សេចក្តីផ្តើម

គ្រឿងចក្រនេះ គឺជាម៉ាស៊ីនជិះ​កាត់ស្មៅ​ដោយផ្លែកាំបិតរមូរ ដែលមានបំណង​ប្រើដោយអ្នក​ជំនាញ ឬប្រតិបត្តិករ​ដែលបានជួលនៅក្នុងការអនុវត្តខាងពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការកាត់ស្មៅនៅលើធ្លាស្មៅដែលថែរក្សាបានយ៉ាងល្អ។ បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការ​ប្រើប្រាស់អោយចំមុខងារ​របស់វា អាចនាំបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អ្នក និងអ្នកនៅក្បែរ។

អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។

សូមចូលទៅមើលគេហទំព័រ www.Toro.com សម្រាប់​ព័ត៌មាន​បន្ថែម​រួមមាន​​ការណែនាំ​អំពី សុវត្ថិភាព និងសម្ភារឯកសារ​បណ្ដុះបណ្ដាល ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។

នៅពេលណាដែលអ្នកត្រូវការថែទាំ គ្រឿងបន្លាស់ពិតប្រាកដរបស់ Toro ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់របស់ផលិតផលរបស់អ្នកឲ្យរួចរាល់។ រូបភាព 1 កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។

Important: ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើផ្លាកលេខស៊េរី (បើមាន) ដើម្បីទទួលបានការធានា គ្រឿងបន្លាស់ និងព័ត៌មានអំពីផលិតផលផ្សេងទៀត។

g259773

ផលិតផលនេះគោរពតាមសេចក្ដីណែនាំរបស់អឺរ៉ុបដែលពាក់ព័ន្ធ។ សម្រាប់ព័ត៌មានលម្អិត សូមមើលសន្លឹកព័ត៌មានស្ដីពីសេចក្ដីប្រកាសអំពីអនុលោមភាព (DOC) ជាក់លាក់របស់ផលិតផលដាច់ដោយឡែក។

វាជាការរំលោភបំពានទៅលើក្រមធនធានសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ផ្នែកទី 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬប្រតិបត្តិការម៉ាស៊ីននៅលើដីដែលគ្របដណ្តប់ដោយព្រៃឈើ ព្រៃគុម្ពោត ឬស្មៅណាមួយ លើកលែងតែម៉ាស៊ីនត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់ផ្កាភ្លើង ដូចមានចែងនៅក្នុងផ្នែក 4442 ដោយត្រូវបានថែទាំនៅក្នុងបទបញ្ជាការងារប្រកបដោយប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គីភ័យ។

សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីនដែលបានភ្ជាប់មកជាមួយ ត្រូវបានផ្គត់ផ្គង់សម្រាប់ព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) និងបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការបំភាយឧស្ម័នរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការថែទាំ និងការធានា។ គ្រឿងបន្លាស់អាចត្រូវបានបញ្ជាទិញតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត និងធាតុផ្សំមួយចំនួនរបស់វាត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្ត ពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

សុវត្ថិភាពទូទៅ

ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើង​វត្ថុផ្សេងៗ។

  • សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេលបញ្ឆេះម៉ាស៊ីន។

  • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

  • ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។

  • ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំង ដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។

  • ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។

  • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពី​ចំណុចអ្នកបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

និមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព

និមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព 2) បានបង្ហាញនៅក្នុងសៀវភៅណែនាំនេះ និងនៅលើគ្រឿងចក្រbប្រាប់ពីសារសុវត្ថិភាពសំខាន់ៗ ដែលអ្នកត្រូវតែអនុវត្តតាមដើម្បីបង្ការគ្រោះថ្នាក់។

g000502

និមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាពបង្ហាញពីលើពត៌មានដែលព្រមានអ្នកអំពីសកម្មភាព ឬស្ថានភាពដែលគ្មានសុវត្ថិភាព និងមានពាក្យពីខាងក្រោយថា គ្រោះថ្នាក់, ការព្រមាន, ឬ ប្រុងប្រយ័ត្ន

គ្រោះថ្នាក់ បង្ហាញពីស្ថានភាពគ្រោះថ្នាក់ដែលជិតមកដល់ ប្រសិនបើមិនអាចជៀសវាងបាន, វានឹង បណ្តាលឱ្យស្លាប់ ឬរបួសធ្ងន់ធ្ងរជាមិនខាន។

ការព្រមាន បង្ហាញពីស្ថានភាពគ្រោះថ្នាក់ដែលអាចកើតឡើង ប្រសិនបើមិនអាចជៀសវាងបាន, វាអាច បណ្តាលឱ្យស្លាប់ ឬរបួសធ្ងន់ធ្ងរជាមិនខាន។

ប្រុងប្រយ័ត្ន បង្ហាញពីស្ថានភាពគ្រោះថ្នាក់ដែលអាចកើតឡើង ប្រសិនបើមិនអាចជៀសវាងបាន, វាអាចនឹង បណ្តាលឱ្យរងរបួសស្រាល ឬល្មម។

សៀវភៅណែនាំនេះប្រើប្រាស់ពាក្យពីរម៉ាត់ផ្សេងទៀតដើម្បីរំលេចព័ត៌មាន។ សំខាន់ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មាន​មេកានិក និង ចំណាំសង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។

decalbatterysymbols
decal93-6681
decal93-7276
decal94-3353
decal99-3444
decal136-3702
decal117-3270

ម៉ាស៊ីន CE

decal121-3598
decal125-6688
decal133-8062
decal121-3628
decal136-3717
decal106-9290

ម៉ូដែល 03170

decal136-3678

ម៉ូដែល 03171

decal136-3679
decal121-3623
decal136-3716

ការផ្គុំដំឡើង

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

ការដំឡើង ឬ​ដាក់​កង់

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បង្គុំកង់មុខ2
បង្គុំកង់ក្រោយ1

Important: ខ្នងកង់ និងសំបកកង់ក្រោយតូចជាងខ្នង និងសំបកកង់ទាំង 2 ខាងមុខ។

  1. ចាប់បង្គុំកង់ដាក់លើដុំកង់ដោយអោយដងវ៉ាល់តម្រឹមទៅខាងក្រៅ។

  2. រឹតភ្ជាប់កង់ទៅនឹងដុំរបស់វាដោយខ្ចៅកង់ ហើយមួលខ្ចៅអោយចំលេខពី 61 ទៅ 88 N∙m (45 ទៅ 65 ft-lb)។

  3. ធ្វើជំហានឡើងវិញ 1 និង 2 សម្រាប់បង្គុំកង់ផ្សេងទៀត។

ការបំពាក់ ឬការដាក់ចង្កូត

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ចង្កូត1
គម្របចង្កូត1
រ៉ងធំ1
ខ្ចៅទប់1
វីស1
  1. រុញចង្កូតចូលដងចង្កូត(រូបភាព 3)។

    g010834
  2. រុញរ៉ងចូលដងចង្កូត(រូបភាព 3)។

  3. រឹតបន្តឹងចង្កូតទៅនឹងដងរបស់វា (រូបភាព 3) ដោយខ្ចៅទប់ រឹតពីរជាន់/អេគ្រូមួលសម្លាប់ រួចរឹតវាក្នុងកម្រិត 27 ដល់ 35 N∙m (20 ដល់ 26 ft-lb)។

  4. ដាក់ ឬបំពាក់គម្របទៅនឹងចង្កូត រួចរឹតបន្តឹងវាដោយវីសមួយគ្រាប់ (រូបភាព 3)។

ការសាក និងការភ្ជាប់អាគុយ

គ្រោះថ្នាក់

អេឡិចត្រលីតអាគុយ​មាន​ផ្ទុក​អាស៊ីដស៊ុលហ្វួរីកដែល​បណ្ដាលឲ្យស្លាប់បាន​ បើ​​បានលេប និង​បណ្ដាលឲ្យរលាកធ្ងន់ធ្ងរ។

  • ហាមផឹក​អេឡិចត្រូលីត និង​ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​ស្បែក ភ្នែក ឬ​សំលៀកបំពាក់។ ត្រូវពាក់វ៉ែនតាសុវត្ថិភាព និងស្រោមដៃកៅស៊ូ។

  • ចាក់បំពេញអាគុយនៅកន្លែងដែលទឹកស្អាតអាចប្រើបានជានិច្ចសម្រាប់ការលាងសម្អាត​ស្បែក។

  1. ដោះក្បាលមួលទាំង 2​ ដែលរឹតភ្ជាប់នឹងគម្របអាគុយទៅនឹងគ្រឿងចក្រ រួចដោះគម្របនោះចេញ (រូបភាព 4)។

    g336164
  2. វាស់តង់ស្យុងអាគុយ។

    Note: ប្រសិនបើអ្នកវាស់ឃើញ 12.4 V ឬខ្ពស់ជាងនេះ បានន័យថាអាគុយសាកភ្លើងហើយ។

  3. ប្រសិនបើអ្នកវាស់ឃើញ 12.3 V ឬទាបជាងនេះ សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង។

    ការព្រមាន

    ការសាកអាគុយ បញ្ចេញនូវឧស្ម័នដែលអាចផ្ទុះបាន។

    • រក្សាផ្កាភ្លើង ឬអណ្ដាតភ្លើងនៅអោយឆ្ងាយពីអាគុយ។

    • កុំជក់បារីក្បែរអាគុយ។

  4. នៅពេលការសាកភ្លើងអាគុយ ត្រូវផ្ដាច់ឆ្នាំងសាកចេញពីព្រីភ្លើង និងក្បាល ឬ​ប៉ូលអាគុយ។

  5. ចាប់ខ្សែវិជ្ជមាន (ក្រហម) ទល់នឹងប៉ូលវិជ្ជមាន (+), ហើយរឹតភ្ជាប់វាដោយប៊ូឡុង-T និងខ្ចៅ (រូបភាព 5)។

    Note: ត្រូវធ្វើឲ្យប្រាកដថា ប៉ូលវិជ្ជមាន (+) នៅគ្រប់កន្លែងលើប៉ូល និងខ្សែត្រូវបានដាក់នៅជាប់នឹងអាគុយ។

    Important: ខ្សែមិនត្រូវប៉ះនឹងគម្របអាគុយជាដាច់ខាត។

  6. ចាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (–) នៃអាគុយ ហើយរឹតភ្ជាប់វាដោយប៊ូឡុង-T និងខ្ចៅ (រូបភាព 5)។

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឲ្យខូចត្រាក់ទ័រ និងខ្សែភ្លើង​ដែលបណ្ដាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។

    • ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។

    • ជានិច្ចកាល​ត្រូវ​ភ្ជាប់ខ្សែប៉ូលអាគុយវិជ្ជមាន ឬ​បូក (ក្រហម) មុនពេលភ្ជាប់ខ្សែប៉ូលអវិជ្ជមាន ឬ​ដក (ខ្មៅ)។

    g011213

    Important: ប្រសិនបើអ្នកធ្លាប់ដោះអាគុយចេញ ត្រូវប្រាកដថាប៊ូឡុងក្រចាប់អាគុយត្រូវបានដំឡើងជាមួយនឹងក្បាលប៊ូឡុងដែលដាក់នៅលើផ្នែកបាតខាងក្រោម និងនិងខ្ចៅនៅលើផ្នែកខាងលើ។ ប្រសិនបើប៊ូឡុងក្រចាប់ត្រូវបានដាក់បញ្ច្រាស នោះវាអាចនឹងរំខានដល់បំពង់អ៊ីដ្រូលិកនៅពេលប្ដូរកន្លែងផ្នែកកាត់។

  7. លាបខ្លាញ់លើតំណភ្ជាប់អាគុយទាំងពីរជាមួយខ្លាញ់រំអិល Grafo 112X លាបលើស្រទាប់ (គ្រឿងបន្លាស់ Toro លេខ 505-47) ឬលាបប្រេងស្រាល ដើម្បីការពារការច្រែះ។

  8. រុញគម្របជ័រពីលើក្បាល ឬ​ប៉ូលអាគុយវិជ្ជមាន ដើម្បីការពារការឆ្លងភ្លើងដែលអាចកើតមានឡើង។

  9. ដំឡើងគម្របអាគុយ។

ការពិនិត្យមើលឧបករណ៍បង្ហាញជម្រាល

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ឧបករណ៍បង្ហាញមុំ (ឧបករណ៍ប្រើដៃ)1
  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

  2. ផ្ទៀងផ្ទាត់ថាគ្រឿងចក្រមិនផ្អៀងឬបះចុះបះឡើងដោយការដាក់ឧបករណ៍វាស់មុំដោយប្រើដៃ (ដែលផ្គត់ផ្គង់ជាមួយគ្រឿងចក្រ) នៅលើបន្ទះដែកកាត់គ្រោង ដោងធុងប្រេង(រូបភាព 6)។

    g353081
  3. ប្រសិនបើឧបករណ៍វាស់មុំមិនបង្ហាញ 0°, ត្រូវផ្លាស់ទីគ្រឿងចក្រទៅទីតាំងដែលអ្នកអាចទៅដល់ 0° ដែលបង្ហាញនៅលើឧបករណ៍វាស់មុំដោយប្រើដៃ។

  4. ពិនិត្យមើលឧបករណ៍វាស់កម្រិតជម្រាលដែលចាប់នៅលើបំពង់ចង្កូតនៃគ្រឿងចក្រ (រូបភាព 7)។

    Note: ឧបករណ៍វាស់កម្រិតជម្រាលគួរបង្ហាញ 0° នៅពេលមើលពីទីតាំងអ្នកបញ្ជា។

    g008873
  5. ប្រសិនបើឧបករណ៍វាស់កម្រិតជម្រាលមិនបង្ហាញ 0°, ត្រូវបន្ធូរវីសទាំង 2 គ្រាប់ និងខ្ចៅខ្ទាស់ទាំង 2 គ្រាប់ដែលរឹតភ្ជាប់ឧបករណ៍វាស់មុំទៅនឹងក្រចាប់ចាប់ លៃតម្រូវឧបករណ៍វាស់មុំអោយដល់មុំ 0° ហើយរឹតបន្តឹងវីស និងខ្ចៅ។

ការបំពាក់ ឬការដាក់របារវិល

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

បង្គុំរបារវិល1
ប៊ូឡុងក្បាលជ្រុង4
ខ្ចៅខ្ទាស់4
ចង្កំទុយោ1

ការព្រមាន

ការបញ្ជាគ្រឿងចក្រជាមួយរបារវិលបានកែហើយ ឬខូចមិនអាចការពារអ្នកបានគ្រប់គ្រាន់ទេ ហើយអាចនឹងបណ្ដាលអោយរងរបួស ឬស្លាប់ដោយសារការរមៀល។

  • កុំដំឡើងរបារវិលបានកែហើយ ឬខូចនៅលើគ្រឿងចក្រ។

  • ប្ដូររបារវិលខូចចេញ កុំជួសជុល ឬកែកូនវាអី។

  1. បន្ទាបរបារវិលនៅលើឧបករណ៍សណ្ដោងដែលម៉ោនជាប់នឹងក្រចាប់ តម្រឹមរន្ធម៉ោន។ ត្រូវប្រាកដថាបំពង់ខ្យល់នៅលើរបារវិលស្ថិតនៅផ្នែកខាងឆ្វេងនៃគ្រឿងចក្រ (រូបភាព 8)។

    g011160
  2. រឹងផ្នែកនីមួយៗនៃរបារវិលទៅនឹងក្រចាប់ម៉ោនដោយប៊ូឡុងក្បាលជ្រុងទាំង 2 គ្រាប់ និងខ្ចៅខ្ទាស់ 2 គ្រាប់ (រូបភាព 8)។ មួលខ្ចៅខ្ចងក្នុងកម្រិតពី 81 N∙m (60 ft-lb)។

  3. រឹតទុយោខ្យល់ប្រេងទៅនឹងបំពង់ខ្យល់នៅលើរបារវិលដោយចង្កំទុយោ។

    ការប្រុងប្រយ័ត្ន

    ការបញ្ឆេះម៉ាស៊ីនដោយទុយោខ្យល់ប្រេងផ្ដាច់ចេញពីបំពង់ខ្យល់នឹងបណ្ដាលអោយប្រេងហូរចេញពីទុយោ ការបង្កើនហានិយភ័យនៃអគ្គីភ័យ ឬការផ្ទុះឆេះ។ អគ្គីភ័យ ឬការផ្ទុះមក​ពីប្រេង​អាចដុតអ្នក និងអ្នកដទៃទៀត​ ហើយ​អាច​បណ្តាលឲ្យខូច​ខាត​ទ្រព្យសម្បត្តិ​។

    ភ្ជាប់បំពង់ខ្យល់ប្រេងទៅនឹងបំពង់ខ្យល់មុននឹងបញ្ឆេះម៉ាស៊ីន។

ការដំឡើងដៃស្ទូចខាងមុខ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ឈុតដៃស្ទូច (ឈុតបន្ទាប់បន្សំ—បញ្ជាទិញដាច់ដោយឡែក)1

ការរៀបចំក្នុងការដំឡើងដៃស្ទូច

  1. ស៊កដងវិលទៅក្នុងដៃស្ទូចនីមួយៗ ហើយតម្រឹមរន្ធចាប់(រូបភាព 9)។

    g011162
  2. រឹតដងវិលទៅនឹងដៃស្ទូចដោយប៊ូឡុងទាំង 2 គ្រាប់ (5/16 x 7/8 អ៊ិញ)។

  3. មួលប៊ូឡុងក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ដល់ 33 ft-lb)។

  4. នៅផ្នែកខាងមុខនៃគ្រឿងចក្រ សូមដោះខ្ចៅរឹតក្បាលជ្រុងទាំង 2 គ្រាប់ (1/2 x 2 អ៊ីញ) ដែលរឹតភ្ជាប់តំណឡាបស៊កទៅនឹងឡាបស៊កដៃស្ទូច ហើយដោះតំណនោះចេញ (រូបភាព 10)។

    Note: រក្សាទុកឡាបស៊ក និងខ្ចៅរឹត។

    g011161

ការដំឡើងដៃស្ទូចទៅនឹងគ្រឿងចក្រ

  1. ដំឡើងដៃស្ទូចនៅលើឡាបស៊កដៃស្ទូចដូចបានបង្ហាញនៅក្នុង រូបភាព 11)។

    g346437
  2. ដំឡើងតំណឡាបស៊កទៅនឹងឡាបស៊កដៃស្ទូច (រូបភាព 11) ជាមួយនឹងខ្ចៅរឹតក្បាលជ្រុងទាំង 2 គ្រាប់ (1/2 x 2 អ៊ិញ) ដែលអ្នកបានដោះចេញនៅក្នុង ការរៀបចំក្នុងការដំឡើងដៃស្ទូច

  3. មួលខ្ចៅរឹតក្នុងកម្រិតពី 95 N∙m (70 ft-lb)។

ការដំឡើងស៊ីឡាំងលើកទៅនឹងដៃស្ទូចខាងឆ្វេង

ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2

  1. តម្រឹមចុងគម្របនៃស៊ីឡាំងលើកជាមួយនឹងរន្ធនៅក្នុងទ្រនាប់ដៃស្ទូច (រូបភាព 12)។

    g346438
  2. ដំឡើងស៊ីឡាំងទៅនឹងទ្រនាប់ដោយកន្លាស់ចាប់ និងរ៉ងបិទទាំង 2 គ្រាប់ (រូបភាព 12)។

  3. លាបខ្លាញ់លីចូមលេខ 2 ទៅនឹងគ្រឿងបង្គុំលាបខ្លាញ់នៃដៃស្ទូច និងស៊ីឡាំងអ៊ីដ្រូលិក (រូបភាព 12)។

ការដំឡើងស៊ីឡាំងលើកទៅនឹងដៃស្ទូចខាងស្ដាំ

ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2

  1. ដាក់តម្រង់ទម្រងបង្ហូរប្រេងខាងក្រោមគ្រឿងបង្គុំអ៊ីដ្រូលិកនៃស៊ីឡាំងលើក (រូបភាព 13)។

    g346441
  2. នៅត្រង់ស៊ីឡាំងលើក បន្ធូរខ្ចៅបង្វិលត្រង់នៃទុយោត្រឡប់ និងខ្ចៅបង្វិលមុំ 90° នៃទុយោលើក (រូបភាព 14)។

    g346440
  3. រុំក្រណាត់ជុំវិញខ្ចៅរឹតទុយោ។

  4. រំកិលដងស៊ីឡាំងលើកយឺតៗរហូតដល់វាតម្រឹមចំនឹងរន្ធនៃទ្រនាប់ដៃលើក (រូបភាព 15)។

    Important: ទឹកអ៊ីដ្រូលិកធ្លាយចេញត្រង់ខ្ចៅរឹតទុយោនៅពេលអ្នករំកិលដងស៊ីឡាំងលើក។

    g346439
  5. ដំឡើងដងទៅនឹងទ្រនាប់ដោយកន្លាស់ចាប់ ជ័រទប់ទាំង 2 និងរ៉ងបិទទាំង 2 គ្រាប់ (រូបភាព 15)។

  6. លាបខ្លាញ់លីចូមលេខ 2 ទៅនឹងគ្រឿងបង្គុំលាបខ្លាញ់នៃដៃស្ទូច និងស៊ីឡាំងអ៊ីដ្រូលិក (រូបភាព 15)។

  7. មួលខ្ចៅបង្វិលនៃទុយោត្រឡប់ និងលើកក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ទៅ 33 ft-lb)។

    g346476
  8. សម្អាតទឹកអ៊ីដ្រូលិកចេញពីគ្រឿងចក្រ។

ការដំឡើងស្លាបឆ្អឹងគ្រោងទៅនឹងផ្នែកកាត់

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ផ្នែកកាត់ (គ្រឿងបន្ទាប់បន្សំ—បញ្ជាទិញដាច់ដោយឡែក)3

ការរៀបចំផ្នែកកាត់

  1. ដកដោះផ្នែកកាត់ចេញពីប្រអប់កាតុង។

  2. លៃតម្រូវផ្នែកកាត់ដូចដែលបានណែនាំនៅក្នុង សៀវភៅណែនាំអ្នកបញ្ជា សម្រាប់ផ្នែកកាត់។

ការដំឡើងស្លាបឆ្អឹងគ្រោងសម្រាប់ផ្នែកកាត់មុខ

ផ្នែកកាត់មានតំណ

Note: ស្លាបឆ្អឹងគ្រោងជាគ្រឿងនៃឈុតដៃលើកបន្ទាប់បន្សំ។

  1. តម្រង់រន្ធនៅក្នុងទ្រនាប់ចាននៃស្លាបឆ្អឹងគ្រោងមុខជាមួយរន្ធនៅក្នុងផ្នែកកាត់ដែលចាប់ទ្រនាប់ចាន (រូបភាព 17)។

    g353162
  2. តម្រង់ទ្រនាប់នៅចន្លោះទ្រនាប់ចាន និងតំណ (រូបភាព 17), ហើយដំឡើងទ្រនាប់ចាន និងជ័រទប់រាងធូរៗជាមួយប៊ូឡុងរឹត (3/8 x 1 1/4 អ៊ិញ), ទ្រនាប់, និងខ្ចៅខ្ទាស់ក្បាលជ្រុង (3/8 អ៊ិញ)។

    Note: ប្រសិនបើអ្នកកំពុងចាប់ផ្ដើមដំឡើងនៅខាងក្រោយនៃផ្នែកកាត់ ត្រូវប្រើរន្ធកណ្ដាលនៃទ្រនាប់ចាន។

  3. ធ្វើតាមជំហានម្ដងទៀត 2 នៅរន្ធទ្រនាប់ចាន និងតំណផ្សេងទៀត។

  4. មួលរឹតខ្ចៅខ្ទាស់ក្បាលជ្រុងក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ដល់ 33 ft-lb)។

  5. ធ្វើតាមជំហានម្ដងទៀត 1 តាមរយៈ 4 សម្រាប់ផ្នែកកាត់មុខ និងស្លាបឆ្អឹងគ្រោងផ្សេងទៀត។

ការដំឡើងផ្នែកកាត់ និងស្លាបឆ្អឹងគ្រោងក្រោយ

ផ្នែកកាត់មានតំណ

Note: ស្លាបឆ្អឹងគ្រោងក្រោយជាគ្រឿងនៃឈុតដៃលើកបន្ទាប់បន្សំ។

  1. តម្រង់រន្ធនៅក្នុងទ្រនាប់ចាននៃស្លាបឆ្អឹងគ្រោងក្រោយជាមួយរន្ធនៅក្នុងផ្នែកកាត់ដែលចាប់ទ្រនាប់ចាន

    g353110
  2. តម្រង់ទ្រនាប់នៅចន្លោះទ្រនាប់ចាន និងតំណ (រូបភាព 18), ហើយដំឡើងទ្រនាប់ចាន និងជ័រទប់រាងធូរៗជាមួយប៊ូឡុងរឹត (3/8 x 1 1/4 អ៊ិញ), ទ្រនាប់, និងខ្ចៅខ្ទាស់ក្បាលជ្រុង (3/8 អ៊ិញ)។

    Note: ប្រសិនបើអ្នកកំពុងចាប់ផ្ដើមដំឡើងនៅខាងក្រោយនៃផ្នែកកាត់ ត្រូវប្រើរន្ធកណ្ដាលនៃទ្រនាប់ចាន។

  3. ធ្វើតាមជំហានម្ដងទៀត 2 នៅរន្ធទ្រនាប់ចាន និងតំណផ្សេងទៀត។

  4. មួលរឹតខ្ចៅខ្ទាស់ក្បាលជ្រុងក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ដល់ 33 ft-lb)។

ការដំឡើងស្លាបឆ្អឹងគ្រោងសម្រាប់ផ្នែកកាត់មុខ

ផ្នែកកាត់ជាមួយទ្រនាប់ចាប់

Note: ស្លាបឆ្អឹងគ្រោងជាគ្រឿងនៃឈុតដៃលើកបន្ទាប់បន្សំ។

  1. តម្រង់រន្ធនៅក្នុងទ្រនាប់ចាននៃស្លាបឆ្អឹងគ្រោងមុខជាមួយរន្ធនៅក្នុងផ្នែកកាត់ដែលចាប់ទ្រនាប់ចាន (រូបភាព 19)។

    g353163
  2. តម្រង់ទ្រនាប់នៅចន្លោះជ័រទប់ និងតំណ (រូបភាព 19), ហើយដំឡើងទ្រនាប់ចានចាប់ និងជ័រទប់រាងធូរៗជាមួយប៊ូឡុងរឹត (3/8 x 1 1/4 អ៊ិញ) និងខ្ចៅខ្ទាស់ក្បាលជ្រុង (3/8 អ៊ិញ)។

    Note: ប្រសិនបើអ្នកកំពុងចាប់ផ្ដើមដំឡើងនៅខាងក្រោយនៃផ្នែកកាត់ ត្រូវប្រើរន្ធកណ្ដាលនៃទ្រនាប់ចាននីមួយៗ។

  3. ធ្វើតាមជំហានម្ដងទៀត 2 នៅរន្ធទ្រនាប់ចានផ្សេងទៀត។

  4. មួលរឹតខ្ចៅខ្ទាស់ក្បាលជ្រុងក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ដល់ 33 ft-lb)។

  5. ធ្វើតាមជំហានម្ដងទៀត 1 តាមរយៈ 4 សម្រាប់ផ្នែកកាត់មុខ និងស្លាបឆ្អឹងគ្រោងផ្សេងទៀត។

ការដំឡើងផ្នែកកាត់ និងស្លាបឆ្អឹងគ្រោងក្រោយ

ផ្នែកកាត់ជាមួយទ្រនាប់ចាប់

Note: ស្លាបឆ្អឹងគ្រោងក្រោយជាគ្រឿងនៃឈុតដៃលើកបន្ទាប់បន្សំ។

  1. តម្រង់រន្ធនៅក្នុងទ្រនាប់ចាននៃស្លាបឆ្អឹងគ្រោងក្រោយជាមួយរន្ធនៅក្នុងផ្នែកកាត់ដែលចាប់ទ្រនាប់ចាន (រូបភាព 15)។

    g353096
  2. តម្រង់ទ្រនាប់នៅចន្លោះជ័រទប់ និងតំណ (រូបភាព 16), ហើយដំឡើងទ្រនាប់ចានចាប់ និងជ័រទប់រាងធូរៗជាមួយប៊ូឡុងរឹត (3/8 x 1 1/4 អ៊ិញ) និងខ្ចៅខ្ទាស់ក្បាលជ្រុង (3/8 អ៊ិញ)។

    Note: ប្រសិនបើអ្នកកំពុងចាប់ផ្ដើមដំឡើងនៅខាងក្រោយនៃផ្នែកកាត់ ត្រូវប្រើរន្ធកណ្ដាលនៃទ្រនាប់ចាននីមួយៗ។

  3. ធ្វើតាមជំហានម្ដងទៀត 2 នៅរន្ធទ្រនាប់ចានផ្សេងទៀត។

  4. មួលរឹតខ្ចៅខ្ទាស់ក្បាលជ្រុងក្នុងកម្រិតពី 37 ទៅ 45 N∙m (27 ដល់ 33 ft-lb)។

ការដាក់ ឬ​បំពាក់ផ្នែកកាត់

  1. រុញរ៉ងរុញនៅលើដងវិលដៃលើកខាងមុខនីមួយៗ។

  2. រុញស្លាបឆ្អឹងគ្រោងផ្នែកកាត់នៅលើដងវិល ហើយរឹតភ្ជាប់វាដោយកន្លាស់ខ្ទាស់ (រូបភាព 21)។

    Note: នៅលើផ្នែកកាត់ក្រោយ ដាក់រ៉ងរុញនៅចន្លោះផ្នែកខាងក្រោយនៃស្លាបឆ្អឹងគ្រោង និងកន្លាស់ខ្ទាស់។

    g012016
  3. លាបខ្លាញ់លើដៃលើកទាំងអស់ និងចំណុចវិលនៃស្លាបឆ្អឹងគ្រោង។

    Important: ត្រូវប្រាកដថាទុយោមិនមានការបត់ ឬកោងខ្លាំងដែលទុយោផ្នែកកាត់ខាងក្រោយត្រូវបានបញ្ជូនដូចបង្ហាញក្នុង (រូបភាព 22)។ លើកផ្នែកកាត់ឡើង ហើយរំកិលវាទៅខាងឆ្វេង (ម៉ូដែល 03171)។ ទុយោផ្នែកកាត់ខាងក្រោយមិនត្រូវប៉ះនឹងក្រចាប់ខ្សែអូសនោះទេ។ ដាក់ទីតាំងខ្ចៅ និង/ឬទុយោឡើងវិញបើចាំបាច់

    g011965
  4. បញ្ជូនចុងច្រវ៉ាក់ឡើងលើកាត់តាមរន្ធនៅលើចុងនៃស្លាបឆ្អឹងគ្រោងនីមួយៗ។ រឹតភ្ជាប់ចុងច្រវ៉ាក់ទៅនឹងផ្នែកខាងលើនៃស្លាបឆ្អឹងគ្រោងដោយប៊ូឡុង ទ្រនាប់ និងខ្ចៅខ្ទាស់(រូបភាព 23)។

    g011218

ការដំឡើងម៉ូទ័របរផ្នែកកាត់

  1. ដាក់ផ្នែកកាត់នៅផ្នែកខាងមុខនៃដងវិលដៃលើក។

  2. ដោះទម្ងន់ និងទ្រនាប់រាងមូល (រូបភាព 24) ចេញពីចុងផ្នែកខាងក្នុងនៃផ្នែកកាត់ខាងស្ដាំ។

    g011964
  3. ដោះឆ្នុកចេញពីតួបាដាងនៅលើចុងផ្នែកខាងក្រៅនៃផ្នែកកាត់ខាងស្ដាំ ហើយដំឡើងទម្ងន់ និងរ៉ង។

  4. ដោះឌុយដឹកជញ្ជូនចេញពីតួបាដាងនៅលើផ្នែកកាត់នៅសល់។

  5. ស៊កទ្រនាប់រាងមូល (ដែលផ្គត់ផ្គង់ជាមួយផ្នែកកាត់) នៅលើទ្រនាប់នៃម៉ូទ័របរ (រូបភាព 25)។

    g012025
  6. ដំឡើងម៉ូទ័រទៅនឹងចុងបរនៃផ្នែកកាត់ ហើយរឹតភ្ជាប់វាដោយខ្ចៅរឹតទាំង 2 គ្រាប់ដែលផ្ដល់ដោយផ្នែកកាត់ (រូបភាព 25)។

ការលៃតម្រូវដៃលើក

ការពិនិត្យមើលដៃលើក និងប្រឡោះផ្នែកកាត់ខាងក្រោយ

  1. បញ្ឆេះម៉ាស៊ីន។

  2. លើកផ្នែកកាត់។

  3. នៅផ្នែកកាត់ខាងមុខ សូវវាស់ចម្ងាយរវាងដៃលើកខាងឆ្វេង និងក្រចាប់ទ្រនាប់បាត និងដៃលើកខាងស្ដាំ និងក្រចាប់ទ្រនាប់បាត (រូបភាព 26)។

    Note: ប្រឡោះត្រឹមត្រូវមានប្រវែងពី 5 ទៅ 8 ម.ម (3/16 ទៅ 5/16 អ៊ីញ)។ ប្រសិនបើប្រឡោះមិនស្ថិតក្នុងចន្លោះនោះទេ សូមលៃតម្រូវស៊ីឡាំងលើកផ្នែកកាត់ សូមមើល ការលៃតម្រូវប្រឡោះដៃលើក និង ការលៃតម្រូវប៊ូឡុងបញ្ឈប់ដៃលើក

    Important: កង្វះប្រឡោះនៅក្រចាប់ទ្រនាប់ចានអាចធ្វើអោយដៃលើកខូចបាន។

    g353279
  4. នៅផ្នែកកាត់ខាងក្រោយ សមវាស់ប្រឡោះនៅចន្លោះខ្សែចងនៅផ្នែកខាងលើនៃរបារចងផ្នែកកាត់ខាងក្រោយ និងរបារកាងការពារការប៉ះទង្គិច(រូបភាព 27)។

    Note: ប្រឡោះត្រឹមត្រូវមានប្រវែងពី 0.51 ទៅ 2.54 ម.ម (0.02 ទៅ 0.10 អ៊ីញ)។ ប្រសិនបើប្រឡោះមិនស្ថិតក្នុងចន្លោះនោះទេ សូមលៃតម្រូវស៊ីឡាំងលើកផ្នែកកាត់ សូមមើល ការលៃតម្រូវប្រឡោះផ្នែកកាត់ខាងក្រោយ

    Important: កង្វះប្រឡោះនៅរបារចងខាងក្រោយអាចធ្វើអោយផ្នែកកាត់ខូច។

    g353278
  5. បញ្ឆេះម៉ាស៊ីន បន្ទាប​ផ្នែកកាត់ ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់លែងមានចលនាសិន។

ការលៃតម្រូវប្រឡោះដៃលើក

  1. នៅសងខាងគ្រឿងចក្រ សូមបន្ធូរខ្ចៅទប់ ហើយថយក្រោយចេញពីប៊ូឡុងបញ្ឈប់ដៃលើក (រូបភាព 28)។

    g353221
  2. បន្ធូរខ្ចៅទប់នៅលើដងស៊ីឡាំងលើក (រូបភាព 29)។

    g008878
  3. ដោះកន្លាស់ចេញពីចុងដង ហើយបង្វិលតំណរឹត។

  4. ដំឡើងកន្លាស់ និងពិនិត្យមើលប្រឡោះ។

  5. ធ្វើតាមជំហានម្ដងទៀត 1 តាមរយៈ 4 ប្រើចាំបាច់។

  6. បញ្ឆេះម៉ាស៊ីន លើក​ផ្នែកកាត់ឡើង ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់លែងមានចលនាសិន។

  7. វាស់ចម្ងាយរវាងដៃលើកខាងឆ្វេង និងខាងស្ដាំ និងក្រចាប់ទ្រនាប់បាត។

    Note: ប្រឡោះត្រឹមត្រូវមានប្រវែងពី 0.51 ទៅ 2.54 ម.ម (0.02 ទៅ 0.10 អ៊ីញ)។

  8. ធ្វើតាមជំហានម្ដងទៀត 3 តាមរយៈ 7 តាមតម្រូវការ។

  9. រឹតបន្តឹងខ្ចៅទប់តំណរឹត។

  10. ធ្វើតាមជំហានម្ដងទៀត 2 តាមរយៈ 9 នៅផ្នែកម្ខាងទៀតនៃគ្រឿងចក្រ បន្ទាប់មកអនុវត្ត ការលៃតម្រូវប៊ូឡុងបញ្ឈប់ដៃលើក និតិវិធី។

ការលៃតម្រូវប៊ូឡុងបញ្ឈប់ដៃលើក

Important: កង្វះប្រឡោះនៅប៊ូឡុងបញ្ឈប់អាចធ្វើអោយដៃលើកខូចបាន។

Note: ប្រសិនបើដៃលើកខាងក្រោយលាន់សម្លេងកំឡុងពេលដឹកជញ្ជូន ត្រូវបន្ថយប្រឡោះ។

  1. បញ្ឆេះម៉ាស៊ីន លើក​ផ្នែកកាត់ឡើង ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់លែងមានចលនាសិន។

  2. លៃតម្រូវប៊ូឡុងបញ្ឈប់រហូតដល់អ្នកវាស់ពី 0.13 ទៅ 1.02 ម.ម (0.005 ទៅ 0.040 អ៊ីញ) រវាងប៊ូឡុងបញ្ឈប់ និងទ្រនាប់ចានដៃលើក។

    g353280
  3. ធ្វើតាមជំហានម្ដងទៀត 2 នៅត្រង់ប៊ូឡុងបញ្ឈប់សម្រាប់ដៃលើកផ្សេងទៀត។

  4. បញ្ឆេះម៉ាស៊ីន បន្ទាប​ផ្នែកកាត់ ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់លែងមានចលនាសិន។

ការលៃតម្រូវប្រឡោះផ្នែកកាត់ខាងក្រោយ

  1. បន្ធូរខ្ចៅទប់នៃដងស៊ីឡាំងលើក (រូបភាព 31)។

    g008880
  2. ចាប់ដងស៊ីឡាំងនៅជិតនឹងខ្ចៅជាមួយដង្កាប់ និងក្រណាត់ ហើយបង្វិលដងនោះ។

    Note: ការធ្វើឱ្យដងងខ្លីកាត់បន្ថយខ្សែចង និងប្រឡោះកាងបញ្ឈប់។

  3. បញ្ឆេះម៉ាស៊ីន។

  4. លើកនៅផ្នែកកាត់ ហើយវាស់ប្រឡោះនៅចន្លោះខ្សែចងនៅផ្នែកខាងលើនៃរបារចងផ្នែកកាត់ខាងក្រោយ និងការបញ្ឈប់។

    ប្រឡោះត្រឹមត្រូវមានប្រវែងពី 0.51 ទៅ 2.54 ម.ម (0.02 ទៅ 0.10 អ៊ីញ)។

  5. ធ្វើតាមជំហានម្ដងទៀត 1 តាមរយៈ 4 តាមតម្រូវការ។

  6. បន្ទាប​ផ្នែកកាត់ ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

  7. រឹតបន្តឹងខ្ចៅទប់។

ការលៃតម្រូវសម្ពាធខ្យល់សំបកកង់

លៃតម្រូវសម្ពាធខ្យល់នៃសំបកកង់នីមួយៗ សូមមើល ការ​ពិនិត្យសម្ពាធសំបកកង់

Note: កង់ត្រូវបានសប់ខ្យល់ជ្រុលសម្រាប់ការដឹកជញ្ជូន។

ការដំឡើងគន្លឹះគម្របម៉ាស៊ីន

ម៉ាស៊ីន CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ផ្ទាំងកែងភ្ជាប់1
មីនភ្ជាប់2
រ៉ង1
វីស (1/4 x 2 អ៊ីញ)1
Locknut (1/4 អ៊ីញ)1
  1. ដោះថ្ពក់គន្លឹះគម្របម៉ាស៊ីន ពីក្រចាប់គន្លឹះគម្របម៉ាស៊ីន។

  2. ដោះមីនភ្ជាប់ (2) ដែលភ្ជាប់ក្រចាប់គន្លឹះគម្របម៉ាស៊ីនទៅនឹងគម្របម៉ាស៊ីន (រូបភាព 32)។ ដោះក្រចាប់គន្លឹះគម្របម៉ាស៊ីនចេញពីគម្របម៉ាស៊ីន។

    g012628
  3. ពេលកំពុងតម្រឹមរន្ធចាប់ សូមដាក់ក្រចាប់ចាក់សោ CE និងក្រចាប់គន្លឹះគម្របម៉ាស៊ីនទៅលើគម្របម៉ាស៊ីន។ ក្រចាប់ចាក់សោត្រូវតែឈមនឹងគម្របម៉ាស៊ីន (រូបភាព 33)។ កុំដោះប៊ូឡុង និងបង្គុំខ្ចៅចេញពីដងក្រចាប់ចាក់សោ។

    g012629
  4. តម្រឹមរ៉ងជាមួយរន្ធនៅលើផ្នែកខាងក្នុងនៃគម្របម៉ាស៊ីន។

  5. មីនភ្ជាប់ក្រចាប់ និងរ៉ងទៅនឹងគម្របម៉ាស៊ីន(រូបភាព 33)។

  6. ថ្ពក់គន្លឹះទៅលើក្រចាប់គន្លឹះគម្របម៉ាស៊ីន (រូបភាព 34)។

    g354465
  7. មួលប៊ូឡុងចូលក្នុងដងម្ខាងទៀតនៃក្រចាប់ចាក់សោគម្របម៉ាស៊ីនដើម្បីចាក់សោគន្លឹះចំចំណុច (រូបភាព 35)។

    Note: រឹតបន្តឹងខ្ចៅ និងប៊ូឡុងរហូតដល់ប៊ូឡុងលែងរំកិលទៅមុខ និងថយក្រោយនៅក្នុងក្រចាប់ចាក់សោ CE។

    g350021

ការដំឡើងក្បាំងបំពង់ផ្សែង

ម៉ាស៊ីន CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្បាំងបំពង់ផ្សែង1
វីសចោះរន្ធខ្លួនឯង4
  1. ដាក់ក្បាំងបំពង់ផ្សែងជុំវិញបំពង់ស៊ីម៉ាំងខណៈពេលតម្រឹមរន្ធចាប់ជាមួយរន្ធនៅក្នុងគ្រោង (រូបភាព 36)។

    g008875
  2. រឹតបន្តឹងក្បាំងបំពង់ផ្សែងទៅនឹងគ្រោងដោយវីសចោះរន្ធខ្លួនឯង 4 គ្រាប់ (រូបភាព 36)។

ការបំពាក់ ឬការដាក់រូបបិទស្ទីកគ័រ CE

ម៉ាស៊ីន CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ស្លាកសំគាល់ឆ្នាំផលិត1
ស្លាក CE1
ស្លាកសញ្ញាគ្រោះថ្នាក់ផ្អៀង (121-3598)1

ការបិទស្លាកសំគាល់ឆ្នាំផលិត និង ស្លាកសំគាល់ CE

  1. ជូតសម្អាតគ្រោងខាងឆ្វេងនៅជិតម៉ូដែល/ផ្លាកលេខស៊េរីដោយអាល់កុល ហើយទុកគ្រោងអោយស្ងួត (រូបភាព 37)។

    g352028
  2. បកទ្រនាប់បិទចេញ ហើយបិទស្លាកសំគាល់ឆ្នាំផលិតទៅនឹងគ្រោងនៅជិតផ្លាកលេខស៊េរីដូចបានបង្ហាញក្នុង រូបភាព 37

  3. ជូតសម្អាតគ្រោងខាងឆ្វេងនៅជិតគម្របចាក់សោម៉ាស៊ីន ដោយអាល់កុល ហើយទុកគ្រោងអោយស្ងួត (រូបភាព 38)។

    g352025
  4. បកទ្រនាប់បិទចេញ ហើយបិទរូបបិទស្ទីកគ័រ CE ទៅនឹងគ្រោងដូចបានបង្ហាញនៅក្នុង រូបភាព 38

ការបិទស្លាកសញ្ញាគ្រោះថ្នាក់ផ្អៀង CE

  1. ជូតសម្អាតស្លាកសញ្ញាគ្រោះថ្នាក់ផ្អៀងនៅលើកុងទ័រវាស់ជម្រាលដោយអាល់កុល ហើយទុកគ្រោងអោយស្ងួត (រូបភាព 39)។

    g353161
  2. ដោះទ្រនាប់បិទចេញ ហើយបិទស្លាកសញ្ញាគ្រោះថ្នាក់ផ្អៀង CE ទៅនឹងស្លាកសំគាល់ផ្អៀងនៅលើកុងទ័រវាស់ជម្រាល (រូបភាព 39)។

ការដំឡើងឈុតរ៉ូឡូជំនួយ (មិនតម្រូវ)

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ឈុតរ៉ូឡូជំនួយ (មិនបានរួមបញ្ចូល)1

នៅពេលកាត់នៅលើកម្ពស់កាត់កាន់តែខ្ពស់ ត្រូវដំឡើងឈុតរ៉ូឡូជំនួយ។

  1. លើកផ្នែកកាត់ឡើងលើអោយអស់។

  2. រកមើលក្រចាប់គ្រោងនៅពីលើផ្នែកកាត់កណ្ដាល (រូបភាព 40)។

  3. ខណៈពេលចុចលើរ៉ូឡូខាងមុខនៃផ្នែកកាត់កណ្ដាល ត្រូវកំណត់ថាតើរន្ធណាមួយនៅលើក្រចាប់ជំនួយតម្រឹមជាមួយរន្ធក្រចាប់គ្រោងដើម្បីបានទៅដល់ការប៉ះរ៉ូឡូដូចគ្នានៅពេលក្រចាប់ជំនួយត្រូវបានដំឡើង (រូបភាព 40)។

    g016925
  4. បន្ទាប​ផ្នែកកាត់ ហើយចាប់ក្រចាប់ជំនួយទៅនឹងគ្រោងដោយប៊ូឡុងក្បាលមូល 2 គ្រាប់ និងខ្ចៅ 2 គ្រាប់ដែលបានផ្ដល់មកជាមួយឈុត (រូបភាព 40)។

ទិដ្ឋភាពទូទៅអំពីផលិតផល

g365312
g353291

ឈ្នាន់ទាញ

ជាន់ឈ្នាន់ទាញទៅមុខ (រូបភាព 42) ដើម្បីផ្លាស់ទីទៅមុខ។ ជាន់ឈ្នាន់ទាញថយក្រោយ (រូបភាព 42) ដើម្បីផ្លាស់ទីថយក្រោយ ឬដើម្បីជួយដល់ការឈប់នៅពេលផ្លាស់ទីទៅមុខ។ ដូចគ្នានេះផងដែរអនុញ្ញាតឲ្យឈ្នាន់មានចលនា ឬផ្លាស់ទីទៅទៅចំណុច ដាច់លេខ ដើម្បីបញ្ឈប់គ្រឿងចក្រ។

ដងរុញប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូន

ការប្រើកែងជើងរបស់អ្នក រុញដងរុញប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូន (រូបភាព 42) ខាងឆ្វេងទៅទីតាំង ដឹកជញ្ជូន ឬខាងស្ដាំទៅទីតាំង កាត់ ។

  • ផ្នែកកាត់ដំណើរការបានតែ នៅពេលដងរុញប្ដូរមុខងារ​ទៅកាត់/ដឹកជញ្ជូនស្ថិតក្នុងទីតាំង ​កាត់ ។.

  • ផ្នែកកាត់មិនបន្ទាបទេ នៅពេលដងរុញប្ដូរមុខងារ​ទៅកាត់/ដឹកជញ្ជូនស្ថិតក្នុងទីតាំង ​ដឹកជញ្ជូន ។

ដងកាច់អោយផ្អៀង

ទាញដងកាច់អោយផ្អៀង (រូបភាព 42) ត្រឡប់ទៅផ្អៀងចង្កូតទៅកាន់ទីតាំងដែលចង់បាន។ បន្ទាប់មករុញដងទៅមុខដើម្បីធានាបាននូវទីតាំង។

រន្ធកុងទ័រវាស់

រន្ធនៅក្នុងផ្ទៃរាបស្មើរបស់អ្នកបញ្ជា (រូបភាព 42) នឹងបង្ហាញប្រាប់នៅពេលផ្នែកកាត់ស្ថិតនៅចំទីតាំងកណ្ដាល់។

កុងទ័រវាស់ជម្រាល

កុងទ័រវាស់ជម្រាល (រូបភាព 42) បង្ហាញពីមុំស្រួចរបស់គ្រឿងចក្រគិតជាដឺក្រេ។

កុងត្រូលកុងស៊ុល

g353346

ដងប្ដូរផ្នែកកាត់—លើកឡើង/បន្ទាប

  • ដើម្បីបន្ទាបផ្នែកកាត់ទៅដី រុញដងប្ដូរផ្នែកកាត់ទៅមុខទៅទីតាំង បន្ទាប ប (រូបភាព 43)។

    Note: ផ្នែកកាត់មិនបន្ទាបចុះលុះត្រាតែម៉ាស៊ីនកំពុងដំណើរការ។ អ្នកមិនចាំបាច់កាន់ដងនៅក្នុងទីតាំងទៅមុខទេ ខណៈពេលដែលផ្នែកកាត់ត្រូវបានបន្ទាប។

  • ដើម្បីលើកផ្នែកកាត់ឡើង ទាញដងប្ដូរថយក្រោយទៅកាន់ទីតាំង លើក« ។

    Note: ដុំរមូរមិនដំណើរការខណៈពេលផ្នែកកាត់ត្រូវបានលើកឡើងទេ។

ដងប្ដូរផ្នែកកាត់—ការផ្លាស់ប្តូរចំហៀង

ម៉ូដែល 03171

រុញដងទៅខាងស្ដាំ ឬខាងឆ្វេងដើម្បីរំកិលផ្នែកកាត់ក្នុងទិសដៅតែមួយ។ ប្ដូរចំហៀងផ្នែកកាត់តែនៅពេលវាត្រូវបានលើកឡើង ឬប្រសិនបើវាស្ថិតនៅលើដី ហើយគ្រឿងចក្រកំពុងផ្លាស់ទី។

គ្រោះថ្នាក់

ការរំកិលផ្នែកកាត់ចុះចំណោតកាត់បន្ថយលំនឹងគ្រឿងចក្រ។ នេះអាច​បណ្ដាល​ឲ្យ​ក្រឡាប់ របួសរាងកាយ ឬ​ស្លាប់។

រំកិលផ្នែកកាត់ឡើងចំណោតខណៈពេលនៅលើចំណោតម្ខាង។

កុងតាក់ដុំផ្នែកកាត់

កុងតាក់ដុំផ្នែកកាត់ (រូបភាព 43) មាន 2 ទីតាំង៖ ភ្ជាប់ (Engage) និង ផ្ដាច់ (Disengage) ។ កុងតាក់ចុចបិទបើកប្រើវ៉ាល់សូឡែនណយនៅលើមាត់វ៉ាល់ដើម្បីបរផ្នែកកាត់

ភ្លើងព្រមានសម្ពាធប្រេង

ភ្លើងព្រមានសម្ពាធប្រេង (រូបភាព 43) បញ្ចេញពន្លឺបើសិនសម្ពាធប្រេងម៉ាស៊ីនស្រក់នៅក្រោមកម្រិតសុវត្ថិភាព។

ភ្លើងព្រមានសីតុណ្ហភាពប្រព័ន្ធស្អំម៉ាស៊ីន

ភ្លើងព្រមានសីតុណ្ហភាព (រូបភាព 43) បញ្ចេញពន្លឺប្រសិនបើ សីតុណ្ហភាពប្រព័ន្ធស្អំម៉ាស៊ីនឡើងខ្ពស់។ នៅសីតុណ្ហភាពនេះ ផ្នែកកាត់នឹងបិទដំណើរការ។ ប្រសិនបើសីតុណ្ហភាពម៉ាស៊ីនស្អំឡើងដល់សីតុណ្ហភាពមួយទៀតគឺ 5.5°C (10°F), ម៉ាស៊ីននឹងរលត់ដើម្បីបង្ការការខូចខាតបន្ថែមទៀត។

កុងទ័រម៉ោង

កុងទ័រម៉ោង (រូបភាព 43) បង្ហាញចំនួនម៉ោងសរុបនៃដំណើរការ ឬ​ប្រតិបត្តិការ​ម៉ាស៊ីន។ កុងទ័រម៉ោងចាប់ផ្ដើមដំណើរការនៅពេលណាដែលកុងតាក់សោបើក។

កុងទ័រប៊ុយស៊ីបញ្ចេញពន្លឺ

ភ្លើងប៊ុយស៊ីបញ្ចេញពន្លឺ (រូបភាព 43) ភ្លឺឡើងនៅពេលប៊ុយស៊ីបញ្ចេញពន្លឺត្រូវបានបញ្ចូលភ្លើង។

ឈ្នាន់

រុញសន្ទះអ៊ែរ (រូបភាព 43) ទៅមុខ​ដើម្បីបង្កើន​ល្បឿនម៉ាស៊ីន និង​ទាញថយក្រោយ​ដើម្បី​បន្ថយល្បឿនម៉ាស៊ីនមកវិញ។

ភ្លើងឆ្លាស់

ភ្លើងឆ្លាស់ (រូបភាព 43) បិទនៅពេលម៉ាស៊ីនដំណើរការ។ ប្រសិនបើភ្លើងឆ្លាស់បញ្ចេញពន្លឺខណៈពេលម៉ាស៊ីនដំណើរការ ត្រូវពិនិត្យមើលប្រព័ន្ធសាកភ្លើង ហើយជួសជុលវាតាមការចាំបាច់។

កុងតាក់បញ្ឆេះ

ប្រើកុងតាក់បញ្ឆេះ (រូបភាព 43) ដើម្បីដំណើរការម៉ាស៊ីន និងភ្លើង។ កុងតាក់បញ្ឆេះមាន 3 ទីតាំង៖

  • ទីតាំង បិទ (Shut Off) នឹងបិទដំណើរការម៉ាស៊ីន។

  • ទីតាំង ដំណើរការ/កំដៅទុកជាមុន (Run/Preheat) អនុញ្ញាតអោយម៉ាស៊ីនដំណើរការ ឬកំដៅក្បាលស៊ីឡាំងរបស់ម៉ាស៊ីនជាមុន។

  • ទីតាំង ចាប់ផ្ដើម (Start) ផ្ដល់ថាមពលភ្លើងដល់អង្គបញ្ឆេះ។

Note: នៅពេលកូនសោស្ថិតនៅក្នុងទីតាំង (RUN/PREHEAT) ដំណើរការ/កំដៅទុកជាមុន នោះប៊ុយស៊ីបញ្ចេញពន្លឺបញ្ចូលភ្លើង ហើយភ្លើងកុងទ័របញ្ចេញពន្លឺប្រមាណជា 7 វិនាទី។

ចាក់សោដងលើក

រំកិលដងចាក់សោដៃលើក (រូបភាព 43) ថយក្រោយដើម្បីបង្ការផ្នែកកាត់ពីការធ្លាក់ចុះ។

ហ្វ្រាំងដៃ

នៅពេលដែលម៉ាស៊ីនបានបិទ ត្រូវដាក់ហ្វ្រាំងដៃ (រូបភាព 43) ដើម្បីបង្ការគ្រោះថ្នាក់ពីការរំកិលគ្រឿងចក្រ។ ដើម្បីដាក់ហ្វ្រាំងដៃ ទាញដងហ្វ្រាំងឡើង ដើម្បីដោះហ្វ្រាំង រុញដងហ្វ្រាំងចុះក្រោម។

Note: ម៉ាស៊ីនរលត់ ប្រសិនបើអ្នកជាន់ឈ្នាន់សណ្ដោង​នៅពេលមានជាប់ហ្វ្រាំងដៃ។

ដុំបំបែកទុយោនៃម៉ាស៊ីនកាត់ស្មៅ

ដុំបំបែកទុយោនៃម៉ាស៊ីនកាត់ស្មៅមានទីតាំងនៅក្រោមគម្របកុងត្រូលកុងស៊ុល (រូបភាព 44)។

g353378

ក្បាលមួលកម្រិតល្បឿនដុំរមូរ

ប្រើក្បាលមួលកម្រិតល្បឿនដុំរមូរនៃដុំបំបែកទុយោនៃម៉ាស៊ីនកាត់ស្មៅដើម្បីលៃតម្រូវកម្រិតល្បឿន (ល្បឿនដុំរមូរ) នៃផ្នែកកាត់(រូបភាព 44)។

  • មួយលក្បាលមួលកម្រិតល្បឿនដុំរមូរបញ្ច្រាសទ្រនិចនាឡិកាដើម្បីបង្កើនល្បឿនដុំរមូរ។

  • មួលក្បាលមួលបញ្ច្រាសទន្រនិចនាឡិកាដើម្បីបន្ថយល្បឿនដុំរមូរ។

សូមចូលមើល កម្រិតល្បឿន (ល្បឿនដុំរមូរ) និង ការលៃតម្រូវល្បឿនដុំរមូរ សម្រាប់ពត៌មានស្ដីពីរបៀបលៃតម្រូវដុំគ្រប់គ្រងកម្រិតល្បឿននៃដុំរមូរ។

ដងសំលៀង

ដងសំលៀងដើម្បីគ្រប់គ្រងទិសដៅដែលផ្នែកកាត់វិលនៅពេលអ្នកកំពុងកាត់ស្មៅ ឬនៅពេលអ្នកសំលៀងដុំរមូរ និងឃ្លុបកាំបិត (រូបភាព 44)។

  • បង្វិលដងសំលៀងទៅទីតាំង F នៅពេលកំពុងកាត់ស្មៅ។

  • បង្វិលដងសំលៀងទៅទីតាំង R នៅពេលសំលៀងផ្នែកកាត់។

Important: កុំប្ដូរទីតាំងដងសំលៀងខណៈពេលដុំរមូរកំពុងវិល។

កុងទ័រ​ប្រេង

កុងទ័រ​ប្រេង (រូបភាព 45) កត់ត្រាបរិមាណប្រេងនៅក្នុងធុង។

g353382

ចង្កឹះលៃតម្រូវកៅអីអង្គុយ

រំកិលដង (រូបភាព 45) នៅលើម្ខាងនៃកៅអីអង្គុយទៅខាងក្រៅ រុញកៅអីអង្គុយទៅចំណុចដែលចង់បាន ហើយលែងចង្កឹះដើម្បីចាក់សោកៅអីអង្គុយនៅក្នុងទីតាំង។

Note: លម្អិតផ្នែកបច្ចេកទេស និងការរចនាឡើងគឺស្ថិតក្រោមការផ្លាស់ប្ដូរដោយមិនបាច់ជូន​ដំណឹង។

ប្រវែងទទឹងមធ្យោបាយ​ដឹក​ជញ្ជូន203 ស.ម (80 អ៊ីញ) ដែលមានទទឹងកាត់ 183 ស.ម (72 អ៊ីញ)234 ស.ម (92 អ៊ីញ) ដែលមានទទឹងកាត់ 216 ស.ម (85 អ៊ីញ)
ទទឹងកាត់183 ស.ម (72 អ៊ីញ) ឬ 216 ស.ម (85 អ៊ីញ)
បណ្ដោយ248 ស.ម (93 អ៊ីញ)
កម្ពស់193 ស.ម (76 អ៊ីញ) ជាមួយ ROPS
ទម្ងន់​សុទ្ធ*844 kg (1,860 lb)
ចំណុះធុងប្រេង28 លីត្រ (7.5 ហ្គាឡុងអាមេរិក)។
ល្បឿននៅលើដីកាត់៖ 0 ទៅ 10 km/h (0 to 6 mph); ដឹកជញ្ជូន៖ 0 ទៅ 14 km/h (0 ទៅ 9 mph)។ ថយក្រោយ៖ 0 ទៅ 6 km/h (0 ទៅ 4 mph)
* ជាមួយផ្នែកកាត់ និងសារធាតុរាវ

គ្រឿងភ្ជាប់/គ្រឿងបន្សំ

គ្រឿងភ្ជាប់និងគ្រឿងបន្សំដែលត្រូវបានអនុម័តរបស់​ក្រុមហ៊ុន Toro ជាច្រើនយ៉ាងគឺ​អាចរកបានសម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីធ្វើឲ្យប្រសើរ និង​ពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយ​ផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំ​ទាំងអស់ដែលត្រូវបានអនុម័ត។

ដើម្បីធានាបាននូវដំណើរការល្អបំផុត និងការបញ្ជាក់ដោយលិខិតអំពី​សុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំ​សុទ្ធរបស់ Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់និងគ្រឿងបន្សំដែលត្រូវបានបង្កើតដោយរោងចក្រផលិតផ្សេង​ទៀតអាចនឹងមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹង​លែងមាន​ការធានា​លើផលិតផល។

ប្រតិបត្តិការ

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាពមុនបញ្ជា

សុវត្ថិភាពទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាង​ជួសជុលទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​ប្រតិបត្តិការ​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

    • ដាក់ហ្វ្រាំងដៃ។

    • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    • រង់ចាំចលនាទាំងអស់ឈប់។

    • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំងដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។

  • មុនពេលកាត់ស្មៅ សូមត្រួតពិនិត្យគ្រឿងចក្រជានិច្ច ដើម្បីធានាថាផ្នែកកាត់​ស្ថិតក្នុងស្ថានភាពដំណើរការល្អ។

  • ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែល​គ្រឿងចក្រអាចបោះចេញ។

  • ផលិតផលនេះបង្កើតដែនអេឡិចត្រូម៉ាញ៉េទិក។ ប្រសិនបើអ្នកពាក់ឧបករណ៍ពេទ្យអេឡិចត្រូនិកដែលអាចផ្សាំបាន សូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពរបស់អ្នកមុនពេលប្រើផលិតផលនេះ។

សុវត្ថិភាពប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

លម្អិតផ្នែកបច្ចេកទេសរបស់ប្រេង

ប្រើតែប្រេងម៉ាស៊ូតដែលស្អាត ស្រស់ ដែលមានចំណុះស៊ុលផួរទាបខ្លាំង (<15 ppm) ឬទាប(<1000 ppm)។ ទិញប្រេងនៅក្នុងបរិមាណដែលអាចប្រើប្រាស់បានក្នុងរយៈពេល 180 ថ្ងៃ ដើម្បីធានាបាននូវភាពស្រស់នៃប្រេង។

Important: ប្រសិនបើអ្នកប្រើប្រេងម៉ាស៊ូតមានផូស្វ័រខ្ពស់ (ចំណុះផូស្វ័រ 0.50 % (5000 ppm) ទៅ 1.0 % (10000 ppm), ត្រូវប្ដូរប្រេងម៉ាស៊ីន និងតម្រងប្រេងរៀងរាល់ 75 ម៉ោង។

ប្រើប្រេងម៉ាស៊ូតកម្រិតរដូវក្តៅ (លេខ 2-D) នៅសីតុណ្ហភាពលើសពី -7°C និងកម្រិតរដូវរងារ (លេខ 1-D ឬលេខ 1-D/2-D លាយបញ្ចូលគ្នា) ក្រោមសីតុណ្ហភាពនោះ។ ប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់រដូវរងារនៅសីតុណ្ហភាពទាបផ្តល់នូវចំណុចពន្លឺទាបនិងលក្ខណៈលំហូរត្រជាក់ដែលជួយសម្រួលដល់ការចាប់ផ្តើមនិងកាត់បន្ថយការជាប់ស្អិតតម្រងប្រេងឥន្ធនៈ។

ការប្រើប្រេងឥន្ធនៈសម្រាប់រដូវក្ដៅខ្ពស់ជាង -7°C (20°F) ជួយចូលរួមដល់អាយុកាលម៉ាស៊ីនបូមប្រេងបានយូរនិងបង្កើនថាមពលបើប្រៀបធៀបទៅនឹងប្រេងឥន្ធនៈសម្រាប់រដូវរងា។

ជីវម៉ាស៊ូត

គ្រឿងចក្រនេះក៏អាចប្រើប្រេងលាយប្រេងជីវម៉ាស៊ូតរហូតដល់ B20 (ប្រេងជីវម៉ាស៊ូត 20% ប្រេងម៉ាស៊ូត 80%) បានផងដែរ។ ផ្នែកប្រេងម៉ាសូតឥន្ធនៈ គួរតែជាស៊ុលផួរទាប ឬទាបខ្លាំង។ អនុវត្តការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖

  • ផ្នែកនៃប្រេងជីវម៉ាស៊ូតត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស ASTM D6751 ឬ EN14214 ។

  • សមាសភាពប្រេងលាយគួរតែគោរពតាម ASTM D975 ឬ EN590 ។

  • ល្បាយជីវម៉ាស៊ូតអាចធ្វើឲ្យខូចដល់ផ្ទៃលាប។

  • ប្រើ B5 (ដែលមានជីវម៉ាស៊ូត 5%) ឬការលាយតិច​ជាងនេះ នៅក្នុង​អាកាសធាតុត្រជាក់។

  • តាមដាន ទ្រនាប់ការពារ បំពង់ទុយោ រ៉ងដែលប៉ះប្រេងឥន្ធនៈព្រោះយូរៗទៅវាអាចធ្លាក់ចុះ។

  • តម្រងប្រេងអាចជាប់ស្អិតមួយរយៈបន្ទាប់ពីបំប្លែងទៅជាល្បាយម៉ាស៊ូតជីវៈ។

  • សូមទាក់ទងអ្នកចែកចាយសម្រាប់ពត៌មានបន្ថែមស្ដីពីប្រេងឥន្ធនៈលាយជាមួយម៉ាស៊ូតជីវៈ។

ការចាក់បំពេញធុងប្រេង

ចំណុះធុងសាំង៖ ប្រមាណជា 28 លីត្រ (7.5 ហ្គាឡុងអាមេរិក)។

  1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញ។

  2. សម្អាត​តំបន់​ជុំវិញ​គម្រប​ធុង​ប្រេង (រូបភាព 46

    g191214
  3. ដកគម្រប​ធុង​ប្រេង។

  4. បំពេញធុងទៅបាតនៃកតម្រង។

    Note: ហាមចាក់ប្រេងសាំងចូលធុងឲ្យពេញប្រៀបតែម្ដង។

  5. ដាក់ ឬបំពាក់គម្របមួល។

  6. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

ការអនុវត្ត​ការជួសជុលថែទាំ​ប្រចាំថ្ងៃ

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • មុនពេលចាប់ផ្ដើម​ប្រើគ្រឿងចក្រ​រាល់ថ្ងៃ ត្រូវ​អនុវត្ត​ទម្រង់ការ​ប្រើប្រាស់/​ប្រចាំថ្ងៃ​នីមួយៗ​ ដូចមាន​រៀបរាប់​នៅក្នុង ។

    ការត្រួតពិនិត្យប្រព័ន្ធសោ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលប្រព័ន្ធការពារសោ។
  • ការប្រុងប្រយ័ត្ន

    ប្រសបិនបើកុងតាក់​ចាក់ស្រេះគ្នាត្រូវបានផ្ដាច់ ឬខូច នោះគ្រឿងចក្រអាចដំណើរការដោយមិនរំពឹងទុក ដែលបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។

    • ហាមរុះ​រើកុងតាក់ចាក់ស្រេះគ្នា។

    • ពិនិត្យមើលបញ្ជារបស់កុងតាក់ចាក់សោជារៀងរាល់ថ្ងៃ និងប្ដូរកុង​​តាក់ដែល​ខូចណាមួយ មុនពេលបញ្ជាគ្រឿងចក្រ។

    Important: បើគ្រឿងចក្ររបស់អ្នកមានដំណើរគាំងប្រព័ន្ធពិនិត្យកុងតាក់ចាក់សោ ទាក់ទងអ្នកលក់ចែកចាយផលិតផលក្រុមហ៊ុន Toro ដែលមានការអនុញ្ញាតត្រឹមត្រូវរបស់អ្នក។

    ការរៀបចំ​គ្រឿងចក្រ

    1. បើកគ្រឿងចក្រកយឺតៗទៅកាន់កន្លែងស្រឡះមួយ។

    2. បន្ទាប​ផ្នែកកាត់ ពន្លត់ម៉ាស៊ីន ហើយ​ផ្ដាច់ ឬដោះហ្វ្រាំងដៃ។

    ការពិនិត្យមើលប្រព័ន្ធសោចាប់ផ្ដើមដំណើរការឈ្នាន់ទាញ ឬអូស

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ដាក់ហ្វ្រាំងដៃ។

    3. ចុចកុងតាក់ដុំផ្នែកកាត់ ទៅកាន់ចំណុច ផ្ដាច់ (Disengage) ។

    4. ជាន់ឈ្នាន់ទាញ។

    5. កាច់សោទៅកាន់ចំណុច ចាប់ផ្ដើម (Start) ឬបញ្ឆេះ។

      Note: អង្គ​បញ្ឆេះនឹងមិនរវៃ​បញ្ឆេះម៉ាស៊ីនដោយមានឈ្នាន់ទាញ ឬអូស​ដែលបានជាន់ទេ។

    ការពិនិត្យមើលប្រព័ន្ធសោបញ្ឆេះរបស់កុងតាក់ដុំផ្នែកកាត់

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ដាក់ហ្វ្រាំងដៃ។

    3. ចុចកុងតាក់ដុំផ្នែកកាត់ ទៅកាន់ទីតាំង ភ្ជាប់ (Engage) ។

    4. បន្តការដកជើងអ្នកចេញពីឈ្នាន់ទាញ ឬអូស។

    5. កាច់សោទៅកាន់ទីតាំង ចាប់ផ្ដើម (Start) ឬបញ្ឆេះ។

      Note: ដុំបញ្ឆេះមិនគួររវៃម៉ាស៊ីនបញ្ឆេះជាមួយកុងតាក់ដុំផ្នែកកាត់ទៅទីតាំង ភ្ជាប់ (Engage)។

    ការពិនិត្យមើលហ្វ្រាំងដៃ និងប្រព័ន្ធសោដំណើរការកៅអី

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ដាក់ហ្វ្រាំងដៃ។

    3. ចុចកុងតាក់ដុំផ្នែកកាត់ ទៅកាន់ចំណុច ផ្ដាច់ (Disengage) ។

    4. បន្តការដកជើងអ្នកចេញពីឈ្នាន់ទាញ ឬអូស។

    5. បញ្ឆេះម៉ាស៊ីន។

    6. ដកហ្វ្រាំងដៃ។

    7. ងើបឡើងចេញពី​កៅអីអ្នកបញ្ជា។

      Note: ម៉ាស៊ីនគួរពន្លត់ ប្រសិនបើអ្នកនៅក្រៅពីកៅអីអ្នកបញ្ជា ហើយហ្រាំងដៃត្រូវបានផ្ដាច់។

    ការពិនិត្យមើលហ្វ្រាំងដៃ និងប្រព័ន្ធសោដំណើរការឈ្នាន់ទាញ ឬអូស

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ដាក់ហ្វ្រាំងដៃ។

    3. ចុចកុងតាក់ដុំផ្នែកកាត់ ទៅកាន់ចំណុច ផ្ដាច់ (Disengage) ។

    4. បន្តការដកជើងអ្នកចេញពីឈ្នាន់ទាញ ឬអូស។

    5. បញ្ឆេះម៉ាស៊ីន។

    6. ជាន់ឈ្នាន់ទាញ។

      Note: ម៉ាស៊ីននឹងរលត់​ប្រសិនបើហ្វ្រាំងដៃត្រូវបាន ដាក់ និងការជាន់ឈ្នាន់ទាញ ឬអូស។

    ការពិនិត្យមើលកៅអី និងប្រព័ន្ធសោដំណើរការឈ្នាន់ទាញ ឬអូស

    1. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា។

    2. ដាក់ហ្វ្រាំងដៃ។

    3. ចុចកុងតាក់ដុំផ្នែកកាត់ ទៅកាន់ចំណុច ផ្ដាច់ (Disengage) ។

    4. បន្តការដកជើងអ្នកចេញពីឈ្នាន់ទាញ ឬអូស។

    5. បញ្ឆេះម៉ាស៊ីន។

    6. ដកហ្វ្រាំងដៃ។

    7. ងើបឡើងចេញពី​កៅអីអ្នកបញ្ជា។

    8. ជាន់ឈ្នាន់ទាញ។

      Note: ម៉ាស៊ីនគួរពន្លត់ 1 វិនាទី ប្រសិនបើអ្នកនៅក្រៅពីកៅអីអ្នកបញ្ជា ហើយជាន់ឈ្នាន់អូស។

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពអំឡុងបញ្ជា

    សុវត្ថិភាពទូទៅ

    • ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាច​បណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។

    • ស្លៀកពាក់​សំលៀក​បំពាក់​សមរម្យ​ រួមមាន​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សំលៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ របួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

    • មុនពេលបញ្ឆេះម៉ាស៊ីន ធានាថារាល់គ្រឿងបញ្ជូនទាំងអស់ស្ថិតក្នុងចំណុច​ផ្ដាច់លេខ ហ្វ្រាំងដៃត្រូវបានដាក់ ហើយអ្នកស្ថិតក្នុងចំណុចបញ្ជា។

    • កុំដឹកអ្នកដំណើរនៅលើគ្រឿងចក្រ និងរក្សាឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅតំបន់បញ្ជា។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។

    • ជៀសវាងការកាត់ស្មៅលើស្មៅដែលសើម។ ការកកិតដែលត្រូវបានបន្ថយអាចបណ្ដាលឲ្យគ្រឿងចក្ររំកិលបាន។

    • ដាក់ដៃនិងជើងរបស់អ្នកឲ្យឆ្ងាយពីផ្នែកកាត់។

    • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។

    • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • ពន្លត់ផ្នែកកាត់នៅពេលណាដែលអ្នកមិនកាត់ស្មៅ។

    • បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលបត់ និងឆ្លងកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។

    • បញ្ជា​ម៉ាស៊ីន​នៅកន្លែង​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អតែប៉ុណ្ណោះ។ ឧស្ម័នបញ្ចេញ​មានផ្ទុក​កាបូនម៉ូណូអុកស៊ីត​ដែលអាចបណ្តាលឲ្យស្លាប់បាន ​បើ​ស្រូប​ចូល​។

    • ហាមទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​ និងស្ថានភាពអាកាសធាតុ​សមស្របតែប៉ុណ្ណោះ។ ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    • ប្រើឧបករណ៍បញ្ជាល្បឿនពេលបើកបរ (ប្រសិនបើមានបំពាក់) លុះត្រាតែនៅពេលអ្នកអាចបញ្ជាគ្រឿងចក្រនៅកន្លែងដែលបើកចំហ និងគ្មានឧបសគ្គ និងកន្លែងដែលគ្រឿងចក្រអាចផ្លាស់ទីក្នុងល្បឿនថេរដោយមិនមានការរំខាន។

    សុវត្ថិភាពនៃប្រព័ន្ធការពារការក្រឡាប់ (ROPS)

    • ហាមដកសមាសភាគណាមួយរបស់ ROPS ចេញពីគ្រឿងចក្រ។

    • ធានាថាខ្សែក្រវាត់កៅអីត្រូវបានភ្ជាប់ ហើយអ្នកអាចដោះវាយ៉ាងលឿនក្នុង​ពេលមានគ្រោះអាសន្ន។

    • ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។

    • ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយ​ហាម​ប៉ះពាល់ពួកវា។

    • រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាព​ដំណើរការ​ប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបាន​ហ្មត់ចត់ជា​ប្រចាំក្រែងមានការខូច និងចាប់ខ្ចៅ​ប៊ូឡុងឲ្យតឹង។

    • ផ្លាស់ប្ដូរសមាសភាគ ROPS​ដែលខូច។ ហាមជួសជុល ឬកែគ្រឿងទាំងនោះ។

    សុវត្ថិភាពនៅទីជម្រាល

    • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់​ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

    • វាយតម្លៃស្ថានភាពទីកន្លែងដើម្បីកំណត់ថាតើទីជម្រាលមានសុវត្ថិភាពសម្រាប់​បញ្ជាគ្រឿងចក្រដែរឬទេ រួមទាំងការស្ទង់មើលទីកន្លែង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • ពិនិត្យមើលសេចក្ដីណែនាំអំពីទីជម្រាល​ដែលបានកត់ត្រាខាងក្រោម សម្រាប់ការបញ្ជាគ្រឿងចក្រលើទីជម្រាល។ មុនពេលដែលអ្នកបញ្ជាគ្រឿងចក្រ សូមពិនិត្យមើលស្ថានភាពទីកន្លែង ដើម្បី​កំណត់ថាតើអ្នកអាចបញ្ជាគ្រឿងចក្រក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅ​ទីកន្លែងនោះបានដែរឬទេ។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះបញ្ជា​គ្រឿងចក្រ​លើទីជម្រាលបាន។

      • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។

      • ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជា​បញ្ហា។

      • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

      • ត្រូវដឹងថា ការប្រតិបត្ដិការគ្រឿងចក្រ​នៅលើស្មៅសើម ឆ្លងកាត់ទីជម្រាល ឬចុះទួល អាចបណ្តាលឲ្យគ្រឿងចក្រ​បាត់បង់ទំនាញ។

      • ត្រូវប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ បើ​កង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

      • កំណត់​អត្តសញ្ញាណគ្រោះថ្នាក់​នៅមូលដ្ឋាន​នៃ​ជម្រាល។ បើ​មានគ្រោះថ្នាក់ ចូរកាត់ស្មៅនៅទីជម្រាលដោយប្រើគ្រឿង​ចក្រ​ដែលគ្រប់គ្រងដោយថ្មើរជើង។

      • បើ​អាច​ធ្វើបាន ចូររក្សាផ្នែកកាត់ឲ្យទាបទៅ​នឹងដី​ ខណៈពេល​បញ្ជា​នៅលើ​ទីជម្រាល។ ការលើក​ផ្នែកកាត់​ឡើង​ខណៈពេល​កំពុង​បញ្ជា​នៅលើ​ទីជម្រាល អាច​បណ្ដាលឲ្យគ្រឿងចក្រក្លាយជា​គ្មានលំនឹងបាន។

    ម៉ាស៊ីនកាត់ស្មៅ triplex នេះមានប្រព័ន្ធបរពិសេសមួយសម្រាប់ការអូសទាញដ៏អស្ចារ្យនៅលើទីចំណោត។ កង់ឡើងចំណោតមិនវិលយូរទេ ហើយកំណត់ការអូសដូចម៉ាស៊ីនកាត់ស្មៅ triplex ធម្មតាទេ។ ប្រសិនបើអ្នកប្រតិបត្តិការគ្រឿងចក្រនៅលើជើងភ្នំដែលមានជម្រាលខ្លាំង ការរមៀលនឹងកើតឡើងមុនពេលបាត់បង់ការសណ្ដោង។

    • នៅពេលដែលអាច កាត់ស្មៅឡើងចុះជាជាងឆ្លងកាត់វា។

    • នៅលើជើងភ្នំ រំកិលផ្នែកកាត់ឡើងចំណោត (បើមានបំពាំក់មក)។

    • ប្រសិនបើសំបកកង់បាត់បង់ការសណ្ដោង ត្រូវដោះផ្លែកំបិតចេញ ហើយបន្តចុះជម្រាលយឺតៗ។

    • ប្រសិនបើអ្នក​ត្រូវតែ​បចុះទួល សូម​បត់វាដោយយឺតៗ និង​សន្សឹមៗ ប្រសិនបើអាចធ្វើបាន។

    ការបញ្ឆេះ​ម៉ាស៊ីន

    Note: អ្នកអាចត្រូវធ្វើអោយហូរប្រព័ន្ធប្រេង ប្រសិនបើស្ថានភាពខាងក្រោមបានកើតឡើង សូមមើល ការធ្វើឲ្យហូរប្រព័ន្ធប្រេង។:

    • វាជាការចាប់ផ្ដើមដំបូងនៃម៉ាស៊ីនថ្មី។

    • ម៉ាស៊ីនបានរលត់ដោយសារខ្វះប្រេងឥន្ធនៈ

    • អ្នកបានធ្វើការថែទាំសម្រាប់សមាសធាតុប្រព័ន្ធប្រេង ដូចជាការប្ដូរតម្រងប្រេងថ្មី។

    1. ត្រូវធ្វើឲ្យប្រាកដថា ពិតជាមានការដាក់​ហ្វ្រាំងដៃ​ត្រឹមត្រូវហើយកុងតាក់បរដុំរមរស្ថិតក្នុងទីតាំង ផ្ដាច់ (Disengage) ។

    2. ដកជើងរបស់អ្នកចេញពីឈ្នាន់សណ្ដោង ហើយត្រូវធ្វើឲ្យប្រាកដថា ឈ្នាន់នោះស្ថិតនៅត្រង់ទីតាំង ដាច់លេខ (Neutral) ។

    3. រុញដៃសន្ទះអ៊ែរទៅទីតាំង 1/2 សន្ទះអ៊ែរ។

    4. ស៊កកូនសោចូលក្នុងកុងតាក់ ហើយមួលវាទៅទីតាំង បើក/កំដៅជាមុន (On/Preheat) រហូតដល់ភ្លើងប៊ុយស៊ីបញ្ចេញពន្លឺចេញក្រៅ (ប្រមាណជា 7 វិនាទី) បន្ទាប់មកមួលសោទៅទីតាំង បញ្ឆេះ ដើម្បីភ្ជាប់ម៉ូទ័រដេរបញ្ឆេះ។ ព្រលែងសោនៅពេល​ម៉ាស៊ីនឆេះ។

      Note: កូនសោរំកិលទៅទីតាំង បើក/ដំណើរការ (On/Run) ដោយស្វ័យប្រវត្តិ។

      Important: ដើម្បបង្ការម៉ូទ័រដេរបញ្ឆេះឡើងកម្ដៅខ្លាំង ហាមដាក់លេខកន្លែងបញ្ឆេះយូរជាង 15 វិនាទី។ បន្ទាប់ពីរវៃជាប់ 10 វិនាទី សូមរង់ចាំ 60 វិនាទីមុនពេលដាក់លេខម៉ូទ័រដេរបញ្ឆេះម្ដងទៀត។

    5. នៅពេលគេបញ្ឆេះម៉ាស៊ីនជាលើកដំបូង ឬបន្ទាប់ពីការរើជួសជុលម៉ាស៊ីន សូមដំណើរការគ្រឿងចក្រទៅមុខ និងថយក្រោយរយៈពេល 1 ទៅ 2 នាទី។ ជាមួយគ្នានេះផងដែរត្រូវដំណើរការដងលើក និងកុងតាក់ដុំផ្នែកកាត់ដើម្បីធានាបាននូវប្រតិបត្តិការត្រឹមត្រូវនៃគ្រប់ផ្នែកទាំងអស់។

      Note: កាច់ចង្កូតទៅឆ្វេង និងទៅស្ដាំដើម្បីពិនិត្យមើលការឆ្លើយតបរបស់ចង្កូត បន្ទាប់មកពន្លត់ម៉ាស៊ីនក្រែងមានលេចធ្លាយប្រេង រលុងគ្រឿង និងការសឹក ឬខូចខាតណាមួយផ្សេងទៀត។

      ការប្រុងប្រយ័ត្ន

      ការពិនិត្យក្រែងមានការលេចធ្លាយប្រេង រលុងគ្រឿង និងដំណើរការខុសប្រក្រតីផ្សេងទៀតអាចបណ្តាលឱ្យមានរបួស។

      ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរមុនពេលពិនិត្យមើលក្រែងមានលេចធ្លាយប្រេង រលុងគ្រឿង និងដំណើរការខុសប្រក្រតីផ្សេងទៀត។

    ការ​ពន្លត់​ម៉ាស៊ីន

    1. ដាក់ប្រព័ន្ធបញ្ជា ឬ​ដៃសន្ទះខ្យល់ទៅក្នុងទីតាំង ការ៉ង់ទី (Idle) ។

    2. ដាក់ហ្វ្រាំងដៃ។

    3. រំកិលកុងតាក់ដុំផ្នែកកាត់ ទៅកាន់ទីតាំង ផ្ដាច់ (Disengage) ។

    4. បន្ទាប​ផ្នែកកាត់។

    5. ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

    ការកាត់ស្មៅជាមួយគ្រឿងចក្រ

    1. ផ្លាស់ទីគ្រឿងចក្រទៅការដ្ឋាន ហើយតម្រឹមគ្រឿងចក្រខាងក្រៅផ្ទៃកាត់សម្រាប់ការបញ្ជូនកាត់លើកដំបូង។

    2. ត្រូវប្រាកដថាកុងតាក់ដុំផ្នែកកាត់ត្រូវបានទាញឡើង (ទីតាំង ផ្ដាច់ (Disengage) ); កុងតាក់ដុំផ្នែកកាត់

    3. រំកិលសន្ទះអ៊ែរទៅទីតាំង រហូស (Fast) សូមមើល ឈ្នាន់

    4. ប្រើដងប្ដូរផ្នែកកាត់ដើម្បីបន្ទាបផ្នែកកាត់ទៅដី សូមមើល ដងប្ដូរផ្នែកកាត់—លើកឡើង/បន្ទាប

    5. ចុចកុងតាក់ដុំផ្នែកកាត់ដើម្បីរៀបចំផ្នែកកាត់សម្រាប់ប្រតិបត្តិការ (ទីតាំង ភ្ជាប់ ) (Engage)។

    6. ប្រើដងប្ដូរផ្នែកកាត់ដើម្បីលើកផ្នែកកាត់ផុតពីដី។

    7. ចាប់ផ្ដើមផ្លាស់ទីគ្រឿងចក្រទៅមុខផ្ទៃកាត់ ហើយបន្ទាបផ្នែកកាត់ចុះ។

      Note: ផ្នែកកាត់ដំណើរការ។

    8. មុនពេលទៅដល់ទីតាំងបត់ ទាញដងប្ដូរផ្នែកកាត់មកវិញត្រឹមប្រវែងល្មមដើម្បីលើកផ្នែកកាត់ឡើង ហើយលែងដងបញ្ជា។

      Important: កុំទប់ដងប្ដូរផ្នែកកាត់មកវិញពេលកំពុងដំណើរការ។

    9. ធ្វើការត្រឡប់ក្រោយដើម្បីតម្រង់ជួររហ័សសម្រាប់ការបញ្ជូនបន្ទាប់របស់អ្នក។

    ការផ្លាស់ប្តូរផ្នែកខាងផ្នែកកាត់

    ម៉ូដែល 03171
    1. ប្រើដងប្ដូរផ្នែកកាត់ដើម្បីលើកផ្នែកកាត់ សូមមើល ដងប្ដូរផ្នែកកាត់—លើកឡើង/បន្ទាប

    2. រំកិលដងប្ដូរផ្នែកកាត់ទៅឆ្វេង ឬទៅស្ដាំដើម្បីរំកិលផ្នែកកាត់ទៅឆ្វេង ឬទៅស្ដាំ (រូបភាព 47)។

      g373825
    3. ប្រើដងប្ដូរផ្នែកកាត់ដើម្បីបន្ទាបផ្នែកកាត់ទៅដី សូមមើល ដងប្ដូរផ្នែកកាត់—លើកឡើង/បន្ទាប

    ការបើកបរគ្រឿងចក្រក្នុងទម្រង់ដឹកជញ្ជូន។

    1. រំកិលកុងតាក់ដុំផ្នែកកាត់ ទៅកាន់ទីតាំង ផ្ដាច់ (Disengage) ។

    2. លើកផ្នែកកាត់ទៅចំណុចធ្វើដំណើរ។

    3. ផ្លាស់ទីដងរុញកាត់ស្មៅ/​ដឹកជញ្ជូនទៅឆ្វេងទៅទីតាំង ដឹកជញ្ជូន (Transport) ។

      g352480

    Important: ប្រុងប្រយ័ត្ននៅពេលបើកបររវាងវត្ថុ ដើម្បីឲ្យអ្នកមិនធ្វើឲ្យខូចគ្រឿងចក្រ ឬផ្នែកកាត់​ដោយ​​ចៃដន្យ​បានទេ។ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលប្រតិបត្តិការគ្រឿងចក្រនៅលើទីជម្រាល។ បើកបរយឺតៗ ហើយចៀសវាងការបត់ខ្លាំងពេកនៅលើទីជម្រាលដើម្បីបង្ការ​ការក្រឡាប់​។

    Note: អ្នកមិនអាចបន្ទាបផ្នែកកាត់បានទេ ខណៈពេលកំពុងបញ្ជាគ្រឿងចក្រក្នុងទម្រង់ដឹកជញ្ជូន។

    កម្រិតល្បឿន (ល្បឿនដុំរមូរ)

    ដើម្បីសម្រេចបាននូវគុណភាពកាត់ខ្ពស់ និងស៊ីសង្វាក់គ្នា និងរូបរាងក្រោយកាត់ដូចៗគ្នា វាសំខាន់ណាស់ដែលល្បឿនដុំរមូរត្រូវគ្នានឹងកំពស់កាត់។

    Important: ប្រសិនបើល្បឿនដុំរមូរយឺតពេក អ្នកអាចសម្គាល់គំនូសដង្កៀបមើលឃើញ។ ប្រសិនបើល្បឿនដុំរមូរលឿនពេក ការកាត់អាចមានរូបរាងមិនច្បាស់ស្អាត។

    តារាងជ្រើសរើសល្បឿនដុំរមូរ

     ដុំរមូរ 5-ផ្លែកាំបិតដុំរមូរ 8-ផ្លែកាំបិតដុំរមូរ 11-ផ្លែកាំបិត
    កម្ពស់កាត់8 km/h(5 mph)9.6 km/h(6 mph)8 km/h(5 mph)9.6 km/h(6 mph)8 km/h(5 mph)9.6 km/h(6 mph)
    63.5 ម.ម2 1/2 អ៊ីញ333*3*
    60.3 ម.ម2 3/8 អ៊ីញ343*3*  
    57.2 ម.ម2 1/4 អ៊ីញ343*3*  
    54.0 ម.ម2 1/8 អ៊ីញ343*3*  
    50.8 ម.ម2 អ៊ិញ343*3*  
    47.6 ម.ម1 7/8 អ៊ីញ453*3*  
    44.5 ម.ម1 3/4 អ៊ីញ453*3*  
    41.3 ម.ម1 5/8 អ៊ីញ563*3*  
    38.1 ម.ម1 1/2 អ៊ីញ5734  
    34.9 ម.ម1 3/8 អ៊ីញ5834  
    31.8 ម.ម1 1/4 អ៊ីញ6944  
    28.8 ម.ម1 1/8 អ៊ីញ89*45  
    25. ម.ម1 អ៊ីញ99*56  
    22.2 ម.ម7/8 អ៊ីញ9*9*57  
    19.1 ម.ម3/4 អ៊ីញ9*9*7967
    15.9 ម.ម5/8 អ៊ីញ9*9*99*77
    12.7 ម.ម1/2 អ៊ិញ9*9*99*88
    9.5 ម.ម3/8 អ៊ីញ9*9*99*99

    * Toro មិនណែនាំអោយប្រើ កម្ពស់កាត់នេះ និង/ឬល្បឿនកាត់ស្មៅនេះទេ។

    Note: លេខកាន់តែខ្ពស់ ល្បឿនកាន់តែលឿន។

    ការលៃតម្រូវល្បឿនដុំរមូរ

    1. ផ្ទៀងផ្ទាត់ទីតាំងកម្ពស់កាត់នៅលើផ្នែកកាត់។ ប្រើជួរឈរនៃតារាងជម្រើសល្បឿនដុំរមូរដែលរាយបញ្ជីដុំរមូរដែលមាន 5-ផ្លែកាំបិត, 8-ផ្លែកាំបិត, ឬ 11-ផ្លែកាំបិត និងស្វែងរកកម្ពស់កាត់ដែលដាក់នៅកៀកនឹងទីតាំងកម្ពស់កាត់។ រកមើលនៅលើគំនូសតាងដើម្បីស្វែងរកលេខល្បឿនដុំរមូរដែលត្រូវគ្នាទៅនឹងកម្ពស់កាត់នោះ។

    2. លើកគម្របចេញពីដៃបញ្ជា (រូបភាព 49)។

      g336520
    3. មួលក្បាលមួលរបស់ដុំគ្រប់គ្រងល្បឿនដុំរមូរ (រូបភាព 50) ទៅកាន់លេខល្បឿនដុំរមរដែលបានកំណត់នៅក្នុងជំហាន 1។

      g011168
    4. ដំឡើងគម្របពីលើដៃបញ្ជា។

    5. ប្រតិបត្តិការគ្រឿងចក្រចំនួនបីបួនថ្ងៃ បន្ទាប់មកពិនិត្យមើលការកាត់ដើម្បីធានាបាននូវគុណភាពនៃការកាត់។ ក្បាលមួលកម្រិតល្បឿនដុំរមូរប្រហែលជាកំណត់ទីតាំង 1 នៅលើផ្នែកណាមួយនៃលេខល្បឿនដុំរមូរដែលបង្ហាញនៅលើគំនូសតាងដើម្បីគណនាភាពខុសគ្នានៃស្ថានភាពស្មៅ ប្រវែងស្មៅដែលបានដកចេញ និងចំណូលចិត្តផ្ទាល់ខ្លួន។

    ការធ្វើឲ្យហូរប្រព័ន្ធប្រេង។

    1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញ។

    2. ត្រូវធ្វើឲ្យប្រាកដថា ធុងប្រេងពិតជាមានប្រេងយ៉ាងតិចកន្លះធុង។

    3. ដោះគន្លឹះ ហើយលើកគម្រប។

    4. មួលវីសបើកឧបករណ៍​បូម​ខ្យល់​ចេញដែលនៅលើម៉ាស៊ីន​ ឬប្រព័ន្ធបូមប្រេងចាក់​បញ្ចូល (រូបភាព 51)។

      g008891
    5. កាច់កុងតាក់សោបញ្ឆេះទៅចំណុច បើក (On) ដើម្បីបញ្ឆេះ។

      ប្រព័ន្ធបូមប្រេងឥន្ធនៈដើរដោយអគ្គិសនីដំណើរការ ដោយជំរុញកម្លាំងខ្យល់ចេញជុំវិញប្រព័ន្ធបូមខ្យល់។

      Note: ទុកសោនៅទីតាំង បើករហូតដល់លំហូរប្រេង​ហូរ​ចេញ​ជុំវិញវីស។

    6. រឹតបន្តឹងវីស ហើយកាច់ទៅចំណុច បិទ (Off) ដើម្បីពន្លត់។

    Note: ម៉ាស៊ីនគួរតែបញ្ឆេះបន្ទាប់ពីអ្នកអនុវត្តតាមនិតិវិធីខាងលើ។ ទោះយ៉ាងណា ប្រសិនបើម៉ាស៊ីនមិនឆេះទេ ខ្យល់អាចនឹងនៅជាប់ចន្លោះ​កូនជ្រូក និងប៊ិចប្រេង។ សូមអាន ការផ្លុំខ្យល់ចេញពីប៊ិចប្រេង

    ព័ត៌មានជំនួយប្រតិបត្តិការ

    បច្ចេកទេសក្នុងការកាត់ស្មៅ

    • ដើម្បីចាប់ផ្ដើមកាត់ សូមភ្ជាប់ផ្នែកកាត់ រួចចូលទៅជិតកន្លែងកាត់ស្មៅយឺតៗ។ នៅពេលផ្នែកកាត់ខាងមុខនៅពីលើកន្លែងកាត់ស្មៅ សូមបន្ទាបផ្នែកកាត់ចុះ។

    • ដើម្បីសម្រេចបានការកាត់ត្រង់ជួរប្រកបដោយវិជ្ជាជីវៈ និងចេញឆ្នូតដែលជាការចង់បានសម្រាប់ការអនុវត្តការងារមួយចំនួន សូមស្វែងរកដើមឈើ ឬវត្ថុផ្សេងៗនៅចម្ងាយឆ្ងាយ បើកបើកបរត្រង់ឆ្ពោះទៅរកវា។

    • ដរាបណាផ្នែកកាត់ផ្នែកខាងមុខឈានដល់គែមនៃកន្លែងកាត់ស្មៅ សូមលើកផ្នែកកាត់ឡើង ហើយធ្វើការបត់មួយជុំជារាងដំណក់ទឹក ដើម្បីតម្រង់ជួរអ្នករហ័សសម្រាប់ការបញ្ជូនបន្ទាប់របស់អ្នក។

    • ដើម្បីកាត់ស្មៅជុំវិញលេនដ្ឋាន ត្រពាំង ឬគំនូសបត់បែនផ្សេងទៀតបានយ៉ាងងាយស្រួល សូមប្រើ Sidewinder ហើយផ្លាស់ទីដងបញ្ជាទៅឆ្វេង ឬស្តាំ អាស្រ័យលើការអនុវត្តកាត់ស្មៅរបស់អ្នក។ អ្នកក៏អាចរំកិលផ្នែកកាត់ដើម្បីផ្លាស់ប្តូរការតាមដានសំបកកង់។

    • ផ្នែកកាត់មានទំនោរបោះស្មៅទៅខាងមុខ ឬខាងក្រោយគ្រឿងចក្រ។ ផ្នែកខាងមុខបោះកំទេចកំទីស្មៅនៅពេលកាត់ស្មៅតិចតួច ដែលផលិតរូបរាងក្រោយកាត់កាន់តែប្រសើរ។ ដើម្បីបោះកំទេចកំទីទៅខាងមុខ គ្រាន់តែបិទរបាំងខាងក្រោយនៅលើផ្នែកកាត់។

    ការប្រុងប្រយ័ត្ន

    ដើម្បីបង្ការកុំអោយរងរបួសផ្ទាល់ខ្លួន ឬខូចខាតដល់គ្រឿងចក្រ កុំបើក ឬបិទរបាំងផ្នែកកាត់ពេលម៉ាស៊ីនកំពុងដំណើរការ។

    ពន្លត់ម៉ាស៊ីន​និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន មុនពេលបិទរបាំងផ្នែកកាត់។

    • នៅពេលកាត់ស្មៅបរិមាណច្រើន សូមដាក់របាំងនៅក្រោមក្នុងទិដសៅផ្ដេក។ កុំបើករបាំងលឿនពេក មិនអញ្ចឹងទេអាចកកើតកំទេចកំទីដ៏ច្រើននៅលើគ្រោង អេក្រង់រ៉ាដ្យាទ័រខាងក្រោយ និងផ្ទៃម៉ាស៊ីន។

    • ផ្នែកកាត់ក៏ត្រូវបានបំពាក់ផងដែរជាមួយទម្ងន់សមតុល្យនៅលើចុងមិនមែនម៉ូទ័រ ដើម្បីផ្តល់នូវការកាត់រាបស្មើ។ អ្នកអាចបន្ថែម ឬដកទម្ងន់ចេញ ប្រសិនបើការមិនស៊ីគ្នាកើតឡើងនៅលើវាលស្មៅរបស់អ្នក។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលបញ្ជា

    សុវត្ថិភាពទូទៅ

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

    • ដាក់ហ្វ្រាំងដៃ។

    • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    • រង់ចាំចលនាទាំងអស់ឈប់។

    • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • ដើម្បីជួយទប់ស្កាត់អគ្គីភ័យ សូមប្រាកដថា ផ្នែកកាត់ ដុំដ្រាយ៍ ប្រអប់កាត់បន្ថយសម្លេង អេក្រង់ប្រព័ន្ធត្រជាក់ និងបន្ទប់ម៉ាស៊ីន មិនមានស្មៅ និងកំទេចកំទី។ សម្អាតការកំពប់ប្រេង ឬឥន្ទនៈ។

    • ផ្តាច់យុទ្ធការទៅនឹងគ្រឿងភ្ជាប់នៅពេលណាដែលអ្នកកំពុងទាញ ឬមិនប្រើគ្រឿងចក្រ។

    • ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    បន្ទាប់ពីកាត់

    លាងសម្អាតគ្រឿងចក្រ និងលាបខ្លាញ់លើវា សូមមើល ការលាងសម្អាតគ្រឿងចក្រ និង ការលាបខ្លាញ់បាដាង និងទ្រនាប់

    ការសណ្ដោងគ្រឿងចក្រ

    ក្នុងករណីសង្គ្រោះបន្ទាន់ អ្នកអាចសណ្ដោងគ្រឿងចក្ររយៈចម្ងាយជិត តែ Toro មិនណែនាំវាទេដោយសារនិតិវិធីស្ដង់ដារ។

    Important: កុំសណ្ដោងគ្រឿងចក្រលឿនជាងពី 3 ទៅ 4 km/h (2 ទៅ 3 mph) ពីព្រោះវាអាចខូចខាតប្រព័ន្ធបរ។ ប្រសិនបើអ្នកត្រូវផ្លាស់ទីគ្រឿងចក្រចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង។

    1. ដោះគន្លឹះ ហើយបើកគម្រប។

    2. Near the right hood latch, rotate the handle bypass valve on the pump (រូបភាព 52) and rotate the valve 90°.

      g352601
    3. បិទ និង​ដាក់គន្លឹះគម្រប។

    4. ភ្ជាប់រថសណ្ដោងទៅនឹងគ្រឿងចក្រនៅចំណុចទាញចុះក្រោម សូមមើល ការរកមើលចំណុចចងភ្ជាប់

    5. អង្គុយក្នុង​កៅអីនៃអ្នកបញ្ជា ហើយបើចាំបាច់ ប្រើហ្វ្រាំងដៃដើម្បីគ្រប់គ្រងគ្រឿងចក្ររបស់អ្នកខណៈពេលកំពុងត្រូវបានសណ្ដោង។

      Important: កុំបញ្ឆេះម៉ាស៊ីននៅពេលក្លាប៉េបើកចំហ។

    6. មុនពេលបញ្ឆេះម៉ាស៊ីន សូមបិទក្លាប៉េដោយបង្វិលវា 90° (1/4 ជុំ)។

    ការរកមើលចំណុចចងភ្ជាប់

    g336541

    ការអូសទាញគ្រឿងចក្រ

    • ប្រើប្រាស់ជម្រាលពេញទទឹងសម្រាប់ការផ្ទុកគ្រឿងចក្រទៅលើរឺម៉ក​សណ្ដោង ឬឡានដឹកទំនិញ។

    • ចងគ្រឿងចក្រឲ្យជាប់។

    តំហែទាំ

    Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

    Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើល www.Toro.comនិងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។

    Important: សូមអានសៀវភៅណែនាំរបស់​​ម្ចាស់​ម៉ាស៊ីន​របស់​អ្នក និងផ្នែកកាត់ សៀវភៅណែ​នាំ​ប្រតិបត្តិករ​សម្រាប់​ទម្រង់ការ​ថែទាំ​បន្ថែម។

    សុវត្ថិភាពអំពីការជួសជុលថែទាំ

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • ស្លៀកពាក់​សំលៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង និងស្បែកជើងការពាររអិល។ រក្សាដៃ ជើង សម្លៀកបំពាក់ គ្រឿងអលង្ការ និងសក់វែងឱ្យឆ្ងាយពីគ្រឿងមានចលនា។

    • ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    • បើ​អាចធ្វើទៅរួច ហាមអនុវត្តការជួសជុលថែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីផ្នែកដែលមានចលនា។

    • បញ្ជា​ម៉ាស៊ីន​នៅកន្លែង​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អតែប៉ុណ្ណោះ។ ឧស្ម័នបញ្ចេញ​មានផ្ទុក​កាបូនម៉ូណូអុកស៊ីត​ដែលអាចបណ្តាលឲ្យស្លាប់បាន ​បើ​ស្រូប​ចូល​។

    • គាំទ្រគ្រឿងចក្រជាមួយដែកដូយនៅពេលដែលអ្នកធ្វើការក្រោមគ្រឿងចក្រ។

    • បន្ធូរសម្ពាធចេញពីសមាសភាគដោយយកចិត្តទុកដាក់ដោយប្រើថាមពល​ដែលបានរក្សាទុក។

    • រក្សាឲ្យផ្នែករបស់គ្រឿងចក្រទាំងអស់ស្ថិតក្នុងស្ថានភាពដំណើរការល្អ និង​រឹតបន្តឹងគ្រឿងដែកទាំងអស់។

    • ប្ដូរស្លាកដែលដាច់រហែក ឬខូចខាតចេញទាំងអស់។

    • ដើម្បីធានាបាននូវដំណើរការដែលល្អបំផុតដែលមានសុវត្ថិភាពរបស់​គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់សុទ្ធរបស់​ក្រុមហ៊ុន Toro ប៉ុណ្ណោះ។ គ្រឿងបន្លាស់ដែលត្រូវបានបង្កើតដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើ​ផលិតផល។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • មួលខ្ចៅកង់។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • មួលខ្ចៅកង់។
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ប្ដូរប្រេង និងតម្រងប្រេង។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • ពិនិត្យមើលប្រព័ន្ធការពារសោ។
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • បង្ហូរអង្គបំបែកទឹក។
  • ពិនិត្យសម្ពាធសំបកកង់។
  • ​ត្រួតពិនិត្យកម្រិតទឹកស្អំម៉ាស៊ីន។
  • សម្អាតរ៉ាឌីដ្យាទ័រ និងប្រព័ន្ធស្អំកំដៅប្រេង។
  • ពិនិត្យមើល​ខ្សែ និង​បំពង់ហាយដ្រូលិក។
  • ពិនិត្យ​មើល​កម្រិត​ប្រេងអ៊ីដ្រូលិក។
  • ពិនិត្យមើលការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត។
  • រៀងរាល់ 25 ម៉ោងម្តង
  • ពិនិត្យកម្រិតអេឡិចត្រូលីត​(ប្រសិនបើគ្រឿងចក្រស្ថិតនៅកន្លែងរក្សាទុក ត្រូវពិនិត្យមើលរៀងរាល់ 30 ថ្ងៃម្ដង)។
  • រៀងរាល់ 50 ម៉ោងម្តង
  • លាបប្រេងរំអិលលើបាដាង និងទ្រនាប់ទាំងអស់(លាបប្រេងរំអិលលើបាដាង និងទ្រនាប់ទាំងអស់ប្រចាំថ្ងៃក្នុងករណីមានធូលីដីកខ្វក់)។
  • រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • រៀងរាល់ 150 ម៉ោងម្តង
  • ប្ដូរប្រេង និងតម្រងប្រេង។
  • រៀងរាល់ 200 ម៉ោងម្តង
  • សម្អាតតម្រងខ្យល់(ជាញឹកញាប់ស្ថិតក្នុងស្ថានភាព​មានធូលី ឬភាពកខ្វក់ច្រើន)។
  • មួលខ្ចៅកង់។
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ។
  • រៀងរាល់ 400 ម៉ោងម្តង
  • ការត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់
  • ប្ដូរឡតតម្រងប្រេងថ្មី។
  • រៀងរាល់ 500 ម៉ោងម្តង
  • លាបប្រេងរំអិលើបាដាងក្នុងអ័ក្សក្រោយ។
  • រៀងរាល់ 800 ម៉ោងម្តង
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • ប្រសិនបើ​អ្នក​មិន​កំពុង​ប្រើប្រេងអ៊ីដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​ប្រេងអ៊ីដ្រូលិក។
  • រៀងរាល់ 1000 ម៉ោងម្តង
  • ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ប្រេងអ៊ីដ្រូលិក​ដែល​បាន​ណែនាំ, សូមប្ដូរ​តម្រង​អ៊ីដ្រូលិក។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • រៀងរាល់ 2 ឆ្នាំម្តង
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។
  • បង្ហូរ និងចុចសម្អាតប្រព័ន្ធស្អំកំដៅ (យកគ្រឿងចក្រទៅកាន់អ្នកលក់ ឬអ្នកចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬសូមអាន សៀវភៅជួសជុល)។
  • បញ្ជីត្រួតពិនិត្យការជួសជុលថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    ឧបករណ៍ដែលពិនិត្យថែទាំសម្រាប់សប្ដាហ៍នៃ៖
    ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ត្រួតពិនិត្យប្រតិបត្តិការសោសុវត្ថិភាព។       
    ត្រួតពិនិត្យប្រតិបត្តិការហ្វ្រាំង។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។       
    ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។       
    ត្រួតពិនិត្យកម្រិតសារធាតុរាវរបស់ប្រព័ន្ធបញ្ចុះកម្ដៅ។       
    បង្ហូរអង្គបំបែកទឹក/ប្រេង។       
    ពិនិត្យមើលតម្រងខ្យល់ គម្របការពារធូលី និងសន្ទះបិតបើក។       
    ពិនិត្យ​រកមើល​សំឡេងម៉ាស៊ីនដែល​ខុសប្រក្រតី។1       
    ពិនិត្យរ៉ាឌីដ្យាទ័រនិងអេក្រង់ក្រែងមានកំទេចកំទី       
    ពិនិត្យ​រកមើល​សំឡេងបញ្ជា​ដែល​ខុសប្រក្រតី។       
    ពិនិត្យមើល​កម្រិតប្រេងនៃ​ប្រព័ន្ធហាយដ្រូលិក       
    ពិនិត្យមើលទុយោហាយដ្រូលិកសម្រាប់ការខូចខាត។       
    ពិនិត្យរកមើលការ​លេចធ្លាយប្រេង។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។       
    ពិនិត្យសម្ពាធសំបកកង់។       
    ពិនិត្យមើលបញ្ជារបស់គ្រឿងបរិក្ខារ។       
    ពិនិត្យមើលការលៃតម្រូវការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត។       
    ពិនិត្យ​មើល​ការ​លៃ​តម្រូវ​កម្ពស់​កាត់។       
    ដាក់ប្រេងគ្រឿងបង្គុំលាបខ្លាញ់ទាំងអស់2       
    លាបឡើងវិញរាល់​ថ្នាំលាបដែល​ខូច។       
    លាងសម្អាតគ្រឿងចក្រ។       

    1ពិនិត្យមើលប្រដាប់វាស់កម្ដៅប្រេង និងក្បាលបាញ់បើ​ការចាប់ផ្ដើមពិបាក មានផ្សែងច្រើនឬមានការរដិបរដុបត្រូវបានកត់សម្គាល់។

    2ភ្លាមៗ បន្ទាប់ពីលាងសម្អាតម្ដងៗដោយមិនគិតពីចន្លោះពេលដែលបានរាប់រាប់។

    ការកត់សម្គាល់សម្រាប់តំបន់ដែលមានការព្រួយបារម្ភ

    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
    1  
    2  
    3  
    4  
    5  

    នីតិវិធីតំហែទាំជាប្រចាំ

    ការរៀបចំសម្រាប់ការថែទាំ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. បន្ទាប​ផ្នែកកាត់។

    3. ដាក់ហ្វ្រាំងដៃ។

    4. ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    5. រង់ចាំរហូតដល់គ្រឿងបន្លាស់ដែលមានចលនាទាំងអស់ឈប់។

    ការលើកផ្នែកខាងមុខរបស់គ្រឿងចក្រ

    1. ដាក់កំណល់កង់។

    2. ដូយផ្នែកខាងមុខនៃគ្រឿងចក្រនៅក្រោមបំពង់ជ្រុងនៃគ្រោងខាងក្រោមអោយជិតនឹងទ្រនាប់ចំហៀងតាមដែលអាចធ្វើបាន។

      g363502
    3. ដាក់ទម្រគ្រឿងចក្រជាមួយជើងដូយដែលទាក់ទងនឹងទម្ងន់នៃគ្រឿងចក្រនៅក្រោមបំពង់ជ្រុង ឬម៉ូទ័រកង់ សូមមើល លក្ខណៈបច្ចេកទេស

    ការលើកផ្នែកខាងក្រោយរបស់គ្រឿងចក្រ

    ការប្រើប្រាស់គ្រឿងស្ទូច
    1. ដាក់កំណល់កង់។

    2. រឹតភ្ជាប់គ្រឿងស្ទូចទៅនឹងក្រវិលចងខ្សែនៃសមកង់ក្រោយ (រូបភាព 55)។

      g363503
    3. លើកគ្រឿងចក្រឡើងដោយប្រុងប្រយ័ត្ន។

    4. ដាក់ទម្រគ្រឿងចក្រជាមួយជើងដូយដែលទាក់ទងនឹងទម្ងន់នៃគ្រឿងចក្រនៅក្រោមគ្រោង សូមមើល លក្ខណៈបច្ចេកទេស

    ការលើកផ្នែកខាងក្រោយរបស់គ្រឿងចក្រ

    ការប្រើប្រាស់ដូយ
    1. ដាក់កំណល់កង់។

    2. ដូយផ្នែកខាងក្រោយនៃគ្រឿងចក្រនៅក្រោមម៉ូទ័រកង់ក្រោយ (រូបភាព 67)។

      g363503
    3. ដាក់ទម្រគ្រឿងចក្រជាមួយជើងដូយដែលទាក់ទងនឹងទម្ងន់នៃគ្រឿងចក្រនៅក្រោមគ្រោង សូមមើល លក្ខណៈបច្ចេកទេស

    ការដោះគម្របអាគុយចេញ

    ដោះក្បាលមួលទាំង 2​ ដែលរឹតភ្ជាប់នឹងគម្របអាគុយទៅនឹងគ្រឿងចក្រ រួចដោះគម្របនោះចេញ (រូបភាព 53)។

    g336164

    ការបើកគម្របម៉ាស៊ីន

    1. ដោះគន្លឹះនៅខាងឆ្វេង និងខាងស្ដាំនៃគម្រប (រូបភាព 57)។

      g336542
    2. បង្វិលគម្របចុះឡើង (រូបភាព 58)។

      g336543

    ប្រេងរំអិល

    ការលាបខ្លាញ់បាដាង និងទ្រនាប់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • លាបប្រេងរំអិលលើបាដាង និងទ្រនាប់ទាំងអស់(លាបប្រេងរំអិលលើបាដាង និងទ្រនាប់ទាំងអស់ប្រចាំថ្ងៃក្នុងករណីមានធូលីដីកខ្វក់)។
  • រៀងរាល់ 500 ម៉ោងម្តង
  • លាបប្រេងរំអិលើបាដាងក្នុងអ័ក្សក្រោយ។
  • លម្អិតផ្នែកបច្ចេកទេសរបស់ខ្លាញ់រំអិល:ខ្លាញ់រំអិលលីចូមលេខ 2

    គ្រឿងចក្រមានគ្រឿងបង្គុំលាបខ្លាញ់ដែលគេត្រូវតែលាបប្រេងរំអិលជាប្រចាំ។ លក្ខខណ្ឌប្រតិបត្តិការដែលមានធូលី និងកខ្វក់អាចបណ្តាលឱ្យភាពកខ្វក់ចូលទៅក្នុងបាដាង និងទ្រនាប់ ដែលបណ្តាលឱ្យមានការសឹកពេលបង្កើនល្បឿន។ លាបប្រេងរំអិលគ្រឿងបង្គុំលាបខ្លាញ់ភ្លាមៗក្រោយពីការលាងសម្អាតម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលបានបញ្ជាក់។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. គ្រឿងបង្គុំលាបខ្លាញ់នៅទីតាំងទាំងនោះ និងសម្រាប់បរិមាណមានដូចខាងក្រោម៖

      • ដងវិលផ្នែកកាត់ខាងក្រោយ (រូបភាព 60)

        g008894
      • ដងវិលផ្នែកកាត់ខាងមុខ (រូបភាព 61)

        g008895
      • ចុងស៊ីឡាំង Sidewinder (គ្រឿងខ្ចៅខ្ចង 2 គ្រាប់; សម្រាប់ម៉ូដែល 03171 តែប៉ុណ្ណោះ—រូបភាព 62)

        g008896
      • ដៃចង្កូត (រូបភាព 63)

        g190873
      • ដៃលើកខាងក្រោយ និងស៊ីឡាំងលើក (ខ្ចៅខ្ចៅ 2 គ្រាប់—រូបភាព 64)

        g008898
      • ដៃលើកខាងមុខខាងឆ្វេង និងស៊ីឡាំងលើក (ខ្ចៅខ្ចៅ 2 គ្រាប់—រូបភាព 65)

        g008899
      • ដៃលើកខាងមុខខាងស្ដាំ និងស៊ីឡាំងលើក (ខ្ចៅខ្ចៅ 2 គ្រាប់—រូបភាព 66)

        g008900
      • របៀបលៃតម្រូវទីតាំងដាច់លេខ (រូបភាព 67)

        g008901
      • ដងរុញប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូន (រូបភាព 68)

        g008902
      • ដងបង្វិលភាពតឹងរបស់ខ្សែក្រវ៉ាត់ (រូបភាព 69)

        g008903
      • ស៊ីសាំងចង្កូត (រូបភាព 70)។

        g008904

        Note: ប្រសិនបើចង់បាន សូមដំឡើងគ្រឿងបង្គុំលាបខ្លាញ់បន្ថែមនៅត្រង់ចុងម្ខាងទៀតនៃស៊ីឡាំងដៃចង្កូត។ ដោះសំបកកង់ចេញ ដំឡើងខ្ចៅខ្ចៅ លាបប្រេងរំអិលើខ្ចៅខ្ចង ដោះខ្ចៅខ្ចងចេញ ហើយដំឡើងប៊ុយស៊ីម្ដង (រូបភាព 71)។

        g190872

    ការពិនិត្យបាដាងមានសៀលការពារ

    បាដាងកម្រនឹងខូចទ្រង់ទ្រាយដោយសម្ភារៈ ឬប្រតិបត្តិការណាស់ ហេតុផលទូទៅបំផុតសម្រាប់ការបរាជ័យគឺសំណើម និងការចម្លងរោគដែលដំណើរការឆ្លងកាត់ការបិទសៀលការពារ។ បាដាងដែលត្រូវបានលាបប្រេងរំអិលពឹងផ្អែកលើការថែទាំជាប្រចាំដើម្បីសម្អាតកំទេចកំទីដែលបង្កគ្រោះថ្នាក់ចេញពីបរិវេណបាដាង។ បាដាងដែលមានសៀលការពារ ពឹងផ្អែកលើការបំពេញដំបូងនៃខ្លាញ់លាបពិសេស និងសៀលបិទការពារទាំងមូលធន់ជាប់ដើម្បីរក្សាភាពកខ្វក់ និងសំណើមចេញពីធាតុរមៀល។

    បាដាងមានសៀលការពារមិនត្រូវការការលាបប្រេងរំអិល ឬការថែទាំរយៈពេលខ្លីទេ។ នេះកាត់បន្ថយសេវាកម្មប្រចាំថ្ងៃដែលត្រូវការ និងកាត់បន្ថយការខូចខាតវាលស្មៅដែលអាចកើតឡើងដោយសារតែការចម្លងរោគរបស់ខ្លាញ់លាប។ កញ្ចប់បាដាងមានសៀលការពារនឹងផ្ដល់ដំណើរការល្អ និងអាយុកាលក្រោមការប្រើប្រាស់ធម្មតា តែអ្នកគួរត្រួតពិនិត្យស្ថានភាពបាដាង និងគុណភាពសៀលការពារដើម្បីជៀសវាងពេលម៉ាស៊ីនមិនដំណើរការ។ ត្រួតពិនិត្យបាដាងតាមរដូវ ហើយប្ដូរវាថ្មីប្រសិនបើវាខូចខាត ឬសឹករិចរឹល។ បាដាងគួរតែដំណើរការដោយរលូនដោយគ្មានការរំខានដូចជាកំដៅឡើងខ្ពស់ សំលេងរំខាន ភាពរលុង ឬមានការកាត់ស៊ី (ច្រេះចាប់)។

    ដោយសារលក្ខខណ្ឌដំណើរការ បាដាង/កញ្ចប់សៀលការពារទាំងនោះត្រូវរងនឹង (ដូចជា ខ្សាច់, ថ្នាំបាញ់ស្មៅ, ទឹក, ផលប៉ះពាល់ ជាដើម។) វាត្រូវបានគេចាត់ទុកថាជារបស់សឹករិចរឹលធម្មតាៗ។ បាដាងដែលខូចដោយសារមូលហេតុផ្សេងៗក្រៅពីការខូចទ្រង់ទ្រាយសម្ភារៈ ឬស្នាដៃការងារ ជាធម្មតាមិនស្ថិតក្រោមការធានានោះទេ។

    Note: អាយុកាលរបស់បាដាងអាចរងផលប៉ះពាល់អវិជ្ជមានដោយសារតែរបៀបលាងសម្អាតមិនត្រឹមត្រូវ។ កុំលាងសម្អាតគ្រឿងចក្រនៅពេលវាកំពុងតែនៅក្ដៅ ហើយជៀសវាងការបាញ់ថ្នាំដែលមានសម្ពាធខ្ពស់ ឬក្នុងបរិមាណខ្ពស់នៅលើបាដាង។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់​ម៉ាស៊ីន មុនពេល​ធ្វើការ​ពិនិត្យមើល​ប្រេង ឬ​បន្ថែម​ប្រេង​ទៅ​ប្រអប់​រវៃ។

    • ហាមប្ដូរ​ល្បឿនរបស់​ប្រព័ន្ធ​គ្រប់គ្រង ឬ​បង្កើនល្បឿនម៉ាស៊ីន។

    លក្ខណៈបច្ចេកទេសនៃប្រេងម៉ាស៊ីន

    ប្រើប្រេងម៉ស៊ីនមានគុណភាពខ្ពស់ ផេះទាបដែលត្រូវនឹង ឬលើសលម្អិតផ្នែកបច្ចេកទេសខាងក្រោម៖

    ប្រភេទសេវាកម្ម

    ACEA—E6

    API—CH-4 ឬកាន់តែខ្ពស់

    JASO—DH-2

    កម្រិតរំអិលរបស់ប្រេងអាទិភាព៖ SAE 15W-40 [-17ºC (លើ 0°F)]

    កម្រិតរំអិលប្រេងជំនួស៖ SAE 10W-30 ឬ 5W-30 (សីតុណ្ហភាពទាំងអស់)

    ប្រេងម៉ាស៊ីន Toro Premium Engine Oil ដែលអាចរកជាវបានពី តំណាងចែកចាយពេញសិទ្ធិរបស់​ក្រុមហ៊ុន Toro របស់អ្នកក្នុងកម្រិតរំអិលប្រេង 15W-40 ក៏បានឬ 10W-30 ក៏បាន។

    ការពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • ម៉ាស៊ីនបញ្ជូនប្រេងទៅក្នុងប្រអប់រវៃ លើសពីនេះ ពិនិត្យមើលកម្រិត​ប្រេងនៅមុន និងក្រោយពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង។

    Note: ប្រេងម៉ាស៊ីនកំពូល​របស់ Toro អាចរកបានពីអ្នកចែកចាយ​ដែលមានកំហាប់ប្រេង 15W-40 ឬ 10W-30។ សូមមើល កាតាឡុកគ្រឿងបន្លាស់ ដើម្បីដឹង​អំពី​លេខសម្គាល់គ្រឿងបន្លាស់។

    Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើ​វាត្រូវបានដំណើរការ​រួចហើយ ត្រូវទុកឲ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ បើ​កម្រិតប្រេងរំអិលគឺនៅក្រោម​សញ្ញា​បន្ថែមប្រេង​រំអិល​នៅលើ​ឧបករណ៍វាស់ប្រេងរំអិល ​ សូមបន្ថែមប្រេងរំអិល​ដើម្បីឱ្យកម្រិតប្រេងឡើងដល់គំនូស Full ។ ហាមចាក់រហូតហៀរ។ ប្រសិនបើកម្រិតប្រេងនៅចន្លោះគំនូសពេញ និងបន្ថែម អ្នកមិនត្រូវបន្ថែមប្រេងទេ។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប។

    3. ដកប្រដាប់វាស់ប្រេង​ចេញ (រូបភាព 72) ហើយជូតវាជាមួយក្រណាត់ស្អាតមួយ។

      g008881
    4. រុញប្រដាប់វាស់ប្រេងចុះទៅក្នុងបំពង់ប្រដាប់វាស់ប្រេង ហើយត្រូវប្រាកដថាវាត្រូវបានបិទសៀលការពារទាំងស្រុង បន្ទាប់មកទាញប្រដាប់វាស់ប្រេងចេញ ហើយពិនិត្យមើលកម្រិតប្រេងរំអិល។

    5. ប្រសិនបើកម្រិតប្រេងនៅសល់ទាប សូមដោះគម្រប​ចាក់​បំពេញ​ប្រេងចេញ (រូបភាព 73) ហើយបន្ថែមប្រេងចូលតិចតួចបន្តិចម្ដងៗ ការពិនិត្យមើលកម្រិតអោយបានញឹកញាប់ រហូតដល់កម្រិតឡើងដល់គំនូសពេញនៅលើប្រដាប់វាស់ប្រេង។

      Important: រក្សាកម្រិតប្រេងម៉ាស៊ីននៅចន្លោះកម្រិតកំណត់នៅខាងលើ និងខាងក្រោមនៅលើប្រដាប់វាស់ប្រេង។ ការចាក់ប្រេងម៉ាស៊ីនលើស ឬខ្វះអាចបណ្ដាលអោយម៉ស៊ីនខូចខាតធ្ងន់ធ្ងរ។

      g352241
    6. ដំឡើងគម្រប​ចាក់​បំពេញ​ប្រេង និងប្រដាប់វាស់ប្រេង។

    7. បិទ និង​ដាក់គន្លឹះគម្រប។

    ការប្តូរប្រេងម៉ាស៊ីន និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ប្ដូរប្រេង និងតម្រងប្រេង។
  • រៀងរាល់ 150 ម៉ោងម្តង
  • ប្ដូរប្រេង និងតម្រងប្រេង។
  • ចំណុះប្រអប់រវៃ: ប្រមាណជា 3.8 ល (4.0 US qt) ជាមួយតម្រង

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប ហើយរង់ចាំអោយម៉ាស៊ីនត្រជាក់សិន។

    3. ដោះឆ្នុកបង្ហូរប្រេងណាមួយ (រូបភាព 74) ហើយទុកអោយប្រេងហូរចូលក្នុងទម្របង្ហូរប្រេង នៅពេលប្រេងឈប់ហូរ ត្រូវដំឡោះងឆ្នុកបង្ហូរប្រេង។

      g008911
    4. ដកតម្រង​ប្រេង​ចេញ (រូបភាព 75)។

      g352242
    5. ប្រើប្រេងស្អាតលាបតិចៗទៅសៀលតម្រងថ្មី ហើយដំឡើងតម្រងប្រេង។

      Note: ហាមរឹតបន្តឹងតម្រងនេះឲ្យតឹងជ្រុល។

    6. បញ្ចូលប្រេងក្នុងប្រអប់ប្រេងម៉ាស៊ីន សូមមើល លក្ខណៈបច្ចេកទេសនៃប្រេងម៉ាស៊ីន និង ការពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន

    7. បិទ និង​ដាក់គន្លឹះគម្រប។

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • សម្អាតតម្រងខ្យល់(ជាញឹកញាប់ស្ថិតក្នុងស្ថានភាព​មានធូលី ឬភាពកខ្វក់ច្រើន)។
  • ការដោះតម្រងខ្យល់ចេញ

    • ពិនិត្យមើល​តួ​តម្រង​ខ្យល់​សម្រាប់ការខូចខាត​ដែល​អាច​បណ្ដាលឲ្យមានការ​លេចធ្លាយ​ខ្យល់។ ប្ដូរវាថ្មីបើ​វាខូចខាត។ ពិនិត្យ​មើល​ប្រព័ន្ធ​វបឺតខ្យល់​ចូល​ទាំងមូល​សម្រាប់​ការ​លេចធ្លាយ ការ​ខូច​ខាត ឬ​កង​រឹត​ទុយោ​ដែល​ធូរ។

    • ជួសជុលតម្រងខ្យល់នៅចន្លោះពេលសេវាកម្មដែលបានណែនាំ ឬឆាប់ជាងនេះប្រសិនបើដំណើរការម៉ាស៊ីនធ្លាក់ចុះដោយសារតែលក្ខខណ្ឌមានធូលី ភាពកខ្វក់។ ការផ្លាស់ប្តូរតម្រងខ្យល់មុនពេលចាំបាច់ គ្រាន់តែ​បង្កើនឱកាសឲ្យធូលីដីចូលទៅក្នុងម៉ាស៊ីននៅពេលតម្រងត្រូវបានដកចេញ​ប៉ុណ្ណោះ។

    • ត្រូវធ្វើឲ្យប្រាកដថា គម្របត្រូវបានដាក់ត្រឹមត្រូវ និងដាក់ទ្រនាប់ការពារដោយតួតម្រងខ្យល់។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. បើកគម្របក្បាលម៉ាស៊ីន។

    3. ដោះគន្លឹះដែល​រឹត​ភ្ជាប់​គម្រប​តម្រង​ខ្យល់​ទៅនឹងតួតម្រង​ខ្យល់ (រូបភាព 76

      g352235
    4. ដក​គម្របចេញពី​តួតម្រងខ្យល់។

    5. មុនពេលដកតម្រងចេញ សូមប្រើខ្យល់សម្ពាធទាប—276 kPa (40 psi), សម្អាតឲ្យស្ងួត ដើម្បីជួយយកគំនរកំទេចកំទីដែលរៀបដាក់នៅចន្លោះខាងក្រៅនៃតម្រងបឋម និងឡត។ ជៀសវាងការប្រើ​ខ្យល់​សម្ពាធខ្ពស់​​ដែល​អាច​ជំរុញឲ្យមាន​​ធូលី​ចូល​តាម​រយៈ​តម្រង​ទៅ​ក្នុង​បំពង់បឺតខ្យល់ចូល។ ដំណើរការ​សម្អាត​នេះ​ បង្ការ​កម្ទេច​កម្ទី​ពីការ​ផ្លាស់ទី​ទៅក្នុង​ការបឺតខ្យល់ចូល​នៅពេល​អ្នក​ដក​តម្រងបឋមចេញ។

    6. ដកធាតុតម្រងចេញ(រូបភាព 76)។

      Note: ការសម្អាតធាតុដែលបានប្រើរួចអាចធ្វើអោយខូចស្រទាប់តម្រង។

    7. ដោះសន្ទះជ័រច្រកចេញ (រូបភាព 76) ពីច្រកបង្ហូរធូលីនៃគម្រប​តម្រង​ខ្យល់។

    8. សម្អាតសន្ទះច្រកបង្ហូរ និងច្រកចេញ ហើយដំឡើងសន្ទះច្រកចេញក្នុងរន្ធ។

    ការដំឡើងតម្រងខ្យល់

    1. ត្រួតពិនិត្យតម្រងថ្មីសម្រាប់ការខូចខាតក្នុងការដឹកជញ្ជូន ហើយពិនិត្យមើលចុងនៃការ​ផ្សារភ្ជាប់​របស់តម្រង​និងតួតម្រង។

      Important: ហាមប្រើធាតុដែលខូច។

    2. បញ្ចូលតម្រងថ្មីដោយដាក់សម្ពាធទៅនឹងគែមខាងក្រៅនៃធាតុដើម្បីដាក់វានៅក្នុងឡត។

      Important: ហាមដាក់​សម្ពាធ​ទៅចំណុចកណ្ដាលនៃ​តម្រង​ដែល​អាច​ភាព​បត់បែនបាន។

    3. ដាក់ ឬបំពាក់គម្របដែល​តម្រង់ទិសសន្ទះជ័រច្រកចេញនៅនៅចំណុចចុះក្រោម—ចន្លោះ​ប្រហែល​ពីម៉ោង 5 ដល់ម៉ោង 7 នៅពេលមើលពីខាងចុង។

    4. រឹតភ្ជាប់គម្របជាមួយនឹងគន្លឹះ 2។

    5. បិទ និង​ដាក់គន្លឹះគម្រប។

    តំហែទាំប្រព័ន្ធប្រេង

    ការជួសជុលធុងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 2 ឆ្នាំម្តង
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។
  • រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    បង្ហូរ និង​សម្អាត​ធុង​ ប្រសិន​បើ​ប្រព័ន្ធប្រេង​ក្លាយជា​កខ្វក់ ឬ​ប្រសិន​បើ​គ្រឿងចក្រ​នឹងត្រូវរក្សា​ទុក​សម្រាប់​​រយៈពេល​បន្ត។ ប្រើ ​សម្អាតប្រេង​ដើម្បី​បង្ហូរប្រេងចេញពីធុង។

    ការត្រួតពិនិត្យទុយយោប្រេងនិងខ្ចៅខ្ចង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ការត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប។

    3. ត្រួតពិនិត្យមើល​ខ្សែ និង​ខ្ចៅខ្ចងក្រែងមានខូចគុណភាព ការខូចខាត ឬ​តំណដែល​រលុង។

      Note: ជួសជុល ឬប្ដូររាល់ទុយោប្រេង ឬខ្ចៅខ្ចងដែលខូច ឬសឹករិចរឹល។

    4. បិទ និង​ដាក់គន្លឹះគម្រប។

    ការបង្ហូរឧបករណ៍ញែកទឹក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • បង្ហូរអង្គបំបែកទឹក។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប ហើយរង់ចាំអោយម៉ាស៊ីនត្រជាក់សិន។

    3. ដាក់​ធុងស្អាតមួយ​នៅក្រោមតម្រងប្រេង។

    4. បន្ធូរវ៉ាល់បង្ហូរនៅផ្នែកបាតនៃឡតតម្រង (រូបភាព 77)។

      g336554
    5. រឹតវ៉ាល់វិញបន្ទាប់ពីបង្ហូររួច។

    6. បញ្ឆេះម៉ាស៊ីន ពិនិត្យមើកក្រែងមានការលេចធ្លាយ ហើយពន្លត់ម៉ាស៊ីន។

      Note: ត្រូវជួលជុលការលេចធ្លាយប្រេង។

    7. បិទ និង​ដាក់គន្លឹះគម្រប។

    ការផ្លាស់ប្ដូរឡតតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរឡតតម្រងប្រេងថ្មី។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប ហើយរង់ចាំអោយម៉ាស៊ីនត្រជាក់សិន។

    3. សម្អាតបរិវេណដែលដាក់កំប៉ុងតម្រង (រូបភាព 77

    4. ដកឡតតម្រង​ចេញ ហើយ​សម្អាត​ផ្ទៃចាប់។

    5. ដាក់​ប្រេង​រំអិលទៅ​បន្ទះរ៉ង​នៅលើ​ឡត​តម្រង​ដោយប្រើ​ប្រេងស្អាត។

    6. ដំឡើង​ឡត​តម្រង​ដោយ​ដៃ​រហូត​ទាល់តែ​បន្ទះរ៉ង​ប៉ះ​នឹង​ផ្ទៃ​ចាប់​ បន្ទាប់​មក​បង្វិលបន្ថែមកន្លះជុំ។

    7. បញ្ឆេះម៉ាស៊ីន ពិនិត្យមើកក្រែងមានការលេចធ្លាយ ហើយពន្លត់ម៉ាស៊ីន។

      Note: ត្រូវជួលជុលការលេចធ្លាយប្រេង។

    8. បិទ និង​ដាក់គន្លឹះគម្រប។

    ការផ្លុំខ្យល់ចេញពីប៊ិចប្រេង

    Note: ប្រើ​ទម្រង់ការ​នេះ​ ប្រសិនបើគ្រាន់តែ​ប្រព័ន្ធ​ប្រេងបានបន្សុទ្ធ​ខ្យល់​តាមរយៈទម្រង់ការបូមធម្មតា ​ហើយម៉ាស៊ីនមិនឆេះ សូមមើល ការធ្វើឲ្យហូរប្រព័ន្ធប្រេង។

    1. នៅពេលដែលអាច អនុវត្តជំហាននីមួយៗនៅក្នុង ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប ហើយប្រសិនបើម៉ាស៊ីននៅក្ដៅ ត្រូវរង់ចាំអោយវាត្រជាក់សិន។

    3. បន្ធូរខ្ចៅបំពង់សម្រាប់ទុយោប្រេងទៅក្បាលមួលប៊ិចប្រេងលេខ 1។

      g008913
    4. ដាក់ដៃសន្ទះខ្យល់ទៅទីតាំង រហ័ស ។

    5. មួលកូនសោនៅក្នុងកុងតាក់សោទៅទីតាំង បញ្ឆេះ ហើយមើលលំហូរប្រេងនៅជុំវិញប្រដាប់​ភ្ជាប់។ មួលកូនសោទៅទីតាំង បិទ នៅពេលមានលំហូរបន្តគ្នា។

      Important: ដើម្បបង្ការម៉ូទ័រដេរបញ្ឆេះឡើងកម្ដៅខ្លាំង ហាមដាក់លេខកន្លែងបញ្ឆេះក្នុងរយៈពេលយូរជាង 15 វិនាទី។ បន្ទាប់ពីរវៃជាប់ 10 វិនាទី សូមរង់ចាំ 60 វិនាទីមុនពេលដាក់លេខម៉ូទ័រដេរបញ្ឆេះម្ដងទៀត។

    6. រឹតបន្តឹងខ្ចៅបំពង់អោយជាប់ល្អ។

    7. សម្អាតរាល់ប្រេងចេញពីម៉ាស៊ីន។

    8. ធ្វើជំហានឡើងវិញ 3 រហូតដល់ចប់ 7 សម្រាប់ក្បាលមួលប៊ិចប្រេងដែលនៅសល់។

    9. បញ្ឆេះម៉ាស៊ីន ពិនិត្យមើកក្រែងមានការលេចធ្លាយ ហើយពន្លត់ម៉ាស៊ីន។

      Note: ត្រូវជួលជុលការលេចធ្លាយប្រេង។

    10. បិទ និង​ដាក់គន្លឹះគម្រប។

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់​អាគុយ​ មុនពេល​ធ្វើការ​ជួសជុល​គ្រឿងចក្រ។ ដំបូងផ្តាច់ចុងបង្គោលចែកភ្លើង​អវិជ្ជមាន និងចុងក្រោយបង្គោលវិជ្ជមាន។ ដំបូងភ្ជាប់ចុងបង្គោលចែកភ្លើង​វិជ្ជមាន និងចុងក្រោយបង្គោលអវិជ្ជមាន។

    • សាកអាគុយ​នៅ​កន្លែង​បើក​ចំហ​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ហើយ​នៅឆ្ងាយពី​ផ្កាភ្លើងនិង​អណ្ដាត​ភ្លើង។ ដកឌុយប្រដាប់សាក មុនពេល​ធ្វើការភ្ជាប់​ ឬ​ផ្ដាច់​អាគុយ។ ពាក់សំលៀកបំពាក់​ការពារ និង​ប្រើ​ឧបករណ៍ដែល​មាន​សំបកការពារ។​

    ការជួសជុលថែទាំ​អាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 25 ម៉ោងម្តង
  • ពិនិត្យកម្រិតអេឡិចត្រូលីត​(ប្រសិនបើគ្រឿងចក្រស្ថិតនៅកន្លែងរក្សាទុក ត្រូវពិនិត្យមើលរៀងរាល់ 30 ថ្ងៃម្ដង)។
  • គ្រោះថ្នាក់

    អេឡិចត្រលីតអាគុយ​មាន​ផ្ទុក​អាស៊ីដស៊ុលហ្វួរីកដែល​បណ្ដាលឲ្យស្លាប់បាន​ បើ​​បានលេប និង​បណ្ដាលឲ្យរលាកធ្ងន់ធ្ងរ។

    • ហាមផឹក​អេឡិចត្រូលីត និង​ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​ស្បែក ភ្នែក ឬ​សំលៀកបំពាក់របស់អ្នក។ ត្រូវពាក់ប្រដាប់ការពារភ្នែក និងស្រោមដៃកៅស៊ូ។

    • ចាក់បំពេញអាគុយនៅកន្លែងដែលទឹកស្អាតអាចប្រើបានជានិច្ចសម្រាប់ការលាងសម្អាត​ស្បែក។

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឲ្យខូចត្រាក់ទ័រ និងខ្សែភ្លើង​ដែលបណ្ដាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។

    • ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។

    • ជានិច្ចកាល​ត្រូវ​ភ្ជាប់ខ្សែប៉ូលអាគុយវិជ្ជមាន ឬ​បូក (ក្រហម) មុនពេលភ្ជាប់ខ្សែប៉ូលអវិជ្ជមាន ឬ​ដក (ខ្មៅ)។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគម្របអាគុយចេញ សូមមើល ការដោះគម្របអាគុយចេញ

    3. ដោះគម្របតម្រងនៃអាគុយ។

    4. រក្សា​កម្រិត​អេឡិចត្រូលីត​របស់​អាគុយក្នុងថ្ម​ដោយ​ទឹក​ចម្រោះ​ឬ​គ្មាន​ជាតិ​រ៉ែ។

      Note: កុំបញ្ចូលថ្មលើបាតក្រោមនៃកងរឹតមិនអោយធ្លាក់ខាងក្នុងថ្មនីមួយៗ។

    5. ដំឡើងគម្របតម្រងដោយអោយរន្ធបង្ហុយតម្រង់ទៅផ្នែកខាងក្រោយ (ឆ្ពោះទៅធុងប្រេង)។

    6. សម្អាតផ្នែកខាងលើនៃអាគុយដោយលាងសម្អាតវាជាទៀងទាត់ដោយប្រើជក់ដែលជ្រលក់​អាម៉ូនីញាក់ ឬប៊ីកាបូណាតនៃសូលុយស្យុងសូដា។ លាងសម្អាតផ្ទៃខាងលើដោយទឹកបន្ទាប់ពីសម្អាតរួច។

      Important: កុំដោះគម្របតម្រងចេញពេលកំពុងសម្អាត។

    7. ពិនិត្យមើលក្រចាប់ខ្សែអាគុយ និងក្បាលអាគុយក្រែងល៎មានច្រែះចាប់។ បើច្រែះកើតមាន សូមអនុវត្តតាមដូចខាងក្រោម៖

      1. ផ្ដាច់ខ្សែអាគុយអវិជ្ជមាន (–) ។

      2. ផ្ដាច់ខ្សែអាគុយវិជ្ជមាន (+) ។

      3. សម្អាតក្រចាប់​និងក្បាលអាគុយដាច់ដោយឡែកពីគ្នា។

      4. ភ្ជាប់ខ្សែអាគុយវិជ្ជមាន (+) ។

      5. ភ្ជាប់ខ្សែអាគុយអវិជ្ជមាន (–) ។

      6. លាបថ្នាំលើក្រចាប់ និងប៉ូលដោយថ្នាំការពារប៉ូលអាគុយ។

    8. ពិនិត្យមើលថាក្រចាប់ខ្សែអាគុយរឹតតឹងនៅលើក្បាលអាគុយ។

    9. ដំឡើងគម្របអាគុយ។

    Note: ទុកដាក់គ្រឿងចក្រនៅកន្លែងណាដែលសីតុណ្ហភាពត្រជាក់ជាងកន្លែងដែលក្ដៅដើម្បីបង្ការអាគុយកុំអោយឆាប់អស់ថ្ម។

    ការជួសជុលហ្វ៊ុយហ្ស៊ីប

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. លើកគម្របចេញពីដៃបញ្ជា (រូបភាព 79)។

      g336555
    3. រកមើលប្លុកហ្វុយស៊ីបបើកចំហនៅក្នុងប្លុកហ្វុយស៊ីប (រូបភាព 79)។

    4. ប្ដូរហ្វ៊ុយហ្សីប ដោយប្រភេទហ្វ៊ុយហ្សីប និងកម្រិតរង្វាស់ចរន្តអគ្គិសនីដូចគ្នា។

    5. ដំឡើងគម្របពីលើដៃបញ្ជា (រូបភាព 79)។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការ​ពិនិត្យសម្ពាធសំបកកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យសម្ពាធសំបកកង់។
  • គ្រោះថ្នាក់

    សម្ពាធ​កង់ទាប​បន្ថយ​ស្ថិរភាព​របស់​គ្រឿងចក្រ​ពេលនៅ​គែម​ទីទួល។ នេះអាច​បណ្ដាល​ឲ្យ​ក្រឡាប់ របួសរាងកាយ ឬ​ស្លាប់។

    ហាម​សប់កង់ស្ទើរខ្យល់។

    Note: រក្សាសម្ពាធខ្យល់ដែលបានផ្ដល់អនុសាសន៍នៅក្នុងកង់ទាំងអស់ដើម្បីធានាបាននូវគុណភាពកាត់ល្អនិងដំណើរការម៉ាស៊ីនបានត្រឹមត្រូវ។

    1. វាស់សម្ពាធខ្យល់នៅក្នុងសំបកកង់នីមួយៗ។ សម្ពាធខ្យល់ត្រឹមត្រូវនៅក្នុងកង់គឺចាប់ពី 97 ដល់ 110 kPa (14 ដល់ 16 psi)។

    2. ប្រសិនបើចាំបាច់ សប់ខ្យល់បន្ថែមដើម្បីអោយយកខ្យល់ចេញពីសំបកកង់រហូតដល់អ្នកវាស់កម្រិតពី 97 ដល់ 110 kPa (14 to 16 psi)។

    ការមួលខ្ចៅកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • មួលខ្ចៅកង់។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • មួលខ្ចៅកង់។
  • រៀងរាល់ 200 ម៉ោងម្តង
  • មួលខ្ចៅកង់។
  • មួលខ្ចៅចង្កូត និងខ្ចៅរឹត ក្នុងកម្រិតចាប់ពី 61 ដល់ 88 N∙m (45 ដល់ 65 ft-lb)។

    ការព្រមាន

    ការ​មិន​រក្សា​កម្លាំងរមួល​នៃ​ខ្ចៅកង់បាន​ត្រឹមត្រូវ​អាច​បង្ក​របួស​រាងកាយ។

    ត្រូវប្រាកដថាខ្ចៅ​ទប់កង់ត្រូវបានមួលក្នុងកម្រិតចាប់ពី 61 ដល់ 88 N∙m (45 ដល់ 65 ft-lb)។

    ការលៃតម្រូវ​កម្លាំង​កកិត​សម្រាប់ការ​ដាច់លេខ

    បើ​គ្រឿងចក្រផ្លាស់ទី នៅពេលឈ្នាន់ទាញស្ថិតត្រង់ទីតាំង ដាច់លេខ លៃតម្រូវគ្រឿងសណ្ដោង។

    1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញពីកុងតាក់បញ្ឆេះ។

    2. លើកកង់មុខឡើង ហើយកង់ក្រោយផុតពីឥដ្ឋ រួចដាក់កំណាត់ឈើជំនួយនៅក្រោមគ្រោង។

      ការព្រមាន

      ប្រសិនបើគ្រឿងចក្រមិនត្រូវបានដាក់ទ្រជំនួយគ្រប់គ្រាន់ទេ នោះវាអាចរលំដួល ឬធ្វើអោយមនុស្សរងរបួសនៅក្រោមគ្រឿងចក្រ។

      លើកកង់មុខឡើង ហើយ ហើយកង់ក្រោយផុតពីដី មិនដូច្នេះទេ គ្រឿងចក្រនឹងផ្លាស់ទីកំឡុងពេលការលៃតម្រូវ។

    3. បន្ធូរខ្ចៅខ្ទាស់នៅលើដង​លៃតម្រូវ​ការកកិត (រូបភាព 80)។

      g352331

      ការព្រមាន

      ម៉ាស៊ីន​ត្រូវ​តែ​មាន​ដំណើរការ​ដើម្បីអោយ​អ្នកអាច​ធ្វើការ​លៃតម្រូវ​ចុងក្រោយ​នៅលើ​ដង​លៃតម្រូវ​ការកកិត។ ការប៉ះនឹងគ្រឿងក្ដៅ ឬ មានចលនាអាចបណ្តាលឲ្យមានបញ្ហារបួសស្នាមផ្ទាល់ខ្លួន។

      រក្សា​ដៃ ជើង មុខ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ឲ្យនៅឆ្ងាយ​ពីបំពង់ស៊ីម៉ាំង​ ផ្នែកក្ដៅ​នៃ​ម៉ាស៊ីន និង​ផ្នែក​ដែលកំពុងមាន​ចលនា។

    4. បញ្ឆេះម៉ាស៊ីន ហើយបង្វិលប៊ូឡុងប្រាំមួយជ្រុងក្នុងទិសដៅទាំងពីរដើម្បីកំណត់ទីតាំងពាក់កណ្ដាលនៃប្រវែងដាច់លេខ។

    5. រឹតបន្តឹងខ្ចៅខ្ទាស់​ដើម្បីភ្ជាប់ការលៃតម្រូវ។

    6. ពន្លត់ម៉ាស៊ីន។

    7. ដោះកំណាត់ឈើជំនួយចេញ​ ហើយបន្ទាបគ្រឿងចក្រទៅនឹងជាន់ហាង។ ធ្វើតេស្ត៍ការបញ្ជាម៉ាស៊ីន ឬគ្រឿងចក្រ​ដើម្បីធានាឲ្យបានថា វាពិតជានៅលឹង នៅពេលឈ្នាន់ទាញស្ថិតនៅចំណុចដាច់លេខ។

    តំហែទាំប្រព័ន្ធត្រជាក់

    សុវត្ថិភាពប្រព័ន្ធស្អំ

    • ការលេបទឹកស្អំ​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ​ពុល។ ត្រូវ​ទុក​ឲ្យនៅឆ្ងាយ​ពីដៃក្មេង និង​សត្វ​ចិញ្ចឹម។

    • បោះចោលទឹកស្អី​ដែល​ក្ដៅ មានសម្ពាធ ឬ​ការប៉ះ​ធុង​ទឹក​ដែល​នៅក្ដៅ​និង​គ្រឿង​បន្លាស់​ជុំវិញ​អាច​ធ្វើ​ឲ្យ​រលាក​ធ្ងន់ធ្ងរ។

      • ត្រូវទុក​ឲ្យ​ម៉ាស៊ីនត្រជាក់​យ៉ាង​តិច 15 នាទី​ មុនពេលមួលបើក​គម្រប​ធុងទឹក។

      • ប្រើក្រណាត់​នៅពេលបើក​គម្រប​ធុងទឹក ហើយ​បើកយឺតៗ​ដើម្បីចំហាយភាយចេញសិន។

    លម្អិតផ្នែកបច្ចេកទេសនៃធាតុ​ត្រជាក់

    ជាទូទៅ មានការចាក់បំពេញធាតុត្រជាក់ដែលមានសូលុយស្យុងទឹក និងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលគ្លីកូលអេទីឡែន 50/50 ពីនាយមកហើយ។

    Important: ប្រើតែធាតុត្រជាក់ដែលមានលក់ឲ្យប្រើបានដែលឆ្លើយតបតាមលម្អិតផ្នែកបច្ចេកទេស​ដែលមានចុះក្នុងតារាងបទដ្ឋានធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលប៉ុណ្ណោះ។មិនត្រូវប្រើធាតុ​ត្រជាក់ពីបច្ចេកវិទ្យាអាស៊ីដរ៉ែ (IAT) ធម្មតា (បៃតង) ក្នុងម៉ាស៊ីន ឬគ្រឿងចក្ររបស់អ្នកឡើយ។ មិនត្រូវលាយធាតុត្រជាក់ធម្មតាជាមួយនឹងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលឡើយ។

    តារាងប្រភេទធាតុត្រជាក់

    ប្រភេទធាតុត្រជាក់គ្លីកូលអេទីឡែន

    ប្រភេទប្រដាប់​ទប់​ការកាត់​ស៊ី

    ធាតុការពារ​កំណកមុនអាយុកាល

    បច្ចេកវិទ្យាអាស៊ីដសេរីរាង្គ (OAT)

    Important: មិនត្រូវពឹងលើពណ៌នៃធាតុត្រជាក់ដើម្បីកំណត់ប្រភេទខុសគ្នារវាងធាតុត្រជាក់ពីបច្ចេកវិទ្យាអាស៊ីដរ៉ែ (IAT) ធម្មតា (បៃតង) និងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាល។ក្រុមហ៊ុនធាតុត្រជាក់អាចនឹងពណ៌ក្នុងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលដោយប្រើពណ៌ណាមួយក្នុងដូចតទៅនេះ​ដែលមានជាអាទិ៍: ក្រហម ផ្កាឈូក ទឹកក្រូច លឿង ខៀវ កាប់ស្តាំង ស្វាយ និងបៃតង។ ប្រើធាតុត្រជាក់ដែលឆ្លើយតបតាមលម្អិតផ្នែកបច្ចេកទេស​ដែលមានចុះក្នុងតារាងបទដ្ឋានធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលប៉ុណ្ណោះ។

    បទដ្ឋាននៃធាតុប្រព័ន្ធ​ត្រជាក់​ជួយ​ពន្យារ​អាយុកាល

    ATSM International

    SAE International

    D3306 និង D4985

    J1034, J814, និង 1941

    Important: កំហាប់ធាតុ​ត្រជាក់គួរជាល្បាយធាតុត្រជាក់លាយ 50/50។

    • អាទិភាព: ពេលកំពុងលាយធាតុត្រជាក់ដែលខាប់ ត្រូវលាយវាដោយប្រើទឹកសុទ្ធ ឬទឹកចម្រោះ។

    • ជម្រើសជាអាទិភាព: បើមិនមានទឹកសុទ្ធ ឬទឹកចម្រោះទេនោះ ត្រូវប្រើធាតុត្រជាក់ដែលលាយហើយជាមុន ឬពីនាយ។

    • កម្រិតលក្ខខណ្ឌជាមធ្យម: បើមិនមានទឹកសុទ្ធ ឬទឹកចម្រោះ និងធាតុត្រជាក់ដែលលាយហើយជាមុន ឬពីនាយមកទេនោះ ត្រូវលាយធាតុត្រជាក់ដែលខាប់ជាមួយនឹងទឹកស្អាតដែលអាចបរិភោគបាន។

    ការ​ត្រួតពិនិត្យមើលកម្រិតទឹកស្អំម៉ាស៊ីន ឬកម្រិត​ធាតុ​ត្រជាក់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ​ត្រួតពិនិត្យកម្រិតទឹកស្អំម៉ាស៊ីន។
  • ចំណុះប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន៖ ប្រមាណជា 5.7 L (6 US qt)

    ការប្រុងប្រយ័ត្ន

    បើ​​ម៉ាស៊ីន​មានដំណើរការ ទឹកក្ដៅនិងមានចំហាយ​អាច​ភាយចេញ និង​ធ្វើ​ឲ្យ​រលាក។

    • ហាមបើក​គម្របធុងទឹក​នៅពេលម៉ាស៊ីន​កំពុង​ដំណើរការ។

    • ប្រើក្រណាត់​នៅពេលបើក​គម្របរ៉ាដ្យាទ័រ ហើយ​បើកយឺតៗ​ដើម្បីចំហាយភាយចេញសិន។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប។

    3. ពិនិត្យមើលកម្រិតទឹកស្អំកំដៅនៅក្នុងធុងរីកមាឌ (រូបភាព 81)។

      g027618

      Note: ដោយសារម៉ាស៊ីនចុះត្រជាក់ នោះកម្រិតទឹកស្អំកំដៅគួរតែស្ថិតនៅប្រហែលជាពាក់កណ្ដាលផ្លូវចន្លោះគំនូសនៅលើចំហៀងនៃធុង។

    4. ប្រសិនបើកម្រិតទឹកស្អំកំដៅនៅសល់ទាប ត្រូវដោះគម្របធុងរីកមាឌ បន្ថែមទឹកស្អំកំដៅដែលបញ្ជាក់ត្រឹមត្រូវទៅក្នុងធុងរហូតដល់កម្រិតទឹកស្អំកំដៅនៅពាក់កណ្ដាលផ្លូវចន្លោះគំនសនៅលើចំហៀងនៃធុង ហើយដំឡើងគម្របធុងវិញ។

      Important: ហាមចាក់ទឹកចូលធុងពង្រីកមាឌឲ្យពេញជ្រុល។

    5. បិទ និង​ដាក់គន្លឹះគម្រប។

    ការសម្អាតប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • សម្អាតរ៉ាឌីដ្យាទ័រ និងប្រព័ន្ធស្អំកំដៅប្រេង។
  • រៀងរាល់ 2 ឆ្នាំម្តង
  • បង្ហូរ និងចុចសម្អាតប្រព័ន្ធស្អំកំដៅ (យកគ្រឿងចក្រទៅកាន់អ្នកលក់ ឬអ្នកចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬសូមអាន សៀវភៅជួសជុល)។
  • សម្អាតធូលីចេញពីប្រព័ន្ធស្អំកំដៅប្រេង និងរ៉ាឌីដ្យាទ័រប្រចាំថ្ងៃ។ សម្អាតវាឲ្យបានញឹកញាប់បើមានសភាពកខ្វក់។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. លើកគម្រប​ក្បាលម៉ាស៊ីន។

    3. សម្អាតផ្ទៃម៉ាស៊ីនដែលមានកំទេចកំទីឲ្យបានសព្វល្អ។

    4. ដោះសៀលការពាររ៉ាឌីដ្យាទ័រខាងក្រោមចេញ (រូបភាព 82)។

      g352363
    5. សម្អាតផ្ទៃរ៉ាឌីដ្យាទ័រទាំងសងខាងអោយបានសព្វជាមួយទឹក ឬខ្យល់បាញ់ (រូបភាព 82)។

    6. ដំឡើងសៀលការពាររ៉ាឌីដ្យាទ័រខាងក្រោម។

    7. បិទ និង​ដាក់គន្លឹះគម្រប។

    តំហែទាំហ្វ្រាំង

    ការលៃតម្រូវ​ហ្វ្រាំងដៃ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ។
    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. បន្ធូរវីសស្ពឺដែលរឹតភ្ជាប់នឹងក្បាលមួលទៅនឹងដងហ្វ្រាំងដៃ (រូបភាព 83)។

      g008923
    3. មួលក្បាលមួល រហូតដល់កម្លាំង 133 ទៅ 178 N (30 ទៅ 40 lb) ដែលតម្រូវដើម្បីធ្វើឱ្យតឹងណែននៅដង។

    4. រឹតវីសស្ពឺ។

    តំហែទាំខ្សែពាន

    ការជួសជុលខ្សែពានម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 10 ម៉ោងដំបូង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • ការបន្តឹងខ្សែពានឌីណាម៉ូ/កង្ហារ

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប។

    3. ពិនិត្យមើលភាពតឹងរបស់ខ្សែពានដោយចុចខ្សែពានចំណុចពាក់កណ្ដាលចន្លោះឌីណាម៉ូ និងប៉ូលីដងរវៃ។

      Note: ជាមួយកម្លាំង 98 N (22 lb), ខ្សែពានគួរតែងាកចេញ 11 ម.ម (7/16 អ៊ីញ)។

      g008916
    4. ប្រសិនបើការងាកមិនត្រឹមត្រូវ សូមបំពេញបែបបទខាងក្រោមដើម្បីរឹតបន្តឹងខ្សែពាន៖

      1. បន្ធូរ​ប៊ូឡុង​ដែល​រឹត​ភ្ជាប់​រណបទៅនឹងម៉ាស៊ីន និង ប៊ូឡុងដែល​រឹតភ្ជាប់​ឌីណាម៉ូ​ទៅនឹង​រណប។

      2. ស៊កបញ្ចូល​របារគាស់​នៅចន្លោះ​ឌីណាម៉ូ និងម៉ាស៊ីន ហើយទាញឌីណាម៉ូចេញក្រៅ។

      3. នៅពេល​ដែល​អ្នក​សម្រេច​បាន​ភាព​តឹង​របស់ខ្សែពានដែល​ត្រឹមត្រូវ​ហើយ សូម​ររឹតបន្តឹង​ឌីណាម៉ូ និង​ប៊ូឡុងរណប​ ដើម្បី​រឹត​ភ្ជាប់​ការលៃតម្រូវ។

    5. បិទ និង​ដាក់គន្លឹះគម្រប។

    ការប្ដូរខ្សែពានបរអ៊ីដ្រូស្ដាត

    1. ស៊កទូរឡឺវីស ឬផ្នែកតូចនៃបំពង់លើចុងរ៉ឺស្ស័រខ្សែពាន។

      ការព្រមាន

      នៅពេលអ្នកប្ដូរខ្សែពានបរអ៊ីដ្រូស្ដាត អ្នកត្រូវតែប្រលែងភាពតឹងនៅលើរ៉ឺស្ស័រដែលស្ថិតនៅក្រោមបន្ទុកធ្ងន់។ ការប្រលែងភាពតឹងនៅលើរ៉ឺស្ស័រមិនត្រឹមត្រូវអាចបណ្ដាលអោយរងរបួសផ្ទាល់ខ្លួនធ្ងន់ធ្ងរ។

      ត្រូវប្រុងប្រយ័ត្ននៅពេលប្រលែងភាពតឹងនៅលើរ៉ឺស្ស័រ។

    2. សង្កត់ចុងរ៉ឺស្ស័ររបស់ខ្សែពានតឹងចុះក្រោម ហើយចេញផុតពីគន្លាក់ដែកក្រចាប់ ហើយរំកិលចុងរ៉ឺស្ស័រទៅមុខ (រូបភាព 85)។

      g350053
    3. ប្ដូរខ្សែពានថ្មី។

    4. សង្កត់ចុងរ៉ឺស្ស័រខ្សែពានតឹង ហើយរុញចូលក្នុង និងតម្រឹមវាចូលក្នុងគន្លាក់នៃដែកក្រចាប់។

    តំហែទាំប្រព័ន្ធបញ្ជា

    ការលៃតម្រូវល្បឿនកាត់នៅលើដី

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. បន្ធូរខ្ចៅទប់សម្រាប់វីសបញ្ឈប់ល្បឿន។

    3. លៃតម្រូវវីសបញ្ឈប់ល្បឿនដូចខាងក្រោម៖

      Note: ល្បឿនកាត់ត្រូវបានកំណត់ពីរោងចក្រគឺ 9.7 km/h (6 mph)។

      • ដើម្បីបន្ថយល្បឿនកាត់ ត្រូវមួលវីសបញ្ឈប់ល្បឿន (រូបភាព 86) តាមទិសទ្រនិចនាឡិកា។

      • ដើម្បីបង្កើនល្បឿនកាត់ ត្រូវមួលវីសបញ្ឈប់ល្បឿនបញ្ច្រាសទ្រនិចនាឡិកា។

      g336062
    4. ទប់វីសបញ្ឈប់ ហើយរឹតបន្តឹងខ្ចៅទប់។

    5. ធ្វើតេស្ដបរគ្រឿងចក្រដើម្បីបញ្ជាក់ការលៃតម្រូវល្បឿនកាត់អតិបរមា។

    ការលៃតម្រូវ​វ៉ាល់បូម (ឈ្នាន់សម្រាប់បិទ ឬបើកឱ្យហូរ)

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ដោះគន្លឹះ ហើយបើកគម្រប។

    3. ដាក់ដៃសន្ទះអ៊ែរឆ្ពោះទៅក្រោយ ដើម្បីអោយវាឈប់នឹងរន្ធដោតផ្ទាំងបញ្ជា។

    4. បន្ធូរតំណខ្សែសន្ទះអ៊ែរនៅលើប៊ូឡុងរឹតតំណខ្សែ (រូបភាព 87)។

      g008918
    5. ទប់ប៊ូឡុងរឹតតំណខ្សែទល់នឹងចំណុចបញ្ឈប់ការ៉ង់ទីទាប ហើយរឹតតំណខ្សែ។

    6. បន្ធូរវីសដែលរឹតភ្ជាប់នឹងសន្ទះអ៊ែរទៅនឹងផ្ទាំងបញ្ជា។

    7. រុញសន្ទះអ៊ែរទៅមុខត្រង់។

    8. រុញទ្រនាប់បញ្ឈប់រហូតដល់វាប៉ះនឹងដៃសន្ទះអ៊ែរ ហើយរឹតបន្តឹងវីសដែលរឹតភ្ជាប់សន្ទះអ៊ែរទៅនឹងផ្ទាំងបញ្ជា។

    9. ប្រសិនបើសន្ទះអ៊ែរមិនស្ថិតនៅទីតាំងកំឡុងពេលដំណើរការ ត្រូវមួលខ្ចៅខ្ទាស់ដែលប្រើដើម្បីកំណត់ឧបករណ៍កកិតនៅលើដៃសន្ទះអ៊ែរទៅ 6 N∙m (44 ទៅ 53 in-lb)។

      Note: កម្លាំងអតិបរមាដែលតម្រូវដើម្បីដំណើរការដៃសន្ទះអ៊ែរគួរតែ 89 N (20 lb)។

    10. បិទ និង​ដាក់គន្លឹះគម្រប។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធហាយដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើ​វត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែល​បានចាក់​ចូល​ទៅក្នុងស្បែក​ត្រូវតែ​បានវះកាត់​យកចេញ​នៅក្នុង​រយៈពេលពីរបីម៉ោងក្រោយដោយ​វេជ្ជបណ្ឌិត។

    • ត្រូវធ្វើឲ្យប្រាកដថា ​ទុយយោ និងខ្សែប្រេង​ហាយដ្រូលិកទាំងអស់មាន​ស្ថានភាព​ល្អ ហើយ​តំណភ្ជាប់ហាយដ្រូលិក​និង​គ្រឿងបង្គំ​គឺតឹងល្អ មុន​ពេល​ធ្វើការ​ដាក់​សម្ពាធ​ទៅ​ប្រព័ន្ធហាយដ្រូលិក។

    • រក្សារាងកាយ​ និង​ដៃ​របស់​អ្នកឲ្យ​នៅឆ្ងាយពី​ការលេចធ្លាយនៃប្រហោងកន្លាស់ ឬ​ក្បាលប៊ិចបាញ់ប្រេងដែល​បាញ់​ប្រេងហាយដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាស់កាតុង​ ឬ​ក្រដាសដើម្បី​ស្វែងរក​ការលេចធ្លាយ​ហាយដ្រូលិក។

    • បន្ថយសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធអ៊ីដ្រូលិកប្រកបដោយសុវត្ថិភាព មុនពេលបំពេញការងារណា​មួយ​នៅលើ​ប្រព័ន្ធធាអ៊ីដ្រូលិក។

    ការពិនិត្យមើល​ខ្សែ និង​បំពង់អ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែ និង​បំពង់ហាយដ្រូលិក។
  • ពិនិត្យរកមើលការលេចធ្លាយនូវ​ខ្សែនិងទុយយោហាយដ្រូលិក ខ្សែដែល​បត់ ទម្រចាប់ដែលរលុង សំណឹក គ្រឿងបង្គុំ​រលុង ការធ្លាក់ចុះ​គុណភាព​ដោយសារ​អាកាសធាតុ និង​ការធ្លាក់ចុះ​គុណភាព​ដោយសារសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់មុនពេលប្រតិបត្តិការ។

    លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក

    ធុងប្រេង​ត្រូវ​បាន​ចាក់​បំពេញ​នៅរោងចក្រ​ដោយប្រើ​ប្រេងហាយដ្រូលិក​ដែល​មាន​គុណភាព​ខ្ពស់។ ពិនិត្យ​មើល​កម្រិត​ប្រេងហាយដ្រូលិក​ មុន​ពេល​អ្នក​​បញ្ឆេះ​ម៉ាស៊ីន​លើក​ដំបូង និង​បន្ទាប់​មក​ជា​រៀងរាល់ថ្ងៃ សូមអាន​ ការពិនិត្យមើលប្រេងអ៊ីដ្រូលិក

    ប្រេងហាយដ្រូលិកដែល​បានណែនាំ៖ ប្រេង​ហាយដ្រូលិកមាន​អាយុកាលវែង Toro PX ដែល​មានចំណុះ 19 ក្នុងមួយធុង ឬ 208 ល ក្នុងមួយ​ធុង។

    Note: គ្រឿងចក្រ​ដែលប្រើ​ប្រេង​បន្លាស់​ដែលបាន​ណែនាំ​មិនសូវតម្រូវ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ប្រេង និង​តម្រង​ញឹកញាប់​នោះទេ។

    ប្រេងហាយដ្រូលិកជំនួស៖ បើ​ប្រេងហាយដ្រូលិក​​មាន​អាយុកាលវែង Toro PX មិនអាច​រក​បាន​ទេ អ្នក​អាចប្រើប្រេងហាយដ្រូលិកមានលក្ខណៈសាមញ្ញមួយផ្សេងទៀតដែល​មានលម្អិតផ្នែកបច្ចេកទេស​​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​បាន​រាយ​សម្រាប់លក្ខណៈគ្រឿងសម្ភារដូចខាងក្រោម ហើយ​ដែល​វា​បំពេញ​តាម​ស្តង់​ដារ​ឧស្សាហកម្ម​។ ហាមប្រើប្រេង​សំយោគ។ ពិគ្រោះយោបល់​ជាមួយ​អ្នកចែកចាយ​ប្រេង​រំអិលរបស់​អ្នក ដើម្បី​កំណត់​អត្ត​សញ្ញាណ​ផលិតផល​ដែល​ពេញ​ចិត្ត។

    Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការដាក់​ជំនួសមិនត្រឹមត្រូវ ដូច្នេះចូរ​ប្រើ​ផលិតផលតែមកពីក្រុមហ៊ុន​ផលិត​ដែល​មានកេរ្តិ៍ឈ្មោះ​ដែលនឹងឈរនៅពីក្រោយ​អនុសាសន៍​របស់​ពួក​គេ។

    សន្ទស្សន៍​កំហាប់ប្រេងខ្ពស់/ប្រេងហាយដ្រូលិក​ប្រឆាំងនឹងការសឹក​ដែល​មានចំណុចលំហូរ​ទាប​ ISO VG 46

    លក្ខណៈគ្រឿងសម្ភារ 
     កំហាប់ប្រេង ASTM D445cSt @ 40 °C 44 ទៅ 48
     សន្ទស្សន៍កំហាប់ប្រេង ASTM D2270ចាប់ពី 140 ឡើងទៅ
     ចំណុចលំហូរ ASTM D97ចាប់ពី -37 °C ទៅ -45 °C
     លម្អិតផ្នែកលក្ខណៈបច្ចេកទេសនៃឧស្សាហកម្ម៖Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S)

    Note: ប្រេងហាយដ្រូលិក​ជាច្រើនគឺស្ទើរតែគ្មានពណ៌ដែលធ្វើឲ្យពិបាកកំណត់ចំណុចលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងហាយដ្រូលិកគឺមានចំណុះ 20 មល ក្នុងមួយ​ដប​។ មួយ​ដបគឺគ្រប់គ្រាន់សម្រាប់​ប្រេងហាយដ្រូលិកចាប់​ពី 15 ទៅ 22 ល ។ បញ្ជាទិញគ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។

    Important: ប្រេងហាយដ្រូលិក​ដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគកំពូល Toro គឺជាប្រេងហាយដ្រូលិកដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគ​តែមួយ​គត់​ដែល​បាន​អនុម័ត​ដោយ​ Toro។ ប្រេង​នេះ​ត្រូវគ្នាជាមួយឧបករណ៍ដែល​អាច​ផ្លាស់​ប្ដូរ​បាន​ដែល​ប្រើ​នៅ​​ក្នុង​ប្រព័ន្ធហាយដ្រូលិក ហើយវាសមស្របសម្រាប់ស្ថានភាព​សីតុណ្ហភាពធំទូលាយ។ ប្រេងហាយដ្រូលិកនេះគឺត្រូវគ្នាជាមួយនឹងប្រេងរ៉ែធម្មតា ប៉ុន្តែសម្រាប់សមត្ថភាព​​បំបែកធាតុ​ជីវៈ និងបញ្ជាអតិបរមា ដែល​ប្រព័ន្ធហាយដ្រូលិក​គួរតែត្រូវបានបង្ហូរយ៉ាងហ្មត់ចត់នូវប្រេង​ធម្មតា។ ប្រេងអាចរកបានក្នុងចំណុះ 19 L (5 US ហ្គាឡុង) ធុង ឬ 208 L (55 US ហ្គាឡុង) ធុងធំ ពីតំណាងចែកចាយពេញសិទ្ធិ របស់​ក្រុមហ៊ុន Toro របស់អ្នក។

    ការពិនិត្យមើលប្រេងអ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យ​មើល​កម្រិត​ប្រេងអ៊ីដ្រូលិក។
  • ធុងប្រេង​ត្រូវ​បាន​ចាក់​បំពេញ​នៅរោងចក្រ​ដោយប្រើ​ប្រេងហាយដ្រូលិក​ដែល​មាន​គុណភាព​ខ្ពស់។ ពេលល្អបំផុត​ដែលត្រូវពិនិត្យមើលទឹកអ៊ីដ្រូលិក គឺពេលដែលសារធាតុរាវនេះ​ចុះត្រជាក់។ គ្រឿងចក្រស្ថិតក្នុងដំណើរកំណត់រចនាសម្ព័ន្ធដឹកជញ្ជូន។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. សម្អាត​បរិវេណ​ជុំវិញ​កនៃ​ប្រដាប់​ចាក់​បំពេញ និង​​គម្រប​របស់​ធុងទឹកអ៊ីដ្រូលិក (រូបភាព 88) ហើយដោះគម្របចេញ។

      g341294
    3. ដកឧបករណ៍​វាស់​ប្រេង​ចេញពី​ក​នៃ​ប្រដាប់​ចាក់​បំពេញ និង​ជូត​សម្អាត​វា​ដោយប្រើ​ក្រណាត់​ស្អាត។

    4. បញ្ចូល​ឧបករណ៍​វាស់​ប្រេង​ទៅក្នុង​ក​នៃ​ប្រដាប់​ចាក់​បំពេញ បន្ទាប់​មក​ដកវាចេញ ហើយ​ពិនិត្យ​មើល​កម្រិត​ទឹក។

      Note: កម្រិតទឹកគួរតែមានប្រវែង 6 ម.ម (1/4 អ៊ីញ) នៃគំនូសនៅលើប្រដាប់វាស់ប្រេង។

    5. បើ​កម្រិតនៅ​ទាប សូម​បន្ថែម​ទឹកបញ្ជាក់សមស្រប​ដើម្បី​ឲ្យឡើងដល់សញ្ញា​ពេញ សូមមើល លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក

      Important: ហាមចាក់បំពេញធុង​អ៊ីដ្រូលិក​លើស​កម្រិត​។

    6. ដំឡើង​ឧបករណ៍​វាស់​ប្រេង និងគម្របនៅលើ​​ប្រដាប់​ចាក់​បំពេញ។

    ចំណុះ​ប្រេងហាយដ្រូលិក

    ការផ្លាស់ប្ដូរ​ប្រេងហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • ការព្រមាន

    ទឹកអ៊ីដ្រូលិកក្ដៅអាចបណ្ដាលអោយរលាកធ្ងន់ធ្ងរ។

    ទុកអោយទឹកអ៊ីដ្រូលិកចុះត្រជាក់មុនពេលអនុវត្តការថែទាំណាមួយទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    បើ​សារធាតុរាងក្លាយជាកករកខ្វក់ សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិ របស់​ក្រុមហ៊ុន Toro របស់អ្នក ព្រោះប្រព័ន្ធត្រូវតែបង្ហូរ។ ប្រេងកខ្វក់មើលទៅមានសភាព​ដូចទឹកដោះគោ ឬមានពណ៌ខ្មៅនៅពេល​ដែល​ប្រៀបធៀប​ទៅ​នឹង​ប្រេង​ស្អាត។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ផ្ដាច់ទុយោអ៊ីដ្រូលិក (រូបភាព 89) ឬដោះតម្រងអ៊ីដ្រូលិកចេញ (រូបភាព 90) ហើយបង្ហូរទឹកអ៊ីដ្រូលិកដាក់ក្នុងទម្របង្ហូរប្រេង។

      g353456
      g353457
    3. ដំឡើងទុយយោ​អ៊ីដ្រូលិកនៅពេល​ដែល​ប្រេង​អ៊ីដ្រូលិក​ឈប់​ហូរ។

    4. ចាក់ទឹកអ៊ីដ្រូលិកបំពេញធុង (រូបភាព 91) ប្រមាណជា 22.7 លីត្រ (6 ហ្គាឡុងអាមេរិក) សូមមើល លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក

      Important: ប្រើតែសារធាតុរាវហាយដ្រូលិកដែលបានបញ្ជាក់ត្រឹមត្រូវប៉ុណ្ណោះ។ សារធាតុរាវផ្សេងទៀតអាចបង្ករឲ្យខូចប្រព័ន្ធបាន។

      g341294
    5. ដំឡើង​ឧបករណ៍​វាស់​ប្រេង និងគម្របនៅលើ​​ប្រដាប់​ចាក់​បំពេញ។

    6. បញ្ឆេះ​ម៉ាស៊ីន ហើយ​ប្រើ​ប្រព័ន្ធ​បញ្ជា​ប្រេង​ទាំង​អស់​ដើម្បី​ចែកចាយទឹកអ៊ីដ្រូលិក​នៅក្នុងប្រព័ន្ធទាំងមូល។

    7. ពិនិត្យមើលក្រែងមានលេចធ្លាយ បន្ទាប់មកពន្លត់ម៉ាស៊ីន។

    8. ពិនិត្យមើលកម្រិតទឹក ហើយបន្ថែមបរិមាណល្មមដើម្បីបង្កើនកម្រិតឡើងដល់គំនូសពេញ នៅលើប្រដាប់វាស់ប្រេង។

      Important: ហាមចាក់​លើស​កម្រិត​ទៅធុង​ប្រេង។

    ការប្ដូរតម្រងអ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ប្រសិនបើ​អ្នក​មិន​កំពុង​ប្រើប្រេងអ៊ីដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​ប្រេងអ៊ីដ្រូលិក។
  • រៀងរាល់ 1000 ម៉ោងម្តង
  • ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ប្រេងអ៊ីដ្រូលិក​ដែល​បាន​ណែនាំ, សូមប្ដូរ​តម្រង​អ៊ីដ្រូលិក។
  • ការព្រមាន

    ទឹកអ៊ីដ្រូលិកក្ដៅអាចបណ្ដាលអោយរលាកធ្ងន់ធ្ងរ។

    ទុកអោយទឹកអ៊ីដ្រូលិកចុះត្រជាក់មុនពេលអនុវត្តការថែទាំណាមួយទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    ប្រើតម្រង់ផ្លាស់ប្ដូរថ្មីម៉ាក Toro ហ្ស៊ីន (លេខគ្រឿងបន្លាស់ 86-3010)។

    Important: ការ​ប្រើប្រាស់​តម្រង​ផ្សេងទៀតណាមួយ អាច​ទុកជាមោឃៈនូវការ​ធានា​លើ​សមាសធាតុមួយ​ចំនួន។

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. សម្អាតជុំវិញ​ផ្ទៃចាប់តម្រង។ ដាក់ទម្របង្ហូរប្រេងនៅក្រោមតម្រង (រូបភាព 92) ហើយដោះតម្រងចេញ។

      g353457
    3. លាបខ្លាញ់លើរ៉ងតម្រង់ថ្មី ហើយចាក់ទឹកអ៊ីដ្រូលិកក្នុងតម្រង។

    4. ត្រូវធានាថា​កន្លែង​ចាប់​តម្រង​គឺពិតជាស្អាតបាតហើយ។ មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់ ហើយបន្ទាប់មក​មួល​តម្រង់ 1/2 ជុំ។

    5. បញ្ឆេះម៉ាស៊ីន រួចទុកវាឆេះចោលប្រហែល 2 នាទីដើម្បីបន្សុទ្ធខ្យល់ពីប្រព័ន្ធ។ ពន្លត់ម៉ាស៊ីន ហើយពិនិត្យមើលក្រែងមានការជ្រាប។

    ការថែទាំ​ប្រព័ន្ធ​ផ្នែកកាត់

    សុវត្ថិភាពផ្លែកាំបិត

    ផ្លែកាំបិតដែលសឹក ឬកាំបិត​ខូចអាចបាក់បែក ហើយបំណែកនៃ​កាំបិតអាចប៉ើងទៅរកអ្នក ឬអ្នកនៅក្បែរដែលបណ្តាលឲ្យរងរបួសដល់រាងកាយធ្ងន់ធ្ងរ ឬស្លាប់បាន។

    • ត្រួតពិនិត្យមើលស្លាបចក្រ និង​ឃ្លុបកាំបិត​តាម​ពេលកំណត់​ទៀងទាត់​ក្រែងមានការសឹក ឬខូច។

    • ត្រូវយកចិត្តទុកដាក់នៅពេលពិនិត្យមើលផ្លែកាំបិត។ ត្រូវពាក់ស្រោមដៃ ហើយប្រើការព្រមាននៅពេលជួសជុលវា។ គ្រាន់តែប្ដូរ ឬសំលៀងផ្លែកាំបិត និងឃ្លុបកាំបិតប៉ុណ្ណោះ។ ហាមតម្រង់ ឬផ្សារផ្លែកាំបិត។

    • នៅលើគ្រឿងចក្រដែលមានផ្នែកកាត់ច្រើន ត្រូវយកចិត្តទុកដាក់នៅពេលបង្វិលផ្នែកកាត់ វាអាចបណ្ដាលឲ្យដុំរមូរនៅក្នុងផ្នែកកាត់ផ្សេងទៀតវិលបាន។

    ការ​ពិនិត្យ​មើល​ទំនាក់ទំនងរវាង​ដុំរមូរ និងឃ្លុបកាំបិត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត។
  • ពិនិត្យមើលការប៉ះដុំរមូរទៅនឹងឃ្លុបកាំបិត បើទោះបីគុណភាពកាត់ទទួលយកបានពីមុនក៏ដោយ។ ត្រូវតែមានការប៉ះស្រាលៗឆ្លងកាត់ប្រវែងពេញលេញនៃដុំរមូរ និងឃ្លុបកាំបិត សូមយោងទៅលើ ការលៃ​តម្រូវ​ដុំរមូរ​ទៅឃ្លុបកាំបិតនៅក្នុងសៀវភៅណែនាំអ្នកបញ្ជាអំពីផ្នែកកាត់។

    ការ​សំលៀងផ្លែកាំបិតដោយម្សៅថ្មសំលៀងនៃផ្នែកកាត់

    ការព្រមាន

    ការដាក់ឲ្យប៉ះនឹងផ្នែកកាត់ ឬផ្នែកមានចលនាផ្សេងទៀតអាចបណ្តាលឲ្យមានបញ្ហារបួសស្នាមរាងកាយបាន។

    • រក្សាម្រាមដៃ ដៃ និងសំលៀកបំពាក់របស់អ្នកឲ្យឆ្ងាយពីផ្នែកកាត់ និងផ្នែកដែលមានចលនាផ្សេងទៀត។

    • កុំព្យាយាមបង្វិលផ្នែកកាត់ដោយដៃ ឬជើងពេលម៉ាស៊ីនកំពុងដំណើរការ។

    Note: សេចក្ដីណែនាំ និងវិធីការបន្ថែមអំពីការសំលៀងកាំបិតអាចរកមើលបាននៅផ្នែកចំណេះដឹងជាមូលដ្ឋានលើម៉ាស៊ីនជិះកាត់ស្មៅដែលប្រើផ្លែកាំបិតរមូររបស់ក្រុមហ៊ុន Toro (ដែលមានភ្ជាប់គោលការណ៍ណែនាំអំពីការសំលៀង)​ ទម្រង់បែបបទលេខ 09168SL។

    ការរៀបចំ​គ្រឿងចក្រ

    1. រៀបចំគ្រឿងចក្រ​សម្រាប់ការជួសជុលថែទាំ សូមមើល ការរៀបចំសម្រាប់ការថែទាំ

    2. ធ្វើការលៃតម្រូវដុំរមូរទៅឃ្លុបកាំបិតលើកដំបូងសមស្របសម្រាប់ការសំលៀង សូមមើល សៀវភៅណែនាំអ្នកបញ្ជាអំពីផ្នែកកាត់។

    3. លើកគម្របសុងស៊ុលដែលចាប់ជាប់ដោយមេដែកឆក់ (រូបភាព 93) ដើម្បីបង្ហាញដុំបំបែកទុយោនៃម៉ាស៊ីនកាត់ស្មៅ។

      g353458
    4. ផ្លាស់ទីដងសំលៀងទៅចំណុច R ចំណុច (សំលៀង) (រូបភាព 94)។

      g353378

    ការលៀងសម្អាតដុំរមូរ និងឃ្លុបកាំបិត

    គ្រោះថ្នាក់

    ការផ្លាស់​ប្ដូរ​ល្បឿន​ម៉ាស៊ីន ខណៈពេលធ្វើ​ការសំលៀងផ្លែកាំបិត​ដោយ​ម្សៅ​ថ្ម​សំលៀង អាច​នឹង​បណ្ដាលឲ្យ​ផ្នែកកាត់គាំង។

    • ហាមប្ដូរ​ល្បឿនម៉ាស៊ីន​ខណៈពេល​ធ្វើ​ការសំលៀងផ្លែកាំបិត​ដោយ​ម្សៅ​ថ្ម​សំលៀង

    • គ្រាន់តែសំលៀងនៅក្នុងល្បឿនម៉ាស៊ីនការ៉ង់ទី ឬល្បឿន​រង្វល់​ពេល​បញ្ឆេះ​ស្ងៀមប៉ុណ្ណោះ។

    Note: កុងតាក់កៅអីអង្គុយត្រូវបានឆ្លងកាត់នៅពេលការបញ្ជាលើការសំលៀងស្ថិតនៅក្នុងទីតាំងសំលៀង។ អ្នកមិនចាំបាច់ស្ថិតនៅលើកៅអីអង្គុយទេ តែត្រូវដាក់ហ្វ្រាំងដៃក្រែងល៎ម៉ាស៊ីនរត់។

    1. បញ្ឆេះម៉ាស៊ីន ហើយទុកវាអោយ​ដំណើរការ​នៅក្នុង​ល្បឿន​ការ៉ង់ទី​ទាប។

    2. ចុចកុងតាក់ដុំផ្នែកកាត់ ទៅកាន់ទីតាំង ភ្ជាប់ ។

    3. លាបខ្លាញ់រំអិលលើដុំរមូរដោយជក់ដៃវែង។

      គ្រោះថ្នាក់

      ការដាក់ភ្ជាប់ផ្នែកកាត់នានានៅពេលកំពុងមានចលនា​អាចនឹងបណ្ដាលឲ្យមានរបួសស្នាមរាងកាយបាន។

      ដើម្បីជៀសវាងបញ្ហា​របួសស្នាមរាងកាយបាន ត្រូវឲ្យប្រាកដ​ថា អ្នកពិតជាបានធ្វើឲ្យស្រឡះ​ផ្នែកកាត់ហើយ នៅមុនពេលដំណើរការ។

      Important: ហាមប្រើ​ច្រាស់ដែល​មាន​ដៃកាន់ខ្លី។

    4. បើអ្នកចាំបាច់ត្រូវធ្វើការលៃតម្រូវចំពោះផ្នែកកាត់នានា​នៅពេលកំពុងធ្វើការសំលៀង ចូរអនុវត្តបណ្ដាជំហានដូចខាងក្រោម:

      1. ចុចកុងតាក់ដុំផ្នែកកាត់ ទៅកាន់ចំណុច ផ្ដាច់ ។

      2. ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      3. លៃតម្រូវផ្នែកកាត់នានា

      4. អនុវត្តតាមជំហាននានា 1 រហូតដល់ 3។

    5. អនុវត្តតាមជំហាន 3 សម្រាប់ផ្នែកកាត់ផ្សេងៗទៀត​ដែលអ្នកចង់សំលៀង។

    ការបញ្ចប់ដំណើរការសំលៀង

    1. ចុចកុងតាក់បញ្ជាផ្នែកកាត់ ទៅកាន់ចំណុច ផ្ដាច់ ។

    2. ពន្លត់ម៉ាស៊ីន។

    3. ផ្លាស់ទីដងសំលៀងទៅចំណុច F ចំណុច (កាត់ស្មៅ) (រូបភាព 95)។

      Important: បើអ្នកមិនប្ដូរទៅចំណុច Fកាត់ស្មៅ) ក្រោយពីធ្វើ​ការ​សំលៀងផ្លែកាំបិត​ទេនោះ ផ្នែកកាត់ទាំងនេះនឹង​មិនមានដំណើរការបំពេញមុខងារ​បាន​ត្រឹម​ត្រូវឡើយ។

      g353378
    4. ដំឡើងគម្របកុងស៊ុលទៅនឹងកុងត្រូលកុងស៊ុល។

    5. លាងជម្រះសមាសភាគកកគរលើគ្នាទាំងអស់ចេញពីផ្នែកកាត់នានា។

    6. ដើម្បីកាត់គែមកាន់តែប្រសើរជាងមុន សូម​ប្រើដែកឆាប​រូសនៅតាម​ផ្ទៃ​ខាងមុខ​នៃ​ឃ្លុបកាំបិត។

      Note: ការធ្វើដូច្នេះ​នេះនឹង​បំបាត់ស្នាមប្រេះ ឬ​គែមមិនស្មើ​ដែល​អាច​បង្កើតឡើង​នៅលើគែមកាត់។

    ការសម្អាត

    ការលាងសម្អាតគ្រឿងចក្រ

    លាងសម្អាតគ្រឿងចក្រតាមដែលចាំបាច់ត្រូវការ​ដោយប្រើតែទឹក ឬទឹកលាយសាប៊ូតិចៗ។ អ្នកអាចប្រើកំទេចក្រណាត់បាន នៅពេលកំពុងលាងសម្អាតគ្រឿងចក្រ។

    Important: កុំប្រើទឹកដែលប្រៃតិចៗ ឬទឹកដែលប្រើហើយ​ទៅសម្អាតគ្រឿងចក្រ។

    Important: កុំប្រើឧបករណ៍លាងសម្អាតដែលប្រើភ្លើង ទៅលាងសម្អាតគ្រឿងចក្រ។ ឧបករណ៍លាងសម្អាតដែលប្រើភ្លើងអាចធ្វើឲ្យខូចប្រព័ន្ធអគ្គិសនី ធ្វើឲ្យរបករូបបិទស្ទីកគ័រសំខាន់ៗ ឬនាំយកទៅនូវខ្លាញ់រំអិលចាំបាច់នៅចំណុចកកិត។ ជៀសវាងប្រើទឹកខ្លាំងនៅជិតផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។

    Important: កុំលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការធ្វើដូច្នោះអាចនឹងបណ្ដាលឲ្យមានកំហូចផ្នែកខាងក្នុងនៃម៉ាស៊ីនបាន។

    ការទុកដាក់

    សុវត្ថិភាពកន្លែងរក្សាទុក

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្ដាច់ ឬដោះចេញ និងបន្ទាបផ្នែកកាត់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ការរៀបចំ​ផ្នែក​កកិត

    1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញ។

    2. សម្អាតឲ្យ​បានហ្មត់ចត់នូវ​​ផ្នែកកកិត ផ្នែកកាត់ និង​ម៉ាស៊ីន។​

    3. ពិនិត្យសម្ពាធសំបកកង់។ សូមអាន ការ​ពិនិត្យសម្ពាធសំបកកង់

    4. ពិនិត្យខ្ចៅខ្ចៅប៊ូឡុងទាំងអស់សម្រាប់ភាពធូររលុង សូមរឹតបន្តឹងពួកវាតាមការចាំបាច់។

    5. លាបខ្លាញ់ ឬដាក់​ប្រេង​គ្រឿងបង្គុំ​ និង​ចំណុច​ស្នូលទាំង​អស់។​ ជូតសម្អាតប្រេងរំអិលដែលលើស។

    6. ខាត់ដោយក្រដាសខាត់ស្រាលៗ ហើយលាបថ្នាំលើកន្លែងដែលរបក ឆ្កូត ឆែប ឬច្រែះចាប់។ ជួសជុលស្នាមពៀចណាមួយ​នៅក្នុង​គ្រោងដែក។

    7. ថែទាំអាគុយ និង​ខ្សែ​ដូចខាងក្រោម សូមអាន សុវត្ថិភាពប្រព័ន្ធអគ្គិសនី

      1. ដកចុងបង្គោលចែកភ្លើងរបស់​អាគុយ​ចេញពី​ក្បាលអាគុយ។

      2. សម្អាត​អាគុយ ចុងបង្គោលចែកភ្លើង និង​ក្បាលអាគុយ​ដោយប្រើ​ច្រាស​ដែក និង​សូលុយស្យុងម្សៅសូដា។

      3. គ្របចុងបង្គោលចែកភ្លើងរបស់ខ្សែ និងក្បាលអាគុយដោយប្រើខាញ់លាបស្បែកលើស្បែក Grafo 112X (គ្រឿងបន្លាស់របស់ Toro លេខ 505-47) ឬចាហួយប្រេងដើម្បីបង្ការ​ការកាត់ស៊ី។

      4. សាកអាគុយយឺតៗរៀងរាល់ 6O ថ្ងៃក្នុងរយៈពេល 24 ម៉ោង ដើម្បីបង្ការការសាយភាយសំណរបស់អាគុយ។

    ការ​រៀបចំម៉ាស៊ីន

    1. បង្ហូរ​ប្រេង​ម៉ាស៊ីន​ចេញពី​ខ្ទះប្រេង ហើយ​ដំឡើង​ឆ្នុកបង្ហូរ។

    2. ដកចេញ និង​បោះចោល​នូវ​តម្រង​ប្រេង។ ដំឡើង​តម្រង​ប្រេង​ថ្មី។

    3. ចាក់បំពេញ​ម៉ាស៊ីន​ដោយប្រើ​ប្រេង​ម៉ាស៊ីនដែល​បាន​បញ្ជាក់។

    4. បញ្ឆេះម៉ាស៊ីន ហើយ​ដំណើរការ​វា​នៅ​ល្បឿនការ៉ង់ទី​ក្នុងរយៈពេលប្រហែល 2 នាទី។

    5. ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។

    6. ចុចបង្ហូរ​ធុង​ប្រេង​ដោយប្រើ​ប្រេងស្រស់ហើយ​ស្អាត។

    7. រឹតភ្ជាប់​គ្រឿងគ្រឿង​ខ្ចៅបង្គុំទាំងអស់របស់​ប្រព័ន្ធ​ប្រេង។

    8. សម្អាត និង​ថែទាំឲ្យ​បានហ្មត់ចត់​នូវ​បង្គុំតម្រងខ្យល់។

    9. បិទច្រកចូលរបស់​តម្រងខ្យល់ និងរន្ធបញ្ចេញផ្សែងដោយប្រើស្កុតធន់នឹងអាកាសធាតុ។

    10. ពិនិត្យមើលការការពារប្រឆាំងនឹងកំណក ហើយបន្ថែមសូលុយស្យុង 50/50 នៃទឹក និង​ការ​ប្រឆាំងនឹងកំណកដោយគ្លីកុលអេទីឡែនតាមតម្រូវការសម្រាប់សីតុណ្ហភាពអប្បបរមាដែលរំពឹងទុកនៅក្នុងតំបន់របស់អ្នក។

    ការរក្សាទុកដាក់អាគុយ

    បើអ្នកកំពុងរក្សាទុកដាក់គ្រឿងចក្រដោយមិនប្រើរយៈពេលលើសពី 30 ថ្ងៃ ចូរដក ឬដោះអាគុយ ហើយសាកវាទុកឲ្យពេញ។ រក្សាទុកវានៅលើធ្នើក៏បាន ឬនៅលើម៉ាស៊ីនក៏បាន។ ផ្ដាច់ខ្សែភ្លើងចេញ បើ​មានការរក្សាទុកអាគុយនៅ​លើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។ ដើម្បីទប់ស្កាត់កុំឲ្យអាគុយឡើងកកបាន ត្រូវធានាឲ្យបានថា វាពិតជាមានការសាកពេញហើយ។ កម្រិតទំនាញជាក់លាក់នៃអាគុយដែលបានសាកពេញ​គឺមានចាប់ពី 1.265 ដល់ 1.299។

    ការដោះស្រាយបញ្ហា

    ការប្រើម៉ូឌុលបញ្ជាស្ដង់ដារ (SCM)

    ម៉ូឌុលបញ្ជាស្ដង់ដារគឺជាឧបករណ៍អេឡិចត្រូនិកដែលផលិតឡើងក្នុងការកំណត់រចនាសម្ព័ន្ធទំហំមួយត្រូវគ្រប់ទំហំទាំងអស់។ ម៉ូឌុលនេះប្រើប្រាស់សមាសធាតុរឹង និងមេកានិក ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលក្ខណៈស្តង់ដារអគ្គិសនីដែលត្រូវការសម្រាប់ប្រតិបត្តិការផលិតផលប្រកបដោយសុវត្ថិភាព។

    ម៉ូឌុលត្រួតពិនិត្យឧបករណ៍បញ្ចូលរួមមានទីតាំងដាច់លេខ ហ្វ្រាំងកន្លែងចតរថយន្ត PTO ការបញ្ឆេះ ការសំលៀង និងសីតុណ្ហភាពខ្ពស់។ ម៉ូឌុលផ្តល់ថាមពលដល់ឧបករណ៍បញ្ចេញដូចជា PTO, ដុំបញ្ឆេះ, និង ETR (ផ្ដល់ថាមពលដើម្បីដំណើរការ) សូឡេណយ។

    ម៉ូឌុលត្រូវបានចែកជាឧបករណ៍បញ្ចូល និងឧបករណ៍បញ្ចេញ។ ឧបករណ៍បញ្ចូល និងឧបករណ៍បញ្ចេញត្រូវបានសម្គាល់ភ្លើងលោត LED ពណ៌បៃតងដែលចាប់នៅលើបន្ទះសៀគ្វីដែលបានបោះពុម្ព។

    ឧបករណ៍បញ្ចូលសៀគ្វីចាប់ផ្ដើមត្រូវបានផ្ដល់ថាមពលដោយ 12 VDC។ រាល់ឧបករណ៍បញ្ចូលផ្សេងទៀតត្រូវបានផ្ដល់ថាមពលនៅពេលសៀគ្វីត្រូវបានដាក់ជិតទៅនឹងដី។ ឧបករណ៍បញ្ចូលនីមួយៗមាន LED ដែលត្រូវបានបំភ្លឺនៅពេលសៀគ្វីជាក់លាក់ត្រូវបានផ្ដល់ថាមពល។ ប្រើ LEDs ដែលជាឧបករណ៍បញ្ចូលសម្រាប់ការដោះស្រាយបញ្ហាកុងតាក់ និងសៀគ្វីបញ្ចូល។

    សៀគ្វីបញ្ចេញត្រូវបានផ្ដល់ថាមពលដោយលក្ខខណ្ឌបញ្ចូលសមស្រប។ ឧបករណ៍បញ្ចូលទាំង 3 រួមមាន PTO, ETR, និង START។ LEDs ដែលជាឧបករណ៍បញ្ចេញគ្រប់គញរងលក្ខខណ្ឌបញ្ជូនបន្តដែលបង្ហាញវត្តមាននៃវ៉ុលនៅប៉ូលបញ្ចេញជាក់លាក់ 1 ក្នុងចំណោម 3។

    សៀគ្វីបញ្ចេញមិនកំណត់ឧបករណ៍បញ្ចេញត្រឹមត្រូវទេ ដូច្នេះការដោះស្រាយបញ្ហាអគ្គិសនី រួមមានការត្រួតពិនិត្យ LED បញ្ចេញ និងឧបករណ៍ធម្មតា និងការតេស្ដភាពត្រឹមត្រូវរបស់ខ្សែភ្លើង។ វាស់ស្ទង់ភាពធន់នៃសមាសភាគដែលបានផ្តាច់ ភាពធន់តាមរយៈខ្សែភ្លើង (ផ្តាច់នៅ SCM) ឬដោយ "សាកល្បងថាមពល" ជាបណ្តោះអាសន្ននូវសមាសធាតុជាក់លាក់។

    SCM មិនភ្ជាប់ទៅកុំព្យូទ័រខាងក្រៅ ឬឧបករណ៍យួរដៃ មិនអាចរៀបចំកម្មវិធីឡើងវិញបាន និងមិនកត់ត្រាទិន្នន័យដោះស្រាយបញ្ហាកំហុសជាបន្តបន្ទាប់បានទេ។

    ផ្លាកសម្គាល់នៅលើ SCM គ្រាន់តែរួមបញ្ចូលនិមិត្តសញ្ញាប៉ុណ្ណោះ។ និមិត្តសញ្ញា LED បញ្ចេញត្រូវបានបង្ហាញនៅក្នុងប្រអប់បញ្ចេញ។ រាល់ LED ទាំងអស់គឺជាឧបករណ៍បញ្ចូល។ តារាងខាងក្រោមសម្គាល់ពីនិមិត្តសញ្ញា។

    g190826

    ទាំងនេះគឺជាជំហានដោះស្រាយបញ្ហាសមហេតុផលសម្រាប់ឧបករណ៍ SCM។

    1. កំណត់កំហុសឧបករណ៍បញ្ចេញដែលអ្នកព្យាយាមដោះស្រាយ (PTO, START, ឬ ETR)។

    2. កាច់កុងតាក់សោទៅទីតាំង បើក ហើយប្រាកដថា LED បញ្ចេញភ្លើងពណ៌ក្រហម។

    3. កាច់កុងតាក់ឧបករណ៍បញ្ចូលដើម្បីធានាថារាល់អំពូល LED ទាំងអស់ផ្លាស់ប្ដូរការបញ្ចេញ។

    4. ដាក់ឧបករណ៍បញ្ចូលនៅត្រង់ទីតាំងសមស្របដើម្បីសម្រេចបានការបញ្ចេញសមស្រប។ ប្រើតារាងឡូហ្សិកដើម្បីកំណត់លក្ខខណ្ឌបញ្ចូលសមស្រប។

    5. ប្រសិនបើ LED បញ្ចេញជាក់លាក់ត្រូវបានបំភ្លឺដោយគ្មានមុខងារបញ្ចេញសមស្របទេ ត្រូវពិនិត្យមើលខ្សែបញ្ចេញ ការតភ្ជាប់ និងសមាសធាតុ។ ជួសជុលតាមតម្រូវការ។

    6. ប្រសិនបើ LED បញ្ចេញជាក់លាក់មិនត្រូវបានបំភ្លឺទេ ត្រូវពិនិត្យមើលហ្វ៊ុយស៊ីបទាំងពីរ។

    7. ប្រសិនបើ LED បញ្ចេញជាក់លាក់មិនត្រូវបានបំភ្លឺ ហើយឧបករណ៍បញ្ចេញស្ថិតក្នុងលក្ខខណ្ឌសមស្រប ត្រូវដំឡើង SCM ថ្មី ហើយកំណត់ ប្រសិនបើមានកំហុសលេចឡើង។

    ជួរនីមួយៗ (ឆ្លងកាត់) ក្នុងតារាងឡូហ្ស៊ិក ដែលធ្វើតាមតម្រូវការកំណត់អត្តសញ្ញាណឧបករណ៍បញ្ចូល និងបញ្ចេញ សម្រាប់មុខងារផលិតផលជាក់លាក់នីមួយៗ។ មុខងារផលិតផលត្រូវបានរាយបញ្ជីនៅក្នុងជួរឈរខាងឆ្វេង។ និមិត្តសញ្ញាកំណត់សម្គាល់លក្ខខណ្ឌសៀគ្វីជាក់លាក់រួមមានការផ្ដល់ថាមពលដល់វ៉ុល ដាក់ជិតដី និងឆ្ងាយពីដី។

    តារាងឡូហ្សិក

     ការបញ្ចូលការបញ្ចេញ
    មុខងារបើកថាមពលភ្លើងនៅទីតាំងដាច់លេខចាប់ផ្ដើមបើកហ្វ្រាំងបើកPTO បើកនៅទីតាំងអង្គុយសីតុណ្ហភាពខ្ពស់ Backlap (ភ្លៅ)ចាប់ផ្ដើមETRPTO
    ចាប់ផ្ដើម+OOOO++O
    ដំណើរការ (បិទឧបករណ៍)OOOOOOO+O
    ដំណើរការ (បើកឧបករណ៍)OOOOOO+O
    កាត់OOOOO++
    Backlap (ភ្លៅ)OOOOO++
    សីតុណ្ហភាពខ្ពស់  O    OOO
    • (–) បញ្ជាក់ថាសៀគ្វីដែលជិតនឹងដី—LED បើក។

    • (O) បញ្ជាក់ថាសៀគ្វីបើកទៅដី ឬផ្ដាច់ភ្លើង—LED បិទ។

    • (+) បញ្ជាក់ថាសៀវគ្វីភ្លើង (របុំអំប្រាយ៉ា សឺឡែនណយ ឬចាប់ផ្ដើមបញ្ចូល)—LED បើក។

    • ចន្លោះទទេបង្ហាញពីសៀគ្វីដែលមិនពាក់ព័ន្ធនឹងឡូហ្សិក។

    ដើម្បីដោះស្រាយបញ្ហា បើកកូនសោដោយមិនបាច់បញ្ឆេះម៉ាស៊ីន។ កំណត់មុខងារជាក់លាក់ដែលមិនធ្វើការ និងដំណើរការតាមតារាងឡូហ្សិក។ ត្រួតពិនិត្យមើលលក្ខខណ្ឌនៃ LED បញ្ចូលនីមួយៗដើម្បីធានាថាវាត្រូវគ្នានឹងតារាងឡូហ្សិក។

    ប្រសិនបើ LED បញ្ចូលត្រឹមត្រូវ ពិនិត្យមើល LED បញ្ចេញ។ ប្រសិនបើ LED បញ្ចេញត្រូវបានបំភ្លឺ តែឧបករណ៍មនត្រូវបានផ្ដល់ថាមពល ត្រូវវាស់កម្រិតវ៉ុលដែលមាននៅលើឧបករណ៍បញ្ចេញ ភាពបន្តនៃឧបករណ៍ដែលបានផ្ដាច់ និងវ៉ុលខ្ពស់ខ្លាំងនៅលើសៀគ្វីដី (ដីអណ្តែត)។ ការជួលជុលនឹងខុសគ្នាអាស្រ័យលើការរកឃើញរបស់អ្នក។