សេចក្តីផ្តើម

អ្នកបញ្ជាបណ្ដើរ ម៉ាស៊ីននេះ​ដែល​គេផលិតឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រើប្រាស់​ដោយ​អ្នកជំនាញ (អ្នកបញ្ជា​​ដែលបានជួលធ្វើការ) ក្នុងកម្មវិធីពាណិជ្ជកម្ម។ ម៉ាស៊ីននេះគឺ​សម្រាប់ការជ្រោយដីស្មៅ​មានផ្ទៃធំៗ​ដែលមានការថែទាំល្អក្នុងសួន វាលលេងកូនហ្គោល ទីលានកីឡា និងនៅលើទីលានពាណិជ្ជកម្ម។ ​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

ចូលមើល www.Toro.com ដើម្បីយល់ដឹងតាមរយៈ​ឯកសារ​បណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព​និង​ការបញ្ជា​លើ​ផលិតផល, ព័ត៌មាន​អំពី​គ្រឿង​បន្សំ, និង​ជំនួយស្វែងរក​អ្នក​ចែកចាយ ឬ​ដើម្បីចុះបញ្ជី​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរ​បស់ក្រុមហ៊ុន Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។ រូបភាព កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

Important: ដោយការប្រើ​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើមានបំពាក់) នៅលើផ្លាកលេខស៊េរីដើម្បីមានលទ្ធភាពចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

artpending

សៀវភៅនេះ​កំណត់​អត្តសញ្ញាណ​មុខសញ្ញាគ្រោះថ្នាក់​ដែលអាចកើតមាន និង​បង្ហាញ​សារ​សុវត្ថិភាពតាម​រយៈ​សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព ) ដែល​បង្ហាញ​អំពី​មុខ​សញ្ញា​គ្រោះថ្នាក់​ដែលអាច​នឹង​បង្ក​ឲ្យ​មានរបួស​ធ្ងន់ធ្ងរ ឬ​ការស្លាប់ បើ​មិន​អនុវត្ត​តាម​ការ​ប្រុងប្រយ័ត្ន្ន​ដែលបាន​ផ្ដល់​ជូន​ទេ។

artpending

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

ដោយសារនៅតំបន់ខ្លះ​មាន​បទបញ្ញត្តិច្បាប់ជាតិ រដ្ឋ ឬសហព័ន្ធ​ដែលកំណត់លក្ខខណ្ឌឲ្យមានការប្រើឧបករណ៍​ចាប់​ផ្កាភ្លើងលើម៉ាស៊ីនប្រភេទនេះ ឧបករណ៍​ចាប់​ផ្កាភ្លើង​អាចមាន ឬ​ប្រើបាន​តាមជម្រើស។ បើអ្នកចាំបាច់ត្រូវការ​ឧបករណ៍​ចាប់​ផ្កាភ្លើង​មួយប្រភេទ សូម​ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតត្រឹមត្រូវ​របស់អ្នក។ ឧបករណ៍​ចាប់​ផ្កាភ្លើងសុទ្ធរបស់ Toro ទទួលបានការឯកភាពឲ្យប្រើដោយផ្នែកព្រៃឈើនៃក្រសួង USDA។

សៀវភៅ​ណែនាំ​អ្នក​ប្រើប្រាស់​អំពី​ម៉ាស៊ីន​ដែលភ្ជាប់មក​នេះ មានផ្ទុក​ព័ត៌មាន​ពាក់ព័ន្ធនឹង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក (EPA) និង​បទបញ្ញត្តិ​​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រង​ការបំភាយ​របស់​ប្រព័ន្ធ​បំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់​អាច​បញ្ជាទិញបាន​តាមរយៈ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

សុវត្ថិភាព

សុវត្ថិភាព​ទូទៅ

ផលិតផល​នេះ​អាច​បង្ក​របួស​រាងកាយ។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

  • សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំប្រតិបត្តិករ នេះមុនពេលបញ្ឆេះគ្រឿងចក្រ។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • ទុកគ្រឿងចក្រឱ្យឆ្ងាយពីអ្នកនៅក្បែរនៅពេលវាកំពុងធ្វើចលនា។

  • នៅឲ្យឆ្ងាយពីប្រហោងដែលអាចបាញ់សារធាតុរាវណាមួយ។ ឲ្យអ្នកនៅក្បែរ​ និងសត្វចិញ្ចឹនៅឆ្ងាយពីម៉ាស៊ីន។

  • ឲ្យកុមារនៅក្រៅតំបន់ការបញ្ជា។ ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន​ដោយការដាក់ហ្វ្រាំងដៃ ដោះសោចេញ ហើយរង់ចាំគ្រឿងមានចលនាទាំងអស់ឈប់មុនពេលធ្វើសេវាកម្ម បញ្ចូលប្រេង ឬសម្អាតការស្ទះម៉ាស៊ីន។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បី​កាត់បន្ថយ​លទ្ធភាព​នៃការកើតមាន​របួស ត្រូវ​អនុវត្តតាម​ការណែនាំ​សុវត្ថិភាព​ទាំងនេះ និង​ជានិច្ចកាល​ត្រូវ​យកចិត្តទុកដាក់​លើ​សញ្ញា​ព្រមាន​សុវត្ថិភាព Graphicដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬ​គ្រោះថ្នាក់—​ការណែនាំអំពីសុវត្ថិភាប​ផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​ប្រតិបត្តិករ ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending

ការផ្គុំដំឡើង

Note: ផ្នែកខាងមុខរបស់គ្រឿងចក្រមានការដាក់នៅដៃកាន់របស់អ្នកបញ្ជា និង​ស្ថានភាពធម្មតានៃអ្នកបញ្ជា។ ផ្នែកខាងឆ្វេង និង​ខាងស្ដាំមានតុល្យភាពរវាងទិសបរ​នៅពេលដែលអ្នកកំពុងបណ្ដើរម៉ាស៊ីនពីមុខអ្នក។

Note: លើកក្បាលធ្មេញជ្រោយដីក្រោយការដកម៉ាស៊ីនចេញពីប្រអប់ ឬ​ឡាំង បញ្ឆេះម៉ាស៊ីន ហើយចុចប៊ូតុង​ប្ដូរកំណត់។ មើល និង ដើម្បីដឹងព័ត៌មានច្រើនទៀត។

ការដំឡើង ឬ​ដាក់កង់ក្រោយ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បង្គុំកង់2
  1. ដោះក្បាលឡោស៊ី 8 គ្រាប់ដែលភ្ជាប់ផ្នែកខាងក្រោយនៃម៉ាស៊ីនទៅនឹងប្រអប់ ឬឡាំង។

  2. បំពាក់បង្គុំកង់ទៅនឹងដុំកង់ក្រោយ (រូបភាព

    artpending
  3. ដាក់ និង​មួលក្បាលឡោស៊ី​ (រូបភាព កម្រិត​ចាប់ពី 61 ដល់ 75 N∙m (45 ទៅ 55 ft-lb)។

  4. បន្ធូរកង់ទាំងអស់ឲ្យនៅត្រឹមកម្រិត 0.83 bar (83 kPa)។

ការដាក់បង្កាន់ដៃ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (½អ៊ិញ)3
ក្បាលស៊កខ្សែកាប1
ប៊ូឡុង (5/16 x ½ អ៊ិញ)2
  1. បង្វិលបង្កាន់ដៃថ្នមៗទៅផ្នែកខាងមុខនៃម៉ាស៊ីន។ ត្រូវធ្វើការប្រុងប្រយ័ត្ន​កុំឲ្យខូចខ្សែកាប។

  2. ស៊ិកដែកក្រចាប់បំពាក់បង្កាន់ដៃទៅក្នុងបណ្ដារន្ធនៃដុំភ្ជាប់ (រូបភាព

    artpending
  3. ភ្ជាប់ក្រចាប់បង្កាន់ដៃទៅនឹងដុំភ្ជាប់បង្កាន់ដៃ (រូបភាព ដោយប្រើក្បាលឡោស៊ី 3 គ្រាប់ (½ អ៊ិញ)។

  4. ស៊ិកក្បាលខ្សែកាបដែលព័ទ្ធជុំវិញដោយខ្សែកាប។

  5. បំពាក់ក្បាលខ្សែកាបទៅផ្នែកខាងលើនៃដុំភ្ជាប់បង្កាន់ដៃ (រូបភាព ដោយប្រើប៊ូឡុង 2 គ្រាប់ (5/16 x ½ អ៊ិញ)។

ការដាក់ទំពក់ការពារសុវត្ថិភាពគម្របផ្នែកខាងក្រោយ (សម្រាប់តែម៉ាស៊ីន CE)

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កែងធ្ពក់ 2
ប៊ូឡុងភ្ជាប់កែងធ្ពក់ 2
រ៉ងដែកធ្មេញ​កែងធ្ពក់ខាងក្នុង 2

បើអ្នកកំពុងរៀបចំម៉ាស៊ីននេះដើម្បីប្រើនៅសហភាពអឺរ៉ុប (CE) ត្រូវដាក់ទំពក់គម្របខាងក្រោយ​ដោយអនុលោមតាមបទបញ្ជា CE។

  1. ដាក់កែងធ្ពក់លើគន្លឹះគម្របខាងឆ្វេង និងខាងស្ដាំ (រូបភាព ដោយប្រើប៊ូឡុងភ្ជាប់កែងធ្ពក់ (សរុបទាំងអស់មាន 2 គ្រាប់)។

    artpending
  2. ការប្រើដង្កាប់ ឬ​សោ/ម៉ាឡេតអាចលៃតម្រូវបាន មួលបញ្ចូលរ៉ងដែកដាក់ចូលប៊ូឡុងនីមួយៗ (1 ទៅ 2 ធ្មេញ​ខ្ចៅ) ដើម្បីការពារសុវត្ថិភាពប៊ូឡុងទាំងនោះ (រូបភាព

ការការពារគម្របខ្សែពាន (សម្រាប់តែម៉ាស៊ីន CE)

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ដៃធ្ពក់1
ប៊ូឡុងចាប់ដៃធ្ពក់1
ប៊ូឡុង (¼ x 1 អ៊ិញ)1
ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (¼ អ៊ិញ)1

បើអ្នកកំពុងរៀបចំម៉ាស៊ីននេះឲ្យស្របតាម CE ត្រូវរឹតការពារគម្របខ្សែពាន​តាមក្រោយ។

  1. រកមើលប្រហោងលើគម្របខ្សែពាន​ដែលនៅជាប់នឹងដងគន្លឹះកាវេ (រូបភាព និង រូបភាព

    artpending
  2. ពេលកំពុងប្រហោងលើគម្របខ្សែពាន ចូរដាក់បង្គុំដៃធ្ពក់​ដោយប្រើប៊ូឡុងចាប់ដៃធ្ពក់ (រូបភាព

    artpending
  3. មួលប៊ូឡុងនេះបញ្ចូលភ្ជាប់ដងគន្លឹះកាវេ (រូបភាព

artpending

ការបិតស្លាក CE និង​ស្លាកឆ្នាំផលិតកម្ម

សម្រាប់តែម៉ាស៊ីន CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ស្លាក CE1
ស្លាកឆ្នាំផលិតកម្ម1

ក្រោយការបំពេញតាមលក្ខខណ្ឌចាំបាច់ CE រួចហើយ បិតស្លាក CE និង​ស្លាកឆ្នាំផលិតកម្មទៅនឹងជើងបូម (រូបភាព

artpending

ការបំពាក់ប្រដាប់ទប់ ឬ​ចាប់ធ្មេញរនាស់ របាំងការពារទីធ្លាស្មៅ និង​ធ្មេញរនាស់

ការជ្រើសរើសប្រដាប់ទប់ ឬ​ចាប់ធ្មេញរនាស់ របាំងការពារទីធ្លាស្មៅ និង​ធ្មេញរនាស់​អាចរកប្រើ​សម្រាប់​ម៉ាស៊ីននេះបាន។ បំពាក់ ឬ​ដាក់​គ្រឿងដំឡើង​ដែលត្រឹមត្រូវ​ចំពោះ​ការប្រើប្រាស់របស់អ្នក​ដូចដែលបានបានបរិយាយនៅក្នុង

ការសាកអាគុយ

សាកអាគុយមុនពេលប្រើលើកដំបូង សូមមើល ។

ទិដ្ឋភាពទូទៅអំពីផលិតផល

artpending

ត្រូវ​ស្គាល់​ឧបករណ៍​បញ្ជា​ទាំងអស់​ មុនពេល​អ្នក​បញ្ឆេះ​ម៉ាស៊ីន និង​បញ្ជា​គ្រឿង​ចក្រ។

artpending

ធ្នាក់ដៃទាញ

ដើម្បីឲ្យដើរទៅមុខ រុញធ្នាក់ដៃទាញទៅមុខត្រង់។ ដើម្បីឲ្យដើរថយក្រោយ ទាញធ្នាក់ដៃមកក្រោយ (រូបភាព

  • កាលណាអ្នកទាញ ឬ​រុញ​ធ្នាក់ដៃទាញកាន់តែខ្លាំង ម៉ាស៊ីនដើរកាន់តែលឿន។

  • ដើម្បីបញ្ឈប់គ្រឿងចក្រ ត្រូវបន្ធូរធ្នាក់ដៃទាញទាំងទៅមុខ ទាំងទៅក្រោយ។

ដងហ្វ្រាំងដៃ

Important: ជានិច្ចកាល ត្រូវដាក់ហ្វ្រាំងដៃ នៅពេលដែលអ្នកបញ្ឈប់គ្រឿងចក្រ ឬទុកវាចោល។

  • ដើម្បី​​ដាក់ហ្វ្រាំងដៃ ទាញ​ដងហ្វ្រាំងដៃមករកអ្នកបញ្ជា (រូបភាព

    Note: អ្នកអាចនឹងចាំបាច់ត្រូវការឲ្យគ្រឿងចក្រដើរទៅមុខ ឬទៅក្រោយបន្តិច នៅពេលកំពុងដាក់ហ្វ្រាំងដៃ។

  • ដើម្បី​ដោះហ្វ្រាំងដៃ រុញ​ដងហ្វ្រាំងដៃចេញពីអ្នកបញ្ជា។

    Note: អ្នកអាចនឹងចាំបាច់ត្រូវការឲ្យគ្រឿងចក្រដើរទៅមុខ ឬទៅក្រោយបន្តិច នៅពេលកំពុងដោះហ្វ្រាំងដៃ។

អំពូលភ្លើងសញ្ញាព្រមានប្រាប់សម្ពាធប្រេង

ភ្លើង (រូបភាព លោតឡើង នៅពេលសម្ពាធប្រេងម៉ាស៊ីនស្រក់ធ្លាក់មកនៅក្រោមកម្រិតសុវត្ថិភាព។ បើមានបញ្ហាសម្ពាធប្រេងកើតឡើង ពន្លត់​ម៉ាស៊ីន ហើយកំណត់មូលហេតុ។ ជួសជុលកំហូចសិន មិននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនម្ដងទៀត។

កុងតាក់លើក បន្ទាបចុះ/ភ្ជាប់

លើកចុចលើកុងតាក់ (រូបភាព ដើម្បីលើកនិង​ដាក់ក្បាលធ្មេញជ្រោយដី។ ម៉ាស៊ីននេះត្រូវតែមានដំណើរការដែលនឹងបង្កើតបាននូវសម្ពាធរុញលើក។ បើក្បាលធ្មេញជ្រោយដីធ្លាក់ចុះក្រោមកម្ពស់ដឹគជញជូន សូមមើល

បន្ទាបចុះ/ភ្ជាប់ចុចលើប៊ូតុង (រូបភាព ដើម្បីបន្ទាប និងភ្ជាប់ក្បាលធ្មេញជ្រោយដី ឬរនាស់។ ធ្នាក់ដៃទាញត្រូវតែក្នុងស្ថានភាពទៅមុខ​ដើម្បីធ្វើឲ្យ ឬដាក់ឲ្យកុងតាក់សកម្ម/ដំណើរការ។

គ្រោះថ្នាក់

នៅពេលក្បាលធ្មេញជ្រោយដីកំពុងដំណើរការ វាអាចនឹងធ្វើឲ្យរបួសដៃ និង​ជើងអ្នកបាន។

ហាមលូកដៃ និង​ជើងចូលក្បាលធ្មេញជ្រោយដី។ ត្រូវធ្វើឲ្យប្រាកដថា ផ្ទៃដីដាក់ក្បាលធ្មេញជ្រោយដីនេះស្រឡះ និងគេចផុតពីការធ្វើឲ្យខូចខាតអ្វីមួយសិន មុននឹងបន្ទាបវាចុះ។

ដើម្បីបន្ទាបក្បាលធ្មេញជ្រោយដោយមិនចាំបាច់ផ្ដាច់វា កាច់សោទៅកាន់ចំណុច ដំណើរការដោយមិនចាំបាច់មានដំណើរការម៉ាស៊ីន) រុញធ្នាក់ដៃទៅមុខ ហើយចុចក្រោមប៊ូតុង។

កុងតាក់​បញ្ឆេះ និង​សោ

ប្រើប្រាស់កុងតាក់បញ្ឆេះ (រូបភាព ដើម្បីបញ្ឆេះ និងពន្លត់ម៉ាស៊ីន។ កុងតាក់នេះមាន 3 ចំណុច:

  • START (បញ្ឆេះ)បង្វិលសោ​តាម​ទិស​ទ្រនិច​នាឡិកា​ទៅ​ទីតាំង បញ្ឆេះដើម្បី​ដំណើរការ​ម៉ូទ័រដេរបញ្ឆេះ។

  • ដំណើរការនៅពេលម៉ាស៊ីនចាប់ផ្ដើមឆេះហើយ ចូរបន្ធូរសោ ហើយវាស្វ័យវិលទៅកាន់ចំណុច បើកម៉ាស៊ីន។

  • OFFមួល ឬ​កាច់សោបញ្ច្រាសទិសដៅនាឡិកាទៅទីតាំង ឈប់/បិទដើម្បីពន្លត់ម៉ាស៊ីន។

artpending

ចង្កឹះលេខចន្លោះធ្មេញរនាស់ជ្រោយដីស្មៅ

ដូរចង្កឹះលេខចន្លោះធ្មេញរនាស់ជ្រោយដីស្មៅ (រូបភាព ទៅកាន់ចន្លោះប្រហោងដែលចង់បាន ឬ​ទៅកាន់អក្សរ T សម្រាប់ការដឹកជញ្ជូន។

ដៃសន្ទះខ្យល់

ប្រើដៃសន្ទះអ៊ែរ (រូបភាព ដើម្បីបញ្ជាល្បឿនម៉ាស៊ីន។ ការបើកសន្ទះអ៊ែរបង្កើនល្បឿនម៉ាស៊ីន (ចំណុច លឿនការទាញមកក្រោយ បង្កើនល្បឿនម៉ាស៊ីន (ចំណុច យឺត ល្បឿនម៉ាស៊ីនធ្វើនិយតកម្មលើល្បឿនក្បាលធ្មេញជ្រោយ និង​ប្រព័ន្ធបញ្ជាល្បឿនលើដីនៃគ្រឿងចក្រ។

កុងទ័រម៉ោង/ថាកូម៉ែត្រ

  • នៅម៉ាស៊ីនរលត់ កុងទ័រម៉ោង/ថាកូម៉ែត្រ (រូបភាព បង្ហាញចំនួនម៉ោងដែលមានស៊ីនបានដំណើរការ។

  • នៅពេលម៉ាស៊ីនកំពុងដំណើរការ ឬឆេះ កុងទ័រម៉ោង/ថាកូម៉ែត្រ (ប្រដាប់​វាស់​ម៉ោង​ម៉ាស៊ីន)​បង្ហាញល្បឿនម៉ាស៊ីនក្នុងមួយវិនាទី (rpm)។

  • កុងទ័រម៉ោង/ថាកូម៉ែត្រ​បង្ហាញ​សាររំលឹកអំពីការជួសជុលថែទាំដូចខាងក្រោម:

    • ក្រោយរយៈពេលដំណើរការ 50 ម៉ោងដំបូង និង​រៀងរាល់ 100 ម៉ោង​បន្តបន្ទាប់មកទៀត (ឧ. 150, 250, 350, ជាដើម) អេក្រង់បង្ហាញ “CHG OIL” ដែលនឹងរំលឹកឲ្យអ្នកប្ដូរប្រេងម៉ាស៊ីន។

    • បន្ទាប់ពីរាល់ 100 ម៉ោង​ម្ដង (ឧ. 100, 200, 300, ជាដើម) អេក្រង់បង្ហាញ “SVC” ដែលនឹងរំលឹកឲ្យអ្នកអនុវត្តវិធីការជួសជុលថែទាំតាមកាលវិភាគរៀងរាល់ 100, 200, ឬ 500 ម៉ោងម្ដង។

      Note: សាររំលឹកទាំងនេះបង្ហាញក្នុងរយៈពេលចាប់ផ្ដើមដំណើរការម៉ាស៊ីន 3 ម៉ោង​មុននឹងដល់ចន្លោះពេលជួសជុលថែទាំ និងមានភ្លើងសញ្ញាលោតបង្ហាញនៅរៀងរាល់ចន្លោះពេល 6 ម៉ោងម្ដង។

ឈ្លក់

ប្រើឧបករណ៍គ្រប់គ្រងអ៊ែរ នៅពេលចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនដែលនៅត្រជាក់ (រូបភាព

កុងតាក់ជ្រើសរើសផ្ទៃដី​រដិបរដុបដោយដៃ

កាច់កុងតាក់ចុះក្រោមដើម្បីបិទមុខងារពិសេស TrueCore (រូបភាព ដោះប៊ូឡុងចេញដើម្បីអាចប្រើកុងតាក់ជ្រើសរើសផ្ទៃដី​ដោយដៃបាន។

កុងតាក់ប្ដូរកំណត់ប្រព័ន្ធ

កុងតាក់ប្ដូរកំណត់ប្រព័ន្ធ (រូបភាព ដើម្បីលើកក្បាលធ្មេញជ្រោយដី បើម៉ាស៊ីនប្រែទៅជាមិនមានលទ្ធភាព (ឧ. ម៉ាស៊ីនបានអស់ប្រេង)។

វ៉ាល់បិទប្រេង

ប្រើវ៉ាល់បិទប្រេងវ៉ាល់បិទប្រេង​ដើម្បីគ្រប់គ្រងប្រេងដែលចេញពីធុង (រូបភាព

artpending

ចង្កឹះដាក់កម្រិតធ្មេញជ្រោយដី

រុញចង្កឹះដាក់កម្រិតធ្មីជ្រោយដីដែលចង់បាន (រូបភាព

artpending

Note: លក្ខណៈ​បច្ចេកទេស និង​ការ​រចនា​អាច​មានការ​ផ្លាស់ប្ដូរ​ដោយ​មិន​មានការ​ជូនដំណឹង។

ទទឹង127 សម (50.1 អ៊ិញ)
មូលដ្ឋាន​កង់113 សម (44.5 អ៊ិញ)
ទទឹងមុខក្រោយ97 សម (38.3 អ៊ិញ)
គម្លាតធ្មេញជ្រៅដី122 សម (48 អ៊ិញ)
ប្រវែង265 សម (104.5 អ៊ិញ)
កម្ពស់ក្បាលធ្មេញជ្រោយដី (ពេលមានការលើកឡើង)114 សម (45 អ៊ិញ)
កម្ពស់ក្បាលធ្មេញជ្រោយដី (ពេលមានការបន្ទាប)93 សម (36-½ អ៊ិញ)
កម្ពស់, ដៃកាន់104 សម (41 អ៊ិញ)
កម្ពស់​ពីដី12 សម (4.8 អ៊ិញ)
ល្បឿនទៅមុខ0 ដល់ 6 kph (0 ដល់ 3-½ mph)
ល្បឿនថយក្រោយ0 ដល់ 3 kph (0 ដល់2 mph)
ទម្ងន់​សុទ្ធ721 kg (1,590 lb)

ឧបករណ៍​ភ្ជាប់/​គ្រឿង​បន្សំ

ការជ្រើសរើស​នៃ​ឧបករណ៍​ភ្ជាប់​និង​គ្រឿងបន្សំ​ដែលបាន​អនុម័ត​ដោយ Toro គឺអាច​រកបាន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​គ្រឿងចក្រ​ដើម្បី​បង្កើន​ ឬ​ពង្រីក​សមត្ថភាព​របស់វា។ ទាក់ទងអ្នកចែកចាយ​ផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.comសម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំ​ទាំងអស់ដែលត្រូវបានអនុម័ត។

ដើម្បីធានា​ការប្រតិបត្តិ​ខ្ពស់ និង​ការទទួល​ស្គាល់​សុវត្ថិភាព​ជា​បន្ត​របស់​គ្រឿង​ចក្រ សូម​ប្រើតែ​គ្រឿង​បន្លាស់ ឬ​គ្រឿង​បន្សំ​សុទ្ធរបស់ក្រុមហ៊ុន Toro តែ​ប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬ​គ្រឿង​បន្សំ​ដែលបាន​ជំនួស​ដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

មើលតារាងកំណត់រចនាសម្ព័ន្ធ​ដែលត្រូវអនុវត្តតាម​សម្រាប់ក្បាលធ្មេញរនាស់, ប្រដាប់ការពារទីធ្លាស្មៅ, និង​ព័ត៌មាន​អំពី​ធ្មេញរនាស់:

តារាងកំណត់រចនាសម្ព័ន្ធធ្មេញរនាស់

ការបរិយាយអំពីក្បាលធ្មេញរនាស់គម្លាត ឬ​ចន្លោះធ្មេញរនាស់ទំហំស្នូលកន្លាស់គុណភាពធ្មេញរនាស់ប្រភេទប្រដាប់ការពារទីធ្លាស្មៅ (គុណភាព)
ក្បាលធ្មេញរនាស់ធុនតូច 2x541 មម (1.60 អ៊ិញ)9.5 មម (⅜ អ៊ិញ)60ធ្មេញ 5—ខ្លី (2)
ធ្មេញ 5—វែង (1)
ក្បាលធ្មេញរនាស់ធុនតូច 1x632 មម (1.25 អ៊ិញ)9.5 មម (⅜ អ៊ិញ)36ធ្មេញ 6—ខ្លី (2)
ធ្មេញ 6—វែង (1)
ក្បាលធ្មេញរនាស់ 3 (⅞ អ៊ិញ)66 មម (2.60 អ៊ិញ)22.2 មម (⅞ អ៊ិញ)18ធ្មេញ 3—ខ្លី (2)
ធ្មេញ 3—វែង (1)
ក្បាលធ្មេញរនាស់ 3 (¾ អ៊ិញ)66 មម (2.60 អ៊ិញ)19.5 មម (¾ អ៊ិញ)18ធ្មេញ 3—ខ្លី (2)
ធ្មេញ 3—វែង (1)
ក្បាលធ្មេញរនាស់ 4 (¾ អ៊ិញ)51 មម (2.00 អ៊ិញ)19.5 មម (¾ អ៊ិញ)24ធ្មេញ 4—ខ្លី (2)
ធ្មេញ 4—វែង (1)
ក្បាលធ្មេញរនាស់ ឬ​រនាស់មានធ្មេញ 541 មម (1.60 អ៊ិញ) 30ធ្មេញ 5—ខ្លី (2)
ធ្មេញ 5—វែង (1)

ប្រតិបត្តិការ

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាព​មុនប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​អ្នកបញ្ជា។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • ពិនិត្យថាឧបករណ៍បញ្ជាដោយប្រតិបត្តិករ កុងតាក់សុវត្ថិភាព និងរបាំងការពារត្រូវបាន​ភ្ជាប់ និងដំណើរការបានត្រឹមត្រូវ។ ហាមប្រតិបត្តិការគ្រឿងចក្រ លើកលែងតែឧបករណ៍ទាំងនេះដំណើរការបានត្រឹមត្រូវ។

  • មុនពេលដំណើរការ សូមត្រួតពិនិត្យគ្រឿងចក្រជានិច្ច ដើម្បីធានាថាធ្មេញរនាស់ ក្បាលធ្មេញជ្រោយដី​ស្ថិតក្នុងស្ថានភាពដំណើរការល្អ។ ប្ដូរចេញរាល់​ធ្មេញរនាស់ជ្រោយដីដែលសឹក ឬខូច។

  • ត្រួតពិនិត្យតំបន់ដែលអ្នកគ្រោងនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែល​គ្រឿងចក្រអាចបោះចេញ។

  • រកមើល និងដាក់់សម្គាល់ខ្សែបន្ទាត់កម្រិតចរន្តអគ្គិសនី ឬទំនាក់ទំនង សមាស​ភាគប្រព័ន្ធស្រោចស្រព្វ និងការរាំងស្ទះផ្សេងៗទៀតនៅកន្លែង​ដែលត្រូវមានការជ្រោយដៅស្មៅ។ ដកចេញនូវរបស់គ្រោះថ្នាក់នានា (បើអាច) ឬ​គ្រោងអំពីរបៀបដែលត្រូវជៀសវាងពីបញ្ហាទាំងនោះ។

  • ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីគ្រឿងចក្រ។

សុវត្ថិភាព​ប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

ការ​បន្ថែម​ប្រេង

លក្ខណៈបច្ចេកទេសរបស់ប្រេង

  • លទ្ធផលដ៏ល្អបំផុត សូមប្រើតែប្រេងសាំងថ្មីៗ (មានអាយុតិចជាង 30 ថ្ងៃ) គ្មានជាតិសំណ ដែលមានលេខវាស់កម្រិតប្រេងឥន្ធនៈចាប់ពី 87 ឡើងទៅ ((R+M)/2 វិធីវាយតម្លៃ)។

  • អេតាណុល: ប្រេងសាំងដែលមានជាតិអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។ ហាមប្រើប្រេងមានជាតិអេតាណុល 15% (E15) ក្នុងមួយគូបប្រេង។ កុំប្រើប្រេងសាំងដែលផ្ទុកអេតាណុលលើសពីកម្រិត 10%, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេងសាំងដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។

  • កុំ ប្រើប្រេង​ឥន្ធនៈផ្ទុកជាតិមេតាណុល។

  • កុំរក្សាទុកប្រេងឥន្ធនៈនៅក្នុងស៊ីទែនប្រេងក៏បាន ឬក្នុងធុងប្រេងក៏បាន នៅរដូវរងារលុះត្រាតែអ្នកប្រើសូលុយស្យុងការពារការរំហួតប្រេង។

  • កុំ បន្ថែមប្រេងទៅក្នុងប្រេង​ឥន្ធនៈ។

Important: កុំប្រើសារធាតុបន្ថែមប្រេងឥន្ធនៈក្រៅពីសូលុយស្យុង/សារធាតុគីមីការពារការរំហួតប្រេង។ កុំប្រើសូលុយស្យុងការពារការរំហួតប្រេងដែលមានជាតិអាល់កុលដូចជាអេតាណុល មេតាណុល ឬអ៊ីសូប្រូប៉ាណុល។

Important: ហាមប្រើជាតិមេតាណុល, ប្រេងសាំងមានលាយជាតិអេតាណុល, សាំងលាយអេតាណុលលើសពី 10% ពីព្រោះវាអាចនឹងមានកំហូចប្រព័ន្ធប្រេង។ កុំប្រើប្រេងរំអិលលាយជាមួយប្រេង​ឥន្ធនៈ។

ការ​ចាក់​ប្រេង​ទៅ​ក្នុងស៊ីទែនប្រេង

ចំណុះស៊ីទែនប្រេង៖26.5 L (7 US gallons)

  1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

  2. សម្អាតជុំវិញគម្របធុងសាំង ហើយដោះវាចេញ (រូបភាព

    artpending
  3. បន្ថែមប្រេងទៅក្នុងធុងប្រេង ហូតដល់កម្រិត 6 មម ទៅ ​13 មម (¼ ទៅ ½ អ៊ីញ) ក្រោមផ្នែកខាងក្រោមរបស់មាត់ធុងប្រេង។

    Important: ចន្លោះនេះ​នៅ​ក្នុង​ធុង​អនុញ្ញាត​ឲ្យប្រេង​អាច​រីកមាឌបាន។ ហាម​ចាក់​ប្រេង​ចូលក្នុងស៊ីទែនប្រេងពេញពេក។

  4. បិទគម្រប​ធុង​ប្រេង​ឲ្យ​ជិត។

  5. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

ការអនុវត្ត​ការថែទាំ​ប្រចាំថ្ងៃ

មុនពេលចាប់ផ្ដើមដំណើរការគ្រឿងចក្រជារៀងរាល់ថ្ងៃ សូមអនុវត្តវិធីការត្រួតពិនិត្យប្រចាំថ្ងៃដូចខាងក្រោម:

ប្រព័ន្ធការពារសោសុវត្ថិភាព

ការប្រុងប្រយ័ត្ន

បើកុងតាក់​ចាក់ស្រេះគ្នាត្រូវបានផ្ដាច់ ឬខូច​នោះ គ្រឿងចក្រ​អាច​ដំណើរការ​ដោយមិនរំពឹងទុក​​ដែលបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។

  • ហាមរុះ​រើកុងតាក់ចាក់ស្រេះគ្នា។

  • ពិនិត្យមើលប្រតិបត្តិការរបស់កុងតាក់ចាក់ស្រេះគ្នាជារៀងរាល់ថ្ងៃ និងប្ដូរកុង​​តាក់ដែល​ខូចណាមួយ មុនពេលប្រតិបត្តិការគ្រឿងចក្រ។

ការយល់ដឹងអំពីប្រព័ន្ធការពារសោសុវត្ថិភាព

ប្រព័ន្ធសោសុវត្ថិភាពបង្ការម៉ាស៊ីនកុំឲ្យដំណើរការ ឬបញ្ឆេះបាន បើដៃបញ្ជាមុខងារមិនទាន់បានស្ថិតនៅចំត្រង់ទីតាំង កាត់ស្មៅ

ការធ្វើតេស្ត៍ប្រព័ន្ធការពារសោសុវត្ថិភាព

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ធ្វើតេស្ត៍មើលប្រព័ន្ធការពារសោសុវត្ថិភាព។
    1. បើកំពុងបញ្ឆេះ ត្រូវពន្លត់ម៉ាស៊ីន។

    2. នៅខណៈពេលកំពុងកាន់ធ្នាក់ដៃទាញ​រុញទៅមុខទៅក្រោយ ចូរ​បញ្ឆេះម៉ាស៊ីន។

      ម៉ាស៊ីននឹងមិនឆេះទេ។

    3. រុញធ្នាក់ដៃទាញទៅកាន់ចំណុច នឹងហើយបញ្ឆេះម៉ាស៊ីន។

    4. ចល័តម៉ាស៊ីនទៅកាន់ទីធ្លាស្មៅ។

    5. ភ្ជាប់ PTO ហើយបន្ទាបក្បាលក្បាលធ្មេញជ្រោយដីចុះ។

    6. លែងដៃទាញ ឬ​ដាក់វាទៅកាន់ចំណុចនឹង។

      ក្បាលធ្មេញជ្រោយដីត្រូវលើកឡើង និងបញ្ឈប់រង្វិល។

    បើ​ប្រព័ន្ធ​ការពារសុវត្ថិភាព​មិនដំណើរការ​ដូចដែលបានបរិយាយ​ខាងលើ​ទេនោះ ត្រូវយកទៅឲ្យអ្នកលក់ចែកចាយ​ដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យ​ត្រឹមត្រូវ​​ជួសជុលប្រព័ន្ធការពារសុវត្ថិភាព​ជាបន្ទាន់។

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពក្នុងពេលនៃការបញ្ជា

    • ម្ចាស់​ឬ​អ្នកបញ្ជា​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

    • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់វែងមកក្រោយ ការពារសម្លៀកបំពាក់រលុង ហើយហាមពាក់គ្រឿងអលង្ការរលុង។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេល អស់​កម្លាំង ឈឺ ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន។

    • កុំដឹកអ្នកដំណើរនៅលើគ្រឿងចក្រ ហើយត្រូវឲ្យអ្នកដំណើរ និងសត្វចិញ្ចឹមនៅឲ្យឆ្ងាយពីគ្រឿងចក្រអំឡុងពេលកំពុងបញ្ជាម៉ាស៊ីន។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។

    • ដាក់ដៃនិងជើងរបស់អ្នកឲ្យឆ្ងាយពីធ្មេញរនាស់។

    • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។

    • បញ្ឈប់គ្រឿងចក្រ ពន្លត់​ម៉ាស៊ីនហើយដកសោចេញ និង​រង់ចាំរហូត​លែងដល់គ្រឿងមាន​ចលនាទាំងអស់ឈប់ ហើយ​ត្រួតពិនិត្យធ្មេញរនាស់ បន្ទាប់ពី​ប៉ះទង្គិច​ជាមួយនឹង​វត្ថុ​ណាមួយ ឬ​បើ​មានរំញ័រមិន​ប្រក្រតីនៅ​ក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តប្រតិបត្តិការ។

    • ជានិច្ចកាល ត្រូវរក្សាសម្ពាធខ្យល់កង់ឲ្យបានត្រឹមត្រូវ។

    • បន្ថយល្បឿនអូសនៅលើផ្លូវលំបាក និងផ្លូវរាបស្មើ។

    សុវត្ថិភាពនៅទីជម្រាល

    • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់ប្រតិបត្តិការនៅទីជម្រាលដោយមានសុវត្ថិភាព។ ការប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

    • វាយតម្លៃពិតលក្ខខណ្ឌនៅទីតាំងផ្ទាល់ដើម្បីកំណត់ថាតើ ទីជម្រាល​មានសុវត្ថិភាព​សម្រាប់ការការបញ្ជាគ្រឿងចក្រដែរឬអត់ រួមទាំង​ការអង្កេតទីតាំង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • ពិនិត្យមើលឡើងវិញនូវ​សេចក្ដីណែនាំអំពី​ជម្រាលដែ​លមានរាយនៅខាងក្រោមសម្រាប់​ការការបញ្ជាគ្រឿង​ចក្រ​នៅ​លើ​ទី​ជម្រាល និង​ពិនិត្យមើលស្ថានភាពដើម្បី​កំណត់​ថាតើ អ្នក​អាច​បញ្ជា​គ្រឿងចក្រ​នៅក្នុង​ស្ថានភាពនៅថ្ងៃនោះ និង​នៅទីតាំងនោះ​បាន​ដែរ​​ឬ​អត់​។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះការបញ្ជា​គ្រឿងចក្រ​លើទីជម្រាលបាន។

    • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។

    • ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជា​បញ្ហា។

    • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់អាចលាក់ការរាំងស្ទះ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

    • ត្រូវដឹងថា ការការបញ្ជា​គ្រឿងចក្រ​នៅលើ​ស្មៅសើម ផ្លូវកាត់​ជម្រាល ឬ​ចុះទួល​អាចនឹង​បណ្ដាល​ឲ្យគ្រឿងចក្រ​បាត់បង់​ទំនាញ។ ការបាត់បង់​ទំនាញ​របស់កង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។

    • ប្រើការប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ ប្រសិនបើកង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

    ការបញ្ឆេះម៉ាស៊ីន

    1. លែងធ្នាក់ដៃទាញ ហើយដាក់ហ្វ្រាំងដៃ។

    2. ប្រើឧបករណ៍គ្រប់គ្រងអ៊ែរដូចខាងក្រោម:

      • មុននឹងបញ្ឆេះម៉ាស៊ីន​ដែលនៅត្រជាក់ សូមរំកិលឧបករណ៍​គ្រប់គ្រងអ៊ែរ ទៅទីតាំង ON (បើក)

      • នៅពេលកំពុងបញ្ឆេះម៉ាស៊ីននៅក្ដៅ អ្នកមិនអាចត្រូវការប្រើឧបករណ៍គ្រប់គ្រងអ៊ែរទេ។

    3. មួលដៃវ៉ាល់បូម ឬ​​ដៃបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រ​ដាក់ទៅដាក់នៅចំណុច ON (បើក)មុននឹងបញ្ឆេះ​ម៉ាស៊ីនដែលនៅត្រជាក់។

    4. កាច់សោបញ្ឆេះ​ដើម្បីចាប់ផ្ដើមដំណើរការម៉ាស៊ីន។ នៅពេលម៉ាស៊ីនឆេះហើយ ចូរលែងសោ។

      Important: កុំកាច់ឧបករណ៍បញ្ឆេះម៉ាស៊ីនលើសពី 10 វិនាទីក្នុងពេលតែមួយ។ បើម៉ាស៊ីណមិនអាចបញ្ឆេះបាន សូមទុកឲ្យវាចុះត្រជាក់រយៈពេល 30 វិនាទីនៅចន្លោះពេលនៃការព្យាយាម។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចនឹងឆេះម៉ូទ័របញ្ឆេះម៉ាស៊ីនបាន។

    5. បន្ទាប់ពីម៉ាស៊ីនឆេះហើយ សូមរំកិលឧបករណ៍​គ្រប់គ្រងអ៊ែរទៅចំណុច OFF (បិទ)។ បើម៉ាស៊ីនគាំង ឬមិនចង់ឆេះ ទាញឧបករណ៍គ្រប់គ្រងអ៊ែរមកក្រោយ​ដោយដាក់ត្រង់ចំណុច ON (បើក)ឲ្យបានរយៈពេលពីរបីវិនាទី។ បន្ទាប់មក រុញដង​បញ្ជា​ការ៉ង់ទី​ ឬ​ដៃសន្ទះអ៊ែរទៅដាក់ចំណុចកំណត់ដែលចង់បាន។ អនុវត្ត​ដំណើរការនេះឡើង​វិញ​តាមតម្រូវការ។

    ការពន្លត់ម៉ាស៊ីន

    1. រុញដៃសន្ទះអ៊ែរទៅដាក់នៅចំណុច SLOW (យឺត)

    2. ឲ្យម៉ាស៊ីនឆេះនៅស្ងៀម 60 វិនាទី។

    3. កាច់សោបញ្ឆេះទៅទីតាំង OFF (បិទ)និងដកកូនសោចេញ។

    4. បិទវ៉ាល់បិទចំហាយសាំងមុននឹងដឹកជញ្ជូន ឬ រក្សាទុកគ្រឿងចក្រ។

      Important: បិទវ៉ាល់បិទចំហាយសាំងមុននឹងដឹកជញ្ជូនម៉ាស៊ីនលើរ៉ឺម៉ក ឬ​រក្សាទុកគ្រឿងចក្រ។ ដាក់ហ្វ្រាំងដៃសិន មុននឹងជញ្ជូន​គ្រឿងចក្រ។ ដកសោចេញ ដោយសារប្រព័ន្ធបូមប្រេងអាចនឹងដើរ ហើយ​បណ្ដាលឲ្យអាគុយមិនសូវសាកបានល្អ។

      ការប្រុងប្រយ័ត្ន

      អាចនឹងមានរបួសស្នាមក្មេង ឬអ្នកនៅក្បែរ បើពួកគេចល័ត ឬ​ព្យាយាម​បញ្ជាម៉ាស៊ីន​នៅពេលមានការទុកវាចោល។

      ជានិច្ចកាល ដកសោបញ្ឆេះម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ នៅពេលដើរចេញពីម៉ាស៊ីន (ទោះជាដើរចេញរយៈពេលពីរបីនាទីក៏ដោយ)។

    ការប្រើ​ម៉ាស៊ីននេះ

    1. បញ្ឆេះម៉ាស៊ីន។

    2. ដោះហ្វ្រាំងដៃ។

    3. មើលតាមទិសដៅគន្លងផ្លូវដែលអ្ននបានគ្រោង​ដើម្បីធានាឲ្យបានថា​វាពិតជាស្រឡះល្អ។

    4. ទាញធ្នាក់ដៃចុះក្រោយដើម្បីបរម៉ាស៊ីនទៅមុខ។

      ដើរបណ្ដើរតាមទិសដៅត្រង់ទៅមុខ​នៅពេលកំពុងងបញ្ជាម៉ាស៊ីន កុំដើរងាកក្រោយ​នៅពេលកំពុងបញ្ជាម៉ាស៊ីន។

    5. ភ្ជាប់ PTO ហើយបន្ទាបក្បាលក្បាលធ្មេញជ្រោយដីចុះ។

    6. ផ្ដាច់ PTO ហើយ​ភ្ងើយក្បាលធ្មេញជ្រោយដីឡើង។

    7. ដើម្បីបញ្ឈប់ម៉ាស៊ីណគ្រឿងចក្រ ត្រូវបន្ធូរធ្នាក់ដៃទាញ។

    ការដាក់កំណត់ជម្រៅជ្រោយដី

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ជ្រើសរើសយកធ្មេញរនាស់អាទិភាពសម្រាប់ការប្រើរបស់អ្នក។

    3. រៀបចំធ្មេញរនាស់តាមស្លាកកម្រិតជម្រៅ (រូបភាព ដោយចុង 1 ដែលតម្រង់តាមកម្រិតជម្រៅជ្រោយដីដែលចង់បាន (មើលកម្រិតស្រទាប់ធ្មេញលើស្លាក)។

      artpending
    4. កំណត់អក្សរដែលចុងធ្មេញផ្សេងទៀតតម្រង់តាមគ្នា ហើយដាក់កំណត់ដៃបញ្ជាជម្រៅឲ្យចំណុចអក្សរដែលស៊ីគ្នា។

    Note: នៅពេលធ្មេញសិក អ្នកអាចនឹងប្ដូរកំណត់ជម្រៅ ដើម្បីបំពាត់សំណឹកនោះបាន។ ឧទាហរណ៍ បើអ្នកកំណត់ជម្រៅធ្មេញថ្មីរបស់អ្នកនាំឲ្យអ្នកដាក់កំណត់អក្សរ G អ្នកអាចនឹងប្ដូរកំណត់ទៅជាអក្សរ H បន្ទាប់ពី 6 មម (¼ អ៊ិញ) នៃសំណឹកធ្មេញបាន។

    ការប្រើប្រដាប់កំណត់ជួរ

    ប្រើប្រដាប់កំណត់ជួរ​ដើម្បីតម្រង់រងជ្រោយដី (រូបភាព

    artpending

    ការទ្រក្បាលធ្មេញជ្រោយដី​ដោយប្រើគន្លឹះតំហែទាំ

    ដាក់គន្លឹះតំហែទាំសិន មុននឹងធ្វើការជួសជុលថែទាំក្បាលធ្មេញជ្រោយដី ឬ​នៅពេល​ទុកម៉ាស៊ីនចោលលើសពីពីរថ្ងៃ។

    គ្រោះថ្នាក់

    បើមានការលើកក្បាលធ្មេញជ្រោយដី​ដោយមិនមានការដាក់គន្លឹះ វាអាចធ្លាក់ដោយចៃដន្យ និងធ្វើឲ្យមានរបួសដល់អ្នក ឬអ្នកនៅក្បែរៗ។

    នៅពេលណាមួយដែលអ្នកត្រូវធ្វើតំហែទាំក្បាលធ្មេញជ្រោយដី (រួមទាំងការប្ដូរធ្មេញរនាស់ ឬ​របាំងការពារទីធ្លាស្មៅ) ត្រូវប្រើគន្លឹះតំហែទាំសិន ដើម្បីការពារក្បាលធ្មេញជ្រោយដីនៅចំណុចដែលលើក។

    1. លើកក្បាលធ្មេញជ្រោយដី។

    2. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    3. ដកកងក្រចាប់ដែលដាក់ការពារគន្លឹះតំហែទាំនៅកន្លែងដែលបានដាក់ (រូបភាព

      artpending
    4. មួលគន្លឹះតំហែទាំថយក្រោយ ហើយស៊កវាទៅក្នុងកន្លាស់ក្បាលជ្រោដី (រូបភាព ដាក់គន្លឹះការពារដោយប្រើកងក្រចាប់។

      artpending

    ការរៀបចំផ្ទៃដី​រដិបរដុបដោយដៃ

    ឧបករណ៍​រក្សា​កម្លាតដាក់កំណត់ជម្រៅដោយដៃចាំបាច់ត្រូវមាន​តែនៅពេលដែលប្រព័ន្ធគ្រប់គ្រងផ្ទៃដី​រដិបរដុប TrueCoreមិនដំណើរការដោយសារមានបញ្ហាកំហូចប្រព័ន្ធផ្ដល់លទ្ធផល (របាំងការពារទីធ្លាស្មៅ, ដងចង, និង​បង្គុំគ្រឿងស្វ័យជំរុញ) ឬក្នុងករណីដែលអ្នកត្រូវការជម្រៅជ្រោយដីជ្រៅបំផុត។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដកកន្លាស់ខ្ទាស់ដែលនៅជាប់នឹងឧបករណ៍រក្សាគម្លាត និងកន្លាស់បង្វិល (រូបភាព

      artpending
    3. ដាក់ឧបករណ៍​រក្សា​កម្លាតឲ្យចំពីលើ ឬ​ខាងក្រោមកែង​ដើម្បីឲ្យបានជម្រៅជ្រោយដី​តាមដែលចង់បាន។

      • កម្រាស់ឧបករណ៍​រក្សា​កម្លាតមានកម្រិត​កម្ពស់ស្មើនឹង 19 មម (¾ អ៊ិញ)។

      • ឧបករណ៍​រក្សា​កម្លាតដែលស្ដើងមានកម្រិតជម្រៅស្មើនឹង 9.5 មម (⅞ អ៊ិញ)។

      • ដោយការប្រើឧបករណ៍​រក្សា​កម្លាតទាំងអស់នៅជ្រុងខាងលើផុត កំណត់ជម្រៅគឺ 10.7 សម (4-¼ អ៊ិញ)។

    4. ដកប៊ូឡុង និងខ្ចៅភ្ជាប់ចេញពីកុងតាក់ជ្រើសរើស (រូបភាព

      artpending
    5. កាច់កុងតាក់ចុះក្រោមដើម្បីបិទមុខងារពិសេស True Core។

    6. ដើម្បីការពារកុំឲ្យមានការប្ដូរកំណត់ដោយចៃដន្យ ចូរដាក់ប៊ូឡុង និងខ្ចៅប៊ូឡុង និងខ្ចៅ​ដើម្បីភ្ជាប់។

    ការបំពាក់ប្រដាប់ទប់ ឬ​ចាប់ធ្មេញរនាស់ របាំងការពារទីធ្លាស្មៅ និង​ធ្មេញរនាស់

    ការជ្រើសរើសប្រដាប់ទប់ ឬ​ចាប់ធ្មេញរនាស់ របាំងការពារទីធ្លាស្មៅ និង​ធ្មេញរនាស់​អាចរកប្រើ​សម្រាប់​ម៉ាស៊ីននេះបាន។ ជ្រើសយកសមាសភាគសំខាន់ចាំបាច់ក្នុងមួយតារាងគ្រឿងបន្ទាប់បន្សំ​ដែលនៅក្នុងសំណុំ​ឯកសារភ្ជាប់ និង​ឈុត​គ្រឿងបន្ទាប់បន្សំ។

    1. លើកក្បាលធ្មេញជ្រោយដី ហើយហើយចាក់សោវាឲ្យនៅនឹងកន្លែងដោយប្រើគន្លឹះតំហែទាំ។

    2. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    3. បំពាក់ភ្ជាប់ប្រដាប់ចាប់ធ្មេញរនាស់ទៅដៃសង្ខាង (រូបភាព ដោយប្រើប៊ូឡុង 3 គ្រាប់ (½ x 1-¼ អ៊ិញ)។ មួល រឹតបន្តឹង​ក្បាលឡោស៊ី​ ឬ​ប៊ូឡុងក្នុងកម្រិត 101.6 N∙m (75 ft-lb)។

      Note: ប៊ូឡុងទាំងអស់គឺជាគ្រឿងបន្លាស់ដែលមាននៅក្នុងឈុតប្រដាប់ចាប់ធ្មេញរនាស់។

      artpending
    4. បំពាក់របាំងការពារទីធ្លាស្មៅថ្នមៗទៅនឹងកែងចាប់របស់វា​ដោយប្រើក្រចាប់របាំងការពារទីធ្លាស្មៅ 4 គ្រាប់ និង​ក្បាលឡោស៊ីសំប៉ែត 12 គ្រាប់ (រូបភាព កុំរឹតប្រដាប់ចងភ្ជាប់។

      Note: រោងចក្រផ្ដល់ឲ្យពីនាយនូវក្រចាប់របាំងការពារទីធ្លាស្មៅ និងក្បាលឡោស៊ីសំប៉ែត​ដែលភ្ជាប់ការពារសុវត្ថិភាពកែងចាប់របាំងការពារទីធ្លាស្មៅ (រូបភាព

      artpending
    5. បំពាក់ភ្ជាប់ក្រចាប់ ឬ​កងរឹតធ្មេញរនាស់ទៅប្រចាប់ធ្មេញរនាស់ (រូបភាព ដោយប្រើប៊ូឡុង 4 គ្រាប់ (⅜ x 1-½ អ៊ិញ)។ កុំរឹតប៊ូឡុងទាំងនេះ។

      artpending
    6. បំពាក់ធ្មេញរនាស់ទៅក្នុងប្រដាប់ចាប់ធ្មេញរនាស់ #2 និង #5 (រូបភាព ហើយរឹតបន្តឹងប៊ូឡុង។

      artpending
    7. ពិនិត្យមើលធ្មេញរនាស់ឲ្យត្រូវនឹងចំណុចកណ្ដាលនៃចន្លោះទាំងអស់លើរបាំងការពារទីធ្លាស្មៅ (រូបភាព លៃតម្រូវរបាំងការពារទីធ្លាស្មៅតាមដែលចាំបាច់ ហើយរឹតខ្ចៅនានា។

      artpending
    8. បំពាក់ធ្មេញរនាស់​ដែលនៅសល់ទៅនឹងប្រដាប់ចាប់ធ្មេញរនាស់លេខ #1, 3, 4, និង 6។ មួលប៊ូឡុងរាល់ប៊ូឡុងប្រដាប់ចាប់ធ្មេញរនាស់ទាំងអស់ក្នុងកម្រិត 40.6 N∙m (30 ft-lb)។

    ការប្ដូរធ្មេញរនាស់

    មើលរូប ឲ្យដឹងពីរូបភាព។

    1. លើកក្បាលធ្មេញជ្រោយដី ហើយហើយចាក់សោវាឲ្យនៅនឹងកន្លែងដោយប្រើគន្លឹះតំហែទាំ។

    2. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    3. បន្ធូរប៊ូឡុងទប់ប្រដាប់ចាប់ធ្មេញរនាស់ ហើយដកធ្មេរនាស់ចាស់ៗចេញ។

    4. ស៊រកធ្មេញរនាស់ទៅក្នុងប្រដាប់ចាប់ធ្មេញរនាស់នេះ។

    5. រឹតប៊ូឡុងឲ្យត្រូវទៅនឹងកម្លាំងបង្វិលដែលបានណែនាំប្រាប់។

    6. អនុវត្តវិធីការនេះលើដៃចាប់ដែលនៅសល់ឡើងវិញរហូតដល់អស់។

    ការលៃតម្រូវចំពោះការផ្ទេរទម្ងន់

    ម៉ាស៊ីននេះផ្ទេរទម្ងន់ពីផ្នែកទាញ ឬអូសទៅកាន់ក្បាលធ្មេញជ្រោយដី​ដើម្បីជួយរក្សាកម្រិតជម្រៅប្រហោងនៅលក្ខណៈដីផ្សេងៗ។ លើសពីនេះ បើលក្ខណៈដីរឹងខ្លាំងរហូតដល់មិនអនុញ្ញាតឲ្យមានការជ្រោយដីជ្រៅទាំងស្រុងបាន ក្បាលធ្មេញជ្រោយដីអាចនឹងត្រូវការការផ្ទេរទម្ងន់បន្ថែមទៀត។ ដើម្បីបង្កើនសម្ពាធឲ្យធ្លាក់ចុះនៃរឺស័រទប់ការផ្ទេរទម្ងន់ ចូរបន្តវិធីការដូចខាងក្រោម:

    ការព្រមាន

    ការព្រលែងបន្ទះដែកចាប់រឺស័រភ្លាមៗអាចនឹងបណ្ដាលឲ្យមានរបួសស្នាមទៅបាន។

    ត្រូវរកជំនួយអ្នកផ្សេងឲ្យជួយលៃតម្រូវរឺស័រផ្ទេរទម្ងន់នេះ។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. បន្ធូរប៊ូឡុងរឹតការពារកែងចាប់រឺស័រទៅនឹងក្បាលធ្មេញជ្រោយដី (រូបភាព កុំដកវាអស់នោះចេញ។

      artpending
    3. ស៊កម៉ាឡេតអូតូ 1/2 ទៅក្នុងប្រហោងរាងបួនជ្រុងនៅលើបន្ទះដែកចាប់រឺស័រ (រូបភាព

      artpending
    4. ចាប់កាន់ម៉ាឡេតអូតូដើម្បីបន្ធូតំណឹងលើបន្ទះដែកចាប់រឺស័រ និងដកប៊ូឡុងរឹតខាងក្រោយចេញ។

    5. បង្វិលបន្ទះដែកចាប់រឺស័ររហូតដល់វាត្រូវនឹងរន្ធផ្សេងៗទៀត ស៊កប៊ូឡុងរឹត ហើយរឹតខ្ចៅទាំងនោះ។

      Note: ការបង្វិលបន្ទះដែកចាប់រឺស័រឡើងទៅលើនឹងបង្កើនការផ្ទេរទម្ងន់។

    ការដាក់ទម្ងន់បន្ថែម

    ដោយការប្រើកំណើនការផ្ទេរទម្ងន់ ការជ្រោយដីរឹងខ្លាំង​ដែលការផ្ទេរទម្ងន់ចាប់លើកកង់ទាំង 2 ផុតពីដី​អាចនឹងធ្វើទៅបាន។ ការធ្វើដូច្នេះ​អាចនឹងនាំឲ្យមានចន្លោះប្រហោងមិនប្រក្រតី។

    បើបញ្ហានេះកើតមានឡើង អ្នកអាចដាក់បន្ទះដែកបង្កើនទម្ងន់បន្ថែមទៅនឹងបំពង់ភ្លៅចាប់ស៊ុមខាងក្រោយ។ បន្ទះដែកបង្កើនទម្ងន់នីមួយៗ​បន្ថែមទម្ងន់ 28.5 គក្រ (63 lb) ទោលើម៉ាស៊ីន។ អ្អ្នកអាច​បន្ទះដែកបង្កើនទម្ងន់បានរហូតដល់ទៅ 2 ដុំ។ មើល កាតាឡុកគ្រឿងបន្លាស់ដើម្បីដឹងលេខគ្រឿងបន្លាស់ទាំងនេះ។

    ការរុញ/ការទាញម៉ាស៊ីននេះដោយដៃ

    Important: ហាមរុញ អូស/សណ្ដោងគ្រឿងចក្រនេះឲ្យលឿនជាង1.6 គម/ម៉ ពីព្រោះការ​ខូចខាតសមាសភាគហាយដ្រូលិក​អាចនឹងមានកើតឡើង។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដាក់ក្លាប៉េនៅចន្លោះម៉ាស៊ីន និង​ក្បាលបូមហាយដ្រូលិក (រូបភាព

    3. ដោយការប្រើម៉ាឡេត 5/8 អ៊ិញ ចូរបង្វិលអង្កៀកក្លាប៉េបញ្ច្រាសទ្រនិកនាឡិកា 1 ជុំ។ ការធ្វើដូច្នេះអនុញ្ញាតសារធាតុហាដ្រូលិកហូរកាត់ក្បាលបូមដែលធ្វើឲ្យកង់ទាំងអស់ងាក ឬបត់បាន (រូបភាព

      artpending

      Important: ហាមបង្វិលអង្កៀកក្លាប៉េ​លើសពី 1 ជុំ។ ការធ្វើដូច្នេះ​ការពារវ៉ាល់ពីធ្លាក់ចេញពីតួម៉ាស៊ីន និងពីការបណ្ដាលឲ្យអស់សារធាតុរាវ។

      Important: ហាមរុញ អូស/​សណ្ដោងគ្រឿងចក្រនេះលើសពី 30.5 ម (100 ft) ឬ​ឲ្យលឿនជាង 0.6 គម/ម៉ (1 mph) ពីព្រោះការ​ខូចខាតសមាសភាគហាយដ្រូលិក​អាចនឹងមានកើតឡើង។

    4. ដោះហ្វ្រាំងដៃសិន មុនពេលរុញ/អូស ឬសណ្ដោង​គ្រឿងចក្រនេះ។‬‬

      Important: ហាមដំណើរការម៉ាស៊ីននៅពេលដែលក្លាប៉េនៅបើកចំហរយៈពេលលើស 10 ទៅ 15 វិនាទី​មកហើយ។

    5. ដើម្បីដំណើរការម៉ាស៊ីននេះម្ដងទៀត ចូរបង្វិលក្លាប៉េនេះតាមបណ្ដោយទ្រនិកនាឡិកាឲ្យបាន 1 ជុំ (រូបភាព

      Note: ហាមមួលរឹតក្លាប៉េនេះខ្លាំងពេក។

      Note: អ្នកត្រូវតែបិទក្លាប៉េនេះ​ដើម្បីបរម៉ាស៊ីនបាន។ កុំព្យាយាមដំណើរការប្រព័ន្ធអូសសណ្ដោង​នៅពេលដែលក្លាប៉េនេះ​នៅបើកចំហ។

    ការប្ដូរកំណត់សៀគ្វីបញ្ជាប្រព័ន្ធ

    បើកក្បាលធ្មេញជ្រោយដីបន្តនៅចំណុចជ្រោយដី (អស់ប្រេង មិនបានបំពាក់​ឬ​ដាក់គន្លឹះតំហែទាំសម្រាប់ការទុកស្ងៀម ដំណើរគាំងប្រព័ន្ធមេកានិកនៃម៉ាស៊ីន ឬ​ក្បាលបូម​ជាដើម)។ ប្រព័ន្ធ​អគ្គិនី​ដែលគ្រប់គ្រងបូប៊ីនរបុំម៉ាញេទិកប្រព័ន្ធហាយដ្រូលិក និងគ្រឿងដោះដាក់ប្រព័ន្ធអគ្គិសនី​បិទលទ្ធភាព​បញ្ហាចលនាក្បាលធ្មេញជ្រោយដី​ដោយចៃដន្យដោយគ្មានស្វ័យប្ដូរកំណត់ប្រព័ន្ធ។

    1. បញ្ឆេះម៉ាស៊ីន។

    2. ចុចកុងតាក់ប្ដូរកំណត់ប្រព័ន្ធ (រូបភាព

      ក្បាលធ្មេញជ្រោយដីលើកឡើង និង​សៀគ្វីបញ្ជាប្រព័ន្ធអគ្គិសនីប្ដូរកំណត់។

      Note: បើម៉ាស៊ីនអ្នកមិនអាចដំណើរការបាន រវៃ​បញ្ឆេះម៉ាស៊ីននេះដោយ​ប្រើអង្គបញ្ឆេះ​នៅខណៈពេលកំពុងចុចកុងតាក់ប្ដូរកំណត់ប្រព័ន្ធ​រហូតដល់ក្បាលធ្មេញជ្រោយដី​ឡើងផុតពីដី។

      artpending

    ការចល័តម៉ាស៊ីននេះនៅពេលកំពុងមានការបន្ទាបក្បាលធ្មេញជ្រោយដី

    បើម៉ាស៊ីនគាំងមិនឆេះ ឬអ្នកមិនអាចធ្វើការបញ្ឆេះវា​នៅពេលកំពុងមានការបន្ទាបក្បាលធ្មេញជ្រោយដី និងធ្មេញរនាស់កំពុងនៅជាប់នឹងដី ចូរអនុវត្តជំហានដូចតទៅ:

    1. ដកប្រដាប់ចាប់ធ្មេញរនាស់ចេញពីដៃទប់រលកចលនា។

    2. បើកបង្វិលក្លាប៉េ 1 ជុំ។

    3. ទាញ ឬអូស/រុញម៉ាស៊ីនកាន់កន្លែងជិតៗ​ដើម្បីបន្តការធ្វើតំហែទាំ ឬដាក់ចូលរ៉ឺម៉កសណ្ដោង។

    Important: ហាមទាញ ឬ​អូស/​សណ្ដោងគ្រឿងចក្រនេះលើសពី 30.5 ម (100 ft) និង​លឿនជាង 1.6 គម/ម៉ (1 mph) ពីព្រោះការ​ខូចខាតប្រព័ន្ធហាយដ្រូលិក​អាចនឹងមានកើតឡើង។

    ព័ត៌មានជំនួយប្រតិបត្តិការ

    ទូទៅ

    ការព្រមាន

    ការបណ្ដោយឲ្យម៉ាស៊ីនប៉ះនឹងអ្វីជាឧបសគ្គ​អាចបណ្ដាលឲ្យអ្នកបាត់ការគ្រប់គ្រងវាបាន។

    ជានិច្ចកាល ត្រូវដឹងអំពីអ្វីជាឧបសគ្គនៅកន្លែងធ្វើការ។ ត្រូវធ្វើគម្រោងជ្រលងជ្រោយដីរបស់អ្នក​ដើម្បីជៀសវាង​ដំណើរការប៉ះនឹងអ្វីជាឧបសគ្គ​ដល់អ្នក ឬ​ម៉ាស៊ីននេះ។

    • ធ្វើការបត់ម៉ាស៊ីនបន្តិចម្ដងៗ​នៅពេលកំពុងជ្រោយដី។ ហាមបត់ខ្លាំងពេលកំពុងមានការដាក់ភ្ជាប់ក្បាលធ្មេញជ្រោយដី។ ធ្វើគម្រោងជ្រលងជ្រោយដីរបស់អ្នកសិន មុននឹងបន្ទាបរនាស់ជ្រោយដី។

    • ត្រូវជានិច្ចអំពីអ្វីដែលមាននៅខាង​ក្នុងពេលដំណើរការម៉ាស៊ីន។ ជៀសវាងដំណើរការនៅជិតសំណង់អគារ របង និង​គ្រឿងបរិក្ខារផ្សេងៗទៀត។

    • ឧស្សាហ៍ងាកមើលក្រោយ​ដើម្បីធានាឲ្យបានថា ម៉ាស៊ីនកំពុងដំណើរការបានត្រឹមត្រូវ ហើយអ្នកបន្តនៅត្រង់តាមគន្លង។

    • ជានិច្ចកាល ត្រូវសម្អាតបញ្ហាកំហូចលើគ្រឿងបន្លាស់ម៉ាស៊ីនទាំងអស់​ដែលមានដូចជា បំណាក់ធ្មេញរនាស់​ជាដើម ដើម្បីការពារវាពីការផ្ទាត់ឡើងដោយប្រដាប់ច្រូតស្មៅ ឬ​គ្រឿងតំហែទាំទីធ្លាស្មៅផ្សេងទៀត។

    • ប្ដូរធ្មេញរនាស់ដែលបាកបែក និងពិនិត្យមើល និង​ជួសជុលការខូចខាត​លើផ្នែកទាំងឡាយណា​ដែលនៅអាចប្រើបាន។ ជួសជុលបញ្ហាកំហូចម៉ាស៊ីនមួយចំនួនផ្សេងទៀតសិន មុននឹងចាប់ផ្ដើមដំណើរការ។

    • នៅពេលកំពុងជ្រោយដីដែលមានមុខរងតូចជាងទទឹងម៉ាស៊ីន អ្នកអាចដោះធ្មេញរនាស់ចេញខ្លះបាន តែក្បាលធ្មេញរនាស់ត្រូវនៅមានការបំពាក់ដៃទប់រលកចលនា​ដើម្បីធានាឲ្យបាននូវលំនឹង និងដំណើរការម៉ាស៊ីនត្រឹមត្រូវ។

    • ម៉ាស៊ីននេះជ្រោយដីបានជ្រៅជាងម៉ាស៊ីនជ្រោយដីស្មៅភាគច្រើនបំផុត។ នៅលើទ្រនាប់ហ្គោល និងស្មៅរុញឡើងមានសភាពដើម ឬ​កែសម្រួល ជម្រៅធ្មេញរនាស់កាន់តែជ្រៅ និង​ប្រវែងវាកាន់តែវែងអាចនឹងមានការលំបាកចំពោះ​ការច្រានក្បាលជ្រោដីពេញលេញបាន។ បញ្ហានេះគឺដោយសារដីសភាពដើមដែលកាន់តែរឹងស្អិតជាប់នៅចុងធ្មេញរនាស់។ ធ្មេញរនាស់ភ្ជួរស្មៅ/ទ្រនាប់ហ្គោលច្រានចេញតាមចំហៀងពីម៉ាស៊ីន Toro នៅស្អាតជាង និង​បន្ថយ​ពេលដែលចាំបាច់ត្រូវសម្អាតធ្មេញរនាស់។ នៅទីបំផុត អ្នកនឹងលុបបំបាត់ស្ថានភាពនេះបាន​ដោយការបន្តជ្រោយដី និង​កម្មវិធីរៀបចំចាក់ខ្សាច់នៅផ្ទៃលើ។

    ដីរឹង

    បើដីរឹងខ្លាំងមិនអាចជ្រោយបានជ្រោយតាមដែលចង់បាន ក្បាលធ្មេញជ្រោយដីអាចនឹងលោតខុសប្រក្រតី។ នេះគឺដោយសារផាល​ដែលធ្មេញរនាស់ប្រឹងចាក់ដីខ្លាំង។ កែតម្រូវស្ថានភាពនេះដោយការព្យាយាមដូចខាងក្រោម:

    • កុំជ្រោយដី បើដីនោះរឹង ឬ​ស្ងួតពេក។ អ្នកទទួលបានលទ្ធផលនៃការជ្រោយដីល្អបំផុត​ក្រោយមេឃភ្លៀង ឬ​ការចាក់ទឹកលើទីធ្លាស្មៅនៅមុនថ្ងៃធ្វើការ។

    • ប្ដូរទៅក្បាលធ្មេញជ្រោយដី ឬ​រនាស់មានធ្មេញ 3 បើកំពុងព្យាយាមប្រើក្បាលជ្រោយដីមានធ្មេញ 4 ឬ​បន្ថយចំនួនធ្មេញក្នុងមួយដៃទប់រលកចលនា។ ព្យាយាមរក្សាកំណត់រចនាសម្ព័ន្ធធ្មេញរនាស់ឲ្យត្រួតស៊ីគ្នា​ដើម្បីផ្ទុកដៃទប់រលកចលនាឲ្យជាប់។

    • បើដីហាប់រឹងខ្លាំង បន្ថយកម្រិតជ្រោយដីនៃម៉ាស៊ីន (កម្រិតកំណត់ជម្រៅ) សម្អាតក្បាលធ្មេញជ្រោយដី ស្រោចទឹកលើទីធ្លាស្មៅ និង​ជ្រោយម្ដងទៀត​នៅកម្រិតជម្រៅជ្រោយ​ដែលជ្រៅជាងមុន។

    ប្រភេទដីសម្រាប់ការជ្រោយមានកំណលើស្រទាប់ដីទីពីរដែលរឹង ឬ​ស្រទាប់លើបំផុត (មានន័យថា ដី/ខ្សាច់​ដែលនៅលើដីថ្ម) អាចបណ្ដាលឲ្យមានបញ្ហាគុណភាពប្រហោងដែលមិនចង់បាន។ បញ្ហានេះកើតមានឡើងនៅពេលដែលជម្រៅជ្រោយដីជ្រៅជាងកំណដី និង​ដីស្រទាប់ទីពីររឹងខ្លាំង​ដែលពិបាកនឹងជ្រោយបាន។ នៅពេលដែលធ្មេញរនាស់ប៉ះទៅនឹងស្រទាប់ដីទីពីរដែលរឹងជាងនេះ ម៉ាស៊ីនជ្រោយដីអាចនឹងលើកឡើង និងបណ្ដាលឲ្យប្រហោងខាងលើឡើងរីកកាន់តែធំ។ បន្ថយកម្រិតជម្រៅជ្រោយដីឲ្យបានច្រើនគ្រប់គ្រាន់​ដើម្បីជៀសវាងដំណើរប្រឹងជ្រៀតចូលទៅកាន់ស្រទាប់ដីទីពីរ​ដែលរឹង។

    គុណភាពប្រហោងដីចេញ/ចូល

    បើម៉ាស៊ីនកំពុងបង្កើតនូវលទ្ធផលដូចខាងក្រោម គុណភាពប្រហោងដីចេញ/ចូលនឹងកាន់តែយ៉ាប់:

    • គុណភាពប្រហោងដីវៀច (ផ្លាតទៅមុខ)។

    • ក្បាលធ្មេញជ្រោយដីគាំង​មិនអាចភ្ជាប់ដំណើរការបាន មុននឹងប៉ះលើទីធ្លាស្មៅ។

    • ដំណើរការក្បាលធ្មេញជ្រោយដីឡើងរឹងៗ ឬ​គាំងៗពេលដាក់តាមជ្រលងលើទីធ្លាស្មៅ ឬ​លោតៗ នៅពេលមានការដាក់នៅកម្រិតជ្រោយដីរាក់ៗ។

    ត្រូវពិនិត្យដូចខាងក្រោម:

    • កុងតាក់ស្វ័យប្រវត្តិ #4 (ទីតាំងកុងតាក់លេខ 4 លើស៊ុម H-frame) អាចនឹងត្រូវការកែតម្រូវ (មើល

    • កុងតាក់កំណត់ទីតាំងភ្ជាប់ (ទីតាំងកុងតាក់លេខ 3 លើស៊ុម H-frame) អាចនឹងត្រូវការកែតម្រូវ (មើល

    • ម៉ាស៊ីនរបស់អ្នកអាចនឹងមានសំណឹកគ្រឿងដោះដាក់ ឬការឆាប់ខូច​អាំប្រាយ៉ាហ្ស (មើល សៀវភៅណែនាំធ្វើតំហែទាំសម្រាប់ម៉ាស៊ីនរបស់អ្នក។

    ការកែតម្រូវ​កុងតាក់ស្វ័យប្រវត្តិ #4

    អ្នកអាចដាក់​កុងតាក់ស្វ័យប្រវត្តិ #4 នៅកន្លែងពីរផ្សេងគ្នា​នៅលើកែងភ្ជាប់កុងតាក់ស្វ័យប្រវត្តិ (ត្រូវប្រើកន្លែងខាងលើសម្រាប់កំណត់ជម្រៅជ្រោយដី A-D និង​កន្លែងខាងក្រោម​សម្រាប់​កំណត់កម្រិតជម្រៅជ្រោយដី E-H។

    Note: តាមពីនាយមក កុងតាក់ស្វ័យប្រវត្តិ #4 ស្ថិតនៅកន្លែងខាងក្រោមសម្រាប់ការកែតម្រូវប្រហោង និង​ជម្រៅដីនៃដំណើរការជ្រោយ ហើយ​វាត្រូវបន្តស្ថិតនៅកន្លែង ឬ​ចំណុចនោះពេលកំពុងមានសកម្មភាពជ្រោយដីច្រើនបំផុត។

    ដំណើរការជ្រោយដី​ដោយប្រើ​កុងតាក់ស្វ័យប្រវត្តិ #4 នៅកន្លែងចាប់កែងខុស​ទាក់ទងនឹង​កំណត់ជម្រៅជ្រោយដី​អាចបណ្ដាលឲ្យក្បាលធ្មេញជ្រោយដីលោត ធ្វើឲ្យធ្មេញរនាស់ចាក់ចូលដីជ្រៅពេគ និង/ឬ​បណ្ដាលឲ្យស្មៅទៅជារមូរដុំៗ។ កែតម្រូវ​កុងតាក់ស្វ័យប្រវត្តិ #4 ដោយអនុវត្តដូចតទៅ:

    1. ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីគ្រឿងចក្រ។

    2. លើកដងគន្លឹះកាវេចេញពីគម្របម៉ាស៊ីន ហើយលើកគម្របម៉ាស៊ីនចេញពីតួម៉ាស៊ីន (រូបភាព

      artpending
    3. ដាក់កុងតាក់ស្វ័យប្រវត្តិលើបង្គុំស៊ុម H-frame (រូបភាព

    4. ចាប់ផ្គុំកុងតាក់ #4 ដែលត្រូវដាក់ត្រង់កន្លែងសំខាន់ចាំបាច់តាមកម្រិតជម្រៅជ្រោយដី​ដូចដែលបានបង្ហាញនៅក្នុង រូបភាព

      artpendingartpending
    5. តម្រង់កែងចាប់គម្រប​ដោយប្រើប្រដាប់ចាប់គម្របម៉ាស៊ីន​ដែលបំពាក់ជាប់នឹងម៉ាស៊ីននេះ។

    6. ចាប់ផ្គុំគម្របដាក់លើម៉ាស៊ីន និង​ត្រូវធានាឲ្យបានថាដៃគន្លឹះពិតជាជាប់លាប់នៅនឹងគម្របនេះ។

    7. ពិនិត្យមើលគុណភាពប្រហោងដីចេញ/ចូល។

    ការកែតម្រូវ​កុងតាក់ស្វ័យប្រវត្តិ #3

    1. ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីគ្រឿងចក្រ។

    2. លើកដងគន្លឹះកាវេចេញពីគម្របម៉ាស៊ីន ហើយលើកគម្របម៉ាស៊ីនចេញពីតួម៉ាស៊ីន (រូបភាព

    3. ពិនិត្យមើលឲ្យដឹងថាបង្គុំកុងតាក់ស្វ័យប្រវត្តិ (ផ្ទាំងខាងក្រៅនៃស៊ុម H-frame) មិនលើសពី 1.5 មម (0.06 អ៊ិញ) ពីបន្ទះដែកចាប់ (រូបភាព

      artpendingartpending
    4. ពិនិត្យមើលឲ្យដឹងថា កុងតាក់ស្វ័យប្រវត្តិ #3 ពិតជាមានដំណើរការ ឬបំពេញមុខងារបានត្រឹមត្រូវ។

    5. បើចាំបាច់ត្រូវការ បន្ធូរ​ក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ និង​ប៊ូឡុងរឹត​ដែលរឹតការពារ​បន្ទះដែកបំពាក់កុងតាក់ និង​លើកវាឲ្យនៅកន្លែង ឬចំណុចខ្ពស់បំផុត ហើយរឹតការពារបន្ទះដែកបំពាក់នេះ (រូបភាព

      Note: ការទាញលើកកុងតាក់បណ្ដាលឲ្យគ្រឿងដោះដាក់កាន់តែឆាប់ភ្ជាប់។

    6. រឹតបន្តឹងខ្ចៅខ្ទាស់ (រូបភាព

    7. តម្រង់កែងចាប់គម្រប​ដោយប្រើប្រដាប់ចាប់គម្របម៉ាស៊ីន​ដែលបំពាក់ជាប់នឹងម៉ាស៊ីននេះ។

    8. ចាប់ផ្គុំគម្របដាក់លើម៉ាស៊ីន និង​ត្រូវធានាឲ្យបានថាដៃគន្លឹះពិតជាជាប់លាប់នៅនឹងគម្របនេះ។

    9. ពិនិត្យមើលគុណភាពប្រហោងដីចេញ/ចូល។

      Important: បើក្បាលធ្មេញធ្រោយដីគាំងមិនដំណើរការមុនការដាក់ចូលគន្លង ហើយកុងតាក់សម្រាប់នៅចំណុចនោះមានការដាក់ខ្ពស់បានតាមដែលអាចធ្វើទៅបាន គ្រឿង​ដោះ​ដាក់ប្រព័ន្ធអគ្គិសនីអាចនឹងពិតជាឆាប់មានកំហូច​ដែលនឹងបណ្ដាលឲ្យមានការពន្យាពេលភ្ជាប់បាន។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ឬមើល សៀវភៅណែនាំធ្វើតំហែទាំ

    ធ្មេញរនាស់តូច (ធ្មេញរនាស់មានមុខរាងចតុកោណ)

    ដោយសារតែប្លង់រងឌុប ក្បាលធ្មេញជ្រោយដីមានធ្មេញតូច​ត្រូវឲ្យមានចន្លោះប្រហោងដែលត្រូវមានការដាក់ចម្ងាយពីគ្នា 6.3 សម (2-½ អ៊ិញ)។ ល្បឿន​លើ​ដីសំខាន់ចាំបាច់បំផុត​ដើម្បីរក្សាប្រហោងចន្លោះប្រហោង 3.2 សម (1-¼ អ៊ិញ)។ មើល បើចន្លោះប្រហោងរបស់អ្នកតម្រូវឲ្យមានការកែប្រែបន្តិចបន្តួច។

    ដោយការប្រើក្បាលធ្មេញជ្រោយដីមានធ្មេញតូចៗ ឬធ្មេញរឹងៗធំជាងប្រព័ន្ធឫសស្មៅមានសារៈសំខាន់ចំពោះការបង្ការកំហូចទីធ្លាស្មៅ​ដោយសារតែការដាច់ដោចកន្លែងនៃឫស។ បើដៃ 2 នៅកណ្ដាល​ចាប់ផ្ដើមលើកផ្ទាំងស្មៅ ឬ​ធ្វើឲ្យខូចកន្លែងឫសស្មៅខ្លាំង ចូរបន្តវិធីការដូចតទៅ:

    • បង្កើនចន្លោះប្រហោង

    • បន្ថយខ្នាតធ្មេញរនាស់

    • បន្ថយកម្រិតជម្រៅធ្មេញរនាស់

    • ដកធ្មេញរនាស់មួយចំនួនចេញ

    សកម្មភាពលើកដែលធ្មញរនាស់រឹងៗបង្កើតនៅពេលវាមានការទាញពីទីធ្លាស្មៅ​អាចនឹងបណ្ដាលឲ្យមានកំហូចទីធ្លាស្មៅបាន។ ដំណើរការលើកនេះអាចធ្វើឲ្យខូចស្រទាប់ឫសស្មៅបាន បើកម្រាស់ធ្មេញរនាស់ ឬ​មុខកាត់ធ្មេញរនាស់ធំពេក។

    ប្រហោងខាងមុខដែលខូច ឬមានជម្រុល (ស្ថានភាពធ្មេញរនាស់រឹង ឬ​ដីជ្រាយជាង)

    នៅពេលកំពុងជ្រោយដីដោយប្រើធ្មេញរនាស់រឹងកាន់តែវែង (មានន័យថា ប្រវែង ⅜ x 4 អ៊ិញ) ឬ​ធ្មេញប្រភេទម្ជុល ផ្នែកខាងមុខនៃប្រហោងអាចនឹងទៅជាគាំងៗទៅបាន។ ដើម្បីទទួលបានគុណភាពប្រហោងល្អប្រសើរ​សម្រាប់កំណត់រចនាសម្ព័ន្ធនេះ បន្ថយល្បឿនម៉ាស៊ីនឆេះខ្លាំងនៅនឹងកន្លែងឲ្យធ្លាក់ចុះពី 2800 ដល់ 2900 rpm។ ដោយសារដំណើរការអូស ឬ​សណ្ដោង និង​ល្បឿនក្បាលធ្មេញជ្រោយដីកើនឡើង និង​ថយចុះតាមល្បឿនម៉ាស៊ីន នឹងមិនមានបញ្ហាប៉ះពាល់ដល់ចន្លោះប្រហោងទេ។

    បើការបន្ថយល្បឿនម៉ាស៊ីនពុំមានប្រសិទ្ធភាពចំពោះគុណភាពប្រហោងសម្រាប់ដំណោះស្រាយបញ្ហា​សម្រាប់​សំណុំធ្មេញរនាស់រឹងៗវិធីសាស្ត្រប្រើប្រាស់សន្ទះខ្យល់ Roto-Link អាចនឹងចាំបាច់ត្រូវមានសម្រាប់កំណត់របឹង ឬ​ភាពរឹង។ កំណត់របឹង ឬ​ភាពរឹង Roto-Link អាចនឹងជួយបំបាត់ផ្នែកខាងមុខនៃប្រហោងពីកំហូច។ លើស​ពី​នេះ (ក្នុងលក្ខខណ្ឌច្រើនបំផុត) កំណត់ពីនាយមានប្រសិទ្ធភាពបំផុត។

    Note: បន្ទាប់ពីពាក់កណ្ដាល Roto-Links (ដៃ 3) និង​បានធ្វើតេស្ត៍ភាពខុសគ្នាលើកន្លែងសាកល្បង ឬគំរូ។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដកខ្ចៅមួលសម្លាប់ដែលភ្ជាប់ការពារបង្គុំសន្ទះខ្យល់ Roto-Link ទៅនឹងស៊ុមក្បាលធ្មេញជ្រោយដី។

    3. ដកឧបករណ៍រក្សាគម្លាតសន្ទះខ្យល់ខាងលើដេលមានកម្រាស់ 1.25 សម (½ អ៊ិញ) ហើយភ្ជាប់បង្គុំសន្ទះខ្យល់ Roto-Link ទៅនឹងស៊ុមក្បាលធ្មេញជ្រោយដីម្ដងទៀត។ ត្រូវធ្វើឲ្យប្រាកដថា មានការប្រើកាស​ទ្រនាប់ D ដែលឡើងរឹងល្អ។

    4. បន្ធូរប៊ូឡុងដែលមួលភ្ជាប់នឹងបន្ទះដែកកាងមុខ។

    5. រំកិលបន្ទះដែកកាងមុខទៅមុខ ហើយមួលប៊ូឡុងភ្ជាប់។ ការធ្វើដូច្នេះអនុញ្ញាតឲ្យកាងមុខ Roto-Link យោលបានត្រឹមត្រូវ។

    យកម៉ាស៊ីនទៅកន្លែងធ្វើតេស្ត៍ ហើយប្រៀបធៀបគុណភាពប្រហោង។ បើមានគុណភាពប្រសើរហើយ បំពេញវិធីការនេះ​ដោយប្រើបង្គុំកាងមុខ Roto-Link ដែលនៅសល់។

    Note: អ្នកត្រូវតែទាញកាងមុខ Roto-Link ថយក្រោយ ប្រើអ្នកប្ដូរប្រភេទធ្មេញរនាស់ ឬ​ក្បាលធ្មេញជ្រោយដី ឬ​ប្រភេទធ្មេញតូចៗណាមួយ។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

    • ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីគ្រឿងចក្រ។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។

    • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

    ការសម្អាតគ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • សម្អាតគ្រឿងចក្រ
    1. លាងសម្អាតម៉ាស៊ីនគ្រឿងចក្រឲ្យស្អាត។

      ប្រើច្រាសដុសកម្ទេចកំណចេញ។

      Note: ប្រើទុយោបាញ់ទឹកនៅសួនដោយមិនចាំបាច់មានក្បាលបាញ់​ដើម្បីជៀសវាងការបាញ់ទឹកបង្ខំលើស្រទាប់បិទនានា និងចូលខ្លាញ់ក្នុងទម្រងបង្វិល។

    2. ប្រើសាប៊ូតិចៗដើម្បីសម្អាតគម្របនានា។

      បន្ទាប់ការសម្អាតហើយ ប្រើខ្លាញលាបថ្មីៗស្រាលយូរៗម្ដង​ដើម្បីឲ្យគម្របនានាឡើងរលោង។

    3. ពិនិត្យរកមើលកំហូចក្នុងម៉ាស៊ីន កន្លែងធ្លាយប្រេង សំណឹកសមាសភាគ និង​ធ្មេញរនាស់។

    4. ដកចេញ សម្អាត និង​ដាក់ប្រេងធ្មេញរនាស់។ បាញ់ទឹករំអិលប្រេងស្រាលៗលើក្បាលបាដាង (ដៃរវៃ និងតំណសន្ទះបិទបើកខ្យល់)។

    Important: រឹតខ្ចៅការពារក្បាលធ្មេញជ្រោយដី​ដោយប្រើគន្លឹះតំហែទាំ បើអ្នកចងគ្រឿងចក្រនេះទុកយូរពីរថ្ងៃ។

    កំណត់ចំណុចទាញចុះក្រោម

    មានចំណងនៅផ្នែកខាងមុខ និងខាងក្រោយម៉ាស៊ីននេះ (រូបភាព រូបភាព និង រូបភាព

    Note: ប្រើខ្សែចងអូសដែលបានអនុម័តត្រឹមត្រូវ ដោយ DOT ដើម្បីចងភ្ជាប់គ្រឿងចក្រនេះ។

    artpending
    artpending
    artpending

    ការអូសទាញគ្រឿងចក្រ

    ការព្រមាន

    ការបរគ្រឿងចក្រនេះលើផ្លូវដែលគ្មានសញ្ញាបត់ ពន្លឺ គ្រឿងមានចំណាំងផ្លាត រូបសញ្ញាយានកំពុងមានចលនាយឺតៗ​មានគ្រោះថ្នាក់ណាស់ និង​អាចនាំឲ្យមានបញ្ហា​គ្រោះថ្នាក់​នានា​ដែលបណ្ដាលឲ្យមានរបួសស្នាមផ្ទាល់ខ្លួនបាន។

    ហាមបញ្ជាគ្រឿងចក្រនេះនៅលើផ្លូវសាធារណៈ។

    Important: ប្រើប្រាស់ជម្រាលពេញទទឹងសម្រាប់ការផ្ទុកគ្រឿងចក្រទៅលើរឺម៉ក​សណ្ដោង ឬឡានដឹកទំនិញ។

    1. លើកម៉ាស៊ីន ឬគ្រឿងចក្រនេះដាក់លើរ៉ឺម៉កសណ្ដោង ឬ​រថយន្តដឹកជញ្ជូន (គេនិយម—ដាក់ក្បាលធ្មេញជ្រោយដីបែរទៅមុខ)។

    2. ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    3. រឹតការពារក្បាលធ្មេញជ្រោយដីដោយដាក់គន្លឹះតំហែទាំ (មើល

    4. បិទវ៉ាល់បិទប្រេង (មើល

    5. នៅត្រង់កន្លែងមានចំណង ចងម៉ាស៊ីនភ្ជាប់ទៅនឹងរ៉ឺម៉កសណ្ដោង ឬរថយន្តដឹកជញ្ជូន​ដោយប្រើខ្សែកាប ច្រវ៉ាក់ ឬ​ខ្សែចង។

    ការណែនាំអំពីការប្រើរ៉ឺម៉កសណ្ដោង

    ទម្ងន់721 គក្រ (1,590 lb) ឬ 805 គក្រ (1,775 lb) ដោយបន្ថែមជម្រើសទម្ងន់​ចំនួន 2
    ទទឹង130 សម (51 អ៊ិញ) ជាមធ្យម
    ប្រវែង267 សម (105 អ៊ិញ) ជាមធ្យម
    មុំទីជម្រាលកម្រិត 3.5/12 (16ជាមធ្យម
    សេចក្ដីណែនាំអំពីការផ្ទុក ឬ​ការលើកដាក់ក្បាលធ្មេញជ្រោយដីបែរទៅមុខ (តាមនិយម)
    សមត្ថភាពអូសទាញ ឬ​សណ្ដោងនៃយានយន្តធំជាងទម្ងន់សរុបនៃរ៉ឺម៉កសណ្ដោង (GTW)

    Important: ហាមរ៉ឺម៉កសណ្ដោង Hydroject ដាក់សណ្ដោងគ្រឿងចក្រ ឬម៉ាស៊ីននេះ។

    តំហែទាំ

    Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

    សុវត្ថិភាពពេលថែទាំ

    ការប្រុងប្រយ័ត្ន

    បើ​ទុកសោនៅក្នុងកុងតាក់បញ្ឆេះ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

    ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ ហើយរឹតការពារក្បាលធ្មេញជ្រោយដី​ដោយប្រើ​គន្លឹះតំហែទាំ​សិន មុននឹងធ្វើតំហែទាំ ឬ​ការកែតម្រូវម៉ាស៊ីននេះ។

    • ជានិច្ចកាល ពន្លត់ម៉ាស៊ីន​ ដកសោចេញ (បើបានបំពាក់)​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ និង​ទុកឲ្យគ្រឿងចក្រត្រជាក់ជានិច្ច មុនពេលលៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា ឬ​ចតវាទុក។

    • អនុវត្តតែការណែនាំថែទាំដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះ។ បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬចង់បានជំនួយ សូមទាក់ទងតំណាងចែកចាយក្រុមហ៊ុន Toro ​ដែលមានការអនុញ្ញាត។

    • ត្រូវធានាឲ្យបាន ឬធ្វើឲ្យប្រាកដថា គ្រឿងចក្រស្ថិតក្នុងស្ថានភាពការបញ្ជាប្រកបដោយសុវត្ថិភាពដោយរឹត​ ខ្ចៅ ប៊ូឡុង និងវីសឱ្យតឹងណែនល្អ។

    • បើអាចធ្វើទៅរួច ហាមអនុវត្តការថែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។

    • បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។

    • ពិនិត្យមើលប៊ូឡុងរឹតគ្រឿងបំពាក់នៅផ្ទៃចំហៀងរាល់ថ្ងៃ​ដើម្បីឲ្យប្រាកដថាពិតជាមានការរឹតបន្តឹងវាតាមលម្អិតបច្ចេកទេសត្រឹមត្រូវ។

    • ត្រូវប្រាកដថារនាំងការពារត្រូវបានដំឡើង ហើយត្រូវបិទគម្របម៉ាស៊ីនគត់មត់បន្ទាប់ពីមានតំហែទាំ ឬ​កែតម្រូវគ្រឿងចក្រ។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • លៃតម្រូវខ្សែពានក្បាលបូម
  • ប្ដូរប្រេងហាយដ្រូលិក ច្រកបញ្ជូនត្រឡប់ និងតម្រងហាយដ្រូលិកដែលស្រអាប់។
  • ពិនិត្យមើលតំណឹងប្រដាប់ចងភ្ជាប់ក្បាលធ្មេញជ្រោយដី ប្រដាប់​ចង​ភ្ជាប់ដៃកាន់បញ្ជា និងក្បាលឡោស៊ីកង់។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ធ្វើតេស្ត៍មើលប្រព័ន្ធការពារសោសុវត្ថិភាព។
  • សម្អាតគ្រឿងចក្រ
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។(ពិនិត្យមើលប្រេងនៅពេលម៉ាស៊ីនចុះត្រជាក់។)
  • យកកំទេចកំទីចេញពីកញ្ច្រេងម៉ាស៊ីន។(សម្អាតឲ្យបានញឹកញាប់ បើប្រើ​នៅ​កន្លែង​កខ្វក់ ឬ​មានធូលីខ្លាំង)។
  • ពិនិត្យមើលប្រព័ន្ធទុយោហាយដ្រូលិក។
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។
  • រៀងរាល់ 25 ម៉ោងម្តង
  • សម្អាតធាតុតម្រងខ្យល់ និងពិនិត្យមើលធាតុក្រដាសក្រែងមានការខូចខាត(កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)។
  • រៀងរាល់ 50 ម៉ោងម្តង
  • ពិនិត្យមើល​សម្ពាធសំបកកង់។
  • រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរចេញធាតុតម្រងខ្យល់ក្រដាស(កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។ប្ដូរប្រេងម៉ាស៊ីន និង​តម្រងឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពដំណើរការមានធូលី ឬ​ខ្សាច់ច្រើន។
  • ប្ដូរតម្រងប្រេង។
  • រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យប៊ុយស៊ី។
  • ប្ដូរប្រេងហាយដ្រូលិក ច្រកបញ្ជូនត្រឡប់ និងតម្រងហាយដ្រូលិកដែលស្រអាប់។
  • រៀងរាល់ 500 ម៉ោងម្តង
  • ពិនិត្យមើលសម្បកទម្ររង្វិលក្បាលធ្មេញជ្រោយដី ហើយ​ប្ដូរវា​ក្នុងករណីដែលចាំបាច់។
  • មុនពេលទុកដាក់
  • សូមមើលផ្នែកការរក្សាទុកគ្រឿងចក្រ​ដើម្បីដឹងអំពីវិធីការ​សំខាន់ចាំបាច់ត្រូវអនុវត្តសិន មុនពេលរក្សាទុកគ្រឿងចក្រលើសពី 30 ថ្ងៃ។
  • ប្រចាំឆ្នាំ
  • ពិនិត្យមើលសម្បកទម្ររង្វិលក្បាលធ្មេញជ្រោយដី ហើយ​ប្ដូរវា​ក្នុងករណីដែលចាំបាច់។
  • ពិនិត្យមើលការភ្ជាប់ខ្សែអាគុយ។
  • ត្រួតពិនិត្យមើលសំណឹក និង​កំហូចខ្សែពាននានា។
  • Important: សូមមើលសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    បញ្ជីត្រួតពិនិត្យការថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    វត្ថុត្រួតពិនិត្យការថែទាំសម្រាប់សប្ដាហ៍នៃ៖
    ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ត្រួតពិនិត្យប្រតិបត្តិការសោសុវត្ថិភាព។       
    ត្រួតពិនិត្យមើលដំណើរការហ្វ្រាំងដៃ។       
    ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ       
    ពិនិត្យមើល​ប្រដាប់បន្សុទ្ធខ្យល់ ឬ​តម្រងខ្យល់។       
    ពិនិត្យមើលកម្ទេចកំទីក្នុងម៉ាស៊ីន។       
    ពិនិត្យ​រកមើល​សំឡេងម៉ាស៊ីនដែល​ខុសប្រក្រតី។       
    ពិនិត្យ​រកមើល​សំឡេងដំណើរការ​ដែល​ខុសប្រក្រតី។       
    ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។       
    ពិនិត្យមើលទុយោហាយដ្រូលិកសម្រាប់ការខូចខាត។       
    ត្រួតពិនិត្យក្រែងមានការលេចធ្លាយធុងទឹក។       
    ពិនិត្យមើលដំណើរការនៃគ្រឿងបរិក្ខារ។       
    ពិនិត្យមើលស្ថានភាពនៃសម្បកកង់។       
    កែថ្នាំលាបដែលមានកំហូច។       

    ការកត់សម្គាល់សម្រាប់តំបន់ដែលមានការព្រួយបារម្ភ

    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
    1  
    2  
    3  
    4  
    5  
    6  
    7  
    8  

    Important: សូមមើលសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    ការប្រុងប្រយ័ត្ន

    បើ​ទុកសោនៅក្នុងកុងតាក់បញ្ឆេះ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

    ដោះសោចេញពីកុងតាក់បញ្ឆេះ ហើយផ្ដាច់ខ្សែភ្លើងចេញពីប៊ូហ្ស៊ីសិន មុនពេលអ្នកធ្វើការថែទាំណាមួយ។ ដាក់ខ្សែភ្លើងនៅម្ខាងដើម្បីកុំឲ្យវាប៉ះនឹងប៊ូហ្ស៊ីដោយចៃដន្យ។

    នីតិវិធីតំហែទាំជាប្រចាំ

    Important: ប្រដាប់​ចង​ភ្ជាប់លើកម្របម៉ាស៊ីននេះត្រូវបានគេរចនាឡើងដើម្បីឲ្យនៅលើគម្រប​ដោយការដកចេញ។ បន្ធូរប្រដាប់ចងភ្ជាប់ទាំងអស់នៅលើគម្របនីមួយៗដោយទាញពីរបីជុំ​ដើម្បីឲ្យគម្របនេះមានសភាពធូរ តែនៅជាប់ បន្ទាប់មកត្រឡប់ទៅបន្ថូរប្រដាប់ចងភ្ជាប់ទាំងនោះរបូតចេញពីគម្រប។ ការធ្វើដូច្នេះបង្ការអ្នកពីការជំពប់ជើងដួលដោយចៃដន្យទៅនឹងប៊ូឡុងដែលចាប់ភ្ជាប់។

    ការលើកគ្រឿងចក្រ

    ការប្រុងប្រយ័ត្ន

    បើពុំមានការដាក់ទម្រម៉ាស៊ីននេះបានត្រឹមត្រូវ​ដោយប្រើ​ដុំកំណល់ ប្រដាប់ដូយ​ទេនោះ ម៉ាស៊ីននេះអាចនឹងមិននឹង ឬ​ដួល​ដែលនឹងបណ្ដាលឲ្យមានបញ្ហារបួសស្នាមផ្ទាល់ខ្លួនទៅបាន។

    • នៅពេលកំពុងប្ដូរគ្រឿងភ្ជាប់ សម្បក​កង់ ឬ​កំពុងមានការធ្វើតំហែទាំផ្សេងទៀត ចូរប្រើដុំកំណល់ គ្រឿង​ស្ទូច និង​ដូយឲ្យបានត្រឹមត្រូវ។

    • ត្រូវធ្វើឱ្យប្រាកដថា ម៉ាស៊ីននេះមានការចតត្រឹមត្រូវលើផ្ទៃរាបរឹងតាមកម្រិតកម្ពស់ត្រឹមត្រូវ​ដែលមានប្រភេទ​ដូចជា​ផ្ទៃបេតុង ឬ​ផ្ទៃចាក់សាប។

    • មុនពេលមានការលើកម៉ាស៊ីនឡើង ចូរដោះគ្រឿងភ្ជាប់នានា​ដែលអាចនឹងរំខាន​ដល់​បញ្ហា​សុវត្ថិភាព​នៃ​ការលើកម៉ាស៊ីននេះបានត្រឹមត្រូវ។

    • ជានិច្ចកាល ដាក់កំណល់ ឬ​ដុំកំណល់កង់។ ប្រើដូយ/ជើង​កល់ ឬដុំឈើរឹង​ដើម្បីទ្រម៉ាស៊ីនដែលបានលើកឡើង។

    ការលើកចុងម៉ាស៊ីន

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដាក់កំណល់កង់ក្រោយ​ដើម្បីបង្ការម៉ាស៊ីនពីការរង្គើរ។

      Important: ដើម្បីបង្ការកំហូចម៉ូទ័រកង់ ហាមប្រើម៉ូទ័រកង់មុខជាកន្លែងដូយឡើង។

    3. តម្រង់ដូយដាក់ឲ្យចំពីក្រោមផ្នែកខាងមុខនៃស៊ុម ឬ​គ្រោង (រូបភាព

      artpending
    4. លើកផ្នែកខាងមុខរបស់គ្រឿងចក្រឲ្យផុតពីដី។

    5. តម្រង់ដាក់ជើងកល់ ឬដុំឈើឲ្យចំពីក្រោមផ្នែកខាងមុខនៃស៊ុម ឬ​គ្រោង​ដើម្បីទ្រម៉ាស៊ីន។

    ការលើកចុងផ្នែកខាងក្រោយ

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដាក់កំណល់កង់មុខ​ដើម្បីបង្ការម៉ាស៊ីនពីការរង្គើរ។

      Important: ដើម្បីបង្ការកំហូចម៉ូទ័រកង់ ហាមប្រើម៉ូទ័រកង់ក្រោយជាកន្លែងដូយឡើង។

    3. ដាក់ដូយឲ្យចំខាងក្រោមបន្ទះដែកស៊ុម ឬ​គ្រោង​ដែលខិតចូលកង់ក្រោយ (រូបភាព

      artpending

      Note: បានអាចរកបាន ប្រើគ្រឿងស្ទូច​ដើម្បីលើកផ្នែកខាងក្រោយម៉ាស៊ីន។ ប្រើទ្រនាប់រន្ធនៅក្នុងសម្បក​ទម្រ​រង្វិលក្បាលធ្មេញជ្រោយដី​ជា​កន្លែងភ្ជាប់ដូយឡើង (រូបភាព

      artpending
    4. លើកផ្នែកខាងក្រោយរបស់គ្រឿងចក្រឲ្យផុតពីដី។

    5. តម្រង់ដាក់ជើងកល់ ឬដុំឈើឲ្យចំពីក្រោមស៊ុម ឬ​គ្រោង​ដើម្បីទ្រម៉ាស៊ីន។

    ប្រេងរំអិល

    ការពិនិត្យមើលសម្បកទម្ររង្វិលក្បាលធ្មេញជ្រោយដី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 500 ម៉ោងម្តង
  • ពិនិត្យមើលសម្បកទម្ររង្វិលក្បាលធ្មេញជ្រោយដី ហើយ​ប្ដូរវា​ក្នុងករណីដែលចាំបាច់។
  • ប្រចាំឆ្នាំ
  • ពិនិត្យមើលសម្បកទម្ររង្វិលក្បាលធ្មេញជ្រោយដី ហើយ​ប្ដូរវា​ក្នុងករណីដែលចាំបាច់។
  • ម៉ាស៊ីននេះមិនមានគ្រឿងបង្គុំត្រូវលាបខ្លាញ់ទេ។

    Important: សម្បកទម្ររង្វិលកម្រគាំងដោយសារបញ្ហាខ្វះចន្លោះក្នុងសម្ភារ ឬទឹកដៃណាស់។ ហេតុផលសាមញ្ញបំផុតចំពោះ​បញ្ហាដំណើរគាំងគឺសំណើម និង​ភាពកខ្វក់​ដែលមានផលប៉ះពាល់ដល់ទ្រាប់បិទកាពាររបស់វា។ ទម្រ​រង្វិល​ដែលមានការដាក់ខ្លាញ់តែពេលមានការធ្វើតំហែទាំដើម្បីបន្ថយកម្ទេចកំទីចេញពីផ្នែកទម្រងរង្វិល។ ទម្រ​រង្វិល​បិទជិតអាស្រ័យលើការដាក់ខ្លាញ់ពិសេសពីដំបូង និងទ្រនាប់បិទការពារត្រឹមត្រូវ​ដែលនឹងបំបាត់ធាតុកខ្វក់ និងសំណើមចេញពីផ្នែករង្វិល។

    ទម្រ​រង្វិល​បិទមិនចាំបាច់ត្រូវការខ្លាញ់ ឬការជួសជុលថែទាំរយៈពេលខ្លីទេ។ កត្តានេះកាត់បន្ថយតំហែទាំជាធម្មតា​ដែលចាំបាច់ត្រូវមាន និង​បន្ថយបញ្ហាកំហូចទីធ្លាស្មៅធំៗ​ដោយសារតែកង្វក់ខ្លាញ់។ កញ្ចប់ទម្ររង្វិលបិទជិតនេះ​ផ្ដល់ប្រសិទ្ធភាពដំណើរការបានល្អ និងអាយុកាលយូរ​ក្នុងលក្ខខណ្ឌប្រើប្រាស់ធម្មតាៗ តែការពិនិត្យមើលម្ដងម្កាលលើស្ថានភាពទម្ររង្វិល និងបណ្ដុំទ្រនាប់បិទជិត​ត្រូវមានការធ្វើឡើង​ដើម្បីជៀសវាងការផ្អាកសកម្មភាព។ ពិនិត្យមើលទម្រងរង្វិលឲ្យបានសមស្រប និង​ប្ដូរវាចេញ​ក្នុងករណី​ដែលវា​មាន​កំហូច ឬ​សំណឹក។ ទម្ររង្វិលបិទជិត​ត្រូវមានដំណើរការយ៉ាងរលូនដោយមិនមានលក្ខណៈអន្តរាយ​ដូចជា​កម្ដៅ សំឡេង ភាពរលុង ឬការឆាប់ធ្លាក់ចុះគុណភាព។

    ដោយសារតែលក្ខខណ្ឌដំណើរការ កញ្ចប់ទម្ររង្វិល/ទ្រាប់បិទជិតទាំងនេះ​ស្ថិតក្រោមលក្ខខណ្ឌ (ឧ. ខ្សាច់ សារធាតុគីមីនាំឲ្យមានកំហូចទីធ្លាស្មៅ ទឹក ផលប៉ះពាល់​នានាជាដើម) ដែល គេចាត់ទុកថាវាជាកត្ដាសំណឹកសាមញ្ញៗ។ ទម្ររង្វិល​ដែលគាំងដោយសារតែមូលហេតុនានាផ្សេងពីកំហូចសម្ភារ ឬទឹកដៃ​តាមធម្មតាមានការធានា។

    Note: អ្នកអាចបង្កើតផលប៉ះពាល់អវិជ្ជមានដល់ទម្ររង្វិលនានាបាន បើអ្នកមិនលាងសម្អាតម៉ាស៊ីនបានត្រឹមត្រូវ។ ហាមលាងសម្អាតគ្រឿងចក្រ ឬ​ម៉ាស៊ីន​នៅពេលវានៅក្ដៅ ហើយត្រូវជៀសវាងការបាញ់ទឹកប្រើសម្ពាធខ្លាំងលើទម្រងរង្វិលនានា។

    ទម្រងរង្វិលថ្មីៗតាមធម្មតាបន្ថយជាតិខ្លាញ់មួយចំនួនពីទ្រនាប់បិទជិតលើម៉ាស៊ីន ឬ​គ្រឿងចក្រថ្មី។ កត្តានេះបន្ថយខ្លាញ់ឡើងខ្មៅ​បាន​ដោយសារបណ្ដុំកម្ទេចកំទី (មិនមែនកម្ដៅខ្លាំងទេ)។ សម្អាតខ្លាញ់ដែលហៀរចេញពីទ្រនាប់បិទជិត​ក្រោយរយៈពេលដំណើរការ 8 ដំបូង។ ផ្នែកដែលនៅជុំវិញគែមទ្រនាប់បិទជិតអាចនឹងបន្តមានសំណើមខ្លាញ់បាន​ដែលនេះមិនអន្តរាយដល់អាយុកាលទម្ររង្វិលទេ តែរក្សាគែមទ្រនាប់បិទជិតឲ្យនៅមានខ្លាញ់។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់​ម៉ាស៊ីន មុនពេល​ធ្វើការ​ពិនិត្យមើល​ប្រេង ឬ​បន្ថែម​ប្រេង​ទៅ​ប្រអប់​រវៃ។

    • ហាមប្ដូរ​ល្បឿនរបស់​ប្រព័ន្ធ​គ្រប់គ្រង ឬ​បង្កើនល្បឿនម៉ាស៊ីន។

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 25 ម៉ោងម្តង
  • សម្អាតធាតុតម្រងខ្យល់ និងពិនិត្យមើលធាតុក្រដាសក្រែងមានការខូចខាត(កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)។
  • រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរចេញធាតុតម្រងខ្យល់ក្រដាស(កាន់តែញឹកញាប់បើស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)
  • ការដកតម្រងនានាចេញ

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. សម្អាតជុំវិញប្រដាប់​បន្សុទ្ធ​ខ្យល់ដើម្បីកុំឲ្យចូល​ម៉ាស៊ីន និង​ដែលអាចបណ្ដាលឲ្យខូចបាន។

    3. ដោះវីសចេញពីដងកាន់ ហើយដកគម្របតម្រងខ្យល់ចេញ (រូបភាព

      artpending
    4. រំកិលតម្រងហ្វូមចេញពីសមាសភាគក្រដាសដោយប្រយ័ត្នប្រយែង (រូបភាព

    5. ដោះក្បាលឡោស៊ីគម្រប ហើយដកគម្រប ឧបករណ៍​រក្សា​កម្លាត និង​តម្រងក្រដាស​ចេញ (រូបភាព

    ការសម្អាតតម្រងហ្វូម

    Important: ប្ដូរសមាសភាគហ្វូមចេញ បើវារហែក ឬ​មានសំណឹក។

    1. លាងសម្អាតតម្រងហ្វូម​​ដោយលាយទឹកសាប៊ូ និង​ទឹកក្ដៅឧណ្ឌៗ។ នៅពេលបានសម្អាតហើយ ដុសវាសម្អាតវាឲ្យខ្លាំង។

    2. ធ្វើសម្ងួតតម្រងដោយច្របាច់វានឹងក្រណាត់ស្អាត (ហាមមូលពូត)។

    3. ដាក់ប្រេង 3 ទៅ 6 cl (1 ទៅ 2 fl oz) លើតម្រងនេះ (រូបភាព

      artpending
    4. ប្រេង

    5. ពិនិត្យតម្រងក្រដាស​ក្រែងមានស្នាមដាច់ ក្រាំងប្រេង និង​ការខូចចំពោះទ្រនាប់កៅស៊ូ (រូបភាព

      artpending

      Important: ហាមសម្អាតសមាសភាគក្រដាស។ ប្ដូរសមាសភាគក្រដាសចេញ បើវាឡើងកខ្វក់ ឬរហែក។

    ការដំឡើងតម្រង

    Important: ដើម្បីជៀសវាងការខូចម៉ាស៊ីន សូមដំណើរការម៉ាស៊ីនដោយមានតម្រង់​ខ្យល់​ប្រើហ្វូម និង​ក្រដាស​ដែលបានបំពាក់បង្គុំសម្អាតតម្រងខ្យល់ជានិច្ច។

    1. រំកិលតម្រងហ្វូមចូលតម្រងប្រើក្រដាស​ដោយប្រយ័ត្នប្រយែង (រូបភាព

    2. ដាក់បង្គុំប្រដាប់បន្សុទ្ធខ្យល់ចូលកន្លែងវា (រូបភាព

    3. ដាក់គម្រប ឧបករណ៍​រក្សា​កម្លាត និង​មួយភ្ជាប់វាដោយប្រើឡោស៊ីគម្រប (រូបភាព មួលរឹតបន្តឹងក្បាលឡោស៊ី​ក្នុងកម្រិត 11 N∙m (95 in-lb)។

    4. បំពាក់គម្របតម្រងខ្យល់ ហើយមួលដៃភ្ជាប់ (រូបភាព

    លក្ខណៈបច្ចេកទេសនៃប្រេងម៉ាស៊ីន

    ប្រភេទប្រេង: ប្រេងម៉ាស៊ីនអូសាវែ (API service SJ ឡើងទៅ)

    កម្រិតរំអិល: មើលតារាងខាងក្រោម

    artpending

    ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។(ពិនិត្យមើលប្រេងនៅពេលម៉ាស៊ីនចុះត្រជាក់។)
  • ម៉ាស៊ីនត្រូវបានដឹកជញ្ជូនទៅដោយមានប្រេងនៅក្នុងប្រអប់រវៃ លើសពីនេះ ពិនិត្យមើលកម្រិតប្រេងរំអិលសិន មុននិងក្រោយពេលដែលម៉ាស៊ីនឆេះលើកដំបូង។

    ប្រើប្រាស់ប្រេងម៉ាស៊ីនមានគុណភាពខ្ពស់ដូចដែលបានបរិយាយនៅក្នុង

    Important: កុំចាក់ប្រេងចូលក្នុងប្រអប់ប្រេងម៉ាស៊ីនរហូតដល់ហៀរ ព្រោះវាអាចបណ្ដាលអោយម៉ាស៊ីនខូច។កុំដំណើរការម៉ាស៊ីនដែលមានប្រេងក្រោមគំនូសញ្ញាទាប ព្រោះជាលទ្ធផលម៉ាស៊ីនអាចខូច។

    Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើ​វាត្រូវបានដំណើរការ​រួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. សម្អាតជុំវិញទំពក់យោង (រូបភាព ដើម្បីកុំឲ្យកម្ទេចធូលីធ្លាក់ចូលរន្ធធុងប្រេង និងខូចខាតដល់ម៉ាស៊ីន។

      artpending
    3. ដោះទំពក់យោង ជូតវាអោយស្អាត ហើយដំឡើងវារហូតដល់ចូលកន្លែងបានស្រួលបួល (រូបភាព

    4. ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។

      កម្រិត​ប្រេងរំអិលត្រូវនៅចន្លោះអក្សរ ‘‘F’’ ពេញ និង​អក្សរ ‘‘L’’ ទាប លើឧបករណ៍​វាស់​ប្រេង (រូបភាព

    5. បើកម្រិតប្រេងនៅក្រោមគំនូសសញ្ញាទាប ‘‘L’’ សូមដោះគម្របមួលមាត់ធុងប្រេង (រូបភាព ហើយដាក់ប្រេងចូលរហូតដល់កម្រិតឈានដល់គំនូសសញ្ញាពេញ ‘‘F’’ នៅលើឧបករណ៍​វាស់​ប្រេង។

    6. បំពាក់គម្របមួលមាត់ធុងប្រេង និងឧបករណ៍​វាស់​ប្រេង។

    ការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
  • រៀងរាល់ 100 ម៉ោងម្តង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។ប្ដូរប្រេងម៉ាស៊ីន និង​តម្រងឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពដំណើរការមានធូលី ឬ​ខ្សាច់ច្រើន។
  • ចំណុះប្រអប់ប្រេងម៉ាស៊ីន:1.9 ល (2.0 US qt) ជាមួយតម្រងនេះ។

    1. បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការ 5 នាទី។ វាធ្វើឱ្យប្រេងឡើងកំដៅដើម្បីអោយវាហូរបានល្អជាងមុន។

    2. ចតគ្រឿងចក្រដើម្បីអោយផ្នែកដែលហូរទាបជាងផ្នែកម្ខាងទៀតបន្តិចដើម្បីធានាថាប្រេងហូរទាំងស្រុង ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ និង​ដកសោចេញ។

    3. ដាក់ធុងត្រងនៅក្រោមរន្ធបង្ហូរប្រេង។ ដោះប៊ូឡុងបង្ហូរប្រេងម៉ាស៊ីនចេញដើម្បីអោយប្រេងហូរចេញ។

    4. នៅពេលប្រេងម៉ាស៊ីនត្រូវបានបង្ហូររួចអស់ហើយ ត្រូវប្ដូរប៊ូឡុងបង្ហូរថ្មី។

      Note: ចោល​​ប្រេង​ម៉ាស៊ីន​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    5. ដាក់ចានដែករាក់ៗ ឬកន្ទបក្រោមតម្រងដើម្បីត្រងប្រេង (រូបភាព

      artpending
      artpending
    6. ដោះតម្រងចាស់ចេញ (រូបភាព និង រូបភាព ហើយជូតផ្ទៃរងតម្រងប្រេងម៉ាស៊ីន។

    7. ចាក់ប្រេងរំអិលថ្មីដែលមានប្រភេទត្រឹមត្រូវតាមរយៈប្រហោងកណ្ដាលនៃតម្រងនេះ។ ឈប់ចាក់នៅពេលប្រេងដល់គន្លាក់បាតក្រោម។

    8. ទុកចោលមួយ ឬ 2 នាទីឲ្យប្រេងជ្រាបចូលក្នុងសម្ភារតម្រងសិន ទើបបង្ហូរប្រេងដែលលើសចេញ។

    9. លាបប្រេងថ្មីស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងដូរថ្មី។

    10. ដំឡើងតម្រងប្រេងដែលប្ដូរជំនួសទៅអាដាប់ទ័រតម្រង។ មួលតម្រងប្រេងតាមទិសដៅនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ធ័រតម្រងប្រេង រួចរឹតបន្តឹងតម្រងបន្ថែម 1/2 ជុំ។

    11. ដកគម្រប​ចាក់​បំពេញ​ប្រេង ហើយចាក់យឺតៗនូវប្រេងរំអិលក្នុងចំណុះដែលបានបញ្ជាក់ប្រហែលជា 80% ចូលតាមរយៈគម្របវ៉ាល់។

    12. ពិនិត្យមើលក​ម្រិត​ប្រេង​ សូមមើល

    13. បញ្ចូលប្រេងបន្ថែមយឺតៗដើម្បីនាំទៅកម្រិតគំនូសសញ្ញាមានអក្សរ F (ពេញ) នៅលើឧបករណ៍​វាស់​ប្រេង។

    14. បំពាក់គម្របមួលមាត់ធុងប្រេង និងឧបករណ៍​វាស់​ប្រេង។

    ការថែទាំប៊ុយស៊ី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យប៊ុយស៊ី។
  • ត្រូវធានាឲ្យបានថាគម្លាតអ៊ែររវាងអេឡិចត្រូតកណ្តាលនិងចំហៀងគឺត្រឹមត្រូវមុនពេលដំឡើងប៊ុយស៊ីនីមួយៗ។ ប្រើម៉ាឡេតប៊ុយស៊ីសម្រាប់ដោះ និងដំឡើងប៊ុយស៊ី ហើយឧបករណ៍វាស់គម្លាតដើម្បីពិនិត្យមើល និងលៃតម្រូវគម្លាតអ៊ែរ។ ដំឡើងប៊ុយស៊ីថ្មីបើចាំបាច់។

    ប្រភេទ៖ Champion RC12YC ឬមានតម្លៃស្មើ។ គម្លាតអ៊ែរ៖ 0.75 mm

    ការដោះប៊ុយស៊ីចេញ

    1. ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ ហើយ​ដកសោចេញ។

    2. ទាញខ្សែចេញពីប៊ូហ្ស៊ី (រូបភាព

      artpending
    3. សម្អាតជុំវិញប៊ុយស៊ី។

    4. ដោះប៊ុយស៊ី និងទ្រនាប់ប៊ូហ្ស៊ីទាំងពីរចេញពីរ៉ងដែក។

    ការពិនិត្យមើលប៊ុយស៊ី

    1. ក្រឡេកមើលផ្នែកកណ្ដាល់នៃប៊ុយស៊ីទាំងពីរ (រូបភាព )។ បើឃើញពណ៌ត្នោតភ្លឺ ឬពណ៌ប្រផេះនៅលើអ៊ីសូឡង់ នោះមានន័យថាម៉ាស៊ីនដំណើរការធម្មតា។ ថ្នាំកូតពណ៌ខ្មៅនៅលើអ៊ីសូឡង់ជាធម្មតាមានន័យថាតម្រង់ខ្យល់កខ្វក់។

      Important: ហាមសម្អាតប៊ូហ្ស៊ី។ ត្រូវប្ដូរប៊ុយស៊ីថ្មីជានិច្ចនៅពេលវាមានថ្នាំកូតពណ៌ខ្មៅ អេឡិចត្រូតសឹក មានសុទ្ធតែប្រេងឡើងក្រាំងនៅខាងលើ ឬស្នាមប្រេះ។

      artpending
    2. ពិនិត្យមើលគម្លាតរវាងអេឡិចត្រូវកណ្ដាល និងចំហៀង (រូបភាព )។

    3. ពត់អេឡិចត្រូតចំហៀង (រូបភាព ) បើគម្លាតមិនត្រឹមត្រូវ។

    កាដំឡើងប៊ុយស៊ី

    1. ស៊កប៊ុប៊ូហ្ស៊ីចូលក្នុងរន្ធរបស់វា។

    2. រឹតបន្តឹងប៊ូហ្ស៊ីក្នុងកម្រិត 27 N∙m (20 ft-lb)។

    3. រុញខ្សែទៅលើប៊ូហ្ស៊ី (រូបភាព

    ការសម្អាតកញ្ច្រែងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • យកកំទេចកំទីចេញពីកញ្ច្រេងម៉ាស៊ីន។(សម្អាតឲ្យបានញឹកញាប់ បើប្រើ​នៅ​កន្លែង​កខ្វក់ ឬ​មានធូលីខ្លាំង)។
  • មុនពេលប្រើម្ដងៗ សូមពិនិត្យមើល និងសម្អាតកញ្ច្រែងម៉ាស៊ីន។ សម្អាតចេញកំណកខ្មៅ ធូលី ឬ​កម្ទេចកំទីផ្សេងៗចេញពីកញ្ច្រែងតម្រងខ្យល់ម៉ាស៊ីន។

    តំហែទាំប្រព័ន្ធប្រេង

    គ្រោះថ្នាក់

    នៅក្រោមស្ថានភាពមួយចំនួន ប្រេងនិងចំហាយប្រេង គឺអាចងាយឆេះនិងផ្ទុះខ្លាំងណាស់។ អគ្គីភ័យ ឬការផ្ទុះមក​ពីប្រេង​អាចដុតអ្នក និងអ្នកដទៃទៀត​ ហើយ​អាច​បណ្តាលឲ្យខូច​ខាត​ទ្រព្យសម្បត្តិ​។

    • ចាក់​បំពេញ​ធុង​ប្រេង​នៅខាងក្រៅ​អគារនៅកន្លែងបើកចំហ​ នៅពេលដែល​ម៉ាស៊ីន​ត្រូវ​បាន​ពន្លត់និងត្រជាក់។ ជូតប្រេងឥន្ធនៈណាដែលកំពប់ចេញ។

    • ហាម​ចាក់​បំពេញ​ធុង​ប្រេង​ឲ្យពេញជ្រុល។ បន្ថែម​ប្រេង​ទៅ​ធុងប្រេងរហូតដល់​កម្រិត 25 mm នៅក្រោម​ផ្នែក​ខាងលើ​នៃ​ធុង មិនមែន​ករបស់​ឧបករណ៍​ចាក់​បំពេញ​ទេ។ ចន្លោះទទេរនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។

    • ហាមជក់បារីពេលចាត់ចែងប្រេង ហើយនៅឲ្យឆ្ងាយ​ពីអណ្តាតភ្លើងនៅកណ្តាលវាល ឬ​កន្លែងដែលផ្កាភ្លើងអាចនឹងឆេះអណ្ដាតភ្លើងរបស់​​ប្រេងឥន្ទនៈ។

    • រក្សាទុក​ប្រេង​នៅក្នុង​ធុងស្អាត​ដែលបាន​អនុម័ត​ថា​មាន​សុវត្ថិភាព និងទុក​គម្រប​នៅនឹង​កន្លែង។​

    ការប្ដូរតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
  • Important: កុំដំឡើងតម្រងកខ្វក់បើសិនវាត្រូវបានដោះចេញពីទុយយោប្រេង។

    1. ទុកឲ្យគ្រឿងចក្រចុះត្រជាក់។

    2. បិទវ៉ាល់បិទប្រេង (រូបភាព

      artpending
    3. ច្របាច់ចុងចង្កំទុយោជាមួយគ្នា ហើយរុញវាចេញពីតម្រង (រូបភាព

    4. ដោះតម្រងចេញពីទុយយោប្រេង។

    5. ដំឡើងតម្រងថ្មី ហើយដោះចង្កំទុយោដែលនៅជិតតម្រងចេញ (រូបភាព )។

    6. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

    7. បើកវ៉ាល់បិទប្រេង (រូបភាព

    ការ​បង្ហូរ​ធុង​ប្រេង

    គ្រោះថ្នាក់

    នៅក្នុងលក្ខខណ្ឌជាក់លាក់ ប្រេងឥន្ធនៈងាយឆាបឆេះបំផុត និងផ្ទុះយ៉ាងខ្លាំង។ អគ្គីភ័យ ឬការផ្ទុះចេញពីប្រេងឥន្ធនៈអាចធ្វើឲ្យឆេះអ្នក និងអ្នកដទៃ ហើយអាចធ្វើឲ្យ​ខូចខាតទ្រព្យសម្បត្តិ។

    • បង្ហូរសាំងចេញពីធុងសាំងនៅពេលម៉ាស៊ីនចុះត្រជាក់។ ធ្វើបែបនេះនៅខាងក្រៅ នៅកន្លែងបើកចំហរ។ ជូតប្រេងឥន្ធនៈណាដែលកំពប់ចេញ។

    • ហាមជក់បារីពេលបង្ហូរសាំង ហើយនៅឲ្យឆ្ងាយ​ពីអណ្តាតភ្លើងនៅកណ្តាលវាល ឬ​កន្លែងដែលផ្កាភ្លើងអាចនឹងឆេះអណ្ដាតភ្លើងរបស់​​ប្រេងឥន្ទនៈ។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. បិទវ៉ាល់បិទប្រេង (រូបភាព

    3. បន្ធូរចង្កំទុយោនៅលើតម្រងប្រេងឥន្ធនៈ ហើយរុញវាឡើងលើទុយោសាំងអោយផុតពីតម្រងប្រេងឥន្ធនៈ (រូបភាព

    4. ទាញទុយោសាំងចេញពីតម្រងប្រេងឥន្ធនៈ (រូបភាព បើកវ៉ាល់បិទប្រេង ហើយឲ្យប្រេងហូរចូលកំប៉ុង ឬ​ចានដែកប្រេង។

      Note: ឥឡូវនេះជាពេលវេលាដ៏ល្អបំផុតដើម្បីដំឡើងតម្រងប្រេងឥន្ធនៈថ្មីពីព្រោះធុងប្រេងឥន្ធនៈនៅទទេ។

    5. ដំឡើងទុយោសាំងនៅលើតម្រងប្រេងឥន្ធនៈ។ រុញចង្កំទុយោដែលនៅជិតតម្រងប្រេងឥន្ធនៈដើម្បីភ្ជាប់ទុយោសាំង (រូបភាព )។

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។

    • សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកឌុយប្រដាប់សាក មុនពេល​ធ្វើការភ្ជាប់​ ឬ​ផ្ដាច់​អាគុយ។

    • ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។

    ការព្រមាន

    ក្បាលខ្សែអាគុយ, ប៉ូលអាគុយ, និង​គ្រឿងបន្ទាប់បន្សំ​ដែលជាប់ទាក់ទង​មាន​សំណ និង​សមាសភាគសំណ សារធាតុគីមីដែលរដ្ឋកាលីហ្វរញ៉ា​បាន​ដឹងថា​បណ្ដាលឲ្យបញ្ហា​ជំងឺមហារីក និង​បញ្ហា​អន្តរាយ​ប្រព័ន្ធតំណពូជ​មនុស្ស​សត្វ។ លាង​ដៃ​ឲ្យ​ស្អាត​នៅពេលបានកាន់សមាសភាគទាំងនោះ។

    ការសាកអាគុយ

    ការព្រមាន

    ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។

    ហាមជក់បារីនៅក្បែរអាគុយ ហើយត្រូវរក្សាផ្កាភ្លើងនិងអណ្ដាតភ្លើងឱ្យនៅឆ្ងាយពីអាគុយ។

    ការព្រមាន

    ប៉ូលអាគុយ ឬឧបករណ៍លោហៈអាចប៉ះនឹងសមាសភាគលោហៈនៃម៉ាស៊ីនអូសទាញ ឬគ្រឿងចក្រដែលបណ្ដាលបែកផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឱឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • នៅពេលដក ឬដំឡើងអាគុយ មិនត្រូវឱ្យក្បាលអាគុយ​ប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។

    • ហាមទុកឲ្យឧបករណ៍លោហៈប៉ះគ្នាចន្លោះប៉ូលអាគុយនិងផ្នែកធ្វើពីលោហៈណាមួយ។

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងចក្រ និងខ្សែភ្លើង ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • ត្រូវ ផ្ដាច់ ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ជានិច្ច។

    • តែងតែ ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ជានិច្ច។

    1. ដោះគន្លឹះ ហើយបើកគម្របថតអាគុយ។

    2. ដោះអាគុយចេញពីថតអាគុយ:

      1. ដកអាគុយចេញ​ដោយសង្កត់ចុះក្រោម ហើយសង្កត់ធ្មេញ ឬ​ស្ពឺដែលភ្ជាប់ទៅថាសទ្រចុះក្រោម (រូបភាព

      2. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (-) ហើយផ្ដាច់ខ្សែអវិជ្ជមានចេញ។

      3. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅនឹងប៉ូលអាគុយវិជ្ជមាន (+) ហើយផ្ដាច់ខ្សែវិជ្ជមានចេញ។

    3. សម្អាតផ្ទៃខាងលើនៃអាគុយ។

    4. ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 អំពែ ទៅក្បាលអាគុយ។ សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង។

    5. នៅពេលអាគុយត្រូវបានសាកភ្លើង ត្រូវផ្ដាច់ឆ្នាំងសាកចេញពីព្រីភ្លើង និងក្បាលអាគុយ។

    6. ស៊កអាគុយចូលក្នុងថាសនៅក្នុងថតអាគុយ​ដូចដែលបង្ហាញប្រាប់នៅក្នុង រូបភាព

      artpending
    7. ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅប៉ូលអាគុយវិជ្ជមាន (+) ជាមួយនឹងប៊ូឡុងរឹត និងខ្ចៅ ដែលបានដោះចេញពីមុន រួចរុញប៊ូតកៅស៊ូពីលើប៉ូលវិជ្ជមានដើម្បីការពារការឆ្លងភ្លើងដែលអាចកើតមានឡើង។

    8. ភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (–) ជាមួយនឹងប៊ូឡុងរឹត និងខ្ចៅដែលបានដោះចេញពីមុន។

    9. លាបខ្លាញ់ Grafo 112X (Toro គ្រឿងបន្លាស់លេខ 505-47) លើខ្សែប៉ូល និងក្បាលអាគុយ។

    10. បិទ ហើយដាក់គន្លឹះគម្របថតអាគុយ។

    ការថែទាំអាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    ប្រចាំឆ្នាំ
  • ពិនិត្យមើលការភ្ជាប់ខ្សែអាគុយ។
  • ខ្សែអាគុយត្រូវតែមានសភាពតឹងនៅលើក្បាលអាគុយដើម្បីដើម្បីភ្ជាប់ចរន្តអគ្គិសនីបានល្អ។

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងចក្រ និងខ្សែភ្លើង ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • ត្រូវ ផ្ដាច់ ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ជានិច្ច។

    • តែងតែ ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ជានិច្ច។

    បើច្រែះកើតមាននៅប៉ូល សូមផ្ដាច់ខ្សែ (អវិជ្ជមាន (-) ជាមុនសិន) ហើយកោសយកក្រចាប់ និងប៉ូលចេញពីគ្នា។ ភ្ជាប់ខ្សែ (ខ្សែវិជ្ជមាន (+)ជាមុនសិន) ហើយលាបថ្នាំកូតចាហួយប្រេងលើប៉ូលអាគុយ។

    ការព្រមាន

    ក្បាលអាគុយ ឬឧបករណ៍លោហៈអាចប៉ះគ្នានឹងសមាសធាតុលោហៈរបស់​ត្រាក់ទ័រដែលធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឱឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • នៅពេលដក ឬដំឡើងអាគុយ មិនត្រូវឱ្យក្បាលអាគុយ​ប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។

    • បង្ការឧបករណ៍លោហធាតុប៉ះគ្នារវាងក្បាលអាគុយ និងផ្នែកលោហធាតុរបស់គ្រឿងចក្រ។

    1. ដោះគន្លឹះ ហើយបើកគម្របថតអាគុយ (រូបភាព

      artpending
    2. ពិនិត្យមើលថាតើក្រចាប់ខ្សែអាគុយចាប់ជាប់ល្អ ហើយរឹតលើគ្រឿងរឹង ឬដែកក្រចាប់ខ្សែអាគុយណាដែលរលុង។

      Important: ត្រូវធានាឲ្យបានថាមានប្រឡោះនៅចន្លោះខ្សែអាគុយ និងដងចាប់ល្បឿន។ សូមផ្ទៀងផ្ទាត់មើលថាដងចាប់ល្បឿនពិតជាមិនស្ថិតក្នុងរង្វន់ 1 អ៊ីញ (2.5 cm) នៃខ្សែអាគុយណាមួយនៅពេលវាត្រូវបានរំកិលតាមជួរចលនាទាំងមូលរបស់វា។ កុំចងខ្សែភ្លើង ឬបិទភ្ជាប់ខ្សែអាគុយប៉ូលវិជ្ជមាន និងអវិជ្ជមានចូលគ្នា។

    3. ពិនិត្យមើលក្រចាប់ខ្សែអាគុយ និងក្បាលអាគុយក្រែងល៎មានច្រែះចាប់ បើក្បាលអាគុយទាំងនោះឡើងច្រែះ ត្រូវធ្វើដូចខាងក្រោម៖

      1. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (-) ហើយផ្ដាច់ខ្សែអវិជ្ជមានចេញ។

      2. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅនឹងប៉ូលអាគុយវិជ្ជមាន (+) ហើយផ្ដាច់ខ្សែវិជ្ជមានចេញ។

      3. សម្អាតក្រចាប់ខ្សែ និងប៉ូលអាគុយ។

      4. ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅប៉ូលអាគុយវិជ្ជមាន (+) ជាមួយនឹងប៊ូឡុងរឹត និងខ្ចៅ ដែលបានដោះចេញពីមុន រួចរុញប៊ូតកៅស៊ូពីលើប៉ូលវិជ្ជមានដើម្បីការពារការឆ្លងភ្លើងដែលអាចកើតមានឡើង។

      5. ភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (–) នៃអាគុយជាមួយនឹងប៊ូឡុងរឹត និងខ្ចៅដែលបានដោះចេញពីមុន។

      6. លាបខ្លាញ់ Grafo 112X (Toro គ្រឿងបន្លាស់លេខ 505-47) លើខ្សែប៉ូល និងក្បាលអាគុយ។

    4. បិទ ហើយដាក់គន្លឹះគម្របថតអាគុយ។

    ការពិនិត្យមើលហ្វុយហ្ស៊ីព

    ប្រព័ន្ធ​អគ្គិនីមានការការពារដោយហ៊្វុយហ្សីប (រូបភាព វាមិនតម្រូវឲ្យមានការជួសជុលថែទាំ តែលើសពីនេះ (បើមានធ្លាយហ៊្វុយហ្សីប) ចូរពិនិត្យមើលសមាសភាគ/សៀគ្វីក្រែងមានការមិនដំណើរការ ឬ​ឆ្លង។

    1. ដើម្បីប្ដូរហ៊្វុយហ្សីបបាន ចាប់ទាញហ៊្វុយហ្សីបនោះចេញមក។

    2. ដាក់ហ៊្វុយហ្សីបថ្មីជំនួសវិញ។

    artpending

    ម៉ូឌុលប្រព័ន្ធបញ្ជាម៉ាស៊ីនជ្រោយដី (ACM)

    ម៉ូឌុលប្រព័ន្ធបញ្ជាម៉ាស៊ីនជ្រោយដី (ACM) គឺជាឧបករណ៍​អេឡិចត្រូនិកមួយប្រភេទ​ដែល​ផលិតឡើងក្នុងកំណត់រចនាសម្ព័ន្ធតែ 1 ខ្នាត​ប្រើបានទាំងអស់។ ម៉ូឌុលនេះប្រើសមាសភាគរឹង និងមេកានិក​ដើម្បីត្រួតពិនិត្យតាមដាន និង​បញ្ជា ឬ​គ្រប់គ្រងមុខងារពិសេសផ្នែកអគ្គិសនី​ដែលចាំបាច់ត្រូវមានសម្រាប់ដំណើរការប្រើផលិតផលប្រកបដោយសុវត្ថិភាព។

    artpending

    ម៉ូឌុលនេះត្រួតពិនិត្យតាមដានមើលទិន្នន័យបញ្ចូលសម្រាប់បញ្ជា​ដែលមានជាអាទិ៍ ទាញក្បាលចុះ ទាញក្បាលឡើង (ភ្ងើយ) ដឹកជញ្ជូន ជ្រោយដី និងលើផ្ទៃដី​រដិបរដុប។ ម៉ូឌុលនេះមានការបែងចែកចេញជាបន្ទុកទិន្នន័យចូល និងចេញ។ បន្ទុកទិន្នន័យចេញ និងចូល​មានការកំណត់ប្រភេទ​ដោយភ្លើងសញ្ញា LED ពណ៌បៃតង​ដែលបំពាក់លើផ្ទាំងសៀគ្វីបោះពុម្ពចេញ។ ថាមពលមានការកំណត់ប្រភេទភ្លើងសញ្ញា LED ពណ៌ក្រហម។

    បន្ទុកទិន្នន័យសញ្ញាបញ្ជាចាប់ផ្ដើមមានថាមពលត្រឹម 12 VDC។ បន្ទុកទិន្នន័យសញ្ញាបញ្ជាទាំងអស់ផ្សេងទៀតមានថាមពល​នៅពេលដែលមានការដាក់សៀគ្វីជិតដល់ដី។ បន្ទុកទិន្នន័យសញ្ញាបញ្ជានីមួយៗ​មានភ្លើសញ្ញា LED ដែលបំភ្លឺឡើង​នៅពេលដែលសៀគ្វីជាក់លាក់ទទួលបានថាមពល។ ប្រើភ្លើងសញ្ញា LEDs សម្រាប់​ការដោះស្រាយបញ្ហាសៀគ្វី​កុងតាក់ និងទិន្នន័យសញ្ញាបញ្ជានានា។

    សៀគ្វីភ្លើងចេញមានថាមពលត្រឹមកំណត់ត្រឹមត្រូវនៃលក្ខខណ្ឌភ្លើងចូល។ ប្រភព 3 នៃភ្លើងចេញរួមមាន SVL, SVR, និង​របុំម៉ាញេទិក SVQ។ ឧបករណ៍បញ្ជូនបន្តការតាមដានភ្លើងចេញសម្រាប់សញ្ញាបញ្ជា LEDs កំណត់លក្ខខណ្ឌ​ដែលបញ្ជាក់អត្ថិភាពភ្លើងនៅក្បាលតំណភ្លើងចេញជាក់លាក់ 1 ក្នុងចំណោម 3។

    សម្រាប់ភ្លើងចេញមិនកំណត់ការភ្ជាប់ឧបករណ៍បញ្ចេញភ្លើងទេ ដូច្នេះការដោះស្រាយបញ្ហាអគ្គិសនី​មានជាអាទិ៍ ការពិនិត្យមើលភ្លើងសញ្ញាបញ្ជាចេញ LED ឧបករណ៍សាមញ្ញ និង​ការធ្វើតេស្ត៍បណ្ដុំចង្វាយខ្សែភ្លើង។ វាស់រេស៊ីស្តង់ការពារនៃសមាសភាគ​ដែលបានផ្ដាច់ រេស៊ីស្តង់ការពាររហូតដល់ចង្វាយខ្សែភ្លើង (បានផ្ដាច់នៅ ACM) ឬ​ដោយការធ្វើតេស្ត៍បណ្ដោះអាសន្ន​ដែលផ្ដល់ថាមពលដល់សមាសភាគជាក់លាក់។

    ម៉ូឌុល ACM មិនភ្ជាប់កុំព្យូទ័រខាងក្រៅ ឬឧបករណ៍ទំនាក់ទំនងកាន់ដៃ មិនអាចមានការដាក់កម្មវិធីឡើងវិញ និង​មិនកត់ត្រាទិន្នន័យដោះស្រាយបញ្ហាកំហុសដោយអន្លើៗទេ។

    ស្លាកនៅលើម៉ូឌុល ACM រួមមាន៖តែនិមិត្តសញ្ញាប៉ុណ្ណោះ។ និមិត្តសញ្ញាភ្លើងសញ្ញាបញ្ជា LED ចំនួន 3 មានការបង្ហាញនៅក្នុងប្រអប់ភ្លើងចេញ។ ភ្លើងសញ្ញាបញ្ជា LED ទាំងអស់ផ្សេងទៀត​គឺជាបន្ទុកភ្លើងចូល។ តារាងខាងក្រោមកំណត់ប្រភេទនិមិត្តសញ្ញានានា។

    artpending

    ខាងក្រោមនេះគឺជាជំហាននៃការដោះស្រាយបញ្ហាសមហេតុផលសម្រាប់ឧបករណ៍ ACM:

    1. កំណត់ប្រភេទកំហុសបន្ទុកភ្លើងចេញ​ដែលអ្នកកំពុងព្យាយាមដោះស្រាយបញ្ហា។

    2. កាច់សោបង្វិលទៅកាន់ចំណុច ONបើក) ហើយធ្វើឲ្យប្រាកដថា ភ្លើងសញ្ញាបញ្ជា LED ពណ៌ក្រហមលោតបំភ្លឺឡើង។

    3. កាច់កុងតាក់សញ្ញាបញ្ជាចូលទាំងអស់​ដើម្បីធានាឲ្យបានថា ភ្លើងសញ្ញាបញ្ជា LED ទាំងអស់ប្ដូរសភាពរបស់វា។

    4. ដាក់ឧបករណ៍បញ្ចូលទិន្នន័យឲ្យចំកន្លែង​ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ។

    5. បើភ្លើងសញ្ញាបញ្ជា LED មានបន្ទុកភ្លើងចូលជាក់លាក់លោតបំភ្លឺឡើងដោយពុំមានមុខងារបន្ទុកភ្លើងចូលត្រឹមត្រូវ ចូរពិនិត្យមើលចង្វាយខ្សែភ្លើង តំណភ្ជាប់ និង​សមាសភាគ។ ជួសជុលតាមដែលចាំបាច់។

    6. បើភ្លើងសញ្ញាបញ្ជា LED មានបន្ទុកភ្លើងចូលជាក់លាក់មិនលោតបំភ្លឺឡើង ពិនិត្យមើលហ៊្វុយហ្សីបទាំងពីរ។

    7. បើភ្លើងសញ្ញាបញ្ជា LED មានបន្ទុកភ្លើងចូលជាក់លាក់មិនលោតបំភ្លឺឡើង ហើយបន្ទុកភ្លើងចូលកំពុងស្ថិតក្នុងលក្ខខណ្ឌត្រឹមត្រូវ ដាក់ ACM ថ្មី ហើយ​កំណត់ថាតើ បញ្ហាកំហុសបាត់វិញហើយឬនៅ។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការពិនិត្យមើល​សម្ពាធកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ពិនិត្យមើល​សម្ពាធសំបកកង់។
  • ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    ពិនិត្យមើលដើម្បីធានាឲ្យបានថា សម្ពាធខ្យល់ក្នុងកង់ទាំងអស់ពិតជាមានកម្រិត 0.83 bar (83 kPa)។ ពិនិត្យមើលកង់ទាំងអស់​នៅពេលវាចុះត្រជាក់​ដើម្បីឲ្យអំណានកម្រិតសម្ពាធត្រឹមត្រូវបំផុត។

    Important: សម្ពាធខ្យល់កង់មិនស្មើគ្នាអាចបណ្ដាលជម្រៅជ្រោយដីស្មើគ្នាដែរ។

    artpending

    ការប្រុងប្រយ័ត្ន

    ទម្ងន់កង់ធ្ងន់ណាស់ (33 គក្រ (73 lb)។

    ត្រូវធ្វើការប្រុងប្រយ័ត្ន​នៅពេលកំពុងដោះវាចេញពីបង្គុំកង់។

    ការលៃតម្រូវ​កម្លាំង​កកិត​សម្រាប់ការ​ដាច់លេខ

    មិនត្រូវបណ្ដោយឲ្យម៉ាស៊ីននេះរអិលទេ​នៅពេលអ្នកបន្ធូរធ្នាក់ដៃ។ បើវារអិល ចាំបាច់ត្រូវមានការលៃ ឬការកែតម្រូវ។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. លើកម៉ាស៊ីនឡើង​ដើម្បីឲ្យកង់មុខ និងក្រោយ 1 ផុតពីដីបន្តិច។ ដាក់កំណល់ ឬជើងកល់ខាងក្រោមម៉ាស៊ីន។ សូមមើល

    3. បន្ធូរក្បាលឡោស៊ីរឹតពីរជាន់​ដែលនៅលើដង​លៃតម្រូវ​ការកកិត (រូបភាព

      artpending
    4. បញ្ឆេះម៉ាស៊ីន ហើយ​ដោះប្រហ្វ្រាំងដៃ។

      ការព្រមាន

      ម៉ាស៊ីនត្រូវតែមានដំណើរការ​ដើម្បីឲ្យអ្នកអាចធ្វើការលៃតម្រូវជាចុងក្រោយលើដង​លៃតម្រូវ​ការកកិតបាន។ នេះអាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ។

      រក្សា​ដៃ ជើង មុខ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយរបស់អ្នក​​ឲ្យនៅឆ្ងាយ​ពីបំពង់សឺម៉ាំង​ ផ្នែកក្ដៅ​នៃ​ម៉ាស៊ីន និង​ផ្នែកណាមួយដែលកំពុងមាន​ចលនា។

    5. បង្វិលដងប្រាំមួយជ្រុងទៅទិសណាមួយ​រហូតទាល់តែកង់លែងវិល។

    6. រឹតបន្តឹងខ្ចៅខ្ទាស់​​ដែលភ្ជាប់ការលៃតម្រូវ។

    7. ពន្លត់​ម៉ាស៊ីន។

    8. ដក​ជន្ទល់​ដូយ និង​បន្ទាប​គ្រឿងចក្រ​ទៅដីវិញ។

    9. ធ្វើតេស្ត៍ ឬ​សាកគ្រឿងចក្រ​សាកល្បង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​វា​មិនរអិល។

    តំហែទាំខ្សែពាន

    ការលៃតម្រូវខ្សែពានក្បាលបូម

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • លៃតម្រូវខ្សែពានក្បាលបូម
    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដោះគន្លឹះ និង​ដកគម្របខ្សែពានចេញ (រូបភាព

      artpending
    3. មួលដកខ្ចៅភ្ជាប់របាំងការពារក្បាលបូម 2 គ្រាប់ ហើយដោះរបាំងការពារចេញ (រូបភាព

      artpending
    4. បន្ធូរប៊ូឡុងកង់ខ្សែពានក្បាលបូមបន្តិច​ដើម្បីឲ្យមានចលនា ឬ​អង្កៀកបានក្នុងរន្ធលៃតម្រូវ (រូបភាព

      artpending
    5. ចុចសង្កត់ពីលើរូឡូបន្តឹងខ្សែពាន ហើយ​បណ្ដោយឲ្យរឺស័ររឹតបន្តឹង​ដើម្បីលៃតម្រូវតំណឹងខ្សែពាន។

      Note: ហាមរឹតបន្តឹងខ្សែពានបន្ថែម​ឲ្យលើសពីកម្លាំងរឺស័ររឹត​ដោយសារវាអាចនឹងមានកំហូចដល់សមាសភាគនានា។

    6. មួលរឹតការពារប៊ូឡុងកង់ខ្សែពាន។

    7. បំពាក់របាំងការពារក្បាលបូម និងគម្របខ្សែពាន។

    ការត្រួតពិនិត្យមើលខ្សែពាន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    ប្រចាំឆ្នាំ
  • ត្រួតពិនិត្យមើលសំណឹក និង​កំហូចខ្សែពាននានា។
  • ខ្សែពានបំពាក់លើម៉ាស៊ីននេះជាប់ណាស់។ លើសពីនេះ ការប៉ះធម្មតាទៅនឹងកាំរស្មី UV, អូហ្សូន, ឬ​ការប៉ះដោយចៃដន្យទៅនឹងសារធាតុគីមី​នានា​អាចធ្វើឲ្យរលួយកៅស៊ូនៅពេលនោះ និង​នាំឲ្យឆាប់មានសំណឹក ឬ​ការខាតបង់សម្ភារ (មានន័យថា ការដាក់ជាបំណែកៗ)។

    ពិនិត្យខ្សែពានរកមើលសញ្ញាសំណឹង ស្នាមប្រេះខ្លាំង ឬ​កំណកកម្ទេចកំទីទាំងផ្ទាំងៗជារៀងរាល់ឆ្នាំ។ ត្រូវប្ដូរវាចេញ​នៅពេលដែលចាំបាច់ត្រូវការ។ ឈុតឧបករណ៍តំហែទាំខ្សែពានពេញលេញ​រកពីអ្នកចែកចាយផលិតផល Toro របស់អ្នកបាន។

    តំហែទាំប្រព័ន្ធបញ្ជា

    ការប្ដូរកំណត់ប្រព័ន្ធគ្រប់គ្រងផ្ទៃដី​រដិបរដុប

    បើប្រព័ន្ធគ្រប់គ្រងផ្ទៃដី​រដិបរដុប True Core ចាំបាច់ត្រូវការការធ្វើតំហែទាំបែបណាមួយ (វៀរលែងតែចំពោះរបាំងការពារទីធ្លាស្មៅ) ឬ​បើប្រដាប់ចាប់ធ្មេញរនាស់​កំពុងប៉ះនឹងរបាំងការពារទីធ្លាស្មៅ​នៅពេលបានដាក់កំណត់កំណត់ឲ្យជ្រៅបំផុត អ្នកអាចនឹងចាំបាច់ត្រូវការប្ដូរកំណត់ដងចងលៃតម្រូវកម្រិតជម្រៅបាន។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. បង្វិលកែងបំពាក់របាំងការពារទីធ្លាស្មៅខាងឆ្វេង (រូបភាព ទៅលើរហូតដល់អ្នកអាចស៊កកន្លាស់សោ​ (ដូចជា ដែក​សូក ឬដងខួង 8 មម (5/16 អ៊ិញ)) នៅចន្លោះកែងភ្ជាប់ ឬបំពាក់ និងបំពងដែកកំណត់កម្រិតជម្រៅ​ដែលបានផ្សារភ្ជាប់ទៅនឹងស៊ុម។

      artpending
    3. រុញចង្កឹះដាក់កម្រិតជម្រៅធ្មេញជ្រោយដី (រូបភាព ទៅកាន់កំណត់មានអក្សរ H (ជម្រៅបំផុត)។

    4. ផ្ដាច់ក្បាលក្រចាប់ឃ្លីដែកក្រៅផ្ទាំង (រូបភាព ចេញពីចង្វាយខ្សែភ្លើង (Head–Low switch)។

    5. បន្ធូរ​ខ្ចៅទប់នានា (ខាងឆ្វេង និង​ស្ដាំ) នៅលើដងចងកម្រិតលៃតម្រូវជម្រៅ (រូបភាព

    6. ប្រើប្រដាប់វាស់ភ្លើងចម្រុះ​ដើម្បីកំណត់ប្រអប់កុងតាក់ក្បាលក្រចាប់ឃ្លីដែក។

    7. បង្វិលដងចង​រហូតដល់ក្បាលក្រចាំឃ្លីដែករំកិលជិត ឬ​ប៉ះ។

    8. មួលរឹតខ្ចៅការពារខាងឆ្វេង និង​ខាងស្ដាំនៅលើដងចង។

    9. ភ្ជាប់ក្បាលក្រចាប់ឃ្លីដែកទៅនឹងចង្វយខ្សែភ្លើង។

    10. ដោះកន្លាស់ខ្ទាស់ចេញកែងចាប់ភ្ជាប់របាំងការពារទីធ្លាស្មៅ និង​បំពង់ដែកកំណត់កម្រិតជម្រៅ។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធអ៊ីដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។

    • ត្រូវធានាឲ្យបានថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    • រក្សាដងខ្លួន និងដៃរបស់អ្នកឱ្យឆ្ងាយ​ពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។

    • បន្ធូរ​សម្ពាធ​ទាំងអស់​នៅក្នុង​ប្រព័ន្ធអ៊ីដ្រូលិកមុននឹង​ធ្វើកិច្ចការណាមួយនៅលើប្រព័ន្ធអ៊ីដ្រូលិក។

    ការពិនិត្យមើលប្រព័ន្ធទុយោហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលប្រព័ន្ធទុយោហាយដ្រូលិក។
  • មុនពេលមានការប្រើប្រាស់ម្ដងៗ ពិនិត្យរកមើលការលេចធ្លាយនូវ​ខ្សែនិងទុយយោអ៊ីដ្រូលិក គ្រឿង​ខ្ចៅដែលធូររលុង ខ្សែដែល​បត់ ទម្រចាប់ដែលរលុង សំណឹក​ដោយសារ​អាកាសធាតុ និង​ការធ្លាក់ចុះ​គុណភាព​ដោយសារសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់មុនពេលប្រតិបត្តិការ។

    Note: រក្សាឲ្យផ្ទៃជុំវិញប្រព័ន្ធហាយដ្រូលិកមិនឲ្យមានកំណកកម្ទេចកំទី។

    លម្អិតផ្នែកបច្ចេកទេសប្រេងអ៊ីដ្រូលិក

     ប្រេងរំអិលល្អបំផុតសម្រាប់ម៉ាស៊ីនសណ្ដោងអូសទាញហាយដ្រូលិក/ប្រអប់លេខរបស់ក្រុមហ៊ុន Toro (មានក្នុងអាចមានជាធុងចំណុះ 18.9271 លីត្រ [5 ហ្គាឡុន] ឬធុងចំណុះ 208.198 លីត្រ [55 ហ្គាឡុន])។ សូមមើលកាតាឡុកគ្រឿងបន្លាស់ ឬតំណាងចែកចាយ Toro សម្រាប់លេខសម្គាល់គ្រឿងបន្លាស់។)

    សារធាតុរាវបែបផ្សេងៗ: បើសារធាតុរាវដែលបានបញ្ជាក់​មិនអាចរកប្រើបាន អ្នកនឹងប្រើសារធាតុហាយដ្រូលិក ឬ​ប្រេងរំអិល សកលត្រាក់ទ័រដែលមានមូលដ្ឋានពីប្រេងឥន្ធនៈ (UTHF) បាន ប៉ុន្តែប្រើតែផលិតផលមានលក្ខណៈសាមញ្ញ (មិនមែនសារធាតុសំយោគ ឬសារធាតុរាវបែបធម្មជាតិទេ)។ លម្អិតផ្នែកបច្ចេកទេសត្រូវតែស្ថិតក្នុងដែនកំណត់ដែលបានចុះក្នុងបញ្ជី​សម្រាប់លក្ខណៈវត្ថុធាតុទាំងអស់ខាងក្រោម ហើយ​សារធាតុរាវនេះ​ត្រូវឆ្លើយតបតាមបទដ្ឋានឧស្សាហកម្ម​ដែលបានចុះក្នុងបញ្ជី។ សាកសួរអ្នកផ្គត់ផ្គង់សារធាតុរាវរបស់អ្នក​ដើម្បី​ដឹងថាតើសារធាតុរាវនោះ​ឆ្លើយតបនឹងលម្អិតផ្នែកបច្ចេកទេសទាំងនេះឬអត់។

    Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាត​ដែលបណ្តាលមកពី​ការប្ដូរ​ប្រេងហាយដ្រូលិក​មិនត្រឹមត្រូវ ដូច្នេះ​ត្រូវ​ប្រើប្រាស់​ផលិតផល​មកពី​ក្រុមហ៊ុន​ផលិត​ដែល​មាន​កេរ្តិ៍ឈ្មោះ​​ដែលគាំទ្រការណែនាំរបស់ពួកគេតែប៉ុណ្ណោះ។

    លក្ខណៈសម្ភារ
    ភាពខាប់, ASTM D445cSt @ 40°C (104°F) 55 ទៅ 62
    សន្ទស្សន៍​​ភាពខាប់, ASTM D2270140 ដល់ 152
    ចំណុចចាក់, ASTM D97ចាប់ពី -37°C ទៅ -43°C (-35°F ទៅ -46°F)
    លម្អិតផ្នែកបច្ចេកទេសឧស្សាហកម្ម៖ API GL-4, AGCO Powerfluid 821 XL, Ford New Holland FNHA-2-C-201.00, Kubota UDT, John Deere J20C, Vickers 35VQ25, និង Volvo WB-101/BM
     

    Note: ប្រេងវារីជាច្រើនស្ទើរតែគ្មានពណ៌ ដែលធ្វើឱ្យវាពិបាកកត់សម្គាល់ការលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងអ៊ីដ្រូលិកមាននៅក្នុងដបចំណុះ 20 ml។ មួយដបគឺគ្រប់គ្រាន់សម្រាប់ 15 ទៅ 22 ល (4 ដល់ 6 US gallons) នៃ​ប្រេងហាយដ្រូលិក។ បញ្ជាទិញគ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតត្រឹមត្រូវ​របស់អ្នក។

    ការត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។
  • Important: ពិនិត្យមើលកម្រិតសារធាតុរាវហាយដ្រូលិកមុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះលើកដំបូង និងរៀងរាល់ថ្ងៃបន្ទាប់ពីនោះមក

    ធុងហាយដ្រូលិក​ត្រូវ​បាន​ចាក់​បំពេញ​នៅរោងចក្រ​ដោយប្រើ​ប្រេងហាយដ្រូលិក​ដែល​មាន​គុណភាព​ខ្ពស់។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដោះគន្លឹះ និង​ដកគម្របខ្សែពានចេញ (រូបភាព

      artpending
    3. សម្អាត​បរិវេណ​ជុំវិញ​កនៃ​ប្រដាប់​ចាក់​បំពេញ និង​​គម្រប​របស់​ធុងហាយដ្រូលិក (រូបភាព មួលគម្របចេញពីមាត់ធុង។

      artpending
    4. ដកឧបករណ៍វាស់ប្រេងចេញពីមាត់ធុង និងជូតវាជាមួយក្រណាត់ស្អាត។ បញ្ចូល​ឧបករណ៍​វាស់​ប្រេង​ទៅក្នុង​ក​នៃ​ប្រដាប់​ចាក់​បំពេញ បន្ទាប់​មក​ដកវាចេញ ហើយ​ពិនិត្យ​មើល​កម្រិត​ប្រេងនេះ។ កម្រិតប្រេងត្រូវមានរហូតដល់គំនូសសម្គាល់​នៅលើឧបករណ៍វាស់ប្រេង (រូបភាព

      artpending
    5. បើ​កម្រិតនៅ​ទាប សូម​បន្ថែម​ប្រេង​ប្រេងហាយដ្រូលិក​ដែលបានបញ្ជាក់ប្រាប់​ដើម្បី​ឲ្យឡើងដល់សញ្ញា​ពេញ។

    6. ស៊កបញ្ចូលឧបករណ៍វាស់ប្រេង និងគ្របមាត់ធុង។

    ការផ្លាស់ប្ដូរ​ប្រេងហាយដ្រូលិក និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ប្ដូរប្រេងហាយដ្រូលិក ច្រកបញ្ជូនត្រឡប់ និងតម្រងហាយដ្រូលិកដែលស្រអាប់។
  • រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរប្រេងហាយដ្រូលិក ច្រកបញ្ជូនត្រឡប់ និងតម្រងហាយដ្រូលិកដែលស្រអាប់។
  • ចំណុះធុងហាយដ្រូលិក:ប្រហែល 6.6 ល (1.75 US gallons)

    Important: ហាមប្រើជំនួសនូវតម្រងប្រេងម៉ាស៊ីនរថយន្ត បើមិនដូច្នោះទេ កំហូចប្រព័ន្ធហាយដ្រូលិកអាចនឹងកើតមាន។

    Note: ការដកតម្រងត្រឡប់ធ្វើឲ្យហាយដ្រូលិកហូរចេញអស់ពីធុងតែម្ដង។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដាក់ថាលត្រងឲ្យចំពីក្រោមតម្រង ដកតម្រងចាស់ៗចេញ ហើយជូតទ្រនាប់តម្រងឲ្យស្អាត (រូបភាព

      artpending
    3. លាបប្រេងហាយដ្រូលិកស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងដូរថ្មីៗ។

    4. ដំឡើងតម្រងហាដ្រូលិក​ដែលប្ដូរថ្មីទៅអាដាប់ទ័រតម្រង។ មួលតម្រងនីមួយៗតាមទិសដៅនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ធ័រតម្រងប្រេង រួចរឹតបន្តឹងតម្រងនីមួយៗបន្ថែម 1/2 ជុំ។

    5. បន្ថែមហាយដ្រូលិកដែលបានបញ្ជាក់ប្រាប់រហូតទាល់តែវាឡើងដល់កំណត់សម្គាល់ពេញនៅលើឧបករណ៍​វាស់​ប្រេង (មើល

    6. បញ្ឆេះម៉ាស៊ីន ហើយ​ទុកឲ្យ​វា​ដំណើរការ​ក្នុង​រយៈពេល​ប្រហែល 2 នាទី​ ដើម្បី​បន្ធូរខ្យល់​ចេញពី​ប្រព័ន្ធ។ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ និងគ្រឿងភ្ជាប់ ហើយពិនិត្យរកមើលកន្លែងធ្លាយ។

    7. ពិនិត្យកម្រិតហាយដ្រូលិកម្ដងទៀត​នៅពេលហាយដ្រូលិកឡើងកម្ដៅ។ បន្ថែមហាយដ្រូលិកដែលបានបញ្ជាក់ប្រាប់ដំឡើងកម្រិតរហូតទាល់តែវាឡើងដល់កំណត់សម្គាល់ពេញនៅលើឧបករណ៍​វាស់​ប្រេង (បើចាំបាច់)។

      Note: ហាមចាក់ហាយដ្រូលិករហូតហៀរពីធុងវា។

    ច្រកធ្វើតេស្ត៍ប្រព័ន្ធហាយដ្រូលិក

    ច្រកធ្វើតេស្ត៍ត្រូវបានគេប្រើដើម្បីធ្វើតេស្ត៍សម្ពាធក្នុងសៀគ្វីហាយដ្រូលិក។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ជំនួយការ។

    • ច្រកធ្វើតេស្ត៍ G 2 (រូបភាព ត្រូវបានគេប្រើប្រាស់​ដើម្បីជួយដោះស្រាយបញ្ហាសៀគ្វីបន្ទុកទំនាញ។

      artpending
    • ច្រកធ្វើតេស្ត៍ G 1 (រូបភាព ត្រូវបានគេប្រើប្រាស់​ដើម្បីជួយដោះស្រាយបញ្ហាសម្ពាធសៀគ្វីលើក។

    ការជួសជុលថែទាំម៉ាស៊ីនជ្រោយដី

    ការពិនិត្យតំណឹងប្រដាប់ចងភ្ជាប់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ពិនិត្យមើលតំណឹងប្រដាប់ចងភ្ជាប់ក្បាលធ្មេញជ្រោយដី ប្រដាប់​ចង​ភ្ជាប់ដៃកាន់បញ្ជា និងក្បាលឡោស៊ីកង់។
  • ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    ពិនិត្យមើលប្រដាប់ចងភ្ជាប់ក្បាលធ្មេញជ្រោយដី ប្រដាប់​ចង​ភ្ជាប់ដៃកាន់បញ្ជា និង​ក្បាលឡោស៊ីកង់​ដើម្បីធានាឲ្យបានថា មានការរក្សាតំណឹងបានត្រឹមត្រូវ។ លក្ខខណ្ឌតំណឹងប្រដាប់ចងភ្ជាប់មានការចុះនៅលើស្លាកតំហែទាំជាឯកសារយោងនៅលើក្បាលធ្មេញជ្រោយដី។

    artpending

    ការលៃតម្រូវរបាំងការពារចំហៀង

    របាំងការពារចំហៀងក្បាលធ្មេញជ្រោយដី​ត្រូវមានការលៃតម្រូវ​ដើម្បីផ្នែកបាតនៅចន្លោះពី 25 ទៅ 38 មម (1 ទៅ 1.5 អ៊ិញ) ពីទីធ្លាស្មៅ​នៅពេលកំពុងជ្រោយដី។

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. បន្ធូរប៊ូឡុង និងខ្ចៅ​ដែលរឹតការពាររបាំងការពារចំហៀងទៅនឹងស៊ុម ឬ​គ្រោង (រូបភាព

      artpending
    3. លៃតម្រូវរបាំងការពារឡើង ឬចុះ ហើយរឹតបន្តឹងខ្ចៅនានា។

    ការប្ដូររបាំងការពារទីធ្លាស្មៅ

    របាំងការពារទីធ្លាស្មៅទាំងអស់ត្រូវមានការប្ដូរ បើមានការបាក់បែក ឬ​សឹកធ្លាក់ដល់កម្រាស់ក្រោម 6 មម (¼ អ៊ិញ)។ របាំងការពារទីធ្លាស្មៅដែលបែកបាក់អាចប៉ះ និងធ្វើឲ្យដាច់ទីធ្លាស្មៅដែលព្យាយាមជៀសវាង។

    artpending

    របាំងការពារទីធ្លាស្មៅស្ដើងៗអាចបណ្ដាលប្រព័ន្ធគ្រប់គ្រងដីរដិបរដុប​លែងកំណត់បានកម្រិតជម្រៅ​ដែលចង់បាន​ដោយសារតែបញ្ហាសំណឹក និងការបាត់បង់របឹង។

    ការលៃតម្រូវចន្លោះប្រហោង

    ចន្លោះប្រហោងនៃម៉ាស៊ីនជ្រោយដី​ត្រូវបានគេកំណត់តាមរយៈល្បឿនលើដី​ដែលប្រព័ន្ធអូសសណ្ដោងមានការកំណត់ឲ្យនៅថេរ។ ចន្លោះប្រហោងនេះមានការដាក់កំណត់ប្រវែងក្នុងចន្លោះ 3 មម (⅛ អ៊ិញ) នៅកន្លែងធម្មតាពីនាយមក។

    នៅពេលលែងមានការកំណត់បានចន្លោះប្រហោងនេះពីកន្លែងធម្មតាខុសពីប្រវែងដែលចង់បាន ចូរអនុវត្តវិធីការដូចខាងក្រោម:

    1. ចត​ម៉ាស៊ីននេះ​នៅលើ​ផ្ទៃរាបស្មើ ពន្លត់​ម៉ាស៊ីន ដាក់​ហ្រ្វាំងដៃ និង​ដកកូនសោចេញ។

    2. ដោះគន្លឹះ និង​ដកគម្របខ្សែពានចេញ (រូបភាព

    3. មួលដកខ្ចៅភ្ជាប់របាំងការពារក្បាលបូម 2 គ្រាប់ ហើយដោះរបាំងការពារចេញ (រូបភាព

    4. នៅកន្លែងស្រឡះ​ដែលអាចជ្រោយដីបាន (មានន័យថា កន្លែងដែលជាទីធ្លាស្មៅសាកល្បង) ចូររុញចង្កឹះលេខចន្លោះធ្មេញរនាស់ជ្រោយដីស្មៅដាក់កំណត់ចន្លោះប្រហោងទៅកម្រិត​ដែលចង់បាន ហើយធ្វើការជ្រោយដីឲ្យបានប្រវែងយ៉ាងតិច 4.5 ម (15 ft)។

    5. វាស់គម្លាតរវាងប្រហោងជាច្រើន ហើយចែកនឹងចំនួនប្រហោង​ដែលបានវាស់ដើម្បីបានកម្រិតចន្លោះប្រហោងមធ្យមរបស់អ្នក។

      ឧទាហរណ៍: កំណត់ចន្លោះប្រហោងធម្មតាដែលមានប្រវែង 2 អ៊ិញ:

      21.2 ចែកនឹង 10 ស្មើ 2.12 ប្រវែងចន្លោះប្រហោងអស់វែងត្រឹម .12 អ៊ិញ ពីកំណត់ប្រវែងចន្លោះប្រហោងធម្មតា (រូបភាព

      artpending

      18.8 ចែកនឹង 10 ស្មើ 1.88 ប្រវែងចន្លោះប្រហោងខ្លីបំផុត 0.12 អ៊ិញ ពីកំណត់ប្រវែងចន្លោះប្រហោងធម្មតា (រូបភាព

      artpending
    6. បើចាំបាច់ត្រូវមានការលៃតម្រូវ មួលប៊ូឡុងបិទដំណើរការក្បាលបូម (រូបភាព ឲ្យទៅជិតបន្ទះដែកបញ្ឈប់​ដើម្បីបន្ថយប្រវែងចន្លោះប្រហោង ឬមួយប៊ូឡុងបិទដំណើរការចេញពីបន្ទះដែកបញ្ឈប់​ដើម្បីបង្កើន​ប្រវែងចន្លោះប្រហោង។

      artpending
    7. អនុវត្តជំហានដដែលៗ តាមរយៈ រហូតដល់ប្រវែងចន្លោះ​ស្ថិតនៅកម្រិតកំណត់ធម្មតា។

      Note: ការមួលប៊ូឡុងបិទពេញមួយជុំលៃតម្រូវប្រវែងចន្លោះប្រហោងបានប្រហែល 16 មម (⅝ អ៊ិញ)។

    ការកំណត់ពេលដំណើរការក្បាលធ្មេញជ្រោយដី

    ការកំណត់ពេលដំណើរការក្បាលធ្មេញជ្រោយដីមានការកំណត់បានយ៉ាងងាយស្រួលតាមរយៈកំណត់សម្គាល់លើបន្ទាត់ដែក។

    artpending

    ការទុកដាក់

    1. ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីគ្រឿងចក្រ។

    2. ផ្ដាច់ខ្សែប៊ូស្ស៊ី។

    3. សម្អាតចេញនូវស្មៅ ធូលី និង​ក្អែល​ពី​ផ្នែកខាងក្រៅនៃ​គ្រឿងចក្រ​ទាំងមូល ជាពិសេស​ម៉ាស៊ីន និង​ប្រព័ន្ធហាយដ្រូលិក។ សម្អាតធូលីដី និង​កម្ទេចកំទី​ពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅរបស់ស្លាបក្បាល​ស៊ីឡាំងរបស់ម៉ាស៊ីណនិងសម្បកឧបករណ៍ផ្លុំ។

    4. ការជួសជុលតម្រងខ្យល់។ សូមមើល

    5. ផ្លាស់ប្ដូរប្រេងប្រអប់រវៃ សូមមើល ។

    6. ប្ដូរតម្រងហាយដ្រូលិក និងហាយដ្រូលិក (មើល

    7. ពិនិត្យមើល​សម្ពាធកង់។ សូមមើល

    8. ពិនិត្យមើលស្ថានភាពនៃសម្បកកង់។

    9. បើអ្នកកំពុងរក្សាទុកគ្រឿងចក្រយូរជាង 30 ថ្ងៃ សូមរៀបចំវាដូចខាងក្រោម៖

      1. ដោះ​ខ្សែ​អាគុយនានាចេញពីក្បាលអាគុយ ហើយដោះអាគុយចេញពីគ្រឿងចក្រ។

      2. សម្អាតអាគុយ កូសចាប់អាគុយ និងក្បាលអគុយ ជាមួយច្រាសលួស និងសូលុយស្យុងសូដា។

      3. គ្របចុងបង្គោលចែកភ្លើងរបស់ខ្សែ និងក្បាលអាគុយដោយប្រើខាញ់លាបស្បែកលើស្បែក Grafo 112X (គ្រឿងបន្លាស់របស់ Toro លេខ 505-47) ឬចាហួយប្រេងដើម្បីបង្ការ​ការកាត់ស៊ី។

      4. សាកថ្មបន្តិចម្តងៗឡើងវិញ រៀងរាល់ 60 ថ្ងៃម្តងក្នុងរយៈពេល 24 ម៉ោងដើម្បីការពារកុំឲ្យឡើងច្រែះសំណលើអាគុយ។ ដើម្បីបង្ការអាគុយពីការខូច ត្រូវធានាថាអាគុយត្រូវបានសាកភ្លើងពេញ។ ទំនាញជាក់លាក់នៃថ្មដែលសាកថ្មពេញពី 1.264 ដល់ 1.299។

        ការព្រមាន

        ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។

        ហាមជក់បារី​នៅក្បែរអាគុយ ហើយទុកផ្កាភ្លើងនិងអណ្ដាតភ្លើងនៅឲ្យឆ្ងាយពី​អាគុយ។​

      5. រក្សាទុកអាគុយនៅលើធ្នើក៏បាន ឬនៅលើម៉ាស៊ីនក៏បាន។ ផ្ដាច់ខ្សែភ្លើងចេញ បើអាគុយត្រូវ​បានរក្សាទុកនៅ​លើគ្រឿងចក្រ។ រក្សាទុកវានៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។

      6. បន្ថែមសារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងទៅលើប្រេងនៅក្នុងធុង។ អនុវត្តតាមការណែនាំចម្រុះពីរោងចក្រផលិតសារធាតុរក្សាលំនឹង។ ហាមប្រើសារធាតុរក្សាលំនឹងដែលមានជាតិអាល់កុល (អេតាណុល ឬមេតាណុល)។

        Note: សារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងមានប្រសិទ្ធភាពបំផុតនៅពេលលាយជាមួយប្រេងឥន្ធនៈស្រស់ហើយមានការប្រើជាប់ជានិច្ច។

      7. ដំណើរការម៉ាស៊ីនដើម្បីចែកចាយប្រេងជំនួយឲ្យសព្វទៅក្នុងប្រព័ន្ធប្រេង រយៈពេល 5 នាទី។

      8. ពន្លត់ម៉ាស៊ីន ទុកឱ្យវាត្រជាក់ និងបង្ហូរធុងប្រេង សូមមើល

      9. បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការរហូតដល់វារលត់។

      10. បិទខ្យល់ម៉ាស៊ីន។ បញ្ឆេះហើយដំណើរការម៉ាស៊ីន រហូតទាល់តែបញ្ឆេះលែងឆេះ។

      11. បោះចោលប្រេងឱ្យបានត្រឹមត្រូវ។ ប្រើវាម្តងទៀត​ដោយទៅតាម​ក្រមច្បាប់​ក្នុង​ប្រទេស។

        Important: ហាមរក្សាទុកសារធាតុរក្សាលំនឹង ឬជំនួយប្រេងយូរជាងរយៈពេលដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុរក្សាលំនឹងប្រេង។

    10. ដកប៊ូហ្ស៊ីចេញ ហើយពិនិត្យមើលស្ថានភាព (មើល )។ ក្រោយពីបានដកប៊ូហ្ស៊ីចេញពីម៉ាស៊ីនហើយ ចាក់ប្រេងម៉ាស៊ីន 2 ស្លាបព្រាបាយ ចូលទៅ​ក្នុងប្រហោងប៊ូហ្ស៊ីនីមួយៗ។ ឥឡូវប្រើដុំដេរដើម្បីរវៃម៉ាស៊ីន និងចែកចាយប្រេងនៅក្នុងស៊ីឡាំងនានា។ បំពាក់ប៊ូហ្ស៊ីនានា។ ហាមតខ្សែភ្លើងនៅលើប៊ូហ្ស៊ីទាំងនេះ។

    11. ពិនិត្យមើល និងរឹតបន្តឹងប៊ូឡុង ខ្ចៅ និងវីសទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច ឬមានសំណឹក។

    12. លាងសម្អាត និង​ធ្វើសម្ងួតម៉ាស៊ីនទាំងមូល។ ដកធ្មេញរនាស់ចេញ ហើយសម្អាត ហើយដាក់ប្រេងរំអិលវា។ បាញ់ប្រេងរំអិលស្រាលៗលើក្បាលបាដាង (ដៃរវៃ និងតំណសន្ទះបិទបើកខ្យល់)។

      Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ មិនត្រូវប្រើសម្ពាធទឹកបាញ់សម្អាតគ្រឿងចក្រឡើយ។ ជៀសវាងប្រើទឹកខ្លាំងជាពិសេស​នៅជិតផ្ទាំងបញ្ជា ម៉ាស៊ីន ប្រព័ន្ធបូមហាយដ្រូលិក និង​ម៉ូទ័រនានា។

      Note: បញ្ចេះម៉ាស៊ីនទុកចោលរយៈពេលពី 2 ទៅ 5 នាទីបន្ទាប់ពីលាងសម្អាតរួច។

    13. លាបថ្នាំផ្ទៃដែលរបក ឬផ្ទៃមើលឃើញដែក។ ថ្នាំលាបអាចរកបានពីតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន​ Toro របស់អ្នក។

    14. ដាក់គន្លឹះតំហែទាំឲ្យជាប់ បើត្រូវចតម៉ាស៊ីនទុករយៈពេលលើសពីពីរបីថ្ងៃ។

    15. រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។ ដកកូនសោចេញពីកុងតាក់បញ្ឆេះ ហើយទុកអោយឆ្ងាយពីដៃក្មេង ឬអ្នកប្រើប្រាស់ដែលគ្មានការអនុញ្ញាតផ្សេងទៀត។

    16. គ្របគ្រឿងចក្រដើម្បីការពារវា និង​រក្សាទុកវា​ឲ្យបានស្អាត។

    ការដោះស្រាយបញ្ហា

    ProblemPossible CauseCorrective Action
    អង្គ​បញ្ឆេះ​មិនដំណើរការ។
    1. ធ្នាក់ដៃទាញ​ស្ថិតនៅត្រង់ចំណុច ដាច់លេខ
    2. អាគុយមិនសាក។
    3. ការភ្ជាប់ប្រព័ន្ធអគ្គិសនី ឬ​ខ្សែភ្លើងមានសំណឹក ឬ​រលុង។
    4. កុងតាក់ដាច់លេខមានការលៃតម្រូវមិនត្រឹមត្រូវ។
    5. ឧបករណ៍​បញ្ជូន​បន្ត ឬ​កុងតាក់​មិនដំណើរការ។
    1. រុញធ្នាក់ដៃទាញទៅចំណុច Neutral (ដាច់លេខ)
    2. សាកអាគុយ។
    3. ពិនិត្យមើលការភ្ជាប់ប្រព័ន្ធអគ្គិសនី ឬ​ខ្សែភ្លើង​ដើម្បីរកមើលការប៉ះ ឬ​កកិតគ្នា។
    4. លៃតម្រូវកុងតាក់ដាច់លេខ។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនមិនឆេះទេ ពិបាកបញ្ឆេះ ឬមិនឆេះ/មិនដំណើរការជាប់ (ឆេះហើយលត់ៗ)។
    1. អស់ប្រេង។
    2. អត់មានការបើកឧបករណ៍គ្រប់គ្រងអ៊ែរ។
    3. ឧបករណ៍​សម្អាត​ខ្យល់​ឡើងកខ្វក់។
    4. ខ្សែប៊ូស្ស៊ីរលុង ឬ​ដាច់។
    5. ប៊ូហ្ស៊ីឡើងគ្រើម កខ្វក់ ឬមានគម្លាតមិនត្រឹមត្រូវ។
    6. តម្រងប្រេងឡើងកខ្វក់។
    7. ប្រព័ន្ធប្រេង ឬ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    1. ចាក់ប្រេងបំពេញធុង។
    2. រុញវ៉ាល់ ឬ​ខ្សែបិទបើកខ្យល់ក្នុងកាប៊ួរ៉ាទ័រទៅមុខឲ្យអស់។
    3. សម្អាត ឬ​ប្ដូរ​សមាសភាគ​ឧបករណ៍​សម្អាត​ខ្យល់។
    4. តខ្សែប៊ូហ្ស៊ីទាំងនេះ។
    5. ដាក់ប៊ូហ្ស៊ី​ថ្មី​ដែលមានគម្លាតត្រឹមត្រូវ។
    6. ប្ដូរតម្រងប្រេង។
    7. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនដាច់ភ្លើង។
    1. បន្ទុកម៉ាស៊ីនធ្ងន់ខ្លាំងពេក។
    2. ឧបករណ៍​សម្អាត​ខ្យល់​ឡើងកខ្វក់។
    3. កម្រិតប្រេងម៉ាស៊ីនទាប។
    4. ព្រុយដែកស៊ីឡាំងបន្ថយកម្ដៅ និង​ផ្លូវខ្យល់​ខាងក្រោមប្រអប់សម្បកឧបករណ៍ផ្លុំខ្យល់​ប្រទាញគ្នា។
    5. ប៊ូហ្ស៊ីឡើងគ្រើម កខ្វក់ ឬមានគម្លាតមិនត្រឹមត្រូវ។
    6. តម្រងប្រេងឡើងកខ្វក់។
    7. ប្រព័ន្ធប្រេង ឬ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    1. បន្ថយល្បឿនលើដី។
    2. សម្អាត​សមាសភាគ​ឧបករណ៍​សម្អាត​ខ្យល់។
    3. បន្ថែមប្រេងម៉ាស៊ីនចូលប្រអប់រវៃ។
    4. សម្អាតចេញនូវកម្ទេចកំទី​ចេញព្រុយដែកស៊ីឡាំង និងផ្លូវខ្យល់។
    5. ដាក់ប៊ូហ្ស៊ី​ថ្មី​ដែលមានគម្លាតត្រឹមត្រូវ។
    6. ប្ដូរតម្រងប្រេង។
    7. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនឡើងក្ដៅជ្រុល។
    1. បន្ទុកម៉ាស៊ីនធ្ងន់ខ្លាំងពេក។
    2. កម្រិតប្រេងម៉ាស៊ីនទាប។
    3. ព្រុយដែកស៊ីឡាំងបន្ថយកម្ដៅ និង​ផ្លូវខ្យល់​ខាងក្រោមប្រអប់សម្បកឧបករណ៍ផ្លុំខ្យល់​ប្រទាញគ្នា។
    1. បន្ថយល្បឿនលើដី។
    2. បន្ថែមប្រេងម៉ាស៊ីនចូលប្រអប់រវៃ។
    3. សម្អាតចេញនូវកម្ទេចកំទី​ចេញព្រុយដែកស៊ីឡាំង និងផ្លូវខ្យល់។
    មានរំញ័រខុសប្រក្រតី។
    1. ប៊ូឡុងចាប់ម៉ាស៊ីនរលុង។
    2. ធ្មេញស្ពឺ ឬ​ក្បាលធ្មេញជ្រោយដីមានសំណឹក។
    3. ធ្មេញស្ពឺ ឬ​ក្បាលធ្មេញជ្រោយដីរលុង ឬ​មានសំណឹក។
    1. រឹតបន្តឹងប៊ូឡុងចាប់ម៉ាស៊ីន។
    2. ប្ដូរបាដាងនានាចេញ។
    3. រឹតបន្តឹង ឬ​ប្ដូរថ្មីនូវសមាសភាគនាន។
    ម៉ាស៊ីនមិនទៅមុខ។
    1. ជាប់ហ្វ្រាំងដៃ។
    2. កម្រិតប្រេងអ៊ីដ្រូលិកទាប។
    3. វ៉ាល់សណ្ដោងបើក។
    4. ប្រព័ន្ធហាយដ្រូលិក​មានកំហូច។
    1. ដោះហ្វ្រាំងដៃ។
    2. បន្ថែមហាយដ្រូលិក។
    3. បិទវ៉ាល់សណ្ដោង។
    4. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ក្បាលធ្មេញជ្រោយដីមិនដំណើរការ។
    1. កម្រិតប្រេងអ៊ីដ្រូលិកទាប។
    2. វ៉ាល់សណ្ដោងបើក។
    3. ខ្សែពានមានសំណឹក ឬ​រលុង។
    4. គ្រឿង​ដោះ​ដាក់​មានសំណឹក។
    5. កុងតាក់ ឬ​ឧបករណ៍បញ្ជូនបន្ត​មានសំណឹក។
    6. ប្រព័ន្ធហាយដ្រូលិក​មានកំហូច។
    1. បន្ថែមហាយដ្រូលិក។
    2. បិទវ៉ាល់សណ្ដោង។
    3. លៃតម្រូវ ឬ​ប្ដូរខ្សែពានថ្មីៗ។
    4. ប្ដូរគ្រឿងដោះដាក់ថ្មី។
    5. ប្ដូរកុងតាក់ ឬ​ឧបករណ៍​បញ្ជូន​បន្ត​ថ្មី។
    6. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    មានដំណើរបោកក្បាលពេលកំពុងជ្រោយដី។
    1. ដីរឹងខ្លាំងពេក។
    2. មានបញ្ហាជាមួយកំណត់បញ្ចេញ/រន្ធកម្រិតការចេញចូល។
    3. កន្លែងកុងតាក់ #4 មានការផ្គុំឡើងនៅចំណុចទាបបំផុត​នៅពេលកំពុងមានការជ្រោយដីរាក់ៗ
    1. មើលការណែនាំប្រាប់ខ្លីៗអំពីដំណើរការម៉ាស៊ីន។
    2. មានការឆ្លើយតបបានល្អនៃប្រព័ន្ធលើក។ លៃតម្រូវសម្ពាធប្រព័ន្ធ (មើល សៀវភៅណែនាំការធ្វើតំហែទាំ
    3. មើលការកែតម្រូវ​កុងតាក់ស្វ័យប្រវត្តិ #4
    ទីធ្លាស្មៅ​កំពុងជ្រោយឡើង/ដាច់ខូចនៅច្រកចេញចូល។
    1. បណ្ដុំកុងតាក់ត្រូវការការលៃតម្រូវ។
    2. ក្បាលជ្រោយដីបន្ទាបចុះយឺតខ្លាំងពេក។
    3. កុងតាក់កំណត់ទីតាំងភ្ជាប់ (ទីតាំងកុងតាក់លេខ 3 លើស៊ុម H-frame) ត្រូវការកែតម្រូវ។
    4. កុងតាក់ស្វ័យប្រវត្តិ #4 (ទីតាំងកុងតាក់លេខ 4 លើស៊ុម H-frame) ត្រូវការកែតម្រូវ។
    5. គ្រឿង​ដោះ​ដាក់​មានសំណឹក ឬ​ឡើងរឹល។
    1. លៃតម្រង់កុងតាក់។ មើលសៀវភៅណែនាំការធ្វើតំហែទាំ។
    2. ពិនិត្យមើលមុខងាររបុំម៉ាញេទិក SVQ នៃម៉ាស៊ីននេះ។
    3. មើលការកែតម្រូវ​កុងតាក់ស្វ័យប្រវត្តិ #3
    4. មើលការកែតម្រូវ​កុងតាក់ស្វ័យប្រវត្តិ #4
    5. មើល សៀវភៅណែនាំការធ្វើតំហែទាំ
    មានបញ្ហាជាមួយចន្លោះប្រហោងធ្មេញរនាស់មានមុខរាងចតុកោណ (ឬ​តូចៗ)។
    1. គ្មានការចន្លោះប្រហោងឲ្យបានស្មើៗគ្នា។
    1. ពិនិត្យមើលកំណត់នៃការដាក់ចន្លោះ។ មើលការណែនាំប្រាប់ខ្លីៗអំពីដំណើរការម៉ាស៊ីន។
    មានប្រហោងជ្រោយដីឡើងជាមួយនឹងធ្មេញរនាស់ច្រានចេញចំហៀង។
    1. បង្អួចសម្រាប់ការច្រានចេញកំពុងប៉ះនឹងច្រកចេញ។
    1. បង្វិលធ្មេញរនាស់ 45ទៅ 90ដើម្បីវាបញ្ចេញមកចំហៀងខាងក្រៅ។ បើការធ្វើដូច្នេះពុំមានប្រសិទ្ធភាព ព្យាយាមប្រើធ្មេញរនាស់វែង។
    ទីធ្លាស្មៅកំពុងតែរបើកឡើង/ដាច់ដោច​នៅពេលកំពុងជ្រោយដី។
    1. ពិនិត្យមើលដំណើរការក្បាលធ្មេញជ្រោយដី។
    2. មុខកាត់ធ្មេញរនាស់ កំណត់ចន្លោះ ឬ​គុណភាព​មិនត្រឹមត្រូវសម្រាប់ការប្រើ។
    3. កម្រិតជម្រៅជ្រៅខ្លាំងពេក។
    4. ចន្លោះប្រហោងតូចខ្លាំងពេក។
    5. លក្ខខណ្ឌទីធ្លាស្មៅ (មានន័យថា ប្រព័ន្ធឫសស្មៅ មិនសមល្មមដើម្បីធន់នឹងកំហូចបាន។
    1. មើលសៀវភៅណែនាំការធ្វើតំហែទាំ​ដើម្បីដឹងលម្អិតផ្នែកបច្ចេកទេស។
    2. បន្ថយមុខកាត់ធ្មេញរនាស់ បន្ថយចំនួនធ្មេញរនាស់ក្នុងមួយក្បាលធ្មេញ ឬ​បន្ថយកម្រិត​ចន្លោះប្រហោង។
    3. បន្ថយកម្រិតជម្រៅ។
    4. បង្កើនចន្លោះប្រហោង។
    5. ក្រោយការប្រើវិធីជ្រោយដី ឬ​កំណត់ពេល។
    ផ្នែកខាងមុខនៃប្រហោងខូច ឬ​មានជម្រុល។
    1. កាងមុខ Roto-Link មានសភាពទន់។
    1. មើលការណែនាំប្រាប់ខ្លីៗអំពីដំណើរការម៉ាស៊ីន។