សេចក្តីផ្តើម

គ្រឿងចក្រនេះ គឺជាគ្រឿងបាញ់ថ្នាំស្មៅ​​ដែលមានបំណង​ប្រើដោយអ្នក​ជំនាញ ឬប្រតិបត្តិករ​ដែលបានជួល​នៅក្នុងការ​អនុវត្តខាងពាណិជ្ជកម្ម។ គ្រឿងនេះគឺ​សម្រាប់បាញ់ស្មៅ​នៅលើវាលស្មៅដែលមានការថែទាំល្អក្នុងសួន វាលលេងកូនហ្គោល ទីលានកីឡា និងនៅលើទីលានពាណិជ្ជកម្ម។

គ្រឿងចក្រនេះត្រូវបានរចនាឡើងសម្រាប់ប្រើលើផ្លូវរដិបរដុប និងមិនមានបំណងសម្រាប់បើកបរលើផ្លូវសាធារណៈទេ។ ​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

ចូលមើល www.Toro.com សម្រាប់​ពត៌មានបន្ថែម រួមទាំងគន្លឹះសុវត្ថិភាពឯកសារបណ្ដុះបណ្ដាល ​, ព័ត៌មាន​អំពី​គ្រឿង​បន្សំ, ​ស្វែងរក​អ្នក​ចែកចាយ ឬ​ដើម្បីចុះបញ្ជី​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរ​បស់ក្រុមហ៊ុន Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។ រូបភាព កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

Important: ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើមាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

artpending

សៀវភៅនេះ​កំណត់​អត្តសញ្ញាណ​មុខសញ្ញាគ្រោះថ្នាក់​ដែលអាចកើតមាន និង​បង្ហាញ​សារ​សុវត្ថិភាពតាម​រយៈ​សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព ) ដែល​បង្ហាញ​អំពី​មុខ​សញ្ញា​គ្រោះថ្នាក់​ដែលអាច​នឹង​បង្ក​ឲ្យ​មានរបួស​ធ្ងន់ធ្ងរ ឬ​ការស្លាប់ បើ​មិន​អនុវត្ត​តាម​ការ​ប្រុងប្រយ័ត្ន្ន​ដែលបាន​ផ្ដល់​ជូន​ទេ។

artpending

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការ​រំលោភ​បំពាន​លើ​ផ្នែកក្រម​ធនធាន​សាធារណៈ​នៃ​រដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការ​ប្រើប្រាស់ ឬ​បញ្ជា​ម៉ាស៊ីន​នៅលើ​ដី​ព្រៃឈើ ដី​មានកូនឈើ ឬ​ដីមានស្មៅ លើកលែងតែ​ម៉ាស៊ីន​មាន​បំពាក់​ឧបករណ៍​ចាប់​ផ្កាភ្លើង ដូចមាន​កំណត់​នៅ​ក្នុង​ផ្នែកទី 4442, ថែទាំ​នៅ​ក្នុង​លំដាប់លំដោយ​ការងារ​ដែលមាន​ប្រសិទ្ធភាព ឬ​ម៉ាស៊ីន​ត្រូវ​បាន​សាងសង់​ បំពាក់ និង​ថែទាំ​សម្រាប់​ការ​បង្ការ​អគ្គិភ័យ។

សៀវភៅ​ណែនាំ​អ្នក​ប្រើប្រាស់​អំពី​ម៉ាស៊ីន​ដែលភ្ជាប់មក​នេះ មានផ្ទុក​ព័ត៌មាន​ពាក់ព័ន្ធនឹង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក (EPA) និង​បទបញ្ញត្តិ​​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រង​ការបំភាយ​របស់​ប្រព័ន្ធ​បំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់​អាច​បញ្ជាទិញបាន​តាមរយៈ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

គ្រឿងចក្រត្រូវបានរចនាឡើងឡើស្របតាម EN-ISO 4254-1 និង 4254-6, និង SAE J2258។

សុវត្ថិភាព​ទូទៅ

ផលិតផល​នេះ​អាច​បង្ក​របួស​រាងកាយ។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

  • សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំប្រតិបត្តិករ នេះមុនពេលបញ្ឆេះគ្រឿងចក្រ។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ប្រើប្រាស់​ឧបករណ៍ការពារខ្លួន​ត្រឹមត្រូវ​ (PPE) ដើម្បី​ការពារ​នឹងការប៉ះពាល់​ជាមួយ​សារធាតុ​គីមី។ សារធាតុ​គីមី​ដែលប្រើ​នៅ​ក្នុង​ឧបករណ៍បាញ់​ថ្នាំអាច​មាន​គ្រោះថ្នាក់​និងពុល។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • រក្សា​ខ្លួន​ឲ្យនៅឆ្ងាយ​ពី​កន្លែងបាញ់ថ្នាំ​ពី​ចំពួយ​បាញ់ និង​ដងបាញ់។ ឲ្យ​អ្នក​នៅក្បែរ និងកុមារ​នៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។

  • ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ(បើមានបំពាក់) ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលអ្នកចាកចេញពីទីតាំងអ្នកបញ្ជា។ ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បី​កាត់បន្ថយ​លទ្ធភាព​នៃការកើតមាន​របួស ត្រូវ​អនុវត្តតាម​ការណែនាំ​សុវត្ថិភាព​ទាំងនេះ និង​ជានិច្ចកាល​ត្រូវ​យកចិត្តទុកដាក់​លើ​សញ្ញា​ព្រមាន​សុវត្ថិភាព Graphicដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬ​គ្រោះថ្នាក់—​ការណែនាំអំពីសុវត្ថិភាប​ផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

មិនមែនគ្រឿងភ្ជាប់ទាំងអស់ដែលច្នៃតម្រូវតាមគ្រឿងចក្រនេះសុទ្ធតែត្រូវបានគ្របដណ្ដប់នៅក្នុងសៀវភៅណែនាំនេះទេ។ សូមអានសៀវភៅណែនាំប្រតិបត្តិករដែលបានផ្ដល់ជូនមកជាមួយនឹងគ្រឿងភ្ជាប់នីមួយៗសម្រាប់សេចក្ដីណែនាំអំពីសុវត្ថិភាពបន្ថែម។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​អ្នកបញ្ជា ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending

ការផ្គុំដំឡើង

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

Note: ប្រសិនបើអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការបាញ់ថ្នាំ សូមអាន សៀវភៅណែនាំប្រតិបត្តិករ ដែលបានផ្ដល់មកជាមួយប្រព័ន្ធ។

Important: ឧបករណ៍បាញ់ថ្នាំនេះត្រូវបានលក់ដោយគ្មានក្បាលបាញ់ទេ។ដើម្បីប្រើម៉ាស៊ីនបាញ់ថ្នាំនេះ អ្នកត្រូវតែមាននិងដំឡើងក្បាលបាញ់។ ទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ព័ត៌មានអំពីឃីតមុខកាត់ និងគ្រឿងបន្ទាប់បន្សំដែលមាន។ ក្រោយពីអ្នកដំឡើងក្បាលបាញ់របស់អ្នក និងមុនពេលប្រើម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង សូមលៃតម្រូវផ្នែកវ៉ាល់មុខកាត់ ដើម្បីឲ្យសម្ពាធនិងអត្រាអនុវត្តនៅដូចគ្នាសម្រាប់ផ្នែកទាំងអស់នៅពេលដែលអ្នកបិទផ្នែក 1 ឬច្រើន។ សូមមើល ។

ការដំឡើងក្បាលទុយោធុងម៉ាស៊ីនបាញ់ថ្នាំ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ដោះក្បាលទុយោបែបរហ័ស1

Note: ដើម្បីបំពេញនិតិវិធីនេះ អ្នកត្រូវផ្គត់ផ្គង់ទុយោជាមួយក្បាលទុយោដែលមានខ្សែខ្ចៅទុយោក្នុងប្រទេសភេទឈ្មោលប្រវែង 1 អ៊ីញ (NPT) និងស្គុតទឹក PTFE។

  1. នៅគម្របធុងខាងមុខ ខាងស្ដាំ សូមដោះកន្លាស់អង្កាញ់ 2 ដែលរឹតភ្ជាប់គន្លឹះសម្រាប់តំណភ្ជាប់ផ្ដាច់រហ័សសម្រាប់ប្រដាប់ដាក់ទប់បំពង់ផ្ទេរ (ស៊ីហ្វុង)(រូបភាព )។

    artpending
  2. មួលគន្លឹះបើកដើម្បីដោះសោដោះក្បាលទុយោបែបរហ័សពីតំណភ្ជាប់ផ្ដាច់រហ័ស (រូបភាព )។

  3. ដោះក្បាលទុយោបែបរហ័សពីតំណភ្ជាប់ផ្ដាច់រហ័ស (រូបភាព )។

  4. បិទគន្លឹះ និងដំឡើងឃ្នាបសក់ក្នុងក្បាលភ្ជាប់តំណនៃតំណភ្ជាប់ផ្ដាច់រហ័ស (រូបភាព )។

  5. រុំស្គុតទឹកបិទខ្សែខ្ចៅ PTFE (រូបភាព ) នៃក្បាលបាញ់ទុយោ (1 អ៊ីញ—ខ្សែខ្ចៅទុយោក្នុងប្រទេស)។

    artpending
  6. រុំខ្សែតំណភ្ជាប់ផ្ដាច់រហ័សលើទុយោបំពេញ រួចរឹតបន្តឹងវាដោយដៃ (រូបភាព )។

ការពិនិត្យមើលបូមរឺស្ស័រដងប៊ូមខាងក្រៅ

  1. ដាក់ហ្វ្រាំងដៃ បញ្ឆេះម៉ាស៊ីន និងការ៉ង់ទីសន្ទះអ៊ែរ។

  2. លើកដងប៊ូមខាងក្រៅផ្នែកខាងឆ្វេង ឬខាងស្ដាំឡើងយឺតៗរហូតដល់វាប៉ះនឹងបំពង់បូមរឺស្ស័រខាងលើដំបូង។

  3. លើកដងប៊ូមខាងក្រៅផ្សេងទៀតឡើងយឺតៗរហូតដល់វាប៉ះនឹងបំពង់បូមរឺស្ស័រដំបូង។

  4. ពិនិត្យមើលផ្ទៃនៅលើបំពង់បូមរឺស្ស័រខាងលើដែលកំណាត់ស្លាយរុញនៅលើបំពង់ខាងលើនៃដងប៊ូមប៉ះនឹងបូមរឺស្ស័រ។

    Note: បូមរឺស្ស័រត្រូវបានសារេអោយត្រូវនៅពេលកំណាត់ស្លាយនោះប៉ះនឹងបូមឬស្ស័រនៅផ្នែកកោងនៅក្នុងបំពង់បូមរឺស្ស័រខាងលើ (រូបភាព )។

    artpending
  5. ប្រសិនបើបូមរឺស្ស័រខាងលើណាមួយមិនតម្រឹមគ្នាជាមួយនឹងកំណាត់ស្លាយរុញដូចបានបង្ហាញក្នុង រូបភាព , រូបភាព , ឬ រូបភាព , លៃតម្រូវទីតាំងបូមរឺស្ស័រ សូមមើល ។

    artpending
    artpending
    artpending
  6. បន្ទាប​ដងប៊ូមខាងក្រៅទាំងពីរ ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

ការដោះកាងចេញ

  1. ដោះប៊ូឡុង រ៉ង និងខ្ចៅដែលរឹតភ្ជាប់កាងយានយន្តទៅនឹងគ្រឿងទ្រសាក់ស៊ីខាងមុខ (រូបភាព )។

    artpending
  2. ដោះដោះកាងចេញពីគ្រឿងចក្រ (រូបភាព )។

    Note: បោះចោលប៊ូឡុង​រ៉ង ខ្ចៅ និងកាង។

ការដំឡើងឧបករណ៍ CE

គ្រឿងចក្រដែលប្រើនៅក្នុងបណ្ដាប្រទេសអឺរ៉ុប

ដំឡើងឧបករណ៍ CE សម្រាប់គ្រឿងចក្ររបស់អ្នក សូមយោងទៅលើការណែនាំអំពីការដំឡើងឧបករណ៍ CE របស់ Multi Pro 5800។

ទិដ្ឋភាពទូទៅអំពីផលិតផល

artpending
artpending
artpending

ការបញ្ជាយានយន្ត

ឈ្នាន់ទាញ

ឈ្នាន់ទាញ (រូបភាព ) គ្រប់គ្រងចលនាគ្រឿងចក្រ ទាំងទៅមុខ និងថយក្រោយ។ ដោយការប្រើម្រាមជើង ឬកែងជើងខាងស្ដាំរបស់អ្នក សូមជាន់ផ្នែកខាងលើឈ្នាន់ដើម្បីផ្លាស់ទីទៅមុខ ឬផ្នែកខាងក្រោមឈ្នាន់ដើម្បីផ្លាស់ទីគ្រឿងចក្រថយក្រោយ។ លែងឈ្នាន់ដើម្បីបន្ថយ និងបញ្ឈប់គ្រឿងចក្រ។

Important: ត្រូវប្រាកដថាទុកអោយម៉ាស៊ីនបាញ់ថ្នាំមកដល់ចំណុចឈប់សិនមុនពេលប្ដូររវាងទីតាំង ទៅមខ និង ថយក្រោយ ។

Note: ជាន់ឈ្នាន់ក្នុងទិសដៅណាមួយកាន់តែយូរ ម៉ាស៊ីនបាញ់ថ្នាំបាញ់ចេញកាន់តែលឿន។ ដើម្បីទទួលល្បឿនទៅមុខអតិបរមា ត្រូវកំណត់ដង​បញ្ជា​ការ៉ង់ទីទៅទីតាំង លឿន ហើយជាន់ឈ្នាន់ទាញឆ្ពោះទៅមុខ។

Note: ដើម្បីទទួលបានថាមពលអតិបរមាស្ថិតក្រោមបន្ទុកធ្ងន់ ឬនៅពេលឡើងចំណោត សូមកាច់សន្ទះអ៊ែរទៅទីតាំង លឿន ខណៈពេលជាន់ឈ្នាន់ទាញសើៗដើម្បីរក្សាល្បឿនម៉ាស៊ីនអោយនៅខ្ពស់។ នៅពេលល្បឿនម៉ាស៊ីនចាប់ផ្ដើមថយចុះ សូមលែងឈ្នាន់ទាញសើៗដើម្បីទុកអោយល្បឿនម៉ាស៊ីនកើនឡើង។

artpending

ឈ្នាន់ហ្វ្រាំង

ប្រើ​ឈ្នាន់ហ្វ្រាំង​ដើម្បី​បញ្ឈប់ ឬ​បន្ថយ​ល្បឿន​គ្រឿងចក្រ (រូបភាព )។

ការប្រុងប្រយ័ត្ន

ប្រសិនបើអ្នកដំណើរការម៉ាស៊ីនបាញ់ថ្នាំជាមួយហ្វ្រាំងរឹតមិនល្អ ឬសឹករិចរឹល អ្នកអាចបាត់បង់ការគ្រប់គ្រងម៉ាស៊ីនបាញ់ថ្នាំ ដែលបណ្ដាលអោយអ្នក ឬអ្នកឈរនៅក្បែររងរបួសធ្ងន់ធ្ងរ ឬស្លាប់។

ឧស្សហ៍ឆែកមើលហ្វ្រាំងមុនពេលដំណើរការម៉ាស៊ីនបាញ់ថ្នាំ ហើយត្រូវរឹត និងជួសជុលអោយបានត្រឹមត្រូវជានិច្ច។

ហ្វ្រាំងដៃ

ហ្វ្រាំងដៃគឺមានឈ្នាន់នៅខាងឆ្វេងនៃកៅអី (រូបភាព )។ ដាក់ហ្វ្រាំងដៃនៅពេលដែលអ្នកងើបចេញពីកៅអីដើម្បីបង្កាកុំអោយម៉ាស៊ីនបាញ់ថ្នាំធ្វើចលនាដោយចៃដន្យ។ ដើម្បីដាក់ហ្វ្រាំងដៃ សូមជាន់ឈ្នាន់ហ្វ្រាំងអោយជាប់ ជាន់ឈ្នាន់ហ្វ្រាំងដៃ។ ដើម្បីដោះហ្វ្រាំងដៃ សូមជាន់ ហើយលែងឈ្នាន់ហ្វ្រាំង។ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំត្រូវបានចតនៅលើទីជម្រាល ត្រូវដាក់ហ្វ្រាំងដៃ ហើយដាក់កំណត់ឈើកល់កង់។

កុងតាក់បញ្ឆេះ

កុងតាក់បញ្ឆេះ (រូបភាព ), ត្រូវបានប្រើដើម្បីបញ្ឆេះ ឬពន្លត់ម៉ាស៊ីន ហើយកុងតាក់មាន 3 ទីតាំង៖ បិទ, បើក/កំដៅម៉ាស៊ីន, និង បញ្ឆេះ។

កុងតាក់ចាក់សោល្បឿន

កុងតាក់ចាក់សោល្បឿនចាក់សោទីតាំងនៃឈ្នាន់ទាញនៅពេលកុងត្រាក់ត្រូវបានកំណត់ (រូបភាព )។ នេះបញ្ជាក់ថាម៉ាស៊ីនបាញ់ថ្នាំធ្វើដំណើរក្នងល្បឿនថេរខណៈពេលកំពុងបើកបរគ្រឿងចក្រនៅលើដីរាបស្មើ។

artpending

ដៃសន្ទះខ្យល់

ដង​បញ្ជា​ការ៉ង់ទីមានទីតាំងស្ថិតនៅលើផ្ទាំង​បញ្ជានៅចន្លោះកៅអី (រូបភាព ), ហើយសន្ទះអ៊ែរត្រូវបានប្រើដើម្បីគ្រប់គ្រងល្បឿន។ រុញសចង្កឹះទៅមុខ​ដើម្បីបង្កើន​ល្បឿនម៉ាស៊ីន និង​ទាញវាថយក្រោយ​ដើម្បី​បន្ថយល្បឿនម៉ាស៊ីនមកវិញ។

កុងតាក់ភ្លើងដំណើរការ

កុងតាក់បើកបិទដើម្បីដំណើរការភ្លើងចង្កៀង (រូបភាព )។ រុញវាទៅមុខដើម្បីដំណើរការភ្លើងចង្កៀងមុខ។

កុងទ័រ​ប្រេង

កុងទ័រ​ប្រេងមានទីតាំងស្ថិតនៅលើសន្ទះបិទបើកនៃគ្រឿងចក្រ ហើយកុងទ័រវាស់បង្ហាញកម្រិតប្រេងនៅក្នុងធុង (រូបភាព )។

រន្ធភ្លើង​ USB

រន្ធភ្លើង​ USB ដែលមានរន្ធដោត 2 មានទីតាំងស្ថិតនៅខាងក្រោយប្រដាប់ដាក់ដៃ (រូបភាព )។

artpending

ការគ្រប់គ្រងម៉ាស៊ីនបាញ់ថ្នាំ

artpending

ប្រដាប់វាស់សម្ពាធ

ប្រដាប់វាស់សម្ពាធ (រូបភាព ) មានទីតាំងស្ថិតនៅលើសន្ទះបិទបើក។ ប្រដាប់វាស់បង្ហាញពីសម្ពាធនៃសារធាតុរាវនៅក្នុងប្រព័ន្ធបាញ់គិតជា psi និង kPa។

កុងតាក់ទម្រង់ម៉ាស៊ីនបាញ់ថ្នាំ

ប្រើកុងតាក់ទម្រង់ម៉ាស៊ីនបាញ់ថ្នាំដើម្បីផ្លាស់ប្ដូររវាងទម្រង់អត្រាអនុវត្ត (រង្វិលជុំបិទជិត) និងទម្រង់ដោយដៃ (រង្វិលជុំបើក)។

កុងតាក់កម្រិតបាញ់ថ្នាំ

កុងតាក់កម្រិតបាញ់ថ្នាំមានទីតាំងនៅលើសន្ទះបិទបើកទៅផ្នែកខាងស្ដាំនៃចង្កូត (រូបភាព )។ ប្រើកុងតាក់អត្រាអនុវត្តដើម្បីបញ្ជាល្បឿនស្នប់បាញ់ ចុចកុងតាក់ទៅមុខឲ្យជាប់ដើម្បីបង្កើនអត្រាអនុវត្ត (សម្ពាធ) ឬចុចវាមកក្រោយឲ្យជាប់ដើម្បីបន្ថយអត្រាអនុវត្ត (សម្ពាធ)។

កុងតាក់ម៉ាស៊ីនបូមបាញ់ទឹក

កុតាក់តាក់ស្នប់បាញ់ មានទីតាំងនៅលើកុងស៊ុលកណ្ដាលទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ បើកបិទកុងតាក់នេះទៅមុខដើម្បីដំណើរការស្នប់បាញ់ ឬមកក្រោយដើម្បីបញ្ឈប់ស្នប់បូម។ នៅពេលដែលកុងតាក់ត្រូវបានបើក ភ្លើងនៅលើកុងតាក់ភ្លឺឡើង។

Important: ភ្ជាប់កុងតាក់តាក់ស្នប់បាញ់តែនៅពេលម៉ាស៊ីនស្ថិតនៅ ការ៉ង់ទីទាប ដើម្បីជៀសវាងការខូចដល់ដុំបូម។

កុងតាក់លើកផ្នែកដង

កុងតាក់លើកផ្នែកដងប៊ូមមានទីតាំងស្ថិតនៅលើកុងស៊ុលកណ្ដាលទៅផ្នែកខាងស្ដាំនៃកៅអីអង្គុយ ហើយត្រូវបានប្រើដើម្បីលើក ឬបន្ទាបផ្នែកដងប៊ូមខាងឆ្វេង ឬខាងស្ដាំ (រូបភាព )។

កុងតាក់ផ្នែកមេ

កុងតាក់ផ្នែកមេមានទីតាំងស្ថិតនៅលើទូបញ្ជាកណ្ដាលនៃគ្រឿងចក្រ។ កុងតាក់អនុញ្ញាតឲ្យអ្នកបញ្ឆេះ ឬបញ្ឈប់ប្រតិបត្តិការបាញ់ថ្នាំ។ ចុចកុងតាក់ដើម្បីបើក ឬបិទប្រព័ន្ធបាញ់ថ្នាំ(រូបភាព )។

កុងតាក់ផ្នែកខាងឆ្វេង កណ្ដាល និងខាងស្ដាំ

កុងតាក់មាន 3 ផ្នែក មានទីតាំងស្ថិតនៅលើទូបញ្ជាកណ្ដាលនៅចំពីមុខប្រដាប់ដាក់ដៃ (រូបភាព )។ ចុចកុងតាក់ទៅមុខដើម្បីបើកផ្នែកស៊ីគ្នា និងថយក្រោយដើម្បីបិទវាវិញ។ នៅពេលកុងតាក់ស្ថិតនៅទីតាំង បើក រូបតំណាងលេចឡើងនៅផ្នែកខាងលើនៃ InfoCenter។

Note: កុងតាក់ទាំងនេះប៉ះពាល់ដល់ប្រព័ន្ធបាញ់ថ្នាំតែនៅពេល​ដែលកុងតាក់ផ្នែកមេស្ថិតនៅទីតាំង បើក តែប៉ុណ្ណោះ។

កុងតាក់រញ្ជួយ

កុតាក់អង្រួន មានទីតាំងនៅលើទូប​ញ្ជាកណ្ដាល ទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ រញកុងតាក់ទៅមុខដើម្បីបើកភាពអង្រួននៅក្នុងធុង ឬថយក្រោយដើម្បីបញ្ឈប់ភាពបង្រួន។ នៅពេលដែលកុងតាក់ត្រូវបានបើក ភ្លើងនៅលើកុងតាក់ភ្លឺឡើង។ ដើម្បីបើកមុខងារភាពអង្រួន អ្នកត្រូវតែដំណើរការស្នប់បូមរបស់ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ ហើយអ្នកត្រូវតែដំណើរការម៉ាស៊ីនខាងលើក្នុងការ៉ង់ទីទាប។

ក្លាប៉េអង្រួន

ក្លាប៉េអង្រួនប្ដូរទិសលំហូរនៃសារធាតុរាវទៅកាន់ស្នប់បូមប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនៅពេលអ្នកបិទមុខងារអង្រួន (រូបភាព )។ ក្លាប៉េអង្រួនមានទីតាំងស្ថិតនៅខាងលើវ៉ាល់អង្រួន។ អ្នកអាចលៃតម្រូវក្លាប៉េដើម្បីធានាថាសម្ពាធនៅតែថេរនៅពេល នៅពេលបើក ឬបិទភាពអង្រួន សូមមើល ។

artpending

កុងទ័រលំហូរ

កុងទ័រលំហូរវាស់អត្រាអនុវត្តនៃសារធាតុរាវសម្រាប់ការប្រើប្រាស់ដោយប្រព័ន្ធ InfoCenter និងនៅពេលកំពុងបាញ់ថ្នាំក្នុងទម្រង់អត្រាអនុវត្ត (រូបភាព )។

វ៉ាល់បិទបើកការអង្រួន

វ៉ាល់បិទបើកការអង្រួនគឺជាវ៉ាល់ឃ្លីដែលដំណើរការដោយដៃដែលបញ្ជាលំហូរទៅកាន់ក្បាលបាញ់ភាពអង្រួននៅក្នុងធុងមេ។ វ៉ាល់នេះអនុញ្ញាតអោយអ្នកគ្រប់គ្រងសម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនៅឯក្បាលបាញ់ភាពអង្រួននៃធុងមេនៅពេលគេត្រូវការអត្រាអនុវត្តធំជាងមុន។ វ៉ាល់បិទបើកការអង្រួនមានទីតាំងស្ថិតនៅខាងលើស្នប់បូម (រូបភាព )។

artpending

វ៉ាល់ឆ្លងកាត់ផ្នែក

ក្លាប៉េផ្នែកត្រូវបានប្រើប្រាស់ដើម្បីលៃតម្រូវសម្ពាធម៉ាស៊ីនបាញ់ថ្នាំទៅកាន់វ៉ាល់ផ្នែកដើម្បីធានាថាសម្ពាធម៉ាស៊ីនបាញ់ថ្នាំទៅកាន់ផ្នែកបាញ់នៅតែថេរដោយមិនគិតពីចំនួនផ្នែកបាញ់បានបើក (រូបភាព )។

Note: ប្រើក្លាប៉េនៅពេលកំពុងបាញ់ក្នុងទម្រង់ដោយដៃ (រង្វិលជុំបើក) តែប៉ុណ្ណោះ។

artpending

វ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់

ប្រើវ៉ានបិទឆ្លងកាត់ផ្នែកដើម្បីគ្រប់គ្រងលំហូសារធាតុរាវពីក្លាប៉េផ្នែកទៅកាន់ធុងនៅពេលបាញ់ក្នុងទម្រង់ដោយដៃ (រង្វិលជុំបើក) សូមមើល រូបភាព

Note: បិទវ៉ានបិទឆ្លងកាត់ផ្នែកនៅពេលបាញ់ស្រោចក្នុងទម្រង់អត្រាអនុវត្ត (រង្វិលជុំបិទ)។

ប្រដាប់​សម្រាប់​ដាក់​បំពេញប្រឆាំងស៊ីហ្វុង

នៅផ្នែកខាងមុខគម្របធុងគឺជាកន្លែងសម្រាប់ស៊កទុយោជាមួយនឹងក្បាលបាញ់ដែលមានខ្សែខ្ចៅ ក្បាលតំណបាញ់ 90 ដឺក្រេ និងទុយោខ្លី ដែលអ្នកអាចតម្រង់ឆ្ពោះទៅរកធុងដែលកំពុងបើក។ កន្លែងសម្រាប់ស៊កអនុញ្ញាតអោយអ្នកតភ្ជាប់ទុយោទឹកមកកាន់វា ហើយចាក់ទឹកបំពេញធុងដោយគ្មានមិនធ្វើអោយប្រឡាក់ទុយោដែលមានសារធាតុគីមីនៅក្នុងធុងនោះ។

Important: កុំបន្លាយទុយោដើម្បីឱ្យប៉ះជាមួយសារធាតុរាវក្នុងធុង។ ចម្ងាយពីចុងទុយោទៅកម្រិតទឹកខាងលើបំផុតគួរតែស្ថិតនៅក្នុងដែនកំណត់នៃបទប្បញ្ញត្តិក្នុងស្រុក។

artpending

គម្របធុង

គម្របធុង​មានទីតាំងស្ថិតនៅចំកណ្ដាល ​ផ្នែកខាងលើបំផុតនៃធុង។ ដើម្បីបើកគម្រប ពន្លត់​ម៉ាស៊ីន មួលគម្របពាក់កណ្ដាលខាងមុខទៅខាងឆ្វេង ហើយបង្វែរបើកវា។ អ្នកអាចដកកន្ត្រង​នៅខាងក្នុង​ចេញ​បានដើម្បី​សម្អាត។ ដើម្បី​ភ្ជិតធុង សូមបិទ​គម្រប ហើយ​បង្វិល​ពាក់កណ្ដាលផ្នែកខាងមុខឆ្ពោះទៅខាងស្ដាំ។

ការបញ្ជា InfoCenter

ការបញ្ជា InfoCenter ប្រើប៊ូតុង 5 ខាងក្រោមអេក្រង់បង្ហាញ LED ដើម្បីរុករកម៉ឺនុយ បញ្ចូលទិន្នន័យ និងផ្លាស់ប្ដូរមុខងារ។

artpending

Note: លក្ខណៈ​បច្ចេកទេស និង​ការ​រចនា​អាច​មានការ​ផ្លាស់ប្ដូរ​ដោយ​មិន​មានការ​ជូនដំណឹង។

លក្ខណៈបច្ចេកទេសរបស់គ្រឿងចក្រ

ការពណ៌នារង្វាស់
ទម្ងន់​មូលដ្ឋាន1307 kg
ទម្ងន់ជាមួយប្រព័ន្ធបាញ់ស្ដង់ដារ ទទេ ដោយគ្មានអ្នកបញ្ជា1307 kg
ទម្ងន់ជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ ពេញ ដោយគ្មានអ្នកបញ្ជា2499 kg
ទម្ងន់​យានយន្ត​សរុប​អតិបរិមា (GVW) (នៅលើ​ដីរាបស្មើ)3023 kg
ចំណុះធុង1135.6 L
ទទឹងសរុបជាមួយផ្នែកប្រព័ន្ធបាញ់ថ្នាំស្ដង់ដារដែលរក្សាទុកក្នុងទីតាំង X226 ស.ម​

លក្ខណៈបច្ចេកទេសរបស់ម៉ាស៊ីនបាញ់ថ្នាំ

ការពណ៌នារង្វាស់
ប្រវែងសរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ391 ស.ម​
ប្រវែងសរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារទៅផ្នែកខាងលើនៃផ្នែកដែលរក្សាទុកក្នុងទីតាំង X442 ស.ម​
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ146 ស.ម​
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារទៅផ្នែកខាងលើនៃផ្នែកដែលរក្សាទុកក្នុងទីតាំង X231 ស.ម​
កម្ពស់​ពីដី18.4 ស.ម​
មូលដ្ឋាន​កង់198 ស.ម​

ឧបករណ៍​ភ្ជាប់/​គ្រឿង​បន្សំ

ការជ្រើសរើស​នៃ​ឧបករណ៍​ភ្ជាប់​និង​គ្រឿងបន្សំ​ដែលបាន​អនុម័ត​ដោយ Toro គឺអាច​រកបាន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​គ្រឿងចក្រ​ដើម្បី​បង្កើន​ ឬ​ពង្រីក​សមត្ថភាព​របស់វា។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។

ដើម្បីធានា​ការប្រតិបត្តិ​ខ្ពស់ និង​ការទទួល​ស្គាល់​សុវត្ថិភាព​ជា​បន្ត​របស់​គ្រឿង​ចក្រ សូម​ប្រើតែ​គ្រឿង​បន្លាស់ ឬ​គ្រឿង​បន្សំ​សុទ្ធរបស់ក្រុមហ៊ុន Toro តែ​ប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬ​គ្រឿង​បន្សំ​ដែលបាន​ជំនួស​ដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

ប្រតិបត្តិការ

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាព​មុនប្រតិបត្តិការ

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • សុវត្ថិភាព​ទូទៅ

    • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​អ្នកបញ្ជា។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

    • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

    • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ (បើមានការបំពាក់) ហើយ​រង់ចាំរាល់ចលនាទាំងអស់​លែងដំណើរការសិន​ មុនពេលអ្នកចាកចេញ​ពី​​កន្លែងអង្គុយបញ្ជា ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលធ្វើការលៃតម្រូវ ជួសជុល សម្អាត និងរក្សាទុកវា។

    • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

    • ពិនិត្យថាឧបករណ៍បញ្ជាដោយប្រតិបត្តិករ កុងតាក់សុវត្ថិភាព និងរបាំងការពារត្រូវបាន​ភ្ជាប់ និងដំណើរការបានត្រឹមត្រូវ។ ហាមប្រតិបត្តិការគ្រឿងចក្រ លើកលែងតែឧបករណ៍ទាំងនេះដំណើរការបានត្រឹមត្រូវ។

    • ប្រសិនបើគ្រឿងចក្រមិនដំណើរការបានត្រឹមត្រូវទេ ឬត្រូវបានធ្វើឲ្យខូចខាតក្នុងរបៀប​ណាមួយ ហាមប្រើប្រាស់គ្រឿងចក្រនោះ។ កែតម្រូវបញ្ហាមុនពេលដែលអ្នកប្រតិបត្តិការគ្រឿងចក្រ ឬគ្រឿងភ្ជាប់។

    • ធានាថាកន្លែងប្រតិបត្តិករ និងអ្នកដំណើរគឺស្អាត និងមិនមានសំណល់គីមី និង​កម្ទេចកម្ទី។

    • ធានាថាតំណទុយយោសារធាតុរាវទាំងអស់គឺតឹង ហើយរាល់បំពង់ស្ថិតក្នុងស្ថានភាព​ល្អ មុនពេលដាក់សម្ពាធទៅប្រព័ន្ធ។

    សុវត្ថិភាព​ប្រេង

    • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

    • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

    • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

    • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

    • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    • បើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

    សុវត្ថិភាពគីមី

    សារធាតុគីមីដែលត្រូវបានប្រើនៅក្នុងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំអាចនឹងមានគ្រោះថ្នាក់ និងពុលចំពោះអ្នក អ្នកនៅក្បែរ និងសត្វ ហើយសារធាតុទាំងនេះអាចនឹងធ្វើឲ្យខូចខាត​ដល់រុក្ខជាតិ ដី និងទ្រព្យសម្បត្តិផ្សេងទៀត។

    • សូមអានពត៌មានស្ដីពីសារធាតុគីមីនីមួយៗ។ បដិសេធមិនប្រតិបត្តិការ ឬដំណើរការម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើព័ត៌មាននេះមិនមានឲ្យ​ទេ។

    • មុនពេលដំណើរការប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ សូមធានាថាវាត្រូវបានបន្សាប និងលាង​សម្អាតចំនួនបីដង ដោយយោងទៅតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី ព្រមទាំងបង្វិលវ៉ាល់ទាំងអស់ចុះឡើងចំនួន 3 ដង។

    • ផ្ទៀងផ្ទាត់ថាមានការផ្គត់ផ្គង់ទឹកស្អាត និងសាប៊ូដុំនៅជិត បានគ្រប់គ្រាន់ ហើយលាងធាតុ​គីមីណាមួយដែលប៉ះអ្នក ចេញភ្លាមៗ។

    • អាន និងអនុវត្តដោយយក​ចិត្តទុក​ដាក់តាម​ស្លាកសញ្ញាព្រមានអំពីធាតុគីមី និង​សន្លឹក​ទិន្នន័យអំពីសុវត្ថិភាព​(SDSs) សម្រាប់រាល់ធាតុគីមី​ដែលត្រូវ​បានប្រើ ហើយការពារខ្លួនអ្នក​ដោយ​យោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។

    • ការពារខ្លួនរបស់អ្នកជានិច្ចនៅពេលប្រើប្រាស់ធាតុគីមី។ ប្រើប្រាស់ឧបករណ៍ការពារខ្លួន (PPE) ដែលត្រឹមត្រូវ ដើម្បីការពារប្រឆាំងនឹងការប៉ះ​ពាល់ជាមួយធាតុគីមី ដូចជាខាងក្រោម៖

      • វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ

      • ឈុតការពារធាតុគីមី

      • ប្រដាប់​ជំនួយការដកដង្ហើម ឬ​ម៉ាស់តម្រង

      • ស្រោមដៃធន់នឹងសារធាតុគីមី

      • ស្បែកជើងកវែង ឬ​ស្បែកជើងមាំផ្សេងទៀត

      • ការផ្លាស់ប្ដូរសម្លៀកបំពាក់ សាប៊ូដុំ និងកន្សែងដែលប្រើហើយអាចបោះចោលបាន​សម្រាប់ការសម្អាត

    • ទទួលការបណ្ដុះបណ្ដាលបានត្រឹមត្រូវមុនពេលប្រើប្រាស់ ឬចាត់ចែងសារធាតុគីមី

    • ប្រើប្រាស់ធាតុគីមីដែលត្រឹមត្រូវសម្រាប់ការងារ។

    • អនុវត្តតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមីសម្រាប់សុវត្ថិភាពក្នុងការបាញ់​ធាតុគីមី។ ហាមធ្វើឲ្យលើសពីសម្ពាធបាញ់ថ្នាំរបស់ប្រព័ន្ធដែលត្រូវបានណែនាំ។

    • ហាមបំពេញ ក្រិត ឬសម្អាតគ្រឿងចក្រនៅពេលដែលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្នុងកន្លែង។

    • ប្រើសារធាតុគីមីនៅក្នុង​កន្លែងដែល​មានខ្យល់ចេញចូលបានល្អ។

    • ហាមបរិភោគ ផឹក ឬ​ជក់​បារី​ខណៈពេល​ធ្វើការនៅក្បែរ​សារធាតុគីមី។

    • ហាមសម្អាតក្បាលបាញ់​ដោយការ​ផ្លុំវា ឬ​ដាក់​វានៅក្នុង​មាត់​របស់​អ្នក​។

    • ត្រូវលាងដៃរបស់​អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែល​អាច​ធ្វើទៅបាន ក្រោយ​ពីធ្វើការ​ជា​មួយ​សារធាតុគីមី។

    • រក្សាសារធាតុគីមីនៅក្នុងកញ្ចប់ដើមរបស់វា និងរក្សាទុកនៅក្នុងទីតាំងដែលមានសុវត្ថិភាព។

    • បោះចោលសារធាតុគីមី និងធុងគីមីដែលមិនប្រើឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនផលិតសារធាតុគីមី និងច្បាប់​ក្នុង​ស្រុក​របស់អ្នក។

    • សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់​អ្នក​នៅពីលើ ឬនៅក្នុងពេលបើកធុង។

    • អនុវត្តតាមបទប្បញ្ញត្តិក្នុងមូលដ្ឋាន រដ្ឋ និងសហព័ន្ធទាំងអស់សម្រាប់ការរីករាលដាល ឬការ​បាញ់ថ្នាំសារធាតុគីមី។

    ការអនុវត្តការពិនិត្យមើលមុនពេលបញ្ឆេះ

    ពិនិត្យមើលធាតុខាងក្រោមរាល់ពេលដែលអ្នកចាប់ផ្តើមប្រើម៉ាស៊ីន​បាញ់ថ្នាំរៀងរាល់ថ្ងៃ៖

    • ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់។

      Note: សំបកកង់របស់គ្រឿងចក្រ​នេះ​មាន​លក្ខណៈ​ខុស​ពី​សំបក​កង់​រថយន្ត សំបកកង់ទាំងនេះត្រូវការសម្ពាធខ្យល់តិច ដើម្បីកាត់​បន្ថយ​ការបង្ហាប់ និង​ការខូចខាតស្មៅ។

    • ពិនិត្យមើល​រាល់​កម្រិត​សារធាតុរាវ និងបន្ថែម​បរិមាណសមស្របនៃ​សារធាតុរាវជាក់លាក់ ប្រសិនបើបានរកឃើញថា​សារធាតុរាវណាមួយមានកម្រិត​ទាប។

    • ពិនិត្យមើលប្រតិបត្តិការឈ្នាន់ហ្វ្រាំង។

    • ពិនិត្យមើលថា អំពូលភ្លើងកំពុងដំណើរការ។

    • បង្វិលចង្កូតទៅឆ្វេង និងស្តាំ ដើម្បីពិនិត្យមើលការឆ្លើយតបរបស់ចង្កូត។

    • ជាមួយនឹង​ម៉ាស៊ីនដែល​បាន​ពន្លត់ សូម​ពិនិត្យ​រកមើល​ការលេចធ្លាយប្រេង ការ​ធូររលុងគ្រឿងខ្ចៅ និង​ការ​ដំណើរការខុស​ប្រក្រតីដែល​អាច​កត់​សម្គាល់​បាន​ផ្សេងទៀតណាមួយ។​

    ប្រសិនបើ​ធាតុខាងលើណាមួយមិនមានភាពត្រឹមត្រូវទេ សូមជូនដំណឹងទៅ​ជាងម៉ាស៊ីនរបស់​អ្នក ឬ​ពិនិត្យ​មើលជាមួយ​អ្នកគ្រប់គ្រង​របស់អ្នក​ មុនពេល​​យកម៉ាស៊ីនបាញ់ថ្នាំ​ចេញទៅក្រៅជារៀងរាល់ថ្ងៃ។ អ្នកគ្រប់គ្រងរបស់អ្នកប្រហែលជាចង់ឲ្យអ្នកពិនិត្យមើលធាតុផ្សេងៗទៀតប្រចាំថ្ងៃ ដូច្នេះ​សួរ​ថា ​តើការ​ត្រួតពិនិត្យ​អ្វី​ខ្លះ​​ដែល​អ្នកទទួលខុសត្រូវដើម្បីអនុវត្ត។

    ការរៀបចំ​គ្រឿងចក្រ

    ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

    មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើប្រាស់គ្រឿងចក្រ សូមពិនិត្យមើលកម្រិតប្រេងនៅក្នុងប្រអប់រវៃម៉ាស៊ីន យោងទៅ ។

    ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ស្អំ

    មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើគ្រឿងចក្រ សូមពិនិត្យមើលប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន សូមមើល ។

    ការពិនិត្យមើលប្រព័ន្ធអ៊ីដ្រូលិក

    មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើគ្រឿងចក្រ សូមពិនិត្យមើលប្រព័ន្ធហាយដ្រូលិក សូមមើល ។

    ការ​ពិនិត្យសម្ពាធខ្យល់សំបកកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យសម្ពាធខ្យល់សំបកកង់។
  • ពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់ដើម្បីធានាបាននូវកម្រិតត្រឹមត្រូវ។ សប់កង់ក្នុងកម្រិត 1.38 បារ (20 psi)។

    Note: ជាមួយគ្នានេះដែរក៏ត្រូវពិនិត្យមើលសំបកកង់ក្រែងមានសឹក ឬដាច់ខូច។

    ការពិនិត្យមើលហ្វ្រាំង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលហ្វ្រាំង។
  • មុនពេលចាប់ផ្ដើមម៉ាស៊ីនបាញ់ថ្នាំ សូមជាន់ឈ្នាន់ហ្វ្រាំងសើៗ។ ប្រសិនបើឈ្នាន់ផ្លាស់ទីច្រើនជាង 2.5 ស.ម មុនពេលដែលអ្នកមានអារម្មណ៍ថាជាប់គាំង, លៃតម្រូវហ្វ្រាំង; យោងទៅ ។

    ការព្រមាន

    ប្រសិនបើអ្នកដំណើរការម៉ាស៊ីនបាញ់ថ្នាំជាមួយហ្វ្រាំងរឹតមិនល្អ ឬសឹករិចរឹល អ្នកអាចបាត់បង់ការគ្រប់គ្រងម៉ាស៊ីនបាញ់ថ្នាំ ដែលបណ្ដាលអោយអ្នក ឬអ្នកឈរនៅក្បែររងរបួសធ្ងន់ធ្ងរ ឬស្លាប់។

    ឧស្សហ៍ឆែកមើលហ្វ្រាំងមុនពេលដំណើរការម៉ាស៊ីនបាញ់ថ្នាំ ហើយត្រូវរឹត និងជួសជុលអោយបានត្រឹមត្រូវជានិច្ច។

    ការ​បន្ថែម​ប្រេង

    លក្ខណៈបច្ចេកទេសរបស់ប្រេង

    ប្រេងឥន្ធនៈប្រើប្រាស់ប្រេងសាំងគ្មានជាតិសំណដែលមានកម្រិតអុកតាន 87 ឬខ្ពស់ជាងនេះ។ ((R+M)/2 វិធីសាស្រ្តវាយតម្លៃ)
    ប្រេងឥន្ធនៈលាយអេតាណុលប្រើប្រេងសាំងដែលគ្មានជាតិសំណលាយជាមួយអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។
    ប្រេងសាំងដែលមានជាតិអេតាណុល 15% (E15) តាមកម្រិតមិនត្រូវបានអនុញ្ញាតឱ្យប្រើទេ។ កុំប្រើប្រេងសាំងដែលផ្ទុកអេតាណុលលើសពី 10% តាមកម្រិត, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេងសាំងដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។

    Important: ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមប្រើតែប្រេងឥន្ធនៈស្អាត ហើយថ្មី (មានអាយុក្រោម 30 ថ្ងៃ) ប៉ុណ្ណោះ។

    • កុំ ប្រើប្រេងសាំងផ្ទុកជាតិមេតាណុល។

    • កុំរក្សាទុកប្រេងឥន្ធនៈនៅក្នុងស៊ីទែនប្រេងក៏បាន ឬក្នុងធុងប្រេងក៏បាន នៅរដូវរងារលុះត្រាតែអ្នកប្រើសូលុយស្យុងការពារការរំហួតប្រេង។

    • កុំ បន្ថែមប្រេងទៅក្នុងប្រេងសាំង។

    ការ​ចាក់​ប្រេង​ទៅ​ក្នុងស៊ីទែនប្រេង

    ចំណុះធុងសាំង៖ ប្រមាណជា 45 L។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ ពន្លត់ម៉ាស៊ីន ដោះកូនសោចេញ ហើយទុកឱ្យម៉ាស៊ីនចុះត្រជាក់។

    2. សម្អាត​តំបន់​ជុំវិញ​គម្រប​ធុង​ប្រេង (រូបភាព

      artpending
    3. ដកគម្រប​ធុង​ប្រេង។

    4. ចាក់​ប្រេង​ត្រឹម​​ប្រហែល 2.5 ស.ម​ នៅ​ក្រោម​ផ្នែក​ខាងលើ​នៃ​ធុង (ក្រោម​មាត់​ធុង)។

      Note: ចន្លោះចំហនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។ ហាម​ចាក់​ប្រេងក្នុងធុងហៀរជ្រុល។

    5. ដំឡើងគម្រប​ធុង​ប្រេងទៅនឹងធុងអោយបានល្អល្អ។

    6. សូមជូតប្រេងដែលអាចនឹងកំពប់ឲ្យស្ងួត។

    ការសាក​គ្រឿងចក្រថ្មី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 100 ម៉ោងដំបូង
  • ដើម្បីផ្ដល់នូវប្រើប្រាស់បានត្រឹមត្រូវ និងអាយុកាលម៉ាស៊ីននៅបានយូរ សូមអនុវត្តតាមគោលការណ៍ណែនាំទាំងនេះសម្រាប់រយៈពេល 100 ម៉ោងប្រតិបត្តិការដំបូង៖
    • ពិនិត្យមើលប្រេងម៉ាស៊ីន និងកម្រិតសារធាតុរាវអោយបានទៀងទាត់ និងត្រូវប្រុងប្រយ័ត្នចំពោះការឡើងកម្ដៅខ្លាំងនៅក្នុងសាមាសធាតុណាមួយនៃម៉ាស៊ីនបាញ់ថ្នាំ។

    • ក្រោយពេល​បញ្ឆេះម៉ាស៊ីន​ដែល​ត្រជាក់ ត្រូវ​ទុក​ឲ្យវាឡើងក្ដៅ​ប្រហែល 15 វិនាទី​មុនពេលបង្កើនល្បឿន។

    • ជៀសវាងប្រណាំងម៉ាស៊ីន។

    • បញ្ជា​ម៉ាស៊ីនបាញ់ថ្នាំដោយ​ប្រើ​ល្បឿន​ផ្សេងៗគ្នា។ ជៀសវាង​ការ​ចាប់ផ្ដើមលឿន និង​បញ្ឈប់ភ្លាមៗ។

    • សូមអាន សម្រាប់ការពិនិត្យ​ពិសេស និងម៉ោងទាប។

    ការរៀបចំម៉ាស៊ីនបាញ់ថ្នាំ

    ការជ្រើសរើស​ក្បាលបាញ់

    Note: សូមអានការណែនាំ​អំពី​ការជ្រើសរើស​ក្បាល​បាញ់​ដែល​អាចរកបាន​តាមរយៈអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាតរបស់​អ្នក។

    តួប៉មតូចអាចទទួលយកបានរហូតដល់ 3 ក្បាលបាញ់ផ្សេងគ្នា។ ដើម្បី​ជ្រើសរើស​ក្បាលបាញ់​ដែល​ចង់​បាន សូម​អនុវត្ត​ដូចខាងក្រោម៖

    1. បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ដោះកូនសោចេញ ហើយដាក់ហ្វ្រាំងដៃ។

    2. កំណត់​កុងតាក់​ផ្នែកមេទៅទីតាំង បិទ ហើយ​កំណត់​កុងតាក់ម៉ូទ័រ​បូមម៉ាស៊ីនបាញ់ថ្នាំ​ទៅ​ទីតាំង បិទ ។

    3. បង្វិលប៉មតូចរបស់ក្បាលបាញ់នៅក្នុងទិសដៅមួយណាក៏បានទៅ​ក្បាលបាញ់​ដែល​ត្រឹមត្រូវ។

    4. សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត អនុវត្តការក្រិតលំហូរ សូមយោងទៅលើ សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

    ការជ្រើសរើស​តម្រង​បឺត

    ឧបករណ៍ស្តង់ដា៖ តម្រង​បឺត​សំណាញ់ 50 (ពណ៌ខៀវ)

    ប្រើតារាងតម្រងបឺតដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់​សម្រាប់ក្បាលបាញ់ ដែលអ្នកកំពុង​ប្រើ​ដោយ​ផ្អែក​លើ​ផលិតផល ឬ​សូលុយស្យុងគីមីដែល​មានកំហាប់ប្រេងស្មើនឹងទឹក។

    តារាងតម្រងបឺត

    លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ)ទំហំសំណាញ់អេក្រង់*លេខកូដពណ៌តម្រង
    ពណ៌លឿង (0.2 gpm)50ពណ៌ខៀវ
    ពណ៌ក្រហម (0.4 gpm)50ពណ៌ខៀវ
    ពណ៌ត្នោត (0.5 gpm)50 (ឬ 30)ពណ៌ខៀវ (ឬពណ៌បៃតង)
    ពណ៌ប្រផេះ (0.6 gpm)30ពណ៌បៃតង
    ពណ៌ស (0.8 gpm)30ពណ៌បៃតង
    ពណ៌ខៀវ (1.0 gpm)30ពណ៌បៃតង
    ពណ៌បៃតង (1.5 gpm)30ពណ៌បៃតង
    *ទំហំសំណាញ់របស់តម្រងបឺតនៅក្នុងតារាងនេះផ្អែកលើសារធាតុគីមីបាញ់ ឬសូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ស្មើ​នឹង​ទឹក​។

    Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬ​សូលុយស្យុង​ដែលមាន​កំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយ​នឹងម្សៅ សើម អ្នក​ប្រហែលជា​ត្រូវការ​​ប្រើ​សំណាញ់អេក្រង់​គ្រើមសម្រាប់​តម្រងបឺតតាមជម្រើស សូមអាន រូបភាព

    artpending

    នៅពេល​អ្នក​បាញ់​ថ្នាំ​ស្ថិតនៅក្នុង​អត្រា​បាញ់ថ្នាំ​ខ្ពស់ សូមពិចារណាប្រើសំណាញ់​តម្រងបឺត​តាមជម្រើស​ប្រដេញ សូមអាន រូបភាព

    artpending

    ការជ្រើសរើស​តម្រងសម្ពាធ

    ទំហំអេក្រង់ដែលអាចរកបានរួមមាន៖

    ឧបករណ៍ស្តង់ដា៖ តម្រង​បឺត​សំណាញ់ 50 (ពណ៌ខៀវ)

    ប្រើតារាងតម្រងសម្ពាធដើម្បី​កំណត់​អត្តសញ្ញាណ​សំណាញ់អេក្រង់​សម្រាប់​ក្បាល​បាញ់​ដែល​អ្នក​កំពុង​ប្រើផ្អែកលើ​ផលិតផល​គីមី​ ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ស្មើនឹង​ទឹក។

    តារាងតម្រងសម្ពាធ

    លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ)ទំហំសំណាញ់អេក្រង់*លេខកូដពណ៌តម្រង
    នៅពេលត្រូវការ​សម្រាប់​សារធាតុគីមី ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ទាប ឬអត្រាបាញ់​ថ្នាំ​ទាប100ពណ៌បៃតង
    ពណ៌លឿង (0.2 gpm)80ពណ៌លឿង
    ពណ៌ក្រហម (0.4 gpm)50ពណ៌ខៀវ
    ពណ៌ត្នោត (0.5 gpm)50ពណ៌ខៀវ
    ពណ៌ប្រផេះ (0.6 gpm)50ពណ៌ខៀវ
    ពណ៌ស (0.8 gpm)50ពណ៌ខៀវ
    ពណ៌ខៀវ (1.0 gpm)50ពណ៌ខៀវ
    ពណ៌បៃតង (1.5 gpm)50ពណ៌ខៀវ
    នៅពេលត្រូវការ​សម្រាប់​សារធាតុគីមី ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេងខ្ពស់ ឬអត្រាបាញ់​ថ្នាំ​ខ្ពស់30ពណ៌ក្រហម
    នៅពេលត្រូវការ​សម្រាប់​សារធាតុគីមី ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេងខ្ពស់ ឬអត្រាបាញ់​ថ្នាំ​ខ្ពស់16ពណ៌ត្នោត
    *ទំហំសំណាញ់របស់​តម្រងសម្ពាធ​នៅក្នុង​តារាងនេះ ​គឺផ្អែកលើ​សារធាតុគីមី ឬ​សូលុយស្យុង​បាញ់​ដែល​មាន​កំហាប់ប្រេង​ស្មើនឹង​ទឹក។

    Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬ​សូលុយស្យុង​ដែលមាន​កំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយ​នឹង​ថ្នាំ​ម្សៅ​ អ្នក​ប្រហែលជាត្រូវការ​ប្រើ​សំណាញ់អេក្រង់​គ្រើមសម្រាប់​តម្រងសម្ពាធតាមជម្រើស សូមអាន រូបភាព

    artpending

    នៅពេល​អ្នក​បាញ់​ថ្នាំ​ស្ថិតនៅក្នុង​អត្រា​បាញ់ថ្នាំ​ខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងសម្ពាធតាមជម្រើសប្រដេញ សូមអាន រូបភាព

    artpending

    ការជ្រើសរើស​តម្រងចុងក្បាលបាញ់ (តាមជម្រើស)

    Note: ការប្រើប្រាស់តម្រងចុងក្បាលបាញ់តាមជម្រើសដើម្បីការពារចុងក្បាល​បាញ់​របស់​ប្រដាប់​បាញ់ និង​បង្កើន​អាយុ​កាល​ប្រើ​ប្រាស់​របស់​វា។

    ប្រើតារាងតម្រងចុងក្បាលបាញ់ ដើម្បី​កំណត់​អត្តសញ្ញាណ​សំណាញ់អេក្រង់​សម្រាប់​ក្បាល​បាញ់​ដែល​អ្នក​កំពុង​ប្រើផ្អែកលើ​ផលិតផល​គីមី​ ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ស្មើនឹង​ទឹក។

    តារាងតម្រងចុងក្បាលបាញ់

    លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ)ទំហំសំណាញ់តម្រង*លេខកូដពណ៌តម្រង
    ពណ៌លឿង (0.2 gpm)100ពណ៌បៃតង
    ពណ៌ក្រហម (0.4 gpm)50ពណ៌ខៀវ
    ពណ៌ត្នោត (0.5 gpm)50ពណ៌ខៀវ
    ពណ៌ប្រផេះ (0.6 gpm)50ពណ៌ខៀវ
    ពណ៌ស (0.8 gpm)50ពណ៌ខៀវ
    ពណ៌ខៀវ (1.0 gpm)50ពណ៌ខៀវ
    ពណ៌បៃតង (1.5 gpm)50ពណ៌ខៀវ
    *ទំហំសំណាញ់របស់​តម្រងក្បាលបាញ់​នៅក្នុង​តារាងនេះ ​គឺផ្អែកលើ​សារធាតុគីមី ឬ​សូលុយស្យុង​បាញ់​ដែល​មាន​កំហាប់​ប្រេង​​ស្មើនឹង​ទឹក។

    Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬ​សូលុយស្យុង​ដែលមាន​កំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយ​នឹងថ្នាំ​ម្សៅ​ អ្នក​ប្រហែលជាត្រូវការ​ប្រើ​សំណាញ់អេក្រង់​គ្រើមសម្រាប់​តម្រងចុងតាមជម្រើស សូមអាន រូបភាព

    artpending

    នៅពេល​អ្នក​បាញ់​ថ្នាំ​ស្ថិតនៅក្នុង​អត្រា​បាញ់ថ្នាំ​ខ្ពស់ សូមពិចារណាប្រើសំណាញ់​តម្រងចុង​តាម​ប្រដេញ សូមអាន រូបភាព

    artpending

    ការបំពេញធុង

    ការបំពេញធុងទឹកស្អាត

    Important: ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងទឹកស្រស់។

    Note: ធុងទឹកស្អាតត្រូវ​បានប្រើប្រាស់​ក្នុងការ​ផ្គត់ផ្គង់​ប្រភពទឹកស្អាត​សម្រាប់​អ្នក ដើម្បី​លាងសម្អាតសារធាតុគីមី​ចេញ​ពី​ ស្បែក ភ្នែក​​របស់​អ្នក​ ឬផ្ទៃផ្សេងៗទៀត​នៅក្នុង​ករណីមានការប៉ះពាល់ដោយចៃដន្យ។

    ត្រូវបំពេញធុងទឹកស្អាតដោយប្រើទឹកស្អាតជានិច្ច មុនពេល​ធ្វើការ​ចាត់​ចែង ឬ​ការ​លាយសារធាតុគីមីណាមួយ។

    • ដើម្បី​បំពេញ​ធុង​ សូមដោះវីស​គម្របមួលនៅផ្នែកខាងលើ​នៃ​ធុង សូមចាក់​បំពេញ​ធុង​ដោយប្រើ​ទឹកស្អាត និងដំឡើងគម្រប (រូបភាព )។

    • ដើម្បី​បើកក្បាល​រ៉ូប៊ីណេធុងទឹកស្អាត សូមមួលដងនៅលើក្បាលរ៉ូប៊ីណេ(រូបភាព )។

    artpending

    ការ​បំពេញ​ធុងបាញ់ថ្នាំ

    ដំឡើងកញ្ចប់​ឧបករណ៍​លាយ​ជាមុន​នៃសារធាតុ​គីមី (Chemical Pre-Mix Kit) បន្ទាប់បន្សំ ​សម្រាប់​ការ​លាយ​ល្អ​បំផុត និង​ភាពស្អាតនៃធុងខាងក្រៅ។

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    Important: ត្រូវធានាថា​សារធាតុគីមីដែល​អ្នក​ប្រើ គឺ​ត្រូវគ្នាជាមួយ​នឹង Viton™ (សូម​មើល​ស្លាក​របស់​​ក្រុមហ៊ុនផលិត វាគួរតែមានការចង្អុលបង្ហាញ ប្រសិនបើ​វា​មិនត្រូវគ្នា)។ ការប្រើប្រាស់​សារធាតុគីមី​ដែល​មិនត្រូវគ្នា​នឹង Viton នឹងធ្វើឲ្យសឹក​ទ្រនាប់​រាងអក្សរ O នៅក្នុង​ម៉ាស៊ីន​បាញ់​ថ្នាំ​ដែល​បណ្ដាលឲ្យមានការលេចធ្លាយ។

    Important: គំនូសក្រិតបរិមាណថ្នាំក្នុងធុងគឺសម្រាប់តែ​ជា​ការ​យោង​ប៉ុណ្ណោះ ហើយ​មិន​អាច​ចាត់ទុកថាត្រឹមត្រូវសម្រាប់មាត្រសាស្ត្រឡើយ។

    1. បញ្ឈប់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ដោះកូនសោចេញ ហើយដាក់ហ្វ្រាំងដៃ។

    2. កំណត់បរិមាណទឹកដែលត្រូវការដើម្បីលាយបរិមាណនៃសារធាតុគីមី​ដែលអ្នកត្រូវការ ដូចដែល​បាន​បង្គាប់ដោយ​ក្រុមហ៊ុន​ផលិត​​សារធាតុ​គីមី​។

    3. បើកគម្របធុង​នៅលើ​ធុងបាញ់ថ្នាំ។

      Note: គម្របធុង​មានទីតាំងស្ថិតនៅកណ្ដាល​ផ្នែកខាងលើនៃធុង។ ដើម្បីបើកវា សូមបង្វិលពាក់កណ្ដាលផ្នែកខាងមុខនៃគម្របតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយយោលបើកវា។ អ្នកអាចដកកន្ត្រង​នៅខាងក្រោមគម្របធុង ហើយសម្អាតកន្ត្រងនោះ។

    4. ដំឡើងទុយោបំពេញទៅនឹងក្បាលទុយោបែបរហ័សនៃប្រដាប់​សម្រាប់​ដាក់​បំពេញប្រឆាំងស៊ីហ្វុង។

    5. ថែមទឹកទឹកដែលត្រូវការ 3/4 ទៅក្នុងធុងបាញ់ថ្នាំ (រូបភាព )។

      Important: ត្រូវ​ប្រើ​ទឹកស្អាតជានិច្ច​នៅក្នុង​ធុង​បាញ់ថ្នាំ។ ហាមចាក់កំហាប់ចូលក្នុងធុងទទេរ។

      artpending
    6. បញ្ឆេះម៉ាស៊ីន ដាក់ហ្វ្រាំងដៃ កំណត់​កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ហើយ រុញដៃសន្ទះអ៊ែរទៅចំណុច ការ៉ង់ទីខ្ពស់។

    7. កំណត់​កុងតាក់​អង្រួន​ទៅទីតាំង បើក

      Important: មុននឹងដាក់ម្សៅសើមចូលទៅក្នុងប្រព័ន្ធបាញ់ថ្នាំ Toro ណាមួយ លាយម្សៅក្នុងធុងសមស្របមួយជាមួយនឹងទឹកសាបគ្រប់គ្រាន់ដើម្បីបង្កើតសារធាតុរំអិលដែលហូរដោយសេរី។ ការខកខានក្នុងការធ្វើដូច្នេះអាចបណ្តាលឱ្យមានស្រទាប់សារធាតុគីមីនៅលើបាតធុង ភាពអង្រួន ការស្ទះតម្រង និងអត្រាកម្មវិធីមិនត្រឹមត្រូវ។Toro ណែនាំអោយប្រើឈុតអេឌុចទ័រ (Eductor Kit) ដែលបានអនុម័តសម្រាប់គ្រឿងចក្រនេះ។ ទាក់ទង​អ្នកចែកចាយ Toro ដែលមានការអនុញ្ញាត​សម្រាប់​ព័ត៌មាន​បន្ថែម។

    8. បន្ថែមបរិមាណត្រឹមត្រូវ​នៃ​កំហាប់​សារធាតុគីមីទៅ​ធុង ដូចដែល​បានណែនាំដោយក្រុមហ៊ុនផលិត​សារធាតុគីមី។

    9. បន្ថែម​ទឹកដែល​នៅសល់​ទៅក្នុងធុង ដោះទុយោបំពេញ ហើយបិទគម្របធុង។

      Note: ដើម្បី​ភ្ជិតធុង សូមបិទ​គម្រប ហើយ​បង្វិល​ពាក់កណ្ដាលផ្នែកខាងមុខ​តាមទិសដៅទ្រនិចនាឡិកា។

      Important: ក្រោយពី​ការ​បំពញធុង​ជាលើក​ដំបូង សូមពិនិត្យ​មើល​ខ្សែចងរបស់​ធុង​សម្រាប់​ការឆក់ឱកាសណាមួយ។ រឹតបន្តឹងតាមភាពចាំបាច់។

    ការ​ត្រួតពិនិត្យ​ខ្សែចងធុង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យ​មើលខ្សែចងធុង។
  • Important: ការរឹតបន្តឹងខ្ចៅប៊ូឡុង​នៃ​ខ្សែចង​ធុងតឹងពេក អាច​បណ្តាល​ឲ្យ​ខូច​ទ្រង់ទ្រាយ និងធ្វើឲ្យខូចធុងនិងខ្សែចង។

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    1. បំពេញធុងមេ​ដោយប្រើទឹក។

    2. ពិនិត្យមើលថាតើ មាន​ចលនាណាមួយ​រវាង​ខ្សែចងធុង និង​ធុង​ដែរឬអត់ (រូបភាព )។

      artpending
    3. ប្រសិនបើបង្គុំ​​ខ្សែចងធុងធូរ សូម​រឹតបន្តឹង​ខ្ចៅខ្ទាស់​ក្បាល​សំប៉ែត និង​ប៊ូឡុងនានា​នៅផ្នែក​ខាងលើ​នៃ​ខ្សែចង​រហូត​ទាល់​តែខ្សែចង​ជាប់ទៅនឹងផ្ទៃរបស់​ធុង (រូបភាព )។

      Note: ហាមរឹតបន្តឹងផ្នែករឹងនៃខ្សែចងធុងតឹងពេក។

    ការធ្វើមាត្រសាស្ត្រវ៉ាល់ផ្លូវកាត់ផ្នែក

    សម្រាប់តែទម្រង់ដោយដៃប៉ុណ្ណោះ

    Important: នៅពេលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត អ្នកត្រូវតែកំណត់ក្លាប៉េផ្នែកទៅទីតាំងបិទ។

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    មុនពេលប្រើម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង នៅពេលណាដែលអ្នកផ្លាស់ប្ដូរ​ក្បាលបាញ់ ឬតាមការចាំបាច់ សូមធ្វើមាត្រសាស្ត្រលំហូរ ល្បឿន​របស់​ម៉ាស៊ីន​បាញ់ថ្នាំ និងកំណត់ការផ្លូវកាត់ផ្នែក។

    Important: ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។

    ការរៀបចំ​គ្រឿងចក្រ

    1. ចាក់បំពេញទឹកស្អាតក្នុង​ធុងបាញ់ថ្នាំតែពាក់បណ្ដាល។

    2. បន្ទាបផ្នែកបាញ់ថ្នាំ

    3. ដាក់ហ្វ្រាំងដៃ។

    4. កំណត់កុងតាក់បញ្ជាការបាញ់ថ្នាំទៅជាធ្វើដោយដៃ។

    5. កំណត់កុងតាក់ផ្នែកចំនួន 3 ទៅទីតាំង បើក ប៉ុន្តែ​ទុក​កុងតាក់ផ្នែកមេនៅ​ទីតាំង បិទ ។

    6. កំណត់កុងតាក់ស្នប់បាញ់ទៅទីតាំង បើក ហើយ​បើក​ការអង្រួន។

    7. នៅលើ InfoCenter, រុករកអេក្រង់ក្រិត ហើយជ្រើសរើសល្បឿនតេស្ត; សូមយោងទៅលើការក្លែងជាល្បឿនតេស្ដនៅក្នុង សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

      1. ចុចប៊ូតុង 3 ឬ 4 ដើម្បីបង្កើន ឬបន្ថយល្បឿនដែលបានក្លែងធ្វើល្បឿន 5.6 km/h។

      2. ចុចប៊ូតុង 4 ដើម្បីបិទបើកកុងតាក់ បើក ការក្លែងធ្វើល្បឿនតេស្ដ។

      3. ចុចប៊ូតុង 5 ដើម្បីរក្សាទុក និងចាកចេញពីអេក្រង់ ល្បឿនតេស្ត ។

    ការលៃតម្រូវវ៉ាល់ផ្លូវកាត់ផ្នែក

    1. ការប្រើប្រាស់កុងតាក់អត្រាបាញ់ថ្នាំ លៃតម្រូវអត្រាបាញ់ថ្នាំដោយយោង​ទៅតាមតារាងខាងក្រោម។

      តារាងអត្រាបាញ់ថ្នាំរបស់ក្បាលបាញ់

      ពណ៌ក្បាលបាញ់SI (Metric)ភាសាអង់គ្លេសស្មៅ
      ពណ៌លឿង159 L/ha17 gpa0.39 gpk
      ពណ៌ក្រហម319 L/ha34 gpa0.78 gpk
      ពណ៌ត្នោត394 L/ha42 gpa0.96 gpk
      ពណ៌ប្រផេះ478 L/ha51 gpa1.17 gpk
      ពណ៌ស637 L/ha68 gpa1.56 gpk
      ពណ៌ខៀវ796 L/ha85 gpa1.95 gpk
      ពណ៌បៃតង1,190 L/ha127 gpa2.91 gpk
    2. បិទកុងតាក់ផ្នែកខាងឆ្វេង និងលៃតម្រូវក្បាលបាញ់ក្លាប៉េផ្នែក (រូបភាព ) រហូតដល់អត្រាដែលបង្ហាញនៅកម្រិតមុនដោយយោងទៅតាមតារាង។

      Note: ភ្លើងសញ្ញាដែលមានលេខនៅលើក្បាលមួល និងម្ជុល​ផ្លូវកាត់ គឺ​សម្រាប់​តែ​ជា​សេចក្ដីយោង​ប៉ុណ្ណោះ។

      artpending
    3. បើកកុងតាក់​ផ្នែកខាងឆ្វេង ហើ​យបិទ​កុងតាក់​ផ្នែក​ខាងស្ដាំ។

    4. លៃតម្រូវក្បាលបាញ់ក្លាប៉េផ្នែកខាងស្ដាំ (រូបភាព ) រហូតដល់អត្រាដែលបង្ហាញនៅកម្រិតមុនដោយយោងទៅតាមតារាង។

    5. បើកកុងតាក់​ផ្នែកខាងស្ដាំ ហើយ​បិទ​កុងតាក់​ផ្នែកកណ្ដាល។

    6. បិទកុងតាក់ផ្នែកខាងឆ្វេង និងលៃតម្រូវក្បាលបាញ់ក្លាប៉េផ្នែក (រូបភាព ) រហូតដល់អត្រាដែលបង្ហាញនៅកម្រិតមុនដោយយោងទៅតាមតារាង។

    7. បិទកុងតាក់ផ្នែកមេ។

    8. បិទ​ម៉ូទ័រប៉ូមបាញ់ថ្នាំ។

    ទីតាំងក្បាលមួលវ៉ាល់អង្រួនឆ្លងកាត់

    • វ៉ាល់​ផ្លូវកាត់​អង្រួន​ស្ថិតនៅក្នុង​ទីតាំងបើកចំហពេញលេញ ដូចបានបង្ហាញនៅក្នុង រូបភាព A។

    • វ៉ាល់​ផ្លូវកាត់​អង្រួន​ស្ថិតនៅក្នុង​ទីតាំងបិទជិត (0) ដូចបានបង្ហាញនៅក្នុង រូបភាព B។

    • វ៉ាល់​ផ្លូវកាត់​អង្រួន​ស្ថិតនៅក្នុង​ទីតាំងមធ្យម (ការលៃ​តម្រូវទាក់ទងទៅនឹង​នាឡិកាសម្ពាធសម្រាប់​ប្រព័ន្ធ​ម៉ាស៊ីនបាញ់ថ្នាំ) ដូចបានបង្ហាញនៅក្នុង រូបភាព C។

    artpending

    ការធ្វើមាត្រសាស្ត្រវ៉ាល់អង្រួនឆ្លងកាត់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    ប្រចាំឆ្នាំ
  • ការធ្វើមាត្រសាស្ត្រវ៉ាល់អង្រួនឆ្លងកាត់
  • Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    1. ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។

    2. ចាក់បំពេញទឹកស្អាតក្នុង​ធុងបាញ់ថ្នាំតែពាក់បណ្ដាលពេញ។

    3. ផ្ទៀងផ្ទាត់ថា​វ៉ាល់​បញ្ជាអង្រួន គឺបើក។

      Note: ប្រសិនបើវាត្រូវ​បានលៃ​តម្រូវ សូមបើកវា​ឲ្យបានពេញលេញ​នៅក្នុងពេលនេះ។

    4. ដាក់ហ្វ្រាំងដៃ ហើយ​បញ្ឆេះ​ម៉ាស៊ីន។

    5. កំណត់ប៊ូតុងទម្រង់ម៉ាស៊ីនបាញ់ថ្នាំទៅទម្រង់ធ្វើដោយដៃ សូមយោងទៅលើ ។

    6. កំណត់កុងតាក់ម៉ាស៊ីនបូមបាញ់ថ្នាំ និងកុងតាក់រញ្ជួយទៅទីតាំង បើក ។

    7. មួលកុងតាក់ផ្នែកមេទៅទីតាំង បិទ ។

    8. រុញដៃសន្ទះអ៊ែរទៅទីតាំង រហ័ស ។

    9. ប្រើកុងតាក់អត្រាអនុវត្តដើម្បីលៃតម្រូវសម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំអោយមានតម្លៃ 689 kPa (100 psi)។

    10. កាច់​កុងតាក់​អង្រួន​ទៅ​ទីតាំង បិទ ហើយ​អាន​នាឡិកាសម្ពាធ។

      • ប្រសិនបើនាឡិកាសម្ពាធបង្ហាញ 689 kPa (100 psi នោះវ៉ាល់ផ្លូវកាត់អង្រួនគឺត្រូវបានធ្វើមាត្រសាស្ត្រត្រឹមត្រូវ។

      • ប្រសិនបើ​នាឡិកាសម្ពាធបង្ហាញខុសគ្នា សូមបន្តទៅជំហានបន្ទាប់។

    11. លៃតម្រូវ​វ៉ាល់​ផ្លូវកាត់​អង្រួន (រូបភាព ) នៅលើ​ផ្នែកខាងក្រោយនៃ​វ៉ាល់អង្រួន​រហូតទាល់តែ​សម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំដែលបានបង្ហាញនៅលើ​នាឡិកាចង្អុលចំលេខ 6.89 បារ (100 psi)។

      artpending
    12. កាច់​កុងតាក់ម៉ាស៊ីនបូមបាញ់ថ្នាំទៅទីតាំង បិទ ។

    13. កាច់ដងបញ្ជាទៅទីតាំង ការ៉ង់ទី/យឺត ហើយកាច់កុងតាក់សោទៅទីតាំង បិទ ។

    កំណត់​ទីតាំង​ម៉ូទ័របូមបាញ់ថ្នាំ

    ស្នប់បាញ់មានទីតាំងនៅជិតផ្នែកខាងក្រោយធុងនៅខាងឆ្វេង (រូបភាព )។

    artpending

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពក្នុងពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • ម្ចាស់​ឬ​អ្នកបញ្ជា​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

    • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ពាក់​ឧបករណ៍ការពារខ្លួន​សមស្របដូចដែល​បាន​ណែនាំ​នៅ​ក្នុង​សុវត្ថិភាព​គីមី។

    • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • កុំផ្ទុកអ្នកដំណើរលើសពី 1 នាក់នៅលើគ្រឿងចក្រ អ្នកដំណើរគួរតែអង្គុយនៅត្រង់ទីតាំងដែលបានកំណត់តែប៉ុណ្ណោះ។

    • ប្រតិបត្តិការ​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ។ ជៀសវាងប្រហោង ឬ​គ្រោះថ្នាក់​កំបាំងនានា។

    • មុនពេល​អ្នក​បញ្ឆេះ​ម៉ាស៊ីន ត្រូវ​ធានាថា​អ្នក​ស្ថិតនៅក្នុង​ទីតាំងប្រតិបត្តិការ​ ឈ្នាន់ទាញស្ថិតនៅត្រង់ទីតាំង ដាច់លេខ ហើយ​បានដាក់​ហ្វ្រាំងដៃ។

    • ត្រូវនៅអង្គុយជាប់ជានិច្ចនៅពេលគ្រឿងចក្រកំពុងមានចលនា។ ត្រូវដាក់ដៃទាំងពីរនៅលើចង្កូតនៅពេលណាដែលអាច និងរក្សាដៃ និងជើងរបស់អ្នកនៅក្នុងបន្ទប់អ្នកបញ្ជា។

    • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • មុនពេល​ថយក្រោយ សូមក្រឡេកមើលទៅក្រោយ ហើយ​ធានាថា​គ្មាននរណាម្នាក់​នៅពីក្រោយអ្នកទេ។ ថយក្រោយយឺតៗ។

    • ហាមបាញ់ថ្នាំ​នៅពេល​ដែល​មាន​មនុស្ស ជាពិសេស​កុមារ​ ឬសត្វចិញ្ចឹម​នៅក្បែរ។

    • ហាមប្រតិបត្តិការគ្រឿងចក្រ​នៅក្បែរ​កន្លែងទំលាក់ ស្នាមភ្លោះ ឬ​ទំនប់។ គ្រឿង​ចក្រ​អាច​នឹង​ក្រឡាប់​ភ្លាម ប្រសិនបើ​ធ្លាក់​កង់​ម្ខាង​ ឬ​ហើបកង់ម្ខាង​។

    • បន្ថយល្បឿន នៅពេល​ប្រតិបត្តិការ​នៅលើ​ដី​រដិបរដុប ដីមិនស្មើ និង​នៅក្បែរចិញ្ចើមផ្លូវ ប្រហោង និង​ការផ្លាស់ប្តូរ​ភ្លាម​ៗផ្សេងៗ​នៅក្នុងស្ថានភាពដី។ ទម្ងន់​អាច​នឹង​ប្រែប្រួល​ដែល​បង្ក​ឲ្យ​គ្រឿងចក្រ​បាត់បង់​ស្ថិរភាព។

    • បញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ដាក់ហ្វ្រាំងដៃ ហើយ​ត្រួតពិនិត្យ​រកមើល​ការខូចខាត​ ក្រោយពីការ​ប៉ះ​ទង្គិច​នឹង​វត្ថុធាតុ ឬប្រសិនបើ​មាន​មានរំញ័រមិនធម្មតានៅក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តប្រតិបត្តិការ។

    • បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលធ្វើការបត់ និងផ្លូវកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។

    • ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការ​គ្រឿងចក្រ​នៅផ្ទៃសើម នៅក្នុងស្ថានភាពអាកាសធាតុមិនល្អ នៅក្នុង​ល្បឿនលឿន ឬ​ជាមួយនឹងបន្ទុកពេញ។ ពេលវេលា និងចម្ងាយបញ្ឈប់កើនឡើងនៅក្នុងលក្ខខណ្ឌទាំងនេះ។

    • ហាមប៉ះម៉ាស៊ីន ឬ​បំពង់ស៊ីម៉ាំងខណៈពេលដែល​ម៉ាស៊ីន​កំពុង​ដំណើរការ ឬ​ក្រោយពេលដែល​ម៉ាស៊ីន​ត្រូវ​បាន​ពន្លត់​ភ្លាម​ៗ​។ តំបន់ទាំងនេះ​អាចនឹងក្ដៅល្មមដែល​បណ្ដាលឲ្យរលាកបាន។

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញឈ្នាន់ទាញទៅទីតាំង ដាច់លេខ ។

      • ពន្លត់​ម៉ូទ័រប៉ូមបាញ់ថ្នាំ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

    • កុំដំណើរការម៉ាស៊ីននៅតំបន់ដែលមានផ្សែងឧស្ម័នហ៊ុំព័ទ្ធ។

    • ហាមបញ្ជាគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    • ប្រើគ្រឿងបន្ទាប់បន្សំ និងគ្រឿងភ្ជាប់ដែលបានអនុម័តដោយ Toro តែប៉ុណ្ណោះ។

    សុវត្ថិភាពនៃប្រព័ន្ធការពារការក្រឡាប់ (ROPS)

    Note: សម្រាប់គ្រឿងចក្រនីមួយៗដែលមាននៅក្នុង សៀវភៅណែនាំអ្នកបញ្ជា, គម្របត្រូវបានដំឡើងដោយ Toro គឺជា ROPS។

    • ហាម ដក ROPS ចេញពីគ្រឿងចក្រ។

    • ត្រូវពាក់ខ្សែក្រវាត់កៅអី ហើយត្រូវធានាថាអ្នកអាចដោះវាយ៉ាងលឿនក្នុង​ពេលមានគ្រោះអាសន្ន។ ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។

    • ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយហាមប៉ះពាល់ពួកវា។

    • រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាព​ដំណើរការ​ប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបាន​ហ្មត់ចត់ជា​ប្រចាំក្រែងមានការខូច និងចាប់ខ្ចៅ​ប៊ូឡុងឲ្យតឹង។

    • ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។

    • ត្រូវប្ដូរថ្មីនូវគ្រឿង ROPS ដែលខូចចេញ។ ហាមជួសជុល ឬកែគ្រឿងនោះ។

    សុវត្ថិភាពនៅទីជម្រាល

    ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់ប្រតិបត្តិការនៅទីជម្រាលដោយមានសុវត្ថិភាព។ ការប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

    • ពិនិត្យមើលឡើងវិញនូវ​សេចក្ដីណែនាំអំពី​ជម្រាលដែ​លមានរាយនៅខាងក្រោមសម្រាប់​ការប្រតិបត្តិការគ្រឿង​ចក្រ​នៅ​លើ​ទី​ជម្រាល និង​ដើម្បី​កំណត់​ថាតើ អ្នក​អាច​ប្រតិបត្តិការ​គ្រឿងចក្រ​នៅក្នុង​ស្ថានភាពនៅថ្ងៃនោះ និង​នៅទីតាំងការងារ​នោះ​បាន​ដែរ​​ឬ​អត់​។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះប្រតិបត្តិការ​គ្រឿងចក្រ​លើទីជម្រាលបាន។

    • កំណត់ថាតើ ទីជម្រាល​មានសុវត្ថិភាព​សម្រាប់ការប្រតិបត្តិការគ្រឿងចក្រដែរឬអត់ រួមទាំង​ការអង្កេតទីតាំង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ធ្វើដំណើរឡើង និងចុះនៅលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ ប្រសិនបើអ្នក​ត្រូវតែ​បត់គ្រឿងចក្រចុះទួល សូម​បត់វាដោយយឺតៗ និង​សន្សឹមៗ ប្រសិនបើអាចធ្វើបាន។ ប្រុងប្រយ័ត្ននៅពេល​អ្នកបើកគ្រឿងចក្រថយក្រោយ។

    • ហាមប្រតិបត្តិការ​គ្រឿងចក្រ​នៅពេល​អ្នក​មិនច្បាស់​អំពីទំនាញ ចង្កូត ឬ​ស្ថិរភាព។

    • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់អាចលាក់ការរាំងស្ទះ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

    • ត្រូវដឹងថា ការប្រតិបត្តិការ​គ្រឿងចក្រ​នៅលើ​ផ្នៃសើម ផ្លូវកាត់​ជម្រាល ឬ​ចុះទួល​អាចនឹង​បណ្ដាល​ឲ្យគ្រឿងចក្រ​បាត់បង់​ទំនាញ។ ការបាត់បង់​ទំនាញ​របស់កង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។

    • ប្រើការប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ ប្រសិនបើកង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

    • ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការ​គ្រឿងដែល​មានគ្រឿងភ្ជាប់ ដោយសារតែគ្រឿងភ្ជាប់​ទាំងនោះ​អាចនឹង​ប៉ះពាល់​ដល់​​ស្ថិរភាព​របស់​គ្រឿងចក្របាន។

    • ប្រសិនបើ​ម៉ាស៊ីនរលត់ ឬ​អ្នក​ចាប់ផ្ដើម​បាត់បង់​សន្ទុះកម្លាំងជម្រុញ​ខណៈពេល​ឡើងទួល សូមចាប់ហ្វ្រាំងសន្សឹមៗ និង​ត្រឡប់​ចុះ​ក្រោមដោយត្រង់យឺតៗពីលើទួល។​

    • ត្រូវរក្សាប្រអប់លេខនៅក្នុង​កាដាក់លេខជានិច្ច (ប្រសិនបើអាចធ្វើបាន) នៅពេល​អ្នក​បើកគ្រឿងចក្រ​ចុះជម្រាល។

    • ហាមចតគ្រឿងចក្រនៅលើកន្លែងជម្រាលចុះ។

    • ទម្ងន់របស់​សម្ភារនៅក្នុង​ធុង​ អាច​ផ្លាស់ប្ដូរ​ការគ្រប់គ្រង​នៃ​គ្រឿងចក្របាន។ ដើម្បីជៀសវាងការ​បាត់បង់ការបញ្ជា និង​ការរងរបួសរាងកាយ សូមអនុវត្ត​គោលការណ៍ណែនាំទាំងនេះ៖

      • នៅពេល​ប្រតិបត្តិការ​ដោយមានបន្ទុកធ្ងន់ សូមបន្ថយល្បឿនរបស់​អ្នក ហើយ​ទុកឲ្យមានចម្ងាយចាប់ហ្វ្រាំងគ្រប់គ្រាន់។ ហាមចាប់ហ្រ្វាំងភ្លាមៗ។ ប្រើការប្រុងប្រយ័ត្នបន្ថែមនៅលើទីជម្រាល។

      • បន្ទុករាវផ្លាស់ប្តូរ ជាពិសេសនៅពេលកាច់ចង្កូត ការឡើង ឬការចុះជម្រាល ការផ្លាស់ប្ដូរល្បឿនភ្លាមៗ ឬ​ក៏នៅពេល​បើកបរ​នៅ​លើផ្ទៃរដិបរដុប។ ការផ្លាស់ប្ដូរបន្ទុកអាច​ធ្វើឲ្យគ្រឿងចក្រ​ក្រឡាប់​បាន។

    ការបញ្ជាគ្រឿងចក្រ

    ការបញ្ឆេះម៉ាស៊ីន

    1. អង្គុយល់កៅអីអ្នកបញ្ជា ហើយត្រូវដកជើងរបស់អ្នកចេញពីឈ្នាន់ទាញ។

    2. ត្រូវប្រាកដថាការបញ្ជាខាងក្រោមត្រូវបានកំណត់៖

      • ជាប់ហ្វ្រាំងដៃ។

      • ឈ្នាន់ទាញស្ថិតក្នុងទីតាំង ដាច់លេខ ។

      • ស្នប់បាញ់បានបិទ។

      • សន្ទះបិទបើអ៊ែរស្ថិតនៅទីតាំង យឺត ។

    3. កាច់សោទៅកាន់ទីតាំង បញ្ឆេះ ។

    4. រវៃម៉ាស៊ីនកុំអោយលើសពី 15 វិនាទី។

    5. ព្រលែងសោនៅពេល​ម៉ាស៊ីនឆេះ។

    6. ដំណើរការម៉ាស៊ីននៅល្បឿន ការ៉ង់ទី ឬបិទបើកសន្ទះអ៊ែររហូតដល់ម៉ាស៊ីនក្ដៅ។

    ការបើកបរគ្រឿងចក្រ

    1. លែងហ្វ្រាំងដៃ ហើយជាន់ឈ្នាន់ទាញទៅមុខដើម្បីបរគ្រឿងចក្រទៅមុខ ឬជាន់ឈ្នាន់ថយក្រោយដើម្បីបរគ្រឿងចក្រថយក្រោយ។

      Important: ត្រូវប្រាកដថាទុកអោយម៉ាស៊ីនបាញ់ថ្នាំមកដល់ចំណុចឈប់សិនមុនពេលប្ដូររវាងទីតាំង ទៅមខ និង ថយក្រោយ ។

    2. ដើម្បីបញ្ឈប់គ្រឿងចក្រយឺតៗ ត្រូវលែងឈ្នាន់ទាញ។

      Note: ឈ្នាន់ទាញត្រឡប់ទៅកាន់ទីតាំង ដាច់លេខ ។

    3. ដើម្បីឈប់លឿនៗ សូមជាន់ឈ្នាន់ហ្វ្រាំង។

      Note: ចម្ងាយឈប់នៃគ្រឿងចក្រអាចខុសគ្នាអាស្រ័យលើបន្ទុករបស់ធុងម៉ាស៊ីនបាញ់ថ្នាំ និងល្បឿននៅលើដីនៃគ្រឿងចក្រ។

    ការកំណត់កុងតាក់ចាក់សោល្បឿននៅលើដី

    ការប្រុងប្រយ័ត្ន

    ប្រសិនបើអ្នកចុចកុងតាក់ចាក់សោល្បឿនលើដី ហើយមិនបានដាក់ជើងរបស់អ្នកនៅលើឈ្នាន់ទាញទេ នោះត្រាក់ទ័រសណ្ដោអាចឈប់ភ្លាមៗ ហើយបណ្តាលឱ្យអ្នកបាត់បង់ការគ្រប់គ្រង ដែលអាចបណ្តាលឱ្យរងរបួសដល់អ្នក ឬអ្នកនៅក្បែរ។

    ត្រូវប្រាកដថាជើងរបស់អ្នក​ដាក់លើឈ្នាន់ទាញនៅពេលអ្នកដផ្ដាច់កុងតាក់ចាក់សោល្បឿនលើដី។

    1. ចាប់ផ្ដើមដំណើរការស្នប់បាញ់ដោយចុចកុងតាក់ម៉ាស៊ីនបូមបាញ់ថ្នាំទៅទីតាំង បើក សូមយោងទៅលើ

    2. បរទៅមុខ ហើយហើយទទួលបានល្បឿននៅលើដីដែលចង់បាន សូមយោងទៅលើ ។

      Note: អ្នកត្រូវតែបើកគ្រឿងចក្រក្នុងល្បឿនក្រោម 11 km/h (7 mph) ដើម្បីកំណត់ការចាក់សោល្បឿនលើដី។

    3. ចុចផ្នែកខាងលើនៃកុងតាក់ចាក់សោល្បឿនលើដី។

      Note: ពន្លឺនៅលើកុងតាក់បំភ្លឺឡើង។

    4. ដកជើងអ្នកចេញពីឈ្នាន់ទាញ។

      Note: ម៉ាស៊ីនបាញ់ថ្នាំរក្សាបាននូវល្បឿនដែលអ្នកបានកំណត់។

    5. ដើម្បីលែងកុងតាក់ចាក់សោល្បឿនលើដី ដាក់ជើងរបស់អ្នកនៅលើឈ្នាន់ទាញ ហើយចុចផ្នែកខាងក្រោមនៃកុងតាក់ក៏បាន ឬដកជើងរបស់អ្នកចេញពីឈ្នាន់ទាញ ហើយជាន់ឈ្នាន់ហ្វ្រាំង។

      Note: ពន្លឺភ្លើងនៅលើកុងតាក់បានបិទ ហើយប៊ូតុងបញ្ជាការសណ្ដោងក្លាយជាឈ្នាន់ទាញ។

    ការពន្លត់ម៉ាស៊ីន

    1. រុញការបញ្ជាទាំងអស់ទៅទីតាំង ដាច់លេខ ។

    2. ជាន់ហ្វ្រាំងដើម្បីបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។

    3. ដាក់ហ្វ្រាំងដៃ។

    4. រុញដៃប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមទៅរកទីតាំង ការ៉ង់ទី/យឺត ។

    5. កាច់សោទៅកាន់ទីតាំង បិទ ។

    6. ដោះសោចេញពីកុងតាក់ដើម្បីបង្ការកុំឲ្យនរណាម្នាក់បញ្ឆេះម៉ាស៊ីនដោយចៃដន្យ។

    ការផ្ញើសារតាមម៉ាស៊ីន

    មានសារម៉ាស៊ីន 2 ប្រភេទដែលពន្យារពេលនៅលើ InfoCenter នៅពេលម៉ាស៊ីនកំពុងដំណើរការខាងក្រៅដែនកំណត់ប្រតិបត្តិការសុវត្ថិភាព៖

    • សារណែនាំអំពីម៉ាស៊ីន

    • សារបញ្ឈប់ម៉ាស៊ីន

    Note: អ្នកត្រូវតែកំណត់មុខងារបិទសម្លេងនៅក្នុង InfoCenter អោយ បើក សម្រាប់ការណែនាំម៉ាស៊ីន និងបញ្ឈប់សម្លេងរោទិ៍ម៉ាស៊ីនដើម្បីបន្លឺសម្លេង សូមយោងទៅលើការបិទភ្លើងសញ្ញាសម្លេង សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

    Note: និមិត្តសញ្ញា Graphic នៅជ្រុងខាងស្ដាំខាងលើបំផុតនៃអេក្រង់ដើម សារណែនាំអំពីម៉ាស៊ីន ឬសារបញ្ឈប់ម៉ាស៊ីនបង្អុលបង្ហាញថាកំហុសសកម្មមួយកើតមានលើម៉ាស៊ីន។

    សារណែនាំអំពីម៉ាស៊ីន

    ប្រសិនបើសារណែនាំម៉ាស៊ីនបង្ហាញនៅក្នុង InfoCenter, អ្នកគួរតែបញ្ឈប់ប្រតិបត្តិការបាញ់ថ្នាំ ហើយបើកគ្រឿងចក្រទៅកាន់កន្លែងជួសជុល។ ឧទាហរណ៍នៃអេក្រង់ណែនាំមានដូចខាងក្រោម៖

    1. នៅពេលអង្គបញ្ជាម៉ាស៊ីន (ECU) ចាប់បានកំហុសកម្រិតណែនាំ នោះ ភ្លើងសញ្ញាណែនាំម៉ាស៊ីននឹង បង្ហាញឡើង (រូបភាព )។

      artpending
    2. បញ្ឈប់ប្រតិបត្តិការបាញ់ថ្នាំ ហើយបើកគ្រឿងចក្រទៅកន្លែងជួសជុល។

      Note: សារកំហុសសកម្មមួយបង្ហាញឡើង (រូបភាព )។

      artpending
    3. ចុចប៊ូតុង 1 ដល់ 5 ដើម្បីមើលបញ្ជីកំហុសសកម្ម (រូបភាព )។

      • ចុចប៊ូតុង 1 ឬ 2 ដើម្បីរុករកចុះឡើងក្នុងបញ្ជី។

      • ចុចប៊ូតុង 3 ដើម្បីបិទសម្លេងរោទិ៍។

      artpending
    4. ចុចប៊ូតុង 5 ដើម្បីចាកចេញពីបញ្ជីកំហុសសកម្ម ហើយត្រឡប់ទៅកាន់អេក្រង់ដើមវិញ (រូបភាព )។

      artpending

    សារបញ្ឈប់ម៉ាស៊ីន

    នៅពេលសារបញ្ឈប់ម៉ាស៊ីនបង្ហាញឡើងនៅក្នុង InfoCenter, អ្នកបញ្ជាគួរតែចតគ្រឿងចក្រភ្លាមៗ រួចពន្លត់ម៉ាស៊ីន។ ឧទាហរណ៍នៃអេក្រង់ណែនាំមានដូចខាងក្រោម៖

    Important: ប្រតិបត្តិការបន្តនៃម៉ាស៊ីននៅពេលសារបញ្ឈប់បង្ហាញនឹងបណ្ដាលអោយខូចខាតដល់ម៉ាស៊ីន។

    1. នៅពេលអង្គបញ្ជាម៉ាស៊ីន (ECU) ចាប់បានកំហុសកម្រិតធ្ងន់ធ្ងរ នោះ ភ្លើងសញ្ញាបញ្ឈប់ម៉ាស៊ីននឹង បង្ហាញឡើង (រូបភាព )។

      artpending
    2. ចតគ្រឿងចក្រ រួចពន្លត់ម៉ាស៊ីនភ្លាមៗ។

    3. សារកំហុសសកម្មមួយត្រូវបានបង្ហាញឡើងនៅពេលបន្ទាប់ (រូបភាព )។

      artpending
    4. ចុចប៊ូតុង 1 ដល់ 5 ដើម្បីមើលបញ្ជីកំហុសសកម្ម សូមយោងទៅលើ រូបភាព នៅក្នុង ។

      • ចុចប៊ូតុង 1 ឬ 2 ដើម្បីរុករកចុះឡើងក្នុងបញ្ជី។

      • ចុចប៊ូតុង 3 ដើម្បីបិទសម្លេងរោទិ៍។

    5. ចុចប៊ូតុង 5 ដើម្បីចាកចេញពីបញ្ជីកំហុសសកម្ម ហើយត្រឡប់ទៅកាន់អេក្រង់ដើមវិញ រូបភាព នៅក្នុង ។

    ការប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំ

    ដើម្បីប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំ៖ សូមចាក់បំពេញទឹកថ្នាំក្នុងធុងម៉ាស៊ីនបាញ់ថ្នាំ ដាក់ល្បាយផលិតផលទៅកាន់ទីតាំងការងារ ហើយសម្អាតធុង និងប្រព័ន្ធបាញ់។ អ្នកត្រូវតែបំពេញជំហានទាំង 3 នៃជំហានទាំងនេះជាប់ៗគ្នាដើម្បីចៀសវាងធ្វើឱ្យខូចម៉ាស៊ីនបាញ់ថ្នាំ។ ឧទាហរណ៍ ហាមលាយ និង​បន្ថែម​សារធាតុគីមី​នៅក្នុង​ធុងម៉ាស៊ីនបាញ់ថ្នាំនៅពេលយប់ ហើយបន្ទាប់មក​បាញ់ថ្នាំ​នៅពេលព្រឹក។ នេះនាំឱ្យមានការបំបែកសារធាតុគីមីនិងអាចខូចខាតដល់សមាសធាតុម៉ាស៊ីនបាញ់ថ្នាំ។

    ការប្រុងប្រយ័ត្ន

    សារធាតុ​គីមី​គឺ​មាន​គ្រោះថ្នាក់ ហើយ​អាច​បណ្ដាល​ឲ្យមាន​របួស​ផ្ទាល់​ខ្លួន។

    • អាន​ការណែនាំ​នៅលើ​ស្លាក​សារធាតុ​គីមី មុនពេល​ប្រើប្រាស់​សារធាតុ​គីមី ហើយ​អនុវត្ត​តាម​ការណែនាំ​និង​ការ​ប្រុងប្រយ័ត្ន​ផ្ដល់ដោយ​អ្នក​ផលិត។

    • រក្សា​សារធាតុ​គីមី​នៅ​ឲ្យឆ្ងាយ​ពី​ស្បែក​របស់​អ្នក។ ប្រសិនបើ​មានការប៉ះពាល់​នឹង​សារធាតុ​គីមី ត្រូវ​លាងសម្អាត​កន្លែង​ដែលប៉ះពាល់​ដោយ​ប្រើ​សាប៊ូ និង​ទឹកស្អាត។

    • ពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនសមរម្យ (PPE) ទៅតាមការណែនាំរបស់រោងចក្រគីមី។

    ម៉ាស៊ីនបាញ់ថ្នាំ Multi Pro® ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ភាពធន់ខ្ពស់ និងអាយុកាលម៉ាស៊ីនបាញ់ថ្នាំជាប់បានយូរ។ សមា្ភរផ្សេងៗគ្នាត្រូវបានជ្រើសរើសសម្រាប់ហេតុផលជាក់លាក់​​នៅ​កន្លែងផ្សេងៗគ្នានៅលើម៉ាស៊ីនបាញ់ថ្នាំរបស់​អ្នកដើម្បី​បំពេញ​តាម​គោលដៅនេះ។ គួរឲ្យសោកស្ដាយ មិនមានសម្ភារតែមួយដែល​ល្អឥតខ្ចោះសម្រាប់​ការអនុវត្តដែលអាចមើលឃើញទុកជាមុនបានទាំងអស់​ទេ​។

    សារធាតុគីមីមួយ​ចំនួនមានលក្ខណៈឈ្លានពានជាងសារធាតុគីមីផ្សេងៗ ហើយសារធាតុគីមីនីមួយៗធ្វើអន្តរកម្មខុសៗ​គ្នាជា​មួយ​នឹ​ងសម្ភារ​ផ្សេងៗ។ ភាពកកមួយចំនួន (ឧទាហរណ៍ ថ្នាំម្សៅ ធ្យូង) មាន​លក្ខណៈ​ធ្វើឲ្យសឹកកាន់តែច្រើន និង​នាំឲ្យ​មាន​អត្រាសំណឹកកាន់តែ​ខ្ពស់​។ ប្រសិនបើមានសារធាតុគីមីមាននៅក្នុងរូបមន្តដែលផ្តល់នូវការបង្កើនអាយុកាលដល់ម៉ាស៊ីនបាញ់ថ្នាំ សូមប្រើរូបមន្ត​ជំនួស​នេះវិញ​។

    សូមចងចាំជានិច្ចថា ត្រូវសម្អាតម៉ាស៊ីនបាញ់ថ្នាំ និង​ប្រព័ន្ធ​បាញ់​ថ្នាំឲ្យ​បាន​ហ្មត់​ចត់ ក្រោយពីការអនុវត្តទាំងអស់។ ការធ្វើបែបនេះធានាថា ម៉ាស៊ីនបាញ់ថ្នាំរបស់​អ្នក​មាន​អាយុកាលវែង និង​គ្មានបញ្ហា។

    Note: ប្រសិនបើអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការបាញ់ថ្នាំ សូមអាន សៀវភៅណែនាំប្រតិបត្តិករ ដែលបានផ្ដល់មកជាមួយប្រព័ន្ធ។

    មុខងារម៉ាស៊ីនបាញ់ថ្នាំសម្រាប់ទម្រង់អត្រាអនុវត្ត និងទម្រង់ដោយដៃ

    សូមយោងទៅលើ សៀវភៅណែនាំសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate សម្រាប់ពត៌មាននៅខាងក្រោម៖

    មុនពេលប្រតិបត្តិការ

    • អេក្រង់ដើម InfoCenter

    • អេក្រង់ម៉ឺនុយមេ

    • អេក្រង់កូនម៉ឺនុយមេ

    • អេក្រង់សេវាកម្ម

    • អេក្រង់រោគវិនិច្ឆ័យ

    • អេក្រង់អំពី

    កំឡុងពេលប្រតិបត្តិការ

    • ការបញ្ចូលពត៌មានការងារ

    • អេក្រង់ផ្ទៃបាញ់ថ្នាំ InfoCenter

    • ការផ្ដល់ណែនាំរបស់ InfoCenter

    ការបាញ់ថ្នាំជាមួយប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ ExcelaRate

    សូមយោងទៅលើ សៀវភៅណែនាំសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate សម្រាប់ពត៌មានអំពីនិតិវិធីខាងក្រោម៖

    Important: ដើម្បី​ធានាបានថា​ ផលិតផល​នៅតែរក្សា​ការលាយបានល្អ សូមប្រើ​មុខងារអង្រួន​នៅពេល​ណាដែល​អ្នក​មាន​សូលុយស្យុង​នៅក្នុង​ធុង។

    ការបាញ់ស្រោចក្នុងទម្រង់អត្រាអនុវត្ត

    1. ត្រូវធានាថាប្រព័ន្ធបាញ់ថ្នាំត្រូវបានក្រិតសម្រាប់ក្បាលបាញ់សកម្ម សៀវភៅណែនាំសូហ្វវែរ សម្រាប់ ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

    2. មួលក្បាលមួលសម្រាប់វ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់ទៅទីតាំងបិទ (រូបភាព )។

      artpending
    3. កំណត់ប៊ូតុងទម្រង់ម៉ាស៊ីនបាញ់ថ្នាំទៅជាទម្រង់អត្រាអនុវត្ត (រូបភាព )។

      artpending
    4. ផ្លាស់ទីម៉ាស៊ីនបាញ់ថ្នាំទៅកាន់ផ្ទៃស្មៅដែលអ្នកកំពុងបាញ់ថ្នាំ។

    5. ប្រសិនបើអ្នកកំពុងប្រមូលទិន្នន័យផ្ទៃដែលបានបាញ់ និងបរិមាណដែលបានបាញ់សម្រាប់ការដ្ឋាននីមួយៗ សូមជ្រើសរើសអេក្រង់ផ្ទៃបន្ទាប់ (ផ្ទៃបន្ទាប់ 1 ដល់ 20) ដើម្បីកត់ត្រាសម្រាប់ផ្ទៃនីមួយៗ និងពត៌មានបិរមាណ សូមយោងទៅលើការប្រើប្រាស់អេក្រង់ផ្ទៃបន្ទាប់ នៅក្នុង សៀវភៅណែនាំសូហ្វវែរ សម្រាប់ ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

      Note: នៅពេលអ្នកផ្លាស់ទៅកាន់ការដ្ឋានផ្សេងមួយទៀត អ្នកត្រូវជ្រើសរើសអេក្រង់ផ្ទៃរងដើម្បីកត់ត្រាផ្ទៃនីមួយៗ និងពត៌មានបរិមាណ។

    6. ប្រសិនបើអ្នកត្រូវប្ដូរតម្លៃលេខសកម្មរវាងតម្លៃលេខ 1 និងតម្លៃលេខ 2 ពីអេក្រង់ដើម InfoCenter សូចចុចប៊ូតុង 1 និង 2 ដំណាលគ្នាដើម្បីជ្រើសរើស តម្លៃលេខ 1 ឬចុចប៊ូតុង 4 និង 5 ដំណាលគ្នាដើម្បីជ្រើសរើស តម្លៃលេខ 2; សូមយោងទៅលើ សៀវភៅណែនាំសូហ្វវែរ សម្រាប់ ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

    7. កំណត់​កុងតាក់ផ្នែកបាញ់ថ្នាំទៅទីតាំង បើក ។ (រូបភាព )

      artpending
    8. កំណត់កុងតាក់អង្រួន និងកុងតាក់ស្នប់បាញ់ទៅទីតាំង បើក ។ (រូបភាព )

      artpending
    9. កំណត់សន្ទះអ៊ែរទៅទីតាំង រហ័ស ។ (រូបភាព )

    10. បើកបរក្នុងល្បឿនដែលចង់បាន រួចកំណត់កុងតាក់ផ្នែកមេទៅទីតាំង បើក ដើម្បីចាប់ផ្ដើមបាញ់ថ្នាំ (រូបភាព )។

      Note: ប្រើកុងតាក់ផ្នែកមេដើម្បីចាប់ផ្ដើម និងបញ្ឈប់លំហូសនៃសារធាតុគីមីទៅកាន់ផ្នែកបាញ់ថ្នាំដែលបានជ្រើសរើស។

    11. នៅពេលបានបញ្ចប់ការបាញ់ថ្នាំ កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ ដើម្បីបិទផ្នែកបាញ់ថ្នាំទាំងអស់ បន្ទាប់មកកំណត់កុតាក់ស្នប់បាញ់ ទៅទីតាំង បិទ ។

      Note: ការលើកឡើងនូវផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ ហើយបរម៉ាស៊ីនបាញ់ថ្នាំទៅកាន់ផ្ទៃសម្អាត។

      Important: ត្រូវលើកផ្នែកប៊ូមឡើងរហូតដល់ដល់វាបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់​ដឹកជញ្ជូនផ្នែក ដែលបង្កើតទីតាំង​ដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុងនៅពេលណាដែលអ្នកផ្លាស់ទីម៉ាស៊ីនបាញ់ថ្នាំពីផ្ទៃបាញ់ 1 ទៅផ្ទៃមួយទៀត ឬផ្លាស់ទីទៅកាន់កន្លែងរក្សាទុក ឬផ្ទៃសម្អាត។

    ការបាញ់ថ្នាំក្នុងទម្រង់ដោយដៃ

    Note: នីតិវិធីនេះសន្មត់ថាស្នប់បាញ់ត្រូវបានបើក; យោងទៅ រូបភាព ក្នុង ។

    1. ត្រូវប្រាកដថាប្រព័ន្ធបាញ់ថ្នាំត្រូវបានកែតម្រូវសម្រាប់ក្បាលបាញ់សកម្មដែលអ្នកបានជ្រើសរើស។ យោងទៅ ។

    2. កំណត់ប៊ូតុងទម្រង់ម៉ាស៊ីនបាញ់ថ្នាំទៅទម្រង់ធ្វើដោយដៃ (រូបភាព )។

      artpending
    3. កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ សូមយោង រូបភាព នៅក្នុង ។

    4. លៃតម្រូវសន្ទះអ៊ែរទៅល្បឿនម៉ាស៊ីនដែលចង់បានដើម្បីបាញ់ សូមយោង រូបភាព នៅក្នុង ។

    5. បើកទៅទីតាំងបាញ់​​​​​ថ្នាំ។

    6. បន្ទាបផ្នែកទៅក្នុងទីតាំង។

    7. កំណត់កុងតាក់ផ្នែកនីមួយៗតាមតម្រូវការទៅទីតាំង បើក សូមយោង រូបភាព នៅក្នុង ។

    8. ប្រើកុងតាក់អត្រាអនុវត្តដើម្បីទទួលបានសម្ពាធបាញ់ដែលចង់បានដូចបានបង្ហាញនៅក្នុងកុងតាក់អត្រាអនុវត្ត (រូបភាព )។

      artpending
    9. បើកបរក្នុងល្បឿនដែលចង់បាន រួចកំណត់កុងតាក់ផ្នែកមេទៅទីតាំង បើក ដើម្បីចាប់ផ្ដើមបាញ់ថ្នាំ សូមយោង រូបភាព នៅក្នុង ។

      Note: នៅពេលធុង​ជិតអស់ ការអង្រួន​អាចនឹងបណ្ដាលឲ្យមាន​ពពុះ​នៅក្នុង​ធុង។ នៅក្នុងករណីនេះ កាច់កុងតាក់រញ្ជួយទៅទីតាំង បិទ ។ ជាជម្រើស អ្នកអាចបន្ថែមថ្នាំប្រឆាំងនឹងការឡើងពពុះនៅក្នុងធុងបាន។

    10. នៅពេលបានបញ្ចប់ការបាញ់ថ្នាំ កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ ដើម្បីបិទផ្នែកទាំងអស់ បន្ទាប់មកកំណត់កុតាក់ស្នប់បាញ់ ទៅទីតាំង បិទ ។

      Note: បញ្ជូនផ្នែកទាំងអស់ទៅទីតាំងបាញ់ថ្នាំវិញ ហើយបរម៉ាស៊ីនបាញ់ថ្នាំទៅកាន់ផ្ទៃសម្អាត។

      Important: ត្រូវលើកផ្នែកទាំងឡាយឡើងរហូតដល់ដល់វាបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់​ដឹកជញ្ជូនផ្នែក ដែលបង្កើតទីតាំង​ដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងផ្នែក ត្រូវបានត្រឡប់មកវិញទាំងស្រុងនៅពេលណាដែលអ្នកផ្លាស់ទីម៉ាស៊ីនបាញ់ថ្នាំពីផ្ទៃបាញ់ 1 ទៅផ្ទៃមួយទៀត ឬផ្លាស់ទីទៅកាន់កន្លែងរក្សាទុក ឬផ្ទៃសម្អាត។

    តេស្ដចាប់

    Important: អ្នកនឹងត្រូវផ្ដល់ធុងត្រងដែលបានក្រិត (ចង់បានធុងដែលមានការកើនឡើងជាមួយចំណុះ 0.01 ml (1/2 fl. oz) និងនាឡិកាកំណត់ពេលដើម្បីបំពេញនិតិវិធីនេះ។

    ការរៀបចំសម្រាប់ការធ្វើតេស្ដចាប់

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    1. ត្រូវធានាថាធុងម៉ាស៊ីនបាញ់ថ្នាំស្អាត សូមយោង ។

    2. ចាក់ទឹកស្អាតចូលក្នុងធុងម៉ាស៊ីនបាញ់ថ្នាំចំណុះយ៉ាងហោចណាស់ 568 L សូមយោង ។

    3. ត្រូវប្រាកដថាក្បាលបាញ់ដែលអ្នកចង់ធ្វើតេស្ដ ស្ថិតក្នុងទីតាំងបាញ់សកម្ម (ចុះក្រោម) ()។

    4. សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត ត្រូវធានាថាក្បាលបាញ់សម្រាប់វ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់ស្ថិតនៅក្នុងទីតាំងដែលបានបិទ (រូបភាព )។

      artpending
    5. សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត ត្រូវធានាថាវ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់ត្រូវបានបិទ (រូបភាព )។

    6. ដាក់ហ្វ្រាំងដៃ ហើយ​បញ្ឆេះ​ម៉ាស៊ីន។

      Note: ទុកអោយម៉ាស៊ីនចុះត្រជាក់រយៈពេល 10 នាទី។

    7. សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត ធ្វើតាមជំហានក្នុងការប្រើប្រាស់ល្បឿនតេស្ដ សូមយោងទៅលើ សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

      Note: កំណត់ល្បឿនតេស្តដែលបានធ្វើអោយដូចនៅចន្លោះ 4 km/h និង 14 km/h។

    ការអនុវត្តតេស្តចាប់

    1. កំណត់​កុងតាក់ផ្នែកបាញ់ថ្នាំទៅទីតាំង បើក សម្រាប់ផ្នែកដែលអ្នកកំពុងធ្វើតេស្ដ។

    2. កំណត់សន្ទះអ៊ែរទៅទីតាំង រហ័ស ។

    3. កំណត់​កុងតាក់ផ្នែកមេទៅទីតាំង បើក ។

    4. អនុវត្តការធ្វើតេស្ដចាប់ 15 វិនាទីជាមួយក្បាលបាញ់សកម្ម 1។

      artpending
    5. បិទកុងតាក់ផ្នែកមេ កំណត់សន្ទះអ៊ែរទៅទីតាំងយឺត បិទស្នប់បាញ់ និងពន្លត់ម៉ាស៊ីន។

    6. ដាក់ធុងដែលបានក្រិតនៅលើផ្ទៃរាបស្មើ និងកត់ត្រាបរិមាណសារធាតុរាវ (រូបភាព )។

      Important: នៅពេលអ្នកកំពុងពិនិត្យមើលធុងដែលបានក្រិតនោះ អ្នកត្រូវតែដាក់ធុងនៅលើផ្ទៃរាបស្មើ។

      Important: នៅពេលអ្នកកំពុងពិនិត្យមើលធុងដែលបានក្រិតនោះ សូមពិនិត្យមើលបរិមាណសារធាតុរាវនៅក្នុងធុងដែលបានក្រិតនៅចំណុចទាបបំផុតនៃខ្សែកោងផ្ទៃសារធាតុរាវ។

      Important: កំហុសតូចតាចក្នុងការពិនិត្យមើលបរិមាណសារធាតុរាវនៅក្នុងធុងដែលបានក្រិតនឹង ប៉ះពាល់យ៉ាងខ្លាំងដល់ភាពត្រឹមត្រូវនៃការក្រិតម៉ាស៊ីនបាញ់ថ្នាំ។

      artpending
    7. ប្រៀបធៀបបរិមាណទឹកនៅក្នុងធុងក្រិតជាមួយបរិមាណក្បាលបាញ់នៅក្នុងតារាងតេស្តចាប់ 15 វិនាទី។

      តារាងតេស្តចាប់ 15 វិនាទី

      ពណ៌ក្បាលបាញ់ប្រមូលគិតជាមីលីលីត្រក្នុងរយៈពេល 15 វិនាទីប្រមូលគិតជាអោនស៍ក្នុងរយៈពេល 15 វិនាទី
      ពណ៌លឿង1896.4
      ពណ៌ក្រហម37812.8
      ពណ៌ត្នោត47316.0
      ពណ៌ប្រផេះ56719.2
      ពណ៌ស75725.6
      ពណ៌ខៀវ94632.0
      ពណ៌បៃតង1,41948.0
    8. ប្រសិនបើកម្រិតទឹកនៅក្នុងធុងត្រងដែលបានក្រិតមានចំណុះច្រើនជាង ឬតិចជាងបរិមាណក្បាលបាញ់ចំនួន 7.4 ml នៅក្នុងតារាងតេស្តចាប់ 15 វិនាទី សូមអនុវត្តតាមវិធាន 1 ក្នុងចំណោមខាងក្រោម៖

      • ធ្វើការក្រិតលំហូរ ឬប្ដូរក្បាលបាញ់ដែលសឹកចេញ ហើយធ្វើការក្រិតលំហូរ សូមយោងទៅលើនិតិវិធីក្រិតលំហូរនៅក្នុង សៀវភៅណែនាំសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។

      • ក្រិតក្លាប៉េអង្រួន ឬប្ដូរក្បាលបាញ់ដែលសឹកចេញ ហើយក្រិតក្លាប៉េអង្រួន សូមយោងទៅ ។

    ការកំណត់ទីតាំងផ្នែកបាញ់ថ្នាំ

    កុងតាក់លើកផ្នែកដងនៅលើផ្ទាំងបញ្ជាម៉ាស៊ីនបាញ់ថ្នាំអនុញ្ញាតឲ្យអ្នកផ្លាស់ទីផ្នែក​បាញ់ថ្នាំខាងក្រៅរវាងទីតាំងដឹកជញ្ជូន និងទីតាំងបាញ់ថ្នាំដោយមិនបាច់ចាកចេញពី​កន្លែងអង្គុយរបស់ប្រតិបត្តិករ។ នៅពេលណាដែលអាចធ្វើទៅបាន សូម​បញ្ឈប់​គ្រឿងចក្រ​មុនពេល​ផ្លាស់ប្ដូរ​ទីតាំង​ផ្នែកបាញ់ថ្នាំ។

    ការផ្លាស់ប្ដូរទីតាំងផ្នែកបាញ់ថ្នាំ

    អនុវត្តជំហានដូចខាងក្រោមដើម្បីផ្លាស់ទីផ្នែកបាញ់ថ្នាំខាងក្រៅទៅ​ទីតាំង បាញ់ថ្នាំ ៖

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីបន្ទាបផ្នែកខាងក្រៅ។

      Note: រង់ចាំរហូតទាល់តែផ្នែកបាញ់ថ្នាំខាងក្រៅឈានដល់ទីតាំងបាញ់ថ្នាំពង្រីកពេញ។

    បញ្ចប់ការងារបាញ់ថ្នាំ បន្ទាប់មកអនុវត្តជំហានខាងក្រោមដើម្បីត្រឡប់ផ្នែក​បាញ់​ថ្នាំខាងក្រៅទៅក្នុងទីតាំងដឹកជញ្ជូនវិញ។

    Important: ប្រសិនបើគ្រឿងចក្ររបស់អ្នកដំឡើងឧបករណ៍ Drift Reduction Boom Shroud Kit និងឧបករណ៍ Ultra Sonic Boom Leveling Kit ឬផ្លាស់ទីផ្នែកបាញ់ខាងក្រៅទាំងពីរទៅទីតាំងដឹកជញ្ជូនម្តងមួយៗ។ការផ្លាស់ទីផ្នែកបាញ់ខាងក្រៅទាំងពីរក្នុងពេលតែមួយដោយដំឡើងឈុតគម្របសំពត់ ឬឈុតដូយលើកអាចខូចខាតដល់គម្របសំពត់ សេនស័រ ឬទាំងពីរតែម្ដង។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកបាញ់ថ្នាំខាងក្រៅ រហូតទាល់តែផ្នែក​ទាំងនេះបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់​ដឹកជញ្ជូនប្រើដង​ដែលបង្កើតទីតាំង​ដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុង។

      Important: ដោះកុងតាក់លើកផ្នែកដង នៅពេលផ្នែកបាញ់ថ្នាំខាងក្រៅបានឈានដល់ទីតាំងដែល​ចង់បាន។ ការដំណើរការគ្រឿង​សកម្ម​ជំរុញប្រឆាំងនឹងការបញ្ឈប់បែបមេកានិចអាចនឹងធ្វើឲ្យខូច​ខាតស៊ីឡាំងលើក និង/ឬសមាសធាតុអ៊ីដ្រូលិកផ្សេងទៀត។

      artpending

    Important: ដើម្បីបង្ការការខូចខាតចំពោះស៊ីឡាំងលើក ត្រូវប្រាកដថាគ្រឿងសកម្មជំរុញត្រូវបាន​ត្រឡប់មកវិញទាំងស្រុងមុនពេលដឹកជញ្ជូនគ្រឿងចក្រ។

    ការប្រើប្រាស់បូមរឺស្ស័រដឹកជញ្ជូនប្រើដង

    ម៉ាស៊ីនបាញ់ថ្នាំត្រូវបានបំពាក់មកជាមួយបូមរឺស្ស័រដឹកជញ្ជូនប្រើដងដែលមានមុខងារ​ពិសេស។ ក្នុងករណីដែលផ្នែកបាញ់ថ្នាំប៉ះនឹងវត្ថុដែលមានក្បាលទាបដោយអចេតនា ខណៈពេលនៅក្នុងទីតាំងដឹកជញ្ជូន អ្នកអាចរុញផ្នែក​បាញ់ថ្នាំ​ចេញ​ពីបូមរឺស្ស័រ​ដឹកជញ្ជូន។ ប្រសិនបើរឿងនេះកើតឡើង នោះផ្នែកបាញ់ថ្នាំនឹងមកជាប់ក្នុងទីតាំងផ្ដេកដែលនៅ​ជិតនឹងផ្នែកខាងក្រោយរបស់គ្រឿងចក្រ។ ខណៈពេលដែលចលនានេះនឹងមិនធ្វើឲ្យផ្នែកបាញ់ថ្នាំខូចខាត ផ្នែកទាំងនេះគួរតែត្រូវ​បានកំណត់ទីតាំងភ្លាមៗទៅក្នុងបូមរឺស្ស័រដឹកជញ្ជូន។

    Important: ផ្នែកបាញ់ថ្នាំអាចខូចខាតដោយការដឹកជញ្ជូនផ្នែកទាំងនេះក្នុងទីតាំងក្រៅពីទីតាំងដឹក​ជញ្ជូនរាង “X” ដោយការប្រើប្រាស់បូមរឺស្ស័រ​ដឹក​ជញ្ជូន​ប្រើ​ដង។

    ដើម្បីដាក់ផ្នែកបាញ់ថ្នាំខាងក្រៅត្រឡប់ទៅក្នុងបូមរឺស្ស័រដឹកជញ្ជូនវិញ សូមបន្ទាបផ្នែក​បាញ់ថ្នាំទៅទីតាំងបាញ់ថ្នាំ ហើយបន្ទាប់មក លើកផ្នែកបាញ់ថ្នាំត្រឡប់ទៅទីតាំងដឹក​ជញ្ជូនវិញ។ ធ្វើឲ្យប្រាកដថាស៊ីឡាំងលើកត្រូវបានត្រឡប់ទាំងស្រុង ដើម្បីបង្ការការធ្វើឲ្យខ្សែ​គ្រឿង​សកម្ម​ជំរុញខូចខាត។

    ការប្រុងប្រយ័ត្នជាមុនអំពីការថែទាំស្មៅបានត្រឹមត្រូវ ខណៈពេលប្រតិបត្តិការនៅក្នុងម៉ូដថេរ

    Important: នៅក្រោមលក្ខខណ្ឌមួយចំនួន កំដៅដែលចេញ​ពីម៉ាស៊ីន ធុងទឹក និង​បំពង់​ស៊ីម៉ាំង​អាច​​ធ្វើឲ្យខូចស្មៅ​នៅពេល​ប្រតិបត្តិ​ការ​ម៉ាស៊ីនបាញ់ថ្នាំ​នៅក្នុងម៉ូដថេរ។ ម៉ូដថេររួមមាន ការអង្រួនធុង ការបាញ់ថ្នាំ​ដោយដៃ ដោយកាំភ្លើង​បាញ់​ថ្នាំ ឬដោយប្រើដងដើរ។

    ប្រើការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖

    • ជៀសវាង ការបាញ់ថ្នាំថេរនៅពេលដែលអាកាសធាតុក្តៅខ្លាំង និង/ឬស្ងួត ដោយសារតែ​ស្មៅអាច​មាន​ភាព​តាន​​តឹងកាន់តែខ្លាំងនៅ​ក្នុងអំឡុងរយៈពេលទាំងនេះ។

    • ជៀសវាង ការចតនៅលើ​ស្មៅខណៈពេល​ការបាញ់ថ្នាំ​ថេរ។ ចតនៅលើផ្លូវរទេះនៅពេលណាដែលអាចធ្វើទៅបាន។

    • កាត់បន្ថយ រយៈពេលមកត្រឹមកម្រិតអប្បបរមាដែលគេទុកឲ្យគ្រឿងចក្រនៅដំណើរការ​លើ​កន្លែងពិសេស​នៃធ្លា​ស្មៅ។ ទាំងពេលវេលា និងសីតុណ្ហភាពប៉ះពាល់ដល់ស្មៅច្រើនកម្រិតណាដែលអាចធ្វើអោយវាខូចបាន។

    • កំណត់ល្បឿនម៉ាស៊ីនឲ្យយឺតតាមដែលអាចធ្វើទៅបានដើម្បី​ទទួលបានសម្ពាធនិង​លំហូរដែលចង់បាន។ បែបនេះកាត់បន្ថយកម្ដៅមកត្រឹមកម្រិតតិចបំផុតដែលត្រូវបានបង្កើតឡើង និងល្បឿនខ្យល់ពីកង្ហារបញ្ចុះ​កម្ដៅ។

    • ទុកឲ្យកម្ដៅភាយចេញ ពីថតម៉ាស៊ីនដោយការលើកបង្គុំកន្លែងអង្គុយអំឡុង​ប្រតិបត្តិការនៅនឹងកន្លែង ជាជាងបង្ខំឲ្យភាយចេញពីក្រោមយានយន្ត។

    ដំបូន្មានអំពីការបាញ់ថ្នាំ

    • ហាមបាញ់ត្រួតគ្នាលើកន្លែងដែលអ្នកបានបាញ់ថ្នាំពីមុនរួចហើយ។

    • ពិនិត្យមើលក្បាលបាញ់ដែលត្រូវបានញាត់ឆ្នុក។ ប្ដូររាល់ក្បាលបាញ់ដែលដាច់រហែក ឬខូចខាតចេញ។

    • ប្រើប្រាស់កុងតាក់ផ្នែកមេដើម្បីបញ្ឈប់លំហូរបាញ់ថ្នាំមុនពេលបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។ នៅពេលវាបញ្ឈប់ សូមប្រើប្រាស់ការគ្រប់គ្រងអ៊ែររបស់ម៉ាស៊ីនដើម្បីពន្យារ​ល្បឿនម៉ាស៊ីន ដើម្បីឲ្យការអង្រួនបន្តដំណើរការ។

    • អ្នកនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ នៅពេលដែលអ្នកបើកផ្នែកបាញ់ថ្នាំ។

    ការ​ដោះ​លាងការ​​ស្ទះក្បាលបាញ់

    ប្រសិនបើក្បាលបាញ់ស្ទះនៅពេលដែលអ្នកកំពុងបាញ់ថ្នាំ សូមសម្អាតក្បាលបាញ់ដូច​ខាងក្រោម៖

    1. បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។

    2. កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ហើយ​បន្ទាប់មក​កំណត់​កុងតាក់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំទៅ​ទីតាំង បិទ ។

    3. ដកក្បាលបាញ់ដែលស្ទះចេញ ហើយសម្អាតវាដោយប្រើដបបាញ់ទឹក និង​ច្រាស​ដុស​ធ្មេញ។

    4. ដំឡើងក្បាលបាញ់។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញឈ្នាន់ទាញទៅទីតាំង ដាច់លេខ ។

      • ពន្លត់​ម៉ូទ័រប៉ូមបាញ់ថ្នាំ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • បន្ទាប់ពីបញ្ចប់ការប្រើប្រាស់គ្រឿងចក្រពេញមួយថ្ងៃហើយ ត្រូវលាងសម្អាតសារធាតុគីមីទាំងអស់ដែលនៅសល់ចេញពីផ្នែកខាងក្រៅនៃគ្រឿងចក្រ និងធានាថាប្រព័ន្ធត្រូវបានគេបន្សាប និងលាងជម្រះបីដងយោងតាមការណែនាំពីក្រុមហ៊ុនផលិតសារធាតុគីមី ហើយវ៉ាល់ទាំងអស់ត្រូវបង្វិល 3 ដង សូមមើលសុវត្ថិភាពសារធាតុគីមី។

    • ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។

    • ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬភ្លើង​នាំផ្លូវ ដូចជានៅលើឧបករណ៍កម្ដៅទឹក ឬគ្រឿងអគ្គិសនីផ្សេងទៀត។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។

    • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

    ការសម្អាតម៉ាស៊ីនបាញ់ថ្នាំ

    លាងសម្អាតគ្រឿងចក្រ តាម​តម្រូវការ ដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។ អ្នកអាចប្រើក្រណាត់ជូតនៅពេលលាងសម្អាតគ្រឿងចក្រ។

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    Note: ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាតដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង របើកស្លាកសញ្ញាសំខាន់ៗ ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។

    Important: ហាមលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ អាចនឹងបណ្ដាលឱ្យខូចម៉ាស៊ីនផ្នែក​ខាងក្នុង។

    ការសម្អាតប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ

    ការបង្ហូរធុង

    1. បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. រកមើលវ៉ាល់បង្ហូរធុងនៅខាងឆ្វេង ក្បាំងខាងក្រោយនៃគ្រឿងចក្រ (រូបភាព )។

      Note: វ៉ាល់បង្ហូរត្រូវបានភ្ជាប់ទៅនឹងក្រចាប់​វ៉ាល់​បង្ហូរដែលត្រូវបានចាប់ជាប់នឹងផ្នែកខាងឆ្វេង ក្បាំងខាងក្រោយ។

      artpending
    3. លើកវ៉ាល់ឡើង រហូតដល់ប៊ូឡុងចាប់នៃវ៉ាល់សម្អាតរន្ធនៅក្នុងក្រចាប់វ៉ាល់បង្ហូរ ហើយរំកិលវ៉ាល់ថយក្រោយ (រូបភាព A)។

      artpending
    4. តម្រឹមចុងវ៉ាល់ជាមួយកំប៉ុងបង្ហូរ ហើយបង្វិលគ្រាប់វ៉ាល់ទៅកាន់ទីតាំងបើក (រូបភាព B)។

    5. នៅពេលធុងត្រូវបានបង្ហូរចប់សព្វគ្រប់ហើយ សូមបង្វិលគ្រាប់វ៉ាល់បង្ហូរទៅទីតាំងបិទ ហើយដំឡើងវ៉ាល់លើក្រចាប់វ៉ាល់បង្ហូរ (រូបភាព B និង រូបភាព A)។

      Important: ការបោះចោលសំណល់គីមីនៅក្នងធុងម៉ាស៊ីនបាញ់ថ្នាំ ដោយយោងទៅតាមក្រមក្នុងមូលដ្ឋាន និងសេចក្ដី​ណែនាំរបស់រោងចក្រផលិតវត្ថុធាតុ។

    ការសម្អាតសមាសធាតុខាងក្នុងម៉ាស៊ីនបាញ់ថ្នាំ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតម៉ាស៊ីនបាញ់ថ្នាំ។ អំឡុងទម្រង់ការលាងសម្អាត សូមបង្កើនល្បឿនម៉ូទ័របូមដើម្បីបើកវ៉ាល់បន្ធូរ វ៉ាល់បន្សុទ្ធ​ និងទុយោសារធាតុរាវនៅសល់។
  • Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេល​សម្អាតម៉ាស៊ីនបាញ់ថ្នាំ។

    Important: អ្នកត្រូវតែបង្ហូរ និងចុចទឹកម៉ាស៊ីនបាញ់ថ្នាំជានិច្ច រួមទាំងរាល់ការដំឡើងគ្រឿងបន្សំរបស់ប្រព័ន្ធបាញ់ថ្នាំភ្លាមបន្ទាប់ពីប្រើម្ដងៗ។ ការខកខានចុចទឹក និងសម្អាតម៉ាស៊ីនបាញ់ថ្នាំអាចនាំអោយកាកសំណល់គីមីឡើងរឹងស្ងួត និងធ្វើអោយស្ទះក្នុងទុយោ តម្រង វ៉ាល់ តួក្បាលមួល ម៉ាស៊ីនបូម និងសមាសធាតុផ្សេងៗទៀត។

    Toro ណែនាំអោយប្រើឈុតលាងសម្អាតដែលបានអនុម័តសម្រាប់គ្រឿងចក្រនេះ។ ទាក់ទង​អ្នកចែកចាយ Toro ដែលមានការអនុញ្ញាត​សម្រាប់​ព័ត៌មាន​បន្ថែម។

    Note: អនុសាសន៍ និងសេចក្ដីណែនាំដែលត្រូវអនុវត្តតាមសន្មតថាមិនបានដំឡើងឧបករណ៍លាងសម្អាត Toro ទេ។

    សម្អាតប្រព័ន្ធបាញ់ថ្នាំ និងរាល់គ្រឿងបន្សំបាញ់ថ្នាំបន្ទាប់ពីការបាញ់ថ្នាំ ម្ដងៗ ។ ដើម្បីសម្អាតប្រព័ន្ធបាញ់ថ្នាំឲ្យបានត្រឹមត្រូវ សូមអនុវត្តដូចខាងក្រោម៖

    • បញ្ចប់ការលាងសម្អាត 3 ជុំដាច់ដោយឡែកពីគ្នា។

    • ប្រើប្រាស់​សារធាតុ​សម្អាត និង​បន្សាប​តាម​ការណែនាំ​របស់​ក្រុមហ៊ុនផលិត​សារធាតុ​គីមីរបស់អ្នក។

    • ប្រើប្រាស់ទឹកស្អាតបរិសុទ្ធ (ដែលមិនមានឧបករណ៍សម្អាត ឬឧបករណ៍រក្សាលំនឹង) សម្រាប់ការលាងសម្អាត ចុងបញ្ចប់

    1. ចាក់បំពេញធុងដោយប្រើទឹកស្អាតយ៉ាងហោចណាស់ 190 L ហើយបិទគម្រប។

      Note: អ្នកអាចប្រើថ្នាំសម្អាត/រក្សាលំនឹងនៅក្នុងទឹកតាមការចាំបាច់។ នៅការលាងសម្អាតចុងក្រោយ សូមប្រើតែទឹកថ្លាស្អាតតែប៉ុណ្ណោះ។

    2. បន្ទាបផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ។

    3. បញ្ឆេះម៉ាស៊ីន កំណត់​កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ហើយរំកិលដងសន្ទះអ៊ែរទៅល្បឿនម៉ាស៊ីនខ្ពស់។

    4. កំណត់​កុងតាក់​អង្រួន​ទៅទីតាំង បើក

    5. ប្រើកុងតាក់កម្រិតបាញ់ថ្នាំដើម្បីបង្កើនសម្ពាធទៅការកំណត់ខ្ពស់។

    6. កំណត់កុងតាក់ផ្នែកនីមួយៗ​ និង​កុងតាក់​ផ្នែកមេ​ទៅ​ទីតាំង បើក ។

    7. ពិនិត្យមើលក្បាលបាញ់ ដើម្បីធានាថាក្បាលបាញ់ទាំងនេះបាញ់បានត្រឹមត្រូវទាំងអស់។

    8. ទុកឲ្យទឹកទាំងអស់នៅក្នុងធុងបាញ់ចេញតាមក្បាលបាញ់។

    9. កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ កំណត់កុងតាក់​អង្រួន និងកុងតាក់កុតាក់តាក់ម៉ាស៊ីនបូមបាញ់ទៅទីតាំង បិទ ហើយពន្លត់ម៉ាស៊ីន។

    10. អនុវត្តឡើងវិញនូវជំហាន ដល់ យ៉ាងហោចណាស់ 2 ដងថែមទៀត ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំត្រូវបានសម្អាតបានពេញលេញ។

      Important: លោកអ្នកត្រូវតែបំពេញការលាងសម្អាត 3 ជុំ ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់ត្រូវបានសម្អាតទាំងស្រុង ដើម្បីបង្ការការខូចខាតដល់ប្រព័ន្ធ។

    ការសម្អាតសមាសធាតុខាងក្រៅម៉ាស៊ីនបាញ់ថ្នាំ

    1. សម្អាតតម្រងម៉ាស៊ីនបឺត និងតម្រងសម្ពាធ។ សូមអាន និង ។

      Important: ប្រសិនបើអ្នកបានប្រើប្រាស់ធាតុគីមីជាថ្នាំម្សៅ សូមសម្អាតកន្ត្រង បន្ទាប់ពីការចាក់​បំពេញធុងម្ដងៗ។

    2. ការប្រើប្រាស់​ទុយោទឹក សូមលាងសម្អាតផ្នែកខាងក្រៅនៃម៉ាស៊ីនបាញ់ថ្នាំចេញ​ដោយប្រើ​ទឹកស្អាត។

    3. ដកក្បាលបាញ់ចេញ ហើយ​សម្អាតក្បាលបាញ់ទាំងនេះដោយដៃ។

      Note: ប្ដូរក្បាលបាញ់ដែល​ខូច ឬសឹកចេញ។

      Note: ប្រសិនបើគ្រឿងចក្រមានតម្រងក្បាលបាញ់បម្រុង ត្រូវសម្អាតវាមុនពេលដំឡើងក្បាលបាញ់ សូមមើល ។

    ការ​សម្អាត​តម្រងបឺត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • សម្អាត​តម្រងបឺត។សម្អាតតម្រងបឺត (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. នៅផ្នែកខាងលើនៃ​ធុងម៉ាស៊ីនបាញ់ថ្នាំ សូម​ដកប្រដាប់ទប់​ដែល​រឹតភ្ជាប់​គ្រឿងបង្គុំទុយោដែល​បានភ្ជាប់​ទៅ​នឹង​ទុយោធំចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

      artpending
    3. ​ដកទុយោ និងគ្រឿងបង្គុំទុយោចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

    4. ទាញកន្ត្រងបឺតចេញពី​សម្បកតម្រងនៅក្នុង​ធុង (រូបភាព )។

      artpending
    5. សម្អាត​តម្រងបឺត​ដោយប្រើទឹកស្អាត។

      Important: ប្ដូរតម្រងចេញ ប្រសិនបើ​វាខូច ឬមិនអាចសម្អាតបាន។

    6. បញ្វូលតម្រងបឺតទៅក្នុង​សម្បកតម្រងរហូតទាល់តែ​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    7. តម្រឹមទុយោ និងគ្រឿងបង្គុំទុយោ​ទៅនឹង​សម្បកតម្រងនៅ​ផ្នែកខាងលើនៃធុង ហើយ​រឹតភ្ជាប់គ្រឿងបង្គុំនិង​សម្បក​ដោយប្រើ​កន្ត្រង​ដែល​អ្នក​​បាន​ដកចេញ​នៅក្នុង​ជំហាន ។

    ការសម្អាតតម្រងសម្ពាធ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • សម្អាត​តម្រងសម្ពាធ។សម្អាត​តម្រងសម្ពាធ​ (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោម​តម្រងសម្ពាធ (រូបភាព )។

      artpending
    3. មួលគម្របបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។

      Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។

    4. បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកក្បាលតម្រងចេញ(រូបភាព )។

    5. ដកធាតុតម្រងសម្ពាធចេញ(រូបភាព )។

    6. សម្អាតធាតុតម្រងសម្ពាធដោយប្រើទឹកស្អាត។

      Important: ប្ដូរតម្រងចេញ ប្រសិនបើ​វាខូច ឬមិនអាចសម្អាតបាន។

    7. ពិនិត្យមើលទ្រនាប់សម្រាប់ការខូច និងការសឹក​នៃ​ឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និង​ទ្រនាប់សម្រាប់​ទ្រនាប់រាងចានគោម​ (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។

      Important: ប្ដូររ៉ងដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។

    8. ដំឡើងធាតុតម្រងសម្ពាធទៅក្នុងក្បាលតម្រង(រូបភាព )។

      Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។

    9. ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។

    10. ផ្គុំគម្របបង្ហូរទៅលើគ្រឿងបង្គុំ​នៅផ្នែកបាតនៃ​ទ្រនាប់រាងចានគោម ហើយ​រឹតបន្តឹងគម្របដោយដៃ (រូបភាព )។

    ការសម្អាតតម្រងក្បាលបាញ់

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដកក្បាលបាញ់ចេញពីប៉មតូចសម្រាប់បាញ់ (រូបភាព )។

      artpending
    3. ដកតម្រងក្បាលបាញ់ចេញ (រូបភាព )។

    4. សម្អាតតម្រងក្បាលបាញ់ដោយប្រើទឹកស្អាត។

      Important: ប្ដូរតម្រងចេញ ប្រសិនបើ​វាខូច ឬមិនអាចសម្អាតបាន។

    5. ដំឡើងតម្រងក្បាលបាញ់ (រូបភាព )។

      Note: ត្រូវធានាថា​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    6. ដំឡើងក្បាលបាញ់ទៅលើ​ប៉មតូចសម្រាប់បាញ់ (រូបភាព )។

    ការសម្រួលប្រព័ន្ធបាញ់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • ការសម្រួលប្រព័ន្ធបាញ់ថ្នាំនៅចុងបញ្ចប់នៃការប្រើប្រាស់ប្រចាំថ្ងៃនីមួយៗ។
  • លក្ខណៈបច្ចេកទេស​ធាតុសម្រួល

    លក្ខណៈបច្ចេកទេស​ធាតុសម្រួល៖ គ្លីកុលប្រូពីឡែន “ការប្រឆាំងនឹងកំណក RV ដែលមិន​មាន​ជាតិពុល​” ​ដោយប្រើសារធាតុទប់ស្កាត់ការច្រេះ

    Important: ប្រើ​គ្លីកុលប្រូពីឡែនជាមួយនឹងសារធាតុទប់ស្កាត់ការច្រេះតែប៉ុណ្ណោះ ហាមប្រើគ្លីកុលប្រូពីឡែនដែល​បាន​កែច្នៃឡើងវិញ។ ហាមប្រើការប្រឆាំងនឹងកំណកដែល​មាន​គ្លីកុលអេទីឡែន។ហាមប្រើ​គ្លីកុលប្រូពីឡែនជាមួយនឹងអាល់កុលរលាយ (មេតាណុល អេតាណុល ឬ​អ៊ីសូប្រូប៉ាណុល) ឬសារធាតុដែល​មាន​បន្ថែមទឹកអំបិល។

    ការរៀបចំធាតុសម្រួល

    1. ផ្លាស់ទីគ្រឿងចក្រ​ទៅ​ផ្ទៃរាបស្មើ កំណត់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. បន្ថែម​ធាតុសម្រួលទៅក្នុងធុងដូចខាងក្រោម៖

      • ដើម្បី​រួចរាល់ក្នុងការ​ប្រើប្រាស់ (ល្បាយលាយទុកជាមុន) ការប្រឆាំង​នឹងកំណក RV នៃ​គ្លីកុលប្រូពីឡែន—សូម​បន្ថែម​​ការប្រឆាំង​នឹងកំណក RV នៃ​គ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុងទៅក្នុងធុង។

      • សម្រាប់​ការប្រឆាំងនឹង​កំណក RV នៃគ្លីកុលប្រូពីឡែនដែល​ខាប់ សូមធ្វើតាមជំហានដូចខាងក្រោម៖

        1. បន្ថែមល្បាយនៃការប្រឆាំងនឹង​កំណក RV នៃគ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុង និងទឹក​ទៅក្នុង​ធុងម៉ាស៊ីនបាញ់ថ្នាំ។ រៀបចំ​ល្បាយប្រឆាំងនឹងកំណកតាមការណែនាំរបស់​ក្រុមហ៊ុនផលិត​សម្រាប់កំហាប់​ដែល​បានវាយតម្លៃនៅសីតុណ្ហភាព -45​​°C (-50°F) អប្បបរមា។

          Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេល​សម្អាតម៉ាស៊ីនបាញ់ថ្នាំ។

        2. បញ្ឆេះម៉ាស៊ីន ហើយ​កំណត់​កុងតាក់ម៉ូទ័រ​បូមបាញ់ថ្នាំ​ទៅទីតាំង បើក ។

        3. សង្កត់ឈ្នាន់ល្បឿនដើម្បី​បង្កើនល្បឿនម៉ាស៊ីន។

        4. កំណត់​កុងតាក់​អង្រួន​ទៅទីតាំង បើក ។

          ទុកឲ្យធាតុសម្រួល និងសូលុយស្យុងទឹកវិលជុំវិញគ្នាក្នុងរយៈពេល​ចាប់ពី 3 នាទីឡើងទៅ។

    ការបាញ់ធាតុសម្រួល

    ឧបករណ៍ដែលបានណែនាំ៖ ធុងចាប់បានច្បាស់។

    1. ផ្លាស់ទីគ្រឿងចក្រទៅ​កន្លែងទ្រនាប់បង្ហូរ ហើយ​ដាក់ហ្វ្រាំងដៃ។

    2. បន្ទាប​ផ្នែកដងខាងក្រៅ។

    3. កំណត់​កុងតាក់​ខាងឆ្វេង កណ្ដាល និង​ខាងស្ដាំ និងកុងតាក់​ផ្នែកមេទៅទីតាំង បើក ។

    4. ទុកឲ្យ​ប្រព័ន្ធបាញ់​ថ្នាំបាញ់​រហូតទាល់តែ​ក្បាលបាញ់​បញ្ចេញ​ធាតុសម្រួល​ចេញ។

      Note: ការប្រឆាំង​នឹងកំណក RV នៃគ្លីកុលប្រូពីឡែន​ភាគច្រើន​មាន​ពណ៌​ផ្កាឈូក​។ ប្រើធុងចាប់ដើម្បីវិភាគការបញ្ចេញរបស់​ម៉ាស៊ីន​បាញ់​ថ្នាំ​នៅតាម​ក្បាល​បាញ់​ជាច្រើន។

    5. បិទកុងតាក់ផ្នែកមេ កុងតាក់ផ្នែក 3, កុងតាក់អង្រួន កុងតាក់ម៉ូទ័រ​បូមបាញ់ថ្នាំ ហើយ​ម៉ាស៊ីន។

    ការអូសទាញគ្រឿងចក្រ

    ប្រើរថសណ្ដោង ឬត្រាក់ទ័រនៅពេលរត់គ្រឿងចក្រក្នុងផ្លូវឆ្ងាយ។

    • ប្រើប្រាស់ជម្រាលពេញទទឹងសម្រាប់ការផ្ទុកគ្រឿងចក្រទៅលើរឺម៉ក​សណ្ដោង ឬឡានដឹកទំនិញ។

    • ចងផ្នែកបាញ់ខាងក្រៅទៅនឹងបូមរឺស្ស័រដឹកជញ្ជូនប្រើដង។

    • ចងម៉ាស៊ីនអោយជាប់ទៅនឹងរថយន្តដឹកជញ្ជូន; រូបភាព និង រូបភាព បង្ហាញ​ពីចំណុចទាញចុះក្រោម​របស់​ម៉ាស៊ីន។

      artpending
      artpending

    ការសណ្ដោងម៉ាស៊ីនបាញ់ថ្នាំ

    ក្នុងករណីបន្ទាន់ ម៉ាស៊ីនបាញ់ថ្នាំអាចត្រូវបានសណ្ដោងសម្រាប់ចម្ងាយខ្លី បន្ទាប់ពីអ្នកបើកវ៉ាល់សណ្ដោង។ តែ យើងមិនណែនាំវាធ្វើជាវិធីស្ដង់ដារទេ។

    ការព្រមាន

    ការសណ្ដោងលើសល្បឿនអាចបណ្ដាលឱ្យបាត់បង់ការបញ្ជាចង្កូត ដែលបណ្ដាលឱ្យរងរបួសផ្ទាល់ខ្លួន។

    ហាមសណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនលឿនជាង 4.8 km/h។

    ការសណ្ដោងម៉ាស៊ីនបាញ់ថ្នាំជាការងារដែលត្រូវការមនុស្ស 2 នាក់។ ប្រសិនបើគ្រឿងចក្រត្រូវផ្លាស់ទីក្នុងចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង សូមអាន ។

    1. ទុកអោយប្រព័ន្ធបញ្ចេញផ្សែងចុះត្រជាក់ទាំងស្រុង។

    2. ដោះគម្របតួគ្រឿងចក្រចេញ សូមមើល ។

    3. មួលវ៉ាល់សណ្ដោង (រូបភាព ) 90° ក្នុងទិសដៅណាមួយក៏បានដើម្បីបើកវ៉ាល់សណ្ដោង។

      artpending

      Important: ប្រសិនបើអ្នកមិនបើកវ៉ាល់សណ្ដោងមុនពេលសណ្ដោងម៉ាស៊ីនបាញ់ថ្នាំទេ នោះអ្នកនឹងធ្វើអោយខូចដល់ប្រអប់លេខ។

    4. ភ្ជាប់ខ្សែសណ្ដោងទៅនឹងគ្រោង សូមយោងទៅលើចំណុចសណ្ដោងខាងមុខ និងខាងក្រោយ (រូបភាព និង រូបភាព )។

      artpending
      artpending
    5. លែងហ្វ្រាំងដៃ។

    6. សណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនតិចជាង 4.8 km/h។

    7. នៅពេលបញ្ចប់ សូមបិទវ៉ាល់សណ្ដោង រួចមួលវាពី 7 ទៅ 11 N∙m។

      Important: មុនពេលបញ្ជូនគ្រឿងចក្រត្រឡប់ទៅជួសជុលវិញ សូមដំឡើងគម្របតួគ្រឿងចក្រ សូមយោងទៅលើ ។

    តំហែទាំ

    Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើល www.Toro.comនិងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។

    Important: សូមមើលសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

    សុវត្ថិភាពពេលថែទាំ

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញឈ្នាន់ទាញទៅទីតាំង ដាច់លេខ ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

    • ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    • អនុញ្ញាតឲ្យតែបុគ្គលដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង​មានការអនុញ្ញាតប៉ុណ្ណោះ ដើម្បីថែទាំ ជួសជុល លៃតម្រូវ ឬ​ត្រួតពិនិត្យ​គ្រឿងចក្រ។​

    • មុនពេលធ្វើការថែទាំណាមួយ សូមសម្អាត និងលាងសម្អាត​ម៉ាស៊ីន​បាញ់​ថ្នាំអោយបានហ្មត់ចត់។

    • សារធាតុគីមីដែល​បានប្រើនៅក្នុង​ប្រព័ន្ធ​បាញ់ថ្នាំ អាចនឹងមានគ្រោះថ្នាក់ និង​មានជាតិពុល​ដល់​អ្នក អ្នក​នៅក្បែរ សត្វ រុក្ខជាតិ ដី​ ឬ​ទ្រព្យសម្បត្តិផ្សេងទៀត។

      • អាន និងអនុវត្តដោយយក​ចិត្តទុក​ដាក់តាម​ស្លាកសញ្ញាព្រមានអំពីធាតុគីមី និង​សន្លឹក​ទិន្នន័យអំពីសុវត្ថិភាព​(SDSs) សម្រាប់រាល់ធាតុគីមី​ដែលត្រូវ​បានប្រើ ហើយការពារខ្លួនអ្នក​ដោយ​យោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។

      • ត្រូវ​ការពារ​ស្បែករបស់​អ្នក​ជានិច្ច ខណៈពេល​អ្នក​នៅក្បែរសារធាតុគីមី។ ប្រើ​​ឧបករណ៍ការពារខ្លួន (PPE) ដែល​សមស្រប ដើម្បី​​ការពារប្រឆាំងនឹង​ការប៉ះជាមួយនឹង​សារធាតុគីមី​រួមមាន​ដូច​ខាង​ក្រោម៖

        • វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ

        • ឈុតការពារធាតុគីមី

        • ប្រដាប់​ជំនួយការដកដង្ហើម ឬ​ម៉ាស់តម្រង

        • ស្រោមដៃធន់នឹងសារធាតុគីមី

        • ស្បែកជើងកវែង ឬ​ស្បែកជើងមាំផ្សេងទៀត

        • ការផ្លាស់ប្តូរសម្លៀកបំពាក់ស្អាត សាប៊ូ និង​កន្សែងប្រើហើយ​បោះ​ចោល​សម្រាប់ការបោសសម្អាត

      • បដិសេធមិនប្រតិបត្តិការ ឬ​ធ្វើការ​នៅ​លើ​ម៉ាស៊ីនបាញ់ថ្នាំ ប្រសិន​បើ​មិនមានព័ត៌មានអំពីសុវត្ថិភាពគីមី។

      • ហាមបំពេញ ធ្វើមាត្រសាស្ត្រ ឬ​សម្អាត​គ្រឿងចក្រ​ខណៈពេលមានមនុស្ស ជាពិសេសកុមារ ឬ​សត្វចិញ្ចឹម​នៅក្នុងកន្លែង។

      • ប្រើសារធាតុគីមីនៅក្នុង​កន្លែងដែល​មានខ្យល់ចេញចូលបានល្អ។

      • ត្រូវ​មាន​ទឹកស្អាត ជាពិសេស​នៅពេល​បំពេញ​ធុងបាញ់ថ្នាំ។

      • ហាមបរិភោគ ផឹក ឬ​ជក់​បារី​ខណៈពេល​ធ្វើការនៅក្បែរ​សារធាតុគីមី។

      • ហាមសម្អាតក្បាលបាញ់​ដោយការ​ផ្លុំវា ឬ​ដាក់​វានៅក្នុង​មាត់​របស់​អ្នក​។

      • ត្រូវលាងដៃរបស់​អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែល​អាច​ធ្វើទៅបាន ក្រោយ​ពីធ្វើការ​ជា​មួយ​សារធាតុគីមី។

      • សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់​អ្នក​នៅពីលើ ឬនៅក្នុងពេលបើកធុង។

    • ដើម្បីធានាថាគ្រឿងចក្រទាំងមូលស្ថិតក្នុងស្ថានភាពល្អ ត្រូវរឹតគ្រឿងដែកទាំងអស់ឱ្យបានត្រឹមត្រូវ។

    • ដើម្បីកាត់បន្ថយសក្តានុពលនៃគ្រោះអគ្គីភ័យ សូមរក្សាកន្លែងរបស់​ម៉ាស៊ីន​កុំឲ្យមាន ជាតិខាញ់ ជាតិគីមី ស្មៅ ស្លឹកឈើ និង​ភាពកខ្វក់​ច្រើន​ហួសហេតុ​ពេក។

    • ប្រសិនបើអ្នកត្រូវតែដំណើរការម៉ាស៊ីនដើម្បី​អនុវត្ត​ការលៃតម្រូវថែទាំ សូមដាក់ដៃ ជើង សំលៀកបំពាក់របស់​អ្នក និង​ផ្នែក​ណា​មួយផ្សេងទៀតនៃ​រាងកាយរបស់​អ្នកនៅឲ្យឆ្ងាយពី​ម៉ាស៊ីន និង​គ្រឿងខ្ចៅដែល​មានចលនាណាមួយ។ ឲ្យមនុស្សគ្រប់គ្នានៅឲ្យឆ្ងាយ។

    • ហាមលៃតម្រូវល្បឿននៅលើដីរបស់​គ្រឿងចក្រ។ ដើម្បី​ធានាបាននូវ​សុវត្ថិភាព និង​ភាពត្រឹមត្រូវ​ ត្រូវ​មាន​អ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត​ត្រួតពិនិត្យល្បឿន​នៅលើ​ដី។

    • ប្រសិនបើគ្រឿងចក្រ​ទាមទារឲ្យមានការជួសជុលសំខាន់ៗ ឬក៏​អ្នកត្រូវការ​ជំនួយ​បច្ចេកទេស​ សូម​ទាក់ទងអ្នក​ចែកចាយ Toro ដែល​មាន​ការអនុញ្ញាត។

    • ការកែប្រែគ្រឿងចក្រនេះ​នៅក្នុង​លក្ខណៈណាមួយ អាចនឹងធ្វើឲ្យ​ប៉ះពាល់​ដល់​ការប្រតិបត្តិការ ការដំណើរការ ភាពធន់ ឬ​ការប្រើ​ប្រាស់​​របស់គ្រឿងចក្រ និង​បណ្ដាលឲ្យមានការរងរបួស ឬស្លាប់បាន។ ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

    • ‭ទ្រគ្រឿងចក្រដោយប្រើដូយនៅពេលអ្នកធ្វើការក្រោមគ្រឿងចក្រ។

    • បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • រឹតខ្ចៅកង់។
  • ពិនិត្យមើលកង្ហារ/ខ្សែពានឌីណាម៉ូ។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរតម្រងប្រេងម៉ាស៊ីន។
  • ការប្ដូរប្រេងម៉ាស៊ីន (រួមទាំងប្រេងសំយោគ)។
  • ការត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់
  • រប្រេងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ។
  • បន្ទាប់ពី 100 ម៉ោងដំបូង
  • ដើម្បីផ្ដល់នូវប្រើប្រាស់បានត្រឹមត្រូវ និងអាយុកាលម៉ាស៊ីននៅបានយូរ សូមអនុវត្តតាមគោលការណ៍ណែនាំទាំងនេះសម្រាប់រយៈពេល 100 ម៉ោងប្រតិបត្តិការដំបូង៖
  • បន្ទាប់ពី 200 ម៉ោងដំបូង
  • រុំបាដាងកង់មុខ។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • ពិនិត្យសម្ពាធខ្យល់សំបកកង់។
  • ពិនិត្យមើលហ្វ្រាំង។
  • ពិនិត្យ​មើលខ្សែចងធុង។
  • សម្អាត​តម្រងបឺត។សម្អាតតម្រងបឺត (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
  • សម្អាត​តម្រងសម្ពាធ។សម្អាត​តម្រងសម្ពាធ​ (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
  • ពិនិត្យមើល​ប្រដាប់បន្សុទ្ធខ្យល់ ឬ​តម្រងខ្យល់។ជួសជុលតម្រងខ្យល់ឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពប្រតិបត្តិការមានធូលី ឬខ្សាច់ច្រើន។
  • ពិនិត្យមើលប្រេងម៉ាស៊ីន។ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីនមុនពេលបញ្ឆេះម៉ាស៊ីនជាលើកដំបូង។
  • ពិនិត្យមើលកម្រិតទឺកស្អំបន្ថយកម្ដៅ ឬកម្រិត​ធាតុ​ត្រជាក់។ពិនិត្យមើលកម្រិតទឹកស្អំកំដៅនៅក្នុងធុងទឹក និងធុងពង្រីកសម្ពាធនៅដើមថ្ងៃនីមួយៗ មុនពេលបញ្ឆេះម៉ាស៊ីន។
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។ពិនិត្យមើលកម្រិតសារធាតុរាវហាយដ្រូលិកមុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះលើកដំបូង និងរៀងរាល់ថ្ងៃបន្ទាប់ពីនោះមក
  • បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតម៉ាស៊ីនបាញ់ថ្នាំ។ អំឡុងទម្រង់ការលាងសម្អាត សូមបង្កើនល្បឿនម៉ូទ័របូមដើម្បីបើកវ៉ាល់បន្ធូរ វ៉ាល់បន្សុទ្ធ​ និងទុយោសារធាតុរាវនៅសល់។
  • ការសម្រួលប្រព័ន្ធបាញ់ថ្នាំនៅចុងបញ្ចប់នៃការប្រើប្រាស់ប្រចាំថ្ងៃនីមួយៗ។
  • រៀងរាល់ 50 ម៉ោងម្តង
  • ដាក់ប្រេងរំអិលម៉ូទ័របូម។
  • លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់។
  • ការលាបខ្លាញ់លើចង្កូត និងរឺស្ស័រ។
  • ការលាបខ្លាញ់លើចង្កូត និងរឺស្ស័រ។
  • ពិនិត្យមើលការតភ្ជាប់ខ្សែអាគុយ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ដាក់ប្រេងរំអិលត្រចៀកទ្វាររបស់ដង។
  • ប្ដូរថ្មីនូវធាតុតម្រងខ្យល់។ប្ដូរធាតុតម្រងខ្យល់ កាន់តែញឹកញាប់នៅក្នុងលក្ខខណ្ឌមានធូលី កខ្វក់។
  • រឹតខ្ចៅកង់។
  • ត្រួតពិនិត្យស្ថានភាព និងភាពសឹករបស់សម្បកកង់។
  • ពិនិត្យមើលកង្ហារ/ខ្សែពានឌីណាម៉ូ។
  • រៀងរាល់ 200 ម៉ោងម្តង
  • ផ្លាស់ប្តូរតម្រងប្រេងម៉ាស៊ីន។ឧស្សាហ៍ផ្លាស់ប្ដូរតម្រងអោយបានញឹកញាប់នៅពេលគ្រឿងចក្រនៅក្រោមបន្ទុកធ្ងន់ ឬស្ថិតនៅក្នុងសីតុណ្ហភាពខ្ពស់។
  • ការប្ដូរប្រេងម៉ាស៊ីន (រួមទាំងប្រេងសំយោគ)។ឧស្សាហ៍ផ្លាស់ប្ដូរប្រេងអោយបានញឹកញាប់នៅពេលគ្រឿងចក្រនៅក្រោមបន្ទុកធ្ងន់ ឬស្ថិតនៅក្នុងសីតុណ្ហភាពខ្ពស់។
  • ពិនិត្យមើលទិសដៅងាកចូលរបស់កង់មុខ។
  • ត្រួតពិនិត្យទុយោ និងការតភ្ជាប់ទាំងអស់​សម្រាប់ការខូចខាត និង​ការ​ភ្ជាប់​ត្រឹមត្រូវ។
  • សម្អាតព្រុយធុងទឹក។
  • សម្អាតកុងទ័រលំហូរ(ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់​ថ្នាំម្សៅ)។
  • រៀងរាល់ 400 ម៉ោងម្តង
  • លាបខ្លាញ់លើបាដាងដងអង្គជំរុញ។
  • អនុវត្តការថែទាំម៉ាស៊ីនប្រចាំឆ្នាំ។
  • ការត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់
  • ជួសជុលតម្រងប្រេង។
  • ការបង្ហូរ និងសម្អាតធុងប្រេង។
  • រុំបាដាងកង់មុខ។
  • ពិនិត្យមើលងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ។
  • ពិនិត្យមើលទឹកស្អំកំដៅ (ដូចបានណែនាំដោយក្រុមហ៊ុនផលិត) និងផ្លាស់ប្ដូរប្រសិនចាំបាច់។
  • ត្រួតពិនិត្យ​ទ្រនាប់​រាងអក្សរ O នៅក្នុង​បង្គុំវ៉ាល់​ ហើយ​ប្ដូរវាចេញ​ ប្រសិនបើ​ចាំបាច់។
  • ផ្លាស់ប្ដូរ​តម្រងបឺត។
  • ផ្លាស់ប្ដូរតម្រងសម្ពាធ។
  • ត្រួតពិនិត្យ​ទ្រនាប់ស្នូលនីឡុង។
  • ត្រួតពិនិត្យ​សន្ទះខណ្ឌម៉ូទ័របូម ហើយ​ប្ដូរវាចេញ ប្រសិនបើចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • ត្រួតពិនិត្យវ៉ាល់ត្រួតពិនិត្យ​ម៉ូទ័របូម ហើយ​ប្ដូរចេញ ប្រសិនបើ​ចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • រៀងរាល់ 800 ម៉ោងម្តង
  • រប្រេងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ។ឬជារៀងរាល់ឆ្នាំ មួយណាដែលមកមុនគេ។
  • ប្រសិនបើ​អ្នក​មិន​កំពុង​ប្រើប្រេងអ៊ីដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​ប្រេងអ៊ីដ្រូលិក។
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • រៀងរាល់ 1000 ម៉ោងម្តង
  • ពិនិត្យមើលវ៉ាល់ PCV។
  • ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ប្រេងអ៊ីដ្រូលិក​ដែល​បាន​ណែនាំ, សូមប្ដូរ​តម្រង​អ៊ីដ្រូលិក។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • ប្រចាំឆ្នាំ
  • ការធ្វើមាត្រសាស្ត្រវ៉ាល់អង្រួនឆ្លងកាត់
  • បញ្ជីត្រួតពិនិត្យការថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    វត្ថុត្រួតពិនិត្យការថែទាំ

    សម្រាប់សប្ដាហ៍នៃ៖

    ថ្ងៃចន្ទ

    ថ្ងៃអង្គារ

    ថ្ងៃពុធ

    ថ្ងៃព្រហស្បតិ៍

    ថ្ងៃសុក្រ

    ថ្ងៃសៅរ៍

    ថ្ងៃអាទិត្យ

    ត្រួតពិនិត្យដំណើរការហ្វ្រាំង និងហ្វ្រាំងដៃ។

           

    ពិនិត្យមើលប្រតិបត្តិការកុងតាក់ដោះសោដាច់លេខ។

           

    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។

           

    ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន ឬប្រេងរំអិល។

           

    ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។

           

    ពិនិត្យមើលកម្រិតទឺកស្អំបន្ថយកម្ដៅ ឬកម្រិត​ធាតុ​ត្រជាក់។

           

    ត្រួតពិនិត្យតម្រងខ្យល់។

           

    ត្រួតពិនិត្យធុងទឹក និងប្រព័ន្ធស្អំកំដៅប្រេងក្រែងមានកម្ទេចកម្ទី។

           

    ពិនិត្យរកមើលក្រែងមានសំឡេងម៉ាស៊ីនដែល​ខុសពីប្រក្រតីណាមួយ។

           

    ពិនិត្យរកមើលក្រែងមានសំឡេងប្រតិបត្តិការដែល​ខុសពីប្រក្រតីណាមួយ។

           

    ពិនិត្យសម្ពាធខ្យល់សំបកកង់។

           

    ត្រួតពិនិត្យក្រែងមានការលេចធ្លាយធុងទឹក។

           

    ពិនិត្យមើលទុយោអ៊ីដ្រូលិក និងទុយោទឹកក្រែងមានខូច បត់ចូលគ្នា ឬសឹករិចរឹល។

           

    ត្រួតពិនិត្យដំណើរការរបស់ឧបករណ៍។

           

    ត្រួតពិនិត្យដំណើរការរបស់ហ្គែរ។

           

    សម្អាត​កន្ត្រងបឺត។

           

    លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់1

           

    លាងសម្អាតគ្រឿងចក្រ។

           

    ជួសជុលថ្នាំដែលខូច។

           

    1ភ្លាមៗក្រោយពីការលាងសម្អាត ម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលបានរាយ

    ការកត់សម្គាល់សម្រាប់តំបន់ដែលមានការព្រួយបារម្ភ

    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
    1  
    2  
    3  
    4  
    5  
    6  
    7  
    8  
    9  
    10  

    នីតិវិធីតំហែទាំជាប្រចាំ

    ការប្រុងប្រយ័ត្ន

    បើ​ទុកសោនៅក្នុងកុងតាក់បញ្ឆេះ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

    ដោះសោចេញពីកុងតាក់បញ្ឆេះ មុនពេលអ្នកធ្វើតំហែទាំណាមួយ។

    ការលើម៉ាស៊ីនបាញ់ថ្នាំឡើង

    នៅពេលណាដែលម៉ាស៊ីនដំណើរការសម្រាប់ជួសជុលជាប្រចាំ និង/ឬការធ្វើរោគវិនិច្ឆ័យម៉ាស៊ីន ត្រូវធានាថាកង់ក្រោយរបស់ម៉ាស៊ីនបាញ់ថ្នាំគួរស្ថិតនៅចម្ងាយ 25 ម.ម ពីដី ហើយត្រូវកល់ប្រើភ្លៅក្រោយដោយទម្រដែកដូយ។

    គ្រោះថ្នាក់

    ម៉ាស៊ីនបាញ់ថ្នាំនៅលើដែកដូយ នឹងមិនមានស្ថិរភាពទេ ហើយអាចក្រឡាច់ចេញពីដែកដូយ ដែលធ្វើឱ្យរងរបួសដល់អ្នកនៅខាងក្រោម។

    • ត្រូវដកកូនសោចេញពីកុងតាក់បញ្ឆេះ មុនពេលចុះពីគ្រឿងចក្រ។

    • ខ្ទាស់កង់នៅពេលម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅលើ​ដែកដូយ។

    • ទ្រគ្រឿងចក្រជាមួយដែកដូយ។

    ចំណុចដូយនៅផ្នែកខាងមុខនៃម៉ាស៊ីនបាញ់ថ្នាំនៅក្រោមភ្លៅមុខ នៅក្រោមជន្ទាសដោយផ្ទាល់ (រូបភាព )។

    artpending

    ចំណុចដូយនៅខាងក្រោយនៃម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅលើចំហៀងខាងក្រោយដែលទម្រប៊ូមស្ថិតនៅ (រូបភាព )។

    artpending

    ការចូលប្រើម៉ាស៊ីន

    ការដោះគ្របបាំងការពារកំដៅខាងមុខ

    1. ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    2. លើផ្នែកខាងមុខ និងខាងក្រោយនៃគ្រឿងចក្រឡើង ហើយទ្រវាដោយដែកដូយ សូមយោងទៅ ។

    3. ដោះប៊ូឡុងក្បាលមានជ្រុង 6 និងរ៉ង 6 ដែលរឹតភ្ជាប់គ្របបាំងការពារកំដៅខាងមុខទៅសាក់ស៊ី និងដោះគ្របបាំងការពារ (រូបភាព )។

      Note: រក្សាទុកប៊ូឡុង រ៉ង និងគ្របបាំងការពារកំដៅទាំងនោះសម្រាប់ការដំឡើងនៅក្នុង ។

      artpending

    ការដំឡើងគ្របបាំងការពារកំដៅខាងមុខ

    1. តម្រឹមទ្រនាប់កែងខាងក្រោយនៃគ្របបាំងការពារកំដៅខាងមុខពីលើទ្រនាប់កែងខាងមុខនៃគ្របបាំងការពារកំដៅខាងក្រោយ (រូបភាព )។

      artpending
    2. តម្រឹមរន្ធនៅក្នុងគ្របបាំងការពារខាងមុខជាមួយរន្ធដែលមានខ្សែខ្ចៅនៅក្នុងសាក់ស៊ី (រូបភាព )។

    3. ដំឡើងគ្របបាំងការពារខាងមុខទៅលើគ្រឿងចក្រជាមួយប៊ូឡុងក្បាលមានជ្រុង 6 គ្រាប់ និង រ៉ង 6 គ្រាប់(រូបភាព ) ដែលអ្នកបានដោះចេញនៅក្នុងជំហាន នៃ ។

    4. មួល​ប៊ូឡុង​ពី 1978 ទៅ 2542 N∙cm។

    5. ដក​ជន្ទល់​ដូយ និង​បន្ទាប​គ្រឿងចក្រ​។

    ការដោះគម្របតួគ្រឿងចក្រចេញ

    1. ដោះប៊ូឡុង​ក្បាលសំប៉ែត 5 គ្រាប់ (5/16 x 7/8 អ៊ីញ) និងរ៉ង 5 (5/16 អ៊ីញ) ដែលរឹតភ្ជាប់ផ្នែកខាងក្រោយនៃ គម្របតួគ្រឿងចក្រទៅនឹងសាក់ស៊ីនៃគ្រឿងចក្រ(រូបភាព )។

      Note: រក្សាទុកប៊ូឡុងក្បាលសំប៉ែត និងរ៉ងទាំងនោះសម្រាប់ការដំឡើងនៅក្នុងជំហាន នៃ ។

      artpendingartpending
    2. ដោះខ្ចៅខ្ទាស់សំប៉ែត 4 គ្រាប់ (5/16 អ៊ីញ) ពីប៊ូឡុង និងប៊ូឡុង​ក្បាល​មូលដែលរឹតភ្ជាប់ដែកក្រចាប់នៃគម្របតួគ្រឿងចក្រទៅនឹងក្រចាប់ភ្ជាប់ម៉ាស៊ីននៃគ្រឿងចក្រ (រូបភាព )។

      Note: កុំដោះប៊ូឡុងចេញពីគ្រឿងចក្រ។ រក្សាទុកខ្ចៅខ្ទាស់សំប៉ែតសម្រាប់ការដំឡើងនៅក្នុងជំហាន នៃ ។

      artpending
    3. ផ្លាស់ទីដែកក្រចាប់ចេញពីប៊ូឡុងដែលរឹតភ្ជាប់គម្របតួគ្រឿងចក្រទៅនឹងក្រចាប់ភ្ជាប់ម៉ាស៊ីន។

    4. ដោះគម្របតួគ្រឿងចក្រពីគ្រឿងចក្រ (រូបភាព និង រូបភាព )។

    ការដំឡើងគម្របតួគ្រឿងចក្រ

    1. តម្រឹមគម្របតួគ្រឿងចក្រទៅនឹងសាក់ស៊ីបាតក្រោមនៃគ្រឿងចក្រ សូមយោងទៅ រូបភាព ក្នុង ។

    2. ផ្លាស់ទីដែកក្រចាប់នៃគម្របតួគ្រឿងចក្រពីលើប៊ូឡុង និងប៊ូឡុងក្បាលមូលនៅក្រចាប់ភ្ជាប់ម៉ាស៊ីននៃគ្រឿងចក្រ សូមយោងទៅ រូបភាព ក្នុង ។

    3. ដំឡើងគម្របតួគ្រឿងចក្រទៅនឹងក្រចាប់ភ្ជាប់ម៉ាស៊ីន និងប៊ូឡុង(រូបភាព ) ដោយខ្ចៅខ្ទាស់សំប៉ែត 4 គ្រាប់ (5/16 អ៊ីញ) ដែលអ្នកបានដោះចេញនៅក្នុងជំហាន នៃ ។

    4. តម្រឹមរន្ធនៅក្នុងផ្នែកខាងក្រោយនៃគម្របតួគ្រឿងចក្រជាមួយរន្ធនៅក្នុងសាក់ស៊ី សូមយោងទៅ រូបភាព ក្នុង ។

    5. ដំឡើងផ្នែកខាងក្រោយនៃគម្របតួគ្រឿងចក្រទៅនឹងសាក់ស៊ី (រូបភាព ) ដោយប៊ូឡុងក្បាលសំប៉ែត 5 គ្រាប់ (5/16 x 7/8 អ៊ីញ) និង រ៉ង 5 (5/16 អ៊ីញ) ដែលអ្នកបានដោះចេញនៅក្នុងជំហាន នៃ ។

    6. មួល​ខ្ចៅ និង​ប៊ូឡុងពី 1129 ទៅ 1582 N∙cm។

    ការដោះផ្ទាំងជើងកៅអីអង្គុយចេញ

    1. ដោះប៊ូឡុងក្បាល​សំប៉ែត 2 គ្រាប់ដែលរឹតភ្ជាប់ផ្ទាំងជើងកៅអីអង្គុយទៅនឹងបាតកៅអីអង្គុយ (រូបភាព )។

      artpending
    2. ដោះផ្ទាំងជើងកៅអីអង្គុយពីគ្រឿងចក្រចេញ (រូបភាព )។

    ការដំឡើងផ្ទាំងជើងកៅអីអង្គុយ

    1. តម្រឹមរន្ធនៅក្នងផ្ទាំងជើងកៅអីអង្គុយជាមួយរន្ធនៅក្នុងជើងកៅអីអង្គុយ (រូបភាព )។

    2. ដំឡើងផ្ទាំងជើងកៅអីអង្គុយទៅនឹងប៊ូឡុងក្បាល​សំប៉ែត 2 គ្រាប់ (រូបភាព ) ដែលអ្នកបានដោះចេញនៅក្នុង នៃ ។

    3. មួល​ប៊ូឡុង​ពី 1975 ទៅ 2542 N∙cm។

    ប្រេងរំអិល

    លាបខ្លាញ់លើស្នប់បាញ់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ដាក់ប្រេងរំអិលម៉ូទ័របូម។
  • លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់។
  • ប្រភេទខ្លាញ់៖ Mobil XHP 461។

    1. ជូតគ្រឿងបង្គុំលាបខ្លាញ់បញ្ជាពីចម្ងាយទាំង 2 ឲ្យបានស្អាត (រូបភាព )។

      artpending
    2. បាញ់ខ្លាញ់ទៅក្នុង​គ្រឿងបង្គុំលាបខ្លាញ់បញ្ជាពីចម្ងាយ (រូបភាព )។

    3. ជូតខ្លាញ់ដែល​លើសចេញ។

    ការលាបខ្លាញ់លើចង្កូត និងរឺស្ស័រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ការលាបខ្លាញ់លើចង្កូត និងរឺស្ស័រ។
  • ការលាបខ្លាញ់លើចង្កូត និងរឺស្ស័រ។
  • ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2។ ខ្លាញ់លាប Toro Premium All-Purpose Grease អាចរកបានពីអ្នកចែកចាយ Toro ដែល​មាន​ការអនុញ្ញាតរបស់​អ្នក។

    • ស៊ីសាំងចង្កូត—គ្រឿងបង្គុំលាបខ្លាញ់ 2 នៅចុងដៃនីមួយៗនៃស៊ីឡាំង

    • ដងចង្កូត—គ្រឿងបង្គុំលាបខ្លាញ់ 2 នៅចុងដៃនីមួយៗ

    • ស្នូលកង់—គ្រឿងបង្គុំលាបខ្លាញ់ 2 នៅសងខាងគ្រឿងចក្រ

    1. ជូតគ្រឿងបង្គុំលាបខ្លាញ់ដាអោយស្អាត (រូបភាព និង រូបភាព )។

    2. បាញ់ខ្លាញ់ចូលក្នុងគ្រឿងបង្គុំលាបខ្លាញ់ (រូបភាព និង រូបភាព )។

    3. ជូតខ្លាញ់ដែល​លើសចេញ។

      Note: ទីតាំងគ្រឿងបង្គុំលាបខ្លាញ់ត្រូវបានបង្ហាញនៅក្នុង រូបភាព

    artpending
    artpending

    ការដាក់ខ្លាញ់ត្រចៀកទ្វាររបស់ដង។

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ដាក់ប្រេងរំអិលត្រចៀកទ្វាររបស់ដង។
  • Important: ប្រសិនបើអ្នកលាងសម្អាតត្រចៀកទ្វាររបស់​ដង​ដោយប្រើទឹកស្អាត សូម​សម្អាត​រាល់ទឹក និង​កម្ទេចកម្ទី​ទាំងអស់ចេញ​ពី​បង្គុំ​ត្រចៀក​ទ្វារ ហើយ​លាបខ្លាញ់ស្អាត។

    ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2។

    1. ជូតគ្រឿងបង្គុំលាបខាញ់ឲ្យស្អាត ដើម្បីកុំឲ្យរូបធាតុ​ផ្សេងៗ​ចូល​ទៅ​ក្នុង​បាដាង ឬទ្រនាប់។

    2. បាញ់ខ្លាញ់ចូលទៅក្នុងបាដាង ឬ​លាបនៅពេលផ្គុំគ្រឿង​ម្ដងៗ (រូបភាព )។

      artpending
    3. ជូតខ្លាញ់ដែល​លើសចេញ។

    4. អនុវត្ត​ទម្រង់ការនេះ​សម្រាប់​ស្នូលដងប៊ូមនីមួយៗ។

    ការលាបខ្លាញ់លើបាដាងដងអង្គជំរុញ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • លាបខ្លាញ់លើបាដាងដងអង្គជំរុញ។
  • ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2។

    1. បន្ទាបផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំង បាញ់ថ្នាំ ។

    2. ដោះកន្លាស់អង្កាញ់ចេញពីកន្លាស់ទាក់ (រូបភាព )។

    3. លើកឡើងលើផ្នែក ដោះកន្លាស់ទាក់ ហើយបន្ទាបផ្នែកទៅដីយឺតៗ (រូបភាព )។

    4. ត្រួតពិនិត្យ​កន្លាស់​ទាក់ក្រែងមានខូច ហើយ​ប្ដូរវាចេញ ប្រសិនបើ​ចាំបាច់។

      artpending
    5. បង្វិលចុងដងបាដាង ហើយលាបខ្លាញ់ក្នុងបាដាងនោះ (រូបភាព )។

      Note: ជូតខ្លាញ់ដែល​លើសចេញ។

      artpending
    6. លើកផ្នែកបាញ់ថ្នាំដើម្បីតម្រឹមស្នូលដោយប្រើដងអង្គជំរុញ។

    7. ខណៈពេលកំពុងទ្រផ្នែកបាញ់ថ្នាំ សូមបញ្ចូល​កន្លាស់ទាក់​តាមរយៈស្នូលដងទាំងពីរ និង​ដងអង្គជំរុញ (រូបភាព )។

    8. ដោយមានកន្លាស់ស្រាប់ សូមដោះផ្នែកបាញ់ថ្នាំ ហើយរឹតកន្លាស់ទាក់ជាមួយកន្លាស់អង្កាញ់ដែលបានដោះពីមុន។

    9. ធ្វើជំហានឡើងវិញ រហូតដល់ ចំពោះបាដាងដងអង្គជំរុញនៅផ្នែកម្ខាងទៀតរបស់គ្រឿងចក្រ។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    ពន្លត់​ម៉ាស៊ីន មុនពេល​ធ្វើការ​ពិនិត្យមើល​ប្រេង ឬ​បន្ថែម​ប្រេង​ទៅ​ប្រអប់​រវៃ។

    ការពិនិត្យមើលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ប្រដាប់បន្សុទ្ធខ្យល់ ឬ​តម្រងខ្យល់។ជួសជុលតម្រងខ្យល់ឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពប្រតិបត្តិការមានធូលី ឬខ្សាច់ច្រើន។
    1. ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    2. ផ្អៀងកៅអីអ្នកដំណើរទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។

    3. សម្អាតគម្របការពារធូលី និងតួតម្រងខ្យល់ (រូបភាព )។

      artpending
    4. ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូច ដែលបណ្ដាលឲ្យធ្លាយខ្យល់ (រូបភាព )។

      Note: ប្ដូរគម្របការពារធូលី និងតួតម្រងខ្យល់ប្រសិនបើមានមួយណាខូច។

    5. ច្របាច់វ៉ាល់ធូលីដើម្បីសម្អាតភាពកខ្វក់ ធូលី និងកំទេចកំទី (រូបភាព )។

    6. បន្ធូរគន្លឹះទាំង 2 ដែលរឹតភ្ជាប់គម្របការពារធូលីទៅនឹងតួតម្រងខ្យល់។

    7. ពិនិត្យមើលធាតុតម្រងខ្យល់ក្រែងមានគំនរធូលី កខ្វក់ និងកំទេចកំទី(រូបភាព )។

      Note: កុំសម្អាតធាតុតម្រងខ្យល់ប្រសិនបើវាកខ្វក់ សូមប្ដូរធាតុតម្រងខ្យល់បើវាកខ្វក់។

    8. ដំឡើងគម្របការពារធូលីនៅលើតួតម្រងខ្យល់ ហើយរឹតភ្ជាប់គម្របជាមួយគន្លឹះ 2 (រូបភាព )។

      Note: ត្រូវប្រាកដថាវ៉ាល់ធូលីនៅចន្លោះទីតាំងម៉ោង 5 ទៅ 7 គត់ នៅពេលត្រូវបានមើលពីអ្នកប្រើប្រាស់។

    9. បន្ទាបកៅអីអ្នកដំណើរ។

    ការប្ដូរធាតុតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរថ្មីនូវធាតុតម្រងខ្យល់។ប្ដូរធាតុតម្រងខ្យល់ កាន់តែញឹកញាប់នៅក្នុងលក្ខខណ្ឌមានធូលី កខ្វក់។
    1. ប្រសិនបើអ្នកកំពុងដំឡើងតម្រងថ្មី ត្រូវត្រួតពិនិត្យធាតុតម្រងខ្យល់ក្រែងមានការខូចខាតពេលដឹកជញ្ជូន រួមបញ្ចូលទាំងចុងនៃការ​ផ្សារភ្ជាប់​របស់តម្រង​។

      Important: កុំដំឡើងតម្រងខូច។

    2. សម្អាតគម្របការពារធូលី និងតួតម្រងខ្យល់ (រូបភាព )។

    3. លើកធុងប្រព័ន្ធស្អំកំដៅលំហូរលើសឡើង និងក្រចាប់ទ្រធុង (រូបភាព )។

      artpending
    4. បន្ធូរគន្លឹះទាំង 2 ដែលរឹតភ្ជាប់គម្របការពារធូលីទៅនឹងតួតម្រងខ្យល់ (រូបភាព )។

    5. រុញធាតុតម្រងចាស់ចេញពីតួតម្រងខ្យល់ដើម្បីកាត់បន្ថយបរិមាណធូលីដែលបញ្ចេញ។

      Note: ជៀសវាងគោះធាតុតម្រងទល់នឹងតួតម្រងខ្យល់។

    6. សម្អាតផ្នែកខាងក្នុងនៃគម្របការពារធូលី និងវ៉ាល់ធូលីជាមួយក្រណាត់សើមតិចៗ (រូបភាព និង រូបភាព )។

    7. ស៊កធាតុតម្រងខ្យល់ទៅក្នុងតួតម្រងខ្យល់ (រូបភាព )។

      Note: ត្រូវប្រាកដថាតម្រងត្រូវបានដាក់ក្នុងតួតម្រងខ្យល់យ៉ាងត្រឹមត្រូវដោយសង្កត់ភ្ជាប់ទៅនឹងគែមធាតុតម្រងខាងក្រៅនៅពេលដំឡើងវា។ ហាមចុចលើផ្នែកទន់កណ្ដាលនៃតម្រង។

    8. ដំឡើងគម្របនៅលើតួតម្រងខ្យល់ ហើយរឹតភ្ជាប់គម្របជាមួយគន្លឹះ 2 (រូបភាព )។

      Note: ត្រូវប្រាកដថាវ៉ាល់ធូលីត្រូវបានតម្រឹមនៅចន្លោះទីតាំងម៉ោង 5 ទៅ 7 គត់ នៅពេលត្រូវបានមើលពីអ្នកប្រើប្រាស់(រូបភាព )។

    9. តម្រឹមធុងប្រព័ន្ធស្អំកំដៅលំហូរលើសទៅនឹងក្រចាប់ទ្រធុង និងដាក់បញ្ចូលធុងអោយបានមាំល្អ (រូបភាព )។

      Important: ត្រូវប្រាកដថាទុយោបន្ធូរសម្ពាធត្រូវបានបញ្ជូនទៅមុខនិងចុះក្រោម ហើយបំពង់បង្ហឺយទឹករបស់ធុងត្រូវបានបញ្ជូនថយក្រោយដូចបានបង្ហាញនៅក្នុង រូបភាព

    10. បន្ទាបកៅអីអ្នកដំណើរ។

    លក្ខណៈបច្ចេកទេសរបស់ប្រេងម៉ាស៊ីន

    • ប្រភេទប្រេង៖ API ការចាត់ថ្នាក់សេវាកម្ម SL ឬ ខ្ពស់ជាងនេះ។

    • កម្រិតរំអិលប្រេង៖ សូមយោងទៅលើតារាងកម្រិតរំអិលប្រេងម៉ាស៊ីនខាងក្រោម។

      តារាងកម្រិតរំអិលប្រេងម៉ាស៊ីន

      លំដាប់សីតុណ្ហភាពព័ទ្ធជុំវិញកម្រិតរំអិលប្រេង
      លើ 25°CSAE30, SAE10W-30, ឬ SAE15W-40
      0°C ទៅ 25°CSAE20 ឬ SAE10W-30
      0°C ទៅ 20°CSAE10W ឬ SAE10W-30

    ប្រេងម៉ាស៊ីន Toro Premium អាចរកជាវបានពីអ្នកចែកចាយរបស់អ្នកជាមួយកម្រិតរំអិល 15W40 ឬ 10W30 ក៏បានដូចគ្នា។ មើល កាតាឡុកគ្រឿងបន្លាស់ ដើម្បីដឹងលេខគ្រឿងបន្លាស់។

    ការ​ត្រួតពិនិត្យប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលប្រេងម៉ាស៊ីន។ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីនមុនពេលបញ្ឆេះម៉ាស៊ីនជាលើកដំបូង។
  • Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ ប្រសិនបើម៉ាស៊ីនត្រូវបានដំណើរការ​ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។

    ម៉ាស៊ីនត្រូវបានដឹកជញ្ជូនដោយមានប្រេងនៅក្នុងប្រអប់រវៃ តែកម្រិតប្រេងត្រូវតែបានពិនិត្យមុនពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង និងបន្ទាប់ពីអ្នកបានដំណើរការវា។

    1. ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដកឧបករណ៍វាស់ប្រេងដែលស្ថិតនៅក្រោមកៅអីអង្គុយអ្នកដំណើរចេញ និងជូតវាជាមួយក្រណាត់ស្អាតរូបភាព )។

      Note: ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។

      artpendingartpending
    3. ប្រសិនបើកម្រិតប្រេងនៅទាប សូមដោះគម្របមួលធុងប្រេងចេញពីគម្រប់វ៉ាល់ (រូបភាព ) ហើយចាក់ប្រេងចូលក្នុងមាត់ធុងរហូតដល់កម្រិតប្រេងឡើងដល់គំនូសពេញនៅលើឧបករណ៍វាស់ប្រេង។

      Note: ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេង​ឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់រហូតហៀរ។

    4. ដំឡើងគម្របចាក់ធុងប្រេង(រូបភាព )។

    5. ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ (រូបភាព

    ការផ្លាស់ប្ដូរ​តម្រងប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរតម្រងប្រេងម៉ាស៊ីន។
  • រៀងរាល់ 200 ម៉ោងម្តង
  • ផ្លាស់ប្តូរតម្រងប្រេងម៉ាស៊ីន។ឧស្សាហ៍ផ្លាស់ប្ដូរតម្រងអោយបានញឹកញាប់នៅពេលគ្រឿងចក្រនៅក្រោមបន្ទុកធ្ងន់ ឬស្ថិតនៅក្នុងសីតុណ្ហភាពខ្ពស់។
    1. ដោះគ្របបាំងការពារខាងមុខចេ សូមយោងទៅ ។

    2. លើកកៅអីអង្គុយឡើង។

      ការប្រុងប្រយ័ត្ន

      សមាសភាគនៅក្រោមកៅអីនឹងឡើងកម្ដៅ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ។ ប្រសិនបើអ្នកប៉ះសាមាសភាគក្ដៅ អ្នកអាចនឹងរលាកបាន។

      ទុកអោយម៉ាស៊ីនបាញ់ថ្នាំចុះត្រជាក់មុនពេលធ្វើការថែទាំ ឬប៉ះសមាសភាគនៅក្រោមគម្របម៉ាស៊ីន។

    3. តម្រង់ចានដែកត្រងប្រេងនៅក្រោម​តម្រងប្រេងម៉ាស៊ីន (រូបភាព )។

      artpending
    4. ដកតម្រងប្រេងចាស់ចេញ(រូបភាព )។

      Note: ចោលតម្រង​​ប្រេង​ម៉ាស៊ីន​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    5. ជូតសម្អាតផ្ទៃអាដាប់ទ័រតម្រងប្រេងនៃម៉ាស៊ីនដោយក្រណាត់ស្អាតមួយ។

    6. ចាក់ប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវក្នុងតម្រងប្រេង។

      Note: អនុញ្ញាតឱ្យធាតុតម្រងត្រាំអោយជោកជាមួយប្រេង។

    7. លាបប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងប្រេងជំនួស។

    8. ដំឡើងតម្រងប្រេងលើអាដាប់ទ័រតម្រង បង្វិលតម្រងប្រេងតាមទិសនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ទ័រតម្រង បន្ទាប់មករឹតតម្រងពី 1/2 ជុំ បន្ថែម(រូបភាព )។

      Note: ហាមរឹតបន្តឹងតម្រងប្រេងឲ្យតឹងជ្រុល។

    9. ជូតសម្អាតរាល់ប្រេងដែលសល់។

    បរិមាណប្រេងម៉ាស៊ីន

    5.1 L ជាមួយតម្រង សូមយោងទៅ

    ការប្ដូរប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ការប្ដូរប្រេងម៉ាស៊ីន (រួមទាំងប្រេងសំយោគ)។
  • រៀងរាល់ 200 ម៉ោងម្តង
  • ការប្ដូរប្រេងម៉ាស៊ីន (រួមទាំងប្រេងសំយោគ)។ឧស្សាហ៍ផ្លាស់ប្ដូរប្រេងអោយបានញឹកញាប់នៅពេលគ្រឿងចក្រនៅក្រោមបន្ទុកធ្ងន់ ឬស្ថិតនៅក្នុងសីតុណ្ហភាពខ្ពស់។
    1. តម្រង់ខ្ទះដាក់ប្រេងនៅក្រោមឆ្នុកបង្ហូរ (រូបភាព

    2. ដោះឆ្នុកបង្ហូរប្រេងចេញ (រូបភាព ) ហើយទុកអោយប្រេងហូរចេញអោយអស់។

      Note: ពិនិត្យមើលសៀលឆ្នុកបង្ហូរប្រេងក្រែងមានសឹក ឬខូច សូមប្ដូរសៀលថ្មីបើវាសឹក ឬខូច។

      Note: ចោល​​ប្រេង​ម៉ាស៊ីន​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    3. ដំឡើងឆ្នុកបង្ហូរប្រេងក្នុងរន្ធបង្ហូរនៃចានដែកត្រងប្រេងម៉ាស៊ីន​ហើយរឹតបន្តឹងឆ្នុកពី 33 ទៅ 37 N∙m។

    4. ផ្អៀងកៅអីអ្នកដំណើរទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។

    5. ដោះគម្រប​ចាក់​ធុងប្រេងពីមាត់ធុងនៃគម្របវ៉ាល់នៃម៉ាស៊ីន (រូបភាព ) ហើយចាក់បរិមាណប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវប្រហែល 80% ចូលក្នុងមាត់ធុង។

      artpending
    6. ដោះឧបករណ៍វាស់ប្រេងចេញ ហើយពិនិត្យមើលកម្រិតប្រេងនៅក្នុងម៉ាស៊ីន (រូបភាព )។

    7. ចាក់ប្រេងបន្ថែមយឺតៗរហូតដល់កម្រិតប្រេងឡើងដល់គំនូសសញ្ញាពេញនៅលើឧបករណ៍វាស់ប្រេង(រូបភាព )។

      Important: ការចាក់ប្រេងចូលម៉ាស៊ីនហូរហៀរអាចបណ្ដាលអោយខូចម៉ាស៊ីន។

    8. ដំឡើងគម្របចាក់ធុងប្រេងទៅក្នុងមាត់ធុង និងឧបករណ៍វាស់ប្រេងទៅក្នុងបំពង់ប្រដាប់វាស់ប្រេង (រូបភាព )។

    9. បញ្ឆេះម៉ាស៊ីន និងឆែកមើលក្រែងមានប្រេងលេចធ្លាយ។

    10. ពន្លត់​ម៉ាស៊ីន រង់ចាំពី 2 ទៅ 3 នាទី ដោះឧបករណ៍វាស់ប្រេង និងពិនិត្យមើលកម្រិតប្រេងរំអិលនៅក្នុងម៉ាស៊ីន។

      Note: បើចាំបាច់ ដោះគម្រប​ចាក់​ធុងប្រេងចេញ ចាក់បន្ថែមប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវរហូតនាំកម្រិតប្រេងឡើងដល់គំនូសក្រិតពេញនៅលើឧបករណ៍វាស់ប្រេង ហើយដំឡើងគម្រប​ចាក់​ធុងប្រេង។

    11. ដំឡើងឧបករណ៍វាស់ប្រេង របាំងការពារកំដៅម៉ាស៊ីន ហើយផ្អៀងកៅអីអង្គុយចុះក្រោម។

    ការពិនិត្យមើលវ៉ាល់ PCV

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 1000 ម៉ោងម្តង
  • ពិនិត្យមើលវ៉ាល់ PCV។
    1. ផ្អៀងកៅអីតៃកុងទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។

    2. ដោះវ៉ាសល់ PCV ចេញ​គ្រឿងបង្គុំនៃគម្របវ៉ាល់ (រូបភាព )។

      Note: កុំបំបែកទុយោចេញពីវ៉ាល់ PCV។

      artpending
    3. ក្រឡុកវ៉ាល់ PCV។

      Note: ប្រសិនបើវ៉ាល់លំហូរខាងក្នុងលាន់លឺសូរក្រឹកៗ នោះវ៉ាល់ PCV នៅអាចជួសជុលបាន ប្រសិនបើវ៉ាល់លំហូរខាងក្នុងមិនអាចអង្រន់បាននៅពេលគេអង្រួន សូមប្ដូរវ៉ាល់ PCV ថ្មី (រូបភាព )។

    4. ស៊កវ៉ាល់ PCV រហូតទាល់តែវាចូលក្នុងសៀលបានពេញលេញសម្រាប់ក្បាលតំណគម្របវ៉ាល់ (រូបភាព )។

    5. បន្ទាបកៅអីអង្គុយរបស់អ្នកបញ្ជា។

    ការអនុវត្តការថែទាំម៉ាស៊ីនប្រចាំឆ្នាំ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • អនុវត្តការថែទាំម៉ាស៊ីនប្រចាំឆ្នាំ។
  • ត្រូវបំពេញរាល់និតិវិធីថែទាំប្រចាំឆ្នាំទាំងអស់ដែលបានបញ្ជាក់នៅក្នុង សៀវភៅ​ណែនាំ​ម្ចាស់ម៉ាស៊ីន។

    តំហែទាំប្រព័ន្ធប្រេង

    គ្រោះថ្នាក់

    នៅក្រោមស្ថានភាពមួយចំនួន ប្រេងនិងចំហាយប្រេង គឺអាចងាយឆេះនិងផ្ទុះខ្លាំងណាស់។ អគ្គីភ័យ ឬការផ្ទុះមក​ពីប្រេង​អាចដុតអ្នក និងអ្នកដទៃទៀត​ ហើយ​អាច​បណ្តាលឲ្យខូច​ខាត​ទ្រព្យសម្បត្តិ​។

    • ប្រចាពួយចាក់ប្រេង និង ចាក់​បំពេញ​ធុង​ប្រេង​នៅខាងក្រៅ​អគារនៅកន្លែងបើកចំហ​ នៅពេលដែល​ម៉ាស៊ីន​ត្រូវ​បាន​ពន្លត់និងត្រជាក់។ ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

    • ហាម​ចាក់​បំពេញ​ធុង​ប្រេង​ឲ្យពេញជ្រុល។ បន្ថែមប្រេងទៅក្នុងធុងប្រេង ហូតដល់កម្រិត 25 ម.ម ក្រោមផ្នែកខាងក្រោមរបស់មាត់ធុងប្រេង។ ចន្លោះទទេរនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។

    • ហាមជក់បារីនៅពេល​ប្រើប្រាស់​ប្រេង និង​នៅឲ្យ​ឆ្ងាយ​ពី​អណ្ដាតភ្លើង ឬ​​នៅកន្លែង​ដែល​ចំហាយប្រេង​អាចនឹង​ត្រូវ​បានបញ្ឆេះ​ដោយផ្កាភ្លើង។​

    • រក្សាទុក​ប្រេង​នៅក្នុង​ធុងសាំងស្អាត​ដែលបាន​អនុម័ត​ថា​មាន​សុវត្ថិភាព និងទុក​គម្រប​នៅនឹង​កន្លែង។​

    ការពិនិត្យមើល​ខ្សែ និង​តំណប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ការត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់
  • រៀងរាល់ 400 ម៉ោងម្តង
  • ការត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់
  • ត្រួតពិនិត្យមើលទុយោ និង​ក្បាលតំណ ក្រែងមានខូចគុណភាព ការខូចខាត ឬ​តំណដែល​រលុង។

    Note: ប្រសិនបើអ្នករកឃើញមានការលេចធ្លាយសាំងណាមួយ សូមជួសជុលសមាសភាគប្រេងសាំងមុនពេលប្រតិបត្តិការគ្រឿងចក្រ។

    ការធ្វើឲ្យហូរប្រព័ន្ធប្រេង។

    ប្រើនិតិវិធីនេះបន្ទាប់ពីអ្នកបានជួសជុលតម្រងប្រេងសាំង ឬម៉ាស៊ីនអស់ប្រេង ហើយម៉ាស៊ីនមិនឆេះ។

    1. ត្រូវប្រាកដថាអ្នកមានប្រេងសាំង 1/2 ធុងនៅក្នុងធុងប្រេងសាំង។

    2. បញ្ចូល​កូនសោទៅក្នុង​កុងតាក់​បញ្ឆេះ ហើយ​បង្វិល​វា​ទៅទីតាំង បើក

    3. កាច់សោទៅកាន់ទីតាំង បិទ ។

    4. ប៉ុនប៉ងបញ្ឆេះម៉ាស៊ីន។

    5. ប្រសិនបើម៉ាស៊ីនមិនឆេះ សូមធ្វើតាមជំហានឡើងវិញ និង បីបួនដង បន្ទាប់មកសាកល្បងបញ្ឆេះម៉ាស៊ីនម្ដងទៀត។

      Note: សូមធ្វើតាមជំហានឡើងវិញ រហូតទាល់តែម៉ាស៊ីនឆេះ។

    ការជួសជុលតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ជួសជុលតម្រងប្រេង។
  • ការដោះគម្របម៉ូទ័របូមប្រេង

    1. ដាក់ហ្វ្រាំងដៃ បញ្ឈប់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ បញ្ឈប់ម៉ាស៊ីន និងដកកូនសោចេញ។

    2. នៅឯធុងប្រេង ដោះវីស 4 គ្រាប់ (#10 x 3/4 អ៊ីញ) ចេញដែលរឹតភ្ជាប់គម្របទៅនឹងផ្នែកខាងលើនៃធុងប្រេង និងដោះគម្របចេញ(រូបភាព )។

      artpending

    ការដោះកំប៉ុងធ្យូងចេញ

    ម៉ូដែលគ្រឿងចក្រ 41394
    1. ដាក់ហ្វ្រាំងដៃ បញ្ឈប់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ បញ្ឈប់ម៉ាស៊ីន និងដកកូនសោចេញ។

    2. នៅឯធុងប្រេង ដោះវីស 4 គ្រាប់ (#10 x 3/4 អ៊ីញ) ចេញដែលរឹតភ្ជាប់ក្រចាប់កំប៉ុងធ្យូង ទៅនឹងផ្នែកខាងលើនៃធុងប្រេង (រូបភាព )។

      artpending
    3. បន្ធូរក្រចាប់ទុយោទាំង 2 ដែលរឹតភ្ជាប់ទុយោទៅនឹងក្បាលតំណនៃកំប៉ុងធ្យូង (រូបភាព )។

      artpending
    4. បំបែកទុយោចេញពីក្បាលតំណ (រូបភាព )។

      artpending
    5. ដោះក្រចាប់ទុយោចេញពីទុយោ (រូបភាព )។

    6. ដោះការដោះកំប៉ុងធ្យូងចេញចេញធុងប្រេង (រូបភាព )។

    ការដោះគម្រប និងម៉ូទ័របូមប្រេង និងឧបករណ៍បញ្ជូន

    1. ផ្ដាច់តំណព្រីភ្លើងមានរន្ធ 2 នៃខ្សែភ្លើងគ្រឿងចក្រពីតំណជើង 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន ផ្ដាច់តំណជើង 2 នៃខ្សែភ្លើងគ្រឿងចក្រចេញពីតំណមានរន្ធ 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន (រូបភាព )។

      artpending
    2. រុញគ្រឿងស្រោបតំណភ្ជាប់ទុយោប្រេងដែលជាប់សោអោយឆ្ងាយពីក្បាលតំណនៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន ហើយដោះតំណភ្ជាប់ និងទុយោចេញពីក្បាលតំណ (រូបភាព )។

      Note: សម្អាតរាល់ប្រេងដែលហូរចេញពីតំណភ្ជាប់ទុយោឬ ក្បាលតំណម៉ូទ័រប្រេងចេញអោយអស់។

    3. មួលខ្ចៅសម្រាប់ម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនបញ្ច្រាសទិសដៅនាឡិកា ហើយដោះខ្ចៅ និងសៀលចេញ (រូបភាព )

    4. លើក និងមួលម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនអោយផុតពីមាត់ធុងប្រេងដោយប្រុងប្រយ័ត្ន (រូបភាព )។

      Important: ប្រើការប្រុងប្រយ័ត្ននៅពេលប្ដូរទីតាំងម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនដើម្បីជៀសវាងការខូចខាតដល់ដៃសម្រាប់ពោងនៃឧបករណ៍បញ្ជូន។

      artpending

    ការប្ដូរតម្រងប្រេង

    1. ដោះទុយោទទួលប្រេងនៃតម្រងប្រេងពីក្បាលតំណនៃម៉ូទ័របូមប្រេង (រូបភាព )។

      Note: បោះចោលតម្រងប្រេង។

      artpending
    2. តម្រឹមទុយោទទួលប្រេងនៃតម្រងប្រេងថ្មីជាមួយក្បាលតំណនៃម៉ូទ័របូមប្រេង (រូបភាព )។

    3. តម្រឹមជើងវែងនៃតម្រងប្រេងជាមួយពោងនៅពេលដៃពោងស្ថិតក្នុងទីតាំងទទេ (រូបភាព )។

    4. ស៊កក្បាលតំណម៉ទ័របូមប្រេងទៅក្នុងទុយោទទួលប្រេងរហូតទាល់តែក្បាលតំណត្រូវបានចូលដល់ពេញលេញ (រូបភាព )។

    ការដំឡើងម៉ូទ័របូមប្រេង និងឧបករណ៍បញ្ជូន

    1. ទប់ដៃពោង និងទុយោទទួលប្រេងជាមួយគ្នា ហើយស៊កពោង​ និងតម្រងប្រេងចូលក្នុងរន្ធក្នុងធុងប្រេង (រូបភាព )។

      Important: ត្រូវប្រាកដថាពោង និងជើងតម្រងវែងតម្រង់ទៅមុខនៅក្នុងធុង និងក្បាលតំណនៅឯផ្នែកខាងលើនៃម៉ូទ័របូមប្រេងតម្រង់ទៅមុំ 90° ទៅកាន់ខ្សែកណ្ដាលនៃគ្រឿងចក្រ។

    2. ដាក់ម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនចូលក្នុងរន្ធក្នុងធុង (រូបភាព និង រូបភាព )។

    3. ដំឡើងសៀលបិទ និងខ្ចៅពីលើម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូននៅលើមាត់ធុងប្រេង ហើយរឹតបន្តឹងខ្ចៅដោយដៃអោយតឹង (រូបភាព )។

    4. ភ្ជាប់តំណភ្ជាប់នៅលើទុយោប្រេងទៅក្បាលតំណនៃម៉ូទ័របូមប្រេង (រូបភាព )។

      Note: ត្រូវប្រាកដថាគ្រឿងស្រោបតំណភ្ជាប់ទុយោប្រេងដែលជាប់សោរឹតភ្ជាប់តំណភ្ជាប់ទៅនឹងក្បាលតំណម៉ូទ័របូម។

    5. ភ្ជាប់តំណព្រីភ្លើងមានរន្ធ 2 នៃខ្សែភ្លើងគ្រឿងចក្រទៅតំណជើង 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន ភ្ជាប់តំណជើង 2 នៃខ្សែភ្លើងគ្រឿងចក្រចេញទៅតំណមានរន្ធ 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន (រូបភាព )។

    6. កាច់កុងតាក់បញ្ឆេះទៅទីតាំង បើក ហើយពិនិត្យមើលតំណភ្ជាប់ទុយោប្រេងក្រែងមានលេចធ្លាយ។

      Note: ប្រសិនបើក្បាលតំណលេចធ្លាយ កាច់កុងតាក់បញ្ឆេះទៅទីតាំង បិទ ដោះកូនសោចេញ ដោះតំណភ្ជាប់ចេញ ពិនិត្យមើលតំណភ្ជាប់ និងក្បាលតំណក្រែងមានកខ្វក់ ឬខូចខាត ហើយដំឡើងទុយោ និងតំណភ្ជាប់នៅលើក្បាលតំណ។

      Note: ជួសជុលរាល់ការលេចធ្លាយប្រេងមុនពេលបន្តទៅជំហានបន្ទាប់។

    ការដំឡើងគម្របម៉ូទ័របូមប្រេង

    1. ដំឡើងគម្របធុង (រូបភាព ) ដោយវីស 4 (#10 x 3/4 អ៊ីញ) គ្រាប់ ដែលអ្នកបានដោះចេញនៅក្នុងជំហាន នៃ ។

      artpending
    2. មួលវីសខាងក្រៅក្នុងកម្រិត 113 N∙cm។

    ការដំឡើងកំប៉ុងធ្យូង

    ម៉ូដែលគ្រឿងចក្រ 41394
    1. តម្រឹមទុយោធុងប្រេងកាត់តាមរ៉ងនៃក្រចាប់កំប៉ុងធ្យូង (រូបភាព )។

      artpending
    2. ដំឡើងក្រចាប់ទុយោពីលើទុយោ (រូបភាព )។

    3. ដំឡើងទុយោនៅលើក្បាលតំណនៃកំប៉ុងធ្យូង (រូបភាព )។

    4. រឹតភ្ជាប់ទុយោទៅនឹងក្បាលតំណដោយចង្កំ (រូបភាព )

      artpending
    5. តម្រឹមប្រហោងនៅក្នុង​ក្រចាប់កំប៉ុងធ្យូងជាមួយនឹងប្រហោងនៅក្នុងធុងប្រេង (រូបភាព )។

      artpending
    6. ដំឡើងក្រចាប់ទៅនឹងធុង (រូបភាព ) ដោយវីស 4 (#10 x 3/4 អ៊ិញ) គ្រាប់។

    7. មួលវីសខាងក្រៅក្នុងកម្រិត 113 N∙cm។

    ការ​បង្ហូរ​ធុង​ប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ការបង្ហូរ និងសម្អាតធុងប្រេង។
  • បង្ហូរ និងសម្អាតធុងប្រេង ប្រសិនបើប្រព័ន្ធប្រេងប្រែជាកខ្វក់ ឬប្រសិនបើអ្នកគ្រោងនឹងរក្សាទុកគ្រឿងចក្រក្នុងរយៈពេលបន្ថែមទៀត។ នៅពេលសម្អាតធុងប្រេង ត្រូវប្រើប្រេងថ្មី ស្អាតដើម្បីបង្ហូរចេញពីធុង។

    1. ផ្ទេរប្រេងចេញពីធុងនៅក្នុងធុងប្រេងដែលបានអនុម័តយកដោយប្រើម៉ូទ័របូមបំពង់ផ្ទេ។ ផ្ទេរប្រេងពីគ្រឿងចក្រមុនពេលអ្នកចាក់ប្រេងដែលនៅសល់ទៅក្នុងធុងតាមធុងចាក់បំពេញបំពង់បង្ហូរទឹក និងទៅក្នុងធុងប្រេង។

      Note: ប្រសិនបើអ្នកសម្រេចចិត្តដោះធុងប្រេងចេញ នោះអ្នកនឹងត្រូវផ្ដាច់ទុយោប្រេង និងគ្រាប់តំណអគ្គិសនីចេញពីម៉ូទ័របូមប្រេង និងឧបករណ៍បញ្ជូន សូមយោងទៅ ។

    2. សម្អាតធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត បើចាំបាច់។

    3. សូមប្ដូរតម្រងប្រេងថ្មី សូមមើល ។

    4. ដំឡើងធុងប្រសិនបើអ្នកបានដោះវេចេញ នៅក្នុងជំហាន ។

      Note: ប្រសិនបើអ្នកបានដោះធុងប្រេងចេញ នោះអ្នកនឹងត្រូវភ្ជាប់ទុយោប្រេង និងគ្រាប់តំណអគ្គិសនីចេញទៅម៉ូទ័របូមប្រេង និងឧបករណ៍បញ្ជូន សូមយោងទៅ ។

    5. ចាក់បំពេញធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត។

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។

    • សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកឌុយប្រដាប់សាក មុនពេល​ធ្វើការភ្ជាប់​ ឬ​ផ្ដាច់​អាគុយ។

    • ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។

    ការប្ដូរហ្វុយហ្សីប

    ប្លុកហ្វុយហ្ស៊ីបសម្រាប់ប្រព័ន្ធអគ្គិសនីមានទីតាំងនៅក្រោមកៅអីអ្នកបញ្ជា (រូបភាព )។

    artpending

    ការថែទាំអាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ពិនិត្យមើលការតភ្ជាប់ខ្សែអាគុយ។
  • ត្រូវរក្សាអាគុយឱ្យបានស្អាត និងបញ្ចូលភ្លើងឱ្យបានពេញល្អ។ ប្រើកន្សែងក្រដាសដើម្បីសម្អាតអាគុយ និងប្រអប់អាគុយ។ ប្រសិនបើក្បាលអាគុយមានច្រេះ ត្រូវសម្អាតវាដោយប្រើសូលុយស្យុងទឹក 4 ភាគ និងម្សៅសូដា 1 ភាគ។ លាបខ្លាញ់បន្តិចបន្តួចទៅលើក្បាលអាគុយដើម្បីបង្ការការកាន់ច្រេះ។

    វ៉ុល៖ 12 V ជាមួយប្រអប់រវៃចុះត្រជាក់ 690 អំពែរ ក្នុងកម្រិតសីតុណ្ហភាព -18°C

    ការដកអាគុយចេញ

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដោះគម្របអាគុយចេញ ហើយផ្ដាច់ខ្សែលើដី (ខ្មៅ) អវិជ្ជមាន ចេញពីក្បាលអាគុយ (រូបភាព )។

      artpending

      ការព្រមាន

      ការដាក់ខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឲ្យខូចខាតដល់ឧបករណ៍បាញ់និងខ្សែភ្លើង បណ្តាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។

      • ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។

      • ត្រូវភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ)។

      ការព្រមាន

      ក្បាលអាគុយ ឬឧបករណ៍លោហៈអាចប៉ះគ្នានឹងសមាសធាតុលោហៈរបស់​ម៉ាស៊ីនបាញ់ថ្នាំដែលធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសដល់រាងកាយ។

      • នៅពេលដកចេញ ឬដំឡើងអាគុយ ហាមទុកឲ្យក្បាលអាគុយប៉ះនឹងផ្នែកធ្វើពី​លោហៈណាមួយរបស់ម៉ាស៊ីនបាញ់ថ្នាំ។

      • ហាមទុកឲ្យឧបករណ៍លោហៈប៉ះគ្នាចន្លោះក្បាលអាគុយនិងផ្នែកធ្វើពីលោហៈ​របស់ម៉ាស៊ីនបាញ់ថ្នាំ។

      • ត្រូវរក្សាខ្សែចងអាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។

    3. ផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ពីប៉ូលអាគុយ។

    4. ដោះអាគុយចេញ។

    ការដំឡើងអាគុយ

    1. ដាក់អាគុយនៅលើប្រអប់អាគុយដើម្បីអោយប៉ូលអាគុយនៅឆ្ងាយពីម៉ាស៊ីនបាញ់ថ្នាំ។

    2. ភ្ជាប់ខ្សែវិជ្ជមាន (ក្រហម) ទៅប៉ូលវិជ្ជមាន (+) និងខ្សែអវិជ្ជមាន (ខ្មៅ) ទៅប៉ូលអវិជ្ជមាន (-) ដោយប្រើប៊ូឡុង និងខ្ចៅ។

    3. រុញគម្របអ៊ីសូឡង់គ្របពីលើប៉ូលអាគុយវិជ្ជមាន។

    4. ដំឡើងជើងគម្របអាគុយ ហើយរឹតភ្ជាប់វាជាមួយខ្សែរឹតដែលអ្នកបានដោះចេញពីមុន (រូបភាព )។

      Important: ត្រូវរក្សាជើងចាប់អាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។

    ការសាកអាគុយ

    Important: ត្រូវរក្សាអាគុយឱ្យបញ្ចូលភ្លើងឱ្យបានពេញល្អ។ នេះពិតជាសំខាន់ខ្លាំងណាស់ក្នុងការបង្ការការខូចអាគុយនៅពេលសីតុណ្ហភាពស្ថិតនៅក្រោម 0°C។

    1. ដកអាគុយចេញពីសាកស៊ី។ សូមមើល

    2. ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 A ទៅក្បាលអាគុយ ហើយសាកអាគុយនៅតម្លៃពី 3 ទៅ 4 A រយៈពេល 4 ទៅ 8 ម៉ោង (12 V)។

      Important: ហាមសាកអាគុយលើសកម្រិត។

    3. ដកអាគុយចេញពីសាក់ស៊ី។ សូមអាន ។

    ការរក្សាទុកអាគុយ

    បើអ្នកកំពុងរក្សាទុកដាក់គ្រឿងចក្រដោយមិនប្រើរយៈពេលលើសពី 30 ថ្ងៃ ចូរដក ឬដោះអាគុយ ហើយសាកវាទុកឲ្យពេញ។ រក្សាទុកវានៅលើធ្នើ ឬនៅលើគ្រឿងចក្រ។ ផ្ដាច់ខ្សែអាគុយប្រសិនបើអាគុយត្រូវបានរក្សាទុកនៅលើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។ ដើម្បីបង្ការអាគុយពីការខូច ត្រូវធានាថាអាគុយត្រូវបានសាកភ្លើងពេញ។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការត្រួតពិនិត្យកង់/សំបកកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • រឹតខ្ចៅកង់។
  • បន្ទាប់ពី 200 ម៉ោងដំបូង
  • រុំបាដាងកង់មុខ។
  • រៀងរាល់ 100 ម៉ោងម្តង
  • រឹតខ្ចៅកង់។
  • ត្រួតពិនិត្យស្ថានភាព និងភាពសឹករបស់សម្បកកង់។
  • រៀងរាល់ 400 ម៉ោងម្តង
  • រុំបាដាងកង់មុខ។
  • មួលខ្ចៅកង់នៅកង់មុខពី 75 ទៅ 102 N∙m និងខ្ចៅកង់នៅកង់ក្រោយពី 95 ទៅ 122 N∙m។

    គ្រោះថ្នាក់ដោយសារប្រតិបត្តិការ ដូចជាការបុកខឿនផ្លូវ អាចធ្វើឱ្យខូចសម្បកកង់ ឬយ៉ាន់កង ហើយរំខានការរត់ស្មើនៃកង់ ដូច្នេះសូមត្រួតពិនិត្យស្ថានភាពសម្បកកង់ បន្ទាប់ពីមានគ្រោះថ្នាក់។

    លក្ខណៈបច្ចេកទេសនៃប្រេងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ

    ប្រេងរំអិលប្រអប់លេខ SAE 85W-140

    ការពិនិត្យមើលងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ពិនិត្យមើលងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ។
  • artpending
    1. ជាមួយនឹងគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់កង់ដើម្បីអោយឆ្នុកចាក់ប្រេងចូលស្ថិតនៅទីតាំងខ្ពស់បំផុត (ម៉ោង 12 គត់) និងឆ្នុកបង្ហូរប្រេងចេញស្ថិតនៅទីតាំង (ម៉ោង 6 គត់) (រូបភាព )។

      artpending
    2. ដោះឆ្នុកពិនិត្យមើលចេញ (រូបភាព )។

      អ្នកគួរតែមើលកម្រិតប្រេងរំអិលនៅផ្នែកខាងក្រោមនៃខ្សែខ្ចៅនៅក្នុងរន្ធឆ្នុកពិនិត្យមើល។

      artpending
    3. ពិនិត្យមើលទ្រនាប់រាងមូលនៃឆ្នុកក្រែងមានខូច។

      បើទ្រនាប់រាងមូលខូច សូមប្ដូរវាថ្មី។

    4. ប្រសិនបើកម្រិតប្រេងរំអិលទាប សូមដកឆ្នុកចេញហើយ​បន្ថែមប្រេងរំអិលជាក់លាក់រហូតទាល់តែចាប់ផ្ដើមហូរចេញពីរន្ធឆ្នុកពិនិត្យមើល (រូបភាព ); សូមយោងទៅ ។

      artpending
    5. ពិនិត្យមើលទ្រនាប់រាងមូលនៃឆ្នុកចាក់ប្រេងចូលក្រែងមានខូច។

      បើទ្រនាប់រាងមូលខូច សូមប្ដូរវាថ្មី។

    6. ដំឡើងឆ្នុកចាក់ប្រេងចូល និងឆ្នុកពិនិត្យមើល (រូបភាព )។

    7. ធ្វើតាមជំហានឡើងវិញ រហូតដល់ សម្រាប់ប្រអប់លេខប្រព័ន្ធស្ពឺ នៅឯផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។

    ការប្ដូរប្រេងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • រប្រេងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ។
  • រៀងរាល់ 800 ម៉ោងម្តង
  • រប្រេងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ។ឬជារៀងរាល់ឆ្នាំ មួយណាដែលមកមុនគេ។
  • ការបង្ហូរប្រេងរំអិលប្រអប់លេខប្រព័ន្ធស្ពឺ

    1. ជាមួយនឹងគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់កង់ដើម្បីអោយឆ្នុកចាក់ប្រេងចូលស្ថិតនៅទីតាំងខ្ពស់បំផុត (ម៉ោង 12 គត់) និងឆ្នុកបង្ហូរប្រេងចេញស្ថិតនៅទីតាំង (ម៉ោង 6 គត់) សូមយោងទៅ រូបភាព នៅក្នុង ។

    2. ដាក់ចានដែកត្រងប្រេងខាងក្រោមបណ្ដុំប្រអប់លេខប្រព័ន្ធស្ពឺ ដោះឆ្នុកបង្ហូរប្រេងចេញ ឆ្នុកចាក់ប្រេងចូល និងឆ្នុកពិនិត្យមើល ហើយទុកអោយប្រេងរំអិលហូរចេញអោយអស់ (រូបភាព )។

      artpending
    3. ពិនិត្យមើលឆ្នុកបង្ហូរប្រេងចេញ និងឆ្នុកចាក់ប្រេងចូលក្រែងមានកំទេចកំទីដែក។

      ប្រសិនបើឆ្នុកបង្ហូរចេញ និងឆ្នុកចាក់ប្រេងចូលគ្របដណ្ដប់ដោយកំទេចកំទីដែក សូមជួសជុលប្រអប់ដេកប្រព័ន្ធស្ពឺ។

    4. ពិនិត្យមើលទ្រនាប់រាងមូលនៃឆ្នុកបង្ហូរប្រេងចេញ ឆ្នុកចាក់ប្រេងចូល និងឆ្នុកពិនិត្យមើលក្រែងមានខូច។

      បើទ្រនាប់រាងមូលខូច សូមប្ដូរវាថ្មី។

    5. ដំឡើងឆ្នុកបង្ហូរប្រេងចេញ។

    6. ដាក់ចានដែកត្រងប្រេងខាងក្រោមតួហ្រ្វាំង ដោះឆ្នុកបង្ហូរប្រេងចេញ ហើយទុកអោយប្រេងរំអិលហូរចេញអោយអស់ (រូបភាព )។

      artpending
    7. ដំឡើងឆ្នុកបង្ហូរប្រេងចេញនៅក្នុងតួហ្វ្រាំង។

    ប្រអប់លេខប្រព័ន្ធស្ពឺជាមួយគុណភាពប្រេងរំអិលល្អ

    0.62 L សូមអាន

    ការចាក់ប្រេងរំអិលចូលក្នុងប្រអប់លេខប្រព័ន្ធស្ពឺ

    1. ចាក់ប្រេងរំអិលប្រអប់លេខជាក់លាក់យឹតៗកាត់តាមរន្ធឆ្នុកចាក់ប្រេងចូល រូបភាព ក្នុង ។

      អ្នកគួរតែមើលកម្រិតប្រេងរំអិលនៅផ្នែកខាងក្រោមនៃខ្សែខ្ចៅនៅក្នុងរន្ធឆ្នុកពិនិត្យមើល។

      Important: ប្រសិនបើចាក់បំពេញប្រអប់លេខប្រព័ន្ធស្ពឺមុនពេលបន្ថែមគុណភាពប្រេងរំអិលជាក់លាក់ ត្រូវរង់ចាំ 1 ម៉ោង ឬក៏ដំឡើងឆ្នុក ហើយផ្លាស់ទីគ្រឿងចក្រប្រមាណជា 3 ម ដើម្បីអោយប្រេងរំអិលរត់សព្វពេញប្រព័ន្ធហ្វ្រាំង។ បន្ទាប់មក ដោះឆ្នុកចេញ ហើយចាក់បន្ថែមប្រេងរំអិលដែលនៅសល់នោះ។

    2. ទុកអោយកម្រិតប្រេងរំអិលរត់អោយចប់សព្វគ្រប់រយៈពេល 10 នាទី ពិនិត្យមើលកម្រិតប្រេងរំអិល ហើយបន្ថែមប្រេងរំអិលតាមតម្រូវការដើម្បីបង្កើនកម្រិតទៅផ្នែកខាងក្រោមនៃខ្សែខ្ចៅនៅក្នុងរន្ធឆ្នុកពិនិត្យមើល។

    3. ដំឡើងឆ្នុកចាក់ប្រេងចូល និងឆ្នុកពិនិត្យមើល សូមយោងទៅ រូបភាព ក្នុង ។

    4. ធ្វើតាមជំហានឡើងវិញនៅក្នុង និង សម្រាប់ប្រអប់លេខប្រព័ន្ធស្ពឺ នៅឯផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។

    ការតម្រង់ការទាញ​ចូលក្នុង​របស់​កង់មុខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលទិសដៅងាកចូលរបស់កង់មុខ។
  • អ្នកគួរតែវាស់ពី 0 ទៅ 3 ម.ម នៅចន្លោះខ្សែកណ្ដាលខាងមុខនៃសំបកកង់ និងខ្សែកណ្ដាលខាងក្រោយនៃសំបកកង់។

    1. ពិនិត្យមើល និងសប់កង់ទាំងអស់ សូមមើល

    2. វាស់ចម្ងាយរវាងកង់មុខនៅកម្ពស់ភ្លៅនៅផ្នែកខាងមុខ និងក្រោយរបស់កង់មុខ (រូបភាព )។

      Note: ចម្ងាយរវាងផ្នែកខាងមុខនៃកង់គួរតែ 0 ទៅ 3 ម.ម តិចជាងចម្ងាយរវាងផ្នែកខាងក្រោយនៃកង់មុខ។

      artpending
    3. ប្រសិនបើរង្វាស់មិនស្ថិតនៅក្នុងចន្លោះជាក់លាក់ទេ សូមបន្ធូរខ្ចៅទប់នៅចុងរ៉ូទីលទាំងសងខាង (រូបភាព )។

      artpending
    4. បង្វិលរ៉ូទីល ដើម្បីផ្លាស់ទីផ្នែកខាង​មុខនៃកង់ចូលទៅក្នុង ឬចេញមកក្រៅ។

    5. រឹតខ្ចៅទប់រ៉ូទីលនៅពេលដែលកង់រត់ត្រង់។

    6. ត្រូវប្រាកដថាដៃចង្កូតមានចំនួនបង្វិលស្មើគ្នាទាំងពីរទិសដៅ។

    តំហែទាំប្រព័ន្ធត្រជាក់

    សុវត្ថិភាពប្រព័ន្ធបញ្ចុះកម្ដៅ

    • ការលេបទឹកស្អំអាចបណ្ដាលឱ្យពុល។ ទុកឱ្យផុតពីក្មេងនិងសត្វចិញ្ចឹម។

    • ការហៀរចេញទឹកស្អំក្ដៅ និងមានសម្ពាធខ្ពស់ ឬការប៉ះធុងទឹកក្ដៅ និងផ្នែកជុំវិញធុងអាចបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។

      • ត្រូវទុកឱ្យម៉ាស៊ីនចុះត្រជាក់យ៉ាងហោចណាស់រយៈពេល 15 នាទី មុនពេលដកគម្របធុងទឹកចេញ។

      • ប្រើប្រាស់ក្រណាត់ក្រាសទ្រាប់ដៃនៅពេលបើកគម្របធុងទឹក ហើយបើកគម្របយឺតៗ​ដើម្បីឱ្យចំហាយភាយចេញ។

    • ហាមប្រតិបត្តិការគ្រឿងចក្រដោយមិនមានគម្រប​ នៅនឹងកន្លែង។

    • សូមរក្សាម្រាមដៃ ប្រអប់ដៃ និងសម្លៀកបំពាក់ឲ្យស្រលះពីកង្ហារវិល និងខ្សែពានរត់នោះ។

    លម្អិតផ្នែកបច្ចេកទេសនៃធាតុ​ត្រជាក់

    ជាទូទៅ មានការចាក់បំពេញធាតុត្រជាក់ដែលមានសូលុយស្យុងទឹក និងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលគ្លីកូលអេទីឡែន 50/50 ពីនាយមកហើយ។ ពិនិត្យមើលកម្រិតទឹកស្អំ មុនពេលអ្នកបញ្ឆេះម៉ាស៊ីនជាលើកដំបូង ហើយពិនិត្យជារៀងរាល់ថ្ងៃបន្តបន្ទាប់។ សូមអាន ។

    ទឹកស្អំកំដៅដែលមានលក់ខាងក្រោម ឬសមមូលដែលបានបញ្ជាក់ដោយរោងចក្របំពេញតាមលក្ខណៈបច្ចេកទេសទឹកស្អំកំដៅដែលមានអាយុកាលយូរ៖

    ផលិតផលនៃទឹកស្អំកំដៅ​ជួយ​ពន្យារ​អាយុកាល

    Ford (Motorcraft™)

    WSS-M97B44-D

    FCA—Chrysler (Mopar™)

    MS-12106

    General Motors (AC Delco™)

    GM6277M (Dex-Cool™)

    GMW 3420

    Volkswagen

    G12

    G12+

    G12++

    ស្ដង់ដារបច្ចេកទេសដែលបំពេញតាមទឹកស្អំកំដៅ ASTM D3306 ឬ D4985, ឬ SAE J1034, J814, ឬ 1941។

    Important: កុំពឹងផ្អែកលើពណ៌នៃទឹកស្អំកំដៅដើម្បីកំណត់អត្តសញ្ញាណភាពខុសគ្នារវាងប្រភេទទឹកស្អំធម្មតា (IAT) និងអាយុកាលវែង (OAT) ។ក្រុមហ៊ុនធាតុត្រជាក់អាចនឹងពណ៌ក្នុងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលដោយប្រើពណ៌ណាមួយ (OAT) ក្នុងដូចតទៅនេះ​ដែលមានជាអាទិ៍: ក្រហម ផ្កាឈូក ទឹកក្រូច លឿង ខៀវ កាប់ស្តាំង ស្វាយ និងបៃតង។

    ប្រភេទទឺកស្អំកំដៅ

    ប្រភេទធាតុត្រជាក់គ្លីកូលអេទីឡែន

    ប្រភេទប្រដាប់​ទប់​ការកាត់​ស៊ី

    ចន្លោះពេលសេវាកម្ម

    ធាតុការពារ​កំណកមុនអាយុកាល

    បច្ចេកវិទ្យាអាស៊ីដសេរីរាង្គ (OAT)

    5-ឆ្នាំ

    ទឹកស្អំកំដៅធម្មតា (ពណ៌បៃតង)

    បច្ចេកវិទ្យាអាស៊ីតអសរីរាង្គ (IAT)

    2-ឆ្នាំ

    Note: នៅពេលបន្ថែមទឹកស្អំកំដៅទៅកាន់គ្រឿងចក្រ អ្នកនឹងមិនធ្វើអោយខូចប្រព័ន្ធស្អំកំដៅដោយលាយទឹកស្អំធម្មតា (IAT) ជាមួយទឹកស្អំពន្យារអាយុកាល (OAT) ។ តែ ការលាយប្រភេទទឹកស្អំធ្វើអោយថយអាយុកាលនៃរូបមន្ត OAT។

    Important: ចន្លោះពេលធ្វើសេវាកម្មនៃល្បាយទឹកស្អំកំដៅ (IAT) ធម្មតា និងល្បាយទឹកស្អំ (OAT)—នៅសមាមាត្រណាមួយ—ប្រើបានយូរដូចទឹកស្អំកំដៅជាមួយនឹងចន្លោះពេលធ្វើសេវាកម្មខ្លីបំផុត៖ 2 ឆ្នាំ។

    ការ​ត្រួតពិនិត្យមើលកម្រិតទឹកស្អំម៉ាស៊ីន ឬកម្រិត​ធាតុ​ត្រជាក់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលកម្រិតទឺកស្អំបន្ថយកម្ដៅ ឬកម្រិត​ធាតុ​ត្រជាក់។ពិនិត្យមើលកម្រិតទឹកស្អំកំដៅនៅក្នុងធុងទឹក និងធុងពង្រីកសម្ពាធនៅដើមថ្ងៃនីមួយៗ មុនពេលបញ្ឆេះម៉ាស៊ីន។
  • ការប្រុងប្រយ័ត្ន

    ប្រសិនបើម៉ាស៊ីនកំពុងដំណើរការ នោះទឹកស្អំកំដៅអាចនឹងក្ដៅ នឹងឡើងសម្ពាធ។ ប្រសិនបើអ្នកបើកគម្របធុងទឹកនៅពេលទឹកស្អំកំដៅក្ដៅ វាអាចបាញ់ចេញក្រៅ ហើយធ្វើអោយរលាកដល់អ្នកឬអ្នកឈរនៅក្បែរធ្ងន់ធ្ងរ។

    ត្រូវទុកឱ្យម៉ាស៊ីនចុះត្រជាក់យ៉ាងហោចណាស់រយៈពេល 15 នាទី មុនពេលបើកគម្របធុងទឹក។

    Important: កុំបន្ថែមទឹកស្អំកំដៅទៅក្នងម៉ាស៊ីនដែលកំពុងក្ដៅខ្លាំងរហូតទាល់តែម៉ាស៊ីនចុះត្រជាក់ទាំងស្រុង។ ការបន្ថែមទឹកស្អំទៅក្នុងម៉ាស៊ីនដែលកំពុងក្ដៅខ្លាំងអាចធ្វើអោយម៉ាស៊ីនគាំង។

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំ នៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    3. ដកគម្របធុងទឹក និងគម្របធុងពង្រីកសម្ពាធចេញ (រូបភាព )។

      artpending
    4. ពិនិត្យមើលកម្រិតទឹកស្អំកម្ដៅនៅក្នុងធុងទឹក និងនៅក្នុងធុងពង្រីកសម្ពាធ។

      Note: ធុងទឹកគួរតែត្រូវបានចាក់បំពេញទៅក្នុងមាត់ធុងប្រេង និងធុងពង្រីកសម្ពាធត្រូវបានចាក់បំពេញទៅក្នុងគំនូសក្រិតពេញនៅលើធុង (រូបភាព )។

    5. ប្រសិនបើកម្រិតទឹកស្អំកំដៅនៅទាប ត្រូវដោះគម្រប​ធុង​ពង្រីកសម្ពាធ និងគម្របធុងទឹក ហើយចាក់បំពេញធុងពង្រីកសម្ពាធរហូតដល់គំនូសក្រិតពេញ និងធុងទឹករហូតដល់ផ្នែកខាងលើនៃមាត់ធុងប្រេង (រូបភាព )។

      Important: ហាមចាក់ទឹកចូលធុងពង្រីកមាឌឲ្យពេញជ្រុល។

      Important: កុំប្រើតែទឹក ឬអាល់កុល/ទឹកស្អំមានជាតិមេតាណុល។។

    6. ដំឡើងគម្របធុងទឹក និងគម្របធុងពង្រីកសម្ពាធ (រូបភាព )។

    បរិមាណទឹកស្អំកំដៅ

    5.5 L; សូមយោងទៅ

    ការប្ដូរទឹកស្អំកំដៅ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ពិនិត្យមើលទឹកស្អំកំដៅ (ដូចបានណែនាំដោយក្រុមហ៊ុនផលិត) និងផ្លាស់ប្ដូរប្រសិនចាំបាច់។
  • ឧបករណ៍ដែលបានផ្ដល់ដោយម្ចាស់៖ ទែរម៉ូម៉ែត្រទឹកស្អំកំដៅប្រើដៃ

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. រង់ចាំរហូតដល់ម៉ាស៊ីនចុះត្រជាក់ បន្ទាប់មកដោះគម្របធុងទឹកចេញ(រូបភាព )។

    3. ដាក់ចានដែកត្រងប្រេងធំនៅក្រោមធុងទឹក។

    4. បើកវ៉ាល់បង្ហូរ និងបង្ហូរទឹកស្អំកំដៅចូលក្នុងចានដែក (រូបភាព )។

      artpending
    5. បិទវ៉ាល់បង្ហូរ (រូបភាព

    6. ដកគម្របធុងទឹកចេញ (រូបភាព

    7. ចាក់ទឹកស្អំកំដៅចូលក្នុងធុងទឹកប្រមាណ 2.5 ស.ម ខាងក្រោមផ្ទៃសៀលបិទនៃគម្រប។

      Note: ប្រើទឹកស្អំកំដៅល្មមដើម្បីចាក់ចូលម៉ាស៊ីន និងទុយោប្រព័ន្ធ។ នេះធ្វើអោយទឹកស្អំកំដៅរីកសម្ពាធដោយវាមិនហូរហៀរពេលកំដៅម៉ាស៊ីន។

    8. បញ្ឆេះម៉ាស៊ីនដោយបន្ធូរគម្របនៅលើធុងទឹក (រូបភាព )។

    9. ទុកអោយម៉ាស៊ីនឡើងក្ដៅរហូតទាល់តែទែម៉ូស្ដាតបើក។

      Note: ទែម៉ូស្ដាតម៉ាស៊ីនគួរតែបើកនៅពេលទែម៉ូម៉ែត្រប្រើដៃចង្អុលបង្ហាញសីតុណ្ហភាពទឹកស្អំកំដៅនៅចន្លោះ 79 ទៅ 88°C។

    10. នៅពេលទឹកស្អំកំដៅឡើងកំដៅហើយ ចាក់បំពេញកម្រិតទឹកស្អំខ្លះទៅផ្ទៃសៀលបិទនៃគម្រប​ហើយរឹតបន្តឹងគម្របនោះ (រូបភាព )។

    11. បើកគម្របធុងពង្រីកសម្ពាធ ហើយចាក់ទឹកស្អំកំដៅចូលក្នុងធុងទៅកាន់កម្រិតត្រជាក់ (រូបភាព )។

    12. ពិនិត្យមើលកម្រិតទឺកស្អំកំដៅបន្ទាប់បញ្ឆេះ និងពន្លត់ម៉ាស៊ីនចុះឡើងបីបួនដង។

      Note: បន្ថែមទឹកស្អំកំដៅទៅក្នុងធុងទឹក និងធុងពង្រីកសម្ពាធតាមតម្រូវការ។

    តំហែទាំហ្វ្រាំង

    ការលៃតម្រូវហ្វ្រាំង។

    ប្រសិនបើឈ្នាន់ហ្វ្រាំងធ្វើដំណើរលើសពី 2.5 ស.ម មុនពេលដែលអ្នកមានអារម្មណ៍ថាជាប់គាំង, លៃតម្រូវហ្វ្រាំង ដូចខាងក្រោម៖

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ដាក់កំណាត់ឈើកល់ក្រោមកង់ដើម្បីបង្ការគ្រឿងចក្រពីការរមៀល។

    4. លែងហ្វ្រាំងដៃ។

    5. បន្ធូរខ្ចៅទប់ខាងមុខនៅលើខ្សែហ្វ្រាំងនៅក្រោមចុងខាងមុខនៃម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

      artpending
    6. រឹតបន្តឹងខ្ចៅទប់ខាងក្រោយអោយស្មើគ្នារហូតទាល់តែឈ្នាន់ហ្វ្រាំងផ្លាស់ទីចន្លោះពី 1 ទៅ 2 ស.ម មុនពេលអ្នកមានអារម្មណ៍ថាណែនល្អ (រូបភាព )។

      Important: ត្រូវប្រាកដថាអ្នករឹតបន្តឹងខ្ចៅខាងក្រោយទាំងពីរស្មើៗគ្នាដើម្បីអោយចុងខ្សែហ្វ្រាំងដែលមានខ្សែខ្ចៅនៅផ្នែកខាងមុខនៃខ្ចៅមុខដែលមានប្រវែងដូចគ្នា។

    7. រឹតបន្តឹងខ្ចៅទប់មុខ។

    តំហែទាំខ្សែពាន

    ការជួសជុលខ្សែពានឌីណាម៉ូ។

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ពិនិត្យមើលកង្ហារ/ខ្សែពានឌីណាម៉ូ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើលកង្ហារ/ខ្សែពានឌីណាម៉ូ។
  • ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពាន​ឌីណាម៉ូ/កង្ហារត្រជាក់។ ប្ដូរខ្សែពានថ្មីតាមការចាំបាច់។

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ការពិនិត្យមើលភាពតឹងនៃខ្សែពានឌីណាម៉ូដោយសង្កត់ខ្សែពាននៅពាក់កណ្ដាលរវាងឌីណាម៉ូ និងប៉ូលីដងរវៃដោយកម្លាំង 10 គ.ក ។

      Note: ខ្សែពាន​គួរតែងាកចេញចាប់ពី 10 ទៅ 12 ម.ម។ ប្រសិនបើខ្សែពានរលាខ្លាំងពេក ចូលទៅជំហាន ។ ប្រសិនបើភាពតឹងរបស់ខ្សែពានត្រឹមត្រូវ អ្នកអាចរំលងផ្នែកដែលនៅសល់នៃនីតិវិធីនេះ ហើយបន្តដំណើរការម៉ាស៊ីនបាញ់ថ្នាំ។

    3. បន្ធូរប៊ូឡុងនៅចំណុចស្នូលនៃឌីណាម៉ូ បន្ធូរប៊ូឡុងដែលរឹតភ្ជាប់ឌីណាម៉ូទៅនឹងក្រចាប់ដែលមានរន្ធ (រូបភាព )។

      artpending
    4. ស៊កបញ្ចូល​របារគាស់​នៅចន្លោះ​ឌីណាម៉ូ និងម៉ាស៊ីន ហើយទាញឌីណាម៉ូចេញក្រៅដោយប្រុងប្រយ័ត្ន។

    5. នៅពេល​ដែល​អ្នក​ទទួល​បាន​ភាព​តឹងត្រឹមត្រូវ​ហើយ សូម​ររឹតបន្តឹង​ឌីណាម៉ូ និង​ប៊ូឡុងដើម្បី​រឹត​ភ្ជាប់​ការលៃតម្រូវ។

    6. រឹតបន្តឹងខ្ចៅខ្ទាស់​ដើម្បីភ្ជាប់ការលៃតម្រូវ។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធអ៊ីដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។

    • បន្ធូរ​សម្ពាធ​ទាំងអស់​នៅក្នុង​ប្រព័ន្ធដោយ​សុវត្ថិភាព មុននឹង​ធ្វើកិច្ចការណាមួយនៅលើ​វា។

    • ត្រូវធានាឲ្យបានថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    • រក្សាដងខ្លួន និងដៃរបស់អ្នកឱ្យឆ្ងាយ​ពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។

    លក្ខណៈបច្ចេកទេសប្រេងអ៊ីដ្រូលិក

    កំប៉ុងប្រេងត្រូវបានបំពេញមកពីរោងចក្រនូវប្រេងអ៊ីដ្រូលិកគុណភាពខ្ពស់។ ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក មុនពេលអ្នកបញ្ឆេះម៉ាស៊ីនជាលើកដំបូង ហើយពិនិត្យជារៀងរាល់ថ្ងៃបន្តបន្ទាប់។ សូមអាន ។

    ប្រេងហាយដ្រូលិកដែល​បានណែនាំ៖ ប្រេង​ហាយដ្រូលិកមាន​អាយុកាលវែង Toro PX ដែល​មានចំណុះ 19 L ឬ 208 L ក្នុងមួយធុង ពីតំណាងចែកចាយពេញសិទ្ធិ របស់​ក្រុមហ៊ុន Toro របស់អ្នក។

    Note: គ្រឿងចក្រដែលប្រើប្រាស់ប្រេងប្ដូរតាមការណែនាំ មិនសូវត្រូវការផ្លាស់ប្ដូរប្រេង និងតម្រងញឹកញាប់ទេ។

    ប្រេងហាយដ្រូលិកជំនួស៖ បើ​ប្រេងហាយដ្រូលិក​​មាន​អាយុកាលវែង Toro PX មិនអាច​រក​បាន​ទេ អ្នក​អាចប្រើប្រេងហាយដ្រូលិកមានលក្ខណៈសាមញ្ញមួយផ្សេងទៀតដែល​មានលម្អិតផ្នែកបច្ចេកទេស​​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​បាន​រាយ​សម្រាប់លក្ខណៈគ្រឿងសម្ភារដូចខាងក្រោម ហើយ​ដែល​វា​បំពេញ​តាម​ស្តង់​ដារ​ឧស្សាហកម្ម​។ ហាមប្រើប្រេងសំយោគ។ ពិគ្រោះយោបល់ជាមួយអ្នកចែកចាយប្រេងរំអិលរបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលពេញចិត្ត។

    Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការជំនួសមិនត្រឹមត្រូវ ដូច្នេះប្រើប្រាស់ផលិតផលមកពីក្រុមហ៊ុនផលិតដែលមានកេរ្តិ៍ឈ្មោះ ដែលនឹងគាំទ្រការណែនាំរបស់ពួកគេតែប៉ុណ្ណោះ។

    សន្ទស្សន៍កំហាប់ប្រេងខ្ពស់/ប្រេងអ៊ីដ្រូលិកប្រឆាំងនឹងសំណឹកលើចំណុចលំហូរទាប ISO VG 46

    លក្ខណៈសម្ភារ 
     ភាពខាប់, ASTM D445cSt @ 40°C 44 ទៅ 48
     សន្ទស្សន៍​​ភាពខាប់, ASTM D2270140 ឬ ខ្ពស់ជាង
     ចំណុចចាក់, ASTM D97-37°C ទៅ -45°C
     លក្ខណៈបច្ចេកទេសឧស្សាហកម្ម៖Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S)

    Note: ប្រេងវារីជាច្រើនស្ទើរតែគ្មានពណ៌ ដែលធ្វើឱ្យវាពិបាកកត់សម្គាល់ការលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងអ៊ីដ្រូលិកមាននៅក្នុងដបចំណុះ 20 ml។ មួយដបគឺគ្រប់គ្រាន់សម្រាប់ 15 ទៅ 22 L នៃប្រេងអ៊ីដ្រូលិក។ កុំម្មង់គ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នក។

    Important: ប្រេងហាយដ្រូលិក​ដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគកំពូល Toro គឺជាប្រេងហាយដ្រូលិកដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគ​តែមួយ​គត់​ដែល​បាន​អនុម័ត​ដោយ​ Toro។ ប្រេង​នេះ​ត្រូវគ្នាជាមួយឧបករណ៍ដែល​អាច​ផ្លាស់​ប្ដូរ​បាន​ដែល​ប្រើ​នៅ​​ក្នុង​ប្រព័ន្ធហាយដ្រូលិក ហើយវាសមស្របសម្រាប់ស្ថានភាព​សីតុណ្ហភាពធំទូលាយ។ ប្រេងហាយដ្រូលិកនេះគឺត្រូវគ្នាជាមួយនឹងប្រេងរ៉ែធម្មតា ប៉ុន្តែសម្រាប់សមត្ថភាព​​បំបែកធាតុ​ជីវៈ និងបញ្ជាអតិបរមា ដែល​ប្រព័ន្ធហាយដ្រូលិក​គួរតែត្រូវបានបង្ហូរយ៉ាងហ្មត់ចត់នូវប្រេង​ធម្មតា។ ប្រេងអាចរកបានក្នុងចំណុះ 19 L ធុង 208 L ធុងធំ ពីតំណាងចែកចាយពេញសិទ្ធិ របស់​ក្រុមហ៊ុន Toro របស់អ្នក។

    ការពិនិត្យមើលប្រេងអ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។ពិនិត្យមើលកម្រិតសារធាតុរាវហាយដ្រូលិកមុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះលើកដំបូង និងរៀងរាល់ថ្ងៃបន្ទាប់ពីនោះមក
  • Important: បើ​សារធាតុរាវក្លាយជាកករកខ្វក់ សូមទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតដើម្បីចុចបង្ហូរចេញពីប្រព័ន្ធ។ប្រេងកខ្វក់មើលទៅមានសភាព​ដូចទឹកដោះគោ ឬមានពណ៌ខ្មៅនៅពេល​ដែល​ប្រៀបធៀប​ទៅ​នឹង​សារធាតុរាវស្អាត។

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. សម្អាតតំបន់នៅជុំវិញគម្របឧបករណ៍វាស់ប្រេងនៃធុងអ៊ីដ្រូលិក ហើយដោះវាចេញ (រូបភាព )។

      artpending

      Important: ប្រយ័ត្នអោយមែនទែន មិនត្រូវយកភាពកខ្វក់ ឬសារធាតុកខ្វក់ផ្សេងទៀតចូលទៅក្នុងមាត់រន្ធ នៅពេលពិនិត្យសារធាតុរាវ។

    3. ជូតឧបករណ៍វាស់ប្រេងអោយស្អាតដោយក្រណាត់ និងត្រូវប្ដូរវាថ្មីទាំងស្រុងនៅក្នុងធុង។

    4. ដោះឧករណ៍វាស់ប្រេងចេញពីមាត់ធុងប្រេង និងពិនិត្យមើលកម្រិតសារធាតុរាវ (រូបភាព )។

      Note: កម្រិតសារធាតុរាវគួរតែស្ថិតនៅត្រង់គំនូសក្រិតទាបនៅលើឧបករណ៍វាស់ប្រេងនៅពេលសារធាតុរាវត្រជាក់។

      artpending
    5. បើ​សារធាតុរាវនៅ​ទាប សូមចាក់​សារធាតុរាវបញ្ជាក់សមស្រប​ទៅក្នុងធុង ដើម្បី​ឲ្យឡើងដល់គំនូសសញ្ញាទាប សូមមើល ។

    6. ដំឡើងគម្របឧបករណ៍វាស់ប្រេងនៅក្នុងធុង​ហើយរឹតភ្ជាប់វា។

    ការប្ដូរតម្រងអ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ប្រសិនបើ​អ្នក​មិន​កំពុង​ប្រើប្រេងអ៊ីដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​ប្រេងអ៊ីដ្រូលិក។
  • រៀងរាល់ 1000 ម៉ោងម្តង
  • ប្រសិនបើ​អ្នក​កំពុង​តែ​ប្រើ​ប្រេងអ៊ីដ្រូលិក​ដែល​បាន​ណែនាំ, សូមប្ដូរ​តម្រង​អ៊ីដ្រូលិក។
  • ការព្រមាន

    ទឹកអ៊ីដ្រូលិកក្ដៅអាចបណ្ដាលអោយរលាកធ្ងន់ធ្ងរ។

    ទុកអោយទឹកអ៊ីដ្រូលិកចុះត្រជាក់មុនពេលអនុវត្តការថែទាំណាមួយទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    Important: អ្នកអាច​ទុកជាមោឃៈនូវការ​ធានា​លើ​សមាសធាតុមួយ​ចំនួន ប្រសិនបើអ្នកប្រើតម្រងផ្សេងទៀតណាមួយ។

    ប្រើតម្រងជំនួសថ្មីរបស់ Toro (សូមមើល សៀវភៅណែនាំគ្រឿងបន្លាស់ សម្រាប់លេខសម្គាល់គ្រឿងបន្លាស់ត្រឹមត្រូវ។)

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. រកមើលតម្រងអ៊ីដ្រូលិកទាំង 2 នៅលើគ្រឿងចក្រ (រូបភាព និង រូបភាព )។

      Note: តម្រង 1 នៅខាងក្រោមធុងសារធាតុរាវអ៊ីដ្រូលិក ហើយតម្រងមួយទៀតស្ថិតនៅផ្នែកខាងក្រោយនៃគ្រឿងចក្រនៅលើគ្រោង។

      • តម្រងខាងមុខ—ខាងក្រោមធុងអ៊ីដ្រូលិក

        artpending
      • តម្រងខាងក្រោយ—ស្ថិតនៅលើគ្រោងគ្រឿងចក្រ។

        artpending
    3. សម្អាតតំបន់ជុំវិញ​កន្លែងចាប់តម្រង។

    4. ដាក់ចានដែកត្រងប្រេងនៅក្រោមតម្រង។

    5. ដកតម្រង​ចេញ។

      បោះចោលតម្រង​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    6. លាបខ្លាញ់លើរ៉ងតម្រង់ថ្មីដោយទឹកអ៊ីដ្រូលិកស្អាត សូមយោងទៅ ។

    7. ជូតតំបន់ដែលចាប់លើតម្រងដោយក្រណាត់។

    8. មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់ ហើយបន្ទាប់មករឹតបន្តឹងតម្រង 1/2 ជុំបន្ថែម។

    9. បញ្ឆេះម៉ាស៊ីន កំណត់សន្ទះអ៊ែរនៅល្បឿនការ៉ង់ទីលឿន រួចទុកអោយម៉ាស៊ីនដំណើរការពី 3 ទៅ 5 នាទីដើម្បីសម្អាតខ្យល់ចេញពីប្រព័ន្ធអ៊ីដ្រូលិក។

    10. ពន្លត់ម៉ាស៊ីន ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងពិនិត្យមើលក្រែងមានការលេចធ្លាយ សូមមើល ។

    បរិមាណសារធាតុហាយដ្រូលិក

    54 L សូមអាន

    ការផ្លាស់ប្ដូរ​ប្រេងហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • ការព្រមាន

    ទឹកអ៊ីដ្រូលិកក្ដៅអាចបណ្ដាលអោយរលាកធ្ងន់ធ្ងរ។

    ទុកអោយទឹកអ៊ីដ្រូលិកចុះត្រជាក់មុនពេលអនុវត្តការថែទាំណាមួយទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    Important: អ្នកអាច​ទុកជាមោឃៈនូវការ​ធានា​លើ​សមាសធាតុមួយ​ចំនួន ប្រសិនបើអ្នកប្រើសារធាតុរាវផ្សេងទៀតណាមួយ។

    1. សូមប្ដូរតម្រងសារធាតុរាវអ៊ីដ្រូលិកថ្មី សូមមើល ។

    2. សម្អាតតំបន់នៅជុំវិញក្បាលតំណទុយោអ៊ីដ្រូលិកនៅលើបាតនៃធុងសារធាតុរាវអ៊ីដ្រូលិក (រូបភាព )។

      artpending
    3. ប្ដូរថ្មីចានដែកត្រងប្រេងធំនៅក្រោមក្បាលតំណធុងអ៊ីដ្រូលិក។

    4. ដោះក្បាលតំណទុយោចេញពីធុង ទុកអោយសារធាតុរាវហូរចូលក្នុងចានដែកត្រង (រូបភាព )។

      បោះចោលសារធាតុ​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    5. ដំឡើងទុយោ និងក្បាលតំណទៅនឹងធុង រួចរឹតបន្តឹងវាដោយជាប់ល្អ។

    6. ចាក់បំពេញទឹកអ៊ីដ្រូលិកដែលមានការបញ្ជាក់ត្រឹមត្រូវប្រមាណជា 53 L ទៅក្នងធុងផ្ទុកអ៊ីដ្រូលិក សូមមើល ។

    7. បញ្ឆេះម៉ាស៊ីន កំណត់សន្ទះអ៊ែរនៅល្បឿនការ៉ង់ទីលឿន រួចទុកអោយម៉ាស៊ីនដំណើរការពី 3 ទៅ 5 នាទីដើម្បីសម្អាតខ្យល់ចេញពីប្រព័ន្ធអ៊ីដ្រូលិក។

    8. ពន្លត់ម៉ាស៊ីន ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងពិនិត្យមើលក្រែងមានការលេចធ្លាយ សូមមើល ។

    ការថែទាំប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ

    ការត្រួតពិនិត្យ​ទុយោ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យទុយោ និងការតភ្ជាប់ទាំងអស់​សម្រាប់ការខូចខាត និង​ការ​ភ្ជាប់​ត្រឹមត្រូវ។
  • រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យ​ទ្រនាប់​រាងអក្សរ O នៅក្នុង​បង្គុំវ៉ាល់​ ហើយ​ប្ដូរវាចេញ​ ប្រសិនបើ​ចាំបាច់។
  • ពិនិត្យទុយោនីមួយៗនៅក្នុងប្រព័ន្ធបាញ់ថ្នាំសម្រាប់ ស្នាមប្រេះ ការលេចធ្លាយ ឬការខូចខាតផ្សេងៗ។ ក្នុងពេលជាមួយគ្នានោះដែរ សូមត្រួតពិនិត្យ​តំណភ្ជាប់ និង​គ្រឿងបង្គុំ​សម្រាប់ការខូចខាតស្រដៀងគ្នា។ ប្ដូរទុយោ ឬគ្រឿងបង្គុំណាមួយចេញ ប្រសិនបើមានខូច។

    ការផ្លាស់ប្ដូរ​តម្រងបឺត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ផ្លាស់ប្ដូរ​តម្រងបឺត។
  • Note: កំណត់​ទំហំសំណាញ់​តម្រងបឺតសមស្រប​ដែល​អ្នកត្រូវការ​សម្រាប់​ការងាររបស់អ្នក សូមអាន ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. នៅផ្នែកខាងលើនៃ​ធុងម៉ាស៊ីនបាញ់ថ្នាំ សូម​ដកប្រដាប់ទប់​ដែល​រឹតភ្ជាប់​គ្រឿងបង្គុំទុយោដែល​បានភ្ជាប់​ទៅ​នឹង​ទុយោធំចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

      artpending
    3. ​ដកទុយោ និងគ្រឿងបង្គុំទុយោចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

    4. ដកតម្រងបឺតចាស់​ចេញពី​សម្បកតម្រងនៅក្នុង​ធុង (រូបភាព )។

      Note: បោះតម្រងចាស់ចោល។

      artpending
    5. ដំឡើង​តម្រងបឺតថ្មីទៅក្នុង​សម្បកតម្រង។

      Note: ត្រូវធានាថា​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    6. តម្រឹមទុយោ និង​គ្រឿងបង្គុំទុយោទៅនឹង​សម្បកតម្រង​នៅផ្នែកខាងលើ​នៃ​ធុង ហើយ​រឹតភ្ជាប់​គ្រឿងបង្គុំនិង​សម្បកដោយប្រើ​ប្រដាប់​ទប់ដែល​អ្នក​បាន​ដកចេញកាលពីជំហាន ។

    ការផ្លាស់ប្ដូរតម្រងសម្ពាធ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ផ្លាស់ប្ដូរតម្រងសម្ពាធ។
    1. ផ្លាស់ទីគ្រឿងចក្រ​ទៅ​ផ្ទៃរាបស្មើ កំណត់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    2. តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោម​តម្រងសម្ពាធ (រូបភាព )។

      artpending
    3. មួលឆ្នុកបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។

      Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។

    4. បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដោះវាចេញពីក្បាលតម្រង (រូបភាព )។

    5. ដកធាតុតម្រងសម្ពាធចាស់ចេញ (រូបភាព )។

      Note: បោះតម្រងចាស់ចោល។

    6. ពិនិត្យមើលទ្រនាប់រាងមូលសម្រាប់ការខូច និងការសឹក​នៃ​ឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និង​ទ្រនាប់រាងមូលសម្រាប់​ទ្រនាប់រាងចានគោម​ (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។

      Note: ប្ដូរទ្រនាប់រាងមូលដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។

    7. ដំឡើងធាតុតម្រងសម្ពាធថ្មីទៅក្នុងក្បាលតម្រង (រូបភាព )។

      Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។

    8. ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។

    9. ដំឡើងឆ្នុកទៅលើទ្រនាប់រាងចានគោម ហើយរឹតបន្តឹងដោយដៃ (រូបភាព )។

    ការផ្លាស់ប្ដូរ​តម្រងក្បាលបាញ់

    Note: កំណត់​ទំហំសំណាញ់តម្រងក្បាលបាញ់សមស្រប​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ការងាររបស់​អ្នក សូមអាន ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដកក្បាលបាញ់ចេញពីប៉មតូចសម្រាប់បាញ់ (រូបភាព )។

      artpending
    3. ដកតម្រងក្បាលបាញ់ចាស់ចេញ(រូបភាព )។

      Note: បោះតម្រងចាស់ចោល។

    4. ដំឡើង​តម្រងក្បាលបាញ់ថ្មី (រូបភាព )។

      Note: ត្រូវធានាថា​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    5. ដំឡើងក្បាលបាញ់ទៅលើ​ប៉មតូចសម្រាប់បាញ់ (រូបភាព )។

    ការតម្រឹមបូមរឺស្ស័រ​ទៅនឹងដងប៊ូមខាងក្រៅ

    1. ដាក់ហ្វ្រាំងដៃ ហើយបញ្ឆេះម៉ាស៊ីន និងការ៉ង់ទីសន្ទះអ៊ែរ។

    2. លើកដងប៊ូមខាងក្រៅផ្នែកខាងឆ្វេង ឬខាងស្ដាំឡើងយឺតៗរហូតទាល់តែវាកៀកនឹងបំពង់បូមរឺស្ស័រខាងលើដំបូង។

    3. បន្ធូរវីសស្ពឺ 2 គ្រាប់ដែលរឹតភ្ជាប់បំពង់បូមរឺស្ស័រទាប (រូបភាព )។

      artpending
    4. បង្វិលបង្គុំបូមរឺស្ស័ររហូតទាល់តែផ្នែកកោងនៅក្នុងបំពង់បូមរឺស្ស័រតម្រឹមគ្នាជាមួយកំណាត់ស្លាយរុញនៅផ្នែកខាងលើបំពង់នៃដងប៊ូមខាងក្រៅ (រូបភាព )

      artpending
    5. មួល​វីសស្ពឺ 2 គ្រាប់ ពី 1978 ទៅ 2542 N∙cm។

    6. បន្ទាបដងប៊ូមខាងក្រៅ។

    7. លើកដងប៊ូមខាងក្រៅផ្សេងទៀតឡើងយឺតៗរហូតដល់វាប៉ះនឹងបំពង់បូមរឺស្ស័រដំបូង។

    8. ប្រសិនបើបំពង់រឺស្ស័រខាងលើណាមួយមិនតម្រឹមគ្នាជាមួយកំណាត់រុញ សូមធ្វើតាមជំហានឡើងវិញ តាម ។

      Note: កំណាត់ទាំងនោះត្រូវតែប៉ះនឹងបូមរឺស្ស័រនៅឯផ្នែកកោងក្នុងបំពង់បូមរឺស្ស័រខាងលើ (រូបភាព )។

    9. លើក​ដងប៊ូមខាងក្រៅអោយអស់ ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

    ការលៃតម្រូវ​ដងឲ្យស្មើគ្នា

    ទម្រង់ការខាងក្រោមអាចត្រូវ​បាន​ប្រើក្នុងការ​លៃ​តម្រូវអង្គជំរុញនៅលើ​ដងកណ្ដាល ដើម្បី​រក្សាដងខាងឆ្វេង និង​ខាងស្ដាំឲ្យនៅក្នុង​កម្រិតស្មើគ្នា។

    1. ពង្រីកដងទៅទីតាំងបាញ់ថ្នាំ។

    2. ដកកន្លាស់ខ្ទាស់ចេញពីកន្លាស់បង្វិល (រូបភាព )។

      artpending
    3. លើកឡើងនៅលើដង និង​ដកកន្លាស់ចេញ (រូបភាព ) ហើយ​បន្ទាបដងយឺតៗទៅដី។

    4. ត្រួតពិនិត្យ​កន្លាស់​សម្រាប់ការខូចខាតណាមួយ ហើយ​ប្ដូរវាចេញ ប្រសិនបើ​ចាំបាច់។

    5. កាន់ដងអង្គជំរុញត្រង់ផ្នែកសំប៉ែតនៃដងដោយប្រើម៉ាឡេត បន្ទាប់បន្ធូរខ្ចៅទប់ (រូបភាព )។

      artpending
    6. បង្វិលចុងដង​នៅក្នុង​ដង​អង្គជំរុញដើម្បីបង្រួម ឬពង្រីក​អង្គជំរុញដែល​បាន​ពង្រីកទៅ​ទីតាំងដែល​ចង់បាន (រូបភាព )។

      Note: អ្នកត្រូវតែបង្វិលចុង​ដងនៅរង្វិលជុំពាក់កណ្ដាល ឬ​ពេញ ដើម្បីឲ្យ​អ្នក​អាច​ផ្គុំដងទៅដងបាន។

    7. រឹតបន្តឹងខ្ចៅទប់ដើម្បីរឹតភ្ជាប់អង្គជំរុញទៅនឹងចុងដង។

    8. លើកដងដើម្បីតម្រឹមស្នូលដោយប្រើដងអង្គជំរុញ។

    9. ខណៈពេលកំពុងកាន់ដង សូមបញ្ចូល​កន្លាស់​តាមរយៈស្នូលដងទាំងពីរ និង​ចុងដងរូបភាព )។

    10. ដោយមានកន្លាស់នៅនឹងកន្លែង សូមព្រលែងដង ហើយ​រឹតភ្ជាប់​កន្លាស់​ទៅនឹង​ខ្ទាស់ដែល​បាន​ដកចេញកាលពីមុន។

    11. ធ្វើតាមនិតិវិធីឡើងវិញសម្រាប់ដងអង្គជំរុញប្រសិនចាំបាច់។

    ការត្រួតពិនិត្យ​ទ្រនាប់ស្នូលនីឡុង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យ​ទ្រនាប់ស្នូលនីឡុង។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ពង្រីកផ្នែកដងខាងក្រៅទៅទីតាំងបាញ់ថ្នាំ ហើយ​ទ្រ​ផ្នែកដង​ដោយប្រើ​ជើងទម្រ ឬ​ខ្សែចង និង​ឧបករណ៍លើក។

    3. ដកចេញនូវប៊ូឡុង និងខ្ចៅ​ដែល​រឹតភ្ជាប់​កន្លាស់បង្វិល ហើយ​ដកកន្លាស់ចេញ (រូបភាព )។

      artpending
    4. ដកដង និង​បង្គុំក្រចាប់​បង្វិលចេញពីបណ្ដាញខាងចុងនៃតួកណ្ដាល ដើម្បីចូលប្រើទ្រនាប់នីឡុង។

    5. ដកចេញ ហើយត្រួតពិនិត្យ​ទ្រនាប់នីឡុងពី​ផ្នែកខាងមុខ និងខាងក្រោយនៃ​ក្រចាប់បង្វិល (រូបភាព )។

      Note: ប្ថូរទ្រនាប់ដែល​សឹក ឬខូចណាមួយចេញ។

    6. ដាក់ប្រេងរំអិលទ្រនាប់នីឡុងដោយប្រើ​បរិមាណប្រេងតិចតួច ហើយ​ដំឡើង​ទ្រនាប់​ទៅក្នុង​ក្រចាប់​បង្វិល (រូបភាព )។

    7. តម្រឹមប្រហោងនៅក្នុង​ក្រចាប់​បង្វិលទៅនឹងប្រហោងនៅក្នុងបណ្ដាញខាងចុង (រូបភាព )។

    8. ដំឡើងកន្លាស់បង្វិល ហើយរឹតភ្ជាប់វាដោយប្រើប៊ូឡុងក្បាលសំប៉ែត និង​ខ្ចៅខ្ទាស់សំប៉ែត​ដែល​បាន​ដកចេញ​នៅក្នុង​ជំហាន ។

    9. អនុវត្តជំហាន ដល់ ឡើងវិញសម្រាប់​ផ្នែកដងខាងក្រៅផ្សេងទៀត។

    ការថែទាំម៉ូទ័របូម

    ការត្រួតពិនិត្យម៉ូទ័របូម

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យ​សន្ទះខណ្ឌម៉ូទ័របូម ហើយ​ប្ដូរវាចេញ ប្រសិនបើចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • ត្រួតពិនិត្យវ៉ាល់ត្រួតពិនិត្យ​ម៉ូទ័របូម ហើយ​ប្ដូរចេញ ប្រសិនបើ​ចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • Note: សមាសធាតុគ្រឿងចក្រ​ខាងក្រោម ត្រូវ​បានចាត់ទុកថា​ជាគ្រឿងខ្ចៅ​ស្ថិតនៅក្រោម​ការប្រើប្រាស់រហូតដល់រយៈពេលនៃ​ការប្រើ​ប្រាស់ លុះត្រាតែមានការ​រក​ឃើញ​ថាមានបញ្ហា ហើយមិនត្រូវបានគ្របដណ្ដប់ដោយការធានារ៉ាប់រងដែលជាប់ទាក់ទង​នឹង​គ្រឿង​ចក្រនេះ។

    ត្រូវមាន​អ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត ពិនិត្យមើល​សមាសធាតុម៉ូទ័របូមខាងក្នុងសម្រាប់​ការខូចខាត៖

    • សន្ទះខណ្ឌ​ម៉ូទ័របូម

    • បង្គុំ​វ៉ាល់​ត្រួតពិនិត្យ​ម៉ូទ័របូម

    ប្ដូរចេញនូវ​សមាសធាតុណាមួយ​ ប្រសិនបើ​ចាំបាច់។

    ការសម្អាត

    លាងសម្អាតគ្រឿងចក្រ តាម​តម្រូវការ ដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។ អ្នកអាចប្រើក្រណាត់ជូតនៅពេលលាងសម្អាតគ្រឿងចក្រ។

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    Note: ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាតដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង របើកស្លាកសញ្ញាសំខាន់ៗ ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។

    Important: ហាមលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ អាចនឹងបណ្ដាលឱ្យខូចម៉ាស៊ីនផ្នែក​ខាងក្នុង។

    ការសម្អាតព្រុយធុងទឹកស្អំម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • សម្អាតព្រុយធុងទឹក។
  • Important: កុំបាញ់ទឹកចូលក្នុងផ្នែកម៉ាស៊ីនក្ដៅ ដោយសារវាអាចធ្វើអោយខូចដល់ម៉ាស៊ីនបាន។

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ផ្អៀងកៅអីអ្នកដំណើរទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។

    3. ទុកអោយប្រព័ន្ធស្អំកំដៅចុះត្រជាក់។

    4. ដោះគម្របជើងកៅអីអង្គុយ សូមយោងទៅ ។

    5. ប្រើច្រាសទន់ និងខ្យល់សប់ដែលមានសម្ពាធទាប សម្អាតព្រុយធុងទឹក។

      Note: សម្អាតព្រុយធុងទឹកអោយបានញឹកញាប់បើចាំបាច់។ ពិនិត្យមើលទុយោស្អំកំដៅ ហើយប្ដូរថ្មីបើទុយោណាមួយមានសឹក ឬលេចធ្លាយ ឬខូច។

    6. បន្ទាបកៅអីតៃកុង និងកៅអីអ្នកដំណើរ។

    7. ដំឡើងគម្របជើងកៅអីអង្គុយ សូមយោងទៅ ។

    ការសម្អាតកុងទ័រលំហូរ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • សម្អាតកុងទ័រលំហូរ(ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់​ថ្នាំម្សៅ)។
    1. លាងជម្រះ និងបង្ហូរប្រព័ន្ធបាញ់ថ្នាំទាំងមូលឲ្យបានយ៉ាងហ្មត់ចត់។

    2. ដកកុងទ័រលំហូរចេញពីម៉ាស៊ីនបាញ់ថ្នាំ ហើយ​ចុចបង្ហូរវាដោយប្រើទឹកស្អាត។

    3. ដោះកងទប់នៅផ្នែកខាងលើ (រូបភាព )។

      artpending
    4. សម្អាតតួប៊ីន និង​បណ្ដុំតួប៊ីន ដើម្បីយកសំណល់ដែក និងថ្នាំម្សៅចេញ។

    5. ត្រួតពិនិត្យ​ស្លាបតួប៊ីនសម្រាប់ការសឹក។

      Note: កាន់តួប៊ីននៅនឹងដៃរបស់​អ្នក ហើយ​បង្វិលវា។ វាគួរតែវិលជក់បានល្អដោយមានការទាក់តិចតួច។ ប្រសិនបើវាវិលមិនបានល្អទេ សូមប្ដូរវាចេញ។

    6. ផ្គុំកុងទ័រលំហូរ។

    7. ប្រើក្បាលបាញ់ខ្យល់សម្ពាធទាប (50 kPa) ដើម្បីធានាថា តួប៊ីនវិលជក់បានល្អ។

      Note: ប្រសិនបើតួប៊ីនវិលមិនបានជក់ល្អទេ សូមបន្ធូរក្បាលខ្ចៅប្រាំមួយជ្រុងនៅផ្នែកបាតនៃបណ្ដុំតួប៊ីននៅត្រឹម 1/16 ជុំ រហូត​ទាល់​​តែ​តួប៊ីនវិលជក់បានល្អ។

    ការសម្អាតវ៉ាល់អង្រួន និងវ៉ាល់ផ្នែក

    • ដើម្បីសម្អាតវ៉ាល់អង្រួន សូមអានផ្នែកដូចខាងក្រោម៖

    • ដើម្បីសម្អាតវ៉ាល់ផ្នែក 3 សូមអានផ្នែកដូចខាងក្រោម៖

    ការដកអង្គជំរុញវ៉ាល់ចេញ

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដកចេញ​នូវឧបករណ៍​ទប់​ដែល​ភ្ជាប់​អង្គជំរុញ​ទៅនឹង​វ៉ានបំពង់ សម្រាប់វ៉ានផ្នែក ឬ​វ៉ាន​អង្រួន (រូបភាព )។

      Note: ច្របាច់ជើងទាំង 2 នៃ​ប្រដាប់ទប់​ឲ្យ​រួម​ចូលគ្នា និង​រុញចុះក្រោម។

      Note: រក្សាទុកអង្គជំរុញ និង​ប្រដាប់​ទប់​សម្រាប់​ការដំឡើង​នៅក្នុង ។

      artpending
    3. ដក​អង្គជំរុញ​ចេញ​ពី​វ៉ានបំពង់។

    ការដោះវ៉ាល់ពហុបំពង់អង្រួនចេញ

    1. ដោះជើងភ្ជាប់រហ័សដែលរឹតភ្ជាប់តំណភ្ជាប់រហ័សសម្រាប់ទុយោអង្រួនទៅនឹងពហុបំពង់សម្រាប់វ៉ាល់អង្រួន (រូបភាព )។

      artpending
    2. ដោះចង្កំក្បាលភ្ជាប់​តំណដែលរឹតភ្ជាប់ពហុបំពង់វ៉ាល់អង្រួនទៅនឹងក្បាលតំណភ្ជាប់នៃក្បាលតម្រងសម្ពាធ និងអាដាប់ទ័រតំណភ្ជាប់ (រូបភាព )។

    3. ដោះប៊ូឡុងក្បាល​សំប៉ែត 2 គ្រាប់ (1/4 x 3/4 អ៊ិញ) និងខ្ចៅខ្ទាស់សំប៉ែត 2 (1/4 អ៊ិញ) គ្រាប់ ដែលរឹតភ្ជាប់ទៅនឹងពហុបំពង់វ៉ាល់អង្រួនទៅនឹងទម្រវ៉ាល់ (រូបភាព )។

      artpending
    4. ដោះពហុបំពង់វ៉ាល់អង្រួន និងទ្រនាប់ចេញពីគ្រឿងចក្រ (រូបភាព )។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរ​ផ្នែករឹងសម្រាប់​ចាប់​ក្បាល​តម្រង​សម្ពាធ​តាមតម្រូវការ​ដើម្បី​ផ្ដល់នូវប្រឡោះ។

      Note: រក្សាទុកចង្កំក្បាលភ្ជាប់​តំណ ទ្រនាប់ ជើងភ្ជាប់រហ័សសម្រាប់ការដំឡើង នៅក្នុង ។

    ការដោះវ៉ាល់ពហុបំពង់ផ្នែក

    1. ដោះជើងភ្ជាប់រហ័សដែលរឹតភ្ជាប់តំណភ្ជាប់រហ័សសម្រាប់ក្លាប៉េផ្នែកទៅនឹងវ៉ាល់ពហុបំពង់ផ្នែក(រូបភាព )។

      artpending
    2. ដោះជើងភ្ជាប់រហ័សដែលរឹតភ្ជាប់តំណភ្ជាប់រហ័សសម្រាប់ទុយោផ្គត់ផ្គង់ផ្នែក ទៅនឹងពហុបំពង់សម្រាប់ក្បាលតំណភ្ជាប់រហ័សនៃវ៉ាល់ពហុបំពង់ផ្នែក (រូបភាព )។

    3. ដោះចង្កំក្បាលភ្ជាប់​តំណទាំង 2 ដែលរឹតភ្ជាប់វ៉ាល់ពហុបំពង់ផ្នែកទៅនឹងក្បាលតំណនៃសមាសភាគនៅជាប់ៗគ្នា(រូបភាព )។

      artpending
    4. សម្រាប់ពហុបំពង់នៃវ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ ដោះប៊ូឡុងក្បាល​សំប៉ែត 2 គ្រាប់ (1/4 x 3/4 អ៊ិញ) និងខ្ចៅខ្ទាស់សំប៉ែត 2 (1/4 អ៊ិញ) គ្រាប់ ដែលរឹតភ្ជាប់ទៅនឹងពហុបំពង់វ៉ាល់ផ្នែកទៅនឹងទម្រវ៉ាល់ (រូបភាព )។

      artpending
    5. ផ្លាស់ទីពុហុបំពង់វ៉ាល់ផ្នែក និងទ្រនាប់ចុះក្រោមដើម្បីដោះក្លាប៉េផ្នែក រួចដាក់អោយឆ្ងាយពីគ្រឿងចក្រ (រូបភាព )។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរ​ផ្នែករឹងសម្រាប់​ពុហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ តាមតម្រូវការ​ដើម្បី​ផ្ដល់នូវប្រឡោះ។

      Note: រក្សាទុកចង្កំក្បាលភ្ជាប់​តំណ ទ្រនាប់ ជើងភ្ជាប់រហ័សសម្រាប់ការដំឡើង នៅក្នុង ។

    ការសម្អាតវ៉ាល់ពហុបំពង់

    1. កំណត់ទីតាំងដងវ៉ាល់ ដើម្បី​ឲ្យ​វា​ស្ថិតនៅក្នុងទីតាំងបិទជិត (រូបភាព B)។

      artpending
    2. ដកបង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទាំង 2 ចេញពី​ផ្នែកខាងចុងនៃតួ​ពហុបំពង់ (រូបភាព និង រូបភាព )។

      artpending
      artpending
    3. បង្វិលដងវ៉ាល់ ដើម្បី​ឲ្យឃ្លី​ស្ថិតនៅក្នុង​ទីតាំងបើកចំហ (រូបភាព A)។

      Note: នៅពេលដងវ៉ាល់​ស្របគ្នាជាមួយនឹងលំហូរវ៉ាល់ នោះឃ្លីនឹងផ្លាតចេញ។

    4. ដកប្រដាប់ទប់ដងចេញពីរន្ធចាប់នៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។

    5. ដកប្រដាប់ទប់ដងចេញពីរន្ធនៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។

    6. លូកទៅក្នុងតួពហុបំពង់ ហើយ​ដកបង្គុំដងវ៉ាល់ចេញ (រូបភាព និង រូបភាព )។

    7. សម្អាត​ផ្នែកខាងក្នុងនៃ​ពហុបំពង់ និង​ផ្នែកខាងក្រៅនៃ​វ៉ាល់ឃ្លី បង្គុំដងវ៉ាល់ ប្រដាប់​ចាប់ដង និង​គ្រឿងបង្គុំបញ្ចប់។

    ការដំឡើងវ៉ាល់ពហុបំពង់

    សម្ភារផ្គត់ផ្គង់ប្រតិបត្តិករ៖ ខ្លាញ់ស៊ីលីកូនល្អ។

    Important: ប្រើតែខ្លាញ់ស៊ីលីកូនតែប៉ុណ្ណោះនៅពេល​ដំឡើងវ៉ាល់។

    1. ពិនិត្យ​មើល​ស្ថានភាពរបស់​ទ្រនាប់រាងអក្សរ O នៃគ្រឿងបង្គុំច្រកចេញ (ពហុបំពង់វ៉ាល់ផ្នែកតែប៉ុណ្ណោះ) ទ្រនាប់រាងអក្សរ O នៃគម្របមួលខាងចុង ទ្រនាប់រាងអក្សរ O នៃទ្រនាប់ខាងក្រោយ និងទ្រនាប់ឃ្លីសម្រាប់​ការខូចខាត ឬ​ការសឹកនៃ​(រូបភាព និង រូបភាព )។

      Note: ប្ដូរទ្រនាប់ ឬ​ទ្រនាប់​រាងអក្សរ O ដែល​ខូច ឬសឹកចេញ។

    2. លាបខ្លាញ់ស៊ីលីកូនលើដងវ៉ាល់ ហើយ​បញ្ចូលវាទៅក្នុងទ្រនាប់​ដងវ៉ាល់ (រូបភាព និង រូបភាព )។

    3. ដំឡើងដងវ៉ាល់ និង​ទ្រនាប់ទៅក្នុង​ពហុបំពង់ ហើយ​រឹតភ្ជាប់​ដង និងទ្រនាប់ជាមួយនឹងប្រដាប់​ទប់ដង (រូបភាព និង រូបភាព )​។

    4. ត្រូវ​ធានាថា ទ្រនាប់​រាងអក្សរ O នៃ​ទ្រនាប់​ខាងក្រោយ និង​ទ្រនាប់​ឃ្លី​ត្រូវ​បានតម្រឹម​ និង​បាន​ទ្រាប់​ទៅក្នុង​គ្រឿងបង្គុំគម្រប​មួលខាងចុងនៃ (រូបភាព និង រូបភាព )​

    5. ដំឡើង​បង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទៅលើ​តួពហុបំពង់រហូតទាល់តែ​ក្បាលភ្ជាប់​តំណ​របស់​គ្រឿងបង្គុំគម្រប​មួល​​ខាង​ចុងប៉ះទៅនឹង​តួពហុបំពង់នៃ (រូបភាព និង រូបភាព ) បន្ទាប់មក​មួល​គ្រឿងបង្គុំគម្រប​មួល​​ខាង​ចុងចាប់ពី ⅛ ទៅ ¼ ជុំ​បន្ថែម​។

      Note: ប្រើការប្រុងប្រយ័ត្ន ដើម្បី​កុំឲ្យខូចផ្នែកខាងចុងរបស់​គ្រឿងបង្គុំ។

    6. បញ្ចូល​ឃ្លីទៅក្នុង​តួវ៉ាល់ (រូបភាព )។

      Note: ដងវ៉ាល់​គួរតែ​ត្រូវគ្នានៅខាងក្នុងរន្ធចាប់រង្វិលឃ្លី។ ប្រសិនបើ​ដងវ៉ាល់​មិនត្រូវគ្នាទេ សូមលៃតម្រូវ​ទីតាំងរបស់​ឃ្លី (រូបភាព )។

      artpending
    7. បង្វិលបង្គុំដងវ៉ាល់ ដើម្បីឲ្យវ៉ាល់ត្រូវ​បានបិទ (រូបភាព B)

    8. អនុវត្តជំហាន និង ឡើងវិញសម្រាប់បង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងផ្សេងទៀត។

    ការដំឡើងវ៉ាល់ពហុបំពង់ផ្នែក

    1. តម្រឹមទ្រនាប់ទាំង 2 ដែលអ្នកបានដោះនៅក្នុង ទៅកាន់ក្បាលតំណភ្ជាប់នៃពហុបំពង់វ៉ាល់ផ្នែក (រូបភាព )។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរ​ផ្នែករឹងសម្រាប់​ពុហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ តាមតម្រូវការ​ដើម្បី​ផ្ដល់នូវប្រឡោះ។

      artpending
    2. តម្រឹមក្បាលភ្ជាប់តំណនៃពហុបំពង់វ៉ាល់ផ្នែករវាងក្បាលភ្ជាប់តំណនៃវ៉ាល់ផ្នែកផ្សេងទៀត និង/ឬអាដាប់ទ័រក្បាលតំណភ្ជាប់(រូបភាព )។

    3. ដំឡើងក្បាលភ្ជាប់តំណរហ័សនៃពហុបំពង់វ៉ាល់ផ្នែកទៅនឹងព្រីភ្លើងផ្ដាច់រហ័សនៃក្លាប៉េផ្នែកជាមួយជើងភ្ជាប់រហ័ស (រូបភាព និង រូបភាព )។

      artpending
    4. ដំឡើងធូរនូវចង្កំក្បាលភ្ជាប់​តំណដែលអ្នកបានដោះនៅក្នុង ទៅនឹងក្បាលភ្ជាប់តំណនៃពហុបំពង់វ៉ាល់ផ្នែក និងក្បាលភ្ជាប់តំណនៃវ៉ាល់ផ្នែកផ្សេងទៀត និង/ឬអាដាប់ទ័រតំណភ្ជាប់ (រូបភាព )។

      artpending
    5. សម្រាប់ពហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ ដំឡើងពហុបំពង់វ៉ាល់ផ្នែកទៅនឹងទម្រងវ៉ាល់ (រូបភាព ) ដោយប៊ូឡុងក្បាលសំប៉ែត 2 (1/4 x 3/4 អ៊ិញ)) គ្រាប់ និងខ្ចៅទប់សំប៉ែត 2 (1/4 inch) គ្រាប់ដែលអ្នកបានដោះនៅក្នុង ។

    6. មួល​ប៊ូឡុងក្បាលសំប៉ែត និង​ខ្ចៅខ្ទាស់ក្បាសំប៉ែត​ 1978 ទៅ 2542 N∙cm។

    7. រឹតបន្តឹងចង្កំក្បាលភ្ជាប់​តំណ 2 ដោយដៃ (រូបភាព )។

    8. ដំឡើតំណភ្ជាប់រហ័សនៃទុយោផ្នែកនៅលើក្បាលតំណភ្ជាប់រហ័សនៃពហុបំពង់វ៉ាល់ផ្នែកជាមួយជើងភ្ជាប់រហ័ស (រូបភាព )។

    9. ប្រសិនបើអ្នកបានបន្ធូរគ្រឿងដែកទប់នៃ​ពុហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ សូមរឹតបន្តឹងខ្ចៅនិងប៊ូឡុងពី 1978 ទៅ 2542 N∙cm។

    ការដំឡើងវ៉ាល់ពហុបំពង់អង្រួនចេញ

    1. តម្រឹមក្បាលភ្ជាប់តំណនៃក្លាប៉េអង្រួន និងទ្រនាប់ 3 ជាមួយនឹងក្បាលភ្ជាប់តំណនៃក្លាប៉េអង្រួន ក្បាល​តម្រងទប់សម្ពាធ និងអាដាប់ទ័រក្បាលតំណភ្ជាប់ (រូបភាព និង រូបភាព )។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរ​ផ្នែករឹងសម្រាប់​ចាប់​ក្បាល​តម្រង​សម្ពាធ​តាមតម្រូវការ​ដើម្បី​ផ្ដល់នូវប្រឡោះ។

      artpending
      artpending
    2. រឹតភ្ជាប់រាងធូរៗលើពហុបំពង់វ៉ាល់អង្រួនទៅនឹងក្លាប៉េអង្រួន ក្បាល​តម្រងទប់សម្ពាធ និងអាដាប់ទ័រក្បាលតំណភ្ជាប់ (រូបភាព ) ជាមួយចង្កំក្បាលភ្ជាប់​តំណទាំង 3 ដែលអ្នកបានដោះចេញនៅក្នុង ។

    3. ដំឡើងពហុបំពង់វ៉ាល់អង្រួន ទៅនឹងទម្រងវ៉ាល់ ដោយប៊ូឡុងក្បាលសំប៉ែត 2 (1/4 x 3/4 អ៊ិញ) គ្រាប់ និងខ្ចៅទប់សំប៉ែត 2 (1/4 inch) គ្រាប់ដែលអ្នកបានដោះនៅក្នុង ។

    4. មួល​ប៊ូឡុងក្បាលសំប៉ែត និង​ខ្ចៅខ្ទាស់ក្បាសំប៉ែត​ 1978 ទៅ 2542 N∙cm។

    5. រឹតបន្តឹងចង្កំក្បាលភ្ជាប់​តំណ 3 ដោយដៃ (រូបភាព )។

    6. ដំឡើតំណភ្ជាប់រហ័សនៃទុយោអង្រួននៅលើក្បាលតំណភ្ជាប់រហ័សនៃពហុបំពង់វ៉ាល់អង្រួនជាមួយជើងភ្ជាប់រហ័ស (រូបភាព )។

    7. ប្រសិនបើអ្នកបន្ធូរគ្រឿងដែកទប់សម្រាប់ក្បាលតម្រងសម្ពាធ សូមរឹតបន្តឹងខ្ចៅនិង​ប៊ូឡុងពី 1978 to 2542 N∙cm។

    ការដំឡើងអង្គជំរុញវ៉ាល់

    1. តម្រឹមអង្គជំរុញទៅវ៉ាល់ពហុបំពង់ (រូបភាព )។

    2. ភ្ជាប់អង្គជំរុញនិងវ៉ាល់ដោយប្រើឧបករណ៍ទប់ដែលអ្នកបានដកចេញនៅក្នុង​ជំហាន នៃ

    ការទុកដាក់

    សុវត្ថិភាពនៃការរក្សាទុក

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ពន្លត់​ម៉ូទ័រប៉ូមបាញ់ថ្នាំ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ការរៀបចំគ្រឿងចក្រសម្រាប់ការស្តុកទំនិញ

    ការរក្សាទុករយៈពេលខ្លី

    (តិចជាង 30 ថ្ងៃ)

    អនុវត្តនិតិវិធីដូចខាងក្រោម៖

    សម្អាតផ្ទៃខាងក្រៅនៃគ្រឿងចក្រ

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ និងម៉ាស៊ីន ដកកូន​សោចេញ ហើយរង់ចាំរហូត​លែងមាន​ចលនា​ទាំងអស់​មុន​ពេលចាកចេញពី​គ្រឿងចក្រ។

    2. សម្អាតដី និងក្អែលចេញពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅនៃកង្ហារក្បាលគុយឡាស់ និងគម្របប្រដាប់ផ្លុំនៃម៉ាស៊ីន។

      Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ ហាម ប្រើ ទឹកសម្ពាធខ្ពស់ ដើម្បីសម្អាតគ្រឿងចក្រ។ ការសម្អាតដោយសម្ពាធអាចនឹងធ្វើឲ្យខូចខាតប្រព័ន្ធអគ្គិសនី ឬជម្រះប្រេងចាំបាច់នៅ​ចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកលើសកម្រិត ជាពិសេសនៅជិតផ្ទាំងបញ្ជា អំពូល ម៉ាស៊ីន និងអាគុយ។

    ការរៀបចំទៅតាមលក្ខខណ្ឌម៉ាស៊ីនបាញថ្នាំ

    1. ផ្លាស់ទីគ្រឿងចក្រទៅកាន់កន្លែងដាក់កម្រាលបង្ហូរ នៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ និងពន្លត់ម៉ាស៊ីន ដកកូន​សោចេញ ហើយរង់ចាំរហូត​លែងមាន​ចលនា​ទាំងអស់​មុន​ពេលចាកចេញពី​ទីតាំងអ្នកបញ្ជា។

    2. បង្ហូរធុងទឹកស្រស់ ហើយចាកចេញពីរន្ធក្បាលរ៉ូប៊ីណេរបស់ធុង។

    3. បង្ហូរធុងម៉ាស៊ីនបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។

    4. រៀបចំសូលុយស្យុងទប់ស្កាត់ច្រែះ, គ្មានជាតិអាល់កុល, និងសូលុយស្យុងប្រឆាំងនឹងការបង្កក RV; យោងទៅ ។

    5. ដោះទុយោចេញពីផ្នែកខាងក្រោយនៃប្រដាប់វាស់សម្ពាធ ហើយដាក់ផ្នែកខាងចុងនៃទុយោចូលក្នុងធុង។ (រូបភាព ).

      artpending
    6. បញ្ឆេះម៉ាស៊ីន និងបន្ទាបផ្នែកដងប៊ូមខាងក្រៅ។

    ការរៀបចំម៉ាស៊ីនបាញ់ថ្នាំ

    1. ដំណើរការម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំពីរបីនាទី ដើម្បីបំភាយសារធាតុការពារកំណក RV ឲ្យសព្វ​ប្រព័ន្ធបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់​ថ្នាំដែល​បានដំឡើង។

    2. កាច់កុងតាក់ផ្នែកខាងឆ្វេង កណ្ដាល និងខាងស្ដាំទៅទីតាំង បើក ។

    3. កាច់កុងតាក់ផ្នែកមេទៅទីតាំង បើក ហើយពិនិត្យមើលខាងក្រោម៖

      • ត្រូវប្រាកដថាថ្នាំការពារកំណក RV ហូរចេញពីចុងនៃទុយោប្រដាប់វាស់សម្ពាធដែលបានផ្ដាច់ចេញនោះ។

      • បាញ់ចេញតាមក្បាលបាញ់រហូតទាល់តែថ្នាំការពារកំណក RV អាចមើលឃើញបាន។

    4. មួលកុងតាក់ផ្នែកមេទៅទីតាំង បិទ ។

    5. កាច់​កុងតាក់បាញ់ថ្នាំទៅទីតាំង បិទ ។

    6. ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកខាងក្រៅឡើង។

      លើកផ្នែកដងប៊ូមរហូតទាល់តែវាផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រដឹកជញ្ជូនប្រើដងដែលបង្កើតជាទីតាំង​ដឹកជញ្ជូនរាង ‘X’ និងត្រឡប់ស៊ីឡាំងលើកមកវិញទាំងស្រុង។

      Note: ធ្វើឲ្យប្រាកដថាស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុង ដើម្បីបង្ការការខូចខាត​ចំពោះដងអង្គជំរុញ។

    7. ពន្លត់​ម៉ាស៊ីន។

    8. បង្ហូរធុងម៉ាស៊ីនបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។

    ការរក្សាទុករយៈពេលយូរ

    (យូរជាង 30 ថ្ងៃ)

    អនុវត្តនិតិវិធីខាងក្រោមអាចរកបាននៅក្នុង ៖

    លើសពីនេះ អនុវត្តនិតិវិធីដូចខាងក្រោម៖

    ការជួសជុលសាក់ស៊ី

    1. ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់។ សូមអាន

    2. ពិនិត្យហ្វ្រាំង សូមមើល ។

    3. ត្រួតពិនិត្យ និងរឹតបន្តឹងប៊ូឡុង ខ្ចៅ និងវីសទាំងអស់។

      Note: ជួសជុល ឬប្ដូរផ្នែកណាមួយដែលសឹក ឬខូចខាតចេញទាំងអស់។

    4. លាបថ្នាំលើផ្ទៃលោហៈដែលឆ្កូត ឬផ្ទៃលោហៈស្រាតដោយប្រើថ្នាំ (លាបដែលអាចរកបានពីអ្នកចែក​ចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក)។

    ជួសជុលម៉ាស៊ីនបាញ់ថ្នាំ

    1. សម្អាតវ៉ាល់អង្រួន និងវ៉ាល់ផ្នែក 3 សូមយោងទៅ ។

    2. លាបខ្លាញ់ម៉ាស៊ីនបាញ់ថ្នាំ។ សូមអាន

    3. ត្រួតពិនិត្យស្ថានភាពរបស់បំពង់បាញ់ថ្នាំទាំងអស់។

      Note: ប្ដូរបំពង់ណាមួយដែលសឹក ឬខូចខាត។

    4. រឹតបន្តឹងចង្កំទុយោដែលសឹក ឬខូច។

    ការជួសជុលម៉ាស៊ីន

    1. ការជួសជុលតម្រងខ្យល់។ សូមមើល

    2. ប្ដូរតម្រងប្រេងម៉ាស៊ីន និងប្រេង សូមយោងទៅ និង ។

    ការជួសជុលប្រព័ន្ធប្រេង

    1. បង្ហូរប្រេងពីធុងប្រេង សូមមើល ។

    2. រៀបចំប្រេងជាមួយសារធាតុរក្សាលំនឹងយោងតាមការណែនាំរបស់ក្រុមហ៊ុនផលិត ហើយចាក់បញ្ចូលវាទៅក្នុងធុងប្រេង។

    3. បញ្ឆេះម៉ាស៊ីន ហើយ​ដំណើរការ​វា​នៅ​ល្បឿនការ៉ង់ទី​ក្នុងរយៈពេល 5 នាទី។

    4. ពន្លត់​ម៉ាស៊ីន។

    5. រឹតភ្ជាប់​គ្រឿងគ្រឿង​ខ្ចៅបង្គុំទាំងអស់របស់​ប្រព័ន្ធ​ប្រេង។

    ការថែទាំអាគុយ

    1. ផ្លាស់ទី គ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកស្ងួត។

    2. ដកអាគុយចេញពីសាកស៊ី។ សូមមើល

      Note: ហាមតខ្សែអាគុយទៅក្បាលអាគុយ អំឡុងពេលរក្សាទុក។

    3. ពិនិត្យកម្រិតអេឡិចត្រូលីត​។

    4. សាកថ្មអាគុយអោយពេញ សូមមើល ។

      Important: អាគុយត្រូវតែសាកភ្លើងឱ្យពេញដើម្បីបង្ការវាពីការអស់ភ្លើង និងខូចនៅសីតុណ្ហភាពក្រោម 0°C។ អាគុយដែលសាកភ្លើងពេញ រក្សាភ្លើងរបស់វាបានរយៈពេលប្រហែល 50 ថ្ងៃ នៅសីតុណ្ហភាពទាបជាង 4°C។ ប្រសិនបើសីតុណ្ហភាពលើសពី 4°C (40°F) សូមពិនិត្យមើលកម្រិតទឹកនៅក្នុងអាគុយ ហើយសាកភ្លើងវារៀងរាល់ 30 ថ្ងៃម្ដង។

    ការការពារគ្រឿងចក្រ

    1. ដកកូនសោចេញពីកុងតាក់បញ្ឆេះ និងដាក់​កូនសោ​នៅក្នុង​កន្លែងសុវត្ថិភាព ផុត​ពីដៃក្មេង។

    2. គ្របគ្រឿងចក្រដើម្បីការពារវា និង​រក្សាទុកវា​ឲ្យបានស្អាត។

    ការរៀបចំគ្រឿងចក្រសម្រាប់ជួសជុល

    1. ស៊កទុយោប្រដាប់វាស់សម្ពាធចូលក្នុងក្បាលភ្ជាប់បំពង់នៅផ្នែកខាងក្រោយនៃប្រដាប់វាស់សម្ពាធ (រូបភាព )។

      artpending
    2. បិទក្បាលរ៉ូប៊ីណេនៃធុងទឹកសម្អាត។

    3. បន្ថែមប្រេងឥន្ធនៈចូលក្នុងធុង។

    4. សាកថ្មអាគុយអោយពេញ សូមមើល ។

    5. ដកអាគុយចេញពីសាក់ស៊ី។ សូមអាន ។

    ការដោះស្រាយបញ្ហា

    ProblemPossible CauseCorrective Action
    ដុំដេរបញ្ឆេះមិនបង្វិលម៉ាស៊ីន។
    1. ការភ្ជាប់ប្រព័ន្ធអគ្គិសនី ឬ​ខ្សែភ្លើងមានសំណឹក ឬ​រលុង។
    2. ហ្វុយហ្ស៊ីបឡើងប៉ោង ឬ​រលុង។
    3. អាគុយមិនសាក។
    4. ដុំដេរបញ្ឆេះ ឬធ្យូងដុំដេរបញ្ឆេះបាក់។
    5. មានការរឹបអូសគ្រឿងបន្លាស់ម៉ាស៊ីនខាងក្នុង។
    1. ពិនិត្យមើលការភ្ជាប់ប្រព័ន្ធអគ្គិសនី ឬ​ខ្សែភ្លើង​ដើម្បីរកមើលការប៉ះ ឬ​កកិតគ្នា។
    2. កែតម្រូវ ឬប្ដូរហ្វុយហ្ស៊ីបថ្មី។
    3. សាក ឬប្ដូរអាគុយថ្មី។
    4. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីន​រវៃ​តែ​មិនឆេះ។
    1. អស់ប្រេង។
    2. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    3. ស្ទះទុយោប្រេង
    4. ឧបករណ៍បញ្ជូនតដំណើរការមិនត្រូវបានបញ្ចូលភ្លើង។
    5. កុងតាក់បញ្ឆេះខូចហើយ។
    1. ចាក់បំពេញធុងប្រេងដោយប្រើប្រេងថ្មីៗ។
    2. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    3. សម្អាត ឬផ្លាស់ប្ដូរ។
    4. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនឆេះការតែមិនដំណើរការជាប់ទេ។
    1. ការរឹតត្បិតលើប្រហោងធុងប្រេង។
    2. ប្រព័ន្ធប្រេងមានភាពកខ្វក់ ឬមានទឹកចូល។
    3. ស្ទះតម្រងប្រេង។
    4. ហ្វុយហ្ស៊ីបឡើងប៉ោង ឬ​រលុង។
    5. ខូចម៉ូទ័របូមប្រេង។
    6. ខ្សែរលុង ឬការតភ្ជាប់មិនល្អ។
    7. ខូចរ៉ងក្បាលស៊ីឡាំង។
    1. ប្ដូរគម្របប្រេង។
    2. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    3. ប្ដូរតម្រងប្រេង។
    4. កែតម្រូវ ឬប្ដូរហ្វុយហ្ស៊ីបថ្មី។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    6. ពិនិត្យមើល និងរឹតបន្តឹងការតភ្ជាប់ខ្សែ។
    7. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនដំណើរការតែមានស្នូរគោះបាត់ៗ។
    1. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    2. ខ្សែរលុង ឬការតភ្ជាប់មិនល្អ។
    3. ម៉ាស៊ីនឡើងកំដៅខ្លាំង។
    1. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    2. ពិនិត្យមើល និងរឹតបន្តឹងការតភ្ជាប់ខ្សែ។
    3. សូមមើល "ម៉ាស៊ីនឡើងក្ដៅជ្រុល" ខាងក្រោម។
    ម៉ាស៊ីនមិនការ៉ង់ទី។
    1. ការរឹតត្បិតលើប្រហោងធុងប្រេង។
    2. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    3. ខូចម៉ូទ័របូមប្រេង។
    4. ម៉ាស៊ីនមានបង្ហាប់ទាប។
    5. សមាសភាគ​តម្រង​ខ្យល់មានភាពកខ្វក់។
    1. ប្ដូរគម្របប្រេង។
    2. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    3. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    4. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    5. ប្ដូរថ្មីនូវសមាសភាគតម្រងខ្យល់។
    ម៉ាស៊ីនឡើងក្ដៅជ្រុល។
    1. កម្រិតប្រេងប្រអប់រវៃមិនត្រឹមត្រូវ។
    2. កម្រិតទឹកស្អំកំដៅនៅទាប។
    3. ម៉ាស៊ីនត្រូវបានដំណើរការក្រោមបន្ទុកលើស។
    4. អេក្រង់ការពារពារធូលីមានភាពកខ្វក់។
    5. ព្រុយស្អំម៉ាស៊ីន និងផ្លូវបញ្ចេញខ្យល់ខាងក្រោមតួប្លុំខ្យល់ម៉ាស៊ីន និង/ឬអេក្រង់ការពារពារធូលីមានភាពស្ទះ។
    1. ចាក់បំពេញ ឬបង្ហូរទៅគំនូសសញ្ញា ពេញ។
    2. ពិនិត្យមើលកម្រិតទឹកស្អំកំដៅ ហើយបំពេញវា ប្រសិនបើចាំបាច់។
    3. បន្ថយបន្ទុក ប្រើល្បឿនលើដីទាបជាងមុន។
    4. សម្អាតជាមួយអេក្រង់ស្រូបខ្យល់រាល់ពេលប្រើម្ដងៗ។
    5. សម្អាតព្រុយទឹកស្អំកំដៅ និងច្រកចេញខ្យល់រាល់ពេលប្រើម្ដងៗ។
    ម៉ាស៊ីនដាច់ភ្លើង។
    1. កម្រិតប្រេងប្រអប់រវៃមិនត្រឹមត្រូវ។
    2. សមាសភាគ​ឧបករណ៍​សម្អាត​ខ្យល់មានភាពកខ្វក់។
    3. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    4. ម៉ាស៊ីនឡើងកំដៅខ្លាំង។
    5. ស្ទះរន្ធប្រហោងនៅក្នុងក្រចាប់ប្រហោងធុងប្រេង។
    6. ម៉ាស៊ីនមានបង្ហាប់ទាប។
    1. ចាក់បំពេញ ឬបង្ហូរទៅគំនូសសញ្ញា ពេញ។
    2. ប្ដូរថ្មីនូវសមាសភាគតម្រងខ្យល់។
    3. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    4. សូមមើល "ម៉ាស៊ីនឡើងក្ដៅជ្រុល" ខាងលើ។
    5. ប្ដូរគម្របប្រេង។
    6. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    មានរំញ័រ ឬសម្លេងរំខានខុសប្រក្រតី។
    1. ប៊ូឡុងចាប់ម៉ាស៊ីនរលុង។
    2. មានបញ្ហាជាមួយម៉ាស៊ីន។
    1. រឹតបន្តឹងប៊ូឡុងចាប់ម៉ាស៊ីន។
    2. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    គ្រឿងចក្រមិនដំណើរ ឬស្ពឹកនៅក្នុងទិសដៅណាមួយពីព្រោះម៉ាស៊ីនស្អិតជាប់ដី ឬរលត់។
    1. ការកំណត់ហ្វ្រាំងដៃ។
    1. លែងហ្វ្រាំងដៃ។
    គ្រឿងចក្រមិនដំណើរការតាមទិសដៅណាមួយទេ។
    1. ការមិនដោះហ្វ្រាំងដៃ ឬហ្វ្រាំងដៃមិនត្រូវបានដោះ។
    2. ខូចប្រអប់លេខ។
    3. តម្រូវអោយលៃតម្រូវ ឬប្ដូរថ្មីចំពោះតំណភ្ជាប់បញ្ជា។
    4. ខូចដងបរកង់ ឬគ្រាប់ដុំកង់។
    1. លែងហ្វ្រាំងដៃ ឬពិនិត្យតំណភ្ជាប់។
    2. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    3. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    4. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ProblemPossible CauseCorrective Action
    ផ្នែកបាញ់ថ្នាំមិនដើរទេ។
    1. ការតភ្ជាប់អគ្គិសនីនៅលើវ៉ាល់ផ្នែក គឺកខ្វក់ ឬត្រូវ​បាន​ផ្តាច់។
    2. មានហ៊្វុយស៊ីបប៉ោង(ហើប)
    3. មានទុយោទ្រុឌ។
    4. ផ្លូវកាត់ផ្នែកត្រូវបានលៃតម្រូវមិនត្រឹមត្រូវ។
    5. វ៉ាល់ផ្នែកត្រូវ​បានខូច។
    6. ប្រព័ន្ធអគ្គិសនីត្រូវ​បានខូច។
    1. បិទវ៉ាល់ដោយដៃ។ ផ្ដាច់គ្រឿងភ្ជាប់អគ្គិសនីនៅលើ​វ៉ាល់ ហើយ​សម្អាត​សំណទាំងអស់ បន្ទាប់មកភ្ជាប់វា។
    2. ពិនិត្យមើលហ៊្វុយស៊ីប ហើយប្ដូរពួកវាចេញ ប្រសិនបើចាំបាច់។
    3. ជួសជុល ឬប្ដូរទុយោចេញ។
    4. លៃតម្រូវផ្លូវកាត់ផ្នែក។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    6. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ផ្នែកបាញ់មួយមិនបិទ។
    1. វ៉ាល់ត្រូវ​បានខូច។
    1. ដោះវ៉ាល់ផ្នែកបាញ់ សូមអានផ្នែកការសម្អាតវ៉ាល់ផ្នែក។ ត្រួតពិនិត្យរាល់គ្រឿងខ្ចៅទាំងអស់ ហើយ​ប្ដូរគ្រឿងខ្ចៅណាដែល​បានខូចចេញ។
    វ៉ាល់ផ្នែកបាញ់កំពុងលេចធ្លាយ។
    1. ទ្រនាប់រាងមូលខូចហើយ។
    2. ទ្រនាប់វ៉ាល់ត្រូវ​បានសឹក ឬ​ខូច។
    1. ដោះវ៉ាល់ ហើយ​ប្ដូរចេញនូវទ្រនាប់​បិទភ្ជិតដោយប្រើកញ្ចប់​ឧបករណ៍​ជួសជុល​វ៉ាល់ សូមទាក់ទងអ្នកចែកចាយ Toro ដែល​មាន​ការអនុញ្ញាតរបស់​អ្នក។
    2. ដោះអង្គជំរុញវ៉ាល់ចេញ ហើយ​ប្ដូរចេញនូវទ្រនាប់​បិទភ្ជិតវ៉ាល់ និងទ្រនាប់វ៉ាសល់ ដោយប្រើកញ្ចប់​ឧបករណ៍​ជួសជុល​វ៉ាល់ សូមទាក់ទងអ្នកចែកចាយ Toro ដែល​មាន​ការអនុញ្ញាតរបស់​អ្នក។
    សម្ពាធធ្លាក់ចុះនៅពេលអ្នកបើកផ្នែកបាញ់ថ្នាំ។
    1. ក្លាប៉េផ្នែកត្រូវ​បានលៃតម្រូវ​មិនត្រឹមត្រូវ។
    2. មានការរាំងស្ទះនៅក្នុងតួវ៉ាល់របស់ផ្នែក។
    3. តម្រងក្បាលបាញ់ត្រូវ​បានខូច ឬស្ទះ។
    1. លៃតម្រូវក្លាប៉េផ្នែក។
    2. ដកការតភ្ជាប់ចូល និងចេញទៅវ៉ាល់​ផ្នែក ហើយ​ដកចេញនូវ​ការ​រាំង​ស្ទះ​ណា​មួយ។
    3. ដោះចេញ ហើយត្រួតពិនិត្យក្បាលបាញ់ទាំងអស់។
    ក្បាលបាញ់ស្រក់ទឹក នៅពេល​ដែលកុងតាក់ផ្នែកត្រូវ​បានបិទ។
    1. កម្ទេចកម្ទីត្រូវ​បានប្រមូលផ្ដុំនៅរវាងតួក្បាលបាញ់ និង​សន្ទះខណ្ឌ​វ៉ាល់​ត្រួតពិនិត្យ។
    1. សម្អាត​តួក្បាលបាញ់ និង​សន្ទះខណ្ឌ សូមអានការសម្អាតតួក្បាលបាញ់និង​សន្ទះខណ្ឌ​វ៉ាល់ត្រួតពិនិត្យ។
    សម្ពាធម៉ាស៊ីនបាញ់ថ្នាំស្រកចុះនៅពេលកំពុងបាញ់។
    1. អេក្រង់តម្រងបឺតកំពុងស្ទះ ឬបានកកស្ទះ។
    1. ដោះ រួចសម្អាត ឬក៏ប្ដូរតម្រងបឺតថ្មី។

    គំនូសសេម៉ា

    គំនូសតាងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ

    artpending