សេចក្តីផ្តើម

ម៉ាស៊ីននេះមានបំណងឲ្យប្រើប្រាស់ដោយអ្នកបញ្ជាជំនាញដែលបានជួលធ្វើការក្នុងការអនុវត្តពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការយក ឬ​សម្អាតមែកឈើ ស្លឹកឈើ និងកម្ទេចកំទីស្រាលៗ ផ្សេងទៀតចេញពីតំបន់ទីធ្លាស្មៅធំៗ។

Important: ដើម្បីបង្កើនសុវត្ថិភាព ប្រសិទ្ធភាព និងការប្រើប្រាស់គ្រឿងចក្របានត្រឹមត្រូវ សូមមើល និងស្វែងយល់ឲ្យបានច្បាស់លាស់អំពីខ្លឹមសារនៃ សៀវភៅ​ណែនាំ​អ្នកបញ្ជា។ ការខកខានក្នុងការអនុវត្តតាមការណែនាំអំពីបញ្ជាទាំងនេះ ឬមិនបានទទួលការណ្ដុះបណ្ដាលត្រឹមត្រូវអាចបង្កឲ្យមានរបួសស្នាមទៅបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីការបញ្ជាជាក់ស្ដែងប្រកបដោយសុវត្ថិភាព ដែលរួមមានគន្លឹះណែនាំអំពីសុវត្ថិភាព និងសម្ភារបណ្ដុះបណ្ដាល សូមចូលមើល www.Toro.com។

អ្នក​អាច​ទាក់ទង​មកក្រុមហ៊ុន Toro ដោយ​ផ្ទាល់​តាម​ www.Toro.com សម្រាប់​​ផលិតផល និង​ ព័ត៌មាន​អំពី​គ្រឿង​បន្ទាប់​បន្សំ ជំនួយការ​ស្វែងរក​អ្នក​ចែកចាយ​ ឬ​ចុះឈ្មោះ​ផលិតផល​របស់​អ្នក។

ពេលណាក៏ដោយ​ដែល​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់របស់ក្រុមហ៊ុន​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរបស់ក្រុមហ៊ុន​ Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។ រូបភាព 1 រៀបរាប់​អំពី​ទីតាំង​នៃ​ម៉ូដែល​ និង​លេខ​ស៊េរី​នៅ​លើ​ផលិតផល។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

Important: ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើមាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

g247053

សញ្ញាព្រមាន​អំពី​សុវត្ថិភាព

សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព 2) ដែលបានបង្ហាញនៅក្នុងសៀវភៅណែនាំនេះ និងនៅលើគ្រឿងចក្រកំណត់សារសុវត្ថិភាពសំខាន់ៗ ដែលអ្នកត្រូវតែអនុវត្តតាម ដើម្បីបង្ការពី គ្រោះថ្នាក់ណាមួយ។

g000502

សញ្ញាព្រមាន​អំពី​សុវត្ថិភាពបង្ហាញពត៌មានខាងលើដែលដាស់តឿនអ្នកចំពោះសកម្មភាព ឬស្ថានភាពគ្មានសុវត្ថិភាព និងតាមពីក្រោយដោយពាក្យ គ្រោះថ្នាក់, ការព្រមាន, ឬ ការប្រុងប្រយ័ត្ន

គ្រោះថ្នាក់ បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់ដែលជិតកើតឡើង​ដែល​មិន​អាច​ជៀស​បាន​នោះ, នឹង ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

ការព្រមាន បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់ខ្លាំងដែល​មិន​អាច​ជៀស​បាន​នោះ, អាច ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

ការប្រុងប្រយ័ត្ន បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំងដែល​មិន​អាច​ជៀស​បាន​នោះ, នឹង ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់ផ្សេងទៀត ​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការ​រំលោភ​បំពាន​លើ​ផ្នែកក្រម​ធនធាន​សាធារណៈ​នៃ​រដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការ​ប្រើប្រាស់ ឬ​បញ្ជា​ម៉ាស៊ីន​នៅលើ​ដី​ព្រៃឈើ ដី​មានកូនឈើ ឬ​ដីមានស្មៅ លើកលែងតែ​ម៉ាស៊ីន​មាន​បំពាក់​ឧបករណ៍​ចាប់​ផ្កាភ្លើង ដូចមាន​កំណត់​នៅ​ក្នុង​ផ្នែកទី 4442, ថែទាំ​នៅ​ក្នុង​លំដាប់លំដោយ​ការងារ​ដែលមាន​ប្រសិទ្ធភាព ឬ​ម៉ាស៊ីន​ត្រូវ​បាន​សាងសង់​ បំពាក់ និង​ថែទាំ​សម្រាប់​ការ​បង្ការ​អគ្គិភ័យ។

សៀវភៅ​ណែនាំ​អ្នក​ប្រើប្រាស់​អំពី​ម៉ាស៊ីន​ដែលភ្ជាប់មក​នេះ មានផ្ទុក​ព័ត៌មាន​ពាក់ព័ន្ធនឹង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក (EPA) និង​បទបញ្ញត្តិ​​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រង​ការបំភាយ​របស់​ប្រព័ន្ធ​បំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់​អាច​បញ្ជាទិញបាន​តាមរយៈ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

សុវត្ថិភាព​ទូទៅ

ផលិតផល​នេះ​អាច​បង្ក​របួស​រាងកាយ។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

  • សូមមើល និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅ​ណែនាំ​អ្នកបញ្ជា និងសៀវភៅ​ណែនាំ​អ្នកបញ្ជា​ម៉ាស៊ីនអូសទាញមុនពេលប្រើគ្រឿងចក្រនេះ។ ធានាថា មនុស្ស​គ្រប់គ្នា​ដែល​ប្រើប្រាស់​ផលិតផលនេះ​ចេះ​របៀប​ប្រើប្រាស់គ្រឿងចក្រនេះ និងម៉ាស៊ីនអូសទាញ និង​យល់​អំពី​ការព្រមាន។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • ទុកគ្រឿងចក្រឱ្យឆ្ងាយពីអ្នកនៅក្បែរនៅពេលវាកំពុងធ្វើចលនា។

  • ឲ្យកុមារនៅក្រៅតំបន់ការបញ្ជា។ ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំគ្រឿងម៉ាស៊ីនទាំងអស់ឈប់ ឬលែងមានចលនាមុនពេលធ្វើតំហែទាំ បញ្ចូលប្រេង ឬសម្អាតការស្ទះម៉ាស៊ីន។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច (Graphicដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

អ្នកអាចស្វែងរកព័ត៌មានអំពីសុវត្ថិភាពបន្ថែមដែលត្រូវការទាំងអស់នៅក្នុងសៀវភៅណែនាំនេះបាន។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​អ្នកបញ្ជា ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

decal121-2843
decal121-2842
decal120-0625
decal121-2839
decal121-2840
decal117-4979
decal119-0217
decal133-8062
decal119-6807
decal121-2836
decal121-2841
decal121-2844

ការផ្គុំដំឡើង

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​បញ្ជា​ធម្មតា។

ការសាកអាគុយ

សាកអាគុយមុនពេលប្រើលើកដំបូង សូមមើល ការសាកអាគុយ

ការភ្ជាប់គ្រឿងចក្រទៅនឹងម៉ាស៊ីនអូសទាញ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កន្លាស់ទំពក់សណ្ដោង1
កន្លាស់បង្វិល1

ដើម្បីធានាឱ្យបាននូវការរើសកម្ទេចកំទីត្រឹមត្រូវ ធានាឲ្យបានថាគ្រោងម៉ាស៊ីនស្របគ្នានឹងដី។

  1. ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

  2. ដោះកន្លាស់ខ្ទាស់ចេញ ហើយបង្វិលដូយទៅដី។ តម្រឹមរន្ធ ហើយដំឡើងកន្លាស់ខ្ទាស់។

  3. ​តម្រង់តម្រូវ ឬ​លៃតម្រូវដូយដើម្បីឲ្យចម្ងាយពីផ្នែកខាងលើគ្រោងទៅដីមានប្រវែង 59.7 ស.ម (រូបភាព 3)។

    g018643
  4. ផ្លាស់ទីម៉ាស៊ីនអូសទាញថយក្រោយទៅគ្រឿងចក្រ។

  5. លៃតម្រូវកទំពក់សណ្ដោងនៅកម្រិតដូចគ្នានឹងទំពក់សណ្ដោងនៃម៉ាស៊ីនអូសទាញដូចខាងក្រោម៖

    • ដោះប៊ូតុង និងប៊ូឡុងការពាររំញ័រ ឬ​ក្បាលឡោស៊ីរឹតពីរជាន់សម្លាប់ដែលរឹតភ្ជាប់កទំពក់សណ្ដោងទៅផ្ទាំងភ្ជាប់កសណ្ដោង (រូបភាព 3)។

    • លើក ឬបន្ទាបកទំពក់សណ្ដោងទៅរកស្ថានភាពដែលមានផ្ទៃរាបស្មើប្រហាក់ប្រហែលនឹងទំពក់សណ្ដោង សំខាន់ ហើយភ្ជាប់វាជាមួយប៊ូឡុង និងប៊ូឡុងការពាររំញ័រ ឬ​ក្បាលឡោស៊ីរឹតពីរជាន់សម្លាប់។

      Note: បើអ្នកត្រូវការកំពស់បន្ថែម អ្នកអាចដោះ លើក បន្ទាប ឬត្រឡប់ផ្ទាំងភ្ជាប់កសណ្ដោង។

  6. រឹតភ្ជាប់កទំពក់សណ្ដោងទៅនឹងម៉ាស៊ីនអូសទាញដែលរឹតជាមួយកន្លាស់ទំពក់សណ្ដោង និងកន្លាស់ខ្ទាស់កង់ (រូបភាព 3)។

  7. លើកដូយឡើង ដោះកន្លាស់ខ្ទាស់ចេញ បង្វិលដូយទៅរកស្ថានភាពផ្ទុក ហើយខ្ទាស់ភ្ជាប់ដោយកន្លាស់។

ការដោះគ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញ

ការព្រមាន

ផ្ដាច់គ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញអាចឲ្យគ្រឿងចក្រផ្អៀងមកក្រោយ ដែលបង្ករឲ្យរងរបួស។

ត្រូវធ្វើឲ្យធុងបញ្ជូនទទេជានិច្ចមុនពេលផ្ដាច់គ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញ។

  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ហើយដាក់កំណល់កង់។

  2. ដោះកន្លាស់ខ្ទាស់ចេញ ហើយបង្វិលដូយចុះ។ តម្រឹមរន្ធ ហើយដំឡើងកន្លាស់ខ្ទាស់។

  3. បន្ទាបដូយទៅដីដើម្បីធ្វើឲ្យគ្រឿងចក្រមានលំនឹង។

  4. បន្តលើកគ្រឿងចក្រឡើងជាមួយដូយរហូតដល់កន្លាស់ខ្ទាស់កង់ និងកន្លាស់ទំពក់សណ្ដោងអាចត្រូវបានដោះចេញពីទំពក់សណ្ដោង។

  5. ផ្លាស់ទីម៉ាស៊ីនអូសទាញឲ្យឆ្ងាយពីគ្រឿងចក្រ។

  6. ទុកកន្លាស់ខ្ទាស់កង់ និងកន្លាស់ទំពក់សណ្ដោងនៅក្នុងកទំពក់សណ្ដោង។

ការដំឡើងឧបករណ៍ CE Kit

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ឧបករណ៍ CE Kit (បញ្ជាទិញដាច់ពីគ្នា សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន​ Toro របស់អ្នក។1

បើអ្នកប្រើប្រាស់គ្រឿងចក្រនៅក្នុងប្រទេសដែលអនុលោមតាមស្ដង់ដារ CE ដំឡើងឧបករណ៍ CE Kit; សូមមើល ការណែនាំដំឡើងឧបករណ៍

ទិដ្ឋភាពទូទៅអំពីផលិតផល

ចង្កឹះលេខ

កាច់ចង្កឹះលេខចុះទៅរកស្ថានភាពដែលបានភ្ជាប់ និងកាច់ឡើងទៅរកស្ថានភាពដែលមិនបានភ្ជាប់។ កាច់ចង្កឹះលេខទៅរកស្ថានភាពខាងលើនៅពេលដឹកជញ្ជូនគ្រឿងចក្រ។

Note: អ្នកអាចដាក់ចង្កឹះលេខនៅទីតាំងដែលបានលើកឡើងនៅពេលរើសយកស្លឹកដ៏ច្រើន។

ដងរូឡូ

រុញដងរូឡូទៅមុខដើម្បីលើករូឡូរវៃឡើង។ ដើម្បីបន្ទាបរូឡូវិល រុញចង្កឹះលេខទៅមុខ លែងគន្លឹះ រួចរុញចង្កឹះលេខទៅផ្នែកខាងក្រោយរហូតដល់ប៉ះស្តុប។ រុញចង្កឹះលេខទៅរកស្ថានភាពដែលបានលើកនៅពេលគ្រឿងចក្រមិនកំពុងដំណើរការ នៅពេលទុកដាក់គ្រឿងចក្រ ឬនៅពេលដឹកជញ្ជូនគ្រឿងចក្រ (រូបភាព 4)។

g018644

ឧបករណ៍​គ្រប់គ្រងអ៊ែរ

ដើម្បីបញ្ឆេះម៉ាស៊ីនដែលត្រជាក់ សូមបិទឧបករណ៍​គ្រប់គ្រងអ៊ែរ​របស់កាប៊ុយរ៉ាទ័រដោយរំកិលដៃកំណត់អ៊ែរ​ទៅរកស្ថានភាព បើក ។ បន្ទាប់​ពី​ម៉ាស៊ីនឆេះហើយ ចូរ​លៃ​តម្រូវ​ឧបករណ៍​គ្រប់គ្រងអ៊ែរ​ដើម្បី​រក្សា​ម៉ាស៊ីន​ឲ្យ​ដើរ​ស្មើល្អ។ បើកឧបករណ៍​គ្រប់គ្រងអ៊ែរ​ដោយកាច់ដៃរបស់វាទៅរកស្ថានភាព បិទ ។ ការបញ្ឆេះម៉ាស៊ីនដែលក្ដៅទាមទារឲ្យបិទប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមបន្តិច ឬមិនបាច់បិទក៏បាន (រូបភាព 5)។

កុងតាក់បញ្ឆេះ

កុងតាក់បញ្ឆេះ ដែលត្រូវបានប្រើដើម្បីបញ្ឆេះ និងពន្លត់ម៉ាស៊ីនមានទីតាំងបី៖ OFF (បិទ), RUN (ដំណើរការ), និង START (បញ្ឆេះ)។ បង្វិលសោ​តាម​ទិស​ទ្រនិច​នាឡិកា​ទៅ​ទីតាំង START (បញ្ឆេះ) ដើម្បី​ដំណើរការ​ម៉ូទ័រដេរបញ្ឆេះ។ ព្រលែងសោនៅពេលដែលម៉ាស៊ីនឆេះ (រូបភាព 5)។ សោនឹងផ្លាស់ទីដោយស្វ័យប្រវត្តិទៅរកស្ថានភាព RUN (ដំណើរការ) ។ ដើម្បីពន្លត់ម៉ាស៊ីន បង្វិលសោបញ្ច្រាស​ទិសទ្រនិចនាឡិកាទៅរកស្ថានភាព OFF (បិទ) ។

ប្រព័ន្ធគ្រប់គ្រងវ៉ាល់បូម

ប្រព័ន្ធគ្រប់គ្រងវ៉ាល់បូម (រូបភាព 5) ត្រូវបានប្រើដើម្បីបញ្ជាម៉ាស៊ីនក្នុងល្បឿនផ្សេងៗគ្នា។ រំកិលដៃប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមទៅទីតាំអ FAST (លឿន) បង្កើនល្បឿនម៉ាស៊ីន។ ដើម្បីបន្ថយល្បឿនម៉ាស៊ីន រំកិលដៃប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមទៅរកស្ថានភាព SLOW (យឺត) ។

Note: នៅពេលប្រើគ្រឿងចក្រ សូមដំណើរការម៉ាស៊ីននៅកម្រិតអ៊ែរពេញ។ ការប្រើគ្រឿងចក្រក្នុងល្បឿនយឺតអាចធ្វើឲ្យខូចអាំប្រាយ៉ា។

g015266

ខ្សែចងគន្លឹះទ្វារគូទក្រោយ

ទាញខ្សែចងគន្លឹះទ្វារគូទក្រោយដើម្បីដោះគន្លឹះទ្វារគូទក្រោយនៅពេលធុងបញ្ជូននៅទទេ (រូបភាព 6)។ នៅពេលខ្សែមិនកំពុងប្រើទេ បង្វិលវាមួយជុំកែងទ្រចង្វាយខ្សែភ្លើង។

g018727

គន្លឹះទ្វារគូទក្រោយ

គន្លឹះទ្វារគូទក្រោយត្រូវបានប្រើដើម្បីជួយដោះគន្លឹះនៃទ្វារគូទក្រោយនៅពេលធុងបញ្ជូននៅទទេ (រូបភាព 7)។

g018708

Note: លក្ខណៈ​បច្ចេកទេស និង​ការ​រចនា​អាច​មានការ​ផ្លាស់ប្ដូរ​ដោយ​មិន​មានការ​ជូនដំណឹង។

ទទឹង226 ស.ម
ប្រវែង419 ស.ម
កម្ពស់234 ស.ម
ទម្ងន់ទទេ1322 kg

ប្រតិបត្តិការ

សុវត្ថិភាព​មុនបញ្ជា

សុវត្ថិភាព​ទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​អ្នកបញ្ជា។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • រក្សាទុករបាំង និងឧបករណ៍សុវត្ថិភាព និងស្លាក ឲ្យបានត្រឹមត្រូវ។ ជួសជុល និង​ប្ដូរចេញ​ឧបករណ៍​សុវត្ថិភាពទាំងអស់ និង​ប្ដូរ​ចេញ​រាល់ស្លាកសញ្ញា​ដែល​រលុប ឬ​ដែលបាត់។ ហាម​បញ្ជា​គ្រឿងចក្រ​បើ​វា​មិន​មាន​វត្តមាន និង​មិនដំណើរការ​ត្រឹមត្រូវ។

  • ម៉ាស៊ីនមានតុល្យភាព ទម្ងន់ និងលក្ខណៈប្ដូរទីតាំងសម្ភារ ខុសៗគ្នា បើប្រៀបធៀបទៅនឹងឧបករណ៍អូសប្រភេទផ្សេងទៀត។

  • ត្រូវធានាឲ្យបានថាម៉ាស៊ីនអូសទាញសមស្របសម្រាប់ប្រើជាមួយនឹងការដាក់ទម្ងន់នេះដោយពិនិត្យមើលជាមួយអ្នកផ្គត់ផ្គង់ ឬក្រុមហ៊ុនផលិតម៉ាស៊ីនអូសទាញ។

  • កុំកែប្រែឧបករណ៍នេះក្នុងលក្ខណៈណាក៏ដោយ។

សុវត្ថិភាព​ប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

ការ​បន្ថែម​ប្រេង

ការណែនាំអំពីប្រេងឥន្ធនៈ

  • លទ្ធផលដ៏ល្អបំផុត សូមប្រើតែប្រេងសាំងថ្មីៗ (មានអាយុតិចជាង 30 ថ្ងៃ) គ្មានជាតិសំណ ដែលមានលេខវាស់កម្រិតប្រេងឥន្ធនៈចាប់ពី 87 ឡើងទៅ ((R+M)/2 វិធីវាយតម្លៃ)។

  • អេតាណុល: ប្រេងសាំងដែលមានជាតិអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។ ប្រេងសាំងដែលមានជាតិអេតាណុល 15% (E15) តាមកម្រិតមិនត្រូវបានអនុញ្ញាតឱ្យប្រើទេ។ កុំប្រើប្រេងសាំងដែលផ្ទុកអេតាណុលលើសពី 10% តាមកម្រិត, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេងសាំងដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។

  • កុំ ប្រើប្រេងសាំងផ្ទុកជាតិមេតាណុល។

  • កុំ រក្សាទុកប្រេងឥន្ធនៈនៅក្នុងស៊ីទែនប្រេងក៏បាន ឬក្នុងធុងប្រេងក៏បាន ក្នុងរដូវរងារលុះត្រាតែអ្នកប្រើសូលុយស្យុងការពារការរំហួតប្រេង។

  • កុំ បន្ថែមប្រេងទៅក្នុងប្រេងសាំង។

Important: ដើម្បីកាត់បន្ថយបញ្ហាពេលបញ្ឆេះ បន្ថែមសូលុយស្យុងការពារការរំហួតប្រេងទៅក្នុងប្រេងឥន្ធនៈគ្រប់រដូវ លាយវាជាមួយប្រេងឥន្ធនៈដែលមានអាយុតិចជាង 30 ថ្ងៃ ដំណើរការគ្រឿងចក្រ ឱ្យស្ងួតមុនពេលរក្សាទុកវាលើសពី 30 ថ្ងៃ។កុំប្រើសារធាតុបន្ថែមប្រេងឥន្ធនៈក្រៅពីសូលុយស្យុង/សារធាតុគីមីការពារការរំហួតប្រេង។ កុំប្រើសូលុយស្យុងការពារការរំហួតប្រេងដែលមានជាតិអាល់កុលដូចជាអេតាណុល មេតាណុល ឬអ៊ីសូប្រូប៉ាណុល។

ការ​ចាក់​ប្រេង​ទៅ​ក្នុងស៊ីទែនប្រេង

ចំណុះស៊ីទែនប្រេង៖ 37.8 L

  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ហើយទុកឲ្យម៉ាស៊ីនត្រជាក់។

  2. សម្អាតជុំវិញគម្របស៊ីទែនប្រេង ហើយដោះវាចេញ។

  3. ចាក់​ប្រេង​ត្រឹម​​ប្រមាណ 25 ម.ម នៅ​ក្រោម​ផ្នែក​ខាងលើ​នៃ​ធុង (ក្រោម​មាត់​ធុង)។

    Important: ចន្លោះនេះ​នៅ​ក្នុង​ធុង​អនុញ្ញាត​ឲ្យប្រេង​អាច​រីកមាឌបាន។ ហាម​ចាក់​ប្រេង​ចូលក្នុងស៊ីទែនប្រេងពេញពេក។

  4. បិទគម្រប​ធុង​ប្រេង​ឲ្យ​ជិត។

  5. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។(ពិនិត្យមើលប្រេងនៅពេលម៉ាស៊ីនចុះត្រជាក់។)
  • ម៉ាស៊ីនត្រូវបានដឹកជញ្ជូនជាមួយប្រេងដែលមានគុណភាពខ្ពស់នៅក្នុងប្រអប់ប្រេងម៉ាស៊ីន ត្រូវតែពិនិត្យមើលកម្រិតប្រេងមុន និងក្រោយពេលម៉ាស៊ីនបញ្ឆេះលើកដំបូង។

    ចំណុះប្រអប់ប្រេងម៉ាស៊ីន 1.9 L (2 US qt) ជាមួយតម្រង។

    Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើវាត្រូវបានដំណើរការ​រួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ បើកម្រិតប្រេងរំអិល (ខ្លាញ់គោ)គឺនៅក្រោម​សញ្ញា​បន្ថែមប្រេង​នៅលើ​ម៉ាកេ ​ សូមបន្ថែមប្រេងរំអិល (ខ្លាញ់គោ)​ដើម្បីឱ្យកម្រិតប្រេងឡើងដល់គំនូស Full ។ កុំ ចាក់រហូតដល់ហៀរ។ បើកម្រិតប្រេងស្ថិតនៅចន្លោះគំនូសសញ្ញាពេញនិងបន្ថែម អ្នកមិនចាំបាច់បន្ថែមប្រេងទេ។

    1. ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ​រង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលចាកចេញពីទីតាំងបញ្ជាគ្រឿងចក្រ។

    2. សម្អាតជុំវិញទំពក់យោងដើម្បីកុំឲ្យកម្ទេចធ្លាក់ចូលរន្ធធុងប្រេង និងខូចខាតដល់ម៉ាស៊ីន (រូបភាព 8)។

      g015257
    3. ដោះទំពក់យោង ជូតវាឲ្យស្អាត ហើយដំឡើងវារហូតដល់ចូលកន្លែងបានស្រួលបួល។

    4. ដោះទំពក់យោង ហើយពិនិត្យមើលកម្រិតប្រេងនៅលើទំពក់យោង។

      កម្រិតប្រេងគួរតែឡើងដល់គំនូសសញ្ញាពេញនៅលើចុងទំពក់យោងលោហៈ។

    5. បើកម្រិតប្រេងនៅក្រោមគំនូសសញ្ញាពេញ សូមដោះគម្របមួលមាត់ធុងប្រេង ហើយដាក់ប្រេងចូលរហូតដល់កម្រិតឈានដល់គំនូសសញ្ញាពេញនៅលើទំពក់យោង (រូបភាព 9)។

      Important: កុំចាក់ប្រេងចូលក្នុងប្រអប់ប្រេងម៉ាស៊ីនរហូតដល់ហៀរ ព្រោះវាអាចបណ្ដាលឲ្យម៉ាស៊ីនខូច។ កុំដំណើរការម៉ាស៊ីនដែលមានប្រេងក្រោមគំនូសញ្ញាទាប ព្រោះជាលទ្ធផលម៉ាស៊ីនអាចខូច។

      g015258
    6. ដំឡើងគម្របមួលមាត់ធុងប្រេង និងទំពក់យោង។

    សុវត្ថិភាពក្នុងពេលបញ្ជា

    • ម្ចាស់​ឬ​អ្នកបញ្ជា​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

    • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • កុំអនុញ្ញាតឲ្យអ្នកដំណើរជិះលើគ្រឿងចក្រ។

    • បញ្ជា​គ្រឿងចក្រ​នៅខាងក្រៅ​អគារ ឬ​នៅ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​ល្អ​តែប៉ុណ្ណោះ។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ។ ពិនិត្យ​ក្រែងមាន​គ្រលុក ចង្អូរ​កង់ ទួល ថ្ម ឬ​វត្ថុ​បាំង​ផ្សេង​ទៀត។ ដីមិនស្មើ​អាច​ធ្វើ​ឲ្យ​ក្រឡាប់​គ្រឿង​ចក្រ។ ស្មៅខ្ពស់ៗ​អាច​បាំង​ឧបសគ្គ។ ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • ប្រុងប្រយ័ត្ន និង​ជៀសវាង​វត្ថុសំយ៉ុងទាប​ដូចជា មែកឈើ ស៊ុមទ្វារ ស្កាក​នៅតាម​ផ្លូវ​ដើរ ។ល។

    • មើលខាងក្រោយ និងខាងក្រោម មុនពេលបើករគ្រឿងចក្រថយក្រោយ ដើម្បីឱ្យប្រាកដថាផ្លូវស្រលះល្អ។

    • ហាម​បើកបរ​គ្រឿង​ចក្រ​ទៅជិត​​ចង្អូរ ប្រឡាយ ឬ​ទីជម្រាល។​ គ្រឿង​ចក្រ​អាច​នឹង​ក្រឡាប់​ភ្លាម បើ​ធ្លាក់​កង់​ម្ខាង​ ឬ​ហើបកង់ម្ខាង​។

    • បើគ្រឿងចក្រញ័រខុសប្រក្រតី ត្រូវបញ្ឈប់គ្រឿងចក្រភ្លាមៗ ពន្លត់ម៉ាស៊ីន ដោះសោចេញ រង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ ហើយពិនិត្យរកមើលការខូចខាត។ ជួសជុលរាល់ការខូចខាតរបស់គ្រឿងចក្រមុនបញ្ជាឡើងវិញ។

    • ​កាត់​បន្ថយ​ល្បឿន​លើដី​របស់​គ្រឿង​ចក្រ​នៅពេល​បញ្ជា​នៅលើ​ផ្ទៃ​រលាក់ មិន​រាបស្មើ និង​នៅជិត​ចិញ្ចើមផ្លូវ គ្រលុក និង​កន្លែង​ដែលផ្លាស់ប្ដូរ​ស្ថានភាព​រហ័ស​ផ្សេង​ទៀត។ ទម្ងន់​អាច​នឹង​ប្រែប្រួល​ដែល​បង្ក​ឲ្យ​គ្រឿងចក្រ​បាត់បង់​ស្ថិរភាព។

    • ហាមប៉ះម៉ាស៊ីន ឬបំពង់ហឺយផ្សែង នៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬទើបពន្លត់ ដោយសារតែកន្លែង​ទាំងនេះអាច​នឹងក្ដៅរហូតធ្វើឱ្យអ្នករលាកបាន។

    • ហាមទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។

    • ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    • រក្សាសម្ពាធសំបកកង់យានយន្តឱ្យបានត្រឹមត្រូវជានិច្ច។

    • ល្បឿនដឹកជញ្ជូនអតិបរមាគឺ 32 km/h ដោយតម្រូវឲ្យបើកក្នុងល្បឿនយឺតៗនៅលើផ្លូវចំណោតរដិបរដុប។

    • ពន្លត់ម៉ាស៊ីននៅពេលមានអ្វីមួយបោះចោលក្នុងធុងបញ្ជូន។ កុំឈរដោយផ្ទាល់ពីក្រោយធុងបញ្ជូន។

    • ត្រូវធានាឲ្យបានថាគ្រឿងចក្រមានការភ្ជាប់ទៅម៉ាស៊ីនអូសទាញមុនពេលចាក់សម្រាមចេញពីធុង។

    • កុំផ្ទុកលើសទម្ងន់កំណត់របស់គ្រឿងចក្រ ឬត្រាក់ទ័រសណ្តោង។

    • លំនឹងនៃបន្ទុកផ្លាស់ប្ដូរនៅពេលចាក់សម្រាមចូលធុង។

    • ដើម្បីជៀសវាងបង្កឲ្យគ្រឿងចក្រផ្អៀងក្រឡាប់ សូមប្រយ័ត្នពេលបត់ហើយជៀសវាងសកម្មភាពដែលមិនមានសុវត្ថិភាព។

    • ដាក់បន្ទុកចុះពីគ្រឿងចក្រ ឬផ្ដាច់វាចេញពីម៉ាស៊ីនអូសទាញពេលនៅលើផ្ទៃរាបស្មើ។

    សុវត្ថិភាពនៅទីជម្រាល

    ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។

    • ពិនិត្យមើលលក្ខណៈបច្ចេសទេសរបស់ម៉ាស៊ីនអូសទាញដើម្បីធានាថាអ្នកមិនលើសពីសមត្ថភាពនៅទីជម្រាលរបស់វា។

    • ស្ទង់មើលទីតាំងដើម្បីកំណត់ថាតើ ទីជម្រាលណាមួយ​មានសុវត្ថិភាពសម្រាប់ការបញ្ជាគ្រឿងចក្រ និងបង្កើតទម្រង់ការនិងវិធានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការដំណើរការនៅលើទីជម្រាលទាំងនោះ។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • បើអ្នកមានអារម្មណ៍មិនស្រួលក្នុងការបញ្ជាគ្រឿងចក្រនៅលើទីជម្រាល សូមកុំធ្វើវា។

    • ផ្លាស់ទីនៅទីលើជម្រាលយឺតៗ និងសន្សឹមៗ។ ហាមផ្លាស់ប្តូរល្បឿន ឬទិសដៅរបស់គ្រឿងចក្រភ្លាមៗ។

    • ជៀសវាងការបញ្ជាគ្រឿងចក្រនៅលើដីសើម។ សំបកកង់អាចនឹងបាត់បង់ការកកិត។ ការក្រឡាប់អាចកើតឡើងមុនពេលកង់បាត់បង់ការកកិត។

    • ធ្វើដំណើរត្រង់ពេលឡើង និងចុះជម្រាល។

    • ការបត់ខណៈពេលឡើង ឬចុះទីជម្រាលអាចមានគ្រោះថ្នាក់។ បើអ្នកត្រូវតែបត់នៅលើទីជម្រាល សូមបត់ដោយយឺតៗ និងដោយប្រុងប្រយ័ត្ន។

    • ការដឹកធ្ងន់អាចប៉ះពាល់ដល់ស្ថិរភាពនៅលើទីជម្រាល។ ដឹកស្រាល និងបើកបរយឺតៗនៅពេលបញ្ជានៅលើដីជម្រាល ឬបើគ្រឿងចក្រមានធុងដឹកសម្ភារៈពេញ។

    • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រនៅលើទីជម្រាល ជាពិសេសនៅពេលមានធុងដឹកសម្ភារៈពេញ។ ការបញ្ឈប់នៅពេលចុះទីជម្រាល ត្រូវចំណាយពេលយូរជាងការបញ្ឈប់នៅលើដីរាបស្មើ។ បើអ្នកត្រូវតែបញ្ឈប់គ្រឿងចក្រ សូមជៀសវាងការបន្ថយល្បឿនភ្លាមៗ ដែលអាចបណ្តាលឱ្យគ្រឿងចក្រផ្អៀង ឬក្រឡាប់។

    ការបញ្ឆេះម៉ាស៊ីន

    1. សូមដាក់រាល់ឧបករណ៍បញ្ជាទាំងអស់ក្នុងស្ថានភាព OFF (បិទ) ឬ DISENGAGED (ផ្តាច់ចេញ) ។

    2. រុញដៃប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមពាក់កណ្ដាលនៅចន្លោះទីតាំង SLOW (យឺត) និង FAST (លឿន) ។

    3. រុញដៃសន្ទះបិទបើកអ៊ែរទៅរកស្ថានភាព ON (បើក) ។

      Note: សន្ទះបិទបើកអ៊ែរមិនចាំបាច់ប្រើទេនៅពេលបញ្ឆះម៉ាស៊ីនដែលក្ដៅ។

    4. ស៊កកូនសោចូល​កុងតាក់​បញ្ឆេះ ហើយ​បង្វិល​វា​តាមទិសដៅទ្រនិចនាឡិកាដើម្បីបញ្ឆេះម៉ាស៊ីន។ លែងសោនៅពេលដែលម៉ាស៊ីនឆេះ។ លៃតម្រូវសន្ទះបិទបើកអ៊ែរដើម្បីរក្សាម៉ាស៊ីនដំណើរការរលូនល្អ។

      Important: ដើម្បបង្ការម៉ូទ័រដេរបញ្ឆេះឡើងកំដៅខ្លាំង ហាមដាក់លេខកន្លែងបញ្ឆេះយូរជាង 10 វិនាទី។ បន្ទាប់ពីរវៃជាប់ 10 វិនាទី សូមរង់ចាំ 60 វិនាទីមុនពេលដាក់លេខម៉ូទ័រដេរបញ្ឆេះម្ដងទៀត។

    5. រុញដៃប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមត្រង់ល្បឿនម៉ាស៊ីនដែលចង់បាន។

    6. ទាញចង្កឹះលេខទៅមុខឲ្យឆ្ងាយតាមដែលអាចធ្វើបាន។

    7. រុញដងរូឡូទៅមុខរហូតដល់គន្លឹះរបូត រួចរុញវាទៅផ្នែកខាងក្រោយរហូតដល់ដងប៉ះ STOP (ឈប់)។

      Note: កុំឲ្យគ្រឿងចក្រចតនៅស្ងៀមដោយមានរនាស់នៅជាប់ព្រោះវាអាចធ្វើឲ្យខូចទីធ្លាស្មៅ។

    ការពន្លត់ម៉ាស៊ីន

    1. រុញដៃប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមទៅរកស្ថានភាព SLOW (យឺត) ។

    2. ឲ្យម៉ាស៊ីនឆេះនៅស្ងៀម 60 វិនាទី។

    3. កាច់សោបញ្ឆេះទៅរកស្ថានភាព OFF (បិទ) និងដកកូនសោចេញ។

      Note: បញ្ឈប់គ្រឿងចក្រក្នុងគ្រាអាសន្ន កាច់កុងតាក់បញ្ឆេះទៅរកស្ថានភាព OFF (បិទ) ។

    ការលៃតម្រូវជម្រៅរនាស់

    គួរតែលៃតម្រូវរូឡូរវៃដើម្បីធានាថារនាស់ផ្អៀងប៉ះផ្ទៃបន្តិច តែមិនចាក់ចូលទីធ្លាស្មៅខ្លាំងទេ។

    1. ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. មួលប៊ូឡុងលៃតម្រូវជម្រៅរហូតដល់រនាស់ប៉ះផ្ទៃស្មៅខាងលើបន្តិច។ បើមានអំបោសត្រូវបានដំឡើង ត្រូវឲ្យប៉ះនឹងផ្ទៃបន្តិច។ នៅពេលអំបោសកំពុងដំណើរការ ប្រវែងផ្ទៃប៉ះគួរតែមានប្រវែង 25 ម.ម (រូបភាព 10)។

      g018707
    3. អនុវត្ត​វិធីសាស្ដ្រម្ដងទៀតនៅលើផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។

    សុវត្ថិភាពក្រោយពេលបញ្ជា

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើរឹងមាំ។ ជៀសវាងដីទន់ពីព្រោះដែកដូយអាចនឹងលិច និងបណ្ដាលឲ្យគ្រឿងចក្រក្រឡាប់។។

    • ពន្លត់ម៉ាស៊ីន និងដកសោរចេញ។ រង់ចាំឱ្យលែងមានចលនាទាំងអស់ ហើយអនុញ្ញាតឱ្យគ្រឿងចក្រត្រជាក់មុនពេលលៃតម្រូវ ឬសម្អាតវា។

    • កុំផ្ដាច់គ្រឿងចក្រពីម៉ាស៊ីនអូសទាញនៅលើភ្នំ ឬដោយមិនបាច់ភ្ជាប់ដូយខាងមុខ។

    • ត្រូវធានាឲ្យបានថាដែកដូយ និងធុងបញ្ជូននៅត្រង់ទីតាំងចុះក្រោមមុនពេលផ្ដាច់គ្រឿងចក្រ។

    • នៅពេលផ្ដាច់គ្រឿងចក្រ ត្រូវដាក់កំណល់កង់ដើម្បីបង្ការកុំឲ្យរំកិល។

    • ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។

    • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

    ការត្រួតពិនិត្យ និងការសម្អាតបន្ទាប់ពីបញ្ជា

    បន្ទាប់ពីបោសសំអាត សម្អាត និងលាងសម្អាតគ្រឿងចក្រឲ្យបានម៉ត់ចត់។ ខ្យល់ចេញពីធុងស្ងួត។ បនា្ទប់ពីសម្អាតរួច សូមពិនិត្យមើលគ្រឿងចក្រ សម្រាប់ការខូចខាតដែលអាចកើតមានចំពោះសមាសភាគមេកានិចនិងម៉ាស៊ីនបឺតខ្យល់។

    Important: នៅពេលសណ្ដោគ្រឿងចក្រក្នុងចម្ងាយឆ្ងាយ សូមរឹតកង់លៃតម្រូវកម្ពស់ទៅនឹងគ្រោងគ្រឿងចក្រជាមួយទំពក់អូស។ ការអនុញ្ញាតឲ្យកង់លៃតម្រូវកម្ពស់ធ្លាក់ប៉ះដីអាចធ្វើឲ្យខូចគ្រឿងចក្រ។

    ព័ត៌មានជំនួយប្រតិបត្តិការ

    ទូទៅ

    • មុនពេលចាប់ផ្ដើមបោសសម្អាត សូមដើរមើលទីតាំងដើម្បីកំណត់ទិសដៅល្អបំផុតដើម្បីបោសសម្អាត។

      Note: ដើម្បីរក្សាបាននូវបន្ទាត់ត្រង់នៅពេលបោសសំអាត មើលឃើញវត្ថុនៅផ្ទៃខាងមុខ។

    • ត្រូវព្យាយាមធ្វើឱ្យការរតបន្តជាប់យូរ ជាមួយនឹងការត្រួតស៊ីគ្នាបន្តិចលើការរត់ត្រឡប់មកវិញ។

    • នៅលើផ្ទៃធ្លាស្មៅ រូឡូរវៃរើសមែកឈើតូចៗ កម្ទេចកំទីកាត់ មែកឈើ ស្លឹកឈើ និងផ្លែ កម្ទេចកំទីតូចៗ (សំបកកំប៉ុង ដបតូចៗ ចានក្រដាស ។ល។)។

    • ធ្មេញរនាស់ត្រូវបានធ្វើពីនីឡុងរលាស់ ហើយងាយស្រួលផ្លាស់ប្ដូរ។ ដើម្បីបង្ការការខូចខាត រនាស់ត្រូវបានការពារពីឧបសគ្គរឹងដោយសកម្មភាពលោតរលាស់។ ធ្មេញនីឡុងមិនធ្វើឲ្យខូចរូបចម្លាក់ធ្វើពីទង់ដែង ថ្មគូសចំណាំ ចិញ្ចើមផ្លូវ ឬកម្រាលឥដ្ឋ។

    • ដោយសារតែការរចនាដ៏ពិសេសរបស់ខ្លួន នោះគ្រឿងចក្រក៏បោសសម្អាតកំរាលស្មៅផងដែរ។ រូឡូរវៃបោសសម្អាត និងលើកស្មៅដែលកាត់មិនគ្មានរបៀបរៀបរយ។ នៅពេលវាសម្អាត សកម្មភាពដែលកាត់ស្មៅស្រាលៗបង្កើនទឹក និងការចាក់បញ្ចូលថ្នាំសម្លាប់សត្វល្អិត ដូច្នេះកាត់បន្ថយតម្រូវការសម្រាប់ការកែកូនឡើងវិញ។

      Important: ហាមបត់យកតែម្ដងនៅពេលប្រើអង្គុំរូឡូដើម្បីបង្ការកុំឲ្យខូចទីធ្លាស្មៅ។

      Important: ហាមប្រើគ្រឿងចក្រនៅពេលរូឡូកំពុងវិល និងនៅក្នុងស្ថានភាពដែលបានលើកឡើង។ ការខូចខាតដល់រនាស់ និងសំបកកង់អាចបណ្តាលមកពីធ្មេញប៉ះនឹងសំបកកង់។

    • ដើម្បីធ្វើឲ្យធុងបញ្ជូនទទេ សូមទាញខ្សែចងគន្លឹះទ្វារគូទក្រោយ។

    តំហែទាំ

    Important: សូមមើលសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។(ពិនិត្យមើលប្រេងនៅពេលម៉ាស៊ីនចុះត្រជាក់។)
  • លាបប្រេងរំអិល (ខ្លាញ់គោ)បាដាង (ក្នុងលក្ខខណ្ឌមានធូលី ឬក្អែលកខ្វក់ច្រើនខ្លាំង)
  • ពិនិត្យមើល​សម្ពាធសំបកកង់។
  • រៀងរាល់ 25 ម៉ោងម្តង
  • លាបប្រេងរំអិល (ខ្លាញ់គោ)បាដាង។
  • ជួសជុលតម្រងខ្យល់។
  • ពិនិត្យមើលការភ្ជាប់ខ្សែអាគុយ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។(កាន់តែញឹកញាប់ក្នុងលស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)
  • យកកម្ទេចកំទីចេញពីម៉ាស៊ីន (ជារឿយៗនៅក្រោមលក្ខខណ្ឌមានធូលី ដីកខ្វក់ខ្លាំង)។
  • រៀងរាល់ 200 ម៉ោងម្តង
  • ជួសជុលតម្រងខ្យល់បឋម
  • ត្រួតពិនិត្យប៊ុយស៊ី។
  • រៀងរាល់ 600 ម៉ោងម្តង
  • ជួសជុលតម្រងខ្យល់សុវត្ថិភាព
  • ប្ដូរតម្រងប្រេង។
  • មុនពេលទុកដាក់
  • សូមមើលផ្នែកការរក្សាទុកគ្រឿងចក្ររយៈពេលយូរចំពោះនីតិវិធីដែលចាំបាច់ត្រូវអនុវត្តមុនពេលរក្សាទុកគ្រឿងចក្រលើសពី 30 ថ្ងៃ។
  • សុវត្ថិភាពពេលថែទាំ

    • មុនពេលធ្វើតំហែទាំ ឬលៃតម្រូវគ្រឿងចក្រ សូមដោះវាចេញពីម៉ាស៊ីនអូសទាញ ពន្លត់ម៉ាស៊ីន ដោះសោចេញ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ។

    • ឈប់គ្រឿងចក្រនៅលើដីរាបស្មើ ធ្វើឲ្យធុងបញ្ជូនទទេ ហើយដាក់កំណល់កង់មុនពេលដោះគ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញ។

    • អនុវត្តតែការណែនាំថែទាំដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះ។ បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬអ្នកត្រូវការជំនួយ សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិ។

    • គាំទ្រគ្រឿងចក្រដោយកំណល់ ឬដែកដូយនៅពេលធ្វើការខាងក្រោមវា។

    • កុំពឹងផ្អែកលើប្រព័ន្ធអ៊ីដ្រូលិកនៃម៉ាស៊ីនអូសទាញដើម្បីគាទ្រគ្រឿងចក្រនៅពេលធ្វើការពីក្រោមវា។

    • ត្រូវធានាឲ្យបានថារនាំងការពារត្រូវបានដំឡើង ហើយត្រូវបិទគម្របម៉ាស៊ីនឲ្យជាប់បន្ទាប់ពីថែទាំ ឬលៃតម្រូវគ្រឿងចក្រ។

    • ហាមអនុញ្ញាតឱ្យបុគ្គលិកដែលមិនបានបណ្ដុះបណ្ដាលទៅថែទាំជួសជុលគ្រឿងចក្រ។

    • ប្រើជើងកល់ដើម្បីទ្រគ្រឿងចក្រ ឬសមាសភាគនៅពេលដែលចាំបាច់។

    • បន្ធូរសម្ពាធដោយប្រុងប្រយ័ត្នពីសមាសភាគដែលមានថាមពលដែលបានរក្សាទុក។

    • ហាមសាកអាគុយនៅពេលកំពុងជួសជុលគ្រឿងចក្រ។

    • ដើម្បីកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យដែលអាចកើតមាន ត្រូវរក្សាបរិវេណម៉ាស៊ីនមិនឲ្យមានខ្លាញ់រំអិលហូរហៀរ ស្មៅ ស្លឹកឈើ និងគំនរដីនោះទេ។

    • បើអាចធ្វើទៅរួច ហាមអនុវត្តការថែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។

    • បើអ្នកត្រូវតែដំណើរការម៉ាស៊ីនដើម្បី​អនុវត្ត​ការលៃតម្រូវថែទាំ សូមដាក់ដៃ ជើង សំលៀកបំពាក់របស់​អ្នក និង​ផ្នែក​ផ្សេងទៀតទាំងអស់នៃ​រាងកាយរបស់​អ្នកនៅឲ្យឆ្ងាយពី​ម៉ាស៊ីន និង​គ្រឿងខ្ចៅដែល​មានចលនាណាមួយ។ ឲ្យអ្នកនៅក្បែរនៅឱ្យឆ្ងាយពីគ្រឿង​ចក្រ។

    • សម្អាតប្រេងរំអិល (ខ្លាញ់គោ) និងប្រេងឥន្ធនៈដែលកំពប់។

    • រក្សាគ្រប់គ្រឿងបន្លាស់ទាំងអស់ឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។ ប្ដូរចេញរាល់ស្លាកដែលរហែក ឬ ខូច។

    • កុំជ្រៀតជ្រែកជាមួយមុខងារដែលមានការទាក់ទងនឹងឧបករណ៍សុវត្ថិភាព។ ឬកាត់បន្ថយការការពារដែលផ្ដល់ជូនដោយឧបករណ៍សុវត្ថិភាព។ ពិនិត្យមើលបញ្ជាត្រឹមត្រូវរបស់វាជាប្រចាំ។

    • ហាមបញ្ជាម៉ាស៊ីនលើសល្បឿនដោយការផ្លាស់ប្ដូរការកំណត់ការគ្រប់គ្រង។ ដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវ សូមឱ្យតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន​ Toroពិនិត្យល្បឿនម៉ាស៊ីនអតិបរមាដោយប្រើថាកូម៉ែត្រ។

    • បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬត្រូវការជំនួយ សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិ។

    • ការកែគ្រឿងចក្រនេះតាមរបៀបណាមួយ អាចនឹងប៉ះពាល់ដល់បញ្ជា ដំណើរការ ភាពធន់របស់គ្រឿងចក្រ ឬការប្រើប្រាស់វា អាចនឹងបណ្ដាលឱ្យមានរបួស ឬស្លាប់បាន។ ការប្រើប្រាស់បែបនេះអាចធ្វើឱ្យការធានាផលិតផលរបស់ក្រុមហ៊ុន Toro® ក្លាយជាមោឃៈ។

    នីតិវិធីតំហែទាំជាប្រចាំ

    ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    ការព្រមាន

    ផ្ដាច់គ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញអាចឲ្យគ្រឿងចក្រផ្អៀងមកក្រោយ ដែលបង្ករឲ្យរងរបួស។

    ត្រូវធ្វើឲ្យធុងបញ្ជូនទទេជានិច្ចមុនពេលផ្ដាច់គ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញ។

    1. ចត់ម៉ាស៊ីនអូសទាញ និងគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ហើយដាក់ហ្វ្រាំងដៃ។

    2. ពន្លត់ម៉ាស៊ីនអូសទាញ និងដកសោចេញ។

    3. 3) ពន្លត់ម៉ាស៊ីនគ្រឿងចក្រ ហើយរង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដើរ រួចដោះសោចេញ។

    4. ដាក់កំណល់កង់គ្រឿងចក្រ។

    5. ដោះកន្លាស់ខ្ទាស់ចេញ ហើយបង្វិលដូយចុះ។ តម្រឹមរន្ធ ហើយដំឡើងកន្លាស់ខ្ទាស់។

    6. បន្ទាបដូយទៅដីដើម្បីធ្វើឲ្យគ្រឿងចក្រមានលំនឹង។

      Important: ដាក់គ្រឿងចក្រលើដែកដូយនៅលើផ្ទៃរាបស្មើរឹងមាំ ដើម្បីកុំឲ្យវាលិច ឬផ្អៀងក្រឡាប់។

    7. លើកគ្រឿងចក្រជាមួយដូយហើយដោះកន្លាស់ខ្ទាស់ចេញពីទំពក់សណ្ដោង។

    8. ផ្លាស់ទីម៉ាស៊ីនអូសទាញឲ្យឆ្ងាយពីគ្រឿងចក្រ។

    9. ទុកកន្លាស់ខ្ទាស់កង់ និងកន្លាស់ទំពក់សណ្ដោងនៅក្នុងកទំពក់សណ្ដោងគ្រឿងចក្រ។

    ប្រេងរំអិល

    ដាក់ប្រេងរំអិល (ខ្លាញ់គោ)គ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • លាបប្រេងរំអិល (ខ្លាញ់គោ)បាដាង (ក្នុងលក្ខខណ្ឌមានធូលី ឬក្អែលកខ្វក់ច្រើនខ្លាំង)
  • រៀងរាល់ 25 ម៉ោងម្តង
  • លាបប្រេងរំអិល (ខ្លាញ់គោ)បាដាង។
  • គ្រឿងចក្រនេះមានគ្រឿងខ្ចៅខ្ចងខ្លាញ់រំអិលដែលអ្នកត្រូវតែលាបប្រេងរំអិល (ខ្លាញ់គោ)ជាប្រចាំដោយខ្លាញ់រំអិលលីចូមលេខ 2។ លាបប្រេងរំអិល (ខ្លាញ់គោ)បាដាងកាលណាគ្រឿងចក្រត្រូវបានលាងសម្អាតជាមួយទឹក។ ក្នុងលក្ខខណ្ឌដំណើរការទាំងមានធូលី និងក្អែលកខ្វក់អាចបណ្ដាលឲ្យក្អែលកខ្វក់ចូលក្នុងបាដាង និងទ្រនាប់ដែលបង្កឲ្យមានសំណឹកកើនឡើង។ គ្រឿងខ្ចៅខ្ចងដែលមានខ្លាញ់រំអិលដែលអ្នកត្រូវតែលាបរួមមាន៖ បាដាងកង់ បាដាងដងរូឡូ បាដាងស្លាបចក្រ បាដាងដងរវៃ និងដងទល់ខាងដៃឆ្វេង និងខាងស្ដាំ។

    1. ជូតគ្រឿងបង្គុំលាបខាញ់ឲ្យស្អាត ដើម្បីធានាថារូបធាតុ​ផ្សេងៗ​មិនអាចចូល​ទៅ​ក្នុង​បាដាង ឬទ្រនាប់។

    2. បូមបញ្ចូលខ្លាញ់រំអិល​ទៅ​ក្នុង​បាដាង ឬទ្រនាប់ (រូបភាព 11, រូបភាព 12, និង រូបភាព 13)។

      g015268
      g015269
      g015270
    3. ជូតខ្លាញ់រំអិលដែលលើសឲ្យស្ងួត។

    តំហែទាំម៉ាស៊ីន

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 25 ម៉ោងម្តង
  • ជួសជុលតម្រងខ្យល់។
  • ពិនិត្យសំបុកតម្រងខ្យល់ក្រែងមានការខូច ដែលបណ្ដាលឲ្យធ្លាយខ្យល់។ ប្ដូរសំបុកតម្រងខ្យល់ថ្មីបើវាខូច។ ពិនិត្យមើលប្រព័ន្ធហឺតខ្យល់បើមានលេចធ្លាយ ខូច ឬបន្ធូរចង្កំទុយោ។

    ការដោះតម្រងខ្យល់

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ដោះគន្លឹះខ្ទាស់គម្របតម្រងខ្យល់ទៅនឹងតួតម្រងខ្យល់។ បំបែកគម្របចេញពីតួ (រូបភាព 14)។

      g015273
    3. សម្អាតផ្នែកខាងក្នុងនៃគម្របតម្រងខ្យល់ជាមួយខ្យល់ដែលបានបង្ហាប់។

    4. ទាញតម្រងបឋម​ថ្នមៗ​ចេញ​ពីសំបុកតម្រងខ្យល់ (រូបភាព 14)។

      Note: ជៀសវាងការគោះតម្រងទៅនឹងសំបុក។

    5. ដោះតម្រងសុវត្ថិភាពលុះត្រាតែអ្នកមានបំណងប្ដូរវាថ្មី។

      Important: ហាមសម្អាត​​តម្រងសុវត្ថិភាព។ បើតម្រងសុវត្ថិភាពកខ្វក់ នោះតម្រងបឋមខូចហើយ។ ប្ដូរតម្រងទាំងពីរ។

    6. ពិនិត្យមើលតម្រង​បឋមក្រែងមានការខូច ដោយការ​មើលទៅតម្រង​នោះ​នៅពេលបញ្ចាំង​ភ្លើងពី​ខាង​ក្រៅ​ទៅលើតម្រង។ រន្ធនៅក្នុងតម្រង​បង្ហាញជាចំណុចភ្លឺ។ បើតម្រងខូច សូមបោះវាចោលទៅ។

    ការជួសជុលតម្រងខ្យល់បឋម

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ជួសជុលតម្រងខ្យល់បឋម
    • បើតម្រងខ្យល់បឋមឡើងកខ្វក់ កោង ឬខូច ត្រូវប្ដូរវាថ្មី។

    • កុំសម្អាតតម្រងខ្យល់បឋម។

    ការជួសជុលតម្រងខ្យល់សុវត្ថិភាព

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 600 ម៉ោងម្តង
  • ជួសជុលតម្រងខ្យល់សុវត្ថិភាព
  • Important: កុំព្យាយាមសម្អាត​​តម្រងសុវត្ថិភាព។ បើតម្រងខ្យល់សុវត្ថិភាពកខ្វក់ នោះតម្រងខ្យល់បឋមខូចហើយ។ ប្ដូរតម្រងទាំងពីរ។

    ការដំឡើងតម្រង

    Important: ដើម្បីជៀសវាងការខូចម៉ាស៊ីន សូមបញ្ជាម៉ាស៊ីនដោយមានដំឡើងទាំងតម្រងខ្យល់ និងគម្របជានិច្ច។

    1. ប្រសបិនបើដំឡើងតម្រងថ្មី សូមពិនិត្យមើលតម្រងនីមួយៗក្រែងមានការដឹកជញ្ជូនខូចខាត។ កុំប្រើតម្រងខូច។

    2. បើតម្រងសុវត្ថិភាពត្រូវបានប្ដូរថ្មី ត្រូវរុញវាចូលក្នុងតួតម្រងដោយប្រុងប្រយ័ត្ន (រូបភាព 14)។

    3. រុញតម្រងបឋមពីលើតម្រងសុវត្ថិភាពដោយប្រុងប្រយ័ត្ន (រូបភាព 14)។

      Note: ធានាថាបានស៊កតម្រងបឋមចូលពេញលេញដោយការរុញគែមខាងក្រៅរបស់វាពេលកំពុងដំឡើងវា។

      Important: ហាមចុចលើផ្នែកទន់ខាងក្នុងតម្រង។

    4. សម្អាតរន្ធបាញ់ធូលីដែលមាននៅក្នុងគម្របដែលអាចដោះបាន។ ដោះវ៉ាល់បិទបើកកៅស៊ូចេញពីគម្រប សម្អាតប្រហោង ហើយជំនួសវ៉ាល់បិទបើក។

    5. ដំឡើងគម្របតម្រងខ្យល់ដែលមានពាក្យ UP បែរឡើងលើ ហើយភ្ជាប់គន្លឹះ (រូបភាព 14)។

    ការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
  • រៀងរាល់ 100 ម៉ោងម្តង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។(កាន់តែញឹកញាប់ក្នុងលស្ថានភាពមានធូលីឬដីខ្សាច់ច្រើន)
  • Note: ប្ដូរប្រេងម៉ាស៊ីន និងតម្រងឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពបញ្ជាមានធូលី ឬខ្សាច់ច្រើន។

    ប្រភេទប្រេង៖ ប្រេងលាងសម្អាត (API សេវាកម្ម SJ, SK, SL, ឬខ្ពស់ជាងនេះ)

    ចំណុះប្រអប់ប្រេងម៉ាស៊ីន៖ w/តម្រង, 1.9 L

    1. បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការ 5 នាទី។ វាធ្វើឱ្យប្រេងឡើងកំដៅដូច្នេះវាហូរបានល្អជាង។

    2. ចតគ្រឿងចក្រដើម្បីឲ្យផ្នែកដែលហូរទាបជាងផ្នែកម្ខាងទៀតបន្តិចដើម្បីធានាថាប្រេងហូរទាំងស្រុង។

    3. ដាក់ហ្វ្រាំងដៃម៉ាស៊ីនអូសទាញ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    4. ដាក់ធុងត្រងនៅក្រោមរន្ធបង្ហូរប្រេង។ ដោះប៊ូឡុងបង្ហូរប្រេងម៉ាស៊ីនចេញដើម្បីឲ្យប្រេងហូរចេញ(រូបភាព 15)។

      g015272
    5. នៅពេលប្រេងម៉ាស៊ីនត្រូវបានបង្ហូររួចអស់ហើយ ត្រូវប្ដូរប៊ូឡុងបង្ហូរថ្មី។

      Note: ចោល​​ប្រេង​ម៉ាស៊ីន​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    6. ដាក់ចានដែករាក់ៗ ឬកន្ទបក្រោមតម្រងដើម្បីត្រងប្រេង។

    7. ដោះតម្រងចាស់ចេញ ហើយជូតផ្ទៃរងតម្រងប្រេងម៉ាស៊ីន។

    8. ចាក់ប្រេងថ្មីចូលតាមរន្ធកណ្ដាលនៃតម្រង។ ឈប់ចាក់នៅពេលប្រេងដល់គន្លាក់បាតក្រោម។

    9. ទុកចោលមួយ ឬ 2 នាទីឲ្យប្រេងជ្រាបចូលក្នុងសម្ភារតម្រងសិន ទើបបង្ហូរប្រេងដែលលើសចេញ។

    10. លាបប្រេងថ្មីស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងដូរថ្មី។

    11. ដំឡើងតម្រងដូរថ្មីទៅនឹងប៊ូឡុងសោតាន់បង្កប់។ មួលតម្រងប្រេងតាមទិសដៅនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ធ័រតម្រងប្រេង រួចរឹតបន្តឹងតម្រងបន្ថែម 1/2 ជុំ។ កុំ រឹតតឹងពេក។

    12. ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។

    13. បញ្ចូលប្រេងបន្ថែមយឺតៗដើម្បីនាំទៅកម្រិតគំនូសសញ្ញាពេញនៅលើទំពក់យោង។

    14. ប្ដូរគម្របមួលធុងប្រេង

    ការថែទាំប៊ុយស៊ី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យប៊ុយស៊ី។
  • ត្រូវធានាឲ្យបានថាគម្លាតអ៊ែររវាងអេឡិចត្រូតកណ្តាលនិងចំហៀងគឺត្រឹមត្រូវមុនពេលដំឡើងប៊ុយស៊ីនីមួយៗ។ ប្រើម៉ាឡេតប៊ុយស៊ីសម្រាប់ដោះ និងដំឡើងប៊ុយស៊ី ហើយឧបករណ៍វាស់គម្លាតដើម្បីពិនិត្យមើល និងលៃតម្រូវគម្លាតអ៊ែរ។ ដំឡើងប៊ុយស៊ីថ្មីបើចាំបាច់។

    ប្រភេទ៖ Champion RC12YC ឬមានតម្លៃស្មើ។ គម្លាតអ៊ែរ៖ 0.75 ម.ម

    ការដោះប៊ុយស៊ីចេញ

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ទាញខ្សែចេញពីប៊ុយស៊ី។

    3. សម្អាតជុំវិញប៊ុយស៊ី។

    4. ដោះប៊ុយស៊ី និងទ្រនាប់ប៊ុយស៊ីទាំងពីរចេញ។

    ការពិនិត្យមើលប៊ុយស៊ី

    1. ក្រឡេកមើលផ្នែកកណ្ដាល់នៃប៊ុយស៊ីទាំងពីរ (រូបភាព 16)។ បើឃើញពណ៌ត្នោតភ្លឺ ឬពណ៌ប្រផេះនៅលើអ៊ីសូឡង់ នោះមានន័យថាម៉ាស៊ីនដំណើរការធម្មតា។ ថ្នាំកូតពណ៌ខ្មៅនៅលើអ៊ីសូឡង់ជាធម្មតាមានន័យថាតម្រង់ខ្យល់កខ្វក់។

      Important: ហាមសម្អាតប៊ុយស៊ី។ ត្រូវប្ដូរប៊ុយស៊ីថ្មីជានិច្ចនៅពេលវាមានថ្នាំកូតពណ៌ខ្មៅ អេឡិចត្រូតសឹក មានសុទ្ធតែប្រេងឡើងក្រាំងនៅខាងលើ ឬស្នាមប្រេះ។

      g004219
    2. ពិនិត្យមើលគម្លាតរវាងអេឡិចត្រូវកណ្ដាល និងចំហៀង (រូបភាព 16)។

    3. ពត់អេឡិចត្រូតចំហៀង (រូបភាព 16) បើគម្លាតមិនត្រឹមត្រូវ។

    កាដំឡើងប៊ុយស៊ី

    1. ស៊កប៊ុយស៊ីចូលក្នុងរន្ធប៊ុយស៊ី។

    2. រឹតបន្តឹងប៊ុយស៊ីក្នុងកម្រិត 27 N·m។

    3. រុញខ្សែទៅលើប៊ុយស៊ី។

    យកកម្ទេចកំទីចេញពីម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • យកកម្ទេចកំទីចេញពីម៉ាស៊ីន (ជារឿយៗនៅក្រោមលក្ខខណ្ឌមានធូលី ដីកខ្វក់ខ្លាំង)។
  • ដើម្បីធានាបាននូវភាពត្រជាក់បានត្រឹមត្រូវ សូមរក្សាសំណាញ់ស្មៅ​ គម្របបញ្ចុះកម្ដៅ និងផ្ទៃខាងក្រៅផ្សេងទៀតរបស់ម៉ាស៊ីនឱ្យស្អាតគ្រប់ពេលវេលា។

    ដោះម៉ូទ័របឺតខ្យល់ និងគម្របស្អំម៉ាស៊ីនផ្សេងទៀត។ សម្អាតគម្របបញ្ចុះកម្ដៅ និងផ្ទៃខាងក្រៅតាមការចាំបាច់។ ត្រូវធានាឲ្យបានថាគម្រស្អំម៉ាស៊ីនត្រូវបានដំឡើងមុនពេលដំណើរការម៉ាស៊ីន។

    Note: ការដំណើរការម៉ាស៊ីនដោយមានសំណាញ់ស្មៅ ស្ទះ កង្ហារកខ្វក់ឬស្អិត ឬគម្របស្អំម៉ាស៊ីនដែលត្រូវបានដកចេញ នឹងធ្វើឱ្យម៉ាស៊ីនខូចដោយសារតែការឡើងកម្ដៅ។

    តំហែទាំប្រព័ន្ធប្រេង

    ការប្ដូរតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 600 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
  • Important: កុំដំឡើងតម្រងកខ្វក់បន្ទាប់ពីវាត្រូវបានដោះចេញពីទុយយោប្រេង។

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ទុកឲ្យគ្រឿងចក្រចុះត្រជាក់។

    3. ដាក់ធុងស្អាតនៅក្រោមតម្រងប្រេង (រូបភាព 17

      g010000
    4. បន្ធូរក្រចាប់ដែលភ្ជាប់តម្រងប្រេងទៅនឹងទុយយោប្រេង។

    5. ដោះតម្រងចេញពីទុយយោប្រេង។

    6. ដំឡើងតម្រងថ្មីទៅនឹងទុយយោប្រេងជាមួយក្រចាប់ដែលបានដោះចេញពីមុន។ តម្រងត្រូវបានបំពាក់ភ្ជាប់ដើម្បីឲ្យព្រួញចង្អុលឆ្ពោះទៅរកកាប៊ុយរ៉ាទ័រ។

    7. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

    តំហែទាំប្រព័ន្ធអគ្គិសនី

    ការសាកអាគុយ

    ការព្រមាន

    ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។

    ហាមជក់បារីនៅក្បែរអាគុយ ហើយត្រូវរក្សាផ្កាភ្លើងនិងអណ្ដាតភ្លើងឱ្យនៅឆ្ងាយពីអាគុយ។

    ការព្រមាន

    ប៉ូលអាគុយ ឬឧបករណ៍លោហៈអាចប៉ះនឹងសមាសភាគលោហៈនៃម៉ាស៊ីនអូសទាញ ឬគ្រឿងចក្រដែលបណ្ដាលបែកផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឱឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • នៅពេលដក ឬដំឡើងអាគុយ មិនត្រូវឱ្យក្បាលអាគុយ​ប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។

    • ហាមទុកឲ្យឧបករណ៍លោហៈប៉ះគ្នាចន្លោះប៉ូលអាគុយនិងផ្នែកធ្វើពីលោហៈណាមួយ។

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងចក្រ និងខ្សែភ្លើង ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • ត្រូវ ផ្ដាច់ ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ជានិច្ច។

    • តែងតែ ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ជានិច្ច។

    1. ដោះគន្លឹះ ហើយបើកគម្របថតអាគុយ។

    2. ដោះអាគុយចេញពីថតអាគុយ។

    3. សម្អាតផ្ទៃខាងលើនៃអាគុយ។

    4. ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 អំពែ ទៅក្បាលអាគុយ។ សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង។

    5. នៅពេលអាគុយត្រូវបានសាកភ្លើង ត្រូវផ្ដាច់ឆ្នាំងសាកចេញពីព្រីភ្លើង និងក្បាលអាគុយ។

    6. ស៊កអាគុយចូលក្នុងថាសនៅក្នុងថតអាគុយ។ ដាក់អាគុយចូលកន្លែងដើម្បីឲ្យប៉ូលត្រូវស្ថិតនៅខាងក្នុង។

    7. ភ្ជាប់ខ្សែវិជ្ជមាន (ខ្សែក្រហមពីកុងតាក់បញ្ឆេះ) ទៅប៉ូលវិជ្ជមាន (+)។

    8. ភ្ជាប់ខ្សែអវិជ្ជមាន (ខ្សែខ្មៅពីកុងតាក់បញ្ឆេះ) ទៅប៉ូលអវិជ្ជមាន (-)។

      Important: ត្រូវធានាឲ្យបានថាមានប្រឡោះនៅចន្លោះខ្សែអាគុយ និងដងចាប់ល្បឿន។ សូមផ្ទៀងផ្ទាត់មើលថាដងចាប់ល្បឿនពិតជាមិនស្ថិតក្នុងរង្វន់ 2.5 ស.ម) នៃខ្សែអាគុយណាមួយនៅពេលវាត្រូវបានរំកិលតាមជួរចលនាទាំងមូលរបស់វា។ កុំតដោយដាក់ខ្សែភ្លើង ឬបិទភ្ជាប់ខ្សែអាគុយប៉ូលវិជ្ជមាន និងអវិជ្ជមានចូលគ្នា។

    9. លាបថ្នាំកូត ឬចាហួយប្រេងលើប៉ូលអាគុយ និងខ្ចៅរឹតភ្ជាប់ប៉ូលអាគុយដើម្បីការពារការច្រែះ។

    10. ដំឡើងគម្របអាគុយ ហើយភ្ជាប់វាជាមួយរឺស័រ។

    ការថែទាំអាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 25 ម៉ោងម្តង
  • ពិនិត្យមើលការភ្ជាប់ខ្សែអាគុយ។
  • ខ្សែអាគុយត្រូវតែមានសភាពតឹងនៅលើក្បាលអាគុយដើម្បីដើម្បីភ្ជាប់ចរន្តអគ្គិសនីបានល្អ។

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងចក្រ និងខ្សែភ្លើង ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • ត្រូវ ផ្ដាច់ ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ជានិច្ច។

    • តែងតែ ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ជានិច្ច។

    បើច្រែះកើតមាននៅប៉ូល សូមផ្ដាច់ខ្សែ (អវិជ្ជមាន (-) ជាមុនសិន) ហើយកោសយកក្រចាប់ និងប៉ូលចេញពីគ្នា។ ភ្ជាប់ខ្សែ (ខ្សែវិជ្ជមាន (+)ជាមុនសិន) ហើយលាបថ្នាំកូតចាហួយប្រេងលើប៉ូលអាគុយ។

    ការព្រមាន

    ក្បាលអាគុយ ឬឧបករណ៍លោហៈអាចប៉ះគ្នានឹងសមាសភាគលោហៈរបស់​ម៉ាស៊ីនអូសទាញដែលធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឱឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

    • នៅពេលដក ឬដំឡើងអាគុយ មិនត្រូវឱ្យក្បាលអាគុយ​ប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។

    • បង្ការឧបករណ៍លោហធាតុប៉ះគ្នារវាងក្បាលអាគុយ និងផ្នែកលោហធាតុរបស់គ្រឿងចក្រ។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការថែទាំសំបកកង់

    ការពិនិត្យមើល​សម្ពាធកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​សម្ពាធសំបកកង់។
  • រក្សាសម្ពាធខ្យល់នៅក្នុងសំបកកង់មុខ និងកង់ក្រោយនៅកម្រិត 193 kPa (28 psi)។ ពិនិត្យសម្ពាធនៅដងវ៉ាល់ (រូបភាព 18) មុនពេលប្រើម្ដងៗ។

    g006939

    ការប្ដូរសំបកកង់

    ការព្រមាន

    យានយន្តនៅលើដែកដូយ នឹងមិនមានស្ថិរភាពទេ ហើយអាចក្រឡាច់ចេញពីដែកដូយ ដែលធ្វើឱ្យរងរបួសដល់អ្នកនៅខាងក្រោម។

    • ហាមបញ្ឆេះយានយន្ត ខណៈពេលយានយន្តនៅលើដែកដូយ។

    • ត្រូវដកកូនសោចេញពីកុងតាក់មុនពេលចុះពីយានយន្ត។

    • ដាក់កំណល់កង់នៅពេលយានយន្តស្ថិតនៅលើ​ដែកដូយ។

    Important: ប្រើដូយអ៊ីដ្រូលិកដែលមានសមត្ថភាពទ្របាន 900 kg នៅពេលប្ដូរសំបកកង់។

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ដាក់ដូយនៅក្រោមគ្រោង ឬភ្លៅខាងក្រោយកង់ ហើយដូយកង់ឡើងរហូតដល់វាប៉ះជាន់។

    3. បន្ធូរប៊ូឡុងតាកេទាំងអស់ ហើយបន្តដូយគ្រឿងចក្រឡើងរហូតដល់អ្នកអាចដោះកង់ចេញបាន។

    4. ធ្វើបញ្ច្រាសជំហានខាងលើដើម្បីដំឡើងកង់។

    5. មួលប៊ូឡុងតាកេ ក្នុងកម្រិតពី 95 ទៅ 122 N∙m។

    តំហែទាំខ្សែពាន

    ការត្រួតពិនិត្យមើលខ្សែពាន

    សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    Note: មិនចាំបាច់ដោះរនាំងខ្សែពានខាងលើចេញ (រូបភាព 19) ដើម្បីពនិត្យមើលភាពតឹងរបស់ខ្សែពានទេ។ បើអ្នកដោះរនាំងខ្សែពានចេញ ត្រូវដោះប៊ូឡុងទាំង 4 ចេញ ទ្រនាប់ និងខ្ចៅដែលរឹតភ្ជាប់រនាំងទៅនឹងគ្រោង។ ហាមបញ្ជាគ្រឿងចក្រដោយមិនមានរនាំងនៅនឹងកន្លែង។

    g018723
    g018726

    ការត្រួតពិនិត្យខ្សែពានកង់បង្វិល

    ពិនិត្យមើលភាពតឹងដោយសង្កត់ខ្សែពាននៅចំកណ្ដាលនៃកង់បង្វិលខ្សែពាន និងប៉ូលីអំប្រាយ៉ាដោយកម្រិតកម្លាំង 18 ដល់ 22 N។ ខ្សែពានគួរតែរលាប្រវែង 1.3 ស.ម។ បើការរលាមិនត្រឹមត្រូវ សូមមើល ការលៃតម្រូវខ្សែពានកង់បង្វិល។ បើការរលាត្រឹមត្រូវ សូមបន្តបញ្ជាធម្មតា (រូបភាព 19)។

    ការត្រួតពិនិត្យមើលខ្សែពានធ្មេញស្ពឺ

    ពិនិត្យមើលភាពតឹងដោយសង្កត់ខ្សែពាននៅចំកណ្ដាលនៃដងធ្មេញស្ពឺ និងប៉ូលីអំប្រាយ៉ាដោយកម្រិតកម្លាំង 18 ដល់ 22 N។ ខ្សែពានគួរតែរលាប្រវែង 6 ម.ម។ បើការរលាមិនត្រឹមត្រូវ សូមមើល ការលៃតម្រូវខ្សែពានធ្មេញស្ពឺ។ បើការរលាត្រឹមត្រូវ សូមបន្តបញ្ជាធម្មតា (រូបភាព 19)។

    ការត្រួតពិនិត្យខ្សែពានវិលអូស

    ពិនិត្យមើលភាពតឹងដោយសង្កត់ខ្សែពាននៅចំកណ្ដាលនៃប៉ូលីលៃតម្រូវភាពតឹង និងកង់ប៉ូលីវិលអូសខ្សែពានដោយកម្រិតកម្លាំង 111 ដល់ 129 N។ ខ្សែពានគួរតែរលាប្រវែង 6 ម.ម។ បើការរលាមិនត្រឹមត្រូវ សូមមើល ការលៃតម្រូវខ្សែពានវិលអូស។ បើការរលាត្រឹមត្រូវ សូមបន្តបញ្ជាធម្មតា។

    ការលៃតម្រូវខ្សែពាន

    ការលៃតម្រូវខ្សែពានកង់បង្វិល

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. បន្ធូប៊ូឡុងចាប់ម៉ាស៊ីន (រូបភាព 21)។

      g015279
    3. បន្ធូរខ្ចៅទប់ហើយបង្វិលប៊ូឡុងលៃតម្រូវខ្សែពានរហូតដល់អ្នកទទួលបានភាពតឹងនៃខ្សែពានដែលចង់បាន (រូបភាព 22)។

    4. រឹតបន្តឹងប៊ូឡុងចាប់ម៉ាស៊ីនបន្តិច។

    5. លៃតម្រូវម៉ាស៊ីនដើម្បីឱ្យវាស្របគ្នាជាមួយគ្រោង។ បន្តរឹតបន្តឹងប៊ូឡុងចាប់ម៉ាស៊ីនរូបភាព 22

      g248008
    6. នៅពេលណាអ្នកលៃតម្រូវខ្សែពានកង់បង្វិល ក៏ត្រូវលៃតម្រូវខ្សែពានធ្មេញស្ពឺផងដែរ សូមមើល ការត្រួតពិនិត្យមើលខ្សែពានធ្មេញស្ពឺ

    ការលៃតម្រូវខ្សែពានធ្មេញស្ពឺ

    1. ដោះប៊ូឡុងទាំង 4 ទ្រនាប់ និងខ្ចៅដែលរឹតភ្ជាប់គម្របខាងលើទៅនឹងគ្រោង (រូបភាព 19)។

    2. ដោះខ្ចៅ និងប៊ូឡុងដែលរឹតភ្ជាប់កែងរូឡូបន្តឹងខ្សែពានទៅនឹងកែងទ្រលៃតម្រូវតំណឹង (រូបភាព 23)។

      g018729
    3. សង្កត់រូឡូបន្តឹងខ្សែពានរហូតដល់អ្នកទទួលបានភាពតឹងដែលចង់បាន និងរន្ធនៅក្នុងកែងរូឡូបន្តឹងខ្សែពាន និងកែងទ្រលៃតម្រូវតំណឹងត្រូវបានតម្រឹម។

    4. ដំឡើងប៊ូឡុង និងខ្ចៅដើម្បីធានាការលៃតម្រូវ។

    5. ដំឡើងគម្របខាងលើ។

    ការលៃតម្រូវខ្សែពានវិលអូស

    1. ដោះខ្ចៅ និងប៊ូឡុងដែលរឹតភ្ជាប់កែងរូឡូបន្តឹងខ្សែពាន (ប៊ូឡុងនៅក្នុងរន្ធស៊កលើកែង) ទៅនឹងកែងទ្រលៃតម្រូវតំណឹង (រូបភាព 24)។

      g018728
    2. សង្កត់លើរូឡូបន្តឹងខ្សែពានរហូតដល់អ្នកទទួលបានភាពតឹងដែលចង់បាន និងរន្ធនៅក្នុងកែងរូឡូបន្តឹងខ្សែពាន និងកែងទ្រលៃតម្រូវតំណឹងត្រូវបានតម្រឹម។

    3. ដំឡើងប៊ូឡុង និងខ្ចៅដើម្បីធានាការលៃតម្រូវ។

    ការថែទាំផ្សេងៗ

    ការផ្លាស់ប្ដូរសន្ទះគ្របកៅស៊ូ

    ប្ដូរសន្ទះគ្របកៅស៊ូថ្មីនៅពេលវាចាប់ផ្ដើមសឹក ឬខូច។

    ការប្រុងប្រយ័ត្ន

    ការខកខានមិនបានដាក់កំណល់កង់អាចឲ្យគ្រឿងចក្រប្រមៀល ដែលអាចបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។

    ផ្លាស់ប្ដូរសន្ទះគ្របកៅស៊ូសម្រាប់តែនៅលើផ្ទៃរាបស្មើប៉ុណ្ណោះ និងដាក់កំណល់កង់ដើម្បីបង្ការគ្រឿងចក្រពីការប្រមៀល។

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ដោះប៊ូឡុងទាំង 10 ទ្រនាប់ និងខ្ចៅនៅលើសន្ទះគ្រប និងរបារទប់សន្ទះគ្របដែលភ្ជាប់នោះ (រូបភាព 25)។

      g015275
    3. ប្ដូរសន្ទះគ្របកៅស៊ូថ្មី ហើយរឹតវាឲ្យជាប់។

    ការដោះប៉ូលី

    1. ដោះប៊ូឡុង និងទ្រនាប់ខ្ទាស់ចេញម្តង 1 ៗ ហើយមួលពួកវាចូលក្នុងរន្ធដែលជិតគ្នា (រូបភាព 26)។

      g015283
    2. បង្វិលប៊ូឡុងនីមួយៗក្នុងចំនួនជុំដូចគ្នារហូតដល់សោចេញពីគ្នា។ ឥឡូវនេះប៉ូលីគួរតែរុញចេញពីដង។

    ការដោះរូឡូរវៃចេញ

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. លើកផ្នែកខាងមុខរបស់គ្រឿងចក្រឲ្យខ្ពស់តាមដែលអាចធ្វើបានដោយបន្ទាបដូយ។

    3. លើករូឡូទៅរកស្ថានភាពខ្ពស់បំផុត។

    4. ដោះរនាំងខ្សែពានខាងក្រោម និងខ្សែពានវិលអូស (រូបភាព 24)។

    5. ដោះប៊ូឡុងទាំង 2 ទ្រនាប់ខ្ទាស់ និងខ្ចៅដែលរឹតភ្ជាប់បាដាងស្លាបចក្រទៅនឹងដៃទម្ររូឡូនៅលើសង្ខាងនៃគ្រឿងចក្រ។ បន្ទាបរូឡូរវៃទៅដី។

    6. លើកដៃទម្ររូឡូទៅរកស្ថានភាពខ្ពស់បំផុត។

    7. រុញចុងរនាស់ទៅក្រោយ ហើយទាញវាចេញពីក្រោមគ្រឿងចក្រ។

    ការប្ដូរដងរនាស់ ឬបន្ទះម្រាមដៃថ្មី

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ដោះប៊ូឡុង និងខ្ចៅមួលសម្លាប់ចេញពីចុង 1 នៃដងរនាស់ (រូបភាព 27)។

      g015286
    3. ដោះខ្ចៅមួលសម្លាប់តែពីចុងម្ខាងនៃដងរនាស់ប៉ុណ្ណោះ។

    4. រុញដងរនាស់ពីបន្ទះខាងចុង។ រុញដងពីខាងចុងដោយគ្មានផ្ទាំងភ្ជាប់ជាមួយវា។

    5. ដោះបន្ទះ ឬដងម្រាមដៃតាមតម្រូវការហើយប្ដូរថ្មី។

    6. តម្រង់បន្ទះម្រាមដៃជាមួយដង ហើយរុញដងត្រឡប់មកវិញតាមបន្ទះខាងចុង។

    7. ភ្ជាប់ប៊ូឡុង ខ្ចៅមួលសម្លាប់ ហើយថ្ពក់ភ្ជាប់រឺស័រ។

    ការប្ដូរធ្មេញរនាស់រវៃថ្មី

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ដោះទ្រនាប់ប៊ូឡុងធ្មេញរនាស់ចេញ ហើយរុញធ្មេញរនាស់ចេញក្រៅ (រូបភាព 28)។

      g015287
    3. ពត់ធ្មេញរនាស់ពាក់កណ្ដាល ហើយរុញវាចូលក្នុងស្ថានភាព។

    4. ដាក់កែងធ្មេញរនាស់ពីលើចុងធ្មេញរនាស់ដែលកោង ហើយរឹតវាឲ្យជាប់ជាមួយប៊ូឡុង និងទ្រនាប់ខ្ទាស់។

    ការប្ដូរច្រាសដែលនៅសល់ពាក់កណ្ដាល

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ដោះច្រាសចេញពីគ្រឿងចក្រ។

    3. បន្ធូរក្រចាប់ជាមួយម៉ាឡេត Allen ហើយដោះវាចេញពីច្រាសនៅសល់ពាក់កណ្ដាល (រូបភាព 29)។

      g015288
    4. បំបែកច្រាសឲ្យនៅសល់ពាក់កណ្ដាលចេញពីគ្នា ហើយបោះចោលផ្នែកណាដែលខូច (រូបភាព 30)។

      g015289
    5. ដំឡើងផ្នែកច្រាសថ្មីដោយរុញវាចូលគ្នា ហើយរឹតចុងទាំងពីរដោយក្រចាប់ច្រាស។ នៅពេលរឹតចុងទាំងសងខាងរួចហើយ សូមភ្ជាប់ច្រាសដោយក្រចាប់ដែលនៅសល់។

    ការសម្អាត

    ការសម្អាតម៉ូទ័របឺតខ្យល់

    ការព្រមាន

    ការសម្អាតម៉ូទ័របឺតខ្យល់ខណៈពេលកង់បង្វិលខ្សែពានកំពុងមានចលនាអាចបណ្ដាលឲ្យដៃរបស់អ្នកចូលប៉ះនឹងកង់បង្វិលខ្សែពានដែលកំពុងមានចលនា ដែលបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។

    ពន្លត់ម៉ាស៊ីន ដោះសោចេញ រង់ចាំរហូតដល់គ្រឿងម៉ាស៊ីនកំពុងមានចលនាទាំងអស់ឈប់ដំណើរការ មុនពេលយកកម្ទេចកំទីចេញពីម៉ូទ័របឺតខ្យល់។

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ត្រូវធានាឲ្យបានថាកង់បង្វិលខ្សែពានបានឈប់បង្វិលមុនពេលដោះបន្ទះដែលអាចដោះចេញបាន។

    3. បន្ធូរខ្ចៅស្លាប 2 ដែលរឹតភ្ជាប់បន្ទះដែលអាចដោះចេញបាន (រូបភាព 31)។

      g246901
    4. ទាញបន្ទះដែលអាចដោះចេញបានទៅម្ខាងដែលអនុញ្ញាតឲ្យយកកម្ទេចកំទីចេញ។

    5. បន្ទាប់ពីយកកម្ទេចកំទីចេញ បន្ទាបបន្ទះដែលអាចដោះចេញបាន ហើយរឹតវាជាមួយខ្ចៅស្លាប។ ធ្វើបែបបទនេះម្តងទៀតនៅលើបន្ទះដែលអាចដោះចេញបានផ្សេងទៀត។

    ការទុកដាក់

    ការរៀបចំគ្រឿងចក្រសម្រាប់ការស្តុកទំនិញ

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។

    3. លាងសម្អាតស្មៅ ធូលីដី និងក្អែល ពីផ្នែកខាងក្រៅនៃគ្រឿងចក្រទាំងមូលជាពិសេសព្រុយក្បាលស៊ីឡាំងរបស់ម៉ាស៊ីននិងម៉ូទ័របឺតខ្យល់។

      Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ កុំលាងសម្អាតគ្រឿងចក្រខ្លាំងៗ។ ជៀសវាងប្រើទឹកហូរហៀរ ជាពិសេសក្បែរម៉ាស៊ីន។

      Note: បញ្ចេះម៉ាស៊ីនទុកចោលរយៈពេលពី 2 ទៅ 5 នាទីបន្ទាប់ពីលាងសម្អាតរួច។

    4. ការជួសជុលតម្រងខ្យល់។ សូមមើល ការជួសជុលតម្រងខ្យល់

    5. ផ្លាស់ប្ដូរប្រេងម៉ាស៊ីន។ សូមមើល ការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង

    6. ពិនិត្យមើល​សម្ពាធកង់។ សូមមើល ការពិនិត្យមើល​សម្ពាធកង់

    7. ប្ដូរថ្មីនូវធ្មេញដែលខូច ឬច្រាសនៅសល់ពាក់កណ្ដាល សូមមើល ការប្ដូរធ្មេញរនាស់រវៃថ្មីការប្ដូរច្រាសដែលនៅសល់ពាក់កណ្ដាល

    8. ដកខ្សែប៊ូយស៊ីចេញ សូមមើល ការថែទាំប៊ុយស៊ី

    9. ដកប៊ូយស៊ីចេញ ហើយពិនិត្យមើលស្ថានភាពរបស់វា។

    10. ពេលដកប៊ូយស៊ីចេញពីម៉ាស៊ីនហើយ ចាក់ប្រេងម៉ាស៊ីន 2 ស្លាបព្រាបាយចូលក្នុងរន្ធប៊ូយស៊ីនីមួយៗ ហើយប្រើកន្លែងបញ្ឆេះដើម្បីរវៃម៉ាស៊ីនដើម្បីចែកចាយប្រេងនៅក្នុងស៊ីឡាំង។

    11. ដំឡើងប៊ូយស៊ី តែកុំដំឡើងខ្សែនៅលើប៊ូយស៊ី។

    12. រឹតបន្តឹងគ្រឿងរឹតភ្ជាប់ទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច ឬបាត់។

    13. បាញទឹករំអិលប្រេងស្រាលៗលើក្បាលបាដាង (ដៃរវៃ និងតំណសន្ទះបិទបើកខ្យល់)។

    14. លាបថ្នាំផ្ទៃដែលរបក ឬផ្ទៃមើលឃើញដែក។ ថ្នាំលាបអាចរកបានពីតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន​ Toro របស់អ្នក។

    15. គ្របគ្រឿងចក្រដើម្បីការពារវា និង​រក្សាទុកវា​ឲ្យបានស្អាត។

    ការរក្សាទុកគ្រឿងចក្ររយៈពេលយូរ

    បើអ្នកកំពុងរក្សាទុកគ្រឿងចក្រយូរជាង 30 ថ្ងៃ សូមរៀបចំវាដូចខាងក្រោម៖

    1. សូមមើល ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. បន្ថែមសារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងទៅលើប្រេងនៅក្នុងធុង។ អនុវត្តតាមការណែនាំចម្រុះពីរោងចក្រផលិតសារធាតុរក្សាលំនឹង។

      Important: ហាមប្រើសារធាតុរក្សាលំនឹងដែលមានជាតិអាល់កុល (អេតាណុល ឬមេតាណុល)។

      Note: សារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងមានប្រសិទ្ធភាពបំផុតនៅពេលលាយជាមួយប្រេងឥន្ធនៈស្រស់ហើយប្រើគ្រប់ពេលវេលា។

    3. ដំណើរការម៉ាស៊ីនដើម្បីចែកចាយប្រេងជំនួយឲ្យសព្វទៅក្នុងប្រព័ន្ធប្រេង រយៈពេល 5 នាទី។

    4. ពន្លត់ម៉ាស៊ីន ទុកឱ្យវាត្រជាក់ និងបង្ហូរធុងប្រេង។

    5. បញ្ឆេះម៉ាស៊ីនម្ដងទៀត ហើយដំណើរការវារហូតទាល់តែវារលត់។

    6. បិទខ្យល់ម៉ាស៊ីន។ បញ្ឆេះហើយដំណើរការម៉ាស៊ីន រហូតទាល់តែបញ្ឆេះលែងឆេះ។

    7. កែច្នៃប្រេងឥន្ធនៈដែលបានបោះចោលទាំងអស់យោងតាមក្រមច្បាប់របស់ប្រទេស។

      Important: ហាមរក្សាទុកសារធាតុរក្សាលំនឹង ឬជំនួយប្រេងយូរជាងរយៈពេលដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុរក្សាលំនឹងប្រេង។

    8. ដោះកូសចាប់ក្បាលអាគុយចេញពីក្បាលអាគុយ ហើយដោះអាគុយចេញពីគ្រឿងចក្រ។

    9. សម្អាតអាគុយ កូសចាប់អាគុយ និងក្បាលអគុយ ជាមួយច្រាសលួស និងសូលុយស្យុងសូដា។

    10. លាបខ្លាញ់រំអិល ឬចាហួយប្រេងលើកូសចាប់ខ្សែអាគុយ និងក្បាលអាគុយដើម្បីការពារការច្រែះ។

    11. សាកថ្មបន្តិចម្តង ៗ រៀងរាល់ 60 ថ្ងៃម្តងក្នុងរយៈពេល 24 ម៉ោងដើម្បីការពារកុំឲ្យឡើងច្រែះសំណលើអាគុយ។

      ការព្រមាន

      ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។

      កុំជក់បារីនៅក្បែរអាគុយ ហើយត្រូវរក្សាផ្កាភ្លើងនិងអណ្ដាតភ្លើងឱ្យនៅឆ្ងាយពីវា។

    12. ធានាឲ្យបានថាថ្មត្រូវបានបញ្ចូលភ្លើងពេញដើម្បីបង្ការកុំឲ្យកក។ ទំនាញជាក់លាក់នៃថ្មដែលសាកថ្មពេញពី 1.26 ដល់ 1.30។

    13. រក្សាទុកអាគុយនៅលើធ្នើក៏បាន លើគ្រឿងចក្រក៏បាន។ ផ្ដាច់ខ្សែភ្លើងចេញ បើអាគុយត្រូវ​បានរក្សាទុកនៅ​លើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាស ឬ​កន្លែងត្រជាក់ ដើម្បីជៀសវាងការបាត់បង់យ៉ាងរហ័សនៃការសាកភ្លើងរបស់អាគុយ។