សេចក្តីផ្តើម

គ្រឿងចក្រនេះ គឺជាម៉ាស៊ីន ឬ​រ៉ូឡូជិះ​កាត់ជិះពង្រាបវាលស្មៅមួយប្រភេទ​ដែល​គេមានបំណង​សម្រាប់​ឲ្យ​មាន​ការប្រើដោយអ្នក​ជំនាញ/អ្នកអាជីព ឬ​អ្នកបញ្ជា​ដែលបានជួលនៅក្នុងការប្រើប្រាស់ ឬ​សកម្មភាព​ផ្នែក​ពាណិជ្ជកម្ម។ វាមានការរចនាប្លង់/រូបរាង​និង​ផលិតឡើង​ជាសំខាន់​សម្រាប់ការពង្រាប​វាលស្មៅ, ទីលានលេងតែននីស, និង​ទីធ្លាស្មៅ​សម្រាប់ប្រកួតកីឡា​ផ្សេងៗទៀត​ដែល​មាន​ប្រភេទ​ដូចជា​ទីលានវាយកូនហ្គោល, ទីលានប្រកួតកីឡា, និង​ទីលាន​សកម្មភាព​ពាណិជ្ជកម្ម​នានា។ បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការ​ប្រើប្រាស់អោយចំមុខងារ​របស់វា អាចនាំបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អ្នក និងអ្នកនៅក្បែរ។

អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការបញ្ជា​និងប្រើប្រាស់ផលិតផល​ដោយ​ត្រឹមត្រូវ និង​ប្រកប​ដោយសុវត្ថិភាព។

សូមចូលទៅ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងសម្ភារបណ្ដុះបណ្ដាលអំពីការបញ្ជានិងប្រើប្រាស់ ព័ត៌មានអំពីគ្រឿងបន្សំ ជំនួយក្នុងការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផល​របស់អ្នក។

នៅពេលណាដែលអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ពិតប្រាកដរបស់ Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro និងត្រូវត្រៀមទុកនូវម៉ូដែល និងលេខសម្គាល់នៃផលិតផលរបស់អ្នករួចរាល់។ រូបភាព 1 កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។

g279976

សៀវភៅណែនាំនេះកំណត់អត្តសញ្ញាណមុខសញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារសុវត្ថិភាពបង្ហាញដោយនិមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាពរូបភាព 2ដែលផ្ដល់សញ្ញាអំពីមុខសញ្ញាគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ ឬការស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុងប្រយ័ត្នដែលបានណែនាំ។

g000502

សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មាន​មេកានិក និង ចំណាំ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមអានក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការរំលោភបំពានទៅលើក្រមធនធានសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ផ្នែកទី 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬបញ្ជាម៉ាស៊ីននៅលើដីដែលគ្របដណ្តប់ដោយព្រៃឈើ ព្រៃគុម្ពោត ឬស្មៅណាមួយ លើកលែងតែម៉ាស៊ីនត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់ផ្កាភ្លើង ដូចមានចែងនៅក្នុងផ្នែក 4442​ដែលបានថែទាំនៅក្នុងបទបញ្ជាការងារប្រកបដោយប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គីភ័យ។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

គ្រឿងចក្រនេះត្រូវបាន​គេរចនាឡើង​ស្របតាមស្តង់ដារ EN ISO 12100:2010 និង ANSI B71.4–2017។

ផលិតផលនេះ​​មានលក្ខណៈស្របតាម​សេចក្ដីណែនាំ​អឺរ៉ុប​ដែលសំខាន់​ពាក់ព័ន្ធទាំងអស់ ដើម្បីដឹង​ព័ត៌មាន​លម្អិត សូមអានក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​​អនុលោមភាព​​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC)

សុវត្ថិភាពទូទៅ

ផលិតផល​នេះ​អាចបង្ករគ្រោះថ្នាក់ជារបួសស្នាមរាងកាយបាន។ សូមអនុវត្តតាមរាល់ការណែនាំអំពីសុវត្ថិភាព ដើម្បីជៀសវាង​របួសរាងកាយធ្ងន់ធ្ងរ។

  • សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជានេះមុនពេលបញ្ឆេះម៉ាស៊ីន។

  • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

  • ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ (បើមានការបំពាក់) ហើយ​រង់ចាំរាល់ចលនាទាំងអស់​លែងដំណើរការសិន​ មុនពេលអ្នកចាកចេញ​ពី​​កន្លែងអង្គុយបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលធ្វើការលៃតម្រូវ ជួសជុល សម្អាត និងរក្សាទុកវា។

ការប្រើប្រាស់ ឬការជួសជុលថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពGraphicទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច​ដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។

decal120-0627
decal127-5885
decal130-8322
decal131-0440
decal133-1701
decal133-8062
decal127-5884
decal140-0268

ការផ្គុំដំឡើង

ការដំឡើង ឬ​ដាក់កង់ដឹកជញ្ជូន

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កង់ដឹកជញ្ជូន 2

ការដោះកែងភ្ជាប់ដាក់ឥវ៉ាន់

  1. ដោះក្បាលឡោស៊ី​​ការពារសុវត្ថិភាព​ដុំកង់ទៅនឹងកែងភ្ជាប់ដាក់ឥវ៉ាន់ (រូបភាព 3)។

    g279735
  2. ដោះក្បាលឡោស៊ីផ្សេងទៀតដែលបានមួលភ្ជាប់ក្រចាប់ដុំកង់ (រូបភាព 3)។

  3. ដោះក្បាលប៊ូឡុង​ដែល​ការពារសុវត្ថិភាព​កែងដាក់ឥវ៉ាន់ទៅនឹង​ដែកក្រោះ ហើយ​ដោះ​កែង​ចេញ (រូបភាព 3)។

  4. ធ្វើតាមជំហានទាំងនោះម្ដងទៀត 1 រហូតដល់ 3 ដើម្បីបាន​កែងដាក់ឥវ៉ាន់​នៅម្ខាងទៀតនៃគ្រឿងចក្រ។

ការដំឡើង ឬ​ដាក់​កង់

  1. រង្កៀកកង់ដឹកជញ្ជូន​ទាំង 2 ចូលដុំកង់​ដោយប្រើ​ក្បាលឡោស៊ី​ដែល​អ្នក​បានដោះចេញ​នៅក្នុង ការដោះកែងភ្ជាប់ដាក់ឥវ៉ាន់

    Note: អ្នក​ត្រូវរឹត​បណ្ដឹង​ក្បាលឡោស៊ីនៅខាងចុងនៃ ការដំឡើង​បង្គំទំពក់កាវេ

  2. លៃតម្រូវបូមបញ្ចូលខ្យល់កង់​ឲ្យដល់ 103 kPa (15 psi)។

ការដំឡើង​បង្គំទំពក់កាវេ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ផ្ទាំងកែងភ្ជាប់1
ប៊ូឡុង (M10 x 30 មម)4
កាស​ទ្រនាប់ប៊ូឡុង (M10)4
កាស​ទ្រនាប់ (M10)6
ក្បាល​ឡោស៊ី (M10)4
បង្គំ​ទំពក់កាវេ 1
ប៊ូឡុង (M10 x 100 មម)1
ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (M10)1
ប៊ូឡុង (M12 x 100 មម)1
រ៉ង(M12)2
ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (M12)1
កាស​ទ្រនាប់​ឧបករណ៍​រក្សា​កម្លាត (ពេលអាចប្រើបាន)2
  1. ដំឡើង ឬ​បំពាក់​ផ្ទាំងកែងភ្ជាប់ទៅនឹងគ្រោងម៉ាស៊ីន ឬ​គ្រឿងចក្រ​ដូច​ដែល​មានបង្ហាញប្រាប់​នៅក្នុង រូបភាព 4

    Note: មួល រឹតបន្តឹងក្បាលក្បាលឡោស៊ី​ក្នុងកម្រិត 52 N∙m (38 ft-lb)។

    g036890
  2. ការពារសុវត្ថិភាព​ទំពក់កាវេទៅនឹងកែងភ្ជាប់ដោយស្នូលទំពក់កាវេ​ដែល​មាន​គ្រឿងដែក​ត្រឹមត្រូវ សូមមើល រូបភាព 5

    • នៅ​រន្ធ​ខាងមុខ ត្រូវប្រើប៊ូឡុង (M10 x 100 មម), កាស​ទ្រនាប់ 2 (M10), និង​ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (M10)។

    • នៅ​រន្ធ​ខាងក្រោយ ត្រូវប្រើប៊ូឡុង (M12 x 100 មម), កាស​ទ្រនាប់ 2 (M12), និង​ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (M12)។

    • បើ​គ្រឿងចក្រ​របស់អ្នក​មាន​​កាស​ទ្រនាប់ ឬ​រ៉ងដែល​ភ្ជាប់មកជាមួយ​នឹង​ប៊ូឡុង​នីមួយៗ ត្រូវ​ប្រើ​កាសទ្រនាប់​ទាំងនោះ​ជា​ប្រដាប់​រក្សាគម្លាត​រវាង​ទំពក់កាវេ និង​ផ្នែកខាងក្នុងនៃកែងភ្ជាប់ដោយស្នូលទំពក់កាវេ​ (រូបភាព 6)។

    Note: ប្រើរន្ធ​ដែលមានលើ​កែងភ្ជាប់ដោយស្នូលទំពក់កាវេ​​ដើម្បីផ្គូផ្គង​កម្ពស់​ទំពក់កាវេ​ឲ្យ​ត្រូវទៅនឹងទំពក់កាវេនៃយានយន្តសណ្ដៅង។

    g025914
    g025915
  3. រឹតប៊ូឡុងតូចឲ្យដល់កម្រិត 73 N∙m (54 ft-lb) និង​ប៊ូឡុងធំ​ឲ្យដល់កម្រិត 126 N∙m (93 ft-lb)។

  4. រុញបង្គំទំពក់កាវេរហូតដល់ដងគន្លឹះកាវេរុលទៅជាប់សោបានស៊ប់ល្អ (រូបភាព 7)។

    g024011
  5. ទាញទំពក់កាវេចុះក្រោម។

  6. បើ​មានដំឡើង ឬ​បំពាក់ ត្រូវដោះកន្លាស់ខ្ទាស់ចេញពីដងគន្លឹះ (រូបភាព 8)។

    g279746
  7. ជាន់ឈ្នាន់ទំពក់កាវេ​រហូតដល់ទំពក់កាវេជាប់សោ ឬ​គន្លឹះបានស៊ប់ល្អ (រូបភាព 8)។

  8. ស៊កកន្លាស់ខ្ទាស់ចូលប្រហោង ឬ​រន្ធ​នានា​ដែលមានលើដងគន្លឹះ (រូបភាព 8)។

  9. រឹតបន្តឹងក្បាលឡោស៊ីដែលមានលើកង់ដឹកជញ្ជូនឲ្យដល់កម្រិត 108 N∙m (80 ft-lb)។

ការដោះម៉ាស៊ីនចេញពីដែកក្រោះ

  1. ដោះដុំឈើធ្នាក់​នានានៅខាងចុងទំពក់កាវេលើដែកក្រោះ។

    g024330
  2. ដាក់ដុំឈើធ្នាក់មួយចំនួនលើដីដែលនៅខាងចុងដែកក្រោះ។

    Note: កម្ពស់ផ្ទាំងក្ដារត្រូវនៅឲ្យទាបជាងដែក្រោះបន្តិច។ អ្នកអាចប្រើគ្រឿងនានាដែលបានដោះចេញពីផ្នែកចំហៀង និង/ឬ​ខាងចុងឡាំង។

  3. រំកិលម៉ាស៊ីនចេញពីដែក្រោះដោយប្រុងប្រយ័ត្នទៅលើដុំឈើធ្នាក់ (កំណល់ឈើ) រួចហើយចុះមកលើដី។

    Important: ត្រូវធានាឲ្យបានថា ប្រដាប់កល់រំកិល ឬ​រ៉ូឡូមិនប៉ះទៅនឹងដែកក្រោះ​នៅពេលម៉ាស៊ីនធ្លាក់ដល់ដី។

  4. ដកចេញនូវសំណុំទាំងឡាយណាដែលនៅសល់។

ការដាក់ប្រេងរំអិល ឬ​ប្រេងម៉ាស៊ីន

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ប្រេងរំអិល (មិនរាប់បញ្ចូល)

នៅមុនពេលដែលអ្នកដំណើរការ ឬ​បញ្ជាម៉ាស៊ីន ត្រូវដាក់ប្រេងរំអិលវា ដើម្បីធានាឲ្យបាននូវលក្ខណៈប្រតិបត្តិការ ឬ​ដំណើរការបានត្រឹមត្រូវ សូមមើល ការដាក់​ប្រេង​រំអិលទម្រ​រង្វិល​កង់រ៉ូឡូ។ ការខកខានមិនបានដាក់ប្រេងរំអិល ឬ​ម៉ាស៊ីនឱ្យបានត្រឹមត្រូវនឹងបណ្តាលឱ្យខូចផ្នែកសំខាន់ៗ​មុនកាលកំណត់។

ទិដ្ឋភាពទូទៅអំពីផលិតផល

g279748
g019903

ហ្វ្រាំងដៃ

ដាក់ហ្វ្រាំងដៃ​ដើម្បីឲ្យម៉ាស៊ីនដំណើរការ ឬ​​ដើម្បីបញ្ឆេះម៉ាស៊ីន។ ដើម្បីដាក់ហ្វ្រាំងដៃ (រូបភាព 12) ត្រូវទាញដងហ្វ្រាំងដៃមកក្រោយ។ ដើម្បីដោះហ្វ្រាំងដៃវាចេញ ត្រូវរុញដងហ្វ្រាំងដៃទៅមុខ។

g027608

ចង្កូត

បង្វិលចង្កូត (រូបភាព 10) តាមទិសដៅស្របទ្រនិចនាឡិកា​ដើម្បីបញ្ជាម៉ាស៊ីនឲ្យមានចលនាត្រង់ទៅមុខ។

បង្វិលចង្កូត តាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា​ដើម្បីបញ្ជាម៉ាស៊ីនឲ្យមានចលនាត្រង់ថយក្រោយ។

Note: ដោយសារមានការប្រែប្រួលលទិសដៅនៅពេលចុងក្រោយបំផុតនៃរាល់ដំណើរការ អ្នកនឹងត្រូវមានទម្លាប់ប្រើម៉ាស៊ីនឲ្យថ្នឹក​ទៅនឹងការកាច់ចង្កូត។

ចង្កូតគ្រប់គ្រងមុំរង្វិលនៃរ៉ូឡូពង្រាបស្មៅឲ្យបានយ៉ាងរលូន​ក្នុងដំណើរការរង្វិលចង្កូត។ លទ្ធភាពនៃរង្វិលចង្កូតមានកម្រិតកំណត់ ដើម្បីឲ្យ​រង្វិលម៉ាស៊ីននៃម៉ាស៊ីន ឬ​គ្រឿងចក្រមានប្រសិទ្ធភាពលើទីធំជុំវិញវាបាន។

ឈ្នាន់កាច់ត្រឡប់

ដើម្បីត្រឡប់ចង្កូតទៅរកអ្នក សូមជាន់ឈ្នាន់ជើង(រូបភាព 10)ចុះក្រោម ទាញចង្កូត​ទៅរកអ្នកទៅទីតាំងដែលស្រួលបំផុត ហើយ​បន្ធូរ​ឈ្នាន់មកវិញ។

ឈ្នាន់បញ្ជាចលនា

ឈ្នាន់បញ្ជាចលនា​ដែលប្រើជើង (រូបភាព 10) ស្ថិតនៅផ្នែកខាងក្រោមដៃចង្កូត ត្រូវគ្រប់គ្រង ឬ​បញ្ជា​ចលនារ៉ូឡូ ឬ​ម៉ាស៊ីនពង្រាបស្មៅនេះ។ ឈ្នាន់នានា​មាន​ការភ្ជាប់គ្នា​ដើម្បីឲ្យ​វា​អាចមានការជាន់បាននៅពេលដំណាលៗគ្នា​ដែលអ្នកអាចជាន់ម្ដង​បានតែឈ្នាន់ 1 គត់។ បើអ្នកជាន់ឈ្នាន់ស្ដាំ ម៉ាស៊ីន ឬ​គ្រឿងចក្រនឹងបត់ទៅស្ដាំ ហើយ​បើ​អ្នកជាន់ឈ្នាន់ឆ្វេង ម៉ាស៊ីន ឬ​គ្រឿងចក្រនឹងបត់ទៅឆ្វេង។ កាលណាអ្នកជាន់ផ្អិបកាន់តែខ្លាំង អ្នកក៏កំពុងបង្កើនល្បឿនទៅរកទិសនោះដែរ។

Note: ត្រូវបញ្ឈប់ចលនាម៉ាស៊ីនទាំងស្រុងសិន មុននឹងផ្លាស់ប្ដូរទិសដៅម៉ាស៊ីន ឬ​គ្រឿងចក្រ (មិនត្រូវប្ដូរឈ្នាន់ទិសដៅភ្លាមៗឡើយ)។ ការធ្វើដូច្នោះ​នឹងធ្វើឲ្យមានការកម្លាំងម៉ាស៊ីនទាញខ្លាំងជ្រុល​ដែល​បណ្ដាលឲ្យឆាប់មានដំណើរគាំង ឬ​កំហូច​នៃ​សមាសភាគ​បញ្ជូនកម្លាំង​របស់​​ម៉ាស៊ីនមុនអាយុកាល។ ត្រូវជាន់ឈ្នាន់​នានា​ឲ្យយឺតៗថ្នមៗ និង​ស្បឺតៗឲ្យរលូន​ដើម្បីជៀសវាង​បញ្ហា​មាន​កំហូច ឬ​លាត់ស្មៅ​ក៏ដូចជា​កំហូច​សមាសភាគ​បញ្ជូនកម្លាំង​ម៉ាស៊ីន។ នៅពេលកំពុងមានការបញ្ជាម៉ាស៊ីននៅដីដំបូក ត្រូវធានាឲ្យបានថា រ៉ូឡូ ឬ​ម៉ាស៊ីនពង្រាបស្មៅ​បាន​ស្ថិត​ខាង​ជម្រាល​ដើម្បីឲ្យមាន​តុល្យភាព​ទៅនឹង​កម្លាំងអូសទាញរបស់ម៉ាស៊ីន។ ការខកខានធ្វើយ៉ាងដូច្នេះ​អាចនឹងបណ្ដាលកំហូច ឬ​រលាត់ផ្ទៃស្មៅ​បាន។

បង្គំ​ទំពក់កាវេ

ត្រូវប្រើប្រាស់បង្គំទំពក់កាវេ (រូបភាព 10) ដើម្បីសណ្ដោងម៉ាស៊ីន ឬ​គ្រឿងចក្រ និង​ដើម្បី​លើក/ដាក់កង់ដឹកជញ្ជូន។

ចង្កឹះលៃតម្រូវកៅអីអង្គុយ

អ្នកអាចចល័តកៅអីអង្គុយបញ្ជាទៅមុខ ឬ​ទៅក្រោយ​បាន។ អង្កៀកបង្វិលចង្កឹះលៃតម្រូវកៅអីអង្គុយ​បញ្ជា (រូបភាព 10) ឡើងលើ ឬ​រុញ​កៅអីអង្គុយទៅមុខ ឬ​ទៅក្រោយ រួចហើយ​លែងចង្កឹះលៃតម្រូវនេះ។

ប៊ូឡុងលៃតម្រូវដៃកៅអីអង្គុយបញ្ជា

អ្នកអាចលៃតម្រូវដៃកៅអីនីមួយៗ​ដោយបង្វិលប៊ូឡុងលៃតម្រូវតាមកម្រិតនីមួយៗ​បាន (រូបភាព 13)។

g279749

កុងតាក់ភ្លើង

ត្រូវប្រើកុងតាក់ភ្លើងដើម្បីបើក និង​បិទ​ពន្លឺ។

រុញទៅកាន់ចំណុច​មានអក្សរបើក ON នៃកុងតាក់ ដើម្បីកាច់បើកពន្លឺភ្លើង។ នៅពេលបានលែងដៃហើយ កុងតាក់នឹងបន្តស្ថិតក្នុង​ស្ថានភាព ដំណើរការ ។

រុញទៅកាន់ចំណុច​មានអក្សរបិទ OFF នៃកុងតាក់ ដើម្បីកាច់បិទពន្លឺភ្លើង។

Note: កុងតាក់នឹងបន្តស្ថិតក្នុងស្ថានភាព ដំណើរការ នៅពេលមានការពន្លត់ម៉ាស៊ីន​ហើយ។ពន្លឺភ្លើងនឹងមិនលោតភ្លឺមកវិញទេ នៅពេលមានការពន្លត់ម៉ាស៊ីនហើយ រួចហើយបញ្ឆេះ​ម្ដងទៀត។ រុញទៅកាន់ចំណុច​មានអក្សរបើក ON ដើម្បីកាច់បើកពន្លឺភ្លើង​មកវិញ។

g338091

កុងទ័រម៉ោង

កុងទ័រម៉ោង (រូបភាព 10) បង្ហាញចំនួនម៉ោងសរុបនៃដំណើរការ ឬ​ប្រតិបត្តិការ​ម៉ាស៊ីន។

ការត្រួតពិនិត្យម៉ាស៊ីន

Note: សូមអានសៀវភៅណែនាំម្ចាស់ម៉ាស៊ីនរបស់អ្នក​ដើម្បីដឹង​ពត៌មាន​អំពី​ការត្រួតពិនិត្យម៉ាស៊ីន។

កុងតាក់បើក/បិទ

កុងតាក់បើក/បិទ (រូបភាព 15) អនុញ្ញាតឲ្យអ្នកបញ្ជាគ្រឿងចក្របញ្ឆេះ និង​ពន្លត់ម៉ាស៊ីនបាន។ កុងតាក់នេះស្ថិតនៅខាងមុខម៉ាស៊ីន។ រុញកុងតាក់បើក/បិទ (On/Off) ឲ្យចំ ឬចេញអក្សរបើក ON ដើម្បីបញ្ឆេះ និង​ដំណើរការម៉ាស៊ីន។ រុញកុងតាក់បើក/បិទ (On/Off) ឲ្យចំ ឬចេញអក្សរបើក OFF ដើម្បីពន្លត់ម៉ាស៊ីន។

g021103

វ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ

ចាំបាច់ត្រូវមានការប្រើមុខងារ (រូបភាព 16) វ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ នៅពេលកំពុងបញ្ឆេះម៉ាស៊ីនដែលនៅត្រជាក់។ មុនពេលទាញ​បង្កាន់ដៃ​របុំថ្មី និងបញ្ឆេះ ចល័ត/បង្វិល​វ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រទៅកាន់ស្ថានបិទ CLOSED ។ នៅពេលម៉ាស៊ីនកំពុងដំណើរការ ចល័ត/បង្វិលវ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រទៅកាន់ស្ថានភាពបើក OPEN ។ សូមកុំប្រើវ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ ក្នុង​ករណី​ដែល​ម៉ាស៊ីនបានឆេះ​និង​ឡើង​កម្ដៅ​ហើយ ឬ​បើកម្ដៅខ្យល់បានឡើងខ្ពស់។

g019815

ដៃសន្ទះខ្យល់

ដៃសន្ទះខ្យល់ (រូបភាព 16) ស្ថិតនៅជាប់នឹងប្រព័ន្ធបញ្ជាវ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ​ដែល​វា​គ្រប់គ្រង​ល្បឿនម៉ាស៊ីន និង​ល្បឿន​ម៉ាស៊ីន​យ៉ាងដូច្នេះ​ដែរ។ ដើម្បីឲ្យមានប្រសិទ្ធិពលនៃការពង្រាបបានល្អបំផុត សូម​ដាក់កំណត់បញ្ជានេះទៅកាន់ស្ថានភាពលឿន FAST ។

វ៉ាល់បិទប្រេង

វ៉ាល់បិទប្រេង (រូបភាព 16) ស្ថិតនៅខាងក្រោមវ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ។ ចល័ត ឬ​បង្វិល​វា​ទៅកាន់ស្ថានភាពបើកសិន មុននឹង​ព្យាយាមបញ្ឆេះម៉ាស៊ីន។ នៅពេលដែលអ្នកបានបញ្ចប់ការប្រើម៉ាស៊ីនគ្រឿងចក្រ ហើយ​អ្នក​បានពន្លត់ម៉ាស៊ីន ត្រូវបង្វិល ឬ​មួលវ៉ាល់បិទប្រេងទៅកាន់ស្ថានភាពបានបិទ CLOSED ។

បង្កាន់ដៃ​របុំថ្មី និងបញ្ឆេះ

ដើម្បីបញ្ឆេះម៉ាស៊ីន សូម​ទាញបង្កាន់ដៃ​របុំថ្មី និងបញ្ឆេះ (រូបភាព 11) ឲ្យបានលឿន ដើម្បីឲ្យគ្រប់ផ្នែកនៃម៉ាស៊ីនចាប់ផ្ដើមដំណើរការ។ ការត្រួតពិនិត្យម៉ាស៊ីន​ទាំងអស់​ដែលបានបរិយាយខាងលើ​ត្រូវតែមាន​ការដាក់កំណត់ឲ្យបានត្រឹមត្រូវ​ដើម្បីឲ្យម៉ាស៊ីនឆេះ ឬ​ដំណើរការទៅបាន។

កុងតាក់កម្រិត​ប្រេងរំអិល

កុងតាក់កម្រិត​ប្រេង​រំអិលស្ថិតនៅខាងក្នុង​ម៉ាស៊ីន​ដែល​វាបង្អាក់​ម៉ាស៊ីនពីការឆេះ ឬ​ដំណើរការ បើកម្រិតប្រេងម៉ាស៊ីនរំអិលធ្លាក់ចុះ​ក្រោម​កម្រិតដំណើរការប្រកបដោយប្រសិទ្ធភាព។

ទម្ងន់308 kg (679 lb)
បណ្ដោយ136 សម (53.5 អ៊ិញ)
ទទឹង122 សម (48.0 អ៊ិញ)
កម្ពស់107 សម (42.2 អ៊ិញ)
ល្បឿន​លើ​ដីអតិបរមា12.8 គម/ម៉ (8 mph) @ 3600 rpm

គ្រឿងភ្ជាប់/គ្រឿងបន្សំ

ការជ្រើសរើសគ្រឿងភ្ជាប់ និងគ្រឿងបន្សំដែលបានអនុម័តដោយក្រុមហ៊ុន Toro អាចរកបាន​សម្រាប់​ការ​ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីពង្រឹង និងពង្រីកសមត្ថភាព​របស់គ្រឿងចក្រ។ ទាក់ទងអ្នកផ្ដល់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយផលិតផល Toro​ដែលមានការ​អនុញ្ញាត ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីឈ្មោះនៃគ្រឿងភ្ជាប់ និងគ្រឿងបន្សំ​ទាំងអស់​ដែលបានអនុម័ត។

ដើម្បីធានាបាននូវការប្រតិបត្តិល្អបំផុត និងការបញ្ជាក់អំពីសុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំរបស់ក្រុមហ៊ុន Toro សុទ្ធប៉ុណ្ណោះ។ គ្រឿងបន្លាស់ និងគ្រឿងបន្សំដែល​បានផលិតឡើងដោយក្រុមហ៊ុនផលិត​ផ្សេង​ទៀត អាច​មាន​គ្រោះ​ថ្នាក់ ហើយការ​ប្រើប្រាស់គ្រឿងទាំងនោះអាចទុកជាមោឃៈនូវការធានាលើផលិតផល។

ប្រតិបត្តិការ

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាពមុនបញ្ជា

សុវត្ថិភាពទូទៅ

  • ពន្លត់ម៉ាស៊ីន ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពីកន្លែងបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាង​ជួសជុលទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​ប្រតិបត្តិការ​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់គ្រឿងចក្រ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • សូមពិនិត្យមើលថាខ្នោះបញ្ជាហ្គា កុងតាក់សុវត្ថិភាព និង​របាំងការពារត្រូវបានភ្ជាប់ និងដំណើរការបំពេញមុខងារបានត្រឹមត្រូវ។ ហាម​បញ្ជា​គ្រឿងចក្រ​លុះត្រាវាកំពុងដំណើរការ​ត្រឹមត្រូវ។

  • មុនពេលដំណើរការ ឬ​បញ្ឆេះម៉ាស៊ីន សូមត្រួតពិនិត្យគ្រឿងចក្រជានិច្ច ដើម្បីធានាថាសមាសភាគ និងប្រដាប់ប្រដាចងភ្ជាប់​នានា​កំពុង​ស្ថិត​ក្នុង​ស្ថានភាពដំណើរការល្អ។ ត្រូវប្ដូរសមាសភាគ និងប្រដាប់ប្រដាចងភ្ជាប់​នានា​ដែលសឹក ឬ​មាន​កំហូច។

  • ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែល​គ្រឿងចក្រអាចបោះចេញ។

សុវត្ថិភាពប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​ទីកន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

ការត្រៀមរៀបចំប្រើប្រាស់ម៉ាស៊ីន

  1. សម្អាតកម្ទេចកំទីដែលមាននៅលើ និង​ខាងក្រោម​ម៉ាស៊ីន។

  2. បានដាក់ហ្វ្រាំងដៃ។

  3. បំពេញវិធីការជួសជុលថែទាំប្រចាំថ្ងៃ​ដូចខាងក្រោម:

  4. ត្រូវធានាឲ្យបានថា របាំងការពារ និងគម្រប​នានាកំពុងមានសណ្ដាប់ធ្នាប់ដូចដើម និង​មាន​ការភ្ជាប់់យ៉ាងគត់មត់​ត្រឹមត្រូវ។

  5. លើកកង់ដឹកជញ្ជូនឲ្យផុតពីដី និង​ធានាឲ្យបានថា វាមានជាប់គន្លឹះ ឬ​សោ​ត្រឹមត្រូវរួចហើយ។

លម្អិតផ្នែកបច្ចេកទេសរបស់ប្រេង

  • ត្រូវប្រើប្រាស់ប្រេងសាំង (ដែលមានកម្រិតអុកតាន 87) ដែលគ្មានជាតិសំណ។

  • សម្រាប់​លទ្ធផល​ល្អបំផុត ប្រើប្រាស់​ប្រេង​ស្អាត ថ្មី (អាយុកាលតិចជាង 30 ថ្ងៃ) មិនមានជាតិ​សំណ ដែលមានកម្រិតអុកតាន 87 ឬ​ខ្ពស់ជាងនេះ ((R+M)/2 វិធីដាក់ពិន្ទុ)។

  • អេតាណុល: ប្រេងសាំង​ដែលមានអេតាណុល​រហូត​ដល់ 10% ឬ មេទីល​ ទែតារី ប៊ុយទីល អេទែរ MTBE (methyl tertiary butyl ether) ចំនួន 15% គឺអាច​ទទួល​យកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។ ប្រេងសាំង​ដែលមាន​អេតាណុលចំណុះ 15% (E15) មិន​ត្រូវ​បាន​អនុម័ត​សម្រាប់​ការ​ប្រើប្រាស់​ទេ។ ហាម​ប្រើ​ប្រេងសាំង​ដែលមាន​អេតាណុលចំណុះ 10%ដូចជា E15 (មាន​អេតាណុល 15%), E20 (មានអេតាណុល 20%) ឬ E85 (មាន​អេតាណុល​ 85%)។ ប្រេងសាំង​ដែល​មិនត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​អាច​ធ្វើ​ឲ្យមាន​បញ្ហា​ក្នុងការដំណើរការ និង/ឬ​ខូចម៉ាស៊ីន​​ដែលមិនអាច​ត្រូវ​បាន​រ៉ាប់រង​នៅ​ក្រោម​ការធានាឡើយ។

  • ហាម​ប្រើមេតាណុល ឬ​ប្រេងសាំង​ដែលមានមេតាណុល។

  • ហាម រក្សាទុក​ប្រេង​នៅ​ក្នុង​ធុង ឬ​ប៊ីដុង​ហួសពីរដូវ​រងារ បើពុំទាន់មានការប្រើ​សារធាតុ​រក្សា​លំនឹង​ប្រេង។

  • ហាម​បន្ថែម​ប្រេងរំអិល​ទៅក្នុងប្រេងសាំង។

ការចាក់បំពេញធុងប្រេង

ចំណុះធុងប្រេង (ឥន្ធនៈ): 3.6 ល (0.95 US gallons)

  1. សម្អាតគម្របធុងប្រេងឲ្យបានស្អាតជុំវិញ ហើយ​ដកគម្របធុងនេះ​ចេញពី​ធុង (រូបភាព 17)។

    g028433
  2. ចាក់ប្រេងសាំងចូលធុងឲ្យបានកម្ពស់ប្រហែល 25 មម (1 អ៊ិញ) ដោយប្រើឥន្ធនៈដែលបានបញ្ជាក់។

    ចន្លោះខ្យល់ក្នុងធុងប្រេងខាងលើអនុញ្ញាតឲ្យប្រេងរីកមាឌបាន។

    Important: ហាមចាក់ប្រេងសាំងចូលធុងឲ្យពេញប្រៀបតែម្ដង។ ការចាក់បន្ថែមប្រេងសាំងលើសកម្រិតដែលបានបញ្ជាក់​នឹង​បណ្ដាលឲ្យមាន​កំហូចប្រព័ន្ធស្ដារចំហាយ​ដែលនឹងនាំឲ្យមានការឈ្លក់ ឬ​គាំង​ម៉ាស៊ីនបញ្ឆេះមិនកើត។ នេះគឺជាដំណើរគាំង​ដែលមិនធានាបានមួយ ហើយ​ទាមទារឲ្យការដូរគ្របធុងប្រេងចេញ។

  3. ដំឡើង/បំពាក់គ្របធុងប្រេង និង​ជូតសម្អាតប្រេងដែលកំពប់មួយចំនួយឲ្យស្អាត។

ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

សុវត្ថិភាពអំឡុងបញ្ជា

សុវត្ថិភាពទូទៅ

  • ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាច​បណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។

  • ស្លៀកពាក់​សំលៀក​បំពាក់​សមរម្យ​ រួមមាន​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សំលៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

  • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

  • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ របួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

  • មិនត្រូវឲ្យមានអ្នកនៅក្បែរ និង​សត្វចិញ្ចឹម​នានា ឡើងលើ​កៅអីអង្គុយបញ្ជា​ឡើយ។

  • ហាម​គ្រឿងចក្រ​នេះ​​ដឹក​អ្នក​អម​ដំណើរ​។

  • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។

  • ជៀសវាងការបញ្ជា​លើវាលស្មៅដែលសើម។ ការកកិតដែលត្រូវបានបន្ថយអាចបណ្ដាលឲ្យគ្រឿងចក្ររំកិលបាន។

  • មុនពេលបញ្ឆេះម៉ាស៊ីន ធានាថារាល់គ្រឿងបញ្ជូនទាំងអស់ស្ថិតនៅចំណុច​ផ្ដាច់លេខ ហ្វ្រាំងដៃត្រូវបានដាក់ ហើយអ្នកស្ថិតនៅចំណុចបញ្ជា។

  • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។

  • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

  • មិនត្រូវបញ្ជា​នៅក្បែរកន្លែងចោទខ្លាំងឡើយ។ គ្រឿងចក្រអាចនឹងរមៀល ឬ​ភ្លូកភ្លាមៗទៅបាន បើជ្រុងម្ខាងផ្អៀង។

  • បញ្ឈប់គ្រឿងចក្រ ដាក់ហ្វ្រាំងដៃ ហើយ​ពន្លត់ម៉ាស៊ីន ហើយ​ត្រួតពិនិត្យ​គ្រឿងភ្ជាប់បន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុណាមួយ ឬ​​បើ​មានរំញ័រមិន​ប្រក្រតីនៅ​ក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តការបញ្ជា។

  • បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលបត់ និងឆ្លងកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។

  • ហាមដំណើរការម៉ាស៊ីនក្នុងតំបន់ដែលហ៊ុមព័ទ្ធដោយការបញ្ចេញផ្សែង។

  • ហាមទុកគ្រឿងចក្រដែលកំពុងដំណើរការចោលដោយមិនយកចិត្តទុកដាក់។

  • មុនពេលអ្នកចាកចេញពីកន្លែងអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម:

    • ចតគ្រឿងចក្រលើដីរាបស្មើ។

    • ដាក់ហ្វ្រាំងដៃ។

    • ពន្លត់ម៉ាស៊ីន។

    • រង់ចាំរហូតដល់គ្រឿងបន្លាស់ដែលមានចលនាទាំងអស់លែងមានចលនា។

  • ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

  • កុំប្រើគ្រឿងចក្រជាយានសណ្ដោង។

  • ប្រើគ្រឿងបន្ធាប់បន្សំ គ្រឿងភ្ជាប់ និង​គ្រឿងបន្លាស់​ដែលបានអនុម័ត​ដោយ​ក្រុមហ៊ុន Toro តែប៉ុណ្ណោះ។

  • មិនត្រូវឲ្យមាន​ការលូក​ដៃ និង​ជើងចូលរ៉ូឡូឡើង។

  • ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន​នៅពេល​កំពុងភ្ជាប់ និង​ផ្ដាច់​គ្រឿងចក្រពីយានយន្ត​សណ្ដោង។

សុវត្ថិភាពនៅទីជម្រាល

  • បង្កើតឲ្យមានវិធីការ និង​វិន័យប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក​សម្រាប់​ការបញ្ជានៅកន្លែង ឬ​ទីជម្រាល។ វិធីការទាំងនេះត្រូវតែបូកបញ្ចូលនូវការស្ទង់មើលកន្លែង​ដើម្បីកំណត់ទីជម្រាលដែលមានសុវត្ថិភាព​សម្រាប់​ការបញ្ជាគ្រឿងចក្រ។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

  • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់​ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

  • បញ្ជាគ្រឿងចក្រដោយបន្ថយល្បឿន នៅពេល​ដែលអ្នកទៅដល់ទីជម្រាល។

  • បើអ្នកមានអារម្មណ៍គិតថាពិបាកបញ្ជាគ្រឿងចក្រនៅទីជម្រាល សូម​កុំធ្វើវា។

  • រកមើលប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬវត្ថុដែលលាក់ខ្លួន​ផ្សេងទៀត។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។ ស្មៅខ្ពស់ៗអាចបាំងវត្ថុជាឧបសគ្គនានាបាន។

  • ជ្រើសយកល្បឿនលើដីដែលយឺត​ដើម្បីកុំឲ្យអ្នកត្រូវឈប់ ឬ​ប្ដូរល្បឿន​នៅពេល​កំពុងនៅលើដីជម្រាល។

  • ដំណើរ​រមៀល ឬ​ផ្អៀងក្រឡាប់​អាច​កើតមានឡើងបាន បើរ៉ូឡូបាត់បង់​កម្លាំងទាញ។

  • ជៀសវាងការបញ្ជាគ្រឿងចក្រនៅលើដីមានស្មៅសើម។ រ៉ូឡូអាចនឹងបាត់បង់កម្លាំងទាញទៅបាន ដោយមិនគិតអំពីលក្ខខណ្ឌ​ដែលហ្វ្រាំងអាចប្រើបាន និង​កំពុងបំពេញមុខងារ។

  • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើដី ឬ​ទីជម្រាល។

  • រក្សាល្បឿនយឺតៗ​បន្តិច​សម្រាប់​គ្រប់ចលនាទាំងអស់​នៅលើដី ឬ​ទីជម្រាល។ មិនត្រូវផ្លាស់ប្ដូរល្បឿន ឬ​ទិសដៅ​គ្រឿងចក្រភ្លាមៗឡើយ។

ការបញ្ឆេះ​ម៉ាស៊ីន

Note: ត្រូវធ្វើឲ្យប្រាកដថា ខ្សែប៊ូស្ស៊ី​ពិតជាមាន​ការភ្ជាប់ទៅនឹង​ប៊ូហ្ស៊ី។

  1. ត្រូវធានាឲ្យបានថា កុងតាក់ភ្លើង​កំពុងស្ថិតក្នុងស្ថានភាពបិទ (Off)។

  2. ត្រូវធ្វើឲ្យប្រាកដថា ពិតជាមានការដាក់​ហ្វ្រាំងដៃ​ត្រឹមត្រូវហើយៗ​ថា ឈ្នាន់បញ្ជាចលនា​កំពុងស្ថិតក្នុងស្ថានភាព នៅនឹង ឬ​គ្មានចលនា ។

  3. កាច់កុងតាក់បើក/បិទ On/Off ទៅកាន់ស្ថានភាពបើក ON ។

  4. មួលវ៉ាល់បិទប្រេងដាក់ក្នុងស្ថានភាពបើក OPEN ។

  5. មួលវ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ​ដាក់ទៅក្នុងស្ថានភាពបើក ON នៅពេលកំពុងបញ្ឆេះ​ម៉ាស៊ីនដែលនៅត្រជាក់។

    Note: អាចនឹងមិនចាំបាច់ប្រើ​វ៉ា​ល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ​ទេ នៅពេលកំពុងបញ្ឆេះម៉ាស៊ីនដែលឡើងកម្ដៅស្រាប់។

  6. ដាក់ប្រព័ន្ធបញ្ជា ឬ​ដៃសន្ទះខ្យល់ទៅក្នុងស្ថានភាពរហ័ស FAST ។

  7. ត្រូវឈរនៅខាងក្រោយគ្រឿងចក្រ ទាញដក​បង្កាន់ដៃ​របុំថ្មី និងបញ្ឆេះ​រហូតដល់ជាប់ត្រឹមត្រូវ រួចហើយប្រើកម្លាំងទាញវាបញ្ឆេះម៉ាស៊ីន។

    Important: មិនត្រូវទាញខ្សែរបុំបញ្ឆេះតិចៗ ឬ​ឲ្យរបូតបង្កាន់របុំបញ្ឆេះឡើយ នៅពេលមានការទាញខ្សែ ពីព្រោះខ្សែអាចនឹងដាច់ បើមិនដូច្នេះទេ​បង្គុំរបុំបញ្ឆេះអាចនឹងមានកំហូចទៅបាន។

  8. នៅពេលដែលម៉ាស៊ីនបានឆេះ ឬ​ដំណើរការ​ហើយ ត្រូវរុញវ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ​ទៅកាន់ស្ថានភាពបិទ OFF វិញ។

  9. រុញដៃសន្ទះខ្យល់ទៅទីតាំង ឬ​ទៅកាន់ស្ថានភាពរហ័ស FAST ដើម្បីឲ្យមានដំណើរការ ឬ​ប្រសិទ្ធិពលពង្រាបដីស្មៅបានល្អបំផុត។

ការ​ពន្លត់​ម៉ាស៊ីន

  1. ក្រោយពេលបញ្ជាគ្រឿងចក្រ ត្រូវឈ្នាន់បញ្ជាចលនានានាទៅកាន់ស្ថានភាពនៅនឹង ឬ​គ្មានចលនា NEUTRAL រួចហើយ​ដាក់ហ្វ្រាំងដៃ។

  2. ដាក់ម៉ាស៊ីនគ្រឿងចក្រដំណើរការ ឬ​ឆេះ​នៅនឹង​មួយកន្លែងរយៈពេលពី 10 ដល់ 20 វិនាទី។

  3. កាច់កុងតាក់បើក/បិទ On/Off ទៅកាន់ស្ថានភាពបិទ OFF ។

  4. មួលវ៉ាល់បិទប្រេងដាក់ក្នុងស្ថានភាពបានបិទ CLOSED ។

  5. មួលកុងតាក់អំពូលភ្លើងបំភ្លឺទៅចំណុច ឬ​ស្ថិតក្នុងស្ថានភាពបិទ OFF ។

ការដឹកជញ្ជូនគ្រឿងចក្រ

ការត្រៀមរៀបចំ​ដឹកជញ្ជូនគ្រឿងចក្រ

  1. បរគ្រឿងចក្រទៅកាន់យានយន្តដឹកជញ្ជូន។

  2. ដាក់ហ្វ្រាំងដៃ។

  3. ពន្លត់ម៉ាស៊ីន សូមមើល ការ​ពន្លត់​ម៉ាស៊ីន

  4. ត្រូវធានាឲ្យបានថា ពិតជាមានការមួលវ៉ាល់បិទប្រេងដាក់ក្នុងស្ថានភាពបានបិទ CLOSED រួចហើយ។

លើកគ្រឿងចក្រដាក់លើកង់ដឹកជញ្ជូន

  1. រុញបង្គំទំពក់កាវេរហូតដល់ដងគន្លឹះកាវេរុលទៅជាប់សោបានស៊ប់ល្អ (រូបភាព 18)។

    g024011
  2. លើក​ដងគន្លឹះកាវេ​ឡើង ដើម្បីឲ្យវារអិលទៅដោយងាយ ហើយទំពក់កាវេចុះក្រោម។

    g279826
  3. ជាន់ឈ្នាន់ទំពក់កាវេ​រហូតដល់ទំពក់កាវេជាប់សោ ឬ​គន្លឹះបានស៊ប់ល្អ (រូបភាព 20)។

    g279795
  4. ស៊កកន្លាស់ខ្ទាស់ចូលប្រហោង ឬ​រន្ធ​នានា​ដែលមានលើដងគន្លឹះ (រូបភាព 20)។

  5. បើអ្នកកំពុងតែដឹកជញ្ជូនគ្រឿងចក្រប្រភេទនេះ ត្រូវភ្ជាប់វាទៅនឹង​យានយន្តសណ្ដោង សូមមើល ការភ្ជាប់វាទៅនឹង​យានយន្តសណ្ដោង

ការភ្ជាប់វាទៅនឹង​យានយន្តសណ្ដោង

ទាញ​ដងគន្លឹះ ឬ​សោទំពក់កាវេ​ចុះក្រោម នៅពេលកំពុងស៊កដាក់បង្គំទំពក់កាវេចូល​ដងគន្លឹះ ឬ​សោទំពក់កាវេ។ លែងដងគន្លឺះ ឬ​សោទំពក់កាវេ​វិញ នៅពេលមានការតម្រង់ទំពក់កាវេ និង​បង្គំទំពក់កាវេ​រួចហើយ (រូបភាព 21)។

Important: ត្រូវធានាឲ្យបានថា ដងគន្លឹះ ឬ​សោទំពក់កាវេពិតជាមានការបង្វិល​ទៅកាន់ស្ថានភាពឡើងលើវិញហើយៗ​ទំពក់កាវេ និងបង្គំទំពក់កាវេ​ពិតជាមានការដាក់ភ្ជាបបានត្រឹមត្រូវហើយ។

g028434

ការផ្ដាច់គ្រឿងចក្រ​ចេញពី​​យានយន្តសណ្ដោង

ចតគ្រឿងចក្រលើដីរាបស្មើ ហើយដាក់កំណល់កង់។

ទាញ​ដងគន្លឹះ ឬ​សោទំពក់កាវេ​ចុះក្រោម នៅពេលកំពុងដកបង្គំទំពក់កាវេចេញពី​ដងគន្លឹះ ឬ​សោទំពក់កាវេ (រូបភាព 21)។ លែងដងគន្លឺះ ឬ​សោទំពក់​វិញ នៅពេលមានការផ្ដាច់​បង្គំទំពក់កាវេ​រួចហើយ។

បន្ទាបគ្រឿងចក្រដាក់ជារ៉ូឡូ ឬម៉ាស៊ីនពង្រាបដីស្មៅវិញ។

  1. បើមានការភ្ជាប់គ្រឿងចក្រទៅនឹងយានយន្តសណ្ដោង ផ្ដាច់​គ្រឿងចក្រចេញពីយានយន្តសណ្ដោង សូមមើល ការផ្ដាច់គ្រឿងចក្រ​ចេញពី​​យានយន្តសណ្ដោង

  2. ដកកន្លាស់ខ្ទាស់​ចេញ (រូបភាព 22)។

    g024199
  3. លើក​បង្គំ​ទំពក់កាវេឡើងលើឲ្យប៉ះនឹងគ្រឿងចក្រ​ថ្នមៗ។

  4. រុញ​ដៃ ឬ​ដងទំពក់កាវេ​ចុះក្រោម ដើម្បីដោះដៃ ឬ​ដងទំពក់កាវេចេញ (រូបភាព 22)។

  5. លើកដងគន្លឹះកាវេឡើង (រូបភាព 23) រហូតទាល់តែដងគន្លឹះកាវេ​រអិលទៅចូលជាប់សោស៊ប់ (រូបភាព 18)។

    g279827

ការបញ្ជាគ្រឿងចក្រ

  1. ត្រូវធ្វើឲ្យប្រាកដថា ហ្វ្រាំងដៃត្រូវបានដាក់។

  2. ឡើងអង្គុយលើកៅអីអ្នកបញ្ជា​ដោយប្រុងប្រយ័ត្ន​ដែល​មិនត្រូវឲ្យប៉ះទៅនឹង​ឈ្នាន់បញ្ជាចលនា​ពេលអ្នកកំពុងអង្គុយចុះ។

  3. លៃតម្រូវកៅអី និង​ចង្កូតឲ្យមានស្ថានភាពបញ្ជាបានស្រួល។

  4. ដកហ្វ្រាំងដៃ។

  5. ចាប់កាន់ដៃចង្កូត ហើយ​ជាន់ឈ្នាន់បញ្ជាចលនា​ឆ្វេង ឬ​ស្ដាំ​ទាំងពី​យឺតៗ​ដោយ​ប្រើជើងរបស់អ្នកទៅកាន់ទិសដៅ​មួយណា​ដែល​អ្នកចង់​បញ្ជាទៅ។

    Note: កាលណាអ្នកជាន់ផ្អិបឈ្នាន់កាន់តែខ្លាំង អ្នកក៏កំពុងបង្កើនល្បឿនផ្លាស់ទី ឬ​ចល័ត​ទៅរកទិសនោះដែរ។

  6. ដើម្បីបញ្ឈប់គ្រឿងចក្រ ត្រូវបន្ធូរជើងជាន់​ឈ្នាន់បញ្ជាចលនា។

    Important: មិនត្រូវជាន់ឈ្នាន់បញ្ជាចលនាយ៉ាងលឿនពេកទេ​ដោយសារ​បញ្ហា​នេះ​អាចនឹង​បណ្ដាល​ឲ្យ​គ្រឿងចក្ររអិលអូស និង​បង្កើតឲ្យមានស្នាមលើដីស្មៅដោយកម្លាំងរ៉ូឡូ ក៏ដូចជា​បណ្ដាល​ឲ្យ​មាន​កំហូច​ប្រព័ន្ធបញ្ជូន​កម្លាំង​របស់​ម៉ាស៊ីន។ ជានិច្ចកាល អ្នកត្រូវដំណើរការឈ្នាន់បញ្ជាចលនា​ក្នុង​លក្ខណៈ​ដែល​មាន​ការត្រួតត្រាបានត្រឹមត្រូវ។

    Note: នៅពេលដែលអ្នកមានអារម្មណ៍ថ្នឹកនឹងគ្រឿងចក្រ អ្នកនឹងមានយ៉ាងដូច្នោះ​នៅពេល​ដែលអ្នក​ត្រូវ​បន្ធូរ ឬ​ដកជើងចេញ​ពី​ឈ្នាន់បញ្ជាចលនាដែលស្ថានភាព​នេះ​កើតមានឡើងជាមុន​នៅចំណុច​ដែល​អ្នក​ចង់បញ្ចប់​ដំណើរការ ដោយសារគ្រឿងចក្រ​បន្តមានចលនា​ទៅមុខ​មួយរយៈពេលដ៏ខ្លី នៅក្រោយពេល​ដែលអ្នកបន្ធូរជើងពី​ឈ្នាន់បញ្ជាចលនា។ នៅពេលដែលអ្នកបានបញ្ឈប់ទាំងស្រុងហើយ ត្រូវជាន់ឈ្នាន់បញ្ជាចលនា​ថ្នមៗដើម្បីត្រឡប់មកកាន់សភាព​ដើម​របស់អ្នក។

  7. បង្វិលចង្កូត​តាមទិសដៅស្របទ្រនិចនាឡិកា​ដើម្បីបញ្ជាម៉ាស៊ីនឲ្យមានចលនាត្រង់ទៅមុខ។

    បង្វិលចង្កូត តាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា​ដើម្បីបញ្ជាម៉ាស៊ីនឲ្យមានចលនាត្រង់ថយក្រោយ។

    Note: ដោយសារមានការប្រែប្រួលលទិសដៅនៅពេលចុងក្រោយបំផុតនៃរាល់ដំណើរការ អ្នកនឹងត្រូវមានទម្លាប់ប្រើម៉ាស៊ីនឲ្យថ្នឹក​ទៅនឹងការកាច់ចង្កូត។

    Important: ដើម្បីបញ្ឈប់គ្រឿងចក្រជាបន្ទាន់ ជាន់ឈ្នាន់បញ្ជាចលនា​ផ្សេងទៀត​ដាក់ចូលទៅក្នុង​ស្ថានភាពនៅនឹង ឬ​គ្មានចលនា NEUTRAL ។ ជាឧទាហរណ៍ បើត្រូវជាន់ឈ្នាន់បញ្ជាចលនាទៅខាងស្ដាំ ត្រូវដាក់់ឈ្នាន់បញ្ជាចលនាខាងឆ្វេងទៅក្នុងស្ថានភាព​នឹង ឬ​គ្មានចលនា NEUTRAL ដើម្បីនាំឲ្យគ្រឿងចក្រឈប់ទៅបាន។ ចំណាត់ការនេះត្រូវតែច្បាស់លាស់ តែមិនភ្លាមៗទេ ដោយសារ​វា​អាចនឹង​បណ្ដាលឲ្យ​គ្រឿងចក្ររេទៅឆ្វេងទៅស្ដាំបាន។

  8. មុននឹងចាកចេញពីកៅអីអង្គុយបញ្ជា ត្រូវចតគ្រឿងចក្រលើដីរាបស្មើ ហើយ​ដាក់ហ្វ្រាំងដៃ។

ព័ត៌មានជំនួយប្រតិបត្តិការ

  • នៅពេលកំពុងមានការបញ្ជាម៉ាស៊ីននៅដីដំបូក ត្រូវធានាឲ្យបានថា រ៉ូឡូ ឬ​ម៉ាស៊ីនពង្រាបស្មៅ​បាន​ស្ថិត​ខាង​ជម្រាល​ដើម្បីឲ្យមាន​តុល្យភាព​ទៅនឹង​កម្លាំងអូសទាញរបស់ម៉ាស៊ីន។ ការខកខានធ្វើយ៉ាងដូច្នេះ​អាចនឹងបណ្ដាលកំហូច ឬ​រលាត់ផ្ទៃស្មៅ​បាន។

  • ដើម្បីមានប្រសិទ្ធិពលពង្រាបដីស្មៅបានល្អបំផុត ត្រូវឧស្សាហ៍៍​សម្អាតចេញកំណក​មួយចំនួន​ដែលកើតមាន​និង​កើន​ជាប់នឹង​រ៉ូឡូ។

បន្ទាប់ពីប្រតិបត្តិការ

សុវត្ថិភាពក្រោយពេលបញ្ជា

  • ពន្លត់ម៉ាស៊ីន​គ្រឿងចក្រ ដកកូនសោចេញ (បើមានការបំពាក់) ហើយ​រង់ចាំរាល់ចលនាទាំងអស់​លែងដំណើរការសិន​ មុនពេលអ្នកចាកចេញ​ពី​​កន្លែងអង្គុយបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

  • សម្អាតស្មៅ និងកំទេចកំទីចេញពី​បំពង់ស៊ីម៉ាំង និង​ថតម៉ាស៊ីន​ដើម្បីជួយបង្ការអគ្គីភ័យ។ សម្អាតការកំពប់ប្រេង ឬឥន្ទនៈ។

  • ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។

  • បិទប្រេងឥន្ធនៈ នៅមុនពេលរក្សាទុក ឬដឹកជញ្ជូន​គ្រឿងចក្រ។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • រក្សាឲ្យផ្នែករបស់គ្រឿងចក្រទាំងអស់ស្ថិតក្នុងស្ថានភាពដំណើរការល្អ និង​រឹតបន្តឹងគ្រឿងដែកទាំងអស់។

  • ប្ដូរនិង​ដាក់ស្លាកថ្មី​​ទាំងឡាយណា​ដែល​សឹក រហែក ឬ​ជ្រុះបាត់។

ការអូសទាញគ្រឿងចក្រ

  • ប្រើប្រាស់ជម្រាលពេញទទឹងសម្រាប់ការផ្ទុកគ្រឿងចក្រទៅលើរឺម៉ក​សណ្ដោង ឬឡានដឹកទំនិញ។

  • ចងគ្រឿងចក្រឲ្យជាប់។

តំហែទាំ

Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើលវិបសាយ www.Toro.com និងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។

សុវត្ថិភាពអំពីការជួសជុលថែទាំ

  • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • រុញដៃសន្ទះខ្យល់ទៅទីតាំង ឬ​ទៅក្នុង​ស្ថានភាព​នៅនឹង ឬ​គ្មានចលនា។

    • ត្រូវធានាឲ្យបានថា ឈ្នាន់បញ្ជាចលនា​បាន​ស្ថិតនៅក្នុង​ស្ថានភាព​នៅនឹង ឬ​គ្មានចលនា។

    • ដាក់ហ្វ្រាំងដៃ។

    • ពន្លត់ម៉ាស៊ីន។

    • រង់ចាំរហូតដល់គ្រឿងបន្លាស់ដែលមានចលនាទាំងអស់លែងមានចលនា។

    • ទុកឲ្យគ្រឿងចក្រចុះត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល ឬ​លាងសម្អាត។

  • បើ​អាចធ្វើទៅរួច ហាមអនុវត្តការជួសជុលថែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីផ្នែកដែលមានចលនា។

  • ប្រើជើងកល់ដើម្បីទ្រគ្រឿងចក្រ ឬសមាសភាគផ្សេងៗ នៅពេលដែលចាំបាច់។

  • បន្ធូរសម្ពាធចេញពីសមាសភាគដោយយកចិត្តទុកដាក់ដោយប្រើថាមពល​ដែលបានរក្សាទុក។

កាលវិភាគតំហែទាំតាមអនុសាសន៍

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
បន្ទាប់ពី 5 ម៉ោងដំបូង
  • ពិនិត្យរកមើល​គ្រឿងដែករលុង​លើ​គ្រឿងចក្រ។
  • បន្ទាប់ពី 20 ម៉ោងដំបូង
  • ផ្លាស់ប្ដូរប្រេងម៉ាស៊ីន
  • ប្ដូរ​ប្រេងហាយដ្រូលិក និង​តម្រង។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ដាក់​ប្រេង​រំអិលទម្រ​រង្វិល​កង់រ៉ូឡូ។ត្រូវ​ដាក់​ប្រេង​រំអិលទម្រ​រង្វិល​កង់រ៉ូឡូ ក្រោយពេលលាងសម្អាត​ហើយ​ម្ដងៗ។
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • ពិនិត្យមើល​ប្រដាប់បន្សុទ្ធខ្យល់ ឬ​តម្រងខ្យល់។
  • ពិនិត្យមើលប្រព័ន្ធសោសុវត្ថិភាព។
  • ពិនិត្យមើលហ្វ្រាំងដៃ។
  • ពិនិត្យមើលទុយោសម្អាធទឹក ឬ​ហាយដ្រូលិក និង​គ្រឿងខ្ចៅ។
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។ពិនិត្យមើលកម្រិតសារធាតុរាវហាយដ្រូលិកមុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះលើកដំបូង និងរៀងរាល់ថ្ងៃបន្ទាប់ពីនោះមក។
  • ពិនិត្យសម្ពាធខ្យល់សំបកកង់​ដឹកជញ្ជូន។
  • ពិនិត្យរកមើល​គ្រឿងដែករលុង​លើ​គ្រឿងចក្រ។
  • បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតគ្រឿងចក្រ។
  • រៀងរាល់ 50 ម៉ោងម្តង
  • សម្អាត​ប្រដាប់បន្សុទ្ធខ្យល់ ឬ​តម្រងខ្យល់(ឲ្យបានកាន់​តែញឹកញាប់​លើបញ្ហា​ស្ថានភាព​កខ្វក់ ឬ​ធូលី)។
  • រៀងរាល់ 100 ម៉ោងម្តង
  • ផ្លាស់ប្ដូរប្រេងម៉ាស៊ីន
  • ពិនិត្យមើល/លៃតម្រូវប៊ូហ្ស៊ី។
  • សម្អាតាពែងត្រងកករ។
  • រៀងរាល់ 300 ម៉ោងម្តង
  • ប្ដូរសមាសភាគ​ក្រដាសថ្មី។
  • ប្ដូរក្បាលប៊ូហ្ស៊ី
  • ពិនិត្យមើល និង​ការលៃតម្រូវចន្លោះវ៉ាល់។
  • រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរ​ប្រេងហាយដ្រូលិក និង​តម្រង។
  • Important: សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    ការកត់សម្គាល់សម្រាប់តំបន់ដែលមានការព្រួយបារម្ភ

    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
    1  
    2  
    3  
    4  
    5  
    6  
    7  
    8  

    បញ្ជីត្រួតពិនិត្យការជួសជុលថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    ឧបករណ៍ដែលពិនិត្យថែទាំសម្រាប់សប្ដាហ៍នៃ៖
    ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ត្រូវពិនិត្យមើលតំណស្នូល​នានា​កំពុងស្ថិតក្នុងដំណើរការស្រួលបួលហើយ។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។       
    ពិនិត្យ​មើល​កម្រិត​ប្រេង​ម៉ាស៊ីន។       
    ពិនិត្យ​មើល​កម្រិត​ប្រេងអ៊ីដ្រូលិក។       
    ពិនិត្យមើលតម្រងខ្យល់។       
    ពិនិត្យមើលប្រព័ន្ធការពារសោសុវត្ថិភាព។       
    ពិនិត្យមើលព្រុយដែកស៊ីឡាំងបន្ថយកម្ដៅម៉ាស៊ីន។       
    ពិនិត្យ​រកមើល​សំឡេងម៉ាស៊ីនដែល​ខុសប្រក្រតី។       
    ពិនិត្យមើលរកមើលកំហូចទុយោនានា។       
    ពិនិត្យរកមើលការ​លេចធ្លាយប្រេង។       
    សម្អាតគ្រឿងចក្រ។       
    លាបខ្លាញ់លើគ្រឿងបង្គំដែលលាបខ្លាញ់ទាំងអស់។       
    ពិនិត្យសម្ពាធខ្យល់សំបកកង់។       
    កែថ្នាំលាបដែលមានកំហូច។       

    នីតិវិធីតំហែទាំជាប្រចាំ

    កុំបញ្ជាឲ្យគ្រឿងចក្រផ្អៀង ក្នុងករណី​ដែលវាមិនចាំបាច់។ បើ​អ្នក​បញ្ជាឲ្យគ្រឿងចក្រផ្អៀង ប្រេង​ម៉ាស៊ីន​អាចនឹងចូលតាមក្បាល ឬ​គម្របស៊ីឡាំងម៉ាស៊ីន ហើយ​ធាតុ​រាវ​វារី ឬ​ហាដ្រូលិក​អាចនឹងលេច​ចេញ​តាម​គម្របធុងរបស់វា។ ការលេចធ្លាយទាំងនេះ​អាចនឹងបណ្ដាលឲ្យមានការជួសជុល​គ្រឿងចក្រ​អស់ថ្លៃច្រើន។ ដើម្បីតំហែទាំនៅរោងជាង ត្រូវលើកគ្រឿងចក្រ​ដោយការប្រើ​គ្រឿងស្ទួច ឬ​គ្រឿងចក្រស្ទូច​តូចមួយ។

    ការរៀបចំសម្រាប់ការថែទាំ

    1. បើកបរ ឬ​ដឹកជញ្ជូន​គ្រឿងចក្រ​ទៅកាន់ទីរាបស្មើ សូមមើល ការដឹកជញ្ជូនគ្រឿងចក្រ

    2. ក្នុងករណីបានបន្ទាបចុះហើយ ត្រូវលើកកង់ដឹកជញ្ជូន សូមមើល លើកគ្រឿងចក្រដាក់លើកង់ដឹកជញ្ជូន

    3. បើ​ម៉ាស៊ីនកំពុងដំណើរការ ឬ​ឆេះ ត្រូវពន្លត់ម៉ាស៊ីន។

    4. ដាក់ហ្វ្រាំងដៃ។

    5. បើ​ម៉ាស៊ីន​ឡើងក្ដៅ ត្រូវរង់ចាំ​ឲ្យ​ម៉ាស៊ីន និង​ប្រព័ន្ធ​ហាយដ្រូលិក​ចុះ​ត្រជាក់​សិន។

    ការលើកកៅអីអង្គុយបញ្ជាឡើង

    1. ទាញដៃគន្លឹះកៅអីថយក្រោយ រហូតទាល់តែវាឃ្លាតពីដែកខ្ទាស់គន្លឹះកៅអី (រូបភាព 24)។

      g279773
    2. រុញកៅអីឲ្យទ្រេតទៅមុខ (រូបភាព 24)។

    ការបន្ទាបចុះកៅអីអង្គុយបញ្ជា

    រុញបន្ទាបកៅអីចុះក្រោយ​រហូតទាល់តែ​​ដៃគន្លឹះកៅអី​កិបជាប់ទៅនឹងដែកខ្ទាស់ ឬ​ដែក​សូក​ដៃគន្លឹះកៅអី​យ៉ាងគត់មត់ល្អ (រូបភាព 25)។

    g279772

    ប្រេងរំអិល

    ការដាក់​ប្រេង​រំអិលទម្រ​រង្វិល​កង់រ៉ូឡូ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ដាក់​ប្រេង​រំអិលទម្រ​រង្វិល​កង់រ៉ូឡូ។ត្រូវ​ដាក់​ប្រេង​រំអិលទម្រ​រង្វិល​កង់រ៉ូឡូ ក្រោយពេលលាងសម្អាត​ហើយ​ម្ដងៗ។
  • ប្រភេទខ្លាញ់រំអិល (ខ្លាញ់គោ): ខ្លាញ់រំអិលលីចូមលេខ 2

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ជូតសម្អាតទីកន្លែង​ដើម្បីកុំឲ្យសមាសធាតុ​ពីក្រៅអាចចូលទម្រងរង្វិល ឬ​បាដាង​បាន។

    3. បូមខ្លាញ់ដាក់តាម​គ្រឿង​ខ្ចៅ​ដាក់​ប្រេង​រំអិល​ដូចដែលមានបង្ហាញ​នៅក្នុង រូបភាព 26

      g036790g036789
    4. ជូតខ្លាញ់រំអិលដែលលើសចេញឲ្យស្ងួតអស់។

      Important: ក្រោយការបូមខ្លាញ់ដាក់ហើយ ត្រូវ​បរគ្រឿងចក្រចេញពី​ទីស្មៅ​ទៅកាន់​កន្លែងមួយ​ភ្លាមៗដើម្បីបំបាត់ប្រេងរំអិល​ដែលលើស​ដែល​នឹង​ជៀសវាង​ពី​ការធ្វើឲ្យមានកំហូចស្មៅបាន។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់​ម៉ាស៊ីន មុនពេល​ធ្វើការ​ពិនិត្យមើល​ប្រេង ឬ​បន្ថែម​ប្រេង​ទៅ​ប្រអប់​រវៃ។

    • ហាមប្ដូរ​ល្បឿនរបស់​ប្រព័ន្ធ​គ្រប់គ្រង ឬ​បង្កើនល្បឿនម៉ាស៊ីន។

    លក្ខណៈបច្ចេកទេសនៃប្រេងម៉ាស៊ីន

    ប្រភេទ: ចំណាត់ថ្នាក់ស្តង់ដារ APl SL ឬ​ខ្ពស់ជាងនេះ

    កម្រិត​ស្អិត​ខាប់ ឬ​រអិល: ជ្រើសរើស​កម្រិត​ស្អិត​ខាប់ ឬ​រអិល​ដោយយោងតាម​កម្រិត​សីតុណ្ហភាពបរិយាកាសជុំវិញ សូម​មើល រូបភាព 27

    g018667

    ការពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើ​វាត្រូវបានដំណើរការ​រួចហើយ ត្រូវទុកឲ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យមើលវា។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. សម្អាតបរិវេណជុំវិញគម្របអង្គចាក់បំពេញប្រេងរំអិល (រូបភាព 28)។

      g281202
    3. មួលដោះគម្រប​អង្គ​ចាក់​បំពេញប្រេងរំអិល​ចេញ​ដោយបង្វិលវាបញ្ច្រាស​ទ្រនិចនាឡិកា។

    4. ពិនិត្យមើលកម្រិតប្រេងរំអិល (រូបភាព 29)។

      ម៉ាស៊ីន​ប្រេងរំអិល​ពេញ នៅពេលកម្រិតប្រេងរំអិលឡើងដល់ក​នៃ​ច្រកអង្គ​ចាក់​បំពេញ។

      Note: កម្រិត​ប្រេងរំអិល​នៅក្រោមក​នៃ​ច្រកអង្គ​ចាក់​បំពេញ ត្រូវបន្ថែមប្រេងរំអិល​ដែលបានបញ្ជាក់ត្រឹមត្រូវ​ដើម្បី​បង្កើន​កម្រិតឲ្យឡើងដល់កក​នៃ​ច្រកអង្គ​ចាក់​បំពេញ។

      Important: កុំចាក់ប្រេងរំអិលចូលប្រអប់​រវៃម៉ាស៊ីនហូរហៀរពេក។

      g281195
    5. ដាក់/បំពាក់គម្រប​អង្គ​ចាក់​បំពេញប្រេងរំអិល និង​ជូតសម្អាតប្រេងដែលកំពប់មួយចំនួនចេញឲ្យស្អាត។

    ការផ្លាស់ប្ដូរប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 20 ម៉ោងដំបូង
  • ផ្លាស់ប្ដូរប្រេងម៉ាស៊ីន
  • រៀងរាល់ 100 ម៉ោងម្តង
  • ផ្លាស់ប្ដូរប្រេងម៉ាស៊ីន
  • ការរៀបចំ​គ្រឿងចក្រ

    1. បញ្ឆេះម៉ាស៊ីន ហើយ​ទុកឲ្យវាដើរនៅនឹងកន្លែងរយៈពេលពីរបីនាទី​ដើម្បី​កម្ដៅប្រេងម៉ាស៊ីន រួចហើយពន្លត់ម៉ាស៊ីនវិញ។

    2. លើកគ្រឿងចក្រដាក់លើ​កង់ដឹកជញ្ជូន សូមមើល លើកគ្រឿងចក្រដាក់លើកង់ដឹកជញ្ជូន

    3. ផ្អៀងគ្រឿងចក្រ​នេះ​ដើម្បីឲ្យចុងម្ខាងនៃគ្រឿងចក្រ​ដែលមានម៉ាស៊ីន​ខិតទៅជិតដី ហើយទ្រចុងម៉ាស៊ីនម្ខាងទៀត​ដើម្បីទប់វាក្នុងស្ថានភាព​នេះ។

    ការបង្ហូរប្រេងម៉ាស៊ីន

    1. ដាក់ទុយោបង្ហូរពាក់ទៅលើវ៉ាល់បង្ហូរចូល (រូបភាព 30)។

    2. ដាក់ចុងទុយោម្ខាងទៀត (រូបភាព 30) ទៅលើចានដែលមានចំណុះ 1 ល (1 US qt)។

      g029369
    3. មួលវ៉ាល់ប្រេងរំអិលបញ្ច្រាសទ្រនិចនាឡិកា​ឲឲ្យបាន 1/4 ហើយ​បណ្ដោយឲ្យប្រេងម៉ាស៊ីនហូរចេញឲ្យអស់ (រូបភាព 30)។

    4. មួយវ៉ាល់តាមបណ្ដោយទ្រនិចនាឡិកា​ឲ្យបាន 1/4 ដើម្បីបិទវ៉ាល់វិញ (រូបភាព 30)។

    5. ដកទុយោបង្ហូរចេញ (រូបភាព 30) ហើយ​ជូតសម្អាតចេញនូវប្រេងរំអិល​មួយចំនួន​ដែល​បាន​កំពប់។

    6. បោះចោលប្រេងសំណល់ឲ្យបានត្រឹមត្រូវ។

      Note: ប្រើវាម្តងទៀត​ដោយទៅតាម​ក្រមច្បាប់​ក្នុង​ប្រទេស។

    ការបន្ថែមប្រេងចូលក្នុងម៉ាស៊ីន

    សមត្ថភាពផ្ទុកនៃប្រអប់រវៃ: 0.60 ល (0.63 US qt)

    1. បន្ទាប​គ្រឿងចក្រដាក់លើរ៉ូឡូ សូមមើល បន្ទាបគ្រឿងចក្រដាក់ជារ៉ូឡូ ឬម៉ាស៊ីនពង្រាបដីស្មៅវិញ។

    2. ចាក់បំពេញប្រេងរំអិល​ដែលបានបញ្ជាក់ប្រាប់​ចូលទៅក្នុង​ប្រអប់រវៃ សូម​មើល លក្ខណៈបច្ចេកទេសនៃប្រេងម៉ាស៊ីន និង ការពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន

    ការពិនិត្យមើលស្បៃតម្រងខ្យល់ខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ប្រដាប់បន្សុទ្ធខ្យល់ ឬ​តម្រងខ្យល់។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះខ្ចៅកន្ទុយត្រី​ដែលមួល​ភ្ជាប់​គម្របប្រដាប់​បន្សុទ្ធ​ខ្យល់​ទៅ​នឹង​ប្រដាប់​បន្សុទ្ធ​ខ្យល់ ឬ​តម្រងខ្យល់ ហើយ​ដកគម្របចេញ (រូបភាព 31)។

      g025916
    3. សម្អាតគម្រប​តម្រង​ខ្យល់​ឲ្យបានហ្មត់ចត់។

    4. ពិនិត្យរកមើលធូលី និង​កំទេចកំទី​សមាសភាគ​ស្បៃតម្រងខ្យល់មានហ្វូម​។

      សម្អាតតម្រងខ្យល់មានហ្វូម បើចាំបាច់ សូមមើល ការសម្អាតស្បៃតម្រងខ្យល់​មាន​ហ្វូម

    5. ផ្គុំដាក់គម្រប​តម្រង​ខ្យល់ទៅនឹងប្រដាប់​បន្សុទ្ធ​ខ្យល់​ដោយប្រើ​ខ្ចៅកន្ទុយត្រី (រូបភាព 31)។

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • សម្អាត​ប្រដាប់បន្សុទ្ធខ្យល់ ឬ​តម្រងខ្យល់(ឲ្យបានកាន់​តែញឹកញាប់​លើបញ្ហា​ស្ថានភាព​កខ្វក់ ឬ​ធូលី)។
  • រៀងរាល់ 300 ម៉ោងម្តង
  • ប្ដូរសមាសភាគ​ក្រដាសថ្មី។
  • ការសម្អាតស្បៃតម្រងខ្យល់​មាន​ហ្វូម

    1. ដោះខ្ចៅកន្ទុយត្រី​ដែលមួល​ភ្ជាប់​គម្របប្រដាប់​បន្សុទ្ធ​ខ្យល់​ទៅ​នឹង​ប្រដាប់​បន្សុទ្ធ​ខ្យល់ ឬ​តម្រងខ្យល់ ហើយ​ដកគម្របចេញ (រូបភាព 31)។

    2. ដោះខ្ចៅកន្ទុយត្រីចេញពីតម្រងខ្យល់ ហើយ​ដោះតម្រងចេញ (រូបភាព 31)។

    3. ដោះស្បៃ​តម្រងខ្យល់មានហ្វូម​ចេញពី​សមាសភាគក្រដាស (រូបភាព 31)។

      បើ​សមាសភាគតម្រងខ្យល់ជាក្រដាស​ឡើងកខ្វក់ ឬ​មាន​កំហូច ត្រូវ​សម្អាត​វា ឬ​ដូរ​វាចេញ​ហើយ​ដាក់ថ្មី សូមមើល ការសម្អាតស្បៃតម្រងខ្យល់ជាក្រដាស

    4. លាងស្បៃ​តម្រងខ្យល់មានហ្វូម​ដោយលាយទឹកសាប៊ូ និង​ទឹកក្ដៅឧណ្ឌៗ។

    5. សម្រោះសមាសភាគពពុះ (ហ្វូម) ចេញឲ្យស្ងួតអស់ដើម្បីឲ្យអស់ធូលី។

      Important: កុំពូតសមាសភាគនេះ ពីព្រោះហ្វូមអាចនឹងរហែក។

    6. ធ្វើឲ្យសមាសភាគពពុះ (ហ្វូម) ឬ​អេប៉ុង​ស្ងួតដោយប្រើកន្សែងមានព្រុយៗ​ដែលស្អាត។

    7. ពូតកន្លែងមានព្រុយៗ និង​សមាសភាគពពុះ (ហ្វូម) ដើម្បីឲ្យសមភាគ​នេះ​ស្ងួត​ល្អ។

      Important: កុំពូតមួលវា ពីព្រោះហ្វូមអាចនឹងរហែក។

    8. ធ្វើបន្សើមសមាសភាគពពុះ (ហ្វូម) ដោយប្រើប្រេងម៉ាស៊ីនស្អាត។

    9. ច្របាច់សមាសភាគនេះ​ដើម្បីឲ្យចេញអស់នូវប្រេងរំអិលដែលលើស និង​ដើម្បីឲ្យមានល្បាយប្រេងរំអិលត្រឹមត្រូវល្អបំផុត។

      Note: សមាសភាគពពុះ (ហ្វូម) ត្រូវមានសំណើមប្រេង។

    ការសម្អាតស្បៃតម្រងខ្យល់ជាក្រដាស

    សម្អាតសមាសភាគក្រដាសដោយគោះ​ឲ្យចេញធូលីក្នុង​ស្បៃ​តម្រងខ្យល់​តិចៗច្រើនដងលើផ្ទៃរឹង។

    Important: មិនត្រូវប្រើដុសសមាសភាគនេះ ឬ​ប្រើខ្យល់ហាប់បាញ់ធូលី ការដុសជំរុញឲ្យធូលីចូលក្នុងប្រហោងហ្វូម ឬ​អេប៉ុង និង​ខ្យល់ហាប់នឹង​ធ្វើឲ្យមានកំហូចតម្រងជាក្រដាសទៅបាន។

    ការផ្គុំ ឬ​ដំឡើងស្បៃតម្រងខ្យល់ខ្យល់

    1. ផ្គុំ ឬ​ដំំឡើង​ស្បៃ​តម្រងខ្យល់មានហ្វូម​ដាក់ចូលទៅក្នុង​​សមាសភាគក្រដាស (រូបភាព 31)។

    2. ត្រួតពិនិត្យមើលសំណឹក និង​កំហូចទ្រនាប់ (រូបភាព 31)។

      ប្ដូរទ្រនាប់ថ្មី បើវាមានសំណឹក ឬ​កំហូច។

    3. ត្រូវធានាឲ្យបាន ឬ​ធ្វើឲ្យប្រាកដថា ទ្រនាប់ពិតជាបានស្ថិតនៅរន្ធខ្យល់ចូល​សម្រាប់​ដំណើរការកាប៊ួរ៉ាទ័រ (រូបភាព 31)។

    4. ដាក់​តម្រង​ខ្យល់ឲ្យទៅជាកាប៊ួរ៉ាទ័រ​ដោយប្រើខ្ចៅកន្ទុយត្រីមួយភ្ជាប់ (រូបភាព 31)។

    5. ដាក់គម្រប​តម្រង​ខ្យល់លើកាប៊ួរ៉ាទ័រ​ដោយប្រើខ្ចៅកន្ទុយត្រីមួយភ្ជាប់ (រូបភាព 31)។

    ការធ្វើតំហែទាំប៊ូហ្ស៊ី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើល/លៃតម្រូវប៊ូហ្ស៊ី។
  • រៀងរាល់ 300 ម៉ោងម្តង
  • ប្ដូរក្បាលប៊ូហ្ស៊ី
  • ប្រភេទ: ប៊ូហ្ស៊ី NGK BPR6ES ឬ​ប្រហាក់ប្រហែល

    ចន្លោះ​ខ្យល់: 0.70 ទៅ 0.80 មម (0.028 ទៅ 0.031 អ៊ិញ) សូមមើល រូបភាព 33

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ផ្ដាច់ខ្សែប៊ូហ្ស៊ីពីក្បាលប៊ូហ្ស៊ី (រូបភាព 32)។

      g019905
    3. សម្អាតបរិវេណជុំវិញប៊ូហ្ស៊ី និង​ដកឆ្នុកចេញពីគម្រប​ស៊ីឡាំង។

      Important: ត្រូវប្ដូរថ្មីនូវ​ប៊ូហ្ស៊ី​ដែលមានស្នាមប្រេះ ដើរមិនស្រួល ឬ​កខ្វក់។ មិនត្រូវផ្លុំបាញ់ខ្សាច់សម្អាត កោស/ធ្វើឲ្យកកិត ឬ​សម្អាតអេឡិចត្រូត​ឡើយ ពីព្រោះកំហូចម៉ាស៊ីនអាចនឹងកើតមាន​ដែល​បណ្ដាលមកពីមាន​ខ្សាច់ចូលទៅក្នុងស៊ីឡាំងបាន។

    4. ដាក់កំណត់ចន្លោះខ្យល់ ឬ​គម្លាតចាប់ពី 0.70 ដល់ 0.80 មម (0.028 ដល់ 0.031 អ៊ិញ) ដូចដែលបង្ហាញនៅក្នុង រូបភាព 33)។

      g019300
    5. បំពាក់​ប៊ូហ្ស៊ីប៊ូហ្ស៊ីដែលមានចន្លោះត្រឹមត្រូវ​ដោយប្រុងប្រយ័ត្ន​និង​ដោយ​ដៃ​ដើម្បីជៀសវាងការរលុងក្បាលឡោស៊ី។

    6. ក្រោយពេលមានការដាក់ប៊ូហ្ស៊ីហើយ ត្រូវរឹតវាដោយប្រើម៉ាឡេតរឹតក្បាលប៊ូហ្ស៊ី​ដូចខាងក្រោម:

      • នៅពេលកំពុងបំពាក់ប៊ូហ្ស៊ីថ្មី ត្រូវរឹតវាឲ្យបានកន្លះជុំ-1/2 (ក្រោយពេលមានការដាក់ប៊ូហ្ស៊ីស៊ប់ចូលដល់កន្លែង​ត្រឹមត្រូវហើយ) ដើម្បីធ្វើបំណែនទ្រនាប់។

      • នៅពេលកំពុងបំពាក់ប៊ូហ្ស៊ីពីនាយមក ត្រូវរឹតវាពី 1/8 ដល់ 1/4 នៃ​ជុំរង្វង់ (ក្រោយពេលមានការដាក់ប៊ូហ្ស៊ីស៊ប់ចូលដល់កន្លែង​ត្រឹមត្រូវហើយ) ដើម្បីធ្វើបំណែនទ្រនាប់។

      Important: ប៊ូហ្ស៊ី​ដែលរលុង​អាចនឹងឲ្យឡើងកម្ដៅ និង​ធ្វើឲ្យខូចម៉ាស៊ីនទៅបាន។ ការរឹតប៊ូហ្ស៊ីខ្លាំងជ្រុល​អាចធ្វើឲ្យខូចស្នែខ្ចៅលើគម្រប​ស៊ីឡាំង។

    7. ភ្ជាប់​ខ្សែប៊ូហ្ស៊ីទៅក្បាលប៊ូហ្ស៊ី។

    ការពិនិត្យមើល និង​ការលៃតម្រូវចន្លោះវ៉ាល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 300 ម៉ោងម្តង
  • ពិនិត្យមើល និង​ការលៃតម្រូវចន្លោះវ៉ាល់។
  • Important: ដើម្បីទទួលបានសេវាជួសជុលថែទាំ សូម​បញ្ជូនទៅកាន់​អ្នកលក់ចែកចាយ​របស់អ្នក​ដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យ​ត្រឹមត្រូវ។

    តំហែទាំប្រព័ន្ធប្រេង

    ការសម្អាតាពែងត្រងកករ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • សម្អាតាពែងត្រងកករ។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. មួលវ៉ាល់បិទប្រេងដាក់ក្នុងស្ថានភាព​បិទ OFF (រូបភាព 34)។

      g025917
    3. ដោះពែងត្រងកករប្រេងឥន្ធនៈ និង​ទ្រនាប់រាងមូល ឬ O-ring ចេញ (រូបភាព 34)។

    4. ពិនិត្យមើលទ្រនាប់រាងមូល ឬ O-ring ដើម្បីរកសំណឹក និង​កំហូច ត្រូវ​ប្ដូរទ្រនាប់រាងមូល ឬ O-ring ថ្មីចេញ បើវាមានសំណឹក ឬ​កំហូច។

    5. លាងសម្អាតពែងត្រងកករ និង​ទ្រនាប់រាងមូល​ដោយ​ទឹកដែលមិនអាច​ឆេះបាន ហើយហាល ឬ​ធ្វើសម្ងួតវាឲ្យស្ងួត។

    6. ប្ដូរ​ទ្រនាប់រាងមូល ឬ O-ring នៃ​វ៉ាល់​បិទ​ប្រេងឥន្ធនៈ ហើយ​បំពាក់ពែងត្រងកករប្រេង (រូបភាព 34)។ រឹតបន្តឹងពែងត្រងកករប្រេងឲ្យជាប់ល្អ។

    តំហែទាំប្រព័ន្ធអគ្គិសនី

    ការត្រួតពិនិត្យប្រព័ន្ធសោសុវត្ថិភាព

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលប្រព័ន្ធសោសុវត្ថិភាព។
  • ការប្រុងប្រយ័ត្ន

    ប្រសិនបើ​កុង​តាក់​ចាក់ស្រេះ​គ្នា​ដែល​មាន​សុវត្ថិភាព​ត្រូវបានផ្តាច់ ឬខូចនោះ គ្រឿងចក្រ​អាច​ប្រតិបត្តិការ​ដោយ​មិន​បានរំពឹងទុកដែលបណ្តាលឲ្យរងរបួសដល់រាង​កាយបាន។

    • ហាមរុះ​រើកុងតាក់ចាក់ស្រេះគ្នា។

    • ពិនិត្យមើលបញ្ជារបស់កុងតាក់ចាក់សោជារៀងរាល់ថ្ងៃ ហើយ​និង​ប្ដូរកុង​​តាក់ដែល​ខូចណាមួយ មុនពេលបញ្ជាគ្រឿងចក្រ។

    Important: បើ​ប្រព័ន្ធសោ ឬ​ការពារសុវត្ថិភាព​មិនដំណើរការ​ដូចដែលបានបរិយាយ​ខាងក្រោម​ទេនោះ ត្រូវយកទៅឲ្យអ្នកលក់ចែកចាយ​ដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យ​ត្រឹមត្រូវ​ជាបន្ទាន់។

    1. បើកំពុងស្ថិតនៅលើកង់ដឹកជញ្ជូន បន្ទាប​គ្រឿងចក្រដាក់លើរ៉ូឡូ សូមមើល បន្ទាបគ្រឿងចក្រដាក់ជារ៉ូឡូ ឬម៉ាស៊ីនពង្រាបដីស្មៅវិញ។

    2. ដាក់ហ្វ្រាំងដៃ ត្រូវធានាឲ្យបាន ឬ​ធ្វើឲ្យប្រាកដ​ថា ឈ្នាន់បញ្ជាចលនា​កំពុងស្ថិតក្នុងស្ថានភាពនឹង ឬ​គ្មានចលនា NEUTRAL រួចហើយ​បញ្ឆេះ​ម៉ាស៊ីន។

    3. អង្គុយនៅលើកៅអី។

    4. ដោយមានជាប់ហ្វ្រាំងដៃហើយ ត្រូវជាន់ឈ្នាន់បញ្ជាចលនា​ថ្នមៗ ម៉ាស៊ីន​ត្រូវរលត់ ក្រោយរយៈពេលប្រហែលជា 1 វិនាទី។

    5. ដោយម៉ាស៊ីនកំពុងឆេះ ឬ​ដំណើរការ ហើយ​មាន​ជាប់​ហ្វ្រាំងដៃ ត្រូវក្រោកឈរ និង​ពិនិត្យផ្ទៀងផ្ទាត់ឲ្យដឹងថា ម៉ាស៊ីនពិតជារលត់​ក្រោយរយៈពេល 1 វិនាទី។

    Note: លើសពីនេះ ប្រព័ន្ធសោ ឬ​ការពារសុវត្ថិភាព​ត្រូវបានគេរចនាឡើង​ដើម្បី​ពន្លត់ម៉ាស៊ីន ក្នុង​ករណី​ដែល​អ្នកបញ្ជាងើបផុតពីកៅអី នៅខណៈពេល​ដែល​គ្រឿងចក្រ​កំពុង​មាន​ចលនា។

    តំហែទាំហ្វ្រាំង

    ការពិនិត្យមើលហ្វ្រាំងដៃ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលហ្វ្រាំងដៃ។
    1. បើកបរ ឬ​ដឹកជញ្ជូន​គ្រឿងចក្រ​ទៅកាន់ទីរាបស្មើ។

    2. បើអ្នកត្រូវដឹកជញ្ជូនគ្រឿងចក្រ​នេះ ត្រូវផ្ដាច់វាចេញពី​យានយន្តសណ្ដោង ហើយ​បន្ទាប​គ្រឿងចក្រដាក់លើរ៉ូឡូ សូមមើល ការផ្ដាច់គ្រឿងចក្រ​ចេញពី​​យានយន្តសណ្ដោង និង បន្ទាបគ្រឿងចក្រដាក់ជារ៉ូឡូ ឬម៉ាស៊ីនពង្រាបដីស្មៅវិញ។

    3. ដាក់ហ្វ្រាំងដៃ។

    4. បញ្ឆេះម៉ាស៊ីន និង​ដាក់កំណត់ម៉ាស៊ីនឲ្យស្ថិតក្នុងស្ថានភាព​នៅនឹង ឬ​គ្មានចលនា IDLE។

    5. អង្គុយលើ​កៅអីនៃអ្នកបញ្ជា។

    6. ជាន់ឈ្នាន់បញ្ជាចលនាមួយ​ក្នុង​ឈ្នាន់បញ្ជាចលនា​នានា។

      Important: ម៉ាស៊ីន​មិនត្រូវមានចលនាឡើយ។ បើវាកំពុងមានចលនា លៃតម្រូវ​ហ្វ្រាំងដៃ សូមមើល ការលៃតម្រូវ​ហ្វ្រាំងដៃ

      Note: ម៉ាស៊ីនរលត់ក្នុងរយៈពេល 1 វិនាទី នៅពេលអ្នកជាន់ឈ្នាន់បញ្ជាចលនា​នៅពេលមានជាប់ហ្វ្រាំងដៃ។

    ការលៃតម្រូវ​ហ្វ្រាំងដៃ

    1. ត្រូវធានាឲ្យបានថា ម៉ាស៊ីនពិតជាបានរលត់ហើយ។

    2. ដោះ ឬ​ដកហ្វ្រាំងដៃ។

    3. លៃតម្រូវហ្វ្រាំដៃ​ដូចខាងក្រោម:

      • ដើម្បីកម្លាំងហ្វ្រាំង ត្រូវបង្វិលក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើហ្វ្រាំង​ស្របតាម​ទ្រនិចនាឡិកា (រូបភាព 35)។

      • ដើម្បីបន្ថយកម្លាំង​ហ្វ្រាំង ត្រូវបង្វិលក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់លើហ្វ្រាំង​បញ្ច្រាស​ទ្រនិចនាឡិកា (រូបភាព 35)។

      g027634g279850
    4. ពិនិត្យមើលហ្វ្រាំងដៃ សូមមើល ការពិនិត្យមើលហ្វ្រាំងដៃ

    5. បញ្ឆេះម៉ាស៊ីន និង​ដាក់កំណត់ម៉ាស៊ីនឲ្យស្ថិតក្នុងស្ថានភាព​នៅនឹង ឬ​គ្មានចលនា IDLE។

    6. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    7. ដោះ ឬ​ដកហ្វ្រាំងដៃ។

    8. ជាន់ឈ្នាន់បញ្ជាចលនាមួយ​ក្នុង​ឈ្នាន់បញ្ជាចលនា​នានា។

      ម៉ាស៊ីន​​ត្រូវមានចលនា។ បើគ្រឿងចក្រមិនចល័តមិនបានក្រោយមានការដោះហ្វ្រាំងដៃ​ហើយ ត្រូវអនុវត្តវិធានការ​ដដែលៗឡើងវិញ 3 តាមរយៈ 8 រហូតដល់​គ្រឿងលែងមានចលនា​នៅពេល​កំពុងមានជាប់ហ្វ្រាំងដៃ ហើយ​គ្រឿងចក្រ​នេះ​កំពុង​ចល័តបាន នៅពេលមានការដោះហ្វ្រាំងដៃហើយ។

    9. ដាក់ហ្វ្រាំងដៃ ហើយ​ពន្លត់ម៉ាស៊ីន។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធហាយដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើ​វត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែល​បានចាក់​ចូល​ទៅក្នុងស្បែក​ត្រូវតែ​បានវះកាត់​យកចេញ​នៅក្នុង​រយៈពេលពីរបីម៉ោងក្រោយដោយ​វេជ្ជបណ្ឌិត។

    • ត្រូវធ្វើឲ្យប្រាកដថា ​ទុយយោ និងខ្សែប្រេង​ហាយដ្រូលិកទាំងអស់មាន​ស្ថានភាព​ល្អ ហើយ​តំណភ្ជាប់ហាយដ្រូលិក​និង​គ្រឿងបង្គំ​គឺតឹងល្អ មុន​ពេល​ធ្វើការ​ដាក់​សម្ពាធ​ទៅ​ប្រព័ន្ធហាយដ្រូលិក។

    • រក្សារាងកាយ​ និង​ដៃ​របស់​អ្នកឲ្យ​នៅឆ្ងាយពី​ការលេចធ្លាយនៃប្រហោងកន្លាស់ ឬ​ក្បាលប៊ិចបាញ់ប្រេងដែល​បាញ់​ប្រេងហាយដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាស់កាតុង​ ឬ​ក្រដាសដើម្បី​ស្វែងរក​ការលេចធ្លាយ​ហាយដ្រូលិក។

    • បន្ថយសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធហាយដ្រូលិកប្រកបដោយសុវត្ថិភាព មុនពេលបំពេញការងារណា​មួយ​នៅលើ​ប្រព័ន្ធធាហាយដ្រូលិក។

    ការពិនិត្យមើលទុយោសម្អាធទឹក ឬ​ហាយដ្រូលិក និង​គ្រឿងខ្ចៅ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលទុយោសម្អាធទឹក ឬ​ហាយដ្រូលិក និង​គ្រឿងខ្ចៅ។
  • ពិនិត្យ​ទុយយោអ៊ីដ្រូលិក​ដើម្បីរកមើលកន្លែង ឬ​ការធ្លាយយ ទម្រចាប់កែងដែលរលុង សំណឹក គ្រឿងខ្ចៅ​រលុង ការធ្លាក់ចុះ​គុណភាព​ដោយសារ​អាកាសធាតុ និង​ការធ្លាក់ចុះ​គុណភាព​ដោយសារសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់ទាំងអស់មុនពេលបញ្ជាគ្រឿងចក្រ។

    ការព្រមាន

    ការលេចធ្លាយសារធាតុរាវហាយដ្រូលិកក្រោមសម្ពាធអាចជ្រាបចូលស្បែក និងបង្កឲ្យមានការរងរបួស។

    • ស្វែរកការព្យាបាលជាបន្ទាន់ បើ​វត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។

    • ត្រូវ​ធានាថា​ទុយយោ និង​ខ្សែប្រេង​ហាយដ្រូលិកទាំងអស់មាន​ស្ថានភាព​ល្អ ហើយ​តំណភ្ជាប់ហាយដ្រូលិក ​និង​គ្រឿងបង្គុំ​ពិតជាតឹងល្អ មុន​ពេល​ធ្វើការ​ដាក់​សម្ពាធ​ទៅ​ប្រព័ន្ធហាយដ្រូលិក។

    • រក្សារាងកាយ​ និង​ដៃ​របស់​អ្នកឲ្យ​នៅឆ្ងាយពី​ការលេចធ្លាយនៃប្រហោងកន្លាស់ ឬ​ក្បាលប៊ិចបាញ់ប្រេងដែល​បាញ់​ប្រេងហាយដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាស់កាតុង​ ឬ​ក្រដាសដើម្បី​ស្វែងរក​ការលេចធ្លាយ​ហាយដ្រូលិក។

    • បន្ថយសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធហាយដ្រូលិកប្រកបដោយសុវត្ថិភាព មុនពេលបំពេញការងារណា​មួយ​នៅលើ​ប្រព័ន្ធធាហាយដ្រូលិក។

    ការត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។ពិនិត្យមើលកម្រិតសារធាតុរាវហាយដ្រូលិកមុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះលើកដំបូង និងរៀងរាល់ថ្ងៃបន្ទាប់ពីនោះមក។
  • Note: នៅមុនពេលធ្វើការជួសជុលថែទាំផ្នែកណាមួយនៃប្រព័ន្ធហាយដ្រូលិក ត្រូវពន្លត់ម៉ាស៊ីន​ដើម្បីឲ្យថយសម្ពាធចុះសិន។ មុននឹងបញ្ឆេះម៉ាស៊ីន​ក្រោយពេលមានការជួសជុលថែទាំប្រព័ន្ធហាយដ្រូលិក​ហើយ និង​មានសម្ពាធក្នុងប្រព័ន្ធទុយោហាយដ្រូលិក ត្រូវពិនិត្យទុយោ និង​តំណ​ទាំងអស់​ដើម្បីរកមើលកំហូច និង​ដើម្បីធានាឲ្យបានថា ផ្នែកទាំងនោះ​ពិតជាមានតំណឹងជាប់លាប់ហើយ។ ប្ដូរថ្មីនូវទុយោទាំងឡាយណា​ដែលមានកំហូច ហើយ​រឹតបន្តឹងក្បាលតំណទាំងឡាយណា​ដែលរលុង​តាម​ដែល​ចាំបាច់។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដំឡើងកៅអីអង្គុយបញ្ជា សូមមើល ការលើកកៅអីអង្គុយបញ្ជាឡើង

    3. ដោះគម្រប និង​ពិនិត្យមើលកម្រិតហាយដ្រូលិកនៅក្នុង​ធុងស្តុក (រូបភាព 36)។

      កម្រិតហាយដ្រូលិកក្ដោបលើពាក្យត្រជាក់ COLD ដែលមានការសរសេរឆ្លាក់លើសន្ទះធុងបម្រុង។

      g279851
    4. បើសំខាន់ចាំបាច់ បន្ថែមធាតុរាវវារី ឬ​ហាយដ្រូលិក​ដែល​បានបញ្ជាក់​ចូលទៅក្នុង​ធុងបម្រុង​រហូតទាល់តែវាឡើងដល់កម្រិតធាតុរាវវារី ឬ​ហាយដ្រូលិក​ត្រជាក់​ដែល​មាននៅលើសន្ទះ។

      Note: សន្ទះនៅលើធុងបម្រុង​មាន​ការដាក់ស្លាក​នូវពាក្យក្ដៅ HOT និង​ត្រជាក់ COLD។ ចាក់បំពេញហាយដ្រូលិក​ចូលធុងបម្រុង​ឲ្យ​ឡើងដល់កម្រិតត្រឹមត្រូវ​ដោយ​អាស្រ័យលើកម្រិតសីតុណ្ហភាពនៃសារធាតុរាវនេះ។ កម្រិតវត្ថុរាវនេះ​ប្រែប្រួលទៅតាមកម្រិតសីតុណ្ហភាពសារធាតុរាវ។ កម្រិតត្រជាក់បង្ហាញឲ្យច្បាស់អំពី​កម្រិតសារធាតុរាវ​នៅពេលវា​មាន​សីតុណ្ហភាព 24°C (75°F)។ កម្រិតកម្ដៅ​បង្ហាញឲ្យច្បាស់អំពី​កម្រិតសារធាតុរាវ​នៅពេលវា​មាន​សីតុណ្ហភាព 107°C (225°F)។ឧទាហរណ៍: បើ​សារធាតុរាវ​នេះ​មានកម្រិតសីតុណ្ហភាព​​ខ្យល់បរិយាកាស​ប្រហែល 24°C (75° F) ត្រូវចាក់បំពេញ​ឲ្យដល់ត្រឹមតែកម្រិត​ត្រជាក់​ប៉ុណ្ណោះ។ បើ​សារធាតុរាវនេះ​មានសីតុណ្ហភាព​ប្រហែល 65°C (150° F) ត្រូវចាក់់បំពេញពាក់កណ្ដាលកម្រិត​ក្ដៅ និង​ត្រជាក់។

    5. ប្ដូរគម្របធុងបម្រុងហាយដ្រូលិក ហើយមួលរឹតវារហូតដល់ជាប់ស៊ប់។

      Important: មិនត្រូវមួលរឹតគម្របធុងបម្រុងហាយដ្រូលិក​ឲ្យខ្លាំងពេកទេ។

    6. ជូតចេញ​នូវ​សារធាតុរាវ​មួយចំនួន​ដែលបានកំពប់។

    7. បន្ទាប​កៅអីអង្គុយបញ្ជា សូមមើល ការបន្ទាបចុះកៅអីអង្គុយបញ្ជា

    លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក

    ធុងប្រេង​ត្រូវ​បាន​ចាក់​បំពេញ​នៅរោងចក្រ​ដោយប្រើ​ប្រេងហាយដ្រូលិក​ដែល​មាន​គុណភាព​ខ្ពស់។ ពិនិត្យ​មើល​កម្រិត​ប្រេងហាយដ្រូលិក​ មុន​ពេល​អ្នក​​បញ្ឆេះ​ម៉ាស៊ីន​លើក​ដំបូង និង​បន្ទាប់​មក​ជា​រៀងរាល់ថ្ងៃ សូមអាន​ ការត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក

    ប្រេងហាយដ្រូលិក​សម្រាប់ការប្ដូរ​តាម​ការណែនាំ: ប្រេង​ហាយដ្រូលិកមាន​អាយុកាលវែង Toro PX ដែល​មានចំណុះ 19 ល (5 US gallon) ក្នុងមួយធុង ឬ 208 ល (55 US gallon) ក្នុងមួយ​ធុង។

    Note: គ្រឿងចក្រ​ដែលប្រើ​ប្រេង​បន្លាស់​ដែលបាន​ណែនាំ​មិនសូវតម្រូវ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ប្រេង និង​តម្រង​ញឹកញាប់​នោះទេ។

    ប្រភេទប្រេងហាយដ្រូលិកជំនួស: បើ​ប្រេងហាយដ្រូលិក​​មាន​អាយុកាលវែង Toro PX មិនអាច​រក​បាន​ទេ អ្នក​អាចប្រើប្រេងហាយដ្រូលិកមានលក្ខណៈសាមញ្ញមួយផ្សេងទៀតដែល​មានលម្អិតផ្នែកបច្ចេកទេស​​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​បាន​រាយ​សម្រាប់លក្ខណៈគ្រឿងសម្ភារដូចខាងក្រោម ហើយ​ដែល​វា​បំពេញ​តាម​ស្តង់​ដារ​ឧស្សាហកម្ម​។ ហាមប្រើប្រេង​សំយោគ។ ពិគ្រោះយោបល់​ជាមួយ​អ្នកចែកចាយ​ប្រេង​រំអិលរបស់​អ្នក ដើម្បី​កំណត់​អត្ត​សញ្ញាណ​ផលិតផល​ដែល​ពេញ​ចិត្ត។

    Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការដាក់​ជំនួសមិនត្រឹមត្រូវ ដូច្នេះចូរ​ប្រើ​ផលិតផលតែមកពីក្រុមហ៊ុន​ផលិត​ដែល​មានកេរ្តិ៍ឈ្មោះ​ដែលនឹងឈរនៅពីក្រោយ​អនុសាសន៍​របស់​ពួក​គេ។

    សន្ទស្សន៍​កំហាប់ប្រេងខ្ពស់/ប្រេងហាយដ្រូលិក​ប្រឆាំងនឹងការសឹក​ដែល​មានចំណុចលំហូរ​ទាប​ ISO VG 46

    លក្ខណៈគ្រឿងសម្ភារ 
     កំហាប់ប្រេង ASTM D445cSt @ 40 °C 44 ទៅ 48
     សន្ទស្សន៍កំហាប់ប្រេង ASTM D2270ចាប់ពី 140 ឡើងទៅ
     ចំណុចលំហូរ ASTM D97ចាប់ពី -37 °C ទៅ -45 °C
     លម្អិតផ្នែកលក្ខណៈបច្ចេកទេសនៃឧស្សាហកម្ម៖Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S)

    Note: ប្រេងហាយដ្រូលិក​ជាច្រើនគឺស្ទើរតែគ្មានពណ៌ដែលធ្វើឲ្យពិបាកកំណត់ចំណុចលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងហាយដ្រូលិកគឺមានចំណុះ 20 មល ក្នុងមួយ​ដប​។ មួយ​ដបគឺគ្រប់គ្រាន់សម្រាប់​ប្រេងហាយដ្រូលិកចាប់​ពី 15 ទៅ 22 ល ។ បញ្ជាទិញគ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។

    ការផ្លាស់ប្ដូរ​ប្រេងហាយដ្រូលិក និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 20 ម៉ោងដំបូង
  • ប្ដូរ​ប្រេងហាយដ្រូលិក និង​តម្រង។
  • រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរ​ប្រេងហាយដ្រូលិក និង​តម្រង។
  • Important: ប្រើប្រាស់​តែប្រេងហាយដ្រូលិក​ដែលបានបញ្ជាក់ប្រាប់។ សារធាតុរាវផ្សេងទៀតអាចបង្ករឲ្យខូចប្រព័ន្ធបាន។

    ការរៀបចំ​ប្ដូរ​ប្រេងហាយដ្រូលិក និង​តម្រង

    1. បើកបរ ឬ​ដឹកជញ្ជូន​គ្រឿងចក្រ​ទៅកាន់ទីរាបស្មើ សូមមើល ការដឹកជញ្ជូនគ្រឿងចក្រ

    2. បើអ្នកកំពុងបញ្ឆេះ ឬ​ដំណើរការម៉ាស៊ីន ត្រូវពន្លត់ម៉ាស៊ីនសិន។

    3. ដាក់ហ្វ្រាំងដៃ។

    4. បើគ្រឿងចក្រកំពុងលើរ៉ូឡូ ត្រូវលើវាដាក់លើកង់ដឹកជញ្ជូន សូមមើល លើកគ្រឿងចក្រដាក់លើកង់ដឹកជញ្ជូន

    5. ដំឡើងកៅអីអង្គុយបញ្ជា សូមមើល ការលើកកៅអីអង្គុយបញ្ជាឡើង

    6. បើអ្នកកំពុងបញ្ឆេះ ឬ​ដំណើរការម៉ាស៊ីន ត្រូវរង់ចាំ​ឲ្យ​ម៉ាស៊ីន និង​ប្រព័ន្ធ​ហាយដ្រូលិក​ចុះ​ត្រជាក់​សិន។

    ការបង្ហូរប្រេងហាយដ្រូលិក

    1. តម្រង់​ចានដែកត្រងដែលមានចំណុះ 2 ល (2 US qt) ពីខាងក្រោម​ធុងបម្រុង​ហាយដ្រូលិក (រូបភាព 37)។

      g279899
    2. ដកទុយផ្គត់ផ្គង់ហាយដ្រូលិក​ចេញពី​គ្រឿងខ្ចៅ​ធុងបម្រុង ហើយ​ទុកឲ្យប្រេងហាយដ្រូលិកហូរចេញឲ្យអស់សោះ (រូបភាព 37)។

    3. បំពាក់​ទុយោហាយដ្រូលិក​ដែលអ្នកបានដកចេញតាមជំហាន 2។

    4. ជូតចេញ​នូវ​សារធាតុរាវ​ ឬ​ប្រេងហាយដ្រូលិក​មួយចំនួន​ដែលបានកំពប់។

    5. បោះចោលសំណល់ប្រេងហាយដ្រូលិក​ដោយ​យោងតាម​ក្រមច្បាប់​ប្រទេស។

    ការប្ដូរតម្រង

    1. សម្អាតបរិវេណជុំវិញ​ស៊ីឡាំង ឬ​ក្បាលតម្រង និង​តម្រងហាយដ្រូលិក។

    2. យកក្រណាត់កន្ទបក្ដោបពីក្រោម​តម្រងហាយដ្រូលិក (រូបភាព 38)។

      g279901
    3. ដោះតម្រងហាយដ្រូលិក​ដោយប្រុងប្រយ័ត្ន (រូបភាព 38)។

    4. ចាក់បំពេញប្រេងហាយដ្រូលិក​ចូលតម្រងដែលត្រូវប្ដូរ ហើយ​ដាក់ប្រេងរំអិលលើ​ទ្រនាប់ភ្ជិតធាតុរាវវារី ឬ​ប្រេងហាយដ្រូលិក។

    5. បំពាក់​តម្រង​នឹងក្បាលតម្រង​ដោយដៃ (រូបភាព 38) រហូតទាល់់តែ​ទ្រនាប់​ប៉ះនឹង​ក្បាលតម្រង រួចហើយរឹតបន្តឹងតម្រងនេះបន្ថែមឲ្យបាន 3/4 ជុំ។

    6. ជូតចេញ​នូវ​សារធាតុរាវ​ ឬ​ប្រេងហាយដ្រូលិក​មួយចំនួន​ដែលបានកំពប់។

    7. បោះចោល​​តម្រង​ចាស់​យោងតាម​ក្រមច្បាប់​ប្រទេស។

    ការចាក់បំពេញធុងបម្រុងហាយដ្រូលិក

    1. បន្ទាប​គ្រឿងចក្រដាក់លើរ៉ូឡូ សូមមើល បន្ទាបគ្រឿងចក្រដាក់ជារ៉ូឡូ ឬម៉ាស៊ីនពង្រាបដីស្មៅវិញ។

    2. ដោះ​គម្រប​ធុងបម្រុងហាយដ្រូលិក​ចេ (រូបភាព 39)។

      g279900
    3. ចាក់បំពេញ​ធុង​នូវ​ប្រេងអ៊ីដ្រូលិក​ដែល​បាន​បញ្ជាក់ប្រាប់។ សូមមើល លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក និង ការត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក

    4. ដាក់ ឬ​បំពាក់​គម្រប​ធុង​ (រូបភាព 39)។

    5. ជូតចេញ​នូវ​សារធាតុរាវ​ ឬ​ប្រេងហាយដ្រូលិក​មួយចំនួន​ដែលបានកំពប់។

    6. បញ្ឆេះម៉ាស៊ីន ហើយ​ដំណើរការ​វា​នៅ​នឹងកន្លែង ឬ​ការ៉ង់ទី​រយៈពេលប្រហែល​ពី 3 ដល់ 5 នាទី។

      ការបញ្ឆេះម៉ាស៊ីនធ្វើឲ្យប្រេងហាយដ្រូលិករត់ និង​សម្អាតខ្យល់​ដែល​មាន​ដក់​ចេញ​ពី​ប្រព័ន្ធវារី ឬ​ប្រព័ន្ធហាយដ្រូលិក។

    7. ពិនិត្យគ្រឿងចក្រ​ដើម្បីរកមើល​ការលេចធ្លាយ​ហាយដ្រូលិក​នៅ​ធុងបម្រុង ទុយោហាយដ្រូលិក និង​តម្រងហាយដ្រូលិក។

      ត្រូវជួលជុល​កន្លែងលេចធ្លាយ​ប្រេងហាយដ្រូលិក​ទាំងអស់​ដែល​មាន។

    8. ពន្លត់ម៉ាស៊ីន ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក ហើយ​បន្ថែម​សារធាតុរាវនេះ ក្នុង​ករណីចាំបាច់។

    9. បន្ទាប​កៅអីអង្គុយបញ្ជា សូមមើល ការបន្ទាបចុះកៅអីអង្គុយបញ្ជា

    ការជួសជុលថែរក្សា​គ្រោងនៃគ្រឿងចក្រ

    ការ​ពិនិត្យសម្ពាធខ្យល់សំបកកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យសម្ពាធខ្យល់សំបកកង់​ដឹកជញ្ជូន។
    1. វាស់សម្ពាធខ្យល់​កង់ដឹកជញ្ជូន។

      អ្នក​ត្រូវវាស់ឲ្យឃើញដល់កម្រិត 103 kPa (15 psi)។

    2. បើ​សម្ពាធខ្យល់សំបកកង់​ឡើងខ្ពស់ ឬ​ធ្លាក់ចុះទាបជាង 103 kPa (15 psi) ត្រូវ​បន្ថែមខ្យល់ ឬ​បន្ធូរខ្យល់សំបកង់​រហូតដល់អ្នកវាស់ទៅឃើញ​ស្មើនឹង 103 kPa (15 psi)។

    ការពិនិត្យរកមើល​គ្រឿងដែករលុង​លើ​គ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 5 ម៉ោងដំបូង
  • ពិនិត្យរកមើល​គ្រឿងដែករលុង​លើ​គ្រឿងចក្រ។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យរកមើល​គ្រឿងដែករលុង​លើ​គ្រឿងចក្រ។
  • ពិនិត្យរកមើល​ឡោស៊ីរលុង ឬ​ជ្រុះបាត់​លើ​គ្រោងគ្រឿងចក្រ។

    រឹតបន្តឹង​ឡោស៊ីដែលរលុង និង​ប្ដូរគ្រឿងដែកដែលជ្រុះបាត់​តាម​ដែល​ចាំបាច់។

    ការសម្អាត

    ការសម្អាតគ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតគ្រឿងចក្រ។
  • Important: កុំប្រើទឹកដែលប្រៃតិចៗ ឬទឹកដែលប្រើហើយ​ទៅសម្អាតគ្រឿងចក្រ។

    1. សម្អាតគ្រឿងចក្រ​ដោយប្រើ​ទឹកស្អាត។

      Note: មិនត្រូវប្រើប្រដាប់លាងសម្អាតមានសម្ពាធខ្យល់បាញ់​សម្រាប់​​គ្រឿងចក្រ​ប្រភេទ​នេះឡើយ។

    2. សម្អាត​ធូលី និង​កំទេចកំទី​ឲ្យអស់ចេញពី​រ៉ូឡូ​តាម​ដែល​ចាំបាច់ត្រូវការ​តាមរយៈ​ការបាញ់ទឹក​ចូលតាម​ប្រហោង​នានា​ដែល​មាន​ក្នុង​ប្រអប់ ឬ​ធុង​​រ៉ូឡូ (រូបភាព 40)។

      g036889
    3. សម្អាតចេញនូវធូលី និង​កំទេចកំទីចេញពីបរិវេណជុំវិញ​ម៉ូទ័រហាយដ្រូលិក (រូបភាព 41)។

      g036788
    4. សម្អាត​ធូលី និង​កំទេចកំទីចេញពីម៉ាស៊ីន និង​ព្រុយដែកស៊ីឡាំងបន្ថយកម្ដៅម៉ាស៊ីន (រូបភាព 42)។

      g279902

    ការទុកដាក់

    ការរៀបចំ​គ្រឿងចក្រ​ដើម្បីទុកដាក់រយៈពេលខ្លី

    រយៈពេលតិចជាង 90 ថ្ងៃ
    1. ពន្លត់ម៉ាស៊ីន ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពីកន្លែងបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    2. សម្អាតចេញនូវកំណាត់ស្មៅ ធូលី និង​ក្អែល​ពី​ផ្នែកខាងក្រៅនៃ​គ្រឿងចក្រ​ទាំងមូល ជាពិសេស​រ៉ូឡូ និង​ម៉ាស៊ីន។ សម្អាត​ធូលី និង​កំទេចកំទី​ស្មៅងាប់​ចេញពី​ផ្នែកខាងក្រៅ​នៃ​ព្រុយដែកស៊ីឡាំង និង​​បន្ទប់ផ្លុំខ្យល់នៃម៉ាស៊ីន។

      Important: អ្នកអាចលាងសម្អាតគ្រឿងចក្រ​ដោយសាប៊ូ​កម្រិតស្រាល និង​ទឹក​បាន។ មិនត្រូវប្រើសម្ពាធទឹកបាញ់សម្អាតគ្រឿងចក្រឡើយ។ ត្រូវជៀសវាងការប្រើប្រាស់ទឹកច្រើនជ្រុលពេក ជាពិសេស​នៅ​ជិត​ម៉ាស៊ីន។

    3. ពិនិត្យមើល និង​រឹតបន្តឹង​ប៊ូឡុង និង​វីស​ទាំងអស់។ ជួសជុល ឬ​ប្ដូរគ្រឿងបន្លាស់​ទាំងឡាយណា​ដែល​មាន​សំណឹក ឬ​កំហូច។

    4. លាបថ្នាំពណ៌​លើ​កន្លែងមានដាច់ឆ្កូត ឬ​រលាត់ចេញសាច់ដែក​ទាំងអស់។ ថ្នាំលាប​ពណ៌​អាចរកបានពី​អ្នកលក់ចែកចាយ​របស់អ្នក​ដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យ​ត្រឹមត្រូវ។

    ការរៀបចំ​គ្រឿងចក្រ​ដើម្បីទុកដាក់រយៈពេលវែង

    លើសពី 90 ថ្ងៃ
    1. អនុវត្តរាល់ជំហាន​នៅ ការរៀបចំ​គ្រឿងចក្រ​ដើម្បីទុកដាក់រយៈពេលខ្លី

    2. ត្រៀមរៀបចំប្រេងឥន្ធនៈ​ដែល​មាន​សារធាតុរក្សាលំនឹង​ដោយយោងតាម​សេចក្ដីណែនាំ​របស់​ក្រុមហ៊ុន​ផលិត

    3. បន្ថែមប្រេងឥន្ធនៈ​ដែល​មាន​សារធាតុរក្សាលំនឹងចូលធុងប្រេង។

    4. បញ្ឆេះ​ម៉ាស៊ីនដើម្បីបាញ់​ប្រេង​មានសារធាតុរក្សាលំនឹង​កាត់តាម​ប្រព័ន្ធប្រេង​ឲ្យបានរយៈ 5 នាទី។

    5. ពន្លត់ម៉ាស៊ីន ទុកឲ្យវាចុះត្រជាក់ ហើយ​បង្ហូរប្រេងចេញពីធុង ឬ​ដំណើរការ​ម៉ាស៊ីន​រហូតដល់​វា​រលត់។

    6. បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការរហូតដល់វារលត់។ អនុវត្ត​វិធីការនេះ​សារឡើងវិញដោយ​ប្រើ​វ៉ា​ល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ​រហូតដល់​ម៉ាស៊ីនលែងឆេះ​ម្ដងទៀត។

    7. ចាក់ ឬ​បោះចោលប្រេង​ឲ្យបានត្រឹមត្រូវ។ ប្រើវាម្តងទៀត​ដោយទៅតាម​ក្រមច្បាប់​ក្នុង​ប្រទេស។

    ការទុកដាក់គ្រឿងចក្រ

    ទុកដាក់គ្រឿងចក្រ​នៅកន្លែងសម្អាត ចំណត ឬ​កន្លែងទុកដាក​ដែល​ស្ងួត។ គ្រប​គ្រឿងចក្រ​ដើម្បីការពារវា និង​រក្សាទុកវា​ឲ្យបានស្អាតបាត។