សេចក្តីផ្តើម

ម៉ាស៊ីនកាត់ស្មៅត្រូវបានរចនាឡើងសម្រាប់កាត់ទីធ្លាស្មៅបៃតងនិងវាលស្មៅតូចៗនៃទីលានវាយកូនហ្គោល។ បើប្រើប្រាស់ផលិតផលនេះក្នុងគោលបំណងផ្សេង ក្រៅពីការ​ប្រើប្រាស់អោយចំមុខងារ​របស់វា អាចនាំបង្កឲ្យមាន​គ្រោះថ្នាក់​ដល់អ្នក និងអ្នកនៅក្បែរ។

អានព័ត៌មាននេះដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់អំពីរបៀបដំណើរការ និងថែទាំផលិតផលរបស់អ្នកឲ្យបានត្រឹមត្រូវ និងដើម្បីជៀសវាងការរងរបួស និងការខូចផលិតផល។ អ្នកទទួលខុសត្រូវចំពោះការដំណើរការផលិតផលឲ្យបានត្រឹមត្រូវ និងដោយសុវត្ថិភាព។

សូមចូលទៅ www.Toro.com សម្រាប់សុវត្ថិភាពផលិតផល និងសម្ភារបណ្ដុះបណ្ដាលអំពីការដំណើរការ ព័ត៌មានអំពីគ្រឿងបន្សំ ការស្វែងរកអ្នកចែកចាយ ឬដើម្បីចុះបញ្ជីផលិតផលរបស់អ្នក។

នៅពេលណាដែលអ្នកត្រូវការជួសជុល, គ្រឿងបន្លាស់សុទ្ធរបស់ Toro, ឬព័ត៌មានបន្ថែម សូមទាក់ទងអ្នកចែកចាយសេវាកម្មដែលមានការអនុញ្ញាត ឬសេវាកម្មបម្រើអតិថិជនរបស់ Toro ហើយត្រូវរៀបចំម៉ូដែល និងលេខសម្គាល់ផលិតផលរបស់អ្នកឲ្យរួចរាល់។ រូបភាព 1 កំណត់អត្តសញ្ញាណទីតាំងរបស់ម៉ូដែល និងលេខសម្គាល់នៅលើផលិតផល។ សរសេរលេខនៅក្នុងចន្លោះទំនេរដែលបានផ្ដល់ឲ្យ។

g275747

សៀវភៅណែនាំនេះកំណត់ប្រភេទគ្រោះថ្នាក់ដែលអាចកើតមាន និងមានសារ​សុវត្ថិភាពដែល​ត្រូវបាន​កំណត់​​អត្តសញ្ញាណ​​ដោយ​និមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាព (រូបភាព 2) ដែល​ផ្ដល់សញ្ញា​អំពី​គ្រោះថ្នាក់​ដែលអាច​បណ្ដាលឲ្យ​រង​របួស​ធ្ងន់ធ្ងរ ឬការដល់ស្លាប់ បើអ្នកមិនអនុវត្តតាមការប្រុង​ប្រយ័ត្នជាមុនដែល​បាន​ណែនាំ។

g000502

សៀវភៅណែនាំនេះប្រើប្រាស់ពាក្យ 2 ម៉ាត់ដើម្បីរំលេចព័ត៌មាន។ សំខាន់ ណែនាំឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មាន​មេកានិកពិសេស និង កំណត់​សម្គាល់​ សង្កត់ធ្ងន់អំពីព័ត៌មានទូទៅដែលគួរយកចិត្តទុកដាក់ពិសេស។

ផលិតផលនេះគោរពតាមរាល់សេចក្ដីណែនាំរបស់អ៊ឺរ៉ុបដែលពាក់ព័ន្ធ។ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសនៃសាជីវកម្ម (DOI) នៅផ្នែកខាងក្រោយនៃ​ការ​បោះពុម្ព​ផ្សាយនេះ។

សុវត្ថិភាព

សុវត្ថិភាពទូទៅ

ផលិតផលនេះអាចធ្វើឲ្យដាច់ដៃនិងជើងបាន។ សូមអនុវត្តជានិច្ចតាមការណែនាំអំពីសុវត្ថិភាពទាំងអស់ ដើម្បីជៀសវាងការរង​របួសដល់​រាង​កាយ​ធ្ងន់​ធ្ងរ​។

  • សូមអាន និងយល់អំពីខ្លឹមសារនៃ សៀវភៅណែនាំអ្នកបញ្ជា នេះមុនពេល​បញ្ឆេះ​គ្រឿង​ចក្រ​។

  • ត្រូវយកចិត្តទុកដាក់ឲ្យបានមែនទែននៅពេលបញ្ជា​គ្រឿងចក្រ។ ហាមចូលរួមក្នុងសកម្មភាពណាមួយដែលបណ្ដាលឲ្យមានការរំខាន មិនដូច្នោះទេ ការរងរបួស ឬការខូចទ្រព្យ​សម្បត្តិអាចនឹងកើតមានឡើង។

  • ហាមដាក់ដៃ ឬជើងរបស់អ្នកនៅជិតផ្នែកនានារបស់គ្រឿងចក្រដែលកំពុងធ្វើចលនា។

  • ហាមបញ្ជាគ្រឿងចក្រដោយមិនមានរាល់ការការពារ និង​ឧបករណ៍​ការពារ​សុវត្ថិភាព​ដែល​មាននៅ​នឹង​កន្លែង​ ​ហើយត្រូវ​ដំណើរការ​ឲ្យបានត្រឹមត្រូវនៅលើ​គ្រឿងចក្រ។

  • នៅឲ្យឆ្ងាយពីប្រហោងដែលអាចបាញ់សារធាតុរាវណាមួយ។

  • ឲ្យអ្នកនៅក្បែរ និងកុមារនៅក្រៅកៅអីអង្គុយបញ្ជា។ ហាមអនុញ្ញាតឲ្យកុមារបញ្ជាគ្រឿងចក្រ។

  • មុនពេលអ្នកចាកចេញពីកៅអីអង្គុយបញ្ជា សូមធ្វើដូចខាងក្រោម៖

    • ចតគ្រឿងចក្រនៅលើផ្ទៃរាបស្មើ។

    • បន្ទាបផ្នែកកាត់។

    • ដោះលេខ។

    • ដាក់ហ្វ្រាំដៃ (បើមាន)។

    • ពន្លត់ម៉ាស៊ីន និងដកកូនសោចេញ។

    • រង់ចាំចលនាទាំងអស់ឈប់។

ការប្រើប្រាស់ ឬការថែទាំគ្រឿងចក្រនេះមិនបានត្រឹមត្រូវអាចបណ្ដាលឲ្យមានរបួសបាន។ ដើម្បីកាត់បន្ថយការរងរបួសដែលអាចកើតមាន សូមគោរពតាម​សេចក្ដីណែនាំំអំពី​សុវត្ថិភាព​ទាំង​នេះ និងយកចិត្តទុក​ដាក់ជានិច្ចចំពោះនិមិត្តសញ្ញាជូនដំណឹងអំពីសុវត្ថិភាពGraphicដែលមានន័យថា ប្រុងប្រយ័ត្ន ព្រមាន ឬគ្រោះថ្នាក់—​សេចក្ដីណែនាំ​អំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ការខកខានក្នុងការគោរពតាមការណែនាំទាំងនេះអាចបណ្ដាលឲ្យរងរបួសដល់រាងកាយ ឬការស្លាប់។

សុវត្ថិភាពផ្នែកកាត់

  • ផ្នែកកាត់គឺគ្រាន់តែជាគ្រឿងចក្រ​ពេញលេញមួយ​តែ​ពេល​ដែល​ត្រូវបាន​ដំឡើង​លើផ្នែក​ទាញ​ប៉ុណ្ណោះ​។ អាន សៀវភៅណែនាំអ្នកបញ្ជា អំពីផ្នែកទាញ​ដោយ​យក​ចិត្តទុក​ដាក់សម្រាប់​សេចក្ដីណែនាំ​ពេញលេញអំពីការប្រើប្រាស់គ្រឿងចក្រប្រកបដោយសុវត្ថិភាព។

  • បញ្ឈប់គ្រឿងចក្រ ដកកូនសោចេញ (បើមាន) ហើយរង់ចាំរហូត​លែងមាន​ចលនាទាំងអស់ មុនពេលត្រួតពិនិត្យគ្រឿងភ្ជាប់បន្ទាប់ពីប៉ះទង្គិចជាមួយនឹងវត្ថុណាមួយ ឬ​បើ​មានរំញ័រមិន​ប្រក្រតីនៅ​ក្នុងគ្រឿងចក្រ។ ធ្វើការជួសជុលចាំបាច់មុនពេលបន្តការបញ្ជា។

  • រក្សាគ្រឿងបន្លាស់ទាំងអស់ឲ្យស្ថិតក្នុងស្ថានភាពដំណើរល្អ និងរឹតបន្តឹងគ្រឿងដែកទាំងអស់។ ប្ដូរចេញរាល់ស្លាកដែលដាច់រហែក ឬខូចចេញ។

  • ប្រើតែគ្រឿងបន្សំ គ្រឿងភ្ជាប់ និងគ្រឿងបន្លាស់ដែលបានអនុម័តដោយ Toro ប៉ុណ្ណោះ។

សុវត្ថិភាពផ្លែកាំបិត

ផ្លែកាំបិតដែលសឹក ឬខូចអាចបាក់បែក ហើយបំណែកនៃកាំបិតអាចប៉ើងទៅរកអ្នក ឬអ្នកនៅក្បែរដែលបណ្តាលឲ្យរងរបួសដល់រាងកាយធ្ងន់ធ្ងរ ឬស្លាប់បាន។

  • ត្រួតពិនិត្យផ្លែកាំបិតតាមពេលកំណត់ទៀងទាត់ក្រែងមានការសឹក ឬខូច។

  • ត្រូវយកចិត្តទុកដាក់នៅពេលពិនិត្យមើលផ្លែកាំបិត។ រុំផ្លែកាំបិត ឬពាក់ស្រោមដៃ និងត្រូវប្រុងប្រយ័ត្ននៅពេលជួសជុលផ្លែកាំបិត។ គ្រាន់តែប្ដូរ ឬសំលៀងផ្លែកាំបិតប៉ុណ្ណោះ។ ហាមតម្រង់ ឬផ្សារផ្លែកាំបិត។

  • នៅលើគ្រឿងចក្រដែលមានផ្លែកាំបិតច្រើន ត្រូវប្រយ័ត្នក្រែងការវិលផ្លែកាំបិត 1 អាចបណ្តាលឲ្យផ្លែកាំបិតផ្សេងទៀតវិលផងដែរ។

ស្លាកសញ្ញាសុវត្ថិភាព និងណែនាំ

Graphic

រូបភាព ឬការណែនាំអំពីសុវត្ថិភាព គឺងាយមើលឃើញដោយអ្នកបញ្ជា ហើយស្ថិតនៅជិតតំបន់ដែលអាចមានគ្រោះថ្នាក់។ ប្ដូរចេញរូបភាពណាមួយដែលខូច ឬបាត់។

decal120-9570
decal137-9706

ការផ្គុំដំឡើង

ការដំឡើងរ៉ូឡូមុខ

ម៉ាស៊ីនកាត់ស្មៅត្រូវបានដឹកជញ្ជូនដោយគ្មានរ៉ូឡូខាងមុខ។ សូមទទួលរ៉ូឡូពីតំណាងចែកចាយពេញសិទ្ធិ របស់ Toro របស់អ្នក និងដំឡើងវានៅលើម៉ាស៊ីនកាត់ស្មៅដូចខាងក្រោម៖

  1. ដោះប៊ូឡុង រ៉ង និងអេគ្រូដែលរឹតភ្ជាប់ដងកម្ពស់មុខកាត់មួយទៅនឹងបន្ទះចំហៀងរបស់ម៉ាស៊ីនកាត់(រូបភាព 3

    g275540
  2. បន្ធូរវីសដែលម៉ោនភ្ជាប់រ៉ូឡូនៅក្នុងដងកម្ពស់មុខកាត់ ()។

  3. រុញដងរ៉ូឡូចូលក្នុងដងកម្ពស់មុខកាត់នៅលើចុងម្ខាងនៃផ្នែកកាត់ ()។

  4. រុញដងកម្ពស់មុខកាត់ទៅលើដងរ៉ូឡូ ()។

  5. រឹតភ្ជាប់ធូរៗរ៉ូឡូទៅនឹងផ្នែកកាត់ដែលមានដងកម្ពស់មុខកាត់ និងគ្រឿងរឹតភ្ជាប់ដែលបានដោះចេញពីមុន ()។

  6. ដាក់រ៉ូឡូនៅកណ្ដល់ចន្លោះដងកម្ពស់មុខកាត់។

  7. រឹតបន្តឹងវីសចាប់រ៉ូឡូ ()។

  8. លៃតម្រូវដងកម្ពស់មុខកាត់ដែលចង់បាន និងរឹតបន្តឹងដងកម្ពស់មុខកាត់ដែលចាប់គ្រឿងរឹតភ្ជាប់។

ការបំពាក់​ផ្នែកកាត់ទៅនឹងម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន

ដំឡើងផ្នែកកាត់ទៅលើផ្នែកទាញ។ សូមអានផ្នែកទាញនៃ សៀវភៅណែនាំ​ប្រតិបត្តិករសម្រាប់សេចក្ដីណែនាំ។

ការលៃតម្រូវផ្នែកកាត់

  1. ចូលប្រើផ្នែកកាត់ដោយបន្ទាបដងម៉ាស៊ីនសណ្ដោងទៅដី (រូបភាព 4)។

    g276933
  2. លៃតម្រូវ​ឃ្លុបកាំបិត​ទៅនឹង​ដុំរមូរ សូមអាន ការលៃតម្រូវដងកាំបិតទៅដុំរមូរ

  3. លៃម្រូវកម្ពស់នៃការកាត់ សូមមើល ការកែតម្រូវកម្ពស់មុខកាត់

  4. លៃតម្រូវរបាំងគ្របការពារស្មៅ សូមចូលមើល ការលៃតម្រូវគម្របការពារស្មៅ

ទិដ្ឋភាពទូទៅអំពីផលិតផល

ភាពត្រូវគ្នានៃម៉ាស៊ីនកាត់ស្មៅសណ្ដោងបានផ្នែកកាត់​ទាំងនេះ​បំពាក់នៅលើ​ម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន Greensmaster 1018, 1021 និង 1026 ដោយ​មាន​កំណត់ទំហំ​ត្រឹមត្រូវ។
ទទឹងកាត់ម៉ូដែល​លេខ 04823 និង 04824ម៉ូដែល​លេខ 04832, 04833 និង 04834ម៉ូដែល​លេខ 04842 និង 04843
46 សម (18 អ៊ីញ) 53 សម (21 អ៊ីញ)66 សម (26 អ៊ីញ)
ម្ពស់មុខកាត់លៃតម្រូវរ៉ូឡូមុខដោយវីសបញ្ឈរចំនួន 2 គ្រាប់ និងមួយទប់ដោយវីស និងខ្ចៅ 2 គ្រាប់។
ដងកម្ពស់មុខកាត់1.5 ទៅ 8 មម (0.062 ទៅ 0.312 អ៊ីញ)6 ទៅ 16 មម (0.250 ទៅ 0.625 អ៊ីញ)13 ទៅ 25.4 មម (0.5 ទៅ 1.0 អ៊ីញ)
ដាក់ទីតាំងដំផ្នែកកាត់នៅក្នុងការកំណត់ខាងមុខ។ដាក់ទីតាំងដំផ្នែកកាត់នៅក្នុងការកំណត់ខាងក្រោយ។ដាក់ទីតាំងដំផ្នែកកាត់នៅការកំណត់ខាងក្រោយ ហើយ​ដំឡើងដងកាត់កម្ពស់ខ្ពស់ខាងមុខចំនួន 2 (លេខគ្រឿងបន្លាស់ 99-4286)។
បាដាងដុំរមូរមាន​ដែកអ៊ីណុកមូលវែងបិទជិត​ចំនួន 2 ដើម​ដែល​បំពាក់ដោយ​បាដាង​គ្រាប់ឃ្លី។
រ៉ូឡូមុខរ៉ូឡូមុខ​មាន​អង្កត់ផ្ចិត ឬ​មុខកាត់​ប្រវែង 6.3 សម (2.5 អ៊ិញ) ដែល​កំណត់រចនាសម្ព័ន្ធ​ខុសៗគ្នា​ដែល​ជ្រើសរើស​ដោយ​អតិថិជន។
ឃ្លុបកាំបិតគ្រឿងចក្រ​នេះ​មាន​ភ្ជាប់មក​នូវ​ឃ្លុបកាំបិត​ដែល​មាន មុខកាត់គែមធំ​តាម​ស្តង់ដារ​ត្រឹមត្រូវ​មួយ។ មាន​ជម្រើស​ឃ្លុបកាំបិត​ដែល​មាន​កំណត់រចនាសម្ព័ន្ធ​ខុសៗគ្នា​ដែល​អាច​ប្រើបាន។ ឃ្លុបកាំបិតត្រូវបានរឹតជាមួយវីស 11 គ្រាប់ទៅនឹងរបារឃ្លុបដែកស្មិតដែលដើរដោយម៉ាស៊ីន(Greensmaster 1018), វីស 13 គ្រាប់ (Greensmaster 1021), ឬវីស 16 គ្រាប់ (Greensmaster 1026)។
ការលៃតម្រូវ​ឃ្លុបកាំបិតមានកំណត់លៃតម្រូវចាប់វីសពីរ​ទៅនឹង​ដុំរមូរ​ដែលមានប្រដាប់ចាប់ ឬ​ទប់​ចលនាឃ្លុបកាំបិត 0.018 មម (0.0007 អ៊ិញ) សម្រាប់​ទីតាំងរៀងគ្នា។
ប្រដាប់បាំងការពារស្មៅចូលប្រដាប់បាំងការពារស្មៅចូល​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការជម្រះ​ស្មៅចេញ​ពីដុំរមូរ​នៅក្នុង​ស្ថានភាពសើម។
ទម្ងន់ស្មើដុំទម្ងន់​ដែកស្មិត​ដែល​មាន​ការបំពាក់​ទល់គ្នានឹង​សមាសភាគបញ្ជូនកម្លាំង​មានតុល្យភាពគ្នាជាមួយនឹង​ផ្នែកកាត់។
ទម្ងន់​សុទ្ធម៉ូដែល​លេខ 04823 និង 04824ម៉ូដែល​លេខ 04832, 04833 និង 04834ម៉ូដែល​លេខ 04842 និង 04843
04823: 23 គ.ក្; 04824: 24 គ.ក្04832: 24 គ.ក្; 04833: 25 គ.ក្; 04834: 26 គ.ក្04842: 27 គ.ក្; 04843: 29 គ.ក្
គម្លាតកាត់សូមមើល សៀវភៅណែនាំអ្នកបញ្ជាផ្នែកកាត់នៃម៉ាស៊ីនកាត់ស្មៅ​សណ្ដោងបាន​របស់អ្នក។

គ្រឿងភ្ជាប់/គ្រឿងបន្សំ

ការជ្រើសរើសគ្រឿងភ្ជាប់ និងគ្រឿងបន្សំដែលបានអនុម័តដោយក្រុមហ៊ុន Toro អាចរកបាន​សម្រាប់​ការ​ប្រើប្រាស់ជាមួយគ្រឿងចក្រដើម្បីពង្រឹង និងពង្រីកសមត្ថភាព​របស់គ្រឿងចក្រ។ ទាក់ទងអ្នកផ្ដល់សេវាកម្មដែលមានការអនុញ្ញាត ឬអ្នកចែកចាយផលិតផល Toro​ដែលមានការ​អនុញ្ញាត ឬចូលទៅគេហទំព័រ www.Toro.com សម្រាប់បញ្ជីឈ្មោះនៃគ្រឿងភ្ជាប់ និងគ្រឿងបន្សំ​ទាំងអស់​ដែលបានអនុម័ត។

ដើម្បីធានាបាននូវការប្រតិបត្តិល្អបំផុត និងការបញ្ជាក់អំពីសុវត្ថិភាពជាបន្តរបស់គ្រឿងចក្រ សូមប្រើតែគ្រឿងបន្លាស់ និងគ្រឿងបន្សំរបស់ក្រុមហ៊ុន Toro សុទ្ធប៉ុណ្ណោះ។ គ្រឿងបន្លាស់ និងគ្រឿងបន្សំដែល​បានផលិតឡើងដោយក្រុមហ៊ុនផលិត​ផ្សេង​ទៀត អាច​មាន​គ្រោះ​ថ្នាក់ ហើយការ​ប្រើប្រាស់គ្រឿងទាំងនោះអាចទុកជាមោឃៈនូវការធានាលើផលិតផល។

ប្រតិបត្តិការ

សូមអានផ្នែកទាញនៃ សៀវភៅ​ណែនាំប្រតិបត្តិករ សម្រាប់​សេចក្តីណែនាំ​អំពីប្រតិបត្តិការ​ដែលបានលម្អិត។ មុនពេលប្រើផ្នែកកាត់ជារៀងរាល់ថ្ងៃ សូមលៃតម្រូវដងកាំបិត សូមអាន ការលៃតម្រូវឃ្លុបកាំបិទប្រចាំថ្ងៃ។ ធ្វើតេស្ដគុណភាពនៃការកាត់ដោយកាត់មុខគម្លាតតេស្ដ មុនពេលប្រើផ្នែកកាត់ ដើម្បីធានាថាការ​កាត់​ដែលបានបញ្ចប់គឺត្រឹមត្រូវ។

ការលៃតម្រូវផ្នែកកាត់

ការលៃតម្រូវការប៉ះ​គ្នារ​វាងឃ្លុបកាំបិតទៅនឹងដុំរមូរ

ការលៃតម្រូវឃ្លុបកាំបិទប្រចាំថ្ងៃ

មុនពេលកាត់ស្មៅរាល់ថ្ងៃ ឬតាមតម្រូវការ ដើម្បីផ្ទៀងផ្ទាត់​ការប៉ះ​គ្នារ​វាងឃ្លុបកាំបិតទៅនឹងដុំរមូរ។ អនុវត្តរបៀបនេះ ទោះបីជាគុណភាពនៃការកាត់ គឺអាចទទួលយកបាន។

Note: វិធីការនេះ​អាច​មាន​ការអនុវត្ត​ចំពោះ​ផ្នែកកាត់​ដែល​បាន​បំពាក់ភ្ជាប់​ទៅនឹង​ម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។

  1. ពន្លត់ម៉ាស៊ីនសណ្ដោងកាត់ស្មៅ។

  2. ចូលប្រើផ្នែកកាត់ដោយបន្ទាបដងម៉ាស៊ីនសណ្ដោងទៅដី (រូបភាព 5)។

    g276933
  3. បង្វិលដុំរមូរយឺតៗក្នុងទិសដៅបញ្ច្រាស ដោយស្តាប់ការប៉ះពាល់ទៅនឹងដុំរមូរទៅនឹងឃ្លុបកាំបិត។

    • បើគ្មានការប៉ះជាក់ស្ដែង សូមលៃតម្រូវឃ្លុបកាំបិទដូចខាងក្រោម៖

      1. មួលវីសលៃតម្រូវរបារឃ្លុបតាមទិសនាឡិកា (រូបភាព 6), 1 ចុចម្ដងហើយម្ដងទៀត រហូតដល់អ្នកមានអារម្មណ៍និងលឺសូរសម្លេងប៉ះស្រាលៗ។

        Note: វីសលៃតម្រូវរបារឃ្លុបមានការកោងនឹង 0.018 មម (0.0007 អ៊ិញ) ចលនាឃ្លុបកាំបិត​សម្រាប់​ទីតាំងរៀងគ្នា។

        g014595
      2. ស៊កចម្រៀកក្រដាសវែងមួយនៅចន្លោះដុំរមូរ និងឃ្លុបកាំបិទដែលកែងនឹងឃ្លុបកាំបិទ (រូបភាព 8បន្ទាប់មកបង្វិលដុំរមូរ យឺតៗទៅមុខ វាគួរតែកាត់ក្រដាស បើមិនកាត់ទេ ធ្វើតាមជំហានទាំងនោះម្ដងទៀត 1និង 2រហូតដល់វាកើតឡើង។

    • បើការប៉ះ ឬការអូសដុំរមូរគឺមើលឃើញច្បាស់ ភ្លៅខាងក្រោយ បង្វិលផ្នែកខាងមុខរបស់​ឃ្លុប​​កាំបិត ឬសំលៀងផ្នែកកាត់ដើម្បីទទួលបាន​គែមមុតស្រួចដែលត្រូវការសម្រាប់ការកាត់​ជាក់លាក់​។ (សូមអាន សៀវភៅណែនាំ​របស់ Toro សម្រាប់ការសំលៀងដុំរមូរ និងម៉ាស៊ីនកាត់​ស្មៅវិលទម្រង់លេខ 09168SL)។

    Important: ការប៉ះពាល់តិចតួចត្រូវបានចូលចិត្តគ្រប់ពេលវេលា។ បើអ្នកមិនរក្សាបានការប៉ះតិចៗទេ ឃ្លុបកាំបិត/គែមដុំរមូរនឹង​មិន​សំលៀង​​ដោយ​ខ្លួន​ឯង​បាន​គ្រប់គ្រាន់ទេ ហើយ​គែមកាត់ដែលរិលនឹងឲ្យលទ្ធផលក្រោយ​ពេលប្រតិបត្តិការ។ បើអ្នករក្សាការប៉ះហួសហេតុ ឃ្លុបកាំបិត/ដុំរមូរនឹងឆាប់រេចរិល ការសឹកមិនស្មើគ្នាអាចផ្ដល់លទ្ធផល ហើយគុណភាពនៃការកាត់អាចធ្លាក់ចុះ។

    Note: នៅពេលស្លាបចក្ររបស់ដុំរមូរបន្តរត់ប្រឆាំងនឹងឃ្លុបកាំបិត នោះស្នាមប្រេះបន្តិចបន្តួចនឹងលេចឡើងនៅលើផ្ទៃគែមកាត់ផ្នែកខាងមុខនៅតាមបណ្តោយប្រវែងទាំងមូលនៃឃ្លុបកាំបិត។ យូរៗម្ដងដំណើរការឆាបនៅតាមគែមខាងមុខដើម្បីយកស្នាមប្រេះនេះចេញដើម្បីធ្វើឲ្យការកាត់ប្រសើរឡើង។ក្រោយប្រើប្រាស់រយៈពេលយូរ គែមនឹង​បង្កើត​​នៅផ្នែកខាងចុង​នីមួយៗ​នៃឃ្លុបកាំបិត។ ខាត់ ឬឆាបចំគន្លាក់ទាំងនេះឲ្យស្មើនឹង​គែមកាត់របស់ឃ្លុបកាំបិត ដើម្បី​ធានាបាននូវ​ប្រតិបត្តិការ​រលូន។

ការលៃតម្រូវដងកាំបិតទៅដុំរមូរ

សូមប្រើនិតិវិធីនេះពេលកំពុងដំឡើងផ្នែកកាត់ដំបូង និងក្រោយពេលសង្កៀត សំលៀង ឬរុះរើដុំរមូរ។ នេះមិនមែនជាការលៃតម្រូវប្រចាំថ្ងៃទេ។

Note: វិធីការនេះ​អាច​មាន​ការអនុវត្ត​ចំពោះ​ផ្នែកកាត់​ដែល​បាន​បំពាក់ភ្ជាប់​ទៅនឹង​ម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។

  1. ពន្លត់ម៉ាស៊ីនសណ្ដោងកាត់ស្មៅ។

  2. ចូលប្រើផ្នែកកាត់ដោយបន្ទាបដងម៉ាស៊ីនសណ្ដោងទៅដី (រូបភាព 7)។

    g276933
  3. បង្វិលដុំរមូរដើម្បីឲ្យស្លាបចក្រ 1 ក្នុងចំណោមនោះឆ្លងកាត់គែមឃ្លុបកាំបិតរវាងក្បាលប៊ូឡុងឃ្លុបកាំបិតទីមួយ និងទីពីរដែលមានទីតាំងនៅលើផ្នែកខាងស្ដាំនៃផ្នែកកាត់។

  4. ធ្វើសញ្ញាសម្គាល់នៅលើស្លាបចក្រដែលវាឆ្លងកាត់គែមឃ្លុបកាំបិត។

    Note: នេះ​ពិតជាធ្វើឱ្យការកែតម្រូវនៅពេលក្រោយកាន់តែងាយស្រួល។

  5. ស៊ករ៉ងកម្រាស់ 0.05 មម (លេខសម្គាល់គ្រឿង Toro 140-5531) ចន្លោះស្លាបចក្រ និងគែមឃ្លុបកាំបិតនៅត្រង់ចំណុចដែលបានធ្វើសញ្ញាសម្គាល់តាមជំហាន 4

  6. មួលប៊ូឡុងលៃតម្រូវរបារឃ្លុបស្ដាំ (រូបភាព 6រហូតដល់អ្នកមានអារម្មណ៍ថារាងតឹងបន្តិច នៅលើរ៉ងនៅពេលរុញវាពីម្ខាងទៅម្ខាង។ ដោះរ៉ងចេញ។

  7. សម្រាប់ផ្នែកខាងឆ្វេងនៃផ្នែកកាត់ បង្វិលដុំរមូរយឺតៗដើម្បីឲ្យស្លាបចក្រដែលនៅជិតបំផុតឆ្លងកាត់គែមឃ្លុបកាំបិតរវាងក្បាលប៊ូឡុងទីមួយ និងទីពីរ។

  8. ធ្វើតាមជំហាននានាម្ដងទៀត 4រហូតដល់ចប់ 6សម្រាប់ផ្នែកខាងឆ្វេងនៃផ្នែកកាត់ និងប៊ូឡុងលៃតម្រូវរបារឃ្លុបឆ្វេង។

  9. ធ្វើតាមជំហាននានាម្ដងទៀត 5និង 6រហូតដល់មានសម្ពាធស្រាលៗនៅត្រង់ចំណុចប៉ះនៅលើផ្នេកទាំងឆ្វេង ទាំងស្ដាំនៃផ្នែកកាត់។

  10. ដើម្បីទទួលបានការប៉ះស្រាលៗរវាងដុំរមូរ និងឃ្លុបកាំបិត សូមមួលប៊ូឡុងលៃតម្រូវរបារឃ្លុបតាមទិសនាឡិកា 3 ក្រិក។

    Note: សូរក្រិកនីមួយៗនៅលើប៊ូឡុងលៃតម្រូវរបារឃ្លុបរុញឃ្លុបកាំបិតទៅទីតាំង 0.018 មម (0.0007 អ៊ិញ)។ ហាមរឹតបន្តឹង និងលៃតម្រូវវីសឱ្យតឹងជ្រុល។ការមួលប៊ូឡុងលៃតម្រូវតាមទិសនាឡិការុញគែមឃ្លុបកាំបិតកាន់តែជិតទៅនឹងដុំរមូរ។ ការមួលប៊ូឡុងលៃតម្រូវតាមទិសដៅផ្ទុយរបស់នាឡិការុញគែមឃ្លុបកាំបិតឆ្វាយពីដុំរមូរ។

  11. ស៊កចម្រៀកក្រដាសវែងមួយនៅ (លេខសម្គាល់គ្រឿង Toro 125-5610) ចន្លោះដុំរមូរ និងឃ្លុបកាំបិទដែលកែងនឹងឃ្លុបកាំបិទ (រូបភាព 8បន្ទាប់មកបង្វិលដុំរមូរ យឺតៗទៅមុខ វាគួរតែកាត់ក្រដាស បើមិនកាត់ទេ មួលប៊ូឡងលៃតម្រូវរបារឃ្លុបនីមួយៗតាមទិសនាឡិកា 1 ក្រិក ហើយធ្វើតាមជំហាននេះម្ដងទៀតរហូតដល់វាកាត់ក្រដាស។

    g276305

Note: បើការប៉ះ ឬការអូសដុំរមូរគឺមើលឃើញច្បាស់ ភ្លៅខាងក្រោយ បង្វិលផ្នែកខាងមុខរបស់​ឃ្លុប​​កាំបិត ឬសំលៀងផ្នែកកាត់ដើម្បីទទួលបាន​គែមមុតស្រួចដែលត្រូវការសម្រាប់ការកាត់​ជាក់លាក់​។ (សូមអាន សៀវភៅណែនាំ​របស់ Toro សម្រាប់ការសំលៀងដុំរមូរ និងម៉ាស៊ីនកាត់​ស្មៅវិលទម្រង់លេខ 09168SL)។

ការកែតម្រូវកម្ពស់មុខកាត់

ដាក់កំណត់​កម្រិតខ្ពស់កាតតាម​ដែលចង់បាន​ដោយប្រើ​ប្រដាប់វាស់​កម្ពស់កាត និង​ត្រូវ​ធានាឲ្យបានថា ផ្នែកកាត់​របស់អ្នក​មាន​ការបំពាក់ដោយ​ឃ្លុបកាំបិត​ដែល​មានលក្ខណៈ​ត្រឹមត្រូវបំផុត​ទៅនឹងឹ​កម្ពស់កាត​ដែលអ្នកចង់បាន សូមមើល តារាងម្ពស់មុខកាត់ និងផ្នែកឃ្លុបកាំបិត

ការលៃតម្រូវប្រដាប់ស្ទង់កម្ពស់មុខកាត់

មុនពេលលៃតម្រូវកម្ពស់មុខកាត់ កំណត់ប្រដាប់ស្ទង់កម្ពស់មុខកាត់ដូចខាងក្រោម៖

  1. បន្ធូរខ្ចៅនៅលើរបារប្រដាប់ស្ទង់(រូបភាព 9និងកំណត់ប៊ូឡុងលៃតម្រូវទៅកម្ពស់មុខកាត់ដែលចង់បាន។

    Note: ចម្ងាយរវាងផ្នែកខាងក្រោមនៃក្បាលវីសនិងមុខរបារគឺជាកម្ពស់​មុខកាត់។

    g000489
  2. រឹតបន្តឹងខ្ចៅ។

ការកែតម្រូវកម្ពស់មុខកាត់

  1. បន្ធូរខ្ចៅខ្ទាស់ដែលភ្ជាប់ដងកម្ពស់នៃការកាត់ទៅបន្ទះចំហៀងរបស់ផ្នែកកាត់ (រូបភាព 10

    g276359
  2. ថ្ពក់ក្បាលប៊ូឡុងនៃរបារប្រដាប់ស្ទង់កម្ពស់មុខកាត់នៅលើផ្នែកខាងស្ដាំនៃគែមកាត់នៃឃ្លុបកាំបិត និងដាក់ចុងខាងក្រោយនៃរបាររលើដុំសណ្ដោង (រូបភាព 11)។

    g276932
  3. មួលប៊ូឡុងលៃតម្រូវរហូតដល់រ៉ូឡូប៉ះនឹងផ្នែកខាងមុខនៃរបារប្រដាប់ស្ទង់។

  4. ធ្វើតាមជំហានទាំងនោះម្ដងទៀត 2 និង 3 សម្រាប់ផ្នែកខាងឆ្វេង។

  5. លៃតម្រូវចុងទាំងពីរនៃរ៉ូឡូរហូតទាល់តែរ៉ូឡូទាំងមូលស្រប់គ្នានៃឃ្លុបកាំបិត។

    Important: នៅពេលដែលបានកំណត់ត្រឹមត្រូវ រ៉ូឡូ និងដុំសណ្ដោងនឹងប៉ះរបាប្រដាប់ស្ទង់ ហើយវីសនឹងព្យួរ​ទល់នឹងឃ្លុបកាំបិត។ នេះធានាថាកម្ពស់នៃមុខកាត់ដូចគ្នាបេះបិតនៅចុងទាំងពីររបស់ឃ្លុបកាំបិត។

  6. រឹតបន្តឹងខ្ចៅដើម្បីភ្ជាប់ការលៃតម្រូវសមល្មមដើម្បីដោះចេញពីរ៉ង។

  7. ផ្ទៀងផ្ទាត់ថាការកំណត់កម្ពស់មុខកាត់គឺត្រឹមត្រូវ ធ្វើតាមវិធីនេះម្តងទៀតបើចាំបាច់។

  • សម្រាប់កម្ពស់កាត់ធំជាង 8 ម.ម, ដាក់ដុំផ្នែកសណ្ដោងនៅទីតាំង ខ្ពស់ សូមចូលមើល សៀវភៅណែនាំអ្នកបញ្ជាគ្រឿងចក្ររបស់អ្នក។

  • សម្រាប់កម្ពស់មុខកាត់ធំជាង 16 ម.ម ដំឡើងផ្លែមុខកាត់កម្ពស់ខ្ពស់។ ទាក់ទងអ្នកលក់ចែកចាយ​របស់អ្នក​ដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យ​ត្រឹមត្រូវ​ដើម្បីទទួលបានឈុតសំលៀង​នេះ។

តារាងម្ពស់មុខកាត់ និងផ្នែកឃ្លុបកាំបិត

តារាងកម្ពស់មុខកាត់
កម្ពស់មុខកាត់ (mm)កម្ពស់មុខកាត់ (អ៊ីញ)ទីតាំងដុំប្រដាប់ដុសសម្អាតសកល
1.50.062FY
3.20.125FY
4.80.188FY
6.40.250F/RY
9.50.312F/RY
9.50.375RY
12.70.500RY
15.90.625RN
19.10.750R*N
22.20.875R*N
25.41.000R*N
28.61.125R*N
30.21.188R*N
F: ទីតាំងដុំសណ្ដោងទៅមុខ ណែនាំសម្រាប់ស្មៅបៃតង។R: ទីតាំងដុំសណ្ដោងខាងក្រោយ ណែនាំសម្រាប់ស្មៅវាលកូនហ្គោល។* ដងកាត់កម្ពស់ខ្ពស់ចំនួន 2 (លេខគ្រឿងបន្លាស់ 99-4286) ត្រូវ​មាន។

ប្រើគំនូសតាងខាងក្រោមដើម្បី​កំណត់​ថាតើ ឃ្លុបកាំបិតមួយណាដែល​សាកសម​បំផុត​​សម្រាប់​កម្ពស់​កាត់​ដែល​ចង់​បាន។

តារាងផ្នែកឃ្លុបកាំបិត និងកម្ពស់មុខកាត់
ឃ្លុបកាំបិតGR 18” គ្រឿងបន្លាស់លេខGR 21” គ្រឿងបន្លាស់លេខGR 26” គ្រឿងបន្លាស់លេខកម្ពស់កាត់មុំសំលៀងផ្នែកខាងលើ
មុខកាត់តូច EdgeMax (ស្តង់ដា 04824, 04832, 04833, 04834)117-1530115-1880139-43241.5 ដល់ 4.7 មម (0.062 ដល់ 0.188 អ៊ិញ)
មុខកាត់តូច (ដែលអាចបន្ថែម)98-726193-4362112-92751.5 ដល់ 4.7 មម (0.062 ដល់ 0.188 អ៊ិញ)
បន្ថែមមុខកាត់តូច (ដែលអាចបន្ថែម)110-2300108-4303-1.5 ដល់ 4.7 មម (0.062 ដល់ 0.188 អ៊ិញ)
មុខកាត់តូចខ្លី EdgeMax (ដែលអាចបន្ថែម)139-4318139-4320139-43221.5 ដល់ 4.7 មម (0.062 ដល់ 0.188 អ៊ិញ)
បន្ទះផ្លែកាត់ EdgeMax (ស្តង់ដា 04842, 04843)115-1532115-1881117-15483.1 ដល់ 12.7 មម (0.125 ដល់ 0.500 អ៊ិញ)
បន្ទះផ្លែកាត់ (ដែលអាចបន្ថែម)98-726093-426394-58853.1 ដល់ 12.7 មម (0.125 ដល់ 0.500 អ៊ិញ)
បន្ថែមបន្ទះផ្លែកាត់ (ដែលអាចបន្ថែម)-108-4302-3.1 ដល់ 12.7 មម (0.125 ដល់ 0.500 អ៊ិញ)
បន្ទះផ្លែកាត់ខ្លី EdgeMax (ដែលអាចបន្ថែម)139-4319139-4321139-43233.1 ដល់ 12.7 មម (0.125 ដល់ 0.500 អ៊ិញ)
មុខកាត់ទាប (ដែលអាចបន្ថែម)110-230193-432193-90154.7 ដល់ 25.4 មម (0.188 ដល់ 1.00 អ៊ិញ)
មុខកាត់ខ្ពស់ (ដែលអាចបន្ថែម)-94-6392104-26467.9 ដល់ 25.4 មម (0.312 ដល់ 1.00 អ៊ិញ)
ផ្លែកាត់គែមធំ (ដែលអាចបន្ថែម)-137-6092-9.5 ដល់ 25.4 មម (0.375 ដល់ 1.00 អ៊ិញ)10°
វាលស្មៅ (ដែលអាចបន្ថែម)-137-6097107-81819.5 ដល់ 25.4 មម (0.375 ដល់ 1.00 អ៊ិញ)10°

Note: ប្រើប្រាស់ឃ្លុបកាំបិតដែលពន្លូតវែង ឬខ្លីសម្រាប់ការកាត់រុលទៅមុខបានតិច ឬច្រើន។

តំហែទាំ

Note: កំណត់ផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំរបស់គ្រឿងចក្រពីចំណុចបញ្ជាធម្មតា។

ការពិនិត្យមើល​កន្លែងបូមខ្លាញ់​នៃ​កាលេម៉ាស៊ីនបូម​ដុំរមូរ

ចន្លោះពេលនៃសេវាតំហែទាំនីតិវិធីតំហែទាំ
ប្រចាំឆ្នាំ
  • ការពិនិត្យមើល​កន្លែងបូមខ្លាញ់​នៃ​កាលេម៉ាស៊ីនបូម​ដុំរមូរ
    1. ដកគ្រឿងដែក​ការពារសុវត្ថិភាព ឬ​ដែលភ្ជាប់បង្គំដុំរមូរខ្សែពាន​ទៅនឹង​បន្ទះដែកចំហៀង (រូបភាព 12

      g284793
    2. ដោះបង្គំដុំរមូរខ្សែពាន កាសទ្រនាប់សំប៉ែត កាសទ្រនាប់រឺស័រ និងជ័រទប់ពីបន្ទះចំហៀង (រូបភាព 12)។

    3. ពិនិត្យមើល​ខាងក្នុង​កាលេម៉ាស៊ីនបូម​ដុំរមូរ (រូបភាព 13ដើម្បីឲ្យដឹងកម្រិតខ្លាញ់នៅសល់។

      បើអ្នក​ពិនិត្យឃើញថាមានបរិមាណខ្លាញ់​មិនគ្រប់គ្រាន់ទេនោះ ត្រូវបន្ថែមខ្លាញ់លើ​ដងស្ពឺញី​ឈ្មោល​ថែមទៀត។

      g276424
    4. ត្រូវ​ប្រើ​វីសប្រហោងក្បាល កាសទ្រនាប់ និងជ័រទប់​ដែលបានដោះចេញ​ពីមុន​ដើម្បីភ្ជាប់​ការពារសុវត្ថិភាព​បង្គំដុំរមូរខ្សែពាន​ទៅនឹង​បន្ទះដែកចំហៀង។

    5. ដំឡើងផ្នែកកាត់ទៅលើផ្នែកទាញ។ សូមអានផ្នែកទាញនៃ សៀវភៅណែនាំ​ប្រតិបត្តិករ

    ការជួសជុលរបារឃ្លុប

    មានតែជាងម៉ាស៊ីនដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវប៉ុណ្ណោះដែលគួរជួសជុលរបារឃ្លុប និងឃ្លុបកាំបិតដើម្បីការពារការខូចខាតដល់ដុំរមូរ របារឃ្លុប និងឃ្លុបកាំបិត។ ប្រសើរបំផុត ត្រូវយកផ្នែកកាត់ទៅកាន់អ្នកចែកចាយផលិតផល Toro ដែលមានការ​អនុញ្ញាតសម្រាប់ការជួសជុល។ សូមអាន សៀវភៅណែនាំអំពីសេវាជូសជុល សម្រាប់ម៉ាស៊ីនកាត់ស្មៅសណ្ដោងបានរបស់អ្នកសម្រាប់សេចក្ដីណែនាំពេញលេញ ឧបករណ៍ពិសេស និងដ្យាក្រាមសម្រាប់ការជួសជុលឃ្លុបកាំបិត។ បើអ្នកត្រូវការរុះរើឬដំឡើងឃ្លុបរបារដោយខ្លួនឯង ការណែនាំត្រូវបានផ្តល់ជូនខាងក្រោមដូចនឹងលម្អិតផ្នែកបច្ចេកទេសសម្រាប់ជួសជុលឃ្លុបកាំបិត។

    Important: ត្រូវអនុវត្តតាមនិតិវិធីរបស់ឃ្លុបកាំបិតដែលរៀបរាប់ពិស្ដានៅក្នុង សៀវភៅណែនាំអំពីសេវាជូសជុល របស់អ្នកនៅពេលជួសជុលឃ្លុបកាំបិត។ បរាជ័យក្នុងការដំឡើង និងសំលៀងឃ្លុបកាំបិតឲ្យបានត្រឹមត្រូវអាចនាំឲ្យខូចខាតដល់ដុំរមូរ របារឃ្លុប ឬឃ្លុបកាំបិត។

    ការដករបារឃ្លុបចេញ

    1. មួលវីសលៃតម្រូវរបារឃ្លុបច្រាសទ្រនិចនាឡិកាដើម្បីដកឃ្លុបកាំបិតចេញពីដុំ​រមូរ (រូបភាព 14

      g014641
    2. មួលខ្ចៅសម្ពាធរឺស័រចេញរហូតទាល់តែរ៉ងលែងសង្កត់នឹងរបារឃ្លុប (រូបភាព 14)។

    3. នៅផ្នែកនីមួយៗរបស់គ្រឿងចក្រ សូមបន្ធូរខ្ចៅដែលភ្ជាប់ប៊ូឡុងរបារឃ្លុប (រូបភាព 15

      g276147
    4. ដកប៊ូឡុងរបារឃ្លុបនីមួយៗ ដើម្បីឲ្យរបារឃ្លុបត្រូវបានទាញចុះក្រោម និងដកចេញពី​ផ្នែកកាត់ (រូបភាព 15

      មានរ៉ងដែកចំនួន 2 និងរ៉ងប្លាស្ទិកចំនួន 1 នៅលើចុងនីមួយៗរបស់​របារឃ្លុប (រូបភាព 15

    កំពុងដំឡើង ឬ​បំពាក់​របារឃ្លុប

    1. ដំឡើង​របារឃ្លុប​ ដែល​កំណត់​ទីតាំង​ត្រចៀកចាប់​រវាង​រ៉ង និង​វីសលៃតម្រូវ​របារ​ឃ្លុប។ (រូបភាព 14

      Important: ទាញឧបករណ៍លៃតម្រូវ DPA មកកណ្ដាលនៅលើត្រចៀករបារឃ្លុបដូចបង្ហាញក្នុង រូបភាព 16។ប្រសិនបើឧបករណ៍លៃតម្រូវ DPA ត្រូវបានដំឡើងទល់នឹងច្រៀករបារឃ្លុប នេះអាចផ្ដល់ផលអវិជ្ជមានដោយប៉ះនឹងដុំរមូរឃ្លុបកាំបិត។

      g512172
    2. រឹត​របារឃ្លុបទៅនឹង​បន្ទះចំហៀងនីមួយៗ​ជាមួយប៊ូឡុង​របារ​ឃ្លុប (ខ្ចៅ​នៅលើ​ប៊ូឡុង) និង​រ៉ង​ចំនួន 3 (សរុប 6)។

    3. កំណត់ទីតាំងរ៉ងនីឡុងនៅផ្នែកនីមួយៗរបស់ទ្រនាប់បន្ទះចំហៀង។ ដាក់រ៉ងដែកខាងក្រៅរ៉ងនីឡុងនីមួយៗ (រូបភាព 17)។

    4. មួលប៊ូឡុងរបារឃ្លុបពី 27 ទៅ 36 N∙m (240 ទៅ 320 inch-lb)។

    5. រឹតបន្តឹងអេគ្រូមួលសម្លាប់រហូតអ្នកដោះចុងទ្រនាប់ចេញពីរ៉ងដែក តែអ្នកអាចមួលវាដោយដៃបាន។ រ៉ង​នៅផ្នែក​ខាងក្នុង​ប្រហែលជាមាន​គម្លាត។

      Important: កុំរឹតអេគ្រូមួលសម្លាប់ខ្លាំងពេក បើមិនដូច្នោះទេវានឹងធ្វើឲ្យបន្ទះចំហៀងងាកចេញ។

    6. រឹតបន្តឹងខ្ចៅសម្ពាធរឺស័ររហូតទាល់តែរឺស័រធ្លាក់ស្រុត បន្ទាប់មកមួលវាចេញកន្លះ (½) ជុំ (រូបភាព 17)។

      g016470
    7. លៃតម្រូវ​ឃ្លុបកាំបិត​ទៅនឹង​ដុំរមូរ សូមអាន ការលៃតម្រូវដងកាំបិតទៅដុំរមូរ

    ការលៃតម្រូវគម្លាតកាត់

    គម្លាតកាត់​មាន​ការកំណត់បាន​តាម​សំណុំ​កំណត់ម៉ាស៊ីន​ដូចខាងក្រោម:

    • ល្បឿនដុំរមូរគេអាចលៃតម្រូវ​កម្រិតល្បឿន​បាន​រហូតដល់កំណត់​កម្រិតខ្ពស់ ឬ​ទាប សូមមើល សៀវភៅណែនាំអ្នកបញ្ជានៃម៉ាស៊ីនកាត់ស្មៅសណ្ដោងបាន។

    • ចំណុច​នៃ​កង់ប៉ូលីវិលអូសខ្សែពានកង់ប៉ូលីវិលអូសខ្សែពាន (22 ធ្មេញ និង 24 ធ្មេញ) អាចមានការដាក់កំណត់នៅ 2 ចំណុច​បាន:

      • A”នៅក្នុង រូបភាព 18

      • B”នៅក្នុង រូបភាព 18

      Note: ចំណុច​ប៉ូលី​មានការដាក់កំណត់ឲ្យនៅ ចំណុចទាបពីនាយមក។

      g275969

    ដើម្បី​លៃតម្រូវចំណុចប៉ូលីបាន សូមមើល​បណ្ដា​ជំហាន​ដូចខាងក្រោម:

    1. ដោះគម្របខ្សែពានចេញ ដើម្បីលាតវា (រូបភាព 19

      g275967
    2. បន្ធូរ​ប៊ូឡុងដៃកង់ខ្សែពាន ហើយ​បង្វិល​ដៃកង់ខ្សែពាន (រូបភាព 19ដើម្បី​បន្ថយ​តំណឹង​ខ្សែពាន។

    3. ដក​ខ្សែពានចេញ (រូបភាព 19

    4. បន្ធូរ​ខ្ចៅ​នៅ​ប៉ូលី​នីមួយៗ ដោះប៉ូលី​ចេញ ហើយ​ប្រើខ្ចៅ​ដើម្បីដំឡើង ឬ​ដាក់​ប៉ូលី​ក្នុង​កំណត់រចនាសម្ព័ន្ធ​ដែល​អ្នកចង់បាន។

      g275965
    5. មួលរឹតប៊ូឡុងផ្លែកាំបិតក្នុងកម្រិតចាប់ពី 37 ដល់ 45 N∙m (27 ដល់ 33 ft-lb)។

    6. ដាក់ និង​បន្តឹង​ខ្សែពាន​ដោយ​ប្រើ​កម្រិត​ចាប់ពី 6 ទៅ 7 N∙m (55 ទៅ 60 in-lb) ទៅនឹង​ដៃកង់រាងឆកោណលើកដាក់ល្បឿនខ្សែពានក្នុងប្រអប់​ដែល​បង្ហាញ​នៅក្នុង រូបភាព 19

    7. រឹតបន្តឹង​ប៊ូឡុងដៃកង់ខ្សែពាន និង​ដាក់​គម្របខ្សែពាន។

    ការលៃតម្រូវគម្របការពារស្មៅ

    លៃតម្រូវគម្របការពារស្មៅដើម្បីធានាថាកំទេចកំទីកាត់ត្រូវបានបញ្ចេញចោលពីផ្ទៃដុំរមូរ ដូចខាងក្រោម៖

    Note: គម្របការពារអាចលៃតម្រូវបានដើម្បីជួយឲ្យមានតុល្យភាពគ្នាចំពោះការផ្លាស់ប្តូរលក្ខខណ្ឌទីធ្លាស្មៅ។ លៃតម្រូវគម្របការពារទៅកៀកនឹងដុំរមូរនៅពេលទីធ្លាស្មៅត្រូវបានស្ងួតខ្លាំង។ ផ្ទុយទៅវិញ លៃតម្រូវគម្របការពារឲ្យឃ្លាតឆ្ងាយពីដុំរមូរនៅពេលទីធ្លាស្មៅមានសភាពសើម។ គម្របការពារគួរតែស្របនឹងដុំរមូរដើម្បីធានាបាននូវការអនុវត្តល្អបំផុត។។ លៃតម្រូវបានបន្ទាប់ពីដុំរមូរត្រូវបានសំលៀងឲ្យមុតនៅលើប្រដាប់សំលៀងដុំរមូរ

    1. បន្ធូរវីសដែលរឹតភ្ជាប់គម្របការពារស្មៅ (រូបភាព 21ទៅនឹងផ្នែកកាត់។

      g275291
    2. ស៊កឧបករណ៍វាស់ប្រឡោះប្រវែង 1.5 មម នៅចន្លោះផ្នែកខាងលើបំផុតនៃដុំរមូរ និងគម្របការពារ បន្ទាប់មករឹតបន្តឹងវីស។

      Important: ត្រូវប្រាកដថាគម្របការពារ និងដុំរមូរមានគម្លាតពីគ្នាៗស្មើគ្នាគ្រប់ដុំរមូរទាំងមូល។

      Note: លៃតម្រូវគម្លាតតាមតម្រូវការសម្រាប់លក្ខខណ្ឌទីធ្លាស្មៅ។

    លម្អិតផ្នែកបច្ចេកទេសរបស់ឃ្លុបកាំបិត

    ការដំឡើងឃ្លុបកាំបិត

    1. កោសបំបាត់ស្នាមច្រេះ ស្នាមដាច់ និងស្នាមច្រេះចេញពីផ្ទៃរបារឃ្លុប ហើយលាបប្រេងមួយ​ស្រទាប់ស្ដើងទៅផ្ទៃរបារឃ្លុប។

    2. សម្អាតក្រឡាវីស។

    3. លាបសមាសធាតុការពារការស្អិតជាប់ទៅវីស ហើយដំឡើងឃ្លុបកាំបិតទៅ​របារឃ្លុប។

      g255045
    4. មួលវីសខាងក្រៅចំនួន 2 ទៅ 1 N∙m (10 in-lb)។

    5. ការធ្វើការបង្កើតចំណុចកណ្ដាលនៃឃ្លុបកាំបិត មួលវីសពី 23 ទៅ 28 N∙m (200 to 250 in-lb)។

      g255046
    6. សំលៀងឃ្លុបកាំបិត។

    លម្អិតផ្នែកបច្ចេកទេសសំលៀងឃ្លុបកាំបិត

    g032182
    មុំសុវត្ថិភាពឃ្លុបកាំបិត (ផ្នែកខាងលើ)សូមមើល តារាងម្ពស់មុខកាត់ និងផ្នែកឃ្លុបកាំបិត
    ជួរមុំខាងមុខ13° ដល់ 17°
    មុំខាងមុខឃ្លុបកាំបិតប្រើនៅវាលស្មៅ10°

    ការពិនិត្យមុំសំលៀងផ្នែកខាងលើ

    មុំដែលអ្នកប្រើក្នុងការសំលៀងឃ្លុបកាំបិតរបស់អ្នកគឺពិតជាសំខាន់ណាស់។

    ប្រើឧបករណ៍បង្ហាញមុំ (គ្រឿងបន្លាស់ Toro លេខ 131-6828) និងទម្រឧបករណ៍​បង្ហាញមុំ (គ្រឿងបន្លាស់ Toro លេខ 131-6829) ដើម្បីពិនិត្យមុំដែលប្រដាប់​សំលៀងរបស់អ្នកបង្កើត ហើយបន្ទាប់មកលៃតម្រូវចំពោះភាពមិនត្រឹមត្រូវណាមួយរបស់​ប្រដាប់សំលៀង។

    1. ដាក់ឧបករណ៍បង្ហាញមុំនៅលើផ្នែកខាងក្រោមនៃឃ្លុបកាំបិតដូចបានបង្ហាញ​ក្នុង រូបភាព 25

      g034113
    2. ប៉ះប៊ូតុង Alt Zero នៅលើឧបករណ៍បង្ហាញមុំ។

    3. ដាក់ទម្រឧបករណ៍​បង្ហាញមុំនៅលើជាយរបស់ឃ្លុបកាំបិត ដើម្បីឲ្យជាយ​មេដែកពាក់ជាប់ជាយរបស់ឃ្លុបកាំបិត(រូបភាព 26)។

      Note: បន្ទះបង្ហាញឌីជីថលគួរតែអាចមើលឃើញពីផ្នែកដូចគ្នាអំឡុងជំហាននេះ ដូចដែល​វា​នៅ​ក្នុងជំហាន 1។

      g034114
    4. ដាក់ឧបករណ៍បង្ហាញមុំនៅលើទម្រដូចបានបង្ហាញនៅក្នុង រូបភាព 26

      Note: នេះជាមុំដែលប្រដាប់សំលៀងរបស់អ្នកបង្កើតឡើង ហើយគួរតែស្ថិតក្នុងមុំ 2 ដឺក្រេ នៃមុំសំលៀងផ្នែកខាងលើដែលបានណែនាំ។

    លក្ខណៈបច្ចេកទេសរបស់ដុំរមូរ

    ការរៀបចំដុំរមូរសម្រាប់សំលៀង

    1. ត្រូវប្រាកដថាសមាសធាតុផ្នែកកាត់ទាំងអស់មានលក្ខណៈល្អ ហើយកែតម្រូវបញ្ហាណាមួយមុនពេលសំលៀង។

    2. អនុវត្តតាមការណែនាំរបស់ក្រុមហ៊ុនផលិតប្រដាប់សំលៀងដុំរមូរដើម្បីសំលៀងដុំរមូរផ្លែកាត់តាមលម្អិតផ្នែកបច្ចេកទេសដូចខាងក្រោម។

      លម្អិតផ្នែកបច្ចេកទេសសំលៀងដុំរមូរ
      អង្កត់ផ្ចិតដុំរមូរថ្មី128.5 មម (5.06 អ៊ិញ)
      ដែនកំណត់សេវាកម្មអង្កត់ផ្ចិតដុំរមូរ114.3 មម (4.50 អ៊ិញ)
      មុំសុវត្ថិភាពស្លាបចក្រ30° ± 5°
      ទទឹងដីស្លាបចក្រចន្លោះ0.8 ដល់ 1.2 mm (0.03 ដល់ 0.05 អ៊ិញ)
      ដែនកំណត់សេវាកម្មកង់រង្វិលអង្កត់ផ្ចិតដុំរមូរ0.25 មម (0.010 អ៊ិញ)

    ការសង្កត់​សង្គ្រោះដុំរមូរ​

    ដុំរមូរ​ថ្មី​មាន​ប្រវែងទទឹងដីពី 1.3 ទៅ 1.5 មម និងការសង្កត់​ដោះដុំរមូរ​មុំ 30°។

    នៅពេលដែលទទឹងដីមានទំហំធំជាង 3 មម អនុវត្តដូចខាងក្រោម៖

    1. អនុវត្តការសង្កត់​ដោះមុំ 30° នៅលើផ្លែកាំបិត​របស់​ដុំ​រមូរ​ទាំងអស់​រហូត​ដល់​ទទឹង​ដី​មាន​ទំហំ 0.8 mm (0.03 អ៊ិញ)។(រូបភាព 27)។

      g028800
    2. សង្កត់​បង្វិល​ដុំរមូរ​ដើម្បី​សម្រេច​បាន <0.025 មម អស់​ដុំរមូរ។

      Note: នេះបណ្តាលឲ្យទទឹងដីកើនឡើងបន្តិចបន្តួច។

    3. លៃតម្រូវផ្នែកកាត់ សូមអាន សៀវភៅណែនាំប្រតិបត្តិករផ្នែកកាត់របស់អ្នក។

    Note: ដើម្បីពង្រីកភាពជាប់បានយូរនៃគែមនៃដុំរមូរ និងឃ្លុប កាំបិត—បន្ទាប់ពីបានសំលៀងដុំរមូរ និងឃ្លុបកាំបិត—សូមពិនិត្យមើលទំនាក់ទំនងរវាងដុំរមូរ និងឃ្លុបកំបិត​ម្តងទៀត បន្ទាប់​ពីបានកាត់ 2 វាលស្មៅហើយ ដោយសារគែមដែលគ្រោមនោះនឹងត្រូវដកចេញ ដែលបង្កើតឲ្យមានការសម្អាតមិនត្រឹមត្រូវពីដុំរមូរ ទៅឃ្លុបកាំបិត ដូច្នេះហើយធ្វើឲ្យវាឆាប់រេចរិល។ ស្នាមប្រេះ​អាចនឹង​បង្កើតឲ្យមាន​ការសម្អាតមិនត្រឹមត្រូវពីដុំរមូរ ទៅឃ្លុបកាំបិត​ដែល​អាចធ្វើ​ឲ្យកាន់តែឆាប់សឹក។

    ការ​សំលៀងផ្លែកាំបិតដោយម្សៅថ្មសំលៀងនៃផ្នែកកាត់

    ដើម្បីសំលៀង​ផ្នែកាត់បាន ត្រូវ​ប្រើឈុតប្រដាប់សំលៀងបាន (ម៉ូដែល​លេខ 139-4342) ឬឈុតប្រដាប់សំលៀង (ម៉ូដែល​លេខ 04800) សូមមើល​ការណែនាំប្រាប់អំពីដំណើរការបញ្ជា​នៅក្នុង ការណែនាំប្រាប់​អំពី​ការដំឡើង ឬ​ការបំពាក់​ឈុតប្រដាប់សំលៀង។ ទាក់ទងអ្នកលក់ចែកចាយ​របស់អ្នក​ដែលក្រុមហ៊ុន Toro បានអនុញ្ញាតឲ្យ​ត្រឹមត្រូវ​ដើម្បីទទួលបានឈុតសំលៀងមួយក្នុងចំណោមឈុតទាំងនេះ។