សុវត្ថិភាព

ជាមួយគ្នានេះផងដែរ ត្រូវអាន​សេចក្ដី​ណែនាំ​អំពី​សុវត្ថិភាព និង​ប្រតិបត្តិការនៅក្នុង សៀវភៅ​ណែនាំ​ប្រតិបត្តិកររថយន្ត។

សុវត្ថិភាពគីមី

ការព្រមាន

សារធាតុគីមីដែល​បានប្រើនៅក្នុង​ប្រព័ន្ធ​បាញ់ថ្នាំ អាចនឹងមានគ្រោះថ្នាក់ និង​មានជាតិពុល​ដល់​អ្នក អ្នក​នៅក្បែរ សត្វ រុក្ខជាតិ ដី​ ឬ​ទ្រព្យសម្បត្តិផ្សេងទៀត។

  • អាន និងអនុវត្តដោយយក​ចិត្តទុក​ដាក់តាម​ស្លាកសញ្ញាព្រមានអំពីធាតុគីមី និង​សន្លឹក​ទិន្នន័យអំពីសុវត្ថិភាព​សម្ភារ (MSDS) សម្រាប់រាល់ធាតុគីមី​ដែលត្រូវ​បានប្រើ ហើយការពារខ្លួនអ្នក​ដោយ​យោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។ ជាឧទាហរណ៍ ប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដែលសមស្រប រួមទាំងឧបករណ៍ការពារមុខ និងភ្នែក ស្រោមដៃ ឬឧបករណ៍ផ្សេងទៀតដើម្បីការពារពីការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមី។

  • សូមចងចាំថាមានសារធាតុគីមីលើសពីមួយ ត្រូវបានប្រើប្រាស់ និងពត៌មានស្ដីពីសារធាតុគីមីនីមួយគប្បីបានធ្វើការវាយតម្លៃ។

  • បដិសេធមិនប្រតិបត្តិការ ឬដំណើរការម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើព័ត៌មាននេះមិនមានឲ្យ​ទេ!

  • មុនពេលដំណើរការប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ ត្រូវប្រាកដថាប្រព័ន្ធត្រូវលាង​សម្អាតចំនួនបីដង និងត្រូវបានបន្សាប ដោយយោងទៅតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី ព្រមទាំងបង្វិលវ៉ាល់ទាំងអស់ចុះឡើងចំនួន បីដង។

  • ផ្ទៀងផ្ទាត់ថាមានការផ្គត់ផ្គង់ទឹកស្អាត និងសាប៊ូដុំនៅជិត បានគ្រប់គ្រាន់ ហើយលាងធាតុ​គីមីណាមួយដែលប៉ះអ្នក ចេញភ្លាមៗ។

  • ទទួលការបណ្ដុះបណ្ដាលបានត្រឹមត្រូវមុនពេលប្រើប្រាស់ ឬចាត់ចែងសារធាតុគីមី

  • ប្រើប្រាស់ធាតុគីមីដែលត្រឹមត្រូវសម្រាប់ការងារ។

  • អនុវត្តតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមីសម្រាប់ការប្រើ​ធាតុគីមីប្រកបដោយសុវត្ថិភាព។

  • ប្រើសារធាតុគីមីនៅក្នុង​កន្លែងដែល​មានខ្យល់ចេញចូលបានល្អ។

  • ពាក់វ៉ែនតាការពារភ្នែក និងឧបករណ៍ការពារផ្សេងទៀតដូចបានណែនាំដោយរោងក្រផលិតសារធាតុគីមីនោះ។ ការប៉ះពាល់ស្បែកតិចតួចប្រាកដជាអាចកើតមានកំឡុងពេលប្រើថ្នាំគមី។

  • ត្រូវ​មាន​ទឹកស្អាត ជាពិសេស​នៅពេល​បំពេញ​ធុងបាញ់ថ្នាំ។

  • ហាមបរិភោគ ផឹក ឬ​ជក់​បារី​ខណៈពេល​ធ្វើការជាមួយ​សារធាតុគីមី។

  • ត្រូវលាងដៃរបស់​អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែល​អាច​ធ្វើទៅបាន ក្រោយ​ពីបញ្ចប់ការងាររួច។

  • បោះចោលសារធាតុគីមី និងធុងគីមីដែលមិនប្រើឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនផលិតសារធាតុគីមី និងច្បាប់​ក្នុង​ស្រុក​របស់អ្នក។

  • សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់​អ្នក​នៅពីលើ ឬនៅក្នុងពេលបើកធុង។

  • អនុវត្តតាមរាល់តម្រូវការក្នុងតំបន់/រដ្ឋ/សហព័ន្ធសម្រាប់ការបាញ់ថ្នាំគីមី។

ការផ្គុំដំឡើង

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ការបញ្ជា​ធម្មតា។

ការរៀបចំ​គ្រឿងចក្រ

  1. ផ្លាស់ទី​ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម បញ្ឈប់​ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។

  2. បង្ហូរចំណុះធុងដើម្បីយករាល់សូលុយស្យុងនៅក្នុងទុយោ។ សូមអាន សៀវភៅណែនាំប្រតិបត្តិករ សម្រាប់​ព័ត៌មាន​បន្ថែម។

    Note: ត្រូវប្រុងប្រយ័តពេលផ្ដាច់ទុយោណាមួយកំឡុងពេលដំឡើងឈុតនេះ ហើយត្រូវមានធុងចាប់ដែលត្រៀមរួចជាស្រេចសម្រាប់សូលុយស្យុងដែលនៅសេសសល់ក្នុងទុយោ។

  3. ដោះបន្ទះចេញពីគ្រោងបាតកៅអីដើម្បីបង្ហាញក្រចាប់ដាក់ធុងលាង។

ការប្រុងប្រយ័ត្ន

សារធាតុ​គីមី​គឺ​មាន​គ្រោះថ្នាក់ ហើយ​អាច​បណ្ដាល​ឲ្យមាន​របួស​ផ្ទាល់​ខ្លួន។

  • អាន​ការណែនាំ​នៅលើ​ស្លាក​សារធាតុ​គីមី មុនពេល​ប្រើប្រាស់​សារធាតុ​គីមី ហើយ​អនុវត្ត​តាម​ការណែនាំ​និង​ការ​ប្រុងប្រយ័ត្ន​ផ្ដល់ដោយ​អ្នក​ផលិត។

  • រក្សា​សារធាតុ​គីមី​នៅ​ឲ្យឆ្ងាយ​ពី​ស្បែក​របស់​អ្នក។ ប្រសិនបើ​មានការប៉ះពាល់​នឹង​សារធាតុ​គីមី ត្រូវ​លាងសម្អាត​កន្លែង​ដែលប៉ះពាល់​ដោយ​ប្រើ​សាប៊ូ និង​ទឹកស្អាត។

  • ពាក់​វែនតា​សុវត្ថិភាព និង​ឧបករណ៍ការពារខ្លួន​ផ្សេង​ទៀត​ដែលបាន​ណែនាំ​ដោយ​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី។

ការ​ដំឡើង​ធុង​លាងសម្អាត

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្រចាប់ធុងលាង2
រ៉ងធំ2
ក្បាលឡោស៊ីសំប៉ែត2
ប៊ូឡុង​ក្បាល​មូល2

ការដំឡើងហាដវែរសម្រាប់ខ្សែចុងធុងលាង

  1. ដោះខ្ចៅខ្ចង ហើយរក្សាទុកវាដែលរឹតខ្សែចងធុង​ខាងមុខនៅផ្នែកខាងលើនៃធុងចេញ។ បោះចោលប៊ូឡុងជើងទម្រខ្លី និងខ្ចៅដែលចាប់ជាប់ក្រចាប់រាងអក្សរ R នៅនឹងកន្លែង។

  2. ដំឡើងប៊ូឡុងជើងទម្រទាំងពី 2 គ្រាប់ទៅក្នុងរន្ធខាងលើនៅលើខ្សែចងធុង (រូបភាព )។

    artpending
  3. ដំឡើងខ្ចៅរឹតខ្សែចងធុងដែលបានដោះចេញពីមុនដើម្បីរឹតភ្ជាប់ខ្សែទៅនឹងធុង។

    Note: ត្រូវប្រាកដថាខ្សែរឹតជាប់នឹងធុង។ កុំរឹតបន្តឹងហាដវែរខ្លាំងពេក។

​ដំឡើង​ធុង​លាងសម្អាត

  1. ដោះក្បាំងការពារនៅខាងក្រោយកៅអីគ្រឿងចក្រដែលធុងលាងសម្អាតនឹងត្រូវបានដំឡើង។

  2. ដំឡើងធុងលាងសម្អាត ដូចបានបង្ហាញនៅក្នុង រូបភាព

    Note: អ្នកអាចត្រូវផ្លាស់ទីធុងទាកស្អាតដើម្បីដំឡើងធុងលាងសម្អាត។

    artpending
  3. ការប្រើរ៉ងធំ និងអេគ្រូ 2 ដំឡើងទម្រធុងលាងសម្អាត និងក្រចាប់រាងអក្សរ R ទៅលើប៊ូឡុងជើងទម្រដែលបានដំឡើងពីមុន (រូបភាព )។

Note: នៅពេលធុងលាងសម្អាតត្រូវបានបំពាក់ខ្ចៅរឹតខ្សែចងធុងលាងសម្អាតជាលើកដំបូងគួរត្រូវបានពិនិត្យ និងរឹតបន្តឹងបើចាំបាច់ដោយសារទម្ងន់នៃសារធាតុរាវអាចផ្ទុកបន្ថែមក្នុងធុងទល់នឹងគ្រោង។

ការ​ដំឡើង​ក្បាលបាញ់​លាងសម្អាត

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

លាងសម្អាតបង្គុំក្បាលបាញ់2
លាងសម្អាតក្បាលទុយោបាញ់2
អេគ្រូប្លាស្ទិក2

ការខួងធុងមេ

  1. បើកគម្របធុង ហើយដោះកញ្ច្រែងចាប់កំទេចកំទី។

  2. រកមើលសញ្ញាខួងទាំងពីរនៅលើធុងមេ (រូបភាព )។

    artpending
  3. ប្រើផ្លែខួង 4 ស.ម ដើម្បីខួងរន្ធត្រង់សញ្ញាខួងនីមួយៗ។

    Note: ដាក់ប្រដាប់ស៊កនៅខាងក្នុងធុង និងខាងក្រោមកន្លែងដែលត្រូវខួង ដើម្បីចាប់កំទេចកំទីដែលបានបង្កើតកំឡុងពេលកាត់។

    Important: កំទេចកំទីដែលនៅសល់ខាងក្នុងធុងអាចស្ទះ ឬខូចដល់ប្រព័ន្ធបាញ់កំឡុងពេលដំណើរការ។

ការ​ដំឡើង​ក្បាលបាញ់​លាងសម្អាត

  1. ដំឡើងក្បាលបាញ់លាងសម្អាតទាំង 2 ដូចបានបង្ហាញនៅក្នុង រូបភាព

    artpending
  2. ដំឡើងក្បាលបាញ់តាមរន្ធដែលបានខួង (រូបភាព )។

    artpending
  3. ដំឡើងអេគ្រូប្លាស្ទិកពីលើខ្សែខ្ចៅក្បាលធំដែលបង្ហាញនៅលើផ្នែកខាងលើនៃធុង (រូបភាព )។ ត្រូវប្រាកដថាសៀលត្រូវបានបិតត្រឹមត្រូវនៅចន្លោះខ្ចៅក្បាលធំ និងស្វែងយល់ពីធុង។

  4. ដំឡើងក្បាលទុយោបាញ់លាងសម្អាតទាំង 2 នៅក្នុងខ្សែបើកនៃខ្ចៅក្បាលធំរបស់ក្បាលបាញ់លាងសម្អាត (រូបភាព )។

    artpending
  5. តម្រង់ក្បាលទុយោទៅកពាក់ណ្តាលផ្នែកខាងស្តាំនៃគ្រឿងចក្រ។

ការដំឡើងម៉ូទ័របូម

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្រចាប់ភ្ជាប់ម៉ូទ័របូមលាងសម្អាត1
ម៉ូទ័របូមលាងសម្អាត1
ប៊ូឡុង​ក្បាល​មូល2
ក្បាលឡោស៊ីសំប៉ែត2
រ៉ងតូច4
ប៊ូឡុង4
ក្បាលទុយោម៉ូទ័របូម2
  1. ដោះខ្ចៅខ្ចងដែលរឹតខ្សែចងធុង​ខាងក្រោយនៅផ្នែកខាងលើនៃធុងចេញ។ រក្សាទុកគ្រឿងទាំងអស់។

  2. ដំឡើងប៊ូឡុងជើងទម្រទាំងពី 2 គ្រាប់ទៅក្នុងរន្ធខាងក្រោមនៅផ្នែកខាងស្ដាំនៃខ្សែចងធុងខាងក្រោយ (រូបភាព )។

    artpending
  3. ដំឡើងខ្ចៅរឹតខ្សែចងធុងដែលបានដោះចេញពីមុនដើម្បីរឹតភ្ជាប់ខ្សែទៅនឹងធុង។

    ត្រូវប្រាកដថាខ្សែរឹតជាប់នឹងធុង។ ហាមរឹតតឹងពេក។

  4. ភ្ជាប់ក្រចាប់ភ្ជាប់ម៉ូទ័របូមលាងសម្អាតទៅនឹងប៊ូឡុងជើងទម្រដែលបានដំឡើងពីមុនដោយប្រើអេគ្រូទាំង 2 គ្រាប់ (រូបភាព )។

    artpending
  5. ភ្ជាប់ក្បាលទុយោម៉ូទ័របូមដូចបានបង្ហាញនៅក្នុង រូបភាព

    artpending
  6. រឹតភ្ជាប់ម៉ូទ័របូមទៅនឹងគ្រោងដោយប្រើប៊ូឡុង 4 គ្រាប់ និងទ្រនាប់តូចៗ 4 (រូបភាព )។

  7. ភ្ជាប់ខ្សែភ្លើងម៉ូទ័របូមទៅនឹងខ្សែភ្លើងធំនៅជិតផ្នែកខាងក្រោយនៃគ្រឿងចក្រ។

ការដំឡើងទុយោ និងតម្រង

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បង្គុំទុយោនៃតម្រងលាងសម្អាត1
តំណបំបែកទុយោ1
ទុយោ 124.5 ស.ម1
ទុយោ 48 ស.ម2
ចង្កំទុយោ8
គម្របម៉ូទ័របូមលាងសម្អាត1
កន្លាស់អង្កាញ់2

ដំឡើង​ក្បាលបាញ់​លាងសម្អាត និងតំណបំបែកទុយោ

Note: លាបប្រេងមិនមែនឥន្ធនៈឬប្រេងម៉ាស៊ីនលើចុងក្បាលទុយោដូចជាប្រេងបន្លែអាចធ្វើអោយការឡើងដំណើរការទៅស្រួល។

  1. ភ្ជាប់ទុយោ 48 ស.ម ទៅនឹងក្បាលទុយោបាញ់លាងសម្អាតដោយប្រើចង្កំទុយោទាំង 2 (រូបភាព )។

    artpending
  2. ភ្ជាប់ចុងទុយោរលុងទៅនឹងតំណបំបែកទុយោដោយចង្កំទុយោទាំង 2 (រូបភាព )។

​ដំឡើងតម្រង​លាងសម្អាត

  1. ភ្ជាប់ចុងទុយោតម្រងលាងសម្អាតវែងម្ខាងទៀតទៅនឹងតំណបំបែកទុយោដោយចង្កំទុយោ (រូបភាព )។

  2. ភ្ជាប់ចុងទុយោតម្រងលាងសម្អាតម្ខាងទៀតទៅនឹងក្បាលទុយោខាងលើនៅលើម៉ូទ័របូមលាងសម្អាតដោយចង្កំទុយោ (រូបភាព )។

​ដំឡើងទុយោ​ធុង​លាងសម្អាត

  1. ដាក់ទុយោធុងលាងសម្អាតនៅចន្លោះខ្សែចងធុងខាងមុខ និងចំហៀងធុង (រូបភាព )។

    artpending
  2. ដំឡើង​ក្បាលទុយោធុងលាងសម្អាតទៅនឹងខ្ចៅក្បាលធំ ហើយរឹតភ្ជាប់វាជាមួយក្រវ៉ាត់ទប់ (រូបភាព )។ បង្វិលខ្ចៅដើម្បីអោយវាឈមទៅខាងក្រោយ។

    artpending
  3. ភ្ជាប់ចុងទុយោទៅនឹងក្បាលទុយោខាងក្រោមនៅលើម៉ូទ័របូមលាងសម្អាតដោយចង្កំទុយោ (រូបភាព )។

  4. ដំឡើងគម្របម៉ូទ័របូមលាងសម្អាតពីលើម៉ូទ័របូម ហើយរឹតភ្ជាប់វាដោយកកន្លាស់អង្កាញ់ទាំង 2។

ការដំឡើងកុងតាក់បិទបើក

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កុងតាក់បិទបើក1

ដំឡើងកុងតាក់បិទបើក

  1. រកមើលឆ្នុកសម្រាប់កុងតាក់ធុងលាងសម្អាតនៅលើចំហៀងនៃកុងស៊ុលម៉ាស៊ីនបាញ់ ហើយដោះឆ្នុកនោះចេញ (រូបភាព )។

    artpending
  2. ដោះ ហើយរក្សាទុកប៊ូឡុងដែលរឹតភ្ជាប់ផ្ទាំងទៅនឹងកុងស៊ុល។

  3. រកមើលតំណប្រអប់ដែលបិតលើធុងលាងសម្អាតនៅក្នុងខ្សែមេ ហើយដាក់វាសំដៅទៅរន្ធចំហនៅលើដៃកុងស៊ុលម្ខាង។

  4. ដំឡើងកុងតាក់ទៅនឹងតំណប្រអប់កាត់តាមសុងស៊ុល (រូបភាព )។

    Note: ត្រូវប្រាកដថាកុងតាក់ត្រូវបានដាក់តម្រឹមត្រឹមត្រូវ វាគួរនៅតែភ្ជាប់នៅពេលចុចបើកឡើង តែមិនមែននៅពេលចុចចុះទេ។

  5. ចុចកុងតាក់ទៅទីតាំងបិទបើកដើម្បីចាប់ភ្ជាប់វា។

  6. រឹតភ្ជាប់ផ្ទាំងទៅនឹងកុងស៊ុលដោយប្រើប៊ូឡុងដែលបានដោះពីមុន។

ប្រតិបត្តិការ

ការប្រើប្រាស់ឈុតលាងសម្អាតធុងនឹងបណ្ដាលអោយមានសារធាតុសំណល់គីមីសេសសល់នៅក្នុងធុង។ ក្នុងករណីជាច្រើនវាសាកសមក្នុងការលាបថ្នាំសម្លាប់សត្វល្អិតលើផ្ទៃដែលបានព្យាបាលទាំងនោះ។ តែមុនពេល ធ្វើដូច្នេះ ពិនិត្យមើលក្រុមហ៊ុនផលិតសារធាតុគីមីដើម្បីធ្វើអោយប្រាកដថាការលាបសូលុយស្យុងពង្រាវលើផ្ទៃដែលបានព្យាបាលនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រសិទ្ធិភាពនៃផលិតផល។

Important: ឈុតលាងសម្អាតធុងមិនមានបំណងដើម្បីបញ្ចេញម្សៅសើម ឬសារធាតុគីមី "រលាយក្នុងទឹក" ដែលកើតឡើងនៅពេលដែលសារធាតុគីមីមិនត្រូវបានណែនាំឱ្យបានត្រឹមត្រូវទៅក្នុងធុងមេនោះទេ។

ការគ្រប់គ្រង

ឈុតលាងសម្អាតធុងត្រូវបានបញ្ជាដោយកុងតាក់ 3 ទីតាំង។

  • ឡើងលើ៖ មាននា័យថាម៉ូទ័របូមលាងសម្អាតបើក កុងតាក់នឹងចាក់សោនៅត្រង់ទីតាំងឡើងលើ ហើយអង្គកំណត់ម៉ោងពន្យារពេលត្រូវបានធ្វើអោយសកម្ម។

  • កណ្ដាល៖ មាននា័យថាម៉ូទ័របូមលាងសម្អាតបិទ ហើយកុងតាក់ស្ថិតនៅត្រង់ទីតាំងកណ្ដាល។

  • ចុះក្រោម៖ មានន័យថាម៉ូទ័របូមលាងសម្អាតបើក កុងតាក់ត្រូវតែដាក់ក្នុងទីតាំងចុះក្រោម ហើយអង្គកំណត់ម៉ោងពន្យាពេលមិនដំណើរការទេ។

ចុចកុងតាក់ឡើងលើ ដើម្បីចាប់ផ្តើមការលាងសម្អាតតាមពេលវេលា។ ម៉ូទ័របូមដំណើរការ 60 វិនាទីហើយបូមប្រហែលជា 1/3 នៃចំណុះធុងលាងសម្អាតទៅក្នុងធុងមេ។ កំឡុងពេលនេះកុងតាក់នឹងស្ថិតនៅក្នុងទីតាំងឡើងលើ។ 60 វិនាទីក្រោយមកម៉ូទ័របូមនឹងឈប់ដំណើរការ។ កុងតាក់នឹងបន្តនៅក្នុងទីតាំងឡើងលើរហូតដល់អ្នកផ្លាស់ទីចូលទីតាំងកណ្ដាល ឬដាច់លេខ។

នៅពេលកុងតាក់ស្ថិតនៅក្នុងទីតាំង ដាច់លេខ នោះថាមពលនឹងមិនត្រូវបានផ្គត់ផ្គង់ទៅម៉ូទ័របូមទេ ហើយឈុតលាងសម្អាតនឹងបិទ។

ចុចកុងតាក់ចុះក្រោម ដើម្បីបង្វិលកុងតាក់មួយភ្លែត។ ថាមពលត្រូវបានផ្គត់ផ្គង់ទៅម៉ូទ័របូមក្នុងរយៈពេលដែលកុងតាក់ត្រូវបានចុច។ លែងសម្ពាធ ហើយកុងតាក់នឹងផ្លាស់ទីទៅទីតាំងដាច់លេខ ហើយថាមពលនឹងមិនត្រូវបានផ្គត់ផ្គង់ទៅម៉ូទ័របូមទេ។ ខណៈពេលកុងតាក់ត្រូវបានរក្សាក្នុងទីតាំងចុះក្រោម នោះម៉ូទ័របូមនឹងដំណើរការ។

ការបំពេញធុង

ដាក់​ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម បញ្ឈប់​ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។

ដោះគម្របធុងលាងសម្អាត ហើយចាក់ទឹកស្អាតចូលធុងប្រមាណជា 66 លីត្រ។ ប្ដូរគម្របមួល

Important: ធុងលាងសម្អាតចំណុះ 66 លីត្រ អាចចាក់បានតែទឹកស្អាតប៉ុណ្ណោះ។ ការដាក់បញ្ចូលសារធាតុផ្សេងទៀតទៅក្នុងធុងលាងសម្អាតអាចបណ្តាលឱ្យមានគ្រោះថ្នាក់សុវត្ថិភាព និង/ឬធ្វើឱ្យខូចគ្រឿងចក្រ។

ការប្រើវដ្ដលាងសម្អាត

ការប្រើវដ្ដលាងសម្អាតអនុញ្ញាតអោយយានយន្តត្រូវផ្លាស់ទីកំឡុងពេលដំណើរការលាងសម្អាត។

  1. បើកម៉ូទ័របូមលាងសម្អាត៖

    • ប្រើទីតាំងឡើងលើសម្រាប់ការលាងសម្អាតតាមពេលវេលា

    • ឬចុចហើយសង្កត់កុងតាក់ចុះក្រោមក្នុងរយៈពេលដែលចង់បាន។

  2. នៅពេលម៉ូទ័របូមត្រូវបានដាក់ទឹកចំណុះ 22 លីត្ ចូលក្នុងធុង នោះអ្នកប្រើប្រាស់អាចប្រើកុងតាក់​អង្រួនដើម្បីដាក់ទឹកសម្អាតទៅក្នុងក្រវិលអង្រួន។

  3. បូម​ទឹកលាងសម្អាត​ចេញ​តាម​ការ​តម្រូវ​ដោយ​បទប្បញ្ញត្តិ​សហព័ន្ធ រដ្ឋ និង​មូលដ្ឋាន។ ធ្វើមួយណាក៏បាន៖

    • បាញ់ទឹកលាងសម្អាតតាមដងរហូតដល់អស់ពីធុងមេ។

    • ឬបង្ហូរចំណុះស៊ីទែនមេចូលទៅក្នុងធុងសមស្របមួយហើយបោះចោលសូលុយស្យុងរាវតាមតម្រូវការដោយបទប្បញ្ញត្តិសហព័ន្ធ រដ្ឋ ឬមូលដ្ឋាន។

    Note: ធ្វើតាមវដ្ដលាងសម្អាតឡើងវិញម្ដងទៀតបើចាំបាច់ ឬសម្រាប់វដ្ដលាងសម្អាតតាមពេលវេលា 2 ដង។

តំហែទាំ

ការត្រួតពិនិត្យតម្រងម៉ូទ័របូមលាងសម្អាត

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
បន្ទាប់ពី 5 ម៉ោងដំបូង
  • ត្រួតពិនិត្យតម្រងម៉ូទ័របូមលាងសម្អាត
  • រៀងរាល់ 50 ម៉ោងម្តង
  • ត្រួតពិនិត្យតម្រងម៉ូទ័របូមលាងសម្អាត
  • ពិនិត្យមើលតម្រងក្រែងមានសញ្ញាខូចណាមួយ។ ប្ដូរវាថ្មីប្រសិនបើរកឃើញមានការខូចណាមួយ។

    ការត្រួតពិនិត្យប្រព័ន្ធលាងសម្អាតក្រែងមានការលេចធ្លាយ និងការខូចខាត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 5 ម៉ោងដំបូង
  • ត្រួតពិនិត្យទុយោក្រែងមានការខូចខាត។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យទុយោក្រែងមានការលេចធ្លាយ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យទុយោ និងទ្រនាប់រាងមូលក្រែងមានការខូចខាត។
  • បន្ទាប់ពីប្រតិបត្តិការបាន 5 ម៉ោងដំបូង ត្រូវត្រួតពិនិត្យរាល់ទុយោ និងការតភ្ជាប់ក្រែងមានការលេចធ្លាយ ឬសញ្ញានៃការខូចណាមួយ។ ត្រួតពិនិត្យចង្កំទុយោ និងក្រវ៉ាត់ទប់។ ពិនិត្យមើលប្រសិនជាការតភ្ជាប់ទាំងអស់មានសុវត្ថិភាពល្អ។ ប្ដូរថ្មីនូវរាល់គ្រឿងដែលខូច។ ធ្វើការត្រួតបិនិត្យនេះឡើងវិញមុនពេលប្រើប្រព័ន្ធលាងសម្អាតម្ដងៗ។

    បន្ទាប់ពីប្រតិបត្តិការបាន 100 ម៉ោងរួចមក ត្រូវត្រួតពិនិត្យរាល់ទុយោ និងទ្រនាប់រាងមូលទាំងអស់។ ប្ដូរថ្មីនូវរាល់គ្រឿងដែលខូច។

    សូមទាក់ទងភ្នាក់ងារលក់សេវាកម្ម Toro ដែលមានការអនុញ្ញាតរបស់អ្នកដើម្បីទទួលគ្រឿងប្ដូរថ្មី។

    ការ​ត្រួតពិនិត្យ​ខ្សែចងធុងលាងសម្អាត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • ពិនិត្យ​មើលខ្សែចងធុងលាងសម្អាត។
  • នៅពេលធុងមេត្រូវបានគេចាក់ទឹកបំពេញ សូមពិនិត្យមើលប្រសិនបើមានការលេងណាមួយនៅត្រង់ខ្សែចងធុង។ ប្រសិនបើខ្សែចងធូរ ត្រូវរឹតបន្តឹងខ្ចៅរឹតនៅផ្នែកខាងលើនៃខ្សែចងរហូតដល់វាហូរជាមួយនឹងធុង។ កុំរឹតតឹងពេក។

    Important: ការរឹតបន្តឹងខ្ចៅប៊ូឡុង​នៃ​ខ្សែចង​ធុងតឹងពេក អាច​បណ្តាល​ឲ្យ​ខូច​ទ្រង់ទ្រាយ និងធ្វើឲ្យខូចខ្សែចង។

    ការទុកដាក់

    បង្ហូរទឹកចេញពីទុយោម៉ូទ័របូមខាងក្នុង ទុយោខាងក្រៅ និងទុយោតម្រងមុនពេលរក្សាទុកវាក្នុងរយៈពេល 30 ថ្ងៃឡើងទៅ។