ពេលណាអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ Toro ពិតប្រាកដ ឬព័ត៌មានបន្ថែម សូមទាក់ទងទៅអ្នកចែកចាយពេញសិទ្ធិដែលមានផ្ដល់សេវាកម្ម ឬផ្នែកសេវាកម្មអតិថិជនរបស់ Toro និងត្រៀមប្រាប់អំពីម៉ូដែលនិងលេខស៊េរីនៃផលិតផលរបស់អ្នក។ រូបភាព រៀបរាប់អំពីទីតាំងនៃម៉ូដែល និងលេខស៊េរីនៅលើផលិតផល។
ឈុតនេះត្រូវបានគេរចនាឡើងដើម្បីជាជំនួយដល់ការលាយបញ្ចូលគ្នានៃសារធាតុគីមីក្នុងការរៀបចំសម្រាប់ការអនុវត្តបាញ់ស្រោចទឹកនៅលើវាលស្មៅដែលបានថែទាំយ៉ាងល្អនៅក្នុងឧទ្យាន ទីលានវាយកូនហ្គោល ទីលានកីឡា និងនៅលើដីពាណិជ្ជកម្ម។ វាជាគ្រឿងភ្ជាប់ដែលផ្ដល់អោយយានយន្តបាញ់ថ្នាំស្មៅដែលមានបំណងប្រើដោយអ្នកជំនាញ ឬប្រតិបត្តិករដែលបានជួលនៅក្នុងការអនុវត្តខាងពាណិជ្ជកម្ម។
ផលិតផលអនុលោមតាមសេចក្ដីណែនាំអឺរ៉ុបពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្ដីប្រកាសរបស់សាជីវកម្ម (DOI) នៅផ្នែកខាងក្រោយសៀវភៅនេះ។
អានសៀវភៅណែនាំនេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបបញ្ជា និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ។ ព័ត៌មាននៅក្នុងសៀវភៅណែនាំនេះអាចជួយអ្នក និងអ្នកដទៃឲ្យជៀសវាងពីរបួស និងការខូចផលិតផល។ ទោះបីជា Toro ឌីស្សាញ និងផលិតផលិតផលមានសុវត្ថិភាពក៏ដោយ ក៏អ្នកទទួលខុសត្រូវចំពោះការបញ្ជាផលិតផលដោយត្រឹមត្រូវ និងដោយសុវត្ថិភាពដែរ។
អ្នកអាចទាក់ទងមក Toro ដោយផ្ទាល់តាម www.Toro.com សម្រាប់សម្ភារស្ដីពីសុវត្ថិភាពផលិតផល និងការបណ្ដុះបណ្ដាលអំពីប្រតិបត្តិការ ព័ត៌មានអំពីគ្រឿងបន្ទាប់បន្សំ ជំនួយក្នុងការស្វែងរកអ្នកចែកចាយ ឬចុះឈ្មោះផលិតផលរបស់អ្នក។

កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
សៀវភៅនេះកំណត់អត្តសញ្ញាណមុខសញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន និងបង្ហាញសារសុវត្ថិភាពតាមរយៈសញ្ញាព្រមានអំពីសុវត្ថិភាព (រូបភាព ដែលបង្ហាញអំពីមុខសញ្ញាគ្រោះថ្នាក់ដែលអាចនឹងបង្កឲ្យមានរបួសធ្ងន់ធ្ងរ ឬការស្លាប់ បើមិនអនុវត្តតាមការប្រុងប្រយ័ត្ន្នដែលបានផ្ដល់ជូនទេ។

សៀវភៅនេះប្រើពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ប្រាប់ឲ្យយកចិត្តទុកដាក់លើព័ត៌មានមេកានិចពិសេស និង ចំណាំ សង្កត់ធ្ងន់លើព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ជាពិសេស។
សារធាតុគីមីដែលបានប្រើនៅក្នុងប្រព័ន្ធបាញ់ថ្នាំ អាចនឹងមានគ្រោះថ្នាក់ និងមានជាតិពុលដល់អ្នក អ្នកនៅក្បែរ សត្វ រុក្ខជាតិ ដី ឬទ្រព្យសម្បត្តិផ្សេងទៀត។
អាន និងអនុវត្តដោយយកចិត្តទុកដាក់តាមស្លាកសញ្ញាព្រមានអំពីធាតុគីមី និងសន្លឹកទិន្នន័យអំពីសុវត្ថិភាពសម្ភារ (MSDS) សម្រាប់រាល់ធាតុគីមីដែលត្រូវបានប្រើ ហើយការពារខ្លួនអ្នកដោយយោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។ ជាឧទាហរណ៍ ប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដែលសមស្រប រួមទាំងឧបករណ៍ការពារមុខ និងភ្នែក ស្រោមដៃ ឬឧបករណ៍ផ្សេងទៀតដើម្បីការពារពីការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមី។
សូមចងចាំថាមានសារធាតុគីមីលើសពី 1 ត្រូវបានប្រើប្រាស់ និងពត៌មានស្ដីពីសារធាតុគីមីនីមួយគប្បីបានធ្វើការវាយតម្លៃ។
បដិសេធមិនប្រតិបត្តិការ ឬដំណើរការម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើព័ត៌មាននេះមិនមានឲ្យទេ!
មុននឹងធ្វើការលើប្រព័ន្ធបាញ់ថ្នាំ សូមប្រាកដថាប្រព័ន្ធនេះត្រូវបានលាងសម្អាតបីដង និងបន្សាបដោយអនុលោមតាមការណែនាំរបស់រោងចក្រផលិតធាតុគីមី។
ផ្ទៀងផ្ទាត់ថាមានការផ្គត់ផ្គង់ទឹកស្អាត និងសាប៊ូដុំនៅជិត បានគ្រប់គ្រាន់ ហើយលាងធាតុគីមីណាមួយដែលប៉ះអ្នក ចេញភ្លាមៗ។
![]() |
រូបភាពណែនាំ ឬសេចក្ដីណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយប្រតិបត្តិករ ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញនូវរូបភាពណែនាំណាដែលខូច ឬបាត់។ |


Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងការបញ្ជាធម្មតា។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| បង្គុំគ្រោងជំនួយ | 1 |
| កំណល់រាងការ៉េក្រាស់ | 2 |
| កំណល់រាងការ៉េស្ដើង | 2 |
| ប៊ូឡុងរឹត (⅜ x 1-½ អ៊ីញ) | 2 |
| ខ្ចៅខ្ទាស់ក្បាលសំប៉ែត (⅜ អ៊ីញ) | 1 |
| ដៃបូមរឺស្ស័រ ខាងស្ដាំ | 1 |
| ដៃបូមរឺស្ស័រ ខាងឆ្វេង | 1 |
| កន្លាស់បង្វិល | 2 |
| ប៊ូឡុង (⅜ x 1-¼ អ៊ីញ) | 2 |
| ខ្ចៅខ្ទាស់(⅜ អ៊ីញ) | 2 |
| ដង | 2 |
| រ៉ងសំប៉ែត | 2 |
| ឃ្នាបសក់ | 2 |
| បង្គុំចានខាងក្រោយ | 1 |
| ឆ្នុកក្បាលភ្ជាប់តំណ (½ អ៊ីញខាងក្នុងអង្កត់ផ្ចិត) | 2 |
| ឆ្នុកក្បាលភ្ជាប់តំណ (¾ អ៊ីញខាងក្នុងអង្កត់ផ្ចិត) | 2 |
| វីសទប់ | 2 |
ដាក់ម៉ាស៊ីននៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ បិទម៉ូទ័រ ពន្លត់ម៉ាស៊ីន និងដកសោបញ្ឆេះចេញ។
ដោះខ្ចៅខ្ចងដែលរឹតខ្សែចងធុងខាងក្រោយនៅផ្នែកខាងលើនៃធុងចេញ។
Note: រក្សាទុកគ្រឿងទាំងអស់។
ដំឡើងប៊ូឡុងរឹត (⅜ x 1-½ អ៊ីញ) ទៅផ្នែកខាងក្នុងនៃរន្ធនៅផ្នែកខាងឆ្វេង ខ្សែចងធុងខាងក្រោយ។
ដំឡើងខ្ចៅរឹតខ្សែចងធុងដែលបានដោះចេញពីមុនដើម្បីរឹតភ្ជាប់ខ្សែទៅនឹងធុង។
Note: ត្រូវប្រាកដថាខ្សែរឹតជាប់នឹងធុង។ ហាមរឹតបន្តឹងខ្សែឲ្យតឹងជ្រុល។
ដាក់ទ្រនាប់រាងការ៉េ 2 លើប៊ូឡុងរឹតដែលបានដំឡើងពីមុន (រូបភាព )។
Note: ប្រើបរិមាណនិងកម្រាស់សមស្របនៃទ្រនាប់រាងការ៉េតាមតម្រូវការដើម្បីធានាថាស៊ុមត្រូវបានហូរជាមួយនឹងធុង។

ដំឡើងគ្រោងជំនួយមេលើទ្រនាប់រាងការ៉េ និងប៊ូឡុងរឹតដែលបានបង្ហាញនៅក្នុង រូបភាព ។
Note: កែតម្រូវចន្លោះតាមតម្រូវការ ដើម្បីធានាថាស៊ុមត្រូវបានហូរជាមួយធុង។
រឹតគ្រោងជំនួយមេទៅនឹងខ្សែចងធុង (រូបភាព ) ដោយប្រើខ្ចៅខ្ទាស់ក្បាលសំប៉ែត 2 គ្រាប់ (⅜ អ៊ីញ)។

ស៊កកន្លាស់បង្វិលចូលតាមរន្ធខាងលើនៅក្នុងដៃបូមរឺស្ស័រ (រូបភាព )។

មួលប៊ូឡុងខ្ទាស់មានក្បាល ក្នុងកម្រិតមធ្យម ទៅលើខ្សែប៊ូឡុង (⅜ x 1-¼ អ៊ីញ)។
ដំឡើងប៊ូឡុង (⅜ x 1-¼ អ៊ីញ) តាមរន្ធខាងក្រោមនៅក្នុងដៃបូមរឺស្ស័រ និប្រដាប់ទប់កន្លាស់បង្វិល (រូបភាព ) ជាមួយខ្ចៅទប់ (⅜ អ៊ីញ), ហើយរឹតបន្តឹងខ្ចៅទប់ពី 15 ទៅ 17 N-m (11 ទៅ 13 ft lb)។
ស៊កដងលើប៊ូឡុង (⅜ x 1-¼ អ៊ីញ) ហើយរឹតដងទល់នឹងខ្ចៅទប់ ហើយត្រូវរឹតដងដោយដៃផ្ទាល់ (រូបភាព )។
ធ្វើតាមជំហានម្ដងទៀត តាមរយៈ ចំពោះដៃបូមរឺស្ស័រផ្សេងទៀត (រូបភាព )។
ស៊កឆ្នុកក្បាលភ្ជាប់តំណ (¾ អ៊ីញខាងក្នុងអង្កត់ផ្ចិត) ទៅក្នុងចុងនីមួយៗនៃបំពង់បង្វិលនៅក្នុងគ្រោងជំនួយមេ (រូបភាព )។

ស៊កឆ្នុកក្បាលភ្ជាប់តំណ (½ អ៊ីញខាងក្នុងអង្កត់ផ្ចិត) ទៅក្នុងដុំខាងឆ្វេង និងខាងស្ដាំនៃទ្រនាប់ប៊ូឡុងខាងក្រោយ (រូបភាព )។
Note: ត្រូវប្រាកដថាឆ្នុកក្បាលភ្ជាប់តំណត្រូវបានតម្រឹមទៅផ្នែកខាងក្រៅនៃដុំ។
ដំឡើងកន្លាស់បង្វិលខាងក្រោមនៃដៃបូមរឺស្ស័រខាងស្ដាំកាត់តាមឆ្នុកក្បាលភ្ជាប់តំណនៅចំហៀងខាងស្ដាំនៃបំពង់បង្វិល និងកន្លាស់បង្វិល (រូបភាព )។
Note: តម្រង់កន្លាស់បង្វិលនៃដងជាមួយដុំខាងស្ដាំនៃទ្រនាប់ប៊ូឡុងខាងក្រោយ។
ដំឡើងកន្លាស់បង្វិលខាងលើនៃដៃបូមរឺស្ស័រខាងស្ដាំកាត់តាមដុំខាងស្ដាំនៃទ្រនាប់ប៊ូឡុងខាងក្រោយ។ (រូបភាព )។
រឹតកន្លាស់បង្វិលទៅនឹងទ្រនាប់ប៊ូឡុងខាងក្រោយជាមួយរ៉ង (½ អ៊ីញ) និងឃ្នាបសក់ (រូបភាព )។
ដំឡើងដុំនៃដៃបូមរឺស្ស័រខាងឆ្វេងលើចុងនៃកន្លាស់បង្វិលខាងក្រោមនៃដៃបូមរឺស្ស័រខាងស្ដាំដែលដែលលាតសន្ធឹងទៅផ្នែកខាងឆ្វេងនៃឆ្នុកក្បាលភ្ជាប់តំណខាងឆ្វេងក្នុងបំពង់បង្វិល (រូបភាព )។
Note: តម្រង់កន្លាស់បង្វិលនៃដងជាមួយដុំខាងឆ្វេងនៃទ្រនាប់ប៊ូឡុងខាងក្រោយ។
ដំឡើងកន្លាស់បង្វិលខាងលើនៃដៃបូមរឺស្ស័រខាងឆ្វេងកាត់តាមដុំខាងឆ្វេងនៃទ្រនាប់ប៊ូឡុងខាងក្រោយ។ (រូបភាព )។
រឹតកន្លាស់បង្វិលនៃដៃបូមរឺស្ស័រខាងឆ្វេងទៅនឹងទ្រនាប់ប៊ូឡុងខាងក្រោយជាមួយរ៉ង (½ អ៊ីញ) និងឃ្នាបសក់ (រូបភាព )។
ដំឡើងវីសទប់ 2 គ្រាប់ទៅដងខាងឆ្វេងនៃចំណុចត្រចៀកទ្វារខាងក្រោម (រូបភាព )។
Note: កុំរឹតវីសទប់នៅពេលនេះដើម្បីទុកលៃតម្រូវពេលក្រោយនៃប្រព័ន្ធបូមរឺស្ស័រ។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| រឺស្ស័រ | 2 |
ដំឡើងរឺស្ស័រនៅក្នុងរន្ធនៅត្រង់ផ្នែកខាងក្រោមនៃបន្ទះមានមុំនៅលើផ្នែកនៃបង្គុំគ្រោង (រូបភាព )។

ថ្ពក់ចុងរឺស្ស័រទៅក្នុងរន្ធក្នុងបន្ទះមានមុំ ហើយថ្ពក់ចុងម្ខាងទៀតនៅលើបង្គោលរឺស្ស័រ(រូបភាព )។
ត្រូវប្រាកដថាចុងរឺស្ស័រត្រូវបានដាក់នៅកន្លែងត្រឹមត្រូវក្នុងបង្គោល (រូបភាព )។
អនុវត្តជំហាន រហូតដល់ ឡើងវិញសម្រាប់ចំហៀងម្ខាងទៀត។
រឹតវីសទប់ 2 គ្រាប់ក្នុងដងខាងឆ្វេង។
រំកិលបង្គុំបូមរឺស្ស័រទៅផ្នែកខាងលើ ទីតាំងដឹកជញ្ជូនដើម្បីលៃតម្រូវទូក។
លើកឡើងលើដងដើម្បីលើកបង្គុំពេលផ្អៀងវាបន្តិចទៅរកធុង។
ដាក់ទូកនៅក្រោមរបារខ្វែងដែលមានបន្ទះដែកដែលផ្សារភ្ជាប់នៅផ្នែកខាងលើនៃបង្គុំគ្រោង។
ទុកអោយបង្គុំបង្វិលចុះក្រោមទៅរកធុង។
ត្រូវប្រាកដថាស្ដុបជ័រប៉ះគ្នាជាមួយនឹងសន្ទះរឺស្ស័រ សង្កត់ល្មមលើបង្គុំទ្រនាប់ប៊ូឡុងខាងក្រោយនៃបូមរឺស្ស័រដើម្បីបង្រួមសន្ទះរឺស្ស័រពាក់កណ្ដាលផ្លូវ (រូបភាព )។

ពេលកំពុងរក្សាសម្ពាធនៅដដែលនៅលើទ្រនាប់ប៊ូឡុងខាងក្រោយ ត្រូវរុញទូកមករកអ្នករហូតដល់មាត់ទ្រនាប់ទូកប៉ះនឹងរបារខ្វែង (រូបភាព )។

រឹតបន្តឹងខ្ចៅខ្ចងនៅក្នុងទូកដើម្បីធានាបានទីតាំងរបស់វាជាប់ល្អ បន្ទាប់មកលែងសម្ពាធនៅលើទ្រនាប់ប៊ូឡុងខាងក្រោយ។
Note: ពិនិត្យមើលក្រែងមានអ្វីមួយខុសប្រក្រតីនៅក្នុងបូមរឺស្ស័រ។ វាគួរតែត្រូវបានរក្សាអោយនឹងនរទៅនឹងបង្គុំគ្រោង។ អ្នកអាចធ្វើនិតិវិធីនេះម្ដងទៀតនៅពេលអ្នកបានដំឡើងអេឌុចទ័រដើម្បីលៃតម្រូវទីតាំងដែលបានចាក់សោរ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ដង | 1 |
| វីសប្រហោងក្បាល (#10-24 x ½ អ៊ីញ) | 2 |
| បង្គោលគន្លឹះ | 1 |
| កន្លាស់រឺស្ស័រ | 1 |
| ប៊ូឡុង (#0-24 x ½ អ៊ិញ) | 2 |
| ក្បាលឡោស៊ីរឹតពីរជាន់ (#10-24) | 2 |
| អេឌុចទ័រ | 1 |
| ប៊ូឡុងក្បាលសំប៉ែត (5/16 x ¾ អ៊ីញ) | 2 |
| ខ្ចៅមានក្បាលប្រាំមួយជ្រុង (5/16 អ៊ីញ) | 2 |
| ដៃគន្លឹះ | 1 |
| ប៊ូឡុង (⅜ x 1 អ៊ិញ) | 4 |
| ខ្ចៅមានរាងជ្រុង (⅜ អ៊ីញ) | 4 |
| គ្រឿងបង្គុំរាង T និង វ៉ាល់បង្ហូរ | 1 |
| រ៉ង | 1 |
| ចង្កំក្បាលភ្ជាប់តំណ | 1 |
Note: អ្នកអាចដំឡើងដៃគន្លឹះ និងបង្គោលគន្លឹះនៅផ្នែកខាងខាងឆ្វេងក៏បាន ឬផ្នែកខាងស្ដាំក៏បាននៃដងអេឌុចទ័រ។
ដំឡើងបង្គោលគន្លឹះទៅនឹងដងអេឌុចទ័រ (រូបភាព ) ដោយប្រើវីវសប្រហោងក្បាល 2 គ្រាប់ (#10-24 x ½ អ៊ីញ)។

ដំឡើងកន្លាស់រឺស្ស័រទៅនឹងដងគន្លឹះ (រូបភាព ) ដោយប៊ូឡុង 2 គ្រាប់ (#10-24 x ½ អ៊ិញ) និងខ្ចៅខ្ទាស់ 2 គ្រាប់ (#10-24)។
ដំឡើងដងកាន់ទៅនឹងទ្រនាប់ចាប់សម្រាប់អេឌុចទ័រ (រូបភាព ) ដោយប៊ូឡុងក្បាលសំប៉ែត 2 គ្រាប់ (5/16 x ¾ អ៊ីញ) និងខ្ចៅមានក្បាលប្រាំមួយជ្រុង (5/16 អ៊ីញ)។
បន្ទាបបូមរឺស្ស័រទៅក្នុងទីតាំងខាងក្រោម។
តម្រឹមរន្ធនៅក្នុងទ្រនាប់ចាប់អេឌុចទ័រជាមួយរង្វះនៅក្នុងគ្រោងជំនួយបូមរឺស្ស័រ(រូបភាព )។
Note: គ្រឿងខ្ចៅខ្ចងធ្វើយ៉ាងណាអោយធូរល្មមដើម្បីអោយវាអាចរំកិលចូលក្នុងរង្វះបាននៅពេលគេចាប់ផ្ដើម លើកអេឌុចទ័រឡើងទៅក្នុងទីតាំងដឹកជញ្ជូន។ នេះអនុញ្ញាតអោយអ្នកលៃតម្រូវចលនាឡើងចុះ និងការតម្រឹមអេឌុចទ័រ។

ដំឡើងប៊ូឡុងទាំង 4 គ្រាប់ (⅜ x 1 អ៊ិញ) និងខ្ចៅខ្ទាស់ (⅜ អ៊ិញ) ដើម្បីចាប់ជាប់នឹងអេឌុចទ័រ។
Note: មិនត្រូវរឹតប៊ូឡុងនៅពេលនេះទេ។
ដើម្បីលើកអេឌុចទ័រដោយប្រុងប្រយ័ត្ននៅក្នុងបង្គុំបូមរឺស្ស័រឡើងដល់ទីតាំងដឹកជញ្ជូន ត្រូវធ្វើដូចខាងក្រោម៖
លើកដងខាងក្រោមឡើង ដើម្បីលើកអេឌូចទ័រពេលផ្អៀងវាបន្តិចទៅរកធុង។
ដាក់ទូកនៅក្រោមរបារខ្វែងដែលមានបន្ទះដែកដែលផ្សារភ្ជាប់នៅផ្នែកខាងលើនៃបង្គុំគ្រោង។
បន្ទាប់បង្វិលបង្គុំទៅរកធុង ត្រូវយកចិត្តទុកដាក់ក្នុងតម្រង់កន្លាស់រឺស្ស័រជាជួរជាមួយបំពង់បង្វិលធំត្រង់ផ្នែកខាងក្រោមនៃគ្រោង។
រុញរហូតដល់កន្លាស់រឺស្ស័រខាំគ្រឹបលើបំពង់បង្វិលដូចបង្ហាញក្នុង រូបភាព ។

ពិនិត្យមើលកម្ពស់អេឌុចទ័រនៅលើទ្រនាប់ប៊ូឡុងខាងក្រោយនៃបូមរឺស្ស័រ ហើយលៃតម្រូវតាមភាពចាំបាច់។
រឹតគ្រឿងខ្ចៅខ្ចងដែលជាប់នឹងអេឌុចទ័រទៅនឹងបូមរឺស្ស័រ។
Note: មួលខ្ចៅខ្ចងក្នុងកម្រិតពី 36-45 N∙m (27-33 ft-lb)។
រឹតបន្តឹតវីសទប់ 2 គ្រាប់នៅលើដងបង្វិលខាងឆ្វេងដៃ សូមមើល រូបភាព នៅក្នុង ។
ពិនិត្យមើលទីតាំងទូទៅនៃបង្គុំអេឌុចទ័រនៅលើខ្សែធុង។
Note: អេឌុចទ័រគួរស្ថិតក្នុងជំហរត្រង់ទៅលើ ត្រង់ទីតាំងដឹកជញ្ជូន។ បន្ធូរខ្ចៅខ្ទាស់ខាងក្រោមនៅលើបង្គុំគ្រោងដែលរឹតភ្ជាប់វាទៅនឹងធុង។ កុំដោះខ្ចៅខ្ទាស់ចេញ។ លៃតម្រូវទីតាំងបើចាំបាច់ ហើយរឹតខ្ចៅខ្ទាស់។ ត្រូវប្រាកដថាខ្សែរឹតជាប់នឹងធុង។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ខ្ចៅក្បាលធំ | 1 |
| ទ្រនាប់រាងមូល | 1 |
| រ៉ងទប់ | 1 |
រកមើលទីតាំងខាងមុខនៅលើផ្នែកខាងលើនៃធុងដូចបង្ហាញនៅក្នុង រូបភាព ។
Note: រកមើលទីតាំងសញ្ញាខួងនៅផ្នែកកណ្ដាលនៃរង្វង់ចាក់ពុម្ព។

ប្រើផ្លែខួង 9 ស.ម(3-⅝ អ៊ីញ) ដើម្បីខួងរន្ធត្រង់សញ្ញាខួង (រូបភាព )។
Note: អ្នកត្រូវបង្កើនអង្កត់ផ្ចិតបន្តិចដើម្បីអោយត្រូវនឹងក្បាលធំ។
បន្ទាប់ពីខួងរន្ធរួច សូមសម្អាតគែមគគ្រើមត្រង់កន្លែងកាត់នោះចេញ ហើយសម្អាតរាល់កំទេចកំទីដែលបានធ្លាក់ចូលក្នុងធុងមេកំឡុងពេលកំពុងកាត់។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| វ៉ាល់អេឌុចទ័រ | 1 |
| ទុយោផ្គត់ផ្គង់—86 ស.ម (33-¾ អ៊ីញ) | 1 |
| ប្រដាប់ទប់ | 2 |
| ទុយោឆ្លងកាត់អេឌុចទ័រ—65 ស.ម (25-¾ អ៊ីញ) | 1 |
| ទយោខាងក្នុង—22 ស.ម (6-⅝ អ៊ីញ) | 1 |
| ចង្កំក្បាលភ្ជាប់តំណ | 1 |
| រ៉ង | 1 |
| ក្រចាប់វ៉ាល់អេឌុចទ័រ | 1 |
| ប៊ូឡុងក្បាលសំប៉ែត (5/16 x ¾ អ៊ីញ) | 1 |
| ខ្ចៅខ្ទាស់ក្បាលសំប៉ែត (¼ អ៊ីញ) | 4 |
ដោះចង្កំក្បាលភ្ជាប់តំណ រ៉ង កែង និងទុយោខាងក្នុងចេញពីក្បាលតម្រងទប់សម្ពាធ (A នៃ រូបភាព )។
Note: រក្សាទុករ៉ង និងចង្កំក្បាលភ្ជាប់តំណសម្រាប់ការដំឡើងពេលក្រោយ។

ដោះខ្ចៅទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំមានមានងៀងត្រង់នៃទុយោខាងក្នុងទៅនឹងគ្រឿងបង្គុំរាង T ខាងក្រោមនៃប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ ហើយដោះទុយោខាងក្នុងចេញពីគ្រឿងចក្រ (B នៃ រូបភាព )
Note: រក្សាទុកខ្ចៅទប់សម្រាប់ការដំឡើងលើកក្រោយ បោះចោលកែង ទុយោ និងគ្រឿងបង្គុំដែលមានងៀងត្រង់។
ដំឡើងកែងមុំ 90° នៃទុយោផ្គត់ផ្គង់អេឌុចទ័រទៅក្នុងផ្នែកខាងក្រោមនៃវ៉ាល់អេឌុចទ័រ (រូបភាព )។

ដំឡើងគ្រឿងបង្គុំត្រង់នៃទុយោឆ្លងកាត់អេឌុចទ័រទៅក្នុងផ្នែកចំហៀងនៃវ៉ាល់អេឌុចទ័រ (រូបភាព )។

តម្រឹមរ៉ង និងគ្រឿងបង្គុំដែលមានងៀងត្រង់នៃទុយោខាងក្នុងថ្មីទៅនឹងទ្រនាប់នៃអាដាប់ទ័រនៅផ្នែកខាងលើនៃវ៉ាល់អេឌុចទ័រ (រូបភាព )។

រឹតភ្ជាប់គ្រឿងបង្គុំមានទ្រនាប់ត្រង់ទៅនឹងវ៉ាល់ដោយក្រចាប់ទ្រនាប់(រូបភាព )។
ដោះប៊ូឡុងដែលរឹតភ្ជាប់ក្រចាប់រាង R ដែលជួយទ្រទ្រង់ទុយោទៅវ៉ាល់បិទបើកការអង្រួនពីក្រចាប់នៅលើបំពង់ចាប់ (រូបភាព )។

តម្រឹមកែងទ្រវ៉ាល់អេឌុចទ័រនៅចន្លោះក្រចាប់រាងអក្សរ R និងទុយោ និងកែងទ្របំពង់ចាប់ (រូបភាព )។
តម្រឹមកែងទ្រវ៉ាល់អេឌុចទ័រជាមួយរន្ធនៅក្នុងកែងទ្របំពង់ចាប់ (រូបភាព )។
នៅរន្ធខាងក្រោមក្នុងកែងទ្រ សូមដំឡើងកែងទ្រវ៉ាល់អេឌុចទ័រជាមួយរន្ធនៅក្នុងកែងទ្របំពង់ចាប់ (រូបភាព ) ដោយ ប៊ូឡុងក្បាលសំប៉ែត (5/16 x ¾ អ៊ីញ)។
នៅរន្ធខាងលើក្នុងកែងទ្រ សូមដំឡើងក្រចាប់រាងអក្សរ R និងកែងទ្រវ៉ាល់អេឌុចទ័រទៅនឹងកែងទ្របំពង់ចាប់ដោយប៊ូឡុងដែលអ្នកបានដោះនៅក្នុង (រូបភាព )។
តម្រឹមប៊ូឡុងនៃវ៉ាល់អេឌុចទ័រទៅនឹងរន្ធក្នងកែងទ្រវ៉ាល់អេឌុចទ័រ ហើយរឹតភ្ជាប់វ៉ាល់ទៅនឹងកែងទ្រ (រូបភាព ) ដោយខ្ចៅខ្ទាស់ក្បាលសំប៉ែត (¼ អ៊ីញ)។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ទុយោធុង—141 ស.ម (55-⅝ អ៊ីញ) | 1 |
| ប្រដាប់ទប់ | 1 |
| ចង្កំក្បាលភ្ជាប់តំណ | 2 |
| រ៉ង | 2 |
ស៊កគ្រឿងបង្គុំដែលមានងៀងមុំ 90° នៃទុយោធុងទៅក្នុងខ្ចៅក្បាលធំ (រូបភាព ) ដែលអ្នកបានដំឡើងក្នុងជំហាន នៃ ។

រឹតភ្ជាប់គ្រឿងបង្គុំមុំ 90° ខ្ចៅក្បាលធំដោយខ្ចៅទប់ (រូបភាព )។
តម្រឹមគ្រឿងបង្គុំមានទ្រនាប់នៃទុយោធុងជាមួយនឹងទ្រនាប់ខាងមុខនៃការដំឡើងគ្រឿងបង្គុំខួងរាង T (រូបភាព )។

រឹតភ្ជាប់ទុយោធុងទៅនឹងគ្រឿងបង្គុំរាង T ជាមួយរ៉ង និងចង្កំក្បាលភ្ជាប់តំណ(រូបភាព )។
លើក និងបន្ទាបអេឌុចទ័រចុះដើម្បីធានាថាទុយោធុងនឹងមិនជាប់លើផ្នែកផ្សេងទៀតនៃម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| បំពង់បឺត និងទុយោ (គ្រឿងបន្ទាប់បន្សំ) | 1 |
Note: បំពង់បឺត និងទុយោគឺជាគ្រឿងបន្ទាប់បន្សំ។ ទាក់ទងអ្នកចែកចាយ Toro ដែលមានមានការអនុញ្ញាតសម្រាប់ព័ត៌មានបន្ថែម។
រក្សាទុកបំពង់បឹទ និងទុយោសម្រាប់ប្រើលើកក្រោយ។ សូមអាន និងរក្សាទុកឯកសារដែលនៅសល់ស្ដីពីការប្រើប្រាស់ឈុតល្បាយគីមី Pre-Mix។
សារធាតុគីមីគឺមានគ្រោះថ្នាក់ ហើយអាចបណ្ដាលឲ្យមានរបួសផ្ទាល់ខ្លួន។
អានការណែនាំនៅលើស្លាកសារធាតុគីមី មុនពេលប្រើប្រាស់សារធាតុគីមី ហើយអនុវត្តតាមការណែនាំនិងការប្រុងប្រយ័ត្នផ្ដល់ដោយអ្នកផលិត។
រក្សាសារធាតុគីមីនៅឲ្យឆ្ងាយពីស្បែករបស់អ្នក។ ប្រសិនបើមានការប៉ះពាល់នឹងសារធាតុគីមី ត្រូវលាងសម្អាតកន្លែងដែលប៉ះពាល់ដោយប្រើសាប៊ូ និងទឹកស្អាត។
ពាក់វែនតាសុវត្ថិភាព និងឧបករណ៍ការពារខ្លួនផ្សេងទៀតដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុគីមី។

មួលគម្របបញ្ច្រាសទិសនាឡិកាដើម្បីបើកវា។ បិទគម្របអោយជិតមុនពេលមួលវាតាមទិសនាឡិកាដើម្បីបិទវាអោយជិត។ អ្នកត្រូវតែបិទគម្របអោយជិត មុនពេលអ្នកលើកអេឌុចទ័រឡើងទៅកាន់ទីតាំងដឹកជញ្ជូន។
ប្រើដងខាងលើ និងខាងក្រោមដើម្បីលើក និងបន្ទាបអេឌុចទ័រ និងដើម្បីចាក់សោវាទៅក្នុងទីតាំងដឹកជញ្ជូន។
ប្រើវ៉ាល់មេដើម្បីនាំសារធាតុគីមីពីអេឌុចទ័រទៅក្នុងទុយោឆ្ពោះទៅកាន់ធុងមេ។
ការសម្អាតដបមានទីតាំងស្ថិតនៅខាងក្នុងធុងអេឌុចទ័រ។ នៅពេលកុងតាក់អេឌុចទ័របើក នោះការសម្អាតដបមានសម្ពាធ និងត្រូវបានផ្គត់ផ្គង់ដោយចំណុះនៃធុងមេ។ ដើម្បីប្រើប្រដាប់លាងដប បង្វែរកំប៉ុងគីមីពីលើបំពង់បង្ហូរទឹក ហើយប្រើគែមកំប៉ុងដើម្បីបន្ថយកម្លាំងប្រដាប់លាង។ ចុចចុះក្រោម ដើម្បីធ្វើឱ្យបំពង់បង្ហូរទឹកតឹងណែន និងលាងសម្អាតផ្ទៃខាងក្នុងនៃកំប៉ុងគីមី។

វ៉ាល់ចុចទឹកអាចសម្អាតផ្នែកខាងក្នុងនៃធុងអេឌុចទ័រ។ នៅពេលកុងតាក់អេឌុចទ័របើក នោះវ៉ាល់ចុចទឹកនឹងមានសម្ពាធ និងត្រូវបានផ្គត់ផ្គង់ដោយចំណុះនៃធុងមេ។ ដើម្បីបើកវ៉ាល់ ត្រូវមួលដងច្រាសទ្រនិចនាឡិកា 90°។ វានឹងនាំទឹកទៅកាន់ធុង។ មួយតាមទិសទ្រនិចនាឡិកា 90° ដើម្បីបិទវ៉ាល់។
ចាប់ដងអេឌុចទ័រ ហើយទាញដងគន្លឹះចេញពីបង្គោលគន្លឹះ (រូបភាព និង រូបភាព )។


ចាប់ដងអេឌុចទ័រនៅផ្នែកខាងលើនៃបូមរឺស្ស័របន្ថែមលើដងអេឌុចទ័រ ហើយទាញដងអេឌុចទ័រចេញក្រៅរហូតដល់កន្លាស់រឺស្ស័ររបូតចេញពីបំពង់បង្វិល(រូបភាព និង រូបភាព )។

ទាញដងអេឌុចទ័រចេញចុះក្រោមរហូតដល់ទំពក់នៃគន្លឹះនៅផ្នែកខាងក្នុងនៃទ្រនាប់ប៊ូឡុងខាងក្រោយនៅឆ្ងាយពីដងបង្គុំគ្រោងជំនួយមេ (រូបភាព )។

បន្ទាបអេឌុចទ័រអោយអស់ពេលកំពុងកាន់ដងអេឌុចទ័រចេញក្រៅបន្តិច (រូបភាព )។
Note: អ្នកត្រូវផ្អៀងផ្នែកខាងក្រោមនៃអេឌុចទ័រចេញក្រៅដើម្បីអោយអ្នកអាចតម្រឹមទំពក់នៃគន្លឹះនៅក្រោមបន្ទះដែកចាប់រឺស្ស័រនៅផ្នែកខាងក្រោមនៃគ្រោងជំនួយមេ។

នៅពេលគន្លឹះនៃទ្រនាប់ប៊ូឡុងខាងក្រោយនៅក្រោមបន្ទះដែកចាប់រឺស័រ (A នៃ រូបភាព ), សូមបង្វិលដងអេឌុចទ័រចូលក្នុងដើម្បីអោយផ្នែកទំពក់នៃគន្លឹះត្រូវបានតម្រឹមខាងក្រោយបន្ទះដែកចាប់រឺស័រ (B នៃ រូបភាព )។

ចាប់ដងនៅផ្នែកខាងលើនៃបូមរឺស្ស័របន្ថែមលើដងអេឌុចទ័រ ហើយទាញដងអេឌុចទ័រចេញក្រៅរហូតដល់ផ្នែកទំពក់នៃគន្លឹះត្រូវបានតម្រឹមគ្នាជាជួរចេញក្រៅពីទ្រនាប់ប៊ូឡុងខាងក្រោយ (រូបភាព និង រូបភាព )។
លើកអេឌុចទ័រឡើងពេលកំពុងកាន់ដងអេឌុចទ័រចេញក្រៅបន្តិច (រូបភាព )។
Note: ផ្អៀងផ្នែកខាងលើនៃអេឌុចទ័រចូលក្នុងតាមតម្រូវការដើម្បីអោយអ្នកអាចតម្រឹមគន្លឹះនៅផ្នែកខាងក្នុងនៃទ្រនាប់ប៊ូឡុងខាងក្រោយនៅខាងក្រោមដងគន្លឹះនៃបង្គុំគ្រោងជំនួយមេ។
រុញដងចូលនៅផ្នែកខាងលើនៃបូមរឺស្ស័ររហូតដល់ផ្នែកទំពក់នៃគន្លឹះត្រូវបានតម្រឹមជាជួរពីខាងក្រោយរដងគន្លឹះនៃគ្រោងជំនួយមេ (រូបភាព )។
រុញដងអេឌុចទ័រចូលដើម្បីអោយទំពក់លើកឡើងទៅដងគន្លឹះ និងកន្លាស់រឺស្ស័រចូលអស់(រូបភាព )។
Important: នៅក្រោមលក្ខខណ្ឌមួយចំនួន កំដៅដែលចេញពីម៉ាស៊ីន ធុងទឹក និងបំពង់ស៊ីម៉ាំងអាចងាយធ្វើឲ្យខូចស្មៅនៅពេលប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំនៅក្នុងម៉ូដថេរ។ ម៉ូដថេររួមមាន ការអង្រួនធុង ការបាញ់ថ្នាំដោយដៃ ឬដោយប្រើដងដើរ។
យកការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖
ជៀសវាងការបាញ់ថ្នាំថេរនៅពេលដែលអាកាសធាតុក្តៅខ្លាំង និង/ឬស្ងួត ដោយសារតែស្មៅអាចមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងអំឡុងរយៈពេលទាំងនេះ។
ជៀសវាង ការចតគ្រឿងចក្រនៅលើស្មៅខណៈពេលការបាញ់ថ្នាំថេរ។ ចតគ្រឿងចក្រនៅលើផ្លូវរទេះនៅពេលណាដែលអាចធ្វើទៅបាន។
កាត់បន្ថយ រយៈពេលមកត្រឹមកម្រិតអប្បបរមាដែលគេទុកឲ្យគ្រឿងចក្រនៅដំណើរការលើកន្លែងពិសេសនៃធ្លាស្មៅ។ ទាំងពេលវេលា និងសីតុណ្ហភាពប៉ះពាល់ដល់ស្មៅច្រើនកម្រិតណាដែលអាចធ្វើអោយវាខូចបាន។
កំណត់ល្បឿនម៉ាស៊ីនឲ្យយឺតតាមដែលអាចធ្វើទៅបានដើម្បីទទួលបានសម្ពាធនិងលំហូរដែលចង់បាន។ បែបនេះកាត់បន្ថយកម្ដៅមកត្រឹមកម្រិតតិចបំផុតដែលត្រូវបានបង្កើតឡើង និងល្បឿនខ្យល់ពីកង្ហារបញ្ចុះកម្ដៅ។
ទុកឲ្យកម្ដៅភាយចេញ ពីថតម៉ាស៊ីនដោយការលើកគ្របម៉ាស៊ីន បង្គុំកន្លែងអង្គុយអំឡុងប្រតិបត្តិការនៅនឹងកន្លែង ជាជាងបង្ខំឲ្យភាយចេញពីក្រោមយានយន្ត។ សូមចូលមើល សៀវភៅណែនាំអ្នកបញ្ជា របស់អ្នកសម្រាប់ពត៌មានបន្ថែមស្ដីពីការលើកបង្គុំកៅអីអង្គុយ។
Note: ប្រើក្រណាត់ការពារកំដៅនៅក្រោមយានយន្តកំឡុងពេលប្រតិបត្តិការគ្រឿងចក្រសម្រាប់ការការពារកំដៅបន្ថែម។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នកដើម្បីទទួលក្រណាត់ការពារកំដៅ Toro សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ។
នីតិវិធីខាងក្រោមសន្មត់ថាស្ថានភាពប្រតិបត្តិការខាងក្រោមមានសម្រាប់ការអង្រួនធុងស្ដង់ដារ៖ ម៉ាស៊ីនបាញ់ត្រូវបានចាប់ផ្តើម និងដំណើរការ ស្នប់ត្រូវបានភ្ជាប់ និងកំណត់ទៅសម្ពាធដែលចង់បាន ហើយក្បាលបាញ់នៅក្នុងទីតាំងពាក់កណ្តាលជួរ។
Note: បិទវ៉ាល់បិទបើកអេឌុចទ័រ និងវ៉ាល់គ្រាប់បិទបើកមុនពេលចាប់ផ្ដើមអេឌុចទ័រ។
បន្ទាបអេឌុចទ័រ។
បើកគម្របដើម្បីពិនិត្យវត្ថុពីខាងក្រៅដែលអាចរារាំងដំណើរការ ឬធ្វើឱ្យខូចប្រព័ន្ធ។
បិទ និងចាក់សោគម្របដោយមួលវាតាមទិសទ្រនិចនាឡិកា។
មួយវ៉ាល់អេឌុចទ័រដើម្បីបើកសៀគ្វីអេឌុចទ័រ។
បើកវ៉ាល់កំប៉ុងផ្ទុក (ដងក្រហម) មានទីតាំងនៅលើបាតនៃកំប៉ុងផ្ទុក។
បើកសោ ហើយបើកគម្របយឺតៗដោយមួលគម្របច្រាសទិសទ្រនិចនាឡិកា។
ចាក់សារធាតុគីមីចូលក្នុងកំប៉ុងផ្ទុកក្នុងបរិមាណតម្រូវ។
Note: ជៀសវាសធ្វើអោយបាចសាចទឹក ឬម្សៅគីមីខាងក្រៅកំប៉ុងផ្ទុក។
បើអាច សូមលាងសម្អាតកំប៉ុងគីមីទទេនោះ។ ដាក់កំប៉ុងបើកពីលើវ៉ាល់សម្អាតកំប៉ុង ហើយសង្កត់ចុះក្រោម។
Note: វានឹងធ្វើអោយវ៉ាល់សម្អាតដំណើរការ ហើយសម្អាតកំប៉ុង។
បិទ និងចាក់សោគម្របដោយមួលវាតាមទិសទ្រនិចនាឡិកា។ បើកវ៉ាល់ឃ្លីសម្អាត រួចបើកវា 20 វិនាទីដើម្បីសម្អាតកំប៉ុងផ្ទុក។
Note: បិទវ៉ាល់ឃ្លី រួចយកខ្សែចាក់សោទៅទីតាំងចាក់សោវិញ។
បើកគម្រប ហើយពិនិត្យមើលក្រែងមានសារធាតុគីមីនៅសល់។
ធ្វើតាមជំហានឡើងវិញ បើចាំបាច់។
បិទវ៉ាល់កំប៉ុងផ្ទុក។
Note: បំពង់បឺតអាស្រ័យលើសម្ពាធនិងលំហូរអេឌុចទ័រ ។ ដើម្បីទទួលបានលទ្ធផលល្អបំផុត ប្រើសម្ពាធរហូតដល់ 10 របារ (150 psi) ជាអតិបរមា។
ស៊កតួបំពង់បឺតចូលក្នុងអេឌុចទ័ររហូតដល់ទ្រនាប់រាងមូលបិទនៅលើបំពង់បង្ហូរកំប៉ុងផ្ទុក។

ប្រើចុងទំនេរនៃបំពង់ដើម្បីទំលុះថង់ ឬកំប៉ុងដើម្បីបមផ្សៅគីមី ឬទឹកគីមី។
ដាក់ចុងបំពង់ចូលក្នុងកំប៉ុងទឹកសម្អាតមួយដើម្បីសម្អាតបង្គុំបំពង់។
ដោះតួបំពង់ពីអេឌុចទ័រ រួចបង្ហូរទឹកដែលនៅសល់ចូលក្នុងកំប៉ុងផ្ទុក។
បិទវ៉ាល់កំប៉ុងផ្ទុក (ដងក្រហម)។
បិទវ៉ាល់ទាំងអស់។
Note: បិទវ៉ាល់កំប៉ុងផ្ទុកជាមុនសិន។
យកសារធាតុគីមីទាំងអស់ដែលនៅសល់ចេញ។
បិទ និងចាក់សោគម្របកំប៉ុងផ្ទុក ដោយមួលវាតាមទិសទ្រនិចនាឡិកា។
យកវ៉ាល់អង្រួនទៅកាន់ទីតាំងបើកទាំងស្រុង។
បិទវ៉ាល់អេឌុចទ័រ។
យកអេឌុចទ័រទៅកាន់ទីតាំងដឹកជញ្ជូនវិញ រួចចាក់សោវាជាមួយខ្សែដឹកជញ្ជូន។
| Problem | Possible Cause | Corrective Action |
|---|---|---|
| អត្រារបស់អេឌុចទ័រទាប។ |
|
|
| មិនមានសកម្មភាពលាងស្អាត ឬចុចទឹកទេ។ |
|
|
| មានការលេចធ្លាយនៅត្រង់ខ្ចៅខ្ចង។ |
|
|