ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
សូមអានព័ត៌មាននេះដោយយកចិត្តទុកដាក់ដើម្បីស្វែងយល់ពីរបៀបដំណើរការ និងជួសជុលថែទាំផលិតផលរបស់អ្នកឱ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួសស្នាមស្នាម និងការខូចខាតម៉ាស៊ីន។ អ្នកទទួលខុសត្រូវចំពោះការបញ្ជាម៉ាស៊ីនឱ្យបានត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាព។
អ្នកអាចទាក់ទងក្រុមហ៊ុន Toro ដោយផ្ទាល់នៅលើគេហទំព័រ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងឯកសារបណ្តុះបណ្តាលការបញ្ជា ព័ត៌មានគ្រឿងបន្ថែម ជួយស្វែងរកអ្នកចែកចាយ ឬចុះបញ្ជីផលិតផលរបស់អ្នក។
នៅពេលណាដែលអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ក្រុមហ៊ុន Toro ពិតមិនក្លែង ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មពេញសិទ្ធិ ឬផ្នែកអតិថិជននៃក្រុមហ៊ុន Toro ពេញសិទ្ធិ ហើយមានលេខម៉ូដែល និងលេខស៊េរីនៃផលិតផលរបស់អ្នករួចរាល់។ រូបភាព 1 កំណត់ទីតាំងរបស់លេខម៉ូដែល និងលេខស៊េរីនៅលើផលិតផល។ សរសេរលេខនៅក្នុងប្រឡោះដែលផ្ដល់ឲ្យ។
សៀវភៅណែនាំនេះបង្ហាញឲ្យឃើញនូវគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារសុវត្ថិភាពដែលកំណត់ដោយនិមិត្តសញ្ញាជូនដំណឹងសុវត្ថិភាព (រូបភាព 2), ដែលបង្ហាញសញ្ញាគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ឬស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុងប្រយ័ត្នដែលបានណែនាំប្រាប់នោះទេ។
សៀវភៅណែនាំនេះប្រើពាក្យ 2 ម៉ាត់ដើម្បីគូសបញ្ជាក់ព័ត៌មាន។ ជាការសំខាន់ ត្រូវយកចិត្តទុកដាក់ទៅលើព័ត៌មានមេកានិចពិសេស និង កំណត់សម្គាល់ សង្កត់ធ្ងន់លើព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ជាពិសេស។
វាជាការរំលោភបំពានលើក្រមប្រភពធនធានធម្មជាតិសាធារណៈនៅរដ្ឋកាលីហ្វ័រញ៉ាផ្នែក 4442 ឬ 4443 ដើម្បីប្រើ ឬដំណើរការម៉ាស៊ីននៅលើដីដែលមានគម្របព្រៃឈើ ព្រៃគុម្ពោត ឬវាលស្មៅ បើម៉ាស៊ីននេះមិនមានការបំពាក់បំពង់ស៊ីម៉ាំងដូចបានចែងក្នុងផ្នែក 4442 មិនមានការរក្សាទុកក្នុងរបៀបធ្វើការប្រកបដោយប្រសិទ្ធភាព ឬម៉ាស៊ីនមិនមានការផ្គុំ បំពាក់ និងជួសជុលថែទាំសម្រាប់ការពារអគ្គិភ័យឲ្យបានត្រឹមត្រូវ។
ម៉ាស៊ីននេះមិនមានការបំពាក់ភ្ជាប់មកតាមស្ដង់ដារបំពង់ស៊ីម៉ាំងទេ។ អ្នកត្រូវតែដំឡើងបំពង់ស៊ីម៉ាំងមុនពេលបញ្ជាម៉ាស៊ីននេះនៅរដ្ឋកាលីហ្វ័រញ៉ា។
សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីនដែភ្ជាប់មកនេះ មានការផ្តល់ជូនសម្រាប់ជាព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) និងបទបញ្ជាត្រួតពិនិត្យការបំភាយឧស្ម័ននៅរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការជួសជុលថែទាំ និងការធានា។ គ្រឿងផ្លាស់ប្ដូរថ្មីអាចត្រូវបានបញ្ជាទិញតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។
ចំពោះម៉ូដែលដែលមានកម្លាំងម៉ាស៊ីនដែលបានបញ្ជាក់ កម្លាំងម៉ាស៊ីនសរុបរបស់ម៉ាស៊ីនត្រូវបានវាយតម្លៃនៅមន្ទីរពិសោធន៍ ដោយក្រុមហ៊ុនផលិតម៉ាស៊ីនស្របតាម SAE J1349។ ដូចដែលបានកំណត់រចនាសម្ព័ន្ធដើម្បីបំពេញតាមតម្រូវការសុវត្ថិភាព ការបំភាយឧស្ម័ន និងតម្រូវការការបញ្ជា កម្លាំងម៉ាស៊ីនសាំងពិតប្រាកដនៅលើម៉ាស៊ីនថ្នាក់នេះនឹងទាបជាងគួរឱ្យកត់សម្គាល់។
កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
Important: សូមអានការណែនាំទាំងនេះដោយប្រុងប្រយ័ត្នមុនពេលប្រើគ្រឿងចក្រ ហើយរក្សាទុកវាសម្រាប់ជាឯកសារយោងនាពេលអនាគត។
ផលិតផលនេះអាចធ្វើឲ្យដាច់ដៃ និងជើងបាន និងអាចធ្វើឲ្យវត្ថុខ្ទាតចេញ។ សូមអនុវត្តជានិច្ចតាមការណែនាំអំពីសុវត្ថិភាពទាំងអស់ ដើម្បីជៀសវាងការរងរបួសដល់រាងកាយធ្ងន់ធ្ងរ។
សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេលបញ្ឆេះម៉ាស៊ីន។
ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់ម៉ាស៊ីនដែលកំពុងធ្វើចលនា។
ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំងដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។
ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ កុំអនុញ្ញាតឲ្យកុមារបញ្ជាម៉ាស៊ីន។ អនុញ្ញាតឱ្យតែមនុស្សដែលមានទំនួលខុសត្រូវ ទទួលបានការបណ្តុះបណ្តាល ស៊ាំនឹងការណែនាំ និងមានសមត្ថភាពរាងកាយមាំទាំអាចដំណើរការគ្រឿងចក្របាន។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។
ពន្លត់ម៉ាស៊ីន ដកកូនសោចេញ (បើមានបំពាក់) ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់ មុនពេលអ្នកចាកចេញពីកន្លែងបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។
ការប្រើប្រាស់ ឬការជួសជុលថែទាំម៉ាស៊ីននេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។
ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមគោរពតាមសេចក្ដីណែនាំំអំពីសុវត្ថិភាពទាំងនេះ
និងយកចិត្តទុកដាក់ជានិច្ចចំពោះនិមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាពដែលមានន័យថា ប្រុងប្រយ័ត្ន
ព្រមាន ឬគ្រោះថ្នាក់—សេចក្ដីណែនាំអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
ការខកខានក្នុងការគោរពតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យរងរបួសដល់រាងកាយ
ឬការស្លាប់។
![]() |
ស្លាកសុវត្ថិភាព និងណែនាំអាចមើលឃើញបានយ៉ាងងាយស្រួល និងមានទីតាំងស្ថិត នៅជិតតំបន់ដែលអាចបង្កគ្រោះថ្នាក់។ ប្ដូរចេញរាល់ស្លាកដែលដាច់ខូច ឬដែលបាត់។ |
ស្លាយទី 2 ដាក់ទ្រនាប់ជ័រទៅក្នុងគ្រោង។
ដាក់ដងកាន់ខាងក្រោមនៅចន្លោះទ្រនាប់ជ័រ ហើយរឹតបន្តឹងវាជាមួយប៊ូឡុងដៃកង់ 1 គ្រាប់ រ៉ង (កាសទ្រនាប់) 1 និងខ្ចៅ 1 គ្រាប់។
Note: ដាក់ដងកាន់ខាងក្រោមនៅចន្លោះទ្រនាប់ជ័រជាមួយចន្ទល់នៅផ្នែកខាងស្ដាំ។
អនុវត្តឡើងវិញចំពោះផ្នែកម្ខាងទៀត។
តម្រឹមរន្ធនៅលើដងកាន់ខាងលើជាមួយដងកាន់ខាងក្រោម។
ដាក់ប៊ូឡុងរាងអក្សរ U កាត់តាមដងកាន់ខាងលើ និងខាងក្រោម រួចរឹតបន្តឹងវាជាមួយរ៉ង (កាសទ្រនាប់) និងអេគ្រូកន្ទុយត្រី (កងកាន់បង្វិល)។
ភ្ជាប់បង្គុំអ៊ែរទៅផ្នែកខាងក្រៅដៃកង់ ហើយរឹតបន្តឹងវាជាមួយខ្ចៅ និងវីសស្ពឺ។
Important: ម៉ាស៊ីនរបស់អ្នកមិនមានការចាក់ប្រេងម៉ាស៊ីន មកជាមួយទេ។ មុនពេលបញ្ឆេះម៉ាស៊ីន ត្រូវចាក់ប្រេងម៉ាស៊ីន។
ចំណុះផ្ទុកប្រេងម៉ាស៊ីន | 0.59 L |
កំរិតរំអិលប្រេង | ប្រេងម៉ាស៊ីនពហុកម្រិត SAE 10W-30 |
ចំណាត់ថ្នាក់សេវាកម្ម API | SJ ឬខ្ពស់ជាងនេះ |
ផ្លាស់ទីម៉ាស៊ីនទៅកាន់ផ្ទៃរាបស្មើ។
ដោះឧបករណ៍វាស់កម្រិតប្រេងរំអិលចេញដោយមួលគម្របបញ្ច្រាសទ្រនិចនាឡិកា រួចទាញវាចេញក្រៅ (រូបភាព 7)។
ចាក់ប្រេងដោយប្រុងប្រយ័ត្នប្រហែល ¾ នៃចំណុះផ្ទុកប្រេងម៉ាស៊ីនចូលក្នុងបំពង់បំពេញប្រេង (រូបភាព 8)។
រង់ចាំ 3 នាទីដើម្បីឲ្យប្រេងចូលសព្វក្នុងម៉ាស៊ីន។
ជូតឧបករណ៍វាស់កម្រិតប្រេងរំអិលឲ្យស្អាតដោយក្រណាត់ស្អាតល្អ។
ស៊កឧបករណ៍វាស់កម្រិតប្រេងរំអិលចូលក្នុងបំពង់បំពេញប្រេង តែកុំមួលវាចូល បន្ទាប់មកដោះឧបករណ៍វាស់កម្រិតប្រេងរំអិលចេញ។
សូមពិនិត្យកម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិល (រូបភាព 7)។
បើកម្រិតប្រេងនៅទាបពេក សូមចាក់ចំណុះប្រេងតិចតួចទៅក្នុងបំពង់បំពេញប្រេងដោយប្រុងប្រយ័ត្ន រង់ចាំ 3 នាទី ហើយធ្វើតាមជំហាននានាម្ដងទៀត 5 រហូតដល់ចប់ 7 រហូតដល់ប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលស្ថិតនៅកម្រិតត្រឹមត្រូវ។
បើកម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលខ្ពស់ពេក បង្ហូរប្រេងដែលលើសចេញរហូតដល់ប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលស្ថិតនៅកម្រិតត្រឹមត្រូវ សូមអាន ការផ្លាស់ប្ដូរប្រេងម៉ាស៊ីន។
Important: បើកម្រិតប្រេងនៅក្នុងម៉ាស៊ីនទាបពេក ឬខ្ពស់ពេក ហើយអ្នកដំណើរការម៉ាស៊ីន អ្នកអាចធ្វើឲ្យខូចម៉ាស៊ីនបាន។
ដំឡើងឧបករណ៍វាស់កម្រិតប្រេងរំអិល ហើយរឹតបន្តឹងវាឲ្យជាប់ល្អ។
Important: ប្ដូរប្រេងម៉ាស៊ីនចេញបន្ទាប់ពីដំណើរការបាន 5 ម៉ោងដំបូង; បន្ទាប់ពីនោះមកប្ដូរវាជារៀងរាល់ឆ្នាំ។ សូមអាន ការផ្លាស់ប្ដូរប្រេងម៉ាស៊ីន។
ម៉ូដែល | ទទឹងកាត់ | ទទឹងផលិតផល |
02610 | 46.5 សម (18-½ អ៊ិញ) | 57.5 សម (22-½ អ៊ិញ) |
02611 | 53.5 សម (21 អ៊ិញ) | 63.5 សម (25 អ៊ិញ) |
Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់ម៉ាស៊ីនពីទីតាំងការបញ្ជាធម្មតា។
ត្រូវយល់ដឹងអំពីការបញ្ជាដែលមានសុវត្ថិភាពលើឧបករណ៍ គ្រឿងបញ្ជារបស់អ្នកបញ្ជា និងសញ្ញាសុវត្ថិភាព។
ពិនិត្យមើលថាតើរាល់របាំងការពារ និងឧបករណ៍សុវត្ថិភាពទាំងអស់ស្ថិតនៅនឹងកន្លែងត្រឹមត្រូវ និងដំណើរការធម្មតា។
ត្រូវត្រួតពិនិត្យម៉ាស៊ីនជានិច្ចដើម្បីធានាថា ផ្លែកាំបិត ប៊ូឡុងផ្លែកាំបិត និងបង្គុំផ្នែកកាត់មិនសឹក ឬខូចខាត។
ពិនិត្យមើលតំបន់ដែលអ្នកនឹងប្រើម៉ាស៊ីន ហើយយកវត្ថុទាំងអស់ចេញដែលម៉ាស៊ីនអាចគ្រវែងលើ។
ការលៃតម្រូវកម្ពស់កាត់អាចនាំឲ្យអ្នកប៉ះនឹងផ្លែកាត់ដែលកំពុងមានចលនា ដែលបង្កឲ្យរងរបួសធ្ងន់ធ្ងរ។
ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
ផ្ដាច់ខ្សែប៊ូហ្ស៊ីចេញសិន មុនពេលលៃតម្រូវកម្ពស់កាត់។
ប្រេងឥន្ធនៈងាយឆាបឆេះ និងផ្ទុះខ្លាំង។ អគ្គិភ័យ ឬការផ្ទុះចេញពីប្រេងឥន្ធនៈអាចឆេះរលាកដល់អ្នក និងអ្នកដទៃ ហើយអាចធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិ។
ដើម្បីបងា្ករការឆក់ភ្លើង ពីកាឆេះប្រេងឥន្ធនៈ សូមដាក់កុងតឺន័រ និង/ឬម៉ាស៊ីន ដោយផ្ទាល់នៅលើដីមុនពេលចាក់បំពេញ មិនមែននៅក្នុងយានយន្តឬវត្ថុឡើយ។
ការចាក់ប្រេងទៅក្នុងធុងសាំងនៅខាងក្រៅ នៅទីចំហ នៅពេលម៉ាស៊ីនត្រជាក់។ សូមជូតប្រេងដែលកំពប់ឲ្យស្ងួត។
កុំប្រើប្រេងនៅពេលកំពុងជក់បារី ឬនៅជុំវិញវត្ថុដែលបញ្ចេញអណ្ដាតភ្លើង ឬផ្កាភ្លើង។
រក្សាទុកប្រេងឥន្ធនៈនៅក្នុងធុងដែលបានអនុម័ត ហើយទុកវាឱ្យឆ្ងាយពីកុមារ។
ប្រេងឥន្ធនៈមានគ្រោះថ្នាក់ ឬនាំឲ្យស្លាប់ បើលេបចូល។ ការប៉ះពាល់ ឬស្រូបចំហាយប្រេងរយៈពេលយូរអាចបណ្តាលឱ្យមានរបួសនិងជំងឺធ្ងន់ធ្ងរ។
ជៀងសវាងការស្រូបចូលចំហាយប្រេងក្នុងរយៈពេលយូរ។
រក្សាដៃ និងមុខរបស់អ្នកឆ្ងាយពីក្បាលបាញ់ប្រេង និងធុងសាំងដែលបើកចំហ។
រក្សាប្រេងឥន្ធនៈនៅឲ្យឆ្ងាយពីភ្នែក និងស្បែករបស់អ្នក។
សម្រាប់លទ្ធផលល្អបំផុត ប្រើតែសាំងសុទ្ធល្អ ថ្មីៗ គ្មានជាតិសំណដែលមានអុកតានកម្រិត 87 ឬខ្ពស់ជាងនេះ ((វិធីកម្រិតគុណភាព R+M)/2)។
ឥន្ធនៈមានផ្ទុកអេតាណុលរហូតដល់ 10% ឬ 15% MTBE តាមបរិមាណអាចទទួលយកបាន។
កុំ កុំប្រើអេតាណុលលាយប្រេងសាំងដូចជា E15 ឬ E85 ដែលមានអេតាណុលលើសពី 10% តាមបរិមាណ។ បញ្ហាដំណើរការ និង/ឬការខូចខាតម៉ាស៊ីនអាចជាលទ្ធផលដែលអាចមិនត្រូវបានគ្របដណ្តប់ក្រោមការធានានោះទេ។
កុំ ប្រើប្រេងសាំងផ្ទុកជាតិមេតាណុល។
កុំ រក្សាទុកប្រេងឥន្ធនៈនៅក្នុងធុងសាំងក៏បាន ឬក្នុងកាដុងសាំងក៏បាន ក្នុងរដូវរងារលុះត្រាតែអ្នកដាក់បន្ថែមសូលុយស្យុងការពារការរំហួតប្រេង។
កុំ បន្ថែមប្រេងទៅក្នុងប្រេងសាំង។
ចាក់បំពេញធុងសាំងដោយសាំងធម្មតា ថ្មីៗ គ្មានជាតិសំណ ពីស្ថានីយ៍ចាក់ប្រេងដែលមានម៉ាកយីហោល្បីៗ (រូបភាព 11)។
Important: ដើម្បីកាត់បន្ថយបញ្ហាពេលចាប់ផ្ដើម ដាក់បន្ថែមសូលុយស្យុងការពារការរំហួតប្រេងដើម្បីធ្វើឲ្យប្រេងសាំងថ្មីៗតាមការណែនាំពីក្រុមហ៊ុនផលិតសូលុយស្យុងការពារការរំហួតប្រេង។
សូមអានសៀវភៅណែនាំម្ចាស់ម៉ាស៊ីនសម្រាប់ព័ត៌មានបន្ថែម។
ផ្លាស់ទីម៉ាស៊ីនទៅកាន់ផ្ទៃរាបស្មើ។
ដោះឧបករណ៍វាស់កម្រិតប្រេងរំអិលចេញដោយមួលគម្របបញ្ច្រាសទ្រនិចនាឡិកា រួចទាញវាចេញក្រៅ (រូបភាព 12)។
ជូតឧបករណ៍វាស់កម្រិតប្រេងរំអិលឲ្យស្អាតដោយក្រណាត់ស្អាតល្អ។
ស៊កឧបករណ៍វាស់កម្រិតប្រេងរំអិលចូលក្នុងបំពង់បំពេញប្រេង តែកុំមួលវាចូល បន្ទាប់មកដោះឧបករណ៍វាស់កម្រិតប្រេងរំអិលចេញ។
សូមពិនិត្យកម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិល (រូបភាព 12)។
បើកម្រិតប្រេងនៅទាបពេក (រូបភាព 12) សូមចាក់ចំណុះប្រេងតិចតួចនៃប្រេងម៉ាស៊ីនពហុកម្រិត SAE 10W-30 ជាមួយចំណាត់ថ្នាក់ស៊េរី API នៃ SJ ឬខ្ពស់ជាងនេះ ទៅក្នុងបំពង់បំពេញប្រេងដោយប្រុងប្រយ័ត្ន រង់ចាំ 3 នាទី ហើយធ្វើតាមជំហាននានាម្ដងទៀត 3 រហូតដល់ចប់ 5 រហូតដល់ប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលស្ថិតនៅកម្រិតត្រឹមត្រូវ។
បើកម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលខ្ពស់ពេក (រូបភាព 12) បង្ហូរប្រេងដែលលើសចេញរហូតដល់ប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលស្ថិតនៅកម្រិតត្រឹមត្រូវ សូមអាន ការផ្លាស់ប្ដូរប្រេងម៉ាស៊ីន។
Important: បើកម្រិតប្រេងនៅក្នុងម៉ាស៊ីនទាបពេក ឬខ្ពស់ពេក ហើយអ្នកដំណើរការម៉ាស៊ីន អ្នកអាចធ្វើឲ្យខូចម៉ាស៊ីនបាន។
ដំឡើងឧបករណ៍វាស់កម្រិតប្រេងរំអិលទៅក្នុងបំពង់បំពេញប្រេងដោយសុវត្ថិភាព។
Important: ប្ដូរប្រេងម៉ាស៊ីនចេញបន្ទាប់ពីដំណើរការបាន 5 ម៉ោងដំបូង; បន្ទាប់ពីនោះមកប្ដូរវាជារៀងរាល់ឆ្នាំ។ សូមអាន ការផ្លាស់ប្ដូរប្រេងម៉ាស៊ីន។
ការលៃតម្រូវកម្ពស់កាត់អាចនាំឲ្យអ្នកប៉ះនឹងផ្លែកាត់ដែលកំពុងមានចលនា ដែលបង្កឲ្យរងរបួសធ្ងន់ធ្ងរ។
ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
ត្រូវពាក់ស្រោមដៃពេលកំពុងធ្វើការជាមួយផ្នែកកាត់។
បើម៉ាស៊ីនត្រូវបានដំណើរការ នោះបំពង់ស៊ីម៉ាំងនឹងក្ដៅ ហើយអាចធ្វើឲ្យអ្នករលាកធ្ងន់ធ្ងរ។
ត្រូវនៅឲ្យឆ្ងាយពីបំពង់ស៊ីម៉ាំងក្ដៅ។
លៃតម្រូវកម្ពស់កាត់តាមចិត្ត។
មួលកុងតាក់ប្រេងទៅទីតាំង បិទ ។
ផ្ដាច់ខ្សែភ្លើងពីប៊ូហ្ស៊ី។
ផ្អៀងម៉ាស៊ីនទៅម្ខាងដោយឲ្យឧបករណ៍វាស់កម្រិតប្រេងរំអិលចុះក្រោម។
ពាក់ស្រោមដៃការពារ ដោះប៊ូឡុងផ្លែកាំបិទ និងផ្នែកកាត់ចេញ។
ដាក់ជ័រទប់ទៅកម្ពស់ដែលចង់បាន បន្ទាប់មកដំឡើងផ្នែកកាត់ដូចដែលបានបង្ហាញនៅក្នុង រូបភាព 13។
Note: ជ័រទប់ធំត្រូវតែស្ថិតនៅក្រោមកង់បង្វិលខ្សែពានគ្រប់ពេល។
មួលប៊ូឡុងផ្លែកាត់ ក្នុងកម្រិត 25 N∙m (18 ft-lb)។
ស្លៀកពាក់សម្លៀកបំពាក់សមរម្យ រួមទាំងឧបករណ៍ការពារភ្នែក ខោជើងវែង ស្បែកជើងទប់រអិល និងឧបករណ៍ការពារត្រចៀក។ ចងសក់ដែលវែង ហើយមិនត្រូវពាក់សម្លៀកបំពាក់រលុង ឬគ្រឿងអលង្ការរលុងឡើយ។
ត្រូវយកចិត្តទុកដាក់ឲ្យបានមែនទែននៅពេលបញ្ជាម៉ាស៊ីន។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួសស្នាម ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតមានឡើង។
ហាមបញ្ជាគ្រឿងចក្រនៅពេលឈឺ អស់កម្លាំង ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំ។
ផ្លែកាំបិតមុតស្រួច ការប៉ះផ្លៃកាំបិតអាចបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។ ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់ម៉ាស៊ីនរលត់ស្រួលបួលអស់សិន មុនពេលចាកចេញពីទីតាំងការបញ្ជា។
នៅពេលអ្នកលែងដងកាន់បញ្ជាម៉ាស៊ីន នោះម៉ាស៊ីននឹងរលត់ ហើយផ្លែកាំបិតនឹងឈប់ក្នុងពេល 3 វិនាទី។ បើមិនដូច្នោះទេ ឈប់ប្រើម៉ាស៊ីន របស់អ្នកភ្លាមៗ ហើយទាក់ទងអ្នកចែកចាយសេវាកម្មពេញសិទ្ធិ។
ការបញ្ជាគ្រឿងចក្រតែក្នុងលក្ខខណ្ឌមើលឃើញច្បាស់ល្អ និងលក្ខខណ្ឌអាកាសធាតុសមស្របប៉ុណ្ណោះ។ ហាមបញ្ជាម៉ាស៊ីននៅពេលដែលអាចមានរន្ទះ។
ស្មៅ ឬស្លឹកឈើសើមអាចបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបានបើអ្នកដួលរអិលហើយប៉ះនឹងផ្លែកាំបិទ។ ត្រូវជៀសវាងកាត់ស្មៅក្នុងស្ថានភាពសើមអី។
ប្រុងប្រយ័ត្ននៅពេលជិតដល់ផ្លូវកែងដែលបាំង កូនឈើ ដើមឈើ ឬវត្ថុផ្សេងទៀតដែលបាំងការមើលឃើញរបស់អ្នក។
ពិនិត្យក្រែងមានគ្រលុក ចង្អូរកង់ ទួល ថ្ម ឬវត្ថុបាំងផ្សេងទៀត។ ដីមិនស្មើគ្នាអាចបណ្តាលឱ្យមានឧប្បទ្ទវហេតុរអិលដួលរងរបួស។
បញ្ឈប់ម៉ាស៊ីន ហើយត្រួតពិនិត្យមើលផ្លែកាំបិតបន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុណាមួយ ឬបើមានរំញ័រមិនប្រក្រតីនៅក្នុងម៉ាស៊ីន។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តការការបញ្ជា។
មុនពេលចាកចេញពីទីតាំងការបញ្ជា ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ.
បើម៉ាស៊ីនត្រូវបានដំណើរការ នោះបំពង់ស៊ីម៉ាំងនឹងក្ដៅ ហើយអាចធ្វើឲ្យអ្នករលាកធ្ងន់ធ្ងរ។ ត្រូវនៅឲ្យឆ្ងាយពីបំពង់ស៊ីម៉ាំងក្ដៅ។
ប្រើគ្រឿងបន្លាស់ និងឧបករណ៍ភ្ជាប់ដែលត្រូវបានអនុម័តដោយក្រុមហ៊ុន Toro® តែប៉ុណ្ណោះ។
មុនពេលការបញ្ជានៅលើទីជម្រាល ត្រូវបំពេញការដើរពិនិត្យមើលនៅទីតាំងដើម្បីកំណត់ពីទីជម្រាល ជាក់ស្តែងដែលអ្នកនឹងបញ្ជាម៉ាស៊ីន។
ជៀសវាងកាត់ស្មៅលើទីធ្លាស្មៅសើម។ ជំហរមិនល្អអាចបណ្តាលឱ្យមានឧប្បទ្ទវហេតុរអិលដួលរងរបួស។
កាតស្មៅដោយប្រុងប្រយ័ត្ននៅជិតចង្អូរ ប្រឡាយ ឬទីជម្រាល។
នៅពេលប្រើម៉ាស៊ីន ត្រូវរក្សាដៃទាំងពីរនៅលើដងកាន់ជានិច្ច។
នៅពេលកាត់ចេញពីផ្នែកខាងលើនៃទីជម្រាលខ្ពស់ ហើយអ្នកត្រូវការទៅដល់ឲ្យវែងជាងនេះ ត្រូវប្រើដងកាន់ពន្លូតដែលបានអនុម័តបើអ្នកត្រូវការទៅដល់ឲ្យវែងជាងនេះ។
ដាក់សន្ទះអ៊ែរ ទៅទីតាំងបិទ ត្រូវធ្វើឲ្យប្រាកដថា កុងតាក់ប្រេងសាំងស្ថិតនៅទីតាំង បើក។
កាន់ខ្នោះបញ្ជាហ្គាទល់នឹងដងកាន់។
ដាក់ជើងរបស់អ្នកលើជាន់ ហើយផ្អៀងម៉ាស៊ីនសំដៅមករកអ្នក (រូបភាព 16)។
ទាញដងខ្សែបញ្ឆេះម៉ាស៊ីន។
Note: បើម៉ាស៊ីនមិនឆេះដំណើរការបន្ទាប់ពីព្យាយាមបីបួនដង សូមទាក់ទងអ្នកចែកចាយសេវាកម្មពេញសិទ្ធិ។
ប្រើបង្គុំអ៊ែរដើម្បីលៃតម្រូវសន្ទះបិទបើកអ៊ែរ (រូបភាព 17)។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ដើម្បីពន្លត់ម៉ាស៊ីន ត្រូវលែងដងកាន់បញ្ជាម៉ាស៊ីន (រូបភាព 18)។
Important: នៅពេលអ្នកលែងដងកាន់បញ្ជាម៉ាស៊ីន នោះទាំងម៉ាស៊ីន និងផ្លែកាំបិតនឹងឈប់ក្នុងពេល 3 វិនាទី។ បើពួកវាមិនឈប់បានត្រឹមត្រូវទេ ឈប់ប្រើម៉ាស៊ីនរបស់អ្នកភ្លាមៗ ហើយទាក់ទងអ្នកចែកចាយសេវាកម្មពេញសិទ្ធិ។
Important: ការបញ្ជាគ្រៀចក្រនៅលើទីជម្រាលដែលមានមុំលើសពី 45° នឹងបណ្ដាឲ្យខូខាតដល់ម៉ាស៊ីនធ្ងន់ធ្ងរដោយសារកង្វះប្រេងម៉ាស៊ីន។ កុំការបញ្ជាក្រឿងចក្រនៅលើទីជម្រាលដែលមានមុំធំជាង 45°។
ពិនិត្យមើលតំបន់ដែលអ្នកនឹងប្រើម៉ាស៊ីន ហើយយកវត្ថុទាំងអស់ចេញដែលម៉ាស៊ីនអាចគ្រវែងលើ។
ជៀសវាងប៉ះទង្គិចនឹងវត្ថុរឹងដោយផ្លែកាំបិត។ កុំកាត់ស្មៅដោយចេតនាលើវត្ថុណាមួយ។
បើម៉ាស៊ីនប៉ះទង្គិចនឹងវត្ថុ ឬចាប់ផ្ដើមរំញ័រ ត្រូវពន្លត់ម៉ាស៊ីនភ្លាមៗ ផ្ដាច់ខ្សែភ្លើងពីប៊ូហ្ស៊ី ហើយពិនិត្យមើលម៉ាស៊ីនក្រែងមានការខូចខាត។
សម្រាប់ការអនុវត្តដ៏ល្អបំផុត សូមដំឡើងផ្លែកាំបិតថ្មីមុនពេលរដូវកាត់ចាប់ផ្ដើម។
ប្ដូរផ្លែកាំបិទថ្មីនៅពេលចាំបាច់ដោយផ្លែកាំបិតប្ដូរថ្មី Toro.
កាត់តែប្រហែលមួយភាគបីនៃផ្លែកាំបិទកាត់ស្មៅក្នុងពេលតែមួយ។ កុំកាត់នៅខាងក្រោមកន្លែងខ្ពស់បំផុតលុះត្រាតែស្មៅដុះរ៉ុយៗ ឬវាក្រដួលនៅពេលដែលការលូតលាស់របស់ស្មៅចាប់ផ្តើមថយចុះ។ សូមអាន ការលៃតម្រូវកម្ពស់កាត់។
មិនមានការណែនាំឲ្យកាត់ស្មៅដែលមានប្រវែងលើសពី 15 សម (6 អ៊ិញ) ទេ។ បើស្មៅវែងៗពេក ម៉ាស៊ីនអាចដោតជាប់ស្មៅ និងបណ្ដាលឲ្យម៉ាស៊ីនគាំង។
ស្មៅ និងស្លឹកសើមមុខជាគរលើទីធ្លាហើយអាចបណ្តាលឱ្យម៉ាស៊ីនដោតជាប់ឬម៉ាស៊ីនគាំង។ ជៀសវាងកាត់ស្មៅក្នុងស្ថានភាពសើម។
ស្មៅ ឬស្លឹកឈើសើមអាចបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរបានបើអ្នកដួលរអិលហើយប៉ះនឹងផ្លែកាំបិទ។ បើអាច កាត់ស្មៅតែក្នុងស្ថានភាពស្ងួតប៉ុណ្ណោះ។
សូមប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គីភ័យ ដែលអាចកើតមានក្នុងស្ថានភាពស្ងួតខ្លាំង សូមធ្វើតាមការព្រមានអំពីអគ្គីភ័យក្នុងតំបន់ទាំងអស់ និងរក្សាម៉ាស៊ីន កុំឱ្យមានស្មៅស្ងួត និងកម្ទេចកំទីស្លឹកឈើ។
បើរូបរាងវាលស្មៅដែលកាត់រួចមិនពេញចិត្ត សូមសាកល្បងវិធី 1 ឬច្រើនខាងក្រោមនេះ៖
ប្ដូរផ្លែកាត់ថ្មី ឬសំលៀងវាឲ្យមុត។
ដើរក្នុងល្បឿនយឺតពេលកាត់ស្មៅ។
លើកកម្ពស់កាត់នៅលើម៉ាស៊ីន។
កាត់ស្មៅឲ្យបានញឹកញាប់ជាងមុន។
ការកាត់មុខគំលាតត្រួតគ្នាជំនួសឲ្យការកាត់មុខគំលាតពេញដោយការឆ្លងកាត់នីមួយៗ។
បន្ទាប់ពីកាត់កម្រាលស្មៅរួច ត្រូវធ្វើឲ្យប្រាកដថា កម្រាលស្មៅពាក់កណ្ដាលនោះបង្ហាញតាមរយៈគម្របស្លឹកកាត់។ អ្នកប្រហែលជាត្រូវការធ្វើឱ្យលើសពីការឆ្លងកាត់តែមួយនៅលើស្លឹក។
មិនមានការណែនាំឲ្យកាត់ស្មៅដែលមានប្រវែងលើសពី 15 សម (6 អ៊ិញ) ទេ។ បើគម្របស្លឹកក្រាស់ពេក ម៉ាស៊ីនអាចដោតជាប់ស្មៅ និងបណ្ដាលឲ្យម៉ាស៊ីនគាំង។
បន្ថយល្បឿនកាត់ស្មៅរបស់អ្នក បើម៉ាស៊ីនមិនកាត់ស្លឹកឲ្យបានល្អគ្រប់គ្រាន់។
សម្អាតស្មៅ និងកម្ទេចកំទីចេញពីម៉ាស៊ីនដើម្បីជួយការពារអគ្គីភ័យ។ សម្អាតប្រេងរំអិល ឬប្រេងឥន្ធនៈដែលកំពប់។
ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកម៉ាស៊ីននៅក្នុងកន្លែងបិទជិតណាមួយ។
ហាមរក្សាទុកម៉ាស៊ីន ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតភ្លើងឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
ប្រើដោយប្រយ័ត្នប្រយែងនៅពេលលើកដាក់អីវ៉ាន់លើម៉ាស៊ីន។
ធានាសុវត្ថិភាពម៉ាស៊ីន។
ប្រើដោយប្រយ័ត្នប្រយែងនៅពេលលើកដាក់អីវ៉ាន់លើម៉ាស៊ីនដើម្បីជៀសវាងគែមមុតស្រួច។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
ម៉ាស៊ីនអាចធ្វើឲ្យសម្ភាររបូតចេញពីខាងក្រោមឃ្លុបម៉ាស៊ីន។
ត្រូវពាក់ឧបករណ៍ការពារភ្នែក។
ត្រូវស្ថិតនៅក្នុងទីតាំងការបញ្ជា (ខាងក្រោយដងកាន់)។
កុំឲ្យអ្នកនៅក្បែរស្ថិតនៅទីតាំងនោះ។
ផ្អៀងម៉ាស៊ីនទៅម្ខាងដោយឲ្យឧបករណ៍វាស់កម្រិតប្រេងរំអិលចុះក្រោម។
ប្រើជក់ ឬខ្យល់បាញ់ដើម្បីយកស្មៅ ឬកម្ទេចកំទីចេញពីបំពង់ផ្សែង ឆ្នុក និងទីតាំងជុំវិញជាន់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
មុនពេលទុកដាក់ |
|
ប្រចាំឆ្នាំ |
|
ផ្ដាច់ខ្សែប៊ូហ្ស៊ីចេញសិន មុនពេលលៃតម្រូវអនុវត្តវិធានជួសជុលថែទាំណាមួយ។
ពាក់ស្រោមដៃ និងឧបករណ៍ការពារភ្នែកនៅពេលជួសជុលម៉ាស៊ីន។
ផ្លែកាំបិតមុតស្រួច ការប៉ះផ្លៃកាំបិតអាចបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។ សូមពាក់ស្រោមដៃនៅពេលជួសជុលផ្លែកាំបិត។
កុំរំខានឧបករណ៍សុវត្ថិភាព។ ពិនិត្យមើលការបញ្ជាត្រឹមត្រូវរបស់វាជាប្រចាំ។
ការផ្អៀងម៉ាស៊ីនអាចបណ្ដាលឲ្យលេចប្រេង។ ប្រេងឥន្ធនៈងាយឆាបឆេះ និងផ្ទុះ ហើយអាចបង្កឱ្យមានរបួសផ្ទាល់ខ្លួន។ ដំណើរការម៉ាស៊ីនឱ្យស្ងួត ឬយកប្រេងចេញដោយប្រើស្នប់បូមដៃ កុំផ្ទេរប្រេងចេញ។
ដើម្បីធានាបាននូវដំណើរការបានល្អបំផុត និងការបញ្ជាក់អំពីសុវត្ថិភាពជាបន្តរបស់ម៉ាស៊ីន សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្ទាប់បន្សំរបស់ក្រុមហ៊ុន Toro សុទ្ធប៉ុណ្ណោះ។ គ្រឿងបន្លាស់ និងគ្រឿងបន្ទាប់បន្សំដែលបានផលិតឡើងដោយក្រុមហ៊ុនផលិតផ្សេងទៀត អាចមានគ្រោះថ្នាក់ ហើយការប្រើប្រាស់គ្រឿងទាំងនោះអាចទុកជាមោឃៈនូវការធានាលើផលិតផល។
ការផ្អៀងម៉ាស៊ីនអាចបណ្ដាលឲ្យលេចប្រេង។ ប្រេងឥន្ធនៈងាយឆាបឆេះ ផ្ទុះ ហើយអាចបង្កឱ្យមានរបួសផ្ទាល់ខ្លួន។
ដំណើរការម៉ាស៊ីនឱ្យស្ងួត ឬយកប្រេងចេញដោយប្រើស្នប់បូមដៃ កុំផ្ទេរចេញ។
ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
ផ្ដាច់ខ្សែប៊ូហ្ស៊ីចេញសិន (រូបភាព 19) មុនពេលលៃតម្រូវអនុវត្តវិធានជួសជុលថែទាំណាមួយ។
Important: ផ្អៀងម៉ាស៊ីនទៅម្ខាងដោយឲ្យឧបករណ៍វាស់កម្រិតប្រេងរំអិលចុះក្រោមជានិច្ច។ បើម៉ាស៊ីនត្រូវបានផ្អៀងទៅម្ខាង ប្រេងម៉ាស៊ីនអាចហូរបំពេញធុងបិទបើកប្រេង ត្រូវការយ៉ាងហោចណាស់ 30 នាទីដើម្បីបង្ហូរ។
បន្ទាប់ពីអនុវត្តតាមវិធានជួសជុលថែទាំរួចមក សូមភ្ជាប់ខ្សែប៊ូហ្ស៊ីទៅនឹងប៊ូហ្ស៊ី។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
សង្កត់ស្លាកគន្លឹះ នៅខាងលើគម្របតម្រងខ្យល់ (រូបភាព 20)។
បើកគម្រប។
ដោះកញ្ច្រែងតម្រងខ្យល់ (រូបភាព 20)។
ត្រួតពិនិត្យមើលតម្រងខ្យល់ ហើយប្ដូរវាថ្មី បើវាខូច ឬកខ្វក់ខ្លាំងពេក។
ត្រួតពិនិត្យក្រដាសតម្រង។
បើតម្រងខូច ឬសើមដោយប្រេងម៉ាស៊ីន ឬប្រេងឥន្ធនៈ ត្រូវប្ដូរវាថ្មី។
បើតម្រងឡើងកខ្វក់ គោះវាថើរលើផ្ទៃរឹងបីបួនដង ឬបាញ់ខ្យល់តិចជាង 207 kPa (30 psi) កាត់តាមចំហៀងតម្រងដែលនៅទល់មុខនឹងម៉ាស៊ីន។
Note: កុំដុសធូលីកខ្វក់ចេញពីតម្រង ការដុសធ្វើឱ្យកធូលីកខ្វក់ចូលក្នុងសរសៃច្រាស។
ជូតធូលីកខ្វក់ចេញពីតួតម្រងខ្យល់ និងគម្របដោយប្រើក្រណាត់សើម។
Important: កុំជូតធូលីកខ្វក់នៅក្នុងបំពង់ខ្យល់។
ស៊កស្បៃតម្រងខ្យល់ចូលក្នុងតួតម្រងខ្យល់។
មួលគម្រប។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
Note: ដំណើរការម៉ាស៊ីនពីរបីនាទីមុនពេលប្ដូរប្រេងដើម្បីកម្ដៅវា។ ប្រេងក្តៅហូរបានល្អ និងផ្ទុកសារធាតុកខ្វក់បានច្រើន។
ចំណុះផ្ទុកប្រេងម៉ាស៊ីន | 0.59 L |
កំរិតរំអិលប្រេង | ប្រេងម៉ាស៊ីនពហុកម្រិត SAE 10W-30 |
ចំណាត់ថ្នាក់សេវាកម្ម API | SJ ឬខ្ពស់ជាងនេះ |
ត្រូវធ្វើឲ្យប្រាកដថា ធុងប្រេងមានប្រេងឥន្ធនៈតិចតួចឬគ្មានដូច្នេះប្រេងឥន្ធនៈមិនលេចធ្លាយនៅពេលអ្នកផ្អៀងម៉ាស៊ីនទៅចំហៀង។
ដោះឧបករណ៍វាស់កម្រិតប្រេងរំអិលចេញដោយមួលគម្របបញ្ច្រាសទ្រនិចនាឡិកា រួចទាញវាចេញក្រៅ (រូបភាព 21)។
ផ្អៀងម៉ាស៊ីនទៅចំហៀង (ដូច្នោះតម្រងខ្យល់កើនឡើង) ដើម្បីបង្ហូរប្រេងដែលបានប្រើពីបំពង់បំពេញប្រេង។
បនា្ទប់ពីបង្ហូរប្រេងដ្រលបានប្រើរួច ត្រឡប់ម៉ាស៊ីនទៅទីតាំងបញ្ជាវិញ។
ចាក់ប្រេងដោយប្រុងប្រយ័ត្នប្រហែល ¾ នៃចំណុះផ្ទុកប្រេងម៉ាស៊ីនចូលក្នុងបំពង់បំពេញប្រេង ។
រង់ចាំ 3 នាទីដើម្បីឲ្យប្រេងចូលសព្វក្នុងម៉ាស៊ីន។
ជូតឧបករណ៍វាស់កម្រិតប្រេងរំអិលឲ្យស្អាតដោយក្រណាត់ស្អាតល្អ។
ស៊កឧបករណ៍វាស់កម្រិតប្រេងរំអិលចូលក្នុងបំពង់បំពេញប្រេង តែកុំមួលវាចូល បន្ទាប់មកដោះឧបករណ៍វាស់កម្រិតប្រេងរំអិលចេញ។
សូមពិនិត្យកម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិល (រូបភាព 21)។
បើកម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលទាបពេក សូមចាក់ចំណុះប្រេងតិចតួចទៅក្នុងបំពង់បំពេញប្រេងដោយប្រុងប្រយ័ត្ន រង់ចាំ 3 នាទី ហើយធ្វើតាមជំហាននានាម្ដងទៀត 8 រហូតដល់ចប់ 10 រហូតដល់កម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលមានកម្រិតត្រឹមត្រូវ។
បើកម្រិតប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលខ្ពស់ពេក បង្ហូរប្រេងដែលលើសចេញរហូតដល់ប្រេងនៅលើឧបករណ៍វាស់កម្រិតប្រេងរំអិលមានកម្រិតត្រឹមត្រូវ។
Important: បើកម្រិតប្រេងនៅក្នុងម៉ាស៊ីនទាបពេក ឬខ្ពស់ពេក ហើយអ្នកដំណើរការម៉ាស៊ីន អ្នកអាចធ្វើឲ្យខូចម៉ាស៊ីនបាន។
ដំឡើងឧបករណ៍វាស់កម្រិតប្រេងរំអិលទៅក្នុងបំពង់បំពេញប្រេងដោយសុវត្ថិភាព។
កែច្នៃប្រេងដែលបានប្រើរួចឡើងវិញឱ្យបានត្រឹមត្រូវ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
ប្រើប៊ូហ្ស៊ីម៉ាក Toro សូមទាក់ទងអ្នកចែកចាយសេវាកម្មពេញសិទ្ធិ។
ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
ផ្ដាច់ខ្សែភ្លើងពីប៊ូហ្ស៊ី។ (រូបភាព 19)។
សម្អាតជុំវិញប៊ូហ្ស៊ី។
ដោះប៊ូហ្ស៊ីចេញពីក្បាលស៊ីឡាំង។
Important: ប្ដូរប៊ូហ្ស៊ីដែលប្រេះ មិនល្អ ឬកខ្វក់ចេញ កុំសម្អាតអេឡិចត្រូតព្រោះក្រួសដែលចូលស៊ីឡាំងអាចធ្វើឱ្យម៉ាស៊ីនខូច។
កំណត់គម្លាតនៅលើប៊ូហ្ស៊ីប្រវែង 0.76 មម (0.030 អ៊ិញ) ដូចដែលបានបង្ហាញនៅក្នុង រូបភាព 22។
ដំឡើងប៊ូហ្ស៊ី។
មួលប៊ូហ្ស៊ីក្នុងកម្រិតពី 27 ទៅ 30 N∙m (20 ដល់ 22 ft-lb)។
ភ្ជាប់ខ្សែទៅប៊ូហ្ស៊ី។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
Important: អ្នកនឹងត្រូវការម៉ាឡេមួលដើម្បីដំឡើងផ្លែកាំបិទឲ្យបានត្រឹមត្រូវ។ បើអ្នកមិនមានម៉ាឡេតមួលទេ ឬមិនស្រួលក្នុងការអនុវត្តនីតិវិធីនេះ សូមទាក់ទងអ្នកចែកចាយសេវាកម្មពេញសិទ្ធិ។
ពិនិត្យមើលផ្លែកាំបិតនៅពេលណាអ្នកអស់ប្រេងឥន្ធនៈ។ បើផ្លែកាំបិតបានខូច ឬប្រេះបែក សូមប្ដូរវាថ្មីភ្លាម។ បើគែមផ្លែកាំបិតរឹល ឬឆែប ត្រូវសំលៀងវាឲ្យមុត និងធ្វើតុល្យភាព ឬប្ដូរវាថ្មី។
ផ្លែកាំបិតមុតស្រួច ការប៉ះផ្លៃកាំបិតអាចបណ្ដាលឲ្យរងរបួសផ្ទាល់ខ្លួន។
ផ្ដាច់ខ្សែភ្លើងពីប៊ូហ្ស៊ី។
សូមពាក់ស្រោមដៃនៅពេលជួសជុលផ្លែកាំបិត។
សូមអាន ការរៀបចំសម្រាប់ការជួសជុលថែទាំ។
ផ្អៀងម៉ាស៊ីនទៅម្ខាងដោយឲ្យឧបករណ៍វាស់កម្រិតប្រេងរំអិលចុះក្រោម។
សូមប្រើដុំឈើដើម្បីទប់លំនឹងផ្លែកាំបិត។
ដោះផ្លែកាំបិតចេញ (មួលប៊ូឡុងផ្លែកាត់តាមទិសផ្ទុយនឹងទ្រនិចនាឡិកា) រក្សាទុកគ្រឿងចាប់ទាំងអស់។
ដំឡើងផ្លែកាត់ថ្មី (មួលប៊ូឡុងផ្លែកាត់តាមទិសទ្រនិចនាឡិកា) និងគ្រឿងចាប់ទាំងអស់។
Important: ដាក់ចុងផ្លែកាំបិតដែលកោងត្រង់ចំណុចឆ្ពោះទៅរកឃ្លុបម៉ាស៊ីន។
ប្រើម៉ាឡេតមួលដើម្បីរឹតប៊ូឡុងផ្លែកាត់ទៅកម្រិត 25 N∙m (18 ft-lb)។
Important: ពេលកំពុងកាន់ផ្លែកាំបិតជាមួយដុំឈើ ដាក់ទម្ងន់របស់អ្នកខាងក្រោយរ៉ាឆែត ឬម៉ាឡេតរួចរឹតប៊ូឡុងឲ្យជាប់ល្អ។ ប៊ូឡុងពិតជាពិបាកក្នុងការរឹតខ្លាំងណាស់។
រក្សាទុកម៉ាស៊ីននៅកន្លែងត្រជាក់ ស្អាត ស្ងួត។
ចំហាយប្រេងអាចផ្ទុះឡើង។
កុំរក្សាទុកប្រេងលើសពី 30 ថ្ងៃ។
កុំរក្សាទុកម៉ាស៊ីនកន្លែងបិតជិតក្បែរកន្លែងដែលមានអណ្ដាតភ្លើង។
ទុកឲ្យម៉ាស៊ីនចុះត្រជាក់សិនមុនពេលរក្សាទុកវា។
នៅពេលចាក់ប្រេងសាំងចុងក្រោយប្រចាំឆ្នាំ សូមបន្ថែមសូលុយស្យុងការពារការរំហួតប្រេទៅក្នុងប្រេងតាមការណែនាំរបស់ក្រុមហ៊ុនផលិតម៉ាស៊ីន។
បញ្ជាម៉ាស៊ីនរហូតដល់ម៉ាស៊ីនរលត់ពីការអស់សាំង។
ចាក់សាំងក្នុងម៉ាស៊ីនហើយចាប់ផ្ដើមវាម្ដងទៀត។
ទុកឲ្យម៉ាស៊ីនដំណើរការរហូតដល់វារលត់។ នៅពេលអ្នកមិនអាចបញ្ឆេះម៉ាស៊ីនបានតទៅទៀត នោះវាស្ងួតគ្រប់គ្រាន់ហើយ។
ផ្ដាច់ខ្សែភ្លើងពីប៊ូហ្ស៊ី។
ដោះប៊ូហ្ស៊ីចេញ បន្ថែមប្រេង 30 មីលីលីត្រ (1 fl oz) តាមរន្ធប៊ូហ្ស៊ី ហើយទាញខ្សែបញ្ឆេះ យឺតៗ បីបួនដងដើម្បីចែកចាយប្រេងឲ្យចូលសព្វពេញស៊ីឡាំងដើម្បីបង្ការកុំឲ្យស៊ីឡាំងឡើងច្រែះអំឡុងរដូវសម្រាក។
ដំឡើងប៊ូហ្ស៊ី ហើយរឹតវាដោយម៉ាឡេតមួលទៅកម្រិត 20 N∙m (15 ft-lb)។
រឹតខ្ចៅ ប៊ូឡុង និងវីសទាំងអស់។
Problem | Possible Cause | Corrective Action |
---|---|---|
ម៉ាស៊ីនមិនឆេះទេ។ |
|
|
ម៉ាស៊ីនចាប់ផ្ដើមធ្វើការខ្លាំង ឬបាត់បង់ថាមពល។ |
|
|
ម៉ាស៊ីនដំណើរការយ៉ាងលំបាក។ |
|
|
ម៉ាស៊ីន ឬម៉ាស៊ីនញ័រខ្លាំងពេក។ |
|
|
មានគំរូកាត់មិនស្មើ។ |
|
|