Important: ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងការប្រើប្រាស់គ្រឿងចក្របានត្រឹមត្រូវ សូមមើល និងស្វែងយល់ឲ្យបានច្បាស់លាស់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា។ ការខកខានក្នុងការអនុវត្តតាមការណែនាំអំពីបញ្ជាទាំងនេះ ឬមិនបានទទួលការណ្ដុះបណ្ដាលត្រឹមត្រូវអាចបង្កឲ្យមានរបួសស្នាមទៅបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ជាជាក់ស្ដែងប្រកបដោយសុវត្ថិភាព ដែលរួមមានគន្លឹះណែនាំអំពីសុវត្ថិភាព និងសម្ភារបណ្ដុះបណ្ដាល សូមចូលមើល www.Toro.com។
សូមចូលមើលវិបសាយគេហទំព័រនៃក្រុមហ៊ុន Toro ដោយផ្ទាល់ដែលមានអាសយដ្ឋាន www.Toro.com ដើម្បីដឹងអំពីផលិតផល និងព័ត៌មានអំពីគ្រឿងបន្ទាប់បន្សំ ជំនួយការស្វែងរកអ្នកចែកចាយ ឬចុះបញ្ជីផលិតផលរបស់អ្នក។
ពេលណាអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ Toro ពិតប្រាកដ ឬព័ត៌មានបន្ថែម សូមទាក់ទងទៅអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Toro និងត្រៀមប្រាប់អំពីម៉ូដែលនិងលេខស៊េរីនៃផលិតផលរបស់អ្នក។ រូបភាព 1 កំណត់អត្តសញ្ញាណទីតាំងនៃម៉ូដែល និងលេខស៊េរីនៅលើផលិតផលរបស់អ្នក។ សរសេរលេខនៅក្នុងចន្លោះដែលផ្ដល់ជូន។
Important: ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើស្លាកលេខស៊េរី (បើមានបិទ) ដើម្បីចូលមើលព័ត៌មានអំពីការធានា គ្រឿងបន្លាស់ និងផលិតផលផ្សេងទៀត។

សៀវភៅនេះកំណត់អត្តសញ្ញាណមុខសញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន និងបង្ហាញសារសុវត្ថិភាពតាមរយៈសញ្ញាព្រមានអំពីសុវត្ថិភាព (រូបភាព 2) ដែលបង្ហាញអំពីមុខសញ្ញាគ្រោះថ្នាក់ដែលអាចនឹងបង្កឲ្យមានរបួសធ្ងន់ធ្ងរ ឬការស្លាប់ បើមិនអនុវត្តតាមការប្រុងប្រយ័ត្ន្នដែលបានផ្ដល់ជូនទេ។

សៀវភៅនេះប្រើពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ប្រាប់ឲ្យយកចិត្តទុកដាក់លើព័ត៌មានមេកានិចពិសេស និង ចំណាំ សង្កត់ធ្ងន់លើព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ជាពិសេស។
![]() |
រូបភាពណែនាំ ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូចឬបាត់។ |

Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងការបញ្ជាធម្មតា។

ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ប៊ូឡុងរឹត (5/16 x 3/4 អ៊ិញ) | 2 |
| ក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ (5/16 អ៊ិញ) | 2 |
| ឈ្នាន់ចាក់សោ | 1 |
| រឺស័ររមួល | 1 |
| រ៉ង ឬកាសទ្រនាប់ (1-⅛ x 2 អ៊ិញ) | 1 |
| កងទប់ | 1 |
| រ៉ង ឬកាសទ្រនាប់ (⅝ x 1 អ៊ិញ) | 1 |
| ក្បាលឡោស៊ីរឹតពីរជាន់ (⅝ អ៊ិញ) | 1 |
| ក្បាលឡោស៊ីរឹតពីរជាន់ (¼ អ៊ិញ) | 1 |
| ការដំឡើងដុំកង់ | 1 |
| ប៊ូឡុង (¼ x 2-¾ អ៊ិញ) | 1 |
| រ៉ង ឬកាសទ្រនាប់ (9/32 អ៊ិញ) | 1 |


ដំឡើង ឬបំពាក់ដុំកង់ទៅខាងក្នុងកន្លែងដាក់ជើងផ្នែកខាងឆ្វេងដោយប្រើប៊ូឡុងរឹត 2 គ្រាប់ (5/16 x ¾ អ៊ិញ)) និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ 2 គ្រាប់ (5/16 អ៊ិញ))។

រឹតផ្នែកក្រោមបំផុតនៃដុំកង់ភ្ជាប់ទៅនឹងគ្រោងម៉ាស៊ីនឲ្យមាំដោយប្រើប៊ូឡុង (¼ x 2-¾ អ៊ិញ), រ៉ង ឬកាសទ្រនាប់ (¼ អ៊ិញ), និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ (¼ អ៊ិញ) សូមមើល រូបភាព 5។
មួលប៊ូឡុងក្នុងកម្រិតពី 71 ទៅ 92 N∙cm (100 ដល់ 130 in-lb)
តម្រង់ឈ្នាន់ចាក់សោឲ្យចំទៅនឹងកន្លែងដាក់ជើងផ្នែកខាងឆ្វេង និងរន្ធនានាក្នុងដុំកង់ (រូបភាព 6)។

បញ្ចូលឡាបស៊កឈ្នាន់ចាក់សោតាមរន្ធនៅកន្លែងដាក់ជើងខាងឆ្វេង និងកាត់តាមដុំកង់ (រូបភាព 6)។
រំកិលរឺស័ររមួលទៅលើដុំកង់ នៅពេលកំពុងធ្ពក់ចុងម្ខាងនៃរឹស័រ 1 ទៅលើកូនកន្លះជាប់នឹងឈ្នាន់ជើង ហើយសង្កត់ចុងម្ខាងទៀតទៅនឹងបន្ទះបាតក្រោម (រូបភាព 7)។
Note: ដាក់រឹស័រឲ្យចំដុំកង់ដូចដែលបានបង្ហាញឲ្យឃើញនៅក្នុង រូបភាព 7។


ភ្ជាប់រឺស័ររមួលឲ្យជាប់ទៅនឹងបន្ទះទ្រនាប់ជ័រដោយប្រើរ៉ងសំប៉ែតមួយគ្រាប់ (1-⅛ x 2 អ៊ិញ) និងកងទប់មួយ (រូបភាព 8)។

ភ្ជាប់ឈ្នាន់ចាក់សោឲ្យជាប់ទៅនឹងកន្លែងដាក់ជើង និងដុំកង់ដោយប្រើរ៉ងសំប៉ែតមួយគ្រាប់ (⅝ x 1 អ៊ិញ) និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ (⅝ អ៊ិញ) សូមមើល រូបភាព 9។
Note: មិនត្រូវមួលក្បាលឡោស៊ីឲ្យតឹងខ្លាំងពេកទេ ហើយឈ្នាន់ចាក់សោត្រូវតែវិលដោយមិនទើសអ្វីទាំងអស់ នៅពេលបានសង្កត់។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ការដំឡើងកែងទ្រ (Mounting bracket) | 2 |
| ប៊ូឡុង (½ x 3-½ អ៊ិញ) | 4 |
| ក្បាលឡោស៊ីរឹតពីរជាន់ (½អ៊ិញ) | 4 |
Note: ត្រូវធ្វើឲ្យប្រាកដប្រជាថា កង់មុខ និងកង់ក្រោយមានការបញ្ចូលខ្យល់កម្រិតពី 28 ដល់ 41 kPa (4 ទៅ 6 psi)។
ទប់ផ្នែកខាងក្រោយនៃគ្រឿងចក្រ ហើយដោះកង់ក្រោយចេញ។
Note: ដាក់កំណល់ឲ្យចំពីក្រោមម៉ូទ័រម៉ោនកង់ក្រោយ។
មួលភ្ជាប់បង្គំជ្រុងទម្រតិចៗទៅនឹងបំពង់ដាក់ជើងខាងឆ្វេង និងខាងស្ដាំដោយប្រើប៊ូឡុង 2 គ្រាប់ (½ x 3-½ អ៊ិញ) និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ (½ អ៊ិញ)។ ដាក់កែងទម្រសម្រាប់ដំឡើងលើ និងប៊ូឡុងឲ្យត្រូវគ្នាដូចដែលបានបង្ហាញឲ្យឃើញនៅក្នុង រូបភាព 10។
Note: កែងទ្រខាងស្ដាំមិនត្រូវមានការបំពាក់ទេ បើគ្រឿងចក្រនេះមានការបំពាក់ដោយរបារឧបរណ៍បំពាក់ចំហៀងកណ្ដាល។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ដៃស្ទូចខាងស្ដាំ | 1 |
| ដៃស្ទូចខាងឆ្វេង | 1 |
| កន្លាស់ទាក់ | 2 |
| កន្លាស់អង្កាញ់ដង្កៀប | 2 |
| បំពង់រមួល | 1 |
| ប៊ូឡុង (⅜ x 1 អ៊ិញ) | 4 |
| ក្បាលឡោស៊ីរឹតពីរជាន់ (⅜ អ៊ិញ) | 4 |
ដាក់ដៃស្ទូចដើម្បីឲ្យរន្ធកែងទ្រដៃស្ទូចនីមួយៗត្រូវគ្នានឹងរន្ធកែងទ្រ (រូបភាព 11)។
ភ្ជាប់ដៃស្ទូចខាងស្ដាំឲ្យត្រូវទៅនឹងកែងទ្រដោយប្រើកន្លាស់ទាក់ និងដង្កៀបអង្កាញ់ (រូបភាព 11)។
បំពាក់ចុងម្ខាងនៃបំពង់រមួលថ្នមៗទៅនឹងដៃស្ទូចខាងស្ដាំដោយប្រើប៊ូឡុង 2 គ្រាប់ (⅜ x 1 អ៊ិញ) និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ (⅜ អ៊ិញ) សូមមើល រូបភាព 11។
Note: មិនត្រូវរឹតប្រដាប់ចងភ្ជាប់នានានៅពេលនេះទេ។
ភ្ជាប់ដៃស្ទូចខាងឆ្វេងឲ្យត្រូវទៅនឹងកែងទ្រដោយប្រើកន្លាស់ទាក់ និងដង្កៀបអង្កាញ់ (រូបភាព 11)។
បំពាក់ចុងម្ខាងទៀតនៃបំពង់រមួលថ្នមៗទៅនឹងដៃស្ទូចខាងឆ្វេងដោយប្រើប៊ូឡុង 2 គ្រាប់ (⅜ x 1 អ៊ិញ) និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ (⅜ អ៊ិញ) សូមមើល រូបភាព 11។
Note: មិនត្រូវរឹតប្រដាប់ចងភ្ជាប់នានាគ្រឿងរឹតខ្ចៅខ្ចងនៅពេលនេះទេ។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| កាំបិតប្រវែង 1016 មម ឬ 40 អ៊ិញ (ដោយស្រេចនឹងចិត្ត អ្នកអាចទិញ និងបំពាក់ផ្លែកាំបិតប្រវែង 1524 មម ឬ 60 អ៊ិញតាមចិត្តចង់បាន) | 1 |
| បន្ទះជាគ្រឿងរណប | 2 |
| ប៊ូឡុង (⅜ x 1 អ៊ិញ) | 2 |
| ក្បាលឡោស៊ីរឹតពីរជាន់ (⅜ អ៊ិញ) | 6 |
| ប៊ូឡុង (⅜ x 3 អ៊ិញ) | 4 |
Note: អ្នកអាចទិញផ្លែកាំបិតប្រវែង 152.4 សម (60 អ៊ិញ) តាមចិត្តចង់បាន។ ត្រូវបំពាក់ផ្លែកាំបិតប្រវែង 101.6 សម (40 អ៊ិញ) ដូចដែលមានការណែនាំប្រាប់នៅក្នុងផ្នែកនេះ។
ភ្ជាប់បន្ទះជាគ្រឿងរណបថ្នមៗទៅនឹងផ្ទាំងកែងខាងក្នុងដែលនៅលើបង្គំផ្លែកាំបិតនីមួយៗ។
Note: ដាក់បន្ទះជាគ្រឿងរណបឲ្យចំកន្លែងដូចដែលបានបង្ហាញឲ្យឃើញនៅក្នុង រូបភាព 12។
ភ្ជាប់ផ្នែកខាងមុខនៃដៃស្ទូចថ្នមៗទៅនឹងកែងទ្រ និងបន្ទះជាគ្រឿងរណបដោយប្រើប៊ូឡុង 4 គ្រាប់ (⅜ x 3 អ៊ិញ) និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ 4 គ្រាប់ (⅜ អ៊ិញ) សូមមើល រូបភាព 12។
Note: ការប្រើរន្ធស៊កភ្ជាប់ខាងលើៗនៃកែងទ្រ ឬក្រចាប់ភ្ជាប់ផ្លែកាំបិតនឹងធ្វើឲ្យផ្លែកាំបិតដំណើរការទៅមិនរលូនល្អ (រូបភាព 12)។
ដោយការដាក់ផ្លែកាំបិតលើផ្ទៃរាបមានកម្រិតមួយ ត្រូវរឹតបន្តឹងប្រដាប់ចងភ្ជាប់នានាដែលការពារដៃស្ទូចផ្លែកាំបិត (រូបភាព 12)។
Note: មួលគ្រឿងរឹតភ្ជាប់ក្នុងកម្រិតពី 19 ទៅ 24 N∙m (14 ដល់ 18 ft-lb)។
រឹតបន្តឹងប៊ូឡុង និងខ្ចៅមួលសម្លាប់ដែលភ្ជាប់ចុងសង្ខាងនៃបំពង់រមួលទៅនងដៃស្ទូច (រូបភាព 11)។
Note: មួលគ្រឿងរឹតភ្ជាប់ក្នុងកម្រិតពី 19 ទៅ 24 N∙m (14 ដល់ 18 ft-lb)។

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
| ឈ្នាន់ជើងដៃស្ទូច | 1 |
| ប៊ូឡុង (⅜ x 3 អ៊ិញ) | 2 |
| ក្បាលឡោស៊ីរឹតពីរជាន់ (⅜ អ៊ិញ) | 4 |
| កែងបំពាក់រឹស័រ | 2 |
| ប៊ូឡុង (⅜ x 2-¾ អ៊ិញ) | 2 |
| រឹស័រប្រទាក់រឹត | 2 |
| ដងរឺស័រ | 2 |
បំពាក់ឈ្នាន់ជើងដៃស្ទូចទៅខាងក្រៅដៃស្ទូចខាងឆ្វេងដោយប្រើប៊ូឡុង 2 គ្រាប់ (⅜ x 3 អ៊ិញ) និងក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ 2 គ្រាប់ (⅜ អ៊ិញ)។
Note: ដាក់ឈ្នាន់ជើងឲ្យចំកន្លែងដូចដែលបានបង្ហាញឲ្យឃើញនៅក្នុង រូបភាព 13។

ដោះក្បាលឡោស៊ី និងប៊ូឡុង ខាងក្រោម ដែលរឹតភ្ជាប់ក្រចាប់ភ្ជាប់បំពង់ទំពក់សណ្ដោងទៅនឹងបំពង់គ្រោងបញ្ឈរ (រូបភាព 14)។
Note: បោះចោលក្បាលឡោស៊ី និងប៊ូឡុង។
ដោយការប្រើរន្ធបំពាក់បំពង់ទំពក់សណ្ដោងនៅចំហ ត្រូវរឹតភ្ជាប់កែងបំពាក់រឹស័រទៅនឹងកែងបំពង់ទំពក់សណ្ដោង/បំពង់គ្រោងបញ្ឈរនីមួយៗដោយប្រើប៊ូឡុងមួយគ្រាប់ (⅜ x 2-¾ អ៊ិញ) និងក្បាលឡោស៊ីរឹតពីរជាន់មួយគ្រាប់ (⅜ អ៊ិញ)។
Note: ដាក់កែងបំពាក់រឹស័រឲ្យចំកន្លែងដូចដែលបានបង្ហាញឲ្យឃើញនៅក្នុង រូបភាព 14។

កាន់ដងទាញមកក្រោយដើម្បីលើក ឬចាក់សោផ្លែកាំបិតឲ្យត្រូវទៅនឹងស្ថានភាពដឹកជញ្ជូន។
រឹងបន្តឹងប្រដាប់ចងភ្ជាប់ដែលនៅសល់ទាំងអស់។
ភ្ជាប់រឹស័រប្រទាក់រឹតទៅនឹងដៃស្ទូច និងដងរឺស័រ។
ស៊កដងរឺស័រចូលប្រហោងនៃកែងបំពាក់រឹស័រ ហើយភ្ជាប់វាថ្នមៗដោយប្រើក្បាលឡោស៊ីរឹតពីរជាន់/អេគ្រូមួលសម្លាប់ (⅜អ៊ិញ)។
អនុវត្តជំហានឡើងវិញ 6 និង 7 នៅផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។
ដាក់កង់ក្រោយ ហើយដោះកំណល់ចេញពីក្រោមគ្រឿងចក្រផ្នែកខាងក្រោយ។
Note: មួលក្បាលឡោស៊ីកម្រិតចាប់ពី 61 ដល់ 75 N∙m (45 ទៅ 55 ft-lb)។
ការលៃតម្រូវរឹស័រគ្រប់គ្រងបាននូវកម្លាំងដែលវាត្រូវប្រើដើម្បីលើកផ្លែកាំបិតទៅដាក់ឲ្យត្រូវនឹងស្ថានភាពដឹកជញ្ជូន។ បើរឹស័រមានលក្ខណៈរលុងខ្លាំងពេក ការលើកផ្លែកាំបិតទៅដាក់ឲ្យត្រូវស្ថានភាពដឹកជញ្ជូននឹងពិបាក។ លើសពីនេះ តំណឹងរឹស័រខ្លាំងពេកនឹងបណ្ដាលឲ្យផ្លែកាំបិតផែលយ៉ាងឡើងចុះយ៉ាងខ្លាំងនៅពេលកំពុងបញ្ជា ឬដំណើរការ។
បន្ទាបផ្លែកាំបិតដាក់ឲ្យដល់ដី។
Note: នៅពេលមានការលៃតម្រូវរឹស័រនានាបានត្រឹមត្រូវហើយ ប្រវែងកម្ពស់ពេញទាំងស្រុងនៃផ្នែកក្រោមរបស់ផ្លែកាំបិតនឹងមិនលើពី 6 ម.ម (¼ អ៊ិញ) ពីដីទេ។
បង្វិលខ្ចៅលៃតម្រូវរឹស័រ (រូបភាព 15) តាមទិសដៅស្របទ្រនិចនាឡិកាដើម្បីលើកផ្លែកាំបិត ឬបញ្ច្រាសទ្រនិចនាឡិកាដើម្បីបន្ទាបផ្លែកាំបិត។

កាន់ដងទាញមកក្រោយដើម្បីលើក ឬចាក់សោផ្លែកាំបិតឲ្យត្រូវទៅនឹងស្ថានភាពដឹកជញ្ជូន។ ជាន់ឈ្នាន់ចាក់សោដើម្បីលែផ្លែកាំបិតឲ្យចូលត្រូវនឹងស្ថានភាពបញ្ជា។
អ្នកអាចប្រើផ្លែកាំបិតរុញ ឬទាញខ្សាច់ និងធូលីបាន។ នៅពេលដែលផ្លែកាំបិតកំពុងស្ថិតក្នុងស្ថានភាពបញ្ជាហើយ រុញដងបញ្ជាទៅមុខ ឬទាញមកក្រោយតិចៗធម្មតា ឬជាន់ឈ្នាន់ជើងលើកដៃស្ទូចដើម្បីបញ្ជាឲ្យមានសកម្មភាពភ្ជួរដី។
Note: បើកង់ទាំងអស់វិលនៅខណៈកំពុងភ្ជួរដី ចូរលើកផ្លែកាំបិតឡើងបន្តិចដោយការទាញដងបញ្ជាមកក្រោយ។ នៅពេលនោះ ម៉ាស៊ីនអាចនឹងចាប់ផ្ដើមមានបន្ទុកលើសកម្រិត។ នៅពេលដែលវាដំណើរការទៅយ៉ាងដូច្នោះ ត្រូវលែងឈ្នាន់ទាញបន្តិចម្ដងៗដើម្បីបង្កើនល្បឿន និងកម្លាំងម៉ាស៊ីន។
ត្រូវដោះខ្ចៅលៃតម្រូវដែលភ្ជាប់ដងរឹស័រទៅនឹងកែងបំពាក់រឹស័រដោយប្រុងប្រយ័ត្ន។
បើរឹស័រនានាកំពុងមានតំណឹង ស្ថានភាពនេះបណ្តាលឲ្យបញ្ហារបួសស្នាមដល់រាងកាយបាន។
បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។
ដោះដងរឺស័រ និងរឹស័រនានាចេញ។
បន្ទាបផ្លែកាំបិតដាក់ឲ្យដល់ដី។
ដោះ ឬដកដង្កៀបអង្កាញ់ និងកន្លាស់ទាក់ដែលភ្ជាប់ដៃស្ទូចទៅនឹងកែងទ្រចេញ។
ភ្ញើយផ្នែកខាងមុខនៃម៉ាស៊ីនគ្រឿងចក្រ ហើយរំកិលបង្គំផ្លែកាំបិតទាំងស្រុងទៅមុខ និងឲ្យងាកចេញពីគ្រឿងចក្រ។