ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
គ្រឿងចក្រនេះ គឺជាគ្រឿងបាញ់ថ្នាំស្មៅដែលមានបំណងប្រើដោយអ្នកជំនាញ ឬប្រតិបត្តិករដែលបានជួលនៅក្នុងការអនុវត្តខាងពាណិជ្ជកម្ម។ គ្រឿងនេះគឺសម្រាប់បាញ់ស្មៅនៅលើវាលស្មៅដែលមានការថែទាំល្អក្នុងសួន វាលលេងកូនហ្គោល ទីលានកីឡា និងនៅលើទីលានពាណិជ្ជកម្ម។
គ្រឿងចក្រនេះត្រូវបានរចនាឡើងសម្រាប់ប្រើលើផ្លូវរដិបរដុប និងមិនមានបំណងសម្រាប់បើកបរលើផ្លូវសាធារណៈទេ។ ការប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេងក្រៅពីការកំណត់អាចបង្កគ្រោះថ្នាក់ដល់អ្នក និងមនុស្សនៅក្បែរ។
អានព័ត៌មាននេះដោយប្រុងប្រយ័ត្ន្នដើម្បីស្វែងយល់អំពីរបៀបបញ្ជា និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងរបួស និងការខូចខាតផលិតផល។ អ្នកទទួលខុសត្រូវចំពោះការបញ្ជាផលិតផលដោយត្រឹមត្រូវ និងដោយសុវត្ថិភាព។
ចូលមើល www.Toro.com សម្រាប់ពត៌មានបន្ថែម រួមទាំងគន្លឹះសុវត្ថិភាពឯកសារបណ្ដុះបណ្ដាល , ព័ត៌មានអំពីគ្រឿងបន្សំ, ស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។
ពេលណាអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ Toro ពិតប្រាកដ ឬព័ត៌មានបន្ថែម សូមទាក់ទងទៅអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Toro និងត្រៀមប្រាប់អំពីម៉ូដែលនិងលេខស៊េរីនៃផលិតផលរបស់អ្នក។ រូបភាព កំណត់អត្តសញ្ញាណទីតាំងនៃម៉ូដែល និងលេខស៊េរីនៅលើផលិតផលរបស់អ្នក។ សរសេរលេខនៅក្នុងចន្លោះដែលផ្ដល់ជូន។
ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើបន្ទះលេខស៊េរី (បើមាន) ដើម្បីចូលមើលព័ត៌មានអំពីការធានា គ្រឿងបន្លាស់ និងផលិតផលផ្សេងទៀត។
សៀវភៅនេះកំណត់អត្តសញ្ញាណមុខសញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន និងបង្ហាញសារសុវត្ថិភាពតាមរយៈសញ្ញាព្រមានអំពីសុវត្ថិភាព (រូបភាព ) ដែលបង្ហាញអំពីមុខសញ្ញាគ្រោះថ្នាក់ដែលអាចនឹងបង្កឲ្យមានរបួសធ្ងន់ធ្ងរ ឬការស្លាប់ បើមិនអនុវត្តតាមការប្រុងប្រយ័ត្ន្នដែលបានផ្ដល់ជូនទេ។
សៀវភៅនេះប្រើពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ប្រាប់ឲ្យយកចិត្តទុកដាក់លើព័ត៌មានមេកានិចពិសេស និង ចំណាំ សង្កត់ធ្ងន់លើព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ជាពិសេស។
ផលិតផលនេះអនុលោមតាមសេចក្ដីណែនាំអឺរ៉ុបពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិត សូមមើលក្រដាសព័ត៌មានស្ដីពីការប្រកាសអំពីការអនុលោមរបស់ផលិតផលជាក់លាក់ដាច់ដោយឡែក (DOC) ។
វាជាការរំលោភបំពានលើផ្នែកក្រមធនធានសាធារណៈនៃរដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬបញ្ជាម៉ាស៊ីននៅលើដីព្រៃឈើ ដីមានកូនឈើ ឬដីមានស្មៅ លើកលែងតែម៉ាស៊ីនមានបំពាក់ឧបករណ៍ចាប់ផ្កាភ្លើង ដូចមានកំណត់នៅក្នុងផ្នែកទី 4442, ថែទាំនៅក្នុងលំដាប់លំដោយការងារដែលមានប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គីភ័យ។
សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីន ដែភ្ជាប់មកនេះ មានការផ្តល់ជូនសម្រាប់ជាព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) និងបទបញ្ជាត្រួតពិនិត្យការបំភាយឧស្ម័ននៅរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការជួសជុលថែទាំ និងការធានា។ គ្រឿងបន្លាស់អាចបញ្ជាទិញបានតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។
កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
ការប្រើប្រាស់ ឬការថែទាំមិនត្រឹមត្រូវដោយប្រតិបត្តិករ ឬម្ចាស់អាចបណ្ដាលឲ្យមានរបួស។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាមសេចក្ដីណែនាំសុវត្ថិភាពទាំងនេះ និងយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច (រូបភាព ), ដែលមានន័យថា ការប្រុងប្រយ័ត្ន, ការព្រមាន, ឬ គ្រោះថ្នាក់—សេចក្ដីណែនាំអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមសេចក្ដីណែនាំអាចបង្កឲ្យមានរបួសផ្ទាល់ខ្លួន ឬការស្លាប់។
គ្រឿងចក្រនេះត្រូវបានរចនាឡើងដោយស្របតាម SAE J2258។
ផលិតផលនេះអាចបង្ករបួសរាងកាយ។ ជានិច្ចកាល ត្រូវអនុវត្តតាមសេចក្ដីណែនាំសុវត្ថិភាពដើម្បីជៀសវាងរបួសរាងកាយធ្ងន់ធ្ងរ។
សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំប្រតិបត្តិករ នេះមុនពេលបញ្ឆេះគ្រឿងចក្រ។
ប្រើប្រាស់ការយកចិត្តទុកដាក់ពេញលេញរបស់អ្នក ខណៈពេលកំពុងបញ្ជាគ្រឿងចក្រ។ ហាមធ្វើសកម្មភាពដែលបង្កការរំខាន បើពុំនោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតឡើង។
ប្រើប្រាស់ឧបករណ៍ការពារខ្លួនត្រឹមត្រូវ (PPE) ដើម្បីការពារនឹងការប៉ះពាល់ជាមួយសារធាតុគីមី។ សារធាតុគីមីដែលប្រើនៅក្នុងឧបករណ៍បាញ់ថ្នាំអាចមានគ្រោះថ្នាក់និងពុល។
ហាមដាក់ដៃឬជើងរបស់អ្នកនៅជិតសមាសភាគនៃគ្រឿងចក្រដែលកំពុងចល័ត។
ហាមបញ្ជាគ្រឿងចក្រដោយមិនមានឧបករណ៍ការពារ ឬឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង និងដែលមានដំណើរការនៅលើគ្រឿងចក្រ។
រក្សាខ្លួនឲ្យនៅឆ្ងាយពីកន្លែងបាញ់ថ្នាំពីចំពួយបាញ់ និងដងបាញ់។ ឲ្យអ្នកនៅក្បែរ និងកុមារនៅខាងក្រៅតំបន់ប្រតិបត្តិការ។
ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។
ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ(បើមានបំពាក់) ហើយរង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលអ្នកចាកចេញពីទីតាំងអ្នកបញ្ជា។ ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ការប្រើប្រាស់ ឬការថែទាំគ្រឿងចក្រនេះដោយមិនត្រឹមត្រូវ អាចបង្កឲ្យមានរបួស។ ដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមានរបួស ត្រូវអនុវត្តតាមការណែនាំសុវត្ថិភាពទាំងនេះ និងជានិច្ចកាលត្រូវយកចិត្តទុកដាក់លើសញ្ញាព្រមានសុវត្ថិភាព ដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬគ្រោះថ្នាក់—ការណែនាំអំពីសុវត្ថិភាបផ្ទាល់ខ្លួន។ ការមិនគោរពតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។
មិនមែនគ្រឿងភ្ជាប់ទាំងអស់ដែលច្នៃតម្រូវតាមគ្រឿងចក្រនេះសុទ្ធតែត្រូវបានគ្របដណ្ដប់នៅក្នុងសៀវភៅណែនាំនេះទេ។ សូមអានសៀវភៅណែនាំប្រតិបត្តិករដែលបានផ្ដល់ជូនមកជាមួយនឹងគ្រឿងភ្ជាប់នីមួយៗសម្រាប់សេចក្ដីណែនាំអំពីសុវត្ថិភាពបន្ថែម។
រូបភាពណែនាំ ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូចឬបាត់។ |
Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
Note: ប្រសិនបើអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការបាញ់ថ្នាំ សូមអាន សៀវភៅណែនាំប្រតិបត្តិករ ដែលបានផ្ដល់មកជាមួយប្រព័ន្ធ។
Important: ឧបករណ៍បាញ់ថ្នាំនេះត្រូវបានលក់ដោយគ្មានក្បាលបាញ់ទេ។ដើម្បីប្រើម៉ាស៊ីនបាញ់ថ្នាំនេះ អ្នកត្រូវតែមាននិងដំឡើងក្បាលបាញ់។ ទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ព័ត៌មានអំពីឃីតមុខកាត់ និងគ្រឿងបន្ទាប់បន្សំដែលមាន។ ក្រោយពីអ្នកដំឡើងក្បាលបាញ់ និងមុនពេលប្រើម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង សូមក្រិតលំហូរម៉ាស៊ីនបាញ់ថ្នាំ និងក្រិតវ៉ាល់ឆ្លងកាត់ផ្នែក ដើម្បីឲ្យសម្ពាធនិងអត្រាអនុវត្តនៅដូចគ្នាសម្រាប់ផ្នែកទាំងអស់នៅពេលដែលអ្នកបិទផ្នែក 1 ឬច្រើន។ សូមមើល និង ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
គ្រឿងបង្គុំមុំ 90° | 1 |
តំណភ្ជាប់រហ័ស | 1 |
អាដាប់ទ័រទុយោ | 1 |
កែងទ្រប្រដាប់សម្រាប់ដាក់បំពេញ | 1 |
ប៊ូឡុងក្បាលសំប៉ែត (5/16 x ¾ អ៊ីញ) | 1 |
ទុយោទប់បំពង់ផ្ទេរ (ស៊ីហ្វុង) | 1 |
ដាក់កែងទ្រប្រដាប់សម្រាប់ដាក់បំពេញនៅពីលើប្រហោងដែលបានស៊កនៅក្នុងធុង និងរឹតភ្ជាប់វាដោយប្រើប៊ូឡុងក្បាលសំប៉ែត (5/16 x ¾ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព ។
ដាក់ចុងខ្សែខ្ចៅនៃបង្គុំកែងមុំ 90° កាត់តាមកែងទ្រ និងរឹតតំណភ្ជាប់រហ័សនៅលើវា រឹតភ្ជាប់វាទៅនឹងកែងទ្រ (រូបភាព )។
Note: ដំឡើងគ្រឿងបង្គុំជាមួយនឹងចុងចំហរចង្អុលទៅរកគម្របធំនៅក្នុងកែងទ្រ និងទៅរកគម្របធុងដើម្បីអោយទឹកហូរចូលទៅក្នុងធុងនៅពេលអ្នកបំពេញវា។
ចាក់សោអាដាប់ទ័រនៅនឹងកន្លែងដោយបង្វែរដៃបិទបើកទៅរកអាដាប់ទ័រ ន្ទាប់មករឹតភ្ជាប់វាជាមួយកន្លាស់ខ្ទាស់ (រូបភាព )។
ដំឡើងទុយោទប់បំពង់ផ្ទេរ (ស៊ីហ្វុង) កាត់តាមគម្របធំនៅលើកែងទ្រ និងនៅលើចុងដែលមានងៀងនៃ បង្គុំកែងមុំ 90° (រូបភាព )។
Important: កុំបន្លាយទុយោដើម្បីឱ្យប៉ះជាមួយសារធាតុរាវក្នុងធុង។
ឈ្នាន់អំប្រាយ៉ាឲ្យអស់ (រូបភាព ) ដើម្បីផ្តាច់អំប្រាយ៉ានៅពេលបញ្ឆេះម៉ាស៊ីន និងនៅពេលប្តូរលេខ។ បន្ធូរឈ្នាន់ឱ្យតាមសម្រួលនៅពេលចូលលេខ ដើម្បីបង្ការការឆាប់សិករេចរិលប្រអប់លេខ និងគ្រឿងបន្លាស់ពាក់ព័ន្ធផ្សេងទៀត។
Important: ហាមជាន់ឈ្នាន់អំប្រាយ៉ាក្នុងអំឡុងពេលប្រតិបត្តិការ។ អ្នកត្រូវតែលែងឈ្នាន់អំប្រាយ៉ាអោយអស់ ឬមិនដូច្នេះទេ អំប្រាយ៉ានឹងរអិល—បណ្ដាលអោយក្ដៅ និងសឹក។ កុំប្រើអំប្រាយ៉ាទៅទប់គ្រឿងចក្រអោយឈប់នៅលើភ្នំ អ្នកអាចនឹងធ្វើអោយខូចអំប្រាយ៉ាបាន។
ហ្វ្រាំងដៃគឺមានដងធំនៅខាងឆ្វេងនៃកៅអី (រូបភាព )។ ដាក់ហ្វ្រាំងដៃនៅពេលដែលអ្នកងើបចេញពីកៅអីដើម្បីបង្ការគ្រោះថ្នាក់ពីការធ្វើចលនារបស់ម៉ាស៊ីនបាញ់ថ្នាំ។ ដាក់ហ្វ្រាំងដៃ ត្រូវទាញដងឡើងចុះ។ ដើម្បីដោះវិញ ត្រូវរុញវាទៅមុខនិងចុះក្រោម។ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំត្រូវបានចតនៅលើទីជម្រាល ត្រូវដាក់ហ្វ្រាំងដៃ ហើយដាក់កំណត់ឈើកល់កង់។
ជំនួយឡើងភ្នំជួយបង្ការម៉ាស៊ីនបាញ់ថ្នាំពីការរមៀល ឬការកន្ត្រាក់ដោយដោយសង្កត់ម៉ាស៊ីនបាញ់ថ្នាំជាបណ្តោះអាសន្ននៅលើដីភ្នំ នៅពេលអ្នកដកជើងរបស់អ្នកចេញពីឈ្នាន់ហ្វ្រាំងទៅឈ្នាន់ហ្គែរ។ ដើម្បីដាក់លេខជំនួយឡើងភ្នំ ត្រូវដាក់លេខឈ្នាន់ ហើយជាន់លើឈ្នាន់ហ្វ្រាំងអោយជាប់។ នៅពេលដាក់លេខជំនួយឡើងភ្នំរួចហើយ រូបសញ្ញាជំនួយឡើងភ្នំលេចឡើងនៅលើ InfoCenter សូមមើល សៀវភៅណែនាំជាសូហ្វវែររបស់ម៉ាស៊ីនបាញ់ស្រោចទឹកស្មៅ Multi Pro 1750។។ ជំនួយឡើងភ្នំរង់ចាំគ្រឿងចក្រ 2 វិនាទីបន្ទាប់ពីលែងជើងពីឈ្នាន់ហ្វ្រាំង។
Note: ជំនួយឡើងភ្នំរង់ចាំគ្រឿងចក្របណ្ដោះអាសន្នតែប៉ុណ្ណោះ៖ អ្នកមិនអាចប្រើវាជំនួសអោយហ្វ្រាំងដៃបានទេ។
សោឌីហ្វ្រង់ស្យែលអនុញ្ញាតអោយអ្នកចាក់សោភ្លៅក្រោយដើម្បីបង្កើនទំនាញ។ អ្នកអាចប្រើសោឌីហ្វ្រង់ស្យែល (រូបភាព ) នៅពេលម៉ាស៊ីនបាញ់ថ្នាំកំពុងផ្លាស់ទី។ ផ្លាស់ទីដៃចង្កឹះលេខទៅមុខ និងទៅខាងស្តាំដើម្បីប្រើសោនេះ។
Note: អ្នកអាចតម្រូវអោយបើកបរគ្រឿងចក្រទៅមុខខណៈពេលបត់តិចៗដើម្បីដាក់ ឬដោះសោឌីហ្វ្រង់ស្យែល។
ការកាច់ចង្កូតពេលកំពុងជាប់សោឌីហ្វ្រង់ស្យែលអាចបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងលើគ្រឿងចក្រ។
ហាមបញ្ជាគ្រឿងចក្រពេលជាប់សោឌីហ្វ្រង់ស្យែល នៅពេលកាច់ចង្កូតខ្លាំង ឬក្នុងល្បឿនលឿន សូមមើល ។
ឧបករណ៍គ្រប់គ្រងអ៊ែរគឺជាក្បាលមួលតូចនៅខាងក្រោយប្រដាប់ជ្រើសរើសកម្រិត (រូបភាព )។ ដើម្បីបញ្ឆេះម៉ាស៊ីនដែលត្រជាក់ ត្រូវទាញឧបករណ៍គ្រប់គ្រងអ៊ែរឡើង។ បន្ទាប់ពីម៉ាស៊ីនឆេះហើយ ចូរលៃតម្រូវឧបករណ៍គ្រប់គ្រងអ៊ែរដើម្បីរក្សាម៉ាស៊ីនឲ្យដើរស្មើល្អ។ សូមចុចកុងតាក់បញ្ជាទៅទីតាំង បិទ អោយបានឆាប់កាន់តែល្អ។ តម្រូវអោយកម្ដៅម៉ាស៊ីនបន្តិច ឬមិនបាច់បិទក៏បាន។
នៅពេលប្រដាប់ជ្រើសរើសកម្រិតស្ថិតនៅទីតាំង ដាច់លេខ អ្នកអាចប្រើឈ្នាន់ហ្គែរដើម្បីបង្កើនល្បឿនម៉ាស៊ីន បន្ទាប់មករុញកុងតាក់នៅខាងក្រោម InfoCenter ទៅមុខដើម្បីដាក់ល្បឿនម៉ាស៊ីន។ នេះជាការចាំបាច់ដើម្បីដំណើរការការអង្រួនដោយជាតិគីមីខណៈពេលដំណើរការ ឬប្រតិបត្តិការឧបករណ៍ភ្ជាប់ដូចជាដៃម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។
Important: ប្រដាប់ជ្រើសរើសកម្រិតត្រូវតែស្ថិតនៅទីតាំង ដាច់លេខ ហើយត្រូវតែដាក់ហ្វ្រាំងដៃដើម្បីអោយកុងតាក់ដំណើរការ។
កុងទ័រប្រេងមានទីតាំងនៅផ្នែកខាងលើនៃធុងប្រេង នៅខាងឆ្វេងដៃនៃគ្រឿងចក្រ ហើយបង្ហាញពីបរិមាណប្រេងនៅក្នុងធុង។
កុតាក់តាក់ត្រួតពិនិត្យមានទីតាំងនៅលើផ្ទាំងបញ្ជាទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ មួលកូនសោច្រាសទ្រនិចនាឡិកាទៅទីតាំង ចាក់សោ ដើម្បីបិទកុងតាក់កម្រិតបាញ់ថ្នាំ ដោយហេតុនេះ ត្រូវប្រាប់អ្នករាល់គ្នាកុំចេះតែរផ្លាស់ប្តូរអត្រាអនុវត្តដោយចៃដន្យ។ មួលកូនសោតាមទ្រនិចនាឡិកាទៅទីតាំង បានដោះសោ ដើម្បីបើកកុងតាក់កម្រិតបាញ់ថ្នាំ។
កុងតាក់លើកផ្នែកដងមានទីតាំងនៅលើផ្ទាំងបញ្ជា និងត្រូវបានប្រើដើម្បីលើកផ្នែកដងខាងក្រៅ។
កុងទ័រម៉ោងបង្ហាញពីចំនួនម៉ោងសរុបដែលម៉ាស៊ីនបានដំណើរការ។ ចំនួននេះត្រូវបានបង្ហាញលើអេក្រង់ដំបូងនៃ InfoCenter។ កុងទ័រម៉ោងចាប់ផ្ដើមដើរនៅពេលណាដែលគេមួលកូនសោទៅទីតាំង ដំណើរការ ។
ប្រសិនបើអ្នកដំឡើងឧបករណ៍ទឹកពពុះ អ្នកនឹងបន្ថែមកុងតាក់ទៅផ្ទាំងបញ្ជាសម្រាប់គ្រប់គ្រប់ប្រតិបត្តិការរបស់ពួកគេ។ ម៉ាស៊ីនបាញ់ថ្នាំមកជាមួយឆ្នុកប្លាស្ទិកនៅក្នុងទីតាំងទាំងនេះ។
វ៉ាល់បិទដំណើរការផ្នែកឆ្លងកាតប្ដូរទិដលំហូរសារធាតុរាវសម្រាប់ផ្នែកទៅកាន់ធុងនៅពេលអ្នកបិទផ្នែកនោះ។ អ្នកអាចលៃតម្រូវផ្លូវកាត់ផ្នែកដើម្បីធានាថាសម្ពាធផ្នែកនៅថេរដដែលដោយមិនគិតថាចំនួនផ្នែកប៉ុន្មានបានបើកនោះទេ។ សូមមើល
វ៉ាល់បិទបើកការអង្រួនត្រូវបានប្រើដើម្បីកាត់បន្ថយលំហូរដែលអាចប្រើបានសម្រាប់សៀគ្វីអង្រួន។ វាផ្ដល់លំហូរបន្ថែមសម្រាប់ផ្នែក។
Note: លក្ខណៈបច្ចេកទេស និងការរចនាអាចមានការផ្លាស់ប្ដូរដោយមិនមានការជូនដំណឹង។
ទម្ងន់ជាមួយប្រព័ន្ធបាញ់ស្ដង់ដារ ទទេ ដោយគ្មានអ្នកបញ្ជា | 953 kg (2,100 lb) |
ទម្ងន់ជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ ពេញ ដោយគ្មានអ្នកបញ្ជា | 1678 kg (3,700 lb) |
ទម្ងន់យានយន្តសរុបអតិបរិមា (GVW) (នៅលើដីរាបស្មើ) | 1814 kg (4,000 lb) |
ប្រវែងសរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ | 343 ស.ម (135 អ៊ីញ) |
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ | 191 ស.ម (75 អ៊ីញ) |
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារទៅផ្នែកខាងលើនៃផ្នែកដែលរក្សាទុកក្នុងទីតាំង X | 246 ស.ម (97 អ៊ីញ) |
ទទឹងសរុបជាមួយផ្នែកប្រព័ន្ធបាញ់ថ្នាំស្ដង់ដារដែលរក្សាទុកក្នុងទីតាំង’X’ | 178 ស.ម (70 អ៊ីញ) |
កម្ពស់ពីដី | 14 ស.ម (5.5 អ៊ីញ) |
ចម្ងាយរវាងកង់មុខនិងកង់ក្រោយ | 155 ស.ម (61 អ៊ីញ) |
ចំណុះផ្ទុករបស់ធុង (រួមទាំងលំហូរលើស CE 5%) | 662 លីត្រ (175 ហ្គាឡុងអាមេរិក) |
ការជ្រើសរើសនៃឧបករណ៍ភ្ជាប់និងគ្រឿងបន្សំដែលបានអនុម័តដោយ Toro គឺអាចរកបានសម្រាប់ប្រើប្រាស់ជាមួយនឹងគ្រឿងចក្រដើម្បីបង្កើន ឬពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
ដើម្បីធានាការប្រតិបត្តិខ្ពស់ និងការទទួលស្គាល់សុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ ឬគ្រឿងបន្សំសុទ្ធរបស់ក្រុមហ៊ុន Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬគ្រឿងបន្សំដែលបានជំនួសដោយក្រុមហ៊ុនផ្សេងអាចមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចរឹតត្បិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់គឺទទួលខុសត្រូវលើការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាងទាំងអស់។
ត្រូវយល់ដឹងអំពីបញ្ជាដែលមានសុវត្ថិភាពលើឧបករណ៍ គ្រឿងបញ្ជារបស់អ្នកបញ្ជា និងសញ្ញាសុវត្ថិភាព។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់លេខទៅទីតាំង ដាច់លេខ (លេខដៃ) ឬទីតាំង ចត (លេខអូតូ)។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ត្រូវចេះរបៀបបញ្ឈប់ និងពន្លត់ម៉ាស៊ីនយ៉ាងឆាប់រហ័ស។
ពិនិត្យថាឧបករណ៍បញ្ជាដោយប្រតិបត្តិករ កុងតាក់សុវត្ថិភាព និងរបាំងការពារត្រូវបានភ្ជាប់ និងដំណើរការបានត្រឹមត្រូវ។ ហាមប្រតិបត្តិការគ្រឿងចក្រ លើកលែងតែឧបករណ៍ទាំងនេះដំណើរការបានត្រឹមត្រូវ។
ប្រសិនបើគ្រឿងចក្រមិនដំណើរការបានត្រឹមត្រូវទេ ឬត្រូវបានធ្វើឲ្យខូចខាតក្នុងរបៀបណាមួយ ហាមប្រើប្រាស់គ្រឿងចក្រនោះ។ កែតម្រូវបញ្ហាមុនពេលដែលអ្នកប្រតិបត្តិការគ្រឿងចក្រ ឬគ្រឿងភ្ជាប់។
ធានាថាតំណទុយយោសារធាតុរាវទាំងអស់គឺតឹង ហើយរាល់បំពង់ស្ថិតក្នុងស្ថានភាពល្អ មុនពេលដាក់សម្ពាធទៅប្រព័ន្ធ។
ប្រុងប្រយ័ត្នជាទីបំផុតនៅពេលចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយចំហាយរបស់វាក៏អាចផ្ទុះបានដែរ។
ពន្លត់បារី ស៊ីហ្កា ខ្សៀ និងប្រភពទាំងអស់ដែលអាចបង្កការឆេះ។
ប្រើតែធុងប្រេងដែលមានការអនុញ្ញាតប៉ុណ្ណោះ។
ហាមដកគម្របធុងប្រេង ឬចាក់ប្រេងទៅក្នុងធុងនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬក្ដៅ។
ហាមចាក់ ឬបង្ហូរប្រេងនៅកន្លែងបិទជិត។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
បើអ្នកកំពប់ប្រេង ហាមបញ្ឆេះមាស៊ីន។ ជៀសវាងការបង្កើតប្រភពឆេះរហូតដល់អស់ចំហាយប្រេងសិន។
សារធាតុគីមីដែលត្រូវបានប្រើនៅក្នុងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំអាចនឹងមានគ្រោះថ្នាក់ និងពុលចំពោះអ្នក អ្នកនៅក្បែរ និងសត្វ ហើយសារធាតុទាំងនេះអាចនឹងធ្វើឲ្យខូចខាតដល់រុក្ខជាតិ ដី និងទ្រព្យសម្បត្តិផ្សេងទៀត។
សូមអានពត៌មានស្ដីពីសារធាតុគីមីនីមួយៗ។ បដិសេធមិនប្រតិបត្តិការ ឬដំណើរការម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើព័ត៌មាននេះមិនមានឲ្យទេ។
មុនពេលដំណើរការប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ សូមធានាថាវាត្រូវបានបន្សាប និងលាងសម្អាតចំនួនបីដង ដោយយោងទៅតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី ព្រមទាំងបង្វិលវ៉ាល់ទាំងអស់ចុះឡើងចំនួន 3 ដង។
ផ្ទៀងផ្ទាត់ថាមានការផ្គត់ផ្គង់ទឹកស្អាត និងសាប៊ូដុំនៅជិត បានគ្រប់គ្រាន់ ហើយលាងធាតុគីមីណាមួយដែលប៉ះអ្នក ចេញភ្លាមៗ។
អាន និងអនុវត្តដោយយកចិត្តទុកដាក់តាមស្លាកសញ្ញាព្រមានអំពីធាតុគីមី និងសន្លឹកទិន្នន័យអំពីសុវត្ថិភាព(SDSs) សម្រាប់រាល់ធាតុគីមីដែលត្រូវបានប្រើ ហើយការពារខ្លួនអ្នកដោយយោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។
ការពារខ្លួនរបស់អ្នកជានិច្ចនៅពេលប្រើប្រាស់ធាតុគីមី។ ប្រើប្រាស់ឧបករណ៍ការពារខ្លួន (PPE) ដែលត្រឹមត្រូវ ដើម្បីការពារប្រឆាំងនឹងការប៉ះពាល់ជាមួយធាតុគីមី ដូចជាខាងក្រោម៖
វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ
ឈុតការពារធាតុគីមី
ប្រដាប់ជំនួយការដកដង្ហើម ឬម៉ាស់តម្រង
ស្រោមដៃធន់នឹងសារធាតុគីមី
ស្បែកជើងកវែង ឬស្បែកជើងមាំផ្សេងទៀត
ការផ្លាស់ប្ដូរសម្លៀកបំពាក់ សាប៊ូដុំ និងកន្សែងដែលប្រើហើយអាចបោះចោលបានសម្រាប់ការសម្អាត
ទទួលការបណ្ដុះបណ្ដាលបានត្រឹមត្រូវមុនពេលប្រើប្រាស់ ឬចាត់ចែងសារធាតុគីមី
ប្រើប្រាស់ធាតុគីមីដែលត្រឹមត្រូវសម្រាប់ការងារ។
អនុវត្តតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមីសម្រាប់សុវត្ថិភាពក្នុងការបាញ់ធាតុគីមី។ ហាមធ្វើឲ្យលើសពីសម្ពាធបាញ់ថ្នាំរបស់ប្រព័ន្ធដែលត្រូវបានណែនាំ។
ហាមបំពេញ ក្រិត ឬសម្អាតគ្រឿងចក្រនៅពេលដែលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្នុងកន្លែង។
ប្រើសារធាតុគីមីនៅក្នុងកន្លែងដែលមានខ្យល់ចេញចូលបានល្អ។
ហាមបរិភោគ ផឹក ឬជក់បារីខណៈពេលធ្វើការនៅក្បែរសារធាតុគីមី។
ហាមសម្អាតក្បាលបាញ់ដោយការផ្លុំវា ឬដាក់វានៅក្នុងមាត់របស់អ្នក។
ត្រូវលាងដៃរបស់អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រោយពីធ្វើការជាមួយសារធាតុគីមី។
រក្សាសារធាតុគីមីនៅក្នុងកញ្ចប់ដើមរបស់វា និងរក្សាទុកនៅក្នុងទីតាំងដែលមានសុវត្ថិភាព។
បោះចោលសារធាតុគីមី និងធុងគីមីដែលមិនប្រើឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនផលិតសារធាតុគីមី និងច្បាប់ក្នុងស្រុករបស់អ្នក។
សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់អ្នកនៅពីលើ ឬនៅក្នុងពេលបើកធុង។
អនុវត្តតាមបទប្បញ្ញត្តិក្នុងមូលដ្ឋាន រដ្ឋ និងសហព័ន្ធទាំងអស់សម្រាប់ការរីករាលដាល ឬការបាញ់ថ្នាំសារធាតុគីមី។
ម៉ាស៊ីនត្រូវបានដឹកជញ្ជូនដោយមានប្រេងនៅក្នុងប្រអប់រវៃ តែកម្រិតប្រេងត្រូវតែបានពិនិត្យមុនពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង និងបន្ទាប់ពីអ្នកបានដំណើរការវា។
ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដកឧបករណ៍វាស់ប្រេងចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព
ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។
ប្រសិនបើកម្រិតប្រេងនៅទាប សូមដោះគម្របមួលធុងប្រេងចេញពីគម្រប់វ៉ាល់ (រូបភាព ) ហើយចាក់ប្រេងចូលក្នុងមាត់គម្របរហូតដល់កម្រិតប្រេងឡើងដល់គំនូស ពេញ នៅលើឧបករណ៍វាស់ប្រេង សូមមើល សម្រាប់ប្រភេទប្រេងត្រឹមត្រូវ និងកំហាប់ប្រេង។
Note: ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេងឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់រហូតហៀរ។
ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
សប់កង់ក្នុងកម្រិត 138 kPa (20 psi)។ ជាមួយគ្នានេះដែរក៏ត្រូវពិនិត្យមើលសំបកកង់ក្រែងមានសឹក ឬដាច់ខូច។
Note: ប្ថូរសំបកកង់ដែលសឹក ឬខូចណាមួយចេញ។
ប្រេងឥន្ធនៈ | ប្រើប្រាស់ប្រេងសាំងគ្មានជាតិសំណដែលមានកម្រិតអុកតាន 87 ឬខ្ពស់ជាងនេះ។ ((R+M)/2 វិធីសាស្រ្តវាយតម្លៃ) |
ប្រេងឥន្ធនៈលាយអេតាណុល | ប្រើប្រេងសាំងដែលគ្មានជាតិសំណលាយជាមួយអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។ |
ប្រេងសាំងដែលមានជាតិអេតាណុល 15% (E15) តាមកម្រិតមិនត្រូវបានអនុញ្ញាតឱ្យប្រើទេ។ កុំប្រើប្រេងសាំងដែលផ្ទុកអេតាណុលលើសពី 10% តាមកម្រិត, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេងសាំងដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។ |
Important: ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមប្រើតែប្រេងឥន្ធនៈស្អាត ហើយថ្មី (មានអាយុក្រោម 30 ថ្ងៃ) ប៉ុណ្ណោះ។
កុំ ប្រើប្រេងសាំងផ្ទុកជាតិមេតាណុល។
កុំរក្សាទុកប្រេងឥន្ធនៈនៅក្នុងស៊ីទែនប្រេងក៏បាន ឬក្នុងធុងប្រេងក៏បាន នៅរដូវរងារលុះត្រាតែអ្នកប្រើសូលុយស្យុងការពារការរំហួតប្រេង។
កុំ បន្ថែមប្រេងទៅក្នុងប្រេងសាំង។
ចំណុះរបស់ធុងប្រេងគឺប្រហែល 19 L (5 ហ្កាឡុងអាមេរិក)។
Note: គម្របធុងប្រេងមានប្រដាប់វាស់ដែលបង្ហាញពីកម្រិតប្រេង សូមឆែកមើលវាអោយបានញឹកញាប់ផង។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
សម្អាតតំបន់ជុំវិញគម្របធុងប្រេង (រូបភាព
ដកគម្របធុងប្រេង។
ចាក់ប្រេងត្រឹមប្រហែល 2.5 ស.ម (1 អ៊ីញ) នៅក្រោមផ្នែកខាងលើនៃធុង (ក្រោមមាត់ធុង)។
Note: ចន្លោះចំហនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។ ហាមចាក់ប្រេងក្នុងធុងហៀរជ្រុល។
ដំឡើងគម្របធុងប្រេងទៅនឹងធុងអោយបានល្អល្អ។
ជូតចេញនូវប្រេងកំពប់ណាមួយ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 100 ម៉ោងដំបូង |
|
ពិនិត្យមើលប្រេងម៉ាស៊ីន និងកម្រិតសារធាតុរាវអោយបានទៀងទាត់ និងត្រូវប្រុងប្រយ័ត្នចំពោះការឡើងកម្ដៅខ្លាំងនៅក្នុងសាមាសធាតុណាមួយនៃម៉ាស៊ីនបាញ់ថ្នាំ។
ក្រោយពេលបញ្ឆេះម៉ាស៊ីនដែលត្រជាក់ ត្រូវទុកឲ្យវាឡើងក្ដៅប្រហែល 15 វិនាទីមុនពេលបង្កើនល្បឿន។
ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធហ្រ្វាំង សូមថែទាំហ្វ្រាំងដូចខាងក្រោម៖
ផ្ទុកទឹក 454 លីត្រ (120 ហ្គាឡុងអាមេរិក) នៅក្នុងធុង។
ផ្លាស់ទីគ្រឿងចក្រទៅកាន់ផ្ទៃចំហរាបស្មើ។
បើកបរគ្រឿងចក្រក្នុងល្បឿនកប់។
ប្រើហ្វ្រាំងយ៉ាងលឿន។
Note: បញ្ឈប់គ្រឿងចក្រក្នុងជួរត្រង់ដោយមិនបាច់ចាក់សោសំបកកង់។
រង់ចាំ 1 នាទីដើម្បីអោយហ្វ្រាំងត្រជាក់សិន។
ធ្វើតាមជំហានឡើង តាមរយៈ 9 ដងបន្ថែម។
ជៀសវាងប្រណាំងម៉ាស៊ីន។
បញ្ជាម៉ាស៊ីនបាញ់ថ្នាំដោយប្រើល្បឿនផ្សេងៗគ្នា។ ជៀសវាងការចាប់ផ្ដើមលឿន និងបញ្ឈប់ភ្លាមៗ។
សូមអាន សម្រាប់ការពិនិត្យពិសេស និងម៉ោងទាប។
Note: សូមអានការណែនាំអំពីការជ្រើសរើសក្បាលបាញ់ដែលអាចរកបានតាមរយៈអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។
តួក្បាលមួលអាចទទួលយកបានរហូតដល់ 3 ក្បាលមួលផ្សេងគ្នា។ ដើម្បីជ្រើសរើសក្បាលបាញ់ដែលចង់បាន សូមអនុវត្តដូចខាងក្រោម៖
បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ហើយកំណត់កុងតាក់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំទៅទីតាំង បិទ ។
បង្វិលប៉មតូចរបស់ក្បាលបាញ់នៅក្នុងទិសដៅមួយណាក៏បានទៅក្បាលបាញ់ដែលត្រឹមត្រូវ។
អនុវត្តមាត្រសាស្ត្រលំហូររបស់ម៉ាស៊ីនបាញ់ថ្នាំ សូមអាន ។
អនុវត្តមាត្រសាស្ដ្រវ៉ាល់ឆ្លងកាត់ផ្នែក សូមអាន ។
ឧបករណ៍ស្តង់ដា៖ តម្រងបឺតសំណាញ់ 50 (ពណ៌ខៀវ)
ប្រើតារាងតម្រងបឺតដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់សម្រាប់ក្បាលបាញ់ ដែលអ្នកកំពុងប្រើដោយផ្អែកលើផលិតផល ឬសូលុយស្យុងគីមីដែលមានកំហាប់ប្រេងស្មើនឹងទឹក។
លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ) | ទំហំសំណាញ់អេក្រង់* | លេខកូដពណ៌តម្រង |
---|---|---|
ពណ៌លឿង (0.2 gpm) | 50 | ពណ៌ខៀវ |
ពណ៌ក្រហម (0.4 gpm) | 50 | ពណ៌ខៀវ |
ពណ៌ត្នោត (0.5 gpm) | 50 (ឬ 30) | ពណ៌ខៀវ (ឬពណ៌បៃតង) |
ពណ៌ប្រផេះ (0.6 gpm) | 30 | ពណ៌បៃតង |
ពណ៌ស (0.8 gpm) | 30 | ពណ៌បៃតង |
ពណ៌ខៀវ (1.0 gpm) | 30 | ពណ៌បៃតង |
ពណ៌បៃតង (1.5 gpm) | 30 | ពណ៌បៃតង |
*ទំហំសំណាញ់របស់តម្រងបឺតនៅក្នុងតារាងនេះផ្អែកលើសារធាតុគីមីបាញ់ ឬសូលុយស្យុងដែលមានកំហាប់ប្រេងស្មើនឹងទឹក។ |
Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយនឹងម្សៅ សើម អ្នកប្រហែលជាត្រូវការប្រើសំណាញ់អេក្រង់គ្រើមសម្រាប់តម្រងបឺតតាមជម្រើស សូមអាន រូបភាព ។
នៅពេលអ្នកបាញ់ថ្នាំស្ថិតនៅក្នុងអត្រាបាញ់ថ្នាំខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងបឺតតាមជម្រើសប្រដេញ សូមអាន រូបភាព ។
ទំហំអេក្រង់ដែលអាចរកបានរួមមាន៖
ឧបករណ៍ស្តង់ដា៖ តម្រងបឺតសំណាញ់ 50 (ពណ៌ខៀវ)
ប្រើតារាងតម្រងសម្ពាធដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់សម្រាប់ក្បាលបាញ់ដែលអ្នកកំពុងប្រើផ្អែកលើផលិតផលគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងស្មើនឹងទឹក។
លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ) | ទំហំសំណាញ់អេក្រង់* | លេខកូដពណ៌តម្រង |
---|---|---|
នៅពេលត្រូវការសម្រាប់សារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងទាប ឬអត្រាបាញ់ថ្នាំទាប | 100 | ពណ៌បៃតង |
ពណ៌លឿង (0.2 gpm) | 80 | ពណ៌លឿង |
ពណ៌ក្រហម (0.4 gpm) | 50 | ពណ៌ខៀវ |
ពណ៌ត្នោត (0.5 gpm) | 50 | ពណ៌ខៀវ |
ពណ៌ប្រផេះ (0.6 gpm) | 50 | ពណ៌ខៀវ |
ពណ៌ស (0.8 gpm) | 50 | ពណ៌ខៀវ |
ពណ៌ខៀវ (1.0 gpm) | 50 | ពណ៌ខៀវ |
ពណ៌បៃតង (1.5 gpm) | 50 | ពណ៌ខៀវ |
នៅពេលត្រូវការសម្រាប់សារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ ឬអត្រាបាញ់ថ្នាំខ្ពស់ | 30 | ពណ៌ក្រហម |
នៅពេលត្រូវការសម្រាប់សារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ ឬអត្រាបាញ់ថ្នាំខ្ពស់ | 16 | ពណ៌ត្នោត |
*ទំហំសំណាញ់របស់តម្រងសម្ពាធនៅក្នុងតារាងនេះ គឺផ្អែកលើសារធាតុគីមី ឬសូលុយស្យុងបាញ់ដែលមានកំហាប់ប្រេងស្មើនឹងទឹក។ |
Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយនឹងថ្នាំម្សៅ អ្នកប្រហែលជាត្រូវការប្រើសំណាញ់អេក្រង់គ្រើមសម្រាប់តម្រងសម្ពាធតាមជម្រើស សូមអាន រូបភាព ។
នៅពេលអ្នកបាញ់ថ្នាំស្ថិតនៅក្នុងអត្រាបាញ់ថ្នាំខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងសម្ពាធតាមជម្រើសប្រដេញ សូមអាន រូបភាព ។
Note: ការប្រើប្រាស់តម្រងចុងក្បាលបាញ់តាមជម្រើសដើម្បីការពារចុងក្បាលបាញ់របស់ប្រដាប់បាញ់ និងបង្កើនអាយុកាលប្រើប្រាស់របស់វា។
ប្រើតារាងតម្រងចុងក្បាលបាញ់ ដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់សម្រាប់ក្បាលបាញ់ដែលអ្នកកំពុងប្រើផ្អែកលើផលិតផលគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងស្មើនឹងទឹក។
លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ) | ទំហំសំណាញ់តម្រង* | លេខកូដពណ៌តម្រង |
---|---|---|
ពណ៌លឿង (0.2 gpm) | 100 | ពណ៌បៃតង |
ពណ៌ក្រហម (0.4 gpm) | 50 | ពណ៌ខៀវ |
ពណ៌ត្នោត (0.5 gpm) | 50 | ពណ៌ខៀវ |
ពណ៌ប្រផេះ (0.6 gpm) | 50 | ពណ៌ខៀវ |
ពណ៌ស (0.8 gpm) | 50 | ពណ៌ខៀវ |
ពណ៌ខៀវ (1.0 gpm) | 50 | ពណ៌ខៀវ |
ពណ៌បៃតង (1.5 gpm) | 50 | ពណ៌ខៀវ |
*ទំហំសំណាញ់របស់តម្រងក្បាលបាញ់នៅក្នុងតារាងនេះ គឺផ្អែកលើសារធាតុគីមី ឬសូលុយស្យុងបាញ់ដែលមានកំហាប់ប្រេងស្មើនឹងទឹក។ |
Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយនឹងថ្នាំម្សៅ អ្នកប្រហែលជាត្រូវការប្រើសំណាញ់អេក្រង់គ្រើមសម្រាប់តម្រងចុងតាមជម្រើស សូមអាន រូបភាព ។
នៅពេលអ្នកបាញ់ថ្នាំស្ថិតនៅក្នុងអត្រាបាញ់ថ្នាំខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងចុងតាមប្រដេញ សូមអាន រូបភាព ។
Important: ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងទឹកស្រស់។
Note: ធុងទឹកស្អាតត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ប្រភពទឹកស្អាតសម្រាប់អ្នក ដើម្បីលាងសម្អាតសារធាតុគីមីចេញពី ស្បែក ភ្នែករបស់អ្នក ឬផ្ទៃផ្សេងៗទៀតនៅក្នុងករណីមានការប៉ះពាល់ដោយចៃដន្យ។
ត្រូវបំពេញធុងទឹកស្អាតដោយប្រើទឹកស្អាតជានិច្ច មុនពេលធ្វើការចាត់ចែង ឬការលាយសារធាតុគីមីណាមួយ។
ដើម្បីបំពេញធុង សូមដោះវីសគម្របមួលនៅផ្នែកខាងលើនៃធុង សូមចាក់បំពេញធុងដោយប្រើទឹកស្អាត និងដំឡើងគម្រប (រូបភាព )។
ដើម្បីបើកក្បាលរ៉ូប៊ីណេធុងទឹកស្អាត សូមមួលដងនៅលើក្បាលរ៉ូប៊ីណេ(រូបភាព )។
ដំឡើងកញ្ចប់ឧបករណ៍លាយជាមុននៃសារធាតុគីមី (Chemical Pre-Mix Kit) បន្ទាប់បន្សំ សម្រាប់ការលាយល្អបំផុត និងភាពស្អាតនៃធុងខាងក្រៅ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
Important: ត្រូវធានាថាសារធាតុគីមីដែលអ្នកនឹងប្រើ គឺត្រូវគ្នាសម្រាប់ការប្រើប្រាស់ជាមួយនឹង VitonTM (សូមមើលស្លាករបស់ក្រុមហ៊ុនផលិត វាគួរតែមានការចង្អុលបង្ហាញ ប្រសិនបើវាមិនត្រូវគ្នា)។ ការប្រើប្រាស់សារធាតុគីមីដែលមិនត្រូវគ្នានឹង VitonTM នឹងធ្វើឲ្យសឹកទ្រនាប់រាងអក្សរ O នៅក្នុងម៉ាស៊ីនបាញ់ថ្នាំដែលបណ្ដាលឲ្យមានការលេចធ្លាយ។
Important: ផ្ទៀងផ្ទាត់ថាអត្រាអនុវត្តត្រឹមត្រូវត្រូវបានកំណត់មុនពេលចាក់បំពេញសារធាតុគីមីចូលក្នុងធុង។
បន្សុទ្ធប្រព័ន្ធបាញ់ថ្នាំរបស់ធាតុសម្រួលប្រព័ន្ធបាញ់ថ្នាំដោយការដំណើរការផ្នែកផ្សេងៗ។
បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ រំកិលប្រដាប់ជ្រើសរើសកម្រិតទៅទីតាំង ដាច់លេខ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។
ធានាថាវ៉ាល់បង្ហូររបស់ធុងគឺត្រូវបានបិទ។
កំណត់បរិមាណទឹកដែលត្រូវការដើម្បីលាយបរិមាណនៃសារធាតុគីមីដែលអ្នកត្រូវការ ដូចដែលបានបង្គាប់ដោយក្រុមហ៊ុនផលិតសារធាតុគីមី។
បើកគម្របធុងនៅលើធុងបាញ់ថ្នាំ។
Note: គម្របធុងស្ថិតនៅពីផ្នែកខាងលើ ផ្ទៃកណ្ដាលនៃធុង។ ដើម្បីបើកវា សូមបង្វិលពាក់កណ្ដាលផ្នែកខាងមុខនៃគម្របតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយយោលបើកវា។ អ្នកអាចដកកន្ត្រងនៅខាងក្នុងចេញបានដើម្បីសម្អាត។ ដើម្បីភ្ជិតធុង សូមបិទគម្រប ហើយបង្វិលពាក់កណ្ដាលផ្នែកខាងមុខតាមទិសដៅទ្រនិចនាឡិកា។
បន្ថែម ¾ នៃទឹកដែលត្រូវការទៅធុងបាញ់ថ្នាំដោយប្រើប្រដាប់សម្រាប់ដាក់បំពេញប្រឆាំងស៊ីហ្វុង។
Important: ត្រូវប្រើទឹកស្អាតជានិច្ចនៅក្នុងធុងបាញ់ថ្នាំ។ ហាមចាក់កំហាប់ចូលក្នុងធុងទទេរ។
បញ្ឆេះម៉ាស៊ីន និងកំណត់កុងតាក់ម៉ូទ័របូមទៅទីតាំង បើក
ជាន់ឈ្នាន់ហ្គែរទៅជាន់បាត ហើយកំណត់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ។
មួលវ៉ាល់អង្រួនទៅទីតាំង បើក ។
បន្ថែមបរិមាណត្រឹមត្រូវនៃកំហាប់សារធាតុគីមីទៅធុង ដូចដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុគីមី។
Important: ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំម្សៅដោយគ្មានការអង្រួនខ្លាំងៗ សូមលាយម្សៅជាមួយនឹងបរិមាណទឹកតិចតួច ដើម្បីបង្កើតជាល្បាយពាក់កណ្ដាលរាវមុនពេលបន្ថែមវាទៅក្នុងធុង។
បន្ថែមទឹកដែលនៅសល់ទៅក្នុងធុង។
Note: ដើម្បីបានការអង្រួនដែលល្អជាងនេះ សូមកាត់បន្ថយការកំណត់អត្រាបាញ់ថ្នាំ។
Important: ក្រោយពីការបំពញធុងជាលើកដំបូង សូមពិនិត្យមើលខ្សែចងរបស់ធុងសម្រាប់ការឆក់ឱកាសណាមួយ។ រឹតបន្តឹងតាមភាពចាំបាច់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
Important: ការរឹតបន្តឹងខ្ចៅប៊ូឡុងនៃខ្សែចងធុងតឹងពេក អាចបណ្តាលឲ្យខូចទ្រង់ទ្រាយ និងធ្វើឲ្យខូចធុងនិងខ្សែចង។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
មុនពេលប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង ប្រសិនបើអ្នកផ្លាស់ប្ដូរក្បាលបាញ់ ឬផ្លាស់ប្ដូរតាមតម្រូវការ សូមធ្វើមាត្រសាស្ត្រលំហូរម៉ាស៊ីនបាញ់ថ្នាំ។
ឧបករណ៍ផ្គត់ផ្គង់ប្រតិបត្តិករ៖ នាឡិកាកំណត់ពេលមានសមត្ថភាពវាស់ដល់ ± 1/10 វិនាទី និងបំពង់ក្រិតនៅក្នុងកម្រិតបន្ថែម 50 មល ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
បំពេញធុងបាញ់ថ្នាំដោយប្រើទឹកស្អាត។
Note: ត្រូវធានាថាមានទឹកគ្រប់គ្រាន់នៅក្នុងធុង ដើម្បីបំពេញមាត្រសាស្ត្រ។
ដាក់ហ្វ្រាំងដៃ ហើយបញ្ឆេះម៉ាស៊ីន។
កំណត់កុងតាក់ម៉ូទ័រទៅទីតាំង បើកហើយបើកការអង្រួន។
ជាន់លើឈ្នាន់ហ្គែររហូតដល់អ្នកឈានដល់ល្បឿនម៉ាស៊ីនអតិបរមា ហើយបើកបិទកុងតាក់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។
កំណត់រាល់កុងតាក់ផ្នែក 3 ទាំងអស់ និងកុងតាក់ផ្នែកមេទៅទីតាំង បើក ។
មួលកុងតាក់ត្រួតពិនិត្យ (អត្រាបិទ) ទៅទីតាំង ដោះសោ ។
រៀបចំដើម្បីអនុវត្តតេស្តចាប់ដោយប្រើបំពង់ក្រិត។
ចាប់ផ្តើមពី 2.75 បារ ហើយប្រើកុងតាក់អត្រាបាញ់ថ្នាំក្នុងការលៃតម្រូវសម្ពាធបាញ់ ដើម្បីឲ្យតេស្តចាប់ផ្ដល់ទិន្នផលតាមបរិមាណដែលមានរាយនៅក្នុងតារាងខាងក្រោម។
Note: ធ្វើតេស្ដឡើងវិញចំនួន 3 ដង ហើយប្រើកម្រិតមធ្យម។
ពណ៌ក្បាលបាញ់ | ប្រមូលគិតជាមីលីលីត្រក្នុងរយៈពេល 15 វិនាទី | ប្រមូលគិតជាអោនស៍ក្នុងរយៈពេល 15 វិនាទី |
ពណ៌លឿង | 189 | 6.4 |
ពណ៌ក្រហម | 378 | 12.8 |
ពណ៌ត្នោត | 473 | 16.0 |
ពណ៌ប្រផេះ | 567 | 19.2 |
ពណ៌ស | 757 | 25.6 |
ពណ៌ខៀវ | 946 | 32.0 |
ពណ៌បៃតង | 1,419 | 48.0 |
នៅពេលដែលតេស្តចាប់យកផ្ដល់ចំនួនដែលបានកត់ត្រានៅក្នុងតារាងខាងលើ ត្រូវកំណត់កម្រិតកុងតាក់ចាក់សោរបស់អ្នកត្រួតពិនិត្យទៅទីតាំង ចាក់សោ ។
បិទកុងតាក់ផ្នែកមេ។
នៅលើ InfoCenter រុករកក្នុងម៉ឺនុយមាត្រសាស្រ្ត ហើយជ្រើសរើស FLOW CAL ដូចខាងក្រោម៖
Note: ការជ្រើសរើសរូបតំណាង Home Screen នៅពេលណាមួយនឹងលុបមាត្រសាស្រ្តចោល។
ចុចប៊ូតុងជ្រើសរើសកណ្ដាលនៅលើ InfoCenter ចំនួនពីរដង ដើម្បីចូលប្រើម៉ឺនុយ។
បញ្ចូលម៉ឺនុយមាត្រសាស្រ្តដោយការចុចប៊ូតុងជ្រើសរើសខាងស្ដាំនៅលើ InfoCenter ។
ជ្រើសរើស FLOW CAL ដោយការសង្កត់លើ FLOW CAL ហើយចុចប៊ូតុងជ្រើសរើសខាងស្ដាំនៅលើ InfoCenter ។
នៅក្នុងអេក្រង់បន្ទាប់ សូមបញ្ចូលបរិមាណទឹកដែលបានដឹងដែលនឹងត្រូវបាញ់ចេញពីផ្នែកសម្រាប់ទម្រង់ការមាត្រសាស្រ្ត។ សូមអានតារាងខាងក្រោម។
ចុចប៊ូតុងជ្រើសរើសខាងស្ដាំនៅលើ InfoCenter ។
ការប្រើប្រាស់និមិត្តសញ្ញាបូក (+) និងដក (-) សូមបញ្ចូលបរិមាណលំហូរ ដោយយោងទៅតាមតារាងខាងក្រោម។
ពណ៌ក្បាលបាញ់ | លីត្រ | ហ្កាឡុងសហរដ្ឋអាមេរិក |
ពណ៌លឿង | 42 | 11 |
ពណ៌ក្រហម | 83 | 22 |
ពណ៌ត្នោត | 106 | 28 |
ពណ៌ប្រផេះ | 125 | 33 |
ពណ៌ស | 167 | 44 |
ពណ៌ខៀវ | 208 | 55 |
ពណ៌បៃតង | 314 | 83 |
បើកកុងតាក់ផ្នែកមេចំនួន 5 នាទី។
Note: នៅពេលដែលគ្រឿងចក្រចាប់បាញ់ថ្នាំ នោះ InfoCenter បង្ហាញបរិមាណនៃសារធាតុរាវដែលវាកំពុងកំណត់។
បន្ទាប់ពីបាញ់ថ្នាំរយៈពេល 5 នាទី សូមជ្រើសរើសសញ្ញាធីកដោយការចុចប៊ូតុងកណ្ដាលនៅលើ InfoCenter ។
Note: វាអាចទទួលយកបាន ប្រសិនបើខ្នាតហ្កាឡុងដែលបានបង្ហាញអំឡុងដំណើរការមាត្រសាស្រ្តមិនត្រូវនឹងបិរមាណទឹកដែលបានដឹង ដែលបានបញ្ចូលទៅក្នុង InfoCenter ។
បិទកុងតាក់ផ្នែកមេ។
Note: ឥឡូវនេះ មាត្រសាស្រ្តគឺបញ្ចប់ហើយ។
មុនពេលប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង ប្រសិនបើអ្នកផ្លាស់ប្ដូរក្បាលបាញ់ ឬផ្លាស់ប្ដូរតាមតម្រូវការ សូមធ្វើមាត្រសាស្ត្រល្បឿនរម៉ាស៊ីនបាញ់ថ្នាំ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
ចាក់បំពេញទឹកស្អាតក្នុងធុង។
នៅលើកន្លែងបើកចំហ រាបស្មើ ត្រូវគូសសម្គាល់ចម្ងាយចន្លោះពី 45 ទៅ 152 ម៉ែត្រ ។
Note: Toro ណែនាំឌោយគូសសម្គាល់ 152 ម៉ែត្រ សម្រាប់លទ្ធផលកាន់តែត្រឹមត្រូវ។
បញ្ឆេះម៉ាស៊ីន ហើយបើកទៅចំណុចចាប់ផ្ដល់នៃចម្ងាយដែលបានគូសសម្គាល់។
Note: តម្រឹមផ្នែកកណ្ដាលនៃកង់មុខជាមួយនឹងខ្សែបន្ទាត់ចាប់ផ្ដើមសម្រាប់ការវាស់ស្ទង់ដែលត្រឹមត្រូវបំផុត។
នៅលើ InfoCenter សូមរុករកក្នុងម៉ឺនុយមាត្រសាស្រ្ត ហើយជ្រើសរើស មាត្រសាស្ត្រល្បឿន។
Note: ការជ្រើសរើសរូបតំណាង Home Screen នៅពេលណាមួយនឹងលុបមាត្រសាស្រ្តចោល។
ជ្រើសរើសព្រួញបន្ទាប់ (→) នៅលើ InfoCenter ។
ការប្រើប្រាស់និមិត្តសញ្ញាបូក (+) និងដក (-) សូមបញ្ចូលចម្ងាយដែលបានគូសបញ្ជាក់ទៅក្នុង InfoCenter ។
ដាក់លេខគ្រឿងចក្រទៅក្នុងលេខទីមួយ ហើយបើកទៅចម្ងាយដែលបានគូស តាមខ្សែបន្ទាត់ត្រង់នៅសន្ទះបិទបើកខ្យល់ពេញ។
បញ្ឈប់គ្រឿងចក្រនៅចម្ងាយដែលបានគូសបញ្ជាក់ ហើយជ្រើសរើសសញ្ញាធីកនៅលើ InfoCenter ។
Note: បន្ថយល្បឿន ហើយរំកិលបញ្ឈប់ដើម្បីតម្រឹមផ្នែកកណ្ដាលនៃកង់មុខជាមួយនឹងខ្សែចុងក្រោយ សម្រាប់ការវាស់ស្ទង់ដែលត្រឹមត្រូវបំផុត។
Note: ឥឡូវនេះ មាត្រសាស្រ្តគឺបញ្ចប់ហើយ។
មុនពេលប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង ប្រសិនបើអ្នកផ្លាស់ប្ដូរក្បាលបាញ់ ឬផ្លាស់ប្ដូរតាមតម្រូវការ សូមធ្វើមាត្រសាស្ត្រឆ្លងកាត់ផ្នែករម៉ាស៊ីនបាញ់ថ្នាំ។
Important: ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
ចាក់បំពេញទឹកស្អាតក្នុងធុងបាញ់ថ្នាំតែពាក់បណ្ដាល។
បន្ទាបផ្នែកម៉ាស៊ីនបាញ់ថ្នាំ។
រុញប្រដាប់ជ្រើសរើសកម្រិតទៅទីតាំង ដាច់លេខ ហើយដាក់ហ្វ្រាំងដៃ។
កំណត់កុងតាក់ផ្នែកចំនួន 3 ទៅទីតាំង បើក ប៉ុន្តែទុកកុងតាក់ផ្នែកមេអោយនៅបិទ។
កំណត់កុងតាក់ម៉ូទ័រទៅទីតាំង បើកហើយបើកការអង្រួន។
ជាន់លើឈ្នាន់ហ្គែររហូតដល់អ្នកឈានដល់ល្បឿនម៉ាស៊ីនអតិបរមា ហើយបើកបិទកុងតាក់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។
នៅលើ InfoCenter សូមរុករកក្នុងម៉ឺនុយមាត្រសាស្ត្រ ហើយជ្រើសរើស ល្បឿនសាកល្បង។
Note: ការជ្រើសរើសរូបតំណាង Home Screen នៅពេលណាមួយនឹងលុបមាត្រសាស្រ្តចោល។
ការប្រើប្រាស់និមិត្តសញ្ញាបូក (+) និងដក (-) សូមបញ្ចូលល្បឿនសាកល្បងចំនួន 5.6 km/h បន្ទាប់មកជ្រើសរើសរូបតំណាង Home ។
មួលកុងតាក់ត្រួតពិនិត្យ (អត្រាបិទ) ទៅទីតាំង ដោះសោ ហើយមួលកុងតាក់ផ្នែកមេទៅទីតាំង បើក ។
ការប្រើប្រាស់កុងតាក់អត្រាបាញ់ថ្នាំ លៃតម្រូវអត្រាបាញ់ថ្នាំដោយយោងទៅតាមតារាងខាងក្រោម។
ពណ៌ក្បាលបាញ់ | SI (Metric) | ភាសាអង់គ្លេស | ស្មៅ |
ពណ៌លឿង | 159 L/ha | 17 gpa | 0.39 gpk |
ពណ៌ក្រហម | 319 L/ha | 34 gpa | 0.78 gpk |
ពណ៌ត្នោត | 394 L/ha | 42 gpa | 0.96 gpk |
ពណ៌ប្រផេះ | 478 L/ha | 51 gpa | 1.17 gpk |
ពណ៌ស | 637 L/ha | 68 gpa | 1.56 gpk |
ពណ៌ខៀវ | 796 L/ha | 85 gpa | 1.95 gpk |
ពណ៌បៃតង | 1,190 L/ha | 127 gpa | 2.91 gpk |
បិទផ្នែកខាងឆ្វេង ហើយលៃតម្រូវក្បាលមួលផ្លូវកាត់ផ្នែក (រូបភាព ) រហូតទាល់តែការអានសម្ពាធស្ថិតនៅកម្រិតដែលបានលៃតម្រូវកាលពីមុន (ជាទូទៅ 2.75 បារ)។
Note: ភ្លើងសញ្ញាដែលមានលេខនៅលើក្បាលមួល និងម្ជុលផ្លូវកាត់ គឺសម្រាប់តែជាសេចក្ដីយោងប៉ុណ្ណោះ។
បើកផ្នែកខាងឆ្វេង និងបិទផ្នែកខាងស្ដាំ។
លៃតម្រូវក្បាលមួលផ្លូវកាត់ផ្នែកខាងស្ដាំ (រូបភាព ) រហូតទាល់តែការអានសម្ពាធស្ថិតនៅកម្រិតដែលបានលៃតម្រូវកាលពីមុន (ជាទូទៅ 2.75 បារ)។
បើកផ្នែកខាងស្ដាំ និងបិទផ្នែកកណ្ដាល។
លៃតម្រូវក្បាលមួលផ្នែកផ្លូវកាត់កណ្ដាល (រូបភាព ) រហូតទាល់តែការអានសម្ពាធស្ថិតនៅកម្រិតដែលបានលៃតម្រូវកាលពីមុន (ជាទូទៅ 2.75 បារ)។
បិទផ្នែកនីមួយៗ។
បិទម៉ូទ័របូម។
Note: ឥឡូវនេះ មាត្រសាស្រ្តគឺបញ្ចប់ហើយ។
វ៉ាល់ផ្លូវកាត់អង្រួនស្ថិតនៅក្នុងទីតាំងបើកចំហពេញលេញ ដូចបានបង្ហាញនៅក្នុង រូបភាព A។
វ៉ាល់ផ្លូវកាត់អង្រួនស្ថិតនៅក្នុងទីតាំងបិទជិត (0) ដូចបានបង្ហាញនៅក្នុង រូបភាព B។
វ៉ាល់ផ្លូវកាត់អង្រួនស្ថិតនៅក្នុងទីតាំងមធ្យម (ការលៃតម្រូវទាក់ទងទៅនឹងនាឡិកាសម្ពាធសម្រាប់ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ) ដូចបានបង្ហាញនៅក្នុង រូបភាព C។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។
បំពេញធុងបាញ់ថ្នាំដោយប្រើទឹកស្អាត។
ផ្ទៀងផ្ទាត់ថាវ៉ាល់បញ្ជាអង្រួន គឺបើក។ ប្រសិនបើវាត្រូវបានលៃតម្រូវ សូមបើកវាឲ្យបានពេញលេញនៅក្នុងពេលនេះ។
ដាក់ហ្វ្រាំងដៃ ហើយបញ្ឆេះម៉ាស៊ីន។
កំណត់ប្រដាប់ជ្រើសរើសកម្រិតទៅ ដាច់លេខ។
កំណត់កុងតាក់ម៉ាស៊ីនបូមទៅទីតាំង បើក ។
ជានឈ្នាន់ហ្គែរដើម្បីទទួលបានល្បឿនម៉ាស៊ីនអតិមរមា និងកំណត់ការចាក់សោវ៉ាល់បិទបើក។
កំណត់វ៉ាល់ផ្នែក 3 ទៅទីតាំង បិទ ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បើក ។
កំណត់សម្ពាធប្រព័ន្ធទៅ អតិបរមា។
ចុចកុងតាក់អង្រួនទៅទីតាំង បិទ ហើយអាននាឡិកាសម្ពាធ។
ប្រសិនបើការអាននៅតែមានកម្រិត 6.9 បារ នោះវ៉ាល់ផ្លូវកាត់អង្រួនគឺត្រូវបានធ្វើមាត្រសាស្ត្រត្រឹមត្រូវ។
ប្រសិនបើនាឡិកាសម្ពាធអានខុសៗគ្នា សូមបន្តទៅជំហានបន្ទាប់។
លៃតម្រូវវ៉ាល់ផ្លូវកាត់អង្រួន (រូបភាព ) នៅលើផ្នែកខាងក្រោយនៃវ៉ាល់អង្រួនរហូតទាល់តែការអានសម្ពាធនៅលើនាឡិកាស្ថិតនៅ 6.9 បារ។
ចុចកុងតាក់ម៉ូទ័របូមទៅទីតាំង បិទ ដាក់ដងសន្ទះបិទបើកខ្យល់ទៅទីតាំង ការ៉ង់ទី ហើយមួលកុងតាក់ដេបញ្ឆេះទៅទីតាំង បិទ ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
Note: ការលៃតម្រូវវ៉ាល់ផ្លូវកាត់ផ្នែកមេកាត់បន្ថយ ឬបង្កើនបរិមាណនៃលំហូរដែលត្រូវបានបញ្ជូនទៅក្បាលបាញ់អង្រួននៅក្នុងធុង នៅពេលដែលកុងតាក់ផ្នែកមេត្រូវបានកំណត់ទៅទីតាំង បិទ ។
ចាក់បំពេញទឹកស្អាត ½ ក្នុងធុងម៉ាស៊ីនបាញ់ថ្នាំ។
ផ្លាស់ទីគ្រឿងចក្រទៅកាន់ផ្ទៃចំហរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
កំណត់ប្រដាប់ជ្រើសរើសកម្រិតទៅទីតាំង ដាច់លេខ ។
កំណត់កុងតាក់ម៉ាស៊ីនបូមទៅទីតាំង បើក ។
កំណត់កុងតាក់អង្រួនទៅទីតាំង បើក ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ។
បង្កើនល្បឿនម៉ាស៊ីនអោយអស់ ហើយកំណត់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។
លៃតម្រូវដៃទាញផ្លូវកាត់ផ្នែកមេដើម្បីគ្រប់គ្រងបរិមាណនៃការអង្រួនដែលកើតឡើងនៅក្នុងធុង (រូបភាព )។
បន្ថយល្បឿនសន្ទះបិទបើកខ្យល់ទៅការ៉ង់ទី។
កំណត់កុងតាក់អង្រួន និងកុងតាក់ម៉ូទ័របូមទៅទីតាំង បិទ ។
ពន្លត់គ្រឿងចក្រ។
ម្ចាស់ឬអ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាចនឹងបណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។
ស្លៀកពាក់សម្លៀកបំពាក់សមរម្យ រួមទាំងឧបករណ៍ការពារភ្នែក ខោជើងវែង ស្បែកជើងទប់រអិល និងឧបករណ៍ការពារត្រចៀក។ ចងសក់ដែលវែង ហើយមិនត្រូវពាក់សម្លៀកបំពាក់រលុង ឬគ្រឿងអលង្ការរលុងឡើយ។
ពាក់ឧបករណ៍ការពារខ្លួនសមស្របដូចដែលបានណែនាំនៅក្នុងសុវត្ថិភាពគីមី។
ប្រើប្រាស់ការយកចិត្តទុកដាក់ពេញលេញរបស់អ្នក ខណៈពេលកំពុងបញ្ជាគ្រឿងចក្រ។ ហាមធ្វើសកម្មភាពដែលបង្កការរំខាន បើពុំនោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតឡើង។
ហាមបញ្ជាគ្រឿងចក្រនៅពេលឈឺ អស់កម្លាំង ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំ។
ដុំដាក់អ្នកដំណើរនៅលើគ្រឿងចក្រ។
ប្រតិបត្តិការគ្រឿងចក្រតែនៅពេលមើលឃើញច្បាស់តែប៉ុណ្ណោះ។ ជៀសវាងប្រហោង ឬគ្រោះថ្នាក់កំបាំងនានា។
មុនពេលអ្នកបញ្ឆេះម៉ាស៊ីន ត្រូវធានាថាអ្នកស្ថិតនៅក្នុងទីតាំងប្រតិបត្តិការ ប្រអប់លេខស្ថិតនៅទីតាំង ដាច់លេខ (លេខដៃ) ឬទីតាំង ចត (អូតូ), ហើយត្រូវដាក់ហ្វ្រាំងដៃ។
ត្រូវនៅអង្គុយជាប់ជានិច្ចនៅពេលគ្រឿងចក្រកំពុងមានចលនា។ ត្រូវដាក់ដៃទាំងពីរនៅលើចង្កូតនៅពេលណាដែលអាច និងរក្សាដៃ និងជើងរបស់អ្នកនៅក្នុងបន្ទប់អ្នកបញ្ជា។
ប្រុងប្រយ័ត្ននៅពេលជិតដល់ផ្លូវកែងដែលបាំង កូនឈើ ដើមឈើ ឬវត្ថុផ្សេងទៀតដែលបាំងការមើលរបស់អ្នក។
មុនពេលថយក្រោយ សូមក្រឡេកមើលទៅក្រោយ ហើយធានាថាគ្មាននរណាម្នាក់នៅពីក្រោយអ្នកទេ។ ថយក្រោយយឺតៗ។
ហាមបាញ់ថ្នាំនៅពេលដែលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្បែរ។
ហាមប្រតិបត្តិការគ្រឿងចក្រនៅក្បែរកន្លែងទំលាក់ ស្នាមភ្លោះ ឬទំនប់។ គ្រឿងចក្រអាចនឹងក្រឡាប់ភ្លាម ប្រសិនបើធ្លាក់កង់ម្ខាង ឬហើបកង់ម្ខាង។
បន្ថយល្បឿន នៅពេលប្រតិបត្តិការនៅលើដីរដិបរដុប ដីមិនស្មើ និងនៅក្បែរចិញ្ចើមផ្លូវ ប្រហោង និងការផ្លាស់ប្តូរភ្លាមៗផ្សេងៗនៅក្នុងស្ថានភាពដី។ ទម្ងន់អាចនឹងប្រែប្រួលដែលបង្កឲ្យគ្រឿងចក្របាត់បង់ស្ថិរភាព។
ការផ្លាស់ប្តូរភ្លាមៗនៅក្នុងស្ថានភាពដីអាចធ្វើឲ្យដាច់ចលនាចង្កូត ដែលអាចបណ្តាលឲ្យរងរបួសប្រអប់ដៃ និងដើមដៃបាន។ ក្តាប់ចង្កូតរលុងល្មមនៅជុំវិញបរិវេណ ហើយដាក់ដៃរបស់អ្នកឲ្យនៅឆ្ងាយពីកាំចង្កូត។
បញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ដាក់ហ្វ្រាំងដៃ ហើយត្រួតពិនិត្យរកមើលការខូចខាត ក្រោយពីការប៉ះទង្គិចនឹងវត្ថុធាតុ ឬប្រសិនបើមានមានរំញ័រមិនធម្មតានៅក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តប្រតិបត្តិការ។
បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលធ្វើការបត់ និងផ្លូវកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។
ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការគ្រឿងចក្រនៅផ្ទៃសើម នៅក្នុងស្ថានភាពអាកាសធាតុមិនល្អ នៅក្នុងល្បឿនលឿន ឬជាមួយនឹងបន្ទុកពេញ។ ពេលវេលា និងចម្ងាយបញ្ឈប់កើនឡើងនៅក្នុងលក្ខខណ្ឌទាំងនេះ។
ហាមប៉ះម៉ាស៊ីន ឬបំពង់ស៊ីម៉ាំងខណៈពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬក្រោយពេលដែលម៉ាស៊ីនត្រូវបានពន្លត់ភ្លាមៗ។ តំបន់ទាំងនេះអាចនឹងក្ដៅល្មមដែលបណ្ដាលឲ្យរលាកបាន។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់លេខទៅទីតាំង ដាច់លេខ (លេខដៃ) ឬទីតាំង ចត (លេខអូតូ)។
ពន្លត់ម៉ូទ័រប៉ូមបាញ់ថ្នាំ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
កុំដំណើរការម៉ាស៊ីននៅតំបន់ដែលមានផ្សែងឧស្ម័នហ៊ុំព័ទ្ធ។
ហាមបញ្ជាគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។
ប្រើគ្រឿងបន្ទាប់បន្សំ និងគ្រឿងភ្ជាប់ដែលបានអនុម័តដោយ Toro តែប៉ុណ្ណោះ។
Note: សម្រាប់គ្រឿងចក្រនីមួយៗដែលមាននៅក្នុង សៀវភៅណែនាំអ្នកបញ្ជា, គម្របត្រូវបានដំឡើងដោយ Toro គឺជា ROPS។
ហាម ដក ROPS ចេញពីគ្រឿងចក្រ។
ត្រូវពាក់ខ្សែក្រវាត់កៅអី ហើយត្រូវធានាថាអ្នកអាចដោះវាយ៉ាងលឿនក្នុងពេលមានគ្រោះអាសន្ន។ ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។
ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយហាមប៉ះពាល់ពួកវា។
រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាពដំណើរការប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាប្រចាំក្រែងមានការខូច និងចាប់ខ្ចៅប៊ូឡុងឲ្យតឹង។
ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។
ត្រូវប្ដូរថ្មីនូវគ្រឿង ROPS ដែលខូចចេញ។ ហាមជួសជុល ឬកែគ្រឿងនោះ។
ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់ប្រតិបត្តិការនៅទីជម្រាលដោយមានសុវត្ថិភាព។ ការប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ពិនិត្យមើលឡើងវិញនូវសេចក្ដីណែនាំអំពីជម្រាលដែលមានរាយនៅខាងក្រោមសម្រាប់ការប្រតិបត្តិការគ្រឿងចក្រនៅលើទីជម្រាល និងដើម្បីកំណត់ថាតើ អ្នកអាចប្រតិបត្តិការគ្រឿងចក្រនៅក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅទីតាំងការងារនោះបានដែរឬអត់។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលបាន។
កំណត់ថាតើ ទីជម្រាលមានសុវត្ថិភាពសម្រាប់ការប្រតិបត្តិការគ្រឿងចក្រដែរឬអត់ រួមទាំងការអង្កេតទីតាំង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ចនៅពេលអនុវត្តការស្ទង់នេះ។
ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ធ្វើដំណើរឡើង និងចុះនៅលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ ប្រសិនបើអ្នកត្រូវតែបត់គ្រឿងចក្រចុះទួល សូមបត់វាដោយយឺតៗ និងសន្សឹមៗ ប្រសិនបើអាចធ្វើបាន។ ប្រុងប្រយ័ត្ននៅពេលអ្នកបើកគ្រឿងចក្រថយក្រោយ។
ហាមប្រតិបត្តិការគ្រឿងចក្រនៅពេលអ្នកមិនច្បាស់អំពីទំនាញ ចង្កូត ឬស្ថិរភាព។
ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់អាចលាក់ការរាំងស្ទះ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។
ត្រូវដឹងថា ការប្រតិបត្តិការគ្រឿងចក្រនៅលើផ្នៃសើម ផ្លូវកាត់ជម្រាល ឬចុះទួលអាចនឹងបណ្ដាលឲ្យគ្រឿងចក្របាត់បង់ទំនាញ។ ការបាត់បង់ទំនាញរបស់កង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។
ប្រើការប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរកន្លែងដាក់ចុះ ស្នាមភ្លោះ ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភពគ្រោះថ្នាក់ផ្សេងៗ។ គ្រឿងចក្រអាចក្រឡាប់ភ្លាមៗ ប្រសិនបើកង់មួយទៅលើគែម ឬផតរបស់គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ និងគ្រោះថ្នាក់ណាមួយ។
ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការគ្រឿងដែលមានគ្រឿងភ្ជាប់ ដោយសារតែគ្រឿងភ្ជាប់ទាំងនោះអាចនឹងប៉ះពាល់ដល់ស្ថិរភាពរបស់គ្រឿងចក្របាន។
ប្រសិនបើម៉ាស៊ីនរលត់ ឬអ្នកចាប់ផ្ដើមបាត់បង់សន្ទុះកម្លាំងជម្រុញខណៈពេលឡើងទួល សូមចាប់ហ្វ្រាំងសន្សឹមៗ និងត្រឡប់ចុះក្រោមដោយត្រង់យឺតៗពីលើទួល។
ត្រូវរក្សាប្រអប់លេខនៅក្នុងកាដាក់លេខជានិច្ច (ប្រសិនបើអាចធ្វើបាន) នៅពេលអ្នកបើកគ្រឿងចក្រចុះជម្រាល។
ហាមចតគ្រឿងចក្រនៅលើកន្លែងជម្រាលចុះ។
ទម្ងន់របស់សម្ភារនៅក្នុងធុង អាចផ្លាស់ប្ដូរការគ្រប់គ្រងនៃគ្រឿងចក្របាន។ ដើម្បីជៀសវាងការបាត់បង់ការបញ្ជា និងការរងរបួសរាងកាយ សូមអនុវត្តគោលការណ៍ណែនាំទាំងនេះ៖
នៅពេលប្រតិបត្តិការដោយមានបន្ទុកធ្ងន់ សូមបន្ថយល្បឿនរបស់អ្នក ហើយទុកឲ្យមានចម្ងាយចាប់ហ្វ្រាំងគ្រប់គ្រាន់។ ហាមចាប់ហ្រ្វាំងភ្លាមៗ។ ប្រើការប្រុងប្រយ័ត្នបន្ថែមនៅលើទីជម្រាល។
បន្ទុករាវផ្លាស់ប្តូរ ជាពិសេសនៅពេលកាច់ចង្កូត ការឡើង ឬការចុះជម្រាល ការផ្លាស់ប្ដូរល្បឿនភ្លាមៗ ឬក៏នៅពេលបើកបរនៅលើផ្ទៃរដិបរដុប។ ការផ្លាស់ប្ដូរបន្ទុកអាចធ្វើឲ្យគ្រឿងចក្រក្រឡាប់បាន។
អង្គុយនៅក្នុងកៅអីប្រតិបត្តិករ ស៊កកូនសោចូលទៅក្នុងកុងតាក់ដេបញ្ឆេះ ហើយមួលកូនសោតាមទិសទ្រនិចនាឡិកាទៅទីតាំង បើក ។
ជាន់ឈ្នាន់ ហើយរំកិលប្រដាប់ជ្រើសរើសកម្រិតទៅទីតាំង ដាច់លេខ ។
ត្រូវធានាថាកុងតាក់ម៉ូទ័របូមស្ថិតនៅក្នុងទីតាំង បិទ ។
ប្រសិនបើម៉ាស៊ីនចុះត្រជាក់ សូមទាញក្បាលមួលអ៊ែរឡើង។
Important: កុំប្រើសន្ទះអ៊ែរបើម៉ាស៊ីននៅក្ដៅ។
មួលកូនសោទៅទីតាំង ចាប់ផ្ដើម រហូតដល់ម៉ាស៊ីនឆេះដំណើរការ។
Important: កុំទុកកូនសោនៅក្នុងទីតាំង ចាប់ផ្ដើម រយៈពេលលើសពី 10 នាទី។ ប្រសិនបើម៉ាស៊ីនមិនបានឆេះបន្ទាប់ពី 10 វិនាទី រង់ចាំ 1 នាទីមុនពេលព្យាយាមម្ដងទៀត។ ហាមរុញ ឬសណ្ដោងម៉ាស៊ីនបាញ់ថ្នាំដើម្បីបញ្ឆេះម៉ាស៊ីន។
នៅពេលម៉ាស៊ីនឆេះ សង្កត់ក្បាលមួលអ៊ែរយឺតៗ។
លែងហ្វ្រាំងដៃ។
ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់។
រុញចង្កឹះលេខចូលទៅលេខមួយ។
បន្ធូរឈ្នាន់អំប្រាយ៉ាយឺតៗ ខណៈពេលជាន់ហ្គែរ។
នៅពេលគ្រឿងចក្រមានល្បឿនគ្រប់គ្រាន់ហើយ ដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់ រុញចង្កឹះលេខទៅលេខបន្ទាប់ ហើយបន្ធូរឈ្នាន់អាំប្រាយ៉ា ខណៈពេលជាន់ឈ្នាន់ហ្គែរ។ អនុវត្តទម្រង់ការដដែលឡើងវិញ រហូតទទួលបានល្បឿនដែលចង់បាន។
Important: តែងតែបញ្ឈប់គ្រឿងចក្រមុនពេលប្ដូរពីលេខទៅមុខ មកលេខអាយ៉ែថយក្រោយ ឬពីអាយ៉ែថយក្រោយមកលេខទៅមុខ។
Note: ជៀសវាងការការ៉ង់ទីចោលរយៈពេលយូរ។
ប្រើតារាងខាងក្រោម ដើម្បីកំណត់ពីល្បឿនលើដីរបស់គ្រឿងចក្រទទេ ក្នុងល្បឿន 3,400 rpm ។
ហ្គែរ | សមាមាត្រ | ល្បឿន (km/h) | ល្បឿន (mph) |
1 | 66.4:1 | 5.6 | 3.5 |
2 | 38.1:1 | 9.8 | 6.1 |
3 | 19.6:1 | 19.2 | 11.9 |
R | 80.7:1 | 4.7 | 2.9 |
Note: ទុកអោយកុងតាក់បញ្ឆេះនៅក្នុងទីតាំង បើក ក្នុងរយៈពេលយូរដោយមិនបាច់ដំណើរការម៉ាស៊ីននឹងធ្វើអោយអស់ថ្ម។
Important: ហាមរុញ ឬសណ្ដោងគ្រឿងចក្រដើម្បីបញ្ឆេះ។ វាអាចបណ្ដាលឱ្យមានការខូចខាតដល់ខ្សែរុញបញ្ជូន។
Note: អ្នកត្រូវតែដាក់ហ្វ្រាំងដៃ និងម៉ាស៊ីនបូមបាញ់ទឹកបើក និងប្រដាប់ជ្រើសរើសកម្រិតនៅក្នុងទីតាំង ដាច់លេខ ដើម្បីកំណត់ការចាក់សោវ៉ាល់បិទបើក។
ជាន់លើឈ្នាន់ហ្គែរដើម្បីទទួលល្បឿនម៉ាស៊ីនដែលចង់បាន (rpm)។
បិទបើកកុងតាក់ការចាក់សោវ៉ាល់បិទបើកនៅលើផ្ទាំងបញ្ជាទៅទីតាំង បើក ។
ដើម្បីដោះការចាក់សោវ៉ាល់បិទបើក បិទបើកកុងតាក់ទៅទីតាំង បិទ ឬចុចហ្វ្រាំង ឬឈ្នាន់អំប្រាយ៉ា។
Note: មុនការកំណត់ការចាក់សោល្បឿន អ្នកត្រូវតែអង្គុយក្នុងកៅអីអ្នកបញ្ជាដោយដោះហ្វ្រាំង បើកម៉ាស៊ីនបូម និងដាក់លេខប្រដាប់ជ្រើសរើសកម្រិត។
ជាន់លើឈ្នាន់ហ្គែរដើម្បីទទួលល្បឿនម៉ាស៊ីនដែលចង់បាន។
បិទបើកកុងតាក់ការចាក់សោល្បឿន នៅលើផ្ទាំងបញ្ជាទៅទីតាំង បើក ។
ដើម្បីដោះការចាក់សោល្បឿន បិទបើកកុងតាក់ទៅទីតាំង បិទ ឬចុចហ្វ្រាំង ឬឈ្នាន់អំប្រាយ៉ា។
ជាន់អំប្រាយ៉ា និងជាន់ហ្វ្រាំងបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។
ទាញដងហ្វ្រាំងដៃឡើង និងត្រឡប់ទៅកំណត់វា។
រំកិលប្រដាប់ជ្រើសរើសកម្រិតចេញផុតពីហ្គែរក្នុងទីតាំង ដាច់លេខ ។
កាច់កូនសោបញ្ឆេះទៅទីតាំង ឈប់ ។
ដោះសោចេញពីកុងតាក់ដើម្បីបង្ការការបញ្ឆេះដោយចៃដន្យ។
សោឌីហ្វ្រង់ស្យែលបង្កើនសណ្ដោងរបស់ម៉ាស៊ីនបាញ់ថ្នាំដោយការចាក់សោកង់ក្រោយ ដើម្បីកុំឱ្យកង់វិលខ្លាំងពេក។ ការធ្វើបែបនេះអាចជួយបាននៅពេលអ្នកមានបន្ទុកធ្ងន់ដើម្បីដឹកនៅលើតំបន់ដែលមានស្មៅសើម ឬ រអិល ការឡើងទីទួល និងនៅលើផ្ទៃដែលមានដីខ្សាច់។ ទោះបីជាយ៉ាងណាក៏ដោយ វាមានសារសំខាន់ក្នុងការចងចាំថា ទំនាញបន្ថែមនេះគឺសម្រាប់តែការប្រើប្រាស់ដែលមានកំណត់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ការប្រើប្រាស់របស់វាមិនប្ដូរប្រតិបត្ដិការមានសុវត្ថិភាពនោះទេ បានពិភាក្សារួចហើយទាក់ទងនឹងភ្នំជម្រាល និងបន្ទុកធ្ងន់ៗ។
សោឌីហ្វ្រង់ស្យែលបណ្ដាលឱ្យកង់ខាងក្រោយបត់នៅក្នុងល្បឿនដូចគ្នា។ នៅពេលប្រើសោឌីហ្វ្រង់ស្យែល សមត្ថភាពក្នុងការកាច់ចង្កូតខ្លាំងរបស់អ្នកត្រូវបានកាត់បន្ថយ ហើយសំបកកង់អាចនឹងធ្វើឱ្យមានស្នាមអូសកង់។ ប្រើសោឌីហ្វ្រង់ស្យែលតែនៅពេលត្រូវការ នៅក្នុងល្បឿនយឺត និងនៅពេលលេខទីមួយ ឬទីពីរតែប៉ុណ្ណោះ។
ការក្រឡាប់ ឬការរមៀលម៉ាស៊ីនបាញ់ថ្នាំ នៅលើទួលនឹងបណ្ដាលឱ្យមានការរងរបួសធ្ងន់ធ្ងរ។
ការកកិតបន្ថែមដោយសារសោឌីហ្វេរ៉ង់ស្យែល អាចគ្រប់គ្រាន់ក្នុងការធ្វើឱ្យអ្នកស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បានដូចជា ការឡើងចំណោតដែលចោតខ្លាំងពេករហូតមិនអាចបត់បាន។ ត្រូវប្រុងប្រយ័ត្នបន្ថែម នៅពេលប្រតិបត្តិការដោយប្រើសោឌីហ្វេរ៉ង់ស្យែល ជាពិសេសនៅលើទីជម្រាលដែលចោតខ្លាំង។
ប្រសិនបើសោឌីហ្វ្រង់ស្យែលបើកនៅពេលកាច់ចង្កូតខ្លាំងនៅក្នុងល្បឿនលឿន ហើយកង់ផ្នែកខាងក្រោយហើបផុតពីដី នោះវាអាចនឹងបាត់បង់ការគ្រប់គ្រងដែលអាចបណ្ដាលឱ្យម៉ាស៊ីនបាញ់ថ្នាំ អិលបាន។ ប្រើសោឌីហ្វ្រង់ស្យែលតែពេលក្នុងល្បឿនយឺតប៉ុណ្ណោះ។
ដើម្បីប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំ Multi Pro ដំបូងសូមបំពេញធុងបាញ់ថ្នាំ បន្ទាប់មកបាញ់សូលុយស្យុងទៅតំបន់ការងារ ហើយជាចុងក្រោយសម្អាតធុង។ បំពេញជំហានទាំង 3 នៃជំហានទាំងនេះតាមលំដាប់លំដោយដើម្បីចៀសវាងធ្វើឱ្យខូចម៉ាស៊ីនបាញ់ថ្នាំ។ ឧទាហរណ៍ ហាមលាយ និងបន្ថែមសារធាតុគីមីនៅក្នុងធុងបាញ់ថ្នាំនៅពេលយប់ ហើយបន្ទាប់មកបាញ់ថ្នាំនៅពេលព្រឹក។ នេះនឹងនាំឱ្យមានការបំបែកសារធាតុគីមីនិងការខូចខាតដែលអាចកើតមានចំពោះសមាសធាតុម៉ាស៊ីនបាញ់ថ្នាំ។
សារធាតុគីមីគឺមានគ្រោះថ្នាក់ ហើយអាចបណ្ដាលឲ្យមានរបួសផ្ទាល់ខ្លួន។
សូមអានការណែនាំនៅលើស្លាកសារធាតុគីមី មុនពេលប្រើប្រាស់សារធាតុគីមី ហើយធ្វើតាមការណែនាំ និងការប្រុងប្រយ័ត្នជាមុនរបស់ក្រុមហ៊ុនផលិតទាំងអស់។
រក្សាសារធាតុគីមីនៅឲ្យឆ្ងាយពីស្បែករបស់អ្នក។ ប្រសិនបើមានការប៉ះពាល់នឹងសារធាតុគីមី ត្រូវលាងសម្អាតកន្លែងដែលប៉ះពាល់ដោយប្រើសាប៊ូ និងទឹកស្អាត។
ពាក់វែនតាសុវត្ថិភាព និងឧបករណ៍ការពារខ្លួនផ្សេងទៀតដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុគីមី។
ម៉ាស៊ីនបាញ់ថ្នាំ Multi Pro ត្រូវបានរចនាឡើងជាពិសេសឲ្យមានភាពធន់ខ្ពស់ ដើម្បីផ្តល់ឲ្យវានូវអាយុកាលនៃម៉ាស៊ីនបាញ់ថ្នាំរយៈពេលវែង។ សមា្ភរផ្សេងៗគ្នាត្រូវបានជ្រើសរើសសម្រាប់ហេតុផលជាក់លាក់នៅកន្លែងផ្សេងៗគ្នានៅលើម៉ាស៊ីនបាញ់ថ្នាំរបស់អ្នកដើម្បីបំពេញតាមគោលដៅនេះ។ គួរឲ្យសោកស្ដាយ មិនមានសម្ភារតែមួយដែលល្អឥតខ្ចោះសម្រាប់ការអនុវត្តដែលអាចមើលឃើញទុកជាមុនបានទាំងអស់ទេ។
សារធាតុគីមីមួយចំនួនមានលក្ខណៈឈ្លានពានជាងសារធាតុគីមីផ្សេងៗ ហើយសារធាតុគីមីនីមួយៗធ្វើអន្តរកម្មខុសៗគ្នាជាមួយនឹងសម្ភារផ្សេងៗ។ ភាពកកមួយចំនួន (ឧទាហរណ៍ ថ្នាំម្សៅ ធ្យូង) មានលក្ខណៈធ្វើឲ្យសឹកកាន់តែច្រើន និងនាំឲ្យមានអត្រាសំណឹកខ្ពស់ជាងធម្មតា។ ប្រសិនបើមានសារធាតុគីមីមាននៅក្នុងរូបមន្តដែលផ្តល់នូវការបង្កើនអាយុកាលដល់ម៉ាស៊ីនបាញ់ថ្នាំ សូមប្រើរូបមន្តជំនួសនេះវិញ។
សូមចងចាំជានិច្ចថា ត្រូវសម្អាតម៉ាស៊ីនបាញ់ថ្នាំរបស់អ្នកឲ្យបានហ្មត់ចត់ ក្រោយពីការអនុវត្តទាំងអស់។ នេះនឹងធ្វើបានច្រើនបំផុតដើម្បីធានាថាម៉ាស៊ីនបាញ់ថ្នាំរបស់អ្នកមានអាយុកាលយូរនិងគ្មានបញ្ហា។
Important: ដើម្បីធានាបានថា សូលុយស្យុងរបស់អ្នកនៅតែរក្សាការលាយបានល្អ សូមប្រើមុខងារអង្រួននៅពេលណាដែលអ្នកមានសូលុយស្យុងនៅក្នុងធុង។ សម្រាប់ការអង្រួនដើម្បីដំណើរការ អ្នកត្រូវតែបើកម៉ាស៊ីនបូម និងម៉ាស៊ីនដំណើរការពីលើល្បឿនការ៉ង់ទី។ ប្រសិនបើអ្នកបញ្ឈប់គ្រឿងចក្រ ហើយត្រូវការការអង្រួន សូមដាក់ហ្វ្រាំងដៃ បើកម៉ាស៊ីនបូម ជាន់ឈ្នាន់ហ្គែរទៅជាន់បាត និងប្ដូរការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។
បន្ទាបផ្នែកទៅក្នុងទីតាំង។
កំណត់កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ កំណត់កុងតាក់ផ្នែកទាំង 2 ទៅទីតាំង បើក ។
បើកបរទៅទីតាំងដែលអ្នកគ្រោងបាញ់ថ្នាំ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បើក ដើម្បីចាប់ផ្ដើមបាញ់ថ្នាំ។
Note: InfoCenter បង្ហាញផ្នែកដោយបើកការបាញ់ថ្នាំ។
Note: នៅពេលធុងជិតអស់ ការអង្រួនអាចនឹងបណ្ដាលឲ្យមានពពុះនៅក្នុងធុង។ ដើម្បីបង្ការការឡើងពពុះនេះ សូមបិទវ៉ាល់អង្រួន។ ជាជម្រើស អ្នកអាចប្រើថ្នាំប្រឆាំងនឹងការឡើងពពុះនៅក្នុងធុងបាន។
ប្រើកុងតាក់វាយតម្លៃដើម្បីកែសំរួលនិងកំណត់គោលដៅ។
នៅពេលបានបញ្ចប់ការបាញ់ថ្នាំ កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ដើម្បីបិទផ្នែកទាំងអស់ បន្ទាប់មកកំណត់កុតាក់តាក់ម៉ាស៊ីនបូមទៅទីតាំង បិទ ។
កុងតាក់លើកផ្នែកដងនៅលើផ្ទាំងបញ្ជាម៉ាស៊ីនបាញ់ថ្នាំអនុញ្ញាតឲ្យអ្នកផ្លាស់ទីផ្នែកបាញ់ថ្នាំខាងក្រៅរវាងទីតាំងដឹកជញ្ជូន និងទីតាំងបាញ់ថ្នាំដោយមិនបាច់ចាកចេញពីកន្លែងអង្គុយរបស់ប្រតិបត្តិករ។ នៅពេលណាដែលអាចធ្វើទៅបាន សូមបញ្ឈប់គ្រឿងចក្រមុនពេលផ្លាស់ប្ដូរទីតាំងផ្នែកបាញ់ថ្នាំ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីបន្ទាបផ្នែកខាងក្រៅ។
Note: រង់ចាំរហូតទាល់តែផ្នែកបាញ់ថ្នាំខាងក្រៅឈានដល់ទីតាំងបាញ់ថ្នាំពង្រីកពេញ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកបាញ់ថ្នាំខាងក្រៅ រហូតទាល់តែផ្នែកទាំងនេះបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់ដឹកជញ្ជូនប្រើដងដែលបង្កើតទីតាំងដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុង។
Important: ដោះកុងតាក់លើកផ្នែកដង នៅពេលផ្នែកបាញ់ថ្នាំខាងក្រៅបានឈានដល់ទីតាំងដែលចង់បាន។ ការដំណើរការគ្រឿងសកម្មជំរុញប្រឆាំងនឹងការបញ្ឈប់បែបមេកានិចអាចនឹងធ្វើឲ្យខូចខាតស៊ីឡាំងលើក និង/ឬសមាសធាតុអ៊ីដ្រូលិកផ្សេងទៀត។
Important: ដើម្បីបង្ការការខូចខាតចំពោះស៊ីឡាំងលើក ត្រូវប្រាកដថាគ្រឿងសកម្មជំរុញត្រូវបានត្រឡប់មកវិញទាំងស្រុងមុនពេលដឹកជញ្ជូនគ្រឿងចក្រ។
ម៉ាស៊ីនបាញ់ថ្នាំត្រូវបានបំពាក់មកជាមួយបូមរឺស្ស័រដឹកជញ្ជូនប្រើដងដែលមានមុខងារសុវត្ថិភាពពិសេស។ ក្នុងករណីដែលផ្នែកបាញ់ថ្នាំប៉ះនឹងវត្ថុដែលមានក្បាលទាបដោយអចេតនា ខណៈពេលនៅក្នុងទីតាំងដឹកជញ្ជូន អ្នកអាចរុញផ្នែកបាញ់ថ្នាំចេញពីបូមរឺស្ស័រដឹកជញ្ជូន។ ប្រសិនបើរឿងនេះកើតឡើង នោះផ្នែកបាញ់ថ្នាំនឹងមកជាប់ក្នុងទីតាំងផ្ដេកដែលនៅជិតនឹងផ្នែកខាងក្រោយរបស់គ្រឿងចក្រ។ ខណៈពេលដែលចលនានេះនឹងមិនធ្វើឲ្យផ្នែកបាញ់ថ្នាំខូចខាត ផ្នែកទាំងនេះគួរតែត្រូវបានកំណត់ទីតាំងភ្លាមៗទៅក្នុងបូមរឺស្ស័រដឹកជញ្ជូន។
Important: ផ្នែកបាញ់ថ្នាំអាចខូចខាតដោយការដឹកជញ្ជូនផ្នែកទាំងនេះក្នុងទីតាំងក្រៅពីទីតាំងដឹកជញ្ជូនរាង “X” ដោយការប្រើប្រាស់បូមរឺស្ស័រដឹកជញ្ជូនប្រើដង។
ដើម្បីដាក់ផ្នែកបាញ់ថ្នាំខាងក្រៅត្រឡប់ទៅក្នុងបូមរឺស្ស័រដឹកជញ្ជូនវិញ សូមបន្ទាបផ្នែកបាញ់ថ្នាំទៅទីតាំងបាញ់ថ្នាំ ហើយបន្ទាប់មក លើកផ្នែកបាញ់ថ្នាំត្រឡប់ទៅទីតាំងដឹកជញ្ជូនវិញ។ ធ្វើឲ្យប្រាកដថាស៊ីឡាំងលើកត្រូវបានត្រឡប់ទាំងស្រុង ដើម្បីបង្ការការធ្វើឲ្យខ្សែគ្រឿងសកម្មជំរុញខូចខាត។
ហាមបាញ់ត្រួតគ្នាលើកន្លែងដែលអ្នកបានបាញ់ថ្នាំពីមុនរួចហើយ។
ពិនិត្យមើលក្បាលបាញ់ដែលត្រូវបានញាត់ឆ្នុក។ ប្ដូររាល់ក្បាលបាញ់ដែលដាច់រហែក ឬខូចខាតចេញ។
ប្រើប្រាស់កុងតាក់ផ្នែកមេដើម្បីបញ្ឈប់លំហូរបាញ់ថ្នាំមុនពេលបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។ នៅពេលវាបញ្ឈប់ សូមប្រើប្រាស់ការគ្រប់គ្រងអ៊ែររបស់ម៉ាស៊ីនដើម្បីពន្យារល្បឿនម៉ាស៊ីន ដើម្បីឲ្យការអង្រួនបន្តដំណើរការ។
អ្នកនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ នៅពេលដែលអ្នកបើកផ្នែកបាញ់ថ្នាំ។
ប្រសិនបើក្បាលបាញ់ស្ទះនៅពេលដែលអ្នកកំពុងបាញ់ថ្នាំ សូមសម្អាតក្បាលបាញ់ដូចខាងក្រោម៖
បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ហើយបន្ទាប់មកកំណត់កុងតាក់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំទៅទីតាំង បិទ ។
ដកក្បាលបាញ់ដែលស្ទះចេញ ហើយសម្អាតវាដោយប្រើដបបាញ់ទឹក និងច្រាសដុសធ្មេញ។
ដំឡើងក្បាលបាញ់។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់លេខទៅទីតាំង ដាច់លេខ (លេខដៃ) ឬទីតាំង ចត (លេខអូតូ)។
ពន្លត់ម៉ូទ័រប៉ូមបាញ់ថ្នាំ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
បន្ទាប់ពីបញ្ចប់ការប្រើប្រាស់គ្រឿងចក្រពេញមួយថ្ងៃហើយ ត្រូវលាងសម្អាតសារធាតុគីមីទាំងអស់ដែលនៅសល់ចេញពីផ្នែកខាងក្រៅនៃគ្រឿងចក្រ និងធានាថាប្រព័ន្ធត្រូវបានគេបន្សាប និងលាងជម្រះបីដងយោងតាមការណែនាំពីក្រុមហ៊ុនផលិតសារធាតុគីមី ហើយវ៉ាល់ទាំងអស់ត្រូវបង្វិល 3 ដង សូមមើលសុវត្ថិភាពសារធាតុគីមី។
ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬភ្លើងនាំផ្លូវ ដូចជានៅលើឧបករណ៍កម្ដៅទឹក ឬគ្រឿងអគ្គិសនីផ្សេងទៀត។
រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។
ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។
Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។
បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
រកមើលទីតាំងវ៉ាល់បង្ហូរធុងនៅខាងឆ្វេងដៃនៃគ្រឿងចក្រ ទៅខាងមុខនៃធុងប្រេង (រូបភាព )។
លើកវ៉ាល់ឡើង ហើយរូកិលវាចូលក្នុងរហូតដល់ប៊ូឡុងចាប់នៃវ៉ាល់សម្អាតរន្ធនៅក្នុងក្រចាប់វ៉ាល់បង្ហូរ ហើយរំកិលវ៉ាល់ថយក្រោយ (រូបភាព )។
តម្រឹមចុងវ៉ាល់ជាមួយកំប៉ុងបង្ហូរ ហើយបង្វិលគ្រាប់វ៉ាល់ច្រាសទ្រនិចនាឡិកាដើម្បីទៅកាន់ទីតាំងបើក (រូបភាព )។
នៅពេលធុងត្រូវបានបង្ហូរចប់សព្វគ្រប់ហើយ សូមបង្វិលគ្រាប់វ៉ាល់បង្ហូរទៅទីតាំងបិទ ហើយដំឡើងវ៉ាល់លើក្រចាប់វ៉ាល់បង្ហូរ (រូបភាព )។
Important: ការបោះចោលសំណល់គីមីនៅក្នងធុងម៉ាស៊ីនបាញ់ថ្នាំ ដោយយោងទៅតាមក្រមក្នុងមូលដ្ឋាន និងសេចក្ដីណែនាំរបស់រោងចក្រផលិតវត្ថុធាតុ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេលសម្អាតម៉ាស៊ីនបាញ់ថ្នាំ។
Important: អ្នកត្រូវតែបង្ហូរ និងចុចទឹកម៉ាស៊ីនបាញ់ថ្នាំជានិច្ច រួមទាំងរាល់ការដំឡើងគ្រឿងបន្សំរបស់ប្រព័ន្ធបាញ់ថ្នាំភ្លាមបន្ទាប់ពីប្រើម្ដងៗ។ ការខកខានចុចទឹក និងសម្អាតម៉ាស៊ីនបាញ់ថ្នាំអាចនាំអោយកាកសំណល់គីមីឡើងរឹងស្ងួត និងធ្វើអោយស្ទះក្នុងទុយោ តម្រង វ៉ាល់ តួក្បាលមួល ម៉ាស៊ីនបូម និងសមាសធាតុផ្សេងៗទៀត។
ប្រើប្រាស់កញ្ចប់ឧបករណ៍លាងសម្អាតដែលមានការអនុញ្ញាតសម្រាប់គ្រឿងចក្រនេះ។ ទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតសម្រាប់ព័ត៌មានបន្ថែម។
Note: អនុសាសន៍ និងសេចក្ដីណែនាំដែលត្រូវអនុវត្តតាមសន្មតថាមិនបានដំឡើងឧបករណ៍លាងសម្អាត Toro ទេ។
សម្អាតប្រព័ន្ធបាញ់ថ្នាំ និងរាល់គ្រឿងបន្សំបាញ់ថ្នាំបន្ទាប់ពីការបាញ់ថ្នាំ ម្ដងៗ ។ ដើម្បីសម្អាតប្រព័ន្ធបាញ់ថ្នាំឱ្យបានពេញលេញ អ្នកត្រូវលាងសម្អាតវា 3 ដង។
ចាក់បំពេញធុងដោយប្រើទឹកស្អាតយ៉ាងហោចណាស់ 190 លីត្រ (50 ហ្កាឡុងសហរដ្ឋអាមេរិក) ហើយបិទគម្រប។
សម្រាប់លើកទីមួយ និងលើកទីពីរដែលអ្នកសម្អាតប្រព័ន្ធ អ្នកអាចប្រើភ្នាក់ងារសម្អាត/បន្សាបដាក់ក្នុងទឹកតាមតម្រូវការ។
Note: នៅការលាងសម្អាតចុងក្រោយ សូមប្រើតែទឹកថ្លាស្អាតតែប៉ុណ្ណោះ។
បន្ទាបផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ។
បញ្ឆេះម៉ាស៊ីន កំណត់កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ហើយរំកិលឈ្នាន់ហ្គែរទៅល្បឿនម៉ាស៊ីនខ្ពស់ជាងមុន
កំណត់កុងតាក់អង្រួនទៅទីតាំង បើក
ប្រើកុងតាក់កម្រិតបាញ់ថ្នាំដើម្បីបង្កើនសម្ពាធទៅការកំណត់ខ្ពស់។
កំណត់កុងតាក់ផ្នែកនីមួយៗ និងកុងតាក់ផ្នែកមេទៅទីតាំង បើក ។
ពិនិត្យមើលក្បាលបាញ់ ដើម្បីធានាថាក្បាលបាញ់ទាំងនេះបាញ់បានត្រឹមត្រូវទាំងអស់។
ទុកឲ្យទឹកទាំងអស់នៅក្នុងធុងបាញ់ចេញតាមក្បាលបាញ់។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ កំណត់កុងតាក់អង្រួន និងកុងតាក់កុតាក់តាក់ម៉ាស៊ីនបូមបាញ់ទៅទីតាំង បិទ ហើយពន្លត់ម៉ាស៊ីន។
អនុវត្តឡើងវិញនូវជំហាន ដល់ យ៉ាងហោចណាស់ 2 ដងថែមទៀត ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំត្រូវបានសម្អាតបានពេញលេញ។
Important: លោកអ្នកត្រូវតែបំពេញការលាងសម្អាត 3 ជុំ ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់ត្រូវបានសម្អាតទាំងស្រុង ដើម្បីបង្ការការខូចខាតដល់ប្រព័ន្ធ។
សម្អាតតម្រងម៉ាស៊ីនបឺត និងតម្រងសម្ពាធ។ សូមអាន និង ។
Important: ប្រសិនបើអ្នកបានប្រើប្រាស់ធាតុគីមីជាថ្នាំម្សៅ សូមសម្អាតកន្ត្រង បន្ទាប់ពីការចាក់បំពេញធុងម្ដងៗ។
ការប្រើប្រាស់ទុយោទឹក សូមលាងសម្អាតផ្នែកខាងក្រៅនៃម៉ាស៊ីនបាញ់ថ្នាំចេញដោយប្រើទឹកស្អាត។
ដកក្បាលបាញ់ចេញ ហើយសម្អាតក្បាលបាញ់ទាំងនេះដោយដៃ។
Note: ប្ដូរក្បាលបាញ់ដែលខូច ឬសឹកចេញ។
Note: ប្រសិនបើគ្រឿងចក្រមានតម្រងក្បាលបាញ់បម្រុង ត្រូវសម្អាតវាមុនពេលដំឡើងក្បាលបាញ់ សូមមើល ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
នៅផ្នែកខាងលើនៃធុងម៉ាស៊ីនបាញ់ថ្នាំ សូមដកប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំទុយោដែលបានភ្ជាប់ទៅនឹងទុយោធំចេញពីសម្បកតម្រង (រូបភាព )។
ទាញកន្ត្រងបឺតចេញពីសម្បកតម្រងនៅក្នុងធុង (រូបភាព )។
សម្អាតតម្រងបឺតដោយប្រើទឹកស្អាត។
Important: ប្ដូរតម្រងចេញ ប្រសិនបើវាខូច ឬមិនអាចសម្អាតបាន។
បញ្វូលតម្រងបឺតទៅក្នុងសម្បកតម្រងរហូតទាល់តែតម្រងត្រូវបានចូលយ៉ាងពេញលេញ។
តម្រឹមទុយោ និងគ្រឿងបង្គុំទុយោទៅនឹងសម្បកតម្រងនៅផ្នែកខាងលើនៃធុង ហើយរឹតភ្ជាប់គ្រឿងបង្គុំនិងសម្បកដោយប្រើកន្ត្រងដែលអ្នកបានដកចេញនៅក្នុងជំហាន ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោមតម្រងសម្ពាធ (រូបភាព )។
មួលគម្របបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។
Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។
បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកក្បាលតម្រងចេញ(រូបភាព )។
សម្អាតធាតុតម្រងសម្ពាធដោយប្រើទឹកស្អាត។
Important: ប្ដូរតម្រងចេញ ប្រសិនបើវាខូច ឬមិនអាចសម្អាតបាន។
ពិនិត្យមើលទ្រនាប់សម្រាប់ការខូច និងការសឹកនៃឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និងទ្រនាប់សម្រាប់ទ្រនាប់រាងចានគោម (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។
Important: ប្ដូររ៉ងដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។
ដំឡើងធាតុតម្រងសម្ពាធទៅក្នុងក្បាលតម្រង(រូបភាព )។
Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។
ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។
ផ្គុំគម្របបង្ហូរទៅលើគ្រឿងបង្គុំនៅផ្នែកបាតនៃទ្រនាប់រាងចានគោម ហើយរឹតបន្តឹងគម្របដោយដៃ (រូបភាព )។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដកក្បាលបាញ់ចេញពីប៉មតូចសម្រាប់បាញ់ (រូបភាព )។
សម្អាតតម្រងក្បាលបាញ់ដោយប្រើទឹកស្អាត។
Important: ប្ដូរតម្រងចេញ ប្រសិនបើវាខូច ឬមិនអាចសម្អាតបាន។
ដំឡើងតម្រងក្បាលបាញ់ (រូបភាព )។
Note: ត្រូវធានាថាតម្រងត្រូវបានចូលយ៉ាងពេញលេញ។
អនុវត្តជំហាន រហូតដល់ ឡើងវិញសម្រាប់ក្បាលបាញ់ផ្សេងទៀត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
លក្ខណៈបច្ចេកទេសធាតុសម្រួល៖ គ្លីកុលប្រូពីឡែន “ការប្រឆាំងនឹងកំណក RV ដែលមិនមានជាតិពុល” ដោយប្រើសារធាតុទប់ស្កាត់ការច្រេះ
Important: ប្រើគ្លីកុលប្រូពីឡែនជាមួយនឹងសារធាតុទប់ស្កាត់ការច្រេះតែប៉ុណ្ណោះ ហាមប្រើគ្លីកុលប្រូពីឡែនដែលបានកែច្នៃឡើងវិញ។ ហាមប្រើការប្រឆាំងនឹងកំណកដែលមានគ្លីកុលអេទីឡែន។ហាមប្រើគ្លីកុលប្រូពីឡែនជាមួយនឹងអាល់កុលរលាយ (មេតាណុល អេតាណុល ឬអ៊ីសូប្រូប៉ាណុល) ឬសារធាតុដែលមានបន្ថែមទឹកអំបិល។
ផ្លាស់ទីគ្រឿងចក្រទៅផ្ទៃរាបស្មើ កំណត់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
បន្ថែមធាតុសម្រួលទៅក្នុងធុងដូចខាងក្រោម៖
ដើម្បីរួចរាល់ក្នុងការប្រើប្រាស់ (ល្បាយលាយទុកជាមុន) ការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែន—សូមបន្ថែមការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុងទៅក្នុងធុង។
សម្រាប់ការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនដែលខាប់ សូមធ្វើតាមជំហានដូចខាងក្រោម៖
បន្ថែមល្បាយនៃការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុង និងទឹកទៅក្នុងធុងម៉ាស៊ីនបាញ់ថ្នាំ។ រៀបចំល្បាយប្រឆាំងនឹងកំណកតាមការណែនាំរបស់ក្រុមហ៊ុនផលិតសម្រាប់កំហាប់ដែលបានវាយតម្លៃនៅសីតុណ្ហភាព -45°C (-50°F) អប្បបរមា។
Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេលសម្អាតម៉ាស៊ីនបាញ់ថ្នាំ។
បញ្ឆេះម៉ាស៊ីន ហើយកំណត់កុងតាក់ម៉ូទ័របូមបាញ់ថ្នាំទៅទីតាំង បើក ។
សង្កត់ឈ្នាន់ល្បឿនដើម្បីបង្កើនល្បឿនម៉ាស៊ីន។
កំណត់កុងតាក់អង្រួនទៅទីតាំង បើក ។
ទុកឲ្យធាតុសម្រួល និងសូលុយស្យុងទឹកវិលជុំវិញគ្នាក្នុងរយៈពេលចាប់ពី 3 នាទីឡើងទៅ។
ឧបករណ៍ដែលបានណែនាំ៖ ធុងចាប់បានច្បាស់។
ផ្លាស់ទីគ្រឿងចក្រទៅកន្លែងទ្រនាប់បង្ហូរ ហើយដាក់ហ្វ្រាំងដៃ។
បន្ទាបផ្នែកដងខាងក្រៅ។
កំណត់កុងតាក់ខាងឆ្វេង កណ្ដាល និងខាងស្ដាំ និងកុងតាក់ផ្នែកមេទៅទីតាំង បើក ។
ទុកឲ្យប្រព័ន្ធបាញ់ថ្នាំបាញ់រហូតទាល់តែក្បាលបាញ់បញ្ចេញធាតុសម្រួលចេញ។
Note: ការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនភាគច្រើនមានពណ៌ផ្កាឈូក។ ប្រើធុងចាប់ដើម្បីវិភាគការបញ្ចេញរបស់ម៉ាស៊ីនបាញ់ថ្នាំនៅតាមក្បាលបាញ់ជាច្រើន។
បិទកុងតាក់ផ្នែកមេ កុងតាក់ផ្នែក 3, កុងតាក់អង្រួន កុងតាក់ម៉ូទ័របូមបាញ់ថ្នាំ ហើយម៉ាស៊ីន។
ក្នុងករណីបន្ទាន់ អ្នកអាចសណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងចម្ងាយជិតៗ។ តែ កុំប្រើវាធ្វើជាវិធីស្ដង់ដារ។
ការសណ្ដោងលើសល្បឿនអាចបណ្ដាលឱ្យបាត់បង់ការបញ្ជាចង្កូត ដែលបណ្ដាលឱ្យរងរបួសផ្ទាល់ខ្លួន។
ហាមសណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនលើសពី 8 km/h (5 mph)។
ការសណ្ដោងម៉ាស៊ីនបាញ់ថ្នាំជាការងារដែលត្រូវការមនុស្ស 2 នាក់។ ប្រសិនបើអ្នកត្រូវផ្លាស់ទីគ្រឿងចក្រចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង សូមអាន ។
ភ្ជាប់ខ្សែសណ្ដោងទៅនឹងគ្រោង។
ដាក់ប្រដាប់ជ្រើសរើសកម្រិតទៅទីតាំង ដាច់លេខ ហើយលែងហ្វ្រាំងដៃ។
សណ្ដោងគ្រឿងចក្រម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនក្រោម 8 km/h (5 mph)។
Note: ទាញយកច្បាប់ចម្លងដោយឥតថ្លៃសម្រាប់គំនូសតាង ដោយការចូលទៅ www.Toro.com ហើយស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណសៀវភៅណែនាំនៅទំព័រដើម។សម្រាប់ពត៌មានបន្ថែមអំពីប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ សូមមើលគំនូសតាងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនៅក្នុង ។
Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់លេខទៅទីតាំង ដាច់លេខ (លេខដៃ) ឬទីតាំង ចត (លេខអូតូ)។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។
អនុញ្ញាតឲ្យតែបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានការអនុញ្ញាតប៉ុណ្ណោះ ដើម្បីថែទាំ ជួសជុល លៃតម្រូវ ឬត្រួតពិនិត្យគ្រឿងចក្រ។
មុនពេលធ្វើការថែទាំណាមួយ សូមសម្អាត និងលាងសម្អាតម៉ាស៊ីនបាញ់ថ្នាំអោយបានហ្មត់ចត់។
សារធាតុគីមីដែលបានប្រើនៅក្នុងប្រព័ន្ធបាញ់ថ្នាំ អាចនឹងមានគ្រោះថ្នាក់ និងមានជាតិពុលដល់អ្នក អ្នកនៅក្បែរ សត្វ រុក្ខជាតិ ដី ឬទ្រព្យសម្បត្តិផ្សេងទៀត។
អាន និងអនុវត្តដោយយកចិត្តទុកដាក់តាមស្លាកសញ្ញាព្រមានអំពីធាតុគីមី និងសន្លឹកទិន្នន័យអំពីសុវត្ថិភាព(SDSs) សម្រាប់រាល់ធាតុគីមីដែលត្រូវបានប្រើ ហើយការពារខ្លួនអ្នកដោយយោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។
ត្រូវការពារស្បែករបស់អ្នកជានិច្ច ខណៈពេលអ្នកនៅក្បែរសារធាតុគីមី។ ប្រើឧបករណ៍ការពារខ្លួន (PPE) ដែលសមស្រប ដើម្បីការពារប្រឆាំងនឹងការប៉ះជាមួយនឹងសារធាតុគីមីរួមមានដូចខាងក្រោម៖
វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ
ឈុតការពារធាតុគីមី
ប្រដាប់ជំនួយការដកដង្ហើម ឬម៉ាស់តម្រង
ស្រោមដៃធន់នឹងសារធាតុគីមី
ស្បែកជើងកវែង ឬស្បែកជើងមាំផ្សេងទៀត
ការផ្លាស់ប្តូរសម្លៀកបំពាក់ស្អាត សាប៊ូ និងកន្សែងប្រើហើយបោះចោលសម្រាប់ការបោសសម្អាត
បដិសេធមិនប្រតិបត្តិការ ឬធ្វើការនៅលើម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើមិនមានព័ត៌មានអំពីសុវត្ថិភាពគីមី។
ហាមបំពេញ ធ្វើមាត្រសាស្ត្រ ឬសម្អាតគ្រឿងចក្រខណៈពេលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្នុងកន្លែង។
ប្រើសារធាតុគីមីនៅក្នុងកន្លែងដែលមានខ្យល់ចេញចូលបានល្អ។
ត្រូវមានទឹកស្អាត ជាពិសេសនៅពេលបំពេញធុងបាញ់ថ្នាំ។
ហាមបរិភោគ ផឹក ឬជក់បារីខណៈពេលធ្វើការនៅក្បែរសារធាតុគីមី។
ហាមសម្អាតក្បាលបាញ់ដោយការផ្លុំវា ឬដាក់វានៅក្នុងមាត់របស់អ្នក។
ត្រូវលាងដៃរបស់អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រោយពីធ្វើការជាមួយសារធាតុគីមី។
សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់អ្នកនៅពីលើ ឬនៅក្នុងពេលបើកធុង។
ដើម្បីធានាថាគ្រឿងចក្រទាំងមូលស្ថិតក្នុងស្ថានភាពល្អ ត្រូវរឹតគ្រឿងដែកទាំងអស់ឱ្យបានត្រឹមត្រូវ។
ដើម្បីកាត់បន្ថយសក្តានុពលនៃគ្រោះអគ្គីភ័យ សូមរក្សាកន្លែងរបស់ម៉ាស៊ីនកុំឲ្យមាន ជាតិខាញ់ ជាតិគីមី ស្មៅ ស្លឹកឈើ និងភាពកខ្វក់ច្រើនហួសហេតុពេក។
ប្រសិនបើអ្នកត្រូវតែដំណើរការម៉ាស៊ីនដើម្បីអនុវត្តការលៃតម្រូវថែទាំ សូមដាក់ដៃ ជើង សំលៀកបំពាក់របស់អ្នក និងផ្នែកណាមួយផ្សេងទៀតនៃរាងកាយរបស់អ្នកនៅឲ្យឆ្ងាយពីម៉ាស៊ីន និងគ្រឿងខ្ចៅដែលមានចលនាណាមួយ។ ឲ្យមនុស្សគ្រប់គ្នានៅឲ្យឆ្ងាយ។
ហាមលៃតម្រូវល្បឿននៅលើដីរបស់គ្រឿងចក្រ។ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពត្រឹមត្រូវ ត្រូវមានអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតត្រួតពិនិត្យល្បឿននៅលើដី។
ប្រសិនបើគ្រឿងចក្រទាមទារឲ្យមានការជួសជុលសំខាន់ៗ ឬក៏អ្នកត្រូវការជំនួយបច្ចេកទេស សូមទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាត។
ការកែប្រែគ្រឿងចក្រនេះនៅក្នុងលក្ខណៈណាមួយ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិការ ការដំណើរការ ភាពធន់ ឬការប្រើប្រាស់របស់គ្រឿងចក្រ និងបណ្ដាលឲ្យមានការរងរបួស ឬស្លាប់បាន។ ការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
ទ្រគ្រឿងចក្រដោយប្រើដូយនៅពេលអ្នកធ្វើការក្រោមគ្រឿងចក្រ។
បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
បន្ទាប់ពី 100 ម៉ោងដំបូង |
|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
រៀងរាល់ 50 ម៉ោងម្តង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
រៀងរាល់ 800 ម៉ោងម្តង |
|
ប្រចាំឆ្នាំ |
|
Important: សូមមើលសៀវភៅណែនាំម្ចាស់ម៉ាស៊ីនសម្រាប់ទម្រង់ការថែទាំបន្ថែម។
ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។
វត្ថុត្រួតពិនិត្យការថែទាំ | សម្រាប់សប្ដាហ៍នៃ៖ | ||||||
---|---|---|---|---|---|---|---|
ថ្ងៃច័ន្ទ | ថ្ងៃអង្គារ | ថ្ងៃពុធ | ថ្ងៃព្រហស្បតិ៍ | ថ្ងៃសុក្រ | ថ្ងៃសៅរ៍ | ថ្ងៃអាទិត្យ | |
ត្រួតពិនិត្យដំណើរការហ្វ្រាំង និងហ្វ្រាំងដៃ។ | |||||||
ត្រួតពិនិត្យដំណើរការដាក់លេខ/ដាច់លេខ។ | |||||||
ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។ | |||||||
ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន ឬប្រេងរំអិល។ | |||||||
ពិនិត្យមើលកម្រិតប្រេងប្រអប់លេខ។ | |||||||
ត្រួតពិនិត្យតម្រងខ្យល់។ | |||||||
ត្រួតពិនិត្យព្រុយស្អំម៉ាស៊ីន។ | |||||||
ពិនិត្យរកមើលសំឡេងម៉ាស៊ីនដែលខុសពីប្រក្រតីណាមួយ។ | |||||||
ពិនិត្យរកមើលសំឡេងប្រតិបត្តិការដែលខុសពីប្រក្រតីណាមួយ។ | |||||||
ពិនិត្យមើលសម្ពាធកង់។ | |||||||
ត្រួតពិនិត្យក្រែងមានការលេចធ្លាយធុងទឹក។ | |||||||
ត្រួតពិនិត្យដំណើរការរបស់ឧបករណ៍។ | |||||||
ត្រួតពិនិត្យដំណើរការរបស់ហ្គែរ។ | |||||||
សម្អាតកន្ត្រងបឺត។ | |||||||
ពិនិត្យមើលភាពកោងចូលរបស់កង់។ | |||||||
លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់។1 | |||||||
លាបឡើងវិញរាល់ថ្នាំលាបដែលខូច។ |
1ភ្លាមៗក្រោយពីការលាងសម្អាត ម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលបានរាយ
ការត្រួតពិនិត្យត្រូវបានអនុវត្តដោយ៖ | ||
សម្ភារ | កាលបរិច្ឆេទ | ព័ត៌មាន |
1 | ||
2 | ||
3 | ||
4 | ||
5 | ||
6 | ||
7 | ||
8 | ||
9 | ||
10 | ||
11 | ||
12 |
បើទុកសោនៅក្នុងកុងតាក់បញ្ឆេះ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ដោះសោចេញពីកុងតាក់បញ្ឆេះ ហើយផ្ដាច់ខ្សែភ្លើងចេញពីប៊ូហ្ស៊ីសិន មុនពេលអ្នកធ្វើការថែទាំណាមួយ។ ដាក់ខ្សែភ្លើងនៅម្ខាងដើម្បីកុំឲ្យវាប៉ះនឹងប៊ូហ្ស៊ីដោយចៃដន្យ។
នៅពេលណាដែលម៉ាស៊ីនដំណើរការសម្រាប់ជួសជុលជាប្រចាំ និង/ឬការធ្វើរោគវិនិច្ឆ័យម៉ាស៊ីន ត្រូវធានាថាកង់ក្រោយរបស់ម៉ាស៊ីនបាញ់ថ្នាំគួរស្ថិតនៅចម្ងាយ 2.5ស.ម (1 អ៊ីញ) ពីដី ហើយត្រូវកល់ប្រើភ្លៅក្រោយដោយទម្រដែកដូយ។
ម៉ាស៊ីនបាញ់ថ្នាំនៅលើដែកដូយ នឹងមិនមានស្ថិរភាពទេ ហើយអាចក្រឡាច់ចេញពីដែកដូយ ដែលធ្វើឱ្យរងរបួសដល់អ្នកនៅខាងក្រោម។
ហាមបញ្ឆេះម៉ាស៊ីន ខណៈពេលម៉ាស៊ីនបាញ់ថ្នាំនៅលើដែកដូយ។
ត្រូវដកកូនសោចេញពីដុំដេបញ្ឆេះ មុនពេលចុះពីម៉ាស៊ីនបាញ់ថ្នាំ។
ខ្ទាស់កង់នៅពេលម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅលើដែកដូយ។
ដូយនៅខាងមុខម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅក្រោមរបារខ្វែង (រូបភាព A)។ ដូយនៅខាងក្រោយម៉ាស៊ីនបាញ់ថ្នាំស្ថិតលើគ្រោងជំនួយខាងក្រោយ ពីក្រោយក្រវិលចងខ្សែងផ្នែកខាងក្រោយ ក្រវិលចងខ្សែងផ្នែកខាងក្រោយ (រូបភាព B)។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
ប្រភេទខ្លាញ់៖ខ្លាញ់លីចូមលេខ 2
សូមមើល រូបភាព សម្រាប់ទីតាំងចំណុចលាបខ្លាញ់។
ជូតគ្រឿងបង្គុំលាបខាញ់ឲ្យស្អាត ដើម្បីកុំឲ្យអ្នកធ្វើអោយធូលី ឬកំទេចកំទីចូលទៅក្នុងបាដាង ឬទ្រនាប់។
បូមបញ្ចូលប្រេងរំអិល (ខ្លាញ់គោ) ទៅក្នុងបាដាង ឬទ្រនាប់ជាប់។
ជូតខ្លាញ់ដែលលើសចេញ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
ប្រភេទខ្លាញ់៖ Mobil XHP 461
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
Important: ប្រសិនបើត្រចៀកទ្វារផ្នែកត្រូវបានលាងសម្អាតដោយប្រើទឹកស្អាត សូមសម្អាតរាល់ទឹក និងកម្ទេចកម្ទីទាំងអស់ចេញពីបង្គុំត្រចៀកទ្វារ ហើយលាបខ្លាញ់ស្អាត។
ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2
ពន្លត់ម៉ាស៊ីន មុនពេលធ្វើការពិនិត្យមើលប្រេង ឬបន្ថែមប្រេងទៅប្រអប់រវៃ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
រៀងរាល់ 100 ម៉ោងម្តង |
|
ពិនិត្យមើល និងសម្អាតអេក្រង់ការពារពារធូលីឬភាគល្អិតតាមការចាំបាច់នៅលើផ្នែកខាងមុខនៃម៉ាស៊ីនមុនពេលប្រើម្ដងៗ ឬប្រចាំថ្ងៃ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
ដាក់ហ្វ្រាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។
ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។
សម្អាតជុំវិញប្រដាប់បន្សុទ្ធខ្យល់ដើម្បីកុំឲ្យចូលម៉ាស៊ីន និងដែលអាចបណ្ដាលឲ្យខូចបាន(រូបភាព )។
រំកិលសមាសភាគហ្វូមចេញពីសមាសភាគក្រដាសដោយប្រយ័ត្នប្រយែង (រូបភាព )។
ដោះក្បាលឡោស៊ីគម្រប ហើយដកគម្រប និងសមាសភាគក្រដាសចេញ (រូបភាព )។
លាងសម្អាតសមាសភាគពពុះ (ហ្វូម) ដោយលាយទឹកសាប៊ូ និងទឹកក្ដៅឧណ្ឌៗ។
នៅពេលសមាសភាគនោះត្រូវបានសម្អាតរួច ត្រូវលាងជម្រះវាអោយសព្វ។
យកក្រណាត់ស្អាតជូតច្របាច់សមាសភាគអោយស្ងួតល្អ។
ដាក់ប្រេង 30 ទៅ 59 ml (1 ទៅ 2 fl oz) លើសមាភាគនោះ (រូបភាព )។
Important: ប្ដូរសមាសភាគហ្វូមចេញ បើវារហែក ឬមានសំណឹក។
ច្របាច់សមាសភាគដើម្បីចែកចាយប្រេង។
ត្រួតពិនិត្យមើលសមាសភាគក្រដាសក្រែងមានរហែក មានសុទ្ធតែប្រេងឡើងក្រាំងនៅខាងលើ ខូច ទ្រនាប់កៅស៊ូ ធូលីឡើងក្រាស់ ឬការខូចខាតផ្សេងៗទៀត (រូបភាព )។ ប្រសិនបើកើតមានស្ថានភាពណាមួយក្នុងចំណោមទាំងនេះ សូមប្ដូរតម្រងថ្មី។
Important: កុំសម្អាតសមាសភាគក្រដាសដោយខ្យល់សម្ពាធ ឬសារធាតុរាវ ដូចជាសារធាតុរំលាយ សាំង ឬប្រេងកាត។
Important: ដើម្បីជៀសវាងការខូចម៉ាស៊ីន សូមដំណើរការម៉ាស៊ីនដោយមានតម្រង់ខ្យល់ប្រើហ្វូម និងក្រដាសដែលបានបំពាក់បង្គុំសម្អាតតម្រងខ្យល់ជានិច្ច។
ចំណុះប្រអប់ប្រេងម៉ាស៊ីនគឺ 2.0 L (2.1 US qt) ជាមួយតម្រង។
ប្រើប្រេងម៉ាស៊ីនគុណភាពខ្ពស់បំពេញតាមលក្ខណៈបច្ចេកទេសខាងក្រោម៖
តម្រូវអោយមានកម្រិតចំណាត់ថ្នាក់ API៖ SJ ឬខ្ពស់ជាងនេះ។
ប្រេងម៉ាស៊ីនដែលគេពេញនិយម៖ SAE 10W30 (លើ 0°F)
ប្រេងជំនួស៖ SAE 5W30 (ក្រោម 32°F)
ប្រេងម៉ាស៊ីន Toro Premium អាចរកជាវបានពីអ្នកចែកចាយរបស់អ្នកជាមួយកំហាប់ប្រេង 10W30 ក៏បាន ឬ 5W30 ក៏បានដូចគ្នា។ សូមមើល កាតាឡុកគ្រឿងបន្លាស់ សម្រាប់លេខគ្រឿងបន្លាស់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
រៀងរាល់ 400 ម៉ោងម្តង |
|
ម៉ាស៊ីនត្រូវបានដឹកជញ្ជូនដោយមានប្រេងនៅក្នុងប្រអប់រវៃ តែអ្នកត្រូវតែពិនិត្យកម្រិតប្រេងសិន មុនពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង និងបន្ទាប់ពីអ្នកបានដំណើរការវា។
ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដកឧបករណ៍វាស់ប្រេងចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។
ប្រសិនបើកម្រិតប្រេងនៅទាប សូមដោះគម្របមួលធុងប្រេងចេញពីគម្រប់វ៉ាល់ (រូបភាព ) ហើយចាក់ប្រេងចូលក្នុងមាត់គម្របរហូតដល់កម្រិតប្រេងឡើងដល់គំនូស ពេញ នៅលើឧបករណ៍វាស់ប្រេង។ ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេងឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់រហូតហៀរ។
ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការ 5 នាទី។ ដំណើរការម៉ាស៊ីនធ្វើឱ្យប្រេងឡើងកំដៅ ដូច្នេះវាហូរបានល្អជាងមុន។
ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។
សមាសភាគនៅក្រោមកៅអីឡើងក្ដៅ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ។ ប្រសិនបើអ្នកប៉ះសាមាសភាគក្ដៅ អ្នកអាចនឹងរលាកបាន។
ទុកអោយម៉ាស៊ីនបាញ់ថ្នាំចុះត្រជាក់មុនពេលធ្វើការថែទាំ ឬប៉ះសមាសភាគនៅក្រោមគម្របម៉ាស៊ីន។
ដាក់ធុងត្រងនៅក្រោមរន្ធបង្ហូរប្រេង។
នៅពេលប្រេងបានបង្ហូរអស់ទាំងស្រុងហើយ សូមប្ដូរឆ្នុកបង្ហូរប្រេងថ្មី និងមួលវាទៅកម្រិត 13.6 N∙m (10 ft-lb)។
ចោលប្រេងម៉ាស៊ីនដែលបានប្រើរួច នៅមជ្ឈមណ្ឌលកែច្នៃដែលមានការបញ្ជាក់។
ចាក់យឺតៗនូវបរិមាណប្រេងម៉ាស៊ីនដែលបានបញ្ជាក់ប្រមាណជា 80% ចូលក្នុងបំពង់តម្រងប្រេង (រូបភាព )។
ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។
បញ្ចូលប្រេងបន្ថែមយឺតៗដើម្បីនាំទៅកម្រិតប្រេងទៅគំនូសសញ្ញា ពេញ នៅលើទំពក់យោង។
Important: ការចាក់ប្រេងចូលក្នុងប្រអប់ប្រេងម៉ាស៊ីនហូរហៀអាចបណ្ដាលអោយម៉ាស៊ីនខូច។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
បង្ហូរប្រេងចេញពីម៉ាស៊ីន សូមមើល , ជំហាន តាមរយៈ ។
ជូតផ្ទៃរ៉ងអាដាប់ទ័រតម្រង។
លាបប្រេងថ្មីស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងដូរថ្មី។
ដំឡើងតម្រងប្រេងដែលប្ដូរជំនួសទៅអាដាប់ទ័រតម្រង។ មួលតម្រងប្រេងតាមទិសដៅនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ធ័រតម្រងប្រេង រួចរឹតបន្តឹងតម្រងបន្ថែម ½ ជុំ (រូបភាព )។
ចាក់បំពេញប្រេងប្រភេទត្រឹមត្រូវថ្មីទៅក្នុងប្រអប់រវៃ , ជំហាន តាមរយៈ ។
ចោលតម្រងប្រេងម៉ាស៊ីនដែលបានប្រើរួច នៅមជ្ឈមណ្ឌលកែច្នៃដែលមានការបញ្ជាក់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ប្រភេទ៖ Champion RC-12YC (ឬមានតម្លៃស្មើ)។
ប្រហោងខ្យល់៖ 0.76 ម.ម (0.030 អ៊ីញ)
ត្រូវធ្វើអោយប្រាកដថាគម្លាតអ៊ែររវាងអេឡិចត្រូតកណ្តាលនិងចំហៀងគឺត្រឹមត្រូវមុនពេលដំឡើងប៊ុយស៊ី។ ប្រើម៉ាឡេតប៊ុយស៊ីសម្រាប់ដោះ និងដំឡើងប៊ុយស៊ី ហើយឧបករណ៍វាស់គម្លាតដើម្បីពិនិត្យមើល និងលៃតម្រូវគម្លាតអ៊ែរ។
ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។
សម្អាតជុំវិញប៊ូស៊ីដើម្បីកុំអោយមានធូលីកខ្វក់កើតមានលើម៉ាស៊ីន និងអាចបណ្ដាលអោយខូចបាន។
ដោះប៊ុយស៊ី និងទ្រនាប់ប៊ុយស៊ីដែកចេញ។
ក្រឡេកមើលផ្នែកកណ្ដាលនៃប៊ុយស៊ី (រូបភាព )។
Note: បើឃើញពណ៌ត្នោតភ្លឺ ឬថ្នាំកូតពណ៌ប្រផេះនៅលើអ៊ីសូឡង់ នោះមានន័យថាម៉ាស៊ីនដំណើរការធម្មតា។ ថ្នាំកូតពណ៌ខ្មៅនៅលើអ៊ីសូឡង់ជាធម្មតាមានន័យថាតម្រង់ខ្យល់កខ្វក់។
Important: ហាមសម្អាតប៊ុយស៊ី។ ត្រូវប្ដូរប៊ុយស៊ីថ្មីជានិច្ចនៅពេលវាមានថ្នាំកូតពណ៌ខ្មៅ អេឡិចត្រូតសឹក មានសុទ្ធតែប្រេងឡើងក្រាំងនៅខាងលើ ឬស្នាមប្រេះ។
ពិនិត្យមើលគម្លាតរវាងអេឡិចត្រូតចំហៀង និងកណ្ដាល (រូបភាព ) និងពត់អេឡិចត្រូតចំហៀង ប្រសិនបើគម្លាតមិនត្រឹមត្រូវ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
ដាក់ហ្វ្រាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។
ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។
រឹតទុយោនៅផ្នែកម្ខាងនៃតម្រងប្រេង ដើម្បីការពារហ្គាសមិនឱ្យហូរចេញពីទុយោ នៅពេលអ្នកដោះតម្រងចេញ។
ដាក់ចានដែកត្រងប្រេងនៅក្រោមតម្រង។
ដោះតម្រងចេញពីទុយយោប្រេង។
ដំឡើងតម្រងថ្មី ហើយដោះចង្កំទុយោដែលនៅជិតតម្រងចេញ។
ត្រូវប្រាកដថាព្រួញទិសដៅហូរចង្អុលទៅម៉ាស៊ីន។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
បង្ហូរ និងសម្អាតធុងប្រេង ប្រសិនបើប្រព័ន្ធប្រេងប្រែជាកខ្វក់ ឬប្រសិនបើអ្នកគ្រោងនឹងរក្សាទុកគ្រឿងចក្រក្នុងរយៈពេលបន្ថែមទៀត។ ប្រើប្រេងថ្មីៗ ស្អាតដើម្បីចុចទឹកធុង។
ផ្ទេរប្រេងពីធុងចូលទៅក្នុងធុងប្រេងដែលបានអនុម័តដោយប្រើម៉ូទ័របូមបំពង់ផ្ទេរ ឬដោះធុងចេញពីគ្រឿងចក្រ ហើយចាក់ប្រេងចេញពីធុង ចាក់បំពេញបំពង់បង្ហូរទឹកទៅក្នុងធុងប្រេង។
Note: ប្រសិនបើអ្នកដោះធុងប្រេងចេញ ជាមួយគ្នាផងដែរ ត្រូវដោះទុយោប្រេង និងទុយោត្រឡប់ពីធុងមុនពេលដោះធុងចេញ។
សូមប្ដូរតម្រងប្រេងថ្មី សូមមើល ។
សម្អាតធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត បើចាំបាច់។
ដំឡើងធុងប្រសិនបើអ្នកបានដោះវេចេញ។
ចាក់បំពេញធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត។
ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។
សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកឌុយប្រដាប់សាក មុនពេលធ្វើការភ្ជាប់ ឬផ្ដាច់អាគុយ។
ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។
Important: កុំចុចចាប់ផ្ដើមអាគុយនៃគ្រឿងចក្រ។
ត្រូវរក្សាអាគុយឱ្យបានស្អាត និងបញ្ចូលភ្លើងឱ្យបានពេញល្អ។ ប្រើកន្សែងក្រដាសដើម្បីសម្អាតអាគុយ និងប្រអប់អាគុយ។ ប្រសិនបើក្បាលអាគុយមានច្រេះ ត្រូវសម្អាតវាដោយប្រើសូលុយស្យុងទឹក 4 ភាគ និងម្សៅសូដា 1 ភាគ។ លាបខ្លាញ់បន្តិចបន្តួចទៅលើក្បាលអាគុយដើម្បីបង្ការការកាន់ច្រេះ។
វ៉ុល៖ 12 V ជាមួយប្រអប់រវៃចុះត្រជាក់ 280 A ក្នុងកម្រិតសីតុណ្ហភាព 0°F
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
អាគុយមានទីតាំងនៅផ្នែកខាងស្ដាំនៃគ្រឿងចក្រខាងក្រោយម៉ូទ័របាញ់ (រូបភាព ).
ផ្ដាច់ខ្សែលើដីអវិជ្ជមាន (ខ្មៅ) ពីប៉ូលអាគុយ។
ការអូសខ្សែអាគុយមិនបានត្រឹមត្រូវអាចធ្វើឲ្យខូចខាតដល់ម៉ាស៊ីនបាញ់ថ្នាំ ហើយខ្សែភ្លើងធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។
ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។
ត្រូវភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ)។
ក្បាលអាគុយ ឬឧបករណ៍លោហៈអាចប៉ះគ្នានឹងសមាសធាតុលោហៈរបស់ម៉ាស៊ីនបាញ់ថ្នាំដែលធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសដល់រាងកាយ។
នៅពេលដកចេញ ឬដំឡើងអាគុយ ហាមទុកឲ្យក្បាលអាគុយប៉ះនឹងផ្នែកធ្វើពីលោហៈណាមួយរបស់ម៉ាស៊ីនបាញ់ថ្នាំ។
ហាមទុកឲ្យឧបករណ៍លោហៈប៉ះគ្នាចន្លោះក្បាលអាគុយនិងផ្នែកធ្វើពីលោហៈរបស់ម៉ាស៊ីនបាញ់ថ្នាំ។
ត្រូវរក្សាខ្សែចងអាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។
ផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ពីប៉ូលអាគុយ។
ដោះអាគុយចេញ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
កំណត់អាគុយនៅលើប្រអប់អាគុយដើម្បីអោយប៉ូលអាគុយទៅខាងមុខម៉ាស៊ីនបាញ់ថ្នាំ។
ដំឡើងជើងចាប់អាគុយ ហើយរឹតភ្ជាប់វាជាមួយខ្ចៅរឹតដែលអ្នកបានដោះចេញពីមុន (រូបភាព )។
Important: ត្រូវរក្សាជើងចាប់អាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។
ភ្ជាប់ខ្សែវិជ្ជមាន (ក្រហម) ទៅប៉ូលវិជ្ជមាន (+) និងខ្សែអវិជ្ជមាន (ខ្មៅ) ទៅប៉ូលអវិជ្ជមាន (-) ដោយប្រើប៊ូឡុង និងខ្ចៅស្លាបពីរ។ រុញគម្របកៅស៊ូគ្របពីលើប៉ូលអាគុយវិជ្ជមាន។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
Note: នៅពេលទុកគ្រឿងចក្រចោល ត្រូវពិនិត្យមើលកម្រិតអេឡិចត្រូលីតរបស់អាគុយរៀងរាល់ 30 ថ្ងៃម្ដង។
បន្ធូរក្បាលមួលនៅលើស្លាយនៃប្រអប់អាគុយ និងដោះគម្របអាគុយចេញ (រូបភាព )។
ដោះគម្របមួលធុងប្រេង។ ប្រសិនបើអេឡិចត្រូលីតមិនឡើងដល់ខ្សែបន្ទាត់ចាក់បំពេញទេ ត្រូវបន្ថែមទឹកចម្រោះក្នុងបរិមាណតម្រូវ សូមមើល ។
អេឡិចត្រូលីតរបស់អាគុយមានផ្ទុកអាស៊ីតស៊ុលផួរិច ដែលបណ្ដាលឱ្យពុលស្លាប់បាន ហើយបណ្ដាលឱ្យរលាកធ្ងន់ធ្ងរទៀតផង។
ហាមផឹកអេឡិចត្រូលីត ឬធ្វើឱ្យប៉ះស្បែក ភ្នែក ឬសម្លៀកបំពាក់របស់អ្នក។ ពាក់វ៉ែនតាសុវត្ថិភាពដើម្បីការពារភ្នែករបស់អ្នក ហើយពាក់ស្រោមដៃជ័រដើម្បីការពារដៃរបស់អ្នក។
ចាក់បំពេញអាស៊ីតអាគុយនៅកន្លែងដែលមានទឹកស្អាតជានិច្ចសម្រាប់ជូតសម្អាតស្បែក។
ពេលល្អបំផុតដើម្បីបន្ថែមទឹកចម្រោះអាគុយគឺមុនពេលអ្នកដំណើរការគ្រឿងចក្រ។ វាធ្វើអោយទឹក និងសូលុយស្យុងអេឡិចត្រូលីតរលាយចូលគ្នាបានសព្វល្អ។
សម្អាតផ្នែកខាងលើនៃអាគុយដោយក្រដាសជូតរឹង។
ដោះគម្របមួលធុងប្រេងចេញពីអាគុយ រួចចាក់បំពេញទឹកចម្រោះក្នុងរន្ធនីមួយៗ រហូតដល់កម្រិតឡើងដល់ខ្សែបន្ទាត់ចាក់បំពេញ។ ប្ដូរគម្របមួលធុងប្រេងថ្មី។
Important: ហាមចាក់ប្រេងក្នុងអាគុយហៀរជ្រុល។ អេឡេចត្រូលីតនឹងហូរហៀរលើផ្នែកផ្សេងៗនៃម៉ាស៊ីនបាញ់ថ្នាំ និងនឹងនាំអោយមានឡើងច្រែះធ្ងន់ធ្ងរ និងធ្វើឱ្យខូចគុណភាព។
ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។
ហាមជក់បារីនៅក្បែរអាគុយ ហើយត្រូវរក្សាផ្កាភ្លើងនិងអណ្ដាតភ្លើងឱ្យនៅឆ្ងាយពីអាគុយ។
Important: រក្សាអាគុយឱ្យមានភ្លើងពេញជានិច្ច (ទំនាញជាក់លាក់ 1.260) ។ នេះពិតជាសំខាន់ខ្លាំងណាស់ក្នុងការបង្ការការខូចអាគុយនៅពេលសីតុណ្ហភាពស្ថិតនៅក្រោម 0°C។
ដកអាគុយចេញពីសាកស៊ី។ សូមមើល ។
ពិនិត្យមើលកម្រិតអេឡិចត្រូលីត សូមមើល
ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 អំពែ ទៅក្បាលអាគុយ។ សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង (12 V)។
Important: ហាមសាកអាគុយលើសកម្រិត។
ដកអាគុយចេញពីសាក់ស៊ី។ សូមអាន ។
ប្រសិនបើគេនឹងរក្សាទុកគ្រឿងចក្ររយៈពេលលើសពី 30 ថ្ងៃ សូមដកអាគុយចេញ ហើយសាកភ្លើងវាឱ្យពេញ។ រក្សាទុកវានៅលើធ្នើ ឬនៅលើគ្រឿងចក្រ។ ផ្ដាច់ខ្សែភ្លើងចេញ ប្រសិនបើអាគុយត្រូវបានរក្សាទុកនៅលើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។ ដើម្បីបង្ការអាគុយពីការខូច ត្រូវធានាថាអាគុយត្រូវបានសាកភ្លើងពេញ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
រៀងរាល់ 100 ម៉ោងម្តង |
|
ពិនិត្យមើលសម្ពាធសំបកកង់រៀងរាល់ 8 ម៉ោងម្ដង ឬប្រចាំថ្ងៃដើម្បីធានាបាននូវកម្រិតត្រឹមត្រូវ។ សប់កង់ក្នុងកម្រិត 138 kPa (20 psi)។ ជាមួយគ្នានេះដែរក៏ត្រូវពិនិត្យមើលសំបកកង់ក្រែងមានសឹក ឬដាច់ខូច។
ពិនិត្យមើលកង់ដើម្បីធានាថាវាចាប់ជាប់ល្អបន្ទាប់ពីដំណើរការបាន 8 ម៉ោងដំបូង ហើយបន្ទាប់ពីនោះរៀងរាល់ 100 ម៉ោងម្ដង។ មួលក្បាលឡោស៊ីខាងមុខ និងខាងក្រោយ កម្រិតចាប់ពី 102 ដល់ 108 N∙m (75 ទៅ 80 ft-lb)។
ពិនិត្យមើលស្ថានភាពសំបកកង់យ៉ាងហោចណាស់រៀងរាល់ 100 ម៉ោងបន្ទាប់ដំណើរការហើយ។ គ្រោះថ្នាក់ក្នុងប្រតិបត្តិការដូចជាការបុកផ្លូវកោងអាចបំផ្លាញសំបកកង់ឬគែមកង់ ហើយបណ្តាលឱ្យចង្កូតតម្រង់ខុសជួរ។ ត្រួតពិនិត្យមើលស្ថានភាពសំបកកង់បន្ទាប់ពីគ្រោះថ្នាក់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
ទិសដៅងាកចូលគួរតែពី 0 ទៅ 6 ម.ម (0 ទៅ ¼ អ៊ីញ)។
ចាក់ទឹកក្នុងធុងប្រមាណជា 331 លីត្រ (87.5 ហ្គាឡុងអាមេរិក)។
ពិនិត្យមើល និងសប់កង់ទាំងអស់ សូមមើល ។
បើកបរម៉ាស៊ីនបាញ់ថ្នាំថយក្រោយទៅមុខពីរបីដងដើម្បីដើម្បីធ្វើអោយ ដៃ-a ដើរស្រួល បន្ទាប់មកបរវាទៅមុខយ៉ាងតិច 3 ម៉ែត្រ(10 ft)។
វាស់ចម្ងាយរវាងកង់មុខទាំងពីរនៅកម្ពស់ភ្លៅទាំងផ្នែកខាងមុខ និងក្រោយរបស់កង់មុខ (រូបភាព )។
Note: អ្នកនឹងត្រូវការនាឡិកាវាស់តម្រឹមសម្រាប់វាស់ផ្នែកខាងក្រោយនៃសំបកកង់ខាងមុខនៅកម្ពស់ភ្លៅ។ ប្រើនាឡិកាវាស់តម្រឹមដើម្បីវាស់ផ្នែកខាងមុខនៃកង់មុខនៅកម្ពស់ភ្លៅអោយបានសុក្រិត (រូបភាព )។
ផ្នែកខាងមុខនៃកង់គួរតែ 6 ម.ម (0 ទៅ ¼ អ៊ីញ) ជិតជាងផ្នែកខាងក្រោយនៃកង់មុខ។
ប្រសិនបើរង្វាស់មិនស្ថិតនៅក្នុងចន្លោះជាក់លាក់ទេ សូមបន្ធូរខ្ចៅទប់នៅចុងរ៉ូទីលទាំងសងខាង (រូបភាព )។
បង្វិលរ៉ូទីលទាំងពីរ ដើម្បីផ្លាស់ទីផ្នែកខាងមុខនៃកង់ចូលទៅក្នុង ឬចេញមកក្រៅ។
Note: រ៉ូទីលវាស់ប្រវែងដូចគ្នា។
រឹតខ្ចៅទប់រ៉ូទីលនៅពេលដែលកង់រត់ត្រង់។
ធានាថាចង្កូតអាចកាច់បានពេញលេញនៅទិសទាំងពីរ។
កំប៉ុងប្រេងហ្វ្រាំងត្រូវបានដឹកពីរោងចក្រដោយចាក់បំពេញដោយប្រេងហ្វ្រាំង DOT 3។ ពិនិត្យមើលកម្រិតមុនពេលបញ្ឆេះរៀងរាល់ថ្ងៃ។
កំណត់ទីតាំងម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។
កម្រិតប្រេងគួរតែឡើងដល់បន្ទាត់ ពេញ នៅលើកំប៉ុងប្រេង។
ប្រសិនបើកម្រិតប្រេងខ្វះ ត្រូវសម្អាតតំបន់ជុំវិញគម្របកំប៉ុងប្រេង ដោះគម្របចេញ ហើយចាក់បំពេញកំប៉ុងប្រេងឱ្យនៅកម្រិតត្រឹមត្រូវ។ ហាមចាក់រហូតហៀរ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
ហ្វ្រាំងគឺជាសមាសធាតុសុវត្ថិភាពដ៏សំខាន់របស់ម៉ាស៊ីនបាញ់ថ្នាំ។ ត្រួតពិនិត្យវាដូចខាងក្រោម៖
ត្រួតពិនិត្យស្បែកហ្វ្រាំងក្រែងវាសិក ឬខូច។ ប្រសិនបើកម្រាស់ស្បែកហ្វ្រាំង (ទ្រនាប់ហ្វ្រាំង) ស្ដើងជាង 1.6 mm ត្រូវប្ដូរស្បែកហ្វ្រាំង។
ត្រួតពិនិត្យដុំហ្វ្រាំង និងសមាសធាតុផ្សេងទៀតក្រែងមានសញ្ញានៃការសិកខ្លាំង ឬខូចទ្រង់ទ្រាយ។ ប្រសិនបើរកឃើញមានការខូចទ្រង់ទ្រាយណាមួយ ត្រូវប្ដូរថ្មីនូវសមាសធាតុសមស្រប។
ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។
បន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធដោយសុវត្ថិភាព មុននឹងធ្វើកិច្ចការណាមួយនៅលើវា។
ត្រូវធានាឲ្យបានថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។
រក្សាដងខ្លួន និងដៃរបស់អ្នកឱ្យឆ្ងាយពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។
ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។
ប្រភេទប្រេង៖ Dexron III ATF
ចំណុះកប៉ុងប្រេង៖ ប្រហែល 7 លីត្រ (7.5 ហ្គាឡុងអាមេរិក)
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដកឧបករណ៍វាស់ប្រេងប្រអប់លេខចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព
Important: មិនត្រូវយកភាពកខ្វក់ ឬសារធាតុកខ្វក់ផ្សេងទៀតចូលទៅក្នុងមាត់រន្ធ នៅពេលពិនិត្យប្រេងប្រអប់លេខ។
ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។
កម្រិតប្រេងចង្កឹះលេខគួរតែឡើងដល់កំពូលនៃផ្នែកសំប៉ែតនៃឧបករណ៍វាស់ប្រេង។ បើមិនអញ្ចឹងទេ ចាក់បំពេញកំប៉ុងប្រេងដោយទឹកអ៊ីដ្រូលិកត្រឹមត្រូវ សូមមើល ។
ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 800 ម៉ោងម្តង |
|
កំណត់ទីតាំងម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។
ដាក់ចានដែកត្រងប្រេងនៅក្រោមឆ្នុកបង្ហូរនៃកំប៉ុងប្រេង។
ដោះឆ្នុកបង្ហូរពីចំហៀងរ៉េសឺវ័រ ហើយទុកឱ្យប្រេងវារីហូរចូលតម្រង់ចានបង្ហូរ (រូបភាព )។
ចំណាំការតំរង់ទិសនៃទុយោអ៊ីដ្រូលិក និងក្រចាប់ 90° ដែលភ្ជាប់ទៅកន្ត្រង។
ដោះទុយយោអ៊ីដ្រូលិក និងក្រចាប់ 90° (រូបភាព )។
ដកកន្ត្រងចេញ ហើយសម្អាតវាដោយការបង្ហូរត្រឡប់មកវិញដោយប្រើសារធាតុសម្អាតខ្លាញ់។
ទុកអោយកន្ត្រងត្រូវខ្យល់ស្ងួត។
ដំឡើងកន្ត្រងនៅពេលប្រេងកំពុងហូរ។
ដំឡើងទុយោប្រអប់អ៊ីដ្រូលិក និងក្រចាប់ 90° ទៅនឹងកន្ត្រង។
ដាក់ និងរឹតបន្តឹងឆ្នុកបង្ហូរ។
ចាក់បំពេញកំប៉ុងប្រេងដោយចំណុះប្រេងប្រមាណជា 7 លីត្រ (7.5 US qt) នៃ Dexron III ATF។
Important: ប្រើតែប្រេងវារីដែលបានបញ្ជាក់ប៉ុណ្ណោះ។ សារធាតុរាវផ្សេងទៀតអាចបណ្ដាលអោយប្រព័ន្ធខូចបាន។
បញ្ឆេះម៉ាស៊ីន ហើយបរម៉ាស៊ីនបាញ់ថ្នាំ ដើម្បីបំពេញប្រព័ន្ធអ៊ីដ្រូលិក។
ពិនិត្យមើលកម្រិតប្រេង ហើយបំពេញវា ប្រសិនបើចាំបាច់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
រៀងរាល់ 800 ម៉ោងម្តង |
|
ប្រើតម្រង់ផ្លាស់ប្ដូរថ្មីម៉ាក Toro (លេខគ្រឿងបន្លាស់ 54-0110)។
Important: ការប្រើតម្រងផ្សេងទៀតណាមួយ អាចនឹងធ្វើឲ្យខូចការធានាលើសមាសធាតុមួយចំនួន។
កំណត់ទីតាំងម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។
សម្អាតតំបន់ជុំវិញកន្លែងចាប់តម្រង។
ដាក់ចានដែកត្រងប្រេងនៅក្រោមតម្រង។
លាបខ្លាញ់លើរ៉ងតម្រង់ថ្មី។
ធានាថាកន្លែងចាប់តម្រងគឺស្អាត។
មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់ ហើយបន្ទាប់មកមួលតម្រង់ ½ ជុំ។
បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការក្នុងរយៈពេលប្រហែល 2 នាទី ដើម្បីបន្ធូរខ្យល់ចេញពីប្រព័ន្ធ។
ពន្លត់ម៉ាស៊ីន ហើយពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងក្រែងមានការលេចធ្លាយ សូមមើល ។
ត្រួតពិនិត្យមើលខ្សែ និងទុយោអ៊ីដ្រូលិកប្រចាំថ្ងៃក្រែងមានលេចធ្លាយ ខ្សែត្រកួញចូលគ្នា ទម្រចាប់រលុង សឹក ក្រចាប់រលុង ខូចទ្រង់ទ្រាយដោយសារអាកាសធាតុ និងខូចទ្រង់ទ្រាយដោយសារសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់មុនពេលប្រតិបត្តិការ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ពិនិត្យទុយោនីមួយៗនៅក្នុងប្រព័ន្ធបាញ់ថ្នាំសម្រាប់ ស្នាមប្រេះ ការលេចធ្លាយ ឬការខូចខាតផ្សេងៗ។ ក្នុងពេលជាមួយគ្នានោះដែរ សូមត្រួតពិនិត្យតំណភ្ជាប់ និងគ្រឿងបង្គុំសម្រាប់ការខូចខាតស្រដៀងគ្នា។ ប្ដូរថ្មីនូវទុយោ និងក្រចាប់ដែលសឹក ឬខូច។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
Note: កំណត់ទំហំសំណាញ់តម្រងបឺតសមស្របដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នក សូមអាន ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
នៅផ្នែកខាងលើនៃធុងម៉ាស៊ីនបាញ់ថ្នាំ សូមដកប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំទុយោដែលបានភ្ជាប់ទៅនឹងទុយោធំចេញពីសម្បកតម្រង (រូបភាព )។
ដកតម្រងបឺតចាស់ចេញពីសម្បកតម្រងនៅក្នុងធុង (រូបភាព )។
Note: បោះតម្រងចាស់ចោល។
ដំឡើងតម្រងបឺតថ្មីទៅក្នុងសម្បកតម្រង។
Note: ត្រូវធានាថាតម្រងត្រូវបានចូលយ៉ាងពេញលេញ។
តម្រឹមទុយោ និងគ្រឿងបង្គុំទុយោទៅនឹងសម្បកតម្រងនៅផ្នែកខាងលើនៃធុង ហើយរឹតភ្ជាប់គ្រឿងបង្គុំនិងសម្បកដោយប្រើប្រដាប់ទប់ដែលអ្នកបានដកចេញកាលពីជំហាន ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ផ្លាស់ទីគ្រឿងចក្រទៅផ្ទៃរាបស្មើ កំណត់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោមតម្រងសម្ពាធ (រូបភាព )។
មួលឆ្នុកបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។
Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។
បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដោះចេញពីក្បាលតម្រង (រូបភាព )។
ដកធាតុតម្រងសម្ពាធចាស់ចេញ (រូបភាព )។
Note: បោះតម្រងចាស់ចោល។
ពិនិត្យមើលទ្រនាប់រាងមូលសម្រាប់ការខូច និងការសឹកនៃឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និងទ្រនាប់រាងមូលសម្រាប់ទ្រនាប់រាងចានគោម (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។
Note: ប្ដូរទ្រនាប់រាងមូលដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។
ដំឡើងធាតុតម្រងសម្ពាធថ្មីទៅក្នុងក្បាលតម្រង (រូបភាព )។
Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។
ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។
Note: កំណត់ទំហំសំណាញ់តម្រងក្បាលបាញ់សមស្របដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នក សូមអាន ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
Note: សមាសធាតុគ្រឿងចក្រខាងក្រោម ត្រូវបានចាត់ទុកថាជាគ្រឿងខ្ចៅស្ថិតនៅក្រោមការប្រើប្រាស់រហូតដល់រយៈពេលនៃការប្រើប្រាស់ លុះត្រាតែមានការរកឃើញថាមានបញ្ហា ហើយមិនត្រូវបានគ្របដណ្ដប់ដោយការធានារ៉ាប់រងដែលជាប់ទាក់ទងនឹងគ្រឿងចក្រនេះ។
ត្រូវមានអ្នកចែកចាយ Toro ដែលមានការអនុញ្ញាត ពិនិត្យមើលសមាសធាតុម៉ូទ័របូមខាងក្នុងសម្រាប់ការខូចខាត៖
សន្ទះខណ្ឌម៉ូទ័របូម
បង្គុំវ៉ាល់ត្រួតពិនិត្យម៉ូទ័របូម
ប្ដូរចេញនូវសមាសធាតុណាមួយ ប្រសិនបើចាំបាច់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ពង្រីកផ្នែកដងខាងក្រៅទៅទីតាំងបាញ់ថ្នាំ ហើយទ្រដងដោយប្រើជើងទម្រ ឬខ្សែចង និងឧបករណ៍លើក។
ជាមួយទម្ងន់នៃការទ្រ សូមដោះប៊ូឡុង និងខ្ចៅដែលរឹតភ្ជាប់កន្លាស់បង្វិលទៅនឹងបង្គុំដង (រូបភាព )។
ដកចេញនូវប៊ូឡុង និងខ្ចៅដែលរឹតភ្ជាប់កន្លាស់បង្វិល ហើយដកកន្លាស់ចេញ (រូបភាព
ដកដង និងបង្គុំក្រចាប់បង្វិលចេញពីតួកណ្ដាល ដើម្បីចូលប្រើទ្រនាប់នីឡុង។
ដកចេញ ហើយត្រួតពិនិត្យទ្រនាប់នីឡុងពីផ្នែកខាងមុខ និងខាងក្រោយនៃក្រចាប់បង្វិល (រូបភាព )។
Note: ប្ថូរទ្រនាប់ដែលសឹក ឬខូចណាមួយចេញ។
ដាក់ប្រេងបន្តិចលើទ្រនាប់នីឡុង ហើយដំឡើងវាក្នុងក្រចាប់បង្វិល (រូបភាព )។
ដំឡើងដង និងបង្គុំក្រចាប់បង្វិលក្នុងតួកណ្ដាល និងតម្រង់រន្ធ (រូបភាព )។
ដំឡើងកន្លាស់បង្វិល ហើយរឹតភ្ជាប់វាដោយប្រើប៊ូឡុង និងខ្ទាស់ដែលបានដកចេញនៅក្នុងជំហាន ។
អនុវត្តជំហាន ដល់ ឡើងវិញសម្រាប់ផ្នែកដងខាងក្រៅផ្សេងទៀត។
ប្រើនិតិវិធីខាងក្រោមដើម្បីលៃតម្រូវកម្រិតនៃផ្នែកដងខាងឆ្វេងនៅពេលពួកវានៅក្នុងទីតាំងបាញ់ថ្នាំ។
ពង្រីកដងទៅទីតាំងបាញ់ថ្នាំ។
ដកកន្លាស់ខ្ទាស់ចេញពីកន្លាស់បង្វិល (រូបភាព )។
លើកឡើងនៅលើដង និងដកកន្លាស់ចេញ (រូបភាព ) ហើយបន្ទាបដងយឺតៗទៅដី។
ត្រួតពិនិត្យកន្លាស់សម្រាប់ការខូចខាតណាមួយ ហើយប្ដូរវាចេញ ប្រសិនបើចាំបាច់។
ប្រើសោនៅលើជ្រុងរាបស្មើរបស់ដងអង្គជំរុញដើម្បីធ្វើឲ្យវានៅនឹងថ្កល់ បន្ទាប់មកបន្ធូរខ្ចៅទប់ដើម្បីឲ្យដងទ្រនាប់រន្ធត្រូវបានលៃតម្រូវ (រូបភាព )។
បង្វិលដងទ្រនាប់រន្ធនៅក្នុងដងអង្គជំរុញដើម្បីបង្រួម ឬពង្រីកអង្គជំរុញដែលបានពង្រីកទៅទីតាំងដែលចង់បាន (រូបភាព )។
Note: អ្នកត្រូវតែបង្វិលដងទ្រនាប់រន្ធនៅរង្វិលជុំពាក់កណ្ដាល ឬពេញ ដើម្បីឲ្យអ្នកអាចផ្គុំដងទៅដងបាន។
នៅពេលទីតាំងដែលចង់បានត្រូវបានសម្រេចបាន សូមរឹតបន្តឹងខ្ចៅទប់ដើម្បីរឹតភ្ជាប់អង្គជំរុញ និងដងទ្រនាប់រន្ធ។
លើកដងដើម្បីតម្រឹមស្នូលដោយប្រើដងអង្គជំរុញ។
ខណៈពេលកំពុងកាន់ដង សូមបញ្ចូលកន្លាស់តាមរយៈស្នូលដងទាំងពីរ និងដងអង្គជំរុញ (រូបភាព )។
ដោយមានកន្លាស់នៅនឹងកន្លែង សូមព្រលែងដង ហើយរឹតភ្ជាប់កន្លាស់ទៅនឹងខ្ទាស់ដែលបានដកចេញកាលពីមុន។
អនុវត្តទម្រង់ការឡើងវិញសម្រាប់បាដាងដងអង្គជំរុញនីមួយៗ ប្រសិនបើចាំបាច់។
Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
លាងជម្រះ និងបង្ហូរប្រព័ន្ធបាញ់ថ្នាំទាំងមូលឲ្យបានយ៉ាងហ្មត់ចត់។
ដកកុងទ័រលំហូរចេញពីម៉ាស៊ីនបាញ់ថ្នាំ ហើយចុចបង្ហូរវាដោយប្រើទឹកស្អាត។
ដោះកងទប់នៅផ្នែកខាងលើ (រូបភាព )។
សម្អាតតួប៊ីន និងបណ្ដុំតួប៊ីន ដើម្បីយកសំណល់ដែក និងថ្នាំម្សៅចេញ។
ត្រួតពិនិត្យស្លាបតួប៊ីនសម្រាប់ការសឹក។
Note: កាន់តួប៊ីននៅនឹងដៃរបស់អ្នក ហើយបង្វិលវា។ វាគួរតែវិលជក់បានល្អដោយមានការទាក់តិចតួចបំផុត។ ប្រសិនបើវាវិលមិនបានល្អទេ សូមប្ដូរវាចេញ។
ផ្គុំកុងទ័រលំហូរ។
ប្រើក្បាលបាញ់ខ្យល់សម្ពាធទាប (50 kPa) ដើម្បីធានាថា តួប៊ីនវិលជក់បានល្អ។
Note: ប្រសិនបើតួប៊ីនវិលមិនបានជក់ល្អទេ សូមបន្ធូរក្បាលខ្ចៅប្រាំមួយជ្រុងនៅផ្នែកបាតនៃបណ្ដុំតួប៊ីននៅត្រឹម 1/16 ជុំ រហូតទាល់តែតួប៊ីនវិលជក់បានល្អ។
ដើម្បីសម្អាតវ៉ាល់បញ្ជាអត្រា សូមអានផ្នែកដូចខាងក្រោម៖
ដើម្បីសម្អាតវ៉ាល់អង្រួន សូមអានផ្នែកដូចខាងក្រោម៖
ដើម្បីសម្អាតវ៉ាល់ផ្នែកមេ សូមអានផ្នែកដូចខាងក្រោម៖
ដើម្បីសម្អាតវ៉ាល់ផ្នែក 3 សូមអានផ្នែកដូចខាងក្រោម៖
កំណត់ទីតាំងម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្រ្វាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដកប្រដាប់តំណកន្លាស់រន្ធ 3 របស់អង្គជំរុញវ៉ាល់ចេញពីប្រដាប់ភ្ជាប់ឌុយ 3 នៃក្បាលតំណខ្សែភ្លើងម៉ាស៊ីនបាញ់ថ្នាំ។
ដកប្រដាប់ទប់ដែលរឹតភ្ជាប់អង្គជំរុញទៅនឹងវ៉ាល់ពហុបំពង់សម្រាប់ ការបញ្ជាអត្រា ការអង្រួន ផ្នែកមេ ឬវ៉ាល់ផ្នែក (រូបភាព )។
Note: ច្របាច់ជើងទាំង 2 នៃប្រដាប់ទប់ឲ្យរួមចូលគ្នា និងរុញចុះក្រោម។
Note: រក្សាទុកអង្គជំរុញ និងប្រដាប់ទប់សម្រាប់ការដំឡើងនៅក្នុង ។
ដកអង្គជំរុញចេញពីវ៉ានបំពង់។
ដោះចង្កំ និងរ៉ងដែលដែលរឹតភ្ជាប់បំពង់សម្រាប់វ៉ាល់បញ្ជាអត្រា (រូបភាព )។
Note: រក្សាទុកចង្កំ និងរ៉ងសម្រាប់ការដំឡើងនៅក្នុង ។
ដកប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំច្រកចេញទៅនឹងពហុបំពង់សម្រាប់វ៉ាល់បញ្ជាអត្រា (រូបភាព )។
ដកប៊ូឡុងក្បាលសំប៉ែតទាំង 2 និងខ្ចៅខ្ទាស់សំប៉ែតទាំង 2 ដែលរឹតភ្ជាប់វ៉ាល់បញ្ជាអត្រាទៅនឹងដែកទប់វ៉ាល់ចេញ ហើយដកពហុបំពង់វ៉ាល់ចេញពីគ្រឿងចក្រ (រូបភាព )។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរផ្នែករឹងសម្រាប់ចាប់ក្បាលតម្រងសម្ពាធ ដើម្បីងាយស្រួលដកវ៉ាល់បញ្ជាអត្រាចេញ។
ដោះចង្កំ និងរ៉ងដែលរឹតភ្ជាប់ពហុបំពង់សម្រាប់វ៉ាល់អង្រួន (រូបភាព ) ទៅនឹងវ៉ាល់អង្រួនឆ្លងកាត់ វ៉ាល់បញ្ជាអត្រា វ៉ាល់ផ្នែក-មេ និងក្រចាប់អាដាប់ទ័រ (វ៉ាល់បិទបើកការអង្រួន)។
Note: រក្សាទុកចង្កំ និងរ៉ងសម្រាប់ការដំឡើងនៅក្នុង ។
ដកប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំច្រកចេញទៅនឹងពហុបំពង់សម្រាប់វ៉ាល់អង្រួន (រូបភាព )។
ដោះប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់សំប៉ែតទាំង 2 ដែលរឹតភ្ជាប់វ៉ាល់អង្រួនទៅនឹងដែកទប់វ៉ាល់ចេញ ហើយដកពហុបំពង់វ៉ាល់ចេញពីគ្រឿងចក្រ (រូបភាព )។
ដកចេញនូវចង្កំ និងទ្រនាប់ដែលរឹតភ្ជាប់ពហុបំពង់សម្រាប់វ៉ាល់ផ្នែកមេ (រូបភាព ) ទៅនឹងវ៉ាល់ឆ្លងកាត់ផ្នែកមេ វ៉ាល់អង្រួន និងវ៉ាល់ពហុបំពង់ផ្នែកមេ (នៅផ្នែកខាងចុងនៃទុយោសម្រាប់កុងទ័រលំហូរ)។
Note: រក្សាទុកចង្កំ និងរ៉ងសម្រាប់ការដំឡើងនៅក្នុង ។
ដកប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំច្រកចេញទៅនឹងពហុបំពង់សម្រាប់វ៉ាល់ផ្នែកមេ (រូបភាព )។
ដោះប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់សំប៉ែតទាំង 2 ដែលរឹតភ្ជាប់វ៉ាល់ផ្នែកមេទៅនឹងដែកទប់វ៉ាល់ចេញ ហើយដកពហុបំពង់វ៉ាល់ចេញពីគ្រឿងចក្រ (រូបភាព )។
ដកចេញនូវចង្កំ និងទ្រនាប់ដែលរឹតភ្ជាប់ពហុបំពង់សម្រាប់វ៉ាល់ផ្នែក (រូបភាព ) ទៅនឹងវ៉ាល់ផ្នែកដែលនៅជិតគ្នា (ប្រសិនបើវ៉ាល់ផ្នែកខាងឆ្វេង និងការតភ្ជាប់ប្រដាប់កាត់បន្ថយ)។
ដកចេញនូវប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំច្រកចេញទៅនឹងពហុបំពង់វ៉ាល់ផ្នែក និងពហុបំពង់វ៉ាល់ទៅគ្រឿងបង្គុំផ្លូវកាត់ (រូបភាព )។
សម្រាប់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ សូមដកប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់សំប៉ែតដែលរឹតភ្ជាប់វ៉ាល់ផ្នែកទៅនឹងដែកទប់វ៉ាល់ ហើយដកពហុបំពង់វ៉ាល់ចេញពីគ្រឿងចក្រ។ សម្រាប់វ៉ាល់ផ្នែកកណ្ដាល សូមដកពហុបំពង់វ៉ាល់ផ្នែកចេញពីគ្រឿងចក្រ (រូបភាព )។
កំណត់ទីតាំងដងវ៉ាល់ ដើម្បីឲ្យវាស្ថិតនៅក្នុងទីតាំងបិទជិត (រូបភាព B)។
ដកបង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទាំង 2 ចេញពីផ្នែកខាងចុងនៃតួពហុបំពង់ (រូបភាព និង រូបភាព )។
បង្វិលដងវ៉ាល់ ដើម្បីឲ្យឃ្លីស្ថិតនៅក្នុងទីតាំងបើកចំហ (រូបភាព A)។
Note: នៅពេលដងវ៉ាល់ស្របគ្នាជាមួយនឹងលំហូរវ៉ាល់ នោះឃ្លីនឹងផ្លាតចេញ។
ដកប្រដាប់ទប់ដងចេញពីរន្ធចាប់នៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។
ដកប្រដាប់ទប់ដងចេញពីរន្ធនៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។
លូកទៅក្នុងតួពហុបំពង់ ហើយដកបង្គុំដងវ៉ាល់ចេញ (រូបភាព និង រូបភាព )។
សម្អាតផ្នែកខាងក្នុងនៃពហុបំពង់ និងផ្នែកខាងក្រៅនៃវ៉ាល់ឃ្លី បង្គុំដងវ៉ាល់ ប្រដាប់ចាប់ដង និងគ្រឿងបង្គុំបញ្ចប់។
សម្ភារផ្គត់ផ្គង់ប្រតិបត្តិករ៖ ខ្លាញ់ស៊ីលីកូនល្អ។
Important: ប្រើតែខ្លាញ់ស៊ីលីកូនតែប៉ុណ្ណោះនៅពេលដំឡើងវ៉ាល់។
ពិនិត្យមើលស្ថានភាពរបស់ទ្រនាប់រាងអក្សរ O នៃគ្រឿងបង្គុំច្រកចេញ (ពហុបំពង់វ៉ាល់ផ្នែកតែប៉ុណ្ណោះ) ទ្រនាប់រាងអក្សរ O នៃគម្របមួលខាងចុង ទ្រនាប់រាងអក្សរ O នៃទ្រនាប់ខាងក្រោយ និងទ្រនាប់ឃ្លីសម្រាប់ការខូចខាត ឬការសឹកនៃ(រូបភាព និង រូបភាព )។
Note: ប្ដូរទ្រនាប់ ឬទ្រនាប់រាងអក្សរ O ដែលខូច ឬសឹកចេញ។
លាបខ្លាញ់ស៊ីលីកូនលើដងវ៉ាល់ ហើយបញ្ចូលវាទៅក្នុងទ្រនាប់ដងវ៉ាល់ (រូបភាព និង រូបភាព )។
ដំឡើងដងវ៉ាល់ និងទ្រនាប់ទៅក្នុងពហុបំពង់ ហើយរឹតភ្ជាប់ដង និងទ្រនាប់ជាមួយនឹងប្រដាប់ទប់ដង (រូបភាព និង រូបភាព )។
ត្រូវធានាថា ទ្រនាប់រាងអក្សរ O នៃទ្រនាប់ខាងក្រោយ និងទ្រនាប់ឃ្លីត្រូវបានតម្រឹម និងបានទ្រាប់ទៅក្នុងគ្រឿងបង្គុំគម្របមួលខាងចុងនៃ (រូបភាព និង រូបភាព )
ដំឡើងបង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទៅលើតួពហុបំពង់រហូតទាល់តែក្បាលភ្ជាប់តំណរបស់គ្រឿងបង្គុំគម្របមួលខាងចុងប៉ះទៅនឹងតួពហុបំពង់នៃ (រូបភាព និង រូបភាព ) បន្ទាប់មកមួលគ្រឿងបង្គុំគម្របមួលខាងចុងចាប់ពី ⅛ ទៅ ¼ ជុំបន្ថែម។
Note: ប្រើការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យខូចផ្នែកខាងចុងរបស់គ្រឿងបង្គុំ។
បញ្ចូលឃ្លីទៅក្នុងតួវ៉ាល់ (រូបភាព )។
Note: ដងវ៉ាល់គួរតែត្រូវគ្នានៅខាងក្នុងរន្ធចាប់រង្វិលឃ្លី។ ប្រសិនបើដងវ៉ាល់មិនត្រូវគ្នាទេ សូមលៃតម្រូវទីតាំងរបស់ឃ្លី (រូបភាព )។
អនុវត្តជំហាន និង ឡើងវិញសម្រាប់បង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងផ្សេងទៀត។
តម្រឹមទ្រនាប់រវាងក្បាលភ្ជាប់តំណនៃពហុបំពងវ៉ាល់បញ្ជាអត្រា និងក្បាលតម្រងសម្ពាធ (រូបភាព A)។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរផ្នែករឹងសម្រាប់ចាប់ក្បាលតម្រងសម្ពាធតាមតម្រូវការដើម្បីផ្ដល់នូវប្រឡោះ។
ផ្គុំវ៉ាល់ពហុបំពង់គ្រប់គ្រងកម្រិត រ៉ង និងក្បាលតម្រងសម្ពាធដោយប្រើក្រចាប់ក្បាលសំប៉ែត ហើយរឹតបន្តឹងដោយដៃ (រូបភាព A)។
តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់វ៉ាល់គ្រប់គ្រងកម្រិត និងពហុបំពង់របស់វ៉ាល់អង្រួន (រូបភាព A)។
ផ្គុំវ៉ាល់ពហុបំពង់គ្រប់គ្រងកម្រិត រ៉ង និងវ៉ាល់ពហុបំពង់អង្រួនដោយប្រើក្រចាប់ក្បាលសំប៉ែត ហើយរឹតបន្តឹងដោយដៃ (រូបភាព A)។
ផ្គុំវ៉ាល់គ្រប់គ្រងកម្រិតទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុងមានក្បាលប្រាំមួយជ្រុងចំនួន 2 និងខ្ចៅមានក្បាលប្រាំមួយជ្រុងចំនួន 2 (រូបភាព A) ដែលអ្នកបានដកចេញនៅក្នុងជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 10 ទៅ 12 N∙m ។
ផ្គុំគ្រឿងបង្គុំបញ្ចេញទៅលើគ្រឿងបង្គុំឧបករណ៍ភ្ជាប់នៅផ្នែកខាងក្រោមនៃពហុបំពង់ ឬវ៉ាល់គ្រប់គ្រងកម្រិត(រូបភាព B)។
ភ្ជាប់គ្រឿងបង្គុំបញ្ចេញទៅគ្រឿងបង្គុំឧបករណ៍ភ្ជាប់ដោយការបញ្ចូលប្រដាប់ទប់ទៅក្នុងរន្ធស៊ករបស់គ្រឿងបង្គុំបញ្ចេញ (រូបភាព B)។
ប្រសិនបើអ្នកបន្ធូរគ្រឿងដែកទប់សម្រាប់ក្បាលតម្រងសម្ពាធ សូមរឹតបន្តឹងខ្ចៅនិងប៊ូឡុងពី 10 ទៅ 12 N∙m ។
តម្រឹមក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់អង្រួន រ៉ង 1 និងក្បាលភ្ជាប់របស់វ៉ាល់ផ្លូវកាត់ការអង្រួន (រូបភាព A)។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរគ្រឿងដែកទប់សម្រាប់វ៉ាល់ផ្នែកមេតាមការចាំបាច់ដើម្បីផ្ដល់គម្លាត។
ផ្គុំវ៉ាល់ផ្លូវកាត់ការអង្រួន រ៉ង និងវ៉ាល់ពហុបំពង់អង្រួនដោយប្រើចង្កំ ដែលរឹតបន្តឹងដោយដៃ (រូបភាព )។
តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់វ៉ាល់គ្រប់គ្រងកម្រិត និងពហុបំពង់នៃវ៉ាល់អង្រួន (រូបភាព B)។
ផ្គុំរ៉ង និងពហុបំពង់វ៉ាល់អង្រួន ដោយប្រើចង្កំ ដែលរឹតបន្តឹងដោយដៃ (រូបភាព B)។
តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់អង្រួន និងវ៉ាល់ផ្នែកមេ (រូបភាព B)។
ផ្គុំវ៉ាល់ពហុបំពង់អង្រួន រ៉ង និងវ៉ាល់ផ្នែកមេដោយប្រើចង្កំ ដែលរឹតបន្តឹងដោយដៃ (រូបភាព B)
ផ្គុំពហុបំពង់វ៉ាល់អង្រួន និងរន្ធស៊កដោយប្រើចង្កំ ដែលរឹតបន្តឹងដោយដៃ (រូបភាព C)។
ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំបញ្ចេញដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុងរន្ធស៊ករបស់គ្រឿងបង្គុំបញ្ចេញ (រូបភាព C)។
ផ្គុំវ៉ាល់អង្រួនទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុងមានក្បាលប្រាំមួយជ្រុង និងខ្ចៅមានក្បាលប្រាំមួយជ្រុង () ដែលអ្នកបានដកចេញនៅក្នុងជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 1017 ទៅ 1243 N∙cm (90 ទៅ 110 in-lb)។
ប្រសិនបើអ្នកបានបន្ធូរគ្រឿងដែកទប់សម្រាប់វ៉ាល់ផ្នែកមេ សូមរឹតបន្តឹងខ្ចៅនិងប៊ូឡុងពី 1978 ទៅ 2542 N∙cm (175 ទៅ 225 in-lb)។
តម្រឹមក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់ផ្នែកមេ រ៉ង និងក្បាលភ្ជាប់របស់វ៉ាល់ផ្លូវកាត់ផ្នែកមេ (រូបភាព A)។
ផ្គុំពហុបំពង់វ៉ាល់ផ្នែកមេ រ៉ង និងវ៉ាល់ឆ្លងកាត់ផ្នែកមេដោយប្រើចង្កំ ដែលរឹតបន្តឹងដោយដៃ (រូបភាព A)។
តម្រឹមក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់ផ្នែកមេ រ៉ង និងពហុបំពង់វ៉ាល់អង្រួន (រូបភាព B)។
ផ្គុំពហុបំពង់វ៉ាល់ផ្នែមេ រ៉ង និងវ៉ាល់ពហុបំពង់អង្រួនដោយប្រើចង្កំ ដែលរឹតបន្តឹងដោយដៃ (រូបភាព B)។
តម្រឹមក្បាលភ្ជាប់របស់ពហុបំពង់វ៉ាល់ផ្នែកមេ រ៉ង និងតួផ្នែកមេ (រូបភាព B)។
ផ្គុំពហុបំពង់វ៉ាល់ផ្នែកមេ និងរន្ធស៊កដោយប្រើចង្កំ ដែលរឹតបន្តឹងដោយដៃ (រូបភាព B)។
ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំបញ្ចេញដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុងគ្រឿងបង្គុំបញ្ចេញ (រូបភាព B)។
ផ្គុំវ៉ាល់អង្រួនទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុងមានក្បាលប្រាំមួយជ្រុង និងខ្ចៅមានក្បាលប្រាំមួយជ្រុង () ដែលអ្នកបានដកចេញនៅក្នុងជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 1017 ទៅ 1243 N∙cm (90 ទៅ 110 in-lb)។
បញ្ចូលគ្រឿងបង្គុំចុងគម្របរបស់វ៉ាល់ពហុបំពង់ទៅក្នុងគ្រឿងបង្គុំឆ្លងកាត់ (រូបភាព A)។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរគ្រឿងដែកទប់សម្រាប់គ្រឿងបង្គុំផ្លូវកាត់ ដើម្បីផ្ដល់គម្លាត។
ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំផ្លូវកាត់ដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុងរន្ធស៊ករបស់គ្រឿងបង្គុំផ្លូវកាត់ (រូបភាព A)។
ផ្គុំគ្រឿងបង្គុំបញ្ចេញទៅលើគ្រឿងបង្គុំចុងគម្របទាបរបស់វ៉ាល់ពហុបំពង់ (រូបភាព A)។
ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំបញ្ចេញដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុងរន្ធស៊ករបស់គ្រឿងបង្គុំបញ្ចេញ (រូបភាព A)។
តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់ឧបករណ៍ភ្ជាប់ចុងតំណនិងវ៉ាល់ពហុបំពង់ផ្នែក (រូបភាព B)។
ផ្គុំឧបករណ៍ភ្ជាប់ចុងតំណ រ៉ង និងវ៉ាល់ពហុបំពង់ផ្នែកដោយប្រើចង្កំ ហើយរឹតបន្តឹងដោយដៃ (រូបភាព B)។
ប្រសិនបើដំឡើងវ៉ាល់ផ្នែកខាងឆ្វេងចំនួន 2 សូមតម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់ពហុបំពង់ផ្នែកជាប់គ្នាចំនួន 2 (រូបភាព B)។
ផ្គុំពហុបំពង់ផ្នែកជាប់គ្នាចំនួន 2 និងរ៉ងដោយប្រើចង្កំ ហើយរឹតបន្តឹងដោយដៃ (រូបភាព B)។
សម្រាប់វ៉ាល់ផ្នែកដងខាងឆ្វេងនិងខាងស្ដាំ សូមផ្គុំវ៉ាល់ទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុងមានក្បាលប្រាំមួយជ្រុង និងខ្ចៅមានក្បាលប្រាំមួយជ្រុងដែលអ្នកបានដកចេញនៅក្នុងជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 10 ទៅ 12 N∙m ។
ប្រសិនបើអ្នកបានបន្ធូរគ្រឿងដែកទប់សម្រាប់គ្រឿងបង្គុំផ្លូវកាត់ សូមរឹតបន្តឹងខ្ចៅនិងប៊ូឡុងពី 10 ទៅ 12 N∙m ។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ពន្លត់ម៉ូទ័រប៉ូមបាញ់ថ្នាំ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
កំណត់ទីតាំងម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្រ្វាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
សម្អាតដី និងក្អែលចេញពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅនៃកង្ហារក្បាលគុយឡាស់របស់ម៉ាស៊ីន និងគម្របប្រដាប់ផ្លុំ។
Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ ហាម ប្រើ ទឹកសម្ពាធខ្ពស់ ដើម្បីសម្អាតគ្រឿងចក្រ។ ការសម្អាតដោយសម្ពាធអាចនឹងធ្វើឲ្យខូចខាតប្រព័ន្ធអគ្គិសនី ឬជម្រះប្រេងចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកលើសកម្រិត ជាពិសេសនៅជិតផ្ទាំងបញ្ជា អំពូល ម៉ាស៊ីន និងអាគុយ។
សម្អាតប្រព័ន្ធបាញ់ថ្នាំ សូមមើល ។
សម្អាតប្រព័ន្ធបាញ់ថ្នាំនៅក្នុងបង្គុំវ៉ាល់ សូមមើល ។
រៀបចំប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំដូចខាងក្រោម៖
បង្ហូរធុងទឹកស្រស់។
បង្ហូរប្រព័ន្ធបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។
រៀបចំសូលុយស្យុងការពារច្រេះ ការពារស្នឹម RV ដែលមិនមានជាតិអាល់កុលតាមសេចក្ដីណែនាំរបស់រោងចក្រផលិត។
បន្ថែមសូលុយស្យុងប្រឆាំងកំណក RV ទៅក្នុងធុងទឹកស្រស់ ហើយប្រសិនបើបានដំឡើងធុងជម្រះបន្ទាប់បន្សំ។
បើបានដំឡើងហើយ បឺតសូលុយស្យុងប្រឆាំងកំណក RV នៅក្នុងធុងជម្រះបន្ទាប់បន្សំនៅក្នុងធុងបាញ់ថ្នាំ។
ដំណើរការម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំពីរបីនាទី ដើម្បីបំភាយសារធាតុការពារកំណក RV ឲ្យសព្វប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់ថ្នាំដែលបានដំឡើង។
បាញ់សូលុយស្យុងប្រឆាំងកំណក RV ចេញពីក្បាលបាញ់ថ្នាំ។
បង្ហូរធុងទឹកស្អាត និងប្រព័ន្ធបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។
ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកខាងក្រៅឡើង។ លើកផ្នែករហូតទាល់តែវាផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រដឹកជញ្ជូនប្រើដងដែលបង្កើតជាទីតាំងដឹកជញ្ជូនរាង ‘X’ និងត្រឡប់ស៊ីឡាំងដងមកវិញទាំងស្រុង។
Note: ធ្វើឲ្យប្រាកដថាស៊ីឡាំងផ្នែកត្រូវបានត្រឡប់មកវិញទាំងស្រុង ដើម្បីបង្ការការខូចខាតចំពោះដងអង្គជំរុញ។
ត្រួតពិនិត្យហ្វ្រាំង។ សូមមើល ។
ការជួសជុលតម្រងខ្យល់។ សូមមើល ។
លាបខ្លាញ់ម៉ាស៊ីនបាញ់ថ្នាំ។ សូមអាន ។
ផ្លាស់ប្ដូរប្រេងម៉ាស៊ីន។ សូមមើល
ពិនិត្យសម្ពាធខ្យល់ក្នុងកង់។ សូមអាន
សម្រាប់ការរក្សាទុកលើសពី 30 ថ្ងៃ សូមរៀបចំប្រព័ន្ធប្រេងដូចខាងក្រោម៖
បន្ថែមសារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងទៅលើប្រេងនៅក្នុងធុង។
អនុវត្តតាមការណែនាំចម្រុះពីរោងចក្រផលិតសារធាតុរក្សាលំនឹង។ ហាមប្រើសារធាតុរក្សាលំនឹងដែលមានជាតិអាល់កុល (អេតាណុល ឬមេតាណុល)។
Note: សារធាតុរក្សាលំនឹង ឬជំនួយប្រេងមានប្រសិទ្ធភាពខ្លាំងនៅពេលដាក់លាយជាមួយប្រេងសាំងថ្មីៗពេញមួយឆ្នាំ។
ដំណើរការម៉ាស៊ីនដើម្បីចែកចាយប្រេងជំនួយឲ្យសព្វទៅក្នុងប្រព័ន្ធប្រេង រយៈពេល (5 នាទី)។
ពន្លត់ម៉ាស៊ីន ទុកឱ្យវាត្រជាក់ និងបង្ហូរធុងប្រេង។
បញ្ឆេះម៉ាស៊ីនម្ដងទៀត ហើយដំណើរការវារហូតទាល់តែវារលត់។
បិទខ្យល់ម៉ាស៊ីន។
បញ្ឆេះម៉ាស៊ីនទុកចោល រហូតទាល់តែបញ្ឆេះលែងឆេះ។
បោះចោលប្រេងឱ្យបានត្រឹមត្រូវ។ កែច្នៃឡើងវិញតាមលេខកូដក្នុងស្រុក។
Important: កុំរក្សាទុកសារធាតុរក្សាលំនឹង/ប្រេងជំនួយលើសពី 90 ថ្ងៃ។
ដកប៊ូស្ស៊ីចេញ ហើយពិនិត្យមើលស្ថានភាពរបស់វា។ សូមមើល ។
ក្រោយពីបានដកប៊ូស្ស៊ីចេញពីម៉ាស៊ីនហើយ ចាក់ប្រេងម៉ាស៊ីន 2 ស្លាបព្រាបាយ ចូលទៅក្នុងប្រហោងប៊ូស្ស៊ី។
ប្រើដុំដេរដើម្បីរវៃម៉ាស៊ីន និងចែកចាយប្រេងនៅក្នុងស៊ីឡាំង។
ដំឡើងប៊ូស្ស៊ី ហើយរឹតបន្តឹងទៅតាមកម្លាំងបង្វិលដែលបានណែនាំ។ សូមមើល ។
Note: ហាមតខ្សែភ្លើងនៅលើប៊ូស្ស៊ី។
ដកអាគុយចេញពីសាក់ស៊ី ពិនិត្យមើលកម្រិតទឹកអាស៊ីតអាគុយ និងសាកភ្លើងវាឱ្យពេញ។ សូមមើល ។
Note: ហាមតខ្សែអាគុយទៅក្បាលអាគុយ អំឡុងពេលរក្សាទុក។
Important: អាគុយត្រូវតែសាកភ្លើងឱ្យពេញដើម្បីបង្ការវាពីការអស់ភ្លើង និងខូចនៅសីតុណ្ហភាពក្រោម 0°C។ អាគុយដែលសាកភ្លើងពេញ រក្សាភ្លើងរបស់វាបានរយៈពេលប្រហែល 50 ថ្ងៃ នៅសីតុណ្ហភាពទាបជាង 4°C។ ប្រសិនបើសីតុណ្ហភាពលើសពី 4°C (40°F) សូមពិនិត្យមើលកម្រិតទឹកនៅក្នុងអាគុយ ហើយសាកភ្លើងវារៀងរាល់ 30 ថ្ងៃម្ដង។
ពិនិត្យមើល និងរឹតបន្តឹងប៊ូឡុង ខ្ចៅ និងវីសទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច។
ពិនិត្យមើលលក្ខខណ្ឌនៃទុយោបាញ់ថ្នាំទាំងអស់ រួចប្ដូរថ្មីរាល់ទុយោណាដែលខូច ឬសឹក។
រឹតបន្តឹងគ្រឿងបង្គុំបំពង់ទាំងអស់។
លាបថ្នាំផ្ទៃដែលរបក ឬផ្ទៃមើលឃើញដែក។ ថ្នាំលាបអាចរកបានពីតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន Toro របស់អ្នក។
រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។
ដកកូនសោដេបញ្ឆេះចេញ ហើយទុកវានៅកន្លែងមានសុវត្ថិភាពនៅឆ្ងាយពីដៃក្មេង។
គ្របគ្រឿងចក្រដើម្បីការពារវា និងរក្សាទុកវាឲ្យបានស្អាត។
Problem | Possible Cause | Corrective Action |
---|---|---|
អង្គបញ្ឆេះមិនដំណើរការ។ |
|
|
ម៉ាស៊ីនរវៃតែមិនឆេះ។ |
|
|
ម៉ាស៊ីនឆេះការតែមិនដំណើរការជាប់ទេ។ |
|
|
ម៉ាស៊ីនដំណើរការតែមានស្នូរគោះបាត់ៗ។ |
|
|
ម៉ាស៊ីនមិនការ៉ង់ទី។ |
|
|
ម៉ាស៊ីនឡើងក្ដៅជ្រុល។ |
|
|
ម៉ាស៊ីនដាច់ភ្លើង។ |
|
|
មានរំញ័រ ឬសម្លេងរំខានខុសប្រក្រតី។ |
|
|
គ្រឿងចក្រមិនដំណើរ ឬស្ពឹកនៅក្នុងទិសដៅណាមួយពីព្រោះម៉ាស៊ីនស្អិតជាប់ដី ឬរលត់។ |
|
|
គ្រឿងចក្រមិនដំណើរការតាមទិសដៅណាមួយទេ។ |
|
|
Problem | Possible Cause | Corrective Action |
---|---|---|
ផ្នែកមួយមិនបាញ់ថ្នាំទេ។ |
|
|
ផ្នែកមួយមិនបិទ។ |
|
|
វ៉ាល់ផ្នែកកំពុងលេចធ្លាយ។ |
|
|
ក្បាលបាញ់ស្រក់ទឹក នៅពេលដែលកុងតាក់ផ្នែកត្រូវបានបិទ។ |
|
|
ការធ្លាក់ចុះសម្ពាធកើតឡើងនៅពេលអ្នកបើកផ្នែក។ |
|
|
នៅពេលអ្នកបិទផ្នែក នោះនឹងមានបម្រែប្រួលសម្ពាធនៅពេលអ្នកប្ដូរកុងតាក់រញ្ជួយទៅទីតាំង បើក ។ |
|
|
នៅពេលបាញ់ថ្នាំជាមួយពហុផ្នែក សម្ពាធប្រែប្រួលនៅពេលអ្នកបិទផ្នែក។ |
|
|
នៅចុងបញ្ចប់នៃការងារបាញ់ថ្នាំមានសារធាតុរាវនៅក្នុងធុងច្រើនជាងការរំពឹងទុក។ |
|
|
ធុងបាញ់ថ្នាំអស់សារធាតុរាវកំឡុងពេលការងារបាញ់ថ្នាំដោយមិននឹកស្មានដល់។ |
|
|