ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
យានយន្តប្រើប្រាស់នេះគឺសម្រាប់ប្រើប្រាស់នៅក្រៅផ្លូវលឿន ក្នុងការដឹកជញ្ជូនមនុស្សនិងសម្ភារ។ ការប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេងក្រៅពីការកំណត់អាចបង្កគ្រោះថ្នាក់ដល់អ្នក និងមនុស្សនៅក្បែរ។
អានព័ត៌មាននេះដោយប្រុងប្រយ័ត្ន្នដើម្បីស្វែងយល់អំពីរបៀបបញ្ជា និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងរបួស និងការខូចខាតផលិតផល។ អ្នកទទួលខុសត្រូវចំពោះការបញ្ជាផលិតផលដោយត្រឹមត្រូវ និងដោយសុវត្ថិភាព។
ចូលមើល www.Toro.com សម្រាប់ឯកសារបណ្ដុះបណ្ដាលអំពីសុវត្ថិភាពនិងការបញ្ជាលើផលិតផល, ព័ត៌មានអំពីគ្រឿងបន្សំ, និងស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។
ពេលណាអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់សុទ្ធិរបស់ Toro ឬព័ត៌មានបន្ថែម សូមទាក់ទងទៅអ្នកចែកចាយសេវាកម្មពេញសិទ្ធិ ឬផ្នែកសេវាកម្មអតិថិជនរបស់ Toro និងត្រៀមប្រាប់ម៉ូដែល និងលេខស៊េរីរបស់ផលិតផលរបស់អ្នក។ រូបភាព កំណត់អត្តសញ្ញាណទីតាំងនៃម៉ូដែល និងលេខស៊េរីនៅលើផលិតផលរបស់អ្នក។ សរសេរលេខនៅក្នុងចន្លោះដែលផ្ដល់ជូន។
Important: ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើបន្ទះលេខស៊េរី (បើមាន) ដើម្បីចូលមើលព័ត៌មានអំពីការធានា គ្រឿងបន្លាស់ និងផលិតផលផ្សេងទៀត។
សៀវភៅនេះប្រើពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ប្រាប់ឲ្យយកចិត្តទុកដាក់លើព័ត៌មានមេកានិចពិសេស និង ចំណាំ សង្កត់ធ្ងន់លើព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ជាពិសេស។
សញ្ញាព្រមានអំពីសុវត្ថិភាព (រូបភាព ) បង្ហាញទាំងនៅក្នុងសៀវភៅណែនាំនេះ និងនៅលើម៉ាស៊ីន ដើម្បីកំណត់សារសុវត្ថិភាពសំខាន់ៗ ដែលអ្នកត្រូវតែអនុវត្តតាម ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយ។ និមិត្តសញ្ញានេះនឹងបង្ហាញដោយពាក្យ គ្រោះថ្នាក់, ការព្រមាន, ឬ ការប្រុងប្រយ័ត្ន។
គ្រោះថ្នាក់ បង្ហាញពីស្ថានភាពគ្រោះថ្នាក់ដែលជិតកើតឡើងដែលមិនអាចជៀសបាននោះ, នឹង បណ្តាលឱ្យមនុស្សស្លាប់ឬរបួសធ្ងន់ធ្ងរ។
ការព្រមាន បង្ហាញពីស្ថានភាពគ្រោះថ្នាក់ខ្លាំងដែលមិនអាចជៀសបាននោះ, អាច បណ្តាលឱ្យមនុស្សស្លាប់ឬរបួសធ្ងន់ធ្ងរ។
ការប្រុងប្រយ័ត្ន បង្ហាញពីស្ថានភាពគ្រោះថ្នាក់ខ្លាំងដែលមិនអាចជៀសបាននោះ, នឹង បណ្តាលឱ្យមនុស្សស្លាប់ឬរបួសធ្ងន់ធ្ងរ។
ផលិតផលនេះអនុលោមតាមសេចក្ដីណែនាំអឺរ៉ុបពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិត សូមមើលក្រដាសព័ត៌មានស្ដីពីការប្រកាសអំពីការអនុលោមរបស់ផលិតផលជាក់លាក់ដាច់ដោយឡែក (DOC) ។
វាជាការរំលោភបំពានលើផ្នែកក្រមធនធានសាធារណៈនៃរដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬបញ្ជាម៉ាស៊ីននៅលើដីព្រៃឈើ ដីមានកូនឈើ ឬដីមានស្មៅ លើកលែងតែម៉ាស៊ីនមានបំពាក់ឧបករណ៍ចាប់ផ្កាភ្លើង ដូចមានកំណត់នៅក្នុងផ្នែកទី 4442, ថែទាំនៅក្នុងលំដាប់លំដោយការងារដែលមានប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គិភ័យ។
សៀវភៅណែនាំអ្នកប្រើប្រាស់អំពីម៉ាស៊ីនដែលភ្ជាប់មកនេះ មានផ្ទុកព័ត៌មានពាក់ព័ន្ធនឹងទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក (EPA) និងបទបញ្ញត្តិរបស់រដ្ឋកាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រងការបំភាយរបស់ប្រព័ន្ធបំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់អាចបញ្ជាទិញបានតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។
កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
បំពង់ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត និងធាតុផ្សំមួយចំនួនរបស់វាត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្ត ពូជ។
បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។
គ្រឿងចក្រនេះត្រូវបានរចនាឡើងស្របតាមលក្ខខណ្ឌតម្រូវរបស់ SAE J2258 (ខែវិច្ឆិកា ឆ្នាំ 2016)។
ផលិតផលនេះអាចបង្ករបួសរាងកាយ។ ជានិច្ចកាល ត្រូវអនុវត្តតាមសេចក្ដីណែនាំសុវត្ថិភាពដើម្បីជៀសវាងរបួសរាងកាយធ្ងន់ធ្ងរ។
អាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំប្រតិបត្តិករ នេះ មុនពេលអ្នកចាប់ផ្ដើមប្រើគ្រឿងចក្រ។ ធានាថា មនុស្សគ្រប់គ្នាដែលប្រើប្រាស់ផលិតផលនេះចេះរបៀបប្រើប្រាស់វា និងយល់អំពីការព្រមាន។
ប្រើប្រាស់ការយកចិត្តទុកដាក់ពេញលេញរបស់អ្នក ខណៈពេលកំពុងបញ្ជាគ្រឿងចក្រ។ ហាមធ្វើសកម្មភាពដែលបង្កការរំខាន បើពុំនោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតឡើង។
ហាមដាក់ដៃឬជើងរបស់អ្នកនៅជិតសមាសភាគនៃគ្រឿងចក្រដែលកំពុងចល័ត។
ហាមបញ្ជាគ្រឿងចក្រដោយមិនមានឧបករណ៍ការពារ ឬឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង និងដែលមានដំណើរការនៅលើគ្រឿងចក្រ។
ឲ្យអ្នកនៅក្បែរ និងកុមារនៅខាងក្រៅតំបន់ប្រតិបត្តិការ។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។
បញ្ឈប់ និងពន្លត់ម៉ាស៊ីន និងដកសោចេញមុនពេលជួសជុល ឬចាក់ប្រេង។
ការប្រើប្រាស់ ឬការថែទាំគ្រឿងចក្រនេះដោយមិនត្រឹមត្រូវ អាចបង្កឲ្យមានរបួស។ ដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមានរបួស ត្រូវអនុវត្តតាមការណែនាំសុវត្ថិភាពទាំងនេះ និងជានិច្ចកាលត្រូវយកចិត្តទុកដាក់លើសញ្ញាព្រមានសុវត្ថិភាព ដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬគ្រោះថ្នាក់—ការណែនាំអំពីសុវត្ថិភាបផ្ទាល់ខ្លួន។ ការមិនគោរពតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។
រូបភាពណែនាំ ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយប្រតិបត្តិករ ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូចឬបាត់។ |
Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ដៃចង្កូត | 1 |
ដោះផ្ទាំងនៅខាងក្រោយដៃចង្កូតដែលទ្រគម្របកណ្ដាលឲ្យនៅនឹងកន្លែង ហើយដកគម្របចេញពីដុំដៃចង្កូត។
ដកខ្ចៅខ្ទាស់ និងរ៉ងចេញពីដងចង្កូត។
រំកិលដៃចង្កូត និងរ៉ងទៅលើដង។
Note: តម្រង់ដៃចង្កូតនៅលើដងចង្កូត ដើម្បីឱ្យធ្នឹមទទឹងគឺនៅផ្ដេកនៅពេលដែលកង់កាច់ត្រង់ទៅមុខ ហើយកាំក្រាស់របស់ដៃចង្កូតបែរមកខាងក្រោម។
Note: គម្របការពារធូលីត្រូវបានដាក់នៅលើដងចង្កូតតាំងពីផលិតនៅរោងចក្រ។
ភ្ជាប់ដៃចង្កូតជាប់ទៅនឹងដងចង្កូតដោយប្រើខ្ចៅខ្ទាស់ និងរឹតខ្ចៅខ្ទាស់ក្នុងកម្រិត 24 ទៅ 29 N∙m ដូចមានបង្ហាញនៅក្នុង រូបភាព ។
តម្រង់ផ្ទាំងគម្របជាមួយនឹងចន្លោះនៅក្នុងដៃចង្កូត ហើយទាញផ្អឹបគម្របចូលទៅដុំដៃចង្កូត (រូបភាព )។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
របារមូរ | 1 |
ប៊ូឡុងក្បាលសំប៉ែត (½ x 1-¼ អ៊ីញ) | 6 |
មួលប៊ូឡុងខ្ទាស់មានក្បាល (ដែលអាចដោះវិញបាន) ក្នុងកម្រិតមធ្យម ទៅលើប៊ូឡុងក្បាលសំប៉ែត 6 គ្រាប់ (½ x 1-¼ អ៊ីញ)។
តម្រង់ផ្នែកនីមួយៗនៃរបារមូរទៅនឹងរន្ធចាប់នៅផ្នែកនីមួយៗនៃតួគ្រឿងចក្រ (រូបភាព )។
មួលក្រចាប់ចាប់របារមូរទៅនឹងតួគ្រឿងចក្រដោយប្រើប៊ូឡុងក្បាលសំប៉ែត 3 (½ x 1-¼ អ៊ីញ) នៅលើផ្នែកនីមួយៗ (រូបភាព )។
រឹតប៊ូឡុងក្បាលសំប៉ែត (½ x 1-¼ អ៊ីញ) ទៅ 115 N∙m។
ពិនិត្យកម្រិតប្រេងម៉ាស៊ីន មុននិងក្រោយអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង។ សូមអាន ។
ពិនិត្យកម្រិតប្រេងប្រអប់លេខ/វារី មុនអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង។ សូមអាន ។
ពិនិត្យកម្រិតប្រេងហ្វ្រាំង មុនអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង។ សូមអាន ។
ពិនិត្យសម្ពាធខ្យល់ក្នុងកង់។ សូមអាន ។
ដើម្បីធានាដំណើរការប្រសិទ្ធភាពខ្ពស់នៃប្រព័ន្ធហ្វ្រាំង ត្រូវសាកហ្វ្រាំងមុនពេលប្រើប្រាស់។
បញ្ជាគ្រឿងចក្រឲ្យរត់ពេញល្បឿន ហើយជាន់ហ្វ្រាំងឲ្យខ្លាំងតែមិនឲ្យជាប់កង់លែងវិលទេ។
អនុវត្តទម្រង់ការនេះ 10 ដង ហើយសម្រាក 1 នាទី ម្ដង ដើម្បីមិនឲ្យហ្វ្រាំងក្ដៅខ្លាំងពេក។
Important: ទម្រង់ការនេះគឺមានប្រសិទ្ធភាពបំផុត ប្រសិនបើគ្រឿងចក្រមានផ្ទុកទម្ងន់ 454 kg។
ត្រូវស្គាល់ឧបករណ៍បញ្ជាទាំងអស់ មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងបញ្ជាគ្រឿងចក្រ។
អ្នកត្រូវតែជាន់ឈ្នាន់អំប្រាយ៉ាឲ្យខ្លាំង (រូបភាព ) ដើម្បីផ្តាច់អំប្រាយ៉ានៅពេលបញ្ឆេះម៉ាស៊ីន និងនៅពេលប្តូរលេខ។ បន្ធូរឈ្នាន់ឱ្យតាមសម្រួលនៅពេលចូលលេខ ដើម្បីបង្ការការឆាប់សិករេចរិលប្រអប់លេខ និងគ្រឿងបន្លាស់ពាក់ព័ន្ធផ្សេងទៀត។
Important: ហាមជាន់ឈ្នាន់អំប្រាយ៉ាក្នុងអំឡុងពេលប្រតិបត្តិការ។ ឈ្នាន់អំប្រាយ៉ាត្រូវតែផ្ដាច់ពីទ្រនាប់អំប្រាយ៉ា ដោយសារតែវាបណ្តាលឱ្យឡើងកម្តៅ និងសំណឹក។ ហាមចតគ្រឿងចក្រនៅលើចំណោតដោយប្រើឈ្នាន់អំប្រាយ៉ា។ ការខូចអំប្រាយ៉ាអាចនឹងកើតឡើង។
ជាន់ឈ្នាន់អំប្រាយ៉ា ហើយផ្លាស់ទីចង្កឹះលេខ (រូបភាព ) ទៅក្នុងជម្រើសប្រអប់លេខដែលចង់បាន។ ដ្យាក្រាមលំនាំប្តូរលេខមានបង្ហាញនៅខាងក្រោម។
Important: ហាមប្តូរលេខទៅ REVERSE (ថយក្រោយ) ឬ FORWARD (ទៅមុខ) លើកលែងតែគ្រឿងចក្រមិនមានចលនា។ បើពុំនោះទេ អ្នកអាចធ្វើឱ្យខូចប្រអប់លេខ។
ការប្តូរលេខពីល្បឿនលឿនមកយឺតខ្លាំងពេកអាចបណ្តាលឱ្យកង់ខាងក្រោយអូស ជាហេតុនាំឱ្យបាត់បង់ការគ្រប់គ្រងគ្រឿងចក្រ ក៏ដូចជាខូចអំប្រាយ៉ា និង/ឬប្រអប់លេខ។
ប្តូរលេខតាមសម្រួលដើម្បីចៀសវាងការកកិតហ្គែរខ្លាំង។
សោឌីហ្វ្រង់ស្យែល (រូបភាព )អនុញ្ញាតឱ្យភ្លៅខាងក្រោយចាក់សោសម្រាប់ការកកិតកាន់តែខ្លាំង។ អ្នកអាចប្រើសោឌីហ្វ្រង់ស្យែលនៅពេលគ្រឿងចក្រកំពុងផ្លាស់ទី។
ផ្លាស់ទីដៃចង្កឹះលេខទៅមុខ និងទៅខាងស្តាំដើម្បីប្រើសោនេះ។
Note: ការផ្លាស់ទីរបស់គ្រឿងចក្រ បូកនឹងការកាច់ចង្កូតតិចៗ គឺជាការដាក់ ឬការផ្ដាច់សោឌីហ្វ្រង់ស្យែល។
ការកាច់ចង្កូតពេលកំពុងជាប់សោឌីហ្វ្រង់ស្យែលអាចបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងលើគ្រឿងចក្រ។
ហាមបញ្ជាគ្រឿងចក្រពេលជាប់សោឌីហ្វ្រង់ស្យែល នៅពេលកាច់ចង្កូតខ្លាំង ឬក្នុងល្បឿនលឿន។ សូមមើល ។
ពេលណាអ្នកពន្លត់ម៉ាស៊ីន ចូរដាក់ហ្វ្រាំងដៃ (រូបភាព ) ដើម្បីបង្ការគ្រឿងចក្រពីការផ្លាស់ទីដោយចៃដន្យ។
ដើម្បីដាក់ហ្វ្រាំងដៃ ទាញដងហ្វ្រាំងដៃ។
ដើម្បីដោះហ្វ្រាំងដៃ រុញដងហ្វ្រាំងដៃទៅមុខ។
Note: ដោះហ្វ្រាំងដៃមុនពេលផ្លាស់ទីគ្រឿងចក្រ។
ប្រសិនបើអ្នកចតគ្រឿងចក្រនៅលើទីចំណោត សូមដាក់ហ្វ្រាំងដៃ រុញលេខចូលទៅលេខ FIRST (ទីមួយ) នៅលើចំណោតឡើង ឬដាក់លេខ REVERSE (ថយក្រោយ) នៅលើចំណោតចុះ ហើយដាក់កំណល់នៅផ្នែកចំណោតចុះនៃកង់។
ដងអ៊ីដ្រូលិក លើក និងបន្ទាបឃ្លុប។ រុញវាទៅក្រោយដើម្បីលើកឃ្លុប និងរុញទៅមុខដើម្បីបន្ទាបវា (រូបភាព )។
Important: នៅពេលបន្ទាបឃ្លុប ត្រូវរុញដងទៅក្នុងទីតាំងទៅមុខរយៈពេល 1 ទៅ 2 វិនាទី បន្ទាប់ពីឃ្លុបប៉ះនឹងតួហើយ ដើម្បីធានាថាវានៅក្នុងទីតាំងដែលបានបន្ទាប។ ហាមបន្តរុញដងអ៊ីដ្រូលិកនៅក្នុងទីតាំងលើក ឬបន្ទាបលើសពី 5 វិនាទី នៅពេលដែលស៊ីឡាំងធ្វើដំណើរដល់គោលដៅហើយ។
ចង្កឹះលេខខ្ពស់-ទាបបន្ថែម 3 ល្បឿនបន្ថែម សម្រាប់ការគ្រប់គ្រងល្បឿនច្បាស់លាស់ (រូបភាព )៖
អ្នកត្រូវតែបញ្ឈប់ម៉ាស៊ីនទាំងស្រុងមុនពេលប្ដូរលេខរវាង HIGH (ខ្ពស់) និង LOW (ទាប)។
ប្ដូរលេខតែនៅលើដីរាបស្មើប៉ុណ្ណោះ។
ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់។
រុញដងលេខទៅមុខឲ្យអស់សម្រាប់លេខ ខ្ពស់ និងមកក្រោយឲ្យអស់សម្រាប់លេខ ទាប។
លេខខ្ពស់—សម្រាប់ការបើកបរក្នុងល្បឿនលឿននៅលើផ្ទៃរាបស្មើ ផ្ទៃស្ងួត និងបន្ទុកទម្ងន់ស្រាល។
លេខទាប—សម្រាប់ការបើកនៅល្បឿនយឺត។ ប្រើប្រាស់លេខនេះ នៅពេលដែលចាំបាច់ត្រូវប្រុងប្រយ័ត្នលើសពីធម្មតា។ ឧទាហរណ៍ ផ្លូវចោត ភូមិសាស្ត្រលំបាក ដឹកធ្ងន់ ល្បឿនយឺតប៉ុន្តែម៉ាស៊ីនត្រូវប្រឹងខ្លាំង (រោទិ៍ខ្លាំង)។
Important: មានទីតាំងមួយដែលលេខមិនស្ថិតនៅក្នុងចំណោមលេខ ខ្ពស់ និង ទាប ។ ហាមប្រើប្រាស់ទីតាំងនេះជាទីតាំង NEUTRAL (ដាច់លេខ)ព្រោះគ្រឿងចក្រអាចនឹងផ្លាស់ទីដោយមិនបានរំពឹងទុក ប្រសិនបើដងដាក់លេខខ្ពស់ទាប ត្រូវបានប៉ះពាល់ ហើយដងដាក់លេខនៅជាប់ហ្គែរ។
ប្រើប្រាស់កុងតាក់សោ (រូបភាព ) ដើម្បីបញ្ឆេះ និងពន្លត់ម៉ាស៊ីន។
កុងតាក់សោមានទីតាំង 3 ៖ OFF (បិទ), ON (បើក), និង START (បញ្ឆេះ)។ កាច់សោតាមទិសទ្រនិចនាឡិកាទៅទីតាំង START (បញ្ឆេះ) ដើម្បីដំណើរការម៉ូទ័រដេរបញ្ឆេះ។ ព្រលែងកុងតាក់សោ នៅពេលដែលម៉ាស៊ីនឆេះ។ កុងតាក់សោផ្លាស់ទីដោយស្វ័យប្រវត្តិទៅទីតាំង ON (បើក)។
ដើម្បីពន្លត់ម៉ាស៊ីន កាច់កុងតាក់សោបញ្ច្រាសទិសទ្រនិចនាឡិកាទៅទីតាំង OFF (បិទ)។
អំពូលព្រមានសម្ពាធប្រេង (រូបភាព ) ភ្លឺឡើងប្រសិនបើសម្ពាធប្រេងម៉ាស៊ីនធ្លាក់ទាបជាងកម្រិតសុវត្ថិភាពនៅពេលដែលគ្រឿងចក្រកំពុងដំណើរការ។
Important: ប្រសិនបើអំពូលភ្លឺភ្លឹបភ្លែតៗ ឬនៅតែភ្លឺ សូមបញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន បិទ និងពិនិត្យមើលកម្រិតប្រេង។ ប្រសិនបើកម្រិតប្រេងទាប ប៉ុន្តែការបន្ថែមប្រេងមិនបណ្ដាលឱ្យភ្លើងរលត់នៅពេលដែលម៉ាស៊ីនត្រូវបានបញ្ឆេះ សូមពន្លត់ម៉ាស៊ីនភ្លាម ហើយទាក់ទងអ្នកផ្ដល់សេវាកម្មដែលមានការអនុញ្ញាតសម្រាប់ជំនួយ។
ពិនិត្យមើលប្រតិបត្តិការរបស់អំពូលព្រមានដូចខាងក្រោម៖
ដាក់ហ្វ្រាំងដៃ។
កាច់កុងតាក់សោទៅទីតាំង ON/PREHEAT (បើក/កម្តៅ) ប៉ុន្តែកុំបញ្ឆេះម៉ាស៊ីន។
Note: អំពូលព្រមានសម្ពាធប្រេងគួរតែភ្លឺក្រហម។ ប្រសិនបើអំពូលមិនដំណើរការ ទោះដោយសារអំពូលដាច់ ឬមានការខូចដំណើរការនៅក្នុងប្រព័ន្ធ ដែលអ្នកត្រូវជួសជុល។
Note: ប្រសិនបើម៉ាស៊ីនត្រូវបានពន្លត់ភ្លាម វាអាចចំណាយពេល 1 ទៅ 2 នាទីទើបអំពូលភ្លឺ។
ភ្លើងសាកភ្លឺឡើងនៅពេលអាគុយអស់ភ្លើង។ ប្រសិនបើអំពូលភ្លឺឡើងអំឡុងពេលប្រតិបត្តិការ សូមពន្លត់គ្រឿងចក្រ បិទម៉ាស៊ីន ហើយពិនិត្យមើលពីហេតុដែលអាចកើតមានដូចជា ខ្សែពានឌីណាម៉ូ (រូបភាព )។
Important: ប្រសិនខ្សែពានឌីណាម៉ូរលុង ឬខូច ហាមដំណើរការគ្រឿងចក្ររហូតទាល់តែមានការលៃតម្រូវ ឬការជួសជុលរួចរាល់។ ការមិនគោរពតាមការប្រុងប្រយ័ត្ននេះនឹងធ្វើឱ្យម៉ាស៊ីនខូច។
ពិនិត្យមើលប្រតិបត្តិការរបស់អំពូលព្រមានដូចខាងក្រោម៖
ដាក់ហ្វ្រាំងដៃ។
កាច់កុងតាក់សោទៅទីតាំង ON/PREHEAT (បើក/កម្តៅ) ប៉ុន្តែកុំបញ្ឆេះម៉ាស៊ីន។ សីតុណ្ហភាពរបស់ទឹកស្អំ ភ្លើងសាក និងអំពូលសម្ពាធប្រេង គួរតែភ្លឺឡើង។ ប្រសិនបើអំពូលណាមួយមិនដំណើរការ ទោះដោយសារអំពូលដាច់ ឬមានការខូចដំណើរការនៅក្នុងប្រព័ន្ធ ដែលអ្នកត្រូវជួសជុល។
នៅពេលកុងតាក់ 4WD (រូបភាព ) បើក នោះម៉ាស៊ីននឹងប្រើការបើកបរកង់ទាំង 4 ដោយស្វ័យប្រវត្តិ ប្រសិនបើសិនស័រចាប់សញ្ញាកង់ខាងក្រោយវិលដោយសេរី។ នៅពេលដែលការបើកបរកង់ទាំង 4 ត្រូវបានប្រើ នោះអំពូលកុងតាក់ 4WD បើក។
4WD ដំណើរការតែនៅក្នុងទិសដៅទៅមុខ ក្នុងម៉ូដ AUTO (ស្វ័យប្រវត្តិ) ប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ដំណើរការវានៅពេល REVERSE (ថយក្រោយ) សូមចុចប៊ូតុង 4WD។
Note: លក្ខណៈបច្ចេកទេស និងការរចនាអាចមានការផ្លាស់ប្ដូរដោយមិនមានការជូនដំណឹង។
ទទឹងសរុប | 160 cm |
បណ្ដោយសរុប | ដោយគ្មានឃ្លុប៖ 326 cm |
ដោយមានឃ្លុប៖ 331 cm | |
មានឃ្លុប ⅔ នៅទីតាំងចាប់ខាងក្រោយ៖ 346 cm | |
ទម្ងន់មូលដ្ឋាន (ស្ងួត) | ម៉ូដែល 07385 ៖ 887 kg |
ម៉ូដែល 07385TC៖ 924 kg | |
ម៉ូដែល 07387 ៖ 914 kg | |
ម៉ូដែល 07387TC៖ 951 kg | |
សមត្ថភាពដែលបានកំណត់ (រួមមានប្រតិបត្តិករទម្ងន់ 91 kg អ្នកដំណើរទម្ងន់ 91 kg និងគ្រឿងភ្ជាប់ដែលបានផ្ទុក) | ម៉ូដែល 07385 ៖ 1471 kg |
ម៉ូដែល 07385TC៖ 1435 kg | |
ម៉ូដែល 07387 ៖ 1445 kg | |
ម៉ូដែល 07387TC៖ 1408 kg | |
ទម្ងន់យានយន្តសរុបអតិបរមា (GVW) | 2359 kg |
សមត្ថភាពសណ្ដោង | ទម្ងន់អណ្ដាត៖ 272 kg |
ទម្ងន់រ៉ឺម៉កអតិបរមា 1587 kg | |
កម្ពស់ពីដី | 18 cm គ្មានផ្ទុកទម្ងន់ |
មូលដ្ឋានកង់ | 118 cm |
ក្រឡាកង់ (បន្ទាត់កណ្ដាលទៅបន្ទាត់កណ្ដាល) | ខាងមុខ៖ 117 cm |
ខាងក្រោយ៖ 121 cm | |
កម្ពស់ | 191 cm ទៅដល់ផ្នែកខាងលើបង្អស់នៃរបារមូរ |
ការជ្រើសរើសនៃឧបករណ៍ភ្ជាប់និងគ្រឿងបន្សំដែលបានអនុម័តដោយ Toro គឺអាចរកបានសម្រាប់ប្រើប្រាស់ជាមួយនឹងគ្រឿងចក្រដើម្បីបង្កើន ឬពង្រីកសមត្ថភាពរបស់វា។ ទាក់ទងទៅអ្នកចែកចាយសេវាកម្មពេញសិទ្ធិ ឬអ្នកចែកចាយដែលមានការអនុញ្ញាត ឬចូលទៅ www.Toro.com សម្រាប់បញ្ជីនៃឧបករណ៍ភ្ជាប់និងគ្រឿងបន្សំទាំងអស់។
ដើម្បីធានាការប្រតិបត្តិខ្ពស់ និងការទទួលស្គាល់សុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ ឬគ្រឿងបន្សំសុទ្ធរបស់ Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬគ្រឿងបន្សំដែលបានជំនួសដោយក្រុមហ៊ុនផ្សេងអាចមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនមានការបណ្ដុះបណ្ដាល ឬមិនមានសមត្ថភាពទៅបញ្ជា ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចរឹតត្បិតអាយុរបស់ប្រតិបត្តិករ។ ម្ចាស់គឺទទួលខុសត្រូវលើការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាងទាំងអស់។
ត្រូវយល់ដឹងអំពីបញ្ជាដែលមានសុវត្ថិភាពលើឧបករណ៍ គ្រឿងបញ្ជារបស់អ្នកបញ្ជា និងសញ្ញាសុវត្ថិភាព។
ពន្លត់ម៉ាស៊ីន ដកសោចេញ និងរង់ចាំរហូតលែងមានចលនាទាំងអស់ មុនពេលអ្នកចាកចេញពីទីតាំងរបស់ប្រតិបត្តិករ។ ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ត្រូវចេះរបៀបបញ្ឈប់ និងពន្លត់ម៉ាស៊ីនយ៉ាងឆាប់រហ័ស។
ធានាថា មិនមានអ្នកជឹះ (អ្នក និងអ្នកអមដំណើរជាមួយអ្នក) ច្រើនជាងចំនួនបង្កាន់ដៃដែលមាននៅលើគ្រឿងចក្រ។
ពិនិត្យមើលថា ឧបករណ៍សុវត្ថិភាពនិងស្លាកសញ្ញាទាំងអស់គឺមាននៅនឹងកន្លែង។ ជួសជុល និងប្ដូរចេញឧបករណ៍សុវត្ថិភាពទាំងអស់ និងប្ដូរចេញរាល់ស្លាកសញ្ញាដែលរលុប ឬដែលបាត់។ ហាមបញ្ជាគ្រឿងចក្រប្រសិនបើវាមិនមានវត្តមាន និងមិនដំណើរការត្រឹមត្រូវ។
ប្រុងប្រយ័ត្នជាទីបំផុតនៅពេលចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយចំហាយរបស់វាក៏អាចផ្ទុះបានដែរ។
ពន្លត់បារី ស៊ីហ្កា ខ្សៀ និងប្រភពទាំងអស់ដែលអាចបង្កការឆេះ។
ប្រើតែធុងប្រេងដែលមានការអនុញ្ញាតប៉ុណ្ណោះ។
ហាមដកគម្របធុងប្រេង ឬចាក់ប្រេងទៅក្នុងធុងនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬក្ដៅ។
ហាមចាក់ ឬបង្ហូរប្រេងនៅកន្លែងបិទជិត។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
ប្រសិនបើអ្នកកំពប់ប្រេង ហាមបញ្ឆេះមាស៊ីន។ ជៀសវាងការបង្កើតប្រភពឆេះរហូតដល់អស់ចំហាយប្រេងសិន។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
មុនពេលចាប់ផ្ដើមប្រើគ្រឿងចក្ររាល់ថ្ងៃ ត្រូវអនុវត្តទម្រង់ការប្រើប្រាស់/ប្រចាំថ្ងៃនីមួយៗ ដូចមានរៀបរាប់នៅក្នុង ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
លក្ខណៈបច្ចេកទេសស្ដីពីសម្ពាធខ្យល់កង់មុខ 2.20 bar
លក្ខណៈបច្ចេកទេសស្ដីពីសម្ពាធខ្យល់កង់ក្រោយ៖ 1.24 bar
Important: ពិនិត្យសម្ពាធសម្បកកង់ឱ្យបានញឹកញាប់ ដើម្បីធានានូវការសប់ខ្យល់ត្រឹមត្រូវ។ ប្រសិនបើសម្បកកង់មិនត្រូវបានសប់ខ្យល់ទៅតាមសម្ពាធត្រឹមត្រូវទេ សម្បកកង់នឹងឆាប់សិក ហើយអាចបណ្តាលឱ្យវាប្រឹងប្រើកង់ទាំង 4 ។
រូបភាព បង្ហាញពីឧទាហរណ៍នៃសម្បកកង់សិកដែលបណ្ដាលមកពីការសប់ខ្យល់មិនគ្រប់។
រូបភាព បង្ហាញពីឧទាហរណ៍នៃសម្បកកង់សិកដែលបណ្ដាលមកពីការសប់ខ្យល់តឹងពេក។
ប្រើតែប្រេងម៉ាស៊ូតដែលស្អាត ថ្មី ឬប្រេងជីវម៉ាស៊ូតដែលមានស៊ុលផួរទាប (<500 ppm) ឬទាបខ្លាំង (<15 ppm)។ កម្រិតសេតានអប្បបរមាគួរតែ 40 ។ ទិញប្រេងនៅក្នុងបរិមាណដែលអាចប្រើប្រាស់បានក្នុងរយៈពេល 180 ថ្ងៃ ដើម្បីធានាបាននូវភាពស្រស់នៃប្រេង។
ប្រើប្រេងម៉ាស៊ូតកម្រិតរដូវក្តៅ (លេខ 2-D) នៅសីតុណ្ហភាពលើសពី -7°C និងកម្រិតរដូវរងារ (លេខ 1-D ឬលេខ 1-D/2-D លាយបញ្ចូលគ្នា) ក្រោមសីតុណ្ហភាពនោះ។
ការប្រើប្រាស់ប្រេងកម្រិតរដូវរងារនៅសីតុណ្ហភាពទាបផ្តល់នូវចំណុចក្ដៅទាប ហើយលក្ខណៈលំហូរត្រជាក់ ដែលជួយសម្រួលដល់ការបញ្ឆេះ និងកាត់បន្ថយស្ទះតម្រងប្រេង។
Note: ការប្រើប្រាស់ប្រេងកម្រិតរដូវក្តៅលើសពី -7°C ជួយពន្យារអាយុកាលបូមប្រេង និងបង្កើនថាមពល បើប្រៀបធៀបទៅនឹងប្រេងកម្រិតរដូវរងារ។
Important: ហាមប្រើប្រេងកាត ឬសាំងជំនួសប្រេងម៉ាស៊ូត។ ការមិនគោរពតាមការប្រុងប្រយ័ត្ននេះនឹងធ្វើឱ្យម៉ាស៊ីនខូច។
គ្រឿងចក្រនេះក៏អាចប្រើប្រេងលាយប្រេងជីវម៉ាស៊ូតរហូតដល់ B20 (ប្រេងជីវម៉ាស៊ូត 20% ប្រេងម៉ាស៊ូត 80%) បានផងដែរ។ ផ្នែកប្រេងម៉ាសូតឥន្ធនៈ គួរតែជាស៊ុលផួរទាប ឬទាបខ្លាំង។ អនុវត្តការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖
ផ្នែកនៃប្រេងជីវម៉ាស៊ូតត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស ASTM D6751 ឬ EN14214 ។
សមាសភាពប្រេងលាយគួរតែគោរពតាម ASTM D975 ឬ EN590 ។
ផ្ទៃដែលបានលាបថ្នាំ អាចនឹងត្រូវបានខូចដោយការលាយនៃជីវម៉ាស៊ូត។
ប្រើ B5 (ដែលមានជីវម៉ាស៊ូត 5%) ឬការលាយតិចជាងនេះ នៅក្នុងអាកាសធាតុត្រជាក់។
ត្រួតពិនិត្យសៀល ទុយោ បន្ទះរ៉ង ដែលប៉ះពាល់ជាមួយប្រេង ព្រោះវាអាចនឹងថយគុណភាពតាមពេលវេលា។
ការស្ទះតម្រងប្រេងអាចកើតមាននៅពេលណាមួយ ក្រោយពេលបម្លែងទៅជាការលាយបញ្ចូលគ្នានៃជីវម៉ាស៊ូត។
ទាក់ទងទៅអ្នកចែកចាយរបស់អ្នកសម្រាប់ព័ត៌មានបន្ថែមស្ដីពីជីវម៉ាស៊ូត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 100 ម៉ោងដំបូង |
|
អនុវត្តតាមការណែនាំខាងក្រោមដើម្បីឲ្យគ្រឿងចក្រមានដំណើរការសមរម្យ៖
ធានាថាហ្រ្វាំងត្រូវបានសាករួច។ សូមអាន ។
ពិនិត្យកម្រិតទឹក និងប្រេងម៉ាស៊ីនជាប្រចាំ។ ត្រូវពិនិត្យមើលសញ្ញាសម្រាប់សមាសធាតុផ្សេងៗ និងថាវាមិនឡើងកម្ដៅ។
ក្រោយពេលបញ្ឆេះម៉ាស៊ីនដែលត្រជាក់ ត្រូវទុកឲ្យវាឡើងក្ដៅប្រហែល 15 វិនាទីមុនពេលប្រើប្រាស់គ្រឿងចក្រ។
Note: ទុកពេលឲ្យម៉ាស៊ីនឡើងក្ដៅនៅពេលប្រតិបត្តិការនៅកន្លែងត្រជាក់។
បញ្ជាគ្រឿងចក្រដោយប្រើល្បឿនផ្សេងៗគ្នា។ ជៀសវាងការចាប់ផ្ដើមលឿន និងបញ្ឈប់ភ្លាមៗ។
ការសាកប្រេងរំអិលសម្រាប់ម៉ាស៊ីនគឺមិនចាំបាច់ទេ។ ប្រេងរំអិលដើមគឺដូចគ្នានឹងប្រភេទប្រេងដែលបានណែនាំឲ្យផ្លាស់ប្ដូរដែរ។
សូមអាន សម្រាប់ការពិនិត្យពិសេស និងម៉ោងទាប។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
គោលបំណងនៃប្រព័ន្ធសោសុវត្ថិភាព គឺដើម្បីការពារម៉ាស៊ីនពីការរវៃ ឬបញ្ឆេះម៉ាស៊ីន ដោយអ្នកមិនបានជាន់ឈ្នាន់អំប្រាយ៉ា។
ប្រសិនបើកុងតាក់សោសុវត្ថិភាពត្រូវបានផ្តាច់ ឬខូច គ្រឿងចក្រអាចប្រតិបត្តិការដោយមិនបានរំពឹងទុក បណ្ដាលឱ្យមានរបួសរាងកាយ។
ហាមគាស់កុងតាក់សោសុវត្ថិភាព។
ត្រួតពិនិត្យប្រតិបត្តិការកុងតាក់សោសុវត្ថិភាពជាប្រចាំ ហើយប្តូរកុងតាក់ខូចចេញមុនពេលគ្រឿងចក្រធ្វើប្រតិបត្តិការ។
Note: សូមអាន សៀវភៅណែនាំប្រតិបត្តិករ សម្រាប់ទម្រង់ការត្រួតពិនិត្យទៅលើប្រព័ន្ធសោ។
អង្គុយលើកន្លែងអង្គុយរបស់ប្រតិបត្តិករ និងដាក់ហ្វ្រាំងដៃ។
រុញលេខទៅទីតាំង NEUTRAL (ដាច់លេខ) ។
Note: ម៉ាស៊ីនមិនឆេះទេ ប្រសិនបើដងលើកអ៊ីដ្រូលិកត្រូវបានចាក់សោនៅក្នុងទីតាំងទៅមុខ។
ដោយមិនជាន់ឈ្នាន់អាំប្រាយ៉ា ចូរកាច់កុងតាក់សោបញ្ច្រាសទិសទ្រនិចនាឡិកាទៅទីតាំង START (បញ្ឆេះ) ។
Note: ប្រសិនបើម៉ាស៊ីនរវៃ ឬបញ្ឆេះ មានន័យថា មុខងារនៅក្នុងប្រព័ន្ធសោដែលអ្នកត្រូវតែជួសជុលសិន មុននឹងដំណើរការគ្រឿងចក្រ។
អង្គុយលើកន្លែងអង្គុយរបស់ប្រតិបត្តិករ និងដាក់ហ្វ្រាំងដៃ។
រុញដងចង្កឹះលេខទៅទីតាំង NEUTRAL (ដាច់លេខ) ហើយប្រាកដថា ដងលើកអ៊ីដ្រូលិក គឺនៅទីតាំងចំកណ្ដាល។
ជាន់ឈ្នាន់អំប្រាយ៉ា។
រុញដងលើកអ៊ីដ្រូលិកទៅខាងមុខ ហើយកាច់កុងតាក់សោទៅទីតាំង START (បញ្ឆេះ) ។
Note: ប្រសិនបើម៉ាស៊ីនរវៃ ឬបញ្ឆេះ មានន័យថា មុខងារនៅក្នុងប្រព័ន្ធសោរដែលអ្នកត្រូវតែជួសជុលសិន មុននឹងដំណើរការគ្រឿងចក្រ។
ម្ចាស់ឬប្រតិបត្តិករអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាចនឹងបណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។
អ្នកអមដំណើរគួរអង្គុយនៅកន្លែងដែលបានកំណត់ទុកសម្រាប់អង្គុយតែប៉ុណ្ណោះ។ ហាមដឹកអ្នកអមដំណើរដោយឲ្យជឹះនៅក្នុងឃ្លុបដាក់អីវ៉ាន់។ ឲ្យអ្នកនៅក្បែរ និងកុមារនៅខាងក្រៅតំបន់ប្រតិបត្តិការ។
ស្លៀកពាក់សម្លៀកបំពាក់សមរម្យ រួមទាំងឧបករណ៍ការពារភ្នែក ខោជើងវែង ស្បែកជើងទប់រអិល និងឧបករណ៍ការពារត្រចៀក។ ចងសក់ដែលវែង ហើយមិនត្រូវពាក់សម្លៀកបំពាក់រលុង ឬគ្រឿងអលង្ការរលុងឡើយ។
ប្រើប្រាស់ការយកចិត្តទុកដាក់ពេញលេញរបស់អ្នក ខណៈពេលកំពុងបញ្ជាគ្រឿងចក្រ។ ហាមធ្វើសកម្មភាពដែលបង្កការរំខាន បើពុំនោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតឡើង។
ហាមបញ្ជាគ្រឿងចក្រនៅពេលឈឺ អស់កម្លាំង ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំ។
ប្រតិបត្តិការគ្រឿងចក្រនៅខាងក្រៅអគារ ឬនៅកន្លែងដែលមានខ្យល់ចេញចូលល្អតែប៉ុណ្ណោះ។
ហាមដឹកលើសទម្ងន់ផ្ទុកសរុបអតិបរិមា (GVW) របស់យានយន្ត។
បង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលជាន់ហ្វ្រាំង ឬបត់គ្រឿងចក្រក្នុងពេលដឹកធ្ងន់នៅឃ្លុបដាក់អីវ៉ាន់។
ការផ្ទុកទម្ងន់លើសនៅឃ្លុបដាក់អីវ៉ាន់កាត់បន្ថយស្ថិរភាពរបស់គ្រឿងចក្រ។ ហាមផ្ទុកលើសសមត្ថភាពដឹករបស់ឃ្លុប។
ការដឹកសម្ភារដែលមិនចងភ្ជាប់ទៅនឹងគ្រឿងចក្រមានឥទ្ធិពលអាក្រក់ទៅលើចង្កូត ហ្វ្រាំង និងស្ថិរភាពរបស់គ្រឿងចក្រ។ នៅពេលដឹកសម្ភារដែលមិនអាចចងភ្ជាប់ទៅនឹងគ្រឿងចក្របាន ត្រូវប្រើការប្រុងប្រយ័ត្ននៅពេលកាច់ចង្កូត ឬជាន់ហ្វ្រាំង។
ដឹកទម្ងន់ស្រាល ឬកាត់បន្ថយល្បឿនលើដីរបស់គ្រឿងចក្រនៅពេលប្រតិបត្តិការនៅលើផ្ទៃរលាក់ មិនរាបស្មើ និងនៅជិតចិញ្ចើម គ្រលុក និងកន្លែងដែលផ្លាស់ប្ដូរស្ថានភាពរហ័សផ្សេងទៀត។ ទម្ងន់អាចនឹងប្រែប្រួលដែលបង្កឲ្យគ្រឿងចក្របាត់បង់ស្ថិរភាព។
មុនពេលអ្នកចាប់ផ្ដើមគ្រឿងចក្រ ត្រូវប្រាកដថា ប្រអប់លេខត្រូវបានផ្ដាច់ ហ្វ្រាំងត្រូវបានដាក់ ហើយអ្នកកំពុងស្ថិតនៅក្នុងទីតាំងប្រតិបត្តិការ។
អ្នក និងអ្នកអមដំណើរត្រូវនៅក្នុងកន្លែងអង្គុយរាល់ពេលដែលគ្រឿងចក្រកំពុងផ្លាស់ទី។ រក្សាការកាន់ដៃចង្កូតជាប់ជានិច្ច។ អ្នកអមដំណើររបស់អ្នកគួរប្រើប្រាស់បង្កាន់ដៃដែលមានផ្ដល់ជូន។ រក្សាដៃ និងជើងឲ្យនៅផ្នែកខាងក្នុងគ្រឿងចក្រគ្រប់ពេល។
បញ្ជាគ្រឿងចក្រតែនៅពេលមើលឃើញច្បាស់តែប៉ុណ្ណោះ។ ពិនិត្យក្រែងមានគ្រលុក ចង្អូរកង់ ទួល ថ្ម ឬវត្ថុបាំងផ្សេងទៀត។ ដីមិនស្មើអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ប្រុងប្រយ័ត្ននៅពេលជិតដល់ផ្លូវកែងដែលបាំង កូនឈើ ដើមឈើ ឬវត្ថុផ្សេងទៀតដែលបាំងការមើលរបស់អ្នក។
ហាមបើកបរគ្រឿងចក្រទៅជិតចង្អូរ ប្រឡាយ ឬទីជម្រាល។ គ្រឿងចក្រអាចនឹងក្រឡាប់ភ្លាម ប្រសិនបើធ្លាក់កង់ម្ខាង ឬហើបកង់ម្ខាង។
ប្រុងប្រយ័ត្ន និងជៀសវាងវត្ថុសំយ៉ុងទាបដូចជា មែកឈើ ស៊ុមទ្វារ ស្កាកនៅតាមផ្លូវដើរ ។ល។
មើលខាងក្រោយ និងខាងក្រោម មុនពេលបើករគ្រឿងចក្រថយក្រោយ ដើម្បីឱ្យប្រាកដថាផ្លូវស្រលះល្អ។
នៅពេលប្រើគ្រឿងចក្រនៅលើដងផ្លូវសាធារណៈ ត្រូវអនុវត្តតាមរាល់បទបញ្ញត្តិចរាចរណ៍ និងប្រើគ្រឿងបន្ទាប់បន្សុំបន្ថែមផ្សេងទៀតដែលបានតម្រូវដោយច្បាប់ដូចជា ភ្លើងសញ្ញា ភ្លើងស៊ីញ៉ូ ការផ្លាស់ទីយឺត និងការតម្រូវផ្សេងៗទៀត។
ប្រសិនបើគ្រឿងចក្រញ័រខុសប្រក្រតី ត្រូវបញ្ឈប់និងពន្លត់គ្រឿងចក្រភ្លាម រង់ចាំរហូតចលនាទាំងអស់ឈប់ ហើយពិនិត្យរកមើលការខូចខាត។ ជួសជុលរាល់ការខូចខាតរបស់គ្រឿងចក្រមុនប្រតិបត្តិការឡើងវិញ។
ការបញ្ឈប់គ្រឿងចក្រនៅលើផ្ទៃសើមអាចចំណាយពេលយូរជាងនៅលើផ្ទៃស្ងួត។ ដើម្បីសម្ងួតហ្វ្រាំងសើម សូមបើកបរយឺតៗនៅលើផ្ទៃរាបស្មើ និងអបហ្វ្រាំងតិចៗ។
ការដំណើរការគ្រឿងចក្រនៅក្នុងល្បឿនលឿន ហើយបញ្ឈប់ភ្លាមៗអាចបណ្ដាលឱ្យកង់ខាងក្រោយគាំង ដែលធ្វើឱ្យចុះខ្សោយការគ្រប់គ្រងលើគ្រឿងចក្ររបស់អ្នក។
ហាមប៉ះម៉ាស៊ីន ប្រអប់លេខ បំពង់ស៊ីម៉ាំង ឬសំបុកបំពង់ស៊ីម៉ាំងនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬទើបពន្លត់ ដោយសារតែកន្លែងទាំងនេះអាចនឹងក្ដៅរហូតធ្វើឱ្យអ្នករលាក។
ហាមទុកចោលគ្រឿងចក្រដែលកំពុងដំណើរការ។
មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
រុញចង្កឹះលេខមកទីតាំង NEUTRAL (ដាច់លេខ) ។
ដាក់ហ្វ្រាំងដៃ។
ដាក់ឃ្លុបដាក់អីវ៉ាន់ចុះ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
រង់ចាំរហូតលែងមានចលនាទាំងអស់.
ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។
ប្រើគ្រឿងបន្ទាប់បន្សំ និងគ្រឿងភ្ជាប់ដែលបានអនុម័តដោយក្រុមហ៊ុន Toro® តែប៉ុណ្ណោះ។
ROPS គឺជាឧបករណ៍សុវត្ថិភាពដ៏សំខាន់មួយ។
ហាម ដក ROPS ចេញពីគ្រឿងចក្រ។
ត្រូវពាក់ខ្សែក្រវាត់កៅអីជានិច្ច ដើម្បីធានាថាវាត្រូវបានភ្ជាប់ ហើយថា អ្នកអាចបន្ធូរវាបាននៅពេលមានអាសន្ន។
ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយហាមប៉ះពាល់ពួកវា។
រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាពដំណើរការប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាប្រចាំក្រែងមានការខូច និងចាប់ខ្ចៅប៊ូឡុងឲ្យតឹង។
ផ្លាស់ប្ដូរសមាសធាតុ ROPS ដែលខូច។ ហាមជួសជុល ឬកែគ្រឿងទាំងនោះ។
ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។
ស្ទង់មើលទីតាំងដើម្បីកំណត់ថាតើ ទីជម្រាលណាមួយមានសុវត្ថិភាពសម្រាប់ការដំណើរការគ្រឿងចក្រ និងបង្កើតទម្រង់ការនិងវិធានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការដំណើរការនៅលើទីជម្រាលទាំងនោះ។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ចនៅពេលអនុវត្តការស្ទង់នេះ។
បើអ្នកមានអារម្មណ៍មិនស្រួលក្នុងការបញ្ជាគ្រឿងចក្រនៅលើទីជម្រាល សូមកុំធ្វើវា។
ផ្លាស់ទីនៅទីលើជម្រាលយឺតៗ និងសន្សឹមៗ។ ហាមផ្លាស់ប្តូរល្បឿន ឬទិសដៅរបស់គ្រឿងចក្រភ្លាមៗ។
ជៀសវាងការបញ្ជាគ្រឿងចក្រនៅលើដីសើម។ សំបកកង់អាចនឹងបាត់បង់ការកកិត។ ការក្រឡាប់អាចកើតឡើងមុនពេលកង់បាត់បង់ការកកិត។
ធ្វើដំណើរត្រង់ពេលឡើង និងចុះជម្រាល។
ប្រសិនបើអ្នកចាប់ផ្តើមបាត់បង់កម្លាំងឡើងទួលខណៈពេលកំពុងឡើងទីជម្រាល សូមអបហ្វ្រាំងតិចៗ និងបើកគ្រឿងចក្រថយក្រោយយឺតៗចុះជម្រាល។
ការបត់ខណៈពេលឡើង ឬចុះទីជម្រាលអាចមានគ្រោះថ្នាក់។ បើអ្នកត្រូវតែបត់នៅលើទីជម្រាល សូមបត់ដោយយឺតៗ និងដោយប្រុងប្រយ័ត្ន។
ការដឹកធ្ងន់អាចប៉ះពាល់ដល់ស្ថិរភាពនៅលើទីជម្រាល។ ដឹកស្រាល និងបើកបរយឺតៗនៅពេលប្រតិបត្តិការនៅលើដីជម្រាល ឬប្រសិនបើការផ្ទុកទម្ងន់មានទំនាញផែនដីខ្លាំង។ ចងសម្ភារឲ្យជាប់នឹងឃ្លុបអីវ៉ាន់របស់គ្រឿងចក្រដើម្បីបង្ការការរអិលអីវ៉ាន់។ យកចិត្តទុកដាក់បន្ថែមនៅពេលដឹកជញ្ជូនសម្ភារដែលងាយរំអិល (ឧទាហរណ៍ សារធាតុរាវ គ្រួស ខ្សាច់។ល។
ជៀសវាងការចាប់ផ្ដើម ការបញ្ឈប់ ឬការបត់គ្រឿងចក្រនៅលើទីជម្រាល ជាពិសេសនៅពេលដឹក។ ការបញ្ឈប់នៅពេលចុះទីជម្រាល ត្រូវចំណាយពេលយូរជាងការបញ្ឈប់នៅលើដីរាបស្មើ។ ប្រសិនបើអ្នកត្រូវតែបញ្ឈប់គ្រឿងចក្រ សូមជៀសវាងការបន្ថយល្បឿនភ្លាមៗ ដែលអាចបណ្តាលឱ្យគ្រឿងចក្រផ្អៀង ឬក្រឡាប់។ ហាមចាប់ហ្វ្រាំងភ្លាមៗនៅពេលរអិលថយក្រោយ ព្រោះការចាប់ហ្វ្រាំងដូច្នេះអាចបណ្តាលឱ្យគ្រឿងចក្រក្រឡាប់បាន។
ហាមផ្ទុកលើសទម្ងន់យានយន្តសរុប (GVW) របស់គ្រឿងចក្រនៅពេលដំណើរការគ្រឿងចក្រដែលមានដឹកសម្ភារនៅក្នុងឃ្លុប និង/ឬការសណ្ដោង។ សូមអាន ។
ដាក់ពង្រាយសម្ភារដឹកនៅក្នុងឃ្លុបឱ្យស្មើ ដើម្បីកែលម្អស្ថិរភាព និងការគ្រប់គ្រងគ្រឿងចក្រ។
មុនពេលដាក់សម្ភារចុះ ត្រូវធានាថាមិនមាននរណាម្នាក់នៅខាងក្រោយគ្រឿងចក្រ។
ហាមបែនសម្ភារចុះខណៈពេលដែលគ្រឿងចក្រចតនៅទីជម្រាល។ ការផ្លាស់ប្តូររបាយទម្ងន់អាចបណ្តាលឱ្យគ្រឿងចក្រក្រឡាប់។
ឃ្លុបដាក់អីវ៉ាន់ដែលបានលើកឡើង អាចធ្លាក់ចុះមកវិញ និងធ្វើឱ្យរបួសដល់មនុស្សដែលកំពុងធ្វើការនៅខាងក្រោម។
ត្រូវប្រើចន្ទល់ដើម្បីទប់ទ្រឃ្លុប មុនពេលធ្វើការនៅខាងក្រោមឃ្លុប។
ដកសម្ភារផ្ទុកចេញពីឃ្លុបមុនពេលលើកវាឡើង។
ការបើកបរគ្រឿងចក្រពេលលើកឃ្លុប អាចបណ្តាលឱ្យគ្រឿងចក្រងាយឃ្លោង ឬក្រឡាប់។ អ្នកអាចធ្វើឱ្យខូចរចនាសម្ព័ន្ធរបស់ឃ្លុប ប្រសិនបើអ្នកដំណើរការគ្រឿងចក្រនៅពេលលើកឃ្លុបឡើង។
ដំណើរការគ្រឿងចក្រនៅពេលដាក់ឃ្លុបចុះ។
ក្រោយពីបែនសម្ភារចេញពីឃ្លុបហើយ ត្រូវដាក់ឃ្លុបចុះ។
ប្រសិនបើទម្ងន់ប្រមូលផ្តុំធ្ងន់នៅផ្នែកខាងក្រោយនៃឃ្លុប នៅពេលអ្នកដោះគន្លឹះ ឃ្លុបអាចនឹងរបើក ហើយធ្វើឱ្យរងរបួសដល់អ្នក ឬអ្នកនៅក្បែរ។
រក្សាទម្ងន់ឲ្យនៅកណ្ដាលឃ្លុប ប្រសិនបើអាចធ្វើបាន។
សង្កត់ឃ្លុបចុះក្រោម ហើយធានាថា មិនមាននរណាកំពុងផ្អែក ឬកំពុងឈរនៅពីក្រោយឃ្លុបនៅពេលដោះគន្លឹះ។
យកឥវ៉ាន់ចេញពីឃ្លុបឲ្យអស់ មុនពេលលើកឃ្លុប ដើម្បីជួសជុលថែទាំគ្រឿងចក្រ។
ទាញដងថយក្រោយ ដើម្បីលើកឃ្លុបដាក់អីវ៉ាន់ (រូបភាព )។
អង្គុយលើកន្លែងអង្គុយរបស់ប្រតិបត្តិករ និងដាក់ហ្វ្រាំងដៃ។
ផ្ដាច់ PTO និងអ៊ីដ្រូលិកលំហូរខ្ពស់ (ប្រសិនបើមាន) ហើយរុញដងបញ្ជាទៅទីតាំង OFF (បិទ) (ប្រសិនបើមាន)។
រុញចង្កឹះលេខទៅទីតាំង NEUTRAL (ដាច់លេខ) ហើយជាន់អាំប្រាយ៉ា។
ត្រូវធានាថាដងលើកអ៊ីដ្រូលិកស្ថិតនៅក្នុងទីតាំងកណ្ដាល។
ហាមជាន់ឈ្នាន់ហ្គែរ។
កាច់កុងតាក់សោទៅទីតាំង ON (បើក) ។
Note: នៅពេលភ្លើងរបស់អេក្រង់ឌុយភ្លើងភ្លឺឡើង គ្រឿងចក្រត្រៀមខ្លួនរួចក្នុងការបញ្ឆេះ។
កាច់កុងតាក់សោទៅទីតាំង START (បញ្ឆេះ) ។
Note: បន្ធូរកូនសោភ្លាម នៅពេលដែលម៉ាស៊ីនឆេះ និងអនុញ្ញាតឱ្យវាត្រឡប់ទៅទីតាំង RUN (ដំណើរការ) វិញ។
Note: អំពូលកុងតាក់បំភ្លឺ នឹងភ្លឺឡើងរយៈពេល 15 វិនាទីបន្ថែមទៀត ក្រោយពីកុងតាក់ត្រឡប់ទៅទីតាំង RUN (ដំណើរការ) វិញ។
Note: ហាមកាច់សោដេរបញ្ឆេះលើសពី 10 វិនាទីក្នុងមួយលើក បើពុំនោះទេ បញ្ហាដុំដេរនឹងឆាប់កើតមាន។ ប្រសិនបើម៉ាស៊ីនមិនឆេះក្រោយពេល 10 វិនាទី សូមកាច់កូនសោទៅទីតាំង OFF (បិទ) ។ ពិនិត្យមើលទម្រង់ការនៃការគ្រប់គ្រង និងការបញ្ឆេះ រង់ចាំ 10 វិនាទីសិន ហើយបញ្ឆេះឡើងវិញ។
ដើម្បីអនុញ្ញាតការបើកបរដោយប្រើកង់ទាំង 4 ដោយស្វ័យប្រវត្តិ សូមចុចផ្នែកខាងលើបំផុតនៃកុងតាក់រ៉ុកគើទៅទីតាំង 4X4 AUTO (4X4 ស្វ័យប្រវត្តិ) (រូបភាព )។
នៅពេលកុងតាក់ 4WD ត្រូវបានបើក នោះម៉ាស៊ីននឹងប្រើការបើកបរកង់ទាំង 4 ដោយស្វ័យប្រវត្តិ ប្រសិនបើសិនស័រចាប់សញ្ញាកង់ខាងក្រោយវិលដោយសេរី។ នៅពេលដែលការបើកបរកង់ទាំង 4 ត្រូវបានប្រើ នោះអំពូលកុងតាក់ 4WD បើក។
Important: នៅពេលបើកថយក្រោយ គ្រឿងចក្រមិនប្រើការបើកបរដោយកង់ទាំង 4 ដោយស្វ័យប្រវត្តិទេ។ ពេលបើកបរថយក្រោយ អ្នកត្រូវតែដាក់លេខបើកបរដោយកង់ទាំង 4 ដោយដៃតាមរយៈការចុចប៊ូតុង 4WD ។
ដើម្បីប្រើកង់ទាំង 4 សូមចុចប៊ូតុង 4WD ឱ្យជាប់ នៅលើប្រអប់កណ្ដាល ក្នុងពេលដែលយានយន្តកំពុងផ្លាស់ទី ហើយកង់ទាំង 4 នឹងមានដំណើរការ។
Note: ការបើកបរដោយប្រើកង់ទាំង 4 នៅតែបន្តរហូត ប្រសិនបើវានៅជាប់ប៊ូតុង។ កុងតាក់ 4WD មិនចាំបាច់ត្រូវតែស្ថិតនៅក្នុងទីតាំង AUTO (ស្វ័យប្រវត្តិ) ទេ ប្រសិនបើចង់ប្រើការបើកបរដោយប្រើកង់ទាំង 4។
ដោះហ្វ្រាំងដៃ។
ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់។
រុញចង្កឹះលេខចូលទៅលេខមួយ។
បន្ធូរឈ្នាន់អំប្រាយ៉ាយឺតៗ ខណៈពេលជាន់ហ្គែរ។
នៅពេលគ្រឿងចក្រមានល្បឿនគ្រប់គ្រាន់ហើយ ដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ ជាន់ឈ្នាន់អំប្រាយ៉ាឲ្យកប់ រុញចង្កឹះលេខទៅលេខបន្ទាប់ ហើយបន្ធូរឈ្នាន់អាំប្រាយ៉ា ខណៈពេលជាន់ឈ្នាន់ហ្គែរ។
អនុវត្តទម្រង់ការដដែលឡើងវិញ រហូតទទួលបានល្បឿនដែលចង់បាន។
Important: ត្រូវបញ្ឈប់គ្រឿងចក្រមុនពេលប្តូរលេខទៅជាការបើកថយក្រោយពីលេខបើកបរទៅមុខ ឬពីលេខទៅមុខចេញពីលេខថយក្រោយ។
Note: ជៀសវាងការការ៉ង់ទីចោលរយៈពេលយូរ។
ប្រើតារាងខាងក្រោម ដើម្បីកំណត់ពីល្បឿនលើដីរបស់គ្រឿងចក្រ ក្នុងល្បឿន 3,600 rpm ។
ហ្គែរ | ចន្លោះ | សមាមាត្រ | ល្បឿន (kmh) | ល្បឿន (mph) |
---|---|---|---|---|
1 | L | 82.83 : 1 | 4.7 | 2.9 |
2 | L | 54.52 : 1 | 7.2 | 4.5 |
3 | L | 31.56 : 1 | 12.5 | 7.7 |
1 | H | 32.31 : 1 | 12.2 | 7.6 |
2 | H | 21.27 : 1 | 18.5 | 11.5 |
3 | H | 12.31 : 1 | 31.9 | 19.8 |
R | L | 86.94 : 1 | 4.5 | 2.8 |
R | H | 33.91 : 1 | 11.6 | 7.1 |
Important: ហាមរុញ ឬសណ្ដោងគ្រឿងចក្រដើម្បីបញ្ឆេះ។ វាអាចបណ្ដាលឱ្យមានការខូចខាតដល់ខ្សែរុញបញ្ជូន។
ដើម្បីបញ្ឈប់គ្រឿងចក្រ សូមដកជើងរបស់អ្នកចេញពីឈ្នាន់ហ្គែរ បន្ទាប់មកសង្កត់ឈ្នាន់ហ្វ្រាំង។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
កាច់កុងតាក់សោទៅទីតាំង OFF (បិទ) និងដកកូនសោ។
ការក្រឡាប់ ឬការរមៀលគ្រឿងចក្រនៅលើទួលនឹងបណ្ដាលឱ្យមានការរងរបួសធ្ងន់ធ្ងរ។
ការកកិតបន្ថែមដោយសារសោឌីហ្វេរ៉ង់ស្យែល អាចគ្រប់គ្រាន់ក្នុងការធ្វើឱ្យអ្នកស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បានដូចជា ការឡើងចំណោតដែលចោតខ្លាំងពេករហូតមិនអាចបត់បាន។ ត្រូវប្រុងប្រយ័ត្ននៅពេលប្រតិបត្តិការដោយប្រើសោឌីហ្វេរ៉ង់ស្យែល ជាពិសេសនៅលើទីជម្រាលដែលចោតខ្លាំង។
ប្រសិនបើសោឌីហ្វ្រង់ស្យែលបើកនៅពេលកាច់ចង្កូតខ្លាំងនៅក្នុងល្បឿនលឿន ហើយកង់ផ្នែកខាងក្រោយហើបផុតពីដី នោះវាអាចនឹងបាត់បង់ការគ្រប់គ្រងដែលអាចបណ្ដាលឱ្យគ្រឿងចក្ររអិលបាន។ ប្រើសោឌីហ្វ្រង់ស្យែលតែពេលក្នុងល្បឿនយឺតប៉ុណ្ណោះ។
ការកាច់ចង្កូតពេលកំពុងជាប់សោឌីហ្វ្រង់ស្យែលអាចបណ្តាលឱ្យបាត់បង់ការគ្រប់គ្រងលើគ្រឿងចក្រ។ ហាមបញ្ជាគ្រឿងចក្រពេលជាប់សោឌីហ្វ្រង់ស្យែល នៅពេលកាច់ចង្កូតខ្លាំង ឬក្នុងល្បឿនលឿន។
សោឌីហ្វ្រង់ស្យែលបង្កើនការកកិតរបស់គ្រឿងចក្រដោយការចាក់សោកង់ក្រោយ ដើម្បីកុំឱ្យកង់វិលខ្លាំងពេក។ ការធ្វើបែបនេះអាចជួយបាននៅពេលអ្នកមានបន្ទុកធ្ងន់ដើម្បីដឹកនៅលើតំបន់ដែលមានស្មៅសើម ឬ រអិល ការឡើងទីទួល ឬនៅលើផ្ទៃដែលមានដីខ្សាច់។ ទោះបីជាយ៉ាងណាក៏ដោយ វាមានសារសំខាន់ក្នុងការចងចាំថា ការកកិតបន្ថែមនេះគឺសម្រាប់តែការប្រើប្រាស់ដែលមានកំណត់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ការប្រើប្រាស់របស់វាមិនជំនួសឱ្យប្រតិបត្តិការមានសុវត្ថិភាពទេ។
សោឌីហ្វ្រង់ស្យែលបណ្ដាលឱ្យកង់ខាងក្រោយវិលនៅក្នុងល្បឿនដូចគ្នា។ នៅពេលប្រើសោឌីហ្វ្រង់ស្យែល សមត្ថភាពក្នុងការកាច់ចង្កូតខ្លាំងរបស់អ្នកត្រូវបានកាត់បន្ថយ ហើយអាចនឹងធ្វើឱ្យមានស្នាមអូសកង់។ ប្រើសោឌីហ្វ្រង់ស្យែលតែនៅពេលដែលចាំបាច់ នៅក្នុងល្បឿនយឺត និងនៅពេលលេខទីមួយ ឬទីពីរតែប៉ុណ្ណោះ។
ឧបករណ៍បញ្ជាអ៊ីដ្រូលិកផ្គង់ផ្គង់ថាមពលអ៊ីដ្រូលិកចេញពីបូមម៉ាស៊ីនរបស់គ្រឿងចក្រនៅពេលណាដែលម៉ាស៊ីនដំណើរការ។ អ្នកអាចប្រើថាមពលតាមរយៈតំណផ្គួបរហ័សនៅផ្នែកខាងក្រោយនៃគ្រឿងចក្របាន។
ប្រេងអ៊ីដ្រូលិកដែលធ្លាយចេញនៅក្រោមសម្ពាធអាចមានកម្លាំងគ្រប់គ្រាន់ក្នុងការជ្រៀតចូលស្បែក ហើយអាចបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរបាន។
យកចិត្តទុកដាក់នៅពេលភ្ជាប់ ឬផ្ដាច់តំណផ្គួបរហ័សអ៊ីដ្រូលិក។ ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ បន្ទាបគ្រឿងភ្ជាប់ ហើយដាក់វ៉ាល់អ៊ីដ្រូលិកពីចម្ងាយនៅក្នុងទីតាំងទំពក់អណ្ដែតដើម្បីបន្ធូរសម្ពាធអ៊ីដ្រូលិក មុនពេលភ្ជាប់ ឬផ្ដាច់តំណផ្គួបរហ័ស។
Important: ប្រសិនបើគ្រឿងចក្រច្រើនប្រើគ្រឿងភ្ជាប់តែមួយ នោះការចម្លងភាពកខ្វក់ពីមួយទៅមួយរបស់ប្រេងប្រអប់លេខអាចនឹងកើតមានឡើង។ ប្ដូរប្រេងប្រអប់លេខឱ្យបានកាន់តែញឹកញាប់។
ទីតាំង Off (បិទ)
នេះគឺជាទីតាំងធម្មតាសម្រាប់វ៉ាល់ត្រួតពិនិត្យនៅពេលដែលវាមិនស្ថិតក្នុងការប្រើប្រាស់។ នៅក្នុងទីតាំងនេះ រន្ធដំណើរការរបស់វ៉ាល់ត្រួតពិនិត្យត្រូវបានរារាំង ហើយទម្ងន់ណាមួយត្រូវបានរក្សាទុកដោយវ៉ាល់ត្រួតពិនិត្យនៅក្នុងទិសដៅទាំងពីរ។
ទីតាំង RAISE [លើក] (តំណផ្គួបរហ័ស A)
ទីតាំងនេះលើកឃ្លប់ និងគ្រឿងភ្ជាប់ផ្នែកខាងក្រោយ ឬដាក់សម្ពាធទៅតំណផ្គួបរហ័ស A ។ ទីតាំងនេះក៏អនុញ្ញាតឱ្យប្រេងអ៊ីដ្រូលិកត្រឡប់ពីតំណផ្គួបរហ័ស B ហូរត្រឡប់ចូលទៅក្នុងវ៉ាល់វិញ ហើយបន្ទាប់មកចេញទៅកំប៉ុងផ្ទុកសារធាតុរាវ។ នេះជាទីតាំងរយៈពេលខ្លី ហើយនៅពេលដែលអ្នកបន្ធូរដង វានឹងត្រឡប់រឺស្ស័រទៅចំណុចកណ្ដាល ទីតាំង OFF (បិទ) ។
ទីតាំង LOWER (បន្ទាប) (តំណផ្គួបរហ័ស B)
ទីតាំងនេះដាក់ចុះឃ្លប់ និងគ្រឿងភ្ជាប់ផ្នែកខាងក្រោយ ឬដាក់សម្ពាធទៅតំណផ្គួបរហ័ស B ។ នេះក៏អនុញ្ញាតឱ្យប្រេងអ៊ីដ្រូលិកត្រឡប់ពីតំណផ្គួបរហ័ស B ហូរត្រឡប់ចូលទៅក្នុងវ៉ាល់វិញ ហើយបន្ទាប់មកចេញទៅកំប៉ុងផ្ទុកសារធាតុរាវ។ នេះជាទីតាំងរយៈពេលខ្លី ហើយនៅពេលដែលអ្នកបន្ធូរដង វានឹងត្រឡប់រឺស្ស័រទៅចំណុចកណ្ដាល ទីតាំង OFF (បិទ) ។ ការទប់មួយភ្លែត និងបន្ទាប់មក ព្រលែងដៃបញ្ជានៅក្នុងទីតាំងនេះ ផ្ដល់ឱ្យប្រេងអ៊ីដ្រូលិកហូរទៅតំណផ្គួបរហ័ស B ដែលផ្ដល់ថាមពលទម្លាក់ចុះនៅលើគ្រឿងភ្ជាប់ផ្នែកខាងក្រោយ។ នៅពេលអ្នកព្រលែងវា វាទប់សម្ពាធធ្លាក់ចុះនៅលើគ្រឿងភ្ជាប់។
Important: ប្រសិនបើអ្នកប្រើវាជាមួយស៊ីឡាំងអ៊ីដ្រូលិក ការកាន់ដៃបញ្ជានៅក្នុងទីតាំងទាបអាចបណ្ដាលឱ្យប្រេងអ៊ីដ្រូលិកហូរទៅវ៉ាល់បន្ធូរ ដែលអាចធ្វើឱ្យខូចប្រព័ន្ធអ៊ីដ្រូលិកបាន។
ទីតាំង On (បើក)
ទីតាំងនេះស្រដៀងគ្នាទៅនឹង LOWER (ទីតាំងតំណផ្គួបរហ័ស B)។ វាក៏ដឹកនាំប្រេងអ៊ីដ្រូលិកទៅតំណផ្គួបរហ័ស B ផងដែរ លើកលែងតែថាដងត្រូវបានទប់នៅក្នុងទីតាំងនេះដោយដងថ្ពក់នៅក្នុងផ្ទាំងបញ្ជា។ នេះអនុញ្ញាតឱ្យប្រេងអ៊ីដ្រូលិកហូរជាបន្តបន្ទាប់ទៅឧបករណ៍ដែលប្រើម៉ូទ័រអ៊ីដ្រូលិក។
ប្រើទីតាំងនេះតែនៅលើគ្រឿងភ្ជាប់ដែលមានភ្ជាប់ម៉ូទ័រអ៊ីដ្រូលិកតែប៉ុណ្ណោះ។
Important: ប្រសិនបើអ្នកប្រើវាជាមួយស៊ីឡាំងអ៊ីដ្រូលិក ឬមិនមានឧបករណ៍ភ្ជាប់ មុខងារ ON (បើក) អាចបណ្ដាលឱ្យប្រេងអ៊ីដ្រូលិកហូរទៅវ៉ាល់បន្ធូរ ដែលអាចធ្វើឱ្យខូចប្រព័ន្ធអ៊ីដ្រូលិកបាន។ ប្រើទីតាំងនេះតែមួយរយៈខ្លី ឬមានភ្ជាប់ម៉ូទ័រអ៊ីដ្រូលិកតែប៉ុណ្ណោះ។
Important: ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក ក្រោយពីការដំឡើងគ្រឿងភ្ជាប់។ ពិនិត្យមើលប្រតិបត្តិការរបស់គ្រឿងភ្ជាប់ដោយការបង្វិលចុះឡើងគ្រឿងភ្ជាប់ជាច្រើនដង ដើម្បីបន្សុទ្ធខ្យល់ចេញពីប្រព័ន្ធ បន្ទាប់មកពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិកម្ដងទៀត។ ស៊ីឡាំងគ្រឿងភ្ជាប់មានឥទ្ធិពលតិចតួចទៅលើកម្រិតប្រេងនៅក្នុងប្រអប់លេខ។ ការដំណើរការគ្រឿងចក្រដោយប្រើកម្រិតប្រេងអ៊ីដ្រូលិកទាប អាចធ្វើឱ្យខូចម៉ូទ័រ, វារីពីចម្ងាយ, ចង្កូតប្រើបូម និងប្រអប់លេខគ្រឿងចក្រ។
Important: សម្អាតធូលីចេញពីតំណផ្គួបរហ័ស មុនពេលភ្ជាប់តំណផ្គួបរហ័សទាំងនេះ។ តំណផ្គួបកខ្វក់ អាចនាំយកភាពកខ្វក់ចូលទៅក្នុងប្រព័ន្ធអ៊ីដ្រូលិកបាន។
ទាញកងចាក់សោនៅលើតំណផ្គួប។
ស៊កក្បាលទុយោទៅក្នុងតំណផ្គួបរហូតទាល់តែវាអឹបទៅក្នុងទីតាំង។
Note: នៅពេលភ្ជាប់គ្រឿងបរិក្ខាពីចម្ងាយទៅតំណផ្គួបរហ័ស សូមកំណត់ថាផ្នែកណាដែលត្រូវការសម្ពាធ បន្ទាប់មកភ្ជាប់ទុយោនោះទៅតំណផ្គួបរហ័ស B ដែលមានសម្ពាធនៅពេលដែលអ្នករុញដៃបញ្ជាទៅមុខ ឬចាក់សោនៅក្នុងទីតាំង ON (បើក) ។
Note: ក្រោយពីបានពន្លត់គ្រឿងចក្រ និងគ្រឿងភ្ជាប់ សូមរំកិលដងលើកទៅវិញទៅមក ដើម្បីដកសម្ពាធរបស់ប្រព័ន្ធ និងជួយសម្រួលដល់ការផ្ដាច់តំណផ្គួបរហ័ស។
ទាញកងចាក់សោនៅលើតំណផ្គួប។
ទាញទុយយោឲ្យខ្លាំងពីតំណផ្គួប។
Important: សម្អាត និងដំឡើងឆ្នុកធូលី និងគម្របធូលីទៅនឹងចុងតំណផ្គួបរហ័សនៅពេលដែលមិនប្រើប្រាស់។
ការលំបាកភ្ជាប់ ឬផ្ដាច់តំណផ្គួបរហ័ស។
សម្ពាធមិនត្រូវបានបន្ធូរ (តំណផ្គួបរហ័សស្ថិតនៅក្រោមសម្ពាធ)។
ចង្កូតបូមបត់ដោយលំបាកយ៉ាងខ្លាំង ឬវាមិនបត់ទាល់តែសោះ។
កម្រិតប្រេងអ៊ីដ្រូលិកទាប។
សីតុណ្ហភាពរបស់ប្រេងអ៊ីដ្រូលិកក្ដៅពេក។
ម៉ូទ័រមិនដំណើរការ។
មានការលេចធ្លាយអ៊ីដ្រូលិក។
គ្រឿងបង្គុំរលុង។
គ្រឿងបង្គុំបាត់បង់ទ្រនាប់រាងមូល។
គ្រឿងភ្ជាប់មិនដំណើរការ។
តំណផ្គួបរហ័សមិនត្រូវបានដាក់ឱ្យបានពេញលេញ។
តំណផ្គួបរហ័សត្រូវបានដាក់បញ្រ្ចាសគ្នា។
មានសម្លេងញ៉េកៗ។
ដកវ៉ាល់ដែលបានទុកចោលនៅក្នុងការបង្ឃាំងទីតាំង ON (បើក) ដែលបណ្ដាលឱ្យប្រេងអ៊ីដ្រូលិកហូរពីលើវ៉ាល់បន្ធូរ។
ខ្សែពានធូរ។
ម៉ាស៊ីនមិនឆេះ។
ដងវារីត្រូវបានចាក់សោនៅក្នុងទីតាំង FORWARD (ទៅមុខ) ។
មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
រុញចង្កឹះលេខមកទីតាំង NEUTRAL (ដាច់លេខ) ។
ដាក់ហ្វ្រាំងដៃ។
ដាក់ឃ្លុបដាក់អីវ៉ាន់ចុះ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
រង់ចាំរហូតលែងមានចលនាទាំងអស់
ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ហាមរក្សាទុកគ្រឿងចក្រ នៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹតគ្រឿងដែកទាំងអស់។
ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។
ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។
ត្រូវប្រុងប្រយ័ត្ននៅពេលលើក ឬដាក់គ្រឿងចក្រជាមួយយានសណ្ដោង ឬរថយន្តដឹកទំនិញ។
ប្រើប្រាស់ជម្រាលទំហំធំសម្រាប់លើកគ្រឿងចក្រទៅយានសណ្ដោង ឬរថយន្តដឹកទំនិញ។
ចងគ្រឿងចក្រឱ្យជាប់។
សូមអាន រូបភាព និង រូបភាព សម្រាប់ទីតាំងចងនៅលើគ្រឿងចក្រ។
Note: ដាក់គ្រឿងចក្រនៅលើរថយន្តសណ្ដោងដោយដាក់ផ្នែកខាងមុខគ្រឿងចក្របែរទៅមុខ។ ប្រសិនបើធ្វើបែបនោះមិនបានទេ ភ្ជាប់ដំបូលគ្រឿងចក្រទៅគ្រោងដោយប្រើខ្សែ ឬដកគម្របចេញហើយដឹកជញ្ជូន និងភ្ជាប់វាដាច់ដោយឡែក បើពុំនោះទេ គម្របអាចនឹងប៉ើងអំឡុងពេលដឹកជញ្ជូន។
ក្នុងករណីអាសន្ន អ្នកអាចសណ្ដោងគ្រឿងចក្រនៅចម្ងាយជិត ទោះយ៉ាងណា នេះមិនមែនជាទម្រង់ការប្រតិបត្តិការស្តង់ដារឡើយ។
ការសណ្ដោងលើសល្បឿនអាចបណ្ដាលឱ្យបាត់បង់ការបញ្ជាចង្កូត ដែលបណ្ដាលឱ្យរងរបួសផ្ទាល់ខ្លួន។
ហាមសណ្ដោងគ្រឿងចក្រលើសពីល្បឿន 8 km/h។
Note: បូមចង្កូតមិនដំណើរការ ធ្វើឱ្យពិបាកកាច់ចង្កូត។
ការសណ្ដោងគ្រឿងចក្រជាការងារដែលត្រូវការមនុស្ស 2 នាក់។ ប្រសិនបើអ្នកត្រូវផ្លាស់ទីគ្រឿងចក្រចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង។
គ្រឿងចក្រអាចទាញរ៉ឺម៉ក និងគ្រឿងភ្ជាប់ដែលមានទម្ងន់ធ្ងន់ជាងគ្រឿងចក្រផ្ទាល់បាន។ មានប្រភេទគ្រឿងភ្ជាប់សណ្ដោងជាច្រើនសម្រាប់គ្រឿងចក្រ ដោយផ្អែកលើការប្រើប្រាស់របស់អ្នក។ ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាតសម្រាប់ព័ត៌មានលម្អិត។
នៅពេលមានការបំពាក់ដោយប្រើគ្រឿងភ្ជាប់សណ្ដោងដែលបានរឹតប៊ូឡុងទៅនឹងបំពង់ភ្លៅខាងក្រោយ គ្រឿងចក្ររបស់អ្នកអាចសណ្ដោងរ៉ឺម៉ក ឬគ្រឿងភ្ជាប់ដែលមានទម្ងន់រ៉ឺម៉កសរុបអតិបរមា (GTW) រហូតដល់ 1587 kg។
ផ្ទុកទម្ងន់លើរ៉ឺម៉កត្រឹមតែ 60% នៃសមត្ថភាពផ្ទុកអីវ៉ាន់ប៉ុណ្ណោះ នៅផ្នែកខាងមុខរ៉ឺម៉ក។ បែបនេះផ្ទុកទម្ងន់ប្រមាណ 10% (272 kg អតិបរិមា) នៃទម្ងន់សរុបរបស់រ៉ឺម៉ក (GTW) នៅលើកន្ទុយសណ្ដោងរបស់គ្រឿងចក្រ។
នៅពេលអូសទាញទំនិញ ឬសណ្ដោងរ៉ឺម៉ក (ឧបករណ៍ភ្ជាប់) ហាមផ្ទុកលើសចំណុះនៅលើគ្រឿងចក្រ ឬរ៉ឺម៉ក។ ការផ្ទុកលើសចំណុះ អាចបណ្ដាលឱ្យមានដំណើរការមិនល្អ ឬធ្វើឱ្យខូចហ្វ្រាំង ភ្លៅ ម៉ាស៊ីន ប្រអប់លេខ ចង្កូត បូម តួយានយន្ត ឬកង់។
Important: ដើម្បីកាត់បន្ថយលទ្ធភាពដែលធ្វើឲ្យខូចដល់កាឡេ ចូរប្រើលេខទាប។
នៅពេលមានការសណ្ដោងគ្រឿងភ្ជាប់ដែលមានកង់ប្រាំដូចជាឧបករណ៍បញ្ចូលខ្យល់នៅលើដី ត្រូវដំឡើងរបាកង់ (រួមមានឧបករណ៍កង់ដែលមានកង់ប្រាំ) ដើម្បីបង្ការកង់មុខពីការបះផុតពីដី ប្រសិនបើចលនាគ្រឿងភ្ជាប់ដែលបានសណ្ដោងត្រូវបានចុះខ្សោយភ្លាមៗ។
ហាមអនុញ្ញាតឱ្យបុគ្គលិកដែលមិនបានបណ្ដុះបណ្ដាលទៅថែទាំជួសជុលគ្រឿងចក្រ។
មុនពេលអ្នកចាកចេញពីទីតាំងប្រតិបត្តិការ សូមអនុវត្តចំណុចដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
រុញចង្កឹះលេខមកទីតាំង NEUTRAL (ដាច់លេខ) ។
ដាក់ហ្វ្រាំងដៃ។
ដាក់ឃ្លុបដាក់អីវ៉ាន់ចុះ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
រង់ចាំរហូតលែងមានចលនាទាំងអស់.
ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ទ្រគ្រឿងចក្រដោយប្រើដូយនៅពេលអ្នកធ្វើការក្រោមគ្រឿងចក្រ។
ហាមធ្វើការក្រោមឃ្លុបដែលបានលើកឡើងដោយមិនមានទម្រសុវត្ថិភាពត្រឹមត្រូវនៅនឹងកន្លែង។
ត្រូវប្រាកដថាឧបករណ៍ភ្ជាប់ខ្សែអ៊ីដ្រូលិកទាំងអស់គឺតឹង ហើយទុយយោនិងខ្សែអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អមុនពេលដាក់សម្ពាធទៅប្រព័ន្ធ។
មុនពេលផ្ដាច់ ឬបំពេញការងារណាមួយនៅលើប្រព័ន្ធអ៊ីដ្រូលិក សូមបន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធដោយការបិទម៉ូទ័រ បង្វិលវ៉ាល់បែនពីខ្ពស់ទៅទាប និង/ឬការបន្ទាបឃ្លុប និងគ្រឿងភ្ជាប់។ ដាក់ដងអ៊ីដ្រូលិកពីចម្ងាយនៅក្នុងទីតាំងអណ្តែត។ ប្រសិនបើឃ្លុបត្រូវតែស្ថិតនៅក្នុងទីតាំងដែលបានលើកឡើង សូមរឹតភ្ជាប់វាជាមួយនឹងទម្រសុវត្ថិភាព។
បន្ធូរសម្ពាធដោយប្រុងប្រយ័ត្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។
ហាមសាកអាគុយនៅពេលកំពុងជួសជុលគ្រឿងចក្រ។
ដើម្បីធានាថាគ្រឿងចក្រទាំងមូលស្ថិតក្នុងស្ថានភាពល្អ ត្រូវរឹតគ្រឿងដែកទាំងអស់ឱ្យបានត្រឹមត្រូវ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យដែលអាចមាន មិនត្រូវរក្សានៅក្បែរគ្រឿងចក្រនូវខ្លាញ់ ស្មៅ ស្លឹកឈើ និងគំនរដី។
ប្រសិនបើអាចធ្វើបាន សូមកុំធ្វើការថែទាំនៅពេលដែលគ្រឿងចក្រកំពុងដំណើរការ។ នៅឱ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។
ប្រសិនបើអ្នកត្រូវដំណើរការគ្រឿងចក្រដើម្បីធ្វើការកែតម្រូវការថែទាំ សូមដាក់ដៃ ជើង សម្លៀកបំពាក់ និងផ្នែកណាមួយនៃរាងកាយរបស់អ្នកឱ្យឆ្ងាយពីផ្នែកដែលកំពុងមានចលនា។ ឲ្យអ្នកនៅក្បែរនៅឱ្យឆ្ងាយពីគ្រឿងចក្រ។
សម្អាតប្រេងរំអិល និងប្រេងឥន្ធនៈដែលកំពប់។
ពិនិត្យប្រតិបត្តិការហ្វ្រាំងដៃដូចបានណែនាំនៅក្នុងកាលវិភាគការថែទាំ ហើយកែតម្រូវនិងជួសជុលវាតាមការចាំបាច់។
រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹតគ្រឿងដែកទាំងអស់ឲ្យបានត្រឹមត្រូវ។ ប្ដូរចេញរាល់ស្លាកដែលរហែក ឬ ខូច។
ហាមរារាំងដំណើរការដែលបានគ្រោងទុកនៃឧបករណ៍សុវត្ថិភាព ឬកាត់បន្ថយការការពារដែលបានផ្ដល់ឱ្យដោយឧបករណ៍សុវត្ថិភាព។
ហាមបញ្ជាម៉ាស៊ីនលើសល្បឿនដោយការផ្លាស់ប្ដូរការកំណត់ការគ្រប់គ្រង។ ដើម្បីធានាសុវត្ថិភាព និងភាពត្រឹមត្រូវ សូមឱ្យអ្នកលក់សេវាកម្មដែលមានការអនុញ្ញាតពិនិត្យល្បឿនម៉ាស៊ីនអតិបរមាដោយប្រើថាកូម៉ែត្រ។
បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬត្រូវការជំនួយ សូមទាក់ទងតំណាងចែកចាយ Toro ពេញសិទ្ធិ។
ការកែគ្រឿងចក្រនេះតាមរបៀបណាមួយ អាចនឹងប៉ះពាល់ដល់បញ្ជា ដំណើរការ ភាពធន់របស់គ្រឿងចក្រ ឬការប្រើប្រាស់វា អាចនឹងបណ្ដាលឱ្យមានរបួស ឬស្លាប់បាន។ ការប្រើប្រាស់បែបនេះអាចធ្វើឱ្យការធានាផលិតផលរបស់ក្រុមហ៊ុន Toro® ក្លាយជាមោឃៈ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 2 ម៉ោងដំបូង |
|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
បន្ទាប់ពី 100 ម៉ោងដំបូង |
|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
រៀងរាល់ 25 ម៉ោងម្តង |
|
រៀងរាល់ 50 ម៉ោងម្តង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
រៀងរាល់ 600 ម៉ោងម្តង |
|
រៀងរាល់ 800 ម៉ោងម្តង |
|
រៀងរាល់ 1000 ម៉ោងម្តង |
|
រៀងរាល់ 2000 ម៉ោងម្តង |
|
Note: ទាញយកច្បាប់ចម្លងសម្រាប់តារាងចរន្តអគ្គិសនី ដោយការចូលទៅ www.Toro.com ហើយស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណសៀវភៅណែនាំនៅទំព័រដើម។
Important: សូមអានសៀវភៅណែនាំម្ចាស់ម៉ាស៊ីនសម្រាប់ទម្រង់ការថែទាំបន្ថែម។
មានតែបុគ្គលិកដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានការអនុញ្ញាតប៉ុណ្ណោះដែលគួរថែទាំ ជួសជុល កែតម្រូវ ឬត្រួតពិនិត្យគ្រឿងចក្រ។
ជៀសវាងគ្រោះថ្នាក់អគ្គិភ័យ និងត្រូវមានឧបករណ៍ពន្លត់អគ្គិភ័យនៅកន្លែងធ្វើការ។ ហាមប្រើប្រាស់អណ្ដាតភ្លើងបើកចំហរដើម្បីពិនិត្យកម្រិតប្រេង ឬរកមើលការលេចធ្លាយឥន្ធនៈ ទឹកអាគុយ ឬទឹកស្អំ។
ហាមប្រើប្រាស់ខ្ទះឥន្ធនៈ ឬសារធាតុងាយឆាបឆេះបើកចំហសម្រាប់ការសម្អាតគ្រឿងបន្លាស់។
ការមិនថែទាំគ្រឿងចក្រឱ្យបានត្រឹមត្រូវអាចបណ្ដាលឱ្យប្រព័ន្ធគ្រឿងចក្រខូចមុនកាលកំណត់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចំពោះអ្នក ឬអ្នកនៅក្បែរ។
ថែទាំគ្រឿងចក្រឱ្យបានល្អ និងរក្សាឲ្យស្ថិតក្នុងស្ថានភាពដំណើរការល្អដូចបានបង្ហាញនៅក្នុងសេចក្ដីណែនាំទាំងនេះ។
ប្រសិនបើអ្នកទុកសោចោលនៅក្នុងកុងតាក់ នរណាម្នាក់អាចច្រឡំដៃបញ្ឆេះម៉ាស៊ីន ហើយធ្វើឱ្យអ្នក ឬអ្នកនៅក្បែរផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។
ពន្លត់ម៉ាស៊ីន ហើយដកសោចេញពីកុងតាក់ មុនពេលអ្នកធ្វើការថែទាំណាមួយ។
Important: ប្រសិនបើគ្រឿងចក្រស្ថិតនៅក្រោមលក្ខខណ្ឌណាមួយដូចខាងក្រោមសូមអនុវត្តការថែទាំញឹកញាប់ទ្វេរដង៖
ដំណើរការនៅវាលខ្សាច់
ដំណើរការនៅក្នុងអាកាសធាតុត្រជាក់—ក្រោម 10°C
ការសណ្ដោងរ៉ឺម៉ក
ប្រតិបត្តិការញឹកញាប់នៅក្នុងលក្ខខណ្ឌដែលមានធូលីច្រើន
ការងារសំណង់
ក្រោយពីបានប្រតិបត្តិការយូរនៅក្នុងភក់ ខ្សាច់ ទឹក ឬលក្ខខណ្ឌកខ្វក់ស្រដៀងគ្នានេះ សូមធ្វើដូចខាងក្រោម៖
ត្រួតពិនិត្យហ្វ្រាំងរបស់អ្នក និងសម្អាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការត្រួតពិនិត្យនេះបង្ការការសិកសម្ភារហួសប្រមាណ។
លាងសម្អាតគ្រឿងចក្រដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។
Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។
ភាគច្រើននៃប្រធានបទនៅក្នុងផ្នែកថែទាំនេះ ទាមទារឲ្យការលើក និងបន្ទាបឃ្លុប។ ដើម្បីបងា្ករការរងរបួសធ្ងន់ធ្ងរ ឬស្លាប់ សូមអនុវត្តតាមការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ដកទំនិញចេញពីឃ្លុប និងលើកឃ្លុបឡើង សូមមើល ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ។
ទុកឱ្យគ្រឿងចក្រចុះត្រជាក់មុនពេលអនុវត្តការថែទាំ។
Important: ត្រូវដំឡើង ឬដកទម្រឃ្លុបចេញពីផ្នែកខាងក្រៅនៃឃ្លុប។
លើកឃ្លុបរហូតដល់ស៊ីឡាំងលើកត្រូវបានលាចេញអស់។
ដកទម្រឃ្លុបចេញពីក្រចាប់ផ្ទុកនៅផ្នែកខាងក្រោយនៃផ្ទាំង ROPS (រូបភាព )។
រុញទម្រឃ្លុបទៅលើដងស៊ីឡាំង ហើយធានាថាផ្ទាំងខាងចុងទម្រ គឺស្ថិតនៅពីលើផ្នែកខាងចុងនៃធុងស៊ីឡាំង និងចុងដងស៊ីឡាំង (រូបភាព )។
ដកទម្រឃ្លុបចេញពីស៊ីឡាំង ហើយស៊កវាទៅក្នុង ក្រចាប់នៅផ្នែកខាងក្រោយនៃផ្ទាំង ROPS ។
Important: ហាមព្យាយាមបន្ទាបឃ្លុបដែលមានទម្រសុវត្ថិភាពឃ្លុប ទៅលើស៊ីឡាំង។
បញ្ឆេះម៉ាស៊ីន ចាប់ដងលើកឃ្លុបអ៊ីដ្រូលិក ហើយបន្ទាបឃ្លុបរហូតដល់ស៊ីឡាំងរលុងក្នុងរន្ធ។
ព្រលែងដៃលើក ហើយពន្លត់ម៉ាស៊ីន។
ដកកន្លាស់បង្វិលពីចុងផ្នែកខាងចុងនៃកន្លាស់ទាក់របស់ដងស៊ីឡាំង (រូបភាព )។
ដកកន្លាស់ទាក់ដែលរឹតភ្ជាប់ចុងដងស៊ីឡាំងទៅនឹងសន្ទះចាប់ឃ្លុបដោយរុញកន្លាស់ឆ្ពោះទៅមុខឈៀងមកខាងក្នុង (រូបភាព )។
ដកកន្លាស់បង្វិល និងកន្លាស់ទាក់ដែលរឹតភ្ជាប់ក្រចាប់បង្វិល ទៅនឹងបណ្ដាញរបស់តួ (រូបភាព )។
លើកឃ្លុបចេញពីគ្រឿងចក្រ។
ទម្ងន់ឃ្លុបទាំងមូលប្រហែល 148 kg ដូច្នេះកុំព្យាយាមដំឡើង ឬយកវាចេញដោយខ្លួនឯង។
ប្រើគ្រឿងស្ទួចពីលើ ឬរកមនុស្ស 2 ឬ 3 នាក់ផ្សេងទៀតមកជួយ។
រក្សាទុកស៊ីឡាំងនៅក្នុងដង្កៀបផ្ទុក។
ប្រើសោអ៊ីដ្រូលិកទប់ការលើកនៅលើគ្រឿងចក្រដើម្បីបង្ការការលៀនចេញស៊ីឡាំងលើកដោយចៃដន្យ។
Note: ប្រសិនបើអ្នកកំពុងដំឡើងផ្នែកឃ្លុបនៅលើឃ្លុបរាបស្មើ វាងាយស្រួលជាងក្នុងការដំឡើងពួកវាមុនពេលដំឡើងឃ្លុបនៅលើគ្រឿងចក្រ។
ត្រូវធានាថាសន្ទះបង្វិលខាងក្រោយត្រូវបានរឹតប៊ូឡុងភ្ជាប់ទៅនឹងតួ ឬបណ្ដាញរបស់ឃ្លុបដើម្បីឲ្យផ្នែកខាងចុង រត់ត្រូវគ្នានឹងផ្នែកខាងក្រោយ (រូបភាព )។
ទម្ងន់ឃ្លុបទាំងមូលប្រហែល 148 kg ដូច្នេះកុំព្យាយាមដំឡើង ឬយកវាចេញដោយខ្លួនឯង។
ប្រើគ្រឿងស្ទួចពីលើ ឬរកមនុស្ស 2 ឬ 3 នាក់ផ្សេងទៀតមកជួយ។
ត្រូវធានាថាក្រចាប់ទ្រជ័រទប់ និងប្លុកការពារសំណឹក (រូបភាព ) ត្រូវបានដំឡើងដោយប្រើក្បាលប៊ូឡុងជើងទម្រដោយកំណត់ទីតាំងនៅខាងក្នុងគ្រឿងចក្រ។
ធានាថាស៊ីឡាំងលើកត្រូវបានដកមកវិញឲ្យអស់។
ដាក់ឃ្លុបដោយប្រុងប្រយ័ត្នទៅលើតួ ដោយតម្រឹមប្រហោងសន្ទះបង្វិលរបស់ឃ្លុបផ្នែកខាងក្រោយ ទៅនឹងប្រហោងនៅបណ្ដាញតួផ្នែកខាងក្រោយ ហើយដំឡើងកន្លាស់ខ្ទាស់ និងកន្លាស់បង្វិល (រូបភាព )។
ដោយប្រើឃ្លុបដែលបានបន្ទាបចុះ សូមរឹតផ្នែកខាងចុងដងស៊ីឡាំងទៅនឹងរន្ធបន្ទះបង្វិលឃ្លុបដោយប្រើកន្លាស់ទាក់ និងកន្លាស់បង្វិល។
ស៊កកន្លាស់ទាក់ពីខាងក្រៅឃ្លុបដោយប្រើកន្លាស់បង្វិល ដោយបែរចេញទៅខាងក្រៅ (រូបភាព )។
Note: រន្ធខាងក្រោយគឺសម្រាប់ការដំឡើងឃ្លុបទាំងមូល ហើយរន្ធខាងមុខគឺសម្រាប់ការដំឡើងឃ្លុប ⅔ នៃឃ្លុបទាំងមូល។
Note: អ្នកប្រហែលជាត្រូវបញ្ឆេះម៉ាស៊ីនដើម្បីរុញចេញ ឬទាញចូលស៊ីឡាំងដើម្បីឲ្យវារត់ត្រង់ជាមួយនឹងប្រហោង។
Note: អ្នកអាចបិទរន្ធដែលមិនបានប្រើដោយប្រើប៊ូឡុង និងខ្ចៅ ដើម្បីបង្ការកំហុសគ្រឿងផ្គុំ។
បញ្ឆេះម៉ាស៊ីន និងទាញដងលើកឃ្លុបអ៊ីដ្រូលិក ដើម្បីលើកឃ្លុប។
ព្រលែងដៃលើក ហើយពន្លត់ម៉ាស៊ីន។
ដាក់ទម្រសុវត្ថិភាពឃ្លុបដើម្បីបង្ការការធ្លាក់ឃ្លុបដោយចៃដន្យ។ សូមមើល ។
ដាក់កន្លាស់បង្វិលទៅខាងក្នុងផ្នែកខាងចុងនៃកន្លាស់ទាក់។
Note: ប្រសិនបើមានដំឡើងគ្រឿងបើកទ្វារកន្ទុយឃ្លុបដោយស្វ័យប្រវត្តិ ត្រូវធានាថាដងតំណបែន គឺស្ថិតនៅផ្នែកខាងក្នុងនៃកន្លាស់ទាក់ខាងឆ្វេងមុនពេលអ្នកដំឡើងកន្លាស់បង្វិល។
គ្រឿងចក្រនៅលើដែកដូយ នឹងមិនមានស្ថិរភាពទេ ហើយអាចក្រឡាច់ចេញពីដែកដូយ ដែលធ្វើឱ្យរងរបួសដល់អ្នកនៅខាងក្រោម។
ហាមបញ្ឆេះគ្រឿងចក្រខណៈពេលដែលគ្រឿងចក្រនៅលើដែកដូយ ដោយសារតែរំញ័ររបស់ម៉ាស៊ីន ឬចលនារបស់កង់អាចបណ្ដាលឱ្យគ្រឿងចក្រក្រឡាច់ចេញពីដែកដូយ។
ត្រូវដកកូនសោចេញពីកុងតាក់មុនពេលចុះពីគ្រឿងចក្រ។
ខ្ទាស់កង់នៅពេលគ្រឿងចក្រស្ថិតនៅលើដែកដូយ។
នៅពេលដូយគ្រឿងចក្រផ្នែកខាងមុខឡើង ត្រូវដាក់កំណល់ឈើ (ឬសម្ភារប្រហាក់ប្រហែល) នៅចន្លោះដែកដូយ និងតួគ្រឿងចក្រ។
ចំណុចដូយផ្នែកខាងមុខនៃគ្រឿងចក្រ មានទីតាំងស្ថិតនៅក្រោមទម្រតួកណ្ដាលផ្នែកខាងមុខ (រូបភាព )។
ចំណុចដូយខាងក្រោយនៃគ្រឿងចក្រមានទីតាំងស្ថិតនៅក្រោមភ្លៅ (រូបភាព )។
ខណៈពេលចាប់កាន់គម្របម៉ាស៊ីន នៅចានអំពូលមុខ ត្រូវបង្ហើបគម្របម៉ាស៊ីនឡើងដើម្បីដោះផ្ទាំងទំពក់ចេញពីរន្ធ ពីប្រហោងរបស់តួ (រូបភាព )។
រុញផ្នែកខាងក្រោមនៃគម្របម៉ាស៊ីនឡើងលើ រហូតដល់អ្នកអាចទាញផ្ទាំងចាប់នៅខាងលើពីរន្ធរបស់តួ (រូបភាព )។
រុញផ្នែកខាងលើនៃគម្របម៉ាស៊ីនទៅមុខ ហើយដកទំពក់ភ្ជាប់ខ្សែ ចេញពីអំពូលមុខ (រូបភាព )។
ដកគម្របម៉ាស៊ីនចេញ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2
ប្រើក្រណាត់ដើម្បីជូតខ្លាញ់គ្រឿងបង្គុំឱ្យស្អាត ដើម្បីមិនឲ្យសារធាតុខាងក្រៅចូលទៅក្នុងបាដាង និងទ្រនាប់ជ័រ។
ដោយប្រើប្រដាប់បាញ់ខ្លាញ់ សូមបាញ់ខ្លាញ់ចូលទៅក្នុងគ្រឿងបង្គុំនៅលើគ្រឿងចក្រ។
ជូតខ្លាញ់ដែលហៀរនៅលើគ្រឿងចក្រ។
Important: នៅពេលលាបខ្លាញ់កាឡេ រ៉ូលីម៉ង់ សូមបាញ់ខ្លាញ់រហូតទាល់តែវាចេញពីក្រឡទាំង 4 របស់ដែកខ្វែងនីមួយៗ។
ទីតាំង និងបរិមាណរបស់គ្រឿងបង្គុំលាបខ្លាញ់ គឺដូចខាងក្រោម៖
ពន្លត់ម៉ាស៊ីន ដកសោរចេញ ហើយរង់ចាំឱ្យផ្នែកទាំងអស់លែងមានចលនាសិន មុនពិនិត្យ ឬបន្ថែមប្រេងទៅប្រអប់រវៃ។
ដាក់ដៃ ជើង មុខ សម្លៀកបំពាក់ និងផ្នែកផ្សេងទៀតនៃរាងកាយឱ្យឆ្ងាយពីបំពង់ស៊ីម៉ាំង និងផ្ទៃក្ដៅផ្សេងទៀត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 25 ម៉ោងម្តង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
ត្រួតពិនិត្យតម្រងខ្យល់ និងបំពង់ឱ្យទៀងទាត់ ដើម្បីថែទាំការការពារម៉ាស៊ីនអតិបរមា និងដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ។ ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូច ដែលអាចបណ្ដាលឲ្យធ្លាយខ្យល់។ ប្ដូរចេញតួតម្រងខ្យល់ដែលខូច។
ដោះគន្លឹះនៅលើតម្រងខ្យល់ចេញ ហើយទាញគម្របតម្រងខ្យល់ចេញពីសម្បកតម្រងខ្យល់ (រូបភាព )។
ច្របាច់គម្របការពារធូលីដើម្បីបើកវា និងគោះធូលីចេញ។
ទាញតម្រងថ្នមៗចេញពីតួតម្រងខ្យល់ (រូបភាព )។
Note: ជៀសវាងការគោះតម្រងទៅនឹងតួ។
Note: ហាមសម្អាតតម្រងខ្យល់។
ពិនិត្យមើលតម្រងថ្មីក្រែងមានការខូច ដោយការមើលទៅតម្រងនោះនៅពេលបញ្ចាំងភ្លើងពីខាងក្រៅទៅលើតម្រង។
Note: រន្ធនៅក្នុងតម្រងបង្ហាញជាចំណុចភ្លឺ។ ពិនិត្យក្រែងមានស្នាមដាច់លើសមាសធាតុ ឬការខូចសៀលកៅស៊ូ។ ប្រសិនបើតម្រងមានការខូច កុំប្រើប្រាស់វា។
Note: ដើម្បីជៀសវាងការខូចម៉ាស៊ីន សូមប្រតិបត្តិការម៉ាស៊ីនដោយមានដំឡើងតម្រងខ្យល់ និងគម្របជានិច្ច។
រុញតម្រងទៅលើបំពង់លើតួដោយប្រុងប្រយ័ត្ន (រូបភាព )។
Note: ធានាថាបានស៊កតម្រងចូលពេញលេញដោយការរុញគែមខាងក្រៅនៃតម្រង ពេលកំពុងដំឡើងវា។
ដំឡើងគម្របតម្រងខ្យល់ដែលមានគែមបែរឡើងលើ ហើយភ្ជាប់គន្លឹះ (រូបភាព )។
Note: ផ្លាស់ប្ដូរប្រេងម៉ាស៊ីនឱ្យបានកាន់តែញឹកញាប់នៅពេលដែលស្ថានភាពប្រតិបត្តិការមានធូលី ឬខ្សាច់ច្រើន។
Note: ចោលប្រេងម៉ាស៊ីន និងតម្រងប្រេងដែលបានប្រើរួច នៅមជ្ឈមណ្ឌលកែច្នៃដែលមានការបញ្ជាក់។
ប្រភេទប្រេង៖ ប្រេងសម្អាតម៉ាស៊ីន (API SJ ឡើងទៅ)
ចំណុះប្រអប់រវៃ៖ 3.2 L នៅពេលបានប្ដូរតម្រង
កម្រិតរំអិល៖ មើលតារាងខាងក្រោម។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវបានបញ្ឆេះសម្រាប់ថ្ងៃនោះ។ ប្រសិនបើវាដំណើរការរួចហើយ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ ប្រសិនបើកម្រិតប្រេងរំអិលគឺនៅក្រោមសញ្ញាបន្ថែមប្រេងនៅលើម៉ាកេ សូមបន្ថែមប្រេងរំអិលដើម្បីឱ្យកម្រិតប្រេងឡើងដល់គំនូស Full ។ ហាមចាក់ប្រេងម៉ាស៊ីនលើសកម្រិត។ ប្រសិនបើកម្រិតប្រេងស្ថិតនៅចន្លោះគំនូស Full ពេញ និង Add នោះមិនចាំបាច់បន្ថែមប្រេងទៀតទេ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
ដកឧបករណ៍វាស់ប្រេងចេញ ហើយជូតសម្អាតវាដោយប្រើក្រណាត់ស្អាត (រូបភាព )។
ប្រសិនបើកម្រិតប្រេងទាប សូមដកឆ្នុកធុងប្រេងរំអិល (រូបភាព ) ហើយបន្ថែមប្រេងឱ្យបានគ្រប់គ្រាន់ដើម្បីដំឡើងកម្រិតប្រេងទៅសញ្ញាពេញនៅលើឧបករណ៍វាស់ប្រេង។
Note: នៅពេលបន្ថែមប្រេង សូមដកឧបករណ៍វាស់ប្រេងចេញដើម្បីឱ្យខ្យល់ចេញចូលបានល្អ។ ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេងឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់ប្រេងម៉ាស៊ីនលើសកម្រិត។
Important: នៅពេលបន្ថែមប្រេងម៉ាស៊ីន ឬចាក់បំពេញប្រេង ត្រូវសម្អាតរវាងឧបករណ៍ចាក់ប្រេង និងប្រហោងចាក់ប្រេងនៅក្នុងគម្របស៊ូប៉ាប់ដូចបានបង្ហាញនៅក្នុង រូបភាព ។ ការសម្អាតនេះគឺចាំបាច់ដើម្បីអនុញ្ញាតឱ្យមានខ្យល់ចេញចូលនៅពេលចាក់បំពេញ ដែលបង្ការប្រេងពីការហួសកម្រិតកំណត់ទៅក្នុងហឺយ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
លើកឃ្លុប ហើយដាក់ទម្រសុវត្ថិភាពនៅលើស៊ីឡាំងលើកដែលបានលាចេញ ដើម្បីលើកឃ្លុបឡើង។
ដកឆ្នុកបង្ហូរចេញ ហើយទុកឱ្យប្រេងហូរទៅក្នុងចានដែកបង្ហូរប្រេងចេញ (រូបភាព )។
នៅពេលប្រេងឈប់ហូរ សូមញ៉ុកឆ្នុកបង្ហូរចូលវិញ។
លាបប្រេងស្អាតបន្តិចបន្តួចទៅសៀលទប់ប្រេងតម្រងថ្មីមុនពេលមួលវា។
មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់។ បន្ទាប់មករឹតបន្តឹងតម្រង ½ ដល់ ⅔ នៃជុំ។
Note: ហាមរឹតតឹងពេក។
បន្ថែមប្រេងដែលបានណែនាំឲ្យប្រើ ទៅក្នុងប្រអប់រវៃ។
Note: ព័ត៌មានអំពីលេខកូដកំហុសម៉ាស៊ីនអាចត្រូវបានចូលប្រើដោយបុគ្គលិកសេវាកម្មផលិតផលពាណិជ្ជកម្ម Toro របស់អ្នកតែប៉ុណ្ណោះ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
ទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ត្រួតពិនិត្យទុយយោប្រេង គ្រឿងបង្គុំ និងកួរីយេ ក្រែងមានសញ្ញានៃការលេចធ្លាយ ការបាត់បង់គុណភាព ការខូចខាត ឬការរលុងការភ្ជាប់។
Note: ជួសជុលសមាសធាតុប្រព័ន្ធប្រេងដែលខូច ឬលេចធ្លាយណាមួយមុនពេលប្រើប្រាស់គ្រឿងចក្រ។
ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។
សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកក្បាលសាកអាគុយ ចេញមុនភ្ជាប់ ឬផ្ដាច់អាគុយ។ ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។
ការកូវបញ្ឆេះអាចមានគ្រោះថ្នាក់ ដើម្បីជៀសវាងការរងរបួសផ្ទាល់ខ្លួន ឬការខូចខាតសមាសធាតុអគ្គិសនីនៅក្នុងគ្រឿងចក្រ សូមសង្កេតមើលការព្រមានដូចខាងក្រោម៖
ហាមកូវបញ្ឆេះដោយប្រើប្រភពដែលមានកម្លាំងវ៉ូលត៍លើសពី 15 V ចរន្តជាប់ ហើយការធ្វើបែបនេះធ្វើឱ្យខូចប្រព័ន្ធអគ្គិសនី។
ហាមព្យាយាមកូវបញ្ឆេះអាគុយដែលខូច។ វាអាចធ្លាយ ឬផ្ទុះបានអំឡុងពេលការកូវបញ្ឆេះ។
សង្កេតមើលការព្រមានរបស់អាគុយទាំងអស់ខណៈពេលកូវបញ្ឆេះគ្រឿងចក្ររបស់អ្នក។
ត្រូវធានាថាគ្រឿងចក្ររបស់អ្នកមិនប៉ះនឹងគ្រឿងចក្រកូវបញ្ឆេះ។
ការភ្ជាប់ខ្សែភ្លើងទៅបង្គោលមិនត្រឹមត្រូវអាចបណ្តាលឱ្យមានការរងរបួសរាងកាយ និង/ឬការខូចខាតដល់ប្រព័ន្ធអគ្គិសនី។
ច្របាច់គម្របអាគុយដើម្បីដោះផ្ទាំងចេញពីគ្រោងអាគុយ ហើយដកគម្របអាគុយចេញពីបាតទម្រអាគុយ (រូបភាព )។
ភ្ជាប់ខ្សែឧបករណ៍កូវបញ្ឆេះរវាងបង្គោលវិជ្ជមាននៃអាគុយទាំង 2 (រូបភាព )។
Note: ក្បាលវិជ្ជមានអាចនឹងត្រូវបានកំណត់អត្តសញ្ញាណដោយសញ្ញា + នៅផ្នែកខាងលើនៃគម្របអាគុយ។
ភ្ជាប់ចុងខ្សែ 1 នៃខ្សែកូវបញ្ឆេះផ្សេងទៀតទៅនឹងក្បាលអវិជ្ជមាននៃអាគុយនៅក្នុងគ្រឿងចក្រផ្សេងទៀត។
Note: ក្បាលអវិជ្ជមានមានពាក្យ “NEG” នៅលើគម្របអាគុយ។
Note: ហាមភ្ជាប់ចុងខ្សែដទៃទៀតនៃខ្សែកូវបញ្ឆេះទៅនឹងក្បាលអវិជ្ជមាននៃអាគុយដែលបានដោះចេញ។ ភ្ជាប់ខ្សែកូវបញ្ឆេះទៅនឹងម៉ាស៊ីន ឬតួម៉ាស៊ីន។ ហាមភ្ជាប់ខ្សែកូវបញ្ឆេះទៅនឹងប្រព័ន្ធប្រេង។
បញ្ឆេះម៉ាស៊ីននៅក្នុងគ្រឿងចក្រដោយការកូវ។
Note: ទុកឱ្យវាដំណើរការពីរបីនាទី បន្ទាប់មកបញ្ឆេះម៉ាស៊ីនរបស់អ្នក។
ដកខ្សែកូវបញ្ឆេះអវិជ្ជមានពីម៉ាស៊ីនរបស់អ្នកចេញជាមុនសិន បន្ទាប់មកដកអាគុយនៅក្នុងគ្រឿងចក្រផ្សេងទៀត។
ដំឡើងគម្របអាគុយទៅនឹងគ្រោងអាគុយ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
អេឡិចត្រូលីតរបស់អាគុយមានផ្ទុកអាស៊ីតស៊ុលផួរិច ដែលបណ្ដាលឱ្យស្លាប់បានប្រសិនបើលេបចូល ហើយបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។
ហាមផឹកអេឡិចត្រូលីត ឬធ្វើឱ្យប៉ះស្បែក ភ្នែក ឬសម្លៀកបំពាក់របស់អ្នក។ ពាក់វ៉ែនតាសុវត្ថិភាពដើម្បីការពារភ្នែករបស់អ្នក ហើយពាក់ស្រោមដៃជ័រដើម្បីការពារដៃរបស់អ្នក។
ចាក់បំពេញអាស៊ីតអាគុយនៅកន្លែងដែលមានទឹកស្អាតជានិច្ចសម្រាប់ជូតសម្អាតស្បែក។
ត្រូវរក្សាអាគុយឱ្យបានស្អាត និងបញ្ចូលភ្លើងឱ្យបានពេញល្អ។
ប្រសិនបើក្បាលអាគុយមានច្រេះ ត្រូវសម្អាតវាដោយប្រើសូលុយស្យុងទឹក 4 ភាគ និងម្សៅសូដា 1 ភាគ។
លាបខ្លាញ់បន្តិចបន្តួចទៅលើក្បាលអាគុយដើម្បីបង្ការការកាន់ច្រេះ។
ថែទាំកម្រិតអេឡិចត្រូលីតរបស់អាគុយ។
រក្សាផ្នែកខាងលើនៃអាគុយឱ្យបានស្អាតដោយការលាងសម្អាតវាជាប្រចាំដោយប្រើច្រាសជ្រលក់ចូលអាម៉ូញាក់ ឬប៊ីកាបូណាតរបស់ល្បាយសូដា។ លាងផ្នែកខាងលើដោយប្រើទឹកបន្ទាប់ពីការសម្អាត។ ហាមដកគម្របចាក់បំពេញចេញខណៈពេលសម្អាត។
ត្រូវធានាថាខ្សែអាគុយត្រូវបានរក្សាឱ្យតឹងនៅលើក្បាលអាគុយដើម្បីផ្ដល់ទំនាក់ទំនងអគ្គិសនីបានល្អ។
ថែទាំកម្រិតអេឡិចត្រូលីតបន្ទះអាគុយដោយប្រើទឹកបរិសុទ្ធ ឬទឹកដែលគ្មានជាតិរ៉ែ។ ហាមចាក់បំពេញអាគុយលើសពីផ្នែកខាងក្រោមនៃរង្វង់ចាក់បំពេញនៅផ្នែកខាងក្នុងបន្ទះអាគុយនីមួយៗ។
ប្រសិនបើអ្នករក្សាទុកគ្រឿងចក្រនៅក្នុងទីតាំងដែលមានសីតុណ្ហភាពខ្ពស់ខ្លាំងពេក អាគុយឆាប់អស់ជាងក្នុងករណីដែលគ្រឿងចក្រត្រូវបានរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ។
សម្អាតកន្លែងជុំវិញឆ្នុកចាក់បំពេញ/ឆ្នុកមើលនៅគែមនៃឌីហ្វ្រង់ស្យែល (រូបភាព )។
ដកឆ្នុកចាក់ប្រេងចូល/ត្រួតពិនិត្យ ហើយពិនិត្យមើលកម្រិតរបស់ប្រេង។
Note: ប្រេងគួរតែឡើងដល់ប្រហោង។
ប្រសិនបើប្រេងទាប សូមបន្ថែមប្រេងដែលបានណែនាំឲ្យប្រើ។
ដំឡើងឆ្នុកចាក់ប្រេងចូល/ត្រួតពិនិត្យ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 800 ម៉ោងម្តង |
|
លក្ខណៈបច្ចេកទេសប្រេងឌីហ្វ្រង់ស្យែល៖ ប្រេងអ៊ីដ្រូលិក Mobil 424
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ។
សម្អាតកន្លែងជុំវិញឆ្នុកបង្ហួរប្រេងនៅលើគែមនៃឌីហ្វ្រង់ស្យែល (រូបភាព )។
ដាក់ចានដែកត្រងប្រេងនៅក្រោមឆ្នុកបង្ហូរ។
ដកឆ្នុកបង្ហូរចេញ ហើយទុកឱ្យប្រេងហូរទៅក្នុងចានដែកបង្ហូរប្រេងចេញ។
ញ៉ុកចូលវិញ និងរឹតបន្តឹងឆ្នុកនៅពេលប្រេងឈប់ហូរ។
សម្អាតកន្លែងជុំវិញឆ្នុកចាក់បំពេញ/ឆ្នុកមើលនៅផ្នែកខាងក្រោមនៃឌីហ្វ្រង់ស្យែល។
ដកឆ្នុកចាក់បំពេញ/ឆ្នុកពិនិត្យ ហើយបន្ថែមប្រេងដែលបានណែនាំឲ្យប្រើ រហូតទាល់តែកម្រិតប្រេងឡើងទៅដល់ប្រហោង។
ដំឡើងឆ្នុកចាក់ប្រេងចូល/ត្រួតពិនិត្យ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ត្រួតពិនិត្យរកមើលស្នាមប្រេះ ធ្លុះ ឬក្រចាប់រលុងនៅលើតំណក្បាលកាឡេ។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ការជួសជុល ប្រសិនបើអ្នករកឃើញការខូចខាតណាមួយ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
រុញលេខទៅទីតាំង NEUTRAL (ដាច់លេខ)។
ដកកន្លាស់ទាក់ដែលភ្ជាប់ខ្សែប្ដូរលេខទៅដៃប្ដូរលេខ (រូបភាព )។
បន្ធូរខ្ចៅទាក់ ហើយលៃតម្រូវកន្លាស់នីមួយៗ ដើម្បីឱ្យចន្លោះសេរីរបស់ខ្សែស្មើគ្នាទាំងទៅមុខនិងថយក្រោយដែលទាក់ទងនឹងប្រហោងនៅក្នុងដៃប្ដូរលេខ (ដោយដាក់ចន្លោះសេរីរបស់ដៃចង្កឹះលេខឡើងលើនៅក្នុងទិសដៅដូចគ្នា)។
ដាក់កន្លាស់ទាក់ ហើយរឹតបន្តឹងខ្ចៅទប់នៅពេលធ្វើរួច។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
លក្ខណៈបច្ចេកទេសស្ដីពីសម្ពាធខ្យល់កង់មុខ 2.20 bar
លក្ខណៈបច្ចេកទេសស្ដីពីសម្ពាធខ្យល់កង់ក្រោយ៖ 1.24 bar
គ្រោះថ្នាក់ដោយសារប្រតិបត្តិការ ដូចជាការបុកខឿនផ្លូវ អាចធ្វើឱ្យខូចសម្បកកង់ ឬយ៉ាន់កង់ ហើយក៏រំខានការរត់ស្មើនៃកង់ ដូច្នេះសូមត្រួតពិនិត្យស្ថានភាពសម្បកកង់ បន្ទាប់ពីមានគ្រោះថ្នាក់។
Important: ពិនិត្យសម្ពាធសម្បកកង់ឱ្យបានញឹកញាប់ ដើម្បីធានានូវការសប់ខ្យល់ត្រឹមត្រូវ។ ប្រសិនបើសម្បកកង់មិនត្រូវបានសប់ខ្យល់ទៅតាមសម្ពាធត្រឹមត្រូវទេ សម្បកកង់នឹងឆាប់សិក ហើយអាចបណ្តាលឱ្យវាប្រឹងប្រើកង់ទាំង 4។
រូបភាព ជាឧទាហរណ៍នៃសម្បកកង់សិកដែលបណ្ដាលមកពីការសប់ខ្យល់មិនគ្រប់។
រូបភាព គឺជាឧទាហរណ៍នៃសម្បកកង់សិកដែលបណ្ដាលមកពីការសប់ខ្យល់តឹងពេក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ត្រូវប្រាកដថាសម្ពាធខ្យល់កង់ត្រឹមត្រូវមុនពេលពិនិត្យមើលការតម្រង់កង់មុខ សូមចូលមើល ។
ឱ្យអ្នកបញ្ជាអង្គុយនៅលើកៅអីបញ្ជាក៏បាន ឬក៏បន្ថែមទម្ងន់ដាក់លើកៅអីអ្នកបើកបរក៏បានឱ្យស្មើនឹងទម្ងន់មធ្យមរបស់អ្នកបញ្ជានៃយានយន្ត។
អ្នកបញ្ជា ឬ ទម្ងន់ ត្រូវតែស្ថិតនៅលើកៅអីអង្គុយកំឡុងពេលធ្វើនិតិវិធីតម្រង់កុងមុខ។
នៅលើផ្ទៃរាបស្មើ សូមផ្លាស់ទីម៉ាស៊ីនទៅក្រោយត្រង់ ចម្ងាយ 2 ទៅ 3 m ហើយបន្ទាប់មកទៅមុខត្រង់ ទៅទីតាំងដើមវិញ។
បែបនេះធ្វើឱ្យបូមរបស់គ្រឿងចក្រស្ថិតនៅក្នុងទីតាំងប្រតិបត្តិការធម្មតា។
ធានាថាកង់បែរត្រង់ទៅមុខ។
វាស់ចម្ងាយរវាងសំបកកង់មុខនៅកម្ពស់ភ្លៅទាំងផ្នែកខាងមុខ និងក្រោយរបស់សំបកកង់ (រូបភាព )។
ទិសដៅងាកចូលរបស់កង់មុខគួរតែ 0 ± 6 ម.ម (0 ± 1/4 អ៊ីញ)។
Important: ពិនិត្យការរង្វាស់នៅទីតាំងស្របគ្នានៅលើកង់។ គ្រឿងចក្រគួរតែនៅលើផ្ទៃរាបស្មើដោយដាក់កង់បែរត្រង់ទៅមុខ។
ប្រសិនបើទិសដៅងាកចូលរបស់កង់មុខមិនត្រឹមត្រូវ ត្រូវលៃតម្រូវដូចខាងក្រោម៖
បន្ទាប់ពីបញ្ចប់ការលៃតម្រូវទិសដៅងាកចូលរួច ត្រូវប្រាកដថាមានការធ្វើដំណើរតាមចង្កូតពេញលេញក្នុងទិសដៅទាំងពីរ។
មិនគួរមានការប៉ះរវាងសមាសធាតុគ្រឿងចក្រណាមួយឡើយ នៅពេលអ្នកផ្លាស់ទីកង់ពីទីតាំងចាក់សោមួយទៅទីតាំងចាក់សោមួយទៀត។ លៃតម្រូវ បើចាំបាច់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 2 ម៉ោងដំបូង |
|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
លក្ខណៈបច្ចេកទេសនៃការរឹតខ្ចៅកង់៖ ពី 109 ទៅ 122 N∙m។
រឹតខ្ចៅកង់មុខ និងក្រោយ តាមរបៀបខ្វែងគ្នា ដូចមានបង្ហាញនៅក្នុង រូបភាព ដើម្បីបានកម្លាំងរឹតដែលបានកំណត់។
ការលេបទឹកស្អំអាចបណ្ដាលឱ្យពុល។ ទុកឱ្យផុតពីក្មេងនិងសត្វចិញ្ចឹម។
ការហៀរចេញទឹកស្អំក្ដៅ និងមានសម្ពាធខ្ពស់ ឬការប៉ះធុងទឹកក្ដៅ និងផ្នែកជុំវិញធុងអាចបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។
ត្រូវទុកឱ្យម៉ាស៊ីនចុះត្រជាក់យ៉ាងហោចណាស់រយៈពេល 15 នាទី មុនពេលដកគម្របធុងទឹកចេញ។
ប្រើប្រាស់ក្រណាត់ក្រាសទ្រាប់ដៃនៅពេលបើកគម្របធុងទឹក ហើយបើកគម្របយឺតៗដើម្បីឱ្យចំហាយភាយចេញ។
ហាមប្រតិបត្តិការគ្រឿងចក្រដោយមិនមានគម្រប នៅនឹងកន្លែង។
ដាក់ម្រាមដៃ ដៃ និងសម្លៀកបំពាក់របស់អ្នកឱ្យឆ្ងាយពីកង្ហារ និងខ្សែពានដែលកំពុងវិល។
ពន្លត់ម៉ាស៊ីន ហើយដកសោចេញ មុនពេលធ្វើការថែទាំ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
សមត្ថភាពប្រព័ន្ធត្រជាក់៖ 3.7 L
ប្រភេទទឹកស្អំ៖ សូលុយស្យុងនៃទឹក និងការប្រឆាំងនឹងការកកនៃអេទីឡែន-គ្លីកុលអចិន្រ្តៃយ៍ 50/50
ប្រសិនបើម៉ាស៊ីនបាននឹងកំពុងដំណើរការ កម្ដៅរបស់ទឹកស្អំដែលមានសម្ពាធអាចភាយចេញ ហើយបណ្ដាលឱ្យរលាកបាន។
ហាមបើក ឬបន្ថែមទឹកស្អំទៅក្នុងធុងទឹក។ ការធ្វើដូច្នេះនាំឲ្យខ្យល់ចូលទៅក្នុងប្រព័ន្ធ ហើយបណ្ដាលឱ្យខូចម៉ាស៊ីន។ ចាក់ទឹកស្អំចូលតែទៅក្នុងកំប៉ុងទឹកស្អំប៉ុណ្ណោះ។
ហាមបើកគម្របធុងទឹកនៅពេលម៉ាស៊ីនកំពុងដំណើរការ។
ប្រើប្រាស់ក្រណាត់ក្រាសទ្រាប់ដៃនៅពេលបើកគម្របធុងទឹក ហើយបើកគម្របយឺតៗដើម្បីឱ្យចំហាយភាយចេញ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
រុញចង្កឹះលេខមកទីតាំង P (ចត) ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ។
ពិនិត្យមើលកម្រិតទឹកស្អំនៅខាងក្នុងធុងបម្រុង។
Note: ទឹកស្អំគួរតែឡើងដល់ផ្នែកខាងក្រោមនៃកឧបករណ៍ចាក់បំពេញនៅពេលដែលម៉ាស៊ីនត្រជាក់។
ប្រសិនបើទឺកស្អំមានកម្រិតទាប ត្រូវដោះគម្របធុងទឹកស្អំចេញ ហើយទឹកអេទីឡែន-គ្លីកូលចំណុះ 50% លាយជាមួយទឹកប្រឆាំងកំណកដោយប្រើបច្ចេកវិទ្យាបន្ថែមសរីរាង្គ(OAT) 50%។
ហាមចាក់លើសកម្រិត។
មួលគម្របធុងទឹកបម្រុងដោយដៃឱ្យតឹង។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ។
សម្អាតតំបន់ម៉ាស៊ីនឱ្យបានហ្មត់ចត់នូវរាល់កម្ទេចកម្ទី។
ដោះគន្លឹះ និងដកកញ្ច្រែងធុងទឹកចេញពីផ្នែកខាងមុខរបស់ធុងទឹក (រូបភាព )។
ប្រសិនបើមាន សូមបង្វិលគន្លឹះ ហើយទាញឧបករណ៍បន្ថយកម្ដៅប្រេងចេញឱ្យឆ្ងាយពីធុងទឹក (រូបភាព )។
សម្អាតធុងទឹក ឧបករណ៍បន្ថយកម្ដៅប្រេង និងអេក្រង់ដោយប្រើខ្យល់បាញ់។
Note: ផ្លុំកម្ទេចកម្ទីចេញពីធុងទឹក។
ដំឡើងឧបករណ៍បន្ថយកម្ដៅ និងកញ្ច្រែងទៅលើធុងទឹក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 1000 ម៉ោងម្តង |
|
សមត្ថភាពប្រព័ន្ធត្រជាក់៖ 3.7 L
ប្រភេទទឹកស្អំ៖ សូលុយស្យុងនៃទឹក និងការប្រឆាំងនឹងការកកនៃអេទីឡែន-គ្លីកុលអចិន្រ្តៃយ៍ 50/50
ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
រៀងរាល់ 1000 ម៉ោងម្តង |
|
ប្រភេទប្រេងហ្វ្រាំង៖ DOT 3
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
លើកគម្របម៉ាស៊ីន ដើម្បីចូលប្រើស៊ីឡាំងហ្វ្រាំងមេ និងកំប៉ុងប្រេង (រូបភាព )។
ធានាថាកម្រិតប្រេងឡើងដល់បន្ទាត់ Full (ពេញ)នៅលើកំប៉ុងប្រេង (រូបភាព )។
ប្រសិនបើកម្រិតប្រេងខ្វះ ត្រូវសម្អាតតំបន់ជុំវិញគម្រប ដកគម្របកំប៉ុងប្រេង ហើយចាក់បំពេញឱ្យនៅកម្រិតត្រឹមត្រូវ ដោយប្រើប្រេងហ្វ្រាំងដែលបានណែនាំ (រូបភាព )។
Note: ហាមចាក់ប្រេងហ្វ្រាំងរហូតហៀរពីកំប៉ុងប្រេង។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
ដកដៃកាន់ជ័រចេញពីចង្កឹះហ្វ្រាំងដៃ (រូបភាព )។
បន្ធូរវីសទប់ដែលភ្ជាប់ទៅដៃនៃដងហ្វ្រាំងដៃ (រូបភាព )។
បង្វិលដៃ (រូបភាព ) រហូតដល់កម្លាំង 20 ទៅ 22 kg ដើម្បីធ្វើឱ្យតឹងណែននៅដង។
រឹតបន្តឹងវីសទប់នៅពេលធ្វើរួច (រូបភាព )។
Note: ប្រសិនបើអ្នកលែងអាចធ្វើការលៃតម្រូវហ្វ្រាំងដៃដោយការលៃតម្រូវចង្កឹះហ្វ្រាំងដៃ សូមបន្ធូរដៃកាន់ទៅចំពាក់កណ្ដាលនៃការលៃតម្រូវ ហើយលៃតម្រូវខ្សែនៅផ្នែកខាងមុខ បន្ទាប់មកអនុវត្តជំហានឡើងវិញ ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
Note: ដកគម្របម៉ាស៊ីនផ្នែកខាងមុខចេញ ដើម្បីសម្រួលទម្រង់ការលៃតម្រូវ។
ដកកន្លាស់ខ្ទាស់ និងកន្លាស់ទាក់ដែលរឹតភ្ជាប់នឹមស៊ីឡាំងចម្បងទៅនឹងគល់ឈ្នាន់ហ្វ្រាំង (រូបភាព )។
លៃតម្រូវនឹមរហូតទាល់តែប្រហោងរបស់វានៅត្រឹមនឹងប្រហោងនៅក្នុងគល់ឈ្នាន់ហ្វ្រាំង។
រឹតនឹមទៅនឹងគល់ឈ្នាន់ដោយប្រើកន្លាស់ទាក់ និងកន្លាស់ខ្ទាស់។
រឹតខ្ចៅទប់ដែលរឹតភ្ជាប់នឹមទៅនឹងដងស៊ីឡាំងចម្បង ។
Note: ស៊ីឡាំងហ្វ្រាំងចម្បងត្រូវតែបន្ធូរសម្ពាធនៅពេលដែលមានការលៃតម្រូវយ៉ាងត្រឹមត្រូវ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
លើកឃ្លុប ហើយដាក់ទម្រសុវត្ថិភាពនៅលើស៊ីឡាំងលើកដែលបានលាចេញ ដើម្បីទប់ឃ្លុប។
ពិនិត្យមើលភាពតឹងដោយការចុចខ្សែពាននៅពាក់កណ្ដាលរវាងដងរវៃ និងរ៉តឌីណាម៉ូក្នុងកម្លាំង 10 kg (រូបភាព )។
Note: ខ្សែពានថ្មីគួរតែងាកចេញចាប់ពី 8 ទៅ 12 mm។
Note: ខ្សែពានប្រើរួចគួរតែងាកចេញចាប់ពី 10 ទៅ 14 mm។ ប្រសិនបើលំងាកមិនត្រឹមត្រូវទេ សូមបន្តដំណើរការទៅជំហានបន្ទាប់។ ប្រសិនបើត្រឹមត្រូវ សូមបន្តដំណើរការ។
ដើម្បីលៃតម្រូវភាពតឹងរបស់ខ្សែពាន សូមអនុវត្តដូចខាងក្រោម៖
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
Note: អ្នកអាចលៃតម្រូវខ្សែឈ្នាន់អំប្រាយ៉ានៅសម្បកគ្រឿងដោះដាក់ ឬនៅដុំឈ្នាន់អំប្រាយ៉ា។ អ្នកអាចដកគម្របម៉ាស៊ីនផ្នែកខាងមុខចេញដើម្បីចូលប្រើដុំឈ្នាន់បានយ៉ាងងាយស្រួល។
បន្ធូរខ្ចៅទប់ដែលទប់ខ្សែអាំប្រាយ៉ាទៅសម្បកគ្រឿងដោះដាក់ (រូបភាព )។
Note: អ្នកអាចដក និងបង្វិលសន្លាក់មូល ប្រសិនបើត្រូវការលៃតម្រូវបន្ថែម។
ផ្ដាច់រឺស្ស័រត្រឡប់ ពីដងអំប្រាយ៉ា។
លៃតម្រូវខ្ចៅទប់ ឬសន្លាក់មូលរហូតទាល់តែគែមផ្នែកខាងក្រោយនៃឈ្នាន់អំប្រាយ៉ា ស្ថិតនៅចាប់ពី 9.2 ទៅ 9.8 cm ពីផ្នែកខាងលើនៃលំនាំការ៉ូទ្រនាប់ជាន់ នៅពេលដែលអ្នកជាន់កម្លាំងដែលមានទម្ងន់ 1.8 kg ទៅលើឈ្នាន់ (រូបភាព )។
Note: កម្លាំងត្រូវបានសង្កត់ ដើម្បីឱ្យបាដាងបន្ធូររបស់អំប្រាយ៉ា ប៉ះតិចៗទៅលើម្រាមនៃទ្រនាប់សម្ពាធ។
រឹតបន្តឹងខ្ចៅទប់ ក្រោយពីអ្នកទទួលបានការលៃតម្រូវដែលត្រឹមត្រូវ។
ពិនិត្យមើលទំហំចាប់ពី 9.2 to 9.8 cm ក្រោយពីខ្ចៅទប់ ត្រូវបានរឹត ដើម្បីធានាថាការលៃតម្រូវគឺត្រឹមត្រូវ។
Note: លៃតម្រូវម្ដងទៀត ប្រសិនបើចាំបាច់។
ភ្ជាប់រឺស្ស័រត្រឡប់ ទៅដងអំប្រាយ៉ា។
Important: ធានាថាចុងដងត្រូវបានដាក់ស៊ុបល្អលើសន្លាក់មូល ដោយមិនរមួល ហើយនៅតែស្របគ្នាទៅនឹងឈ្នាន់អំប្រាយ៉ា ក្រោយពីខ្ចៅទប់ត្រូវបានរឹតរួច (រូបភាព )។
Note: ចន្លោះសេរីរបស់អំប្រាយ៉ាគួរតែតិចជាង 19 mm (¾ អ៊ីញ)។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
លៃតម្រូវសន្លាក់មូលនៅលើខ្សែហ្គែរ (រូបភាព ) ដើម្បីទុកចន្លោះចាប់ពី 2.54 ទៅ 6.35 mm នៃចន្លោះរវាងដៃរបស់ឈ្នាន់ហ្គែរ និងផ្នែកខាងលើនៃទ្រនាប់ជាន់ក្រឡាការ៉ូ (រូបភាព ) នៅពេលដែលអ្នកជាន់កម្លាំងដែលមានទម្ងន់ 11.3 kg ទៅលើចំណុចកណ្ដាលនៃឈ្នាន់។
Note: ម៉ាស៊ីនមិនត្រូវកំពុងដំណើរការទេ ហើយរឺស្ស័រទាញត្រូវតែបានភ្ជាប់។
រឹតបន្តឹងខ្ចៅខ្ទាស់ (រូបភាព )។
Important: ល្បឿនការ៉ង់ទីខ្ពស់បំផុតគឺ 3,650 rpm ។ ហាមលៃតម្រូវការបញ្ឈប់ការ៉ង់ទីខ្ពស់។
ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។
មុនពេលផ្ដាច់ ឬបំពេញការងារណាមួយនៅលើប្រព័ន្ធអ៊ីដ្រូលិក សូមបន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធដោយការបិទម៉ូទ័រ បង្វិលវ៉ាល់បែនពីខ្ពស់ទៅទាប និង/ឬការបន្ទាបឃ្លុប និងគ្រឿងភ្ជាប់។ ដាក់ដងអ៊ីដ្រូលិកពីចម្ងាយនៅក្នុងទីតាំងអណ្តែត។ ហាមធ្វើការក្រោមឃ្លុបដែលបានលើកឡើងដោយមិនមានទម្រសុវត្ថិភាពត្រឹមត្រូវនៅនឹងកន្លែង។
ត្រូវធានាថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។
រក្សាដៃ និងដងខ្លួនរបស់អ្នកឱ្យឆ្ងាយពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។
ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។
ប្រភេទប្រេងប្រអប់លេខ៖ Dexron III ATF
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ។
សម្អាតតំបន់ជុំវិញឧបករណ៍វាស់កម្រិតប្រេង (រូបភាព )។
ដោះឧបករណ៍វាស់ប្រេងចេញពីផ្នែកខាងលើប្រអប់លេខ ហើយជូតវាដោយប្រើក្រណាត់ស្អាត។
មួលឧបករណ៍វាស់ប្រេងទៅក្នុងប្រអប់លេខ និងប្រាកដថាវាចូលអឹប។
ដកឧបករណ៍វាស់ប្រេងចេញ និងពិនិត្យកម្រិតប្រេង។
Note: កម្រិតប្រេងគួរតែឡើងដល់ផ្នែកសំប៉ែតនៃឧបករណ៍វាស់ប្រេង។
ប្រសិនបើកម្រិតប្រេងទាប ត្រូវបន្ថែមប្រេងឱ្យបានគ្រប់គ្រាន់តាមជាក់ស្ដែងដើម្បីទទួលបានដល់កម្រិតត្រឹមត្រូវ។ សូមអាន ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 800 ម៉ោងម្តង |
|
ចំណុះសារធាតុរាវអ៊ីដ្រូលិក៖ 7 L
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
ដោះឆ្នុកបង្ហូរពីចំហៀងរ៉េសឺវ័រ ហើយទុកឱ្យប្រេងវារីហូរចូលតម្រង់ចានបង្ហូរ (រូបភាព )។
កត់សម្គាល់ទិសនៃទុយយោអ៊ីដ្រូលិក និងក្រចាប់ 90 ដឺក្រេ ដែលនៅជាប់ទៅនឹងកន្ត្រង នៅចំហៀងរ៉េសឺវ័រ (រូបភាព )។
ដោះទុយយោអ៊ីដ្រូលិក និងក្រចាប់ 90 ដឺក្រេ។
ដកកន្ត្រងចេញ ហើយសម្អាតវាដោយការបង្ហូរត្រឡប់មកវិញដោយប្រើសារធាតុសម្អាតខ្លាញ់។
Note: ទុកហាលខ្យល់ឱ្យស្ងួត មុនពេលដាក់វា។
ដាក់កន្រ្តង។
ដំឡើងទុយោប្រអប់អ៊ីដ្រូលិក និងឧបករណ៍ចាប់ 90° ទៅនឹងកន្ត្រងនៅក្នុងទិសតែមួយ។
ដាក់ និងរឹតបន្តឹងឆ្នុកបង្ហូរ។
ចាក់បំពេញរ៉េសឺវ័រនូវប្រេងអ៊ីដ្រូលិកដែលបានបញ្ជាក់ប្រមាណ 7 L។ សូមអាន ។
បញ្ឆេះម៉ាស៊ីន ហើយបញ្ជាគ្រឿងចក្រ ដើម្បីបំពេញប្រព័ន្ធអ៊ីដ្រូលិក។
ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក ហើយបំពេញវា ប្រសិនបើចាំបាច់។
Important: ប្រើតែប្រេងវារីដែលបានបញ្ជាក់ប៉ុណ្ណោះ។ ប្រេងផ្សេងអាចធ្វើឱ្យខូចប្រព័ន្ធ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 10 ម៉ោងដំបូង |
|
រៀងរាល់ 800 ម៉ោងម្តង |
|
Important: ការប្រើតម្រងផ្សេងទៀតណាមួយ អាចនឹងធ្វើឲ្យខូចការធានាលើសមាសធាតុមួយចំនួន។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
សម្អាតតំបន់ជុំវិញកន្លែងចាប់តម្រង។
ដាក់ខ្ទះបង្ហូរប្រេងនៅក្រោមតម្រង ហើយដកតម្រងចេញ (រូបភាព )។
ដាក់ប្រេងរំអិលបន្ទះរ៉ងនៅលើតម្រងថ្មី។
ធានាថាកន្លែងចាប់តម្រងគឺស្អាត។
មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់ ហើយមួលតម្រង់ ½ ជុំ។
បញ្ឆេះម៉ាស៊ីន ហើយទុកឱ្យវាដំណើរការរយៈពេលប្រហែល 2 នាទី ដើម្បីបន្ធូរខ្យល់ចេញពីប្រព័ន្ធ។
ពន្លត់ម៉ាស៊ីន ហើយពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងក្រែងមានការលេចធ្លាយ។
កំប៉ុងប្រេងត្រូវបានបំពេញមកពីរោងចក្រនូវប្រេងអ៊ីដ្រូលិកគុណភាពខ្ពស់។ ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក មុនពេលអ្នកបញ្ឆេះម៉ាស៊ីនជាលើកដំបូង ហើយពិនិត្យជារៀងរាល់ថ្ងៃបន្តបន្ទាប់។ សូមអាន ។
ប្រេងប្ដូរដែលគួរប្រើ៖ ប្រេងអ៊ីដ្រូលិកដែលប្រើបានយូរម៉ាក Toro PX ដែលអាចរកបានក្នុងមួយធុងមានចំណុះ 19 L ឬក្នុងមួយធុងធំមានចំណុះ 208 L។
Note: គ្រឿងចក្រដែលប្រើប្រាស់ប្រេងប្ដូរតាមការណែនាំ មិនសូវត្រូវការផ្លាស់ប្ដូរប្រេង និងតម្រងញឹកញាប់ទេ។
ប្រេងផ្សេង៖ ប្រសិនបើមិនមានប្រេងអ៊ីដ្រូលិកដែលប្រើបានយូរម៉ាក Toro PX ទេ អ្នកអាចប្រើប្រេងអ៊ីដ្រូលិកដែលផ្អែកលើប្រេងធម្មតាមួយទៀតដែលមានលក្ខណៈបច្ចេកទេសស្ថិតនៅក្នុងកម្រិតដែលបានចុះបញ្ជីសម្រាប់រាល់លក្ខណៈគ្រឿងសម្ភារខាងក្រោម ហើយប្រេងនោះបំពេញតាមស្តង់ដារឧស្សាហកម្ម។ ហាមប្រើប្រេងសំយោគ។ ពិគ្រោះយោបល់ជាមួយអ្នកចែកចាយប្រេងរំអិលរបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលពេញចិត្ត។
Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការជំនួសមិនត្រឹមត្រូវ ដូច្នេះប្រើប្រាស់ផលិតផលមកពីក្រុមហ៊ុនផលិតដែលមានកេរ្តិ៍ឈ្មោះ ដែលនឹងគាំទ្រការណែនាំរបស់ពួកគេតែប៉ុណ្ណោះ។
លក្ខណៈសម្ភារ | ||
ភាពខាប់, ASTM D445 | cSt @ 40°C 44 ទៅ 48 | |
សន្ទស្សន៍ភាពខាប់, ASTM D2270 | 140 ឬ ខ្ពស់ជាង | |
ចំណុចចាក់, ASTM D97 | -37°C ទៅ -45°C | |
លក្ខណៈបច្ចេកទេសឧស្សាហកម្ម៖ | Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S) |
Note: ប្រេងវារីជាច្រើនស្ទើរតែគ្មានពណ៌ ដែលធ្វើឱ្យវាពិបាកកត់សម្គាល់ការលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងអ៊ីដ្រូលិកមាននៅក្នុងដបចំណុះ 20 ml។ មួយដបគឺគ្រប់គ្រាន់សម្រាប់ 15 ទៅ 22 L នៃប្រេងអ៊ីដ្រូលិក។ កុំម្មង់គ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
មួលគម្របចេញពីមាត់ធុង។
ដកឧបករណ៍វាស់ប្រេងចេញ (រូបភាព ) ពីមាត់ធុង និងជូតវាជាមួយក្រណាត់ស្អាត។
ស៊កឧបករណ៍វាស់ប្រេងចូលទៅក្នុងមាត់ធុង បន្ទាប់មកដកវាចេញ ហើយពិនិត្យកម្រិតប្រេង។
Note: កម្រិតប្រេងគួរតែនៅចន្លោះគំនូសសម្គាល់លេខ 2 នៅលើឧបករណ៍វាស់ប្រេង។
ប្រសិនបើកម្រិតប្រេងទាប ត្រូវបន្ថែមប្រេងឱ្យបានត្រឹមត្រូវដើម្បីឱ្យកម្រិតប្រេងឡើងទៅគំនូសខ្ពស់ជាងមុន។ សូមអាន ។
ស៊កបញ្ចូលឧបករណ៍វាស់ប្រេង និងគ្របមាត់ធុង។
ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន និងបើកគ្រឿងភ្ជាប់។
Note: ទុកឱ្យវាដំណើរការរយៈពេលប្រហែល 2 នាទី ដើម្បីបន្ធូរខ្យល់ចេញពីប្រព័ន្ធ។
Important: គ្រឿងចក្រត្រូវដំណើរការមុននឹងចាប់ផ្ដើមបញ្ជាប្រព័ន្ធអ៊ីដ្រូលិកលំហូរខ្ពស់។
ពន្លត់ម៉ាស៊ីន និងគ្រឿងភ្ជាប់ ហើយពិនិត្យរកមើលកន្លែងធ្លាយ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 800 ម៉ោងម្តង |
|
រៀងរាល់ 1000 ម៉ោងម្តង |
|
រៀងរាល់ 2000 ម៉ោងម្តង |
|
ចំណុះសារធាតុរាវអ៊ីដ្រូលិក៖ ប្រហែល 15 L
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោចេញ។
ដាក់ចានដែកបង្ហូរប្រេងនៅក្រោមតម្រង ហើយដកតម្រងចេញ។
Note: ប្រសិនបើប្រេងនឹងមិនបានបង្ហូរទេ សូមផ្ដាច់ និងដោតទុយយោអ៊ីដ្រូលិកចូលទៅតម្រងវិញ។
លាបប្រេងរំអិលរ៉ងសៀលតម្រងថ្មី និងមួលតម្រងចូលរហូតដល់រ៉ងប៉ះនឹងក្បាលតម្រង។ បន្ទាប់មក រឹត 3/4 ជុំបន្ថែម។ តម្រង់គួរត្រូវបិទល្អ។
ចាក់បំពេញរ៉េសឺវ័រអ៊ីដ្រូលិកនូវប្រេងវារីប្រមាណ 15 L។
បញ្ឆេះគ្រឿងចក្រ និងការ៉ង់ទីវាដំណើរការប្រហែល 2 នាទីដើម្បីប្រេងហូរសព្វ និងដកចេញនូវខ្យល់ដែលជាប់នៅក្នុងប្រព័ន្ធ។
ពន្លត់គ្រឿងចក្រ និងពិនិត្យកម្រិតប្រេង។
ផ្ទៀងផ្ទាត់កម្រិតប្រេង។
ចោលប្រេងឱ្យបានត្រឹមត្រូវ។
ឃ្លុបដាក់អីវ៉ាន់អាចនឹងត្រូវបានលើកដោយគ្មានការបញ្ឆេះម៉ាស៊ីនតាមរយៈការរវៃបញ្ឆេះ ឬកូវប្រព័ន្ធអ៊ីដ្រូលិក។
រវៃដេរបញ្ឆេះខណៈពេលកំពុងទប់ដងលើកនៅក្នុងទីតាំង Raise ។ ដំណើរការដេរបញ្ឆេះសម្រាប់រយៈពេល 10 វិនាទី បន្ទាប់មករង់ចាំ 60 វិនាទី មុនពេលដេរបញ្ឆេះម្តងទៀត។ ប្រសិនបើម៉ាស៊ីនមិនរវៃទេ អ្នកត្រូវដកទម្ងន់ និងឃ្លុបចេញ (គ្រឿងភ្ជាប់) ដើម្បីជួសជុលម៉ាស៊ីន ឬប្រអប់លេខ។
ឃ្លុបពោពេញទៅដោយសម្ភារៈដែលបានលើកដោយគ្មានទម្រសុវត្ថិភាពត្រឹមត្រូវអាចនឹងធ្លាក់ចុះមិនរំពឹងទុក។ ការធ្វើការនៅក្រោមឃ្លុបដែលបានលើកដោយគ្មានទម្រ អាចបណ្តាលឱ្យរងរបួសដល់អ្នក ឬអ្នកដទៃ។
មុនពេលថែទាំ ឬធ្វើការលៃតម្រូវ ត្រូវចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដកសម្ភារចេញពីឃ្លុប ឬគ្រឿងភ្ជាប់ផ្សេងទៀត ហើយបញ្ចូលទម្រសុវត្ថិភាពនៅលើដងស៊ីឡាំងដែលបានលៀនចេញ មុនពេលដំណើរការក្រោមឃ្លុបដែលបានលើកឡើង។
អ្នកនឹងត្រូវការទុយយោអ៊ីដ្រូលិក 2 ដោយប្រើតំណផ្គួបរហ័សញីឈ្មោលនីមួយៗដែលត្រូវនឹងតំណផ្គួបរបស់គ្រឿងចក្រ ដើម្បីអនុវត្តប្រតិបត្តិការនេះ។
ត្រៀមគ្រឿងចក្រមួយទៀតនៅខាងក្រោយនៃគ្រឿងចក្រដែលបានបិទដំណើរការ។
Important: ប្រព័ន្ធអ៊ីដ្រូលិករបស់គ្រឿងចក្រប្រើ Dexron III ATF ។ ដើម្បីជៀសវាងការកខ្វក់លើប្រព័ន្ធ ត្រូវប្រាកដថាគ្រឿងចក្រដែលបានប្រើដើម្បីកូវប្រព័ន្ធអ៊ីដ្រូលិក ប្រើប្រេងដូចគ្នា។
នៅលើគ្រឿងចក្រទាំង 2 សូមផ្តាច់ទុយយោតំណផ្គួបរហ័សទាំង 2 ពីទុយយោដែលភ្ជាប់ទៅនឹងក្រចាប់តំណផ្គួប (រូបភាព )។
នៅលើគ្រឿងចក្រដែលបានបិទដំណើរការ សូមភ្ជាប់ទុយយោកូវទាំង 2 ទៅនឹងទុយយោដែលត្រូវបានផ្ដាច់ (រូបភាព )។
គ្របគ្រឿងផ្គុំដែលមិនប្រើ
នៅលើគ្រឿងចក្រផ្សេង សូមភ្ជាប់ទុយយោទាំង 2 ទៅនឹងតំណផ្គួបដែលនៅតែមាននៅក្នុងក្រចាប់តំណផ្គួប (ភ្ជាប់ទុយយោផ្នែកខាងលើទៅតំណផ្គួបផ្នែកខាងលើ និងទុយយោផ្នែកខាងក្រោមទៅតំណផ្គួបផ្នែកខាងក្រោម) (រូបភាព )។
គ្របគ្រឿងផ្គុំដែលមិនប្រើ
ឲ្យអ្នកនៅក្បែរនៅឱ្យឆ្ងាយពីគ្រឿងចក្រទាំងអស់។
បញ្ឆេះម៉ាស៊ីនជាទីពីរ ហើយរំកិលដងលើកទៅទីតាំងលើក ដែលលើកឃ្លុបដាក់អីវ៉ាន់ដែលបានបិទដំណើរការ។
រំកិលដងលើកអ៊ីដ្រូលិកទៅទីតាំង NEUTRAL ហើយដាក់សោដងលើក។
ដាក់ទម្រឃ្លុបទៅលើស៊ីឡាំងដែលបានលៀនចេញមក។ សូមអាន ។
Note: ក្រោយពីបានពន្លត់គ្រឿងចក្រ សូមរំកិលដងលើកទៅវិញទៅមក ដើម្បីដកសម្ពាធរបស់ប្រព័ន្ធ និងជួយសម្រួលដល់ការផ្ដាច់តំណផ្គួបរហ័ស។
ក្រោយពីការបញ្ចប់ប្រតិបត្តិការ សូមដកទុយយោកូវចេញ ហើយភ្ជាប់ទុយយោអ៊ីដ្រូលិកទៅគ្រឿងចក្រទាំងពីរ។
Important: ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិកនៅក្នុងគ្រឿងចក្រទាំងពីរ មុនពេលបន្តប្រតិបត្តិការ។
លាងសម្អាតគ្រឿងចក្រ តាមតម្រូវការ ដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។ អ្នកអាចប្រើក្រណាត់ជូតនៅពេលលាងសម្អាតគ្រឿងចក្រ។
Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។
Important: ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាតដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង របើកស្លាកសញ្ញាសំខាន់ៗ ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។
Important: ហាមលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ អាចនឹងបណ្ដាលឱ្យខូចម៉ាស៊ីនផ្នែកខាងក្នុង។
ពន្លត់ម៉ាស៊ីន ដកសោចេញ និងរង់ចាំរហូតលែងមានចលនាទាំងអស់ មុនពេលអ្នកចាកចេញពីទីតាំងរបស់ប្រតិបត្តិករ។ ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
រៀងរាល់ 600 ម៉ោងម្តង |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
សម្អាតដី និងក្អែលចេញពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅនៃកង្ហារក្បាលគុយឡាស់របស់ម៉ាស៊ីន និងគម្របប្រដាប់ផ្លុំ។
ត្រួតពិនិត្យហ្វ្រាំង។ សូមមើល ។
ការជួសជុលតម្រងខ្យល់។ សូមមើល ។
បិទសៀលតម្រងខ្យល់ និងច្រកបឺតខ្យល់ និងច្រកបញ្ចេញខ្យល់ ដោយប្រើបង់ស្អិតធន់នឹងអាកាសធាតុ។
ការលាបខ្លាញ់គ្រឿងចក្រ។ សូមមើល ។
ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងតម្រង។ សូមមើល ។
សម្អាតធុងប្រេងដោយប្រើប្រេងម៉ាស៊ូតស្រស់ ហើយស្អាត។
ភ្ជាប់គ្រឿងផ្គុំទាំងអស់របស់ប្រព័ន្ធប្រេង។
ពិនិត្យមើលសម្ពាធកង់។ សូមមើល ។
ពិនិត្យមើលការការពារប្រឆាំងនឹងការកក ហើយបន្ថែមសូលុយស្យុងទឹក និងការប្រឆាំងនឹងការកក 50/50 តាមការចាំបាច់សម្រាប់សីតុណ្ហភាពអប្បបរមាដែលបានរំពឹងទុកនៅក្នុងតំបន់របស់អ្នក។
ដកអាគុយចេញពីសាក់ស៊ី ពិនិត្យមើលកម្រិតទឹកអាស៊ីតអាគុយ និងសាកភ្លើងវាឱ្យពេញ។ សូមមើល ។
Note: ហាមតខ្សែអាគុយទៅក្បាលអាគុយ អំឡុងពេលរក្សាទុក។
Important: អាគុយត្រូវតែសាកភ្លើងឱ្យពេញដើម្បីបង្ការវាពីការអស់ភ្លើង និងខូចនៅសីតុណ្ហភាពក្រោម 0°C។ អាគុយដែលសាកភ្លើងពេញ រក្សាភ្លើងរបស់វាបានរយៈពេលប្រហែល 50 ថ្ងៃ នៅសីតុណ្ហភាពទាបជាង 4°C។ ប្រសិនបើសីតុណ្ហភាពលើសពី 4°C (40°F) សូមពិនិត្យមើលកម្រិតទឹកនៅក្នុងអាគុយ ហើយសាកភ្លើងវារៀងរាល់ 30 ថ្ងៃម្ដង។
ពិនិត្យមើល និងរឹតបន្តឹងប៊ូឡុង ខ្ចៅ និងវីសទាំងអស់។ ជួសជុល ឬប្ដូរផ្នែកណាមួយដែលខូច។
លាបថ្នាំផ្ទៃដែលរបក ឬផ្ទៃមើលឃើញដែក។
ថ្នាំលាបអាចរកបានពីអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាតរបស់អ្នក។
រក្សាទុកគ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកដែលស្អាតហើយស្ងួត។
គ្របគ្រឿងចក្រដើម្បីការពារវា និងរក្សាទុកវាឱ្យបានស្អាត។
Problem | Possible Cause | Corrective Action |
---|---|---|
តំណផ្គួបរហ័សពិបាកក្នុងការផ្ដាច់ ឬភ្ជាប់។ |
|
|
ចង្កូតប្រើបូមពិបាកកាច់។ |
|
|
គ្រឿងផ្គុំអ៊ីដ្រូលិកធ្លាយ។ |
|
|
គ្រឿងភ្ជាប់មិនដំណើរការ។ |
|
|
ម៉ាស៊ីនមិនឆេះ។ |
|
|