សេចក្តីផ្តើម

គ្រឿងចក្រនេះ គឺជាគ្រឿងបាញ់ថ្នាំស្មៅ​​ដែលមានបំណង​ប្រើដោយអ្នក​ជំនាញ ឬប្រតិបត្តិករ​ដែលបានជួល​នៅក្នុងការ​អនុវត្តខាងពាណិជ្ជកម្ម។ គ្រឿងនេះគឺ​សម្រាប់បាញ់ស្មៅ​នៅលើវាលស្មៅដែលមានការថែទាំល្អក្នុងសួន វាលលេងកូនហ្គោល ទីលានកីឡា និងនៅលើទីលានពាណិជ្ជកម្ម។

គ្រឿងចក្រនេះត្រូវបានរចនាឡើងសម្រាប់ប្រើលើផ្លូវរដិបរដុប និងមិនមានបំណងសម្រាប់បើកបរលើផ្លូវសាធារណៈទេ។ ​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

ចូលមើល www.Toro.com សម្រាប់​ពត៌មានបន្ថែម រួមទាំងគន្លឹះសុវត្ថិភាពឯកសារបណ្ដុះបណ្ដាល ​, ព័ត៌មាន​អំពី​គ្រឿង​បន្សំ, ​ស្វែងរក​អ្នក​ចែកចាយ ឬ​ដើម្បីចុះបញ្ជី​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរ​បស់ក្រុមហ៊ុន Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។ រូបភាព កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើមាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

artpending

សៀវភៅនេះ​កំណត់​អត្តសញ្ញាណ​មុខសញ្ញាគ្រោះថ្នាក់​ដែលអាចកើតមាន និង​បង្ហាញ​សារ​សុវត្ថិភាពតាម​រយៈ​សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព ) ដែល​បង្ហាញ​អំពី​មុខ​សញ្ញា​គ្រោះថ្នាក់​ដែលអាច​នឹង​បង្ក​ឲ្យ​មានរបួស​ធ្ងន់ធ្ងរ ឬ​ការស្លាប់ បើ​មិន​អនុវត្ត​តាម​ការ​ប្រុងប្រយ័ត្ន្ន​ដែលបាន​ផ្ដល់​ជូន​ទេ។

artpending

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការ​រំលោភ​បំពាន​លើ​ផ្នែកក្រម​ធនធាន​សាធារណៈ​នៃ​រដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការ​ប្រើប្រាស់ ឬ​បញ្ជា​ម៉ាស៊ីន​នៅលើ​ដី​ព្រៃឈើ ដី​មានកូនឈើ ឬ​ដីមានស្មៅ លើកលែងតែ​ម៉ាស៊ីន​មាន​បំពាក់​ឧបករណ៍​ចាប់​ផ្កាភ្លើង ដូចមាន​កំណត់​នៅ​ក្នុង​ផ្នែកទី 4442, ថែទាំ​នៅ​ក្នុង​លំដាប់លំដោយ​ការងារ​ដែលមាន​ប្រសិទ្ធភាព ឬ​ម៉ាស៊ីន​ត្រូវ​បាន​សាងសង់​ បំពាក់ និង​ថែទាំ​សម្រាប់​ការ​បង្ការ​អគ្គីភ័យ។

សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីន ដែភ្ជាប់មកនេះ មានការផ្តល់ជូនសម្រាប់ជាព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) និង​បទបញ្ជាត្រួតពិនិត្យការបំភាយឧស្ម័ននៅរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការជួសជុលថែទាំ និង​ការធានា។ គ្រឿងបន្លាស់​អាច​បញ្ជាទិញបាន​តាមរយៈ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

ការ​ប្រើប្រាស់​ ឬ​ការ​ថែទាំ​មិន​ត្រឹមត្រូវ​ដោយ​ប្រតិបត្តិករ ឬ​ម្ចាស់​អាច​បណ្ដាល​ឲ្យមាន​របួស​។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច (រូបភាព ), ដែលមានន័យថា ការប្រុងប្រយ័ត្ន, ការព្រមាន, ឬ គ្រោះថ្នាក់—សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការ​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​អាច​បង្ក​ឲ្យមាន​របួស​ផ្ទាល់ខ្លួន ឬ​ការ​ស្លាប់។

សុវត្ថិភាព​ទូទៅ

ផលិតផល​នេះ​អាច​បង្ក​របួស​រាងកាយ។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

  • សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំប្រតិបត្តិករ នេះមុនពេលបញ្ឆេះគ្រឿងចក្រ។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ប្រើប្រាស់​ឧបករណ៍ការពារខ្លួន​ត្រឹមត្រូវ​ (PPE) ដើម្បី​ការពារ​នឹងការប៉ះពាល់​ជាមួយ​សារធាតុ​គីមី។ សារធាតុ​គីមី​ដែលប្រើ​នៅ​ក្នុង​ឧបករណ៍បាញ់​ថ្នាំអាច​មាន​គ្រោះថ្នាក់​និងពុល។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • រក្សា​ខ្លួន​ឲ្យនៅឆ្ងាយ​ពី​កន្លែងបាញ់ថ្នាំ​ពី​ចំពួយ​បាញ់ និង​ដងបាញ់។ ឲ្យ​អ្នក​នៅក្បែរ និងកុមារ​នៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។

  • ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ(បើមានបំពាក់) ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលអ្នកចាកចេញពីទីតាំងអ្នកបញ្ជា។ ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បី​កាត់បន្ថយ​លទ្ធភាព​នៃការកើតមាន​របួស ត្រូវ​អនុវត្តតាម​ការណែនាំ​សុវត្ថិភាព​ទាំងនេះ និង​ជានិច្ចកាល​ត្រូវ​យកចិត្តទុកដាក់​លើ​សញ្ញា​ព្រមាន​សុវត្ថិភាព Graphicដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬ​គ្រោះថ្នាក់—​ការណែនាំអំពីសុវត្ថិភាប​ផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

មិនមែនគ្រឿងភ្ជាប់ទាំងអស់ដែលច្នៃតម្រូវតាមគ្រឿងចក្រនេះសុទ្ធតែត្រូវបានគ្របដណ្ដប់នៅក្នុងសៀវភៅណែនាំនេះទេ។ សូមអានសៀវភៅណែនាំប្រតិបត្តិករដែលបានផ្ដល់ជូនមកជាមួយនឹងគ្រឿងភ្ជាប់នីមួយៗសម្រាប់សេចក្ដីណែនាំអំពីសុវត្ថិភាពបន្ថែម។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​អ្នកបញ្ជា ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending

ការផ្គុំដំឡើង

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

Note: ប្រសិនបើអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការបាញ់ថ្នាំ សូមអាន សៀវភៅណែនាំប្រតិបត្តិករ ដែលបានផ្ដល់មកជាមួយប្រព័ន្ធ។

Important: ឧបករណ៍បាញ់ថ្នាំនេះត្រូវបានលក់ដោយគ្មានក្បាលបាញ់ទេ។ដើម្បីប្រើម៉ាស៊ីនបាញ់ថ្នាំនេះ អ្នកត្រូវតែមាននិងដំឡើងក្បាលបាញ់។ ទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ព័ត៌មានអំពីឃីតមុខកាត់ និងគ្រឿងបន្ទាប់បន្សំដែលមាន។ ក្រោយពីអ្នកដំឡើងក្បាលបាញ់ និងមុនពេលប្រើម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង សូមក្រិតលំហូរម៉ាស៊ីនបាញ់ថ្នាំ និងក្រិតវ៉ាល់ឆ្លងកាត់ផ្នែក ដើម្បីឲ្យសម្ពាធនិងអត្រាអនុវត្តនៅដូចគ្នាសម្រាប់ផ្នែកទាំងអស់នៅពេលដែលអ្នកបិទផ្នែក 1 ឬច្រើន។ សូមមើល និង ។

ការដំឡើងប្រដាប់​សម្រាប់​ដាក់​បំពេញប្រឆាំងស៊ីហ្វុង

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

គ្រឿងបង្គុំមុំ 90° 1
តំណភ្ជាប់រហ័ស1
អាដាប់ទ័រទុយោ1
កែងទ្រប្រដាប់​សម្រាប់​ដាក់​បំពេញ1
ប៊ូឡុងក្បាល​សំប៉ែត (5/16 x ¾ អ៊ីញ)1
ទុយោទប់បំពង់ផ្ទេរ (ស៊ីហ្វុង)1
  1. ដាក់​កែងទ្រប្រដាប់​សម្រាប់​ដាក់​បំពេញនៅពីលើ​ប្រហោងដែល​បាន​ស៊ក​នៅក្នុង​ធុង និង​រឹតភ្ជាប់វា​ដោយប្រើ​ប៊ូឡុង​ក្បាល​​សំប៉ែត (5/16 x ¾ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព

    artpending
  2. ដាក់ចុងខ្សែខ្ចៅនៃបង្គុំកែងមុំ 90° កាត់តាមកែងទ្រ និងរឹតតំណភ្ជាប់រហ័សនៅលើវា រឹតភ្ជាប់វាទៅនឹងកែងទ្រ (រូបភាព )។

    Note: ដំឡើងគ្រឿងបង្គុំជាមួយនឹងចុងចំហរចង្អុលទៅរកគម្របធំនៅក្នុងកែងទ្រ និងទៅរកគម្របធុងដើម្បីអោយទឹកហូរចូលទៅក្នុងធុងនៅពេលអ្នកបំពេញវា។

  3. ដំឡើងអាដាប់ទ័រទុយោទៅក្នុងតំណភ្ជាប់រហ័ស (រូបភាព )។

  4. ចាក់សោអាដាប់ទ័រនៅនឹងកន្លែងដោយបង្វែរដៃបិទបើកទៅរកអាដាប់ទ័រ ន្ទាប់មករឹតភ្ជាប់វាជាមួយកន្លាស់ខ្ទាស់ (រូបភាព )។

  5. ដំឡើងទុយោទប់បំពង់ផ្ទេរ (ស៊ីហ្វុង) កាត់តាមគម្របធំនៅលើកែងទ្រ និងនៅលើចុងដែលមានងៀងនៃ បង្គុំកែងមុំ 90° (រូបភាព )។

    Important: កុំបន្លាយទុយោដើម្បីឱ្យប៉ះជាមួយសារធាតុរាវក្នុងធុង។

ទិដ្ឋភាពទូទៅអំពីផលិតផល

artpending
artpending
artpending

ឈ្នាន់​ហ្គែរ

ឈ្នាន់​ហ្គែរ (រូបភាព ) ផ្ដល់អោយអ្នកនូវលទ្ធភាពក្នុងការផ្លាស់ប្តូរល្បឿនលើដីរបស់ម៉ាស៊ីនបាញ់ថ្នាំ។ ជាន់ហ្គែរ​ដើម្បី​បង្កើន​ល្បឿន​លើដី។ លែងឈ្នាន់ដើម្បីបន្ថយល្បឿនម៉ាស៊ីនបាញ់ថ្នាំ និងបន្ថយល្បឿនម៉ាស៊ីនទៅការ៉ង់ទី។

artpending

ឈ្នាន់អំប្រាយ៉ា

ឈ្នាន់អំប្រាយ៉ាឲ្យអស់ (រូបភាព ) ដើម្បីផ្តាច់អំប្រាយ៉ា​នៅពេលបញ្ឆេះម៉ាស៊ីន និងនៅ​ពេលប្តូរ​លេខ។ បន្ធូរ​ឈ្នាន់​ឱ្យ​តាម​សម្រួល​នៅពេល​ចូលលេខ ដើម្បី​បង្ការ​ការឆាប់សិករេចរិល​ប្រអប់លេខ និង​គ្រឿង​បន្លាស់​ពាក់ព័ន្ធ​ផ្សេងទៀត។

Important: ហាមជាន់ឈ្នាន់អំប្រាយ៉ាក្នុងអំឡុងពេលប្រតិបត្តិការ។ អ្នកត្រូវតែលែងឈ្នាន់អំប្រាយ៉ាអោយអស់ ឬមិនដូច្នេះទេ អំប្រាយ៉ានឹងរអិល—បណ្ដាលអោយក្ដៅ និងសឹក។ កុំប្រើអំប្រាយ៉ាទៅទប់គ្រឿងចក្រអោយឈប់នៅលើភ្នំ អ្នកអាចនឹងធ្វើអោយខូចអំប្រាយ៉ាបាន។

ឈ្នាន់ហ្វ្រាំង

ប្រើ​ឈ្នាន់ហ្វ្រាំង​ដើម្បី​បញ្ឈប់ ឬ​បន្ថយ​ល្បឿន​ម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

ការប្រុងប្រយ័ត្ន

ហ្វ្រាំងអាចទៅជាសឹករិចរឹល ឬអាចត្រូវបានលៃតម្រូវមិនត្រឹមត្រូវដែលបណ្ដាលអោយរងរបួសផ្ទាល់ខ្លួន។

ប្រសិនបើអ្នកអាចចុចឈ្នាន់ហ្វ្រាំងក្នុងកម្រិត 2.5 ស.ម (1 អ៊ីញ) នៃកម្រាលក្ដារ សូមកែតម្រូវ ឬជួសជុលហ្វ្រាំង។

ហ្វ្រាំងដៃ

ហ្វ្រាំងដៃគឺមានដងធំនៅខាងឆ្វេងនៃកៅអី (រូបភាព )។ ដាក់ហ្វ្រាំងដៃនៅពេលដែលអ្នកងើបចេញពីកៅអីដើម្បីបង្ការគ្រោះថ្នាក់ពីការធ្វើចលនារបស់ម៉ាស៊ីនបាញ់ថ្នាំ។ ដាក់ហ្វ្រាំងដៃ ត្រូវទាញដងឡើងចុះ។ ដើម្បីដោះវិញ ត្រូវរុញវាទៅមុខនិងចុះក្រោម។ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំត្រូវបានចតនៅលើទីជម្រាល ត្រូវដាក់ហ្វ្រាំងដៃ ហើយដាក់កំណត់ឈើកល់កង់។

artpending

ជំនួយឡើងភ្នំ

ជំនួយឡើងភ្នំជួយបង្ការម៉ាស៊ីនបាញ់ថ្នាំពីការរមៀល ឬការកន្ត្រាក់ដោយដោយសង្កត់ម៉ាស៊ីនបាញ់ថ្នាំជាបណ្តោះអាសន្ននៅលើដីភ្នំ នៅពេលអ្នកដកជើងរបស់អ្នកចេញពីឈ្នាន់ហ្វ្រាំងទៅឈ្នាន់​ហ្គែរ។ ដើម្បីដាក់លេខជំនួយឡើងភ្នំ ត្រូវដាក់លេខឈ្នាន់ ហើយជាន់លើឈ្នាន់ហ្វ្រាំងអោយជាប់។ នៅពេលដាក់លេខជំនួយឡើងភ្នំរួចហើយ រូបសញ្ញាជំនួយឡើងភ្នំលេចឡើងនៅលើ InfoCenter សូមមើល សៀវភៅណែនាំជាសូហ្វវែររបស់ម៉ាស៊ីនបាញ់ស្រោចទឹកស្មៅ Multi Pro 1750។។ ជំនួយឡើងភ្នំរង់ចាំគ្រឿងចក្រ 2 វិនាទីបន្ទាប់ពីលែងជើងពីឈ្នាន់ហ្វ្រាំង។

Note: ជំនួយឡើងភ្នំរង់ចាំគ្រឿងចក្របណ្ដោះអាសន្នតែប៉ុណ្ណោះ៖ អ្នកមិនអាចប្រើវាជំនួសអោយហ្វ្រាំងដៃបានទេ។

សោឌីហ្វ្រង់ស្យែល

សោឌីហ្វ្រង់ស្យែលអនុញ្ញាតអោយអ្នកចាក់សោភ្លៅក្រោយដើម្បីបង្កើនទំនាញ។ អ្នកអាចប្រើសោឌីហ្វ្រង់ស្យែល (រូបភាព ) នៅពេលម៉ាស៊ីនបាញ់ថ្នាំកំពុងផ្លាស់ទី។ ផ្លាស់ទីដៃចង្កឹះលេខទៅមុខ និងទៅខាងស្តាំដើម្បីប្រើសោនេះ។

Note: អ្នកអាចតម្រូវអោយបើកបរគ្រឿងចក្រទៅមុខខណៈពេលបត់តិចៗដើម្បីដាក់ ឬដោះសោឌីហ្វ្រង់ស្យែល។

ការប្រុងប្រយ័ត្ន

ការកាច់ចង្កូតពេលកំពុងជាប់សោឌីហ្វ្រង់ស្យែលអាចបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងលើគ្រឿងចក្រ។

ហាមបញ្ជាគ្រឿងចក្រពេលជាប់សោឌីហ្វ្រង់ស្យែល នៅពេលកាច់ចង្កូតខ្លាំង ឬក្នុងល្បឿនលឿន សូមមើល ។

ឧបករណ៍​គ្រប់គ្រងអ៊ែរ

ឧបករណ៍​គ្រប់គ្រងអ៊ែរគឺជាក្បាលមួលតូចនៅខាងក្រោយប្រដាប់ជ្រើសរើស​កម្រិត​ (រូបភាព )។ ដើម្បីបញ្ឆេះម៉ាស៊ីនដែលត្រជាក់ ត្រូវទាញឧបករណ៍​គ្រប់គ្រងអ៊ែរឡើង។ បន្ទាប់​ពី​ម៉ាស៊ីនឆេះហើយ ចូរ​លៃ​តម្រូវ​ឧបករណ៍​គ្រប់គ្រងអ៊ែរ​ដើម្បី​រក្សា​ម៉ាស៊ីន​ឲ្យ​ដើរ​ស្មើល្អ។ សូមចុចកុងតាក់បញ្ជាទៅទីតាំង បិទ អោយបានឆាប់កាន់តែល្អ។ តម្រូវអោយកម្ដៅម៉ាស៊ីនបន្តិច ឬមិនបាច់បិទក៏បាន។

ប្រដាប់ជ្រើសរើស​កម្រិត​

ប្រដាប់ជ្រើសរើស​កម្រិត​ (រូបភាព ) មានទីតាំង 5 ៖ ល្បឿនទៅមុខ 3, ដាច់លេខ, និង អាយ៉ែថយក្រោយ។ ម៉ាស៊ីនបញ្ឆេះតែពេលប្រដាប់ជ្រើសរើស​កម្រិត​ស្ថិននៅទីតាំង ដាច់លេខ ប៉ុណ្ណោះ។

កុងតាក់បញ្ឆេះ

កុងតាក់បញ្ឆេះ (រូបភាព ), មាន 3 ទីតាំង៖ ឈប់, ដំណើរការ, និង ចាប់ផ្ដើម។ មួលកូនសោតាមទិសទ្រនិចនាឡិកាទៅទីតាំង ចាប់ផ្ដើម ដើម្បីបញ្ឆេះម៉ាស៊ីន ហើយលែងវាទៅទីតាំង ដំណើរការ នៅពេលឆេះហើយ។ មួលកូនសោទៅទីតាំង ឈប់ ដើម្បីពន្លត់ម៉ាស៊ីន។

កុងតាក់ភ្លើងចង្កៀងមុខ

កុងតាក់បើកបិទដើម្បីដំណើរការភ្លើងចង្កៀងមុខ (រូបភាព )។ រុញវាទៅមុខដើម្បីដំណើរការភ្លើងចង្កៀងមុខ។

កុងតាក់សន្ទះបិទបើក/កុងតាក់ចាក់សោល្បឿន

នៅពេលប្រដាប់ជ្រើសរើស​កម្រិត​ស្ថិតនៅទីតាំង ដាច់លេខ អ្នកអាចប្រើឈ្នាន់​ហ្គែរដើម្បីបង្កើនល្បឿនម៉ាស៊ីន បន្ទាប់មករុញកុងតាក់នៅខាងក្រោម InfoCenter ទៅមុខដើម្បីដាក់ល្បឿនម៉ាស៊ីន។ នេះជាការចាំបាច់ដើម្បីដំណើរការការអង្រួនដោយជាតិគីមីខណៈពេលដំណើរការ ឬប្រតិបត្តិការឧបករណ៍ភ្ជាប់ដូចជាដៃម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។

Important: ប្រដាប់ជ្រើសរើស​កម្រិត​ត្រូវតែស្ថិតនៅទីតាំង ដាច់លេខ ហើយត្រូវតែដាក់ហ្វ្រាំងដៃដើម្បីអោយកុងតាក់ដំណើរការ។

កុងទ័រ​ប្រេង

កុងទ័រ​ប្រេងមានទីតាំងនៅផ្នែកខាងលើនៃធុងប្រេង នៅខាងឆ្វេងដៃនៃគ្រឿងចក្រ ហើយបង្ហាញពីបរិមាណប្រេងនៅក្នុងធុង។

កុងតាក់ផ្នែកមេ

កុងតាក់ផ្នែកមេ(រូបភាព ) មានទីតាំងនៅលើផ្នែកខាងរបស់​ទូបញ្ជា និងទៅខាង​ស្ដាំនៃកៅអីប្រតិបត្តិករ។ វាអនុញ្ញាតឲ្យអ្នកបញ្ឆេះ ឬបញ្ឈប់ប្រតិបត្តិការបាញ់ថ្នាំ។ ចុចកុងតាក់ដើម្បីបើក ឬបិទប្រព័ន្ធបាញ់ថ្នាំ។

កុងតាក់ផ្នែកខាងឆ្វេង កណ្ដាល និងខាងស្ដាំ

កុងតាក់ផ្នែកខាងឆ្វេង កណ្ដាល និងខាងស្ដាំមានទីតាំងនៅលើផ្ទាំង​បញ្ជា(រូបភាព )។ ចុចកុងតាក់ទៅមុខដើម្បីបើកផ្នែកស៊ីគ្នា និងថយក្រោយដើម្បីបិទ។ នៅពេលដែលកុងតាក់ត្រូវបានបើក ភ្លើងនៅលើកុងតាក់ភ្លឺឡើង។ កុងតាក់ទាំងនេះប៉ះពាល់ដល់ប្រព័ន្ធបាញ់ថ្នាំតែនៅពេល​ដែលកុងតាក់ផ្នែក​បើកប៉ុណ្ណោះ។

កុតាក់តាក់ម៉ាស៊ីនបូម

កុតាក់តាក់ម៉ាស៊ីនបូមមានទីតាំងនៅលើផ្ទាំងបញ្ជាទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ បើកបិទកុងតាក់នេះទៅមុខដើម្បីដំណើរការម៉ាស៊ីនបូម ឬមកក្រោយដើម្បីបញ្ឈប់ម៉ាស៊ីនបូម

Important: កុតាក់តាក់ម៉ាស៊ីនបូមភ្ជាប់តែនៅពេលម៉ាស៊ីនស្ថិតនៅល្បឿនទាបដើម្បីជៀសវាងការខូចដល់ដុំបូម។

កុងតាក់កម្រិតបាញ់ថ្នាំ

កុងតាក់កម្រិតបាញ់ថ្នាំមានទីតាំងនៅលើផ្ទាំងបញ្ជាទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ ចុចកុងតាក់ទៅមុខឲ្យជាប់ដើម្បីបង្កើនសម្ពាធប្រព័ន្ធ​បាញ់ថ្នាំ ឬចុចវាមកក្រោយឲ្យជាប់ដើម្បីបន្ថយកសម្ពាធ។

កុងតាក់ត្រួតពិនិត្យ (អត្រាបិទ)

កុតាក់តាក់ត្រួតពិនិត្យមានទីតាំងនៅលើផ្ទាំងបញ្ជាទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ មួលកូនសោច្រាសទ្រនិចនាឡិកាទៅទីតាំង ចាក់សោ ដើម្បីបិទកុងតាក់កម្រិតបាញ់ថ្នាំ ដោយហេតុនេះ ត្រូវប្រាប់អ្នករាល់គ្នាកុំចេះតែរផ្លាស់ប្តូរអត្រាអនុវត្តដោយចៃដន្យ។ មួលកូនសោតាមទ្រនិចនាឡិកាទៅទីតាំង បានដោះសោ ដើម្បីបើកកុងតាក់កម្រិតបាញ់ថ្នាំ។

កុងតាក់លើកផ្នែកដង

កុងតាក់លើកផ្នែកដងមានទីតាំងនៅលើផ្ទាំងបញ្ជា និងត្រូវបានប្រើដើម្បីលើក​ផ្នែក​ដងខាងក្រៅ។

កុងទ័រម៉ោង

កុងទ័រម៉ោងបង្ហាញពីចំនួនម៉ោងសរុបដែលម៉ាស៊ីនបានដំណើរការ។ ចំនួននេះត្រូវបានបង្ហាញលើអេក្រង់ដំបូងនៃ InfoCenter។ កុងទ័រម៉ោងចាប់ផ្ដើមដើរនៅពេលណាដែលគេមួលកូនសោទៅទីតាំង ដំណើរការ ។

ទីតាំងកុងតាក់ទឹកពពុះ (បន្ទាប់បន្សំ)

ប្រសិនបើអ្នកដំឡើងឧបករណ៍ទឹកពពុះ អ្នកនឹងបន្ថែមកុងតាក់ទៅផ្ទាំងបញ្ជាសម្រាប់គ្រប់គ្រប់ប្រតិបត្តិការរបស់ពួកគេ។ ម៉ាស៊ីនបាញ់ថ្នាំមកជាមួយឆ្នុកប្លាស្ទិកនៅក្នុងទីតាំងទាំងនេះ។

វ៉ាល់មួលតម្រូវឡើងវិញ (ការគ្រប់គ្រងអត្រា)

វ៉ាល់នេះ មានទីតាំងនៅខាងក្រោយធុង (រូបភាព ), គ្រប់គ្រងចំនួន​សារធាតុរាវដែលបញ្ចេញទៅផ្នែក ឬកម្រិតត្រឡប់ទៅធុងវិញ។

artpending

វ៉ាល់ផ្នែក-មេ

វ៉ាល់​ផ្នែកមេ (រូបភាព ) គ្រប់គ្រងលំហូរទៅកុងទ័រលំហូរ និងវ៉ាល់ផ្នែក។

កុងទ័រលំហូរ

កុងទ័រលំហូរវាស់កម្រិតលំហូរនៃសារធាតុរាវសម្រាប់ប្រើប្រាស់ដោយប្រព័ន្ធ InfoCenter (រូបភាព )។

វ៉ាល់ឆ្លងកាត់ផ្នែក

វ៉ាល់ទាំងនេះបើកឬបិទផ្នែកខាងស្ដាំ កណ្ដាល់ និងខាងឆ្វេង (រូបភាព )។

វ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់

វ៉ាល់បិទដំណើរការផ្នែកឆ្លងកាតប្ដូរទិដលំហូរសារធាតុរាវសម្រាប់ផ្នែកទៅកាន់ធុងនៅពេលអ្នកបិទផ្នែកនោះ។ អ្នកអាចលៃតម្រូវផ្លូវកាត់ផ្នែកដើម្បីធានាថាសម្ពាធផ្នែកនៅថេរដដែលដោយមិនគិតថាចំនួនផ្នែកប៉ុន្មានបានបើកនោះទេ។ សូមមើល

វ៉ាល់កូរទឹក

វ៉ាល់នេះមានទីតាំងនៅលើផ្នែកខាងក្រោយនៃ​ធុង(រូបភាព )។ នៅពេលបើកវ៉ាល់កូរទឹក នោះលំហូរត្រូវបានប្ដូរទិសតាមក្បាលបាញ់ទឹកូរនោះនៅក្នុងធុង។ នៅពេលបិទវ៉ាល់កូរទឹក នោះលំហូរត្រូវបាននាំកាត់តាមម៉ាស៊ីនបឺត។

ប្រដាប់វាស់សម្ពាធ

ប្រដាប់វាស់សម្ពាធស្ថិតនៅ​លើផ្ទាំង​បញ្ជា (រូបភាព )។ ប្រដាប់វាស់បង្ហាញពីសម្ពាធនៃសារធាតុរាវនៅក្នុងប្រព័ន្ធគិជា psi និង kPa។

អេក្រង់ LCD InfoCenter

អេក្រង់ LCD InfoCenter បង្ហាញព័ត៌មានអំពី​គ្រឿងចក្រ​របស់​អ្នក និង​កញ្ចប់​អាគុយដូចជា ការ​សាកអាគុយ​បច្ចុប្បន្ន ល្បឿន​ ព័ត៌មានរោគ​វិនិច្ឆ័យ និង​ច្រើនទៀត (រូបភាព )។

សម្រាប់ពត៌មានបន្ថែម សូមមើល សៀវភៅណែនាំជាសូហ្វវែររបស់ម៉ាស៊ីន Multi Pro 1750។

វ៉ាល់បិទបើកការអង្រួន

វ៉ាល់បិទបើកការអង្រួនត្រូវបានប្រើដើម្បីកាត់បន្ថយលំហូរដែលអាចប្រើបានសម្រាប់សៀគ្វីអង្រួន។ វាផ្ដល់លំហូរបន្ថែមសម្រាប់ផ្នែក។

Note: លក្ខណៈ​បច្ចេកទេស និង​ការ​រចនា​អាច​មានការ​ផ្លាស់ប្ដូរ​ដោយ​មិន​មានការ​ជូនដំណឹង។

ទម្ងន់ជាមួយប្រព័ន្ធបាញ់ស្ដង់ដារ ទទេ ដោយគ្មានអ្នកបញ្ជា953 kg (2,100 lb)
ទម្ងន់ជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ ពេញ ដោយគ្មានអ្នកបញ្ជា1678 kg (3,700 lb)
ទម្ងន់​យានយន្ត​សរុប​អតិបរិមា (GVW) (នៅលើ​ដីរាបស្មើ)1814 kg (4,000 lb)
ប្រវែងសរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ343 ស.ម (135 អ៊ីញ)
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ191 ស.ម (75 អ៊ីញ)
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារទៅផ្នែកខាងលើនៃផ្នែកដែលរក្សាទុកក្នុងទីតាំង X246 ស.ម (97 អ៊ីញ)
ទទឹងសរុបជាមួយផ្នែកប្រព័ន្ធបាញ់ថ្នាំស្ដង់ដារដែលរក្សាទុកក្នុងទីតាំង’X’178 ស.ម (70 អ៊ីញ)
កម្ពស់​ពីដី14 ស.ម (5.5 អ៊ីញ)
ចម្ងាយរវាងកង់មុខនិងកង់ក្រោយ155 ស.ម (61 អ៊ីញ)
ចំណុះផ្ទុករបស់ធុង (រួមទាំងលំហូរលើស CE 5%)662 លីត្រ (175 ហ្គាឡុងអាមេរិក)

ឧបករណ៍​ភ្ជាប់/​គ្រឿង​បន្សំ

ការជ្រើសរើស​នៃ​ឧបករណ៍​ភ្ជាប់​និង​គ្រឿងបន្សំ​ដែលបាន​អនុម័ត​ដោយ Toro គឺអាច​រកបាន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​គ្រឿងចក្រ​ដើម្បី​បង្កើន​ ឬ​ពង្រីក​សមត្ថភាព​របស់វា។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។

ដើម្បីធានា​ការប្រតិបត្តិ​ខ្ពស់ និង​ការទទួល​ស្គាល់​សុវត្ថិភាព​ជា​បន្ត​របស់​គ្រឿង​ចក្រ សូម​ប្រើតែ​គ្រឿង​បន្លាស់ ឬ​គ្រឿង​បន្សំ​សុទ្ធរបស់ក្រុមហ៊ុន Toro តែ​ប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬ​គ្រឿង​បន្សំ​ដែលបាន​ជំនួស​ដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

ប្រតិបត្តិការ

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាព​មុនប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​អ្នកបញ្ជា។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • ដាក់លេខទៅ​ទីតាំង​ ដាច់លេខ (លេខដៃ) ឬ​ទីតាំង ចត (លេខអូតូ)។

    • ដាក់ហ្វ្រាំងដៃ។

    • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

    • រង់ចាំចលនាទាំងអស់ឈប់។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • ពិនិត្យថាឧបករណ៍បញ្ជាដោយប្រតិបត្តិករ កុងតាក់សុវត្ថិភាព និងរបាំងការពារត្រូវបាន​ភ្ជាប់ និងដំណើរការបានត្រឹមត្រូវ។ ហាមប្រតិបត្តិការគ្រឿងចក្រ លើកលែងតែឧបករណ៍ទាំងនេះដំណើរការបានត្រឹមត្រូវ។

  • ប្រសិនបើគ្រឿងចក្រមិនដំណើរការបានត្រឹមត្រូវទេ ឬត្រូវបានធ្វើឲ្យខូចខាតក្នុងរបៀប​ណាមួយ ហាមប្រើប្រាស់គ្រឿងចក្រនោះ។ កែតម្រូវបញ្ហាមុនពេលដែលអ្នកប្រតិបត្តិការគ្រឿងចក្រ ឬគ្រឿងភ្ជាប់។

  • ធានាថាតំណទុយយោសារធាតុរាវទាំងអស់គឺតឹង ហើយរាល់បំពង់ស្ថិតក្នុងស្ថានភាព​ល្អ មុនពេលដាក់សម្ពាធទៅប្រព័ន្ធ។

សុវត្ថិភាព​ប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

សុវត្ថិភាពគីមី

សារធាតុគីមីដែលត្រូវបានប្រើនៅក្នុងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំអាចនឹងមានគ្រោះថ្នាក់ និងពុលចំពោះអ្នក អ្នកនៅក្បែរ និងសត្វ ហើយសារធាតុទាំងនេះអាចនឹងធ្វើឲ្យខូចខាត​ដល់រុក្ខជាតិ ដី និងទ្រព្យសម្បត្តិផ្សេងទៀត។

  • សូមអានពត៌មានស្ដីពីសារធាតុគីមីនីមួយៗ។ បដិសេធមិនប្រតិបត្តិការ ឬដំណើរការម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើព័ត៌មាននេះមិនមានឲ្យ​ទេ។

  • មុនពេលដំណើរការប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ សូមធានាថាវាត្រូវបានបន្សាប និងលាង​សម្អាតចំនួនបីដង ដោយយោងទៅតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី ព្រមទាំងបង្វិលវ៉ាល់ទាំងអស់ចុះឡើងចំនួន 3 ដង។

  • ផ្ទៀងផ្ទាត់ថាមានការផ្គត់ផ្គង់ទឹកស្អាត និងសាប៊ូដុំនៅជិត បានគ្រប់គ្រាន់ ហើយលាងធាតុ​គីមីណាមួយដែលប៉ះអ្នក ចេញភ្លាមៗ។

  • អាន និងអនុវត្តដោយយក​ចិត្តទុក​ដាក់តាម​ស្លាកសញ្ញាព្រមានអំពីធាតុគីមី និង​សន្លឹក​ទិន្នន័យអំពីសុវត្ថិភាព​(SDSs) សម្រាប់រាល់ធាតុគីមី​ដែលត្រូវ​បានប្រើ ហើយការពារខ្លួនអ្នក​ដោយ​យោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។

  • ការពារខ្លួនរបស់អ្នកជានិច្ចនៅពេលប្រើប្រាស់ធាតុគីមី។ ប្រើប្រាស់ឧបករណ៍ការពារខ្លួន (PPE) ដែលត្រឹមត្រូវ ដើម្បីការពារប្រឆាំងនឹងការប៉ះ​ពាល់ជាមួយធាតុគីមី ដូចជាខាងក្រោម៖

    • វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ

    • ឈុតការពារធាតុគីមី

    • ប្រដាប់​ជំនួយការដកដង្ហើម ឬ​ម៉ាស់តម្រង

    • ស្រោមដៃធន់នឹងសារធាតុគីមី

    • ស្បែកជើងកវែង ឬ​ស្បែកជើងមាំផ្សេងទៀត

    • ការផ្លាស់ប្ដូរសម្លៀកបំពាក់ សាប៊ូដុំ និងកន្សែងដែលប្រើហើយអាចបោះចោលបាន​សម្រាប់ការសម្អាត

  • ទទួលការបណ្ដុះបណ្ដាលបានត្រឹមត្រូវមុនពេលប្រើប្រាស់ ឬចាត់ចែងសារធាតុគីមី

  • ប្រើប្រាស់ធាតុគីមីដែលត្រឹមត្រូវសម្រាប់ការងារ។

  • អនុវត្តតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមីសម្រាប់សុវត្ថិភាពក្នុងការបាញ់​ធាតុគីមី។ ហាមធ្វើឲ្យលើសពីសម្ពាធបាញ់ថ្នាំរបស់ប្រព័ន្ធដែលត្រូវបានណែនាំ។

  • ហាមបំពេញ ក្រិត ឬសម្អាតគ្រឿងចក្រនៅពេលដែលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្នុងកន្លែង។

  • ប្រើសារធាតុគីមីនៅក្នុង​កន្លែងដែល​មានខ្យល់ចេញចូលបានល្អ។

  • ហាមបរិភោគ ផឹក ឬ​ជក់​បារី​ខណៈពេល​ធ្វើការនៅក្បែរ​សារធាតុគីមី។

  • ហាមសម្អាតក្បាលបាញ់​ដោយការ​ផ្លុំវា ឬ​ដាក់​វានៅក្នុង​មាត់​របស់​អ្នក​។

  • ត្រូវលាងដៃរបស់​អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែល​អាច​ធ្វើទៅបាន ក្រោយ​ពីធ្វើការ​ជា​មួយ​សារធាតុគីមី។

  • រក្សាសារធាតុគីមីនៅក្នុងកញ្ចប់ដើមរបស់វា និងរក្សាទុកនៅក្នុងទីតាំងដែលមានសុវត្ថិភាព។

  • បោះចោលសារធាតុគីមី និងធុងគីមីដែលមិនប្រើឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនផលិតសារធាតុគីមី និងច្បាប់​ក្នុង​ស្រុក​របស់អ្នក។

  • សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់​អ្នក​នៅពីលើ ឬនៅក្នុងពេលបើកធុង។

  • អនុវត្តតាមបទប្បញ្ញត្តិក្នុងមូលដ្ឋាន រដ្ឋ និងសហព័ន្ធទាំងអស់សម្រាប់ការរីករាលដាល ឬការ​បាញ់ថ្នាំសារធាតុគីមី។

ការរៀបចំ​គ្រឿងចក្រ

ការ​ត្រួតពិនិត្យប្រេងម៉ាស៊ីន

ម៉ាស៊ីនត្រូវបានដឹកជញ្ជូនដោយមានប្រេងនៅក្នុងប្រអប់រវៃ តែកម្រិតប្រេងត្រូវតែបានពិនិត្យមុនពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង និងបន្ទាប់ពីអ្នកបានដំណើរការវា។

  1. ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

  2. ដកឧបករណ៍វាស់ប្រេងចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព

  3. ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។

    artpending
  4. ប្រសិនបើកម្រិតប្រេងនៅទាប សូមដោះគម្របមួលធុងប្រេងចេញពីគម្រប់វ៉ាល់ (រូបភាព ) ហើយចាក់ប្រេងចូលក្នុងមាត់គម្របរហូតដល់កម្រិតប្រេងឡើងដល់គំនូស ពេញ នៅលើឧបករណ៍វាស់ប្រេង សូមមើល សម្រាប់ប្រភេទប្រេងត្រឹមត្រូវ និងកំហាប់ប្រេង។

    Note: ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេង​ឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់រហូតហៀរ។

  5. ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ។

ការពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់រៀងរាល់ 8 ម៉ោងម្ដង ឬប្រចាំថ្ងៃ។
  • សប់កង់ក្នុងកម្រិត 138 kPa (20 psi)។ ជាមួយគ្នានេះដែរក៏ត្រូវពិនិត្យមើលសំបកកង់ក្រែងមានសឹក ឬដាច់ខូច។

    Note: ប្ថូរសំបកកង់ដែល​សឹក ឬខូចណាមួយចេញ។

    ការ​បន្ថែម​ប្រេង

    លក្ខណៈបច្ចេកទេសរបស់ប្រេង

    ប្រេងឥន្ធនៈប្រើប្រាស់ប្រេងសាំងគ្មានជាតិសំណដែលមានកម្រិតអុកតាន 87 ឬខ្ពស់ជាងនេះ។ ((R+M)/2 វិធីសាស្រ្តវាយតម្លៃ)
    ប្រេងឥន្ធនៈលាយអេតាណុលប្រើប្រេងសាំងដែលគ្មានជាតិសំណលាយជាមួយអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។
    ប្រេងសាំងដែលមានជាតិអេតាណុល 15% (E15) តាមកម្រិតមិនត្រូវបានអនុញ្ញាតឱ្យប្រើទេ។ កុំប្រើប្រេងសាំងដែលផ្ទុកអេតាណុលលើសពី 10% តាមកម្រិត, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេងសាំងដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។

    Important: ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមប្រើតែប្រេងឥន្ធនៈស្អាត ហើយថ្មី (មានអាយុក្រោម 30 ថ្ងៃ) ប៉ុណ្ណោះ។

    • កុំ ប្រើប្រេងសាំងផ្ទុកជាតិមេតាណុល។

    • កុំរក្សាទុកប្រេងឥន្ធនៈនៅក្នុងស៊ីទែនប្រេងក៏បាន ឬក្នុងធុងប្រេងក៏បាន នៅរដូវរងារលុះត្រាតែអ្នកប្រើសូលុយស្យុងការពារការរំហួតប្រេង។

    • កុំ បន្ថែមប្រេងទៅក្នុងប្រេងសាំង។

    ការ​ចាក់​ប្រេង​ទៅ​ក្នុងស៊ីទែនប្រេង

    ចំណុះរបស់​ធុង​ប្រេង​គឺ​ប្រហែល 19 L (5 ហ្កាឡុង​អាមេរិក)។

    Note: គម្រប​ធុង​ប្រេងមានប្រដាប់វាស់ដែលបង្ហាញពីកម្រិតប្រេង សូមឆែកមើលវាអោយបានញឹកញាប់ផង។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។

    2. សម្អាត​តំបន់​ជុំវិញ​គម្រប​ធុង​ប្រេង (រូបភាព

      artpending
    3. ដកគម្រប​ធុង​ប្រេង។

    4. ចាក់​ប្រេង​ត្រឹម​​ប្រហែល 2.5 ស.ម​ នៅ​ក្រោម​ផ្នែក​ខាងលើ​នៃ​ធុង (ក្រោម​មាត់​ធុង)។

      Note: ចន្លោះចំហនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។ ហាម​ចាក់​ប្រេងក្នុងធុងហៀរជ្រុល។

    5. ដំឡើងគម្រប​ធុង​ប្រេងទៅនឹងធុងអោយបានល្អល្អ។

    6. ជូតចេញ​នូវ​ប្រេងកំពប់​ណាមួយ។

    ការសាក​គ្រឿងចក្រថ្មី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 100 ម៉ោងដំបូង
  • ដើម្បីផ្ដល់នូវប្រើប្រាស់បានត្រឹមត្រូវ និងអាយុកាលម៉ាស៊ីននៅបានយូរ សូមអនុវត្តតាមគោលការណ៍ណែនាំទាំងនេះសម្រាប់រយៈពេល 100 ម៉ោងប្រតិបត្តិការដំបូង៖
    • ពិនិត្យមើលប្រេងម៉ាស៊ីន និងកម្រិតសារធាតុរាវអោយបានទៀងទាត់ និងត្រូវប្រុងប្រយ័ត្នចំពោះការឡើងកម្ដៅខ្លាំងនៅក្នុងសាមាសធាតុណាមួយនៃម៉ាស៊ីនបាញ់ថ្នាំ។

    • ក្រោយពេល​បញ្ឆេះម៉ាស៊ីន​ដែល​ត្រជាក់ ត្រូវ​ទុក​ឲ្យវាឡើងក្ដៅ​ប្រហែល 15 វិនាទី​មុនពេលបង្កើនល្បឿន។

    • ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធហ្រ្វាំង សូមថែទាំហ្វ្រាំងដូចខាងក្រោម៖

      1. ផ្ទុកទឹក 454 លីត្រ (120 ហ្គាឡុងអាមេរិក) នៅក្នុងធុង។

      2. ផ្លាស់ទីគ្រឿងចក្រទៅកាន់ផ្ទៃចំហរាបស្មើ។

      3. បើកបរគ្រឿងចក្រក្នុងល្បឿនកប់។

      4. ប្រើហ្វ្រាំងយ៉ាងលឿន។

        Note: បញ្ឈប់គ្រឿងចក្រក្នុងជួរត្រង់ដោយមិនបាច់ចាក់សោសំបកកង់។

      5. រង់ចាំ 1 នាទីដើម្បីអោយហ្វ្រាំងត្រជាក់សិន។

      6. ធ្វើតាមជំហានឡើង តាមរយៈ 9 ដងបន្ថែម។

    • ជៀសវាងប្រណាំងម៉ាស៊ីន។

    • បញ្ជា​ម៉ាស៊ីនបាញ់ថ្នាំដោយ​ប្រើ​ល្បឿន​ផ្សេងៗគ្នា។ ជៀសវាង​ការ​ចាប់ផ្ដើមលឿន និង​បញ្ឈប់ភ្លាមៗ។

    • សូមអាន សម្រាប់ការពិនិត្យ​ពិសេស និងម៉ោងទាប។

    ការរៀបចំម៉ាស៊ីនបាញ់ថ្នាំ

    ការជ្រើសរើស​ក្បាលបាញ់

    Note: សូមអានការណែនាំ​អំពី​ការជ្រើសរើស​ក្បាល​បាញ់​ដែល​អាចរកបាន​តាមរយៈអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាតរបស់​អ្នក។

    តួក្បាលមួលអាចទទួលយកបានរហូតដល់ 3 ក្បាលមួលផ្សេងគ្នា។ ដើម្បី​ជ្រើសរើស​ក្បាលបាញ់​ដែល​ចង់​បាន សូម​អនុវត្ត​ដូចខាងក្រោម៖

    1. បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។

    2. កំណត់​កុងតាក់​ផ្នែកមេទៅទីតាំង បិទ ហើយ​កំណត់​កុងតាក់ម៉ូទ័រ​បូមម៉ាស៊ីនបាញ់ថ្នាំ​ទៅ​ទីតាំង បិទ ។

    3. បង្វិលប៉មតូចរបស់ក្បាលបាញ់នៅក្នុងទិសដៅមួយណាក៏បានទៅ​ក្បាលបាញ់​ដែល​ត្រឹមត្រូវ។

    4. អនុវត្ត​មាត្រសាស្ត្រលំហូររបស់ម៉ាស៊ីនបាញ់ថ្នាំ សូមអាន ។

    5. អនុវត្តមាត្រសាស្ដ្រវ៉ាល់ឆ្លងកាត់ផ្នែក សូមអាន ។

    ការជ្រើសរើស​តម្រង​បឺត

    ឧបករណ៍ស្តង់ដា៖ តម្រង​បឺត​សំណាញ់ 50 (ពណ៌ខៀវ)

    ប្រើតារាងតម្រងបឺតដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់​សម្រាប់ក្បាលបាញ់ ដែលអ្នកកំពុង​ប្រើ​ដោយ​ផ្អែក​លើ​ផលិតផល ឬ​សូលុយស្យុងគីមីដែល​មានកំហាប់ប្រេងស្មើនឹងទឹក។

    តារាងតម្រងបឺត

    លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ)ទំហំសំណាញ់អេក្រង់*លេខកូដពណ៌តម្រង
    ពណ៌លឿង (0.2 gpm)50ពណ៌ខៀវ
    ពណ៌ក្រហម (0.4 gpm)50ពណ៌ខៀវ
    ពណ៌ត្នោត (0.5 gpm)50 (ឬ 30)ពណ៌ខៀវ (ឬពណ៌បៃតង)
    ពណ៌ប្រផេះ (0.6 gpm)30ពណ៌បៃតង
    ពណ៌ស (0.8 gpm)30ពណ៌បៃតង
    ពណ៌ខៀវ (1.0 gpm)30ពណ៌បៃតង
    ពណ៌បៃតង (1.5 gpm)30ពណ៌បៃតង
    *ទំហំសំណាញ់របស់តម្រងបឺតនៅក្នុងតារាងនេះផ្អែកលើសារធាតុគីមីបាញ់ ឬសូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ស្មើ​នឹង​ទឹក​។

    Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬ​សូលុយស្យុង​ដែលមាន​កំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយ​នឹងម្សៅ សើម អ្នក​ប្រហែលជា​ត្រូវការ​​ប្រើ​សំណាញ់អេក្រង់​គ្រើមសម្រាប់​តម្រងបឺតតាមជម្រើស សូមអាន រូបភាព

    artpending

    នៅពេល​អ្នក​បាញ់​ថ្នាំ​ស្ថិតនៅក្នុង​អត្រា​បាញ់ថ្នាំ​ខ្ពស់ សូមពិចារណាប្រើសំណាញ់​តម្រងបឺត​តាមជម្រើស​ប្រដេញ សូមអាន រូបភាព

    artpending

    ការជ្រើសរើស​តម្រងសម្ពាធ

    ទំហំអេក្រង់ដែលអាចរកបានរួមមាន៖

    ឧបករណ៍ស្តង់ដា៖ តម្រង​បឺត​សំណាញ់ 50 (ពណ៌ខៀវ)

    ប្រើតារាងតម្រងសម្ពាធដើម្បី​កំណត់​អត្តសញ្ញាណ​សំណាញ់អេក្រង់​សម្រាប់​ក្បាល​បាញ់​ដែល​អ្នក​កំពុង​ប្រើផ្អែកលើ​ផលិតផល​គីមី​ ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ស្មើនឹង​ទឹក។

    តារាងតម្រងសម្ពាធ

    លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ)ទំហំសំណាញ់អេក្រង់*លេខកូដពណ៌តម្រង
    នៅពេលត្រូវការ​សម្រាប់​សារធាតុគីមី ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ទាប ឬអត្រាបាញ់​ថ្នាំ​ទាប100ពណ៌បៃតង
    ពណ៌លឿង (0.2 gpm)80ពណ៌លឿង
    ពណ៌ក្រហម (0.4 gpm)50ពណ៌ខៀវ
    ពណ៌ត្នោត (0.5 gpm)50ពណ៌ខៀវ
    ពណ៌ប្រផេះ (0.6 gpm)50ពណ៌ខៀវ
    ពណ៌ស (0.8 gpm)50ពណ៌ខៀវ
    ពណ៌ខៀវ (1.0 gpm)50ពណ៌ខៀវ
    ពណ៌បៃតង (1.5 gpm)50ពណ៌ខៀវ
    នៅពេលត្រូវការ​សម្រាប់​សារធាតុគីមី ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេងខ្ពស់ ឬអត្រាបាញ់​ថ្នាំ​ខ្ពស់30ពណ៌ក្រហម
    នៅពេលត្រូវការ​សម្រាប់​សារធាតុគីមី ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេងខ្ពស់ ឬអត្រាបាញ់​ថ្នាំ​ខ្ពស់16ពណ៌ត្នោត
    *ទំហំសំណាញ់របស់​តម្រងសម្ពាធ​នៅក្នុង​តារាងនេះ ​គឺផ្អែកលើ​សារធាតុគីមី ឬ​សូលុយស្យុង​បាញ់​ដែល​មាន​កំហាប់ប្រេង​ស្មើនឹង​ទឹក។

    Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬ​សូលុយស្យុង​ដែលមាន​កំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយ​នឹង​ថ្នាំ​ម្សៅ​ អ្នក​ប្រហែលជាត្រូវការ​ប្រើ​សំណាញ់អេក្រង់​គ្រើមសម្រាប់​តម្រងសម្ពាធតាមជម្រើស សូមអាន រូបភាព

    artpending

    នៅពេល​អ្នក​បាញ់​ថ្នាំ​ស្ថិតនៅក្នុង​អត្រា​បាញ់ថ្នាំ​ខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងសម្ពាធតាមជម្រើសប្រដេញ សូមអាន រូបភាព

    artpending

    ការជ្រើសរើស​តម្រងចុងក្បាលបាញ់ (តាមជម្រើស)

    Note: ការប្រើប្រាស់តម្រងចុងក្បាលបាញ់តាមជម្រើសដើម្បីការពារចុងក្បាល​បាញ់​របស់​ប្រដាប់​បាញ់ និង​បង្កើន​អាយុ​កាល​ប្រើ​ប្រាស់​របស់​វា។

    ប្រើតារាងតម្រងចុងក្បាលបាញ់ ដើម្បី​កំណត់​អត្តសញ្ញាណ​សំណាញ់អេក្រង់​សម្រាប់​ក្បាល​បាញ់​ដែល​អ្នក​កំពុង​ប្រើផ្អែកលើ​ផលិតផល​គីមី​ ឬ​សូលុយស្យុង​ដែល​មាន​កំហាប់​ប្រេង​ស្មើនឹង​ទឹក។

    តារាងតម្រងចុងក្បាលបាញ់

    លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ)ទំហំសំណាញ់តម្រង*លេខកូដពណ៌តម្រង
    ពណ៌លឿង (0.2 gpm)100ពណ៌បៃតង
    ពណ៌ក្រហម (0.4 gpm)50ពណ៌ខៀវ
    ពណ៌ត្នោត (0.5 gpm)50ពណ៌ខៀវ
    ពណ៌ប្រផេះ (0.6 gpm)50ពណ៌ខៀវ
    ពណ៌ស (0.8 gpm)50ពណ៌ខៀវ
    ពណ៌ខៀវ (1.0 gpm)50ពណ៌ខៀវ
    ពណ៌បៃតង (1.5 gpm)50ពណ៌ខៀវ
    *ទំហំសំណាញ់របស់​តម្រងក្បាលបាញ់​នៅក្នុង​តារាងនេះ ​គឺផ្អែកលើ​សារធាតុគីមី ឬ​សូលុយស្យុង​បាញ់​ដែល​មាន​កំហាប់​ប្រេង​​ស្មើនឹង​ទឹក។

    Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬ​សូលុយស្យុង​ដែលមាន​កំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយ​នឹងថ្នាំ​ម្សៅ​ អ្នក​ប្រហែលជាត្រូវការ​ប្រើ​សំណាញ់អេក្រង់​គ្រើមសម្រាប់​តម្រងចុងតាមជម្រើស សូមអាន រូបភាព

    artpending

    នៅពេល​អ្នក​បាញ់​ថ្នាំ​ស្ថិតនៅក្នុង​អត្រា​បាញ់ថ្នាំ​ខ្ពស់ សូមពិចារណាប្រើសំណាញ់​តម្រងចុង​តាម​ប្រដេញ សូមអាន រូបភាព

    artpending

    ការបំពេញធុង

    ការបំពេញធុងទឹកស្អាត

    Important: ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងទឹកស្រស់។

    Note: ធុងទឹកស្អាតត្រូវ​បានប្រើប្រាស់​ក្នុងការ​ផ្គត់ផ្គង់​ប្រភពទឹកស្អាត​សម្រាប់​អ្នក ដើម្បី​លាងសម្អាតសារធាតុគីមី​ចេញ​ពី​ ស្បែក ភ្នែក​​របស់​អ្នក​ ឬផ្ទៃផ្សេងៗទៀត​នៅក្នុង​ករណីមានការប៉ះពាល់ដោយចៃដន្យ។

    ត្រូវបំពេញធុងទឹកស្អាតដោយប្រើទឹកស្អាតជានិច្ច មុនពេល​ធ្វើការ​ចាត់​ចែង ឬ​ការ​លាយសារធាតុគីមីណាមួយ។

    • ដើម្បី​បំពេញ​ធុង​ សូមដោះវីស​គម្របមួលនៅផ្នែកខាងលើ​នៃ​ធុង សូមចាក់​បំពេញ​ធុង​ដោយប្រើ​ទឹកស្អាត និងដំឡើងគម្រប (រូបភាព )។

    • ដើម្បី​បើកក្បាល​រ៉ូប៊ីណេធុងទឹកស្អាត សូមមួលដងនៅលើក្បាលរ៉ូប៊ីណេ(រូបភាព )។

    artpending

    ការ​បំពេញ​ធុងបាញ់ថ្នាំ

    ដំឡើងកញ្ចប់​ឧបករណ៍​លាយ​ជាមុន​នៃសារធាតុ​គីមី (Chemical Pre-Mix Kit) បន្ទាប់បន្សំ ​សម្រាប់​ការ​លាយ​ល្អ​បំផុត និង​ភាពស្អាតនៃធុងខាងក្រៅ។

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    Important: ត្រូវធានាថា​សារធាតុគីមីដែល​អ្នកនឹង​ប្រើ គឺ​ត្រូវគ្នាសម្រាប់​ការប្រើប្រាស់​ជាមួយ​នឹង VitonTM (សូម​មើល​ស្លាក​របស់​​ក្រុមហ៊ុនផលិត វាគួរតែមានការចង្អុលបង្ហាញ ប្រសិនបើ​វា​មិនត្រូវគ្នា)។ ការប្រើប្រាស់​សារធាតុគីមី​ដែល​មិនត្រូវគ្នា​នឹង VitonTM នឹងធ្វើឲ្យសឹក​ទ្រនាប់​រាងអក្សរ O នៅក្នុង​ម៉ាស៊ីន​បាញ់​ថ្នាំ​ដែល​បណ្ដាលឲ្យមានការលេចធ្លាយ។

    Important: ផ្ទៀងផ្ទាត់ថាអត្រាអនុវត្តត្រឹមត្រូវត្រូវបានកំណត់មុនពេលចាក់បំពេញសារធាតុគីមីចូលក្នុងធុង។

    1. បន្សុទ្ធប្រព័ន្ធបាញ់ថ្នាំរបស់ធាតុសម្រួលប្រព័ន្ធបាញ់ថ្នាំ​ដោយការដំណើរការផ្នែកផ្សេងៗ។

    2. បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ រំកិលប្រដាប់ជ្រើសរើស​កម្រិតទៅទីតាំង ដាច់លេខ ពន្លត់​ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។

    3. ធានាថាវ៉ាល់បង្ហូររបស់​ធុង​គឺត្រូវ​បានបិទ។

    4. កំណត់បរិមាណទឹកដែលត្រូវការដើម្បីលាយបរិមាណនៃសារធាតុគីមី​ដែលអ្នកត្រូវការ ដូចដែល​បាន​បង្គាប់ដោយ​ក្រុមហ៊ុន​ផលិត​​សារធាតុ​គីមី​។

    5. បើកគម្របធុង​នៅលើ​ធុងបាញ់ថ្នាំ។

      Note: គម្របធុងស្ថិតនៅពីផ្នែកខាងលើ ផ្ទៃកណ្ដាលនៃធុង។ ដើម្បីបើកវា សូមបង្វិលពាក់កណ្ដាលផ្នែកខាងមុខនៃគម្របតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយយោលបើកវា។ អ្នកអាចដកកន្ត្រង​នៅខាងក្នុង​ចេញ​បានដើម្បី​សម្អាត។ ដើម្បី​ភ្ជិតធុង សូមបិទ​គម្រប ហើយ​បង្វិល​ពាក់កណ្ដាលផ្នែកខាងមុខ​តាមទិសដៅទ្រនិចនាឡិកា។

    6. បន្ថែម ¾ នៃ​ទឹកដែល​ត្រូវការ​ទៅធុងបាញ់ថ្នាំ​ដោយប្រើប្រដាប់​សម្រាប់​ដាក់​បំពេញប្រឆាំងស៊ីហ្វុង។

      Important: ត្រូវ​ប្រើ​ទឹកស្អាតជានិច្ច​នៅក្នុង​ធុង​បាញ់ថ្នាំ។ ហាមចាក់កំហាប់ចូលក្នុងធុងទទេរ។

      artpending
    7. បញ្ឆេះម៉ាស៊ីន និងកំណត់កុងតាក់ម៉ូទ័របូមទៅទីតាំង បើក

    8. ជាន់ឈ្នាន់​ហ្គែរទៅជាន់បាត ហើយកំណត់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។

    9. កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ ។

    10. មួលវ៉ាល់​អង្រួន​ទៅទីតាំង បើក ។

    11. បន្ថែមបរិមាណត្រឹមត្រូវ​នៃ​កំហាប់​សារធាតុគីមីទៅ​ធុង ដូចដែល​បានណែនាំដោយក្រុមហ៊ុនផលិត​សារធាតុគីមី។

      Important: ប្រសិនបើអ្នក​កំពុងប្រើប្រាស់ថ្នាំ​ម្សៅដោយគ្មានការអង្រួនខ្លាំងៗ សូមលាយម្សៅ​ជាមួយនឹងបរិមាណទឹកតិចតួច ដើម្បី​បង្កើត​ជា​ល្បាយ​ពាក់កណ្ដាលរាវ​មុនពេល​បន្ថែម​វា​ទៅក្នុង​ធុង។

    12. បន្ថែម​ទឹកដែល​នៅសល់​ទៅក្នុងធុង។

      Note: ដើម្បី​បានការអង្រួនដែល​ល្អជាងនេះ សូមកាត់​បន្ថយ​ការកំណត់​អត្រាបាញ់ថ្នាំ។

      Important: ក្រោយពី​ការ​បំពញធុង​ជាលើក​ដំបូង សូមពិនិត្យ​មើល​ខ្សែចងរបស់​ធុង​សម្រាប់​ការឆក់ឱកាសណាមួយ។ រឹតបន្តឹងតាមភាពចាំបាច់។

    ការ​ត្រួតពិនិត្យ​ខ្សែចងធុង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យ​មើលខ្សែចងធុង។
  • Important: ការរឹតបន្តឹងខ្ចៅប៊ូឡុង​នៃ​ខ្សែចង​ធុងតឹងពេក អាច​បណ្តាល​ឲ្យ​ខូច​ទ្រង់ទ្រាយ និងធ្វើឲ្យខូចធុងនិងខ្សែចង។

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    1. បំពេញធុងមេ​ដោយប្រើទឹក។

    2. ពិនិត្យមើលថាតើ មាន​ចលនាណាមួយ​រវាង​ខ្សែចងធុង និង​ធុង​ដែរឬអត់ (រូបភាព )។

      artpending
    3. ប្រសិនបើបង្គុំ​​ខ្សែចងធុងធូរ សូម​រឹតបន្តឹង​ខ្ចៅខ្ទាស់​ក្បាល​សំប៉ែត និង​ប៊ូឡុងនានា​នៅផ្នែក​ខាងលើ​នៃ​ខ្សែចង​រហូត​ទាល់​តែខ្សែចង​ជាប់ទៅនឹងផ្ទៃរបស់​ធុង (រូបភាព )។

      Note: ហាមរឹតបន្តឹងផ្នែករឹងនៃខ្សែចងធុងតឹងពេក។

    ការធ្វើមាត្រសាស្ត្រម៉ាស៊ីនបាញ់ថ្នាំលំហូរ

    មុនពេល​ប្រើប្រាស់​ម៉ាស៊ីនបាញ់ថ្នាំ​ជាលើកដំបូង ប្រសិនបើ​អ្នក​ផ្លាស់​ប្ដូរ​ក្បាលបាញ់ ឬ​ផ្លាស់ប្ដូរតាមតម្រូវការ សូមធ្វើ​មាត្រសាស្ត្រលំហូរ​ម៉ាស៊ីនបាញ់ថ្នាំ។

    ឧបករណ៍ផ្គត់ផ្គង់ប្រតិបត្តិករ៖ នាឡិកាកំណត់ពេលមានសមត្ថភាពវាស់ដល់ ± 1/10 វិនាទី និងបំពង់​ក្រិត​​​នៅ​ក្នុងកម្រិតបន្ថែម 50 មល ។

    ការរៀបចំ​គ្រឿងចក្រ

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    1. បំពេញ​ធុងបាញ់ថ្នាំដោយប្រើទឹកស្អាត។

      Note: ត្រូវធានាថា​មានទឹក​គ្រប់គ្រាន់​នៅក្នុង​ធុង​ ដើម្បី​បំពេញមាត្រសាស្ត្រ​។

    2. ដាក់ហ្វ្រាំងដៃ ហើយបញ្ឆេះម៉ាស៊ីន។

    3. កំណត់កុងតាក់ម៉ូទ័រទៅទីតាំង បើកហើយ​បើក​ការអង្រួន។

    4. ជាន់លើឈ្នាន់​ហ្គែររហូតដល់អ្នកឈានដល់ល្បឿនម៉ាស៊ីនអតិបរមា ហើយបើកបិទកុងតាក់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។

    ការអនុវត្តតេស្តចាប់

    1. កំណត់​រាល់​កុងតាក់ផ្នែក 3 ទាំងអស់​ និង​កុងតាក់​ផ្នែកមេ​ទៅ​ទីតាំង បើក ។

    2. មួលកុងតាក់ត្រួតពិនិត្យ (អត្រាបិទ) ទៅទីតាំង ដោះសោ ។

    3. រៀបចំដើម្បីអនុវត្ត​តេស្តចាប់​ដោយប្រើបំពង់​ក្រិត។

    4. ចាប់ផ្តើមពី 2.75 បារ ហើយ​ប្រើកុងតាក់អត្រាបាញ់ថ្នាំក្នុងការ​​លៃតម្រូវ​សម្ពាធបាញ់ ដើម្បី​ឲ្យ​តេស្តចាប់​ផ្ដល់​ទិន្នផល​តាម​បរិមាណ​ដែលមានរាយនៅក្នុងតារាងខាងក្រោម។

      Note: ធ្វើតេស្ដឡើងវិញចំនួន 3 ដង ហើយប្រើកម្រិតមធ្យម។

      ពណ៌ក្បាលបាញ់ប្រមូលគិតជាមីលីលីត្រក្នុងរយៈពេល 15 វិនាទីប្រមូលគិតជាអោនស៍ក្នុងរយៈពេល 15 វិនាទី
      ពណ៌លឿង1896.4
      ពណ៌ក្រហម37812.8
      ពណ៌ត្នោត47316.0
      ពណ៌ប្រផេះ56719.2
      ពណ៌ស75725.6
      ពណ៌ខៀវ94632.0
      ពណ៌បៃតង1,41948.0
    5. នៅពេលដែលតេស្តចាប់យកផ្ដល់ចំនួនដែលបានកត់ត្រានៅក្នុងតារាងខាង​លើ ត្រូវកំណត់កម្រិតកុងតាក់ចាក់សោរបស់អ្នកត្រួតពិនិត្យទៅទីតាំង ​ ចាក់សោ ។

    6. បិទកុងតាក់ផ្នែកមេ។

    ការអនុវត្តមាត្រសាស្ត្រលំហូររបស់ម៉ាស៊ីនបាញ់ថ្នាំ

    1. នៅលើ InfoCenter រុករកក្នុងម៉ឺនុយមាត្រសាស្រ្ត ហើយជ្រើសរើស FLOW CAL ដូចខាង​ក្រោម៖

      Note: ការជ្រើសរើសរូបតំណាង Home Screen នៅពេលណាមួយនឹងលុប​មាត្រសាស្រ្តចោល។

      1. ចុចប៊ូតុងជ្រើសរើសកណ្ដាលនៅលើ InfoCenter ចំនួនពីរដង ដើម្បីចូលប្រើម៉ឺនុយ។

      2. បញ្ចូលម៉ឺនុយមាត្រសាស្រ្តដោយការចុចប៊ូតុងជ្រើសរើសខាងស្ដាំនៅលើ InfoCenter ។

      3. ជ្រើសរើស FLOW CAL ដោយការសង្កត់លើ FLOW CAL ហើយចុចប៊ូតុងជ្រើសរើសខាងស្ដាំនៅលើ InfoCenter ។

      4. នៅក្នុងអេក្រង់បន្ទាប់ សូមបញ្ចូលបរិមាណទឹកដែលបានដឹងដែលនឹងត្រូវ​បាញ់​ចេញពីផ្នែកសម្រាប់ទម្រង់ការមាត្រសាស្រ្ត។ សូមអាន​តារាង​ខាង​ក្រោម។

      5. ចុចប៊ូតុងជ្រើសរើសខាងស្ដាំនៅលើ InfoCenter ។

    2. ការប្រើប្រាស់និមិត្តសញ្ញាបូក (+) និងដក (-) សូម​បញ្ចូល​បរិមាណលំហូរ ដោយយោងទៅតាមតារាងខាងក្រោម។

      ពណ៌ក្បាលបាញ់លីត្រហ្កាឡុងសហរដ្ឋអាមេរិក
      ពណ៌លឿង4211
      ពណ៌ក្រហម8322
      ពណ៌ត្នោត10628
      ពណ៌ប្រផេះ12533
      ពណ៌ស16744
      ពណ៌ខៀវ20855
      ពណ៌បៃតង31483
    3. បើកកុងតាក់ផ្នែកមេចំនួន 5 នាទី។

      Note: នៅពេលដែលគ្រឿងចក្រចាប់បាញ់ថ្នាំ នោះ InfoCenter បង្ហាញបរិមាណ​នៃសារធាតុរាវដែលវាកំពុងកំណត់។

    4. បន្ទាប់ពីបាញ់ថ្នាំរយៈពេល 5 នាទី សូមជ្រើសរើសសញ្ញាធីកដោយការចុច​ប៊ូតុងកណ្ដាលនៅលើ InfoCenter ។

      Note: វាអាចទទួលយកបាន ប្រសិនបើខ្នាតហ្កាឡុងដែលបានបង្ហាញអំឡុង​ដំណើរការមាត្រសាស្រ្តមិនត្រូវនឹងបិរមាណទឹកដែលបានដឹង ដែលបានបញ្ចូលទៅក្នុង InfoCenter ។

    5. បិទកុងតាក់ផ្នែកមេ។

      Note: ឥឡូវនេះ មាត្រសាស្រ្តគឺបញ្ចប់ហើយ។

    ការធ្វើមាត្រសាស្ត្រល្បឿនម៉ាស៊ីនបាញ់ថ្នាំ

    មុនពេល​ប្រើប្រាស់​ម៉ាស៊ីនបាញ់ថ្នាំ​ជាលើកដំបូង ប្រសិនបើ​អ្នក​ផ្លាស់​ប្ដូរ​ក្បាលបាញ់ ឬ​ផ្លាស់ប្ដូរតាមតម្រូវការ សូមធ្វើ​មាត្រសាស្ត្រល្បឿនរ​ម៉ាស៊ីនបាញ់ថ្នាំ។

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    1. ចាក់បំពេញ​ទឹកស្អាតក្នុងធុង។

    2. នៅលើកន្លែងបើកចំហ រាបស្មើ ត្រូវគូសសម្គាល់ចម្ងាយចន្លោះពី 45 ទៅ 152 ម៉ែត្រ ។

      Note: Toro ណែនាំឌោយគូសសម្គាល់ 152 ម៉ែត្រ សម្រាប់លទ្ធផលកាន់តែត្រឹមត្រូវ។

    3. បញ្ឆេះម៉ាស៊ីន ហើយបើកទៅចំណុចចាប់ផ្ដល់នៃចម្ងាយដែលបានគូស​សម្គាល់។

      Note: តម្រឹមផ្នែកកណ្ដាលនៃកង់មុខជាមួយនឹងខ្សែបន្ទាត់ចាប់ផ្ដើមសម្រាប់ការ​វាស់ស្ទង់ដែលត្រឹមត្រូវបំផុត។

    4. នៅលើ InfoCenter សូមរុករកក្នុងម៉ឺនុយមាត្រសាស្រ្ត ហើយជ្រើសរើស​ មាត្រសាស្ត្រល្បឿន។

      Note: ការជ្រើសរើសរូបតំណាង Home Screen នៅពេលណាមួយនឹងលុប​មាត្រសាស្រ្តចោល។

    5. ជ្រើសរើសព្រួញបន្ទាប់ (→) នៅលើ InfoCenter ។

    6. ការប្រើប្រាស់និមិត្តសញ្ញាបូក (+) និងដក (-) សូម​បញ្ចូល​ចម្ងាយដែលបាន​គូសបញ្ជាក់ទៅក្នុង InfoCenter ។

    7. ដាក់លេខ​គ្រឿងចក្រទៅក្នុងលេខទីមួយ ហើយបើកទៅចម្ងាយដែលបានគូស តាម​ខ្សែបន្ទាត់ត្រង់នៅសន្ទះបិទបើកខ្យល់ពេញ។

    8. បញ្ឈប់គ្រឿងចក្រនៅចម្ងាយដែលបានគូសបញ្ជាក់ ហើយជ្រើសរើស​សញ្ញាធីកនៅលើ InfoCenter ។

      Note: បន្ថយល្បឿន ហើយរំកិលបញ្ឈប់ដើម្បីតម្រឹមផ្នែកកណ្ដាលនៃកង់មុខ​ជាមួយនឹងខ្សែចុងក្រោយ សម្រាប់ការវាស់ស្ទង់ដែលត្រឹមត្រូវបំផុត។

      Note: ឥឡូវនេះ មាត្រសាស្រ្តគឺបញ្ចប់ហើយ។

    ការធ្វើមាត្រសាស្ត្រវ៉ាល់ផ្លូវកាត់ផ្នែក

    មុនពេល​ប្រើប្រាស់​ម៉ាស៊ីនបាញ់ថ្នាំ​ជាលើកដំបូង ប្រសិនបើ​អ្នក​ផ្លាស់​ប្ដូរ​ក្បាលបាញ់ ឬ​ផ្លាស់ប្ដូរតាមតម្រូវការ សូមធ្វើ​មាត្រសាស្ត្រឆ្លងកាត់ផ្នែករ​ម៉ាស៊ីនបាញ់ថ្នាំ។

    Important: ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។

    ការរៀបចំ​គ្រឿងចក្រ

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    1. ចាក់បំពេញទឹកស្អាតក្នុង​ធុងបាញ់ថ្នាំតែពាក់បណ្ដាល។

    2. បន្ទាបផ្នែកម៉ាស៊ីនបាញ់ថ្នាំ។

    3. រុញប្រដាប់ជ្រើសរើស​កម្រិតទៅទីតាំង ដាច់លេខ ហើយដាក់ហ្វ្រាំងដៃ។

    4. កំណត់កុងតាក់ផ្នែកចំនួន 3 ទៅទីតាំង បើក ប៉ុន្តែ​ទុក​កុងតាក់ផ្នែកមេអោយនៅបិទ។

    5. កំណត់កុងតាក់ម៉ូទ័រទៅទីតាំង បើកហើយ​បើក​ការអង្រួន។

    6. ជាន់លើឈ្នាន់​ហ្គែររហូតដល់អ្នកឈានដល់ល្បឿនម៉ាស៊ីនអតិបរមា ហើយបើកបិទកុងតាក់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។

    7. នៅលើ InfoCenter សូមរុករកក្នុងម៉ឺនុយមាត្រសាស្ត្រ ហើយជ្រើសរើស ​ល្បឿនសាកល្បង។

      Note: ការជ្រើសរើសរូបតំណាង Home Screen នៅពេលណាមួយនឹងលុប​មាត្រសាស្រ្តចោល។

    8. ការប្រើប្រាស់និមិត្តសញ្ញាបូក (+) និងដក (-) សូមបញ្ចូលល្បឿន​សាកល្បងចំនួន 5.6 km/h បន្ទាប់មកជ្រើសរើសរូបតំណាង Home ។

    9. មួលកុងតាក់ត្រួតពិនិត្យ (អត្រាបិទ) ទៅទីតាំង ដោះសោ ហើយមួលកុងតាក់ផ្នែកមេទៅទីតាំង បើក ។

    ការលៃតម្រូវវ៉ាល់ផ្លូវកាត់ផ្នែក

    1. ការប្រើប្រាស់កុងតាក់អត្រាបាញ់ថ្នាំ លៃតម្រូវអត្រាបាញ់ថ្នាំដោយយោង​ទៅតាមតារាងខាងក្រោម។

      ពណ៌ក្បាលបាញ់SI (Metric)ភាសាអង់គ្លេសស្មៅ
      ពណ៌លឿង159 L/ha17 gpa0.39 gpk
      ពណ៌ក្រហម319 L/ha34 gpa0.78 gpk
      ពណ៌ត្នោត394 L/ha42 gpa0.96 gpk
      ពណ៌ប្រផេះ478 L/ha51 gpa1.17 gpk
      ពណ៌ស637 L/ha68 gpa1.56 gpk
      ពណ៌ខៀវ796 L/ha85 gpa1.95 gpk
      ពណ៌បៃតង1,190 L/ha127 gpa2.91 gpk
    2. បិទផ្នែកខាងឆ្វេង ហើយ​លៃតម្រូវ​ក្បាលមួលផ្លូវកាត់ផ្នែក (រូបភាព ) រហូតទាល់តែការអានសម្ពាធ​ស្ថិតនៅ​កម្រិត​ដែល​​បាន​​លៃ​តម្រូវ​កាលពីមុន (ជាទូទៅ 2.75 បារ)។

      Note: ភ្លើងសញ្ញាដែលមានលេខនៅលើក្បាលមួល និងម្ជុល​ផ្លូវកាត់ គឺ​សម្រាប់​តែ​ជា​សេចក្ដីយោង​ប៉ុណ្ណោះ។

      artpending
    3. បើកផ្នែកខាងឆ្វេង និងបិទផ្នែកខាងស្ដាំ។

    4. លៃតម្រូវក្បាលមួល​ផ្លូវកាត់ផ្នែកខាងស្ដាំ (រូបភាព ) រហូតទាល់តែការអានសម្ពាធ​ស្ថិតនៅ​កម្រិត​ដែល​​បាន​​លៃ​តម្រូវ​កាលពីមុន (ជាទូទៅ 2.75 បារ)។

    5. បើកផ្នែកខាងស្ដាំ និងបិទផ្នែកកណ្ដាល។

    6. លៃតម្រូវ​ក្បាលមួលផ្នែក​ផ្លូវកាត់កណ្ដាល (រូបភាព ) រហូតទាល់តែការអានសម្ពាធ​ស្ថិតនៅ​កម្រិត​ដែល​​បាន​​លៃ​តម្រូវ​កាលពីមុន (ជាទូទៅ 2.75 បារ)។

    7. បិទផ្នែកនីមួយៗ។

    8. បិទម៉ូទ័របូម។

      Note: ឥឡូវនេះ មាត្រសាស្រ្តគឺបញ្ចប់ហើយ។

    ការលៃតម្រូវ​វ៉ាល់​អង្រួន និង​វ៉ាល់​ផ្លូវកាត់​មេ

    ទីតាំងក្បាលមួលវ៉ាល់អង្រួនឆ្លងកាត់

    • វ៉ាល់​ផ្លូវកាត់​អង្រួន​ស្ថិតនៅក្នុង​ទីតាំងបើកចំហពេញលេញ ដូចបានបង្ហាញនៅក្នុង រូបភាព A។

    • វ៉ាល់​ផ្លូវកាត់​អង្រួន​ស្ថិតនៅក្នុង​ទីតាំងបិទជិត (0) ដូចបានបង្ហាញនៅក្នុង រូបភាព B។

    • វ៉ាល់​ផ្លូវកាត់​អង្រួន​ស្ថិតនៅក្នុង​ទីតាំងមធ្យម (ការលៃ​តម្រូវទាក់ទងទៅនឹង​នាឡិកាសម្ពាធសម្រាប់​ប្រព័ន្ធ​ម៉ាស៊ីនបាញ់ថ្នាំ) ដូចបានបង្ហាញនៅក្នុង រូបភាព C។

    artpending

    ការធ្វើមាត្រសាស្ត្រវ៉ាល់អង្រួនឆ្លងកាត់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    ប្រចាំឆ្នាំ
  • ការធ្វើមាត្រសាស្ត្រវ៉ាល់អង្រួនឆ្លងកាត់
  • Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។

    1. បំពេញ​ធុងបាញ់ថ្នាំដោយប្រើទឹកស្អាត។

    2. ផ្ទៀងផ្ទាត់ថា​វ៉ាល់​បញ្ជាអង្រួន គឺបើក។ ប្រសិនបើវាត្រូវ​បានលៃ​តម្រូវ សូមបើកវា​ឲ្យបានពេញលេញ​នៅក្នុងពេលនេះ។

    3. ដាក់ហ្វ្រាំងដៃ ហើយ​បញ្ឆេះ​ម៉ាស៊ីន។

    4. កំណត់ប្រដាប់ជ្រើសរើស​កម្រិត​ទៅ ដាច់លេខ។

    5. កំណត់​កុងតាក់​ម៉ាស៊ីនបូម​ទៅទីតាំង បើក ។

    6. ជានឈ្នាន់​ហ្គែរដើម្បីទទួលបានល្បឿនម៉ាស៊ីនអតិមរមា និងកំណត់ការចាក់សោវ៉ាល់បិទបើក។

    7. កំណត់វ៉ាល់ផ្នែក 3 ​ទៅទីតាំង បិទ ។

    8. កំណត់​កុងតាក់ផ្នែកមេទៅទីតាំង បើក ។

    9. កំណត់​សម្ពាធប្រព័ន្ធ​ទៅ អតិបរមា។

    10. ចុច​កុងតាក់​អង្រួន​ទៅ​ទីតាំង បិទ ហើយ​អាន​នាឡិកាសម្ពាធ។

      • ប្រសិនបើការអាននៅតែមានកម្រិត 6.9 បារ នោះវ៉ាល់ផ្លូវកាត់អង្រួនគឺត្រូវបានធ្វើមាត្រសាស្ត្រត្រឹមត្រូវ។

      • ប្រសិនបើ​នាឡិកាសម្ពាធ​អាន​ខុសៗគ្នា សូមបន្តទៅជំហានបន្ទាប់។

    11. លៃតម្រូវ​វ៉ាល់​ផ្លូវកាត់​អង្រួន (រូបភាព ) នៅលើ​ផ្នែកខាងក្រោយនៃ​វ៉ាល់អង្រួន​រហូតទាល់តែ​ការអានសម្ពាធ​នៅលើ​នាឡិកាស្ថិតនៅ​ 6.9 បារ។

      artpending
    12. ចុច​កុងតាក់​ម៉ូទ័របូមទៅទីតាំង បិទ ដាក់ដងសន្ទះបិទបើកខ្យល់ទៅ​ទីតាំង ការ៉ង់ទី ហើយ​មួលកុងតាក់​ដេបញ្ឆេះទៅ​ទីតាំង បិទ ។

    ការលៃតម្រូវវ៉ាល់មេផ្នែកឆ្លងកាត់

    Important: បើអាចធ្វើបាន ហាមប្រើទឹកដែល​ស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុង​ធុងបាញ់ថ្នាំ។

    Note: ការលៃតម្រូវ​វ៉ាល់​ផ្លូវកាត់​ផ្នែកមេកាត់​បន្ថយ ឬ​បង្កើន​បរិមាណ​នៃ​លំហូរ​ដែល​ត្រូវបានបញ្ជូនទៅក្បាល​បាញ់​អង្រួន​នៅក្នុង​ធុង​ នៅពេលដែល​កុងតាក់​ផ្នែកមេត្រូវ​បានកំណត់​ទៅ​ទីតាំង បិទ ។

    1. ចាក់បំពេញទឹកស្អាត ½ ក្នុង​ធុងម៉ាស៊ីនបាញ់ថ្នាំ។

    2. ផ្លាស់ទីគ្រឿងចក្រទៅកាន់ផ្ទៃចំហរាបស្មើ។

    3. ដាក់ហ្វ្រាំងដៃ។

    4. កំណត់ប្រដាប់ជ្រើសរើស​កម្រិតទៅទីតាំង ដាច់លេខ ។

    5. កំណត់​កុងតាក់​ម៉ាស៊ីនបូម​ទៅទីតាំង បើក ។

    6. កំណត់​កុងតាក់​អង្រួន​ទៅទីតាំង បើក ។

    7. កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ ។

    8. បង្កើនល្បឿនម៉ាស៊ីនអោយអស់ ហើយកំណត់ការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។

    9. លៃតម្រូវដៃទាញផ្លូវកាត់ផ្នែកមេដើម្បីគ្រប់គ្រងបរិមាណនៃការអង្រួន​ដែលកើតឡើងនៅក្នុងធុង (រូបភាព )។

    10. បន្ថយ​ល្បឿនសន្ទះបិទបើកខ្យល់​ទៅការ៉ង់ទី។

    11. កំណត់​កុងតាក់​អង្រួន និង​កុងតាក់​ម៉ូទ័របូមទៅទីតាំង បិទ ។

    12. ពន្លត់គ្រឿងចក្រ។

    កំណត់​ទីតាំង​ម៉ូទ័របូមបាញ់ថ្នាំ

    ម៉ាស៊ីនបូមបាញ់ទឹកស្ថិតនៅក្រោមកៅអី (រូបភាព )។

    artpending

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពក្នុងពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • ម្ចាស់​ឬ​អ្នកបញ្ជា​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

    • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ពាក់​ឧបករណ៍ការពារខ្លួន​សមស្របដូចដែល​បាន​ណែនាំ​នៅ​ក្នុង​សុវត្ថិភាព​គីមី។

    • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • ដុំដាក់អ្នកដំណើរនៅលើគ្រឿងចក្រ។

    • ប្រតិបត្តិការ​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ។ ជៀសវាងប្រហោង ឬ​គ្រោះថ្នាក់​កំបាំងនានា។

    • មុនពេល​អ្នក​បញ្ឆេះ​ម៉ាស៊ីន ត្រូវ​ធានាថា​អ្នក​ស្ថិតនៅក្នុង​ទីតាំងប្រតិបត្តិការ​ ប្រអប់លេខស្ថិតនៅទីតាំង ដាច់លេខ (លេខដៃ) ឬទីតាំង ចត (អូតូ), ហើយត្រូវដាក់ហ្វ្រាំងដៃ។

    • ត្រូវនៅអង្គុយជាប់ជានិច្ចនៅពេលគ្រឿងចក្រកំពុងមានចលនា។ ត្រូវដាក់ដៃទាំងពីរនៅលើចង្កូតនៅពេលណាដែលអាច និងរក្សាដៃ និងជើងរបស់អ្នកនៅក្នុងបន្ទប់អ្នកបញ្ជា។

    • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • មុនពេល​ថយក្រោយ សូមក្រឡេកមើលទៅក្រោយ ហើយ​ធានាថា​គ្មាននរណាម្នាក់​នៅពីក្រោយអ្នកទេ។ ថយក្រោយយឺតៗ។

    • ហាមបាញ់ថ្នាំ​នៅពេល​ដែល​មាន​មនុស្ស ជាពិសេស​កុមារ​ ឬសត្វចិញ្ចឹម​នៅក្បែរ។

    • ហាមប្រតិបត្តិការគ្រឿងចក្រ​នៅក្បែរ​កន្លែងទំលាក់ ស្នាមភ្លោះ ឬ​ទំនប់។ គ្រឿង​ចក្រ​អាច​នឹង​ក្រឡាប់​ភ្លាម ប្រសិនបើ​ធ្លាក់​កង់​ម្ខាង​ ឬ​ហើបកង់ម្ខាង​។

    • បន្ថយល្បឿន នៅពេល​ប្រតិបត្តិការ​នៅលើ​ដី​រដិបរដុប ដីមិនស្មើ និង​នៅក្បែរចិញ្ចើមផ្លូវ ប្រហោង និង​ការផ្លាស់ប្តូរ​ភ្លាម​ៗផ្សេងៗ​នៅក្នុងស្ថានភាពដី។ ទម្ងន់​អាច​នឹង​ប្រែប្រួល​ដែល​បង្ក​ឲ្យ​គ្រឿងចក្រ​បាត់បង់​ស្ថិរភាព។

    • ការផ្លាស់ប្តូរភ្លាមៗនៅក្នុងស្ថានភាពដីអាចធ្វើឲ្យដាច់ចលនាចង្កូត ដែលអាចបណ្តាលឲ្យរងរបួសប្រអប់​ដៃ និង​ដើមដៃបាន។ ក្តាប់ចង្កូតរលុងល្មមនៅជុំវិញបរិវេណ ហើយដាក់ដៃ​របស់អ្នក​ឲ្យ​នៅឆ្ងាយ​ពីកាំចង្កូត។

    • បញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ដាក់ហ្វ្រាំងដៃ ហើយ​ត្រួតពិនិត្យ​រកមើល​ការខូចខាត​ ក្រោយពីការ​ប៉ះ​ទង្គិច​នឹង​វត្ថុធាតុ ឬប្រសិនបើ​មាន​មានរំញ័រមិនធម្មតានៅក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តប្រតិបត្តិការ។

    • បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលធ្វើការបត់ និងផ្លូវកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។

    • ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការ​គ្រឿងចក្រ​នៅផ្ទៃសើម នៅក្នុងស្ថានភាពអាកាសធាតុមិនល្អ នៅក្នុង​ល្បឿនលឿន ឬ​ជាមួយនឹងបន្ទុកពេញ។ ពេលវេលា និងចម្ងាយបញ្ឈប់កើនឡើងនៅក្នុងលក្ខខណ្ឌទាំងនេះ។

    • ហាមប៉ះម៉ាស៊ីន ឬ​បំពង់ស៊ីម៉ាំងខណៈពេលដែល​ម៉ាស៊ីន​កំពុង​ដំណើរការ ឬ​ក្រោយពេលដែល​ម៉ាស៊ីន​ត្រូវ​បាន​ពន្លត់​ភ្លាម​ៗ​។ តំបន់ទាំងនេះ​អាចនឹងក្ដៅល្មមដែល​បណ្ដាលឲ្យរលាកបាន។

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ដាក់លេខទៅ​ទីតាំង​ ដាច់លេខ (លេខដៃ) ឬ​ទីតាំង ចត (លេខអូតូ)។

      • ពន្លត់​ម៉ូទ័រប៉ូមបាញ់ថ្នាំ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

    • កុំដំណើរការម៉ាស៊ីននៅតំបន់ដែលមានផ្សែងឧស្ម័នហ៊ុំព័ទ្ធ។

    • ហាមបញ្ជាគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    • ប្រើគ្រឿងបន្ទាប់បន្សំ និងគ្រឿងភ្ជាប់ដែលបានអនុម័តដោយ Toro តែប៉ុណ្ណោះ។

    សុវត្ថិភាពនៃប្រព័ន្ធការពារការក្រឡាប់ (ROPS)

    Note: សម្រាប់គ្រឿងចក្រនីមួយៗដែលមាននៅក្នុង សៀវភៅណែនាំអ្នកបញ្ជា, គម្របត្រូវបានដំឡើងដោយ Toro គឺជា ROPS។

    • ហាម ដក ROPS ចេញពីគ្រឿងចក្រ។

    • ត្រូវពាក់ខ្សែក្រវាត់កៅអី ហើយត្រូវធានាថាអ្នកអាចដោះវាយ៉ាងលឿនក្នុង​ពេលមានគ្រោះអាសន្ន។ ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។

    • ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយហាមប៉ះពាល់ពួកវា។

    • រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាព​ដំណើរការ​ប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបាន​ហ្មត់ចត់ជា​ប្រចាំក្រែងមានការខូច និងចាប់ខ្ចៅ​ប៊ូឡុងឲ្យតឹង។

    • ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។

    • ត្រូវប្ដូរថ្មីនូវគ្រឿង ROPS ដែលខូចចេញ។ ហាមជួសជុល ឬកែគ្រឿងនោះ។

    សុវត្ថិភាពនៅទីជម្រាល

    ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់ប្រតិបត្តិការនៅទីជម្រាលដោយមានសុវត្ថិភាព។ ការប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

    • ពិនិត្យមើលឡើងវិញនូវ​សេចក្ដីណែនាំអំពី​ជម្រាលដែ​លមានរាយនៅខាងក្រោមសម្រាប់​ការប្រតិបត្តិការគ្រឿង​ចក្រ​នៅ​លើ​ទី​ជម្រាល និង​ដើម្បី​កំណត់​ថាតើ អ្នក​អាច​ប្រតិបត្តិការ​គ្រឿងចក្រ​នៅក្នុង​ស្ថានភាពនៅថ្ងៃនោះ និង​នៅទីតាំងការងារ​នោះ​បាន​ដែរ​​ឬ​អត់​។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះប្រតិបត្តិការ​គ្រឿងចក្រ​លើទីជម្រាលបាន។

    • កំណត់ថាតើ ទីជម្រាល​មានសុវត្ថិភាព​សម្រាប់ការប្រតិបត្តិការគ្រឿងចក្រដែរឬអត់ រួមទាំង​ការអង្កេតទីតាំង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ធ្វើដំណើរឡើង និងចុះនៅលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ ប្រសិនបើអ្នក​ត្រូវតែ​បត់គ្រឿងចក្រចុះទួល សូម​បត់វាដោយយឺតៗ និង​សន្សឹមៗ ប្រសិនបើអាចធ្វើបាន។ ប្រុងប្រយ័ត្ននៅពេល​អ្នកបើកគ្រឿងចក្រថយក្រោយ។

    • ហាមប្រតិបត្តិការ​គ្រឿងចក្រ​នៅពេល​អ្នក​មិនច្បាស់​អំពីទំនាញ ចង្កូត ឬ​ស្ថិរភាព។

    • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់អាចលាក់ការរាំងស្ទះ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

    • ត្រូវដឹងថា ការប្រតិបត្តិការ​គ្រឿងចក្រ​នៅលើ​ផ្នៃសើម ផ្លូវកាត់​ជម្រាល ឬ​ចុះទួល​អាចនឹង​បណ្ដាល​ឲ្យគ្រឿងចក្រ​បាត់បង់​ទំនាញ។ ការបាត់បង់​ទំនាញ​របស់កង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។

    • ប្រើការប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ ប្រសិនបើកង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

    • ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការ​គ្រឿងដែល​មានគ្រឿងភ្ជាប់ ដោយសារតែគ្រឿងភ្ជាប់​ទាំងនោះ​អាចនឹង​ប៉ះពាល់​ដល់​​ស្ថិរភាព​របស់​គ្រឿងចក្របាន។

    • ប្រសិនបើ​ម៉ាស៊ីនរលត់ ឬ​អ្នក​ចាប់ផ្ដើម​បាត់បង់​សន្ទុះកម្លាំងជម្រុញ​ខណៈពេល​ឡើងទួល សូមចាប់ហ្វ្រាំងសន្សឹមៗ និង​ត្រឡប់​ចុះ​ក្រោមដោយត្រង់យឺតៗពីលើទួល។​

    • ត្រូវរក្សាប្រអប់លេខនៅក្នុង​កាដាក់លេខជានិច្ច (ប្រសិនបើអាចធ្វើបាន) នៅពេល​អ្នក​បើកគ្រឿងចក្រ​ចុះជម្រាល។

    • ហាមចតគ្រឿងចក្រនៅលើកន្លែងជម្រាលចុះ។

    • ទម្ងន់របស់​សម្ភារនៅក្នុង​ធុង​ អាច​ផ្លាស់ប្ដូរ​ការគ្រប់គ្រង​នៃ​គ្រឿងចក្របាន។ ដើម្បីជៀសវាងការ​បាត់បង់ការបញ្ជា និង​ការរងរបួសរាងកាយ សូមអនុវត្ត​គោលការណ៍ណែនាំទាំងនេះ៖

      • នៅពេល​ប្រតិបត្តិការ​ដោយមានបន្ទុកធ្ងន់ សូមបន្ថយល្បឿនរបស់​អ្នក ហើយ​ទុកឲ្យមានចម្ងាយចាប់ហ្វ្រាំងគ្រប់គ្រាន់។ ហាមចាប់ហ្រ្វាំងភ្លាមៗ។ ប្រើការប្រុងប្រយ័ត្នបន្ថែមនៅលើទីជម្រាល។

      • បន្ទុករាវផ្លាស់ប្តូរ ជាពិសេសនៅពេលកាច់ចង្កូត ការឡើង ឬការចុះជម្រាល ការផ្លាស់ប្ដូរល្បឿនភ្លាមៗ ឬ​ក៏នៅពេល​បើកបរ​នៅ​លើផ្ទៃរដិបរដុប។ ការផ្លាស់ប្ដូរបន្ទុកអាច​ធ្វើឲ្យគ្រឿងចក្រ​ក្រឡាប់​បាន។

    ដង្កៀបចាប់វិទ្យុ

    ប្រើដង្កៀបចាប់វិទ្យុដើម្បីទុកវិទ្យុដៃខណៈពេលអ្នកកំពុងបើកបរគ្រឿងចក្រ (រូបភាព )។

    artpending

    ការបញ្ជាគ្រឿងចក្រ

    ការបញ្ឆេះម៉ាស៊ីន

    1. អង្គុយនៅក្នុងកៅអីប្រតិបត្តិករ ស៊កកូនសោចូលទៅក្នុងកុងតាក់​ដេបញ្ឆេះ ហើយមួលកូនសោតាមទិសទ្រនិចនាឡិកាទៅទីតាំង បើក ។

    2. ជាន់ឈ្នាន់ ហើយរំកិលប្រដាប់ជ្រើសរើស​កម្រិត​ទៅទីតាំង ដាច់លេខ ។

    3. ត្រូវធានាថា​កុងតាក់​ម៉ូទ័របូមស្ថិតនៅក្នុងទីតាំង បិទ ។

    4. ប្រសិនបើម៉ាស៊ីនចុះត្រជាក់ សូមទាញក្បាលមួលអ៊ែរឡើង។

      Important: កុំប្រើសន្ទះអ៊ែរបើម៉ាស៊ីននៅក្ដៅ។

    5. មួលកូនសោទៅទីតាំង ចាប់ផ្ដើម រហូតដល់ម៉ាស៊ីនឆេះដំណើរការ។

      Important: កុំទុកកូនសោនៅក្នុងទីតាំង ចាប់ផ្ដើម រយៈពេលលើសពី 10 នាទី។ ប្រសិនបើម៉ាស៊ីនមិនបានឆេះបន្ទាប់ពី 10 វិនាទី រង់ចាំ 1 នាទីមុនពេលព្យាយាមម្ដងទៀត។ ហាមរុញ ឬសណ្ដោងម៉ាស៊ីនបាញ់ថ្នាំដើម្បីបញ្ឆេះម៉ាស៊ីន។

    6. នៅពេលម៉ាស៊ីនឆេះ សង្កត់ក្បាលមួលអ៊ែរយឺតៗ។

    ការបើកបរគ្រឿងចក្រ

    1. លែងហ្វ្រាំងដៃ។

    2. ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់។

    3. រុញចង្កឹះលេខចូលទៅលេខមួយ។

    4. បន្ធូរឈ្នាន់អំប្រាយ៉ាយឺតៗ ខណៈពេលជាន់ហ្គែរ។

    5. នៅពេលគ្រឿងចក្រមានល្បឿនគ្រប់គ្រាន់ហើយ ដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ ជាន់ឈ្នាន់អំប្រាយ៉ា​ឲ្យកប់ រុញចង្កឹះលេខទៅលេខបន្ទាប់ ហើយបន្ធូរឈ្នាន់​អាំប្រាយ៉ា ខណៈពេលជាន់ឈ្នាន់ហ្គែរ។ អនុវត្តទម្រង់ការដដែលឡើងវិញ រហូតទទួល​បាន​ល្បឿន​ដែលចង់បាន។

      Important: តែងតែបញ្ឈប់គ្រឿងចក្រមុនពេលប្ដូរពីលេខទៅមុខ មកលេខអាយ៉ែថយក្រោយ ឬពីអាយ៉ែថយក្រោយមកលេខទៅមុខ។

      Note: ជៀសវាងការការ៉ង់ទីចោលរយៈពេលយូរ។

      ប្រើតារាងខាងក្រោម ដើម្បីកំណត់ពីល្បឿនលើដីរបស់គ្រឿងចក្រទទេ ក្នុងល្បឿន 3,400 rpm ។

      ហ្គែរសមាមាត្រល្បឿន (km/h)ល្បឿន (mph)
      166.4:15.63.5
      238.1:19.86.1
      319.6:119.211.9
      R80.7:14.72.9

      Note: ទុកអោយកុងតាក់បញ្ឆេះនៅក្នុងទីតាំង បើក ក្នុងរយៈពេលយូរដោយមិនបាច់ដំណើរការម៉ាស៊ីននឹងធ្វើអោយអស់ថ្ម។

      Important: ហាមរុញ ឬសណ្ដោងគ្រឿងចក្រដើម្បីបញ្ឆេះ។ វាអាចបណ្ដាលឱ្យមានការខូចខាតដល់ខ្សែរុញបញ្ជូន។

    ការកំណត់ការចាក់សោវ៉ាល់បិទបើក

    Note: អ្នកត្រូវតែដាក់ហ្វ្រាំងដៃ និងម៉ាស៊ីនបូមបាញ់ទឹកបើក និងប្រដាប់ជ្រើសរើស​កម្រិត​នៅក្នុងទីតាំង ដាច់លេខ ដើម្បីកំណត់ការចាក់សោវ៉ាល់បិទបើក។

    1. ជាន់លើឈ្នាន់​ហ្គែរដើម្បីទទួលល្បឿនម៉ាស៊ីនដែលចង់បាន (rpm)។

    2. បិទបើកកុងតាក់ការចាក់សោវ៉ាល់បិទបើកនៅលើផ្ទាំងបញ្ជាទៅទីតាំង បើក ។

    3. ដើម្បីដោះការចាក់សោវ៉ាល់បិទបើក បិទបើកកុងតាក់ទៅទីតាំង បិទ ឬចុចហ្វ្រាំង ឬឈ្នាន់អំប្រាយ៉ា។

    ការកំណត់ការចាក់សោល្បឿន

    Note: មុនការកំណត់ការចាក់សោល្បឿន អ្នកត្រូវតែអង្គុយក្នុងកៅអីអ្នកបញ្ជាដោយដោះហ្វ្រាំង បើកម៉ាស៊ីនបូម និងដាក់លេខប្រដាប់ជ្រើសរើស​កម្រិត។

    1. ជាន់លើឈ្នាន់​ហ្គែរដើម្បីទទួលល្បឿនម៉ាស៊ីនដែលចង់បាន។

    2. បិទបើកកុងតាក់ការចាក់សោល្បឿន នៅលើផ្ទាំងបញ្ជាទៅទីតាំង បើក ។

    3. ដើម្បីដោះការចាក់សោល្បឿន បិទបើកកុងតាក់ទៅទីតាំង បិទ ឬចុចហ្វ្រាំង ឬឈ្នាន់អំប្រាយ៉ា។

    ការពន្លត់ម៉ាស៊ីន

    1. ជាន់អំប្រាយ៉ា និងជាន់ហ្វ្រាំងបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។

    2. ទាញដងហ្វ្រាំងដៃឡើង និងត្រឡប់ទៅកំណត់វា។

    3. រំកិលប្រដាប់ជ្រើសរើស​កម្រិត​ចេញផុតពីហ្គែរក្នុងទីតាំង ដាច់លេខ ។

    4. កាច់កូនសោបញ្ឆេះទៅទីតាំង ឈប់ ។

    5. ដោះសោចេញពីកុងតាក់ដើម្បីបង្ការការបញ្ឆេះដោយចៃដន្យ។

    ការប្រើប្រាស់សោឌីហ្វ្រង់ស្យែល

    សោឌីហ្វ្រង់ស្យែលបង្កើនសណ្ដោងរបស់ម៉ាស៊ីនបាញ់ថ្នាំដោយការចាក់សោកង់ក្រោយ ដើម្បីកុំឱ្យកង់វិលខ្លាំងពេក។ ការធ្វើបែបនេះអាចជួយបាននៅពេលអ្នកមានបន្ទុកធ្ងន់ដើម្បីដឹកនៅលើតំបន់ដែលមានស្មៅសើម ឬ រអិល ការឡើងទីទួល និងនៅលើផ្ទៃដែលមានដីខ្សាច់។ ទោះបីជាយ៉ាងណាក៏ដោយ វាមានសារសំខាន់ក្នុងការចងចាំថា ទំនាញបន្ថែមនេះគឺសម្រាប់តែការប្រើប្រាស់ដែលមានកំណត់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ការប្រើប្រាស់របស់វាមិនប្ដូរប្រតិបត្ដិការមានសុវត្ថិភាពនោះទេ បានពិភាក្សារួចហើយទាក់ទងនឹងភ្នំជម្រាល និងបន្ទុកធ្ងន់ៗ។

    សោឌីហ្វ្រង់ស្យែលបណ្ដាលឱ្យកង់ខាងក្រោយបត់នៅក្នុងល្បឿនដូចគ្នា។ នៅពេលប្រើសោឌីហ្វ្រង់ស្យែល សមត្ថភាពក្នុងការកាច់​ចង្កូតខ្លាំងរបស់អ្នកត្រូវបានកាត់បន្ថយ ហើយសំបកកង់អាចនឹងធ្វើឱ្យមានស្នាមអូសកង់។ ប្រើសោឌីហ្វ្រង់ស្យែលតែនៅពេលត្រូវការ នៅក្នុងល្បឿនយឺត និងនៅពេលលេខទីមួយ ឬទីពីរតែប៉ុណ្ណោះ។

    ការព្រមាន

    ការក្រឡាប់ ឬការរមៀលម៉ាស៊ីនបាញ់ថ្នាំ ​នៅលើទួលនឹងបណ្ដាលឱ្យមានការរងរបួសធ្ងន់ធ្ងរ។

    • ការកកិតបន្ថែមដោយសារសោឌីហ្វេរ៉ង់ស្យែល អាចគ្រប់គ្រាន់ក្នុងការធ្វើឱ្យអ្នកស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បានដូចជា ការឡើងចំណោតដែលចោតខ្លាំងពេករហូតមិនអាចបត់បាន។ ត្រូវប្រុងប្រយ័ត្នបន្ថែម នៅពេលប្រតិបត្តិការដោយប្រើសោឌីហ្វេរ៉ង់ស្យែល ជាពិសេសនៅលើទី​ជម្រាលដែលចោតខ្លាំង។

    • ប្រសិនបើសោឌីហ្វ្រង់ស្យែលបើកនៅពេលកាច់ចង្កូតខ្លាំងនៅក្នុងល្បឿនលឿន ហើយកង់ផ្នែកខាងក្រោយហើបផុតពីដី នោះវាអាចនឹងបាត់បង់ការគ្រប់គ្រងដែលអាចបណ្ដាលឱ្យម៉ាស៊ីនបាញ់ថ្នាំ អិលបាន។ ប្រើសោឌីហ្វ្រង់ស្យែលតែពេលក្នុងល្បឿនយឺតប៉ុណ្ណោះ។

    ការប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំ

    ដើម្បី​ប្រតិបត្តិការ​ម៉ាស៊ីនបាញ់ថ្នាំ ​Multi Pro ដំបូង​សូមបំពេញ​ធុងបាញ់ថ្នាំ បន្ទាប់មកបាញ់សូលុយស្យុងទៅតំបន់​ការងារ ហើយ​ជាចុងក្រោយសម្អាតធុង។ បំពេញជំហានទាំង 3 នៃជំហានទាំងនេះតាមលំដាប់លំដោយដើម្បីចៀសវាងធ្វើឱ្យខូចម៉ាស៊ីនបាញ់ថ្នាំ។ ឧទាហរណ៍ ហាមលាយ និង​បន្ថែម​សារធាតុគីមី​នៅក្នុង​ធុងបាញ់ថ្នាំនៅពេលយប់ ហើយបន្ទាប់មក​បាញ់ថ្នាំ​នៅពេលព្រឹក។ នេះនឹងនាំឱ្យមានការបំបែកសារធាតុគីមីនិងការខូចខាតដែលអាចកើតមានចំពោះសមាសធាតុម៉ាស៊ីនបាញ់ថ្នាំ។

    ការប្រុងប្រយ័ត្ន

    សារធាតុ​គីមី​គឺ​មាន​គ្រោះថ្នាក់ ហើយ​អាច​បណ្ដាល​ឲ្យមាន​របួស​ផ្ទាល់​ខ្លួន។

    • សូមអានការណែនាំនៅលើ​ស្លាកសារធាតុគីមី មុនពេល​ប្រើប្រាស់​សារធាតុគីមី ហើយ​ធ្វើតាមការណែនាំ និងការប្រុង​ប្រយ័ត្ន​​ជា​មុន​​របស់ក្រុមហ៊ុន​ផលិត​ទាំង​អស់។

    • រក្សា​សារធាតុ​គីមី​នៅ​ឲ្យឆ្ងាយ​ពី​ស្បែក​របស់​អ្នក។ ប្រសិនបើ​មានការប៉ះពាល់​នឹង​សារធាតុ​គីមី ត្រូវ​លាងសម្អាត​កន្លែង​ដែលប៉ះពាល់​ដោយ​ប្រើ​សាប៊ូ និង​ទឹកស្អាត។

    • ពាក់​វែនតា​សុវត្ថិភាព និង​ឧបករណ៍ការពារខ្លួន​ផ្សេង​ទៀត​ដែលបាន​ណែនាំ​ដោយ​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី។

    ម៉ាស៊ីនបាញ់ថ្នាំ Multi Pro ត្រូវបានរចនាឡើងជាពិសេសឲ្យមាន​ភាពធន់​ខ្ពស់ ដើម្បីផ្តល់ឲ្យវានូវអាយុកាលនៃ​ម៉ាស៊ីន​បាញ់ថ្នាំ​រយៈពេល​វែង​។ សមា្ភរផ្សេងៗគ្នាត្រូវបានជ្រើសរើសសម្រាប់ហេតុផលជាក់លាក់​​នៅ​កន្លែងផ្សេងៗគ្នានៅលើម៉ាស៊ីនបាញ់ថ្នាំរបស់​អ្នកដើម្បី​បំពេញ​តាម​គោលដៅនេះ។ គួរឲ្យសោកស្ដាយ មិនមានសម្ភារតែមួយដែល​ល្អឥតខ្ចោះសម្រាប់​ការអនុវត្តដែលអាចមើលឃើញទុកជាមុនបានទាំងអស់​ទេ​។

    សារធាតុគីមីមួយ​ចំនួនមានលក្ខណៈឈ្លានពានជាងសារធាតុគីមីផ្សេងៗ ហើយសារធាតុគីមីនីមួយៗធ្វើអន្តរកម្មខុសៗ​គ្នាជា​មួយ​នឹ​ងសម្ភារ​ផ្សេងៗ។ ភាពកកមួយចំនួន (ឧទាហរណ៍ ថ្នាំម្សៅ ធ្យូង) មាន​លក្ខណៈ​ធ្វើឲ្យសឹកកាន់តែច្រើន និង​នាំឲ្យ​មាន​អត្រាសំណឹកខ្ពស់ជាងធម្មតា​។ ប្រសិនបើមានសារធាតុគីមីមាននៅក្នុងរូបមន្តដែលផ្តល់នូវការបង្កើនអាយុកាលដល់ម៉ាស៊ីនបាញ់ថ្នាំ សូមប្រើរូបមន្ត​ជំនួស​នេះវិញ​។

    សូមចងចាំជានិច្ចថា ត្រូវសម្អាតម៉ាស៊ីនបាញ់​ថ្នាំរបស់អ្នកឲ្យ​បាន​ហ្មត់​ចត់ ក្រោយពីការអនុវត្តទាំងអស់។ នេះនឹងធ្វើបានច្រើនបំផុតដើម្បីធានាថាម៉ាស៊ីនបាញ់ថ្នាំរបស់អ្នកមានអាយុកាលយូរនិងគ្មានបញ្ហា។

    ការបាញ់ថ្នាំ

    Important: ដើម្បី​ធានាបានថា​ សូលុយស្យុង​របស់​អ្នក​នៅតែរក្សា​ការលាយបានល្អ សូមប្រើ​មុខងារអង្រួន​នៅពេល​ណាដែល​អ្នក​មាន​សូលុយស្យុង​នៅក្នុង​ធុង។ សម្រាប់ការអង្រួនដើម្បីដំណើរការ អ្នកត្រូវតែបើកម៉ាស៊ីនបូម និងម៉ាស៊ីនដំណើរការពីលើល្បឿនការ៉ង់ទី។ ប្រសិនបើអ្នកបញ្ឈប់គ្រឿងចក្រ ហើយត្រូវការការអង្រួន សូមដាក់ហ្វ្រាំងដៃ បើកម៉ាស៊ីនបូម ជាន់ឈ្នាន់​ហ្គែរទៅជាន់បាត និងប្ដូរការចាក់សោវ៉ាល់បិទបើកទៅទីតាំង បើក ។

    1. បន្ទាបផ្នែកទៅក្នុងទីតាំង។

    2. កំណត់​កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ។

    3. កំណត់​កុងតាក់​ផ្នែកមេទៅទីតាំង បិទ កំណត់​កុងតាក់ផ្នែកទាំង 2 ទៅ​ទីតាំង បើក ។

    4. បើកបរទៅទីតាំងដែលអ្នកគ្រោងបាញ់ថ្នាំ។

    5. កំណត់​កុងតាក់​ផ្នែកមេទៅទីតាំង​ បើក ដើម្បីចាប់ផ្ដើមបាញ់ថ្នាំ។

      Note: InfoCenter បង្ហាញផ្នែកដោយបើកការបាញ់ថ្នាំ។

      Note: នៅពេលធុង​ជិតអស់ ការអង្រួន​អាចនឹងបណ្ដាលឲ្យមាន​ពពុះ​នៅក្នុង​ធុង។ ដើម្បីបង្ការការឡើងពពុះនេះ​ សូមបិទវ៉ាល់អង្រួន។ ជាជម្រើស អ្នកអាចប្រើថ្នាំប្រឆាំងនឹងការឡើងពពុះនៅក្នុងធុងបាន។

    6. ប្រើកុងតាក់វាយតម្លៃដើម្បីកែសំរួលនិងកំណត់គោលដៅ។

    7. នៅពេលបានបញ្ចប់ការបាញ់ថ្នាំ កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ ដើម្បីបិទផ្នែកទាំងអស់ បន្ទាប់មកកំណត់កុតាក់តាក់ម៉ាស៊ីនបូមទៅទីតាំង បិទ ។

    ការកំណត់ទីតាំងផ្នែកបាញ់ថ្នាំ

    កុងតាក់លើកផ្នែកដងនៅលើផ្ទាំងបញ្ជាម៉ាស៊ីនបាញ់ថ្នាំអនុញ្ញាតឲ្យអ្នកផ្លាស់ទីផ្នែក​បាញ់ថ្នាំខាងក្រៅរវាងទីតាំងដឹកជញ្ជូន និងទីតាំងបាញ់ថ្នាំដោយមិនបាច់ចាកចេញពី​កន្លែងអង្គុយរបស់ប្រតិបត្តិករ។ នៅពេលណាដែលអាចធ្វើទៅបាន សូម​បញ្ឈប់​គ្រឿងចក្រ​មុនពេល​ផ្លាស់ប្ដូរ​ទីតាំង​ផ្នែកបាញ់ថ្នាំ។

    ការបន្ទាបផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីបន្ទាបផ្នែកខាងក្រៅ។

      Note: រង់ចាំរហូតទាល់តែផ្នែកបាញ់ថ្នាំខាងក្រៅឈានដល់ទីតាំងបាញ់ថ្នាំពង្រីកពេញ។

    ការលើកឡើងនូវផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកបាញ់ថ្នាំខាងក្រៅ រហូតទាល់តែផ្នែក​ទាំងនេះបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់​ដឹកជញ្ជូនប្រើដង​ដែលបង្កើតទីតាំង​ដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុង។

      Important: ដោះកុងតាក់លើកផ្នែកដង នៅពេលផ្នែកបាញ់ថ្នាំខាងក្រៅបានឈានដល់ទីតាំងដែល​ចង់បាន។ ការដំណើរការគ្រឿង​សកម្ម​ជំរុញប្រឆាំងនឹងការបញ្ឈប់បែបមេកានិចអាចនឹងធ្វើឲ្យខូច​ខាតស៊ីឡាំងលើក និង/ឬសមាសធាតុអ៊ីដ្រូលិកផ្សេងទៀត។

      artpending

    Important: ដើម្បីបង្ការការខូចខាតចំពោះស៊ីឡាំងលើក ត្រូវប្រាកដថាគ្រឿងសកម្មជំរុញត្រូវបាន​ត្រឡប់មកវិញទាំងស្រុងមុនពេលដឹកជញ្ជូនគ្រឿងចក្រ។

    ការប្រើប្រាស់បូមរឺស្ស័រដឹកជញ្ជូនប្រើដង

    ម៉ាស៊ីនបាញ់ថ្នាំត្រូវបានបំពាក់មកជាមួយបូមរឺស្ស័រដឹកជញ្ជូនប្រើដងដែលមានមុខងារ​សុវត្ថិភាពពិសេស។ ក្នុងករណីដែលផ្នែកបាញ់ថ្នាំប៉ះនឹងវត្ថុដែលមានក្បាលទាបដោយអចេតនា ខណៈពេលនៅក្នុងទីតាំងដឹកជញ្ជូន អ្នកអាចរុញផ្នែក​បាញ់ថ្នាំ​ចេញ​ពីបូមរឺស្ស័រ​ដឹកជញ្ជូន។ ប្រសិនបើរឿងនេះកើតឡើង នោះផ្នែកបាញ់ថ្នាំនឹងមកជាប់ក្នុងទីតាំងផ្ដេកដែលនៅ​ជិតនឹងផ្នែកខាងក្រោយរបស់គ្រឿងចក្រ។ ខណៈពេលដែលចលនានេះនឹងមិនធ្វើឲ្យផ្នែកបាញ់ថ្នាំខូចខាត ផ្នែកទាំងនេះគួរតែត្រូវ​បានកំណត់ទីតាំងភ្លាមៗទៅក្នុងបូមរឺស្ស័រដឹកជញ្ជូន។

    Important: ផ្នែកបាញ់ថ្នាំអាចខូចខាតដោយការដឹកជញ្ជូនផ្នែកទាំងនេះក្នុងទីតាំងក្រៅពីទីតាំងដឹក​ជញ្ជូនរាង “X” ដោយការប្រើប្រាស់បូមរឺស្ស័រ​ដឹក​ជញ្ជូន​ប្រើ​ដង។

    ដើម្បីដាក់ផ្នែកបាញ់ថ្នាំខាងក្រៅត្រឡប់ទៅក្នុងបូមរឺស្ស័រដឹកជញ្ជូនវិញ សូមបន្ទាបផ្នែក​បាញ់ថ្នាំទៅទីតាំងបាញ់ថ្នាំ ហើយបន្ទាប់មក លើកផ្នែកបាញ់ថ្នាំត្រឡប់ទៅទីតាំងដឹក​ជញ្ជូនវិញ។ ធ្វើឲ្យប្រាកដថាស៊ីឡាំងលើកត្រូវបានត្រឡប់ទាំងស្រុង ដើម្បីបង្ការការធ្វើឲ្យខ្សែ​គ្រឿង​សកម្ម​ជំរុញខូចខាត។

    ដំបូន្មានអំពីការបាញ់ថ្នាំ

    • ហាមបាញ់ត្រួតគ្នាលើកន្លែងដែលអ្នកបានបាញ់ថ្នាំពីមុនរួចហើយ។

    • ពិនិត្យមើលក្បាលបាញ់ដែលត្រូវបានញាត់ឆ្នុក។ ប្ដូររាល់ក្បាលបាញ់ដែលដាច់រហែក ឬខូចខាតចេញ។

    • ប្រើប្រាស់កុងតាក់ផ្នែកមេដើម្បីបញ្ឈប់លំហូរបាញ់ថ្នាំមុនពេលបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។ នៅពេលវាបញ្ឈប់ សូមប្រើប្រាស់ការគ្រប់គ្រងអ៊ែររបស់ម៉ាស៊ីនដើម្បីពន្យារ​ល្បឿនម៉ាស៊ីន ដើម្បីឲ្យការអង្រួនបន្តដំណើរការ។

    • អ្នកនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ នៅពេលដែលអ្នកបើកផ្នែកបាញ់ថ្នាំ។

    ការ​ដោះ​លាងការ​​ស្ទះក្បាលបាញ់

    ប្រសិនបើក្បាលបាញ់ស្ទះនៅពេលដែលអ្នកកំពុងបាញ់ថ្នាំ សូមសម្អាតក្បាលបាញ់ដូច​ខាងក្រោម៖

    1. បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។

    2. កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ហើយ​បន្ទាប់មក​កំណត់​កុងតាក់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំទៅ​ទីតាំង បិទ ។

    3. ដកក្បាលបាញ់ដែលស្ទះចេញ ហើយសម្អាតវាដោយប្រើដបបាញ់ទឹក និង​ច្រាស​ដុស​ធ្មេញ។

    4. ដំឡើងក្បាលបាញ់។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ដាក់លេខទៅ​ទីតាំង​ ដាច់លេខ (លេខដៃ) ឬ​ទីតាំង ចត (លេខអូតូ)។

      • ពន្លត់​ម៉ូទ័រប៉ូមបាញ់ថ្នាំ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • បន្ទាប់ពីបញ្ចប់ការប្រើប្រាស់គ្រឿងចក្រពេញមួយថ្ងៃហើយ ត្រូវលាងសម្អាតសារធាតុគីមីទាំងអស់ដែលនៅសល់ចេញពីផ្នែកខាងក្រៅនៃគ្រឿងចក្រ និងធានាថាប្រព័ន្ធត្រូវបានគេបន្សាប និងលាងជម្រះបីដងយោងតាមការណែនាំពីក្រុមហ៊ុនផលិតសារធាតុគីមី ហើយវ៉ាល់ទាំងអស់ត្រូវបង្វិល 3 ដង សូមមើលសុវត្ថិភាពសារធាតុគីមី។

    • ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។

    • ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬភ្លើង​នាំផ្លូវ ដូចជានៅលើឧបករណ៍កម្ដៅទឹក ឬគ្រឿងអគ្គិសនីផ្សេងទៀត។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។

    • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

    ការសម្អាតម៉ាស៊ីនបាញ់ថ្នាំ

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    ការសម្អាតប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ

    ការបង្ហូរធុង

    1. បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. រកមើលទីតាំងវ៉ាល់បង្ហូរធុងនៅខាងឆ្វេងដៃនៃគ្រឿងចក្រ ទៅខាងមុខនៃធុងប្រេង (រូបភាព )។

      artpending
    3. លើកវ៉ាល់ឡើង ហើយរូកិលវាចូលក្នុងរហូតដល់ប៊ូឡុងចាប់នៃវ៉ាល់សម្អាតរន្ធនៅក្នុងក្រចាប់វ៉ាល់បង្ហូរ ហើយរំកិលវ៉ាល់ថយក្រោយ (រូបភាព )។

    4. តម្រឹមចុងវ៉ាល់ជាមួយកំប៉ុងបង្ហូរ ហើយបង្វិលគ្រាប់វ៉ាល់ច្រាសទ្រនិចនាឡិកាដើម្បីទៅកាន់ទីតាំងបើក (រូបភាព )។

    5. នៅពេលធុងត្រូវបានបង្ហូរចប់សព្វគ្រប់ហើយ សូមបង្វិលគ្រាប់វ៉ាល់បង្ហូរទៅទីតាំងបិទ ហើយដំឡើងវ៉ាល់លើក្រចាប់វ៉ាល់បង្ហូរ (រូបភាព )។

      Important: ការបោះចោលសំណល់គីមីនៅក្នងធុងម៉ាស៊ីនបាញ់ថ្នាំ ដោយយោងទៅតាមក្រមក្នុងមូលដ្ឋាន និងសេចក្ដី​ណែនាំរបស់រោងចក្រផលិតវត្ថុធាតុ។

    ការសម្អាតសមាសធាតុខាងក្នុងម៉ាស៊ីនបាញ់ថ្នាំ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតម៉ាស៊ីនបាញ់ថ្នាំ។ អំឡុងទម្រង់ការលាងសម្អាត សូមបង្កើនល្បឿនម៉ូទ័របូមដើម្បីបើកវ៉ាល់បន្ធូរ វ៉ាល់បន្សុទ្ធ​ និងទុយោសារធាតុរាវនៅសល់។
  • Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេល​សម្អាតម៉ាស៊ីនបាញ់ថ្នាំ។

    Important: អ្នកត្រូវតែបង្ហូរ និងចុចទឹកម៉ាស៊ីនបាញ់ថ្នាំជានិច្ច រួមទាំងរាល់ការដំឡើងគ្រឿងបន្សំរបស់ប្រព័ន្ធបាញ់ថ្នាំភ្លាមបន្ទាប់ពីប្រើម្ដងៗ។ ការខកខានចុចទឹក និងសម្អាតម៉ាស៊ីនបាញ់ថ្នាំអាចនាំអោយកាកសំណល់គីមីឡើងរឹងស្ងួត និងធ្វើអោយស្ទះក្នុងទុយោ តម្រង វ៉ាល់ តួក្បាលមួល ម៉ាស៊ីនបូម និងសមាសធាតុផ្សេងៗទៀត។

    ប្រើប្រាស់កញ្ចប់ឧបករណ៍លាងសម្អាតដែលមានការអនុញ្ញាតសម្រាប់គ្រឿងចក្រនេះ។ ទាក់ទង​អ្នកចែកចាយ Toro ដែលមានការអនុញ្ញាត​សម្រាប់​ព័ត៌មាន​បន្ថែម។

    Note: អនុសាសន៍ និងសេចក្ដីណែនាំដែលត្រូវអនុវត្តតាមសន្មតថាមិនបានដំឡើងឧបករណ៍លាងសម្អាត Toro ទេ។

    សម្អាតប្រព័ន្ធបាញ់ថ្នាំ និងរាល់គ្រឿងបន្សំបាញ់ថ្នាំបន្ទាប់ពីការបាញ់ថ្នាំ ម្ដងៗ ។ ដើម្បីសម្អាតប្រព័ន្ធបាញ់ថ្នាំឱ្យបានពេញលេញ អ្នកត្រូវលាងសម្អាតវា 3 ដង។

    1. ចាក់បំពេញធុងដោយប្រើទឹកស្អាតយ៉ាងហោចណាស់ 190 លីត្រ (50 ហ្កាឡុង​សហរដ្ឋអាមេរិក) ហើយបិទគម្រប។

    2. សម្រាប់លើកទីមួយ និងលើកទីពីរដែលអ្នកសម្អាតប្រព័ន្ធ អ្នកអាចប្រើភ្នាក់ងារសម្អាត/បន្សាបដាក់ក្នុងទឹកតាមតម្រូវការ។

      Note: នៅការលាងសម្អាតចុងក្រោយ សូមប្រើតែទឹកថ្លាស្អាតតែប៉ុណ្ណោះ។

    3. បន្ទាបផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ។

    4. បញ្ឆេះម៉ាស៊ីន កំណត់​កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ហើយរំកិលឈ្នាន់​ហ្គែរទៅល្បឿនម៉ាស៊ីនខ្ពស់ជាងមុន

    5. កំណត់​កុងតាក់​អង្រួន​ទៅទីតាំង បើក

    6. ប្រើកុងតាក់កម្រិតបាញ់ថ្នាំដើម្បីបង្កើនសម្ពាធទៅការកំណត់ខ្ពស់។

    7. កំណត់កុងតាក់ផ្នែកនីមួយៗ​ និង​កុងតាក់​ផ្នែកមេ​ទៅ​ទីតាំង បើក ។

    8. ពិនិត្យមើលក្បាលបាញ់ ដើម្បីធានាថាក្បាលបាញ់ទាំងនេះបាញ់បានត្រឹមត្រូវទាំងអស់។

    9. ទុកឲ្យទឹកទាំងអស់នៅក្នុងធុងបាញ់ចេញតាមក្បាលបាញ់។

    10. កំណត់កុងតាក់​ផ្នែកមេ​ទៅទីតាំង បិទ កំណត់កុងតាក់​អង្រួន និងកុងតាក់កុតាក់តាក់ម៉ាស៊ីនបូមបាញ់ទៅទីតាំង បិទ ហើយពន្លត់ម៉ាស៊ីន។

    11. អនុវត្តឡើងវិញនូវជំហាន ដល់ យ៉ាងហោចណាស់ 2 ដងថែមទៀត ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំត្រូវបានសម្អាតបានពេញលេញ។

      Important: លោកអ្នកត្រូវតែបំពេញការលាងសម្អាត 3 ជុំ ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់ត្រូវបានសម្អាតទាំងស្រុង ដើម្បីបង្ការការខូចខាតដល់ប្រព័ន្ធ។

    ការសម្អាតសមាសធាតុខាងក្រៅម៉ាស៊ីនបាញ់ថ្នាំ

    1. សម្អាតតម្រងម៉ាស៊ីនបឺត និងតម្រងសម្ពាធ។ សូមអាន និង ។

      Important: ប្រសិនបើអ្នកបានប្រើប្រាស់ធាតុគីមីជាថ្នាំម្សៅ សូមសម្អាតកន្ត្រង បន្ទាប់ពីការចាក់​បំពេញធុងម្ដងៗ។

    2. ការប្រើប្រាស់​ទុយោទឹក សូមលាងសម្អាតផ្នែកខាងក្រៅនៃម៉ាស៊ីនបាញ់ថ្នាំចេញ​ដោយប្រើ​ទឹកស្អាត។

    3. ដកក្បាលបាញ់ចេញ ហើយ​សម្អាតក្បាលបាញ់ទាំងនេះដោយដៃ។

      Note: ប្ដូរក្បាលបាញ់ដែល​ខូច ឬសឹកចេញ។

      Note: ប្រសិនបើគ្រឿងចក្រមានតម្រងក្បាលបាញ់បម្រុង ត្រូវសម្អាតវាមុនពេលដំឡើងក្បាលបាញ់ សូមមើល ។

    ការ​សម្អាត​តម្រងបឺត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាត​តម្រងបឺត។សម្អាតតម្រងបឺត (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. នៅផ្នែកខាងលើនៃ​ធុងម៉ាស៊ីនបាញ់ថ្នាំ សូម​ដកប្រដាប់ទប់​ដែល​រឹតភ្ជាប់​គ្រឿងបង្គុំទុយោដែល​បានភ្ជាប់​ទៅ​នឹង​ទុយោធំចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

      artpending
    3. ​ដកទុយោ និងគ្រឿងបង្គុំទុយោចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

    4. ទាញកន្ត្រងបឺតចេញពី​សម្បកតម្រងនៅក្នុង​ធុង (រូបភាព )។

      artpending
    5. សម្អាត​តម្រងបឺត​ដោយប្រើទឹកស្អាត។

      Important: ប្ដូរតម្រងចេញ ប្រសិនបើ​វាខូច ឬមិនអាចសម្អាតបាន។

    6. បញ្វូលតម្រងបឺតទៅក្នុង​សម្បកតម្រងរហូតទាល់តែ​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    7. តម្រឹមទុយោ និងគ្រឿងបង្គុំទុយោ​ទៅនឹង​សម្បកតម្រងនៅ​ផ្នែកខាងលើនៃធុង ហើយ​រឹតភ្ជាប់គ្រឿងបង្គុំនិង​សម្បក​ដោយប្រើ​កន្ត្រង​ដែល​អ្នក​​បាន​ដកចេញ​នៅក្នុង​ជំហាន ។

    ការសម្អាតតម្រងសម្ពាធ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាត​តម្រងសម្ពាធ។សម្អាត​តម្រងសម្ពាធ​ (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោម​តម្រងសម្ពាធ (រូបភាព )។

      artpending
    3. មួលគម្របបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។

      Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។

    4. បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកក្បាលតម្រងចេញ(រូបភាព )។

    5. ដកធាតុតម្រងសម្ពាធចេញ(រូបភាព )។

    6. សម្អាតធាតុតម្រងសម្ពាធដោយប្រើទឹកស្អាត។

      Important: ប្ដូរតម្រងចេញ ប្រសិនបើ​វាខូច ឬមិនអាចសម្អាតបាន។

    7. ពិនិត្យមើលទ្រនាប់សម្រាប់ការខូច និងការសឹក​នៃ​ឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និង​ទ្រនាប់សម្រាប់​ទ្រនាប់រាងចានគោម​ (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។

      Important: ប្ដូររ៉ងដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។

    8. ដំឡើងធាតុតម្រងសម្ពាធទៅក្នុងក្បាលតម្រង(រូបភាព )។

      Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។

    9. ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។

    10. ផ្គុំគម្របបង្ហូរទៅលើគ្រឿងបង្គុំ​នៅផ្នែកបាតនៃ​ទ្រនាប់រាងចានគោម ហើយ​រឹតបន្តឹងគម្របដោយដៃ (រូបភាព )។

    ការសម្អាតតម្រងក្បាលបាញ់បម្រុង

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដកក្បាលបាញ់ចេញពីប៉មតូចសម្រាប់បាញ់ (រូបភាព )។

      artpending
    3. ដកតម្រងក្បាលបាញ់ចេញ (រូបភាព )។

    4. សម្អាតតម្រងក្បាលបាញ់ដោយប្រើទឹកស្អាត។

      Important: ប្ដូរតម្រងចេញ ប្រសិនបើ​វាខូច ឬមិនអាចសម្អាតបាន។

    5. ដំឡើងតម្រងក្បាលបាញ់ (រូបភាព )។

      Note: ត្រូវធានាថា​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    6. ដំឡើងក្បាលបាញ់ទៅលើ​ប៉មតូចសម្រាប់បាញ់ (រូបភាព )។

    7. អនុវត្តជំហាន រហូត​ដល់ ឡើងវិញសម្រាប់ក្បាលបាញ់ផ្សេងទៀត។

    ការសម្អាត​តួក្បាលបាញ់ និង​សន្ទះខណ្ឌ​វ៉ាល់​ត្រួតពិនិត្យ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    ប្រចាំឆ្នាំ
  • សម្អាត​តួក្បាលបាញ់ និង​សន្ទះខណ្ឌ​វ៉ាល់​ត្រួតពិនិត្យ។សម្អាត​តួក្បាលបាញ់ និង​សន្ទះខណ្ឌ​វ៉ាល់​ត្រួតពិនិត្យ ប្រសិនបើអ្នកសម្គាល់ថាក្បាលបាញ់កំពុងស្រក់ បន្ទាប់ពីកុងតាក់ផ្នែកត្រូវបានបិទ។
    1. មួលគម្របសន្ទះច្រាសទ្រនិចនាឡិកា និងដោះគម្របពីតួក្បាលបាញ់ (រូបភាព )។

      artpending
    2. ដោះសន្ទះវ៉ាល់ខណ្ឌ​វ៉ាល់​ត្រួតពិនិត្យពីគម្រប ឬតួក្បាលបាញ់ (រូបភាព )។

    3. សម្អាតគម្រប សន្ទះ និងតួក្បាលបាញ់ជាមួយទឹកស្អាត (រូបភាព )។

    4. ដំឡើងសន្ទះក្នុងគម្របជាមួយសន្ទះទៅមុខគម្រប (រូបភាព )។

      artpending
    5. ដំឡើងគម្រប និងសន្ទះទៅតួក្បាលបាញ់ និងរឹតដោយដៃ (រូបភាព )។

    6. អនុវត្តជំហាន រហូត​ដល់ ឡើងវិញសម្រាប់ក្បាលបាញ់ផ្សេងទៀត។

    ការសម្រួលប្រព័ន្ធបាញ់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • ការសម្រួលប្រព័ន្ធបាញ់ថ្នាំនៅចុងបញ្ចប់នៃការប្រើប្រាស់ប្រចាំថ្ងៃនីមួយៗ។
  • លក្ខណៈបច្ចេកទេស​ធាតុសម្រួល

    លក្ខណៈបច្ចេកទេស​ធាតុសម្រួល៖ គ្លីកុលប្រូពីឡែន “ការប្រឆាំងនឹងកំណក RV ដែលមិន​មាន​ជាតិពុល​” ​ដោយប្រើសារធាតុទប់ស្កាត់ការច្រេះ

    Important: ប្រើ​គ្លីកុលប្រូពីឡែនជាមួយនឹងសារធាតុទប់ស្កាត់ការច្រេះតែប៉ុណ្ណោះ ហាមប្រើគ្លីកុលប្រូពីឡែនដែល​បាន​កែច្នៃឡើងវិញ។ ហាមប្រើការប្រឆាំងនឹងកំណកដែល​មាន​គ្លីកុលអេទីឡែន។ហាមប្រើ​គ្លីកុលប្រូពីឡែនជាមួយនឹងអាល់កុលរលាយ (មេតាណុល អេតាណុល ឬ​អ៊ីសូប្រូប៉ាណុល) ឬសារធាតុដែល​មាន​បន្ថែមទឹកអំបិល។

    ការរៀបចំធាតុសម្រួល

    1. ផ្លាស់ទីគ្រឿងចក្រ​ទៅ​ផ្ទៃរាបស្មើ កំណត់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. បន្ថែម​ធាតុសម្រួលទៅក្នុងធុងដូចខាងក្រោម៖

      • ដើម្បី​រួចរាល់ក្នុងការ​ប្រើប្រាស់ (ល្បាយលាយទុកជាមុន) ការប្រឆាំង​នឹងកំណក RV នៃ​គ្លីកុលប្រូពីឡែន—សូម​បន្ថែម​​ការប្រឆាំង​នឹងកំណក RV នៃ​គ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុងទៅក្នុងធុង។

      • សម្រាប់​ការប្រឆាំងនឹង​កំណក RV នៃគ្លីកុលប្រូពីឡែនដែល​ខាប់ សូមធ្វើតាមជំហានដូចខាងក្រោម៖

        1. បន្ថែមល្បាយនៃការប្រឆាំងនឹង​កំណក RV នៃគ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុង និងទឹក​ទៅក្នុង​ធុងម៉ាស៊ីនបាញ់ថ្នាំ។ រៀបចំ​ល្បាយប្រឆាំងនឹងកំណកតាមការណែនាំរបស់​ក្រុមហ៊ុនផលិត​សម្រាប់កំហាប់​ដែល​បានវាយតម្លៃនៅសីតុណ្ហភាព -45​​°C (-50°F) អប្បបរមា។

          Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេល​សម្អាតម៉ាស៊ីនបាញ់ថ្នាំ។

        2. បញ្ឆេះម៉ាស៊ីន ហើយ​កំណត់​កុងតាក់ម៉ូទ័រ​បូមបាញ់ថ្នាំ​ទៅទីតាំង បើក ។

        3. សង្កត់ឈ្នាន់ល្បឿនដើម្បី​បង្កើនល្បឿនម៉ាស៊ីន។

        4. កំណត់​កុងតាក់​អង្រួន​ទៅទីតាំង បើក ។

          ទុកឲ្យធាតុសម្រួល និងសូលុយស្យុងទឹកវិលជុំវិញគ្នាក្នុងរយៈពេល​ចាប់ពី 3 នាទីឡើងទៅ។

    ការបាញ់ធាតុសម្រួល

    ឧបករណ៍ដែលបានណែនាំ៖ ធុងចាប់បានច្បាស់។

    1. ផ្លាស់ទីគ្រឿងចក្រទៅ​កន្លែងទ្រនាប់បង្ហូរ ហើយ​ដាក់ហ្វ្រាំងដៃ។

    2. បន្ទាប​ផ្នែកដងខាងក្រៅ។

    3. កំណត់​កុងតាក់​ខាងឆ្វេង កណ្ដាល និង​ខាងស្ដាំ និងកុងតាក់​ផ្នែកមេទៅទីតាំង បើក ។

    4. ទុកឲ្យ​ប្រព័ន្ធបាញ់​ថ្នាំបាញ់​រហូតទាល់តែ​ក្បាលបាញ់​បញ្ចេញ​ធាតុសម្រួល​ចេញ។

      Note: ការប្រឆាំង​នឹងកំណក RV នៃគ្លីកុលប្រូពីឡែន​ភាគច្រើន​មាន​ពណ៌​ផ្កាឈូក​។ ប្រើធុងចាប់ដើម្បីវិភាគការបញ្ចេញរបស់​ម៉ាស៊ីន​បាញ់​ថ្នាំ​នៅតាម​ក្បាល​បាញ់​ជាច្រើន។

    5. បិទកុងតាក់ផ្នែកមេ កុងតាក់ផ្នែក 3, កុងតាក់អង្រួន កុងតាក់ម៉ូទ័រ​បូមបាញ់ថ្នាំ ហើយ​ម៉ាស៊ីន។

    ការដឹកជញ្ជូនម៉ាស៊ីនបាញ់ថ្នាំ

    ប្រើរថសណ្ដោង ឬត្រាក់ទ័រនៅពេលរត់គ្រឿងចក្រក្នុងផ្លូវឆ្ងាយ។

    • ប្រើប្រាស់ជម្រាលពេញទទឹងសម្រាប់ការផ្ទុកគ្រឿងចក្រទៅលើរឺម៉ក​សណ្ដោង ឬឡានដឹកទំនិញ។

    • ចងផ្នែកបាញ់ខាងក្រៅទៅនឹងបូមរឺស្ស័រដឹកជញ្ជូនប្រើដង។

    • ចងម៉ាស៊ីនអោយជាប់ទៅនឹងរថយន្តដឹកជញ្ជូន; រូបភាព បង្ហាញ​ពីក្រវិលចងខ្សែ​របស់​ម៉ាស៊ីន។

    artpending

    ការសណ្ដោងម៉ាស៊ីនបាញ់ថ្នាំ

    ក្នុងករណីបន្ទាន់ អ្នកអាចសណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងចម្ងាយជិតៗ។ តែ កុំប្រើវាធ្វើជាវិធីស្ដង់ដារ។

    ការព្រមាន

    ការសណ្ដោងលើសល្បឿនអាចបណ្ដាលឱ្យបាត់បង់ការបញ្ជាចង្កូត ដែលបណ្ដាលឱ្យរងរបួសផ្ទាល់ខ្លួន។

    ហាមសណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនលើសពី 8 km/h (5 mph)។

    ការសណ្ដោងម៉ាស៊ីនបាញ់ថ្នាំជាការងារដែលត្រូវការមនុស្ស 2 នាក់។ ប្រសិនបើអ្នកត្រូវផ្លាស់ទីគ្រឿងចក្រចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង សូមអាន ។

    1. ភ្ជាប់ខ្សែសណ្ដោងទៅនឹងគ្រោង។

    2. ដាក់ប្រដាប់ជ្រើសរើស​កម្រិតទៅទីតាំង ដាច់លេខ ហើយលែងហ្វ្រាំងដៃ។

    3. សណ្ដោងគ្រឿងចក្រម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនក្រោម 8 km/h​ (5 mph)។

    តំហែទាំ

    Note: ទាញយកច្បាប់ចម្លងដោយឥតថ្លៃសម្រាប់គំនូសតាង ដោយការចូលទៅ www.Toro.com ហើយស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណសៀវភៅណែនាំនៅទំព័រដើម។សម្រាប់ពត៌មានបន្ថែមអំពីប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ សូមមើលគំនូសតាងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំនៅក្នុង ។

    Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

    សុវត្ថិភាពពេលថែទាំ

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ដាក់លេខទៅ​ទីតាំង​ ដាច់លេខ (លេខដៃ) ឬ​ទីតាំង ចត (លេខអូតូ)។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

    • ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    • អនុញ្ញាតឲ្យតែបុគ្គលដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង​មានការអនុញ្ញាតប៉ុណ្ណោះ ដើម្បីថែទាំ ជួសជុល លៃតម្រូវ ឬ​ត្រួតពិនិត្យ​គ្រឿងចក្រ។​

    • មុនពេលធ្វើការថែទាំណាមួយ សូមសម្អាត និងលាងសម្អាត​ម៉ាស៊ីន​បាញ់​ថ្នាំអោយបានហ្មត់ចត់។

    • សារធាតុគីមីដែល​បានប្រើនៅក្នុង​ប្រព័ន្ធ​បាញ់ថ្នាំ អាចនឹងមានគ្រោះថ្នាក់ និង​មានជាតិពុល​ដល់​អ្នក អ្នក​នៅក្បែរ សត្វ រុក្ខជាតិ ដី​ ឬ​ទ្រព្យសម្បត្តិផ្សេងទៀត។

      • អាន និងអនុវត្តដោយយក​ចិត្តទុក​ដាក់តាម​ស្លាកសញ្ញាព្រមានអំពីធាតុគីមី និង​សន្លឹក​ទិន្នន័យអំពីសុវត្ថិភាព​(SDSs) សម្រាប់រាល់ធាតុគីមី​ដែលត្រូវ​បានប្រើ ហើយការពារខ្លួនអ្នក​ដោយ​យោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។

      • ត្រូវ​ការពារ​ស្បែករបស់​អ្នក​ជានិច្ច ខណៈពេល​អ្នក​នៅក្បែរសារធាតុគីមី។ ប្រើ​​ឧបករណ៍ការពារខ្លួន (PPE) ដែល​សមស្រប ដើម្បី​​ការពារប្រឆាំងនឹង​ការប៉ះជាមួយនឹង​សារធាតុគីមី​រួមមាន​ដូច​ខាង​ក្រោម៖

        • វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ

        • ឈុតការពារធាតុគីមី

        • ប្រដាប់​ជំនួយការដកដង្ហើម ឬ​ម៉ាស់តម្រង

        • ស្រោមដៃធន់នឹងសារធាតុគីមី

        • ស្បែកជើងកវែង ឬ​ស្បែកជើងមាំផ្សេងទៀត

        • ការផ្លាស់ប្តូរសម្លៀកបំពាក់ស្អាត សាប៊ូ និង​កន្សែងប្រើហើយ​បោះ​ចោល​សម្រាប់ការបោសសម្អាត

      • បដិសេធមិនប្រតិបត្តិការ ឬ​ធ្វើការ​នៅ​លើ​ម៉ាស៊ីនបាញ់ថ្នាំ ប្រសិន​បើ​មិនមានព័ត៌មានអំពីសុវត្ថិភាពគីមី។

      • ហាមបំពេញ ធ្វើមាត្រសាស្ត្រ ឬ​សម្អាត​គ្រឿងចក្រ​ខណៈពេលមានមនុស្ស ជាពិសេសកុមារ ឬ​សត្វចិញ្ចឹម​នៅក្នុងកន្លែង។

      • ប្រើសារធាតុគីមីនៅក្នុង​កន្លែងដែល​មានខ្យល់ចេញចូលបានល្អ។

      • ត្រូវ​មាន​ទឹកស្អាត ជាពិសេស​នៅពេល​បំពេញ​ធុងបាញ់ថ្នាំ។

      • ហាមបរិភោគ ផឹក ឬ​ជក់​បារី​ខណៈពេល​ធ្វើការនៅក្បែរ​សារធាតុគីមី។

      • ហាមសម្អាតក្បាលបាញ់​ដោយការ​ផ្លុំវា ឬ​ដាក់​វានៅក្នុង​មាត់​របស់​អ្នក​។

      • ត្រូវលាងដៃរបស់​អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែល​អាច​ធ្វើទៅបាន ក្រោយ​ពីធ្វើការ​ជា​មួយ​សារធាតុគីមី។

      • សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់​អ្នក​នៅពីលើ ឬនៅក្នុងពេលបើកធុង។

    • ដើម្បីធានាថាគ្រឿងចក្រទាំងមូលស្ថិតក្នុងស្ថានភាពល្អ ត្រូវរឹតគ្រឿងដែកទាំងអស់ឱ្យបានត្រឹមត្រូវ។

    • ដើម្បីកាត់បន្ថយសក្តានុពលនៃគ្រោះអគ្គីភ័យ សូមរក្សាកន្លែងរបស់​ម៉ាស៊ីន​កុំឲ្យមាន ជាតិខាញ់ ជាតិគីមី ស្មៅ ស្លឹកឈើ និង​ភាពកខ្វក់​ច្រើន​ហួសហេតុ​ពេក។

    • ប្រសិនបើអ្នកត្រូវតែដំណើរការម៉ាស៊ីនដើម្បី​អនុវត្ត​ការលៃតម្រូវថែទាំ សូមដាក់ដៃ ជើង សំលៀកបំពាក់របស់​អ្នក និង​ផ្នែក​ណា​មួយផ្សេងទៀតនៃ​រាងកាយរបស់​អ្នកនៅឲ្យឆ្ងាយពី​ម៉ាស៊ីន និង​គ្រឿងខ្ចៅដែល​មានចលនាណាមួយ។ ឲ្យមនុស្សគ្រប់គ្នានៅឲ្យឆ្ងាយ។

    • ហាមលៃតម្រូវល្បឿននៅលើដីរបស់​គ្រឿងចក្រ។ ដើម្បី​ធានាបាននូវ​សុវត្ថិភាព និង​ភាពត្រឹមត្រូវ​ ត្រូវ​មាន​អ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត​ត្រួតពិនិត្យល្បឿន​នៅលើ​ដី។

    • ប្រសិនបើគ្រឿងចក្រ​ទាមទារឲ្យមានការជួសជុលសំខាន់ៗ ឬក៏​អ្នកត្រូវការ​ជំនួយ​បច្ចេកទេស​ សូម​ទាក់ទងអ្នក​ចែកចាយ Toro ដែល​មាន​ការអនុញ្ញាត។

    • ការកែប្រែគ្រឿងចក្រនេះ​នៅក្នុង​លក្ខណៈណាមួយ អាចនឹងធ្វើឲ្យ​ប៉ះពាល់​ដល់​ការប្រតិបត្តិការ ការដំណើរការ ភាពធន់ ឬ​ការប្រើ​ប្រាស់​​របស់គ្រឿងចក្រ និង​បណ្ដាលឲ្យមានការរងរបួស ឬស្លាប់បាន។ ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

    • ‭ទ្រគ្រឿងចក្រដោយប្រើដូយនៅពេលអ្នកធ្វើការក្រោមគ្រឿងចក្រ។

    • បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • រឹតខ្ចៅកង់។
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ប្ដូរប្រេងម៉ាស៊ីន។
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • ប្ដូរតម្រងកំប៉ុងធ្យូងថ្មី។
  • បន្ទាប់ពី 100 ម៉ោងដំបូង
  • ដើម្បីផ្ដល់នូវប្រើប្រាស់បានត្រឹមត្រូវ និងអាយុកាលម៉ាស៊ីននៅបានយូរ សូមអនុវត្តតាមគោលការណ៍ណែនាំទាំងនេះសម្រាប់រយៈពេល 100 ម៉ោងប្រតិបត្តិការដំបូង៖
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់រៀងរាល់ 8 ម៉ោងម្ដង ឬប្រចាំថ្ងៃ។
  • ពិនិត្យ​មើលខ្សែចងធុង។
  • ពិនិត្យមើលអេក្រង់ម៉ាស៊ីនបង្វិល។
  • ពិនិត្យមើលប្រេងម៉ាស៊ីន។
  • ពិនិត្យមើល​សម្ពាធសំបកកង់។
  • បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតម៉ាស៊ីនបាញ់ថ្នាំ។ អំឡុងទម្រង់ការលាងសម្អាត សូមបង្កើនល្បឿនម៉ូទ័របូមដើម្បីបើកវ៉ាល់បន្ធូរ វ៉ាល់បន្សុទ្ធ​ និងទុយោសារធាតុរាវនៅសល់។
  • សម្អាត​តម្រងបឺត។សម្អាតតម្រងបឺត (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
  • សម្អាត​តម្រងសម្ពាធ។សម្អាត​តម្រងសម្ពាធ​ (ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់ថ្នាំម្សៅ)។
  • ការសម្រួលប្រព័ន្ធបាញ់ថ្នាំនៅចុងបញ្ចប់នៃការប្រើប្រាស់ប្រចាំថ្ងៃនីមួយៗ។
  • រៀងរាល់ 50 ម៉ោងម្តង
  • ដាក់ប្រេងរំអិលម៉ូទ័របូម។
  • សម្អាតសមាសភាគពពុះ (ហ្វូម) របស់តម្រងខ្យល់(កាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • ពិនិត្យមើលការតភ្ជាប់ខ្សែអាគុយ។
  • ពិនិត្យកម្រិតអេឡិចត្រូលីត​របស់អាគុយ។
  • រៀងរាល់ 100 ម៉ោងម្តង
  • លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់។
  • លាបខ្លាញ់លើត្រចៀកទ្វារផ្នែក។
  • ការពិនិត្យមើលអេក្រង់ម៉ាស៊ីនបង្វិល(កាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • ប្ដូរប្រេងម៉ាស៊ីន(កាន់តែញឹកញាប់នៅពេលដំណើរការនៅក្រោមបន្ទុកធ្ងន់ ឬក្នុងសីតុណ្ហភាពខ្ពស់)។
  • ប្ដូរតម្រងប្រេងម៉ាស៊ីនថ្មី។
  • ប្ដូរតម្រងប្រេង។
  • រឹតខ្ចៅកង់។
  • ត្រួតពិនិត្យស្ថានភាព និងភាពសឹករបស់សម្បកកង់។
  • ពិនិត្យមើលទិសដៅងាកចូលរបស់កង់មុខ។
  • ត្រួតពិនិត្យហ្វ្រាំង។
  • រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរថ្មីនូវសមាសភាគក្រដាសនៃតម្រងខ្យល់(កាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • ផ្លាស់ប្ដូរប៊ូហ្ស៊ី។
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • ប្ដូរតម្រងកំប៉ុងធ្យូងថ្មី។
  • ​ពិនិត្យការកែតម្រូវខ្សែសោឌីហ្វ្រង់ស្យែល។
  • ពិនិត្យមើលហ្វ្រាំងដៃ។
  • ពិនិត្យមើលប្រេងចង្កឹះលេខ/អ៊ីដ្រូលិក។
  • ត្រួតពិនិត្យទុយោ និងការតភ្ជាប់ទាំងអស់​សម្រាប់ការខូចខាត និង​ការ​ភ្ជាប់​ត្រឹមត្រូវ។
  • សម្អាតកុងទ័រលំហូរ(ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់​ថ្នាំម្សៅ)។
  • រៀងរាល់ 400 ម៉ោងម្តង
  • ត្រូវបំពេញរាល់និតិវិធីថែទាំប្រចាំឆ្នាំទាំងអស់ដែលបានបញ្ជាក់នៅក្នុងសៀវភៅណែនាំអ្នកបញ្ជាម៉ាស៊ីន។
  • ត្រួតពិនិត្យមើលទុយយោប្រេង។
  • ការបង្ហូរ និងសម្អាតធុងប្រេង។
  • ផ្លាស់ប្ដូរ​តម្រងបឺត។
  • ផ្លាស់ប្ដូរតម្រងសម្ពាធ។
  • ត្រួតពិនិត្យ​សន្ទះខណ្ឌម៉ូទ័របូម ហើយ​ប្ដូរវាចេញ ប្រសិនបើចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • ត្រួតពិនិត្យវ៉ាល់ត្រួតពិនិត្យ​ម៉ូទ័របូម ហើយ​ប្ដូរចេញ ប្រសិនបើ​ចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • ត្រួតពិនិត្យ​ទ្រនាប់ស្នូលនីឡុង។
  • រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរប្រេងចង្កឹះលេខ/អ៊ីដ្រូលិក។ និងការសម្អាតកន្ត្រង។
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • ប្រចាំឆ្នាំ
  • ការធ្វើមាត្រសាស្ត្រវ៉ាល់អង្រួនឆ្លងកាត់
  • សម្អាត​តួក្បាលបាញ់ និង​សន្ទះខណ្ឌ​វ៉ាល់​ត្រួតពិនិត្យ។សម្អាត​តួក្បាលបាញ់ និង​សន្ទះខណ្ឌ​វ៉ាល់​ត្រួតពិនិត្យ ប្រសិនបើអ្នកសម្គាល់ថាក្បាលបាញ់កំពុងស្រក់ បន្ទាប់ពីកុងតាក់ផ្នែកត្រូវបានបិទ។
  • Important: សូមមើលសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    បញ្ជីត្រួតពិនិត្យការថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។

    វត្ថុត្រួតពិនិត្យការថែទាំសម្រាប់សប្ដាហ៍នៃ៖
    ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ត្រួតពិនិត្យដំណើរការហ្វ្រាំង និងហ្វ្រាំងដៃ។       
    ត្រួតពិនិត្យដំណើរការដាក់លេខ/ដាច់លេខ។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។       
    ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន ឬប្រេងរំអិល។       
    ពិនិត្យមើលក​ម្រិត​ប្រេង​ប្រអប់លេខ។       
    ត្រួតពិនិត្យតម្រងខ្យល់។       
    ត្រួតពិនិត្យព្រុយស្អំម៉ាស៊ីន។       
    ពិនិត្យរកមើលសំឡេងម៉ាស៊ីនដែល​ខុសពីប្រក្រតីណាមួយ។       
    ពិនិត្យរកមើលសំឡេងប្រតិបត្តិការដែល​ខុសពីប្រក្រតីណាមួយ។       
    ពិនិត្យមើល​សម្ពាធកង់។       
    ត្រួតពិនិត្យក្រែងមានការលេចធ្លាយធុងទឹក។       
    ត្រួតពិនិត្យដំណើរការរបស់ឧបករណ៍។       
    ត្រួតពិនិត្យដំណើរការរបស់ហ្គែរ។       
    សម្អាត​កន្ត្រងបឺត។       
    ពិនិត្យមើលភាពកោងចូលរបស់កង់។       
    លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់។1       
    លាបឡើងវិញរាល់​ថ្នាំលាបដែល​ខូច។       

    1ភ្លាមៗក្រោយពីការលាងសម្អាត ម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលបានរាយ

    ការកត់សម្គាល់សម្រាប់តំបន់ដែលមានការព្រួយបារម្ភ

    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
    1  
    2  
    3  
    4  
    5  
    6  
    7  
    8  
    9  
    10  
    11  
    12  

    ការប្រុងប្រយ័ត្ន

    បើ​ទុកសោនៅក្នុងកុងតាក់បញ្ឆេះ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

    ដោះសោចេញពីកុងតាក់បញ្ឆេះ ហើយផ្ដាច់ខ្សែភ្លើងចេញពីប៊ូហ្ស៊ីសិន មុនពេលអ្នកធ្វើការថែទាំណាមួយ។ ដាក់ខ្សែភ្លើងនៅម្ខាងដើម្បីកុំឲ្យវាប៉ះនឹងប៊ូហ្ស៊ីដោយចៃដន្យ។

    នីតិវិធីតំហែទាំជាប្រចាំ

    ការលើម៉ាស៊ីនបាញ់ថ្នាំឡើង

    នៅពេលណាដែលម៉ាស៊ីនដំណើរការសម្រាប់ជួសជុលជាប្រចាំ និង/ឬការធ្វើរោគវិនិច្ឆ័យម៉ាស៊ីន ត្រូវធានាថាកង់ក្រោយរបស់ម៉ាស៊ីនបាញ់ថ្នាំគួរស្ថិតនៅចម្ងាយ 2.5ស.ម (1 អ៊ីញ) ពីដី ហើយត្រូវកល់ប្រើភ្លៅក្រោយដោយទម្រដែកដូយ។

    គ្រោះថ្នាក់

    ម៉ាស៊ីនបាញ់ថ្នាំនៅលើដែកដូយ នឹងមិនមានស្ថិរភាពទេ ហើយអាចក្រឡាច់ចេញពីដែកដូយ ដែលធ្វើឱ្យរងរបួសដល់អ្នកនៅខាងក្រោម។

    • ហាមបញ្ឆេះម៉ាស៊ីន ខណៈពេលម៉ាស៊ីនបាញ់ថ្នាំនៅលើដែកដូយ។

    • ត្រូវដកកូនសោចេញពីដុំដេបញ្ឆេះ មុនពេលចុះពីម៉ាស៊ីនបាញ់ថ្នាំ។

    • ខ្ទាស់កង់នៅពេលម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅលើ​ដែកដូយ។

    ដូយនៅខាងមុខម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅក្រោមរបារខ្វែង (រូបភាព A)។ ដូយនៅខាងក្រោយម៉ាស៊ីនបាញ់ថ្នាំស្ថិតលើគ្រោងជំនួយខាងក្រោយ ពីក្រោយក្រវិលចងខ្សែងផ្នែក​ខាងក្រោយ ក្រវិលចងខ្សែងផ្នែក​ខាងក្រោយ (រូបភាព B)។

    artpending

    ប្រេងរំអិល

    ការលាបខ្លាញ់គ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់។
  • ប្រភេទខ្លាញ់៖ខ្លាញ់លីចូមលេខ 2

    សូមមើល រូបភាព សម្រាប់ទីតាំងចំណុចលាបខ្លាញ់។

    artpending
    1. ជូតគ្រឿងបង្គុំលាបខាញ់ឲ្យស្អាត ដើម្បីកុំឲ្យអ្នកធ្វើអោយធូលី ឬកំទេចកំទី​ចូល​ទៅ​ក្នុង​បាដាង ឬទ្រនាប់។

    2. បូមបញ្ចូលប្រេងរំអិល (ខ្លាញ់គោ) ​ទៅ​ក្នុង​បាដាង ឬទ្រនាប់ជាប់។

    3. ជូតខ្លាញ់ដែល​លើសចេញ។

    ការលាបខ្លាញ៉ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ដាក់ប្រេងរំអិលម៉ូទ័របូម។
  • ប្រភេទខ្លាញ់៖ Mobil XHP 461

    1. លើកម៉ាស៊ីនបាញ់ថ្នាំឡើង សូមមើល ។

    2. រកមើលម៉ូទ័របាញ់ថ្នាំ។

      Note: ម៉ូទ័របាញ់ស្ថិតនៅក្រោមកៅអី សូមមើល ។

    3. ជូតគ្រឿងបង្គុំលាបខ្លាញ់ដាច់ដោយឡែកទាំង 2 អោយស្អាត (រូបភាព A និង រូបភាព B)។

      artpendingartpending
    4. បាញ់ខ្លាញ់ចូលក្នុងគ្រឿងបង្គុំលាបខ្លាញ់ដាច់ដោយឡែកនីមួយៗ (រូបភាព A និង រូបភាព B)។

    5. ជូតខ្លាញ់ដែល​លើសចេញ។

    ការដាក់ខ្លាញ់ត្រចៀកទ្វារផ្នែក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • លាបខ្លាញ់លើត្រចៀកទ្វារផ្នែក។
  • Important: ប្រសិនបើត្រចៀកទ្វារផ្នែកត្រូវបានលាងសម្អាតដោយប្រើទឹកស្អាត សូម​សម្អាត​រាល់ទឹក និង​កម្ទេចកម្ទី​ទាំងអស់ចេញ​ពី​បង្គុំ​ត្រចៀក​ទ្វារ ហើយ​លាបខ្លាញ់ស្អាត។

    ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2

    1. ជូតគ្រឿងបង្គុំលាបខាញ់ឲ្យស្អាត ដើម្បីកុំឲ្យរូបធាតុ​ផ្សេងៗ​ចូល​ទៅ​ក្នុង​បាដាង ឬទ្រនាប់។

    2. បាញ់ខ្លាញ់ចូលទៅក្នុងបាដាង ឬ​លាបនៅពេលផ្គុំគ្រឿង​ម្ដងៗ (រូបភាព )។

      artpending
    3. ជូតខ្លាញ់ដែល​លើសចេញ។

    4. អនុវត្ត​ទម្រង់ការនេះ​សម្រាប់​ស្នូលផ្នែកនីមួយៗ។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    ពន្លត់​ម៉ាស៊ីន មុនពេល​ធ្វើការ​ពិនិត្យមើល​ប្រេង ឬ​បន្ថែម​ប្រេង​ទៅ​ប្រអប់​រវៃ។

    ការពិនិត្យអេក្រង់ការពារធូលីឬភាគល្អិត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលអេក្រង់ម៉ាស៊ីនបង្វិល។
  • រៀងរាល់ 100 ម៉ោងម្តង
  • ការពិនិត្យមើលអេក្រង់ម៉ាស៊ីនបង្វិល(កាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • ពិនិត្យមើល និងសម្អាតអេក្រង់ការពារពារធូលីឬភាគល្អិតតាមការចាំបាច់នៅលើផ្នែកខាងមុខនៃម៉ាស៊ីនមុនពេលប្រើម្ដងៗ ឬប្រចាំថ្ងៃ។

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • សម្អាតសមាសភាគពពុះ (ហ្វូម) របស់តម្រងខ្យល់(កាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរថ្មីនូវសមាសភាគក្រដាសនៃតម្រងខ្យល់(កាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • ការដោះសមាសភាគពពុះ (ហ្វូម) និងសមាសភាគក្រដាសចេញ

    1. ដាក់ហ្វ្រាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោដេបញ្ឆេះចេញ។

    2. ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។

    3. សម្អាតជុំវិញប្រដាប់​បន្សុទ្ធ​ខ្យល់ដើម្បីកុំឲ្យចូល​ម៉ាស៊ីន និង​ដែលអាចបណ្ដាលឲ្យខូចបាន(រូបភាព )។

      artpending
    4. បន្ធូរក្បាលមួលនៅលើគម្របតម្រងខ្យល់ រួចដោះគម្របចេញ (រូបភាព )។

    5. រំកិលសមាសភាគហ្វូមចេញពីសមាសភាគក្រដាសដោយប្រយ័ត្នប្រយែង (រូបភាព )។

    6. ដោះក្បាលឡោស៊ីគម្រប ហើយដកគម្រប និងសមាសភាគក្រដាស​ចេញ (រូបភាព )។

    ការសម្អាតសមាសភាគពពុះ (ហ្វូម)

    1. លាងសម្អាតសមាសភាគពពុះ (ហ្វូម) ដោយលាយទឹកសាប៊ូ និង​ទឹកក្ដៅឧណ្ឌៗ។

    2. នៅពេលសមាសភាគនោះត្រូវបានសម្អាតរួច ត្រូវលាងជម្រះវាអោយសព្វ។

    3. យកក្រណាត់ស្អាតជូតច្របាច់សមាសភាគអោយស្ងួតល្អ។

    4. ដាក់ប្រេង 30 ទៅ 59 ml (1 ទៅ 2 fl oz) លើសមាភាគនោះ (រូបភាព )។

      Important: ប្ដូរសមាសភាគហ្វូមចេញ បើវារហែក ឬ​មានសំណឹក។

      artpending
    5. ច្របាច់សមាសភាគដើម្បីចែកចាយប្រេង។

    ការពិនិត្យមើលសមាសភាគក្រដាស

    ត្រួតពិនិត្យមើលសមាសភាគក្រដាសក្រែងមានរហែក មានសុទ្ធតែប្រេងឡើងក្រាំងនៅខាងលើ ខូច ទ្រនាប់កៅស៊ូ ធូលីឡើងក្រាស់ ឬការខូចខាតផ្សេងៗទៀត (រូបភាព )។ ប្រសិនបើកើតមានស្ថានភាពណាមួយក្នុងចំណោមទាំងនេះ សូមប្ដូរតម្រងថ្មី។

    Important: កុំសម្អាតសមាសភាគក្រដាសដោយខ្យល់សម្ពាធ ឬសារធាតុរាវ ដូចជាសារធាតុរំលាយ សាំង ឬប្រេងកាត។

    artpending

    Important: ដើម្បីជៀសវាងការខូចម៉ាស៊ីន សូមដំណើរការម៉ាស៊ីនដោយមានតម្រង់​ខ្យល់​ប្រើហ្វូម និង​ក្រដាស​ដែលបានបំពាក់បង្គុំសម្អាតតម្រងខ្យល់ជានិច្ច។

    ការដំឡើងសមាសភាគពពុះ (ហ្វូម) និងសមាសភាគក្រដាសចេញ

    1. រំកិលសមាសភាគហ្វូមនៅលើសមាសភាគតម្រងខ្យល់ក្រដាសដោយប្រយ័ត្នប្រយែង (រូបភាព )។

    2. រុញបង្គុំតម្រងខ្យល់ និងគ្រប់លើរងវែង។

    3. ដំឡើងក្បាល​ឡោស៊ីគម្របដោយម្រាមដៃអោយតឹងទល់នឹងគម្រប(រូបភាព )។

      Note: ត្រូវធានាថាទ្រនាប់កៅស៊ូរាបស្មើទល់នឹងបាតតម្រងខ្យល់ និងគម្រប។

    4. ដំឡើងគម្រប និងក្បាលមួលគម្របតម្រងខ្យល់ (រូបភាព )។

    5. បិទគន្លឹះ និងកៅអី។

    ការថែទាំប្រេងម៉ាស៊ីន

    ចំណុះប្រអប់ប្រេងម៉ាស៊ីនគឺ 2.0 L (2.1 US qt) ជាមួយតម្រង។

    ប្រើប្រេងម៉ាស៊ីនគុណភាពខ្ពស់បំពេញតាមលក្ខណៈបច្ចេកទេសខាងក្រោម៖

    • តម្រូវអោយមានកម្រិតចំណាត់ថ្នាក់ API៖ SJ ឬខ្ពស់ជាងនេះ។

    • ប្រេងម៉ាស៊ីនដែលគេពេញនិយម៖ SAE 10W30 (លើ 0°F)

    • ប្រេងជំនួស៖ SAE 5W30 (ក្រោម 32°F)

    ប្រេងម៉ាស៊ីន Toro Premium អាចរកជាវបានពីអ្នកចែកចាយរបស់អ្នកជាមួយកំហាប់ប្រេង 10W30 ក៏បាន ឬ 5W30 ក៏បានដូចគ្នា។ សូមមើល កាតាឡុកគ្រឿងបន្លាស់ សម្រាប់លេខគ្រឿងបន្លាស់។

    ការ​ត្រួតពិនិត្យប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលប្រេងម៉ាស៊ីន។
  • រៀងរាល់ 400 ម៉ោងម្តង
  • ត្រូវបំពេញរាល់និតិវិធីថែទាំប្រចាំឆ្នាំទាំងអស់ដែលបានបញ្ជាក់នៅក្នុងសៀវភៅណែនាំអ្នកបញ្ជាម៉ាស៊ីន។
  • ម៉ាស៊ីនត្រូវបានដឹកជញ្ជូនដោយមានប្រេងនៅក្នុងប្រអប់រវៃ តែអ្នកត្រូវតែពិនិត្យកម្រិតប្រេងសិន មុនពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង និងបន្ទាប់ពីអ្នកបានដំណើរការវា។

    1. ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដកឧបករណ៍វាស់ប្រេងចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។

      artpending
    3. ប្រសិនបើកម្រិតប្រេងនៅទាប សូមដោះគម្របមួលធុងប្រេងចេញពីគម្រប់វ៉ាល់ (រូបភាព ) ហើយចាក់ប្រេងចូលក្នុងមាត់គម្របរហូតដល់កម្រិតប្រេងឡើងដល់គំនូស ពេញ នៅលើឧបករណ៍វាស់ប្រេង។ ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេង​ឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់រហូតហៀរ។

    4. ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ។

    ការប្ដូរប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ប្ដូរប្រេងម៉ាស៊ីន។
  • រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរប្រេងម៉ាស៊ីន(កាន់តែញឹកញាប់នៅពេលដំណើរការនៅក្រោមបន្ទុកធ្ងន់ ឬក្នុងសីតុណ្ហភាពខ្ពស់)។
    1. បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាដំណើរការ 5 នាទី។ ដំណើរការម៉ាស៊ីនធ្វើឱ្យប្រេងឡើងកំដៅ ដូច្នេះវាហូរបានល្អជាងមុន។

    2. ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    3. ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។

      ការប្រុងប្រយ័ត្ន

      សមាសភាគនៅក្រោមកៅអីឡើងក្ដៅ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ។ ប្រសិនបើអ្នកប៉ះសាមាសភាគក្ដៅ អ្នកអាចនឹងរលាកបាន។

      ទុកអោយម៉ាស៊ីនបាញ់ថ្នាំចុះត្រជាក់មុនពេលធ្វើការថែទាំ ឬប៉ះសមាសភាគនៅក្រោមគម្របម៉ាស៊ីន។

    4. ដាក់ធុងត្រងនៅក្រោមរន្ធបង្ហូរប្រេង។

    5. ដោះប៊ូឡុងបង្ហូរចេញ (រូបភាព )។

      artpending
    6. នៅពេលប្រេងបានបង្ហូរអស់ទាំងស្រុងហើយ សូមប្ដូរឆ្នុកបង្ហូរប្រេងថ្មី និងមួលវាទៅកម្រិត 13.6 N∙m (10 ft-lb)។

    7. ចោល​​ប្រេង​ម៉ាស៊ីន​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    8. ចាក់យឺតៗនូវបរិមាណប្រេងម៉ាស៊ីនដែលបានបញ្ជាក់ប្រមាណជា 80% ចូលក្នុងបំពង់តម្រងប្រេង (រូបភាព )។

    9. ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។

    10. បញ្ចូលប្រេងបន្ថែមយឺតៗដើម្បីនាំទៅកម្រិតប្រេងទៅគំនូសសញ្ញា ពេញ នៅលើទំពក់យោង។

      Important: ការចាក់ប្រេងចូលក្នុងប្រអប់ប្រេងម៉ាស៊ីនហូរហៀអាចបណ្ដាលអោយម៉ាស៊ីនខូច។

    ការផ្លាស់ប្ដូរ​តម្រងប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរតម្រងប្រេងម៉ាស៊ីនថ្មី។
    1. បង្ហូរប្រេងចេញពីម៉ាស៊ីន សូមមើល , ជំហាន តាមរយៈ ។

    2. ដកតម្រងប្រេងចេញ (រូបភាព

    3. ជូតផ្ទៃរ៉ងអាដាប់ទ័រតម្រង។

    4. លាបប្រេងថ្មីស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងដូរថ្មី។

    5. ដំឡើងតម្រងប្រេងដែលប្ដូរជំនួសទៅអាដាប់ទ័រតម្រង។ មួលតម្រងប្រេងតាមទិសដៅនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ធ័រតម្រងប្រេង រួចរឹតបន្តឹងតម្រងបន្ថែម ½ ជុំ (រូបភាព )។

    6. ចាក់បំពេញប្រេងប្រភេទត្រឹមត្រូវថ្មីទៅក្នុងប្រអប់រវៃ , ជំហាន តាមរយៈ ។

    7. ចោលតម្រង​​ប្រេង​ម៉ាស៊ីន​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    ការផ្លាស់ប្ដូរប៊ុយស៊ី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ផ្លាស់ប្ដូរប៊ូហ្ស៊ី។
  • ប្រភេទ៖ Champion RC-12YC (ឬមានតម្លៃស្មើ)។

    ប្រហោងខ្យល់៖ 0.76 ម.ម (0.030 អ៊ីញ)

    ត្រូវធ្វើអោយប្រាកដថាគម្លាតអ៊ែររវាងអេឡិចត្រូតកណ្តាលនិងចំហៀងគឺត្រឹមត្រូវមុនពេលដំឡើងប៊ុយស៊ី។ ប្រើម៉ាឡេតប៊ុយស៊ីសម្រាប់ដោះ និងដំឡើងប៊ុយស៊ី ហើយឧបករណ៍វាស់គម្លាតដើម្បីពិនិត្យមើល និងលៃតម្រូវគម្លាតអ៊ែរ។

    ការដោះប៊ុយស៊ីចេញ

    1. ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។

    3. ទាញខ្សែចេញពីប៊ូហ្ស៊ី (រូបភាព

    4. សម្អាតជុំវិញប៊ូស៊ីដើម្បីកុំអោយមានធូលីកខ្វក់កើតមានលើម៉ាស៊ីន និងអាចបណ្ដាលអោយខូចបាន។

    5. ដោះប៊ុយស៊ី និងទ្រនាប់ប៊ុយស៊ីដែកចេញ។

      artpending

    ការពិនិត្យមើលប៊ុយស៊ី

    1. ក្រឡេកមើលផ្នែកកណ្ដាលនៃប៊ុយស៊ី (រូបភាព )។

      Note: បើឃើញពណ៌ត្នោតភ្លឺ ឬថ្នាំកូតពណ៌ប្រផេះនៅលើអ៊ីសូឡង់ នោះមានន័យថាម៉ាស៊ីនដំណើរការធម្មតា។ ថ្នាំកូតពណ៌ខ្មៅនៅលើអ៊ីសូឡង់ជាធម្មតាមានន័យថាតម្រង់ខ្យល់កខ្វក់។

      Important: ហាមសម្អាតប៊ុយស៊ី។ ត្រូវប្ដូរប៊ុយស៊ីថ្មីជានិច្ចនៅពេលវាមានថ្នាំកូតពណ៌ខ្មៅ អេឡិចត្រូតសឹក មានសុទ្ធតែប្រេងឡើងក្រាំងនៅខាងលើ ឬស្នាមប្រេះ។

    2. ពិនិត្យមើលគម្លាតរវាងអេឡិចត្រូតចំហៀង និងកណ្ដាល (រូបភាព ) និងពត់អេឡិចត្រូតចំហៀង ប្រសិនបើគម្លាតមិនត្រឹមត្រូវ។

      artpending

    កាដំឡើងប៊ុយស៊ី

    1. ដំឡើងប៊ុយស៊ី និងទ្រនាប់ប៊ុយស៊ីដែកចេញ។

    2. រឹតប៊ូហ្ស៊ីក្នុងកម្រិតពី 24.4 ទៅ 29.8 N∙m (18 ដល់ 22 ft-lb)។

    3. រុញខ្សែទៅលើប៊ូហ្ស៊ី (រូបភាព

    4. បិទគន្លឹះ និងកៅអី។

    តំហែទាំប្រព័ន្ធប្រេង

    ការប្ដូរតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
  • រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យមើលទុយយោប្រេង។
    1. ដាក់ហ្វ្រាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោដេបញ្ឆេះចេញ។

    2. ដោះគន្លឹះនៅលើផ្នែកខាងក្រោយនៃកៅអី ហើយលើកកៅអីទៅមុខ។

    3. រឹតទុយោនៅផ្នែកម្ខាងនៃតម្រងប្រេង ដើម្បីការពារហ្គាសមិនឱ្យហូរចេញពីទុយោ នៅពេលអ្នកដោះតម្រងចេញ។

    4. ដាក់ចានដែកត្រងប្រេងនៅក្រោមតម្រង។

    5. ច្របាច់ចុងចង្កំទុយោជាមួយគ្នា ហើយរុញវាចេញពីតម្រង (រូបភាព

    6. ដោះតម្រងចេញពីទុយយោប្រេង។

      artpending
    7. ដំឡើងតម្រងថ្មី ហើយដោះចង្កំទុយោដែលនៅជិតតម្រងចេញ។

      ត្រូវប្រាកដថាព្រួញទិសដៅហូរចង្អុលទៅម៉ាស៊ីន។

    ការ​ថែទាំកំប៉ុងធ្យូង

    ការត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង។
  • ត្រួតពិនិត្យមាត់នៅផ្នែកខាងក្រោមតម្រងខ្យល់សម្រាប់កំប៉ុងធ្យូង ដើម្បីធានាថាវាស្អាត និងមិនមានកម្ទេចកំទី និងការស្ទះ (រូបភាព )។

    artpending

    ការប្ដូរតម្រងកំប៉ុងធ្យូងថ្មី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ប្ដូរតម្រងកំប៉ុងធ្យូងថ្មី។
  • រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរតម្រងកំប៉ុងធ្យូងថ្មី។
    1. ដោះគ្រឿងបង្គុំដែលមានងៀងនៃតម្រងកំប៉ុងធ្យូងចេញពីទុយោបាតក្រោមនៃកំប៉ុងធ្យូង និងដោះតម្រងចេញ (រូបភាព )។

      Note: បោះតម្រងចាស់ចោល។

    2. ស៊កគ្រឿងបង្គុំដែលមានងៀងនៃតម្រងកំប៉ុងធ្យូងអោយអស់ចូលក្នុងទុយោបាតក្រោមនៃកំប៉ុងធ្យូង។

    ការ​បង្ហូរ​ធុង​ប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ការបង្ហូរ និងសម្អាតធុងប្រេង។
  • បង្ហូរ និងសម្អាតធុងប្រេង ប្រសិនបើប្រព័ន្ធប្រេងប្រែជាកខ្វក់ ឬប្រសិនបើអ្នកគ្រោងនឹងរក្សាទុកគ្រឿងចក្រក្នុងរយៈពេលបន្ថែមទៀត។ ប្រើប្រេងថ្មីៗ ស្អាតដើម្បីចុចទឹកធុង។

    1. ផ្ទេរប្រេងពីធុងចូលទៅក្នុងធុងប្រេងដែលបានអនុម័តដោយប្រើម៉ូទ័របូមបំពង់ផ្ទេរ ឬដោះធុងចេញពីគ្រឿងចក្រ ហើយចាក់ប្រេងចេញពីធុង ចាក់បំពេញបំពង់បង្ហូរទឹកទៅក្នុងធុងប្រេង។

      Note: ប្រសិនបើអ្នកដោះធុងប្រេងចេញ ជាមួយគ្នាផងដែរ ត្រូវដោះទុយោប្រេង និងទុយោត្រឡប់ពីធុងមុនពេលដោះធុងចេញ។

    2. សូមប្ដូរតម្រងប្រេងថ្មី សូមមើល ។

    3. សម្អាតធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត បើចាំបាច់។

    4. ដំឡើងធុងប្រសិនបើអ្នកបានដោះវេចេញ។

    5. ចាក់បំពេញធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត។

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។

    • សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកឌុយប្រដាប់សាក មុនពេល​ធ្វើការភ្ជាប់​ ឬ​ផ្ដាច់​អាគុយ។

    • ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។

    ការរកទីតាំងហ្វុយហ្សីប

    មានប្លុកហ្វុយហ្ស៊ីប ​២ និងរន្ធទំនេរ 1 នៅក្នុងប្រព័ន្ធអេឡិច។ ហ្វុយហ្ស៊ីបទាំងនេះស្ថិតនៅក្រោមកៅអីអង្គុយ (រូបភាព )។

    artpending

    ការថែទាំអាគុយ

    Important: កុំចុចចាប់ផ្ដើមអាគុយនៃគ្រឿងចក្រ។

    ត្រូវរក្សាអាគុយឱ្យបានស្អាត និងបញ្ចូលភ្លើងឱ្យបានពេញល្អ។ ប្រើកន្សែងក្រដាសដើម្បីសម្អាតអាគុយ និងប្រអប់អាគុយ។ ប្រសិនបើក្បាលអាគុយមានច្រេះ ត្រូវសម្អាតវាដោយប្រើសូលុយស្យុងទឹក 4 ភាគ និងម្សៅសូដា 1 ភាគ។ លាបខ្លាញ់បន្តិចបន្តួចទៅលើក្បាលអាគុយដើម្បីបង្ការការកាន់ច្រេះ។

    វ៉ុល៖ 12 V ជាមួយប្រអប់រវៃចុះត្រជាក់ 280 A ក្នុងកម្រិតសីតុណ្ហភាព 0°F

    ការដកអាគុយចេញ

    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. អាគុយមានទីតាំងនៅផ្នែកខាងស្ដាំនៃគ្រឿងចក្រខាងក្រោយម៉ូទ័របាញ់ (រូបភាព ).

    3. ផ្ដាច់ខ្សែលើដីអវិជ្ជមាន (ខ្មៅ) ពីប៉ូលអាគុយ។

      ការព្រមាន

      ការអូសខ្សែអាគុយមិនបានត្រឹមត្រូវអាចធ្វើឲ្យខូចខាតដល់ម៉ាស៊ីនបាញ់ថ្នាំ ហើយ​ខ្សែភ្លើង​ធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។

      • ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។

      • ត្រូវភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ)។

      ការព្រមាន

      ក្បាលអាគុយ ឬឧបករណ៍លោហៈអាចប៉ះគ្នានឹងសមាសធាតុលោហៈរបស់​ម៉ាស៊ីនបាញ់ថ្នាំដែលធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសដល់រាងកាយ។

      • នៅពេលដកចេញ ឬដំឡើងអាគុយ ហាមទុកឲ្យក្បាលអាគុយប៉ះនឹងផ្នែកធ្វើពី​លោហៈណាមួយរបស់ម៉ាស៊ីនបាញ់ថ្នាំ។

      • ហាមទុកឲ្យឧបករណ៍លោហៈប៉ះគ្នាចន្លោះក្បាលអាគុយនិងផ្នែកធ្វើពីលោហៈ​របស់ម៉ាស៊ីនបាញ់ថ្នាំ។

      • ត្រូវរក្សាខ្សែចងអាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។

    4. ផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ពីប៉ូលអាគុយ។

    5. ដោះជើងចាប់អាគុយ និងខ្ចៅរឹតចេញ (រូបភាព )។

    6. ដោះអាគុយចេញ។

    ការដំឡើងអាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ពិនិត្យមើលការតភ្ជាប់ខ្សែអាគុយ។
    1. កំណត់អាគុយនៅលើប្រអប់អាគុយដើម្បីអោយប៉ូលអាគុយទៅខាងមុខម៉ាស៊ីនបាញ់ថ្នាំ។

    2. ដំឡើងជើងចាប់អាគុយ ហើយរឹតភ្ជាប់វាជាមួយខ្ចៅរឹតដែលអ្នកបានដោះចេញពីមុន (រូបភាព )។

      Important: ត្រូវរក្សាជើងចាប់អាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។

    3. ភ្ជាប់ខ្សែវិជ្ជមាន (ក្រហម) ទៅប៉ូលវិជ្ជមាន (+) និងខ្សែអវិជ្ជមាន (ខ្មៅ) ទៅប៉ូលអវិជ្ជមាន (-) ដោយប្រើប៊ូឡុង និងខ្ចៅស្លាបពីរ។ រុញគម្របកៅស៊ូគ្របពីលើប៉ូលអាគុយវិជ្ជមាន។

    4. ដំឡើងគម្របអាគុយ ហើយភ្ជាប់វាជាមួយក្បាលមួលទាំង 2 (រូបភាព )។

    ការពិនិត្យមើលកម្រិតអេឡិចត្រូលីត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ពិនិត្យកម្រិតអេឡិចត្រូលីត​របស់អាគុយ។
  • Note: នៅពេលទុកគ្រឿងចក្រចោល ត្រូវពិនិត្យមើលកម្រិតអេឡិចត្រូលីតរបស់អាគុយរៀងរាល់ 30 ថ្ងៃម្ដង។

    1. បន្ធូរក្បាលមួលនៅលើស្លាយនៃប្រអប់អាគុយ និងដោះគម្របអាគុយចេញ (រូបភាព )។

    2. ដោះគម្របមួលធុងប្រេង។ ប្រសិនបើអេឡិចត្រូលីតមិនឡើងដល់ខ្សែបន្ទាត់ចាក់បំពេញទេ ត្រូវបន្ថែមទឹកចម្រោះក្នុងបរិមាណតម្រូវ សូមមើល ។

      គ្រោះថ្នាក់

      អេឡិចត្រូលីតរបស់អាគុយមានផ្ទុកអាស៊ីតស៊ុលផួរិច ដែលបណ្ដាលឱ្យពុលស្លាប់បាន ហើយបណ្ដាលឱ្យរលាកធ្ងន់ធ្ងរទៀតផង។

      • ហាមផឹកអេឡិចត្រូលីត ឬធ្វើឱ្យប៉ះស្បែក ភ្នែក ឬសម្លៀកបំពាក់របស់អ្នក។ ពាក់វ៉ែនតាសុវត្ថិភាពដើម្បីការពារភ្នែករបស់អ្នក ហើយពាក់ស្រោមដៃជ័រដើម្បីការពារដៃរបស់អ្នក។

      • ចាក់បំពេញអាស៊ីតអាគុយនៅកន្លែងដែលមានទឹកស្អាតជានិច្ចសម្រាប់ជូតសម្អាតស្បែក។

    ការបន្ថែមទឹកអាគុយ

    ពេលល្អបំផុតដើម្បីបន្ថែមទឹកចម្រោះអាគុយគឺមុនពេលអ្នកដំណើរការគ្រឿងចក្រ។ វាធ្វើអោយទឹក និងសូលុយស្យុងអេឡិចត្រូលីតរលាយចូលគ្នាបានសព្វល្អ។

    1. សម្អាតផ្នែកខាងលើនៃអាគុយដោយក្រដាសជូតរឹង។

    2. ដោះគម្របមួលធុងប្រេងចេញពីអាគុយ រួចចាក់បំពេញទឹកចម្រោះក្នុងរន្ធនីមួយៗ រហូតដល់កម្រិតឡើងដល់ខ្សែបន្ទាត់ចាក់បំពេញ។ ប្ដូរគម្របមួលធុងប្រេងថ្មី។

      Important: ហាម​ចាក់​ប្រេងក្នុងអាគុយហៀរជ្រុល។ អេឡេចត្រូលីតនឹងហូរហៀរលើផ្នែកផ្សេងៗនៃម៉ាស៊ីនបាញ់ថ្នាំ និងនឹងនាំអោយមានឡើងច្រែះធ្ងន់ធ្ងរ និងធ្វើឱ្យខូចគុណភាព។

    ការសាកអាគុយ

    ការព្រមាន

    ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។

    ហាមជក់បារីនៅក្បែរអាគុយ ហើយត្រូវរក្សាផ្កាភ្លើងនិងអណ្ដាតភ្លើងឱ្យនៅឆ្ងាយពីអាគុយ។

    Important: រក្សាអាគុយឱ្យមានភ្លើងពេញជានិច្ច (ទំនាញជាក់លាក់ 1.260) ។ នេះពិតជាសំខាន់ខ្លាំងណាស់ក្នុងការបង្ការការខូចអាគុយនៅពេលសីតុណ្ហភាពស្ថិតនៅក្រោម 0°C។

    1. ដកអាគុយចេញពីសាកស៊ី។ សូមមើល ។

    2. ពិនិត្យមើលក​ម្រិត​អេឡិចត្រូលីត​ សូមមើល

    3. ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 អំពែ ទៅក្បាលអាគុយ។ សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង (12 V)។

      Important: ហាមសាកអាគុយលើសកម្រិត។

    4. ដកអាគុយចេញពីសាក់ស៊ី។ សូមអាន ។

    ការរក្សាទុកអាគុយ

    ប្រសិនបើគេនឹងរក្សាទុកគ្រឿងចក្ររយៈពេលលើសពី 30 ថ្ងៃ សូមដកអាគុយចេញ ហើយសាកភ្លើងវាឱ្យពេញ។ រក្សាទុកវានៅលើធ្នើ ឬនៅលើគ្រឿងចក្រ។ ផ្ដាច់ខ្សែភ្លើងចេញ ប្រសិនបើអាគុយត្រូវ​បានរក្សាទុកនៅ​លើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។ ដើម្បីបង្ការអាគុយពីការខូច ត្រូវធានាថាអាគុយត្រូវបានសាកភ្លើងពេញ។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការត្រួតពិនិត្យកង់ និងសំបកកង់។

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • រឹតខ្ចៅកង់។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​សម្ពាធសំបកកង់។
  • រៀងរាល់ 100 ម៉ោងម្តង
  • រឹតខ្ចៅកង់។
  • ត្រួតពិនិត្យស្ថានភាព និងភាពសឹករបស់សម្បកកង់។
  • ពិនិត្យមើល​សម្ពាធសំបកកង់រៀងរាល់ 8 ម៉ោងម្ដង ឬប្រចាំថ្ងៃដើម្បីធានាបាននូវកម្រិតត្រឹមត្រូវ។ សប់កង់ក្នុងកម្រិត 138 kPa (20 psi)។ ជាមួយគ្នានេះដែរក៏ត្រូវពិនិត្យមើលសំបកកង់ក្រែងមានសឹក ឬដាច់ខូច។

    ពិនិត្យមើលកង់ដើម្បីធានាថាវាចាប់ជាប់ល្អបន្ទាប់ពីដំណើរការបាន​ 8 ម៉ោងដំបូង ហើយបន្ទាប់ពីនោះរៀងរាល់ 100 ម៉ោងម្ដង។ មួលក្បាលឡោស៊ីខាងមុខ និងខាងក្រោយ ​កម្រិត​ចាប់ពី 102 ដល់ 108 N∙m (75 ទៅ 80 ft-lb)។

    ពិនិត្យមើលស្ថានភាពសំបកកង់យ៉ាងហោចណាស់រៀងរាល់ 100 ម៉ោងបន្ទាប់ដំណើរការហើយ។ គ្រោះថ្នាក់​ក្នុង​ប្រតិបត្តិការ​ដូចជា​ការ​បុក​ផ្លូវ​កោង​អាច​បំផ្លាញ​សំបក​កង់​ឬ​គែម​កង់ ហើយ​បណ្តាល​ឱ្យ​ចង្កូត​តម្រង់ខុសជួរ។ ត្រួតពិនិត្យមើលស្ថានភាពសំបកកង់បន្ទាប់ពីគ្រោះថ្នាក់។

    ការកែតម្រូវខ្សែសោឌីហ្វ្រង់ស្យែល

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ​ពិនិត្យការកែតម្រូវខ្សែសោឌីហ្វ្រង់ស្យែល។
    1. រុញ​ដងសោឌីហ្វ្រង់ស្យែល​ទៅទីតាំង OFF (បិទ) ។

    2. បន្ធូរខ្ចៅទប់ដែលទប់ខ្សែសោឌីហ្វ្រង់ស្យែលទៅក្រចាប់នៅលើចង្កឹះលេខ (រូបភាព )។

      artpending
    3. កែតម្រូវខ្ចៅទប់ដើម្បីបានចន្លោះ 0.25 ទៅ 1.5 mm រវាងទំពក់រឺស្ស័រ និងអង្កត់ផ្ចិតខាងក្រៅរបស់រន្ធនៅក្នុងដងចង្កឹះលេខ។

    4. រឹតបន្តឹងខ្ចៅទប់នៅពេលធ្វើរួច។

    ការតម្រង់ការទាញ​ចូលក្នុង​របស់​កង់មុខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើលទិសដៅងាកចូលរបស់កង់មុខ។
  • ទិសដៅងាកចូលគួរតែពី 0 ទៅ 6 ម.ម (0 ទៅ ¼ អ៊ីញ)។

    1. ចាក់ទឹកក្នុងធុងប្រមាណជា 331 លីត្រ (87.5 ហ្គាឡុងអាមេរិក)។

    2. ពិនិត្យមើល និងសប់កង់ទាំងអស់ សូមមើល ។

    3. បើកបរម៉ាស៊ីនបាញ់ថ្នាំថយក្រោយទៅមុខពីរបីដងដើម្បីដើម្បីធ្វើអោយ ដៃ-a ដើរស្រួល បន្ទាប់មកបរវាទៅមុខយ៉ាងតិច 3 ម៉ែត្រ(10 ft)។

    4. វាស់ចម្ងាយរវាងកង់មុខទាំងពីរនៅកម្ពស់ភ្លៅទាំងផ្នែកខាងមុខ និងក្រោយរបស់កង់មុខ (រូបភាព )។

      Note: អ្នកនឹងត្រូវការនាឡិកាវាស់តម្រឹមសម្រាប់វាស់ផ្នែកខាងក្រោយនៃសំបកកង់ខាងមុខនៅកម្ពស់ភ្លៅ។ ប្រើនាឡិកាវាស់តម្រឹមដើម្បីវាស់ផ្នែកខាងមុខនៃកង់មុខនៅកម្ពស់ភ្លៅអោយបានសុក្រិត (រូបភាព )។

      ផ្នែកខាងមុខនៃកង់គួរតែ 6 ម.ម (0 ទៅ ¼ អ៊ីញ) ជិតជាងផ្នែកខាងក្រោយនៃកង់មុខ។

      artpending
    5. ប្រសិនបើរង្វាស់មិនស្ថិតនៅក្នុងចន្លោះជាក់លាក់ទេ សូមបន្ធូរខ្ចៅទប់នៅចុងរ៉ូទីលទាំងសងខាង (រូបភាព )។

      artpending
    6. បង្វិលរ៉ូទីលទាំងពីរ ដើម្បីផ្លាស់ទីផ្នែកខាង​មុខនៃកង់ចូលទៅក្នុង ឬចេញមកក្រៅ។

      Note: រ៉ូទីលវាស់ប្រវែងដូចគ្នា។

    7. រឹតខ្ចៅទប់រ៉ូទីលនៅពេលដែលកង់រត់ត្រង់។

    8. ធានាថាចង្កូតអាចកាច់បានពេញលេញនៅទិសទាំងពីរ។

    តំហែទាំហ្វ្រាំង

    ការពិនិត្យប្រេងហ្វ្រាំង

    កំប៉ុងប្រេងហ្វ្រាំងត្រូវបានដឹកពីរោងចក្រដោយចាក់បំពេញដោយប្រេងហ្វ្រាំង DOT 3។ ពិនិត្យមើលកម្រិតមុនពេលបញ្ឆេះរៀងរាល់ថ្ងៃ។

    artpending
    1. កំណត់ទីតាំង​ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។

    2. កម្រិតប្រេងគួរតែឡើងដល់បន្ទាត់ ពេញ នៅលើកំប៉ុងប្រេង។

    3. ប្រសិនបើកម្រិតប្រេងខ្វះ ត្រូវសម្អាតតំបន់ជុំវិញគម្របកំប៉ុងប្រេង ដោះគម្របចេញ ហើយចាក់បំពេញកំប៉ុងប្រេងឱ្យនៅកម្រិតត្រឹមត្រូវ។ ហាមចាក់រហូតហៀរ។

    ការត្រួតពិនិត្យហ្វ្រាំង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យហ្វ្រាំង។
  • ហ្វ្រាំងគឺជាសមាសធាតុសុវត្ថិភាពដ៏សំខាន់របស់ម៉ាស៊ីនបាញ់ថ្នាំ។ ត្រួតពិនិត្យវាដូចខាងក្រោម៖

    • ត្រួតពិនិត្យស្បែកហ្វ្រាំងក្រែងវាសិក ឬខូច។ ប្រសិនបើកម្រាស់ស្បែកហ្វ្រាំង (ទ្រនាប់ហ្វ្រាំង) ស្ដើងជាង 1.6 mm ត្រូវប្ដូរស្បែកហ្វ្រាំង។

    • ត្រួតពិនិត្យដុំហ្វ្រាំង និងសមាសធាតុផ្សេង​ទៀតក្រែង​មាន​សញ្ញានៃការសិកខ្លាំង ឬខូចទ្រង់ទ្រាយ។ ប្រសិនបើរកឃើញមានការខូចទ្រង់ទ្រាយណាមួយ ត្រូវប្ដូរថ្មីនូវសមាសធាតុសមស្រប។

    ការកែតម្រូវហ្វ្រាំងដៃ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលហ្វ្រាំងដៃ។
    1. ដោះដងចាប់ប្លាស្ទិក

    2. បន្ធូរវីសទប់ដែលភ្ជាប់ទៅដៃនៃដងហ្វ្រាំងដៃ (រូបភាព

      artpending
    3. បង្វិលក្បាលមួល រហូតដល់កម្លាំង 18 ទៅ 23 kg (40 to 50 lb) ដែលតម្រូវដើម្បីធ្វើឱ្យតឹងណែននៅដង។

    4. រឹតបន្តឹងវីសទប់។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធអ៊ីដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។

    • បន្ធូរ​សម្ពាធ​ទាំងអស់​នៅក្នុង​ប្រព័ន្ធដោយ​សុវត្ថិភាព មុននឹង​ធ្វើកិច្ចការណាមួយនៅលើ​វា។

    • ត្រូវធានាឲ្យបានថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    • រក្សាដងខ្លួន និងដៃរបស់អ្នកឱ្យឆ្ងាយ​ពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។

    លម្អិតផ្នែកបច្ចេកទេសប្រេងអ៊ីដ្រូលិក

    ប្រភេទប្រេង៖ Dexron III ATF

    ចំណុះកប៉ុងប្រេង៖ ប្រហែល 7 លីត្រ (7.5 ហ្គាឡុងអាមេរិក)

    ការពិនិត្យមើលប្រេងចង្កឹះលេខ/អ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលប្រេងចង្កឹះលេខ/អ៊ីដ្រូលិក។
    1. ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដកឧបករណ៍វាស់ប្រេងប្រអប់លេខចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព

      artpending

      Important: មិនត្រូវយកភាពកខ្វក់ ឬសារធាតុកខ្វក់ផ្សេងទៀតចូលទៅក្នុងមាត់រន្ធ នៅពេលពិនិត្យប្រេងប្រអប់លេខ។

    3. ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។

    4. កម្រិតប្រេងចង្កឹះលេខគួរតែឡើងដល់កំពូលនៃផ្នែកសំប៉ែត​នៃឧបករណ៍វាស់ប្រេង។ បើមិនអញ្ចឹងទេ ចាក់បំពេញកំប៉ុងប្រេងដោយទឹកអ៊ីដ្រូលិកត្រឹមត្រូវ សូមមើល ។

    5. ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ។

    ការប្ដូរប្រេងចង្កឹះលេខ/អ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរប្រេងចង្កឹះលេខ/អ៊ីដ្រូលិក។ និងការសម្អាតកន្ត្រង។
    1. កំណត់ទីតាំង​ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។

    2. ដាក់ចានដែកត្រងប្រេងនៅក្រោមឆ្នុកបង្ហូរនៃកំប៉ុងប្រេង។

    3. ដោះឆ្នុកបង្ហូរពីចំហៀងរ៉េសឺវ័រ ហើយទុកឱ្យប្រេងវារីហូរចូលតម្រង់ចានបង្ហូរ (រូបភាព )។

      artpending
    4. ចំណាំការតំរង់ទិសនៃទុយោអ៊ីដ្រូលិក និងក្រចាប់ 90° ដែលភ្ជាប់ទៅកន្ត្រង។

    5. ដោះទុយយោអ៊ីដ្រូលិក និងក្រចាប់ 90° (រូបភាព )។

      artpending
    6. ដកកន្ត្រងចេញ ហើយសម្អាតវាដោយការបង្ហូរ​ត្រឡប់មកវិញ​ដោយប្រើសារធាតុសម្អាតខ្លាញ់។

    7. ទុកអោយកន្ត្រងត្រូវខ្យល់ស្ងួត។

    8. ដំឡើងកន្ត្រងនៅពេលប្រេងកំពុងហូរ។

    9. ដំឡើងទុយោប្រអប់អ៊ីដ្រូលិក និងក្រចាប់ 90° ទៅនឹងកន្ត្រង។

    10. ដាក់ និងរឹតបន្តឹងឆ្នុកបង្ហូរ។

    11. ចាក់បំពេញកំប៉ុងប្រេងដោយចំណុះប្រេងប្រមាណជា 7 លីត្រ (7.5 US qt) នៃ Dexron III ATF។

      Important: ប្រើតែប្រេងវារីដែលបានបញ្ជាក់ប៉ុណ្ណោះ។ សារធាតុរាវផ្សេងទៀតអាចបណ្ដាលអោយប្រព័ន្ធខូចបាន។

    12. បញ្ឆេះម៉ាស៊ីន ហើយបរម៉ាស៊ីនបាញ់ថ្នាំ ដើម្បីបំពេញប្រព័ន្ធអ៊ីដ្រូលិក។

    13. ពិនិត្យមើលកម្រិតប្រេង ហើយបំពេញវា ប្រសិនបើចាំបាច់។

    ការប្ដូរតម្រងអ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • ប្រើតម្រង់ផ្លាស់ប្ដូរថ្មីម៉ាក Toro (លេខគ្រឿងបន្លាស់ 54-0110)។

    Important: ការប្រើតម្រងផ្សេងទៀតណាមួយ អាចនឹងធ្វើឲ្យខូចការធានាលើសមាសធាតុមួយចំនួន។

    1. កំណត់ទីតាំង​ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្រ្វាំងដៃ បញ្ឈប់ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយដកកូនសោដេបញ្ឆេះចេញ។

    2. សម្អាតតំបន់ជុំវិញ​កន្លែងចាប់តម្រង។

    3. ដាក់ចានដែកត្រងប្រេងនៅក្រោមតម្រង។

    4. ដកតម្រងតម្រងចេញ (រូបភាព )។

      artpending
    5. លាបខ្លាញ់លើរ៉ងតម្រង់ថ្មី។

    6. ធានាថាកន្លែងចាប់តម្រងគឺស្អាត។

    7. មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់ ហើយបន្ទាប់មក​មួល​តម្រង់ ½ ជុំ។

    8. បញ្ឆេះម៉ាស៊ីន ហើយ​ទុកឲ្យ​វា​ដំណើរការ​ក្នុង​រយៈពេល​ប្រហែល 2 នាទី​ ដើម្បី​បន្ធូរខ្យល់​ចេញពី​ប្រព័ន្ធ។

    9. ពន្លត់ម៉ាស៊ីន ហើយពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងក្រែងមានការលេចធ្លាយ សូមមើល ។

    ការពិនិត្យមើលខ្សែ និងទុយោអ៊ីដ្រូលិក

    ត្រួតពិនិត្យមើលខ្សែ និងទុយោអ៊ីដ្រូលិកប្រចាំថ្ងៃក្រែងមានលេចធ្លាយ ខ្សែត្រកួញចូលគ្នា ទម្រចាប់រលុង សឹក ក្រចាប់រលុង ខូចទ្រង់ទ្រាយដោយសារអាកាសធាតុ និងខូចទ្រង់ទ្រាយដោយសារសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់មុនពេលប្រតិបត្តិការ។

    ការថែទាំប្រព័ន្ធបាញ់ថ្នាំ

    ការត្រួតពិនិត្យ​ទុយោ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យទុយោ និងការតភ្ជាប់ទាំងអស់​សម្រាប់ការខូចខាត និង​ការ​ភ្ជាប់​ត្រឹមត្រូវ។
  • ពិនិត្យទុយោនីមួយៗនៅក្នុងប្រព័ន្ធបាញ់ថ្នាំសម្រាប់ ស្នាមប្រេះ ការលេចធ្លាយ ឬការខូចខាតផ្សេងៗ។ ក្នុងពេលជាមួយគ្នានោះដែរ សូមត្រួតពិនិត្យ​តំណភ្ជាប់ និង​គ្រឿងបង្គុំ​សម្រាប់ការខូចខាតស្រដៀងគ្នា។ ប្ដូរថ្មីនូវទុយោ និងក្រចាប់ដែលសឹក ឬខូច។

    ការផ្លាស់ប្ដូរ​តម្រងបឺត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ផ្លាស់ប្ដូរ​តម្រងបឺត។
  • Note: កំណត់​ទំហំសំណាញ់​តម្រងបឺតសមស្រប​ដែល​អ្នកត្រូវការ​សម្រាប់​ការងាររបស់អ្នក សូមអាន ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. នៅផ្នែកខាងលើនៃ​ធុងម៉ាស៊ីនបាញ់ថ្នាំ សូម​ដកប្រដាប់ទប់​ដែល​រឹតភ្ជាប់​គ្រឿងបង្គុំទុយោដែល​បានភ្ជាប់​ទៅ​នឹង​ទុយោធំចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

      artpending
    3. ​ដកទុយោ និងគ្រឿងបង្គុំទុយោចេញ​ពី​​សម្បក​​តម្រង (រូបភាព )។

    4. ដកតម្រងបឺតចាស់​ចេញពី​សម្បកតម្រងនៅក្នុង​ធុង (រូបភាព )។

      Note: បោះតម្រងចាស់ចោល។

      artpending
    5. ដំឡើង​តម្រងបឺតថ្មីទៅក្នុង​សម្បកតម្រង។

      Note: ត្រូវធានាថា​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    6. តម្រឹមទុយោ និង​គ្រឿងបង្គុំទុយោទៅនឹង​សម្បកតម្រង​នៅផ្នែកខាងលើ​នៃ​ធុង ហើយ​រឹតភ្ជាប់​គ្រឿងបង្គុំនិង​សម្បកដោយប្រើ​ប្រដាប់​ទប់ដែល​អ្នក​បាន​ដកចេញកាលពីជំហាន ។

    ការផ្លាស់ប្ដូរតម្រងសម្ពាធ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ផ្លាស់ប្ដូរតម្រងសម្ពាធ។
    1. ផ្លាស់ទីគ្រឿងចក្រ​ទៅ​ផ្ទៃរាបស្មើ កំណត់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    2. តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោម​តម្រងសម្ពាធ (រូបភាព )។

      artpending
    3. មួលឆ្នុកបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។

      Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។

    4. បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដោះចេញពីក្បាលតម្រង (រូបភាព )។

    5. ដកធាតុតម្រងសម្ពាធចាស់ចេញ (រូបភាព )។

      Note: បោះតម្រងចាស់ចោល។

    6. ពិនិត្យមើលទ្រនាប់រាងមូលសម្រាប់ការខូច និងការសឹក​នៃ​ឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និង​ទ្រនាប់រាងមូលសម្រាប់​ទ្រនាប់រាងចានគោម​ (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។

      Note: ប្ដូរទ្រនាប់រាងមូលដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។

    7. ដំឡើងធាតុតម្រងសម្ពាធថ្មីទៅក្នុងក្បាលតម្រង (រូបភាព )។

      Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។

    8. ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។

    9. ដំឡើងឆ្នុកទៅលើទ្រនាប់រាងចានគោម ហើយរឹតបន្តឹងដោយដៃ (រូបភាព )។

    ការផ្លាស់ប្ដូរ​តម្រងក្បាលបាញ់

    Note: កំណត់​ទំហំសំណាញ់តម្រងក្បាលបាញ់សមស្រប​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ការងាររបស់​អ្នក សូមអាន ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ដកក្បាលបាញ់ចេញពីប៉មតូចសម្រាប់បាញ់ (រូបភាព )។

      artpending
    3. ដកតម្រងក្បាលបាញ់ចាស់ចេញ(រូបភាព )។

      Note: បោះតម្រងចាស់ចោល។

    4. ដំឡើង​តម្រងក្បាលបាញ់ថ្មី (រូបភាព )។

      Note: ត្រូវធានាថា​តម្រងត្រូវបានចូលយ៉ាងពេញលេញ។

    5. ដំឡើងក្បាលបាញ់ទៅលើ​ប៉មតូចសម្រាប់បាញ់ (រូបភាព )។

    ការត្រួតពិនិត្យម៉ូទ័របូម

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យ​សន្ទះខណ្ឌម៉ូទ័របូម ហើយ​ប្ដូរវាចេញ ប្រសិនបើចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • ត្រួតពិនិត្យវ៉ាល់ត្រួតពិនិត្យ​ម៉ូទ័របូម ហើយ​ប្ដូរចេញ ប្រសិនបើ​ចាំបាច់។(សូមមើលអ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត)។
  • Note: សមាសធាតុគ្រឿងចក្រ​ខាងក្រោម ត្រូវ​បានចាត់ទុកថា​ជាគ្រឿងខ្ចៅ​ស្ថិតនៅក្រោម​ការប្រើប្រាស់រហូតដល់រយៈពេលនៃ​ការប្រើ​ប្រាស់ លុះត្រាតែមានការ​រក​ឃើញ​ថាមានបញ្ហា ហើយមិនត្រូវបានគ្របដណ្ដប់ដោយការធានារ៉ាប់រងដែលជាប់ទាក់ទង​នឹង​គ្រឿង​ចក្រនេះ។

    ត្រូវមាន​អ្នកចែកចាយ Toro ដែល​មានការអនុញ្ញាត ពិនិត្យមើល​សមាសធាតុម៉ូទ័របូមខាងក្នុងសម្រាប់​ការខូចខាត៖

    • សន្ទះខណ្ឌ​ម៉ូទ័របូម

    • បង្គុំ​វ៉ាល់​ត្រួតពិនិត្យ​ម៉ូទ័របូម

    ប្ដូរចេញនូវ​សមាសធាតុណាមួយ​ ប្រសិនបើ​ចាំបាច់។

    ការត្រួតពិនិត្យ​ទ្រនាប់ស្នូលនីឡុង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យ​ទ្រនាប់ស្នូលនីឡុង។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញ។

    2. ពង្រីកផ្នែកដងខាងក្រៅទៅទីតាំងបាញ់ថ្នាំ ហើយ​ទ្រដង​ដោយប្រើ​ជើងទម្រ ឬ​ខ្សែចង និង​ឧបករណ៍លើក។

    3. ជាមួយទម្ងន់នៃការទ្រ សូមដោះប៊ូឡុង និងខ្ចៅដែលរឹតភ្ជាប់កន្លាស់​បង្វិលទៅនឹងបង្គុំដង (រូបភាព )។

      artpending
    4. ដកចេញនូវប៊ូឡុង និងខ្ចៅ​ដែល​រឹតភ្ជាប់​កន្លាស់បង្វិល ហើយ​ដកកន្លាស់ចេញ (រូបភាព

    5. ដកដង និង​បង្គុំក្រចាប់​បង្វិលចេញពីតួកណ្ដាល ដើម្បីចូលប្រើទ្រនាប់នីឡុង។

    6. ដកចេញ ហើយត្រួតពិនិត្យ​ទ្រនាប់នីឡុងពី​ផ្នែកខាងមុខ និងខាងក្រោយនៃ​ក្រចាប់បង្វិល (រូបភាព )។

      Note: ប្ថូរទ្រនាប់ដែល​សឹក ឬខូចណាមួយចេញ។

    7. ដាក់ប្រេងបន្តិចលើទ្រនាប់នីឡុង ហើយដំឡើងវាក្នុងក្រចាប់​បង្វិល (រូបភាព )។

    8. ដំឡើងដង និងបង្គុំក្រចាប់បង្វិលក្នុងតួកណ្ដាល និងតម្រង់រន្ធ (រូបភាព )។

    9. ដំឡើងកន្លាស់បង្វិល ហើយរឹតភ្ជាប់វាដោយប្រើប៊ូឡុង និងខ្ទាស់ដែល​បាន​ដកចេញ​នៅក្នុង​ជំហាន ។

    10. អនុវត្តជំហាន ដល់ ឡើងវិញសម្រាប់​ផ្នែកដងខាងក្រៅផ្សេងទៀត។

    ការលៃតម្រូវ​ដងឲ្យស្មើគ្នា

    ប្រើនិតិវិធីខាងក្រោមដើម្បីលៃតម្រូវកម្រិតនៃផ្នែកដងខាងឆ្វេងនៅពេលពួកវានៅក្នុងទីតាំងបាញ់ថ្នាំ។

    1. ពង្រីកដងទៅទីតាំងបាញ់ថ្នាំ។

    2. ដកកន្លាស់ខ្ទាស់ចេញពីកន្លាស់បង្វិល (រូបភាព )។

      artpending
    3. លើកឡើងនៅលើដង និង​ដកកន្លាស់ចេញ (រូបភាព ) ហើយ​បន្ទាបដងយឺតៗទៅដី។

    4. ត្រួតពិនិត្យ​កន្លាស់​សម្រាប់ការខូចខាតណាមួយ ហើយ​ប្ដូរវាចេញ ប្រសិនបើ​ចាំបាច់។

    5. ប្រើសោនៅលើ​ជ្រុងរាបស្មើរបស់ដងអង្គជំរុញដើម្បីធ្វើឲ្យវានៅនឹងថ្កល់ បន្ទាប់មក​បន្ធូរ​ខ្ចៅទប់ដើម្បីឲ្យដង​ទ្រនាប់​រន្ធ​ត្រូវ​បាន​លៃតម្រូវ (រូបភាព )។

      artpending
    6. បង្វិលដងទ្រនាប់​រន្ធ​នៅក្នុង​ដង​អង្គជំរុញដើម្បីបង្រួម ឬពង្រីក​អង្គជំរុញដែល​បាន​ពង្រីកទៅ​ទីតាំងដែល​ចង់បាន (រូបភាព )។

      Note: អ្នកត្រូវតែបង្វិល​ដងទ្រនាប់​រន្ធនៅរង្វិលជុំពាក់កណ្ដាល ឬ​ពេញ ដើម្បីឲ្យ​អ្នក​អាច​ផ្គុំដងទៅដងបាន។

    7. នៅពេល​ទីតាំងដែលចង់បានត្រូវ​បានសម្រេចបាន សូមរឹតបន្តឹងខ្ចៅទប់ដើម្បីរឹតភ្ជាប់​អង្គជំរុញ និងដងទ្រនាប់​រន្ធ។

    8. លើកដងដើម្បីតម្រឹមស្នូលដោយប្រើដងអង្គជំរុញ។

    9. ខណៈពេលកំពុងកាន់ដង សូមបញ្ចូល​កន្លាស់​តាមរយៈស្នូលដងទាំងពីរ និង​ដងអង្គជំរុញ (រូបភាព )។

    10. ដោយមានកន្លាស់នៅនឹងកន្លែង សូមព្រលែងដង ហើយ​រឹតភ្ជាប់​កន្លាស់​ទៅនឹង​ខ្ទាស់ដែល​បាន​ដកចេញកាលពីមុន។

    11. អនុវត្តទម្រង់ការឡើងវិញសម្រាប់​បាដាងដងអង្គជំរុញនីមួយៗ ប្រសិនបើចាំបាច់។

    ការសម្អាត

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    ការសម្អាតកុងទ័រលំហូរ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • សម្អាតកុងទ័រលំហូរ(ឲ្យបានញឹកញាប់នៅពេលប្រើប្រាស់​ថ្នាំម្សៅ)។
    1. លាងជម្រះ និងបង្ហូរប្រព័ន្ធបាញ់ថ្នាំទាំងមូលឲ្យបានយ៉ាងហ្មត់ចត់។

    2. ដកកុងទ័រលំហូរចេញពីម៉ាស៊ីនបាញ់ថ្នាំ ហើយ​ចុចបង្ហូរវាដោយប្រើទឹកស្អាត។

    3. ដោះកងទប់នៅផ្នែកខាងលើ (រូបភាព )។

      artpending
    4. សម្អាតតួប៊ីន និង​បណ្ដុំតួប៊ីន ដើម្បីយកសំណល់ដែក និងថ្នាំម្សៅចេញ។

    5. ត្រួតពិនិត្យ​ស្លាបតួប៊ីនសម្រាប់ការសឹក។

      Note: កាន់តួប៊ីននៅនឹងដៃរបស់​អ្នក ហើយ​បង្វិលវា។ វាគួរតែវិលជក់បានល្អដោយមានការទាក់តិចតួចបំផុត។ ប្រសិនបើវាវិលមិនបានល្អទេ សូមប្ដូរវាចេញ។

    6. ផ្គុំកុងទ័រលំហូរ។

    7. ប្រើក្បាលបាញ់ខ្យល់សម្ពាធទាប (50 kPa) ដើម្បីធានាថា តួប៊ីនវិលជក់បានល្អ។

      Note: ប្រសិនបើតួប៊ីនវិលមិនបានជក់ល្អទេ សូមបន្ធូរក្បាលខ្ចៅប្រាំមួយជ្រុងនៅផ្នែកបាតនៃបណ្ដុំតួប៊ីននៅត្រឹម 1/16 ជុំ រហូត​ទាល់​​តែ​តួប៊ីនវិលជក់បានល្អ។

    ការសម្អាតវ៉ាល់​ម៉ាស៊ីនបាញ់ថ្នាំ

    • ដើម្បីសម្អាតវ៉ាល់បញ្ជាអត្រា សូមអានផ្នែកដូចខាងក្រោម៖

    • ដើម្បីសម្អាតវ៉ាល់អង្រួន សូមអានផ្នែកដូចខាងក្រោម៖

    • ដើម្បីសម្អាតវ៉ាល់ផ្នែកមេ សូមអានផ្នែកដូចខាងក្រោម៖

    • ដើម្បីសម្អាតវ៉ាល់ផ្នែក 3 សូមអានផ្នែកដូចខាងក្រោម៖

    ការដកអង្គជំរុញវ៉ាល់ចេញ

    1. កំណត់ទីតាំង​ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្រ្វាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយដកកូនសោចេញ។

    2. ដកប្រដាប់តំណកន្លាស់រន្ធ 3 របស់​អង្គជំរុញវ៉ាល់ចេញពីប្រដាប់ភ្ជាប់​ឌុយ 3 នៃក្បាល​តំណ​ខ្សែភ្លើង​ម៉ាស៊ីន​បាញ់​ថ្នាំ​។

    3. ដកប្រដាប់​ទប់ដែល​រឹតភ្ជាប់​អង្គជំរុញ​ទៅនឹងវ៉ាល់ពហុបំពង់សម្រាប់ ​ការបញ្ជាអត្រា ការអង្រួន ផ្នែកមេ ឬ​វ៉ាល់ផ្នែក (រូបភាព )។

      Note: ច្របាច់ជើងទាំង 2 នៃ​ប្រដាប់ទប់​ឲ្យ​រួម​ចូលគ្នា និង​រុញចុះក្រោម។

      Note: រក្សាទុកអង្គជំរុញ និង​ប្រដាប់​ទប់​សម្រាប់​ការដំឡើង​នៅក្នុង ។

      artpending
    4. ដក​អង្គជំរុញ​ចេញ​ពី​វ៉ានបំពង់។

    ការដោះវ៉ាល់ពហុបំពង់​បញ្ជាអត្រា

    1. ដោះចង្កំ និងរ៉ងដែលដែលរឹតភ្ជាប់បំពង់សម្រាប់វ៉ាល់បញ្ជាអត្រា (រូបភាព )។

      Note: រក្សាទុកចង្កំ និងរ៉ងសម្រាប់ការដំឡើងនៅក្នុង ។

      artpending
    2. ដកប្រដាប់ទប់ដែល​រឹតភ្ជាប់​គ្រឿងបង្គុំច្រកចេញទៅនឹងពហុបំពង់​សម្រាប់​វ៉ាល់បញ្ជាអត្រា (រូបភាព )។

      artpending
    3. ដក​ប៊ូឡុងក្បាលសំប៉ែតទាំង 2 និងខ្ចៅខ្ទាស់​សំប៉ែតទាំង 2 ដែល​រឹតភ្ជាប់​វ៉ាល់បញ្ជាអត្រា​ទៅ​នឹងដែកទប់​វ៉ាល់ចេញ ហើយ​ដកពហុបំពង់​វ៉ាល់ចេញពីគ្រឿងចក្រ (រូបភាព )។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរ​ផ្នែករឹង​សម្រាប់ចាប់ក្បាល​តម្រងសម្ពាធ ដើម្បីងាយស្រួលដកវ៉ាល់បញ្ជាអត្រាចេញ។

    ការដោះវ៉ាល់ពហុបំពង់អង្រួនចេញ

    1. ដោះចង្កំ និងរ៉ងដែលរឹតភ្ជាប់ពហុបំពង់សម្រាប់វ៉ាល់អង្រួន (រូបភាព ) ទៅនឹងវ៉ាល់អង្រួនឆ្លងកាត់ វ៉ាល់បញ្ជាអត្រា វ៉ាល់ផ្នែក-មេ និងក្រចាប់អាដាប់ទ័រ (វ៉ាល់បិទបើកការអង្រួន)។

      Note: រក្សាទុកចង្កំ និងរ៉ងសម្រាប់ការដំឡើងនៅក្នុង ។

    2. ដកប្រដាប់ទប់ដែល​រឹតភ្ជាប់​គ្រឿងបង្គុំច្រកចេញទៅនឹងពហុបំពង់​សម្រាប់​វ៉ាល់អង្រួន (រូបភាព )។

      artpending
    3. ដោះ​ប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់​សំប៉ែតទាំង 2 ដែល​រឹតភ្ជាប់​វ៉ាល់អង្រួន​ទៅ​នឹងដែកទប់​វ៉ាល់ចេញ ហើយ​ដកពហុបំពង់​វ៉ាល់ចេញពីគ្រឿងចក្រ (រូបភាព )។

      artpending

    ការដោះវ៉ាល់ពហុបំពង់ផ្នែកមេ

    1. ដកចេញនូវចង្កំ និង​ទ្រនាប់​ដែល​រឹតភ្ជាប់​ពហុបំពង់​សម្រាប់​វ៉ាល់ផ្នែកមេ (រូបភាព ) ទៅនឹង​វ៉ាល់ឆ្លងកាត់ផ្នែកមេ វ៉ាល់​អង្រួន និង​វ៉ាល់ពហុបំពង់ផ្នែកមេ (នៅផ្នែកខាងចុងនៃទុយោសម្រាប់​កុងទ័រលំហូរ)។

      Note: រក្សាទុកចង្កំ និងរ៉ងសម្រាប់ការដំឡើងនៅក្នុង ។

    2. ដកប្រដាប់ទប់ដែល​រឹតភ្ជាប់​គ្រឿងបង្គុំច្រកចេញទៅនឹងពហុបំពង់​សម្រាប់​វ៉ាល់ផ្នែកមេ (រូបភាព )។

      artpending
    3. ដោះ​ប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់​សំប៉ែតទាំង 2 ដែល​រឹតភ្ជាប់​វ៉ាល់ផ្នែកមេ​ទៅ​នឹងដែកទប់​វ៉ាល់ចេញ ហើយ​ដកពហុបំពង់​វ៉ាល់ចេញពីគ្រឿងចក្រ (រូបភាព )។

      artpending

    ការដោះវ៉ាល់ពហុបំពង់ផ្នែក

    1. ដកចេញនូវចង្កំ និងទ្រនាប់ដែល​រឹតភ្ជាប់​ពហុបំពង់សម្រាប់​វ៉ាល់ផ្នែក (រូបភាព ) ទៅនឹងវ៉ាល់ផ្នែកដែលនៅជិតគ្នា (ប្រសិនបើ​វ៉ាល់ផ្នែកខាងឆ្វេង និង​ការតភ្ជាប់​ប្រដាប់​កាត់បន្ថយ)។

      artpending
    2. ដកចេញនូវ​ប្រដាប់ទប់ដែល​រឹតភ្ជាប់គ្រឿងបង្គុំច្រកចេញទៅនឹង​ពហុបំពង់វ៉ាល់ផ្នែក និង​ពហុបំពង់​វ៉ាល់ទៅគ្រឿងបង្គុំផ្លូវកាត់ (រូបភាព )។

      artpending
    3. សម្រាប់​វ៉ាល់ផ្នែកខាងឆ្វេង ឬ​ខាងស្ដាំ​ សូម​ដកប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់​សំប៉ែតដែល​រឹតភ្ជាប់​វ៉ាល់ផ្នែកទៅនឹង​ដែក​ទប់​វ៉ាល់ ហើយ​ដកពហុបំពង់វ៉ាល់ចេញពី​គ្រឿងចក្រ។ សម្រាប់​វ៉ាល់ផ្នែកកណ្ដាល សូម​ដកពហុបំពង់​វ៉ាល់ផ្នែក​ចេញពី​គ្រឿងចក្រ (រូបភាព )។

      artpending

    ការសម្អាតវ៉ាល់ពហុបំពង់

    1. កំណត់ទីតាំងដងវ៉ាល់ ដើម្បី​ឲ្យ​វា​ស្ថិតនៅក្នុងទីតាំងបិទជិត (រូបភាព B)។

      artpending
    2. ដកបង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទាំង 2 ចេញពី​ផ្នែកខាងចុងនៃតួ​ពហុបំពង់ (រូបភាព និង រូបភាព )។

      artpending
      artpending
    3. បង្វិលដងវ៉ាល់ ដើម្បី​ឲ្យឃ្លី​ស្ថិតនៅក្នុង​ទីតាំងបើកចំហ (រូបភាព A)។

      Note: នៅពេលដងវ៉ាល់​ស្របគ្នាជាមួយនឹងលំហូរវ៉ាល់ នោះឃ្លីនឹងផ្លាតចេញ។

    4. ដកប្រដាប់ទប់ដងចេញពីរន្ធចាប់នៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។

    5. ដកប្រដាប់ទប់ដងចេញពីរន្ធនៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។

    6. លូកទៅក្នុងតួពហុបំពង់ ហើយ​ដកបង្គុំដងវ៉ាល់ចេញ (រូបភាព និង រូបភាព )។

    7. សម្អាត​ផ្នែកខាងក្នុងនៃ​ពហុបំពង់ និង​ផ្នែកខាងក្រៅនៃ​វ៉ាល់ឃ្លី បង្គុំដងវ៉ាល់ ប្រដាប់​ចាប់ដង និង​គ្រឿងបង្គុំបញ្ចប់។

    ការដំឡើងវ៉ាល់ពហុបំពង់

    សម្ភារផ្គត់ផ្គង់ប្រតិបត្តិករ៖ ខ្លាញ់ស៊ីលីកូនល្អ។

    Important: ប្រើតែខ្លាញ់ស៊ីលីកូនតែប៉ុណ្ណោះនៅពេល​ដំឡើងវ៉ាល់។

    1. ពិនិត្យ​មើល​ស្ថានភាពរបស់​ទ្រនាប់រាងអក្សរ O នៃគ្រឿងបង្គុំច្រកចេញ (ពហុបំពង់វ៉ាល់ផ្នែកតែប៉ុណ្ណោះ) ទ្រនាប់រាងអក្សរ O នៃគម្របមួលខាងចុង ទ្រនាប់រាងអក្សរ O នៃទ្រនាប់ខាងក្រោយ និងទ្រនាប់ឃ្លីសម្រាប់​ការខូចខាត ឬ​ការសឹកនៃ​(រូបភាព និង រូបភាព )។

      Note: ប្ដូរទ្រនាប់ ឬ​ទ្រនាប់​រាងអក្សរ O ដែល​ខូច ឬសឹកចេញ។

    2. លាបខ្លាញ់ស៊ីលីកូនលើដងវ៉ាល់ ហើយ​បញ្ចូលវាទៅក្នុងទ្រនាប់​ដងវ៉ាល់ (រូបភាព និង រូបភាព )។

    3. ដំឡើងដងវ៉ាល់ និង​ទ្រនាប់ទៅក្នុង​ពហុបំពង់ ហើយ​រឹតភ្ជាប់​ដង និងទ្រនាប់ជាមួយនឹងប្រដាប់​ទប់ដង (រូបភាព និង រូបភាព )​។

    4. ត្រូវ​ធានាថា ទ្រនាប់​រាងអក្សរ O នៃ​ទ្រនាប់​ខាងក្រោយ និង​ទ្រនាប់​ឃ្លី​ត្រូវ​បានតម្រឹម​ និង​បាន​ទ្រាប់​ទៅក្នុង​គ្រឿងបង្គុំគម្រប​មួលខាងចុងនៃ (រូបភាព និង រូបភាព )​

    5. ដំឡើង​បង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទៅលើ​តួពហុបំពង់រហូតទាល់តែ​ក្បាលភ្ជាប់​តំណ​របស់​គ្រឿងបង្គុំគម្រប​មួល​​ខាង​ចុងប៉ះទៅនឹង​តួពហុបំពង់នៃ (រូបភាព និង រូបភាព ) បន្ទាប់មក​មួល​គ្រឿងបង្គុំគម្រប​មួល​​ខាង​ចុងចាប់ពី ⅛ ទៅ ¼ ជុំ​បន្ថែម​។

      Note: ប្រើការប្រុងប្រយ័ត្ន ដើម្បី​កុំឲ្យខូចផ្នែកខាងចុងរបស់​គ្រឿងបង្គុំ។

    6. បញ្ចូល​ឃ្លីទៅក្នុង​តួវ៉ាល់ (រូបភាព )។

      Note: ដងវ៉ាល់​គួរតែ​ត្រូវគ្នានៅខាងក្នុងរន្ធចាប់រង្វិលឃ្លី។ ប្រសិនបើ​ដងវ៉ាល់​មិនត្រូវគ្នាទេ សូមលៃតម្រូវ​ទីតាំងរបស់​ឃ្លី (រូបភាព )។

      artpending
    7. បង្វិលបង្គុំដងវ៉ាល់ ដើម្បីឲ្យវ៉ាល់ត្រូវ​បានបិទ (រូបភាព B)

    8. អនុវត្តជំហាន និង ឡើងវិញសម្រាប់បង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងផ្សេងទៀត។

    ការ​ដំឡើងវ៉ាល់ពហុបំពង់​បញ្ជាអត្រា

    1. តម្រឹមទ្រនាប់រវាងក្បាលភ្ជាប់​តំណនៃពហុបំពង​វ៉ាល់បញ្ជាអត្រា និង​ក្បាលតម្រងសម្ពាធ (រូបភាព A)។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរ​ផ្នែករឹងសម្រាប់​ចាប់​ក្បាល​តម្រង​សម្ពាធ​តាមតម្រូវការ​ដើម្បី​ផ្ដល់នូវប្រឡោះ។

      artpending
    2. ផ្គុំវ៉ាល់ពហុបំពង់គ្រប់គ្រងកម្រិត រ៉ង និងក្បាលតម្រងសម្ពាធដោយ​ប្រើក្រចាប់ក្បាលសំប៉ែត ហើយរឹតបន្តឹងដោយដៃ (រូបភាព A)។

    3. តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់វ៉ាល់គ្រប់គ្រងកម្រិត និងពហុបំពង់របស់វ៉ាល់​អង្រួន (រូបភាព A)។

    4. ផ្គុំវ៉ាល់ពហុបំពង់គ្រប់គ្រងកម្រិត រ៉ង និងវ៉ាល់ពហុបំពង់អង្រួនដោយប្រើក្រចាប់ក្បាលសំប៉ែត ហើយរឹតបន្តឹងដោយដៃ (រូបភាព A)។

    5. ផ្គុំវ៉ាល់គ្រប់គ្រងកម្រិតទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុងមានក្បាលប្រាំមួយជ្រុងចំនួន 2 និងខ្ចៅមានក្បាលប្រាំមួយជ្រុងចំនួន 2 (រូបភាព A) ដែល​អ្នក​បាន​ដក​ចេញ​នៅ​ក្នុង​ជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 10 ទៅ 12 N∙m ។

    6. ផ្គុំគ្រឿងបង្គុំបញ្ចេញទៅលើគ្រឿងបង្គុំឧបករណ៍ភ្ជាប់នៅផ្នែកខាងក្រោមនៃពហុបំពង់ ឬវ៉ាល់គ្រប់គ្រងកម្រិត(រូបភាព B)។

    7. ភ្ជាប់គ្រឿងបង្គុំបញ្ចេញទៅគ្រឿងបង្គុំឧបករណ៍ភ្ជាប់ដោយការបញ្ចូលប្រដាប់ទប់ទៅក្នុង​រន្ធស៊ករបស់គ្រឿងបង្គុំបញ្ចេញ (រូបភាព B)។

    8. ប្រសិនបើអ្នកបន្ធូរគ្រឿងដែកទប់សម្រាប់ក្បាលតម្រងសម្ពាធ សូមរឹតបន្តឹងខ្ចៅនិង​ប៊ូឡុងពី 10 ទៅ 12 N∙m ។

    ការដំឡើងវ៉ាល់ពហុបំពង់អង្រួនចេញ

    1. តម្រឹមក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់អង្រួន រ៉ង 1 និងក្បាលភ្ជាប់របស់វ៉ាល់ផ្លូវកាត់​ការអង្រួន (រូបភាព A)។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរគ្រឿងដែកទប់សម្រាប់វ៉ាល់ផ្នែកមេតាមការចាំបាច់​ដើម្បី​ផ្ដល់​គម្លាត។

      artpending
    2. ផ្គុំវ៉ាល់ផ្លូវកាត់ការអង្រួន រ៉ង និងវ៉ាល់ពហុបំពង់អង្រួនដោយប្រើចង្កំ ដែលរឹត​បន្តឹងដោយដៃ (រូបភាព )។

    3. តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់វ៉ាល់គ្រប់គ្រងកម្រិត និងពហុបំពង់នៃវ៉ាល់​អង្រួន (រូបភាព B)។

    4. ផ្គុំរ៉ង និងពហុបំពង់វ៉ាល់អង្រួន ដោយប្រើចង្កំ ដែលរឹតបន្តឹងដោយ​ដៃ (រូបភាព B)។

    5. តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់អង្រួន និងវ៉ាល់ផ្នែកមេ (រូបភាព B)។

    6. ផ្គុំវ៉ាល់ពហុបំពង់អង្រួន រ៉ង និងវ៉ាល់ផ្នែកមេដោយប្រើចង្កំ ដែលរឹតបន្តឹងដោយ​ដៃ (រូបភាព B)

    7. ផ្គុំពហុបំពង់វ៉ាល់អង្រួន និងរន្ធស៊កដោយប្រើចង្កំ ដែលរឹតបន្តឹងដោយ​ដៃ (រូបភាព C)។

    8. ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំបញ្ចេញដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុង​រន្ធស៊ករបស់គ្រឿងបង្គុំបញ្ចេញ (រូបភាព C)។

    9. ផ្គុំវ៉ាល់អង្រួនទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុងមានក្បាលប្រាំមួយជ្រុង និងខ្ចៅមាន​ក្បាលប្រាំមួយជ្រុង () ដែលអ្នកបានដកចេញនៅក្នុងជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 1017 ទៅ 1243 N∙cm (90 ទៅ 110 in-lb)។

    10. ប្រសិនបើអ្នកបានបន្ធូរគ្រឿងដែកទប់សម្រាប់វ៉ាល់ផ្នែកមេ សូមរឹតបន្តឹងខ្ចៅនិងប៊ូឡុងពី 1978 ទៅ 2542 N∙cm (175 ទៅ 225 in-lb)។

    ការដំឡើងវ៉ាល់ពហុបំពង់ផ្នែកមេ

    1. តម្រឹមក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់ផ្នែកមេ រ៉ង និងក្បាលភ្ជាប់របស់វ៉ាល់ផ្លូវកាត់ផ្នែក​មេ (រូបភាព A)។

      artpending
    2. ផ្គុំពហុបំពង់វ៉ាល់ផ្នែកមេ រ៉ង និងវ៉ាល់ឆ្លងកាត់ផ្នែកមេដោយប្រើចង្កំ ដែលរឹតបន្តឹងដោយ​ដៃ (រូបភាព A)។

    3. តម្រឹមក្បាលភ្ជាប់របស់វ៉ាល់ពហុបំពង់ផ្នែកមេ រ៉ង និងពហុបំពង់វ៉ាល់អង្រួន (រូបភាព B)។

    4. ផ្គុំពហុបំពង់វ៉ាល់ផ្នែមេ រ៉ង និងវ៉ាល់ពហុបំពង់អង្រួនដោយប្រើចង្កំ ដែលរឹត​បន្តឹងដោយដៃ (រូបភាព B)។

    5. តម្រឹមក្បាលភ្ជាប់របស់ពហុបំពង់វ៉ាល់ផ្នែកមេ រ៉ង និងតួផ្នែកមេ (រូបភាព B)។

    6. ផ្គុំពហុបំពង់វ៉ាល់ផ្នែកមេ និងរន្ធស៊កដោយប្រើចង្កំ ដែលរឹតបន្តឹងដោយ​ដៃ (រូបភាព B)។

    7. ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំបញ្ចេញដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុង​គ្រឿងបង្គុំបញ្ចេញ (រូបភាព B)។

    8. ផ្គុំវ៉ាល់អង្រួនទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុងមានក្បាលប្រាំមួយជ្រុង និងខ្ចៅមាន​ក្បាលប្រាំមួយជ្រុង () ដែលអ្នកបានដកចេញនៅក្នុងជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 1017 ទៅ 1243 N∙cm (90 ទៅ 110 in-lb)។

    ការដំឡើងវ៉ាល់ពហុបំពង់ផ្នែក

    1. បញ្ចូលគ្រឿងបង្គុំចុងគម្របរបស់វ៉ាល់ពហុបំពង់ទៅក្នុងគ្រឿងបង្គុំឆ្លង​កាត់ (រូបភាព A)។

      Note: ប្រសិនបើចាំបាច់ សូមបន្ធូរគ្រឿងដែកទប់សម្រាប់គ្រឿងបង្គុំផ្លូវកាត់ ដើម្បីផ្ដល់គម្លាត។

      artpending
    2. ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំផ្លូវកាត់ដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុង​រន្ធស៊ករបស់គ្រឿងបង្គុំផ្លូវកាត់ (រូបភាព A)។

    3. ផ្គុំគ្រឿងបង្គុំបញ្ចេញទៅលើគ្រឿងបង្គុំចុងគម្របទាបរបស់វ៉ាល់ពហុបំពង់ (រូបភាព A)។

    4. ភ្ជាប់គ្រឿងបង្គុំចុងគម្របទៅគ្រឿងបង្គុំបញ្ចេញដោយការបញ្ចូលឧបករណ៍ទប់ទៅក្នុង​រន្ធស៊ករបស់គ្រឿងបង្គុំបញ្ចេញ (រូបភាព A)។

    5. តម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់ឧបករណ៍ភ្ជាប់ចុងតំណនិងវ៉ាល់ពហុបំពង់​ផ្នែក (រូបភាព B)។

    6. ផ្គុំឧបករណ៍ភ្ជាប់ចុងតំណ រ៉ង និងវ៉ាល់ពហុបំពង់ផ្នែកដោយប្រើចង្កំ ហើយរឹតបន្តឹងដោយ​ដៃ (រូបភាព B)។

    7. ប្រសិនបើដំឡើងវ៉ាល់ផ្នែកខាងឆ្វេងចំនួន 2 សូមតម្រឹមរ៉ងចន្លោះក្បាលភ្ជាប់របស់​ពហុបំពង់ផ្នែក​ជាប់គ្នាចំនួន 2 (រូបភាព B)។

    8. ផ្គុំពហុបំពង់ផ្នែក​ជាប់គ្នាចំនួន 2 និងរ៉ងដោយប្រើចង្កំ ហើយរឹតបន្តឹងដោយ​ដៃ (រូបភាព B)។

    9. សម្រាប់វ៉ាល់ផ្នែកដងខាងឆ្វេងនិងខាងស្ដាំ សូមផ្គុំវ៉ាល់ទៅដែកទប់វ៉ាល់ដោយប្រើប៊ូឡុង​មានក្បាលប្រាំមួយជ្រុង និងខ្ចៅមាន​ក្បាលប្រាំមួយជ្រុងដែលអ្នកបានដក​ចេញ​នៅក្នុង​ជំហាន នៃ ហើយមួលខ្ចៅនិងប៊ូឡុងពី 10 ទៅ 12 N∙m ។

    10. ប្រសិនបើអ្នកបានបន្ធូរគ្រឿងដែកទប់សម្រាប់គ្រឿងបង្គុំផ្លូវកាត់ សូមរឹតបន្តឹងខ្ចៅនិង​ប៊ូឡុងពី 10 ទៅ 12 N∙m ។

    ការដំឡើងអង្គជំរុញវ៉ាល់

    1. តម្រឹមអង្គជំរុញទៅវ៉ាល់ពហុបំពង់ និង (រូបភាព )។

    2. ភ្ជាប់អង្គជំរុញនិងវ៉ាល់ដោយប្រើឧបករណ៍ទប់ដែលអ្នកបានដកចេញនៅក្នុង​ជំហាន នៃ ។

    3. ភ្ជាប់តំណកន្លាស់ 3 ម្ជុល របស់ក្បាលតំណខ្សែភ្លើងអង្គជំរុញវ៉ាល់ទៅនឹងតំណឌុយ 3 នៃក្បាលតំណខ្សែភ្លើងរបស់ម៉ាស៊ីនបាញ់ថ្នាំ។

    ការទុកដាក់

    សុវត្ថិភាពនៃការរក្សាទុក

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ពន្លត់​ម៉ូទ័រប៉ូមបាញ់ថ្នាំ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។

      • រង់ចាំចលនាទាំងអស់ឈប់។

      • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ការរៀបចំប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ

    1. កំណត់ទីតាំង​ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់​ហ្រ្វាំងដៃ ពន្លត់​ម៉ូទ័របូម ពន្លត់​ម៉ាស៊ីន ហើយដកកូនសោចេញ។

    2. សម្អាតដី និងក្អែលចេញពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅនៃកង្ហារក្បាលគុយឡាស់របស់ម៉ាស៊ីន និងគម្របប្រដាប់ផ្លុំ។

      Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ ហាម ប្រើ ទឹកសម្ពាធខ្ពស់ ដើម្បីសម្អាតគ្រឿងចក្រ។ ការសម្អាតដោយសម្ពាធអាចនឹងធ្វើឲ្យខូចខាតប្រព័ន្ធអគ្គិសនី ឬជម្រះប្រេងចាំបាច់នៅ​ចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកលើសកម្រិត ជាពិសេសនៅជិតផ្ទាំងបញ្ជា អំពូល ម៉ាស៊ីន និងអាគុយ។

    3. សម្អាតប្រព័ន្ធបាញ់ថ្នាំ សូមមើល ។

    4. សម្អាតប្រព័ន្ធបាញ់ថ្នាំនៅក្នុងបង្គុំវ៉ាល់ សូមមើល ។

    5. រៀបចំប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំដូចខាងក្រោម៖

      1. បង្ហូរធុងទឹកស្រស់។

      2. បង្ហូរប្រព័ន្ធបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។

      3. រៀបចំសូលុយស្យុងការពារច្រេះ ការពារស្នឹម RV ដែលមិនមានជាតិអាល់កុល​តាម​សេចក្ដី​ណែនាំរបស់រោងចក្រផលិត។

      4. បន្ថែមសូលុយស្យុងប្រឆាំងកំណក RV ទៅក្នុងធុងទឹកស្រស់ ហើយប្រសិនបើបានដំឡើងធុងជម្រះបន្ទាប់បន្សំ។

      5. បើបានដំឡើងហើយ បឺតសូលុយស្យុងប្រឆាំងកំណក RV នៅក្នុងធុងជម្រះបន្ទាប់បន្សំនៅក្នុងធុងបាញ់ថ្នាំ។

      6. ដំណើរការម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំពីរបីនាទី ដើម្បីបំភាយសារធាតុការពារកំណក RV ឲ្យសព្វ​ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់​ថ្នាំដែល​បានដំឡើង។

        បាញ់សូលុយស្យុងប្រឆាំងកំណក RV ចេញពីក្បាលបាញ់ថ្នាំ។

      7. បង្ហូរធុងទឹកស្អាត និងប្រព័ន្ធបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។

    6. ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកខាងក្រៅឡើង។ លើកផ្នែករហូតទាល់តែវាផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រដឹកជញ្ជូនប្រើដងដែលបង្កើតជាទីតាំង​ដឹកជញ្ជូនរាង ‘X’ និងត្រឡប់ស៊ីឡាំងដងមកវិញទាំងស្រុង។

      Note: ធ្វើឲ្យប្រាកដថាស៊ីឡាំងផ្នែកត្រូវបានត្រឡប់មកវិញទាំងស្រុង ដើម្បីបង្ការការខូចខាត​ចំពោះដងអង្គជំរុញ។

    ការអនុវត្តនិតិវិធីសេវាកម្ម

    1. ត្រួតពិនិត្យហ្វ្រាំង។ សូមមើល ។

    2. ការជួសជុលតម្រងខ្យល់។ សូមមើល ។

    3. លាបខ្លាញ់ម៉ាស៊ីនបាញ់ថ្នាំ។ សូមអាន ។

    4. ផ្លាស់ប្ដូរប្រេងម៉ាស៊ីន។ សូមមើល

    5. ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់។ សូមអាន

    ការរៀបចំម៉ាស៊ីន និងអាគុយ

    1. សម្រាប់ការរក្សាទុកលើសពី 30 ថ្ងៃ សូមរៀបចំប្រព័ន្ធប្រេងដូចខាងក្រោម៖

      1. បន្ថែមសារធាតុរក្សាលំនឹង/ជំនួយប្រេងដែលមានជាតិប្រេងទៅលើប្រេងនៅក្នុងធុង។

        អនុវត្តតាមការណែនាំចម្រុះពីរោងចក្រផលិតសារធាតុរក្សាលំនឹង។ ហាមប្រើសារធាតុរក្សាលំនឹងដែលមានជាតិអាល់កុល (អេតាណុល ឬមេតាណុល)។

        Note: សារធាតុរក្សាលំនឹង ឬជំនួយប្រេងមានប្រសិទ្ធភាពខ្លាំងនៅពេលដាក់លាយជាមួយប្រេងសាំងថ្មីៗពេញមួយឆ្នាំ។

      2. ដំណើរការម៉ាស៊ីនដើម្បីចែកចាយប្រេងជំនួយឲ្យសព្វទៅក្នុងប្រព័ន្ធប្រេង រយៈពេល (5 នាទី)។

      3. ពន្លត់ម៉ាស៊ីន ទុកឱ្យវាត្រជាក់ និងបង្ហូរធុងប្រេង។

      4. បញ្ឆេះម៉ាស៊ីនម្ដងទៀត ហើយដំណើរការវារហូតទាល់តែវារលត់។

      5. បិទខ្យល់ម៉ាស៊ីន។

      6. បញ្ឆេះម៉ាស៊ីនទុកចោល រហូតទាល់តែបញ្ឆេះលែងឆេះ។

      7. បោះចោលប្រេងឱ្យបានត្រឹមត្រូវ។ កែច្នៃឡើងវិញតាមលេខកូដក្នុងស្រុក។

        Important: កុំរក្សាទុកសារធាតុរក្សាលំនឹង/ប្រេងជំនួយលើសពី 90 ថ្ងៃ។

    2. ដកប៊ូស្ស៊ីចេញ ហើយពិនិត្យមើលស្ថានភាពរបស់វា។ សូមមើល ។

    3. ក្រោយពីបានដកប៊ូស្ស៊ីចេញពីម៉ាស៊ីនហើយ ចាក់ប្រេងម៉ាស៊ីន 2 ស្លាបព្រាបាយ ចូលទៅ​ក្នុងប្រហោងប៊ូស្ស៊ី។

    4. ប្រើដុំដេរដើម្បីរវៃម៉ាស៊ីន និងចែកចាយប្រេងនៅក្នុងស៊ីឡាំង។

    5. ដំឡើងប៊ូស្ស៊ី ហើយរឹតបន្តឹងទៅតាម​កម្លាំង​បង្វិល​ដែលបានណែនាំ។ សូមមើល ។

      Note: ហាមតខ្សែភ្លើងនៅលើប៊ូស្ស៊ី។

    6. ដកអាគុយចេញពីសាក់ស៊ី ពិនិត្យ​មើលកម្រិត​ទឹកអាស៊ីត​អាគុយ និងសាកភ្លើងវាឱ្យពេញ។ សូមមើល ។

      Note: ហាមតខ្សែអាគុយទៅក្បាលអាគុយ អំឡុងពេលរក្សាទុក។

      Important: អាគុយត្រូវតែសាកភ្លើងឱ្យពេញដើម្បីបង្ការវាពីការអស់ភ្លើង និងខូចនៅសីតុណ្ហភាពក្រោម 0°C។ អាគុយដែលសាកភ្លើងពេញ រក្សាភ្លើងរបស់វាបានរយៈពេលប្រហែល 50 ថ្ងៃ នៅសីតុណ្ហភាពទាបជាង 4°C។ ប្រសិនបើសីតុណ្ហភាពលើសពី 4°C (40°F) សូមពិនិត្យមើលកម្រិតទឹកនៅក្នុងអាគុយ ហើយសាកភ្លើងវារៀងរាល់ 30 ថ្ងៃម្ដង។

    ការរៀបចំ​គ្រឿងចក្រ

    1. ពិនិត្យមើល និងរឹតបន្តឹងប៊ូឡុង ខ្ចៅ និងវីសទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច។

    2. ពិនិត្យមើលលក្ខខណ្ឌនៃទុយោបាញ់ថ្នាំទាំងអស់ រួចប្ដូរថ្មីរាល់ទុយោណាដែលខូច ឬសឹក។

    3. រឹតបន្តឹងគ្រឿងបង្គុំបំពង់ទាំងអស់។

    4. លាបថ្នាំផ្ទៃដែលរបក ឬផ្ទៃមើលឃើញដែក។ ថ្នាំលាបអាចរកបានពីតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន​ Toro របស់អ្នក។

    5. រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។

    6. ដកកូនសោដេបញ្ឆេះចេញ ហើយទុកវានៅកន្លែង​មានសុវត្ថិភាព​នៅឆ្ងាយពីដៃក្មេង។

    7. គ្របគ្រឿងចក្រដើម្បីការពារវា និង​រក្សាទុកវា​ឲ្យបានស្អាត។

    ការដោះស្រាយបញ្ហា

    ProblemPossible CauseCorrective Action
    អង្គ​បញ្ឆេះ​មិនដំណើរការ។
    1. ប្រដាប់ជ្រើសរើស​កម្រិតកំពុងជាប់លេខជាជាង​ ដាច់លេខ។
    2. ការភ្ជាប់ប្រព័ន្ធអគ្គិសនី ឬ​ខ្សែភ្លើងមានសំណឹក ឬ​រលុង។
    3. ហ្វុយហ្ស៊ីបឡើងប៉ោង ឬ​រលុង។
    4. អាគុយមិនសាក។
    5. ប្រព័ន្ធសុវត្ថិភាព-ចាក់ស្រេះគ្នា កំពុងដំណើរការខុសប្រក្រតី។
    6. បែកបាក់ដុំដេបញ្ឆេះ ឬសូឡេនណយដុំបញ្ឆេះ។
    7. ការស្អិតជាប់សមាសធាតុម៉ាស៊ីនខាងក្នុង។
    1. ជាន់ឈ្នាន់ហ្វ្រាំង ហើយរំកិលប្រដាប់ជ្រើសរើស​កម្រិត​ទៅទីតាំង ដាច់លេខ ។
    2. ពិនិត្យមើលការភ្ជាប់ប្រព័ន្ធអគ្គិសនី ឬ​ខ្សែភ្លើង​ដើម្បីរកមើលការប៉ះ ឬ​កកិតគ្នា។
    3. កែតម្រូវ ឬប្ដូរហ្វុយហ្ស៊ីបថ្មី។
    4. សាក ឬប្ដូរអាគុយថ្មី។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    6. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    7. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីន​រវៃ​តែ​មិនឆេះ។
    1. អស់ប្រេង។
    2. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    3. ស្ទះទុយយោប្រេង។
    4. សំណប៊ូស៊ីត្រូវបានផ្ដាច់។
    5. ប៊ូស៊ីខូច ឬឡើងកខ្វក់។
    6. ឧបករណ៍បញ្ជូនតផ្ដាច់មិនត្រូវបានបញ្ចូលភ្លើង។
    7. ខូចដុំដេបញ្ឆេះ។
    1. ចាក់បំពេញធុងប្រេងដោយប្រើប្រេងថ្មីៗ។
    2. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    3. សម្អាត ឬប្ដូរប្រព័ន្ធប្រេងថ្មី។
    4. ការភ្ជាប់ប៊ូស្ស៊ី។
    5. ប្ដូរប៊ូហ្ស៊ីថ្មី។
    6. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    7. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនឆេះការតែមិនដំណើរការជាប់ទេ។
    1. ការរឹតត្បិតលើប្រហោងធុងប្រេង។
    2. ប្រព័ន្ធប្រេងមានភាពកខ្វក់ ឬមានទឹកចូល។
    3. ស្ទះតម្រងប្រេង។
    4. ហ្វុយហ្ស៊ីបឡើងប៉ោង ឬ​រលុង។
    5. ខូចម៉ូទ័របូមប្រេង។
    6. ខូចកាប៊ុយរ៉ាទ័រ។
    7. ខ្សែរលុង ឬការតភ្ជាប់មិនល្អ។
    8. ខូចរ៉ងក្បាលស៊ីឡាំង។
    1. ប្ដូរគម្របប្រេង។
    2. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    3. ប្ដូរតម្រងប្រេង។
    4. កែតម្រូវ ឬប្ដូរហ្វុយហ្ស៊ីបថ្មី។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    6. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    7. ពិនិត្យមើល និងរឹតបន្តឹងការតភ្ជាប់ខ្សែ។
    8. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនដំណើរការតែមានស្នូរគោះបាត់ៗ។
    1. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    2. រលុងសំណប៊ូស៊ី។
    3. ខូចប៊ូស៊ី។
    4. ខ្សែរលុង ឬការតភ្ជាប់មិនល្អ។
    5. ម៉ាស៊ីនឡើងកំដៅខ្លាំង។
    1. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    2. ការភ្ជាប់សំណប៊ូស្ស៊ី។
    3. ប្ដូរប៊ូហ្ស៊ីថ្មី។
    4. ពិនិត្យមើល និងរឹតបន្តឹងការតភ្ជាប់ខ្សែ។
    5. សូមមើលដើមហេតុ និងសកម្មភាពនានានៅក្នុងផ្នែក ម៉ាស៊ីនឡើងកម្ដៅខ្លាំង ។
    ម៉ាស៊ីនមិនការ៉ង់ទី។
    1. ការរឹតត្បិតលើប្រហោងធុងប្រេង។
    2. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    3. ប៊ូស៊ីខូច ឬបែក។
    4. ស្ទះរន្ធការ៉ង់ទីកាប៊ុយរ៉ាទ័រ។
    5. កំណត់វីសលៃតម្រូវល្បឿនការ៉ង់ទីមិនត្រឹមត្រូវ។
    6. ខូចម៉ូទ័របូមប្រេង។
    7. មានបណ្ណែនទាប។
    8. សមាសភាគ​ឧបករណ៍​សម្អាត​ខ្យល់មានភាពកខ្វក់។
    1. ប្ដូរគម្របប្រេង។
    2. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    3. ប្ដូរប៊ូហ្ស៊ីថ្មី។
    4. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    6. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    7. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    8. សម្អាត ឬប្ដូរសមាសធាតុនោះ។
    ម៉ាស៊ីនឡើងក្ដៅជ្រុល។
    1. កម្រិតប្រេងប្រអប់រវៃមិនត្រឹមត្រូវ។
    2. មានការផ្ទុកច្រើនជ្រុល។
    3. អេក្រង់ការពារពារធូលីមានភាពកខ្វក់។
    4. ព្រុយស្អំម៉ាស៊ីន និងផ្លូវបញ្ចេញខ្យល់ខាងក្រោមតួប្លុំខ្យល់ម៉ាស៊ីន និង/ឬអេក្រង់ការពារពារធូលីមានភាពស្ទះ។
    5. ល្បាយប្រេងគឺគ្មានខ្លាញ់.
    1. ចាក់បំពេញ ឬបង្ហូរទៅគំនូសសញ្ញា ពេញ ។
    2. បន្ថយបន្ទុក ប្រើល្បឿនលើដីទាបជាងមុន។
    3. សម្អាតរៀងរាល់ប្រើម្ដងៗ។
    4. សម្អាតរៀងរាល់ប្រើម្ដងៗ។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ម៉ាស៊ីនដាច់ភ្លើង។
    1. កម្រិតប្រេងប្រអប់រវៃមិនត្រឹមត្រូវ។
    2. សមាសភាគ​ឧបករណ៍​សម្អាត​ខ្យល់មានភាពកខ្វក់។
    3. ​ប្រព័ន្ធ​ឥន្ធនៈឡើងកខ្វក់ មានចូលទឹក ឬមានកំហូច។
    4. ម៉ាស៊ីនឡើងកំដៅខ្លាំង។
    5. ប៊ូស៊ីខូច ឬឡើងកខ្វក់។
    6. ស្ទះរន្ធប្រហោងនៅក្នុងក្រចាប់ប្រហោងធុងប្រេង។
    7. មានបណ្ណែនទាប។
    1. ចាក់បំពេញ ឬបង្ហូរទៅគំនូសសញ្ញា ពេញ ។
    2. សម្អាត ឬផ្លាស់ប្ដូរ។
    3. បង្ហូរ និងចុចទឹកប្រព័ន្ធប្រេងចោល ហើយចាក់ប្រេងថ្មីចូល។
    4. សូមមើលដើមហេតុ និងសកម្មភាពនានានៅក្នុងផ្នែក ម៉ាស៊ីនឡើងកម្ដៅខ្លាំង ។
    5. ប្ដូរប៊ូហ្ស៊ីថ្មី។
    6. ប្ដូរគម្របប្រេង។
    7. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    មានរំញ័រ ឬសម្លេងរំខានខុសប្រក្រតី។
    1. ប៊ូឡុងចាប់ម៉ាស៊ីនរលុង។
    2. មានបញ្ហាជាមួយម៉ាស៊ីន។
    1. រឹតបន្តឹងប៊ូឡុងចាប់ម៉ាស៊ីន។
    2. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    គ្រឿងចក្រមិនដំណើរ ឬស្ពឹកនៅក្នុងទិសដៅណាមួយពីព្រោះម៉ាស៊ីនស្អិតជាប់ដី ឬរលត់។
    1. ការកំណត់ហ្វ្រាំងដៃ។
    1. លែងហ្វ្រាំងដៃ។
    គ្រឿងចក្រមិនដំណើរការតាមទិសដៅណាមួយទេ។
    1. ប្រដាប់ជ្រើសរើស​កម្រិត​ស្ថិតក្នុងទីតាំង ដាច់លេខ ។
    2. ដាក់ហ្វ្រាំងដៃ ឬហ្វ្រាំងដៃមិនត្រូវបានលែងទេ។
    3. ខូចប្រអប់លេខ។
    4. តម្រូវអោយលៃតម្រូវ ឬប្ដូរថ្មីចំពោះតំណភ្ជាប់បញ្ជា។
    5. ខូចដងបរកង់ ឬគ្រាប់ដុំកង់។
    1. ជាន់ហ្វ្រាំង ហើយប្ដូរប្រដាប់ជ្រើសរើស​កម្រិត​ចូលក្នុងប្រអប់លេខ។
    2. លែងហ្វ្រាំងដៃ ឬពិនិត្យតំណភ្ជាប់។
    3. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    4. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    5. ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
    ProblemPossible CauseCorrective Action
    ផ្នែកមួយមិនបាញ់ថ្នាំទេ។
    1. ការតភ្ជាប់អគ្គិសនីនៅលើវ៉ាល់ផ្នែក គឺកខ្វក់ ឬត្រូវ​បាន​ផ្តាច់។
    2. មានហ៊្វុយស៊ីបប៉ោង។
    3. មានទុយោទ្រុឌ។
    4. ផ្លូវកាត់ផ្នែកត្រូវបានលៃតម្រូវមិនត្រឹមត្រូវ។
    5. វ៉ាល់ផ្នែកត្រូវ​បានខូច។
    6. ប្រព័ន្ធអគ្គិសនីត្រូវ​បានខូច។
    1. បិទវ៉ាល់ដោយដៃ។ ផ្ដាច់គ្រឿងភ្ជាប់អគ្គិសនីនៅលើ​វ៉ាល់ ហើយ​សម្អាត​សំណទាំងអស់ បន្ទាប់មកភ្ជាប់វា។
    2. ពិនិត្យមើលហ៊្វុយស៊ីប ហើយប្ដូរពួកវាចេញ ប្រសិនបើចាំបាច់។
    3. ជួសជុល ឬប្ដូរទុយោចេញ។
    4. លៃតម្រូវផ្លូវកាត់ផ្នែក។
    5. ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត។
    6. ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត។
    ផ្នែកមួយមិនបិទ។
    1. វ៉ាល់ផ្នែកត្រូវ​បានខូច។
    1. ដោះវ៉ាល់ផ្នែក សូមអានផ្នែកការសម្អាតវ៉ាល់ម៉ាស៊ីនបាញ់ថ្នាំ។ ត្រួតពិនិត្យរាល់គ្រឿងខ្ចៅទាំងអស់ ហើយ​ប្ដូរគ្រឿងខ្ចៅណាដែល​បានខូចចេញ។
    វ៉ាល់ផ្នែកកំពុងលេចធ្លាយ។
    1. ទ្រនាប់បិទភ្ជិត ឬទ្រនាប់វ៉ាល់ត្រូវ​បានសឹក ឬ​ខូច។
    1. ដោះវ៉ាល់ ហើយ​ប្ដូរចេញនូវទ្រនាប់​បិទភ្ជិតដោយប្រើកញ្ចប់​ឧបករណ៍​ជួសជុល​វ៉ាល់ សូមទាក់ទងអ្នកចែកចាយ Toro ដែល​មាន​ការអនុញ្ញាតរបស់​អ្នក។
    ក្បាលបាញ់ស្រក់ទឹក នៅពេល​ដែលកុងតាក់ផ្នែកត្រូវ​បានបិទ។
    1. កម្ទេចកម្ទីត្រូវ​បានប្រមូលផ្ដុំនៅរវាងតួក្បាលបាញ់ និង​សន្ទះខណ្ឌ​វ៉ាល់​ត្រួតពិនិត្យ។
    1. សម្អាត​តួក្បាលបាញ់ និង​សន្ទះខណ្ឌ សូមអានការសម្អាតតួក្បាលបាញ់និង​សន្ទះខណ្ឌ​វ៉ាល់ត្រួតពិនិត្យ។
    ការធ្លាក់ចុះសម្ពាធកើតឡើងនៅពេលអ្នកបើកផ្នែក។
    1. ផ្លូវកាត់ផ្នែកត្រូវបានលៃតម្រូវមិនត្រឹមត្រូវ។
    2. មានការរាំងស្ទះនៅក្នុងតួវ៉ាល់របស់ផ្នែក។
    3. តម្រងក្បាលបាញ់ត្រូវ​បានខូច ឬស្ទះ។
    1. លៃតម្រូវផ្លូវកាត់ផ្នែក។
    2. ដកការតភ្ជាប់ចូល និងចេញទៅវ៉ាល់​ផ្នែក ហើយ​ដកចេញនូវ​ការ​រាំង​ស្ទះ​ណា​មួយ។
    3. ដោះចេញ ហើយត្រួតពិនិត្យក្បាលបាញ់ទាំងអស់។
    នៅពេលអ្នកបិទផ្នែក នោះនឹងមានបម្រែប្រួលសម្ពាធនៅពេលអ្នកប្ដូរកុងតាក់រញ្ជួយទៅទីតាំង បើក ។
    1. វ៉ាល់អង្រួនឆ្លងកាត់មិនត្រូវបានធ្វើមាត្រសាស្ត្រ។
    1. ការធ្វើមាត្រសាស្ត្រវ៉ាល់អង្រួនឆ្លងកាត់
    នៅពេលបាញ់ថ្នាំជាមួយពហុផ្នែក សម្ពាធប្រែប្រួលនៅពេលអ្នកបិទផ្នែក។
    1. វ៉ាល់ឆ្លងកាត់ផ្នែកមិនត្រូវបានធ្វើមាត្រសាស្ត្រសម្រាប់ក្បាលបាញ់ដែលបានជ្រើសរើស។
    1. ការធ្វើមាត្រសាស្ត្រវ៉ាល់ផ្នែកឆ្លងកាត់។
    នៅចុងបញ្ចប់នៃការងារបាញ់ថ្នាំមានសារធាតុរាវនៅក្នុងធុងច្រើនជាងការរំពឹងទុក។
    1. តម្រូវការសារធាតុរាវមិនត្រូវបានគណនាអោយបានត្រឹមត្រូវ
    2. ប្រព័ន្ធបាញ់ថ្នាំមិនត្រូវបានធ្វើមាត្រសាស្ត្រ
    1. សូមចូលមើលតារាងក្បាលបាញ់សម្រាប់ក្បាលបាញ់ត្រឹមត្រូវសម្រាប់អត្រាអនុវត្ត។
    2. អនុវត្តការធ្វើមាត្រសាស្ដ្រលំហូរ និងការធ្វើមាត្រសាស្ដ្រល្បឿន។
    ធុងបាញ់ថ្នាំអស់សារធាតុរាវកំឡុងពេលការងារបាញ់ថ្នាំដោយមិននឹកស្មានដល់។
    1. តម្រូវការសារធាតុរាវមិនត្រូវបានគណនាអោយបានត្រឹមត្រូវ។
    2. ប្រព័ន្ធបាញ់ថ្នាំមិនត្រូវបានធ្វើមាត្រសាស្ត្រ។
    1. សូមចូលមើលតារាងក្បាលបាញ់សម្រាប់ក្បាលបាញ់ត្រឹមត្រូវសម្រាប់អត្រាអនុវត្ត។
    2. អនុវត្តការធ្វើមាត្រសាស្ដ្រលំហូរ និងការធ្វើមាត្រសាស្ដ្រល្បឿន។

    គំនូសសេម៉ា

    គំនូសតាងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ

    artpending