សេចក្តីផ្តើម

គ្រឿងចក្រនេះ គឺជាគឺជាគ្រឿងដែលប្រើបានច្រើនបែប ​ដែលមានគោលបំណង​ប្រើដោយអ្នក​ជំនាញ ឬអ្នកបញ្ជាដែលបានជួលនៅក្នុងការអនុវត្តផ្នែកពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងយ៉ាងសំខាន់សម្រាប់កាត់ស្មៅនៅលើកម្រាលស្មៅដែលមានការថែទាំល្អនៅក្នុងសួនច្បារ ទីលានវាយកូនហ្គោល ទីលានកីឡា និងនៅលើបរិវេណពាណិជ្ជកម្ម។ បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការ​ប្រើប្រាស់អោយចំមុខងារ​របស់វា អាចនាំបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អ្នក និងអ្នកនៅក្បែរ។

អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។

សូមចូលទៅ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងសម្ភារបណ្ដុះបណ្ដាលអំពីការដំណើរការ ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។

នៅពេលណាដែលអ្នកត្រូវការជួសជុល, គ្រឿងបន្លាស់សុទ្ធរបស់ Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់ផលិតផលរបស់អ្នកឲ្យរួចរាល់។ រូបភាព 1 កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។

Important: ជាមួយ​នឹង​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើ​មាន) ដើម្បី​ចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

g259772

សៀវភៅណែនាំនេះកំណត់ប្រភេទគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារ​សុវត្ថិភាពដែល​ត្រូវបាន​កំណត់​​អត្តសញ្ញាណ​​ដោយ​និមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព 2) ដែល​ផ្ដល់សញ្ញា​អំពី​គ្រោះថ្នាក់​ដែលអាច​បណ្ដាលឲ្យ​រង​របួស​ធ្ងន់ធ្ងរ ឬការដល់ស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុង​ប្រយ័ត្នជាមុនដែល​បាន​ណែនាំ។

g000502

សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មាន​មេកានិក និង ចំណាំ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមអានក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

វាជាការរំលោភបំពានទៅលើក្រមធនធានសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ផ្នែកទី 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬបញ្ជាម៉ាស៊ីននៅលើដីដែលគ្របដណ្តប់ដោយព្រៃឈើ ព្រៃគុម្ពោត ឬស្មៅណាមួយ លើកលែងតែម៉ាស៊ីនត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់ផ្កាភ្លើង ដូចមានចែងនៅក្នុងផ្នែក 4442​ដែលបានថែទាំនៅក្នុងបទបញ្ជាការងារប្រកបដោយប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គីភ័យ។

សៀវភៅណែនាំរបស់ម្ចាស់ម៉ាស៊ីនដែលបានភ្ជាប់មកជាមួយ ត្រូវបានផ្គត់ផ្គង់សម្រាប់ព័ត៌មានទាក់ទងនឹងទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) និងបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការបំភាយឧស្ម័នរដ្ឋកាលីហ្វ័រញ៉ានៃប្រព័ន្ធបំភាយឧស្ម័ន ការជួសជុលថែទាំ និងការធានា។ គ្រឿងបន្លាស់អាចត្រូវបានបញ្ជាទិញតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

បំពង់ផ្សែងរបស់ម៉ាស៊ីនម៉ាស៊ូត និងធាតុផ្សំមួយចំនួនរបស់វាត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្ត ពូជ។

បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

សុវត្ថិភាពទូទៅ

ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើង​វត្ថុផ្សេងៗ។ សូមអនុវត្តតាមរាល់ការណែនាំអំពីសុវត្ថិភាព ដើម្បីជៀសវាង​របួសរាងកាយធ្ងន់ធ្ងរ។

  • សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជានេះមុនពេលបញ្ឆេះម៉ាស៊ីន។

  • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ របួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

  • ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំង ដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។

  • រក្សាដៃ និងជើងរបស់អ្នកនៅឲ្យឆ្ងាយពីផ្នែកដែលវិល។ នៅឲ្យឆ្ងាយពីផ្នែកបើកចំហដែលអាចបាញ់សារធាតុរាវចេញ។

  • ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។

  • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពី​ចំណុចអ្នកបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

ការប្រើប្រាស់ ឬការជួសជុលថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមអនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាពGraphicទាំងនេះ និងយកចិត្តទុក​ដាក់ចំពោះនិមិត្តសញ្ញាសុវត្ថិភាពជានិច្ច​ដែលមានន័យថាការប្រុងប្រយ័ត្ន ការព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការមិនអនុវត្តតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។

decal93-6681
decal93-7276
decal93-7818
decal94-3353
decal99-3444
decal106-6755
decal117-3270
decal117-4764
decalbatterysymbols
decal121-3628
decal121-3598
decal125-6688
decal133-8062
decal106-9290
decal121-3627
decal121-3623
decal136-3702
decal136-3713
decal136-3679

ការផ្គុំដំឡើង

ការពិនិត្យមើលឧបករណ៍បង្ហាញមុំ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ឧបករណ៍វាស់មុំទេរដោយប្រើដៃ1
  1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

  2. ផ្ទៀងផ្ទាត់ថាគ្រឿងចក្រមិនផ្អៀងឬបះចុះបះឡើងដោយការដាក់ឧបករណ៍វាស់មុំទេដោយប្រើដៃ (ដែលផ្គត់ផ្គង់ជាមួយគ្រឿងចក្រ) នៅលើបន្ទះដែកកាត់គ្រោង ដោងធុងប្រេង(រូបភាព 3)។

    Note: ឧបករណ៍វាស់មុំទេរដោយប្រើដៃគួរតែបង្ហាញត្រង់មុំ 0° នៅពេលពិនិត្យមើលពីទីតាំងប្រតិបត្តិការ។

    g349782
  3. ឧបករណ៍វាស់មុំទេរមិនបង្ហាញមុំ 0° ទេ ផ្លាស់ទីគ្រឿងចក្រទៅទីតាំងផ្សេងដើម្បីទទួលបានការវាស់ឃើញមុំ 0°។

    Note: ទម្រឧបករណ៍បង្ហាញមុំ ដែលបានបំពាក់លើគ្រឿងចក្រ គួរតែពេលនេះបង្ហាញមុំ 0° ផងដែរ (រូបភាព 4)។

  4. ប្រសិនបើឧបករណ៍វាស់មុំមិនបង្ហាញមុំ 0°, ត្រូវបន្ធូរវីសទាំង 2 គ្រាប់ និងខ្ចៅដែលរឹតភ្ជាប់ឧបករណ៍វាស់មុំទៅនឹងក្រចាប់ចាប់ លៃតម្រូវឧបករណ៍វាស់មុំអោយដល់មុំ 0° ហើយរឹតបន្តឹងប៊ូឡុង។

    g031569

ការបំពាក់ ឬការដាក់រូបបិទស្ទីកគ័រ CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ស្លាកព្រមាន CE1
ស្លាកឆ្នាំផលិតកម្ម1
រូបបិទស្ទីកគ័រសម្គាល់ CE1

ប្រសិនបើគ្រឿងចក្រនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ CE, សូមបិទស្លាកព្រមាន CE (121-3598) ពីលើស្លាកព្រមានដែលមានស្រាប់ (121-3628)។

g278676

ប្រសិនបើគ្រឿងចក្រនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ CE, សូមបិទស្លាកឆ្នាំផលិត និងស្លាកសម្គាល់ CE ជាប់នឹងផ្លាកសឺរៀល (រូបភាព 6)។

g278675

ការដំឡើងគន្លឹះគម្របម៉ាស៊ីន

សម្រាប់តែគ្រឿងចក្រ CE ប៉ុណ្ណោះ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្រចាប់គន្លឹះគម្របម៉ាស៊ីន1
មីនភ្ជាប់2
រ៉ង1
វីស (1/4 x 2 អ៊ីញ)1
Locknut (1/4 អ៊ីញ)1
  1. ដោះថ្ពក់គន្លឹះគម្របម៉ាស៊ីន ពីក្រចាប់គន្លឹះគម្របម៉ាស៊ីន។

  2. ដោះមីនភ្ជាប់ទាំង 2 ដែលភ្ជាប់ក្រចាប់គន្លឹះគម្របម៉ាស៊ីនទៅនឹងគម្របម៉ាស៊ីន (រូបភាព 7)។

    g012628
  3. ដោះក្រចាប់គន្លឹះគម្របម៉ាស៊ីនចេញពីគម្របម៉ាស៊ីន។

  4. ពេលកំពុងតម្រឹមរន្ធចាប់ សូមដាក់ក្រចាប់ចាក់សោ CE និងក្រចាប់គន្លឹះគម្របម៉ាស៊ីនទៅលើគម្របម៉ាស៊ីន (រូបភាព 8)។

    Note: ក្រចាប់ចាក់សោត្រូវតែឈមនឹងគម្របម៉ាស៊ីន។ កុំដោះប៊ូឡុង និងខ្ចៅចេញពីដងក្រចាប់ចាក់សោ។

    g012629
  5. តម្រឹមរ៉ងជាមួយរន្ធនៅលើផ្នែកខាងក្នុងនៃគម្របម៉ាស៊ីន។

  6. មីនភ្ជាប់ក្រចាប់ និងរ៉ងទៅនឹងគម្របម៉ាស៊ីន(រូបភាព 8)។

  7. ថ្ពក់គន្លឹះទៅលើក្រចាប់គន្លឹះគម្របម៉ាស៊ីន (រូបភាព 9)។

    g012630
  8. ដំឡើងប៊ូឡុងចូលក្នុងដងម្ខាងទៀតនៃក្រចាប់គន្លឹះគម្របម៉ាស៊ីនដើម្បីចាក់សោគន្លឹះចំចំណុច។ (រូបភាព 10)។ រឹតបន្តឹងប៊ូឡុង តែកុំរឹតបន្តឹងខ្ចៅ។

    g012631

ការដំឡើងក្បាំងបំពង់ផ្សែង

សម្រាប់តែម៉ូដែល CE ប៉ុណ្ណោះ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ក្បាំងបំពង់ផ្សែង1
វីសចោះរន្ធខ្លួនឯង4
  1. ដាក់ក្បាំងបំពង់ផ្សែងជុំវិញបំពង់ស៊ីម៉ាំងខណៈពេលតម្រឹមរន្ធចាប់ជាមួយរន្ធនៅក្នុងគ្រោង (រូបភាព 11)។

    g008875
  2. រឹតបន្តឹងក្បាំងបំពង់ផ្សែងទៅនឹងគ្រោងដោយវីសចោះរន្ធខ្លួនឯង 4 គ្រាប់ (រូបភាព 11)។

ការលៃតម្រូវដៃលើក

  1. បញ្ឆេះម៉ាស៊ីន លើកផ្នែកកាត់ឡើង ហើយត្រូវប្រាកដថាប្រឡោះរវាងដៃលើកនីមួយៗ និងក្រចាប់ទ្រនាប់បាតមានប្រវែងពី 5 ទៅ 8 ម.ម ដូចបានបង្ហាញនៅក្នុង រូបភាព 12

    g031571

    ប្រសិនបើប្រឡោះមិនស្ថិតនៅក្នុងចន្លោះនេះទេ លៃតម្រូវវាដូចខាងក្រោម៖

    1. មួយប៊ូឡុងបញ្ឈប់ចេញ (រូបភាព 13)។

      g031572
    2. មួលខ្ចៅទប់ចេញនៅលើស៊ីឡាំង (រូបភាព 14)។

      g031573
    3. ដោះកន្លាស់ចេញពីចុងដង ហើយបង្វិលតំណរឹត។

    4. ដំឡើងកន្លាស់ និងពិនិត្យមើលប្រឡោះ។

      Note: ធ្វើតាបែបបទនេះម្តងទៀតប្រសិនបើចាំបាច់។

    5. រឹតបន្តឹងខ្ចៅទប់តំណរឹត។

  2. ត្រូវប្រាកដថាប្រឡោះរវាងដៃលលើកនីមួយៗ និងប៊ូឡុងបញ្ឈប់មានប្រវែងពី 0.13 ទៅ 1.02 mm ដូចបានបង្ហាញនៅក្នុង រូបភាព 13

    Note: ប្រសិនបើប្រឡោះមិនស្ថិតនៅក្នុងចន្លោះនេះទេ លៃតម្រូវប៊ូឡុងបញ្ឈប់ដើម្បីទទួលបានប្រឡោះត្រឹមត្រូវ។

  3. បញ្ឆេះម៉ាស៊ីន លើកផ្នែកកាត់ឡើង ហើយត្រូវប្រាកដថាប្រឡោះរវាងខ្សែចងនៅផ្នែកខាងលើនៃរបារចងផ្នែកកាត់ខាងក្រោយ និងរបារកាងការពារការប៉ះទង្គិចមានប្រវែងពី 0.51 ទៅ 2.54 ម.ម ដូចបានបង្ហាញនៅក្នុង រូបភាព 15

    g031574

    ប្រសិនបើប្រឡោះមិនស្ថិតនៅក្នុងចន្លោះនេះទេ លៃតម្រូវស៊ីឡាំងខាងក្រោយដូចខាងក្រោម៖

    Note: ប្រសិនបើដៃលើកខាងក្រោយលាន់សម្លេងកំឡុងពេលដឹកជញ្ជូន អ្នកអាចបន្ថយប្រឡោះបាន។

    1. បន្ទាប​ផ្នែកកាត់ ហើយមួលខ្ចៅទប់នៅលើស៊ីឡាំងចេញ (រូបភាព 16)។

      g031575
    2. ចាប់ដងស៊ីឡាំងនៅជិតនឹងខ្ចៅជាមួយដង្កាប់ និងក្រណាត់ ហើយបង្វិលដងនោះ។

    3. លើកផ្នែកកាត់ឡើង ហើយពិនិត្យមើលប្រឡោះ។

      Note: ធ្វើតាបែបបទនេះម្តងទៀតប្រសិនបើចាំបាច់។

    4. រឹតបន្តឹងខ្ចៅទប់តំណរឹត។

Important: កង្វះប្រឡោះនៅផ្នែកឈប់ខាងមុខ ឬរបារចងខាងក្រោយអាចធ្វើអោយដៃលើកខូច។

ការលៃតម្រូវស្លាបឆ្អឹងគ្រោង

ការលៃតម្រូវផ្នែកកាត់ខាងមុខ

ផ្នែកកាត់ខាងមុខ និងខាងក្រោយត្រូវការទីតាំងចាប់ផ្សេងៗគ្នា។ ផ្នែកកាត់ខាងមុខមានទីតាំងចាប់ 2 អាស្រ័យលើកម្ពស់កាត់ និងកម្រិតនៃការបង្វិលរបស់ផ្នែកកាត់ប៉ុន្មានដែលអ្នកពេញចិត្ត។

  1. សម្រាប់កម្ពស់កាត់នៅចន្លោះពី 2 ទៅ 7.6 ស.ម ចាប់ស្លាបឆ្អឹងគ្រោងខាងមុខនៅក្នុងរន្ធចាប់ខាងក្រោមផ្នែកខាងមុខ (រូបភាព 17)។

    Note: នេះអនុញ្ញាតឱ្យផ្នែកកាត់មានការធ្វើដំណើរកាន់តែច្រើនឡើងដែលទាក់ទងទៅនឹងគ្រឿងចក្រ នៅពេលដែលខិតជិតការផ្លាស់ប្តូរភ្លាមៗនៅលើដីចំណោត។ ទោះយ៉ាងណាក៏ដោយ វាពិតជាកំណត់ប្រឡោះនៃឡតទៅស្លាបឆ្អឹងនៅពេលមានចំណោតតូចៗមានកំពូលស្រួចៗ។

    g031576
  2. សម្រាប់កម្ពស់កាត់នៅចន្លោះពី 6.3 ទៅ 10 ស.ម ចាប់ស្លាបឆ្អឹងគ្រោងខាងមុខនៅក្នុងរន្ធចាប់ខាងលើផ្នែកខាងមុខ (រូបភាព 17)។

    Note: នេះបង្កើនចំនួនឡតទៅប្រឡោះស្លាប់ឆ្អឹងគ្រោងដោយសារទីតាំងកាន់តែខ្ពស់នៃឡតកាត់ តែបណ្ដាលអោយផ្នែកកាត់ឈានដល់ការធ្វើដំណើរអតិបរមាលឿនជាងមុន។

ការលៃតម្រូវផ្នែកកាត់ខាងក្រោយ

ផ្នែកកាត់ខាងមុខ និងខាងក្រោយត្រូវការទីតាំងចាប់ផ្សេងៗគ្នា។ ផ្នែកកាត់ខាងក្រោយមានទីតាំងចាប់ 1 សម្រាប់ការតម្រឹមត្រឹមត្រូវជាមួយឧបករណ៍ Sidewinder® នៅខាងក្រោមគ្រោង។

ចំពោះកម្ពស់កាត់ទាំងអស់ សូមចាប់ភ្ជាប់ផ្នែកកាត់ខាងក្រោយនៅក្នុងរន្ធចាប់ខាងក្រោយ (រូបភាព 17)។

ការកែតម្រូវកម្ពស់នៃការកាត់

Important: ជាន់កាត់ស្មៅនេះជាញឹកញាប់កាត់ប្រហែល 6 ម.ម ទាបជាងផ្នែកកាត់ដុំរមូរដែលមានកំណត់មុខដូចគ្នា។ វាអាចចាំបាច់ដើម្បីកំណត់បង់នៃជាន់កាត់ស្មៅវិលនៅប្រវែង 6 ម.ម ខាងលើផ្នែកកាត់ដុំរមូរនៅលើផ្ទៃតែមួយ។

Important: ការចូលទៅផ្នែកកាត់ខាងក្រោយត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងដោយការដកផ្នែកកាត់ចេញពីគ្រឿងចក្រ។​ ប្រសិនបើគ្រឿងចក្រត្រូវបានបំពាក់ជាមួយឧបករណ៍ Sidewinder® រំកិលផ្នែកកាត់ទៅខាងស្ដាំ ដោះផ្នែកកាត់ខាងក្រោយចេញ​ ហើយរុញវាចេញទៅខាងស្ដាំដៃ។

  1. បន្ទាបជាន់កាត់ស្មៅចុះទៅដី ពន្លត់ម៉ាស៊ីនហើយដោះកូនសោចេញ។

  2. បន្ធូរប៊ូឡុងដែលរឹតកំពស់នៃក្រចាប់កាត់នីមួយៗទៅកំពស់បន្ទះកាត់ (ផ្នែកខាងមុខ និងផ្នែកនីមួយៗ) ដូចដែលបានបង្ហាញនៅក្នុង) រូបភាព 18

    g031577
  3. ការចាប់ផ្ដើមជាមួយការលៃតម្រូវខាងមុខ ដោះប៊ូឡុងចេញ។

  4. ពេលកំពុងគាំទ្រឡត សូមដោះជ័រទប់ចេញ (រូបភាព 18)។

  5. រំកិលឡតទៅកំពស់មុខកាត់ដែលចង់បាន ហើយដំឡើងជ័រទប់នៅក្នុងរន្ធ និងប្រហោងកំពស់មុខកាត់ (រូបភាព 19)។

    g026184
  6. ដាក់បន្ទះដែលមានរន្ធរួចជាជួរជាមួយជ័រទប់។

  7. ដំឡើងប៊ូឡុង (ម៉ាឡេត)។

  8. ធ្វើតាមជំហានទាំងនោះម្ដងទៀត 4 រហូតដល់ 7 សម្រាប់ការលៃតម្រូវផ្នែកនីមួយៗ។

  9. រឹតប៊ូឡុងទាំង 3 គ្រាប់ ក្នុងកម្រិត 41 N∙m (30 ft-lb)។

    Note: ត្រូវរឹតប៊ូឡុងមុខជាមុនសិន។

    Note: ការលៃតម្រូវលើសពី 3.8 សម (1-½ អ៊ីញ) អាចត្រូវការការដំឡើងបណ្ដោះអាសន្នទៅកម្ពស់មធ្យមដើម្បីការពារការភ្ជាប់គ្នា (ឧទាហរណ៍ ការផ្លាស់ប្ដូរពី 3.1 ទៅ 7 សម (1-¼ ទៅ 2-¾ អ៊ីញ) កម្ពស់នៃការកាត់)។

ការលៃតម្រូវប្រដាប់កោសសម្អាតរ៉ូឡូ

ដែលអាចបន្ថែម

មុខងារប្រដាប់កោសសម្អាតរ៉ូឡូខាងក្រោយដែលជាជម្រើសល្អបំផុតនៅពេលមានគម្លាតស្មើគ្នាពី 0.5 ទៅ 1 ម.ម ចន្លោះប្រដាប់កោសសម្អាត និងរ៉ូឡូ។

  1. បន្ធូរគ្រឿងបង្គុំលាបខ្លាញ់ និងវីសចាប់ (រូបភាព 20)។

    g031578
  2. រុញប្រដាប់កោសសម្អាតឡើង ឬចុះរហូតដល់អ្នកទទួលគម្លាតពី 0.5 ទៅ 1 ម.ម នៅចន្លោះដង និងរ៉ូឡូ។

  3. រឹតបន្តឹងគ្រឿងបង្គុំលាបខ្លាញ់​ និងវីសទៅកម្រិត 41 N∙m (30 ft-lb)តាមលំដាប់ឆ្លាស់គ្នា។

ដំឡើងក្បាំងការពារ

ដែលអាចបន្ថែម

សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិ របស់​ក្រុមហ៊ុន Toro របស់អ្នកសម្រាប់ក្បាំងការពារត្រឹមត្រូវ។

  1. សម្អាតកំទេចកំទីឲ្យបានម៉ត់ចត់ពីរន្ធចាប់នៅលើក្បាំងខាងក្រោយ និងក្បាំងខាងឆ្វេងនៃឡត។

  2. ដំឡើងក្បាំងការពារនៅក្នុងប្រហោងខាងក្រោយ និងរឹតវាដោយប៊ូឡុងក្បាលជ្រុង 5 (រូបភាព 21)។

    g031579
  3. សូមផ្ទៀងផ្ទាត់ថាក្បាំងការពារមិនរំខានដល់ចុងផ្លែកាំបិត និងមិនលៀនចូលផ្នែកខាងក្នុងផ្ទៃនៃក្បាំងឡតខាងក្រោយ។

    គ្រោះថ្នាក់

    ការប្រើផ្លែកាំបិតលើកខ្ពស់ជាមួយក្បាំងការពារអាចបណ្ដាលឲ្យផ្លែកាំបិតបែក ដែលនាំឲ្យរងរបួសផ្ទាល់ខ្លួន ឬស្លាប់។

    កុំប្រើផ្លែកាំបិតលើកខ្ពស់ជាមួយសន្ទះ។

ទិដ្ឋភាពទូទៅអំពីផលិតផល

g349784
g021539

ឈ្នាន់ទាញ

ជាន់ឈ្នាន់ទាញទៅមុខដើម្បីផ្លាស់ទីទៅមុខ។ ជាន់ឈ្នាន់ទាញថយក្រោយដើម្បីផ្លាស់ទីថយក្រោយ ឬដើម្បីជួយដល់ការឈប់នៅពេលផ្លាស់ទីទៅមុខ (រូបភាព 22)។

Note: អនុញ្ញាតឲ្យឈ្នាន់មានចលនា ឬផ្លាស់ទីទៅទៅចំណុច ដាច់លេខ ដើម្បីបញ្ឈប់គ្រឿងចក្រ។

ដងកាច់អោយផ្អៀង

ទាញដងកាច់អោយផ្អៀងត្រឡប់មកវិគដើម្បីផ្អៀងចង្កូតទៅកាន់ទីតាំងដែលចង់បាន បន្ទាប់មករុញដងទៅមុខដើម្បីរឹតអោយតឹង (រូបភាព 22)។

ហ្វ្រាំងដៃ

រាល់ពេលពន្លត់ម៉ាស៊ីន ត្រូវដាក់ហ្វ្រាំងដៃ ដើម្បីបង្ការគ្រោះថ្នាក់ក្រែងគ្រឿងចក្រមានចលនា។ ដើម្បីដាក់ហ្វ្រាំងដៃ ត្រូវទាញឡើងនៅលើដង (រូបភាព 23)។

Note: ម៉ាស៊ីនរលត់ នៅពេលអ្នកជាន់ឈ្នាន់សណ្ដោង​នៅពេលមានជាប់ហ្វ្រាំងដៃ។

កុងតាក់សោ

កុងតាក់សោត្រូវបានប្រើដើម្បីបញ្ឆេះ បញ្ឈប់ និងកំដៅម៉ាស៊ីនជាមុន។ កុងតាក់បញ្ឆេះមាន 3 ទីតាំង៖ បិទ, បើក/កំដៅម៉ាស៊ីន, និង បញ្ឆេះ។ កាច់កូនសោទៅទីតាំង បើក/កំដៅម៉ាស៊ីន រហូតដល់ភ្លើងប៊ុយស៊ីបញ្ចេញពន្លឺចេញក្រៅ (ប្រមាណជា 7 វិនាទី) បន្ទាប់មកមួលសោទៅទីតាំង បញ្ឆេះ ដើម្បីភ្ជាប់ម៉ូទ័រដេរបញ្ឆេះ។ ព្រលែងសោនៅពេល​ម៉ាស៊ីនឆេះ (រូបភាព 23)។

ដើម្បីពន្លត់ម៉ាស៊ីន កាច់កូនសោទៅទីតាំង បិទ ។

Note: ដោះសោចេញពីកុងតាក់ដើម្បីបង្ការកុំឲ្យមានការឆេះចៃដន្យ។

ចង្កឹះលៃតម្រូវកៅអីអង្គុយ

រំកិលចង្កឹះលៃតម្រូវកៅអីអង្គុយនៅក្រោមកៅអីអង្គុយទៅឆ្វេង រុញកៅអីអង្គុយទៅចំណុចដែលចង់បាន ហើយរំកិលចង្កឹះដើម្បីចាក់សោកៅអីអង្គុយនៅក្នុងចំណុច (រូបភាព 24)។

កុងទ័រ​ប្រេង

កុងទ័រ​ប្រេងកត់ត្រាបរិមាណប្រេងនៅក្នុងធុង (រូបភាព 24)។

g322579

កុងទ័រម៉ោង

កុងទ័រម៉ោងកត់ត្រាចំនួនម៉ោងដែលអ្នកដំណើរការគ្រឿងចក្រជាមួយកុងតាក់សោនៅក្នុងទីតាំង ដំណើរការ។ ប្រើពេលវេលាទាំងនេះដើម្បីកំណត់ពេលថែទាំទៀងទាត់។

ភ្លើងព្រមានសីតុណ្ហភាពប្រព័ន្ធស្អំម៉ាស៊ីន

ភ្លើងព្រមានសីតុណ្ហភាព បញ្ចេញពន្លឺប្រសិនបើ សីតុណ្ហភាពប្រព័ន្ធស្អំម៉ាស៊ីនឡើងខ្ពស់ខ្លាំង។ ប្រសិនបើសីតុណ្ហភាពប្រព័ន្ធស្អំម៉ាស៊ីនឡើងដល់ 10° នោះម៉ាស៊ីននឹងពន្លត់ (រូបភាព 23)។

ភ្លើងប៊ុយស៊ីបញ្ចេញពន្លឺ

ភ្លើងប៊ុយស៊ីបញ្ចេញពន្លឺ បញ្ចេញពន្លឺនៅពេលប៊ុយស៊ីកំពុងដំណើរការ (រូបភាព 23)។

ភ្លើងព្រមានសម្ពាធប្រេង

ភ្លើងព្រមានសម្ពាធប្រេង បញ្ចេញពន្លឺបើសិនសម្ពាធប្រេងម៉ាស៊ីនស្រក់នៅក្រោមកម្រិតសុវត្ថិភាព (រូបភាព 23)។ ប្រសិនបើសម្ពាធប្រេងនៅទាប ត្រូវពន្លត់ម៉ាស៊ីន ហើយកំណត់រកមូលហេតុ។ ជួសជុលប្រព័ន្ធប្រេងម៉ាស៊ីនមុនពេលអ្នកបញ្ឆេះម៉ាស៊ីនម្ដងទៀត។

ដងចាក់សោការលើក

ប្រើដងចាក់សោការលើកដើម្បីរឹតភ្ជាប់កុងតាក់លើក (រូបភាព 23), ទៅទីតាំង លើកជាន់ឡើង នៅពេលធ្វើការថែទាំនៅលើផ្នែកកាត់ ឬនៅពេលកំពុងដឹកជញ្ជូនចន្លោះទីតាំងកាត់ស្មៅ។

ដងរុញប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូន

ការប្រើកែងជើងរបស់អ្នក រំកិលដងរុញប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូនទៅឆ្វេងដើម្បីដឹកជញ្ជូន និងទៅស្ដាំដើម្បីកាត់ស្មៅ (រូបភាព 22)។

Note: ផ្នែកកាត់ដំណើរការតែនៅក្នុងទីតាំងកាត់ស្មៅប៉ុណ្ណោះ។

Important: ល្បឿនកាត់ត្រូវបានកំណត់ពីរោងចក្រគឺ 9.7 km/h (6 mph)។ អ្នកអាចបង្កើន ឬបន្ថយល្បឿនកាត់ដោយការលៃតម្រូវវីសបញ្ឈប់ល្បឿន (រូបភាព 25)។

g031596

រន្ធកុងទ័រវាស់

រន្ធកុងទ័រវាស់នៅក្នុងផ្ទៃរាបស្មើរបស់អ្នកបញ្ជានឹងបង្ហាញប្រាប់នៅពេលផ្នែកកាត់ស្ថិតនៅចំទីតាំងកណ្ដាល (រូបភាព 22)។

ឈ្នាន់

រុញសន្ទះអ៊ែរទៅមុខ​ដើម្បីបង្កើន​ល្បឿនម៉ាស៊ីន និង​ទាញថយក្រោយ​ដើម្បី​បន្ថយល្បឿនម៉ាស៊ីនមកវិញ (រូបភាព 23)។

កុងតាក់ PTO

កុងតាក់ PTO មាន 2 ចំណុច៖ ក្រៅ (ចាប់ផ្ដើម)និង ក្នុង (ឈប់)។ ទាញកុងតាក់ PTO មកក្រៅដើម្បីភ្ជាប់ផ្លែកាំបិតផ្នែកកាត់។ រុញកុងតាក់ចូលក្នុងដើម្បីផ្ដាច់ផ្លែកាំបិតផ្នែកកាត់ (រូបភាព 23)។

ដងប្ដូរផ្នែកកាត់

ដើម្បីបន្ទាបផ្នែកកាត់ទៅដី រំកិលដងប្ដូរផ្នែកកាត់ទៅមុខទៅទីតាំង។ ដើម្បីលើកផ្នែកកាត់ឡើង ទាញដងប្ដូរថយក្រោយទៅកាន់ ទីតាំង លើក (រូបភាព 23)។

Note: ផ្នែកកាត់មិនធ្លាក់ចុះទេ លុះត្រាតែម៉ាស៊ីនកំពុងដំណើរការ។

រុញដងទៅខាងស្ដាំ ឬខាងឆ្វេងដើម្បីរំកិលផ្នែកកាត់ក្នុងទិសដៅតែមួយ។

Note: ធ្វើដូច្នេះបានលុះត្រាតែនៅពេលផ្នែកកាត់ត្រូវបានលើកឡើង ឬប្រសិនបើវាស្ថិតនៅលើដី ហើយគ្រឿងចក្រកំពុងផ្លាស់ទី។

Note: ដងមិនចាំបាច់ដាក់ក្នុងទីតាំងទៅមុខទេ ខណៈពេលដែលអ្នកកំពុងបន្ទាបផ្នែកកាត់។

ភ្លើងឆ្លាស់

ភ្លើងឆ្លាស់គួរតែបិទ នៅពេលម៉ាស៊ីនកំពុងដំណើរការ (រូបភាព 23)។

Note: ប្រសិនបើវាបើក សូមពិនិត្យមើលប្រព័ន្ធសាកភ្លើង ហើយជួសជុលវាតាមចាំបាច់។

Note: លម្អិតផ្នែកបច្ចេកទេស និងការរចនាឡើងគឺស្ថិតក្រោមការផ្លាស់ប្ដូរដោយមិនបាច់ជូន​ដំណឹង។

g192077
ការពណ៌នារូបភាព 26 ឯកសារយោងវិមាត្រ ឬទម្ងន់
ទទឹងសរុបនៅក្នុងទីតាំងកាត់A192 ស.ម
ទទឹងសរុបនៅក្នុងទីតាំងដឹកជញ្ជូនB184 ស.ម
កម្ពស់C197 ស.ម
ទទឹងរវាងកង់មុខនិងកង់ក្រោយD146 ស.ម
ប្រវែងវាងកង់មុខនិងកង់ក្រោយE166 ស.ម
ប្រវែងសរុបនៅក្នុងទីតាំងកាត់F295 ស.ម
ប្រវែងសរុបនៅក្នុងទីតាំងដឹកជញ្ជូនG295 ស.ម
គម្លាតពីបាតគ្រឿងចក្រទៅដី 15 ស.ម
ទម្ងន់ 963 kg (2,124 lb)

Note: លម្អិតផ្នែកបច្ចេកទេស និងការរចនាឡើងគឺស្ថិតក្រោមការផ្លាស់ប្ដូរដោយមិនបាច់ជូន​ដំណឹង។

គ្រឿងភ្ជាប់/គ្រឿងបន្សំ

គ្រឿងភ្ជាប់និងគ្រឿងបន្សំដែលត្រូវបានអនុម័តរបស់​ក្រុមហ៊ុន Toro ជាច្រើនយ៉ាងគឺ​អាចរកបានសម្រាប់ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីធ្វើឲ្យប្រសើរ និង​ពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកលក់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយ​ផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីគ្រឿងភ្ជាប់និងគ្រឿងបន្សំ​ទាំងអស់ដែលត្រូវបានអនុម័ត។

ដើម្បីធានាបាននូវដំណើរការល្អបំផុត និងការបញ្ជាក់ដោយលិខិតអំពី​សុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំ​សុទ្ធរបស់ Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់និងគ្រឿងបន្សំដែលត្រូវបានបង្កើតដោយរោងចក្រផលិតផ្សេង​ទៀតអាចនឹងមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹង​លែងមាន​ការធានា​លើផលិតផល។

ប្រតិបត្តិការ

មុនពេលធ្វើប្រតិបត្តិការ

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

សុវត្ថិភាពមុនបញ្ជា

សុវត្ថិភាពទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចនឹងកម្រិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់មានទំនួលខុសត្រូវសម្រាប់ការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាង​ជួសជុលទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពី​ចំណុចអ្នកបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • សូមពិនិត្យមើលថាខ្នោះបញ្ជាហ្គា កុងតាក់សុវត្ថិភាព និងរនាំងការពារត្រូវបានភ្ជាប់និងដំណើរការបានត្រឹមត្រូវ។ ហាម​បញ្ជា​គ្រឿងចក្រ​លុះត្រាវាកំពុងដំណើរការ​ត្រឹមត្រូវ។

  • មុនពេលកាត់ស្មៅ ត្រូវត្រួតពិនិត្យម៉ាស៊ីនជានិច្ចដើម្បីធានាថា ផ្លែកាំបិត ប៊ូឡុងផ្លែកាំបិត និងបង្គុំផ្នែកកាត់នៅដំណើរការល្អធម្មតា។ ប្ដូរថ្មីនូវផ្លែកាំបិត និងប៊ូឡុងដែលសឹក ឬខូចជាឈុតដើម្បីរក្សាតុល្យភាព។

  • ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែល​គ្រឿងចក្រអាចបោះចេញ។

សុវត្ថិភាពប្រេង

  • ប្រុងប្រយ័ត្ន​ជាទីបំផុត​នៅពេល​ចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយ​ចំហាយ​របស់វា​ក៏អាច​ផ្ទុះបានដែរ។

  • ពន្លត់បារី ស៊ីហ្កា ខ្សៀ និង​ប្រភព​ទាំងអស់​ដែលអាច​បង្កការឆេះ។

  • ប្រើតែ​ធុងប្រេង​ដែលមានការអនុញ្ញាត​ប៉ុណ្ណោះ។

  • ហាមដកគម្របធុងប្រេង ឬ​ចាក់​ប្រេង​ទៅក្នុងធុង​នៅពេល​ដែល​ម៉ាស៊ីន​កំពុងដំណើរការ ឬ​ក្ដៅ។

  • ហាម​ចាក់ ឬ​បង្ហូរ​ប្រេង​នៅ​កន្លែង​បិទជិត។

  • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

  • បើ​​អ្នក​កំពប់ប្រេង ហាមបញ្ឆេះ​មាស៊ីន។ ជៀសវាង​ការ​បង្កើត​ប្រភព​ឆេះរហូត​ដល់​អស់ចំហាយ​ប្រេង​សិន។

ការចាក់បំពេញធុងប្រេង

ប្រេងឥន្ធនៈដែលបានណែនាំ

ប្រើតែប្រេងម៉ាស៊ូតដែលស្អាត ស្រស់ ឬ​ប្រេង​ជីវម៉ាស៊ូត​ដែល​មាន​ស៊ុលផួរ​ទាប (<500 ppm) ឬទាបខ្លាំង (<15 ppm)។ កម្រិតសេតានប្បបរមាគួរតែ 40 ។ ទិញប្រេងនៅក្នុងបរិមាណដែលអាចប្រើប្រាស់បានក្នុងរយៈពេល 180 ថ្ងៃ ដើម្បីធានាបាននូវភាពស្រស់នៃប្រេង។

Important: ការប្រើប្រាស់ឥន្ធនៈស្ពាន់ធ័រមិនទាបខ្លាំងបណ្តាលឱ្យខូចខាតដល់ប្រព័ន្ធបំភាយម៉ាស៊ីន។

ចំណុះធុងសាំង៖ 42 L (11 US gallons)

ប្រើប្រេងម៉ាស៊ូតកម្រិតរដូវក្តៅ (លេខ 2-D) នៅសីតុណ្ហភាពលើសពី -7°C និងកម្រិតរដូវរងារ (លេខ 1-D ឬលេខ 1-D/2-D លាយបញ្ចូលគ្នា) ក្រោមសីតុណ្ហភាពនោះ។ ការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់រដូវរងារនៅសីតុណ្ហភាពទាបផ្តល់នូវចំណុចពន្លឺទាបនិងលក្ខណៈលំហូរត្រជាក់ដែលជួយសម្រួលដល់ការចាប់ផ្តើមនិងកាត់បន្ថយការជាប់ស្អិតតម្រងប្រេងឥន្ធនៈ។

ការប្រើប្រាស់ប្រេងកម្រិតរដូវក្តៅលើសពី -7°C ជួយ​ពន្យារ​អាយុកាលបូមប្រេង និងបង្កើនថាមពល បើ​ប្រៀបធៀប​ទៅនឹង​ប្រេង​កម្រិត​រដូវរងារ។

Important: ហាមប្រើប្រេងកាត ឬសាំងជំនួសប្រេងម៉ាស៊ូត។ ការមិនគោរពតាមការប្រុងប្រយ័ត្ននេះនឹងធ្វើឲ្យម៉ាស៊ីនខូច។

ការប្រើជីវម៉ាស៊ូត

គ្រឿងចក្រនេះក៏អាចប្រើប្រេងឥន្ធនៈលាយជាមួយជីវម៉ាស៊ូតរហូតដល់ B20 (20% ជីវម៉ាស៊ូត, 80% ប៉េត្រូម៉ាស៊ូត)។

ចំណុះស៊ុលផួរ៖ ស៊ុលផួរទាបបំផុត (<15 ppm)

លម្អិតផ្នែកបច្ចេកទេសរបស់ប្រេងឥន្ធនៈជីវម៉ាស៊ូត៖ ASTM D6751 ឬ EN14214

លម្អិតផ្នែកបច្ចេកទេសរបស់ប្រេងឥន្ធនៈលាយ៖ ASTM D975, EN590, ឬ JIS K2204

Important: ចំណែកប្រេងម៉ាស៊ូតឆៅត្រូវតែមានស៊ុលផួរទាបបំផុត។

អនុវត្តការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖

  • ល្បាយជីវម៉ាស៊ូតអាចធ្វើឲ្យខូចដល់ផ្ទៃលាប។

  • ប្រើ B5 (ដែលមានជីវម៉ាស៊ូត 5%) ឬការលាយតិច​ជាងនេះ នៅក្នុង​អាកាសធាតុត្រជាក់។

  • តាមដាន ទ្រនាប់ការពារ បំពង់ទុយោ រ៉ងដែលប៉ះប្រេងឥន្ធនៈព្រោះយូរៗទៅវាអាចធ្លាក់ចុះ។

  • ការជាប់ស្អិតតម្រងប្រេងអាចកើតមានបន្ទាប់ពីអ្នកបំលែងទៅល្បាយជីវម៉ាស៊ូត។

  • សម្រាប់ពត៌មានបន្ថែមអំពីជីវម៉ាស៊ូត សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិ របស់​ក្រុមហ៊ុន Toro របស់អ្នក។

ការ​បន្ថែម​ប្រេង

  1. សម្អាត​តំបន់​ជុំវិញ​គម្រប​ធុង​ប្រេង (រូបភាព 27

  2. ដកគម្រប​ធុង​ប្រេង។

  3. បំពេញធុងទៅបាតនៃកតម្រង។ ហាមចាក់រហូតហៀរ។ ដំឡើងគម្រប។

  4. ដើម្បីបង្ការគ្រោះថ្នាក់អគ្គីភ័យ ត្រូវជូតរាល់ប្រេងដែលកំពប់អោយស្អាត។

    g008884

Note: ប្រសិនបើអាចធ្វើទៅបាន សូមចាក់ប្រេងទៅក្នុងធុងប្រេងបន្ទាប់ពីការ​ប្រើប្រាស់​ម្ដងៗ។ បែបនេះកាត់បន្ថយកំណនៅក្នុងធុងប្រេង។

ការពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន

មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើគ្រឿងចក្រ សូមពិនិត្យមើលកម្រិតប្រេងនៅក្នុងប្រអប់ប្រេងម៉ាស៊ីន សូមមើល ការពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន

ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ស្អំ

មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើគ្រឿងចក្រ សូមពិនិត្យមើលប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន សូមមើល ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ស្អំ

ការពិនិត្យមើលប្រព័ន្ធហាយដ្រូលិក

មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើគ្រឿងចក្រ សូមពិនិត្យមើលប្រព័ន្ធហាយដ្រូលិក សូមមើល ការធ្វើសេវាប្ដូរទឹកហាយដ្រូលិក

ការជ្រើសរើសផ្លែកាំបិត

បង្គុំមុំទេរស្ដង់ដារ

ផ្លែកាំបិតនេះត្រូវបានរចនាឡើងដើម្បីផ្ដល់ការលើក និងការញែកបានល្អស្ទើរតែគ្រប់ស្ថានភាព។ បើ​ត្រូវបង្កើន ឬបន្ថយល្បឿនលើក សូមពិចារណាផ្លែកាំបិតផ្សេងទៀត។

គុណលក្ខណៈ៖ ការលើកនិងការញែកបានល្អនៅក្នុងស្ថានភាពភាគច្រើន

មុំទេរ (មិនត្រូវតាម CE)

ផ្លែកាំបិតជាទូទៅដំណើរការបានល្អបំផុតនៅកម្ពស់កាត់កាន់តែទាប—1.9 ទៅ 6.4 ស.ម។

គុណលក្ខណៈ៖

  • ការបញ្ចេញចោលនៅតែមានច្រើនទោះបីជានៅកម្ពស់កាត់កាន់តែទាបទេ។

  • ការបញ្ចេញចោលមិនសូវមានទំនោរខ្ទាតទៅខាងឆ្វេងទេ ហើយដូច្នោះអ្នកសម្អាតមើលជុំវិញធុងផ្ទុកប្រេង និងច្រកចេញពីធុង។

  • តម្រូវការថាមពលទាបនៅកម្ពស់ទាបនិងទីធ្លាស្មៅក្រាស់។

កម្ពស់លើកស្របគ្នាតាមទិសទេរ (មិនត្រូវតាម CE)

ផ្លែកាំបិតជាទូទៅដំណើរការបានល្អជាងមុននៅកម្ពស់កាត់កាន់តែខ្ពស់—7 ទៅ 10 ស.ម។

គុណលក្ខណៈ៖

  • ការលើកបន្ថែម និងល្បឿនបញ្ចេញចោល

  • ទីធ្លាស្មៅដុំរ៉ុយៗ ឬតិចត្រូវបានគេជ្រើសរើសនៅកម្ពស់ខ្ពស់នៃការកាត់

  • កំទេចកំទីកាត់សើម ឬស្អិតត្រូវបានបញ្ចេញចោលកាន់តែមានប្រសិទ្ធភាពដោយកាត់បន្ថយការស្ទះនៅក្នុងផ្នែកកាត់។

  • ត្រូវការកម្លាំងសេះបន្ថែមដើម្បីដំណើរការ

  • មើលទៅទំនងជាបញ្ចេញចោលទៅខាងឆ្វេងថែមទៀត និងអាចទំនងជាងាកទៅបង្អួចនៅកម្ពស់កាត់កាន់តែទាប

ការព្រមាន

ការប្រើផ្លែកាំបិតលើកខ្ពស់ជាមួយក្បាំងការពារអាចបណ្ដាលឲ្យផ្លែកាំបិតបែក ដែលនាំឲ្យរងរបួសផ្ទាល់ខ្លួន ឬស្លាប់។

កុំប្រើផ្លែកាំបិតលើកខ្ពស់ជាមួយសន្ទះ។

ផ្លែកាំបិតអាតូម

ផ្លែកាំបិតនេះត្រូវបានរចនាឡើងដើម្បីផ្ដល់នូវការកាត់កំទេចកំទីស្លឹកឈើល្អឥតខ្ចោះ។

គុណលក្ខណៈ៖ ការកាត់កំទេចកំទីស្លឹកឈើល្អឥតខ្ចោះ

ការជ្រើសរើសគ្រឿងបន្លាស់

កំណត់រចនាសម្ព័ន្ធឧបករណ៍បន្ថែម

 ផ្លែកាំបិតមុំទេរផ្លែកាំបិតដែលមានកម្ពស់លើកស្របគ្នាតាមទិសទេរ(កុំប្រើជាមួយក្បាំងការពារក្បាំងការពារ)(មិនអនុលោមតាម CE)ក្បាំងការពារប្រដាប់កោសសម្អាតរ៉ូឡូ
ការកាត់ស្មៅ៖ 1.9 ទៅ 4.4 ស.ម កម្ពស់កាត់ត្រូវបានណែនាំឲ្យប្រើនៅក្នុងការអនុវត្តច្រើនបំផុតអាចធ្វើការបានល្អនៅលើទីធ្លាស្មៅដុះតិច ឬដុះរ៉ុយៗត្រូវបានបង្ហាញដើម្បីធ្វើឲ្យប្រសើរឡើងនូវការញែក ឬបំបែក និងក្រោយការអនុវត្តការកាត់នៅវាលស្មៅខាងឃើងដែលត្រូវបានកាត់យ៉ាងហោចណាស់ 3 ដងក្នុងមួយសប្ដាហ៍ និងតិចជាង 1/3 នៃផ្លែកាត់ស្មៅត្រូវបានយកចេញ។ ផ្លែកាំបិតដែលមានកម្ពស់លើកស្របគ្នាតាមទិសទេរប្រើវានៅពេលដែលរ៉ូឡូបង្កើតស្មៅ ឬគំនរស្មៅធំៗរាបស្មើ។ ប្រដាប់កោសសម្អាតរ៉ូឡូអាចបង្កើនគំនរនៅក្នុងការអនុវត្តជាក់ស្ដែង។
ការកាត់ស្មៅ៖ 5 ទៅ 6.4 ស.ម កម្ពស់កាត់ត្រូវបានណែនាំសម្រាប់ទីធ្លាស្មៅក្រាស់ ឬដុំត្រសុំត្រសាយខៀវស្រងាត់ត្រូវបានណែនាំសម្រាប់ទីធ្លាស្មៅដុះតិច ឬដុះរ៉ុយៗ
ការកាត់ស្មៅ៖ 7 ទៅ 10 ស.ម កម្ពស់កាត់អាចធ្វើការបានល្អនៅលើទីធ្លាស្មៅដុះត្រសុំត្រសាយខៀវស្រងាត់ត្រូវបានណែនាំឲ្យប្រើនៅក្នុងការអនុវត្តច្រើនបំផុត
កំទេចកំទីស្លឹកឈើត្រូវបានណែនាំឲ្យប្រើជាមួយក្បាំងការពារមិនត្រូវបានអនុញ្ញាតប្រើជាមួយបង្គុំមុំទេរ ឬផ្លែកាំបិតដែលមានមុំទេរតែប៉ុណ្ណោះ
ស្របបើទោះជាបញ្ចេញចោលនៅកម្ពស់កាត់ទាបក៏ដោយ ក៏អ្នកសម្អាតមើលជុំវិញធុងផ្ទុកប្រេង និងមាត់ចេញពីធុង តម្រូវការថាមពលទាបការលើកបន្ថែម និងល្បឿនបញ្ចេញចោលកាន់តែខ្ពស់ ទីធ្លាស្មៅដុំរ៉ុយៗ ឬតិចត្រូវបានគេជ្រើសរើសនៅកម្ពស់កាត់ខ្ពស់ កំទេចកំទីកាត់សើម ឬស្អិតត្រូវបានបញ្ចេញចោលយ៉ាងមានប្រសិទ្ធភាពអាចធ្វើឲ្យប្រសើរឡើងនូវការញែក និងរូបរាងក្នុងការអនុវត្តការងារកាត់ស្មៅជាកស្ដែង ល្អណាស់សម្រាប់កំទេចកំទីស្លឹកឈើកាត់បន្ថយការកើនឡើងរ៉ូឡូនៅក្នងការអនុវត្តការងារជាកស្ដែង
ផ្ទុយមិនលើកស្មៅឱ្យបានល្អនៅក្នុងការអនុវត្តការងារកាត់កម្ពស់ខ្ពស់ ស្មៅសើមឬស្អិតមាននិន្នាការបង្កើតនៅក្នុងថតដែលនាំឱ្យខូចគុណភាពនៃការកាត់ និងតម្រូវការថាមពលខ្ពស់ត្រូវការថាមពលបន្ថែមដើម្បីដំណើរការនៅក្នុងការអនុវត្តការងារមួយចំនួន ហាក់ងាកទៅរកបង្អួចនៅកម្ពស់កាត់ទាបនៅក្នុងស្មៅត្រសុំត្រសាយខៀវស្រងាត់ កុំប្រើជាមួយក្បាំងការពារ។ស្មៅនឹងកើនឡើងនៅក្នុងឡតបើ​អ្នកព្យាយាមយកស្មៅចេញច្រើនពេកជាមួយសន្ទះ 

ការត្រួតពិនិត្យប្រព័ន្ធសោសុវត្ថិភាព

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលប្រព័ន្ធសោសុវត្ថិភាព។
  • ការប្រុងប្រយ័ត្ន

    ប្រសិនបើ​កុង​តាក់​ចាក់ស្រេះ​គ្នា​ដែល​មាន​សុវត្ថិភាព​ត្រូវបានផ្តាច់ ឬខូចនោះ គ្រឿងចក្រ​អាច​ប្រតិបត្តិការ​ដោយ​មិន​បានរំពឹងទុក និងបណ្តាលឲ្យរងរបួសដល់រាង​កាយបាន។

    • ហាមរុះ​រើជាមួយប្រព័ន្ធសុវត្ថិភាព។

    • ពិនិត្យមើលបញ្ជារបស់កុងតាក់ជារៀងរាល់ថ្ងៃ ហើយ​និង​ប្ដូរកុង​​តាក់ដែល​ខូចណាមួយ មុនពេលបញ្ជាគ្រឿងចក្រ។

    1. បើកគ្រឿងចក្រកយឺតៗទៅកាន់កន្លែងស្រឡះធំមួយ។

    2. បន្ទាប​ផ្នែកកាត់ ពន្លត់ម៉ាស៊ីន ហើយ​ផ្ដាច់ ឬដោះហ្វ្រាំងដៃ។

    3. នៅពេលអង្គុយលើកៅអី នោះម៉ាស៊ីនមិនត្រូវបញ្ឆេះមិនថាជាមួយការភ្ជាប់កុងតាក់ផ្នែកកាត់ ឬភ្ជាប់ឈ្នាន់ទាញនោះទេ។

      Note: កែតម្រូវបញ្ហាបើ​វាមិនដំណើរការប្រក្រតី។

    4. ខណៈពេលអង្គុយលើកៅអី ត្រូវដាក់ឈ្នាន់ទាញនៅក្នុងទីតាំង ដាច់លេខ, ហ្វ្រាំងដៃត្រូវ ផ្ដាច់, ហើយកុងតាក់ផ្នែកកាត់នៅក្នុងទីតាំង បិទ។

      Note: ម៉ាស៊ីនគួរតែបញ្ឆេះ។ ងើបចេញពីកៅអី ហើយចុចឈ្នាន់ទាញយឺតៗ ហើយម៉ាស៊ីនគួរតែពន្លត់ក្នុងរយៈពេលពី 1 ទៅ 3 វិនាទី។ ប្រសិនបើវាមិនរលត់ទេ វាមានដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធសោសុវត្ថិភាព ដែលអ្នកគួរតែកែមុនពេលបន្តប្រតិបត្តិការ។

    Note: គ្រឿងចក្រត្រូវបានបំពាក់ជាមួយកុងតាក់សោសុវត្ថិភាពនៅលើហ្វ្រាំងដៃ។ ម៉ាស៊ីនរលត់ នៅពេលអ្នកជាន់ឈ្នាន់សណ្ដោង​នៅពេលមានជាប់ហ្វ្រាំងដៃ។

    ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

    សុវត្ថិភាពអំឡុងបញ្ជា

    សុវត្ថិភាពទូទៅ

    • ម្ចាស់/អ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាច​បណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។

    • ស្លៀកពាក់​សំលៀក​បំពាក់​សមរម្យ​ រួមមាន​ឧបករណ៍​ការពារ​ភ្នែក ខោជើងវែង ស្បែកជើង​ទប់​រអិល និង​ឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សំលៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

    • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេលឈឺ អស់​កម្លាំង ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​ថ្នាំ។

    • ប្រើការយកចិត្តទុកដាក់នៅពេលដំណើរការគ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ របួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

    • មុនពេលបញ្ឆេះម៉ាស៊ីន ធានាថារាល់គ្រឿងបញ្ជូនទាំងអស់ស្ថិតក្នុងចំណុច​ផ្ដាច់លេខ ហ្វ្រាំងដៃត្រូវបានដាក់ ហើយអ្នកស្ថិតក្នុងចំណុចបញ្ជា។

    • កុំដឹកអ្នកដំណើរនៅលើគ្រឿងចក្រ និងរក្សាឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅតំបន់បញ្ជា។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។

    • ជៀសវាងការកាត់ស្មៅលើស្មៅដែលសើម។ ការកកិតដែលត្រូវបានបន្ថយអាចបណ្ដាលឲ្យគ្រឿងចក្ររំកិលបាន។

    • រក្សាដៃ និងជើងរបស់អ្នកនៅឲ្យឆ្ងាយពីផ្នែកដែលវិល។ នៅឲ្យឆ្ងាយពីផ្នែកបើកចំហដែលអាចបាញ់សារធាតុរាវចេញ។

    • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។

    • ប្រុងប្រយ័ត្ន​នៅពេល​ជិតដល់​ផ្លូវ​កែង​ដែល​បាំង​ កូនឈើ ដើមឈើ ឬ​វត្ថុ​ផ្សេង​ទៀត​ដែល​បាំង​ការ​មើល​របស់​អ្នក។

    • បញ្ឈប់ផ្លែកាំបិតនៅពេលណាអ្នកមិនបានកាត់ស្មៅ។

    • បញ្ឈប់គ្រឿងចក្រ ដកកូនសោចេញ ហើយរង់ចាំរហូត​លែងដល់គ្រឿងមាន​ចលនាទាំងអស់ឈប់ មុនពេលត្រួតពិនិត្យគ្រឿងភ្ជាប់បន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុណាមួយ ឬ​បើ​មានរំញ័រមិន​ប្រក្រតីនៅ​ក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តការបញ្ជា។

    • បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលបត់ និងឆ្លងកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។

    • ដោះលេខទៅកាន់ផ្នែកកាត់ ការពន្លត់ម៉ាស៊ីន ដុះសោចេញ ហើយរង់ចាំរហូត​លែងមាន​ចលនាទាំងអស់មុនពេលលៃតម្រូវកម្ពស់កាត់ (លុះត្រាតែអ្នកអាចលៃតម្រូវវាពីចំណុចបញ្ជា)។

    • បញ្ជា​ម៉ាស៊ីន​នៅកន្លែង​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អតែប៉ុណ្ណោះ។ ឧស្ម័នបញ្ចេញ​មានផ្ទុក​កាបូនម៉ូណូអុកស៊ីត​ដែលអាចបណ្តាលឲ្យស្លាប់បាន ​បើ​ស្រូប​ចូល​។

    • ហាមទុកគ្រឿងចក្រដែលកំពុងដំណើរការចោលដោយមិនយកចិត្តទុកដាក់។

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្តាច់ចរន្តភ្លើងនិងបន្ទាបឧបករណ៍ភ្ជាប់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

    • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ។ ហាមដំណើរការគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

    • កុំប្រើគ្រឿងចក្រជាយានសណ្ដោង។

    • ប្រើគ្រឿងបន្សំ គ្រឿងភ្ជាប់ និងគ្រឿងបន្លាស់ដែលបានអនុម័តក្រុមហ៊ុន Toro តែប៉ុណ្ណោះ។

    សុវត្ថិភាពនៃប្រព័ន្ធការពារការក្រឡាប់ (ROPS)

    • ROPS គឺជាឧបករណ៍សុវត្ថិភាពដ៏សំខាន់និងមានប្រសិទ្ធភាព។

    • ហាមដកសមាសធាតុណាមួយរបស់ ROPS ចេញពីគ្រឿងចក្រ។

    • ត្រូវធ្វើឲ្យប្រាកដថា ខ្សែក្រវ៉ាត់សុវត្ថិភាពត្រូវបានភ្ជាប់នឹងគ្រឿងចក្រ។

    • ទាញខ្សែក្រវ៉ាត់ពីលើភ្លៅរបស់អ្នកហើយភ្ជាប់ខ្សែក្រវ៉ាត់ទៅនឹងក្លាស់គន្លឹះនៅផ្នែកម្ខាងទៀតនៃកៅអី។

    • ដើម្បីផ្ដាច់ខ្សែក្រវ៉ាត់សុវត្ថិភាព កាន់ខ្សែក្រវ៉ាត់ ចុចប៊ូតុងក្លាស់គន្លឹះដើម្បីដោះខ្សែក្រវ៉ាត់ ហើយដាក់ខ្សែក្រវ៉ាត់ចូលក្នុងប្រហោងទាញរឺ ញាត់ទៅក្រោយស្វ័យប្រវត្តិ។ ត្រូវធ្វើឲ្យប្រាកដថា អ្នកអាចដោះខ្សែក្រវ៉ាត់បានរហ័សក្នុងគ្រាអាសន្ន។

    • ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយ​ហាម​ប៉ះពាល់ពួកវា។

    • រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាព​ដំណើរការ​ប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបាន​ហ្មត់ចត់ជា​ប្រចាំក្រែងមានការខូច និងចាប់ខ្ចៅ​ប៊ូឡុងឲ្យតឹង។

    • ប្ដូរថ្មីនូវសមាសធាតុ ROPS ដែលខូច។ ហាមជួសជុល ឬកែគ្រឿងទាំងនោះ។

    សុវត្ថិភាព ROPS បន្ថែមសម្រាប់គ្រឿងចក្រដែលមានបាំងមុខ ឬទ្រុងគ្រឿងចក្រថេរ

    • បាំងមុខដែលត្រូវបានដំឡើងក្រុមហ៊ុន Toro គឺជាទ្រុងគ្រឿងចក្រ។

    • ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។

    សុវត្ថិភាព ROPS បន្ថែមសម្រាប់គ្រឿងចក្រដែលមានទ្រុងគ្រឿងចក្រអាចបត់បាន

    • រក្សាទ្រុងគ្រឿងចក្រដែលអាចបត់បាននៅចំណុចដែលលើកនិងជាប់សោ ហើយពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នកនៅពេលដំណើរការគ្រឿងចក្រជាមួយទ្រុងគ្រឿងចក្រក្នុងចំណុចលើក។

    • បន្ទាបទ្រុងគ្រឿងចក្រអាចបត់បានបណ្ដោះអាសន្នបានតែនៅពេលចាំបាច់ប៉ុណ្ណោះ។ កុំពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលទ្រុងគ្រឿងចក្រត្រូវបានបត់ចុះក្រោម។

    • ត្រូវដឹងថាមិនមានការការពារដំណើររមៀលនៅពេលគ្រឿងចក្រដែលបានបត់ស្ថិតក្នុងចំណុចចុះក្រោម។

    • ពិនិត្យមើលតំបន់ដែលអ្នកនឹងកាត់ស្មៅ ហើយកុំបត់ទ្រុងគ្រឿងចក្រចុះក្រោមនៅត្រង់តំបន់ដែលមានទីជម្រាល កន្លែងដាក់ចុះ ឬទឹក។

    សុវត្ថិភាពនៅទីជម្រាល

    • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់​ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់បញ្ជានៅទីជម្រាលដោយមានសុវត្ថិភាព។ ការបញ្ជាគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

    • វាយតម្លៃស្ថានភាពទីកន្លែងដើម្បីកំណត់ថាតើទីជម្រាលមានសុវត្ថិភាពសម្រាប់​បញ្ជាគ្រឿងចក្រដែរឬទេ រួមទាំងការស្ទង់មើលទីកន្លែង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

    • ពិនិត្យមើលឡើងវិញនូវ​សេចក្ដីណែនាំអំពី​ជម្រាលដែ​លមានរាយនៅខាងក្រោមសម្រាប់​ការបញ្ជាគ្រឿង​ចក្រ​នៅ​លើ​ទី​ជម្រាល និង​ដើម្បី​កំណត់​ថាតើ អ្នក​អាច​បញ្ជា​គ្រឿងចក្រ​នៅក្នុង​ស្ថានភាពនៅថ្ងៃនោះ និង​នៅចំណុចនោះ​បាន​ដែរ​​ឬ​អត់​។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះការបញ្ជា​គ្រឿងចក្រ​លើទីជម្រាលបាន។

    • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។

    • ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជា​បញ្ហា។

    • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់ៗអាចបាំងឧបសគ្គ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

    • ត្រូវដឹងថា ការបញ្ជា​គ្រឿងចក្រ​នៅលើ​ស្មៅសើម ផ្លូវកាត់​ជម្រាល ឬ​ផ្លូវចុះចំណោត ​អាចនឹង​បណ្ដាល​ឲ្យគ្រឿងចក្រ​បាត់បង់​ទំនាញ។ ការបាត់បង់​ទំនាញ​របស់ប្រព័ន្ធកង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។

    • ត្រូវប្រុងប្រយ័ត្នបំផុតនៅពេលបញ្ជាគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ បើ​កង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

    • កំណត់​អត្តសញ្ញាណគ្រោះថ្នាក់​នៅមូលដ្ឋាន​នៃ​ជម្រាល។ បើ​មានគ្រោះថ្នាក់ ចូរកាត់ស្មៅនៅទីជម្រាលដោយប្រើគ្រឿង​ចក្រ​ដែលគ្រប់គ្រងដោយថ្មើរជើង។

    • បើអាច រក្សាផ្នែកកាត់ឲ្យនៅទាបទៅនឹងដីពេលបញ្ជានៅលើទីជម្រាល។ ការលើកផ្នែកកាត់ពេលកំពុងបញ្ជានៅលើទីជម្រាលអាចបណ្ដាលឲ្យគ្រឿងចក្រមិននៅនឹង។

    • ប្រើការប្រុងប្រយ័ត្នខ្ពស់ជាមួយប្រព័ន្ធប្រមូលស្មៅឬឧបករណ៍ភ្ជាប់ផ្សេងទៀត។ ទាំងនេះអាចផ្លាស់ប្ដូរលំនឹងនៃគ្រឿងចក្រ និងបណ្ដាលឲ្យបាត់បង់ការគ្រប់គ្រង។

    ការបញ្ឆេះ​ម៉ាស៊ីន

    1. ត្រូវធ្វើឲ្យប្រាកដថា ពិតជាមានការដាក់​ហ្វ្រាំងដៃ​ត្រឹមត្រូវហើយកុងតាក់បរផ្នែកកាត់ស្ថិតក្នុងទីតាំង ផ្ដាច់។

    2. ដកជើងរបស់អ្នកចេញពីឈ្នាន់សណ្ដោង ហើយត្រូវធ្វើឲ្យប្រាកដថា ឈ្នាន់នោះស្ថិតនៅត្រង់ទីតាំង ដាច់លេខ។

    3. រុញដៃសន្ទះអ៊ែរទៅទីតាំង 1/2 សន្ទះអ៊ែរ។

    4. ស៊កកូនសោចូលក្នុងកុងតាក់ ហើយមួលវាទៅទីតាំង បើក/កំដៅជាមុន រហូតដល់ភ្លើងប៊ុយស៊ីបញ្ចេញពន្លឺចេញក្រៅ (ប្រមាណជា 7 វិនាទី) បន្ទាប់មកមួលសោទៅទីតាំង បញ្ឆេះ ដើម្បីភ្ជាប់ម៉ូទ័រដេរបញ្ឆេះ។

      Important: ដើម្បបង្ការម៉ូទ័រដេរបញ្ឆេះឡើងកម្ដៅខ្លាំង ហាមដាក់លេខកន្លែងបញ្ឆេះក្នុងរយៈពេលយូរជាង 15 វិនាទី។ បន្ទាប់ពីរវៃជាប់ 10 វិនាទី សូមរង់ចាំ 60 វិនាទីមុនពេលដាក់លេខម៉ូទ័រដេរបញ្ឆេះម្ដងទៀត។

    5. ព្រលែងសោនៅពេល​ម៉ាស៊ីនឆេះ។

      Note: កូនសោរំកិលទៅទីតាំង បើក/ដំណើរការ ដោយស្វ័យប្រវត្តិ។

    6. នៅពេលអ្នកបញ្ឆេះម៉ាស៊ីនជាលើកដំបូង ឬបន្ទាប់ពីការរើជួសជុលម៉ាស៊ីន សូមដំណើរការគ្រឿងចក្រទៅមុខ និងថយក្រោយរយៈពេល 1 ទៅ 2 នាទី។

      Note: ជាមួយគ្នានេះផងដែរត្រូវដំណើរការដងលើក និងកុងតាក់ដុំផ្នែកកាត់ដើម្បីធានាថាគ្រប់ផ្នែកទាំងអស់ដំណើរការប្រក្រតី។

    7. កាច់ចង្កូតទៅឆ្វេង និងទៅស្ដាំដើម្បីពិនិត្យមើលការឆ្លើយតបរបស់ចង្កូត បន្ទាប់មកពន្លត់ម៉ាស៊ីនក្រែងមានលេចធ្លាយប្រេង រលុងគ្រឿង និងដំណើរការខុសប្រក្រតីផ្សេងៗទៀត។

    ការ​ពន្លត់​ម៉ាស៊ីន

    1. ដាក់ប្រព័ន្ធបញ្ជា ឬ​ដៃសន្ទះខ្យល់ទៅក្នុងទីតាំង ការ៉ង់ទី។

    2. រំកិលកុងតាក់ដុំផ្នែកកាត់ ទៅកាន់ទីតាំង ផ្ដាច់។

    3. មួលកុងតាក់សោទៅទីតាំង បិទ ។

    4. ដោះសោចេញពីកុងតាក់ដើម្បីបង្ការកុំឲ្យមានការឆេះចៃដន្យ។

    ម៉ូឌុលបញ្ជាស្ដង់ដារ (SCM)

    ម៉ូឌុលបញ្ជាស្ដង់ដារ (SCM) គឺជាឧបករណ៍អេឡិចត្រូនិកដែលផលិតឡើងក្នុងការកំណត់រចនាសម្ព័ន្ធទំហំតែ 1 ត្រូវគ្រប់ទំហំទាំងអស់។ ម៉ូឌុលនេះប្រើប្រាស់សមាសធាតុរឹង និងមេកានិក ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលក្ខណៈស្តង់ដារអគ្គិសនីដែលត្រូវការសម្រាប់ប្រតិបត្តិការផលិតផលប្រកបដោយសុវត្ថិភាព។

    ម៉ូឌុលត្រួតពិនិត្យឧបករណ៍បញ្ចូលរួមមានទីតាំងដាច់លេខ ហ្វ្រាំងកន្លែងចតរថយន្ត PTO ការបញ្ឆេះ ការសំលៀង និងសីតុណ្ហភាពខ្ពស់។ ម៉ូឌុលផ្តល់ថាមពលដល់ឧបករណ៍បញ្ចេញដូចជា PTO, ដុំបញ្ឆេះ, និង ETR (ផ្ដល់ថាមពលដើម្បីដំណើរការ) សូឡេណយ។

    ម៉ូឌុលត្រូវបានចែកជាឧបករណ៍បញ្ចូល និងឧបករណ៍បញ្ចេញ។ ឧបករណ៍បញ្ចូល និងឧបករណ៍បញ្ចេញត្រូវបានសម្គាល់ភ្លើងលោត LED ពណ៌បៃតងដែលចាប់នៅលើបន្ទះសៀគ្វីដែលបានបោះពុម្ព។

    ឧបករណ៍បញ្ចូលសៀគ្វីចាប់ផ្ដើមត្រូវបានផ្ដល់ថាមពលដោយ 12 VDC។ រាល់ឧបករណ៍បញ្ចូលផ្សេងទៀតត្រូវបានផ្ដល់ថាមពលនៅពេលសៀគ្វីត្រូវបានដាក់ជិតទៅនឹងដី។ ឧបករណ៍បញ្ចូលនីមួយៗមាន LED ដែលបំភ្លឺនៅពេលសៀគ្វីជាក់លាក់ត្រូវបានផ្ដល់ថាមពល។ ប្រើ LEDs ដែលជាឧបករណ៍បញ្ចូលសម្រាប់ការដោះស្រាយបញ្ហាកុងតាក់ និងសៀគ្វីបញ្ចូល។

    សៀគ្វីបញ្ចេញត្រូវបានផ្ដល់ថាមពលដោយលក្ខខណ្ឌបញ្ចូលសមស្រប។ ឧបករណ៍បញ្ចូលទាំង 3 រួមមាន PTO, ETR, និង START។ LEDs ដែលជាឧបករណ៍បញ្ចេញត្រួតពិនិត្យលក្ខខណ្ឌបញ្ជូនបន្តដែលបង្ហាញវត្តមាននៃវ៉ុលនៅប៉ូលបញ្ចេញជាក់លាក់ 1 ក្នុងចំណោម 3។

    សៀគ្វីបញ្ចេញមិនកំណត់ឧបករណ៍បញ្ចេញត្រឹមត្រូវទេ ដូច្នេះការដោះស្រាយបញ្ហាអគ្គិសនី រួមមានការត្រួតពិនិត្យ LED បញ្ចេញ ឧបករណ៍ធម្មតា និងការតេស្ដភាពត្រឹមត្រូវរបស់ខ្សែភ្លើង។ វាស់ស្ទង់ភាពធន់នៃសមាសភាគដែលបានផ្តាច់ ភាពធន់តាមរយៈខ្សែភ្លើង (ផ្តាច់នៅ SCM) ឬដោយ "សាកល្បងថាមពល" ជាបណ្តោះអាសន្ននូវសមាសធាតុជាក់លាក់។

    SCM មិនភ្ជាប់ទៅកុំព្យូទ័រខាងក្រៅ ឬឧបករណ៍យួរដៃ មិនអាចរៀបចំកម្មវិធីម្ដងទៀតបាន និងមិនកត់ត្រាទិន្នន័យដោះស្រាយបញ្ហាកំហុសជាបន្តបន្ទាប់បានទេ។

    ផ្លាកសម្គាល់នៅលើ SCM គ្រាន់តែរួមបញ្ចូលនិមិត្តសញ្ញាប៉ុណ្ណោះ។ និមិត្តសញ្ញា LED បញ្ចេញទាំង 3 ត្រូវបានបង្ហាញនៅក្នុងប្រអប់បញ្ចេញ ខណៈដែលរាល់ LED ទាំងអស់គឺជាឧបករណ៍បញ្ចូលដូចបានបង្ហាញនៅក្នុង រូបភាព 28

    g031611

    ដើម្បីដោះស្រាយបញ្ហាឧបករណ៍ SCM ចូរធ្វើតាមជំហានដូចខាងក្រោម៖

    1. កំណត់កំហុសឧបករណ៍បញ្ចេញដែលអ្នកព្យាយាមដោះស្រាយ (PTO, START, ឬ ETR)។

    2. កាច់កុងតាក់សោទៅទីតាំង បើក ហើយប្រាកដថាអំពូល LED បញ្ចេញភ្លើងពណ៌ក្រហម។

    3. កាច់កុងតាក់ឧបករណ៍បញ្ចូលទាំងអស់ដើម្បីធានាថារាល់អំពូល LED ទាំងអស់ផ្លាស់ប្ដូរការបញ្ចេញ។

    4. ដាក់ឧបករណ៍បញ្ចូលនៅត្រង់ទីតាំងសមស្របដើម្បីសម្រេចបានការបញ្ចេញសមស្រប។

      Note: ប្រើតារាងឡូហ្សិកដើម្បីកំណត់លក្ខខណ្ឌបញ្ចូលសមស្រប។

    5. ពិនិត្យមើលជម្រើសជួសជុលខាងក្រោមប្រសិនបើ LED បញ្ចេញជាក់លាក់បំភ្លឺ។

      • ប្រសិនបើ LED បញ្ចេញជាក់លាក់បំភ្លឺដោយគ្មានមុខងារបញ្ចេញសមស្របទេ ត្រូវពិនិត្យមើលខ្សែបញ្ចេញ ការតភ្ជាប់ និងសមាសធាតុ។

        Note: ជួសជុលតាមតម្រូវការ។

      • ប្រសិនបើ LED បញ្ចេញជាក់លាក់មិនបំភ្លឺទេ ត្រូវពិនិត្យមើលហ្វ៊ុយស៊ីបទាំងពីរ។

      • ប្រសិនបើ LED បញ្ចេញជាក់លាក់មិនត្រូវបានបំភ្លឺ ហើយឧបករណ៍បញ្ចេញស្ថិតក្នុងលក្ខខណ្ឌសមស្រប ត្រូវដំឡើង SCM ថ្មី ហើយកំណត់ ប្រសិនបើមានកំហុសលេចឡើង។

    ជួរនីមួយៗ (ឆ្លងកាត់) ក្នុងតារាងឡូហ្ស៊ិកខាងក្រោមកំណត់អត្តសញ្ញាណឧបករណ៍បញ្ចូល និងបញ្ចេញ សម្រាប់មុខងារផលិតផលជាក់លាក់នីមួយៗ។ មុខងារផលិតផលទាំងឡាយត្រូវបានរាយបញ្ជីនៅក្នុងជួរឈរខាងឆ្វេង។ និមិត្តសញ្ញាទាំងឡាយកំណត់សម្គាល់លក្ខខណ្ឌសៀគ្វីជាក់លាក់រួមមានការផ្ដល់ថាមពលដល់វ៉ុល ដាក់ជិតដី និងឆ្ងាយពីដី។

    ការបញ្ចូលការបញ្ចេញ
    មុខងារបើក ថាមពលភ្លើងនៅទីតាំង ដាច់លេខចាប់ផ្ដើម បើកហ្វ្រាំង បើកPTO បើកនៅទីតាំងអង្គុយសីតុណ្ហភាពខ្ពស់ Backlap (ភ្លៅ)ចាប់ផ្ដើម ETRPTO
    ចាប់ផ្ដើម+OOOO++O
    ដំណើរការ (បិទឧបករណ៍)OOOOOOO+O
    ដំណើរការ (បើកឧបករណ៍)OOOOOO+O
    កាត់OOOOO++
    Backlap (ភ្លៅ)OOOOO++
    សីតុណ្ហភាពខ្ពស់  O    OOO
    • (–) បញ្ជាក់ថាសៀគ្វីដែលជិតនឹងដី—LED បើក។

    • (O) បញ្ជាក់ថាសៀគ្វីបើកទៅដី ឬផ្ដាច់ភ្លើង—LED បិទ។

    • (+) បញ្ជាក់ថាសៀវគ្វីភ្លើង (របុំអំប្រាយ៉ា សឺឡែនណយ ឬចាប់ផ្ដើមបញ្ចូល)—LED បើក។

    • ចន្លោះទទេបង្ហាញពីសៀគ្វីដែលមិនពាក់ព័ន្ធនឹងតារាងឡូហ្សិក។

    ដើម្បីដោះស្រាយបញ្ហា បើកកូនសោដោយមិនបាច់បញ្ឆេះម៉ាស៊ីន។ កំណត់មុខងារជាក់លាក់ដែលមិនធ្វើការ និងដំណើរការតាមតារាងឡូហ្សិក។ ត្រួតពិនិត្យមើលលក្ខខណ្ឌនៃ LED បញ្ចូលនីមួយៗដើម្បីធានាថាវាត្រូវគ្នានឹងតារាងឡូហ្សិក។

    ប្រសិនបើ LED បញ្ចូលត្រឹមត្រូវ ពិនិត្យមើល LED បញ្ចេញ។ ប្រសិនបើ LED បញ្ចេញបំភ្លឺ តែឧបករណ៍មនត្រូវបានផ្ដល់ថាមពល ត្រូវវាស់កម្រិតវ៉ុលដែលមាននៅលើឧបករណ៍បញ្ចេញ ភាពបន្តនៃឧបករណ៍ដែលបានផ្ដាច់ និងវ៉ុលខ្ពស់ខ្លាំងនៅលើសៀគ្វីដី (ដីអណ្តែត)។

    ព័ត៌មានជំនួយប្រតិបត្តិការ

    ការបង្កើតការស្ទាបស្ទង់ទីតាំង

    ដើម្បីស្ទាបស្ទង់ទីតាំង, សូមដាក់បន្ទះក្ដារប្រវែង 1.25 ម (ប្រវែង 4 ft 2 x 4) លើផ្ទៃជម្រាល ហើយវាស់មុំនៃជម្រាលជាមួយនឹងរង្វាស់ទេរឬទ្រេតដែលផ្តល់ជាមួយម៉ាស៊ីន។ បន្ទះក្តារ (2 x 4) នឹងមានជម្រាលជាមធ្យម ប៉ុន្តែនឹងមិនគិតគូរពីទីខូង ឬរន្ធដែលអាចបណ្តាលឱ្យមានការផ្លាស់ប្តូរភ្លាមៗនៅមុំជម្រាល។ បន្ទាប់ពីបញ្ចប់ការស្ទាបស្ទង់ទីតាំងរួច សូមមើល សុវត្ថិភាពមុនបញ្ជា

    លើសពីនេះទៀតគ្រឿងចក្រត្រូវបានបំពាក់ដោយឧបករណ៍បង្ហាញមុំដែលបានម៉ោននៅលើបំពង់ដៃចង្កូត។ នេះបង្ហាញថាមុំជម្រាលដែលគ្រឿងចក្របានបើក។

    ការបញ្ជាគ្រឿងចក្រ

    • បញ្ឆេះម៉ាស៊ីន ហើយដំណើរការវានៅ ពាក់កណ្ដាលការ៉ង់ទី រហូតដល់វាក្ដៅម៉ាស៊ីន។ រុញដៃសន្ទះអ៊ែរទៅមុខ លើកផ្នែកកាត់ ដោះហ្វ្រាំងដៃ ជាន់ឈ្នាន់អូសទៅមុខ ហើយបើកបរដោយប្រុងប្រយ័ត្នទៅកន្លែងទូលាយ។

    • អនុវត្តការបើកទៅមុខ និងថយក្រោយ និងការបញ្ឆេះ និងបញ្ឈប់គ្រឿងចក្រ។ ដើម្បីបញ្ឈប់គ្រឿងចក្រ ដកជើងរបស់អ្នកចេញពីឈ្នាន់អូស ហើយឲ្យវាត្រឡប់ទៅចំណុច គ្មានលេខ ឬជាន់លើឈ្នាន់ត្រឡប់ក្រោយ។ នៅពេលបើកគ្រឿងចក្រចុះផ្លូវចំណោត អ្នកអាចត្រូវប្រើឈ្នាន់ត្រឡប់ក្រោយដើម្បីបញ្ឈប់។

    • អនុវត្តបើកបរជុំវិញឧបសគ្គជាមួយផ្នែកកាត់ឡើងលើ ឬចុះក្រោម។ សូមប្រយ័ត្នពេលបើកបរនៅចន្លោះវត្ថុតូចចង្អៀតដើម្បីកុំឱ្យខូចគ្រឿងចក្រ ឬផ្នែកកាត់។

    • នៅលើឧបករណ៍ Sidewinder ធ្វើអោយស៊ាំនឹងការឈានដល់ផ្នែកកាត់ដើម្បីកុំឱ្យវាខូច។

    • កុំប្ដូរផ្នែកកាត់ពីម្ខាងទៅម្ខាងលុះត្រាតែវាធ្លាក់ចុះ ហើយគ្រឿងចក្រកំពុងមានចលនា ឬផ្នែកកាត់ស្ថិតក្នុងទីតាំងដឹកជញ្ជូន។ ការប្ដូរទីតាំងផ្នែកកាត់នៅពេលវាធ្លាក់ចុះ ហើយគ្រឿងចក្រមិនកំពុងធ្វើចលនាអាចធ្វើអោយខូចធ្លាស្មៅ។

    • សូមបើកបរយឺតៗជានិច្ច នៅកន្លែងដែលមានផ្លូវរដិបរដុប។

    • ឧបករណ៍ Sidewinder ផ្ដល់នូវទម្រេតរហូតដល់ 33 ស.ម អនុញ្ញាតអោយអ្នកកាត់តម្រឹមកាន់តែជិតទៅនឹងគែមនៃតម្រងត្រងខ្សាច់ និងវត្ថុធាតុផ្សេងៗទៀត ខណៈពេលនៅពេលតែមួយ សូមរក្សាសំបកកង់ត្រាក់ទ័រនៅឆ្ងាយពីគែមនៃតម្រង ឬគ្រោះថ្នាក់ដោយសារទឹកតាមដែលអាចធ្វើបាន។

    • បើ​មានឧបសគ្គមួយកំពុងរាំងស្ទះ សូមប្ដូរផ្នែកកាត់មកកាត់ស្មៅនៅជុំវិញវា។

    • នៅពេលកំពុងដឹកជញ្ជូនគ្រឿងចក្រពីទីតាំងការងារ 1 ទៅមួយទៀត ត្រូវលើកផ្នែកកាត់ឡើងអោយអស់សំដៅទីតាំង រុញដងរុញប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូនទៅឆ្វេងដើម្បីដឹកជញ្ជូន ហើយដាក់សន្ទះអ៊ែរនៅក្នុងទីតាំង លឿន។

    ការផ្លាស់ប្ដូរគំរូកាត់ស្មៅ

    ផ្លាស់ប្ដូរគំរូកាត់ស្មៅជាញឹកញាប់ដើម្បីកាត់បន្ថយរូបរាងក្រោយកាត់មិនសូវល្អបន្ទាប់ពីកាត់ម្តងហើយម្តងទៀតក្នុងទិសដៅដូចគ្នា។

    ការស្វែងយល់ពីកម្លាំងទប់

    ប្រព័ន្ធកម្លាំងទប់រក្សាសម្ពាធហាយដ្រូលិកខាងក្រោយនៅលើស៊ីឡាំងលើកផ្នែកកាត់។ សម្ពាធធ្វើអោយការទាញប្រសើរឡើងដោយផ្ទេរទម្ងន់ផ្នែកកាត់ទៅកាន់កង់បរម៉ាស៊ីនកាត់ស្មៅ។ សម្ពាធកម្លាំងទប់ត្រូវបានកំណត់នៅរោងចក្រដើម្បីឱ្យមានតុល្យភាពល្អប្រសើរនៃរូបរាងក្រោយកាត់ និងសមត្ថភាពអូសទាញនៅក្នុងលក្ខខណ្ឌស្មៅច្រើនបំផុត។

    ការបន្ថយកំណត់កម្លាំងទប់អាចបង្កើតផ្នែកកាត់ដែលមានស្ថេរភាពជាងប៉ុន្តែអាចបន្ថយសមត្ថភាពអូសទាញ។ ការបង្កើនកំណត់កម្លាំងទប់អាចបង្កើនសមត្ថភាពអូសទាញ តែអាចបណ្ដាល់ឲ្យរូបរាងក្រោយកាត់មិនល្អ។ សូមមើល សៀវភៅណែនាំជួសជយល គ្រឿងចក្រសម្រាប់ផ្នែកទាញរបស់អ្នកសម្រាប់ការណែនាំដើម្បីកែតម្រូវកម្លាំងទប់។

    ការដោះស្រាយរូបរាងក្រោយកាត់

    សូមមើល សៀវភៅណែនាំដោះស្រាយបញ្ហារូបរាងក្រោយកាត់ ដែលអាចរកបាននៅ www.Toro.com។

    ការប្រើបច្ចេកទេសកាត់ស្មៅត្រឹមត្រូវ

    • ដើម្បីចាប់ផ្ដើមកាត់ សូមភ្ជាប់ផ្នែកកាត់ រួចចូលទៅជិតកន្លែងកាត់ស្មៅយឺតៗ។ នៅពេលផ្នែកកាត់ខាងមុខនៅពីលើកន្លែងកាត់ស្មៅ សូមបន្ទាបផ្នែកកាត់ចុះ។

    • ដើម្បីសម្រេចបានការកាត់ត្រង់ជួរប្រកបដោយវិជ្ជាជីវៈ និងចេញឆ្នូតដែលជាការចង់បានសម្រាប់ការអនុវត្តការងារមួយចំនួន សូមស្វែងរកដើមឈើ ឬវត្ថុផ្សេងៗនៅចម្ងាយឆ្ងាយ បើកបើកបរត្រង់ឆ្ពោះទៅរកវា។

    • ដរាបណាផ្នែកកាត់ផ្នែកខាងមុខឈានដល់គែមនៃកន្លែងកាត់ស្មៅ សូមលើកផ្នែកកាត់ឡើង ហើយធ្វើការបត់មួយជុំជារាងដំណក់ទឹក ដើម្បីតម្រង់ជួររហ័សសម្រាប់ការបញ្ជូនបន្ទាប់របស់អ្នក។

    • ដើម្បីកាត់ស្មៅជុំវិញលេនដ្ឋាន ត្រពាំង ឬគំនូសបត់បែនផ្សេងទៀតបានយ៉ាងងាយស្រួល សូមប្រើឧបករណ៍ Sidewinder ហើយផ្លាស់ទីដងបញ្ជាទៅឆ្វេង ឬស្តាំ អាស្រ័យលើការអនុវត្តកាត់ស្មៅរបស់អ្នក។ អ្នកក៏អាចរំកិលផ្នែកកាត់ដើម្បីផ្លាស់ប្តូរការតាមដានសំបកកង់។

    • ផ្នែកកាត់មានទំនោរបោះស្មៅទៅខាងឆ្វេងនៃគ្រឿងចក្រ។ ប្រសិនអ្នកកំពុងកាត់តម្រឹមជុំវិញធុងផ្ទុកប្រេង ត្រូវកាត់តាមទិសដៅទ្រនិចនាឡិកាដើម្បីបង្ការការបោះគ្រវែងកំទេចកំទីស្មៅចូលក្នុងធុងផ្ទុកប្រេង។

    • ក្បាំងការពារដែលមានប៊ូឡុងអាចរកបានសម្រាប់ផ្នែកកាត់។ ក្បាំងការពារធ្វើការបានល្អខ្លាំងនៅពេលអ្នកថែទាំទីធ្លាស្មៅនៅលើកាលវិភាគទៀងទាត់ដើម្បីជៀសវាងការដោះចេញលើសពី 25 ម.ម នៃការលូតពេលកាត់ម្ដង។ នៅពេលអ្នកកាត់កន្លែងលូតច្រើនពេកដោយដំឡើងក្បាំងការពារ នោះរូបរាងក្រោយកាត់អាចនឹងកាន់តែយ៉ាប់យ៉ឺនហើយថាមពលដែលបានសង្កេតឃើញដើម្បីកាត់ស្មៅបានកើនឡើង។ ក្បាំងការពារក៏ធ្វើការបានល្អខ្លាំងផងដែរសម្រាប់ការច្រៀកស្លឹកឈើនៅរដូវស្លឹកឈើជ្រុះ។

    ការជ្រើសរើសកំណត់កម្ពស់មុខកាត់ដើម្បីឲ្យត្រូវនឹងលក្ខខណ្ឌ

    ដោះចេញកុំឲ្យលើសប្រហែលជា 25 ម.ម, ឬ 1/3 នៃផ្លែកាំបិតកាត់ស្មៅពេលកំពុងកាត់។ នៅលើវាលស្មៅដ៏ខៀវស្រងាត់និងក្រាស់អ្នកប្រហែលជាត្រូវបង្កើនកំណត់កម្ពស់មុខកាត់របស់អ្នក។

    ការកាត់ស្មៅជាមួយផ្លែកាំបិតមុតស្រួច

    ផ្លែកាំបិតមុតស្រួចកាត់បានស្អាត និងដោយគ្មានការសឹករិចរឹលផ្លែកាំបិតកាត់ស្មៅដូចផ្លែកាំបិតរឹល។ ការសឹក និងការច្រៀកតូចៗបណ្ដាលឲ្យស្មៅប្រែជាពណ៌ត្នោតនៅគែមដែលធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់និងបង្កើនភាពងាយនឹងមានជំងឺ។ ត្រូវធ្វើឲ្យប្រាកដថា ផ្លែកាំបិតមានគុណភាពនៅល្អ និងដែលមានមុំទេរពេញលេញ។

    ការពិនិត្យមើលលក្ខខណ្ឌនៃផ្នែកកាត់

    ត្រូវធ្វើឲ្យប្រាកដថា ឡតកាត់នៅមានគុណភាពល្អ។ ពត់កន្លែងកោងណាមួយឲ្យត្រង់នៅក្នុងសមាសធាតុឡតដើម្បីធានាបាននូវប្រឡោះចុងផ្លែកាំបិត/ឡតត្រឹមត្រូវ។

    ការថែទាំគ្រឿងចក្របន្ទាប់ពីកាត់ស្មៅរួច

    បន្ទាប់ពីកាត់ស្មៅរួច សូមលាងសម្អាតគ្រឿងចក្រឲ្យសព្វជាមួយទុយោសួនដោយគ្មានក្បាលបាញ់ដើម្បីជៀសវាងការធ្វើឲ្យប្រឡាក់ និងធ្វើឲ្យខូចទ្រនាប់ការពារ និងបាដាងដែលបង្កឡើងដោយសម្ពាធទឹកខ្លាំងពេក។ ត្រូវធ្វើឲ្យប្រាកដថា រ៉ាដ្យាទ័រ និងម៉ាស៊ីនស្អំកម្ដៅប្រេងត្រូវបានរក្សាទុកកុំឲ្យមានភាពកខ្វក់ ឬកំទេចកំទីស្មៅ។ បន្ទាប់ពីសម្អាតរួច សូមត្រួតពិនិត្យគ្រឿងចក្រក្រែងមានការលេចធ្លាយទឹកហាយដ្រូលិក ការខូចខាត ឬការសឹកទៅលើសមាសាធាតុហាយដ្រូលិក និងមេកានិច និងត្រួតពិនិត្យផ្នែកកាត់សម្រាប់ការមុតស្រួច។

    Important: បន្ទាប់ពីលាងសម្អាតគ្រឿងចក្ររួច ត្រូវផ្លាស់ទីឧបករណ៍ Sidewinder ពីឆ្វេងទៅស្ដាំបីបួនដងដើម្បីយកទឹកចេញពីចន្លោះតួបាដាង និងបំពង់ខ្វែង។

    បន្ទាប់ពីប្រតិបត្តិការ

    សុវត្ថិភាពក្រោយពេលបញ្ជា

    សុវត្ថិភាពទូទៅ

    • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពី​ចំណុចអ្នកបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • សម្អាតស្មៅ និងកំទេចកំទីចេញពីផ្នែកកាត់ បំពង់ស៊ីម៉ាំង និងថតម៉ាស៊ីនដើម្បីជួយបង្ការអគ្គីភ័យ។ សម្អាតការកំពប់ប្រេង ឬឥន្ទនៈ។

    • បើ​ផ្នែកកាត់នៅក្នុងចំណុចដឹកជញ្ជូន សូមប្រើការចាក់សោមេកានិចវិជ្ជមាន (បើមាន) មុនពេលអ្នកចាកចេញពីគ្រឿងចក្រដោយមិនយកចិត្តទុកដាក់។

    • ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។

    • ដោះសោចេញ ហើយបិទប្រេងឥន្ធនៈ (បើមានបំពាក់) មុនពេលរក្សាទុក ឬការទាញគ្រឿងចក្រ។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    • ថែទាំ និងសម្អាតខ្សែក្រវ៉ាត់សុវត្ថិភាពតាមការចាំបាច់

    ការអូសទាញគ្រឿងចក្រ

    • ដោះសោចេញ ហើយបិទប្រេងឥន្ធនៈ (បើមានបំពាក់) មុនពេលរក្សាទុក ឬការទាញគ្រឿងចក្រ។

    • ប្រើដោយប្រយ័ត្នប្រយែងនៅពេលលើកដាក់អីវ៉ាន់លើគ្រឿងចក្រនៅក្នុងរ៉ឺម៉ក ឬត្រាក់ទ័រ។

    • ប្រើបន្ទះដែកកំណល់រុញលើកដាក់មានទទឹងស៊ីគ្នាពេញលេញនៅពេលលើកដាក់អីវ៉ាន់លើគ្រឿងចក្រនៅក្នុងរ៉ឺម៉ក ឬត្រាក់ទ័រ។

    • ចងគ្រឿងចក្រឲ្យជាប់។

    កំណត់ចំណុចទាញចុះក្រោម

    មានខ្សែចងភ្ជាប់ស្ថិតនៅខាងមុខ និងខាងក្រោយនៃគ្រឿងចក្រ (រូបភាព 29)។

    Note: ប្រើខ្សែចងអូសដែលបានអនុម័តត្រឹមត្រូវនៅ 4 ជ្រុងដើម្បីចងភ្ជាប់គ្រឿងចក្រ។

    • 2 នៅលើផ្នែកខាងមុខនៃកន្លែងអ្នកបញ្ជាគ្រឿងចក្រ

    • សំបកកង់ខាងក្រោយ

    g192121g192122

    ការរុញ ឬការទាញគ្រឿងចក្រ

    ក្នុងគ្រាអាសន្ន អ្នកអាចផ្លាស់ទីគ្រឿងចក្រក្នុងចម្ងាយដ៏ខ្លីដោយធ្វើឲ្យវ៉ាល់បិទដំណើរការនៅក្នុងម៉ាស៊ីនបូមទឹកហើយរុញ ឬសណ្ដោងគ្រឿងចក្រ។

    Important: កុំរុញ ឬសណ្ដោងគ្រឿងចក្រ ក្នុងល្បឿនលឿនជាង 3 ទៅ 4.8 km/h (2 ទៅ 3 mph)។ បើ​អ្នករុញ ឬសណ្ដោងក្នុងល្បឿនលឿនជាងមុន នោះការខូចប្រអប់លេខខាងក្នុងអាចនឹងកើតឡើង។ ប្រសិនបើអ្នកត្រូវផ្លាស់ទីគ្រឿងចក្រចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង។

    Important: សន្ទះបិទបើកត្រូវតែបើកនៅពេលណាដែលអ្នករុញ ឬទាញគ្រឿងចក្រ។ បិទវ៉ាល់នៅពេលអ្នកបានរុញ ឬសណ្ដោងគ្រឿងចក្រទៅទីតាំងដែលចង់បាន។

    1. រកមើលក្លាប៉េនៅលើម៉ាស៊ីនបូម (រូបភាព 30) ហើយបន្ធូរវាដោយបង្វិល 90° (1/4 ជុំ)។

      g031610
    2. រុញ ឬសណ្ដោងគ្រឿងចក្រ។

    3. បញ្ចប់ការរុញ ឬសណ្ដោងគ្រឿងចក្រ ហើយបិទក្លាប៉េដោយបង្វិលវា 90° (1/4 ជុំ)។

      Important: ត្រូវប្រាកដថាក្លាប៉េត្រូវបានបិទមុនពេលអ្នកបញ្ឆេះម៉ាស៊ីន។ ការដំណើរការម៉ាស៊ីនដោយក្លេប៉ែបើកចំហបណ្ដាលឲ្យការបញ្ជូនឡើង​កម្ដៅខ្លាំង។

    តំហែទាំ

    Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

    Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើល www.Toro.comនិងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • មួលខ្ចៅស្នូលកង់ខាងមុខផ្នែកខាងឆ្វេង និងខាងស្ដាំ ​កម្រិត​ចាប់ពី 339 ដល់ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅស្នូលកង់ខាងក្រោយ កម្រិត​ចាប់ពី 339 ទៅ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅ​កង់​​ពី 61 ទៅ 88 N∙m (45 to 65 ft-lb)។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • មួលខ្ចៅស្នូលកង់ខាងមុខផ្នែកខាងឆ្វេង និងខាងស្ដាំ ​កម្រិត​ចាប់ពី 339 ដល់ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅស្នូលកង់ខាងក្រោយ កម្រិត​ចាប់ពី 339 ទៅ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅ​កង់​​ពី 61 ទៅ 88 N∙m (45 to 65 ft-lb)។
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • បន្ទាប់ពី 50 ម៉ោងដំបូង
  • ប្ដូរ​ប្រេង​ម៉ាស៊ីន​ និង​តម្រងប្រេងម៉ាស៊ីន។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលប្រព័ន្ធសោសុវត្ថិភាព។
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • បង្ហូរអង្គបំបែកទឹក។
  • ពិនិត្យសម្ពាធសំបកកង់។
  • ​ត្រួតពិនិត្យកម្រិតទឹកស្អំម៉ាស៊ីន។
  • សម្អាំតកំទេចកំទីចេញពីរ៉ាដ្យាទ័រ និងម៉ាស៊ីនស្អំកម្ដៅប្រេង (សម្អាតវាឲ្យបានញឹកញាប់បើមានសភាពកខ្វក់)។
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។
  • ពិនិត្យរកមើលការលេចធ្លាយនូវ​ខ្សែនិងទុយយោហាយដ្រូលិក ខ្សែដែល​បត់ ទម្រចាប់ដែលរលុង សំណឹក គ្រឿងបង្គុំ​រលុង ការធ្លាក់ចុះ​គុណភាព​ដោយសារ​អាកាសធាតុ និង​ការធ្លាក់ចុះ​គុណភាព​ដោយសារសារធាតុគីមី។
  • ពិនិត្យពេលវេលាបញ្ឈប់ផ្លែកាំបិត។
  • សម្អាតគ្រឿងចក្រ។
  • សម្អាត និងថែទាំខ្សែក្រវ៉ាត់សុវត្ថិភាពនៅកៅអីអង្គុយបញ្ជា។
  • រៀងរាល់ 25 ម៉ោងម្តង
  • ពិនិត្យកម្រិតអេឡិចត្រូលីត​។(ប្រសិនបើគ្រឿងចក្រស្ថិតនៅកន្លែងរក្សាទុក ត្រូវពិនិត្យមើលវារៀងរាល់ 30 ថ្ងៃម្ដង។)
  • រៀងរាល់ 50 ម៉ោងម្តង
  • លាបប្រេងរំអិលលើបាដាង និងទ្រនាប់ទាំងអស់។
  • ដោះគម្រប​តម្រង​ខ្យល់ចេញ ហើយសម្អាតកំទេចកំទី។ ហាមដោះតម្រងចេញ។
  • រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • រៀងរាល់ 200 ម៉ោងម្តង
  • ជួសជុលតម្រងច្រោះខ្យល់។(ជាញឹកញាប់ស្ថិតក្នុងស្ថានភាព​មានធូលី ឬភាពកខ្វក់ច្រើន)
  • ប្ដូរ​ប្រេង​ម៉ាស៊ីន​ និង​តម្រងប្រេងម៉ាស៊ីន។
  • មួលខ្ចៅស្នូលកង់ខាងមុខផ្នែកខាងឆ្វេង និងខាងស្ដាំ ​កម្រិត​ចាប់ពី 339 ដល់ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅស្នូលកង់ខាងក្រោយ កម្រិត​ចាប់ពី 339 ទៅ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅ​កង់​​ពី 61 ទៅ 88 N∙m (45 to 65 ft-lb)។
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ
  • រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់។
  • ប្ដូរតម្រងប្រេង។
  • រៀងរាល់ 500 ម៉ោងម្តង
  • លាបប្រេងរំអិលើបាដាងក្នុងអ័ក្សក្រោយ។
  • រៀងរាល់ 800 ម៉ោងម្តង
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • បើ​អ្នកមិនកំពុងប្រើសារធាតុរាវហាយដ្រូលិកដែលបានណែនាំ ឬធ្លាប់បានចាក់សារធាតុរាវផ្សេងចូលក្នុងធុងដាក់វត្ថុរាវ, សូមប្ដូរតម្រងហាយដ្រូលិកថ្មី (កាន់តែឆាប់បើ​នាឡិកាស្ទង់ចន្លោះសេវាកម្មស្ថិតនៅក្នុងតំបន់ក្រហម)។
  • រៀងរាល់ 1000 ម៉ោងម្តង
  • បើ​អ្នកកំពុងប្រើសារធាតុរាវហាយដ្រូលិកដែលបានណែនាំ, សូមប្ដូរតម្រងហាយដ្រូលិកថ្មី (កាន់តែឆាប់បើ​នាឡិកាស្ទង់ចន្លោះសេវាកម្មស្ថិតនៅក្នុងតំបន់ក្រហម)។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • មុនពេលទុកដាក់
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។
  • ពិនិត្យសម្ពាធសំបកកង់។
  • ពិនិត្យមើលគ្រឿងរឹតបន្តឹងទាំងអស់។
  • លាបខ្លាញ់ ឬប្រេងលើគ្រឿងបង្គុំខ្លាញ់ និងចំណុចស្នូលទាំងអស់។
  • ផ្ទៃដែលមានចំណាំងថ្នាំពណ៌។
  • រៀងរាល់ 2 ឆ្នាំម្តង
  • ផ្លាស់ប្ដូរទឹកស្អំម៉ាស៊ីន។
  • បង្ហូរ និង​លាងសម្អាត​ធុងហាយដ្រូលិក។
  • ប្ដូរទុយោមានចលនា។
  • Important: សូមអានសៀវភៅណែនាំម្ចាស់ម៉ាស៊ីនរបស់អ្នកសម្រាប់វិធីការថែទាំបន្ថែម។

    បញ្ជីត្រួតពិនិត្យការជួសជុលថែទាំប្រចាំថ្ងៃ

    ចម្លងទំព័រនេះសម្រាប់ការប្រើជាប្រចាំ។

    ឧបករណ៍ដែលពិនិត្យថែទាំសម្រាប់សប្ដាហ៍នៃ៖
    ថ្ងៃច័ន្ធថ្ងៃអង្គារថ្ងៃពុធថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យ
    ពិនិត្យមើលបញ្ជាចាក់ស្រេះគ្នាប្រកបដោយសុវត្ថិភាព       
    ត្រួតពិនិត្យបញ្ជាហ្វ្រាំង។       
    ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។       
    ពិនិត្យមើលកម្រិតរាវនៃប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន។       
    បង្ហូរអង្គបំបែកទឹក/ប្រេង។       
    ពិនិត្យមើលតម្រងខ្យល់ គម្របការពារធូលី និងសន្ទះបិតបើក។       
    ពិនិត្យ​រកមើល​សំឡេងម៉ាស៊ីនដែល​ខុសប្រក្រតី។1       
    ពិនិត្យរ៉ាឌីដ្យាទ័រនិងអេក្រង់ក្រែងមានកំទេចកំទី       
    ពិនិត្យ​រកមើល​សំឡេងបញ្ជា​ដែល​ខុសប្រក្រតី។       
    ពិនិត្យមើល​កម្រិតប្រេងនៃ​ប្រព័ន្ធហាយដ្រូលិក       
    ពិនិត្យមើលទុយោហាយដ្រូលិកសម្រាប់ការខូចខាត។       
    ពិនិត្យរកមើលការ​លេចធ្លាយប្រេង។       
    ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។       
    ពិនិត្យសម្ពាធសំបកកង់។       
    ពិនិត្យមើលបញ្ជារបស់គ្រឿងបរិក្ខារ។       
    ពិនិត្យ​មើល​ការ​លៃ​តម្រូវ​កម្ពស់​កាត់។       
    ដាក់ប្រេងគ្រឿងបង្គុំលាបខ្លាញ់ទាំងអស់2       
    កែថ្នាំលាបដែលខូច។       
    លាងសម្អាតគ្រឿងចក្រ។       
    សម្អាត និងថែទាំខ្សែក្រវ៉ាត់សុវត្ថិភាពនៅកៅអីអង្គុយបញ្ជា។       

    1ពិនិត្យមើលប្រដាប់វាស់កម្ដៅប្រេង និងក្បាលបាញ់បើ​ការចាប់ផ្ដើមពិបាក មានផ្សែងច្រើនឬមានការរដិបរដុបត្រូវបានកត់សម្គាល់។

    2ភ្លាមៗ បន្ទាប់ពី លាងសម្អាតម្ដងៗដោយមិនគិតពីចន្លោះពេលដែលបានរាប់រាប់។

    Important: សូមអានសៀវភៅណែនាំអ្នកបញ្ជា​ម៉ាស៊ីនសម្រាប់វិធីការ​ថែទាំ​​បន្ថែម។

    កំណត់សំគាល់សម្រាប់តំបន់នៃការព្រួយបារម្ភ

    ការត្រួតពិនិត្យ​ត្រូវ​បានអនុវត្តដោយ៖
    សម្ភារកាលបរិច្ឆេទព័ត៌មាន
       
       
       
       

    នីតិវិធីតំហែទាំជាប្រចាំ

    សុវត្ថិភាពអំពីការជួសជុលថែទាំ

    • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

      • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • ផ្តាច់ចរន្តភ្លើងនិងបន្ទាបឧបករណ៍ភ្ជាប់។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

      • រង់ចាំចលនាទាំងអស់ឈប់។

    • បើ​ទុកសោនៅក្នុងកុងតាក់ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោះសោចេញពីកុងតាក់មុនពេលអ្នកធ្វើតំហែទាំណាមួយ។

    • ទុកឲ្យសមាសធាតុរបស់គ្រឿងចក្រត្រជាក់មុនពេលធ្វើតំហែទាំ។

    • បើ​ផ្នែកកាត់នៅក្នុងចំណុចដឹកជញ្ជូន សូមប្រើការចាក់សោមេកានិចវិជ្ជមាន (បើមានបំពាក់) មុនពេលអ្នកចាកចេញពីគ្រឿងចក្រដោយមិនយកចិត្តទុកដាក់។

    • បើ​អាចធ្វើទៅរួច ហាមធ្វើតំហែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីផ្នែកដែលមានចលនា។

    • គាំទ្រគ្រឿងចក្រជាមួយដែកដូយនៅពេលដែលអ្នកធ្វើការក្រោមគ្រឿងចក្រ។

    • បន្ធូរសម្ពាធចេញពីសមាសធាតុដោយយកចិត្តទុកដាក់ដោយប្រើថាមពល​ដែលបានរក្សាទុក។

    • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់ ជាពិសេសហាដវែរភ្ជាប់ផ្លែកាំបិត។

    • ប្ដូរស្លាកដែលដាច់រហែក ឬខូចខាតចេញទាំងអស់។

    • ដើម្បីធានាបាននូវដំណើរការដែលល្អបំផុតដែលមានសុវត្ថិភាពរបស់​គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់សុទ្ធរបស់​ក្រុមហ៊ុន Toro ប៉ុណ្ណោះ។ គ្រឿងបន្លាស់ដែលត្រូវបានបង្កើតដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើ​ផលិតផល។

    ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    1. ត្រូវធ្វើឲ្យប្រាកដថា PTO ត្រូវបានផ្ដាច់។

    2. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    3. ដាក់ហ្វ្រាំងដៃ។

    4. បន្ទាបផ្នែកកាត់ចុះបើចាំបាច់។

    5. ពន្លត់ម៉ាស៊ីន​និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិន។

    6. កាច់កូនសោបញ្ឆេះទៅទីតាំង ឈប់ ហើយដោះវាចេញ។

    7. ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    ការដោះគម្របចេញ

    1. ដោះគន្លឹះ ហើយលើកគម្រប។

    2. ដោះដង្កៀបអង្កាញ់ដែលរឹតភ្ជាប់ប៊ូឡុងមួយគម្របទៅនឹងក្រចាប់ម៉ោន (រូបភាព 31)។

      g031613
    3. រុញគម្របទៅខាងស្ដាំ លើកផ្នែកម្ខាងទៀតឡើង ហើយទាញវាចេញពីក្រចាប់។

    Note: ធ្វើបញ្ច្រាសវិធីនេះដើម្បីដំឡើងគម្រប។

    ការប្រើប្រាស់គន្លឹះជួសជុលផ្នែកកាត់

    នៅពេលជួសជុលផ្នែកកាត់ សូមប្រើគន្លឹះជួសជុលដើម្បីបង្ការការរងរបួស។

    1. ដាក់​ sidewinder ផ្នែកកាត់ជាមួយផ្នែកសណ្ដោង។

    2. លើកផ្នែកកាត់ទៅចំណុចធ្វើដំណើរ។

    3. ដាក់ហ្វ្រាំងដៃ ហើយ​ពន្លត់គ្រឿងចក្រ។

    4. លែងដងគន្លឹះចេញពីខ្ចៅទប់ស្លាបឆ្អឹងគ្រោងខាងមុខ (រូបភាព 32)។

      g031614
    5. លើកផ្នែកខាងក្រៅនៃផ្នែកកាត់ ហើយដាក់គន្លឹះពីលើកន្លាស់គ្រោងដែលចាប់ជាប់នៅលើផ្នែកខាងមុខនៃកន្លែងរបស់អ្នកបញ្ជាគ្រឿងចក្រ (រូបភាព 32)។

    6. អង្គុយលើកៅអីរបស់អ្នកបញ្ជាគ្រឿងចក្រ ហើយបញ្ឆេះគ្រឿងចក្រ។

    7. បន្ទាបផ្នែកកាត់ទៅទីតាំងកាត់ស្មៅ។

    8. ពន្លត់គ្រឿងចក្រ ហើយដកកូនសោចេញ។

    9. ធ្វើបញ្ច្រាសវិធីនេះដើម្បីដោះគន្លឹះផ្នែកកាត់។

    ប្រេងរំអិល

    ការលាបខ្លាញ់បាដាង និងទ្រនាប់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • លាបប្រេងរំអិលលើបាដាង និងទ្រនាប់ទាំងអស់។
  • រៀងរាល់ 500 ម៉ោងម្តង
  • លាបប្រេងរំអិលើបាដាងក្នុងអ័ក្សក្រោយ។
  • គ្រឿងចក្រគ្រឿងបង្គុំដែលអ្នកត្រូវតែលាបខ្លាញ់ឲ្យបានទៀងទាត់ ដោយការប្រើ​ប្រេងរំអិលប្រភេទលីចូមលេខ 2។ ហើយក៏លាបប្រេងរំអិលលើលើគ្រឿងចក្រភ្លាមៗបន្ទាប់ពីលាងហើយម្ដងៗ។

    ចំណុច​ និង​បរិមាណ​របស់​គ្រឿងបង្គុំលាបខ្លាញ់មានដូចខាងក្រោម៖

    • ដងវិលផ្នែកកាត់ខាងក្រោយ (រូបភាព 33)

      g008894
    • ដងវិលផ្នែកកាត់ខាងមុខ (រូបភាព 34)

      g008895
    • ចុងស៊ីឡាំង sidewinder ទាំង 2 (រូបភាព 35)

      g008896
    • ដៃចង្កូត (រូបភាព 36)

      g195307
    • ឡាបស៊កដៃស្ទូចខាងក្រោយទាំង 2 និស៊ីឡាំងលើក (រូបភាព 37)

      g008898
    • ឡាបស៊កដៃស្ទូចខាងឆ្វេងទាំង 2 និស៊ីឡាំងលើក (រូបភាព 38)

      g008899
    • ឡាបស៊កដៃស្ទូចខាងស្ដាំទាំង 2 និស៊ីឡាំងលើក (រូបភាព 39)

      g008900
    • របៀបលៃតម្រូវទីតាំងដាច់លេខ (រូបភាព 40)

      g008901
    • ដងរុញប្ដូរម៉ូដ​ទៅកាត់/ដឹកជញ្ជូន (រូបភាព 41)

      g008902
    • ដងបង្វិលភាពតឹងរបស់ខ្សែក្រវ៉ាត់ (រូបភាព 42)

      g008903
    • ស៊ីសាំងចង្កូត (រូបភាព 43)

      g008904
    • បាដាងដងស្ពឺនៃផ្នែកកាត់ទាំង 2 (ក្នុងមួយផ្នែកកាត់) (រូបភាព 44)

      Note: អ្នកអាចប្រើគ្រឿងខ្ចៅមួយណាក៏បានអាចចូលដំណើរការបាន។ បាញ់ខ្លាញ់ចូលគ្រឿងបង្គុំរហូតដល់មានលេចចេញបរិមាណតិចតួចនៅផ្នែកខាងក្រោមនៃសំបុកបង្វិល (នៅក្រោមផ្នែកកាត់។

      g008906
    • បាដាងរ៉ូឡូផ្នែកកាត់ទាំង 2 (ក្នុងមួយផ្នែកកាត់) (រូបភាព 45)

      g195309

      Note: ត្រូវប្រាកដថា ចង្អូរលាបខ្លាញ់នៅក្នុងម៉ោនរ៉ូឡូនីមួយៗស្របគ្នាជាមួយរន្ធខ្លាញ់នៅក្នុងចុងភ្លៅរ៉ូឡូនីមួយៗ។ ដើម្បីជួយតម្រឹមចង្អូរ និងរន្ធ វាក៏មានគំនូសតម្រឹមនៅលើចុង 1 នៃភ្លៅរ៉ូឡូផងដែរ។

      Important: កុំលាបខ្លាញ់លើបំពង់ខ្វែង Sidewinder តួបាដាងត្រូវបានលាបខ្លាញ់ដោយខ្លួនឯង។

    តំហែទាំម៉ាស៊ីន

    សុវត្ថិភាពម៉ាស៊ីន

    • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញមុនពេលពិនិត្យមើលប្រេង ឬបន្ថែមប្រេងចូលគម្របដងរវៃ។

    • ហាមប្ដូរ​ល្បឿនរបស់​ប្រព័ន្ធ​គ្រប់គ្រង ឬ​បង្កើនល្បឿនម៉ាស៊ីន។

    ការជួសជុលតម្រងខ្យល់

    ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូច​ដែលបណ្ដាលឲ្យធ្លាយខ្យល់ ហើយប្ដូរវាថ្មីបើ​វាខូច។ ពិនិត្យ​មើល​ប្រព័ន្ធ​វបឺតខ្យល់​ចូល​ទាំងមូល​សម្រាប់​ការ​លេចធ្លាយ ការ​ខូច​ខាត ឬ​កង​រឹត​ទុយោ​ដែល​ធូរ។ ជាមួយគ្នានេះផងដែរត្រូវត្រួតពិនិត្យការតភ្ជាប់ទុយោកៅស៊ូបឺតខ្យល់ចូលនៅតម្រងខ្យល់ និងតួប៊ីនស្រូបខ្យល់ដើម្បីធ្វើអោយប្រាកដថាការតភ្ជាប់ត្រូវបានបញ្ចប់។

    ត្រូវធ្វើឲ្យប្រាកដថា គម្របត្រូវបានដាក់ត្រឹមត្រូវ និងដាក់ទ្រនាប់ការពារដោយតួតម្រងខ្យល់។

    ការជួសជុលគម្របតម្រងខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • ដោះគម្រប​តម្រង​ខ្យល់ចេញ ហើយសម្អាតកំទេចកំទី។ ហាមដោះតម្រងចេញ។
  • ពិនិត្យមើល​តួ​តម្រង​ខ្យល់​សម្រាប់ការខូចខាត​ដែល​អាច​បណ្ដាលឲ្យមានការ​លេចធ្លាយ​ខ្យល់។ ប្ដូរតួតម្រងខ្យល់ដែលខូចចេញ។

    សម្អាតគម្រប​តម្រង​ខ្យល់​ (រូបភាព 46)។

    g031340

    ការជួសជុលតម្រងច្រោះខ្យល់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ជួសជុលតម្រងច្រោះខ្យល់។(ជាញឹកញាប់ស្ថិតក្នុងស្ថានភាព​មានធូលី ឬភាពកខ្វក់ច្រើន)
    1. មុនពេលដកតម្រងចេញ សូមប្រើខ្យល់សម្ពាធទាប ស្អាតហើយស្ងួត (275 kPa ឬ 40 psi) ដើម្បីជួយយកគំនរកំទេចកំទីដែលរៀបដាក់នៅចន្លោះខាងក្រៅនៃតម្រងបឋម និងឡត។

      Important: ជៀសវាងការប្រើខ្យល់សម្ពាធខ្ពស់ដែលអាចនាំធូលីដីកាត់តាមតម្រងចូលទៅក្នុងបំពង់ហឺតខ្យល់ ដែលបណ្ដាលអោយខូចខាត។ ដំណើរការ​សម្អាត​នេះ​ បង្ការ​កម្ទេច​កម្ទី​ពីការ​ផ្លាស់ទី​ទៅក្នុង​ការបឺតខ្យល់ចូល​នៅពេល​អ្នក​ដក​តម្រងបឋមចេញ។

    2. ដោះតម្រងបឋមចេញ (រូបភាព 47)។

      Important: ហាមសម្អាតធាតុដែលបានប្រើដើម្បីបង្ការលទ្ធភាពដែលធ្វើឲ្យ​ខូចប្រព័ន្ធ​ចែក​ចាយ​​របស់​តម្រង។ ត្រួតពិនិត្យតម្រងថ្មីសម្រាប់ការខូចខាតក្នុងការដឹកជញ្ជូន ពិនិត្យមើលចុងនៃការ​ផ្សារភ្ជាប់​របស់តម្រង​និងតួតម្រង។ ហាមប្រើធាតុដែលខូច។

      Important: កុំប៉ុនប៉ងសម្អាត​​តម្រងសុវត្ថិភាព។ ប្ដូរតម្រងសុវត្ថិភាពថ្មីបន្ទាប់ពីរាល់ពេលជួសជុលតម្រងបឋម 3 លើករួច (រូបភាព 48)។

      g032050
      g008861
    3. ប្ដូរតម្រងបឋមចេញ (រូបភាព 47)។

    4. បញ្ចូលតម្រងថ្មីដោយដាក់សម្ពាធទៅនឹងគែមខាងក្រៅនៃធាតុដើម្បីដាក់វានៅក្នុងឡត។

      Note: ហាមដាក់​សម្ពាធ​ទៅចំណុចកណ្ដាលនៃ​តម្រង​ដែល​អាច​ភាព​បត់បែនបាន។

    5. សម្អាត​ច្រកបាញ់ចេញធូលីដែលមានទីតាំងនៅគម្របដែលអាចដោះចេញបាន។

    6. ដោះចេញនូវសន្ទះជ័រច្រកចេញពីគម្រប សម្អាតក្រហូង និងប្ដូរជំនួស​នូវ​សន្ទះ​ច្រក​ចេញ។

    7. ដាក់ ឬបំពាក់គម្របដែល​តម្រង់ទិសសន្ទះជ័រច្រកចេញនៅនៅចំណុចចុះក្រោម—ចន្លោះ​​ពីម៉ោង 5 ដល់ម៉ោង 7 នៅពេលមើលពីខាងចុង ហើយដាក់គន្លឹះអោយជាប់ (រូបភាព 47)។

    ការប្ដូរប្រេងម៉ាស៊ីន

    ការពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីន។
  • ម៉ាស៊ីនត្រូវបានបញ្ជូនប្រេងទៅក្នុងប្រអប់រវៃ លើសពីនេះ ពិនិត្យមើលកម្រិត​ប្រេងនៅមុន និងក្រោយពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង។

    ចំណុះប្រអប់រវៃគឺប្រហែល 2.8 L (4 US qt) ជាមួយ​តម្រង។

    ប្រើប្រេងម៉ាស៊ីន Toro Premium ឬ ប្រេងម៉ាស៊ីនមានគុណភាពខ្ពស់ផ្សេងទៀត ប្រេងម៉ាស៊ីនដែលផេះទាបដែលត្រូវនឹង ឬលើសលក្ខណៈ បច្ចេកទេសខាងក្រោម៖

    • កម្រិតចាត់ថ្នាក់ API​ដែលត្រូវការ៖ CH-4, CI-4, ឬខ្ពស់ជាងនេះ។

    • ប្រេងពេញនិយមប្រើ៖ SAE 15W-40 លើ -17º C (0º F)

    • ប្រេងជំនួស៖ SAE 10W-30 ឬ 5W-30 (សីតុណ្ហភាពទាំងអស់)

    Note: ប្រេងម៉ាស៊ីនកំពូល​របស់ Toro អាចរកបានពីអ្នកចែកចាយរបស់​អ្នក​ដែលមានកំហាប់ប្រេង 15W-40 ឬ 10W-30។ ជាមួយគ្នានេះផងដែរ សូមមើលសៀវភៅណែនាំម្ចាស់ម៉ាស៊ីន (ដែលរួមបញ្ចូលជាមួយគ្រឿងចក្រ) សម្រាប់ការណែនាំបន្ថែម។

    Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវ​បានបញ្ឆេះសម្រាប់ថ្ងៃនោះ។ បើអ្នកបានដំណើរការ​ម៉ាស៊ីនរួចហើយ ត្រូវទុកឲ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។ បើ​កម្រិតប្រេងរំអិលគឺនៅក្រោម​សញ្ញា​ បន្ថែម ប្រេង​នៅលើ​ម៉ាកេ ​ សូមបន្ថែមប្រេងរំអិល​ដើម្បីឲ្យកម្រិតប្រេងឡើងដល់គំនូស ពេញ។ ហាមចាក់រហូតហៀរ។ ប្រសិនបើកម្រិតប្រេងនៅចន្លោះម៉ាកេ ពេញ និង បន្ថែម អ្នកមិនបាច់ទៅបន្ថែមប្រេងទេ។

    ពិនិត្យមើលក​ម្រិត​ប្រេង​ម៉ាស៊ីនដូចបានបង្ហាញក្នុង រូបភាព 49

    g029301

    ការប្តូរប្រេងម៉ាស៊ីន និងតម្រង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 50 ម៉ោងដំបូង
  • ប្ដូរ​ប្រេង​ម៉ាស៊ីន​ និង​តម្រងប្រេងម៉ាស៊ីន។
  • រៀងរាល់ 200 ម៉ោងម្តង
  • ប្ដូរ​ប្រេង​ម៉ាស៊ីន​ និង​តម្រងប្រេងម៉ាស៊ីន។
    1. បញ្ឆេះម៉ាស៊ីន ហើយទុកឲ្យវាឆេះចោល​ 5 នាទីដើម្បីកម្ដៅប្រេង។

    2. ដោយចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន​ ដកសោចេញ និង​រង់ចាំ​រហូត​ផ្នែកទាំងអស់​លែងមានចលនាសិនមុនពេលចាកចេញពីទីតាំងដំណើរការ។

    3. ប្ដូរប្រេងម៉ាស៊ីនដូចបានបង្ហាញក្នុង រូបភាព 50

      g031623
    4. ប្ដូរតម្រង​ប្រេង​ម៉ាស៊ីនដូចបានបង្ហាញក្នុង រូបភាព 51

      g027477

    តំហែទាំប្រព័ន្ធប្រេង

    ការ​បង្ហូរ​ធុង​ប្រេង

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។
  • មុនពេលទុកដាក់
  • បង្ហូរ និង​សម្អាត​ធុង​ប្រេង។
  • បន្ថែមពីលើចន្លោះពេលសេវាកម្មដែលបានរាយ សូមបង្ហូរនិងសម្អាតធុងបើ​ប្រព័ន្ធប្រេងឥន្ធនៈមានភាពកខ្វក់ឬបើ​អ្នកកំពុងរក្សាទុកគ្រឿងចក្រក្នុងរយៈពេលយូរ។ ប្រើ ​សម្អាតប្រេង​ដើម្បី​បង្ហូរប្រេងចេញពីធុង។

    ការត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 400 ម៉ោងម្តង
  • ត្រួតពិនិត្យទុយយោប្រេងនិងការតភ្ជាប់។
  • ត្រួតពិនិត្យ​ខ្សែប្រេងសម្រាប់​ការ​ធ្វើ​ឲ្យខូច​គុណភាព ការខូចខាត ឬ​តំណដែល​រលុង។

    ការថែទាំប្រដាប់​បំបែកទឹក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • បង្ហូរអង្គបំបែកទឹក។
  • រៀងរាល់ 400 ម៉ោងម្តង
  • ប្ដូរតម្រងប្រេង។
  • ការបង្ហូរឧបករណ៍ញែកទឹក

    1. ដាក់ទម្របង្ហូរប្រេងនៅក្រោមតម្រងប្រេង។

    2. បន្ធូរវ៉ាល់បង្ហូរនៅផ្នែកបាតតម្រង (រូបភាព 52)។

      g031634
    3. រឹតវ៉ាល់វិញបន្ទាប់ពីបង្ហូររួច។

    ការប្ដូរតម្រងប្រេងថ្មី

    1. សម្អាតបរិវេណដែលដាក់តម្រង (រូបភាព 52)។

    2. ដកតម្រង​ចេញ ហើយ​សម្អាត​ផ្ទៃចាប់។

    3. ដាក់​ប្រេង​រំអិលទៅ​បន្ទះរ៉ង​នៅលើ​​តម្រង​ដោយប្រើ​ប្រេងស្អាត។

    4. ដំឡើង​តម្រង​ដោយ​ដៃ​រហូត​ទាល់តែ​បន្ទះរ៉ង​ប៉ះ​នឹង​ផ្ទៃ​ចាប់​ បន្ទាប់​មក​បង្វិល​បន្ថែម 1/2 ជុំ។

    ការធ្វើឲ្យហូរប្រព័ន្ធប្រេង។

    1. អនុវត្តទម្រង់ការមុនពេលថែទាំ សូមអាន ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ត្រូវធ្វើឲ្យប្រាកដថា ធុងប្រេងពិតជាមានប្រេងយ៉ាងតិចកន្លះធុង។

    3. ដោះគន្លឹះ ហើយលើកគម្រប។

      គ្រោះថ្នាក់

      ស្ថិតក្រោមស្ថានភាពជាក់ស្ដែង ប្រេងម៉ាស៊ូត និងចំហាយប្រេងគឺងាយឆាប​ឆេះ និងងាយផ្ទុះខ្លាំងណាស់។ អគ្គីភ័យ ឬការផ្ទុះមក​ពីប្រេង​អាចដុតអ្នក និងអ្នកដទៃទៀត​ ហើយ​អាច​បណ្តាលឲ្យខូច​ខាត​ទ្រព្យសម្បត្តិ​។

      ហាមជក់បារីនៅពេល​ប្រើប្រាស់​ប្រេង និង​នៅឲ្យ​ឆ្ងាយ​ពី​អណ្ដាតភ្លើង ឬ​​នៅកន្លែង​ដែល​ចំហាយប្រេង​អាចនឹង​ត្រូវ​បានបញ្ឆេះ​ដោយផ្កាភ្លើង។​

    4. មួលវីសបើកឧបករណ៍​បូម​ខ្យល់​ចេញដែលនៅលើម៉ាស៊ីន​ ឬប្រព័ន្ធបូមប្រេងចាក់​បញ្ចូល (រូបភាព 53

      g031609
    5. កាច់កុងតាក់សោបញ្ឆេះទៅចំណុច បើកដើម្បីបញ្ឆេះ។

      Note: ប្រព័ន្ធបូមប្រេងឥន្ធនៈដើរដោយអគ្គិសនីនឹងដំណើរការ ដោយជំរុញកម្លាំងខ្យល់ចេញជុំវិញប្រព័ន្ធបូមខ្យល់។ ទុកសោនៅទីតាំង បើក រហូតដល់លំហូរប្រេង​ហូរ​ចេញ​ជុំវិញវីស។

    6. រឹតបន្តឹងវីស ហើយមួលសោទៅទីតាំង បិទ ។

    Note: ជាធម្មតា ម៉ាស៊ីនគួរតែបញ្ឆេះបន្ទាប់ពីអនុវត្តតាមនិតិវិធីនេះ។ ទោះយ៉ាងណា ប្រសិនបើម៉ាស៊ីនមិនឆេះទេ អាចមានខ្យល់នៅជាប់ចន្លោះ​កូនជ្រូក និងប៊ិចប្រេង។ សូមអាន ការផ្លុំខ្យល់ចេញពីប៊ិចប្រេង

    ការផ្លុំខ្យល់ចេញពីប៊ិចប្រេង

    Note: ប្រើ​ទម្រង់ការ​នេះ​ ប្រសិនបើគ្រាន់តែ​ប្រព័ន្ធ​ប្រេងបានបន្សុទ្ធ​ខ្យល់​តាមរយៈទម្រង់ការបូមធម្មតា ​ហើយម៉ាស៊ីនមិនឆេះ សូមមើល ការធ្វើឲ្យហូរប្រព័ន្ធប្រេង។

    1. បន្ធូរតំណបំពង់ទៅនឹងក្បាលប៊ិចបាញ់ប្រេងលេខ 1 និងសំណុំទប់ (រូបភាព 54)។

      g031615
    2. ដាក់ដៃសន្ទះខ្យល់ទៅទីតាំង រហ័ស។

    3. មួលកូនសោនៅក្នុងកុងតាក់សោទៅទីតាំង បញ្ឆេះ ហើយមើលលំហូរប្រេងនៅជុំវិញប្រដាប់​ភ្ជាប់។

      Note: កាច់កូនសោទៅទីតាំង បិទ នៅពេលលំហូររឹងត្រូវបានអង្កេត។

    4. រឹតបន្តឹងប្រដាប់​ភ្ជាប់បំពង់ឲ្យបានជាប់ល្អ។

    5. អនុវត្ត​វិធីនេះឡើងវិញនៅលើ​ក្បាលប៊ិចបាញ់ប្រេង​ដែល​នៅសល់។

    តំហែទាំប្រព័ន្ធអគ្គិសនី

    សុវត្ថិភាពប្រព័ន្ធអគ្គិសនី

    • ផ្ដាច់​អាគុយ​ មុនពេល​ធ្វើការ​ជួសជុល​គ្រឿងចក្រ។ ដំបូងផ្តាច់ចុងបង្គោលចែកភ្លើង​អវិជ្ជមាន និងចុងក្រោយបង្គោលវិជ្ជមាន។ ដំបូងភ្ជាប់ចុងបង្គោលចែកភ្លើង​វិជ្ជមាន និងចុងក្រោយបង្គោលអវិជ្ជមាន។

    • សាកអាគុយ​នៅ​កន្លែង​បើក​ចំហ​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ហើយ​នៅឆ្ងាយពី​ផ្កាភ្លើងនិង​អណ្ដាត​ភ្លើង។ ដកឌុយប្រដាប់សាក មុនពេល​ធ្វើការភ្ជាប់​ ឬ​ផ្ដាច់​អាគុយ។ ពាក់សំលៀកបំពាក់​ការពារ និង​ប្រើ​ឧបករណ៍ដែល​មាន​សំបកការពារ។​

    ការជួសជុលថែទាំ​អាគុយ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 25 ម៉ោងម្តង
  • ពិនិត្យកម្រិតអេឡិចត្រូលីត​។(ប្រសិនបើគ្រឿងចក្រស្ថិតនៅកន្លែងរក្សាទុក ត្រូវពិនិត្យមើលវារៀងរាល់ 30 ថ្ងៃម្ដង។)
  • រក្សាអោយបានត្រឹមត្រូវនូវកម្រិតអេឡិចត្រូលីតអាគុយ ហើយរក្សាកម្រិតខ្ពស់អាគុយ។ ប្រសិនបើអ្នករក្សាទុកគ្រឿងចក្រនៅកន្លែងក្ដៅ នោះអាគុយនឹងលែងសាកភ្លើងកាន់តែលឿនជា ពេលអ្នករក្សាទុកគ្រឿងចក្រនៅទីតាំងត្រជាក់។

    ថែទាំកម្រិតរន្ធអាគុយដោយ​ទឹក​ចម្រោះ ឬ​គ្មាន​ជាតិ​រ៉ែ។ កុំបញ្ចូលថ្មលើបាតក្រោមនៃកងរឹតមិនអោយធ្លាក់ខាងក្នុងថ្មនីមួយៗ។ ដំឡើងគម្របតម្រងដោយអោយរន្ធបង្ហុយតម្រង់ទៅផ្នែកខាងក្រោយ (ឆ្ពោះទៅធុងប្រេង)។

    គ្រោះថ្នាក់

    អេឡិចត្រលីតអាគុយ​មាន​ផ្ទុក​អាស៊ីដស៊ុលហ្វួរីកដែល​បណ្ដាលឲ្យស្លាប់បាន​ បើ​​បានលេប និង​បណ្ដាលឲ្យរលាកធ្ងន់ធ្ងរ។

    • ហាមផឹក​អេឡិចត្រូលីត និង​ជៀសវាង​ប៉ះពាល់​ជាមួយ​នឹង​ស្បែក ភ្នែក ឬ​សំលៀកបំពាក់។ ពាក់​វ៉ែនតា​សុវត្ថិភាពដើម្បី​បាំង​ភ្នែក​របស់​អ្នក​ ហើយ​ពាក់​ស្រោមដៃ​ជ័រ​ដើម្បី​ការពារ​ដៃ​របស់​អ្នក។

    • ចាក់បំពេញអាគុយនៅកន្លែងដែលទឹកស្អាតអាចប្រើបានជានិច្ចសម្រាប់ការលាងសម្អាត​ស្បែក។

    រក្សាផ្នែកខាងលើនៃអាគុយស្អាត ដោយលាងសម្អាតវាជាទៀងទាត់ដោយប្រើជក់ដែលជ្រលក់​អាម៉ូនីញាក់ ឬសូលុយស្យុងប៊ីកាបូណាតនៃសូដា។ លាងសម្អាតផ្ទៃខាងលើដោយទឹកបន្ទាប់ពីសម្អាតរួច។ កុំដោះគម្របតម្រងចេញពេលកំពុងសម្អាតអាគុយ។

    ខ្សែអាគុយត្រូវតែរឹតឲ្យតឹងនៅលើក្បាល ឬ​ប៉ូលអាគុយដើម្បីមានការភ្ជាប់ និងចម្លង​អគ្គិសនីបានល្អ។

    ការព្រមាន

    ការតខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឲ្យខូចត្រាក់ទ័រ និងខ្សែភ្លើង​ដែលបណ្ដាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។

    • ត្រូវ ផ្ដាច់ ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ជានិច្ច។

    • តែងតែ ភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ) ជានិច្ច។

    បើច្រែះកើតឡើងនៅក្បាល ឬ​ប៉ូលអាគុយ សូមផ្តាច់ខ្សែ ខ្សែប៉ូលអវិជ្ជមាន (–) ជាមុនសិន ហើយកោសច្រែះចេញពីកងរឹត និងក្បាល ឬ​ប៉ូលអាគុយដោយឡែកពីគ្នា។ ភ្ជាប់ខ្សែ (ខ្សែវិជ្ជមាន (+)ជាមុនសិន) ហើយលាបថ្នាំកូតចាហួយប្រេងលើប៉ូលអាគុយ។

    ការជួសជុលហ្វ៊ុយហ្ស៊ីប

    ហ្វុយហ្សីបនៅក្នុងប្រព័ន្ធអគ្គិសនីគ្រឿងចក្រមានទីតាំងនៅក្រោមគម្របកុងស៊ុល។

    ប្រសិនបើគ្រឿងចក្រឈប់ ឬមានបញ្ហាប្រព័ន្ធភ្លើង សូមពិនិត្យមើលហ្វ៊ុយហ្សីប។ ចាប់ហ្វុយស៊ីបនីមួយៗជាជុំ ហើយដកវាចេញម្តង 1 ៗ ដោយពិនិត្យមើលថាតើមានផ្ទុះ ឬអត់។

    Important: ប្រសិនបើអ្នកត្រូវផ្លាស់ប្ដូរហ្វ៊ុយស៊ីប ត្រូវប្រើប្រភេទតែមួយ និងហ្វ៊ុយស៊ីបដែលមានកម្រិតអំពែរដូចទៅនឹងហ្វ៊ុយស៊ីបដែលអ្នកកំពុងផ្លាស់ប្ដូរ មិនអញ្ចឹងទេ អ្នកអាចធ្វើអោយខូចប្រព័ន្ធអគ្គិសនី។ សូមយោងទៅលើស្លាកសញ្ញានៅជាប់ហ្វ៊ុយស៊ីបសម្រាប់ដ្យាក្រាមនៃហ្វ៊ុយស៊ីបនីមួយៗ និងអំពែររបស់វា។

    Note: ប្រសិនបើហ្វុយហ្ស៊ីបផ្ទុះចេញញឹកញាប់ អ្នកប្រហែលជាមានបញ្ហានៅក្នុងប្រព័ន្ធអគ្គិសនី ហើយគួរតែផ្តល់ការជួសជុលដោយអ្នកបច្ចេកទេសសេវាកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

    តំហែទាំប្រព័ន្ធបញ្ជាម៉ូទ័រ

    ការរឹតបន្តឹងខ្ចៅស្នូលកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • មួលខ្ចៅស្នូលកង់ខាងមុខផ្នែកខាងឆ្វេង និងខាងស្ដាំ ​កម្រិត​ចាប់ពី 339 ដល់ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅស្នូលកង់ខាងក្រោយ កម្រិត​ចាប់ពី 339 ទៅ 373 N∙m (250 ទៅ 275 ft-lb)។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • មួលខ្ចៅស្នូលកង់ខាងមុខផ្នែកខាងឆ្វេង និងខាងស្ដាំ ​កម្រិត​ចាប់ពី 339 ដល់ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅស្នូលកង់ខាងក្រោយ កម្រិត​ចាប់ពី 339 ទៅ 373 N∙m (250 ទៅ 275 ft-lb)។
  • រៀងរាល់ 200 ម៉ោងម្តង
  • មួលខ្ចៅស្នូលកង់ខាងមុខផ្នែកខាងឆ្វេង និងខាងស្ដាំ ​កម្រិត​ចាប់ពី 339 ដល់ 373 N∙m (250 ទៅ 275 ft-lb)។
  • មួលខ្ចៅស្នូលកង់ខាងក្រោយ កម្រិត​ចាប់ពី 339 ទៅ 373 N∙m (250 ទៅ 275 ft-lb)។
    1. មួលខ្ចៅស្នូលកង់ខាងមុខផ្នែកខាងឆ្វេង និងខាងស្ដាំ ​កម្រិត​ចាប់ពី 339 ដល់ 373 N∙m (250 ទៅ 275 ft-lb)។

    2. មួលខ្ចៅស្នូលកង់ខាងក្រោយ កម្រិត​ចាប់ពី 339 ទៅ 373 N∙m (250 ទៅ 275 ft-lb)។

      g486076

    ការ​ពិនិត្យសម្ពាធសំបកកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យសម្ពាធសំបកកង់។
  • គ្រោះថ្នាក់

    សម្ពាធ​កង់ទាប​បន្ថយ​ស្ថិរភាព​របស់​គ្រឿងចក្រ​ពេលនៅ​គែម​ទីទួល។ នេះអាច​បណ្ដាល​ឲ្យ​ក្រឡាប់ របួសរាងកាយ ឬ​ស្លាប់។

    កុំឲ្យសំបកកង់ធូរពេក។

    សម្ពាធខ្យល់ត្រឹមត្រូវនៅក្នុងសំកង់គឺចាប់ពី 97 ដល់ 124 kPa (14 ដល់ 18 psi) ដូចបានបង្ហាញនៅក្នុង រូបភាព 56

    Important: រក្សាសម្ពាធខ្យល់នៅក្នុងកង់ទាំងអស់ដើម្បីធានាបាននូវគុណភាពកាត់ល្អនិងដំណើរការម៉ាស៊ីនបានត្រឹមត្រូវ។ពិនិត្យមើលសម្ពាធខ្យល់នៅក្នុងកង់ទាំងអស់មុនពេលប្រើគ្រឿងចក្រ។

    g001055

    ការពិនិត្យមើលការមួលខ្ចៅកង់

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពីមួយម៉ោងដំបូង
  • មួលខ្ចៅ​កង់​​ពី 61 ទៅ 88 N∙m (45 to 65 ft-lb)។
  • បន្ទាប់ពី 10 ម៉ោងដំបូង
  • មួលខ្ចៅ​កង់​​ពី 61 ទៅ 88 N∙m (45 to 65 ft-lb)។
  • រៀងរាល់ 200 ម៉ោងម្តង
  • មួលខ្ចៅ​កង់​​ពី 61 ទៅ 88 N∙m (45 to 65 ft-lb)។
  • មួលខ្ចៅ​កង់​​ពី 61 ទៅ 88 N∙m (45 to 65 ft-lb)។

    ការព្រមាន

    ការខកខានមិនបានរក្សាការមួលខ្ចៅកង់ឲ្យបានត្រឹមត្រូវអាចបណ្ដាលឲ្យរងរបួសផ្ទាស់ខ្លួន។

    មួលខ្ចៅកង់ទៅក្នុងតម្លៃមួលត្រឹមត្រូវ។

    ការលៃតម្រូវ​កម្លាំង​កកិត​សម្រាប់ការ​ដាច់លេខ

    បើ​គ្រឿងចក្រផ្លាស់ទី នៅពេលឈ្នាន់ទាញស្ថិតត្រង់ទីតាំង ដាច់លេខ លៃតម្រូវគ្រឿងសណ្ដោង។

    1. ចតគ្រឿងចក្រ​នៅលើ​ផ្ទៃរាបស្មើ បន្ទាប​ផ្នែកកាត់ ដាក់​ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដក​កូន​សោ​ចេញពីកុងតាក់បញ្ឆេះ។

    2. ដាក់កំណល់កង់ ឬដាក់កំណាត់ឈើកល់កង់មុខ និងកង់ក្រោយនៅចំហៀងម្ខាង។

    3. លើកកង់មុខឡើង និងកង់ក្រោយផុតពីឥដ្ឋ រួចដាក់កំណាត់ឈើជំនួយនៅក្រោមគ្រោង។

      ការព្រមាន

      ប្រសិនបើគ្រឿងចក្រមិនត្រូវបានដាក់ទ្រជំនួយគ្រប់គ្រាន់ទេ នោះវាអាចរលំដួល ឬធ្វើអោយមនុស្សរងរបួសនៅក្រោមគ្រឿងចក្រ។

      ត្រូវលើកកង់មុខ និង កង់ក្រោយអោយផុតពីដី មិនដូច្នេះទេ គ្រឿងចក្រនឹងផ្លាស់ទីកំឡុងពេលការលៃតម្រូវ។

    4. បន្ធូរខ្ចៅខ្ទាស់នៅលើដង​លៃតម្រូវ​ការកកិត (រូបភាព 57)។

      g008922

      ការព្រមាន

      ម៉ាស៊ីន​ត្រូវ​តែ​មាន​ដំណើរការ​ដើម្បីអោយ​អ្នកអាច​ធ្វើការ​លៃតម្រូវ​ចុងក្រោយ​នៅលើ​ដង​លៃតម្រូវ​ការកកិត។ ការប៉ះនឹងគ្រឿងក្ដៅ ឬ មានចលនាអាចបណ្តាលឲ្យមានបញ្ហារបួសស្នាមផ្ទាល់ខ្លួន។

      រក្សា​ដៃ ជើង មុខ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ឲ្យនៅឆ្ងាយ​ពីបំពង់ស៊ីម៉ាំង​ ផ្នែកក្ដៅ​នៃ​ម៉ាស៊ីន និង​ផ្នែក​ដែលកំពុងមាន​ចលនា។

    5. បញ្ឆេះម៉ាស៊ីន ហើយបង្វិលប៊ូឡុងប្រាំមួយជ្រុងក្នុងទិសដៅទាំងពីរដើម្បីកំណត់ទីតាំងពាក់កណ្ដាលនៃប្រវែងដាច់លេខ។

    6. រឹតបន្តឹងខ្ចៅខ្ទាស់​ដើម្បីភ្ជាប់ការលៃតម្រូវ។

    7. ពន្លត់ម៉ាស៊ីន។

    8. ដោះកំណាត់ឈើជំនួយចេញ​ ហើយបន្ទាបគ្រឿងចក្រទៅនឹងជាន់ហាង។ ធ្វើតេស្ត៍ការបញ្ជាម៉ាស៊ីន ឬគ្រឿងចក្រ​ដើម្បីធានាឲ្យបានថា វាពិតជានៅលឹង នៅពេលឈ្នាន់ទាញស្ថិតនៅចំណុចដាច់លេខ។

    តំហែទាំប្រព័ន្ធត្រជាក់

    សុវត្ថិភាពប្រព័ន្ធស្អំ

    • ការលេបទឹកស្អំ​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ​ពុល។ ត្រូវ​ទុក​ឲ្យនៅឆ្ងាយ​ពីដៃក្មេង និង​សត្វ​ចិញ្ចឹម។

    • បោះចោលទឹកស្អី​ដែល​ក្ដៅ មានសម្ពាធ ឬ​ការប៉ះ​ធុង​ទឹក​ដែល​នៅក្ដៅ​និង​គ្រឿង​បន្លាស់​ជុំវិញ​អាច​ធ្វើ​ឲ្យ​រលាក​ធ្ងន់ធ្ងរ។

      • ត្រូវទុក​ឲ្យ​ម៉ាស៊ីនត្រជាក់​យ៉ាង​តិច 15 នាទី​ មុនពេលមួលបើក​គម្រប​ធុងទឹក។

      • ប្រើក្រណាត់​នៅពេលបើក​គម្រប​ធុងទឹក ហើយ​បើកយឺតៗ​ដើម្បីចំហាយភាយចេញសិន។

    • ហាមបញ្ជាគ្រឿងចក្រដោយមិនមានគម្រប​ នៅនឹងកន្លែង។

    • សូមរក្សាម្រាមដៃ ប្រអប់ដៃ និងសម្លៀកបំពាក់ឲ្យស្រលះពីកង្ហារវិល និងខ្សែពានរត់។

    លម្អិតផ្នែកបច្ចេកទេសនៃធាតុ​ត្រជាក់

    ជាទូទៅ មានការចាក់បំពេញធាតុត្រជាក់ដែលមានសូលុយស្យុងទឹក និងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលគ្លីកូលអេទីឡែន 50/50 ពីនាយមកហើយ។

    Important: ប្រើតែធាតុត្រជាក់ដែលមានលក់ឲ្យប្រើបានដែលឆ្លើយតបតាមលម្អិតផ្នែកបច្ចេកទេស​ដែលមានចុះក្នុងតារាងបទដ្ឋានធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលប៉ុណ្ណោះ។មិនត្រូវប្រើធាតុ​ត្រជាក់ពីបច្ចេកវិទ្យាអាស៊ីដរ៉ែ (IAT) ធម្មតា (បៃតង) ក្នុងម៉ាស៊ីន ឬគ្រឿងចក្ររបស់អ្នកឡើយ។ មិនត្រូវលាយធាតុត្រជាក់ធម្មតាជាមួយនឹងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលឡើយ។

    តារាងប្រភេទធាតុត្រជាក់

    ប្រភេទធាតុត្រជាក់គ្លីកូលអេទីឡែន

    ប្រភេទប្រដាប់​ទប់​ការកាត់​ស៊ី

    ធាតុការពារ​កំណកមុនអាយុកាល

    បច្ចេកវិទ្យាអាស៊ីដសេរីរាង្គ (OAT)

    Important: មិនត្រូវពឹងលើពណ៌នៃធាតុត្រជាក់ដើម្បីកំណត់ប្រភេទខុសគ្នារវាងធាតុត្រជាក់ពីបច្ចេកវិទ្យាអាស៊ីដរ៉ែ (IAT) ធម្មតា (បៃតង) និងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាល។ក្រុមហ៊ុនធាតុត្រជាក់អាចនឹងពណ៌ក្នុងធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលដោយប្រើពណ៌ណាមួយក្នុងដូចតទៅនេះ​ដែលមានជាអាទិ៍: ក្រហម ផ្កាឈូក ទឹកក្រូច លឿង ខៀវ កាប់ស្តាំង ស្វាយ និងបៃតង។ ប្រើធាតុត្រជាក់ដែលឆ្លើយតបតាមលម្អិតផ្នែកបច្ចេកទេស​ដែលមានចុះក្នុងតារាងបទដ្ឋានធាតុ​ត្រជាក់​ជួយ​ពន្យារ​អាយុកាលប៉ុណ្ណោះ។

    បទដ្ឋាននៃធាតុប្រព័ន្ធ​ត្រជាក់​ជួយ​ពន្យារ​អាយុកាល

    ATSM International

    SAE International

    D3306 និង D4985

    J1034, J814, និង 1941

    Important: កំហាប់ធាតុ​ត្រជាក់គួរជាល្បាយធាតុត្រជាក់លាយ 50/50។

    • អាទិភាព: ពេលកំពុងលាយធាតុត្រជាក់ដែលខាប់ ត្រូវលាយវាដោយប្រើទឹកសុទ្ធ ឬទឹកចម្រោះ។

    • ជម្រើសជាអាទិភាព: បើមិនមានទឹកសុទ្ធ ឬទឹកចម្រោះទេនោះ ត្រូវប្រើធាតុត្រជាក់ដែលលាយហើយជាមុន ឬពីនាយ។

    • កម្រិតលក្ខខណ្ឌជាមធ្យម: បើមិនមានទឹកសុទ្ធ ឬទឹកចម្រោះ និងធាតុត្រជាក់ដែលលាយហើយជាមុន ឬពីនាយមកទេនោះ ត្រូវលាយធាតុត្រជាក់ដែលខាប់ជាមួយនឹងទឹកស្អាតដែលអាចបរិភោគបាន។

    ការ​ត្រួតពិនិត្យ​ប្រព័ន្ធ​ស្អំ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ​ត្រួតពិនិត្យកម្រិតទឹកស្អំម៉ាស៊ីន។
  • រៀងរាល់ 2 ឆ្នាំម្តង
  • ផ្លាស់ប្ដូរទឹកស្អំម៉ាស៊ីន។
  • សម្អាតរាល់កំទេចកំទីចេញអោយអស់ពីរ៉ាដ្យាទ័រ (រូបភាព 58)។

    g195255

    សម្អាតរ៉ាដ្យាទ័ររៀងរាល់ម៉ោងប្រសិនបើលក្ខខណ្ឌមានធូលី និងភាពកខ្វក់ខ្លាំងពេក សូមយោងទៅលើ ការសម្អាតប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន

    ប្រព័ន្ធ​ស្អំមាន​សូលុយស្យុង 50/50 នៃទឹក​និ​ង​អេទីលែនគ្លីកុល​សម្រាប់​ប្រឆាំងច្រេះ​ជាប់​ជាអចិន្ត្រៃយ៍។ ពិនិត្យមើលកម្រិតធាតុត្រជាក់នៅរៀងរាល់ពេលព្រឹក មុននឹងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីន។

    ចំណុះប្រព័ន្ធស្អំម៉ាស៊ីនប្រមាណជា 5.7 ល (6 US qt)។

    ការប្រុងប្រយ័ត្ន

    បើ​​ម៉ាស៊ីន​មានដំណើរការ ទឹកក្ដៅនិងមានចំហាយ​អាច​ភាយចេញ និង​ធ្វើ​ឲ្យ​រលាក។

    • ហាមបើក​គម្របធុងទឹក​នៅពេលម៉ាស៊ីន​កំពុង​ដំណើរការ។

    • ប្រើក្រណាត់​នៅពេលបើក​គម្របរ៉ាដ្យាទ័រ ហើយ​បើកយឺតៗ​ដើម្បីចំហាយភាយចេញសិន។

    1. ពិនិត្យមើលកម្រិតទឹកស្អំកំដៅនៅក្នុងធុងរីកមាឌ (រូបភាព 59)។

      Note: ដោយសារម៉ាស៊ីនចុះត្រជាក់ នោះកម្រិតទឹកស្អំកំដៅគួរតែស្ថិតនៅប្រហែលជាពាក់កណ្ដាលផ្លូវចន្លោះគំនូសនៅលើចំហៀងនៃធុង។

      g031618
    2. បើ​កម្រិតទឹកស្អំគឺទាប ត្រូវ​បើកគម្រប​ធុងរីកមាឌ និង​ចាក់បំពេញ​បង្គ្រប់។

      Note: ហាមចាក់លើសកម្រិត។

    3. បិទគម្របធុងរីកមាឌ។

    ការសម្អាតប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • សម្អាំតកំទេចកំទីចេញពីរ៉ាដ្យាទ័រ និងម៉ាស៊ីនស្អំកម្ដៅប្រេង (សម្អាតវាឲ្យបានញឹកញាប់បើមានសភាពកខ្វក់)។
    1. លើកគម្រប​ក្បាលម៉ាស៊ីន។

    2. សម្អាតផ្ទៃម៉ាស៊ីនដែលមានកំទេចកំទីឲ្យបានសព្វល្អ។

    3. ជាមួយនឹងខ្យល់ដែលបានបង្ហាប់ ចាប់ផ្តើមពីផ្នែកខាងមុខនៃរ៉ាឌីដ្យាទ័រ ហើយផ្លុំកំទេចកំទីចេញទៅខាងក្រោយ។

    4. សម្អាតរ៉ាឌីដ្យាទ័រពីផ្នែកខាងក្រោយ ហើយផ្លុំទៅខាងមុខ។

      Note: ធ្វើតាមវិធីនេះបីបួនដងឡើងវិញរហូតដល់អ្នកយកកំទេចកំទីធូលីចេញអស់។

      Important: ការសម្អារ៉ាដ្យាទ័រជាមួយទឹកជម្រុញឲ្យមានការខូចខាតពីការឆាប់ឡើងច្រែះលើសមាសធាតុ និងកំទេចកំទីក្រាស់ៗ។

      g195255
    5. បិទ និង​ដាក់គន្លឹះគម្រប។

    តំហែទាំហ្វ្រាំង

    ការលៃតម្រូវ​ហ្វ្រាំងដៃ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 200 ម៉ោងម្តង
  • ពិនិត្យមើលការលៃតម្រូវហ្វ្រាំងដៃ
    1. បន្ធូរវីសស្ពឺដែលរឹតភ្ជាប់នឹងក្បាលមួលទៅនឹងដងហ្វ្រាំងដៃ (រូបភាព 61)។

      g031637
    2. មួលក្បាលមួយពី 41 ទៅ 68 N∙m (30 ដល់ 40 in-lb) ដើម្បីលើកដងឡើង។

    3. រឹតបន្តឹងវីសទប់។

    តំហែទាំខ្សែពាន

    ការជួសជុលខ្សែពានម៉ាស៊ីន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 10 ម៉ោងដំបូង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យមើល​ស្ថានភាព និង​ភាព​តឹង​របស់​ខ្សែពាន​ទាំងអស់។
  • ការពិនិត្យមើលភាពតឹងនៃខ្សែពានឌីណាម៉ូ

    1. បើកគម្របក្បាលម៉ាស៊ីន។

    2. ដាក់កម្លាំង 30 N (22 in-lb) ទៅលើខ្សែពានឌីណាម៉ូ ពាក់កណ្ដាលផ្លូវរវាងប៉ូលី (រូបភាព 62)។

      g031638
    3. ប្រសិនបើខ្សែពានមិនផ្លាត 11 ម.ម, សូបំពេញវិធីខាងក្រោមដើម្បីបន្តឹងខ្សែពាន៖

      1. បន្ធូរ​ប៊ូឡុង​ដែល​រឹត​ភ្ជាប់​រណបទៅនឹងម៉ាស៊ីន និង ប៊ូឡុងដែល​រឹតភ្ជាប់​ឌីណាម៉ូ​ទៅនឹង​រណប។

      2. បញ្ចូល​របារគាស់​នៅចន្លោះ​ឌីណាម៉ូ ហើយ​ស៊ក​គាស់នៅលើឌីណាម៉ូ។

      3. នៅពេល​ដែល​អ្នក​ទទួល​បាន​ភាព​តឹងត្រឹមត្រូវ​ហើយ សូម​ររឹតបន្តឹង​ឌីណាម៉ូ និង​ប៊ូឡុងរណប​ ដើម្បី​រឹត​ភ្ជាប់​ការលៃតម្រូវ។

    ការប្ដូរខ្សែពានបរអ៊ីដ្រូស្ដាត

    1. ស៊កទូរឡឺវីស ឬផ្នែកតូចនៃបំពង់លើចុងរ៉ឺស្ស័រខ្សែពាន។

      ការប្រុងប្រយ័ត្ន

      រ៉ឺស្ស័រដែលបន្តឹងខ្សែពាននៅក្រោមបន្ទុកធ្ងន់ ហើយការលែងភាពតឹងនៃរ៉ឺស្ស័រមិនត្រឹមត្រូវអាចបណ្ដាលអោយរងរបួស។

      ត្រូវប្រុងប្រយ័ត្ននៅពេលលែងភាពតឹងលើរ៉ឺស្ស័រ និងការប្ដូរខ្សែពានថ្មី។

    2. សង្កត់ទៅមុខលើចុងរ៉ឺស្ស័រដើម្បីដោះទំពក់វាចេញពីក្រចាប់ ហើយលែងភាពតឹងនៅលើរ៉ឺស្ស័រ (រូបភាព 63)។

      g031639
    3. ប្ដូរខ្សែពានថ្មី។

    4. ធ្វើបញ្ច្រាសវិធីនេះដើម្បីបន្តឹងរ៉ឺស្ស័រ។

    តំហែទាំប្រព័ន្ធបញ្ជា

    ការលៃតម្រូវ​វ៉ាល់បូម (ឈ្នាន់សម្រាប់បិទ ឬបើកឱ្យហូរ)

    1. ដាក់ដៃសន្ទះអ៊ែរឆ្ពោះទៅក្រោយ ដើម្បីអោយវាឈប់នឹងរន្ធដោតផ្ទាំងបញ្ជា។

    2. បន្ធូរតំណខ្សែសន្ទះអ៊ែរនៅលើប៊ូឡុងរឹតតំណខ្សែ (រូបភាព 64)។

      g031640
    3. ទប់ប៊ូឡុងរឹតតំណខ្សែទល់នឹងចំណុចបញ្ឈប់ការ៉ង់ទីទាប ហើយរឹតតំណខ្សែ។

    4. បន្ធូរវីសដែលរឹតភ្ជាប់នឹងសន្ទះអ៊ែរទៅនឹងផ្ទាំងបញ្ជា។

    5. រុញដងសន្ទះអ៊ែរទៅមុខអោយអស់។

    6. រុញទ្រនាប់បញ្ឈប់រហូតដល់វាប៉ះនឹងដៃសន្ទះអ៊ែរ ហើយរឹតបន្តឹងវីសដែលរឹតភ្ជាប់សន្ទះអ៊ែរទៅនឹងផ្ទាំងបញ្ជា។

    7. ប្រសិនបើសន្ទះអ៊ែរមិនស្ថិតនៅទីតាំងកំឡុងពេលដំណើរការ ត្រូវមួលខ្ចៅខ្ទាស់ដែលប្រើដើម្បីកំណត់ឧបករណ៍កកិតនៅលើដៃសន្ទះអ៊ែរទៅ 6 N∙m (40 ទៅ 55 in-lb)។

      Note: កម្លាំងអតិបរមាដែលតម្រូវដើម្បីដំណើរការដៃសន្ទះអ៊ែរគួរតែ 27 N∙m (20 in-lb)។

    តំហែទាំប្រព័ន្ធបញ្ជាប្រេងបូម

    សុវត្ថិភាពប្រព័ន្ធហាយដ្រូលិក

    • ស្វែរកការព្យាបាលជាបន្ទាន់ បើ​វត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែល​បានចាក់​ចូល​ទៅក្នុងស្បែក​ត្រូវតែ​បានវះកាត់​យកចេញ​នៅក្នុង​រយៈពេលពីរបីម៉ោងក្រោយដោយ​វេជ្ជបណ្ឌិត។

    • ត្រូវធ្វើឲ្យប្រាកដថា ​ទុយយោ និងខ្សែប្រេង​ហាយដ្រូលិកទាំងអស់មាន​ស្ថានភាព​ល្អ ហើយ​តំណភ្ជាប់ហាយដ្រូលិក​និង​គ្រឿងបង្គំ​គឺតឹងល្អ មុន​ពេល​ធ្វើការ​ដាក់​សម្ពាធ​ទៅ​ប្រព័ន្ធហាយដ្រូលិក។

    • រក្សារាងកាយ​ និង​ដៃ​របស់​អ្នកឲ្យ​នៅឆ្ងាយពី​ការលេចធ្លាយនៃប្រហោងកន្លាស់ ឬ​ក្បាលប៊ិចបាញ់ប្រេងដែល​បាញ់​ប្រេងហាយដ្រូលិកដែលមានសម្ពាធខ្ពស់។

    • ប្រើក្រដាស់កាតុង​ ឬ​ក្រដាសដើម្បី​ស្វែងរក​ការលេចធ្លាយ​ហាយដ្រូលិក។

    • បន្ថយសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធហាយដ្រូលិកប្រកបដោយសុវត្ថិភាព មុនពេលបំពេញការងារណា​មួយ​នៅលើ​ប្រព័ន្ធធាហាយដ្រូលិក។

    ការធ្វើសេវាប្ដូរទឹកហាយដ្រូលិក

    លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក

    ធុងប្រេង​ត្រូវ​បាន​ចាក់​បំពេញ​នៅរោងចក្រ​ដោយប្រើ​ប្រេងហាយដ្រូលិក​ដែល​មាន​គុណភាព​ខ្ពស់។ ពិនិត្យ​មើល​កម្រិត​ប្រេងហាយដ្រូលិក​ មុន​ពេល​អ្នក​​បញ្ឆេះ​ម៉ាស៊ីន​លើក​ដំបូង និង​បន្ទាប់​មក​ជា​រៀងរាល់ថ្ងៃ សូមអាន​ ការពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូស្ដ្រាត

    ប្រេងហាយដ្រូលិកដែល​បានណែនាំ៖ ប្រេង​ហាយដ្រូលិកមាន​អាយុកាលវែង Toro PX ដែល​មានចំណុះ 19 ក្នុងមួយធុង ឬ 208 ល ក្នុងមួយ​ធុង។

    Note: គ្រឿងចក្រ​ដែលប្រើ​ប្រេង​បន្លាស់​ដែលបាន​ណែនាំ​មិនសូវតម្រូវ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ប្រេង និង​តម្រង​ញឹកញាប់​នោះទេ។

    ប្រេងហាយដ្រូលិកជំនួស៖ បើ​ប្រេងហាយដ្រូលិក​​មាន​អាយុកាលវែង Toro PX មិនអាច​រក​បាន​ទេ អ្នក​អាចប្រើប្រេងហាយដ្រូលិកមានលក្ខណៈសាមញ្ញមួយផ្សេងទៀតដែល​មានលម្អិតផ្នែកបច្ចេកទេស​​ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​បាន​រាយ​សម្រាប់លក្ខណៈគ្រឿងសម្ភារដូចខាងក្រោម ហើយ​ដែល​វា​បំពេញ​តាម​ស្តង់​ដារ​ឧស្សាហកម្ម​។ ហាមប្រើប្រេង​សំយោគ។ ពិគ្រោះយោបល់​ជាមួយ​អ្នកចែកចាយ​ប្រេង​រំអិលរបស់​អ្នក ដើម្បី​កំណត់​អត្ត​សញ្ញាណ​ផលិតផល​ដែល​ពេញ​ចិត្ត។

    Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការដាក់​ជំនួសមិនត្រឹមត្រូវ ដូច្នេះចូរ​ប្រើ​ផលិតផលតែមកពីក្រុមហ៊ុន​ផលិត​ដែល​មានកេរ្តិ៍ឈ្មោះ​ដែលនឹងឈរនៅពីក្រោយ​អនុសាសន៍​របស់​ពួក​គេ។

    សន្ទស្សន៍​កំហាប់ប្រេងខ្ពស់/ប្រេងហាយដ្រូលិក​ប្រឆាំងនឹងការសឹក​ដែល​មានចំណុចលំហូរ​ទាប​ ISO VG 46

    លក្ខណៈគ្រឿងសម្ភារ 
     កំហាប់ប្រេង ASTM D445cSt @ 40 °C 44 ទៅ 48
     សន្ទស្សន៍កំហាប់ប្រេង ASTM D2270ចាប់ពី 140 ឡើងទៅ
     ចំណុចលំហូរ ASTM D97ចាប់ពី -37 °C ទៅ -45 °C
     លម្អិតផ្នែកលក្ខណៈបច្ចេកទេសនៃឧស្សាហកម្ម៖Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S)

    Note: ប្រេងហាយដ្រូលិក​ជាច្រើនគឺស្ទើរតែគ្មានពណ៌ដែលធ្វើឲ្យពិបាកកំណត់ចំណុចលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងហាយដ្រូលិកគឺមានចំណុះ 20 មល ក្នុងមួយ​ដប​។ មួយ​ដបគឺគ្រប់គ្រាន់សម្រាប់​ប្រេងហាយដ្រូលិកចាប់​ពី 15 ទៅ 22 ល ។ បញ្ជាទិញគ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។

    Important: ប្រេងហាយដ្រូលិក​ដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគកំពូល Toro គឺជាប្រេងហាយដ្រូលិកដែល​អាច​បំបែក​ធាតុ​ជីវៈសំយោគ​តែមួយ​គត់​ដែល​បាន​អនុម័ត​ដោយ​ Toro។ ប្រេង​នេះ​ត្រូវគ្នាជាមួយឧបករណ៍ដែល​អាច​ផ្លាស់​ប្ដូរ​បាន​ដែល​ប្រើ​នៅ​​ក្នុង​ប្រព័ន្ធអ៊ីដ្រូលិក ហើយវាសមស្របសម្រាប់ស្ថានភាព​សីតុណ្ហភាពធំទូលាយ។ ប្រេងហាយដ្រូលិកនេះគឺត្រូវគ្នាជាមួយនឹងប្រេងរ៉ែធម្មតា ប៉ុន្តែសម្រាប់សមត្ថភាព​​បំបែកធាតុ​ជីវៈ និងបញ្ជាអតិបរមា ដែល​ប្រព័ន្ធអ៊ីដ្រូលិក​គួរតែត្រូវបានបង្ហូរយ៉ាងហ្មត់ចត់នូវប្រេង​ធម្មតា។ ប្រេងអាចរកបានក្នុងចំណុះ 19 L (5 US ហ្គាឡុង) ធុង ឬ 208 L (55 US ហ្គាឡុង) ធុងធំ ពីតំណាងចែកចាយពេញសិទ្ធិ របស់​ក្រុមហ៊ុន Toro របស់អ្នក។

    ការពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូស្ដ្រាត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។
    1. អនុវត្តទម្រង់ការមុនពេលថែទាំ សូមអាន ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. សម្អាតបរិវេណជុំវិញកតម្រង និងគម្រប​ធុងអ៊ីដ្រូលិក (រូបភាព 65)។

      g031641
    3. ដោះ​គម្រប​ធុងបម្រុងអ៊ីដ្រូលិកចេញ (រូបភាព 65)។

    4. ដកឧបករណ៍​វាស់​ប្រេង​ចេញពី​ក​នៃ​ប្រដាប់​ចាក់​បំពេញ និង​ជូត​សម្អាត​វា​ដោយប្រើ​ក្រណាត់​ស្អាត។

    5. បញ្ចូល​ឧបករណ៍​វាស់​ប្រេង​ទៅក្នុង​ក​នៃ​ប្រដាប់​ចាក់​បំពេញ បន្ទាប់​មក​ដកវាចេញ ហើយ​ពិនិត្យ​មើល​កម្រិត​ទឹក។

      Note: កម្រិតទឹកគួរតែមានប្រវែង 6 ម.ម នៃគំនូសនៅលើប្រដាប់វាស់ប្រេង។

    6. បើ​កម្រិតនៅ​ទាប សូម​បន្ថែម​ប្រេង​សមស្រប​ដើម្បី​ឲ្យឡើងដល់កម្រិតម៉ាកេ ពេញ ។

    7. ដំឡើង​ឧបករណ៍​វាស់​ប្រេង និងគម្របនៅលើ​​ប្រដាប់​ចាក់​បំពេញ។

    ការផ្លាស់ប្ដូរ​ប្រេងហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បើ​​អ្នក​មិន​កំពុង​ប្រើប្រេង​ហាយដ្រូលិកដែល​បាន​ណែនាំទេ​ ឬ​ធ្លាប់​បាន​ចាក់​បំពេញ​ធុង​ប្រេងដោយ​ប្រើ​ប្រេងជំនួស សូមប្ដូរ​សារធាតុរាវហាយដ្រូលិក។
  • រៀងរាល់ 2000 ម៉ោងម្តង
  • បើ​​អ្នក​កំពុង​តែ​ប្រើ​ប្រេង​ហាយដ្រូលិក​ដែល​បាន​ណែនាំ សូមប្ដូរ​ប្រេង​ហាយដ្រូលិក។
  • រៀងរាល់ 2 ឆ្នាំម្តង
  • បង្ហូរ និង​លាងសម្អាត​ធុងហាយដ្រូលិក។
  • ចំណុះសារធាតុរាវហាយដ្រូលិក៖ 13.2 ល (3.5 US ហ្គាឡុង)

    បើ​សារធាតុរាងក្លាយជាកករកខ្វក់ សូមទាក់ទងតំណាងចែកចាយ Toro ក្នុងតំបន់របស់អ្នកដើម្បីបង្ហូរចេញពីប្រព័ន្ធ។ ប្រេងកខ្វក់មើលទៅមានសភាព​ដូចទឹកដោះគោ ឬមានពណ៌ខ្មៅ។

    1. ពន្លត់ម៉ាស៊ីន ហើយលើកគម្របឡើង។

    2. ផ្ដាច់ទុយោអ៊ីដ្រូលិក ឬដោះតម្រងអ៊ីដ្រូលិកចេញ ហើយទុកអោយទឹកអ៊ីដ្រូលិកហូរចូលទម្របង្ហូរប្រេង (រូបភាព 68 និង រូបភាព 66)។

      g031643
    3. ដំឡើងទុយោអ៊ីដ្រូលិក នៅពេលសារធាតុរាវហាយដ្រូលិកឈប់ហូរ (រូបភាព 66)។

    4. ចាក់ទឹកអ៊ីដ្រូលិកបំពេញធុង (រូបភាព 67) ប្រមាណជា 13.2 លីត្រ (3.5 ហ្គាឡុងអាមេរិក) សូមមើល លម្អិតផ្នែកបច្ចេកទេសប្រេងហាយដ្រូលិក និង ការពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូស្ដ្រាត

      Important: ប្រើតែសារធាតុរាវហាយដ្រូលិកដែលបានបញ្ជាក់ត្រឹមត្រូវប៉ុណ្ណោះ។ ប្រេង​ផ្សេង​ទៀត​អាច​ធ្វើ​ឲ្យខូច​ប្រព័ន្ធ​។

      g031641
    5. ដំឡើង​គម្រប​ធុង​។

    6. បញ្ឆេះម៉ាស៊ីន។

    7. ប្រើឧបករណ៍បញ្ជាអ៊ីដ្រូលិកទាំងអស់ដើម្បីចែកចាយទឹកអ៊ីដ្រូលិកទូទាំងប្រព័ន្ធ ពិនិត្យមើលក្រែងមានលេចធ្លាយ បន្ទាប់មកពន្លត់ម៉ាស៊ីន។

    8. ពិនិត្យមើលកម្រិតសារធាតុរាវ ហើយបន្ថែមបរិមាណល្មមដើម្បីបង្កើនកម្រិតឡើងដល់គំនូស ពេញ នៅលើទំពក់យោង។

      Note: ហាមចាក់លើសកម្រិត។

    ការប្ដូរតម្រងអ៊ីដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 800 ម៉ោងម្តង
  • បើ​អ្នកមិនកំពុងប្រើសារធាតុរាវហាយដ្រូលិកដែលបានណែនាំ ឬធ្លាប់បានចាក់សារធាតុរាវផ្សេងចូលក្នុងធុងដាក់វត្ថុរាវ, សូមប្ដូរតម្រងហាយដ្រូលិកថ្មី (កាន់តែឆាប់បើ​នាឡិកាស្ទង់ចន្លោះសេវាកម្មស្ថិតនៅក្នុងតំបន់ក្រហម)។
  • រៀងរាល់ 1000 ម៉ោងម្តង
  • បើ​អ្នកកំពុងប្រើសារធាតុរាវហាយដ្រូលិកដែលបានណែនាំ, សូមប្ដូរតម្រងហាយដ្រូលិកថ្មី (កាន់តែឆាប់បើ​នាឡិកាស្ទង់ចន្លោះសេវាកម្មស្ថិតនៅក្នុងតំបន់ក្រហម)។
  • ប្រើតម្រង់ផ្លាស់ប្ដូរថ្មីម៉ាក Toro ហ្ស៊ីន (លេខគ្រឿងបន្លាស់ 86-3010)។

    Important: ការ​ប្រើប្រាស់​តម្រង​ផ្សេងទៀតណាមួយ អាច​ទុកជាមោឃៈនូវការ​ធានា​លើ​សមាសធាតុមួយ​ចំនួន។

    1. អនុវត្តទម្រង់ការមុនពេលថែទាំ សូមអាន ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ចាប់ទុយោទៅនឹងជើងចាប់តម្រង។

    3. សម្អាតជុំវិញ​ផ្ទៃចាប់តម្រង ដាក់ទម្របង្ហូរប្រេងនៅក្រោមតម្រង ហើយដោះតម្រងចេញ (រូបភាព 68)។

      g195308
    4. លាបខ្លាញ់លើរ៉ងតម្រង់ថ្មី ហើយចាក់ទឹកអ៊ីដ្រូលិកក្នុងតម្រង។

    5. ត្រូវធានាថា​ផ្ទៃចាប់​តម្រង​មានសភាពស្អាត ហើយមួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងជើងចាប់ ហើយបន្ទាប់មក​រឹត​តម្រង 1/2 ជុំ។

    6. លែងទុយោទៅនឹងជើងចាប់តម្រង។

    7. បញ្ឆេះម៉ាស៊ីន រួចទុកវាឆេះចោលប្រមាណជា 2 នាទីដើម្បីបន្សុទ្ធខ្យល់ពីប្រព័ន្ធ។

    8. ពន្លត់ម៉ាស៊ីន ហើយពិនិត្យមើលក្រែងមានការជ្រាប។

    ការពិនិត្យមើល​ខ្សែ និង​បំពង់ហាយដ្រូលិក

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យរកមើលការលេចធ្លាយនូវ​ខ្សែនិងទុយយោហាយដ្រូលិក ខ្សែដែល​បត់ ទម្រចាប់ដែលរលុង សំណឹក គ្រឿងបង្គុំ​រលុង ការធ្លាក់ចុះ​គុណភាព​ដោយសារ​អាកាសធាតុ និង​ការធ្លាក់ចុះ​គុណភាព​ដោយសារសារធាតុគីមី។
  • រៀងរាល់ 2 ឆ្នាំម្តង
  • ប្ដូរទុយោមានចលនា។
  • ពិនិត្យរកមើលការលេចធ្លាយនូវ​ខ្សែនិងទុយយោហាយដ្រូលិក ខ្សែដែល​បត់ ទម្រចាប់ដែលរលុង សំណឹក គ្រឿងបង្គុំ​រលុង ការធ្លាក់ចុះ​គុណភាព​ដោយសារ​អាកាសធាតុ និង​ការធ្លាក់ចុះ​គុណភាព​ដោយសារសារធាតុគីមី។ ធ្វើការជួសជុលចាំបាច់ទាំងអស់មុនពេលបញ្ជាគ្រឿងចក្រ។

    ការជួសជុលថែទាំផ្នែកកាត់

    ការបំបែកផ្នែកកាត់ចេញពីផ្នែកសណ្ដោង

    1. អនុវត្តទម្រង់ការមុនពេលថែទាំ សូមអាន ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ដោះវីសចាប់ម៉ូទ័រអ៊ីដ្រូលិកចេញ ហើយផ្ដាច់ និងដោះម៉ូទ័រអ៊ីដ្រូលិកចេញពីផ្នែកកាត់ (រូបភាព 69)។

      Important: គ្របផ្នែកខាងលើនៃស្នូលកង់ដើម្បីបង្ការកុំឲ្យប្រឡាក់។

      g031644
    3. ដោះកន្លាស់ខ្ទាស់ ឬខ្ចៅទប់ដែលរឹតនឹងស្លាបឆ្អឹងគ្រោងរបស់ផ្នែកកាត់ (រូបភាព 70)។

      g031645
    4. ប្រមៀលផ្នែកកាត់ឲ្យឆ្ងាយពីផ្នែកសណ្ដោង។

    ការចាប់ផ្នែកកាត់ទៅនឹងផ្នែកសណ្ដោង

    1. អនុវត្តទម្រង់ការមុនពេលថែទាំ សូមអាន ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. ផ្លាស់ទីផ្នែកកាត់ចូលក្នុងចំណុចនៅផ្នែកខាងមុខរបស់ផ្នែកសណ្ដោង។

    3. រុញស្លាបឆ្អឹងគ្រោងផ្នែកកាត់នៅលើកន្លាស់​បង្វិលដៃស្ទូច ហើយរឹតភ្ជាប់វាដោយកន្លាស់ខ្ទាស់ ឬខ្ចៅទប់ (រូបភាព 70)។

    4. ការប្រើវីសចាប់ម៉ូទ័រអ៊ីដ្រូលិក ដំឡើងម៉ូទ័រអ៊ីដ្រូលិកទៅនឹងផ្នែកកាត់ (រូបភាព 69)។

      Note: ត្រូវធ្វើឲ្យប្រាកដថា កៅស៊ូហ្វឺតត្រូវបានដាក់ត្រឹមត្រូវ និងមិនខូច។

    5. លាបខ្លាញ់ស្នូលកង់។

    ការជួសជុលផ្ទៃផ្លែកាំបិត

    ផ្នែកកាត់ចេញមកពីកំណត់ជាមុនរបស់រោងចក្រដែលមានកម្ពស់កាត់ 5 ម.ម និងកម្ពស់រនាស់ផ្លែកាំបិត 7.9 ម.ម។ កម្ពស់កាត់ឆ្វេង និងស្ដាំក៏ត្រូវបានកំណត់ជាមុនក្នុងប្រវែង ± 0.7 ម.ម នៃមួយទៀត។

    ផ្នែកកាត់ត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងផលប៉ះពាល់របស់ផ្លែកាំបិតដោយគ្មានខូចទ្រង់ទ្រាយនៃឡត។ បើ​ផ្លែកាំបិតទង្គិចនឹងវត្ថុរឹង សូមត្រួតពិនិត្យផ្លែកាំបិតក្រែងមានការខូច និងផ្ទៃកាំបិតសម្រាប់ភាពត្រឹមត្រូវ។

    ការត្រួតពិនិត្យផ្ទៃផ្លែកាំបិត

    1. ដោះម៉ូទ័រ​ហាយដ្រូលិកចេញពីផ្នែកកាត់ ហើយដោះផ្នែកកាត់ចេញពីផ្នែកសណ្ដោង។

      Note: ប្រើគ្រឿងស្ទួច (ឬមនុស្សអប្បបរមា 2 នាក់) និងដាក់ផ្នែកកាត់លើតុរាបស្មើ។

    2. គូសចុងផ្លែកាំបិតជាមួយប៊ិចហ្វឺត ឬប៊ិចគូសចំណាំ។

      Note: ប្រើចុងផ្លែកាំបិតនេះដើម្បីពិនិត្យមើលកម្ពស់ទាំងអស់។

    3. ដាក់គែមកាត់នៃចុងផ្លែកាំបិតដែលបានដាក់សម្គាល់នៅទីតាំងម៉ោង 12 គត់ (ទៅមុខត្រង់ក្នុងទិសដៅនៃការកាត់ស្មៅ) និងវាស់កម្ពស់ពីតុទៅគែមកាត់នៃផ្លែកាំបិត (រូបភាព 71)។

      g011353
    4. បង្វិលចុងផ្លែកាំបិតដែលបានដាក់សញ្ញាសម្គាល់ទៅចំណុចម៉ោង 3 គត់ និងម៉ោង 9 គត់ និងវាស់កម្ពស់ (រូបភាព 71)។

    5. ប្រៀបធៀបកម្ពស់ដែលបានវាស់នៅទីតាំងម៉ោង 12 គាត់ទៅនឹងកំណត់កម្ពស់មុខកាត់។

      Note: វាគួរតែក្នុងរង្វង់ 0.7 ម.ម។ កម្ពស់នៅម៉ោង 3 និងម៉ោង 9 គត់គួរតែមានប្រវែង 3.8 ± 2.2 ម.ម ខ្ពស់ជាងកំណត់ម៉ោង 12 គត់និងក្នុងរង្វង់ 2.2 ម.ម ពីគ្នាទៅវិញទៅមក។

    បើ​រង្វាស់ទាំងនេះណាមួយមិនស្ថិតក្នុងរង្វង់លម្អិតផ្នែកបច្ចេកទេសទេ សូមបន្តទៅ ការលៃតម្រូវផ្ទៃផ្លែកាំបិត

    ការលៃតម្រូវផ្ទៃផ្លែកាំបិត

    ចាប់ផ្ដើមជាមួយការលៃតម្រូវខាងមុខ (ប្ដូរក្រចាប់ម្ដង 1ៗ )។

    1. ដោះកំពស់នៃក្រចាប់កាត់ចេញ (ខាងមុខ ខាងឆ្វេង ឬខាងស្ដាំ) ពីគ្រោងផ្នែកកាត់ (រូបភាព 72)។

      g031647
    2. លៃតម្រូវរ៉ងទំហំ 1.5 ម.ម និង/ឬរ៉ងទំហំ 0.7 ម.ម នៅចន្លោះគ្រោងផ្នែកកាត់ និងក្រចាប់ដើម្បីសម្រេចបានកំណត់កម្ពស់កាត់ដែលចង់បាន (រូបភាព 72)។

    3. ដំឡើងកំពស់នៃក្រចាប់កាត់ទៅនឹងគ្រោងផ្នែកកាត់ជាមួយរ៉ងដែលនៅសល់ដែលបានដំឡើងខាងក្រោមកំពស់នៃក្រចាប់កាត់ (រូបភាព 72)។

    4. រឹតបន្តឹងប៊ូឡុងក្បាលជ្រុង និងជ័រទប់ និងអេគ្រូ។

      Note: ប៊ូឡុងក្បាលជ្រុង និងជ័រទប់ត្រូវបានគេភ្ជាប់ជាមួយថ្នាំវ័ណ្ឌចាក់សោ ដើម្បីការពារកុំឱ្យជ័រទប់ធ្លាក់ពីខាងក្នុងគ្រោងផ្នែកកាត់។

    5. ផ្ទៀងផ្ទាត់ការកំណត់ទីតាំងម៉ោង 12 គត់ និងលៃតម្រូវបើចាំបាច់។

    6. កំណត់បើអ្នកត្រូវលៃតម្រូវត្រឹមតែក្រចាប់កម្ពស់ផ្នែកកាត់ 1 ឬទាំងពី (ខាងឆ្វេង និងខាងស្ដាំ)។

      Note: បើ​ផ្នែកម៉ោង 3 ឬ ម៉ោង 9 គត់មានប្រវែង 1.6 ទៅ 6.0 ម.ម ខ្ពស់ជាងកម្ពស់ខាងមុខថ្មីដូច្នោះអ្នកមិនបាច់លៃតម្រូវផ្នែកម្ខាងនោះទេ។ លៃតម្រូវម្ខាងទៀតក្នុងរង្វង់ ± 2.2 ម.ម នៃម្ខាងដែលត្រឹមត្រូវ។

    7. លៃតម្រូវកំពស់នៃក្រចាប់កាត់ខាងស្ដាំ និង/ឬ ខាងឆ្វេងដោយធ្វើតាមជំហានទាំងនោះម្ដងទៀត 1 រហូតដល់ 3។

    8. រឹតបន្តឹងប៊ូឡុងរឹត និងអេគ្រូ។

    9. ផ្ទៀងផ្ទាត់កម្ពស់ម៉ោង 12, 3, និង 9 គត់។

    ការជួសជុលរ៉ូឡូមុខ

    ត្រួតពិនិត្យរ៉ូឡូមុខក្រែងមានការសឹក យោលខ្លាំង ឬកកិតគ្នា។ ជួសជុល ឬប្ដូររ៉ូឡូ ឬសមាសធាតុថ្មីបើ​មានស្ថានភាពទាំងនេះណាមួយ។

    ការដោះរ៉ូឡូមុខ

    1. ដោះប៊ូឡុងចាប់រ៉ូឡូចេញ (រូបភាព 73

      g031649
    2. ស៊កដែកចោះកាត់តាមចុងសំបុករ៉ូឡូ ហើយរុញបាដាងម្ខាងទៀតចេញក្រៅដោយគោះថើរៗឆ្លាស់គ្នាលើផ្នែកម្ខាងទៀតនៃចង្អូរបាដាងខាងក្នុង។

      Note: គួរតែមានរឹមចង្អូរខាងក្នុងលេចចេញប្រវែង 1.5 ម.ម។

    3. រុញបាដាងទីពីរចេញដោយសង្កត់ចុះ។

    4. ត្រួតពិនិត្យសំបុករ៉ូឡូ បាដាង និងជ័រទប់បាដាងក្រែងមានការខូច (រូបភាព 73)។

      Note: ផ្លាស់ប្ដូរសមាសភាពដែលខូច ហើយដំឡើងរ៉ូឡូមុខ។

    ការដំឡើងរ៉ូឡូមុខ

    1. សង្កត់លើចង្អូរខាងក្រៅតែប៉ុណ្ណោះ ឬស្មើគ្នាលើចង្អូរខាងក្នុង និងខាងក្រៅ ចុចលើបាដាងទីមួយទៅក្នុងតួរ៉ូឡូ (រូបភាព 73)។

      Note: សង្កត់លើចង្អូរខាងក្រៅតែប៉ុណ្ណោះ ឬស្មើគ្នាលើចង្អូរខាងក្នុង និងខាងក្រៅ។

    2. ស៊កជ័រទប់ចូល (រូបភាព 73)។

    3. សង្កត់លើចង្អូរខាងក្រៅតែប៉ុណ្ណោះ ឬស្មើគ្នាលើចង្អូរខាងក្នុង និងខាងក្រៅ ចុចលើបាដាងទីពីរទៅក្នុងតួរ៉ូឡូ រហូតដល់វាប៉ះនឹងកំណល់(រូបភាព 73)។

    4. ដំឡើងបង្គុំរ៉ូឡូចូលក្នុងគ្រោងផ្នែកកាត់។

      Important: ការរឹតភ្ជាប់បង្គុំរ៉ូឡូជាមួយគម្លាតធំជាង 1.5 ម.ម បង្កើតបន្ទុកចំហៀងនៅលើបាដាង និងអាចបណ្ដាលឲ្យខូចបាដាងមុនកាលកំណត់

    5. ផ្ទៀងផ្ទាត់ថាគ្មានគម្លាតលើសពី 1.5 ម.ម នៅចន្លោះបង្គុំរ៉ូឡូ និងក្រចាប់ចាប់រ៉ូឡូនៃគ្រោងផ្នែកកាត់។

      Note: បើ​មានគម្លាតលើសពី 1.5 ម.ម ដំឡើងរ៉ងអង្កត់ផ្ចិតល្មម 5/8 អ៊ីញ ដើម្បីឡើងជម្រាល។

    6. មួលប៊ូឡុងចាប់ក្នុងកម្រិត 108 N∙m (80 ft-lb)។

    ការថែទាំផ្លែកាំបិត

    សុវត្ថិភាពស្លាបចក្រ

    • ត្រួតពិនិត្យផ្លែកាំបិតតាមពេលកំណត់ទៀងទាត់ក្រែងមានការសឹក ឬខូច។

    • ត្រូវយកចិត្តទុកដាក់នៅពេលពិនិត្យមើលផ្លែកាំបិត។ រុំផ្លែកាំបិត ឬពាក់ស្រោមដៃ និងត្រូវប្រុងប្រយ័ត្ននៅពេលជួសជុលផ្លែកាំបិត។ គ្រាន់តែប្ដូរ ឬសំលៀងផ្លែកាំបិតប៉ុណ្ណោះ។ ហាមតម្រង់ ឬផ្សារផ្លែកាំបិត។

    • នៅលើគ្រឿងចក្រដែលមានផ្លែកាំបិតច្រើន ត្រូវប្រយ័ត្នក្រែងការវិលផ្លែកាំបិតមួយអាចបណ្តាលឲ្យផ្លែកាំបិតផ្សេងទៀតវិលផងដែរ។

    ការជួសជុលផ្លែកាំបិត

    ការដោះ និងការដំឡើងផ្លែកាំបិតផ្នែកកាត់

    ប្ដូរផ្លែកាំបិតបើ​វាទង្គិចនឹងវត្ថុរឹង លែងមានតុល្យភាព ឬឡើងកោង។ ត្រូវប្រើផ្លែកាំបិតប្ដូរថ្មី Toro ពិតប្រាកដដើម្បីធានាបាននូវសុវត្ថិភាព និងការអនុវត្តការងារបានល្អប្រសើរ។

    1. ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ លើកផ្នែកកាត់ឡើងទៅចំណុចដឹកជញ្ជូន ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។

      Note: បិទ ឬចាក់សោផ្នែកកាត់ដើម្បីបង្ការកុំឱ្យធ្លាក់ដោយចៃដន្យ។

    2. ចាប់យកចុងផ្លែកាំបិតដោយប្រើក្រណាត់ ឬស្រោមដៃក្រាស់។

    3. ដោះប៊ូឡុងផ្លែកាត់ ចានទ្រផ្លែកាំបិត និងផ្លែកាំបិតចេញពីដងស្នូលកង់ (រូបភាព 74)។

      g011355
    4. ដំឡើងផ្លែកាំបិត ចានទ្រផ្លែកាំបិត និងប៊ូឡុងផ្លែកាំបិត និងរឹតបន្តឹងប៊ូឡុងផ្លែកាត់ពី 115 ទៅ 149 N∙m (85 ទៅ 110 ft-lb)។

      Important: ផ្នែកកោងនៃផ្លែកាំបិតត្រូវតែចង្អុលទៅផ្នែកខាងក្នុងនៃផ្នែកកាត់ដើម្បីធានាបាននូវការកាត់ត្រឹមត្រូវ។

      Note: បន្ទាប់ពីប៉ះទង្គិចនឹងវត្ថុខាងក្រៅ សូមមួលខ្ចៅប៉ូលីស្នូលកង់ពី 115 ទៅ 149 N∙m (85 ទៅ 110 ft-lb)។

    ការត្រួតពិនិត្យ និងការសំលៀងផ្លែកាំបិត

    Note: ពិនិត្យមើលផ្លែកាំបិតមុនពេលប្រើប្រាស់គ្រឿងចក្រ។ ដីខ្សាច់ និងគ្រឿងរឹងសម្រាប់ដុសខាត់ឲ្យរលោងអាចធ្វើឲ្យលោហៈសឹករិចរឹលដែលភ្ជាប់ផ្នែករាបស្មើ និងកោងនៃផ្លែកាំបិត។ ប្រសិនបើអ្នកសម្គាល់ឃើញមានសឹក សូមប្ដូរផ្លែកាំបិត សូមមើល ការដោះ និងការដំឡើងផ្លែកាំបិតផ្នែកកាត់

    1. អនុវត្តទម្រង់ការមុនពេលថែទាំ សូមអាន ការរៀបចំគ្រឿងចក្រសម្រាប់ការថែទាំ

    2. បិទផ្នែកកាត់ដើម្បីបង្ការកុំឱ្យធ្លាក់ដោយចៃដន្យ។

    3. ពិនិត្យមើលចុងកាត់នៃផ្លែកាំបិតដោយប្រុងប្រយ័ត្ន ជាពិសេសកន្លែងដែលផ្នែករាបស្មើ និងកោងនៃផ្លែកាំបិតជួបគ្នា (រូបភាព 75

      g031648
    4. ត្រួតពិនិត្យគែមកាត់នៃផ្លែកាំបិតទាំងអស់។ សំលឿងគែមកាត់ ប្រសិនបើវាទាល ឬមានស្នាមឆ្កូត សំលៀងតែផ្នែកខាងលើនៃគែមកាត់បានហើយ ហើយរក្សាមុំគែមកាត់ដើមដើម្បីធានាបាននូវភាពមុតស្រួច (រូបភាព 76)។

      Note: ផ្លែកាំបិតរក្សាតុល្យភាពរបស់វាប្រសិនបើបរមាលោហៈដូចគ្នាត្រូវបានដោះចេញពីគែមកាត់ទាំងពីរ។

      g006926
    5. ដើម្បីពិនិត្យមើលផ្លែកាំបិតក្រែងវា ត្រង់ និងស្របគ្នា ដាក់ផ្លែកាំបិតផ្ដេកនៅលើផ្ទៃរាបស្មើ ហើយពិនិត្យមើលចុងរបស់វា។ ចុងផ្លែកាំបិតត្រូវតែទាបជាងផ្នែកកណ្ដាលបន្តិច ហើយគែមកាត់ត្រូវតែទាបជាងកែងផ្លែកាំបិត។ ផ្លែកាំបិតនឹងបង្កើតបានគុណភាពកាត់ល្អ ហើយត្រូវការថាមពលតិចបំផុតពីម៉ាស៊ីន។ ផ្ទុយ​ទៅ​វិញ ផ្លែកាំបិត​ដែល​ខ្ពស់​ជាង​ផ្នែកខាងចុងជាផ្នែកកណ្ដាល ឬ​បើ​គែម​កាត់​ខ្ពស់​ជាង​កែង នោះ​ផ្លែកាំបិតនឹងត្រូវវៀច ឬ កោង ហើយ​ត្រូវ​តែ​ប្ដូរថ្មី។

      g276373
    6. ប្រើចានទ្រផ្លែកាំបិត និងប៊ូឡុងផ្លែកាំបិតដើម្បីដំឡើងផ្លែកាំបិតជាមួយជ្រុងឈមមុខនឹងផ្នែកកាត់។

    7. រឹតបន្តឹងប៊ូឡុងផ្លែកាំបិតក្នុងកម្រិតចាប់ពី 115 ដល់ 149 N∙m (85 ដល់ 110 ft-lb)។

    ការពិនិត្យពេលវេលាបញ្ឈប់ផ្លែកាំបិត

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • ពិនិត្យពេលវេលាបញ្ឈប់ផ្លែកាំបិត។
  • ផ្នែកកាត់គួរតែឈប់ក្នុងរយៈពេល​ 7 វិនាទីបន្ទាប់ពីអ្នកបិទដំណើរការផ្នែកកាត់។

    Note: ត្រូវប្រាកដថាបន្ទាបផ្នែកកាត់នៅលើផ្នែកស្អាតនៃទីធ្លាស្មៅ ឬផ្ទៃរឹងដើម្បីជៀសវាងការខ្ទាតធូលី និងកំទេចកំទី។

    ដើម្បី​ផ្ទៀងផ្ទាត់ពេលបញ្ឈប់ ត្រូវដាក់ជើងជំនួយចម្ងាយ 6 ម (20 ft) ឆ្ងាយពីផ្នែកកាត់ និងអង្កេតមើលផ្លែកាំបិតនៅលើផ្នែកកាត់​ 1 ក្នុងចំណោមផ្នែកកាត់ទាំងឡាយ។ បិតដំណើរការផ្នែកកាត់ ហើយកត់ត្រាពេលវេលាដែលវាចំណាយសម្រាប់ផ្លែកាំបិតដើម្បីចូលមកដល់ការឈប់ទាំងស្រុង។ ប្រសិនបើពេលវេលាយូរជាង 7 វិនាទី នោះវ៉ាល់ហ្វ្រាំងត្រូវការការលៃតម្រូវ សូមទាក់ទងតំណាងចែកចាយពេញសិទ្ធិរបស់​ក្រុមហ៊ុន Toro របស់អ្នកសម្រាប់ជំនួយក្នុងការធ្វើការលៃតម្រូវនេះ។

    ការទុកដាក់

    សុវត្ថិភាពកន្លែងរក្សាទុក

    • ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរាល់ចលនាទាំងអស់បញ្ឈប់​ មុនពេលអ្នកចាកចេញពី​ចំណុចអ្នកបញ្ជា។ ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលលៃតម្រូវ ជួសជុល លាងសម្អាត ឬរក្សាវាទុក។

    • ហាម​រក្សា​ទុក​គ្រឿងចក្រ​ ឬ​ធុង​ប្រេងនៅ​កន្លែង​ដែលមាន​អណ្ដាតភ្លើង​ ផ្កាភ្លើង ឬអណ្ដាត​ឧស្ម័ន​ឆេះ ដូចជា​ធុង​ទឹកក្ដៅ ឬ​ឧបករណ៍​អគ្គិសនី​ផ្សេង​ទៀត។

    ការរៀបចំគ្រឿងចក្រសម្រាប់ការរក្សាទុក

    Important: កុំប្រើទឹកដែលប្រៃតិចៗ ឬទឹកដែលប្រើហើយ​ទៅសម្អាតគ្រឿងចក្រ។

    ការរៀបចំ​ផ្នែក​កកិត

    1. សម្អាតត្រាក់ទ័រសណ្ដោង ផ្នែកកាត់ និងម៉ាស៊ីនឲ្យបានហ្មត់ចត់។

    2. ពិនិត្យសម្ពាធសំបកកង់។ សូមអាន ការ​ពិនិត្យសម្ពាធសំបកកង់

    3. ពិនិត្យមើលឧបករណ៍រឹតភ្ជាប់ទាំងអស់ក្រែងមានភាពរលុង ហើយរឹតបន្តឹងតាមភាពចាំបាច់។

    4. លាបខ្លាញ់លើគ្រឿងបង្គុំខ្លាញ់ និងចំណុចស្នូលទាំងអស់។ ជូតសម្អាតប្រេងរំអិលដែលលើស។

    5. ខាត់ដោយក្រដាសខាត់ស្រាលៗ ហើយលាបថ្នាំលើកន្លែងដែលរបក ឆ្កូត ឆែប ឬច្រែះចាប់។ ជួសជុលស្នាមពៀចណាមួយ​នៅក្នុង​គ្រោងដែក។

    6. ជួសជុលអាគុយ និងខ្សែដូចខាងក្រោម៖

      1. ដកចុងបង្គោលចែកភ្លើងរបស់​អាគុយ​ចេញពី​ក្បាលអាគុយ។

        Note: តែងតែផ្តាច់ប៉ូល​អវិជ្ជមាន ឬ​ដកជាមុនសិន និងប៉ូលវិជ្ជមាន ឬ​បូក​ចុងក្រោយជានិច្ច។ តែងតែភ្ជាប់ប៉ូលវិជ្ជមាន ឬ​បូកជាមុនសិន និងប៉ូលអវិជ្ជមាន ឬ​ដកចុងក្រោយជានិច្ច។

      2. សម្អាតអាគុយ កូសចាប់អាគុយ និងក្បាលអគុយ ជាមួយច្រាសលួស និងសូលុយស្យុងសូដា។

      3. លាបថ្នាំកូតលើប៉ូលខ្សែ និងកូសចាប់អាគុយជាមួយខ្លាញ់រំអិល Grafo 112X លាបលើស្រទាប់ (គ្រឿងបន្លាស់លេខ 505-47) ឬប្រេងចាហួយដើម្បីការពារការច្រែះ។

      4. សាកថ្មបន្តិចម្តងៗឡើងវិញ រៀងរាល់ 60 ថ្ងៃម្តងក្នុងរយៈពេល 24 ម៉ោងដើម្បីការពារកុំឲ្យឡើងច្រែះសំណលើអាគុយ។

    ការ​រៀបចំម៉ាស៊ីន

    1. បង្ហូរប្រេងម៉ាស៊ីនពីចានដែកប្រេង ហើយប្ដូរប៊ូឡុងបង្ហូរថ្មី។

    2. ដកចេញ និង​បោះចោល​នូវ​តម្រង​ប្រេង។ ដំឡើង​តម្រង​ប្រេង​ថ្មី។

    3. ចាក់បំពេញចានដែកប្រេងដោយ​ប្រេងរំអិលម៉ាស៊ីន​ដែល​គុណភាព​បានកំណត់ទុក។

    4. កាច់សោក្នុងកុងតាក់ទៅចំណុច បើក បញ្ឆេះម៉ាស៊ីន ហើយឲ្យវាឆេះក្នុងល្បឿនទំនេរប្រមណជា 2 នាទី។

    5. កាច់សោក្នុងកុងតាក់ទៅចំណុច បិទ ។

    6. បង្ហូរប្រេងឥន្ធនៈទាំងអស់ចេញពីធុងប្រេង បំពង់ និងតម្រងប្រេង/បង្គុំឧបករណ៍ញែកទឹក។

    7. លាងសម្អាតធុងប្រេងជាមួយប្រេងម៉ាស៊ូតស្អាត ហើយថ្មី។

    8. រឹតបន្តឹងគ្រឿងខ្ចៅប្រព័ន្ធប្រេងឥន្ធនៈ។

    9. សម្អាត និង​ថែទាំឲ្យ​បានហ្មត់ចត់​នូវ​បង្គុំតម្រងខ្យល់។

    10. បិទច្រកចូលរបស់​តម្រងខ្យល់ និងរន្ធបញ្ចេញផ្សែងដោយប្រើស្កុតធន់នឹងអាកាសធាតុ។

    11. ពិនិត្យមើលថ្នាំការពារមិនឲ្យកក ហើយបន្ថែមចូលតាមត្រូវការសម្រាប់សីតុណ្ហភាពអប្បបរមាដែលរំពឹងទុកនៅក្នុងតំបន់របស់អ្នក។

    ការទុកដាក់ផ្នែកកាត់

    បើ​ផ្នែកកាត់ត្រូវបានបំបែកចេញពីត្រាក់ទ័រសណ្ដោងក្នុងរយៈពេលណាមួយ សូមដាក់ឆ្នុកស្នូលកង់នៅត្រង់ផ្នែកខាងលើនៃស្នូលកង់ដើម្បីបង្ការស្នូលកង់ពីធូលីដី និងទឹក។