ម៉ាស៊ីនច្រូតស្មៅ Greensmaster® Flex 1018 និង 1021 Greensmower
ការបដិសេធ និងព័ត៌មានបទប្បញ្ញត្តិ
ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមអានក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។
វាជាការរំលោភបំពានលើក្រមប្រភពធនធានធម្មជាតិ​សាធារណៈនៅរដ្ឋកាលីហ្វ័រញ៉ាផ្នែក 4442 ឬ 4443 ដើម្បីប្រើ ឬដំណើរការម៉ាស៊ីននៅលើដីដែលមានគម្របព្រៃឈើ ព្រៃគុម្ពោត ឬវាលស្មៅ បើម៉ាស៊ីននេះមិនមានការបំពាក់​បំពង់ស៊ីម៉ាំងដូចបានចែងក្នុងផ្នែក 4442 មិនមាន​ការរក្សាទុកក្នុងរបៀបធ្វើការប្រកបដោយប្រសិទ្ធភាព ឬ​ម៉ាស៊ីនមិនមានការផ្គុំ បំពាក់ និង​ជួសជុលថែទាំសម្រាប់ការពារអគ្គិភ័យ​ឲ្យបានត្រឹមត្រូវ។
សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីនដែភ្ជាប់មកនេះ មានការផ្តល់ជូនសម្រាប់ជាព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) និង​បទបញ្ជាត្រួតពិនិត្យការបំភាយឧស្ម័ននៅរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការជួសជុលថែទាំ និង​ការធានា។ គ្រឿងផ្លាស់ប្ដូរថ្មីអាចត្រូវបានបញ្ជាទិញតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។
ដំណើរការគ្រឿងចក្រនេះនៅកម្ពស់ 1,500 ម៉ែត្រ (5,000 ហ្វីត) ពីលើនីវ៉ូទឹកសមុទ្រ ត្រូវការយន្តហោះដែលមានកម្ពស់ខ្ពស់។ សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីន Honda របស់អ្នក។
 
CALIFORNIA
 
Proposition 65
 
The engine exhaust from this product contains chemicals known to the State of California to cause cancer, birth defects, or other reproductive harm.
 
Use of this product may cause exposure to chemicals known to the State of California to cause cancer, birth defects, or other reproductive harm.
 
 
 
 
សេចក្ដីណែនាំ
 

គោលបំណងប្រើប្រាស់

គ្រឿងចក្រនេះ គឺជាម៉ាស៊ីនអូសដើរពីក្រោយកាត់កម្រាលស្មៅ​ដោយផ្លែកាំបិតរមូរ​ដែលមានបំណង​ប្រើដោយអ្នក​ជំនាញ ឬអ្នកបញ្ជាដែលបានជួលនៅក្នុងការអនុវត្តផ្នែកពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងជាចម្បងសម្រាប់ការកាត់ស្មៅនៅលើធ្លាស្មៅដែលថែរក្សាបានល្អ។ ការប្រើប្រាស់ផលិតផលនេះសម្រាប់គោលបំណងផ្សេង ក្រៅពីគោលបំណង​ប្រើប្រាស់​របស់វា អាចនាំបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អ្នក និង​អ្នកនៅក្បែរ។
សូមអានព័ត៌មាននេះដោយយកចិត្តទុកដាក់ដើម្បីស្វែងយល់ពីរបៀបដំណើរការ និង​ជួសជុលថែទាំផលិតផលរបស់អ្នកឱ្យបានត្រឹមត្រូវ និង​ដើម្បីជៀសវាងការរងរបួសស្នាមស្នាម និង​ការខូចខាតម៉ាស៊ីន។ អ្នកទទួលខុសត្រូវចំពោះការបញ្ជាម៉ាស៊ីនឱ្យបានត្រឹមត្រូវ និង​ប្រកបដោយសុវត្ថិភាព។

ទទួលបានជំនួយ

Graphic
G406957
សូមចូលទៅ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងសម្ភារបណ្ដុះបណ្ដាលអំពីការបញ្ជានិងប្រើប្រាស់ ព័ត៌មានអំពីគ្រឿងបន្សំ ជំនួយក្នុងការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផល​របស់អ្នក។
នៅពេលណាដែលអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ ពិតមិនក្លែង Toro ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មពេញសិទ្ធិ ឬ Toro ផ្នែកអតិថិជននៃក្រុមហ៊ុ ហើយមានលេខម៉ូដែល និង​លេខស៊េរីនៃផលិតផលរបស់អ្នករួចរាល់។ លេខទាំងនេះមានទីតាំងស្ថិតនៅលើផ្លាកលេខស៊េរីដែលនៅលើផលិតផល ។ សរសេរលេខនៅក្នុងប្រឡោះដែលផ្ដល់ឲ្យ។
Important  
ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើ​មាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។
 
លេខម៉ូដែល៖
លេខស៊េរី៖

សៀវភៅណែនាំសម្រាប់អ្នកប្រើប្រាស់

សៀវភៅណែនាំនេះបង្ហាញឲ្យឃើញនូវគ្រោះថ្នាក់ដែលអាចកើតមាន និង​មានសារសុវត្ថិភាពដែលកំណត់ដោយនិមិត្តសញ្ញាជូនដំណឹងសុវត្ថិភាព, ដែលបង្ហាញសញ្ញាគ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ឬស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុងប្រយ័ត្នដែលបានណែនាំប្រាប់នោះទេ។
Graphic
G405934
សៀវភៅណែនាំនេះប្រើពាក្យ 2 ម៉ាត់ដើម្បីគូសបញ្ជាក់ព័ត៌មាន។ ជាការសំខាន់ ត្រូវយកចិត្តទុកដាក់ទៅលើព័ត៌មានមេកានិចពិសេស និង​ កំណត់សម្គាល់ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។
 
 
 
សុវត្ថិភាព
 

សុវត្ថិភាពទូទៅ

ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើង​វត្ថុផ្សេងៗ។
ការប្រើប្រាស់ ឬការជួសជុលថែទាំម៉ាស៊ីននេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពImageទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច​ដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការខកខានក្នុងការគោរពតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យរងរបួសដល់រាងកាយ ឬការស្លាប់។

ស្លាកសញ្ញាអំពីសុវត្ថិភាព និងការណែនាំ

Image
រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។
Decal Part: 120-9570
Graphic
s_decal120-9570
  1.  ការព្រមាន—នៅ​ឲ្យឆ្ងាយ​ពី​គ្រឿងបន្លាស់ដែលផ្លាស់ទី រក្សា​ឧបករណ៍ការពារ ឬ​របាំង​នៅនឹង​កន្លែង។
Decal Part: 130-8322
Graphic
s_decal130-8322
  1.  ប្រើតែប្រេងឥន្ធនៈដែលមានជាតិអាល់កុលក្រោម 10%។
  2.  សូមអាន សៀវភៅណែនាំអ្នកបញ្ជា សម្រាប់ពត៌មាបន្ថែមអំពីប្រេងឥន្ធនៈ។
  3.  កុំប្រើប្រេងឥន្ធនៈដែលមានជាតិអាល់កុលលើសពី 10%។
Decal Part: 133-8062
Graphic
s_decal133-8062
Decal Part: 138-1589
Graphic
s_decal138-1589
  1.  ភ្ជាប់ដុំដង់។
  2.  ផ្ដាច់ដុំកង់។
Decal Part: 138-1644
Graphic
s_decal138-1644
  1.  បង្វិលចង្កឹះលេខដើម្បីដាក់លេខ។
  2.  ដោយគ្រឿងចក្រនៅទីតាំងដាច់លេខ សូមបង្វិលចង្កឹះលេខដើម្បីផ្ដាច់លេខ។
  3.   ប្រអប់លេខ
Decal Part: 138-2138
Graphic
s_decal138-2138
  1.  ផ្សែងពុល ឬឧស្ម័នពុល គ្រោះថ្នាក់នៃការថប់ដង្ហើម—កុំដំណើរការម៉ាស៊ីននៅក្នុងកន្លែងបិទជិត។
  2.  គ្រោះថ្នាក់នៃការផ្ទុះ—ពន្លត់ម៉ាស៊ីនមុនពេលចាក់បញ្ចូលប្រេង; ហាមមានភ្លើង អណ្ដាតភ្លើង ឬការជក់បារី នៅពេលកំពុងចាក់ប្រេង។
  3.  ព្រមាន—ពន្លត់ម៉ាស៊ីន ហើយបិទវ៉ាល់ប្រេងមុនពេលចាកចេញពីគ្រឿងចក្រ។
  4.  ព្រហមាន— ផ្ដាច់ខ្សែប៊ូហ្ស៊ីមុនពេលធ្វើការថែទាំ។
  5.  គ្រោះថ្នាក់ផ្ទៃក្ដៅ—កុំប៉ះផ្ទៃក្ដៅ។
  6.  ការយកចិត្តទុកដាក់—សូមអាន សៀវភៅ​ណែនាំ​អ្នកបញ្ជា សម្រាប់ពត៌មានអំពីការចាក់បញ្ចូលប្រេងក្នុងធុង។
Decal Part: 138-5532
Graphic
s_decal138-5532
  1. ទាញឡើងដើម្បីលែងហ្វ្រាំង។
  2. ទាញចុះដើម្បីចាប់ហ្វ្រាំង។
  3. សោហ្វ្រាំងដៃ—ជាប់សោ
  4. សោហ្វ្រាំងដៃ—ដោះសោ
  5. ការព្រមាន—សូមអាន សៀវភៅណែនាំអ្នកបញ្ជា។
  6. ការព្រមាន—កុំដំណើរការគ្រឿងចក្របើអ្នកមិនបានទទួលការបណ្ដុះបណ្ដាលទេ។
  7. ការព្រមាន—ពាក់ឧបករណ៍ការពារត្រចៀក។
  8. គ្រោះថ្នាក់នៃវត្ថុដែលខ្ទាត—ឲ្យអ្នកនៅក្បែរនៅឲ្យឆ្ងាយ។
  9. ការព្រមាន—នៅ​ឲ្យឆ្ងាយ​ពី​គ្រឿងបន្លាស់ដែលផ្លាស់ទី រក្សា​ឧបករណ៍ការពារ ឬ​របាំង​នៅនឹង​កន្លែង។
  10. កុំសណ្ដោងគ្រឿងចក្រ។
Decal Part: 138-5533
Graphic
s_decal138-5533
  1.  ប៊ូតុងគ្រប់គ្រងការសណ្ដោង—ចុចប៊ូតុងគ្រប់គ្រងការសណ្ដោងចុះរួចទាញវាទៅចង្កឹះលេខ។
Decal Part: 138-5534
Graphic
s_decal138-5534
  1.  យឺត
  2.  លឿន
 
 
 
ការរៀបចំ
 

ការលៃតម្រូវ និងដំឡើងផ្នែកកាត់

គ្រឿងបន្លាស់ដែលត្រូវការ
1
ផ្នែកកាត់ (បញ្ជាទិញដាច់ពីគ្នា សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិ Toro របស់អ្នក)
1
ទីបប្រាំមួយជ្រុង
1
រឺស័រ
1
ទ្រនាប់រ៉ង
  1. លៃតម្រូវផ្នែកកាត់អោយចិត្តរបស់អ្នក សូមអាន សៀវភៅណែនាំប្រតិបត្តិករផ្នែកកាត់របស់អ្នក។
  2. Graphic
    G404684
  3. ដំឡើងរ៉េស្ស័រ , ទ្រនាប់រ៉ង , និងទីបប្រាំមួយជ្រុង លើដងភ្ជាប់ប្រអប់លេខ។
  4. ដំឡើងផ្នែកកាត់លើគ្រឿងចក្រ។

ការដំឡើងកង់ដឹកជញ្ជូន

អ្នកអាចទិញឈុតកង់ដឹកជញ្ជូន (ម៉ូដែល 04123); សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិ Toro របស់អ្នក។
  1. ត្រូវប្រាកដថាសប់កង់ពីចន្លោះ 83 ទៅ 103 kPa (12 ទៅ 15 psi)។
  2. រំកិលជើងទម្រងទៅទីតាំង សេវាជួសជុលកង់ដឹកជញ្ជូន ។
  3. Graphic
    G406965
  4. រុញកង់លើអ័ក្ស ។
  5. បង្វិលកន្លាស់ចាក់សោកង់ ចេញពីចំណុចកណ្ដាលនៃកង់ អនុញ្ញាតឱ្យវារុញទៅឆ្ងាយនៅលើអ័ក្ស។
  6. បង្វិលកង់ត្រឡប់ក្រោយ និងទៅមុខរហូតដល់វារុញចប់សព្វគ្រប់នៅលើអ័ក្ស ហើយកន្លាស់ចាក់សោកង់ត្រូវបានរឹតនៅក្នុងចង្អូរនៅលើអ័ក្សអ័ក្ស។
  7. អនុវត្ត​វិធីការម្ដងទៀតនៅលើផ្នែកចំហៀងនៃគ្រឿងចក្រ។
  8. ចូរបន្ទាបគ្រឿងចក្រចេញពីជើងទម្រដោយប្រុងប្រយ័ត្ន។

ការដំឡើងកញ្ច្រែងស្មៅ

គ្រឿងបន្លាស់ដែលត្រូវការ
1
កញ្ច្រែងស្មៅ
Important  
Graphic
G404688
ប្រសិនបើអ្នកទំលាក់កញ្ច្រែង ត្រូវពិនិត្យចំណុចប៉ះដងកញ្ច្រែង នៅជិតមាត់កញ្ច្រែងខាងក្រោមក្រែងមានខូចខាត។ តម្រង់វាសិនមុនប្រើកញ្ច្រែង។
ការប្រើចំណុចប៉ះដងកញ្ច្រែងដែលបត់អាចបណ្ដាលអោយប៉ះទង្គិចរវាងកញ្ច្រែង និងផ្នែកកាត់ បណ្តាលឱ្យមានសំលេងរំខានដែលមិនចង់បាន និង/ឬខូចខាតដល់កញ្ច្រែង និងផ្នែកកាត់។
 
  1. ចាប់កញ្ច្រែងយ៉ាងជាប់ដោយដង។
  2. ណែនាំមាត់កញ្ច្រែង រវាងបន្ទះចំហៀងផ្នែកកាត់ និងពីលើ រ៉ូឡូខាងមុខ។
  3. Graphic
    G404689
  4. ដំឡើងទំពក់កញ្ច្រែង ពីលើគ្រោងរាងអក្សរយូ ។

ការលៃតម្រូវល្បឿនម៉ាស៊ីន

សម្រាប់តែបណ្ដាប្រទេសដែលអនុលោមតាម CE ឬ UKCA ប៉ុណ្ណោះ
1
រូបបិទស្ទីកគ័រ CE/UKCA
ប្រសិនបើអ្នកប្រើគ្រឿងចក្ររបស់អ្នកនៅក្នុងប្រទេសដែលអនុលោមតាមស្ដង់ដារ CE ឬ UKCA អនុលោមតាមបទប្បញ្ញត្តិសំឡេងរំខានដោយអនុវត្តជំហានដូចខាងក្រោម៖
  1. លៃតម្រូវល្បឿនម៉ាស៊ីនទំនេរខ្ពស់ទៅតាមលក្ខណៈបច្ចេកទេសខាងក្រោម៖
    • 1018 គ្រឿងចក្រ៖ 3,000 rpm
    • 1021 និង 1026 គ្រឿងចក្រ៖ 3,150 rpm
  2. Graphic
    G420687
  3. បិទរូបបិទស្ទីកគ័រ CE/UKCA ខាងក្រោមស្លាកស៊េរី ។

លៃតម្រូវប៊ូឡុងគន្លឹះសម្រាប់ឧបករណ៍លៃតម្រូវកំពស់ដង

ប្រសិនបើឧបករណ៍លៃតម្រូវកំពស់ដងមិនស្របគ្នាជាមួយការផ្សារឧបករណ៍ទទួលខាងលើ ត្រូវអនុវត្តតាមជំហានដូចខាងក្រោមដើម្បីលៃតម្រូវប៊ូឡុង៖
    Graphic
    G440770
  1. បន្ធូរក្បាលឡោស៊ី នៅលើប៊ូឡុងគន្លឹះ ដើម្បីអោយក្បាលប៊ូឡុងអាចផ្លាស់ទីដោយសេរីពីលើទ្រនាប់ទប់ក្បាលឡោស៊ីកុំឱ្យបង្វិល ។
    Note: អ្នកអាចដាក់សម្ពាធលើរ៉េស្ស័រឧបករណ៍លៃតម្រូវកំពស់ដងដើម្បីកាត់បន្ថយភាពតឹងនៅលើប៊ូឡុង។
  2. Graphic
    G440771
  3. បង្វិលប៊ូឡុងតាមទិសនាឡិកា ឬបញ្ច្រាសទិសនាឡិកា ដើម្បីលៃតម្រូវមុំនៃឧបករណ៍លៃតម្រូវកំពស់ដង ចូល ឬចេញ។ ឧបករណ៍លៃតម្រូវកំពស់ដងគួរតែស្របនឹងការផ្សារឧបករណ៍ទទួលខាងលើ ។
  4. រឹតបន្តឹងខ្ចៅនៅលើប៊ូឡុងគន្លឹះ ដើម្បីអោយទីតាំងប៊ូឡុងថ្មីត្រូវបានរឹតភ្ជាប់នឹងទ្រនាប់ទប់កុំឱ្យក្បាលឡោស៊ីបង្វិល។

ការកំណត់ទីតាំងដុំសណ្ដោង

គ្រឿងចក្រនេះប្រើគ្រោងស្ដង់ដារដែលត្រូវបានប្រើលើម៉ូដែលជាច្រើនដែលមានការកំណត់សម្រាប់ទាំងទីតាំង ទាប និង ខ្ពស់ ។ កុំប្រើទីតាំង ខ្ពស់ ជាមួយម៉ូដែលនេះដោយសារវាបណ្ដាលឱ្យលទ្ធផលកាត់មិនបានល្អ។
Graphic
G404691
 
 
 
Product Overview
 
Graphic
G406963
  1.  កញ្ច្រែងស្មៅ
  2.  ជើងទម្រ
  3.  ដងកាន់
  4.  ធុងប្រេង
  5.  អ័ក្សកង់ដឹកជញ្ជូន
  6.  ផ្នែកកាត់
ការគ្រប់គ្រង
Graphic
G406959
  1. ដុំអំប្រាយ៉ា
  2. ដងបរផ្នែកកាត់
  3. គន្លឹះហ្វ្រាំងដៃ
  4. ការជួសជុលហ្វ្រាំងដៃ
  5. សន្ទះអ៊ែរ
  6. កុងទ័រម៉ោង
  7. ដៃជំនួយការលើក
  8. កុងតាកបើក/ បិទ (On/Off)
ដុំអំប្រាយ៉ា
ប្រើដុំអំប្រាយ៉ា ដើម្បីភ្ជាប់ ឬផ្ដាច់ប្រព័ន្ធកង់សណ្ដោង។
  • ភ្ជាប់ប្រព័ន្ធកង់សណ្ដោង ៖ ទាញឡើង ហើយទប់របារទៅនឹងដង។
  • ផ្ដាច់ប្រព័ន្ធកង់សណ្ដោង ៖ លែងរបារ។
Graphic
G404693
ការគ្រប់គ្រងកម្រិតល្បឿននៃដុំរមូរ
Graphic
G404695
ប្រើការលៃតម្រូវក្បាលមួលឧបករណ៍បញ្ជាល្បឿនដុំរមូរដើម្បីភ្ជាប់ការលៃតម្រូវល្បឿនដុំរមូរ។
  • ល្បឿនដុំរមូរខ្ពស់៖ បង្វិលក្បាលមួលដើម្បីឱ្យ “H”? នៅលើក្បាលមួលត្រូវបាននាំឆ្ពោះទៅផ្នែកខាងមុខរបស់គ្រឿងចក្រ។
  • ល្បឿនដុំរមូរទាប៖ បង្វិលក្បាលមួលដើម្បីឱ្យ “L”? នៅលើក្បាលមួលត្រូវបាននាំឆ្ពោះទៅផ្នែកខាងមុខរបស់គ្រឿងចក្រ។
ម៉ាស៊ីនគ្រប់គ្រងសន្ទះអ៊ែរ
Graphic
G404697
  • បន្ថយល្បឿនម៉ាស៊ីន ៖ កាច់ដងឡើងលើ។
  • បង្កើនល្បឿនម៉ាស៊ីន ៖ កាច់ដងចុះក្រោម។
កុងតាកបើក/ បិទ (On/Off)
Graphic
G404698
  • បញ្ឆេះម៉ាស៊ីន ៖ សង្កត់ផ្នែកខាងលើនៃកុងតាក់ចុះ។
  • ពន្លត់ម៉ាស៊ីន ៖ សង្កត់ផ្នែកខាងក្រោមនៃកុងតាក់ចុះ។
ការជួសជុលហ្វ្រាំងដៃ
Graphic
G404699
ទាញដៃហ្វ្រាំងទៅដងដើម្បីបន្ថយល្បឿន ឬបញ្ឈប់គ្រឿងចក្រ។
គន្លឹះហ្វ្រាំងដៃ
Graphic
G404700
  • ដាក់ហ្វ្រាំងដៃ : កាច់គន្លឹះហ្វ្រាំងដៃឆ្ពោះមករកអ្នក ខណៈពេលដៃហ្វ្រាំងត្រូវបានដាក់។
  • ដោះហ្វ្រៃដៃ ៖ ទាញដៃហ្វ្រាំងឆ្ពោះទៅដង។
ដងបរផ្នែកកាត់
Graphic
G404701
ប្រើដងបរផ្នែកកាត់ ដើម្បីដាក់ ឬដោះផ្នែកកាត់ពេលដុំអំប្រាយ៉ាត្រូវបានភ្ជាប់។
  • ភ្ជាប់ផ្នែកកាត់ ៖ រំកិលដងចុះក្រោម។
  • ផ្ដាច់ផ្នែកកាត់ ៖ រំកិលដងឡើងលើ។
កុងទ័រម៉ោង
កុងទ័រម៉ោងថតពេលវេលាដំណើរការសរុបនៃម៉ាស៊ីនដើម្បីជួយនៅក្នុងការថែទាំជួសជុលជាប្រចាំតាមកាលវិភាគកំណត់។
ឧបករណ៍លៃតម្រូវកំពស់ដង
Graphic
G404702
ទាញឡើងនៅលើឧបករណ៍លៃតម្រូវកំពស់ដង ហើយលើក ឬបន្ទាបកំពស់ដងទៅទីតាំងប្រតិបត្តិការដែលស្រួលបួល។
ការគ្រប់គ្របម៉ាស៊ីន
Graphic
G404703
  1. ដងអ៊ែរ
  2. វ៉ាល់បិទប្រេង
  3. ដងបញ្ឆេះម៉ាស៊ីន
ដងអ៊ែរ
Graphic
G404704
  1.  ភ្ជាប់ អ៊ែរ មុនពេលបញ្ឆេះម៉ាស៊ីនកម្ដៅ។
  2.  ផ្ដាច់ អ៊ែរ នោពេលម៉ាស៊ីនក្ដៅ។
វ៉ាល់បិទប្រេង
បិទវ៉ាល់បិទប្រេងនៅពេលគ្រឿងចក្រមិនត្រូវបានប្រើអស់រយៈពេលពីរបីថ្ងៃ កំឡុងពេលដឹកជញ្ជូនទៅកាន់ ឬមកពីទីតាំងការងារ ឬនៅពេលគ្រឿងចក្រត្រូវបានចតនៅក្នុងអាគារ។
Graphic
G404705
  1.  បិទ
  2.  បើកចំហ
ដងបញ្ឆេះម៉ាស៊ីន
ទាញដងបញ្ឆេះម៉ាស៊ីន ដើម្បីបញ្ឆេះម៉ាស៊ីន។
ជើងទម្រ
ប្រើជើងទម្រនៅពេលអ្នកដំឡើង ឬដោះកង់ដឹកជញ្ជូន ឬផ្នែកកាត់ចេញ។
Graphic
G406964
Caution
គ្រឿងចក្រមានទម្ងន់ធ្ងន់ ហើយអាចបណ្ដាលទញមកក្រោយវិញប្រសិនបើគេលើកវាមិនបានត្រឹមត្រូវ។
ដាក់ជើងរបស់អ្នកសង្កត់នៅលើជើងទម្រង ហើយប្រើតែដៃជំនួយការលើកដើម្បីលើកគ្រឿងចក្រ។ ការព្យាយាមលើកគ្រឿងចក្រឡើងលើជើងទម្រដោយវិធីផ្សេងណាមួយអាចបណ្ដាលអោយរងរបួស។
 
  • ទីតាំង សេវាជួសជុលកង់ដឹកជញ្ជូន ៖
    ដើម្បីប្រើជើងទម្រងក្នុងការដំឡើងកង់ដឹកជញ្ជូន សូមដា់ក់ជើងរបស់អ្នកនៅលើជើងទម្រងពេលកំពុងទាញឡើង និងទាញចុះនៅលើដៃជំនួយការលើក ។
  • ទីតាំង រក្សាទុក :
    1. រក្សាជើងរបស់អ្នកនៅលើជើងទម្រងពេលបន្ទាបដុំសណ្ដោងទៅដី។
    2. ដកជើងរបស់អ្នកចេញពីជើងទម្រ ហើយទុកចន្លោះសម្រាប់ជើងទម្រងដើម្បីទាញមកទីតាំង រក្សាទក វិញ។
  • ទីតាំង សេវកម្មផ្នែកកាត់ ៖
    ដើម្បីបងា្ករគ្រឿងចក្រពីការបង្វិលថយក្រោយនៅពេលដកផ្នែកកាត់ចេញ សូមបន្ទាបជើងទម្រ ហើយរុញកន្លាស់រ៉េស្ស័រចេញ ដើម្បីឱ្យវារក្សាជើងទម្រនៅក្នុងទីតាំងដែលបានបង្ហាញក្នុងទីតាំង។
Graphic
G404706
  1.  ជើងទម្រ—ទីតាំងជួសជុលផ្នែកកាត់ position
  2.  កន្លាស់រ៉េស្ស័រ
លក្ខណៈបច្ចេកទេស
Note: លម្អិតផ្នែកបច្ចេកទេស និងការរចនាឡើងគឺស្ថិតក្រោមការផ្លាស់ប្ដូរដោយមិនបាច់ជូន​ដំណឹង។
 
ម៉ូដែល 04850
ម៉ូដែល 04860
ទទឹង
84 ស.ម (33 អ៊ិញ)
91 ស.ម (36 អ៊ិញ)
ទម្ងន់ស្ងួត*
84 kg (185 lb)
86 kg (190 lb)
ទទឹងកាត់
46 ស.ម (18 អ៊ិញ)
53 ស.ម (21 អ៊ិញ)
កម្ពស់កាត់
សូមមើល សៀវភៅណែនាំអ្នកបញ្ជាផ្នែកកាត់​របស់អ្នក។
ដង្កៀប
ផ្អែកលើល្បឿនដុំរមូរ និងទីតាំងប៉ូលីដុំរមូរ។
ល្បឿនម៉ាស៊ីន
ល្បឿនទំនេរទាប៖ 1,900 ± 100 rpm ល្បឿនទំនេរខ្ពស់៖ 3,450 ± 100 rpm
ល្បឿនកាត់ស្មៅ
3.2 km/h (2 mph) ទៅ 5.6 km/h (3.5 mph)
ល្បឿនដឹកជញ្ជូន
8.5 km/h (5.3 mph)
*សម្រាប់តែម៉ាស៊ីនសណ្ដោងប៉ុណ្ណោះ។ សូមមើល សៀវភៅណែនាំអ្នកបញ្ជាផ្នែកកាត់សម្រាប់ទម្ងន់នៃផ្នែកកាត់នីមួយៗ។

ឧបករណ៍​ភ្ជាប់/​គ្រឿង​បន្សំ

ការជ្រើសរើស​នៃ​ Toro ឧបករណ៍​ភ្ជាប់​និង​គ្រឿងបន្សំ​ដែលបាន​អនុម័ត គឺអាច​រកបាន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​គ្រឿងចក្រ​ដើម្បី​បង្កើន​ ឬ​ពង្រីក​សមត្ថភាព​របស់វា។ ទាក់ទងអ្នកលក់សេវាកម្មពេញសិទ្ធិ ឬអ្នកចែកចាយ​ Toro ពេញសិទ្ធិរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំ​ទាំងអស់ដែលត្រូវបានអនុម័ត។
ដើម្បីធានាបាននូវដំណើរការបានល្អបំផុត និង​ការបញ្ជាក់អំពីសុវត្ថិភាពជាបន្តរបស់ម៉ាស៊ីន សូមប្រើតែគ្រឿងបន្លាស់ និង​គ្រឿងបន្ទាប់បន្សំរបស់ក្រុមហ៊ុនសុទ្ធ Toro ប៉ុណ្ណោះ។
 
 
 
ប្រតិបត្តិការ
 

មុនពេលប្រតិបត្តិការ

សុវត្ថិភាព​មុនការបញ្ជា
សុវត្ថិភាពទូទៅ
  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាង​ជួសជុលទាំងអស់។
  • ត្រូវ​យល់ដឹង​អំពី​ការបញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និង​សញ្ញា​សុវត្ថិភាព។
  • ពន្លត់ម៉ាស៊ីនគ្រឿងចក្រ ដកកូនសោចេញ (បើមានបំពាក់) ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពីកន្លែងបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។
  • ត្រូវ​ចេះ​របៀប​បញ្ឈប់គ្រឿងចក្រ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។
  • សូមពិនិត្យមើលថាខ្នោះបញ្ជាហ្គា កុងតាក់សុវត្ថិភាព និងឧបករណ៍ការពារសុវត្ថិភាព ត្រូវបានភ្ជាប់និងដំណើរការបានត្រឹមត្រូវ។ ហាម​បញ្ជា​គ្រឿងចក្រ​លុះត្រាវាកំពុងដំណើរការ​ត្រឹមត្រូវ។
  • ពិនិត្យមើលតំបន់ដែលអ្នកនឹងប្រើម៉ាស៊ីន ហើយយកវត្ថុទាំងអស់ចេញដែលម៉ាស៊ីនអាចគ្រវែងលើ។
សុវត្ថិភាព​ប្រេងឥន្ធនៈ
  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។
  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។
  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។
  • ហាមដកគម្របធុងប្រេង ឬ​ចាក់បន្ថែម​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។
  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។
  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។
  • បើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។
  • កុំចាក់បំពេញធុងនៅខាងក្នុងយានជំនិះ ឬនៅលើឡានដឹកទំនិញ ឬឃ្លុបសណ្តោងជាមួយទ្រនាប់។ ត្រូវដាក់ធុងនៅលើដីជានិច្ច នៅឱ្យឆ្ងាយពីយានជំនិះមុនពេលចាក់បំពេញ។
  • ដោះឧបករណ៍ចេញពីឡានដឹកទំនិញ ឬរថសណ្ដោង ហើយចាក់ប្រេងឲ្យពេញជាថ្មីទៀតនៅលើដី។ ប្រសិនបើវាមិនអាចធ្វើទៅបានទេ សូមចាក់ចាក់ប្រេងឲ្យពេញជាថ្មីទៀត លើឧបករណ៍បែបនេះជាមួយធុងចល័តជាជាងពីក្បាលម៉ាស៊ីនចាក់ប្រេង។
  • រក្សាក្បាលបាញ់អោយប៉ះនឹងគែមធុងប្រេង ឬធុងដំណើរការគ្រប់ពេលរហូតដល់ប្រេងត្រូវបានបំពេញ។
ការអនុវត្ត​ការថែទាំ​ប្រចាំថ្ងៃ
មុនពេលចាប់ផ្ដើម​ប្រើគ្រឿងចក្រ​រាល់ថ្ងៃ ត្រូវ​អនុវត្ត​ទម្រង់ការ​ប្រើប្រាស់/​ប្រចាំថ្ងៃ​នីមួយៗ​ ដូចមាន​រៀបរាប់​នៅក្នុងកាលវិភាគថែទាំជួសជុល។
ប្រេងឥន្ធនៈ
លក្ខណៈបច្ចេកទេសរបស់ប្រេង
ចំណុះ
2.0 លីត្រ (0.59 ហ្គាឡុងអាមេរិក)
ប្រភេទ
សាំងគ្មានជាតិសំណ
អត្រាអុកតានអប្បបរមា
87 (US) ឬ 91 (ការស្រាវជ្រាវអុកតាន; នៅក្រៅសហរដ្ឋអាមេរិក)
អេតាណុល
បរិមាណមិនលើសពី 10%
មេតាណុល
គ្មានទេ
MTBE (methyl tertiary butyl ether)
បរិមាណតិចជាង 15%
ប្រេង
កុំបន្ថែមប្រេងឥន្ធនៈ
ត្រូវប្រើតែប្រេងឥន្ធនៈដែលស្អាត ថ្មីៗ (អាយុកាលមិនលើសពី 30 ថ្ងៃ), ពីប្រភពល្បីឈ្មោះ។
Important  
ដើម្បីកាត់បន្ថយបញ្ហាពេលចាប់ផ្ដើម ដាក់បន្ថែមសូលុយស្យុងការពារការរំហួតប្រេងដើម្បីធ្វើឲ្យប្រេងសាំងថ្មីៗតាមការណែនាំពីក្រុមហ៊ុនផលិតសូលុយស្យុងការពារការរំហួតប្រេង។
 
ការ​ចាក់​ប្រេង​ទៅ​ក្នុងធុងសាំង
    Graphic
    G404710
  1. សម្អាតជុំវិញគម្របធងប្រេង ហើយដោះវាចេញពីធុង។
  2. Graphic
    G404711
  3. បន្ថែមប្រេងតាមការណែនាំដល់កម្រិតពេញ (ពោលគឺ ទៅបាតនៃកុងទ័រ​ប្រេង ) នៅក្នុងធុងប្រេង។
    Important  
    កុំចាក់បំពេញធុងលើកម្រិតនេះ។
     
  4. មួលគម្របធុងប្រេង ហើយជូតប្រេងដែលកំពប់ចេញអោយស្អាត។
ការលៃតម្រូវគម្លាតកាត់.
  1. កំណត់​អត្រាគម្លាតកាត់សមរម្យតាម​តារាង​ខាងក្រោម៖
    គម្លាតកាត់
    ល្បឿនរមូរ
    ទីតាំងប៉ូលី
    ផ្នែកកាត់
    8-ផ្លែកាំបិត
    11-ផ្លែកាំបិត
    14-ផ្លែកាំបិត
    ទាប
    ទាប
    7.3 ម.ម (0.286 អ៊ិញ)
    5.3 ម.ម (0.208 អ៊ិញ)
    4.2 ម.ម (0.164 អ៊ិញ)
    ទាប
    ខ្ពស់
    6.1 ម.ម (0.241 អ៊ិញ)
    4.4 ម.ម (0.175 អ៊ិញ)
    3.5 ម.ម (0.137 អ៊ិញ)
    ខ្ពស់
    ទាប
    5.9 ម.ម (0.233 អ៊ិញ)
    4.3 ម.ម (0.169 អ៊ិញ)
    3.4 ម.ម (0.133 អ៊ិញ)
    ខ្ពស់
    ខ្ពស់
    5.0 ម.ម (0.196 អ៊ិញ)
    3.6 ម.ម (0.142 អ៊ិញ)
    2.8 ម.ម (0.112 អ៊ិញ)
  2. លៃតម្រូវការគ្រប់គ្រងល្បឿនរមូរទៅទីតាំង ខ្ពស់ ឬ ទាប តាមតម្រូវការ។
  3. កំណត់ប៉ូលីដុំរមូរនៅលើផ្នែកកាត់ទៅទីតាំង ខ្ពស់ ឬ ទាប តាមតម្រូវការ សូមមើល សៀវភៅ​ណែនាំ​អ្នកបញ្ជា។

កំឡុងពេលប្រតិបត្តិការ

សុវត្ថិភាពអំឡុងបញ្ជា
សុវត្ថិភាពទូទៅ
  • ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាច​បណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។
  • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។
  • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។
  • ត្រូវយកចិត្តទុកដាក់ឲ្យបានមែនទែននៅពេលបញ្ជា​ម៉ាស៊ីន។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួសស្នាម ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។
  • មុនពេលបញ្ឆេះគ្រឿងចក្រ ធានាថារាល់គ្រឿងបញ្ជូនទាំងអស់ស្ថិតក្នុងចំណុច​ផ្ដាច់លេខ ហ្វ្រាំងដៃត្រូវបានដាក់ ហើយអ្នកស្ថិតក្នុងចំណុចបញ្ជា។
  • ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ បើ​សហសេវិកត្រូវតែមានវត្តមាន សូមប្រើការប្រុងប្រយ័ត្ន និងធានាថាកញ្ច្រែងស្មៅត្រូវបានដាក់ ឬបំពាក់នៅលើគ្រឿងចក្រ។
  • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។
  • ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។
  • ប្រើការថែទាំនៅពេលកំពុងកាត់នៅលើស្មៅសើម។ ជំហរមិនល្អអាចបណ្តាលឱ្យមានឧប្បទ្ទវហេតុរអិលដួលរងរបួស។
  • ដាក់ដៃនិងជើងរបស់អ្នកឲ្យឆ្ងាយពីផ្នែកកាត់។
  • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។
  • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។
  • ពន្លត់ផ្នែកកាត់នៅពេលណាដែលអ្នកមិនកាត់ស្មៅ។
  • ដោះលេខទៅផ្នែកកាត់ ហើយបិទគ្រឿងចក្រមុនលៃតម្រូវកម្ពស់កាត់។
  • កុំដំណើរការម៉ាស៊ីននៅក្នុងតំបន់ដែលហ៊ុំព័ទ្ធដោយចំហាយឧស្ម័ន។
  • កុំទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។
  • មុនពេលអ្នកចាកចេញពីកៅអីអង្គុយអ្នកបញ្ជា សូមធ្វើដូចខាងក្រោម៖:
    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
    • ត្រូវដោះផ្នែកកាត់។
    • ដាក់ហ្វ្រាំងដៃ។
    • ពន្លត់គ្រឿងចក្រ និងដកកូនសោចេញ (បើមានបំពាក់)។
    • រង់ចាំចលនាទាំងអស់ឈប់។
  • ពន្លត់គ្រឿងចក្រមុនពេលធ្វើអោយកញ្ច្រែងទទេ។
  • កុំប៉ះម៉ាស៊ីន ប្រអប់កាត់បន្ថយសម្លេង ឬបំពង់ស៊ីម៉ាំង ពេលម៉ាស៊ីនកំពុងដំណើរការ ឬបន្ទាប់ពីពន្លត់ភ្លាមៗព្រោះកន្លែងទាំងនេះនៅក្ដៅអាចបណ្ដាលអោយរលាកបាន។
  • ពន្លត់គ្រឿងចក្រ ហើយដោះលេខចំពោះផ្នែកកាត់ក្នុងស្ថានភាពដូចខាងក្រោម៖
    • មុនពេលចាក់ប្រេង
    • មុនពេលសម្អាតការកកស្ទះ
    • មុនពេលដោះកញ្ច្រែងស្មៅចេញ
    • មុនពេលពិនិត្យ សម្អាត ឬជួសជុលផ្នែកកាត់
    • បន្ទាប់ប៉ះនឹងវត្ថុខាងក្រៅ ឬប្រសិនបើមានការរំញ័រខុសប្រក្រតីកើតឡើង។ ត្រួតពិនិត្យផ្នែកកាត់ក្រែងមានការខូចខាត និងធ្វើការជួសជុលមុនពេលចាប់ផ្ដើម និងដំណើរការគ្រឿងចក្រ
    • មុនពេលចាកចេញពីទីតាំងដំណើរការ
  • ប្រើ​គ្រឿងបន្លាស់ និង​​ឧបករណ៍​ភ្ជាប់ដែលត្រូវបានអនុម័តដោយក្រុមហ៊ុន The Toro® Companyតែប៉ុណ្ណោះ។
សុវត្ថិភាពនៅទីជម្រាល
  • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់​ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ មុនពេលប្រើគ្រឿងចក្រនៅលើទីជម្រាល ត្រូវធ្វើដូចខាងក្រោម៖
    • ពិនិត្យមើល និងស្វែងយល់ពីការណែនាំអំពីទីជម្រាលនៅក្នុងសៀវភៅណែនាំ និងនៅលើគ្រឿងចក្រ។
    • វាយតម្លៃលក្ខខណ្ឌការដ្ឋានប្រចាំថ្ងៃដើម្បីកំណត់ថាតើទីជម្រាលមានសុវត្ថិភាពសម្រាប់ដំណើរការគ្រឿងចក្រ។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អ​នៅពេលអនុវត្តការវាយតម្លៃនេះ។ ការផ្លាស់ប្តូរស្ថានភាពដីដូចជាសំណើមអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់គ្រឿងចក្រយ៉ាងឆាប់រហ័សនៅលើទីជម្រាល។
  • ដំណើរការកាត់ទីជម្រាល កុំឡើងចុះ។ ជៀសវាងដំណើរការលើទីជម្រាលចោត ឬសើមខ្លាំងពេក។ ជំហរមិនល្អអាចបណ្តាលឱ្យមានឧប្បទ្ទវហេតុរអិលដួលរងរបួស។
  • កំណត់​អត្តសញ្ញាណគ្រោះថ្នាក់​នៅមូលដ្ឋាន​នៃ​ជម្រាល។ កុំបញ្ជាគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រអាចប្រមៀលមួយរំពេចប្រសិនបើកង់ហួសគែម ឬក្រឡច់គែម។ រក្សាចម្ងាយសុវត្ថិភាពរវាងគ្រឿងចក្រ និងគ្រោះថ្នាក់ណាមួយ។ ប្រើឧបករណ៍ប្រើដៃដើម្បីដំណើរការនៅក្នុងតំបន់ទាំងនេះ។
  • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ បត់យឺតៗ បន្តិចម្ដងៗ។
  • ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជា​បញ្ហា។ ត្រូវដឹងថា ការបញ្ជា​គ្រឿងចក្រ​នៅលើ​ស្មៅសើម ផ្លូវកាត់​ជម្រាល ឬ​ផ្លូវចុះចំណោត ​អាចនឹង​បណ្ដាល​ឲ្យគ្រឿងចក្រ​បាត់បង់​ទំនាញ។ ការបាត់បង់​ទំនាញ​របស់ប្រព័ន្ធកង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។ គ្រឿងចក្រអាចរអិលបើទោះបីជាអ្នកបញ្ឈប់ប្រពន្ធកង់ក៏ដោយ។
  • ដកចេញ ឬគូសចំណាំឧបសគ្គ ដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។
  • ប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រងលើគ្រឿងចក្រ សូមដើរចេញពីទិសដៅនៃការធ្វើដំណើររបស់គ្រឿងចក្រ។
  • គ្រឿងចក្រត្រូវដាក់លេខជានិច្ច ពេលចុះចំណោត។ កុំ​ចុះ​ចំណោត (អាច​អនុវត្ត​បាន​ចំពោះ​តែ​គ្រឿងប្រអប់លេខតែប៉ុណ្ណោះ)។
ការបញ្ឆេះម៉ាស៊ីន
Note: ត្រូវប្រាកដថាខ្សែប៊ូហ្ស៊ីត្រូវបានដំឡើងនៅលើប៊ូហ្ស៊ី។
  1. ត្រូវប្រាកដថាចង្កឹះសណ្ដោងស្ថិតនៅទីតាំង ដាច់លេខ ។
  2. ត្រូវប្រាកដថាវ៉ាល់បិទប្រេងបានបើក
  3. កាច់កុងតាកបើក/ បិទ (On/Off) ទៅទីតាំង បើក ។
  4. ប្រើម៉ាស៊ីនគ្រប់គ្រងសន្ទះអ៊ែរ ដើម្បីបង្កើនល្បឿនម៉ាស៊ីន។
  5. កាច់ដងអ៊ែរពាក់កណ្ដាលចន្លោះទីតាំង អ៊ែរ និង ដំណើរការ នៅពេលបញ្ឆេះម៉ាស៊ីនកំដៅ។
    Note: អ៊ែរប្រហែលជាមិនត្រូវការទេនៅពេលបញ្ឆេះម៉ាស៊ីនកំដៅ។
  6. ទាញដងបញ្ឆេះម៉ាស៊ីនចេញរហូតទាល់តែមានលទ្ធផលវិជ្ជមាន បន្ទាប់មកទាញវាឱ្យខ្លាំង ដើម្បីបញ្ឆេះម៉ាស៊ីន។
    Important  
    កុំ​ទាញ​ខ្សែ​ទាញបញ្ឆេះទៅ​កម្រិត​កំណត់របស់វា ឬ​លែងដងបញ្ឆេះ ​ពេល​ទាញ​ខ្សែ​ចេញ ខ្សែអាចដាច់ ឬឧបករណ៍​ខ្សែ​ទាញអាចខូច។
     
  7. កាច់ដងអ៊ែរទៅទីតាំង ដំណើរការ នៅពេលម៉ាស៊ីនឡើងក្ដៅ។
ទិដ្ឋភាពទូទៅនៃការកាត់ស្មៅ
  1. ដឹកជញ្ជូនគ្រឿងចក្រទៅតំបន់ប្រតិបត្តិការ។
  2. បញ្ឆេះម៉ាស៊ីន កំណត់សន្ទះអ៊ែរទៅល្បឿនកាត់បន្ថយ រុញដងចុះដើម្បីលើកផ្នែកកាត់ ហើយភ្ជាប់ដុំសណ្ដោង ដើម្បីផ្លាស់ទីគ្រឿងចក្រនៅលើទ្រនាប់រ៉ងនៃម៉ាស៊ីនកាត់ស្មៅ។
  3. បញ្ឈប់គ្រឿងចក្រនៅលើទ្រនាប់រ៉ង
  4. ប្រើដងបរផ្នែកកាត់ដើម្បីភ្ជាប់ផ្នែកកាត់ បង្កើនល្បឿនសន្ទះអ៊ែររហូតដល់គ្រឿងចក្រដែលកំពុងធ្វើដំណើរនៅល្បឿនលើដីដែលចង់បាន ភ្ជាប់ដុំសណ្ដោងដើម្បីផ្លាស់ទីគ្រឿងចក្រលើវាលស្មៅបៃតង បន្ទាប​ផ្នែកកាត់ទៅដី រួចចាប់ផ្ដើមកាត់ស្មៅ។

គន្លឺះណែនាំក្នុងការកាត់ស្មៅ

Important  
កំទេចកំទីស្មៅដើរតួនាទីជាប្រេងរំអិលនៅពេលកាត់ស្មៅ។ ដំណើរការផ្នែកកាត់ច្រើនពេកដោយគ្មានកំទេចកំទីស្មៅអាចធ្វើឱ្យខូចផ្នែកកាត់។
 
  • កាត់វាលស្មៅក្នុងទិសដៅទៅមុខទៅក្រោយត្រង់កាត់តាមវាលស្មៅ។
  • ជៀសវាង​ការ​កាត់​ជា​រង្វង់ ឬ​បើក​គ្រឿងចក្រ​លើ​វាលស្មៅដើម្បីការពារ​កុំឱ្យ​មាន​ស្នាមរលាត់។
  • Graphic
    G404724
  • ពន្លត់គ្រឿងចក្រលើវាលស្មៅ ​ដោយ​លើកដុំរមូរ​កាត់ (រុញ​ដង​ចុះក្រោម) ហើយ​ធ្វើ​ការការបត់មួយជុំជារាងដំណក់ទឹកនៅលើ​ដុំសណ្ដោង។
  • កាត់ក្នុងល្បឿនដើរធម្មតា។ ល្បឿន​លឿន​ចំណេញ​ពេល​តិច ហើយ​ធ្វើ​ឱ្យ​ការងារ​កាត់​ស្មៅ​អន់​ជាង​មុន។
  • Graphic
    G404728
  • ដើម្បីជួយរក្សាបន្ទាត់ត្រង់ឆ្លងកាត់វាលស្មៅ និងដើម្បីរក្សាគ្រឿងចក្រ នៅចម្ងាយស្មើគ្នាពីគែមនៃការកាត់ពីមុន សូមប្រើឆ្នូតតម្រឹមនៅលើកញ្ច្រែង ។
ការពន្លត់ម៉ាស៊ីន
  1. លែងដុំអំប្រាយ៉ា។
  2. រុញឧបករណ៍គ្រប់គ្រងសន្ទះអ៊ែរទៅទីតាំង យឺត ។
  3. កាច់កុងតាកបើក/ បិទ (On/Off) ទៅទីតាំង បិទ ។
  4. បិទវ៉ាល់បិទប្រេង មុនពេលអ្នករក្សាទុក ឬដឹកជញ្ជូន គ្រឿងចក្រ។

បន្ទាប់ពីប្រតិបត្តិការ

សុវត្ថិភាពក្រោយពេលបញ្ជា
សុវត្ថិភាពទូទៅ
  • ពន្លត់ម៉ាស៊ីនគ្រឿងចក្រ ដកកូនសោចេញ (បើមានបំពាក់) ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពីកន្លែងបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។
  • សម្អាតស្មៅ និង​កម្ទេចកំទីចេញពីម៉ាស៊ីនដើម្បីជួយការពារអគ្គីភ័យ។ សម្អាតប្រេងរំអិល ឬប្រេងឥន្ធនៈដែលកំពប់។
  • ទុកឲ្យគ្រឿងចក្រចុះត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។
  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។
  • បន្ថយការកំណត់សន្ទះអ៊ែរ មុនពេលពន្លត់ម៉ាស៊ីន ហើយបិទវ៉ាល់បិទប្រេង (ប្រសិនបើមានបំពាក់) បន្ទាប់ពីកាត់រួច។
ការដំណើរការគ្រឿងចក្រ បន្ទាប់ពីកាត់ស្មៅរួច
  1. បើកបរគ្រឿងចក្រចេញពីវាលស្មៅ សង្កត់ដៃដើម្បីលើកផ្នែកកាត់ លែងដុំអំប្រាយ៉ា ផ្ដាច់ផ្នែកកាត់ រួចពន្លត់ម៉ាស៊ីន។
  2. ដោះកញ្ច្រែងស្មៅចេញ ហើយយកកំទេចកំទីចេញពីកញ្ច្រែង។
  3. ដំឡើងកញ្ច្រែងស្មៅនៅលើគ្រឿងចក្រ និងដឹកជញ្ជូនគ្រឿងចក្រទៅរក្សាទុក។
ដោះលេខ
  1. អ្នកអាចដោះដុំចេញពីប្រអប់លេខដើម្បីអនុញ្ញាតអោយគ្រឿងចក្រធ្វើចលនាបាន។ ដោះលេខនៅពេលអ្នកត្រូវការផ្លាស់ទីគ្រឿងចក្រដោយមិនបញ្ឆេះម៉ាស៊ីន (ឧ. ធ្វើការថែទាំនៅក្នុងទីតាំងបិទជិត)។ មុនពេលអ្នកដំណើរការគ្រឿងចក្រ ត្រូវប្រាកដថាអ្នកដាក់លេខ។
    Graphic
    G404730
    1. ចង្កឹះភ្ជាប់ការសណ្ដោង—ទីតាំងផ្ដាច់
    2. ប្រអប់លេខ
    3. ចង្កឹះភ្ជាប់ការសណ្ដោង—ទីតាំងភ្ជាប់

ការដឹកជញ្ជូនគ្រឿងចក្រ

ការដំឡើងកង់ដឹកជញ្ជូន
អ្នកអាចទិញឈុតកង់ដឹកជញ្ជូន (ម៉ូដែល 04123); សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិ Toro របស់អ្នក។
  1. ត្រូវប្រាកដថាសប់កង់ពីចន្លោះ 83 ទៅ 103 kPa (12 ទៅ 15 psi)។
  2. រំកិលជើងទម្រងទៅទីតាំង សេវាជួសជុលកង់ដឹកជញ្ជូន ។
  3. Graphic
    G406965
  4. រុញកង់លើអ័ក្ស ។
  5. បង្វិលកន្លាស់ចាក់សោកង់ ចេញពីចំណុចកណ្ដាលនៃកង់ អនុញ្ញាតឱ្យវារុញទៅឆ្ងាយនៅលើអ័ក្ស។
  6. បង្វិលកង់ត្រឡប់ក្រោយ និងទៅមុខរហូតដល់វារុញចប់សព្វគ្រប់នៅលើអ័ក្ស ហើយកន្លាស់ចាក់សោកង់ត្រូវបានរឹតនៅក្នុងចង្អូរនៅលើអ័ក្សអ័ក្ស។
  7. អនុវត្ត​វិធីការម្ដងទៀតនៅលើផ្នែកចំហៀងនៃគ្រឿងចក្រ។
  8. ចូរបន្ទាបគ្រឿងចក្រចេញពីជើងទម្រដោយប្រុងប្រយ័ត្ន។
ការដឹកជញ្ជូនគ្រឿងចក្រដោយប្រើកង់ដឹកជញ្ជូន
ប្រើកង់ដឹកជញ្ជូនដើម្បីដឹកជញ្ជូនគ្រឿងចក្រនូវចម្ងាយខ្លីជាមុន។
  1. ដំឡើង ឬ​ដាក់កង់ដឹកជញ្ជូន។
  2. ត្រូវប្រាកដថាឧបករណ៍បញ្ជាការសណ្ដោង និងឧបករណ៍បញ្ជាដុំរមូរស្ថិតនៅទីតាំង ដាច់លេខ
  3. បញ្ឆេះម៉ាស៊ីន ហើយកំណត់សន្ទះអ៊ែរទៅល្បឿន យឺត។
  4. ផ្អៀងផ្នែកខាងមុខរបស់គ្រឿងចក្រឡើងលើ ហើយភ្ជាប់ប្រព័ន្ធកង់សណ្ដោងបន្តិចម្ដងៗ។
  5. លៃតម្រូវសន្ទះអ៊ែរដើម្បីដំណើរការម៉ាស៊ីនកាត់ស្មៅជាមួយល្បឿនលើដីដែលចង់បាន និងដឹកជញ្ជូនគ្រឿងចក្រទៅទិសដៅដែលចង់បាន។
ការដោះកង់ដឹកជញ្ជូនចេញ
  1. លែងដុំអំប្រាយ៉ា ប្រើម៉ាស៊ីនគ្រប់គ្រងសន្ទះអ៊ែរដើម្បីបន្ថយល្បឿនម៉ាស៊ីន រួចពន្លត់ម៉ាស៊ីន។
  2. រំកិលជើងទម្រងទៅទីតាំង សេវាជួសជុលកង់ដឹកជញ្ជូន ។
  3. Graphic
    G409803
  4. ដោះកង់ដឹកជញ្ជូនចេញដោយរុញដង្កៀបចាក់សោកង់ ចេញពីអ័ក្ស ។
  5. បន្ទាបគ្រឿងចក្រចុះពីជើងទម្រដោយប្រុងប្រយ័ត្នដោយរុញទៅមុខយឺតៗ ឬដោយលើកដងទម្រក្រោមឡើង ទុកអោយជើងទម្ររលាស់ទៅទីតាំង រក្សាទុក វិញ..
ការអូសទាញគ្រឿងចក្រ
ប្រើរថសណ្ដោងដើម្បីដឹកជញ្ជូនគ្រឿងចក្រនូវចម្ងាយដ៏ឆ្ងាយៗ។ ប្រើ​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ផ្ទុក​និង​ដោះបន្ទុកគ្រឿងចក្រ​ទៅ​លើ​រថសណ្ដោង។
Note: អ្នកអាចប្រើ Toro រថសណ្ដោង Trans Pro ដើម្បីដឹកជញ្ជូនគ្រឿងចក្រ។ សម្រាប់ការណែនាំអំពីការផ្ទុកលើរថសណ្ដោង សូមមើល សៀវភៅណែនាំអ្នកបញ្ជារថសណ្ដោងរបស់អ្នក។
  1. បើកបរគ្រឿងចក្រដោយប្រុងប្រយ័ត្នលើរថសណ្ដោង។
  2. ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ ហើយមួលវ៉ាល់ប្រេងទៅទីតាំង បិទ ។
    Important  
    កុំដំណើរការម៉ាស៊ីននៅពេលដឹកជញ្ជូនវានៅលើរថសណ្ដោង ព្រោះការខូចខាតអាចកើតឡើងចំពោះគ្រឿងចក្រ។
     
  3. ប្រើបន្ទះចោតនៅពេលលើកដាក់អីវ៉ាន់លើគ្រឿងចក្រនៅក្នុងរឺម៉ក ឬត្រាក់ទ័រ។
  4. រឹតរថសណ្ដោងទៅនឹងគ្រឿងចក្រអោយជាប់ល្អ។
 
 
 
តំហែទាំ
 
Warning
ការខកខានក្នុងការថែទាំគ្រឿងចក្រឱ្យបានត្រឹមត្រូវអាចបណ្តាលឱ្យប្រព័ន្ធម៉ាស៊ីនខូចមុនអាយុ​ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នក ឬអ្នកនៅក្បែរ។
ត្រូវថែទាំគ្រឿងចក្រឱ្យបានល្អជានិច្ច និងមានសណ្តាប់ធ្នាប់ដំណើរការល្អ ដូចមានបង្ហាញក្នុងការណែនាំទាំងនេះ។ 
Note: កំណត់ផ្នែកខាងឆ្វេង និង​ផ្នែកខាងស្តាំរបស់ម៉ាស៊ីនពីទីតាំងការបញ្ជាធម្មតា។
Important  
កុំផ្អៀងគ្រឿងចក្រត្រង់មុំធំជាង 25°។ ការផ្អៀងគ្រឿងចក្រលើសBI 25° នាំអោយប្រេងលេចចូលក្នុងបន្ទប់ចំហេះ និង/ឬ ប្រេងឥន្ធនៈលេចចេញពីគម្របធុងប្រេង។
 
Important  
សូមមើលសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។
 

សុវត្ថិភាពពេលជួសជុលថែទាំ

កាលវិភាគតំហែទាំតាមការណែនាំ
ចន្លោះពេលជួសជុល
និតិវិធីនៃការថែទាំជួសជុល
លេខគ្រឿងបន្លាស់
បរិមាណ
ការពណ៌នា
After the first 20 hours
38280
1
ប្រេងម៉ាស៊ីនព្រីមៀម 10w30—ដប (946 ml ឬ 32 fl oz)
121-6393
1
ប្រេងម៉ាស៊ីនព្រីមៀម 10w30—ធុងទឹក (18.9 L ឬ 5 ហ្គាឡុងអាមេរិក)
121-6392
1
ប្រេងម៉ាស៊ីនព្រីមៀម 10w30—ធុងសាំង (208.2 L ឬ 55 ហ្គាឡុងអាមេរិក)
Before each use or daily
-
-
-
-
-
-
Every 50 hours
-
-
-
Every 100 hours
38280
1
ប្រេងម៉ាស៊ីនព្រីមៀម 10w30—ដប (946 ml ឬ 32 fl oz)
121-6393
1
ប្រេងម៉ាស៊ីនព្រីមៀម 10w30—ធុងទឹក (18.9 L ឬ 5 ហ្គាឡុងអាមេរិក)
121-6392
1
ប្រេងម៉ាស៊ីនព្រីមៀម 10w30—ធុងសាំង (208.2 L ឬ 55 ហ្គាឡុងអាមេរិក)
-
1
ប៊ូហ្ស៊ី ទទួលបានពី Honda
Every 300 hours
-
1
កញ្ច្រែងតម្រងក្រដាស ទទួលបានពី Honda
-
1
ប៊ូហ្ស៊ី ទទួលបានពី Honda
Yearly
-
-
-
បញ្ជីត្រួតពិនិត្យការថែទាំប្រចាំថ្ងៃ
ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។
វត្ថុត្រួតពិនិត្យការថែទាំ
សម្រាប់សប្ដាហ៍នៃ៖
ថ្ងៃច័ន្ទ
ថ្ងៃអង្គារ
ថ្ងៃពុធ
ថ្ងៃព្រហស្បតិ៍
ថ្ងៃសុក្រ
ថ្ងៃសៅរ៍
ថ្ងៃអាទិត្យ
ពិនិត្យមើលដំណើរការចង្កឹះចាក់សោហ្វ្រាំង។
ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។
ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
ពិនិត្យតម្រងខ្យល់។
សម្អាតព្រុយស្អំម៉ាស៊ីន។
ពិនិត្យ​រកមើល​សំឡេងម៉ាស៊ីនដែល​ខុសប្រក្រតី។
ពិនិត្យ​រកមើល​សំឡេងដំណើរការដែល​ខុសប្រក្រតី។
ពិនិត្យ​មើល​ការ​លៃ​តម្រូវ​ដុំរមូរ​ទៅឃ្លុបកាំបិត។
ពិនិត្យ​មើល​ការ​លៃ​តម្រូវ​កម្ពស់​កាត់។
បាញ់ថ្នាំកន្លែងដែលខូច។
សម្អាតគ្រឿងចក្រ។
កំណត់សំគាល់សម្រាប់តំបន់នៃការព្រួយបារម្ភ
ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
សម្ភារ
កាលបរិច្ឆេទ
ព័ត៌មាន

និតិវិធីថែទាំជាមុន

ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ
Warning
ខណៈពេលដែលអ្នកកំពុងថែទាំ ឬលៃតម្រូវគ្រឿងចក្រ គេអាចបញ្ឆេះម៉ាស៊ីន។ ការបញ្ឆេះ​ម៉ាស៊ីន​ដោយ​ចៃដន្យ​អាច​បង្ក​របួស​ធ្ងន់ធ្ងរ​ដល់​អ្នក ឬ​អ្នក​ឈរ​មើល​ផ្សេងទៀត។
លែងដុំអំប្រាយ៉ា ដាក់ហ្វ្រាំងដៃ ទាញខ្សែចេញពីប៊ូហ្ស៊ីមុនពេលពេលអ្នកធ្វើការថែទាំណាមួយ។ ហើយក៏រុញខ្សែទៅម្ខាងដើម្បីកុំអោយវាមិនប៉ះនឹងប៊ូហ្ស៊ីដោយចៃដន្យ។
 
  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
  2. ការពន្លត់ម៉ាស៊ីន។
  3. ដាក់ហ្វ្រាំងដៃ។
  4. រង់ចាំរហូតដល់គ្រឿងបន្លាស់ដែលមានចលនាទាំងអស់ឈប់ ហើយទុកអោយម៉ាស៊ីនត្រជាក់មុនពេលធ្វើសេវាកម្ម រក្សាទុក ឬធ្វើការជួសជុល។
  5. Graphic
    G404844
  6. ផ្ដាខ្សែប៊ូហ្ស៊ី ។

តំហែទាំម៉ាស៊ីន

សុវត្ថិភាពម៉ាស៊ីន
  • ហាមប្ដូរ​ល្បឿនរបស់​ប្រព័ន្ធ​គ្រប់គ្រង ឬ​បង្កើនល្បឿនម៉ាស៊ីន។
  • ដំណើរការម៉ាស៊ីនឱ្យស្ងួត ឬយកប្រេងចេញដោយប្រើស្នប់បូមដៃ កុំផ្ទេរប្រេងចេញ។ ប្រសិនបើអ្នកត្រូវតែបង្ហូរប្រេងចេញពីធុងប្រេង ត្រូវធ្វើវានៅខាងក្រៅផ្ទះ។
លម្អិតផ្នែកបច្ចេកទេសរបស់ប្រេងម៉ាស៊ីន
ចំណុះប្រអប់រវៃ៖
0.56 L (19 fl oz)
ប្រភេទប្រេង៖
API ចំណាត់ថ្នាក់ SJ ឬក្រោយ។
កំរិតរំអិលប្រេង៖
ជ្រើសរើសកម្រិតរំអិលប្រេងយោងទៅលើសីតុណ្ហភាពព័ទ្ធជុំវិញនៅក្នុងតារាងខាងក្រោម។
Note: ប្រេងមានកម្រិតចម្រុះ (5W-30 និង 10W-30) បង្កើនការប្រើប្រាស់ប្រេង។ ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីនអោយបានញឹកញាប់នៅពេលប្រើប្រេងទាំងនេះ។
Graphic
G404892
ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន
ពេលដែលល្អបំផុតក្នុងការពិនិត្យកម្រិតប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ ឬមុនពេលអ្នកបានបញ្ឆេះសម្រាប់ថ្ងៃនោះ។ ប្រសិនបើអ្នកបានដំណើរការម៉ាស៊ីនរួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យកម្រិតប្រេងម៉ាស៊ីន។
  1. ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
  2. កំណត់ទីតាំងគ្រឿងចក្រដើម្បីអោយម៉ាស៊ីនស្ថិតនៅទីរាបស្មើ ហើយសម្អាតតំបន់នៅជុំវិញបំពង់ចាក់ប្រេង ។
    Graphic
    G404893
  3. ដោះដែកវាស់ប្រេង ដោយមួលវាបញ្ច្រាសទិសដៅទ្រនិចនាឡិកា។
  4. ដោះដែកវាស់ប្រេងហើយជូតផ្នែកខាងអោយស្អាត។
  5. ស៊កដែកវាស់ប្រេងអោយកប់ចូលក្នុងបំពង់ចាក់ប្រេង, តែកុំស៊កវាក្នង។
  6. ដោះដែកវាស់ប្រេង និងពិនិត្យមើលកម្រិតប្រេងម៉ាស៊ីន។
  7. ប្រសិនបើកម្រិតប្រេងម៉ាស៊ីនមិនត្រឹមត្រូវ ចូរបន្ថែម ឬបង្ហូរប្រេងអោយត្រូវនឹងកម្រិតរបស់វា។
    Note: ប្រសិនបើកម្រិតប្រេងនៅជិត ឬក្រោមគំនូសកម្រិតទាប នៅលើដែកវាស់ប្រេង, សូមបន្ថែមប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវឱ្យគ្រប់ល្មមតែប៉ុណ្ណោះដើម្បីឱ្យឡើងដល់កម្រិតគំនូសកម្រិតខាងលើ (គែមបាតខាងក្រោមនៃរន្ធចាក់ប្រេង)
ការផ្លាស់ប្ដូរប្រេងម៉ាស៊ីន
Warning
ប្រេងអាចក្តៅបន្ទាប់ពីម៉ាស៊ីនបានដំណើរការ ហើយការប៉ះជាមួយប្រេងក្តៅអាចបណ្តាលឱ្យមានរបួសផ្ទាល់ខ្លួនធ្ងន់ធ្ងរ។
ជៀសវាសការប៉ះប្រេងម៉ាស៊ីនក្ដៅនៅពេលអ្នកបង្ហូរវាចេញ។
 
  1. ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
  2. Graphic
    G404894
  3. ដាក់ចានដែកនៅក្រោមឆ្នុកបង្ហូរប្រេង ដើម្បីត្រងប្រេង។
  4. ដោះឆ្នុកបង្ហូរប្រេង រ៉ង , និងដែកវាស់ប្រេង ។
  5. ដាក់​ម៉ាស៊ីននៅទីតាំងមួយ​ដើម្បីឱ្យ​ប្រេង​ហូរ​ចេញពី​ម៉ាស៊ីន។
  6. នៅពេលដែលប្រេងបានបង្ហូរអស់ហើយ សូមផ្លាស់ទីម៉ាស៊ីនទៅទីតាំងមួយកម្រិត ហើយដំឡើងឆ្នុកបង្ហូរប្រេងនិងរ៉ងថ្មី។
    Note: បោះចោលប្រេងដែលបានប្រើរួចនៅមជ្ឈមណ្ឌលកែឆ្នៃដែលមានការបញ្ជាក់ត្រឹមត្រូវ។
  7. ចាក់ប្រេងចូលក្នុងរន្ធប្រេងយឺតៗរហូតដល់វាដល់កម្រិតត្រឹមត្រូវ។
  8. ត្រូវប្រាកដថាប្រេងស្ថិតនៅកម្រិតត្រឹមត្រូវនៅលើដែកវាស់ប្រេង។
  9. ស៊កដែកវាស់ប្រេងចូលក្នុងរន្ធចាក់ប្រេង។
  10. ជូតប្រេងដែលកំពប់ចេញ។
  11. ភ្ជាប់ខ្សែទៅប៊ូហ្ស៊ី។
ការជួសជុលតម្រងខ្យល់
Important  
កុំដំណើរការម៉ាស៊ីនដោយគ្មានការដំឡើងតម្រងខ្យល់; មិនដូច្នេះទេនឹងមានការខូចខាតម៉ាស៊ីនធ្ងន់ធ្ងរកើតឡើងជាមិនខាន។
 
  1. ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
  2. Graphic
    G404895
  3. ដោះខ្ចៅស្លាបពីរ ដែលរឹតគម្រប​តម្រង​ខ្យល់ចេញ ។
  4. ដោះគម្រប​តម្រង​ខ្យល់ចេញ។
    Important  
    ត្រូវប្រាកដថាមិនមានធូលីកខ្វក់ ឬកំទេចកំទីចេញពីគម្របតម្រងខ្យល់ធ្លាក់ចូលក្នុងបាត។
     
  5. យកហ្វូម និងកំទេចកំទីក្រដាសចេញ ពីបាត។
  6. យកធាតហ្វូមចេញពីធាតុក្រដាស។
  7. ត្រួតពិនិត្យពពុះ និងធាតុក្រដាស ប្ដូរវាចេញប្រសិនបើវាត្រូវបានខូចខាត ឬកខ្វក់ខ្លាំងពេក។
  8. សម្អាតធាតុក្រដាសដោយប៉ះវាថ្នមៗដើម្បីយកធូលីកខ្វក់ចេញ។
    Important  
    កុំព្យាយាមដុសធូលីចេញពីធាតក្រដាស ការដុសនឹងរុញច្រានធូលីអោយធ្លាក់ចូលក្នុងសរសៃ។ ប្ដូរធាតុថ្មីប្រសិនបើប៉ះវាមិនអាចយកធូលីចេញ។
     
  9. សម្អាតធាតុពពុះដោយទឹកក្ដៅធាយសាប៊ូ ឬក្នុងសារធាតុរំលាយដែលមិនងាយឆេះ។
    Important  
    កុំប្រើសាំងដើម្បីសម្អាតធាតុពពុះពីព្រោះវាអាចបង្កើតគ្រោះថ្នាក់អគ្គីភ័យ ឬការផ្ទុះ។
     
  10. លាងជម្រះនិងសម្ងួតធាតុពពុះអោយបានសព្វល្អ។
  11. ជូតសម្អាតធូលីចេញពីបាត ហើយគ្របជាមួយកន្សែងសើម។
    Important  
    ត្រូវប្រាកដថាធូលី និងកំទេចកំទីមិនចូលក្នុងបំពង់ខ្យល់ ដែលនាំទៅកាន់ការប៊ុយរ៉ាទ័រ។
     
  12. ដំឡើងធាតុតម្រងខ្យល់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់នៅទីតាំងត្រឹមត្រូវ។ ដំឡើងខ្ចៅស្លាបពីខាងក្រោម។
  13. ដំឡើងគម្រប និងដំឡើងខ្ចៅស្លាបពីខាងលើដើម្បីរឹតភ្ជាប់វា។
ការជួសជុលថែទាំប៊ូហ្ស៊ី
ប្រើប៊ូហ្ស៊ី NGK BPR6ES ឬស្រដៀងនឹង។
  1. ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់ដើរ។
  2. សម្អាតជុំវិញប៊ូហ្ស៊ី។
  3. ដោះប៊ូហ្ស៊ីចេញពីក្បាលស៊ីឡាំង។
    Important  
    ប្ដូរប៊ូហ្ស៊ីដែលប្រេះ មិនល្អ ឬកខ្វក់ចេញ កុំរោយខ្សាច់ កៀរអោយស្មើ ឬសម្អាតអេឡិចត្រូតឡើយ ព្រោះការខូចខាតម៉ាស៊ីនអាចបណ្ដាលមកពីក្រួសចូលក្នុងស៊ីឡាំង។
     
  4. Graphic
    G404896
  5. កំណត់គម្លាតនៅលើប៊ូហ្ស៊ី ពី 0.7 ទៅ 0.8 mm (0.028 ទៅ 0.031 អ៊ិញ)
  6. ដំឡើងប៊ូហ្ស៊ី​ដោយ​ប្រុងប្រយ័ត្ន (ដើម្បី​ចៀសវាង​ការមួលវីសមិនត្រង់​) រហូត​ដល់​វា​តឹង​ដៃ។
  7. រឹតប៊ូហ្ស៊ី 1/2 ជុំបន្ថែមប្រសិនបើវាថ្មី មិនដូច្នេះទេរឹតវាពី 1/8 ទៅ 1/4 ជុំបន្ថែម។
    Important  
    ប៊ូហ្ស៊ី​រលុងអាចក្តៅខ្លាំង ហើយអាចធ្វើឱ្យម៉ាស៊ីនខូច។ ការរឹតបន្តឹងប៊ូហ្ស៊ី​តឹងពេកអាចធ្វើឱ្យខូចគន្លងខ្សែនៅក្នុងក្បាលស៊ីឡាំង។
     
  8. ភ្ជាប់ខ្សែទៅប៊ូហ្ស៊ី។

តំហែទាំការគ្រប់គ្រង

ការលៃតម្រូវខ្សែអូស
លៃតម្រូវខ្សែអូសដើម្បីទទួលបានគម្លាតប្រវែង 1.1 ម.ម (0.045 អ៊ិញ) រវាងឌីសកកិត និងបន្ទះសម្ពាធ។
  1. ចូលទៅកាន់ឌីសកកិត និងបន្ទះសម្ពាធដោយដោះគម្របអំប្រាយ៉ាចេញ ។
    Graphic
    G404910
  2. បន្ធូរខ្ចៅទប់ និងលៃតម្រូវខ្សែអូស ដើម្បីអោយគម្លាត 1.1 ម.ម (0.045 អ៊ិញ) ស្ថិតនៅចន្លោះឌីសកកិត និងបន្ទះសម្ពាធ ។
    Graphic
    G404911
ការលៃតម្រូវហ្វ្រាំងឈប់/ចត
លៃតម្រូវហ្វ្រាំងឈប់/ចត ប្រសិនបើវារអិលកំឡុងពេលប្រតិបត្តិការ។
  1. ដោះហ្វ្រាំងចត។
  2. Graphic
    G404912
  3. វាស់កន្លែងទំនេរនៅខាងចុងនៃដៃហ្វ្រាំងចត ។
    កន្លែងទំនេរលើដៃហ្វ្រាំងគួរតែមានចន្លោះពី 12.7 ទៅ 25.4 ម.ម (0.50 ទៅ 1 អ៊ិញ) ។ ប្រសិនកន្លែងទំនេរមិនស្ថិតនៅក្នុងប្រវែងចន្លោះនេះទេ សូមបន្តទៅជំហានដើម្បីលៃតម្រូវខ្សែហ្វ្រាំង ។
  4. Graphic
    G404913
  5. អនុវត្តតាមជំហានខាងក្រោមដើម្បីលៃតម្រូវភាពតឹងរបស់ខ្សែហ្វ្រាំង៖
    • ដើម្បីបង្កើនភាពតឹងនៃខ្សែ សូមបន្ធូរខ្ចៅទប់ខ្សែខាងមុខ ហើយរឹតខ្ចៅទប់ខាងក្រោយ ។ ធ្វើតាមជំហានមុនឡើងវិញ ហើយលៃតម្រូវភាពតឹងប្រើចាំបាច់។
    • ដើម្បីបបន្ថយភាពតឹងនៃខ្សែ សូមបន្ធូរខ្ចៅទប់ខាងក្រោយ ហើយរឹតខ្ចៅទប់ខ្សែខាងមុខ ។ ធ្វើតាមជំហានមុនឡើងវិញ ហើយលៃតម្រូវភាពតឹងប្រើចាំបាច់។
ការលៃតម្រូវខ្សែបញ្ជាដុំរមូរ
លៃតម្រូវខ្សែបញ្ជាដុំរមូរ ដើម្បីបំបាត់ភាពធូរបន្ថែមទៀត។
    Graphic
    G404914
  1. ផ្លាស់ក្បាលមួលឧបករណ៍បញ្ជាល្បឿនរបស់ដុំរមូរទៅទីតាំងល្បឿនដុំរមូរខ្ពស់។
  2. បន្ធូរខ្ចៅទប់ខាងក្រោយ ហើយរឹតខ្ចៅទប់ខាងមខ ។
ការលៃតម្រូវខ្សែសន្ទះអ៊ែរ
ការលៃតម្រូវល្បឿនម៉ាស៊ីនទំនេរទាប
  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ហើយដាក់ហ្វ្រាំងដៃ។
  2. ត្រូវប្រាកដថាម៉ាស៊ីនស្ថិតនៅសីតុណ្ហភាពប្រតិបត្តិការធម្មតា។
  3. បញ្ឆេះម៉ាស៊ីន ហើយប្រើសន្ទះដើម្បីបន្ថយល្បឿនម៉ាស៊ីនទៅល្បឿនដែលមិនប្រើទាប។
  4. ប្រើឧបករណ៍វាស់ល្បឿនដើម្បីអង្កេតមើលល្បឿនម៉ាស៊ីនទំនេរទាប។
    ចន្លោះល្អបំផតសម្រាប់ល្បឿនដែលមិនប្រើទាបគឺពី 1,800 ទៅ 2,000 rpm
  5. Graphic
    G404915
  6. បន្ធូរកងរឹតទុយោ នៅលើខ្សែសន្ទះអ៊ែរ ។
  7. រំកិលទុយោស្រោបខ្សែរហូតដល់អ្នកអង្កេតឃើញ 1,900 rpm នៅលើឧបករណ៍វាស់ល្បឿន។
  8. រឹតបន្តឹងវីសនៅលើកងរឹតទុយោស្រោបខ្សែ។
ការលៃតម្រូវល្បឿនម៉ាស៊ីនទំនេរខ្ពស់
  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ហើយដាក់ហ្វ្រាំងដៃ។
    Note: ត្រូវប្រាកដថាម៉ាស៊ីនមានសីតុណ្ហភាពដំណើរការធម្មតាមុនពេលអ្នកលៃតម្រូវខ្សែសន្ទះអ៊ែរ។
  2. បញ្ឆេះម៉ាស៊ីន ហើយប្រើសន្ទះដើម្បីបង្កើនល្បឿនម៉ាស៊ីនទៅល្បឿនដែលមិនប្រើទាខ្ពស់។
  3. ប្រើឧបករណ៍វាស់ល្បឿនដើម្បីអង្កេតមើលល្បឿនម៉ាស៊ីនទំនេរខ្ពស់។
    ចន្លោះល្អបំផុតសម្រាប់ល្បឿនមិនប្រើខ្ពស់ (សម្រាប់តែបណ្ដាប្រទេសអនុលោមតាម CE ប៉ុណ្ណោះ) គឺ 3,350 ទៅ 3,550 rpm ប្រសិនបើឧបករណ៍វាស់ល្បឿនបង្ហាញល្បឿនក្រោម 3,350 ឬលើ 3,550 rpm, សូមអនុវត្តតាមជំហានដូចខាងក្រោមនៅក្នុងនិតិវិធីនេះរហូតដល់អ្នកទទួលបានល្បឿនចន្លោះ 3,350 ទៅ 3,550 rpm។
  4. ការពន្លត់ម៉ាស៊ីន។
  5. Graphic
    G440782
  6. លៃតម្រូវខ្ចៅបិទសន្ទះអ៊ែរ ទៅតាមល្បឿនមិនប្រើខ្ពស់នៅលើឧបករណ៍វាស់ល្បឿនរបស់អ្នក។
    • ដើម្បី បង្កើន កម្រិតល្បឿនមិនប្រើខ្ពស់ សូមមួលខ្ចៅបិទសន្ទះអ៊ែរ ឡើងលើ។
    • ដើម្បី បន្ថយ កម្រិតល្បឿនមិនប្រើខ្ពស់ សូមមួលខ្ចៅបិទសន្ទះអ៊ែរ ចុះក្រោម។
  7. បញ្ឆេះម៉ាស៊ីន ហើយអង្កេតមើលការអានល្បឿនមិនប្រើខ្ពស់ថ្មី។
    ប្រសិនបើឧបករណ៍វាស់ល្បឿនបង្ហាញល្បឿនសមស្រប ការលៃតម្រូវត្រូវបានបញ្ចប់។

ការថែទាំផ្នែកកាត់

សុវត្ថិភាពផ្លែកាំបិត
  • ប្រើការថែទាំនៅពេលពិនិត្យផ្នែកកាត់ដុំរមូរ។ ត្រូវពាក់ស្រោមដៃ ហើយប្រើការព្រមាននៅពេលជួសជុលដុំរមូរ។
  • ផ្លែកាំបិតដែលសឹក ឬកាំបិត​ខូចអាចបាក់បែក ហើយបំណែកនៃ​កាំបិតអាចប៉ើងទៅរកអ្នក ឬអ្នកនៅក្បែរដែលបណ្តាលឲ្យរងរបួសដល់រាងកាយធ្ងន់ធ្ងរ ឬស្លាប់បាន។
  • ត្រួតពិនិត្យមើលស្លាបចក្រ និង​ឃ្លុបកាំបិត​តាម​ពេលកំណត់​ទៀងទាត់​ក្រែងមានការសឹក ឬខូច។
  • ត្រូវយកចិត្តទុកដាក់នៅពេលពិនិត្យមើលផ្លែកាំបិត។ ត្រូវពាក់ស្រោមដៃ ហើយប្រើការព្រមាននៅពេលជួសជុលវា។ គ្រាន់តែប្ដូរ ឬសំលៀងផ្លែកាំបិត និងឃ្លុបកាំបិតប៉ុណ្ណោះ។ ហាមតម្រង់ ឬផ្សារផ្លែកាំបិត។
ការបំពាក់ ឬការដាក់ផ្នែកកាត់
  1. រំកិលជើងទម្រទៅទីតាំង សេវាជួសជុលផ្នែកកាត់ ។
  2. តម្រឹមផ្នែកកាត់ទៅកាន់គ្រោង។
  3. Graphic
    G404930
  4. កាច់គន្លឹះបូម ចុះក្រោមដើម្បីរឹតផ្នែកកាត់ទៅលើគ្រឿងចក្រ។
  5. ផ្លាស់ទីទ្រនាប់រ៉ង ចេញពីអេគ្រូវដងភ្ជាប់ប្រអប់លេខ ហើយស៊កទីបប្រាំមួយជ្រុង ចូលក្នុងដងភ្ជាប់ផ្នែកកាត់ ។
  6. ដំឡើងកញ្ច្រែងស្មៅ។
ការដោះផ្នែកកាត់ចេញ
Note: ទីបប្រាំមួយជ្រុង ផ្ដាច់ចេញប្រសិនបើអ្នកភ្ជាប់ដុំរមូរនៅពេលគេដោះផ្នែកកាត់ចេញ។
  1. រំកិលជើងទម្រទៅទីតាំង សេវាជួសជុលផ្នែកកាត់ ។
  2. ដោះកញ្ច្រែងស្មៅចេញ​ (បើមានបំពាក់)។
  3. ដាក់ទ្រនាប់រ៉ង ចូលក្នុងដងអេគ្រូប្រអប់លេខ។
    Note: វាលែងតង់ស្យុងចេញពីរ៉េស្ស័រ។
  4. Graphic
    G404931
  5. រុញទីបប្រាំមួយជ្រុង ចេញពីដងភ្ជាប់ប្រអប់លេខរបស់ផ្នែកកាត់ ។
  6. កាច់គន្លឹះបូម ឡើងលើដើម្បីលែងផ្នែកកាត់ពីគ្រឿងចក្រ។
  7. ដកផ្នែកកាត់ចេញពីគ្រោង។
ពត៌មានអំពីការសំលៀងផ្លែកាំបិត
ដើម្បីសំលៀង​ផ្នែកាត់បាន ត្រូវ​ប្រើឈុតប្រដាប់សំលៀងបាន (ម៉ូដែល​ 139-4342) សូមមើល​ការណែនាំប្រាប់អំពីដំណើរការបញ្ជា​នៅក្នុង ការណែនាំប្រាប់​អំពី​ការដំឡើង ឬ​ការបំពាក់ឈុតប្រដាប់សំលៀង។ ទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិរបស់អ្នកដើម្បីទទួលបានឈុតសំលៀង​នេះ។
 
 
 
ការរក្សាទុក
 

សុវត្ថិភាពកន្លែងរក្សាទុក

ការទុកដាក់គ្រឿងចក្រ

  1. យករាល់កំទេចកំទីស្មៅ ធូលីដី និងសម្រាមចេញពីផ្នែកខាងក្រៅនៃគ្រឿងចក្រទាំងមូល ជាពិសេសម៉ាស៊ីន។ សម្អាតធូលី​កខ្វក់ និង​ចំបើងចេញ​ពី​ខាង​ក្រៅ​ព្រុយ​ក្បាល​ស៊ីឡាំង​របស់​ម៉ាស៊ីន និងម៉ូទ័របឺតខ្យល់។
    Important  
    អ្នកអាចលាងសម្អាតគ្រឿងចក្រជាមួយសាប៊ូម្សៅស្រាល និងទឹក។ កុំប្រើកម្លាំងខ្លាំងៗលាងសម្អាតគ្រឿងចក្រ។ ជៀសវាងការប្រើប្រាស់ទឹកច្រើនហួសហេតុ ជាពិសេសនៅជិតផ្លាកចង្កឹះ និងម៉ាស៊ីន។
     
  2. សម្រាប់ការរក្សាទុកយូរ (លើសពី 30 ថ្ងៃ) សមបន្ថែមទឹកការពារការរំហួតប្រេងទៅក្នុងធុងប្រេង។
    1. ដំណើរការម៉ាស៊ីនដើម្បីអោយប្រេងរត់បានសព្វកាត់តាមប្រព័ន្ធប្រេងក្នុងរយៈពេល 5 នាទី។
    2. ទោះបីពន្លត់ម៉ាស៊ីនក៏ដោយ សូមទុកវាអោយត្រជាក់ ហើយបង្ហូរប្រេងចេញពីធុងប្រេង ឬដំណើរការម៉ាស៊ីនរហូតដល់វារលត់។
    3. បញ្ឆេះម៉ាស៊ីន ហើយដំណើរការរហូតដល់វារលត់។ បញ្ឆេះម៉ាស៊ីនម្ដងទៀត ដោយការបិទអ៊ែរ រហូតដល់ម៉ាស៊ីនមិនបញ្ឆេះ។
    4. ផ្ដាច់ខ្សែប៊ូហ្ស៊ីពីប៊ូហ្ស៊ី។
    5. ការបោះចោលប្រេងអោយបានត្រឹមត្រូវ។ កែច្នៃវាឡើងវិញតាមច្បាប់ក្នុងស្រុក។
      Note: កុំរក្សាទុកប្រេងដែលមានទឹកការពារការរំហួតប្រេងយូរជាងរយៈពេលដែលរោងចក្របានណែនាំ។
  3. ពិនិត្យមើល ហើយរឹតរាល់ប៊ូឡុង ខ្ចៅ និងវីសទាំងអស់។ ជួសជុល ឬប្ដូរចេញនូវគ្រឿងក្រូវដែលសឹក ឬខូច។
  4. លាប​ផ្ទៃ​ដែក​ដែល​មាន​ស្នាម​ឆ្កូត ឬ​ទទេ។ ថ្នាំលាបអាចរកបានពីតំណាងចែកចាយពេញសិទ្ធិ Toro នៃក្រុមហ៊ុនរបស់អ្នក។
  5. រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកស្អាត ហើយស្ងួត។ គ្រប់គ្រឿងចក្រដើម្បីការពារវា ហើយរក្សាអោយនៅស្អាតជានិច្ច។