តំហែទាំ
Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើល www.Toro.comនិងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។
ការព្រមាន
ការធ្វើការនៅលើគ្រឿងចក្រមុនពេលផ្ដាច់ប្រភពថាមពលទាំងអស់អាចបង្កឱ្យរងបួសផ្ទាល់ធ្ងន់ធ្ងរ ឬស្លាប់បាន។
ផ្តាច់ប្រភពថាមពលទាំងអស់ទៅគ្រឿងចក្រមុនពេលធ្វើការជួសជុល។
សុវត្ថិភាពពេលថែទាំ
-
មុនពេលជួសជុល ឬលៃតម្រូវគ្រឿងចក្រ ត្រូវឈប់ ពន្លត់ម៉ាស៊ីន ដាក់ហ្វ្រាំងដៃ ដោះកូនសោចេញ ហើយរង់ចាំរហូតដល់ផ្នែកមានចលនាទាំងអស់ឈប់។
-
អនុវត្តតែការណែនាំថែទាំដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះ។ បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬចង់បានជំនួយ សូមទាក់ទងតំណាងចែកចាយក្រុមហ៊ុន Toro ដែលមានការអនុញ្ញាត។
-
ត្រូវធានាឲ្យបាន ឬធ្វើឲ្យប្រាកដថា គ្រឿងចក្រស្ថិតក្នុងស្ថានភាពការបញ្ជាប្រកបដោយសុវត្ថិភាពដោយរឹត ខ្ចៅ ប៊ូឡុង និងវីសឱ្យតឹងណែនល្អ។
-
បើអាចធ្វើទៅរួច ហាមអនុវត្តការថែទាំនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ។ នៅឲ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។
-
កុំពិនិត្យមើល ឬលៃតម្រូវតង់ស្យុងច្រវាក់ នៅពេលម៉ាស៊ីនរថសណ្ដោងកំពុងដំណើរការ។
-
បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។
-
ទ្រគ្រឿងចក្រដោយកំណាត់ឈើ ឬទីតាំងរក្សាទុក នៅពេលធ្វើការនៅក្រោមវា។ កុំពឹងផ្អែកលើអ៊ីដ្រូលិកនៅលើរថយន្តសណ្តោង ដើម្បីទ្រគ្រឿងចក្រ។
-
ពិនិត្យមើលប៊ូឡុងម៉ោនប្រចាំថ្ងៃដើម្បីធ្វើឱ្យប្រាកដថាវាត្រូវបានរឹតបន្តឹងទៅតាមលក្ខណៈបច្ចេកទេស។
-
បន្ទាប់ពីថែទាំ ឬលៃតម្រូវគ្រឿងចក្រ សូមប្រាកដថាគម្របក្បាលម៉ាស៊ីនត្រូវបានបិទ និងត្រូវបានដាក់គន្លឹះ និងត្រូវប្រាកដថារបាំងការពារទាំងអស់ត្រូវបានដំឡើង។
ប្រេងរំអិល
លាបខ្លាញ់គ្រឿងចក្រ
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 25 ម៉ោងដំបូង |
|
រៀងរាល់ 40 ម៉ោងម្តង |
|
-
ប្រើខ្លាញ់លាបរថយន្តពហុបំណង។
-
លាបប្រេងរំអិលលើបាដាង ទ្រនាប់ និងច្រវ៉ាក់ទាំងអស់។
គ្រឿងបង្គុំលាបខ្លាញ់មួយចំនួនមានទីតាំងនៅលើគ្រឿងចក្រ (រូបភាព និង រូបភាព )។
-
សម្អាតគ្រឿងបង្គុំលាបខ្លាញ់។
-
បាញ់ប្រេងរំអិលចូលក្នុងបាដាង និងទ្រនាប់។
-
សម្អាតខ្លាញ់ដែលលើសចេញ។
ការលាបខ្លាញ់លើតួសណ្ដោងខាងាក្រោយ
ការលាបខ្លាញ់បាដាងកង់
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 300 ម៉ោងម្តង |
|
សម្អាត និងគ្របបាដាងកង់។
ការសម្អាតសំបកកង់ និងកង់
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
-
ពិនិត្យសម្ពាធខ្យល់សំបកកង់នៃរថយន្តសណ្ដោង សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថយន្តសណ្ដោង។
-
ពិនិត្យមើលថាសម្ពាធខ្យល់សំបកកង់សម្រាប់តួសណ្ដោងជម្រើសមានរង្វាស់ 69 kPa (10 psi), ឬដូចដែលបានណែនាំដោយក្រុមហ៊ុនផលិតសំបកកង់។
-
ពិនិត្យមើលសំបកកង់ក្រែងមានខូច ឬសឹកខ្លាំង។
-
ពិនិត្យមើលថាប៊ូឡុងកង់បានរឹតតឹង និងមិនមានបាត់ប៊ូឡុងណាមួយ។
សុវត្ថិភាពប្រព័ន្ធអ៊ីដ្រូលិក
-
ត្រូវធានាឲ្យបានថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។
-
ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។
-
រក្សាដងខ្លួន និងដៃរបស់អ្នកឱ្យឆ្ងាយពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។
-
ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។
-
បន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធអ៊ីដ្រូលិកមុននឹងធ្វើកិច្ចការណាមួយនៅលើប្រព័ន្ធអ៊ីដ្រូលិក។
លក្ខណៈបច្ចេកទេសអ៊ីដ្រូលិក
គ្រឿងចក្រត្រូវបានដឹកជញ្ជូនពីរោងចក្រដែលបំពេញដោយប្រើប្រេងអ៊ីដ្រូលិកដែលមានគុណភាពខ្ពស់។ ពិនិត្យកម្រិតប្រេងវារី មុននឹងចាប់ផ្ដើមបញ្ឆេះគ្រឿងចក្រ ហើយបន្ទាប់មកធ្វើជាប្រចាំថ្ងៃ ការណែនាំឱ្យប្រើទឹកប្ដូរអ៊ីដ្រូលិកមានដូចខាងក្រោម៖
ប្រេងរំអិលល្អបំផុតសម្រាប់ម៉ាស៊ីនសណ្ដោងអូសទាញហាយដ្រូលិក/ប្រអប់លេខរបស់ក្រុមហ៊ុន Toro (មានក្នុងអាចមានជាធុងចំណុះ 18.9271 លីត្រ [5 ហ្គាឡុន] ឬធុងចំណុះ 208.198 លីត្រ [55 ហ្គាឡុន])។ សូមមើលកាតាឡុកគ្រឿងបន្លាស់ ឬតំណាងចែកចាយ Toro សម្រាប់លេខសម្គាល់គ្រឿងបន្លាស់។) |
សារធាតុរាវផ្សេងទៀត៖ ប្រសិនបើសារធាតុរាវដែលមានការបញ្ជាក់មិនអាចប្រើបាន សារធាតុអ៊ីដ្រូលិកសម្រាប់ត្រាក់ទ័រសកល (UTHF) អាចត្រូវបានប្រើ តែវាត្រូវតែ ជាផលិតផលដែលធ្វើពីប្រេងឥន្ធនៈធម្មតា ប៉ុណ្ណោះ មិនមែនជាវត្ថុរាវសំយោគ ឬវត្ថុរាវដែលអាចបំប្លែងជីវបានឡើយ។ លម្អិតផ្នែកបច្ចេកទេសត្រូវតែស្ថិតក្នុងដែនកំណត់ដែលបានចុះក្នុងបញ្ជីសម្រាប់លក្ខណៈវត្ថុធាតុទាំងអស់ខាងក្រោម ហើយសារធាតុរាវនេះត្រូវឆ្លើយតបតាមបទដ្ឋានឧស្សាហកម្មដែលបានចុះក្នុងបញ្ជី។ សាកសួរអ្នកផ្គត់ផ្គង់សារធាតុរាវរបស់អ្នកដើម្បីដឹងថាតើសារធាតុរាវនោះឆ្លើយតបនឹងលម្អិតផ្នែកបច្ចេកទេសទាំងនេះឬអត់។
Note: ក្រុមហ៊ុន Toro សន្មត់មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការជំនួសសារធាតុរាវអ៊ីដ្រូលិក មិនត្រឹមត្រូវ ដូច្នេះប្រើប្រាស់ផលិតផលមកពីក្រុមហ៊ុនផលិតដែលមានកេរ្តិ៍ឈ្មោះ ដែលគាំទ្រការណែនាំរបស់ពួកគេតែប៉ុណ្ណោះ។
លក្ខណៈសម្ភារ | |
ភាពខាប់, ASTM D445 | cSt @ 40°C (104°F) 55 ទៅ 62 |
សន្ទស្សន៍ភាពខាប់, ASTM D2270 | 140 ដល់ 152 |
ចំណុចចាក់, ASTM D97 | ចាប់ពី -37°C ទៅ -43°C (-35°F ទៅ -46°F) |
លម្អិតផ្នែកបច្ចេកទេសឧស្សាហកម្ម៖ API GL-4, AGCO Powerfluid 821 XL, Ford New Holland FNHA-2-C-201.00, Kubota UDT, John Deere J20C, Vickers 35VQ25, និង Volvo WB-101/BM | |
Note: ប្រេងវារីជាច្រើនស្ទើរតែគ្មានពណ៌ ដែលធ្វើឱ្យវាពិបាកកត់សម្គាល់ការលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងប្រព័ន្ធអ៊ីដ្រូលិកមាននៅក្នុងដបចំណុះ 20 ml។ 1 ដបគឺគ្រប់គ្រាន់សម្រាប់ 15 ទៅ 22 លីត្រ នៃប្រេងអ៊ីដ្រូលិក។ កុំម្មង់គ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នក។
ការពិនិត្យមើលប្រព័ន្ធអ៊ីដ្រូលិក
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
-
ពិនិត្យមើលប្រព័ន្ធអ៊ីដ្រូលិកក្រែងមានលេចធ្លាយសារធាតុរាវ។ បើអ្នករកឃើញការលេចធ្លាយ ត្រូវរឹតបន្តឹងគ្រឿងខ្ចៅខ្ចង ឬប្ដូរថ្មី ឬជួសជុលផ្នែកដែលខូច។
-
ពិនិត្យមើលទុយោអ៊ីដ្រូលិកក្រែងមានសឹក ឬ ការខូចខាតដែលអាចមើលឃើញ។
-
សម្រាប់គ្រឿងចក្រដែលមានដុំភ្លើងអ៊ីដ្រូលិកជម្រើស សូមពិនិត្យមើលកម្រិតសារធាតុរាវអ៊ីដ្រូលិកនៃធុងប្រេង។ ចាក់បំពេញធុងប្រេងដោយសារធាតុរាវប្រសិនបើចាំបាច់។
-
សម្រាប់គ្រឿងចក្រដែលប្រើថាមពលអ៊ីដ្រូលិកពីរថយន្តសណ្ដោង សូមពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិកនៃរថយន្តសណ្ដោង សូមមើល សៀវភៅណែនាំអ្នកបញ្ជា សម្រាប់រថយន្តសណ្ដោងនោះ។
ការថែទាំឃ្លុប និងទ្រុងផ្ទុក
ការពិនិត្យមើលទ្វារក្រោយ
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ពិនិត្យមើលថាផ្នែកលៃដែលអាចលៃតម្រូវបាននៃទ្វារក្រោយបើក និងបិទដោយមិនជាប់។
ការដាក់ និងពិនិត្យមើលដងដូយ
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
-
ដាក់ដងដូយត្រង់ទីតាំងខាងលើមុនពេលធ្វើដំណើរ។ នៅលើតួភ្ជាប់ទៅត្រាក់ទ័រដោយផ្ទាល់ សូមដាក់ដងដូយនៅផ្នែកខាងក្រោយនៃគ្រឿងចក្រ។
-
ពិនិត្យមើលថាកន្លាស់ទំពក់សណ្ដោង និងដងដូយមិនខូច និងកន្លាស់សុវត្ថិភាពនៅនឹងកន្លែង។ (ផ្លាស់ប្ដូរកន្លាស់សុវត្ថិភាពចេញ ប្រសិនបើវាបាត់ ឬខូច)។
-
ពិនិត្យមើលថាតំណភ្ជាប់ទំពក់សណ្ដោងរឹតតឹងល្អ។
ការពិនិត្យមើលសមាសធាតុផ្សេងទៀត
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
-
ការពិនិត្យមើលផ្លែកាំបិតនៅលើឌីសដៃរវៃភ្លោះក្រែងមានសឹក។ ផ្លាស់ប្ដូរថ្មី នោពេលវាសឹកស្ដើង។
-
ពិនិត្យមើលតួដៃរវៃភ្លោះក្រែងមានសញ្ញាប្រេះ ឬច្រែះចាប់។ ផ្លាស់ប្ដូរបន្ទះសឹកតាមតម្រូវការ។
-
ពិនិត្យមើលថាស្លាកសញ្ញាសុវត្ថិភាពមិនខូច និងអាចអានយល់ មិនច្នោះទេ ត្រូវប្ដូរវាថ្មី។
ការលើក និងបន្ទាបទ្វារសុវត្ថិភាពខាងក្រោយ។
ការព្រមាន
គ្រឿងចក្រត្រូវបានបំពាក់ដោយកុងតាក់បិទបើកសុវត្ថិភាពនៅជ្រុងខាងស្ដាំផ្នែកខាងលើនៃទ្វារសុវត្ថិភាពខាងក្រោយ ប្រសិនបើទ្វារត្រូវបានបន្ទាបចុះ គ្រឿងចក្រមិនគួរប្រតិបត្តិការទេ។
-
កុំព្យាយាមប្រតិបត្តិការគ្រឿងចក្រដោយបើកទ្វាសុវត្ថិភាពខាងក្រោយ។
-
កុំប្រតិបត្តិការគ្រឿងចក្រប្រសិនបើកុងតាក់ដំណើរមិនប្រក្រតី សូមទាក់ទងភ្នាក់ងារលក់ Toro ដែលមានការអនុញ្ញាតរបស់អ្នក។
-
ដោះគន្លឹះទ្វារពីទំពក់សណ្ដោង ហើយបន្ទាបទ្វារសុវត្ថិភាពខាងក្រោយ។
Important: ត្រូវប្រាកដថាសោសុវត្ថិភាពខាងក្រោយត្រូវបានលើកឡើងទាំងស្រុង និងដាក់គន្លឹះយ៉ាងមានសុវត្ថិភាព មុនពេលបញ្ឆេះគ្រឿងចក្រ។
-
លើកទ្វារសុវត្ថិភាពខាងក្រោយឡើង និងដាក់ទំពក់ដៃគន្លឹះទៅនឹងទំពក់គន្លឹះនៅលើផ្នែកខាងលើនៃទ្វារសុវត្ថិភាពខាងក្រោយ។
ការថែទាំប្រព័ន្ធខ្សែពានម៉ាស៊ីនលើកបន្ទុក
ការពិនិត្យមើលទ្រនាប់ការពារខ្សែពាន និងទ្រនាប់ការពារទ្វារក្រោយ
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
-
ពិនិត្យមើលទ្រនាប់កៅស៊ូទាំងអស់ក្រែងមានសឹក ឬខូចខាត។ ផ្លាស់ប្ដូរ ឬជួសជុលទ្រនាប់ការពារ ប្រសិនបើមានការលេចធ្លាយកើតឡើង។
-
ពិនិត្យមើល និងលៃតម្រូវប្រដាប់កោសសម្អាតខ្សែពានម៉ាស៊ីនលើកបន្ទុក។ ត្រូវប្រាកដថាប្រដាប់កោសសម្អាតប៉ះគ្នាទាំងស្រុងជាមួយខ្សែពានពេលវាឆ្លងកាត់។
ពិនិត្យមើលខ្សែពាន និងរ៉ូឡូ
-
ពិនិត្យមើលថាខ្សែពានម៉ាស៊ីនលើកបន្ទុករត់ត្រង់នៅលើរ៉ូឡូ និងមិនរអិលចេញ ធ្វើការលៃតម្រូវប្រសិនបើចាំបាច់ សូមមើល ។
-
ពិនិត្យមើលបាដាងរបស់រ៉ូឡូខាងមុខ និងខាងក្រោយ រៀងរាល់ 2 ខែម្ដងក្រែងមានសឹក ឬខូចដែលអាចមើលឃើញ។
-
ពិនិត្យមើលលក្ខខណ្ឌ និងភាពតឹងនៃច្រវ៉ាក់រត់ និងកង់ស្ពឺ។
Important: ពិនិត្យមើលសមាសធាតុដែលបាញ់ចេញមានទាក់ជាប់នៅចន្លោះឃ្លុបម៉ាស៊ីនលើកបន្ទុក ខ្សែពាន និងរ៉ូឡូ។ សូមមើល
ការលៃតម្រូវតង់ស្យុងរបស់ខ្សែពាន។
ធ្វើតេស្ដសមត្ថភាពនៃភាពតឹងលុះត្រាតែខ្សែពានចាប់ផ្ដើមរអិលចេញ ប្រសិនបើវាត្រូវបានប្ដូរថ្មី ឬប្រសិនបើវាត្រូវបានបន្ធូរដើម្បីប្ដូរគ្រឿងផ្សេងទៀត។
-
ដាក់ដាក់ទ្រនាប់រត់របស់ខ្សែពាននៅក្នុងផ្លូវរត់នៃរ៉ូឡូខាងមុខ និងខាងក្រោយ។
-
រឹតបន្តឹងខ្ចៅលៃតម្រូវខ្សែពានទាំង 2 គ្រាប់ ឱ្យស្មើៗគ្នា រហូតដល់ខ្សែពានមានសភាពនឹងនរល្អ។
Note: ប្រសិនបើចាំបាច់ សូមដោះគម្របរ៉ូឡូបង្វិលខាងមុខចេញ រួចបន្ទាបទ្វារសុវត្ថិភាពខាងក្រោយចុះក្រោម។
-
ផ្ទុកគ្រឿងចក្រឱ្យពេញដោយសមាធាតុធ្ងន់បំផុតដែលអ្នកគិតថានឹងត្រូវប្រើ។
-
ជាមួយម៉ាឡេត 2 សូមកាន់ផ្នែកខាងចុងនៃឈុតដងតេស្តភាពតឹង បន្ទាប់មកបន្ធូរខ្ចៅមួលសម្លាប់ (រូបភាព )។
-
បើកខ្សែពានម៉ាស៊ីនលើកបន្ទុក ហើយពិនិត្យមើលប្រសិនខ្សែពានរអិលចេញ។
-
បើដូច្នោះមែន សូមបញ្ឈប់ខ្សែពាន ហើយរឹតបន្តឹងខ្ចៅលៃតម្រូវទាំងពីរកន្លះជុំ។ កុំរឹតតឹងពេក។
-
អនុវត្តជំហានទី 5 និងទី 6 ដដែលរហូតដល់ខ្សែពានម៉ាស៊ីនលើកបន្ទុកលែងរអិលចេញ។
-
រឹតបន្តឹងខ្ចៅមួលសម្លាប់ ហើយដំឡើងគម្របសុវត្ថិភាពណ៌លឿង
ការលៃតម្រូវដំណើរការរត់នៃខ្សែពានម៉ាស៊ីនលើកបន្ទុក
ប្រព័ន្ធខ្សែពានម៉ាស៊ីនលើកបន្ទុកដំណើរការរត់ខ្លួនឯង។ ទាំងរ៉ូឡូមុខ និងរ៉ូឡូក្រោយមានចង្អូរនៅចំពាក់កណ្ដាលសម្រាប់ទ្រនាប់រត់របស់ខ្សែពានដើម្បីដំណើរការរត់នៅក្នុងនោះ។ ដើម្បីឱ្យខ្សែពានរត់បាន ត្រូវធ្វើដូចខាងក្រោម៖
-
កំណត់ផ្នែកខាងណា ដែលខ្សែពានកំពុងរត់ទៅមុខ។
-
ដោះគម្របសុវត្ថិភាពពីជ្រុងខាងមុខទាំងពីរ។
-
នៅលើផ្នែកម្ខាងដែលខ្សែពានកំពុងរត់ទៅមុខ សូមកាន់ផ្នែកខាងចុងនៃឈុតដងតេស្តភាពតឹង បន្ទាប់មកបន្ធូរខ្ចៅមួលសម្លាប់ និងរឹតបន្តឹងខ្ចៅលៃតម្រូវដោយខ្ចៅសំប៉ែតទាំង 2 (រូបភាព )។
-
រឹតបន្តឹងខ្ចៅមួលសម្លាប់ និងបើកខ្សែពានម៉ាស៊ីនលើកបន្ទុក។
-
ពិនិត្យមើលចលនារត់។ អនុវត្តតាមជំហានខាងលើដដែលៗ រហូតដល់ខ្សែពានរត់ត្រឡប់ក្រោយមកទីតាំងត្រឹមត្រូវ។
Important: ត្រូវអត់ធ្មត់! កុំរឹតខ្សែពានតឹងខ្លាំងពេក។
-
ដំឡើងគម្របសុវត្ថិភាពទាំងពីរ។
ដោះខ្សែពានម៉ាស៊ីនលើកបន្ទុក
Important: កុំប្រើដៃរបស់អ្នកទៅដោះវត្ថុកកស្ទះចេញពីខ្សែពានម៉ាស៊ីនលើកបន្ទុក។
-
បើកទ្វារសុវត្ថិភាពខាងក្រោយ សូមមើល ។
-
ប្រើឧបករណ៍សម្អាតដើម្បីបំបែក និងសម្អាតវត្ថុកកស្ទះចេញពីខ្សែពានម៉ាស៊ីនលើកបន្ទុក។
-
បិទទ្វារសុវត្ថិភាពខាងក្រោយ សូមមើល ។
លាងសម្អាតគ្រឿងចក្រ
អំបិល កៅស៊ូចាក់ថ្នល់ ជ័រឈើ ជី ឬសារធាតុគីមីអាចធ្វើឱ្យខូចពណ៌ថ្នាំរបស់ម៉ាស៊ីន។ ប្រញាប់លាងសារធាតុទាំងនេះចេញដោយប្រើសាប៊ូនិងទឹក។ ត្រូវការថ្នាំសម្អាត ឬសារធាតុរំលាយបន្ថែមប៉ុន្តែត្រូវធានាឲ្យបាន ឬធ្វើឲ្យប្រាកដថា វាមានសុវត្ថិភាពសម្រាប់ផ្ទៃដែលលាបថ្នាំ។
ការព្រមាន
វត្ថុធាតុរាវ និងថ្នាំសម្អាតដែលងាយឆេះដែលមានចំហាយពុលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។
កុំប្រើវត្ថុធាតុរាវ និងថ្នាំសម្អាតដែលងាយឆេះដែលមានចំហាយពុល។ អនុវត្តការណែនាំរបស់ក្រុមហ៊ុនផលិត។
Important: កុំប្រើឧបករណ៍សម្អាតសម្ពាធខ្ពស់។ វាអាចធ្វើឲ្យរបកថ្នាំ រូបស្ទីគ័រសុវត្ថិភាព និងប្រេងរំអិល (ខ្លាញ់គោ) ហើយក៏អាចបំផ្លាញសមាសធាតុផងដែរ។
-
ដោះមុខងារបន្ថែមមុនពេលសម្អាត និងលាងវាដាច់ដោយឡែក។
-
ដោះឧបករណ៍បញ្ជាពីចម្ងាយចេញ។
-
លាងសម្អាតតួម៉ាស៊ីនជាមួយទឹកក្តៅឧណ្ឌ ៗ និងសាប៊ូម្សៅដែលមិនខ្លាំង
-
លាងសម្អាតសំណល់ជាតិសាប៊ូឱ្យបានស្អាតទាំងស្រុងដោយការប្រើទឹកស្អាតមុនពេលវាស្ងួត។
-
បន្ទាបទ្វារសុវត្ថិភាពខាងក្រោយ សូមមើល ។
-
ដោះប្រដាប់កោសសម្អាតខ្សែពានចេញពីផ្នែកខាងក្រោយនៃគ្រឿងចក្រ (រូបភាព )។
-
លើកផ្នែកខាងមុខរបស់គ្រឿងចក្រឡើងអោយខ្ពស់តាមដែលចាំបាច់។
-
ប្រសិនបើអ្នកមានគ្រឿងចក្រដឹកជញ្ជូន សូមប្រើស៊ីឡាំងលើកនៅលើយានយន្ត សូមមើលសៀវភៅណែនាំរបស់ម្ចាស់យានយន្តសណ្ដោង។
-
ប្រសិនបើអ្នកមានតួសណ្ដោងខាងក្រោយ ឬតួភ្ជាប់ទៅត្រាក់ទ័រដោយផ្ទាល់ សូមប្រើដងដូយនៅលើតួនោះ។
-
ត្រូវបើកទ្វារក្រោយទាំងស្រុង និងបាញ់ទឹកចូលក្នុងបង្គុំធុងបញ្ជូន និងតំបន់ទ្វារក្រោយ។ ត្រួតពិនិត្យទ្រនាប់ចំហៀង ហើយប្ដូរវាចេញ បើចាំបាច់។
-
រកមើលទីតាំងស្លាកសញ្ញាសម្អាតនៅលើផ្នែកខាងមុខរបស់គ្រឿងចក្រ (រូបភាព ), ការប្រើទុយោសួន បាញ់ទឹកតាមសំណាញ់របាំងខាងមុខ រហូតដល់គម្របតួពោះលែងមានសមាធាតុទាំងស្រុង (រូបភាព )។
Note: នៅពេលគម្របត្រូវបានដោះចេញសម្រាប់លាបប្រេង សូមឆ្លៀតពេលលាងសម្អាតរាល់សមាសធាតុដែលបាញ់ចេញទាក់ជាប់។
-
ត្រួតពិនត្យធុងបញ្ជូន រនាំងការពារបាត ខ្សែពាន ទ្រូង និងរូឡូដើម្បីធានាថារាល់វត្ថុធាតុដែលជាប់ទាំងអស់បានចេញបាត់។
-
បន្ទាបគ្រឿងចក្រឱ្យត្រឡប់ទៅទីតាំងប្រតិបត្តិការធម្មតាវិញ។
-
ដំឡើងគ្រឿងបង្គុំប្រដាប់កោសសម្អាតខ្សែពាន។ រុញរបារចាប់ប្រដាប់កោសសម្អាតនៅលើខ្សែពាន។ ត្រូវប្រាកដថាដាក់ប្រដាប់កោសសម្អាត បញ្ឈរតាមដែលអាចធ្វើបាន តែនៅតែប៉ះនឹងខ្សែពាន។
-
សូមលើក និងដាក់គន្លឹះទ្វារសុវត្ថិភាពខាងក្រោយឱ្យជាប់ សូមមើល ។