| ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
|---|---|
| មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ម៉ាស៊ីន Finger Deck នេះដំណើរការដោយភ្ជាប់ជាមួយម៉ាស៊ីន Versa-Vac ដើម្បីរើសយកកំទេចកំទី និងសម្ភារៈជ្រុះចេញពីម៉ាស៊ីនចេញពីទីលានវាយកូនហ្គោល និងតំបន់ទីធ្លាស្មៅធំផ្សេងទៀតដែលមានការថែទាំ។ បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការប្រើប្រាស់អោយចំមុខងាររបស់វា អាចនាំបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នក និងអ្នកនៅក្បែរ។
អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។
សូមចូលទៅ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងសម្ភារបណ្ដុះបណ្ដាលអំពីការដំណើរការ ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។
នៅពេលណាដែលអ្នកត្រូវការជួសជុល, គ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ក្រុមហ៊ុន Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់ផលិតផលរបស់អ្នកឲ្យរួចរាល់។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។
សៀវភៅណែនាំនេះកំណត់ប្រភេទគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារសុវត្ថិភាពដែលត្រូវបានកំណត់អត្តសញ្ញាណដោយនិមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព 1) ដែលផ្ដល់សញ្ញាអំពីគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ឬការដល់ស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុងប្រយ័ត្នជាមុនដែលបានណែនាំ។

សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មានមេកានិកពិសេស និង កំណត់សម្គាល់ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។
ផលិតផលនេះគោរពតាមរាល់សេចក្ដីណែនាំរបស់អ៊ឺរ៉ុបដែលពាក់ព័ន្ធ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសនៃសាជីវកម្ម (DOI) នៅផ្នែកខាងក្រោយនៃការបោះពុម្ពផ្សាយនេះ។
កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើងវត្ថុផ្សេងៗ។ សូមអនុវត្តតាមរាល់ការណែនាំអំពីសុវត្ថិភាព ដើម្បីជៀសវាងរបួសរាងកាយធ្ងន់ធ្ងរ។
បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការប្រើប្រាស់អោយចំមុខងាររបស់វា អាចនាំបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នក និងអ្នកនៅក្បែរ។
សូមអាន និងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេលប្រើប្រាស់គ្រឿងចក្រ។
ប្រើការយកចិត្តទុកនៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតមានឡើង។
ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។
ហាមបញ្ជាគ្រឿងចក្រដោយមិនមានរាល់ការការពារ និងឧបករណ៍ការពារសុវត្ថិភាពដែលមាននៅនឹងកន្លែង ហើយត្រូវដំណើរការឲ្យបានត្រឹមត្រូវនៅលើគ្រឿងចក្រ។
នៅឲ្យឆ្ងាយពីប្រហោងដែលអាចបាញ់សារធាតុរាវណាមួយ។ ឲ្យអ្នកនៅក្បែរ និងសត្វចិញ្ចឹនៅឆ្ងាយពីម៉ាស៊ីន។
ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។
ពន្លត់ម៉ាស៊ីន ដកកូនសោចេញ (បើមានការបំពាក់) ហើយរង់ចាំរាល់ចលនាទាំងអស់លែងដំណើរការសិន។ ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាគ្រឿងចក្រ។
ការប្រើប្រាស់ ឬការជួសជុលថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។
ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាមសេចក្ដីណែនាំសុវត្ថិភាព
ទាំងនេះ និងយកចិត្តទុកដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ចដែលមានន័យថាការប្រុងប្រយ័ត្ន
ការព្រមាន ឬគ្រោះថ្នាក់—សេចក្ដីណែនាំអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
ការមិនអនុវត្តតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។
![]() |
រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។ |





Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។
រមៀលជាន់នៅក្រោមម៉ាស៊ីនបូមកំទេចកំទី Versa-Vac។ ត្រូវប្រាកដថាម៉ូទ័រអ៊ីដ្រូលិកនៅខាងឆ្វេងដៃ។
រុញដៃសណ្ដោងទៅលើកន្លាស់គ្រោង។ រឹតដៃសណ្ដោងនីមួយៗទៅនឹងកន្លាស់គ្រោងជាមួយរ៉ង និងកន្លាស់ខ្ទាស់ (រូបភាព 2)។

ភ្ជាប់ច្រវ៉ាក់លើកនីមួយៗទៅក្រចាប់ជាន់ដែលត្រូវគ្នាជាមួយកន្លាស់ទាក់ និងកន្លាស់ខ្ទាស់ (រូបភាព 3)។

ដំឡើងកងក្រណាត់ជុំវិញមាត់លើម៉ាស៊ីនបូមកំទេចកំទី និងមាត់ជាន់ (រូបភាព 4)។

ភ្ជាប់តំណភ្ជាប់រហ័សនៃទុយោម៉ូទ័រអ៊ីដ្រូលិកទៅនឹងតំណភ្ជាប់ម៉ាស៊ីនបូមកំទេចកំទី Versa-Vac ដូចបង្ហាញក្នុង រូបភាព 5។
Note: ផ្ទៀងផ្ទាត់ថាម្រាមដៃម៉ាស៊ីនបង្វិល។ ម្រាមដៃម៉ាស៊ីនគួរបង្វិលតាមទិសទ្រនិចនាឡិកា (ដូចបានមើលពីចុងម៉ូទ័រនៃជាន់)។

Note: នៅពេញជាន់មិនមានផ្ទៃរាបស្មើទេ នៅពេលគេលើកវាផុតពីដី ត្រូវប្ដូរទីតាំងច្រវ៉ាក់លើកក្នុងរន្ធចាប់មួយទៀតនៅក្នុងក្រចាប់។
| ទទឹង | 193 ដល់ 203 ស.ម (76 ដល់ 80 អ៊ីញ) |
| ប្រវែងទទឹងប្រតិបត្តិការ | 183 ស.ម (72 អ៊ីញ) |
| កម្ពស់ | 40.6 ដល់ 61 ស.ម (16 ដល់ 24 អ៊ីញ) |
| ទម្ងន់ | 117 ដល់ 140 គ.ក (258 ដល់ 308 ផោន) |
គ្រឿងភ្ជាប់និងគ្រឿងបន្សំដែលត្រូវបានអនុម័តរបស់ក្រុមហ៊ុន Toro ជាច្រើនយ៉ាងគឺអាចរកបានសម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីធ្វើឲ្យប្រសើរ និងពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំទាំងអស់ដែលត្រូវបានអនុម័ត។
ដើម្បីធានាបាននូវដំណើរការល្អបំផុត និងការបញ្ជាក់ដោយលិខិតអំពីសុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំសុទ្ធរបស់ Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់និងគ្រឿងបន្សំដែលត្រូវបានបង្កើតដោយរោងចក្រផលិតផ្សេងទៀតអាចនឹងមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។
ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាងជួសជុលទាំងអស់។
ត្រូវយល់ដឹងអំពីប្រតិបត្តិការដែលមានសុវត្ថិភាពលើឧបករណ៍ គ្រឿងបញ្ជារបស់អ្នកបញ្ជា និងសញ្ញាសុវត្ថិភាព។
ត្រូវចេះរបៀបបញ្ឈប់ និងពន្លត់ម៉ាស៊ីនយ៉ាងឆាប់រហ័ស។
ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំងដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។
ធានាថាតំណទុយយោអ៊ីដ្រូលិកទាំងអស់គឺតឹង ហើយរាល់បំពង់ស្ថិតក្នុងស្ថានភាពល្អ មុនពេលដាក់សម្ពាធទៅប្រព័ន្ធ។
មុនពេលដំណើរការ ឬបញ្ឆេះម៉ាស៊ីន សូមត្រួតពិនិត្យគ្រឿងចក្រជានិច្ច ដើម្បីធានាថាវាកំពុងស្ថិតក្នុងស្ថានភាពដំណើរការល្អ។ ប្ដូរផ្នែកដែលសឹក ឬខូចខាតចេញ។
ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែលគ្រឿងចក្រអាចប៉ះទង្គិច។
ត្រូវប្រាកដថាត្រាក់ទ័រសណ្ដោងរបស់អ្នកសមស្របសម្រាប់ប្រើជាមួយការអនុវត្តនៃទម្ងន់ប៉ុននេះ ដោយពិនិត្យមើលជាមួយអ្នកផ្គត់ផ្គង់ ឬក្រុមហ៊ុនផលិតត្រាក់ទ័រសណ្ដោងរបស់អ្នក។
ផ្លេកបន្ទោអាចបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ ឬស្លាប់បាន។ ប្រសិនបើឃើញផ្លេកបន្ទោ ឬលឺផ្គរលាន់នៅក្នុងតំបន់នោះ សូមកុំដំណើរការគ្រឿងចក្រ ត្រូវប្រញាប់រកកន្លែងជ្រក។
ការពាក់វ៉ែនតាសុវត្ថិភាព ស្បែកជើងសុវត្ថិភាព និងមួកសុវត្ថិភាពគឺជាការណែនាំ ឬតម្រូវដោយបទបញ្ជា និងបទបញ្ញត្តិធានារ៉ាប់រង។
| ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
|---|---|
| មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
សម្ពាធកង់រថយន្តត្រឹមត្រូវសម្រាប់កង់ទម្រ គឺ 30 psi (248 kPa)។
ដកកន្លាស់ទាក់ចេញពីដងស្ពឺ (រូបភាព 6)។

ដោះ ឬដាក់ជ័រទប់រាងអក្សរ C លើ ដងស្ពឺ ខាងក្រោមដៃទម្រ ដើម្បីទទួលបានកម្ពស់ដែលចង់បាន។
ដាក់ជ័រទប់ដែលនៅសល់ទាំងប៉ុន្មានលើដងស្ពឺពីលើដៃទម្រ។
ដំឡើងកន្លាស់ទាក់ឃ្លីដើម្បីរឹតបង្គុំអោយជាប់។
ត្រូវធានាថាកង់ទម្រងទាំង 4 ត្រូវបានកំណត់នៅកម្ពស់ដូចគ្នា។
ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។
ស្លៀកពាក់សំលៀកបំពាក់សមរម្យ រួមមានឧបករណ៍ការពារភ្នែក ស្បែកជើងទប់រអិលហើយក្រាសមាំ ខោជើងវែង និងឧបករណ៍ការពារត្រចៀកកុំអោយលឺ។ ចងសក់ដែលវែង ហើយមិនត្រូវពាក់សម្លៀកបំពាក់រលុង ឬគ្រឿងអលង្ការរលុងឡើយ។
ប្រើការយកចិត្តទុកនៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតមានឡើង។
ហាមបញ្ជាគ្រឿងចក្រនៅពេល អស់កម្លាំង ឈឺ ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
ហាមដឹកអ្នកដំណើរលើគ្រឿងចក្រ ហើយឲ្យអ្នកនៅក្បែរនិងសត្វចិញ្ចឹមនៅឲ្យឆ្ងាយពីគ្រឿងចក្រអំឡុងពេលប្រតិបត្តិការ។
តែងតែផ្ដាច់ PTO ពន្លត់ម៉ាស៊ីននៃត្រាក់ទ័រសណ្ដោង ដកកូនសោចេញ រង់ចាំរហូតលែងមានចលនាទាំងអស់ និងទុកឲ្យគ្រឿងចក្រត្រជាក់ជានិច្ច មុនពេលចាកចេញពីទីតាំងអ្នកបញ្ជា។
ត្រូវប្រយ័ត្នចរាចរណ៍នៅពេលនៅជិត ឬបើកកាត់ផ្លូវ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។
កុំជាន់ពីលើដង PTO ដើម្បីឆ្លងទៅផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។ ដើរក្បែរៗគ្រឿងចក្រ។
តែងតែឈរនៅខាងស្តាំ ឬខាងឆ្វេងបំផុតនៃគ្រឿងចក្រ នៅពេលបើកទ្វារខាងក្រោយ។
បញ្ជាគ្រឿងចក្រតែនៅពេលមើលឃើញច្បាស់តែប៉ុណ្ណោះ ដើម្បីជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។
មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវស្រឡះ។
បញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតលែងដល់គ្រឿងមានចលនាទាំងអស់ឈប់ និងត្រួតពិនិត្យគ្រឿងចក្របន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុអ្វីមួយ ឬបើមានរំញ័រមិនប្រក្រតីនៅក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តការបញ្ជា។
រក្សាសម្ពាធកង់ត្រាកទ័រសណ្ដោងឱ្យបានត្រឹមត្រូវជានិច្ច។
ត្រូវធានាថាអ្នកអនុលោមតាមបទបញ្ញត្តិទាំងអស់មុនពេលដឹកជញ្ជូនឧបករណ៍នៅលើផ្លូវសាធារណៈ និងផ្លូវហាយវេ។ សូមប្រាកដថា រាល់ចំណាំងផ្លាត និងភ្លើងដែលត្រូវការទាំងអស់ត្រូវមានជាស្រេច ហើយស្អាត និងអាចមើលឃើញដោយការជិះជែងគ្នា និងពេលជិះចូលមកជិត។
បន្ថយល្បឿននៅលើផ្លូវរដិបរដុប និងផ្ទៃរាបស្មើ
សម្រាប់គ្រឿងដែកដង PTO ទាំងអស់ (បំពង់, បាដាង, តំណ ។ល។) រុះរើ ឬជួសជុល មានគេណែនាំយ៉ាងច្រើនអោយទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។ ការដោះគ្រឿងបន្លាស់ចេញសម្រាប់ជួសជុល និងដំឡើងឡើងវិញអាចបំផ្លាញផ្នែកខ្លះ ប្រសិនបើមិនបានអនុវត្តដោយប្រើឧបករណ៍ពិសេសដោយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល។
កុំប្រើដង PTO ដោយគ្មានការផ្ដល់របាំងការពារ។
ពិនិត្យមើលលក្ខណៈបច្ចេកទេសរបស់រថសណ្ដោងដើម្បីអោយប្រាកដថាអ្នកមិនល្មើសនឹងសមត្ថភាពជម្រាលរបស់វា។
ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
វាយតម្លៃស្ថានភាពទីកន្លែងដើម្បីកំណត់ថាតើទីជម្រាលមានសុវត្ថិភាពសម្រាប់បញ្ជាគ្រឿងចក្រដែរឬទេ រួមទាំងការស្ទង់មើលទីកន្លែង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ចនៅពេលអនុវត្តការស្ទង់នេះ។
ពិនិត្យមើលឡើងវិញនូវសេចក្ដីណែនាំអំពីជម្រាលដែលមានរាយនៅខាងក្រោមសម្រាប់ការបញ្ជាគ្រឿងចក្រនៅលើទីជម្រាល និងពិនិត្យមើលលក្ខខណ្ឌ ដើម្បីកំណត់ថាតើ អ្នកអាចបញ្ជាគ្រឿងចក្រនៅក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅចំណុចនោះបានដែរឬអត់។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះបញ្ជាគ្រឿងចក្រលើទីជម្រាលបាន។
ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។
ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជាបញ្ហា។
ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។
ត្រូវដឹងថា ការបញ្ជាគ្រឿងចក្រនៅលើស្មៅសើម ផ្លូវកាត់ជម្រាល ឬផ្លូវចុះចំណោត អាចនឹងបណ្ដាលឲ្យគ្រឿងចក្របាត់បង់ទំនាញ។ ការបាត់បង់ទំនាញរបស់ប្រព័ន្ធកង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។
ត្រូវប្រុងប្រយ័ត្នបំផុតនៅពេលបញ្ជាគ្រឿងចក្រនៅក្បែរកន្លែងដាក់ចុះ ស្នាមភ្លោះ ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភពគ្រោះថ្នាក់ផ្សេងៗ។ គ្រឿងចក្រអាចក្រឡាប់ភ្លាមៗ បើកង់មួយទៅលើគែម ឬផតរបស់គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ និងគ្រោះថ្នាក់ណាមួយ។
សម្រាប់ការណែនាំអំពីការប្រើប្រាស់ពេញលេញ សូមមើល សៀវភៅណែនាំអ្នកបញ្ជា ដែលមកជាមួយម៉ាស៊ីនបូមកំទេចកំទី Versa-Vac។
មុននឹងចាប់ផ្តើមបោសសម្អាត សូមធ្វើការស្ទាបស្ទង់តំបន់នោះដើម្បីកំណត់ទិសដៅល្អបំផុតក្នុងការបោសសម្អាត។
ដើម្បីរក្សាបន្ទាត់ត្រង់នៅពេលបោសសម្អាត សូមមើលពីវត្ថុនៅផ្ទៃខាងមុខ។
ព្យាយាមរត់ស្របជាបន្តបន្ទាប់ជានិច្ច ដោយមានការត្រួតគ្នាបន្តិចនៅពេលរត់បត់មកវិញ។
នៅលើផ្ទៃស្មៅ ជាន់នឹងរើសយកមែកឈើ កំទេចកំទី ស្លឹកឈើ ស្លឹកស្រល់ ផ្លែស្រល់ និងកំទេចកំទីតូចៗ។
Important: ហាមបត់យកតែម្ដងនៅពេលប្រើប្រាស់គ្រឿងចក្រដោយវាអាចនឹងធ្វើអោយខូចធ្លាស្មៅបាន។
Important: ហាមបញ្ជាគ្រឿងចក្រនៅពេលរ៉ូទ័រកំពុងបង្វិល និងស្ថិតនៅក្នុងទីតាំងលើកឡើង។
រក្សាឲ្យផ្នែករបស់គ្រឿងចក្រទាំងអស់ស្ថិតក្នុងស្ថានភាពដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។
ប្ដូរនិងដាក់ស្លាកថ្មីទាំងឡាយណាដែលសឹក រហែក ឬជ្រុះបាត់។
| ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
|---|---|
| បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
ក្រោយពេលប្រើហើយម្ដងៗ សូមលាងសម្អាតគ្រឿងចក្រអោយហ្មត់ចត់។ ក្រោយសម្អាតរួច ត្រូវត្រួតពិនិត្យមើលគ្រឿងចក្រក្រែងអាចកើតមានការខូចខាតដល់សមាសភាគមេកានិក។
| ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
|---|---|
| បន្ទាប់ពី 20 ម៉ោងដំបូង |
|
| មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
| បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដោះលេខ PTO។
ធានាថាគ្រឿងចក្រស្ថិតនៅទីតាំងដាច់លេខ។
ដាក់ហ្វ្រាំងដៃត្រាក់ទ័រសណ្ដោង។
ពន្លត់ម៉ាស៊ីននៃត្រាក់ទ័រសណ្ដោង និងដកកូនសោចេញ (បើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។
អនុវត្តតាមតែការណែនាំស្ដីពីការថែទាំទាំងនោះដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះប៉ុណ្ណោះ។ ប្រសិនបើការជួសជុលសំខាន់ៗ មិនធ្លាប់មានឬចង់បានជំនួយសូមទាក់ទងតំណាងចែកចាយ ពេញសិទ្ធិនៃក្រុមហ៊ុន Toro។
ត្រូវប្រាកដថាគ្រឿងចក្រស្ថិតក្នុងស្ថានភាពបញ្ជាប្រកបដោយសុវត្ថិភាពដោយរឹតគ្រឿងក្រូវឱ្យតឹង។
បើអាចធ្វើទៅរួច ហាមអនុវត្តការជួសជុលថែទាំនៅពេលដែលម៉ាស៊ីនត្រាក់ទ័រសណ្ដោងកំពុងដំណើរការ។ នៅឲ្យឆ្ងាយពីផ្នែកដែលមានចលនា។
ហាមពិនិត្យ ឬលៃតម្រូវភាពតឹងនៃខ្សែពាននៅពេលម៉ាស៊ីនត្រាក់ទ័រសណ្ដោងកំពុងដំណើរការ។
បន្ធូរសម្ពាធចេញពីសមាសភាគដោយយកចិត្តទុកដាក់ដោយប្រើថាមពលដែលបានរក្សាទុក។
ទ្រគ្រឿងចក្រដោយកំណាត់ឈើនៅពេលធ្វើការនៅក្រោមវា។ ហាមដេកលើប្រព័ន្ធអ៊ីត្រូលិកដើម្បីទ្រគ្រឿងចក្រ។
ពិនិត្យកន្លាស់រឹតរៀងរាល់ថ្ងៃ ដើម្បីធានាថាពួកវារឹតកន្លាស់ចាប់ទៅនឹងរ៉ូទ័របានជាប់ល្អ។
ត្រូវប្រាកដថារាល់របាំងការពារទាំងអស់ត្រូវបានដំឡើងបន្ទាប់ពីជួសជុល ឬលៃតម្រូវគ្រឿងចក្ររួច។
ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែកត្រូវតែបានវះកាត់យកចេញនៅក្នុងរយៈពេលពីរបីម៉ោងក្រោយដោយវេជ្ជបណ្ឌិត។
ត្រូវធ្វើឲ្យប្រាកដថា ទុយយោ និងខ្សែប្រេងហាយដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយតំណភ្ជាប់ហាយដ្រូលិកនិងគ្រឿងបង្គំគឺតឹងល្អ មុនពេលធ្វើការដាក់សម្ពាធទៅប្រព័ន្ធហាយដ្រូលិក។
រក្សារាងកាយ និងដៃរបស់អ្នកឲ្យនៅឆ្ងាយពីការលេចធ្លាយនៃប្រហោងកន្លាស់ ឬក្បាលប៊ិចបាញ់ប្រេងដែលបាញ់ប្រេងហាយដ្រូលិកដែលមានសម្ពាធខ្ពស់។
ប្រើក្រដាស់កាតុង ឬក្រដាសដើម្បីស្វែងរកការលេចធ្លាយហាយដ្រូលិក។
មុនពេលផ្ដាច់ ឬអនុវត្តការងារលើប្រព័ន្ធអ៊ីដ្រូលិក សូមបន្ទាបឧបករណ៍នោះទៅនឹងដី ហើយពន្លត់ម៉ាស៊ីនដើម្បីបន្ថយសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធ។
ដើម្បីធានាបាននូវដំណើរការដែលល្អបំផុតដែលមានសុវត្ថិភាពរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់សុទ្ធរបស់ក្រុមហ៊ុន Toro ប៉ុណ្ណោះ។ គ្រឿងបន្លាស់ដែលត្រូវបានបង្កើតដោយក្រុមហ៊ុនផ្សេងអាចមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
| ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
|---|---|
| បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
ជាន់មានគ្រឿងបង្គុំដែលលាបខ្លាញ់ 10 ត្រូវតែមានការលាបប្រេងរំអិលឲ្យបានទៀងទាត់ ដោយការប្រើប្រេងរំអិល ប្រភេទលីចូមលេខ 2។
ចំណុច និងបរិមាណរបស់គ្រឿងបង្គុំលាបខ្លាញ់មានដូចខាងក្រោម៖
Important: ការដាក់ប្រេងរំអិលគ្រឿងចក្រភ្លាមៗ ក្រោយពីការលាងសម្អាតជួយបន្សុទ្ធទឹកចេញពីបាដាង ហើយបង្កើនអាយុកាលរបស់បាដាង។
ជូតសម្អាតគ្រឿងខ្ចៅដាក់ប្រេងរំអិលនីមួយៗដោយប្រើក្រណាត់ស្អាត។
លាបខ្លាញ់រហូតដល់ឃើញខ្លាញ់សម្អាតចេញមកពីទ្រនាប់បាដាង។
ជូតសម្អាតខ្លាញ់ដែលលើសចេញ។


| ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
|---|---|
| បន្ទាប់ពី 20 ម៉ោងដំបូង |
|
ត្រូវធ្វើឲ្យប្រាកដថា ខ្សែពានមានភាពតឹងត្រឹមត្រូវ ដើម្បីធានាបាននូវបញ្ជាត្រឹមត្រូវរបស់គ្រឿងចក្រ និងការសឹកដែលមិនចាំបាច់។ ប្រសិនបើខ្សែពានបន្លឺសូរញ៉េកៗ ឬរអិល សូមរឹតបន្តឹងវាដូចខាងក្រោម៖
ដោះគ្រឿងខ្ចៅខ្ចងដែលរឹតភ្ជាប់គម្របការពារម៉ូទ័រទៅនឹងគ្រោងជាន់ (រូបភាព 9)។ ដោះគម្របការពារចេញ។

នៅលើផ្នែកខាងក្រោយនៃគ្រោង សូមបន្ធូរប៊ូឡុងដែលរឹតភ្ជាប់ឧបករណ៍រឹតខ្សែពានទៅនឹងគ្រោង (រូប. 9)។

ដោះប៊ូឡុង និងខ្ចៅដែលរឹតភ្ជាប់ក្បាលរឹតខ្សែពានទៅនឹងដុំចាប់ (រូប. 9)។ ភាពតឹងនៃខ្សែពាននឹងធូរវិញនៅពេលប៊ូឡុងត្រូវបានដោះចេញ។
ដាក់ម៉ាឡេតធំនៅលើភាពតឹង។ បង្វិលខ្ចៅរឹតបន្តឹងតាមទិសទ្រនិចនាឡិការហតដល់រូបភាពត្រូវបានតម្រឹមជាមួយ 15 នៅលើបំពង់ភាពតឹង។
ស៊កប៊ូឡុងចូលក្នុងរន្ធក្បាលដែលតម្រឹមរួច ហើយរឹតវាជាមួយខ្ចៅ។ ប្រសិនបើប៊ូឡុងមិនត្រូវបានតម្រឹមអោយប្រាកដទេ សូមបង្វិលក្បាលរឹតទៅរន្ធខ្ពស់ជាងបន្ទាប់រហូតដល់បានតម្រឹម។
រឹតបន្តឹងប៊ូឡុងនៅលើផ្នែកខាងក្រោយនៃគ្រោងដើម្បីចាក់សោភាពតឹង។
ដំឡើងគម្របការពារម៉ូទ័រ។