អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរ​បស់ក្រុមហ៊ុន Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។

អ្នក​អាច​ទាក់ទង​មក Toro ដោយ​ផ្ទាល់​តាម​ www.Toro.comសម្រាប់​សម្ភារ​ស្ដីពី​សុវត្ថិភាព​ផលិតផល និង​ការ​បណ្ដុះ​បណ្ដាល​អំពី​ប្រតិបត្តិការ ព័ត៌មាន​អំពី​គ្រឿង​បន្ទាប់​បន្សំ ជំនួយ​ក្នុងការ​ស្វែងរក​អ្នក​ចែកចាយ​ ឬ​ចុះឈ្មោះ​ផលិតផល​របស់​អ្នក។

សេចក្តីផ្តើម

សៀវភៅណែនាំប្រើសូហ្វវែរសម្រាប់ម៉ាស៊ីនបាញ់ស្រោចទឹកស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ស្រោច ExcelaRate ផ្ដល់នូវពត៌មានសម្រាប់ការប្រើប្រាស់ពត៌មានប្រព័ន្ធម៉ាស៊ីនបាញ់ស្រោច និងមុខងារនៃប្រព័ន្ធម៉ាស៊ីនបាញ់ស្រោច។

ការផ្គុំដំឡើង

មុនពេលអ្នកចាប់ផ្ដើមបាញ់ថ្នាំ

ការរៀបចំ​គ្រឿងចក្រនៅពេលបាញ់ស្រោចក្នុងទម្រង់អត្រាអនុវត្ត

  1. ចាក់បំពេញធុងម៉ាស៊ីនបាញ់ និងធុងទឹកស្អាត សូមចូលមើលនិតិវិធីក្នុងការចាក់បំពេញធុងបាញ់ និងការចាក់បំពេញធុងទឹកស្អាតនៅក្នុង សៀវភៅណែនាំអ្នកបញ្ជា

  2. ក្រិតតាមខ្នាតប្រព័ន្ធបាញ់ថ្នាំ សូមមើល ។

  3. កំណត់តម្លៃអត្រាអនុវត្តសកម្ម និងអត្រាអនុវត្តសកម្មសម្រាប់ការងារម៉ាស៊ីនបាញ់ស្រោច សូមមើល និង ។

  4. តាមតម្រូវការ រៀបចំការកំណត់ជម្រើសដូចខាងក្រោម៖

    • កំណត់បរិមាណភាគរយប៊ូសបន្ថែម សូមមើល ។

    • ប្រសិនបើអ្នកកំពុងប្រើ នាឡិកាស្ទង់កម្រិតទាបនៃទឹក, សូមបញ្ចូលបរិមាណសារធាតុគីមីនៅក្នុងធុងបាញ់ថ្នាំ ។

    • ​កំណត់នាឡិកាស្ទង់កម្រិតទាបនៃទឹក និងតម្លៃបរិមាណកម្រិតទាបសម្រាប់ធុង សូមមើល និង ។

    • កំណត់តម្លៃអង្រួនកំណត់ជាមុន សូមមើល ។

ការរៀបចំ​គ្រឿងចក្រនៅពេលបាញ់ថ្នាំក្នុងទម្រង់ធ្វើអោយដៃ

  1. ចាក់បំពេញធុងម៉ាស៊ីនបាញ់ និងធុងទឹកស្អាត សូមចូលមើលនិតិវិធីក្នុងការចាក់បំពេញធុងបាញ់ និងការចាក់បំពេញធុងទឹកស្អាតនៅក្នុង សៀវភៅណែនាំអ្នកបញ្ជា

  2. តាមតម្រូវការ រៀបចំការកំណត់ជម្រើសដូចខាងក្រោម៖

    • ជម្រើស៖ ប្រសិនបើអ្នកកំពុងប្រើ នាឡិកាស្ទង់កម្រិតទាបនៃទឹក, សូមបញ្ចូលបរិមាណសារធាតុគីមីនៅក្នុងធុងបាញ់ថ្នាំ ។

    • ជម្រើស៖ ​កំណត់នាឡិកាស្ទង់កម្រិតទាបនៃទឹក និងតម្លៃបរិមាណកម្រិតទាបសម្រាប់ធុង សូមមើល និង ។

ទិដ្ឋភាពទូទៅអំពីផលិតផល

អេក្រង់ដើម InfoCenter

នៅពេលបញ្ឆេះម៉ាស៊ីន អេក្រង់ដើមនឹងលេចចេញឡើង ដោយបង្ហាញរូបតំណាងត្រូវគ្នាដែលត្រឹមត្រូវ (ពោលគឺ ហ្វ្រាំងដៃត្រូវ​បានដាក់ ផ្នែកម៉ាស៊ីនបាញ់បានបើក អ្នកនៅក្រៅកៅអីអង្គុយ ជាដើម។)

Note: រូបខាងក្រោមគឺជាអេក្រង់គំរូ អេក្រង់នេះបង្ហាញរាល់រូបតំណាង ដែលអាចមាន ដែលអាចបង្ហាញលើអេក្រង់ពេលកំពុងដំណើរការ។

សូមមើលរូបក្រាហ្វិចខាងក្រោមសម្រាប់រាល់និយមន័យរបស់រូបតំណាងទាំងអស់ (រូបភាព

artpending

ភ្លើងសញ្ញាបង្ហាញផ្នែកមេ

ភ្លើងសញ្ញាបង្ហាញផ្នែកមេបង្ហាញនៅពេលកុងតាក់ផ្នែកមេស្ថិតនៅទីតាំង បើក (រូបភាព )។

ភ្លើងសញ្ញាបង្ហាញផ្នែកម៉ាស៊ីនបាញ់ទឹក

ផ្នែកនៃម៉ាស៊ីនបាញ់ទឹកខាងឆ្វេង ខាងស្ដាំ និង/ឬកណ្ដាលបង្ហាញនៅពេលកុងតាក់ផ្នែកនៃម៉ាស៊ីនបាញ់ស្រោចស្ថិតនៅទីតាំង បើក (រូបភាព )។

អត្រាអនុវត្តសកម្ម

អត្រាអនុវត្តសកម្មបង្ហាញពីអត្រាជាក់ស្តែងដែលផលិតផលបាញ់កំពុងត្រូវបានអនុវត្ត (រូបភាព )។

អត្រាអនុវត្តគោលដៅ (សម្រាប់តែទម្រង់អត្រាអនុវត្តប៉ុណ្ណោះ)

អត្រាអនុវត្តគោលដៅបង្ហាញអត្រាគោលដៅដែលអ្នកប្រើបានកំណត់ (រូបភាព )។

Note: នៅក្នុងទម្រង់អត្រាអនុវត្ត នោះប្រព័ន្ធព្យាយាមដើម្បីទទួលបានអត្រាគោលដៅដែលអ្នកបានកំណត់។

ភ្លើងសញ្ញាបង្ហាញល្បឿនយានយន្ត

ភ្លើងសញ្ញាបង្ហាញល្បឿនយានយន្តបង្ហាញល្បឿនយានយន្តបច្ចុប្បន្ន (រូបភាព )។

ភ្លើងសញ្ញាបង្ហាញសម្ពាធប្រព័ន្ធ

នៅពេលផ្នែម៉ាស៊ីនបាញ់ថ្នាំសកម្ម (បើក) នោះសញ្ញាបង្ហាញនឹងបង្ហាញសម្ពាធបាញ់ នៅពេលផ្នែកម៉ាស៊ីនបាញ់បិទ នោះសម្ពាធកំណត់អង្រួនជាមុនបង្ហាញ(រូបភាព )។

ភ្លើងសញ្ញាបង្ហាញហ្វ្រាំងដៃ

ភ្លើងសញ្ញាបង្ហាញហ្វ្រាំងដៃបង្ហាញនៅលើអេក្រង់ទំព័រដើមនៅពេលគេដាក់ហ្វ្រាំងដៃ (រូបភាព )។

ភ្លើងសញ្ញាបង្ហាញកៅអីរបស់អ្នកបញ្ជា

ភ្លើងសញ្ញាបង្ហាញកៅអីរបស់អ្នកបញ្ជាបង្ហាញនៅលើអេក្រង់ដើមនៅពេលអ្នកបញ្ជាចេញពីកៅអី (រូបភាព )។

អត្រាអនុវត្តសកម្ម/ភ្លើងសញ្ញាអត្រាប៊ូសបន្ថែម (សម្រាប់តែទម្រង់អត្រាអនុវត្តប៉ុណ្ណោះ)

ភ្លើងសញ្ញាបង្ហាញអត្រាអនុវត្តសកម្មបង្ហាញថាតើអត្រាអនុវត្តដែលបានកំណត់ពីមុនដែលអ្នកកំពុងប្រើប្រាស់ (រូបភាព )។ ភ្លើងសញ្ញាបង្ហាញអត្រាប៊ូសបន្ថែមបង្ហាញនៅពេលអ្នកចុចប៊ូតុង 1 និង 5 អោយជាប់ក្នុងពេលដំណាលគ្នាដើម្បីអនុវត្តអត្រាអនុវត្តដែលបានប៊ូសបន្ថែម ដូចជាអត្រាអនុវត្តនៅពេលបាញ់ថ្នាំសម្លាប់ស្មៅលើស្មៅឥតប្រយោជន៍។

ភ្លើងសញ្ញាបង្ហាញស្នប់បាញ់

ភ្លើងសញ្ញាបង្ហាញស្នប់បាញ់បង្ហាញនៅពេលស្នប់បាញ់កំពុងដំណើរការ (រូបភាព )។

ភ្លើងសញ្ញាបង្ហាញប្រព័ន្ធលាងជម្រះ

ឈុតបន្ទាប់បន្សំ

ភ្លើងសញ្ញាបង្ហាញប្រព័ន្ធលាងជម្រះបង្ហាញនៅពេលប្រព័ន្ធលាងជម្រះសកម្ម (រូបភាព )។

ភ្លើងសញ្ញាបង្ហាញភាពអង្រួន

ភ្លើងសញ្ញាបង្ហាញភាពអង្រួនបង្ហាញនៅពេលវ៉ាល់កូរទឹកបានបើក (រូបភាព )។

ប្រតិបត្តិការ

មុនពេលធ្វើប្រតិបត្តិការ

ការចូលប្រើអេក្រង់ម៉ឺនុយមេ

ពីអេក្រង់ដើម ចុចប៊ូតុង 5 (ខាងស្ដាបំផុត) អោយជាប់អេក្រង់ ម៉ឺនុយមេ (រូបភាព )។

artpending

ពីអេក្រង់ម៉ឺនុយមេ អ្នកអាចចូលទៅកាន់អេក្រង់ Set Rates (កំណត់តម្លៃលេខ) អេក្រង់ Settings (ការកំណត់) អេក្រង់ Calibration (មាត្រសាស្ដ្រ) (រូបភាព )។

artpending

ម៉ឺនុយកូនរបស់ម៉ឺនុយមេ InfoCenter

កំណត់អេក្រង់តម្លៃលេខ (សម្រាប់តែទម្រង់តម្លៃលេខអនុវត្តប៉ុណ្ណោះ)

  1. ដើម្បីចូលទៅកាន់អេក្រង់តម្លៃលេខ សូមចុចប៊ូតុង 2 នៅលើអេក្រង់ ម៉ឺនុយមេ ដើម្បីស្វែងរកជម្រើស កំណត់តម្លៃលេខ (រូបភាព )។

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយ កំណត់តម្លៃលេខ (រូបភាព )។

អេក្រង់នេះបង្ហាញ និងអនុញ្ញាតអោយអ្នកកំណត់តម្លៃលេខសកម្ម (ការអនុវត្ត), តម្លៃលេខ 1, តម្លៃលេខ 2, និងភាគរយអត្រាប៊ូសបន្ថែម។

ការកំណត់តម្លៃលេខសកម្ម

ប្រើជម្រើសតម្លៃលេខសកម្មដើម្បីកំណត់តម្លៃលេខដែលបានកំណត់ជាមុនរបស់ម៉ាស៊ីនបាញ់ថ្នាំជាមួយតម្លៃលេខ 1 ក៏បាន ឬតម្លៃលេខ 2 ក៏បាន។

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស តម្លៃលេខសកម្ម ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល តម្លៃលេខសកម្ម ។ (រូបភាព )

  3. ចុចប៊ូតុង 3 ឬ 4 ដើម្បីកំណត់តម្លៃលេខសកម្មដែលបានធ្វើកម្មវិធីជាមួយ តម្លៃលេខ 1 ក៏បាន ឬ តម្លៃលេខ 2 ក៏បាន (រូបភាព )។

  4. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ តម្លៃលេខ ហើយត្រឡប់ទៅអេក្រង់មេវិញ។

Note: នៅពេលអ្នកកំពុងបាញ់ថ្នាំ អ្នកអាចប្ដូរតម្លៃលេខសកម្មយ៉ាងរហ័សរវាងតម្លៃលេខ 1 និងតម្លៃលេខ 2 ពីអេក្រង់ដើម។ ចុច 1 និង 2 ដំណាលគ្នាដើម្បីជ្រើសរើស តម្លៃលេខ 1 ឬចុចប៊ូតុង 4 និង 5 ដំណាលគ្នាដើម្បីជ្រើសរើស តម្លៃលេខ 2។

ការកំណត់តម្លៃលេខ 1 ឬតម្លៃលេខ 2

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស តម្លៃលេខ 1 ឬ តម្លៃលេខ 2 ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសជម្រើស តម្លៃលេខសកម្ម របស់ម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

  3. ចុចប៊ូតុង 3 ឬ 4 ដើម្បីកំណត់តម្លៃលេខឡើង ឬចុះរបស់ម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

    Note: អ្នកអាចផ្លាស់ប្ដូរតម្លៃលេខបានលឿនជាងមុនដោយចុចប៊ូតុង 3 ឬ 4 អោយជាប់។

    artpending
  4. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ តម្លៃលេខ ហើយត្រឡប់ទៅអេក្រង់ កំណត់តម្លៃលេខ វិញ។

ការកំណត់ភាគរយប៊ូសបន្ថែម

% តម្លៃលេខប៊ូសបន្ថែមជាចំនួនភាគរយដែលបានបន្លែមទៅលើតម្លៃលេខសកម្មនៅពេលអ្នកចង់បាញ់ថ្នាំគីមីបន្ថែមទៅលើតំបន់វាលស្មៅ ដូចជាថ្នាំសម្លាប់ស្មៅដែលបានបាញ់លើតំបន់ដែលមានស្មៅឥតប្រយោជន៍។

Note: ខណៈពេលកំពុងប្រើម៉ាស៊ីនបាញ់ថ្នាំ នៅអេក្រង់ដើម ចុចប៊ូតុង 1 និង 5 ដំណាលគ្នាអោយជាប់ដើម្បីកំណត់យកតម្លៃលេខប៊ូសបន្ថែម។ប៊ូសដំណើរការបានដរាបណាអ្នកសង្កត់ប៊ូតុង 1 និង 5 បន្ទាប់មកត្រឡប់ទៅតម្លៃលេខកំណត់នៅពេលអ្នកលែងចុងប៊ូតុងទាំងនោះតទៅទៀត។

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើសភាគរយនៃតម្លៃលេខប៊ូសបន្ថែម។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការកំណត់ % ប៊ូស (រូបភាព )។

    Note: កើនឡើង​ 5%, 10%, 15%, 20%, ឬ 25% ។

    artpending
  3. ចុចប៊ូតុង 3 ឬ 4 ដើម្បីបង្កើន ឬបន្ថយភាគរយប៊ូស (រូបភាព )។

    Note: ឧទាហរណ៍—បើប៊ូស %=25%, ខណៈពេលដែលតម្លៃប៊ូសបន្ថែមត្រូវបានធ្វើអោយសកម្ម នោះបរិមាណម៉ាស៊ីនបាញ់ថ្នាំមានតម្លៃលេខ 125%។

  4. ចុចប៊ូតុង 5 ដើម្បីរក្សាទុក % ប៊ូស, ចាកចេញពីអេក្រង់ប៊ូស ហើយត្រឡប់ទៅអេក្រង់ កំណត់តម្លៃលេខ វិញ។

ការកំណត់

  1. ដើម្បីចូលទៅកាន់អេក្រង់ ការកំណត់ សូចចូច 2 នៅលើអេក្រង់ ម៉ឺនុយមេ ដើម្បីស្វែងរកជម្រើសការកំណត់ (រូបភាព )។

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយ ការកំណត់ (រូបភាព )។

    Note: អេក្រង់នេះបង្ហាញ និងអនុញ្ញាតឱ្យអ្នកកំណត់ Tank (ធុង), Display (បង្ហាញ), Boom Width (ទទឹងប៊ូម), Reset Defaults (ការកំណត់លំនាំដើមឡើងវិញ) និង ការកំណត់ GeoLink។

ការកំណត់ធុង

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ធុង ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយ ធុង (រូបភាព )។

អេក្រង់នេះបង្ហាញ និងអនុញ្ញាតអោយអ្នកដើម្បីកំណត់បរិមាណធុង កម្រិតទាប បរិមាណកម្រិតទាប និងការកំណត់ភាពអង្រួនដែលកំណត់ជាមុន។

ការកំណត់បរិមាណធុង

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស បរិមាណធុង ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 3 ឬ 4 ដើម្បីតម្លើង ឬបន្ទាបតម្លៃសម្រាប់បរិមាណសារធាតុគីមីនៅក្នុងធុងម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

  3. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ធុង ហើយត្រឡប់ទៅអេក្រង់ ការកំណត់ វិញ។

ការកំណត់ភ្លើងសញ្ញាបង្ហាញកម្រិតទាប

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស កម្រិតទាប ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីបើក ឬបិទភ្លើងសញ្ញាបង្ងាញដែនកំណតសម្រាប់បរិមាណធុងទាប (រូបភាព )។

  3. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ធុង ហើយត្រឡប់ទៅអេក្រង់ ការកំណត់ វិញ។

ការកំណត់តម្លៃបរិមាណកម្រិតទាប

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើសបរិមាណ កម្រិតទាប ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូលបរិមាណ កម្រិតទាប ។ (រូបភាព )

  3. ចុចប៊ូតុង 3 ឬ 4 ដើម្បីតម្លើង ឬបន្ទាបកម្រិតបិរមាណដែលភ្លើងសញ្ញាដែនកំណត់បង្ហាញនៅក្នុង nfoCenter (រូបភាព )។

  4. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ធុង ហើយត្រឡប់ទៅអេក្រង់ ការកំណត់ វិញ។

ការកំណត់តម្លៃអង្រួនដែលកំណត់ជាមុន (សម្រាប់តែទម្រង់តម្លៃលេខអនុវត្តប៉ុណ្ណោះ)

Note: ការកំណត់ភាពអង្រួនដែលបានកំណត់ជាមុនត្រូវបានប្រើដើម្បីកំណត់ល្បឿនបូមរបស់ម៉ាស៊ីនបាញ់ថ្នាំ នៅពេលដែលម៉ាស៊ីនបាញ់ថ្នាំត្រូវបានដំណើរការនៅក្នុងទម្រង់តម្លៃលេខអនុវត្តដោយបិទផ្នែកម៉ាស៊ីនបាញ់ថ្នាំទាំងអស់។ ការកំណត់ភាពអង្រួនដែលកំណត់ជាមុនគ្រប់គ្រងភាគរយនៃល្បឿនបូមរបស់ម៉ាស៊ីនបាញ់ថ្នាំ។ ការកំណត់ភាពអង្រួនដែលកំណត់ជាមុនលំនាំដើមគឺ 40%។

  1. កំណត់​សម្ពាធ​ម៉ាស៊ីន​បាញ់ថ្នាំគោលដៅ​ដែល​អ្នក​គ្រោង​នឹង​បាញ់—ឧទាហរណ៍៖ 2.76 បារ (40 psi)។ កត់ត្រាសម្ពាធដែលបង្ហាញនៅលើសន្ទះបិទបើកដែលបានចាប់លើប្រដាប់វាស់សម្ពាធម៉ាស៊ីនបាញ់ថ្នាំខាងក្រោម។

    សម្ពាធម៉ាស៊ីនបាញ់ថ្នាំ៖
  2. គណនាសម្ពាធភាពអង្រួនកំណត់ជាមុនដំបូងដោយប្រើរូបមន្តខាងក្រោម៖

    សម្ពាធដំណើរការម៉ាស៊ីនបាញ់ថ្នាំ x 1.5 to 2.0 = សម្ពាធភាពអង្រួនកំណត់ជាមុនដំបូង
    ឧទារណ៍៖ សម្ពាធម៉ាស៊ីនបាញ់ថ្នាំគោលដៅ 2.76 បារ (40 psi) x 1.5 = សម្ពាធភាពអង្រួនកំណត់ជាមុនដំបូង 4.1 (60 psi)ឧទាហរណ៍៖ សម្ពាធម៉ាស៊ីនបាញ់ថ្នាំគោលដៅ 2.76 បារ (40 psi) x 2.0 = សម្ពាធភាពអង្រួនកំណត់ជាមុនដំបូង 5.5 បារ (80 psi)
    កត់ត្រាការគណនារបស់អ្នក៖
  3. ដោយសារកុងតាក់ផ្នែកមេស្ថិតត្រង់ទីតាំង បិទ និងការគ្រប់គ្រងអ៊ែររបស់ម៉ាស៊ីនកំណត់ល្បឿនម៉ាស៊ីនដែលអ្នកចង់ដំណើរការគ្រឿងចក្រ លៃតម្រូវតម្លៃភាពអង្រួនដែលកំណត់ជាមុនរហូតដល់សម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនៅចន្លោះពី 1.5 ទៅ 2.0 ដងនៃសម្ពាធម៉ាស៊ីនបាញ់ថ្នាំគោលដៅដែលអ្នកបានកំណត់នៅក្នុងជំហាន ។

    ឧទាហរណ៍ ប្រសិនបើអ្នកកំពុងបាញ់ថ្នាំនៅ 2.76 បារ (40 psi), ដំបូងត្រូវកំណត់ភាពអង្រួនដែលកំណត់ជាមុនដើម្បីសម្រេចបានសម្ពាធប្រព័ន្ធពី 4.1 ទៅ 5.5 បារ (60 ទៅ 80 psi)។

    Note: ប្រសិនបើសារធាតុគីមីនៅក្នុងធុងម៉ាស៊ីនបាញ់ថ្នាំមានពពុះ សូមបន្ថយតម្លៃភាពអង្រួនដែលកំណត់ជាមុនតាមការចាំបាច់ដើម្បីបន្ថយសម្ពាធប្រព័ន្ធនៅពេលភាពអង្រួនក្នុងធុងកំពុងដំណើរការ។

  4. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ភាពអង្រួន ។ (រូបភាព )

    artpending
  5. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល ភាពអង្រួន ។ (រូបភាព )

  6. ខណៈពេលកំពុងមើលសន្ទះបិទបើកដែលបានចាប់លើប្រដាប់វាស់សម្ពាធម៉ាស៊ីនបាញ់ថ្នាំ ចុចប៊ូតុង 3 ឬ 4 ដើម្បីបង្កើន ឬបន្ថយតម្លៃកំណត់ជាមុន រហូតដល់សម្ពាធម៉ាស៊ីនបាញ់ថ្នាំ គឺនៅសម្ពាធកំណត់ជាមុននៃភាពអង្រួនដំបូងដែលអ្នកបានគណនាជាជំហានៗ (រូបភាព )។

    Note: សម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំកុំអោយលើស 586 kPa (85 psi) នៅពេលលៃតម្រូវតម្លៃអង្រួនដែលកំណត់ជាមុន។

    Note: អ្នកអាចកំណត់វតម្លៃអង្រួនដែលកំណត់ជាមុនខ្ពស់ជាងមុនប្រសិនបើភាពអង្រួនមិនបណ្ដាលអោយសារធាតុគីមីនៅក្នុងធុងឡើងពពុះទេ។ អ្នកអាចត្រូវបន្ថយតម្លៃអង្រួនប្រសិនបើភាពអង្រួនបណ្ដាលអោយសារធាតុគីមីនៅក្នុងធុងឡើងពពុះ។

  7. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ធុង ហើយត្រឡប់ទៅអេក្រង់ ការកំណត់ វិញ។

ការកំណត់ការបង្ហាញ

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ការបង្ហាញ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយ ការបង្ហាញ (រូបភាព )។

Note: អេក្រង់នេះបង្ហាញ និងអនុញ្ញាតអោយអ្នកកំណត់ឯកតារង្វាស់ ភាសា ភ្លើងចង្កៀងខាងក្រោយ កម្រិតភ្លើងបំភ្លឺ ការការពារសម្រាប់ម៉ឺនុយ ការកំណត់លេខសម្ងាត់ និងការកំណត់បិទសម្លេង។

ការកំណត់ឯកតារង្វាស់

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ឯកតា ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីផ្លាស់ប្ដូររវាងឯកតារង្វាស់ អង់គ្លេស, ធ្លាស្មៅ, និង SI (រូបភាព )។

    • អង់គ្លេស៖ mph, gallons, acre

    • ធ្លាស្មៅ៖ mph, gallons, 1000 ft²

    • SI (ម៉ែត្រ)៖kph, liter, hectare

    Note: ការប្ដូរការកំណត់ឯកតារង្វាស់នឹងលុបការបញ្ចូលកម្រិតធុង និងការកំណត់តម្លៃលេខ 1 និង 2 ដែលកំណត់ជាមុន។

  3. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ឯកតា ហើយត្រឡប់ទៅអេក្រង់ការកំណត់វិញ (រូបភាព )។

ការកំណត់ភាសាបង្ហាញ

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ភាសា ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល ភាសា ។ (រូបភាព )

  3. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកភាសាដែលអ្នកចង់អោយ InfoCenter ដើម្បីបង្ហាញ (រូបភាព )។

    artpending
  4. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសភាសា (រូបភាព )។

  5. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ភាសា ហើយត្រឡប់ទៅអេក្រង់ បង្ហាញ វិញ (រូបភាព )។

ការកំណត់ការបង្ហាញ ភ្លើងចង្កៀងខាងក្រោយ ឬកម្រិតភ្លើងបំភ្លឺ

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ភ្លើងចង្កៀងខាងក្រោយ ឬ កម្រិតភ្លើងបំភ្លឺ ។ (រូបភាព )

    artpendingartpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល ភ្លើងចង្កៀងខាងក្រោយ ឬ កម្រិតភ្លើងបំភ្លឺ ។ (រូបភាព )

  3. ចុចប៊ូតុង 3 ឬ 4 ដើម្បីកំណត់តម្លៃភ្លើងចង្កៀងខាងក្រោយ ឬកម្រិតភ្លើងបំភ្លឺបង្ហាញដែលចង់បាន (រូបភាព )។

    Note: អាំងតង់ស៊ីតេភ្លើងចង្កៀងខាងក្រោយ ឬកម្រិតភ្លើងបំភ្លឺប្រែប្រួលនៅលើអេក្រង់នៃ InfoCenter ដោយសារអ្នកផ្លាស់ប្ដូរតម្លៃម្រាប់ការកំណត់។

  4. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ភ្លើងចង្កៀងខាងក្រោយ ឬ កម្រិតភ្លើងបំភ្លឺ ហើយត្រឡប់ទៅអេក្រង់ ការកំណត់ វិញ (រូបភាព )។

ការកំណត់ការការពារ ឬម៉ឺនុយ

Note: សូមមើល សម្រាប់ពត៌មានដែលទាក់ទងគ្នា។

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ម៉ឺនុយជាប់សោ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល ម៉ឺនុយជាប់សោ ។ (រូបភាព )

  3. ចុចប៊ូតុង 1 ឬ 2 ដើម្បីរុករកទៅកាន់ជម្រើសម៉ឺនុយដែលអ្នកចង់ផ្លាស់ប្ដូរលេខកូដសម្ងាត់ការពារ (រូបភាព )។

    artpending
  4. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសជម្រើសម៉ឺនុយ (រូបភាព )។

  5. ធ្វើតាមជំហានឡើងវិញ និង សម្រាប់ម៉ឹនុយផ្សេងទៀតណាមួយដែលអ្នកចង់ផ្លាស់ប្ដូរលេខកូដសម្ងាត់ការពារ។

  6. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ម៉ឺនុយជាប់សោ ហើយត្រឡប់ទៅអេក្រង់ បង្ហាញ វិញ (រូបភាព )។

ការផ្លាស់ប្ដូរការកំណត់លេខសម្ងាត់—ការវាយតម្លៃកូនម៉ឺនុយការកំណត់លេខសម្ងាត់

  1. ចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់ បង្ហាញ ដើម្បីរុករកទៅជម្រើស ការកំណត់លេខសម្ងាត់ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយ ការកំណត់លេខសម្ងាត់ (រូបភាព )។

  3. ចុចប៊ូតុង 1 រហូតដល់ 4 ដើម្បីបញ្ចូលលេខកូដសម្ងាត់។ នៅពេលអ្នកបញ្ចូលការបញ្ចូលសម្ងាត់ សូមចុចប៊ូតុង 5 (រូបភាព )។

    Note: រាល់ពេលដែលអ្នកចុចប៊ូតុងដដែលដើម្បីបញ្ចូលលេខគត់ជាលេខសម្ងាត់ នោះលេខនឹងកើនឡើងតាមតម្លៃ។

    artpending

ការផ្លាស់ប្ដូរការកំណត់លេខសម្ងាត់—ការកំណត់លក្ខខណ្ឌសម្រាប់បញ្ចូលលេខសម្ងាត់

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីជ្រើសរើសជម្រើស បញ្ចូលលេខសម្ងាត់ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បី បើក ឬ បិទ (រូបភាព )លក្ខខណ្ឌលេខសម្ងាត់។

  3. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ ការកំណត់លេខសម្ងាត់ ហើយត្រឡប់ទៅអេក្រង់ បង្ហាញ វិញ។

ការផ្លាស់ប្ដូរការកំណត់លេខសម្ងាត់—ការផ្លាស់ប្ដូរលេខកូដសម្ងាត់

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីជ្រើសរើសជម្រើស ផ្លាស់ប្ដូរលេខសម្ងាត់ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល ម៉ឺនុយលេខសម្ងាត់ ។ (រូបភាព )

  3. ចុចប៊ូតុង 1 រហូតដល់ 4 ដើម្បីបញ្ចូលលេខកូដសម្ងាត់។ នៅពេលអ្នកបញ្ចូលការបញ្ចូលសម្ងាត់ សូមចុចប៊ូតុង 5 (រូបភាព )។

    Note: រាល់ពេលដែលអ្នកចុចប៊ូតុងដដែលដើម្បីបញ្ចូលលេខគត់ជាលេខសម្ងាត់ នោះលេខនឹងកើនឡើងតាមតម្លៃ។

  4. នៅឯអេក្រង់បញ្ចូលលេខសម្ងាត់ចាស់ សូមចុចប៊ូតុង 1 រហូតដល់ 4 ដើម្បីបញ្ចូលលេខកូដសម្ងាត់ចាស់របស់អ្នក ហើយចុចប៊ូតុង 5 នៅពេលអ្នកបំពេញលេខសម្ងាត់(រូបភាព )។

    Note: លេខ កូដសម្ងាត់លំនាំដើម នៅពេលអ្នកបង្កើតលេខសម្ងាត់ដំបូងគឺ 1234

    artpending
  5. នៅឯអេក្រង់បញ្ចូលលេខសម្ងាត់ថ្មី សូមចុចប៊ូតុង 1 រហូតដល់ 4 ដើម្បីបញ្ចូលលេខកូដសម្ងាត់ថ្មីរបស់អ្នក។ នៅពេលអ្នកបញ្ចូលការបញ្ចូលសម្ងាត់ សូមចុចប៊ូតុង 5 (រូបភាព )។

    artpending
  6. នៅឯអេក្រង់អនុលោមតាម សូមចុចប៊ូតុង 1 រហូតដល់ 4 ដើម្បីបញ្ចូលលេខកូដសម្ងាត់ថ្មីរបស់អ្នក។ នៅពេលអ្នកបញ្ចូលការបញ្ចូលសម្ងាត់ សូមចុចប៊ូតុង 5 (រូបភាព )។

    artpending

    Note: បន្ទាប់ពីអ្នកបញ្ជាក់លេខកូដសម្ងាត់ (រូបភាព ),នោះអេក្រង់លេខសម្ងាត់ត្រឹមត្រូវលេចឡើងរយៈពេល 5 វិនាទី។

បិទសម្លេងភ្លើងសញ្ញាសម្លេង

Note: ការកំណត់ភ្លើងសញ្ញាអូឌីយ៉ូទៅជាបើក (On) សម្លេងសម្រាប់តែ InfoCenter ប៉ុណ្ណោះ—មិនមែនជាសម្លេងព្រមានសម្រាប់គ្រឿងចក្រទេ។

  1. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស បិទសម្លេង ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បី បើក ឬ បិទ (រូបភាព )ភ្លើងសញ្ញាសម្លេង។

    artpending
  3. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់ ចាកចេញពីអេក្រង់ បិទសម្លេង ហើយត្រឡប់ទៅ អេក្រង់ ការកំណត់វិញ (រូបភាព )។

ការកំណត់ Boom Width (ទទឹងប៊ូម)

ការ​កំណត់​ទទឹង​ប៊ូម​ត្រូវ​បាន​ដាក់​ជា​មុន​នៅ​រោងចក្រ​ផលិត។

  1. ចុចប៊ូតុង 2 នៅលើអេក្រង់ការកំណត់រហូតដល់អ្នកទទួលបានជម្រើស ទទឹងប៊ូម ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល ទទឹងប៊ូម ។ (រូបភាព )

  3. ចុចប៊ូតុង 2 ដើម្បីជ្រើសរើសផ្នែកដងប៊ូមដែលអ្នកចង់កែតម្រូវទទឹង (រូបភាព )។

    artpending
  4. ចុចប៊ូតុង 3 ឬប៊ូតុង 4 ដើម្បីបន្ថយ ឬតម្លើងតម្លៃទទឹងប៊ូម (រូបភាព )។

  5. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់របស់អ្នក ហើយចាកចេញពីអេក្រង់ ទទឹងប៊ូម ហើយត្រឡប់ទៅ អេក្រង់ ការកំណត់វិញ (រូបភាព )។

ការកំណត់ឡើងវិញនូវការកំណត់លំនាំដើម

  1. ចុចប៊ូតុង 2 នៅលើអេក្រង់ ការកំណត់ រហូតដល់អ្នកទទួលបានជម្រើស កំណត់អោយដូចទៅនឹងប្រព័ន្ធដើម វិញ (រូបភាព )។

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល កំណត់អោយដូចទៅនឹងប្រព័ន្ធដើម វិញ (រូបភាព )។

  3. ចុចប៊ូតុង 1 ឬ 2 ដើម្បីជ្រើសរើសជម្រើស 1 ក្នុងចំណោមខាងក្រោមដែលអ្នកចង់កំណត់អោយដូចទៅនឹងការកំណត់ពីរោងចក្រ៖

    • បង្ហាញ

    • មាត្រសាស្ត្រលំហូរ

    • មាត្រសាស្ត្រល្បឿន

    • អ្នកផ្សេងទៀតទាំងអស់

    artpending
  4. ចុចប៊ូតុង 4 ដើម្បីកំណត់ការកំណត់សម្រាប់ជម្រើសដែលបានជ្រើសយក (រូបភាព )។

  5. ធ្វើតាមជំហានឡើងវិញ និង សម្រាប់ជម្រើសផ្សេងទៀតដែលអ្នកចង់កំណត់ឡើងវិញ (រូបភាព )។

  6. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់របស់អ្នក ហើយចាកចេញពីអេក្រង់ កំណត់អោយដូចទៅនឹងប្រព័ន្ធដើមវិញ ហើយត្រឡប់ទៅ អេក្រង់ ការកំណត់វិញ (រូបភាព )។

ការកំណត់ជម្រើស GeoLink

  1. ចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់ ការកំណត់ រហូតដល់អ្នកទទួលបានជម្រើស GEOLINK ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូល GeoLink (រូបភាព )។

  3. នៅលើម៉ឺនុយ GeoLink ចុចប៊ូតុង 4 ដើម្បីជ្រើសរើសជម្រើស Yes ឬចុច 4 ដើម្បីជ្រើសរើសជម្រើស No ណិងចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់របស់អ្នក ហើយចាកចេញពីម៉ឺនុយ (រូបភាព )។

    Note: បើកការកំណត់ GeoLink លុះត្រាតែអ្នកបានដំឡើងប្រព័ន្ធ GeolLink នៅលើគ្រឿងចក្រហើយតែប៉ុណ្ណោះ។

    artpendingartpending
  4. កាច់កុងតាក់បញ្ឆេះទៅទីតាំង បិទ ហើយបន្ទាប់មកទៅទីតាំង បើក ។ (រូបភាព )

    artpending
  5. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់របស់អ្នក ហើយចាកចេញពីអេក្រង់ GEOLINK ហើយត្រឡប់ទៅ អេក្រង់ ការកំណត់វិញ (រូបភាព )។

ការធ្វើមាត្រសាស្ត្រម៉ាស៊ីនបាញ់ថ្នាំ

ទម្រង់អត្រាអនុវត្ត

Note: ដើម្បីក្រិតម៉ាស៊ីនបាញ់ថ្នាំសម្រាប់ប្រតិបត្តិការទម្រង់ធ្វើដោយដៃ សូមយោងទៅលើការកំណត់ផ្នែក—ក្លាប៉េនៅក្នុង សៀវភៅ​ណែនាំ​អ្នកបញ្ជា សម្រាប់គ្រឿងចក្រ។

  1. ត្រូវប្រាកដថាធុងម៉ាស៊ីនបាញ់ថ្នាំស្អាតល្អ សូមយោងទៅលើការសម្អាតប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនៅក្នុង សៀវភៅណែនាំអ្នកបញ្ជា

  2. ដើម្បីចូលប្រើអេក្រង់ក្រិត សូមចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់ ម៉ឺនុយមេ ដើម្បីស្វែងរកជម្រើស ក្រិត ។ (រូបភាព )

    artpending
  3. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយក្រិត (រូបភាព )។

    Note: អេក្រង់នេះបង្ហាញ និងអនុញ្ញាតឱ្យអ្នកធ្វើការក្រិតការបញ្ចូលកុងទ័រលំហូរ វាស់កម្រិតឧបករណ៍ចាប់ល្បឿន ធ្វើតេស្តល្បឿន និងបញ្ចូលទិន្នន័យគណនាដោយដៃ។

មាត្រសាស្ត្រលំហូរ

អតិថិជនដែលបានផ្ដល់ឧបករណ៍៖ ប្រើធុងចាប់ដែលបានក្រិតសម្រាប់អត្រាលំហូរក្បាលបាញ់ដូចខាងក្រោម៖

  • 1.5 Lpm ឬតិចជាងនេះ - គេចូលចិត្តប្រើធុងដែលបានក្រិតការកើន 10 ml។

  • 1.9 Lpm ឬច្រើនជាងនេះ - គេចូលចិត្តប្រើធុងដែលបានក្រិតការកើន 20 ml។

Important: អ្នកត្រូវតែអនុវត្តការកម្រិតលំហូរសម្រាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 រៀងរាល់អ្នកប្ដូររាល់ក្បាលបាញ់, ប្ដូរទៅទីតាំងបាញ់សកម្ម (ចុះក្រោម) ឬបន្ទាប់ពីប្ដូរកុងទ័រលំហូរ។ អ្នកគួរតែអនុវត្តការក្រិតលំហូរសម្រាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 ប្រសិនបើអ្នកប្ដូរក្បាលបាញ់សឹកដាចបីបួន។

Note: ការ​ធ្វើ​តេស្ត​ចាប់​ដោយ​មិន​ត្រឹមត្រូវ​នាំ​ឱ្យ​មាន​ភាព​មិន​ត្រឹមត្រូវតាមការក្រិត​លំហូរ។ លទ្ធផលនៃភាពមិនត្រឹមត្រូវទាំងនេះ បណ្តាលឱ្យប្រព័ន្ធបាញ់ថ្នាំប្រើជ្រុល ឬប្រើសារធាតុគីមីបាញ់ថ្នាំតិច។

ការវាយតម្លៃប្រភេទនៃការក្រិតលំហូរដែលត្រូវអនុវត្ត

ប្រើតារាងផ្នែកម៉ាស៊ីនបាញ់ថ្នាំដើម្បីជួយកំណត់ពីរបៀបដែលអ្នកបាញ់ធ្លាស្មៅជាមួយគ្រឿងចក្រ និងការក្រិតលំហូរដែលត្រូវអនុវត្ត។

Note: អ្នកអាចអនុវត្តការក្រិតរហូតដល់ការកម្រិតលំហូរ 3 ប្រភេទ។

តារាងផ្នែកម៉ាស៊ីនបាញ់ថ្នាំ

 អនុវត្តការក្រិតដងប៊ូម 3
ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3បាទ/ចាស៎
 
ខ្ញុំក៏បាញ់ថ្នាំជាមួយផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2៖អនុវត្តការក្រិតដងប៊ូម 2 
ផ្នែកកណ្ដាល និងឆ្វេង (OR)បាទ/ចាស៎ទេ
ផ្នែកកណ្ដាល និងស្ដាំ (OR)បាទ/ចាស៎ទេ
ផ្នែកខាងឆ្វេង និងស្ដាំបាទ/ចាស៎ទេ
 
ខ្ញុំក៏បាញ់ថ្នាំជាមួយផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1៖អនុវត្តការក្រិតដងប៊ូម 1 
សម្រាប់តែផ្នែកម៉ាស៊ីនបាញ់ថ្នាំខាងឆ្វេងប៉ុណ្ណោះ (ឬ)បាទ/ចាស៎ទេ
សម្រាប់តែផ្នែកម៉ាស៊ីនបាញ់ថ្នាំកណ្ដាលប៉ុណ្ណោះ (ឬ)បាទ/ចាស៎ទេ
សម្រាប់តែផ្នែកម៉ាស៊ីនបាញ់ថ្នាំប៉ុណ្ណោះបាទ/ចាស៎ទេ

ការក្រិតដងប៊ូម 3៖ ត្រូវតែអនុវត្តការក្រិតសម្រាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 នៅពេលអ្នកប្ដូរក្បាលបាញ់ដើម្បីបង្កើន ឬបន្ថយតម្លៃលេខអនុវត្តជាច្រើន។

Note: ប្រសិនបើអ្នកមិនអនុវត្តការក្រិតដងប៊ូម 2 ជាជម្រើស ឬការក្រិតដងប៊ូម 1 នោះម៉ាស៊ីនបាញ់ថ្នាំប្រើការគណនាពីការក្រិតដងប៊ូម 3 នៅក្នុងការរួមបញ្ចូលផ្នែកម៉ាស៊ីនបាញ់ថ្នាំទាំងអស់។

ការក្រិតដងប៊ូម 2 ជាជម្រើស៖ ក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំកណ្ដាល និងឆ្វេង ឬ ផ្នែកម៉ាស៊ីនបាញ់ថ្នាំកណ្ដាល និងស្ដាំ ឬផ្នែកម៉ាស៊ីនបាញ់ថ្នាំឆ្វេង និងស្ដាំ ប្រសិនបើអ្នកបាញ់ជាធម្មតាជាមួយនឹងការួមបញ្ចូលផ្នែកទាំងនោះ។ អនុវត្តការក្រិតជាម្រើសនេះបន្ទាប់ពីអនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3។

Note: ការក្រិតដែលអ្នកអនុវត្តសម្រាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំពីរត្រូវបានប្រើនៅពេលណាដែលអ្នកបាញ់ជាមួយ រាល់ ការរួមបញ្ចូលនៃផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2។

Note: អ្នកអាចត្រឹមតែក្រិតសម្រាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1 គូប៉ុណ្ណោះសម្រាប់ការក្រិតដងប៊ូម 2។ ក្រិតពីផ្នែកម៉ាស៊ីនបាញ់ថ្នាំមួយគូដែលអ្នកប្រើច្រើនបំផុត។ ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំប្រើការគណនាដងប៊ូម 2 នៅពេលអ្នកបាញ់ជាមួយការរួមបញ្ចូលគ្នាណាក៏បានថាតើផ្នែកកណ្ដាល និងឆ្វេង ឬកណ្ដាល និងផ្នែកស្ដាំ។

ការក្រិតដងប៊ូម 1 ជាជម្រើស ក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំឆ្វេង ឬកណ្ដាល ឬស្ដាំប្រសិនបើអ្នកជាធម្មតាបាញ់ជាមួយផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1។ អនុវត្តការក្រិតជាម្រើសនេះបន្ទាប់ពីអនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 និង ការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2។

Note: អ្នកអាចត្រឹមតែក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1 ក្នុងចំណោម 3 ប៉ុណ្ណោះសម្រាប់ការក្រិតដងប៊ូម 1។ ក្រិតពីផ្នែកម៉ាស៊ីនបាញ់ថ្នាំដែលអ្នកប្រើច្រើនបំផុត។ ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំប្រើការក្រិតដងប៊ូម 1 នៅពេលអ្នកបាញ់ជាមួយផ្នែកឆ្វេង កណ្ដាល ឬស្ដាំ។

ការរៀបចំសម្រាប់ការធ្វើតេស្ដលំហូរ

  1. ត្រូវប្រាកដថាក្បាលបាញ់ដែលអ្នកចង់ប្រើស្ថិតក្នុងទីតាំងបាញ់សកម្ម (ចុះក្រោម) (រូបភាព )។

    Important: ក្បាលបាញ់ទាំងអស់នៅក្នុងទីតាំងសកម្មត្រូវតែមានពណ៌ដូចគ្នា។

    Note: ដើម្បីទទួលបានលទ្ធផលល្អបំផុត ក្បាលបាញ់នៅក្នុងទីតាំងសកម្មគួរតែមានបរិមាណប្រហែលនឹងបរិមាណដូចគ្នានៃការសឹក។

    artpending
  2. ចុចប៊ូតុង 1 ឬ 2 នៅលើម៉ឺនុយកូន ការក្រិត ដើម្បីរុករកទៅជម្រើស លំហូរ ។ (រូបភាព )

    artpending
  3. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសជម្រើសការក្រិតលំហូរ (រូបភាព )។

  4. ចាក់បំពេញទឹកក្នុងធុងម៉ាស៊ីនបាញ់ថ្នាំអោយបានពាក់កណ្ដាលពេញ—600 L (រូបភាព )។

    Note: អ្នកអាចបោះបង់ការក្រិតលំហរដោយចុចប៊ូតុង 5។ សារបង្ហាញពីការបញ្ជាក់ថាអ្នកបានបោះបង់ការក្រិតលំហូរ។

    artpending
  5. ដាក់ហ្វ្រាំងដៃ (រូបភាព )។

  6. បញ្ឆេះម៉ាស៊ីន និងបន្ទាបផ្នែកខាងក្រៅ។

  7. កំណត់​កុងតាក់​ម៉ាស៊ីនបូម​ទៅទីតាំង បើក ។ (រូបភាព )

    artpending
  8. ដាក់ដៃសន្ទះខ្យល់ទៅទីតាំង រហ័ស និង (រូបភាព ) ទុកអោយម៉ាស៊ីនដំណើរការរយៈពេល 10 នាទី។

    Important: អ្នកត្រូវតែប្ដូរប្រព័ន្ធអ៊ីដ្រូលិកទៅសីតុណ្ហភាពដំណើរការមុនពេលបន្តជាមួយជំហាននៃការក្រិតលំហូរដែលនៅសល់។

ការរៀបចំសម្រាប់ការធ្វើតេស្ដចាប់

  1. ចុចប៊ូតុង 2 ដើម្បីឈានទៅជំហានបន្ទាប់ (រូបភាព )។

  2. ចុចប៊ូតុង 3 ឬ 4 ដើម្បីជ្រើសរើសក្បាលបាញ់ដែលបានដំឡើងនៅទីតាំងបាញ់សកម្មដូចខាងក្រោម៖

    • សម្រាប់គ្រឿងចក្រដែលមានពណ៌ក្បាលបាញ់ដែលត្រូវគ្នាតម្លៃលេខលំហូរដែលបានរៀបរាប់នៅក្នុង រូបភាព , ជ្រើសរើសពណ៌នៃក្បាលបាញ់ដែលបានដំឡើងនៅទីតាំងបាញ់សកម្ម។

    • សម្រាប់គ្រឿងចក្រដែលមានពណ៌ក្បាលបាញ់ដែល មិនត្រូវគ្នា តម្លៃលេខលំហូរដែលបានរៀបរាប់នៅក្នុង រូបភាព , ជ្រើសរើសតម្លៃលេខលំហូរ (gpm or lpm) នៃ ក្បាលបាញ់ដែលបានដំឡើងនៅទីតាំងបាញ់សកម្ម។

    artpending
  3. ចុចប៊ូតុង 2 ដើម្បីឈានទៅជំហានបន្ទាប់ (រូបភាព )។

  4. កំណត់​កុងតាក់ទម្រង់​ម៉ាស៊ីនបាញ់ថ្នាំ​ទៅទីតាំងធ្វើអោយដៃ (រូបភាព )។

    artpendingartpending
  5. មួលក្បាលមួលសម្រាប់វ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់ទៅទីតាំងបិទ (រូបភាព )។

    artpending
  6. កំណត់កុងតាក់រញ្ជួយទៅទីតាំង បិទ និងកំណត់សន្ទះខ្យល់ទៅទីតាំង រហ័ស ។ (រូបភាព )។

  7. ចុចប៊ូតុង 2 ដើម្បីឈានទៅជំហានបន្ទាប់ (រូបភាព )។

ការរៀបចំផ្នែកម៉ាស៊ីនបាញ់ថ្នាំសម្រាប់ការធ្វើតេស្ដចាប់

  1. កំណត់កុងតាក់ផ្នែកម៉ាស៊ីនបាញ់ថ្នាំដូចខាងក្រោម៖

    Note: សូមមើល

    • ជ្រើសរើសកុងតាក់ផ្នែកខាងឆ្វេង កណ្ដាល និងខាងស្ដាំសម្រាប់ ការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3

      Important: អ្នកត្រូវតែអនុវត្តការក្រិតនេះ។

    • ជ្រើសរើសកុងតាក់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2 សម្រាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំដែលអ្នកបានកំណត់នៅក្នុង សម្រាប់ការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2។

      Note: អនុវត្តការក្រិតជាម្រើសនេះបន្ទាប់ពីអនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3។

    • ជ្រើសរើសកុងតាក់ផ្នែកឆ្វេង ឬកណ្ដាល ឬស្ដាំដែលផ្នែកម៉ាស៊ីនបាញ់ថ្នាំ ដែលអ្នកបានកំណត់នៅក្នុង សម្រាប់ការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1។

      Note: អនុវត្តការក្រិតជាម្រើសនេះបន្ទាប់ពីអនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 និង ការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2។

    artpendingartpending
  2. ចុចប៊ូតុង 2 ដើម្បីឈានទៅជំហានបន្ទាប់ (រូបភាព )។

  3. ការធ្វើឡើងវិញ នៅលើអេក្រង់តេស្ដខាងក្រោម សូមចុចប៊ូតុង 2 ដើម្បីចាប់ផ្ដើមធ្វើតេស្តចាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

    artpending

ការអនុវត្តតេស្ដចាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ

Note: រៀបចំធុងចាប់ដែលបានក្រិត។

  1. កំណត់​កុងតាក់ផ្នែកមេទៅទីតាំង បើក (រូបភាព )។

  2. ប្រើកុងតាក់អត្រាអនុវត្តដើម្បីលៃតម្រូវសម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំអោយមានតម្លៃប្រហែល 276 kPa (40 psi); សូមយោងទៅលើ រូបភាព

    artpending
  3. កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ ។ (រូបភាព )

  4. នៅលើអេក្រង់ចាក់មើលតេស្ដចាប់ឡើងវិញ សូមបញ្ជាក់ចំនួនដងប៊ូម ពណ៌ក្បាលបាញ់ ហើយចុចប៊ូតុង 3 ដើម្បីចាប់ផ្ដើមធ្វើតេស្ដចាប់ (រូបភាព )។

    Note: អ្នកមានពេល 14 វិនាទី ដើម្បីផ្លាស់ទីទៅខាងក្រោយគ្រឿងចក្រ ហើយដាក់ធុងចាប់ដែលបានក្រិតពីក្រោមក្បាលបាញ់កំឡុងពេលធ្វើតេស្ដចាប់។

    artpending

    Note: ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំបើកវ៉ាល់ផ្នែកដោយស្វ័យប្រវត្តិ ក្បាលបាញ់របស់ម៉ាស៊ីនបាញ់ថ្នាំនឹងបាញ់ថ្នាំកំឡុងពេលធ្វើតេស្ដចាប់ ហើយប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនឹងបិទវ៉ាល់ផ្នែកដោយស្វ័យប្រវត្តិ។

  5. ត្រងទឹកពីក្បាលបាញ់របស់ម៉ាស៊ីនបាញ់ថ្នាំរហូតដល់លំហូរម៉ាស៊ីនបាញ់ថ្នាំបិទដំណើរ (រូបភាព )។

    artpending
  6. ដាក់ធុងដែលបានក្រិតនៅលើផ្ទៃរាបស្មើ និងកត់ត្រាបរិមាណសារធាតុរាវ (រូបភាព )។

    Important: នៅពេលអ្នកកំពុងពិនិត្យមើលធុងដែលបានក្រិតនោះ អ្នកត្រូវតែដាក់ធុងនៅលើផ្ទៃរាបស្មើ។

    Important: នៅពេលអ្នកកំពុងពិនិត្យមើលធុងដែលបានក្រិតនោះ សូមពិនិត្យមើលបរិមាណសារធាតុរាវនៅក្នុងធុងដែលបានក្រិតនៅចំណុចទាបបំផុតនៃខ្សែកោងផ្ទៃសារធាតុរាវ។

    Important: កំហុសតូចតាចក្នុងការពិនិត្យមើលបរិមាណសារធាតុរាវនៅក្នុងធុងដែលបានក្រិត ប៉ះពាល់យ៉ាងខ្លាំងដល់ភាពត្រឹមត្រូវនៃការក្រិតម៉ាស៊ីនបាញ់ថ្នាំ។

    artpending
  7. ប្រៀបធៀបបរិមាណសារធាតុរាវនៅក្នុងធុងត្រងដែលបានក្រិតជាមួយបរិមាណដែលចង់បានត្រូវបានបង្ហាញនៅលើអេក្រង់ InfoCenter (រូបភាព )។

    Note: អ្នកត្រូវការបរិមាណសារធាតុរាវនៅក្នុងធុងត្រងដែលបានក្រិតជាមួយបរិមាណដែលចង់បាន ± 7.4 ml ត្រូវបានបង្ហាញនៅលើអេក្រង់ InfoCenter។

  8. ប្រសិនបើកម្រិតសារធាតុរាវនៅក្នុងធុងត្រងដែលបានក្រិតមានចំណុះ 7.4 ml ច្រើនជាងបរិមាណដែលចង់បាន ឬ 7.4 ml តិចជាងបរិមាណដែលចង់បាន សូមអនុវត្តតាមចំណុច 1 ក្នុងចំណោមខាងក្រោម៖

    • ប្រសិនបើ បរិមាណសារធាតុរាវនៅក្នុងធុងត្រងដែលបានក្រិតជាមួយបរិមាណដែលចង់បានមានចំណុះ ± 7.4 ml ត្រូវបានបង្ហាញនៅលើអេក្រង់ InfoCenter សូមចុចប៊ូតុង 2។

    • ប្រសិនបើបរិមាណទាបខ្លាំងពេក សូមប្រើកុងតាក់អត្រាអនុវត្តដើម្បីបង្កើនសម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ ហើយបន្តទៅជំហានបន្ទាប់។

    • ប្រសិនបើបរិមាណខ្ពស់ខ្លាំងពេក សូមប្រើកុងតាក់អត្រាអនុវត្តដើម្បីបន្ថយសម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ ហើយបន្តទៅជំហានបន្ទាប់។

  9. ធ្វើតាមជំហានឡើងវិញ តាម រហូតដល់ បរិមាណសារធាតុរាវនៅក្នុងធុងត្រងដែលបានក្រិតជាមួយបរិមាណដែលចង់បាន ± 7.4 ml ត្រូវបានបង្ហាញនៅលើអេក្រង់ InfoCenter។

  10. ចុចប៊ូតុង 2 ដើម្បីបន្តទៅ ។

អនុវត្តការគណនាការក្រិត

  1. កំណត់​កុងតាក់ផ្នែកមេទៅទីតាំង បើក (រូបភាព )។

    artpending
  2. ចុចប៊ូតុង 2 ដើម្បីចាប់ផ្ដើមការគណនាការក្រិត (រូបភាព )។

    Note: InfoCenter បង្ហាញការក្រិតនៅក្នុងអេក្រង់ដំណើរការ (រូបភាព )។

    Note: ផ្នែកម៉ាស៊ីនបាញ់ថ្នាំបាញ់ចេញរយៈពេល 3 នាទីខណៈពេលដែលគ្រឿងចក្រកំពុងគណនាការកែតម្រូវការក្រិត។

    artpending

    នៅពេលដំណើរការការក្រិតបញ្ចប់ នោះសារ 1 ក្នុងចំណោមខាងក្រោមត្រូវបានបង្ហាញ៖

    • សារបង្ហាញបបញ្ជាក់ថាការក្រិតលំហូរបានជោគជ័យ (រូបភាព )។

      artpending
    • សារបង្ហាញបបញ្ជាក់ថាការក្រិតលំហូរបានបរាជ័យ (រូបភាព )។

      artpending

      ប្រសិនបើតម្លៃក្រិតហួសពីព្រំដែនកំណត់ (រូបភាព ), សូមទាក់ទងភ្នាក់ងារលក់សេវាកម្ម Toro ដែលមានការអនុញ្ញាតរបស់អ្នក។ មិនដូច្នេះទេ ពិនិត្យមើលសារនិយាយពីកំហុស ហើយធ្វើតាមជំហានការក្រិតឡើងវិញ , , និង ។

      artpending
  3. ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ក្រិតល្បឿន (រូបភាព , រូបភាព , និង រូបភាព )។

  4. រុញសន្ទះអ៊ែរទៅទីតាំង ការ៉ង់ទី ពន្លត់ម៉ាស៊ីន រួចដកកូនសោចេញ។

អនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2

ប្រសិនបើអ្នកបានបញ្ចប់ការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 នោះ Infocenter នឹងប្រាប់អ្នកអោយធ្វើការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2(រូបភាព ), អនុវត្ត 1 ក្នុងចំណោមខាងក្រោម៖

artpending
  • ប្រសិនបើអ្នកមិនត្រូវការអនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2 ទេ សូចចុចប៊ូតុង 5 ដើម្បីត្រឡប់ទៅកាន់អេក្រង់ក្រិតវិញ (រូបភាព )។

  • ចុចប៊ូតុង 2 ដើម្បីបន្តទៅជំហានក្រិតនៅក្នុង ។

    Note: អ្នកនឹងកំណត់កុងតាក់ផ្នែកម៉ាស៊ីនបាញ់ថ្នាំតែប៉ុណ្ណោះ (រូបភាព ) ទៅទីតាំង បើក ដែលអ្នកបានកំណត់សម្រាប់ការក្រិតនៅក្នុង ។

អនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1

ប្រសិនបើអ្នកបានបញ្ចប់ការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 និង 2 នោះ Infocenter នឹងប្រាប់អ្នកអោយធ្វើការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1(រូបភាព ), អនុវត្ត 1 ក្នុងចំណោមខាងក្រោម៖

artpending
  • ប្រសិនបើអ្នកមិនត្រូវការអនុវត្តការក្រិតផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1 ទេ សូចចុចប៊ូតុង 5 ដើម្បីត្រឡប់ទៅកាន់អេក្រង់ក្រិតវិញ (រូបភាព )។

  • ចុចប៊ូតុង 2 ដើម្បីបន្តទៅជំហានក្រិតនៅក្នុង ។

    Note: អ្នកនឹងកំណត់កុងតាក់ផ្នែកម៉ាស៊ីនបាញ់ថ្នាំតែប៉ុណ្ណោះ (រូបភាព ) ទៅទីតាំង បើក ដែលអ្នកបានកំណត់សម្រាប់ការក្រិតនៅក្នុង ។

មាត្រសាស្ត្រល្បឿន

រៀបចំការក្រិតល្បឿន

  1. ចុចប៊ូតុង 1 ឬ 2 នៅលើម៉ឺនុយកូន ការក្រិត ដើម្បីរុករកទៅជម្រើស ល្បឿន ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសជម្រើសការក្រិតល្បឿន (រូបភាព )។

  3. ចាក់បំពេញទឹកក្នុងធុងម៉ាស៊ីនបាញ់ថ្នាំអោយបានពាក់កណ្ដាលពេញ—600 L (រូបភាព )។

    artpending

    Note: អ្នកអាចបោះបង់ការក្រិតល្បឿនដោយចុចប៊ូតុង 5 សារមួយបង្ហាញបញ្ជាក់ថាអ្នកបានបោះបង់ការក្រិតល្បឿនហើយ។

    artpending
  4. ចុចប៊ូតុង 2 ដើម្បីឈានទៅជំហានបន្ទាប់ (រូបភាព )។

  5. គូសសម្គាល់បន្ទាត់ចាប់ផ្ដើមនៅលើតំបន់ធ្វើតេស្ដនៃធ្លាស្មៅ (រូបភាព )។

    artpending
  6. ការប្រើរង្វាស់កង់ ឆូតបែងចែកចម្ងាយពី 45 ទៅ 152 m កត់ត្រាចម្ងាយដែលអ្នកបានវាស់ខាងក្រោម (រូបភាព )។

    artpending

    Note: ចម្ងាយតេស្ដពី 92 ទៅ 152 m បង្កើតលទ្ធផលក្រិតប្រសើរជាងមុន។

    តម្លៃលេខបញ្ចូលនៃចម្ងាយ៖
  7. គូសសម្គាល់បន្ទាត់បញ្ចប់ នៅលើតំបន់ធ្វើតេស្ដនៃធ្លាស្មៅ (រូបភាព )។

  8. ចុចប៊ូតុង 2 ដើម្បីបន្តទៅជំហានបន្ទាប់ (រូបភាព )។

  9. បញ្ចូលការប្រើប៊ូតុង 3 ឬ 4 ដើម្បីផ្លាស់ប្ដូរតម្លៃលេខបញ្ចូលនៃចម្ងាយនៅលើ InfoCenter រួចចុចប៊ូតុង 2 (រូបភាព )។

    artpending

អនុវត្តការក្រិតល្បឿន

  1. ផ្លាស់ទីគ្រឿងចក្រដើម្បីតម្រង់កង់មុខនៅលើបន្ទាប់ចាប់ផ្ដើម។

  2. នៅលើកុងស៊ុលកណ្ដាលនៃគ្រឿងចក្រ ត្រូវប្រាកដថាកុងតាក់សម្រាប់វ៉ាល់ផ្នែក 3 ស្ថិតនៅក្នុងទីតាំង បិទ ។

    artpendingartpending
  3. ចុចប៊ូតុង 2 នៅលើ InfoCenter ហើយបើកបរទៅបន្ទាត់បញ្ចប់ (រូបភាព និង រូបភាព )។

    Note: តម្លៃវាស់នៃចម្ងាយគួរតែកើនឡើង។

  4. ចុចប៊ូតុង 2 (រួចរាល់) នៅពេលកង់មុខនៃគ្រឿងចក្រនៅលើបន្ទាត់បញ្ចប់ (រូបភាព )។

    Note: ប្រសិនបើតម្លៃលេខវាស់នៃចម្ងាយ និងតម្លៃលេខបញ្ចូលនៃចម្ងាយមិនត្រូវគ្នាទេ នោះកុំព្យូទ័រនៃប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនឹងកែតម្រូវតម្លៃលេខវាស់នៃចម្ងាយដោយស្វ័យប្រវត្តិ។

    artpending
    • សារបង្ហាញបបញ្ជាក់ថាការក្រិតល្បឿនបានជោគជ័យ (រូបភាព )។

      artpending
    • សារបង្ហាញបបញ្ជាក់ថាការក្រិតល្បឿនបានបរាជ័យ (រូបភាព )។

      Note: ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ក្រិតល្បឿន។

      Note: ប្រសិនបើតម្លៃក្រិតហួសពីព្រំដែនកំណត់ (រូបភាព ), សូមទាក់ទងភ្នាក់ងារលក់សេវាកម្ម Toro ដែលមានការអនុញ្ញាតរបស់អ្នក។ មិនដូច្នេះទេ ពិនិត្យមើលសារនិយាយពីកំហុស ហើយធ្វើតាមជំហានការក្រិតឡើងវិញនៅក្នុង និង ។

      artpending
  5. ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ក្រិតល្បឿន (រូបភាព ឬ រូបភាព )។

  6. រុញសន្ទះអ៊ែរទៅទីតាំង យឺត ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ រួចដកកូនសោចេញ។

ល្បឿនតេស្ត

ប្រើមុខងារល្បឿនតេស្ដដើម្បីក្លែងធ្វើសញ្ញាល្បឿននៅលើដីសម្រាប់ប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំនៅស្ថានីយ៍សម្រាប់ការធ្វើតេស្ដខាងក្រោម៖

  • ការកំណត់ក្លាប៉េផ្នែក (ទម្រង់ដោយដៃ) សៀវភៅ​ណែនាំ​អ្នកបញ្ជា សម្រាប់គ្រឿងចក្រ។

  • ផ្ទៀងផ្ទាត់ការធ្វើតេស្ដត្រងសម្រាប់គ្រឿងចក្រដែលដំណើរការនៅក្នុងទម្រង់អត្រាអនុវត្ត។

Note: ប្រសិនបើអ្នកលែងហ្វ្រាំងដៃ ឬផ្លាស់ទីគ្រឿងចក្រខណៈពេលកំពុងប្រើការក្លែងធ្វើតេស្ដល្បឿន នោះ InfoCenter នឹងចាកចេញពីការក្លែងធ្វើនោះ។

ការប្រើល្បឿនតេស្ដ

  1. ចុចប៊ូតុង 1 ឬ 2 នៅលើម៉ឺនុយកូន ការក្រិត ដើម្បីរុករកទៅជម្រើស ល្បឿនតេស្ដ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសជម្រើសការក្រិត ល្បឿន ។ (រូបភាព )

  3. ចុចប៊ូតុង 1 ឬ 2 ដើម្បីស្វែងរកជម្រើស ល្បឿន ។ (រូបភាព )

    artpending
  4. ចុចប៊ូតុង 3 ឬ 4 ដើម្បីបង្កើន ឬបន្ថយល្បឿនដែលបានក្លែងធ្វើ (រូបភាព )។

  5. ចុចប៊ូតុង 2 ដើម្បីស្វែងរកជម្រើស បើក/បិទ ។ (រូបភាព )

    artpendingartpending
  6. ចុចប៊ូតុង 4 ដើម្បីបិទបើកកុងតាក់ បើក ឬ បិទ ការក្លែងធ្វើល្បឿនតេស្ដ (រូបភាព )។

  7. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់របស់អ្នក ហើយចាកចេញពីអេក្រង់ ល្បឿនតេស្ត ហើយត្រឡប់ទៅ អេក្រង់ ក្រិត (រូបភាព )។

ប្រើការបញ្ចូលការក្រិតដោយដៃ

ប្រើអេក្រង់ការបញ្ចូលការក្រិតដោយដៃ ដើម្បីមើលតម្លៃលេខក្រិតសម្រាប់ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 3 (ប៊ូម), ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 2 (ប៊ូម), ផ្នែកម៉ាស៊ីនបាញ់ថ្នាំ 1 (ប៊ូម), និងល្បឿន។

Important: ការបញ្ចូលការក្រិតទាំងនេះគឺជាចំនួនដែលត្រូវបានប្រើសម្រាប់គណនាកត្តាកែតម្រូវលំហូរ និងល្បឿន។ កុំផ្លាស់ប្ដូរលេខទាំងនេះ។ ប្រើនិតិវិធី និង ។

  1. ចុចប៊ូតុង 1 ឬ 2 នៅលើកូនម៉ឺនុយ ក្រិត ដើម្បីរុករកទៅជម្រើស ការបញ្ចូលការក្រិតដោយដៃ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសជម្រើសការក្រិតល្បឿន (រូបភាព )។

  3. ចុចប៊ូតុង 1 ឬ 2 ដើម្បីជ្រើសរើសជម្រើសលំហូរប៊ូម ឬល្បឿន (រូបភាព )។

    artpendingartpending
  4. ចុចប៊ូតុង 3 ឬ 4 ដើម្បីផ្លាស់ប្ដូរតម្លៃនៃកត្តាកែតម្រូវ (រូបភាព )។

  5. ចុចប៊ូតុង 5 ដើម្បីរក្សាទុកការកំណត់របស់អ្នក ហើយចាកចេញពីអេក្រង់ ការបញ្ចូលការក្រិតដោយដៃ ហើយត្រឡប់ទៅ អេក្រង់ ក្រិត (រូបភាព )។

ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

អេក្រង់ផ្ទៃបាញ់ទឹក InfoCenter

ប្រើអេក្រង់ផ្ទៃដើម្បីទទួលពត៌មានអំពីចំណុចដូចខាងក្រោម៖

  • ផ្ទៃដែលបាន​បាញ់ (អា, ហិចតា, ឬ 1000 ft2)

  • បរិមាណដែល​បានបាញ់ (ហ្កាឡុងសហរដ្ឋអាមេរិក ឬលីត្រ)

ការប្រើអេក្រង់ផ្ទៃសរុប

  • ប្រើអេក្រង់ផ្ទៃសរុបដើម្បីតាមដានចំនួនអា និងហ្កាឡុង ដែលអ្នកបានបាញ់គ្រប់ផ្ទៃទាំងអស់ដោយសារពត៌មានផ្ទៃសរុប និងបរិមាណទឹកសរុបត្រូវបានកំណត់ឡើងវិញចុងក្រោយបំផុត។

  • អ្នកអាចប្រើពត៌មាននៅលើអេក្រង់ផ្ទៃសរុបដើម្បីតាមដានបរិមាណនៃផ្ទៃ និងបរិមាណថ្នាំគីមីដែលបានបាញ់សម្រាប់ការដ្ឋាន។

  • ពត៌មានផ្ទៃសរុប និងបរិមាណទឹកដែលបានបាញ់សរុបកើនឡើងរហូតដល់អ្នកកំណត់វាឡើងវិញ។ ចុច​ប៊ូតុង 4 អោយជាប់ដើម្បីកំណត់ពត៌មានផ្ទៃសរុប និងបរិមាណទឹកសរុប។

    Important: ការកំណត់ពត៌មានផ្ទៃសរុប និងបរិមាណទឹកសរុបឡើងវិញនៅលើអេក្រង់ផ្ទៃសរុបនឹងកំណត់ពត៌មានផ្ទៃរង និងបរិមាណទឹកនៃផ្ទៃរងសម្រាប់ផ្ទៃរងសកម្ម និងអកម្ម។

  1. ពីអេក្រង់ដើម ចុចប៊ូតុងណាមួយអោយជាប់មួយភ្លែតដើម្បីបើករបារម៉ឺនុយ (រូបភាព និង រូបភាព )។

    artpending
  2. ចុចប៊ូតុង 2 សម្រាប់អេក្រង់ផ្ទៃសរុប (រូបភាព )។

    artpending
  3. ប្រើប៊ូតុង InfoCenter (រូបភាព ) ដើម្បីអនុវត្តជំហានដូចខាងក្រោម៖

    • ចុចប៊ូតុង 1 ដើម្បីត្រឡប់ទៅកាន់អេក្រង់ដើមវិញ។

    • ចុចប៊ូតុង 2 ដើម្បីរុករកអេក្រង់ផ្ទៃសរុប។

    • ចុច​ប៊ូតុង 4 ដើម្បីកំណត់ផ្ទៃសរុប និងបរិមាណថ្នាំសរុបដែលបានបាញ់។

    • ចុចប៊ូតុង 5 ដើម្បីចាកចេញពីរបារម៉ឺនុយ។

ការប្រើអេក្រង់ផ្ទៃរង

  • ប្រើផ្ទៃរងនីមួយៗសម្រាប់ការងារម៉ាស៊ីនបាញ់ទឹកនីមួយៗនៅការដ្ឋានរបស់អ្នក។ អ្នកអាចប្រើរហូតដល់ 20 ផ្ទៃរងដើម្បីប្រមូលពត៌មានម៉ាស៊ីនបាញ់ទឹកនៅការដ្ឋាន។

  • អ្នកអាចប្រើពត៌មាននៅលើអេក្រង់ផ្ទៃរងដើម្បីតាមដានបរិមាណនៃផ្ទៃ និងបរិមាណថ្នាំគីមីដែលបានបាញ់សម្រាប់ការងារម៉ាស៊ីនបាញ់ទឹកនីមួយៗដែលអ្នកកំណត់ផ្ទៃរង។

  • ផ្ទៃ និងពត៌មានអំពីបរិមានទឹកដែលបានបាញ់កើនឡើងសម្រាប់ផ្ទៃរងសកម្មនៅក្នុងម៉េម៉ូរីប្រព័ន្ធម៉ស៊ីនបាញ់ទឹករហូតដល់អ្នកកំណត់វាឡើងវិញ។ ដោយចុចប៊ូតុង 4 អោយជាប់ដើម្បីកំណត់ផ្ទៃរងឡើងវិញក៏បាន ឬកំណត់ពត៌មានផ្ទៃសរុប និងបរិមាណសរុបនៅលើអេក្រង់ផ្ទៃសរុបក៏បាន។

    Note: ការកំណត់ពត៌មានផ្ទៃសរុប និងបរិមាណទឹកសរុបឡើងវិញនៅលើអេក្រង់ផ្ទៃសរុបនឹងកំណត់ពត៌មានផ្ទៃរង និងបរិមាណទឹកនៃផ្ទៃរងសម្រាប់ផ្ទៃរងសកម្ម និងអកម្ម។

    Note: ប្រសិនបើទិន្នន័យនៃបរិមាណទឹកដែលបានបាញ់ និងផ្ទៃដែលបានបាញ់សម្រាប់ផ្ទៃរងដែលបានជ្រើសរើសត្រូវបានសម្អាតអស់ នោះប្រព័ន្ធម៉ាស៊ីនបាញ់ទឹកកាត់បន្ថយបរិមាណផ្ទៃរងដែលបានបាញ់នោះ និងបរិមាណទឹកដែលបានបាញ់លើផ្ទៃនោះពីទិន្នន័យបរិមាណទឺកដែលបានបាញ់សរុប និងផ្ទៃសរុបដែលបានបាញ់។

  • ដើម្បីធ្វើអោយផ្ទៃរងផ្សេងទៀតសកម្ម សូមចុច ហើយលែងប៊ូតុង 3 ឬ 4 នៅលើ InfoCenter។

    Important: លេខដែលបង្ហាញនៅក្នុងប្រអប់ខាងក្រោមរូបតំណាងផ្ទៃបន្ទាប់បង្ហាញពីផ្ទៃរងសកម្មដែលពត៌មានផ្ទៃ និងបរិមាណកំពុងត្រូវបានគេប្រមូល។

  • ប្រសិនបើទិន្នន័យហើយស្រាប់នៅក្នុងផ្ទៃរងសកម្មដែលអ្នកមិនត្រូវការ នោះត្រូវកំណត់ពត៌មានផ្ទៃ និងបរិមាណទឹកដែលបានបាញ់ឡើងវិញសម្រាប់ផ្ទៃរងនោះ។

  1. ស្វែងរកនៅលើម៉ឺនុយផ្ទៃរងដូចខាងក្រោម៖

    artpending
    • ពីអេក្រង់ដើម ចុចប៊ូតុង 5 អោយជាប់ដើម្បីបើករបារម៉ឺនុយ រួចចុចប៊ូតុង 2 ដើម្បីជ្រើសរើសអេក្រង់ផ្ទៃរង (រូបភាព )។

    • ពីអេក្រង់ផ្ទៃសរុប ចុចប៊ូតុង 5 អោយជាប់ដើម្បីបើករបារម៉ឺនុយ រួចចុចប៊ូតុង 3 ដើម្បីជ្រើសរើសអេក្រង់ផ្ទៃរង (រូបភាព )។

  2. ប្រើប៊ូតុង InfoCenter (រូបភាព ) ដើម្បីអនុវត្តជំហានដូចខាងក្រោម៖

    • ចុចប៊ូតុង 1 ដើម្បីត្រឡប់ទៅកាន់អេក្រង់ដើមវិញ។

    • ចុចប៊ូតុង 2 ដើម្បីរុករកអេក្រង់ផ្ទៃសរុប។

    • ចុចប៊ូតុង 3 ដើម្បីផ្លាស់ប្ដូរផ្ទៃរងសកម្មទៅផ្ទៃរងបន្ទាប់។

    • ចុចហើយលែង ប៊ូតុង 4 ដើម្បីផ្លាស់ប្ដូរផ្ទៃរងសកម្មទៅផ្ទៃរងពីមុន។ ចុចប៊ូតុង 4 អោយជាប់ដើម្បីកំណត់ឡើងវិញនូវបរិមាណថ្នាំដែលបានបាញ់សម្រាប់ផ្ទៃរងសកម្ម។

    • ចុចប៊ូតុង 5 ដើម្បីចាកចេញពីរបារម៉ឺនុយ។

ការផ្ដល់ឱវាទរបស់ InfoCenter

ការផ្ដល់ឱវាទ​របស់​ប្រតិបត្តិករ បង្ហាញ​ដោយស្វ័យប្រវត្តិ​នៅលើ​អេក្រង់ InfoCenter នៅពេល​មុខងារ​របស់គ្រឿងចក្រ​ទាមទារសកម្មភាព​បន្ថែម។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ប៉ុនប៉ង​បញ្ឆេះ​ម៉ាស៊ីនខណៈពេល​សង្កត់ឈ្នាន់ទាញ​ ការផ្ដល់ឱវាទ​នឹងបង្ហាញ​ដោយ​ចង្អុល​បង្ហាញ​ថា ឈ្នាន់ទាញត្រូវតែ​ស្ថិតនៅក្នុង​ទីតាំង ដាច់លេខ ។

សម្រាប់ឱវាទនីមួយៗដែលកើតឡើង មានលក្ខខណ្ឌ (ឧ., ចាប់ផ្ដើមការពារ ម៉ាស៊ីនឈប់), កូដផ្ដល់ឱវាទ (លេខ), ​អង្គ​បញ្ជាក់ (មូលហេតុនៃការបង្ហាញការផ្ដល់ឱវាទ), និងអត្ថបទបង្ហាញ (អ្វីដែលការផ្ដល់ឱវាទបង្ហាញជាអត្ថបទនៅលើអេក្រង់) ដូចបានបង្ហាញនៅក្នុង រូបភាព

artpending

Note: ការផ្ដល់ឱវាទមិនចូលក្នុងកំណត់ហេតុកំហុសទេ។

Note: អ្នកអាច​ជម្រះ​ការផ្ដល់ឱវាទ​បានពី​អេក្រង់បង្ហាញ​ដោយចុច​គ្រាប់ចុចណាមួយរបស់ InfoCenter ។

សូមអានតារាងខាងក្រោមសម្រាប់រាល់ការ​ផ្ដល់​ឱវាទ​របស់ InfoCenter៖

តារាងការផ្ដល់ឱវាទ

លក្ខខណ្ឌកូដអង្គបញ្ជាក់អត្ថបទបង្ហាញ
ការចាប់ផ្ដើមត្រូវបានការពារ2កុតាក់តាក់ម៉ាស៊ីនបូមសកម្មដើម្បីចាប់ផ្ដើម ត្រូវបិទម៉ាស៊ីនបូម
ការចាប់ផ្ដើមត្រូវបានការពារ3មិនមែននៅក្នុងទីតាំង ដាច់លេខដើម្បីចាប់ផ្ដើម ប្ដូរឈ្នាន់ទាញទៅចំណុចដាច់លេខ
ការចាប់ផ្ដើមត្រូវបានការពារ4ចេញពីកៅអីអង្គុយដើម្បីចាប់ផ្ដើម ត្រូវតែស្ថិតនៅលើកៅអី ឬដាក់ហ្វ្រាំងដៃ
ការចាប់ផ្ដើមត្រូវបានការពារ5អស់ពេលបញ្ឆេះម៉ាស៊ីនដើម្បីចាប់ផ្ដើម អោយដុំបញ្ឆេះសម្រាក
ការចាប់ផ្ដើមត្រូវបានការពារ6ម៉ូទ័របូមលាងសម្អាតសកម្មដើម្បីចាប់ផ្ដើម បិទម៉ូទ័របូមលាងសម្អាត
ម៉ាស៊ីនឈប់102ចេញពីកៅអីអង្គុយម៉ាស៊ីនឈប់ដោយសារអ្នកបញ្ជាមិនៅលើកៅអីអង្គុយ
ម៉ាស៊ីនឈប់103ដាក់ហ្វ្រាំងដៃម៉ាស៊ីនឈប់ដោយសារការដាក់ហ្វ្រាំងដៃ
ម៉ូទ័របូមចាប់ផ្ដើមត្រូវបានការពារ202ប៊ូមសកម្មដើម្បីចាប់ផ្ដើមម៉ទូ័របូម បិទប៊ូម
ម៉ូទ័របូមចាប់ផ្ដើមត្រូវបានការពារ203មិននៅលើកៅអីអង្គុយ ហើយមិនបានដាក់ហ្វ្រាំងដៃដើម្បីចាប់ផ្ដើមម៉ូទ័របូម ត្រូវតែស្ថិតនៅលើកៅអី ឬដាក់ហ្វ្រាំងដៃ
ម៉ូទ័របូមចាប់ផ្ដើមត្រូវបានការពារ204ម៉ទ័របូមចាប់ផ្ដើមនៅពេលយានយន្តឈប់ដើម្បីចាប់ផ្ដើមម៉ូទ័របូម ត្រូវផ្លាស់ទីយានយន្ត
ម៉ូទ័របូមចាប់ផ្ដើមត្រូវបានការពារ205ម៉ាស៊ីនបញ្ឆេះដើម្បីចាប់ផ្ដើមម៉ូទ័របូម ត្រូវឈប់រវៃម៉ាស៊ីន
ម៉ូទ័របូមបានបិទ206ចេញពីកៅអីអង្គុយដើម្បីចាប់ផ្ដើមម៉ូទ័របូម ត្រូវបន្តអង្គុយនៅលើកៅអី
ការបើកបរដែលត្រូវបានការពារ302ការដាក់ហ្វ្រាំងដៃពេលបើកបរដើម្បីបន្តការបើកបរ សូមដោះហ្វ្រាំងដៃ
ស្ថានភាពធុង402បន្ថយបរិមាណថ្នាំក្នុងធុងបាញ់ស្ថានភាពធុង បរិមាណនៅទាប
ស្ថានភាពធុង403ម៉ូទ័របូមលាងសម្អាតសកម្មស្ថានភាពធុង ម៉ូទ័របូមលាងសម្អាតបើក
ស្ថានភាពប៉ារ៉ាម៉ែត្រ502ការបញ្ចូលតម្លៃលេខប៉ារ៉ាម៉ែត្រខុសស្ថានភាពប៉ារ៉ាម៉ែត្រ តម្លៃលេខមិនត្រឹមត្រូវ
ស្ថានភាពប៉ារ៉ាម៉ែត្រ503តម្លៃលេខនៅក្រៅចន្លោះតម្លៃលេខដែលបានទទួលយកស្ថានភាពប៉ារ៉ាម៉ែត្រ ការប្រើទិន្នន័យលំនាំដើមមិនត្រឹមត្រូវ
ប៊ូមបានបិទ802ល្បឿនបានធ្លាក់ចុះប៊ូមបានបិទ ឈប់ ឬផ្លាស់ទីយឺតខ្លាំង
ការកំណត់រចនាសម្ព័ន្ធរបស់ GeoLink 902ការប៉ះទង្គិចរបស់ឧបករណ៍បញ្ជា GeoLinkការកំណត់រចនាសម្ព័ន្ធរបស់ GeoLink ពិនិត្យមើលឧបករណ៍បញ្ជា GeoLink
ការកំណត់រចនាសម្ព័ន្ធរបស់ GeoLink903ការកំណត់ InfoCenterការកំណត់រចនាសម្ព័ន្ធរបស់ GeoLink ពិនិត្យមើលការកំណត់ InfoCenter
កុងទ័រអត្រាលំហូរ1002គ្មានសញ្ញាលំហូរកុងទ័រលំហូរ ចាប់មិនបានលំហូរទេ
កុងតាក់ណឺត1102សញ្ញាកុងតាក់ណឺតកុងតាក់ណឺត មានចលនាពេលកំពុងណឺត

កូដកំហុស InfoCenter

កូដកំហុសបង្ហាញនៅលើអេក្រង់ InfoCenter នៅពេលមានបញ្ហាជាមួយប្រព័ន្ធអេឡិចត្រូនិក ឬប្រព័ន្ធកុំព្យូទ័រ។ ឧទាហរណ៍ ប្រសិនបើហ្វ៊ុយស៊ីបសម្រាប់ឧបករណ៍បញ្ជាអេឡិចត្រូនិក​Toro បើក នោះ InfoCenter បង្ហាញកូដកំហុស 1។ សូមយោងទៅលើតារាងកូដកំហុសសម្រាប់បញ្ជីកូដកំហុស និងសកម្មភាពដែលបានផ្ដល់អនុសាសន៍។

តារាងកូដកំហុស

លេខសម្គាល់កំហុសសមាសធាតុ ឬប្រព័ន្ធដែលរងផលប៉ះពាល់ការពណ៌នាសកម្មភាពដែលបានណែនាំ
1ឧបករណ៍បញ្ជាអេឡិចត្រូនិក Toro មេ (TEC)សញ្ញាទៅ ឬមកពី TEC មេនៅក្រៅជួរ។សូមហៅទូរស័ព្ទទៅកាន់អ្នកចែកចាយសេវាកម្ម Toro ពេញសិទ្ធិ។
2ហ្ស៊ុយស៊ីបបញ្ចេញហ្វ៊ុយស៊ីបសម្រាប់ TEC មេបានបើក។ប្ដូរហ្វុយស៊ីបថ្មី សូមមើល សៀវភៅណែនាំអ្នកបញ្ជា។
3កំហុសរ៉ឺលែ​ភ្លើងមេរ៉ឺលែ​ភ្លើងមេមិនកំពុងផ្គត់ផ្គង់ចរន្តទេ។សូមហៅទូរស័ព្ទទៅកាន់អ្នកចែកចាយសេវាកម្ម Toro ពេញសិទ្ធិ។
4កំហុសប្រព័ន្ធសាកថ្មតង់ស្យុងឆ្លាស់គ្នាខ្ពស់ពេក ឬទាបពេក។
14ភាពមិនឆបគ្នានៃកំណែសូហ្វវែរកំណែសូហ្វវែរមិនត្រូវគ្នា
17ដុំបញ្ឆេះអស់ពេលដុំបញ្ឆេះត្រូវបានភ្ជាប់យូរពេក។
18កុងតាក់ណឺតរបស់ឈ្នាន់ទាញកុងតាក់ឈ្នាន់ទាញមិនត្រូវគ្នានឹងល្បឿននៅលើដីទេ។
19កុងទ័រអត្រាលំហូរមិនមានសញ្ញាពីកុងទ័រអត្រាលំហូរនៅពេលបាញ់ថ្នាំទេ។ត្រូវបាញ់ក្នុងទម្រង់ដោយដៃ សូមហៅទូរស័ព្ទទៅកាន់អ្នកចែកចាយសេវាកម្ម Toro ពេញសិទ្ធិ។
41វ៉ាន​គ្រប់គ្រងនៃម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំបញ្ហាភ្លើងរបស់ឧបករណ៍បញ្ជា TEC។សូមហៅទូរស័ព្ទទៅកាន់អ្នកចែកចាយសេវាកម្ម Toro ពេញសិទ្ធិ។

តំហែទាំ

អេក្រង់សេវាកម្ម

  1. Tដើម្បីចូលទៅកាន់អេក្រង់សេវាកម្ម សូមចុចប៊ូតុង 2 នៅលើអេក្រង់ម៉ឺនុយមេដើម្បីរុករកទៅកាន់ជម្រើស សេវាកម្ម សូម (រូបភាព ); យោងទៅ ។

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយ សេវាកម្ម (រូបភាព )។

    អេក្រង់នេះបង្ហាញ និងអនុញ្ញាតអោយអ្នកដើម្បីបង្ហាញម៉ោង និងពត៌មានអត្រាលំហូរ។

ការពិនិត្យមើលម៉ោងជួសជុល

  1. ចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់ សេវាកម្ម រហូតដល់អ្នកទទួលបានជម្រើស ម៉ោង ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសការបញ្ចូលម៉ោង (រូបភាព )។

  3. ប្រើពត៌មានកុងទ័រ (រូបភាព ) ដែលបង្ហាញនៅលើអេក្រង់ដើម្បីកំណត់ដូចខាងក្រោម៖

    artpending
    • ចំនួនម៉ោងដែលកូនសោបានស្ថិតនៅទីតាំង បើក ។

    • ចំនួនម៉ោងរហូតដល់សេវាកម្មដល់ពេលកំណត់។

    • ចំនួនម៉ោងដែលម៉ទ័របូមរបស់ម៉ាស៊ីនបាញ់ថ្នាំបានដំណើរការ។

  4. ដើម្បីកំគណត់ចំនួនម៉ោងសម្រាប់រាល់ពត៌មានកុងទ័រ សូមចុចប៊ូតុង 3 (រូបភាព )។

  5. ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ ម៉ោង ហើយត្រឡប់ទៅកាន់អេក្រង់ សេវាកម្ម វិញ (រូបភាព )។

ការមើលអត្រាលំហូរ

ខណៈពេលដេលម៉ូទ័របូមរបស់ម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ សូមមើលអត្រាលំហូរ (រូបភាព ) ដែលត្រូវបានវាស់ដោយកុងទ័រលំហូរនៅក្នុងឯកតារង្វាស់ដូចខាងក្រោម៖

artpending
  • ហ្កាឡុងក្នុងមួយនាទី

  • លីត្រក្នុងមួយនាទី

ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ សេវាកម្ម ហើយត្រឡប់ទៅកាន់អេក្រង់ ម៉ឺនុយមេ វិញ (រូបភាព )។

អេក្រង់រោគវិនិច្ឆ័យ

  1. ដើម្បីចូលទៅកាន់អេក្រង់វិនិច្ឆ័យ សូមចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់ម៉ឺនុយមេដើម្បីរុករកទៅកាន់ជម្រើស វិនិច្ឆ័យ សូម (រូបភាព ); យោងទៅ ។

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូនម៉ឺនុយ វិនិច្ឆ័យ ។ (រូបភាព )

    អេក្រង់នេះបង្ហាញ និងអនុញ្ញាតអោយអ្នកដើម្បីបង្ហាញពត៌មានអំពីការបញ្ចូល ការបញ្ចេញ និងកំហុស។

ការមើលរបាយការណ៍ឧបករណ៍បញ្ចូល/ឧបករណ៍បញ្ចេញ

  1. ចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់រោគវិនិច្ឆ័យរហូតដល់អ្នកទទួលបានជម្រើស ឧបករណ៍បញ្ចូល/ឧបករណ៍បញ្ចេញ ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 3 ដើម្បីជ្រើសរើសការបញ្ចូល ឧបករណ៍បញ្ចូល/ឧបករណ៍បញ្ចេញ ។ (រូបភាព )

  3. ប្រើប៊ូតុង 1 ឬ 2 ដើម្បីរុករក និងមើលពត៌មានស្ថិតិសម្រាប់ឧបករណ៍បញ្ចូល និងឧបករណ៍បញ្ចេញនៃប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

    artpending
  4. ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ ឧបករណ៍បញ្ចូល/ឧបករណ៍បញ្ចេញ ហើយត្រឡប់ទៅកាន់អេក្រង់ រោគវិនិច្ឆ័យ ។ (រូបភាព )

ការមើលកំហុសប្រព័ន្ធម៉ាស៊ីនបាញ់ទឹក

  1. ចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់រោគវិនិច្ឆ័យរហូតដល់អ្នកទទួលបានជម្រើស អ្នកមើលកំហុស ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 3 ដើម្បីជ្រើសរើសការបញ្ចូល អ្នកមើលកំហុស ។ (រូបភាព )

  3. ត្រួតពិនិត្យអ្នកមើលកំហុសសម្រាប់ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំដែលបានបង្កើតកំហុស (រូបភាព )។

    Note: ប្រសិនបើអ្នកឃើញកំហុសដែលរាយបញ្ជីនៅក្នុងកម្មវិធីពិនិត្យមើល សូមទាក់ទងភ្នាក់ងារលក់សេវាកម្ម Toro ដែលមានការអនុញ្ញាតរបស់អ្នក។

    artpending
  4. ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ អ្នកមើលកំហុស ហើយត្រឡប់ទៅកាន់អេក្រង់ រោគវិនិច្ឆ័យ ។ (រូបភាព )

អំពីអេក្រង់

  1. ដើម្បីចូលប្រើអេក្រង់ About (អំពី) សូមចុចប៊ូតុង 1 ឬ 2 នៅលើអេក្រង់ ម៉ឺនុយមេ ដើម្បីស្វែងរកជម្រើស អំពី ។ (រូបភាព )

    artpending
  2. ចុចប៊ូតុង 4 ដើម្បីជ្រើសរើសកូន About (អំពី) (រូបភាព )។

    artpending
  3. ចុចប៊ូតុង 1 ឬ 2 ដើម្បីទាញចុះឡើងមើលអេក្រង់ពត៌មានរបស់គ្រឿងចក្រ អេក្រង់ពត៌មានរបស់កម្មវិធីគ្រប់គ្រង TEC ឬអេក្រង់ពត៌មាន InfoCenter (រូបភាព )។

  4. ចុចប៊ូតុង 5 ដើម្បីចាកចេញពីអេក្រង់ អំពី ហើយត្រឡប់ទៅកាន់អេក្រង់ រោគវិនិច្ឆ័យ ។ (រូបភាព )