សេចក្តីផ្តើម

យានយន្ត​ប្រើប្រាស់​នេះ​គឺ​សម្រាប់​ប្រើប្រាស់​នៅ​ក្រៅផ្លូវ​លឿន ក្នុង​ការ​ដឹកជញ្ជូន​មនុស្ស​និង​សម្ភារ។ ​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

ចូលមើល www.Toro.com សម្រាប់​ឯកសារ​បណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព​និង​ការបញ្ជា​លើ​ផលិតផល, ព័ត៌មាន​អំពី​គ្រឿង​បន្សំ, និង​ស្វែងរក​អ្នក​ចែកចាយ ឬ​ដើម្បីចុះបញ្ជី​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿង​បន្លាស់​សុទ្ធិរបស់ Toro ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្ម​ពេញសិទ្ធិ ឬ​ផ្នែកសេវាកម្ម​អតិថិជន​របស់ Toro និង​ត្រៀមប្រាប់​ម៉ូដែល និង​លេខស៊េរី​របស់​ផលិតផល​របស់​អ្នក។ រូបភាព កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

Important: ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើមាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

artpending

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

សញ្ញាព្រមាន​អំពី​សុវត្ថិភាព (រូបភាព ) បង្ហាញទាំងនៅក្នុងសៀវភៅណែនាំនេះ និងនៅលើម៉ាស៊ីន ដើម្បីកំណត់សារសុវត្ថិភាពសំខាន់ៗ ដែលអ្នកត្រូវតែអនុវត្តតាម ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយ។ និមិត្តសញ្ញានេះនឹងបង្ហាញដោយពាក្យ គ្រោះថ្នាក់, ការព្រមាន, ឬ ការប្រុងប្រយ័ត្ន

  • គ្រោះថ្នាក់ បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់ដែលជិតកើតឡើង​ដែល​មិន​អាច​ជៀស​បាន​នោះ, នឹង ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

  • ការព្រមាន បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់ខ្លាំងដែល​មិន​អាច​ជៀស​បាន​នោះ, អាច ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

  • ការប្រុងប្រយ័ត្ន បង្ហាញ​ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំងដែល​មិន​អាច​ជៀស​បាន​នោះ, នឹង ​បណ្តាល​ឱ្យ​មនុស្សស្លាប់​ឬ​របួស​ធ្ងន់​ធ្ងរ។

artpending

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការ​រំលោភ​បំពាន​លើ​ផ្នែកក្រម​ធនធាន​សាធារណៈ​នៃ​រដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការ​ប្រើប្រាស់ ឬ​បញ្ជា​ម៉ាស៊ីន​នៅលើ​ដី​ព្រៃឈើ ដី​មានកូនឈើ ឬ​ដីមានស្មៅ លើកលែងតែ​ម៉ាស៊ីន​មាន​បំពាក់​ឧបករណ៍​ចាប់​ផ្កាភ្លើង ដូចមាន​កំណត់​នៅ​ក្នុង​ផ្នែកទី 4442, ថែទាំ​នៅ​ក្នុង​លំដាប់លំដោយ​ការងារ​ដែលមាន​ប្រសិទ្ធភាព ឬ​ម៉ាស៊ីន​ត្រូវ​បាន​សាងសង់​ បំពាក់ និង​ថែទាំ​សម្រាប់​ការ​បង្ការ​អគ្គិភ័យ។

សៀវភៅ​ណែនាំ​អ្នក​ប្រើប្រាស់​អំពី​ម៉ាស៊ីន​ដែលភ្ជាប់មក​នេះ មានផ្ទុក​ព័ត៌មាន​ពាក់ព័ន្ធនឹង​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​របស់​សហរដ្ឋអាមេរិក (EPA) និង​បទបញ្ញត្តិ​​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រង​ការបំភាយ​របស់​ប្រព័ន្ធ​បំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់​អាច​បញ្ជាទិញបាន​តាមរយៈ​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត និងធាតុផ្សំមួយចំនួនរបស់វាត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្ត ពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

សុវត្ថិភាព

គ្រឿងចក្រនេះ​ត្រូវ​បាន​រចនាឡើង​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​របស់ SAE J2258 (ខែវិច្ឆិកា ឆ្នាំ 2016)។

សុវត្ថិភាព​ទូទៅ

ផលិតផល​នេះ​អាច​បង្ក​របួស​រាងកាយ។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

  • អាន និង​ស្វែង​យល់​អំពីខ្លឹមសា​រនៃ សៀវភៅ​ណែនាំ​ប្រតិបត្តិករ នេះ មុនពេល​អ្នក​ចាប់ផ្ដើម​ប្រើ​គ្រឿងចក្រ។ ធានាថា មនុស្ស​គ្រប់គ្នា​ដែល​ប្រើប្រាស់​ផលិតផលនេះ​ចេះ​របៀប​ប្រើប្រាស់វា និង​យល់​អំពី​ការព្រមាន។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាម​បញ្ជា​គ្រឿងចក្រ​ដោយ​មិនមាន​ឧបករណ៍​ការពារ ឬ​ឧបករណ៍​ការពារ​សុវត្ថិភាព​ផ្សេង​ទៀត​នៅនឹង​កន្លែង និង​ដែលមាន​ដំណើរការ​នៅលើ​គ្រឿងចក្រ។

  • ឲ្យ​អ្នក​នៅក្បែរ និងកុមារ​នៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។ ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • បញ្ឈប់ និង​ពន្លត់ម៉ាស៊ីន និង​ដកសោចេញ​មុនពេល​ជួសជុល ឬ​ចាក់ប្រេង។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បី​កាត់បន្ថយ​លទ្ធភាព​នៃការកើតមាន​របួស ត្រូវ​អនុវត្តតាម​ការណែនាំ​សុវត្ថិភាព​ទាំងនេះ និង​ជានិច្ចកាល​ត្រូវ​យកចិត្តទុកដាក់​លើ​សញ្ញា​ព្រមាន​សុវត្ថិភាព Graphicដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬ​គ្រោះថ្នាក់—​ការណែនាំអំពីសុវត្ថិភាប​ផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​ប្រតិបត្តិករ ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending

ការផ្គុំដំឡើង

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

ការដំឡើងដៃចង្កូត‬‬‬‬

ម៉ូដែល TC តែ​ប៉ុណ្ណោះ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ដៃចង្កូត1
  1. ដោះផ្ទាំងនៅខាងក្រោយដៃចង្កូតដែលទ្រគម្របកណ្ដាលឲ្យនៅនឹងកន្លែង ហើយដកគម្របចេញពីដុំដៃចង្កូត។

  2. ដកខ្ចៅខ្ទាស់​ និង​រ៉ងចេញពី​ដងចង្កូត។

  3. រំកិលដៃចង្កូត និងរ៉ងទៅលើដង។

    Note: តម្រង់ដៃចង្កូតនៅលើដងចង្កូត​ ដើម្បីឱ្យធ្នឹមទទឹងគឺនៅផ្ដេកនៅពេលដែលកង់កាច់ត្រង់ទៅមុខ ហើយកាំក្រាស់របស់ដៃចង្កូតបែរមកខាងក្រោម។

    Note: គម្របការពារធូលីត្រូវបានដាក់នៅលើដងចង្កូតតាំងពីផលិតនៅរោងចក្រ។

  4. ភ្ជាប់ដៃចង្កូត​​ជាប់​ទៅនឹង​ដង​ចង្កូតដោយ​ប្រើ​ខ្ចៅខ្ទាស់ និង​រឹតខ្ចៅខ្ទាស់​ក្នុង​កម្រិត 24 ទៅ 29 N∙m ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព

  5. តម្រង់ផ្ទាំងគម្របជាមួយនឹងចន្លោះនៅក្នុងដៃចង្កូត ហើយទាញផ្អឹបគម្របចូលទៅដុំដៃចង្កូត (រូបភាព )។

    artpending

ការដំឡើងរបារមូរ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

របារមូរ1
ប៊ូឡុង​ក្បាលសំប៉ែត (½ x 1-¼ អ៊ីញ)6
  1. មួល​ប៊ូឡុង​ខ្ទាស់មានក្បាល (ដែលអាច​ដោះវិញបាន) ក្នុង​កម្រិត​មធ្យម ទៅលើប៊ូឡុង​ក្បាលសំប៉ែត 6 គ្រាប់ (½ x 1-¼ អ៊ីញ)។

  2. តម្រង់ផ្នែកនីមួយៗនៃរបារមូរទៅនឹងរន្ធចាប់នៅផ្នែកនីមួយៗនៃតួគ្រឿងចក្រ (រូបភាព )។

    artpending
  3. មួលក្រចាប់ចាប់របារមូរទៅនឹងតួគ្រឿងចក្រដោយប្រើប៊ូឡុងក្បាលសំប៉ែត 3 (½ x 1-¼ អ៊ីញ) នៅលើផ្នែកនីមួយៗ (រូបភាព )។

  4. រឹតប៊ូឡុងក្បាលសំប៉ែត (½ x 1-¼ អ៊ីញ) ទៅ 115 N∙m។

ការ​ពិនិត្យ​កម្រិត​ប្រេង និង​សម្ពាធកង់

  1. ពិនិត្យ​កម្រិត​ប្រេងម៉ាស៊ីន មុន​និង​ក្រោយ​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។ សូមអាន ។

  2. ពិនិត្យ​កម្រិត​ប្រេងប្រអប់លេខ/វារី មុន​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។ សូមអាន ។

  3. ពិនិត្យ​កម្រិត​ប្រេងហ្វ្រាំង មុន​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។ សូមអាន ។

  4. ពិនិត្យ​សម្ពាធខ្យល់​ក្នុង​កង់។ សូមអាន ។

ការ​សាក​ហ្វ្រាំង

ដើម្បីធានា​ដំណើរការ​ប្រសិទ្ធភាព​ខ្ពស់​នៃ​ប្រព័ន្ធ​ហ្វ្រាំង ត្រូវ​សាកហ្វ្រាំងមុនពេលប្រើប្រាស់។

  1. បញ្ជា​គ្រឿងចក្រ​ឲ្យ​រត់ពេញល្បឿន ហើយ​ជាន់ហ្វ្រាំង​ឲ្យ​ខ្លាំង​តែ​មិន​ឲ្យ​ជាប់​កង់លែងវិលទេ។

  2. អនុវត្ត​ទម្រង់ការនេះ 10 ដង ហើយ​សម្រាក 1 នាទី ម្ដង ដើម្បី​មិន​ឲ្យ​ហ្វ្រាំង​ក្ដៅខ្លាំងពេក។

    Important: ទម្រង់ការនេះ​គឺ​មាន​ប្រសិទ្ធភាព​បំផុត ប្រសិនបើ​គ្រឿងចក្រ​មាន​ផ្ទុកទម្ងន់ 454 kg។

ទិដ្ឋភាពទូទៅអំពីផលិតផល

ត្រូវ​ស្គាល់​ឧបករណ៍​បញ្ជា​ទាំងអស់​ មុនពេល​អ្នក​បញ្ឆេះ​ម៉ាស៊ីន និង​បញ្ជា​គ្រឿង​ចក្រ។

ផ្ទាំង​បញ្ជា

artpending

បង្ហាញ

artpending

ឈ្នាន់​ហ្គែរ

ប្រើឈ្នាន់​ហ្គែរ (រូបភាព ) ដើម្បី​ផ្ទៀងផ្ទាត់​ល្បឿន​លើដី​របស់​គ្រឿងចក្រ នៅពេល​ដាក់លេខ​រួច។ ជាន់ឈ្នាន់ល្បឿនដើម្បីបង្កើនល្បឿនរបស់ម៉ាស៊ីន និងល្បឿននៅលើដី។ បន្ធូរឈ្នាន់ល្បឿនដើម្បីបន្ថយល្បឿនរបស់ម៉ាស៊ីន និងល្បឿននៅលើដី។

artpending

ឈ្នាន់អំប្រាយ៉ា

អ្នកត្រូវតែជាន់ឈ្នាន់អំប្រាយ៉ាឲ្យខ្លាំង (រូបភាព ) ដើម្បីផ្តាច់អំប្រាយ៉ា​នៅពេលបញ្ឆេះម៉ាស៊ីន និងនៅ​ពេលប្តូរ​លេខ។ បន្ធូរ​ឈ្នាន់​ឱ្យ​តាម​សម្រួល​នៅពេល​ចូលលេខ ដើម្បី​បង្ការ​ការឆាប់សិករេចរិល​ប្រអប់លេខ និង​គ្រឿង​បន្លាស់​ពាក់ព័ន្ធ​ផ្សេងទៀត។

Important: ហាមជាន់ឈ្នាន់អំប្រាយ៉ាក្នុងអំឡុងពេលប្រតិបត្តិការ។ ឈ្នាន់អំប្រាយ៉ាត្រូវតែផ្ដាច់ពីទ្រនាប់អំប្រាយ៉ា ដោយសារតែវាបណ្តាលឱ្យឡើងកម្តៅ និងសំណឹក។ ហាមចតគ្រឿងចក្រនៅលើចំណោតដោយប្រើឈ្នាន់អំប្រាយ៉ា។ ការខូចអំប្រាយ៉ាអាចនឹងកើតឡើង។

ឈ្នាន់ហ្វ្រាំង

ប្រើ​ឈ្នាន់ហ្វ្រាំង​ដើម្បី​បញ្ឈប់ ឬ​បន្ថយ​ល្បឿន​គ្រឿងចក្រ (រូបភាព )។

ការប្រុងប្រយ័ត្ន

ការ​បញ្ជា​គ្រឿងចក្រ​ដោយ​ប្រើ​ហ្វ្រាំង​ចាស់ ឬ​កែ​មិនត្រឹមត្រូវ​អាច​បង្ក​ឲ្យមាន​របួសរាងកាយ។

ប្រសិនបើ​ឈ្នាន់ហ្វ្រាំង​ធ្វើ​ដំណើរ​ក្នុង​កម្រិត 25 mm នៃ​ផ្ទាំង​កម្រាល​គ្រឿងចក្រ សូម​លៃ​តម្រូវ ឬ​ជួសជុល​ហ្វ្រាំង។

ចង្កឹះ​លេខ

ជាន់ឈ្នាន់អំប្រាយ៉ា ហើយផ្លាស់ទីចង្កឹះលេខ (រូបភាព ) ទៅក្នុងជម្រើសប្រអប់លេខដែលចង់បាន។ ដ្យាក្រាមលំនាំប្តូរលេខមានបង្ហាញនៅខាងក្រោម។

artpending

Important: ហាមប្តូរលេខទៅ REVERSE (ថយក្រោយ) ឬ FORWARD (ទៅមុខ) លើកលែងតែគ្រឿងចក្រមិនមានចលនា។ បើពុំនោះទេ អ្នកអាចធ្វើឱ្យខូចប្រអប់លេខ។

ការប្រុងប្រយ័ត្ន

ការប្តូរលេខពីល្បឿនលឿនមកយឺតខ្លាំងពេកអាចបណ្តាលឱ្យកង់ខាងក្រោយអូស ជាហេតុនាំឱ្យបាត់បង់ការគ្រប់គ្រងគ្រឿងចក្រ ក៏ដូចជាខូចអំប្រាយ៉ា និង/ឬប្រអប់លេខ។

ប្តូរលេខតាមសម្រួលដើម្បីចៀសវាងការកកិតហ្គែរខ្លាំង។

សោឌីហ្វ្រង់ស្យែល

សោឌីហ្វ្រង់ស្យែល (រូបភាព )​អនុញ្ញាតឱ្យភ្លៅខាង​ក្រោយចាក់សោសម្រាប់ការកកិតកាន់តែខ្លាំង។ អ្នកអាចប្រើសោឌីហ្វ្រង់ស្យែលនៅពេលគ្រឿងចក្រកំពុងផ្លាស់ទី។

ផ្លាស់ទីដៃចង្កឹះលេខទៅមុខ និងទៅខាងស្តាំដើម្បីប្រើសោនេះ។

Note: ការផ្លាស់ទីរបស់គ្រឿងចក្រ បូកនឹងការកាច់ចង្កូតតិចៗ គឺជាការដាក់ ឬការផ្ដាច់សោឌីហ្វ្រង់ស្យែល។

ការប្រុងប្រយ័ត្ន

ការកាច់ចង្កូតពេលកំពុងជាប់សោឌីហ្វ្រង់ស្យែលអាចបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងលើគ្រឿងចក្រ។

ហាមបញ្ជាគ្រឿងចក្រពេលជាប់សោឌីហ្វ្រង់ស្យែល នៅពេលកាច់ចង្កូតខ្លាំង ឬក្នុងល្បឿនលឿន។ សូមមើល ។

artpending

ដងហ្វ្រាំងដៃ

ពេល​ណា​អ្នក​ពន្លត់ម៉ាស៊ីន ចូរ​ដាក់ហ្វ្រាំងដៃ (រូបភាព ) ​ដើម្បី​បង្ការគ្រឿងចក្រ​ពីការ​ផ្លាស់ទី​ដោយ​ចៃដន្យ។

  • ដើម្បី​​ដាក់ហ្វ្រាំងដៃ ទាញ​ដងហ្វ្រាំងដៃ។

  • ដើម្បីដោះហ្វ្រាំងដៃ រុញដងហ្វ្រាំងដៃទៅមុខ។

    Note: ដោះហ្វ្រាំងដៃមុនពេលផ្លាស់ទីគ្រឿងចក្រ។‬‬

ប្រសិនបើអ្នកចតគ្រឿងចក្រនៅលើទីចំណោត សូមដាក់ហ្វ្រាំងដៃ រុញលេខចូលទៅលេខ FIRST (ទីមួយ) នៅលើចំណោតឡើង ឬ​ដាក់លេខ REVERSE (ថយក្រោយ) នៅលើចំណោតចុះ ហើយដាក់កំណល់​នៅផ្នែក​ចំណោតចុះ​នៃកង់។

ដងលើកឃ្លុបអ៊ីដ្រូលិក

ដងអ៊ីដ្រូលិក លើក និងបន្ទាបឃ្លុប។‬‬ រុញវាទៅក្រោយដើម្បីលើកឃ្លុប និងរុញទៅមុខដើម្បីបន្ទាបវា (រូបភាព )។

Important: នៅពេលបន្ទាបឃ្លុប ត្រូវរុញដងទៅក្នុងទីតាំងទៅមុខរយៈពេល 1 ទៅ 2 វិនាទី បន្ទាប់ពីឃ្លុបប៉ះនឹងតួហើយ ដើម្បីធានាថាវានៅក្នុងទីតាំងដែលបានបន្ទាប។ ហាមបន្តរុញដងអ៊ីដ្រូលិកនៅក្នុងទីតាំងលើក ឬបន្ទាបលើសពី 5 វិនាទី នៅពេលដែលស៊ីឡាំងធ្វើដំណើរដល់គោលដៅហើយ។

សោទប់ការលើកអ៊ីដ្រូលិក

សោទប់ការលើកអ៊ីដ្រូលិកភ្ជាប់ដងលើ ដើម្បី​មិន​ឲ្យ​ស៊ីឡាំងអ៊ីដ្រូលិក​ដំណើរការ​នៅពេល​គ្រឿងចក្រ​មិនមាន​ឃ្លុប (រូបភាព )។ វាក៏ចាក់សោដងលើកនៅក្នុងទីតាំង ON (បើក) នៅពេលប្រើប្រាស់ដងវារីសម្រាប់ការភ្ជាប់។

ចង្កឹះលេខខ្ពស់-ទាប

ចង្កឹះលេខខ្ពស់-ទាប​បន្ថែម 3 ល្បឿនបន្ថែម សម្រាប់​ការគ្រប់គ្រង​ល្បឿនច្បាស់លាស់ (រូបភាព )៖

  • អ្នកត្រូវតែបញ្ឈប់ម៉ាស៊ីនទាំងស្រុងមុនពេលប្ដូរលេខ​រវាង HIGH (ខ្ពស់) និង LOW (ទាប)។

  • ប្ដូរលេខតែនៅលើដីរាបស្មើប៉ុណ្ណោះ។

  • ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់។

  • រុញ​ដងលេខ​ទៅមុខឲ្យ​អស់សម្រាប់លេខ ខ្ពស់ និង​មក​ក្រោយ​ឲ្យ​អស់​សម្រាប់លេខ ទាប។

លេខខ្ពស់—សម្រាប់ការបើកបរក្នុងល្បឿនលឿននៅលើផ្ទៃរាបស្មើ ផ្ទៃស្ងួត និងបន្ទុកទម្ងន់ស្រាល។

លេខទាប—សម្រាប់ការបើកនៅល្បឿនយឺត។ ប្រើប្រាស់លេខនេះ នៅពេលដែលចាំបាច់ត្រូវប្រុងប្រយ័ត្នលើសពីធម្មតា។‬ ឧទាហរណ៍ ផ្លូវចោត ភូមិសាស្ត្រលំបាក ដឹកធ្ងន់ ល្បឿនយឺតប៉ុន្តែម៉ាស៊ីនត្រូវប្រឹងខ្លាំង (រោទិ៍ខ្លាំង)។

Important: មានទីតាំងមួយដែលលេខមិនស្ថិតនៅក្នុងចំណោមលេខ ខ្ពស់ និង ទាប ។ ហាមប្រើប្រាស់ទីតាំងនេះជាទីតាំង NEUTRAL (ដាច់លេខ)ព្រោះគ្រឿងចក្រអាចនឹងផ្លាស់ទីដោយមិនបានរំពឹងទុក ប្រសិនបើដងដាក់លេខខ្ពស់ទាប ត្រូវបានប៉ះពាល់ ហើយដងដាក់លេខ​នៅជាប់​ហ្គែរ។

ប៊ូតុង​បើកបរ​កង់ទាំង 4

ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ

ដើម្បីប្រើកង់ទាំង 4 សូមចុចប៊ូតុង 4WD ឱ្យជាប់ (រូបភាព ) នៅលើប្រអប់កណ្ដាល ក្នុងពេលដែលយានយន្ត​កំពុងផ្លាស់ទី ហើយកង់ទាំង 4 នឹងមានដំណើរការ។

កុងតាក់សោ

ប្រើប្រាស់កុងតាក់សោ (រូបភាព ) ដើម្បីបញ្ឆេះ និងពន្លត់ម៉ាស៊ីន។

កុងតាក់សោមាន​ទីតាំង 3 ៖ OFF (បិទ), ON (បើក), និង START (បញ្ឆេះ)។ កាច់សោ​តាម​ទិស​ទ្រនិច​នាឡិកា​ទៅ​ទីតាំង START (បញ្ឆេះ) ដើម្បី​ដំណើរការ​ម៉ូទ័រដេរបញ្ឆេះ។ ព្រលែងកុងតាក់សោ នៅពេលដែលម៉ាស៊ីនឆេះ។ កុងតាក់សោផ្លាស់ទីដោយស្វ័យប្រវត្តិទៅទីតាំង ON (បើក)។

ដើម្បីពន្លត់ម៉ាស៊ីន កាច់កុងតាក់សោបញ្ច្រាស​ទិសទ្រនិចនាឡិកាទៅទីតាំង OFF (បិទ)។

កុងតាក់គ្រប់គ្រងប្រេង

កាច់កុងតាក់គ្រប់គ្រងប្រេង (រូបភាព ) ទៅទីតាំង យឺត រួចដោះកូនសោចេញ។ កុងតាក់គ្រប់គ្រងប្រេងកំណត់ល្បឿនម៉ាស៊ីនដល់ 2,200 rpm នៅពេលគ្រឿងចក្រដាក់លេខទីបីលំដាប់លេខ ខ្ពស់ ដែលកំណត់ល្បឿនខ្ពស់ខ្លាំងដល់ 21 km/h (13 mph)។

កុងទ័រម៉ោង

កុងទ័រម៉ោង រូបភាព បង្ហាញចំនួនម៉ោងសរុបនៃប្រតិបត្តិការរបស់គ្រឿងចក្រ។

កុងទ័រម៉ោងចាប់ផ្ដើមដំណើរការនៅពេលដែលអ្នកកាច់សោ បើក ហើយល្បឿនម៉ាស៊ីន (rpm) លើ 500 rpm រៀងរាល់ 6 នាទី។

កុងតាក់ចាក់សោខ្ពស់ទីបី

ផ្លាស់ទីកុងតាក់ចាក់សោខ្ពស់ទីបី​ (រូបភាព ) ទៅទីតាំង SLOW (យឺត) ហើយដកសោចេញ ដើម្បីបង្ការការប្រើប្រាស់លេខទីបីនៅពេលកំពុងប្រើ​លេខ HIGH (ខ្ពស់)។ ម៉ាស៊ីនរលត់ ប្រសិនបើចង្កឹះប្ដូរលេខផ្លាស់ទីទៅ​លេខទីបីនៅពេលកំពុងប្រើលេខ HIGH (ខ្ពស់) ។

Note: សោអាចដកចេញបានទោះនៅទីតាំងណាក៏ដោយ។

កុងតាក់អំពូល

ចុចកុងតាក់អំពូល (រូបភាព ) ដើម្បីបិទបើកអំពូលខាងមុខ។

អំពូលព្រមានសម្ពាធប្រេង

អំពូលព្រមានសម្ពាធប្រេង (រូបភាព ) ភ្លឺឡើងប្រសិនបើសម្ពាធប្រេងម៉ាស៊ីនធ្លាក់ទាបជាងកម្រិតសុវត្ថិភាពនៅពេលដែលគ្រឿងចក្រកំពុងដំណើរការ។

Important: ប្រសិនបើអំពូលភ្លឺភ្លឹបភ្លែតៗ ឬនៅតែភ្លឺ សូមបញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន បិទ និងពិនិត្យមើលកម្រិតប្រេង។ ប្រសិនបើកម្រិតប្រេងទាប ប៉ុន្តែការបន្ថែមប្រេងមិនបណ្ដាលឱ្យភ្លើងរលត់នៅពេលដែលម៉ាស៊ីនត្រូវបានបញ្ឆេះ សូមពន្លត់ម៉ាស៊ីនភ្លាម ហើយទាក់ទងអ្នកផ្ដល់សេវាកម្មដែលមានការអនុញ្ញាតសម្រាប់ជំនួយ។

ពិនិត្យមើលប្រតិបត្តិការរបស់អំពូលព្រមានដូចខាងក្រោម៖

  1. ដាក់ហ្វ្រាំងដៃ។

  2. កាច់កុងតាក់សោទៅទីតាំង ON/PREHEAT (បើក/កម្តៅ) ប៉ុន្តែកុំបញ្ឆេះម៉ាស៊ីន។

    Note: អំពូលព្រមានសម្ពាធប្រេង​គួរតែ​ភ្លឺ​ក្រហម។ ប្រសិនបើអំពូលមិនដំណើរការ ទោះដោយសារអំពូលដាច់ ឬមានការខូចដំណើរការនៅក្នុងប្រព័ន្ធ ដែលអ្នកត្រូវជួសជុល។

    Note: ប្រសិនបើម៉ាស៊ីនត្រូវបានពន្លត់ភ្លាម វាអាចចំណាយពេល 1 ទៅ 2 នាទីទើបអំពូលភ្លឺ។

អំពូល​កុងតាក់បើក

អំពូល​កុងតាក់បើក (រូបភាព ) ភ្លឺ​ពណ៌​ក្រហម​នៅពេល​ឌុយ​បំភ្លឺ​ត្រូវ​បាន​ដំណើរការ។

Important: អំពូលកុងតាក់បំភ្លឺ នឹងភ្លឺឡើងរយៈពេល 15 វិនាទីបន្ថែមទៀត ក្រោយពីកុងតាក់ត្រឡប់ទៅទីតាំង START (បញ្ឆេះ) វិញ។

ទ្រនិច​​និ​ង​អំពូល​សីតុណ្ហភាព​ទឹកស្អំ

ទ្រនិចនិងអំពូលសីតុណ្ហភាពទឹកស្អំ កត់ត្រាសីតុណ្ហភាពរបស់ទឹកស្អំនៅក្នុងម៉ាស៊ីន ហើយដំណើរការតែនៅពេលដែលកុងតាក់សោស្ថិតនៅក្នុងទីតាំង ON (បើក) ប៉ុណ្ណោះ (រូបភាព )។

របារភ្លើងទឹកស្អំទាំង 5 លោតភ្លឹបភ្លែត ប្រសិនបើម៉ាស៊ីនឡើងកម្ដៅខ្លាំង។

ភ្លើងសាក

ភ្លើងសាកភ្លឺឡើងនៅពេលអាគុយអស់ភ្លើង។ ប្រសិនបើអំពូលភ្លឺឡើងអំឡុងពេលប្រតិបត្តិការ សូមពន្លត់គ្រឿងចក្រ បិទម៉ាស៊ីន ហើយពិនិត្យមើលពីហេតុដែលអាចកើតមានដូចជា ខ្សែពានឌីណាម៉ូ (រូបភាព )។

Important: ប្រសិនខ្សែពានឌីណាម៉ូរលុង ឬខូច ហាមដំណើរការគ្រឿងចក្ររហូតទាល់តែមានការលៃតម្រូវ ឬការជួសជុលរួចរាល់។ ការមិនគោរពតាមការប្រុងប្រយ័ត្ននេះនឹងធ្វើឱ្យម៉ាស៊ីនខូច។

ពិនិត្យមើលប្រតិបត្តិការរបស់អំពូលព្រមានដូចខាងក្រោម៖

  • ដាក់ហ្វ្រាំងដៃ។

  • កាច់កុងតាក់សោទៅទីតាំង ON/PREHEAT (បើក/កម្តៅ) ប៉ុន្តែកុំបញ្ឆេះម៉ាស៊ីន។ សីតុណ្ហភាពរបស់ទឹកស្អំ ភ្លើងសាក និងអំពូលសម្ពាធប្រេង គួរតែភ្លឺឡើង។ ប្រសិនបើអំពូលណាមួយមិនដំណើរការ ទោះដោយសារអំពូលដាច់ ឬមានការខូចដំណើរការនៅក្នុងប្រព័ន្ធ ដែលអ្នកត្រូវជួសជុល។

កុងទ័រ​ប្រេង

កុងទ័រ​​ប្រេង​បង្ហាញ​បរិមាណ​ប្រេង​ដែលមាននៅក្នុង​ធុង។ វាបង្ហាញតែនៅពេលដែលកុងតាក់សោស្ថិតនៅក្នុងទីតាំង ON (បើក) ប៉ុណ្ណោះ (រូបភាព )។

របារភ្លើងទោលមួយចង្អុលប្រាប់កម្រិតប្រេងទាប និងរបារភ្លើងបញ្ចេញពន្លឺ 1 ចង្អុលប្រាប់ថាធុងជិតអស់ប្រេងហើយ។

កុងតាក់​បើកបរ​កង់ទាំង 4

ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ

នៅពេលកុងតាក់ 4WD (រូបភាព ) បើក នោះម៉ាស៊ីន​នឹងប្រើការបើកបរកង់ទាំង 4 ដោយស្វ័យប្រវត្តិ ប្រសិនបើសិនស័រចាប់សញ្ញាកង់ខាងក្រោយវិលដោយសេរី។ នៅពេលដែលការបើកបរកង់ទាំង 4 ត្រូវបានប្រើ នោះអំពូលកុងតាក់ 4WD បើក។

4WD ដំណើរការតែនៅក្នុងទិសដៅទៅមុខ ក្នុងម៉ូដ AUTO (ស្វ័យប្រវត្តិ) ប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់​ដំណើរការវានៅពេល REVERSE (ថយក្រោយ) សូមចុចប៊ូតុង 4WD។

កុងតាក់​អ៊ីដ្រូលិកលំហូរខ្ពស់

ម៉ូដែល TC តែ​ប៉ុណ្ណោះ

កាច់កុងតាក់ ដើម្បីបើកដំណើរការអ៊ីដ្រូលិកលំហូរខ្ពស់ (រូបភាព )។

កុងតាក់ស៊ីផ្លេ

កុងតាក់​ស៊ីផ្លេគឺស្ថិតនៅ​លើផ្ទាំង​បញ្ជា (រូបភាព )។ ចុចកុងតាក់​ស៊ីផ្លេ​ដើម្បី​បន្លឺ​ស៊ីផ្លេ។

ថាកូម៉ែត្រ

ថាកូម៉ែត្របង្ហាញពីល្បឿនរបស់ម៉ាស៊ីន (រូបភាព )។

Note: 3,300 rpm គឺជាល្បឿនម៉ាស៊ីនដែលចង់បានសម្រាប់ដំណើរការការទាញយកថាមពល (PTO) ដែលមានល្បឿន 540 rpm។ ‬

កុងទ័រល្បឿន

កុងទ័រល្បឿន កត់ត្រាល្បឿនលើដីរបស់គ្រឿងចក្រ (រូបភាព )។

ប្ដូរប៊ូតុងឋផ្លាស់ប្ដូរទីតាំងថាកូម៉ែត្រ-កុងទ័រវាស់ចម្ងាយល្បឿន/ប៊ូតុងបំលែងកុងទ័រវាស់ចម្ងាយល្បឿន

ចុច, សង្កត់, រួចដកដៃចេញពីប៊ូតុង (រូបភាព ) ចន្លោះពី 0 ទៅ 3 វិនាទីដើម្បីប្ដូរទីតាំងនៃថាកូម៉ែត្រ និងកុងទ័រល្បឿន។

ចុច, សង្កត់, រួចដកដៃចេញពីប៊ូតុង (រូបភាព ) ចន្លោះពី 3 ទៅ 10 វិនាទីដើម្បីបំលែងកុងទ័រល្បឿនពី mph ទៅ km/h។

ចំណុចថាមពល

ប្រើចំណុចថាមពល (រូបភាព ) ដើម្បីផ្ដល់ថាមពល​ដល់គ្រឿង​បន្លាស់អគ្គិសនី 12 V ជម្រើសបន្ថែម។

បង្កាន់ដៃ​អ្នក​អមដំណើរ

បង្កាន់អ្នកអមដំណើរមានទីតាំងនៅខាងលើផ្ទៃតាប្លូ (រូបភាព )។

artpending

ដងលៃតម្រូវកៅអីអង្គុយ

អ្នកអាចកែតម្រូវកៅអីអង្គុយទៅមុខ និងថយក្រោយសម្រាប់ឱ្យអ្នកមានអារម្មណ៍ផាសុកភាព (រូបភាព )។

artpending

Note: លក្ខណៈ​បច្ចេកទេស និង​ការ​រចនា​អាច​មានការ​ផ្លាស់ប្ដូរ​ដោយ​មិន​មានការ​ជូនដំណឹង។

ទទឹងសរុប160 cm
បណ្ដោយ​​សរុបដោយ​គ្មាន​ឃ្លុប៖ 326 cm
ដោយមាន​ឃ្លុប៖ 331 cm
មានឃ្លុប ⅔ នៅទីតាំងចាប់ខាងក្រោយ៖ 346 cm
ទម្ងន់មូលដ្ឋាន (ស្ងួត)ម៉ូដែល 07385 ៖ 887 kg
ម៉ូដែល 07385TC៖ 924 kg
ម៉ូដែល 07387 ៖ 914 kg
ម៉ូដែល 07387TC៖ 951 kg
សមត្ថភាពដែលបានកំណត់ (រួមមាន​ប្រតិបត្តិករ​ទម្ងន់ 91 kg អ្នកដំណើរទម្ងន់ 91 kg និងគ្រឿងភ្ជាប់ដែលបានផ្ទុក)ម៉ូដែល 07385 ៖ 1471 kg
ម៉ូដែល 07385TC៖ 1435 kg
ម៉ូដែល 07387 ៖ 1445 kg
ម៉ូដែល 07387TC៖ 1408 kg
ទម្ងន់​យានយន្ត​សរុប​អតិបរមា (GVW)2359 kg
សមត្ថភាព​សណ្ដោងទម្ងន់​អណ្ដាត៖ 272 kg
ទម្ងន់​រ៉ឺម៉ក​អតិបរមា 1587 kg
កម្ពស់​ពីដី18 cm គ្មាន​ផ្ទុកទម្ងន់
មូលដ្ឋាន​កង់118 cm
ក្រឡាកង់ (បន្ទាត់​កណ្ដាល​ទៅ​បន្ទាត់​កណ្ដាល)ខាងមុខ៖ 117 cm
ខាងក្រោយ៖ 121 cm
កម្ពស់191 cm ទៅដល់​ផ្នែកខាងលើ​បង្អស់​នៃ​របារមូរ

ឧបករណ៍​ភ្ជាប់/​គ្រឿង​បន្សំ

ការជ្រើសរើស​នៃ​ឧបករណ៍​ភ្ជាប់​និង​គ្រឿងបន្សំ​ដែលបាន​អនុម័ត​ដោយ Toro គឺអាច​រកបាន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​គ្រឿងចក្រ​ដើម្បី​បង្កើន​ ឬ​ពង្រីក​សមត្ថភាព​របស់វា។ ទាក់ទងទៅ​អ្នក​ចែកចាយ​សេវាកម្ម​ពេញ​សិទ្ធិ ឬ​អ្នកចែកចាយ​ដែលមានការ​អនុញ្ញាត ឬ​ចូលទៅ www.Toro.com សម្រាប់​បញ្ជី​នៃឧបករណ៍​ភ្ជាប់​និង​គ្រឿង​បន្សំ​ទាំងអស់។

ដើម្បីធានា​ការប្រតិបត្តិ​ខ្ពស់ និង​ការទទួល​ស្គាល់​សុវត្ថិភាព​ជា​បន្ត​របស់​គ្រឿង​ចក្រ សូម​ប្រើតែ​គ្រឿង​បន្លាស់ ឬ​គ្រឿង​បន្សំ​សុទ្ធ​របស់ Toro តែ​ប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬ​គ្រឿង​បន្សំ​ដែលបាន​ជំនួស​ដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

ប្រតិបត្តិការ

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាព​មុនប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ហាម​អនុញ្ញាត​ឲ្យ​កុមារ ឬ​មនុស្ស​ដែល​មិន​មានការ​បណ្ដុះបណ្ដាល​ ឬ​មិនមាន​សមត្ថភាព​ទៅ​បញ្ជា ឬ​ជួសជុល​គ្រឿង​ចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​ប្រតិបត្តិករ។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ មុនពេល​អ្នក​ចាកចេញ​ពី​ទីតាំង​របស់​ប្រតិបត្តិករ។ ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • ធានាថា មិនមាន​អ្នក​ជឹះ​ (អ្នក​ និង​អ្នកអមដំណើរ​ជាមួយ​អ្នក) ច្រើនជាង​ចំនួន​បង្កាន់ដៃ​ដែលមាននៅលើ​គ្រឿង​ចក្រ។

  • ពិនិត្យមើលថា ឧបករណ៍​សុវត្ថិភាព​និង​ស្លាកសញ្ញា​ទាំងអស់​គឺ​មាន​នៅ​នឹង​កន្លែង។ ជួសជុល និង​ប្ដូរចេញ​ឧបករណ៍​សុវត្ថិភាពទាំងអស់ និង​ប្ដូរ​ចេញ​រាល់ស្លាកសញ្ញា​ដែល​រលុប ឬ​ដែលបាត់។ ហាម​បញ្ជា​គ្រឿងចក្រ​ប្រសិនបើ​វា​មិន​មាន​វត្តមាន និង​មិនដំណើរការ​ត្រឹមត្រូវ។

សុវត្ថិភាព​ប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • ប្រសិនបើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

ការអនុវត្ត​ការថែទាំ​ប្រចាំថ្ងៃ

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • មុនពេលចាប់ផ្ដើម​ប្រើគ្រឿងចក្រ​រាល់ថ្ងៃ ត្រូវ​អនុវត្ត​ទម្រង់ការ​ប្រើប្រាស់/​ប្រចាំថ្ងៃ​នីមួយៗ​ ដូចមាន​រៀបរាប់​នៅក្នុង ។

    ការពិនិត្យមើល​សម្ពាធកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​សម្ពាធកង់។
  • លក្ខណៈ​បច្ចេកទេស​ស្ដីពី​សម្ពាធ​ខ្យល់​កង់​មុខ 2.20 bar

    លក្ខណៈ​បច្ចេកទេស​ស្ដីពី​សម្ពាធ​ខ្យល់​កង់​ក្រោយ៖ 1.24 bar

    Important: ពិនិត្យសម្ពាធសម្បកកង់ឱ្យបានញឹកញាប់ ដើម្បីធានានូវការសប់ខ្យល់ត្រឹមត្រូវ។ ប្រសិនបើសម្បកកង់មិនត្រូវបានសប់ខ្យល់ទៅតាមសម្ពាធត្រឹមត្រូវទេ សម្បកកង់នឹងឆាប់សិក ហើយអាចបណ្តាលឱ្យវាប្រឹងប្រើកង់ទាំង 4 ។

    រូបភាព បង្ហាញពីឧទាហរណ៍នៃសម្បក​កង់សិកដែលបណ្ដាល​មកពីការសប់ខ្យល់មិនគ្រប់។

    artpending

    រូបភាព បង្ហាញពីឧទាហរណ៍នៃសម្បក​កង់សិកដែលបណ្ដាល​មកពីការសប់ខ្យល់តឹងពេក។

    artpending

    ការ​បន្ថែម​ប្រេង

    ប្រើតែប្រេងម៉ាស៊ូតដែលស្អាត ថ្មី ឬប្រេងជីវម៉ាស៊ូតដែលមានស៊ុលផួរទាប (<500 ppm) ឬទាបខ្លាំង (<15 ppm)។ កម្រិតសេតានអប្បបរមាគួរតែ 40 ។ ទិញប្រេងនៅក្នុងបរិមាណដែលអាចប្រើប្រាស់បានក្នុងរយៈពេល 180 ថ្ងៃ ដើម្បីធានាបាននូវភាពស្រស់នៃប្រេង។

    • ប្រើប្រេងម៉ាស៊ូតកម្រិតរដូវក្តៅ (លេខ 2-D) នៅសីតុណ្ហភាពលើសពី -7°C និងកម្រិតរដូវរងារ (លេខ 1-D ឬលេខ 1-D/2-D លាយបញ្ចូលគ្នា) ក្រោមសីតុណ្ហភាពនោះ។

    • ការប្រើប្រាស់ប្រេងកម្រិតរដូវរងារនៅសីតុណ្ហភាពទាបផ្តល់នូវចំណុចក្ដៅទាប ហើយលក្ខណៈលំហូរត្រជាក់ ដែលជួយសម្រួលដល់ការបញ្ឆេះ និងកាត់បន្ថយស្ទះតម្រងប្រេង។

    Note: ការប្រើប្រាស់ប្រេងកម្រិតរដូវក្តៅលើសពី -7°C ជួយពន្យារអាយុកាលបូមប្រេង និងបង្កើនថាមពល បើប្រៀបធៀបទៅនឹងប្រេងកម្រិតរដូវរងារ។

    Important: ហាមប្រើប្រេងកាត ឬសាំងជំនួសប្រេងម៉ាស៊ូត។ ការមិនគោរពតាមការប្រុងប្រយ័ត្ននេះនឹងធ្វើឱ្យម៉ាស៊ីនខូច។

    ការប្រើប្រាស់ប្រេងជីវម៉ាស៊ូត

    គ្រឿងចក្រនេះក៏អាចប្រើប្រេងលាយប្រេងជីវម៉ាស៊ូតរហូតដល់ B20 (ប្រេងជីវម៉ាស៊ូត 20% ប្រេងម៉ាស៊ូត 80%) បានផងដែរ។ ផ្នែកប្រេងម៉ាសូតឥន្ធនៈ គួរតែជាស៊ុលផួរទាប ឬទាបខ្លាំង។ អនុវត្តការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖

    • ផ្នែកនៃប្រេងជីវម៉ាស៊ូតត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស ASTM D6751 ឬ EN14214 ។

    • សមាសភាពប្រេងលាយគួរតែគោរពតាម ASTM D975 ឬ EN590 ។

    • ផ្ទៃដែលបានលាបថ្នាំ អាចនឹងត្រូវបានខូច​ដោយការលាយនៃជីវម៉ាស៊ូត។

    • ប្រើ B5 (ដែលមានជីវម៉ាស៊ូត 5%) ឬការលាយតិច​ជាងនេះ នៅក្នុងអាកាសធាតុត្រជាក់។

    • ត្រួតពិនិត្យសៀល ទុយោ បន្ទះរ៉ង ដែលប៉ះពាល់ជាមួយប្រេង ព្រោះវាអាចនឹងថយគុណភាពតាមពេលវេលា។

    • ការស្ទះតម្រងប្រេងអាចកើតមាននៅពេលណាមួយ ក្រោយពេលបម្លែងទៅជាការលាយបញ្ចូលគ្នានៃជីវម៉ាស៊ូត។

    • ទាក់ទងទៅអ្នកចែកចាយរបស់អ្នកសម្រាប់ព័ត៌មានបន្ថែមស្ដីពីជីវម៉ាស៊ូត។

    ការ​ចាក់​ប្រេង​ទៅ​ក្នុង​ធុង​ប្រេង

    សមត្ថភាព​​ធុង​ប្រេង៖ 22 L។

    1. សម្អាត​តំបន់​ជុំវិញ​គម្រប​ធុង​ប្រេង។

    2. ដកគម្រប​ធុង​ប្រេង (រូបភាព ) ។

      artpending
    3. ចាក់ប្រេងឱ្យដល់កម្រិតនៅខាងក្រោមគម្របធុងបន្តិច (ក្រោមមាត់ធុង) បន្ទាប់មក បិទគម្រប។

      Note: ហាម​ចាក់​ប្រេង​ហៀរធុងប្រេង។

    4. ជូតចេញនូវប្រេងកំពប់ណាមួយដើម្បីការពារឧប្បត្ដិហេតុឆាបឆេះ។

    ការសាក​គ្រឿងចក្រថ្មី

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 100 ម៉ោងដំបូង
  • អនុវត្តតាម​ការណែនាំ​សម្រាប់​ការ​សាក​គ្រឿងចក្រ​ថ្មី។
  • អនុវត្តតាមការណែនាំ​ខាងក្រោម​ដើម្បីឲ្យគ្រឿងចក្រ​មាន​ដំណើរការ​សមរម្យ៖

    • ធានាថា​ហ្រ្វាំង​ត្រូវ​បាន​សាករួច។ សូមអាន ។

    • ពិនិត្យ​កម្រិតទឹក និង​ប្រេងម៉ាស៊ីន​ជា​ប្រចាំ។ ត្រូវ​ពិនិត្យមើល​សញ្ញា​សម្រាប់​សមាសធាតុ​ផ្សេងៗ និង​ថាវា​មិន​ឡើង​កម្ដៅ។

    • ក្រោយពេល​បញ្ឆេះម៉ាស៊ីន​ដែល​ត្រជាក់ ត្រូវ​ទុក​ឲ្យវាឡើងក្ដៅ​ប្រហែល 15 វិនាទី​មុនពេល​ប្រើប្រាស់​គ្រឿងចក្រ។

      Note: ទុកពេល​ឲ្យម៉ាស៊ីន​ឡើង​ក្ដៅ​នៅពេល​ប្រតិបត្តិការ​នៅ​កន្លែង​ត្រជាក់។

    • បញ្ជា​គ្រឿងចក្រ​ដោយ​ប្រើ​ល្បឿន​ផ្សេងៗគ្នា។ ជៀសវាង​ការ​ចាប់ផ្ដើមលឿន និង​បញ្ឈប់ភ្លាមៗ។

    • ការសាកប្រេងរំអិល​សម្រាប់​ម៉ាស៊ីន​គឺ​មិន​ចាំបាច់ទេ។ ប្រេងរំអិល​ដើម​គឺ​ដូចគ្នា​នឹង​ប្រភេទប្រេង​ដែលបាន​ណែនាំ​ឲ្យ​ផ្លាស់ប្ដូរ​ដែរ។

    • សូមអាន សម្រាប់ការពិនិត្យ​ពិសេស និងម៉ោងទាប។

    ការត្រួតពិនិត្យប្រព័ន្ធសោសុវត្ថិភាព

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យប្រតិបត្តិការរបស់ប្រព័ន្ធសោសុវត្ថិភាព។
  • គោលបំណងនៃប្រព័ន្ធសោសុវត្ថិភាព គឺដើម្បីការពារម៉ាស៊ីនពីការរវៃ ឬបញ្ឆេះម៉ាស៊ីន ដោយអ្នកមិនបានជាន់ឈ្នាន់អំប្រាយ៉ា។

    ការប្រុងប្រយ័ត្ន

    ប្រសិនបើកុងតាក់សោសុវត្ថិភាពត្រូវបានផ្តាច់ ឬខូច គ្រឿងចក្រអាចប្រតិបត្តិការដោយមិនបានរំពឹងទុក បណ្ដាលឱ្យមានរបួសរាងកាយ។‬‬‬‬‬

    • ហាមគាស់កុងតាក់សោសុវត្ថិភាព។

    • ត្រួតពិនិត្យប្រតិបត្តិការកុងតាក់សោសុវត្ថិភាពជាប្រចាំ ហើយប្តូរកុងតាក់ខូចចេញមុនពេលគ្រឿងចក្រធ្វើប្រតិបត្តិការ។

    Note: សូមអាន សៀវភៅណែនាំប្រតិបត្តិករ សម្រាប់​ទម្រង់ការត្រួតពិនិត្យទៅលើប្រព័ន្ធសោ។

    ការផ្ទៀងផ្ទាត់កុងតាក់សោអាំប្រាយ៉ា

    1. អង្គុយលើកន្លែងអង្គុយរបស់ប្រតិបត្តិករ និងដាក់ហ្វ្រាំងដៃ។

    2. រុញលេខទៅទីតាំង NEUTRAL (ដាច់លេខ) ។

      Note: ម៉ាស៊ីនមិនឆេះទេ ប្រសិនបើដងលើកអ៊ីដ្រូលិកត្រូវបាន​ចាក់សោនៅក្នុងទីតាំងទៅមុខ។

    3. ដោយ​មិន​ជាន់ឈ្នាន់​អាំប្រាយ៉ា ចូរ​កាច់កុងតាក់សោ​បញ្ច្រាស​ទិសទ្រនិចនាឡិកាទៅទីតាំង START (បញ្ឆេះ) ។

      Note: ប្រសិនបើម៉ាស៊ីនរវៃ ឬបញ្ឆេះ មានន័យថា មុខងារនៅក្នុងប្រព័ន្ធសោដែលអ្នកត្រូវតែជួសជុលសិន មុននឹងដំណើរការគ្រឿងចក្រ។

    ការផ្ទៀងផ្ទាត់កុងតាក់សោសុវត្ថិភាពដងលើកអ៊ីដ្រូលិក

    1. អង្គុយលើកន្លែងអង្គុយរបស់ប្រតិបត្តិករ និងដាក់ហ្វ្រាំងដៃ។

    2. រុញដងចង្កឹះលេខទៅទីតាំង NEUTRAL (ដាច់លេខ) ហើយ​ប្រាកដថា ដងលើកអ៊ីដ្រូលិក គឺនៅទីតាំងចំកណ្ដាល។

    3. ជាន់ឈ្នាន់អំប្រាយ៉ា។

    4. រុញដងលើកអ៊ីដ្រូលិកទៅខាងមុខ ហើយកាច់កុងតាក់សោទៅទីតាំង START (បញ្ឆេះ) ។

      Note: ប្រសិនបើម៉ាស៊ីនរវៃ ឬបញ្ឆេះ មានន័យថា មុខងារនៅក្នុងប្រព័ន្ធសោរដែលអ្នកត្រូវតែជួសជុលសិន មុននឹងដំណើរការគ្រឿងចក្រ។

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពក្នុងពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • ម្ចាស់​ឬ​ប្រតិបត្តិករ​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

    • អ្នក​អម​ដំណើរ​គួរ​អង្គុយ​នៅ​កន្លែង​ដែលបាន​កំណត់ទុក​សម្រាប់​អង្គុយ​តែប៉ុណ្ណោះ។ ហាម​ដឹក​អ្នក​អម​ដំណើរ​ដោយ​ឲ្យ​ជឹះ​នៅ​ក្នុង​ឃ្លុប​ដាក់អីវ៉ាន់។ ឲ្យ​អ្នក​នៅក្បែរ និងកុមារ​នៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។

    • ស្លៀកពាក់​សម្លៀក​បំពាក់​សមរម្យ​ រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • ប្រតិបត្តិការ​គ្រឿងចក្រ​នៅខាងក្រៅ​អគារ ឬ​នៅ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​ល្អ​តែប៉ុណ្ណោះ។

    • ហាម​ដឹកលើស​ទម្ងន់ផ្ទុក​សរុប​អតិបរិមា ​(GVW) របស់​យានយន្ត។

    • បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ជាន់ហ្វ្រាំង ឬ​បត់​គ្រឿងចក្រ​ក្នុងពេល​ដឹកធ្ងន់​នៅ​ឃ្លុបដាក់​អីវ៉ាន់។

    • ការផ្ទុកទម្ងន់លើស​នៅ​ឃ្លុបដាក់​អីវ៉ាន់​កាត់បន្ថយ​ស្ថិរភាព​របស់​គ្រឿង​ចក្រ។ ហាមផ្ទុក​លើស​សមត្ថភាព​ដឹក​របស់​ឃ្លុប។

    • ការ​ដឹក​សម្ភារ​ដែល​មិន​ចងភ្ជាប់​ទៅនឹង​គ្រឿង​ចក្រ​មាន​ឥទ្ធិពល​អាក្រក់​ទៅលើ​ចង្កូត ហ្វ្រាំង និង​ស្ថិរភាព​របស់​គ្រឿង​ចក្រ។ នៅពេលដឹកសម្ភារ​ដែល​មិនអាច​ចងភ្ជាប់​ទៅនឹង​គ្រឿង​ចក្របាន ត្រូវ​ប្រើការប្រុងប្រយ័ត្ន​នៅពេល​កាច់​ចង្កូត ឬ​ជាន់ហ្វ្រាំង។

    • ដឹកទម្ងន់ស្រាល ឬ​កាត់​បន្ថយ​ល្បឿន​លើដី​របស់​គ្រឿង​ចក្រ​នៅពេល​ប្រតិបត្តិការ​នៅលើ​ផ្ទៃ​រលាក់ មិន​រាបស្មើ និង​នៅជិត​ចិញ្ចើម គ្រលុក និង​កន្លែង​ដែលផ្លាស់ប្ដូរ​ស្ថានភាព​រហ័ស​ផ្សេង​ទៀត។ ទម្ងន់​អាច​នឹង​ប្រែប្រួល​ដែល​បង្ក​ឲ្យ​គ្រឿងចក្រ​បាត់បង់​ស្ថិរភាព។

    • មុនពេល​អ្នក​ចាប់ផ្ដើម​គ្រឿង​ចក្រ ត្រូវ​ប្រាកដថា ប្រអប់លេខ​ត្រូវ​បានផ្ដាច់ ហ្វ្រាំង​ត្រូវ​បាន​ដាក់ ហើយ​អ្នក​កំពុង​ស្ថិតនៅក្នុង​ទីតាំង​ប្រតិបត្តិការ។

    • អ្នក និង​អ្នកអមដំណើរ​ត្រូវ​នៅ​ក្នុង​កន្លែង​អង្គុយ​រាល់ពេល​ដែល​គ្រឿង​ចក្រ​កំពុង​ផ្លាស់ទី។ រក្សា​ការ​កាន់​ដៃចង្កូត​ជាប់​ជានិច្ច។ អ្នក​អម​ដំណើរ​របស់​អ្នក​គួរ​ប្រើប្រាស់​បង្កាន់ដៃ​​ដែលមាន​ផ្ដល់ជូន។ រក្សា​ដៃ និងជើង​ឲ្យ​នៅផ្នែក​ខាងក្នុង​គ្រឿងចក្រ​គ្រប់ពេល។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ។ ពិនិត្យ​ក្រែងមាន​គ្រលុក ចង្អូរ​កង់ ទួល ថ្ម ឬ​វត្ថុ​បាំង​ផ្សេង​ទៀត។ ដីមិនស្មើ​អាច​ធ្វើ​ឲ្យ​ក្រឡាប់​គ្រឿង​ចក្រ។ ស្មៅខ្ពស់ៗ​អាច​បាំង​ឧបសគ្គ។ ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • ហាម​បើកបរ​គ្រឿង​ចក្រ​ទៅជិត​​ចង្អូរ ប្រឡាយ ឬ​ទីជម្រាល។​ គ្រឿង​ចក្រ​អាច​នឹង​ក្រឡាប់​ភ្លាម ប្រសិនបើ​ធ្លាក់​កង់​ម្ខាង​ ឬ​ហើបកង់ម្ខាង​។

    • ប្រុងប្រយ័ត្ន និង​ជៀសវាង​វត្ថុសំយ៉ុងទាប​ដូចជា មែកឈើ ស៊ុមទ្វារ ស្កាក​នៅតាម​ផ្លូវ​ដើរ ។ល។

    • មើលខាងក្រោយ និងខាងក្រោម មុនពេលបើករគ្រឿងចក្រថយក្រោយ ដើម្បីឱ្យប្រាកដថាផ្លូវស្រលះល្អ។

    • នៅពេលប្រើគ្រឿងចក្រនៅលើដងផ្លូវសាធារណៈ ត្រូវអនុវត្តតាមរាល់បទបញ្ញត្តិចរាចរណ៍ និង​ប្រើគ្រឿងបន្ទាប់បន្សុំបន្ថែមផ្សេងទៀតដែលបានតម្រូវដោយច្បាប់ដូចជា ភ្លើងសញ្ញា ភ្លើងស៊ីញ៉ូ ការផ្លាស់ទីយឺត និង​​ការ​តម្រូវ​ផ្សេងៗទៀត។

    • ប្រសិនបើគ្រឿងចក្រញ័រខុសប្រក្រតី ត្រូវបញ្ឈប់និងពន្លត់គ្រឿងចក្រភ្លាម រង់ចាំរហូតចលនាទាំងអស់ឈប់ ហើយពិនិត្យរកមើលការខូចខាត។ ជួសជុលរាល់ការខូចខាតរបស់គ្រឿងចក្រមុនប្រតិបត្តិការឡើងវិញ។

    • ការបញ្ឈប់គ្រឿងចក្រនៅលើផ្ទៃសើមអាចចំណាយពេលយូរជាងនៅលើផ្ទៃស្ងួត។ ដើម្បីសម្ងួតហ្វ្រាំងសើម សូមបើកបរយឺតៗនៅលើផ្ទៃរាបស្មើ និងអបហ្វ្រាំងតិចៗ។

    • ការដំណើរការគ្រឿងចក្រនៅក្នុងល្បឿនលឿន ហើយ​បញ្ឈប់ភ្លាមៗអាចបណ្ដាលឱ្យកង់ខាងក្រោយគាំង ដែល​ធ្វើឱ្យចុះខ្សោយការគ្រប់គ្រងលើគ្រឿងចក្ររបស់អ្នក។

    • ហាមប៉ះម៉ាស៊ីន ប្រអប់លេខ បំពង់ស៊ីម៉ាំង ឬសំបុក​បំពង់ស៊ីម៉ាំងនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬទើបពន្លត់ ដោយសារតែកន្លែង​ទាំងនេះអាច​នឹងក្ដៅរហូតធ្វើឱ្យអ្នករលាក។

    • ហាមទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។

    • មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

      • ដាក់ហ្វ្រាំងដៃ។

      • ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

      • ពន្លត់ម៉ាស៊ីន និងដកសោចេញ។

      • រង់ចាំរហូតលែងមានចលនាទាំងអស់.

    • ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    • ប្រើគ្រឿងបន្ទាប់បន្សំ និងគ្រឿងភ្ជាប់ដែលបានអនុម័តដោយក្រុមហ៊ុន Toro® តែប៉ុណ្ណោះ។

    សុវត្ថិភាពនៃប្រព័ន្ធការពារការក្រឡាប់ (ROPS)

    • ROPS គឺជាឧបករណ៍សុវត្ថិភាពដ៏សំខាន់មួយ។

    • ហាម ដក ROPS ចេញពីគ្រឿងចក្រ។

    • ត្រូវពាក់ខ្សែក្រវាត់កៅអីជានិច្ច ដើម្បីធានាថាវាត្រូវបានភ្ជាប់ ហើយថា អ្នកអាចបន្ធូរវាបាននៅពេលមានអាសន្ន។

    • ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយហាមប៉ះពាល់ពួកវា។

    • រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាព​ដំណើរការ​ប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបាន​ហ្មត់ចត់ជា​ប្រចាំក្រែងមានការខូច និងចាប់ខ្ចៅ​ប៊ូឡុងឲ្យតឹង។

    • ផ្លាស់ប្ដូរសមាសធាតុ ROPS ដែលខូច។ ហាមជួសជុល ឬកែគ្រឿងទាំងនោះ។

    សុវត្ថិភាពនៅទីជម្រាល

    ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។

    • ស្ទង់មើលទីតាំងដើម្បីកំណត់ថាតើ ទីជម្រាលណាមួយ​មានសុវត្ថិភាពសម្រាប់ការដំណើរការគ្រឿងចក្រ និងបង្កើតទម្រង់ការនិងវិធានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការដំណើរការនៅលើទីជម្រាលទាំងនោះ។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • បើអ្នកមានអារម្មណ៍មិនស្រួលក្នុងការបញ្ជាគ្រឿងចក្រនៅលើទីជម្រាល សូមកុំធ្វើវា។

    • ផ្លាស់ទីនៅទីលើជម្រាលយឺតៗ និងសន្សឹមៗ។ ហាមផ្លាស់ប្តូរល្បឿន ឬទិសដៅរបស់គ្រឿងចក្រភ្លាមៗ។

    • ជៀសវាងការបញ្ជាគ្រឿងចក្រនៅលើដីសើម។ សំបកកង់អាចនឹងបាត់បង់ការកកិត។ ការក្រឡាប់អាចកើតឡើងមុនពេលកង់បាត់បង់ការកកិត។

    • ធ្វើដំណើរត្រង់ពេលឡើង និងចុះជម្រាល។

    • ប្រសិនបើអ្នកចាប់ផ្តើមបាត់បង់កម្លាំងឡើងទួលខណៈពេលកំពុងឡើងទីជម្រាល សូមអបហ្វ្រាំងតិចៗ និងបើកគ្រឿងចក្រថយក្រោយយឺតៗចុះជម្រាល។

    • ការបត់ខណៈពេលឡើង ឬចុះទីជម្រាលអាចមានគ្រោះថ្នាក់។ បើអ្នកត្រូវតែបត់នៅលើទីជម្រាល សូមបត់ដោយយឺតៗ និងដោយប្រុងប្រយ័ត្ន។

    • ការដឹកធ្ងន់អាចប៉ះពាល់ដល់ស្ថិរភាពនៅលើទីជម្រាល។ ដឹកស្រាល និងបើកបរយឺតៗនៅពេលប្រតិបត្តិការនៅលើដីជម្រាល ឬប្រសិនបើការផ្ទុកទម្ងន់មានទំនាញផែនដីខ្លាំង។ ចងសម្ភារឲ្យជាប់នឹងឃ្លុបអីវ៉ាន់របស់គ្រឿងចក្រដើម្បីបង្ការការរអិលអីវ៉ាន់។ យកចិត្តទុកដាក់បន្ថែមនៅពេលដឹកជញ្ជូនសម្ភារដែលងាយរំអិល (ឧទាហរណ៍ សារធាតុរាវ គ្រួស ខ្សាច់។ល។

    • ជៀសវាងការចាប់ផ្ដើម ការបញ្ឈប់ ឬការបត់គ្រឿងចក្រនៅលើទីជម្រាល ជាពិសេសនៅពេលដឹក។ ការបញ្ឈប់នៅពេលចុះទីជម្រាល ត្រូវចំណាយពេលយូរជាងការបញ្ឈប់នៅលើដីរាបស្មើ។ ប្រសិនបើអ្នកត្រូវតែបញ្ឈប់គ្រឿងចក្រ សូមជៀសវាងការបន្ថយល្បឿនភ្លាមៗ ដែលអាចបណ្តាលឱ្យគ្រឿងចក្រផ្អៀង ឬក្រឡាប់។ ហាមចាប់ហ្វ្រាំងភ្លាមៗនៅពេលរអិលថយក្រោយ ព្រោះការចាប់ហ្វ្រាំងដូច្នេះអាចបណ្តាលឱ្យគ្រឿងចក្រក្រឡាប់បាន។

    សុវត្ថិភាពនៃការលើក និងការដាក់

    • ហាមផ្ទុកលើសទម្ងន់យានយន្តសរុប (GVW) របស់គ្រឿងចក្រនៅពេលដំណើរការគ្រឿងចក្រដែលមានដឹកសម្ភារនៅក្នុងឃ្លុប និង/ឬការសណ្ដោង។ សូមអាន ។

    • ដាក់ពង្រាយសម្ភារដឹកនៅក្នុងឃ្លុបឱ្យស្មើ ដើម្បីកែលម្អស្ថិរភាព និងការគ្រប់គ្រងគ្រឿងចក្រ។

    • មុនពេលដាក់សម្ភារចុះ ត្រូវធានាថាមិនមាននរណា​ម្នាក់នៅខាងក្រោយគ្រឿងចក្រ។

    • ហាមបែនសម្ភារចុះខណៈពេលដែលគ្រឿងចក្រចតនៅទីជម្រាល។ ការផ្លាស់ប្តូររបាយទម្ងន់អាចបណ្តាលឱ្យគ្រឿងចក្រក្រឡាប់។

    ការបញ្ជាឃ្លុបដាក់អីវ៉ាន់

    ការលើ​​ឃ្លុបដាក់​អីវ៉ាន់

    ការព្រមាន

    ឃ្លុបដាក់អីវ៉ាន់ដែលបានលើកឡើង អាចធ្លាក់ចុះមកវិញ និងធ្វើឱ្យរបួសដល់មនុស្សដែលកំពុងធ្វើការនៅខាងក្រោម។

    • ត្រូវប្រើចន្ទល់ដើម្បីទប់ទ្រឃ្លុប មុនពេលធ្វើការនៅខាងក្រោមឃ្លុប។

    • ដកសម្ភារផ្ទុកចេញពីឃ្លុបមុនពេលលើកវាឡើង។

    ការព្រមាន

    ការបើកបរគ្រឿងចក្រពេលលើកឃ្លុប អាចបណ្តាលឱ្យគ្រឿងចក្រងាយឃ្លោង ឬក្រឡាប់។ អ្នកអាចធ្វើឱ្យខូចរចនាសម្ព័ន្ធរបស់ឃ្លុប ប្រសិនបើអ្នកដំណើរការគ្រឿងចក្រនៅពេលលើកឃ្លុបឡើង។

    • ដំណើរការគ្រឿងចក្រនៅពេលដាក់ឃ្លុបចុះ។

    • ក្រោយពីបែនសម្ភារចេញពីឃ្លុបហើយ ត្រូវដាក់ឃ្លុបចុះ។

    ការប្រុងប្រយ័ត្ន

    ប្រសិនបើទម្ងន់ប្រមូលផ្តុំធ្ងន់នៅផ្នែកខាងក្រោយនៃឃ្លុប នៅពេលអ្នកដោះគន្លឹះ ឃ្លុបអាចនឹងរបើក ហើយធ្វើឱ្យរងរបួសដល់អ្នក ឬអ្នកនៅក្បែរ។

    • រក្សាទម្ងន់ឲ្យនៅកណ្ដាលឃ្លុប ប្រសិនបើអាចធ្វើបាន។

    • សង្កត់ឃ្លុបចុះក្រោម ហើយធានាថា មិនមាននរណាកំពុងផ្អែក ឬកំពុងឈរនៅពីក្រោយឃ្លុបនៅពេលដោះគន្លឹះ។

    • យកឥវ៉ាន់ចេញពីឃ្លុបឲ្យអស់ មុនពេលលើកឃ្លុប ដើម្បីជួសជុលថែទាំគ្រឿងចក្រ។

    ទាញដងថយក្រោយ ដើម្បីលើកឃ្លុបដាក់អីវ៉ាន់ (រូបភាព )។

    artpending

    ការបន្ទាប​ឃ្លុបដាក់អីវ៉ាន់

    ការព្រមាន

    ទម្ងន់របស់ឃ្លុបអាចនឹងធ្ងន់។ ដៃ ឬផ្នែកផ្សេងទៀតនៃរាងកាយអាចត្រូវបានកៀប។

    រក្សាដៃ និងផ្នែកផ្សេងទៀត​នៃរាងកាយរបស់អ្នកឱ្យនៅឆ្ងាយ នៅពេលបន្ទាបឃ្លុប។

    រុញដងទៅមុខ ដើម្បីបន្ទាប​ឃ្លុបដាក់អីវ៉ាន់ (រូបភាព )។

    ការបើកទ្វារឃ្លុប

    1. ត្រូវធានាថាឃ្លុបត្រូវបានដាក់ចុះ និងជាប់គន្លឹះ។

    2. បើកគន្លឹះនៅផ្នែកខាងឆ្វេង និងស្ដាំនៃឃ្លុបដាក់អីវ៉ាន់ ហើយបន្ទាបទ្វារក្រោយ (រូបភាព )។

      artpending

    ការបញ្ឆេះម៉ាស៊ីន

    1. អង្គុយលើកន្លែងអង្គុយរបស់ប្រតិបត្តិករ និងដាក់ហ្វ្រាំងដៃ។

    2. ផ្ដាច់ PTO និងអ៊ីដ្រូលិកលំហូរខ្ពស់ (ប្រសិនបើមាន) ហើយរុញដងបញ្ជាទៅទីតាំង OFF (បិទ) (ប្រសិនបើមាន)។

    3. រុញចង្កឹះលេខទៅទីតាំង NEUTRAL (ដាច់លេខ) ហើយជាន់​អាំប្រាយ៉ា។

    4. ត្រូវធានាថាដងលើកអ៊ីដ្រូលិក​ស្ថិតនៅក្នុងទីតាំង​កណ្ដាល។

    5. ហាមជាន់ឈ្នាន់ហ្គែរ។

    6. កាច់​កុងតាក់​សោទៅទីតាំង ON (បើក) ។

      Note: នៅពេលភ្លើងរបស់អេក្រង់ឌុយភ្លើងភ្លឺឡើង គ្រឿងចក្រត្រៀមខ្លួនរួចក្នុងការបញ្ឆេះ។

    7. កាច់​កុងតាក់​សោទៅទីតាំង START (បញ្ឆេះ) ។

      Note: បន្ធូរកូនសោភ្លាម នៅពេលដែលម៉ាស៊ីនឆេះ និងអនុញ្ញាតឱ្យវាត្រឡប់ទៅទីតាំង RUN (ដំណើរការ) វិញ។

    Note: អំពូលកុងតាក់បំភ្លឺ នឹងភ្លឺឡើងរយៈពេល 15 វិនាទីបន្ថែមទៀត ក្រោយពីកុងតាក់ត្រឡប់ទៅទីតាំង RUN (ដំណើរការ) វិញ។

    Note: ហាមកាច់សោដេរបញ្ឆេះលើសពី 10 វិនាទីក្នុងមួយលើក បើពុំនោះទេ បញ្ហាដុំដេរនឹងឆាប់កើតមាន។ ប្រសិនបើម៉ាស៊ីនមិនឆេះក្រោយពេល 10 វិនាទី សូមកាច់កូនសោទៅទីតាំង OFF (បិទ) ។ ពិនិត្យមើលទម្រង់ការនៃការគ្រប់គ្រង និងការបញ្ឆេះ រង់ចាំ 10 វិនាទីសិន ហើយបញ្ឆេះឡើងវិញ។

    ការបើកបរដោយកង់ទាំង 4

    ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ

    ដើម្បីអនុញ្ញាតការបើកបរដោយប្រើកង់ទាំង 4 ដោយស្វ័យប្រវត្តិ សូមចុចផ្នែកខាងលើបំផុត​នៃកុងតាក់រ៉ុកគើទៅទីតាំង 4X4 AUTO (4X4 ស្វ័យប្រវត្តិ) (រូបភាព )។

    artpending

    នៅពេលកុងតាក់ 4WD ត្រូវ​បាន​បើក នោះម៉ាស៊ីន​នឹងប្រើការបើកបរកង់ទាំង 4 ដោយស្វ័យប្រវត្តិ ប្រសិនបើសិនស័រចាប់សញ្ញាកង់ខាងក្រោយវិលដោយសេរី។ នៅពេលដែលការបើកបរកង់ទាំង 4 ត្រូវបានប្រើ នោះអំពូលកុងតាក់ 4WD បើក។

    Important: នៅពេលបើកថយក្រោយ គ្រឿងចក្រមិនប្រើការ​បើកបរដោយកង់ទាំង 4 ដោយស្វ័យប្រវត្តិទេ។ ពេលបើកបរថយក្រោយ អ្នកត្រូវតែដាក់លេខ​បើកបរដោយកង់ទាំង 4 ដោយដៃតាម​រយៈការចុចប៊ូតុង 4WD ។

    ដើម្បីប្រើកង់ទាំង 4 សូមចុចប៊ូតុង 4WD ឱ្យជាប់ នៅលើប្រអប់កណ្ដាល ក្នុងពេលដែលយានយន្ត​កំពុងផ្លាស់ទី ហើយកង់ទាំង 4 នឹងមានដំណើរការ។

    Note: ការបើកបរដោយប្រើកង់ទាំង 4 នៅតែបន្តរហូត ប្រសិនបើវានៅជាប់ប៊ូតុង។ កុងតាក់ 4WD មិនចាំបាច់ត្រូវតែស្ថិតនៅក្នុងទីតាំង AUTO (ស្វ័យប្រវត្តិ) ទេ ប្រសិនបើចង់ប្រើការ​បើកបរ​ដោយ​ប្រើកង់ទាំង 4។

    ការបើកបរគ្រឿងចក្រ

    1. ដោះហ្វ្រាំងដៃ។

    2. ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់។

    3. រុញចង្កឹះលេខចូលទៅលេខមួយ។

    4. បន្ធូរឈ្នាន់អំប្រាយ៉ាយឺតៗ ខណៈពេលជាន់ហ្គែរ។

    5. នៅពេលគ្រឿងចក្រមានល្បឿនគ្រប់គ្រាន់ហើយ ដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ ជាន់ឈ្នាន់អំប្រាយ៉ា​ឲ្យកប់ រុញចង្កឹះលេខទៅលេខបន្ទាប់ ហើយបន្ធូរឈ្នាន់​អាំប្រាយ៉ា ខណៈពេលជាន់ឈ្នាន់ហ្គែរ។

    6. អនុវត្តទម្រង់ការដដែលឡើងវិញ រហូតទទួល​បាន​ល្បឿន​ដែលចង់បាន។

      Important: ត្រូវបញ្ឈប់គ្រឿងចក្រមុនពេលប្តូរលេខទៅជាការបើកថយក្រោយពីលេខបើកបរទៅមុខ ឬពីលេខទៅមុខចេញពីលេខថយក្រោយ។

      Note: ជៀសវាងការការ៉ង់ទីចោលរយៈពេលយូរ។

      ប្រើតារាងខាងក្រោម ដើម្បីកំណត់ពីល្បឿនលើដីរបស់គ្រឿងចក្រ ក្នុងល្បឿន 3,600 rpm ។

      ហ្គែរចន្លោះសមាមាត្រល្បឿន (kmh)ល្បឿន (mph)
      1L82.83 : 14.72.9
      2L54.52 : 17.24.5
      3L31.56 : 112.57.7
      1H32.31 : 112.27.6
      2H21.27 : 118.511.5
      3H12.31 : 131.919.8
      RL86.94 : 14.52.8
      RH33.91 : 111.67.1

      Important: ហាមរុញ ឬសណ្ដោងគ្រឿងចក្រដើម្បីបញ្ឆេះ។ វាអាចបណ្ដាលឱ្យមានការខូចខាតដល់ខ្សែរុញបញ្ជូន។

    ការបញ្ឈប់គ្រឿងចក្រ

    ដើម្បីបញ្ឈប់គ្រឿងចក្រ សូមដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ បន្ទាប់មកសង្កត់ឈ្នាន់ហ្វ្រាំង។

    ការពន្លត់ម៉ាស៊ីន

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. កាច់កុងតាក់សោទៅទីតាំង OFF (បិទ) និងដកកូនសោ។

    ការប្រើប្រាស់សោឌីហ្វ្រង់ស្យែល

    ការព្រមាន

    ការក្រឡាប់ ឬការរមៀលគ្រឿងចក្រ​នៅលើទួលនឹងបណ្ដាលឱ្យមានការរងរបួសធ្ងន់ធ្ងរ។

    • ការកកិតបន្ថែមដោយសារសោឌីហ្វេរ៉ង់ស្យែល អាចគ្រប់គ្រាន់ក្នុងការធ្វើឱ្យអ្នកស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បានដូចជា ការឡើងចំណោតដែលចោតខ្លាំងពេករហូតមិនអាចបត់បាន។ ត្រូវប្រុងប្រយ័ត្ននៅពេលប្រតិបត្តិការដោយប្រើសោឌីហ្វេរ៉ង់ស្យែល ជាពិសេសនៅលើទី​ជម្រាលដែលចោតខ្លាំង។

    • ប្រសិនបើសោឌីហ្វ្រង់ស្យែលបើកនៅពេលកាច់ចង្កូតខ្លាំងនៅក្នុងល្បឿនលឿន ហើយកង់ផ្នែកខាងក្រោយហើបផុតពីដី នោះវាអាចនឹងបាត់បង់ការគ្រប់គ្រងដែលអាចបណ្ដាលឱ្យគ្រឿងចក្ររអិលបាន។ ប្រើសោឌីហ្វ្រង់ស្យែលតែពេលក្នុងល្បឿនយឺតប៉ុណ្ណោះ។

    ការប្រុងប្រយ័ត្ន

    ការកាច់ចង្កូតពេលកំពុងជាប់សោឌីហ្វ្រង់ស្យែលអាចបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងលើគ្រឿងចក្រ។ ហាមបញ្ជាគ្រឿងចក្រពេលជាប់សោឌីហ្វ្រង់ស្យែល នៅពេលកាច់ចង្កូតខ្លាំង ឬក្នុងល្បឿនលឿន។

    សោឌីហ្វ្រង់ស្យែលបង្កើនការកកិតរបស់គ្រឿងចក្រដោយការចាក់សោកង់ក្រោយ ដើម្បីកុំឱ្យកង់វិលខ្លាំងពេក។ ការធ្វើបែបនេះអាចជួយបាននៅពេលអ្នកមានបន្ទុកធ្ងន់ដើម្បីដឹកនៅលើតំបន់ដែលមានស្មៅសើម ឬ រអិល ការឡើងទីទួល ឬនៅលើផ្ទៃដែលមានដីខ្សាច់។ ទោះបីជាយ៉ាងណាក៏ដោយ វាមានសារសំខាន់ក្នុងការចងចាំថា ការកកិតបន្ថែមនេះគឺសម្រាប់តែការប្រើប្រាស់ដែលមានកំណត់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ការប្រើប្រាស់របស់វាមិនជំនួសឱ្យប្រតិបត្តិការមានសុវត្ថិភាពទេ។

    សោឌីហ្វ្រង់ស្យែលបណ្ដាលឱ្យកង់ខាងក្រោយវិលនៅក្នុងល្បឿនដូចគ្នា។ នៅពេលប្រើសោឌីហ្វ្រង់ស្យែល សមត្ថភាពក្នុងការកាច់​ចង្កូតខ្លាំងរបស់អ្នកត្រូវបានកាត់បន្ថយ ហើយអាចនឹងធ្វើឱ្យមានស្នាមអូសកង់។ ប្រើសោឌីហ្វ្រង់ស្យែលតែនៅពេលដែលចាំបាច់ នៅក្នុងល្បឿនយឺត និងនៅពេលលេខទីមួយ ឬទីពីរតែប៉ុណ្ណោះ។

    ការប្រើប្រាស់ឧបករណ៍បញ្ជាអ៊ីដ្រូលិក

    ឧបករណ៍បញ្ជាអ៊ីដ្រូលិកផ្គង់ផ្គង់ថាមពលអ៊ីដ្រូលិកចេញពីបូមម៉ាស៊ីនរបស់គ្រឿងចក្រនៅពេលណាដែលម៉ាស៊ីនដំណើរការ។ អ្នកអាចប្រើថាមពលតាមរយៈតំណផ្គួបរហ័សនៅផ្នែកខាងក្រោយនៃគ្រឿងចក្របាន។

    ការព្រមាន

    ប្រេងអ៊ីដ្រូលិកដែលធ្លាយចេញនៅក្រោមសម្ពាធអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការជ្រៀតចូលស្បែក ហើយអាចបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរបាន។

    យកចិត្តទុកដាក់នៅពេលភ្ជាប់ ឬផ្ដាច់តំណផ្គួបរហ័សអ៊ីដ្រូលិក។ ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ បន្ទាបគ្រឿងភ្ជាប់ ហើយដាក់វ៉ាល់អ៊ីដ្រូលិកពីចម្ងាយនៅក្នុងទីតាំងទំពក់អណ្ដែតដើម្បីបន្ធូរសម្ពាធអ៊ីដ្រូលិក មុនពេលភ្ជាប់ ឬផ្ដាច់តំណផ្គួបរហ័ស។

    Important: ប្រសិនបើគ្រឿងចក្រច្រើនប្រើគ្រឿងភ្ជាប់តែមួយ នោះការចម្លងភាពកខ្វក់ពីមួយទៅមួយរបស់ប្រេងប្រអប់លេខអាចនឹងកើតមានឡើង។ ប្ដូរប្រេងប្រអប់លេខឱ្យបានកាន់តែញឹកញាប់។

    ការប្រើដងលើកឃ្លប់អ៊ីដ្រូលិក ដើម្បីគ្រប់គ្រងគ្រឿងភ្ជាប់អ៊ីដ្រូលិក

    • ទីតាំង Off (បិទ)

      នេះគឺជាទីតាំងធម្មតាសម្រាប់វ៉ាល់ត្រួតពិនិត្យនៅពេលដែលវាមិនស្ថិតក្នុងការប្រើប្រាស់។ នៅក្នុងទីតាំងនេះ រន្ធដំណើរការរបស់វ៉ាល់ត្រួតពិនិត្យត្រូវបានរារាំង ហើយទម្ងន់ណាមួយត្រូវបានរក្សាទុកដោយវ៉ាល់ត្រួតពិនិត្យនៅក្នុងទិសដៅទាំងពីរ។

    • ទីតាំង RAISE [លើក] (តំណផ្គួបរហ័ស A)

      ទីតាំងនេះលើកឃ្លប់ និងគ្រឿងភ្ជាប់ផ្នែកខាងក្រោយ ឬដាក់សម្ពាធទៅតំណផ្គួបរហ័ស A ។ ទីតាំងនេះក៏អនុញ្ញាតឱ្យប្រេងអ៊ីដ្រូលិកត្រឡប់ពីតំណផ្គួបរហ័ស B ហូរត្រឡប់ចូលទៅក្នុងវ៉ាល់វិញ ហើយបន្ទាប់មកចេញទៅកំប៉ុងផ្ទុកសារធាតុរាវ។ នេះជាទីតាំងរយៈពេលខ្លី ហើយនៅពេលដែលអ្នកបន្ធូរដង វានឹងត្រឡប់រឺស្ស័រទៅចំណុចកណ្ដាល ទីតាំង OFF (បិទ) ។

      artpending
    • ទីតាំង LOWER (បន្ទាប) (តំណផ្គួបរហ័ស B)

      ទីតាំងនេះដាក់ចុះ​ឃ្លប់ និងគ្រឿងភ្ជាប់ផ្នែកខាងក្រោយ ឬដាក់សម្ពាធទៅតំណផ្គួបរហ័ស B ។ នេះក៏អនុញ្ញាតឱ្យប្រេងអ៊ីដ្រូលិកត្រឡប់ពីតំណផ្គួបរហ័ស B ហូរត្រឡប់ចូលទៅក្នុងវ៉ាល់វិញ ហើយបន្ទាប់មកចេញទៅកំប៉ុងផ្ទុកសារធាតុរាវ។ នេះជាទីតាំងរយៈពេលខ្លី ហើយនៅពេលដែលអ្នកបន្ធូរដង វានឹងត្រឡប់រឺស្ស័រទៅចំណុចកណ្ដាល ទីតាំង OFF (បិទ) ។ ការទប់មួយភ្លែត និងបន្ទាប់មក ព្រលែងដៃបញ្ជានៅក្នុងទីតាំងនេះ ផ្ដល់ឱ្យប្រេងអ៊ីដ្រូលិកហូរទៅតំណផ្គួបរហ័ស B ដែលផ្ដល់ថាមពលទម្លាក់ចុះនៅលើគ្រឿងភ្ជាប់ផ្នែកខាងក្រោយ។ នៅពេលអ្នកព្រលែងវា វាទប់សម្ពាធធ្លាក់ចុះនៅលើគ្រឿងភ្ជាប់។

      Important: ប្រសិនបើអ្នកប្រើវាជាមួយស៊ីឡាំងអ៊ីដ្រូលិក ការកាន់ដៃបញ្ជានៅក្នុងទីតាំងទាបអាចបណ្ដាលឱ្យប្រេងអ៊ីដ្រូលិកហូរទៅវ៉ាល់បន្ធូរ ដែលអាចធ្វើឱ្យខូចប្រព័ន្ធអ៊ីដ្រូលិកបាន។

    • ទីតាំង On (បើក)

      ទីតាំងនេះស្រដៀងគ្នាទៅនឹង LOWER (ទីតាំងតំណផ្គួបរហ័ស B)។ វាក៏ដឹកនាំប្រេងអ៊ីដ្រូលិកទៅតំណផ្គួបរហ័ស B ផងដែរ លើកលែងតែថាដងត្រូវបានទប់នៅក្នុងទីតាំងនេះដោយដងថ្ពក់នៅក្នុងផ្ទាំងបញ្ជា។ នេះអនុញ្ញាតឱ្យប្រេងអ៊ីដ្រូលិកហូរជាបន្តបន្ទាប់ទៅឧបករណ៍ដែលប្រើម៉ូទ័រអ៊ីដ្រូលិក។

      ប្រើទីតាំងនេះតែនៅលើគ្រឿងភ្ជាប់ដែលមានភ្ជាប់ម៉ូទ័រអ៊ីដ្រូលិកតែប៉ុណ្ណោះ។

      Important: ប្រសិនបើអ្នកប្រើវាជាមួយស៊ីឡាំងអ៊ីដ្រូលិក ឬ​មិន​មាន​ឧបករណ៍​ភ្ជាប់ មុខងារ ON (បើក) អាចបណ្ដាលឱ្យប្រេងអ៊ីដ្រូលិកហូរទៅវ៉ាល់បន្ធូរ ដែលអាចធ្វើឱ្យខូចប្រព័ន្ធអ៊ីដ្រូលិកបាន។ ប្រើទីតាំងនេះតែមួយ​រយៈ​ខ្លី ឬមានភ្ជាប់ម៉ូទ័រអ៊ីដ្រូលិកតែប៉ុណ្ណោះ។

      Important: ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក ក្រោយពីការដំឡើងគ្រឿងភ្ជាប់។ ពិនិត្យមើលប្រតិបត្តិការរបស់គ្រឿងភ្ជាប់ដោយការបង្វិលចុះឡើងគ្រឿងភ្ជាប់ជាច្រើនដង ដើម្បីបន្សុទ្ធខ្យល់ចេញពីប្រព័ន្ធ បន្ទាប់មកពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិកម្ដងទៀត។ ស៊ីឡាំងគ្រឿងភ្ជាប់មានឥទ្ធិពលតិចតួចទៅលើកម្រិតប្រេងនៅក្នុងប្រអប់លេខ។ ការដំណើរការគ្រឿងចក្រដោយប្រើកម្រិតប្រេងអ៊ីដ្រូលិកទាប អាចធ្វើឱ្យខូចម៉ូទ័រ, វារីពីចម្ងាយ, ចង្កូតប្រើបូម និងប្រអប់លេខគ្រឿងចក្រ។

    ការភ្ជាប់តំណផ្គួបរហ័ស

    Important: សម្អាតធូលីចេញពីតំណផ្គួបរហ័ស មុនពេលភ្ជាប់តំណផ្គួបរហ័សទាំងនេះ។ តំណផ្គួបកខ្វក់ អាចនាំយកភាពកខ្វក់ចូលទៅក្នុងប្រព័ន្ធអ៊ីដ្រូលិកបាន។

    1. ទាញកងចាក់សោនៅលើតំណផ្គួប។

    2. ស៊កក្បាលទុយោទៅក្នុងតំណផ្គួបរហូតទាល់តែវាអឹបទៅក្នុងទីតាំង។

    Note: នៅពេលភ្ជាប់គ្រឿងបរិក្ខាពីចម្ងាយទៅតំណផ្គួបរហ័ស សូមកំណត់ថាផ្នែកណាដែលត្រូវការសម្ពាធ បន្ទាប់មកភ្ជាប់ទុយោនោះទៅតំណផ្គួបរហ័ស B ដែលមានសម្ពាធនៅពេលដែលអ្នករុញដៃបញ្ជាទៅមុខ ឬចាក់សោនៅក្នុងទីតាំង ON (បើក) ។

    ​ការផ្ដាច់តំណផ្គួបរហ័ស

    Note: ក្រោយពីបានពន្លត់គ្រឿងចក្រ និងគ្រឿងភ្ជាប់ សូមរំកិលដងលើកទៅវិញទៅមក ដើម្បីដកសម្ពាធរបស់ប្រព័ន្ធ និងជួយសម្រួលដល់ការផ្ដាច់តំណផ្គួបរហ័ស។

    1. ទាញកងចាក់សោនៅលើតំណផ្គួប។

    2. ទាញទុយយោឲ្យខ្លាំងពីតំណផ្គួប។

      Important: សម្អាត និងដំឡើងឆ្នុកធូលី និងគម្របធូលី​ទៅនឹងចុងតំណផ្គួបរហ័សនៅពេលដែលមិនប្រើប្រាស់។

    ការដោះស្រាយ​បញ្ហា​ឧបករណ៍បញ្ជាអ៊ីដ្រូលិក

    • ការលំបាកភ្ជាប់ ឬផ្ដាច់តំណផ្គួបរហ័ស។

      សម្ពាធមិនត្រូវបានបន្ធូរ (តំណផ្គួបរហ័សស្ថិតនៅក្រោមសម្ពាធ)។

    • ចង្កូតបូមបត់ដោយលំបាកយ៉ាងខ្លាំង ឬវាមិនបត់ទាល់តែសោះ។

      • កម្រិតប្រេងអ៊ីដ្រូលិកទាប។

      • សីតុណ្ហភាពរបស់ប្រេងអ៊ីដ្រូលិកក្ដៅពេក។

      • ម៉ូទ័រមិនដំណើរការ។

    • មានការលេចធ្លាយអ៊ីដ្រូលិក។

      • គ្រឿងបង្គុំរលុង។

      • គ្រឿងបង្គុំបាត់បង់ទ្រនាប់រាងមូល។

    • គ្រឿងភ្ជាប់មិនដំណើរការ។

      • តំណផ្គួបរហ័សមិនត្រូវបានដាក់ឱ្យបានពេញលេញ។

      • តំណផ្គួបរហ័សត្រូវបានដាក់បញ្រ្ចាសគ្នា។

    • មានសម្លេងញ៉េកៗ។

      • ដកវ៉ាល់ដែលបានទុកចោលនៅក្នុងការបង្ឃាំងទីតាំង ON (បើក) ដែលបណ្ដាលឱ្យប្រេងអ៊ីដ្រូលិកហូរពីលើវ៉ាល់បន្ធូរ។

      • ខ្សែពានធូរ។

    • ម៉ាស៊ីនមិនឆេះ។

      ដងវារីត្រូវបានចាក់សោនៅក្នុងទីតាំង FORWARD (ទៅមុខ) ។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

    សុវត្ថិភាព​ទូទៅ

    • មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

      • ដាក់ហ្វ្រាំងដៃ។

      • ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

      • ពន្លត់ម៉ាស៊ីន និងដកសោចេញ។

      • រង់ចាំរហូតលែងមានចលនាទាំងអស់

    • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ នៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹតគ្រឿងដែកទាំងអស់។

    • ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។

    • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

    ការអូសទាញគ្រឿងចក្រ

    • ត្រូវប្រុងប្រយ័ត្ននៅពេលលើក ឬ​ដាក់គ្រឿងចក្រជាមួយយានសណ្ដោង ឬរថយន្តដឹកទំនិញ។

    • ប្រើប្រាស់ជម្រាលទំហំធំសម្រាប់លើកគ្រឿងចក្រទៅយានសណ្ដោង ឬរថយន្តដឹកទំនិញ។

    • ចងគ្រឿងចក្រឱ្យជាប់។

    សូមអាន រូបភាព និង រូបភាព សម្រាប់ទីតាំងចងនៅលើគ្រឿងចក្រ។

    Note: ដាក់គ្រឿងចក្រនៅលើរថយន្តសណ្ដោងដោយដាក់ផ្នែកខាងមុខគ្រឿងចក្របែរទៅមុខ។ ប្រសិនបើធ្វើបែបនោះមិនបានទេ ភ្ជាប់ដំបូលគ្រឿងចក្រទៅគ្រោងដោយប្រើខ្សែ ឬដកគម្របចេញហើយដឹកជញ្ជូន និងភ្ជាប់វាដាច់ដោយឡែក បើពុំនោះទេ គម្របអាចនឹងប៉ើងអំឡុងពេលដឹកជញ្ជូន។

    artpending
    artpending

    ការសណ្ដោងគ្រឿងចក្រ

    ក្នុងករណីអាសន្ន អ្នកអាចសណ្ដោងគ្រឿងចក្រនៅចម្ងាយជិត ទោះយ៉ាងណា នេះមិនមែនជាទម្រង់ការប្រតិបត្តិការស្តង់ដារឡើយ។

    ការព្រមាន

    ការសណ្ដោងលើសល្បឿនអាចបណ្ដាលឱ្យបាត់បង់ការបញ្ជាចង្កូត ដែលបណ្ដាលឱ្យរងរបួសផ្ទាល់ខ្លួន។

    ហាមសណ្ដោងគ្រឿងចក្រលើសពីល្បឿន 8 km/h។

    Note: បូមចង្កូតមិនដំណើរការ ធ្វើឱ្យពិបាកកាច់ចង្កូត។

    ការសណ្ដោងគ្រឿងចក្រជាការងារដែលត្រូវការមនុស្ស 2 នាក់។ ប្រសិនបើអ្នកត្រូវផ្លាស់ទីគ្រឿងចក្រចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង។

    1. ភ្ជាប់ខ្សែសណ្ដោងទៅអណ្ដាតនៅខាងមុខតួគ្រឿង​ចក្រ (រូបភាព )។

    2. រុញចង្កឹះលេខទៅទីតាំង NEUTRAL (ដាច់លេខ) ហើយដោះហ្វ្រាំងដៃ។

    ការសណ្ដោងរ៉ឺម៉ក

    គ្រឿងចក្រអាចទាញរ៉ឺម៉ក និងគ្រឿងភ្ជាប់ដែលមានទម្ងន់ធ្ងន់ជាងគ្រឿងចក្រផ្ទាល់បាន។ មានប្រភេទគ្រឿងភ្ជាប់សណ្ដោងជាច្រើនសម្រាប់គ្រឿងចក្រ ដោយផ្អែកលើការប្រើប្រាស់របស់អ្នក។ ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាតសម្រាប់ព័ត៌មាន​លម្អិត។

    នៅពេលមានការបំពាក់ដោយប្រើគ្រឿងភ្ជាប់សណ្ដោងដែលបានរឹតប៊ូឡុងទៅនឹងបំពង់ភ្លៅខាងក្រោយ គ្រឿងចក្ររបស់អ្នកអាចសណ្ដោងរ៉ឺម៉ក ឬគ្រឿងភ្ជាប់ដែលមានទម្ងន់រ៉ឺម៉កសរុបអតិបរមា (GTW) រហូតដល់ 1587 kg។

    ផ្ទុកទម្ងន់លើរ៉ឺម៉កត្រឹមតែ 60% នៃសមត្ថភាពផ្ទុកអីវ៉ាន់ប៉ុណ្ណោះ នៅផ្នែកខាងមុខរ៉ឺម៉ក។ បែបនេះផ្ទុកទម្ងន់ប្រមាណ 10% (272 kg អតិបរិមា) នៃទម្ងន់សរុបរបស់រ៉ឺម៉ក (GTW) នៅលើកន្ទុយសណ្ដោងរបស់គ្រឿងចក្រ។

    នៅពេលអូសទាញទំនិញ ឬសណ្ដោងរ៉ឺម៉ក (ឧបករណ៍​ភ្ជាប់) ហាមផ្ទុកលើសចំណុះនៅលើគ្រឿងចក្រ ឬរ៉ឺម៉ក។ ការផ្ទុកលើសចំណុះ អាចបណ្ដាលឱ្យមាន​ដំណើរការមិនល្អ ឬធ្វើឱ្យខូចហ្វ្រាំង ភ្លៅ ម៉ាស៊ីន ប្រអប់លេខ ចង្កូត បូម តួយានយន្ត ឬកង់។

    Important: ដើម្បីកាត់បន្ថយលទ្ធភាពដែលធ្វើឲ្យខូចដល់កាឡេ ចូរប្រើលេខទាប។

    នៅពេលមានការសណ្ដោងគ្រឿងភ្ជាប់ដែលមានកង់ប្រាំដូចជាឧបករណ៍បញ្ចូលខ្យល់នៅលើដី ត្រូវដំឡើង​របាកង់ (រួមមានឧបករណ៍កង់ដែលមានកង់ប្រាំ) ដើម្បីបង្ការកង់​មុខពីការបះផុតពីដី ប្រសិនបើចលនា​គ្រឿងភ្ជាប់ដែលបានសណ្ដោងត្រូវបានចុះខ្សោយភ្លាមៗ។

    តំហែទាំ

    សុវត្ថិភាពពេលថែទាំ

    • ហាមអនុញ្ញាតឱ្យបុគ្គលិកដែលមិនបានបណ្ដុះបណ្ដាលទៅថែទាំជួសជុលគ្រឿងចក្រ។

    • មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • រុញ​ចង្កឹះលេខ​មក​ទីតាំង ​NEUTRAL (ដាច់លេខ) ។

      • ដាក់ហ្វ្រាំងដៃ។

      • ដាក់​ឃ្លុបដាក់អីវ៉ាន់ចុះ។

      • ពន្លត់ម៉ាស៊ីន និងដកសោចេញ។

      • រង់ចាំរហូតលែងមានចលនាទាំងអស់.

    • ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ‭ទ្រគ្រឿងចក្រដោយប្រើដូយនៅពេលអ្នកធ្វើការក្រោមគ្រឿងចក្រ។

    • ហាមធ្វើការក្រោមឃ្លុបដែលបានលើកឡើងដោយមិនមានទម្រសុវត្ថិភាពត្រឹមត្រូវនៅនឹងកន្លែង។

    • ត្រូវប្រាកដថាឧបករណ៍ភ្ជាប់ខ្សែអ៊ីដ្រូលិកទាំងអស់គឺតឹង ហើយទុយយោនិងខ្សែអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អមុនពេលដាក់សម្ពាធទៅប្រព័ន្ធ។

    • មុនពេលផ្ដាច់ ឬបំពេញការងារណាមួយនៅលើប្រព័ន្ធអ៊ីដ្រូលិក សូមបន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធដោយការបិទម៉ូទ័រ បង្វិលវ៉ាល់បែនពីខ្ពស់ទៅទាប និង/ឬការបន្ទាបឃ្លុប និងគ្រឿងភ្ជាប់។ ដាក់ដងអ៊ីដ្រូលិកពីចម្ងាយនៅក្នុងទីតាំងអណ្តែត។ ប្រសិនបើឃ្លុបត្រូវតែស្ថិតនៅក្នុងទីតាំងដែលបានលើកឡើង សូមរឹតភ្ជាប់វាជាមួយនឹងទម្រសុវត្ថិភាព។

    • បន្ធូរសម្ពាធដោយប្រុងប្រយ័ត្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។

    • ហាមសាកអាគុយនៅពេលកំពុងជួសជុលគ្រឿងចក្រ។

    • ដើម្បីធានាថាគ្រឿងចក្រទាំងមូលស្ថិតក្នុងស្ថានភាពល្អ ត្រូវរឹតគ្រឿងដែកទាំងអស់ឱ្យបានត្រឹមត្រូវ។

    • ដើម្បីកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យដែលអាចមាន មិនត្រូវរក្សានៅក្បែរគ្រឿងចក្រនូវខ្លាញ់ ស្មៅ ស្លឹកឈើ និងគំនរដី។

    • ប្រសិនបើអាចធ្វើបាន សូមកុំធ្វើការថែទាំនៅពេលដែល​គ្រឿងចក្រកំពុងដំណើរការ។ នៅឱ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។

    • ប្រសិនបើអ្នកត្រូវដំណើរការគ្រឿងចក្រដើម្បីធ្វើការកែតម្រូវការថែទាំ សូមដាក់ដៃ ជើង សម្លៀកបំពាក់ និងផ្នែកណាមួយនៃរាងកាយរបស់អ្នកឱ្យឆ្ងាយពីផ្នែកដែលកំពុងមានចលនា។ ឲ្យអ្នកនៅក្បែរនៅឱ្យឆ្ងាយពីគ្រឿង​ចក្រ។

    • សម្អាតប្រេងរំអិល និងប្រេងឥន្ធនៈដែលកំពប់។

    • ពិនិត្យប្រតិបត្តិការហ្វ្រាំងដៃដូចបានណែនាំនៅក្នុងកាលវិភាគការថែទាំ ហើយកែតម្រូវនិងជួសជុលវាតាមការចាំបាច់។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹតគ្រឿងដែកទាំងអស់​ឲ្យបាន​ត្រឹមត្រូវ។ ប្ដូរចេញរាល់ស្លាកដែលរហែក ឬ ខូច។

    • ហាមរារាំងដំណើរការដែលបានគ្រោងទុកនៃឧបករណ៍សុវត្ថិភាព ឬកាត់បន្ថយ​ការការពារ​ដែលបានផ្ដល់ឱ្យដោយឧបករណ៍សុវត្ថិភាព។

    • ហាមបញ្ជាម៉ាស៊ីនលើសល្បឿនដោយការផ្លាស់ប្ដូរការកំណត់ការគ្រប់គ្រង។ ដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវ សូមឱ្យអ្នកលក់សេវាកម្មដែលមានការអនុញ្ញាតពិនិត្យល្បឿនម៉ាស៊ីនអតិបរមាដោយប្រើថាកូម៉ែត្រ។

    • បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬត្រូវការជំនួយ សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិ។

    • ការកែគ្រឿងចក្រនេះតាមរបៀបណាមួយ អាចនឹងប៉ះពាល់ដល់បញ្ជា ដំណើរការ ភាពធន់របស់គ្រឿងចក្រ ឬការប្រើប្រាស់វា អាចនឹងបណ្ដាលឱ្យមានរបួស ឬស្លាប់បាន។ ការប្រើប្រាស់បែបនេះអាចធ្វើឱ្យការធានាផលិតផលរបស់ក្រុមហ៊ុន Toro® ក្លាយជាមោឃៈ។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 2 ម៉ោងដំបូង
  • រឹតខ្ចៅ​កង់​ខាងមុខ និង​ខាងក្រោយ។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • ពិនិត្យការកែតម្រូវខ្សែប្ដូរលេខ។
  • រឹតខ្ចៅ​កង់​ខាងមុខ និង​ខាងក្រោយ។
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ។
  • ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពាន​ឌីណាម៉ូ។
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
  • លៃតម្រូវចន្លោះជើងស៊ូបាប់របស់ម៉ាស៊ីន។
  • បន្ទាប់ពី 100 ម៉ោងដំបូង
  • អនុវត្តតាម​ការណែនាំ​សម្រាប់​ការ​សាក​គ្រឿងចក្រ​ថ្មី។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើល​ខ្សែក្រវាត់​កៅអីក្រែងមាន​ការរហែក ដាច់ ឬ​ការ​ខូចផ្សេងៗ​ទៀត។ ប្ដូរចេញ​ខ្សែក្រវ៉ាត់​កៅអី ប្រសិនបើ​សមាសធាតុ​មិន​ប្រតិបត្តិការ​ត្រឹមត្រូវ។
  • ពិនិត្យមើល​សម្ពាធកង់។
  • ត្រួតពិនិត្យប្រតិបត្តិការរបស់ប្រព័ន្ធសោសុវត្ថិភាព។
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។
  • បង្ហូរទឹក ឬសារធាតុកខ្វក់ផ្សេងទៀតចេញពីឧបករណ៍បំបែកទឹក។
  • ​ត្រួតពិនិត្យកម្រិតទឹកស្អំ។
  • យកកម្ទេចកម្ទីចេញពីតំបន់ម៉ាស៊ីន និងធុងទឹក។សម្អាតវាឱ្យបានកាន់តែញឹកញាប់បន្ថែមទៀតនៅក្នុងស្ថានភាពកខ្វក់។
  • ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។ពិនិត្យ​កម្រិត​ប្រេងហ្វ្រាំង មុន​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។
  • ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ​/អ៊ីដ្រូលិក។ ពិនិត្យមើលកម្រិតប្រេង មុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះជាលើកដំបូង និងរៀងរាល់ 8 ម៉ោងម្ដង ឬប្រចាំថ្ងៃបន្ទាប់ពីនោះមក។
  • ពិនិត្យកម្រិតប្រេងអ៊ីដ្រូលិកលំហូរខ្ពស់ (ម៉ូដែល TC តែប៉ុណ្ណោះ)។ (ពិនិត្យកម្រិតប្រេងវារី មុននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន ហើយបន្ទាប់មកធ្វើជាប្រចាំថ្ងៃ)
  • រៀងរាល់ 25 ម៉ោងម្តង
  • ដកគម្របតម្រងខ្យល់ចេញ ហើយសម្អាតកម្ទេចកម្ទីចេញ។
  • រៀងរាល់ 50 ម៉ោងម្តង
  • ត្រួតពិនិត្យកម្រិតទឹក​អាគុយ។(រៀងរាល់ 30 ថ្ងៃ ប្រសិនបើនៅក្នុងការរក្សាទុក)។
  • ពិនិត្យមើលការភ្ជាប់ខ្សែអាគុយ។
  • រៀងរាល់ 100 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ជ័រ(លាបខ្លាញ់រំអិលឱ្យកាន់តែញឹកញាប់ ក្នុងការប្រើប្រាស់ក្នុងស្ថានភាពលំបាក។)
  • ផ្លាស់ប្ដូរតម្រងសម្អាត​ខ្យល់(ឱ្យកាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • ពិនិត្យមើលកម្រិតប្រេងឌីហ្វ្រង់ស្យែលមុខ (ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ)។‬
  • ត្រួតពិនិត្យស្ថានភាពរបស់សម្បកកង់។
  • រៀងរាល់ 200 ម៉ោងម្តង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
  • ត្រួតពិនិត្យរកមើលស្នាមប្រេះ ធ្លុះ ឬក្រចាប់រលុងនៅលើតំណក្បាលកាឡេ(ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ)។
  • ពិនិត្យការកែតម្រូវខ្សែប្ដូរលេខ។
  • ​ពិនិត្យការកែតម្រូវខ្សែប្ដូរលេខ​ខ្ពស់​ទៅទាប។
  • ​ពិនិត្យការកែតម្រូវខ្សែសោឌីហ្វ្រង់ស្យែល។
  • រឹតខ្ចៅ​កង់​ខាងមុខ និង​ខាងក្រោយ។
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ។
  • ពិនិត្យមើលការលៃតម្រូវឈ្នាន់ហ្វ្រាំង។
  • ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពាន​ឌីណាម៉ូ។
  • ពិនិត្យមើលការលៃតម្រូវឈ្នាន់​អាំប្រាយ៉ា។
  • ពិនិត្យមើលហ្វ្រាំង និងហ្រ្វាំងដៃ។
  • រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
  • ត្រួតពិនិត្យទុយយោប្រេង និងការ​តភ្ជាប់។
  • ត្រួតពិនិត្យ​ការរត់ត្រង់នៃកង់មុខ។
  • ពិនិត្យមើលហ្វ្រាំងដោយផ្ទាល់ភ្នែកក្រែងមានថ្គាមហ្វ្រាំងដែលសិក។
  • រៀងរាល់ 600 ម៉ោងម្តង
  • លៃតម្រូវចន្លោះជើងស៊ូបាប់របស់ម៉ាស៊ីន។
  • រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរប្រេងឌីហ្វ្រង់ស្យែលមុខ(ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ)។
  • ប្ដូរប្រេងអ៊ីដ្រូលិក និងការសម្អាតកន្ត្រង។
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • ប្រសិនបើអ្នក មិនកំពុងប្រើ ប្រេងអ៊ីដ្រូលិកដែល​បានណែនាំ ឬធ្លាប់បានចាក់ប្រេងជំនួស សូមដោយប្ដូរប្រេងអ៊ីដ្រូលិកលំហូរខ្ពស់ និងតម្រងចេញ។
  • រៀងរាល់ 1000 ម៉ោងម្តង
  • បង្ហូរទឹកចេញពីប្រព័ន្ធទឹកស្អំ។
  • ប្ដូរប្រេងហ្វ្រាំង។
  • ប្រសិនបើអ្នក កំពុងប្រើ ប្រេងអ៊ីដ្រូលិកដែលបានណែនាំ សូមប្ដូរតម្រងអ៊ីដ្រូលិកលំហូរខ្ពស់។
  • រៀងរាល់ 2000 ម៉ោងម្តង
  • ប្រសិនបើអ្នក កំពុងប្រើ ប្រេងអ៊ីដ្រូលិកដែលបានណែនាំ សូមប្ដូរតម្រងអ៊ីដ្រូលិកលំហូរខ្ពស់។
  • Note: ទាញយកច្បាប់ចម្លងសម្រាប់តារាងចរន្តអគ្គិសនី ដោយការចូលទៅ www.Toro.com ហើយស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណសៀវភៅណែនាំនៅទំព័រដើម។

    Important: សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់ទម្រង់ការ​ថែទាំ​​បន្ថែម។

    ការប្រុងប្រយ័ត្ន

    មានតែបុគ្គលិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានការអនុញ្ញាតប៉ុណ្ណោះដែលគួរថែទាំ ជួសជុល កែតម្រូវ ឬត្រួតពិនិត្យគ្រឿងចក្រ។

    • ជៀសវាងគ្រោះថ្នាក់អគ្គិភ័យ និង​ត្រូវមាន​ឧបករណ៍​ពន្លត់អគ្គិភ័យនៅកន្លែងធ្វើការ។ ហាមប្រើប្រាស់អណ្ដាតភ្លើងបើកចំហរដើម្បីពិនិត្យកម្រិតប្រេង ឬរកមើលការលេចធ្លាយឥន្ធនៈ ទឹកអាគុយ ឬទឹកស្អំ។

    • ហាមប្រើប្រាស់ខ្ទះឥន្ធនៈ ឬសារធាតុងាយឆាបឆេះ​បើកចំហ​សម្រាប់ការសម្អាតគ្រឿងបន្លាស់។

    ការព្រមាន

    ការមិនថែទាំគ្រឿងចក្រឱ្យបានត្រឹមត្រូវអាចបណ្ដាលឱ្យប្រព័ន្ធគ្រឿងចក្រខូចមុនកាលកំណត់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចំពោះអ្នក ឬអ្នកនៅក្បែរ។

    ថែទាំគ្រឿងចក្រឱ្យបានល្អ និង​រក្សាឲ្យស្ថិត​ក្នុងស្ថានភាព​​ដំណើរការ​ល្អដូចបាន​បង្ហាញនៅ​ក្នុងសេចក្ដីណែនាំទាំងនេះ។

    ការប្រុងប្រយ័ត្ន

    ប្រសិនបើអ្នកទុកសោចោលនៅក្នុងកុងតាក់ នរណាម្នាក់អាចច្រឡំដៃបញ្ឆេះម៉ាស៊ីន ហើយធ្វើឱ្យអ្នក ឬអ្នកនៅក្បែរផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។

    ពន្លត់ម៉ាស៊ីន ហើយដកសោចេញពីកុងតាក់ មុនពេលអ្នកធ្វើការថែទាំណាមួយ។

    ការថែទាំគ្រឿងចក្រនៅក្រោមលក្ខខណ្ឌដំណើរការពិសេស

    Important: ប្រសិនបើគ្រឿងចក្រស្ថិតនៅក្រោមលក្ខខណ្ឌណាមួយដូចខាងក្រោមសូមអនុវត្តការថែទាំញឹកញាប់ទ្វេរដង៖

    • ដំណើរការនៅវាលខ្សាច់

    • ដំណើរការនៅក្នុងអាកាសធាតុត្រជាក់—ក្រោម 10°C

    • ការសណ្ដោងរ៉ឺម៉ក

    • ប្រតិបត្តិការញឹកញាប់នៅក្នុងលក្ខខណ្ឌដែលមានធូលីច្រើន

    • ការងារសំណង់

    • ក្រោយពីបានប្រតិបត្តិការយូរនៅក្នុងភក់ ខ្សាច់ ទឹក ឬលក្ខខណ្ឌកខ្វក់ស្រដៀងគ្នានេះ សូមធ្វើដូចខាងក្រោម៖

      • ត្រួតពិនិត្យហ្វ្រាំងរបស់អ្នក និងសម្អាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការត្រួតពិនិត្យនេះបង្ការការសិកសម្ភារហួសប្រមាណ។

      • លាងសម្អាតគ្រឿងចក្រដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។

        Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    នីតិវិធីតំហែទាំជាប្រចាំ

    ភាគច្រើននៃប្រធានបទនៅក្នុងផ្នែកថែទាំនេះ ទាមទារឲ្យការលើក និងបន្ទាបឃ្លុប។ ដើម្បីបងា្ករការរងរបួសធ្ងន់ធ្ងរ ឬស្លាប់ សូមអនុវត្ត​តាមការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម។

    ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ដកទំនិញចេញពីឃ្លុប និងលើកឃ្លុបឡើង សូមមើល ។

    4. ពន្លត់ម៉ាស៊ីន និងដកសោរចេញ។

    5. ទុកឱ្យគ្រឿងចក្រចុះត្រជាក់មុនពេលអនុវត្តការថែទាំ។

    ការប្រើប្រាស់ទម្រឃ្លុប

    Important: ត្រូវដំឡើង ឬដកទម្រឃ្លុបចេញពីផ្នែកខាងក្រៅនៃឃ្លុប។

    1. លើកឃ្លុបរហូតដល់ស៊ីឡាំងលើកត្រូវបានលាចេញអស់។

    2. ដកទម្រឃ្លុបចេញពីក្រចាប់ផ្ទុកនៅផ្នែកខាងក្រោយនៃផ្ទាំង ROPS (រូបភាព )។

      artpending
    3. រុញទម្រឃ្លុបទៅលើដងស៊ីឡាំង ហើយធានាថាផ្ទាំងខាងចុងទម្រ គឺស្ថិតនៅពីលើផ្នែកខាងចុងនៃធុងស៊ីឡាំង និងចុងដងស៊ីឡាំង (រូបភាព )។

      artpending
    4. ដកទម្រឃ្លុបចេញពីស៊ីឡាំង​ ហើយ​ស៊កវាទៅក្នុង ក្រចាប់នៅផ្នែកខាងក្រោយនៃផ្ទាំង ROPS ។

      Important: ហាមព្យាយាមបន្ទាបឃ្លុបដែលមានទម្រសុវត្ថិភាពឃ្លុប ទៅលើស៊ីឡាំង។

    ការដកឃ្លុបទាំងមូលចេញ

    1. បញ្ឆេះម៉ាស៊ីន ចាប់ដងលើកឃ្លុបអ៊ីដ្រូលិក ហើយបន្ទាបឃ្លុបរហូតដល់ស៊ីឡាំងរលុងក្នុងរន្ធ។

    2. ព្រលែងដៃលើក ហើយពន្លត់ម៉ាស៊ីន។

    3. ដកកន្លាស់បង្វិលពីចុងផ្នែកខាងចុងនៃកន្លាស់ទាក់របស់​ដងស៊ីឡាំង (រូបភាព )។

      artpending
    4. ដកកន្លាស់ទាក់ដែលរឹតភ្ជាប់ចុងដងស៊ីឡាំងទៅនឹងសន្ទះចាប់ឃ្លុបដោយរុញកន្លាស់ឆ្ពោះទៅមុខឈៀងមក​ខាងក្នុង (រូបភាព )។

    5. ដកកន្លាស់បង្វិល​ និង​កន្លាស់ទាក់​ដែលរឹតភ្ជាប់ក្រចាប់​បង្វិល ទៅនឹងបណ្ដាញរបស់តួ (រូបភាព )។

    6. លើកឃ្លុបចេញពីគ្រឿងចក្រ។

      ការប្រុងប្រយ័ត្ន

      ទម្ងន់ឃ្លុបទាំងមូលប្រហែល 148 kg ដូច្នេះកុំព្យាយាមដំឡើង ឬយកវាចេញដោយខ្លួនឯង។

      ប្រើគ្រឿងស្ទួចពីលើ ឬរកមនុស្ស 2 ឬ 3 នាក់ផ្សេងទៀតមកជួយ។

    7. រក្សាទុកស៊ីឡាំងនៅក្នុងដង្កៀបផ្ទុក។

    8. ប្រើសោអ៊ីដ្រូលិកទប់ការលើកនៅលើគ្រឿងចក្រដើម្បីបង្ការការលៀនចេញស៊ីឡាំងលើកដោយចៃដន្យ។

    ការដំឡើងឃ្លុបទាំងមូល

    Note: ប្រសិនបើអ្នកកំពុងដំឡើងផ្នែកឃ្លុបនៅលើឃ្លុបរាបស្មើ វាងាយស្រួលជាងក្នុងការដំឡើងពួកវាមុនពេលដំឡើងឃ្លុបនៅលើគ្រឿងចក្រ។

    ត្រូវធានាថាសន្ទះបង្វិលខាងក្រោយត្រូវបានរឹតប៊ូឡុងភ្ជាប់ទៅនឹងតួ ឬបណ្ដាញរបស់ឃ្លុប​ដើម្បីឲ្យផ្នែកខាង​ចុង រត់ត្រូវគ្នានឹងផ្នែកខាងក្រោយ (រូបភាព )។

    artpending

    ការប្រុងប្រយ័ត្ន

    ទម្ងន់ឃ្លុបទាំងមូលប្រហែល 148 kg ដូច្នេះកុំព្យាយាមដំឡើង ឬយកវាចេញដោយខ្លួនឯង។

    ប្រើគ្រឿងស្ទួចពីលើ ឬរកមនុស្ស 2 ឬ 3 នាក់ផ្សេងទៀតមកជួយ។

    ត្រូវធានាថាក្រចាប់ទ្រជ័រទប់ និងប្លុកការពារសំណឹក (រូបភាព ) ត្រូវបានដំឡើងដោយ​ប្រើក្បាលប៊ូឡុង​ជើង​ទម្រដោយកំណត់ទីតាំងនៅខាងក្នុងគ្រឿងចក្រ។

    artpending
    1. ធានាថាស៊ីឡាំងលើកត្រូវបានដកមកវិញឲ្យអស់។

    2. ដាក់ឃ្លុបដោយប្រុងប្រយ័ត្នទៅលើតួ ដោយតម្រឹមប្រហោងសន្ទះបង្វិលរបស់ឃ្លុបផ្នែកខាងក្រោយ ទៅនឹងប្រហោងនៅបណ្ដាញតួផ្នែកខាងក្រោយ ហើយដំឡើងកន្លាស់ខ្ទាស់ និងកន្លាស់បង្វិល (រូបភាព )។

    3. ដោយប្រើឃ្លុបដែលបានបន្ទាបចុះ សូមរឹតផ្នែកខាង​ចុងដងស៊ីឡាំងទៅនឹងរន្ធបន្ទះបង្វិល​ឃ្លុបដោយប្រើកន្លាស់ទាក់ និងកន្លាស់បង្វិល។

    4. ស៊កកន្លាស់ទាក់ពីខាងក្រៅឃ្លុបដោយប្រើកន្លាស់បង្វិល ដោយបែរចេញទៅខាងក្រៅ (រូបភាព )។

      Note: រន្ធខាងក្រោយគឺសម្រាប់ការដំឡើងឃ្លុបទាំងមូល ហើយរន្ធខាងមុខគឺសម្រាប់ការដំឡើងឃ្លុប ⅔ នៃឃ្លុបទាំងមូល។

      Note: អ្នកប្រហែលជាត្រូវបញ្ឆេះម៉ាស៊ីនដើម្បីរុញចេញ ឬទាញចូលស៊ីឡាំងដើម្បីឲ្យវារត់ត្រង់ជាមួយនឹងប្រហោង។

      Note: អ្នកអាចបិទរន្ធដែលមិនបានប្រើដោយប្រើប៊ូឡុង និងខ្ចៅ ដើម្បីបង្ការកំហុសគ្រឿងផ្គុំ។

    5. បញ្ឆេះម៉ាស៊ីន និងទាញដងលើកឃ្លុបអ៊ីដ្រូលិក ដើម្បីលើកឃ្លុប។

    6. ព្រលែងដៃលើក ហើយពន្លត់ម៉ាស៊ីន។

    7. ដាក់ទម្រសុវត្ថិភាពឃ្លុបដើម្បីបង្ការការធ្លាក់ឃ្លុបដោយចៃដន្យ។ សូមមើល ។

    8. ដាក់កន្លាស់បង្វិលទៅខាងក្នុងផ្នែកខាងចុងនៃកន្លាស់ទាក់។

      Note: ប្រសិនបើមានដំឡើងគ្រឿងបើកទ្វារកន្ទុយឃ្លុបដោយស្វ័យប្រវត្តិ ត្រូវធានាថាដងតំណបែន គឺស្ថិតនៅផ្នែកខាងក្នុងនៃកន្លាស់ទាក់ខាងឆ្វេងមុនពេលអ្នកដំឡើងកន្លាស់បង្វិល។

    ការលើកគ្រឿងចក្រ

    គ្រោះថ្នាក់

    គ្រឿងចក្រនៅលើដែកដូយ នឹងមិនមានស្ថិរភាពទេ ហើយអាចក្រឡាច់ចេញពីដែកដូយ ដែលធ្វើឱ្យរងរបួសដល់អ្នកនៅខាងក្រោម។

    • ហាមបញ្ឆេះគ្រឿងចក្រខណៈពេលដែលគ្រឿងចក្រនៅលើដែកដូយ ដោយសារតែរំញ័ររបស់ម៉ាស៊ីន ឬចលនារបស់កង់អាចបណ្ដាលឱ្យគ្រឿងចក្រក្រឡាច់ចេញពីដែកដូយ។

    • ត្រូវដកកូនសោចេញពីកុងតាក់មុនពេលចុះពីគ្រឿងចក្រ។

    • ខ្ទាស់កង់នៅពេលគ្រឿងចក្រស្ថិតនៅលើ​ដែកដូយ។

    នៅពេលដូយគ្រឿងចក្រផ្នែកខាងមុខឡើង ត្រូវដាក់កំណល់ឈើ (ឬសម្ភារប្រហាក់ប្រហែល) នៅចន្លោះដែកដូយ និងតួគ្រឿងចក្រ។

    ចំណុចដូយផ្នែក​ខាងមុខ​នៃគ្រឿងចក្រ មានទីតាំង​ស្ថិតនៅ​ក្រោម​ទម្រ​តួកណ្ដាល​ផ្នែក​ខាងមុខ (រូបភាព )។

    artpending

    ចំណុចដូយខាងក្រោយនៃគ្រឿងចក្រមានទីតាំងស្ថិតនៅក្រោមភ្លៅ (រូបភាព )។

    artpending

    ការដកចេញ និងការដំឡើងគម្របម៉ាស៊ីន

    ការដកគម្របម៉ាស៊ីនចេញ

    1. ខណៈពេលចាប់កាន់គម្របម៉ាស៊ីន នៅចានអំពូលមុខ ត្រូវបង្ហើបគម្របម៉ាស៊ីនឡើងដើម្បីដោះផ្ទាំងទំពក់ចេញពីរន្ធ ពីប្រហោងរបស់តួ (រូបភាព )។

      artpending
    2. រុញផ្នែកខាងក្រោមនៃគម្របម៉ាស៊ីនឡើងលើ រហូតដល់អ្នកអាចទាញផ្ទាំងចាប់នៅខាងលើពីរន្ធរបស់តួ (រូបភាព )។

    3. រុញផ្នែកខាងលើនៃគម្របម៉ាស៊ីនទៅមុខ ហើយដកទំពក់ភ្ជាប់ខ្សែ ចេញពីអំពូលមុខ (រូបភាព )។

    4. ដកគម្របម៉ាស៊ីនចេញ។

    ការដំឡើងគម្របម៉ាស៊ីន

    1. ភ្ជាប់អំពូលភ្លើង។

    2. ស៊កផ្ទាំងចាប់នៅខាងលើ ទៅក្នុងប្រហោងរបស់តួ (រូបភាព )។

    3. ស៊កផ្ទាំងចាប់នៅខាងក្រោម ទៅក្នុងប្រហោងរបស់តួ (រូបភាព )។

    4. ត្រូវធានាថាគម្របម៉ាស៊ីនត្រូវបានដាក់អឹបល្អ នៅផ្នែក​ខាងលើ ចំហៀង និងផ្នែក​ខាងក្រោមនៃចង្អូរ។

    ប្រេងរំអិល

    ការលាបខ្លាញ់បាដាង និងទ្រនាប់ជ័រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ជ័រ(លាបខ្លាញ់រំអិលឱ្យកាន់តែញឹកញាប់ ក្នុងការប្រើប្រាស់ក្នុងស្ថានភាពលំបាក។)
  • ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2

    1. ប្រើក្រណាត់ដើម្បីជូតខ្លាញ់គ្រឿងបង្គុំឱ្យស្អាត ដើម្បីមិនឲ្យសារធាតុខាងក្រៅចូលទៅក្នុងបាដាង និងទ្រនាប់ជ័រ។

    2. ដោយប្រើប្រដាប់បាញ់ខ្លាញ់ សូមបាញ់ខ្លាញ់​ចូលទៅក្នុងគ្រឿងបង្គុំនៅលើគ្រឿងចក្រ។

    3. ជូតខ្លាញ់ដែលហៀរនៅលើគ្រឿងចក្រ។

    Important: នៅពេលលាបខ្លាញ់កាឡេ រ៉ូលីម៉ង់ សូមបាញ់ខ្លាញ់​រហូត​ទាល់​តែវាចេញពីក្រឡទាំង 4 របស់ដែកខ្វែងនីមួយៗ។

    ទីតាំង និងបរិមាណរបស់គ្រឿងបង្គុំលាបខ្លាញ់ គឺដូចខាងក្រោម៖

    • រ៉ូទីលអ័ក្សហ្វ៊ុយសេ (4)។ សូម​អាន រូបភាព

    • រ៉ូទីល (2)។ សូម​អាន រូបភាព

    • ដែកវិល (2)។ សូម​អាន រូបភាព

    • ស៊ីឡាំងចង្កូត (2)។ សូម​អាន រូបភាព

      artpending
    • សំណុំ​រឺស្ស័រ (2)។ សូម​អាន រូបភាព

      artpending
    • អាំប្រាយ៉ា (1)។ សូម​អាន រូបភាព

    • ហ្គែរ (1)។ សូម​អាន រូបភាព

    • ហ្វ្រាំង (1)។ សូម​អាន រូបភាព

      artpending
    • សន្លាក់រាងអក្សរ U (18)។ សូម​អាន រូបភាព

    • កាឡេទាញកង់ទាំង 4 (3)។ សូម​អាន រូបភាព

      artpending

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់ម៉ាស៊ីន ដកសោរចេញ ហើយរង់ចាំឱ្យផ្នែកទាំងអស់លែងមានចលនាសិន មុនពិនិត្យ ឬបន្ថែមប្រេងទៅប្រអប់រវៃ។

    • ដាក់ដៃ ជើង មុខ សម្លៀកបំពាក់ និងផ្នែកផ្សេងទៀតនៃរាងកាយឱ្យឆ្ងាយពីបំពង់ស៊ីម៉ាំង និងផ្ទៃក្ដៅផ្សេងទៀត។

    ការជួសជុលតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 25 ម៉ោងម្តង
  • ដកគម្របតម្រងខ្យល់ចេញ ហើយសម្អាតកម្ទេចកម្ទីចេញ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ផ្លាស់ប្ដូរតម្រងសម្អាត​ខ្យល់(ឱ្យកាន់តែញឹកញាប់នៅក្នុងស្ថានភាពដែលមានធូលី ឬកខ្វក់)។
  • ត្រួតពិនិត្យតម្រងខ្យល់ និងបំពង់ឱ្យទៀងទាត់ ដើម្បីថែទាំការការពារម៉ាស៊ីនអតិបរមា និងដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ។ ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូច ដែលអាចបណ្ដាលឲ្យធ្លាយខ្យល់។ ប្ដូរចេញតួតម្រងខ្យល់ដែលខូច។

    1. ដោះគន្លឹះនៅលើតម្រងខ្យល់ចេញ ហើយទាញគម្រប​តម្រងខ្យល់ចេញពីសម្បកតម្រងខ្យល់ (រូបភាព )។

      artpending
    2. ច្របាច់គម្របការពារធូលីដើម្បីបើកវា និង​គោះធូលីចេញ។

    3. ទាញតម្រង​ថ្នមៗ​ចេញ​ពីតួតម្រងខ្យល់ (រូបភាព )។

      Note: ជៀសវាងការគោះតម្រងទៅនឹងតួ។

      Note: ហាមសម្អាត​​តម្រងខ្យល់។

    4. ពិនិត្យមើលតម្រង​ថ្មីក្រែងមានការខូច ដោយការ​មើលទៅតម្រង​នោះ​នៅពេលបញ្ចាំង​ភ្លើងពី​ខាង​ក្រៅ​ទៅលើតម្រង។

      Note: រន្ធនៅក្នុងតម្រង​បង្ហាញជាចំណុចភ្លឺ។ ពិនិត្យក្រែងមានស្នាមដាច់លើសមាសធាតុ ឬការខូចសៀលកៅស៊ូ។ ប្រសិនបើតម្រង​មានការខូច កុំប្រើប្រាស់វា។

      Note: ដើម្បីជៀសវាងការខូចម៉ាស៊ីន សូមប្រតិបត្តិការម៉ាស៊ីនដោយមានដំឡើងតម្រងខ្យល់ និងគម្របជានិច្ច។

    5. រុញតម្រងទៅលើបំពង់លើតួដោយប្រុងប្រយ័ត្ន (រូបភាព )។

      Note: ធានាថាបានស៊កតម្រងចូលពេញលេញដោយការរុញគែមខាងក្រៅនៃតម្រង ពេលកំពុងដំឡើងវា។

    6. ដំឡើងគម្របតម្រងខ្យល់ដែលមានគែមបែរឡើងលើ ហើយភ្ជាប់គន្លឹះ (រូបភាព )។

    ការថែទាំប្រេងម៉ាស៊ីន

    Note: ផ្លាស់ប្ដូរប្រេងម៉ាស៊ីនឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពប្រតិបត្តិការមានធូលី ឬខ្សាច់ច្រើន។

    Note: ចោល​​ប្រេង​ម៉ាស៊ីន និងតម្រង​ប្រេង​​ដែលបាន​ប្រើរួច នៅ​មជ្ឈមណ្ឌលកែច្នៃ​ដែលមានការបញ្ជាក់។

    លក្ខណៈបច្ចេកទេសរបស់ប្រេងម៉ាស៊ីន

    ប្រភេទប្រេង៖ ប្រេងសម្អាតម៉ាស៊ីន (API SJ ឡើងទៅ)

    ចំណុះប្រអប់រវៃ៖ 3.2 L នៅពេលបានប្ដូរតម្រង

    កម្រិតរំអិល៖ មើលតារាងខាងក្រោម។

    artpending

    ការ​ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។
  • Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ ប្រសិនបើវាដំណើរការ​រួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ ប្រសិនបើកម្រិតប្រេងរំអិលគឺនៅក្រោម​សញ្ញា​បន្ថែមប្រេង​នៅលើ​ម៉ាកេ ​ សូមបន្ថែមប្រេងរំអិល​ដើម្បីឱ្យកម្រិតប្រេងឡើងដល់គំនូស Full ។ ហាមចាក់ប្រេងម៉ាស៊ីនលើសកម្រិត។ ប្រសិនបើកម្រិតប្រេងស្ថិតនៅចន្លោះគំនូស Full ពេញ និង Add នោះមិនចាំបាច់បន្ថែមប្រេងទៀតទេ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. ដកឧបករណ៍វាស់ប្រេងចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព )។

      artpending
    5. ស៊កឧបករណ៍វាស់ប្រេងទៅក្នុងបំពង់ និងធានាថាវាចូលកប់ (រូបភាព )។

    6. ដកឧបករណ៍វាស់ប្រេងចេញ ហើយពិនិត្យមើលកម្រិតប្រេង (រូបភាព )។

    7. ប្រសិនបើកម្រិតប្រេងទាប សូមដកឆ្នុកធុងប្រេងរំអិល (រូបភាព ) ហើយបន្ថែម​ប្រេងឱ្យបាន​គ្រប់គ្រាន់ដើម្បីដំឡើងកម្រិតប្រេងទៅសញ្ញាពេញនៅលើឧបករណ៍វាស់ប្រេង។

      Note: នៅពេលបន្ថែមប្រេង សូមដកឧបករណ៍វាស់ប្រេង​ចេញដើម្បីឱ្យខ្យល់ចេញចូលបានល្អ។ ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេង​ឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់ប្រេងម៉ាស៊ីនលើសកម្រិត។

      Important: នៅពេលបន្ថែមប្រេងម៉ាស៊ីន ឬចាក់បំពេញប្រេង ត្រូវសម្អាតរវាងឧបករណ៍ចាក់ប្រេង និងប្រហោង​ចាក់ប្រេង​នៅក្នុងគម្របស៊ូប៉ាប់​ដូចបានបង្ហាញនៅក្នុង រូបភាព ។ ការសម្អាតនេះគឺចាំបាច់ដើម្បីអនុញ្ញាតឱ្យមានខ្យល់ចេញចូលនៅពេលចាក់បំពេញ ដែលបង្ការប្រេងពីការ​ហួសកម្រិតកំណត់ទៅក្នុងហឺយ។

      artpending
    8. ស៊កឧបករណ៍វាស់ប្រេងនៅនឹងកន្លែងឲ្យជាប់ល្អ (រូបភាព )។

    ការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
  • រៀងរាល់ 200 ម៉ោងម្តង
  • ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។
    1. លើកឃ្លុប ហើយដាក់ទម្រសុវត្ថិភាព​នៅលើស៊ីឡាំង​លើកដែលបានលាចេញ ដើម្បីលើកឃ្លុបឡើង។

    2. ដកឆ្នុកបង្ហូរចេញ ហើយទុកឱ្យប្រេងហូរទៅក្នុង​ចានដែកបង្ហូរប្រេងចេញ (រូបភាព )។

      artpending
    3. នៅពេលប្រេងឈប់ហូរ សូមញ៉ុកឆ្នុកបង្ហូរចូលវិញ។

    4. ដកតម្រងប្រេងចេញ (រូបភាព )។

    5. លាបប្រេងស្អាតបន្តិចបន្តួចទៅសៀលទប់ប្រេងតម្រងថ្មីមុនពេលមួលវា។

    6. មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់។ បន្ទាប់មករឹតបន្តឹងតម្រង ½ ដល់ ⅔ នៃជុំ។

      Note: ហាមរឹតតឹងពេក។

    7. បន្ថែមប្រេងដែលបានណែនាំឲ្យប្រើ ទៅក្នុងប្រអប់រវៃ។

    ការឆ្លើយតបទៅនឹងភ្លើងសញ្ញាត្រួតពិនិត្យម៉ាស៊ីន

    Note: ព័ត៌មានអំពីលេខកូដកំហុសម៉ាស៊ីនអាចត្រូវបានចូលប្រើដោយបុគ្គលិកសេវាកម្មផលិតផលពាណិជ្ជកម្ម Toro របស់អ្នកតែប៉ុណ្ណោះ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត។

    តំហែទាំប្រព័ន្ធប្រេង

    ការថែទាំតម្រងប្រេង/ឧបករណ៍បំបែកទឹក

    ការបង្ហូរសារធាតុ​រាវ​ពី​តម្រងប្រេង/ឧបករណ៍បំបែកទឹក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • បង្ហូរទឹក ឬសារធាតុកខ្វក់ផ្សេងទៀតចេញពីឧបករណ៍បំបែកទឹក។
    1. ដាក់ធុងស្អាតនៅក្រោមតម្រងប្រេង (រូបភាព )។

    2. បន្ធូរឆ្នុកបង្ហូរនៅផ្នែកខាងក្រោមនៃកំប៉ុងតម្រង។

      artpending
    3. រឹតឆ្នុកបង្ហូរនៅផ្នែកខាងក្រោមនៃកំប៉ុងតម្រង។

    ការប្ដូរតម្រងប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
    1. បង្ហូរទឹកចេញពីឧបករណ៍បំបែកទឹក។ សូមមមើល ។

    2. សម្អាតតំបន់ដែលចាប់តម្រង (រូបភាព )។

    3. ដកតម្រងចេញ ហើយសម្អាតផ្ទៃចាប់។

    4. ដាក់ប្រេងរំអិលរ៉ងនៅលើតម្រងដោយប្រើប្រេងស្អាត។

    5. ដំឡើងតម្រងដោយដៃរហូតទាល់តែរ៉ងប៉ះនឹងផ្ទៃចាប់ បន្ទាប់មកបង្វិលវា ½ ជុំបន្ថែម។

    6. រឹតឆ្នុកបង្ហូរនៅផ្នែកខាងក្រោមនៃកំប៉ុងតម្រង។

    ការត្រួតពិនិត្យទុយយោប្រេង និងការ​តភ្ជាប់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យទុយយោប្រេង និងការ​តភ្ជាប់។
  • ត្រួតពិនិត្យទុយយោប្រេង គ្រឿងបង្គុំ និងកួរីយេ ក្រែងមានសញ្ញានៃការលេចធ្លាយ ការបាត់បង់គុណភាព ការខូចខាត ឬការរលុងការភ្ជាប់។

    Note: ជួសជុលសមាសធាតុប្រព័ន្ធប្រេងដែលខូច ឬលេចធ្លាយណាមួយមុនពេលប្រើប្រាស់គ្រឿងចក្រ។

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។

    • សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកក្បាលសាកអាគុយ ចេញមុនភ្ជាប់ ឬផ្ដាច់អាគុយ។ ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។

    ការថែទាំហ៊្វុយហ្ស៊ីប

    ហ្វ៊ុយហ្ស៊ីបសម្រាប់ប្រព័ន្ធអគ្គិសនីមានទីតាំងនៅក្រោមចំណុចកណ្ដាលនៃផ្ទាំងបញ្ជា (រូបភាព និង រូបភាព )។

    artpending
    artpending

    ការកូវបញ្ឆេះគ្រឿងចក្រ

    ការព្រមាន

    ការកូវបញ្ឆេះអាចមានគ្រោះថ្នាក់ ដើម្បីជៀសវាងការរងរបួសផ្ទាល់ខ្លួន ឬការខូចខាតសមាសធាតុអគ្គិសនីនៅក្នុងគ្រឿងចក្រ សូមសង្កេតមើលការព្រមានដូចខាងក្រោម៖

    • ហាមកូវបញ្ឆេះដោយប្រើប្រភពដែលមានកម្លាំងវ៉ូលត៍លើសពី 15 V ចរន្តជាប់ ហើយការធ្វើបែបនេះ​ធ្វើឱ្យខូចប្រព័ន្ធអគ្គិសនី។

    • ហាមព្យាយាមកូវបញ្ឆេះអាគុយដែលខូច។ វាអាចធ្លាយ ឬផ្ទុះបានអំឡុងពេលការកូវបញ្ឆេះ។

    • សង្កេតមើលការព្រមានរបស់អាគុយទាំងអស់ខណៈពេលកូវបញ្ឆេះគ្រឿងចក្ររបស់អ្នក។

    • ត្រូវធានាថាគ្រឿងចក្ររបស់អ្នកមិនប៉ះនឹងគ្រឿងចក្រកូវបញ្ឆេះ។

    • ការភ្ជាប់ខ្សែភ្លើងទៅបង្គោល​មិនត្រឹមត្រូវអាចបណ្តាលឱ្យមានការរងរបួសរាងកាយ និង/ឬការខូចខាតដល់ប្រព័ន្ធអគ្គិសនី។

    1. ច្របាច់គម្របអាគុយដើម្បីដោះផ្ទាំងចេញពីគ្រោងអាគុយ ហើយដកគម្របអាគុយចេញពីបាតទម្រ​អាគុយ (រូបភាព )។

      artpending
    2. ភ្ជាប់ខ្សែឧបករណ៍កូវបញ្ឆេះរវាងបង្គោលវិជ្ជមាននៃអាគុយទាំង 2 (រូបភាព )។

      Note: ក្បាលវិជ្ជមានអាចនឹងត្រូវបានកំណត់អត្តសញ្ញាណដោយសញ្ញា + នៅផ្នែកខាងលើនៃគម្របអាគុយ។

    3. ភ្ជាប់ចុងខ្សែ 1 នៃខ្សែកូវបញ្ឆេះផ្សេងទៀតទៅនឹងក្បាលអវិជ្ជមាននៃអាគុយនៅក្នុងគ្រឿងចក្រផ្សេងទៀត។

      Note: ក្បាលអវិជ្ជមានមានពាក្យ “NEG” នៅលើគម្របអាគុយ។

      Note: ហាមភ្ជាប់ចុងខ្សែដទៃទៀតនៃខ្សែកូវបញ្ឆេះទៅនឹងក្បាលអវិជ្ជមាននៃអាគុយដែលបានដោះចេញ។ ភ្ជាប់ខ្សែកូវបញ្ឆេះទៅនឹងម៉ាស៊ីន ឬតួម៉ាស៊ីន។ ហាមភ្ជាប់ខ្សែកូវបញ្ឆេះទៅនឹងប្រព័ន្ធប្រេង។

      artpending
    4. បញ្ឆេះម៉ាស៊ីននៅក្នុងគ្រឿងចក្រដោយការកូវ។

      Note: ទុកឱ្យវាដំណើរការពីរបីនាទី បន្ទាប់មកបញ្ឆេះម៉ាស៊ីនរបស់អ្នក។

    5. ដកខ្សែកូវបញ្ឆេះអវិជ្ជមានពីម៉ាស៊ីនរបស់អ្នកចេញជាមុនសិន បន្ទាប់មកដកអាគុយ​នៅក្នុងគ្រឿងចក្រផ្សេងទៀត។

    6. ដំឡើងគម្របអាគុយទៅនឹងគ្រោងអាគុយ។

    ការថែទាំអាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ត្រួតពិនិត្យកម្រិតទឹក​អាគុយ។(រៀងរាល់ 30 ថ្ងៃ ប្រសិនបើនៅក្នុងការរក្សាទុក)។
  • ពិនិត្យមើលការភ្ជាប់ខ្សែអាគុយ។
  • គ្រោះថ្នាក់

    អេឡិចត្រូលីតរបស់អាគុយមានផ្ទុកអាស៊ីតស៊ុលផួរិច ដែលបណ្ដាលឱ្យស្លាប់បានប្រសិនបើលេបចូល ហើយបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។

    • ហាមផឹកអេឡិចត្រូលីត ឬធ្វើឱ្យប៉ះស្បែក ភ្នែក ឬសម្លៀកបំពាក់របស់អ្នក។ ពាក់វ៉ែនតាសុវត្ថិភាពដើម្បីការពារភ្នែករបស់អ្នក ហើយពាក់ស្រោមដៃជ័រដើម្បីការពារដៃរបស់អ្នក។

    • ចាក់បំពេញអាស៊ីតអាគុយនៅកន្លែងដែលមានទឹកស្អាតជានិច្ចសម្រាប់ជូតសម្អាតស្បែក។

    • ត្រូវរក្សាអាគុយឱ្យបានស្អាត និងបញ្ចូលភ្លើងឱ្យបានពេញល្អ។

    • ប្រសិនបើក្បាលអាគុយមានច្រេះ ត្រូវសម្អាតវាដោយប្រើសូលុយស្យុងទឹក 4 ភាគ និងម្សៅសូដា 1 ភាគ។

    • លាបខ្លាញ់បន្តិចបន្តួចទៅលើក្បាលអាគុយដើម្បីបង្ការការកាន់ច្រេះ។

    • ថែទាំកម្រិតអេឡិចត្រូលីតរបស់អាគុយ។

    • រក្សាផ្នែកខាងលើនៃអាគុយឱ្យបានស្អាតដោយការលាងសម្អាតវាជាប្រចាំដោយប្រើច្រាសជ្រលក់ចូលអាម៉ូញាក់ ឬប៊ីកាបូណាតរបស់ល្បាយសូដា។ លាងផ្នែកខាងលើដោយប្រើទឹកបន្ទាប់ពីការសម្អាត។ ហាមដកគម្របចាក់បំពេញចេញខណៈពេលសម្អាត។

    • ត្រូវធានាថាខ្សែអាគុយត្រូវបានរក្សាឱ្យតឹងនៅលើក្បាលអាគុយដើម្បីផ្ដល់ទំនាក់ទំនងអគ្គិសនីបានល្អ។

    • ថែទាំកម្រិតអេឡិចត្រូលីតបន្ទះអាគុយដោយប្រើទឹកបរិសុទ្ធ ឬទឹកដែលគ្មានជាតិរ៉ែ។ ហាមចាក់បំពេញអាគុយលើសពីផ្នែកខាងក្រោមនៃរង្វង់ចាក់បំពេញនៅផ្នែកខាងក្នុងបន្ទះអាគុយនីមួយៗ។

    • ប្រសិនបើអ្នករក្សាទុកគ្រឿងចក្រនៅក្នុងទីតាំងដែលមានសីតុណ្ហភាពខ្ពស់ខ្លាំងពេក អាគុយឆាប់អស់ជាងក្នុងករណីដែលគ្រឿងចក្រត្រូវបានរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការ​ត្រួតពិនិត្យកម្រិតប្រេងរំអិល​ឌីហ្រ្វង់ស្យែល​ខាងមុខ

    ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ
    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើលកម្រិតប្រេងឌីហ្វ្រង់ស្យែលមុខ (ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ)។‬
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោរចេញ។

    4. សម្អាតកន្លែងជុំវិញឆ្នុកចាក់បំពេញ/ឆ្នុកមើលនៅគែមនៃឌីហ្វ្រង់ស្យែល (រូបភាព )។

      artpending
    5. ដកឆ្នុកចាក់ប្រេងចូល/​ត្រួត​ពិនិត្យ ហើយពិនិត្យមើលកម្រិតរបស់ប្រេង។

      Note: ប្រេងគួរតែឡើងដល់ប្រហោង។

    6. ប្រសិនបើប្រេងទាប សូមបន្ថែមប្រេងដែលបានណែនាំឲ្យប្រើ។

    7. ដំឡើងឆ្នុកចាក់ប្រេងចូល/​ត្រួត​ពិនិត្យ។

    ការប្ដូរប្រេងឌីហ្វ្រង់ស្យែលមុខ

    ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ
    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរប្រេងឌីហ្វ្រង់ស្យែលមុខ(ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ)។
  • លក្ខណៈបច្ចេកទេសប្រេងឌីហ្វ្រង់ស្យែល៖ ប្រេងអ៊ីដ្រូលិក Mobil 424

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោរចេញ។

    4. សម្អាតកន្លែងជុំវិញឆ្នុកបង្ហួរប្រេង​​នៅលើគែមនៃឌីហ្វ្រង់ស្យែល (រូបភាព )។

    5. ដាក់ចានដែកត្រងប្រេងនៅក្រោមឆ្នុកបង្ហូរ។

    6. ដកឆ្នុកបង្ហូរចេញ ហើយទុកឱ្យប្រេងហូរទៅក្នុង​ចានដែកបង្ហូរប្រេងចេញ។

    7. ញ៉ុកចូលវិញ និងរឹតបន្តឹងឆ្នុកនៅពេលប្រេងឈប់ហូរ។

    8. សម្អាតកន្លែងជុំវិញឆ្នុកចាក់បំពេញ/ឆ្នុកមើលនៅផ្នែកខាងក្រោម​នៃឌីហ្វ្រង់ស្យែល។

    9. ដកឆ្នុកចាក់បំពេញ/ឆ្នុកពិនិត្យ ហើយបន្ថែមប្រេង​ដែលបានណែនាំឲ្យប្រើ រហូតទាល់តែកម្រិត​ប្រេងឡើង​ទៅដល់ប្រហោង។

    10. ដំឡើងឆ្នុកចាក់ប្រេងចូល/​ត្រួត​ពិនិត្យ។

    ការត្រួតពិនិត្យតំណក្បាលកាឡេ

    ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ
    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យរកមើលស្នាមប្រេះ ធ្លុះ ឬក្រចាប់រលុងនៅលើតំណក្បាលកាឡេ(ម៉ូដែលបើកបរកង់ទាំង 4 តែប៉ុណ្ណោះ)។
  • ត្រួតពិនិត្យរកមើលស្នាមប្រេះ ធ្លុះ ឬក្រចាប់រលុងនៅលើតំណក្បាលកាឡេ។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ការជួសជុល ប្រសិនបើអ្នករកឃើញការខូចខាតណាមួយ។

    ការកែតម្រូវខ្សែប្ដូរលេខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 10 ម៉ោងដំបូង
  • ពិនិត្យការកែតម្រូវខ្សែប្ដូរលេខ។
  • រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យការកែតម្រូវខ្សែប្ដូរលេខ។
    1. រុញលេខទៅទីតាំង NEUTRAL (ដាច់លេខ)។

    2. ដកកន្លាស់ទាក់ដែលភ្ជាប់ខ្សែប្ដូរលេខទៅដៃប្ដូរលេខ (រូបភាព )។

      artpending
    3. បន្ធូរខ្ចៅទាក់ ហើយលៃតម្រូវកន្លាស់នីមួយៗ ដើម្បីឱ្យចន្លោះសេរីរបស់ខ្សែស្មើគ្នាទាំង​ទៅមុខ​និងថយក្រោយ​ដែលទាក់ទង​នឹងប្រហោង​នៅក្នុង​ដៃប្ដូរលេខ (ដោយ​ដាក់ចន្លោះ​សេរីរបស់ដៃ​ចង្កឹះលេខ​ឡើងលើ​នៅក្នុងទិសដៅដូចគ្នា)។

    4. ដាក់កន្លាស់ទាក់ ហើយរឹតបន្តឹងខ្ចៅទប់នៅពេលធ្វើរួច។

    ការកែតម្រូវខ្សែ​ការ៉ង់ទីទាប/ខ្ពស់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ​ពិនិត្យការកែតម្រូវខ្សែប្ដូរលេខ​ខ្ពស់​ទៅទាប។
    1. ដកកន្លាស់ទាក់ដែលភ្ជាប់ខ្សែប្ដូរលេខ​ខ្ពស់​ទៅទាប ទៅនឹង​ប្រអប់លេខ (រូបភាព )។

    2. បន្ធូរខ្ចៅកន្លាស់ទាក់ ហើយកែតម្រូវកន្លាស់ ដើម្បីឱ្យរន្ធកន្លាស់រត់ត្រង់នឹងរន្ធនៅក្នុងក្រចាប់ចង្កឹះលេខ។

    3. ដាក់កន្លាស់ទាក់ ហើយរឹតបន្តឹងខ្ចៅទប់នៅពេលធ្វើរួច។

    ការកែតម្រូវខ្សែសោឌីហ្វ្រង់ស្យែល

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ​ពិនិត្យការកែតម្រូវខ្សែសោឌីហ្វ្រង់ស្យែល។
    1. រុញ​ដងសោឌីហ្វ្រង់ស្យែល​ទៅទីតាំង OFF (បិទ) ។

    2. បន្ធូរខ្ចៅទប់ដែលទប់ខ្សែសោឌីហ្វ្រង់ស្យែលទៅក្រចាប់នៅលើចង្កឹះលេខ (រូបភាព )។

      artpending
    3. កែតម្រូវខ្ចៅទប់ដើម្បីបានចន្លោះ 0.25 ទៅ 1.5 mm រវាងទំពក់រឺស្ស័រ និង OD របស់រន្ធនៅក្នុងដងចង្កឹះលេខ។

    4. រឹតបន្តឹងខ្ចៅទប់នៅពេលធ្វើរួច។

    ការត្រួតពិនិត្យកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ត្រួតពិនិត្យស្ថានភាពរបស់សម្បកកង់។
  • លក្ខណៈ​បច្ចេកទេស​ស្ដីពី​សម្ពាធ​ខ្យល់​កង់​មុខ 2.20 bar

    លក្ខណៈ​បច្ចេកទេស​ស្ដីពី​សម្ពាធ​ខ្យល់​កង់​ក្រោយ៖ 1.24 bar

    គ្រោះថ្នាក់ដោយសារប្រតិបត្តិការ ដូចជាការបុកខឿនផ្លូវ អាចធ្វើឱ្យខូចសម្បកកង់ ឬយ៉ាន់កង់ ហើយក៏រំខានការរត់ស្មើនៃកង់ ដូច្នេះសូមត្រួតពិនិត្យស្ថានភាពសម្បកកង់ បន្ទាប់ពីមានគ្រោះថ្នាក់។

    Important: ពិនិត្យសម្ពាធសម្បកកង់ឱ្យបានញឹកញាប់ ដើម្បីធានានូវការសប់ខ្យល់ត្រឹមត្រូវ។ ប្រសិនបើសម្បកកង់មិនត្រូវបានសប់ខ្យល់ទៅតាមសម្ពាធត្រឹមត្រូវទេ សម្បកកង់នឹងឆាប់សិក ហើយអាចបណ្តាលឱ្យវាប្រឹងប្រើកង់ទាំង 4។

    រូបភាព ជាឧទាហរណ៍នៃសម្បក​កង់សិកដែលបណ្ដាល​មកពីការសប់ខ្យល់មិនគ្រប់។

    artpending

    រូបភាព គឺជាឧទាហរណ៍នៃសម្បក​កង់សិកដែលបណ្ដាល​មកពីការសប់ខ្យល់តឹងពេក។

    artpending

    ការត្រួតពិនិត្យ​ការរត់ត្រង់នៃកង់មុខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យ​ការរត់ត្រង់នៃកង់មុខ។
    1. ត្រូវប្រាកដថាសម្ពាធខ្យល់កង់ត្រឹមត្រូវមុនពេលពិនិត្យមើលការតម្រង់កង់មុខ សូមចូលមើល ។

    2. ឱ្យអ្នកបញ្ជាអង្គុយនៅលើកៅអីបញ្ជាក៏បាន ឬក៏បន្ថែមទម្ងន់ដាក់លើកៅអីអ្នកបើកបរក៏បានឱ្យស្មើនឹងទម្ងន់មធ្យមរបស់អ្នកបញ្ជានៃយានយន្ត។

      អ្នកបញ្ជា ឬ ទម្ងន់ ត្រូវតែស្ថិតនៅលើកៅអីអង្គុយកំឡុងពេលធ្វើនិតិវិធីតម្រង់កុងមុខ។

    3. នៅលើផ្ទៃរាបស្មើ សូមផ្លាស់ទីម៉ាស៊ីនទៅក្រោយត្រង់ ចម្ងាយ 2 ទៅ 3 m ហើយបន្ទាប់មកទៅមុខត្រង់ ទៅទីតាំងដើមវិញ។

      បែបនេះធ្វើឱ្យបូមរបស់គ្រឿងចក្រស្ថិតនៅក្នុងទីតាំងប្រតិបត្តិការធម្មតា។

    4. ធានាថាកង់បែរត្រង់ទៅមុខ។

    5. វាស់ចម្ងាយរវាងសំបកកង់មុខនៅកម្ពស់ភ្លៅទាំងផ្នែកខាងមុខ និងក្រោយរបស់សំបកកង់ (រូបភាព )។

      ទិសដៅងាកចូលរបស់កង់មុខគួរតែ 0 ± 6 ម.ម (0 ± 1/4 អ៊ីញ)។

      Important: ពិនិត្យការរង្វាស់នៅទីតាំងស្របគ្នានៅលើកង់។ គ្រឿងចក្រគួរតែនៅលើផ្ទៃរាបស្មើដោយដាក់កង់បែរត្រង់ទៅមុខ។

      artpending
    6. ប្រសិនបើទិសដៅងាកចូលរបស់កង់មុខមិនត្រឹមត្រូវ ត្រូវលៃតម្រូវដូចខាងក្រោម៖

      1. បន្ធូរខ្ចៅទប់នៅចំកណ្ដាលនៃរ៉ូទីល (រូបភាព )។

        artpending
      2. បង្វិលរ៉ូទីលទាំងពីរឱ្យស្មើគ្នា ដើម្បីផ្លាស់ទីផ្នែកខាង​មុខនៃកង់ចូលទៅក្នុង ឬចេញមកក្រៅ។

      3. រឹតខ្ចៅទប់រ៉ូទីលនៅពេលការលៃតម្រូវទិសដៅងាកចូលត្រឹមត្រូវ។

        មួលខ្ចៅទប់រ៉ូទីល​​ពី 62 ទៅ 74 N∙m (45 to 55 ft-lb)។

    7. បន្ទាប់ពីបញ្ចប់ការលៃតម្រូវទិសដៅងាកចូលរួច ត្រូវប្រាកដថាមានការធ្វើដំណើរតាមចង្កូតពេញលេញក្នុងទិសដៅទាំងពីរ។

      មិនគួរមានការប៉ះរវាងសមាសធាតុគ្រឿងចក្រណាមួយឡើយ នៅពេលអ្នកផ្លាស់ទីកង់ពីទីតាំងចាក់សោមួយទៅទីតាំងចាក់សោមួយទៀត។ លៃតម្រូវ បើចាំបាច់។

    ការរឹតខ្ចៅកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 2 ម៉ោងដំបូង
  • រឹតខ្ចៅ​កង់​ខាងមុខ និង​ខាងក្រោយ។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • រឹតខ្ចៅ​កង់​ខាងមុខ និង​ខាងក្រោយ។
  • រៀងរាល់ 200 ម៉ោងម្តង
  • រឹតខ្ចៅ​កង់​ខាងមុខ និង​ខាងក្រោយ។
  • លក្ខណៈបច្ចេកទេសនៃការរឹតខ្ចៅកង់៖ ពី 109 ទៅ 122 N∙m។

    រឹត​ខ្ចៅកង់​មុខ និង​ក្រោយ តាម​របៀប​ខ្វែងគ្នា ដូចមាន​បង្ហាញ​នៅ​ក្នុង រូបភាព ដើម្បី​បាន​កម្លាំងរឹត​ដែលបាន​កំណត់។

    artpending

    តំហែទាំប្រព័ន្ធត្រជាក់

    សុវត្ថិភាពប្រព័ន្ធបញ្ចុះកម្ដៅ

    • ការលេបទឹកស្អំអាចបណ្ដាលឱ្យពុល។ ទុកឱ្យផុតពីក្មេងនិងសត្វចិញ្ចឹម។

    • ការហៀរចេញទឹកស្អំក្ដៅ និងមានសម្ពាធខ្ពស់ ឬការប៉ះធុងទឹកក្ដៅ និងផ្នែកជុំវិញធុងអាចបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។

      • ត្រូវទុកឱ្យម៉ាស៊ីនចុះត្រជាក់យ៉ាងហោចណាស់រយៈពេល 15 នាទី មុនពេលដកគម្របធុងទឹកចេញ។

      • ប្រើប្រាស់ក្រណាត់ក្រាសទ្រាប់ដៃនៅពេលបើកគម្របធុងទឹក ហើយបើកគម្របយឺតៗ​ដើម្បីឱ្យចំហាយភាយចេញ។

    • ហាមប្រតិបត្តិការគ្រឿងចក្រដោយមិនមានគម្រប​ នៅនឹងកន្លែង។

    • ដាក់ម្រាមដៃ ដៃ និងសម្លៀកបំពាក់​របស់អ្នកឱ្យឆ្ងាយ​ពីកង្ហារ និងខ្សែពានដែលកំពុងវិល។

    • ពន្លត់ម៉ាស៊ីន ហើយដកសោចេញ មុនពេលធ្វើការថែទាំ។

    ការ​ត្រួតពិនិត្យកម្រិតទឹកស្អំ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ​ត្រួតពិនិត្យកម្រិតទឹកស្អំ។
  • សមត្ថភាពប្រព័ន្ធត្រជាក់៖ 3.7 L

    ប្រភេទទឹកស្អំ៖ សូលុយស្យុងនៃទឹក និងការប្រឆាំងនឹងការកកនៃអេទីឡែន-គ្លីកុលអចិន្រ្តៃយ៍ 50/50 ។

    ការប្រុងប្រយ័ត្ន

    ប្រសិនបើម៉ាស៊ីនបាននឹងកំពុងដំណើរការ កម្ដៅរបស់ទឹកស្អំដែលមានសម្ពាធអាចភាយចេញ ហើយបណ្ដាលឱ្យរលាកបាន។

    • ហាមបើកគម្របធុងទឹក។

    • ត្រូវទុកឱ្យម៉ាស៊ីនត្រជាក់ក្នុងរយៈពេលយ៉ាងហោចណាស់ 15 នាទី ឬទុករហូតទាល់តែ​ធុងបម្រុង​ត្រជាក់ល្មមប៉ះដោយមិនរលាកដៃរបស់អ្នក។

    • ប្រើប្រាស់ក្រណាត់ក្រាសទ្រាប់ដៃនៅពេលបើកគម្របធុងទឹកបម្រុង ហើយបើកគម្របយឺតៗ​ដើម្បីឱ្យចំហាយភាយចេញ។

    • ហាមពិនិត្យមើលកម្រិតទឹកស្អំនៅក្នុងធុងទឹក ដោយសារតែការធ្វើបែបនេះធ្វើឱ្យខូចម៉ាស៊ីន សូមពិនិត្យមើលតែកម្រិតទឹកស្អំនៅក្នុងធុងបម្រុងប៉ុណ្ណោះ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. ពិនិត្យមើលកម្រិតទឹកស្អំនៅខាងក្នុងធុងបម្រុង (រូបភាព )។

      Note: ទឹកស្អំគួរតែឡើងដល់ផ្នែកខាងក្រោមនៃកឧបករណ៍ចាក់បំពេញនៅពេលដែលម៉ាស៊ីនត្រជាក់។

      artpending
    5. ប្រសិនបើទឹកស្អំខ្វះ សូមដកគម្របធុងបម្រុងចេញ ហើយបន្ថែមល្បាយនៃទឹក និងការប្រឆាំងនឹងការកកនៃអេទីឡែន-គ្លីកុលអចិន្រ្តៃយ៍ 50/50។

      Note: ហាមចាក់បំពេញទឹកស្អំលើសចំណុះទៅក្នុងធុងបម្រុង។

    6. បិទគម្របធុងបម្រុង។

    ការយកកម្ទេចកម្ទីចេញពីប្រព័ន្ធត្រជាក់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • យកកម្ទេចកម្ទីចេញពីតំបន់ម៉ាស៊ីន និងធុងទឹក។សម្អាតវាឱ្យបានកាន់តែញឹកញាប់បន្ថែមទៀតនៅក្នុងស្ថានភាពកខ្វក់។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោរចេញ។

    4. សម្អាតតំបន់ម៉ាស៊ីនឱ្យបានហ្មត់ចត់នូវរាល់កម្ទេចកម្ទី។

    5. ដោះគន្លឹះ និងដកកញ្ច្រែងធុងទឹក​ចេញពីផ្នែកខាងមុខរបស់ធុងទឹក (រូបភាព )។

      artpending
    6. ប្រសិនបើមាន សូមបង្វិលគន្លឹះ ហើយទាញឧបករណ៍បន្ថយកម្ដៅប្រេងចេញឱ្យឆ្ងាយពីធុងទឹក (រូបភាព )។

      artpending
    7. សម្អាតធុងទឹក ឧបករណ៍បន្ថយកម្ដៅប្រេង និងអេក្រង់ដោយប្រើខ្យល់បាញ់។

      Note: ផ្លុំកម្ទេចកម្ទីចេញពីធុងទឹក។

    8. ដំឡើងឧបករណ៍បន្ថយកម្ដៅ និងកញ្ច្រែងទៅលើធុងទឹក។

    ការប្ដូរទឹកស្អំម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 1000 ម៉ោងម្តង
  • បង្ហូរទឹកចេញពីប្រព័ន្ធទឹកស្អំ។
  • សមត្ថភាពប្រព័ន្ធត្រជាក់៖ 3.7 L

    ប្រភេទទឹកស្អំ៖ សូលុយស្យុងនៃទឹក និងការប្រឆាំងនឹងការកកនៃអេទីឡែន-គ្លីកុលអចិន្រ្តៃយ៍ 50/50

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. លើកឃ្លុប ហើយដាក់ទម្រសុវត្ថិភាព​នៅលើស៊ីឡាំង​លើកដែលបានលាចេញ ដើម្បីលើកឃ្លុបឡើង។

      ការប្រុងប្រយ័ត្ន

      ប្រសិនបើម៉ាស៊ីនបាននឹងកំពុងដំណើរការ ប្រព័ន្ធ​បញ្ចុះកម្ដៅ​បង្កើនសម្ពាធ​លើ​​ទឹកក្ដៅ​​ ដែល​អាចភាយចេញ ហើយបណ្ដាលឱ្យរលាកបាន។

      • ហាមបើកគម្របធុងទឹកនៅពេលម៉ាស៊ីនកំពុងដំណើរការ។

      • ត្រូវទុកឱ្យម៉ាស៊ីនត្រជាក់ក្នុងរយៈពេលយ៉ាងហោចណាស់ 15 នាទី ឬទុករហូតទាល់តែ​គម្រប​​ធុងទឹក​ត្រជាក់ល្មមប៉ះដោយមិនរលាកដៃរបស់អ្នក។

      • ប្រើក្រណាត់បើកគម្របធុងទឹក។ បើកគម្របយឺតៗដើម្បីឱ្យចំហាយភាយចេញ។

    3. ដកគម្របធុងទឹកចេញ (រូបភាព )។

      artpending
    4. ដកគម្រប​ធុង​ទឹក​បម្រុង (រូបភាព )។

      artpending
    5. ផ្តាច់ទុយោធុងទឹកខាងក្រោម និងទុកឱ្យទឹកស្អំហូរចូលទៅក្នុងចានដែកបង្ហូរ។

      Note: នៅពេលទឹកស្អំឈប់ហូរ សូមភ្ជាប់ទុយោធុងទឹកនៅខាងក្រោម។

    6. ចាក់បំពេញធុងទឹកដោយប្រើល្បាយនៃទឹក និងការប្រឆាំងនឹងការកកនៃអេទីឡែន-គ្លីកុលអចិន្រ្តៃយ៍ 50/50 ។

    7. ចាក់បំពេញធុងទឹកឱ្យបានពេញ ហើយបិទគម្រប (រូបភាព )។

    8. ចាក់បំពេញធុងបម្រុងទឹកស្អំយឺតៗរហូតទាល់តែកម្រិតឈានដល់​មាត់ធុង (រូបភាព )។

    9. បិទគម្របធុងបម្រុង (រូបភាព ) ។

    10. បញ្ឆេះម៉ាស៊ីន ហើយដំណើរការវារហូតដល់វាក្ដៅ។

    11. ពន្លត់ម៉ាស៊ីន ពិនិត្យមើលកម្រិតទឹកស្អំ ហើយបំពេញទឹកស្អំឡើងវិញ ប្រសិនបើចាំបាច់។

    តំហែទាំហ្វ្រាំង

    ការ​ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។ពិនិត្យ​កម្រិត​ប្រេងហ្វ្រាំង មុន​អ្នក​បញ្ឆេះ​ម៉ាស៊ីន​លើកដំបូង។
  • រៀងរាល់ 1000 ម៉ោងម្តង
  • ប្ដូរប្រេងហ្វ្រាំង។
  • ប្រភេទប្រេងហ្វ្រាំង៖ DOT 3

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. លើកគម្របម៉ាស៊ីន ដើម្បីចូលប្រើស៊ីឡាំងហ្វ្រាំងមេ និងកំប៉ុងប្រេង (រូបភាព )។

      artpending
    5. ធានាថាកម្រិតប្រេងឡើងដល់បន្ទាត់ Full (ពេញ)នៅលើកំប៉ុងប្រេង (រូបភាព )។

      artpending
    6. ប្រសិនបើកម្រិតប្រេងខ្វះ ត្រូវសម្អាតតំបន់ជុំវិញគម្រប ដកគម្របកំប៉ុងប្រេង ហើយចាក់បំពេញឱ្យនៅកម្រិតត្រឹមត្រូវ ដោយប្រើប្រេងហ្វ្រាំងដែលបានណែនាំ (រូបភាព )។

      Note: ហាមចាក់ប្រេងហ្វ្រាំងរហូតហៀរពីកំប៉ុងប្រេង។

    ការកែតម្រូវហ្វ្រាំងដៃ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 10 ម៉ោងដំបូង
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ។
  • រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ។
    1. ដកដៃកាន់ជ័រចេញពីចង្កឹះហ្វ្រាំងដៃ (រូបភាព )។

      artpending
    2. បន្ធូរវីសទប់ដែលភ្ជាប់ទៅដៃនៃដងហ្វ្រាំងដៃ (រូបភាព )។

      artpending
    3. បង្វិលដៃ (រូបភាព ) រហូតដល់កម្លាំង 20 ទៅ 22 kg ដើម្បីធ្វើឱ្យតឹងណែននៅដង។

    4. រឹតបន្តឹងវីសទប់នៅពេលធ្វើរួច (រូបភាព )។

      Note: ប្រសិនបើអ្នកលែងអាចធ្វើការលៃតម្រូវហ្វ្រាំងដៃដោយការលៃតម្រូវចង្កឹះហ្វ្រាំងដៃ សូមបន្ធូរដៃកាន់ទៅចំពាក់កណ្ដាលនៃការលៃតម្រូវ ហើយលៃតម្រូវខ្សែនៅផ្នែកខាងមុខ បន្ទាប់មកអនុវត្តជំហានឡើងវិញ ។

    5. ដាក់ដៃកាន់ជ័រទៅលើចង្កឹះហ្វ្រាំងដៃ (រូបភាព )។

    ការលៃតម្រូវឈ្នាន់ហ្វ្រាំង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលការលៃតម្រូវឈ្នាន់ហ្វ្រាំង។
  • Note: ដកគម្របម៉ាស៊ីនផ្នែកខាងមុខចេញ ដើម្បីសម្រួលទម្រង់ការលៃតម្រូវ។

    1. ដកកន្លាស់ខ្ទាស់ និងកន្លាស់ទាក់ដែលរឹតភ្ជាប់​នឹម​ស៊ីឡាំង​ចម្បងទៅនឹង​គល់ឈ្នាន់ហ្វ្រាំង (រូបភាព )។

      artpending
    2. លើកឡើងលើឈ្នាន់ហ្វ្រាំង (រូបភាព ) រហូតដល់វាប៉ះនឹងតួ។

    3. បន្ធូរខ្ចៅទប់ដែលរឹតភ្ជាប់នឹមទៅនឹងដងស៊ីឡាំងចម្បង (រូបភាព )។

    4. លៃតម្រូវនឹមរហូតទាល់តែប្រហោងរបស់វានៅត្រឹមនឹងប្រហោងនៅក្នុងគល់ឈ្នាន់ហ្វ្រាំង។

    5. រឹតនឹមទៅនឹងគល់ឈ្នាន់ដោយប្រើកន្លាស់ទាក់ និងកន្លាស់ខ្ទាស់។

    6. រឹតខ្ចៅទប់ដែលរឹតភ្ជាប់នឹមទៅនឹងដងស៊ីឡាំងចម្បង ។

      Note: ស៊ីឡាំងហ្វ្រាំងចម្បងត្រូវតែបន្ធូរសម្ពាធនៅពេលដែលមានការលៃតម្រូវយ៉ាងត្រឹមត្រូវ។

      artpending

    តំហែទាំខ្សែពាន

    ការលៃតម្រូវខ្សែពានឌីណាម៉ូ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 10 ម៉ោងដំបូង
  • ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពាន​ឌីណាម៉ូ។
  • រៀងរាល់ 200 ម៉ោងម្តង
  • ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពាន​ឌីណាម៉ូ។
    1. លើកឃ្លុប ហើយដាក់ទម្រសុវត្ថិភាព​នៅលើស៊ីឡាំង​លើកដែលបានលាចេញ ដើម្បីទប់ឃ្លុប។

    2. ពិនិត្យមើលភាពតឹងដោយការចុចខ្សែពាននៅពាក់កណ្ដាលរវាងដងរវៃ និងរ៉តឌីណាម៉ូក្នុងកម្លាំង 10 kg (រូបភាព )។

      Note: ខ្សែពានថ្មីគួរតែងាកចេញចាប់ពី 8 ទៅ 12 mm។

      Note: ខ្សែពានប្រើរួច​គួរតែងាកចេញចាប់ពី 10 ទៅ 14 mm។ ប្រសិនបើលំងាកមិនត្រឹមត្រូវទេ សូមបន្តដំណើរការទៅជំហានបន្ទាប់។ ប្រសិនបើត្រឹមត្រូវ សូមបន្តដំណើរការ។

    3. ដើម្បីលៃតម្រូវភាពតឹងរបស់ខ្សែពាន សូមអនុវត្តដូចខាងក្រោម៖

      1. បន្ធូរប៊ូឡុងចាប់ឌីណាម៉ូទាំង 2 (រូបភាព )។

        artpending
      2. ដោយប្រើរបាគាស់ សូមបង្វិលឌីណាម៉ូរហូត​ទាល់តែទទួល​បានភាពតឹងត្រឹមត្រូវសម្រាប់ខ្សែពាន បន្ទាប់មករឹតបន្តឹងប៊ូឡុងចាប់ (រូបភាព )។

    តំហែទាំប្រព័ន្ធបញ្ជា

    ការលៃតម្រូវឈ្នាន់អាំប្រាយ៉ា

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលការលៃតម្រូវឈ្នាន់​អាំប្រាយ៉ា។
  • Note: អ្នកអាចលៃតម្រូវខ្សែឈ្នាន់អំប្រាយ៉ានៅសម្បកគ្រឿងដោះដាក់ ឬនៅដុំឈ្នាន់អំប្រាយ៉ា។ អ្នកអាចដកគម្របម៉ាស៊ីនផ្នែកខាងមុខចេញដើម្បីចូលប្រើដុំឈ្នាន់បានយ៉ាងងាយស្រួល។

    1. បន្ធូរខ្ចៅទប់ដែលទប់ខ្សែអាំប្រាយ៉ា​ទៅសម្បកគ្រឿងដោះដាក់ (រូបភាព )។

      Note: អ្នកអាច​ដក និង​បង្វិល​សន្លាក់មូល ប្រសិនបើ​ត្រូវការ​លៃ​តម្រូវ​បន្ថែម។

      artpending
    2. ផ្ដាច់រឺស្ស័រត្រឡប់ ពីដងអំប្រាយ៉ា។

    3. លៃតម្រូវខ្ចៅទប់ ឬសន្លាក់មូលរហូតទាល់តែគែមផ្នែកខាងក្រោយនៃឈ្នាន់អំប្រាយ៉ា ស្ថិតនៅចាប់ពី 9.2 ទៅ 9.8 cm ពីផ្នែកខាងលើនៃលំនាំការ៉ូទ្រនាប់ជាន់ នៅពេលដែលអ្នកជាន់កម្លាំងដែលមានទម្ងន់ 1.8 kg ទៅលើឈ្នាន់ (រូបភាព )។

      artpending

      Note: កម្លាំងត្រូវបានសង្កត់ ដើម្បីឱ្យបាដាងបន្ធូររបស់អំប្រាយ៉ា ប៉ះតិចៗទៅលើម្រាមនៃទ្រនាប់សម្ពាធ។

    4. រឹតបន្តឹងខ្ចៅទប់ ក្រោយពីអ្នកទទួលបានការលៃតម្រូវដែលត្រឹមត្រូវ។

    5. ពិនិត្យមើលទំហំចាប់ពី 9.2 to 9.8 cm ក្រោយពីខ្ចៅទប់ ត្រូវបានរឹត ដើម្បីធានាថាការលៃតម្រូវគឺត្រឹមត្រូវ។

      Note: លៃតម្រូវម្ដងទៀត ប្រសិនបើចាំបាច់។

    6. ភ្ជាប់រឺស្ស័រត្រឡប់ ទៅដងអំប្រាយ៉ា។

      Important: ធានាថាចុងដងត្រូវបានដាក់ស៊ុបល្អលើសន្លាក់មូល ដោយមិនរមួល ហើយនៅតែស្របគ្នាទៅនឹង​ឈ្នាន់អំប្រាយ៉ា ក្រោយពីខ្ចៅទប់ត្រូវបានរឹតរួច (រូបភាព )។

      Note: ចន្លោះសេរីរបស់អំប្រាយ៉ាគួរតែតិចជាង 19 mm (¾ អ៊ីញ)។

      artpending

    ការលៃតម្រូវឈ្នាន់ហ្គែរ

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។

    2. លៃតម្រូវសន្លាក់មូលនៅលើខ្សែហ្គែរ (រូបភាព ) ដើម្បីទុកចន្លោះចាប់ពី 2.54 ទៅ 6.35 mm នៃចន្លោះរវាងដៃរបស់ឈ្នាន់ហ្គែរ និងផ្នែកខាងលើនៃទ្រនាប់ជាន់ក្រឡាការ៉ូ (រូបភាព ) នៅពេលដែលអ្នកជាន់កម្លាំងដែលមានទម្ងន់ 11.3 kg ទៅលើចំណុចកណ្ដាលនៃឈ្នាន់។

      Note: ម៉ាស៊ីនមិនត្រូវកំពុងដំណើរការទេ ហើយរឺស្ស័រទាញត្រូវតែបានភ្ជាប់។

    3. រឹតបន្តឹងខ្ចៅខ្ទាស់ (រូបភាព )។

      artpending
      artpending

    Important: ល្បឿនការ៉ង់ទីខ្ពស់បំផុតគឺ 3,650 rpm ។ ហាមលៃតម្រូវការបញ្ឈប់ការ៉ង់ទីខ្ពស់។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធអ៊ីដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។

    • មុនពេលផ្ដាច់ ឬបំពេញការងារណាមួយនៅលើប្រព័ន្ធអ៊ីដ្រូលិក សូមបន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធដោយការបិទម៉ូទ័រ បង្វិលវ៉ាល់បែនពីខ្ពស់ទៅទាប និង/ឬការបន្ទាបឃ្លុប និងគ្រឿងភ្ជាប់។ ដាក់ដងអ៊ីដ្រូលិកពីចម្ងាយនៅក្នុងទីតាំងអណ្តែត។ ហាមធ្វើការក្រោមឃ្លុបដែលបានលើកឡើងដោយមិនមានទម្រសុវត្ថិភាពត្រឹមត្រូវនៅនឹងកន្លែង។

    • ត្រូវធានាថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។

    • រក្សាដៃ និងដងខ្លួនរបស់អ្នកឱ្យឆ្ងាយ​ពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។

    ការថែទាំប្រអប់លេខ/ប្រព័ន្ធអ៊ីដ្រូលិក

    លក្ខណៈបច្ចេកទេសប្រេងប្រអប់លេខ/អ៊ីដ្រូលិក

    ប្រភេទប្រេងប្រអប់លេខ៖ Dexron III ATF

    ការ​ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ/អ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតប្រេងប្រអប់លេខ​/អ៊ីដ្រូលិក។ ពិនិត្យមើលកម្រិតប្រេង មុនពេលម៉ាស៊ីនត្រូវបានបញ្ឆេះជាលើកដំបូង និងរៀងរាល់ 8 ម៉ោងម្ដង ឬប្រចាំថ្ងៃបន្ទាប់ពីនោះមក។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោរចេញ។

    4. សម្អាត​តំបន់​ជុំវិញ​ឧបករណ៍​វាស់កម្រិតប្រេង (រូបភាព )។

      artpending
    5. ដោះឧបករណ៍វាស់ប្រេងចេញពីផ្នែកខាងលើប្រអប់លេខ ហើយជូតវាដោយប្រើក្រណាត់ស្អាត។

    6. មួលឧបករណ៍វាស់ប្រេងទៅក្នុងប្រអប់លេខ និងប្រាកដថាវាចូលអឹប។

    7. ‭ដកឧបករណ៍វាស់ប្រេងចេញ និងពិនិត្យកម្រិតប្រេង។

      Note: កម្រិតប្រេងគួរតែឡើងដល់ផ្នែកសំប៉ែត​នៃឧបករណ៍វាស់ប្រេង។

    8. ប្រសិនបើកម្រិតប្រេងទាប ត្រូវបន្ថែមប្រេងឱ្យ​បានគ្រប់គ្រាន់​តាមជាក់ស្ដែងដើម្បីទទួល​បានដល់កម្រិតត្រឹមត្រូវ។ សូមអាន ។

    ការប្ដូរប្រេងអ៊ីដ្រូលិក និងការសម្អាតកន្ត្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរប្រេងអ៊ីដ្រូលិក និងការសម្អាតកន្ត្រង។
  • ចំណុះសារធាតុ​រាវអ៊ីដ្រូលិក៖ 7 L

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. ដោះឆ្នុកបង្ហូរពីចំហៀងរ៉េសឺវ័រ ហើយទុកឱ្យប្រេងវារីហូរចូលតម្រង់ចានបង្ហូរ (រូបភាព )។

      artpending
    5. កត់សម្គាល់ទិសនៃទុយយោអ៊ីដ្រូលិក និងក្រចាប់ 90 ដឺក្រេ ដែលនៅជាប់ទៅនឹងកន្ត្រង នៅចំហៀងរ៉េសឺវ័រ (រូបភាព )។

    6. ដោះទុយយោអ៊ីដ្រូលិក និងក្រចាប់ 90 ដឺក្រេ។

    7. ដកកន្ត្រងចេញ ហើយសម្អាតវាដោយការបង្ហូរ​ត្រឡប់មកវិញ​ដោយប្រើសារធាតុសម្អាតខ្លាញ់។

      Note: ទុកហាលខ្យល់ឱ្យស្ងួត មុនពេលដាក់វា។

      artpending
    8. ដាក់កន្រ្តង។

    9. ដំឡើងទុយោប្រអប់អ៊ីដ្រូលិក និងឧបករណ៍ចាប់ 90° ទៅនឹងកន្ត្រងនៅក្នុងទិសតែមួយ។

    10. ដាក់ និងរឹតបន្តឹងឆ្នុកបង្ហូរ។

    11. ចាក់បំពេញរ៉េសឺវ័រនូវប្រេងអ៊ីដ្រូលិកដែលបានបញ្ជាក់ប្រមាណ 7 L។ សូមអាន ។

    12. បញ្ឆេះម៉ាស៊ីន ហើយបញ្ជាគ្រឿងចក្រ ដើម្បីបំពេញប្រព័ន្ធអ៊ីដ្រូលិក។

    13. ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក ហើយបំពេញវា ប្រសិនបើចាំបាច់។

    Important: ប្រើតែប្រេងវារីដែលបានបញ្ជាក់ប៉ុណ្ណោះ។ ប្រេងផ្សេងអាចធ្វើឱ្យខូចប្រព័ន្ធ។

    ការប្ដូរតម្រងអ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 10 ម៉ោងដំបូង
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • រៀងរាល់ 800 ម៉ោងម្តង
  • ប្ដូរតម្រងអ៊ីដ្រូលិក។
  • Important: ការប្រើតម្រងផ្សេងទៀតណាមួយ អាចនឹងធ្វើឲ្យខូចការធានាលើសមាសធាតុមួយចំនួន។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. សម្អាតតំបន់ជុំវិញ​កន្លែងចាប់តម្រង។

    5. ដាក់ខ្ទះបង្ហូរប្រេងនៅក្រោមតម្រង ហើយដកតម្រងចេញ (រូបភាព )។

      artpending
    6. ដាក់ប្រេងរំអិលបន្ទះរ៉ងនៅលើតម្រងថ្មី។

    7. ធានាថាកន្លែងចាប់តម្រងគឺស្អាត។

    8. មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់ ហើយ​មួល​តម្រង់ ½ ជុំ។

    9. បញ្ឆេះម៉ាស៊ីន ហើយទុកឱ្យវាដំណើរការរយៈពេលប្រហែល 2 នាទី ដើម្បីបន្ធូរខ្យល់ចេញពីប្រព័ន្ធ។

    10. ពន្លត់ម៉ាស៊ីន ហើយពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងក្រែងមានការលេចធ្លាយ។

    ការថែទាំប្រព័ន្ធអ៊ីដ្រូលិកលំហូរខ្ពស់

    ម៉ូដែល TC តែ​ប៉ុណ្ណោះ

    លក្ខណៈបច្ចេកទេសប្រេងអ៊ីដ្រូលិក

    កំប៉ុងប្រេងត្រូវបានបំពេញមកពីរោងចក្រនូវប្រេងអ៊ីដ្រូលិកគុណភាពខ្ពស់។ ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក មុនពេលអ្នកបញ្ឆេះម៉ាស៊ីនជាលើកដំបូង ហើយពិនិត្យជារៀងរាល់ថ្ងៃបន្តបន្ទាប់។ សូមអាន ។

    ប្រេងប្ដូរដែលគួរប្រើ៖ ប្រេងអ៊ីដ្រូលិកដែលប្រើ​បានយូរម៉ាក Toro PX ដែលអាចរកបានក្នុងមួយ​ធុងមានចំណុះ 19 L ឬក្នុងមួយ​ធុងធំមានចំណុះ 208 L។

    Note: គ្រឿងចក្រដែលប្រើប្រាស់ប្រេងប្ដូរតាមការណែនាំ មិនសូវត្រូវការផ្លាស់ប្ដូរប្រេង និងតម្រងញឹកញាប់ទេ។

    ប្រេងផ្សេង៖ ប្រសិនបើមិនមានប្រេងអ៊ីដ្រូលិកដែលប្រើ​បានយូរម៉ាក Toro PX ទេ អ្នកអាចប្រើប្រេងអ៊ីដ្រូលិកដែល​ផ្អែកលើប្រេងធម្មតាមួយទៀតដែលមានលក្ខណៈបច្ចេកទេសស្ថិតនៅក្នុងកម្រិតដែលបានចុះបញ្ជីសម្រាប់រាល់លក្ខណៈគ្រឿងសម្ភារខាងក្រោម ហើយប្រេងនោះ​បំពេញតាមស្តង់ដារឧស្សាហកម្ម។ ហាមប្រើប្រេងសំយោគ។ ពិគ្រោះយោបល់ជាមួយអ្នកចែកចាយប្រេងរំអិលរបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលពេញចិត្ត។

    Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការជំនួសមិនត្រឹមត្រូវ ដូច្នេះប្រើប្រាស់ផលិតផលមកពីក្រុមហ៊ុនផលិតដែលមានកេរ្តិ៍ឈ្មោះ ដែលនឹងគាំទ្រការណែនាំរបស់ពួកគេតែប៉ុណ្ណោះ។

    សន្ទស្សន៍កំហាប់ប្រេងខ្ពស់/ប្រេងអ៊ីដ្រូលិកប្រឆាំងនឹងសំណឹកលើចំណុចលំហូរទាប ISO VG 46

    លក្ខណៈសម្ភារ 
     ភាពខាប់, ASTM D445cSt @ 40°C 44 ទៅ 48
     សន្ទស្សន៍​​ភាពខាប់, ASTM D2270140 ឬ ខ្ពស់ជាង
     ចំណុចចាក់, ASTM D97-37°C ទៅ -45°C
     លក្ខណៈបច្ចេកទេសឧស្សាហកម្ម៖Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S)

    Note: ប្រេងវារីជាច្រើនស្ទើរតែគ្មានពណ៌ ដែលធ្វើឱ្យវាពិបាកកត់សម្គាល់ការលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងអ៊ីដ្រូលិកមាននៅក្នុងដបចំណុះ 20 ml។ មួយដបគឺគ្រប់គ្រាន់សម្រាប់ 15 ទៅ 22 L នៃប្រេងអ៊ីដ្រូលិក។ កុំម្មង់គ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នក។

    ‭‭ការត្រួតពិនិត្យកម្រិតប្រេងអ៊ីដ្រូលិកលំហូរខ្ពស់

    ម៉ូដែល TC តែ​ប៉ុណ្ណោះ
    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យកម្រិតប្រេងអ៊ីដ្រូលិកលំហូរខ្ពស់ (ម៉ូដែល TC តែប៉ុណ្ណោះ)។ (ពិនិត្យកម្រិតប្រេងវារី មុននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន ហើយបន្ទាប់មកធ្វើជាប្រចាំថ្ងៃ)
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. សម្អាតជុំវិញមាត់ធុង និងគម្របធុងអ៊ីដ្រូលិក (រូបភាព )។

    5. មួលគម្របចេញពីមាត់ធុង។

      artpending
    6. ដកឧបករណ៍វាស់ប្រេងចេញ (រូបភាព ) ពីមាត់ធុង និងជូតវាជាមួយក្រណាត់ស្អាត។

    7. ស៊កឧបករណ៍វាស់ប្រេងចូលទៅក្នុងមាត់ធុង បន្ទាប់មកដកវាចេញ ហើយពិនិត្យកម្រិតប្រេង។

      Note: កម្រិតប្រេងគួរតែនៅចន្លោះគំនូសសម្គាល់លេខ 2 នៅលើឧបករណ៍វាស់ប្រេង។

    8. ប្រសិនបើកម្រិតប្រេងទាប ត្រូវបន្ថែមប្រេងឱ្យបានត្រឹមត្រូវដើម្បីឱ្យកម្រិតប្រេងឡើងទៅគំនូសខ្ពស់ជាងមុន។ សូមអាន ។

    9. ស៊កបញ្ចូលឧបករណ៍វាស់ប្រេង និងគ្របមាត់ធុង។

    10. ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន និងបើកគ្រឿងភ្ជាប់។

      Note: ទុកឱ្យវាដំណើរការរយៈពេលប្រហែល 2 នាទី ដើម្បីបន្ធូរខ្យល់ចេញពីប្រព័ន្ធ។

      Important: គ្រឿងចក្រត្រូវដំណើរការមុននឹងចាប់ផ្ដើមបញ្ជាប្រព័ន្ធអ៊ីដ្រូលិកលំហូរខ្ពស់។

    11. ពន្លត់ម៉ាស៊ីន និងគ្រឿងភ្ជាប់ ហើយពិនិត្យរកមើលកន្លែងធ្លាយ។

    ‭‭ការប្ដូរប្រេងអ៊ីដ្រូលិកលំហូរខ្ពស់ និងតម្រង

    ម៉ូដែល TC តែ​ប៉ុណ្ណោះ
    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • ប្រសិនបើអ្នក មិនកំពុងប្រើ ប្រេងអ៊ីដ្រូលិកដែល​បានណែនាំ ឬធ្លាប់បានចាក់ប្រេងជំនួស សូមដោយប្ដូរប្រេងអ៊ីដ្រូលិកលំហូរខ្ពស់ និងតម្រងចេញ។
  • រៀងរាល់ 1000 ម៉ោងម្តង
  • ប្រសិនបើអ្នក កំពុងប្រើ ប្រេងអ៊ីដ្រូលិកដែលបានណែនាំ សូមប្ដូរតម្រងអ៊ីដ្រូលិកលំហូរខ្ពស់។
  • រៀងរាល់ 2000 ម៉ោងម្តង
  • ប្រសិនបើអ្នក កំពុងប្រើ ប្រេងអ៊ីដ្រូលិកដែលបានណែនាំ សូមប្ដូរតម្រងអ៊ីដ្រូលិកលំហូរខ្ពស់។
  • ចំណុះសារធាតុ​រាវអ៊ីដ្រូលិក៖ ប្រហែល 15 L

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    2. ដាក់ហ្វ្រាំងដៃ។

    3. ពន្លត់ម៉ាស៊ីន និងដកសោចេញ។

    4. សម្អាតតំបន់ជុំវិញ​កន្លែងចាប់តម្រងលំហូរខ្ពស់ (រូបភាព )។

    5. ដាក់ចានដែកបង្ហូរប្រេងនៅក្រោមតម្រង ហើយដកតម្រងចេញ។

      Note: ប្រសិនបើប្រេងនឹងមិនបានបង្ហូរទេ សូមផ្ដាច់ និងដោតទុយយោអ៊ីដ្រូលិកចូលទៅតម្រងវិញ។

    6. លាបប្រេងរំអិលរ៉ងសៀលតម្រងថ្មី និងមួលតម្រងចូលរហូតដល់រ៉ងប៉ះនឹងក្បាលតម្រង។ បន្ទាប់មក រឹត 3/4 ជុំបន្ថែម។ តម្រង់គួរត្រូវបិទល្អ។

    7. ចាក់បំពេញរ៉េសឺវ័រអ៊ីដ្រូលិកនូវប្រេងវារីប្រមាណ 15 L។

    8. បញ្ឆេះគ្រឿងចក្រ និងការ៉ង់ទីវាដំណើរការប្រហែល 2 នាទីដើម្បីប្រេងហូរសព្វ និងដកចេញនូវខ្យល់​ដែលជាប់​នៅក្នុងប្រព័ន្ធ។

    9. ​‭ពន្លត់គ្រឿងចក្រ និងពិនិត្យកម្រិតប្រេង។

    10. ផ្ទៀងផ្ទាត់កម្រិតប្រេង។

    11. ចោលប្រេងឱ្យបានត្រឹមត្រូវ។

    ការលើ​​ឃ្លុបដាក់​អីវ៉ាន់ពេល​មាន​អាសន្ន

    ឃ្លុបដាក់អីវ៉ាន់អាចនឹងត្រូវបានលើកដោយគ្មានការបញ្ឆេះម៉ាស៊ីនតាមរយៈការរវៃបញ្ឆេះ ឬកូវប្រព័ន្ធអ៊ីដ្រូលិក។

    ការលើកឃ្លុបដាក់អីវ៉ាន់ដោយប្រើប្រាស់ដេរបញ្ឆេះ

    រវៃដេរបញ្ឆេះខណៈពេលកំពុងទប់ដងលើកនៅក្នុងទីតាំង Raise ។ ដំណើរការដេរបញ្ឆេះសម្រាប់រយៈពេល 10 វិនាទី បន្ទាប់មករង់ចាំ 60 វិនាទី មុនពេលដេរបញ្ឆេះម្តងទៀត។ ប្រសិនបើម៉ាស៊ីនមិនរវៃទេ អ្នកត្រូវដកទម្ងន់ និងឃ្លុបចេញ (គ្រឿងភ្ជាប់) ដើម្បីជួសជុលម៉ាស៊ីន ឬប្រអប់លេខ។

    ការលើកឃ្លុបដាក់អីវ៉ាន់ដោយការកូវប្រ​ព័ន្ធអ៊ីដ្រូលិក

    ការប្រុងប្រយ័ត្ន

    ឃ្លុបពោពេញទៅដោយសម្ភារៈដែលបានលើកដោយគ្មានទម្រសុវត្ថិភាពត្រឹមត្រូវអាចនឹងធ្លាក់ចុះមិនរំពឹងទុក។ ការធ្វើការនៅក្រោមឃ្លុបដែលបានលើកដោយគ្មានទម្រ អាចបណ្តាលឱ្យរងរបួសដល់អ្នក ឬអ្នកដទៃ។

    • មុនពេលថែទាំ ឬ​ធ្វើការ​លៃតម្រូវ ត្រូវ​ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។

    • ដកសម្ភារចេញពីឃ្លុប ឬគ្រឿងភ្ជាប់ផ្សេងទៀត ហើយបញ្ចូលទម្រសុវត្ថិភាពនៅលើដងស៊ីឡាំងដែលបានលៀនចេញ មុនពេលដំណើរការក្រោមឃ្លុបដែលបានលើកឡើង។

    អ្នកនឹងត្រូវការទុយយោអ៊ីដ្រូលិក 2 ដោយប្រើតំណផ្គួប​រហ័សញីឈ្មោលនីមួយៗដែលត្រូវនឹងតំណផ្គួបរបស់គ្រឿងចក្រ ដើម្បីអនុវត្ត​ប្រតិបត្តិការនេះ។

    1. ត្រៀមគ្រឿងចក្រមួយទៀតនៅខាងក្រោយនៃគ្រឿងចក្រដែលបានបិទដំណើរការ។

      Important: ប្រព័ន្ធអ៊ីដ្រូលិករបស់គ្រឿងចក្រប្រើ Dexron III ATF ។ ដើម្បីជៀសវាងការកខ្វក់លើប្រព័ន្ធ ត្រូវប្រាកដថាគ្រឿងចក្រដែលបានប្រើដើម្បីកូវប្រព័ន្ធអ៊ីដ្រូលិក ប្រើប្រេងដូចគ្នា។

    2. នៅលើគ្រឿងចក្រទាំង 2 សូមផ្តាច់ទុយយោតំណផ្គួបរហ័សទាំង 2 ពីទុយយោដែលភ្ជាប់ទៅនឹងក្រចាប់តំណផ្គួប (រូបភាព )។

      artpending
    3. នៅលើគ្រឿងចក្រដែលបានបិទដំណើរការ សូមភ្ជាប់ទុយយោកូវទាំង 2 ទៅនឹងទុយយោដែលត្រូវបានផ្ដាច់ (រូបភាព )។

    4. គ្របគ្រឿងផ្គុំដែលមិនប្រើ

      artpending
    5. នៅលើគ្រឿងចក្រផ្សេង សូមភ្ជាប់ទុយយោទាំង 2 ទៅនឹងតំណផ្គួបដែលនៅតែមាននៅក្នុងក្រចាប់តំណផ្គួប (ភ្ជាប់ទុយយោផ្នែកខាងលើទៅតំណផ្គួបផ្នែកខាងលើ និងទុយយោ​ផ្នែកខាងក្រោម​ទៅតំណផ្គួបផ្នែក​ខាងក្រោម) (រូបភាព )។

    6. គ្របគ្រឿងផ្គុំដែលមិនប្រើ

      artpending
    7. ឲ្យអ្នកនៅក្បែរនៅឱ្យឆ្ងាយពីគ្រឿង​ចក្រទាំងអស់។

    8. បញ្ឆេះម៉ាស៊ីនជាទីពីរ ហើយរំកិលដងលើកទៅទីតាំងលើក ដែលលើកឃ្លុបដាក់អីវ៉ាន់ដែលបានបិទដំណើរការ។

    9. រំកិលដងលើកអ៊ីដ្រូលិកទៅទីតាំង NEUTRAL ហើយដាក់សោដងលើក។

    10. ដាក់ទម្រឃ្លុបទៅលើស៊ីឡាំងដែលបានលៀនចេញមក។ សូមអាន ។

      Note: ក្រោយពីបានពន្លត់គ្រឿងចក្រ សូមរំកិលដងលើកទៅវិញទៅមក ដើម្បីដកសម្ពាធរបស់ប្រព័ន្ធ និងជួយសម្រួលដល់ការផ្ដាច់តំណផ្គួបរហ័ស។

    11. ក្រោយពីការបញ្ចប់ប្រតិបត្តិការ សូមដកទុយ​យោកូវចេញ ហើយភ្ជាប់ទុយយោអ៊ីដ្រូលិក​ទៅគ្រឿងចក្រទាំងពីរ។

      Important: ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិកនៅក្នុងគ្រឿងចក្រទាំងពីរ មុនពេលបន្តប្រតិបត្តិការ។

    ការសម្អាត

    លាងសម្អាតគ្រឿងចក្រ

    លាងសម្អាតគ្រឿងចក្រ តាម​តម្រូវការ ដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។ អ្នកអាចប្រើក្រណាត់ជូតនៅពេលលាងសម្អាតគ្រឿងចក្រ។

    Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    Important: ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាតដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង របើកស្លាកសញ្ញាសំខាន់ៗ ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។

    Important: ហាមលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ អាចនឹងបណ្ដាលឱ្យខូចម៉ាស៊ីនផ្នែក​ខាងក្នុង។

    ការទុកដាក់

    សុវត្ថិភាពនៃការរក្សាទុក

    • ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ មុនពេល​អ្នក​ចាកចេញ​ពី​ទីតាំង​របស់​ប្រតិបត្តិករ។ ទុក​ឲ្យ​ម៉ាស៊ីន​ត្រជាក់សិន​ មុននឹង​ធ្វើការ​លៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​វាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ការរក្សាទុកគ្រឿងចក្រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • លៃតម្រូវចន្លោះជើងស៊ូបាប់របស់ម៉ាស៊ីន។
  • រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលហ្វ្រាំង និងហ្រ្វាំងដៃ។
  • រៀងរាល់ 400 ម៉ោងម្តង
  • ពិនិត្យមើលហ្វ្រាំងដោយផ្ទាល់ភ្នែកក្រែងមានថ្គាមហ្វ្រាំងដែលសិក។
  • រៀងរាល់ 600 ម៉ោងម្តង
  • លៃតម្រូវចន្លោះជើងស៊ូបាប់របស់ម៉ាស៊ីន។
    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។

    2. សម្អាតដី និងក្អែលចេញពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅនៃកង្ហារក្បាលគុយឡាស់របស់ម៉ាស៊ីន និងគម្របប្រដាប់ផ្លុំ។

    3. ត្រួតពិនិត្យហ្វ្រាំង។ សូមមើល ។

    4. ការជួសជុលតម្រងខ្យល់។ សូមមើល ។

    5. បិទសៀលតម្រងខ្យល់ និងច្រកបឺតខ្យល់ និងច្រកបញ្ចេញខ្យល់ ដោយប្រើបង់ស្អិតធន់នឹងអាកាសធាតុ។

    6. ការលាបខ្លាញ់គ្រឿងចក្រ។ សូមមើល ។

    7. ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។ សូមមើល ។

    8. សម្អាតធុងប្រេងដោយប្រើប្រេងម៉ាស៊ូតស្រស់ ហើយស្អាត។

    9. ភ្ជាប់គ្រឿងផ្គុំទាំងអស់របស់ប្រព័ន្ធប្រេង។

    10. ពិនិត្យមើល​សម្ពាធកង់។ សូមមើល ។

    11. ពិនិត្យមើលការការពារប្រឆាំងនឹងការកក ហើយបន្ថែមសូលុយស្យុងទឹក និងការប្រឆាំងនឹងការកក 50/50 តាមការចាំបាច់សម្រាប់សីតុណ្ហភាពអប្បបរមាដែលបានរំពឹងទុកនៅក្នុងតំបន់របស់អ្នក។

    12. ដកអាគុយចេញពីសាក់ស៊ី ពិនិត្យ​មើលកម្រិត​ទឹកអាស៊ីត​អាគុយ និងសាកភ្លើងវាឱ្យពេញ។ សូមមើល ។

      Note: ហាមតខ្សែអាគុយទៅក្បាលអាគុយ អំឡុងពេលរក្សាទុក។

      Important: អាគុយត្រូវតែសាកភ្លើងឱ្យពេញដើម្បីបង្ការវាពីការអស់ភ្លើង និងខូចនៅសីតុណ្ហភាពក្រោម 0°C។ អាគុយដែលសាកភ្លើងពេញ រក្សាភ្លើងរបស់វាបានរយៈពេលប្រហែល 50 ថ្ងៃ នៅសីតុណ្ហភាពទាបជាង 4°C។ ប្រសិនបើសីតុណ្ហភាពលើសពី 4°C (40°F) សូមពិនិត្យមើលកម្រិតទឹកនៅក្នុងអាគុយ ហើយសាកភ្លើងវារៀងរាល់ 30 ថ្ងៃម្ដង។

    13. ពិនិត្យមើល និងរឹតបន្តឹងប៊ូឡុង ខ្ចៅ និងវីសទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច។

    14. លាបថ្នាំផ្ទៃដែលរបក ឬផ្ទៃមើលឃើញដែក។

      ថ្នាំលាបអាចរកបានពីអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាតរបស់អ្នក។

    15. រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។

    16. គ្របគ្រឿងចក្រដើម្បីការពារវា និង​រក្សាទុកវា​ឱ្យបានស្អាត។

    ការដោះស្រាយបញ្ហា

    ProblemPossible CauseCorrective Action
    តំណផ្គួបរហ័សពិបាកក្នុងការផ្ដាច់ ឬភ្ជាប់។
    1. សម្ពាធអ៊ីដ្រូលិក​មិនត្រូវបានបន្ធូរ (តំណផ្គួបរហ័សស្ថិតនៅក្រោមសម្ពាធ)។
    1. ពន្លត់គ្រឿងចក្រ រំកិលដងលើកអ៊ីដ្រូលិកទៅមុខទៅក្រោយជាច្រើនដង ហើយភ្ជាប់តំណផ្គួបរហ័សសម្រាប់គ្រឿងផ្គុំនៅក្នុងផ្ទាំងអ៊ីដ្រូលិកជំនួយ។‬
    ចង្កូតប្រើបូមពិបាកកាច់។
    1. កម្រិតប្រេងអ៊ីដ្រូលិកទាប។
    2. ប្រេងអ៊ីដ្រូលិកក្ដៅ។
    3. បូមអ៊ីដ្រូលិកមិនដំណើរការ។
    1. ពិនិត្យមើលកំប៉ុងប្រេងអ៊ីដ្រូលិក។
    2. ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក ហើយថែទាំ ប្រសិនបើវាទាប។‬ ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត។
    3. ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត។
    គ្រឿងផ្គុំអ៊ីដ្រូលិកធ្លាយ។
    1. គ្រឿងផ្គុំរលុង។
    2. គ្រឿងអ៊ីដ្រូលិកផ្គុំបាត់បង់ទ្រនាប់រាងមូល។
    1. រឹតបន្តឹងគ្រឿងផ្គុំ។
    2. ដំឡើងទ្រនាប់រាងមូលដែលបាត់។
    គ្រឿងភ្ជាប់មិនដំណើរការ។
    1. តំណផ្គួបរហ័សមិនត្រូវបានដាក់ឱ្យបានពេញលេញ។
    2. តំណផ្គួបរហ័សត្រូវបានដាក់បញ្រ្ចាសគ្នា។
    1. ផ្ដាច់តំណផ្គួបរហ័ស ដកកម្ទេចកម្ទីចេញពីតំណផ្គួប រួចភ្ជាប់តំណផ្គួប។ ប្ដូរតំណផ្គួបណាមួយដែលខូច។
    2. ផ្ដាច់តំណផ្គួបរហ័ស តម្រឹមតំណផ្គួបទៅនឹង​រន្ធដែលត្រឹមត្រូវនៅលើផ្ទាំងអ៊ីដ្រូលិកជំនួយ រួចភ្ជាប់តំណផ្គួប។
    ម៉ាស៊ីនមិនឆេះ។
    1. ដងអ៊ីដ្រូលិកត្រូវបានចាក់សោនៅក្នុងទីតាំង On (បើក) ។
    1. កំណត់សោលើកអ៊ីដ្រូលិកទៅទីតាំង Unlock រំកិលដងលើកអ៊ីដ្រូលិកទៅ Neutralហើយបញ្ឆេះម៉ាស៊ីន។