ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
គ្រឿងចក្រនេះ គឺជាគ្រឿងបាញ់ថ្នាំស្មៅដែលមានបំណងប្រើដោយអ្នកជំនាញ ឬប្រតិបត្តិករដែលបានជួលនៅក្នុងការអនុវត្តខាងពាណិជ្ជកម្ម។ គ្រឿងនេះគឺសម្រាប់បាញ់ស្មៅនៅលើវាលស្មៅដែលមានការថែទាំល្អក្នុងសួន វាលលេងកូនហ្គោល ទីលានកីឡា និងនៅលើទីលានពាណិជ្ជកម្ម។
គ្រឿងចក្រនេះត្រូវបានរចនាឡើងសម្រាប់ប្រើលើផ្លូវរដិបរដុប និងមិនមានបំណងសម្រាប់បើកបរលើផ្លូវសាធារណៈទេ។ ការប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេងក្រៅពីការកំណត់អាចបង្កគ្រោះថ្នាក់ដល់អ្នក និងមនុស្សនៅក្បែរ។
អានព័ត៌មាននេះដោយប្រុងប្រយ័ត្ន្នដើម្បីស្វែងយល់អំពីរបៀបបញ្ជា និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងរបួស និងការខូចខាតផលិតផល។ អ្នកទទួលខុសត្រូវចំពោះការបញ្ជាផលិតផលដោយត្រឹមត្រូវ និងដោយសុវត្ថិភាព។
ចូលមើល www.Toro.com សម្រាប់ពត៌មានបន្ថែម រួមទាំងគន្លឹះសុវត្ថិភាពឯកសារបណ្ដុះបណ្ដាល , ព័ត៌មានអំពីគ្រឿងបន្សំ, ស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។
ពេលណាអ្នកត្រូវការសេវាកម្ម គ្រឿងបន្លាស់ Toro ពិតប្រាកដ ឬព័ត៌មានបន្ថែម សូមទាក់ទងទៅអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន Toro និងត្រៀមប្រាប់អំពីម៉ូដែលនិងលេខស៊េរីនៃផលិតផលរបស់អ្នក។ រូបភាព កំណត់អត្តសញ្ញាណទីតាំងនៃម៉ូដែល និងលេខស៊េរីនៅលើផលិតផលរបស់អ្នក។ សរសេរលេខនៅក្នុងចន្លោះដែលផ្ដល់ជូន។
Important: ជាមួយនឹងឧបករណ៍ចល័តរបស់អ្នក អ្នកអាចស្កេនកូដ QR នៅលើបន្ទះលេខស៊េរី (បើមាន) ដើម្បីចូលមើលព័ត៌មានអំពីការធានា គ្រឿងបន្លាស់ និងផលិតផលផ្សេងទៀត។
សៀវភៅនេះកំណត់អត្តសញ្ញាណមុខសញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន និងបង្ហាញសារសុវត្ថិភាពតាមរយៈសញ្ញាព្រមានអំពីសុវត្ថិភាព (រូបភាព ) ដែលបង្ហាញអំពីមុខសញ្ញាគ្រោះថ្នាក់ដែលអាចនឹងបង្កឲ្យមានរបួសធ្ងន់ធ្ងរ ឬការស្លាប់ បើមិនអនុវត្តតាមការប្រុងប្រយ័ត្ន្នដែលបានផ្ដល់ជូនទេ។
សៀវភៅនេះប្រើពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ប្រាប់ឲ្យយកចិត្តទុកដាក់លើព័ត៌មានមេកានិចពិសេស និង ចំណាំ សង្កត់ធ្ងន់លើព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ជាពិសេស។
ផលិតផលនេះអនុលោមតាមសេចក្ដីណែនាំអឺរ៉ុបពាក់ព័ន្ធទាំងអស់។ សម្រាប់ព័ត៌មានលម្អិត សូមមើលក្រដាសព័ត៌មានស្ដីពីការប្រកាសអំពីការអនុលោមរបស់ផលិតផលជាក់លាក់ដាច់ដោយឡែក (DOC) ។
វាជាការរំលោភបំពានលើផ្នែកក្រមធនធានសាធារណៈនៃរដ្ឋកាលីហ្វ័រនីញ៉ាលេខ 4442 ឬ 4443 ក្នុងការប្រើប្រាស់ ឬបញ្ជាម៉ាស៊ីននៅលើដីព្រៃឈើ ដីមានកូនឈើ ឬដីមានស្មៅ លើកលែងតែម៉ាស៊ីនមានបំពាក់ឧបករណ៍ចាប់ផ្កាភ្លើង ដូចមានកំណត់នៅក្នុងផ្នែកទី 4442, ថែទាំនៅក្នុងលំដាប់លំដោយការងារដែលមានប្រសិទ្ធភាព ឬម៉ាស៊ីនត្រូវបានសាងសង់ បំពាក់ និងថែទាំសម្រាប់ការបង្ការអគ្គិភ័យ។
សៀវភៅណែនាំអ្នកប្រើប្រាស់អំពីម៉ាស៊ីនដែលភ្ជាប់មកនេះ មានផ្ទុកព័ត៌មានពាក់ព័ន្ធនឹងទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក (EPA) និងបទបញ្ញត្តិរបស់រដ្ឋកាលីហ្វ័រនីញ៉ាស្ដីពីការគ្រប់គ្រងការបំភាយរបស់ប្រព័ន្ធបំភាយ ការថែទាំ និងការធានា។ គ្រឿងបន្លាស់អាចបញ្ជាទិញបានតាមរយៈក្រុមហ៊ុនផលិតម៉ាស៊ីន។
កាលីហ្វ័រញ៉ា
សំណើប្រជាមតិលេខ 65 ការព្រមាន
បំពង់ផ្សែងរបស់ម៉ាស៊ីនចេញពីផលិតផលនេះមានផ្ទុកនូវសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ា ទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
បង្គោលអាគុយ ប៉ូលអាគុយ និងគ្រឿងបន្ទាប់បន្សំ ពាក់ព័ន្ធផ្សេងៗមានផ្ទុកជាតិសំណ និងសមាសធាតុសំណដែលជាសារធាតុគីមីដែលត្រូវបានរដ្ឋកាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក និងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធបន្តពូជ។ លាងសម្អាតដៃបន្ទាប់ពីប៉ះពាល់។
ការប្រើប្រាស់ផលិតផលនេះអាចបណ្តាលឱ្យមានការប៉ះពាល់ទៅនឹងសារធាតុគីមីដែលត្រូវបានរដ្ឋ កាលីហ្វ័រញ៉ាទទួលស្គាល់ថាបង្កឱ្យមានជំងឺមហារីក ទារកកើតមកមិនគ្រប់លក្ខណៈ និងបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រព័ន្ធបន្តពូជ។
ផលិតផលនេះអាចបង្ករបួសរាងកាយ។ ជានិច្ចកាល ត្រូវអនុវត្តតាមសេចក្ដីណែនាំសុវត្ថិភាពដើម្បីជៀសវាងរបួសរាងកាយធ្ងន់ធ្ងរ។
សូមអាន និងស្វែងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំប្រតិបត្តិករ នេះមុនពេលបញ្ឆេះគ្រឿងចក្រ។
ប្រើប្រាស់ការយកចិត្តទុកដាក់ពេញលេញរបស់អ្នក ខណៈពេលកំពុងបញ្ជាគ្រឿងចក្រ។ ហាមធ្វើសកម្មភាពដែលបង្កការរំខាន បើពុំនោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតឡើង។
ប្រើប្រាស់ឧបករណ៍ការពារខ្លួនត្រឹមត្រូវ (PPE) ដើម្បីការពារនឹងការប៉ះពាល់ជាមួយសារធាតុគីមី។ សារធាតុគីមីដែលប្រើនៅក្នុងឧបករណ៍បាញ់ថ្នាំអាចមានគ្រោះថ្នាក់និងពុល។
ហាមដាក់ដៃឬជើងរបស់អ្នកនៅជិតសមាសភាគនៃគ្រឿងចក្រដែលកំពុងចល័ត។
ហាមបញ្ជាគ្រឿងចក្រដោយមិនមានឧបករណ៍ការពារ ឬឧបករណ៍ការពារសុវត្ថិភាពផ្សេងទៀតនៅនឹងកន្លែង និងដែលមានដំណើរការនៅលើគ្រឿងចក្រ។
រក្សាខ្លួនឲ្យនៅឆ្ងាយពីកន្លែងបាញ់ថ្នាំពីចំពួយបាញ់ និងដងបាញ់។ ឲ្យអ្នកនៅក្បែរ និងកុមារនៅខាងក្រៅតំបន់ប្រតិបត្តិការ។
ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។
ចតគ្រឿងចក្រលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ(បើមានបំពាក់) ហើយរង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលអ្នកចាកចេញពីទីតាំងអ្នកបញ្ជា។ ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ការប្រើប្រាស់ ឬការថែទាំគ្រឿងចក្រនេះដោយមិនត្រឹមត្រូវ អាចបង្កឲ្យមានរបួស។ ដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមានរបួស ត្រូវអនុវត្តតាមការណែនាំសុវត្ថិភាពទាំងនេះ និងជានិច្ចកាលត្រូវយកចិត្តទុកដាក់លើសញ្ញាព្រមានសុវត្ថិភាព ដែលមានន័យការ ការប្រុងប្រយ័ត្ន្ន ការព្រមាន ឬគ្រោះថ្នាក់—ការណែនាំអំពីសុវត្ថិភាបផ្ទាល់ខ្លួន។ ការមិនគោរពតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យមានរបួសរាងកាយ ឬការស្លាប់។
មិនមែនគ្រឿងភ្ជាប់ទាំងអស់ដែលច្នៃតម្រូវតាមគ្រឿងចក្រនេះសុទ្ធតែត្រូវបានគ្របដណ្ដប់នៅក្នុងសៀវភៅណែនាំនេះទេ។ សូមអានសៀវភៅណែនាំប្រតិបត្តិករដែលបានផ្ដល់ជូនមកជាមួយនឹងគ្រឿងភ្ជាប់នីមួយៗសម្រាប់សេចក្ដីណែនាំអំពីសុវត្ថិភាពបន្ថែម។
រូបភាពណែនាំ ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូចឬបាត់។ |
Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
Note: ប្រសិនបើអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការបាញ់ថ្នាំ សូមអាន សៀវភៅណែនាំប្រតិបត្តិករ ដែលបានផ្ដល់មកជាមួយប្រព័ន្ធ។
Important: ឧបករណ៍បាញ់ថ្នាំនេះត្រូវបានលក់ដោយគ្មានក្បាលបាញ់ទេ។ដើម្បីប្រើម៉ាស៊ីនបាញ់ថ្នាំនេះ អ្នកត្រូវតែមាននិងដំឡើងក្បាលបាញ់។ ទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នកសម្រាប់ព័ត៌មានអំពីឃីតមុខកាត់ និងគ្រឿងបន្ទាប់បន្សំដែលមាន។ ក្រោយពីអ្នកដំឡើងក្បាលបាញ់របស់អ្នក និងមុនពេលប្រើម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង សូមលៃតម្រូវផ្នែកវ៉ាល់មុខកាត់ ដើម្បីឲ្យសម្ពាធនិងអត្រាអនុវត្តនៅដូចគ្នាសម្រាប់ផ្នែកទាំងអស់នៅពេលដែលអ្នកបិទផ្នែក 1 ឬច្រើន។ សូមមើល ។
គ្រឿងបន្លាស់ដែលត្រូវការសម្រាប់នីតិវិធីនេះ៖
ដោះក្បាលទុយោបែបរហ័ស | 1 |
Note: ដើម្បីបំពេញនិតិវិធីនេះ អ្នកត្រូវផ្គត់ផ្គង់ទុយោជាមួយក្បាលទុយោដែលមានខ្សែខ្ចៅទុយោក្នុងប្រទេសភេទឈ្មោលប្រវែង 1 អ៊ីញ (NPT) និងស្គុតទឹក PTFE។
នៅគម្របធុងខាងមុខ ខាងស្ដាំ សូមដោះកន្លាស់អង្កាញ់ 2 ដែលរឹតភ្ជាប់គន្លឹះសម្រាប់តំណភ្ជាប់ផ្ដាច់រហ័សសម្រាប់ប្រដាប់ដាក់ទប់បំពង់ផ្ទេរ (ស៊ីហ្វុង)(រូបភាព )។
មួលគន្លឹះបើកដើម្បីដោះសោដោះក្បាលទុយោបែបរហ័សពីតំណភ្ជាប់ផ្ដាច់រហ័ស (រូបភាព )។
បិទគន្លឹះ និងដំឡើងឃ្នាបសក់ក្នុងក្បាលភ្ជាប់តំណនៃតំណភ្ជាប់ផ្ដាច់រហ័ស (រូបភាព )។
រុំស្គុតទឹកបិទខ្សែខ្ចៅ PTFE (រូបភាព ) នៃក្បាលបាញ់ទុយោ (1 អ៊ីញ—ខ្សែខ្ចៅទុយោក្នុងប្រទេស)។
រុំខ្សែតំណភ្ជាប់ផ្ដាច់រហ័សលើទុយោបំពេញ រួចរឹតបន្តឹងវាដោយដៃ (រូបភាព )។
ដាក់ហ្វ្រាំងដៃ បញ្ឆេះម៉ាស៊ីន និងការ៉ង់ទីសន្ទះអ៊ែរ។
លើកដងប៊ូមខាងក្រៅផ្នែកខាងឆ្វេង ឬខាងស្ដាំឡើងយឺតៗរហូតដល់វាប៉ះនឹងបំពង់បូមរឺស្ស័រខាងលើដំបូង។
លើកដងប៊ូមខាងក្រៅផ្សេងទៀតឡើងយឺតៗរហូតដល់វាប៉ះនឹងបំពង់បូមរឺស្ស័រដំបូង។
ពិនិត្យមើលផ្ទៃនៅលើបំពង់បូមរឺស្ស័រខាងលើដែលកំណាត់ស្លាយរុញនៅលើបំពង់ខាងលើនៃដងប៊ូមប៉ះនឹងបូមរឺស្ស័រ។
Note: បូមរឺស្ស័រត្រូវបានសារេអោយត្រូវនៅពេលកំណាត់ស្លាយនោះប៉ះនឹងបូមឬស្ស័រនៅផ្នែកកោងនៅក្នុងបំពង់បូមរឺស្ស័រខាងលើ (រូបភាព )។
ប្រសិនបើបូមរឺស្ស័រខាងលើណាមួយមិនតម្រឹមគ្នាជាមួយនឹងកំណាត់ស្លាយរុញដូចបានបង្ហាញក្នុង រូបភាព , រូបភាព , ឬ រូបភាព , លៃតម្រូវទីតាំងបូមរឺស្ស័រ សូមមើល ។
បន្ទាបដងប៊ូមខាងក្រៅទាំងពីរ ពន្លត់ម៉ាស៊ីន ដកសោចេញ និងរង់ចាំរហូតផ្នែកទាំងអស់លែងមានចលនាសិន។
ដំឡើងឧបករណ៍ CE សម្រាប់គ្រឿងចក្ររបស់អ្នក សូមយោងទៅលើការណែនាំអំពីការដំឡើងឧបករណ៍ CE របស់ Multi Pro 5800។
ឈ្នាន់ទាញ (រូបភាព ) គ្រប់គ្រងចលនាគ្រឿងចក្រ ទាំងទៅមុខ និងថយក្រោយ។ ដោយការប្រើម្រាមជើង ឬកែងជើងខាងស្ដាំរបស់អ្នក សូមជាន់ផ្នែកខាងលើឈ្នាន់ដើម្បីផ្លាស់ទីទៅមុខ ឬផ្នែកខាងក្រោមឈ្នាន់ដើម្បីផ្លាស់ទីគ្រឿងចក្រថយក្រោយ។ លែងឈ្នាន់ដើម្បីបន្ថយ និងបញ្ឈប់គ្រឿងចក្រ។
Important: ត្រូវប្រាកដថាទុកអោយម៉ាស៊ីនបាញ់ថ្នាំមកដល់ចំណុចឈប់សិនមុនពេលប្ដូររវាងទីតាំង ទៅមខ និង ថយក្រោយ ។
Note: ជាន់ឈ្នាន់ក្នុងទិសដៅណាមួយកាន់តែយូរ ម៉ាស៊ីនបាញ់ថ្នាំបាញ់ចេញកាន់តែលឿន។ ដើម្បីទទួលល្បឿនទៅមុខអតិបរមា ត្រូវកំណត់ដងបញ្ជាការ៉ង់ទីទៅទីតាំង លឿន ហើយជាន់ឈ្នាន់ទាញឆ្ពោះទៅមុខ។
Note: ដើម្បីទទួលបានថាមពលអតិបរមាស្ថិតក្រោមបន្ទុកធ្ងន់ ឬនៅពេលឡើងចំណោត សូមកាច់សន្ទះអ៊ែរទៅទីតាំង លឿន ខណៈពេលជាន់ឈ្នាន់ទាញសើៗដើម្បីរក្សាល្បឿនម៉ាស៊ីនអោយនៅខ្ពស់។ នៅពេលល្បឿនម៉ាស៊ីនចាប់ផ្ដើមថយចុះ សូមលែងឈ្នាន់ទាញសើៗដើម្បីទុកអោយល្បឿនម៉ាស៊ីនកើនឡើង។
ប្រើឈ្នាន់ហ្វ្រាំងដើម្បីបញ្ឈប់ ឬបន្ថយល្បឿនគ្រឿងចក្រ (រូបភាព )។
ប្រសិនបើអ្នកដំណើរការម៉ាស៊ីនបាញ់ថ្នាំជាមួយហ្វ្រាំងរឹតមិនល្អ ឬសឹករិចរឹល អ្នកអាចបាត់បង់ការគ្រប់គ្រងម៉ាស៊ីនបាញ់ថ្នាំ ដែលបណ្ដាលអោយអ្នក ឬអ្នកឈរនៅក្បែររងរបួសធ្ងន់ធ្ងរ ឬស្លាប់។
ឧស្សហ៍ឆែកមើលហ្វ្រាំងមុនពេលដំណើរការម៉ាស៊ីនបាញ់ថ្នាំ ហើយត្រូវរឹត និងជួសជុលអោយបានត្រឹមត្រូវជានិច្ច។
ហ្វ្រាំងដៃគឺមានឈ្នាន់នៅខាងឆ្វេងនៃកៅអី (រូបភាព )។ ដាក់ហ្វ្រាំងដៃនៅពេលដែលអ្នកងើបចេញពីកៅអីដើម្បីបង្កាកុំអោយម៉ាស៊ីនបាញ់ថ្នាំធ្វើចលនាដោយចៃដន្យ។ ដើម្បីដាក់ហ្វ្រាំងដៃ សូមជាន់ឈ្នាន់ហ្វ្រាំងអោយជាប់ ជាន់ឈ្នាន់ហ្វ្រាំងដៃ។ ដើម្បីដោះហ្វ្រាំងដៃ សូមជាន់ ហើយលែងឈ្នាន់ហ្វ្រាំង។ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំត្រូវបានចតនៅលើទីជម្រាល ត្រូវដាក់ហ្វ្រាំងដៃ ហើយដាក់កំណត់ឈើកល់កង់។
ប្រើកុងតាក់ទម្រង់ម៉ាស៊ីនបាញ់ថ្នាំដើម្បីផ្លាស់ប្ដូររវាងទម្រង់អត្រាអនុវត្ត (រង្វិលជុំបិទជិត) និងទម្រង់ដោយដៃ (រង្វិលជុំបើក)។
កុតាក់តាក់ស្នប់បាញ់ មានទីតាំងនៅលើកុងស៊ុលកណ្ដាលទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ បើកបិទកុងតាក់នេះទៅមុខដើម្បីដំណើរការស្នប់បាញ់ ឬមកក្រោយដើម្បីបញ្ឈប់ស្នប់បូម។ នៅពេលដែលកុងតាក់ត្រូវបានបើក ភ្លើងនៅលើកុងតាក់ភ្លឺឡើង។
Important: ភ្ជាប់កុងតាក់តាក់ស្នប់បាញ់តែនៅពេលម៉ាស៊ីនស្ថិតនៅ ការ៉ង់ទីទាប ដើម្បីជៀសវាងការខូចដល់ដុំបូម។
កុងតាក់មាន 3 ផ្នែក មានទីតាំងស្ថិតនៅលើទូបញ្ជាកណ្ដាលនៅចំពីមុខប្រដាប់ដាក់ដៃ (រូបភាព )។ ចុចកុងតាក់ទៅមុខដើម្បីបើកផ្នែកស៊ីគ្នា និងថយក្រោយដើម្បីបិទវាវិញ។ នៅពេលកុងតាក់ស្ថិតនៅទីតាំង បើក រូបតំណាងលេចឡើងនៅផ្នែកខាងលើនៃ InfoCenter។
Note: កុងតាក់ទាំងនេះប៉ះពាល់ដល់ប្រព័ន្ធបាញ់ថ្នាំតែនៅពេលដែលកុងតាក់ផ្នែកមេស្ថិតនៅទីតាំង បើក តែប៉ុណ្ណោះ។
កុតាក់អង្រួន មានទីតាំងនៅលើទូបញ្ជាកណ្ដាល ទៅផ្នែកខាងស្ដាំនៃកៅអី (រូបភាព )។ រញកុងតាក់ទៅមុខដើម្បីបើកភាពអង្រួននៅក្នុងធុង ឬថយក្រោយដើម្បីបញ្ឈប់ភាពបង្រួន។ នៅពេលដែលកុងតាក់ត្រូវបានបើក ភ្លើងនៅលើកុងតាក់ភ្លឺឡើង។ ដើម្បីបើកមុខងារភាពអង្រួន អ្នកត្រូវតែដំណើរការស្នប់បូមរបស់ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ ហើយអ្នកត្រូវតែដំណើរការម៉ាស៊ីនខាងលើក្នុងការ៉ង់ទីទាប។
នៅផ្នែកខាងមុខគម្របធុងគឺជាកន្លែងសម្រាប់ស៊កទុយោជាមួយនឹងក្បាលបាញ់ដែលមានខ្សែខ្ចៅ ក្បាលតំណបាញ់ 90 ដឺក្រេ និងទុយោខ្លី ដែលអ្នកអាចតម្រង់ឆ្ពោះទៅរកធុងដែលកំពុងបើក។ កន្លែងសម្រាប់ស៊កអនុញ្ញាតអោយអ្នកតភ្ជាប់ទុយោទឹកមកកាន់វា ហើយចាក់ទឹកបំពេញធុងដោយគ្មានមិនធ្វើអោយប្រឡាក់ទុយោដែលមានសារធាតុគីមីនៅក្នុងធុងនោះ។
Important: កុំបន្លាយទុយោដើម្បីឱ្យប៉ះជាមួយសារធាតុរាវក្នុងធុង។ ចម្ងាយពីចុងទុយោទៅកម្រិតទឹកខាងលើបំផុតគួរតែស្ថិតនៅក្នុងដែនកំណត់នៃបទប្បញ្ញត្តិក្នុងស្រុក។
គម្របធុងមានទីតាំងស្ថិតនៅចំកណ្ដាល ផ្នែកខាងលើបំផុតនៃធុង។ ដើម្បីបើកគម្រប ពន្លត់ម៉ាស៊ីន មួលគម្របពាក់កណ្ដាលខាងមុខទៅខាងឆ្វេង ហើយបង្វែរបើកវា។ អ្នកអាចដកកន្ត្រងនៅខាងក្នុងចេញបានដើម្បីសម្អាត។ ដើម្បីភ្ជិតធុង សូមបិទគម្រប ហើយបង្វិលពាក់កណ្ដាលផ្នែកខាងមុខឆ្ពោះទៅខាងស្ដាំ។
ការបញ្ជា InfoCenter ប្រើប៊ូតុង 5 ខាងក្រោមអេក្រង់បង្ហាញ LED ដើម្បីរុករកម៉ឺនុយ បញ្ចូលទិន្នន័យ និងផ្លាស់ប្ដូរមុខងារ។
Note: លក្ខណៈបច្ចេកទេស និងការរចនាអាចមានការផ្លាស់ប្ដូរដោយមិនមានការជូនដំណឹង។
ការពណ៌នា | រង្វាស់ |
---|---|
ទម្ងន់មូលដ្ឋាន | 1307 kg |
ទម្ងន់ជាមួយប្រព័ន្ធបាញ់ស្ដង់ដារ ទទេ ដោយគ្មានអ្នកបញ្ជា | 1307 kg |
ទម្ងន់ជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ ពេញ ដោយគ្មានអ្នកបញ្ជា | 2499 kg |
ទម្ងន់យានយន្តសរុបអតិបរិមា (GVW) (នៅលើដីរាបស្មើ) | 3023 kg |
ចំណុះធុង | 1135.6 L |
ទទឹងសរុបជាមួយផ្នែកប្រព័ន្ធបាញ់ថ្នាំស្ដង់ដារដែលរក្សាទុកក្នុងទីតាំង X | 226 ស.ម |
ការពណ៌នា | រង្វាស់ |
---|---|
ប្រវែងសរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ | 391 ស.ម |
ប្រវែងសរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារទៅផ្នែកខាងលើនៃផ្នែកដែលរក្សាទុកក្នុងទីតាំង X | 442 ស.ម |
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារ | 146 ស.ម |
កម្ពស់សរុបជាមួយប្រព័ន្ធបាញ់ថ្នាំស្ដង់ដារទៅផ្នែកខាងលើនៃផ្នែកដែលរក្សាទុកក្នុងទីតាំង X | 231 ស.ម |
កម្ពស់ពីដី | 18.4 ស.ម |
មូលដ្ឋានកង់ | 198 ស.ម |
ការជ្រើសរើសនៃឧបករណ៍ភ្ជាប់និងគ្រឿងបន្សំដែលបានអនុម័តដោយ Toro គឺអាចរកបានសម្រាប់ប្រើប្រាស់ជាមួយនឹងគ្រឿងចក្រដើម្បីបង្កើន ឬពង្រីកសមត្ថភាពរបស់វា។ ទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក។
ដើម្បីធានាការប្រតិបត្តិខ្ពស់ និងការទទួលស្គាល់សុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ ឬគ្រឿងបន្សំសុទ្ធរបស់ក្រុមហ៊ុន Toro តែប៉ុណ្ណោះ។ គ្រឿងបន្លាស់ ឬគ្រឿងបន្សំដែលបានជំនួសដោយក្រុមហ៊ុនផ្សេងអាចមានគ្រោះថ្នាក់ ហើយការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ហាមអនុញ្ញាតឲ្យកុមារ ឬមនុស្សដែលមិនបានបណ្ដុះបណ្ដាលដំណើរការ ឬជួសជុលគ្រឿងចក្រ។ បទបញ្ញត្តិក្នុងមូលដ្ឋានអាចរឹតត្បិតអាយុរបស់អ្នកបញ្ជា។ ម្ចាស់គឺទទួលខុសត្រូវលើការបណ្ដុះបណ្ដាលអ្នកបញ្ជា និងជាងទាំងអស់។
ត្រូវយល់ដឹងអំពីបញ្ជាដែលមានសុវត្ថិភាពលើឧបករណ៍ គ្រឿងបញ្ជារបស់អ្នកបញ្ជា និងសញ្ញាសុវត្ថិភាព។
ពន្លត់ម៉ាស៊ីន ដកកូនសោចេញ (បើមានការបំពាក់) ហើយរង់ចាំរាល់ចលនាទាំងអស់លែងដំណើរការសិន មុនពេលអ្នកចាកចេញពីកន្លែងអង្គុយបញ្ជា ទុកឲ្យគ្រឿងចក្រត្រជាក់សិន មុនពេលធ្វើការលៃតម្រូវ ជួសជុល សម្អាត និងរក្សាទុកវា។
ត្រូវចេះរបៀបបញ្ឈប់ និងពន្លត់ម៉ាស៊ីនយ៉ាងឆាប់រហ័ស។
ពិនិត្យថាឧបករណ៍បញ្ជាដោយប្រតិបត្តិករ កុងតាក់សុវត្ថិភាព និងរបាំងការពារត្រូវបានភ្ជាប់ និងដំណើរការបានត្រឹមត្រូវ។ ហាមប្រតិបត្តិការគ្រឿងចក្រ លើកលែងតែឧបករណ៍ទាំងនេះដំណើរការបានត្រឹមត្រូវ។
ប្រសិនបើគ្រឿងចក្រមិនដំណើរការបានត្រឹមត្រូវទេ ឬត្រូវបានធ្វើឲ្យខូចខាតក្នុងរបៀបណាមួយ ហាមប្រើប្រាស់គ្រឿងចក្រនោះ។ កែតម្រូវបញ្ហាមុនពេលដែលអ្នកប្រតិបត្តិការគ្រឿងចក្រ ឬគ្រឿងភ្ជាប់។
ធានាថាកន្លែងប្រតិបត្តិករ និងអ្នកដំណើរគឺស្អាត និងមិនមានសំណល់គីមី និងកម្ទេចកម្ទី។
ធានាថាតំណទុយយោសារធាតុរាវទាំងអស់គឺតឹង ហើយរាល់បំពង់ស្ថិតក្នុងស្ថានភាពល្អ មុនពេលដាក់សម្ពាធទៅប្រព័ន្ធ។
ប្រុងប្រយ័ត្នជាទីបំផុតនៅពេលចាត់ចែងប្រេង។ ប្រេងគឺងាយឆាបឆេះ ហើយចំហាយរបស់វាក៏អាចផ្ទុះបានដែរ។
ពន្លត់បារី ស៊ីហ្កា ខ្សៀ និងប្រភពទាំងអស់ដែលអាចបង្កការឆេះ។
ប្រើតែធុងប្រេងដែលមានការអនុញ្ញាតប៉ុណ្ណោះ។
ហាមដកគម្របធុងប្រេង ឬចាក់ប្រេងទៅក្នុងធុងនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬក្ដៅ។
ហាមចាក់ ឬបង្ហូរប្រេងនៅកន្លែងបិទជិត។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
បើអ្នកកំពប់ប្រេង ហាមបញ្ឆេះមាស៊ីន។ ជៀសវាងការបង្កើតប្រភពឆេះរហូតដល់អស់ចំហាយប្រេងសិន។
សារធាតុគីមីដែលត្រូវបានប្រើនៅក្នុងប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំអាចនឹងមានគ្រោះថ្នាក់ និងពុលចំពោះអ្នក អ្នកនៅក្បែរ និងសត្វ ហើយសារធាតុទាំងនេះអាចនឹងធ្វើឲ្យខូចខាតដល់រុក្ខជាតិ ដី និងទ្រព្យសម្បត្តិផ្សេងទៀត។
សូមអានពត៌មានស្ដីពីសារធាតុគីមីនីមួយៗ។ បដិសេធមិនប្រតិបត្តិការ ឬដំណើរការម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើព័ត៌មាននេះមិនមានឲ្យទេ។
មុនពេលដំណើរការប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ សូមធានាថាវាត្រូវបានបន្សាប និងលាងសម្អាតចំនួនបីដង ដោយយោងទៅតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី ព្រមទាំងបង្វិលវ៉ាល់ទាំងអស់ចុះឡើងចំនួន 3 ដង។
ផ្ទៀងផ្ទាត់ថាមានការផ្គត់ផ្គង់ទឹកស្អាត និងសាប៊ូដុំនៅជិត បានគ្រប់គ្រាន់ ហើយលាងធាតុគីមីណាមួយដែលប៉ះអ្នក ចេញភ្លាមៗ។
អាន និងអនុវត្តដោយយកចិត្តទុកដាក់តាមស្លាកសញ្ញាព្រមានអំពីធាតុគីមី និងសន្លឹកទិន្នន័យអំពីសុវត្ថិភាព(SDSs) សម្រាប់រាល់ធាតុគីមីដែលត្រូវបានប្រើ ហើយការពារខ្លួនអ្នកដោយយោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។
ការពារខ្លួនរបស់អ្នកជានិច្ចនៅពេលប្រើប្រាស់ធាតុគីមី។ ប្រើប្រាស់ឧបករណ៍ការពារខ្លួន (PPE) ដែលត្រឹមត្រូវ ដើម្បីការពារប្រឆាំងនឹងការប៉ះពាល់ជាមួយធាតុគីមី ដូចជាខាងក្រោម៖
វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ
ឈុតការពារធាតុគីមី
ប្រដាប់ជំនួយការដកដង្ហើម ឬម៉ាស់តម្រង
ស្រោមដៃធន់នឹងសារធាតុគីមី
ស្បែកជើងកវែង ឬស្បែកជើងមាំផ្សេងទៀត
ការផ្លាស់ប្ដូរសម្លៀកបំពាក់ សាប៊ូដុំ និងកន្សែងដែលប្រើហើយអាចបោះចោលបានសម្រាប់ការសម្អាត
ទទួលការបណ្ដុះបណ្ដាលបានត្រឹមត្រូវមុនពេលប្រើប្រាស់ ឬចាត់ចែងសារធាតុគីមី
ប្រើប្រាស់ធាតុគីមីដែលត្រឹមត្រូវសម្រាប់ការងារ។
អនុវត្តតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមីសម្រាប់សុវត្ថិភាពក្នុងការបាញ់ធាតុគីមី។ ហាមធ្វើឲ្យលើសពីសម្ពាធបាញ់ថ្នាំរបស់ប្រព័ន្ធដែលត្រូវបានណែនាំ។
ហាមបំពេញ ក្រិត ឬសម្អាតគ្រឿងចក្រនៅពេលដែលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្នុងកន្លែង។
ប្រើសារធាតុគីមីនៅក្នុងកន្លែងដែលមានខ្យល់ចេញចូលបានល្អ។
ហាមបរិភោគ ផឹក ឬជក់បារីខណៈពេលធ្វើការនៅក្បែរសារធាតុគីមី។
ហាមសម្អាតក្បាលបាញ់ដោយការផ្លុំវា ឬដាក់វានៅក្នុងមាត់របស់អ្នក។
ត្រូវលាងដៃរបស់អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រោយពីធ្វើការជាមួយសារធាតុគីមី។
រក្សាសារធាតុគីមីនៅក្នុងកញ្ចប់ដើមរបស់វា និងរក្សាទុកនៅក្នុងទីតាំងដែលមានសុវត្ថិភាព។
បោះចោលសារធាតុគីមី និងធុងគីមីដែលមិនប្រើឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រុមហ៊ុនផលិតសារធាតុគីមី និងច្បាប់ក្នុងស្រុករបស់អ្នក។
សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់អ្នកនៅពីលើ ឬនៅក្នុងពេលបើកធុង។
អនុវត្តតាមបទប្បញ្ញត្តិក្នុងមូលដ្ឋាន រដ្ឋ និងសហព័ន្ធទាំងអស់សម្រាប់ការរីករាលដាល ឬការបាញ់ថ្នាំសារធាតុគីមី។
ពិនិត្យមើលធាតុខាងក្រោមរាល់ពេលដែលអ្នកចាប់ផ្តើមប្រើម៉ាស៊ីនបាញ់ថ្នាំរៀងរាល់ថ្ងៃ៖
ពិនិត្យសម្ពាធខ្យល់ក្នុងកង់។
Note: សំបកកង់របស់គ្រឿងចក្រនេះមានលក្ខណៈខុសពីសំបកកង់រថយន្ត សំបកកង់ទាំងនេះត្រូវការសម្ពាធខ្យល់តិច ដើម្បីកាត់បន្ថយការបង្ហាប់ និងការខូចខាតស្មៅ។
ពិនិត្យមើលរាល់កម្រិតសារធាតុរាវ និងបន្ថែមបរិមាណសមស្របនៃសារធាតុរាវជាក់លាក់ ប្រសិនបើបានរកឃើញថាសារធាតុរាវណាមួយមានកម្រិតទាប។
ពិនិត្យមើលប្រតិបត្តិការឈ្នាន់ហ្វ្រាំង។
ពិនិត្យមើលថា អំពូលភ្លើងកំពុងដំណើរការ។
បង្វិលចង្កូតទៅឆ្វេង និងស្តាំ ដើម្បីពិនិត្យមើលការឆ្លើយតបរបស់ចង្កូត។
ជាមួយនឹងម៉ាស៊ីនដែលបានពន្លត់ សូមពិនិត្យរកមើលការលេចធ្លាយប្រេង ការធូររលុងគ្រឿងខ្ចៅ និងការដំណើរការខុសប្រក្រតីដែលអាចកត់សម្គាល់បានផ្សេងទៀតណាមួយ។
ប្រសិនបើធាតុខាងលើណាមួយមិនមានភាពត្រឹមត្រូវទេ សូមជូនដំណឹងទៅជាងម៉ាស៊ីនរបស់អ្នក ឬពិនិត្យមើលជាមួយអ្នកគ្រប់គ្រងរបស់អ្នក មុនពេលយកម៉ាស៊ីនបាញ់ថ្នាំចេញទៅក្រៅជារៀងរាល់ថ្ងៃ។ អ្នកគ្រប់គ្រងរបស់អ្នកប្រហែលជាចង់ឲ្យអ្នកពិនិត្យមើលធាតុផ្សេងៗទៀតប្រចាំថ្ងៃ ដូច្នេះសួរថា តើការត្រួតពិនិត្យអ្វីខ្លះដែលអ្នកទទួលខុសត្រូវដើម្បីអនុវត្ត។
មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើប្រាស់គ្រឿងចក្រ សូមពិនិត្យមើលកម្រិតប្រេងនៅក្នុងប្រអប់រវៃម៉ាស៊ីន យោងទៅ ។
មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើគ្រឿងចក្រ សូមពិនិត្យមើលប្រព័ន្ធស្អំកម្ដៅម៉ាស៊ីន សូមមើល ។
មុនពេលអ្នកបញ្ឆេះម៉ាស៊ីន និងប្រើគ្រឿងចក្រ សូមពិនិត្យមើលប្រព័ន្ធហាយដ្រូលិក សូមមើល ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ពិនិត្យសម្ពាធខ្យល់ក្នុងសំបកកង់ដើម្បីធានាបាននូវកម្រិតត្រឹមត្រូវ។ សប់កង់ក្នុងកម្រិត 1.38 បារ (20 psi)។
Note: ជាមួយគ្នានេះដែរក៏ត្រូវពិនិត្យមើលសំបកកង់ក្រែងមានសឹក ឬដាច់ខូច។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
មុនពេលចាប់ផ្ដើមម៉ាស៊ីនបាញ់ថ្នាំ សូមជាន់ឈ្នាន់ហ្វ្រាំងសើៗ។ ប្រសិនបើឈ្នាន់ផ្លាស់ទីច្រើនជាង 2.5 ស.ម មុនពេលដែលអ្នកមានអារម្មណ៍ថាជាប់គាំង, លៃតម្រូវហ្វ្រាំង; យោងទៅ ។
ប្រសិនបើអ្នកដំណើរការម៉ាស៊ីនបាញ់ថ្នាំជាមួយហ្វ្រាំងរឹតមិនល្អ ឬសឹករិចរឹល អ្នកអាចបាត់បង់ការគ្រប់គ្រងម៉ាស៊ីនបាញ់ថ្នាំ ដែលបណ្ដាលអោយអ្នក ឬអ្នកឈរនៅក្បែររងរបួសធ្ងន់ធ្ងរ ឬស្លាប់។
ឧស្សហ៍ឆែកមើលហ្វ្រាំងមុនពេលដំណើរការម៉ាស៊ីនបាញ់ថ្នាំ ហើយត្រូវរឹត និងជួសជុលអោយបានត្រឹមត្រូវជានិច្ច។
ប្រេងឥន្ធនៈ | ប្រើប្រាស់ប្រេងសាំងគ្មានជាតិសំណដែលមានកម្រិតអុកតាន 87 ឬខ្ពស់ជាងនេះ។ ((R+M)/2 វិធីសាស្រ្តវាយតម្លៃ) |
ប្រេងឥន្ធនៈលាយអេតាណុល | ប្រើប្រេងសាំងដែលគ្មានជាតិសំណលាយជាមួយអេតាណុលរហូតដល់ 10% (សាំងល្បាយអេតាណុល) ឬ 15% MTBE (methyl tertiary butyl ether) តាមកម្រិតដែលអាចទទួលយកបាន។ អេតាណុល និង MTBE មិនដូចគ្នាទេ។ |
ប្រេងសាំងដែលមានជាតិអេតាណុល 15% (E15) តាមកម្រិតមិនត្រូវបានអនុញ្ញាតឱ្យប្រើទេ។ កុំប្រើប្រេងសាំងដែលផ្ទុកអេតាណុលលើសពី 10% តាមកម្រិត, ដូចជា E15 (ផ្ទុកអេតាណុល 15%), E20 (ផ្ទុកអេតាណុល 20%), ឬ E85 (ផ្ទុកអេតាណុលរហូតដល់ 85%)។ ការប្រើប្រាស់ប្រេងសាំងដែលមិនមានការយល់ព្រមត្រឹមត្រូវ អាចបណ្តាលឱ្យមានបញ្ហាដំណើរការនិង/ឬការខូចខាតម៉ាស៊ីនដែលអាចមិនស្ថិតក្រោមការធានា។ |
Important: ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមប្រើតែប្រេងឥន្ធនៈស្អាត ហើយថ្មី (មានអាយុក្រោម 30 ថ្ងៃ) ប៉ុណ្ណោះ។
កុំ ប្រើប្រេងសាំងផ្ទុកជាតិមេតាណុល។
កុំរក្សាទុកប្រេងឥន្ធនៈនៅក្នុងស៊ីទែនប្រេងក៏បាន ឬក្នុងធុងប្រេងក៏បាន នៅរដូវរងារលុះត្រាតែអ្នកប្រើសូលុយស្យុងការពារការរំហួតប្រេង។
កុំ បន្ថែមប្រេងទៅក្នុងប្រេងសាំង។
ចំណុះធុងសាំង៖ ប្រមាណជា 45 L។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ ពន្លត់ម៉ាស៊ីន ដោះកូនសោចេញ ហើយទុកឱ្យម៉ាស៊ីនចុះត្រជាក់។
សម្អាតតំបន់ជុំវិញគម្របធុងប្រេង (រូបភាព
ដកគម្របធុងប្រេង។
ចាក់ប្រេងត្រឹមប្រហែល 2.5 ស.ម នៅក្រោមផ្នែកខាងលើនៃធុង (ក្រោមមាត់ធុង)។
Note: ចន្លោះចំហនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។ ហាមចាក់ប្រេងក្នុងធុងហៀរជ្រុល។
ដំឡើងគម្របធុងប្រេងទៅនឹងធុងអោយបានល្អល្អ។
សូមជូតប្រេងដែលអាចនឹងកំពប់ឲ្យស្ងួត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 100 ម៉ោងដំបូង |
|
ពិនិត្យមើលប្រេងម៉ាស៊ីន និងកម្រិតសារធាតុរាវអោយបានទៀងទាត់ និងត្រូវប្រុងប្រយ័ត្នចំពោះការឡើងកម្ដៅខ្លាំងនៅក្នុងសាមាសធាតុណាមួយនៃម៉ាស៊ីនបាញ់ថ្នាំ។
ក្រោយពេលបញ្ឆេះម៉ាស៊ីនដែលត្រជាក់ ត្រូវទុកឲ្យវាឡើងក្ដៅប្រហែល 15 វិនាទីមុនពេលបង្កើនល្បឿន។
ជៀសវាងប្រណាំងម៉ាស៊ីន។
បញ្ជាម៉ាស៊ីនបាញ់ថ្នាំដោយប្រើល្បឿនផ្សេងៗគ្នា។ ជៀសវាងការចាប់ផ្ដើមលឿន និងបញ្ឈប់ភ្លាមៗ។
សូមអាន សម្រាប់ការពិនិត្យពិសេស និងម៉ោងទាប។
Note: សូមអានការណែនាំអំពីការជ្រើសរើសក្បាលបាញ់ដែលអាចរកបានតាមរយៈអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។
តួប៉មតូចអាចទទួលយកបានរហូតដល់ 3 ក្បាលបាញ់ផ្សេងគ្នា។ ដើម្បីជ្រើសរើសក្បាលបាញ់ដែលចង់បាន សូមអនុវត្តដូចខាងក្រោម៖
បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ដោះកូនសោចេញ ហើយដាក់ហ្វ្រាំងដៃ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ហើយកំណត់កុងតាក់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំទៅទីតាំង បិទ ។
បង្វិលប៉មតូចរបស់ក្បាលបាញ់នៅក្នុងទិសដៅមួយណាក៏បានទៅក្បាលបាញ់ដែលត្រឹមត្រូវ។
សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត អនុវត្តការក្រិតលំហូរ សូមយោងទៅលើ សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
ឧបករណ៍ស្តង់ដា៖ តម្រងបឺតសំណាញ់ 50 (ពណ៌ខៀវ)
ប្រើតារាងតម្រងបឺតដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់សម្រាប់ក្បាលបាញ់ ដែលអ្នកកំពុងប្រើដោយផ្អែកលើផលិតផល ឬសូលុយស្យុងគីមីដែលមានកំហាប់ប្រេងស្មើនឹងទឹក។
លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ) | ទំហំសំណាញ់អេក្រង់* | លេខកូដពណ៌តម្រង |
---|---|---|
ពណ៌លឿង (0.2 gpm) | 50 | ពណ៌ខៀវ |
ពណ៌ក្រហម (0.4 gpm) | 50 | ពណ៌ខៀវ |
ពណ៌ត្នោត (0.5 gpm) | 50 (ឬ 30) | ពណ៌ខៀវ (ឬពណ៌បៃតង) |
ពណ៌ប្រផេះ (0.6 gpm) | 30 | ពណ៌បៃតង |
ពណ៌ស (0.8 gpm) | 30 | ពណ៌បៃតង |
ពណ៌ខៀវ (1.0 gpm) | 30 | ពណ៌បៃតង |
ពណ៌បៃតង (1.5 gpm) | 30 | ពណ៌បៃតង |
*ទំហំសំណាញ់របស់តម្រងបឺតនៅក្នុងតារាងនេះផ្អែកលើសារធាតុគីមីបាញ់ ឬសូលុយស្យុងដែលមានកំហាប់ប្រេងស្មើនឹងទឹក។ |
Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយនឹងម្សៅ សើម អ្នកប្រហែលជាត្រូវការប្រើសំណាញ់អេក្រង់គ្រើមសម្រាប់តម្រងបឺតតាមជម្រើស សូមអាន រូបភាព ។
នៅពេលអ្នកបាញ់ថ្នាំស្ថិតនៅក្នុងអត្រាបាញ់ថ្នាំខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងបឺតតាមជម្រើសប្រដេញ សូមអាន រូបភាព ។
ទំហំអេក្រង់ដែលអាចរកបានរួមមាន៖
ឧបករណ៍ស្តង់ដា៖ តម្រងបឺតសំណាញ់ 50 (ពណ៌ខៀវ)
ប្រើតារាងតម្រងសម្ពាធដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់សម្រាប់ក្បាលបាញ់ដែលអ្នកកំពុងប្រើផ្អែកលើផលិតផលគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងស្មើនឹងទឹក។
លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ) | ទំហំសំណាញ់អេក្រង់* | លេខកូដពណ៌តម្រង |
---|---|---|
នៅពេលត្រូវការសម្រាប់សារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងទាប ឬអត្រាបាញ់ថ្នាំទាប | 100 | ពណ៌បៃតង |
ពណ៌លឿង (0.2 gpm) | 80 | ពណ៌លឿង |
ពណ៌ក្រហម (0.4 gpm) | 50 | ពណ៌ខៀវ |
ពណ៌ត្នោត (0.5 gpm) | 50 | ពណ៌ខៀវ |
ពណ៌ប្រផេះ (0.6 gpm) | 50 | ពណ៌ខៀវ |
ពណ៌ស (0.8 gpm) | 50 | ពណ៌ខៀវ |
ពណ៌ខៀវ (1.0 gpm) | 50 | ពណ៌ខៀវ |
ពណ៌បៃតង (1.5 gpm) | 50 | ពណ៌ខៀវ |
នៅពេលត្រូវការសម្រាប់សារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ ឬអត្រាបាញ់ថ្នាំខ្ពស់ | 30 | ពណ៌ក្រហម |
នៅពេលត្រូវការសម្រាប់សារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ ឬអត្រាបាញ់ថ្នាំខ្ពស់ | 16 | ពណ៌ត្នោត |
*ទំហំសំណាញ់របស់តម្រងសម្ពាធនៅក្នុងតារាងនេះ គឺផ្អែកលើសារធាតុគីមី ឬសូលុយស្យុងបាញ់ដែលមានកំហាប់ប្រេងស្មើនឹងទឹក។ |
Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយនឹងថ្នាំម្សៅ អ្នកប្រហែលជាត្រូវការប្រើសំណាញ់អេក្រង់គ្រើមសម្រាប់តម្រងសម្ពាធតាមជម្រើស សូមអាន រូបភាព ។
នៅពេលអ្នកបាញ់ថ្នាំស្ថិតនៅក្នុងអត្រាបាញ់ថ្នាំខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងសម្ពាធតាមជម្រើសប្រដេញ សូមអាន រូបភាព ។
Note: ការប្រើប្រាស់តម្រងចុងក្បាលបាញ់តាមជម្រើសដើម្បីការពារចុងក្បាលបាញ់របស់ប្រដាប់បាញ់ និងបង្កើនអាយុកាលប្រើប្រាស់របស់វា។
ប្រើតារាងតម្រងចុងក្បាលបាញ់ ដើម្បីកំណត់អត្តសញ្ញាណសំណាញ់អេក្រង់សម្រាប់ក្បាលបាញ់ដែលអ្នកកំពុងប្រើផ្អែកលើផលិតផលគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងស្មើនឹងទឹក។
លេខកូដពណ៌ក្បាលបាញ់ (អត្រាលំហូរ) | ទំហំសំណាញ់តម្រង* | លេខកូដពណ៌តម្រង |
---|---|---|
ពណ៌លឿង (0.2 gpm) | 100 | ពណ៌បៃតង |
ពណ៌ក្រហម (0.4 gpm) | 50 | ពណ៌ខៀវ |
ពណ៌ត្នោត (0.5 gpm) | 50 | ពណ៌ខៀវ |
ពណ៌ប្រផេះ (0.6 gpm) | 50 | ពណ៌ខៀវ |
ពណ៌ស (0.8 gpm) | 50 | ពណ៌ខៀវ |
ពណ៌ខៀវ (1.0 gpm) | 50 | ពណ៌ខៀវ |
ពណ៌បៃតង (1.5 gpm) | 50 | ពណ៌ខៀវ |
*ទំហំសំណាញ់របស់តម្រងក្បាលបាញ់នៅក្នុងតារាងនេះ គឺផ្អែកលើសារធាតុគីមី ឬសូលុយស្យុងបាញ់ដែលមានកំហាប់ប្រេងស្មើនឹងទឹក។ |
Important: នៅពេលអ្នកបាញ់ដោយប្រើសារធាតុគីមី ឬសូលុយស្យុងដែលមានកំហាប់ប្រេងខ្ពស់ (ក្រាស់) ជាមួយនឹងថ្នាំម្សៅ អ្នកប្រហែលជាត្រូវការប្រើសំណាញ់អេក្រង់គ្រើមសម្រាប់តម្រងចុងតាមជម្រើស សូមអាន រូបភាព ។
នៅពេលអ្នកបាញ់ថ្នាំស្ថិតនៅក្នុងអត្រាបាញ់ថ្នាំខ្ពស់ សូមពិចារណាប្រើសំណាញ់តម្រងចុងតាមប្រដេញ សូមអាន រូបភាព ។
Important: ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងទឹកស្រស់។
Note: ធុងទឹកស្អាតត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ប្រភពទឹកស្អាតសម្រាប់អ្នក ដើម្បីលាងសម្អាតសារធាតុគីមីចេញពី ស្បែក ភ្នែករបស់អ្នក ឬផ្ទៃផ្សេងៗទៀតនៅក្នុងករណីមានការប៉ះពាល់ដោយចៃដន្យ។
ត្រូវបំពេញធុងទឹកស្អាតដោយប្រើទឹកស្អាតជានិច្ច មុនពេលធ្វើការចាត់ចែង ឬការលាយសារធាតុគីមីណាមួយ។
ដើម្បីបំពេញធុង សូមដោះវីសគម្របមួលនៅផ្នែកខាងលើនៃធុង សូមចាក់បំពេញធុងដោយប្រើទឹកស្អាត និងដំឡើងគម្រប (រូបភាព )។
ដើម្បីបើកក្បាលរ៉ូប៊ីណេធុងទឹកស្អាត សូមមួលដងនៅលើក្បាលរ៉ូប៊ីណេ(រូបភាព )។
ដំឡើងកញ្ចប់ឧបករណ៍លាយជាមុននៃសារធាតុគីមី (Chemical Pre-Mix Kit) បន្ទាប់បន្សំ សម្រាប់ការលាយល្អបំផុត និងភាពស្អាតនៃធុងខាងក្រៅ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
Important: ត្រូវធានាថាសារធាតុគីមីដែលអ្នកប្រើ គឺត្រូវគ្នាជាមួយនឹង Viton™ (សូមមើលស្លាករបស់ក្រុមហ៊ុនផលិត វាគួរតែមានការចង្អុលបង្ហាញ ប្រសិនបើវាមិនត្រូវគ្នា)។ ការប្រើប្រាស់សារធាតុគីមីដែលមិនត្រូវគ្នានឹង Viton នឹងធ្វើឲ្យសឹកទ្រនាប់រាងអក្សរ O នៅក្នុងម៉ាស៊ីនបាញ់ថ្នាំដែលបណ្ដាលឲ្យមានការលេចធ្លាយ។
Important: គំនូសក្រិតបរិមាណថ្នាំក្នុងធុងគឺសម្រាប់តែជាការយោងប៉ុណ្ណោះ ហើយមិនអាចចាត់ទុកថាត្រឹមត្រូវសម្រាប់មាត្រសាស្ត្រឡើយ។
បញ្ឈប់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ដោះកូនសោចេញ ហើយដាក់ហ្វ្រាំងដៃ។
កំណត់បរិមាណទឹកដែលត្រូវការដើម្បីលាយបរិមាណនៃសារធាតុគីមីដែលអ្នកត្រូវការ ដូចដែលបានបង្គាប់ដោយក្រុមហ៊ុនផលិតសារធាតុគីមី។
បើកគម្របធុងនៅលើធុងបាញ់ថ្នាំ។
Note: គម្របធុងមានទីតាំងស្ថិតនៅកណ្ដាលផ្នែកខាងលើនៃធុង។ ដើម្បីបើកវា សូមបង្វិលពាក់កណ្ដាលផ្នែកខាងមុខនៃគម្របតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយយោលបើកវា។ អ្នកអាចដកកន្ត្រងនៅខាងក្រោមគម្របធុង ហើយសម្អាតកន្ត្រងនោះ។
ដំឡើងទុយោបំពេញទៅនឹងក្បាលទុយោបែបរហ័សនៃប្រដាប់សម្រាប់ដាក់បំពេញប្រឆាំងស៊ីហ្វុង។
ថែមទឹកទឹកដែលត្រូវការ 3/4 ទៅក្នុងធុងបាញ់ថ្នាំ (រូបភាព )។
Important: ត្រូវប្រើទឹកស្អាតជានិច្ចនៅក្នុងធុងបាញ់ថ្នាំ។ ហាមចាក់កំហាប់ចូលក្នុងធុងទទេរ។
បញ្ឆេះម៉ាស៊ីន ដាក់ហ្វ្រាំងដៃ កំណត់កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ហើយ រុញដៃសន្ទះអ៊ែរទៅចំណុច ការ៉ង់ទីខ្ពស់។
កំណត់កុងតាក់អង្រួនទៅទីតាំង បើក
Important: មុននឹងដាក់ម្សៅសើមចូលទៅក្នុងប្រព័ន្ធបាញ់ថ្នាំ Toro ណាមួយ លាយម្សៅក្នុងធុងសមស្របមួយជាមួយនឹងទឹកសាបគ្រប់គ្រាន់ដើម្បីបង្កើតសារធាតុរំអិលដែលហូរដោយសេរី។ ការខកខានក្នុងការធ្វើដូច្នេះអាចបណ្តាលឱ្យមានស្រទាប់សារធាតុគីមីនៅលើបាតធុង ភាពអង្រួន ការស្ទះតម្រង និងអត្រាកម្មវិធីមិនត្រឹមត្រូវ។Toro ណែនាំអោយប្រើឈុតអេឌុចទ័រ (Eductor Kit) ដែលបានអនុម័តសម្រាប់គ្រឿងចក្រនេះ។ ទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតសម្រាប់ព័ត៌មានបន្ថែម។
បន្ថែមបរិមាណត្រឹមត្រូវនៃកំហាប់សារធាតុគីមីទៅធុង ដូចដែលបានណែនាំដោយក្រុមហ៊ុនផលិតសារធាតុគីមី។
បន្ថែមទឹកដែលនៅសល់ទៅក្នុងធុង ដោះទុយោបំពេញ ហើយបិទគម្របធុង។
Note: ដើម្បីភ្ជិតធុង សូមបិទគម្រប ហើយបង្វិលពាក់កណ្ដាលផ្នែកខាងមុខតាមទិសដៅទ្រនិចនាឡិកា។
Important: ក្រោយពីការបំពញធុងជាលើកដំបូង សូមពិនិត្យមើលខ្សែចងរបស់ធុងសម្រាប់ការឆក់ឱកាសណាមួយ។ រឹតបន្តឹងតាមភាពចាំបាច់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
Important: ការរឹតបន្តឹងខ្ចៅប៊ូឡុងនៃខ្សែចងធុងតឹងពេក អាចបណ្តាលឲ្យខូចទ្រង់ទ្រាយ និងធ្វើឲ្យខូចធុងនិងខ្សែចង។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
Important: នៅពេលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត អ្នកត្រូវតែកំណត់ក្លាប៉េផ្នែកទៅទីតាំងបិទ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
មុនពេលប្រើម៉ាស៊ីនបាញ់ថ្នាំជាលើកដំបូង នៅពេលណាដែលអ្នកផ្លាស់ប្ដូរក្បាលបាញ់ ឬតាមការចាំបាច់ សូមធ្វើមាត្រសាស្ត្រលំហូរ ល្បឿនរបស់ម៉ាស៊ីនបាញ់ថ្នាំ និងកំណត់ការផ្លូវកាត់ផ្នែក។
Important: ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។
ចាក់បំពេញទឹកស្អាតក្នុងធុងបាញ់ថ្នាំតែពាក់បណ្ដាល។
បន្ទាបផ្នែកបាញ់ថ្នាំ
ដាក់ហ្វ្រាំងដៃ។
កំណត់កុងតាក់បញ្ជាការបាញ់ថ្នាំទៅជាធ្វើដោយដៃ។
កំណត់កុងតាក់ផ្នែកចំនួន 3 ទៅទីតាំង បើក ប៉ុន្តែទុកកុងតាក់ផ្នែកមេនៅទីតាំង បិទ ។
កំណត់កុងតាក់ស្នប់បាញ់ទៅទីតាំង បើក ហើយបើកការអង្រួន។
នៅលើ InfoCenter, រុករកអេក្រង់ក្រិត ហើយជ្រើសរើសល្បឿនតេស្ត; សូមយោងទៅលើការក្លែងជាល្បឿនតេស្ដនៅក្នុង សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
ចុចប៊ូតុង 3 ឬ 4 ដើម្បីបង្កើន ឬបន្ថយល្បឿនដែលបានក្លែងធ្វើល្បឿន 5.6 km/h។
ចុចប៊ូតុង 4 ដើម្បីបិទបើកកុងតាក់ បើក ការក្លែងធ្វើល្បឿនតេស្ដ។
ចុចប៊ូតុង 5 ដើម្បីរក្សាទុក និងចាកចេញពីអេក្រង់ ល្បឿនតេស្ត ។
ការប្រើប្រាស់កុងតាក់អត្រាបាញ់ថ្នាំ លៃតម្រូវអត្រាបាញ់ថ្នាំដោយយោងទៅតាមតារាងខាងក្រោម។
ពណ៌ក្បាលបាញ់ | SI (Metric) | ភាសាអង់គ្លេស | ស្មៅ |
ពណ៌លឿង | 159 L/ha | 17 gpa | 0.39 gpk |
ពណ៌ក្រហម | 319 L/ha | 34 gpa | 0.78 gpk |
ពណ៌ត្នោត | 394 L/ha | 42 gpa | 0.96 gpk |
ពណ៌ប្រផេះ | 478 L/ha | 51 gpa | 1.17 gpk |
ពណ៌ស | 637 L/ha | 68 gpa | 1.56 gpk |
ពណ៌ខៀវ | 796 L/ha | 85 gpa | 1.95 gpk |
ពណ៌បៃតង | 1,190 L/ha | 127 gpa | 2.91 gpk |
បិទកុងតាក់ផ្នែកខាងឆ្វេង និងលៃតម្រូវក្បាលបាញ់ក្លាប៉េផ្នែក (រូបភាព ) រហូតដល់អត្រាដែលបង្ហាញនៅកម្រិតមុនដោយយោងទៅតាមតារាង។
Note: ភ្លើងសញ្ញាដែលមានលេខនៅលើក្បាលមួល និងម្ជុលផ្លូវកាត់ គឺសម្រាប់តែជាសេចក្ដីយោងប៉ុណ្ណោះ។
បើកកុងតាក់ផ្នែកខាងឆ្វេង ហើយបិទកុងតាក់ផ្នែកខាងស្ដាំ។
លៃតម្រូវក្បាលបាញ់ក្លាប៉េផ្នែកខាងស្ដាំ (រូបភាព ) រហូតដល់អត្រាដែលបង្ហាញនៅកម្រិតមុនដោយយោងទៅតាមតារាង។
បើកកុងតាក់ផ្នែកខាងស្ដាំ ហើយបិទកុងតាក់ផ្នែកកណ្ដាល។
បិទកុងតាក់ផ្នែកខាងឆ្វេង និងលៃតម្រូវក្បាលបាញ់ក្លាប៉េផ្នែក (រូបភាព ) រហូតដល់អត្រាដែលបង្ហាញនៅកម្រិតមុនដោយយោងទៅតាមតារាង។
បិទកុងតាក់ផ្នែកមេ។
បិទម៉ូទ័រប៉ូមបាញ់ថ្នាំ។
វ៉ាល់ផ្លូវកាត់អង្រួនស្ថិតនៅក្នុងទីតាំងបើកចំហពេញលេញ ដូចបានបង្ហាញនៅក្នុង រូបភាព A។
វ៉ាល់ផ្លូវកាត់អង្រួនស្ថិតនៅក្នុងទីតាំងបិទជិត (0) ដូចបានបង្ហាញនៅក្នុង រូបភាព B។
វ៉ាល់ផ្លូវកាត់អង្រួនស្ថិតនៅក្នុងទីតាំងមធ្យម (ការលៃតម្រូវទាក់ទងទៅនឹងនាឡិកាសម្ពាធសម្រាប់ប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំ) ដូចបានបង្ហាញនៅក្នុង រូបភាព C។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
ប្រចាំឆ្នាំ |
|
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
ជ្រើសរើសកន្លែងរាបស្មើបើកចំហ ដើម្បីអនុវត្តទម្រង់ការនេះ។
ចាក់បំពេញទឹកស្អាតក្នុងធុងបាញ់ថ្នាំតែពាក់បណ្ដាលពេញ។
ផ្ទៀងផ្ទាត់ថាវ៉ាល់បញ្ជាអង្រួន គឺបើក។
Note: ប្រសិនបើវាត្រូវបានលៃតម្រូវ សូមបើកវាឲ្យបានពេញលេញនៅក្នុងពេលនេះ។
ដាក់ហ្វ្រាំងដៃ ហើយបញ្ឆេះម៉ាស៊ីន។
កំណត់ប៊ូតុងទម្រង់ម៉ាស៊ីនបាញ់ថ្នាំទៅទម្រង់ធ្វើដោយដៃ សូមយោងទៅលើ ។
កំណត់កុងតាក់ម៉ាស៊ីនបូមបាញ់ថ្នាំ និងកុងតាក់រញ្ជួយទៅទីតាំង បើក ។
មួលកុងតាក់ផ្នែកមេទៅទីតាំង បិទ ។
រុញដៃសន្ទះអ៊ែរទៅទីតាំង រហ័ស ។
ប្រើកុងតាក់អត្រាអនុវត្តដើម្បីលៃតម្រូវសម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំអោយមានតម្លៃ 689 kPa (100 psi)។
កាច់កុងតាក់អង្រួនទៅទីតាំង បិទ ហើយអាននាឡិកាសម្ពាធ។
ប្រសិនបើនាឡិកាសម្ពាធបង្ហាញ 689 kPa (100 psi នោះវ៉ាល់ផ្លូវកាត់អង្រួនគឺត្រូវបានធ្វើមាត្រសាស្ត្រត្រឹមត្រូវ។
ប្រសិនបើនាឡិកាសម្ពាធបង្ហាញខុសគ្នា សូមបន្តទៅជំហានបន្ទាប់។
លៃតម្រូវវ៉ាល់ផ្លូវកាត់អង្រួន (រូបភាព ) នៅលើផ្នែកខាងក្រោយនៃវ៉ាល់អង្រួនរហូតទាល់តែសម្ពាធប្រព័ន្ធម៉ាស៊ីនបាញ់ថ្នាំដែលបានបង្ហាញនៅលើនាឡិកាចង្អុលចំលេខ 6.89 បារ (100 psi)។
កាច់កុងតាក់ម៉ាស៊ីនបូមបាញ់ថ្នាំទៅទីតាំង បិទ ។
កាច់ដងបញ្ជាទៅទីតាំង ការ៉ង់ទី/យឺត ហើយកាច់កុងតាក់សោទៅទីតាំង បិទ ។
ម្ចាស់ឬអ្នកបញ្ជាអាចបង្ការ និងទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាចនឹងបណ្ដាលឲ្យមានរបួសរាងកាយ ឬការខូចខាតទ្រព្យសម្បត្តិ។
ស្លៀកពាក់សម្លៀកបំពាក់សមរម្យ រួមទាំងឧបករណ៍ការពារភ្នែក ខោជើងវែង ស្បែកជើងទប់រអិល និងឧបករណ៍ការពារត្រចៀក។ ចងសក់ដែលវែង ហើយមិនត្រូវពាក់សម្លៀកបំពាក់រលុង ឬគ្រឿងអលង្ការរលុងឡើយ។
ពាក់ឧបករណ៍ការពារខ្លួនសមស្របដូចដែលបានណែនាំនៅក្នុងសុវត្ថិភាពគីមី។
ប្រើប្រាស់ការយកចិត្តទុកដាក់ពេញលេញរបស់អ្នក ខណៈពេលកំពុងបញ្ជាគ្រឿងចក្រ។ ហាមធ្វើសកម្មភាពដែលបង្កការរំខាន បើពុំនោះទេ របួស ឬការខូចទ្រព្យសម្បត្តិអាចនឹងកើតឡើង។
ហាមបញ្ជាគ្រឿងចក្រនៅពេលឈឺ អស់កម្លាំង ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំ។
កុំផ្ទុកអ្នកដំណើរលើសពី 1 នាក់នៅលើគ្រឿងចក្រ អ្នកដំណើរគួរតែអង្គុយនៅត្រង់ទីតាំងដែលបានកំណត់តែប៉ុណ្ណោះ។
ប្រតិបត្តិការគ្រឿងចក្រតែនៅពេលមើលឃើញច្បាស់តែប៉ុណ្ណោះ។ ជៀសវាងប្រហោង ឬគ្រោះថ្នាក់កំបាំងនានា។
មុនពេលអ្នកបញ្ឆេះម៉ាស៊ីន ត្រូវធានាថាអ្នកស្ថិតនៅក្នុងទីតាំងប្រតិបត្តិការ ឈ្នាន់ទាញស្ថិតនៅត្រង់ទីតាំង ដាច់លេខ ហើយបានដាក់ហ្វ្រាំងដៃ។
ត្រូវនៅអង្គុយជាប់ជានិច្ចនៅពេលគ្រឿងចក្រកំពុងមានចលនា។ ត្រូវដាក់ដៃទាំងពីរនៅលើចង្កូតនៅពេលណាដែលអាច និងរក្សាដៃ និងជើងរបស់អ្នកនៅក្នុងបន្ទប់អ្នកបញ្ជា។
ប្រុងប្រយ័ត្ននៅពេលជិតដល់ផ្លូវកែងដែលបាំង កូនឈើ ដើមឈើ ឬវត្ថុផ្សេងទៀតដែលបាំងការមើលរបស់អ្នក។
មុនពេលថយក្រោយ សូមក្រឡេកមើលទៅក្រោយ ហើយធានាថាគ្មាននរណាម្នាក់នៅពីក្រោយអ្នកទេ។ ថយក្រោយយឺតៗ។
ហាមបាញ់ថ្នាំនៅពេលដែលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្បែរ។
ហាមប្រតិបត្តិការគ្រឿងចក្រនៅក្បែរកន្លែងទំលាក់ ស្នាមភ្លោះ ឬទំនប់។ គ្រឿងចក្រអាចនឹងក្រឡាប់ភ្លាម ប្រសិនបើធ្លាក់កង់ម្ខាង ឬហើបកង់ម្ខាង។
បន្ថយល្បឿន នៅពេលប្រតិបត្តិការនៅលើដីរដិបរដុប ដីមិនស្មើ និងនៅក្បែរចិញ្ចើមផ្លូវ ប្រហោង និងការផ្លាស់ប្តូរភ្លាមៗផ្សេងៗនៅក្នុងស្ថានភាពដី។ ទម្ងន់អាចនឹងប្រែប្រួលដែលបង្កឲ្យគ្រឿងចក្របាត់បង់ស្ថិរភាព។
បញ្ឈប់គ្រឿងចក្រ ពន្លត់ម៉ាស៊ីន ដកកូនសោចេញ ដាក់ហ្វ្រាំងដៃ ហើយត្រួតពិនិត្យរកមើលការខូចខាត ក្រោយពីការប៉ះទង្គិចនឹងវត្ថុធាតុ ឬប្រសិនបើមានមានរំញ័រមិនធម្មតានៅក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តប្រតិបត្តិការ។
បន្ថយល្បឿន ហើយប្រុងប្រយ័ត្ននៅពេលធ្វើការបត់ និងផ្លូវកាត់ផ្លូវ និងចិញ្ចើមផ្លូវជាមួយគ្រឿងចក្រ។ ឲ្យអ្នកដំណើរដទៃទៅមុនជានិច្ច។
ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការគ្រឿងចក្រនៅផ្ទៃសើម នៅក្នុងស្ថានភាពអាកាសធាតុមិនល្អ នៅក្នុងល្បឿនលឿន ឬជាមួយនឹងបន្ទុកពេញ។ ពេលវេលា និងចម្ងាយបញ្ឈប់កើនឡើងនៅក្នុងលក្ខខណ្ឌទាំងនេះ។
ហាមប៉ះម៉ាស៊ីន ឬបំពង់ស៊ីម៉ាំងខណៈពេលដែលម៉ាស៊ីនកំពុងដំណើរការ ឬក្រោយពេលដែលម៉ាស៊ីនត្រូវបានពន្លត់ភ្លាមៗ។ តំបន់ទាំងនេះអាចនឹងក្ដៅល្មមដែលបណ្ដាលឲ្យរលាកបាន។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
រុញឈ្នាន់ទាញទៅទីតាំង ដាច់លេខ ។
ពន្លត់ម៉ូទ័រប៉ូមបាញ់ថ្នាំ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
កុំដំណើរការម៉ាស៊ីននៅតំបន់ដែលមានផ្សែងឧស្ម័នហ៊ុំព័ទ្ធ។
ហាមបញ្ជាគ្រឿងចក្រនៅពេលដែលអាចមានរន្ទះ។
ប្រើគ្រឿងបន្ទាប់បន្សំ និងគ្រឿងភ្ជាប់ដែលបានអនុម័តដោយ Toro តែប៉ុណ្ណោះ។
Note: សម្រាប់គ្រឿងចក្រនីមួយៗដែលមាននៅក្នុង សៀវភៅណែនាំអ្នកបញ្ជា, គម្របត្រូវបានដំឡើងដោយ Toro គឺជា ROPS។
ហាម ដក ROPS ចេញពីគ្រឿងចក្រ។
ត្រូវពាក់ខ្សែក្រវាត់កៅអី ហើយត្រូវធានាថាអ្នកអាចដោះវាយ៉ាងលឿនក្នុងពេលមានគ្រោះអាសន្ន។ ពាក់ខ្សែក្រវាត់កៅអីរបស់អ្នកជានិច្ច។
ត្រួតពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានអ្វីបាំងនៅផ្នែកខាងលើ ហើយហាមប៉ះពាល់ពួកវា។
រក្សា ROPS ឲ្យស្ថិតនៅក្នុងស្ថានភាពដំណើរការប្រកបដោយសុវត្ថិភាព ដោយត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាប្រចាំក្រែងមានការខូច និងចាប់ខ្ចៅប៊ូឡុងឲ្យតឹង។
ថែទាំ និងសម្អាតខ្សែក្រវាត់កៅអី តាមការចាំបាច់។
ត្រូវប្ដូរថ្មីនូវគ្រឿង ROPS ដែលខូចចេញ។ ហាមជួសជុល ឬកែគ្រឿងនោះ។
ទីជម្រាលគឺជាកត្តាដ៏សំខាន់ទាក់ទងនឹងការបាត់បង់ការគ្រប់គ្រង និងគ្រោះថ្នាក់នៃការក្រឡាប់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ អ្នកទទួលខុសត្រូវសម្រាប់ប្រតិបត្តិការនៅទីជម្រាលដោយមានសុវត្ថិភាព។ ការប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលណាមួយតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
ពិនិត្យមើលឡើងវិញនូវសេចក្ដីណែនាំអំពីជម្រាលដែលមានរាយនៅខាងក្រោមសម្រាប់ការប្រតិបត្តិការគ្រឿងចក្រនៅលើទីជម្រាល និងដើម្បីកំណត់ថាតើ អ្នកអាចប្រតិបត្តិការគ្រឿងចក្រនៅក្នុងស្ថានភាពនៅថ្ងៃនោះ និងនៅទីតាំងការងារនោះបានដែរឬអត់។ ការផ្លាស់ប្ដូរស្ថានភាពដីអាចបណ្ដាលឲ្យមានការផ្លាស់ប្ដូរចំពោះប្រតិបត្តិការគ្រឿងចក្រលើទីជម្រាលបាន។
កំណត់ថាតើ ទីជម្រាលមានសុវត្ថិភាពសម្រាប់ការប្រតិបត្តិការគ្រឿងចក្រដែរឬអត់ រួមទាំងការអង្កេតទីតាំង។ ត្រូវប្រើសុភវិនិច្ឆ័យ និងការវិនិច្ឆ័យល្អជានិច្ចនៅពេលអនុវត្តការស្ទង់នេះ។
ជៀសវាងការបញ្ឆេះ ការបញ្ឈប់ ឬការបត់គ្រឿងចក្រលើទីជម្រាល។ ធ្វើដំណើរឡើង និងចុះនៅលើទីជម្រាល។ ជៀសវាងការបង្កើតការផ្លាស់ប្ដូរល្បឿន ឬទិសដៅភ្លាមៗ។ ប្រសិនបើអ្នកត្រូវតែបត់គ្រឿងចក្រចុះទួល សូមបត់វាដោយយឺតៗ និងសន្សឹមៗ ប្រសិនបើអាចធ្វើបាន។ ប្រុងប្រយ័ត្ននៅពេលអ្នកបើកគ្រឿងចក្រថយក្រោយ។
ហាមប្រតិបត្តិការគ្រឿងចក្រនៅពេលអ្នកមិនច្បាស់អំពីទំនាញ ចង្កូត ឬស្ថិរភាព។
ដកចេញ ឬគូសចំណាំការរាំងស្ទះដូចជា ស្នាមភ្លោះ ប្រហោង ស្នាមខូង រដិបរដុប ថ្ម ឬគ្រោះថ្នាក់ដែលលាក់ខ្លួនផ្សេងទៀត។ ស្មៅខ្ពស់អាចលាក់ការរាំងស្ទះ។ ដីមិនស្មើគ្នាអាចធ្វើឲ្យក្រឡាប់គ្រឿងចក្រ។
ត្រូវដឹងថា ការប្រតិបត្តិការគ្រឿងចក្រនៅលើផ្នៃសើម ផ្លូវកាត់ជម្រាល ឬចុះទួលអាចនឹងបណ្ដាលឲ្យគ្រឿងចក្របាត់បង់ទំនាញ។ ការបាត់បង់ទំនាញរបស់កង់អាចបណ្តាលឲ្យមានការរអិល និងការដាច់ហ្វ្រាំងនិងចង្កូត។
ប្រើការប្រុងប្រយ័ត្នបំផុតនៅពេលប្រតិបត្តិការគ្រឿងចក្រនៅក្បែរកន្លែងដាក់ចុះ ស្នាមភ្លោះ ទំនប់ទឹក ប្រភពគ្រោះថ្នាក់ពីទឹក ឬប្រភពគ្រោះថ្នាក់ផ្សេងៗ។ គ្រឿងចក្រអាចក្រឡាប់ភ្លាមៗ ប្រសិនបើកង់មួយទៅលើគែម ឬផតរបស់គែម។ បង្កើតតំបន់សុវត្ថិភាពរវាងគ្រឿងចក្រ និងគ្រោះថ្នាក់ណាមួយ។
ប្រើការប្រុងប្រយ័ត្នបន្ថែមនៅពេលប្រតិបត្តិការគ្រឿងដែលមានគ្រឿងភ្ជាប់ ដោយសារតែគ្រឿងភ្ជាប់ទាំងនោះអាចនឹងប៉ះពាល់ដល់ស្ថិរភាពរបស់គ្រឿងចក្របាន។
ប្រសិនបើម៉ាស៊ីនរលត់ ឬអ្នកចាប់ផ្ដើមបាត់បង់សន្ទុះកម្លាំងជម្រុញខណៈពេលឡើងទួល សូមចាប់ហ្វ្រាំងសន្សឹមៗ និងត្រឡប់ចុះក្រោមដោយត្រង់យឺតៗពីលើទួល។
ត្រូវរក្សាប្រអប់លេខនៅក្នុងកាដាក់លេខជានិច្ច (ប្រសិនបើអាចធ្វើបាន) នៅពេលអ្នកបើកគ្រឿងចក្រចុះជម្រាល។
ហាមចតគ្រឿងចក្រនៅលើកន្លែងជម្រាលចុះ។
ទម្ងន់របស់សម្ភារនៅក្នុងធុង អាចផ្លាស់ប្ដូរការគ្រប់គ្រងនៃគ្រឿងចក្របាន។ ដើម្បីជៀសវាងការបាត់បង់ការបញ្ជា និងការរងរបួសរាងកាយ សូមអនុវត្តគោលការណ៍ណែនាំទាំងនេះ៖
នៅពេលប្រតិបត្តិការដោយមានបន្ទុកធ្ងន់ សូមបន្ថយល្បឿនរបស់អ្នក ហើយទុកឲ្យមានចម្ងាយចាប់ហ្វ្រាំងគ្រប់គ្រាន់។ ហាមចាប់ហ្រ្វាំងភ្លាមៗ។ ប្រើការប្រុងប្រយ័ត្នបន្ថែមនៅលើទីជម្រាល។
បន្ទុករាវផ្លាស់ប្តូរ ជាពិសេសនៅពេលកាច់ចង្កូត ការឡើង ឬការចុះជម្រាល ការផ្លាស់ប្ដូរល្បឿនភ្លាមៗ ឬក៏នៅពេលបើកបរនៅលើផ្ទៃរដិបរដុប។ ការផ្លាស់ប្ដូរបន្ទុកអាចធ្វើឲ្យគ្រឿងចក្រក្រឡាប់បាន។
អង្គុយល់កៅអីអ្នកបញ្ជា ហើយត្រូវដកជើងរបស់អ្នកចេញពីឈ្នាន់ទាញ។
ត្រូវប្រាកដថាការបញ្ជាខាងក្រោមត្រូវបានកំណត់៖
ជាប់ហ្វ្រាំងដៃ។
ឈ្នាន់ទាញស្ថិតក្នុងទីតាំង ដាច់លេខ ។
ស្នប់បាញ់បានបិទ។
សន្ទះបិទបើអ៊ែរស្ថិតនៅទីតាំង យឺត ។
កាច់សោទៅកាន់ទីតាំង បញ្ឆេះ ។
រវៃម៉ាស៊ីនកុំអោយលើសពី 15 វិនាទី។
ព្រលែងសោនៅពេលម៉ាស៊ីនឆេះ។
ដំណើរការម៉ាស៊ីននៅល្បឿន ការ៉ង់ទី ឬបិទបើកសន្ទះអ៊ែររហូតដល់ម៉ាស៊ីនក្ដៅ។
លែងហ្វ្រាំងដៃ ហើយជាន់ឈ្នាន់ទាញទៅមុខដើម្បីបរគ្រឿងចក្រទៅមុខ ឬជាន់ឈ្នាន់ថយក្រោយដើម្បីបរគ្រឿងចក្រថយក្រោយ។
Important: ត្រូវប្រាកដថាទុកអោយម៉ាស៊ីនបាញ់ថ្នាំមកដល់ចំណុចឈប់សិនមុនពេលប្ដូររវាងទីតាំង ទៅមខ និង ថយក្រោយ ។
ដើម្បីបញ្ឈប់គ្រឿងចក្រយឺតៗ ត្រូវលែងឈ្នាន់ទាញ។
Note: ឈ្នាន់ទាញត្រឡប់ទៅកាន់ទីតាំង ដាច់លេខ ។
ដើម្បីឈប់លឿនៗ សូមជាន់ឈ្នាន់ហ្វ្រាំង។
Note: ចម្ងាយឈប់នៃគ្រឿងចក្រអាចខុសគ្នាអាស្រ័យលើបន្ទុករបស់ធុងម៉ាស៊ីនបាញ់ថ្នាំ និងល្បឿននៅលើដីនៃគ្រឿងចក្រ។
ប្រសិនបើអ្នកចុចកុងតាក់ចាក់សោល្បឿនលើដី ហើយមិនបានដាក់ជើងរបស់អ្នកនៅលើឈ្នាន់ទាញទេ នោះត្រាក់ទ័រសណ្ដោអាចឈប់ភ្លាមៗ ហើយបណ្តាលឱ្យអ្នកបាត់បង់ការគ្រប់គ្រង ដែលអាចបណ្តាលឱ្យរងរបួសដល់អ្នក ឬអ្នកនៅក្បែរ។
ត្រូវប្រាកដថាជើងរបស់អ្នកដាក់លើឈ្នាន់ទាញនៅពេលអ្នកដផ្ដាច់កុងតាក់ចាក់សោល្បឿនលើដី។
ចាប់ផ្ដើមដំណើរការស្នប់បាញ់ដោយចុចកុងតាក់ម៉ាស៊ីនបូមបាញ់ថ្នាំទៅទីតាំង បើក សូមយោងទៅលើ
បរទៅមុខ ហើយហើយទទួលបានល្បឿននៅលើដីដែលចង់បាន សូមយោងទៅលើ ។
Note: អ្នកត្រូវតែបើកគ្រឿងចក្រក្នុងល្បឿនក្រោម 11 km/h (7 mph) ដើម្បីកំណត់ការចាក់សោល្បឿនលើដី។
ចុចផ្នែកខាងលើនៃកុងតាក់ចាក់សោល្បឿនលើដី។
Note: ពន្លឺនៅលើកុងតាក់បំភ្លឺឡើង។
ដកជើងអ្នកចេញពីឈ្នាន់ទាញ។
Note: ម៉ាស៊ីនបាញ់ថ្នាំរក្សាបាននូវល្បឿនដែលអ្នកបានកំណត់។
ដើម្បីលែងកុងតាក់ចាក់សោល្បឿនលើដី ដាក់ជើងរបស់អ្នកនៅលើឈ្នាន់ទាញ ហើយចុចផ្នែកខាងក្រោមនៃកុងតាក់ក៏បាន ឬដកជើងរបស់អ្នកចេញពីឈ្នាន់ទាញ ហើយជាន់ឈ្នាន់ហ្វ្រាំង។
Note: ពន្លឺភ្លើងនៅលើកុងតាក់បានបិទ ហើយប៊ូតុងបញ្ជាការសណ្ដោងក្លាយជាឈ្នាន់ទាញ។
រុញការបញ្ជាទាំងអស់ទៅទីតាំង ដាច់លេខ ។
ជាន់ហ្វ្រាំងដើម្បីបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។
ដាក់ហ្វ្រាំងដៃ។
រុញដៃប្រព័ន្ធគ្រប់គ្រងវ៉ាល់បូមទៅរកទីតាំង ការ៉ង់ទី/យឺត ។
កាច់សោទៅកាន់ទីតាំង បិទ ។
ដោះសោចេញពីកុងតាក់ដើម្បីបង្ការកុំឲ្យនរណាម្នាក់បញ្ឆេះម៉ាស៊ីនដោយចៃដន្យ។
មានសារម៉ាស៊ីន 2 ប្រភេទដែលពន្យារពេលនៅលើ InfoCenter នៅពេលម៉ាស៊ីនកំពុងដំណើរការខាងក្រៅដែនកំណត់ប្រតិបត្តិការសុវត្ថិភាព៖
សារណែនាំអំពីម៉ាស៊ីន
សារបញ្ឈប់ម៉ាស៊ីន
Note: អ្នកត្រូវតែកំណត់មុខងារបិទសម្លេងនៅក្នុង InfoCenter អោយ បើក សម្រាប់ការណែនាំម៉ាស៊ីន និងបញ្ឈប់សម្លេងរោទិ៍ម៉ាស៊ីនដើម្បីបន្លឺសម្លេង សូមយោងទៅលើការបិទភ្លើងសញ្ញាសម្លេង សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
Note: និមិត្តសញ្ញា នៅជ្រុងខាងស្ដាំខាងលើបំផុតនៃអេក្រង់ដើម សារណែនាំអំពីម៉ាស៊ីន ឬសារបញ្ឈប់ម៉ាស៊ីនបង្អុលបង្ហាញថាកំហុសសកម្មមួយកើតមានលើម៉ាស៊ីន។
ប្រសិនបើសារណែនាំម៉ាស៊ីនបង្ហាញនៅក្នុង InfoCenter, អ្នកគួរតែបញ្ឈប់ប្រតិបត្តិការបាញ់ថ្នាំ ហើយបើកគ្រឿងចក្រទៅកាន់កន្លែងជួសជុល។ ឧទាហរណ៍នៃអេក្រង់ណែនាំមានដូចខាងក្រោម៖
នៅពេលអង្គបញ្ជាម៉ាស៊ីន (ECU) ចាប់បានកំហុសកម្រិតណែនាំ នោះ ភ្លើងសញ្ញាណែនាំម៉ាស៊ីននឹង បង្ហាញឡើង (រូបភាព )។
បញ្ឈប់ប្រតិបត្តិការបាញ់ថ្នាំ ហើយបើកគ្រឿងចក្រទៅកន្លែងជួសជុល។
Note: សារកំហុសសកម្មមួយបង្ហាញឡើង (រូបភាព )។
ចុចប៊ូតុង 1 ដល់ 5 ដើម្បីមើលបញ្ជីកំហុសសកម្ម (រូបភាព )។
ចុចប៊ូតុង 1 ឬ 2 ដើម្បីរុករកចុះឡើងក្នុងបញ្ជី។
ចុចប៊ូតុង 3 ដើម្បីបិទសម្លេងរោទិ៍។
ចុចប៊ូតុង 5 ដើម្បីចាកចេញពីបញ្ជីកំហុសសកម្ម ហើយត្រឡប់ទៅកាន់អេក្រង់ដើមវិញ (រូបភាព )។
នៅពេលសារបញ្ឈប់ម៉ាស៊ីនបង្ហាញឡើងនៅក្នុង InfoCenter, អ្នកបញ្ជាគួរតែចតគ្រឿងចក្រភ្លាមៗ រួចពន្លត់ម៉ាស៊ីន។ ឧទាហរណ៍នៃអេក្រង់ណែនាំមានដូចខាងក្រោម៖
Important: ប្រតិបត្តិការបន្តនៃម៉ាស៊ីននៅពេលសារបញ្ឈប់បង្ហាញនឹងបណ្ដាលអោយខូចខាតដល់ម៉ាស៊ីន។
នៅពេលអង្គបញ្ជាម៉ាស៊ីន (ECU) ចាប់បានកំហុសកម្រិតធ្ងន់ធ្ងរ នោះ ភ្លើងសញ្ញាបញ្ឈប់ម៉ាស៊ីននឹង បង្ហាញឡើង (រូបភាព )។
ចតគ្រឿងចក្រ រួចពន្លត់ម៉ាស៊ីនភ្លាមៗ។
សារកំហុសសកម្មមួយត្រូវបានបង្ហាញឡើងនៅពេលបន្ទាប់ (រូបភាព )។
ចុចប៊ូតុង 1 ដល់ 5 ដើម្បីមើលបញ្ជីកំហុសសកម្ម សូមយោងទៅលើ រូបភាព នៅក្នុង ។
ចុចប៊ូតុង 1 ឬ 2 ដើម្បីរុករកចុះឡើងក្នុងបញ្ជី។
ចុចប៊ូតុង 3 ដើម្បីបិទសម្លេងរោទិ៍។
ចុចប៊ូតុង 5 ដើម្បីចាកចេញពីបញ្ជីកំហុសសកម្ម ហើយត្រឡប់ទៅកាន់អេក្រង់ដើមវិញ រូបភាព នៅក្នុង ។
ដើម្បីប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំ៖ សូមចាក់បំពេញទឹកថ្នាំក្នុងធុងម៉ាស៊ីនបាញ់ថ្នាំ ដាក់ល្បាយផលិតផលទៅកាន់ទីតាំងការងារ ហើយសម្អាតធុង និងប្រព័ន្ធបាញ់។ អ្នកត្រូវតែបំពេញជំហានទាំង 3 នៃជំហានទាំងនេះជាប់ៗគ្នាដើម្បីចៀសវាងធ្វើឱ្យខូចម៉ាស៊ីនបាញ់ថ្នាំ។ ឧទាហរណ៍ ហាមលាយ និងបន្ថែមសារធាតុគីមីនៅក្នុងធុងម៉ាស៊ីនបាញ់ថ្នាំនៅពេលយប់ ហើយបន្ទាប់មកបាញ់ថ្នាំនៅពេលព្រឹក។ នេះនាំឱ្យមានការបំបែកសារធាតុគីមីនិងអាចខូចខាតដល់សមាសធាតុម៉ាស៊ីនបាញ់ថ្នាំ។
សារធាតុគីមីគឺមានគ្រោះថ្នាក់ ហើយអាចបណ្ដាលឲ្យមានរបួសផ្ទាល់ខ្លួន។
អានការណែនាំនៅលើស្លាកសារធាតុគីមី មុនពេលប្រើប្រាស់សារធាតុគីមី ហើយអនុវត្តតាមការណែនាំនិងការប្រុងប្រយ័ត្នផ្ដល់ដោយអ្នកផលិត។
រក្សាសារធាតុគីមីនៅឲ្យឆ្ងាយពីស្បែករបស់អ្នក។ ប្រសិនបើមានការប៉ះពាល់នឹងសារធាតុគីមី ត្រូវលាងសម្អាតកន្លែងដែលប៉ះពាល់ដោយប្រើសាប៊ូ និងទឹកស្អាត។
ពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនសមរម្យ (PPE) ទៅតាមការណែនាំរបស់រោងចក្រគីមី។
ម៉ាស៊ីនបាញ់ថ្នាំ Multi Pro® ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ភាពធន់ខ្ពស់ និងអាយុកាលម៉ាស៊ីនបាញ់ថ្នាំជាប់បានយូរ។ សមា្ភរផ្សេងៗគ្នាត្រូវបានជ្រើសរើសសម្រាប់ហេតុផលជាក់លាក់នៅកន្លែងផ្សេងៗគ្នានៅលើម៉ាស៊ីនបាញ់ថ្នាំរបស់អ្នកដើម្បីបំពេញតាមគោលដៅនេះ។ គួរឲ្យសោកស្ដាយ មិនមានសម្ភារតែមួយដែលល្អឥតខ្ចោះសម្រាប់ការអនុវត្តដែលអាចមើលឃើញទុកជាមុនបានទាំងអស់ទេ។
សារធាតុគីមីមួយចំនួនមានលក្ខណៈឈ្លានពានជាងសារធាតុគីមីផ្សេងៗ ហើយសារធាតុគីមីនីមួយៗធ្វើអន្តរកម្មខុសៗគ្នាជាមួយនឹងសម្ភារផ្សេងៗ។ ភាពកកមួយចំនួន (ឧទាហរណ៍ ថ្នាំម្សៅ ធ្យូង) មានលក្ខណៈធ្វើឲ្យសឹកកាន់តែច្រើន និងនាំឲ្យមានអត្រាសំណឹកកាន់តែខ្ពស់។ ប្រសិនបើមានសារធាតុគីមីមាននៅក្នុងរូបមន្តដែលផ្តល់នូវការបង្កើនអាយុកាលដល់ម៉ាស៊ីនបាញ់ថ្នាំ សូមប្រើរូបមន្តជំនួសនេះវិញ។
សូមចងចាំជានិច្ចថា ត្រូវសម្អាតម៉ាស៊ីនបាញ់ថ្នាំ និងប្រព័ន្ធបាញ់ថ្នាំឲ្យបានហ្មត់ចត់ ក្រោយពីការអនុវត្តទាំងអស់។ ការធ្វើបែបនេះធានាថា ម៉ាស៊ីនបាញ់ថ្នាំរបស់អ្នកមានអាយុកាលវែង និងគ្មានបញ្ហា។
Note: ប្រសិនបើអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការបាញ់ថ្នាំ សូមអាន សៀវភៅណែនាំប្រតិបត្តិករ ដែលបានផ្ដល់មកជាមួយប្រព័ន្ធ។
សូមយោងទៅលើ សៀវភៅណែនាំសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate សម្រាប់ពត៌មាននៅខាងក្រោម៖
មុនពេលប្រតិបត្តិការ
អេក្រង់ដើម InfoCenter
អេក្រង់ម៉ឺនុយមេ
អេក្រង់កូនម៉ឺនុយមេ
អេក្រង់សេវាកម្ម
អេក្រង់រោគវិនិច្ឆ័យ
អេក្រង់អំពី
កំឡុងពេលប្រតិបត្តិការ
ការបញ្ចូលពត៌មានការងារ
អេក្រង់ផ្ទៃបាញ់ថ្នាំ InfoCenter
ការផ្ដល់ណែនាំរបស់ InfoCenter
សូមយោងទៅលើ សៀវភៅណែនាំសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate សម្រាប់ពត៌មានអំពីនិតិវិធីខាងក្រោម៖
Important: ដើម្បីធានាបានថា ផលិតផលនៅតែរក្សាការលាយបានល្អ សូមប្រើមុខងារអង្រួននៅពេលណាដែលអ្នកមានសូលុយស្យុងនៅក្នុងធុង។
ត្រូវធានាថាប្រព័ន្ធបាញ់ថ្នាំត្រូវបានក្រិតសម្រាប់ក្បាលបាញ់សកម្ម សៀវភៅណែនាំសូហ្វវែរ សម្រាប់ ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
មួលក្បាលមួលសម្រាប់វ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់ទៅទីតាំងបិទ (រូបភាព )។
កំណត់ប៊ូតុងទម្រង់ម៉ាស៊ីនបាញ់ថ្នាំទៅជាទម្រង់អត្រាអនុវត្ត (រូបភាព )។
ផ្លាស់ទីម៉ាស៊ីនបាញ់ថ្នាំទៅកាន់ផ្ទៃស្មៅដែលអ្នកកំពុងបាញ់ថ្នាំ។
ប្រសិនបើអ្នកកំពុងប្រមូលទិន្នន័យផ្ទៃដែលបានបាញ់ និងបរិមាណដែលបានបាញ់សម្រាប់ការដ្ឋាននីមួយៗ សូមជ្រើសរើសអេក្រង់ផ្ទៃបន្ទាប់ (ផ្ទៃបន្ទាប់ 1 ដល់ 20) ដើម្បីកត់ត្រាសម្រាប់ផ្ទៃនីមួយៗ និងពត៌មានបិរមាណ សូមយោងទៅលើការប្រើប្រាស់អេក្រង់ផ្ទៃបន្ទាប់ នៅក្នុង សៀវភៅណែនាំសូហ្វវែរ សម្រាប់ ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
Note: នៅពេលអ្នកផ្លាស់ទៅកាន់ការដ្ឋានផ្សេងមួយទៀត អ្នកត្រូវជ្រើសរើសអេក្រង់ផ្ទៃរងដើម្បីកត់ត្រាផ្ទៃនីមួយៗ និងពត៌មានបរិមាណ។
ប្រសិនបើអ្នកត្រូវប្ដូរតម្លៃលេខសកម្មរវាងតម្លៃលេខ 1 និងតម្លៃលេខ 2 ពីអេក្រង់ដើម InfoCenter សូចចុចប៊ូតុង 1 និង 2 ដំណាលគ្នាដើម្បីជ្រើសរើស តម្លៃលេខ 1 ឬចុចប៊ូតុង 4 និង 5 ដំណាលគ្នាដើម្បីជ្រើសរើស តម្លៃលេខ 2; សូមយោងទៅលើ សៀវភៅណែនាំសូហ្វវែរ សម្រាប់ ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D និង 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
កំណត់កុងតាក់ផ្នែកបាញ់ថ្នាំទៅទីតាំង បើក ។ (រូបភាព )
កំណត់កុងតាក់អង្រួន និងកុងតាក់ស្នប់បាញ់ទៅទីតាំង បើក ។ (រូបភាព )
បើកបរក្នុងល្បឿនដែលចង់បាន រួចកំណត់កុងតាក់ផ្នែកមេទៅទីតាំង បើក ដើម្បីចាប់ផ្ដើមបាញ់ថ្នាំ (រូបភាព )។
Note: ប្រើកុងតាក់ផ្នែកមេដើម្បីចាប់ផ្ដើម និងបញ្ឈប់លំហូសនៃសារធាតុគីមីទៅកាន់ផ្នែកបាញ់ថ្នាំដែលបានជ្រើសរើស។
នៅពេលបានបញ្ចប់ការបាញ់ថ្នាំ កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ដើម្បីបិទផ្នែកបាញ់ថ្នាំទាំងអស់ បន្ទាប់មកកំណត់កុតាក់ស្នប់បាញ់ ទៅទីតាំង បិទ ។
Note: ការលើកឡើងនូវផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ ហើយបរម៉ាស៊ីនបាញ់ថ្នាំទៅកាន់ផ្ទៃសម្អាត។
Important: ត្រូវលើកផ្នែកប៊ូមឡើងរហូតដល់ដល់វាបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់ដឹកជញ្ជូនផ្នែក ដែលបង្កើតទីតាំងដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុងនៅពេលណាដែលអ្នកផ្លាស់ទីម៉ាស៊ីនបាញ់ថ្នាំពីផ្ទៃបាញ់ 1 ទៅផ្ទៃមួយទៀត ឬផ្លាស់ទីទៅកាន់កន្លែងរក្សាទុក ឬផ្ទៃសម្អាត។
Note: នីតិវិធីនេះសន្មត់ថាស្នប់បាញ់ត្រូវបានបើក; យោងទៅ រូបភាព ក្នុង ។
ត្រូវប្រាកដថាប្រព័ន្ធបាញ់ថ្នាំត្រូវបានកែតម្រូវសម្រាប់ក្បាលបាញ់សកម្មដែលអ្នកបានជ្រើសរើស។ យោងទៅ ។
កំណត់ប៊ូតុងទម្រង់ម៉ាស៊ីនបាញ់ថ្នាំទៅទម្រង់ធ្វើដោយដៃ (រូបភាព )។
លៃតម្រូវសន្ទះអ៊ែរទៅល្បឿនម៉ាស៊ីនដែលចង់បានដើម្បីបាញ់ សូមយោង រូបភាព នៅក្នុង ។
បើកទៅទីតាំងបាញ់ថ្នាំ។
បន្ទាបផ្នែកទៅក្នុងទីតាំង។
កំណត់កុងតាក់ផ្នែកនីមួយៗតាមតម្រូវការទៅទីតាំង បើក សូមយោង រូបភាព នៅក្នុង ។
ប្រើកុងតាក់អត្រាអនុវត្តដើម្បីទទួលបានសម្ពាធបាញ់ដែលចង់បានដូចបានបង្ហាញនៅក្នុងកុងតាក់អត្រាអនុវត្ត (រូបភាព )។
បើកបរក្នុងល្បឿនដែលចង់បាន រួចកំណត់កុងតាក់ផ្នែកមេទៅទីតាំង បើក ដើម្បីចាប់ផ្ដើមបាញ់ថ្នាំ សូមយោង រូបភាព នៅក្នុង ។
Note: នៅពេលធុងជិតអស់ ការអង្រួនអាចនឹងបណ្ដាលឲ្យមានពពុះនៅក្នុងធុង។ នៅក្នុងករណីនេះ កាច់កុងតាក់រញ្ជួយទៅទីតាំង បិទ ។ ជាជម្រើស អ្នកអាចបន្ថែមថ្នាំប្រឆាំងនឹងការឡើងពពុះនៅក្នុងធុងបាន។
នៅពេលបានបញ្ចប់ការបាញ់ថ្នាំ កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ដើម្បីបិទផ្នែកទាំងអស់ បន្ទាប់មកកំណត់កុតាក់ស្នប់បាញ់ ទៅទីតាំង បិទ ។
Note: បញ្ជូនផ្នែកទាំងអស់ទៅទីតាំងបាញ់ថ្នាំវិញ ហើយបរម៉ាស៊ីនបាញ់ថ្នាំទៅកាន់ផ្ទៃសម្អាត។
Important: ត្រូវលើកផ្នែកទាំងឡាយឡើងរហូតដល់ដល់វាបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់ដឹកជញ្ជូនផ្នែក ដែលបង្កើតទីតាំងដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងផ្នែក ត្រូវបានត្រឡប់មកវិញទាំងស្រុងនៅពេលណាដែលអ្នកផ្លាស់ទីម៉ាស៊ីនបាញ់ថ្នាំពីផ្ទៃបាញ់ 1 ទៅផ្ទៃមួយទៀត ឬផ្លាស់ទីទៅកាន់កន្លែងរក្សាទុក ឬផ្ទៃសម្អាត។
Important: អ្នកនឹងត្រូវផ្ដល់ធុងត្រងដែលបានក្រិត (ចង់បានធុងដែលមានការកើនឡើងជាមួយចំណុះ 0.01 ml (1/2 fl. oz) និងនាឡិកាកំណត់ពេលដើម្បីបំពេញនិតិវិធីនេះ។
Important: បើអាចធ្វើបាន ហាមប្រើទឹកដែលស្ដារបានមកវិញ (ទឹកពណ៌ប្រផេះ) នៅក្នុងធុងបាញ់ថ្នាំ។
ត្រូវធានាថាធុងម៉ាស៊ីនបាញ់ថ្នាំស្អាត សូមយោង ។
ចាក់ទឹកស្អាតចូលក្នុងធុងម៉ាស៊ីនបាញ់ថ្នាំចំណុះយ៉ាងហោចណាស់ 568 L សូមយោង ។
ត្រូវប្រាកដថាក្បាលបាញ់ដែលអ្នកចង់ធ្វើតេស្ដ ស្ថិតក្នុងទីតាំងបាញ់សកម្ម (ចុះក្រោម) ()។
សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត ត្រូវធានាថាក្បាលបាញ់សម្រាប់វ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់ស្ថិតនៅក្នុងទីតាំងដែលបានបិទ (រូបភាព )។
សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត ត្រូវធានាថាវ៉ាល់បិទដំណើរការផ្នែកឆ្លងកាត់ត្រូវបានបិទ (រូបភាព )។
ដាក់ហ្វ្រាំងដៃ ហើយបញ្ឆេះម៉ាស៊ីន។
Note: ទុកអោយម៉ាស៊ីនចុះត្រជាក់រយៈពេល 10 នាទី។
សម្រាប់គ្រឿងចក្រដែលប្រតិបត្តិការក្នុងទម្រង់អត្រាអនុវត្ត ធ្វើតាមជំហានក្នុងការប្រើប្រាស់ល្បឿនតេស្ដ សូមយោងទៅលើ សៀវភៅណែនាំជាសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
Note: កំណត់ល្បឿនតេស្តដែលបានធ្វើអោយដូចនៅចន្លោះ 4 km/h និង 14 km/h។
កំណត់កុងតាក់ផ្នែកបាញ់ថ្នាំទៅទីតាំង បើក សម្រាប់ផ្នែកដែលអ្នកកំពុងធ្វើតេស្ដ។
កំណត់សន្ទះអ៊ែរទៅទីតាំង រហ័ស ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បើក ។
អនុវត្តការធ្វើតេស្ដចាប់ 15 វិនាទីជាមួយក្បាលបាញ់សកម្ម 1។
បិទកុងតាក់ផ្នែកមេ កំណត់សន្ទះអ៊ែរទៅទីតាំងយឺត បិទស្នប់បាញ់ និងពន្លត់ម៉ាស៊ីន។
ដាក់ធុងដែលបានក្រិតនៅលើផ្ទៃរាបស្មើ និងកត់ត្រាបរិមាណសារធាតុរាវ (រូបភាព )។
Important: នៅពេលអ្នកកំពុងពិនិត្យមើលធុងដែលបានក្រិតនោះ អ្នកត្រូវតែដាក់ធុងនៅលើផ្ទៃរាបស្មើ។
Important: នៅពេលអ្នកកំពុងពិនិត្យមើលធុងដែលបានក្រិតនោះ សូមពិនិត្យមើលបរិមាណសារធាតុរាវនៅក្នុងធុងដែលបានក្រិតនៅចំណុចទាបបំផុតនៃខ្សែកោងផ្ទៃសារធាតុរាវ។
Important: កំហុសតូចតាចក្នុងការពិនិត្យមើលបរិមាណសារធាតុរាវនៅក្នុងធុងដែលបានក្រិតនឹង ប៉ះពាល់យ៉ាងខ្លាំងដល់ភាពត្រឹមត្រូវនៃការក្រិតម៉ាស៊ីនបាញ់ថ្នាំ។
ប្រៀបធៀបបរិមាណទឹកនៅក្នុងធុងក្រិតជាមួយបរិមាណក្បាលបាញ់នៅក្នុងតារាងតេស្តចាប់ 15 វិនាទី។
ពណ៌ក្បាលបាញ់ | ប្រមូលគិតជាមីលីលីត្រក្នុងរយៈពេល 15 វិនាទី | ប្រមូលគិតជាអោនស៍ក្នុងរយៈពេល 15 វិនាទី |
---|---|---|
ពណ៌លឿង | 189 | 6.4 |
ពណ៌ក្រហម | 378 | 12.8 |
ពណ៌ត្នោត | 473 | 16.0 |
ពណ៌ប្រផេះ | 567 | 19.2 |
ពណ៌ស | 757 | 25.6 |
ពណ៌ខៀវ | 946 | 32.0 |
ពណ៌បៃតង | 1,419 | 48.0 |
ប្រសិនបើកម្រិតទឹកនៅក្នុងធុងត្រងដែលបានក្រិតមានចំណុះច្រើនជាង ឬតិចជាងបរិមាណក្បាលបាញ់ចំនួន 7.4 ml នៅក្នុងតារាងតេស្តចាប់ 15 វិនាទី សូមអនុវត្តតាមវិធាន 1 ក្នុងចំណោមខាងក្រោម៖
ធ្វើការក្រិតលំហូរ ឬប្ដូរក្បាលបាញ់ដែលសឹកចេញ ហើយធ្វើការក្រិតលំហូរ សូមយោងទៅលើនិតិវិធីក្រិតលំហូរនៅក្នុង សៀវភៅណែនាំសូហ្វវែរ សម្រាប់ម៉ាស៊ីនបាញ់ថ្នាំធ្លាស្មៅ Multi Pro 5800-D and 5800-G ជាមួយប្រព័ន្ធបាញ់ថ្នាំ ExcelaRate។
ក្រិតក្លាប៉េអង្រួន ឬប្ដូរក្បាលបាញ់ដែលសឹកចេញ ហើយក្រិតក្លាប៉េអង្រួន សូមយោងទៅ ។
កុងតាក់លើកផ្នែកដងនៅលើផ្ទាំងបញ្ជាម៉ាស៊ីនបាញ់ថ្នាំអនុញ្ញាតឲ្យអ្នកផ្លាស់ទីផ្នែកបាញ់ថ្នាំខាងក្រៅរវាងទីតាំងដឹកជញ្ជូន និងទីតាំងបាញ់ថ្នាំដោយមិនបាច់ចាកចេញពីកន្លែងអង្គុយរបស់ប្រតិបត្តិករ។ នៅពេលណាដែលអាចធ្វើទៅបាន សូមបញ្ឈប់គ្រឿងចក្រមុនពេលផ្លាស់ប្ដូរទីតាំងផ្នែកបាញ់ថ្នាំ។
អនុវត្តជំហានដូចខាងក្រោមដើម្បីផ្លាស់ទីផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំង បាញ់ថ្នាំ៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីបន្ទាបផ្នែកខាងក្រៅ។
Note: រង់ចាំរហូតទាល់តែផ្នែកបាញ់ថ្នាំខាងក្រៅឈានដល់ទីតាំងបាញ់ថ្នាំពង្រីកពេញ។
បញ្ចប់ការងារបាញ់ថ្នាំ បន្ទាប់មកអនុវត្តជំហានខាងក្រោមដើម្បីត្រឡប់ផ្នែកបាញ់ថ្នាំខាងក្រៅទៅក្នុងទីតាំងដឹកជញ្ជូនវិញ។
Important: ប្រសិនបើគ្រឿងចក្ររបស់អ្នកដំឡើងឧបករណ៍ Drift Reduction Boom Shroud Kit និងឧបករណ៍ Ultra Sonic Boom Leveling Kit ឬផ្លាស់ទីផ្នែកបាញ់ខាងក្រៅទាំងពីរទៅទីតាំងដឹកជញ្ជូនម្តងមួយៗ។ការផ្លាស់ទីផ្នែកបាញ់ខាងក្រៅទាំងពីរក្នុងពេលតែមួយដោយដំឡើងឈុតគម្របសំពត់ ឬឈុតដូយលើកអាចខូចខាតដល់គម្របសំពត់ សេនស័រ ឬទាំងពីរតែម្ដង។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកបាញ់ថ្នាំខាងក្រៅ រហូតទាល់តែផ្នែកទាំងនេះបានផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រសម្រាប់ដឹកជញ្ជូនប្រើដងដែលបង្កើតទីតាំងដឹកជញ្ជូនរាង “X” ហើយស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុង។
Important: ដោះកុងតាក់លើកផ្នែកដង នៅពេលផ្នែកបាញ់ថ្នាំខាងក្រៅបានឈានដល់ទីតាំងដែលចង់បាន។ ការដំណើរការគ្រឿងសកម្មជំរុញប្រឆាំងនឹងការបញ្ឈប់បែបមេកានិចអាចនឹងធ្វើឲ្យខូចខាតស៊ីឡាំងលើក និង/ឬសមាសធាតុអ៊ីដ្រូលិកផ្សេងទៀត។
Important: ត្រូវប្រាកដថាផ្នែកបាញ់ថ្នាំមិនប៉ះនឹងវត្ថុនៅពីលើក្បាលដែលទាប ខណៈពេលនៅត្រង់ទីតាំងដឹកជញ្ជូន វាអាចធ្វើឱ្យផ្នែកបាញ់ថ្នាំខូចបាន។
Important: ផ្នែកបាញ់ថ្នាំអាចខូចខាតដោយការដឹកជញ្ជូនផ្នែកទាំងនេះក្នុងទីតាំងក្រៅពីទីតាំងដឹកជញ្ជូនរាង “X” ដោយការប្រើប្រាស់បូមរឺស្ស័រដឹកជញ្ជូនប្រើដង។
Important: ដើម្បីបង្ការការខូចខាតចំពោះស៊ីឡាំងលើក ត្រូវប្រាកដថាគ្រឿងសកម្មជំរុញត្រូវបានត្រឡប់មកវិញទាំងស្រុងមុនពេលដឹកជញ្ជូនគ្រឿងចក្រ។
Important: នៅក្រោមលក្ខខណ្ឌមួយចំនួន កំដៅដែលចេញពីម៉ាស៊ីន ធុងទឹក និងបំពង់ស៊ីម៉ាំងអាចធ្វើឲ្យខូចស្មៅនៅពេលប្រតិបត្តិការម៉ាស៊ីនបាញ់ថ្នាំនៅក្នុងម៉ូដថេរ។ ម៉ូដថេររួមមាន ការអង្រួនធុង ការបាញ់ថ្នាំដោយដៃ ដោយកាំភ្លើងបាញ់ថ្នាំ ឬដោយប្រើដងដើរ។
ប្រើការប្រុងប្រយ័ត្នជាមុនដូចខាងក្រោម៖
ជៀសវាង ការបាញ់ថ្នាំថេរនៅពេលដែលអាកាសធាតុក្តៅខ្លាំង និង/ឬស្ងួត ដោយសារតែស្មៅអាចមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងអំឡុងរយៈពេលទាំងនេះ។
ជៀសវាង ការចតនៅលើស្មៅខណៈពេលការបាញ់ថ្នាំថេរ។ ចតនៅលើផ្លូវរទេះនៅពេលណាដែលអាចធ្វើទៅបាន។
កាត់បន្ថយ រយៈពេលមកត្រឹមកម្រិតអប្បបរមាដែលគេទុកឲ្យគ្រឿងចក្រនៅដំណើរការលើកន្លែងពិសេសនៃធ្លាស្មៅ។ ទាំងពេលវេលា និងសីតុណ្ហភាពប៉ះពាល់ដល់ស្មៅច្រើនកម្រិតណាដែលអាចធ្វើអោយវាខូចបាន។
កំណត់ល្បឿនម៉ាស៊ីនឲ្យយឺតតាមដែលអាចធ្វើទៅបានដើម្បីទទួលបានសម្ពាធនិងលំហូរដែលចង់បាន។ បែបនេះកាត់បន្ថយកម្ដៅមកត្រឹមកម្រិតតិចបំផុតដែលត្រូវបានបង្កើតឡើង និងល្បឿនខ្យល់ពីកង្ហារបញ្ចុះកម្ដៅ។
ទុកឲ្យកម្ដៅភាយចេញ ពីថតម៉ាស៊ីនដោយការលើកបង្គុំកន្លែងអង្គុយអំឡុងប្រតិបត្តិការនៅនឹងកន្លែង ជាជាងបង្ខំឲ្យភាយចេញពីក្រោមយានយន្ត។
ហាមបាញ់ត្រួតគ្នាលើកន្លែងដែលអ្នកបានបាញ់ថ្នាំពីមុនរួចហើយ។
ពិនិត្យមើលក្បាលបាញ់ដែលត្រូវបានញាត់ឆ្នុក។ ប្ដូររាល់ក្បាលបាញ់ដែលដាច់រហែក ឬខូចខាតចេញ។
ប្រើប្រាស់កុងតាក់ផ្នែកមេដើម្បីបញ្ឈប់លំហូរបាញ់ថ្នាំមុនពេលបញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ។ នៅពេលវាបញ្ឈប់ សូមប្រើប្រាស់ការគ្រប់គ្រងអ៊ែររបស់ម៉ាស៊ីនដើម្បីពន្យារល្បឿនម៉ាស៊ីន ដើម្បីឲ្យការអង្រួនបន្តដំណើរការ។
អ្នកនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ នៅពេលដែលអ្នកបើកផ្នែកបាញ់ថ្នាំ។
ប្រសិនបើក្បាលបាញ់ស្ទះនៅពេលដែលអ្នកកំពុងបាញ់ថ្នាំ សូមសម្អាតក្បាលបាញ់ដូចខាងក្រោម៖
បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ាស៊ីន ហើយដាក់ហ្វ្រាំងដៃ។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ ហើយបន្ទាប់មកកំណត់កុងតាក់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំទៅទីតាំង បិទ ។
ដកក្បាលបាញ់ដែលស្ទះចេញ ហើយសម្អាតវាដោយប្រើដបបាញ់ទឹក និងច្រាសដុសធ្មេញ។
ដំឡើងក្បាលបាញ់។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
រុញឈ្នាន់ទាញទៅទីតាំង ដាច់លេខ ។
ពន្លត់ម៉ូទ័រប៉ូមបាញ់ថ្នាំ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
បន្ទាប់ពីបញ្ចប់ការប្រើប្រាស់គ្រឿងចក្រពេញមួយថ្ងៃហើយ ត្រូវលាងសម្អាតសារធាតុគីមីទាំងអស់ដែលនៅសល់ចេញពីផ្នែកខាងក្រៅនៃគ្រឿងចក្រ និងធានាថាប្រព័ន្ធត្រូវបានគេបន្សាប និងលាងជម្រះបីដងយោងតាមការណែនាំពីក្រុមហ៊ុនផលិតសារធាតុគីមី ហើយវ៉ាល់ទាំងអស់ត្រូវបង្វិល 3 ដង សូមមើលសុវត្ថិភាពសារធាតុគីមី។
ទុកឲ្យម៉ាស៊ីនត្រជាក់មុនពេលរក្សាទុកគ្រឿងចក្រនៅក្នុងកន្លែងបិទជិតណាមួយ។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬភ្លើងនាំផ្លូវ ដូចជានៅលើឧបករណ៍កម្ដៅទឹក ឬគ្រឿងអគ្គិសនីផ្សេងទៀត។
រក្សាគ្រប់ផ្នែកទាំងអស់របស់គ្រឿងចក្រឲ្យនៅក្នុងលក្ខខណ្ឌដំណើរការល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។
ប្ដូរចេញរាល់ស្លាកដែលរហែក ខូច ឬដែលបាត់។
លាងសម្អាតគ្រឿងចក្រ តាមតម្រូវការ ដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។ អ្នកអាចប្រើក្រណាត់ជូតនៅពេលលាងសម្អាតគ្រឿងចក្រ។
Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។
Note: ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាតដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង របើកស្លាកសញ្ញាសំខាន់ៗ ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។
Important: ហាមលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ អាចនឹងបណ្ដាលឱ្យខូចម៉ាស៊ីនផ្នែកខាងក្នុង។
បញ្ឈប់ម៉ាស៊ីនបាញ់ថ្នាំ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
រកមើលវ៉ាល់បង្ហូរធុងនៅខាងឆ្វេង ក្បាំងខាងក្រោយនៃគ្រឿងចក្រ (រូបភាព )។
Note: វ៉ាល់បង្ហូរត្រូវបានភ្ជាប់ទៅនឹងក្រចាប់វ៉ាល់បង្ហូរដែលត្រូវបានចាប់ជាប់នឹងផ្នែកខាងឆ្វេង ក្បាំងខាងក្រោយ។
លើកវ៉ាល់ឡើង រហូតដល់ប៊ូឡុងចាប់នៃវ៉ាល់សម្អាតរន្ធនៅក្នុងក្រចាប់វ៉ាល់បង្ហូរ ហើយរំកិលវ៉ាល់ថយក្រោយ (រូបភាព A)។
តម្រឹមចុងវ៉ាល់ជាមួយកំប៉ុងបង្ហូរ ហើយបង្វិលគ្រាប់វ៉ាល់ទៅកាន់ទីតាំងបើក (រូបភាព B)។
នៅពេលធុងត្រូវបានបង្ហូរចប់សព្វគ្រប់ហើយ សូមបង្វិលគ្រាប់វ៉ាល់បង្ហូរទៅទីតាំងបិទ ហើយដំឡើងវ៉ាល់លើក្រចាប់វ៉ាល់បង្ហូរ (រូបភាព B និង រូបភាព A)។
Important: ការបោះចោលសំណល់គីមីនៅក្នងធុងម៉ាស៊ីនបាញ់ថ្នាំ ដោយយោងទៅតាមក្រមក្នុងមូលដ្ឋាន និងសេចក្ដីណែនាំរបស់រោងចក្រផលិតវត្ថុធាតុ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេលសម្អាតម៉ាស៊ីនបាញ់ថ្នាំ។
Important: អ្នកត្រូវតែបង្ហូរ និងចុចទឹកម៉ាស៊ីនបាញ់ថ្នាំជានិច្ច រួមទាំងរាល់ការដំឡើងគ្រឿងបន្សំរបស់ប្រព័ន្ធបាញ់ថ្នាំភ្លាមបន្ទាប់ពីប្រើម្ដងៗ។ ការខកខានចុចទឹក និងសម្អាតម៉ាស៊ីនបាញ់ថ្នាំអាចនាំអោយកាកសំណល់គីមីឡើងរឹងស្ងួត និងធ្វើអោយស្ទះក្នុងទុយោ តម្រង វ៉ាល់ តួក្បាលមួល ម៉ាស៊ីនបូម និងសមាសធាតុផ្សេងៗទៀត។
Toro ណែនាំអោយប្រើឈុតលាងសម្អាតដែលបានអនុម័តសម្រាប់គ្រឿងចក្រនេះ។ ទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតសម្រាប់ព័ត៌មានបន្ថែម។
Note: អនុសាសន៍ និងសេចក្ដីណែនាំដែលត្រូវអនុវត្តតាមសន្មតថាមិនបានដំឡើងឧបករណ៍លាងសម្អាត Toro ទេ។
សម្អាតប្រព័ន្ធបាញ់ថ្នាំ និងរាល់គ្រឿងបន្សំបាញ់ថ្នាំបន្ទាប់ពីការបាញ់ថ្នាំ ម្ដងៗ ។ ដើម្បីសម្អាតប្រព័ន្ធបាញ់ថ្នាំឲ្យបានត្រឹមត្រូវ សូមអនុវត្តដូចខាងក្រោម៖
បញ្ចប់ការលាងសម្អាត 3 ជុំដាច់ដោយឡែកពីគ្នា។
ប្រើប្រាស់សារធាតុសម្អាត និងបន្សាបតាមការណែនាំរបស់ក្រុមហ៊ុនផលិតសារធាតុគីមីរបស់អ្នក។
ប្រើប្រាស់ទឹកស្អាតបរិសុទ្ធ (ដែលមិនមានឧបករណ៍សម្អាត ឬឧបករណ៍រក្សាលំនឹង) សម្រាប់ការលាងសម្អាត ចុងបញ្ចប់ ។
ចាក់បំពេញធុងដោយប្រើទឹកស្អាតយ៉ាងហោចណាស់ 190 L ហើយបិទគម្រប។
Note: អ្នកអាចប្រើថ្នាំសម្អាត/រក្សាលំនឹងនៅក្នុងទឹកតាមការចាំបាច់។ នៅការលាងសម្អាតចុងក្រោយ សូមប្រើតែទឹកថ្លាស្អាតតែប៉ុណ្ណោះ។
បន្ទាបផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ។
បញ្ឆេះម៉ាស៊ីន កំណត់កុងតាក់ម៉ាស៊ីនបូមបាញ់ទឹកទៅទីតាំង បើក ហើយរំកិលដងសន្ទះអ៊ែរទៅល្បឿនម៉ាស៊ីនខ្ពស់។
កំណត់កុងតាក់អង្រួនទៅទីតាំង បើក
ប្រើកុងតាក់កម្រិតបាញ់ថ្នាំដើម្បីបង្កើនសម្ពាធទៅការកំណត់ខ្ពស់។
កំណត់កុងតាក់ផ្នែកនីមួយៗ និងកុងតាក់ផ្នែកមេទៅទីតាំង បើក ។
ពិនិត្យមើលក្បាលបាញ់ ដើម្បីធានាថាក្បាលបាញ់ទាំងនេះបាញ់បានត្រឹមត្រូវទាំងអស់។
ទុកឲ្យទឹកទាំងអស់នៅក្នុងធុងបាញ់ចេញតាមក្បាលបាញ់។
កំណត់កុងតាក់ផ្នែកមេទៅទីតាំង បិទ កំណត់កុងតាក់អង្រួន និងកុងតាក់កុតាក់តាក់ម៉ាស៊ីនបូមបាញ់ទៅទីតាំង បិទ ហើយពន្លត់ម៉ាស៊ីន។
អនុវត្តឡើងវិញនូវជំហាន ដល់ យ៉ាងហោចណាស់ 2 ដងថែមទៀត ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំត្រូវបានសម្អាតបានពេញលេញ។
Important: លោកអ្នកត្រូវតែបំពេញការលាងសម្អាត 3 ជុំ ដើម្បីធានាថាប្រព័ន្ធបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់ត្រូវបានសម្អាតទាំងស្រុង ដើម្បីបង្ការការខូចខាតដល់ប្រព័ន្ធ។
សម្អាតតម្រងម៉ាស៊ីនបឺត និងតម្រងសម្ពាធ។ សូមអាន និង ។
Important: ប្រសិនបើអ្នកបានប្រើប្រាស់ធាតុគីមីជាថ្នាំម្សៅ សូមសម្អាតកន្ត្រង បន្ទាប់ពីការចាក់បំពេញធុងម្ដងៗ។
ការប្រើប្រាស់ទុយោទឹក សូមលាងសម្អាតផ្នែកខាងក្រៅនៃម៉ាស៊ីនបាញ់ថ្នាំចេញដោយប្រើទឹកស្អាត។
ដកក្បាលបាញ់ចេញ ហើយសម្អាតក្បាលបាញ់ទាំងនេះដោយដៃ។
Note: ប្ដូរក្បាលបាញ់ដែលខូច ឬសឹកចេញ។
Note: ប្រសិនបើគ្រឿងចក្រមានតម្រងក្បាលបាញ់បម្រុង ត្រូវសម្អាតវាមុនពេលដំឡើងក្បាលបាញ់ សូមមើល ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
នៅផ្នែកខាងលើនៃធុងម៉ាស៊ីនបាញ់ថ្នាំ សូមដកប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំទុយោដែលបានភ្ជាប់ទៅនឹងទុយោធំចេញពីសម្បកតម្រង (រូបភាព )។
ទាញកន្ត្រងបឺតចេញពីសម្បកតម្រងនៅក្នុងធុង (រូបភាព )។
សម្អាតតម្រងបឺតដោយប្រើទឹកស្អាត។
Important: ប្ដូរតម្រងចេញ ប្រសិនបើវាខូច ឬមិនអាចសម្អាតបាន។
បញ្វូលតម្រងបឺតទៅក្នុងសម្បកតម្រងរហូតទាល់តែតម្រងត្រូវបានចូលយ៉ាងពេញលេញ។
តម្រឹមទុយោ និងគ្រឿងបង្គុំទុយោទៅនឹងសម្បកតម្រងនៅផ្នែកខាងលើនៃធុង ហើយរឹតភ្ជាប់គ្រឿងបង្គុំនិងសម្បកដោយប្រើកន្ត្រងដែលអ្នកបានដកចេញនៅក្នុងជំហាន ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោមតម្រងសម្ពាធ (រូបភាព )។
មួលគម្របបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។
Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។
បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកក្បាលតម្រងចេញ(រូបភាព )។
សម្អាតធាតុតម្រងសម្ពាធដោយប្រើទឹកស្អាត។
Important: ប្ដូរតម្រងចេញ ប្រសិនបើវាខូច ឬមិនអាចសម្អាតបាន។
ពិនិត្យមើលទ្រនាប់សម្រាប់ការខូច និងការសឹកនៃឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និងទ្រនាប់សម្រាប់ទ្រនាប់រាងចានគោម (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។
Important: ប្ដូររ៉ងដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។
ដំឡើងធាតុតម្រងសម្ពាធទៅក្នុងក្បាលតម្រង(រូបភាព )។
Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។
ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។
ផ្គុំគម្របបង្ហូរទៅលើគ្រឿងបង្គុំនៅផ្នែកបាតនៃទ្រនាប់រាងចានគោម ហើយរឹតបន្តឹងគម្របដោយដៃ (រូបភាព )។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដកក្បាលបាញ់ចេញពីប៉មតូចសម្រាប់បាញ់ (រូបភាព )។
សម្អាតតម្រងក្បាលបាញ់ដោយប្រើទឹកស្អាត។
Important: ប្ដូរតម្រងចេញ ប្រសិនបើវាខូច ឬមិនអាចសម្អាតបាន។
ដំឡើងតម្រងក្បាលបាញ់ (រូបភាព )។
Note: ត្រូវធានាថាតម្រងត្រូវបានចូលយ៉ាងពេញលេញ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
លក្ខណៈបច្ចេកទេសធាតុសម្រួល៖ គ្លីកុលប្រូពីឡែន “ការប្រឆាំងនឹងកំណក RV ដែលមិនមានជាតិពុល” ដោយប្រើសារធាតុទប់ស្កាត់ការច្រេះ
Important: ប្រើគ្លីកុលប្រូពីឡែនជាមួយនឹងសារធាតុទប់ស្កាត់ការច្រេះតែប៉ុណ្ណោះ ហាមប្រើគ្លីកុលប្រូពីឡែនដែលបានកែច្នៃឡើងវិញ។ ហាមប្រើការប្រឆាំងនឹងកំណកដែលមានគ្លីកុលអេទីឡែន។ហាមប្រើគ្លីកុលប្រូពីឡែនជាមួយនឹងអាល់កុលរលាយ (មេតាណុល អេតាណុល ឬអ៊ីសូប្រូប៉ាណុល) ឬសារធាតុដែលមានបន្ថែមទឹកអំបិល។
ផ្លាស់ទីគ្រឿងចក្រទៅផ្ទៃរាបស្មើ កំណត់ហ្វ្រាំងដៃ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
បន្ថែមធាតុសម្រួលទៅក្នុងធុងដូចខាងក្រោម៖
ដើម្បីរួចរាល់ក្នុងការប្រើប្រាស់ (ល្បាយលាយទុកជាមុន) ការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែន—សូមបន្ថែមការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុងទៅក្នុងធុង។
សម្រាប់ការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនដែលខាប់ សូមធ្វើតាមជំហានដូចខាងក្រោម៖
បន្ថែមល្បាយនៃការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនចំនួន 10 ហ្គាឡុង និងទឹកទៅក្នុងធុងម៉ាស៊ីនបាញ់ថ្នាំ។ រៀបចំល្បាយប្រឆាំងនឹងកំណកតាមការណែនាំរបស់ក្រុមហ៊ុនផលិតសម្រាប់កំហាប់ដែលបានវាយតម្លៃនៅសីតុណ្ហភាព -45°C (-50°F) អប្បបរមា។
Important: ប្រើតែទឹកស្អាតប៉ុណ្ណោះនៅពេលសម្អាតម៉ាស៊ីនបាញ់ថ្នាំ។
បញ្ឆេះម៉ាស៊ីន ហើយកំណត់កុងតាក់ម៉ូទ័របូមបាញ់ថ្នាំទៅទីតាំង បើក ។
សង្កត់ឈ្នាន់ល្បឿនដើម្បីបង្កើនល្បឿនម៉ាស៊ីន។
កំណត់កុងតាក់អង្រួនទៅទីតាំង បើក ។
ទុកឲ្យធាតុសម្រួល និងសូលុយស្យុងទឹកវិលជុំវិញគ្នាក្នុងរយៈពេលចាប់ពី 3 នាទីឡើងទៅ។
ឧបករណ៍ដែលបានណែនាំ៖ ធុងចាប់បានច្បាស់។
ផ្លាស់ទីគ្រឿងចក្រទៅកន្លែងទ្រនាប់បង្ហូរ ហើយដាក់ហ្វ្រាំងដៃ។
បន្ទាបផ្នែកដងខាងក្រៅ។
កំណត់កុងតាក់ខាងឆ្វេង កណ្ដាល និងខាងស្ដាំ និងកុងតាក់ផ្នែកមេទៅទីតាំង បើក ។
ទុកឲ្យប្រព័ន្ធបាញ់ថ្នាំបាញ់រហូតទាល់តែក្បាលបាញ់បញ្ចេញធាតុសម្រួលចេញ។
Note: ការប្រឆាំងនឹងកំណក RV នៃគ្លីកុលប្រូពីឡែនភាគច្រើនមានពណ៌ផ្កាឈូក។ ប្រើធុងចាប់ដើម្បីវិភាគការបញ្ចេញរបស់ម៉ាស៊ីនបាញ់ថ្នាំនៅតាមក្បាលបាញ់ជាច្រើន។
បិទកុងតាក់ផ្នែកមេ កុងតាក់ផ្នែក 3, កុងតាក់អង្រួន កុងតាក់ម៉ូទ័របូមបាញ់ថ្នាំ ហើយម៉ាស៊ីន។
ក្នុងករណីបន្ទាន់ ម៉ាស៊ីនបាញ់ថ្នាំអាចត្រូវបានសណ្ដោងសម្រាប់ចម្ងាយខ្លី បន្ទាប់ពីអ្នកបើកវ៉ាល់សណ្ដោង។ តែ យើងមិនណែនាំវាធ្វើជាវិធីស្ដង់ដារទេ។
ការសណ្ដោងលើសល្បឿនអាចបណ្ដាលឱ្យបាត់បង់ការបញ្ជាចង្កូត ដែលបណ្ដាលឱ្យរងរបួសផ្ទាល់ខ្លួន។
ហាមសណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនលឿនជាង 4.8 km/h។
ការសណ្ដោងម៉ាស៊ីនបាញ់ថ្នាំជាការងារដែលត្រូវការមនុស្ស 2 នាក់។ ប្រសិនបើគ្រឿងចក្រត្រូវផ្លាស់ទីក្នុងចម្ងាយឆ្ងាយ សូមដឹកជញ្ជូនដោយដាក់តាមរថយន្តដឹកទំនិញ ឬរថយន្តសណ្ដោង សូមអាន ។
ទុកអោយប្រព័ន្ធបញ្ចេញផ្សែងចុះត្រជាក់ទាំងស្រុង។
ដោះគម្របតួគ្រឿងចក្រចេញ សូមមើល ។
មួលវ៉ាល់សណ្ដោង (រូបភាព ) 90° ក្នុងទិសដៅណាមួយក៏បានដើម្បីបើកវ៉ាល់សណ្ដោង។
Important: ប្រសិនបើអ្នកមិនបើកវ៉ាល់សណ្ដោងមុនពេលសណ្ដោងម៉ាស៊ីនបាញ់ថ្នាំទេ នោះអ្នកនឹងធ្វើអោយខូចដល់ប្រអប់លេខ។
ភ្ជាប់ខ្សែសណ្ដោងទៅនឹងគ្រោង សូមយោងទៅលើចំណុចសណ្ដោងខាងមុខ និងខាងក្រោយ (រូបភាព និង រូបភាព )។
លែងហ្វ្រាំងដៃ។
សណ្ដោងម៉ាស៊ីនបាញ់ថ្នាំក្នុងល្បឿនតិចជាង 4.8 km/h។
នៅពេលបញ្ចប់ សូមបិទវ៉ាល់សណ្ដោង រួចមួលវាពី 7 ទៅ 11 N∙m។
Important: មុនពេលបញ្ជូនគ្រឿងចក្រត្រឡប់ទៅជួសជុលវិញ សូមដំឡើងគម្របតួគ្រឿងចក្រ សូមយោងទៅលើ ។
Note: ទាញយកច្បាប់ចម្លងអគ្គិសនីឬប្រព័ន្ធហាយដ្រូលិកដោយឥតគិតថ្លៃដោយចូលមើល www.Toro.comនិងស្វែងរកគ្រឿងចក្ររបស់អ្នកពីតំណភ្ជាប់សៀវភៅណែនាំនៅលើទំព័រដើម។
Important: សូមមើលសៀវភៅណែនាំម្ចាស់ម៉ាស៊ីនសម្រាប់ទម្រង់ការថែទាំបន្ថែម។
Note: កំណត់ផ្នែកខាងឆ្វេង និងខាងស្ដាំនៃម៉ាស៊ីនពីទីតាំងប្រតិបត្តិការធម្មតា។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
រុញឈ្នាន់ទាញទៅទីតាំង ដាច់លេខ ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ទុកឲ្យសមាសភាគរបស់គ្រឿងចក្រត្រជាក់មុនពេលអនុវត្តការជួសជុលថែទាំ។
អនុញ្ញាតឲ្យតែបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានការអនុញ្ញាតប៉ុណ្ណោះ ដើម្បីថែទាំ ជួសជុល លៃតម្រូវ ឬត្រួតពិនិត្យគ្រឿងចក្រ។
មុនពេលធ្វើការថែទាំណាមួយ សូមសម្អាត និងលាងសម្អាតម៉ាស៊ីនបាញ់ថ្នាំអោយបានហ្មត់ចត់។
សារធាតុគីមីដែលបានប្រើនៅក្នុងប្រព័ន្ធបាញ់ថ្នាំ អាចនឹងមានគ្រោះថ្នាក់ និងមានជាតិពុលដល់អ្នក អ្នកនៅក្បែរ សត្វ រុក្ខជាតិ ដី ឬទ្រព្យសម្បត្តិផ្សេងទៀត។
អាន និងអនុវត្តដោយយកចិត្តទុកដាក់តាមស្លាកសញ្ញាព្រមានអំពីធាតុគីមី និងសន្លឹកទិន្នន័យអំពីសុវត្ថិភាព(SDSs) សម្រាប់រាល់ធាតុគីមីដែលត្រូវបានប្រើ ហើយការពារខ្លួនអ្នកដោយយោងតាមសេចក្ដីណែនាំរបស់រោងចក្រផលិតធាតុគីមី។
ត្រូវការពារស្បែករបស់អ្នកជានិច្ច ខណៈពេលអ្នកនៅក្បែរសារធាតុគីមី។ ប្រើឧបករណ៍ការពារខ្លួន (PPE) ដែលសមស្រប ដើម្បីការពារប្រឆាំងនឹងការប៉ះជាមួយនឹងសារធាតុគីមីរួមមានដូចខាងក្រោម៖
វ៉ែនតាសុវត្ថិភាព វ៉ែនតាការពារភ្នែក និង/ឬរបាំងការពារមុខ
ឈុតការពារធាតុគីមី
ប្រដាប់ជំនួយការដកដង្ហើម ឬម៉ាស់តម្រង
ស្រោមដៃធន់នឹងសារធាតុគីមី
ស្បែកជើងកវែង ឬស្បែកជើងមាំផ្សេងទៀត
ការផ្លាស់ប្តូរសម្លៀកបំពាក់ស្អាត សាប៊ូ និងកន្សែងប្រើហើយបោះចោលសម្រាប់ការបោសសម្អាត
បដិសេធមិនប្រតិបត្តិការ ឬធ្វើការនៅលើម៉ាស៊ីនបាញ់ថ្នាំ ប្រសិនបើមិនមានព័ត៌មានអំពីសុវត្ថិភាពគីមី។
ហាមបំពេញ ធ្វើមាត្រសាស្ត្រ ឬសម្អាតគ្រឿងចក្រខណៈពេលមានមនុស្ស ជាពិសេសកុមារ ឬសត្វចិញ្ចឹមនៅក្នុងកន្លែង។
ប្រើសារធាតុគីមីនៅក្នុងកន្លែងដែលមានខ្យល់ចេញចូលបានល្អ។
ត្រូវមានទឹកស្អាត ជាពិសេសនៅពេលបំពេញធុងបាញ់ថ្នាំ។
ហាមបរិភោគ ផឹក ឬជក់បារីខណៈពេលធ្វើការនៅក្បែរសារធាតុគីមី។
ហាមសម្អាតក្បាលបាញ់ដោយការផ្លុំវា ឬដាក់វានៅក្នុងមាត់របស់អ្នក។
ត្រូវលាងដៃរបស់អ្នក និងកន្លែងដែលប៉ះពាល់ផ្សេងទៀតជានិច្ចឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រោយពីធ្វើការជាមួយសារធាតុគីមី។
សារធាតុគីមី និងផ្សែងគឺគ្រោះថ្នាក់ ហាមចូលក្នុងធុង ឬដាក់ក្បាលរបស់អ្នកនៅពីលើ ឬនៅក្នុងពេលបើកធុង។
ដើម្បីធានាថាគ្រឿងចក្រទាំងមូលស្ថិតក្នុងស្ថានភាពល្អ ត្រូវរឹតគ្រឿងដែកទាំងអស់ឱ្យបានត្រឹមត្រូវ។
ដើម្បីកាត់បន្ថយសក្តានុពលនៃគ្រោះអគ្គីភ័យ សូមរក្សាកន្លែងរបស់ម៉ាស៊ីនកុំឲ្យមាន ជាតិខាញ់ ជាតិគីមី ស្មៅ ស្លឹកឈើ និងភាពកខ្វក់ច្រើនហួសហេតុពេក។
ប្រសិនបើអ្នកត្រូវតែដំណើរការម៉ាស៊ីនដើម្បីអនុវត្តការលៃតម្រូវថែទាំ សូមដាក់ដៃ ជើង សំលៀកបំពាក់របស់អ្នក និងផ្នែកណាមួយផ្សេងទៀតនៃរាងកាយរបស់អ្នកនៅឲ្យឆ្ងាយពីម៉ាស៊ីន និងគ្រឿងខ្ចៅដែលមានចលនាណាមួយ។ ឲ្យមនុស្សគ្រប់គ្នានៅឲ្យឆ្ងាយ។
ហាមលៃតម្រូវល្បឿននៅលើដីរបស់គ្រឿងចក្រ។ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពត្រឹមត្រូវ ត្រូវមានអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតត្រួតពិនិត្យល្បឿននៅលើដី។
ប្រសិនបើគ្រឿងចក្រទាមទារឲ្យមានការជួសជុលសំខាន់ៗ ឬក៏អ្នកត្រូវការជំនួយបច្ចេកទេស សូមទាក់ទងអ្នកចែកចាយ Toro ដែលមានការអនុញ្ញាត។
ការកែប្រែគ្រឿងចក្រនេះនៅក្នុងលក្ខណៈណាមួយ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការប្រតិបត្តិការ ការដំណើរការ ភាពធន់ ឬការប្រើប្រាស់របស់គ្រឿងចក្រ និងបណ្ដាលឲ្យមានការរងរបួស ឬស្លាប់បាន។ ការប្រើប្រាស់បែបនោះនឹងលែងមានការធានាលើផលិតផល។
ទ្រគ្រឿងចក្រដោយប្រើដូយនៅពេលអ្នកធ្វើការក្រោមគ្រឿងចក្រ។
បន្ធូរសម្ពាធដោយប្រុងប្រយ័ត្ន្នពីសមាសធាតុដែលមានថាមពលដែលបានរក្សាទុក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
បន្ទាប់ពី 100 ម៉ោងដំបូង |
|
បន្ទាប់ពី 200 ម៉ោងដំបូង |
|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
បន្ទាប់ពីការប្រើប្រាស់នីមួយៗ |
|
រៀងរាល់ 50 ម៉ោងម្តង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
រៀងរាល់ 800 ម៉ោងម្តង |
|
រៀងរាល់ 1000 ម៉ោងម្តង |
|
រៀងរាល់ 2000 ម៉ោងម្តង |
|
ប្រចាំឆ្នាំ |
|
ចម្លងទំព័រនេះសម្រាប់ការប្រើប្រាស់ជាប្រចាំ។
វត្ថុត្រួតពិនិត្យការថែទាំ |
សម្រាប់សប្ដាហ៍នៃ៖ |
||||||
---|---|---|---|---|---|---|---|
ថ្ងៃចន្ទ |
ថ្ងៃអង្គារ |
ថ្ងៃពុធ |
ថ្ងៃព្រហស្បតិ៍ |
ថ្ងៃសុក្រ |
ថ្ងៃសៅរ៍ |
ថ្ងៃអាទិត្យ |
|
ត្រួតពិនិត្យដំណើរការហ្វ្រាំង និងហ្វ្រាំងដៃ។ | |||||||
ពិនិត្យមើលប្រតិបត្តិការកុងតាក់ដោះសោដាច់លេខ។ | |||||||
ត្រួតពិនិត្យកម្រិតប្រេងឥន្ធនៈ។ | |||||||
ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន ឬប្រេងរំអិល។ | |||||||
ត្រួតពិនិត្យកម្រិតទឹកហាយដ្រូលិក។ | |||||||
ពិនិត្យមើលកម្រិតទឺកស្អំបន្ថយកម្ដៅ ឬកម្រិតធាតុត្រជាក់។ | |||||||
ត្រួតពិនិត្យតម្រងខ្យល់។ | |||||||
ត្រួតពិនិត្យធុងទឹក និងប្រព័ន្ធស្អំកំដៅប្រេងក្រែងមានកម្ទេចកម្ទី។ | |||||||
ពិនិត្យរកមើលក្រែងមានសំឡេងម៉ាស៊ីនដែលខុសពីប្រក្រតីណាមួយ។ | |||||||
ពិនិត្យរកមើលក្រែងមានសំឡេងប្រតិបត្តិការដែលខុសពីប្រក្រតីណាមួយ។ | |||||||
ពិនិត្យសម្ពាធខ្យល់សំបកកង់។ | |||||||
ត្រួតពិនិត្យក្រែងមានការលេចធ្លាយធុងទឹក។ | |||||||
ពិនិត្យមើលទុយោអ៊ីដ្រូលិក និងទុយោទឹកក្រែងមានខូច បត់ចូលគ្នា ឬសឹករិចរឹល។ | |||||||
ត្រួតពិនិត្យដំណើរការរបស់ឧបករណ៍។ | |||||||
ត្រួតពិនិត្យដំណើរការរបស់ហ្គែរ។ | |||||||
សម្អាតកន្ត្រងបឺត។ | |||||||
លាបខ្លាញ់រាល់គ្រឿងផ្គុំទាំងអស់1 | |||||||
លាងសម្អាតគ្រឿងចក្រ។ | |||||||
ជួសជុលថ្នាំដែលខូច។ |
1ភ្លាមៗក្រោយពីការលាងសម្អាត ម្ដងៗ ដោយមិនគិតពីចន្លោះពេលដែលបានរាយ
ការត្រួតពិនិត្យត្រូវបានអនុវត្តដោយ៖ | ||
សម្ភារ | កាលបរិច្ឆេទ | ព័ត៌មាន |
1 | ||
2 | ||
3 | ||
4 | ||
5 | ||
6 | ||
7 | ||
8 | ||
9 | ||
10 |
បើទុកសោនៅក្នុងកុងតាក់បញ្ឆេះ នោះមាននរណាម្នាក់អាចបញ្ឆេះម៉ាស៊ីនដោយចៃដន្យនិងធ្វើឱ្យអ្នកឬអ្នកនៅក្បែរផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។
ដោះសោចេញពីកុងតាក់បញ្ឆេះ មុនពេលអ្នកធ្វើតំហែទាំណាមួយ។
នៅពេលណាដែលម៉ាស៊ីនដំណើរការសម្រាប់ជួសជុលជាប្រចាំ និង/ឬការធ្វើរោគវិនិច្ឆ័យម៉ាស៊ីន ត្រូវធានាថាកង់ក្រោយរបស់ម៉ាស៊ីនបាញ់ថ្នាំគួរស្ថិតនៅចម្ងាយ 25 ម.ម ពីដី ហើយត្រូវកល់ប្រើភ្លៅក្រោយដោយទម្រដែកដូយ។
ម៉ាស៊ីនបាញ់ថ្នាំនៅលើដែកដូយ នឹងមិនមានស្ថិរភាពទេ ហើយអាចក្រឡាច់ចេញពីដែកដូយ ដែលធ្វើឱ្យរងរបួសដល់អ្នកនៅខាងក្រោម។
ត្រូវដកកូនសោចេញពីកុងតាក់បញ្ឆេះ មុនពេលចុះពីគ្រឿងចក្រ។
ខ្ទាស់កង់នៅពេលម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅលើដែកដូយ។
ទ្រគ្រឿងចក្រជាមួយដែកដូយ។
ចំណុចដូយនៅផ្នែកខាងមុខនៃម៉ាស៊ីនបាញ់ថ្នាំនៅក្រោមភ្លៅមុខ នៅក្រោមជន្ទាសដោយផ្ទាល់ (រូបភាព )។
ចំណុចដូយនៅខាងក្រោយនៃម៉ាស៊ីនបាញ់ថ្នាំស្ថិតនៅលើចំហៀងខាងក្រោយដែលទម្រប៊ូមស្ថិតនៅ (រូបភាព )។
ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
លើផ្នែកខាងមុខ និងខាងក្រោយនៃគ្រឿងចក្រឡើង ហើយទ្រវាដោយដែកដូយ សូមយោងទៅ ។
ដោះប៊ូឡុងក្បាលមានជ្រុង 6 និងរ៉ង 6 ដែលរឹតភ្ជាប់គ្របបាំងការពារកំដៅខាងមុខទៅសាក់ស៊ី និងដោះគ្របបាំងការពារ (រូបភាព )។
Note: រក្សាទុកប៊ូឡុង រ៉ង និងគ្របបាំងការពារកំដៅទាំងនោះសម្រាប់ការដំឡើងនៅក្នុង ។
តម្រឹមទ្រនាប់កែងខាងក្រោយនៃគ្របបាំងការពារកំដៅខាងមុខពីលើទ្រនាប់កែងខាងមុខនៃគ្របបាំងការពារកំដៅខាងក្រោយ (រូបភាព )។
តម្រឹមរន្ធនៅក្នុងគ្របបាំងការពារខាងមុខជាមួយរន្ធដែលមានខ្សែខ្ចៅនៅក្នុងសាក់ស៊ី (រូបភាព )។
ដំឡើងគ្របបាំងការពារខាងមុខទៅលើគ្រឿងចក្រជាមួយប៊ូឡុងក្បាលមានជ្រុង 6 គ្រាប់ និង រ៉ង 6 គ្រាប់(រូបភាព ) ដែលអ្នកបានដោះចេញនៅក្នុងជំហាន នៃ ។
មួលប៊ូឡុងពី 1978 ទៅ 2542 N∙cm។
ដកជន្ទល់ដូយ និងបន្ទាបគ្រឿងចក្រ។
ដោះប៊ូឡុងក្បាលសំប៉ែត 5 គ្រាប់ (5/16 x 7/8 អ៊ីញ) និងរ៉ង 5 (5/16 អ៊ីញ) ដែលរឹតភ្ជាប់ផ្នែកខាងក្រោយនៃ គម្របតួគ្រឿងចក្រទៅនឹងសាក់ស៊ីនៃគ្រឿងចក្រ(រូបភាព )។
Note: រក្សាទុកប៊ូឡុងក្បាលសំប៉ែត និងរ៉ងទាំងនោះសម្រាប់ការដំឡើងនៅក្នុងជំហាន នៃ ។
ដោះខ្ចៅខ្ទាស់សំប៉ែត 4 គ្រាប់ (5/16 អ៊ីញ) ពីប៊ូឡុង និងប៊ូឡុងក្បាលមូលដែលរឹតភ្ជាប់ដែកក្រចាប់នៃគម្របតួគ្រឿងចក្រទៅនឹងក្រចាប់ភ្ជាប់ម៉ាស៊ីននៃគ្រឿងចក្រ (រូបភាព )។
Note: កុំដោះប៊ូឡុងចេញពីគ្រឿងចក្រ។ រក្សាទុកខ្ចៅខ្ទាស់សំប៉ែតសម្រាប់ការដំឡើងនៅក្នុងជំហាន នៃ ។
ផ្លាស់ទីដែកក្រចាប់ចេញពីប៊ូឡុងដែលរឹតភ្ជាប់គម្របតួគ្រឿងចក្រទៅនឹងក្រចាប់ភ្ជាប់ម៉ាស៊ីន។
តម្រឹមគម្របតួគ្រឿងចក្រទៅនឹងសាក់ស៊ីបាតក្រោមនៃគ្រឿងចក្រ សូមយោងទៅ រូបភាព ក្នុង ។
ផ្លាស់ទីដែកក្រចាប់នៃគម្របតួគ្រឿងចក្រពីលើប៊ូឡុង និងប៊ូឡុងក្បាលមូលនៅក្រចាប់ភ្ជាប់ម៉ាស៊ីននៃគ្រឿងចក្រ សូមយោងទៅ រូបភាព ក្នុង ។
ដំឡើងគម្របតួគ្រឿងចក្រទៅនឹងក្រចាប់ភ្ជាប់ម៉ាស៊ីន និងប៊ូឡុង(រូបភាព ) ដោយខ្ចៅខ្ទាស់សំប៉ែត 4 គ្រាប់ (5/16 អ៊ីញ) ដែលអ្នកបានដោះចេញនៅក្នុងជំហាន នៃ ។
តម្រឹមរន្ធនៅក្នុងផ្នែកខាងក្រោយនៃគម្របតួគ្រឿងចក្រជាមួយរន្ធនៅក្នុងសាក់ស៊ី សូមយោងទៅ រូបភាព ក្នុង ។
ដំឡើងផ្នែកខាងក្រោយនៃគម្របតួគ្រឿងចក្រទៅនឹងសាក់ស៊ី (រូបភាព ) ដោយប៊ូឡុងក្បាលសំប៉ែត 5 គ្រាប់ (5/16 x 7/8 អ៊ីញ) និង រ៉ង 5 (5/16 អ៊ីញ) ដែលអ្នកបានដោះចេញនៅក្នុងជំហាន នៃ ។
មួលខ្ចៅ និងប៊ូឡុងពី 1129 ទៅ 1582 N∙cm។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2។ ខ្លាញ់លាប Toro Premium All-Purpose Grease អាចរកបានពីអ្នកចែកចាយ Toro ដែលមានការអនុញ្ញាតរបស់អ្នក។
ស៊ីសាំងចង្កូត—គ្រឿងបង្គុំលាបខ្លាញ់ 2 នៅចុងដៃនីមួយៗនៃស៊ីឡាំង
ដងចង្កូត—គ្រឿងបង្គុំលាបខ្លាញ់ 2 នៅចុងដៃនីមួយៗ
ស្នូលកង់—គ្រឿងបង្គុំលាបខ្លាញ់ 2 នៅសងខាងគ្រឿងចក្រ
បាញ់ខ្លាញ់ចូលក្នុងគ្រឿងបង្គុំលាបខ្លាញ់ (រូបភាព និង រូបភាព )។
ជូតខ្លាញ់ដែលលើសចេញ។
Note: ទីតាំងគ្រឿងបង្គុំលាបខ្លាញ់ត្រូវបានបង្ហាញនៅក្នុង រូបភាព ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
Important: ប្រសិនបើអ្នកលាងសម្អាតត្រចៀកទ្វាររបស់ដងដោយប្រើទឹកស្អាត សូមសម្អាតរាល់ទឹក និងកម្ទេចកម្ទីទាំងអស់ចេញពីបង្គុំត្រចៀកទ្វារ ហើយលាបខ្លាញ់ស្អាត។
ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ប្រភេទខ្លាញ់៖ ខ្លាញ់លីចូមលេខ 2។
បន្ទាបផ្នែកបាញ់ថ្នាំខាងក្រៅទៅទីតាំងបាញ់ថ្នាំ។
លើកឡើងលើផ្នែក ដោះកន្លាស់ទាក់ ហើយបន្ទាបផ្នែកទៅដីយឺតៗ (រូបភាព )។
ត្រួតពិនិត្យកន្លាស់ទាក់ក្រែងមានខូច ហើយប្ដូរវាចេញ ប្រសិនបើចាំបាច់។
បង្វិលចុងដងបាដាង ហើយលាបខ្លាញ់ក្នុងបាដាងនោះ (រូបភាព )។
Note: ជូតខ្លាញ់ដែលលើសចេញ។
លើកផ្នែកបាញ់ថ្នាំដើម្បីតម្រឹមស្នូលដោយប្រើដងអង្គជំរុញ។
ខណៈពេលកំពុងទ្រផ្នែកបាញ់ថ្នាំ សូមបញ្ចូលកន្លាស់ទាក់តាមរយៈស្នូលដងទាំងពីរ និងដងអង្គជំរុញ (រូបភាព )។
ដោយមានកន្លាស់ស្រាប់ សូមដោះផ្នែកបាញ់ថ្នាំ ហើយរឹតកន្លាស់ទាក់ជាមួយកន្លាស់អង្កាញ់ដែលបានដោះពីមុន។
ធ្វើជំហានឡើងវិញ រហូតដល់ ចំពោះបាដាងដងអង្គជំរុញនៅផ្នែកម្ខាងទៀតរបស់គ្រឿងចក្រ។
ពន្លត់ម៉ាស៊ីន មុនពេលធ្វើការពិនិត្យមើលប្រេង ឬបន្ថែមប្រេងទៅប្រអប់រវៃ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
ផ្អៀងកៅអីអ្នកដំណើរទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។
សម្អាតគម្របការពារធូលី និងតួតម្រងខ្យល់ (រូបភាព )។
ពិនិត្យតួតម្រងខ្យល់ក្រែងមានការខូច ដែលបណ្ដាលឲ្យធ្លាយខ្យល់ (រូបភាព )។
Note: ប្ដូរគម្របការពារធូលី និងតួតម្រងខ្យល់ប្រសិនបើមានមួយណាខូច។
ច្របាច់វ៉ាល់ធូលីដើម្បីសម្អាតភាពកខ្វក់ ធូលី និងកំទេចកំទី (រូបភាព )។
បន្ធូរគន្លឹះទាំង 2 ដែលរឹតភ្ជាប់គម្របការពារធូលីទៅនឹងតួតម្រងខ្យល់។
ពិនិត្យមើលធាតុតម្រងខ្យល់ក្រែងមានគំនរធូលី កខ្វក់ និងកំទេចកំទី(រូបភាព )។
Note: កុំសម្អាតធាតុតម្រងខ្យល់ប្រសិនបើវាកខ្វក់ សូមប្ដូរធាតុតម្រងខ្យល់បើវាកខ្វក់។
ដំឡើងគម្របការពារធូលីនៅលើតួតម្រងខ្យល់ ហើយរឹតភ្ជាប់គម្របជាមួយគន្លឹះ 2 (រូបភាព )។
Note: ត្រូវប្រាកដថាវ៉ាល់ធូលីនៅចន្លោះទីតាំងម៉ោង 5 ទៅ 7 គត់ នៅពេលត្រូវបានមើលពីអ្នកប្រើប្រាស់។
បន្ទាបកៅអីអ្នកដំណើរ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 100 ម៉ោងម្តង |
|
ប្រសិនបើអ្នកកំពុងដំឡើងតម្រងថ្មី ត្រូវត្រួតពិនិត្យធាតុតម្រងខ្យល់ក្រែងមានការខូចខាតពេលដឹកជញ្ជូន រួមបញ្ចូលទាំងចុងនៃការផ្សារភ្ជាប់របស់តម្រង។
Important: កុំដំឡើងតម្រងខូច។
លើកធុងប្រព័ន្ធស្អំកំដៅលំហូរលើសឡើង និងក្រចាប់ទ្រធុង (រូបភាព )។
បន្ធូរគន្លឹះទាំង 2 ដែលរឹតភ្ជាប់គម្របការពារធូលីទៅនឹងតួតម្រងខ្យល់ (រូបភាព )។
រុញធាតុតម្រងចាស់ចេញពីតួតម្រងខ្យល់ដើម្បីកាត់បន្ថយបរិមាណធូលីដែលបញ្ចេញ។
Note: ជៀសវាងគោះធាតុតម្រងទល់នឹងតួតម្រងខ្យល់។
សម្អាតផ្នែកខាងក្នុងនៃគម្របការពារធូលី និងវ៉ាល់ធូលីជាមួយក្រណាត់សើមតិចៗ (រូបភាព និង រូបភាព )។
ស៊កធាតុតម្រងខ្យល់ទៅក្នុងតួតម្រងខ្យល់ (រូបភាព )។
Note: ត្រូវប្រាកដថាតម្រងត្រូវបានដាក់ក្នុងតួតម្រងខ្យល់យ៉ាងត្រឹមត្រូវដោយសង្កត់ភ្ជាប់ទៅនឹងគែមធាតុតម្រងខាងក្រៅនៅពេលដំឡើងវា។ ហាមចុចលើផ្នែកទន់កណ្ដាលនៃតម្រង។
ដំឡើងគម្របនៅលើតួតម្រងខ្យល់ ហើយរឹតភ្ជាប់គម្របជាមួយគន្លឹះ 2 (រូបភាព )។
Note: ត្រូវប្រាកដថាវ៉ាល់ធូលីត្រូវបានតម្រឹមនៅចន្លោះទីតាំងម៉ោង 5 ទៅ 7 គត់ នៅពេលត្រូវបានមើលពីអ្នកប្រើប្រាស់(រូបភាព )។
តម្រឹមធុងប្រព័ន្ធស្អំកំដៅលំហូរលើសទៅនឹងក្រចាប់ទ្រធុង និងដាក់បញ្ចូលធុងអោយបានមាំល្អ (រូបភាព )។
Important: ត្រូវប្រាកដថាទុយោបន្ធូរសម្ពាធត្រូវបានបញ្ជូនទៅមុខនិងចុះក្រោម ហើយបំពង់បង្ហឺយទឹករបស់ធុងត្រូវបានបញ្ជូនថយក្រោយដូចបានបង្ហាញនៅក្នុង រូបភាព ។
បន្ទាបកៅអីអ្នកដំណើរ។
ប្រភេទប្រេង៖ API ការចាត់ថ្នាក់សេវាកម្ម SL ឬ ខ្ពស់ជាងនេះ។
កម្រិតរំអិលប្រេង៖ សូមយោងទៅលើតារាងកម្រិតរំអិលប្រេងម៉ាស៊ីនខាងក្រោម។
លំដាប់សីតុណ្ហភាពព័ទ្ធជុំវិញ | កម្រិតរំអិលប្រេង |
លើ 25°C | SAE30, SAE10W-30, ឬ SAE15W-40 |
0°C ទៅ 25°C | SAE20 ឬ SAE10W-30 |
0°C ទៅ 20°C | SAE10W ឬ SAE10W-30 |
ប្រេងម៉ាស៊ីន Toro Premium អាចរកជាវបានពីអ្នកចែកចាយរបស់អ្នកជាមួយកម្រិតរំអិល 15W40 ឬ 10W30 ក៏បានដូចគ្នា។ មើល កាតាឡុកគ្រឿងបន្លាស់ ដើម្បីដឹងលេខគ្រឿងបន្លាស់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
Note: ពេលដែលល្អបំផុតក្នុងការពិនិត្យប្រេងម៉ាស៊ីនគឺពេលដែលម៉ាស៊ីននៅត្រជាក់ មុនពេលដែលវាត្រូវបានបញ្ឆេះសម្រាប់ថ្ងៃនោះ។ ប្រសិនបើម៉ាស៊ីនត្រូវបានដំណើរការ ត្រូវទុកឱ្យប្រេងហូរចុះទៅកាទែរយ៉ាងហោចណាស់រយៈពេល 10 នាទី មុនពេលពិនិត្យ។
ម៉ាស៊ីនត្រូវបានដឹកជញ្ជូនដោយមានប្រេងនៅក្នុងប្រអប់រវៃ តែកម្រិតប្រេងត្រូវតែបានពិនិត្យមុនពេលអ្នកបញ្ឆេះម៉ាស៊ីនលើកដំបូង និងបន្ទាប់ពីអ្នកបានដំណើរការវា។
ដាក់គ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ដកឧបករណ៍វាស់ប្រេងដែលស្ថិតនៅក្រោមកៅអីអង្គុយអ្នកដំណើរចេញ និងជូតវាជាមួយក្រណាត់ស្អាតរូបភាព )។
Note: ស៊កឧបករណ៍វាស់ប្រេងក្នុងបំពង់ ហើយត្រូវប្រាកដថាវាត្រូវបានដាក់ចូលអោយអស់។ ដោះប្រដាប់វាស់ និងពិនិត្យមើលកម្រិតប្រេងរំអិល។
ប្រសិនបើកម្រិតប្រេងនៅទាប សូមដោះគម្របមួលធុងប្រេងចេញពីគម្រប់វ៉ាល់ (រូបភាព ) ហើយចាក់ប្រេងចូលក្នុងមាត់ធុងរហូតដល់កម្រិតប្រេងឡើងដល់គំនូសពេញនៅលើឧបករណ៍វាស់ប្រេង។
Note: ចាក់ប្រេងបន្តិចម្តងៗ និងពិនិត្យមើលកម្រិតប្រេងឱ្យបានញឹកញាប់ក្នុងអំឡុងពេលដំណើរការនេះ។ ហាមចាក់រហូតហៀរ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
ដោះគ្របបាំងការពារខាងមុខចេ សូមយោងទៅ ។
លើកកៅអីអង្គុយឡើង។
សមាសភាគនៅក្រោមកៅអីនឹងឡើងកម្ដៅ ប្រសិនបើម៉ាស៊ីនបាញ់ថ្នាំកំពុងដំណើរការ។ ប្រសិនបើអ្នកប៉ះសាមាសភាគក្ដៅ អ្នកអាចនឹងរលាកបាន។
ទុកអោយម៉ាស៊ីនបាញ់ថ្នាំចុះត្រជាក់មុនពេលធ្វើការថែទាំ ឬប៉ះសមាសភាគនៅក្រោមគម្របម៉ាស៊ីន។
តម្រង់ចានដែកត្រងប្រេងនៅក្រោមតម្រងប្រេងម៉ាស៊ីន (រូបភាព )។
Note: ចោលតម្រងប្រេងម៉ាស៊ីនដែលបានប្រើរួច នៅមជ្ឈមណ្ឌលកែច្នៃដែលមានការបញ្ជាក់។
ជូតសម្អាតផ្ទៃអាដាប់ទ័រតម្រងប្រេងនៃម៉ាស៊ីនដោយក្រណាត់ស្អាតមួយ។
ចាក់ប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវក្នុងតម្រងប្រេង។
Note: អនុញ្ញាតឱ្យធាតុតម្រងត្រាំអោយជោកជាមួយប្រេង។
លាបប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវស្រាលៗលើរ៉ងកៅស៊ូនៅលើតម្រងប្រេងជំនួស។
ដំឡើងតម្រងប្រេងលើអាដាប់ទ័រតម្រង បង្វិលតម្រងប្រេងតាមទិសនាឡិការហូតដល់រ៉ងកៅស៊ូប៉ះនឹងអាដាប់ទ័រតម្រង បន្ទាប់មករឹតតម្រងពី 1/2 ជុំ បន្ថែម(រូបភាព )។
Note: ហាមរឹតបន្តឹងតម្រងប្រេងឲ្យតឹងជ្រុល។
ជូតសម្អាតរាល់ប្រេងដែលសល់។
5.1 L ជាមួយតម្រង សូមយោងទៅ
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 200 ម៉ោងម្តង |
|
ដោះឆ្នុកបង្ហូរប្រេងចេញ (រូបភាព ) ហើយទុកអោយប្រេងហូរចេញអោយអស់។
Note: ពិនិត្យមើលសៀលឆ្នុកបង្ហូរប្រេងក្រែងមានសឹក ឬខូច សូមប្ដូរសៀលថ្មីបើវាសឹក ឬខូច។
Note: ចោលប្រេងម៉ាស៊ីនដែលបានប្រើរួច នៅមជ្ឈមណ្ឌលកែច្នៃដែលមានការបញ្ជាក់។
ដំឡើងឆ្នុកបង្ហូរប្រេងក្នុងរន្ធបង្ហូរនៃចានដែកត្រងប្រេងម៉ាស៊ីនហើយរឹតបន្តឹងឆ្នុកពី 33 ទៅ 37 N∙m។
ផ្អៀងកៅអីអ្នកដំណើរទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។
ដោះគម្របចាក់ធុងប្រេងពីមាត់ធុងនៃគម្របវ៉ាល់នៃម៉ាស៊ីន (រូបភាព ) ហើយចាក់បរិមាណប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវប្រហែល 80% ចូលក្នុងមាត់ធុង។
ដោះឧបករណ៍វាស់ប្រេងចេញ ហើយពិនិត្យមើលកម្រិតប្រេងនៅក្នុងម៉ាស៊ីន (រូបភាព )។
ចាក់ប្រេងបន្ថែមយឺតៗរហូតដល់កម្រិតប្រេងឡើងដល់គំនូសសញ្ញាពេញនៅលើឧបករណ៍វាស់ប្រេង(រូបភាព )។
Important: ការចាក់ប្រេងចូលម៉ាស៊ីនហូរហៀរអាចបណ្ដាលអោយខូចម៉ាស៊ីន។
ដំឡើងគម្របចាក់ធុងប្រេងទៅក្នុងមាត់ធុង និងឧបករណ៍វាស់ប្រេងទៅក្នុងបំពង់ប្រដាប់វាស់ប្រេង (រូបភាព )។
បញ្ឆេះម៉ាស៊ីន និងឆែកមើលក្រែងមានប្រេងលេចធ្លាយ។
ពន្លត់ម៉ាស៊ីន រង់ចាំពី 2 ទៅ 3 នាទី ដោះឧបករណ៍វាស់ប្រេង និងពិនិត្យមើលកម្រិតប្រេងរំអិលនៅក្នុងម៉ាស៊ីន។
Note: បើចាំបាច់ ដោះគម្របចាក់ធុងប្រេងចេញ ចាក់បន្ថែមប្រេងដែលមានការបញ្ជាក់ត្រឹមត្រូវរហូតនាំកម្រិតប្រេងឡើងដល់គំនូសក្រិតពេញនៅលើឧបករណ៍វាស់ប្រេង ហើយដំឡើងគម្របចាក់ធុងប្រេង។
ដំឡើងឧបករណ៍វាស់ប្រេង របាំងការពារកំដៅម៉ាស៊ីន ហើយផ្អៀងកៅអីអង្គុយចុះក្រោម។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 1000 ម៉ោងម្តង |
|
ផ្អៀងកៅអីតៃកុងទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។
ដោះវ៉ាសល់ PCV ចេញគ្រឿងបង្គុំនៃគម្របវ៉ាល់ (រូបភាព )។
Note: កុំបំបែកទុយោចេញពីវ៉ាល់ PCV។
ក្រឡុកវ៉ាល់ PCV។
Note: ប្រសិនបើវ៉ាល់លំហូរខាងក្នុងលាន់លឺសូរក្រឹកៗ នោះវ៉ាល់ PCV នៅអាចជួសជុលបាន ប្រសិនបើវ៉ាល់លំហូរខាងក្នុងមិនអាចអង្រន់បាននៅពេលគេអង្រួន សូមប្ដូរវ៉ាល់ PCV ថ្មី (រូបភាព )។
ស៊កវ៉ាល់ PCV រហូតទាល់តែវាចូលក្នុងសៀលបានពេញលេញសម្រាប់ក្បាលតំណគម្របវ៉ាល់ (រូបភាព )។
បន្ទាបកៅអីអង្គុយរបស់អ្នកបញ្ជា។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ត្រូវបំពេញរាល់និតិវិធីថែទាំប្រចាំឆ្នាំទាំងអស់ដែលបានបញ្ជាក់នៅក្នុង សៀវភៅណែនាំម្ចាស់ម៉ាស៊ីន។
នៅក្រោមស្ថានភាពមួយចំនួន ប្រេងនិងចំហាយប្រេង គឺអាចងាយឆេះនិងផ្ទុះខ្លាំងណាស់។ អគ្គីភ័យ ឬការផ្ទុះមកពីប្រេងអាចដុតអ្នក និងអ្នកដទៃទៀត ហើយអាចបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ។
ប្រចាពួយចាក់ប្រេង និង ចាក់បំពេញធុងប្រេងនៅខាងក្រៅអគារនៅកន្លែងបើកចំហ នៅពេលដែលម៉ាស៊ីនត្រូវបានពន្លត់និងត្រជាក់។ ជូតចេញនូវប្រេងកំពប់ណាមួយ។
ហាមចាក់បំពេញធុងប្រេងឲ្យពេញជ្រុល។ បន្ថែមប្រេងទៅក្នុងធុងប្រេង ហូតដល់កម្រិត 25 ម.ម ក្រោមផ្នែកខាងក្រោមរបស់មាត់ធុងប្រេង។ ចន្លោះទទេរនេះនៅក្នុងធុងអនុញ្ញាតឲ្យប្រេងរីក។
ហាមជក់បារីនៅពេលប្រើប្រាស់ប្រេង និងនៅឲ្យឆ្ងាយពីអណ្ដាតភ្លើង ឬនៅកន្លែងដែលចំហាយប្រេងអាចនឹងត្រូវបានបញ្ឆេះដោយផ្កាភ្លើង។
រក្សាទុកប្រេងនៅក្នុងធុងសាំងស្អាតដែលបានអនុម័តថាមានសុវត្ថិភាព និងទុកគម្របនៅនឹងកន្លែង។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
ត្រួតពិនិត្យមើលទុយោ និងក្បាលតំណ ក្រែងមានខូចគុណភាព ការខូចខាត ឬតំណដែលរលុង។
Note: ប្រសិនបើអ្នករកឃើញមានការលេចធ្លាយសាំងណាមួយ សូមជួសជុលសមាសភាគប្រេងសាំងមុនពេលប្រតិបត្តិការគ្រឿងចក្រ។
ប្រើនិតិវិធីនេះបន្ទាប់ពីអ្នកបានជួសជុលតម្រងប្រេងសាំង ឬម៉ាស៊ីនអស់ប្រេង ហើយម៉ាស៊ីនមិនឆេះ។
ត្រូវប្រាកដថាអ្នកមានប្រេងសាំង 1/2 ធុងនៅក្នុងធុងប្រេងសាំង។
បញ្ចូលកូនសោទៅក្នុងកុងតាក់បញ្ឆេះ ហើយបង្វិលវាទៅទីតាំង បើក
កាច់សោទៅកាន់ទីតាំង បិទ ។
ប៉ុនប៉ងបញ្ឆេះម៉ាស៊ីន។
ប្រសិនបើម៉ាស៊ីនមិនឆេះ សូមធ្វើតាមជំហានឡើងវិញ និង បីបួនដង បន្ទាប់មកសាកល្បងបញ្ឆេះម៉ាស៊ីនម្ដងទៀត។
Note: សូមធ្វើតាមជំហានឡើងវិញ រហូតទាល់តែម៉ាស៊ីនឆេះ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ដាក់ហ្វ្រាំងដៃ បញ្ឈប់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ បញ្ឈប់ម៉ាស៊ីន និងដកកូនសោចេញ។
នៅឯធុងប្រេង ដោះវីស 4 គ្រាប់ (#10 x 3/4 អ៊ីញ) ចេញដែលរឹតភ្ជាប់ក្រចាប់កំប៉ុងធ្យូង ទៅនឹងផ្នែកខាងលើនៃធុងប្រេង (រូបភាព )។
បន្ធូរក្រចាប់ទុយោទាំង 2 ដែលរឹតភ្ជាប់ទុយោទៅនឹងក្បាលតំណនៃកំប៉ុងធ្យូង (រូបភាព )។
បំបែកទុយោចេញពីក្បាលតំណ (រូបភាព )។
ផ្ដាច់តំណព្រីភ្លើងមានរន្ធ 2 នៃខ្សែភ្លើងគ្រឿងចក្រពីតំណជើង 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន ផ្ដាច់តំណជើង 2 នៃខ្សែភ្លើងគ្រឿងចក្រចេញពីតំណមានរន្ធ 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន (រូបភាព )។
រុញគ្រឿងស្រោបតំណភ្ជាប់ទុយោប្រេងដែលជាប់សោអោយឆ្ងាយពីក្បាលតំណនៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន ហើយដោះតំណភ្ជាប់ និងទុយោចេញពីក្បាលតំណ (រូបភាព )។
Note: សម្អាតរាល់ប្រេងដែលហូរចេញពីតំណភ្ជាប់ទុយោឬ ក្បាលតំណម៉ូទ័រប្រេងចេញអោយអស់។
មួលខ្ចៅសម្រាប់ម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនបញ្ច្រាសទិសដៅនាឡិកា ហើយដោះខ្ចៅ និងសៀលចេញ (រូបភាព )
លើក និងមួលម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនអោយផុតពីមាត់ធុងប្រេងដោយប្រុងប្រយ័ត្ន (រូបភាព )។
Important: ប្រើការប្រុងប្រយ័ត្ននៅពេលប្ដូរទីតាំងម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនដើម្បីជៀសវាងការខូចខាតដល់ដៃសម្រាប់ពោងនៃឧបករណ៍បញ្ជូន។
ដោះទុយោទទួលប្រេងនៃតម្រងប្រេងពីក្បាលតំណនៃម៉ូទ័របូមប្រេង (រូបភាព )។
Note: បោះចោលតម្រងប្រេង។
តម្រឹមទុយោទទួលប្រេងនៃតម្រងប្រេងថ្មីជាមួយក្បាលតំណនៃម៉ូទ័របូមប្រេង (រូបភាព )។
តម្រឹមជើងវែងនៃតម្រងប្រេងជាមួយពោងនៅពេលដៃពោងស្ថិតក្នុងទីតាំងទទេ (រូបភាព )។
ស៊កក្បាលតំណម៉ទ័របូមប្រេងទៅក្នុងទុយោទទួលប្រេងរហូតទាល់តែក្បាលតំណត្រូវបានចូលដល់ពេញលេញ (រូបភាព )។
ទប់ដៃពោង និងទុយោទទួលប្រេងជាមួយគ្នា ហើយស៊កពោង និងតម្រងប្រេងចូលក្នុងរន្ធក្នុងធុងប្រេង (រូបភាព )។
Important: ត្រូវប្រាកដថាពោង និងជើងតម្រងវែងតម្រង់ទៅមុខនៅក្នុងធុង និងក្បាលតំណនៅឯផ្នែកខាងលើនៃម៉ូទ័របូមប្រេងតម្រង់ទៅមុំ 90° ទៅកាន់ខ្សែកណ្ដាលនៃគ្រឿងចក្រ។
ដាក់ម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូនចូលក្នុងរន្ធក្នុងធុង (រូបភាព និង រូបភាព )។
ដំឡើងសៀលបិទ និងខ្ចៅពីលើម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូននៅលើមាត់ធុងប្រេង ហើយរឹតបន្តឹងខ្ចៅដោយដៃអោយតឹង (រូបភាព )។
ភ្ជាប់តំណភ្ជាប់នៅលើទុយោប្រេងទៅក្បាលតំណនៃម៉ូទ័របូមប្រេង (រូបភាព )។
Note: ត្រូវប្រាកដថាគ្រឿងស្រោបតំណភ្ជាប់ទុយោប្រេងដែលជាប់សោរឹតភ្ជាប់តំណភ្ជាប់ទៅនឹងក្បាលតំណម៉ូទ័របូម។
ភ្ជាប់តំណព្រីភ្លើងមានរន្ធ 2 នៃខ្សែភ្លើងគ្រឿងចក្រទៅតំណជើង 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន ភ្ជាប់តំណជើង 2 នៃខ្សែភ្លើងគ្រឿងចក្រចេញទៅតំណមានរន្ធ 2 នៃម៉ូទ័របូមប្រេង/ឧបករណ៍បញ្ជូន (រូបភាព )។
កាច់កុងតាក់បញ្ឆេះទៅទីតាំង បើក ហើយពិនិត្យមើលតំណភ្ជាប់ទុយោប្រេងក្រែងមានលេចធ្លាយ។
Note: ប្រសិនបើក្បាលតំណលេចធ្លាយ កាច់កុងតាក់បញ្ឆេះទៅទីតាំង បិទ ដោះកូនសោចេញ ដោះតំណភ្ជាប់ចេញ ពិនិត្យមើលតំណភ្ជាប់ និងក្បាលតំណក្រែងមានកខ្វក់ ឬខូចខាត ហើយដំឡើងទុយោ និងតំណភ្ជាប់នៅលើក្បាលតំណ។
Note: ជួសជុលរាល់ការលេចធ្លាយប្រេងមុនពេលបន្តទៅជំហានបន្ទាប់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
បង្ហូរ និងសម្អាតធុងប្រេង ប្រសិនបើប្រព័ន្ធប្រេងប្រែជាកខ្វក់ ឬប្រសិនបើអ្នកគ្រោងនឹងរក្សាទុកគ្រឿងចក្រក្នុងរយៈពេលបន្ថែមទៀត។ នៅពេលសម្អាតធុងប្រេង ត្រូវប្រើប្រេងថ្មី ស្អាតដើម្បីបង្ហូរចេញពីធុង។
ផ្ទេរប្រេងចេញពីធុងនៅក្នុងធុងប្រេងដែលបានអនុម័តយកដោយប្រើម៉ូទ័របូមបំពង់ផ្ទេ។ ផ្ទេរប្រេងពីគ្រឿងចក្រមុនពេលអ្នកចាក់ប្រេងដែលនៅសល់ទៅក្នុងធុងតាមធុងចាក់បំពេញបំពង់បង្ហូរទឹក និងទៅក្នុងធុងប្រេង។
Note: ប្រសិនបើអ្នកសម្រេចចិត្តដោះធុងប្រេងចេញ នោះអ្នកនឹងត្រូវផ្ដាច់ទុយោប្រេង និងគ្រាប់តំណអគ្គិសនីចេញពីម៉ូទ័របូមប្រេង និងឧបករណ៍បញ្ជូន សូមយោងទៅ ។
សម្អាតធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត បើចាំបាច់។
សូមប្ដូរតម្រងប្រេងថ្មី សូមមើល ។
ដំឡើងធុងប្រសិនបើអ្នកបានដោះវេចេញ នៅក្នុងជំហាន ។
Note: ប្រសិនបើអ្នកបានដោះធុងប្រេងចេញ នោះអ្នកនឹងត្រូវភ្ជាប់ទុយោប្រេង និងគ្រាប់តំណអគ្គិសនីចេញទៅម៉ូទ័របូមប្រេង និងឧបករណ៍បញ្ជូន សូមយោងទៅ ។
ចាក់បំពេញធុងប្រេងដោយប្រើប្រេងថ្មីៗ ហើយស្អាត។
ផ្ដាច់អាគុយមុនពេលធ្វើការជួសជុលគ្រឿងចក្រ។ ផ្តាច់ក្បាលអវិជ្ជមានមុន និងវិជ្ជមានក្រោយ។ ភ្ជាប់ក្បាលវិជ្ជមានមុន និងអវិជ្ជមានក្រោយ។
សាកអាគុយនៅកន្លែងបើកចំហដែលមានខ្យល់ចេញចូលបានល្អ និងឆ្ងាយពីផ្កាភ្លើងនិងអណ្ដាតភ្លើង។ ដកឌុយប្រដាប់សាក មុនពេលធ្វើការភ្ជាប់ ឬផ្ដាច់អាគុយ។
ពាក់សំលៀកបំពាក់ការពារ និងប្រើឧបករណ៍មិនឆ្លងចរន្ត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 50 ម៉ោងម្តង |
|
ត្រូវរក្សាអាគុយឱ្យបានស្អាត និងបញ្ចូលភ្លើងឱ្យបានពេញល្អ។ ប្រើកន្សែងក្រដាសដើម្បីសម្អាតអាគុយ និងប្រអប់អាគុយ។ ប្រសិនបើក្បាលអាគុយមានច្រេះ ត្រូវសម្អាតវាដោយប្រើសូលុយស្យុងទឹក 4 ភាគ និងម្សៅសូដា 1 ភាគ។ លាបខ្លាញ់បន្តិចបន្តួចទៅលើក្បាលអាគុយដើម្បីបង្ការការកាន់ច្រេះ។
វ៉ុល៖ 12 V ជាមួយប្រអប់រវៃចុះត្រជាក់ 690 អំពែរ ក្នុងកម្រិតសីតុណ្ហភាព -18°C
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដោះគម្របអាគុយចេញ ហើយផ្ដាច់ខ្សែលើដី (ខ្មៅ) អវិជ្ជមាន ចេញពីក្បាលអាគុយ (រូបភាព )។
ការដាក់ខ្សែអាគុយមិនត្រឹមត្រូវអាចធ្វើឲ្យខូចខាតដល់ឧបករណ៍បាញ់និងខ្សែភ្លើង បណ្តាលឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសរាងកាយ។
ត្រូវផ្ដាច់ខ្សែអាគុយអវិជ្ជមាន (ខ្មៅ) មុនពេលផ្ដាច់ខ្សែវិជ្ជមាន (ក្រហម)។
ត្រូវភ្ជាប់ខ្សែអាគុយវិជ្ជមាន (ក្រហម) មុនពេលភ្ជាប់ខ្សែអវិជ្ជមាន (ខ្មៅ)។
ក្បាលអាគុយ ឬឧបករណ៍លោហៈអាចប៉ះគ្នានឹងសមាសធាតុលោហៈរបស់ម៉ាស៊ីនបាញ់ថ្នាំដែលធ្វើឲ្យមានផ្កាភ្លើង។ ផ្កាភ្លើងអាចធ្វើឲ្យឧស្ម័នរបស់អាគុយផ្ទុះឡើង បណ្តាលឲ្យរងរបួសដល់រាងកាយ។
នៅពេលដកចេញ ឬដំឡើងអាគុយ ហាមទុកឲ្យក្បាលអាគុយប៉ះនឹងផ្នែកធ្វើពីលោហៈណាមួយរបស់ម៉ាស៊ីនបាញ់ថ្នាំ។
ហាមទុកឲ្យឧបករណ៍លោហៈប៉ះគ្នាចន្លោះក្បាលអាគុយនិងផ្នែកធ្វើពីលោហៈរបស់ម៉ាស៊ីនបាញ់ថ្នាំ។
ត្រូវរក្សាខ្សែចងអាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។
ផ្ដាច់ខ្សែវិជ្ជមាន (ក្រហម) ពីប៉ូលអាគុយ។
ដោះអាគុយចេញ។
ដាក់អាគុយនៅលើប្រអប់អាគុយដើម្បីអោយប៉ូលអាគុយនៅឆ្ងាយពីម៉ាស៊ីនបាញ់ថ្នាំ។
ភ្ជាប់ខ្សែវិជ្ជមាន (ក្រហម) ទៅប៉ូលវិជ្ជមាន (+) និងខ្សែអវិជ្ជមាន (ខ្មៅ) ទៅប៉ូលអវិជ្ជមាន (-) ដោយប្រើប៊ូឡុង និងខ្ចៅ។
រុញគម្របអ៊ីសូឡង់គ្របពីលើប៉ូលអាគុយវិជ្ជមាន។
ដំឡើងជើងគម្របអាគុយ ហើយរឹតភ្ជាប់វាជាមួយខ្សែរឹតដែលអ្នកបានដោះចេញពីមុន (រូបភាព )។
Important: ត្រូវរក្សាជើងចាប់អាគុយនៅនឹងកន្លែង ដើម្បីការពារ និងចងរឹតអាគុយ។
Important: ត្រូវរក្សាអាគុយឱ្យបញ្ចូលភ្លើងឱ្យបានពេញល្អ។ នេះពិតជាសំខាន់ខ្លាំងណាស់ក្នុងការបង្ការការខូចអាគុយនៅពេលសីតុណ្ហភាពស្ថិតនៅក្រោម 0°C។
ដកអាគុយចេញពីសាកស៊ី។ សូមមើល
ភ្ជាប់ឧបករណ៍សាកអាគុយដែលមានកម្លាំង 3 ទៅ 4 A ទៅក្បាលអាគុយ ហើយសាកអាគុយនៅតម្លៃពី 3 ទៅ 4 A រយៈពេល 4 ទៅ 8 ម៉ោង (12 V)។
Important: ហាមសាកអាគុយលើសកម្រិត។
ដកអាគុយចេញពីសាក់ស៊ី។ សូមអាន ។
បើអ្នកកំពុងរក្សាទុកដាក់គ្រឿងចក្រដោយមិនប្រើរយៈពេលលើសពី 30 ថ្ងៃ ចូរដក ឬដោះអាគុយ ហើយសាកវាទុកឲ្យពេញ។ រក្សាទុកវានៅលើធ្នើ ឬនៅលើគ្រឿងចក្រ។ ផ្ដាច់ខ្សែអាគុយប្រសិនបើអាគុយត្រូវបានរក្សាទុកនៅលើគ្រឿងចក្រ។ រក្សាទុកអាគុយនៅក្នុងបរិយាកាសត្រជាក់ ដើម្បីជៀសវាងការបាត់បង់គុណភាពនៃការសាកភ្លើងរហ័សរបស់អាគុយ។ ដើម្បីបង្ការអាគុយពីការខូច ត្រូវធានាថាអាគុយត្រូវបានសាកភ្លើងពេញ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
បន្ទាប់ពី 200 ម៉ោងដំបូង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
មួលខ្ចៅកង់នៅកង់មុខពី 75 ទៅ 102 N∙m និងខ្ចៅកង់នៅកង់ក្រោយពី 95 ទៅ 122 N∙m។
គ្រោះថ្នាក់ដោយសារប្រតិបត្តិការ ដូចជាការបុកខឿនផ្លូវ អាចធ្វើឱ្យខូចសម្បកកង់ ឬយ៉ាន់កង ហើយរំខានការរត់ស្មើនៃកង់ ដូច្នេះសូមត្រួតពិនិត្យស្ថានភាពសម្បកកង់ បន្ទាប់ពីមានគ្រោះថ្នាក់។
ប្រេងរំអិលប្រអប់លេខ SAE 85W-140
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ជាមួយនឹងគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់កង់ដើម្បីអោយឆ្នុកចាក់ប្រេងចូលស្ថិតនៅទីតាំងខ្ពស់បំផុត (ម៉ោង 12 គត់) និងឆ្នុកបង្ហូរប្រេងចេញស្ថិតនៅទីតាំង (ម៉ោង 6 គត់) (រូបភាព )។
ដោះឆ្នុកពិនិត្យមើលចេញ (រូបភាព )។
អ្នកគួរតែមើលកម្រិតប្រេងរំអិលនៅផ្នែកខាងក្រោមនៃខ្សែខ្ចៅនៅក្នុងរន្ធឆ្នុកពិនិត្យមើល។
ពិនិត្យមើលទ្រនាប់រាងមូលនៃឆ្នុកក្រែងមានខូច។
បើទ្រនាប់រាងមូលខូច សូមប្ដូរវាថ្មី។
ប្រសិនបើកម្រិតប្រេងរំអិលទាប សូមដកឆ្នុកចេញហើយបន្ថែមប្រេងរំអិលជាក់លាក់រហូតទាល់តែចាប់ផ្ដើមហូរចេញពីរន្ធឆ្នុកពិនិត្យមើល (រូបភាព ); សូមយោងទៅ ។
ពិនិត្យមើលទ្រនាប់រាងមូលនៃឆ្នុកចាក់ប្រេងចូលក្រែងមានខូច។
បើទ្រនាប់រាងមូលខូច សូមប្ដូរវាថ្មី។
ធ្វើតាមជំហានឡើងវិញ រហូតដល់ សម្រាប់ប្រអប់លេខប្រព័ន្ធស្ពឺ នៅឯផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 50 ម៉ោងដំបូង |
|
រៀងរាល់ 800 ម៉ោងម្តង |
|
ជាមួយនឹងគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់កង់ដើម្បីអោយឆ្នុកចាក់ប្រេងចូលស្ថិតនៅទីតាំងខ្ពស់បំផុត (ម៉ោង 12 គត់) និងឆ្នុកបង្ហូរប្រេងចេញស្ថិតនៅទីតាំង (ម៉ោង 6 គត់) សូមយោងទៅ រូបភាព នៅក្នុង ។
ដាក់ចានដែកត្រងប្រេងខាងក្រោមបណ្ដុំប្រអប់លេខប្រព័ន្ធស្ពឺ ដោះឆ្នុកបង្ហូរប្រេងចេញ ឆ្នុកចាក់ប្រេងចូល និងឆ្នុកពិនិត្យមើល ហើយទុកអោយប្រេងរំអិលហូរចេញអោយអស់ (រូបភាព )។
ពិនិត្យមើលឆ្នុកបង្ហូរប្រេងចេញ និងឆ្នុកចាក់ប្រេងចូលក្រែងមានកំទេចកំទីដែក។
ប្រសិនបើឆ្នុកបង្ហូរចេញ និងឆ្នុកចាក់ប្រេងចូលគ្របដណ្ដប់ដោយកំទេចកំទីដែក សូមជួសជុលប្រអប់ដេកប្រព័ន្ធស្ពឺ។
ពិនិត្យមើលទ្រនាប់រាងមូលនៃឆ្នុកបង្ហូរប្រេងចេញ ឆ្នុកចាក់ប្រេងចូល និងឆ្នុកពិនិត្យមើលក្រែងមានខូច។
បើទ្រនាប់រាងមូលខូច សូមប្ដូរវាថ្មី។
ដំឡើងឆ្នុកបង្ហូរប្រេងចេញ។
ដាក់ចានដែកត្រងប្រេងខាងក្រោមតួហ្រ្វាំង ដោះឆ្នុកបង្ហូរប្រេងចេញ ហើយទុកអោយប្រេងរំអិលហូរចេញអោយអស់ (រូបភាព )។
ដំឡើងឆ្នុកបង្ហូរប្រេងចេញនៅក្នុងតួហ្វ្រាំង។
0.62 L សូមអាន
ចាក់ប្រេងរំអិលប្រអប់លេខជាក់លាក់យឹតៗកាត់តាមរន្ធឆ្នុកចាក់ប្រេងចូល រូបភាព ក្នុង ។
អ្នកគួរតែមើលកម្រិតប្រេងរំអិលនៅផ្នែកខាងក្រោមនៃខ្សែខ្ចៅនៅក្នុងរន្ធឆ្នុកពិនិត្យមើល។
Important: ប្រសិនបើចាក់បំពេញប្រអប់លេខប្រព័ន្ធស្ពឺមុនពេលបន្ថែមគុណភាពប្រេងរំអិលជាក់លាក់ ត្រូវរង់ចាំ 1 ម៉ោង ឬក៏ដំឡើងឆ្នុក ហើយផ្លាស់ទីគ្រឿងចក្រប្រមាណជា 3 ម ដើម្បីអោយប្រេងរំអិលរត់សព្វពេញប្រព័ន្ធហ្វ្រាំង។ បន្ទាប់មក ដោះឆ្នុកចេញ ហើយចាក់បន្ថែមប្រេងរំអិលដែលនៅសល់នោះ។
ទុកអោយកម្រិតប្រេងរំអិលរត់អោយចប់សព្វគ្រប់រយៈពេល 10 នាទី ពិនិត្យមើលកម្រិតប្រេងរំអិល ហើយបន្ថែមប្រេងរំអិលតាមតម្រូវការដើម្បីបង្កើនកម្រិតទៅផ្នែកខាងក្រោមនៃខ្សែខ្ចៅនៅក្នុងរន្ធឆ្នុកពិនិត្យមើល។
ដំឡើងឆ្នុកចាក់ប្រេងចូល និងឆ្នុកពិនិត្យមើល សូមយោងទៅ រូបភាព ក្នុង ។
ធ្វើតាមជំហានឡើងវិញនៅក្នុង និង សម្រាប់ប្រអប់លេខប្រព័ន្ធស្ពឺ នៅឯផ្នែកម្ខាងទៀតនៃគ្រឿងចក្រ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
អ្នកគួរតែវាស់ពី 0 ទៅ 3 ម.ម នៅចន្លោះខ្សែកណ្ដាលខាងមុខនៃសំបកកង់ និងខ្សែកណ្ដាលខាងក្រោយនៃសំបកកង់។
ពិនិត្យមើល និងសប់កង់ទាំងអស់ សូមមើល
វាស់ចម្ងាយរវាងកង់មុខនៅកម្ពស់ភ្លៅនៅផ្នែកខាងមុខ និងក្រោយរបស់កង់មុខ (រូបភាព )។
Note: ចម្ងាយរវាងផ្នែកខាងមុខនៃកង់គួរតែ 0 ទៅ 3 ម.ម តិចជាងចម្ងាយរវាងផ្នែកខាងក្រោយនៃកង់មុខ។
ប្រសិនបើរង្វាស់មិនស្ថិតនៅក្នុងចន្លោះជាក់លាក់ទេ សូមបន្ធូរខ្ចៅទប់នៅចុងរ៉ូទីលទាំងសងខាង (រូបភាព )។
បង្វិលរ៉ូទីល ដើម្បីផ្លាស់ទីផ្នែកខាងមុខនៃកង់ចូលទៅក្នុង ឬចេញមកក្រៅ។
រឹតខ្ចៅទប់រ៉ូទីលនៅពេលដែលកង់រត់ត្រង់។
ត្រូវប្រាកដថាដៃចង្កូតមានចំនួនបង្វិលស្មើគ្នាទាំងពីរទិសដៅ។
ការលេបទឹកស្អំអាចបណ្ដាលឱ្យពុល។ ទុកឱ្យផុតពីក្មេងនិងសត្វចិញ្ចឹម។
ការហៀរចេញទឹកស្អំក្ដៅ និងមានសម្ពាធខ្ពស់ ឬការប៉ះធុងទឹកក្ដៅ និងផ្នែកជុំវិញធុងអាចបណ្ដាលឱ្យរលាកធ្ងន់ធ្ងរ។
ត្រូវទុកឱ្យម៉ាស៊ីនចុះត្រជាក់យ៉ាងហោចណាស់រយៈពេល 15 នាទី មុនពេលដកគម្របធុងទឹកចេញ។
ប្រើប្រាស់ក្រណាត់ក្រាសទ្រាប់ដៃនៅពេលបើកគម្របធុងទឹក ហើយបើកគម្របយឺតៗដើម្បីឱ្យចំហាយភាយចេញ។
ហាមប្រតិបត្តិការគ្រឿងចក្រដោយមិនមានគម្រប នៅនឹងកន្លែង។
សូមរក្សាម្រាមដៃ ប្រអប់ដៃ និងសម្លៀកបំពាក់ឲ្យស្រលះពីកង្ហារវិល និងខ្សែពានរត់នោះ។
ជាទូទៅ មានការចាក់បំពេញធាតុត្រជាក់ដែលមានសូលុយស្យុងទឹក និងធាតុត្រជាក់ជួយពន្យារអាយុកាលគ្លីកូលអេទីឡែន 50/50 ពីនាយមកហើយ។ ពិនិត្យមើលកម្រិតទឹកស្អំ មុនពេលអ្នកបញ្ឆេះម៉ាស៊ីនជាលើកដំបូង ហើយពិនិត្យជារៀងរាល់ថ្ងៃបន្តបន្ទាប់។ សូមអាន ។
ទឹកស្អំកំដៅដែលមានលក់ខាងក្រោម ឬសមមូលដែលបានបញ្ជាក់ដោយរោងចក្របំពេញតាមលក្ខណៈបច្ចេកទេសទឹកស្អំកំដៅដែលមានអាយុកាលយូរ៖
Ford (Motorcraft™) |
WSS-M97B44-D |
FCA—Chrysler (Mopar™) |
MS-12106 |
General Motors (AC Delco™) |
GM6277M (Dex-Cool™) |
GMW 3420 |
|
Volkswagen |
G12 |
G12+ |
|
G12++ |
|
ស្ដង់ដារបច្ចេកទេសដែលបំពេញតាមទឹកស្អំកំដៅ ASTM D3306 ឬ D4985, ឬ SAE J1034, J814, ឬ 1941។ |
|
Important: កុំពឹងផ្អែកលើពណ៌នៃទឹកស្អំកំដៅដើម្បីកំណត់អត្តសញ្ញាណភាពខុសគ្នារវាងប្រភេទទឹកស្អំធម្មតា (IAT) និងអាយុកាលវែង (OAT) ។ក្រុមហ៊ុនធាតុត្រជាក់អាចនឹងពណ៌ក្នុងធាតុត្រជាក់ជួយពន្យារអាយុកាលដោយប្រើពណ៌ណាមួយ (OAT) ក្នុងដូចតទៅនេះដែលមានជាអាទិ៍: ក្រហម ផ្កាឈូក ទឹកក្រូច លឿង ខៀវ កាប់ស្តាំង ស្វាយ និងបៃតង។ |
ប្រភេទធាតុត្រជាក់គ្លីកូលអេទីឡែន |
ប្រភេទប្រដាប់ទប់ការកាត់ស៊ី |
ចន្លោះពេលសេវាកម្ម |
ធាតុការពារកំណកមុនអាយុកាល |
បច្ចេកវិទ្យាអាស៊ីដសេរីរាង្គ (OAT) |
5-ឆ្នាំ |
ទឹកស្អំកំដៅធម្មតា (ពណ៌បៃតង) |
បច្ចេកវិទ្យាអាស៊ីតអសរីរាង្គ (IAT) |
2-ឆ្នាំ |
Note: នៅពេលបន្ថែមទឹកស្អំកំដៅទៅកាន់គ្រឿងចក្រ អ្នកនឹងមិនធ្វើអោយខូចប្រព័ន្ធស្អំកំដៅដោយលាយទឹកស្អំធម្មតា (IAT) ជាមួយទឹកស្អំពន្យារអាយុកាល (OAT) ។ តែ ការលាយប្រភេទទឹកស្អំធ្វើអោយថយអាយុកាលនៃរូបមន្ត OAT។
Important: ចន្លោះពេលធ្វើសេវាកម្មនៃល្បាយទឹកស្អំកំដៅ (IAT) ធម្មតា និងល្បាយទឹកស្អំ (OAT)—នៅសមាមាត្រណាមួយ—ប្រើបានយូរដូចទឹកស្អំកំដៅជាមួយនឹងចន្លោះពេលធ្វើសេវាកម្មខ្លីបំផុត៖ 2 ឆ្នាំ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
ប្រសិនបើម៉ាស៊ីនកំពុងដំណើរការ នោះទឹកស្អំកំដៅអាចនឹងក្ដៅ នឹងឡើងសម្ពាធ។ ប្រសិនបើអ្នកបើកគម្របធុងទឹកនៅពេលទឹកស្អំកំដៅក្ដៅ វាអាចបាញ់ចេញក្រៅ ហើយធ្វើអោយរលាកដល់អ្នកឬអ្នកឈរនៅក្បែរធ្ងន់ធ្ងរ។
ត្រូវទុកឱ្យម៉ាស៊ីនចុះត្រជាក់យ៉ាងហោចណាស់រយៈពេល 15 នាទី មុនពេលបើកគម្របធុងទឹក។
Important: កុំបន្ថែមទឹកស្អំកំដៅទៅក្នងម៉ាស៊ីនដែលកំពុងក្ដៅខ្លាំងរហូតទាល់តែម៉ាស៊ីនចុះត្រជាក់ទាំងស្រុង។ ការបន្ថែមទឹកស្អំទៅក្នុងម៉ាស៊ីនដែលកំពុងក្ដៅខ្លាំងអាចធ្វើអោយម៉ាស៊ីនគាំង។
ដាក់ម៉ាស៊ីនបាញ់ថ្នាំ នៅលើផ្ទៃរាបស្មើ។
ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
ដកគម្របធុងទឹក និងគម្របធុងពង្រីកសម្ពាធចេញ (រូបភាព )។
ពិនិត្យមើលកម្រិតទឹកស្អំកម្ដៅនៅក្នុងធុងទឹក និងនៅក្នុងធុងពង្រីកសម្ពាធ។
Note: ធុងទឹកគួរតែត្រូវបានចាក់បំពេញទៅក្នុងមាត់ធុងប្រេង និងធុងពង្រីកសម្ពាធត្រូវបានចាក់បំពេញទៅក្នុងគំនូសក្រិតពេញនៅលើធុង (រូបភាព )។
ប្រសិនបើកម្រិតទឹកស្អំកំដៅនៅទាប ត្រូវដោះគម្របធុងពង្រីកសម្ពាធ និងគម្របធុងទឹក ហើយចាក់បំពេញធុងពង្រីកសម្ពាធរហូតដល់គំនូសក្រិតពេញ និងធុងទឹករហូតដល់ផ្នែកខាងលើនៃមាត់ធុងប្រេង (រូបភាព )។
Important: ហាមចាក់ទឹកចូលធុងពង្រីកមាឌឲ្យពេញជ្រុល។
Important: កុំប្រើតែទឹក ឬអាល់កុល/ទឹកស្អំមានជាតិមេតាណុល។។
5.5 L; សូមយោងទៅ
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ឧបករណ៍ដែលបានផ្ដល់ដោយម្ចាស់៖ ទែរម៉ូម៉ែត្រទឹកស្អំកំដៅប្រើដៃ
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
រង់ចាំរហូតដល់ម៉ាស៊ីនចុះត្រជាក់ បន្ទាប់មកដោះគម្របធុងទឹកចេញ(រូបភាព )។
ដាក់ចានដែកត្រងប្រេងធំនៅក្រោមធុងទឹក។
បើកវ៉ាល់បង្ហូរ និងបង្ហូរទឹកស្អំកំដៅចូលក្នុងចានដែក (រូបភាព )។
ចាក់ទឹកស្អំកំដៅចូលក្នុងធុងទឹកប្រមាណ 2.5 ស.ម ខាងក្រោមផ្ទៃសៀលបិទនៃគម្រប។
Note: ប្រើទឹកស្អំកំដៅល្មមដើម្បីចាក់ចូលម៉ាស៊ីន និងទុយោប្រព័ន្ធ។ នេះធ្វើអោយទឹកស្អំកំដៅរីកសម្ពាធដោយវាមិនហូរហៀរពេលកំដៅម៉ាស៊ីន។
ទុកអោយម៉ាស៊ីនឡើងក្ដៅរហូតទាល់តែទែម៉ូស្ដាតបើក។
Note: ទែម៉ូស្ដាតម៉ាស៊ីនគួរតែបើកនៅពេលទែម៉ូម៉ែត្រប្រើដៃចង្អុលបង្ហាញសីតុណ្ហភាពទឹកស្អំកំដៅនៅចន្លោះ 79 ទៅ 88°C។
នៅពេលទឹកស្អំកំដៅឡើងកំដៅហើយ ចាក់បំពេញកម្រិតទឹកស្អំខ្លះទៅផ្ទៃសៀលបិទនៃគម្របហើយរឹតបន្តឹងគម្របនោះ (រូបភាព )។
បើកគម្របធុងពង្រីកសម្ពាធ ហើយចាក់ទឹកស្អំកំដៅចូលក្នុងធុងទៅកាន់កម្រិតត្រជាក់ (រូបភាព )។
ពិនិត្យមើលកម្រិតទឺកស្អំកំដៅបន្ទាប់បញ្ឆេះ និងពន្លត់ម៉ាស៊ីនចុះឡើងបីបួនដង។
Note: បន្ថែមទឹកស្អំកំដៅទៅក្នុងធុងទឹក និងធុងពង្រីកសម្ពាធតាមតម្រូវការ។
ប្រសិនបើឈ្នាន់ហ្វ្រាំងធ្វើដំណើរលើសពី 2.5 ស.ម មុនពេលដែលអ្នកមានអារម្មណ៍ថាជាប់គាំង, លៃតម្រូវហ្វ្រាំង ដូចខាងក្រោម៖
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដាក់ហ្វ្រាំងដៃ។
ដាក់កំណាត់ឈើកល់ក្រោមកង់ដើម្បីបង្ការគ្រឿងចក្រពីការរមៀល។
លែងហ្វ្រាំងដៃ។
បន្ធូរខ្ចៅទប់ខាងមុខនៅលើខ្សែហ្វ្រាំងនៅក្រោមចុងខាងមុខនៃម៉ាស៊ីនបាញ់ថ្នាំ (រូបភាព )។
រឹតបន្តឹងខ្ចៅទប់ខាងក្រោយអោយស្មើគ្នារហូតទាល់តែឈ្នាន់ហ្វ្រាំងផ្លាស់ទីចន្លោះពី 1 ទៅ 2 ស.ម មុនពេលអ្នកមានអារម្មណ៍ថាណែនល្អ (រូបភាព )។
Important: ត្រូវប្រាកដថាអ្នករឹតបន្តឹងខ្ចៅខាងក្រោយទាំងពីរស្មើៗគ្នាដើម្បីអោយចុងខ្សែហ្វ្រាំងដែលមានខ្សែខ្ចៅនៅផ្នែកខាងមុខនៃខ្ចៅមុខដែលមានប្រវែងដូចគ្នា។
រឹតបន្តឹងខ្ចៅទប់មុខ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
បន្ទាប់ពី 8 ម៉ោងដំបូង |
|
រៀងរាល់ 100 ម៉ោងម្តង |
|
ត្រួតពិនិត្យស្ថានភាព និងភាពតឹងរបស់ខ្សែពានឌីណាម៉ូ/កង្ហារត្រជាក់។ ប្ដូរខ្សែពានថ្មីតាមការចាំបាច់។
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ការពិនិត្យមើលភាពតឹងនៃខ្សែពានឌីណាម៉ូដោយសង្កត់ខ្សែពាននៅពាក់កណ្ដាលរវាងឌីណាម៉ូ និងប៉ូលីដងរវៃដោយកម្លាំង 10 គ.ក ។
Note: ខ្សែពានគួរតែងាកចេញចាប់ពី 10 ទៅ 12 ម.ម។ ប្រសិនបើខ្សែពានរលាខ្លាំងពេក ចូលទៅជំហាន ។ ប្រសិនបើភាពតឹងរបស់ខ្សែពានត្រឹមត្រូវ អ្នកអាចរំលងផ្នែកដែលនៅសល់នៃនីតិវិធីនេះ ហើយបន្តដំណើរការម៉ាស៊ីនបាញ់ថ្នាំ។
បន្ធូរប៊ូឡុងនៅចំណុចស្នូលនៃឌីណាម៉ូ បន្ធូរប៊ូឡុងដែលរឹតភ្ជាប់ឌីណាម៉ូទៅនឹងក្រចាប់ដែលមានរន្ធ (រូបភាព )។
ស៊កបញ្ចូលរបារគាស់នៅចន្លោះឌីណាម៉ូ និងម៉ាស៊ីន ហើយទាញឌីណាម៉ូចេញក្រៅដោយប្រុងប្រយ័ត្ន។
នៅពេលដែលអ្នកទទួលបានភាពតឹងត្រឹមត្រូវហើយ សូមររឹតបន្តឹងឌីណាម៉ូ និងប៊ូឡុងដើម្បីរឹតភ្ជាប់ការលៃតម្រូវ។
រឹតបន្តឹងខ្ចៅខ្ទាស់ដើម្បីភ្ជាប់ការលៃតម្រូវ។
ស្វែរកការព្យាបាលជាបន្ទាន់ បើវត្ថុរាវត្រូវបានចាក់ចូលទៅក្នុងស្បែក។ វត្ថុរាវដែលបានចាក់ចូលទៅក្នុងស្បែក ត្រូវតែត្រូវបានវះកាត់យកចេញក្នុងរយៈពេលពីរឬបីម៉ោងដោយវេជ្ជបណ្ឌិត។
បន្ធូរសម្ពាធទាំងអស់នៅក្នុងប្រព័ន្ធដោយសុវត្ថិភាព មុននឹងធ្វើកិច្ចការណាមួយនៅលើវា។
ត្រូវធានាឲ្យបានថាទុយយោ និងខ្សែប្រេងអ៊ីដ្រូលិកទាំងអស់មានស្ថានភាពល្អ ហើយរាល់ការភ្ជាប់អ៊ីដ្រូលិក និងគ្រឿងផ្គុំគឺតឹងល្អ មុនពេលដាក់សម្ពាធទៅលើប្រព័ន្ធអ៊ីដ្រូលិក។
រក្សាដងខ្លួន និងដៃរបស់អ្នកឱ្យឆ្ងាយពីការលេចធ្លាយតាមប្រហោងកន្លាស់ ឬក្បាលបាញ់ដែលបាញ់ប្រេងអ៊ីដ្រូលិកដែលមានសម្ពាធខ្ពស់។
ប្រើក្រដាសកាតុង ឬក្រដាសដើម្បីរកមើលការលេចធ្លាយអ៊ីដ្រូលិក។
កំប៉ុងប្រេងត្រូវបានបំពេញមកពីរោងចក្រនូវប្រេងអ៊ីដ្រូលិកគុណភាពខ្ពស់។ ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក មុនពេលអ្នកបញ្ឆេះម៉ាស៊ីនជាលើកដំបូង ហើយពិនិត្យជារៀងរាល់ថ្ងៃបន្តបន្ទាប់។ សូមអាន ។
ប្រេងហាយដ្រូលិកដែលបានណែនាំ៖ ប្រេងហាយដ្រូលិកមានអាយុកាលវែង Toro PX ដែលមានចំណុះ 19 L ឬ 208 L ក្នុងមួយធុង ពីតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន Toro របស់អ្នក។
Note: គ្រឿងចក្រដែលប្រើប្រាស់ប្រេងប្ដូរតាមការណែនាំ មិនសូវត្រូវការផ្លាស់ប្ដូរប្រេង និងតម្រងញឹកញាប់ទេ។
ប្រេងហាយដ្រូលិកជំនួស៖ បើប្រេងហាយដ្រូលិកមានអាយុកាលវែង Toro PX មិនអាចរកបានទេ អ្នកអាចប្រើប្រេងហាយដ្រូលិកមានលក្ខណៈសាមញ្ញមួយផ្សេងទៀតដែលមានលម្អិតផ្នែកបច្ចេកទេសស្ថិតនៅក្នុងកម្រិតដែលបានរាយសម្រាប់លក្ខណៈគ្រឿងសម្ភារដូចខាងក្រោម ហើយដែលវាបំពេញតាមស្តង់ដារឧស្សាហកម្ម។ ហាមប្រើប្រេងសំយោគ។ ពិគ្រោះយោបល់ជាមួយអ្នកចែកចាយប្រេងរំអិលរបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណផលិតផលដែលពេញចិត្ត។
Note: ក្រុមហ៊ុន Toro មិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីការជំនួសមិនត្រឹមត្រូវ ដូច្នេះប្រើប្រាស់ផលិតផលមកពីក្រុមហ៊ុនផលិតដែលមានកេរ្តិ៍ឈ្មោះ ដែលនឹងគាំទ្រការណែនាំរបស់ពួកគេតែប៉ុណ្ណោះ។
លក្ខណៈសម្ភារ | ||
ភាពខាប់, ASTM D445 | cSt @ 40°C 44 ទៅ 48 | |
សន្ទស្សន៍ភាពខាប់, ASTM D2270 | 140 ឬ ខ្ពស់ជាង | |
ចំណុចចាក់, ASTM D97 | -37°C ទៅ -45°C | |
លក្ខណៈបច្ចេកទេសឧស្សាហកម្ម៖ | Eaton Vickers 694 (I-286-S, M-2950-S/35VQ25 ឬ M-2952-S) |
Note: ប្រេងវារីជាច្រើនស្ទើរតែគ្មានពណ៌ ដែលធ្វើឱ្យវាពិបាកកត់សម្គាល់ការលេចធ្លាយ។ សារធាតុបន្ថែមពណ៌ក្រហមសម្រាប់ប្រេងអ៊ីដ្រូលិកមាននៅក្នុងដបចំណុះ 20 ml។ មួយដបគឺគ្រប់គ្រាន់សម្រាប់ 15 ទៅ 22 L នៃប្រេងអ៊ីដ្រូលិក។ កុំម្មង់គ្រឿងបន្លាស់លេខ 44-2500 ពីអ្នកចែកចាយពេញសិទ្ធិរបស់ក្រុមហ៊ុន Troro របស់អ្នក។
Important: ប្រេងហាយដ្រូលិកដែលអាចបំបែកធាតុជីវៈសំយោគកំពូល Toro គឺជាប្រេងហាយដ្រូលិកដែលអាចបំបែកធាតុជីវៈសំយោគតែមួយគត់ដែលបានអនុម័តដោយ Toro។ ប្រេងនេះត្រូវគ្នាជាមួយឧបករណ៍ដែលអាចផ្លាស់ប្ដូរបានដែលប្រើនៅក្នុងប្រព័ន្ធហាយដ្រូលិក ហើយវាសមស្របសម្រាប់ស្ថានភាពសីតុណ្ហភាពធំទូលាយ។ ប្រេងហាយដ្រូលិកនេះគឺត្រូវគ្នាជាមួយនឹងប្រេងរ៉ែធម្មតា ប៉ុន្តែសម្រាប់សមត្ថភាពបំបែកធាតុជីវៈ និងបញ្ជាអតិបរមា ដែលប្រព័ន្ធហាយដ្រូលិកគួរតែត្រូវបានបង្ហូរយ៉ាងហ្មត់ចត់នូវប្រេងធម្មតា។ ប្រេងអាចរកបានក្នុងចំណុះ 19 L ធុង 208 L ធុងធំ ពីតំណាងចែកចាយពេញសិទ្ធិ របស់ក្រុមហ៊ុន Toro របស់អ្នក។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
មុនពេលប្រើប្រាស់នីមួយៗ ឬជាប្រចាំថ្ងៃ |
|
Important: បើសារធាតុរាវក្លាយជាកករកខ្វក់ សូមទាក់ទងអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតដើម្បីចុចបង្ហូរចេញពីប្រព័ន្ធ។ប្រេងកខ្វក់មើលទៅមានសភាពដូចទឹកដោះគោ ឬមានពណ៌ខ្មៅនៅពេលដែលប្រៀបធៀបទៅនឹងសារធាតុរាវស្អាត។
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
សម្អាតតំបន់នៅជុំវិញគម្របឧបករណ៍វាស់ប្រេងនៃធុងអ៊ីដ្រូលិក ហើយដោះវាចេញ (រូបភាព )។
Important: ប្រយ័ត្នអោយមែនទែន មិនត្រូវយកភាពកខ្វក់ ឬសារធាតុកខ្វក់ផ្សេងទៀតចូលទៅក្នុងមាត់រន្ធ នៅពេលពិនិត្យសារធាតុរាវ។
ជូតឧបករណ៍វាស់ប្រេងអោយស្អាតដោយក្រណាត់ និងត្រូវប្ដូរវាថ្មីទាំងស្រុងនៅក្នុងធុង។
ដោះឧករណ៍វាស់ប្រេងចេញពីមាត់ធុងប្រេង និងពិនិត្យមើលកម្រិតសារធាតុរាវ (រូបភាព )។
Note: កម្រិតសារធាតុរាវគួរតែស្ថិតនៅត្រង់គំនូសក្រិតទាបនៅលើឧបករណ៍វាស់ប្រេងនៅពេលសារធាតុរាវត្រជាក់។
បើសារធាតុរាវនៅទាប សូមចាក់សារធាតុរាវបញ្ជាក់សមស្របទៅក្នុងធុង ដើម្បីឲ្យឡើងដល់គំនូសសញ្ញាទាប សូមមើល ។
ដំឡើងគម្របឧបករណ៍វាស់ប្រេងនៅក្នុងធុងហើយរឹតភ្ជាប់វា។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 800 ម៉ោងម្តង |
|
រៀងរាល់ 1000 ម៉ោងម្តង |
|
ទឹកអ៊ីដ្រូលិកក្ដៅអាចបណ្ដាលអោយរលាកធ្ងន់ធ្ងរ។
ទុកអោយទឹកអ៊ីដ្រូលិកចុះត្រជាក់មុនពេលអនុវត្តការថែទាំណាមួយទៅលើប្រព័ន្ធអ៊ីដ្រូលិក។
Important: អ្នកអាចទុកជាមោឃៈនូវការធានាលើសមាសធាតុមួយចំនួន ប្រសិនបើអ្នកប្រើតម្រងផ្សេងទៀតណាមួយ។
ប្រើតម្រងជំនួសថ្មីរបស់ Toro (សូមមើល សៀវភៅណែនាំគ្រឿងបន្លាស់ សម្រាប់លេខសម្គាល់គ្រឿងបន្លាស់ត្រឹមត្រូវ។)
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
រកមើលតម្រងអ៊ីដ្រូលិកទាំង 2 នៅលើគ្រឿងចក្រ (រូបភាព និង រូបភាព )។
Note: តម្រង 1 នៅខាងក្រោមធុងសារធាតុរាវអ៊ីដ្រូលិក ហើយតម្រងមួយទៀតស្ថិតនៅផ្នែកខាងក្រោយនៃគ្រឿងចក្រនៅលើគ្រោង។
តម្រងខាងមុខ—ខាងក្រោមធុងអ៊ីដ្រូលិក
តម្រងខាងក្រោយ—ស្ថិតនៅលើគ្រោងគ្រឿងចក្រ។
សម្អាតតំបន់ជុំវិញកន្លែងចាប់តម្រង។
ដាក់ចានដែកត្រងប្រេងនៅក្រោមតម្រង។
ដកតម្រងចេញ។
បោះចោលតម្រងដែលបានប្រើរួច នៅមជ្ឈមណ្ឌលកែច្នៃដែលមានការបញ្ជាក់។
លាបខ្លាញ់លើរ៉ងតម្រង់ថ្មីដោយទឹកអ៊ីដ្រូលិកស្អាត សូមយោងទៅ ។
ជូតតំបន់ដែលចាប់លើតម្រងដោយក្រណាត់។
មួលតម្រងចូលរហូតទាល់តែរ៉ងប៉ះនឹងសន្ទះចាប់ ហើយបន្ទាប់មករឹតបន្តឹងតម្រង 1/2 ជុំបន្ថែម។
បញ្ឆេះម៉ាស៊ីន កំណត់សន្ទះអ៊ែរនៅល្បឿនការ៉ង់ទីលឿន រួចទុកអោយម៉ាស៊ីនដំណើរការពី 3 ទៅ 5 នាទីដើម្បីសម្អាតខ្យល់ចេញពីប្រព័ន្ធអ៊ីដ្រូលិក។
ពន្លត់ម៉ាស៊ីន ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងពិនិត្យមើលក្រែងមានការលេចធ្លាយ សូមមើល ។
54 L សូមអាន
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 800 ម៉ោងម្តង |
|
រៀងរាល់ 2000 ម៉ោងម្តង |
|
ទឹកអ៊ីដ្រូលិកក្ដៅអាចបណ្ដាលអោយរលាកធ្ងន់ធ្ងរ។
ទុកអោយទឹកអ៊ីដ្រូលិកចុះត្រជាក់មុនពេលអនុវត្តការថែទាំណាមួយទៅលើប្រព័ន្ធអ៊ីដ្រូលិក។
Important: អ្នកអាចទុកជាមោឃៈនូវការធានាលើសមាសធាតុមួយចំនួន ប្រសិនបើអ្នកប្រើសារធាតុរាវផ្សេងទៀតណាមួយ។
សូមប្ដូរតម្រងសារធាតុរាវអ៊ីដ្រូលិកថ្មី សូមមើល ។
សម្អាតតំបន់នៅជុំវិញក្បាលតំណទុយោអ៊ីដ្រូលិកនៅលើបាតនៃធុងសារធាតុរាវអ៊ីដ្រូលិក (រូបភាព )។
ប្ដូរថ្មីចានដែកត្រងប្រេងធំនៅក្រោមក្បាលតំណធុងអ៊ីដ្រូលិក។
ដោះក្បាលតំណទុយោចេញពីធុង ទុកអោយសារធាតុរាវហូរចូលក្នុងចានដែកត្រង (រូបភាព )។
បោះចោលសារធាតុដែលបានប្រើរួច នៅមជ្ឈមណ្ឌលកែច្នៃដែលមានការបញ្ជាក់។
ដំឡើងទុយោ និងក្បាលតំណទៅនឹងធុង រួចរឹតបន្តឹងវាដោយជាប់ល្អ។
ចាក់បំពេញទឹកអ៊ីដ្រូលិកដែលមានការបញ្ជាក់ត្រឹមត្រូវប្រមាណជា 53 L ទៅក្នងធុងផ្ទុកអ៊ីដ្រូលិក សូមមើល ។
បញ្ឆេះម៉ាស៊ីន កំណត់សន្ទះអ៊ែរនៅល្បឿនការ៉ង់ទីលឿន រួចទុកអោយម៉ាស៊ីនដំណើរការពី 3 ទៅ 5 នាទីដើម្បីសម្អាតខ្យល់ចេញពីប្រព័ន្ធអ៊ីដ្រូលិក។
ពន្លត់ម៉ាស៊ីន ពិនិត្យមើលកម្រិតប្រេងអ៊ីដ្រូលិក និងពិនិត្យមើលក្រែងមានការលេចធ្លាយ សូមមើល ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
រៀងរាល់ 400 ម៉ោងម្តង |
|
ពិនិត្យទុយោនីមួយៗនៅក្នុងប្រព័ន្ធបាញ់ថ្នាំសម្រាប់ ស្នាមប្រេះ ការលេចធ្លាយ ឬការខូចខាតផ្សេងៗ។ ក្នុងពេលជាមួយគ្នានោះដែរ សូមត្រួតពិនិត្យតំណភ្ជាប់ និងគ្រឿងបង្គុំសម្រាប់ការខូចខាតស្រដៀងគ្នា។ ប្ដូរទុយោ ឬគ្រឿងបង្គុំណាមួយចេញ ប្រសិនបើមានខូច។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
Note: កំណត់ទំហំសំណាញ់តម្រងបឺតសមស្របដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នក សូមអាន ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
នៅផ្នែកខាងលើនៃធុងម៉ាស៊ីនបាញ់ថ្នាំ សូមដកប្រដាប់ទប់ដែលរឹតភ្ជាប់គ្រឿងបង្គុំទុយោដែលបានភ្ជាប់ទៅនឹងទុយោធំចេញពីសម្បកតម្រង (រូបភាព )។
ដកតម្រងបឺតចាស់ចេញពីសម្បកតម្រងនៅក្នុងធុង (រូបភាព )។
Note: បោះតម្រងចាស់ចោល។
ដំឡើងតម្រងបឺតថ្មីទៅក្នុងសម្បកតម្រង។
Note: ត្រូវធានាថាតម្រងត្រូវបានចូលយ៉ាងពេញលេញ។
តម្រឹមទុយោ និងគ្រឿងបង្គុំទុយោទៅនឹងសម្បកតម្រងនៅផ្នែកខាងលើនៃធុង ហើយរឹតភ្ជាប់គ្រឿងបង្គុំនិងសម្បកដោយប្រើប្រដាប់ទប់ដែលអ្នកបានដកចេញកាលពីជំហាន ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ផ្លាស់ទីគ្រឿងចក្រទៅផ្ទៃរាបស្មើ កំណត់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។
តម្រឹមខ្ទះបង្ហូរប្រេងនៅក្រោមតម្រងសម្ពាធ (រូបភាព )។
មួលឆ្នុកបង្ហូរតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដកវាចេញពីទ្រនាប់រាងចានគោមរបស់តម្រងសម្ពាធ (រូបភាព )។
Note: ទុកឲ្យទ្រនាប់រាងចានគោមបង្ហូរឲ្យអស់។
បង្វិលទ្រនាប់រាងចានគោមតាមទិសដៅបញ្ច្រាសទ្រនិចនាឡិកា ហើយដោះវាចេញពីក្បាលតម្រង (រូបភាព )។
ដកធាតុតម្រងសម្ពាធចាស់ចេញ (រូបភាព )។
Note: បោះតម្រងចាស់ចោល។
ពិនិត្យមើលទ្រនាប់រាងមូលសម្រាប់ការខូច និងការសឹកនៃឆ្នុកបង្ហូរ (ដែលមានទីតាំងនៅខាងក្នុងទ្រនាប់រាងចានគោម) និងទ្រនាប់រាងមូលសម្រាប់ទ្រនាប់រាងចានគោម (មានទីតាំងនៅក្នុងក្បាលតម្រង) (រូបភាព )។
Note: ប្ដូរទ្រនាប់រាងមូលដែលខូច ឬសឹកចេញសម្រាប់ឆ្នុក ទ្រនាប់រាងចានគោម ឬទាំងពីរ។
ដំឡើងធាតុតម្រងសម្ពាធថ្មីទៅក្នុងក្បាលតម្រង (រូបភាព )។
Note: ធានាថាធាតុតម្រងត្រូវបានចូលយ៉ាងមាំទៅក្នុងក្បាលតម្រង។
ដំឡើងទ្រនាប់រាងចានគោមទៅលើក្បាលតម្រង ហើយរឹតបន្តឹងដោយដៃ (រូបភាព )។
Note: កំណត់ទំហំសំណាញ់តម្រងក្បាលបាញ់សមស្របដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នក សូមអាន ។
ដាក់ហ្វ្រាំងដៃ ហើយបញ្ឆេះម៉ាស៊ីន និងការ៉ង់ទីសន្ទះអ៊ែរ។
លើកដងប៊ូមខាងក្រៅផ្នែកខាងឆ្វេង ឬខាងស្ដាំឡើងយឺតៗរហូតទាល់តែវាកៀកនឹងបំពង់បូមរឺស្ស័រខាងលើដំបូង។
បន្ធូរវីសស្ពឺ 2 គ្រាប់ដែលរឹតភ្ជាប់បំពង់បូមរឺស្ស័រទាប (រូបភាព )។
បង្វិលបង្គុំបូមរឺស្ស័ររហូតទាល់តែផ្នែកកោងនៅក្នុងបំពង់បូមរឺស្ស័រតម្រឹមគ្នាជាមួយកំណាត់ស្លាយរុញនៅផ្នែកខាងលើបំពង់នៃដងប៊ូមខាងក្រៅ (រូបភាព )
មួលវីសស្ពឺ 2 គ្រាប់ ពី 1978 ទៅ 2542 N∙cm។
បន្ទាបដងប៊ូមខាងក្រៅ។
លើកដងប៊ូមខាងក្រៅផ្សេងទៀតឡើងយឺតៗរហូតដល់វាប៉ះនឹងបំពង់បូមរឺស្ស័រដំបូង។
ប្រសិនបើបំពង់រឺស្ស័រខាងលើណាមួយមិនតម្រឹមគ្នាជាមួយកំណាត់រុញ សូមធ្វើតាមជំហានឡើងវិញ តាម ។
Note: កំណាត់ទាំងនោះត្រូវតែប៉ះនឹងបូមរឺស្ស័រនៅឯផ្នែកកោងក្នុងបំពង់បូមរឺស្ស័រខាងលើ (រូបភាព )។
លើកដងប៊ូមខាងក្រៅអោយអស់ ពន្លត់ម៉ាស៊ីន ដកសោចេញ និងរង់ចាំរហូតផ្នែកទាំងអស់លែងមានចលនាសិន។
ទម្រង់ការខាងក្រោមអាចត្រូវបានប្រើក្នុងការលៃតម្រូវអង្គជំរុញនៅលើដងកណ្ដាល ដើម្បីរក្សាដងខាងឆ្វេង និងខាងស្ដាំឲ្យនៅក្នុងកម្រិតស្មើគ្នា។
ពង្រីកដងទៅទីតាំងបាញ់ថ្នាំ។
ដកកន្លាស់ខ្ទាស់ចេញពីកន្លាស់បង្វិល (រូបភាព )។
លើកឡើងនៅលើដង និងដកកន្លាស់ចេញ (រូបភាព ) ហើយបន្ទាបដងយឺតៗទៅដី។
ត្រួតពិនិត្យកន្លាស់សម្រាប់ការខូចខាតណាមួយ ហើយប្ដូរវាចេញ ប្រសិនបើចាំបាច់។
កាន់ដងអង្គជំរុញត្រង់ផ្នែកសំប៉ែតនៃដងដោយប្រើម៉ាឡេត បន្ទាប់បន្ធូរខ្ចៅទប់ (រូបភាព )។
បង្វិលចុងដងនៅក្នុងដងអង្គជំរុញដើម្បីបង្រួម ឬពង្រីកអង្គជំរុញដែលបានពង្រីកទៅទីតាំងដែលចង់បាន (រូបភាព )។
Note: អ្នកត្រូវតែបង្វិលចុងដងនៅរង្វិលជុំពាក់កណ្ដាល ឬពេញ ដើម្បីឲ្យអ្នកអាចផ្គុំដងទៅដងបាន។
រឹតបន្តឹងខ្ចៅទប់ដើម្បីរឹតភ្ជាប់អង្គជំរុញទៅនឹងចុងដង។
លើកដងដើម្បីតម្រឹមស្នូលដោយប្រើដងអង្គជំរុញ។
ខណៈពេលកំពុងកាន់ដង សូមបញ្ចូលកន្លាស់តាមរយៈស្នូលដងទាំងពីរ និងចុងដងរូបភាព )។
ដោយមានកន្លាស់នៅនឹងកន្លែង សូមព្រលែងដង ហើយរឹតភ្ជាប់កន្លាស់ទៅនឹងខ្ទាស់ដែលបានដកចេញកាលពីមុន។
ធ្វើតាមនិតិវិធីឡើងវិញសម្រាប់ដងអង្គជំរុញប្រសិនចាំបាច់។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូម ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ពង្រីកផ្នែកដងខាងក្រៅទៅទីតាំងបាញ់ថ្នាំ ហើយទ្រផ្នែកដងដោយប្រើជើងទម្រ ឬខ្សែចង និងឧបករណ៍លើក។
ដកចេញនូវប៊ូឡុង និងខ្ចៅដែលរឹតភ្ជាប់កន្លាស់បង្វិល ហើយដកកន្លាស់ចេញ (រូបភាព )។
ដកដង និងបង្គុំក្រចាប់បង្វិលចេញពីបណ្ដាញខាងចុងនៃតួកណ្ដាល ដើម្បីចូលប្រើទ្រនាប់នីឡុង។
ដកចេញ ហើយត្រួតពិនិត្យទ្រនាប់នីឡុងពីផ្នែកខាងមុខ និងខាងក្រោយនៃក្រចាប់បង្វិល (រូបភាព )។
Note: ប្ថូរទ្រនាប់ដែលសឹក ឬខូចណាមួយចេញ។
ដាក់ប្រេងរំអិលទ្រនាប់នីឡុងដោយប្រើបរិមាណប្រេងតិចតួច ហើយដំឡើងទ្រនាប់ទៅក្នុងក្រចាប់បង្វិល (រូបភាព )។
តម្រឹមប្រហោងនៅក្នុងក្រចាប់បង្វិលទៅនឹងប្រហោងនៅក្នុងបណ្ដាញខាងចុង (រូបភាព )។
ដំឡើងកន្លាស់បង្វិល ហើយរឹតភ្ជាប់វាដោយប្រើប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់សំប៉ែតដែលបានដកចេញនៅក្នុងជំហាន ។
អនុវត្តជំហាន ដល់ ឡើងវិញសម្រាប់ផ្នែកដងខាងក្រៅផ្សេងទៀត។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 400 ម៉ោងម្តង |
|
Note: សមាសធាតុគ្រឿងចក្រខាងក្រោម ត្រូវបានចាត់ទុកថាជាគ្រឿងខ្ចៅស្ថិតនៅក្រោមការប្រើប្រាស់រហូតដល់រយៈពេលនៃការប្រើប្រាស់ លុះត្រាតែមានការរកឃើញថាមានបញ្ហា ហើយមិនត្រូវបានគ្របដណ្ដប់ដោយការធានារ៉ាប់រងដែលជាប់ទាក់ទងនឹងគ្រឿងចក្រនេះ។
ត្រូវមានអ្នកចែកចាយ Toro ដែលមានការអនុញ្ញាត ពិនិត្យមើលសមាសធាតុម៉ូទ័របូមខាងក្នុងសម្រាប់ការខូចខាត៖
សន្ទះខណ្ឌម៉ូទ័របូម
បង្គុំវ៉ាល់ត្រួតពិនិត្យម៉ូទ័របូម
ប្ដូរចេញនូវសមាសធាតុណាមួយ ប្រសិនបើចាំបាច់។
លាងសម្អាតគ្រឿងចក្រ តាមតម្រូវការ ដោយប្រើតែទឹក ឬទឹកជាមួយម្សៅសាប៊ូបន្តិចបន្តួច។ អ្នកអាចប្រើក្រណាត់ជូតនៅពេលលាងសម្អាតគ្រឿងចក្រ។
Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។
Note: ហាមប្រើឧបករណ៍លាងសម្អាតដោយប្រើថាមពលដើម្បីលាងសម្អាតគ្រឿងចក្រ។ ការលាងសម្អាតដោយប្រើថាមពលអាចនឹងធ្វើឱ្យខូចប្រព័ន្ធភ្លើង របើកស្លាកសញ្ញាសំខាន់ៗ ឬរបកខ្លាញ់ចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកហួសហេតុនៅក្បែរផ្ទាំងបញ្ជា ម៉ាស៊ីន និងអាគុយ។
Important: ហាមលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ។ ការលាងសម្អាតគ្រឿងចក្រពេលម៉ាស៊ីនកំពុងដំណើរការ អាចនឹងបណ្ដាលឱ្យខូចម៉ាស៊ីនផ្នែកខាងក្នុង។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
Important: កុំបាញ់ទឹកចូលក្នុងផ្នែកម៉ាស៊ីនក្ដៅ ដោយសារវាអាចធ្វើអោយខូចដល់ម៉ាស៊ីនបាន។
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ផ្អៀងកៅអីអ្នកដំណើរទៅមុខ ហើយតម្រឹមដងទល់នៅក្នុងគន្លឹះនៅក្នុងដងទល់។
ទុកអោយប្រព័ន្ធស្អំកំដៅចុះត្រជាក់។
ដោះគម្របជើងកៅអីអង្គុយ សូមយោងទៅ ។
ប្រើច្រាសទន់ និងខ្យល់សប់ដែលមានសម្ពាធទាប សម្អាតព្រុយធុងទឹក។
Note: សម្អាតព្រុយធុងទឹកអោយបានញឹកញាប់បើចាំបាច់។ ពិនិត្យមើលទុយោស្អំកំដៅ ហើយប្ដូរថ្មីបើទុយោណាមួយមានសឹក ឬលេចធ្លាយ ឬខូច។
បន្ទាបកៅអីតៃកុង និងកៅអីអ្នកដំណើរ។
ដំឡើងគម្របជើងកៅអីអង្គុយ សូមយោងទៅ ។
ចន្លោះពេលនៃសេវាតំហែទាំ | នីតិវិធីតំហែទាំ |
---|---|
រៀងរាល់ 200 ម៉ោងម្តង |
|
លាងជម្រះ និងបង្ហូរប្រព័ន្ធបាញ់ថ្នាំទាំងមូលឲ្យបានយ៉ាងហ្មត់ចត់។
ដកកុងទ័រលំហូរចេញពីម៉ាស៊ីនបាញ់ថ្នាំ ហើយចុចបង្ហូរវាដោយប្រើទឹកស្អាត។
ដោះកងទប់នៅផ្នែកខាងលើ (រូបភាព )។
សម្អាតតួប៊ីន និងបណ្ដុំតួប៊ីន ដើម្បីយកសំណល់ដែក និងថ្នាំម្សៅចេញ។
ត្រួតពិនិត្យស្លាបតួប៊ីនសម្រាប់ការសឹក។
Note: កាន់តួប៊ីននៅនឹងដៃរបស់អ្នក ហើយបង្វិលវា។ វាគួរតែវិលជក់បានល្អដោយមានការទាក់តិចតួច។ ប្រសិនបើវាវិលមិនបានល្អទេ សូមប្ដូរវាចេញ។
ផ្គុំកុងទ័រលំហូរ។
ប្រើក្បាលបាញ់ខ្យល់សម្ពាធទាប (50 kPa) ដើម្បីធានាថា តួប៊ីនវិលជក់បានល្អ។
Note: ប្រសិនបើតួប៊ីនវិលមិនបានជក់ល្អទេ សូមបន្ធូរក្បាលខ្ចៅប្រាំមួយជ្រុងនៅផ្នែកបាតនៃបណ្ដុំតួប៊ីននៅត្រឹម 1/16 ជុំ រហូតទាល់តែតួប៊ីនវិលជក់បានល្អ។
ដើម្បីសម្អាតវ៉ាល់អង្រួន សូមអានផ្នែកដូចខាងក្រោម៖
ដើម្បីសម្អាតវ៉ាល់ផ្នែក 3 សូមអានផ្នែកដូចខាងក្រោម៖
ដាក់ម៉ាស៊ីនបាញ់ថ្នាំនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ ពន្លត់ម៉ាស៊ីន ហើយដកកូនសោចេញ។
ដកចេញនូវឧបករណ៍ទប់ដែលភ្ជាប់អង្គជំរុញទៅនឹងវ៉ានបំពង់ សម្រាប់វ៉ានផ្នែក ឬវ៉ានអង្រួន (រូបភាព )។
Note: ច្របាច់ជើងទាំង 2 នៃប្រដាប់ទប់ឲ្យរួមចូលគ្នា និងរុញចុះក្រោម។
Note: រក្សាទុកអង្គជំរុញ និងប្រដាប់ទប់សម្រាប់ការដំឡើងនៅក្នុង ។
ដកអង្គជំរុញចេញពីវ៉ានបំពង់។
ដោះជើងភ្ជាប់រហ័សដែលរឹតភ្ជាប់តំណភ្ជាប់រហ័សសម្រាប់ទុយោអង្រួនទៅនឹងពហុបំពង់សម្រាប់វ៉ាល់អង្រួន (រូបភាព )។
ដោះចង្កំក្បាលភ្ជាប់តំណដែលរឹតភ្ជាប់ពហុបំពង់វ៉ាល់អង្រួនទៅនឹងក្បាលតំណភ្ជាប់នៃក្បាលតម្រងសម្ពាធ និងអាដាប់ទ័រតំណភ្ជាប់ (រូបភាព )។
ដោះប៊ូឡុងក្បាលសំប៉ែត 2 គ្រាប់ (1/4 x 3/4 អ៊ិញ) និងខ្ចៅខ្ទាស់សំប៉ែត 2 (1/4 អ៊ិញ) គ្រាប់ ដែលរឹតភ្ជាប់ទៅនឹងពហុបំពង់វ៉ាល់អង្រួនទៅនឹងទម្រវ៉ាល់ (រូបភាព )។
ដោះពហុបំពង់វ៉ាល់អង្រួន និងទ្រនាប់ចេញពីគ្រឿងចក្រ (រូបភាព )។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរផ្នែករឹងសម្រាប់ចាប់ក្បាលតម្រងសម្ពាធតាមតម្រូវការដើម្បីផ្ដល់នូវប្រឡោះ។
Note: រក្សាទុកចង្កំក្បាលភ្ជាប់តំណ ទ្រនាប់ ជើងភ្ជាប់រហ័សសម្រាប់ការដំឡើង នៅក្នុង ។
ដោះជើងភ្ជាប់រហ័សដែលរឹតភ្ជាប់តំណភ្ជាប់រហ័សសម្រាប់ក្លាប៉េផ្នែកទៅនឹងវ៉ាល់ពហុបំពង់ផ្នែក(រូបភាព )។
ដោះជើងភ្ជាប់រហ័សដែលរឹតភ្ជាប់តំណភ្ជាប់រហ័សសម្រាប់ទុយោផ្គត់ផ្គង់ផ្នែក ទៅនឹងពហុបំពង់សម្រាប់ក្បាលតំណភ្ជាប់រហ័សនៃវ៉ាល់ពហុបំពង់ផ្នែក (រូបភាព )។
ដោះចង្កំក្បាលភ្ជាប់តំណទាំង 2 ដែលរឹតភ្ជាប់វ៉ាល់ពហុបំពង់ផ្នែកទៅនឹងក្បាលតំណនៃសមាសភាគនៅជាប់ៗគ្នា(រូបភាព )។
សម្រាប់ពហុបំពង់នៃវ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ ដោះប៊ូឡុងក្បាលសំប៉ែត 2 គ្រាប់ (1/4 x 3/4 អ៊ិញ) និងខ្ចៅខ្ទាស់សំប៉ែត 2 (1/4 អ៊ិញ) គ្រាប់ ដែលរឹតភ្ជាប់ទៅនឹងពហុបំពង់វ៉ាល់ផ្នែកទៅនឹងទម្រវ៉ាល់ (រូបភាព )។
ផ្លាស់ទីពុហុបំពង់វ៉ាល់ផ្នែក និងទ្រនាប់ចុះក្រោមដើម្បីដោះក្លាប៉េផ្នែក រួចដាក់អោយឆ្ងាយពីគ្រឿងចក្រ (រូបភាព )។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរផ្នែករឹងសម្រាប់ពុហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ តាមតម្រូវការដើម្បីផ្ដល់នូវប្រឡោះ។
Note: រក្សាទុកចង្កំក្បាលភ្ជាប់តំណ ទ្រនាប់ ជើងភ្ជាប់រហ័សសម្រាប់ការដំឡើង នៅក្នុង ។
កំណត់ទីតាំងដងវ៉ាល់ ដើម្បីឲ្យវាស្ថិតនៅក្នុងទីតាំងបិទជិត (រូបភាព B)។
ដកបង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទាំង 2 ចេញពីផ្នែកខាងចុងនៃតួពហុបំពង់ (រូបភាព និង រូបភាព )។
បង្វិលដងវ៉ាល់ ដើម្បីឲ្យឃ្លីស្ថិតនៅក្នុងទីតាំងបើកចំហ (រូបភាព A)។
Note: នៅពេលដងវ៉ាល់ស្របគ្នាជាមួយនឹងលំហូរវ៉ាល់ នោះឃ្លីនឹងផ្លាតចេញ។
ដកប្រដាប់ទប់ដងចេញពីរន្ធចាប់នៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។
ដកប្រដាប់ទប់ដងចេញពីរន្ធនៅក្នុងរន្ធដងក្នុងពហុបំពង់ (រូបភាព និង រូបភាព )។
លូកទៅក្នុងតួពហុបំពង់ ហើយដកបង្គុំដងវ៉ាល់ចេញ (រូបភាព និង រូបភាព )។
សម្អាតផ្នែកខាងក្នុងនៃពហុបំពង់ និងផ្នែកខាងក្រៅនៃវ៉ាល់ឃ្លី បង្គុំដងវ៉ាល់ ប្រដាប់ចាប់ដង និងគ្រឿងបង្គុំបញ្ចប់។
សម្ភារផ្គត់ផ្គង់ប្រតិបត្តិករ៖ ខ្លាញ់ស៊ីលីកូនល្អ។
Important: ប្រើតែខ្លាញ់ស៊ីលីកូនតែប៉ុណ្ណោះនៅពេលដំឡើងវ៉ាល់។
ពិនិត្យមើលស្ថានភាពរបស់ទ្រនាប់រាងអក្សរ O នៃគ្រឿងបង្គុំច្រកចេញ (ពហុបំពង់វ៉ាល់ផ្នែកតែប៉ុណ្ណោះ) ទ្រនាប់រាងអក្សរ O នៃគម្របមួលខាងចុង ទ្រនាប់រាងអក្សរ O នៃទ្រនាប់ខាងក្រោយ និងទ្រនាប់ឃ្លីសម្រាប់ការខូចខាត ឬការសឹកនៃ(រូបភាព និង រូបភាព )។
Note: ប្ដូរទ្រនាប់ ឬទ្រនាប់រាងអក្សរ O ដែលខូច ឬសឹកចេញ។
លាបខ្លាញ់ស៊ីលីកូនលើដងវ៉ាល់ ហើយបញ្ចូលវាទៅក្នុងទ្រនាប់ដងវ៉ាល់ (រូបភាព និង រូបភាព )។
ដំឡើងដងវ៉ាល់ និងទ្រនាប់ទៅក្នុងពហុបំពង់ ហើយរឹតភ្ជាប់ដង និងទ្រនាប់ជាមួយនឹងប្រដាប់ទប់ដង (រូបភាព និង រូបភាព )។
ត្រូវធានាថា ទ្រនាប់រាងអក្សរ O នៃទ្រនាប់ខាងក្រោយ និងទ្រនាប់ឃ្លីត្រូវបានតម្រឹម និងបានទ្រាប់ទៅក្នុងគ្រឿងបង្គុំគម្របមួលខាងចុងនៃ (រូបភាព និង រូបភាព )
ដំឡើងបង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងទៅលើតួពហុបំពង់រហូតទាល់តែក្បាលភ្ជាប់តំណរបស់គ្រឿងបង្គុំគម្របមួលខាងចុងប៉ះទៅនឹងតួពហុបំពង់នៃ (រូបភាព និង រូបភាព ) បន្ទាប់មកមួលគ្រឿងបង្គុំគម្របមួលខាងចុងចាប់ពី ⅛ ទៅ ¼ ជុំបន្ថែម។
Note: ប្រើការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យខូចផ្នែកខាងចុងរបស់គ្រឿងបង្គុំ។
បញ្ចូលឃ្លីទៅក្នុងតួវ៉ាល់ (រូបភាព )។
Note: ដងវ៉ាល់គួរតែត្រូវគ្នានៅខាងក្នុងរន្ធចាប់រង្វិលឃ្លី។ ប្រសិនបើដងវ៉ាល់មិនត្រូវគ្នាទេ សូមលៃតម្រូវទីតាំងរបស់ឃ្លី (រូបភាព )។
អនុវត្តជំហាន និង ឡើងវិញសម្រាប់បង្គុំនៃគ្រឿងបង្គុំគម្របមួលខាងចុងផ្សេងទៀត។
តម្រឹមទ្រនាប់ទាំង 2 ដែលអ្នកបានដោះនៅក្នុង ទៅកាន់ក្បាលតំណភ្ជាប់នៃពហុបំពង់វ៉ាល់ផ្នែក (រូបភាព )។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរផ្នែករឹងសម្រាប់ពុហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ តាមតម្រូវការដើម្បីផ្ដល់នូវប្រឡោះ។
តម្រឹមក្បាលភ្ជាប់តំណនៃពហុបំពង់វ៉ាល់ផ្នែករវាងក្បាលភ្ជាប់តំណនៃវ៉ាល់ផ្នែកផ្សេងទៀត និង/ឬអាដាប់ទ័រក្បាលតំណភ្ជាប់(រូបភាព )។
ដំឡើងក្បាលភ្ជាប់តំណរហ័សនៃពហុបំពង់វ៉ាល់ផ្នែកទៅនឹងព្រីភ្លើងផ្ដាច់រហ័សនៃក្លាប៉េផ្នែកជាមួយជើងភ្ជាប់រហ័ស (រូបភាព និង រូបភាព )។
ដំឡើងធូរនូវចង្កំក្បាលភ្ជាប់តំណដែលអ្នកបានដោះនៅក្នុង ទៅនឹងក្បាលភ្ជាប់តំណនៃពហុបំពង់វ៉ាល់ផ្នែក និងក្បាលភ្ជាប់តំណនៃវ៉ាល់ផ្នែកផ្សេងទៀត និង/ឬអាដាប់ទ័រតំណភ្ជាប់ (រូបភាព )។
សម្រាប់ពហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ ដំឡើងពហុបំពង់វ៉ាល់ផ្នែកទៅនឹងទម្រងវ៉ាល់ (រូបភាព ) ដោយប៊ូឡុងក្បាលសំប៉ែត 2 (1/4 x 3/4 អ៊ិញ)) គ្រាប់ និងខ្ចៅទប់សំប៉ែត 2 (1/4 inch) គ្រាប់ដែលអ្នកបានដោះនៅក្នុង ។
មួលប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់ក្បាសំប៉ែត 1978 ទៅ 2542 N∙cm។
ដំឡើតំណភ្ជាប់រហ័សនៃទុយោផ្នែកនៅលើក្បាលតំណភ្ជាប់រហ័សនៃពហុបំពង់វ៉ាល់ផ្នែកជាមួយជើងភ្ជាប់រហ័ស (រូបភាព )។
ប្រសិនបើអ្នកបានបន្ធូរគ្រឿងដែកទប់នៃពុហុបំពង់វ៉ាល់ផ្នែកខាងឆ្វេង ឬខាងស្ដាំ សូមរឹតបន្តឹងខ្ចៅនិងប៊ូឡុងពី 1978 ទៅ 2542 N∙cm។
តម្រឹមក្បាលភ្ជាប់តំណនៃក្លាប៉េអង្រួន និងទ្រនាប់ 3 ជាមួយនឹងក្បាលភ្ជាប់តំណនៃក្លាប៉េអង្រួន ក្បាលតម្រងទប់សម្ពាធ និងអាដាប់ទ័រក្បាលតំណភ្ជាប់ (រូបភាព និង រូបភាព )។
Note: ប្រសិនបើចាំបាច់ សូមបន្ធូរផ្នែករឹងសម្រាប់ចាប់ក្បាលតម្រងសម្ពាធតាមតម្រូវការដើម្បីផ្ដល់នូវប្រឡោះ។
រឹតភ្ជាប់រាងធូរៗលើពហុបំពង់វ៉ាល់អង្រួនទៅនឹងក្លាប៉េអង្រួន ក្បាលតម្រងទប់សម្ពាធ និងអាដាប់ទ័រក្បាលតំណភ្ជាប់ (រូបភាព ) ជាមួយចង្កំក្បាលភ្ជាប់តំណទាំង 3 ដែលអ្នកបានដោះចេញនៅក្នុង ។
ដំឡើងពហុបំពង់វ៉ាល់អង្រួន ទៅនឹងទម្រងវ៉ាល់ ដោយប៊ូឡុងក្បាលសំប៉ែត 2 (1/4 x 3/4 អ៊ិញ) គ្រាប់ និងខ្ចៅទប់សំប៉ែត 2 (1/4 inch) គ្រាប់ដែលអ្នកបានដោះនៅក្នុង ។
មួលប៊ូឡុងក្បាលសំប៉ែត និងខ្ចៅខ្ទាស់ក្បាសំប៉ែត 1978 ទៅ 2542 N∙cm។
ដំឡើតំណភ្ជាប់រហ័សនៃទុយោអង្រួននៅលើក្បាលតំណភ្ជាប់រហ័សនៃពហុបំពង់វ៉ាល់អង្រួនជាមួយជើងភ្ជាប់រហ័ស (រូបភាព )។
ប្រសិនបើអ្នកបន្ធូរគ្រឿងដែកទប់សម្រាប់ក្បាលតម្រងសម្ពាធ សូមរឹតបន្តឹងខ្ចៅនិងប៊ូឡុងពី 1978 to 2542 N∙cm។
មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។
ពន្លត់ម៉ូទ័រប៉ូមបាញ់ថ្នាំ។
ដាក់ហ្វ្រាំងដៃ។
ពន្លត់ម៉ាស៊ីន និងដកសោរចេញ (ប្រសិនបើមាន)។
រង់ចាំចលនាទាំងអស់ឈប់។
ទុកឲ្យម៉ាស៊ីនត្រជាក់សិន មុននឹងធ្វើការលៃតម្រូវ ជួសជុល សម្អាត ឬរក្សាវាទុក។
ហាមរក្សាទុកគ្រឿងចក្រ ឬធុងប្រេងនៅកន្លែងដែលមានអណ្ដាតភ្លើង ផ្កាភ្លើង ឬអណ្ដាតឧស្ម័នឆេះ ដូចជាធុងទឹកក្ដៅ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។
អនុវត្តនិតិវិធីដូចខាងក្រោម៖
Important: ហាមប្រើទឹកប្រៃ ឬទឹកកែច្នៃដើម្បីសម្អាតគ្រឿងចក្រ។
ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ និងម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីគ្រឿងចក្រ។
សម្អាតដី និងក្អែលចេញពីគ្រឿងចក្រទាំងមូល រួមទាំងផ្នែកខាងក្រៅនៃកង្ហារក្បាលគុយឡាស់ និងគម្របប្រដាប់ផ្លុំនៃម៉ាស៊ីន។
Important: អ្នកអាចលាងសម្អាតគ្រឿងចក្រដោយប្រើម្សៅសាប៊ូបន្តិចបន្តួចលាយជាមួយទឹក។ ហាម ប្រើ ទឹកសម្ពាធខ្ពស់ ដើម្បីសម្អាតគ្រឿងចក្រ។ ការសម្អាតដោយសម្ពាធអាចនឹងធ្វើឲ្យខូចខាតប្រព័ន្ធអគ្គិសនី ឬជម្រះប្រេងចាំបាច់នៅចំណុចកកិត។ ជៀសវាងការប្រើប្រាស់ទឹកលើសកម្រិត ជាពិសេសនៅជិតផ្ទាំងបញ្ជា អំពូល ម៉ាស៊ីន និងអាគុយ។
ផ្លាស់ទីគ្រឿងចក្រទៅកាន់កន្លែងដាក់កម្រាលបង្ហូរ នៅលើផ្ទៃរាបស្មើ ដាក់ហ្វ្រាំងដៃ ពន្លត់ម៉ូទ័របូមបាញ់ថ្នាំ និងពន្លត់ម៉ាស៊ីន ដកកូនសោចេញ ហើយរង់ចាំរហូតលែងមានចលនាទាំងអស់មុនពេលចាកចេញពីទីតាំងអ្នកបញ្ជា។
បង្ហូរធុងទឹកស្រស់ ហើយចាកចេញពីរន្ធក្បាលរ៉ូប៊ីណេរបស់ធុង។
បង្ហូរធុងម៉ាស៊ីនបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។
រៀបចំសូលុយស្យុងទប់ស្កាត់ច្រែះ, គ្មានជាតិអាល់កុល, និងសូលុយស្យុងប្រឆាំងនឹងការបង្កក RV; យោងទៅ ។
ដោះទុយោចេញពីផ្នែកខាងក្រោយនៃប្រដាប់វាស់សម្ពាធ ហើយដាក់ផ្នែកខាងចុងនៃទុយោចូលក្នុងធុង។ (រូបភាព ).
បញ្ឆេះម៉ាស៊ីន និងបន្ទាបផ្នែកដងប៊ូមខាងក្រៅ។
ដំណើរការម៉ូទ័របូមម៉ាស៊ីនបាញ់ថ្នាំពីរបីនាទី ដើម្បីបំភាយសារធាតុការពារកំណក RV ឲ្យសព្វប្រព័ន្ធបាញ់ថ្នាំ និងគ្រឿងបន្សំបាញ់ថ្នាំដែលបានដំឡើង។
កាច់កុងតាក់ផ្នែកខាងឆ្វេង កណ្ដាល និងខាងស្ដាំទៅទីតាំង បើក ។
កាច់កុងតាក់ផ្នែកមេទៅទីតាំង បើក ហើយពិនិត្យមើលខាងក្រោម៖
ត្រូវប្រាកដថាថ្នាំការពារកំណក RV ហូរចេញពីចុងនៃទុយោប្រដាប់វាស់សម្ពាធដែលបានផ្ដាច់ចេញនោះ។
បាញ់ចេញតាមក្បាលបាញ់រហូតទាល់តែថ្នាំការពារកំណក RV អាចមើលឃើញបាន។
មួលកុងតាក់ផ្នែកមេទៅទីតាំង បិទ ។
កាច់កុងតាក់បាញ់ថ្នាំទៅទីតាំង បិទ ។
ប្រើប្រាស់កុងតាក់លើកផ្នែកដងដើម្បីលើកផ្នែកខាងក្រៅឡើង។
លើកផ្នែកដងប៊ូមរហូតទាល់តែវាផ្លាស់ទីទាំងស្រុងទៅក្នុងបូមរឺស្ស័រដឹកជញ្ជូនប្រើដងដែលបង្កើតជាទីតាំងដឹកជញ្ជូនរាង ‘X’ និងត្រឡប់ស៊ីឡាំងលើកមកវិញទាំងស្រុង។
Note: ធ្វើឲ្យប្រាកដថាស៊ីឡាំងលើកត្រូវបានត្រឡប់មកវិញទាំងស្រុង ដើម្បីបង្ការការខូចខាតចំពោះដងអង្គជំរុញ។
ពន្លត់ម៉ាស៊ីន។
បង្ហូរធុងម៉ាស៊ីនបាញ់ថ្នាំឲ្យបានសព្វតាមតែអាចធ្វើបាន។
អនុវត្តនិតិវិធីខាងក្រោមអាចរកបាននៅក្នុង ៖
លើសពីនេះ អនុវត្តនិតិវិធីដូចខាងក្រោម៖
ពិនិត្យសម្ពាធខ្យល់ក្នុងកង់។ សូមអាន
ពិនិត្យហ្វ្រាំង សូមមើល ។
ត្រួតពិនិត្យ និងរឹតបន្តឹងប៊ូឡុង ខ្ចៅ និងវីសទាំងអស់។
Note: ជួសជុល ឬប្ដូរផ្នែកណាមួយដែលសឹក ឬខូចខាតចេញទាំងអស់។
លាបថ្នាំលើផ្ទៃលោហៈដែលឆ្កូត ឬផ្ទៃលោហៈស្រាតដោយប្រើថ្នាំ (លាបដែលអាចរកបានពីអ្នកចែកចាយផលិតផល Toro ដែលមានការអនុញ្ញាតរបស់អ្នក)។
សម្អាតវ៉ាល់អង្រួន និងវ៉ាល់ផ្នែក 3 សូមយោងទៅ ។
លាបខ្លាញ់ម៉ាស៊ីនបាញ់ថ្នាំ។ សូមអាន
ត្រួតពិនិត្យស្ថានភាពរបស់បំពង់បាញ់ថ្នាំទាំងអស់។
Note: ប្ដូរបំពង់ណាមួយដែលសឹក ឬខូចខាត។
រឹតបន្តឹងចង្កំទុយោដែលសឹក ឬខូច។
ការជួសជុលតម្រងខ្យល់។ សូមមើល
ប្ដូរតម្រងប្រេងម៉ាស៊ីន និងប្រេង សូមយោងទៅ និង ។
បង្ហូរប្រេងពីធុងប្រេង សូមមើល ។
រៀបចំប្រេងជាមួយសារធាតុរក្សាលំនឹងយោងតាមការណែនាំរបស់ក្រុមហ៊ុនផលិត ហើយចាក់បញ្ចូលវាទៅក្នុងធុងប្រេង។
បញ្ឆេះម៉ាស៊ីន ហើយដំណើរការវានៅល្បឿនការ៉ង់ទីក្នុងរយៈពេល 5 នាទី។
ពន្លត់ម៉ាស៊ីន។
រឹតភ្ជាប់គ្រឿងគ្រឿងខ្ចៅបង្គុំទាំងអស់របស់ប្រព័ន្ធប្រេង។
ផ្លាស់ទី គ្រឿងចក្រនៅក្នុងយានដ្ឋាន ឬកន្លែងរក្សាទុកស្ងួត។
ដកអាគុយចេញពីសាកស៊ី។ សូមមើល
Note: ហាមតខ្សែអាគុយទៅក្បាលអាគុយ អំឡុងពេលរក្សាទុក។
ពិនិត្យកម្រិតអេឡិចត្រូលីត។
សាកថ្មអាគុយអោយពេញ សូមមើល ។
Important: អាគុយត្រូវតែសាកភ្លើងឱ្យពេញដើម្បីបង្ការវាពីការអស់ភ្លើង និងខូចនៅសីតុណ្ហភាពក្រោម 0°C។ អាគុយដែលសាកភ្លើងពេញ រក្សាភ្លើងរបស់វាបានរយៈពេលប្រហែល 50 ថ្ងៃ នៅសីតុណ្ហភាពទាបជាង 4°C។ ប្រសិនបើសីតុណ្ហភាពលើសពី 4°C (40°F) សូមពិនិត្យមើលកម្រិតទឹកនៅក្នុងអាគុយ ហើយសាកភ្លើងវារៀងរាល់ 30 ថ្ងៃម្ដង។
ដកកូនសោចេញពីកុងតាក់បញ្ឆេះ និងដាក់កូនសោនៅក្នុងកន្លែងសុវត្ថិភាព ផុតពីដៃក្មេង។
គ្របគ្រឿងចក្រដើម្បីការពារវា និងរក្សាទុកវាឲ្យបានស្អាត។
Problem | Possible Cause | Corrective Action |
---|---|---|
ដុំដេរបញ្ឆេះមិនបង្វិលម៉ាស៊ីន។ |
|
|
ម៉ាស៊ីនរវៃតែមិនឆេះ។ |
|
|
ម៉ាស៊ីនឆេះការតែមិនដំណើរការជាប់ទេ។ |
|
|
ម៉ាស៊ីនដំណើរការតែមានស្នូរគោះបាត់ៗ។ |
|
|
ម៉ាស៊ីនមិនការ៉ង់ទី។ |
|
|
ម៉ាស៊ីនឡើងក្ដៅជ្រុល។ |
|
|
ម៉ាស៊ីនដាច់ភ្លើង។ |
|
|
មានរំញ័រ ឬសម្លេងរំខានខុសប្រក្រតី។ |
|
|
គ្រឿងចក្រមិនដំណើរ ឬស្ពឹកនៅក្នុងទិសដៅណាមួយពីព្រោះម៉ាស៊ីនស្អិតជាប់ដី ឬរលត់។ |
|
|
គ្រឿងចក្រមិនដំណើរការតាមទិសដៅណាមួយទេ។ |
|
|
Problem | Possible Cause | Corrective Action |
---|---|---|
ផ្នែកបាញ់ថ្នាំមិនដើរទេ។ |
|
|
ផ្នែកបាញ់មួយមិនបិទ។ |
|
|
វ៉ាល់ផ្នែកបាញ់កំពុងលេចធ្លាយ។ |
|
|
សម្ពាធធ្លាក់ចុះនៅពេលអ្នកបើកផ្នែកបាញ់ថ្នាំ។ |
|
|
ក្បាលបាញ់ស្រក់ទឹក នៅពេលដែលកុងតាក់ផ្នែកត្រូវបានបិទ។ |
|
|
សម្ពាធម៉ាស៊ីនបាញ់ថ្នាំស្រកចុះនៅពេលកំពុងបាញ់។ |
|
|