សេចក្តីផ្តើម

ប្រអប់ដុំ​មូរទុយោប្រើ​​អគ្គិសនីជាគ្រឿងភ្ជាប់ដែលផ្ដល់អោយយានយន្តបាញ់ថ្នាំស្មៅ​​ដែលមានបំណង​ប្រើដោយអ្នក​ជំនាញ ឬប្រតិបត្តិករ​ដែលបានជួល​នៅក្នុងការ​អនុវត្តខាងពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការបាញ់ថ្នាំនៅលើកម្រាលស្មៅដែលមានការថែទាំល្អនៅក្នុងសួនច្បារ/ឧទ្យាន ទីលានវាយកូនហ្គោល ទីលានកីឡា និងនៅលើបរិវេណពាណិជ្ជកម្ម។

អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។

សូមចូលទៅមើលគេហទំព័រវិបសាយ www.Toro.com ដើម្បីដឹង​​ព័ត៌មាន​បន្ថែម​​ដែល​រួមមាន​​ការណែនាំ​អំពី​បញ្ហា​ការពារ​សុវត្ថិភាព និងសម្ភារឯកសារ​បណ្ដុះបណ្ដាល ព័ត៌មានអំពីគ្រឿងបន្ទាប់​បន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។

នៅពេលណាដែលអ្នកត្រូវការជួសជុល, គ្រឿងបន្លាស់សុទ្ធរបស់ Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់ផលិតផលរបស់អ្នកឲ្យរួចរាល់។ រូបភាព កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។

Important: ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើ​មាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

artpending

Note: ផលិតផលនេះគោរពតាមរាល់សេចក្ដីណែនាំរបស់អ៊ឺរ៉ុបដែលពាក់ព័ន្ធ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសនៃសាជីវកម្ម (DOI) នៅផ្នែកខាងក្រោយនៃ​ការ​បោះពុម្ព​ផ្សាយនេះ។កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

Important: ស្កុត Teflon គឺ​ចាំបាច់​សម្រាប់​ការ​ដំឡើងប្រអប់នេះ។ ស្កុត​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​រុំ​ខ្ចៅ​ និង​ប៊ូឡុងសម្រាប់​ចាប់ផ្គុំ នៅ​មុនពេល​ដំឡើង។ ខ្ចៅ ​និង​ប៊ូឡុង​គួរ​ត្រូវ​បាន​រុំ​ចាប់​ពីខាងគល់​ឆ្ពោះ​មក​ផ្នែក​ខាងចុងគ្រឿង​បង្គុំ ដើម្បីធានា​សៀល​ការពារ​ជម្រាបទឹក។

Important: ប្រេងរំអិលដែលមិនមានជាតិប្រេងឥន្ធនៈ ដូចជាប្រេងបន្លែ នឹងត្រូវបានទាមទារសម្រាប់ការដំឡើងឧបករណ៍នេះ។

សុវត្ថិភាព

ការ​ប្រើប្រាស់​ ឬ​ការ​ថែទាំ​មិន​ត្រឹមត្រូវ​ដោយ​ប្រតិបត្តិករ ឬ​ម្ចាស់​អាច​បណ្ដាល​ឲ្យមាន​របួស​។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព Graphic, ទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច​ដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការ​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​អាច​បង្ក​ឲ្យមាន​របួស​ផ្ទាល់ខ្លួន ឬ​ការ​ស្លាប់។

អានផងដែរ​សេចក្ដី​ណែនាំ​អំពី​សុវត្ថិភាព និង​ប្រតិបត្តិការនៅក្នុងសៀវភៅ​ណែនាំ​ប្រតិបត្តិកររថយន្ត។

  • ហាមតម្រង់​បាញ់ទៅលើ​មនុស្ស​ឬ​សត្វ។ សារធាតុ​រាវ​ដែលមាន​សម្ពាធ​ខ្ពស់​អាច​បាញ់​ធ្លុះ​ស្បែក និង​បង្ក​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ ដោយ​អាច​បណ្ដាល​ឲ្យមានការ​កាត់អវយវៈ ឬការស្លាប់។ សារធាតុ​រាវ​ដែល​ក្ដៅ​ និង​​សារធាតុ​គីមី​ក៏អាច​បណ្ដាល​ឲ្យ​មានការ​រលាក ឬ​របួស​ផងដែរ។ ប្រសិន​បើ​ផ្នែក​ណាមួយ​នៃ​រាងកាយ​បាន​ប៉ះ​ទៅនឹង​កម្លាំង​​បាញ់ ត្រូវ​ពិគ្រោះ​យោបល់​ភ្លាម​ជាមួយ​នឹង​គ្រូពេទ្យ​ដែល​មានការ​យល់ដឹង​អំពី​របួស​បង្ក​ដោយ​ការ​បាញ់​សារធាតុរាវ។

  • ហាម​ដាក់​ដៃ ឬ​ផ្នែក​ណាមួយ​នៃ​រាងកាយ​របស់​អ្នក​នៅខាងមុខ​ក្បាល​​បាញ់។

  • ហាម​ទុកចោលឧបករណ៍​ដែលមាន​សម្ពាធ នៅពេល​ដែល​អ្នក​មិន​មាន​វត្តមាន។

  • ហាម​ប្រើ​ឧបករណ៍បាញ់ដោយដៃ ប្រសិនបើ​ទុយោ សោកេះកៃ ចំប៉ូយបាញ់ ឬ​ផ្នែក​ណាមួយ បាន​ខូច ឬ​បាត់។

  • ហាមប្រើ​ឧបករណ៍​បាញ់​ដោយ​ដៃ ប្រសិនបើ​មាន​ការ​លេចធ្លាយណាមួយ​នៅ​លើ​ទុយោ គ្រឿង​បង្គុំណាមួយ ឬ​សមាសធាតុ​ផ្សេង​ទៀត។

  • ហាម​បាញ់​នៅ​ជិត​ខ្សែភ្លើង។

  • ហាម​បើកបរ នៅពេល​កំពុង​បាញ់​ដោយប្រើ​ឧបករណ៍​បាញ់​ដោយ​ដៃ។

  • ពាក់ឈុតការពារធាតុគីមី វ៉ែនតាការពារភ្នែក ប្រដាប់ជំនួយការដកដង្ហើម ស្បែកជើងកៅស៊ូ និងស្រោមដៃការពារនៅពេលបាញ់សារធាតុគីមីជាមួយម៉ាស៊ីនបាញ់ថ្នាំដោយប្រើដៃ។

  • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​ និងស្ថានភាពអាកាសធាតុ​សមស្របតែប៉ុណ្ណោះ។ ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

ការប្រុងប្រយ័ត្ន

សារធាតុ​គីមី​គឺ​មាន​គ្រោះថ្នាក់ ហើយ​អាច​បណ្ដាល​ឲ្យមាន​របួស​ផ្ទាល់​ខ្លួន។

  • អាន​ការណែនាំ​នៅលើ​ស្លាក​សារធាតុ​គីមី មុនពេល​ប្រើប្រាស់​សារធាតុ​គីមី ហើយ​អនុវត្ត​តាម​ការណែនាំ​និង​ការ​ប្រុងប្រយ័ត្ន​ផ្ដល់ដោយ​អ្នក​ផលិត។

  • រក្សា​សារធាតុ​គីមី​នៅ​ឲ្យឆ្ងាយ​ពី​ស្បែក​របស់​អ្នក។ ប្រសិនបើ​មានការប៉ះពាល់​នឹង​សារធាតុ​គីមី ត្រូវ​លាងសម្អាត​កន្លែង​ដែលប៉ះពាល់​ដោយ​ប្រើ​សាប៊ូ និង​ទឹកស្អាត។

  • ពាក់​វែនតា​សុវត្ថិភាព និង​ឧបករណ៍ការពារខ្លួន​ផ្សេង​ទៀត​ដែលបាន​ណែនាំ​ដោយ​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី។

ការដំឡើង

ការរៀបចំ​គ្រឿងចក្រ

  1. សម្អាតធុងម៉ាស៊ីនបាញ់ថ្នាំ។

  2. សម្អាត និងលាងជម្រះធុងបាញ់ថ្នាំ សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់គ្រឿងចក្រ។

  3. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ដោះកូនសោចេញ ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់។

  4. ផ្ដាច់ខ្សែអាគុយអវិជ្ជមាន។

  5. ផ្ដាច់ខ្សែអាគុយវិជ្ជមាន។

ការដំឡើងខ្សែភ្លើង

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ខ្សែភ្លើង1
កុងតាក់1
គម្របមិនជ្រាបទឹក និងខ្ចៅ1
ចង្កំរាងអក្សរ R តូច1
ខ្ចៅ​គែមសំប៉ែត (⅜)1
ប៊ូឡុង​ក្បាល​មូល1
ខ្សែភ្លើងតំណដែលអាចរលាយបាន [108-9455]1
រ៉ឺលែ [99-7435]1
ខ្ចៅរុញចូល1

ការដំឡើងចង្កំរាងអក្សរ R តូច

  1. ដោះខ្ចៅខ្ចងដែលរឹតខ្សែចងធុង​ខាងមុខនៅផ្នែកខាងលើនៃធុងចេញ។

    Note: រក្សាទុកគ្រឿងទាំងអស់។

  2. ដំឡើងប៊ូឡុងជើងទម្រទៅក្នុងរន្ធខាងក្រោមនៅលើខ្សែចងធុងខាងស្ដាំ។

  3. ដំឡើងខ្ចៅរឹតខ្សែចងធុងដែលបានដោះចេញពីមុនដើម្បីរឹតភ្ជាប់ខ្សែទៅនឹងធុង។

    Note: ត្រូវប្រាកដថាខ្សែរឹតជាប់នឹងធុង។ កុំរឹតវាតឹងពេក។

  4. រឹតភ្ជាប់ក្រចាប់រាងអក្សរ R តូចទៅនឹងប៊ូឡុងជើងទម្រដោយប្រើខ្ចៅ​គែមសំប៉ែត (⅜ អ៊ិញ) ដូចបានបង្ហាញក្នុង រូបភាព

  5. ស៊កចុងដុំមូរទុយយោនៃខ្សែភ្លើងកាត់តាមក្រចាប់រាងអក្សរ R ដូចបានបង្ហាញក្នុង រូបភាព

    artpending

ការដំឡើងកុងតាក់

  1. ដោះវីសជ្រងប្រាំមួយ 4 គ្រាប់ដែលរឹតភ្ជាប់គម្របផ្ទាំង​បញ្ជាទៅនឹងកុងស៊ុល ហើយលើកផ្ទាំងឡើងបន្តិច។

    Note: បើចាំបាច់ ដោះក្បាលមួលចេញពីដងសោឌីហ្វ្រង់ស្យែល។

    artpending
  2. ដោះឆ្នុកមូលចេញពីគម្របផ្ទាំងបញ្ជា (រូបភាព )។

    artpending
  3. ដំឡើងកុងតាក់ទៅនឹងគម្របផ្ទាំងបញ្ជាជាមួយខ្ចៅទប់ ហើយរឹតបន្តឹងខ្ចៅទប់នោះដោយដៃ (រូបភាព )។

    artpending
  4. ដំឡើងគម្រប់ប៊ូតុងលើកុងតាក់ (រូបភាព )។

    artpending

ការភ្ជាប់ខ្សែភ្លើង

  1. ភ្ជាប់តំណ 2 នៅលើខ្សែភ្លើងទៅនឹងតំណផ្លែកាំបិត 2 នៅលើកុងតាក់ (រូបភាព )។

  2. រឹតភ្ជាប់គម្របផ្ទាំងបញ្ជាទៅនឹងដៃកុងស៊ុលដោយប្រើប៊ូឡុងដែលបានដោះពីមុន។

    Note: ដំឡើងក្បាលមួយនៅលើដងសោឌីហ្វេរ៉ង់ស្យែលបើបានដោះចេញពីមុន។

  3. ភ្ជាប់តំណនៅក្បែរទៅក្នុងឆ្នុកដុំមូរទុយយោនៅលើខ្សែភ្លើងមេ ស្ថិតនៅក្រោមផ្នែកខាងមុខនៃដៃបញ្ជា។

  4. ដោតតំណបន្ទាប់ចូលក្នុងរ៉ឺលែ (រូបភាព ), ហើយចាប់រ៉ឺលែទៅនឹងរន្ធខាងក្រៅនៅលើគ្រោងជិតនឹងរ៉ឺលែដែលមានស្រាប់។

  5. ភ្ជាប់តំណអាចរលាយបានទៅនឹងខ្សែពណ៌ក្រហមដែលភ្ជាប់ទៅនឹងប៉ូលអាគុយវិជ្ជមាន (+) (រូបភាព )។

  6. ភ្ជាប់ការតភ្ជាប់វិជ្ជមាន (-) នៅលើខ្សែភ្លើងទៅនឹងប៉ូលអាគុយអវិជ្ជមាន (-)។

  7. ភ្ជាប់ចុងឆ្ងាយនៃខ្សែភ្លើងទៅនឹងប្លុកហ្វុយហ្ស៊ីបលើដី (រូបភាព )។

    artpending

ការដំឡើងដុំរមូរទុយោ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ស៊ុមដុំមូរទុយយោ1
ប៊ូឡុង (5/16)10
ខ្ចៅ​គែមសំប៉ែត (5/16 inch)10
បន្ទះរង្វិល1
ដុំមូរទុយយោ1
ប៊ូឡុងជើងទម្រធំ4
ខ្ចៅ​គែមសំប៉ែត (3/8 inch)4
ដងកាន់1
កាតាប៊ូ1
កន្លាស់រឺស្ស័រ1
ខ្ចៅខ្ទាស់2
ប៊ូឡុងជើងទម្រតូច2
ចង្កំរាងអក្សរ R ធំ2
កែង​ក្បាល​បាញ់1
ឧបករណ៍រក្សាគម្លាត2
វីសចោះរន្ធខ្លួនឯង2
រ៉ងរុញ1
កន្លាស់1
  1. ភ្ជាប់ស៊ុមដុំ​មូរទុយោ 2 ទៅនឹងគែមម៉ាស៊ីន​ដោយប្រើប៊ូឡុង 4 គ្រាប់ 5/16 អ៊ិញ) និង​ខ្ចៅ​គែម​សំប៉ែត 4 គ្រាប់ (5/16 អ៊ិញ) ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព

    artpending
  2. ភ្ជាប់បន្ទះរង្វិលទៅនឹងបាតដុំរមូរទុយោដោយប្រើប៊ូឡុងជើងទម្រ 4 គ្រាប់ និងខ្ចៅ​គែមសំប៉ែត 4 គ្រាប់ (⅜ អ៊ិញ) (រូបភាព )។

    artpending
  3. ទម្លាក់​បន្ទះ​រង្វិល​ចូលទៅក្នុង​ប្រហោង​នៅលើគ្រោង​ដុំ​មូរទុយោ(រូបភាព )។

    Note: រំកិលសោរង្វិលទៅខាងឆ្វេងដើម្បីអោយងាយស្រួលដំឡើង។

  4. នៅផ្នែក​ខាងក្រោមនៃ​ស៊ុម​ដុំ​មូរទុយោ ត្រូវ​ភ្ជាប់​រ៉ងរុញ និង​កន្លាស់​ទៅ​នឹង​បង្គោល​នៅលើ​បន្ទះ​រង្វិល (រូបភាព )។

    artpending
  5. ដំឡើងដងទាញទៅនឹងបន្ទះរង្វិលដោយប៊ូឡុង 4 គ្រាប់ (5/16 អ៊ិញ) (រូបភាព )។

    artpending
  6. ភ្ជាប់កាតាប៊ូ និងដងទាញទៅនឹងបន្ទះរង្វិលដោយប្រើប៊ូឡុងដែលបានដំឡើងនៅក្នុងជំហាន និងខ្ចៅគែមសំប៉ែត 4 គ្រាប់ (5/16 អ៊ិញ) (រូបភាព )។

  7. រឹតភ្ជាប់ផ្នែកខាងលើនៃកាតាប៊ូទៅនឹងដៃទាញដោយប្រើវីសចោះរន្ធខ្លួនឯង 2 គ្រាប់ (រូបភាព )។

    artpending
  8. ភ្ជាប់ដៃកាន់ក្បាលបាញ់ទៅនឹងកាតាប៊ូដូចបានបង្ហាញក្នុង រូបភាព

  9. ភ្ជាប់ខ្សែភ្លើងទៅនឹងដុំរមូរទុយោ។

ការដោះអង្គជម្រុញ និងបណ្ដុំ​វ៉ានចេញ

  1. ដកចេញ​នូវឧបករណ៍​ទប់​ដែល​ភ្ជាប់​អង្គជំរុញ​ទៅនឹង​វ៉ានបំពង់ សម្រាប់វ៉ានផ្នែក ឬ​វ៉ាន​អង្រួន (រូបភាព )។

    Note: ច្របាច់ជើងទាំង 2 របស់​ឧបករណ៍​ទប់​ឲ្យ​រួម​ចូលគ្នា និង​រុញចុះក្រោម។

    Note: ទប់​អង្គជំរុញ និង​ឧបករណ៍​ទប់។

    artpending
  2. ដក​អង្គជំរុញ​ចេញ​ពី​វ៉ានបំពង់។

  3. ដក​ចេញ​នូវឧបករណ៍ទប់ទាំងឡាយដែលមានប​ង្គុំដងបណ្ដុំវ៉ាន​ជំនួស គម្រប​ខាងចុង និង​តំណ និង​ទុយោ ដូចមាន​បង្ហាញ​ក្នុង​ រូបភាព

    Note: អ្នក​នឹង​មិន​ប្រើ​គម្រប​ឈ្មោលទេ ប៉ុន្តែ​ត្រូវ​រក្សា​ទុក​រ៉ងមូល​ដែល​នៅលើគម្របនោះ។

    artpending
  4. កត់សម្គាល់​ការ​កំណត់ក្បាលមួលខាងឆ្វេង​ និង​ខាងស្ដាំ​បច្ចុប្បន្ន​។

  5. បង្វិល​ដងបណ្ដុំវ៉ាន​ជំនួស 180 ដឺក្រេ ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព

    artpending
  6. លៃតម្រូវក្បាលមួលខាងឆ្វេង និងខាងស្ដាំអោយដូចនឹងការកំណត់ពីមុន។

ការដំឡើង​វ៉ាន​គ្រប់គ្រង

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

វ៉ាន​គ្រប់គ្រង1
ទុយោ​ផ្គត់ផ្គង់ទឹក​ដុំ​មូរទុយោ1
ចង្កំ1
ក្បាលទុយោត្រង់1
វ៉ានបិទ1
ក្បាល(½ អ៊ិញ)1
តំណ1
  1. ដំឡើងបណ្ដុំវ៉ានប៊ូមដោយប្រើទ្រនាប់ទប់ដែលបានដោះចេញពីមុនដូចបានបង្ហាញក្នុង រូបភាព

    artpending
  2. ដំឡើងក្រចាប់ភ្ជាប់វ៉ាល់នៅលើគ្រោងដែកទប់វ៉ាល់ដោយប្រើប៊ូឡុងក្បាល​សំប៉ែត (¼ x 0.625 អ៊ីញ) 2 គ្រាប់ដូចបានបង្ហាញក្នុង រូបភាព

    artpending
  3. ដំឡើងដែកទប់វ៉ាល់នៅលើវ៉ានបិទដូចបានបង្ហាញក្នុង A នៃ រូបភាព

    artpending
  4. រឹតភ្ជាប់ដែកទប់វ៉ាល់ទៅនឹងវ៉ាន​គ្រប់គ្រងជាមួយនឹងវីសក្បាលសំប៉ែត (#6), ហើយរឹតបន្តឹងវីសនោះដោយដៃ (B នៃ រូបភាព )។

  5. ដំឡើង ដែកទប់វ៉ាល់នៅលើក្រចាប់ភ្ជាប់វ៉ាល់ដោយប្រើប៊ូឡុង 4 គ្រាប់ (M6) ដូចបានបង្ហាញក្នុង រូបភាព

    artpending
  6. រឹតភ្ជាប់វ៉ានបិទទៅនឹងវ៉ាល់ដងប៊ូមជាមួយនឹងទ្រនាប់រាងមូល និងទ្រនាប់ទប់ដែលបានដោះចេញពីមុន (រូបភាព )។

  7. ដំឡើងគម្រប (½ អ៊ិញ), ទ្រនាប់រាងមូល, តំណ, និងបង្គុំទុយោនៅលើវ៉ានបិទដោយប្រើទ្រនាប់ទប់ដែលបានដោះចេញពីមុន រូបភាព

    artpending
  8. ដ៉ឡើងទុយោចាប់សម្ពាធពីតំណភ្ជាប់។

  9. ផ្ដាច់​គម្រប​ និងគ្រឿងភ្ជាប់​​ពីផត​នាឡិកា​សម្ពាធ (រូបភាព )។

    artpending
  10. ដំឡើង​គ្រឿង​បង្គុំ​វ៉ាន​គ្រប់គ្រង ដូចមាន​បង្ហាញ​នៅក្នុង រូបភាព

  11. ដំឡើង​គ្រឿងភ្ជាប់​ទៅក្នុង​ផតបើកចំហ​នៅលើ​តំណ 90 ដឺក្រេ (រូបភាព )។

    Note: គេអាចបោះគម្របចោលបាន។

  12. ភ្ជាប់ទុយោចាប់សម្ពាធទៅតំណភ្ជាប់។

  13. ភ្ជាប់​ទុយោ​ផ្គត់ផ្គង់ទឹក​ដុំ​មូរទុយោ​ទៅនឹង​វ៉ាន​គ្រប់គ្រង ដោយប្រើ​ចង្កំ​ទុយោ។

  14. ភ្ជាប់ក្បាលទុយោត្រង់ ទៅនឹងផ្នែក​ចុង​ដែលបើក​ចំហនៃទុយោ​ផ្គត់ផ្គង់ទឹក​ដុំ​មូរទុយោ ដោយប្រើ​ចង្កំ​ទុយោ។

  15. រត់ទុយោ​ផ្គត់ផ្គង់ទឹក​ដុំ​មូរទុយោ ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព និង​ភ្ជាប់​វា​ទៅ​នឹង​ដុំមូរទុយោ​ដោយប្រើ​ចង្កំទុយោ។

    Note: ប្រសិនបើបាន​ដំឡើង​ប្រអប់លាងសម្អាត​អាង​រួច ត្រូវ​រត់ទុយោ​នៅខាងក្រោយ​ម៉ូទ័រ​លាង។

    artpending
  16. ចងភ្ជាប់​ខ្សែភ្លើង​ទៅនឹង​ទុយោ​ផ្គត់ផ្គង់ទឹក​ដោយប្រើលួសចង 2 សរសៃ។

ការភ្ជាប់​ទុយោបាញ់

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ទុយោវែង​ជាមួយ​នឹង​សុង1
ក្បាលបាញ់1
ចង្កំទុយោប្លាស្ទិក1
  1. រុំស្កុត Teflon® ជុំវិញ​ខ្ចៅនៃ​តំណ​ទុយោ​នៅលើ​ទុយោវែង និង​ដំឡើង​តំណ​ទៅក្នុង​បំពង់ភ្ជាប់​នៅលើ​ដុំ​មូរទុយោ (រូបភាព )។

    artpending
  2. ភ្ជាប់​ចុង​ទុយោវែង​ដែលទំនេរ​ទៅនឹង​គ្រឿងផ្គុំ​នៅលើ​ក្បាល​បាញ់ (រូបភាព )។

    artpending
  3. ភ្ជាប់​ចុងទុយោ​ដោយប្រើចង្កំទុយោ​ប្លាស្ទិក។

  4. ភ្ជាប់ខ្សែអាគុយវិជ្ជមានទៅនឹងអាគុយ។

  5. ភ្ជាប់ខ្សែអាគុយអវិជ្ជមានទៅនឹងអាគុយ។

  6. ចុចលើ​ប៊ូតុងបាញ់ខ្យល់ទុយោ និងតម្រង់ផ្លូវ​ទុយោ​ដោយប្រយ័ត្ន ​ឲ្យ​វាចូល​មក​ក្នុង​ដុំ ដោយចាប់ផ្ដើម​ពីជ្រុងម្ខាង​ប្រដេញទៅម្ខាង ដើម្បីទុយោចូលស្មើល្អ។

    ការប្រុងប្រយ័ត្ន

    ត្រូវ​ប្រយ័ត្ន​ចំពោះ​ដៃ សម្លៀកបំពាក់​រលុង សក់វែង និង​គ្រឿងអលង្ការ​ កុំឲ្យ​​ចូលក្នុង​ទុយោ និង​ដុំ​រមូរ នៅពេល​កំពុង​មូរទុយោ ក្រែងមាន​របួស។

    • ដាក់ដៃ​របស់​អ្នក​ឲ្យនៅឆ្ងាយ​ពី​ដុំមូរ និង​ពីទុយោ​ នៅពេលកំពុង​មូរទុយោ។

    • ហាម​ពាក់សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ ហើយ​ត្រូវ​​ចងសក់ដែលវែង។

ប្រតិបត្តិការ

ការព្រមាន

សារធាតុរាវ​ដែលមាន​សម្ពាធខ្លាំង​អាច​បាញ់ធ្លុះស្បែក និង​បង្ក​របួស។

  • រក្សា​រាងកាយ​ និង​ដៃ​របស់​អ្នក​ឲ្យនៅឆ្ងាយ​ពី​ចំប៉ូយ​ដែលបាញ់សារធាតុរាវសម្ពាធ​ខ្លាំង។

  • ហាម​បាញ់ទៅលើ​មនុស្ស​ ឬ​សត្វណាមួយ។

  • ត្រូវ​ប្រាកដថា ទុយោ​ដែលមាន​សារធាតុរាវ និង​ខ្សែទាំងអស់​គឺ​មាន​ស្ថានភាព​ល្អ ហើយថា រាល់​តំណ​ និង​ការភ្ជាប់​គឺ​តឹងល្អ មុនពេល​បញ្ចូល​សម្ពាធ​ទៅក្នុង​ប្រព័ន្ធ។

  • ប្រើ​ក្រដាស​កាតុង ឬ​ក្រដាស ដើម្បីស្វែងរក​កន្លែង​ធ្លាយ។

  • បន្ធូរ​សម្ពាធ​ទាំងអស់​នៅក្នុង​ប្រព័ន្ធដោយ​សុវត្ថិភាព មុននឹង​ធ្វើកិច្ចការណាមួយនៅលើ​វា។

  • ស្វែងរក​ការព្យាបាល​ភ្លាម​ ប្រសិនបើ​សារធាតុរាវ​ត្រូវ​បាន​បាញ់​ចូល​ទៅក្នុង​ស្បែក។

  • សារធាតុ​រាវ​ក្ដៅ​ និង​សារធាតុ​គីមី​អាច​បង្ក​ឲ្យមាន​ការ​រលាក និង​របួស​ផ្សេង​ទៀត។

Important: ជានិច្ចកាល​អ្នកត្រូវតែ​សម្អាត និង​លាង​ឧបករណ៍​បាញ់​ភ្លាម​ក្រោយពេល​ប្រើម្ដងៗ។ ការ​មិនធ្វើដូច្នោះ​អាច​ធ្វើ​ឲ្យ​សារធាតុ​គីមី​​ក្រៀម​និងក្ដាំង​ជាប់នឹង​តាម​ខ្សែ ដែលបង្ក​ឲ្យ​ស្ទះ​ម៉ូទ័រ និង​សមាសធាតុ​ផ្សេង​ទៀត។

លាង​សម្អាត​ប្រព័ន្ធ​បាញ់​ក្រោយពេលបាញ់ម្ដងៗ។ ដើម្បីលាង​សម្អាត​ប្រព័ន្ធ​ឲ្យបាន​ត្រឹមត្រូវ៖

  • ធ្វើការ​ជ្រលក់លាងទឹក 3 ដងដាច់ដោយឡែកពីគ្នា។

  • ប្រើប្រាស់​ទឹកយ៉ាងតិច 50 ហ្គាឡុង សម្រាប់​ការ​ជ្រលក់លាង​ម្ដងៗ។

  • ប្រើប្រាស់​សារធាតុ​សម្អាត និង​បន្សាប​តាម​ការណែនាំ​របស់​ក្រុមហ៊ុនផលិត​សារធាតុ​គីមី។

  • ប្រើប្រាស់​ទឹកសុទ្ធ ស្អាត (សារធាតុ​សម្អាត ឬ​បន្សាប) សម្រាប់​ការ​ជ្រលក់​លាង​ ចុងក្រោយ

ការប្ដូរពី​ទម្រង់​បាញ់​ដោយប្រើដងប៊ូម ទៅជា​ទម្រង់បាញ់ដោយ​ដៃ

  1. ពន្លត់ម៉ាស៊ីន បិទ​ដង និង​ដាក់ហ្វ្រាំងដៃ។

    ការព្រមាន

    ការបើកបរ​ក្នុង​ពេលប្រើប្រាស់​ឧបករណ៍​បាញ់​ដោយ​ដៃ​អាច​បណ្ដាល​ឲ្យបាត់បង់​ការ​គ្រប់គ្រង បង្ក​ឲ្យ​មាន​របួស​ ឬ​ការស្លាប់។ ហាម​បញ្ជា​ឧបករណ៍​បាញ់​ដោយ​ដៃ​នៅពេល​កំពុង​បើកបរ។

  2. បន្ទាប់​ពី​យក​ម៉ាស៊ីនមកវិញហើយ ត្រូវ​ធានាថា សោកេះកៃ​នៅលើ​ក្បាលបាញ់​ត្រូវ​បាន​ចាក់សោ។

  3. បង្វិល​ដៃពណ៌បៃតង​នៅលើ​វ៉ាន​គ្រប់គ្រង​ 90 ដឺក្រេ។

  4. បើកម៉ូទ័របូម​ពីទីតាំង​បញ្ជា។

  5. កាច់ដងបញ្ជាមេ​ទៅទីតាំង បើក ។

  6. កំណត់​ម៉ាស៊ីន​ឲ្យ​មានល្បឿន​ដែលចង់បាន បន្ទាប់មក​ដាក់​សោ​ចូលទៅក្នុង​ល្បឿនម៉ាស៊ីន​គ្មាន​ចលនា។

    Important: ហាមប្រើ​ការ​កំណត់​សម្ពាធខ្ពស់ជាង 1034 kPa (150 psi) នៅពេលប្រើប្រាស់​ការបាញ់​ដោយ​ដៃ។

ការបាញ់​ដោយប្រើ​ឧបករណ៍​បាញ់ដោយដៃ

  1. ទាញទុយោចេញ​ក្នុង​ប្រវែង​ដែលចង់ប្រើ ចេញ​ពីដុំ​មូរ​ទុយោ។

    Important: ហាម​ទាញ​ទុយោចេញ​ដោយប្រើ​ក្បាលបាញ់។ ត្រូវ​កាន់​ទុយោ និង​ទាញ​ទុយោ​ដោយ​ផ្ទាល់។ ការទាញលើទុយោជាមួយក្បាលបាញ់អាចនឹងបែកតំណនៅលើក្បាលបាញ់ ឬធ្វើអោយខូចទុយោ។

  2. ដោះសោ​កេះកៃ។

  3. បង្វែរទិស​ចំប៉ូយ​ក្បាលបាញ់​ទៅ​តំបន់​ដែលត្រូវ​បាញ់ និង​ទាញ​កៃ។

  4. ដោះកៃ និង​កំណត់​សោកេះកៃ​ នៅពេល​អ្នក​បាញ់​រួច។

ការប្ដូរពី​ទម្រង់​បាញ់​ដោយដៃ ទៅជា​ទម្រង់បាញ់ដោយ​ប្រើដងប៊ូម

  1. ចុចលើ​ប៊ូតុង​មូរ ​នៅលើ​ដុំមូរ​ទុយោ រហូត​ដល់​សល់​ទុយោត្រឹម​ប្រវែង​ពីរឬបីហ្វីត។

    Note: ប៊ូតុង​មូរទុយោ​អាចប្រើបាន​តែ​នៅពេល​ដែល​សោ​គ្រប់គ្រង​នៅលើ​ប្រអប់​បញ្ជា​ការបាញ់​គឺ​ស្ថិត​ក្នុង​ទីតាំង Unlocked តែប៉ុណ្ណោះ។

    ការប្រុងប្រយ័ត្ន

    ត្រូវ​ប្រយ័ត្ន​ចំពោះ​ដៃ សម្លៀកបំពាក់​រលុង សក់វែង និង​គ្រឿងអលង្ការ​ កុំឲ្យ​​ចូលក្នុង​ទុយោ និង​ដុំ​រមូរ នៅពេល​កំពុង​មូរទុយោ ក្រែងមាន​របួស។

    • ដាក់ដៃ​របស់​អ្នក​ឲ្យនៅឆ្ងាយ​ពី​ដុំមូរ និង​ពីទុយោ​ នៅពេលកំពុង​មូរទុយោ។

    • ហាម​ពាក់សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ ហើយ​ត្រូវ​​ចងសក់ដែលវែង។

  2. បង្វិល​ដៃពណ៌បៃតង​នៅលើ​វ៉ាន​គ្រប់គ្រង​ 90 ដឺក្រេ។

  3. បង្វែរទិស​ចំប៉ូយបាញ់​ទៅ​ទីតាំង​ដែលមានសុវត្ថិភាព​ក្នុងការ​បាញ់ ដោះសោ​កេះកៃ និង​ទាញ​កៃ​រហូត​ដល់​សារធាតុ​រាវ​ដែល​នៅសល់​គឺ​អស់ពី​ទុយោ បន្ទាប់​មក​ចាក់សោ​កេះកៃ។

  4. ដាក់ក្បាលបាញ់​ទៅ​កន្លែង​ផ្ទុកវា នៅខាងក្រោយ​ដុំមូរ​ទុយោ។

  5. ត្រឡប់ម៉ាស៊ីន​ទៅកាន់ល្បឿន​បញ្ឆេះចោលវិញ។

  6. ពន្លត់ម៉ាស៊ីន។

    Important: ត្រូវប្រាកដថា ​អ្នក​បង្ហូរ​ទឹក​ឲ្យ​អស់​ពីក្បាលបាញ់​នៅក្នុង​ការ​លាង​សម្អាត​ជាប្រចាំ​ថ្ងៃ​របស់​អ្នក (មើលសៀវភៅ​ណែនាំ​ប្រតិបត្តិការសម្រាប់​ក្បាលបាញ់​របស់​អ្នក)។ ការ​មិន​សម្អាត​បាន​ត្រឹមត្រូវ​ទៅលើ​ក្បាល​បាញ់​អាច​ធ្វើ​ឲ្យ​ថយ​គុណភាព​ប្រតិបត្តិការ និង​ភាព​ទុកចិត្ត​លើ​ប្រអប់​ដុំ​មូរ​ទុយោ និងក្បាលបាញ់។

  7. ប្រើប្រាស់​កុងតាក់​ដែលមាន​ចំណាត់ថ្នាក់​ដើម្បី​កំណត់​ kPa (psi) ​ដែលចង់ប្រើ។