សេចក្តីផ្តើម

ម៉ាស៊ីននេះមានបំណងឲ្យប្រើប្រាស់ដោយអ្នកបញ្ជាជំនាញដែលបានជួលធ្វើការក្នុងការអនុវត្តផ្នែកពាណិជ្ជកម្ម។ វាត្រូវបានរចនាឡើងយ៉ាងសំខាន់សម្រាប់តំបន់ការងារធំៗនៅលើកម្រាលស្មៅដែលមានការថែទាំល្អនៅក្នុងសួនច្បារ ទីលានវាយកូនហ្គោល ទីលានកីឡា និងនៅលើបរិវេណពាណិជ្ជកម្ម។ ​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

អាន​ព័ត៌មាន​នេះ​ដោយ​ប្រុងប្រយ័ត្ន្ន​ដើម្បី​ស្វែងយល់​អំពី​របៀប​បញ្ជា និង​ថែទាំ​ផលិតផល​របស់​អ្នក​ឲ្យបាន​ត្រឹមត្រូវ និង​ដើម្បី​ជៀសវាង​របួស និងការខូចខាត​ផលិតផល។ អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ជា​ផលិតផល​ដោយ​ត្រឹមត្រូវ និង​ដោយ​សុវត្ថិភាព។

ចូលមើល www.Toro.com សម្រាប់​ឯកសារ​បណ្ដុះបណ្ដាល​អំពី​សុវត្ថិភាព​និង​ការបញ្ជា​លើ​ផលិតផល, ព័ត៌មាន​អំពី​គ្រឿង​បន្សំ, និង​ស្វែងរក​អ្នក​ចែកចាយ ឬ​ដើម្បីចុះបញ្ជី​ផលិតផល​របស់​អ្នក។

ពេលណា​អ្នក​ត្រូវការ​សេវាកម្ម គ្រឿងបន្លាស់​ Toro ពិតប្រាកដ ឬ​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​អ្នក​ចែកចាយ​សេវាកម្មដែលមានការអនុញ្ញាត ឬ​ផ្នែក​សេវាកម្ម​អតិថិជនរ​បស់ក្រុមហ៊ុន Toro និង​ត្រៀម​ប្រាប់​អំពី​ម៉ូដែល​និង​លេខ​ស៊េរី​នៃ​ផលិតផល​របស់​អ្នក។ រូបភាព និង រូបភាព កំណត់​អត្តសញ្ញាណ​ទីតាំងនៃ​ម៉ូដែល និងលេខស៊េរី​នៅ​លើ​ផលិតផល​របស់​អ្នក។ សរសេរ​លេខ​នៅ​ក្នុង​ចន្លោះ​​ដែលផ្ដល់ជូន។

Important: ដោយការប្រើ​ឧបករណ៍​ចល័ត​របស់​អ្នក អ្នក​អាច​ស្កេនកូដ QR នៅលើ​បន្ទះ​លេខ​ស៊េរី (បើមានបំពាក់) នៅលើផ្លាកលេខស៊េរីដើម្បីមានលទ្ធភាពចូលមើល​ព័ត៌មាន​អំពីការធានា គ្រឿងបន្លាស់ និងផលិតផល​ផ្សេង​ទៀត។

artpending
artpending

សៀវភៅណែនាំនេះកំណត់ប្រភេទគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារ​សុវត្ថិភាពដែល​ត្រូវបាន​កំណត់​​អត្តសញ្ញាណ​​ដោយ​និមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព ) ដែល​ផ្ដល់សញ្ញា​អំពី​គ្រោះថ្នាក់​ដែលអាច​បណ្ដាលឲ្យ​រង​របួស​ធ្ងន់ធ្ងរ ឬការដល់ស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុង​ប្រយ័ត្នជាមុនដែល​បាន​ណែនាំ។

artpending

សៀវភៅ​នេះ​ប្រើពាក្យ 2 ម៉ាត់​ដើម្បី​រំលេច​ព័ត៌មាន។ សំខាន់ ប្រាប់​ឲ្យ​យកចិត្តទុកដាក់លើ​ព័ត៌មាន​មេកានិច​ពិសេស និង ចំណាំ សង្កត់ធ្ងន់លើ​ព័ត៌មាន​ទូទៅ​ដែលគួរ​យកចិត្តទុកដាក់​ជាពិសេស។

ផលិតផលនេះ​អនុលោមតាមសេចក្ដីណែនាំ​អឺរ៉ុប​ពាក់ព័ន្ធទាំងអស់។ សម្រាប់​ព័ត៌មាន​លម្អិត សូមមើលក្រដាស​ព័ត៌មាន​ស្ដីពី​ការប្រកាស​អំពី​ការ​អនុលោម​របស់​ផលិតផលជាក់លាក់​ដាច់ដោយឡែក (DOC) ។

ការព្រមាន

កាលីហ្វ័រញ៉ា

សំណើប្រជាមតិលេខ 65 ការព្រមាន

ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។

សុវត្ថិភាព

សុវត្ថិភាព​ទូទៅ

ផលិតផលនេះមានសមត្ថភាពកាត់ផ្ដាច់ដៃជើងបាន និងធ្វើឲ្យប៉ើង​វត្ថុផ្សេងៗ។ ជានិច្ចកាល ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​សុវត្ថិភាព​ដើម្បីជៀសវាង​របួស​រាងកាយ​ធ្ងន់ធ្ងរ។

​ការ​ប្រើប្រាស់​ផលិតផលនេះ​ក្នុង​គោលបំណងផ្សេង​ក្រៅពី​ការ​កំណត់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​មនុស្ស​នៅក្បែរ។

  • សូមមើល និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេលប្រើ ម៉ាស៊ីននេះ។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ហាមដាក់ដៃឬ​ជើង​របស់​អ្នក​នៅជិត​សមាសភាគ​នៃគ្រឿងចក្រ​​ដែលកំពុង​ចល័ត។

  • ហាមបញ្ជាគ្រឿងចក្រដោយមិនមានរាល់ការការពារ និង​ឧបករណ៍​ការពារ​សុវត្ថិភាព​ដែល​មាននៅ​នឹង​កន្លែង​ ​ហើយត្រូវ​ដំណើរការ​ឲ្យបានត្រឹមត្រូវនៅលើ​គ្រឿងចក្រ។

  • នៅឲ្យឆ្ងាយពីប្រហោងដែលអាចបាញ់សារធាតុរាវណាមួយ។ ឲ្យអ្នកនៅក្បែរ​ និងសត្វចិញ្ចឹនៅឆ្ងាយពីម៉ាស៊ីន។

  • ឲ្យ​អ្នក​នៅក្បែរ និងកុមារ​នៅ​ខាងក្រៅ​តំបន់ប្រតិបត្តិការ។ ហាម​អនុញ្ញាត​ឲ្យ​កុមារ​បញ្ជា​គ្រឿងចក្រ។

  • តែងតែពន្លត់ម៉ាស៊ីននៃត្រាក់ទ័រសណ្ដោង​ ដកកូនសោចេញ (បើមានបំពាក់) ​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ និង​ទុកឲ្យគ្រឿងចក្រត្រជាក់ជានិច្ច មុនលៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​ទុកគ្រឿងចក្រ។

ការ​ប្រើប្រាស់ ឬ​ការ​ថែទាំ​គ្រឿងចក្រនេះ​ដោយ​មិនត្រឹមត្រូវ អាច​បង្កឲ្យមាន​របួស។ ដើម្បី​កាត់បន្ថយ​លទ្ធភាព​នៃការកើតមាន​របួស ត្រូវ​អនុវត្តតាម​ការណែនាំ​សុវត្ថិភាព​ទាំងនេះ និង​ជានិច្ចកាល​ត្រូវ​យកចិត្តទុកដាក់​លើ​សញ្ញា​ព្រមាន​សុវត្ថិភាព Graphicដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬ​គ្រោះថ្នាក់—​ការណែនាំអំពីសុវត្ថិភាប​ផ្ទាល់ខ្លួន។ ការ​មិន​គោរពតាម​ការណែនាំទាំងនេះ​អាច​បណ្ដាល​ឲ្យមាន​របួសរាងកាយ ឬ​ការស្លាប់។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព​ណែនាំ ឬការណែនាំ​អំពី​សុវត្ថិភាព គឺងាយ​មើល​ឃើញ​ដោយ​ប្រតិបត្តិករ ហើយ​ស្ថិត​នៅ​ជិត​តំបន់​ដែល​អាច​មាន​គ្រោះថ្នាក់។ ប្ដូរចេញ​រូបភាព​ណាមួយ​ដែល​ខូច​ឬ​បាត់។

artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending
artpending

ការផ្គុំដំឡើង

ការត្រួតពិនិត្យគ្រឿងចក្រ

ការពិនិត្យមើលលក្ខខណ្ឌតម្រូវរបស់ផ្នែកកាត់

គ្រឿងចក្រស៊េរី ProCore 864
artpending

ប្រើបញ្ជីខាងក្រោមធ្វើការឯកសារយោង៖

  • ប្រើកម្លាំងសេះ 30 PTO អប្បបរមា នៅពេលច្រុំ ឬបុកក្នុងស្ថានភាពដីពីស្រាលៗទៅធម្មតា (ដីខ្សាច់ទៅដីខ្សាច់ / ដីមានជីរជាតិល្អ ជាមួយនឹងការបង្រួមមធ្យម)។

  • ប្រើកម្លាំងសេះ 35 PTO អប្បបរមា នៅពេលច្រុំ ឬបុកក្នុងស្ថានភាពដីធម្មតាទៅ ធ្ងន់ (ដីមានជីរជាតិល្អធ្ងន់ ដីឥដ្ឋ ដីមានថ្ម ជាមួយនឹងការបង្រួមមធ្យមខាងលើ)។

  • ម៉ាស៊ីនកាត់ស្មៅសណ្ដោងត្រូវតែមានទំពក់សណ្ដោងរន្ធ 3 ប្រភេទ I ឬ II ដែលមានសមត្ថភាពលើកដាក់បន្ទុកអប្បបរមាចំនួន 714 kg (1,575 lb)។

  • ម៉ាស៊ីនកាត់ស្មៅសណ្ដោងមានល្បឿនបង្វិលដងបរ PTO ដែលធ្វើបានចំនួន 540 rpm។

  • ទំងន់ផ្នែកខាងមុខគ្រប់គ្រាន់ (កូនសណ្ដូន) ដើម្បីលៃទម្ងន់របស់គ្រឿងចក្រ។

  • ពិនិត្យសម្ពាធខ្យល់សំបកកង់នៃម៉ាស៊ីនកាត់ស្មៅសណ្ដោង។

    លៃតម្រូវសម្ពាធខ្យល់សំបកកង់តាមតម្រូវការ។

    Important: កុំសប់ឱ្យលើសពីសម្ពាធកង់អតិបរមា ឬអប្បបរមា ដូចដែលបានណែនាំដោយក្រុមហ៊ុនផលិតសំបកកង់។

ការពិនិត្យមើលលក្ខខណ្ឌតម្រូវរបស់ផ្នែកកាត់

គ្រឿងចក្រស៊េរី ProCore 1298

ប្រើបញ្ជីខាងក្រោមធ្វើការឯកសារយោង៖

  • ប្រើកម្លាំងសេះ 45 PTO អប្បបរមា នៅពេលច្រុំ ឬបុកក្នុងស្ថានភាពដីពីស្រាលៗទៅធម្មតា (ដីខ្សាច់ទៅដីខ្សាច់ / ដីមានជីរជាតិល្អ ជាមួយនឹងការបង្រួមមធ្យម)។

  • កម្លាំងសេះ 50 PTO អប្បបរមា នៅពេលច្រុំ ឬបុកក្នុងស្ថានភាពដីធម្មតាទៅ ធ្ងន់ (ដីមានជីរជាតិល្អធ្ងន់ ដីឥដ្ឋ ដីមានថ្ម ជាមួយនឹងការបង្រួមមធ្យមខាងលើ)។

  • ម៉ាស៊ីនកាត់ស្មៅសណ្ដោងត្រូវតែមានទំពក់សណ្ដោងរន្ធ 3 ប្រភេទ II ដែលមានសមត្ថភាពលើកដាក់បន្ទុកអប្បបរមាចំនួន 1043 kg (2,300 lb)។

  • ម៉ាស៊ីនកាត់ស្មៅសណ្ដោងមានល្បឿនបង្វិលដងបរ PTO ដែលធ្វើបានចំនួន 540 rpm។

  • ទំងន់ផ្នែកខាងមុខគ្រប់គ្រាន់ (កូនសណ្ដូន) ដើម្បីលៃទម្ងន់របស់គ្រឿងចក្រ។

  • ពិនិត្យសម្ពាធខ្យល់សំបកកង់នៃម៉ាស៊ីនកាត់ស្មៅសណ្ដោង។

    លៃតម្រូវសម្ពាធខ្យល់សំបកកង់តាមតម្រូវការ។

    Important: កុំសប់ឱ្យលើសពីសម្ពាធកង់អតិបរមា ឬអប្បបរមា ដូចដែលបានណែនាំដោយក្រុមហ៊ុនផលិតសំបកកង់។

ការពិនិត្យមើលលក្ខខណ្ឌតម្រូវកូនសណ្ដូន

ការព្រមាន

ការចាប់គ្រឿងចក្រទៅនឹងផ្នែកខាងក្រោយនៃម៉ាស៊ីនកាត់ស្មៅសណ្ដោងនឹងបន្ថយទម្ងន់នៅលើភ្លៅមុខរបស់វា។

កាលណាមិនបានដាក់កូនសណ្ដូនដែលតម្រូវអាចនាំឱ្យមានគ្រោះថ្នាក់ និងរងរបួសធ្ងន់ធ្ងរ ឬស្លាប់។

  • ដើម្បីធានាបាននូវការគ្រប់គ្រង និងលំនឹងលើចង្កូតបានគ្រប់គ្រាន់ អ្នកប្រហែលជាត្រូវបន្ថែមកូនសណ្ដូន ទៅផ្នែកខាងមុខនៃម៉ាស៊ីនកាត់ស្មៅសណ្ដោង។

  • សូមអាន សៀវភៅ​ណែនាំអ្នកបញ្ជារបស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងសម្រាប់តម្រូវការកូនសណ្ដូន។

ការតភ្ជាប់ដៃតំណខាងក្រោម

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កន្លាស់បង្វិល2
  1. ត្រូវប្រាកដថាគ្រឿងចក្រត្រូវបានដាក់នៅលើផ្ទៃរាបស្មើសម្រាប់ការដំឡើង។

  2. ត្រូវធ្វើឲ្យប្រាកដថា PTO ត្រូវបានផ្ដាច់។

  3. បែរម៉ាស៊ីនកាត់ស្មៅសណ្ដោងតម្រង់ទៅគ្រឿងចក្រ រហូតដល់ដៃតំណខាងក្រោមស្របគ្នាជាមួយនឹងកន្លាស់ទំពក់សណ្ដោង។

  4. ដាក់ហ្វ្រាំងដៃ ពន្លត់​ម៉ាស៊ីន ហើយ​ដកកូនសោចេញពីដុំដេបញ្ឆេះ។ ​រង់ចាំម៉ាស៊ីន និង​ផ្នែកទាំងអស់​លែងមានចលនាសិន មុនចាកចេញ​ពីកៅអីរបស់អ្នកបញ្ជា។

    Note: សម្រាប់គម្លាតពីបាតគ្រឿងចក្រទៅដីអតិបរមា សូមដំឡើងកន្លាស់ទំពក់សណ្ដោងនៅក្នុងរន្ធចាប់ខាងក្រោមនៃបន្ទះទំពក់សណ្ដោងសម្រាប់គ្រឿងចក្រ (រូបភាព )។ ដើម្បីកំណត់ថានៅពេលណាត្រូវប្រើរន្ធចាប់ខាងលើ សូមមើលនិតិវិធីដំឡើង ។

    artpending
  5. Iស៊កដៃតំណខាងក្រោមខាងស្ដាំ និងខាងឆ្វេងនៅលើកន្លាស់ទំពក់សណ្ដោង (រូបភាព )។

    artpending
  6. រឹតភ្ជាប់ដៃតំណខាងក្រោមទៅនឹងកន្លាស់ទំពក់សណ្ដោងជាមួយនឹងកន្លាស់ខ្ទាស់ (រូបភាព )។

ការភ្ជាប់តំណខាងលើ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កន្លាស់តំណ1
កន្លាស់បង្វិល1

Note: ដើម្បីឱ្យគុណភាពរន្ធបុកចូលបានល្អបំផុត សូមតម្រង់ផ្នែកខាងមុខរបស់គ្រឿងចក្រឱ្យបញ្ឈរខណៈពេលកំពុងប្រតិប្តិការវា (រូបភាព )។ លៃតម្រូវតំណខាងលើដើម្បីគ្រប់គ្រងមុំនេះ។ សូមមើល សម្រាប់ពត៌មានបន្ថែម។

artpending
  1. តភ្ជាប់តំណខាងលើទៅនឹងរន្ធខាងក្រោមនៅក្នុងក្រចាប់ ហើយរឹតភ្ជាប់វាជាមួយនឹងកន្លាស់តំណ និងកន្លាស់ខ្ទាស់ (រូបភាព )។

    artpending
  2. លាបខ្លាញ់លើវ័ណ្ឌបំពង់តំណដែកខាងលើ។

  3. បង្វិលតំណខាងលើដើម្បីរឹតបន្តឹងតំណ។ លៃតម្រូវវារហូតដល់គ្រោងនៅផ្នែកខាងមុខរបស់គ្រឿងចក្របញ្ឈរឡើង (រូបភាព )។

  4. រឹតខ្ចៅខ្ទាស់ដើម្បីភ្ជាប់តំណខាងលើចូលក្នុងទីតាំង។

ការតភ្ជាប់ដងបរ PTO

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ប៊ូឡុង (1/2 x 3 អ៊ីញ)1
ខ្ចៅ (1/2 អ៊ីញ)1
ដងបរខ្លី គ្រឿងបន្លាស់លេខ 115-2839 (អាចនឹងត្រូវការ ដោយលក់ដាច់ដោយឡែក)

ការកំណត់ប្រវែងដៃសណ្ដោង និងដងបរ PTO

Important: សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនអំពី ដងបរ PTO សម្រាប់ព័ត៌មានប្រតិបត្តិការ និងសុវត្ថិភាពបន្ថែម។

  1. ដាក់របារកែងកាត់តាមផ្នែកខាងចុងនៃដៃសណ្ដោងដើម្បីជួយអ្នកកំណត់ពីចម្ងាយរវាងពួកវា និងផ្នែកខាងចុងនៃដងបញ្ចេញ PTO (រូបភាព )។

    artpending
  2. វាស់ចម្ងាយរវាងផ្នែកខាងចុងនៃដងបញ្ចេញ PTO និងចំណុចភ្ជាប់នៃដៃសណ្ដោងខាងក្រោម (រូបភាព )។ កត់ត្រារង្វាស់របស់អ្នកនៅទីនេះ៖

    Important: ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក ប្រសិនបើអ្នកត្រូវការជំនួយណាមួយនៅពេលធ្វើការវាស់នេះ ហើយប្រសិនបើអ្នកត្រូវការបញ្ជាទិញបង្គុំដងបរ PTO ខ្លីជាងនេះជាជម្រើស។

  3. ត្រូវកំណត់ថាតើអ្នកត្រូវការដងបរ PTO ប្រវែងស្ដង់ដារ ឬដងបរ PTO ខ្លីពីទីតាំងនៃដងបញ្ចេញ PTO នៅលើម៉ាស៊ីនកាត់ស្មៅសណ្ដោង ដែលទាក់ទងនឹងទីតាំងនៃដៃសណ្ដោងខាងក្រោម។ ចម្ងាយនេះត្រូវបានរចនាឡើងជាវិមាត្រ “M” ។

    • ដងបរ PTO ស្ដង់ដារ បានរួមបញ្ចូលជាមួយគ្រឿងចក្ររបស់អ្នកដែលត្រូវនឹងវិមាត្រ “M” របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងដែលមានទំហំតូច 48.89 cm (19.25 អ៊ីញ)។

    • ប្រសិនបើវិមាត្រ “M” មានទំហំតូចជាងនេះ យើងនឹងផ្ដល់បង្គុំដងបរ PTO ខ្លីជាជម្រើស ដែលត្រូវនឹងវិមាត្រ “M” របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងដែលមានទំហំតូច 39.37 cm (15.50 អ៊ីញ); សូមមើល កាតាឡុកគ្រឿងបន្លាស់ សម្រាប់គ្រឿងចក្ររបស់អ្នក។

      Important: បើចាំបាច់ ដំឡើងដងបរខ្លី គ្រឿងបន្លាស់លេខ 115-2839 (លក់ដាច់ដោយឡែក)។ ក្នុងករណីភាគច្រើន ដងបរខ្លីមិនចាំបាច់ទេ។

  4. ប្រសិនបើម៉ាស៊ីនកាត់ស្មៅសណ្ដោងត្រូវបានបំពាក់ជាមួយដៃសណ្ដោងដែលអាចលៃតម្រូវបាន សូមផ្លាស់ប្ដូរប្រវែងនៃដៃសណ្ដោងរហូតដល់រង្វាស់វិមាត្រ “M” ៖

    សូមអាន សៀវភៅណែនាំអ្នកបញ្ជា សម្រាប់​ម៉ាស៊ីនកាត់ស្មៅសណ្ដោងរបស់អ្នក។

    • 48.89 cm (19.25 អ៊ីញ) ឬវែងជាងនេះសម្រាប់ដង PTO ស្ដង់ដារ

    • 39.37 cm (15.50 អ៊ីញ) ឬវែងជាងនេះសម្រាប់ដង PTO ខ្លីជាជម្រើស

ការដំឡើងដងបរ PTO

ការប្រុងប្រយ័ត្ន

ការប្រតិបត្តិការគ្រឿងចក្រដោយគ្មានរបាំងការពារ និងខែល PTO អាចបណ្ដាលឱ្យរងរបួស ឬស្លាប់។

  • រក្សារបាំងការពារ និងខែល PTO ទាំងអស់នៅនឹងកន្លែង។

  • នៅលើម៉ូដែល CE សូមភ្ជាប់ច្រវ៉ាក់នៅចន្លោះរបាំងការពារដងបរ PTO និងដៃតំណ។

  1. នៅលើ ProCore 864 តែប៉ុណ្ណោះ សូមដោះរបាំងការពារ PTO ខាងក្រោមចេញ (រូបភាព )។

    artpending
  2. ដំឡើងដងបរ PTO ទៅនឹងដងបញ្ចូលប្រអប់លេខនៃគ្រឿងចក្រ (រូបភាព ) ជាមួយប៊ូឡុង (1/2 x 3.00 អ៊ីញ) និងខ្ចៅ (1/2 អ៊ីញ)។

    artpending
  3. ដំឡើងដងបរ PTO ទៅនឹងដងបញ្ចេញ PTO នៃម៉ាស៊ីនកាត់ស្មៅសណ្ដោង។

    artpending
  4. រុញដងបរ PTO ទៅមុខឱ្យឆ្ងាយដូចដែលដងបញ្ចេញ PTO អនុញ្ញាតឱ្យ។

  5. ទាញថយក្រោយនៅលើទ្រនាប់រ៉ងខ្ទាស់ជាប់នៃតំណភ្ជាប់ដង PTO ដើម្បីរឹតភ្ជាប់ដងបរ PTO។ រុញដងបរ PTO ថយក្រោយ និងទៅមុខដើម្បីធានាថាវាត្រូវបានរឹតភ្ជាប់បានល្អ។

  6. នៅលើតែម៉ូដែល CE ប៉ុណ្ណោះ សូមភ្ជាប់ច្រវ៉ាក់សុវត្ថិភាពពីរបាំងការពារដងបរទៅនឹងកន្លាស់ដែលបានផ្សារនៅលើដៃតំណ។ ត្រូវប្រាកដថាច្រវ៉ាក់នៅធូរនៅពេលគ្រឿងចក្រត្រូវបានលើកឡើង ឬបន្ទាបចុះ។

  7. នៅលើ ProCore 864, សូមដំឡើងរបាំងការពារ PTO ខាងក្រោមទៅនឹងគ្រឿងចក្រ។

  8. ផ្ទៀងផ្ទាត់ថាបំពង់កែវពង្រីកមានអប្បបរមា 76 mm (3 អ៊ីញ) ត្រួតគ្នានៅពេលដែលគ្រឿងចក្រត្រូវបានលើកដល់កម្ពស់អតិបរមា។

    ដើម្បីពិនិត្យមើការត្រួតគ្នា សូមវាស់ចម្ងាយរវាងរបាំងការពារខាងចុង ដូចបានបង្ហាញក្នុង រូបភាព ។ វិមាត្រនេះមិនលើសពី 406 mm (16 អ៊ីញ)។ បើដូច្នោះ សូមរំកិលកន្លាស់លើកខាងក្រោមទៅបណ្ដុំរន្ធខាងលើ មុនពេលប្រតិបត្តិការគ្រឿងចក្រ។

    artpending

ការលៃតម្រូវតំណយោល

  • ProCore 864 ត្រូវបានរចនាឡើងឱ្យលយលៃចេញពីបន្ទាត់កណ្ដាលនៃម៉ាស៊ីនកាត់ស្មៅសណ្ដោង។ ដងបញ្ចូលប្រអប់លេខលុយចេញ 40 mm (1.57 អ៊ីញ) ទៅខាងឆ្វេងនៃបន្ទាត់កណ្ដាល ហើយគ្រឿងចក្រលយចេញ 145 mm (5.70 អ៊ីញ) ទៅខាងស្ដាំនៃបន្ទាត់កណ្ដាល។ លៃតម្រូវតំណយោលតាមតម្រូវការ។

  • ProCore 1298 ត្រូវបានរចនាឡើងដាក់នៅកណ្ដាលជាមួយបន្ទាត់កណ្ដាលនៃម៉ាស៊ីនកាត់ស្មៅសណ្ដោង។ លៃតម្រូវតំណយោលតាមតម្រូវការ។

លៃតម្រូវតំណយោលនៅលើដៃអូសខាងក្រោមនៃទំពក់សណ្ដោងរន្ធ ដើម្បីទប់ទល់នឹងការយោលពីម្ខាងទៅម្ខាងរហូតដល់អតិបរមា 25 mm (1 អ៊ីញ) នៅសងខាង (រូបភាព )។

artpending

លៃតម្រូវតំណខាងក្រោមនៅខាងក្នុងរហូតដល់វាប៉ះនឹងបន្ទះចាប់គ្រឿងចក្រ។ នេះកាត់បន្ថយភាពតឹងនៅលើកន្លាស់។ ប្រសិនបើម៉ាស៊ីនកាត់ស្មៅសណ្ដោង មានច្រវ៉ាក់យោល ជំនួសឱ្យតំណយោល សូមដំឡើងទ្រនាប់នៅចន្លោះដៃតំណខាងក្រោម និងកន្លាស់ខ្ទាស់ ដើម្បីកាត់បន្ថយបន្ទុកទ្រេតទៅលើកន្លាស់លើក។

Note: សូមអាន សៀវភៅ​ណែនាំអ្នកបញ្ជារបស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងសម្រាប់និតិវិធីនៃការដំឡើង និងការលៃតម្រូវបន្ថែម។

ការដាក់គ្រឿងចក្រកុំឱ្យផ្អៀងពីម្ខាងទៅម្ខាង

  1. ចតម៉ាស៊ីនកាត់ស្មៅសណ្ដោង និងគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ហើយរឹងមាំ។

  2. ដាក់កែវស្ទង់នៅលើកំពូលខាងលើនៃគ្រោងរបស់គ្រឿងចក្រដើម្បីពិនិត្យមើលក្រែងវាផ្អៀងពីម្ខាងទៅម្ខាង (រូបភាព )។

    artpending
  3. ប្រសិនបើបានផ្ដល់ឱ្យ មួលតួតំណដែលអាចលៃតម្រូវដើម្បីលើកឡើង ឬបន្ទាបដៃតំណ រហូតដល់គ្រឿងចក្រមិនផ្អៀងពីម្ខាងទៅម្ខាង។

    Note: សូមអាន សៀវភៅ​ណែនាំអ្នកបញ្ជារបស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងសម្រាប់និតិវិធីនៃការលៃតម្រូវបន្ថែម។

ការលៃតម្រូវប្រដាប់កោសសម្អាតរ៉ូឡូ

លៃតម្រូវប្រដាប់កោសសម្អាតរ៉ូឡូដើម្បីឱ្យមានគម្លាតប្រហែលពី 1 ទៅ 2 mm (0.06 ទៅ 0.09 អ៊ីញ) រវាងប្រដាប់កោស និងរ៉ូឡូ។

  1. បន្ធូរគ្រឿងខ្ចៅខ្ចងដែលរឹតភ្ជាប់ចុងសងខាងនៃប្រដាប់កោសទៅនឹងបន្ទះប្រដាប់កោសសម្អាតរ៉ូឡូ (រូបភាព )។

    artpending
  2. រុញប្រដាប់កោសសម្អាតរ៉ូឡូចូល ឬចេញរហូតដល់ទីតាំងដែលត្រូវការ ហើយរឹតបន្តឹងខ្ចៅខ្ចង។

  3. នៅលើ ProCore 864 តែប៉ុណ្ណោះ អ្នកអាចលៃតម្រូវប៊ូឡុងបញ្ឈប់នៅលើទម្រកណ្ដាលដើម្បីទៅដល់គម្លាតត្រឹមត្រូវ។

ការដំឡើងក្បាលផ្លែធ្មេញ និងផ្លែធ្មេញ

ការជ្រើសរើសផ្លែធ្មេញ និងក្បាលផ្លែធ្មេញធំទូលាយអាចរកបានសម្រាប់គ្រឿងចក្រ។ ជ្រើសរើសប្រភេទផ្លែធ្មេញ ទំហំ និងកំណល់ដែលត្រូវការសម្រាប់ការងារ។ ដំឡើងក្បាលផ្លែធ្មេញ និងផ្លែធ្មេញតាមការណែនាំអំពីការដំឡើងដែលបានផ្ដល់មកជាមួយឈុតផ្លែធ្មេញនីមួយៗ សូមមើលតារាងរៀបចំផ្លែធ្មេញរបស់ម៉ាស៊ីនស៊េរី ProCore 864 និងតារាងរៀបចំផ្លែធ្មេញរបស់ម៉ាស៊ីនស៊េរី ProCore 1298 នៅក្នុង ។

Important: កុំបញ្ជាគ្រឿងចក្រដោយមិនបានដំឡើងក្បាលផ្លែធ្មេញឱ្យសោះ។ ដៃផ្លែធ្មេញអាចចល័តហួសកំណត់ ហើយធ្វើឱ្យខូចគ្រោងរបស់គ្រឿងចក្រ។

ការដំឡើងរបាំងការពារធ្លាស្មៅ

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

របាំងការពារធ្លាស្មៅ (មិនបានដាក់បញ្ចូល)

ការជ្រើសរើសរបាំងការពារធ្លាស្មៅធំទូលាយអាចរកបានសម្រាប់គ្រឿងចក្រ។ ប្រើរបាំងការពារធ្លាស្មៅសមស្របសម្រាប់ក្បាលផ្លែធ្មេញដែលបានជ្រើសរើស។

  1. បន្ធូរខ្ចៅដែលរឹតភ្ជាប់នឹងចង្កំរបាំងការពារធ្លាស្មៅទៅនឹងរបារឧបករណ៍នៃរបាំងការពារធ្លាស្មៅ (រូបភាព )។

    artpending
  2. រុញរបាំងការពារធ្លាស្មៅសមស្របនៅខាងក្រោមចង្កំរបាំងការពារធ្លាស្មៅ។

  3. លៃតម្រូវរបាំងការពារធ្លាស្មៅ ពីឆ្វេងទៅស្ដាំ ដើម្បីរក្សាគម្លាតស្មើៗគ្នារវាងផ្លែធ្មេញនៅក្នុងរន្ធនីមួយៗ។

  4. រឹតបន្តឹងខ្ចៅដែលរឹតភ្ជាប់របាំងការពារធ្លាស្មៅ។

  5. ចាប់របាំងការពារធ្លាស្មៅ និងរឹតភ្ជាប់ចង្កំរបាំងការពារធ្លាស្មៅ។

    Important: ពីផ្នែកខាងក្រោយនៃគ្រឿងចក្រ សូមពិនិត្យមើលថាផ្លែធ្មេញស្របគ្នាជាមួយនឹងផ្នែកកណ្ដាលនៃគម្លាតនៅក្នុងរបាំងការពារធ្លាស្មៅឬអត់។

ការរឹតគន្លឹះគម្របម៉ាស៊ីន (សម្រាប់តែ CE ប៉ុណ្ណោះ)

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ឈុតអនុលោមតាម CE, គ្រឿងបន្លាស់លេខ 110-4693 (មិនបានរួមបញ្ចូល)1

Note: ឈុតអនុលោមតាម CE, គ្រឿងបន្លាស់លេខ 110-4693 តម្រូវឱ្យបំពេញជំហាននេះ។

  1. នៅលើម៉ូដែល ProCore 864 សូមដំឡើងផ្ទាំងកែងភ្ជាប់ពីលើគម្របម៉ាស៊ីនខាងក្រោមផ្នែកខាងក្រោយខាងឆ្វេង និងខាងស្ដាំ និងគន្លឹះគម្របម៉ាស៊ីនខាងលើជាមួយប៊ូឡុងមានក្បាល (សរុបមាន 4 គ្រាប់); សូមមើល រូបភាព

    artpending
  2. នៅលើម៉ូដែល ProCore 1298 សូមដំឡើងផ្ទាំងកែងភ្ជាប់ពីលើគន្លឹះគម្របម៉ាស៊ីនខាងក្រោមផ្នែកខាងក្រោយ និងគន្លឹះគម្របម៉ាស៊ីនផ្នែកខាងលើនៅខាងក្រៅនៅលើគម្របក្រោយទាំងពីរផ្នែកខាងស្ដាំ និងខាងឆ្វេងជាមួយប៊ូឡុងមានក្បាល (ក្បាលស្នូលមួយមាន 3 គ្រាប់ សរុបមាន 6 គ្រាប់); សូមមើល រូបភាព )។

  3. ដោយប្រើដង្កាប់ ឬម៉ាឡេតដែលអាចលៃតម្រូវបាន ស៊ករ៉ងសោខាងក្នុងនៅលើប៊ូឡុងនីមួយៗ (1 ទៅ 2 ជុំ) ដើម្បីរឹតភ្ជាប់គន្លឹះ (រូបភាព )។

ការបិតស្លាកសញ្ញាគ្រោះថ្នាក់ដោយសារការទាក់

ប្រដាប់កាត់ស្មៅ CE

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

ស្លាកស្លាកសញ្ញាគ្រោះថ្នាក់ដោយសារការទាក់ CE4

Important: និតិវិធីនេះតម្រូវសម្រាប់បណ្ដាប្រទេស CE ទាំងអស់ និងគ្រប់កន្លែងដែលភាសាអង់គ្លេសមិនត្រូវបានគេនិយាយជាទូទៅ។

  1. បង្វិលរបាំងការពារដងដើម្បីចូលប្រើស្លាកសញ្ញាគ្រោះថ្នាក់ដោយសារការទាក់ដែលមានស្រាប់ (រូបភាព )។

    artpending
  2. សម្អាតស្លាកសញ្ញាគ្រោះថ្នាក់ដោយសារការទាក់ដែលមានស្រាប់ និងបរិវេននៃរបាំងការពារជុំវិញស្លាកសញ្ញា។

  3. ដោះបន្ទះបិតចេញពីស្លាកសញ្ញាគ្រោះថ្នាក់ដោយសារការទាក់ CE។

  4. ដាក់ស្លាកសញ្ញាគ្រោះថ្នាក់ដោយសារការទាក់ CE ពីលើសញ្ញាគ្រោះថ្នាក់ដោយសារការទាក់ដែលមានស្រាប់ (រូបភាព )។

ការដោះជើងតាំងដែលរក្សាទុក

គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖

កន្លាស់ខ្ទាស់ (ProCore 864)4

ការដោះជើងតាំង

គ្រឿងចក្រស៊េរី ProCore 864

Important: ប្រើជើងតាំងនៅពេលណាដែលអ្នកដោះគ្រឿងចក្រពីម៉ាស៊ីនកាត់ស្មៅសណ្ដោង។

  1. ចាប់ផ្ដើមម៉ាស៊ីនកាត់ស្មៅសណ្ដោង លើកគ្រឿងចក្រឡើងពី 7.6 ទៅ 15.2 cm (3 ទៅ 6 អ៊ីញ) ឱ្យផុតពីដី, ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

  2. ដោះកន្លាស់ខ្ទាស់ទាំង 2 ដែលរឹតភ្ជាប់ជើងតាំងដែលរក្សាទុកទៅនឹងក្រចាប់ជើងតាំងនៅលើគ្រោងទំពក់សណ្ដោងនៃគ្រឿងចក្រ (រូបភាព )។

    artpending
  3. ដោះដោះជើងតាំងដែលរក្សាទុក។

  4. ធ្វើតាមជំហានម្តងទៀតៗ និង នៅផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។

  5. ស៊កកន្លាស់ខ្ទាស់ (ដែលបានរួមបញ្ចូលក្នុងគ្រឿងរលុង) នៅក្នុងកន្លាស់ជើងតាំងសម្រាប់ការរក្សាទុក (រូបភាព )។

ការដោះជើងតាំង

គ្រឿងចក្រស៊េរី ProCore 1298

Important: ប្រើជើងតាំងនៅពេលណាដែលអ្នកដោះគ្រឿងចក្រពីម៉ាស៊ីនកាត់ស្មៅសណ្ដោង។

Note: ទម្ងន់ជើងតាំងដែលរក្សាទុកប្រមាណជា 85 kg (187 lb)។

  1. ចាប់ផ្ដើមម៉ាស៊ីនកាត់ស្មៅសណ្ដោង លើកគ្រឿងចក្រឡើងឱ្យផុតពីដីបន្តិច ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

  2. ដោះកន្លាស់អង្កាញ់ទាំង 2 ដែលរឹតភ្ជាប់កន្លាស់ជើងតាំងដែលរក្សាទុកទាំង 2 ទៅនឹងជើងតាំងដែលរក្សាទុក (រូបភាព )។

    artpending
  3. ដោះកន្លាស់ជើងតាំងដែលរក្សាទុកទាំង 2 ចេញ (រូបភាព )។

  4. ចាប់ផ្ដើមដំណើរការម៉ាស៊ីនកាត់ស្មៅសណ្ដោង និងប្រើវាដើម្បីលើកគ្រឿងចក្រចេញពីជើងតាំងដែលរក្សាទុក។

ទិដ្ឋភាពទូទៅអំពីផលិតផល

ឧបករណ៍លៃតម្រូវជម្រៅ

បង្វិលដងបញ្ចូលឧបករណ៍លៃតម្រូវជម្រៅតាមទិសដៅនាឡិកាដើម្បីកាត់បន្ថយជម្រៅបុកដី ឬច្រាសទិសដៅនាឡិកាដើម្បីបង្កើនជម្រៅបុកដី (រូបភាព )។

artpending

Note: 17 ជុំនៃឧបករណ៍លៃតម្រូវជម្រៅស្មើនឹងការផ្លាស់ប្តូរជម្រៅប្រហែល 6.4 mm (1/4 អ៊ីញ) ។

Note: លក្ខណៈ​បច្ចេកទេស និង​ការ​រចនា​អាច​មានការ​ផ្លាស់ប្ដូរ​ដោយ​មិន​មានការ​ជូនដំណឹង។

ម៉ាស៊ីនច្រុំ ឬបុកដីលើវាលស្មៅស៊េរី ProCore 864

ទទឹងធ្វើការ163 cm (64 អ៊ីញ)
ទទឹងសរុប170 cm (67 អ៊ីញ)
បណ្ដោយ​​សរុប89 cm (35 អ៊ីញ)
កម្ពស់សរុប98 cm (38.5 អ៊ីញ)
ទម្ងន់714 kg (1,575 lb)

ម៉ាស៊ីនច្រុំ ឬបុកដីលើវាលស្មៅស៊េរី ProCore 1298

ទទឹងធ្វើការ249 cm (98 អ៊ីញ)
ទទឹងសរុប257 cm (101 អ៊ីញ)
បណ្ដោយ​​សរុប89 cm (35 អ៊ីញ)
កម្ពស់សរុប98 cm (38.5 អ៊ីញ)
ទម្ងន់1043 kg (2,300 lb)

ឧបករណ៍​ភ្ជាប់/​គ្រឿង​បន្សំ

ការជ្រើសរើស​នៃ​ឧបករណ៍​ភ្ជាប់​និង​គ្រឿងបន្សំ​ដែលបាន​អនុម័ត​ដោយ Toro គឺអាច​រកបាន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​គ្រឿងចក្រ​ដើម្បី​បង្កើន​ ឬ​ពង្រីក​សមត្ថភាព​របស់វា។ ទាក់ទងទៅ​អ្នក​ចែកចាយ​សេវាកម្ម​ពេញ​សិទ្ធិ ឬ​តំណាងចែកចាយ​របស់ក្រុមហ៊ុន Toro ឬ​ចូលទៅ www.Toro.com សម្រាប់​បញ្ជី​នៃឧបករណ៍​បន្ថែម និង​គ្រឿង​បន្លាស់ទាំងអស់។

ដើម្បីធានា​ការប្រតិបត្តិ​ខ្ពស់ និង​ការទទួល​ស្គាល់​សុវត្ថិភាព​ជា​បន្ត​របស់​គ្រឿង​ចក្រ សូម​ប្រើតែ​គ្រឿង​បន្លាស់ ឬ​គ្រឿង​បន្សំ​សុទ្ធរបស់ក្រុមហ៊ុន Toro តែ​ប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬ​គ្រឿង​បន្សំ​ដែលបាន​ជំនួស​ដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើផលិតផល។

តារាងទី 1 នៃ 3 អំពីការរៀបចំផ្លែធ្មេញរបស់ ProCore 864

ការពិពណ៌នាអំពីឈុតផ្លែធ្មេញជើងផ្លែធ្មេញកំណល់ផ្លែធ្មេញ (2x5)កំណល់ផ្លែធ្មេញ (1x6)
ម៉ូដែលលេខ097390973609737
ចំនួនឈុត444
ផ្លែធ្មេញដែលតម្រូវ408048
គម្លាតចំហៀង40 mm (1.6 អ៊ីញ)40 mm (1.6 អ៊ីញ)33 mm (1.3 អ៊ីញ)
ម៉ោនភ្ជាប់5 mm និង 8 mmអង្កត់ផ្ចិត 10 mm (3/8 អ៊ីញ)អង្កត់ផ្ចិត 10 mm (3/8 អ៊ីញ)
លេខគ្រឿងបន្លាស់របស់របាំងការពារធ្លាស្មៅ 120-1047120-1061120-1062120-1047120-1061120-1062120-1050120-1063120-1064
បរិមាណដែលត្រូវការ211211211
ជម្រើសផ្លែធ្មេញធ្មេញប្រវែង 5 mm និង 8 mm Titan និង Titan Quad; Titan និង Titan Max Cross; Titan Solid RoundTitan និង Titan Quad; Titan និង Titan Max Cross; Titan Solid Round
 

តារាងទី 2 នៃ 3 អំពីការរៀបចំផ្លែធ្មេញរបស់ ProCore 864

ការពិពណ៌នាអំពីឈុតផ្លែធ្មេញផ្លែធ្មេញ 3ផ្លែធ្មេញ 4HD ផ្លែធ្មេញ 3
ម៉ូដែលលេខ097940979609797
ចំនួនឈុត444
ផ្លែធ្មេញដែលតម្រូវ243224
គម្លាតចំហៀង66 mm (2.6 អ៊ីញ)51 mm (2.0 អ៊ីញ)66 mm (2.6 អ៊ីញ)
ម៉ោនភ្ជាប់អង្កត់ផ្ចិត 19 mm (3/4 អ៊ីញ)អង្កត់ផ្ចិត 19 mm (3/4 អ៊ីញ)អង្កត់ផ្ចិត 22 mm (7/8 អ៊ីញ)
 
លេខគ្រឿងបន្លាស់របស់របាំងការពារធ្លាស្មៅ 120-1044120-1057120-1058120-1045120-1059120-1060120-1044120-1057120-1058
បរិមាណដែលត្រូវការ211211211
 
ជម្រើសផ្លែធ្មេញTitan Hollow និង Max Hollow; Titan Side Eject និង Max Side EjectTitan Hollow និង Max Hollow; Titan Side Eject និង Max Side EjectTitan Hollow និង Max Hollow; Titan Side Eject និង Max Side Eject
 Titan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid RoundTitan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid RoundTitan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid Round

តារាងទី 3 នៃ 3 អំពីការរៀបចំផ្លែធ្មេញរបស់ ProCore 864

ការពិពណ៌នាអំពីឈុតផ្លែធ្មេញការផ្លាស់ប្ដូររហ័ស (ផ្លែធ្មេញ 3)ការផ្លាស់ប្ដូររហ័ស (ផ្លែធ្មេញ 4)
ម៉ូដែលលេខ0971109719
ចំនួនឈុត44
ផ្លែធ្មេញដែលតម្រូវ2432
គម្លាតចំហៀង66 mm (2.6 អ៊ីញ)51 mm (2.0 អ៊ីញ)
ម៉ោនភ្ជាប់មិនអាចអនុវត្តបានមិនអាចអនុវត្តបាន
 
ការពិពណ៌នាអំពីគ្រឿងស្រោបតំណភ្ជាប់19 mm (3/4 អ៊ីញ)122 mm (7/8 អ៊ីញ)19 mm (3/4 អ៊ីញ)22 mm (7/8 អ៊ីញ)
គ្រឿងបន្លាស់លេខ108-6837108-6838108-6837108-6838
បរិមាណដែលត្រូវការ24243232
 
លេខគ្រឿងបន្លាស់ឈុតឧបករណ៍ (ទាមទារ 1)114-0890-01114-0890-01
  
លេខគ្រឿងបន្លាស់របស់របាំងការពារធ្លាស្មៅ120-1044120-1057120-1058120-1045120-1059120-1060
បរិមាណដែលត្រូវការ211211
 
ជម្រើសផ្លែធ្មេញTitan Hollow និង Max Hollow; Titan Side Eject និង Max Side EjectTitan Hollow និង Max Hollow; Titan Side Eject និង Max Side Eject
 Titan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid RoundTitan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid Round

តារាងទី 1 នៃ 2 អំពីការរៀបចំផ្លែធ្មេញរបស់ ProCore 1298

ការពិពណ៌នាអំពីឈុតផ្លែធ្មេញជើងផ្លែធ្មេញកំណល់ផ្លែធ្មេញ (2x5)កំណល់ផ្លែធ្មេញ (1x6)ផ្លែធ្មេញ 3
ម៉ូដែលលេខ09739097360973709794
ចំនួនឈុត6666
ផ្លែធ្មេញដែលតម្រូវ601207236
គម្លាតចំហៀង40 mm (1.6 អ៊ីញ)40 mm (1.6 អ៊ីញ)33 mm (1.3 អ៊ីញ)66 mm (2.6 អ៊ីញ)
ម៉ោនភ្ជាប់5 mm និង 8 mmអង្កត់ផ្ចិត 10 mm (3/8 អ៊ីញ)អង្កត់ផ្ចិត 10 mm (3/8 អ៊ីញ)អង្កត់ផ្ចិត 19 mm (3/4 អ៊ីញ)
 
លេខគ្រឿងបន្លាស់របស់របាំងការពារធ្លាស្មៅ 120-1047120-1052120-1047120-1052120-1050120-1053120-1044120-1051
បរិមាណដែលត្រូវការ42424242
 
ជម្រើសផ្លែធ្មេញធ្មេញប្រវែង 5 mm និង 8 mm Titan និង Titan Quad; Titan និង Titan Max Cross; Titan Solid RoundTitan និង Titan Quad; Titan និង Titan Max Cross; Titan Solid RoundTitan Hollow និង Max Hollow; Titan Side Eject និង Max Side Eject
       Titan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid Round

តារាងទី 2 នៃ 2 អំពីការរៀបចំផ្លែធ្មេញរបស់ ProCore 1298

ការពិពណ៌នាអំពីឈុតផ្លែធ្មេញផ្លែធ្មេញ 4HD ផ្លែធ្មេញ 3ការផ្លាស់ប្ដូររហ័ស (ផ្លែធ្មេញ 3)ការផ្លាស់ប្ដូររហ័ស (ផ្លែធ្មេញ 4)
ម៉ូដែលលេខ09796097970971109719
ចំនួនឈុត6666
ផ្លែធ្មេញដែលតម្រូវ48363648
គម្លាតចំហៀង51 mm (2.0 អ៊ីញ)66 mm (2.6 អ៊ីញ)66 mm (2.6 អ៊ីញ)51 mm (2.0 អ៊ីញ)
ម៉ោនភ្ជាប់អង្កត់ផ្ចិត 19 mm (3/4 អ៊ីញ)អង្កត់ផ្ចិត 22 mm (7/8 អ៊ីញ)មិនអាចអនុវត្តបានមិនអាចអនុវត្តបាន
 
ការពិពណ៌នាអំពីគ្រឿងស្រោបតំណភ្ជាប់មិនអាចអនុវត្តបានមិនអាចអនុវត្តបាន19 mm (3/4 អ៊ីញ)22 mm (7/8 អ៊ីញ)19 mm (3/4 អ៊ីញ)22 mm (7/8 អ៊ីញ)
គ្រឿងបន្លាស់លេខ108-6837108-6838108-6837108-6838
បរិមាណដែលត្រូវការ36364848
 
លេខគ្រឿងបន្លាស់ឈុតឧបករណ៍ (ទាមទារ 1)មិនអាចអនុវត្តបានមិនអាចអនុវត្តបាន114-0890-01114-0890-01
 
លេខគ្រឿងបន្លាស់របស់របាំងការពារធ្លាស្មៅ120-1045120-1046120-1044120-1051120-1044120-1051120-1045120-1046
បរិមាណ (ទាមទារ)42424242
 
ជម្រើសផ្លែធ្មេញTitan Hollow និង Max Hollow; Titan Side Eject និង Max Side EjectTitan Hollow និង Max Hollow; Titan Side Eject និង Max Side EjectTitan Hollow និង Max Hollow; Titan Side Eject និង Max Side EjectTitan Hollow និង Max Hollow; Titan Side Eject និង Max Side Eject
 Titan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid RoundTitan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid RoundTitan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid RoundTitan Cross និង Max Cross*; Titan Slicing; Titan Fairway និង HD Fairway Titan Split; Titan Solid Round

ប្រតិបត្តិការ

Note: កំណត់​ផ្នែក​ខាងឆ្វេង ​និង​ខាងស្ដាំ​នៃ​ម៉ាស៊ីន​ពី​ទីតាំង​ប្រតិបត្តិការ​ធម្មតា។

មុនពេលធ្វើប្រតិបត្តិការ

សុវត្ថិភាព​មុនប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិ​ក្នុងមូលដ្ឋាន​អាច​រឹតត្បិត​អាយុ​របស់​អ្នកបញ្ជា។ ម្ចាស់​គឺ​ទទួល​ខុសត្រូវ​លើ​ការ​បណ្ដុះបណ្ដាល​អ្នកបញ្ជា និង​ជាងទាំងអស់។

  • ត្រូវ​យល់ដឹង​អំពី​បញ្ជា​ដែលមាន​សុវត្ថិភាព​លើ​ឧបករណ៍ គ្រឿង​បញ្ជា​របស់​អ្នកបញ្ជា និងសញ្ញា​សុវត្ថិភាព។

  • តែងតែពន្លត់ម៉ាស៊ីននៃត្រាក់ទ័រសណ្ដោង​ ដកកូនសោចេញ ​រង់ចាំ​រហូត​លែងមាន​ចលនា​ទាំងអស់ និង​ទុកឲ្យគ្រឿងចក្រត្រជាក់ជានិច្ច មុនលៃតម្រូវ ជួសជុល សម្អាត ឬ​រក្សា​ទុកគ្រឿងចក្រ។

  • ត្រូវ​ចេះ​របៀប​បញ្ឈប់ និង​ពន្លត់​ម៉ាស៊ីន​យ៉ាងឆាប់​រហ័ស។

  • ហាមដំណើរការម៉ាស៊ីនដោយមិនមានការប្រុងប្រយ័ត្ន និងឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង ព្រមទាំងដំណើរការបានត្រឹមត្រូវនៅលើគ្រឿងចក្រ។

  • មុនពេលដំណើរការ សូមត្រួតពិនិត្យគ្រឿងចក្រជានិច្ច ដើម្បីធានាថាធ្មេញរនាស់ ក្បាលធ្មេញជ្រោយដី​ស្ថិតក្នុងស្ថានភាពដំណើរការល្អ។ ប្ដូរចេញរាល់​ធ្មេញរនាស់ជ្រោយដីដែលសឹក ឬខូច។

  • ត្រួតពិនិត្យតំបន់ដែលអ្នកនឹងប្រើគ្រឿងចក្រ ហើយដកវត្ថុទាំងអស់ដែល​គ្រឿងចក្រអាចបោះចេញ។

  • រកមើល និងដាក់់សម្គាល់ខ្សែបន្ទាត់កម្រិតចរន្តអគ្គិសនី ឬទំនាក់ទំនង សមាស​ភាគប្រព័ន្ធស្រោចស្រព្វ និងការរាំងស្ទះផ្សេងៗទៀតនៅកន្លែង​ដែលត្រូវមានការជ្រោយដៅស្មៅ។ ដកចេញនូវរបស់គ្រោះថ្នាក់នានា (បើអាច) ឬ​គ្រោងអំពីរបៀបដែលត្រូវជៀសវាងពីបញ្ហាទាំងនោះ។

  • ត្រូវប្រាកដថាម៉ាស៊ីនកាត់ស្មៅសណ្ដោងរបស់អ្នកសមស្របសម្រាប់ប្រើជាមួយគ្រឿងចក្រនៃទម្ងន់នេះ។ ពិនិត្យមើលជាមួយអ្នកផ្គត់ផ្គង់​ ឬក្រុមហ៊ុនផលិត ម៉ាស៊ីនកាត់ស្មៅសណ្ដោង។

ការគ្រប់គ្រងម៉ាស៊ីនកាត់ស្មៅសណ្ដោងឆ្លងកាត់ចម្ងាយ

សូមមើល សៀវភៅណែនាំអ្នកបញ្ជា ម៉ាស៊ីនកាត់ស្មៅសណ្ដោងឆ្លងកាត់ចម្ងាយសម្រាប់ពត៌មានអំពីការគ្រប់គ្រង និងប្រតិបត្តិការ ក៏ដូចជាពត៌មានបន្ថែមអំពីការដំឡើងគ្រឿងចក្រ។

ការលៃតម្រូវជម្រៅបុកដី

Important: លៃតម្រូវជម្រៅបុកដីតែនៅពេលម៉ាស៊ីនកាត់ស្មៅសណ្ដោងត្រូវបានចត ហ្វ្រាំងដៃត្រូវ​បានដាក់ PTO ត្រូវបានដោះ ហើយម៉ាស៊ីនត្រូវបានពន្លត់។

  1. ដាក់ផ្លែធ្មេញដែលចង់បាននៅលើស្លាកសញ្ញាជម្រៅ ខណៈពេលដែលតម្រង់ចុងផ្លែធ្មេញ ជាមួយនឹងជម្រៅបុកដីដែលចង់បានដូចបង្ហាញក្នុង រូបភាព

    artpending
  2. កំណត់​ការ​កំណត់​អក្សរ​ដែល​ស្រប​គ្នា​ជាមួយ​នឹង​ផ្នែក​ខាង​ចុង​នៃ​ផ្លែធ្មេញ (រូបភាព )។ លៃតម្រូវការគ្រប់គ្រងជម្រៅទៅនឹងអក្សរដែលត្រូវគ្នានៅលើស្នាកសញ្ញា។

  3. ស៊កព្រីភ្លើងប្រវែង 9/16 អ៊ីញជាមួយម៉ាឡេតរ៉ាឆែតនៅលើដងបញ្ចូលឧបករណ៍លៃតម្រូវជម្រៅ (រូបភាព )។

    artpending
  4. រុញចូលលើព្រីភ្លើង ឬប្រើដៃរបស់អ្នកដើម្បីសង្កត់លើទ្រនាប់ខ្ទាស់ជាប់។

  5. បង្វិលឧបករណ៍លៃតម្រូវជម្រៅតាមទិសដៅនាឡិកាដើម្បីកាត់បន្ថយជម្រៅបុកដី ឬច្រាសទិសដៅនាឡិកាដើម្បីបង្កើនជម្រៅបុកដី (រូបភាព )។

  6. បង្វិលដងបញ្ចូលឧបករណ៍លៃតម្រូវជម្រៅរហូតដល់ជម្រៅដែលចង់បានត្រូវបានដូច​ដែល​បាន​បង្ហាញ​នៅ​លើ​ស្នាកសញ្ញា​សម្គាល់​ជម្រៅ (រូបភាព )។

    Note: 17 ជុំនៃដងបញ្ចូលឧបករណ៍លៃតម្រូវជម្រៅស្មើនឹងការផ្លាស់ប្តូរជម្រៅប្រហែល 6.4 mm (1/4 អ៊ីញ) ។

ការស្វែងយល់ពីការគ្រប់គ្រងម៉ាស៊ីនកាត់ស្មៅសណ្ដោង

ធ្វើឱ្យខ្លួន​អ្នកស៊ាំ​ជាមួយ​នឹង​ប្រតិបត្តិការ​នៃការគ្រប់គ្រងម៉ាស៊ីនកាត់ស្មៅសណ្ដោង​ខាង​ក្រោម មុន​ពេល​ដំណើរការ​គ្រឿងចក្រ៖

  • ការដាក់លេខ PTO

  • ទំពក់សណ្ដោងមានរន្ធបី (លើកឡើង/បន្ទាបចុះ)

  • អំប្រាយ៉ា

  • ឈ្នាន់

  • ការជ្រើសរើសដាក់លេខ

  • ហ្វ្រាំងដៃ

    Important: សូមអាន សៀវភៅ​ណែនាំអ្នកបញ្ជា របស់ត្រាក់ទ័រសណ្ដោងកាត់ស្មៅបានសម្រាប់​សេចក្តីណែនាំ​អំពីប្រតិបត្តិការ។

ការស្វែងយល់ពីគោលការណ៍នៃប្រតិបត្តិការ

តំណភ្ជាប់ទំពក់មានរន្ធ 3 នៃម៉ាស៊ីនកាត់ស្មៅសណ្ដោងលើកគ្រឿងចក្រឡើងសម្រាប់ដឹកជញ្ជូន និងបន្ទាបវាចុះសម្រាប់ប្រតិបត្តិការ។

ថាមពលភ្លើងចេញពីការទាញយកថាមពល (PTO) របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង ត្រូវបានបញ្ជូនតាមរយៈដងបរ ប្រអប់លេខ និងខ្សែពានបរទៅកាន់បង្គុំដងរវៃ ដែលបរផ្លែធ្មេញដែលនៅជាប់នឹងដៃទៅក្នុងផ្ទៃធ្លាស្មៅ។

ដោយសារម៉ាស៊ីនកាត់ស្មៅសណ្ដោងធ្វើដំណើរទៅមុខដោយដាក់លេខ PTO និងបន្ទាបគ្រឿងចក្រចុះ នោះរន្ធបន្តបន្ទាប់ត្រូវបានបង្កើតឡើងនៅលើធ្លាស្មៅ។

ជម្រៅនៃការជ្រៀតចូលនៃផ្លែធ្មេញត្រូវបានកំណត់ដោយកម្ពស់របស់ការគ្រប់គ្រងជម្រៅ។

ចម្ងាយរវាងរន្ធបុកចូល ត្រូវបានកំណត់ដោយសមាមាត្រប្រអប់លេខ (ឬទីតាំងឈ្នាន់សណ្ដោងអ៊ីដ្រូស្តាត) នៃ ម៉ាស៊ីនកាត់ស្មៅសណ្ដោង និងចំនួនផ្លែធ្មេញនៅក្នុងក្បាលផ្លែធ្មេញនីមួយៗ។

Note: ការផ្លាស់ប្ដូរល្បឿនម៉ាស៊ីនមិនផ្លាស់ប្ដូរគម្លាតរន្ធទេ។

ការអនុវត្តនីតិវិធីប្រតិបត្តិការ

Important: នៅពេលតភ្ជាប់ PTO ត្រូវប្រាកដថាគ្រឿងចក្រមិនត្រូវបានលើកខ្ពស់ជាងការចាំបាច់ទេ។ ការលើកគ្រឿងចក្រខ្ពស់ពេកបណ្ដាលឱ្យគន្លាក់ដងបរ PTO បែកបាក់ (រូបភាព )។ PTO អាចប្រតិបត្តិការរហូតដល់មុំ 25°, តែមិនអាចលើសមុំ 35° នៅពេលគ្រឿងចក្រស្ថិតនៅទីតាំងខ្ពស់បំផុតរបស់វា ឬការខូចខាតដងធ្ងន់ធ្ងរអាចនឹងកើតឡើង។

artpending

មុនពេលប្រើប្រាស់គ្រឿងចក្រ សូមស្វែងរកតំបន់ស្រឡះល្អ ហើយបញ្ជាម៉ាស៊ីនកាត់ស្មៅសណ្ដោងជាមួយគ្រឿងចក្រត្រូវបានដំឡើង។

Important: ប្រសិនបើមានក្បាលបាញ់ទឹក ខ្សែអគ្គិសនី ឬខ្សែទំនាក់ទំនង ឬវត្ថុរារាំងផ្សេងទៀតនៅក្នុងតំបន់ដែលកំពុងត្រូវបានបុកចូល សូមសម្គាល់ទីតាំងទាំងនេះ ដើម្បីធានាថាវត្ថុទាំងនេះមិនខូចកំឡុងពេលប្រតិបត្តិការ។

  • បញ្ជាម៉ាស៊ីនកាត់ស្មៅសណ្ដោងដោយប្រើការកំណត់ប្រអប់លេខដែលបានណែនាំ​និងល្បឿនបរ PTO និងត្រូវស្គាល់ច្បាស់ពីម៉ាស៊ីនកាត់ស្មៅសណ្ដោងដែលគ្រប់គ្រងដោយគ្រឿងចក្រដែលបានភ្ជាប់។

  • អនុវត្តការឈប់ និងការចាប់ផ្ដើម ការលើកគ្រឿងចក្រ និងការបន្ទាបគ្រឿងចក្រ ដោះលេខ PTO និងតម្រង់គ្រឿងចក្រជាមួយគន្លងមុនៗ។

វគ្គអនុវត្តជួយអ្នកឱ្យទទួលទំនុកចិត្តក្នុងការអនុវត្តការងារជាមួយគ្រឿងចក្រ និងជួយធានាថាអ្នកកំពុងប្រើវាបានត្រឹមត្រូវ។

ការព្រមាន

ការលៃតម្រូវ ឬការថែទាំគ្រឿងចក្រខណៈពេលម៉ាស៊ីនកាត់ស្មៅសណ្ដោងកំពុងដំណើរការអាចបង្កជាគ្រោះថ្នាក់ និងការរងរបួសធ្ងន់ធ្ងរ ឬស្លាប់។

  • មុនពេលចាកចេញពីកៅអីអ្នកបញ្ជា សូមដោះលេខ PTO ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់។

  • បន្ទាបគ្រឿងចក្រនៅលើជើងតាំងដែលរក្សាទុក ឬទីតាំងទប់សមស្រប ឬដូយជួសជុលគ្រឿងចក្រ។

  • ត្រូវប្រាកដថាឧបករណ៍សុវត្ថិភាពទាំងអស់ត្រូវបានរក្សាទុកនៅកន្លែងត្រឹមត្រូវមុនពេលបន្តប្រតិបត្តិការឡើងវិញ។

ការរៀបចំបុកដី

ត្រួតពិនិត្យតំបន់ប្រតិបត្តិការក្រែងមានគ្រោះថ្នាក់ដែលអាចធ្វើឱ្យខូចខាតដល់គ្រឿងចក្រ ហើយយកវាចេញ ប្រសិនជាអាច ឬរៀបចំផែនការពីរបៀបជៀសវាងគ្រោះថ្នាក់ទាំងនោះ។ ត្រូវយកផ្លែធ្មេញ និងឧបករណ៍សាគួរតាមក្នុងករណីផ្លែធ្មេញខូចដោយសារការប៉ះទង្គិចជាមួយសម្ភារៈខាងក្រៅផ្សេងៗ។

ក្នុងអំឡុងពេលធ្វើប្រតិបត្តិការ

សុវត្ថិភាពក្នុងពេលប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ម្ចាស់​ឬ​អ្នកបញ្ជា​អាច​បង្ការ និង​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​របួសរាងកាយ ឬ​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ។

  • ហាម​បញ្ជា​គ្រឿង​ចក្រ​នៅពេល អស់​កម្លាំង ឈឺ ឬ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន។

  • ប្រើប្រាស់​ការ​យកចិត្តទុកដាក់​ពេញលេញ​របស់អ្នក ខណៈពេល​កំពុង​បញ្ជា​គ្រឿងចក្រ។ ហាមធ្វើសកម្មភាព​ដែលបង្ក​ការ​រំខាន បើពុំនោះទេ របួស ឬ​ការ​ខូចទ្រព្យ​សម្បត្តិ​អាច​នឹង​កើតឡើង។

  • ស្លៀកពាក់សម្លៀកបំពាក់សមស្រប រួមទាំង​ឧបករណ៍​ការពារ​ភ្នែក ស្បែកជើង​ទប់​រអិល ខោជើងវែង និងឧបករណ៍​ការពារ​ត្រចៀក។ ចងសក់​ដែល​វែង​ ហើយ​មិន​ត្រូវ​ពាក់​សម្លៀកបំពាក់​រលុង ឬ​គ្រឿង​អលង្ការ​រលុងឡើយ។

  • កុំដឹកអ្នកដំណើរនៅលើគ្រឿងចក្រ ហើយត្រូវឲ្យអ្នកដំណើរ និងសត្វចិញ្ចឹមនៅឲ្យឆ្ងាយពីគ្រឿងចក្រអំឡុងពេលកំពុងបញ្ជាម៉ាស៊ីន។

  • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ ដើម្បី​ជៀសវាងរន្ធ ឬគ្រោះថ្នាក់ដែលលាក់កំបាំង។

  • ដាក់ដៃនិងជើងរបស់អ្នកឲ្យឆ្ងាយពីធ្មេញរនាស់។

  • មើលក្រោយនិងចុះក្រោមមុនពេលបត់ក្រោយ ដើម្បីឲ្យប្រាកដថាមានផ្លូវ​ស្រឡះ។

  • បញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន ហើយរង់ចាំរហូត​លែងដល់គ្រឿងមាន​ចលនាទាំងអស់ឈប់ និងត្រួតពិនិត្យផ្លែធ្មេញ បន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុអ្វីមួយ ឬ​បើ​មានរំញ័រមិន​ប្រក្រតីនៅ​ក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តប្រតិបត្តិការ។

  • គ្រឿងចក្រធ្ងន់។ នៅពេលបានភ្ជាប់ទៅនឹងម៉ាស៊ីនកាត់ស្មៅសណ្ដោង និងនៅក្នុងទីតាំងដែលលើកឡើង ទម្ងន់របស់វាប៉ះពាល់ដល់លំនឹង ប្រព័ន្ធហ្វ្រាំង និងចង្កូត។ អនុវត្តការប្រុងប្រយ័ត្ននៅពេលដឹកជញ្ជូនរវាងតំបន់ធ្វើការ។

  • រក្សាសម្ពាធសំបកកង់យានយន្តឱ្យបានត្រឹមត្រូវជានិច្ច។

  • ត្រូវប្រាកដថាអ្នកអនុលោមតាមបទបញ្ញត្តិទាំងអស់មុនពេលដឹកជញ្ជូនឧបករណ៍នៅលើផ្លូវសាធារណៈ និងលើផ្លូវហាយវេ។ ត្រូវប្រាកដថារាល់ចំណាំងផ្លាត និងភ្លើងបំភ្លឺដែលតម្រូវទាំងអស់ដំឡើងរួចជាស្រេច ហើយភ្លឺស្អាត និងអាចអោយមើលឃើញដោយការជែង និងចរាចរណ៍ខាងមុខ។

  • បន្ថយល្បឿននៅលើផ្លូវលំបាក និងផ្លូវរាបស្មើ។

  • ហ្វ្រាំងកង់ឯករាជ្យគួរត្រូវបានចាក់សោជាមួយគ្នាជានិច្ចនៅពេលដឹកជញ្ជូន។

  • បញ្ជា​គ្រឿង​ចក្រ​តែ​នៅពេល​មើលឃើញ​ច្បាស់​តែប៉ុណ្ណោះ។ ហាមបញ្ជាគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។

  • សម្រាប់គ្រឿងដែកដងបរ PTO ទាំងអស់ (បំពង់, បាដាង, តំណ ។ល។) រុះរើ ឬជួសជុល មានគេណែនាំយ៉ាងច្រើនអោយទាក់ទងអ្នកចែកចាយផលិតផល Toro ក្នុងស្រុករបស់អ្នក។ ការដោះគ្រឿងបន្លាស់ចេញមកជួសជុល និងដំឡើងឡើងវិញអាចធ្វើអោយខូចផ្នែកខ្លះ ប្រសិនបើមិនបានអនុវត្តដោយប្រើឧបករណ៍ពិសេសពីសំណាក់ជាងបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល។

  • ដងបរ PTO មិនត្រូវប្រើដោយគ្មានរបាំងការពារដែលផ្ដល់ជូនទេ។

  • អំប្រាយ៉ាកកិតអាចនឹងឡើងក្ដៅកំឡុងពេលប្រើ។ កុំប៉ះ។ ដើម្បីជៀសវាងគ្រោះថ្នាក់អគ្គីភ័យ កុំដាក់សម្ភារៈដែលអាចឆេះបាននៅក្បែរអំប្រាយ៉ា និងជៀសវាងទុកឱ្យអំប្រាយ៉ាដាក់លេខមិនចូលយូរពេក។

សុវត្ថិភាពនៅទីជម្រាល

  • ពិនិត្យមើលលក្ខណៈបច្ចេសទេសរបស់ម៉ាស៊ីនអូសទាញដើម្បីធានាថាអ្នកមិនលើសពីសមត្ថភាពនៅទីជម្រាលរបស់វា។

  • ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និង​គ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់ប្រតិបត្តិការនៅទីជម្រាលដោយមានសុវត្ថិភាព។ ការប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។

  • វាយតម្លៃពិតលក្ខខណ្ឌនៅទីតាំងផ្ទាល់ដើម្បីកំណត់ថាតើ ទីជម្រាល​មានសុវត្ថិភាព​សម្រាប់ការការបញ្ជាគ្រឿងចក្រដែរឬអត់ រួមទាំង​ការអង្កេតទីតាំង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ច​នៅពេលអនុវត្តការស្ទង់នេះ។

  • ពិនិត្យមើលឡើងវិញនូវ​សេចក្ដីណែនាំអំពី​ជម្រាលដែ​លមានរាយនៅខាងក្រោមសម្រាប់​ការការបញ្ជាគ្រឿង​ចក្រ​នៅ​លើ​ទី​ជម្រាល និង​ពិនិត្យមើលស្ថានភាពដើម្បី​កំណត់​ថាតើ អ្នក​អាច​បញ្ជា​គ្រឿងចក្រ​នៅក្នុង​ស្ថានភាពនៅថ្ងៃនោះ និង​នៅទីតាំងនោះ​បាន​ដែរ​​ឬ​អត់​។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះការបញ្ជា​គ្រឿងចក្រ​លើទីជម្រាលបាន។

  • ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ បត់យឺតៗ និងតិចៗ។

  • ហាមបញ្ជាគ្រឿងចក្រក្រោមស្ថានភាពដែលការកកិត ចង្កូត ឬស្ថិរភាពចោទជា​បញ្ហា។

  • ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់អាចលាក់ការរាំងស្ទះ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។

  • ត្រូវដឹងថា ការការបញ្ជា​គ្រឿងចក្រ​នៅលើ​ស្មៅសើម ផ្លូវកាត់​ជម្រាល ឬ​ចុះទួល​អាចនឹង​បណ្ដាល​ឲ្យគ្រឿងចក្រ​បាត់បង់​ទំនាញ។ ការបាត់បង់​ទំនាញ​របស់កង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។

  • ប្រើការប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរ​កន្លែង​ដាក់​ចុះ​ ស្នាមភ្លោះ ​​ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភព​គ្រោះថ្នាក់​ផ្សេង​ៗ​។​ គ្រឿងចក្រ​អាចក្រឡាប់ភ្លាមៗ ប្រសិនបើកង់​មួយទៅ​លើគែម ​ឬ​ផតរបស់​គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ​ និងគ្រោះថ្នាក់ណាមួយ។

ការបញ្ជាគ្រឿងចក្រ

Note: នៅពេលប្រើក្បាលផ្លែធ្មេញ ត្រូវប្រាកដថាបានអានសេចក្ដីណែនាំដែលមានបញ្ចូលនៅក្នុងឈុតសម្រាប់និតិវិធីប្រតិបត្តិការពិសេស។

  1. បន្ទាបគ្រឿងចក្រនៅលើតំណរន្ធ 3 ដើម្បីឱ្យផ្លែធ្មេញស្ទើរតែជិតដល់ដីនៅលើផ្នែកទាបបំផុតនៃចម្ងាយធ្វើដំណើររបស់ពួកគេ។

  2. នៅល្បឿនម៉ាស៊ីន rpm ទាប ដាក់អំប្រាយ៉ាបញ្ឈប់ថាមពល (PTO) ដើម្បីបញ្ឆេះគ្រឿងចក្រ។

    Important: កុំបញ្ជាគ្រឿងចក្រដោយមិនបានដំឡើងក្បាលផ្លែធ្មេញឱ្យសោះ។

  3. ជ្រើសរើសប្រអប់លេខដែលឱ្យល្បឿនទៅមុខប្រហែលពី 1 ទៅ 4 km/h (0.6 ទៅ 2.5 mph) នៅល្បឿន PTO ដែលវាយតម្លៃចំនួន 540 rpm (សូមមើលសៀវភៅណែនាំអ្នកបញ្ជាអំពីម៉ាស៊ីនកាត់ស្មៅសណ្ដោង)។

  4. នៅពេលលែងអំប្រាយ៉ា ហើយម៉ាស៊ីនកាត់ស្មៅសណ្ដោងផ្លាស់ទីទៅមុខ សូមបន្ទាបគ្រឿងចក្រចុះឱ្យអស់ទៅក្នុងធ្លាស្មៅ ហើយបង្កើនល្បឿនម៉ាស៊ីនដើម្បីផ្ដល់ល្បឿនអតិបរមាចំនួន 540 rpm នៅលើ PTO។

    Important: កុំប្រតិបត្តិការ PTO របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងលឿនជាង 540 rpm ឬអ្នកអាចធ្វើឱ្យខូចគ្រឿងចក្រ។

    Note: សូមធ្វើឱ្យប្រាកដថារ៉ូឡូនៅលើដី។

  5. សម្គាល់គំរូរន្ធ ប្រសិនបើអ្នកត្រូវការគម្លាតរន្ធធំជាងនេះ សូមបង្កើនល្បឿននៃម៉ាស៊ីនកាត់ស្មៅសណ្ដោងទៅមុខដោយប្ដូរលេខ ឬម៉ាស៊ីនកាត់ស្មៅសណ្ដោងដំណើរការដោយអ៊ីដ្រូស្ដាត លើកដងអ៊ីដ្រូស្ដាត ឬឈ្នាន់ឡើងដើម្បីឱ្យល្បឿនកាន់តែលឿន។ សម្រាប់គម្លាតរន្ធតែខិតជិត សូមបន្ថយល្បឿនទៅមុខរបស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង។ ការផ្លាស់ប្ដូរល្បឿនម៉ាស៊ីននៅក្នុងប្រអប់លេខជាក់លាក់មិនផ្លាស់ប្ដូរគំរូរន្ធទេ។

    Important: សូមក្រឡេកមើលថយក្រោយឱ្យបានញឹកញាប់ ដើម្បីធានាថាគ្រឿងចក្រដំណើរការបានត្រឹមត្រូវ ហើយការតម្រឹមត្រង់ជួរជាមួយនឹងគន្លងពីមុន។

  6. ប្រើកង់ម៉ាស៊ីនកាត់ស្មៅសណ្ដោងខាងមុខជាអ្នកនាំផ្លូវដើម្បីរក្សាគម្លាតរន្ធចំហៀងស្មើគ្នាជាមួយនឹងគន្លងមុន។

  7. នៅផ្នែកខាងចុងនៃគន្លងបុកដី សូមលើកគ្រឿងចក្រឡើង ហើយដោះលេខ PTO។

  8. ប្រសិនបើអ្នកត្រឡប់ចូលក្នុងតំបន់ចង្អៀត (ដូចជាចំណុចចាប់ផ្ដើមរបស់រន្ធ) ដោះលេខ PTO ហើយលើកគ្រឿងចក្រឡើងទៅទីតាំងខ្ពស់បំផុត។ ប្រើការប្រុងប្រយ័ត្ន មិនត្រូវចាប់កាន់របាំងការពារធ្លាស្មៅនៅលើធ្លាស្មៅទេ។

  9. ត្រូវសម្អាតគ្រប់ផ្នែកនៃគ្រឿងម៉ាស៊ីនដែលខូច ដូចជាផ្លែធ្មេញដែលបែកជាដើម ដើម្បីការពារកុំឱ្យម៉ាស៊ីនកាត់ស្មៅចាប់អ្វីមួយគ្រវែងលើ ឬឧបករណ៍ថែទាំធ្លាស្មៅផ្សេងទៀត។

  10. ប្ដូរផ្លែធ្មេញដែលបែកចេញ ត្រួតពិនិត្យ និងជួសជុលផ្លែធ្មេញខូចដែលអាចជួសជុលបាន។ ជួសជុលផ្នែកខូចខាតណាមួយផ្សេងទៀតរបស់គ្រឿងចក្រមុនពេលធ្វើប្រតិបត្តិការ។

ការលៃតម្រូវគម្លាតរន្ធ

គម្លាតរន្ធខាងមុខត្រូវបានកំណត់ដោយដោយសមាមាត្រប្រអប់លេខរបស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង (ឬឈ្នាន់ទាញអ៊ីដ្រូស្ដាត)។ ការផ្លាស់ប្ដូរល្បឿនម៉ាស៊ីនមិនផ្លាស់ប្ដូរគម្លាតរន្ធខាងមុខទេ។

គម្លាតរន្ធចំហៀងត្រូវបានកំណត់ដោយចំនួនផ្លែធ្មេញនៅក្នុងក្បាលផ្លែធ្មេញ។

គម្លាតរន្ធល្បឿននៅលើដី
mm (អ៊ីញ)km/h (mph)
25 (1)0.6 (0.4)0.6 (0.4)0.6 (0.4)0.6 (0.4)0.6 (0.4)0.6 (0.4)0.6 (0.4)0.6 (0.4)0.8 (0.5)0.8 (0.5)0.8 (0.5)0.8 (0.5)0.8 (0.5)
32 (1.25)0.8 (0.5)0.8 (0.5)0.8 (0.5)0.8 (0.5)0.8 (0.5)0.8 (0.5)0.8 (0.5)1.0 (0.6)1.0 (0.6)1.0 (0.6)1.0 (0.6)1.0 (0.6)1.0 (0.6)
38 (1.5)1.0 (0.6)1.0 (0.6)1.0 (0.6)1.0 (0.6)1.0 (0.6)1.0 (0.6)1.1 (0.7)1.1 (0.7)1.1 (0.7)1.1 (0.7)1.1 (0.7)1.1 (0.7)1.1 (0.7)
44 (1.75)1.1 (0.7)1.1 (0.7)1.1 (0.7)1.1 (0.7)1.1 (0.7)1.1 (0.7)1.3 (0.8)1.3 (0.8)1.3 (0.8)1.3 (0.8)1.3 (0.8)1.3 (0.8)1.3 (0.8)
51 (2)1.3 (0.8)1.3 (0.8)1.3 (0.8)1.3 (0.8)1.3 (0.8)1.4 (0.9)1.4 (0.9)1.4 (0.9)1.4 (0.9)1.4 (0.9)1.4 (0.9)1.6 (1.0)1.6 (1.0)
57 (2.25)1.4 (0.9)1.4 (0.9)1.4 (0.9)1.4 (0.9)1.4 (0.9)1.6 (1.0)1.6 (1.0)1.6 (1.0)1.6 (1.0)1.6 (1.0)1.8 (1.1)1.8 (1.1)1.8 (1.1)
64 (2.5)1.6 (1.0)1.6 (1.0)1.6 (1.0)1.6 (1.0)1.6 (1.0)1.8 (1.1)1.8 (1.1)1.8 (1.1)1.8 (1.1)1.9 (1.2)1.9 (1.2)1.9 (1.2)1.9 (1.2)
70 (2.75)1.6 (1.0)1.8 (1.1)1.8 (1.1)1.8 (1.1)1.8 (1.1)1.9 (1.2)1.9 (1.2)1.9 (1.2)1.9 (1.2)2.1 (1.3)2.1 (1.3)2.1 (1.3)2.1 (1.3)
76 (3)1.8 (1.1)1.9 (1.2)1.9 (1.2)1.9 (1.2)2.1 (1.3)2.1 (1.3)2.1 (1.3)2.1 (1.3)2.3 (1.4)2.3 (1.4)2.3 (1.4)2.3 (1.4)2.4 (1.5)
83 (3.25)1.9 (1.2)2.1 (1.3)2.1 (1.3)2.1 (1.3)2.3 (1.4)2.3 (1.4)2.3 (1.4)2.3 (1.4)2.4 (1.5)2.4 (1.5)2.4 (1.5)2.6 (1.6)2.6 (1.6)
89 (3.5)2.1 (1.3)2.3 (1.4)2.3 (1.4)2.3 (1.4)2.4 (1.5)2.4 (1.5)2.4 (1.5)2.6 (1.6)2.6 (1.6)2.6 (1.6)2.7 (1.7)2.7 (1.7)2.7 (1.7)
95 (3.75)2.3 (1.4)2.4 (1.5)2.4 (1.5)2.4 (1.5)2.6 (1.6)2.6 (1.6)2.6 (1.6)2.7 (1.7)2.7 (1.7)2.7 (1.7)2.9 (1.8)2.9 (1.8)3.1 (1.9)
102 (4)2.4 (1.5)2.6 (1.6)2.6 (1.6)2.6 (1.6)2.7 (1.7)2.7 (1.7)2.7 (1.7)2.9 (1.8)2.9 (1.8)3.1 (1.9)3.1 (1.9)3.1 (1.9)3.2 (2.0)
108 (4.25)2.6 (1.6)2.7 (1.7)2.7 (1.7)2.7 (1.7)2.9 (1.8)2.9 (1.8)3.1 (1.9)3.1 (1.9)3.1 (1.9)3.2 (2.0)3.2 (2.0)3.2 (2.0)3.4 (2.1)
114 (4.5)2.7 (1.7)2.9 (1.8)2.9 (1.8)2.9 (1.8)3.1 (1.9)3.1 (1.9)3.2 (2.0)3.2 (2.0)3.2 (2.0)3.4 (2.1)3.4 (2.1)3.5 (2.2)3.5 (2.2)
121 (4.75)2.9 (1.8)3.1 (1.9)3.1 (1.9)3.1 (1.9)3.2 (2.0)3.2 (2.0)3.4 (2.1)3.4 (2.1)3.5 (2.2)3.5 (2.2)3.5 (2.2)3.7 (2.3)3.7 (2.3)
127 (5)3.1 (1.9)3.2 (2.0)3.2 (2.0)3.2 (2.0)3.4 (2.1)3.4 (2.1)3.5 (2.2)3.5 (2.2)3.7 (2.3)3.7 (2.3)3.9 (2.4)3.9 (2.4)4.0 (2.5)
133 (5.25)3.2 (2.0)3.4 (2.1)3.4 (2.1)3.4 (2.1)3.5 (2.2)3.5 (2.2)3.7 (2.3)3.7 (2.3)3.9 (2.4)3.9 (2.4)4.0 (2.5)4.0 (2.5)4.2 (2.6)
140 (5.5)3.4 (2.1)3.4 (2.1)3.5 (2.2)3.5 (2.2)3.7 (2.3)3.7 (2.3)3.9 (2.4)3.9 (2.4)4.0 (2.5)4.0 (2.5)4.2 (2.6)4.2 (2.6)4.3 (2.7)
146 (5.75)3.5 (2.2)3.5 (2.2)3.7 (2.3)3.9 (2.4)3.9 (2.4)4.0 (2.5)4.0 (2.5)4.2 (2.6)4.2 (2.6)4.3 (2.7)4.3 (2.7)4.5 (2.8)4.5 (2.8)
152 (6)3.7 (2.3)3.7 (2.3)3.9 (2.4)4.0 (2.5)4.0 (2.5)4.2 (2.6)4.2 (2.6)4.3 (2.7)4.3 (2.7)4.5 (2.8)4.5 (2.8)4.7 (2.9)4.7 (2.9)
PTO rpm420430440450460470480490500510520530540

ការបុកដីរឹង

ប្រសិនបើដីរឹងពេកដើម្បីទទួលបានជម្រៅស្នូលដែលចង់បាន នោះក្បាលស្នូលអាចចូលទៅក្នុងចង្វាក់ "លោតមកវិញ"។ នេះដោយសារតែផ្លែធ្មេញព្យាយាមជ្រៀតចូលទៅក្នុងស្រទាប់ដីរឹង។ អ្នកអាចកែតម្រូវលក្ខខណ្ឌនេះដោយព្យាយាមចំណុចមួយ ឬច្រើនដូចខាងក្រោម៖

  • ទទួលបានលទ្ធផលល្អបំផុតបន្ទាប់ពីភ្លៀង ឬនៅពេលដែលធ្លាស្មៅត្រូវបានស្រោចទឹកកាលពីថ្ងៃមុន។

  • កាត់បន្ថយចំនួនផ្លែធ្មេញក្នុងដៃរវៃមួយ។ ព្យាយាមរក្សាកំណត់រចនាសម្ព័ន្ធធ្មេញរនាស់ឲ្យត្រួតស៊ីគ្នា​ដើម្បីផ្ទុកដៃទប់រលកចលនាឲ្យជាប់។

  • កាត់បន្ថយការជ្រៀតចូល (ការកំណត់ជម្រៅ) ប្រសិនបើដីមានស្រទាប់រឹង។ សម្អាតស្នូល ស្រោចទឹកលើធ្លាស្មៅ ហើយបុកដីម្តងទៀតនៅពេលការជ្រៀតចូលកាន់តែជ្រៅ។

ការបុកប្រភេទដីនៅលើពីលើដីស្រទាប់ក្រោមរឹង (ឧ. ដីខ្សាច់/គម្របដីនៅពីលើដីថ្ម) អាចបណ្តាលឱ្យមានគុណភាពរន្ធដែលមិនចង់បាន។ នេះ​បណ្តាល​មក​ពី​ពេល​ជម្រៅ​បុកដី​ធំ​ជាង​គម្រប​ដី ហើយ​ដី​ស្រទាប់ក្រោម​រឹងពិបាក​ជ្រាត​ចូល​ពេក។ នៅពេលផ្លែធ្មេញប៉ះនឹងដីស្រទាប់ក្រោមនេះ នោះគ្រឿងចក្រអាចលើកឡើង ហើយបណ្ដាលឱ្យរន្ធខាងលើលូតវែង។ កាត់បន្ថយជម្រៅបុកដីឱ្យបានគ្រប់គ្រាន់ដើម្បីជៀសវាងការជ្រាតចូលក្នុងដីស្រទាប់ក្រោមរឹង។

ការប្រើជើងផ្លែធ្មេញ

ផ្លែធ្មេញស្ដើងវែងបានប្រើនៅក្នុងក្បាលផ្លែធ្មេញ ឬក្បាលផ្លែធ្មេញតូចអាចធ្វើឱ្យផ្នែកខាងមុខ ឬផ្នែកខាងក្រោយនៃរន្ធបែក ឬខូចទ្រង់ទ្រាយបន្តិច។ គុណភាពរន្ធសម្រាប់ការកំណត់រចនាសម្ព័ន្ធនេះជាទូទៅមានភាពប្រសើរឡើងប្រសិនបើអ្នកកាត់បន្ថយល្បឿនក្បាលស្នូលពី 10 ទៅ 15% ពីល្បឿនប្រតិបត្តិការពេញលេញ។ កាត់បន្ថយល្បឿនម៉ាស៊ីនរហូតដល់ល្បឿន PTO នៅម្ដុំពី 460 ទៅ 490 rpm។ គម្លាតទៅមុខមិនត្រូវបានប៉ះពាល់ដោយការកាត់បន្ថយល្បឿនម៉ាស៊ីនទេ។ រន្ធដែលត្រូវបានបុកក៏អាចរងផលប៉ះពាល់ដោយទីតាំងនៃការជួបប្រជុំគ្នានៃបង្គុំបូមឈ្នាន់ rotalink ផងដែរ។ សូមមើល

ជៀសវាសការលើកតំបន់ឬសឡើង

ការប្រើក្បាលផ្លែធ្មេញតូចដោយភ្ជាប់ជាមួយផ្លែធ្មេញស្នូលធំជាងនេះ ឬផ្លែធ្មេញរឹងដែលមានអង្កត់ផ្ចិតធំអាចបង្កឱ្យមានភាពតឹងខ្លាំងនៅលើតំបន់ឬសនៃធ្លាស្មៅ។ ភាពតឹងនេះអាចប្រេះតំបន់ឫស និងបណ្តាលឱ្យមានសកម្មភាពលើកធ្លាស្មៅឡើង។ ប្រសិនបើការខូចខាតនេះកើតឡើង សូមព្យាយាមវិធីមួយ ឬច្រើនដូចខាងក្រោម៖

  • កាត់បន្ថយដង់ស៊ីតេផ្លែធ្មេញ (ដោះផ្លែធ្មេញមួយចំនួនចេញ)។

  • បន្ថយជម្រៅស្នូល។

    Note: ព្យាយាមបន្ថយជម្រៅស្នូលក្នុងលំដាប់កើនម្ដង 13 mm (1/2 អ៊ីញ) ។

  • បង្កើនគម្លាតរន្ធទៅមុខ (ផ្លាស់ប្ដូរប្រអប់លេខរបស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងឡើងមួយលេខ)។

  • បន្ថយអង្កត់ផ្ចិតផ្លែធ្មេញ (រឹង ឬ ស្នូល)។

ការលៃតម្រូវបង្គុំ Rotalink

កម្ពស់ដំឡើងរបស់បង្គុំបូមឈ្នាន់ rotalink ប៉ះពាល់ដល់កម្លាំងប្រតិកម្មដែលបានអនុវត្តទៅលើដៃរវៃ និងការភ្ជាប់ដីក្នុងអំឡុងពេលបុកដី។ ក្នុងករណីរន្ធផ្នែកខាងមុខត្រូវបានបុក (លូតវែង ឬមានស្នាមប្រហោង), ទីតាំង “រឹង” អាចជួយទប់ទល់នឹងការបុកនេះ និងធ្វើឱ្យគុណភាពរន្ធប្រសើរឡើង។ ក្នុងករណីរន្ធផ្នែកខាងក្រោយត្រូវបានបុក (លូតវែង ឬមានស្នាមប្រហោង), ទីតាំង “ទន់” អាចធ្វើឱ្យគុណភាពរន្ធប្រសើរឡើង។

  1. ដោះ 2 ខ្ចៅខ្ទាស់ (1/2 អ៊ីញ) ទាំង 2 គ្រាប់ ដែលរឹតភ្ជាប់បង្គុំបូមឈ្នាន់ rotalink ទៅនឹងផ្នែកខាងក្រោមនៃគ្រោងក្បាលស្នូល (រូបភាព )។

  2. បន្ទាបបង្គុំបូមឈ្នាន់ដើម្បីមើលឃើញកំណល់ (រូបភាព )។

  3. ផ្លាស់ទីជ័រទប់ 1 ឬ 2 ក្នុងម្ខាងពីបង្គុំបូមឈ្នាន់ទៅគ្រោងក្បាលស្នូលផ្នែកខាងលើ។ ជ័រទប់នីមួយៗស្មើនឹង 1/2 អ៊ីញ។ ជ័រទប់កាងខាងក្រោមត្រូវតែស្ថិតនៅលើបង្គុំបូមឈ្នាន់ដដែល។

    artpending
  4. ដំឡើងបង្គុំបូមឈ្នាន់ទៅនឹងគ្រោងក្បាលស្នូលម្ដងទៀត។ ត្រូវប្រាកដថាទ្រនាប់ D ត្រូវបានដំឡើងជាប់នឹងគ្រោងក្បាលស្នូលដូចបានបង្ហាញក្នុង រូបភាព ។ រឹតភ្ជាប់ខ្ចៅខ្ទាស់ 2 គ្រាប់។

    ដើម្បីមើលបម្រែបម្រួលនៃការលៃតម្រូវនេះ សូមលៃតម្រូវតែបង្គុំ 3 ឬ​ 4 ប៉ុណ្ណោះ ដើម្បីប្រៀបធៀបទីតាំងដើម និងទីតាំងថ្មីនៅលើគន្លងសាកល្បង។ នៅពេលទទួលបានលទ្ធផលគួរទីពេញចិត្ត សូមផ្លាស់ទីបង្គុំដែលនៅសល់ទៅនឹងកម្ពស់ដូចគ្នានឹងដៃដែលចង់បាន។

ព័ត៌មានជំនួយប្រតិបត្តិការ

ការព្រមាន

ការលៃតម្រូវ ឬការជួសជុលគ្រឿងចក្រខណៈពេលម៉ាស៊ីនកាត់ស្មៅសណ្ដោងកំពុងដំណើរការអាចបង្កជាគ្រោះថ្នាក់ និងការរងរបួសធ្ងន់ធ្ងរ ឬស្លាប់។

  • មុនពេលចាកចេញពីកៅអីអ្នកបញ្ជា សូមដោះលេខ PTO ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន និងដកសោចេញ។

  • មុនពេលជួសជុលគ្រឿងចក្រ សូមបន្ទាបវានៅលើជើងតាំងដែលរក្សាទុក ឬទីតាំងទប់សមស្រប។

  • ត្រូវប្រាកដថាឧបករណ៍សុវត្ថិភាពទាំងអស់ត្រូវបានរក្សាទុកនៅកន្លែងត្រឹមត្រូវមុនពេលបន្តប្រតិបត្តិការឡើងវិញ។

  • ដាក់លេខ PTO នៅល្បឿនម៉ាស៊ីនទាប។ បង្កើនល្បឿនម៉ាស៊ីនដើម្បីទទួលបានល្បឿន PTO ចំនួន 540 rpm (អតិបរមា) ហើយបន្ទាបគ្រឿងចក្រចុះ។ ប្រតិបត្តិការនៅល្បឿនម៉ាស៊ីនដែលគ្រឿងចក្រដំណើរការយ៉ាងរលូនបំផុត។

    Note: ការផ្លាស់ប្ដូរល្បឿនម៉ាស៊ីន/PTO ក្នុងការដាក់លេខរបស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងជាក់លាក់ (ឬទីតាំងឈ្នាន់អ៊ីដ្រូស្តាតនៅមួយកន្លែងនៅលើម៉ាស៊ីនកាត់ស្មៅសណ្ដោងជាមួយប្រអប់លេខអ៊ីដ្រូស្តាត) មិនផ្លាស់ប្ដូរគម្លាតរន្ធទេ។

  • ធ្វើការបត់ម៉ាស៊ីនបន្តិចម្ដងៗ​នៅពេលកំពុងជ្រោយដី។ កុំបត់គ្រឿងចក្រយកតែម្ដងនៅពេលបន្ទាបចុះ។ រៀបចំគន្លងផ្លូវបុកដីមុនពេលបន្ទាបគ្រឿងចក្រចុះ។

  • ប្រសិនបើបន្ទុកប្រតិបត្តិការធ្វើឱ្យម៉ាស៊ីនដើរយឺតនៅពេលគ្រឿងចក្របុកលើដីរឹង ឬឡើងចំណោត សូមលើកគ្រឿងចក្រឡើងបន្តិចរហូតដល់ម៉ាស៊ីនទទួលបានល្បឿនឡើងវិញ បន្ទាប់មកបន្ទាបគ្រឿងចក្រម្ដងទៀត។

  • កុំបុកដីប្រសិនបើដីនោះរឹង ឬស្ងួតខ្លាំងពេក។ ទទួលបានលទ្ធផលល្អបំផុតបន្ទាប់ពីភ្លៀង ឬនៅពេលដែលធ្លាស្មៅត្រូវបានស្រោចទឹកកាលពីថ្ងៃមុន។

    Note: ប្រសិនបើរ៉ូឡូឡើងផុតពីដីខណៈពេលដែលកំពុងបុកដី នោះដីគឺរឹងពេកដើម្បីសម្រេចបាននូវជម្រៅដែលចង់បាន សូមកាត់បន្ថយជម្រៅបុកដីរហូតដល់រ៉ូឡូ ប៉ះនឹងដីកំឡុងពេលប្រតិបត្តិការ។

  • បង្កើនការជ្រៀតចូលរបស់គ្រឿងចក្រ ប្រសិនបើដីមានសភាពរឹង។ សម្អាតស្នូល ហើយបុកដីដោយជ្រៀតចូលជ្រៅជាងមុន យកល្អបន្ទាប់ពីស្រោចស្រពរួច។

  • ProCore 864 លយចេញទៅផ្នែកខាងស្ដាំនៃម៉ាស៊ីនកាត់ស្មៅសណ្ដោងដើម្បីអនុញ្ញាតឱ្យការបុកដីដោយមិនបាច់បើកបរពីលើស្នូលដោយសំបកកង់។ នៅពេលណាដែលអាច សូមបុកដីជាមួយនឹងការលយចេញវែងជាងមុនឆ្ពោះទៅរកគន្លងបុកដីមុន។

  • តែងតែពិនិត្យ/កែសម្រួលតំណភ្ជាប់ខាងលើ នៅពេលណាដែលអ្នកផ្លាស់ប្តូរជម្រៅបុកដី។ ផ្នែកខាងមុខរបស់គ្រឿងចក្រគួរតែបញ្ឈរ។

  • សូមក្រឡេកមើលថយក្រោយឱ្យបានញឹកញាប់ ដើម្បីធានាថាគ្រឿងចក្រដំណើរការបានត្រឹមត្រូវ ហើយការតម្រឹមត្រង់ជួរជាមួយនឹងគន្លងពីមុន។

  • ត្រូវសម្អាតគ្រប់ផ្នែកនៃគ្រឿងម៉ាស៊ីនដែលខូច ដូចជាផ្លែធ្មេញដែលបែកជាដើម ដើម្បីការពារវាកុំឱ្យម៉ាស៊ីនកាត់ស្មៅចាប់អ្វីមួយគ្រវែងលើ ឬឧបករណ៍ថែទាំធ្លាស្មៅផ្សេងទៀត។

  • សូមប្ដូរផ្លែធ្មេញដែលបែកបាក់ចេញ ហើយត្រួតពិនិត្យ និងកែតម្រូវការខូចខាតទៅលើផ្លែធ្មេញណាដែលអាចនៅប្រើបាន។ ជួសជុលបញ្ហាកំហូចម៉ាស៊ីនមួយចំនួនផ្សេងទៀតសិន មុននឹងចាប់ផ្ដើមដំណើរការ។

បន្ទាប់ពីប្រតិបត្តិការ

សុវត្ថិភាពក្រោយពេលប្រតិបត្តិការ

សុវត្ថិភាព​ទូទៅ

  • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីម៉ាស៊ីន។

  • រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។

  • ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។

ការដឹកជញ្ជូនគ្រឿងចក្រ

ដើម្បីចាប់ផ្ដើមប្រតិបត្តិការដឹកជញ្ជូន សូមលើកគ្រឿងចក្រឡើង ហើយដោះលេខ PTO។ ដើម្បីជៀសវាងការបាត់បង់ការគ្រប់គ្រង សូមឆ្លងកាត់ជម្រាលចោតយឺតៗ ចូលទៅជិតតំបន់រដិបរដុបដោយបន្ថយល្បឿន និងឆ្លងកាត់យ៉ាងប្រុងប្រយ័ត្ន។

Important: កុំឱ្យលើសល្បឿនដឹកជញ្ជូនចំនួន 24 km/h (15 mph)។

ការសម្អាតគ្រឿងចក្រ

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតគ្រឿងចក្រ។
  • Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។

    • បន្ទាប់ពីការប្រើប្រាស់ប្រចាំថ្ងៃ សូមលាងសម្អាតគ្រឿងចក្រឱ្យបានហ្មត់ចត់ដោយទុយោសួនច្បារ ដោយគ្មាន ក្បាលបាញ់ ដើម្បីជៀសវាងការធ្វើឱ្យកខ្វក់ និងការផ្សាភ្ជាប់ និងការខូចខាតបាដាង ដោយសារសម្ពាធទឹកខ្លាំងពេក។

      Note: សូមប្រើច្រាសដើម្បីជួយយកចេញនូវធូលីកខ្វក់ដែលមានស្រទាប់ក្រាស់ ស្ងួត និងកំទេចកំទី។

    • ប្រើសាប៊ូតិចៗដើម្បីសម្អាតគម្របនានា។

    • ត្រួតពិនិត្យការខូចខាតគ្រឿងចក្រ ការលេចប្រេង និងសមាសធាតុ និងការសឹកផ្លែធ្មេញ។

    • បន្ទាប់ពីសម្អាតគ្រឿងចក្ររួច សូមលាបប្រេងលើផ្លែធ្មេញបរ និងបាដាងរ៉ូឡូទាំងអស់ សូមមើល ។

    • សូមបាញ់អ័ព្ទប្រេងស្រាលនៅលើបាដាងក្បាលស្នូល (តំណដៃរវៃ និងបូមឈ្នាន់)។

    • ដកចេញ សម្អាត និង​ដាក់ប្រេងធ្មេញរនាស់។

    តំហែទាំ

    កាលវិភាគតំហែទាំតាមអនុសាសន៍

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ផ្លាស់ប្ដូរប្រេងរំអិលប្រអប់លេខ។
  • ពិនិត្យមើលការមួលប៊ូឡុងរឹតក្បាលស្នូល។
  • មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • លៃតម្រូវការទាញតឹងរបស់ខ្សែពាន។
  • លៃតម្រូវការទាញតឹងរបស់ខ្សែពាន។
  • បន្ទាប់ពីការប្រើប្រាស់នីមួយៗ
  • សម្អាតគ្រឿងចក្រ។
  • រៀងរាល់ 50 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ជ័រ, ឬភ្លាមៗក្រោយពីសម្អាតរួច។
  • ត្រួតពិនិត្យបាដាង។
  • រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យប្រេងរំអិលប្រអប់លេខ។
  • រៀងរាល់ 250 ម៉ោងម្តង
  • ផ្លាស់ប្ដូរប្រេងរំអិលប្រអប់លេខ។
  • ពិនិត្យមើលការមួលប៊ូឡុងរឹតក្បាលស្នូល។
  • រៀងរាល់ 500 ម៉ោងម្តង
  • ត្រួតពិនិត្យ និងប្ដូរបាដាងថ្មីតាមតម្រូវការ។
  • មុនពេលទុកដាក់
  • អនុវត្តនិតិវិធីនៃការថែទាំជួសជុល 50 ម៉ោង។
  • លាបថ្នាំលើ​តំបន់​ដែល​មាន​ស្នាមកោសដាច់ ប្រេះ ឬ​ច្រែះចាប់។
  • ដោះ និងសម្អាតផ្លែធ្មេញ។
  • យកកំទេចកំទីចេញឱ្យអស់។
  • ប្រចាំឆ្នាំ
  • ត្រួតពិនិត្យខ្សែពាន។
  • សុវត្ថិភាពពេលថែទាំ

    • មុនពេលលៃតម្រូវ សម្អាត ធ្វើសេវាកម្មជួសជុល ឬចាកចេញពីគ្រឿងចក្រ សូមធ្វើដូច​ខាងក្រោម៖

      • ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

      • មានចលនាកុងតាក់​រ៉ូប៊ីណេ​បិទបើកខ្យល់ទៅចំណុចការ៉ងទី (បញ្ឆេះចោល) ទាប។

      • ផ្ដាច់ PTO។

      • ធានាថាការកកិតស្ថិតក្នុងការផ្ដាច់លេខ។

      • ដាក់ហ្វ្រាំងដៃ។

      • ពន្លត់ម៉ាស៊ីននៃត្រាក់ទ័រសណ្ដោង និងដកកូនសោចេញ។

      • រង់ចាំរហូតដល់គ្រឿងបន្លាស់ដែលមានចលនាទាំងអស់លែងមានចលនា។

      • ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។

    • អនុវត្តតែការណែនាំថែទាំដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះ។ បើការជួសជុលទ្រង់ទ្រាយធំចាំបាច់ខ្លាំង ឬចង់បានជំនួយ សូមទាក់ទងតំណាងចែកចាយក្រុមហ៊ុន Toro ​ដែលមានការអនុញ្ញាត។

    • ត្រូវធានាឲ្យបាន ឬធ្វើឲ្យប្រាកដថា គ្រឿងចក្រស្ថិតក្នុងស្ថានភាពការបញ្ជាប្រកបដោយសុវត្ថិភាពដោយរឹត​ ខ្ចៅ ប៊ូឡុង និងវីសឱ្យតឹងណែនល្អ។

    • បើអាចធ្វើទៅរួច ហាមអនុវត្តការថែទាំនៅពេលដែលម៉ាស៊ីនកំពុង​ដំណើរការ។ នៅឲ្យឆ្ងាយពីគ្រឿងដែលកំពុងមានចលនា។

    • ហាមពិនិត្យ ឬលៃតម្រូវភាពតឹងនៃច្រវ៉ាក់ នៅពេលម៉ាស៊ីនត្រាក់ទ័រសណ្ដោងកំពុងដំណើរការ។

    • បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។

    • ‭ទ្រគ្រឿងចក្រដោយកំណាត់ឈើ ឬទីតាំងរក្សាទុក នៅពេលធ្វើការនៅក្រោមវា។ កុំដេកលើប្រព័ន្ធអ៊ីត្រូលិកដើម្បីទ្រគ្រឿងចក្រ។

    • ពិនិត្យមើលប៊ូឡុងរឹតគ្រឿងបំពាក់នៅផ្ទៃចំហៀងរាល់ថ្ងៃ​ដើម្បីឲ្យប្រាកដថាពិតជាមានការរឹតបន្តឹងវាតាមលម្អិតបច្ចេកទេសត្រឹមត្រូវ។

    • ត្រូវប្រាកដថារាល់របាំងការពារទាំងអស់ត្រូវបានដំឡើង និងគម្របម៉ាស៊ីនត្រូវបានបិទដោយសុវត្ថិភាព បន្ទាប់ពីធ្វើការថែទាំ ឬលៃតម្រូវគ្រឿងចក្ររួច។

    • ដើម្បីធានាបាននូវដំណើរការដែលល្អបំផុតដែលមានសុវត្ថិភាពរបស់​គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់សុទ្ធរបស់​ក្រុមហ៊ុន Toro ប៉ុណ្ណោះ។ គ្រឿងបន្លាស់ដែលត្រូវបានបង្កើតដោយ​ក្រុមហ៊ុន​ផ្សេង​អាច​មាន​គ្រោះថ្នាក់ ហើយ​ការ​ប្រើប្រាស់​បែបនោះ​នឹង​លែងមាន​ការធានា​លើ​ផលិតផល។

    ការដូយគ្រឿងចក្រ

    ការប្រុងប្រយ័ត្ន

    បើពុំមានការដាក់ទម្រម៉ាស៊ីននេះបានត្រឹមត្រូវ​ដោយប្រើ​ដុំកំណល់ ប្រដាប់ដូយ​ទេនោះ ម៉ាស៊ីននេះអាចនឹងមិននឹង ឬ​ដួល​ដែលនឹងបណ្ដាលឲ្យមានបញ្ហារបួសស្នាមផ្ទាល់ខ្លួនទៅបាន។

    • ត្រូវប្រាកដថាគ្រឿងចក្រត្រូវបានចតនៅលើផ្ទៃរាបស្មើ និងរឹង ដូចជាកម្រាលបេតុង។ ត្រូវដាក់កំណល់កង់របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោងជានិច្ច។

    • មុនពេលមានការលើកម៉ាស៊ីនឡើង ចូរដោះគ្រឿងភ្ជាប់នានា​ដែលអាចនឹងរំខាន​ដល់​បញ្ហា​សុវត្ថិភាព​នៃ​ការលើកម៉ាស៊ីននេះបានត្រឹមត្រូវ។

    • នៅពេលផ្លាស់ប្ដូរគ្រឿងភ្ជាប់ ឬអនុវត្តសេវកម្មផ្សេងទៀត សូមប្រើកំណាត់កល់ គ្រឿងស្ទួច ឬដូយ។

    • ប្រើដូយ/ជើង​កល់ ឬដុំឈើរឹង​ដើម្បីទ្រម៉ាស៊ីនដែលបានលើកឡើង។

    Note: បានអាចរកបាន ប្រើគ្រឿងស្ទូច​ដើម្បីលើកផ្នែកខាងក្រោយម៉ាស៊ីន។ ប្រើទ្រនាប់រន្ធនៅក្នុងសម្បក​ទម្រ​រង្វិលក្បាលធ្មេញជ្រោយដី​ជា​កន្លែងភ្ជាប់ដូយឡើង (រូបភាព

    artpending

    ការលាបខ្លាញ់បាដាង និងទ្រនាប់ជ័រ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 50 ម៉ោងម្តង
  • លាបខ្លាញ់បាដាង និងទ្រនាប់ជ័រ, ឬភ្លាមៗក្រោយពីសម្អាតរួច។
  • បាដាងដំណើរការមេនៃគ្រឿងចក្រត្រូវបានបិទភ្ជាប់ជារៀងរហូត ហើយមិនត្រូវការការថែទាំ ឬការដាក់ប្រេង។ វាកាត់បន្ថយយ៉ាងខ្លាំងនូវការថែទាំដែលត្រូវការ និងលុបបំបាត់ហានិភ័យនៃជាតិខ្លាញ់ ឬប្រេងដែលបានស្រក់លើធ្លាស្មៅ។

    មានគ្រឿងបង្គុំលាបខ្លាញ់ដែលត្រូវតែដាក់ប្រេងជាមួយប្រេងរំអិលដែលមានសីតុណ្ហភាពខ្ពស់ និងប្រើបានគ្រប់ពហុបំណង SAE ដោយធ្វើការក្នុងសម្ពាធខ្ពស់ (EP) ឬប្រេងរំអិលដែលមានជាតិលីចូមប្រើបានគ្រប់ពហុបំណង SAE។

    Important: លាបប្រេងរំអិលគ្រឿងបង្គុំភ្លាមៗក្រោយពីការលាងសម្អាតម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលមានកំណត់ក្នុងតារាង។

    លាបខ្លាញ់គ្រឿងចក្រនៅឯទីតាំងដូចខាងក្រោម៖

    ដងបរ PTO (3) (រូបភាព )

    artpending

    បាដាងរ៉ូឡូ (ProCore 864: 2; ProCore 1298: 4) (រូបភាព )

    artpending

    បាដាងដងបរ (ProCore 864: 1; ProCore 1298: 2) (រូបភាព )

    artpending

    Important: សម្បកទម្ររង្វិលកម្រគាំងដោយសារបញ្ហាខ្វះចន្លោះក្នុងសម្ភារ ឬទឹកដៃណាស់។ ហេតុផលសាមញ្ញបំផុតចំពោះ​បញ្ហាដំណើរគាំងគឺសំណើម និង​ភាពកខ្វក់​ដែលមានផលប៉ះពាល់ដល់ទ្រាប់បិទកាពាររបស់វា។ ទម្រ​រង្វិល​ដែលមានការដាក់ខ្លាញ់តែពេលមានការធ្វើតំហែទាំដើម្បីបន្ថយកម្ទេចកំទីចេញពីផ្នែកទម្រងរង្វិល។ ទម្រ​រង្វិល​បិទជិតអាស្រ័យលើការដាក់ខ្លាញ់ពិសេសពីដំបូង និងទ្រនាប់បិទការពារត្រឹមត្រូវ​ដែលនឹងបំបាត់ធាតុកខ្វក់ និងសំណើមចេញពីផ្នែករង្វិល។

    ទម្រ​រង្វិល​បិទមិនចាំបាច់ត្រូវការខ្លាញ់ ឬការជួសជុលថែទាំរយៈពេលខ្លីទេ។ ការប្រើប្រាស់បាដាងដែលបិទការពារ កាត់បន្ថយសេវាកម្មជាប្រចាំ និងកាត់បន្ថយការខូចខាតធ្លាស្មៅដែលអាចកើតមានពីធាតុកខ្វក់របស់ខ្លាញ់។ ត្រួតពិនិត្យស្ថានភាពបាដាង បិទសៀលការពារទាំងមូលតាមកាលកំណត់ដើម្បីជៀសវាងពេលម៉ាស៊ីនមិនដំណើរការ។ ត្រួតពិនិត្យបាដាងដែលបានបិទសៀលការពារតាមរដូវ ហើយប្ដូរវាថ្មីប្រសិនបើវាខូចខាត ឬសឹករិចរឹល។ ពិនិត្យមើលថាតើបាដាងមិនឡើងកម្ដៅ បញ្ចេញសម្លេងរំខាន ញ័រខ្លាំងពេក ឬច្រែះចាប់ បាដាងគួរតែដំណើរការដោយរលូន។

    ដោយសារលក្ខខណ្ឌដំណើរការ បាដាង/កញ្ចប់សៀលការពារទាំងនោះត្រូវរងនឹង (ដូចជា ខ្សាច់, ថ្នាំបាញ់ស្មៅ, ទឹក, ផលប៉ះពាល់ ជាដើម។) គេចាត់ទុកថាវាជាកត្ដាសំណឹកសាមញ្ញៗ។ បាដាងដែលខូចដោយសារក្រៅពីការខូចទ្រង់ទ្រាយសម្ភារៈ ឬស្នាដៃការងារ ជាធម្មតាមិនស្ថិតក្រោមការធានានោះទេ។

    Note: អាយុកាលរបស់បាដាងអាចរងផលប៉ះពាល់អវិជ្ជមានដោយសារតែរបៀបលាងសម្អាតមិនត្រឹមត្រូវ។ កុំលាងសម្អាតគ្រឿងចក្រនៅពេលវាកំពុងតែនៅក្ដៅ ហើយជៀសវាងការបាញ់ថ្នាំដែលមានសម្ពាធខ្ពស់ ឬក្នុងបរិមាណខ្ពស់នៅលើបាដាង។ទម្រងរង្វិលថ្មីៗតាមធម្មតាបន្ថយជាតិខ្លាញ់មួយចំនួនពីទ្រនាប់បិទជិតលើម៉ាស៊ីន ឬ​គ្រឿងចក្រថ្មី។ ប្រេងរំអិលដែលបានបន្សុទ្ធនោះប្រែក្លាយពណ៌ខ្មៅដោយសារបណ្ដុំនៃកំទេចកំទី និងមិនមែនដោយសារឡើងកម្ដៅខ្លាំងនោះទេ។ សម្អាតខ្លាញ់ដែលហៀរចេញពីទ្រនាប់បិទជិត​ក្រោយរយៈពេលដំណើរការ 8 ដំបូង។ តំបន់ជុំវិញគម្របសៀលអាចមានទឹកលេចចេញជានិច្ច។ នេះ​មិន​ប៉ះពាល់​ដល់​អាយុ​កាលបាដាងទេ ប៉ុន្តែ​វា​ជួយ​ឱ្យ​គម្របសៀលមាន​ជាតិ​រំអិល។ប្ដូរបាដាងក្បាលស្នូលចេញរៀងរាល់ 500 ម៉ោងម្ដង។ ឈុតសេវាបាដាងដែលគ្របដណ្ដប់ក្បាលស្នូលទាំងមូលអាចរកបានពីអ្នកចែកចាយរបស់អ្នក។

    ការពិនិត្យប្រេងរំអិលប្រអប់លេខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    រៀងរាល់ 100 ម៉ោងម្តង
  • ពិនិត្យប្រេងរំអិលប្រអប់លេខ។
  • ប្រអប់លេខត្រូវបានចាក់បំពេញដោយប្រេងប្រអប់លេខ 80W-90 ឬប្រេងប្រហាក់ប្រហែលនេះ។ ទុកឱ្យប្រអប់លេខត្រជាក់មុនពេលពិនិត្យមើលប្រេងរំអិល។

    1. សម្អាតកំទេចកំទីចេញពីឆ្នុកចាក់ប្រេងរំអិល ហើយពិនិត្យមើលឆ្នុកដើម្បីជៀសវាងធូលីកខ្វក់។

    2. ដោះឆ្នុកពិនិត្យមើលចេញពីប្រអប់លេខ (រូបភាព )។

      artpending
    3. ត្រូវប្រាកដថាកម្រិតប្រេងឡើងដល់បាតខាងក្រោមនៃរន្ធឆ្នុកពិនិត្យមើលនៅក្នុងប្រអប់លេខ (រូបភាព )។

    4. ប្រសិនបើកម្រិតប្រេងនៅទាប សូមដោះឆ្នុកចាក់បំពេញប្រេងចេញពីប្រអប់លេខ ហើយចាក់ប្រេងចូលតាមតម្រូវការ។

    5. ដំឡើងឆ្នុក។

    ការផ្លាស់ប្ដូរប្រេងរំអិលប្រអប់លេខ

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ផ្លាស់ប្ដូរប្រេងរំអិលប្រអប់លេខ។
  • រៀងរាល់ 250 ម៉ោងម្តង
  • ផ្លាស់ប្ដូរប្រេងរំអិលប្រអប់លេខ។
  • ប្រអប់លេខត្រូវបានចាក់បំពេញដោយប្រេងប្រអប់លេខ 80W-90 ឬប្រេងប្រហាក់ប្រហែលនេះ។

    1. សម្អាតកំទេចកំទីចេញពីឆ្នុកចាក់ប្រេងរំអិល ហើយពិនិត្យមើលគម្របបង្ហូរប្រេងដើម្បីជៀសវាងធូលីកខ្វក់រូបភាព )។

    2. ដោះឆ្នុកចាក់បំពេញប្រេងដើម្បីបន្ថយការទាញខ្យល់។

    3. ដាក់ចានដែកត្រងប្រេងនៅក្រោមបំពង់បង្ហូរប្រេង ហើយដោះគម្របមួលបង្ហូរចេញ។

      Note: កំហាប់ប្រេងដែលត្រជាក់ខ្លាំងពន្យារពេលបង្ហូរប្រេង (ប្រហែល 30 នាទី)។

    4. បន្ទាប់ពីបង្ហូរប្រេងចេញអស់ សូមដំឡើងគម្របមួលបង្ហូរ

    5. ចាក់បំពេញប្រេងប្រអប់លេខ 80W-90 ដែលមានគុណភាពខ្ពស់ចំណុះ 1650 ml (56 fl oz)

    6. ដំឡើងឆ្នុកចាក់ប្រេងចូល។

    7. ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន។

    ការពិនិត្យមើលការមួលប៊ូឡុងរឹតក្បាលស្នូល

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    បន្ទាប់ពី 8 ម៉ោងដំបូង
  • ពិនិត្យមើលការមួលប៊ូឡុងរឹតក្បាលស្នូល។
  • រៀងរាល់ 250 ម៉ោងម្តង
  • ពិនិត្យមើលការមួលប៊ូឡុងរឹតក្បាលស្នូល។
  • បន្ទាប់ពីប្រើដំបូងបាន 8 ម៉ោង សូមពិនិត្យមើលប៊ូឡុងរឹតក្បាលស្នូលដើម្បីធានាបាននូវការមួលត្រឹមត្រូវ។ លក្ខខណ្ឌនៃការមួលប៊ូឡុងមានរាយនៅលើស្នាកសញ្ញាសេវាកម្មឯកសារយោងខាងក្រោម និងស្ថិតនៅលើក្បាលស្នូល។

    artpending

    ការត្រួតពិនិត្យមើលខ្សែពាន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    ប្រចាំឆ្នាំ
  • ត្រួតពិនិត្យខ្សែពាន។
  • ខ្សែពានបរនៅលើគ្រឿងចក្រអាចប្រើប្រាស់បានយូរ។ ទោះជាយ៉ាងណាក៏ដោយ ការប៉ះពាល់នឹងវិទ្យុសកម្មកាំរស្មីយូវី អូហ្សូន ឬការប៉ះពាល់ដោយចៃដន្យទៅនឹងសារធាតុគីមីយូរៗទៅអាចធ្វើអោយសមាសធាតុជ័រកៅស៊ូកាន់តែយ៉ាប់យ៉ឺន និងនាំឱ្យសឹកសម្ភារៈមុនអាយុកាល ឬបាត់បង់តែម្ដង (ឧ. បែកខ្ញែក)។

    ការត្រួតពិនិត្យខ្សែពានប្រចាំឆ្នាំត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់សញ្ញានៃសឹករិចរឹល ស្នាមប្រេះខ្លាំងពេក ឬកំទេចកំទីច្រើននៅខាងក្នុងជាមួយនឹងការជំនួសថ្មីនៅពេលចាំបាច់។

    ការលៃតម្រូវការទាញតឹងរបស់ខ្សែពាន

    ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
    មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ
  • លៃតម្រូវការទាញតឹងរបស់ខ្សែពាន។
  • ត្រូវធ្វើឲ្យប្រាកដថា ខ្សែពានមានភាពតឹងត្រឹមត្រូវ ដើម្បីធានាបាននូវប្រតិបត្តិការត្រឹមត្រូវរបស់គ្រឿងចក្រ និងដើម្បីបង្ការការសឹកដែលមិនចាំបាច់។

    1. ពិនិត្យមើលការទាញតឹងរបស់ខ្សែពានដោយទប់រ៉ឺស្ស័រទៅប្រវែង 146 mm (5-3/4 អ៊ីញ); សូមមើល រូបភាព

      artpending
    2. លៃតម្រូវការទាញតឹងរបស់ខ្សែពាន ដូចខាងក្រោម៖

      1. ដោះគម្របក្បាលស្នូលខាងក្រោយចេញ (រូបភាព )។

        artpending
      2. ដោះប៊ូឡុងដែលចាប់ជាប់របាំងការពារប៉ូលីចេញ និងដោះរបាំងការពារចេញ (រូបភាព )។

      3. បន្ធូរខ្ចៅខ្ទាស់ដែលរឹតភ្ជាប់ទ្រនាប់ទប់រ៉ឺស្ស័រ (រូបភាព )។

        artpending
      4. លៃតម្រូវទ្រនាប់ទប់រ៉ឺស្ស័រដើម្បីទទួលបានប្រវែងរ៉ឺស្ស័រដែលបានទប់តាមតម្រូវការ (រូបភាព )។

      5. រឹតបន្តឹងខ្ចៅខ្ទាស់ទល់នឹងទ្រនាប់ទប់រ៉ឺស្ស័រដើម្បីចាក់សោការលៃតម្រូវ។

      6. ដំឡើងរបាំងការពារប៉ូលី និងគម្របក្បាលស្នូល។

    ការប្ដូរខ្សែពាន

    Note: អ្នក មិន ចាំបាច់ដោះដៃរវៃខាងក្រៅចេញ ដើម្បីផ្លាស់ប្ដូរខ្សែពានបរនោះទេ។

    ការដោះខ្សែពានចេញ

    1. ដោះគម្របក្បាលស្នូលខាងក្រោយចេញ (រូបភាព )។

      artpending
    2. ដោះប៊ូឡុងដែលចាប់ជាប់របាំងការពារប៉ូលីចេញ និងដោះរបាំងការពារចេញ (រូបភាព )។

    3. ដោះគ្រឿងខ្ចៅខ្ចងដែលរឹតរបាំងការពារកខ្វក់ចេញ និងរបាំងការពារខ្សែពានខាងក្រោម (រូបភាព )។ ដោះរបាំងការពារកខ្វក់ចេញ និងរបាំងការពារខ្សែពានខាងក្រោម។

      artpending
    4. ដើម្បីការទាញតឹងរបស់រ៉ឺស្ស័រ សូមបន្ធូរខ្ចៅខ្ទាស់ដែលរឹតភ្ជាប់ទ្រនាប់ទប់រ៉ឺស្ស័រ(រូបភាព ) ហើយបង្វិលទ្រនាប់ទប់រ៉ឺស្ស័រ។

      artpending

      ការប្រុងប្រយ័ត្ន

      រ៉ឺស្ស័រស្ថិតក្រោមការទាញតឹង ប្រើការប្រុងប្រយ័ត្ន នៅពេលលៃតម្រូវ ឬដោះចេញ។

    5. បន្ធូរ ហើយដោះខ្ចៅខ្ទាស់ និងទ្រនាប់ទាំង 2 គ្រាប់ ដែលរឹតភ្ជាប់បូមឈ្នាន់ rotalink សម្រាប់ដៃរវៃ #1 (រូបភាព )។

      artpending
    6. បន្ទាបបូមឈ្នាន់ Rotalink ចុះពីគ្រោងក្បាលស្នូល។

    7. រត់ខ្សែពានបរចុះក្រោមតាមគ្រោងក្បាលស្នូល និងនៅជុំវិញចុងខាងក្រោមនៃដៃរវៃ #1 (រូបភាព )។

    ការដំឡើងខ្សែពាន

    1. រត់ខ្សែពានបរថ្មីជុំវិញចុងខាងក្រោមនៃដៃរវៃ #1 និងឡើងតាមគ្រោងក្បាលស្នូល។

    2. ដាក់ខ្សែពានបរនៅលើប៉ូលីដៃរវៃ នៅខាងក្រោមបង្គុំបញ្ឆោត និងនៅពីលើប៉ូលីបង្វិល។

    3. លើកបូមឈ្នាន់ Rotalink សម្រាប់ដៃរវៃ #1 ឡើងទៅគ្រោងក្បាលស្នូល។ ត្រូវប្រាកដថាកំណល់បូមឈ្នាន់ត្រូវបានដំឡើងនៅក្នុងទីតាំងតែមួយដូចគ្នាទៅនឹងការដោះចេញ។

    4. រឹតភ្ជាប់បូមឈ្នាន់ Rotalink ទៅនឹងក្បាលស្នូលដោយទ្រនាប់ និងខ្ចៅខ្ទាស់ទាំង 2 ដែលបានដោះចេញពីមុន។

    5. ដំឡើង ហើយលៃតម្រូវប៉ូលីបញ្ឆោត ហើយលៃតម្រូវវាឱ្យមានភាពតឹងសមរម្យ។

    6. ដំឡើងរបាំងការពារកខ្វក់ចេញ និងរបាំងការពារខ្សែពានខាងក្រោម។ លៃតម្រូវរបាំងការពារខាងក្រោមដើម្បីធានាបាននូវប្រឡោះជាមួយខ្សែពាន។

    7. ដំឡើងប៉ូលី និងគម្របក្បាលស្នូល។

    ការលៃតម្រូវគម្របការពារចំហៀង

    របាំងការពារចំហៀងក្បាលស្នូលគួរត្រូវបានលៃតម្រូវដើម្បីឱ្យបាតក្រោមគងលើគ្នាចន្លោះពី 25 ទៅ 38 mm (1 ទៅ 1-1/2 អ៊ីញ) ពីធ្លាស្មៅខណៈពេលកំពុងបុកដី។

    1. បន្ធូរប៊ូឡុង និងខ្ចៅ​ដែលរឹតការពាររបាំងការពារចំហៀងទៅនឹងស៊ុម ឬ​គ្រោង (រូបភាព

      artpending
    2. លៃតម្រូវរបាំងការពារឡើង ឬចុះ ហើយរឹតបន្តឹងខ្ចៅនានា។

    ការប្ដូររបាំងការពារទីធ្លាស្មៅ

    របាំងការពារធ្លាស្មៅទាំងអស់ (រូបភាព ) គួរត្រូវបានប្ដូរថ្មី ប្រសិនបើបែកបាក់ ឬសឹករិចរឹលខ្លីជាងកម្រាស់ 1/4 អ៊ីញ។ របាំងការពារធ្លាស្មៅដែលបែកបាក់អាចធ្វើឱ្យដាច់ និងរហែកធ្លាស្មៅ បង្កើតការខូចខាតដែលមិនចង់បាន។

    artpending

    ការកំណត់ពេលដំណើរការក្បាលធ្មេញជ្រោយដី

    ការរចនាក្បាលស្នូលតែមួយ នៃគ្រឿងចក្រ ផ្តល់នូវប្រតិបត្តិការរលូនឈានមុខគេក្នុងឧស្សាហកម្មខណៈពេលដែលបំបាត់ការប៉ាន់ស្មានក្នុងការកំណត់ពេលវេលា។

    ProCore 864 (រូបភាព )

    គូដងរវៃនីមួយៗដែលភ្ជាប់តាមតួបាដាង​ត្រូវ​កំណត់​ពេល​វេលា​ដាច់​ពី​គ្នា 180 ដឺក្រេ (ឧ. 1-2, 3-4, 5-6, 7-8)។ គូ​ដែល​នៅ​ជាប់​គ្នា​ត្រូវ​បាន​កំណត់​ជាស្រេចជាមួយ​នឹង​ពេល​វេលា​ដូច​គ្នា ចំណែក​ឯ​គូ​ក្រោយ​ទៀត​យឺត​ជាង 120 ដឺក្រេ។ ការភ្ជាប់គូដូចគ្នាត្រូវបានប្រើរវាងគូដែលនៅជាប់គ្នាទាំងអស់ (ឧ. ទីតាំងភ្ជាប់ 2-3, 4-5, 6-7)។ ដើម្បីកាត់បន្ថយការរំញ័រប្រតិបត្តិការបន្ថែមទៀត ទម្ងន់ទប់ 2 ត្រូវបានបន្ថែមនៅទីតាំង #1 នៅលើរ៉ក និងទីតាំង #8។

    Note: លេខដែលដាក់ចូលក្នុងដៃរវៃ មិន ស្របគ្នាជាមួយគំនូសសញ្ញាសម្គាលដែលបានលើកឡើងនៅលើតួបាដាងសម្រាប់ ProCore 864។

    artpending

    ProCore 1298 (រូបភាព )

    ឧបករណ៍នេះមានក្បាលស្នូលឯករាជ្យចំនួន 2 ដែលក្បាលនីមួយៗមានដៃចំនួន 6។ ការកំណត់ពេលវេលានៃក្បាលស្នូលណាមួយគឺមិនអាស្រ័យលើក្បាលស្នូលដែលនៅជាប់គ្នានោះទេ។ គំនូសសញ្ញាកំណត់ពេលវេលាត្រូវបានសម្គាល់យ៉ាងងាយស្រួលដោយលេខដែលដាក់ចូលទៅក្នុងទ្រនាប់ដងរវៃ និងឧបករណ៍កំណត់ទីតាំងដែលបានលើកឡើងនៅលើតួបាដាង។ ដៃ #1 តែងតែចាប់ផ្ដើមជាមួយរ៉កបង្វិល។

    artpending

    ការដោះគ្រឿងចក្រចេញពីម៉ាស៊ីនអូសទាញ

    Important: សូមអានសៀវភៅណែនាំម្ចាស់​ម៉ាស៊ីនអំពី ដងបរ PTO សម្រាប់ព័ត៌មានប្រតិបត្តិការ និងសុវត្ថិភាពបន្ថែម។

    Note: អ្នកអាចរក្សាទុកគ្រឿងចក្រនៅក្នុងជើងតាំងដែលរក្សាទុកនៅលើផាឡែតទម្រដើម។

    ការរៀបចំ​គ្រឿងចក្រ និងម៉ាស៊ីនកាត់ស្មៅសណ្ដោង

    ចតម៉ាស៊ីនកាត់ស្មៅសណ្ដោង និងគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដោះលេខ PTO ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកសោចេញ ហើយរង់ចាំរហូតដល់គ្រឿងមានចលនាទាំងអស់ឈប់មុនពេលចាកចេញពីកៅអីអ្នកបញ្ជា។

    ការដំឡើងគ្រឿងចក្រនៅលើជើងតាំងដែលរក្សាទុក

    គ្រឿងចក្រស៊េរី ProCore 864
    1. ដំឡើងកន្លាស់នៃជើងតាំងដែលរក្សាទុកតាមរន្ធនៅក្នុងក្រចាប់ជើងតាំងនៃគ្រោងទំពក់សណ្ដោង (រូបភាព )។

      artpending
    2. រឹតភ្ជាប់កន្លាស់ជើងតាំងដែលរក្សាទុកទៅនឹងក្រចាប់ជើងតាំងជាមួយនឹងកន្លាស់ខ្ទាស់ទាំង 2 (រូបភាព )។

    3. ធ្វើតាមជំហានម្តងទៀតៗ និង នៅផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។

    4. បន្ទាបគ្រឿងចក្រចុះយឺតៗរហូតដល់ជើងតាំងដែលរក្សាទុកប៉ះនឹងដី។

    ការដំឡើងគ្រឿងចក្រនៅលើជើងតាំងដែលរក្សាទុក

    គ្រឿងចក្រស៊េរី ProCore 1298

    Note: ទម្ងន់ជើងតាំងដែលរក្សាទុកប្រមាណជា 85 kg (187 lb)។

    1. តម្រង់បន្ទះទម្រនៃជើងតាំងដែលរក្សាទុកជាមួយនឹងក្រចាប់ជើងតាំងនៅលើគ្រោងទំពក់សណ្ដោងនៃគ្រឿងចក្រ (រូបភាព )

      artpending
    2. បន្ទាបគ្រឿងចក្រចុះទៅក្នុងជើងតាំងដែលរក្សាទុករហូតដល់រន្ធនៅក្នុងជើងតាំងស្របគ្នាជាមួយរន្ធនៅក្នុងក្រចាប់ជើងតាំងនៃទំពក់សណ្ដោង (រូបភាព )។

    3. រឹតភ្ជាប់កន្លាស់ជើងតាំងដែលរក្សាទុកទៅនឹងគ្រឿងចក្រដោយកន្លាស់កន្លាស់ជើងតាំងដែលរក្សាទុកទាំង 2 និងដង្កៀបអង្កាញ់ទាំង 2 (រូបភាព )។

      artpending
    4. បន្ទាបគ្រឿងចក្រចុះយឺតៗរហូតដល់វាប៉ះនឹងជើងតាំងដែលរក្សាទុក។

    ការផ្ដាច់គ្រឿងចក្រពីម៉ាស៊ីនម៉ាស៊ីនអូសទាញ

    1. ដោះកន្លាស់ខ្ទាស់ទាំង 2 ចេញ ហើយរុញដៃតំណខាងក្រោមចេញផុតពីកន្លាស់ទំពក់សណ្ដោងនៃគ្រឿងចក្រ (រូបភាព )។

      រក្សាទុកកន្លាស់ខ្ទាស់ជាមួយគ្រឿងចក្រ។

      artpending
    2. បន្ធូរខ្ចៅមួលសម្លាប់ (រូបភាព ) ហើយបង្វិលតំណលៃតម្រូវខាងលើដើម្បីបន្ធូរភាពតឹងរវាងគ្រឿងចក្រ​ និងម៉ាស៊ីនកាត់ស្មៅសណ្ដោង។

      artpending
    3. ដោះកន្លាស់ខ្ទាស់ និងកន្លាស់តំណដែលរឹតភ្ជាប់តំណលៃតម្រូវខាងលើទៅនឹងបន្ទះទំពក់សណ្ដោងខាងលើ (រូបភាព )។

    4. ដោះកន្លាស់ខ្ទាស់ និងកន្លាស់តំណដែលរឹតភ្ជាប់តំណលៃតម្រូវខាងលើទៅនឹងក្រចាប់តំណនៃម៉ាស៊ីនកាត់ស្មៅសណ្ដោង (រូបភាព )។

      Note: រក្សាទុកកន្លាស់ខ្ទាស់ និងកន្លាស់តំណផ្នែកខាងលើជាមួយគ្រឿងចក្រ។

    5. ផ្ដាច់ច្រវ៉ាក់របាំងការពារសុវត្ថិភាព (រូបភាព ) ពី PTO របស់ម៉ាស៊ីនកាត់ស្មៅសណ្ដោង(សម្រាប់តែ CE ប៉ុណ្ណោះ)។

      artpending
    6. ទាញត្រឡប់មកវិញនៅលើទ្រនាប់រ៉ងខ្ទាស់ជាប់ដើម្បីផ្ដាច់ដងបរ PTO ពីដងបញ្ចេញ PTO នៅលើម៉ាស៊ីនកាត់ស្មៅសណ្ដោង។

      artpending
    7. រុញដងបរ PTO មកក្រោយ ហើយដោះវាចេញពីម៉ាស៊ីនកាត់ស្មៅសណ្ដោង។

    8. ប្រើច្រវ៉ាក់របាំងការពារសុវត្ថិភាពដើម្បីទ្រដងបរ PTO ដោយដំឡើងច្រវ៉ាក់ចន្លោះរបាំងការពារ PTO និងគ្រឿងចក្រ (រូបភាព )។

      Note: ការទ្រដងបរ PTO បង្ការវាពីការប៉ះនឹងដី។

      artpending

    ការទុកដាក់

    សុវត្ថិភាពនៃការរក្សាទុក

    • មុនពេលលៃតម្រូវ សម្អាត រក្សាទុក ឬជួសជុលគ្រឿងចក្រ សូមចតវានៅលលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃនៃម៉ាស៊ីនកាត់ស្មៅសណ្ដោង ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយ​រង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីម៉ាស៊ីនកាត់ស្មៅសណ្ដោង។

    • រក្សាទុកគ្រឿងចក្រនៅលើជើងតាំងដែលរក្សាទុកដែលដាក់នៅលើផ្ទៃរឹងរាបស្មើដើម្បីកុំឱ្យវាស្រុត ឬដួលទៅលើដី។

    • រក្សាទុកគ្រឿងចក្រឱ្យឆ្ងាយពីតំបន់មានសកម្មភាពមនុស្ស។

    • កុំអនុញ្ញាតឱ្យកុមារលេងលើ ឬជុំវិញគ្រឿងចក្រដែលរក្សាទុកនោះ។

    ការរក្សាទុកគ្រឿងចក្រ

    នៅចុងបញ្ចប់នៃប្រតិបត្តិការបុកដី ឬនៅពេលដែលគ្រឿងចក្រត្រូវបានរក្សាទុកក្នុងរយៈពេលយូរ, អនុវត្តនីតិវិធីដូចខាងក្រោម៖

    1. សម្អាតចេញនូវធូលីកខ្វក់ ឬ​ជាតិ​ខ្លាញ់​ដែល​អាច​កកកុញ​នៅលើគ្រឿងចក្រ ឬ​គ្រឿងមានចលនាណាមួយ។

    2. ដោះ និងសម្អាតផ្លែធ្មេញឱ្យស្អាត។ លាបផ្លែធ្មេញដោយប្រេងរំអិលដើម្បីការពារកុំឱ្យច្រែះកំឡុងពេលផ្ទុក។

    3. បើកគម្របក្បាលម៉ាស៊ីន ហើយសម្អាតផ្នែកខាងក្នុងនៃគ្រឿងចក្រ។

    4. លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់។

    5. រក្សាទុកគ្រឿងចក្រនៅលើជើងតាំងដែលរក្សាទុកដែលផ្ដល់ឱ្យនៅលើផ្ទៃស្ងួតហើយរឹង។

    6. ទ្រដងបរ PTO នៅក្នុងទីតាំងដែលបានរក្សាទុកជាមួយខ្សែចំណងដើម្បីបង្ការការខូចខាត ឬដោះ PTO ចេញ ហើយរក្សាទុកវានៅខាងក្រោមគម្របម៉ាស៊ីនដើម្បីកាត់បន្ថយការច្រែះចាប់។

    7. លាបថ្នាំលើរ៉ូឡូ ហើយកែកុន​ស្នាម​ឆ្កូត​ផ្សេងៗ​លើ​ផ្ទៃ​លាបនោះ។

    8. ប្ដូរស្លាកសញ្ញាដែលជ្រុះបាត់ ឬខូចខាតចេញទាំងអស់។

    9. រក្សាទុកគ្រឿងចក្រខាងក្នុងអគារដែលមាំទាំល្អ និងស្ងួត។ ការផ្ទុកខាងក្នុងកាត់បន្ថយការថែទាំ ពន្យារអាយុកាលប្រើប្រាស់បានយូរ និងបង្កើនតម្លៃដែលនៅសល់របស់គ្រឿងចក្រ។ ប្រសិនបើមិនមានកន្លែងផ្ទុកខាងក្នុងទេ សូមគ្របគ្រឿងចក្រដោយក្រណាត់ធ្ងន់ ឬក្រណាត់ជ័រ ហើយចងរឹតឱ្យតឹងល្អ។