ផលិតផល​អនុលោម​តាម​សេចក្ដី​ណែនាំ​អឺរ៉ុប​ពាក់ព័ន្ធ​ទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​មើល​សេចក្ដី​ប្រកាស​របស់​សាជីវកម្ម (DOI) នៅផ្នែក​ខាងក្រោយ​សៀវភៅ​នេះ។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

សុវត្ថិភាព

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​អ្នកបញ្ជា ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

decal115-2047
decal119-6844
decal119-6807
decal119-6829
decal133-8062

ការដំឡើង

Important: ឧបករណ៍នេះអាចមានការប្រើបានសម្រាប់តែ ProPass ដែលត្រូវបានបំពាក់ជាម៉ាស៊ីនដែលមានសណ្ដោងនៅខាងក្រោយប៉ុណ្ណោះ។

ការរៀបចំ​គ្រឿងចក្រ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ការដំឡើងធុងហាយដ្រូលិក1
ក្រចាប់បំពង់ទុយោ1

ការប្រុងប្រយ័ត្ន

ការដំឡើងឧបករណ៍មុនពេលផ្តាច់ប្រភពហាយដ្រូលិក និងអគ្គិសនីខាងក្រៅទាំងអស់ អាចធ្វើឱ្យអ្នកឆក់ភ្លើង និង/ឬសារធាតុហាយដ្រូលិកដែលមានសម្ពាធខ្យល់ (សម្ពាធទឹក) ដែលបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់បាន។

មុនពេលដំឡើងម៉ូទ័រប្រេងហាយដ្រូលិក សូមផ្តាច់ប្រភពថាមពលហាយដ្រូលិក និងអគ្គិសនីខាងក្រៅទាំងអស់។

  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ បន្ទាបដូយចុះ ផ្ដាច់គ្រឿងចក្រពីត្រាក់ទ័រសណ្ដោង ហើយកល់កំណល់កង់មុខក្រោយ។

  2. អនុវត្តតាមសេចក្ដីណែនាំដែលបានផ្ដល់ជូននៅក្នុង សៀវភៅណែនាំអ្នកបញ្ជា សម្រាប់គ្រឿងចក្រ ដោះ Twin Spenner ចេញ ហើយរឹតទុយោហាយដ្រូលិក និងទុយោបញ្ជូនត្រឡប់ ឲ្យជាប់។

    Important: ម៉ូដែល ProPass មួយចំនួនមានតួជញ្ជាំងខាងក្រោយខួងហើយស្រាប់។ បើគ្រឿងចក្ររបស់អ្នកមានតួជញ្ជាំងខាងក្រោយខួងហើយស្រាប់ សូមយោងទៅលើ ការចាប់ម៉ាស៊ីន

  3. ដោះ ហើយរក្សាទុកប៊ូឡុងម៉ោនទាំង 2 ចេញពីតួជញ្ជាំងខាងក្រោយដើម្បីទុកឲ្យអាចចាប់ធុងហាយដ្រូលិកបាន។

  4. ត្រូវប្រាកដថាតួជញ្ជាំងខាងក្រោយមានកន្លែងទំនេរដើម្បីចាប់ធុងហាយដ្រូលិក។

  5. ដោះការដំឡើងធុងហាយដ្រូលិកពីប្រអប់។

  6. ទ្រធុងហាយដ្រូលិកពីខាងក្រោម ហើយដាក់ធុងផ្អែកលើតួជញ្ជាំងខាងក្រោយ។ ធុងនេះត្រូវមានការដាក់ឲ្យចំកណ្តាលស្មើគ្នាពីឆ្វេងទៅស្តាំ ហើយគួរដាក់បញ្ឈរឡើង (រូបភាព 1)។

    g013856
  7. ត្រូវប្រាកដថាគ្រឿងខ្ចៅមួលខាងក្នុង និងគ្រឿងខ្ចៅមួលខាងក្រៅ និងក្រចាប់បំពង់ទុយោត្រូវគ្នាសមសួនល្អនៅក្នុងរន្ធមូលនៃតួជញ្ជាំងខាងក្រោយ (រូបភាព 2)។

    g013857
  8. ត្រូវប្រាកដថាធុងហាយដ្រូលិករាបស្មើ។

  9. ដោយប្រើក្រចាប់រាងអក្សរ C ឬឧបករណ៍ស្រដៀងគ្នា ជាបណ្ដោះអាសន្នរឹតធុងហាយដ្រូលិកឲ្យណែនល្អនៅលើតួជញ្ជាំងខាងក្រោម។

  10. ត្រូវប្រាកដថាធុងហាយដ្រូលិកនៅតែរាបស្មើ។

  11. ដៅទីតាំងនៃរន្ធចាប់ធុងហាយដ្រូលិកលើតួជញ្ជាំងខាងក្រោយ។

  12. ដោះក្រចាប់ និងដោះធុងហាយដ្រូលិកចេញ។

  13. ទម្លុះឲ្យចំកណ្តាលទីតាំងនៃរន្ធដែលបានដៅ។

  14. ខួងរន្ធអង្កត់ផ្ចិតជម្រៅ 7/16 អ៊ីញកាត់តាមតួជញ្ជាំងខាងក្រោយនៅត្រង់ទីតាំងដែលបានដៅ និងទម្លុះនីមួយៗ។

  15. ធ្វើឲ្យរន្ធនីមួយៗស្អាតរលោងល្អ។

ការចាប់ម៉ាស៊ីន

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ការដំឡើងម៉ាស៊ីន1
ប៊ូឡុង (½ x 5 អ៊ិញ)2
អាគុយ1
ការទប់អាគុយមិនឲ្យឡើង1
ខ្សែក្រវ៉ាត់ចងអាគុយ1
ប៊ូឡុងអាគុយ2
ទ្រនាប់ប៊ូឡុងអាគុយ2
រ៉ង2
ក្បាលឡោស៊ីសំប៉ែត2
  1. ត្រូវប្រាកដថាបំពង់ទំពក់សណ្ដោងនោះស្អាត និងគ្មានភាពកខ្វក់ ឬកំទេចកំទី។

  2. រុះរើការដំឡើងម៉ាស៊ីន។

  3. បន្ធូរ តែកុំដោះចេញ ប៊ូឡុង និងខ្ចៅទាំងពីរសម្រាប់រឹតភ្ជាប់ក្រចាប់ម៉ាស៊ីនទៅនឹងបន្ទះចាប់ម៉ាស៊ីន (រូបភាព 3)។

    g013858
  4. ដោះខ្ចៅទាំង​ 2 ដែលចាប់ជាប់នឹងអាគុយ​​ ហើយសង្កត់ខ្សែចុះឲ្យត្រូវកន្លែង ហើយដាក់ខ្ចៅ រ៉ង និងប៊ូឡុងបំពង់ទោចំហៀង(រូបភាព 4)។

    g347903
  5. ដោះអាគុយចេញពីទីតាំងរបស់វានៅលើបង្គុំ ហើយដាក់តម្រងប្រេងប្រអប់លេខនៅលើគ្រឿងទប់បាត។

  6. សាកថ្ម សូមមើល ការសាកអាគុយ

  7. ហៅនរណាម្នាក់ឲ្យមកជួយអ្នកដើម្បីាក់បង្គុំម៉ាស៊ីនលើបំពង់ទំពក់សណ្ដោង។

    ត្រូវប្រាកដថាក្រចាប់ដែកភ្ជាប់ម៉ាស៊ីននៅជាប់នឹងបំពង់ទំពក់សណ្ដោង (រូបភាព 5) ហើយផ្នែកខាងក្រោយនៃបន្ទះដែកភ្ជាប់ម៉ាស៊ីនមានចម្ងាយប្រហែល 25 មីលីម៉ែត្រ (1 អ៊ីញ) ពីឧបករណ៍ទទួលបំពង់ទំពក់សណ្ដោង(រូបភាព 6)។

    g013911
    g013859
  8. ស៊កប៊ូឡុងទាំង 2 ទំហំ (½ x 5 អ៊ិញ) ចូលក្នុងរន្ធក្រចាប់ដែកភ្ជាប់ម៉ាស៊ីន ដោយធានាថារ៉ង ឬទ្រនាប់ត្រូវបានបំពាក់ទល់មុខផ្នែកខាងក្រៅនីមួយៗនៃក្រចាប់ដែកភ្ជាប់ម៉ាស៊ីន ហើយធានាថាប៊ូឡុងឆ្លងកាត់ក្រោមបាតបំពង់ទំពក់សណ្ដោង។ ប្រើដៃរឹតខ្ចៅទាំង 2 (½ អ៊ីញ) ដូចបានបង្ហាញនៅក្នុង រូបភាព 7

    g013860
  9. សារ៉េក្រចាប់ដែកភ្ជាប់ម៉ាស៊ីនដើម្បីឲ្យវាតឹងណែននឹងទំពក់សណ្ដោង។ រឹតប៊ូឡុងទាំង 2 ឲ្យតឹងដែលអ្នកបានបន្ធូរតាមជំហាន 3។

  10. ត្រូវប្រាកដថាបន្ទះដែកភ្ជាប់ម៉ាស៊ីនរាបស្មើ ហើយរឹតប៊ូឡុងទាំង 2 ឲ្យតឹង ប៊ូឡុង (½ x 5 អ៊ិញ) ក្នុងរន្ធខាងក្រោមរបស់ក្រចាប់ដែកភ្ជាប់ម៉ាស៊ីន។

  11. ដាក់អាគុយនៅលើថាសដាក់អាគុយ កំណត់ទីតាំងក្បាលអាគុយដែលបានបង្ហាញនៅក្នុង រូបភាព 8

  12. កំណត់ទីតាំងការទប់អាគុយមិនឲ្យឡើងនៅលើអាគុយ (រូបភាព 8)។

  13. រុំខ្សែក្រវ៉ាត់ចងអាគុយជុំវិញបាតនៃបំពង់ទំពក់សណ្ដោង (រូបភាព 8)។

  14. នៅផ្នែកខាងស្តាំ ដំឡើងប៊ូឡុងអាគុយតាមរ៉ង ខ្សែក្រវ៉ាត់ចងអាគុយ បន្ទះដែកភ្ជាប់ម៉ាស៊ីន ថាសដាក់អាគុយ ទ្រនាប់ប៊ូឡុងអាគុយ ហើយឧបករណ៍ទប់ឲ្យនៅកម្រិតទាប។ ដំឡើងក្បាលឡោស៊ីសំប៉ែតឲ្យរលុង (រូបភាព 8)។

    Note: ត្រូវប្រាកដថាប៊ូឡុងត្រូវបានដំឡើងពីបាតខាងក្រោម។

  15. នៅផ្នែកខាងឆ្វេង ដំឡើងប៊ូឡុងអាគុយតាមរ៉ង ខ្សែក្រវ៉ាត់ចងអាគុយ បន្ទះដែកភ្ជាប់ម៉ាស៊ីន ថាសដាក់អាគុយ ទ្រនាប់ប៊ូឡុងអាគុយ ហើយឧបករណ៍ទប់ឲ្យនៅកម្រិតទាប។ ដំឡើងក្បាលឡោស៊ីសំប៉ែតអោយរលុង (រូបភាព 8)។

  16. ត្រូវប្រាកដថាអ្វីៗត្រូវយកចិត្តទុកដាក់ និងរឹតបន្តឹងខ្ចៅ។

    g013862

ការដំឡើងប្រព័ន្ធហាយដ្រូលិក

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្បាលទុយោ1
ទុយោបញ្ជូនត្រឡប់អ៊ីក្រូលិក (ទុយោ #3)1
ទុយោបឺតអ៊ីក្រូលិក (ទុយោ #4)1
ប៊ូឡុង (¼ x ¾ អ៊ីញ)4
ខ្ចៅខ្ទាស់ (1/4 អ៊ីញ)4
ប៊ូឡុង (⅜ x 1 អ៊ិញ)4
ក្បាល​ឡោស៊ី​រឹត​ពីរ​ជាន់ (⅜ អ៊ិញ)4
រ៉ងសំប៉ែត4
  1. ដោះប្រអប់ក្បាលទុយោ ទុយោបញ្ជូនត្រឡប់អ៊ីក្រូលិក (ទុយោ #3) ទុយោបឺតអ៊ីក្រូលិក (ទុយោ #4) ប៊ូឡុងទាំង 4 គ្រាប់ ប៊ូឡុង (¼ x ¾ អ៊ីញ) និង ក្បាល​ឡោស៊ី​ 4 គ្រាប់ (¼ អ៊ីញ)។

    Note: ដោះទុយោដែលរឹតក្បាលទុយោ ទុយោបញ្ជូនត្រឡប់ហាយដ្រូលិក ទុយោបឺតហាយដ្រូលិកសម្រាប់ដឹកជញ្ជូន។

  2. ដោយប្រើប៊ូឡុង 2 គ្រាប់ (1/4 x 3/4 អ៊ីញ) និងក្បាលឡោស៊ីសំប៉ែត ភ្ជាប់ក្បាលទុយោទៅនឹងក្រចាប់នៅលើធុងហាយដ្រូលិក (រូបភាព 9)។

    g013863

    Note: ត្រូវតែដោះប៊ូឡុងម៉ោនទាំង 2 គ្រាប់ចេញពីតួជញ្ជាំងខាងក្រោយ។ ប្រើប៊ូឡុងដែលដោះចេញនោះទៅចាប់ភ្ជាប់ធុង។

  3. ដោះប្រអប់ប៊ូឡុងទាំង 4 គ្រាប់ (3/8 x 1 អ៊ិញ) និងក្បាលឡោស៊ីនីឡុងចេញ។ ដោយទប់ធុងហាយដ្រូលិកពីខាងក្រោម ដាក់ក្បាលទុយោ និងទុយោហាយដ្រូលិក #3 និង #4 កាត់តាមរន្ធធំកណ្ដាលលើតួជញ្ជាំងខាងក្រោយ និងដាក់ធុងហាយដ្រូលិកទល់នឹងតួជញ្ជាំងខាងក្រោយ។ រឹបភ្ជាប់ ឬរឹតប៊ូឡុងធុងហាយដ្រូលិកនៅទីតាំងសមស្រប។

    Note: គប្បីគួរតែស៊កក្បាលទុយោតាមរន្ធកណ្ដាលនៅលើផ្នែកខាងមុខនៃតួ។ អាចត្រូវការមនុស្ស 2 នាក់។

  4. ដំឡើងទយោបញ្ជូនត្រឡប់ហាយដ្រូលិក (#3) និងទុយោបឺតហាយដ្រូលិក (#4) ទៅនឹងគ្រឿងបង្គុំ​សមស្របនៅលើធុងហាយដ្រូលិក។

    Note: ទុយោ #3 និងទុយោ #4 មិនមានគ្រឿងបង្គុំ​ដូចគ្នាទេ ទុយោនីមួយៗនឹងត្រូវគ្នាចំពោះគ្រឿងបង្គុំត្រឹមត្រូវនៅក្នុងធុងហាយដ្រូលិកតែប៉ុណ្ណោះ។

    Note: នៅពេលដំឡើងភ្ជាប់ទុយោ ត្រូវប្រាកដថាមានប្រឡោះគ្រប់គ្រាន់សម្រាប់សំបកកង់។

  5. ក្បាលទុយោគប្បីគួរតែដាក់នៅលើផ្នែកខាងលើនៃតាបពីជើងបញ្ឈរនៃថាសដាក់អាគុយ (រូបភាព 10)។ បើរន្ធនៅក្នុងក្បាលទុយោមិនត្រូវគ្នាជាមួយរន្ធនៅលើថាសដាក់អាគុយទេ នោះគេអាចលៃតម្រូវប្រវែងក្បាលទុយោដោយបន្ធូរប៊ូឡុងដែលភ្ជាប់ក្បាលទុយោទៅកាន់ក្រចាប់ធុងហាយដ្រូលិក ហើយរុញក្បាលទុយោទៅមុខ ឬថយក្រោយតាមតម្រូវការ។

    g013864
  6. ភ្ជាប់ក្បាលទុយោទៅនឹងក្បាលថាសដាក់អាគុយដោយប្រើប៊ូឡុង 2 គ្រាប់ (¼ x ¾ អ៊ីញ) និងក្បាលឡោស៊ីសំប៉ែត (រូបភាព 10)។

  7. ចាប់ភ្ជាប់ធុងហាយដ្រូលិកទៅនឹងតួជញ្ជាំងខាងក្រោយដោយប្រើប៊ូឡុងម៉ោនដែលបានដោះចេញពីមុន ក៏ដូចជាប៊ូឡុង (⅜ x 1 អ៊ិញ) និងក្បាលឡោស៊ីនីឡុង និងរ៉ង ឬទ្រនាប់ពីឧបករណ៍ ហើយរឹតខ្ចៅខ្ចងទាំងអស់។

  8. ភ្ជាប់ទុយោហាយដ្រូលិក #3 ទៅនឹងរន្ធតម្រង (រូបភាព 11)។

    g013865
  9. ភ្ជាប់ទុយោហាយដ្រូលិក #4 ទៅនឹងផ្នែកបឺតនៃបូមហាយដ្រូលិក (រូបភាព 12)។

    g013908
  10. នៅលើម៉ាស៊ីនជំនាន់ SH (ម៉ូដែល 44701) សូមដោះគ្រឿងខ្ចៅខ្ចងដែលភ្ជាប់គម្របទៅនឹងផ្នែកខាងមុខនៃគ្រឿងចក្រ ហើយដាក់គម្របទៅចំហៀង (រូបភាព 13)។

    g013845
  11. កំណត់ការភ្ជាប់សម្ពាធ និងត្រឡប់លើម៉ូដែលគ្រឿងចក្រធម្មតា។ សូមយោងទៅលើ រូបភាព 14 សម្រាប់ជំនាន់ SH និង រូបភាព 15 សម្រាប់ជំនាន់ EH។

    g014215
    g462021
  12. បើទុយោសម្ពាធ និងត្រឡប់ត្រូវបានដំឡើងពីមុននៅទីតាំងដែលបានបង្ហាញនៅក្នុង រូបភាព 14 និង រូបភាព 15, ត្រូវដោះវាចេញ។

    Note: ត្រូវប្រាកដថាទុយោទាំងនោះមិនប៉ះនឹងគ្រឿងក្ដៅ ស្រួច ឬគ្រឿងមានចលនា។ ព្យាយាមដាក់ឲ្យដល់ប្រឡោះឲ្យបានច្រើនពីបំពង់ស៊ីម៉ាំងតាមដែលអាចធ្វើបាន។

  13. ភ្ជាប់ទុយោហាយដ្រូលិកទៅនឹងប្រអប់បញ្ជាហាយដ្រូលិក។ សូមយោងទៅលើ រូបភាព 14 និង រូបភាព 16 នៅលើជំនាន់ SH និង រូបភាព 15 និង រូបភាព 17 នៅលើជំនាន់ EH។

    g013867
    g462022
  14. រឹតរាល់ការភ្ជាប់ហាយដ្រូលិក និងគ្រឿងខ្ចងខ្ចៅទាំងអស់។

កំពុងបញ្ចប់ការដំឡើង

  1. រៀបចំដំឡើង Twin Spinner ម្ដងទៀត។

  2. ភ្ជាប់ខ្សែខ្មៅ និងខ្សែរត់ហើយស្រាប់ពណ៌ខ្មៅទៅនឹងប៉ូលដករបស់អាគុយ ហើយខ្សែស និងខ្សែរត់ហើយស្រាប់ពណ៌ក្រហមទៅនឹងប៉ូលបូករបស់អាគុយ។

  3. ដោតខ្សែភ្លើងខ្នាតកណ្ដាលទៅនឹងតំណភ្ជាប់ខ្សែភ្លើងនៅលើគ្រឿងចក្រ (រូបភាព 18 ឬ រូបភាព 19)។

    g013946
    g013948
  4. ចាក់ប្រេងរំអិលល្អទៅក្នុងម៉ាស៊ីនចំណុះប្រមាណ 1 L (34 fl oz) មុនពេលបញ្ឆេះ សូមយោងទៅលើ ការថែទាំប្រេងម៉ាស៊ីន

    Important: ម៉ាស៊ីនត្រូវបានដឹកចេញពីរោងចក្រដោយគ្មានប្រេង ការព្យាយាមបញ្ឆេះម៉ាស៊ីនមុនពេលអ្នកចាក់ប្រេងនឹងបណ្ដាលឲ្យម៉ាស៊ីនខូច។

  5. ពិនិត្យមើលកម្រិតប្រេងមុនពេលបញ្ឆេះម៉ាស៊ីនលើកដំបូង សូមយោងទៅលើ ការថែទាំប្រេងម៉ាស៊ីន

  6. ចាក់ទឹកហាយដ្រូលិកល្អទៅក្នុងធុងហាយដ្រូលិក សូមយោងទៅលើ ការថែទាំប្រព័ន្ធហាយដ្រូលិក

    Important: ប្រព័ន្ធហាយដ្រូលិកនឹងមិនចាក់សារធាតុរាវបានពេញទាំងស្រុងនោះទេ រហូតដល់ប្រព័ន្ធត្រូវបានបើកដំណើរការ។ ពិនិត្យមើលកម្រិតទឹកហាយដ្រូលិក ហើយបន្ថែមទឹកបើចាំបាច់ដើម្បីធានាថាវាស្ថិតនៅកម្រិតត្រឹមត្រូវបន្ទាប់ពីប្រើប្រព័ន្ធហាយដ្រូលិកជាលើកដំបូង។

ប្រតិបត្តិការ

ការប្រុងប្រយ័ត្ន

ត្រូវប្រាកដថារាល់ប្រព័ន្ធគ្រប់គ្រងទាំងអស់ត្រូវបានបិទនៅពេលធ្វើការលើប្រអប់ភ្លើង។

ការថែទាំប្រេងម៉ាស៊ីន

Important: ម៉ាស៊ីនត្រូវបានដឹកមក ដោយគ្មានប្រេង។ សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនសម្រាប់​ព័ត៌មាន​បន្ថែម។

ម៉ាស៊ីនត្រូវបានដឹកចេញពីរោងចក្រ ដោយគ្មាន ប្រេង; វាត្រូវតែចាក់បំពេញដោយប្រេងប្រហែល 1 L (34 fl oz) មុនពេលបញ្ឆេះ។

ពិនិត្យកម្រិតប្រេងមុននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនលើកដំបូង ហើយបន្ទាប់មកធ្វើជាប្រចាំថ្ងៃ។

ម៉ាស៊ីនប្រើប្រេងដែលមានគុណភាពខ្ពស់ណាមួយដែលមានវិទ្យាស្ថានប្រេងឥន្ធនៈអាមេរិក - APl - "ចំណាត់ថ្នាក់ផ្នែកសេវាកម្ម" SJ, SL ឬមានតម្លៃស្មើ។ កំហាប់ប្រេង -ទម្ងន់ - ត្រូវតែជ្រើសរើសតាមសីតុណ្ហភាពព័ទ្ធជុំវិញ។ រូបភាព 20 បង្ហាញពីការណែនាំអំពីសីតុណ្ហភាព/កំហាប់ប្រេង។

g018667
  1. កំណត់ទីតាំងគ្រឿងចក្រដើម្បីឲ្យម៉ាស៊ីនស្ថិតនៅទីរាបស្មើ។

  2. សម្អាតបរិវេនជុំវិញគម្រប​ចាក់​បំពេញ​ប្រេង/ដែកវាស់ប្រេង។

  3. ដោះគម្រប​ចាក់​បំពេញ​ប្រេង/ដែកវាស់ប្រេងដោយមួលវាបញ្ច្រាសទិសដៅទ្រនិចនាឡិកា។

  4. ជូតដែកវាស់ប្រេងឲ្យស្អាត រួចស៊កវាចូលក្នុងមាត់តម្រង។ កុំមួលវាចូលក្នុងមាត់តម្រង។

  5. ដោះដែកវាស់ប្រេង ហើយពិនិត្យមើលកម្រិតប្រេង។

  6. បើកម្រិតនៅជិត ឬក្រោមគំនូសក្រិតកំណត់ខាងក្រោមនៅលើដែកវាស់ប្រេង សូមបន្ថែមប្រេងឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យឡើងដល់គំនូសក្រិតកំណត់ខាងលើ។

    Important: កុំចាក់ប្រេងចូលប្រអប់ប្រេងច្រើនពេក។

  7. ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីនម្ដងទៀត។

  8. ដំឡើងគម្រប​ចាក់​បំពេញ​ប្រេង/ដែកវាស់ប្រេង ហើយជូតសម្អាតប្រេងដែលហៀរចេញ។

Important: ត្រូវប្រាកដថាប្រេងម៉ាស៊ីនស្ថិតនៅកម្រិតសមស្រប។ បើកម្រិតប្រេងម៉ាស៊ីនមិនត្រឹមត្រូវទេ ម៉ាស៊ីននឹងគាំង ហើយមិនឆេះដំណើរការទេ។

ការថែទាំប្រព័ន្ធហាយដ្រូលិក

គ្រឿងចក្រត្រូវបានដឹកចេញពីរោងចក្រដោយគ្មានទឹកហាយដ្រូលិកទេ អ្នកត្រូវតែចាក់បំពេញទឹកហាយដ្រូលិកដែលមានគុណភាពខ្ពស់ក្នុងចំណុះ 32.9 L (8.7 US gallons)។ ពិនិត្យកម្រិតប្រេងវារី មុននឹងចាប់ផ្ដើមបញ្ឆេះគ្រឿងចក្រ ហើយបន្ទាប់មកធ្វើជាប្រចាំថ្ងៃ ការណែនាំឲ្យប្រើទឹកហាយដ្រូលិកមានដូចខាងក្រោម៖

 ប្រេងរំអិលល្អបំផុតសម្រាប់ម៉ាស៊ីនសណ្ដោងអូសទាញហាយដ្រូលិក/ប្រអប់លេខរបស់ក្រុមហ៊ុន Toro (មានក្នុងអាចមានជាធុងចំណុះ 18.9271 លីត្រ [5 ហ្គាឡុន] ឬធុងចំណុះ 208.198 លីត្រ [55 ហ្គាឡុន])។ សូមមើលកាតាឡុកគ្រឿងបន្លាស់ ឬតំណាងចែកចាយ Toro សម្រាប់លេខសម្គាល់គ្រឿងបន្លាស់។)

ប្រេងរំអិល (ខ្លាញ់គោ) ផ្សេងទៀត៖ បើប្រេងរំអិល (ខ្លាញ់គោ) Toro មិនអាចប្រើបាន ប្រេងរំអិល (ខ្លាញ់គោ) សកលម៉ាស៊ីនអូសទាញដែលមានមូលដ្ឋានពីប្រេងឥន្ធនៈ (UTHF) ផ្សេងទៀតអាចត្រូវបានប្រើ បើលម្អិតផ្នែកបច្ចេកទេសរបស់វាស្ថិតនៅក្នុងលំដាប់ដែលបានរាយសម្រាប់លក្ខណៈសម្ភារដូចខាងក្រោម ហើយវាត្រូវនឹងស្តង់ដារឧស្សាហកម្ម។ យើងសូមមិនណែនាំឲ្យប្រើប្រេងរំអិល (ខ្លាញ់គោ) សំយោគទេ។ ពិគ្រោះយោបល់ជាមួយអ្នកចែកចាយប្រេងរំអិល (ខ្លាញ់គោ) របស់អ្នក ដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលពេញចិត្ត។

Important: ប្រព័ន្ធអ៊ីដ្រូលិកនឹងមិនចាក់សារធាតុរាវបានពេញទាំងស្រុងនោះទេ រហូតដល់ប្រព័ន្ធត្រូវបានបើកដំណើរការ។ ពិនិត្យមើលកម្រិតទឹកអ៊ីដ្រូលិក ហើយបន្ថែមទឹកបើចាំបាច់ដើម្បីធានាថាវាស្ថិតនៅកម្រិតត្រឹមត្រូវបន្ទាប់ពីប្រើប្រព័ន្ធអ៊ីដ្រូលិកជាលើកដំបូង។

Note: ក្រុមហ៊ុន Toro នឹងមិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការជំនួសមិនត្រឹមត្រូវ ដូច្នេះប្រើប្រាស់ផលិតផលមកពីក្រុមហ៊ុនផលិតដែលមានកេរ្តិ៍ឈ្មោះ ដែលនឹងគាំទ្រការណែនាំរបស់ពួកគេតែប៉ុណ្ណោះ។

 លក្ខណៈសម្ភារ
  ភាពខាប់, ASTM D445cSt @ 40° C 55 ដល់ 62cSt @ 100° C 9.1 ដល់ 9.8
  សន្ទស្សន៍​​ភាពខាប់, ASTM D2270140 ដល់ 152
  ចំណុចចាក់, ASTM D97-35° F ដល់ -46° F
 លម្អិតផ្នែកបច្ចេកទេសឧស្សាហកម្ម៖
  API GL-4, AGCO Powerfluid 821 XL, Ford New Holland FNHA-2-C-201.00, Kubota UDT, John Deere J20C, Vickers 35VQ25, និង Volvo WB-101/BM

Note: ប្រេងវារីជាច្រើនស្ទើរតែគ្មានពណ៌ ដែលធ្វើឱ្យវាពិបាកកត់សម្គាល់ការលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងប្រព័ន្ធអ៊ីដ្រូលិកមាននៅក្នុងដបចំណុះ 20 ml (2/3 fl oz)។ មួយដបគឺគ្រប់គ្រាន់សម្រាប់ 15 ទៅ 22 លីត្រ នៃប្រេងហាយដ្រូលិក។ កុំម្មង់គ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នក។

សុវត្ថិភាព​ប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

ការ​ចាក់​ប្រេង​ទៅ​ក្នុងស៊ីទែនប្រេង

ចំណុះធុងសាំង៖ 6.1 L (1.6 US ហា្គឡុង)

ប្រេងឥន្ធនៈដែលបានណែនាំ៖

  • លទ្ធផលដ៏ល្អបំផុត សូមប្រើតែប្រេងសាំងថ្មីៗ (មានអាយុតិចជាង 30 ថ្ងៃ) គ្មានជាតិសំណ ដែលមានលេខវាស់កម្រិតប្រេងឥន្ធនៈចាប់ពី 87 ឡើងទៅ (R+M)/2 វិធីវាយតម្លៃ)។

  • អេតាណុល: ប្រេងសាំងដែលមានជាតិអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។ ប្រេងសាំងដែលមានជាតិអេតាណុល 15% (E15) តាមកម្រិតមិនត្រូវបានអនុញ្ញាតឱ្យប្រើទេ។ កុំប្រើប្រេងសាំងដែលផ្ទុកអេតាណុលលើសពីកម្រិត 10%, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេងសាំងដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។

  • កុំ ប្រើប្រេងសាំងផ្ទុកជាតិមេតាណុល។

  • កុំ រក្សាទុកប្រេងឥន្ធនៈមិនថានៅក្នុងស៊ីទែនប្រេង ឬក្នុងធុងប្រេងនៅរដូវរងារនោះទេ លុះត្រាតែអ្នកប្រើទឹកជំនួយប្រេងឥន្ធនៈ។

  • កុំ បន្ថែមប្រេងទៅក្នុងប្រេងសាំង។

ការសាកអាគុយ

ការព្រមាន

ការសាកអាគុយ បង្កឲ្យកើតមានឧស្ម័ន ដែលអាចផ្ទុះបាន។

ហាមជក់បារីនៅក្បែរអាគុយ ហើយត្រូវរក្សាផ្កាភ្លើងនិងអណ្ដាតភ្លើងឱ្យនៅឆ្ងាយពីអាគុយ។

ការព្រមាន

ប៉ូលអាគុយ ឬឧបករណ៍លោហៈអាចប៉ះនឹងសមាសភាគលោហៈនៃម៉ាស៊ីនអូសទាញ ឬគ្រឿងចក្រដែលបណ្ដាលបែកផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឱឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

  • នៅពេលដក ឬដំឡើងអាគុយ មិនត្រូវឱ្យក្បាលអាគុយ​ប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។

  • ហាមទុកឲ្យឧបករណ៍លោហៈប៉ះគ្នាចន្លោះប៉ូលអាគុយនិងផ្នែកធ្វើពីលោហៈណាមួយ។

ការព្រមាន

ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងចក្រ និងខ្សែភ្លើង ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

  • ត្រូវ ផ្ដាច់ ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ជានិច្ច។

  • តែងតែ ភ្ជាប់ ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ជានិច្ច។

  1. ដោះអាគុយចេញពីថាសដាក់អាគុយ។

    1. ដោះខ្សែក្រវ៉ាត់ទប់អាគុយដែលរឹតភ្ជាប់អាគុយទៅនឹងថាស។

    2. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (-) ហើយផ្ដាច់ខ្សែអវិជ្ជមានចេញ។

    3. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅនឹងប៉ូលអាគុយវិជ្ជមាន (+) ហើយផ្ដាច់ខ្សែវិជ្ជមានចេញ។

  2. សម្អាតផ្ទៃខាងលើនៃអាគុយ។

  3. ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 អំពែ ទៅក្បាលអាគុយ។ សាកអាគុយនៅកម្រិតពី 3 ទៅ 4 អំពែរ រយៈពេល 4 ទៅ 8 ម៉ោង។

  4. នៅពេលអាគុយត្រូវបានសាកភ្លើង ត្រូវផ្ដាច់ឆ្នាំងសាកចេញពីព្រីភ្លើង និងក្បាលអាគុយ។

  5. ដាក់អាគុយលើថាសដាក់អាគុយ។

  6. ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅប៉ូលអាគុយវិជ្ជមាន (+) ជាមួយនឹងប៊ូឡុងរឹត និងខ្ចៅ ដែលបានដោះចេញពីមុន រួចរុញប៊ូតកៅស៊ូពីលើប៉ូលវិជ្ជមានដើម្បីការពារការឆ្លងភ្លើងដែលអាចកើតមានឡើង។

  7. ភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (–) ជាមួយនឹងប៊ូឡុងរឹត និងខ្ចៅដែលបានដោះចេញពីមុន។

  8. លាបខ្លាញ់ Grafo 112X (Toro គ្រឿងបន្លាស់លេខ 505-47) លើខ្សែប៉ូល និងក្បាលអាគុយ។

  9. ភ្ជាប់ខ្សែក្រវ៉ាត់ទប់អាគុយដើម្បីរឹតភ្ជាប់អាគុយទៅនឹងថាស។

ការថែទាំអាគុយ

ខ្សែអាគុយត្រូវតែមានសភាពតឹងនៅលើក្បាលអាគុយដើម្បីដើម្បីភ្ជាប់ចរន្តអគ្គិសនីបានល្អ។

ការព្រមាន

ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឱ្យខូចគ្រឿងចក្រ និងខ្សែភ្លើង ដែលបណ្ដាលឱ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

  • ត្រូវ ផ្ដាច់ ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ជានិច្ច។

  • តែងតែ ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ជានិច្ច។

បើច្រែះកើតមាននៅប៉ូល សូមផ្ដាច់ខ្សែ (អវិជ្ជមាន (-) ជាមុនសិន) ហើយកោសយកក្រចាប់ និងប៉ូលចេញពីគ្នា។ ភ្ជាប់ខ្សែ (ខ្សែវិជ្ជមាន (+)ជាមុនសិន) ហើយលាបថ្នាំកូតចាហួយប្រេងលើប៉ូលអាគុយ។

ការព្រមាន

ក្បាលអាគុយ ឬឧបករណ៍លោហៈអាចប៉ះគ្នានឹងសមាសធាតុលោហៈរបស់​ត្រាក់ទ័រដែលធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឱឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឱ្យរងរបួសរាងកាយ។

  • នៅពេលដក ឬដំឡើងអាគុយ មិនត្រូវឱ្យក្បាលអាគុយ​ប៉ះផ្នែកលោហធាតុរបស់គ្រឿងចក្រទេ។

  • បង្ការឧបករណ៍លោហធាតុប៉ះគ្នារវាងក្បាលអាគុយ និងផ្នែកលោហធាតុរបស់គ្រឿងចក្រ។

  1. ពិនិត្យមើលថាតើក្រចាប់ខ្សែអាគុយចាប់ជាប់ល្អ ហើយរឹតលើគ្រឿងរឹង ឬដែកក្រចាប់ខ្សែអាគុយណាដែលរលុង។

  2. ពិនិត្យមើលក្រចាប់ខ្សែអាគុយ និងក្បាលអាគុយក្រែងល៎មានច្រែះចាប់ បើក្បាលអាគុយទាំងនោះឡើងច្រែះ ត្រូវធ្វើដូចខាងក្រោម៖

    1. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (-) ហើយផ្ដាច់ខ្សែអវិជ្ជមានចេញ។

    2. ដោះប៊ូឡុងរឹត និងខ្ចៅដែលរឹតភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅនឹងប៉ូលអាគុយវិជ្ជមាន (+) ហើយផ្ដាច់ខ្សែវិជ្ជមានចេញ។

    3. សម្អាតក្រចាប់ខ្សែ និងប៉ូលអាគុយ។

    4. ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) ទៅប៉ូលអាគុយវិជ្ជមាន (+) ជាមួយនឹងប៊ូឡុងរឹត និងខ្ចៅ ដែលបានដោះចេញពីមុន រួចរុញប៊ូតកៅស៊ូពីលើប៉ូលវិជ្ជមានដើម្បីការពារការឆ្លងភ្លើងដែលអាចកើតមានឡើង។

    5. ភ្ជាប់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) ទៅនឹងប៉ូលអវិជ្ជមាន (–) នៃអាគុយជាមួយនឹងប៊ូឡុងរឹត និងខ្ចៅដែលបានដោះចេញពីមុន។

    6. លាបខ្លាញ់ Grafo 112X (Toro គ្រឿងបន្លាស់លេខ 505-47) លើខ្សែប៉ូល និងក្បាលអាគុយ។

ព័ត៌មានជំនួយប្រតិបត្តិការ

  • ភ្ជាប់ក្បាលតំណសណ្ដោង ទៅនឹងរថសណ្ដោង។ សូមប្រើកន្លាស់ទំពក់រឹងមាំល្អដែលមានការទទួលអនុម័ត សម្រាប់រថសណ្ដោង។

  • បើកវ៉ាល់ប្រេង ដាក់ដៃសន្ទះខ្យល់នៅឯកំណាត់បំពង់អ៊ែរ បិទខ្យល់ម៉ាស៊ីន ហើយបញ្ឆេះម៉ាស៊ីន។ នៅពេលម៉ាស៊ីនឆេះ បិទខ្យល់ម៉ាស៊ីន ហើយដំឡើងបំពង់អ៊ែរឲ្យខ្ពស់បំផុត។

  • សាកល្បងដំណើរការគ្រឿងចក្រ។ ត្រូវប្រាកដថានឹងមិនមានការលេចធ្លាយហាយដ្រូលិក និងធ្វើការលៃតម្រូវបន្ថែមណាមួយទេ។

  • បន្ទាប់ពីសាកល្បងប្រព័ន្ធហាយដ្រូលិករួច សូមពិនិត្យមើលទឹកហាយដ្រូលិក ហើយចាក់បន្ថែមបើចាំបាច់។

    Note: ត្រូវប្រាកដថាខ្សែចង និងគ្រប់ខ្សែមិនអូសលើដីនៅកំឡុងពេលប្រតិបត្តិការ។