សេចក្តីផ្តើម

ឧបករណ៍ច្រូតស្មៅត្រូវបានដំឡើងភ្ជាប់លើឧបករណ៍សណ្ដោង ហើយមានបំណងប្រើសម្រាប់អ្នកបញ្ជា ដែលជួលប្រកបដោយវិជ្ជាជីវៈក្នុងគោលបំណងពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងយ៉ាងសំខាន់សម្រាប់ច្រូតស្មៅនៅលើកម្រាលស្មៅដែលមានការថែទាំល្អនៅក្នុងសួនច្បារ ទីលានវាយកូនហ្គោល ទីលានកីឡា និងនៅលើបរិវេណពាណិជ្ជកម្ម។ បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការ​ប្រើប្រាស់អោយចំមុខងារ​របស់វា អាចនាំបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អ្នក និងអ្នកនៅក្បែរ។

អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។

សូមចូលទៅ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងសម្ភារបណ្ដុះបណ្ដាលអំពីការដំណើរការ ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។

នៅពេលណាដែលអ្នកត្រូវការជួសជុល, គ្រឿងបន្លាស់សុទ្ធរបស់ Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់ផលិតផលរបស់អ្នកឲ្យរួចរាល់។ រូបភាព កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។

artpending

សៀវភៅណែនាំនេះកំណត់អត្តសញ្ញាណមុខសញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារសុវត្ថិភាពបង្ហាញដោយនិមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាពរូបភាព ដែលផ្ដល់សញ្ញាអំពីមុខសញ្ញាគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរ ឬការស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុងប្រយ័ត្នដែលបានណែនាំ។

artpending

សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មាន​មេកានិកពិសេស និង កំណត់​សម្គាល់​ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។

ផលិតផលនេះគោរពតាមរាល់សេចក្ដីណែនាំរបស់អ៊ឺរ៉ុបដែលពាក់ព័ន្ធ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសនៃសាជីវកម្ម (DOI) នៅផ្នែកខាងក្រោយនៃ​ការ​បោះពុម្ព​ផ្សាយនេះ។

សុវត្ថិភាព

គ្រឿងចក្រនេះត្រូវបានរចនាឡើងស្របតាម EN ISO 5395 និង ANSI B71.4:2017 នៅពេលដែលនិតិវិធីរៀបចំត្រូវបានបញ្ចប់។

  • សូមអាន ស្វែងយល់ និងធ្វើតាមរាល់ការណែនាំទាំងអស់ដែលមាននៅក្នុង សៀវភៅណែនាំអ្នកបញ្ជា របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង និងម៉ាស៊ីនច្រូតស្មៅមុនពេលប្រើប្រាស់ម៉ាស៊ីនច្រូតស្មៅ។

  • កុំអោយក្មេងៗប្រើប្រាស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង ឬម៉ាស៊ីនច្រូតស្មៅ។ កុំអោយមនុស្សធំប្រើប្រាស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង ឬម៉ាស៊ីនច្រូតស្មៅដោយគ្មានការណែនាំត្រឹមត្រូវ។ មានតែអ្នកបញ្ជាគ្រឿងចក្រដែលបានទទួលការបណ្តុះបណ្តាលប៉ុណ្ណោះដែលបានអានសៀវភៅណែនាំនេះគួរតែប្រើប្រាស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង ឬម៉ាស៊ីនច្រូតស្មៅ។

  • កុំប្រើប្រាស់ម៉ាស៊ីនច្រូតស្មៅនៅពេលឈឺ អស់កម្លាំង ឬក្រោមឥទ្ធិពលគ្រឿងញៀន ឬគ្រឿងស្រវឹង។

  • ត្រូវមានរបាំងការពារ និងឧបករណ៍សុវត្ថិភាពនៅនឹងកន្លែង។ ប្រសិនបើរបាំងការពារ ឧបករណ៍សុវត្ថិភាព ឬផ្លាកសញ្ញាមិនអាចយល់បាន ឬខូចខាត សូមជួសជុល ឬប្ដូរវាថ្មីមុនពេលបញ្ជាគ្រឿងចក្រ។ ជាមួយគ្នាផងដែរ ត្រូវរឹតខ្ចៅ ប៊ូឡុង និងវីសដើម្បីធានាថាម៉ាស៊ីនច្រូតស្មៅស្ថិតលក្ខខណ្ឌបញ្ជាប្រកបដោយសុវត្ថិភាព។

  • ត្រូវពាក់ស្បែកជើងដែលធន់ខ្លាំងនឹងការរអិលជានិច្ច។ ត្រូវចងសក់អោយបានត្រឹមត្រូវ។ កុំពាក់សម្លៀកបំពាក់រលុងៗ ឬគ្រឿងអលង្កា។ ការពាក់វ៉ែនតាសុវត្ថិភាព និងស្បែកជើងសុវត្ថិភាពគឺជាការណែនាំ ឬតម្រូវដោយបទបញ្ជា និងបទបញ្ញត្តិធានារ៉ាប់រង។

  • យកកម្ទេចកំទី ឬវត្ថុផ្សេងៗចេញឲ្យអស់ដែលអាចឲ្យម៉ាស៊ីនច្រូតស្មៅរើសយក ហើយគ្រវែងលើ។ ឲ្យអ្នកនៅក្បែរ នៅឲ្យឆ្ងាយពីតំបន់កំពុងធ្វើការ។

  • បើម៉ាស៊ីនច្រូតស្មៅប៉ះវត្ថុរឹងញ័រខុសពីធម្មតា​ ត្រូវពន្លត់ម៉ាស៊ីន។ ពិនិត្យមើលម៉ាស៊ីនច្រូតស្មៅក្រែងមានខូចត្រង់ណា។ ជួសជុលផ្នែកដែលខូចមុនពេលចាប់ផ្ដើមដំណើរការម៉ាស៊ីនច្រូតស្មៅ។

  • បន្ទាបម៉ាស៊ីនច្រូតស្មៅមកដី ហើយដោះកូនសោចេញពីកុងតាក់បញ្ឆេះនៅពេលណាដែលអ្នកចាកចេញពីគ្រឿងចក្រដែលមិនបានប្រើប្រាស់។

  • ត្រូវប្រាកដថាម៉ាស៊ីនច្រូតស្មៅស្ថិតក្នុងស្ថានភាពបញ្ជាប្រកបដោយសុវត្ថិភាពដោយរឹតគ្រឿងក្រូវទាំងអស់ឱ្យតឹង។

  • ត្រូវដោះកូនសោចេញពីកុងតាក់បញ្ឆេះដើម្បីបង្ការក្រែងមាននរណាម្នាក់បញ្ឆេះម៉ាស៊ីនដោយចៃដន្យនៅពេលជួសជុល កែកុន ឬទុកដាក់គ្រឿងចក្រ។

  • អនុវត្តតាមតែការណែនាំស្ដីពីការថែទាំទាំងនោះដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះប៉ុណ្ណោះ។ ប្រសិនបើការជួសជុលសំខាន់ៗ មិនធ្លាប់មានឬចង់បានជំនួយសូមទាក់ទងតំណាងចែកចាយ ពេញសិទ្ធិនៃ​ក្រុមហ៊ុន Toro។

  • ដើម្បីធានាបាននូវការប្រតិបត្តិល្អបំផុត និងការបញ្ជាក់អំពីសុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំរបស់ក្រុមហ៊ុន Toro សុទ្ធប៉ុណ្ណោះ។ គ្រឿងបន្លាស់ និងគ្រឿងបន្សំដែល​បានផលិតឡើងដោយក្រុមហ៊ុនផលិត​ផ្សេង​ទៀត អាច​មាន​គ្រោះ​ថ្នាក់ ហើយការ​ប្រើប្រាស់គ្រឿងទាំងនោះអាចទុកជាមោឃៈនូវការធានាលើផលិតផល។

សុវត្ថិភាពទូទៅ

ផលិតផលនេះអាចធ្វើឲ្យដាច់ដៃនិងជើងបាន។ សូមអនុវត្តជានិច្ចតាមការណែនាំអំពីសុវត្ថិភាពទាំងអស់ ដើម្បីជៀសវាងការរង​របួសដល់​រាង​កាយ​ធ្ងន់​ធ្ងរ​។

  • សូមអាន និងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេល​បញ្ឆេះ​គ្រឿង​ចក្រ​។

  • ត្រូវយកចិត្តទុកដាក់ឲ្យបានមែនទែននៅពេលបញ្ជា​គ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

  • ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។

  • ហាមបញ្ជាគ្រឿងចក្រដោយមិនមានរាល់ការការពារ និង​ឧបករណ៍​ការពារ​សុវត្ថិភាព​ដែល​មាននៅ​នឹង​កន្លែង​ ​ហើយត្រូវ​ដំណើរការ​ឲ្យបានត្រឹមត្រូវនៅលើ​គ្រឿងចក្រ។

  • នៅឲ្យឆ្ងាយពីប្រហោងដែលអាចបាញ់សារធាតុរាវណាមួយ។

  • ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។

  • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • បន្ទាបផ្នែកកាត់។

    • ដោះលេខ។

    • ដាក់ហ្វ្រាំដៃ (បើមាន)។

    • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ (បើមាន)។

    • រង់ចាំចលនាទាំងអស់ឈប់។

ការប្រើប្រាស់ ឬការជួសជុលថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពGraphicទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច​ដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។

សុវត្ថិភាពផ្នែកកាត់

  • ផ្នែកកាត់គឺគ្រាន់តែជាគ្រឿងចក្រ​ពេញលេញមួយ​តែ​ពេល​ដែល​ត្រូវបាន​ដំឡើង​លើផ្នែក​ទាញ​ប៉ុណ្ណោះ​។ អាន សៀវភៅណែនាំអ្នកបញ្ជា អំពីផ្នែកទាញ​ដោយ​យក​ចិត្តទុក​ដាក់សម្រាប់​សេចក្ដីណែនាំ​ពេញលេញអំពីការប្រើប្រាស់គ្រឿងចក្រប្រកបដោយសុវត្ថិភាព។

  • បញ្ឈប់គ្រឿងចក្រ ដកកូនសោចេញ (បើមាន) ហើយរង់ចាំរហូត​លែងមាន​ចលនាទាំងអស់ មុនពេលត្រួតពិនិត្យគ្រឿងភ្ជាប់បន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុណាមួយ ឬ​បើ​មានរំញ័រមិន​ប្រក្រតីនៅ​ក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តការបញ្ជា។

  • រក្សាគ្រឿងបន្លាស់ទាំងអស់ឲ្យស្ថិតក្នុងស្ថានភាពដំណើរល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។ ប្ដូរចេញរាល់ស្លាកដែលដាច់រហែក ឬខូចចេញ។

  • ប្រើតែគ្រឿងបន្សំ គ្រឿងភ្ជាប់ និងគ្រឿងបន្លាស់ដែលបានអនុម័តដោយ Toro ប៉ុណ្ណោះ។

សុវត្ថិភាពផ្លែកាំបិត

ផ្លែកាំបិតដែលសឹក ឬខូចអាចបាក់បែក ហើយបំណែកនៃកាំបិតអាចប៉ើងទៅរកអ្នក ឬអ្នកនៅក្បែរដែលបណ្តាលឲ្យរងរបួសដល់រាងកាយធ្ងន់ធ្ងរ ឬស្លាប់បាន។

  • ត្រួតពិនិត្យផ្លែកាំបិតតាមពេលកំណត់ទៀងទាត់ក្រែងមានការសឹក ឬខូច។

  • ត្រូវយកចិត្តទុកដាក់នៅពេលពិនិត្យមើលផ្លែកាំបិត។ រុំផ្លែកាំបិត ឬពាក់ស្រោមដៃ និងត្រូវប្រុងប្រយ័ត្ននៅពេលជួសជុលផ្លែកាំបិត។ គ្រាន់តែប្ដូរ ឬសំលៀងផ្លែកាំបិតប៉ុណ្ណោះ។ ហាមតម្រង់ ឬផ្សារផ្លែកាំបិត។

  • នៅលើគ្រឿងចក្រដែលមានផ្លែកាំបិតច្រើន ត្រូវប្រយ័ត្នក្រែងការវិលផ្លែកាំបិត 1 អាចបណ្តាលឲ្យផ្លែកាំបិតផ្សេងទៀតវិលផងដែរ។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញនូវរូបភាពណាមួយដែលខូច ឬបាត់។

artpending

ការផ្គុំដំឡើង

ការដំឡើងរ៉ូឡូមុខ

ម៉ាស៊ីនច្រូតស្មៅត្រូវបានដឹកជញ្ជូនដោយគ្មានរ៉ូឡូខាងមុខ។ ដំឡើងរ៉ូឡូដោយប្រើប្រាស់គ្រឿងរលុងដែលបានផ្គត់ផ្គង់មកជាមួយម៉ាស៊ីនច្រូតស្មៅ និង ការណែនាំអំពីការដំឡើង ដែលបានរួមបញ្ចូលជាមួយរ៉ូឡូ។

ការប្ដូរទម្ងន់ស្មើទៅទីតាំងផ្សេង

ម៉ាស៊ីនច្រូតស្មៅត្រូវបានដឹកជញ្ជូនជាមួយទម្ងន់ស្មើដែលបានដំឡើងទៅនឹងចុងខាងស្ដាំ ហើយម៉ូទ័រដំឡើងភ្ជាប់នឹងចុងខាងឆ្វេងនៃម៉ាស៊ីនច្រូតស្មៅ។ ដើម្បីផ្លាស់ទីទម្ងន់ស្មើទៅផ្នែកម្ខាងទៀតនៃម៉ាស៊ីនច្រូតស្មៅ ត្រូវធ្វើតាមជំហានដូចខាងក្រោម៖

  1. ដោះខ្ចៅរឹតទាំង 2 ដែលរឹតភ្ជាប់នឹងទម្ងន់ស្មើរទៅនឹងចុងខាងស្ដាំនៃម៉ាស៊ីនច្រូតស្មៅ។

  2. ដោះទម្ងន់ស្មើចេញ (រូបភាព )។

    artpending
  3. ដោះវីសក្បាលសោតាន់ ដែលរឹតភ្ជាប់ម៉ូទ័រម៉ោនទៅនឹងផ្នែកចុងខាងឆ្វែងនៃម៉ាស៊ីនច្រូតស្មៅ។

  4. ដោះម៉ូទ័រម៉ោនចេញ (រូបភាព )។

  5. លាបខ្លាញ់លើផ្នែកខាងក្នុងអង្កត់ផ្ចិតនៃស្ពឺកងធ្មេញ (រូបភាព )។

    artpending
  6. នៅលើផ្នែកចុងខាងស្ដាំនៃម៉ាស៊ីនច្រូតស្មៅ លាបប្រេងស្រាលៗលើទ្រនាប់រាងមូល ហើយដំឡើងម៉ូទ័រម៉ោនជាមួយវីសក្បាលសោតាន់ 2 គ្រាប់ដែលបានដោះចេញពីមុន។

    Note: មួលវីសពី 16 ទៅ 20 N∙m។

  7. នៅលើផ្នែកចុងខាងឆ្វេងនៃម៉ាស៊ីនច្រូតស្មៅ លាបប្រេងស្រាលៗលើទ្រនាប់រាងមូល ហើយដំឡើងទម្ងន់ស្មើ ជាមួយវីសដែលបានដោះចេញពីមុន។

    Note: មួលវីសពី 16 ទៅ 20 N∙m។

ការដំឡើង តំណទំពក់ តំណពន្លូត ឬតំណច្រវ៉ាក់

សម្រាប់ម៉ាស៊ីនច្រូតស្មៅដែលនឹងត្រូវចាប់លើម៉ាស៊ីនកាត់ស្មៅសណ្ដោងជាមួយលេខស៊េរីមុន 240000001, តំណលើកត្រឹមត្រូវត្រូវតែបានទទួល​ និងដំឡើង។

ខ្ចៅរឹតទាំង 2 គ្រាប់ដែលបានប្រើដើម្បីចាប់តំណទំពក់ តំណពន្លូត ឬតំណច្រវ៉ាក់ត្រូវបានដំឡើងលើម៉ាស៊ីនច្រូតស្មៅ។ ដោះវីសទាំងនេះចេញ ហើយប្រើវាដើម្បីដំឡើងតំណតម្រូវរបស់អ្នក។

  • តំណទំពក់ (គ្រឿងបន្លាស់លេខ 105-5740) ដូចបានបង្ហាញនៅក្នុង រូបភាព ទាមទារអោយមានសម្រាប់ម៉ាស៊ីនកាត់ស្មៅសណ្ដោងស៊េរី Greensmaster 3000, 3000-D, 3050, 3100, 3150, និង 3150-Q (វាត្រូវបានផ្គត់ផ្គង់មកជាមួយម៉ាស៊ីនកាត់ស្មៅសណ្ដោង Greensmaster)។

    1. ដំឡើងតំណទំពក់ទៅផ្នែកខាងលើនៃម៉ាស៊ីនច្រូតស្មៅជាមួយខ្ចៅរឹត 2 គ្រាប់។

    2. មួលខ្ចៅរឹតក្នុងកម្រិតពី 34 ទៅ 40 N∙m។

    artpending
  • តំណពន្លូត (គ្រឿងបន្លាស់លេខ 110-2397) តម្រូវអោយមានសម្រាប់ម៉ាស៊ីនកាត់ស្មៅសណ្ដោងស៊េរី Greensmaster 3250-D (វាតម្រូវបានផ្គត់ផ្គង់ជាមួយម៉ាស៊ីនកាត់ស្មៅសណ្ដោងស៊េរី Greensmaster 3250-D)។

    1. ដាក់ទំពក់លើកលយចេញទៅមុខនៃម៉ាស៊ីនច្រូតស្មៅ។

    2. ដំឡើងតំណពន្លូត (រូបភាព ) ទៅផ្នែកខាងលើនៃម៉ាស៊ីនច្រូតស្មៅជាមួយខ្ចៅរឹត 2 គ្រាប់។

    3. មួលខ្ចៅរឹតក្នុងកម្រិតពី 34 ទៅ 40 N∙m។

    artpending
  • តំណច្រវ៉ាក់ (គ្រឿងបន្លាស់លេខ 106-2601) និងក្រចាប់ភ្ជាប់(គ្រឿងបន្លាស់លេខ 105-5738) ក៏អាចត្រូវបានគេប្រើលើម៉ាស៊ីនកាត់ស្មៅសណ្ដោងស៊េរី Greensmaster 3250-D ផងដែរ។

    1. ដំឡើងតំណច្រវ៉ាក់ទៅផ្នែកខាងលើនៃម៉ាស៊ីនច្រូតស្មៅជាមួយក្រចាប់ភ្ជាប់ និង ខ្ចៅរឹត 2 គ្រាប់។

    2. មួលខ្ចៅរឹតក្នុងកម្រិតពី 34 ទៅ 40 N∙m (រូបភាព )។

    Note: នៅពេលដំឡើងម៉ាស៊ីនច្រូតស្មៅទៅនឹងម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន ថ្ពក់ភ្ជាប់ចុងធំនៃតំណច្រវ៉ាក់ទៅនឹងដៃលើក។

    artpending

ការលៃតម្រូវផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅសម្រាប់ការកំណតវិជ្ជមាន (ពីលើដី)

  1. ដាក់ម៉ាស៊ីនច្រូតស្មៅនៅលើផ្ទៃរាបស្មើ។

  2. ដាក់របារប្រដាប់ស្ទង់ ដែលជាកម្រាស់នៃកម្បស់ដែលចង់បាននៃផ្លែកាំបិតពីលើដី ពីក្រោមចុងសងខាងនៃម៉ាស៊ីនច្រូតស្មៅ (រូបភាព )។

    artpending
  3. នៅពេលរូឡូប៉ះនឹងផ្ទៃរាបស្មើ ត្រូវបន្ធូរអេគ្រូទាំងពីរ (រូបភាព )។

  4. បង្វិលប៊ូឡុងឧបករណ៍​លៃតម្រូវ​កម្ពស់មុខកាត់រហូតទាល់តែចុងសងខាងនៃឧបករណ៍ច្រូតនៅជិតផ្ទៃរាបស្មើ (រូបភាព )។

  5. ផ្ទៀងផ្ទាត់កម្ពស់ដោយប្រើក្រដាសដើម្បីពិនិត្យមើលចុងសងខាងនៃផ្លែកាំបិត។

  6. រឹតខ្ចៅខ្ទាស់សំប៉ែតទាំងពីរ

ការលៃតម្រូវផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅសម្រាប់ការកំណត់អវិជ្ជមាន (ខាងក្រោមដី)

Note: ការកំណត់អវិជ្ជមានដែលបានណែនាំជាអតិបរមាគឺការបាញ់ធ្លុះចូលជ្រៅរបស់ផ្លែកាំបិត 5 ម.ម។

  1. ដាក់ម៉ាស៊ីនច្រូតស្មៅនៅលើផ្ទៃរាបស្មើ។

  2. ដាក់របារប្រដាប់ស្ទង់ 2, កម្រាស់នៃនីមួយៗនៃការបាញ់ធ្លុះចូលជ្រៅដែលចង់បានរបស់ផ្លែកាំបិតពីក្រោមដី ក្រោមរ៉ូឡូមុខ និងរ៉ូឡូក្រោយនៃម៉ាស៊ីនច្រូតស្មៅ។

    Note: ត្រូវប្រាកដថាផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅមិនប៉ះនឹងរបារប្រដាប់ស្ទង់។

    artpending
  3. បន្ធូរអេគ្រូនៅលើបង្គុំរ៉ូឡូ។

  4. បង្វិលប៊ូឡុងលៃតម្រូវកម្ពស់កាត់នៅលើកំពស់នៃក្រចាប់កាត់ ដើម្បីឲ្យផ្លែកាំបិទរមូរ របស់ម៉ាស៊ីនកាត់ស្មៅមកប៉ះនឹងផ្ទៃរាបស្មើលើចុងទាំងពីរ។

    Note: នៅពេលផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅសឹក អង្កត់ផ្ចិតនៃបង្គុំនឹងថយចុះ ហើយការកំណត់ជម្រៅនឹងផ្លាស់ប្ដូរ។ ពិនិត្យមើលការកំណត់ជម្រៅម្ដងម្កាលដើម្បីធានាថាទទួលបានការកំណត់ដែលចង់បាន។

  5. រឹតបន្តឹងខ្ចៅខ្ទាស់សំប៉ែតដែលមានកម្ពស់កាត់ទាំងពីរ

ការដំឡើងម៉ាស៊ីនច្រូតស្មៅ

សូមមើល សៀវភៅ​ណែនាំ​អ្នកបញ្ជា របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងសម្រាប់ការណែនាំក្នុងការដំឡើងម៉ាស៊ីនកាត់ស្មៅសណ្ដោងទៅនឹងគ្រឿងចក្រ។

Important: ប្រសិនបើអ្នកកំណត់ដុំរមូរម៉ាស៊ីនច្រូតស្មៅនៅទីតាំងកំណត់អវិជ្ជមាន ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការកុំអោយខូចផ្លែកាំបិតដុំរមូរ ដោយសារប៉ះនឹងកម្រាលបេតុង ឬផ្ទៃក្រាល។

Note: ម៉ាស៊ីនច្រូតស្មៅបានកំណត់រចនាសម្ព័ន្ធសម្រាប់ដុំខាងឆ្វេងដៃពីរោងចក្រ។ វាអាចនឹងត្រូវធ្វើរចនាសម្ព័ន្ធសម្រាប់ដុំខាងស្ដាំដៃ។ សូមអាន ។

ទិដ្ឋភាពទូទៅអំពីផលិតផល

ភាពត្រូវគ្នានៃម៉ាស៊ីនកាត់ស្មៅសណ្ដោងម៉ាស៊ីនច្រូតស្មៅចាប់នៅលើម៉ាស៊ីនកាត់ស្មៅសណ្ដោងស៊េរី Greensmaster 3000, 3000-D, 3050, 3100, 3150, 3250-D និង 3150-Q។
កម្ពស់កាត់ជម្រៅច្រូតត្រូវបានលៃតម្រូវនៅលើរ៉ូឡូមុខដោយវីសបញ្ឈរ 2 គ្រាប់ និងសង្កត់ដោយអេគ្រូ 2 គ្រាប់
ប្រភេទកម្ពស់កាត់ប្រភេទ Bench HOC មានប្រវែង 4.78 ម.ម ពីក្រោមកម្រិតផ្ទៃដី 6.35 ម.ម ពីលើកម្រិតផ្ទៃដី។
បាដាងដុំរមូរដុំបាដាងចង្អូរជ្រៅដែលមានដែកអ៊ីណុកបិទជិតពីរគ្រាប់ អង្កត់ផ្ចិតខាងក្នុង 30 ម.ម. រអិលជាប់នឹងដងដុំរមូរដែលទប់ដោយដុំស្នូលបង្វិលខាងក្នុង។ ការបន្ថែមទ្រនាប់ / ក្រណាត់ខាងក្នុងបន្ថែម រួមជាមួយនឹងតួបាដាងខាងក្រៅដែលបិទជិតសម្រាប់ការការពារបន្ថែម។ ទីតាំងដុំរមូរត្រូវបានថែទាំដោយរ៉ងទឹករលកដោយមិនមានខ្ចៅលៃតម្រូវ។
រ៉ូឡូរ៉ូឡូក្រោយគឺជារ៉ូឡូដែកពេញដែលមានអង្កត់ផ្ចិតប្រវែង 5.1 ស.ម។
គម្របការពារស្មៅចូលរបាំងការពារ ដែល​មិន​អាច​កែ​តម្រូវ​បាន​ជាមួយ​របារ​កាត់​ដែល​អាច​លៃតម្រូវ​បាន​ដើម្បី​កែលម្អ​ការ​បញ្ចេញ​ស្មៅ​ពី​ដុំរមូរក្នុង​ស្ថានភាព​សើម។
ទម្ងន់ស្មើដុំទម្ងន់​ដែកស្មិត​ដែល​មាន​ការបំពាក់​ទល់គ្នានឹង​ម៉ូទ័របរធ្វើអោយ​មានតុល្យភាពគ្នាជាមួយនឹង​ម៉ាស៊ីនច្រូតស្មៅ។
ទម្ងន់​សុទ្ធ31 kg (68 lb)

គ្រឿងភ្ជាប់/គ្រឿងបន្សំ

គ្រឿងភ្ជាប់និងគ្រឿងបន្សំដែលត្រូវបានអនុម័តរបស់​ក្រុមហ៊ុន Toro ជាច្រើនយ៉ាងគឺ​អាចរកបានសម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីធ្វើឲ្យប្រសើរ និង​ពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយ​ផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំ​ទាំងអស់ដែលត្រូវបានអនុម័ត។

ដើម្បីធានាបាននូវដំណើរការល្អបំផុត និងការបញ្ជាក់ដោយលិខិតអំពី​សុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំ​សុទ្ធរបស់ Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់ និងគ្រឿងបន្សំដែល​បានផលិតឡើងដោយក្រុមហ៊ុនផលិត​ផ្សេង​ទៀត អាច​មាន​គ្រោះ​ថ្នាក់ ហើយការ​ប្រើប្រាស់គ្រឿងទាំងនោះអាចទុកជាមោឃៈនូវការធានាលើផលិតផល។

ប្រតិបត្តិការ

រយៈពេលបណ្ដុះបណ្ដាល

មុនពេលបញ្ជាម៉ាស៊ីនច្រូតស្មៅនៅលើស្មៅបៃតង ចូរវាយតំលៃដំណើរការនៃម៉ាស៊ីនច្រូតស្មៅនៅទីតាំងកំណត់ដែលចង់បាន។ បញ្ជានៅតំបន់ទំនេរ ស្រលះល្អដើម្បីកំណត់ថាតើលទ្ធផលដែលចង់បាននឹងត្រូវបានសម្រេចដែរឬទេ។ លៃតម្រូវម៉ាស៊ីនច្រូតស្មៅនៅពេលផ្លាស់ប្ដូរទីតាំងកំណត់តាមការចង់បាន។

Note: នៅពេលម៉ាស៊ីនច្រូតស្មៅត្រូវបានចាប់នៅលើម៉ាស៊ីនកាត់ស្មៅសណ្ដោងស៊េរី Greensmaster 3200, 3200-D ឬ 3250-D និងត្រូវបានដំណើរការនៅក្រោមបន្ទុកធ្ងន់ អ្នកអាចនឹងត្រូវលៃតម្រូវស្លាបឆ្អឹងគ្រោង និងវ៉ាល់បិទបើកសៀគ្វី។

ព័ត៌មានជំនួយប្រតិបត្តិការ

  • ដំណើរការម៉ាស៊ីនកាត់ស្មៅសណ្ដោងក្នុងល្បឿនអតិបរមា ដោយផ្លាស់ប្ដូរល្បឿនលើដីដើម្បីឆ្លើយតបនឹងបន្ទុកច្រូតស្មៅ។

  • ទីតាំងកំណត់អវិជ្ជមានដែលណែនាំជាអតិបរមានៅលើផ្លែកាំបិតម៉ាស៊ីនច្រូតស្មៅគឺការបាញ់ធ្លុះចូលដែលមានជម្រៅ 5 ម.ម។

  • តម្រូវការថាមពលដើម្បីដំណើរការម៉ាស៊ីនច្រូតស្មៅនឹងប្រែប្រួលទៅតាមស្ថានភាពទីធ្លាស្មៅ និងដី។

  • ល្បឿនធ្វើដំណើរអាចត្រូវបានកាត់បន្ថយក្នុងលក្ខខណ្ឌខ្លះ។

តំហែទាំ

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

ការដោះបង្គុំផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅចេញ

កាំបិតធ្មេញរណារត្រូវបានដំឡើង

ការដោះបង្គុំផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅចេញនៅពេលណាដែលអ្នកត្រូវផ្លាស់ប្ដូរផ្លែកាំបិត ឬប្ដូរបាដាងថ្មី។

  1. រឹតភ្ជាប់ខ្ចៅទប់នៅលើចុងស្នូលខ្ចៅមានក្រឡាដៃស្ដាំនៃបង្គុំ ដែលមានរ៉ង នៅក្នុងអង្គុំ។

    Important: កុំដោះរ៉ង ឬខ្ចៅនៅលើផ្នែកនេះនៃបង្គុំ។

  2. ដោះស្នូលខ្ចៅមានក្រឡា បាដាង និងទ្រនាប់បាដាង។

  3. នៅលើចុងដងម្ខាងទៀត ដោះស្នូលខ្ចៅមានក្រឡាដៃឆ្វេងចេញ។

    ការប្រុងប្រយ័ត្ន

    ស្លាបចក្រស្រួចខ្លាំងពេក ហើយអាចមានស្នាមប្រេះដែលនឹងមុតដៃរបស់អ្នក។

    សូមពាក់ស្រោមដៃ និងប្រើការប្រុងប្រយ័ត្ននៅពេលដោះស្លាបចក្រចេញពីដង។

  4. ដោះបាដាង ទ្រនាប់បាដាង ផ្លែកាំបិត និងជ័រទប់។ សម្អាត និងដាក់ប្រេងរំអិលលើដងដោយប្រើជាតិខ្លាញ់ស្រាលៗ ដើម្បីងាយស្រួលក្នុងការរៀបផ្គុំ។

    artpending
  5. លាបថ្នាំបិទក្រឡាដែលមានកម្លាំងមធ្យម (ដូចជា Blue Loctite 243) tទៅលើក្រឡានៃស្នូលខ្ចៅនៅពេលដំឡើងបង្គុំផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅ។

    Important: សណ្ដាប់ធ្នាប់នៃការរុះរើមានសារៈសំខាន់ណាស់។ កុំដាក់បញ្ច្រាសផ្លែកាំបិត នៅពេលរុះរើ ឬត្រឡប់លំដាប់នៅពេលរៀបដំឡើងវា។ កត់សំគាល់រន្ធតូចនៅក្នុងផ្លែកាំបិតនីមួយៗ។ រន្ធតូចនោះត្រូវបានផ្ដល់ឲ្យសម្រាប់ការដំឡើងដើម្បីទទួលវីសសមស្រប។ បង្វិលផ្លែកាបិតដោយប្រើវីសសំប៉ែតនៅក្នុងរន្ធតូច 1 ច្រាសទ្រនិចនាឡិកាសម្រាប់ផ្លែកាំបិតបន្តបន្ទាប់គ្នាសម្រាប់វីសនៃបង្គុំផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅត្រឹមត្រូវ។

    artpending
  6. មួលស្នូលខ្ចៅមានក្រឡា ប៊ូឡុងក្បាលប្រាំមួយជ្រុង និងខ្ចៅទប់ពី 108 ទៅ 135 N∙m។

ការដោះបង្គុំផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅចេញ

ផ្លែកាំបិតនៃរ៉ឺស្ស័រដែកត្រូវបានដំឡើង

ការដោះបង្គុំផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅចេញនៅពេលណាដែលអ្នកត្រូវផ្លាស់ប្ដូរផ្លែកាំបិត ឬប្ដូរបាដាងថ្មី។

  1. រឹតភ្ជាប់ខ្ចៅទប់នៅលើចុងស្នូលខ្ចៅមានក្រឡាដៃស្ដាំនៃបង្គុំ ដែលមានរ៉ង នៅក្នុងអង្គុំ។

    Important: កុំដោះរ៉ង ឬខ្ចៅនៅលើផ្នែកនេះនៃបង្គុំ។

  2. ដោះស្នូលខ្ចៅមានក្រឡា បាដាង និងទ្រនាប់បាដាង។

  3. នៅលើចុងដងម្ខាងទៀត ដោះស្នូលខ្ចៅមានក្រឡាដៃឆ្វេងចេញ។

    ការប្រុងប្រយ័ត្ន

    ស្លាបចក្រស្រួចខ្លាំងពេក ហើយអាចមានស្នាមប្រេះដែលនឹងមុតដៃរបស់អ្នក។

    សូមពាក់ស្រោមដៃ និងប្រើការប្រុងប្រយ័ត្ននៅពេលដោះស្លាបចក្រចេញពីដង។

  4. ដោះបាដាង ទ្រនាប់បាដាង ផ្លែកាំបិត និងជ័រទប់។ សម្អាត និងដាក់ប្រេងរំអិលលើដងដោយប្រើជាតិខ្លាញ់ស្រាលៗ ដើម្បីងាយស្រួលក្នុងការរៀបផ្គុំ។

    Note: ឈុតផ្លែកាំបិតរ៉ឺស្ស័រដែកមានរ៉ងធំ ហើយផ្លែកាំបិតបន្ថែមត្រូវបានដំឡើងមុនពេលជ័រទប់ទីមួយដូចបានបង្ហាញខាងក្រោម។

    artpending
  5. លាបថ្នាំបិទក្រឡាដែលមានកម្លាំងមធ្យម (ដូចជា Blue Loctite 243) tទៅលើក្រឡានៃស្នូលខ្ចៅនៅពេលដំឡើងបង្គុំផ្លែកាំបិតរបស់ម៉ាស៊ីនច្រូតស្មៅ។

  6. មួលស្នូលខ្ចៅមានក្រឡា ប៊ូឡុងក្បាលប្រាំមួយជ្រុង និងខ្ចៅទប់ពី 108 ទៅ 135 N∙m។

ការជួសជុល​រ៉ូឡូ

ប្រដាប់ប្រដារបង្កើត​រ៉ូឡូសម្រាប់វាលស្មៅបៃតងឡើងវិញ (គ្រឿងបន្លាស់លេខ 140-5552) និងឧបករណ៍​បង្កើត​រ៉ូឡូវាលស្មៅបៃតងឡើងវិញ (គ្រឿងបន្លាស់លេខ 140-5553) (រូបភាព ) អាចរក​បាន​សម្រាប់​ការ​បម្រើ​​សេវាកម្ម​រ៉ូឡូ។ ប្រដាប់ប្រដារបង្កើត​រ៉ូឡូឡើងវិញដាក់​បញ្ចូល​នូវ​រាល់​បាដាង ខ្ចៅបាដាង និង​ដើម្បី​បង្កើត​រ៉ូឡូឡើងវិញ។

​ឧបករណ៍​បង្កើត​រ៉ូឡូឡើងវិញដាក់​បញ្ចូល​នូវ​រាល់ឧបករណ៍ និង​សេចក្ដីណែនាំ​អំពី​ការ​ដំឡើងតម្រូវឱ្យ​មានការ​បង្កើត​រ៉ូឡូឡើងវិញ​ដោយប្រើ​​ប្រដាប់​ប្រដារ​បង្កើត​រ៉ូឡូឡើងវិញ។ សូមអានសៀវភៅរាយឈ្មោះគ្រឿងបន្លាស់របស់​អ្នក ឬ​ទាក់ទង​អ្នក​ចែកចាយ​ផលិតផល​ Toro ដែល​មាន​ការ​អនុញ្ញាត​សម្រាប់​ជំនួយ។

artpending