញ) នៅចន្លោះចុងខាងក្រោយនសផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅកណ្ដាល និងដី (រូបភាព )។
អ្នកគួរមានអារម្មណ៍ថារាងទាញបន្តិចនៅពេលដែលអ្នករុញដុំឈើនៅចន្លោះផ្លែកាំបិតនិងដី។
ប្រសិនបើមានប្រឡោះច្រើនពេកនៅចន្លោះផ្លែកាំបិត និងដី ត្រូវប្រើឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ដើម្បីបន្ទាបក្បាលម៉ាស៊ីន។
ប្រសិនបើអ្នកមិនអាចរុញដុំឈើនៅចន្លោះផ្លែកាំបិត និងដីបានទេ ត្រូវប្រើឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ចំនួន 4 ដើម្បីលើកក្បាលម៉ាស៊ីនឡើង។
វាស់ចម្ងាយរវាងផ្នែកខាងលើនៃដុំលៃតម្រូវទៅនឹងដី (រូបភាព )។
បង្វិលឧបករណ៍លៃតម្រូវកម្ពស់មុខកាត់រហូតដល់អ្នកទទួលបានលទ្ធផលដូចខាងក្រោម៖
ដុំកម្ពស់មុខកាត់ទៅនឹងរង្វាស់លើដីដូចគ្នាមភ 4 ទីតាំង។
ដុំឈើគឺមានប្រឡោះចូលល្អនៅចន្លោះផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅកណ្ដាល និងដី។
បន្ធូរវីសមានរន្ធ 2 ដែលរឹតទ្រនិចទៅដុំឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ 51 ម.ម(2 អ៊ីញ) បិទសញ្ញាសម្គាល់នៅលើរូបភាព ហើយរឹតវីស (រូបភាព )។
ធ្វើតាមជំហានឡើងវិញ នៅឯឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ផ្សេងទៀត។
នៅឯរ៉ូឡូខាងក្រោយ សូមលើកឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ខាងឆ្វេង និងខាងស្ដាំក្នុងកម្រិត 57 ម.ម (2-¼ អ៊ីញ) បិទលើរូបស្ទីគ័រសម្គាល់(រូបភាព )។
បន្ធូរវីសមានរន្ធ ដែលរឹតទ្រនិច 2 ទៅដុំឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ 51 ម.ម(2 អ៊ីញ) បិទសញ្ញាសម្គាល់នៅលើរូបភាព ហើយរឹតវីស (រូបភាព )។
មួលខ្ចៅ 4 គ្រាប់ដែលរឹតដុំឧបករណ៍លៃតម្រូវកម្ពស់មុខកាត់ 4 (រូបភាព និង រូបភាព ) សម្រាប់រ៉ូឡូខាងមុខ និងខាងក្រោយពី 322 ទៅ 396 N∙m (238 ទៅ 292 ft-lb)។
នៅចុងរដូវកាលកាត់ស្មៅ ឬនៅពេលម៉ាស៊ីនកាត់ស្មៅត្រូវបានរក្សាទុកក្នុងរយៈពេលយូរ សូមអនុវត្តការថែទាំបង្ការដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់មុនពេលចាកចេញពីគ្រឿងចក្រ។
លាងសម្អាតភាពកខ្វក់ ឬជាតិខ្លាញ់ដែលអាចនៅកកកុញនៅលើគ្រឿងចក្រ ឬគ្រឿងមានចលនាណាមួយ។
លាបខ្លាញ់លើគ្រឿងបង្គំដែលលាបខ្លាញ់ទាំងអស់។
លាបថ្នាំលើកន្លែងមានស្នាមកោសផ្សេងទៀតណាមួយនៅលើផ្ទៃដែលត្រូវបានលាបថ្នាំ។
ប្ដូររាល់ស្លាកដែលបាត់ ឬខូចខាតចេញ។
នៅពេលដែលអាច សូមរក្សាទុកម៉ាស៊ីនកាត់ស្មៅនៅក្នុងអគារដែលស្ងួត មានសុវត្ថិភាព។ ប្រសិនបើមិនមានការរក្សាទុកទេ ត្រូវគ្របគ្រឿងចក្រជាមួយកម្រាលធ្ងន់ ឬក្រណាត់ជ័រ ហើយរឹតវាអោយតឹង។