អានសៀវភៅណែនាំនេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបបញ្ជា និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ។ ព័ត៌មាននៅក្នុងសៀវភៅណែនាំនេះអាចជួយអ្នក និងអ្នកដទៃឲ្យជៀសវាងពីរបួស និងការខូចផលិតផល។ ទោះបីជា Toro ឌីស្សាញ និងផលិតផលិតផលមានសុវត្ថិភាពក៏ដោយ ក៏អ្នកទទួលខុសត្រូវចំពោះការបញ្ជាផលិតផលដោយត្រឹមត្រូវ និងដោយសុវត្ថិភាពដែរ។
អ្នកអាចទាក់ទងមក Toro ដោយផ្ទាល់តាម www.Toro.com សម្រាប់សម្ភារស្ដីពីសុវត្ថិភាពផលិតផល និងការបណ្ដុះបណ្ដាលអំពីប្រតិបត្តិការ ព័ត៌មានអំពីគ្រឿងបន្ទាប់បន្សំ ជំនួយក្នុងការស្វែងរកអ្នកចែកចាយ ឬចុះឈ្មោះផលិតផលរបស់អ្នក។
ពេលណាអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ Toro ពិតប្រាកដ ឬព័ត៌មានបន្ថែម សូមទាក់ទងទៅអ្នកចែកចាយពេញសិទ្ធិដែលមានផ្ដល់សេវាកម្ម ឬផ្នែកសេវាកម្មអតិថិជនរបស់ Toro និងត្រៀមប្រាប់អំពីម៉ូដែលនិងលេខស៊េរីនៃផលិតផលរបស់អ្នក។ រូបភាព 1 រៀបរាប់អំពីទីតាំងនៃម៉ូដែល និងលេខស៊េរីនៅលើផលិតផល។

កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
Note: ផលិតផលអនុលោមតាមសេចក្ដីណែនាំអឺរ៉ុបពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិត សូមមើលសេចក្ដីប្រកាសរបស់សាជីវកម្ម (DOI) នៅផ្នែកខាងក្រោយសៀវភៅនេះ។កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
Important: ស្កុត Teflon® គឺចាំបាច់សម្រាប់ការដំឡើងប្រអប់នេះ។ ស្កុតត្រូវបានប្រើប្រាស់ដើម្បីរុំខ្ចៅ និងប៊ូឡុងសម្រាប់ចាប់ផ្គុំ នៅមុនពេលដំឡើង។ ខ្ចៅ និងប៊ូឡុងគួរត្រូវបានរុំចាប់ពីខាងគល់ឆ្ពោះមកផ្នែកខាងចុងគ្រឿងបង្គុំ ដើម្បីធានាសៀលការពារជម្រាបទឹក។
Important: អ្នកនឹងត្រូវការសារធាតុរំអិលដែលមិនមានជាតិប្រេង ដូចជាប្រេងឆាជាដើម ដើម្បីដំឡើងប្រអប់នេះ។
ការប្រើប្រាស់ ឬការថែទាំមិនត្រឹមត្រូវដោយប្រតិបត្តិករ ឬម្ចាស់អាចបណ្ដាលឲ្យមានរបួស។ ដើម្បីកាត់បន្ថយរបួសដែលអាចកើតមាន សូមអនុវត្តតាមសេចក្ដីណែនាំស្ដីពីសុវត្ថិភាពទាំងនេះ និងយកចិត្តទុកដាក់ជានិច្ចចំពោះសញ្ញាព្រមានសុវត្ថិភាព ដែលមានន័យថាជាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—សេចក្ដីណែនាំអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមសេចក្ដីណែនាំអាចបង្កឲ្យមានរបួសផ្ទាល់ខ្លួន ឬការស្លាប់។
អានផងដែរសេចក្ដីណែនាំអំពីសុវត្ថិភាព និងប្រតិបត្តិការនៅក្នុងសៀវភៅណែនាំប្រតិបត្តិកររថយន្ត។
ហាមបាញ់ទៅលើមនុស្សឬសត្វ។ សារធាតុរាវដែលមានសម្ពាធខ្ពស់អាចបាញ់ធ្លុះស្បែក និងបង្កឲ្យមានរបួសធ្ងន់ធ្ងរ ដោយអាចបណ្ដាលឲ្យមានការកាត់អវយវៈ ឬការស្លាប់។ សារធាតុរាវដែលក្ដៅ និងសារធាតុគីមីក៏អាចបណ្ដាលឲ្យមានការរលាក ឬរបួសផងដែរ។ ប្រសិនបើផ្នែកណាមួយនៃរាងកាយបានប៉ះទៅនឹងកម្លាំងបាញ់ ត្រូវពិគ្រោះយោបល់ភ្លាមជាមួយនឹងគ្រូពេទ្យដែលមានការយល់ដឹងអំពីរបួសបង្កដោយការបាញ់សារធាតុរាវ។
ហាមដាក់ដៃ ឬផ្នែកណាមួយនៃរាងកាយរបស់អ្នកនៅខាងមុខក្បាលបាញ់។
ហាមទុកចោលឧបករណ៍ដែលមានសម្ពាធ នៅពេលដែលអ្នកមិនមានវត្តមាន។
ហាមប្រើឧបករណ៍បាញ់ដោយដៃ ប្រសិនបើទុយោ សោកេះកៃ ចំប៉ូយបាញ់ ឬផ្នែកណាមួយ បានខូច ឬបាត់។
ហាមប្រើឧបករណ៍បាញ់ដោយដៃ ប្រសិនបើមានការលេចធ្លាយណាមួយនៅលើទុយោ គ្រឿងបង្គុំណាមួយ ឬសមាសធាតុផ្សេងទៀត។
ហាមបាញ់នៅជិតខ្សែភ្លើង។
ហាមបើកបរ នៅពេលកំពុងបាញ់ដោយប្រើឧបករណ៍បាញ់ដោយដៃ។
ពាក់ស្រោមដៃជ័រ វ៉ែនតាសុវត្ថិភាព និងអាវការពារខ្លួនពេញលេញ នៅពេលកំពុងបាញ់សារធាតុគីមីដោយប្រើឧបករណ៍បាញ់ដោយដៃ។
រន្ទះអាចបង្កឲ្យមានរបួសធ្ងន់ធ្ងរ ឬការស្លាប់។ ប្រសិនបើឃើញមានរន្ទះ ឬមានសំឡេងផ្គរនៅក្នុងតំបន់ ហាមប្រើម៉ាស៊ីន ហើយត្រូវស្វែងរកទីជម្រក។
សារធាតុគីមីគឺមានគ្រោះថ្នាក់ ហើយអាចបណ្ដាលឲ្យមានរបួសផ្ទាល់ខ្លួន។
អានការណែនាំនៅលើស្លាកសារធាតុគីមី មុនពេលប្រើប្រាស់សារធាតុគីមី ហើយអនុវត្តតាមការណែនាំនិងការប្រុងប្រយ័ត្នផ្ដល់ដោយអ្នកផលិត។
រក្សាសារធាតុគីមីនៅឲ្យឆ្ងាយពីស្បែករបស់អ្នក។ ប្រសិនបើមានការប៉ះពាល់នឹងសារធាតុគីមី ត្រូវលាងសម្អាតកន្លែងដែលប៉ះពាល់ដោយប្រើសាប៊ូ និងទឹកស្អាត។
ពាក់វែនតាសុវត្ថិភាព និងឧបករណ៍ការពារខ្លួនផ្សេងទៀតដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុគីមី។
![]() |
រូបភាពណែនាំ ឬសេចក្ដីណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយប្រតិបត្តិករ ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញនូវរូបភាពណែនាំណាដែលខូច ឬបាត់។ |

ប្រាកដថា ម៉ាស៊ីនមិនមានផ្ទុកសារធាតុរាវ។
Note: ប្រសិនបើមានការប្រើប្រាស់សារធាតុគីមីនៅក្នុងម៉ាស៊ីន ត្រូវបង្ហូរទឹកចេញពីប្រព័ន្ធ និងលាងសម្អាតដោយប្រើទឹកស្អាត។ អានសៀវភៅណែនាំប្រតិបត្តិករយានយន្តសម្រាប់ការណែនាំ។
ដាក់ម៉ាស៊ីននៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ បិទម៉ូទ័រ ពន្លត់ម៉ាស៊ីន និងដកសោបញ្ឆេះចេញ។
ដកខ្សែក្បាលអាគុយប៉ូលដកចេញពីអាគុយ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ស៊ុមដុំមូរទុយយោ | 2 |
| ប៊ូឡុងស្មា | 4 |
| ខ្ចៅគែមសំប៉ែត (5/16 inch) | 4 |
| ប៊ូឡុង (5/16 inch) | 2 |
| ខ្ចៅខ្ទាស់ | 2 |
| បាតដុំមូរទុយោ | 1 |
| ប៊ូឡុងវែង (⅜ inch) | 4 |
| ខ្ចៅគែមសំប៉ែត (⅜ inch) | 4 |
ភ្ជាប់ស៊ុមដុំមូរទុយោ 2 ទៅនឹងគែមម៉ាស៊ីនដោយប្រើប៊ូឡុងស្មា 4 គ្រាប់ និងខ្ចៅគែមសំប៉ែត 4 គ្រាប់ (5/16 inch) ដូចមានបង្ហាញនៅក្នុង រូបភាព 2។

ភ្ជាប់ផ្នែកខាងក្រោមនៃស៊ុមដុំមូរទុយយោទៅនឹងម៉ាស៊ីន ដោយប្រើ 2 ប៊ូឡុង (5/16 inch) គ្រាប់ និងខ្ចៅខ្ទាស់ 2 គ្រាប់ (រូបភាព 2)។
បន្ទាបបាតដុំមូរទុយោទៅនឹងស៊ុមដុំមូរទុយយោ និងភ្ជាប់ពួកវាដោយប្រើប៊ូឡុងវែង 4 គ្រាប់ (⅜ inch) និងខ្ចៅគែមសំប៉ែត 4 គ្រាប់ (⅜ inch) ដូចមានបង្ហាញនៅក្នុង រូបភាព 3។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ខ្សែទប់ | 1 |
| ប្រអប់កុងតាក់ | 1 |
| បន្ទះរង្វិល | 1 |
| ប៊ូឡុង (⅚ inch) | 2 |
| ខ្ចៅក្បាលសំប៉ែត (5/16 អ៊ីញ) | 2 |
| រ៉ងរុញ | 1 |
| កន្លាស់ | 1 |
| ដុំមូរទុយយោ | 1 |
| កែងក្បាលបាញ់ | 1 |
| ប៊ូឡុងក្បាលមូល | 2 |
| ខ្ចៅក្បាលសំប៉ែត (5/16 អ៊ីញ) | 2 |
| ប៊ូឡុងខ្លី (3/8 inch) | 4 |
| រ៉ងតូច | 4 |
| ខ្ចៅគែមសំប៉ែត (⅜ inch) | 4 |
| កន្លាស់វិល | 1 |
| រ៉ងធំ | 1 |
ទាញខ្សែទប់ឡើងលើ ឆ្លងកាត់ប្រហោងពីបាតប្រអប់កុងតាក់។
ទាញខ្សែទប់ចុះក្រោម ភ្ជាប់ខ្សែទប់ទៅនឹងកុងតាក់ដែលមានចំណាត់ថ្នាក់ ប៊ូតុងដុំមូរទុយោ និងរ៉ឺលែភ្លើង (រូបភាព 4)។
Note: ហ្វ៊ុយហ្ស៊ីបសម្រាប់ម៉ូទ័រដុំមូរទុយោគឺស្ថិតនៅក្នុងប្រអប់កុងតាក់។

ទម្លាក់បន្ទះរង្វិលចូលទៅក្នុងប្រហោងនៅលើបាតដុំមូរទុយោ។
នៅផ្នែកខាងក្រោមនៃស៊ុមដុំមូរទុយោ ត្រូវភ្ជាប់រ៉ងរុញ និងកន្លាស់ទៅនឹងបង្គោលនៅលើបន្ទះរង្វិល (រូបភាព 5)។

ភ្ជាប់ប្រអប់កុងតាក់ទៅនឹងបន្ទះរង្វិល ដោយប្រើប៊ូឡុង 2 គ្រាប់ (5/16 inch) និងខ្ចៅគែមសំប៉ែត 2 គ្រាប់ (5/16 inch) ដូចមានបង្ហាញនៅក្នុង រូបភាព 6។

ភ្ជាប់ខ្សែទប់ទៅនឹងជ្រុងនៃបន្ទះរង្វិល ដោយប្រើឃ្នៀបដែលមានស្រាប់ (រូបភាព 6)។
ភ្ជាប់ដុំមូរទុយោទៅនឹងបន្ទះរង្វិល ដោយប្រើប៊ូឡុងខ្លី 4 គ្រាប់ (⅜ inch) និងរ៉ងតូច 4 គ្រាប់ និងខ្ចៅគែមសំប៉ែត 4 គ្រាប់ (⅜ inch) ដូចមានបង្ហាញនៅក្នុង រូបភាព 7។
Note: ម៉ូទ័រដុំមូរទុយោគួរបែរមុខចេញពីផ្ទាំងកុងតាក់។

ដំឡើងរ៉ងធំ និងកន្លាស់វិលនៅខាងក្រោមស៊ុមដុំមូរទុយោ (រូបភាព 8)។

ភ្ជាប់ឌុយខ្សែទប់ដែលនៅសល់ទៅនឹងម៉ូទ័រ ថាមពលខ្សែទប់ចម្បង និងឌុយប្រអប់ដុំមូរទុយោ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| វ៉ានគ្រប់គ្រង | 1 |
| ទុយោផ្គត់ផ្គង់ទឹកដុំមូរទុយោ | 1 |
| ចង្កំ | 1 |
| តំណត្រង់ តំណមានគន្លាក់ | 1 |
| វ៉ានបិទ | 1 |
| គម្របញី | 1 |
| តំណ | 1 |
ដកចេញនូវឧបករណ៍ទប់ដែលភ្ជាប់អង្គជំរុញទៅនឹងវ៉ានបំពង់ សម្រាប់វ៉ានផ្នែក ឬវ៉ានអង្រួន (រូបភាព 9)។
Note: ច្របាច់ជើងទាំង 2 របស់ឧបករណ៍ទប់ឲ្យរួមចូលគ្នា និងរុញចុះក្រោម។
Note: ទប់អង្គជំរុញ និងឧបករណ៍ទប់។

ដកអង្គជំរុញចេញពីវ៉ានបំពង់។
ដកចេញនូវឧបករណ៍ទប់ទាំងឡាយដែលមានបណ្ដុំវ៉ានជំនួសសម្រាប់ដង គម្របខាងចុង និងតំណ និងទុយោ ដូចមានបង្ហាញក្នុង រូបភាព 10។
Note: អ្នកនឹងមិនប្រើគម្របឈ្មោលទេ ប៉ុន្តែត្រូវរក្សាទុករ៉ងមូលដែលនៅលើគម្របនោះ។

កត់សម្គាល់ថាការកំណត់បច្ចុប្បន្ននៅលើដៃខាងឆ្វេង និងខាងស្ដាំ។
បង្វិលដងបណ្ដុំវ៉ានជំនួស 180 ដឺក្រេ ដូចមានបង្ហាញនៅក្នុង រូបភាព 11។

លៃតម្រូវដៃខាងឆ្វេង និងខាងស្ដាំទៅក្នុងការកំណត់ដែលអ្នកបានកត់សម្គាល់នៅក្នុងជំហាន 4។
ដំឡើងបណ្ដុំវ៉ានជំនួសនៅលើដង គម្របញី រ៉ងមូល វ៉ានបិទ និងបង្គុំតំណ និងទុយោ ដោយប្រើឧបករណ៍ទប់ទាំងឡាយដែលបានដកពីមុន ដូចមានបង្ហាញនៅក្នុង រូបភាព 12។

ផ្ដាច់គម្រប និងគ្រឿងភ្ជាប់ពីផតនាឡិកាសម្ពាធ (រូបភាព 13)។

ដំឡើងគ្រឿងបង្គុំវ៉ានគ្រប់គ្រង ដូចមានបង្ហាញនៅក្នុង រូបភាព 13។
ដំឡើងគ្រឿងភ្ជាប់ទៅក្នុងផតបើកចំហនៅលើតំណ 90 ដឺក្រេ (រូបភាព 13)។
Note: បោះចោលគម្រប។
ភ្ជាប់ទុយោផ្គត់ផ្គង់ទឹកដុំមូរទុយោទៅនឹងវ៉ានគ្រប់គ្រង ដោយប្រើចង្កំទុយោ។
ភ្ជាប់តំណត្រង់ តំណមានគន្លាក់ ទៅនឹងផ្នែកចុងដែលបើកចំហនៃទុយោផ្គត់ផ្គង់ទឹកដុំមូរទុយោ ដោយប្រើចង្កំទុយោ។
រត់ទុយោផ្គត់ផ្គង់ទឹកដុំមូរទុយោ ដូចមានបង្ហាញនៅក្នុងរូបភាព 14 និងភ្ជាប់វាទៅនឹងដុំមូរទុយោដោយប្រើចង្កំទុយោ។
Note: ប្រសិនបើបានដំឡើងប្រអប់លាងសម្អាតអាងរួច ត្រូវរត់ទុយោនៅខាងក្រោយម៉ូទ័រលាង។

ភ្ជាប់ខ្សែទប់ទៅនឹងទុយោផ្គត់ផ្គង់ទឹកដោយប្រើលួសចង 2 សរសៃ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ទុយោវែងជាមួយនឹងសុង | 1 |
| ក្បាលបាញ់ | 1 |
| ចង្កំទុយោតូច | 1 |
រុំស្កុត Teflon® ជុំវិញខ្ចៅនៃតំណទុយោនៅលើទុយោវែង និងដំឡើងតំណទៅក្នុងបំពង់ភ្ជាប់នៅលើដុំមូរទុយោ (រូបភាព 15)។

ភ្ជាប់ចុងទុយោវែងដែលទំនេរទៅនឹងគ្រឿងផ្គុំនៅលើក្បាលបាញ់ (រូបភាព 16)។

ភ្ជាប់ចុងទុយោដោយប្រើចង្កំទុយោតូច។
ភ្ជាប់ក្បាលអាគុយប៉ូលដកទៅនឹងអាគុយ។
ចុចលើប៊ូតុង មូរទុយោ និងតម្រង់ផ្លូវទុយោដោយប្រយ័ត្ន ឲ្យវាចូលមកក្នុងដុំ ដោយចាប់ផ្ដើមពីជ្រុងម្ខាងប្រដេញទៅម្ខាង ដើម្បីទុយោចូលស្មើល្អ។
ត្រូវប្រយ័ត្នចំពោះដៃ សម្លៀកបំពាក់រលុង សក់វែង និងគ្រឿងអលង្ការ កុំឲ្យចូលក្នុងទុយោ និងដុំរមូរ នៅពេលកំពុងមូរទុយោ ក្រែងមានរបួស។
ដាក់ដៃរបស់អ្នកឲ្យនៅឆ្ងាយពីដុំមូរ និងពីទុយោ នៅពេលកំពុងមូរទុយោ។
ហាមពាក់សម្លៀកបំពាក់រលុង ឬគ្រឿងអលង្ការ ហើយត្រូវចងសក់ដែលវែង។
សារធាតុរាវដែលមានសម្ពាធខ្លាំងអាចបាញ់ធ្លុះស្បែក និងបង្ករបួស។
រក្សារាងកាយ និងដៃរបស់អ្នកឲ្យនៅឆ្ងាយពីចំប៉ូយដែលបាញ់សារធាតុរាវសម្ពាធខ្លាំង។
ហាមបាញ់ទៅលើមនុស្ស ឬសត្វណាមួយ។
ត្រូវប្រាកដថា ទុយោដែលមានសារធាតុរាវ និងខ្សែទាំងអស់គឺមានស្ថានភាពល្អ ហើយថា រាល់តំណ និងការភ្ជាប់គឺតឹងល្អ មុនពេលបញ្ចូលសម្ពាធទៅក្នុងប្រព័ន្ធ។
ប្រើក្រដាសកាតុង ឬក្រដាស ដើម្បីស្វែងរកកន្លែងធ្លាយ។
បន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធដោយសុវត្ថិភាព មុននឹងធ្វើកិច្ចការណាមួយនៅលើវា។
ស្វែងរកការព្យាបាលភ្លាម ប្រសិនបើសារធាតុរាវត្រូវបានបាញ់ចូលទៅក្នុងស្បែក។
សារធាតុរាវក្ដៅ និងសារធាតុគីមីអាចបង្កឲ្យមានការរលាក និងរបួសផ្សេងទៀត។
Important: ជានិច្ចកាល ត្រូវសម្អាត និងលាងឧបករណ៍បាញ់ភ្លាមក្រោយពេលប្រើម្ដងៗ។ ការមិនធ្វើដូច្នោះអាចធ្វើឲ្យសារធាតុគីមីក្រៀមនិងក្ដាំងជាប់នឹងតាមខ្សែ ដែលបង្កឲ្យស្ទះម៉ូទ័រ និងសមាសធាតុផ្សេងទៀត។
លាងសម្អាតប្រព័ន្ធបាញ់ក្រោយពេលបាញ់ម្ដងៗ។ ដើម្បីលាងសម្អាតប្រព័ន្ធឲ្យបានត្រឹមត្រូវ៖
ធ្វើការជ្រលក់លាងទឹក 3 ដងដាច់ដោយឡែកពីគ្នា។
ប្រើប្រាស់ទឹកយ៉ាងតិច 189 L (50 gallons) សម្រាប់ការជ្រលក់លាងម្ដងៗ។
ប្រើប្រាស់សារធាតុសម្អាត និងបន្សាបតាមការណែនាំរបស់ក្រុមហ៊ុនផលិតសារធាតុគីមី។
ប្រើប្រាស់ទឹកសុទ្ធ ស្អាត (សារធាតុសម្អាត ឬបន្សាប) សម្រាប់ការជ្រលក់លាងចុងក្រោយ។
ពន្លត់ម៉ាស៊ីន បិទដង និងដាក់ហ្វ្រាំងដៃ។
ការបើកបរក្នុងពេលប្រើប្រាស់ឧបករណ៍បាញ់ដោយដៃអាចបណ្ដាលឲ្យបាត់បង់ការគ្រប់គ្រង បង្កឲ្យមានរបួស ឬការស្លាប់។
ហាមបញ្ជាឧបករណ៍បាញ់ដោយដៃនៅពេលកំពុងបើកបរ។
បន្ទាប់ពីយកម៉ាស៊ីនមកវិញហើយ ត្រូវធានាថា សោកេះកៃនៅលើក្បាលបាញ់ត្រូវបានចាក់សោ។
បង្វិលដៃពណ៌បៃតងនៅលើវ៉ានគ្រប់គ្រង 90 ដឺក្រេ។
បើកម៉ូទ័រពីទីតាំងបញ្ជា។
កាច់ដងបញ្ជាមេទៅទីតាំង On ។
កំណត់ម៉ាស៊ីនឲ្យមានល្បឿនដែលចង់បាន បន្ទាប់មកដាក់សោចូលទៅក្នុងល្បឿនម៉ាស៊ីនគ្មានចលនា។
Important: ហាមប្រើការកំណត់សម្ពាធខ្ពស់ជាង 1034 kPa (150 psi) នៅពេលប្រើប្រាស់ការបាញ់ដោយដៃ។
ទាញទុយោចេញក្នុងប្រវែងដែលចង់ប្រើ ចេញពីដុំមូរទុយោ។
Important: ហាមទាញទុយោចេញដោយប្រើក្បាលបាញ់។ ត្រូវកាន់ទុយោ និងទាញទុយោដោយផ្ទាល់។
ដោះសោកេះកៃ។
បង្វែរទិសចំប៉ូយក្បាលបាញ់ទៅតំបន់ដែលត្រូវបាញ់ និងទាញកៃ។
ដោះកៃ និងកំណត់សោកេះកៃ នៅពេលអ្នកបាញ់រួច។
ចុចលើប៊ូតុងមូរ នៅលើដុំមូរទុយោ រហូតដល់សល់ទុយោត្រឹមប្រវែងពីរឬបីហ្វីត។
Note: ប៊ូតុងមូរទុយោអាចប្រើបានតែនៅពេលដែលសោគ្រប់គ្រងនៅលើប្រអប់បញ្ជាការបាញ់គឺស្ថិតក្នុងទីតាំង Unlocked តែប៉ុណ្ណោះ។
ត្រូវប្រយ័ត្នចំពោះដៃ សម្លៀកបំពាក់រលុង សក់វែង និងគ្រឿងអលង្ការ កុំឲ្យចូលក្នុងទុយោ និងដុំរមូរ នៅពេលកំពុងមូរទុយោ ក្រែងមានរបួស។
ដាក់ដៃរបស់អ្នកឲ្យនៅឆ្ងាយពីដុំមូរ និងពីទុយោ នៅពេលកំពុងមូរទុយោ។
ហាមពាក់សម្លៀកបំពាក់រលុង ឬគ្រឿងអលង្ការ ហើយត្រូវចងសក់ដែលវែង។
បង្វិលដៃពណ៌បៃតងនៅលើវ៉ានគ្រប់គ្រង 90 ដឺក្រេ។
បង្វែរទិសចំប៉ូយបាញ់ទៅទីតាំងដែលមានសុវត្ថិភាពក្នុងការបាញ់ ដោះសោកេះកៃ និងទាញកៃរហូតដល់សារធាតុរាវដែលនៅសល់គឺអស់ពីទុយោ បន្ទាប់មកចាក់សោកេះកៃ។
ដាក់ក្បាលបាញ់ទៅកន្លែងផ្ទុកវា នៅខាងក្រោយដុំមូរទុយោ។
ត្រឡប់ម៉ាស៊ីនទៅកាន់ល្បឿនបញ្ឆេះចោលវិញ។
ពន្លត់ម៉ាស៊ីន។
Important: ត្រូវប្រាកដថា អ្នកបង្ហូរទឹកឲ្យអស់ពីក្បាលបាញ់នៅក្នុងការលាងសម្អាតជាប្រចាំថ្ងៃរបស់អ្នក (មើលសៀវភៅណែនាំប្រតិបត្តិការសម្រាប់ក្បាលបាញ់របស់អ្នក)។ ការមិនសម្អាតបានត្រឹមត្រូវទៅលើក្បាលបាញ់អាចធ្វើឲ្យថយគុណភាពប្រតិបត្តិការ និងភាពទុកចិត្តលើប្រអប់ដុំមូរទុយោ និងក្បាលបាញ់។
ប្រើប្រាស់កុងតាក់ដែលមានចំណាត់ថ្នាក់ដើម្បីកំណត់សម្ពាធដែលចង់ប្រើ។